ID
int64
1
14.2k
Khmer_Text
stringlengths
6
56.7k
⌀
categories
stringclasses
16 values
301
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធជាច្រើន រួមទាំងអង្គព្រះមហាក្សត្រផងដែរ បានជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវទៅបោះឆ្នោតនាពេលខាងមុខនេះដើម្បីជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត សម្រាប់ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍន៍និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសួង ហួតប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានចាត់ទុកការបោ...
politic
302
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៨​ខែកក្កដា ឆ្នាំ២០២៣ បានចេញ សេចក្ដីសម្រេច ស្ដីពីការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា។ ក្នុង សេចក្ដីសម្រេច ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទ នៃការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា សម្រាប់ អាណត្ត...
politic
303
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបកស្រាយក្នុងទិដ្ឋភាពច្បាប់ចំនួន២ចំនុច ចំពោះ​ការពាក់ព័ន្ធរវាងទណ្ឌិត សម រង្ស៊ី និងគណបក្សភ្លើងទៀន ក្នុងការធ្វើសកម្មភាព ញុះញង់ប្រជាពលរដ្ឋ ឱ្យគូសបំផ្លាញសន្លឹកឆ្នោត។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រង់ចំណុចទី២ លោកជិន ម៉ាលីន បានអះអាងថា « យោងតាមចម្លើ...
politic
304
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងប្រមាណ៣៥០គ្រឿង ដើម្បីសម្រួលក្នុងការធ្វើដំណើរ របស់បងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ទៅតាមបណ្តាខេត្ត អំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ពាក់ព័ន្ធនឹងការងារខាងលើនេះ នៅរសៀលថ្ងៃទី១៨ កក្កដានេះ នៅសាលារាជធ...
politic
305
ភ្នំពេញ ៖ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន១ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក- សមាជិកា ដង្ហែក្បួនឃោសនារកក្នុងរាជធានីភ្នំពេញចេញពីផ្លូវ៦០ម៉ែត្រ ហេតុនេះនឹងផ្អាកច...
politic
306
ភ្នំពេញ៖ លោក ហ៊ុល វណ្ឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូង​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ នាថ្ងៃទី១៧​ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋនៅឃុំត្រពាំងធំ​ខាង​ត្បូង​ ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
politic
307
ភ្នំពេញ​៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់​ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំសមាជិក​សមាជិកាក្រុមការងារចលនាយុវជនថ្នាក់កណ្ដាល និងក្រុមការងារ​យុវជន ភូមិ-ឃុំ-ស្រុក ប្រមាណ ១២០០ នាក់ ដង្ហែក្បួនយុទ្ធនាការ​ឃោសនារកសម្លេងឆ្នោតជូនគណបក្សប្រជាជនក...
politic
308
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ និងលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នឹងដឹកនាំក្បួនដង្ហែ បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដែលមានអ្នកចូលរួម ប្រមាណជិត៦ម៉ឺននាក់ ។ គួរឲ្យដឹងថា តាមការគ្...
politic
309
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើពិធីជួបជុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ដង្ហែក្បួនយុទ្ឋនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែក...
politic
310
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង អំពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្នក្នុងអំឡុងពេល យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះ មានគណបក្ស៣ក្នុងចំណោមគណបក្សទាំង១៨នឹងធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកស...
politic
311
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងក្រុមការងាររបស់អង្គការសហប្រជាជាតិ(UN)ដែលបានតាំងខ្លួនឯងជាក្រុមការងារប្រឆាំងនឹងការឃុំខ្លួនតាមទំនើងចិត្តដែលទាមទារឲ្យដោះលែងកញ្ញា សេង ធារីកំពុងជាប់ពន្ធនាគារ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា ពួកគេគ្មានសិទ្ធិអ្វីមកចាប់បង្ខំរាជរដ្ឋាភិបាលកម្ពុជាឲ្យដោះលែងកញ្ញាដែលមានសញ្ជាតិអាមេរិករូបនេះបានទេ ។...
national
312
ភ្នំពេញ៖ សម្រាប់ការដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែលើតម្រាយផ្លូវប្រវែងជាង៩គីឡូម៉ែត្រ ក្នុងរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ ហែក្បួនយុទ្ធនាការឃោ...
politic
313
ភ្នំពេញ៖លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣ បាន ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានដឹកនាំក្រុមការងារចូលរួមក្បួនដង្ហែរលើកទី២ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅក្នុងភូមិស...
politic
314
ភ្នំពេញ៖ បន្ទាប់ពីទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញឱ្យត្រៀមបញ្ចេញរថយន្តក្រុង ដឹកកម្មករទៅបោះឆ្នោតតាមបណ្ដាខេត្តនោះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា បាននិងកំពុងគិតគូរឲ្យលម្អិត ទាំងទីតាំងនិងពេលវេលាចេញដំណើរតាមលក្ខណៈបច្ចេកទេស។ ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើ...
politic
315
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកអះអាងថា នៅពេលគណបក្សខ្មែររួបរួមជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលដែលហៅថា រាជរដ្ឋាភិបាលរួបរួមជាតិនឹងបិទការនាំចូលបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុក ។ តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាពេលថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានបង្ហាញក្តីសង្ឃឹមថ នៅពេ...
politic
316
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែកក្កដា​ ឆ្នាំ​២០២៣​ លោកបណ្ឌិត​ កៅ​ ថាច​ ប្រធានក្រុមការងារចលនា​យុវជន​ស្រុក​ខ្សាច់​កណ្ដាល​ បាន​អញ្ជើញ​ដឹក​នាំ​ដង្ហែ​ក្បួន​យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅ​តាមផ្លូវគោលដៅ ដែលបានកំណត់ និងជួបជាមួយសមាជិកគណបក្សតាមមណ្ឌលសកម្មភាពគ្រប់​ឃុំ​ទាំង​អស់​ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្ត...
politic
317
ភ្នំពេញ ៖ តាមរយៈកិច្ចសម្ភាសន៍ ពិសេស របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ជាមួយគណបក្សធម្មាធិបតេយ្យ ដែលមានលោកស្រី ពោធិតី សាវត្ថី ជាមេបក្សនឹងចូលរួមលុបបំបាត់ អំពើពុករលួយ នៅក្នុងសង្គមជាតិ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលជាប់ឆ្នោត ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងឈានចូលមកដល់ នាថ្ងៃ២៣ កក្កដាខាងមុខនេះ ។ ក្នុងគោលនយោ...
national
318
ភ្នំពេញ ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំគណបក្សដទៃទៀត ត្រូ​វអប់រំប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតនិងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ការស្នើរបស់ប្រធានគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានអ្នកបន្លំទៅបង្រៀនឲ្យពលរដ្ឋទៅ បោះឆ្នោតតែឲ្យគូសបំផ្...
politic
319
ភ្នំពេញ​ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា​ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងដើម្បីលើកស្ទួយគុណតម...
politic
320
ភ្នំពេញ ៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅក្រៅប្រទេស(បារាំង)អស់ជាច្រើនទសវត្សលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលនៅឆ្នាំនេះមានវ័យ៨០ឆ្នាំប្លាយហើយនោះ បានសន្យាថា នៅពេលឈ្នះឆ្នោត នឹងបង្កើតទីសម្រាកបោះតង់របស់រដ្ឋ ដើម្បីទុកជាកំសាន្តនៅគ្រប់តំបន់ទេសចរណ៍ ឲ្យដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ។ ក្...
politic
321
ភ្នំពេញ ៖ ក្រោយពីបានបើកកិច្ចប្រជុំពេញមួយព្រឹក នាថ្ងៃ៣ កក្កដា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថា វិសោធនកម្មច្បាប់បោះឆ្នោត គឺស្របទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ។ វិសោធនកម្មនេះ ត្រូវបានរដ្ឋសភាអនុម័តនាថ្ងៃ២៣ មិថុនា ហើយត្រូវបានព្រឹទ្ធសភា...
politic
322
ភ្នំពេញ ៖ ក្រោយអាក់ខានមិនបានទទួលសំឡេងគាំទ្រពីប្រជារាស្រ្តអស់២អាណត្តិ តាមរយៈលោក ញឿន រ៉ាដែន អ្នកនាំពាក្យវ័យក្មេងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិចបង្ហាញក្តីសង្ឃឹមថា នឹងទទួលបានអសនៈក្នុងរដ្ឋសភា ។ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលជាគណបក្សរាជានិយមដែលមានវ័យចំណាស់បំផុតបន្សល់ទុកពីព្រះបរមរតនកោដ្ឋ និងពីសម្តេចក្រុមព្រះ បានអវត្តមានទទួលអសនៈក្នុងរដ្ឋសភា...
politic
323
ភ្នំពេញ​ ៖​ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប)​ បានឲ្យដឹងថា​​ ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ​ ក្នុងថ្ងៃទី២​បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណិតទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល ២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្...
politic
324
ភ្នំពេញ ៖ ថ្លែងក្នុងយុទ្ធនាការឃោសនា បោះឆ្នោតថ្ងៃដំបូង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជាបក្ស កាន់អំណាច បានប្រកាសសន្យា ដឹកនាំអនុវត្តន៍ ឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយ របស់គណបក្ស ប្រជាជនកម្ពុជា ដើម្បីធានាការការពារ និងលើកស្ទួយ ផលប្រយោជន៍ របស់ប្រជាជន ប្រសិនបើគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្ន...
national
325
ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ ចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងចូលមកដល់នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ បានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ការចូលរួមឃោសនា រកសំឡេងឆ្នោត តាមការប្រកាសរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នាថ្ងៃទី១ កក្កដា ស្អែកនេះ ។ ក្នុងចំណោមគណបក្សនយោបា...
national
326
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានយាងសំណេះសំណាល ជាមួយ សហជីវិន សហជីវិនី សកម្មជនអ្នកគាំទ្រ ប្រមាណជាង ៧០០នាក់ ស្ថិតឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ៕ រូបថត៖ គណបក្សហ៊្វុនស៊ិនប៉ិច
politic
327
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១...
national
328
ភ្នំពេញ ៖ ថ្លែងនៅចំពោះប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា តាមបណ្តារាជធានី-ខេត្តសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យតុលាការជួយពន្លឿន និងខិតខំដោះស្រាយសំណុំរឿងដែលកកស្ទះ ហើយកំពុងស្ថិតនៅក្នុងដៃរបស់ខ្លួន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ“អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ នាថ្ងៃ២៦ មិថុនា សម្តេចត...
politic
329
ភ្នំពេញ៖ ថ្លែងទុកជាមុនឲ្យហើយ ទោះមិនទាន់ដល់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ក៏ដោយ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានអះអាងថា នឹងមិនមានការបោះឆ្នោតឡើងវិញ ជាដាច់ខាតនៅកន្លែងណាមួយនោះទេ ព្រោះក្រោយថ្ងៃបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលថ្មី នឹងត្រូវប្រកាសចូលកាន់តំណែង ជាផ្លូវការធ្វើឡើ...
national
330
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន ចាក់ឃ្លីបត្រូលឆាវឆាវ ដែលនិយាយជំរុញឱ្យពលរដ្ឋទៅបោះឆ្នោត ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាពេលខាងមុខនេះ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រា...
national
331
ភ្នំពេញ៖ សេចក្តីព្រាងវិសោធនកម្ម ច្បាប់បោះឆ្នោតដែលមានចំនួន៨មាត្រា ត្រូវបានសមាជិករដ្ឋសភាចំនួន១១១រូប នៃចំនួនសមាជិកសភាទាំងមូល បានលើកដៃអនុម័តជាឯកច្ឆ័ន្ទ នៃខ្លឹមសារទាំងស្រុង ខណៈសម្តេច ស ខេង តំណាងរាជរដ្ឋាភិបាលកម្ពុជាបានការពារថា ច្បាប់នេះមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរឡើយ ។ ការអនុម័តសេចក្តីព្រាង វិសោធនកម្មច្បា...
national
332
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា រយៈពេលខ្លីចំនួន ១៤២.៧៣៤រូប ដើម្បីបម្រើការងារនៅ តាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣នាថ្ងៃទី២៣ កក្កដាខាងមុខ ៕
national
333
ភ្នំពេញ៖ កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាអនាគតនាយកមន្រ្តីកម្ពុជា លោកបណ្ឌិត ហ៊ុន ម៉ាណែត បច្ចុប្បន្នជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឲ្យយកប្រយោជន៍ជាតិ និង...
national
334
ភ្នំពេញ ៖ ដោយសារដឹងជាមុនថា មិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ជៀសវាងភាពអាម៉ាស់មុខ មិនឲ្យគេដឹងថាខ្លួនត្រូវចាញ់ឆ្នោត ទើបគណបក្សភ្លើងទៀន ខំរកលេសបង្កឲ្យអស្ថេរភាពនយោបាយជាហេតុធ្វើឲ្យអន្តរជាតិមើលមកកម្ពុជា មិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ ។ ជាបន្តសូមស្តាប់ការបកស្រាយពីកញ្ញា រូបស្រស់ម្នាក់ទម្លាយពីអាថ៌កំបាំងនេះ ៖
politic
335
សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានប្រកាសគាំទ្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំង...
politic
336
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុម...
national
337
ភ្នំពេញ ៖ ប្រជាពលរដ្ឋ អាចមានជម្រើសច្រើនក្នុងការគូសសញ្ញាគាំទ្រ លើសន្លឹកឆ្នោតរបស់គណបក្ស នយោបាយ ណាមួយដែលខ្លួន ស្រឡាញ់គាំទ្រ ។ ខាងក្រោមនេះជាខិត្តបណ្ណស្ដីពី ការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ក្នុងនោះគ.ជ.បក៏បានលើកឡើងពីស...
politic
338
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដំណើរការបោះពុម្ពសន្លឹកឆ្នោតហើយ គឺមិនដើរថយក្រោយ ព្រោះតែគណបក្សមួយ ឬពីរបក្សនោះទេ ទោះបីតវ៉ាយ៉ាងណាក៏ដោយ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ...
national
339
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា លោក ឆាំ ឆានី ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស កំពុងធ្វើសកម្មភាពអំពីយុទ្ធនាការ ហ្វេសប៊ុកប្រឆាំងទៅនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយគណបក្សភ្លើងទៀន ពុំមានឱកាសវាសនាដូចបក្សផ្សេងទៀត ចំនួន១៨គណបក្ស បានចុះឈ្មោះបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ដ្រអាណត្តិទី...
national
340
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខសមាជិក សមាជិកា យុវជន យុវនារី និងប្រជារាស្រ្តអ្នកគាំទ្រជាង ៥០០ នាក់ នៅឃុំស្វាយទាបស្រុកចំការលើ ខេត្តកំពង់ចាម។ នាឱកាសនោះដែរ ព្រះអង្គក៏បានប្រកាសយ៉ាងឱឡារិកទទួលស្វាគមន៍បងប្អូន ដែលជាអតីតអ្នក...
politic
341
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ហួសពេលវេលាសម្រាប់ គណបក្សភ្លើងទៀន តវ៉ាដើម្បីបានចូលរួម ប្រកួតប្រជែងបោះឆ្នោតហើយ ព្រោះអង្ករបានក្លាយទៅជាបាយ ។ ន័យអង្ករបានក្លាយទៅជាបាយរបស់លោក សុខ ឥសាននេះ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិង បិទផ្លូវតវ៉ារបស់គណបក្ស ។ លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដ...
politic
342
ភ្នំពេញ ៖ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣រួចហើយ មានគណបក្សនយោបាយចំនួន១៥បានចុះហត្ថលេខាទទួលស្គាល់ ដោយឡែក បក្ស៣ទៀត សុំកែតម្រូវចំណុចខ្លះៗ ។ តាមសេចក្ដីប...
national
343
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ សកម្មជនយុវជនផែនសហគ្រិនវ័យក្មេង នៃក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២៨ ឧសភា ២០២៣។ លោកបណ្ឌិត លើកឡើងថា ឱកាសរបស់យុវជនបច្ចុប្បន្ន ដែលកំពុងរស់នៅប្រកបដោយសេចក្តីសុខ និងបានសិក្សា...
national
344
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ នាពេលថ្មីៗនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្រោយកម្ពុជាចូលជាសមាជិកពេញហើយ បណ្តាញRECEFនេះ ក៏បានសន្យាថា នឹងចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត ថ្នាក់ជាតិនៅកម្ពុជាផងដែរ ។ RECEF មានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការ...
politic
345
ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ទទួលបានលេខរៀងលេខ១៨ ខណៈគណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូនៅលេខរៀងទី១ ។ ពិធីចាប់លេខរៀងនេះ បានធ្វើឡើងនៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទ...
national
346
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាស គ.ជ.ប នាថ្ងៃ២៥ ឧសភា ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមាន...
national
347
ភ្នំពេញ ៖ មិនខុសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ គឺក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចបដិសេធចំពោះពាក្យបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀនដែលប្ដឹងជំទាស់តវ៉ា ទៅនឹងសេចក្តីសម្រេចរបស់គ.ជ.បដែលបានបដិសេធ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ ក្នុងនោះ ក្រមប្រឹក្សាធ...
politic
348
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនាថ្ងៃ២៥ ឧសភានោះក៏នឹងពិនិត្យលើបណ្តឹងគណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ។ បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក...
national
349
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា ការដែលមិនស្នើសុំព្រះមហាក្សត្រ លើកលែងទោសឲ្យលោក កឹម សុខា គឺបណ្ដាលមកពីការមិនទុកចិត្តជនបរទេស ដែលធ្វើការរបៀប ចាប់ដៃជាន់ជើង ទៅជួបជនជាប់ចោទ (កឹម សុខា) ទាំងដែលខ្លួនកំពុងធ្វើការជាមួយ រាជរដ្ឋាភិបាលស្របច្បាប់ ។ គួររំលេចថា តាមការសង្កេត គេឃើញមានបណ្ដាឯកអគ្គរដ្ឋទូត (ក្រុ...
national
350
ភ្នំពេញ៖ លោក​ សយ សុភាព អគ្គនាកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន ស្មើនឹងរលាយ។ តាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «បើបក្សប្រឆាំង មានមតិបែបនេះតាំងពីដំបូងម្ល៉េ...
politic
351
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ចេញមតិចំពោះគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលបដិសេធមិនចុះឈ្មោះឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខនេះ គឺបណ្តាលមកពី កំហុសដ៏ធ្ងន់ធ្ងររបស់ក្រុមថ្នាក់ដឹកនាំបក្សនេះ ។ កំហុសដែលលោកសំដៅដល់នេះ គឺការមិនបំពេញឯកសាររដ្ឋប...
national
352
ភ្នំពេញ ៖ ដោយមិនបង្អែលបង្អង់យូរ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឆ្លើយតបភ្លាមៗ ទៅក្រុមអ្នករិះគន់ចំពោះគ.ជ.ប បដិសេធចុះឈ្មោះគណបក្សភ្លើងទៀនចូលរួមដំណើរបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០២៣នាពេលខាងមុខនេះ ។ ការឆ្លើយតប នេះ គឺលោកផ្អែកទៅលើផ្លូវច្បាប់ទាំងអស់ ។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប...
politic
353
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរាត្រីថ្ងៃទី១៥​ ខែឧសភា ឆ្នាំ២០២៣នេះ បានទម្លាយនូវសំឡេងក៏ដូចជាសំណេរឆ្លើយឆ្លង របស់ក្រុមបក្សភ្លើងទៀន ក្រោយ គជប បដិសេធការចុះបញ្ជី បោះឆ្នោត។ ភ្ជាប់ជាមួយសំឡេង របស់លោក ជា ប៊ូច និងសំណេរឆ្លើយឆ្លងរបស់ ក្រុមបក្សភ្លើងទៀន តាមរយៈឆេណែលតេលេក្រាម សម្...
national
354
ភ្គនំពេញ៖ ណបក្សហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ចក្រាវុធគាំទ្រការសម្រេចរបស់គជប។
politic
355
ពិតជាគួរឲ្យហួសចិត្តនិងសង្វេគជាពន់ពេកណាស់សម្រាប់បក្សភ្លើងទៀនដែលសូម្បីតែឯកសារសម្រាប់ចុះបញ្ជីគណបក្សរបស់ខ្លួនដើម្បីចូលរួមបោះឆ្នោតក៏រកមិន បានផង? ឥឡូវនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសបដិសេធមិនទទួលចុះបញ្ជី ឲ្យគណបក្សនេះទេដោយសារតែគ្មានឯកសារគ្រប់គ្រាន់ដែលតម្រូវដោយច្បាប់ស្តីពីការបោះឆ្នោតសកល។ វាពិតជារឿងមិនគួរឲ្យជឿទាល់...
politic
356
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅរសៀលថ្ងៃទី១៥ ឧសភានេះ បានចេញសេចក្តីសម្រេចជាផ្លូវការហើយ ក្នុងការបដិសេធការចុះបញ្ជី គណបក្សភ្លើងទៀនសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ។ តាមរយៈសេចក្តីសម្រេចេញដោយលោក ប្រាជ្ញ ច័ន្ទ ប្រធានគ.ជ.ប បានបង្ហាញ មូលហេតុនៃការ មិនចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត ជ្រើស...
politic
357
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ដោយបានបញ្ជាក់ច្បាស់ថា ខ្លួនមិនបានកែប្រែនីតិវិធីចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត។ ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីមានភាពមានចម្រូងចម្រាស់ មួយក្រោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប បានតម...
politic
358
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ គ.ជ.ប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេក្ដីបំភ្លឺ ចំពោះការលើកឡើងរបស់ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលថា «ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ» និងសំនួរ របស់លោក ជួប នរក្សា ...
politic
359
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ជាសំណួរថា តើគណបក្សភ្លើងទៀន ចង់បានអ្វីពិតប្រាកដបានជា បញ្ជូនសារ ដ៍ច្របូកច្របល់មកកាន់សម្ដេច។ ការដាក់ជាសំនួរនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និងមួយទៀតស្នើសុំចូលជួបផ្ទាល់ជាមួ...
national
360
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស កំណត់ពេលវេលាជួបជាមួយមេដឹកនាំគណបក្សភ្លើងទៀន ម៉ោង៩ ថ្ងៃ៣០​ កក្កដា ២០២៣ នៅវិមានសន្តិភាព គឺជួបគ្នា ក្រោយការបោះឆ្នោត។ ការកំណត់ពេលវេលាជួបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សមួយនេះ បានបញ្ជួនសារក្នុងភាពមិនច្បាស់លាស់ ដោយមួយគំរាមបង្កភាពចលាចល និ...
national
361
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃទី១៣ ឧសភា បានចេញ បញ្ជាឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាពីផ្នែកច្បាប់ ពាក់ព័ន្ធការអំពាវនាវ ឲ្យមានការប្រមូលកម្លាំង របស់គណបក្សភ្លើងទៀនដើម្បីតស៊ូមតិ ដោយសន្តិវិធី ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) បដិសេធមិនចុះបញ្ជីឲ្យបក្សនេះ សម្...
politic
362
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានចាត់វិធានការ ចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រសិនបើហ៊ានបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ខណៈកម្ពុជាកំពុងតែរៀបចំ ព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ ។ តាមរយៈសារជាសំឡេង ជាង៧នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកគាំទ្រគណបក្សភ្លើងទៀន កុំចូលរួមសក...
national
363
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញសេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ៕
national
364
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ បានពន្យល់បញ្ជាក់យ៉ាងច្បាស់ថា លោក រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈច្បាប់ឡើយ ដោយសារពុំទាន់ ផុតរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុវត្តទោសរួច ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ តាមរយៈលិខិតផ្ញើរជូនលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្...
politic
365
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់ឲ្យគណបក្សភ្លើងទៀនបំពេញលក្ខខណ្ឌដែលខ្វះខាតចំនួន៣ទៀត ដើម្បីគ្រប់លក្ខណៈក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រឹមរយៈ៥ថ្ងៃ ។ តើចំពោះលក្ខខណ្ឌតម្រូវ របស់ គ.ជ.ប ដោយទុកពេលឲ្យ៥ថ្ងៃទៅបក្សភ្ល...
national
366
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ។ ក្នុងចំណោមបក្សទាំង២០នោះ មានគណបក្...
national
367
ភ្នំពេញ៖ លោក ម៉ម សារ៉ាន់ នាយកសាលាខេមអាស៊ាន ខេត្តព្រះសីហនុ និងប្រពន្ធ ឈ្មោះ ផៃ វ៉ាន់យ៉ា ប្រកាសលាលែងពីបក្សភ្លៀងទៀន និងសូមចូលរួមកសាងជាតិ ជាមួយរាជរដ្ឋាភិបាល។
politic
368
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍អតីតថ្នាក់ដឹកនាំបក្សប្រឆាំង ៤រូប មកពីខេត្តចំនួន២ (បាត់ដំបងនិងព្រះសីហនុ) ឱ្យចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថ...
politic
369
ភ្នំពេញ៖ លោកស្រី ផៃ វ៉ាន់យ៉ា នាយិកានៃសាលាខេម អាស៊ាន បានប្រកាសលាលែងឈប់ធ្វើជាអ្នកសង្កេតការ ឱ្យគណៈបក្សភ្លើងទៀន ខណៈកាបោះឆ្នោតថ្នាក់ជាតិ កាន់តែខិតជិតមកដល់។ តាមរយៈ សេចក្ដីជូនដំណឹង របស់លោកស្រី ផៃ វ៉ាន់យ៉ា ផ្ញើទៅកាន់លោក ឡុក សាន បានបញ្ជាក់ថា ពីមុនលោកស្រី ធ្លាប់ធ្វើជាអ្នកសង្កេតការ ជូនគណបក្សភ្លើងទៀន ឥឡូវនេះលោកស្រីសូមលាលែង ឈប់ធ្វើ...
politic
370
ភ្នំពេញ៖ លោក ណែម បន គ្រូក្របខណ្ឌពុទ្ធិកសិក្សាកម្រិតមធ្យម នៃមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានប្រាប់ទៅកាន់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ឱ្យលុបឈ្មោះរបស់លោក​ ចេញពីសេចក្ដីសម្រេចតែងតាំង ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តព្រះសីហនុ។ តាមរយៈលិខិត ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ លោក ណែម បន បានបដិសេធលើសេចក...
politic
371
ភ្នំពេញ៖ គណបក្សភ្លើងទៀន ប្រកាសចុះឈ្មោះនៅគជប ថ្ងៃអាទិត្យនេះហើយ។
politic
372
ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោក តុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។ ក...
national
373
ភ្នំពេញ៖ ទោះបីជាគណបក្សនយោបាយជិត ១០បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធានមានប្រភពចេញពី អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនដាក់បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ ។ ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជា...
national
374
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ ទទួលយកលោកអៀ ចាន់ណា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅទៀត។ តាមរយៈឆេណែលតេលេក្រាម សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកអៀ ចាន់ណាបានចេញវីដេអូនិង លិខិតសុំមកចូលរួមជីវភាពនយោបាយ ជាមួយគណប...
politic
375
ភ្នំពេញ ៖ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈចលនាមហាជន គណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា បើគណបក្សប្រជាជនកម្ពុជា មិនឈ្នះឆ្នោតទេ សមាជិក សមាជិកាបក្សក៏មិនមានឱកាស បានបន្តដឹកនាំប្រទេស ឲ្យកាន់តែរីកចម្រើនដែរ។ ថ្លែងក្នុងឱកាសអញ្ជើញធ្វើបទបង្ហាញ លើប្រធានបទ «ការងារចលនាមហាជនសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០...
national
376
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការផ្ដាំសារទៅក្រុមប្រឆាំងជ្រុលនិយម ឱ្យដឹងថា បរទេសគ្មានលទ្ធភាព សម្លាប់ខ្មែរដូចអ្នក (ក្រុមប្រឆាំង) ចង់បាននោះឡើយ។ តាមរយៈឆេណែលតេលេក្រាម នៅរាត្រីថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវឃ្លីបវីដេអូនិងរូបភាពជាច្រើនសន្លឹក ដោយភា្ជប់នូវខ្លឹមសារទាំ...
national
377
ភ្នំពេញ ៖លោក សួង សោភ័ណ្ឌអតីតប្រធានគណបក្សខ្មែរឈ្នះត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះមរនាថ នារោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី។ ការតែងតាំងនេះ ក្រោយលោកសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានសម្តេចតេជោក្នុងនាមជាប្រធានបក្ស ស្វាគមន៍យ៉ាងកក់...
politic
378
ខេត្តព្រះសីហនុ៖ មិនទាន់ដឹងអ្វីផង គណបក្សភ្លើងទៀន ដែលស្ថិតក្នុងភាពស្រពិចស្រពិល ទាំងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ជាពិសេសគ្មានមេដឹកនាំច្បាស់លាស់ផងនោះ ត្រូវបានក្រុមសកម្មជនរបស់ខ្លួន ចាប់ផ្ដើមបើក កកាយ ចំពោះទង្វើមិនសមរម្យជាច្រើន ដែលគេអាចនិយាយបានថា បក្សពួកនិយម អ្នកស្មោះត្រង់បានត្រឹមគេបណ្ដេញចេញពីបក្ស។ ជាក់ស្ដែងនៅលើបណ្ដាញស...
politic
379
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា «ការពង្រឹងវប្បធម៌និងគុណតម្លៃប្រជាធិបតេយ្យ គឺដើម្បីផល ប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា» ដែលវីដេអូនេះមានរយៈពេល១៣នាទី។ ខ្លឹមសារវីដេអូ បានបង្ហាញថា កម្ពុជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ ស...
politic
380
រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ក្រោមការគាំទ្រ ពីអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថា ស្តីពី«គំនិតផ្តួចផ្តើម អរិយធម៌សកលជំរុញ កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលមានវាគ្មិន កិត្តិយស រួមមានភាគីចិន លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រច...
national
381
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្ដោះអាសន្ន រយៈពេលពីរថ្ងៃ នៃការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលគិតមដល់ថ្ងៃ២៥ មេសា នេះ ជាថ្ងៃទី២ នៃការចុះបញ្ជី មានគណបក្ស៦ បានមកចុះតាមកា...
national
382
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយបង្ហាញជាការគួរឱ្យពិចារណាថា តើបុគ្គលស៊ន តារា ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន បែបណាទៅ បើ សូម្បីតែឪពុកម្តាយ បងប្អូនបង្កើត ក៍មិនស្រឡាញ់ផងនោះ។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងបន្ទាប់ពីបុគ្គល ស៊ន តារា បានប្រកាសកាត់កាល ឪពុក ម្ដាយនិងបងប្អូន របស់ខ្លួនចោ...
politic
383
ខេត្តព្រះសីហនុ៖ លោក ស៊ូ សាវ៉ាត់ អតីតអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ក្រុងព្រះសីហនុ បានប្រកាសលាលែងចេញពីតំណែង ព្រមទាំងស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសលាលែងនេះ ត្រូវបានលោកស៊ូ សាវ៉ាត់ បញ្ជាក់ថា «ព្រោះអស់ជំនឿលើគណបក្សភ្លើងទៀន»។ តាមរយៈលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា លោក ស៊ូ ...
national
384
ខេត្តព្រះសីហនុ៖ តំណាងនិងសកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ នៅមួយរយៈពេលចុងក្រោយនេះ បានចេញមកហែកកេរ្ដិ៍ ទម្លាយនូវភាពមិនប្រក្រតី និងបក្ខពួកនិយម ជាច្រើន របស់គណបក្ស ព្រមទាំងបានចោទប្រកាន់ ថា មានគម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បន្ថែមទៀតផង។ ការចេញមកហែកកេរ្ដិ៍ទម្លាយនេះ ធ្វើឡើងបន្ទាប់ពីពួកគេមើលឃើញនូវទង្វើ មិនសមរម្យ ជាច្...
national
385
ភ្នំពេញ​៖លោក​ សាម អុីន បាន​បង្ហាញ​ការយល់ឃេីញថា​ សម្តេចតេជោ​ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មានទឹកចិត្តដូចមហាសមុទ្រ ដែលទឹកអាចហូរចូលពីគ្រប់ច្រកល្ហក ហើយមិនធ្វើឱ្យទឹកសមុទ្រខូចគុណភាពទេ។ តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ លោក​ សាម​ អ៊ីន​  បាន​ លេីកឡេីងថា​”ទឹកចិត្តមហាសមុទ្រ! ក្រោយពីខ្ញុំបានផ្ញើរលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគ...
politic
386
ភ្នំពេញ​៖ ក្រោយ​ប្រកាស​ចាកចេញ ​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​សាម​ អ៊ីន​ បាន​ស្នេី​សុំ​ចូលរួម​ជីវភាព​ នយោបាយ ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ ពី​សម្ដេច​តេជោ ​ហ៊ុន ​សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ជាមួយ​នឹង ការ​ប្រកាស​ស្វាគមន៍​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ក្នុង​នាម​រាជរដ្ឋាភ...
national
387
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានយាងចូលរួមបិទបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាសាលា យុវជនរាជានិយម ស្តីពីការចូលរួមបង្កើនសមត្ថភាព ស្មារតី និងការកសាងកម្លាំងគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្នាក់មូលដ្ឋាន ។ អង្គសិក្ខាសាលា បានប្រព្រឹត្តរយៈពេលមួយថ្ងៃ នៅទីស្នាក់ក...
national
388
ភ្នំពេញ​៖ លោក សយ សុភាព អគ្គនាយកព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយ អំពីភូមិសាស្រ្តនយោបាយ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានគោរពថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះចំណារដ៏ខ្ពង់ខ្ពស់បំផុត ដោយឱ្យអ្នកស្តាប់វីដេអូ អត្ថាធិប្បាយ ជុំវិញរឿងក្រុមក្បត់ និង ទណ្ឌិត កឹម សុខា។ សម្ដេចតេជោ ហ៊ុន សែន កាលពីវេ...
national
389
ភ្នំពេញ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពីការបំពេញបេសសកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយ ក្នុង ការ រិតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងបនរចាំកម្ពុជា ដែលមជ្ឈមណ្ឌ...
politic
390
តាកែវ៖ តំណាងនិងសកម្មជនរបស់គណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ ជាច្រើនរូប បានចេញមកប្រតិកម្ម និងបដិសេធចំពោះការតែងតាំង លោក គឹមសួរ ភីរិទ្ធ ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ និងលោក ម៉ៃ ហុងស្រៀង ជាអនុប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។ តាមរយៈសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបញ្ជាក់ឱ្យដឹងថា ល...
politic
391
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញ គណបក្សភ្លើងទៀនដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសម្រេចជ្រើសតាំងបន្ថែម នូវតំណែងអនុប្រធានគណបក្សចំនួន៣រូប គឺលោក សុន ឆ័យ លោក រ៉ុង ឈុន និងលោក សុក ហាច។ បន្ថែមពីលើអនុប្រធានគណបក្សទាំង៣រូបនេះហើយ ចំពោះសមាជិកគណៈកម្មាធិការនាយកក៏មានចំនួន៧៦រូប និងសមាជិកគណៈកម...
national
392
ភ្នំពេញ ៖ បេក្ខជន នៃអនាគតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកបែបចំអកទៅក្រុមប្រឆាំង ជាពិសេសលោក សម រង្ស៊ីតែម្តងថា អស់មានអ្វីនឹងលើក យកមកវាយប្រហារហើយ ទើបបានជាខំប្រឹងច្នៃប្រឌិតរឿង មកវាយបំបែកបំបាក់ផ្ទៃក្នុង បក្សប្រជាជនកម្ពុជា ។ ក...
national
393
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្តេជ្ញាពង្រឹង កិច្ចសហប្រតិបត្តិការល្អ ជាមួយនាយករដ្ឋមន្ត្រី របស់ចិនថ្មីដើម្បីប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព ស្ថិរភាព។ ​ ការប្តេជ្ញារបស់សម្តេចតេជោ ហ៊ុន​ សែន ខណៈសម្តេចផ្ញើលិខិត អបអរសាទលោក​លី ឈាង ត្រូវបានតែងតាំង ធ្វើជានាយករដ្ឋមន្ត្រីថ្មី របស់សាធ...
national
394
ភ្នំពេញ ៖ សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយចិន ដើម្បីអភិវឌ្ឍន៍ ក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រនិងធ្វើឱ្យស៊ីជម្រៅ នូវការកសាងសហគមន៍ វាសនារួមកម្ពុជា-ចិន ។​ ការបញ្ជាក់របស់សម្តេចតេជោ​ ហ៊ុន សែន បានធ្វើឡើង តាមរយៈលិខិតចូលរួមអបអ...
national
395
Breaking:លោក ស៊ី ជីនពីង ត្រូវបានបោះឆ្នោតជ្រើសតាំង ជាឯកច្ឆ័ន្ទ ជាប្រធានាធិបតី ប្រធានបក្សកុំម្មុយនីស្ត និងជាអគ្គមេបញ្ជាការកងទ័ព, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារចិន ស៊ិនហួរ នៅមុននេះបន្តិច។
politic
396
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ និង សមាជិកសមាជិកា សកម្មជនគាំទ្រប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
national
397
បន្ទាប់ពីព្រឹត្តិការណ៍ជាតិ ដ៏សំខាន់របស់ប្រទេសចិន គឺសមាជបក្សកុម្មុយនីស្តចិន លើកទី ២០ កាលពីចុងឆ្នាំ ២០២២ នៅដើមខែមីនាឆ្នាំ ២០២៣ នេះ ព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត បានប្រារព្ធឡើង នៅក្រុងប៉េកាំង នោះគឺមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន និងមហាសន្និបាតសភា ប្រឹក្សានយោបាយប្រជាជនទូទាំង ប្រទេសចិន ដែលប្រជាជនចិន តែងហៅថា «មហាសន្...
politic
398
ភ្នំពេញ​៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ បានយាងចុះជួបសំណេះសំណាល សួរសុខទុក្ខ រចនាសម្ព័ន្ធ សកម្មជន ប្រជារាស្ត្រអ្នកគាំទ្រ ប្រមាណជាង ២០០នាក់ ស្ថិតនៅក្នុងភូមិតាឡង់ ឃុំត្នោចុងសស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ មានព្រះបន្ទូលនាឱកាសនោះ បានសម្តែងនូវការកោតសរសើរ ចំ...
national
399
ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន បន្ថែមជុំវិញសាលក្រម ផ្តន្ទាទោស លោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាព នយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ក្...
national
400
ភ្នំពេញ ៖ ក្នុងការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសរយៈពេល ២៧ឆ្នាំ ក្នុងសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស(ក្បត់ជាតិ )។ ការសម្រេចផ្តន្ទាទោសនេះ គឺការឃុំខ្លួនលោកផ្ទះរយៈពេលជិត៣០ឆ្នាំនេះ គឺមិនចេញជួបអ្នកណា និងដកសិទ្ធិស៊ីវិល និងសិទ្ធិធ្...
national