ID int64 1 14.2k | Khmer_Text stringlengths 6 56.7k ⌀ | categories stringclasses 16
values |
|---|---|---|
1 | ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផានៅថ្ងៃ២៤ មេសា បានប្រកាសពីភាពជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម ប៉ុន្តែទោះបីជាជោគជ័យ ក៏ទារករូបនេះត្រូវទាមទារការព្យាបាលបន្តទៀតដែរ ដើម្បីការពារសុវត្ថិភាពខ្លាចជួបបញ្ហាអ្វីមួយ ។ នេះបើតាមផេកហ្វេសប៊ុករបស់មន្ទីរពេទ្យគន្ធបុប្ផា ។ ស្រ្តីជាម្តាយ ... | health |
2 | តើអ្នកជាមនុស្សស្គមទេ ហើយចង់ឡើងទម្ងន់ច្រើនជាងមុនដែរទេ? អ្នកប្រហែលជាចង់ញ៉ាំអាហារណា ដែលសម្បូរកាឡូរី និងខ្លាញ់ហើយមើលទៅ ។ ប៉ុន្តែការហាត់ប្រាណជាប្រចាំ គួរតែជារឿងដែលមនុស្សស្គមៗគួរតែធ្វើដែរ។ ពិតណាស់ ការហាត់ប្រាណគេមិនគិតថា ទាល់តែមនុស្សភេទប្រុស ឬស្រី អាយុច្រើន ឬតិច ឬធាត់ឡើយ ព្រោះវាគឺជាអ្វី ដែលជួយឲ្យមានសុខភាពល្អ។ យ៉ាងណាមិញ សម្រាប... | health |
3 | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈមួយចំនួន ដែលមុនមហារីកក្រពះមកដល់ អាចបង្ហាញអ្នកឲ្យប្រុងប្រយ័ត្នទុកមុន ។ តើមានអ្វីខ្លះទៅ? ១-មុនពេលដែលមហារីកក្រពះមកដល់ វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារ អ្នកដើរមិនស្រួលទេ ដោយរំលាយអាហារមិនបានល្អ ធ្វើឲ្យអ្នកបត់ជើងធំ ជាពណ៌ខ្មៅ ។ ជាពិសេស អ្នកនឹងអាចហើមពោះ ឬតែងតែចង់ក្អួតជានិច្ច ។ ដូចនេះ អ្នក... | health |
4 | ម្នាស់ (Pineapple) ផ្លែឈើដែលមានគុណប្រយោជន៍អាហារច្រើនយ៉ាង ការពិសារជាប្រចាំអាចបង្ការជំងឺរលាកតម្រងនោម សម្ពាធឈាមខ្ពស់ (ជួយបន្ថយសម្ពាធឈាមខ្ពស់ ) រលាកបំពង់ខ្យល់ ព្រមទាំងជួយរំលាយអាហារប្រភេទសាច់ បានល្អបង្កើនភាពស្រូបយកអាហារ បំបាត់ការស្រេកទឹកជួយឲ្យរាងកាយមានភាពត្រជាក់ជួយប្រឆាំងរោគផ្តាសាយ។ ប៉ុន្តែការសំខាន់ដែលជួយឲ្យអ្នកពិសារម្នាស់ដ... | health |
5 | តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិត អាចជួយឲ្យអ្នកធូរស្បះ ស្បើយត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះ ។ ដោយឡែក ជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិតទឹកភ្នែកតាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ។ ១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានប... | health |
6 | ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញ អ្នកពីរបស់ដែលអាចបំផ្លាញសក់ បានយ៉ាងងាយ ។ ១. សក់អ្នកខ្លាចអ្នកប្រើសាប៊ូកក់សក់ មួយម៉ាក ក្នុងរយៈពេលយូរណាស់ ។ នៅពេល ដែលអ្នកប្រើយូរ មិនផ្លាស់ប្តូរ នឹងធ្វើឲ្យសក់អ្នកងាយ កើតមានបញ្ហាណាស់ ។ ដូចនេះ អ្នកគួរតែប្រើច្រើនម៉ាក ទើបអាចការពារសក់អ្នកឲ្យមានសុខភាពល្អ ។២. សក់អ្នកខ្លាចបំផុតគឺថ្នាំលាបសក់ ។ នៅពេលដែល ... | health |
7 | ជំងឺអាឡែហ្ស៊ីច្រមុះ គឺជាជំងឺដ៏រំខានមួយ ហើយក៏ធ្វើឲ្យហូរទឹកភ្នែក ហៀរសម្បោរ និងកណ្តាសមិនឈប់ដែរ ក្នុងរយៈពេលមួយទៅពីរនាទី។រឿងនេះងាយនឹងកើតឡើងណាស់ នៅពេលប្រព័ន្ធភាពស៊ាំអ្នកមានប្រតិកម្ម ជាមួយនឹងសារធាតុបង្ករលាកដូចជា ធូលីដី លម្អងផ្កា និងសត្វចិញ្ចឹមជាដើម។មានមនុស្សមួយចំនួន ដែលងាយនឹងមានជំងឺនេះណាស់ ជាពិសេសនៅពេលវាកើតឡើងជាលក្ខណៈគ្រួសារ... | health |
8 | តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិតអាច ជួយឲ្យអ្នកធូរស្បះស្បើយត្រឹមតែមួយ រយៈពេលខ្លីតែប៉ុណ្ណោះ។ ដោយឡែក ជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិត ទឹកភ្នែកតាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ។ ១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានប... | health |
9 | អ្នកមិនអាចជៀសវាងពីជំងឺពុកធ្មេញ ដែលបណ្តាលមកពីអាហារបានទេ ដូច្នេះអ្នកគួរតែអនុវត្តន៏នូវវិធីខាងក្រោម ដើម្បីកាត់បន្ថយជាតិអាស៊ីតនៅក្នុងមាត់ៈ ១.ជៀសវាងការទទួលទានអាហារសំរ៉ន់ ក្នុងចន្ឡោះពេលអាហារ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដោយជាអាស៊ីត។ ២.កុំបៀមភេសជ្ជៈដែលមាន ជាតិអាស៊ីតនៅក្នុងមាត់។ អ្នកគួរតែបឺតវាតាមបំពង់បឺត ដើម្បីកាត់បន្ថយជាតិអាហារចូល... | health |
10 | ដើម្បីកាត់បន្ថយ ការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណាថែទាំសុខភាពថ្លើម របស់អ្នកអោយបានល្អ តាមការអនុវត្ត ដូចខាងក្រោមនេះ ។ -បរិភោគស្រាក្នុងកំរិតមធ្យម ៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើន ជាងពីរដប ក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរ អោយច្រើនជាងមួយដប... | health |
11 | អ្នកជក់បារី ដែលព្យាយាមចង់បោះបង់ ទម្លាប់អាក្រក់របស់ខ្លួន ដូចជា (ការជក់បារី) គួរពិចារណាបង្កើនការទទួលទានផ្លែឈើ ព្រោះការសិក្សាដែលចុះផ្សាយថ្មីៗ ក្នុងព្រឹត្តិបត្រការស្រាវជ្រាវពីនីកូនីន នោង ថ្នាំជក់ បានបង្ហាញឲ្យឃើញថា អ្នកដែលទទួលទានអាហារសុខភាពល្អ មានទំនោរផ្តាច់បារី និងថ្នាំជក់ បានយូរដល់ទៅ ៣ដង។ ក្នុងការសិក្សាស្រាវជ្រាវដែលបានធ្វ... | international |
12 | ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី០9 ខែវិច្ឆិកា ឆ្នាំ2024ម្សិលមិញនេះ, កម្មវិធីជំនួបវេជ្ជបណ្ឌិតស្ដីពីការគ្រប់គ្រងជំងឺរលាកថ្លើម និងការពិនិត្យរកជំងឺមហារីកថ្លើមដែលបង្កដោយវីរុសត្រូវបានរៀបចំឡើងដោយ សម្ព័ន្ធលុបបំបាត់ជំងឺរលាកថ្លើមប្រចាំប្រទេសកម្ពុជា (HEA) ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានគណៈកម្មក... | health |
13 | វ៉ាស៊ីនតោន ៖ ថ្មីៗនេះអ្នកវិទ្យាសាស្រ្ត ជាច្រើនបានធ្វើការ ជួបប្រជុំគ្នានៅក្នុង ទៅក្រុងវ៉ាស៊ីនតោនដើម្បីធ្វើការ ពិនិត្យឡើងវិញនូវភស្តុតាងដែលថា ខ្លាញ់ក្នុងអាហារអាចប៉ះពាល់ដល់អារម្មណ៏ និងសមត្ថភាពក្នុងការរៀនសូត្រ ។ កុមារាម្នាក់ឈ្មោះ Marc Schcid ជាសិស្សថ្នាក់ទី៦ និង ម្តាយ ឈ្មោះ ម៉ារី អានណា (Mary Anna) បានអះអាងថា ពួកគេគឺជាអ្នកមា... | health |
14 | មនុស្សយើងភាគច្រើនជឿថា ជំងឺបេះដូងច្រើន តែកើតឡើងលើមនុស្សវ័យចំណាស់ ។ ប៉ុន្តែ តាមការសិក្សាបច្ចុប្បន្នបានឲ្យដឹងថា ស្ត្រីអាយុក្រោម ៥០ឆ្នាំ គឺប្រឈមខ្ពស់នឹងបញ្ហាបេះដូង ហើយក្នុងនោះក៏មានជំងឺគាំងបេះដូងដែរ ។ នោះដោយសារតែស្ត្រីវ័យក្មេង រងភាពតានតឹងក្នុងជីវិតច្រើនពេក។ សម្រាប់មនុស្សវ័យក្មេង ជាច្រើនអាចបំបាត់ស្ត្រេសចេញ ពីរាងកាយបានតាមវិធី... | health |
15 | កង្វះជាតិដែក មានផលប៉ះពាល់ ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណ នៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែក ជាសមាសធាតុផ្សំដ៏សំខាន់ របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម ។ ៥៨% នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែក... | health |
16 | អ្នកមិនចាំបាច់រត់ម៉ារ៉ាតុង ដើម្បីទទួលបានរាងកាយ ដ៏សមសួននោះទេ។ អ្នកគ្រាន់តែដើរជាទៀងទាត់ក៏អាចជួយថែរក្សាសុខភាព កាន់តែល្អជាងមុន ហើយក៏មិនបាច់ដាក់សម្ពាធ លើរាងកាយច្រើនដែរ។ សាលាបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ឆ្អឹងអាមេរិក (American Academy of Orthopaedic Surgeon) និយាយថា ការដើរ ប្រហែលជាផ្តល់អត្ថប្រយោជន៍ច្រើន ដូចខាងក្រោមនេះ ៖ -បេះដូង... | health |
17 | ជាតិផ្អែមសិប្បនិម្មិត និងសារធាតុគីមីដទៃទៀត ដែលមាននៅក្នុងទឹកក្រូច គឺមានសុវត្ថិភាព សម្រាប់មនុស្សភាគច្រើន ហើយមិនមានភស្តុតាងណា ដែលបង្ហាញថា គ្រឿងផ្សំទាំងនេះ បណ្តាលឱ្យកើតជំងឺមហារីកនោះទេ។ ប្រភេទមួយចំនួននៃទឹកទឹកក្រូច មានវីតាមីន និងសារធាតុរ៉ែមួយចំនួន ដែលមានផលល្អ សម្រាប់រាងកាយ ប៉ុន្តែ ទឹកក្រូច មិនមែនជាភេសជ្ជៈសុខភាព ឬភេសជ្ជៈសម្រក... | health |
18 | ១. មិនទទួលទានកាហ្វេកាហ្វេមានរសជាតិល្វីង មានគុណសម្បត្តិ ក្នុងការជួយបង្រួមសរសៃឈាម និងអាចប្រឆាំង ជាមួយឥទ្ធិពល របស់គ្រឿងស្រវឹង ដែលធ្វើឲ្យសរសៃឈាមរីករហូតធ្វើឲ្យឈឺក្បាល ។ ប៉ុន្តែកាហ្វេ មិនមែនជាអាហារ ដែលល្អ ក្នុងការបំបាត់អាការស្រវឹងនោះទេ ព្រោះកាហ្វេមានសារធាតុ ដែលធ្វើឲ្យស្រវឹង និងសារធាតុកាហ្វេអ៊ីនដែលមានគុណសម្បត្តិនៅក្នុងការបណ្ត... | health |
19 | អង់គ្លេស ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Health news បានចោទឡើងថា អ្នកធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីនៅពេល ដែលអ្នកកាន់តែប្រឹងសម្រកទំងន់ បែរជាមិនស្រកទំងន់ ហើយថែមទាំងឡើងទំងន់ទៅវិញ? ការបញ្ចុះទំងន់មិនបានផលបែបនេះ ក្រុមអ្នកវិទ្យាសាស្រ្ត ជនជាតិអង់គ្លេសបានរកឃើញថា អាចផ្តើមចេញពីមូល ហេតុច្រើនយ៉ាងណាស់ ដែលអាចធ្វើការស្វែង យល់ដូចខាងក្រោម ... | health |
20 | អាមេរិក ៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Health News បានឲ្យដឹងថា សព្វថ្ងៃនេះដោយសារ តែបរិយាកាសជុំវិញខ្លួនយើងប្រកប ដោយដោយភាពស្មោកគ្រោក និងជីវភាព នៃការរស់នៅមានការតានតឹងខ្លាំង ម្ល៉ោះហើយក៏បណ្តាល ឲ្យមានមនុស្ស កើតជំងឺឈឺក្បាល កាន់តែច្រើនឡើងៗ ប៉ុន្តែជំងឺឈឺក្បាល គឺពិបាកព្យាបាលដោយប្រើប្រាស់ឪសថណាស់ ។ ដូច្នេះអ្នកគួរអនុវត្តន៍វិ... | health |
21 | តាមការស្រាវជ្រាវពិសោធន៍ ឲ្យឃើញថា នៅក្នុងបាយដែលអ្នកបរិភោគរាល់ថ្ងៃនេះ សម្បូរទៅដោយសារធាតុ អាហារសំខាន់ៗ ដូចជាវីតាមីន A,B,C,D ជាតិខនិជ ជាតិកាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ ជាតិដែក ជាដើម។ ប៉ុន្តែសារធាតុអាហារទាំងនេះអាចបាត់បង់អស់ខ្លះ ប្រសិនបើជាបាយដែលចម្អិនពី អង្ករដែលឆ្លងកាត់ការធ្វើឲ្យស។ ក្រៅពីនេះ នៅក្នុងអង្ករប្រភេទខ្លះ ដែលមានពណ៌ខ្... | health |
22 | សូកូឡាខ្មៅមានផ្ទុកទៅ ដោយសារធាតុចិញ្ចឹម ដែលអាចជួយអោយអ្នកមានសុខភាពល្អ។ វាត្រូវបានផលិតចេញពីគ្រាប់ធញ្ញជាតិរបស់ដើមកាកាវ ដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម នៅក្នុងរាងកាយរបស់យើង។ តាមការស្រាវជ្រាវបានបង្ហាញាថា សូកូឡាខ្មៅ វាមានផ្ទុកនូវជាតិស្ករតិចបំផុត ដែលអាចជួយបំប៉នដល់ សុខភាព របស់អ្នក និងកាត់បន្ថយដល់ការកើតមាននូវជម្ងឺបេះដូង។ ១.សូ... | health |
23 | បរិភោគអោយបានត្រឹមត្រូវ មិនល្មោភអាហារហួសហេតុពេក ជាករណីចាំបាច់សំរាប់អ្នកជម្ងឺបេះដូង ដែលត្រូវឃ្លាំងស្ថានភាពសុខភាពដោយខ្លួនឯង។ អត្រាកូឡេស្តេរ៉ូល អត្រាទ្រីគ្លីសេរីដ អត្រាស្ករ សម្ពាធឈាម ឬទម្ងន់ខ្លួន សុទ្ធតែជាបញ្ហាសំខាន់ៗ សម្រាប់ត្រួតពិនិត្យជាចាំបាច់ កាលណាគេជាជនរងគ្រោះ ដោយគ្រោះថ្នាក់បេះដូង ។ របបអាហាររបស់អ្នកជម្ងឺនេះមិនអាស្រ័យល... | health |
24 | អាមេរិក ៖ ប្រភេទកាហ្វេ ដែលអាចសម្រកទម្ងន់បានគឺ Coffee Ligne ដែលជាភេសជ្ជៈអាចបញ្ចុះ ទម្ងន់ដោយមិនចាំបាច់ប្រឹងនិងមិនចាំបាច់ផ្លាស់ប្តូរទម្លាប់អ្វីទាំងអស់ ។ នេះបើយោងតាមគេហទំព័រ ព័ត៌មានសុខភាពអាមេរិក Health News ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧។ -កាហ្វេថ្នាំ Coffee Ligneប្រសិនបើកាហ្វេ Coffee Ligne ជាកាហ្វេប្លែកគេក៏ព្រោ... | health |
25 | លទ្ធផលនៃការសិក្សា បានបង្ហាញថា អាហារដូចខាងក្រោមនេះ អាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់សុខ បំបាត់នូអារម្មណ៍តានតឹង និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ។ អាហារដែលអ្នកគួរជ្រើសរើស បរិភោគទាំងនេះ មានដូចជាៈក្រូចៈ ក្រូចជាផ្លែឈើមួយប្រភេទ ដែលសម្បូរទៅដោយវីតាមីនC ដោយអាចជួយប្រឆាំង ជាមួយអារម្មណ៍តានតឹងយ៉ាងល្អ។ គួររកក្រូចមកបរិភោគឲ្យបានញឹកញាប់ ដែលក្រ... | health |
26 | ១ពន្យឿតសរសៃសសូង ៖ នៅពេលភ្ញាក់ពីដំនេក កុំទាន់អាលប្រញាប់ ក្រោកចេញពីគ្រែ គួរគេងពត់ខ្លួនពន្យឿត សរសៃសសូងរាងកាយ និងស្ងាបដេញកម្ជិលឲ្យហើយ។ កាយវិការល្អបំផុតគឺសន្ធឹងដៃស្តាំ និងជើងឆ្វេងដំណាលគ្នា រួចប្តូរជាដៃឆ្វេង នឹងជើងស្តាំវិញ សន្ធឹងម្តងៗ ត្រូវនៅត្រឹងស្ងៀម ៥នាទីសិនសឹមបន្ធូរវិញ ២នឹកដល់អ្វីដែលនាំឲ្យស្ទុះស្ទារ ៖ នៅពេលនឹកដល់ការច្រើន... | health |
27 | ១ជាតិស្រវឹងជាការពិតណាស់ការ ទទួលទានស្រាទំពាំងបាយជូរ ឬ ស្រាមួយកែវជាមួយអាហារ ពេលល្ងាចបានបង្ហាញថា អាចធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អកើនឡើង ហើយធ្វើឲ្យគ្រោះថ្នាក់ នៃជម្ងឺគាំងបេះដូងមានការថយចុះ។ ទោះបីដូច្នេះក្តី សូមកុំពិសារច្រើនឲ្យសោះ ព្រោះការពិសារច្រើន ជ្រុលនឹងធ្វើឲ្យគ្រោះថ្នាក់នៃជម្ងឺបេះដូងកើនឡើង។ ២ផ្លែអាវូកាដូពេលបានឃើញថាជាតិខ្... | health |
28 | ការសិក្សាមួយដែលគេធ្វើឡើងចំពោះស្រ្តីជនជាតិចិន បានបង្ហាញនិន្នាការឆ្ពោះទៅរកការបរិភោគអាហារ បែបអ៊ឺរ៉ុបដែលសំបូរទៅដោយសាច់ និងអាហារដែលមានជាតិសារច្រើន ធ្វើឲ្យគ្រោះថ្នាក់នៃមហារីកសុដន់កើនឡើងកាន់តែខ្ពស់។ ស្ត្រីជនជាតិចិនដែលអស់រដូវ បានទទួលទានអាហារដែលសម្បូរដោយសាច់ ម្សៅដំឡូង និងស្ករ មានប្របាបនៅក្នុងការកើតជម្ងឺមហារីកសុដន់ច្រើនជាងអ្នកដែ... | health |
29 | កង្វះជាតិដែក មានផលប៉ះពាល់ចំពោះសុខភាពមនុស្សគ្រប់ភេទ និងគ្រប់វ័យ ព្រោះវាធ្វើឲ្យបរិមាណនៃការផលិតឈាមក្នុងរាងកាយ មានការថយចុះ ដោយជីជាតិដែកជាសមាសធាតុផ្សំដ៏សំខាន់របស់អេម៉ូក្លូប៊ីន ដែលជាពណ៌របស់គ្រាប់ឈាមក្រហម។ ៥៨%នៃជាតិដែកនៅក្នុងរាងកាយ មាននៅក្នុងចរន្តឈាម ក្រៅពីនោះគឺមាននៅតាមសាច់ដុំ ទឹករំលាយអាហារ ក្នុងកោសិការាងកាយ ហើយមួយផ្នែកទៀតត្រ... | health |
30 | ឈឺក្បាលការស្រាវជ្រាវថ្មីបានឲ្យដឹងថា អ្នកជម្ងឺប្រកាំង(ឈឺក្បាលមួយចំហៀង) ក្រោយពេលទទួលទានទឹកជាប្រចាំ ជួយឲ្យអាការៈជម្ងឺថយចុះបាន។ ក្រៅពីនេះការសាកសួរទីលើអ្នកជម្ងឺបានបញ្ជាក់ថា អ្នកជម្ងឺចំនួន៣៤នាក់ក្នុងចំណោម ៩៥នាក់ នឹងមានការឈឺក្បាលកាន់តែខ្លាំងប្រសិនបើពុំទទួលទានទឹក។ សមាធិទឹកនៅក្នុងរាងកាយមានចំណែកជួយឲ្យមនុស្ស អាចធ្វើសមាធិ និងផ... | health |
31 | អ្នកប្រហែលជាមិនទាន់បានជ្រាបទេថា ពោតមានគុណសម្បត្តិផ្នែកឪសថច្រើនណាស់ ពោលគឺវាមានប្រយោជន៍ តាំងពីឬសរហូតដល់ចុងតែម្តង។ គ្រាប់ពោតដែលយើងទំពារលេង មានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិជួយបំប៉នស្បែកបេះដូង ថ្លើម និងបរិភោគអាហារបានច្រើន ប្រសិនបើយកវាទៅស្ងោរយកទឹកពិសារ វាអាចជួយឲ្យទឹកនោមដើរស្រួល។ សក់ពោតមាន ប្រសឹទ្ធភាពបណ្តេញកម្តៅ បញ្ចុះទ... | health |
32 | ១- ទឹកជាការពិតណាស់ ទឹកគឺជាជម្រើសទីមួយដ៏ល្អបំផុត ចំពោះរាងកាយព្រោះអាចជួយកម្ចាត់ ជាតិពុលចេញពីក្នុងខ្លួនយើង ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អនឹង ជួយជំរុញឲ្យដំណើរបំប្លែងអាហារ ទៅជាថាមពលប្រព្រឹត្តទៅយ៉ារលូន។ ទឹកពិតជាសារធាតុដ៏សំខាន់ ជួយឲ្យប្រព័ន្ធរាងកាយមានដំណើរការ ដោយសុខុមាលភាព។ ហេតុនេះអ្នកគួរផឹកទឹកឲ្យ បានយ៉ាងហោចណាស់ ៨កែវ... | health |
33 | (អង់គ្លេស)៖ នាពេលបច្ចុប្បន្ន ជំងឺពុកឆ្អឹង ជាជំងឺដែលសង្កេត ឃើញកើតមានច្រើនបំផុត ចំពោះមនុស្សវ័យចំណាស់ មិនថាប្រុស ឬ ស្រីនោះឡើយ។ ដូច្នេះដើម្បីជៀសវាងនៃការកើតជំងឺនេះ អ្នកគួរតែចាប់ផ្តើមថែរក្សាខ្លួនតាំងពីដំបូងៗ។ អ្នកអាចថែទាំខ្លួនឯង តាមរយៈការពិនិត្យដោយកាំរស្មី X ត្រង់បរិវេណឆ្អឹងខ្នង ឬ ត្រគាគ តាមបែបធម្មជាតិ ឬម្យ៉ាងទៀតតាមរយៈការពិន... | health |
34 | តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់បានយ៉ាងងាយ។ ហេតុដូច្នេះអ្នក គួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោម... | health |
35 | ថ្វីបើការញ៉ាំអាហារដែលមានជាតិប្រៃ ច្រើនពេកមានទំនាក់ទំនងនឹង ជំងឺជាច្រើនក៏ដោយ តែរបបអាហារដែលមានជាតិប្រៃតិចពេក ឬសាបនោះ ក៏អាចមានផលអវិជ្ជមាន ចំពោះសុខភាពបានដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញឲ្យដឹងថា របបអាហារមានជាតិអំបិល ឬប្រៃតិច ឬសាបមានទំនាក់ទំនង ក្នុងការធ្វើឲ្យកូឡេស្តេរ៉ុល និងខ្លាញ់ Triglyceride ក្នុងឈាមឡើងខ្ពស់។ សារធាតុខ្លាញ់... | health |
36 | ក្រុមអ្នកស្រាវជ្រាវបានផ្តល់យោបល់ថា តែបៃតងអាចជួយការពារទប់ទល់នឹងភាពអន្តរាយដែលបណ្តាល មកពីរោគគាំងបេះដូង និងជម្ងឺដាច់សរសៃឈាម។ សាររធាតុគីមីម្យ៉ាងដែលរកឃើញនៅក្នុងតែ ដែលត្រូវបានគេផឹកជាង ៤០០០ឆ្នាំមកហើយបានបង្ហាញថា វាអាចកាត់បន្ថយចំនួនកោសិកាងាប់។ ក្រុមអ្នកជំនាញការមកពីវិទ្យាស្ថាន Institute of child Health របស់ចក្រភពអង់គ្លេសបានអនុវត្... | health |
37 | ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ ១៥ឆ្នាំ ចំនួន ១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងស... | health |
38 | រង្វង់ភ្នែកខ្មៅអាចបណ្តាលមកពីការអាឡាក់ស៊ី ការគេងមិនគ្រប់គ្រាន់ និង ដោយសារពន្លឺថ្ងៃ។អ្នកអាចលាបផលិតផលការពាររង្វង់ភ្នែកខ្មៅ ក៏ប៉ុន្តែវាគ្រាន់តែជាការការពារ បណ្តោះអាសន្នតែប៉ុណ្ណោះហើយ នៅពេលដែលអ្នកឈប់ប្រើវា វានឹងឡើងខ្មៅមកវិញ។ ដូច្នេះ អត្ថបទមួយនេះនឹងបង្ហាញអ្នកអំពីវិធី មួយចំនួនដើម្បីព្យាបាល រង្វង់ភ្នែកខ្មៅរបស់អ្នក។ ១ ស្អំភ្នែករប... | international |
39 | ជំងឺភ្នែកស្ងួត មិនត្រឹមតែធ្វើឲ្យអ្នកក្រហាយ ភ្នែកតែម្យ៉ាងនោះទេ តែរយៈពេលយូរក្រោយមក វាអាចធ្វើឲ្យកញ្ចក់ភ្នែក របស់អ្នក របួសបាន ។ ដូចនេះ អ្នកគួរប្រញាប់ព្យាបាល ដោយការទទួលទានអាហារ ការពារជំងឺភ្នែកស្ងួត ដែលអាហារទាំងនោះមានដូចជាៈ -ចេកៈមានសារធាតុប៉ូតាស្យូមខ្ពស់ ជួយឲ្យរាងកាយប្រមូល ផ្តុំជាតិទឹកបានល្អជាងមុន និងជួយកែអការៈភ្នែកស្ងួតដោយប... | health |
40 | ក្រុមអ្នកស្រាវជ្រាវជនជាតិ អាមេរិកបានរកឃើញថា ស្ត្រីដែលអស់រដូវ មានគ្រោះថ្នាក់ខ្ពស់ ក្នុងការកើតជំងឺគាំងបេះដូង និងដាច់សសៃឈាម ខួរក្បាល ក៏ប៉ុន្តែ ប្រសិនបើពួកគេ បានទទួលទានផ្លែប៉ោម ២ផ្លែក្នុងមួយថ្ងៃ នោះពួកគេអាច កាត់បន្ថយជាតិ កូឡេស្តូរ៉ល នៅក្នុងរាងកាយបាន២៥ភាគរយ ។ យោងទៅតាមប្រភពពត៌មាន UPI.com បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមួយក្រ... | health |
41 | នៅរដូវវស្សាកម្ពុជាងាយប្រឈមមុខនឹងទឹកជំនន់ ដែលជាហេតុបណ្ដាលឱ្យ ប្រជាពលរដ្ឋអាចប្រឈមមុខខ្ពស់ នឹងជំងឺឆ្លងជាច្រើនដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន រាករូសជាដើម។ ទាក់ទងករណីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលពន្យល់ថា ការទទួលទានទឹកមានសុវត្ថិភាព (ទឹកឆ្អិន) និងអនាម័យត្រឹមត្រូវ ជាមធ្យោបាយដ៏ល្អដើម្បីការពារ ការប្រឈមមុខនឹងជំងឺឆ្... | national |
42 | ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើត ចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឲ្យសុខភាព របស់លោកអ្នកធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ។ វាគឺជាវិធីដ៏... | health |
43 | ភ្នំពេញ៖ ឱកាសល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមាន ជម្ងឺខ្សោយសាច់ដុំពីកំណើត Spinal muscular atrophy អាចសង្ស័យបើកុមារទន់សាច់ដុំ យូរចេះអង្គុយ ឬដើរដួលញឹក ខាងក្រោមជារោគសញ្ញាមួយចំនួន ឥឡូវមានឱកាស ជាសះស្បើយ ដោយវិធីព្យាបាល gene therapy នៅមន្ទីរពេទ្យ Sokhasa Longevity Clinic ដែលមានទីតាំងនៅក្នុង បុរីប៉េងហ៊ួតបឹងស្នោ ។ អាចទាក់ទង +8... | health |
44 | សម្រាប់លោកអ្នកនៅប៉េងហួតបឹងស្នោ ឥឡូវនេះអស់បារម្ភហើយ ព្រោះមានគ្លីនិកឯកជនស្អាត សម្ភារៈទំនើប ពេទ្យជំនាញ និងមានបទពិសោធន៍យូរឆ្នាំ។ អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)Google maps:https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=icTel:068 666 990 /085 666 990Telegram:http:... | health |
45 | ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រាប់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹងប្រសិទ្ធភាពយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគុណភាពសេវាសុខាភិបាល នៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ជាពិសេសសេវាកែសម្ផស្ស (មជ្ឈមណ្ឌលកែសម្ផស្ស)។ តាមរយៈលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ម៉ម ប៊ុនហេង បានបញ្... | national |
46 | ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ អគ្គនាយកអង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានលើកឡើងថា អង្គការសុខភាពពិភពលោក មិនបានបោះបង់ចោលផែនការណាមួយ ដើម្បីកំណត់អត្តសញ្ញាណ ប្រភពដើមនៃជំងឺរាតត្បាតកូវីដ-១៩ នោះទេ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO ប... | international |
47 | ល្បីតៗគ្នាថា “មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាលជម្ងឺគ្រាប់ឈាមកម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់” ក្នុងនោះមានទាំងជម្ងឺមហារីកឈាម មហារីកកូនកណ្តុរ ជម្ងឺគាំងខូចរោងចក្រផលិតឈាម ជម្ងឺខ្វះប្លាកែតធ្ងន់ធ្ងរ…។ អ្នកជម្ងឺដែលបានជាសះស្បើយកន្លងមក ហើយពួកគាត់ល្បីតៗគ្នានោះរួមមាន “ប្រជាជនធម្មតានិងព្រះសង្ឃ” ក៏បានជាសះស... | national |
48 | ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានថ្លែងថា ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណី សង្ស័យឆ្លង គឺជាការជួយសង្គ្រោះខ្លួនឯង ឲ្យមានការថែទាំព្យាបាលទាន់ពេលវេលា។ យោងតាមអត្ថបទរបស់... | national |
49 | ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះចម្លងវីរុសកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។ យោងតាមសេចក្តីណែនាំក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នាថ្ងៃទ... | national |
50 | ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរសុខាភិបាលរបស់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជិត ៦០,០០០នាក់ ក្នុងរយៈពេលត្រឹមតែជាង១ខែ ដែលជាចំនួនអ្នកស្លាប់ដ៏ច្រើនដំបូងគេ ដែលចេញផ្សាយដោយរដ្ឋាភិបាល ចាប់តាំងពីការបន្ធូរបន្ថយការរឹតបន្តឹង ទប់... | international |
51 | បរទេស៖ ប្រទេសបារាំង កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសជាផ្លូវការហើយ ក្នុងលារការកំណត់ចំនួនលក់ ថ្នាំប៉ារ៉ាសេតាម៉ុល នៅលើបណ្តាញអនឡាញ ពីព្រោះជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ស្តុកថ្នាំនេះ នឹងមានចំនួនតិចខ្លាំងឡើង។ បម្រាមលក់អនឡាញ ដែលធ្វើឡើងរហូតដល់ខែកុម្ភៈនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសចិន បានប្រកាសដកច្បាប់រឹតបន្តឹង ក្នុងក... | international |
52 | បរទេស៖ យោងតាមការឆ្លើយឆ្លងជាមួយនឹងអជ្ញាធរ នៃក្រុមតាលីបង់ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យដឹងថា មានមេរោគដ៏ចម្លែកមួយ កំពុងបានចម្លងទៅកាន់មនុស្ស ប្រមាណជា៨០នាក់មកហើយ និងបានសម្លាប់ក្មេងៗ ចំនួន២នាក់ផងដែរ ដែលស្ថិតនៅក្នុងខេត្ត Zabul ប្រទេសអាហ្គានីស្ថាន។ អជ្ញាធរតាលីបង់បានរាយការណ៍ទៀតថា ជំងឺឆ្លងចម្លែកបង្កដោយមេរោគ មិនដែលធ្លាប់ឃើញពី... | international |
53 | ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យភាគីគុយបា នាំចូលផលិតផលព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្នែម សំដៅកាត់បន្ថយជាអតិប្បរិមាអត្រាប្រឈមខ្ពស់ ទៅនឹងការកាត់អវយវៈ (Amputaion)។ យោងតាមសេចក្ដីជូនព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ទៅប្រទេសគុយបា ចេញផ្សាយនាថ្ងៃទី១៧ ធ្នូ បានបញ្ជាក... | national |
54 | ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ តុលា នេះបានឱ្យដឹងថា អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊... | national |
55 | ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅកម្ពុជា បញ្ហាពិការភ្នែក និងគំហើញចុះខ្សោយ គឺកំពុងស្ថិតនៅជាបញ្ហាសុខភាពសាធារណៈ តម្រូវឱ្យគ្រប់គ្នាយកចិត្តទុកដាក់ កាត់បន្ថយឱ្យនៅកម្រិតទាបបំផុត តាមតែអាចធ្វើទៅបាន។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ភ្នែក គឺអាយតនៈ សម្រាប់មើលមានមុខងារស... | health |
56 | វ៉ាស៊ីនតោន៖ តាមរយ:ជំងឺរាតត្បាតកូវីដ-១៩ និងការផ្ទុះឡើងនៃជំងឺអុតស្វា សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេស ដែលមានជាងគេ និងជឿនលឿនបំផុតនៅលើពិភពលោក នៅតែមិនទាន់ត្រៀមខ្លួនទាំងស្រុង ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគថ្មី នេះបើតាមការរាយការណ៍របស់កាសែត The New York Times។ របាយការណ៍នេះបានឲ្យដឹងថា “មេរោគឆ្លងគឺជាសត្រូវដែលមិននឹកស្មានដល់។ ជំងឺអ... | international |
57 | អ៊ីស្លាម៉ាបាដ៖ ប្រធានសភាជាតិប៉ាគីស្ថាន លោក Raja Pervaiz Ashraf បានឲ្យដឹងថា ការប្រែប្រួលអាកាសធាតុសកល កំពុងដើរតួជាការគំរាមកំហែង យ៉ាងពិតប្រាកដ ចំពោះសន្តិសុខមនុស្សជាតិ ហើយវិធានការប្រកបដោយប្រសិទ្ធភាព គួរតែត្រូវបានចាត់វិធានការ ដើម្បីទប់ទល់នឹងវា។ ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា រយៈពេលពីរថ្ងៃរួមគ្នា ដោយសហភាពអន្តរសភា (IPU) និងរដ្... | health |
58 | ភ្នំពេញ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យប្រជាពលរដ្ឋស្នាក់នៅ រាជធានីភ្នំពេញ រាយការណ៍ឬទាក់ទងទូរស័ព្ទ ទៅលេខ១១៩ នៅពេលឃើញមានជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវ ដើម្បីជួយសង្គ្រោះ និងដឹកជញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ។ នេះបើតាមការផ្សាយ របស់ផេកមន្ទីរសុខាភិបាលភ្នំពេញ នៅព្រឹកថ្ងៃ១៨ សីហា ។ មន្ទីរសុខាភិបាលភ្នំពេញ... | national |
59 | អ.ស.ប៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ថា ក្រុមហ៊ុនឱសថអង់គ្លេស GSK បានទទួលកិច្ចសន្យាផលិតវ៉ាក់សាំង ការពារជំងឺគ្រុនចាញ់ដំបូងគេ របស់ពិភពលោក ដូច្នេះកុមាររាប់លាននាក់ទៀត នឹងត្រូវបានការពារប្រឆាំងនឹងឃាតករមួយនេះ ។ មូលនិធិកុមារអង្គការសហប្រជាជាតិ ហៅកាត់ថា (UNICEF) បានប្រកាសកាលពីថ្ងៃអង្គារ ។ ពានរង្វាន់ដ... | international |
60 | ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា និយតករឱសថរបស់ចក្រភពអង់គ្លេស បានឲ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនបានអនុម័តវ៉ាក់សាំង Moderna ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ប្រឆាំងនឹងមេរោគឆ្លង ដែលកំណត់គោលដៅ លើវីរុសបំប្លែខ្លួនថ្មី Omicron ក៏ដូចជាទម្រង់ដើម ។ ទីភ្នាក់ងារនិយតកម្មផលិតផលវេជ្ជសាស... | international |
61 | ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ថា យោងទៅតាមក្រសួងសុខភាព របស់រដ្ឋបានឱ្យដឹងថា មានករណីជំងឺអុតស្វា លើសពី៤៥០ករណី ត្រូវបានបញ្ជាក់គិតត្រឹមថ្ងៃអង្គារ នៅក្នុងរដ្ឋតិចសាស់ ដែលជារដ្ឋដែលមានប្រជាជនច្រើនជាងគេទី២ នៅសហរដ្ឋអាមេរិក ។ ទិន្នន័យចុងក្រោយបំផុត ពីនាយកដ្ឋានសេវាសុខភាព រដ្ឋបានបង្ហាញថា ក្... | international |
62 | ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថា លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នជុំវិញជំងឺអុតស្វា កាលពីថ្ងៃចន្ទ ក្នុងសកម្មភាពមួយក្នុងគោលបំណងជំរុញ កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ ដើម្បីបន្ថយការរីករាលដាល នៃជំងឺរាតត្បាតដែលបានឆ្ល... | international |
63 | អូតាវ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ថា ទីភ្នាក់ងារសុខភាពសាធារណៈ នៃប្រទេសកាណាដា ហៅកាត់ថា (PHAC) កាលពីថ្ងៃពុធបានបញ្ជាក់ ពីករណីជំងឺស្វាយសរុបចំនួន៧៤៥នាក់ ត្រូវបានរាយការណ៍ នៅក្នុងប្រទេសគិតត្រឹមថ្ងៃអង្គារ ។ ទីភ្នាក់ងារសុខភាពបានឲ្យដឹង នៅក្នុងព័ត៌មានថ្មីៗថា ករណីដែលបានបញ្ជាក់រួមមាន៣៤៦ករណ... | international |
64 | ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ‘No poop July’ គឺជាការសម្ដែងលេងសើចមួយ ដែលពួកគេព្យាយាមមិនបន្ទោបង់លាមក ពេញមួយខែកក្កដា ហើយវិដេអូនេះ កំពុងតែត្រូវបានចែកចាយយ៉ាងគគ្រឹកគគ្រេង នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម TikTok ។ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន NBC ។ វិដេអូបានបង្ហាញអ្នកសម្ដែង ដែលភាគច្រើនជាបុរសបែ... | national |
65 | ភ្នំពញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងជំងឺអុតស្វា (Monkeypox) បន្ទាប់ពីប្រទេសថៃ ប្រកាសរកឃើញអ្នកជំងឺ អុតស្វាមួយករណី លើអ្នកដំណើរបរទេស។ យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រោយពីកា... | national |
66 | ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៏ឲកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲរំខាននៅពេលរួមភេទ ដូចជាក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ ដែលជ... | national |
67 | ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺអុតស្វា ទោះបីមកដល់ពេលបច្ចុប្បន្ន ប្រទេសកម្ពុជាមិនទាន់ មានករណីជំងឺនេះក៏ដោយ។ យោងតាមអត... | national |
68 | បរទេស៖ អជ្ញាធរនៃប្រទេសអេស្បាញ កាលពីថ្ងៃម្សិលមិញ បានប្រកាសអាសន្ន ចំពោះការរីករាលដាល នៃជំងឺរាតត្បាតដ៏កម្រ គឺជាជំងឺស្វាយ នៅក្នុងទីក្រុងម៉ាឌ្រីដ ខណៈដែលក្នុងប្រទេសអង់គ្លេស និងប៉ទុយហ្គាល់ ក៏មានរាយការណ៍ករណីនេះដូចគ្នាផងដែរ។ ក្រសួងសុខាភិបាល នៃប្រទេសអេស្បាញ បានបញ្ជូនសញ្ញាប្រកាសអាសន្ននេះបន្ត ទៅអជ្ញាធរជាតិសុខាភិបាល កាលពីថ្ងៃអង្គារប... | international |
69 | មនុស្សម្នាក់ៗខំប្រឹងធ្វើការរកស៊ីប្រចាំថ្ងៃ ដើម្បីចញ្ចឹមជីវិត និងគ្រួសារ ចង់មានកិត្តិយស កេរ្ត៍ឈ្មោះ និងទ្រព្យសម្បត្តិ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀតនោះ ពួកគេក៏មិនភ្លេចគឺការរួមភេទ។ ការរួមភេទ ត្រូវបានមនុស្សភាគច្រើននិយាយថា ជារឿងមិនអាចខ្វះបាន វាហាក់បីដូចជាការញាំអាហារប្រចាំថ្ងៃផងដែរ។ ដៃគូសង្សារ ប្តីប្រពន្ធក៏ដោយ សុទ្ធតែប្រា... | health |
70 | នាពេលបច្ចុប្បន្នការមានកូនតាមបំណងប្រាថ្នា គឺជាការងាយស្រួលបំផុតសម្រាប់មនុស្ស នាយុគសម័យបច្ចេកវិទ្យានេះ ដោយសារតែពួកគេបានយល់ដឹង និងអាចជ្រើសរើសយកមធ្យោបាយពន្យារកំណើតមានច្រើន ដូចជាការប្រើប្រាស់ស្រោមអនាម័យ ថ្នាំគ្រាប់ ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងមធ្យោបាយពន្យារកំណើតផ្សេងៗជាច្រើនទៀត។ ដោយឡែក ចុះបើចំពោះអ្នកដ... | national |
71 | នារសៀលថ្ងៃទី១៦ ខែមីនា ២០២២នេះ ក្រុមគ្រូពេទ្យជំនាញ វេជ្ជសាស្ត្របុរាណចិន ចំនួន១០នាក់ បានធ្វើដំណើរមកដល់ រាជធានីភ្នំពេញហើយ ខណៈដែលសមាជិកក្រុម ២នាក់ នៅកម្ពុជាស្រាប់ ដូច្នេះ សរុបចំនួន១២នាក់។ នេះគឺជាក្រុមពេទ្យជំនាញ វេជ្ជសាស្ត្របុរាណថ្នាក់ជាតិ របស់ចិនដំបូងគេ ដែលប្រទេសចិន ចាត់បញ្ជូនទៅក្រៅប្រទេស។ លោក អឿន បូរារ័ត្នន៍ រដ្ឋលខាធិការក... | health |
72 | ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ នៅទូទាំងប្រទេស និងបន្តការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ជូនប្រជាពលរដ្ឋទូទៅ ដែលដល់វេន នៅរាជធានីភ្នំពេញ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ ជាពិស... | national |
73 | ជីកាហ្គោ៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នំា២០២២ថា អ្នកស្រាវជ្រាវរដ្ឋាភិបាលអាមេរិក បានរាយការណ៍កាលពីថ្ងៃសុក្រថា ការសិក្សាលើសត្វស្វាដែលចាក់ដូសជំរុញ ថ្នាំវ៉ាក់សាំងកូវីដ-១៩ប្រភេទ Moderna នាពេលបច្ចុប្បន្ន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី Omicron បានបង្ហាញពីភាពខុសប្លែកគ្នា យ៉ាងខ្លាំងក្ន... | international |
74 | ខែនេះ គឺជាខែចុងក្រោយនៃឆ្នាំ គឺខែធ្នូ។ តើមានប៉ុន្មានចំណុច ដែលអ្នកសន្យានឹងខ្លួនឯងថា នឹងផ្លាស់ប្តូរក្នុងឆ្នាំនេះ ប៉ុន្តែ នៅតែមិនបានផ្លាស់ប្តូរបាន? ពេលនេះ ប្រសិនបើអ្នក ត្រូវបានណែនាំពី វិធីបំបាត់ទម្លាប់ ទាំងនោះ តើអ្នក នឹងចាប់ផ្តើមអនុវត្តវិធីទាំងនោះ ដែរឬទេ?ដើម្បីកែទម្លាប់អាក្រក់របស់អ្នក គន្លឹះដ៏សាមញ្ញដែលខ្ញុំ អាចចែករំលែក ពីប... | health |
75 | ព្រុចសែល៖ បណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បានរឹតបន្តឹងការធ្វើដំណើរ ពីអាហ្វ្រិកខាងត្បូង ចំពេលមានក្តីបារម្ភអំពីការប្រែប្រួលថ្មី នៃជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វីរុស B.1.1.529 ដែលត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ត្រូវបានគេរាយការណ៍ថា អាចឆ្លងបានច្រើនជាងមុន ហើយត្រូវបានចាត់ថ្នាក់ជា... | international |
76 | ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសចុះត្រជាក់ បង្កឲ្យមានជំងឺផ្សេង ឬឆ្លងឡើងវិញនូវជំងឺកូវីដ-១៩ ជាយថាហេតុ ដែលបណ្ដាប្រទេសមួយចំនួន ជួបប្រទះរួចទៅហើយ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា «ក្នុងចំណោមជំងឺតាមរដូវកាល ... | national |
77 | បរទេស៖ ប្រទេសអង់គ្លេស នឹងបញ្ជូនថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន២០ដូសបន្ថែម ឲ្យទៅប្រទេសកំពុងអភិវឌ្ឍនានា នៅចុងឆ្នាំនេះ ហើយនេះជាអ្វី ដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ប្រាប់មេដឹកនាំពិភពលោក ដទៃទៀតថា ជាវិធានការដ៏ចាំបាច់ខ្លាំងមួយ ដើម្បីពន្លឿនការងើបឡើង នៃសេដ្ឋកិច្ចក្រោយរោគរាតត្បាត។ មេដឹកនាំនៃប្រទេសដ៏មានបំផុតទាំង២ លើពិភព... | international |
78 | វ៉ាស៊ីនតោន៖ អត្ថបទដែលបានចេញផ្សាយ នៅលើគេហទំព័រ Vox បានឲ្យដឹងថា ចាប់តាំងពីរដ្ឋបាលសហរដ្ឋអាមេរិក មានគម្រោងថវិកាតិចតួចពេក លើសុខភាពសាធារណៈ សហរដ្ឋអាមេរិក អាចធ្វើឱ្យមានកំហុស ក្នុងការរៀបចំ ជំងឺរាតត្បាតដូចគ្នាម្តងទៀត។ អត្ថបទនេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលសាធារណៈ និងអ្នកជំនាញខាងក្រៅ បានព្រមានរដ្ឋាភិបាល សហរដ្ឋអាមេរិក អស់ជាច្រើនឆ្ន... | health |
79 | មូស្គូ៖ អគ្គនាយកអង្គការ សុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថា មេរោគថ្មីអាចនឹងលេចឡើង “នៅចំណុចណាមួយ” ដែលមិនអាចទប់ស្កាត់បាន និងអំពាវនាវឱ្យពង្រឹង អង្គការសុខភាពពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Ghebreyesus ក្នុងអំឡុងកិច្ចប្រជុ... | health |
80 | មនុស្សគ្រប់គ្នានៅជុំវិញពិភពលោក ទាំងបុរសនិងស្ត្រីអាចប្រឈមមុខ នឹងការមិនមានបុត្រ។ 80% នៃស្ត្រីអាយុក្រោម 35 ឆ្នាំ អាចមានផ្ទៃពោះតាមធម្មជាតិ ក្នុងរយៈពេលមួយឆ្នាំ ប្រសិនបើពួកគេរួមមេត្រីជាប្រចាំ ដោយមិនបានការពារ។ ចំណែកស្ត្រី ដែលមានអាយុលើសពី 35ឆ្នាំ នឹងមានឱកាសតិចតួចប៉ុណ្ណោះ ក្នុងការមានផ្ទៃពោះ បន្ទាប់ពីព្យាយាមលើសពី 6 ខែ។ មានកត្តាជ... | health |
81 | តើអ្នកធ្លាប់គិតចង់ ទៅពិនិត្យសុខភាព ហើយចង់ធ្វើដំណើរកម្សាន្ត ក្នុងពេលតែមួយទេ? ជាការពិតណាស់មនុស្សភាគច្រើន តែងតែទៅជួបជាមួយវេជ្ជបណ្ឌិត ក្រោយពេលដែលពួកគាត់ ចាប់ផ្ដើមឈឺ ឬមានរោគសញ្ញាធ្ងន់ធ្ងរ រួចទៅហើយ។ ជាទូទៅ មនុស្សតែងតែស្វែងរក នូវដំបូន្មានវេជ្ជសាស្រ្ត បរិភោគរបបអាហារ ដែលមានគុណភាព និងអនុវត្តនូវលំហាត់ប្រាណ ឲ្យបានទៀងទាត់ ដើម្បីទទួ... | health |
82 | ជំងឺមហារីក គឺជាជំងឺដែលកើតឡើង ដោយសារកោសិការ មិនប្រក្រតីលូតលាស់ នៅក្នុងរាងកាយ។ កោសិការទាំងនោះអាចរាលដាល និងបំលែងខ្លួនទៅផ្នែកផ្សេងៗ នៃរាងកាយមនុស្សយើង។ ភាគរយ នៃការស្លាប់ ដោយសារជំងឺមហារីក ច្រើនកើតឡើង ដោយសារជំងឺមហារីក ថ្លើម ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើម ជាជំងឺដែលមានអត្រា ការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹង ជ... | health |
83 | ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើអំពាវនាវ ឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការទិញ ផលិតផលបំប៉នសុខ ភាព ឬអាហារបំប៉នសុខភាព នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដូចជា សារ៉ាយសមុទ្រ Spirulina និង ផលិតផលបំប៉នសុខភាព ឬអាហារបំប៉ន សុខភាពដទៃទៀត នៅលើប... | national |
84 | ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រុមមន្ត្រីជាន់ខ្ពស់ មកពីអង្គកាសុខាភាព ពិភពលោក (WHO)បានព្រមានថា ទោះបីជាពិភពលោក មានចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី បានថយចុះ សម្រាប់រយៈពេល ០៥សប្តាហ៍ក្តី ប៉ុន្តែពិភពលោក នៅមិនទាន់ស្រាកស្រានទាំងស្រុង នៅឡើយទេ នាពេលបច្ចុប្បន្ននេះ ។ លោក Tedros Adhan... | international |
85 | បរទេស៖ រដ្ឋាភិបាលប៉េរូ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ប្រទេសប៉េរូបានផ្អាកការសាកល្បង វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm ដោយសារតែព្រឹត្តិការណ៍ ដ៏ធ្ងន់ធ្ងរមួយ ដែលបានកើតឡើង ជាមួយអ្នកស្ម័គ្រចិត្តម្នាក់ សម្រាប់ការសិក្សានេះ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នា... | international |
86 | ភ្នំពេញ៖ លោកអ្នកបានដឹង នូវកិត្តិនាម នៃផលិតផល ផាលីតាស្គីនឃែរ មិនថាទីក្រុង ឬជនបទ សុទ្ធតែបានជ្រាបច្បាស់ នូវគុណភាព ក្នុងការថែរក្សា និងព្យាបាលសម្រស់ ទាំងបុរសនិងស្ត្រី រួចមកហើយ ខណៈដែលមានការគាំទ្រ កាន់តែខ្លាំងពីសំណាក់អតិថិជន គ្រប់ស្រទាប់បែបនេះ ក្រុមហ៊ុន ផាលីតាស្គីនឃែរ ត្រេឌីង ឯ.ក Phalita Skin Care បានពង្រីកវិសាលភាព និងគុណភាព ... | health |
87 | ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្តអំពាវនាវ ក៏ដូចជាក្រើនរំលឹក ដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គល ដើម្បីទប់ស្កាត់ការរីករាលដាល កូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ខណៈការរកឃើញករណីឆ្លងថ្មី មានលក្ខណ: រប៉េះរប៉ោះ ធ្វើឲ្យពិបាកប៉ាន់ស្មាន ពីលទ្ធភាពចម្លង ។ តាមរយៈសេចក្ដីក្រើនរំល... | national |
88 | ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការសុខភាពពិភពលោក បានចេញផ្សាយ អំពី ការពារយុវជន ពីល្បិចកលរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជន កុំឲ្យប្រើប្រាស់ថ្នាំជក់ និងសារធាតុនីកូទីន។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា ល្បិចកលឧស្សាហកម្មថ្នាំជ... | national |
89 | ភ្នំពេញ៖ ក្រសួងសុខាភិបាលបាន ចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ មីនា ២០២០ចំនួនអ្នកឆ្លងសរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយ កើនដល់២១នាក់ និងគ្មានចំនួនអ្នកស្លាប់នោះទេ។ ចំពោះថ្ងៃទី២៩មីនា នេះក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួ... | national |
90 | ភ្នំពេញ៖ ក្រោមកិច្ចសហការជាមួយ នឹងក្រសួងសុខាភិបាល គណៈពង្រឹងចុះជួយ ស្រុកគៀនស្វាយ និងអាជ្ញាធរធរ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្រុមការងារចុះសហគមន៍ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ឆ(TYDA) បានចុះយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រឿងញៀន និង អប់រំសុខភាព អនាម័យ រាង្គកាយប្រឆាំងការរីករាលដាល នៃជំងឺឆ្លងដោយវីរុស C... | national |
91 | ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត អេ លីន ផ្នែកសម្ពព និងរោគស្ត្រី មានសញ្ជាតិថៃ បានបញ្ជាក់ថា ភាគច្រើនដែលធ្វើឲ្យស្ត្រី កើតជំងឺមហារីកមាត់ស្បូន ដោយសារ ការធ្លាក់ឈាម ខុសពីប្រក្រតី។ ក្នុងបទបង្ហាញ ដល់ស្ត្រី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ លោកវេជ្ជបណ្ឌិត ដែល បំរើការងារផ្នែកសម្ពព និងរោគស្ត្រី នៅមន្ទីរពេទ្យ រ៉ូលយ៉ាល់ភ្នំពេញ បានឲ្យដឹងថា ភាគច្... | health |
92 | ភ្នំពេញ៖ សាជីវកម្មរីនណៃជប៉ុន និងក្រុមហ៊ុនខេមខូណា ត្រេឌីង ខេមបូឌា ជាក្រុមហ៊ុនដែលទទួលសិទ្ធិនាំចូល និង ចែកចាយនូវម៉ាស៊ីនទឹកក្តៅ និងចង្ក្រានគ្រប់ប្រភេទ ពីសាជីវកម្មរីនណៃជប៉ុន កាលពីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ធាគារ អូឡាំព្យា ស៊ីធី រាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលា ស្ដីពី “ប្រព័ន្ធទឹកក្តៅ ដែលប្រើថាមពលបៃតង ជួយសន្សំសំច... | national |
93 | សំនួរ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើម ដោយវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានកើតឡើងក្នុងប្រទេសចិន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពិភពលោក សូមលោកជួយបង្ហាញ ពីស្ថានភាពបច្ចុប្បន្ននៃ ជម្ងឺមួយនេះ និងការចាត់វិធានការការពារ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសចិន។ លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុ... | national |
94 | ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់បម្រើការងារនៅ មន្ទីរពិសោធន៍ស្រាវជ្រាវ វេជ្ជសាស្ត្រនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា រយៈពេលជាង ១០ឆ្នាំ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានចែករំលែកចំណេះដឹងខ្លះៗពាក់ព័ន្ធ នឹង ការចម្លងមេរោគ ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណាវីរុស។ លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា បានធ្វើការពន្យល់យ៉ាងដូច្នេះថា៖ ជាទូទៅការចំលងវីរុស C... | national |
95 | ភ្នំពេញ៖ ទន្ទឹមនឹងជនរួមជាតិ កំពុងសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារអំពាវនាវ ឲ្យពលរដ្ឋចូលរួមទប់ស្កាត់ ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មី ដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាត នៅប្រទេសចិន ។ បច្ចុប្បន្នជំងឺនេះ បានមកដល់ប្រទេសមួយចំនួន ហើយដូចជា អាមេរិក, អូស្ត្រាលី, ... | national |
96 | តូរ៉ុនតូ៖ សហព័ន្ធ នៃអង្គការកាណាដា-ចិន តូរ៉ុនតូ (CTCCO) បានបើកដំណើរការ រៃអង្គាសប្រាក់ សម្រាប់ទីក្រុងអ៊ូហាន របស់ប្រទេសចិន ដើម្បីការពារការឆ្លង និងទប់ស្កាត់ការរីករាលដាល នៃមេរោគជំងឺរលាកសួត ទាក់ទងនឹងជំងឺរលាកស្រោមខួរក្បាល យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ប្រធាន CTCCO លោក Wen Guoning បានប្រាប់ស៊ីនហួថា CTCCO នឹងរៀបចំ ប្រអ... | international |
97 | ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំង ជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានបង្ហាញសារអប់រំ ការបង្ការចំលងមេរោគ កូរ៉ូណា វីរុសប្រភេទថ្មី ។ ក្នុងនោះ បើបងប្អូនមានចម្ងល់ ទាក់ទងទៅលេខ ១១៥ ដោយមិនគិតថ្លៃ ពីគ្រប់ប្រព័ន្ធ៕ | health |
98 | ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីៗនៅព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ សន្និសីទនេះ មានទិសដៅគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឱ្យបានដឹង និងបានយល់អំពីស... | national |
99 | ភ្នំពេញ ៖ ដើម្បីចង់ដឹងជ្រាបច្បាស់ អំពីមេរោគកូរ៉ណាវីរុសជាអ្វី មកដឹងសំណួរ-ចំលើយ ទាក់ទងនឹងមេរោគកូរ៉ណាវីរុស ។ វិរុសនេះមានប្រភពមកពីក្រុងវូហាន ខេត្តហ៊ូប៊ី ប្រទេសចិន ។ រោគសញ្ញា គឺគ្រុនក្តៅ ឬមានប្រវត្តិគ្រុនក្តៅ និងក្អក ឬហត់ ឬពិបាកដកដង្ហើម។ ក្រោយពីល្បីជំងឺនេះ នៅប្រទេសចិនមក នៅប្រទេសថៃវិញ ក៏បានរកឃើញករណីជំងឺរលាកសួត បណ្តាលមកពីមេរោ... | health |
100 | ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងការពារខ្លួន ពីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ (មិនដឹងប្រភព ឬមូលហេតុ) ។ ការប្រកាសរបស់ក្រសួង ក្រោយពីទទួលបានព័ត៌មានពីអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជាដែលករណី ជំងឺរលាកទងសួរនេះ ត្រូវបានរកឃើញ និងបាយរាយការណ៍ដំបូង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្... | health |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.