image imagewidth (px) 14 800 | text stringlengths 1 133 |
|---|---|
ព្រះរាជាណាចក្រកម្ពុជា | |
ជាតិ\tសាសនា\tព្រះមហាក្សត្រ | |
រាជរដ្ឋាភិបាលកម្ពុជា | |
លេខៈ\t១៦៧\tអនក្រ.បក | |
អនុក្រឹត្យ | |
ស្ដីពី | |
ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាឃុំ\tសង្កាត់អាណត្តិទី៥ | |
រាជរដ្ឋាភិបាល | |
-\tបានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា | |
-\tបានឃើញព្រះរាជក្រឺត្យលេខ\tនស/រកត/០៩១៨/៩២៥\tចុះថ្ងៃទី០៦\tខែកញ្ញា\tឆ្នាំ២០១៨\tស្ដីពី | |
ការតែងតាំងរាជរដ្ឋាភិបាល\tនៃព្រះរាជាណាចក្រកម្ពុជា | |
-\tបានឃើញព្រះរាជក្រឺត្យលេខ\tនស/រកត/០៣២០/៤២១\tចុះថ្ងៃទី៣០\tខែមីនា\tឆ្នាំ២០២០\tស្ដីពី | |
ការតែងតាំង\tនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល\tនៃព្រះរាជាណាចក្រកម្ពុជា | |
-\tបានឃើញព្រះរាជក្រមលេខ\tនស/រកម/០៦១៨/០១២\tចុះថ្ងៃទី២៨\tខែមិថុនា\tឆ្នាំ២០១៨\tដែល | |
ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ\tនិងការប្រព្រឺត្តទៅ\tនៃគណៈរដ្ឋមន្រ្តី | |
-\tបានឃើញព្រះរាជក្រមលេខ\tនស/រកម/០១៩៦/០៨\tចុះថ្ងៃទី២៤\tខែមករា\tឆ្នាំ១៩៩៦\tដែល | |
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ | |
-\tបានឃើញព្រះរាជក្រមលេខ\tនស/រកម/០៥០៨/០១៧\tចុះថ្ងៃទី២៤\tខែឧសភា\tឆ្នាំ២០០៨\tដែល | |
ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី\tខេត្ត\tក្រុង\tស្រុក\tខណ្ឌ | |
-\tបានឃើញព្រះរាជក្រមលេខ\tនស/រកម/០៥០៨/០១៨\tចុះថ្ងៃទី២៤\tខែឧសភា\tឆ្នាំ២០០៨\tដែល | |
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី\tក្រុមប្រឹក្សាខេត្ត\tក្រុមប្រឹក្សាក្រុង | |
ក្រុមប្រឹក្សាស្រុក\tក្រុមប្រឹក្សាខណ្ឌ | |
-\tបានឃើញព្រះរាជក្រមលេខ\tនស/រកម/០៣០១/០៥\tចុះថ្ងៃទី១៩\tខែមីនា\tឆ្នាំ២០០១\tដែល | |
ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ\tសង្កាត់ | |
១ | |
ព្រះរាជាណាចក្រកម្ពុជា | |
ជាតិ\tសាសនា\tព្រះមហាក្សត្រ | |
រាជរដ្ឋាភិបាលកម្ពុជា | |
លេខៈ\t០១\tគនប | |
គោលនយោបាយ | |
<<ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព>> | |
សន្តិភាព\tស្ថិរភាពនយោបាយ\tសន្តិសុខ\tសណ្តាប់ធ្នាប់សាធារណៈ\tជាកត្តាគន្លឺះដែលផ្តល់ភាព | |
អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច\tសង្គមកិច្ច\tនិងវិស័យផ្សេងៗទៀត\tមានការរីកចម្រើនស្រប | |
តាមកម្មវិធីនយោបាយ\tនិងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា។\tទោះបីយើង | |
មានសន្តិភាព\tស្ថិរភាពយ៉ាងរឺងមាំ\tប៉ុន្តែសន្តិសុខ\tសណ្តាប់ធ្នាប់សាធារណៈ\tបញ្ហាសុខមាលភាពរបស់ប្រជា | |
ពលរដ្ឋ\tនិងការផ្តល់សេវាចាំបាច់នានា\tនៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ជាប្រចាំ\tដើម្បីធានា | |
ឱ្យជនគ្រប់រូប\tនិងសង្គមទាំងមូល\tមានសុវត្ថិភាពយ៉ាងល្អប្រសើរ\tជីវភាពរុងរឿង\tនិងសុខដុមរមនា។ | |
ឆ្លងកាត់បទពិសោធន៏អស់រយៈពេល១០ឆ្នាំ\tក្រសួងមហាផ្ទៃដោយមានការគាំទ្រ\tនិងចូលរួមពី | |
ក្រសួង\tស្ថាប័ន\tរដ្ឋបាលថ្នាក់ក្រោមជាតិ\tក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន\tនិងអ្នកពាក់ព័ន្ធ\tបាន | |
ចាត់តាំងអនុវត្តប្រកបដោយជោគជ័យ\tនិងបានធ្វើការកែលម្អផែនការណែនាំស្តីពីការចាត់តាំងអនុវត្តគោល | |
នយោបាយ\t<<ភូមិ-ឃុំមានសុវត្ថិភាព>>\tជាបន្តបន្ទាប់\tឱ្យស្របតាមបរិបទនៃការអភិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។ | |
ដើម្បីឆ្លើយតបទៅនឺងស្ថានភាពបច្ចុប្បន្ន\tនិងកៀរគរឱ្យមានការចូលរួមគាំទ្រកាន់តែច្រើនថែមទៀត | |
រាជរដ្ឋាភិបាលបានសម្រេចកែលម្អលក្ខណសម្បត្តិនៃគោលនយោបាយ\t<<ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព>>\tព្រមទាំង | |
លើកកម្រិតគោលនយោបាយនេះជារបស់រាជរដ្ឋាភិបាល\tដែលមានគោលបំណង\tនិងសំណូមពរ\tដូចខាងក្រោម៖ | |
១.\tបន្តកសាង\tនិងពង្រឺងសន្តិសុខ\tសណ្តាប់ធ្នាប់សង្គម\tលើកកម្ពស់អនាម័យ\tបរីស្ថាន\tសុខមាលភាព | |
ប្រជាពលរដ្ឋ\tនិងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ\tនិងជំងឺឆ្លងរាគត្បាតនៅគ្រប់ | |
កាលៈទេសៈ\tព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ\tដើម្បីបង្ក | |
ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៏សេដ្ឋកិច្ច\tសង្គមកិច្ចនៅមូលដ្ឋាន\tនិងឈានទៅបង្កើនល្បឿននៃការ | |
កាត់បន្ថយភាពក្រីក្រ។ | |
២.\tកសាងបានជាកម្លាំងសរុប\tវិធានការសរុប\tនិងមធ្យោបាយសរុប\tក្នុងការអនុវត្តគោល | |
នយោបាយ\t<<ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព>>\tដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច\tពីវិស័យ | |
សាធារណៈ\tវិស័យឯកជន\tអ្នកពាក់ព័ន្ធនានា\tនិងប្រជាពលរដ្ឋនៅទូទាំងប្រទេស។ | |
១ | |
ព្រះរាជាណាចក្រកម្ពុជា | |
ជាតិ\tសាសនា\tព្រះមហាក្សត្រ | |
រាជរដ្ឋាភិបាលកម្ពុជា | |
លេខៈ\t១៥\tសកខ | |
សារលិខិត | |
សម្តេចអគ្គមហាសេនាបតីតេជោ\tហ៊ុន\tសែន | |
នាយករដ្ឋមន្រ្តី\tនៃព្រះរាជាណាចក្រកម្ពុជា | |
ក្នុងឱកាសទិវាកម្មសិទិ្ធបញ្ញាពិភពលោក\tឆ្នាំ២០២២ | |
-\tសូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ\tព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ\tជាទីសក្ការៈ | |
-\tសម្តេច\tឯកឧត្តម\tលោកជំទាវ\tឧកញ្ញ៉ា\tលោក\tលោកស្រី\tបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី! | |
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា\tនិងខ្លួនខ្ញុំផ្ទាល់\tទូលព្រះបង្គំ\tខ្ញុំព្រះករុណា\tខ្ញុំមានសេចក្តីសោមនស្ស | |
រីករាយសូមផ្ញើសារលិខិតជូនដល់បងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់\tដើម្បីអបអរសាទរក្នុងឱកាសដ៏ | |
មហោឡារិកនៃទិវាកម្មសិទិ្ធបញ្ញាពិភពលោកឆ្នាំ២០២២\tដែលប្រព្រឹត្តទៅជាសាកល\tនាថ្ងៃទី២៦\tខែមេសា | |
ឆ្នាំ២០២២\tស្របទៅនឹងកាលបរិច្ឆេទនៃការរំលឹកខួបនៃការចូលជាធរមាននៃអនុសញ្ញាស្តីពីការបង្កើតអង្គការ | |
កម្មសិទ្ធិបញ្ញាពិភពលោក\tឆ្នាំ១៩៧០។\tទិវាកម្មសិទិ្ធបញ្ញាពិភពលោកត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដោយ | |
អង្គការកម្មសិទិ្ធបញ្ញាពិភពលោក(WIPO)\tនិងប្រទេសជាសមាជិកក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង | |
សាធារណៈអំពីសារៈសំខាន់របស់កម្មសិទ្ធិបញ្ញាលើគ្រប់វិស័យ\tរួមទាំង\tការកសាងកេរ្តិ៍ឈ្មោះម៉ាក\tការបង្កើតថ្មី | |
គំនិតច្នៃប្រឌិត\tដែលមានឥទ្ធិពលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនិងជំរុញការចូលរួមការពារ | |
កម្មសិទ្ធិបញ្ញា។ | |
ព្រះរាជាណាចក្រកម្ពុជាបានចូលរួមជាសមាជិកអង្គការកម្មសិទិ្ធបញ្ញាពិភពលោក\tកាលពីថ្ងៃទី២៥\tខែកក្កដា | |
ឆ្នាំ១៩៩៥\tដែលបច្ចុប្បន្នមានសមាជិកសរុបចំនួន\t១៩៣ប្រទេស\tហើយបានចូលរួមយ៉ាងសកម្ម\tដើម្បីបំពេញ | |
កាតព្វកិច្ចអន្តរជាតិពាក់ព័ន្ធនឹងការការពារ\tនិងលើកកម្ពស់កម្មសិទិ្ធបញ្ញា។ | |
យើងទាំងអស់គ្នាទទួលស្គាល់ថា\tយុវជនគឺជាធនធានដ៏មានសក្តានុពលធំធេងក្នុងការបង្កើតថ្មី\tនិង | |
ការផ្តល់ដំណោះស្រាយបច្ចេកទេស\tសម្រាប់គាំទ្រដល់ជីវភាពប្រជាពលរដ្ឋ\tក្នុងអន្តរកាលនៃការវិវឌ្ឍបច្ចេកវិទ្យា | |
ដើម្បីឆ្ពោះទៅរកអនាគតមួុយកាន់តែប្រសើរ។ | |
សម្រាប់ឆ្នាំ២០២២\tអង្គការកម្មសិទិ្ធបញ្ញាពិភពលោកបានផ្តួចផ្តើមរៀបចំទិវាកម្មសិទិ្ធបញ្ញាពិភពលោក | |
ប្រចាំឆ្នាំ\tក្រោមមូលបទ\t"កម្មសិទ្ធិបញ្ញា\tនិងយុវជន៖\tការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ"។\tមូលបទ | |
ទំព័រ\t១/៤ | |
ព្រះរាជាណាចក្រកម្ពុជា | |
ជាតិ\tសាសនា\tព្រះមហាក្សត្រ | |
រាជរដ្ឋាភិបាលកម្ពុជា | |
លេខៈ\t០៦\tសណន | |
សេចក្តីណែនាំ | |
ស្តីពី | |
ការពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩\tជុំទី១ | |
រាជរដ្ឋាភិបាលបានដាក់ចេញ\tនិងកំពុងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ | |
ដែលត្រូវបានចាត់ទុកជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ\tនិងជាខ្សែក្រវ៉ាត់ការពារទី១\tដើម្បីការពារអាយុជីវិត | |
ប្រជាជន\tក៏ដូចជាដើម្បីបង្កើតឱ្យបាននូវភាពសុំាសហគមន៏ទប់ទល់នឹងមេរោគកូវីដ-១៩\tសំដៅឈានឆ្ពោះទៅ | |
បើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ\tនិងការរស់នៅជាមួយនឹងជំងឹនេះតាមគន្លង | |
ប្រក្រតីភាពថ្មី។\tគិតមកទល់ពេលនេះ,\tព្រះរាជាណាចក្រកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជន | |
ដែលមានអាយុចាប់ពី\t១២\tឆ្នាំឡើងទៅ\tបានប្រមាណ\t៨៩%\tធៀបនឹងគោលដៅប្រមាណ\t១២\tលាននាក់។ | |
យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩\tជុំទី១\tត្រូវបានរំពឹងថា\tនឹងអាចបញ្ចប់នៅចុងខែតុលា\tឬដើមខែវិច្ឆិកា | |
ខាងមុខនេះ\tមុនផែនការដែលបានគ្រោងទុក។\tបន្ថែមពីលើនេះ,\tរាជរដ្ឋាភិបាល\tក៏បានដាក់ចេញនូវ | |
"គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩\tដូសជំរុញ"\tជូនប្រជាជន\tដើម្បីធានាឱ្យបាននូវ\t"ភាពសុំាសហគមន៏ | |
រឹងមាំពិតប្រាកដមួុយ"\tសំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ\tDelta\tក្នុងសហគមន៏\tនិងការត្រៀម | |
លក្ខណៈសម្រាប់ការឈានឆ្ពោះទៅកាន់ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វីស័យ\tនិងការ | |
រស់នៅជាមួយជំងឺកូវីដ-១៩\tតាមគន្លងប្រក្រតីភាពថ្មី។ |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.