question stringlengths 10 408 | answer stringlengths 8 14.6k | category stringclasses 4
values |
|---|---|---|
តើកិច្ចប្រជុំលើកទី១ របស់អង្គការសហប្រជាជាតិស្តីពីអ្វី?ឆ្នាំណា? នៅឯណា? ទទួលបានលទ្ធផលអ្វី? | កិច្ចប្រជុំលើកទី១ របស់អង្គការសហប្រជជាតិស្តីពីនីតិសមុទ្រ បានប្រារព្ធឡើងនៅឆ្នាំ ១៩៥៨នៅឯទីក្រុងវីយេនដែលបានទទួលលទ្ធផលជាផ្លែផ្កានូវការអនុម័តអនុសញ្ញាចំនួន៤គឺ៖
- ទី១ ស្តីពីសមុទ្រជ្រៅ
- ទី២ស្តីពីដែនសមុទ្រ និងតំបន់ជាប់គ្នា
- ទី៣ ស្តីពីតំបន់ខ្ពង់រាបនៃបាតសមុទ្រ
- ទី៤ ស្តីពីការនេសាទ និងការអភិរក្សធនធានមានជីវីតនៅក្នុងសមុទ្រ។ | general |
តើកិច្ចប្រជុំលើកទី២ របស់អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រប្រារព្ធឡើងនៅឆ្នាំណា? ទទួលបានជោគជ័យដែរឬទេ? | កិច្ចប្រជុំលើកទី២ របស់អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រប្រារព្ធឡើងនៅឆ្នាំ ១៩៦០ហើយមិនទទួលបានជោគជ័យពីការខិតខំប្រឹងប្រែង ក្នុងការធ្វើកិច្ចព្រមព្រៀងស្តីពីព្រំដែនសមុទ្រ និងស្តីពីបញ្ហាតំបន់នេសាទ។ | general |
តើកិច្ចប្រជុំអន្តរជាតិលើកទី៣ របស់អង្គការសហប្រជាជាតិបានធ្វើដូចម្តេច? | កិច្ចប្រជុំអន្តរជាតិលើកទី៣ របស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំយ៉ាងសង្ខេបមួយនៅឆ្នាំ ១៩៧៣។ នៅក្នុងសម័យប្រជុំលើកទី២របស់ខ្លួន (នៅក្រុងការ៉ាកាសនៃប្រទេសវេណេហ្សុយអេឡានាឆ្នាំ ១៩៧៤) អង្គប្រជុំបានយល់ព្រមលើអនុសាសន៍ របស់គណៈកម្មាធិការបាតសមុទ្រដែលថាខ្លួនបានអនុវត្តនូវច្បាប់ថ្មីនៃសន្និសញ្ញាសមុទ្រហៅថា កញ្ចប់ដំណោះស្រាយ Package Deal ដ... | general |
ចូរនិយាយពីលក្ខណៈសំខាន់មួយចំនួន នៃអនុសញ្ញាស្តីពីនីតិសមុទ្រ។ | លក្ខណៈសំខាន់មួយចំនួននៃអនុសញ្ញាស្តីពីនីតិសមុទ្រមាន៖
- រដ្ឋជាប់នឹងសមុទ្រ ត្រូវប្រើអធិតេយ្យភាពនៅលើផែនសមុទ្រ របស់ខ្លួនរហូតដល់១២ម៉ាយនៃរង្វាស់សមុទ្រ (Nautical miles) តាមរយៈទទឹង។ ប៉ុន្តែកប៉ាល់បរទេសត្រូវអនុញ្ញាតឲ្យឆ្លងកាត់ដែនទឹកន្លែង នោះបានដោយលក្ខណៈសន្តិភាពហៅថា Innocent Passage។
- កប៉ាល់និងយន្តហោះចម្បាំងនៃប្រទេសទាំងអស់ត្រូវបាន... | general |
តើអនុសញ្ញាអន្តរជាតិស្តីពីអំពើភេរវកម្មមានអ្វីខ្លះ? | អនុសញ្ញាអន្តរជាតិស្តីពី អំពើភេរវកម្មគឺ៖
- អនុសញ្ញាស្តីពីបទល្មើសនិងអំពើដទៃទៀតមួយចំនួនដែលប្រព្រឹត្តទៅលើក្រុមអាកាសយានិក (ក្រុងតូត្យូឆ្នាំ១៩៦៣)។
- អនុសញ្ញាស្តីពីការបង្ក្រាបការរឹបអូស អាកាសយានដោយខុសច្បាប់ (ក្រុងឡាអេឆ្នាំ ១៩៧០)។
- អនុសញ្ញាស្តីពីការបង្ក្រាបទៅលើអំពើខុសច្បាប់ដែល ប្រឆាំងនិងសុវត្ថិភាព អាកាសចរណ៍ស៊ីវិល (ក្រុង ម៉ុងរ៉... | general |
តើការិយាល័យនៃកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិបង្កើតឡើងដើម្បីអ្វី? | ការិយាល័យនៃកិច្ចការច្បាប់ របស់អង្គការសហប្រជាជាតិបានបង្កើតឡើងដើម្បីផ្តល់ការណែនាំខាងវិស័យច្បាប់ដល់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិនិងដើម្បីធ្វើសកម្មភាពក្នុងនាមលោកផ្ទាល់ក្នុងបញ្ហាផ្នែកច្បាប់។ ការិយាល័យនេះបម្រើឲ្យលេខាថិការដ្ឋានិងស្ថាប័នរបស់អង្គការសហប្រជាជាតិដទៃទៀតនូវសេវាកម្មបង្រួបបង្រួមថ្នាក់កណ្តាលខាងផ្នែកច្បាប់។ ព្រមទា... | general |
តើទីភ្នាក់ងារអន្តររដ្ឋាភិបាលមានទំនាក់ទំនងជាមួយអ្វី? | ទីភ្នាក់ងារអន្តររដ្ឋាភិបាលមានទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ តាមកិច្ចព្រមព្រៀងដាច់ដោយឡែកមួយ។ ទីភ្នាក់ងារនេះ ជាអង្គការស្វ័យតធ្វើការងារជាមួយអង្គការសហប្រជាជាតិ និងធ្វើការជាមួយអង្គការស្វ័យតដូចតដូចគ្នាតាមរយៈយន្តការសហប្រតិបត្តិការនៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច។ | general |
តើទីភ្នាក់ងារចំនួនប៉ុន្មានបានទទួលស្គាល់ថាជាទីភ្នាក់ងារឯកទេស? | មានទីភ្នាក់ងារចំនួន ១៤បានទទួលស្គាល់ថាជាទីភ្នាក់ងារឯកទេសនេះជាពាក្យ ដេលបានប្រើក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ទីភ្នាក់ងារទាំងនេះរាយការណ៍ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចជារៀងរាល់ឆ្នាំ។ | general |
តើទីភ្នាក់ងារឯកទេសមានអ្វីខ្លះ? | ទីភ្នាក់ងារឯកទេសមានដូចជា៖
+ អង្គការការងារអន្តរជាតិ (ILO, International Labor Organization)
+ អង្គការស្បៀងអាហារ និងកសិកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (FAO, Food and Agriculture Organization of the United Nations)
+ អង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO ; United Nations Educational Scient... | general |
តើគ្រូបង្រៀនត្រូវមានសមត្ថភាពអ្វីខ្លះ? | គ្រូបង្រៀនត្រូវមានសមត្ថភាពដូចជា៖
- ចេះយកចិត្តទុកដាក់ដល់សិស្ស
- មានទំនាក់ទំនងល្អជាមួយគ្រួសារ សាលារៀន សហគមន៍
- អនុវត្តន៍កម្មវិធីសិក្សាឪ្យបានចប់
- ធ្វើកិច្ចតែងការបង្រៀនឪ្យបានទៀតទាត់ និងមានលក្ខណៈវិទ្យាសាស្រ្ដ
- គោរពេលវេលាក្នុងការបង្រៀន
- អនុវត្តន៍បាននូវលក្ខខន្ដិកៈរបស់មន្រ្ដីរាជការ
- ចេះស្គាល់ពីនាទី និងភារកិច្ចរៀងៗខ្លួន
- ម... | general |
តើប្រព័ន្ធនៃការបង្រៀនចែកជាប៉ុន្មាន? អ្វីខ្លះ? | ប្រព័ន្ធនៃការបង្រៀនចែកជាពីរសំខាន់គឺ វិធីសកម្ម និងវិធីអសកម្ម៖
វិធីសកម្ម (សិក្សាតាមបែបតថភាពជាក់ស្ដែង)
- ជាវិធីដែលធ្វើឪ្យសិស្សចេះស្រាវជ្រាវ
- ធ្វើឪ្យសិស្សចេះពិសោធ
- ធ្វើឪ្យសិស្សចេះច្នៃប្រឌិត
វិធីអសកម្ម (សិក្សាតាមបែបសម្ដីនិយម)
- បង្រៀនតាមបែបពណ៌នា
- បង្រៀនតាមបែបឧទេសបកស្រាយពន្យល់
- បង្រៀនតាមបែបអត្ថាធិប្បាយ | general |
តើអនុសញ្ញាស្តីពីសមុទ្រមានអ្វីខ្លះ? | អនុសញ្ញាស្តីពីសមុទ្រមានដូចជា អនុសញ្ញាស្តីពីសមុទ្រជ្រៅ អនុសញ្ញាស្តីពីដែនសមុទ្រនិងតំបន់ជាប់គ្នាអនុសញ្ញាស្តីពីការនេសាទសមុទ្រនិងការអភិរក្សលើធនធានជីវីតក្នុងសមុទ្រ និងអនុសញ្ញាស្តីពីខ្ពង់រាបបាតសមុទ្រ។ | general |
តើការនិយាយមួយបង្កាច់បរិហាកេរ្តិ៍និងការជេរប្រមាថត្រូវមានទោសកម្រិតណា? | ការនិយាយមួយបង្កាច់បរិហាកេរ្តិ៍ត្រូវផ្តន្ទាទោសដាក់គុកពី៦ថ្ងៃទៅ៣ខែនិងពិន័យជាប្រាក់ពី១០ម៉ឺនទៅ១លានរៀល។ | general |
តើក្រុមប្រឹក្សាសន្តិសុខមានមុខងារ និងអំណាចអ្វីខ្លះ? | តាមធម្មនុញ្ញក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ មានមុខងារនិងអំណាចគឹ៖
- រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយផ្អែកតាមគោលការណ៍ និងគោលបំណង់នៃសហប្រជាជាតិ
- ស៊ើអង្កេតជម្លោះឬស្ថានការណ៍ណាមួយដែលអាចនាំទៅរកការង្គៀសចិត្តជាអន្តរជាតិ។
- ផ្តល់អនុសាសន៍ពីវិធីសាស្រ្តនៃការសម្រួលជម្លោះឬមធ្យោបាយដោះស្រាយជម្លោះ។
- រៀបចំផែនដីបង្កើតឡើង... | general |
តើប្រធានរបស់អាស៊ានមានតួនាទីយ៉ាងដូចម្តេច? | ប្រធានអាស៊ានមានតួនាទីដូចតទៅ៖
- លើកស្ទួយយ៉ាងសកម្មនិងធ្វើឱ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន តាមរយៈការផ្តួចផ្តើមគោលនយោបាយ ការសម្របសម្រួលកុងសង់ស៊ីស និងប្រតិបត្តិការ។
- ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ឬសភាពការណ៍ដែលមានវិបត្តិប៉ះពាល់អាស៊ាន... | general |
តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឱ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត? | សមាសភាពដែលត្រូវហាមឃាត់មិនឱ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖
- ព្រះមហាក្សត្រ
- ស្ថាប័ននីតិប្បញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា)
- ស្ថាប័នរាជរដ្ឋាភិបាល
- ស្ថាប័នតុលាការ
- មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងមុខតំណែង
- បព្វជិតសាសនា (ព្រះសង្ឃ អ្នកបួស)
- សមាជិកគណបក្ស
- ក្រុមប្រឹក្សាឃុំ សង្កាត់
- អ្នកគ្មានសិទ្ធិបោះឆ... | general |
តើជនប្រភេទណាខ្លះដែលមិនអាចចុះឈ្មោះបោះឆ្នោតបាន? | ជនដែលមិនអាចបោះឆ្នោតបានមាន៖
- អនីតិជន “ជនដែលមានអាយុក្រោម ១៨ ឆ្នាំ“
- វិកលចរិតជន “ជនដែលមានសតិមិនប្រក្រតី”
- ពនេចរជន ”ជនដែលគ្មានអាស័យដ្ឋានពិតប្រាកដ”
- ពិរុទ្ធជន “ជនដែលជាប់ចោទ”
- អនិកជន “ជនដែលមិនមានសញ្ជាតិជាខ្មែរ”។ | general |
តើច្បាប់រដ្ឋពីមុននិងច្បាប់បច្ចុប្បន្នចែងអំពីព្រះសង្ឃក្នុងការបោះឆ្នោតដូចម្តេចខ្លះ? ហេតុអ្វី? | ចំពោះច្បាប់ពីមនុស្សមុនមិនឱ្យព្រះសង្ឃបោះឆ្នោតបាន ឥឡូវឱ្យព្រះសង្ឃបោះឆ្នោតព្រោះថា ច្បាប់ពីមុនយល់ថា ព្រះសង្ឃត្រូវតែអព្យាក្រឹត្យមិនលម្អៀងទៅខាងណាជាដាច់ខាត។ ក្រោយមកច្បាប់យល់ថាព្រះសង្ឃក៏ជាពលរដ្ឋដែរលោកមានសិទ្ធិជ្រើសរើស និងចូលរួមក្នុងការកសាង និងការពារជាតិ ប៉ុន្តែកន្លងមកកាលពីបោះឆ្នោតកន្លងទៅទោះជាច្បាប់អនុញ្ញាតឱ្យព្រះសង្ឃចូលរួមបោះឆ... | general |
ប្រជាជនកម្ពុជាមានសិទ្ធិក្នុងការបង្កើតគណបក្សនយោបាយបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត។ តើច្បាប់កំណត់អំពីសិទ្ធិនេះដូចម្តេច? | មាត្រា៤២នៃរដ្ឋធម្មនុញ្ញបានចែងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណបក្សនយោបាយ។ សិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់។ ប្រជាពលរដ្ឋខ្មែរទាំងឡាយអាចចូលរួមក្នុងអង្គការមហាជនជួយគ្នាទៅវិញទៅមកការពារសមិទ្ធិផលជាតិនិងសណ្តាប់ធ្នាប់សង្គម។
មាត្រា ៣៤ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា៖
- ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនិងអាចឈរឈ្មោះ... | general |
តើគណបក្សមួយដែលមានសមាជិកច្រើននៅក្នុងសភាមានសិទ្ធិដូចម្តេចខ្លះ? | គណបក្សមួយដែលមានសមាជិកច្រើននៅក្នុងសភាមានសិទ្ធិរៀបចំរដ្ឋាភិបាលនិងចាត់ចែងការងារផ្សេងៗទៅតាមទិសដៅនិងគោលនយោបាយរបស់បក្សខ្លួន។សូមបញ្ជាក់ថានៅអាណត្តិថ្មីនេះគឺមានតែគណបក្សប្រជាជនប៉ុណ្ណោះដែលមានសម្លេងយ៉ាងច្រើនលើសលប់ក្នុងសភាជាតិកម្ពុជា។ | general |
តើច្បាប់អន្តោប្រវេសន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃខែឆ្នាំណា? | ច្បាប់អន្តោប្រវេសន៍ត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃទី ០៩ ខែ វិចិ្ឆកា ឆ្នាំ ១៩៥៣។ | general |
តើដូចម្តេចដែលហៅថា “ច្បាប់អន្តោប្រវេសន៍”? | ដែលហៅថា“ច្បាប់អន្តោប្រវេសន៍”ជាច្បាប់មួយប្រភេទដែលមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូបដែលធ្វើដំណើរនិងស្នាក់នៅលើទឹកដីមិនមែនជាទឹកដីកំណើតរបស់ខ្លួន។ | general |
ហេតុអ្វីបានជាប្រទេសយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍? | បានជាប្រទេសយើងបង្កើតឱ្យមានច្បាប់អន្តោប្រវេសន៍ ព្រោះ
- ដើម្បីគ្រប់គ្រងជនបរទេសគ្រប់រូបដែលធ្វើដំណើរ និងស្នាក់នៅលើទឹកដីនៃព្រះរាជាណចក្រកម្ពុជា
- ដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខក្នុងប្រទេស
- ដើម្បីកុំឱ្យមានការរើសអើង សញ្ជាតិ ពូជសាសន៍...។ | general |
ចូរប្រៀបធៀបជនបរទេសមិនមែនជាអន្តោប្រវេសន៍និងជាអន្តោប្រវេសន៍។ | ប្រៀបធៀបជនបរទេសមិនមែនជាអន្តោប្រវេសន៍និងជាអន្តោប្រវេសន៍
ជនបរទេសមិនមែនជាអន្តោប្រវេសន៍
- ជនបរទេសដែលមកប្រទេសកម្ពុជាក្នុងនាមជាទេសចរណ៍
- ជនបរទេសដែលមកទស្សនកិច្ចនៅកម្ពុជា
- មន្ត្រីទូត មន្ត្រីកុងស៊ុល។
ជនបរទេសដែលជាអន្តោប្រវេសន៍
- ជនបរទេសដែលមកប្រទេសកម្ពុជាក្នុងនាមជាអ្នកវិនិយោគ ឯកជន
- ជនបរទេសដែលមកស្នាក់នៅយូរដើម្បីប្រកបមុខរបរវិជ្ជា... | general |
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។ | ពន្យល់ពីការផ្តន្ទាទោសចំពោះជនបរទេសទាក់ទងនឹងការអនុវត្តច្បាប់អន្តោប្រវេសន៍។
ការផ្តន្ទាទោសជាការដាក់ទោសបញ្ញាត្តិដល់ជនបរទេសឬភ្នាក់ងារមានសមត្ថកិច្ច ឬជនទាំងឡាយណាដែលមិនបានអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ឬការបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសដែលមិនគោរពនិងអនុវត្តតាមច្បាប់នេះ៖
១. ទោសជាប់ពន្ធនាគារ ទោសជាប់ពន្ធនាគារមានដូចជា
-... | general |
ចូរពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។ | ពន្យល់ពីការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍។ ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍មានដូចជា៖
ក. ការជាប់ពន្ធនាគារ
- ត្រូវជាប់ពន្ធនាគារពី ៣ទៅ ៦ខែ ចំពោះជនដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេសដែលគ្មានការអនុញ្ញាតមកក្នុងប្រទេសកម្ពុជា។
- ត្រូវផ្តន្ទាទោសដាក... | general |
តើជនបរទេសដែលចាត់ទុកជា អន្តោប្រវេសន៍ជាជនដូចម្តេច? | ជនបរទេសដែលចាត់ទុកជា អន្តោប្រវេសន៍ជាអ្នកវិនិយោឯកជន គឺជនទាំងឡាយណាដែលមកព្រះរាជាណាចក្រកម្ពុជាដោយស្របច្បាប់ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗដែលទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវាឬកសិកម្ម។ | general |
តើជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជនមានប៉ុន្មានប្រភេទ? | ជនបរទេសអន្តោប្រវេសន៍ដែលជាអ្នកវិនិយោគឯកជនចែកចេញជាពីរប្ររភេទ គឺ៖
- ជនបរទេសដែលចូលមកកម្ពុជាដើម្បីពិនិត្យលទ្ធភាពធ្វើវិនិយោគ។
- ជនបរទេសដែលទទួលបានលិខិតអនុញ្ញាតឱ្យធ្វើវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួចជាស្រេចហើយ។ | general |
តើជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចម្តេចខ្លះ? | ជនបរទេសដែលមិនមែនជាជនអន្តោប្រវេសន៍អាចស្នាក់អាស្រ័យក្នុងប្រទេសកម្ពុជាបានដោយមានលក្ខខណ្ឌដូចជា៖
- ត្រូវមានការអនុញ្ញាតចូលជាមុនពីរាជរដ្ឋាភិបាលកម្ពុជា
- ត្រូវនាំមកជាមួយនូវលិខិតឆ្លងដែន ឬឯកសារណាមួយដែលមានតម្លៃស្មើ ដែលមានចុះហត្ថលេខាចូលដោយអាជ្ញាធរដូចមានកំណត់នៅវ័ក្យខ័ណ្ឌទី១ នៃច្បាប់នេះ
- ត្រូវបង់ថ្លៃទិដ្ឋាការ អាករព្រលានយន្តហោះ ឬកំពង... | general |
ជនបរទេសអន្តោប្រវេសន៍អាចទទួលឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជាដោយបានបំពេញតាមលក្ខខណ្ឌដែលមានចែងនៅក្នុងមាត្រាទី៨ច្បាប់នេះ។ តើក្រៅពីលក្ខខណ្ឌនេះត្រូវមានកាតព្វកិច្ចអ្វីខ្លះទៀត? | កាតព្វកិច្ចត្រូវបំពេញមានដូចជា៖
- បង្ហាញនូវសម្បទាមានផលប្រយោជន៍ដល់សេដ្ឋកិច្ចឬសង្គមកិច្ច ឬវិទ្យាសាស្រ្តបច្ចេកទេស ឬវប្បធម៌សម្រាប់ប្រទេសកម្ពុជា។
- តំកល់ប្រាក់ធានាតាមចំនួនសមស្រប សម្រាប់បង់ថ្លៃសោហ៊ុយធ្វើដំណើរត្រឡប់ទៅវិញឬមានប្រាក់ធានាថាអាចរស់នៅដោយសារទ្រព្យសម្បត្តិរបស់ខ្លួន។
- មានកាយសម្បទាបំពេញវិជ្ជាជីវៈខ្លួនបានដោយមានការបញ្ជាក់... | general |
ដូចម្តេចដែលហៅថា “ច្បាប់សញ្ជាតិ”? | ដែលហៅថា“ច្បាប់សញ្ជាតិ”គឺជាច្បាប់សម្រាប់កំណត់ពូជពង្សត្រកូលជាតិកំណើតរបស់ប្រជាជននៅក្នុងប្រទេសមួយ។ | general |
ហេតុអ្វីបានជារាជរដ្ឋាភិបាលបង្កើតច្បាប់នេះឡើង? | បានជារាជរដ្ឋាភិបាលបង្កើតច្បាប់សញ្ជាតិនៅព្រះរាជាណាចក្រកម្ពុជានេះឡើង ក្នុងគោលដៅ៖
- កំណត់សញ្ជាតិខ្មែរចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅឯបរទេស។
- កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន។
- ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួន ដោយមិនមានជនណាអាចដកសញ្ជាតិបាន។
- កា... | general |
ចូរពន្យល់ពីការទទួលបានសញ្ជាតិខ្មែរពីកំណើតនិងដោយអាពាហ៍ពិពាហ៍។ | ព្រះរាជាណាចក្រកម្ពុជាបានកំណត់យ៉ាងច្បាស់ចំពោះប្រជាពលរដ្ឋដែលត្រូវទទួលបានសញ្ជាតិជាខ្មែរ។
ក. ជាតិខ្មែរពីកំណើត
ប្រជាពលរដ្ឋដែលមានសញ្ជាតិខ្មែរពីកំណើតមានដូចខាងក្រោម:
+ ត្រូវទទួលបានសញ្ជាតិខ្មែរ ដោយកើតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
- កូនដែលកើតឪពុកនិងម្តាយបរទេសដែលកើតនិងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- កូនដែលកើតឪពុកនិ... | general |
ពន្យល់ពីទោសទណ្ឌទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនប្រជាពលរដ្ឋខ្មែរ។ | មាត្រាមួយចំនួននៃច្បាប់ស្តីពីសញ្ជាតិចែងថាជនបរទេសណាដែលកាន់កាប់និងប្រើប្រាស់អត្តសញ្ញប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ (មាត្រា២០)។
- ជនដែលក្លែងធ្វើការកោសលុបសរសេរត្រួតឬឱ្យគេសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែននៃព្រះរាជាណាចក្... | general |
ផ្អែកតាមលក្ខខណ្ឌច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាត្រាទី៣។ តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិអ្វីខ្លះ? | តាមមាត្រាទី៣ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសទទួលបានសិទ្ធិ៖
- ត្រូវបានរដ្ឋគាំពារតាមគ្រប់មធ្យោបាយការទូត
- មិនអាចបាត់បង់សញ្ជាតិដោយឯកឯង។ | general |
ចូរធ្វើការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌ក្នុងព្រះពុទ្ធសាសនា។ | ខាងក្រោមនេះជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងសីលធម៌ក្នុងព្រះពុទ្ធសាសនា៖
ក. ជាការប្រៀបធៀបអំពីសិទ្ធិមនុស្សក្នុងសេចក្តីថ្លែងការណ៍ជាសកល
- មាត្រា ៣: សិទ្ធិដើម្បីមានជីវិតរស់នៅមានសេរីភាពនិងសន្តិសុខផ្ទាល់ខ្លួន
- មាត្រា ១៧: សិទ្ធិមានសម្បត្តិកម្មសិទ្ធិ
- មាត្រា ៤: ស... | general |
ចូរធ្វើការប្រៀបធៀបអំពីបញ្ចសីលឬសីល ៥និងសិទ្ធិមនុស្សអន្តរជាតិ។ | ខាងក្រោមនេះជាការផ្គូផ្គងរវាងបញ្ចសីល ឬសីល៥និងសិទ្ធិមនុស្សអន្តរជាតិ
ក. បញ្ចសីល ឬសីល ៥
- បាណា: វៀរចាកការសម្លាប់ជីវិត
- អទិន្ទា: វៀរចាកការលួចទ្រព្យអ្នកដទៃ
- កាមេ: វៀរចាកការប្រព្រឹត្តខុស
- មុសា: វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
- សុរា: វៀរចាកការសេពគ្រឿងស្រវឹង។
ខ. សិទ្ធិមនុស្សអន្តរជាតិ
- សិទ្ធិរស់រានមានជីវិត... | general |
ចូររៀបរាប់អំពីសីលប្រាំរបស់ព្រះពុទ្ធសាសនារួចធ្វើការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ | ការប្រៀបធៀបសីលនីមួយៗ នៅនឹងសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
ក. បញ្ចសីល ឬសីល៥
- បាណា: វៀរចាកការសម្លាប់ជីវិត
- អទិន្ទា: វៀរចាកការលួចទ្រព្យអ្នកដទៃ
- កាមេ: វៀរចាកការប្រព្រឹត្តខុស
- មុសា: វៀរចាកការពោលពាក្យកុហក់ ញុះញង់ បង្កាច់ បង្ខូច
- សុរា: វៀរចាកការសេពគ្រឿងស្រវឹង។
ខ. សិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ
... | general |
តើសីល ៥ ក្នុងព្រះពុទ្ធសាសនា បានឆ្លុះបញ្ចាំងឱ្យឃើញនូវការគោរពសិទ្ធិមនុស្សដូចម្តេចខ្លះ? ចូរពន្យល់អត្ថន័យនៃសីលនីមួយៗដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សដែលពាក់ព័ន្ធ។ | អត្ថន័យនៃសីល ៥ ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារសិទ្ធិមនុស្សដែលពាក់ព័ន្ធ៖
សីល ៥អត្ថន័យ សិទ្ធិមនុស្ស
- បាណាតិចបាតាវេរមីណ គឺវៀរចាកការសម្លាប់ជីវិត សិទ្ធិរស់រានមានជីវិត
- អទិន្ទាទានាវេរមណី គឺវៀរចាកការលួចទ្រព្យគេ
- កាមេសុមិច្ឆាចារាវេរមណី គឺវៀរចាកកាមកិច្ចខុសបវេណី សិទ្ធិរួមរស់ជាគ្រួសារ
- មុសាវាទាវេរមណី គឺវៀរចាកការភូតកុហក សិទ្ធិបញ្ច... | general |
កីឡាដែលមានលក្ខណៈជាទោសហៅថាអ្វី?កីឡាដែលមានលក្ខណៈជាក្រុមហៅថាអ្វី? | កីឡាដែលមានលក្ខណៈជាទោសហៅថាកីឡាអត្តពលកម្ម។ កីឡា មានលក្ខណៈជាក្រុម ហៅថា កីឡាសមូហភាព។ | general |
តើកីឡាផ្តល់នូវសារៈសំខាន់អ្វីខ្លះ ដល់មនុស្ស? | កីឡាបានផ្តល់នូវសារៈសំខាន់ជាច្រើនដូចជា៖
- ធ្វើឱ្យសរីរាង្គកាយលូតលាស់ល្អ រាងកាយមាំមួន
- មានសុខភាពល្អ បញ្ចេញជាតិពុលពីក្នុងខ្លួនញុំាងបាយបានគេងលក់ស្រួល
- ធ្វើឱ្យមានភាពរហ័សរហួន
- មានបញ្ញាវាងវៃ
- មានសមត្ថភាពការពារខ្លួន
- មានស្មារតីសាមគ្គីភាព មានវិន័យ គ្មានគំនុំសងសឹក
- មានចិត្តតស៊ូ អំណត់ព្យាយាម
- ផ្តល់នូវបរិយាកាសរីករាយ។ | general |
តើគេចែកសិល្បៈជាប៉ុន្មានទំរង់? មានអ្វីខ្លះ? | សិល្បៈចែកចេញជា ៧ ទម្រង់ គឺ៖
- សិល្បៈ ស្ថាបត្យកម្ម (សំណង់)
- សិល្បៈ ចំលាក់ (សូនរូប)
- សិល្បៈ គំនូរ (វិចិត្រកម្ម)
- សិល្បៈ តន្ត្រីចម្រៀង (សូរសំលេង)
- សិល្បៈ របាំ (កាយវិការ)
- សិល្បៈ អក្សរសិល្ប៍ កំណាព្យ (ពាក្យសំដី)
- សិល្បៈ ខ្សែភាពយន្ត វីដេអូ (រូបភាព)។ | general |
ក្នុងការបោះឆ្នោតថ្នាក់ជាតិ ពោលគឺការបោះឆ្នោតរើសសមាជិកសភា តើការចាញ់ ឬឈ្នះរបស់គណបក្សនយោបាយអាចមានផលប៉ះពាល់ដល់មន្ត្រីថ្នាក់ណាខ្លះ? | តាមធម្មតាក្នុងសង្គមប្រជាធិបតេយ្យភាគច្រើនបើគណបក្សណាមួយចាញ់ឆ្នោតនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ដែលជាសមាជិកនៃបក្សនោះក៏ចាញ់ដែរ។ពោលគឹត្រូវចុះចេញពីតំណែងដើម្បីទុកសមាជិកគណបក្ស ដែលឈ្នះចូលកាន់តំណែងវិញ ឬឯមន្រ្តីតាមថ្នាក់ដទៃទៀតរួមទាំងបញ្ជាការ កងទ័ពនគរបាល និងឧត្តមសេនីយ៍ ទាំងអស់ នាយកការិយាល័យ ប្រធាននាយកដ្ឋាននានា ព្រមទា... | general |
តើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមានឥទ្ធិពលយ៉ាងណាខ្លះ ដល់ដំណឹកនាំរបស់រដ្ឋាភិបាល? | ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមានឥទ្ធិពល ដល់ដំណឹកនាំរបស់រដ្ឋាភិបាលគឺធ្វើឱ្យ៖
- រដ្ឋាភិបាលត្រូវគិតប្រយោជន៍រាស្រ្តជាធំ
- អ្នកដឹកនាំរដ្ឋាភិបាលខិតខំបំរើផលប្រយោជន៍ប្រជាជនឱ្យអស់ចិត្តពីថ្លើម
- រដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនបើមិនដូច្នេះទេ នឹងត្រូវសភាបោះឆ្នោតទម្លាក់ឬប្រជារាស្រ្តដកសេចក្តីទុកចិត្តតាមរយៈសន្... | general |
តើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅកម្ពុជាយើងអាណត្តិទី ២នេះប្រព្រឹត្តទៅនៅថ្ងៃខែឆ្នាំណា? | ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌនៅកម្ពុជាយើងអាណត្តិទី ២នេះប្រព្រឹត្តទៅនៅថ្ងៃ អាទិត្យ ទី១៨ ខែ ឧសភា ឆ្នាំ ២០១៤។ | general |
តើការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នៅកម្ពុជាយើងប្រព្រឹត្តទៅប៉ុន្មានអាណត្តិមកហើយ? ចូរបញ្ជាក់ពីកាលបរិច្ឆេទនៃអាណត្តិនីមួយៗ។ | ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នៅកម្ពុជាយើងប្រព្រឹត្តទៅចំនួន ៣ អាណត្តិមកហើយ គឺ៖
- អាណត្តិទី ១ ថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ២០០២
- អាណត្តិទី ២ ថ្ងៃទី ១ មេសា ឆ្នាំ ២០០៧
- អាណត្តិទី ៣ ថ្ងៃទី ៣ មិថុនា ឆ្នាំ ២០១២។ | general |
តើអ្នកផលិតនិងអ្នកលក់ឱសថក្លែងក្លាយត្រូវទទួលទោសដូចម្តេច? | ត្រូវទទួលទោសដូចគ្នានឹងអំពើហិង្សាដោយចេតនាដែរគឺជាប់ទោសពី៧ឆ្នាំដល់១៥ឆ្នាំ។ | general |
តើច្បាប់គួរដាក់ទោសអ្នកប្រើជាតិគីមីដាក់លើចំណីអាហារកម្រិតណា? | កន្លងមកគេពុំចាត់ចូលទៅក្នុងទោសព្រហ្មទណ្ឌអ្នកដែលប្រើជាតិគីមីដាក់ចំណីអាហារទេ។ ប៉ុន្តែបើមើលតាមផលវិបាកដែលបង្កអំពីចំណីអាហារជាតិគីមីអ្នកដែលប្រើជាតិគីមីដាក់លើចំណីអាហារគួរតែទទួលទោសដូចគ្នានឹងអ្នកផលិតថ្នាំក្លែងក្លាយដែរព្រោះថាពួកគេបានដឹងអំពីឥទ្ធិពលអាក្រក់បណ្តាលអំពីសារជាតិគីមីនោះហើយប៉ុន្តែគេនៅតែប្រព្រឹត្តវាទៀតដើម្បីផលប្រយោជន៍របស់ខ្... | general |
តើគួរមានច្បាប់ប្រឆាំងការប្រើសារធាតុគីមីពុលលើចំំណីអាហារឬទេ? ហេតុអ្វី? | ជាចាំបាច់ណាស់ត្រូវតែមានច្បាប់ប្រឆាំងការប្រើសារធាតុគីមីពុលដាក់លើចំណីអាហារព្រោះយើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយអំពីគ្រោះថ្នាក់ដល់បណ្តាលអំពីសារធាតុគីមីពុលលើចំណីអាហារប៉ុន្តែឈ្មួញនៅតែប្រើសារធាតុនោះដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនមិនគិតដល់អាយុជីវិតរបស់អ្នកប្រើប្រាស់។ | general |
តើអំពើណាខ្លះដែលនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពផ្លូវកាយនិងត្រូវមានកម្រិតណាខ្លះ? | បង្ករបួសស្នាមបន្តិចបន្តួចដោយគ្រោះថ្នាក់ដល់ចរាចរត្រូវទទួលខុសត្រូវ ផ្នែករដ្ឋឹប្បវេណី។
- ការរំលោភបំពាន លើរាងកាយបង្ករបួសស្នាមអំពើហិង្សាចេតនាត្រូវមានទោសព្រហ្មទណ្ឌក្នុងកម្រិតទោសមជ្ឈិម។
- ទារុណកម្ម អំពើឃោរឃៅ ទណ្ឌកម្ម ប្រព្រឹត្តកម្មអមនុស្សធម៌ការកាត់ អវៈយវៈបង្កពិការភាពជាអចិន្ត្រៃយ៍ មានទោសព្រហ្មទណ្ឌកម្រិតធ្ងន់គឺ ទោសឧក្រិដ្ឋ។ | general |
តើប្រព្រឹត្តកម្មណាខ្លះដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខផ្លូវចិត្តនិងត្រូវមានទោសកម្រិតណាខ្លះ? | បង្កការភ័យខ្លាចតាមចោរកម្មបង្កអគ្គិភ័យដោយចេតនាគាបសង្កត់ សាក្សី ផ្សាយព័ត៌មានមានមិនពិត គំរាមកំហែង ថានឹងសម្លាប់ គំរាមកំហែងយកប្រាក់ ត្រូវទទួលទោសមជ្ឈិមនៃក្រមព្រហ្មទណ្ឌ។ ចាប់ជម្រិតប្លន់ ត្រូវទទួលទោសឧក្រិដ្ឋនៃក្រមព្រហ្មទណ្ឌ។ | general |
តើអ្នកយល់ថាគួរធ្វើដូចម្តេចដើម្បីការពារកុំឱ្យមានការលួចស្នាដៃ? | អនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធិភាពដូចជាដាក់វិធានការណ៍ត្រួតពិនិត្យមិនអនុញ្ញាតឱ្យតាំងលក់សៀវភៅរឿងគំនូរដែលគ្មានត្រាសំគាល់ដើម្បីងាយត្រួតពិនិត្យស្នាដៃពិតឬថតចម្លង។ ផ្សព្វផ្សាយឱ្យទូលំទូលាយបើចាប់បានជនលួចស្នាដៃគេ។ | general |
តើការលួចសម្បត្តិវប្បធម៌ជាតិទៅលក់ដូរមានទោសដូចម្តេច? | មាត្រា៤៤នៃច្បាប់ព្រហ្មទណ្ឌអន្តរកាលបានចែងថា៖
- គ្រប់ជនដែលលួចឬប៉ុនប៉ងលួចទ្រព្យសម្បត្តិវប្បធម៌ដែលជារបស់រដ្ឋឬរបស់ឯកជនជារូបវ័ន្តបុគ្គលហើយសម្បត្តិវប្បធម៌នោះចូលជាបេតិកភ័ណ្ឌកម្ពុជាត្រូវផ្តន្ទាទោសដាក់គុកពី៦ខែទៅឆ្នាំ១០ឆ្នាំ។ ជនណាដែលនាំចេញឬប៉ុនប៉ងនឹងនាំចេញឬផ្ទេរកម្មសិទ្ធិសម្បត្តិវប្បធម៌ដោយខុសច្បាប់ត្រូវមានទោសដូចគ្នា។
- តាមគោលបំណង... | general |
តើបទឧក្រិដ្ឋខ្មែរក្រហម ត្រូវនៅក្រោមច្បាប់កម្ពុជាមានអ្វីខ្លះ? នៅក្រោមច្បាប់អន្តរជាតិរួមមានអ្វីខ្លះ? | នៅក្រោមច្បាប់កម្ពុជារួមមាន៖
- អំពើមនុស្សឃាដ
- ការធ្វើទារុណកម្ម
- ការធ្វើទុក្ខបុកម្នេញខាងសាសនា។
នៅក្រោមច្បាប់របស់អន្តរជាតិ រួមមាន៖
- អំពើប្រល័យពូជសាសន៍
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ (ការសម្លាប់ឱ្យផុតពូជ ការធ្វើទាសភាព ការនិរទេស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទនិងបទឧក្រិដ្ឋផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ)
- ឧក្រិដ្ឋកម្... | general |
មតិមួយយល់ថាប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា ប៉ុន្តែមតិមួយទៀតយល់ថាប៉ុលពតគួរតែកាត់ទោសតាមច្បាប់អន្តរជាតិ។ តើអ្នកជ្រើសរើសមតិមួយណា? ពីព្រោះអ្វី? តើអ្នកមានភស្តុតាងដែរ ឬទេ? សូមលើកឧទាហរណ៍មកបញ្ជាក់ តើសេចក្តីសន្និដ្ឋានរបស់អ្នកដូចម្តេច? | មតិទី១៖ ប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា និងប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា។ តាមច្បាប់រដ្ឋដធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក “។ ឧទាហរណ៍ ប្រជាជនកម្ពុជាជាង ... | general |
តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះ ដែលត្រូវបានកាត់ក្តីរួចហើយ? | មេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលត្រូវបានធ្វើការកាត់ក្តីរួមម្តងហើយគឺ ប៉ុលពត និង អៀងសារី (ឆ្នាំ១៩៧៩)។ | general |
តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេច? | ចៅក្រមត្រូវតែងតាំងឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនិងព្រះរាជាអាជ្ញាអន្តរជាតិចំនួន១២រូបដែលអញ្ជើញមកពីប្រទេស១០ផ្សេងៗគ្នាចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាចំនួន១៧រូប ចំនួន សរុប ២៩រូប។ | general |
ដូចម្តេចដែលហៅថាជនជាប់ចោទ? តើជនជាប់ចោទដែលត្រូវបានទទួលការចោទប្រកាន់នាពេលនេះមានឈ្មោះណាខ្លះ? ចូររៀបរាប់ដោយប្រាប់ពី អតីតមុខងាររបស់ពួកគេផង។ | ដែលហៅថាជនជាប់ចោទ គឺជនសង្ស័យដែលព្រះរាជអាជ្ញាជឿថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់អាចបញ្ជាក់ថាជាជនដែលបានប្រព្រឹត្តល្មើសណាមួយ និងបានសម្រេចធ្វើការចោទប្រកាន់ ជាផ្លូវការទៅតុលាការហើយ។ ជនជាប់ចោទដែលត្រូវបានទទួលការចោទប្រកាន់នាពេលនេះមាន ៥នាក់ គឺ
- លោក ខៀវសំផត អតីត ប្រមុខរដ្ឋកម្ពុជា ប្រជាធិបតេយ្យ។
- លោក នួន ជា អតីត ប្រធានរដ្ឋសភាពកម្ពុជ... | general |
ជនជាប់ចោទ ឬជនសង្ស័យ ត្រូវបានប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋប៉ុន្មានយ៉ាង? | ជនជាប់ចោទ ឬជនសង្ស័យ ត្រូវបានប្រកាន់ថាបានប្រព្រឹត្តបទឧក្រិដ្ឋពីរ យ៉ាងគឺ៖ តាមច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ។ | general |
ចូរនិយាយពីផលប្រយោជន៍នៃសិល្បៈ។ | ផលប្រយោជន៍នៃសិល្បៈរួមមាន៖
- ជួយគ្នា តាមពាក្យសំដី កាយវិការ សំភារៈ
- ញុំាងពិធីឱ្យអធិកអធម
- បំបាត់ការអផ្សុក (កំសាន្ត)
- ជាសិល្ប៍សោភណ្ឌ (សោភណ្ឌភាព) ក្នុង និងក្រៅ
- មានឋានានុក្រម (មានលំដាប់ថ្នាក់)
- គោរពវិន័យ មានស្មារតីក្រុម
- ធ្វើអោយរាងកាយសមរម្យ សមសួន ទន់ភ្លន់
- មានសុខភាពល្អ
- អាចជាមធ្យោបាយរកថវិការ អាចជាអាជីពប្រចាំជីវិត។ | general |
តើច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មានប៉ុន្មានជំពូកនិងប៉ុន្មានមាត្រា? ចូររៀបរាប់ចំណងជើងជំពូកនិងមាត្រា។ | ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មាន ៩ជំពូក និង ៥៧ មាត្រា មានដូចខាងក្រោម៖
+ ជំពូកទី ១ បទប្បញ្ញត្តិទូទៅ
- មាត្រា ១ គោលបំណង
- មាត្រា ២ គោលដៅ
- មាត្រា ៣ វិសាលភាព
- មាត្រា ៤ និយមន័យ
+ ជំពូកទី២ ស្ថាប័នប្រឆាំងអំពើពុករលួយ
- មាត្រា ៥ ស្ថាប័នប្រឆាំងអំពើពុករលួយ
ផ្នែកទី ១
- មាត្រា ៦ ការបង្កើតក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុក... | general |
តើប្រជាពលរដ្ឋទាំងពីរភេទមានអាយុប៉ុន្មានឆ្នាំ ទើបមានសិទ្ធិឈរឈ្មោះឱ្យបោះឆ្នោតធ្វើតំណាងរាស្រ្ត? | ប្រជាពលរដ្ឋទាំងពីរភេទមានអាយុ២៥ឆ្នាំទើបមានសិទ្ធិឈរឈ្មោះឱ្យបោះឆ្នោតធ្វើតំណាងរាស្រ្តបាន។ | general |
ការបោះឆ្នោតព្រឹទ្ធសភា (អសកល) គេតែងសង្កេតឃើញមានការឃោសនារកសំលេងគាំទ្រ។ តើការឃោសនានោះ មានរយៈពេលប៉ុន្មានថ្ងៃ? | ការបោះឆ្នោតព្រឹទ្ធសភា (អសកល) គេតែងសង្កេតឃើញមានការឃោសនារកសំលេងគាំទ្រ មានរយៈពេល ២១ថ្ងៃ។ | general |
តើប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិឈរឈ្មោះជាតំណាងរាស្រ្តបានត្រូវមានអាយុប៉ុន្មាន? | ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិឈរឈ្មោះជាតំណាងរាស្រ្តបានត្រូវមានអាយុ ២៥ ឆ្នាំ។ | general |
តើប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនៅអាយុយ៉ាងតិចប៉ុន្មាន? | ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោតនៅអាយុយ៉ាងតិច ១៨ឆ្នាំ។ | general |
កាលបើមានវិវាទធ្ងន់ធ្ងរលើសសមត្ថកិច្ច គ.ជ.ប ដោះស្រាយបាន តើស្ថាប័នណាត្រូវដោះស្រាយចុងក្រោមបង្អស់? | កាលបើមានវិវាទធ្ងន់ធ្ងរលើសសមត្ថកិច្ចគ.ជ.បដោះស្រាយបានមានស្ថាប័នត្រូវដោះស្រាយចុងក្រោមបង្អស់ គឺក្រុមប្រឹក្សាធម្មនុញ្ញ។ | general |
តើស្មៀនឃុំ សង្កាត់ត្រូវបានតែងតាំងឡើងដោយក្រសួងណា? | ស្មៀនឃុំ សង្កាត់ត្រូវបានតែងតាំងឡើងដោយក្រសួងមហាផ្ទៃ។ | general |
តើការបោះឆ្នោតជាអ្វី? ហេតុអ្វី ចាំបាច់ត្រូវមានការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត? | ក. ការបោះឆ្នោត គឺជា
- ឳកាសមួយ ដែលពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិនយោបាយដ៏សំខាន់របស់ខ្លួន។
- ជាឳកាស ដែលពលរដ្ឋម្នាក់ៗបានសម្តែងនូវសុឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបសស់ខ្លួន ឱ្យបម្រើការក្នុងអង្គការនីតិប្បញ្ញត្តិនិងអង្គការនីតិប្រតិបត្តិ។
- ជាការវាយតម្លៃនូវលទ្ធផលការងារ នៃដំណឹងនាំរបស់រដ្ឋាភិបាលនៅអាណត្តិមុន។ តាមរយៈការបោ... | general |
តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន? | លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត មាន៖
- មានសញ្ជាតិខ្មែរ
- មានអាយុ ១៨ ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
- មានអាស័យដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
- ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
- មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ
- ពុំមែនជាជនវិកចរិតឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។ | general |
តើប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធិឈរឈ្មោះបោះឆ្នោត ឬយ៉ាងណា? មានលក្ខខណ្ឌអ្វីខ្លះ? | ប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធិឈរឈ្មោះបោះឆ្នោតនោះទេ។ លក្ខខណ្ឌក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមាន៖
- មានសញ្ជាត្តិខ្មែរពីកំណើត
- មានអាយុ ២៥ ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត
- ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
- មានការតែងតាំងពីគណបក្សនយោ... | general |
តើជនប្រភេទណា ដែលគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត? | ជនប្រភេទដែលគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត មានករណីដូចខាងក្រោមនេះ៖
- មន្ត្រីរាជការស៊ីវិលមន្ត្រីតុលាការកងកម្លាំងនគរបាលជាតិកងយុទ្ធពលខេមរៈភូមិន្ទ ក្នុងមុខតំណែង និងបព្វជិតសាសនា។
- ជនដែលបានត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ
- ជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិប... | general |
ចូររៀបរាប់ពីឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោត។ ដើម្បីទៅបោះឆ្នោតបាន តើបុគ្គលម្នាក់ៗត្រូវមានអ្វីខ្លះ? | ឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតគឺឯកសារណាមួយក្នុងចំណោមឯកសារខាងក្រោម៖
- អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ
- អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល
- អត្តសញ្ញាណប័ណ្ណនគរបាលជាតិ
- អត្តសញ្ញាណប័ណ្ណកងយោធពលខេមរភូមិន្ទ
- លិខិតឆ្លងដែន
- ឆាយាគណៈមហានិកាយ
- សុទ្ធិប័ត្រគណៈធម្មយុត្តិកនិកាយ
- សង្ឃដីកា
- ប័ណ្ណសម្គា... | general |
តើស្ថាប័ន និងក្រុមប្រឹក្សាណាខ្លះ ដែលជ្រើសតាំងដោយការបោះឆ្នោតជាសកល ហើយស្ថាប័ននិងក្រុមប្រឹក្សាណាខ្លះ ដែលជ្រើសតាំងដោយការបោះឆ្នោតជាអសកល? | ក. ស្ថាប័ន និងក្រុមប្រឹក្សាដែលជ្រើសតាំងដោយការបោះឆ្នោតជាសកលមាន៖
- ក្រុមប្រឹក្សា ឃុំសង្កាត់ (អាណត្តិ ៥ឆ្នាំ)
- ស្ថាប័នរដ្ឋសភា
ខ. ស្ថាប័ន និងក្រុមប្រឹក្សាដែលជ្រើសតាំងដោយការបោះឆ្នោតជាអសកលមាន៖
- ព្រឹទ្ធសភា (អាណត្តិ ៦ឆ្នាំ)
- ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ (... | general |
តើប្រទេសកម្ពុជាយើងធ្លាប់មានការបោះឆ្នោតប៉ុន្មានលើកមកហើយ? នៅថ្ងៃខែឆ្នាំណាខ្លះ? តើការបោះឆ្នោតទាំងអស់នោះអនុវត្តតាមប្រព័ន្ធអ្វី? | ព្រះរាជាណាចក្រកម្ពុជាយើងបានឆ្លងកាត់ការបោះឆ្នោតចំនួន ៥ លើក មកហើយគឺ៖
- លើកទី ១ នៅថ្ងៃទី ២៣ ដល់ ២៨ ខែ ឧសភា ឆ្នាំ ១៩៩៣
- លើកទី ២ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៩៨
- លើកទី ៣ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៣
- លើកទី ៤ នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៨
- លើកទី ៥ នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣។
ការបោះឆ្នោតទាំង៥ លើកនេះអនុវត្តតា... | general |
តើបទល្មើសពុករលួយនិងទោស ដែលមានបញ្ញតិ្ត នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មានប៉ុន្មានមាត្រា? ចូររៀបរាប់។ | បទល្មើសពុករលួយនិងទោស ដែលមានបញ្ញតិ្ត នៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាន ៤០ មាត្រា។
+ ជំពូកទី ៦ បទល្មើសពុករលួយនិងទោស
- មាត្រា ៣២ បទល្មើសពុករលួយដែលមានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌ
- មាត្រា ៣៣ បទស៊ីសំណូកនៃមន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ
- មាត្រា ៣៤ បទសូកប៉ាន់ចំពោះមន្ត្រីសាធារណៈបរទេស ... | general |
តើស្វាមីភរិយានិងសមាជិកក្នុងគ្រួសារត្រូវធ្វើយ៉ាងណាដើម្បីឱ្យគ្រួសារមានសុភមង្គល? | ដើម្បីឱ្យគ្រួសារទទួលបាននូវ សុខុសុភមង្គលស្វាមីភរិយានិងសមាជិកក្នុងគ្រួសារត្រូវ៖
- ព្យាយាមទទួលស្គាល់ កែលម្អចំណុចខ្វះខាតរបស់ខ្លួន ឬសមាជិកដទៃក្នុងគ្រួសារ ដោយវិធីសាស្រ្ត ត្រជាក់ ទន់ភ្លន់ សម្របសម្រួល និងយោគយល់គ្នា
- កុំព្យាយាមបង្កើតកំហុស ម្តងហើយម្តងទៀតសោះឡើយ
- ចេះព្យាយាម កែកំហុសចេះសុំទោស និងមានហេតុផល
- ផ្តល់នូវការ អាណិតអាសូរ ... | general |
តើអរិយធម៌ជាអ្វី? តើវប្បធម៌ជាអ្វីៗ? តើសង្គមធម៌ជាអ្វី? | ក. អរិយធម៌ < អរិយធម៌ + ធម៌
- អរិយ: ប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង
- ធម៌: ធាតុ ភាវៈទ្រទ្រង់
- អរិយធម៌ សម្គាល់ការរស់នៅ ការរៀបចំជីវភាពសង្គមមនុស្សឱ្យបានប្រកបដោយសេចក្តីរីកចម្រើន លូតលាស់មានរបៀបរៀបរយល្អ មានគ្រឿងប្រដាប់ប្រើប្រាស់ជំនឿចំណេះដឹងទៅតាមចំណង់ចំណូលចិត្ត។
ខ. វប្បធម៌ < វប្ប + ធម៌
- វប្ប: ការសាបព្រោះ ការបណ្តុះពូជច ... | general |
តើវប្បធម៌ និងសង្គមធម៌មានទំនាក់ទំនងគ្នាដូចម្តេច? | ទោះបីវប្បធម៌ និងសង្គមធម៌ជាមែកធាងនៃអអរិយធម៌ក៏ដោយក៏មានទស្សនៈមួយចំនួនយល់ខុសៗគ្នាអំពីការរីកចម្រើននៃអរិយធម៌ដោយឱ្យតម្លៃលើកត្តាមួយផ្នែកៗតាមការយល់ឃើញរបស់គេជាក់ស្តែងដូចជាមតិខាងក្រោម៖
- មតិទី១៖ គេយល់ថា កម្លាំងអរិយធម៌ស្ថិតនៅលើវប្បធម៌ពោលគឺ វប្បធម៌ គឺជាបុព្វហេតុនៃការជឿនលឿនរបស់មនុស្ស។ គេអះអាងថា ចំពោះចំណេះដឹងមានវិជ្ជាសាសនាអក្សរ អក្សរ... | general |
តើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍសង្គម បានផ្តោតអាទិភាពទៅលើវិស័យណាខ្លះ? ចូររៀបរាប់តាមលំដាប់ដោយអាទិភាព។ | គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍសង្គម បានផ្តោតអាទិភាពទៅលើវិស័យ៖
- កសិកម្ម
- ទឹក និងប្រព័ន្ធស្រោចស្រព
- ហេដ្ឋារចនាសម្ព័ន្ធ
- អគ្គិសនី
- ការអភិវឌ្ឍន៍ធនធានមនុស្ស
- ឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្មផលិតទំនិញនាំចេញ
- ទេសចរណ៍
- អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ និងធនធាន រ៉ែដទៃៗទៀត
- ព័ត៌មានវិទ្យា ... | general |
តើអង្គភាពចំណុះអាស៊ានមានអ្វីខ្លះ? | អង្គភាពអាស៊ានរួមមាន៖
ក. សភា
- អង្គការអន្តរសភាអាស៊ាន
ខ. អង្គការជំនួញ
- កិច្ចប្រជុំក្រុមហ៊ុនអាកាសចរណ៍អាស៊ាន
- សម្ព័ន្ធអង្គការអាស៊ាន នៃសមាគមន៍ឧបត្ថម្ភសុខភាព
- សហសម្ព័ន្ធយានយន្តអាស៊ាន
- សមាគមធនាគារិកអាស៊ាន
- ក្រុមប្រឹក្សាពិគ្រោះយោបល់ ផ្នែកធុរៈកិច្ចអាស៊ាន
- វេទិកាធុរៈកិច្ចអាស៊ាន
- សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន
- ក្រុមប... | general |
តើមានលក្ខខណ្ឌអ្វីខ្លះក្នុងការក្លាយជាសមាជិកអាស៊ាន? | មានលក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ាន គឺ៖
- ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវសច្ចាប័នដោយអង្គការនីតិប្បញ្ញត្តិ
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិក សមាគមអាស៊ាន
- ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត
- ត្... | general |
ដើម្បីរក្សាស្ថេរភាពថ្លៃទំនិញក្នុងសង្គម តើគួរអនុវត្តវិធានការណាខ្លះវិញ? | ដើម្បីរក្សាស្ថេរភាពថ្លៃទំនិញក្នុងសង្គម គួរអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖
- បន្តអនុវត្តគោលនយោបាយ ជំរុញផលិតកម្មក្នុងស្រុក ដើម្បីជំនួសឱ្យការនាំចូលផលិតផលទំនិញពីខាងក្រៅ ដែលមានតម្លៃខ្ពស់ជាពិសេសលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផលិតស្បៀងអាហារ រួមទាំងដំណាំរួមផ្សំតាមគ្រួសារឱ្យបានច្រើន និងប្រកបដោយគុណភាព
- បន្តអនុវត្តយុទ្ធសាស្រ្ត គាំ... | general |
ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៣នៃរដ្ឋសភានេះបានកំណត់យុទ្ធសាស្រ្តចតុកោណចំនួន៤គឺអ្វីខ្លះ? | ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៣នៃរដ្ឋសភានេះបានកំណត់យុទ្ធសាស្រ្តចតុកោណចំនួន៤រួមមាន៖
- ចតុកោណទី១: ការលើកស្ទួយវិស័យកសិកម្ម
- ចតុកោណទី២: ការបន្តស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ
- ចតុកោណទី៣: ការអភិវឌ្ឍផ្នែកឯកជន និងការងារ
- ចតុកោណទី៤: ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស។ | general |
ដើម្បីជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជារាស្រ្ត តើវិស័យពាណិជ្ជកម្មមានតួនាទីអ្វីខ្លះ? | ដើម្បីជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជារាស្រ្ត វិស័យពាណិជ្ជកម្មមានតួនាទីសំខាន់ៗដូចខាងក្រោម៖
- ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុងស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេសនិងការធ្វើចរាចរណ៍ទំនិញផលិតផលក្នុងស្រុកពីខែមួយទៅខែមួ... | general |
តើកម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននិងអង្គការពាណិជ្ជកម្មពិភពលោកនៅពេលណា? តើសមាជិកភាពរបស់កម្ពុជាទាំងនេះអាចផ្តល់ផលប្រយោជន៍អ្វីខ្លះ ដល់ប្រទេស និងប្រជារាស្រ្តកម្ពុជា? | កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ ១៩៩៩។ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០០៤។ សមាជិកភាពរបស់កម្ពុជាទាំងពីរនេះអាចផ្តល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាពលរដ្ឋដូចតទៅ៖
- ផ្តល់ទីផ្សារដ៏ធំក្នុងពិភពលោក សម្រាប់ផលិតផលដែលផលិត និងនាំចេញពីកម្ពុជា
- ផ្តល... | general |
តើរាជរដ្ឋាភិបាលនៃរដ្ឋសភាអាណត្តិទី៣នៃព្រះរាជាណាចក្រកម្ពុជាមានក្រសួងស្ថាប័នចំណុះប៉ុន្មាន? ចូរអ្នករៀបរាប់។ | រាជរដ្ឋាភិបាលនៃរដ្ឋសភាអាណត្តិទី៣នៃព្រះរាជាណាចក្រកម្ពុជាមានក្រសួង ស្ថាប័នរួមមាន៖
ទី១ ស្ថាប័ន
- ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
- ព្រឹទ្ធសភា
- រដ្ឋសភា
ទី២ ក្រសួង
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងព្រះបរមរាជវាំង
- ក្រសួងមហាផ្ទៃ
- ក្រសួងការពារជាតិ
- ក្រសួងយុត្តិធម៌
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-... | general |
ការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាចែកចេញជាខេត្តរាជធានីមានប៉ុន្មាន? ចូររៀបរាប់។ | ការគ្រប់គ្រងរដ្ឋបាលដែនដី នៃព្រះរាជាណាចក្រកម្ពុជាចែកចេញជារាជធានី ខេត្តដូចខាងក្រោម៖
ទី១ រាជធានី
- រាជធានីភ្នំពេញ
ទី២ ខែ
- ខេត្តកំពង់ចាម
- ខេត្តកំពង់ធំ
- ខេត្តកំពត
- ខេត្តកំពង់ស្តឺ
- ខេត្តកំពង់ឆ្នាំង
- ខេត្តកោះកុង
- ខេត្តក្រចេះ
- ខេត្តកណ្តាល
- ខេត្តកែប
- ខេត្តព្រៃវែង
- ខេត្តស្វាយរៀង
- ខេត្តបាត់ដំបង
- ខេត្តពោធិ៍សាត់
- ខេត្... | general |
តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមអ្វីខ្លះ? | រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដូចតទៅ៖
- លើកទឹកចិត្តដល់ការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង
- ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ
- កាត់បន្ថយបែបបទការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន
- សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្... | general |
តើតួនាទីសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចទីផ្សារមានអ្វីខ្លះ? ចូរពន្យល់។ | តួនាទីសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចទីផ្សាររួមមាន៖
ក. ការធានាដល់ការប្រកួតប្រជែង
មិនអាចឱ្យនរណាម្នាក់ជាអ្នកគ្រប់គ្រងទីផ្សារបានឡើយ។
ខ. ការរក្សាលំនឹងសេដ្ឋកិច្ច
ដោយរាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងដល់ការចំណាយរបស់ខ្លួន និងកាត់បន្ថយពន្ធ។
គ. ការបែងចែកភោគទ្រព្យដោយសមធម៌
រដ្ឋអាចជួយឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានជ... | general |
ដើម្បីចូលរូមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ តើវិស័យពាណិជ្ជមានតួនាទីអ្វីខ្លះ? | ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្មមានតួនាទី៖
- ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុង ស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញផលិតផល ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពី... | general |
តើអ្វីជាគោលការណ៍គ្រឹះទាំង៣នៃអនុសញ្ញាស៊ី-ដ? | អនុសញ្ញាស្តីពីការលុបបំបាច់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ ដែលហៅកាត់ថាស៊ីដ (CEDAW) គឺជាសន្ធិសញ្ញាអន្តរជាតិដំបូងគេតែមួយគត់ ដែលបានបញ្ជាក់យ៉ាងទូលំទូលាយអំពីសិទ្ធិរបស់នារី ដែលត្រូវតែមានសិទ្ធិក្នុងរិបទស៊ីវិល នយោបាយ ជីវិតសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងជីវិតគ្រួសារ។ អនុសញ្ញាស៊ីដ ត្រូវបានគេទទួលស្គាល់ថាជា៖
ក. ច្បាប់អន្តរ... | general |
នៅពេលដែលកម្ពុជាបានចុះហត្ថលេខា និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស៊ី-ដនេះរួច តើនឹងមានអ្វីកើតឡើងតទៅទៀត? | នៅពេលដែលកម្ពុជាបានចុះហត្ថលេខា និងបានផ្តល់សច្ចាប័នលើអនុសញ្ញាស៊ី-ដនេះរួច គឺ៖
បើការរើសអើងប្រឆាំងនឹងនារីនៅតែកើតមាននោះរដ្ឋាភិបាលកម្ពុជាត្រូវតែមានវិធានការដោះស្រាយឱ្យបានសមស្រប រដ្ឋភាគីត្រូវមានកាតព្វកិច្ចការពារ និងបំពេញនូវសិទ្ធិរបស់នារី។ រដ្ឋភាគីត្រូវមានកាតព្វកិច្ច៖
- លុបចោលច្បាប់ និងគោលនយោបាយទាំងឡាយណា ដែលមានការរើសអើងចំពោះនារី... | general |
តើនរណាជាអ្នកត្រួតពិនិត្យលើការងាររបស់រដ្ឋភាគី? | អ្នកដែលត្រួតពិនិត្យលើការងាររបស់រដ្ឋភាគី គឺ គណៈកម្មាធិការស៊ី-ដ បានបង្កើតឡើងដោយមានអ្នកជំនាញការចំនួន២៣រូប ជ្រើសរើសដោយរដ្ឋភាគី ដើម្បីតាមដានត្រួតពិនិត្យលើការអនុវត្តអនុសញ្ញានេះ។ គណៈកម្មាធិការមានភារកិច្ចដូចខាងក្រោម៖
- តាមដានត្រួតពិនិត្យការរីកចម្រើនរបស់នារីក្នុងប្រទេសដែលជារដ្ឋភាគីនៃអនុសញ្ញាស៊ី-ដ
- ពិនិត្យរបាយការណ៍ស្តីអំពីការអន... | general |
តើអនុសញ្ញាស៊ី-ដមានប្រយោជន៍អ្វីខ្លះសម្រាប់អ្នកស្វែងរកការគាំទ្រ និងអ្នកធ្វើគោលនយោបាយ? | អនុសញ្ញាស៊ី-ដ មានអត្ថប្រយោជន៍ដូចជា៖
- ជាអ្នករំឭកនូវកាតព្វកិច្ចរបស់រដ្ឋាភិបាល
- ជាឡ្ហីករណ៍នៅក្នុងវិវាទគ្រួសារ
- ជាសិទ្ធិសម្រាប់ធ្វើគោលនយោបាយនិងសូចនាករក្នុងគម្រោងការអភិវឌ្ឍនិងគោលនយោបាយ ឬនៅក្នុងដំណើរការធ្វើរបាយការណ៍។ | general |
តើអ្វីទៅជាការរើសអើងប្រឆាំងនឹងនារីភេទ? | ការរើសអើងប្រឆាំងនឹងនារីភេទ សម្តៅដល់ការប្រកាន់បែងចែកការផាត់ចេញ ឬការរឹតត្បិតផ្អែកលើភេទដែលមានអានុភាព ឬមានបំណងធ្វើឱ្យខូចខាត ឬធ្វើឱ្យមោឃៈនូវការទទួលស្គាល់ការអាស្រ័យផលឬការប្រើប្រាស់ដោយនារីដោយឥតគិតដល់ស្ថានភាពអាវាហ៍វិវាហ៍ របស់នារី ដែលផ្អែកលើមូលដ្ឋានសមភាពរវាងបុរសនិងនារី សិទ្ធិមនុស្ស និងសេរីភាពមូលដ្ឋានក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ... | general |
តើអនុសញ្ញាស៊ី-ដ មានបំណងបញ្ចប់ការរើសអើងដោយរបៀបណាខ្លះ? | អនុសញ្ញាស៊ី-ដមានបំណងបញ្ចប់ការរើសអើសដោយនាំមកនូវសមភាពពិតប្រាកដសម្រាប់នារី មានន័យថារាជរដ្ឋាភិបាលត្រូវសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងក្នុងជីវិតរបស់នារី៖
ក. អនុវត្តតាមគោលការណ៍នៃកាតព្វកិច្ចរបស់រដ្ឋមានន័យថារដ្ឋមានភារកិច្ចទទួលខុសត្រូវ ចំពោះនារីដែលមិនអាចដកចេញបាន
ខ.ហាមឃាត់គ្រប់សកម្មភាពនិងគោលនយោបាយនានាដែលដាក់នារីឱ្យទទួលរងគ្រោះទោះក... | general |
វិធានការពិសេសបណ្តោះអាសន្នគឺជាអ្វី? | វិធានការពិសេសបណ្តោះអាសន្នគឺជា៖
ក.បញ្ញត្តិពិសេសដើម្បីពន្លឿននូវសមភាពរបស់នារីនិងការផ្តល់ជាពិសេសលក្ខខណ្ឌអនុគ្រោះ (ឬបញ្ញត្តិច្បាប់អនុគ្រោះ) សម្រាប់ការលើកកម្ពស់សមភាពរបស់នារី
ខ.វិធានការពិសេសសបណ្តោះអាសន្នគឺសម្រាប់ធ្វើការសម្របសម្រួលឱ្យនារីមានលទ្ធភាពទទួលបានឳកាសស និងបង្កើនសមត្ថភាពពិតប្រាកដនិងវិធានការដ៏សំខាន់មួយ ដើម្បីជម្នះការរើសអ... | general |
តើអនុសញ្ញាទូទៅគឺជាអ្វី? | អនុសញ្ញាទូទៅគឺជាអនុសាសន៍មួយដែលគណៈកម្មាធិការស៊ី-ដបានបង្កើតឡើងដើម្បីបកស្រាយចំណុចបន្ថែមទៅលើមាត្រាជាក់លាក់មួយចំនួននៃអនុសញ្ញាស៊ី-ដដែលមិនមានចែងពីមុនមកដូចជាអនុសាសន៍ទូទៅចំណុចទី១២និង១៩ស្តីពីអំពើហិង្សាប្រឆាំងនឹងនារីភេទដែលផ្អែកលើយេនឌ័រ។ | general |
តើអត្តសញ្ញាណជាតិមានសារៈសំខាន់ប្រយោជន៍អ្វីខ្លះ? | អត្តសញ្ញាណជាតិមានសារៈសំខាន់ប្រយោជន៍ដូចតទៅ៖
- បង្ហាញនូវលក្ខណៈពិតៗដាច់ដោយឡែកពីជនជាតិនីមួយៗ
- បង្ហាញអំពីតម្លៃនៃវប្បធម៌ជាតិនីមួយៗ
- បង្ហាញឱ្យខ្មែរយល់ដឹង និងកាន់តែស៊ីជម្រៅពីតម្លៃជាតិ
- បង្ហាញឱ្យស្គាល់ពីចរិតខ្មែរពិតៗ។ | general |
តើមានសិទ្ធិអ្វីខ្លះដែលត្រូវបានការពារដោយអនុសញ្ញាស៊ី-ដ? | មានសិទ្ធិមួយចំនួនដូចខាងក្រោម៖
- សិទ្ធិទទួលបានការអប់រំ ប្រកបដោយគុណភាពខ្ពស់
- សិទ្ធិទទួលបានសេវាសុខភាព ទូលំទូលាយរួមទាំងការធ្វើផែនការគ្រួសារ
- សិទ្ធិទទួលបានប្រាក់កម្ចី និងទម្រង់ដទៃៗទៀតនៃឥណនទានហិរវត្ថុ
- សិទ្ធិចូលរួមការកម្សាន្តកីឡា និងសកម្មភាពវប្បធម៌នានា
- សិទ្ធិសម្រេចលើចំនួនកូន និងលើចន្លោះចំនួនឆ្នាំមានគត៌
- សិទ្ធិរួមចំណែកទ... | general |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.