file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_9977.txt
ភ្នំពេញ៖ ឥណ្ឌូនេស៊ី ចង់បញ្ជាទិញអង្ករពីកម្ពុជា។  ប្រទេសនេះ នឹងបញ្ជូនប្រតិភូមកពិភាក្សាឆាប់ៗ ដើម្បីឈានទៅរកការនាំចេញ។ ក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែសីហា លោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី បានបញ្ជាក់ថា ឥណ្ឌូនេស៊ីមានបំណងនាំចេញអង្ករពីកម្ពុជា។ នាពេលដ៏ខ...
សម្ដេច ហ៊ុន សែន ស្វាគមន៍ចំពោះប្រតិភូឥណ្ឌូនេស៊ី ដែលនឹងមកកម្ពុជានៅពេលខាងមុខ ដើម្បីពិភាក្សា លើការនាំអង្ករចេញពីកម្ពុជា។ ជាការឆ្លើយតប សម្ដេច ណែនាំឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី ដាក់ទុន បង្កើតរោងម៉ាស៊ីនកិនស្រូវ ឃ្លាំងស្តុក និងបណ្ដាញទិញ ស្រូវពីកសិករកម្ពុជាតែម្ដង ដើម្បីធានាស្ថិរភា ពសម្រាប់ការនាំចេញរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាតាម...
article_9978.txt
សៀមរាប៖ សហគ្រិនស្រ្តីចំនួន១២រូប កំពុងប្រជែងគ្នាដើម្បីប្រកួតប្រជែងពានរង្វាន់សហគ្រិនស្រ្តិឆ្នើម​ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប។
ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប លោកស្រី ជា សុកនួន បានលើកឡើងថា កម្មវិធីនេះបានផ្តល់ឱកាសឱ្យស្រ្តីពីបណ្ដាខេត្តនានាចូលរួមជាមួយសហគ្រិនស្រ្តី ដើម្បីប្រកួតប្រជែងលើពានរង្វាន់ប្រចាំឆ្នាំ២០២៣នេះ។ លោកស្រីបន្ថែមថា បំណងនៃកម្មវិធីនេះគឺ លើកកម្ពស់ភាពអង់អាច​ផ្តល់ឱកាសឱ្យស្រ្តីបង្កាញសក្កានុពលរបស់ខ្លួន ភាពជាអ្នកដឹកនាំអាជីវកម...
article_9979.txt
ភ្នំពេញ៖ គិតត្រឹមដើមខែសីហានេះ វិស័យកាត់ដេរដែលបម្រើឱ្យការនាំចេញរបស់កម្ពុជា មានរោងចក្រសរុប ១ ០៧៧ រោងចក្រ។ នេះជាការលើកឡើងរបស់លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដោយបានបញ្ជាក់ថា រោងចក្រទាំងនេះ ផ្តល់ការងារដល់ពលរដ្ឋកម្ពុជាបានប្រមាណ៧៦ម៉ឺននាក់។
ក្នុងកិច្ចពិភាក្សានៃវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលសហការរៀបចំដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១១សីហា លោក គង់ សាង បានរៀបរាប់យ៉ាងលម្អិតថា ក្នុងចំណោមរោងចក្រទាំងនេះ គឺមានរោងចក្រផលិតសម្លៀកបំពាក់ចំនួន៨០២, រោងចក្រផលិតស្បែកជើងមាន១៤០ និងរោងចក្រផលិតកាបូបមាន១៣៤។ លោក គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្ល...
article_998.txt
អ៊ីរ៉ង់ នឹងបណ្តេញមន្ត្រីត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិចេញពីប្រទសខ្លួន បើសិនជាអាមេរិកមិនលុបចោលទណ្ឌកម្មត្រឹមថ្ងៃទី២១ កុម្ភៈនោះទេ។ អ៊ីរ៉ង់ រងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកជាថ្មី កាលពីឆ្នាំ២០១៨ ក្រោយលោកប្រធានាធិបតីដូណាល់ ត្រាំដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។
សភាអ៊ីរ៉ង់ បានអនុម័តច្បាប់ ដែលតម្រូវឲ្យរដ្ឋាភិបាលផ្អាកការត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) របស់អង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ច្បាប់នេះ ក៏តម្រូវឲ្យរដ្ឋាភិបាលបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញូម ឲ្យហួសពីកម្រិតដែលបានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើសិនជាទណ្ឌកម្មមិនត្រូ...
article_9980.txt
កំពត៖ លោក ​ហ៊ីម នី គឺជាអ្នកនេសាទម្នាក់ នៅ​សហគមន៍នេសាទត្រពាំងសង្កែ ដែល​កំពុង​វិ​និយោគ​​លើការចិញ្ចឹមត្រី។ លោក ហ៊ីម នី និងអ្នកនេសាទមួយចំនួនទៀត បានងាក​មក​ចិញ្ចឹមត្រី រកប្រាក់ចំណូលបន្ថែមនេះ ដោយសារតែទិន្នផល​នេសាទរបស់ពួកគេ​កាន់តែ​ថមថយ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រោមការបណ្តុះបណ្តាលបច្ចេកទេស និងទុនវិនិយោគ ពី​អង្គការ អេត អេ អាក់ស្យុង ...
សូមអញ្ជើញទស្សនាបទយកការណ៍ដែលរៀបចំដោយ កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ សូមអញ្ជើញទស្សនាបទយកការណ៍ដែលរៀបចំដោយ កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_9981.txt
កម្ពុជាបន្តសុំអាម៉េរិកផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅGSP ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម បន្ទាប់​ពី​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ ​បាន​អស់​សុពលភាព​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក។
ការស្នើសុំនេះត្រូវបាន​លើកឡើងដោយលោក​ ប៉ាន់ សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជក​ម្ មក្នុងជំនួបពិភាក្សា​ការងារជាមួយលោក Jason Smith ប្រធានគណៈកម្មាធិការស្តីពីរបៀប និងមធ្យោបាយនៃសភាអាម៉េរិក​នៅស្តីទីការក្រសួងនាថ្ងៃទី២សីហា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។ ក្រសួងបានបញ្ជាក់ថា៖« លោក ប៉ាន សូរស័ក្ត បានស្នើសុំឱ្យសភាអាម៉េរ...
article_9982.txt
ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចទិញអង្ករពីកម្ពុជាក្នុងបរិមាណ១២៥០ ០០តោន ដើម្បីដោះស្រាយបញ្ហាសន្តិសុខស្បៀង។ មន្រ្តីឥណ្ឌូណេស៊ី បានបញ្ជាក់ថា វត្តមានអង្ករកម្ពុជានៅលើទីផ្សារខ្លួន នឹងបង្ហាញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មល្អរវាងប្រទេសទាំងពីរ ខណៈអង្ករកម្ពុជា មានគុណភាពល្អ។
កិច្ចព្រមព្រៀងទិញអង្ករកម្ពុជាពីសំណាក់ឥណ្ឌូណេស៊ីនេះ ធ្វើឡើងតែ​ ៦ថ្ងៃប៉ុណ្ណោះ ក្រោយជំនួបតាមទូរសព្ទរវាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបញ្ជាក់ពី បំណងនាំអង្ករពីកម្ពុជាទៅឥណ្ឌូណេស៊ី។ ក្នុងនោះ លោក Pahala Nugraha Mansury អនុរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូណេស៊ី ប...
article_9983.txt
មាសជាប្រភេទទ្រព្យសម្បត្តិដែលមានសុវត្ថិភាពបំផុតនាពេលបច្ចុប្បន្ន ដែលកំពុងទទួលបានអត្ថប្រយោជន៍ច្រើន។ នេះដោយសារតែមានការព្រួយបារម្ភអំពីការប្រើប្រាស់ប្រាក់ដុល្លារជាអាវុធ ដែលបានកើនឡើងបន្ទាប់ពីមានភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន ព្រមទាំងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។
ប្រទេសមួយចំនួនកំពុងជ្រើសយករូបិយប័ណ្ណផ្សេងជំនួសប្រាក់ដុលា្លរ ដើម្បីជៀសវាងនៅហានិភ័យណាមួយពីការប្រែប្រួលនៃប្រាក់ដុល្លារអាម៉េរិក។ ការព្រួយបារម្ភអំពីការយកប្រាក់ដុល្លារជាអាវុធ បានកើតឡើងចាប់តាំងពីអាម៉េរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ី រួមទាំងការរឹបអូសយកប្រាក់បម្រុងចំនួន ៣០០ពាន់លានដុល្លាររបស់ធនាគារកណ្តាលរុស្ស៊ី ព...
article_9984.txt
នៅឆ្នាំ ២០២២ ចំនួនរថយន្តដែលប្រើអគ្គិសនី និងកូនកាត់ទាំងអស់ (ទាំងសាំង និងអគ្គិសនី) នៅលើដងវិថីនៅប្រទេសចិនមានចំនួន ៥៣ភាគរយ នៃចំនួនរថយន្តអគ្គិសនីសរុបទូទាំងពិភពលោក។ ការកើនឡើងនេះ ដោយសារតែចំណាយទាប និងការគាំទ្រពីរដ្ឋាភិបាលចិន សម្រាប់ប្រើប្រាស់រថយន្តអគ្គិសនី។
បើតាមការវិភាគដែលចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវថាមពលព្រះអាទិត្យ និងអ៊ីដ្រូសែន Baden-Wuerttemberg (ZWS) នៅថ្ងៃទី២ ខែសីហា ចំនួនរថយន្តអគ្គិសនី និងរថយន្តកូនកាត់(ដែលប្រើទាំងសាំង និងអគ្គិសនី) ដែលកំពុងចរាចរនៅតាមដងផ្លូវរបស់ចិន មានរហូតដល់ ៥៣ភាគរយនៃយានយន្តសរុបប្រភេទនេះនៅទូទាំងពិភពលោក។ ក្នុងអំឡុងពេលដូចគ្នានេះ ចំនួនរថយន្តអគ្គិសនីនៅ...
article_9985.txt
ភាពរង្គោះរង្គើនៃការផ្គត់ផ្គង់ដោយសារតែទស្សនវិស័យសេដ្ឋកិច្ចមិនសូវល្អ ជម្លោះយោធា និង បាតុភូត El Niño កំពុងជំរុញពិភពលោកឱ្យឈានទៅរកវិបត្តិស្បៀងអាហារ។ ផ្តើមចេញពីរុស្ស៉ីដែលដកខ្លួនពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ការបំផ្លាញគ្រាប់ធម្មជាតិនៅអ៊ុយក្រែន ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌា និងកាត់បន្ថយការដាំស្រូវរបស់ថៃ បានបង្ហាញការព្រួយបារម្ភចំ...
ត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ពិភពលោកមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់នៅក្នុងទីផ្សារអាហារ។ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា រុស្ស៊ី បាន​ដក​ខ្លួន​ចេញ​ពី​គំនិត​ផ្តួច​ផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ ។ កិច្ចព្រមព្រៀងនេះត្រូវបានចរចាដោយអង្គការសហប្រជាជាតិ (UN) និងតួគគី ក្នុងខែកក្កដា ឆ្នាំ២០២២ ដោយអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញគ្...
article_9986.txt
នៅថ្ងៃទី៣១ ខែសីហា ធនាគារកណ្តាលអឺរ៉ុប (ECB) ប្រកាសថា អតិផរណានៅប្រទេសចំនួន ២០ ដែលបានចាយប្រាក់អឺរ៉ូនៅតែមិនប្រែប្រួលដោយរក្សាក្នុងអត្រា ៥,៣ភាគរយនៅខែសីហា ឆ្នាំ២០២៣ ។ អ្នកវិភាគរំពឹងថា ECB អាចនឹងពិចារណាផ្អាកជាបណ្តោះអាសន្ននូវគោលនយោបាយដំឡើងអត្រាការប្រាក់ ក្នុងបរិបទការធ្លាក់ចុះខ្លាំងនៃកំណើនសេដ្ឋកិច្ច។
រយៈពេល ១៣ខែកន្លងមកនេះ ECB បានបន្តដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងអតិផរណា។ អ្នក​វិភាគ​រំពឹង​ថា​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ​អាច​ពិចារណា​លើ​ការ​ផ្អាក​ការ​ដំឡើងអត្រា​ការ​ប្រាក់ ​ស្របពេល​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់​សម្គាល់នៃ​កំណើន​សេដ្ឋកិច្ច ។ ស្ថិតិបង្ហាញថាសន្ទស្សន៍តម្លៃទំនិញប្រើប្រាស...
article_9987.txt
៧ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ៧ពាន់លានដុល្លារ កើន១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២២។ ភាគីទាំងពីរ បន្តប្តេជ្ញាជំរុញពាណិជ្ជ​កម្ម​បន្ថែមទៀត ដើម្បីឱ្យលើស១២ពាន់លានដុល្លារក្នុងឆ្នាំ២០​២៣ ។​
ចិនបានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចាប់តាំងពីឆ្នាំ២០១0 ។ ចំណងមិត្តភាពនេះ ចាប់ផ្តើមមានអានុភាពខ្លាំងឡើងទ្វេដង និងទទួលបានផលប្រយោជន៍ទាំងសងខាង។ ក្នុងពិធីបើកពិព័រណ៍កម្ពុជា-ហុងកុង នៅ Factory Phnom Penh កាលពីថ្ងៃទី១៩សីហា លោក រាជ រ៉ា រដ្ឋលេខាធិការក្រេសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «ចក្ខុវិស័យ...
article_9988.txt
រយៈពេល៧ខែមកនេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលឱ្យជាតិបានចំនួន៩ ៣៦៧,៤៤ ពាន់លានរៀល(ប្រមាណ ២ ៣១២,៩៥ លានដុល្លារ)។ ចំណូលនេះ គឺស្មើ៦៤,៧៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មារបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦សីហា។
លទ្ធផលនេះត្រូវបានលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣​ អាចសម្រេចបានគ្រប់តាមផែនការក្នុងទំហំទឹកប្រាក់​១២ ២៨៥ ០៣៧លានរៀល(ជិត​៣០០០លានដុល្លារ) បើទោះបីកម្ពុជាប្រឈមនឹងការកើនឡើងនៃអតិផរណា និងការបាត់បង់ប្រភពទុនវិនិយោគធំៗ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោកក្តី។...
article_9989.txt
នាថ្ងៃទី២៨សីហានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានទទួលជួបភ្ញៀវអន្តរជាតិជាបន្តបន្ទាប់ នៅវិមានសន្តិភាព។ លោកបានជួបលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបញ្ចប់អាណត្តិនៅកម្ពុជា។ លោកបន្តជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសកូរ៉េខាងត្បូង​ ហើយបន្តពិភាក្សាការងារជា...
ក្នុងជំនួបជាមួយលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ លោក ហ៊ុន ម៉ាណែត បានលើកឡើងអំពី និរន្តរភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល។ លោកបានបញ្ជាក់ថា សម្រាប់អាណត្តិនេះ រដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុត ទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យ...
article_999.txt
សហរដ្ឋ​អាមេរិក ​បាន​អំពានាវ​ដល់​ប្រទេស​វៀតណាម​ឲ្យ​ដោះលែង​មនុស្ស​ទាំងអស់​ដែល​ត្រូវ​«បាន​ឃុំឃាំង​ដោយ​អយុត្តិធម៌» ​និង​អនុញ្ញាតិ​ឲ្យ​បុគ្គល​នានា​«បញ្ចេញ​ទស្សនៈ​របស់​ពួកគេ​ដោយ​សេរី ដោយ​គ្មាន​ការភ័យ​ខ្លាច​ពីការ​សងសឹក»។ នេះ​តាម​លោក Cale Brown អ្នក​នាំពាក្យ​រងនៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។
សេចក្តី​ថ្លែងការណ៍​នេះ បាន​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​វៀតណាម បាន​«ដាក់ទោស​យ៉ាង​ធ្ងន់​ធ្ងរ»​នៅក្នុង​ការ​កាត់ទោស​យ៉ាង​ឆាប់រហ័ស​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ ដល់​សមាជិក​៣រូប​របស់​សមាគម​អ្នក​កាសែត​ឯករាជ្យ (IJAV)។ លោក Pham Chi Dung បាន​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ ហើយ​លោក Nguyen Tuong Th...
article_9990.txt
តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជានាពេលបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦៥៥ កំពុងដំណើរការជាមួយទុនវិនិយោគ​សរុប៨,១ពាន់លានដុល្លារអាម៉េរិក។ ការនាំទំនិញចេញពីតំបន់នេះទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃប្រមាណ២៥,៧ពាន់លានដុល្លារ។ ទិន្នន័យនេះត្រូវបានបង្ហាញដោយលោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំប...
តំបន់សេដ្ឋកិច្ចពិសេស(Special Economic Zone) បានដើរតួយ៉ាងសំខាន់ក្នុងការធ្វើពិពិធសេដ្ឋកិច្ចកម្ពុជា ទាំងផ្នែកឧស្សាហកម្ម ​និងទាំងប្រភពទុនវិនិយោគពីបណ្តាប្រទេសនានា។ ជាង១១ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចពិសេសទាំង២៤របស់កម្ពុជា បានផ្តល់ការងារជូនប្រជាពលរដ្ឋ ១៧៥ពាន់កន្លែង។ ក្នុងវេទិកាធុរកិច្ចកម្ពុជាឆ្នាំ២០២៣ ដែលធ្វើឡើងនៅសណ្ឋាគារហ្គោឌិន...
article_9991.txt
លោក លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុប បាន​ចែក​រំលែក​ទស្សនៈ និង​បទពិសោធ​ន៍​របស់ខ្លួន អំពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នាវេទិកាធុរកិច្ច​ឆ្នាំ២០២៣ ដែល​រៀបចំដោយសមាគម​អ្នក​ឧកញ៉ាកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​សណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែសីហា។
«ការវិនិយោគត្រូវមាន​ការ​វិភាគ​​លើ​ចរាចរសាច់ប្រាក់ (Cash flow) ត្រឹមត្រូវ មាន​ប្រតិបត្តិការ​ច្បាស់លាស់ (Gear) និងមិនចេះតែ​​វិនិយោគតាម​គ្នានោះឡើយ»។ ទាំងនេះ គឺជាគំនិត​មួយ​ចំនួន​របស់​លោក លាង ម៉េង រំលឹក​ដល់​អ្នក​វិនិយោគ និង​បណ្តាឧកញ៉ា ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ។ លោក លាង ម៉េង ដែលជាអ្នក​វិនិយោគធំមួយ​រូប​​ក្នុងវិស័យ​អចនទ្រ...
article_9992.txt
ដ្បិតថា កូវីដ១៩បានបិទបញ្ចប់ស្ទើរទាំងស្រុង ហើយពិភពលោកបានបើកប្រទេសឡើងវិញហើយក្ដី ក៏ប៉ុន្តែចរាចររបស់ភ្ញៀវទេសចរមិនទាន់ប្រក្រតី ឬល្អប្រសើរវិញឡើយ។ ងាកមកមើល​ខេត្តសៀមរាប ដែលសេដ្ឋកិច្ចពឹងស្ទើរទាំងស្រុងលើវិស័យទេសចរណ៍ ហាក់នៅត្រដាបត្រដួស ​មិនទាន់ឈរ​ហ្នឹង​​​នៅឡើយទេ ក្រោយពេលជំងឺកូវីដ-១៩វាយឱ្យដួលនៅដើមឆ្នាំ២០២០។ ពីរឆ្នាំបន្ទាប់ សេដ្ឋកិ...
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដល់បច្ចុប្បន្ននេះវិស័យសណ្ឋាគារប្រមាណ ជាង៦០ភាគរយប៉ុណ្ណោះបានបើកអាជីវកម្មឡើងវិញ ក្នុងនោះសណ្ឋាគារ និងភោជនីយដ្ឋានធំៗ​បន្តបិទទ្វារ​​​នៅឡើយ។ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា សេវាកម្មស្នាក់នៅសណ្ឋាគារក្នុងខេត្តនេះមាន ២៨៣កន្លែង ស្មើនឹង ១៦,៧៦៥បន្ទប់ មានបុគ្គលិកបម្រ...
article_9993.txt
ភ្នំពេញ៖ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា ការហាមឃាត់នាំចេញអង្កររបស់ឥណ្ឌា និងបណ្ដាប្រទេសមួយចំនួនទៀត នឹងក្លាយជាឱកាសសម្រាប់កម្ពុជាបង្កើនការនាំចេញ។ ការផ្អាករបស់ប្រទេសទាំងនេះ ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃទីផ្សារអង្កររបស់ខ្លួន ស្របពេលអតិផរណាពិភពកើនឡើងខ្ពស់។
លោក ចាន់ សុឃាំង បានលើកឡើងថា ការហាមឃាត់នាំចេញអង្កររបស់ប្រទេសឥណ្ឌា អេមីរ៉ាតអារ៉ាប់រួម និងរុស្ស៊ី នឹងបង្កលក្ខណៈល្អដល់ការនាំចេញអង្កររបស់កម្ពុជា ។ លោក យល់ថា ប្រទេសដែលមានតម្រូវការអង្ករ នឹងរត់មករកប្រទេសដែលមានការនាំចេញ ។ ក្នុងបរិបទនេះ លោក ក៏រំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នឹងមានការកើនឡើង។ ទន្ទឹមនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល...
article_9994.txt
បច្ចុប្បន្ន ទំនិញដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ ជាពិសេសអង្ករ​ បានឡើងថ្លៃគួរឱ្យកត់សម្គាល់​ក្នុងបរិការណ៍ ដែលកម្ពុជារងនូវសម្ពាធសេដ្ឋកិច្ច និងអតិផរណា។​ ​ ដើម្បីទប់ស្កាត់នូវអតិផរណានេះ ក្រសួងពាណិជ្ជកម្ម​  និងស្ថាប័នពាក់ព័ន្ធ រួមនឹងវិស័យឯកជន កំពុងជំរុញការផលិតអង្ករឱ្យបានកាន់ច្រើន ដើម្បីទម្លាក់ថ្លៃ​ដែលកំពុងឡើងក្នុងទ...
ក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងសហព័ន្ធស្រូវអង្ករ​កម្ពុជា​ កំពុងយកចិត្តទុកដាក់តាមដានសភាពការណ៍ លើការឡើងថ្លៃអង្ករ និងទំនិញនានា ក្នុងទីផ្សារ​ ខណៈកម្ពុជា​កំពុងរងនូវសម្ពាធអតិផរណា។​ បើតាមលោក​ ប៉ែន សុវិជាតិ ការឡើងថ្លៃទំនិញ ថ្លៃម្ហូបអាហារ​​ និងស្បៀងនានា​សព្វថ្ងៃនេះ វា គឺជាស្ថានភាពទូទៅនៃក្នុងបរិកា...
article_9995.txt
របាយ​ការណ៍ថ្មីមួយ​ដែល​សិក្សា​ដោយ​អង្គការ​លីកាដូ ​និង​អង្គការ​សមធម៌​កម្ពុជា​ បាន​រក​ឃើញ​ថា អ្នក​ខ្ចី​ប្រាក់​ភាគ​ច្រើន​គឺ ​«ជាប់​ជំពាក់​បំណុល​លើស​លប់»​ ហើយ​ក៏​មាន​ករណី​លក់​ដី ​ដើម្បី​សង​បំណុល​ផង​ដែរ។ របាយការណ៍​​នេះចំណង​ជើង​ថា ​ហានិភ័យ​នៃ​បំណុល៖​ ការ​សិក្សា​ស្រាវ​ជ្រាវ​បែប​បរិមាណ​ នៃ​អ្នក​ជាប់​ជំពាក់​កម្ចី​ខ្នាត​តូច​ នៅ​ខ...
យោងតាមរបាយការណ៍នេះ ​អ្នក​ខ្ចី​ប្រាក់​ជាង​២/៣ ​«យល់​ស្រប​ទាំង​ស្រុង» ​ឬ ​«យល់​ស្រប»​ថា​ ​គ្រួសារ​របស់​ពួក​គេ​ជំពាក់​បំណុល​ច្រើន​ពេក។ អ្នក​ខ្ចី​ជាង​២៧ភាគរយ​ទៀត កំពុង​ចំ ណាយ​ប្រាក់​ចំណូល​របស់​ពួក​គេដល់ទៅ​ជាង​៧០ភាគរយ ​លើ​ការ​បង់​សង​បំណុល​ ជា​រៀង​រាល់​ខែ។ ដោយឡែក ​ប្រជា​ពលរដ្ឋ​តាមខ្នង​ផ្ទះមាន​ជាង​៩២ភាគរយ ​ត្រូវ​បាន​តម្រូវ​ឱ្...
article_9996.txt
៧ខែមកនេះ​ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសសរុប ៣ ០៣៧ ៣៤៤នាក់។ ក្នុងនោះ ទេសចរជាជនជាតិថៃ​ បានមកកម្សាន្តនៅកម្ពុជា​ច្រើនជាងគេមានរហូតដល់ ១ ០២៨ ០២០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ទើបចេញផ្សាយនាថ្ងៃទី២៣សីហា។​
ក្រសួងទេសចរណ៍បានបញ្ជាក់ថា បន្ទាប់ពីថៃទេសចរដែលមកកម្សាន្តនៅកម្ពុជា គឺជនជាតិវៀតណាមមានចំនួន៨៧ ៦៦៩នាក់ ខណៈទេសចរជនជាតិចិនកម្ពុជាក៏ទទួលបាន ៥០ ៣៦៨នាក់ ផងដែរ។ ក្នុងរយៈពេលជាមួយនេះ ពោលចាប់ពីខែមករា​ដល់មិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរជនជាតិឡាវ ៣៣​៥១៣នាក់, កូរ៉េខាងត្បូង១៤ ៧៧២នាក់, អាម៉េរិក ១៣ ៨៥៥នាក់, ឥណ្ឌូនេស៊ី៨ ៩៣៤នាក់, បារាំង...
article_9997.txt
រយៈពេល៧ខែមកនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារចំនួន១៤ប្រទេសដែលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)សម្រេចបានក្នុងទំហំ ៤ ៥៩០លានដុល្លារ។ ទំហំនេះមានកំណើនដល់២១ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។​ នេះបើតាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្...
Regional Comprehensive Economic Partnership (RCEP) គឺជាកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលមានប្រទេសចំនួន១៥ចូលរួម។ ក្នុងនោះមានប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្...
article_9998.txt
ធនាគារជាតិនៃកម្ពុជា (NBC) ប្រកាសដាក់ដេញថ្លៃប្រាក់ចំនួន៥០លានដុល្លារអាម៉េរិក ជាមួយគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ  និងអាជីករប្តូរប្រាក់ទាំងអស់ ដើម្បីរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា។  បច្ចុប្បន្ន តម្លៃប្រាក់រៀលបានធ្លាក់ដល់រង្វង់ ៤ ១៦០រៀល ក្នុង១ដុល្លារ។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ ការដេញថ្លៃនូវប្រាក់ដុល្លារទាំងនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល។ ក្នុងនោះ នៅថ្ងៃទី៦កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់ចំនួន១០លានដុល្លារ, ថ្ងៃទី៨កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់១៥លានដុល្លារ។ ថ្ងៃទី១៣កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់១០លានដុល្លារ និងថ្ងៃទី១៥កញ្ញា ធនាគារជាតិនឹងបញ្ចេញប្រាក់ចំនួន១៥លា...
article_9999.txt
៧ខែមកនេះ ​ការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយទីផ្សារពិភពលោក សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២៧ពាន់លានដុល្លារ។ ទំហំនេះ​គឺធ្លាក់ចុះ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។​
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​​ចាប់ខែមករា ដល់ខែកក្កដា ​ការនាំទំនិញចេញរបស់កម្ពុជា​ គឺសម្រេចបាន​តម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១,៨ភាគរយ ខណៈការនាំចូលវិញ ធ្លាក់ដល់២៥,៦ភាគរយ ពោល​ គឺសម្រេចបានក្នុងទំហំទឹកប្រាក់ជាង១៤ពាន់លានដុល្លារ ។ ​ប្រទេស​ដែលមានទំហំពាណិជ្ជកម្មធំជាងគេជាមួយ...