{"question": "តើរាជធានីរបស់អាណាចក្រចេនឡាក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ មានឈ្មោះថាអ្វី?", "answer": "ឦសានបុរៈ", "category": "history"} {"question": "តើកំពង់ផែពាណិជ្ជកម្មដ៏ធំនិងសំខាន់ជាងគេបំផុតរបស់អាណាចក្រហ្វូណនមានឈ្មោះអ្វី ដែលបច្ចុប្បន្នស្ថិតនៅកម្ពុជាក្រោម?", "answer": "ផែអូរកែវ", "category": "history"} {"question": "តើនៅក្នុងសតវត្សទី៨ អាណាចក្រចេនឡាត្រូវបានបែងចែកជាពីរភាគធំៗអ្វីខ្លះ ដោយសារតែវិបត្តិនយោបាយផ្ទៃក្នុង?", "answer": "ចេនឡាដីគោក ចេនឡាទឹកលិច", "category": "history"} {"question": "តើព្រះមហាក្សត្រកម្ពុជាអង្គណាដែលបានខិតខំស្តារប្រទេសជាតិឡើងវិញ ទប់ទល់នឹងការឈ្លានពានរបស់សៀមនិងយួន?", "answer": "ព្រះបាទអង្គឌួង", "category": "history"} {"question": "តើព្រឹត្តិការណ៍អ្វីបានកើតឡើងចំពោះសាសនានៅកម្ពុជា ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ នៅសតវត្សទី១៣?", "answer": "ប្រតិកម្មព្រហ្មញ្ញសាសនា", "category": "history"} {"question": "តើប្រាសាទព្រះខ័ននៅខេត្តសៀមរាបត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ឥស្សរជនរូបណា?", "answer": "ព្រះវររាជបិតារបស់ព្រះអង្គ (ព្រះបាទធរណីន្ទ្រវរ្ម័នទី២)", "category": "history"} {"question": "តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជា ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទីខែឆ្នាំណា?", "answer": "ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។", "category": "history"} {"question": "តើសន្និសីទអន្តរជាតិនៅទីក្រុងសឺណែវ ឆ្នាំ១៩៥៤ មានសារៈសំខាន់យ៉ាងណាខ្លះចំពោះប្រទេសកម្ពុជា?", "answer": "ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យ", "category": "history"} {"question": "តើព្រឹត្តិការណ៍បែកបន្ទាយលង្វែកនៅឆ្នាំ១៥៩៣ បណ្តាលមកពីកត្តាចម្បងអ្វីខ្លះ ដែលធ្វើឱ្យកម្ពុជាបាត់បង់ឯកសារនិងទ្រព្យសម្បត្តិជាតិយ៉ាងច្រើន?", "answer": "ការលុកលុយពីសំណាក់កងទ័ពសៀម", "category": "history"} {"question": "តើប្រាសាទណាដែលត្រូវបានគេស្គាល់ថាមានដើមឈើធំៗដុះលើប្រាសាទ ដែលឆ្លុះបញ្ចាំងពីការប្រយុទ្ធគ្នារវាងធម្មជាតិនិងស្នាដៃមនុស្ស?", "answer": "ប្រាសាទតាព្រហ្ម", "category": "history"} {"question": "តើប្រព័ន្ធកសិកម្មនាសម័យអង្គរមានតួនាទីយ៉ាងដូចម្តេចក្នុងការជួយឱ្យចក្រភពក្លាយជាមហាអំណាច?", "answer": "ធ្វើស្រែបានបីដងក្នុងមួយឆ្នាំ", "category": "history"} {"question": "តើព្រះមហាក្សត្រខ្មែរនាសម័យអង្គរត្រូវបានប្រជានុរាស្ត្រចាត់ទុកជាអ្វី?", "answer": "ទេវរាជ", "category": "history"} {"question": "តើអាណាចក្រភ្នំឬហ្វូណនទទួលបានឥទ្ធិពលវប្បធម៌និងសាសនាពីប្រទេសណាជាចម្បង?", "answer": "ឥណ្ឌា", "category": "history"} {"question": "តើនៅក្នុងសតវត្សទី៨ អាណាចក្រចេនឡាបានបែកបាក់ជាប៉ុន្មានផ្នែក?", "answer": "ពីរផ្នែក។", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានប្រកាសឯករាជ្យនិងបង្កើតលទ្ធិទេវរាជនៅលើភ្នំគូលែនក្នុងឆ្នាំ៨០២?", "answer": "ព្រះបាទជ័យវរ្ម័នទី២", "category": "history"} {"question": "តើប្រាសាទអង្គរវត្តត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះមហាក្សត្រអង្គណា?", "answer": "ព្រះបាទសូរ្យវរ្ម័នទី២", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី៧ បានកសាងសមិទ្ធផលសង្គមសំខាន់ៗអ្វីខ្លះសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ?", "answer": "មន្ទីរពេទ្យឬអរោគ្យសាលាចំនួន១០២ សាលាសំណាក់ឬធម្មសាលាចំនួន១២១ ផ្លូវថ្នល់ ស្ពាន បារាយណ៍រ។", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានសម្រេចព្រះទ័យបោះបង់ចោលរាជធានីអង្គរ ហើយមកកសាងរាជធានីថ្មីនៅចតុមុខ?", "answer": "ព្រះបាទបរមរាជាចៅពញាយ៉ាត", "category": "history"} {"question": "តើបន្ទាយលង្វែកត្រូវបានកសាងឡើងដោយមានរចនាសម្ព័ន្ធការពារបែបណាដើម្បីទប់ទល់នឹងសត្រូវ?", "answer": "ព័ទ្ធជុំវិញដោយព្រៃឫស្សី", "category": "history"} {"question": "តើអតីតរាជធានីឧដុង្គមានទីតាំងស្ថិតនៅក្នុងខេត្តណា?", "answer": "ខេត្តកណ្តាល", "category": "history"} {"question": "តើប្រទេសកម្ពុជាបានធ្លាក់ក្រោមរបបអាណាព្យាបាលបារាំងជាផ្លូវការតាមរយៈការចុះសន្ធិសញ្ញានៅឆ្នាំណា?", "answer": "ថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣", "category": "history"} {"question": "តើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីប្រទេសបារាំងទទួលបានជោគជ័យជាស្ថាពរដឹកនាំដោយព្រះមហាក្សត្រអង្គណា?", "answer": "ព្រះបាទសម្តេចព្រះនរោត្តម សីហនុ", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានឡើងគ្រងរាជ្យបន្តពីព្រះបាទនរោត្តម សីហនុ នៅឆ្នាំ១៩៥៥?", "answer": "ព្រះបាទនរោត្តម សុរាម្រិត គឺជាព្រះមហាក្សត្រដែលបានឡើងគ្រងរាជសម្បត្តិបន្តនៅឆ្នាំ១៩៥៥ បន្ទាប់ពីព្រះបាទនរោត្តម សីហនុ បានសម្រេចព្រះទ័យដាក់រាជ្យថ្វាយព្រះអង្គ។", "category": "history"} {"question": "តើភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ជាទីតាំងប្រវត្តិសាស្ត្រដែលត្រូវបានគេស្គាល់ថាតម្កល់នូវអ្វីខ្លះ?", "answer": "តម្កល់ព្រះបរមសារីរិកធាតុ និងព្រះបរមអដ្ឋិរបស់អតីតព្រះមហាក្សត្រខ្មែរជាច្រើនអង្គ។", "category": "history"} {"question": "តើប្រាសាទធំនៅតំបន់កោះកេរមានលក្ខណៈស្ថាបត្យកម្មពិសេសខុសប្លែកពីប្រាសាទដទៃយ៉ាងដូចម្តេច?", "answer": "ប្រាសាទធំនៅតំបន់កោះកេរមានលក្ខណៈពិសេស ដោយសាងសង់ជារាងពីរ៉ាមីតមានកាំជណ្តើរចំនួន៧ថ្នាក់ ដែលជារចនាបថស្ថាបត្យកម្មដ៏កម្រមាននៅក្នុងប្រវត្តិសាស្ត្រសិល្បៈខ្មែរ។", "category": "history"} {"question": "តើអក្សរសិល្ប៍រឿងរាមកេរ្តិ៍ខ្មែរ មានប្រភពដើមចេញពីវីរកថាឥណ្ឌាដែលមានឈ្មោះអ្វី?", "answer": "រឿងរាមកេរ្តិ៍ខ្មែរមានប្រភពដើម និងទទួលបានឥទ្ធិពលពីវីរកថាឥណ្ឌាដ៏ល្បីល្បាញឈ្មោះថា រាមាយណៈ ដោយបានកែច្នៃឱ្យស្របនឹងបរិបទវប្បធម៌និងជំនឿរបស់ខ្មែរ។", "category": "history"} {"question": "តើប្រាសាទនាគព័ន្ធដែលកសាងដោយព្រះបាទជ័យវរ្ម័នទី៧ តំណាងឱ្យអ្វីនៅក្នុងជំនឿសាសនាសម័យនោះ?", "answer": "ប្រាសាទនាគព័ន្ធត្រូវបានកសាងឡើងជានិមិត្តរូបនៃបឹងអនោតត្ត ដែលជាបឹងដ៏ពិសិដ្ឋនៅឋានហិមពាន្ត មានតួនាទីក្នុងការផ្តល់ទឹកមន្តស័ក្តិសិទ្ធិសម្រាប់ព្យាបាលជំងឺផ្សេងៗ។", "category": "history"} {"question": "តើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានផ្តល់លទ្ធផលប្រវត្តិសាស្ត្រអ្វីខ្លះដល់ទឹកដីប្រទេសកម្ពុជា?", "answer": "តាមរយៈសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ប្រទេសសៀមបានយល់ព្រមប្រគល់ខេត្តសំខាន់ៗចំនួនបីគឺ ខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ មកឱ្យកម្ពុជាគ្រប់គ្រងវិញ។", "category": "history"} {"question": "តើពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជានិមិត្តរូបនៃយុគសម័យស្ថាបត្យកម្មខ្មែរថ្មី ត្រូវបានរចនាដោយស្ថាបត្យកររូបណា?", "answer": "វណ្ណ មូលីវណ្ណ", "category": "history"} {"question": "តើរបបសង្គមរាស្ត្រនិយមដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ បានចាប់ផ្តើមនៅឆ្នាំណា?", "answer": "១៩៥៥", "category": "history"} {"question": "ហេតុអ្វីបានជាព្រះបាទបរមរាជាចៅពញាយ៉ាតសម្រេចព្រះទ័យបោះបង់ចោលរាជធានីអង្គរជាស្ថាពរនៅសតវត្សទី១៥?", "answer": "គំរាមកំហែងនិងការលុកលុយជាបន្តបន្ទាប់ពីសំណាក់កងទ័ពសៀម", "category": "history"} {"question": "តើប្រាសាទបន្ទាយឆ្មារ ដែលជាស្នាព្រះហស្តដ៏លេចធ្លោមួយរបស់ព្រះបាទជ័យវរ្ម័នទី៧ មានទីតាំងស្ថិតនៅក្នុងខេត្តណា?", "answer": "បន្ទាយមានជ័យ", "category": "history"} {"question": "តើហេតុអ្វីបានជាក្រុងអង្គរធំត្រូវបានគេចាត់ទុកថាជាទីក្រុងដ៏អស្ចារ្យបំផុតមួយនាសម័យនោះ?", "answer": "ការរៀបចំផែនការក្រុងល្អិតល្អន់", "category": "history"} {"question": "តើបឹងទន្លេសាបមានតួនាទីយ៉ាងដូចម្តេចខ្លះចំពោះកំណើនសេដ្ឋកិច្ចនៃចក្រភពអង្គរ?", "answer": "ផ្តល់ស្បៀងនិងផ្លូវដឹកជញ្ជូន", "category": "history"} {"question": "តើប្រព័ន្ធធារាសាស្ត្រនាសម័យអង្គរមានលក្ខណៈបច្ចេកទេសពិសេសយ៉ាងណាខ្លះ?", "answer": "ជីកបារាយណ៍ស្តុកទឹក", "category": "history"} {"question": "តើចម្លាក់លិបនៅតាមជញ្ជាំងថែវនៃប្រាសាទអង្គរវត្តបង្ហាញពីអ្វីខ្លះ?", "answer": "បង្ហាញសាច់រឿងនិងជីវិតប្រចាំថ្ងៃ", "category": "history"} {"question": "តើអរិយធម៌ខ្មែរបុរាណទទួលបានឥទ្ធិពលពីអរិយធម៌អ្វីខ្លះ?", "answer": "ឥណ្ឌា ", "category": "history"} {"question": "តើព្រាហ្មណ៍មានតួនាទីអ្វីខ្លះក្នុងរាជវាំងនាសម័យអង្គរ?", "answer": "ទីប្រឹក្សានិងរៀបចំពិធីសាសនា", "category": "history"} {"question": "តើស្ពានបុរាណដូចជាស្ពានកំពង់ក្តី មានលក្ខណៈពិសេសយ៉ាងណាខ្លះ?", "answer": "ធ្វើពីថ្មបាយក្រៀមរឹងមាំ", "category": "history"} {"question": "តើការប្រើប្រាស់អក្សរខ្មែរមានប្រវត្តិវិវត្តយ៉ាងណានាសម័យបុរាណ?", "answer": "វិវត្តចេញពីអក្សរបាល្លវៈឥណ្ឌា", "category": "history"} {"question": "តើទ័ពដំរីមានតួនាទីយ៉ាងណាខ្លះក្នុងកងទ័ពនាសម័យបុរាណ?", "answer": "កម្លាំងវាយលុកនិងការពារ", "category": "history"} {"question": "តើរបាំព្រះរាជទ្រព្យមានប្រវត្តិទាក់ទងយ៉ាងណានឹងវប្បធម៌ខ្មែរ ហើយតើវាមានតួនាទីអ្វីខ្លះក្នុងពិធីបុណ្យជាតិ?", "answer": "បង្ហាញវប្បធម៌និងសម្តែងក្នុងពិធីបុណ្យ", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាជាប្អូនរបស់ព្រះបាទភវវរ្ម័នទី១ ដែលបានបន្តសង្គ្រាមវាយដណ្តើមទឹកដីហ្វូណនរហូតដល់បានសម្រេចជាស្ថាពរ?", "answer": "ព្រះបាទមហេន្ទ្រវរ្ម័ន", "category": "history"} {"question": "តើប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវបានស្ថាបនាឡើងឧទ្ទិសដល់ព្រះអាទិទេពអ្វី?", "answer": "ព្រះបាទសូរ្យវរ្ម័នទី២ឧទ្ទិសព្រះវិស្ណុ", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី៧ បានកសាងមន្ទីរពេទ្យចំនួនប៉ុន្មាននៅទូទាំងចក្រភពអង្គរដើម្បីព្យាបាលប្រជានុរាស្ត្រ?", "answer": "មន្ទីរពេទ្យចំនួន១០២កន្លែង", "category": "history"} {"question": "តើជនជាតិអឺរ៉ុបជាតិសាសន៍ណាខ្លះដែលបានមកធ្វើទំនាក់ទំនងពាណិជ្ជកម្មនិងផ្សព្វផ្សាយសាសនានៅកម្ពុជាមុនគេបង្អស់នាសម័យលង្វែក?", "answer": "ជនជាតិព័រទុយហ្កាល់និងអេស្ប៉ាញ", "category": "history"} {"question": "តើព្រះមហាក្សត្រកម្ពុជាអង្គណាដែលបានយល់ព្រមចុះសន្ធិសញ្ញាដាក់ប្រទេសកម្ពុជាឱ្យស្ថិតក្រោមអាណាព្យាបាលបារាំងនៅឆ្នាំ១៨៦៣?", "answer": "ព្រះបាទនរោត្តម", "category": "history"} {"question": "តើប្រទេសកម្ពុជាទទួលបានឯករាជ្យបរិបូរណ៍ពីអាណានិគមបារាំងនៅថ្ងៃទីខែឆ្នាំណា ក្រោមព្រះរាជបូជនីយកិច្ចរបស់ឥស្សរជនរូបណា?", "answer": "ថ្ងៃទី៩វិច្ឆិកា១៩៥៣ដោយព្រះសីហនុ", "category": "history"} {"question": "តើតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បានកាត់ក្តីប្រគល់ប្រាសាទព្រះវិហារមកឱ្យកម្ពុជាវិញនៅថ្ងៃខែឆ្នាំណា?", "answer": "ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២", "category": "history"} {"question": "តើក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហមបានប្រែក្លាយវិទ្យាល័យទួលស្វាយព្រៃឱ្យទៅជាទីតាំងអ្វី?", "answer": "មន្ទីរស២១ ឬគុកទួលស្លែង", "category": "history"} {"question": "បន្ទាប់ពីថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ តើប្រទេសកម្ពុជាត្រូវបានប្តូរឈ្មោះជាផ្លូវការទៅជាអ្វី?", "answer": "សាធារណរដ្ឋប្រជាមានិតកម្ពុជា", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី២ បានប្រារព្ធពិធីទេវរាជនៅទីតាំងណា ដើម្បីប្រកាសឯករាជ្យភាពរបស់កម្ពុជាពីប្រទេសជ្វានៅឆ្នាំ៨០២?", "answer": "ភ្នំមហេន្ទ្របព៌ត ឬភ្នំគូលែន", "category": "history"} {"question": "តើតាមរឿងព្រេងនិងកំណត់ត្រាប្រវត្តិសាស្ត្រ ការកកើតអាណាចក្រហ្វូណនកើតចេញពីការរៀបអភិសេករវាងតួអង្គណាខ្លះ?", "answer": "ព្រះថោង និងនាងនាគ", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី៧បានកសាងប្រាសាទតាព្រហ្មឡើងក្នុងគោលបំណងចម្បងអ្វី?", "answer": "ឧទ្ទិសកុសលថ្វាយព្រះវររាជមាតា", "category": "history"} {"question": "នៅពេលដែលព្រះបាទបរមរាជាចៅពញាយ៉ាតបានមកកសាងរាជធានីចតុមុខ តើព្រះអង្គបានបញ្ជាឱ្យជួសជុលនិងលើកកម្ពស់រមណីយដ្ឋានសាសនាអ្វីដែលជានិមិត្តរូបក្រុងភ្នំពេញបច្ចុប្បន្ន?", "answer": "វត្តភ្នំដូនពេញ", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានប្តូររាជធានីពីលង្វែកទៅតាំងនៅភ្នំព្រះរាជទ្រព្យ ហើយដាក់ឈ្មោះថាក្រុងឧដុង្គមានជ័យនៅឆ្នាំ១៦២០?", "answer": "ព្រះបាទជ័យជេដ្ឋាទី២", "category": "history"} {"question": "តើចលនាបះបោរប្រឆាំងនឹងការប្រមូលពន្ធដារនិងការជិះជាន់របស់អាណានិគមបារាំងនៅចន្លោះឆ្នាំ១៨៨៥ដល់១៨៨៦ ដឹកនាំដោយវីរបុរសរូបណាខ្លះជាចម្បង?", "answer":"ឧកញ៉ាក្រឡាហោមគង់និងព្រះអង្គម្ចាស់ស៊ីវត្ថា", "category": "history"} {"question": "តើសំណង់វិមានឯករាជ្យនៅរាជធានីភ្នំពេញត្រូវបានកសាងឡើងនៅឆ្នាំណា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍អ្វី ហើយរចនាដោយស្ថាបត្យកររូបណា?", "answer": "ឆ្នាំ១៩៥៨ដោយលោកវណ្ណមូលីវណ្ណ", "category": "history"} {"question": "តើវត្តព្រះកែវមរកតឬវត្តប្រាក់ ដែលស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំង មានឈ្មោះផ្លូវការអ្វី ហើយត្រូវបានកសាងដំបូងក្នុងរជ្ជកាលព្រះមហាក្សត្រអង្គណា?", "answer": "វវត្តឧបោសថរតនារាម", "category": "history"} {"question": "តើប្រទេសកម្ពុជាបានប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញជាលើកដំបូងបង្អស់នៅក្នុងឆ្នាំណា ដែលប្រែក្លាយប្រទេសទៅជារបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ?", "answer": "ថ្ងៃទី៦ ខែឧសភា ឆ្នាំ១៩៤៧", "category": "history"} {"question": "តើប្រាសាទប្រែរូបត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះមហាក្សត្រអង្គណា?", "answer": "ព្រះបាទរាជេន្ទ្រវរ្ម័នទី២", "category": "history"} {"question": "តើរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរត្រូវបានចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាផ្លូវការនៅថ្ងៃខែឆ្នាំណា?", "answer": "ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២", "category": "history"} {"question": "តើព្រះមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៧ព្រះនាមអ្វី ដែលមានព្រះរាជតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀននិងផ្សព្វផ្សាយព្រះពុទ្ធសាសនា?", "answer": "ព្រះនាងឥន្ទ្រទេវី", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានផ្លាស់ប្តូររាជធានីពីតំបន់អង្គរទៅតំបន់កោះកេរ ហើយរាជធានីនោះមានឈ្មោះដើមអ្វី?", "answer": "ព្រះបាទជ័យវរ្ម័នទី៤ក្រុងឆោកគគ៌្យរ", "category": "history"} {"question": "តើប្រាសាទបន្ទាយស្រីដែលមានក្បាច់ចម្លាក់ដ៏រស់រវើក ត្រូវបានកសាងឡើងដោយឥស្សរជនរូបណា?", "answer": "ព្រះរាជគ្រូយជ្ញវរាហៈ", "category": "history"} {"question": "យោងតាមសិលាចារឹកបក្សីចាំក្រុង តើពាក្យថា 'កម្ពុជា' មានប្រភពដើមចេញពីរឿងព្រេងនៃការជួបគ្នារវាងតួអង្គណាខ្លះ?", "answer": "ឥសីកម្ពុស្វាយម្ភុវៈនិងទេពអប្សរមេរា", "category": "history"} {"question": "តើប្រាសាទព្រះវិហារត្រូវបានកសាងឡើងនៅលើជួរភ្នំអ្វី ហើយស្ថាបនាឡើងដើម្បីឧទ្ទិសដល់ព្រះអាទិទេពអង្គណា?", "answer": "ជួរភ្នំដងរែកឧទ្ទិសព្រះឥសូរ", "category": "history"} {"question": "តើស្ថានីយបុរេប្រវត្តិសាស្ត្រល្អាងស្ពាន ដែលបង្ហាញពីការរស់នៅរបស់មនុស្សយុគថ្ម មានទីតាំងស្ថិតនៅក្នុងខេត្តណា?", "answer": "ខេត្តបាត់ដំបង", "category": "history"} {"question": "តើមេទ័ពខ្មែររូបណាដែលបានលះបង់ជីវិតលោតចូលរណ្តៅចម្រូង ដើម្បីទៅកេណ្ឌទ័ពខ្មោចមកជួយច្បាំងក្នុងសម័យលង្វែក?", "answer": "ឧកញ៉ាឃ្លាំងមឿង", "category": "history"} {"question": "តើសិលាចារឹកស្តុកកក់ធំមានសារៈសំខាន់យ៉ាងណាខ្លះ ក្នុងការចងក្រងប្រវត្តិសាស្ត្រកម្ពុជានាសម័យអង្គរ?", "answer": "កត់ត្រាប្រវត្តិរាជវង្សនិងលទ្ធិទេវរាជ", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានពង្រីកទឹកដីចក្រភពអង្គរយ៉ាងធំធេងទៅភាគខាងលិច រហូតដល់ជ្រលងទន្លេចៅប្រាយ៉ា?", "answer": "ព្រះបាទសូរ្យវរ្ម័នទី១", "category": "history"} {"question": "តើកត្តាចម្បងអ្វីខ្លះដែលនាំឱ្យចក្រភពអង្គរចុះខ្សោយនិងឈានដល់ការបោះបង់ចោលរាជធានីនៅសតវត្សទី១៥?", "answer": "សង្គ្រាម ការប្តូរសាសនា ការខូចប្រព័ន្ធធារាសាស្ត្រ", "category": "history"} {"question": "តើទីក្រុងកំពង់ផែពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាណាចក្រភ្នំឬហ្វូណនមានឈ្មោះអ្វី?", "answer": "អូរកែវ", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី២បានកសាងរាជធានីឈ្មោះអ្វីនៅតំបន់រលួស បន្ទាប់ពីយាងចុះពីភ្នំគូលែន?", "answer": "ហរិហរាល័យ", "category": "history"} {"question": "តើប្រាសាទបាយ័នត្រូវបានកសាងឡើងនៅចំកណ្តាលរាជធានីអង្គរធំ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនានិកាយអ្វី?", "answer": "ព្រះពុទ្ធសាសនាមហាយាន", "category": "history"} {"question": "តើបន្ទាយលង្វែកដែលជារាជធានីដ៏រឹងមាំរបស់ខ្មែរ ត្រូវបានកងទ័ពសៀមវាយបែកនៅឆ្នាំណា?", "answer": "ឆ្នាំ១៥៩៤", "category": "history"} {"question": "តើព្រះមហាក្សត្រចេនឡាអង្គណាដែលបានចាប់ផ្តើមធ្វើសង្គ្រាមវាយលុកដណ្តើមយកទឹកដីនិងអំណាចពីអាណាចក្រហ្វូណន?", "answer": "ព្រះបាទភវវរ្ម័នទី១", "category": "history"} {"question": "តើការជីកបារាយណ៍ធំៗនាសម័យអង្គរមានគោលបំណងចម្បងអ្វីខ្លះសម្រាប់សង្គមជាតិ?", "answer": "ស្ដុកទឹកកសិកម្មនិងប្រើប្រាស់", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានលើកស្ទួយវិស័យអក្សរសិល្ប៍ និងបានបោះពុម្ពរូបិយប័ណ្ណជាតិប្រើប្រាស់ជាលើកដំបូងនៅសតវត្សទី១៩?", "answer": "ព្រះបាទអង្គឌួង", "category": "history"} {"question": "តើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីដំណោះស្រាយនយោបាយរួមនៅកម្ពុជា ត្រូវបានចុះហត្ថលេខានៅថ្ងៃខែឆ្នាំណា?", "answer": "ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១", "category": "history"} {"question": "តើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងនៅកម្ពុជាក្រោយសង្គ្រាម ដែលរៀបចំដោយអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅនៅឆ្នាំណា?", "answer": "ឆ្នាំ១៩៩៣។", "category": "history"} {"question": "តើរាជធានីដំបូងបង្អស់នៃអាណាចក្រភ្នំឬហ្វូណនមានឈ្មោះអ្វី ហើយមានន័យដូចម្តេច?", "answer": "វ្យាធបុរៈន័យថាបុរីអ្នកប្រមាញ់", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានបង្រួបបង្រួមនគរហ្វូណននិងចេនឡា ហើយទ្រង់បានកសាងរាជធានីឈ្មោះអ្វី?", "answer": "ព្រះបាទឦសានវរ្ម័នទី១ក្រុងឦសានបុរៈ", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានស្ថាបនារាជធានីដំបូងគេនៅតំបន់អង្គរ ហើយរាជធានីនោះមានឈ្មោះអ្វី?", "answer": "ព្រះបាទយសោវរ្ម័នទី១ក្រុងយសោធរបុរៈ", "category": "history"} {"question": "តើព្រះបាទជ័យវរ្ម័នទី៧ បានធ្វើសង្គ្រាមរំដោះរាជធានីអង្គរពីកងទ័ពចាមនិងឡើងគ្រងរាជ្យនៅឆ្នាំណា?", "answer": "ឆ្នាំ១១៨១", "category": "history"} {"question": "តើព្រះមហាក្សត្រអង្គណាដែលបានបង្ក្រាបក្បត់ស្តេចកនបានជោគជ័យ ហើយបានកសាងបន្ទាយលង្វែកជារាជធានី?", "answer": "ព្រះបាទចន្ទរាជា", "category": "history"} {"question": "តាមរយៈសន្ធិសញ្ញាបារាំងនិងសៀមនៅឆ្នាំ១៩០៧ តើប្រទេសសៀមបានយល់ព្រមប្រគល់ខេត្តសំខាន់ៗចំនួនប៉ុន្មានមកឱ្យកម្ពុជាវិញ? អ្វីខ្លះ?", "answer": "ខេត្តបាត់ដំបង សៀមរាប និងសិរីសោភ័ណ", "category": "history"} {"question": "តើរបបសង្គមរាស្ត្រនិយមត្រូវបានបង្កើតឡើងនៅឆ្នាំណា ហើយដឹកនាំដោយឥស្សរជននយោបាយរូបណា?", "answer": "ឆ្នាំ១៩៥៥ ដោយព្រះនរោត្តម សីហនុ", "category": "history"} {"question": "តើមានព្រឹត្តិការណ៍នយោបាយអ្វីកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូររបបដឹកនាំទាំងស្រុង?", "answer": "រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ", "category": "history"} {"question": "តើមានព្រឹត្តិការណ៍អ្វីកើតឡើងចំពោះប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញ នៅពេលដែលកងទ័ពខ្មែរក្រហមវាយកាន់កាប់ទីក្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥?", "answer": "បង្ខំឱ្យជម្លៀសចេញពីទីក្រុងភ្នំពេញ", "category": "history"} {"question": "តើថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃប្រវត្តិសាស្ត្រអ្វីសម្រាប់ប្រជាជាតិនិងប្រជាជនកម្ពុជា?", "answer": "ថ្ងៃដួលរំលំរបបប៉ុលពត", "category": "history"} {"question": "តើប្រព័ន្ធរដ្ឋបាលដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានបែងចែកជាប៉ុន្មានថ្នាក់ ហើយមានអ្វីខ្លះ?", "answer": "បីថ្នាក់គឺខេត្តស្រុកឃុំ", "category": "reg"} {"question": "តើខេត្តណាដែលទើបតែត្រូវបានបង្កើតឡើងចុងក្រោយគេបង្អស់នៅប្រទេសកម្ពុជា ហើយត្រូវបានបំបែកចេញពីខេត្តណា?", "answer": "ខេត្តត្បូងឃ្មុំបំបែកពីកំពង់ចាម", "category": "reg"} {"question": "តើតំបន់ឆ្នេរសមុទ្ររបស់ប្រទេសកម្ពុជាគ្របដណ្តប់លើរដ្ឋបាលខេត្តចំនួនប៉ុន្មាន? តើមានខេត្តអ្វីខ្លះ?", "answer": "ខេត្តកោះកុងព្រះសីហនុកំពតកែប", "category": "reg"} {"question": "តើការបែងចែកថ្នាក់រដ្ឋបាលនៅរាជធានីភ្នំពេញមានលក្ខណៈខុសប្លែកពីបណ្តាខេត្តនានាយ៉ាងដូចម្តេចខ្លះ?", "answer": "ភ្នំពេញប្រើខណ្ឌនិងសង្កាត់", "category": "reg"} {"question": "តើមានរដ្ឋបាលខេត្តចំនួនប៉ុន្មានដែលមានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប?", "answer": "ប្រាំខេត្តជាប់បឹងទន្លេសាប", "category": "reg"} {"question": "នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន តើឃុំនិងសង្កាត់មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចក្នុងការកំណត់ទីតាំងភូមិសាស្ត្រ?", "answer": "ឃុំនៅជនបទសង្កាត់នៅក្រុង", "category": "reg"} {"question": "បើគិតលើផ្ទៃដីសរុប តើខេត្តណាដែលមានទំហំធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតនៅភូមិភាគណា?", "answer": "ខេត្តមណ្ឌលគិរីនៅភូមិភាគឦសាន", "category": "reg"} {"question": "មុនពេលរាជធានីភ្នំពេញក្លាយជាមជ្ឈមណ្ឌលរដ្ឋបាលអចិន្ត្រៃយ៍ តើអតីតរាជធានីចុងក្រោយរបស់កម្ពុជាមានឈ្មោះអ្វី ហើយបច្ចុប្បន្នស្ថិតនៅក្នុងរដ្ឋបាលខេត្តណា?", "answer": "ក្រុងឧដុង្គស្ថិតក្នុងខេត្តកណ្តាល", "category": "reg"} {"question": "គិតត្រឹមបច្ចុប្បន្ននេះ តើព្រះរាជាណាចក្រកម្ពុជាមានរាជធានីនិងខេត្តសរុបចំនួនប៉ុន្មាន?", "answer": "រាជធានីមួយនិងខេត្តម្ភៃបួន", "category": "reg"} {"question": "តើអ្វីទៅជាតួនាទីសំខាន់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅក្នុងប្រព័ន្ធរដ្ឋបាលកម្ពុជា?", "answer": "សម្រេចចិត្តលើការអភិវឌ្ឍមូលដ្ឋាន", "category": "reg"} {"question": "តើខេត្តណាខ្លះដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម?", "answer":"ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ ខេត្តតាកែវ ខេត្តកំពត", "category": "reg"} {"question": "ហេតុអ្វីបានជាការបែងចែកថ្នាក់រដ្ឋបាលនៅកម្ពុជាមានសារៈសំខាន់ចំពោះការផ្តល់សេវាសាធារណៈ?", "answer": "ផ្តល់សេវាសាធារណៈបានទូលំទូលាយ", "category": "reg"} {"question": "តើខេត្តណាខ្លះដែលស្ថិតនៅក្នុងក្រុមខេត្តតំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា?", "answer": "មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ", "category": "reg"} {"question": "តើអភិបាលខេត្តមានតួនាទីអ្វីខ្លះក្នុងនាមជាតំណាងរាជរដ្ឋាភិបាលនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន?", "answer": "ដឹកនាំអនុវត្តច្បាប់និងរក្សាសន្តិសុខ", "category": "reg"} {"question": "ថ្វីបើភូមិមិនមែនជាថ្នាក់រដ្ឋបាលផ្លូវការក៏ដោយ តើវាមានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការគ្រប់គ្រងមូលដ្ឋាន?", "answer": "សម្របសម្រួលនិងនៅជិតប្រជាពលរដ្ឋបំផុត", "category": "reg"} {"question": "តើខេត្តណាខ្លះដែលត្រូវបានចាត់ទុកថាជាខេត្តដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្មនៅជុំវិញបឹងទន្លេសាប?", "answer": "បាត់ដំបង សៀមរាប និងកំពង់ធំ", "category": "reg"} {"question": "តើខេត្តអ្វីខ្លះដែលស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានតួនាទីសំខាន់ក្នុងការតភ្ជាប់រាជធានីទៅកាន់ខេត្តដទៃទៀត?", "answer": "ខេត្តកណ្តាល", "category": "reg"} {"question": "នៅពេលដែលរាជរដ្ឋាភិបាលសម្រេចបង្កើតក្រុងថ្មី តើគេត្រូវផ្លាស់ប្តូរឋានៈរដ្ឋបាលដូចម្តេចខ្លះនៅក្នុងខេត្តនោះ?", "answer": "រៀបចំសង្កាត់ជំនួសឃុំ", "category": "reg"} {"question": "តើក្រុមប្រឹក្សារាជធានី ខេត្ត មានអំណាចក្នុងការធ្វើសេចក្តីសម្រេចដូចម្តេចខ្លះដើម្បីអភិវឌ្ឍខេត្តរបស់ខ្លួន?", "answer": "អនុម័តផែនការអភិវឌ្ឍន៍និងថវិកា", "category": "reg"} {"question": "តើគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ក្រុង ស្រុក មានតួនាទីអ្វីខ្លះក្នុងការអភិវឌ្ឍមូលដ្ឋាន?", "answer": "រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី", "category": "reg"} {"question": "នៅក្នុងថ្នាក់មូលដ្ឋានឃុំសង្កាត់ តើអាជ្ញាធរមួយណាជាអ្នកមានសមត្ថកិច្ចក្នុងការចេញនិងគ្រប់គ្រងសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ?", "answer": "នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់", "category": "reg"} {"question": "តើមេភូមិត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតជាសកលពីប្រជាពលរដ្ឋក្នុងភូមិដែរឬទេ?", "answer": "តែងតាំងដោយក្រុមប្រឹក្សាឃុំសង្កាត់", "category": "reg"} {"question": "នៅពេលមានវិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី តើរដ្ឋបាលឃុំសង្កាត់មានសិទ្ធិអំណាចកាត់ក្តីទំនាស់នោះដែរឬទេ?", "answer": "ត្រឹមតែសម្របសម្រួលនិងផ្សះផ្សា", "category": "reg"} {"question": "តើរដ្ឋបាលឃុំសង្កាត់អាចចេញបទបញ្ជាឬពិន័យចំពោះជនដែលចោលសំរាមគ្មានសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានរបស់ខ្លួនបានដែរឬទេ?", "answer": "អាចចេញសេចក្តីណែនាំនិងពិន័យ", "category": "reg"} {"question": "តើផ្សាររដ្ឋដែលស្ថិតនៅក្នុងទីប្រជុំជនស្រុក ត្រូវបានគ្រប់គ្រងដោយស្ថាប័នណា ហើយចំណូលពីផ្សារនោះត្រូវចាត់ចែងយ៉ាងដូចម្តេច?", "answer": "គ្រប់គ្រងដោយរដ្ឋបាលក្រុងស្រុក", "category": "reg"} {"question": "តើរដ្ឋបាលឃុំសង្កាត់មានកញ្ចប់ថវិកាជាក់លាក់ណាមួយដើម្បីត្រៀមបម្រុងទុកសម្រាប់សង្គ្រោះបន្ទាន់ពេលមានគ្រោះមហន្តរាយដែរឬទេ?", "answer": "មានកញ្ចប់ថវិកាបម្រុងប្រចាំឆ្នាំ", "category": "reg"} {"question": "តើអភិបាលស្រុកមានសិទ្ធិបញ្ជាដោយផ្ទាល់ទៅលើកងយោធពលខេមរភូមិន្ទដែលឈរជើងក្នុងស្រុករបស់ខ្លួនដែរឬទេ?", "answer": "គ្មានសិទ្ធិបញ្ជាផ្ទាល់ឡើយ", "category": "reg"} {"question": "តើសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាចបាត់បង់សមាជិកភាពរបស់ខ្លួនមុនចប់អាណត្តិក្នុងករណីណាខ្លះ?", "answer": "លាឈប់ ស្លាប់ ឬបាត់បង់សមាជិកភាពបក្ស", "category": "reg"} {"question": "តើប្រជាពលរដ្ឋអាចចូលរួមជាថវិកាផ្ទាល់ខ្លួនដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍របស់ឃុំសង្កាត់ (ដូចជាការធ្វើផ្លូវ) បានដែរឬទេ?", "answer": "អាចចូលរួមជាវិភាគទានបាន", "category": "reg"} {"question": "តើទីរួមខេត្តឬក្រុងដែលជាមជ្ឈមណ្ឌលរដ្ឋបាលនៃខេត្តបន្ទាយមានជ័យមានឈ្មោះអ្វី?", "answer": "ក្រុងសិរីសោភ័ណ", "category": "reg"} {"question": "តើកោះរ៉ុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើងឋានៈជារដ្ឋបាលថ្នាក់អ្វី ហើយបច្ចុប្បន្នស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ខេត្តណា?", "answer": "ក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ", "category": "reg"} {"question": "យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ តើការបង្កើតឬការកែប្រែព្រំប្រទល់រាជធានីនិងខេត្ត ត្រូវធ្វើឡើងតាមរយៈលិខិតបទដ្ឋានគតិយុត្តប្រភេទអ្វី?", "answer": "ព្រះរាជក្រឹត្យ", "category": "reg"} {"question": "តើក្រសួងមួយណាដែលមានសមត្ថកិច្ចនិងតួនាទីចម្បងក្នុងការគ្រប់គ្រង ដឹកនាំ និងសម្របសម្រួលរដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា?", "answer": "ក្រសួងមហាផ្ទៃ", "category": "reg"} {"question": "តើអាណត្តិរបស់ក្រុមប្រឹក្សាឃុំនិងសង្កាត់នៅប្រទេសកម្ពុជាមានរយៈពេលប៉ុន្មានឆ្នាំ ហើយសមាជិកទាំងនោះត្រូវបានជ្រើសរើសដោយរបៀបណា?", "answer": "អាណត្តិប្រាំឆ្នាំបោះឆ្នោតជាសកល", "category": "reg"} {"question": "ក្រៅពីការគ្រប់គ្រងរបស់រដ្ឋបាលខេត្តសៀមរាប តើមានស្ថាប័នថ្នាក់ជាតិមួយណាទៀតដែលមានសិទ្ធិអំណាចពិសេសក្នុងការគ្រប់គ្រងតំបន់ឧទ្យានអង្គរ?", "answer": "អាជ្ញាធរជាតិអប្សរា", "category": "reg"} {"question": "តើការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានគោលបំណងចម្បងអ្វីខ្លះក្នុងការបម្រើប្រជាពលរដ្ឋ?", "answer": "ផ្តល់សេវាសាធារណៈកន្លែងតែមួយ", "category": "reg"} {"question": "បើគិតលើទំហំផ្ទៃដីសរុប តើខេត្តណាដែលមានទំហំតូចជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា?", "answer": "ខេត្តកែប", "category": "reg"} {"question": "ដោយសារបឹងទន្លេសាបលាតសន្ធឹងលើខេត្តជាច្រើន តើរាជរដ្ឋាភិបាលបានបង្កើតស្ថាប័នអ្វីដើម្បីសម្របសម្រួលកិច្ចការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ?", "answer": "អាជ្ញាធរបឹងទន្លេសាប", "category": "reg"} {"question": "នៅក្នុងឆ្នាំពីរពាន់ម្ភៃបី តើមានក្រុងថ្មីចំនួនប៉ុន្មានត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតឡើងនៅក្នុងដែនរដ្ឋបាលខេត្តកណ្តាល ហើយមានឈ្មោះអ្វីខ្លះ?", "answer": "ក្រុងពីរគឺក្រុងអរិយក្សត្រនិងក្រុងសំពៅពូន", "category": "reg"} {"question": "តើក្រុងបូកគោដែលស្ថិតនៅលើតំបន់ភ្នំបូកគោ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងក្នុងរដ្ឋបាលខេត្តណា ហើយត្រូវបានកាត់បំបែកចេញពីស្រុកអ្វី?", "answer": "ខេត្តកំពតកាត់ពីស្រុកទឹកឈូ", "category": "reg"} {"question": "នៅក្នុងគោលនយោបាយកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ តើពាក្យថាវិមជ្ឈការនិងវិសហមជ្ឈការមានអត្ថន័យទូទៅយ៉ាងដូចម្តេច?", "answer": "វិមជ្ឈការផ្ទេរអំណាចឱ្យក្រុមប្រឹក្សា វិសហមជ្ឈការផ្ទេរអំណាចឱ្យគណៈអភិបាល", "category": "reg"} {"question": "តើមេភូមិនិងសមាជិកភូមិផ្សេងទៀតត្រូវបានជ្រើសរើសដោយការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋដែរឬទេ? តើពួកគេត្រូវបានតែងតាំងដោយរបៀបណា?", "answer": "តែងតាំងដោយក្រុមប្រឹក្សាឃុំសង្កាត់", "category": "reg"} {"question": "នៅឆ្នាំពីរពាន់ម្ភៃបី រាជរដ្ឋាភិបាលបានសម្រេចបំបែកស្រុកឧដុង្គនៃខេត្តកំពង់ស្ពឺជាពីរ។ តើការបំបែកនេះបង្កើតបានជារដ្ឋបាលស្រុកនិងក្រុងអ្វីខ្លះថ្មី?", "answer": "ក្រុងឧដុង្គម៉ែជ័យនិងស្រុកសាមគ្គីមុនីជ័យ", "category": "reg"} {"question": "តើក្រុងថ្មីមួយណាដែលទើបតែត្រូវបានបង្កើតឡើងនៅក្នុងខេត្តសៀមរាប ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ?", "answer": "ក្រុងរុនតាឯកតេជោសែន", "category": "reg"} {"question": "បន្ទាប់ពីខេត្តត្បូងឃ្មុំត្រូវបានបង្កើតឡើងដោយកាត់ចេញពីខេត្តកំពង់ចាម តើក្រុងមួយណាដែលត្រូវបានកំណត់ជាទីរួមខេត្តនិងជាមជ្ឈមណ្ឌលរដ្ឋបាលចម្បងរបស់ខេត្តនេះ?", "answer": "ក្រុងសួង", "category": "reg"} {"question": "នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីនិងខេត្ត តើក្រុមប្រឹក្សានិងគណៈអភិបាលមានតួនាទីខុសគ្នាយ៉ាងដូចម្តេចចំពោះការគ្រប់គ្រងមូលដ្ឋាន?", "answer": "ក្រុមប្រឹក្សាសម្រេចចិត្តនិងត្រួតពិនិត្យ គណៈអភិបាលជាអ្នកអនុវត្ត", "category": "reg"} {"question": "ក្នុងបរិបទនៃការពង្រីកវិសាលភាពភូមិសាស្ត្ររាជធានីភ្នំពេញនាពេលកន្លងមក តើខេត្តមួយណាដែលត្រូវបានកាត់រំកិលព្រំប្រទល់រដ្ឋបាលនិងឃុំសង្កាត់មួយចំនួនបញ្ចូលមកក្នុងរាជធានី?", "answer": "ខេត្តកណ្តាល", "category": "reg"} {"question": "តើក្រុងបាវិតនៃខេត្តស្វាយរៀងមានតួនាទីភូមិសាស្ត្ររដ្ឋបាលនិងសេដ្ឋកិច្ចយ៉ាងដូចម្តេចខ្លះក្នុងការតភ្ជាប់ជាមួយប្រទេសជិតខាង?", "answer": "ជាទីក្រុងព្រំដែនតភ្ជាប់ពាណិជ្ជកម្មជាមួយវៀតណាម", "category": "reg"} {"question": "តើស្ថាប័នថ្នាក់ជាតិមួយណាដែលមានតួនាទីពិនិត្យនិងផ្តល់ការអនុម័តលើថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលថ្នាក់រាជធានីនិងខេត្ត មុននឹងដាក់ឱ្យអនុវត្តជាផ្លូវការ?", "answer": "ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ", "category": "reg"} {"question": "នៅក្នុងដែនរដ្ឋបាលខេត្ត តើក្រុងនិងស្រុកមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចក្នុងការបែងចែកភូមិសាស្ត្ររដ្ឋបាល?", "answer": "ក្រុងនៅតំបន់ទីប្រជុំជន ស្រុកនៅតំបន់ជនបទ", "category": "reg"} {"question": "តើមូលនិធិឃុំសង្កាត់គឺជាអ្វី ហើយវាមានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការអភិវឌ្ឍរដ្ឋបាលថ្នាក់មូលដ្ឋាន?", "answer": "កញ្ចប់ថវិកាជាតិផ្ទេរឱ្យឃុំសង្កាត់ដើម្បីអភិវឌ្ឍន៍", "category": "reg"} {"question": "តើសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតជាសកលដោយផ្ទាល់ពីប្រជាពលរដ្ឋដែរឬទេ?", "answer": "ទេ ជ្រើសរើសតាមរយៈការបោះឆ្នោតអសកល", "category": "reg"} {"question": "នៅក្នុងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ខេត្តនីមួយៗ តើអ្នកណាជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ហើយគណៈបញ្ជាការនេះមានតួនាទីអ្វី?", "answer": "អភិបាលខេត្ត មានតួនាទីដឹកនាំសម្របសម្រួលកងកម្លាំងរក្សាសន្តិសុខ", "category": "reg"} {"question": "តើទីរួមខេត្តនិងជាមជ្ឈមណ្ឌលរដ្ឋបាលនៃខេត្តឧត្តរមានជ័យមានឈ្មោះអ្វី ហើយខេត្តនេះស្ថិតនៅភូមិភាគណា?", "answer": "ក្រុងសំរោង ស្ថិតនៅភូមិភាគខាងជើង (ឧត្តរ)", "category": "reg"} {"question": "តើការគ្រប់គ្រងរដ្ឋបាលភូមិសាស្ត្រចំពោះភូមិបណ្តែតទឹកនៅតំបន់បឹងទន្លេសាបមានលក្ខណៈពិសេសរឺស្មុគស្មាញយ៉ាងដូចម្តេចខ្លះ?", "answer": "មានភាពស្មុគស្មាញដោយសារទីតាំងបម្លាស់ទីទៅតាមរដូវកាលទឹកឡើងនិងទឹកស្រក", "category": "reg"} {"question": "តើស្ថាប័នអន្តរក្រសួងមួយណាដែលទទួលបន្ទុកក្នុងការរៀបចំនិងអនុវត្តគោលនយោបាយកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ?", "answer": "គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)", "category": "reg"} {"question": "សម្រាប់ខេត្តតាកែវដែលជាខេត្តវ័យចំណាស់មួយ តើទីក្រុងដែលជាមជ្ឈមណ្ឌលរដ្ឋបាលទីរួមខេត្តមានឈ្មោះអ្វី?", "answer": "ក្រុងដូនកែវ", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់មូលដ្ឋានកម្រិតណាដែលមានសមត្ថកិច្ចក្នុងការចេញសំបុត្រអត្រានុកូលដ្ឋានដូចជាសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាពជូនប្រជាពលរដ្ឋ?", "answer": "រដ្ឋបាលឃុំនិងសង្កាត់", "category": "reg"} {"question": "នៅក្នុងរចនាសម្ព័ន្ធដែនដី តើឃុំឬសង្កាត់មួយត្រូវបានបែងចែកជាចំណុះតូចៗអ្វីខ្លះ ហើយវាមានឋានៈជានីតិបុគ្គលរដ្ឋបាលដែរឬទេ?", "answer": "ភូមិ និងមិនមានឋានៈជានីតិបុគ្គលទេ", "category": "reg"} {"question": "តើស្មៀនឃុំសង្កាត់មានតួនាទីអ្វីខ្លះ ហើយតំណែងនេះបានមកពីការបោះឆ្នោតដោយប្រជាពលរដ្ឋដែរឬទេ?", "answer": "ជាជំនួយការរដ្ឋបាលនិងជាមន្ត្រីក្រសួងមហាផ្ទៃ (មិនមែនបោះឆ្នោតទេ)", "category": "reg"} {"question": "តើអភិបាលក្រុង ស្រុក និងខណ្ឌ ត្រូវបានជ្រើសរើសដោយការបោះឆ្នោត ឬត្រូវបានតែងតាំងដោយនីតិវិធីណាមួយ?", "answer": "តែងតាំងដោយអនុក្រឹត្យ", "category": "reg"} {"question": "នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាលាខេត្ត តើអ្នកណាជាអ្នកទទួលបន្ទុកគ្រប់គ្រងនិងសម្របសម្រួលការងាររដ្ឋបាលប្រចាំថ្ងៃផ្ទាល់?", "answer": "នាយករដ្ឋបាលសាលាខេត្ត", "category": "reg"} {"question": "តើរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជធានីភ្នំពេញ មានលក្ខណៈខុសប្លែកពីបណ្តាខេត្តនានាយ៉ាងដូចម្តេចខ្លះ?", "answer": "ភ្នំពេញបែងចែកជាខណ្ឌនិងសង្កាត់ (ខេត្តមានក្រុងស្រុកឃុំសង្កាត់)", "category": "reg"} {"question": "តើអង្គភាពច្រកចេញចូលតែមួយនៅសាលារាជធានី ខេត្ត ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកវិនិយោគនិងប្រជាពលរដ្ឋទូទៅ?", "answer": "ផ្តល់ភាពងាយស្រួល និងលឿនរហ័សក្នុងការទទួលសេវារដ្ឋបាល និងអាជ្ញាប័ណ្ណវិនិយោគ កាត់បន្ថយពេលវេលា និងបង្កើនតម្លាភាព", "category": "reg"} {"question": "យោងតាមច្បាប់ តើអភិបាលរាជធានី ខេត្ត អាចកាន់តំណែងនៅក្នុងរដ្ឋបាលដដែលលើសពីពីរអាណត្តិជាប់គ្នាបានដែរឬទេ?", "answer": "ទេ មិនអាចលើសពីពីរអាណត្តិ (៨ ឆ្នាំ) ឡើយ", "category": "reg"} {"question": "នៅក្នុងរដ្ឋបាលមូលដ្ឋានកម្រិតភូមិ តើកម្លាំងប្រជាការពារភូមិមានតួនាទីសំខាន់យ៉ាងណាខ្លះក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍?", "answer": "ជួយដើរល្បាត ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងភូមិ", "category": "reg"} {"question": "តើការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបានបង្កើតឡើងដើម្បីគោលបំណងចម្បងអ្វី?", "answer": "ទទួលពាក្យបណ្តឹងនិងដោះស្រាយទំនាស់រវាងប្រជាពលរដ្ឋនិងរដ្ឋបាលមូលដ្ឋាន", "category": "reg"} {"question": "តើក្រុមប្រឹក្សារាជធានី ខេត្ត មានកាតព្វកិច្ចត្រូវបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនយ៉ាងហោចណាស់ប៉ុន្មានដងក្នុងមួយខែ?", "answer": "យ៉ាងហោចណាស់មួយដងក្នុងមួយខែ", "category": "reg"} {"question": "តើព្រះមហាក្សត្រកម្ពុជាអង្គណាដែលបានសម្រេចព្រះទ័យប្តូររាជធានីពីក្រុងឧដុង្គមករាជធានីភ្នំពេញជាស្ថាពរនៅឆ្នាំ១៨៦៦?", "answer": "ព្រះបាទនរោត្តម", "category": "history"} {"question": "តើក្រុមប្រឹក្សារាជធានី ខេត្ត មានកាតព្វកិច្ចត្រូវបើកកិច្ចប្រជុំសាមញ្ញរបស់ខ្លួនយ៉ាងហោចណាស់ប៉ុន្មានដងក្នុងមួយខែ?", "answer": "ផ្តល់យោបល់លើកិច្ចការសមភាពយេនឌ័រ ស្ត្រី យុវជន និងកុមារ", "category": "reg"} {"question": "តើគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) មានតួនាទីអ្វីខ្លះនៅក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ?", "answer": "ផ្តល់យោបល់លើកិច្ចការសមភាពយេនឌ័រ ស្ត្រី យុវជន និងកុមារ", "category": "reg"} {"question": "ហេតុអ្វីបានជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យរៀបចំវេទិកាសាធារណៈយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ?", "answer": "ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចេញមតិនិងសំណូមពរដើម្បីភាពតម្លាភាព", "category": "reg"} {"question": "តើមុខតំណែង 'មេឃុំ' និង 'ចៅសង្កាត់' មានភាពខុសគ្នាយ៉ាងដូចម្តេចនៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលមូលដ្ឋាន?", "answer": "មេឃុំដឹកនាំនៅតំបន់ជនបទ ចៅសង្កាត់ដឹកនាំនៅតំបន់ទីប្រជុំជនឬក្រុង", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់ក្រោមជាតិអាចទទួលបានប្រភពចំណូលហិរញ្ញវត្ថុពីប្រភពណាខ្លះដើម្បីបម្រើដល់ការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន?", "answer": "ប្រភពពន្ធអាករ ចំណូលមិនមែនពន្ធ ថវិកាផ្ទេរពីថ្នាក់ជាតិ និងជំនួយនានា", "category": "reg"} {"question": "តើសមាសភាពនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រួមមានអ្វីខ្លះ ហើយតើពួកគេធ្វើការសម្រេចចិត្តដោយរបៀបណា?", "answer": "រួមមានអភិបាលមួយរូបនិងអភិបាលរងមួយចំនួន សម្រេចចិត្តតាមគោលការណ៍កុងសង់ស៊ីស", "category": "reg"} {"question": "តើសង្កាត់នៅក្នុងរាជធានីភ្នំពេញ និងសង្កាត់នៅក្នុងបណ្តាខេត្តនានា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ណាខ្លះ?", "answer": "ភ្នំពេញស្ថិតក្រោមរដ្ឋបាលខណ្ឌ ខេត្តស្ថិតក្រោមរដ្ឋបាលក្រុង", "category": "reg"} {"question": "តើផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក មានសារៈសំខាន់យ៉ាងណាខ្លះ?", "answer": "កំណត់ចក្ខុវិស័យនិងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន", "category": "reg"} {"question": "តើគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសនៃរដ្ឋបាលរាជធានី ខេត្ត ដើរតួនាទីអ្វីខ្លះក្នុងការគាំទ្រការងាររបស់ក្រុមប្រឹក្សា?", "answer": "សម្របសម្រួលការងារបច្ចេកទេសរវាងមន្ទីរជំនាញនិងរដ្ឋបាលខេត្ត", "category": "reg"} {"question": "តើអភិបាលរាជធានី ខេត្ត ត្រូវបានតែងតាំងតាមរយៈលិខិតបទដ្ឋានគតិយុត្តប្រភេទអ្វី ហើយស្នើសុំដោយស្ថាប័នណា?", "answer": "តែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃ", "category": "reg"} {"question": "នៅក្នុងបរិបទរដ្ឋបាលមូលដ្ឋាន តើក្រុមប្រឹក្សាមានអំណាចក្នុងការចាត់ចែង និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែរឬទេ?", "answer": "មានអំណាចគ្រប់គ្រងនិងប្រើប្រាស់ ប៉ុន្តែការលក់ដូរឬជួលត្រូវមានការអនុម័តពីថ្នាក់ជាតិ", "category": "reg"} {"question": "តើស្មៀនឃុំ/សង្កាត់មានតួនាទីអ្វីខ្លះក្នុងការគាំទ្រដល់ដំណើរការការងាររបស់ក្រុមប្រឹក្សាឃុំ/សង្កាត់?", "answer": "ជាអ្នករដ្ឋបាល ទទួលបន្ទុកលេខាធិការដ្ឋាន លិខិតស្នាម និងផ្តល់យោបល់បច្ចេកទេស", "category": "reg"} {"question": "តើក្រុមប្រឹក្សារាជធានី ខេត្ត មានយន្តការអ្វីខ្លះដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់គណៈអភិបាល?", "answer": "ត្រួតពិនិត្យតាមរយៈការពិនិត្យរបាយការណ៍ ដាក់សំណួរដេញដោល និងបង្កើតគណៈកម្មាធិការតាមដាន", "category": "reg"} {"question": "តើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មានសារៈប្រយោជន៍ដូចម្តេច?", "answer": "ទាក់ទាញការវិនិយោគ បង្កើតការងារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន", "category": "reg"} {"question": "តើអភិបាលខេត្តមានអំណាចអ្វីខ្លះទៅលើមន្ទីរជំនាញដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន?", "answer": "ដឹកនាំនិងសម្របសម្រួលការងាររបស់មន្ទីរជំនាញឱ្យស៊ីសង្វាក់គ្នានឹងផែនការខេត្ត", "category": "reg"} {"question": "តើក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មានតួនាទីយ៉ាងណាខ្លះក្នុងការរៀបចំផែនការវិនិយោគឃុំសង្កាត់?", "answer": "ត្រួតពិនិត្យ សម្របសម្រួល និងអនុម័តផែនការវិនិយោគឃុំសង្កាត់", "category": "reg"} {"question": "តើគណៈកម្មាធិការដោះស្រាយវិវាទមូលដ្ឋានមានតួនាទីអ្វីនៅក្នុងរដ្ឋបាលឃុំសង្កាត់?", "answer": "សម្របសម្រួលនិងដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការក្នុងសហគមន៍", "category": "reg"} {"question": "តើអ្វីទៅជា 'អភិបាលកិច្ចល្អ' នៅក្នុងបរិបទរដ្ឋបាលថ្នាក់ក្រោមជាតិ?", "answer": "ការអនុវត្តការងារផ្អែកលើតម្លាភាព គណនេយ្យភាព ការចូលរួម និងភាពឆ្លើយតប", "category": "reg"} {"question": "តើក្រសួងមហាផ្ទៃមានតួនាទីអ្វីខ្លះក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យរដ្ឋបាលថ្នាក់ក្រោមជាតិ?", "answer": "តម្រង់ទិស ពិនិត្យភាពស្របច្បាប់ និងតាមដានការអនុវត្តគោលនយោបាយវិមជ្ឈការ", "category": "reg"} {"question": "ហេតុអ្វីបានជាការរក្សាទុកឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវនៅថ្នាក់ឃុំសង្កាត់មានសារៈសំខាន់ខ្លាំង?", "answer": "ធានាសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ និងជាមូលដ្ឋានទិន្នន័យសម្រាប់រៀបចំផែនការ", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់ក្រោមជាតិអាចសហការជាមួយអង្គការសង្គមស៊ីវិលដើម្បីអភិវឌ្ឍមូលដ្ឋានតាមរបៀបណាខ្លះ?", "answer": "ផ្លាស់ប្តូរព័ត៌មាន ទទួលជំនួយបច្ចេកទេស និងសម្របសម្រួលការផ្តល់សេវាសង្គម", "category": "reg"} {"question": "តើអាជ្ញាធរថ្នាក់មូលដ្ឋានមានតួនាទីអ្វីខ្លះនៅក្នុងការគ្រប់គ្រងនិងការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនៅក្នុងសហគមន៍?", "answer": "ជាជួរមុខក្នុងការផ្តល់ព័ត៌មានបន្ទាន់", "category": "reg"} {"question": "តើការកសាងផែនការអភិវឌ្ឍន៍ឃុំសង្កាត់ត្រូវធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំម្តង ហើយមានគោលបំណងចម្បងអ្វី?", "answer": "ធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តង ដើម្បីកំណត់ចក្ខុវិស័យនិងគម្រោងអភិវឌ្ឍន៍អាទិភាពក្នុងមូលដ្ឋាន", "category": "reg"} {"question": "តើការបង្កើតការិយាល័យច្រកចេញចូលតែមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ផ្តល់ភាពងាយស្រួលអ្វីខ្លះដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាសាធារណៈ?", "answer": "ប្រមូលផ្តុំសេវានៅកន្លែងតែមួយ កាត់បន្ថយពេលវេលា និងធានាតម្លាភាព", "category": "reg"} {"question": "នៅក្នុងបរិបទកំណែទម្រង់រដ្ឋបាល តើការអនុវត្តយន្តការ 'វិសហមជ្ឈការ' មានន័យនិងគោលបំណងដូចម្តេច?", "answer": "ការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានពីថ្នាក់ជាតិទៅឱ្យអង្គភាពតំណាងនៅថ្នាក់ក្រោមជាតិ", "category": "reg"} {"question": "តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅប្រទេសកម្ពុជា អនុវត្តតាមប្រព័ន្ធបោះឆ្នោតប្រភេទណា?", "answer": "ប្រព័ន្ធសមាមាត្រ បោះឆ្នោតជាសកល ដោយផ្ទាល់ សម្ងាត់ និងសេរី", "category": "reg"} {"question": "តើឥស្សរជនដែលត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវមានលក្ខខណ្ឌអាយុយ៉ាងតិចប៉ុន្មានឆ្នាំ?", "answer": "មានអាយុយ៉ាងតិច ៣៥ ឆ្នាំ", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់មូលដ្ឋានមានសិទ្ធិអំណាចក្នុងការបង្កើតប្រភេទពន្ធថ្មីៗដោយខ្លួនឯង ដើម្បីបង្កើនចំណូលថវិកាអភិវឌ្ឍន៍មូលដ្ឋានបានដែរឬទេ?", "answer": "ទេ មិនមានសិទ្ធិបង្កើតពន្ធថ្មីដោយខ្លួនឯងឡើយ", "category": "reg"} {"question": "តើរដ្ឋបាលឃុំសង្កាត់អាចសហការគ្នាដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍រួមគ្នាឆ្លងព្រំប្រទល់រដ្ឋបាលរបស់ខ្លួនបានដែរឬទេ?", "answer": "បាទ", "category": "reg"} {"question": "តើរាជរដ្ឋាភិបាលមានគោលនយោបាយយ៉ាងណាខ្លះក្នុងការជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងជួរក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន?", "answer": "ជំរុញឱ្យដាក់បេក្ខភាពស្ត្រីនៅលេខរៀងអាទិភាព និងគាំទ្រតាមរយៈគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ", "category": "reg"} {"question": "តើការគ្រប់គ្រងសំរាមនិងសំណល់រឹងទីប្រជុំជន ត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មមុខងារទៅឱ្យរដ្ឋបាលថ្នាក់ណាជាអ្នកទទួលខុសត្រូវផ្ទាល់?", "answer": "រដ្ឋបាលក្រុង ស្រុក", "category": "reg"} {"question": "តើលិខិតបទដ្ឋានគតិយុត្តដែលចេញដោយក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដើម្បីអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មានឈ្មោះជាផ្លូវការអ្វី?", "answer": "ដីកា", "category": "reg"} {"question": "តើការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋាន (ISAF) មានសារៈសំខាន់យ៉ាងដូចម្តេចក្នុងការផ្តល់សេវាសាធារណៈ?", "answer": "ជំរុញតម្លាភាព ការចូលរួមពីប្រជាពលរដ្ឋ និងកែលម្អគុណភាពសេវាសាធារណៈ", "category": "reg"} {"question": "ក្រៅពីកិច្ចប្រជុំសាមញ្ញប្រចាំខែ តើក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិអាចកោះប្រជុំក្នុងករណីបន្ទាន់បានដែរឬទេ?", "answer": "បាទ បាន", "category": "reg"} {"question": "នៅក្នុងដំណើរការដេញថ្លៃគម្រោងអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិ តើគណៈកម្មាធិការមួយណាដែលទទួលបន្ទុកសម្រេចលើការជ្រើសរើសក្រុមហ៊ុនម៉ៅការ?", "answer": "គណៈកម្មាធិការលទ្ធកម្មនៃរដ្ឋបាលសាមី", "category": "reg"} {"question": "តើក្រសួងមហាផ្ទៃអាចរំសាយក្រុមប្រឹក្សាឃុំសង្កាត់មុនអាណត្តិបានដែរឬទេ ក្នុងករណីដែលពួកគេប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ?", "answer": "បាទ", "category": "reg"} {"question": "តើនាយករដ្ឋបាលសាលាស្រុកត្រូវបានតែងតាំងដោយនីតិវិធីដូចម្តេច ហើយស្ថិតក្នុងក្របខ័ណ្ឌអ្វី?", "answer": "តែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្ថិតក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ឬក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ", "category": "reg"} {"question": "តើរាជរដ្ឋាភិបាលអាចប្រែក្លាយរដ្ឋបាលស្រុកមួយឱ្យទៅជារដ្ឋបាលក្រុងបានដែរឬទេ ប្រសិនបើតំបន់នោះមានការអភិវឌ្ឍខ្លាំង?", "answer": "បាទ បាន", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ មានសិទ្ធិអំណាចក្នុងការចេញលិខិតអនុញ្ញាតសាងសង់សំណង់គ្រប់ទំហំដែរឬទេ?", "answer": "ទេ គ្មានសិទ្ធិគ្រប់ទំហំឡើយ (មានសិទ្ធិត្រឹមតែសំណង់ខ្នាតតូចតាមការកំណត់)", "category": "reg"} {"question": "តើរដ្ឋបាលថ្នាក់ក្រោមជាតិអាចយកទ្រព្យសម្បត្តិឯកជនរបស់រដ្ឋដែលខ្លួនគ្រប់គ្រង (ដូចជាដីឡូត៍ ឬអគាររដ្ឋបាលចាស់) ទៅជួលដើម្បីរៀបចំជាចំណូលបានដែរឬទេ?", "answer": "បាទ បាន", "category": "reg"} {"question": "តើសមាគមក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងដើម្បីគោលបំណងអ្វីខ្លះនៅក្នុងប្រព័ន្ធរដ្ឋបាលមូលដ្ឋាន?", "answer": "ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ក្រុមប្រឹក្សា ផ្លាស់ប្តូរបទពិសោធន៍ និងតស៊ូមតិជាមួយថ្នាក់ជាតិ", "category": "reg"}