index_id
int64
0
7.41k
title
stringlengths
17
223
content
stringlengths
24
51.9k
label
class label
6 classes
5,777
សម្ដេចតេជោ ព្រមានចាប់ខ្លួន លោក ចាន់ យ៉េត ដែល ពាក់ព័ន្ធទំនាស់ដីធ្លី និងដើរបោកលុយពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្ស នគរប្រជាធិបតេយ្យ ដែលដើរយកលុយ ពីប្រជាពលរដ្ឋ ជាថ្នូរនឹងការជួយដោះស្រាយ បញ្ហាដីធ្លីរបស់ពួកគេ នៅតំបន់បឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានោះ សម្ដេចផ្ដាំផ្ញើថា «បើមិនចង់ជាប់គុក ដកខ្លួនចេញឲ្យឆ្ងាយ»។ ក្នុងពិធ...
3politic
7,284
ថៃគ្រោងពិភាក្សានឹងកម្ពុជា លើបញ្ហាថាមពល
រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Sontirat Sontijirawong បានឲ្យដឹងថា លោកនឹងជួបពិភាក្សាជាមួយកម្ពុជានៅថ្ងៃនេះ ទាក់ទងនឹងការអភិវឌ្ឍន៍គម្រោងថាមពលរួមគ្នានៅតំបន់ដែលអះអាងថាត្រួតស៊ីគ្នានៅព្រំដែនសមុទ្រ ដើម្បីផលប្រយោជន៍រួម។ នេះបើតាមសេចក្តីរាយកាណ៍របស់កាសែត The Nation ថៃ។ ការលើកឡើងនេះ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីថាមពលលើកទី ៣៧ ន...
0economic
1,906
ត្រីបាឡែនចារកម្មមួយ ត្រូវបានរកឃើញស្លាប់នៅន័រវែស
ត្រីបាឡែនចារកម្មមួយ ត្រូវបានរកឃើញស្លាប់នៅន័រវែស,ត្រីបាឡែនបេលូហ្គា ដែលជាត្រីបាឡែនគេចោទថាធ្វើចារកម្មឱ្យរុស្ស៊ី ត្រូវបានរកឃើញស្លាប់នៅសមុទ្រន័រវែស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP។,ត្រីបាឡែននេះមានឈ្មោះថា វ៉ាឡឌីមៀរ (Hvaldimir) ត្រូវបានគេរកឃើញនៅឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនឹងកាមេរ៉ាហ្គោប្រូមួយ ដែលសរសេរថា «ឧបករណ៍នៃស៊ែ...
2life
2,067
មានដឹងទេថា ជ័យលាភីពានអូស្កាជនជាតិខ្មែរ មិនមែនជាតារាសម្ដែងអាជីពនោះទេ
មានដឹងទេថា ជ័យលាភីពានអូស្កាជនជាតិខ្មែរ មិនមែនជាតារាសម្ដែងអាជីពនោះទេ,ប្រិយមិត្តទាំងអស់ច្បាស់ជាស្គាល់ហើយថា លោក ហាំង សំណាង ង៉ោ ដែលជាទូទៅត្រូវបានគេស្គាល់ថាហាំងង៉ោ ជាជនជាតិខ្មែរដំបូង និងមួយរូបគត់ ដែលទទួលបានពាន Oscarនៅឆ្នាំ១៩៨៥។,តាមពិតទៅ លោកមិនមែនជាអាជីពជាតារាសម្ដែងសោះនៅក្នុងឆាកជីវិតរបស់លោក។,លោកហាំង ង៉ោជាវេជ្ជបណ្ឌិតឯកទេសផ្នែ...
2life
7,241
កម្ពុជាចុះ MoU ជាមួយចិន ដើម្បីបណ្តុះធនធានមនុស្សក្នុងវិស័យទេសចរណ៍
កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយភាគីចិនលើការបណ្តុះបណ្តលធនធានមនុស្ស ដើម្បីត្រៀមឆ្លើយតបនឹងកំណើនភ្ញៀវទេសចរបរទេស ពិសេសជនជាតិចិនដែលកំពុងមានចំនួនកើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានឲ្យដឹងតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួនថា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានចុះហត្ថលេខ...
0economic
7,173
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ២៣% នៅត្រីមាសទី ៣ តម្លៃកើនដល់ $២៣១ លាន
ការនាំចេញកៅស៊ូរបស់កម្ពុជាបានកើនឡើងជាង ២៣ ភាគរយ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យអគ្គនាយកដ្ឋានកៅស៊ូ។ លោក ឃួន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋានកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការនាំចេញកៅស៊ូរបស់កម្ពុជាក្នុងអំឡុងពេលនេះសម្រេចបាន ១៧៣ ០៧២ តោនកើន...
0economic
4,557
Breaking New: ADB បន្ថយការព្យាករ កំណើន សេដ្ឋកិច្ចកម្ពុជា ឆ្នាំ ២០២១ តែរំពឹងថា វានឹង កើនឡើងវិញ ក្នុងឆ្នាំ ២០២២
Breaking New: សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩% ក្នុងឆ្នាំ ២០២១ ដោយសារការអូសបន្លាយ នៃជំងឺរាតត្បាត កូវីដ១៩ ប៉ុន្តែការងើបឡើងវិញ នៅកម្រិត ៥,៥% ត្រូវបានរំពឹងទុក សម្រាប់ឆ្នាំ ២០២២ នេះបើយោងតាម ការធ្វើ បច្ចុប្បន្នភាពថ្មីមួយ ដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
0economic
3,548
ថ្ងៃហុងស៊ុយពិតៗ! Taylor Swift និង IU អង្រួនឆាកប្រគំតន្ត្រីខ្នាតយក្ស ២ រៀងខ្លួនកក្រើកផ្អើលទ្វីបអាស៊ី
ថ្ងៃហុងស៊ុយពិតៗ! Taylor Swift និង IU អង្រួនឆាកប្រគំតន្ត្រីខ្នាតយក្ស ២ រៀងខ្លួនកក្រើកផ្អើលទ្វីបអាស៊ី,នៅថ្ងៃទី ០២ ខែមីនា ជាពេលវេលាដែលតារាចម្រៀងស្រីមានឥទ្ធិពល ២ រូប គឺ , និង , កាន់ក្បាលមេក្រូឡើងសម្ដែងជាពិសេស ស្វាគមន៍ព្រឹត្តិការណ៍នៃការប្រគំតន្ត្រីទេសចរណ៍រៀងខ្លួនទៅតាមកាលវិភាគដែលបានកំណត់។,ជាក់ស្ដែងការប្រគំតន្ត្រី , របស់តារា...
1entertainment
6,259
បក្សកាន់អំណាច៖ សំដីសមាជិក ព្រឹទ្ធសភាអាមេរិក គ្មានប្រសិទ្ធភាព ចំពោះកម្ពុជា
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា សំដីរបស់សមាជិកព្រឹទ្ធសភាមួយរូប របស់សហអាមេរិក មិនមានប្រសិទ្ធភាព ចំពោះកម្ពុជានោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមាជិកព្រឹទ្ធ សភាអាមេរិក ស្នើរដ្ឋាភិបាលខ្លួន គាំទ្រពលរដ្ឋកម្ពុជា ដែលចង់បានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ពោលគឺពេលដែលអតីតមេបក្សប្រឆាំង មិនត្រូវប...
3politic
3,229
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ
កាឆយ ចេញថតម្ដងស្ទើរពេញ ២៤ម៉ោង ស្រាប់តែពោលពាក្យយ៉ាងកម្សត់ដាក់កូនៗ,អ្នកចម្រៀងប្រពៃណី ហើយធ្លាប់ជាដៃគូសម្ដែងក្នុងចម្រៀងអាយ៉ៃជាមួយលោក ព្រហ្ម ម៉ាញ គឺអ្នកនាង កាឆយ បានលេចវត្ដមាននៅក្នុងឈុតថតខ្សែភាពយន្ដកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ កម្របានចេញថត ឬសម្ដែងដាច់យប់ដូច្នេះ កាឆយ បានបង្ហោះរូបថតជាមួយពាក្យសម្ដីយ៉ាងកម្សត់តាមបណ្ដាញសង្គមហ្វ...
1entertainment
2,129
Maserati Grecale ជំនាន់ថ្មី បង្ហាញខ្លួនទៅកាន់ពិភពលោក
Maserati Grecale ជំនាន់ថ្មី បង្ហាញខ្លួនទៅកាន់ពិភពលោក,កម្ពុជា, ថ្ងៃទី 09 ខែកុម្ភៈ ឆ្នាំ 2023 – រថយន្ត Maserati Grecale SUV គឺជារបស់ពិសេសជារៀងរាល់ថ្ងៃ “The Everyday Exceptional” ។ Grecale ធ្វើឱ្យមានតុល្យភាពត្រឹមត្រូវរវាងភាពប៉ិនប្រសប់ ភាពឆើតឆាយ ការអនុវត្ត និងការច្នៃប្រឌិត ធានា នូវការអនុវត្ត ផាសុកភាព និងសុវត្ថិភាព ទាំងអស់ក...
5technology
1,657
ពេលត្រូវការលុយបន្ទាន់ លក់ទ្រព្យ ឬខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ ប្រឈមមុខនឹងហានិភ័យច្រើន តែក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយនេះ នឹងបង្ហាញពីវិធីសុវត្ថិភាពដើម្បីទទួលបានសាច់ប្រាក់ស្របច្បាប់ មិនមានហានិភ័យ និង ជឿទុកចិត្តបាន
ពេលត្រូវការលុយបន្ទាន់ លក់ទ្រព្យ ឬខ្ចីលុយគេដែលមានការប្រាក់ខ្ពស់ ប្រឈមមុខនឹងហានិភ័យច្រើន តែក្រុមហ៊ុនបញ្ចាំស្របច្បាប់មួយនេះ នឹងបង្ហាញពីវិធីសុវត្ថិភាពដើម្បីទទួលបានសាច់ប្រាក់ស្របច្បាប់ មិនមានហានិភ័យ និង ជឿទុកចិត្តបាន,ក្នុងពេលដែលស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់មានភាពល្អប្រសើរឡើងវិញនៅឡើយ ដែលធ្វើឱ្យការរកស៊ី ឬការងារស្វែងរកប្រាក់ចំណូ...
2life
6,651
ភ្នំពេញ ប៉ុស្ដិ៍ ចូលរួមចំណែកផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចរបស់កម្ពុជា តំបន់ និងសកលលោក
អស់រយៈពេលជិត ២ ទសវត្សរ៍មកហើយដែលខ្ញុំធ្វើការនៅកាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួលបន្ទុកជាការីនិពន្ធព័ត៌មានសេដ្ឋកិច្ច ដែលសរសេររាយការណ៍អំពីសេដ្ឋកិច្ចប្រទេសកម្ពុជា រឿងរ៉ាវ និងព្រឹត្តិការណ៍សេដ្ឋកិច្ចទាំងឡាយក្នុងតំបន់ និងពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានមើលឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងកា...
0economic
3,819
បញ្ចុះតម្លៃពិសេសក្នុងការទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» សម្រាប់អតិថិជន SmartVIP
បញ្ចុះតម្លៃពិសេសក្នុងការទស្សនារឿង «ប្រវត្តិស្នេហ៍នាងនាថ» សម្រាប់អតិថិជន SmartVIP,អតិថិជន , ទទួលបានការបញ្ចុះពិសេសលើតម្លៃសំបុត្ររឿង , ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត , និង ,។ ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤ នេះតទៅ។,សម្រាប់អតិថិជន , ដែលទស្សនារឿង , ជើងមេឃពណ៌ស្វាយ នៅគ្រប់រោងភាពយន្ត , និងទទួលបានក...
1entertainment
5,437
វិភាគ ៖ សមត្ថភាពកងទ័ពចិន មានប្រៀបលើអាមេរិក ក្នុងសមរភូមិ នៅតំបន់អាស៊ី
បច្ចុប្បន្នភាព លោក Justin Bronk បានបញ្ជាក់ថា មូលហេតុដែលនាំអោយកងទ័ពចិន មានប្រៀបលើកងទ័ពអាមេរិក នៅតំបន់អាស៊ី គឺដោយសារមានកត្តា រួមផ្សំជាច្រើន ដូចជា ទីតាំងជិតជាង បរិមាណកងទ័ពច្រើនជាង ប្រព័ន្ធបច្ចេកវិទ្យា ទំនើបជាង និងការពង្រឹងកម្លាំង លើទីតាំងភូមិសាស្ត្រ ក្នុងតំបន់ទូលំទូលាយ ជាងសហរដ្ឋអាមេរិក ។ គិតត្រឹមឆ្នាំ២០២១នេះ ប្រទេសចិនមានក...
3politic
4,846
បទវិភាគ ៖ សហរដ្ឋអាមេរិក និងអង់គ្លេស រួមគ្នាលេង កលល្បិចចាស់ម្តងទៀត មុខជានឹងទទួល បរាជ័យ ជាមិនខាន
ក្នុងសន្និសីទសារព័ត៌មាន ដែលបើកធ្វើនៅក្រុងឡុងដ៍ កាលពីថ្ងៃទី៦ខែកក្កដា លោក Christopher Wray ប្រធាននាយកដ្ឋាន ស៊ើបអង្កេត សហព័ន្ធអាមេរិក (FBI)និងលោក Ken McCallum ប្រធាននាយកដ្ឋាន ស៊ើបការណ៍យោធាទី៥ របស់អង់គ្លេស (MI5) បានរួមគ្នាចេញផ្សាយអ្វីដែលហៅថា ការព្រមាន ដោយអះអាងថា ប្រទេសចិន “ឆក់ប្លន់”កម្មសិទ្ធិបញ្ញា របស់ប្រទេសលោកខាងលិចតាមរយៈ...
3politic
902
Ancelotti ៖ វត្តមាន Mbappe គ្មានការប្ដូរ Bellingham ចេញពីតំបន់ដែលគេធ្លាប់លេងទេ
Ancelotti ៖ វត្តមាន Mbappe គ្មានការប្ដូរ Bellingham ចេញពីតំបន់ដែលគេធ្លាប់លេងទេ,លោក Carlo Ancelotti អ្នកចាត់ការស្ដេចស Real Madrid បញ្ជាក់ពីការមកដល់របស់ Kylian Mbappe នឹងគ្មានការប្រែប្រួលចំពោះទីតាំងលេងរបស់ Jude Bellingham ឡើយ។,ខ្សែបម្រើវ័យ២១ឆ្នាំ Jude Bellingham បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើល ក្រោយចាក់ចេញពី Dort...
4sport
5,871
លិខិតមិត្តអ្នកអាន៖ «ទោះទៅដល់ក្រហែង មេឃណា ក៏សម រង្ស៊ីគេច មិនផុតពីសំណាញ់ច្បាប់»
ពិតដូចលោកហ៊ុន សែនធ្លាប់បានប្រកាសមែនគឺ «តាមវ៉ៃដល់ផ្ទះ» ! ជាក់ស្តែង ទណ្ឌិត សម រង្ស៊ី ដែលតែងតែ បំពានច្បាប់និង យកច្បាប់ទ្រាប់អង្គុយ ហើយកំពុង តែរត់គេចខ្លួនពីសំណាញ់ ច្បាប់កម្ពុជា ទៅសម្ងំនៅ ស្រុកបារាំងដោយគិតថា អាច រួចខ្លួន ប៉ុន្តែពេលនេះកំពុងជាប់ក្នុងសំណាញ់ ច្បាប់នៅស្រុកបារាំងតែម្តង។ តុលាការព្រហ្មទណ្ឌក្រុងប៉ារីស បានសម្រេចដាក់ ...
3politic
3,897
ជីវិតត្រូវធ្លាក់របស់ ទិនហ្វី ត្រូវអ្នកគាំទ្រម្នាក់ជួយក្នុងពេលមួយប៉ប្រិចភ្នែក
ជីវិតត្រូវធ្លាក់របស់ ទិនហ្វី ត្រូវអ្នកគាំទ្រម្នាក់ជួយក្នុងពេលមួយប៉ប្រិចភ្នែក,វិបសាយព័ត៌មាន , បានចេញផ្សាយជាហូរហែនូវ ស្ថានភាពរបស់ , នៅប៉ុន្មានឆ្នាំកន្លងមកថ្មីៗ។ ស្ដេចកំប្លែងហុងកុងមានគម្រោងច្រើនទាក់ទងការផលិតភាពយន្តថ្មីៗដូចជា , (លំនាំរឿងដំណើរឆ្លងព្រេងទៅទិសខាងលិច)។ ទោះជាយ៉ាងណា គម្រោងទាំងនេះពុំបានបន្តតាមការគ្រោងទុកឡើយ ដោយសា...
1entertainment
3,743
ជោគជ័យសិល្បៈមិនអស់ចិត្ត អេមមី កូនស្រីច្បង ខាត់ ជេមស៍ បង្កើតប្រេនអាវផ្ទាល់ខ្លួនលក់លើទីផ្សារទៀត
ជោគជ័យសិល្បៈមិនអស់ចិត្ត អេមមី កូនស្រីច្បង ខាត់ ជេមស៍ បង្កើតប្រេនអាវផ្ទាល់ខ្លួនលក់លើទីផ្សារទៀត,ពាក្យចាស់លោកពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» អេមមី ម្ចាស់បទ «កុំចង់ត្រូវគ្នាវិញ» ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីច្បងរបស់តារាចម្រៀង ខាត់ ជេមស៍ មិនត្រឹមតែច្បាបប្រជាប្រិយភាពបានយ៉ាងរហ័សតាមរយៈបទចម្រៀងបែបយុវវ័យប៉ុណ្ណោះទេ នាងថែ...
1entertainment
4,975
គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ប្រកាសបញ្ចូលសមាជិកថ្មី ជាង១ពាន់នាក់
ពិធីបញ្ចូលសមាជិកថ្មី ខាងលើនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ នៅសង្កាត់កោះដាច់ខណ្ឌ ជ្រោយចង្វា ររាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ ។ នាឱកាសនោះ លោកឃួង ស្រេង បានលើកឡើងពីគុណបំណាច់...
3politic
2,151
ឥឡូវនេះ ស្មាតហ្វូនបានឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim
ឥឡូវនេះ ស្មាតហ្វូនបានឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim,ក្រុមហ៊ុន Qualcomm បានប្រកាសក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 ថា ខ្លួនបានចាប់ដៃគូជាមួយក្រុមហ៊ុន Thales និង Vodafone ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា iSIM (Integrated SIM) ជាលើកដំបូងបង្អស់ ពោលគឺស្មាតហ្វូនដែលបំពាក់ឈីបជំនាន់ក្រោយ Snapdragon 8 Gen 2 នឹងអាចប្...
5technology
1,236
ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល
ណាហ្គាវើលដ៍ ផ្តល់ជូនកាន់តែអស្ចារ្យក្នុងឱកាសបុណ្យណូអែល,ក្នុងឱកាសបុណ្យណូអែលក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បានត្រៀមខ្លួនស្វាគមន៍អតិថិជនទាំងអស់ជាមួយនឹងមុខម្ហូបសុភមង្គល ការសម្តែងសិល្បៈ ការតុបតែងលម្អដ៏ស្រស់ស្អាត និងការបញ្ចុះតម្លៃដ៏ច្រើន។ សូមនាំក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទៅរីករាយនិងទទួលយកការផ្តល់ជូនទាំងនេះពេញមួយខែធ្នូនៅណាហ្...
2life
7,242
ផ្សារ Walmart ប្រកាសឈប់លក់បារីអេឡិចត្រូនិក
ក្រុមហ៊ុនលក់រាយ Walmart របស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ខ្លួននឹងឈប់លក់បារីអេឡិចត្រូនិកនៅហាងទំនិញរបស់ខ្លួននៅសហរដ្ឋអាមេរិកក្នុងគ្រាដែលមានការបង្ក្រាបកាន់តែខ្លាំងទៅលើផលិតផលអាហារផ្សែងដែលមានបន្ថែមរសជាតិនានា ដើម្បីរារាំងការកើនឡើងចំនួនអ្នកប្រើប្រាស់វ័យក្មេង។ ក្រុមហ៊ុនលក់រាយឈានមុខគេក្នុងពិភពលោកមួយនេះបានឲ្យដឹងក្នុ...
0economic
1,895
ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការក្នុងហាង និងផ្នែកលក់សម្រាប់អាជីវកម្មរបស់ “KrubKrong” កំពុងចូលក្នុងទីផ្សារហើយ
ប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការក្នុងហាង និងផ្នែកលក់សម្រាប់អាជីវកម្មរបស់ “KrubKrong” កំពុងចូលក្នុងទីផ្សារហើយ, ចាប់ផ្តើមគំនិតដំបូងនៅឆ្នាំ , ឆ្នាំ , យើង , រហូតមកដល់បច្ចុប្បន្ន , បានចេញជារូបរាង និងរួចរាល់ក្នុងការដាក់ឲ្យអតិថិជនប្រើប្រាស់បាន នៅដើមខែ កុម្ភៈ ឆ្នាំ , ថ្មីៗនេះ។,លោក , កញ្ញា , និង លោក , ជាសាហស្ថាបនិក និងអ្នកគ្រង់គ្...
2life
5,919
នាយករដ្ឋមន្រ្តី ផ្ញើសារឲ្យមន្រ្តីទូតបរទេសថា មិនអាចយកចិត្តទុកដាក់ ចំពោះជនបរទេស ហើយចោលប្រជាជនកម្ពុជា ជាង១៦លាននាក់នោះទេ (វីដេអូ)
នាយករដ្ឋមន្រ្តី ផ្ញើសារឲ្យមន្រ្តីទូតបរទេសថា មិនអាចយកចិត្តទុកដាក់ ចំពោះជនបរទេស ហើយចោលប្រជាជនកម្ពុជា ជាង១៦លាននាក់នោះទេhttps://dap-news.com/national/2020/03/14/40909/ ក្នុងពិធីបុណ្យទន្លេលើកទី៦ នៅ ខេត្តបាត់ដំបងនៅល្ងាចថ្ងៃសៅរ៍ទី១៤ ខែមីនា ឆ្នាំ ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារឲ្យមន្រ...
3politic
2,430
ដឹងអត់! ស្ពាន២នៅកម្ពុជា ត្រូវបានបំពាក់សាកល្បងឧបករណ៍វាស់លំញ័រស្ពាន
ដឹងអត់! ស្ពាន២នៅកម្ពុជា ត្រូវបានបំពាក់សាកល្បងឧបករណ៍វាស់លំញ័រស្ពាន,ស្ពានចំនួនពីរនៅកម្ពុជា គឺស្ពានព្រែកតាមាក់ និងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ត្រូវបានបំពាក់សាកល្បងឧបករណ៍វាស់លំញ័រស្ពានរបស់ក្រុមហ៊ុន ArrowDot ដើម្បីដឹងពីអាយុកាលរបស់ស្ពាន និងពេលវេលានៃការថែទាំ។,លោក ផូ ស័ក្កសូរភក្ត្រា មកពីក្រុមហ៊ុន ArrowDot បានប្រាប់ Sabay ក្នុ...
5technology
6,475
គ ប ម គាំទ្រ សំណើ វិសោធនកម្មច្បាប់ អង្គការមិនមែនរដ្ឋាភិបាល និងស្នើធ្វើវិសោធនកម្មច្បាប់ គណបក្ស នយោបាយផងដែរ
ភ្នំពេញ ៖ បន្ទាប់ពីក្រសួងមហាផ្ទៃ ប្រកាសនឹងរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបង្ហាញជំហរគាំទ្រ កិច្ចពិគ្រោះយោបល់នេះ ព្រោះអង្គការសង្គមស៊ីវិល ជាផ្នែកមួយយ៉ាងសំខាន់ នៃសង្គមប្រជាធិបតេយ្យ ។ បន...
3politic
5,184
អាមេរិក ជំរុញកម្ពុជា ធានាដល់ការធ្វើដំណើរទស្សនកិច្ច របស់ប្រសិតពិសេសអាស៊ាន ជួបគ្រប់ភាគីពាក់ព័ន្ធ ក្នុងជម្លោះមីយ៉ាន់ម៉ា
ការចេញមកមានមតិយោបល់លើបញ្ហាភូមា ឬមីយ៉ាន់ម៉ាពីសំណាក់អាមេរិក ធ្វើឡើងក្រោយគ្នាមួយថ្ងៃបន្ទាប់ពីមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង លើករណីទៅផ្សះផ្សារជម្លោះនេះ ។ លោក Chad Roedemeier បានលើកឡើងថា «យើងគាំទ្រកូសង់ស៊ីស៥ចំណុចរបស់អាស៊ាន ហើយជំរុញឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បន្តជំរុញឲ្យមានការអនុវត្តនូវចំណុចទាំង...
3politic
424
កីឡាករគ្រប់គ្រឿងអធិរាជប្រអប់ស្មាត់ រាជ ភ្លក់រសជាតិថ្មីក្នុងតួនាទីជា Libero លើកដំបូង
កីឡាករគ្រប់គ្រឿងអធិរាជប្រអប់ស្មាត់ រាជ ភ្លក់រសជាតិថ្មីក្នុងតួនាទីជា Libero លើកដំបូង,ប្រកួតផ្លូវការធំៗម្ដងៗគេឃើញកីឡាករឆ្នើម ទុយ រាជ តែងឡើងធ្វើស្មាត់ឆ្វេងស្ដាំនិងដេញបាល់៣ម៉ែត្រជាដើម ប៉ុន្តែឆ្នាំ២០២៤នេះគេត្រូវបានគ្រូកែឲ្យលេងតំណែងការពារ (Libero) ដែលជាបទពិសោធន៍និងរសជាតិថ្មីក្នុងអាជីពរបស់គេ ក្នុងការប្រកួតដណ្ដើមពានរង្វាន់បាល់...
4sport
394
AIA-ISF Youth League ប្រកួតនៅខេត្តបន្ទាយមានជ័យអ្នកចូលរួមរហូត ៣៦០នាក់
AIA-ISF Youth League ប្រកួតនៅខេត្តបន្ទាយមានជ័យអ្នកចូលរួមរហូត ៣៦០នាក់,ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន ឬហៅថា AIA – ISF Youth League រដូវកាលទី៨ នៅខេត្តបន្ទាយមានជ័យដែលទើបបញ្ចប់ទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានយុវជនចូលរួមរហូតដល់ ៣៦០នាក់មកពីជុំវិញខេត្ត។,ក្រោមកិច្ចសហការដ៏យូរអង្វែងរវាង AIA និង អង្គការផ្កាយសមុទ្រស...
4sport
1,352
Sabay ជាប្រព័ន្ធផ្សព្វផ្សាយផ្ដាច់មុខលើគម្រោង «កម្ពុជាឋានសួគ៌លើដី» ៦ឆ្នាំ
Sabay ជាប្រព័ន្ធផ្សព្វផ្សាយផ្ដាច់មុខលើគម្រោង «កម្ពុជាឋានសួគ៌លើដី» ៦ឆ្នាំ,ក្រុមហ៊ុន Sabay បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) លើគម្រោង «កម្ពុជាឋានសួគ៌លើដី Cambodia Heaven on Earth» ជាមួយសិល្បករខ្មែរដ៏ល្បី២រូប ដែលជាស្ថាបនិកនៃគម្រោងនេះ គឺ កញ្ញា មាន សូនីតា និងលោក ម៉ុង ម៉ានិត នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរោងភាពយន្ត...
2life
2,527
Galaxy Z Fold5 បំពាក់នូវកំពូលឈីប Snapdragon 8 Gen 2 for Galaxy ដំណើរការកម្មវិធីលឿនអស្ចារ្យ លេងហ្គេមកម្សាន្តបានយ៉ាងរលូន…!!
Galaxy Z Fold5 បំពាក់នូវកំពូលឈីប Snapdragon 8 Gen 2 for Galaxy ដំណើរការកម្មវិធីលឿនអស្ចារ្យ លេងហ្គេមកម្សាន្តបានយ៉ាងរលូន…!!,សម័យនេះហើយត្រូវដើរឱ្យទាន់បច្ចេកវិទ្យាដ៏ទំនើបបានអ៊ែម…! ជាមួយកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold5 ជំនាន់ថ្មីនេះ នឹងផ្ដល់ឱ្យលោកអ្នកនូវបទពិសោធន៍ដ៏អស្ចារ្យលើសពីស្មាតហ្វូនដែលអ្នកធ្លាប់ប្រើ។,ហើយថ្ងៃនេះ...
5technology
259
AC Milan សម្រេចយក Matteo Gabbia ពី Villarreal
AC Milan សម្រេចយក Matteo Gabbia ពី Villarreal,ក្លឹប , បានសម្រេចយក ខ្សែការពារ Matteo Gabbia ពីក្លឹប Villarreal វិញនៅក្នុងថ្ងៃនេះ សម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។,តាមពិតទៅ Gabbia ជាកីឡាកររបស់ AC Milan ស្រាប់ទៅហើយប៉ុន្តែកីឡាករនេះបានផ្លាស់ទៅលេង Villarreal ក្នុងលក្ខខ័ណ្ឌខ្ចីជើងសម្រាប់...
4sport
5,136
លោក កុយ គួង ផ្តាំទៅ សោ ចាន់ដេត ឲ្យបញ្ឈប់គំនិតពុតត្បុតអាក្រក់ ឥតអៀនខ្មាស់ ដែលចោទលោកថា នៅតែជាប់ពាក់ព័ន្ធ ជាមួយលោក សម រង្ស៊ី
លោក កុយ គួង ត្រូវបានគេដឹងថា បានចាកចេញពីអតីតគណបក្សសម រង្ស៊ី កាលពីអំឡុងឆ្នាំ២០០៨ ដើម្បីមកចូលក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ក្រោយពីចាកចេញ ពីអតីតគណបក្ស សម រង្ស៊ីប៉ុន្មានឆ្នាំមក លោកបានក្លាយអនុរដ្ឋលេខាធិការ ក្រសួងការបរទេសខ្មែរ និងជាអ្នកនាំពាក្យ ហើយបន្តមកក្លាយជាឯកអគ្គរដ្ឋទូតខ្មែរ នៅអូស្ត្រាលី និងបច្ចុប្បន្នជារដ...
3politic
3,422
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu"
ចិនកាន់តែបង្កើនការហាមឃាត់ចំពោះរឿងកូរ៉េ និងឈានទៅរកច្បាប់ "Anti-Hallyu",នៅដើមឆ្នាំនេះ មានសេចក្ដីរាយការណ៍ថា ប្រទេសចិនបានដាក់បម្រាមយ៉ាងដាច់ខាត ទៅលើការមើលរឿង ឬអ្វីផ្សេងទៀតរបស់កូរ៉េ។,ផ្អែកតាមបណ្ដាញសារព័ត៌មានបានឲ្យដឹងថា វិធានការនេះត្រូវបានអនុម័ត ដើម្បីទប់ស្កាត់លំហូរចូលនៃរឿងភាគកូរ៉េ និងហ្គេមនៅក្នុងខែមីនា និងខែមេសានៃឆ្នាំនេះ។ ព...
1entertainment
7,194
ធនាគារកណ្តាលសិង្ហបុរី បន្ធូរគោលនយោបាយរូបិយវត្ថុ
ប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុជាលើកដំបូងក្នុងរយៈពេលជាង ៣ ឆ្នាំ ខណៈសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបញ្ចេញឥទ្ធិពល ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញមួយនេះបានគេចផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ចនៅត្រីមាសទី ៣។ ធនាគារកណ្ដាលរបស់ប្រទេសនេះបានដើរតាមគន្លងរបស់ប្រទេសផ្សេងទៀតជុំវិញពិភព...
0economic
5,972
គណបក្សប្រជាជនកម្ពុជា ប្រឆាំងមិនឲ្យមានចលនាបដិវត្តន៍ ពណ៌ និងប្តេជ្ញាពូនជ្រំ លទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ ៖ ក្រោយបញ្ចប់សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លេីកទី៤២នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងរយៈពេលនៃសន្និបាត២ថ្ងៃដែលចាប់ពីថ្ងៃទី១-២ខែកុម្ភៈ ឆ្នាំ២០២០។ តាមរយៈសន្និបាតនេះ គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់បានប្រកាសបន្តប្រឆាំង មិនឲ្យមានចលនាបដិវត្តន៍ពណ៌ និងប្តេជ្ញាពូនជ្រ...
3politic
4,529
ប្រធានរដ្ឋសភាកម្ពុជា ៖ ការទូតសភា កាន់តែមានសារៈសំខាន់ ខ្លាំងឡើង ក្នុងការបង្កើតនូវវិធី សាស្រ្តពហុភាគី ដើម្បីដោះស្រាយ បញ្ហាដ៏ស្មុគស្មាញ
សម្តេច ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអ ន្តរសភាអាស៊ានលើកទី៤៣ (AIPA) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាយប៉ា ជួបប្រជុំទល់មុខ ជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល អាស៊ាន ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានអាស៊ានឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារ...
3politic
4,387
លោក គង់ គាំ បញ្ចប់តួនាទី ជាឧត្តមទីប្រឹក្សាបក្សភ្លើងទៀន ដោយខ្លួនឯង និងទទួលកំហុស ធ្វើឲ្យប៉ះពាល់ បក្សប្រជាជន
យោងតាមលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ លោក គង់ គាំ និងភរិយា ព្រមទាំងកូនចៅ សូមអរគុណចំពោះ សម្ដេចតេជោ ដែលអនុគ្រោះមិនបន្ដបណ្ដឹងលោកទៅតុលាការ ។ លោក គង់ គាំ បានបញ្ជាក់ថា ។ លោក គង់ គាំ បន្ដថា «ក្រោយពិនិត្យហេតុកន្លងមកនេះ និងពិនិត្យពិចារណាពិសណ្តាប់ធ...
3politic
5,366
បទវិភាគ ៖ និយាយ ចំពោះអាមេរិក គឺដល់ពេលដែលត្រូវ ប្រកាសជាសាធារណៈ នូវរបាយការណ៍ស៊ើបអង្កេត ចំពោះបន្ទប់ពិសោធន៍ ជីវសាស្ត្រ Fort Detrick !
តើអាមេរិកមិនបានមើលឃើញច្បាស់ នូវការពិតជាក់ស្តែង ដែលពិភពលោកទាំងមូល ទទួលស្គាល់ជា ទូទៅដែលថា អាមេរិកគ្មានសិទ្ធិធ្វើការ ស៊ើបអង្កតឯករាជ្យ ដើម្បីរកប្រភពដើម នៃ វីរុសកូវីដ ១៩ ដោយមិនឆ្លងតាមរយៈអង្គការសុខភាព ពិភពលោកនោះទេ ជាងនេះទៅទៀត ការបញ្ជាឱ្យស្ថាប័ន ស៊ើបការណ៍ ដែលបានប្រព្រឹត្តិអំពើអាក្រក់ ជាច្រើនទៅធ្វើការតាមដាន រកប្រភពដើម នៃវីរុសក...
3politic
2,633
Foxconn ដាក់ទុនជិត ២៥០លានដុល្លារនៅវៀតណាម បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី
Foxconn ដាក់ទុនជិត ២៥០លានដុល្លារនៅវៀតណាម បង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គិសនី,ក្រុមហ៊ុនយក្សតៃវ៉ាន់ Foxconn បានបញ្ជាក់ថា ខ្លួននឹងវិនិយោគទឹកប្រាក់ជិត ២៥០លានដុល្លារ ដើម្បីបង្កើតរោងចក្រចំនួនពីរនៅប្រទេសវៀតណាម។ រោងចក្រទាំងពីរនេះ នឹងមានទីតាំងស្ថិតនៅសួនឧស្សាហកម្មក្នុងខេត្ត Quang Ninh។,រោងចក្រទីមួយជាមួយទឹកប្រាក់ ២០០លានដុល...
5technology
365
Carvajalថា Mbappe អាចនឹងផ្លាស់មកកាន់ Real Madrid រដូវកាលក្ដៅខាងមុខ
Carvajalថា Mbappe អាចនឹងផ្លាស់មកកាន់ Real Madrid រដូវកាលក្ដៅខាងមុខ,ខ្សែការពារ Dani Carvajal បាននិយាយទៅសារព័ត៌មានកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធអាចនឹងផ្លាស់មកកាន់ក្លឹប Real Madrid នេះនៅរដូវកាលក្ដៅខាងមុខ។,Carvajal បាននិយាយថា៖" Real Madrid មិនទាន់បានប្រាប់ពួកយើងថាយ៉ាងណាម៉េចនៅឡើយទេទាក់ទងនឹង Mbappe ប៉ុន្តែមើលទៅ Mbappe អាចនឹ...
4sport
2,240
មកដឹងពីប្រព័ន្ធសុវត្ថិភាពពិសេស ADAS របស់ Isuzu D-Max 2023 និង Mu-X 2023 ជាមួយនឹងប្រូម៉ូសិនចុងឆ្នាំ បន្តិចមើលបងៗ!
មកដឹងពីប្រព័ន្ធសុវត្ថិភាពពិសេស ADAS របស់ Isuzu D-Max 2023 និង Mu-X 2023 ជាមួយនឹងប្រូម៉ូសិនចុងឆ្នាំ បន្តិចមើលបងៗ!,ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ។,តម្លៃនិងប្រូម៉ូសិន,--> ISUZU D-MAX Hi-Lander 2023, 1.9L តំលៃ 45, 800$ (ពណ៌សកាម៉ៃថែម 700$) ម៉ាស៊ីន Euro4, ADAS,--> ISUZU D-M...
5technology
795
ក្រុមបាល់ទាត់នារី កាណាដា ត្រូវកាត់៦ពិន្ទុ ខណៈគ្រូបង្វឹកពិន័យ១ឆ្នាំក្រោយគេស៊ើបដឹងថាធ្វើរឿងដ៏ហួសចិត្តមួយ
ក្រុមបាល់ទាត់នារី កាណាដា ត្រូវកាត់៦ពិន្ទុ ខណៈគ្រូបង្វឹកពិន័យ១ឆ្នាំក្រោយគេស៊ើបដឹងថាធ្វើរឿងដ៏ហួសចិត្តមួយ,ក្រុមបាល់ទាត់នារី កាណាដា ត្រូវកាត់៦ពិន្ទុ ខណៈគ្រូបង្វឹកត្រូវពិន័យ១ឆ្នាំក្រោយរកឃើញថា លួចប្រើប្រាស់ឧបករណ៍ Drone តាមដានការហ្វឹកហាត់របស់ដៃគូ ដូច្នេះកាណាដា ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍អូឡាំពិកអូឡាំពិកហើយ។,Fifa បានប្រកាសថា...
4sport
284
ក្លឹបបាល់ទាត់ទាំង១០ មានតម្លៃខ្ពស់បំផុតនៅលើពិភពលោក
ក្លឹបបាល់ទាត់ទាំង១០ មានតម្លៃខ្ពស់បំផុតនៅលើពិភពលោក,ខាងក្រោមនេះជាក្លឹបទាំង១០ ដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកនៅក្នុងខណៈពេលនេះ បើយោងតាមស្ថិតិរបស់ Transfermarkt៖, មានតម្លៃ ១.២៩ប៊ីលានអ៊ឺរ៉ូ។, មានតម្លៃ ១.១១ប៊ីលានអ៊ឺរ៉ូ។, មានតម្លៃ ១.០៤ប៊ីលានអ៊ឺរ៉ូ។, មានតម្លៃ ១.០៤ប៊ីលានអ៊ឺរ៉ូ។, មានតម្លៃ ៩៨៤លានអ៊ឺរ៉ូ។, មានតម្លៃ ៩៣២លានអ៊ឺរ៉ូ។, ម...
4sport
3,512
សើចគាំង! អ្នកគាំទ្រ K-Pop ជ្រើសរូបភាពកំប្លែងរបស់ Idol នៅព្រលានយន្តហោះកន្លងមក
សើចគាំង! អ្នកគាំទ្រ K-Pop ជ្រើសរូបភាពកំប្លែងរបស់ Idol នៅព្រលានយន្តហោះកន្លងមក,កន្លងមកជាច្រើនឆ្នាំ ពេលតារាទៅណាមកណា តែងមានអ្នកគាំទ្រតាមអមជានិច្ច ដូច្នេះគ្រប់សកម្មភាពរបស់តារាទាំងនោះកម្ររំលងផុតពីកាមេរ៉ារបស់មហាជនណាស់។,ជាការសរុប ខាងក្រោមនេះ ជាបណ្តុំរូបភាពកំប្លែងៗ ឃើញហើយហួសចិត្ត ចេញពីកាយវិការពិតៗរបស់តារា ,៖
1entertainment
4,601
គណបក្សប្រជាជនកម្ពុជា និង គណបក្សកុម្មុយនីស្តចិន បានពង្រឹងទំនាក់ទំនងមិត្តភាពដែកថែប ធ្វេីឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន រីកចម្រើនឥតឈប់ឈរ
នេះបេីតាម សារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសលោក បន្តជាប់ឆ្នោតជាអគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន សម្រាប់អាណត្តិទី៣នេះ។ ជាមួយគ្នានេះសម្តេចតេជោ បានលេីកឡេីងអំពីការទន្ទឹងរង់ចាំ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង ដើម្បីពង្រឹងបន្ថែមទៀត នូវមិត្តភាពជាប្រពៃណី...
3politic
1,474
ភ្ញាក់ផ្អើលចំនួនភ្ញៀវទេសចរទៅលេងកំពត អំឡុងចូលឆ្នាំ៤ថ្ងៃ ក្រោយមានរូបសេះសមុទ្របាញ់ទឹក
ភ្ញាក់ផ្អើលចំនួនភ្ញៀវទេសចរទៅលេងកំពត អំឡុងចូលឆ្នាំ៤ថ្ងៃ ក្រោយមានរូបសេះសមុទ្របាញ់ទឹក,រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី១៣ ដល់ ១៦ មេសា ២០២៤ ខេត្តកំពតទទួលភ្ញៀវមកលេងកម្សាន្តដ៏ច្រើនគួរឱ្យភ្ញាក់ផ្អើលគឺចំនួន ១ ៣៩៩ ៨៩៧នាក់ ក្នុងនោះភ្ញៀវជាតិមាន ១ ៣៩៦ ៧៧៥នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ៣១២២នាក់។ នេះបើតាមលោកសយ ស៊ីណុល ប្រធាន...
2life
7,126
ជំនួបធុរកិច្ច នឹងជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន
ជំនួបធុរកិច្ចរវាងពាណិជ្ជករកម្ពុជា-ជប៉ុន នឹងក្លាយជាចំណែកសំខាន់មួយក្នុងការជួយទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ខណៈទឹកប្រាក់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ រយៈពេល ១០ ខែនៃឆ្នាំ ២០២៣ មានជាង ១,៥ ពាន់លានដុល្លារ។ ប្រធានអគ្គនាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា លោក អ៊ិន ចាន់នី បានលើកឡើងក្នុងឱ...
0economic
3,874
កត្តាធំៗធ្វើឱ្យ Disney រងការរិះគន់ទក់សាច់ពីមហាជន ដោយសាររឿង Snow White
កត្តាធំៗធ្វើឱ្យ Disney រងការរិះគន់ទក់សាច់ពីមហាជន ដោយសាររឿង Snow White,សម្រស់តួស្រីក្នុងរឿង , ទទួលការរិះគន់ទក់សាច់ ពីទស្សនិកជន។,គ្មានភាពយន្ត , ណាមួយទទួលបានការរិះគន់ច្រើនដូច Snow White នោះទេ ទាំងខ្លឹមសារ និងបញ្ហារឿងតួអង្គតែម្ដង។ ចាប់តាំងពីរូបភាព និងវីដេអូដំបូងត្រូវបានបញ្ចេញមក ភាពយន្តនេះរងការមិនពេញចិត្តជាច្រើនពីសំណាក់អ្នក...
1entertainment
954
Son Heung Min ៖ ខ្ញុំចង់ឈ្នះពានជាមួយ Spurs បន្ទាប់មកខ្ញុំនឹងក្លាយជាវីរបុរសនៅទីនេះ
Son Heung Min ៖ ខ្ញុំចង់ឈ្នះពានជាមួយ Spurs បន្ទាប់មកខ្ញុំនឹងក្លាយជាវីរបុរសនៅទីនេះ,«ខ្ញុំចង់ឈ្នះពានជាមួយ Spurs បន្ទាប់មកខ្ញុំនឹងក្លាយជាវីរបុរសនៅទីនេះ» ។ នេះជាការលើកឡើងកីឡាករ Son Heung Minខ្សែប្រយុទ្ធរបស់កូរ៉េខាងត្បូង និងរបស់ក្រុម Tottenham Hotspur ក្នុងបទសម្ភាសន៍មួយជាមួយ BBC ។,Son Heung Min បានទាត់ចូលចំនួន ២គ្រាប់រួចមកហ...
4sport
4,940
លោក កឹម សុខា មិនអញ្ជើញទៅបោះឆ្នោត ព្រោះគ្មានជម្រើស
ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ម...
3politic
5,708
ពិចារណា ៖ គួរមានច្បាប់ ដាក់ត្រកូល សម រង្ស៊ី កុំឲ្យធ្វើនយោបាយ ៣តំណ
អ្នកវិភាគ បានលើកពីប្រវត្តិសាស្ត្រថា បាត់ដំបង សម័យលោកម្ចាស់ បានបង្ហាញឲ្យខ្មែរឃើញច្បាស់ហើយ ក្បត់ជាតិលើកទឹកដី ភាគខាងលិចឲ្យស្តេចសៀម និងលើកសួយសារ អាករថែមទៀត ដោយមិនស្តាប់ស្តេចខ្មែរ នៅក្រុងឧត្តុង្គទេ ។ ទឹកដីខ្មែរស្ថិតនៅក្រោមសៀម១១៦ឆ្នាំ ៦តំណនៃពូជពង្ស ត្រកូលកដ្ឋាឋនឈុំ ។ កូនកដ្ឋាថនឈុំ ឈ្មោះ អភ័យវង្សឃួង ធ្វើជានាយករដ្ឋមន្ត្រី សៀម៣...
3politic
4,346
បទវិភាគ ៖ អនុត្តរភាព បែបអាមេរិក បំផ្លាញផលប្រយោជន៍ ទូទាំងពិភពលោក
កាលពីថ្ងៃទី២០ខែកុម្ភៈ ភាគីចិន បានប្រកាសរបាយការណ៍ស្តីពី 《អនុត្តរភាពនិងអំណាច ជិះជាន់របស់សហរដ្ឋអាមេរិក និងផលប៉ះពាល់របស់វា》 ដោយបង្ហាញ ពីមុខមាត់ចំនួន ៥ នៃអនុត្តរភាពបែបអាមេរិកក្នុងវិស័យនយោបាយ យោធា សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវប្បធម៌ តាមរយៈការរៀបរាប់ពីការពិតជាក់ស្តែង ដើម្បីលាតត្រដាងពីទង្វើអាក្រក់ របស់អាមេរិក ដ...
3politic
1,153
កាសែតប្រចាំថ្ងៃចំណាស់ជាងគេក្នុងពិភពលោក ដែលនៅតែបោះពុម្ពដល់សព្វថ្ងៃ
កាសែតប្រចាំថ្ងៃចំណាស់ជាងគេក្នុងពិភពលោក ដែលនៅតែបោះពុម្ពដល់សព្វថ្ងៃ,បើតាមកំណត់ត្រាពិភពលោក Guinness កាសែត Wiener Zeitung ជាកាសែតមានអាយុចំណាស់ជាងគេ ហើយនៅតែប្រកបអាជីវកម្មដល់បច្ចុប្បន្ន។ កាសែតនេះមានមូលដ្ឋាននៅទីក្រុងវ្យែន ប្រទេសអូទ្រីស ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៧០៣។,កាសែតនេះបានក្លាយជា កាសែតផ្លូវការរបស់រដ្ឋាភិបាលអូទ្រីស តាំង...
2life
1,173
ទាំងគ្រូ និងសិស្សនៅគ្រប់សាលារៀន ត្រូវទុកពេល១ម៉ោង ដើម្បីអានសៀវភៅទាំងអស់គ្នានៅថ្ងៃ១១មីនា
ទាំងគ្រូ និងសិស្សនៅគ្រប់សាលារៀន ត្រូវទុកពេល១ម៉ោង ដើម្បីអានសៀវភៅទាំងអស់គ្នានៅថ្ងៃ១១មីនា,ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជំរុញសិស្ស និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ បុគ្គលិក ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងថ្នាក់ បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះម៉ោង ៨ ដល់ម៉ោង ៩ព្រឹកថ្ងៃ...
2life
2,519
Toyota ប្រកាសចេញរថយន្តប្រណីតជាលើកដំបូង ដែលយកគំនិតឌីហ្សាញពី Rolls-Royce
Toyota ប្រកាសចេញរថយន្តប្រណីតជាលើកដំបូង ដែលយកគំនិតឌីហ្សាញពី Rolls-Royce,ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្តប្រណីតរបស់ខ្លួនលើកដំបូងក្នុងប្រទេសជប៉ុន គឺរថយន្ត Toyota Century SUV ដែលរូបរាងរបស់វាគឺសំដៅប្រជែង និងយក Concept របស់រថយន្ត Rolls-Royce តែម្តង។,បើតាមការបញ្ជាក់របស់ Toyota ឱ្យដឹងថា ទីផ្សាររថយន្តបានវិវត្តន៍ថ្មីក្នុងរយៈពេលប...
5technology
3,161
M Picture ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត”ហើយ!
M Picture ចាប់ផ្ដើមចាក់បញ្ចាំងខ្សែភាពយន្ដ រឿង”រាត្រីអស្ដង្គត”ហើយ!,ផលិតកម្ម M Picture បានដាក់បញ្ចាំងខ្សែភាពយន្ដខ្នាតធំ រឿង”រាត្រីអស្ដង្គត” ឬ AFTER SUNDOWN នៅតាមរោងភាពយន្ដកម្ពុជាហើយ។ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ មានទស្សនិកជន ជាពិសេសយុវវ័យជាច្រើនរូប បានទៅទទួលសំបុត្រកុន ដើម្បីទស្សនាខ្សែភាពយន្ដបែបភ័យរន្ធត់ បង្កប់ដោយស្ន...
1entertainment
1,314
បន្តរង់ចាំអ្នកឈ្នះ iPhone 15 Pro Max ក្រោយរកឃើញអ្នកឈ្នះ 5 រូប ក្រោយបង់វិក្កយបត្រតាម eMoney App
បន្តរង់ចាំអ្នកឈ្នះ iPhone 15 Pro Max ក្រោយរកឃើញអ្នកឈ្នះ 5 រូប ក្រោយបង់វិក្កយបត្រតាម eMoney App,អ៊ីនធើណេតវ៉ាយហ្វាយ , ដែលជាសេវាកម្មអ៊ីនធើណេតដែលមានល្បឿនលឿន តម្លៃសមរម្យ និងសេវាកម្មរហ័សទាន់ចិត្ត ថ្មីៗនេះកំពុងមាននូវកម្មវិធីចាប់រង្វាន់មួយដ៏អស្ចារ្យ សម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែធ្វើការស្កេនបង់វិក្កយបត្រប្រចាំខែរបស់អ្នក តា...
2life
489
ស្មាត់យុនតែងល្អចុងសិត នេះជាមូលហេតុ...!
ស្មាត់យុនតែងល្អចុងសិត នេះជាមូលហេតុ...!,មិនថាលេងបាល់ ៦ស្មើ ៤ស្មើ ៣ស្មើ ២ស្មើ ឬ ១ស្មើឡើយ កីឡាករ ទុយ កុសល ហៅយុនស្រែស្រែ ហាក់ធ្វើមិនសូវបានល្អទេនៅដើមសិត ប៉ុន្តែនៅចុងសិតវិញគេតែងទទួលបានជោគជ័យ តើបណ្ដាលមកពីកត្តាអ្វី?,ពាក់ព័ន្ធនឹងចម្ងល់នេះ ស្មាត់យុនស្រែស្រែបានឲ្យដឹងនៅតារាងបាល់ទះសេរី៧៧ ក្រោយប្រកួតបាល់ទះ ១ស្មើលំដាប់ស្រុកខ្មែរថា នេ...
4sport
983
គង់ ម៉ូណាមិថុរ៉ា៖ សារអបអររបស់សម្ដេចបវរធិបតីជាការបើកប្រវត្តិសាស្ត្រសម្រាប់កីឡាហាប់គីដូ
គង់ ម៉ូណាមិថុរ៉ា៖ សារអបអររបស់សម្ដេចបវរធិបតីជាការបើកប្រវត្តិសាស្ត្រសម្រាប់កីឡាហាប់គីដូ,កីឡាករឆ្នើម គង់ ម៉ូណាមិថុរ៉ា ថាសារអបអរសាទររបស់សម្ដេចបវរធិបតីចំពោះជ័យជម្នះរបស់ក្រុមកីឡាហាប់គីដូជាប្រវត្តិសាស្ត្រសម្រាប់សហព័ន្ធ និងជាការសម្រេចក្ដីស្រមៃរបស់ខ្លួនពីមុនមក។,គង់ ម៉ូណាមិថុរ៉ា រំភើបគ្មានអ្វីប្រៀបផ្ទឹមបាន និងមិននឹកស្មានដល់នោះឡើ...
4sport
6,033
សម្ដេចតេជោ ប្រកាសស្វាគមន៍ជំនួយ របស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រតិបត្តិការ រុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារ នៅខេត្តកែប នាថ្ងៃទី៥មករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ ជំនួយរបស់លោក កឹម សុខា សម្រាប់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ បាក់រលំអគារនៅខេត្តកែប។ បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកសរសើរថា លោក កឹម ...
3politic
2,493
Hyundai Sonata 2024 កែរាងថ្មីបែបអនាគត មកជាមួយជម្រើសម៉ាស៊ីន៣
Hyundai Sonata 2024 កែរាងថ្មីបែបអនាគត មកជាមួយជម្រើសម៉ាស៊ីន៣,ក្រុមហ៊ុន Hyundai បានបញ្ចេញរថយន្ត Sonata ជំនាន់ទី៨ ស៊េរីឆ្នាំ២០២៤ ដែលផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង។ យ៉ាងណាមិញ ក្រុមហ៊ុនមិនទាន់បានទម្លាយតម្លៃរថយន្តថ្មីនេះនៅឡើយទេ។,រូបរាងរបស់រថយន្ត Hyundai Sonata 2024 ធ្វើជារាងស្ព័រនិងបែបអនាគត ដោយផ្នែកខាងមុខរំលេចដោយប៉ាណាដ៏ធំ និ...
5technology
7,117
ការវិភាគទិសដៅជួញដូរតម្លៃប្រេងឆៅប្រចាំសប្តាហ៍ (សប្តាហ៍ទី៤ ខែវិច្ឆិកា)
បន្ទាប់ពីឡើងដល់កម្រិតខ្ពស់ ៩៥ ដុល្លារក្នុង ១ បារ៉ែល កាលពីថ្ងៃទី ២៨ ខែកញ្ញា តម្លៃប្រេងឆៅបានធ្លាក់ចុះមកវិញដល់តម្លៃ ៨១,៥៦ ដុល្លារ ប៉ុន្ដែដោយសារមានសង្គ្រាមរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា តម្លៃប្រេងបានស្ទុះឡើងវិញមកដល់តម្លៃ ៨៨,២៤ ដុល្លារ។ ក្រោយស្ថានភាពសង្គ្រាមធូរស្រាលបន្តិច តម្លៃប្រេងបានបន្តធ្លា...
0economic
892
Guardiola ៖ ខ្ញុំគួរតែនិយាយឲ្យខ្លីជាងមុនពេលចប់វគ្គទី១ ក្រោយក្រុមត្រូវពិន័យជាង២លាន
Guardiola ៖ ខ្ញុំគួរតែនិយាយឲ្យខ្លីជាងមុនពេលចប់វគ្គទី១ ក្រោយក្រុមត្រូវពិន័យជាង២លាន,អ្នកចាត់ការរបស់មេឃខៀវ Manchester City លោក Pep Guardiolaបាននិយាយថា «...ខ្ញុំទើបតែបានអានព័ត៌មានពីការដាក់ពិន័យរបស់ English Premier League ដូច្នេះខ្ញុំគួរតែព្យាយាមនិយាយឲ្យបានខ្លីជាងរាល់ដង»។ ការលើកឡើងនេះធ្វើឡើងនៅទឹកដីអាមេរិកក្នុងការប្រកួតមិត្ត...
4sport
1,121
ជប៉ុន ជាក្រុមបាល់ទាត់ជម្រើសជាតិជាប់លេខ១ នៅទ្វីបអាស៊ី
ជប៉ុន ជាក្រុមបាល់ទាត់ជម្រើសជាតិជាប់លេខ១ នៅទ្វីបអាស៊ី,វិស័យបាល់ទាត់នៅប្រទេសទ្វីបអាស៊ីភាគច្រើនហាក់ដូចជាមិនសូវលូតលាស់ប៉ុន្មានទេ ដោយសារតែបញ្ហាជាច្រើន ជាពិសេសគឺអភិបាលកិច្ចបាល់ទាត់ និងវប្បធម៌នៃការលេងកីឡានេះតែម្ដង។ យ៉ាងណាមិញ មានប្រទេសអាស៊ីមួយចំនួនហាក់មានស្តង់ដាពិភពលោក ដោយសារកត្តាជាច្រើន ដែលក្នុងនោះកត្តាមួយគឺកីឡាកររបស់ប្រទេសទា...
4sport
4,298
បក្សកែទម្រង់កម្ពុជារបស់លោក ប៉ុល ហំម មិនដាក់ពាក្យប្រកួតប្រជែងបោះឆ្នោត ជាមួយបក្សផ្សេង
ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា មិនចូលរួមប្រកួតប្រជែងបោះឆ្នោត ជាមួយបក្សកាន់អំណាច និងបក្សផ្សេងទៀតក្រោមហេតុផលថា “ស្ថានភាពមិនទាន់អនុគ្រោះឲ្យយើង អាចចូលរួមប្រកួតប្រជែងឲ្យ បានពេញលេញនៅឡើយ”។ ម្យ៉ាងទៀតបក្សយល់ឃើញថា ការចូលប្រកួតប្រជែ...
3politic
2,696
ពីមុន ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ នឹងមានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង
ពីមុន ឡានចាក់សាំងផង សាកភ្លើងផង! តែឆាប់ៗនេះ នឹងមានឡានសាកភ្លើងផង និងអ៊ីដ្រូសែនផង,Honda នឹងបញ្ចេញរថយន្ត SUV ដ៏ល្បីល្បាញរបស់ខ្លួន គឺ CR-V ស៊េរីឆ្នាំ២០២៥ ដែលប្រើចំហេះអ៊ីដ្រូសែន និងអគ្គិសនី។,តាមរយៈវីដេអូខ្លីមួយដែលបង្ហោះដោយក្រុមហ៊ុន Honda នៅប្រទេសជប៉ុន បានបង្ហាញឱ្យឃើញពីរថយន្ត Honda CR-V FCEV កំពុងធ្វើតេស្តបើកបរ។ រថយន្តនេះស្រោ...
5technology
5,116
បទវិភាគនយោបាយ៖ បញ្ហា Ukraine បានធ្វើឲ្យអឺរ៉ុបមានការបែកបាក់ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង ក៏បានធ្វើឲ្យអាស៊ាន មានការមិនឯកភាពគ្នា!
ក្រោយសង្គ្រាមលោកលើទី ២មានបក្ខ សម្ព័ន្ធធំពីរត្រូវបានបង្កើតទ្បើង គឺ NATO និងVarsovies ដែលយន្តការយោធាពីរនេះ បដិបក្ខនិងគ្នាបំរើឲ្យរបប នយោបាយរបស់ខ្លួន តែក្រោយពីសង្គ្រាមត្រជាក់ចប់ លែងមានប្រព័ន្ធនយោបាយ សង្គមនិយមទៀតស្រាប់ តែប្រទេសទាំងអស់មើលឃើញថា ប្រព័ន្ធមូលធននិយម ឬសង្គមនិយមលែងសំខាន់ ឲ្យតែរបបនយោបាយនោះ បំរើឱយផលប្រយោជន៍របស់ខ្លួន ...
3politic
6,662
កំណើនឥណទានថយចុះមិនធ្លាប់មានក្នុងរយៈពេល២ទសវត្សរ៍ ប៉ុន្តែកំណើនសេដ្ឋកិច្ចមាន៦,៣ភាគរយនៅឆមាសទី១
កំណើនឥណទាននៅកម្ពុជាបានថមថយជាបន្តបន្ទាប់ដល់កម្រិតទាបក្នុងអត្រា ២,៦ ភាគរយដែលជាកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ ប៉ុន្តែ កំណើនសេដ្ឋកិច្ចកម្ពុជាជាទូទៅក្នុងរយៈពេល ៦ខែឆ្នាំនេះមានកំណើនខ្ពស់ក្នុងអត្រា ៦,៣ ភាគរយ។ នេះបើតាមលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រច...
0economic
3,721
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!
អស់សមត្ថភាព នឹងទាមទារប្រាក់ថ្លៃនិពន្ធរឿង យន ប៊ុនរាជ ទម្លាយល្បិចគេចវេសរបស់ចាងហ្វាងម្នាក់!,អ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែង យន ប៊ុនរាជ បញ្ជាក់ថា ខ្សែភាពយន្ដភាគ រឿង”តាមចាប់ស្នេហ៍” ដែលម្ចាស់ផលិតកម្មមួយមានលទ្ធភាពជួលតួលំដាប់ៗទៅសម្ដែង ហើយបានចាក់បញ្ចាំងចប់តាំងពីជាងកន្លងឆ្នាំមកហើយនោះ បែរជាមិនផ្ដល់តម្លៃ និងបង់ប្រាក់គ្រប់ចំនួនដល់...
1entertainment
2,680
វេទិការដ្ឋាភិបាល DIGITAL ឆ្នាំ២០២៤ នឹងមានបង្ហាញ និងបើកឲ្យសាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ
វេទិការដ្ឋាភិបាល DIGITAL ឆ្នាំ២០២៤ នឹងមានបង្ហាញ និងបើកឲ្យសាកល្បងឧបករណ៍បច្ចេកវិទ្យាទំនើបៗ,រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល” និង“ពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ” រយៈពេល ៣ថ្ងៃ ចាប...
5technology
2,378
បញ្ចូលលុយអស់ៗ នៅតែជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម
បញ្ចូលលុយអស់ៗ នៅតែជាប្រធានបទក្ដៅក្នុងបណ្ដាញសង្គម,ជាថ្មីៗម្ដងទៀត ការត្អូញត្អែរ ចំពោះបញ្ហាកាត់ទឹកប្រាក់ទូរស័ព្ទពីក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត(ប្រតិបត្តិករ) ដោយមិនដឹងមូលហេតុ ឬភ្ជាប់សេវាកម្មផ្សេងៗដោយមិនបានដឹង បានកើនកម្ដៅតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និង TikTok ដែលបង្ហាញអារម្មណ៍មិនសប្បាយចិត្តក្រោយពួកគាត់បញ្ចូលលុយមិនបានប៉ុន្នា...
5technology
3,232
មកស្គាល់ម្ចាស់មកុដ Miss Grand Cambodia ទាំង ១០ ជំនាន់
មកស្គាល់ម្ចាស់មកុដ Miss Grand Cambodia ទាំង ១០ ជំនាន់,វិស័យបវរកញ្ញានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើងៗ ហើយពីមួយឆ្នាំទៅមួយឆ្នាំ យុវតីជាច្រើនរូបបានឡើងបង្ហាញសមត្ថភាព និងសម្រស់យ៉ាងឥតខ្ចោះចេញពីធម្មជាតិពិតៗ ដើម្បីបំពេញក្ដីស្រមៃខ្លួនក្នុងការគ្រងមកុដប្រចាំឆ្នាំ។ មួយក្នុងចំណោមកម្មវិធីប្រកួតបវរកញ្ញា ឃើញថា , ពិតជាទទួលបានការគាំទ្រខ...
1entertainment
1,514
ការស្វែងយល់អំពីការគ្រប់គ្រងនិងការការពារជម្ងឺផ្ដាសាយបក្សីក្នុងប្រទេសកម្ពុជា
ការស្វែងយល់អំពីការគ្រប់គ្រងនិងការការពារជម្ងឺផ្ដាសាយបក្សីក្នុងប្រទេសកម្ពុជា,នាពេលបច្ចុប្បន្ននេះ ឃើញថាប្រជាជនកម្ពុជាភាគច្រើនមានចំណាប់អារម្មណ៏ទៅលើការធ្វើកសិកម្មនិងចិញ្ចឹមសត្វដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ដូចគ្នាផងដែរ ការស្វែងយល់បន្ថែមពាក់ព័ន្ធនឹងជម្ងឺផ្តាសាយបក្សី (AI) គឺពិតជាមានសារៈសំខាន់ណាស់ដែលប្រជាក...
2life
6,772
កម្ពុជាទទួលបានទុនវិនិយោគជាង $១,៣ ពាន់លានដុល្លារ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ កើនលើសមុនជាង ៥ ដង
លំហូរទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៤ មានប្រមាណជាង ១,៣ ពាន់លានដុល្លារ កើនជាង ៥ ដង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ខណៈក្នុងចំនួននេះមានជិត ៤០ ភាគរយបានមកពីវិនិយោគិនចិន។ នេះបើតាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ថ្លែងនៅក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត...
0economic
707
ឯកឧត្តម វ៉ាត់ ចំរើន៖ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់សូមបង្កើនកម្មវិធីកីឡាក្រៅម៉ោងសិក្សាឲ្យបានច្រើនដល់សិស្សនិស្សិត
ឯកឧត្តម វ៉ាត់ ចំរើន៖ គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់សូមបង្កើនកម្មវិធីកីឡាក្រៅម៉ោងសិក្សាឲ្យបានច្រើនដល់សិស្សនិស្សិត,ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងក្នុងពិធីបើកការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសកាលពីម្សិលមិញនេះថា គ្រប់គ្រឹះស្ថានឧត្ដមសិក្សាទាំងអស់សូមបង្កើនកម្មវិធីកីឡានៅក្រៅម៉ោងសិក្សាឲ្យកាន់តែច្រើនជំរុញសិស្សនិស្សិ...
4sport
4,740
Update ៖ សម្តេចតេជោ នឹងអានសុន្ទរកថា នៅUN ថ្ងៃ២៣ កញ្ញា ខណៈ២៤-២៥ កញ្ញា បំពេញទស្សនកិច្ច នៅគុយបា
មុនចេញដំណើរទស្សនកិច្ច នៅគុយបានេះ សម្តេចក៏មានកម្មវិធីជាច្រើនផងដែរ សម្រាប់ដំណើរទស្សនកិច្ច នៅក្រៅប្រទេសក្នុងការ ចូលរួមកិច្ចប្រជុំនានា ក្នុងនាមជាប្រធានអាស៊ាន ។ បើតាមកម្មវិធីគ្រោងទុក ដែលបានសម្តេច បានរៀបរាប់ នៅព្រឹកថ្ងៃ១៧ សីហា ក្នុងឱកាសចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រគឺថា សម្រាប់ថ្ងៃទី២៣ ខែកញ្ញាខាងមុខ សម្ត...
3politic
4,843
បទវិភាគ ៖ ឈាមរបស់លោកWalker ធ្វើឱ្យ” មនុស្សទាំងអស់មានភាពស្មើគ្នា តាំងពីកើតមក” ដែលមានចែង ក្នុងចក្តីប្រកាសឯករាជ្យ ដូចជាត្លុកកំប្លែង!
នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក Jayland Walker ត្រូវបានប៉ូលីសបាញ់សម្លាប់ កាលពីប៉ុន្មានថ្ងៃមុន ។ ប៉ូលីសចំនួន ៨ នាក់ បាន បាញ់ជាបន្តបន្ទាប់ ខណៈដែលកំពុងដេញ តាមលោក Walker ដែលបានលោតចេញពីឡាន ក្នុងអំឡុងពេលត្រួតពិនិត្យ ចរាចរណ៍មួយលើ...
3politic
2,348
ទាំងនេះជាមុខងារថ្មីសំខាន់ៗ WhatsApp ត្រៀមបញ្ចូលទៅក្នុង កម្មវិធីរបស់ខ្លួន
ទាំងនេះជាមុខងារថ្មីសំខាន់ៗ WhatsApp ត្រៀមបញ្ចូលទៅក្នុង កម្មវិធីរបស់ខ្លួន,កម្មវិធី WhatsApp កំពុងធ្វើការកែប្រែទៅលើ App របស់ខ្លួន ដោយបានបញ្ចូលមុខងារថ្មីមួយចំនួន គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់។,នៅពេលនិយាយទៅដល់កម្មវិធីផ្ញើសារដែលពេញនិយម គេតែងនឹកឃើញមុនគេ កម្មវិធី Telegram ដែលមានអ្នកប្រើយ៉ាងច្រើននៅជុំវិញពិភពលោក។ ប៉ុ...
5technology
3,284
យប់មិញ លេចមុខតារាចម្រៀង៤ ដួង ក្នុងពេលតែមួយ ផ្អើលអ្នកគាំទ្រនៅផ្សារទំនើបជីបម៉ុង
យប់មិញ លេចមុខតារាចម្រៀង៤ ដួង ក្នុងពេលតែមួយ ផ្អើលអ្នកគាំទ្រនៅផ្សារទំនើបជីបម៉ុង,តារាចម្រៀងវ័យក្មេង៤ ដួង និងជាអតីត Top ៤ នៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodia Idol រដូវកាលទី៤ គឺលោក លីម តិចម៉េង ថុល សុភិទិ ស៊ឹម ច័ន្ទពន្លឺ និងលោក នាង ដាវីន បានអង្គ្រួនបេះដូងអ្នកគាំទ្រជាថ្មីកាលពីយប់មិញនៅផ្សារជីបម៉ុង២៧១។,តាមរយៈការប្រគំតន្...
1entertainment
6,434
សម្តេច ស ខេង អនុញ្ញាតឲ្យនាយកគ្រប់គ្រង បរិស្ថានប្រចាំអាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការ គួរសម
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យនាយកគ្រប់គ្រងបរិស្ថានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង និងបរិស្ថាន ៕
3politic
4,782
រដ្ឋសភា បោះឆ្នោតគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី
ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕
3politic
2,690
មួយថ្ងៃ មុនបើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?
មួយថ្ងៃ មុនបើកឡានចេញដំណើរកម្សាន្ត តើត្រូវធ្វើតេស្តឡានអ្វីខ្លះ?,ប្រសិនបើលោកអ្នកមានគម្រោង និងកំណត់ថ្ងៃច្បាស់លាស់ធ្វើដំណើរកម្សាន្តទៅលេងទីជិតទីឆ្ងាយហើយ លោកអ្នកគួរតែធ្វើតេស្តរថយន្តមួយថ្ងៃមុនចេញដំណើរ ក្រែងលោឃើញមានបញ្ហាអ្វីមិនស្រួល គឺអាចយកទៅហ្គារ៉ាស់ជួសជុលទាន់ពេល។,អ្វីដែលត្រូវធ្វើដំបូងនោះ គឺពិនិត្យមើលសភាពសំបកកង់ និងបើកគម្របម៉...
5technology
4,455
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកប្រធានាធិបតីបារាំង គឺជាដៃគូសន្ទនា ដ៏ស្មោះត្រង់ និងជឿទុកចិត្តគ្នា
នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាង ដូច្នេះថា ។ សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-សហភាពអឺរ៉ុប និងសន្និសីទស្តីពីការគាំទ្រភាពធន់នៃប្រជាជនអ៊ុយក្រែន...
3politic
6,368
លោក យ៉ង់ សាំងកុមារផ្តល់យោបល់ឲ្យលោក សម រង្ស៊ីហោះពីប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជា
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។ ការផ្តល់យោបល់នេះក្រោយពីលោក សម រង្ស៊ីមិនត្រូវបានអាកាសចរណ៍ថៃអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក យ៉ង់ សាំងកុមារ បានលើកឡើង...
3politic
7,061
AMRO ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ នឹងសម្រេចបាន ៦,២%
ស្ថាប័នស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៣ ភាគរយនៅក្នុងឆ្នាំ ២០២៣ និង ៦,២ ភាគរយ នាឆ្នាំ ២០២៤ ដោយបន្តការស្ទុះងើបឡើងវិញបន្តិចម្តងៗនៃសកម្មភាពសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចរក្សាបាននូវភាពធន់ ដែលបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ការកើនឡើងនៃក...
0economic
99
"ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅ" ក្លាយជាភាពយន្តលើករាសីកេណ្ឌអ្នកមើលឲ្យ “The Outlaws” ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េ
"ទីក្រុងឧក្រិដ្ឋទណ្ឌកម្មក្ដៅ" ក្លាយជាភាពយន្តលើករាសីកេណ្ឌអ្នកមើលឲ្យ “The Outlaws” ខ្ពស់បំផុតប្រចាំប្រវត្តិសាស្ត្រកូរ៉េ, ឬ , របស់ , បានបង្កើតកំណត់ត្រាថ្មីនៅ , ប្រចាំប្រទេសកូរ៉េ។,នៅព្រឹកថ្ងៃទី ១៣ ឧសភា រឿង , ដែលជាភាពយន្តទី , សម្រាប់ស៊េរីរឿង , បានទទួលជោគជ័យថ្មី ដោយចំនួនអ្នកទស្សនាភាពយន្តកើនសរុបចំនួន ៩,៧៥៦,៩៧៨ បន្ទាប់ពីបានឈរន...
1entertainment
3,773
ជា ស្រីនា ចាប់ផ្តើមគៀងគរ creator ក្នុងស្រុកផលិត Apsara Make Up Trend
ជា ស្រីនា ចាប់ផ្តើមគៀងគរ creator ក្នុងស្រុកផលិត Apsara Make Up Trend,ខណៈដែលវីដេអូ Make up ឥណ្ឌា Asoka កំពុងមាន trending ខ្លាំងក្នុងកម្មវិធី Tik Tok ដោយមានជាតិសាសន៍ជាច្រើនបាននាំគ្នាផលិតវីដេអូនេះបន្តបន្ទាប់ ដែលក្នុងនោះក៏មាន Content Creator និងសិល្បករខ្មែរមួយចំនួនដែលនិយមធ្វើវីដេអូតាម trend ផងដែរ។, គួរឱ្យចាប់អារម្មណ៍ជាខ្លា...
1entertainment
564
គ្រូ Man Utd អាចនឹងកាត់ប្រាក់ខែ ប្រសិនបើក្លឹបអត់បានលេង UCL រដូវកាលក្រោយ
គ្រូ Man Utd អាចនឹងកាត់ប្រាក់ខែ ប្រសិនបើក្លឹបអត់បានលេង UCL រដូវកាលក្រោយ,លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United ប្រឈមមុខនឹងការកាត់ប្រាក់ខែ ប្រសិនបើលោកបរាជ័យមិនអាចជួយឱ្យក្លឹបបិសាចក្រហមឡើងដល់ចំណាត់ថ្នាក់លេខ ៤ ឬ បានលេងនៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយ។ នេះបើតាមការចុះផ្សាយរបស់សារព...
4sport
215
ប៉ាល់ ឆរស៊ី្ម ៖ សុខភាពល្អបានមកពីការហាត់កីឡា មិនមែនបានមកពីការបរិភោគសត្វព្រៃទេ
ប៉ាល់ ឆរស៊ី្ម ៖ សុខភាពល្អបានមកពីការហាត់កីឡា មិនមែនបានមកពីការបរិភោគសត្វព្រៃទេ,ប៉ាល់ ឆរស៊ី្ម កីឡាការិនីឆ្នើមរបស់កម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣ អ្នកកីឡាទាំងអស់ដែលទទួលបានសុខភាពល្អ និងយល់ដឹងពីសារប្រយោជន៍ នៃការហាត់កីឡា គួរចូលរួមចែករំលែក និងផ្សព្វផ្សាយដល់មហាជនហើយពន្យល់ថាមិនមែនញុំសត្វព្រៃនាំឲ្យមានសុខភាពនោះទេ។,កីឡាការិនី ប៉ាល់ ឆរស...
4sport
4,241
តម្លៃប្រេងហក់ឡើងវិញ មុនកិច្ចប្រជុំដ៏សំខាន់របស់ OPEC+ (Video)
ញូវយ៉ក៖ តម្លៃប្រេងបានឡើងថ្លៃកាលពី ថ្ងៃចន្ទ ខណៈអ្នកវិនិយោគកំពុងរង់ចាំកិច្ចប្រជុំ សំខាន់របស់អង្គការប្រទេសនាំចេញប្រេងនិងសម្ព័ន្ធមិត្ត ដែលគេស្គាល់ជាសមូហភាព ថា ជា OPEC+ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកុម្ភៈ បានបន្ថែម ៨៧សេន ឬ ១,២ ភាគរយដើម្បីទូទាត់នៅតម...
0economic
5,833
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រវត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត
យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល រំលេចជីវប្រតបត្តិសិក្សារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមលើកយកនូវជីវប្រវត្តិការសិក្សារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ប្រទេសកម្ពុជា មានដូចតទៅ៖ ✍?នៅឆ្នាំ 1980-1990 ៖ សិក្សានៅបឋមសិក្សា និងមធ្យមសិក្សាកុមារី (បច្ចុប្បន្នសាលាបឋមសិក្សា និងមធ្យមសិក្សាចតុមុខ នៅឆ្នាំ 19...
3politic
2,995
នៅស្រុកខ្មែរ ឃើញជិះ Toyota BZ4x និង Tesla ច្រើន! ប៉ុន្តែកន្លះឆ្នាំនេះ EV របស់ក្រុមហ៊ុនមួយនេះវិញទេ ដែលជាប់លេខ១ មានអ្នកប្រើច្រើនជាងគេ
នៅស្រុកខ្មែរ ឃើញជិះ Toyota BZ4x និង Tesla ច្រើន! ប៉ុន្តែកន្លះឆ្នាំនេះ EV របស់ក្រុមហ៊ុនមួយនេះវិញទេ ដែលជាប់លេខ១ មានអ្នកប្រើច្រើនជាងគេ,យោងតាមតួលេខ នៃការចុះបញ្ជីយានយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួ...
5technology
5,201
មុត ចន្ថា ៖ សហគមន៍ការទូតមិនធ្វើអន្តរកម្ម ជាមួយលោក សម រង្ស៊ី តែនៅបន្តធ្វើជាមួយលោក កឹម សុខា
បើតាមលោក មុត ចន្ថា បង្ហាញក្នុងហ្វេសប៊ុកនាថ្ងៃ៦ មករា នេះគឺសហគមន៍ការទូតធ្វើអន្តរកម្មជាមួយសមភាគីរដ្ឋាភិបាល ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសហប្រតិបត្តិការអន្តរជាតិទ្វេភាគី រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ សន្តិភាព នីតិរដ្ឋអន្តរជាតិ សណ្តាប់ធ្នាប់ពិភពលោក ជំងឺរាតត្បាតដែលជាកង្វល់រួមរបស់ពិភពលោក និងលទ្ធិ...
3politic
4,062
គោលនយោបាយ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នឹងជួយពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ – ២០២៨ ក្នុងគោលបំណងផ្សព្វផ្សាយគោលនយោបាយនេះ ឱ្យបានទូលំទូលាយក្នុងស្មារតី ជំរុញការអនុវត្ត និងបន្តជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម...
0economic
3,926
Yoo Ah In ប្រឈមមុខនឹងការកាត់ក្តីលើកទី៧ ពីបទប្រើប្រាស់គ្រឿងញៀន
Yoo Ah In ប្រឈមមុខនឹងការកាត់ក្តីលើកទី៧ ពីបទប្រើប្រាស់គ្រឿងញៀន,នៅថ្ងៃទី ២៤ ខែកក្កដានេះ តារាសម្តែង , នឹងត្រូវប្រឈមមុខនឹងការកាត់ក្តីលើកទី ៧ ក្រោមការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនជាប្រចាំ។,ការកាត់ក្តីនឹងធ្វើឡើងនៅម៉ោង ,នៅតុលាការកណ្ដាល ក្រុងសេអ៊ូល ក្រោយលោក ឲ្យវេជ្ជបណ្ឌិតរបស់ខ្លួន ផ្ញើថ្នាំងងុយដេក តាមរយៈសេវារហ័ស ដោយប្រើឈ្មោ...
1entertainment
2,585
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេសសន្សំសំចៃ
Ford Ranger Raptor 2.0 ឆ្នាំ២០២៣ ប្រើម៉ាស៊ីនម៉ាស៊ូត និង បូម FOX សមត្ថភាពនៅតែខ្លាំង ពិសេសសន្សំសំចៃ,ថ្មីៗនេះ ក្រុមហ៊ុន Ford Cambodia ទើបតែនាំចូលភីកអាប់ដ៏ខ្លាំងរបស់ខ្លួនគឺ Ford Ranger Rapter 2.0 ស៊េរីឆ្នាំ២០២៣ ដែលជាប្រភេទប្រើម៉ាស៊ីនម៉ាស៊ូត។,ការឌីហ្សាញរូបរាងរបស់រថយន្តនេះ គឺចង្កៀងមុខ និងអំពូលបំភ្លឺពេលថ្ងៃរចនាថ្មី ជារាងអក្សរ...
5technology
5,255
លោក សយ សុភាព បង្ហាញរចនាសម្ព័ន្ធ នៃយុទ្ធសាស្រ្ត កលល្បិចរបស់ក្រុមភ្នែក៥ វាយចិន-ខ្មែរ (Video)
នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១៤ ធ្នូ លោកថ្លែងថា “ខ្ញុំសាកល្បងរៀបចំសង្ខេប នូវយុទ្ធសាស្ត្រ និងអង្គការចាត់តាំងជូនបងប្អូន ដែលនិយមតាមដានព័ត៌មាន ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រ និងកលល្បិច របស់ក្រុមភ្នែក៥ វាយ ចិន និងខ្មែរ” ។ ខ្ញុំមិនរាប់បញ្ចូលប្រព័ន្ធឃោសនាធំៗ របស់ ប៊ីលឌើប៊ើកទេ ដែលជាអ្នកវៃមុន ហើយប្រព័ន្...
3politic