ID int64 1 14.2k | Khmer_Text stringlengths 6 56.7k ⌀ | categories stringclasses 16
values |
|---|---|---|
201 | ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំនួរ ដោយដាក់ចំៗទៅកាន់ទណ្ឌិត សម រង្សី ថាជា មនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់ ខណៈទណ្ឌិតរូបនេះ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ ប្រឆាំងសូម្បីតែសមិទ្ធផល សម្រាប់ជាតិ និងប្រជាជនខ្មែរខ្លួនឯង ក៏ដោយ ។ ការលេីកឡេីងចំៗ និងវាយបកទៅទណ្ឌិត សម រង្សី ពីសំណាក់សម្តេចធិបតី... | politic |
202 | ភ្នំពេញ ៖ លោក គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត សភាកម្ពុជាដែលជាអ្នកតាមដានស្ថានការណ៍ជាតិ និងអន្តរជាតិបានលើកឡើងថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា នៅថ្ងៃ២១ មេសា នាដើមសប្តាហ៍ក្រោយ របៀបវារៈនៃព្រែកជីកហ្វូណនតេជោ ក៏អាចលើកយកមកពិភាក្សាខ្លះៗផងដែរ។ លោក គិន ភា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិ... | national |
203 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ព្រឹទ្ធសភាអាណត្តិទី៥ នឹងដំណើការល្អ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មកពីបក្សជំទាស់ (គណបក្សឆន្ទះខ្មែរ) ទាំង៣រូប បានចូលជួបសន្ទនាជាមួយសម្ដេច ប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល ប្រមាណជាង៣ម៉ោង កាលពីព្រឹកថ្ងៃ១៨ ខែមេសា ។ តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន ... | national |
204 | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ គណបក្សជំនាន់ថ្មី សរសេរអក្សរកាត់ថា(គ.ជ.ថ) ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ បើយោងតាមលិខិតលេខ១៧២១ប្រ.ក និងចុះហត្ថលេខាដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណ... | national |
205 | ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលនៃ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ថា គោរពតាមលទ្ធិប្រជាធិបតេយ្យ ។ ការប្រកាសទទួលយកលទ្ធផលនេះ ដោយសារនៅព្រឹកថ្ងៃ៥ មីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ។ ក្រោយចេញលទ្ធផលផ្លូវការភ្លាម គណបក្សប្រជាជនកម្ពុជា ដែលទទួលបាន... | national |
206 | គោលគំនិត នៃ “ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់” ត្រូវបានរំលេចឡើង ជាលើកដំបូង ក្នុងសុន្ទរកថា របស់លោកប្រធាន ស៊ី ថ្លែងក្នុងពិធី បើកសមាជជាតិ លើកទី១៩ នៃគណបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះ លោកបានលើកឡើងថា សេដ្ឋកិច្ច របស់ចិនបាន និងកំពុងផ្លាស់ប្តូរពីដំណាក់កាល នៃកំណើនយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកដំណាក់កាលនៃ “កា... | politic |
207 | ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ ជាការបោះឆ្នោតមួយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុបន្តកសាងការពារមាតុភូមិកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍ។ ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី... | national |
208 | ភ្នំពេញ៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធាន គណបក្សសមរង្ស៊ីខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធាន សមាគមខ្មែរកម្ពុជាក្រោម សម្រេចចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ... | national |
209 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោតឆ្នោតទទួលបានជោគជ័យ។ គ.ជ.ប បានគូសបញ្ជាក់ថា ក្នុងករណីខ្លះបើនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវ... | national |
210 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីការហែក្បួនឃោសនា បោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ចាប់ពីថ្ងៃ១០-២៣កុម្ភៈ ខាងមុខ ៕ | national |
211 | ចិននិងកម្ពុជា គឺជាអ្នកជិតខាងដ៏ល្អដែលមានចំណងមិត្តភាពប្រពៃណី ហើយមិត្តភាព«ដែកថែប»រវាងប្រទេសទាំងពីរបន្តរីកចំរើន កាន់តែខ្លាំងក្លា ។ ឆ្នាំ ២០២៣ គឺជាខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា” ហើយក៏ជាខួបលើកទី ១០ នៃការ កសាងរួមគ្នា នៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ” ។ ក្នុងរយ... | politic |
212 | ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា គ... | politic |
213 | ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានទុកជាមុនចំពោះគណបក្សនយោបាយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ។ ការព្រមានរបស់ ក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក... | politic |
214 | ភ្នំពេញ៖ គណៈប្រតិភូសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានវាយតម្លៃខ្ពស់ចំពោះដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពចាស់ទុំ និងការផ្ទេរអំណាចទៅអ្នកបន្តវេន ដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប... | national |
215 | ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានថ្លែងថា គណបក្សនយោបាយ គឺជាឧបករណ៍សំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកសុខសន្តិភាពជូនពលរដ្ឋ។ ក្នុងឱកាសរៀបចំពិធីលៀងសាយភោជន៍ ជូន លោក ជុង អ៊ីយ៉ុង (Chung Eui-yong) ប្រធានសន... | politic |
216 | ភ្នំពេញ៖ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងរៀបចំមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតា... | national |
217 | ភ្នំពេញ៖ លោក សំ សុគង់ ប្រធានក្រុមមេធាវីគណបក្សភ្លើងទៀន និងជាសមាជិកអចិន្ដ្រៃយ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានដាក់លិខិតជាផ្លូវការ គោរពស្នើសុំទៅកាន់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ជាការឆ្លើយតបភ្លាមៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្... | national |
218 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរាត្រីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងធ្វើការអត្ថាធិប្បាយពិសេសពាក់ព័ន្ធទៅនឹងការវិវត្តន៍ស្ថានការណ៍នយោបាយ ចុងក្រោយនៅក្នុងប្រទេសកម្ពុជា។ ការធ្វើអត្ថាធិប្បាយនេះ ធ្វើឡើងបន្ទាប់ពីមានក្រុមប្រឆាំងមួយចំនួន បានដោះអាវគណបក្សភ្លើងទៀន ឈានទៅចាប់ផ្ដើមជីវភាពនយោបាយ ជាមួយគណបក្... | national |
219 | ភ្នំពេញ ៖ លោក រ៉ុង ឈុន ដែលគេស្គាល់ថា ជាអ្នកនយោបាយចាស់វស្សាម្នាក់របស់ក្រុមប្រឆាំង ហើយបច្ចុប្បន្នជាអនុប្រធានគណបក្សភ្លៀងទៀន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រកាសដើរចេញពីគណបក្សភ្លើងទៀនហើយ ទៅរួមរស់ជាមួយ«គណបក្សកម្លាំងជាតិ»ដែលទើបនឹងបង្កើតថ្មី។ ការប្រកាសដើរចេញពីគណបក្សភ្លើងទៀននេះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ក្នុងសេចក្តីប្... | politic |
220 | កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃ២ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះមាន... | politic |
221 | ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃ១ វិច្ឆិកានេះ បានលើកឡើងថានយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជាដែលពិភពលោកគួររៀនសូត្រតាម ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទើបតែបានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃ ២៦ តុលា ស្តីពីការបង្កើតគណៈកម្មការអ... | politic |
222 | គណបក្សហ៊្វុនស៊ិនប៉ិចចេញសេចក្តីថ្លែងការណ៍អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ១៩៩១-២០២៣។ | politic |
223 | ឆ្នាំ២០២៣ គឺជាពេលវេលា១ទសវត្សរ៍ នៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលបានប្រកាស ដោយឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ត្រូវបានពន្លាតដំណើរ របស់ខ្លួនពីបណ្តាប្រទេស នៅអាស៊ីកណ្តាល ទៅកាន់ជាង១៥២ប្រទេស និង ជាង៣២ អង្គការអន្តរជាតិ ហើយដំណើរនេះ ជាដំណើរមិត្តភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការពិគ្រោះយោបល់ ដ៏ទូលំទូលាយ និងការចូលរួ... | politic |
224 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនទទួលយកគណបក្សនយោបាយនានា ចំនួន៣០ ចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ តាមរយៈសំឡេង នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមខ្ញុំដឹងពីខាងរាជរដ្ឋាភិបាល បានត្រៀមទទួលយកគណបក្សចំនួន៣០ ច... | politic |
225 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះបំណងចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយនានា ហើយសម្តេចក៏ប្រកាសថា នឹងមិនព្យាយាមត្រួតត្រាលើបក្សទាំងនោះទេ ក្រោយពីចងរួមមេត្រីជាមួយគ្នា ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍បែបនេះក្រោយពីគណបក្សនយោបាយនានា ចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើជាបន្តបន្ទាប់ដើម្ប... | politic |
226 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាមុននេះបន្តិចបានចេញសារជាសំឡេងជាង៨នាទីអំពីការចងសម្ព័ន្ធភាពជាមួយបណ្តាគណបក្សនយោបាយនៅកម្ពុជា ដោយសម្តេចស្វាគមន៍ចំពោះការប្រកាសចង់សម្ព័ន្ធរបស់គណបក្សនយោបាយផ្សេងៗដែលមានបានចូលរួមបោះឆ្នោតក្តី និងមិនបានចូលរួមបោះឆ្នោតក្តីមានបំណងចង់ចងសម្ព័ន្ធជាមួយគ្នា។ ការប្រកាសរបស់សម្តេចនេះ ... | politic |
227 | ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈថា គណបក្សនឹងកោះប្រជុំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែធ្នូ នៅវិមាន៧មករា ៕ | politic |
228 | ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ ... | politic |
229 | ភ្នំពេញ ៖ លោក មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលមានរយៈពេល ១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២៣ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួន។ កិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ... | politic |
230 | ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញានេះ បានបង្ហាញសារប្រកបដោយក្តីសង្ឃឹម តាមរយៈហ្វេសប៊ុកផ្លូវការថា ខួប៧០ឆ្នាំនៃមិត្តភាពកម្ពុជា-ជប៉ុន មិនត្រឹមតែជាការរឹតចំណងសាមគ្គីភាពរបស់ប្រទេសទាំងពីរនោះទេ ហើយអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគថែមទៀតផង។ សារប្រកបដោយក្តីសង្... | politic |
231 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាស ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ បណ្ឌិត សាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។ តាមរយៈសារនៅលើឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា « ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជន កម្ពុជា... | politic |
232 | ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី ដែលមានដើមកំណើតនយោបាយ មកពីគណបក្សលោកតាសឺន សាន និងធ្លាប់ជាទីប្រឹក្សាច្បាប់របស់លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ចូលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា ដើម្បីរួមដំណើរ កសាងប្រទេសជាតិ ពីក្រោយអ្នកបន្តវេន ឆ្ពោះទៅរកការរីកចម្រើន របស់សង្គមឲ្យកាន់តែបានឆាប់រហ័ស។ តាម... | politic |
233 | ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅ ការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ។ នេះបើតាមការគូសបញ្ជាក់របស់ភាគីកម្ពុជា-ចិន នាថ្ងៃទី៤ កញ្ញានេះ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្ត... | national |
234 | ភ្នំពេញ៖ នៅក្នុងជំនួបដំបូង ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា គណៈប្រតិភូ តំណាងព្រឹទ្ធសភា សហរដ្ឋអាមេរិក បានស្នើឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិកាំង កញ្ញា សេង ធារី ឲ្យមានសេរីភាព ដើម្បីបើកលំហលទ្ធិប... | national |
235 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសសមាសភាព ក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៣៣០៤រូប ជាមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី-ខេត្ត ។ តាមរយៈសេចក្ដីជូនដំណឹង កាលពីថ្ងៃទី២៣ សីហា គ.ជ.ប បានបញ្ជាក់ថា ក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែង... | politic |
236 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៧ ឆាំ្ន២០២៣ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលរាជធានី-ខេត្ត ចំនួន ១៧ ។ តាមរយៈសេចក្តីសម្រេចកាលពីថ្ងៃទី២៤ សីហា គ.ជ.ប សម្រេចលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទ... | politic |
237 | ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានផ្ដល់ជំនឿ និងគាំទ្រនូវកិច្ចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ ជូនគណបក្សប្រជាជនកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក... | politic |
238 | ភ្នំពេញ ៖ ដូចជាការគ្រោងទុកសមាជិករដ្ឋសភាចំនួន១២៣រូប ក្នុងចំណោមសមាជិករដ្ឋសភាទាំងអស់បានបោះឆ្នោតដោយលើកដៃផ្តល់សេចក្តីទុកចិត្តជ្រើសរើសប្រធាន អនុប្រធានទី១ អនុប្រធានទី២ ប្រធានគណៈកម្មាធិការទាំង១០របស់រដ្ឋសភា និងរដ្ឋាភិបាលថ្មីអាណត្តិទី៧ជាស្ថាពរ។ ការបោះឆ្នោតជាកញ្ចប់របស់រដ្ឋសភាធ្វើឡើងនាព្រឹកថ្ងៃទី២២សីហា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើក... | politic |
239 | ភ្នំពេញ ៖ ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី មានកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕ | politic |
240 | ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ រដ្ឋសភាជាតិ បានបន្តសម័យប្រជុំលើកទី១ លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។ ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចហេីយ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជ... | politic |
241 | ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងថា ការបោះឆ្នោត គ្មានប្រទេសណាមួយ រៀបចំល្អឥតខ្ចោះនោះឡើយ ដោយឡែកការបោះឆ្នោតលើកទី៧ នៅកម្ពុជា អាចចាត់ទុកថា «ជាការបោះឆ្នោត ដ៏ជោគជ័យបំផុត»។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរ... | politic |
242 | ភ្នំពេញ៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានពាំនាំនូវអនុសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានជំរុញ ឲ្យគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ បន្តការសហការ ជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច របស់រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោត នៅពេលក្រោយៗទៀតទទួលបានជោគជ័យ ខណៈការបោះឆ្នោ នៅឆ្នាំ២០២៣ន... | politic |
243 | ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព... | national |
244 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៤ សីហា នេះបានឲ្យដឹងថា បន្ទាប់ពីការប្រកាសផ្សាយ លទ្ធផលបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេ... | national |
245 | ភ្នំពេញ៖លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជាថ្មីលើកិច្ចគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗជាប្រវត្តិសាស្រ្ត យ៉ាងមានលំនឹងនៅកម្ពុជាក្នុងការបន្តដំណើរ លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងការការពារឯករាជ្យជាតិ អធិបតេយ្យភាព សន្តិសុខ និងអត្ថ... | politic |
246 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា គណបក្សនយោបាយមួយអាចនឹងត្រូវរំលាយ ដោយសារបានប្រព្រឹត្តិល្មើសច្បាប់ដោយរកឃើញភស្តុតាងជាច្រើនព្រមទាំងមានការសារភាពពីបក្ខពួកខ្លួនផងដែរ។ ការលើកឡើងរបស់សម្តេចតេជោយ៉ាងនេះ ទំនងជាសំដៅទៅកាន់គណបក្សភ្លើងទៀនដែលគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើការតាមរយៈលោក ស... | politic |
247 | ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត មិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោល ក៏គ្មានទោសអ្វីដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្ត... | politic |
248 | តាកែវ៖ បើតាមរបាយការណ៍លទ្ធផលបឋម ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ កាលពីថ្ងៃទី២៣ កក្កដា បានឱ្យដឹងថា ស្រុកសំរោង ឈរលំដាប់លេខ១ ក្នុងចំណោមស្រុក/ក្រុង ទាំង១០ ក្នុងខេត្តតាកែវ ដែលមានកំណើន ១២០.៣៦២% សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា។ | politic |
249 | ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការ គឺគណប... | politic |
250 | ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រ... | politic |
251 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់អាណត្តិទី៧ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មីនៅតែបន្តមាន សម្រាប់ជាធាតុផ្សំចូលរួមជាមួយរាជរដ្ឋាភិបាល ហើយបក្សមិនបានចូលរួមបោះឆ្នោតក៏អាចមានលទ្ធភាពចូលរួមដែរ ឲ្យតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះជាយ៉ាងសម្... | politic |
252 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវ លើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា គ.ជ.ប មិនបានរកឃើញកំហ... | politic |
253 | ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានច្រានចោលការលើកឡើងដែលបង្ករការភ័ន្តច្រឡំ និងមានលក្ខណៈនយោបាយខ្ពស់របស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសប្រជាជាតិ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាចាត់ទុកការបោះឆ្នោតសកលនៅកម្ពុជា គឺប្រព្រឹ... | politic |
254 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅវេលាម៉ោង២ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ បាននិងកំពុងថ្លែងសារពិសេសផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក និងបណ្តាញផ្សព្វផ្សាយជាច្រើនទៀត ៕ | politic |
255 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្តីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង សំណុំរឿង ចំនួន៥ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត។ យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប នាថ្ងៃទី២៥ កក្កដា នេះ បានឱ្យដឹងថា សមា... | politic |
256 | ភ្នំពេញ ៖ ក្រោយពីគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៧ យ៉ាងត្រចះត្រចង់នោះ លោក វឿង ឌិញហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា ជ័យជម្នះដ៏អស្ចារ្យនេះ នឹងដើរតួនាទីជាកម្លាំងចលករដ៏រឹងមាំ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង កម្ពុជា-វៀតណាម។ តាមរយៈលិខិតផ្ញើជូន សម្តេច ហេង សំរិន ប្រធ... | politic |
257 | ឆ្លងកាត់ប្រវត្តិសាស្ត្រជាច្រើនឆ្នាំមកន្លងមកនេះ បរិបទនយោបាយប្រទេសកម្ពុជាបានផ្លាស់ប្ដូរតាម រយៈការបោះឆ្នោតជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់សម្រាប់ប្រជាពលរដ្ឋខ្មែរជាម្ចាស់ប្រទេសនិងមតិពិភពលោកទាំងមូល។ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយមានគណបក្សនយោបាយចូលរួមប្... | politic |
258 | ប៉េកាំង៖ ថ្ងៃទី២៤ខែកក្កដា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំមានអ្នកសារព័ត៌មានបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាបានប្រកាសថាបានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ តើប្រទេសចិនមានការវាយតម្លៃយ៉ាងដូចម្តេចចំពោះរឿងនេះ ? តើប្រទេសចិនមានការរំពឹងទុកអ្វីចំពោះក... | politic |
259 | ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ទីរអង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីខ្ពស់ ចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្... | politic |
260 | ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។ លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតប... | politic |
261 | ភ្នំពេញ ៖ «ការផ្ទេរអំណាចក្រោយការបោះឆ្នោត នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ» នេះជាចំណងអត្ថបទរបស់លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជានាថ្ងៃ២៤ កក្កដា ក្រោយការបោះឆ្នោត១ថ្ងៃ។ ជាបន្តសូមអានអត្ថបទទាំងស្រុង៖ ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែង... | politic |
262 | ភ្នំពេញ៖ ពិតជាដូចការរំពឹងទុកជាមុន របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាគណបក្សរាជានិយមមួយ មានភាពវ័យចំណាស់ប្រាកដមែន ។ បើតាមការប្រកាសក្រៅផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សរាជានិយមនេះ ទទួលបាន៥អាសនៈក្នុងរដ្ឋសភាជាតិកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្តនីតិកាលទី៧ ។ ការបាន៥អាសនៈ ក្រោយអាក់ខានមិនបានទ... | national |
263 | ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទើបតែកន្លងហួសមួយថ្ងៃ គឺមាន សន្លឹកឆ្នោតមិនបានការជាង៤០ម៉ឺនសន្លឹក ។ លោក ឌឹម សុវណ្ណារុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ កក្កដាថា នៅពេលគ.ជ.ប កំពុងដំណើរការរាប់សន្លឹកឆ្នោតដែលទទួលបា... | politic |
264 | ភ្នំពេញ៖ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីអង្គការសង្គមស៊ីវិល បានកត់សម្គាល់ដូចគ្នាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃ២៣កក្កដានេះ បានប្រព្រឹត្តិទៅ ពិតជាមានតម្លាភាព និងយុត្តិធម៌ ។ នេះជាការបញ្ជាក់របស់ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ២៣ កក្កដា ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរ... | politic |
265 | ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍អន្តរជាតិបានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅ របស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គួរឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.... | politic |
266 | ភ្នំពេញ ៖ គិតត្រឹមម៉ោង៦និង២៥នាទីល្ងាចថ្ងៃ២៣ កក្កដា ចំនួនបណ្ដោះអាសន្ន អ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ចំនួនសរុប៨ ២១៣ ២៦០នាក់ស្មើនឹង៨៤,៥៨%៕ | politic |
267 | ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ជាតិលើកទី៧នាថ្ងៃ២៣ កក្កដា បានបិទបញ្ចប់នាមុននេះបន្តិចហើយ អមទៅដោយបរិយាកាសរីករាយ និងរលូន ទោះបីជាមានបញ្ហាការឃាត់ខ្លួនមនុស្ស២នាក់ក្តី តែមិនបង្កការរំខាន់អ្វីនោះទេ ៕ | national |
268 | ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ក្នុងករណីគូសបំផ្លាញសន្លឹកឆ្នោតចោល នាថ្ងៃ២៣ កក្កដា ។ លោក ហង្ស ពុទ្ធាប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិច មុនបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា ពួកគេទាំង២នាក់នេះ ម្នាក់ឃាត់ខ្លួននៅវ... | national |
269 | តាកែវ៖ ការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនអ្នកបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ មានចំនួន ៨៧,៩៣ ភាគរយ។ | national |
270 | ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតចំនួន ៧,៥២៦,៣៨០នាក់ស្មើនឹង ៧៧,៥១ភាគរយ៕ | national |
271 | ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង១និង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតចំនួន ៧,១៨៧,៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ៕ | national |
272 | ភ្នំពេញ ៖ លោក កែវ រតនៈ បេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញទៅបោះឆ្នោត នៅការិយាល័យលេខ០៣២២ នៅសាលាបឋមសិក្សាអន្លង់ត្នោត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ លោកថា ជាមោទកភាពជាខ្មែរ បោះឆ្នោតដើម្បីសន្តិភាព និងការរីកចម្រើន ៕ | national |
273 | ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា សមត្ថកិច្ច កំពុងអង្កេតស្រាវជ្រាវប្រមូលភស្តុតាងចំពោះបុគ្គលណា ថតផ្សាយអំពីការគូសខ្វែងចោលលើសន្លឹកឆ្នោត ឬធ្វើឲ្យខូចសន្លឹកឆ្នោត ដើម្បីចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក គឹម សន្ដិភាព... | national |
274 | ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង១១និង៤៦នាទីព្រឹកនេះ មានប្រជាពលរដ្ឋអញ្ជើញមកបោះឆ្នោតចំនួន៦,២២៦,៥៨៥នាក់ ស្មើនឹង៦៤,១២%៕ | national |
275 | តាកែវ ៖ បើតាមលោកស្រី ហែម បញ្ញា ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ខេត្តតាកែវ បានបញ្ជាក់ថា ការិយាល័យបោះឆ្នោត ចំនួន១៥៩៥ការិយាល័យ ទូទាំងខេត្តតាកែវ បានដំណើរការដោយរលូន ដោយមានប្រជាពលរដ្ឋ ចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ច្រើនកុះករ។ សូមជម្រាបជូនដែរថា នៅទូទាំងខេត្តតាកែវ មានចំនួន៨អាសនៈ ក្នុងនោះមានគណបក្សន... | national |
276 | តាកែវ ៖ លោក អ៊ួច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ ៕ | national |
277 | ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច ស ខេង បេក្ខជនតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យ សោ ហ៊ឺ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មណ្ឌលខេត្តបាត់ដំបង មានអាសនៈសភាចំនួន៨អាសនៈ ក្នុងចំណោមអាសនៈសភាសរុបទូទាំងប្រទេសចំនួន១២៥។ សម្ដេច ស ខេង បានឈរឈ្មោះអ្នក... | national |
278 | តាកែវ ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) ។ លោកថា ក្នុងនាមជាពលរដ្ឋនៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព និងការអភិវឌ្ឍបានបំពេញកាតព្វកិច្ចរួចរាល់ហើយ។ ការបោះឆ្នោ... | national |
279 | ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាមុននេះបន្តិចថា មានឃុំខ្លះៗស្ថិតនៅខេត្តប៉ៃលិន និងកំពង់ធំមានភ្លៀងធ្លាក់ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរទៅបោះឆ្នោត។ លោកថា “យប់មិញមានភ្លៀងធ្លាក់នៅប៉ៃលិន ធ្វើឲ្យពលរដ្ឋមានការលំបាកធ្វើដំណើរទៅបោះឆ្នោត ។ ក្នុងន... | national |
280 | ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត និងក្រុមគ្រួសារត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ ។ លោកថា បានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ នៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាព និង ការអភិវឌ្ឍន៍ រួចរាល់ហើយ ។ ការបោះឆ្នោតជ្រើសតាំង អ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ... | national |
281 | ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងភរិយា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ នៅក្នុងការិយាល័យបោះឆ្នោត ០២៩០។ លោកថា បានបំពេញកាតព្វកិច្ច ក្នុងនាមជាពលរដ្ឋ នៃប្រទេសប្រជាធិបតេយ្យ ស្រលាញ់សន្តិភាពនិង ការអភិវឌ្ឍរួចរាល់ហើយ ។ សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ ... | national |
282 | ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកនិងភរិយាព្រមទាំងបងប្អូនក្រុមគ្រួសារ បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រលើកទី៧ នាព្រឹកថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ក្រោមម្លប់សន្តិភាព បានធ្វើឲ្យប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ ហើយនៅពេលនេះ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណ... | national |
283 | ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣គិតត្រឹម១១និង២ នាទីព្រឹកនេះ អ្នកបោះឆ្នោតមានចំនួន ៤,៧១៤,០៧៤នាក់ស្មើនឹង៤៨,៥៥% នៅទូទាំងការិយាល័យនានាក្នុងប្រទេស ៕ | national |
284 | ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីពេជ្រ ច័ន្ទមុនី បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕ | national |
285 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការិយាល័យបោះឆ្នោត នៅទូទាំងប្រទេសបានបើកដំណើរការ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់៕ | national |
286 | ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជេីញទៅពិនិត្យនិងសួរសុខទុក្ខ បងប្អូនកម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃ ទៅស្រុកកំណើត តាមបណ្តាខេត្ត នៅឯចំណតរថយន្ត មុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើ... | politic |
287 | ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា សាលាក្រុងភ្នំពេញ ត្រៀមឡានក្រុងចំនួន ៣៥០គ្រឿង នៅតាមទីតាំងទាំង១០ ក្នុងរាជធានី ភ្នំពេញ ដើម្បីជួយដឹកជញ្ជូនកម្មករ កម្មការនី និយោជិត និងប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២... | politic |
288 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ របស់គណបក្សនយោបាយ នៅថ្ងៃចុងក្រោយនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បា... | politic |
289 | ភ្នំពេញ៖ កិច្ចប្រជុំផ្តល់ព័ត៌មាន ស្តីពីដំណើរការរៀបចំការបោះឆ្នោតសាកល នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានចរៀបចំធ្វើឡើង នាសណ្ឋាគារសុខា នៅល្ងាចថ្ងៃសុក្រ ទី ២១ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីនេះ មានចូលរួមពីអ្នកសង្កេតការណ៍អន្តរជាតិ មកពី៦៥ប្រទេស និងមន្រ្តីពាក់ព័ន្ធកម្ពុជាផងដែរ។ | politic |
290 | ភ្នំពេញ ៖ មុនមួយថ្ងៃនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧(២៣ កក្កដា) មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការសម្ភាសន៍ជាមួយមតិមួយចំនួនពីបុគ្គលល្បីៗ ដើម្បីបញ្ចេញមតិការយល់ឃើញរបស់ខ្លួនជុំវិញការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានេះ ។ ដោយពួកគាត់ម្នាក់ៗអះអាងស្រដៀងគ្នាថា នឹងមានពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងអញ្ជើញទៅការិយាល័យប... | politic |
291 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីយប់ថ្ងៃទី២១ ខែកក្កដា រហូតដល់យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី២១ ខែកក្... | politic |
292 | ភ្នំពេញ ៖នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា បានដឹកនាំសមាជិកសមាជិកាដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល... | politic |
293 | តាកែវ៖ លោក ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកសំរោង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំដង្ហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណប្សប្រជាជនកម្ពុជា ក្នុងស្រុកសំរោង ខេត្តតាកែវ។ ការដង្ហែក្បួនបិទនេះ ក៏មានការចូលរួមពីសំណាក់លោក កេត ម៉ៅ ប្រធានគណបក្សប្រជាជនកម្ពុជ... | politic |
294 | តាកែវ ៖ លោក ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំពិធីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណប្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តតាកែវ៕ | politic |
295 | ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឲ្យផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃ២២-២៣ កក្កដា . យោងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលថ្មីៗនេះ បានឲ្យដឹងថា កន្លងមកសង្កេតឃើញការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន អាចបង្កឲ្យមានអំពើហិង្សា គ្រោះថ្ន... | politic |
296 | ភ្នំពេញ ៖ ក្រុមអ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឆ្លើយតបទៅនឹងអ្នកសង្កេតការណ៍អន្ដរជាតិថា គណបក្សនយោបាយចំនួន២ មិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងនីតិវីធី ក្នុងការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប។ កាលពីថ្ងៃទី២៥ ខែឧស... | politic |
297 | ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងពិធីបិទយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដោយម... | politic |
298 | ដោយអនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអំពាវនាវ ដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា និងបណ្តា គណបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ ប្រជាពលរដ្ឋ ឲ្យចេះគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ជៀសវាងខូចសន្លឹកឆ្នោត ក្លាយជាមិនបានការ ដើម្បីឲ្យការបោះឆ្នោតធានានូវភ... | politic |
299 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានជំនឿយ៉ាងមុតមាំថា “នៅក្នុងថ្ងៃបោះឆ្នោត២៣ កក្កដា ខាងមុខនេះនឹងមានចំនួនពលរដ្ឋច្រើនកុះករទៅបោះឆ្នោតមិនខានឡើយ”។ នេះបើតាមការផ្សាយក្នុង Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន @hunsencambodia នៅថ្ងៃ ១៩ កក្កដាដែលយកមកផ្សាយបន្តក្នុងហ្វេសប៊ុកសម្តេចគ្រប់គ្រងដោយលោក ដួង តារា ។ ក្រៅពី... | politic |
300 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានចេញសេចក្តីជូនដំណឹងទុកជាមុនអំពីការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺនឹងផ្សាយនាល្ងាចថ្ងៃ ២៣ កក្កដា នឹងផ្សាយបន្តតាមទូរទស្សន៍ជាតិនាថ្ងៃ២៤ កក្កដាផងដែរ៕ | politic |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.