file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_1.txt | ស្ត្រី ជាបុគ្គលដ៏សំខាន់ក្នុងរួមចំណែកដំណើរការដឹកនាំ មិនថាជាកម្រិតដឹកនាំក្នុងគ្រួសារ ឬដល់កម្រិតស្ថាប័នអន្តរជាតិនោះទេ។ ការយល់ដឹងពីសមភាពយ៉េនឌ័រ សិទ្ធិ និងកាតព្វកិច្ចរបស់ស្ត្រីក្នុងកិច្ចការងារសាធារណៈ បានជះឥទ្ធិពលយ៉ាងសំខាន់លើតួនាទីរបស់ស្រ្តី។ បច្ចុប្បន្ន ស្ត្រីមានសមត្ថភាព និងទេពកោសល្យជាច្រើន ហើយបានក្លាយជាអ្នកដឹកនាំស្ថាប័នអន្... | កាលពីអតីតកាល កិច្ចការងារ និងមុខតំណែងក្នុងអង្គភាព ឬអង្គការអន្តរជាតិ អាចនៅមានការគិតគូរលើភេទ ដែលជាកត្តាចម្បងមួយ ដើម្បីជ្រើសរើសបេក្ខភាពដែលសាកសម។ ហេតុដូចនេះ គ្រប់តំណែងសំខាន់ៗក្នុងអង្គភាព ឬអង្គការទាំងនោះ សឹងតែគ្របដណ្ដប់ និងកាន់កាប់ដោយបុរសទាំងស្រុង។ នៅក្នុងពេលបច្ចុប្បន្ន សង្គមមនុស្ស មានការយល់ដឹងលើសមភាពយ៉េនឌ័រ និងផ្លាស់ប្ដូរផ្... |
article_100.txt | អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller កាលពីថ្ងៃទី៣ ខែមករា បានប្រកាសថា រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីងខិន នឹងទៅកូរ៉េខាងត្បូងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ឡើងវិញនូវសម្ព័ន្ធភាពដ៏រឹងមាំជាមួយសម្ព័ន្ធមិត្តនៅក្នុងតំបន់អាស៊ី។ | ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ជាផ្នែកមួយនៃសកម្មភាពធ្វើដំណើរបរទេសជាបន្តបន្ទាប់របស់រដ្ឋមន្ត្រីការបរទេស ប្លីងខិន ទៅកាន់ប្រទេសចំនួនបីគឺកូរ៉េខាងត្បូង ជប៉ុន និងបារាំង ដែលមានរយៈពេលប្រហែលមួយសប្តាហ៍។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសលោក Cho Tae-yul និងលោក ប្លីងខិន នឹងជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូលន... |
article_1000.txt | ព្រឹទ្ធសភាអាមេរិក នៅថ្ងៃទី៩ ខែកុម្ភៈ បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលោក ដូណាល់ ត្រាំ ។ ខណៈលោក ត្រាំ លែងជាប្រធានាធិបតីទៅហើយនោះ ក្រុមមេធាវីរបស់លោកអះអាងថា សវនាការនេះ មានអធម្មនុញ្ញភាព។ បក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាទាំងពីរជាន់ ជំរុញដំណើរការកាត់ក្ដីនេះមិនដកដៃឡើយ ជាមួយគោលដៅហាមឃាត់លោក ត្រាំ ពីការឈរឈ្មោះកាន់តំណែងនានានៅព... | សវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ លោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បី... |
article_10000.txt | សកម្មភាពលក់លំនៅឋាន ដែលមានផ្ទះល្វែង វីឡាភ្លោះ និងទោស មានការថយចុះជាង៦០ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានក្នុងអត្រាជាង១០ភាគរយ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា។ | របាយការណ៍ដែលយោងតាមនិយ័តករអាជីវករអចលនវត្ថុ និងបញ្ចាំ រួមទាំងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាពលក់លំនៅឋាន (ផ្ទះល្វែង វិឡាភ្លោះ និងទោល) ថយចុះប្រមាណ ៦៤,៧ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា១២,៩ភាគរយ។ បើគិតតាមទិន្នន័យត្រឹមខែឧសភា ឆ្នាំ២០២៣ សន្ទស្សន៍ថ្លៃលំនៅឋាន (R... |
article_10001.txt | ភ្នំពេញ៖ លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានសាទរចំពោះកម្ពុជា ដែលទទួលបានការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។ លោកលើកឡើងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា កាលពីថ្ងៃទី១២ សីហា។ | ក្នុងជំនួបនេះលោក សុខ ចិន្តាសោភា បានរំលេចពីទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេស ទាំងពីរ ដែលមានតាំងពីយូរលង់មកហើយ។ លោក សុខ ចិន្តាសោភា បានលើកឡើង ដូច្នេះ៖ «ទំនាក់ទំនងការទូតដែលបានបង្កើតជាមិត្តភាពដែកថែបនេះ ត្រូវបានឆ្លុះបញ្ចាំង តាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាង... |
article_10002.txt | ការអនុវត្តចំណូល-ចំណាយរបស់រដ្ឋាភិបាលរហូតដំណាច់ឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា មានឱនភាពថវិកាជាតិក្នុងរង្វង់៤០០លានដុល្លារអាម៉េរិក។ ដើម្បីបំពេញតុល្យភាពថវិកា និងការចំណាយផ្សេងៗនេះ រដ្ឋគ្រោងប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនរហូតដល់៦០០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្ត... | ការប្រមូលចំណូលថវិកាថ្នាក់ជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣ សម្រេចបាន ១៤ ២០២ ០៦៧ លានរៀល(ប្រមាណ៣ ៥០០លានដុល្លារ) ដែលស្មើនឹង៥០,៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុ គឺមានសម្ទុះយឺតជាង ៧,៥ពិន្ទុ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ភាពយឺតនៃការប្រមូលចំណូលជាតិនេះ កើតឡើងដោយសារស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ជាសកលនៅតែប... |
article_10003.txt | ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាទទួលបានចំណូលជិត១៨៨លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦កក្កដា ឆ្នាំ២០២៣។ | របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំនេះ ជ័រកៅស៊ូមានតម្លៃ១ ៣៤៤ដុល្លារក្នុងមួយតោន ធ្លាក់ចុះ២៥២ដុល្លារក្នុងមួយតោនបើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ គឺមានតម្លៃ៣០៦ដុល្លារក្នុងមួយម៉ែត្រគីប។ គូសបញ្ជាក់ថា កាលឆ្នាំ២០២២កម្ពុជារកចំណូលបានជាង៥៣១លានដុល្លារ ពីការនាំចេញ... |
article_10004.txt | មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិ (National Data Center) ត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បើកដ្ឋានសាងសង់ឡើង នាព្រឹកថ្ងៃទី១៩ កក្កដា។ ការបង្កើតមជ្ឈមណ្ឌល ដែលមានតម្លៃជិត៣០លានដុល្លារអាម៉េរិក គឺដើម្បីជំរុញកម្ពុជា ឆ្ពោះទៅបរិវត្តកម្មឌីជីថល។ | បើតាមលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ សម្រាប់វិស័យសាធារណៈ និងឯកជននៅកម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីទិន្នន័យ ក្នុងការជំរុញការអភិវឌ្ឍស្ថាប័នរបស់ខ្លួន។ លើសពីនេះ វាគឺជាបង្ហាញពីការបោះជំហានដ៏ធំមួយរបស់កម្ពុជា ឆ្ពោះទៅបរិវត្តកម្មឌីជីថល។ ក្នុងព... |
article_10005.txt | បច្ចុប្បន្នតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារកម្ពុជា បានហក់ដល់៥១៥០រៀលសម្រាប់សាំងស៊ុបពែរ និង៤៥៥០រៀលសម្រាប់សាំងធម្មតា។ នេះជាតម្លៃខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេល៧ខែមកនេះ នាឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១សីហា។ | ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ សាំងធម្មតាដែលមានតម្លៃ ៤ ៥៥០រៀលនិងម៉ាស៊ូត មានតម្លៃ ៤ ៤៥០រៀលក្នុងមួយលីត្រ នឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១០សីហា ឆ្នាំ២០២៣។ ផ្អែកតាមតម្លៃប្រេងឥន្ធនៈ នៅលើទីផ្សារអន្តរជាតិដែលកំពុងឡើងថ្លៃនេះ នឹងធ្វើឱ្យប្រេងឥន្ធនៈនៅកម្ពុជាត្រូវបន្តឡើងថ្លៃទៀតដែរ។ បើតាមលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ... |
article_10006.txt | ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ី នឹងរៀបចំការតាំងពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ក្រោយខកខានអស់៣ឆ្នាំ ដោយសារតែជំងឺកូវីដ-១៩។ ពិព័រណ៍លើកទី១៤នេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦សីហា។ | ពិព័រណ៍ពាណិជ្ជកម្ម-ទេសចរណ៍ឥណ្ឌូណេស៊ី(ITTP)នេះ ក៏មានការផ្សព្វផ្សាយពីឱកាសសិក្សា សិល្បៈវប្បធម៌ និងការធ្វើម្ហូប ផងដែរ។ បើតាមលោកស្រី Lauti Nia Astri ភារធារីទទួលបន្ទុកបណ្តោះអាសន្ននៃស្ថានទូតឥណ្ឌូណេស៊ីប្រចាំរាជធានីភ្នំពេញ ពិព័រណ៍ក្រោមប្រធានបទ«ពង្រឹងទំនាក់ទំនងជាមួយគ្នា» ITTP ២០២៣ ធ្វើឡើងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ ដោយមិនត្... |
article_10007.txt | បច្ចុប្បន្ន កម្ពុជាមានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមជីឌីថល រួមនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថល ដែលសម្រេចឱ្យបាននៅត្រឹមឆ្នាំ២០៣៥។ បើតាមលោក អ៊ូ លីង ប្រធានផែនការយុទ្ធសាស្ត្រ Huawei ប្រចាំអាស៊ីប៉ាស៊ីហ្វិក ដើម្បីសម្រេចនូវគោលដៅនេះ ការពន្លឿនសាងសង់ហេដ្ឋានរចនាសម្ព័ន្ធឌីជីថល គឺជារឿងចាំបាច់ក្នុងការអនុវត្តសម្រាប់បង្កើតតម្លៃ... | ឌីជីថលភារូបនីយកម្ម បាននាំមកនូវការផ្លាស់ប្តូរថ្មី ការប្រឈមថ្មី ឱកាសថ្មី និងតម្លៃថ្មី សម្រាប់ពិភពលោក ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា ជាដើម។ ដូច្នេះ ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាមូលដ្ឋានគ្រឹះការនៃអភិវឌ្ឍប្រទេសនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។ ក្នុងសិក្ខាសាលាស្តីពី៖ «ការពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថល និ... |
article_10008.txt | ការដ្ឋានសំណង់ចំនួន១០២៣គម្រោងនៅទូទាំងប្រទេស ត្រូវបានអនុម័តឱ្យសាងសង់ក្រោមទុនវិនិយោគសរុប ១ ២៨៤,៥លានដុល្លារអាម៉េរិក។ បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួនសំណង់ទាំងនេះ គឺស្ថិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ មានការកើនឡើងដល់២២គម្រោង។ | ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ របស់អគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមសំណង់ដែលកំពុងសាងសង់ទាំង១០២៣គម្រោងនេះ គឺមាន៨៩៦គម្រោង ជាប្រភេទសំណង់លំនៅឋាននិងភូមិគ្រឹះ ខណៈសំណង់ពាណិជ្ជកម្មមាន៦១គម្រោង។ សំណង់ឧស្សាហកម្មមាន៤០គម្រោង, សំណង់សាធារណៈមាន១៥គម្រោង និងសំណង់ទេសចរណ៍មាន១១គម្រោ... |
article_10009.txt | ភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចសកលលោក, ការប្រែប្រួលអាកាសធាតុ, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ និងកំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ បានធ្វើឱ្យការនាំចេញកសិផលរបស់កម្ពុជា ថយចុះ២២,៥២ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋ... | ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៣នេះ បរិមាណនាំចេញកសិផលទៅកាន់ប្រទេស ៦៧ មានជិត ៤លានតោន ក្នុងនោះអង្ករចំនួន ៣២៩ ៦៣៣តោន, ស្រូវចំនួន ១ ២២៦ ៤០០តោន និងកសិផលក្រៅពីស្រូវអង្ករ មានចំនួន ២ ៣៤៥ ១៨០,៧៧តោន។ ទិន្នន័យនេះ ថយចុះចំនួន ២២,៥២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថ... |
article_1001.txt | រយៈពេលមួយខែហើយ ដែលលោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានដាក់ឃុំនៅក្នុងផ្ទះ។ ក្នុងថ្ងៃទី១ ខែមីនា លោកស្រីស៊ូជី បានបង្ហាញមុខក្នុងសវនាការតាមការកោះហៅ របស់តុលាការ ដែលធ្វើតាម ប្រព័ន្ធ វីដេអូ។ លោកស្រី ស៊ូជី ក៏ត្រូវតុលាការចោទពីរករណីបន្ថែមទៀតដែលមានចែងនៅក្នុងច្បាប់ព្រហ្មទណ្ឌ និងច្បាប់ទូរគមនាគមន៍។ | តាមការកំណត់ទុក លោកស្រី អ៊ុងសាន ស៊ូជី អតីតទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានបង្ហាញមុខនៅក្នុងសវនាការ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី១ ខែមីនា ដែលចំខួបមួយខែនៃការធ្វើរដ្ឋប្រហារផងដែរ។ ក្នុងសវនាការលើកនេះ មេដឹកនាំរដ្ឋាភិបាលស៊ីវិលដែលត្រូវដណ្ដើមអំណាចរូបនេះ ក៏ត្រូវបានតុលារចោទពីរករណីបន្ថែមទៀត។ លោក Min Min Soe មេធាវីស្តីទីរបស់លោកស្រី ស៊ូជី ... |
article_10010.txt | ពលរដ្ឋដែលមានគណនីធនាគារជា«លុយរៀល» នឹងចាយ ឬ ទូទាត់ទំនិញនិងសេវានានា នៅប្រទេសចិនបាន ដោយភាពងាយស្រួល តាមរយៈការស្កេនប្រព័ន្ធQR Code។ បើតាមលោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC) ប្រតិបត្តិការនេះ អាចអនុវត្តបាននៅចុងឆ្នាំ២០២៣។ | ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code ជាមួយក្រុមហ៊ុន UnionPay International ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់យ័នរបស់ចិន ឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេសទាំងពីរ។ ក្រោយចប់ពិធីចុះហត្ថលេខាកិច្ចសហប្រតិបត្តិ... |
article_10011.txt | សហគ្រាសធុនតូច និងមធ្យម(SMEs) ជាតួអង្គយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបំពេញនូវតម្រូវការទំនិញ និងសេវាកម្ម ព្រមទាំងបង្កើតការងារដល់ប្រជាពលរដ្ឋ។ SMEs ក៏មានសក្តានុពលខ្ពស់ក្នុងការជួយកម្ពុជាឱ្យចាកចេញពីដុល្លារូបនីយកម្មយ៉ាងមានប្រសិទ្ធភាព ផងដែរ។ | សមាគមសហគ្រិនវ័យក្មេងកម្ពុជា តែងតែធ្វើការងារជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការចាយ ប្រាក់រៀល។ លោក ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា មើលឃើញថា បើការចរាចរបា្រក់រៀលមានកាន់តែច្រើន នោះអាជីវកម្មនៅក្នុងស្រុកកាន់តែទទួលបានផលខ្ពស់។ ទន្ទឹមនឹងការចូលរួមប្រើប្រាស់ប្រាក់រៀលនេះ ម្ចាស់អ... |
article_10012.txt | ភ្នំពេញ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ កាន់តែខិតជិតមកដល់។ គណបក្សមួយចំនួន កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរៀងៗខ្លួន ដោយភ្ជាប់ជាមួយគោលនយោបាយពិសេសៗ។ យ៉ាងណា ក្នុងអាណត្តិថ្មីនេះ អ្នកជំនាញកសិកម្ម ចង់ឃើញគណបក្សឈ្នះឆ្នោតគិតគូរដល់កសិករ ជាពិសេស ដោះស្រាយបញ្ហាតម្លៃទីផ្សារ ធាតុចូលកសិកម្ម ប្រព័ន្ធធារាស្រ្ត ... | លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានលើកឡើងថា ក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧នេះ លោកចង់ឃើញគណបក្សនីមួយៗដាក់ចេញគោលនយោបាយលើកស្ទួយវិស័យកសិកម្មឱ្យបានច្រើន ជាពិសេសលើកកម្ពស់សិទ្ធកសិករដែលជាម្ចាស់ឆ្នោត។ លោក ថេង សាវឿន យល់ថា បក្សឈ្នះឆ្នោត គួរតែកំណែទម្រង់វិស័យកសិកម្មឱ្យប្រសើជាងនេះ ដើម្បីធ្... |
article_10013.txt | រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៦ ដល់ថ្ងែទី៩ ខែកក្កដា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនលើបញ្ហាជាច្រើនជុំវិញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន ។ | ការធ្វើដំណើររបស់លោកស្រី Janet Yellen ជាផ្នែកមួយនៃការជំរុញដោយប្រធានាធិបតី ចូ បៃឌិន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ រក្សាស្ថិរភាព និងកាត់បន្ថយហានិភ័យនៃកំហុសនៅពេលមានការខ្វែងគំនិតគ្នាកើតឡើង។ ដំណើរទស្សនកិច្ចនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អាន់តូ... |
article_10014.txt | គ្រប់សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម(VAT) ដូចទំនិញនាំចូលជាប់អាករដទៃដែរ ដោយត្រូវប្រមូល VAT ក្នុងអត្រា១០ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា។ ការប្រមូលនេះ នឹងចាប់អនុវត្តពីថ្ងៃទី១សីហា ឆ្នាំ២០២៣ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ | ដើម្បីពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមឱ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ចប្រាប់ដល់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបារីនាំចូលទាំងអស់ ត្រូវអនុវត្តអាករលើតម្លៃបន្ថែម (VAT) ដូចទំនិញនាំចូលជាប់អាករដទៃដែរ។ ក្រសួងបានបញ្ជាក់ថា៖ «សហគ្រាសត្រូវប្រមូលVAT ក្នុងអត្រា១០ភាគរយ រាល់ការផ្គត់ផ្គង់បារីនៅកម្ពុជា»។ ច... |
article_10015.txt | ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នឹងត្រូវគិតថ្លៃ ១៦០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែសីហា តទៅ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែកក្កដា។ | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈ លើការបញ្ចូលថាមពលយានយន្តអគ្គិសនី រវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ ដើម្បីឱ្យមានគណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ ស្ថានីយបញ្ចូលថាមពលយាន្តអគ្គិសនី ដែលបានដាក់ឱ្យប្រើប្រាស់កន្លងមក គឺមិនគិតថ្លៃនោះទេ។ ប៉ុន្តែដំណា... |
article_10016.txt | ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន សម្រេចបង្កើតក្រុមការងារបច្ចេកទេសចំនួន១៣ក្រុម ដើម្បីជំរុញ គាំទ្រ និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីល ខណៈក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច-សង្គមឌីជីថលកម្ពុជា ដាក់ឱ្យអនុវត្តបាន២ឆ្នាំមកហើយ។ កម្ពុជា មានគោលដៅសម្រេចឱ្យបាននូវសេដ្ឋកិច្ច-សង្គម និងរដ្ឋាភិបាលឌីជីថលនៅត្រឹមឆ្នាំ២០៣៥។ | ក្រុមការងារបច្ចេកទេសទាំង១៣ក្រុម ដែលរដ្ឋាភិបាលបង្កើតឡើងនោះ មានក្រុមការងារទទួលបន្ទុកការសម្របសម្រួលកណ្តាល, ក្រុមការងារប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក, ក្រុមការងារសារពើពន្ធឌីជីថល, ក្រុមការងារបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនិយ័តកម្មធុរកិច្ចឌីជីថល។ ក្រុមការងារសម្រួលពាណិជ្ជកម្មឌីជីថល, ក្រុមការងារទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល, ... |
article_10017.txt | ភ្នំពេញ៖ លោក ឆេង គីមឡុង អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជានាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅដោយតម្លាភាព និងរលូនបែបនេះ សបញ្ជាក់ទៅកាន់ក្រុមវិនិយោគទាំងក្នុង និងក្រៅស្រុក ឱ្យឃើញពីស្ថានភាពស្ថិរភាព និងរីកចម្រើននៅកម្ពុជា។ | ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក គីមឡុង អះអាងថា ការបោះឆ្នោតប្រកបដោយភាពល្អប្រសើរនៅអាណត្តិទី៧នេះ នឹងនាំផលចំណេញផ្នែកសេដ្ឋកិច្ច ដល់កម្ពុជា។ លោកថា សហគមន៍អន្តរជាតិ អ្នកវិនិយោគ ជាពិសេសភ្ញៀវទេសចរ នឹងឃើញពីសុខសន្តិភាព និងស្ថិរភាពខាងប្រជាធិបតេយ្យនៅកម្ពុជា។ សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី ជាមួយលោក ឆេង គីម... |
article_10018.txt | ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីផ្សព្វផ្សាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ កក្កដា។ | កិច្ចប្រជុំនេះ ធ្វើឡើងក្រោមវត្តមាន លោក ឡុង ឌីម៉ង់ និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដើម្បីជំរុញការអនុវត្តវិធានការ និងលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារមូលដ្ឋាន ក្នុងការត្រៀមលក្ខណៈទទួលយកសំណើសុំដោះស្រាយពីម្ចាស់គម្រោង ឬអ្នកអភិវឌ្ឍន៍ និងឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំន... |
article_10019.txt | កម្ពុជា បាននាំចេញអង្ករចំនួន ២ ៥៧៥តោន ដែលជាបរិមាណដ៏ច្រើនលើកដំបូងមិនធ្លាប់មាន ទៅទីផ្សារប្រទេសហ្វីលីពីន។ នេះបើតាម លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលថ្លែងក្នុងពិធីសម្ពោធ ការបើកច្រកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃទី២៦ ខែមិថុនា។ | បើតាម លោក ចាន់ សុឃាំង កម្ពុជា ធ្លាប់បាននាំអង្ករទៅកាន់ប្រទេសហ្វីលីពីនចំនួន ២ដង ដោយលើកទី១ នៅឆ្នាំ២០២០ មានចំនួន ៣០០តោន និង ១០០តោននៅឆ្នាំ២០២១។ ក្រុមហ៊ុន ខ្មែរហ៊្វូត គ្រុប ឯ.ក ជាអ្នកនាំចេញអង្ករទៅហ្វីលីពីនក្នុងបរិមាណច្រើនជាលើកទី១នេះ។ លោក ចាន់ សុឃាំង ឱ្យដឹងដូច្នេះ ។ លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ រូប... |
article_1002.txt | រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz បានអះអាងកាលពីថ្ងៃទី២០ខែ មីនាថា ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឡើយ ដ្បិត ចំណងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងមានតិចតួចប៉ុណ្ណោះ។ | ការផ្តាច់ទំនាក់ទំនងការទូតនេះរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងក្លាយជាប្រធានបទក្តៅថ្មីមួយសម្រាប់តំបន់។ ការប្រែប្រួលនេះបានធ្វើឲ្យមានការចោទជាសំណួរចំពោះម៉ាឡេស៊ីថា ការលែងរាប់អានកូរ៉េខាងជើងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឬយ៉ាងណា។ បើតាមទូរទស្សន៍សិង្ហបុរី CNA ដោយឆ្លើយតបនឹងចំពោះសំណួរនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីអះអាងថ... |
article_10020.txt | NBC និង MAS បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីសហការលើគំនិតផ្តួចផ្តើមច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor/ FTC) នៅថ្ងៃទី១១កក្កដា ឆ្នាំ២០២៣។ ក្រោមការអភិវឌ្ឍគម្រោង FTCនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅសិង្ហបុរី អាចវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច ... | លំហូរព័ត៌មានតាមរយៈ FTC អាចជួយសហគ្រាសធុនតូច និងមធ្យមនៅសិង្ហបុរី និងកម្ពុជា ពង្រីកបណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយ ដូចជាបណ្តាញ Business Sans Border Proxtera ទូទាំងពិភពលោក និងផ្តល់ឱកាសភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរ នៅក្នុងតំបន់អាស៊ាន និងតំបន់ផ្សេងៗទៀត។ អគ្គនាយកប្រតិ... |
article_10021.txt | ភ្នំពេញ៖ កម្ពុជា-ចិន កំពុងស្វែងរកសហគ្រិនឈានមុខដែលមានបំណងផលិត ឬកែច្នៃផលជលផល ដើម្បីនាំចេញទៅកាន់ទីផ្សារចិន។ ជាតម្រូវការ ចិនចង់បានជលផលធម្មជាតិ១២មុខដែលរួមមាន ត្រីស្រែ, ខ្យងស្រែ អន្ទង់ និងបង្កងទឹកសាប ជាដើម។ | លោក ឡែមផូរ សុថាវរិទ្ធ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា នាពេលថ្មីៗនេះ ភាគីចិនបានឱ្យតំណាងស្របច្បាប់ខ្លួន គឺក្រុមហ៊ុនអាលីបាបា(Alibaba) ជួបពិភាក្សាជាមួយសមាគម និងមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកសហគ្រិនឈានមុខ ដែលមានបំណងផលិត ឬកែច្នៃផលជលផល ដើម្បីនាំ... |
article_10022.txt | នៃកម្ពុជា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣របស់ធនាគារជាតិ នៅខេត្តព្រះសីហនុ នាថ្ងៃទី៣០កក្កដា។ | បើតាមលោក ជា ចាន់តូ ស្ថានភាពដើមទុននិងសន្ទនីយភាព (កម្រិតទ្រព្យសកមុ្ម ឬសញ្ញានៃការទិញ-លក់ក្នុងទីផ្សារ) បន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈ អនុបាតឥណទាន(ផលឥណទាន) មិនដំណើរការបានកើនឡើងបន្តិច តែមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុឡើយ។ ទំហំឥណទានមានកំណើន១៣,៨ភាគរយ និងប្រាក់បញ្ញើមានកំណើន៦,៤ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ដែលទំហំ... |
article_10023.txt | ភ្នំពេញ៖ អង្គការអុកស្វាម និងដៃគូសហការ បានរៀបចំវេទិកាធុរកិច្ច ក្រោមប្រធានបទ «រួម គ្នាដើម្បីភាពរីកចម្រើនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា» ដើម្បីចែករំលែកពីការធ្វើអាជីវកម្ម ពិសោធន៍ល្អៗ និងបញ្ហាប្រឈម ដោយផ្អែកលើទស្សនទានមកពីវិស័យឯកជន សាធារណៈ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ វេទិកាដែលរៀបចំនៅថ្ងៃទី៦ កក្កដានេះ ក... | អ្នកស្រី ភាព សោភ័ណ នាយិកាអង្គការអុកស្វាម បានលើកឡើងថា វេទិកានេះ ជាវេទិកាទំ នួលខុសត្រូវសង្គម (CSR) ២.០ នៅកម្ពុជា ដែលបង្កើតឡើងដោយក្រុមអង្គការ សង្គម ស៊ី វិលសំខាន់ៗ រួមមានអង្គការ ActionAid, DPA, NGO Forum និងអង្គការ Oxfam។ ការ អនុវត្តធុរកិច្ចនេះ មិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែវាដើរតួនាទីយ៉ាងសំខាន់ ក្នុងការកា... |
article_10024.txt | ខេត្តកំពង់ស្ពឺ នឹងក្លាយជាខេត្តដែលមានលទ្ធភាពរួមចំណែកក្នុងការផ្គត់ផ្គង់ស៊ីម៉ងត៍ នៅទូទាំងប្រទេសកម្ពុជា។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីសំណេះសំណាល កម្មករ កម្មការិនី នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ | សម្រាប់ សម្ដេច ហ៊ុន សែន ខេត្តកំពង់ស្ពឺមិនមែន មានតែឧស្សាហកម្មកាត់ដេរ និងវាយនភ័ណ្ឌនោះទេ គឺខេត្តកំពង់ស្ពឺ មានឧស្សាហកម្មផ្សេងៗទៀត ដែលរួមមានផ្នែកកសិផលដំឡូងមី និងស្ករសជាដើម។ លើសពីនេះ ទៅអនាគតខេត្តនេះនឹងអាចផលិតស៊ីម៉ងត៍បានប្រមាណ ២លានតោន ក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់វិស័យសំណង់នៅកម្ពុជា។ សម្ដេច បានបញ្ជាក់ថា៖ «ខេត្តកំពង់ស... |
article_10025.txt | នៅថ្ងៃទី៧ ខែកក្កដា គយចិនបាននិយាយថា ខ្លួននឹងហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុនប្រហែល១ភាគ៥ ដោយបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ក្រោយពេលដែលជប៉ុនមានគម្រោងបញ្ចេញទឹកដែលមានសារធាតុវិទ្យុសកម្មចូលទៅក្នុងសមុទ្រនៅក្នុងខែកក្កដានេះ។ | ចិនដែលជាអ្នកទិញដ៏ធំបំផុតអាហារសមុទ្ររបស់ជប៉ុនបាននិយាយថានឹងពិនិត្យមើលយ៉ាងតឹងរ៉ឹងនូវឯកសារសម្រាប់អាហារសមុទ្រ ជាពិសេសផលិតផលទឹកពីផ្នែកផ្សេងទៀតនៃប្រទេសជប៉ុន។ លើសពីនេះ ខ្លួននឹងពង្រឹងការតាមដានសារធាតុវិទ្យុសកម្ម ដើម្បីធានាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសជប៉ុន ក្នុងនោះមានការហាមឃាត់អាហារពីខេត្តចំនួន១០។ វិធានការនេះ គឺធ្វើឡើងដើម... |
article_10026.txt | គ្មានការចរាចរក្រដាសប្រាក់យ័ននៅកម្ពុជា ហើយក៏គ្មានការចរាចរក្រដាសប្រាក់រៀលនៅប្រទេសចិនដែរ នៃការចុះអនុស្សរណៈយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាម QR-Code» រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនចិន UnionPay International។ លោកស្រី ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា កិច... | នាពេលថ្មីៗនេះ មានពលរដ្ឋមួយចំនួនបង្ហាញនូវក្តីបារម្ភជាខ្លាំងដោយខ្លាចមានលុយយ័នរបស់ចិនមកចរាចរវាយលុកនៅកម្ពុជា បន្ទាប់ពីធនាគារជាតិនៃកម្ពុជាសម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមរយៈ QR-Code ជាមួយក្រុមហ៊ុនចិន UnionPay International។ ជុំវិញនូវក្តីបារម្ភនេះ លោកស្រី ជា សិរី បានលើកឡើងថា កិច្ចសហការន... |
article_10027.txt | កម្ពុជារំពឹងមានកំណើនសេដ្ឋកិច្ច៥,៥ភាគរយ ក្នុងឆ្នាំ២០២៣។ ជាមួយនឹងកំណើននេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនូវហានិភ័យមួយចំនួនផងដែរ។ ជាពិសេស គឺហានិភ័យខាងក្នុងប្រទេស ដែលអាចកើតមានឡើងពីវិស័យអចលនទ្រព្យ។ នេះជាព្យាកររបស់ធនាគារជាតិនៃកម្ពុជា(NBC)។ | ក្នុងរយៈពេលប្រមាណ១០ឆ្នាំមុនវិបត្តិកូវីដ-១៩ផ្ទុះឡើង វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកដោយសារវិបត្តិកូវីដ-១៩ រួមទាំងការងើបឡើងក្នុងស្ថានភាពមិនប្រាកដប្រជា បានធ្វើឱ្យតម្រូវការក្នុងវិស័យនេះធ្លាក់ជាលំដាប់។ អត្ថបទទាក់ទង កូវីដ-១៩ ធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ព... |
article_10028.txt | ឥណ្ឌាបានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកនៅឆ្នាំ ២០៧៥ ដោយនាំមុខមិនត្រឹមតែជប៉ុន និងអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានអាម៉េរិកផងដែរ។ នេះបើតាមរបាយការណ៍របស់ធនាគារ Goldman Sachs ។ | បច្ចុប្បន្ន ឥណ្ឌាជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីប្រាំក្នុងពិភពលោក បន្ទាប់ពីអាល្លឺម៉ង់ ជប៉ុន ចិន និងអាម៉េរិក។ បើតាមរបាយការណ៍របស់ក្រុមហ៊ុន Goldman Sachs បន្ថែមពីលើការកើនឡើងចំនួនប្រជាជន ការច្នៃប្រឌិត និងបច្ចេកវិទ្យា ការទាក់ទាញទុនវិនិយោគខ្ពស់ និងការបង្កើនផលិតភាពការងារ គឺជាកត្តាដែលជួយឱ្យសេដ្ឋកិច្ចឥណ្ឌាមានកំណើនសេដ្ឋក... |
article_10029.txt | កម្ពុជាមានបំណុលសាធារណៈសរុប១០,២៧ពាន់លានដុល្លារ។ ទំហំបំណុលនេះ គឺគិតមកទល់ត្រីមាសទី១ ឆ្នាំ២០២៣ ដែលក្នុងនោះ កម្ពុជាជំពាក់បំណុលបរទេសមានដល់ ១០,២៣ពាន់លានដុល្លារ ខណៈបំណុលក្នុងប្រទេសមានត្រឹម ៤២,៤៥លានដុល្លារ។ នេះបើយោងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ | ក្នុងចំណោមបំណុលដែលកម្ពុជាជំពាក់បរទេសទាំង១០,២៣ពាន់លានដុល្លារនេះ មាន៦៨៦៤.៣៥លានដុល្លារ ស្មើនឹង៦៧ភាគរយ គឺជាបំណុលទ្វេភាគី ខណៈ៣៣ភាគរយទៀត គឺជាបំណុលពហុភាគី។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា បន្តរៀបរាប់យ៉ាងលម្អិតថា កម្ពុជាជំពាក់ប្រទេសចិនច្រើនជាងគេដែលមានដល់ ៣ ៩៦២.៥០លានដុល្លារនៃបំណុលបរទេសសរុប។ បន្ទាប់មកប្រទេសជប៉ុន គឺមាន ១ ... |
article_1003.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក កាណាដា អង់គ្លេស និងអូស្ត្រាលី ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោស ការចាប់ខ្លួនសកម្មជនហុងកុងចំនួន៥៣រូប។ រដ្ឋមន្ត្រីទាំង៤ ទាមទារឲ្យចិន គោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋដែលរស់នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តមួយនេះ។ | នៅថ្ងៃទី៦ មករា ប៉ូលិសហុងកុងចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យចំនួន៥៣នាក់។ សកម្មភាពរបស់អាជ្ញាធរហុងកុង គឺជាការចាប់ខ្លួនអ្នកប្រឆាំងនឹងរដ្ឋាភិបាលចិនដ៏ច្រើនបំផុត តាំងតែពីច្បាប់ស្តីពីសន្តិសុខជាតិត្រូវបានអនុម័តក្នុងឆ្នាំ២០២០។ អ្នកប្រឆាំងរដ្ឋាភិបាលចិន ធ្លាប់បានអះអាងថាច្បាប់នេះគឺជាធ្វើឡើងក្នុងន័យបង្ក្រាបអ្នកដែលមានគំនិតប្រឆាំងរដ្ឋាភិ... |
article_10030.txt | ប្រទេសអូស្រ្តាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្រា្តលី (ជាង៥៦លានដុល្លារអាម៉េរិក) ដល់កម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ កក្កដា។ | ក្នុងទំហំទឹកប្រាក់ទាំងនោះ មានចំនួន៤៧,៩ លានដុល្លារអូស្រា្តលី ស្ថិតក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈទឹកប្រាក់ដែលនៅសល់ផ្សេងទៀត ត្រូវផ្តល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លានដុល្លារអូស្រា្តលី ក្នុងឆ្នាំ២០២២-២៣។ ក្រសួងការបរទេស បានបន្ថែមថា ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ស្... |
article_10031.txt | ក្រុមហ៊ុនវិនិយោគ កំពុងសិក្សាបន្ថែមលើលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដី តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មីនៅក្រុងតាខ្មៅ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រំពឹងថាការសិក្សាបន្ថែមនេះ នឹងអាចបញ្ចប់នៅដំណាច់ឆ្នាំ២០២៣នេះ។ | នៅក្នុងពិធីសម្ពោធឱ្យប្រើប្រាស់មណ្ឌលផ្ដល់សេវាសាធារណៈ នាថ្ងៃទី២៩ មិថុនា នៅផ្សារអ៊ីអនមានជ័យ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកការសិក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញ បានបញ្ចប់ហើយ ។ តែដោយសាររដ្ឋាភិបាលចង់បានការតភ្ជាប់ផ្លូវរថភ្លើងក្រោមដី ទៅនឹងព្រលានយន្តហោះថ្មី ទើបក្រុមហ៊ុនវិនិយោគត... |
article_10032.txt | ការទូទាត់ប្រាក់តាម KHQR Code បានក្លាយជាការពេញនិយមរបស់ប្រជាពលរដ្ឋ ខណៈចំនួនប្រតិបត្តិការសាច់ប្រាក់ ក៏កើនឡើងគួរឱ្យកត់សម្គាល់ដែរ។ គិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការតាម KHQR Code ជាប្រាក់រៀល មានជិត១៧ម៉ឺនប្រតិបត្តិការ ដែលស្មើនឹងទំហំទឹកប្រាក់ ៩៧ប៊ីលានរៀល។ នេះបើយោងតាមរបាយការណ៍ ចុង ក្រោយរបស់ធនាគារជាតិ។ | ប្រព័ន្ធ KHQR ត្រូវបានធនាគារជាតិអភិវឌ្ឍឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងការទូទាត់ប្រាក់ ដែលមានសុវត្ថិភាព ងាយស្រួល និងមានស្ដង់ដារ។ លើសនេះប្រព័ន្ធក៏បានឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់កម្ពុជាឆ្នាំ២០២១-២០៣៥ ផងដែរ។ បន្ទាប់ពីប្រកាសដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធKHQR បានមួយឆ្នាំ ពោលគឺចាប់ពីថ្ង... |
article_10033.txt | ចលាចលក្នុងវិស័យធនាគារនៅអាម៉េរិក និងអឺរ៉ុប បានបង្ហាញនូវជម្រើសរវាងការដំឡើងអត្រាការប្រាក់ និងការធានាស្ថិរភាពហិរញ្ញវត្ថុ ។ ការណ៍នេះបានធ្វើសុខភាពសេដ្ឋកិច្ចពិភពលោកហាក់បន្តជួបបញ្ហាជាបន្តបន្ទាប់ ប្រឹងងើបឡើងវិញទាំងត្រដាបត្រដួស។ | ក្នុងរយៈពេល ៦ខែឆ្នាំនេះ សេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ជាមួយកំណើនខ្សោយ ការកើនឡើងអតិផរណា និងភាពមិនប្រកដប្រជាច្រើនទៀត។ទោះបីជាយ៉ាងណានៅតែមានសង្ឃឹមខ្លះ ចំពោះការធ្លាក់ចុះនៃកំណើននៅឆ្នាំ ២០២៣ ប្រហែលជាមិនសូវធ្ងន់ធ្ងរជាងការរំពឹងទុកនោះទេ ។ នៅខែមីនា ឆ្នាំ២០២៣ ការក្ស័យធនរបស់ធនាគារ Silicon Valley ដែលជាធនាគារធំជាងគេទី... |
article_10034.txt | ដីខាងមុខអគារ Kyukyodo ក្នុងទីក្រុង Ginza នៃរដ្ឋធានីតូក្យូមានតម្លៃ ២៩៦០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលជាតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុន។ | អស់រយៈពេល៣៨ឆ្នាំជាប់ៗគ្នា ទីតាំងដែលមានតម្លៃដីខ្ពស់ជាងគេនៅជប៉ុន គឺនៅពីមុខអគារលក់រាយសម្ភារៈការិយាល័យ Kyukyodo ក្នុងតំបន់ផ្សារទំនើប Ginza។ នៅឆ្នាំ២០២៣ តម្លៃក្នុងមួយម៉ែត្រការ៉េនៅទីនេះគឺ៤២,៧២លានយ៉េន (២៩៦០០០ដុល្លារ) ខ្ពស់ជាងឆ្នាំមុន១,១ភាគរយ។ ជាលើកដំបូងហើយដែលទីតាំងនេះ បានឡើងថ្លៃក្នុងរយៈពេលបីឆ្នាំជាប់គ្នា។ នេះបើ... |
article_10035.txt | ភ្នំពេញ៖ សហគ្រាសចំនួន ១៨២កន្លែងនៅកម្ពុជា កំពុងកែច្នៃប្រហុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២២កន្លងទៅ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មបានប្រមាណ ៨៩០០តោន។ | ពាក់ព័ន្ធនឹងការកែច្នៃប្រហុកជាពាណិជ្ជកម្មនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សហគ្រាស និងអ្នកពាក់ព័ន្ធពង្រីកការស្រាវជ្រាវបន្ថែម ដោយផ្ដោតលើបច្ចេកទេសនៃការច្នៃ ក្លិន និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះ ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជី... |
article_10036.txt | អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបានចំនួន ៨ ៣៩៣,១៧ពាន់លានរៀល(ប្រមាណ ២ ០៧២,៣៩លានដុល្លារ) នៅក្នុងឆមាសទីមួយ។ ចំណូលដែលសម្រេចបាននេះ គឺស្មើនឹង៥៨,០២ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ | លទ្ធផលនេះបានធ្វើឱ្យលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការប្រមូលចំណូលពន្ធដារប្រចាំឆ្នាំ២០២៣ នឹងសម្រេចបានក្នុងរង្វង់ ១០៥ភាគរយ។ ដើម្បីសម្រេចបាននូវទំហំនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការគ្រប់គ្រងចំណូលពន្ធ តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យភេសជ្ជៈ ផលិតផលថ្នាំជក់ និងបារី ដោយធានាឱ្យបាននូវ... |
article_10037.txt | កម្ពុជាសម្រេចការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសនានា ក្នុងពិភពលោកបានក្នុងទំហំទឹកប្រាក់ប្រមាណ៩ ១៨៣លានដុល្លារ នារយៈពេល៥ខែមកនេះនៃឆ្នាំ២០២៣។ ក្នុងនោះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារឈរនៅលំដាប់ទី១របស់កម្ពុជា ខណៈស្ថិតប្រទេសចិន គឺស្ថិតនៅលំដាប់ទី៣។ | យោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានាំទំនិញទៅកាន់ផ្សារសហរដ្ឋអាម៉េរិកមានទំហំជិត ៣ ១៩៨លានដុល្លារ។ នេះទីផ្សារធំបំផុតរបស់កម្ពុជា ស្ថិតក្នុងលំដាប់ទី១។ លំដាប់ពី២នោះ ជាទីផ្សារប្រទេសវៀតណាមមានទំហំ... |
article_10038.txt | ភ្នំពេញ៖ កសិករបានត្អូញត្អែរថា ឆ្នាំនេះសណ្ដែកបាយពិបាកលក់ និងបានតម្លៃថោក ដោយសារតែទំហំនៃការផលិតច្រើន តែតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេសមានតិច នាំឱ្យចាល់។ ទិន្នន័យរបស់ក្រសួងកសិកម្ម ក៏បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ការនាំចេញសណ្ដែកបាយធ្លាក់ចុះ៣៨ភាគរយ។ | លោក នេត សាវឿន ជាកសិករដាំសណ្ដែកបាយម្នាក់នៅខេត្តកំពត បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ទើបតែឆ្នាំនេះទេទីផ្សារសណ្ដែកបាយធ្លាក់ចុះខ្លាំង រហូតដល់ឈ្មួញឈប់ទទួលទិញតែម្ដង។ លោក មិនដឹងមូលហេតុនាំឱ្យធ្លាក់ថ្លៃនោះទេ ប៉ុន្តែ ឈ្មួញកណ្ដាលបានបង្ហើបថា ការលក់ចេញរបស់ពួកគេក៏ពិបាកដែរ។ កសិកររូបនេះ ដាំសណ្ដែកបាយចំនួន២,៥ហិកតា នៅស្រុ... |
article_10039.txt | ភ្នំពេញ៖ រដ្ឋាភិបាល និងអង្គការពាក់ព័ន្ធ បានរួមគ្នាពិភាក្សាបន្ថែម និងអនុវត្តគម្រោងបណ្ដុះ បណ្ដាលជំនាញដល់ស្រ្ដីងាយរងគ្រោះ នៅតាមខេត្តគោលដៅ ដើម្បីបង្កើនចំណូលដល់ ពួកគេ ព្រមទាំងចូលរួមបង្ការ និងកាត់បន្ថយការចំណាកស្រុកដែរ។ | អង្គការ ណូមីណែកវើកប្រចាំកម្ពុជា បានសហការជាមួយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន បង្រៀន ដល់ស្រ្តីងាយរងគ្រោះពីជំនាញបច្ចេកទេស និងបំណិនជីវិត ដែលពួកគេអាចយកជំនាញទាំងនោះ ទៅប្រកបរបរលក់ដូរនៅក្បែរផ្ទះ ឬចិញ្ចឹមសត្វជាដើម។ នេះបើតាមលោក រ៉ុង រតនា នាយកអង្គការណូមីណែកវើកប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្ដីពីភាពជាដៃគូសម្រាប់ការផ្គត់ផ្គង់ជ... |
article_1004.txt | ស្ថានភាពបាតុកម្មនៅមីយ៉ាន់ម៉ា ហាក់កាន់តែក្តៅឡើង បន្ទាប់ពីកងកម្លាំង បានបាញ់គ្រាប់កាំភ្លើងជ័រដាក់ក្រុមបាតុករ និងបង្កឱ្យមានមនុស្សរបួសមួយចំនួន។ ប្រជាជនមីយ៉ាន់ម៉ា នៅថ្ងៃទី១០ ខែកុម្ភៈ នៅតែបន្តចេញមកធ្វើបាតុកម្មថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលស៊ីវិល។ | Relate ក្រុមបាតុករមីយ៉ាន់ម៉ា ហាក់មានសភាពកាន់តែពុះកញ្ជ្រោលជាងមុននៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ បន្ទាប់ពីបាតុករមួយចំនួន បានរងរបួសដោយសារក្រុមប៉ូលិសបានបាញ់គ្រាប់ជ័រ នៅក្នុងទីក្រុងណៃពិដោ។ ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំយុវជន កញ្ញា Esther Ze Naw បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនអាចស្ងៀមស្ងាត់បានទេ»។ មិនតែប៉ុណ្ណោះ បុគ... |
article_10040.txt | ទំនិញគេចពន្ធដែលមានទម្ងន់សរុប ៦៩ ៥២០គីឡូក្រាម ឬជិត៧០តោន ត្រូវបានមន្ត្រីជំ នាញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្រ្កាបបាននៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ។ បើតាមអគ្គនាយកដ្ឋានគយ ទំនិញទាំងនេះ មានតម្លៃពន្ធនិងអាករ រួមទាំង ពិន័យ បទល្មើសនឹងច្បាប់ស្ដីពីគយ ជាង៤០០លានរៀល ឬប្រមាណ១០ម៉ឺនដុល្លារអាម៉េរិក ។ | អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ ចុះបង្ក្រាបរថយន្តបានចំនួន១១គ្រឿង ដែលលួចដឹកទំនិញគេចពន្ធទាំងនោះបាន នាយប់ថ្ងៃទី១កក្កដា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានគយ បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ គឺមានការប្រឈមខ្លាំងដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន៣គ្រឿង មករារាំង និងបានផ... |
article_10041.txt | ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីជួយកម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និង វិមជ្ឈការ។ កម្ចីនេះ ស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ ។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ADB កម្ចីនេះ នឹងពង្រឹងការធ្វើផែនការ និងរៀបចំថវិកា ការគ្រប់គ្រង ចំណូលនិងចំណាយ និងសមត្ថភាពបុគ្គលិកនៅកម្រិតរដ្ឋបាលមូលដ្ឋាន ដើម្បីផ្តល់សេវាកម្មប្រសើរឡើង ,លើកកម្ពស់ការធ្វើផែនការមូលដ្ឋាន និង កែលម្អលទ្ធភាពទទួលបានសេវាសាធារណៈរបស់ ប្រជាពលរដ្ឋ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចា... |
article_10042.txt | ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការកសាងជំនាញវិជ្ជាជីវៈ ក្នុងផ្នែកប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាដល់យុវជនកម្ពុជា។ លើសពីនេះ KOICA នឹងនាំមកនូវបទពិសោធន៍នៃការអភិវឌ្ឍជំនាញនៅប្រទេសខ្លួន មកបណ្ដុះបណ្ដាលដល់ពលរដ្ឋកម្ពុជា។ | ការប្ដេជ្ញានេះ ត្រូវបានលើកឡើងដោយលោក Rho Hyun Jun នាយកKOICAប្រចាំកម្ពុជា នៅចំពោះមុខ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «ការកសាងសមត្ថភាព និងការបង្កើតបរិយាកាសក្នុងជំនាញ ICT នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៅកម្ពុជា» នៅទីស្ដីការក្... |
article_10043.txt | ភ្នំពេញ៖ គ្រឹះស្ថានអង្គរ ទទួលបានចំណូលជាង ១៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២៣។ ចំនួននេះ កើនឡើងជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ | បើតាមសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ រយៈពេល ៦ខែនេះ មានទេសចរសរុប ៣៨៥ ៧៦៩នាក់ បានទិញសំបុត្រចូលរមណីយដ្ឋានអង្គរ ដែលកើនជាង ៦ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ដោយឡែក ក្នុងខែមិថុនា កន្លងទៅនេះ មានទេសចរ ៤១ ០១២នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ហើយចំណូលលក់សំបុត្រនោះមាន ១ ៨១១ ៥៨៩ដុល្លារ។ ក្រៅពីនេះ គ្រឹះស្ថានអង្គ... |
article_10044.txt | ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថ្មីៗ នាសន្និសីទបូកសរុបសភាពការណ៍ទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គ.ជ.ប ចំណាយក្នុងខ្ទង់ជាង៥០លានដុល្លារអាម៉េរិកលើការរៀបចំការបោះឆ្នោតនេះ។ | លោកបានបញ្ជាក់ថា គ.ជ.ប ចំណាយប្រមាណ២ម៉ឺនរៀលលើការរៀបចំលិខិតស្នាមឯកសារនៃអ្នកបោះឆ្នោតម្នាក់ៗ ហើយការចំណាយច្រើនបំផុតនោះ គឺលើសម្ភារបោះឆ្នោត និងមន្ត្រីរៀបចំការបោះឆ្នោតជាង១៥ម៉ឺននាក់ ដោយជាង១៤ម៉ឺននាក់ក្នុងរយៈពេលខ្លី និងជាង១ម៉ឺននាក់ ជាមន្ត្រីថ្នាក់ខេត្ត និងថ្នាក់ជាតិ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភ... |
article_10045.txt | អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែមិថុនា នេះ បានចេញសេចក្តីបំភ្លឺ ក្រោយមានការផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកថា សាលារៀនឯកជនមួយ តម្រូវឱ្យអាណាព្យាបាលបង់ពន្ធថ្លៃសិក្សា។ ស្ថាប័នជំនាញរបស់រដ្ឋាភិបាលនេះ អះអាងថា គ្មានករណីបែបនេះឡើយ។ | តាមលិខិតដែលចែករំលែកតគ្នាលើបណ្តាញសង្គម សាលាខ្មែរ-ចិនអរសប្បាយសិក្សា បានជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស អំពីការបង់ពន្ធថ្លៃសិក្សា២០ភាគរយជូនរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ជំនួសអស់រយៈពេល៣ឆ្នាំហើយ។ ក្នុងសេចក្តីជូនដំណឹងនោះ សាលា បានបញ្ជាក់ថា មាតាបិតា ឬអាណាព្យាបាលត្រូវបង់ពន្ធលើថ្លៃសិក្សា១០ភាគរយ ខណៈសាលាបន្តជួយ១០ភាគរយ ... |
article_10046.txt | ខេត្តក្វាងស៊ី, ចិន៖ ក្រុមហ៊ុន ជីង សាងជឺ ដែលជាក្រុមហ៊ុនផលិតថ្នាំ អាហារបំប៉នសុខភាពធំមួយនៅក្នុងប្រទេសចិន កំពុងតែសំឡឹងរកឱកាសពង្រីកការចែកចាយផលិតផលឱសថ ស្ករបៀមសម្រួលបំពង់ក និងប្រភេទថ្នាំបំប៉នសុខភាពផ្សេងទៀតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ នេះជាការលើកឡើងរបស់ លោក ហ៊ង ចៀន ភីង (Huang Jian Ping) អគ្គនាយករងក្រុមហ៊ុន ជីង សាងជឺ ក្នុ... | ក្នុងទស្សនកិច្ចនេះ លោក ហ៊ង ចៀន ភីង បានគូសបញ្ជាក់ឱ្យដឹងទៀតថា ក្រុមហ៊ុន ជីងសាងជឺ បង្កើតតាំងពីឆ្នាំ១៩៤៣ ជាក្រុមហ៊ុនផលិតស្ករគ្រាប់ ហើយបច្ចុប្បន្នបានវិវត្តខ្លួនជាក្រុមហ៊ុនផលិតថ្នាំដែលឈរនៅលំដាប់លេខ ៥០ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះ ផ្តោតលើ ការផលិតថ្នាំ ស្កបៀម និងអាហារបំប៉នសុខភាព ហើយបច្ចុប្បន្នក្រុមហ៊ុនមានផលិតឱសថ ស្ករបៀម ន... |
article_10047.txt | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន៦ ដែលវិនិយោគទុនសរុបជាង ១៦០លានដុល្លារ ដើម្បីបង្កើតរោងចក្រសំបកកង់យានយន្ត, បង្គុំគ្រឿងអលង្ការ, ដំឡើងអំពូលភ្លើង និងរោងចក្រផលិតកាវទឹក រួមទាំងទឹកថ្នាំបោះពុម្ព។ បើតាម CDC រោងចក្រទាំង៦ អាចបង្កើតការងារបាន ៣២៥៨កន្លែងផងដែរ។ | ក្រុមហ៊ុនទាំង៦ ដែល CDC បានអនុម័តនោះ រួមមានក្រុមហ៊ុន NEWBUSTAR (CAMBODIA) TIRE CO., LTD. មានគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត នៅតំបន់សេដ្ឋកិច្ចខេត្តក្រចេះ។ ក្រុមហ៊ុននេះ នឹងបោះទុនវិនិយោគប្រមាណ ១៣៨លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបានចំនួន ៩៧៥កន្លែង។ រូបភាពពីCDC ចំណែកក្រុមហ៊ុន METAL JEWELRY (CAMBODIA) CO., LTD.... |
article_10048.txt | ដើម្បីជំរុញការប្រើប្រាស់«ប្រាក់រៀល»ឱ្យកាន់តែមានទំហំច្រើននៅក្នុងចរន្តសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជា នឹងដាក់ដំណើរការនូវការទូទាត់ឆ្លងដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ តាមរយៈប្រព័ន្ធបាគង។ នេះបើតាមការលើកឡើងរបស់លោកស្រី ជា សិរី ទេសាភិបាលរងធនាគារនៃកម្ពុជា ដែលការគ្រោងពង្រីកប្រព័ន្ធទូទាត់ឆ្លងដែននេះ បន្ទាប់ពីកម្ពុជាទទួលបានជោគ... | បច្ចុប្បន្ន ប្រព័ន្ធបាគង(Bakong)របស់ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យពលរដ្ឋផ្ទេរប្រាក់ទៅកាន់ធនាគារបានទាំងអស់នៅកម្ពុជាដោយងាយស្រួល និងរហ័ស។ ជាពិសេសពលរដ្ឋដែលប្រើប្រព័ន្ធនេះ គឺអាចចាយវាយប្រាក់រៀលនៅក្នុងប្រទេសថៃ បានថែមទៀត តាមរយៈការស្កេន QR Code ។ ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ «ប្រាក់រៀល ចំណេះដឹងហិរញ្ញវត្ថុ ... |
article_10049.txt | រាជធានីភ្នំពេញមានរោងចក្រសហគ្រាសចំនួន៩ ៣១៤កន្លែង ដែលមានកម្មករប្រមាណ១,៦លាននាក់បម្រើការងារនៅតាមរោងចក្រទាំងនោះ។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈការងារ រោងចក្រទាំងជាង៩ពាន់កន្លែងនោះ បានបង្កើតប្រាក់ឈ្មួលដល់កម្មករបាន២ពាន់លានដុលា្លរក្នុងមួយឆ្នាំ។ | នាពិធីសំណេះសំណាលកម្មករ កម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៣មិថុនា លោក អ៊ិត សំហេង បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រទាំងជាង៩ពាន់កន្លែងនេះ គឺមានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ចំនួន៧២៧កន្លែង ដែលមានកម្មករនិយោជិក៣៤ម៉ឺននាក់ និងមានប្រាក់ឈ្មួលជាមធ្យម១,១ពាន់ដុល្លារក្នុងមួយឆ្នាំ។ រដ្ឋមន្ត្រីក្រសួងការងារបន្តរ... |
article_1005.txt | ចៅក្រមតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បញ្ជាក់នៅថ្ងៃទី៥ កុម្ភៈថា ខ្លួនមានយុត្តាធិការលើសំណុំរឿងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តក្នុងទឹកដីប៉ាឡេស្ទី។ ហេតុដែលតុលាការអះអាងពីយុត្តធិការនេះ អាចនឹងបើកផ្លូវឲ្យមានការស៊ើបអង្កេត បើទោះបីជាមានការជំទាស់ពីពអ៊ីស្រាអែលក្តី។ | សេចក្តីសម្រេចរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ រងការជំទាស់មួយរំពេចពីអ៊ីស្រាអែល ដែលមិនមែនជារដ្ឋសមាជិករបស់តុលាការ ប៉ុន្តែទទួលបានការស្វាគមន៍ពីអាជ្ញាធរប៉ាឡេស្ទីន។ អាមេរិក ដែលជាសម្ព័ន្ធមិត្តអ៊ីស្រាអែល ក៏មិនយល់ស្របនឹងសេចក្តីសម្រេចរបស់តុលាការដែរ។ ចៅក្រមICC លើកឡើងថាសេចក្តីសម្រេចរបស់ខ្លួនផ្អែកលើអង្គហេតុដែលប៉ាឡេស្ទីនជាសមាជិកនៃលក្ខន... |
article_10050.txt | កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរួមលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត-ប៉ាស៊ីហ្វិក និង គណៈកម្មការតំបន់អាស៊ីខាងត្បូងនៃអង្គការទេសចរណ៍ពិភពលោក (35th UNWTO CAP & CSA) អមដោយសន្និសីទអង្គការទេសចរណ៍ពិភពលោកស្តីពី ក្រមអន្តរជាតិសម្រាប់ការការពារទេសចរ ចាប់ពីថ្ងៃទី១៥ដល់១៧មិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសុខាភំ្នពេ... | បើតាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កិច្ចប្រជុំគណៈកម្មការជំនាញទាំងពីរនេះអមជាមួយសន្និសីទអន្តរជាតិក្រមអន្តរជាតិសម្រាប់ការការពារទេសចរដែលធ្វើឡើងនាពេលនេះ គឺពិតជាមានភាពចាំបាច់ ក្នុងការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ។ ជាពិសេសតំណាងរដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងអង្គការជាតិ-អន្តរជាតិ ក្នុងការដាក់ចេញនូវក្រមអន្តរជាតិសម្រាប់ការក... |
article_10051.txt | កំពង់ធំ៖ ក្រុមហ៊ុន Top planning Japan Co., Ltd និង MRARTHHOLDINGS Group របស់ជប៉ុន គ្រោងសាងសង់រោងចក្រកែច្នៃស្វាយចន្ទីខ្នាតធំមួយនៅខេត្តកំពង់ធំ។ ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានដាក់ផែនការកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យបាន៥ម៉ឺនតោន ព្រមទាំង ជំរុញការនាំចេញស្វាយចន្ទីកែច្នៃឱ្យបានយ៉ាងតិច ១ម៉ឺនតោនក្នុងមួយឆ្នាំ ដោយអនុឡោមតាមគោលការណ៍ GM... | លោក Imahashi Takayuki ជាអ្នកគ្រប់គ្រងគម្រោងអាជីវកម្មរបស់ក្រុមហ៊ុន Topplanning បានលើកឡើងថា កម្ពុជា គឺជាកន្លែងផលិតស្វាយចន្ទីធំមួយក្នុងពិភពលោកប៉ុន្តែ ខ្វះការកែច្នៃបន្ថែម។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោកចាប់អាម្មណ៍លើការកែច្នៃគ្រាប់ស្វាយចន្ទី របស់កម្ពុជា ដើម្បីនាំចេញទៅបរទេស។ លោក Imahashi Takayuki ជាអ្នកគ្រប់គ្រងគម្រោងអាជីវកម្ម... |
article_10052.txt | វៀតណាមទើបតែបានអនុម័តផែនការមេលើការអភិវឌ្ឍអាកាសយានដ្ឋាន ដែលមានស្រាប់ចំនួន២២កន្លែង និងការសាងសង់ព្រលានយន្តថ្មីចំនួន៨បន្ថែមទៀត។ | ដើម្បីពន្លឿនការវិនិយោគ និងប្រតិបត្តិការអាកាសចរណ៍ស៊ីវិលនេះ រដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាអនុម័តដោយឧបនាយករដ្ឋមន្ត្រី ជិន ហុងហា លើផែនការមេស្តីពីការអភិវឌ្ឍន៍ប្រព័ន្ធអាកាសយានដ្ឋានទាំងអស់ នៃដំណាក់កាលឆ្នាំ ២០២១-២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០ ។ បើយោងតាមផែនការមេនៅឆ្នាំ ២០៣០ វៀតណាមនឹងមានអាកាសយានដ្ឋានវៀតណាមសរុបចំនួន ៣០កន្លែង។ ក្... |
article_10053.txt | ពន្ធអចលនទ្រព្យដែលស្ថិតនៅក្នុងក្រុងដែលទើបត្រូវបានបង្កើតថ្មីចំនួន៤ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៣។ ក្រុងទាំង៤នោះ គឺមានក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ, ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ខេត្តកណ្តាល និងក្រុងបូកគោ ខេត្តកំពត។ | ដ្បិតម្ចាស់អចលនទ្រព្យ ដែលស្ថិតនៅក្នុងក្រុងទាំង៤នេះ ត្រូវបានលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៣ ប៉ុន្តែម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យ នៅសាខាពន្ធដារខេត្តទាំងនោះ ឬនៅនាយកដ្ឋានពន្ធអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ(GDT)។ ប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចុះន... |
article_10054.txt | ចាប់តាំងពីការដាក់ឱ្យដំណើរផ្លូវដែកចិន - ឡាវក្នុងខែធ្នូ ឆ្នាំ២០២១ ការដឹកជញ្ជូនតាមរថភ្លើងនៅលើកំណាត់ផ្លូវនេះមានចំនួនជាង៤លានតោននៃការនាំចេញ និងនាំចូលទំនិញ។ | ចាប់ពីបើកឱ្យដំណើរការផ្លូវដែកចិន-ឡាវ ទំនិញដែលបាននាំចរាចរនៅលើរថភ្លើងនេះមានចំនួន ៤ ០៩៧ ៣០០តោន។ ក្នុងនោះប្រមាណ ៤៥០ ០០០តោនត្រូវបាននាំចេញពីឡាវទៅចិន និង ៦៥០ ៩០០តោនពីចិនទៅឡាវ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានឡាវ KPL ។ ទំនិញដែលដឹកជញ្ជូនពីឡាវទៅចិនភាគច្រើនរួមមាន កៅស៊ូ រ៉ែដែក រ៉ែស័ង្កសី កំបោរ ផ្លែឈើ ម្សៅដំឡូង។ ចំណែកផលិតផលដែលដឹកពីចិនម... |
article_10055.txt | កំពត៖ ស្ត្រីមានពិការភាពដែលរស់នៅប៉ែកជាយសមុទ្រកម្ពុជា ទទួលបានការបណ្តុះបណ្តាលការរៀបចំផែនការអាជីវកម្ម។ ការបណ្តុះបណ្តាលនេះ ជួយដោះស្រាយស្ត្រីមានពិការភាព លើបញ្ហាកង្វះចំណេះដឹង និងជំនាញអាជីវកម្មពាក់ព័ន្ធ។ | កញ្ញា ស៊ីន តុភក្តី ជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីមានពិការភាពទាំង១២នាក់ ដែលទទួលបានការបណ្តុះបណ្តាល« អាជីវកម្មថ្នាក់មូលដ្ឋានសម្រាប់សហគ្រិនស្ត្រីមានពិការភាពប៉ែកជាយសមុទ្រ» ពីសហគ្រាសសង្គម អ៊ែដ្យាយល៍ (Agile Development Group) សហការជាមួយអង្គការ អេដ អេ អាកស្យុង (AEA) ក្រោមគម្រោង «សមាជិកនៃសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចីរ... |
article_10056.txt | ចាប់ពីដើមខែមេសា ជារដូវកាលប្រមូលផលដំណាំទុរេនរបស់កសិករតាមបណ្ដាខេត្តនានា។ ស្របពេលកំពុងប្រមូលផលបណ្ដើរៗ កសិករថា ទីផ្សារទុរេនឆ្នាំនេះហាក់កំពុងត្រូវប៉ាន់ខ្លាំង សឹងតែរកទុរេនផ្គត់ផ្គង់មិនគ្រប់នោះឡើយ។ | លោក ស៊ឹម សុជាតិ អ្នកបច្ចេកទេសដាំដុះទុរេន និងជាម្ចាស់ចម្ការទុរេនជាង៦០០ដើម ក្នុងខេត្តកំពត បានលើកឡើងថា ទីផ្សារទុរេនឆ្នាំនេះហាក់ត្រូវប៉ាន់ខ្លាំង បើធៀបនឹងរាល់ឆ្នាំ រាប់តាំងពីការលក់ និងតម្លៃខ្ពស់ផងដែរ។ លោក សុជាតិ ថាទីផ្សារទុរេនឆ្នាំនេះហក់ឡើងប្លែក ដោយសារមានតម្រូវការខ្ពស់ ប៉ុន្តែការផលិតរបស់កសិករមានតិចនៅឡើយ។ លោក ស៊ឹម សុជាតិ អ្... |
article_10057.txt | កម្ពុជាទទួលបានកញ្ចប់ជំនួយ២លានដុល្លារអាម៉េរិក ពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងរបស់ចិន សម្រាប់ឆ្នាំ២០២៣។ មូលនិធិដែលទទួលបាននេះ គឺសម្រាប់អភិវឌ្ឍវិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព និងក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ | កញ្ចប់ជំនួយ២លានដុល្លារ ដែលកម្ពុជាទទួលបានពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់ឆ្នាំ២០២៣ ត្រូវបានចុះហត្ថលេខាដោយ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅទីស្តីការក្រសួង នា... |
article_10058.txt | សៀមរាប៖ របររកស៊ីមិនទៅមុខ លក់យូរៗបាត់ទាំងដើមបាត់ទាំងចុងអស់។ អ្នកស្រី សៀង ម៉េង សម្រេចបោះបង់របរជាអ្នកលក់ខោអាវស្បែក ក្នុងផ្សារមួយកន្លែងក្នុងទីក្រុងសៀមរាប ដែលខំប្រឹងប្រែងច្រើនឆ្នាំកន្លងមក។ ចំណេះដឹងក៏ស្ដួចស្ដើង មិនដឹងទៅរកការងារអ្វីធ្វើដូចគេនោះ បានបង្ខំឱ្យស្រ្តីវ័យ៣៦ឆ្នាំរូបនេះ សាកល្បងអាជីពជាអ្នករត់រ៉ឺម៉កកង់បី។ | ដោយមានការតាំងចិត្ត និងមានការគាំទ្រពីគ្រួសារ ពិសេសភ្ញៀវទេសចរបរទេស សុទ្ធសឹងជាកម្លាំងជំរុញទឹកចិត្តអ្នកស្រី សៀង ម៉េង ឱ្យបន្តអាជីពនេះមកដល់សព្វថ្ងៃ។ សព្វថ្ងៃ ស្រ្តីមានដើមកំណើតនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម រូបនេះ រីករាយជាមួយនឹងអាជីពបើករ៉ឺម៉កកង់បី និងមិនចង់ប្ដូររបរផ្សេងឡើយ។ អ្នកស្រី សៀង ម៉េង ប្រាប់ថា ការងារអ្វីក៏ស្រ្តីអា... |
article_10059.txt | កម្ពុជា បានសម្រេចនាំចេញអង្ករ ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោន ទៅកាន់ទីផ្សារអរន្តជាតិ ដែលគិតជាទឹកប្រាក់ចំនួន ៧៣៦,៩០លានដុល្លារអាម៉េរិក រយៈពេល ៥ខែដើមឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ បានចុះផ្សាយនៅថ្ងៃទី៨ ខែមិថុនា។ | រយៈពេល ៥ខែដើមឆ្នាំ២០២៣នេះ អង្ករកម្ពុជា មានក្រុមហ៊ុន ៤៨ក្រុមហ៊ុន បាននាំចេញទៅកាន់ទីផ្សារគោលដៅចំនួន៤៩ ដោយមានបរិមាណអង្ករចំនួន ២៧៨ ១៨៤តោន ស្មើនឹង ១៩១,៦៤លានដុល្លារអាម៉េរិក ហើយស្រូវបាននាំចេញចំនួន ២ ១៤២ ៤៨៣តោន(ប្រមាណ ១,៣៧លានតោន)ទៅកាន់ទីផ្សារវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណ ៥៤៥,២៦លានដុល្លារអាម៉េរិក។ អង្ករក្រអូបគ្រប់ប្រភេទមាន ៨៣,៤... |
article_1006.txt | ការិយាល័យមន្ត្រីរៀបចំការបោះឆ្នោតរដ្ឋ Georgia បានប្រកាសបើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការព្យាយាមប្តូរលទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះ។ លោក ត្រាំ ចាញ់ លោក ចូ បៃឌិន នៅរដ្ឋ Georgia ហើយស្នើឱ្យមន្ត្រីក្នុងរដ្ឋនេះ ស្វែងរកសន្លឹកឆ្នោតបន្ថែមដើម្បីឱ្យលោកឈ្នះវិញ។ ការស៊ើបអង្កេតនេះ អាចនឹងឈានដល់ការស៊ើបអង្កេតព្រហ្មទណ្ឌ... | នៅថ្ងៃទី៨ ខែកុម្ភៈ លោក Brad Raffensperger មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Georgia បើកការស៊ើបអង្កេតលើអតីតប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយពេលលោក ត្រាំ បានទូរសព្ទមកលោក Raffensperger ផ្ទាល់ និងជំរុញឱ្យប្តូរលទ្ធផលបោះឆ្នោត។ ក្នុងកិច្ចសន្ទនាថ្ងៃទី២ ខែមករា លោក ត្រាំ អះអាងថា មានការបន្លំសន្លឹកឆ្នោត តែពុំបានបង្ហាញភស្តុតាងអ្វីឡើយ។ អត... |
article_10060.txt | រដ្ឋាភិបាលសម្រេចដំឡើងនិងបញ្ចុះអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រានាំចេញ លើមុខទំនិញមួយចំនួន។ ក្នុងនោះ រដ្ឋបានដំឡើងពន្ធនាំចូលពី ៧ភាគរយ ទៅ១៥ភាគរយ លើមុខទំនិញ ដំណាប់ ចាហួយ ល្បាយខាប់នៃផ្លែឈើ និងមុខទំនិញនានា . រដ្ឋក៏បញ្ចុះអត្រាអាករពិសេសលើរថយន្តដឹកទំនិញប្រើអគ្គិសនី, រថយន្តប្រណាំងតូចៗ, ម៉ូតូកង់៤ និងរថយន្តបំពាក់ឧបករណ៍ពិសេស ជាដ... | រដ្ឋបានបញ្ចុះអត្រាពន្ធគយពី ៣៥មក១៥ភាគរយ លើការនាំចូលរុក្ខជាតិរស់សម្រាប់ផលិតឱសថ អាហារកែច្នៃ ភេសជ្ជៈមួយចំនួន ប្រេងក្រអូប សំបកកង់អ៊ុតឡើងវិញ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំពីស្បែក ផលិតផលក្រងត្បាញ កញ្ចក់សុវត្ថិភាព សម្ភារផ្ទះបាយពីលោហៈធាតុ អាគុយ គ្រឿងបន្លាស់យានយន្ត និងគ្រឿងសង្ហារឹមមួយចំនួនដែលមានចំនួន ៣២៧បន្ទាត់ពន្ធ។ បញ្ចុះអត្រា... |
article_10061.txt | ផ្លូវខេត្តលេខ៣១២ ប្រវែងជាង ២៨គីឡីម៉ែត្រ ស្ថិតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណាយថវិកាប្រមាណ ២៥លានដុល្លារអាម៉េរិក ដើម្បីលើកកម្រិតគុណភាពឡើងវិញ។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋានលើកកម្រិតជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ នៅថ្ងៃទី៩ ខែមិថុនា។ | លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ផ្លូវខេត្តលេខ៣១២ ដែលបានស្ថាបនានេះ ចាប់ពីភូមិសំរោង ឃុំល្វា (ត្រង់ផ្លូវបំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី ព្រំប្រទល់កម្ពុជា-វៀតណាម នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងាធារណក... |
article_10062.txt | «តើអ្នកដែលត្រូវគេរឹបអូសផ្ទះមានប៉ុន្មាននាក់? តើបុរីណាខ្លះដែលរឹបអូស»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចោទជាសំណួរបែបនេះ នាអំឡុងនៃពិធីសំណេះសំណាលជាមួយជាមួយកម្មករ-កម្មការិនីជាង១៨០០០នាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា នេះ។ | ការរឹបអូសផ្ទះ ជាពិសេសអតិថិជនដែលបានបង់មួយចំនួនហើយ ត្រូវបានសម្តេច ហ៊ុន សែន លើកឡើងថា ជាករណីមិនត្រឹមត្រូវ ដោយសម្តេចស្នើឱ្យរៀបចំឥណទានឡើងវិញ រវាងម្ចាស់បុរី ជាមួយនឹងអ្នកទិញ។ «ជាផ្នែកមួយនៃយុត្តិធម៌សង្គម»។ សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ ដោយបញ្ជាឱ្យលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹ... |
article_10063.txt | ២ឆ្នាំមកនេះ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន Renaissance Minerals បានជាង១០លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល។ | ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» លក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។ គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ ដំណើរការបានរយៈពេល២ឆ្នាំហើយដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្... |
article_10064.txt | រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយឥតសំណងប្រមាណ៦០ម៉ឺនដុល្លារ ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារនៅតាមសាលារៀននៅខេត្តកំពង់ចាម។ កញ្ចប់ជំនួយនេះ ផ្តោតសំខាន់លើការលុបបំបាត់ការដាក់ទណ្ឌកម្មលើរាងកាយ ការធ្វើបាប និងការប្រើប្រាស់ភាសារំលោភបំពានកុមារ។ | មានសាលារៀនរដ្ឋចំនួន៤៣ នៅខេត្តកំពង់ចាម នឹងត្រូវបានអនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារ ពីអង្គការ Save the Children Japan ។ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងចំនួន៦៣៧,៨៣៨ដុល្លារ ដល់អង្គការ Save the Children Japan ដើម្បីអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៩ឧសភា ឆ... |
article_10065.txt | ពីខែមករា ដល់ឧសភា អគ្គនាយកដ្ឋានពន្ធដារ(GDT)ប្រមូលចំណូលចូលជាតិបានសរុប១ ៨២៦.៦៩លានដុល្លារ។ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង ៥១,១៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ GDT។ | ផ្អែកលើស្ថានភាពចំណូលពន្ធដារដែលប្រមូលបានក្នុងរយៈពេល៥ខែមកនេះ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ នឹងសម្រេចបានគ្រប់តាមផែនការ ដែលមានទំហំប្រមាណ ៣ ៥៧១.៦៩ លានដុល្លារ។ បើតាមលោកអគ្គនាយកពន្ធដារ កាលពីខែមីនា ចំណូលពន្ធបានហក់ខ្ពស់ដែលសម្រេចបានដល់ ៨០៤.៤៥ លានដុល្... |
article_10066.txt | ហុងកុង (ចិន) និងសិង្ហបុរី គឺជាឈ្មោះទីក្រុងពីរដែលស្ថិតក្នុងបញ្ជីទីក្រុងថ្លៃបំផុតនៅអាស៊ីសម្រាប់ជនបរទេស។ ចំណាត់ថ្នាក់ទី៣ និង ៤ បានទៅលើទីក្រុង សេអ៊ូល និងតូក្យូ។ តាមពីក្រោយដោយ សៀងហៃ ក្វាងចូវ សេនចេន ប៉េកាំង តៃប៉ិ និង យូកូហាម៉ា។ | ទីក្រុងដែលមានតម្លៃថ្លៃបំផុតនៅអាស៊ីសម្រាប់ជនបរទេសគឺហុងកុង។ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះទីក្រុងនេះបានជាប់ចំណាត់ថ្នាក់បួនឆ្នាំជាប់គ្នារួចមកហើយ ដោយឈរនៅលំដាប់កំពូលក្នុងបញ្ជីទីក្រុងថ្លៃបំផុតសម្រាប់ជនបរទេសនៅទូទាំងពិភពលោកផងដែរ។ លោក Lee Quane នាយកប្រចាំតំបន់អាស៊ីនៅអង្គការស្រាវជ្រាវ EC... |
article_10067.txt | សន្ទុះនៃការទិញ-លក់អចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន ហាក់មាននិន្នាការថមថយ ដោយសារតែការរឹតបន្តឹងអត្រាការប្រាក់ ,អចលនទ្រព្យនៅក្នុងតំបន់ មានសភាពមិនច្បាស់លាស់ រួមជាមួយការធ្លាក់ចុះនូវតម្រូវការផ្ទះ និងការធ្លាក់ចុះនូវអតិថិជនបរទេស។ នេះជាការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ | លោក ច្រឹក សុខនីម បានមើលឃើញពីស្ថានភាពអចលទ្រព្យនៅកម្ពុជា មាននិន្នាការថមថយ ដែលភាគច្រើននៅក្នុងដោះដូរ ឬទិញលក់ គឺសុទ្ធសឹងតែជាអតិថិជនក្នុងស្រុក ។ បើតាមលោក សុខនីម ចំនួនដោះដូរ ឬទិញ-លក់ ក៏មិនមានការកើនឡើងនោះទេ ។ លោក ច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា។ រូបភាពពី CVEA ។ ដោយឡែកបណ្តាក្រុមហ៊ុនដែលអភិវឌ្ឍអចលទ្... |
article_10068.txt | សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្និដ្ឋានថា កម្ពុជា មិនត្រឹមតែបាត់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ (EBA) របស់សហភាពអឺរ៉ុប តែ២០ភាគរយនាពេលនេះឡើយ ដោយអាចនឹងត្រូវបាត់១០០ភាគរយតែម្តង នៅអំឡុងឆ្នាំ២០២៦ ឬឆ្នាំ២០២៧ខាងមុខ ព្រោះពេលនោះ កម្ពុជា បានចាកចេញពីស្ថានភាពនៃប្រទេសអភិវឌ្ឍតិចតួចហើយ។ | ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងដូច្នេះថា៖«ឆ្នាំ២០២៧ យើង នឹងបាត់ទាំងអស់ ព្រោះប្រទេសរបស់យើង មិនមែនជាប្រទេសអភិវឌ្ឍតិចតួទៀតឯណា។ បន្តិចទៀត កម្ពុជា នឹងចេញផុតពីប្រទេសអភិវឌ្ឍតិចតួច អ៊ីចឹង រកស៊ី ត្រូវតែបង់ពន្ធឲ្យគ្នាទៅវិញទៅមក»។ សម្តេច ... |
article_10069.txt | សម្តេចនាយកករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៧ ខែមិថុនា នេះ ចូលរួមធ្វើជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមទាំងការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន។ | ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ប៊ីលានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ និង ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក។ គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពា... |
article_1007.txt | ក្រសួងការងារសហរដ្ឋអាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានបង្កើនការងារច្រើន គឺចំនួន ៩១ ម៉ឺន ៦ ពាន់ការងារ នៅក្នុងខែមីនា ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីខែសីហា ដោយជិតមួយភាគបីនៃកំណើននេះ គឺក្នុងវិស័យកម្សាន្តនិងបដិសណ្ឋារកិច្ចដែលរងគ្រោះខ្លាំង។ | កំណើនការងារនេះបានជំរុញឱ្យអត្រាគ្មានការងារធ្វើធ្លាក់ចុះពី ៦,២ ភាគរយ កាលពីខែកុម្ភៈ មកត្រឹម ៦ ភាគរយ។ របាយការណ៍នេះឲ្យដឹងថា ទោះបីសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញពីការបិទសម្មភាពសង្គមដោយសារកូវីដ១៩ ក៏ដោយ ក៏ចំនួនការងារធ្វើនៅតែមានចំនួន ៨ លាន ៤ សែន តិចជាងចំនួនការងារមុនពេលមានជំងឺ... |
article_10070.txt | រដ្ឋបាលគយកម្ពុជា និងចិន សម្រេចរួមគ្នាធ្វើទំនើបកម្មដើម្បីក្លាយជារដ្ឋបាលគយ វៃឆ្លាត (Smart Customs) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងជំរុញការរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាលើការងារតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយជាតិរវាងរដ្ឋបាលគយទាំងពីរ។ ការសម្រេចនេះ គឺធ្វើឡើងក្នុងកិ... | ប្រទេសចិនជាដៃគូពាណិជ្ជកម្មនិងវិនិយោគយ៉ាងសំខាន់របស់កម្ពុជា ហើយតាមរយៈនេះរដ្ឋបាលគយនៃប្រទេសទាំងពីរ ត្រូវសហការគ្នាឱ្យបានសកម្ម។ នេះជាការលើកឡើងរបស់លោក គុណ ញឹម ដោយបាននិយាយថា ជាពិសេសគឺការអនុវត្តរួមគ្នាឱ្យរលូន និងមានប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(... |
article_10071.txt | កម្ពុជា បានលើកសំណើដល់ប្រទេសជប៉ុន ឱ្យពិចារណាលទ្ធភាពក្នុងការរៀបចំការសិក្សាស្រាវជ្រាវមួយសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ សំណើរសនេះត្រូវបានលើកឡើងដោយលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងនៅចំពោះមុខលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។ | ជប៉ុន ជាប្រទេសដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលជួយជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មនៅកម្ពុជា ជាពិសេស កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មឌីជីថល តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងពហុភាគី។ ដើម្បីបង្កើនផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ លោក ប៉ាន សូរស័ក្ត បានជំរុ... |
article_10072.txt | កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតឡើង ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ ការបង្កើតកិច្ចព្រមព្រៀង... | Cambodia-UAE Comprehensive Economic Partnership Agreement/CEPA ជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ កិច្ចព្រមពៀងនេះត្រូវបានបង្កើតឡើងបន្ទាប់ពីតំណាងរដ្ឋាភិបាលប្រទេសពីរបានបញ្ចប់ការចរចាចំនួន៣ជុំដោយជោគជ័យ នាពេលកន្លងមក។ រដ្ឋាភិបាលប្រទេសទាំងពីរសម្រេចបង្កើតកិច្ចព្រមព្រៀងនេះឡើង ដើម្... |
article_10073.txt | អាជ្ញាធរគយចិន បានសម្រេចអនុញ្ញាតឱ្យនាំចូលផលិតផលជលផលរបស់កម្ពុជា ១២មុខ ទៅកាន់ទីផ្សារចិនរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបានសម្រេចឱ្យនាំចូលផលិតផលម្រេចខ្មែរ កាលពីខែឧសភាកន្លងទៅ។ | អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់សារព័ត៌មានឌីថីថលថ្មីៗ នៅថ្ងៃទី១ ខែមិថុនា ថា អាជ្ញាធរគយចិន បានសម្រេចអនុញ្ញាតឱ្យកម្ពុជានាំចូលផលិតជលផលធម្មជាតចំនួន១២មុខកាន់ទីផ្សារខ្លួនដែលរួមមាន ត្រីស្រែ ខ្យងស្រែ អន្ទង់ បង្គា និងទំនិញផ្សេងទៀត។ អ្នកនាំពាក្យរូបនេះ បានបន្តថា ចំពោះផលិតផលដែលអាចនាំចេញទៅ... |
article_10074.txt | ឱកាសការងារជាង៦២០០កន្លែង នឹងផ្តល់ជូនដល់ពលរដ្ឋកម្ពុជា បន្ទាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យក្រុមហ៊ុនមួយបោះទុនវិនិយោគបង្កើតរោងចក្រផលិតកង់នៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះស្ថិតក្នុងចំណោមក្រុមហ៊ុន៩ ដែលទើបទទួលបានភ្លើងខៀវពី CDC ក្នុងការបោះទុនវិនិយោគនៅកម្ពុជា។ | បើតាម CDC ក្រុមហ៊ុន LINGRICH BICYCLE (CAMBODIA) CO., LTD ទទួលបានការអនុញ្ញាតលើសំណើគម្រោងបង្កើតរោងចក្រផលិតទោចក្រយាន ទោចក្រយានអគ្គិសនី គ្រឿងបង្គុំទោចក្រយាន និងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង។ ក្រុមហ៊ុនមួយនេះ បានបោះទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាម៉េរិក ដោ... |
article_10075.txt | កម្ពុជាកំពុងធ្វើដំណើរចាកចេញពីដុល្លាររូបនីយកម្ម តាមរយៈការជំរុញការប្រើប្រាស់ប្រាក់រៀល។ ប៉ុន្តែ ការជំរុញនេះ ត្រូវបានធ្វើឡើងដោយសន្លឹមៗ ដើម្បីស្ថិរភាពសេដ្ឋកិច្ច។ លោក សុខ វឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានលើកឡើងថា៖ «យើងចាប់ជំរុញការប្រាក់រៀលហើយ ដែលបច្ចុប្បន្នមានក្នុងអត្រា២០ភាគរយ។ អ៊ីចឹង... | សូមលោកអ្នកទស្សនាបទសម្ភាសពិសេសរវាងលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានថ្មីៗ និងលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចខាងក្រោមនេះ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_10076.txt | ទំហំឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានដល់៩,៧ពាន់លានដុល្លារអាម៉េរិក ខណៈអតិថិជនក្នុងវិស័យនេះមានប្រមាណ២,១លាននាក់។ ក្នុងចំណោមគណនីអតិថិជនសរុប គឺមានប្រមាណ៦០ភាគរយ ដែលអតិថិជនទទួលបានកម្ចី ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយមិនមានទ្រព្យបញ្ចាំ។ បើតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) កម្ចីដែលអត... | មកទល់បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណ២,១លាននាក់ជាអតិថិជនរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ក្នុងនោះមានជាង១,២លាននាក់ នឹងស្មើនឹង៦០ភាគរយនៃចំនួនសរុប ដែលជាអតិថិជនទទួលប្រាក់កម្ចីពីវិស័យមីក្រូហិរញ្ញវត្ថុ ដោយមិនមានទ្រព្យបញ្ចាំទេ។ ការផ្តល់កម្ចីក្រោមទំហំ៣០០០ដុល្លារ ឬលើសពីនេះតិចតួច ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជា គ... |
article_10077.txt | ហ្សាការតា, ឥណ្ឌូណេស៊ី៖ ក្រុមហ៊ុន តិកតុក បានប្រកាសពីការវិនិយោគថ្មីក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ ដើម្បីជួយដល់ការធ្វើអន្ដរកម្មអាជីវកម្មលើអនឡាញជាង ១២ម៉ឺនអាជីវកម្មខ្នាតតូច និងមធ្យម និងចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ ការវិនិយោគទឹកប្រាក់ប្រមាណ ១២,២ លានដុល្លារ នឹងត្រូវធ្វើឡើងសម្រាប់ជាជំនួយ... | ក្រុមហ៊ុន តិកតុក បានរៀបចំវេទិកាមួយស្ដីពីឥទ្ធិពលរបស់តិកតុក ក្នុងតំបន់អាស៊ីអាគ្នេយ៍ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី១៥ មិថុនានេះ។ វេទិកានេះ មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជាផងដែរ។ ក្នុងវេទិកាខាងលើ ក្រុមហ៊ុន តិកតុក បានប្រកាសពីការវិនិយោគថ្ម... |
article_10078.txt | បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ និងទីពីរ កម្ពុជាសម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី៣ ដែលអនុវត្តចាប់ពីថ្ងៃទី២២មិថុនានេះ តទៅ។ ប្រព័ន្ធនេះដំណើរការឡើង គឺ ដើម្បីបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងប... | ការដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Cam DX) ដំណាក់កាលទី៣នេះ ជាឆ្លើយតបនឹងក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ជាមួយនឹងចក្ខុវិស័យកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល វៃឆ្លាត និងរស់រវើក។ នេះជាការលើកឡើងរបស់លោក អូន ព័ន្... |
article_10079.txt | យើងកំពុងប្រកួតប្រជែងទីផ្សារដោយគ្មានតម្លាភាពដែលនាំឱ្យមានការសាងសង់លើសតម្រូវការ » ។ | សំណង់មួយចំនួននៅកម្ពុជាមិនសមស្របនិងតម្រូវការទីផ្សារ គឺផ្តោតលើតម្លៃខ្ពស់និងគ្មានចំណតសម្រាប់យានយន្តជាដើម ។ចំណែកឯការកែប្រែដីកសិកម្មទៅជាដីអភិវឌ្ឍន៍លំនៅឋានលឿនជ្រុល បញ្ហាបច្ចេកទេសរចនាបទសំណង់ បញ្ហាទីផ្សារក៏ជាកត្តានាំឱ្យការផ្គត់ផ្គង់លំនៅឋានកើនហួសការផ្គត់ផ្គង់ផងដែរ។ នេះបើតាមលោក តាន់មុនីវណ្ណ។ ការរីកចម្រើន និងការសាង់សង់លំនៅឋានថ្មី... |
article_1008.txt | ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់នៅទីក្រុងយ៉ាំងហ្គោន នាថ្ងៃទី៧ ខែកុម្ភៈ ធ្វើបាតុម្មថ្ងៃទី២ ប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល។ ក្រៅពីបាតុកម្មនៅទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គោន ក៏មានផងដែរបាតុកម្មនៅតាមរដ្ឋ ក៏ដូចជាក្រុងឯទៀតនៅទូទាំងប្រទេស។ ពលរដ្ឋមីយ៉ាន់ម៉ា ជម្នះធ្វើបាតុកម្មបើទោះបីជាយោធារឹតបន្តឹងការប្រើប្រាស់ប... | នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ានៅគ្រប់ច្រកល្ហកទាំងអស់នៃក្រុងយ៉ាំងហ្គោនបានមកជួបជុំគ្នានៅចំណុចប្រសព្វHledan ដោយនាំគ្នាដើរតាមដងវិថីក្រោមកម្តៅថ្ងៃដ៏ក្តៅ។ ការជួបជុំនេះ ត្រូវបានមើលឃើញថាជាបាតុកម្មដែលមានមនុស្សចូលរួមច្រើនជាងបាតុកម្មឆ្នាំ២០០៧ប្រឆាំងរបបយោធា ដែលដឹកនាំដោយព្រះសង្ឃ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។ «យើងមិ... |
article_10080.txt | ការប្រើប្រាស់ប្រាក់រៀលបានកំពុងមានកំណើនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ស្ថាប័នធនាគារបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ។ លោក រ័ត្ន សោភណ្ឌ ដែលជាអនុប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា ការបង្កើតឱ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាក់រៀល បានជំរុញឱ្យពលរដ្ឋចូលរួមចាយវាយរូបិយវត្ថុជាតិកាន់តែ... | សម្រាប់លោក សោភណ្ឌ ការដាក់ប្រាក់រៀលនៅតាមទូដកប្រាក់អេឡិចត្រូនិក ការបង្កើតឱ្យមានប្រព័ន្ធទូទាត់ដែលមានទាំងប្រាក់ដុល្លារ និងប្រាក់រៀលនេះហើយ ដែលជាភាពងាយស្រួលក្នុងការប្រើប្រាស់នោះ។ សូមលោកអ្នកទស្សនាបទសម្ភាសពិសេសរវាងលោក លាង ដឺលុច អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានថ្មីៗ និងលោក រ័ត្ន សោភណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជ... |
article_10081.txt | កម្ពុជា នឹងពង្រឹងអភិបាលកិច្ចលើកិច្ចការពារអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ ។ | សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និង បច្ចេកវិទ្យានៃកម្ពុជា (CAFT) និងអង្គការ CERISE SPTF បានបើកកម្មវិធីបណ្តុះបណ្តាលដល់អគ្គនាយក និងភាគទុនិក ឬក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) និង Luxembourg Aid Development ... |
article_10082.txt | ការទូទាត់ប្រាក់ឆ្លងដែន តាមរយៈការស្កេន QR Code នៅរវាងកម្ពុជា ថៃបានសរុប២៧លានបាត ស្មើប្រមាណ៣,១ពាន់លានរៀល។ ការប្រតិបត្តិការនេះ គឺមិនអស់ថ្លៃសេវា រួមទាំងមិនខាតអត្រាប្តូរប្រាក់នៅលើទីផ្សារ។ ពលរដ្ឋដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចសេ្កន QR Code សម្រាប់ការទូទាត់ចំណាយនានា នៅប្រទេសថៃ បានដល់ទំហំទឹកប្រាក់ ៥២លានរៀលក្នុងមួយថ្ងៃ។ | កម្ពុជា និងថៃ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈការស្កេន QR Code បានជាងរយៈពេល៣ឆ្នាំហើយ ពោលចាប់ពីខែកុម្ភៈ ឆ្នាំ២០២០មក។ ការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលនៅកម្ពុជា អាចស្កេនទូទាត់ប្រាក់នៅប្រទេសថៃ បានរហូតដល់៥២លានរៀលនៅក្នុងមួយថ្ងៃ។ លោកបណ្ឌិត អ៊... |
article_10083.txt | ខេត្តក្វាងស៊ី, ចិន៖ ទីក្រុង លីវចូវ ខេត្តក្វាងស៊ី ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលផលិតរថយន្ត និងជាទីក្រុងមានផលិតកម្មមីជូរហឹរ ដ៏ល្បីល្បាញ នៅក្នុងប្រទេសចិន។ ផលិតកម្មមីជូរហឹរ នៅក្នុងទីក្រុងមួយនេះ បានចូលរួមចំណែកកែប្រែជីវភាពប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងបង្កើនជីវភាពរបស់ប្រជាព... | កាលពីថ្ងៃទី១៧ ខែមិថុនានេះ អ្នកសារព័ត៌មានកម្ពុជា ១៤រូប បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតមីជូរហឹររបស់ក្រុមហ៊ុន Guangxi Luobawang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិត និងចែកចាយមីជូរហឹរធំជាងគេមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀត នៅក្នុងទីក្រុងលីវចូវនេះ។ លោក Chen Bo អគ្គនាយករងនៃក្រុមហ៊ុន Guangxi Luobawang Technology Co., Lt... |
article_10084.txt | រយៈពេល៥ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២,១៦លាននាក់ ដែលមានអត្រាកំណើនដល់៥៣០ភាគរយ ធៀបនឹងពេលដូចគ្នាឆ្នាំ២០២២។ ជុំវិញនូវកំណើនយ៉ាងគំហុកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍រំពឹងខ្ពស់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជានឹងទទួលបានទេចរអន្តរជាតិប្រមាណ ៤,៥លាននាក់ ហើយនឹងកើនដល់៧លានវិញនៅក្នុងឆ្នាំ២០២៥។ | រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» ក្នុងគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា តាមរយៈការផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជា ក្រោយវិបត្តិជំ... |
article_10085.txt | កម្ពុជា ចុះហត្ថលេខាលើការសិក្សាសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយក្រុមហ៊ុនចិន នារសៀលថ្ងៃទី៧មិថុនា ឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមទុនវនិយោគជាង ១ ៣០០លានដុល្លារ របស់ចិន។ | ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) បានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ សម្តេច ហ៊ុន សែន បានប្រសាសន៍ថា៖«យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២រសៀលថ្ងៃនេះ អំពីការសិក្សាផ្លូវល្បឿនលឿ... |
article_10086.txt | នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) កំពុងជំរុញការនាំចេញចេកថៃទៅកាន់ជប៉ុន ដើម្បីបំពេញតម្រូវការកើនឡើង។ បើតាមទិន្នន័យពី DITP បច្ចុប្បន្នចេកថៃនាំចេញទៅជប៉ុនមានត្រឹមតែ ២៨៩០តោនក្នុងមួយឆ្នាំ។ | លោក Phusit Ratanakul Sereroengrit អគ្គនាយក DITP បានអះអាងកាលពីពេលថ្មីៗនេះថា ចេកថៃកំពុងមានប្រជាប្រិយភាពនៅជប៉ុន ខណៈដែលចេកជប៉ុនទទួលបានទិន្នផលទាបដោយសារបញ្ហាអាកាសធាតុ។ ជប៉ុនមានតម្រូវការនាំចូលចេកជាង១លានតោនក្នុងមួយឆ្នាំ។ ចំណែកថៃបាននាំចេញចេកទៅជប៉ុនត្រឹមតែ២៨៩០តោនតែប៉ុណ្ណោះក្នុងមួយឆ្នាំ បើទោះបីជាកិច្ចព្រមព្រៀងភាពជាដៃគូ... |
article_10087.txt | អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន ៦ ៤៤២,៥៤ពាន់លានរៀល(ប្រមាណ ១ ៥៩០,៧៥លានដុល្លារ) ក្នុងរយៈពេល៤ខែដែលស្មើនឹង៤៤,៥៤ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញាវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣។ | បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល៤ខែមកនេះ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ដែលជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២២។ ដើម្បីឱ្យប្រមូលចំណូលពន្ធដារមានប្រសិទ្ធភាព និងតម្លាភាព មន្ត្រីជំនាញរបស់អគ្គនាយកដ្... |
article_10088.txt | កែប៖ ធនាគារក្ដាមសេះ ជាទីតាំងសម្រាប់ភ្ញាស់ពងក្ដាម និងជួយបង្កើនធនធានធម្មជាតិតាមតម្រូវការទីផ្សារក្នុងស្រុក ហើយជួយកាត់បន្ថយការឡើងថ្លៃទំនិញខ្ពស់លើទីផ្សារផងដែរ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងនៅក្នុងសន្និសីទស្ដីពី “ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តកែប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ... | លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ធនាគារក្ដាមសេះ បានជួយកាត់បន្ថយការប្រើប្រាស់ ការចាប់ក្ដាមនេសាទដោយធម្មជាតិ។ ធនាគារនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទិញក្តាមមានពងក្រៅសន្ទះទ្រូងពីប្រជានេសាទ យកទៅភ្ញាស់កូនក្ដាមរាប់លានកូន ដើម្បីយកទៅលែងក្នុងកាឆាំង បែ ឬសំណាញ់ ដែលគេហៅថាជាធនាគារក្ដាមសេះ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.