ID
int64
0
11k
Khmer_Text
stringlengths
6
7.92k
⌀
categories
stringclasses
12 values
0
ហេតុអ្វីបានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ? បានជាមនុស្សម្នាក់មិនមានកើតជំងឺអ្វីមួយ ក្រោយពេលគាត់បានចាក់វ៉ាក់សាំងការពារជំងឺនោះ ពីព្រោះវាភ្ញោចប្រព័ន្ធសុំាឲ្យសកម្មក្នុងការសម្លាប់ឬធ្វើឲ្យមេរោគចុះខ្សោយ។
biology
1
ចូររៀបរាប់ពីជំងឺមិនឆ្លងមួយចំនួន។ ជំងឺមិនឆ្លងរួមមានៈ ជំងឺលើសឈាម ជំងឺទឹកនោម ផ្អែម ជំងឺ មហារីក...។
biology
2
តើសកម្មភាពណាខ្លះដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍? សកម្មភាពដែលមិនបណ្តាលឲ្យឆ្លងជំងឺអេដស៍មានដូចជាៈ ការឱបរិត ឬចាប់ដៃអ្នកជំងឺ ឬការប្រើប្រាស់បន្ទប់ទឹក ឬបង្គន់រួមគ្នា ឬការប៉ះទង្គិចគ្នានៅពេលលែងកីឡាផ្សេងៗ។
biology
3
តើមេរោគអេដស៍អាចឆ្លងតាមរបៀបណាខ្លះ? មេរោគអេដស៍អាចឆ្លងតាមរបៀបៈ - ការចាក់ថ្នាំដោយប្រើម្ជុលរួលគ្នា - ការបញ្ចូលឈាម - ការរួមភឡេទ - ឆ្ពីម្តាយទៅកូននៅក្នុងផ្ទៃឬទៅទារកដោយការបំបៅ ដោះ។
biology
4
ដូចម្តេចដែលហៅថា ភាពសុំាសកម្ម? ភាពសុំាអសកម្ម? ដែលហៅថាភាពសុំាសកម្មជាភាពសុំាដែលប្រព័ន្ធសុំាឆ្លើយតបទៅនិងអង់ទីសែនរបស់វីរុំសដោយការផលិតអង់ទីករដែលប្រយុទ្ធប្រឆាំងនិងមេរោគបង្កជំងឺ។ ដែលហៅថាភាពសុំាអសកម្មជាភាពសុំាមានពីរកំណើតដែលមានរយៈពេលតែពី បីខែ ប៉ុណ្ណោះឬការប្រយុទ្ធប្រឆាំងទៅនឹងអង់ទីសែនរបស់វីរុសដោយការចាក់ថ្នាំអង់ទីប្យូទិច។
biology
5
ពណ៌នាពីររបៀបផ្សេងៗនៃការឆ្លងជំងឺព្រមទាំងឲ្យឧទាហរណ៍បញ្ជាក់? ពណ៌នាពីរបៀបផ្សេងៗនៃការឆ្លងជំងឺៈ - ការឆ្លងជំងឺពីមនុស្សៈ ភ្នាក់ងារបង្កជំងឺតែងតែឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះផ្ទាល់ដូចជាថើបនិងចាប់ដៃ។ ឧទាហរណ៍ៈ ការប៉ះពាល់វត្ថុដែលអ្នកជំងឺប្រើប្រាស់ដូចជាសំលៀកបំពាក់ កន្សែងជូតខ្លួន កែវទឹក... (ជំងឺអុតស្វាយ កញ្រ្ជឹល)។...
biology
6
តើភ្នាក់ងារបង្កជំងឺមានអ្វីខ្លះ? ចូរឲ្យឧទាហរណ៍បញ្ជាក់ពីជំងឺដែលបណ្តាលមកពីភ្នាក់ងារនីមួយៗ? ភ្នាក់ងារបង្កជំងឺមានៈ បាក់តេរី វីរុស ផ្សិត និងប្រូទីស។ ឧទាហរណ៍ៈ ជំងឺដែលបណ្តាលមកពីបាត់តេរីគឺ អំបៅអំបែក ការពុលអាហារ របេង គ្រុនពោះវៀន។ ជំងឺដេលបណ្តាលមកពីវីរុស គឺគ្រុនផ្តាសាយ។ ជំងឺដែលបណ្តាលមកពីប្រូទីសគឺ ជំងឹងងុយដេក ជំងឺរាក មួល។
biology
7
ដូចម្តេចដែលហៅថា ជំងឺឆ្លង? ជំងឺមិនឆ្លង? ដែលហៅថាជំងឺឆ្លងជាជំងឺដែលឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈភ្នាក់ងារបង្កជំងឹ។ដែលហៅថាជំងឹមិនឆ្លងជំងឺដែលមិនបណ្តាលមកពីភ្នាក់ងារបង្កជំងឺក្នុងសារពាង្គកាយទេ។
biology
8
រកលក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូកូទីលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូន។ លក្ខណៈខុសគ្នារវាងរុក្ខជាតិស្មៅម៉ូណូកូទីលេដូននិងរុក្ខជាតិស្មៅឌីកូទីលេដូនៈ រុក្ខជាតិស្មៅម៉ូណូកូទីលេដូន - មានកោសិកាប៉ារ៉ងស៊ីម - បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្លិៀតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ងសីម ដែលធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ។ រុក្ខជា...
biology
9
តើគេសម្គាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈអ្វីខ្លះ? គេសំគាល់រុក្ខជាតិស្មៅឌីកូទីលេដូនដោយសារលក្ខណៈ - ដើមរុំព័ទ្ធដោយស្រទាប់អេពីឌែមសម្រាបការពារ។ - សំបកកើតឡើងពីកោសិកាប៉ារ៉ងស៊ីមនិងកូឡង់ស៊ីម។ - នៅកណ្តាលដើមឬបណ្តូរមានកោសិកាប៉ារ៉ងស៊ីមដែលមានផ្ទុកសារធាតុបម្រុង។
biology
10
តើកត្តាអ្វីខ្លះ ដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិ? កត្តាដែលមានឥទ្ធិពលទៅលើការលូតលាស់របស់ស្លឹករុក្ខជាតិគឺៈ - លក្ខណៈថ្លារបស់កោសិកាអេពីឌែមអាចឲ្យពន្លឺឆ្លងចូលទៅដល់កោសិកានៅពេលធ្វើរស្មីសំយោគ។ - ស្តូម៉ាតជាកន្លែងដែលធ្វើបណ្តូរឧស្ម័នកាបូននិងអុកស៊ីសែន រវាងជាលិកាខាងក្នុងស្លឹកនិងមជ្ឈដ្ឋាន។
biology
11
តើរោមជញ្ជក់មានមុខងារអ្វី? រោមជញ្ជក់មានមុខងារបង្កើនផ្ទៃនៃឬសក្នុងការស្រូបទឹក និងសារធាតុខនិជ ជាពិសេសជួយចង់ភ្ជាប់រុក្ខជាតិយ៉ាងរឹងមាំទៅទៅនិងដី។
biology
12
ហេតុអ្វីបានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិ? បានជាគ្លុយកូសមានសារៈសំខាន់ចំពោះកោសិការុក្ខជាតិព្រោះគ្លុយកូសជាប្រភពថាមពលដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងគ្រប់សកម្មភាពទាំងអស់របស់កោសិកា។
biology
13
តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ? បានជាគេថា ជាលិកានាំជួយផ្តល់ភាពរឹងមាំដល់ដើមរុក្ខជាតិព្រោះវាមាននៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិ។
biology
14
តើរុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ? រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាៈឮ - រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង ហើយមានទឹកដដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូលេដូនបាចសរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុង...
biology
15
ចូររកលក្ខណៈខុសគ្នារវាងអេពីឌែមលើ និងអេពីឌែមក្រោម។ លក្ខណៈខុសគ្នារវាងអេពីឌែម លើនិងអេពីឌែមក្រោមៈ អេពីឌែមលើ - មានឈ្មោះថាមេសូភីលប៉ាលីសាត - កើតពីកោសិកាមួយឬពីរស្រទាប់ - កើតពីកោសិកាវែងៗស្ថិតនៅកៀកជិតគ្នាយ៉ាងខ្លាំង អេពីឌែមក្រោម - មានឈ្មោះថាមេសូភីលស្ពោត - កើតពីកោសិកាជាច្រើន ដែលមានទ្រង់ទ្រាយមិនទៀងទាត់ - នៅចន្លោះកោសិកាទាំងនេ...
biology
16
ចូរបង្ហាញពីមុខងាររបស់ស៊ីឡែមនិងផ្លូអែម? មុខងាររបស់ស៊ីឡែមនិងផ្លូអែមៈ - ស៊ីឡែមៈដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក - ផ្លូអែមៈ ដឹកនាំសរីរាង្គ ដែលជាផលនៃដំណើរការរស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ។
biology
17
តើកោសិកាល្បាតមានមុខងារដូចម្តេច? កោសិកាល្បាតមានមុខងារនាទីការពារជាលិកាផ្នែកខាងក្នុងរបស់រុក្ខជាតិ ការពារជាលិកាខាងក្នុងទល់និងការប៉ះទង្គិចផ្សេងៗ និងការពារការបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។
biology
18
តើស្តូម៉ាតមាននាទីធ្វើអ្វីខ្លះ? ស្តូម៉ាតជាកន្លែងធ្វើបណ្តូរឧស្ម័នរវាងកោសិកា និងមជ្ឈដ្ឋានក្រៅព្រមទៅរំភាយចំហាយទឹកផងដែរ។
biology
19
តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី? គេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារៈ - ឈើស្រាយៈ ស៊ីឡែមរស់មានពណ៌ភ្លីថ្លាស្ថិតនៅជាប់និងស្រទាប់មក្នុង។ ពីមួយឆ្នាំទៅមួយឆ្នាំឈើស្រាយមានកម្រាសថេរ។ - ឈើខ្លឹមៈ នៅខាងក្នុងមានពណ៌ក្រម៉ៅគឹជាតំបន់ស៊ីឡែមចាស់ៗ។ ស្រទាប់ឈើខ្លឹមចេះតែកើតឡើងថ្មីៗទៀត ទើបឈើខ្លឹមកាន់តែកើនច្រើនឡើងៗ។
biology
20
តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច? រង្វង់ឆ្នាំកើតឡើងដោយស្រទាប់មេក្នុងបង្កើតរង់ស៊ីឡែមនិងផ្លូអែមថ្មីៗជារៀងរាល់ឆ្នាំ។ ការលូតលាស់របស់ស៊ីឡែមថ្មីៗ បង្កើតជារង្វង់ឆ្នាំ។ ក្នុងរយៈពេលលូតលាស់ ទំហំនៃរង្វង់ឆ្នាំ អាចប្រែប្រួលទៅតាមអាកាសធាតុ។ ក្នុងករណីលក្ខខណ្ឌជីវីតសមស្របរង្វង់ឆ្នាំនិងលូតធំឆាប់រហ័ស។
biology
21
តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូន? លក្ខណៈដែលសំគាល់រុក្ខជាតិស្មៅម៉ូណូកូទីលេដូនៈ មានកោសិកាប៉ារ៉ងស៊ីម។ បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្ថិតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ងស៊ីមដែលជាហេតុធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ។ស្រទាប់អេពីឌែមមានរន្ធតូចៗជាច្រើនហៅថាស្តូម៉ាត។ រន្ធតូចៗទាំងនេះអាចឲ្យជាលិកាខាងក្នុងនិ...
biology
22
តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ? រុក្ខជាតិស្មៅនិងរុក្ខជាតិឈើខុសគ្នាៈ - រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ។បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្ន...
biology
23
បើធ្វើខ្នាត់ទទឹងឬស តើអ្នកសង្កេតឃើញកោសិកាអ្វីខ្លះ? ចូរពន្យល់និងបញ្ជាក់ពីនាទីរបស់កោសិកាប្រភេទនីមួយៗ? បើធ្វើខ្នាត់ទទឹងឬស យើងសង្កេតឃើញកោសិកាអេពីឌែម សំបកដែលមានអង់ដូឌែមនិងស៊ីឡាំងកណ្តាល (ស៊ីឡែមនិងផ្លូអែម)។ - អេពីឌែមៈ ជាស្រទាប់ក្រៅបង្អស់កើតឡើងពីកោសិកាក្រាស់មួយស្រទាប់។ កោសិកាទាំងនេះច្រើនមានរោមឆ្មារៗហៅថារោមជញ្ជក់។ រោមជញ្ជក់បង្ក...
biology
24
រកលក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន? លក្ខណៈខុសគ្នារវាងឬសម៉ូណូកូទីលេដូន និងឌីកូទីលេដូន៖ - ឬសម៉ូណូកូទីលេដូនៈ គ្មានឬសកែវទេ គឹមានតែឬសស្ញែ។ ឬសរបស់រុក្ខជាតិមានច្រើនប្រភេទ។ ឬសរុក្ខជាតិភាគច្រើនផ្ទុកសារធាតុបម្រុង។ - ឬសឌីកូទីលេដូនៈ តែងមានឬសធំមួយដុះត្រង់ទៅក្រោយហៅថាឬសកែវ។ ឬសនេះធំហើយមាននាទីស្តុកអាហារទៀតផង។ ឬសកែវដុះ...
biology
25
តើឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាយ៉ាងដូចម្តេចខ្លះ? ឬសរុក្ខជាតិនិងមីក្រូសារពាង្គកាយមានទំនាក់ទំនងគ្នាដោយផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ទំនាក់ទំនងនេះហៅថា ទំនាក់ទំនងសហប្រាណ។
biology
26
ដូចម្តេចដែលហៅថាឬសព្រយោង? ចូរឲ្យឧទាហរណ៍រុក្ខជាតិឬសព្រយោងឲ្យបានពីរ។ ដែលហៅថាឬសព្រយោង គឹជាឬសដែលមិនដុះចេញពីឬសកែវ ឬឬសរយោងទេប៉ុន្តែវាលូតចេញពីមែក ដើម ឬថ្នាំងនៃដើម។ ប៉ុន្តែវាក៏អាចលូតលាស់ចាក់ចូលទៅក្នុងដីបានដែរ។ ឧទាហរណ៍ រុក្ខជាតិដែលមានឬសព្រយោង គឺឬសពោធិ៍ ឬសជ្រៃ។
biology
27
តើឬសមានមុខងារអ្វីខ្លះ? ឬសមានមុខងារសំខាន់ក្នុងការស្រូបទឹក និងសារធាតុខនិជរលាយក្នុងដី។
biology
28
តើតំបន់ទាំងបីរបស់ឬសដែលលូតលាស់មានអ្វីខ្លះ? តំបន់ទាំងបីរបស់ឬសដែលលូតលាស់មាន មួក តំបន់មេជាលិកា តំបន់លូតវែង។
biology
29
តើឬសមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ឬសមាន២ប្រភេទគឺ ឬសស្នឹង និងឬសស្ញែ។
biology
30
ដូចម្តេចដែលហៅថាល្យែស? តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ? ដែលហៅថាល្យែស ជាប្រភេទជាលិកាងាប់ដែលគ្របដណ្តប់លើផ្ទៃដើមនិងឬសរបស់រុក្ខជាតិ។ ល្យែសរបស់រុក្ខជាតិមាននាទីការពារជាលិកាខាងក្នុងទល់និងការប៉ះទង្គិចផ្សេងៗ និងការពារការបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ។
biology
31
តើកោសិកាណាខ្លះដែលស្ថិតក្នុងជាលិកាគ្រឹះ?ហើយមាននាទីយ៉ាងដូចម្តេច? កោសិការដែលស្ថិតក្នុងជាលិកាគ្រឹះ គឺប៉ារ៉ងស៊ីម កូឡង់ស៊ីម និងក្លេរ៉ងស៊ីម។ - ប៉ារ៉ងស៊ីមៈ វាមាននាទីក្នុងការស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដ៏ទៃទៀត។ - កូឡង់ស៊ីមៈ វាមាននាទីពង្រីងនិងទ្រទ្រង់។ - ក្លេរ៉ង់ស៊ីមៈ វាមាននាទីទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ។
biology
32
តើកោសិកាអេពីឌែមរបស់ជាលិការល្បាតមាននាទីអ្វីខ្លះ? កោសិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក។
biology
33
តើជាលិកាសរសៃនាំមាននាទីដូចម្តេច? ជាលិកាសរសៃនាំមានពីរប្រភេទ គឺស៊ីឡែមនិងផ្លូអែម។ - ស៊ីឡែមាននាទីដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក។ - ផ្លូអែមមាននាទីដឹកនាំសារធាតុសរីរាង្គ ដែលជាផលនៃដំណើររស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ៕
biology
34
តើកោសិកាប៉ារ៉ងស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ?ហើយមាននាទីអ្វីខ្លះ? ជាលិកាប៉ារ៉ងស៊ីមមាននៅគ្រប់ផ្នែកទាំងអស់នៃសរីរាង្គរុក្ខជាតិដូជជាដើម ឬស ស្លឹក និងផ្លែ។ វាមាននាទីក្នុងការសស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដទៃទៀត។
biology
35
តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ?អ្វីខ្លះ? ជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានបួនប្រភេទគឹមេជាលិកាជាលិកាល្បាត ជាលិកាបាច់សរសៃនាំនិងជាលិកាគ្រឹះ។
biology
36
តើស្បែកមានប៉ុន្មានផ្នែក?អ្វីខ្លះ? ស្បែកមានពីរផ្នែកសំខាន់គឺផ្នែកក្រៅស្តើងជាអេពីឌែមនិងផ្នែកខាងក្នុងក្រាសជាឌែម។
biology
37
ចូរសសង្ខេបពីថេរលំនឹងរបស់តម្រងនោម? សង្ខេបពីថេរលំនឹងរបស់តម្រង់នោមគឺតម្រង់នោមជាសរីរាង្គសំខាន់នៃថេរលំនឹង។ វាសម្របសម្រួលបរិមាណទឹកនៅក្នុងឈាមដោយតម្រូវនូវបរិមាណទឹកនោមដែលវាផលិត។ ប្រសិនបើយើងប្រើប្រាស់ធាតុរាវច្រើននោះក្នុងឈាមនិងមានទឹកយ៉ាងច្រើន។ ពេលនោះតម្រង់នោមនិងផលិតទឹកនោមយ៉ាងរាវហើយច្រើនដើម្បីបំបាត់ចោលទឹកដែលលើស។ ប្រសិនបើរាងកាយប្រើ...
biology
38
តើនិយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចម្តេច? និយ័តកម្មនៃកំហាប់គ្លុយកូសប្រព្រឹត្តទៅដូចខាងក្រោមគ្លុយកូសជាស្ករសំខាន់ដែលដឹកនាំតាមឈាម។ ប្រសិនបើកម្រិតជាតិស្ករទាបពេកសរីរាង្គ ផ្សេងៗពិសេសខួរក្បាលនិងបេះដូងត្រូវបានបាត់បង់នូវប្រភពថាមពលដ៏កសំខាន់របស់ពួកវា។ ប្រសិនបើកម្រិតជាតិស្ករខ្ពស់ពេកវាបណ្តាលឲ្យជាលិកាបាត់បង់ទឹកតាមអូស្មូស។ ដូចន...
biology
39
តើការត្រួតពិនិត្យថេរលំនិងចាំបាច់ត្រូវមានអ្វីខ្លះ? ការត្រួតពិនិត្យថេរលំនឹងចាំបាច់ត្រូវរក្សាសីតុណ្ហភាព កម្រិត pH និងប៉ូតង់ស្យែលទឹកឲ្យបានត្រឹមត្រូវ។
biology
40
តើមជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាអ្វី? មជ្ឈដ្ឋានខាងក្នុងនៃរាងកាយជាកោសិកាត្រូវបានព័ទ្ធជុំវិញដោយជាលិការាវ។
biology
41
ដូចម្តេចដែលហៅថាអង់ទីករ? អង់ទីសែន? អង់ទីករជាសារធាតុដែលត្រូវបានផលិតឡើងនៅពេលមានមេរោគឬសារធាតុចម្លែកជ្រៀតចូលក្នុងសារពាង្គកាយ។ អង់ទីសែនជាសារធាតុដែលបង្កឲ្យមានតំណបសុំា។
biology
42
តើធាតុបង្ករបស់ឈាមមានអ្វីខ្លះ? តើធាតុបង្កនីមួយៗមាននាទីដូចម្តេច? ធាតុបង្ករបស់ឈាមមានប្លាស្មានិងកោសិកាឈាម។ ប្លាស្មាមានប្រហែល ៥៥% នៃចំណុះឈាមទាំងអស់ហើយ ៤៥ % ដែលនៅសល់គឺជាកោសិកាឈាម។ ធាតុបង្កនីមួយៗមាននាទីសំខាន់នៅក្នុងតំហែររក្សាថេរលំនឹងនៅក្នុងសារពាង្គ។
biology
43
តើសរសៃឈាមប្រភេទណាមួយមានប្រឹស? តើប្រឹសមាននាទីដូចម្តេច? វ៉ែនជាសរសៃឈាមដែលមានប្រឹស។ ប្រឹសមាននាទីបង្ការឈាមហូរថយក្រោយ។
biology
44
តើសរសៃឈាមនីមួយៗមាននាទីដូចម្តេច? នាទីរបស់សរសៃឈាមនីមួយៗ៖ - អាកទែៈ ដឹកនាំឈាមពីបេះដូងទៅកាន់ជាលិកាផ្សេងៗរបស់សារពាង្គកាយ។ គ្រប់សរសៃអាកទែទាំងអស់ដឹកនាំឈាមសម្បូរ O2 លើកលែងតែអាកទែសួត។ - វ៉ែនៈ ជាសរសៃឈាមដែលនាំឈាមពីជាលិការបស់សារពាង្គកាយត្រឡប់ចូលបេះដូងវិញ។ - សរសៃប្តូរៈ មានបណ្តូររូបធាតុផ្សេងៗរវាងឈាមនិងកោសិការបស់សារពាង្គកាយ។
biology
45
តើប្រដាប់របត់ឈាមរបស់ថនិកសត្វមានលក្ខណៈដូចម្តេចខ្លះ? ប្រដាប់របត់ឈាមរបស់ថនិសត្វមានលក្ខណៈស្មុគស្មាញជាងគេ។ ប្រដាប់របត់ឈាមមនុស្សមាន បេះដូងនិងបណ្តាញសរសៃឈាម។ បេះដូងរុញឈាមហើយសរសៃឈាមដឹកនាំឈាមទៅនិងមកពីគ្រប់កោសិកាទាំងអស់របស់សារពាង្គកាយ។
biology
46
តើប្រដាប់របត់ឈាមបិទមុខខុសពីប្រដាប់របត់ឈាមបើកដូចម្តេច? ប្រដាប់របត់ឈាមបិទខុសពីប្រដាប់របត់ឈាមបើកៈ - ប្រដាប់របត់ឈាមបិទៈ ជាទូទៅឈាមត្រូវស្ថិតនៅក្នុងសរសៃឈាមរបស់សារពាង្គកាយ។ ឈាមស្ថិតនៅក្រោមសម្ពាធ។ សម្ពាធបែបនេះបណ្តាលឲ្យឈាមរបស់សារពាង្គកាយធ្វើចលនាលឿន៕ - ប្រដាប់របត់ឈាមបើកៈ ឈាមមិនស្ថិតនៅក្នុងសរសៃឈាមបិទជិតទេ។ ផ្ទុយទៅវិញឈាមហូរចេញស្...
biology
47
តើហេតុអ្វីបានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ? បានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយព្រោះវាកើតឡើងនៅពេលចំហេះសមាសធាតុកាបូន (ឧស្ម័ន និងធ្យូង) ប្រព្រឹត្តទៅដោយមានអុកស៊ីសែនមិនគ្រប់គ្រាន់។ កាលណាមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលមានកាបូនម៉ូណូអុកស៊ីត គោលិកាក្រហមដឹកនាំបានអុកស៊ីសែនតិចទៅៗ។ កាបូនម៉ូណូអុកស៊ីតអ...
biology
48
តើថ្លើមនិងតម្រងនោមមាននាទីដូចម្តេចក្នុងការបញ្ចេញចោល? ក្នុងការបញ្ចេញចោលថ្លើមមាននាទីប្លែងបបណ្តុំអាមីនេនៃអាស៊ីតអាមីនេឲ្យទៅជាអ៊ុយរ៉េបន្សាបធាតុពុលនិងបញ្ចេញទឹកប្រមាត់។ រីឯតម្រង់នោមមាននាទីទាញយកអ៊ុយរ៉េពីក្នុងឈាម។ ម្យ៉ាងទៀតកាកសំណល់ផ្សេងៗទៀតក៏ចេញពីឈាមចូលតម្រង់នោមដែរ។
biology
49
តើណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់ណា? ណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់វារុំព័ន្ធដោយសរសៃប្តូរ។
biology
50
ក្នុងបណ្តូរឧស្ម័នតើថង់សួតមាននាទីដូចម្តេចខ្លះ? ក្នុងបណ្តូរឧស្ម័ន ថង់សួតមាននាទីធ្វើឲ្យបណ្តូរឧស្ម័នប្រព្រឹត្តទៅយ៉ាងងាយដោយកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម ហើយភ្នាសកូនដង់សួតនិងភ្នាសសរសៃប្តូរមានកម្រាសស្តើងណាស់ (មិនលើសពី ០.៥ មីក្រូម៉ែត្រទេ)។
biology
51
តើឈាមចេញពីសរីរាង្គមានពណ៌អ្វី? ពីព្រោះអ្វី? តើឈាមចេញពីសួតមានពណ៌អ្វី?ពីព្រោះអ្វី? ឈាមចេញពីសរីរាង្គមានពណ៌ក្រម៉ៅ ពីព្រោះក្នុងសរសៃប្តូរនៃសរីរាង្គអុកស៊ីអេម៉ូក្លូប៊ីនបំបែក ហើយបង្កើតបានជាអុកស៊ីអេម៉ូក្លូប៊ីនដែលមានពណ៌ក្រហមស្រស់។
biology
52
នៅពេលដង្ហើមចេញតើហេតុអ្វីបានជាខ្យល់ចេញពីសួតបាន? នៅពេលដង្ហើមចេញបានជាខ្យល់ចេញពីសួតបាន ព្រោះពេលដង្ហើមចេញសាច់ដុំដែលទាញឆ្អឹងជំនីរក៏លាមកវិញ ធ្វើឲ្យឆ្អឹងជំនីរស្រុតចុះឯសន្ទៈទ្រូងក៏ងើបឡើងវិញដែរ។ពេលនោះប្រអប់ទ្រូង និងសួតរួមទំហំមកវិញ ដែលបណ្តាលឲ្យខ្យល់ចេញពីសួត។
biology
53
ចូរពន្យល់ថាខ្យល់អាចចូលក្នុងសួតបានរបៀបដូចម្តេច? ខ្យល់អាចចូលក្នុងសួតបានព្រោះនៅពេលដកដង្ហើមចូល សាច់ដុំដង្ហើមកន្រ្តាក់ហើយទាញឆ្អឹងជំនីរឲ្យប៉ោងឡើង ឯសាច់ដុំសន្ទះទ្រូងក៏ស្រុតចុះធ្វើឲ្យប្រអប់ទ្រូងប៉ោងឡើង។ ពេលនោះសួតដែលមានសភាពយឺតហើយជាប់យ៉ាងជិតស្និតទៅនិងផ្ទៃប្រអប់ទ្រូងដោយស្រោមសួតក៏រីកមាឌតាមប្រអប់ទ្រូង។ ការរីកមាឌនេះបណ្តាលឲ្យខ្យល់ចូល...
biology
54
ហេតុអ្វីបានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន? បានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័នព្រោះភាវរស់ស្ទើរតែទាំងអស់មិនអាចរស់ដោយមិនដកដង្ហើមទេ។ សារពាង្គកាយត្រូវការស្រូបយកអុកស៊ីសែននិងបញ្ចេញកាបូនឌីអុកស៊ីតទៅមជ្ឈដ្ឋានវិញសម្រាប់ដំណើរប្រព្រឹត្តទៅនៃគ្រប់សរីរាង្គទាំងអស់។
biology
55
ចូរបកស្រាយពីចលនាការស្វ័យដំឡើងទ្វេរ ADN? ចលនាស្វ័យដំឡើងទ្វេ ADN ប្រព្រឹត្តទៅដូចជាៈ - ដំបូងច្រវ៉ាក់ទាំងពីររបស់ម៉ូលេគុល ADN ចាប់ផ្តើមរលា - ការផ្តាច់សម្ព័ន្ធ អ៊ីដ្រូសែនធ្វើអោយច្រវ៉ាក់ទាំងពីរ ឃ្លាតគ្នាក្រោមអំពើរបស់អង់ស៊ីម ADN ប៉ូលីសមេរ៉ាស - នុយក្លេអូទីត សេរីនៅក្នុងណ្វៃយ៉ូរត់ចូលមកបំពេញតាមច្រវ៉ាក់នីមួយតាមគោលការណ៍បាស A-T និ...
biology
56
ហេតុអ្វីបានជា គេនិយាយថាអង់ស៊ីមជាប្រូតេអ៉ីនយថាប្រភេទ? បានជាគេនិយាយថា អង់ស៊ីមជាប្រូតេអ៊ីនយថាប្រភេទពីព្រោះគ្រប់អំពើទាំងអស់របស់ អង់ស៊ីមទាំងអស់មិនមែនជាប្រូតេអ៊ីននោះទេ។ ម្យ៉ាងវិញទៀតអង់ស៊ីមនីមួយៗ មានអំពើទៅលើប្រតិកម្មមួយជាក់លាក់។
biology
57
តើកត្តាអ្វីខ្លះ ដែលអាចធ្វើអោយប្រូតេអ៉ីន បាត់បង់គុណភាពបាន? កត្តាដែលធ្វើអោយប្រូតេអ៊ីនខូចគុណភាពមានដូចជា កត្តាអាស៊ីតខ្លាំង បាសខ្លាំង សាប៊ូ អំបិល លោហៈធាតុធ្ងន់ បម្រែបម្រួល សីតុណ្ហភាព និងចលនាមេកានិច និងកត្តាផ្សេងៗទៀត។
biology
58
ដូចម្តេចដែលហៅថា ចំណងប៉ិបទីត? ចំណងប៉ិបទីតគឺជា ចំណងដែលភ្ជាប់ពីអាស៊ីតអាមីនេ មួយទៅអាស៊ីតអាមីនេមួយដើម្បីបង្កើតបានជាម៉ូលេគុលប្រូតេអ៊ីន។
biology
59
ដូចម្តេចដែលហៅថាប្រូតេអ៉ីនងាយ? ប្រូតេអ៉ីនសាំញុំា? ប្រតេអ៊ីនងាយជា ប្រូតេអ៊ីនដែលកើតឡើងពីអាស៊ីតអាមីនេសុទ្ធ។ ប្រូតេអ៊ីនសាំញុំាជាប្រភេទប្រូតេអ៊ីនដែលមានទាំងប្រូតេអ៊ីនងាយ និងសារធាតុដែលមិនមែនជាប្រួតេអ៊ីន។
biology
60
ចូរប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និង ណឺរ៉ូនចលករ។ ប្រៀបធៀប ណឺរ៉ូនវិញ្ញាណនាំ និងណឺរ៉ូនចលកៈ - ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីធ្មួលវិញ្ញាណទៅកាន់ខួរក្បាល - ណឺរ៉ូនចលករៈ នាំព័ត៌មានដែលវិភាគហើយមកសរីរាង្គប្រតិកម្ម។
biology
61
តើរេទីនជាអ្វី? តើវាត្រូវបានភ្ញោចដូចម្តេច? រេទីន ជាស្រទាប់ក្នុងបង្អស់នៃគ្រាប់ភ្នែកដែលមានធ្មួលសេនឹងពន្លឺ។ រេទីនត្រូវបានភ្ញោចដោយពន្លឺ ដែលមានអំពើទៅលើកោសិការាងកោណ និងផូវា ដែលស្ថិតនៅលើស្រទាប់រេទីនដែលធ្វើអោយយើងអាចមើលឃើញពណ៌។
biology
62
តើដង់ឌ្រីតមាននាទីអ្វីខ្លះ? ដង់ឌ្រីតមាននាទីដូចជាៈ - ភ្ជាប់ទៅនឹងសរីរាង្គចលករ ឬសរីរាង្គទទួលរំញោច - បញ្ជូនព័ត៌មានទៅកាន់តួរកោសិកា និងអាក់សូន - តភ្ជាប់អាក់សូនដើម្បីទទួលព័ត៌មានបញ្ជូនទៅកាន់មជ្ឈមណ្ឌលប្រាសាទ ដើម្បីធ្វើការវិភាគ។
biology
63
ចូរប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទ? ប្រៀបធៀប មជ្ឈមណ្ឌលប្រាសាទ និងបរិមណ្ឌលប្រាសាទៈ - មជ្ឈមណ្ឌលប្រាសាទៈ ជាអ្នកទទួលព័ត៌មានទាំងឡាយ ដែលបញ្ចូនពីបរិមណ្ឌល ហើយធ្វើការវិភាគ។ ស្ថិតនៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រាសាទៈ ជាអ្នកទទួលរំញោចអ្នកបញ្ចូនព័ត៌មានទៅអោយខួរក្បាល។ មានគ្រប់សេរីរាង្គទាំងអស់ នៃសារពាង្គកាយ...
biology
64
តើធ្មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកជាអ្វី? មួលវិញ្ញាណទាំងប្រាំប្រភេទរបស់ស្បែកគឺ ការប៉ះទង្គិចស្រាល ប៉ះទង្គិចខ្លាំង ការឈឺចាប់កម្តៅ និងភាពត្រជាក់។
biology
65
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាខ្លះដែលទាក់ទងនឹងរក្សាលំនឹង? ត្រចៀកយករំញោចល្បឺ ឬទទួលខួរសំលេង។ ត្រចៀកចែកចេញជាបីផ្នែកគឺ ត្រចៀកក្រៅកណ្តាល និងត្រចៀកក្នុង ត្រចៀកក្នុង និង ខួរតូចមាននាទីក្នុងការរក្សាលំនឹង។
biology
66
តើគ្រាប់ភ្នែកមានភ្នាសប៉ុន្មានស្រទាប់? អ្វីខ្លះ? គ្រាប់ភ្នែកមាន បីស្រទាប់គឺ ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។
biology
67
តើបរិមណ្ឌលប្រាសាទមានសរសៃប្រាសាទអ្វីខ្លះ? បរិមណ្ឌលប្រសាទមានសរសៃប្រាសាទទាំងអស់ លើកលែងតែខួរក្បាល និងខួរឆ្អឹងខ្នង។ សរសៃប្រាសាទទាំងនោះមានដូចជា សរសៃប្រសាទចេញពីខួរក្បាលទាំង១២ សរសៃប្រសាទចេញពីខួរឆ្អឹងខ្នង៣១គូរួមទាំងសរសៃប្រាសាទផ្សេងៗ ទៀតដែលមាននៅ ក្នុងសារពាង្គកាយ។
biology
68
តើលក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូស្ពែមមានអ្វីខ្លះ? លក្ខណៈពិសេសពីរយ៉ាងរបស់រុក្ខជាតិអង់ស្យូមស្ពែមមានផ្កាដែលជា សរីរាង្គភេទ និងគ្រាប់ដែលការពារដោយសំបក។
biology
69
តើរុក្ខជាតិអង់ស្យូមស្ពែមមានប្រយោជន៍អ្វីខ្លះ? រុក្ខជាតិអង់ស្យូស្ពែមមានប្រយោជន៍ដូចជាៈ - ធ្វើជាគ្រឿងសង្ហារឹម (តុ ទូ ផ្ទះ...) ឈើប្រណិតបេងនាងនួន - ជាឱសថសម្រាប់ព្យាបាលជម្ងឺ - ផលិតផលឧស្សាហកម្ម ឧទាហរណ៍ៈ ជ័រដើមកៅស៊ូ និងជ័រដើមឈើទាល - ផ្លែឈើមួយចំនួនធំអាចយកបរិភោគបាន - ផលិតអុកស៊ីសែនសំរាប់ការដកដង្ហើមរបស់មនុស្ស និងសត្វ។
biology
70
តើកោនជាអ្វី? ក្នុងការបន្តពូជរបស់ស៊ីមណូស្ពែមតើកោនមានតួនាទីអ្វី? កោនគឺជា សរីរាង្គបន្តពូជរបស់រុក្ខជាតិស៊ីមណូស្ពែម កោនមាននាទីជាអ្នកផ្ទុកកោសិកា បន្តពូជ (ស្ពែម៉ាតូសូអ៊ីតចំពោះកោនឈ្មោល ឯអូអូស្វ៊ែចំពោះកោនញី)។
biology
71
ចូរពិពណ៌នាពីស៊ីមណូស្ពែមទាំងបូនក្រុម? ពិពណ៌នាពីស៊ីមណូស្ពែមទាំងបួនក្រុមៈ - ប្រង់ វាមានរូបរាងដូចដើមត្នោត ម្យ៉ាងដែលមានស្លឹកផ្តុំនៅកំពូលខាងចុង តែវាផលិតកោន។ កោនពេញវ័យមានរូបរាងដូចជាបាល់ - កូនីភែ មានស្លឹកដូចជាម្ជុល ដែលអាចអោយការការពារ បាត់បង់ ជាតិទឹកនិងអាចអោយបន្សាំទៅនឹងអាកាសធាតុស្ងួត។ ស្លឹករបស់កូនីភែមានពណ៌បៃតងពេញុមួយឆ្នាំ។ -...
biology
72
ហេតុអ្វីបានជាគេចាត់ទុកក្រពេះ និងពោះវៀនតូចជាក្រពេញអង់សូគ្រីន? ព្រោះវាជាក្រពេញដែលផលិតអរម៉ូនហើយបញ្ចេញទៅ ក្នុងចរន្តឈាមដោយផ្ទាល់ៈ - ក្រពះផលិតអរម៉ូនកាស្ទ្រីន - ពោះវៀនតូចផលិតអរម៉ូនសេក្រទីន។
biology
73
ដូចម្តេចដែលហៅថាពន្លកជីវ្ហាវិញ្ញាណ? រៀបរាប់ទីតាំងនៃរសជាតិរបស់វា។ ពន្លកជីវ្ហាវិញ្ញាណគឺជា ធ្មួលវិញ្ញាណគីមីដែលរសនឹងរសជាតិ។ទីតាំងរសជាតិៈ - រសជាតិផ្អែមស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិប្រៃស្ថិតនៅផ្នែកចុងអណ្តាត - រសជាតិជូរស្ថិតនៅចំហៀងសងខាង - រសជាតិល្វីងស្ថិតនៅគល់អណ្តាត។
biology
74
ផ្នែកសំខាន់ៗនៃប្រព័ន្ធប្រសាទសត្វឆ្អឹងកងមានអ្វីខ្លះ? រួមមាន ២ផ្នែកគឺ មជ្ឈមណ្ឌលប្រសាទ និងបរិមណ្ឌលប្រសាទ។ - មជ្ឈមណ្ឌលប្រសាទៈ មានខួរក្បាល និងខួរឆ្អឹងខ្នង - បរិមណ្ឌលប្រសាទៈ មានផ្លូវប្រសាទវិញ្ញាណនាំ និងធ្មួលប្រសាទចលករ។
biology
75
រៀបរាប់ពីសារៈសំខាន់នៃស្វ័យតម្លើងទ្វេ ADN។ សារៈសំខាន់ដូចជាៈ - រក្សាចំនួនក្រូម៉ូសូមឲ្យនៅដដែលពេលកោសិកាចែក - នៅចំណែកមីតូស កោសិកាមេនិងកោសិកាកូនមាន ADN ដូចគ្នា - រ៉ាប់រង់ចំនួននិងរូបរាងក្រម៉ូសូមឲ្យនៅដដែលក្រោយចំណែកកោសិកា - រ៉ាប់រងនិងកំហែរក្សាព័ត៌មានសេនេទិចឲ្យនៅថេរដោយឆ្លងកាត់ជំនាន់។
biology
76
ដូចម្តេចប៉ារ៉ាទីរ៉ូអ៊ីត? ជាក្រពេញរាងពងក្រពើតូចៗចំនួនបួនដែលបង្កប់ក្នុងផ្នែកខាងក្រោយនៃក្រពេញទីរ៉ូអ៊ីត វាមាននាទីបញ្ចេញផលិតអរម៉ូនប៉ារ៉ាទីរ៉ូអ៊ីត។
biology
77
តើអង់ទីប្យូទិចជាអ្វី? អង់ទីប្យូទិចជាសារធាតុសាំញុំដែលោផលិតដោយមីក្រូសារពាង្គកាយសម្រាប់ព្យាបាលជម្ងឺដែលបង្កឡើងដោយបាក់តេរី។
biology
78
តើក្រពេញញើសមាននាទីដូចម្តេច? ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសាពាង្គ។
biology
79
ពេលលឺទូរស័ព្ទ អ្នកលើកទូរស័ព្ទឡើងដើម្បីឆ្លើយតប។ ក្នុងករណីនេះ តើមានណឺរ៉ូនអ្វីខ្លះ ដែលចួលរួម? រៀបរាប់ពីតួនាទីរបស់វាផង។ ណឺរ៉ូននេះមានណឺរ៉ូន ៣ប្រភេទចូលរួមគឺៈ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនភ្ជាប់ និងណឺរ៉ូនចលករ។ នាទីរបស់វាៈ - ណឺរ៉ូនវិញ្ញាណនាំៈ មាននាទីចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ (ខួរក្បាល) - ណឺរ៉ូនភ្ជាប់ៈ មាននាទីបញ្ចូលបន...
biology
80
ហេតុអ្វីបានជាគេថាអាស៊ីតអាមីនេជាសារធាតុចំណូលទឹក? ពីព្រោះវារលាយក្នុងទឹក ហើយវាអាចឆ្លងកាត់ភ្នាស់កោសិកាបាន។
biology
81
តើវិស្វកម្មស៊ីនេទិចផ្តល់ផលអាក្រក់ដល់មនុស្សជាតិដូចម្តេចខ្លះ? ផលអាក្រក់រួមមានៈ គ្រោះថ្នាក់ចំពោះបរិស្ថានៈ - សម្លាប់សត្វដែលរស់នៅលើរុក្ខជាតិ GM ដែលធ្វើឲ្យស្លាប់ដល់ជីវៈចម្រុះលើផែនដី - ធ្វើឲ្យសត្វល្អិតមួយចំនួនអាចសុំានិងបង្កើតភាពធន់និងសារធាតុពុលផ្សេងៗ - បង្កើនភាពអាវដល់រុក្ខជាតិដោយមិនឲ្យផលិតគ្រាប់លំអងសម្រាប់បង្កាត់ពូជ។ គ្រ...
biology
82
តើគេបែងចែកខួរក្បាលជាប៉ុន្មានផ្នែក? អ្វីខ្លះ? មាននាទីដូចម្តេចខ្លះ? ខួរក្បាលមាន ៣ផ្នែកគឺ ខួរធំ ខួរតូច និងខួរកញ្ចឹងក។ ផ្នែកនីមួយៗមានតួនាទីដូចតទៅៈ - ខួរធំៈ មាននាទីត្រួតពិនិត្យនាទីជាច្រើនដូចជា សតិបញ្ញា ប្រឌិតញាណ ពិចារណា។ ក្រៅពីនេះវាទទួលបានព័ត៌មានពីសរីរាង្គវិញ្ញាណទាំង៥ - ខួរតូចៈ មាននាទីត្រួតពិនិត្យចលនាសន្លោះទាំងអស់ និងចលន...
biology
83
ក្រោយពេលបរិភោគអាហារ តើសារធាតុចិញ្ចឹមដែលជ្រាបចូលទៅក្នុងឈាមមានអ្វីខ្លះ? ក្នុងនោះរូមមានៈ គ្លុយកូស អាស៊ីតអាមីនេ អំបិលខនិជ វីតាមីន អាស៊ីតខ្លាញ់ និងគ្លីសេរ៉ូល។
biology
84
តើក្លរ៉ូអ៊ីតជាអ្វី? ហើយមានលក្ខណៈដូចម្តេច? ក្លរ៉ូអ៊ីតគឺជាស្រទាប់កណ្តាលនៃគ្រាប់ភ្នែក។ ស្រទាប់ក្លរ៉ូអ៊ីតមានលក្ខណៈស្តើងមានពណ៌ត្នោតចាស់ និងសម្បូរដោយសរសៃឈាម។ ស្រទាប់ក្លរ៉ូអ៊ីតមាននាទីដឹកនាំសារធាតុចិញ្ចឹម និងអុកស៊ីសែនទៅផ្គត់ផ្គង់ឲ្យទៅស្រទាប់រេទីន និងរក្សាលំនឹងសីតុណ្ហភាពនៅក្នុងភ្នែក។ វាក៏មាននាទីការពារការជះត្រលប់មកវិញនៃពន្លឺផងដែ...
biology
85
ចូរសង្ខេបពីប្រភពព័ត៌មានដែលសរីរាង្គវិញ្ញាណទទួលបាន។ គំហើញ ជាការឆ្លើយតបទៅនិងពន្លឺ។ - ល្បីអាស្រ័យនិងរលកសួរ ចំណែកតំហែរក្សាលំនឹង អាស្រ័យនិងចលនារបស់ធាតុរាវនៅក្នុងបំពងពាក់កណ្តាលរង្វង់ ក្នុងត្រចៀកក្នុង។ - បំណះទង្គិច ឆ្លើយតបទៅនិងថាមពលមេតានិច។ - រសជាតិ និងក្លិនឆ្លើយតបនិងសារធាតុគីមី។
biology
86
តើធាតុរាវ និងរោមញ័រក្នុងបំពងរាងគូថខ្យងនៃត្រចៀកក្នុងមាននាទីអ្វី? ធាតុរាវ និងរោមញ័រក្នុងបំពង់រាងគូទខ្យងនៃត្រចៀកក្នុងមាននាទី ក្នុងការបង្កើតអាំងភ្លុចប្រសាទ។ នៅពេលធាតុរាវនៃបំពងរាងគូទខ្យងញ័រ បណ្តាលឲ្យរោមល្អិតនៃកោសិកាធ្មួលក្នុងបំពង់រាងគូទខ្យងញ័រ។ បន្ទាប់មកកោសិកាធ្មួល ប្តូរលំញ័រឲ្យ។
biology
87
នៅពេលធ្មួលវិញ្ញាណក្លិនត្រូវបានភ្ញោច តើមានអ្វីកើតឡើង? នៅពេលដែលម៉ូលេគុលក្លិន ត្រូវបានស្រូបចូលទៅក្នុងរន្ធចម្រុះ តាមខ្យល់ដង្ហើមវារលាយទៅក្នុងស្រទាប់ស្លេស្មរបស់ចម្រុះ។ នៅពេលនោះ រោមញ័រនៃកោសិកាឃានវិញ្ញាណ (ធ្មួលវិញ្ញាណក្លិន) ត្រូវបានភ្ញោចដោយសារធាតុគីមីរលាយនេះ ហើយបង្កើតបានជាអាំងភ្លុចប្រសាទដែលត្រូវបានដឹកនាំទៅកាន់ខួរក្បាលតាមសរសៃប្...
biology
88
តើផ្នែកនៃខួរធំ មានទំនាក់ទំនង ជាមួយបញ្ញាដូចម្តេចដែរ? ផ្នត់ជាច្រើននៃសំបកខួរធំ បង្កើនផ្ទៃសារធាតុប្រេះយ៉ាងធំធេងដែលមានទំនាក់ទំនងទៅនឹងការបង្កើនបំណិនគិត (ពាក់ព័ន្ធនឹងបញ្ញា)។
biology
89
តើមជ្ឈមណ្ឌលប្រាសាទមាននាទីអ្វីខ្លះ? ក្នុងប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលប្រសាទមាននាទីទទួល ស្តុកទុក បកស្រាយ ព័ត៌មាន និងបញ្ហាសកម្មភាពទៅគ្រប់ផ្នែកនៃសារពាង្គកាយ។
biology
90
តើលំពែង ផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូននីមួយៗមាននាទីដូចម្តេច? លំពែងផលិតអរម៉ូនអាំងស៊ុយលីន និងគ្លុយកាកុង។ អរម៉ូនអាំងស៊ុយលីនមាននាទីបន្ថយកំណើតកម្រិតគ្លុយកូសក្នុងឈាម។ អរម៉ូនគ្លុយកាកុង មាននាទីបង្កើនកម្រិតគ្លុយកួសក្នុងឈាម។
biology
91
តើក្រពេញអ៉ីប៉ូភីស ចែកជាប៉ុន្មានផ្នែក? ផ្នែកនីមួយៗផលិតអរម៉ូនអ្វីខ្លះ? អ៊ីប៉ូភីស មានពីរផ្នែក។ អ៊ីប៉ូភីសក្រោយ ស្តុក និងបញ្ចេញអរម៉ូន អង់ទីឌីអ៊ុយរេទិច និងអុកស៊ីតូស៊ីន។ អ៊ីប៉ូភីសមុខផលិតអរម៉ូន ៦ប្រភេទគឺៈ - អរម៉ូនលូតលាស់ឬ សូម៉ាតូត្រូពីន (GH) - អរម៉ូនប្រូឡាក់ទីន (PRL) - អរម៉ូនមេឡាណូអ៊ីតស្ទីមុយឡង់ (MSH) - អរម៉ូនទីរ៉េអូស្ទី...
biology
92
ចូររាប់ឈ្មោះក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្ស។ ក្រពេញអង់ដូគ្រីន សំខាន់ៗរបស់មនុស្សមានអ៊ីប៉ូតាឡាមុស អ៊ីប៉ូភីស ទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត ទីមុស ក្រពេញលើតម្រងនោម លំពែង ក្រពេញភេទ ក្រពះ និងពោះវៀនតូច។
biology
93
ក្រពេញអង់ដូគ្រីនមនុស្សមានអ្វីខ្លះ? ប្រព័ន្ធអង់ដូគ្រីនមនុស្ស កើតឡើងពីក្រពេញអង់ដូគ្រីនទំាងក្នុងខ្លួនមនុស្ស ព្រមទាំងសកម្មភាពនៃអរម៉ូនដែលវាបញ្ចេញ។ ក្នុងចំណោមក្រពេញទាំងនោះ ក្រពេញខ្លះមាននាទីជាក្រពេញអង់ដូគ្រីនផងនិងជាក្រពេញអិចសូគ្រីនផង។
biology
94
ចូរបង្ហាញពីទីតាំងនៃធ្មួលកាយវិញ្ញាណទាំង៥របស់ស្បែក។ មួលកាយវិញ្ញាណទាំង៥របស់ស្បែកមានៈ - ធ្មូលវិញ្ញាណបំណះទង្គិច មាននៅចុងម្រាមដៃជាត្របកភ្នែកបបូរមាត់ចុងអណ្តាតនិងបាតដៃ។ - ធ្មូលវិញ្ញាណសម្ពាធ នៅត្រង់សំបនសន្លាក់ជាលិកាសាច់ដុំ បាត់ដៃ ម្រាមដៃនិងបាតជើង។ - ធ្មួលវិញ្ញាណឈឺចាប់ លាតសន្ធឹងនៅក្នុងស្រទាប់ក្រោមរបស់អេពីឌែម។ - ធ្មួលវិញ្ញាណត...
biology
95
តើធ្មួលវិញ្ញាណណាខ្លះ ដែលចាប់យករសជាតិនិងក្លិន? ធ្មួលវិញ្ញាណ ដែលចាប់យករសជាតិ និងក្លិនគឺធ្មូលពន្លកជីវ្ហាវិញ្ញាណ និងធ្មួលឃានវិញ្ញាណ។
biology
96
តើត្រចៀកចាប់យករំញោចអ្វី? តើត្រចៀកមានផ្នែកអ្វីខ្លះ? តើផ្នែកណាដែលទាក់ទងនឹងតំហែររក្សាលំនឹង? ត្រចៀកចាប់យករំញោចសួរ។ ត្រចៀកមាន៣ផ្នែកគឺ ត្រចៀកក្រៅ ត្រចៀកកណ្តាល និងត្រចៀកក្នុង។ ត្រចៀកក្នុង មាននាទីក្នុង តំហែររក្សាលំនឹង នៃសារពាង្គកាយ។
biology
97
តើផ្នែកណានៃគ្រាប់ភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែក? រន្ធប្រសី្រ ជាផ្នែកមួយនៃគ្រាប់ភ្នែកដែលតម្រូវបរិមាណនៃពន្លឺទៅក្នុងភ្លែក ពីព្រោះប្រស្រីភ្នែកជាសាច់ដុំដែលអាចធ្វើឲ្យរន្ធប្រស្រីភ្នែករីកធំឬរួមតូច៕ នៅពេលមានពន្លឺស្រទន់ ឬងងឹត រន្ធប្រស្រីរីកធំដែលអាចធ្វើឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើន។ នៅពេលមានពន្លឺខ្លាំង រន្ធប្រស្រីរួមត...
biology
98
តើភ្នាសគ្រាប់ភ្នែកមានប៉ុន្មានស្រទាប់? អ្វីខ្លះ? ភ្នាសគ្រាប់ភ្នែក មាន៣ស្រទាប់ គឺស្រទាប់ក្លេរ៉ូទិច ក្លរ៉ូអ៊ីត និងរេទីន។
biology
99
ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីជាច្រើនឆ្លងកាត់បាន តើនឹងមានបញ្ហាអ្វីកើតឡើង? ប្រសិនបើស៊ីណាប់ជាច្រើនរាំងស្ទះមិនឲ្យសារធាតុគីមីច្រើនឆ្លងកាត់បាន នោះធ្វើឲ្យសារធាតុគីមី (ណឺរ៉ូនបញ្ចូនសារ) ជាច្រើនដែលបញ្ជូនអាំងភ្លុចប្រសាទនឹងគ្មានសមត្ថភាពធ្វើការនេះទេ ដូចនេះអំាងភ្លុចប្រសាទទាំងនេះនឹងមិនត្រូវបានភ្ញោចឡើយ។
biology