ID
int64
1
14.2k
Khmer_Text
stringlengths
6
56.7k
⌀
categories
stringclasses
16 values
601
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្ដូរផ្តាច់កម្ចាត់ចោល នូវមនោគមន៍វិជ្ជា នៃពូជក្បត់ជាតិ ៣ជំនាន់ ។
national
602
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានរំលាយចោលនូវគណបក្សនយោបាយណាដែលមានការពាក់ព័ន្ធជាមួយ ទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី។
politic
603
“ការយកពន្ធគយ ចំពោះប្រទេសចិនទទួលបរាជ័យទាំងស្រុង ខាងវិស័យសេដ្ឋកិច្ច នយោបាយនិងច្បាប់ ។” កាសែត«The Hill»របស់អាមេរិក បានចុះផ្សាយអត្ថបទនៅពេលថ្មីៗនេះ ដោយទទួលស្គាល់ថាសង្គ្រាមពាណិជ្ជកម្ម ជាមួយប្រទេសចិន របស់អាមេរិកទទួលបរាជ័យ ទាំងស្រុង ។ កាលពីខែមីនា ឆ្នាំ ២០១៨ រដ្ឋាភិបាលលោក Trump អាមេរិកនាពេលនោះបានបំផុស សង្គ្រាមពាណិជ្ជកម្ម ចំពោះប...
politic
604
ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុង បែរឡាំង ដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យ ទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិន បានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រ ចំពោះការធ្វើសកលភាវូបនីយកម្ម ដោយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនង ជាមួយប្រទ...
politic
605
“ការអភិវឌ្ឍ ជាគន្លឹះ សម្រាប់សម្រេចបាន នូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ យើងគួរតែរួមគ្នា ជំរុញឱ្យការអភិវឌ្ឍសកល ឈានចូលដំណាក់កាលថ្មី ប្រកបដោយតុល្យភាព ស៊ីសង្វាក់គ្នានិងបរិយាប័ន្ន ។ ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជជែកដេញ ដោលជាទូទៅ នៃមហាសន្និបាតអង្គការ...
politic
606
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌វិចិត្រ សិល្បៈមានរៀបចំបាឋកថា ឈ្វេងយល់ពីទំនាក់ទំនងកម្ពុជានិងចិន និង ឈ្វេងយល់សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន។ បន្ថែមពីការ រំលេចនូវ សមិទ្ធផលមហាសាល ដែលបានកើតចេញ ពីទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ និងក្រោមកិច្ច ស...
national
607
អង្គភាពព័ត៌មាន និងបហរតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ក្រោមចំណងជើងថា តម្លៃដែលជនក្បត់ជាតិតសណ្តាន សម រង្ស៊ី ត្រូវសង ចំពោះជាតិនិងប្រជាជនកម្ពុជា ដែលវីដេអូនេះមានរយៈពេលជាង១៨នាទី។ វីដេអូ បានផលិតឡើងក៏ស្របពេលដែលតុលាការនៅប្រទេសបារាំង ទើបនឹងចេញសេចក្តីសម្រេចក្នុ...
politic
608
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយ ព្រះមហាក្សត្រ ត្រាស់បង្គាប់ លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់មុខតំណែង ពីរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ នាពេលថ្មីៗ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្ន...
national
609
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើទៅដល់ក្រុមប្រឆាំង ដែលជាព្រះសង្ឃចាំតែរិះគន់ ស្ថិតនៅក្រៅប្រទេសថា នៅលើលោកកីយ៍នេះ គ្មាននរណាមួយមិនខ្លាចស្លាប់ឡើយ ខណៈ សម្ដេចថា បើក្រុមប្រឆាំងមិនខ្លាចស្លាប់ មិនមែន រត់ចោលស្រុកនោះទេ ។ សម្ដេចតេជោផ្ដាំផ្ញើបែបនេះ ក្រោយពីក្រុមប្រឆាំង បានធ្វើការវិភាគ ជុំវិញភរិយា រប...
national
610
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា នយោបាយ គឺគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិដែរ ខណៈកីឡាមានស្ដង់ដារតែមួយ។ ក្នុងពិធីបិទសន្និបាត កាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា នយោបាយគ្មានស្តង់ដារតែមួយនោះទេ ហើយក៏គ្មានស្តង់អន្តរជាតិអ...
national
611
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែរ រួបរួមជាតិប្រកាសថា លោកមិនខ្លាចបាត់បង់តួនាទី ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយចាប់ដៃជា មួយគណបក្សកម្ពុជានិយមនោះទេ។ ការអះអាងរបស់ លោក ញឹក ប៊ុនឆៃ នេះ បន្ទាប់ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមួយរវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម របស់លោកយ៉ែម បុញ្ញឬទ្ធិ អ...
national
612
ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម បានព្រមព្រៀងគ្នា រៀបឲ្យមានជំនួបរវាងថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរ ដើម្បីពិភាក្សាលម្អិត ស្វែងរកការសម្រេចរួម ឈានទៅបង្កើតប៉ូលនយោបាយ ប្រជាធិបតេយ្យសេរីថ្មីមួយ ។ កិច្ចជំនួបនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក នាសណ្ឋាគារសាន់វ៉េ ភ្នំពេញ៕
national
613
ពីរបីថ្ងៃកន្លងទៅនេះ ក្នុងមហាសន្និបាតលើកទី៥១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការ សហប្រជាជាតិ តំណាងចិន បានសម្តែងការយកចិត្ត ទុកដាក់យ៉ាងខ្លាំង ចំពោះស្ថាប័នអនុវត្តច្បាប់ របស់ប្រទេសមួយចំនួន ដូចជាអាមេរិក ជាដើមបានអនុវត្តច្បាប់ ប្រកបដោយភាព រើសអើង ចំពោះជនជាតិភាគតិច ហើយទាមទារឱ្យពួកគេប្រកាន់ឥរិយាបថ ត្រឹមត្រូវ ចំពោះពូជសាសន៍និយម...
politic
614
ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែររួបរួមគ្នា ព្រមទាំងផ្តល់តួនាទីឲ្យលោក គង់ គាំផងនោះ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ការរួបរួមរបស់បក្សទាំង២នេះ ដែលមានលោកថាច់ សេដ្ឋាខាងបក្សភ្លើងទៀន និងលោកគង់ ម៉ូនីកា មេបក្សឆន្ទៈខ្មែរ សុទ្ធតែកើតចេញពីគណបក្សចាញ់ឆ្នោត ដូច្នេះគឺបានមិនធ្វើឲ្យបក្សប្រជាជ...
national
615
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បញ្ចប់មុខតំណែងសមាសភាព ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ចំនួន ៣ រូប​ក្នុងនោះរួមមាន៖ លោក គង់ មុនីកា លោក អ៊ីមុយលី និងលោក​ កុល ប្រាសាទ៕
national
616
ភ្នំពេញ ៖ នៅក្នុងជំនួបរវាង ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយ ឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការ កងទ័ពជើងគោកអូស្ត្រាលី ភាគីទាំងពីរ បានឯកភាព​ឱ្យមានការបង្កើនទំនាក់ទំនង រវាងកងទ័ពជើងគោក ទាំងពីរ បន្ថែមមួយកម្រិតទៀត។ ការឯកភាពនេះ ធ្វើឡើង ក្នុងពេលដែល ឧត្តមសេនីយ...
national
617
ភ្នំពេញ ៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីគុយបាមកកាន់...
national
618
ភ្នំពេញ ៖ ការវិលមកជួបជុំ ជាមួយក្រុមការងារចាស់ របស់លោក គង់ គាំ ដែលជាអតីតស្ថាបនិក គណបក្សជាតិខ្មែរ, អតីតប្រធានគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរ ក្រោយលោកបានអញ្ជើញ មកចូលរួមជាមួយគណបក្សភ្លើងទៀន។ ការអញ្ជើញមករួមរស់ ជាមួយមិត្ត ដែលបានបែកគ្នា ជាច្រើនឆ្នាំ របស់លោក គង់ គាំ បន្ទាប់ពីអតីតគណបក្សសង្រ្គោះជា...
national
619
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្រុមប្រឆាំងតែង តែមានទម្លាប់បើកការ វាយប្រហារ ក្នុងគោលបំណងបំបែកបំបាក់ សាមគ្គីភាព របស់គណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូល ហ៊ុន រហូតដល់រលាយខ្លួនឯង។ ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងទៅនឹង រាជរដ្...
national
620
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ក្រុមប្រឆាំង តែងតែមានទម្លាប់បំបែកបំបាក់ ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់ចាស់ រហូតដល់ជំនាន់ថ្មី។ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ...
national
621
ភ្នំពេញ ៖ វិស័យព័ត៌មានពិត ជាមានសារសំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន ខណៈវិស័យនេះ ត្រូវបានគេចាត់ទុក ដូចជាស្ពានចម្លង នូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ទៅកាន់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសកលលោក ។ លោកសយ សុភាព សហប្រធាន សមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន និង ជាអ្នកសារព័ត៌មានជើងចាស់ នៅកម្ពុជាមួយរូប...
national
622
ភ្នំពេញ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿង ទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច...
national
623
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងថា ទោះបីជាកម្ពុជា-ថៃ កំពុងប្រឈមទៅនឹងជំងឺរាតត្បាតកូវីដ-១៩យ៉ាងណាក្តី ក៏ប្រទេសទាំងពីរនៅតែជួយគ្នាទៅវិញ ទៅមក ក្នុងនាមជាអ្នកជិតខាងល្អ។ នាឱកាសអនុញ្ញាតឲ្យគណៈប្រតិភូគណៈកម្មការស៊ើបអង្កេតអំពើពុករលួយ ការប្រព្រឹត្តខុស និងពង្រឹងអភិបាលកិច្ចល្អ នៃព្រឹទ្ធសភាថៃ ដឹកនាំដោយឧត្តមនាវីឯ...
national
624
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ង្វៀន សួនហ្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពគ្នាក្នុងការបន្តដោះស្រាយការងារមួយចំនួនទៀត ដែលនៅសេសសល់ ពិសេសលើបញ្ហាបោះបង្គោលព្រំដែន នៃប្រទេសទាំងពីរឲ្យកាន់ឆាប់រហ័ស។ នាឱកាសអញ្ជើញទទួលទានអាហារពេលព្រឹកនៅប្រទេសជប៉ុន ជាមួយ លោក ង្វៀន សួនហ្វុក នៅព្រឹកថ្...
politic
625
ពេលអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជជែកដេញដោល ជាទូទៅ នៃមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ កាលពីថ្ងៃទី២៤ ខែកញ្ញា លោក វ៉ាង យី សមាជិក ក្រុមប្រឹក្សា កិច្ចការរដ្ឋនិង ជារដ្ឋមន្រ្តីការបរទេសចិន បានប្រកាសថា ប្រទេសចិន បានចាប់ដំណើរការ នូវរបៀបវារៈផ្លូវច្បាប់ក្នុងស្រុក ដើម្បីអនុម័តលើ«ពិធីសារកាំភ្លើង»។នេះជាវិធានកា...
politic
626
ភ្នំពេញ ៖ ដោយបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16’h AMMTC and Its Related Meetings) ចាប់ពីថ្ង...
national
627
កិច្ចប្រជុំកំពូល នៃអង្គការកិច្ច សហប្រតិបត្តិការសៀងហៃ ដែលត្រូវបានប្រារពធ្វើឡើង ក្នុងទីក្រុងប្រវត្តិសាស្រ្ត សាម៉ាខាន់ នៃប្រទេសអ៊ូបេគីស្ថាន កាលពីថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ បានទាក់ទាញចំណាប់អារម្មណ៍ របស់ពិភពលោកយ៉ាងខ្លាំង ។ ចាប់តាំងពីឆ្នាំ២០១៩មក ពោលគឺចាប់តាំង ពីការចាប់ផ្ដើម នៃការីករាលដាល ជំងឺកូវីដ១៩ នេះគឺជ...
politic
628
ព្រឹកថ្ងៃទី ១៦ ពិព័រណ ចិន-អាស៊ាន និងកិច្ចប្រជុំកំពូល វិនិយោគនិងធុរកិច្ច ចិន-អាស៊ានលើកទី១៩ បានសម្ពោធបើកនៅ ទីក្រុងណាននីង ភូមិភាគស្វយ័តក្វាំងស៊ី ។ លោក Han Zheng សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយមជ្ឈិមបក្ស កុម្មុយនីសចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីសម្ពោធ បើកនិងបានថ្លែងសុន្ទរកថា ។ លោក Han Zheng បានលើកឡើង...
politic
629
ល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់នៅ ទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Putin ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនាទ្វេភាគី ផ្លាស់ប្តូរមតិយោបល់ អំពីទំនាក់ទនងចិននិងរុស្ស៊ី និងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដែលយកចិត្តទុកដាក់រួមគ្នា។ លោក Xi Jinping បានលើកឡើងថា ចាប់ពីដើមឆ្នាំនេះមក ចិននិងរ...
politic
630
ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃលើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។ លោកបានអញ្ជើញឡើងថ្លែង សុន្ទរកថា គន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្ត នៃយុគសម័យ បង្កើនសាមគ្គីភាព និង...
politic
631
ក្រុមចម្រុះជាតិសាសន៍ ដែលមានប្រទេសស្ថាបនិក ចំនួន៥ រួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង តាជីគីស្ថាន បានរួមកម្លាំងគ្នា កាលពីឆ្នាំ១៩៩៦ ក្នុងការបង្កើតឡើង អង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ (SCO) គឺជាអង្គការ នយោបាយ សេដ្ឋកិច្ចនិង សន្តិសុខអឺរ៉ាស៊ី ។ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០១ អង្គការនេះបានបន្ថែមសមាជិក ១ ប្រទ...
politic
632
ថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោង ក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់អាកាស យានដ្ឋានអន្តរជាតិ Nazarbayev ក្រុង Nur-Sultan រដ្ឋធានីកាហ្សាក់ស្ថាន តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកាហ្សាក់ស្ថាន ។ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរ បានធ្វើកិច្ចជំនួបផ្លូវការ ចុះហត្ថលេខានិងចេញផ្សាយផ្សាយ 《សេចក្តីថ្លែងកា...
politic
633
ភ្នំពេញ ៖ ករណីលោក សម រង្ស៊ីដែលបានចុះហត្ថលេខា កាត់ដីប្រខ្មែរ៤ខេត្តឲ្យយួននោះ បានកក្រើកជាថ្មីម្តងទៀតហើយ ក្រោយស្ងាត់ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ កក្រើកជាថ្មីម្តងទៀតនេះ តាមរយៈលោក សម រង្ស៊ីបានផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ដោយបដិសេធថា លោកមិនបានកាត់ដីឲ្យជនជាតិយួនសេរី ឈ្មោះ កុក សនោះទេ ។ តាមរយៈបទសំភាសន៍កាលពីថ្ងៃ១៤កញ្ញា ជ...
national
634
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក WangQishan អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួម ពិធីបដិសណ្ឋារកិច្ច រំលឹក១០០ខួបព្រះវស្សា នៃការប្រសូត របស់ព្រះករុណាព្រះបាទ សម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំធ្វើនៅក្រុងប៉េកាំង ។ លោកបានថ្លែងថា ព្រះករុណព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រកម្ពុជា ជាព្រះបិ...
national
635
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្តេជ្ញាឲ្យកងទ័ពប្រទេសទាំងពីរកម្ពុជា-ឡាវបន្តសហការរួមគ្នា ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើកកម្ពស់ទំនាក់ទំនង ឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ការប្តេជ្ញាជាមិត្តល្អ រហូតដល់ជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុ...
national
636
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់គណៈប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានថា ការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី មិនប៉ះពាល់តែសេដ្ឋកិច្ច នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានប៉ះពាល់ ដល់សេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកស្រី រដ្ឋលេខាធិការ...
national
637
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបេក្ខជនបន្តវេន នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត បានជំរុញឲ្យលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅក្រៅប្រទេស ឲ្យជ្រើសរើសយុវជនក្នុងបក្សដែលខ្លួនគាំទ្រ (ភ្លើងទៀន) មកប្រកួតប្រជែង ជៀសជាងវាយប្រហារ អ្នកនយោបាយជំនាន់ក្រោយ ដូចករណីរូបលោក (ម៉ាណែត) ។ កា...
national
638
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ទោះបីជាសម្តេច បានចាក់ចេញពីតំណែង ជានាយករដ្ឋមន្រ្តី នាពេលអនាគត់ក៏ដោយ ក៏សម្តេចនៅតែមានសិទ្ធិ ក្នុងការត្រួតពិនិត្យ រាល់សកម្មភាពនានា របស់នាយករដ្ឋមន្រ្តី និងបណ្តារដ្ឋមន្រ្តីទាំងអស់ផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋព្រមស្ម័គ្រចិត្ត ចេញពីតំបន់រមណីយដ្ឋានអង្...
national
639
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា មានអ្នកប៉ុនប៉ង់រំលាយអង្គរក្ស របស់សម្តេចដែលមានន័យថា ពួកគេក៏បានប៉ុនប៉ង់ធ្វើរដ្ឋប្រហារ ឬសម្លាប់សម្តេចដែរ ប៉ុន្តែសម្តេចក៏ព្រមានទៅវិញថា កុំសង្ឃឹមឲ្យសោះ ព្រោះកងកំលាំងប្រដាប់ អាវុធបានត្រៀមជានិច្ច ក្នុងការកម្ចាត់អ្នកដែលមានបំណងចង់ផ្តួលរំលំ ឬធ្វើរដ្ឋ...
national
640
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី អង្គារ៍ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានធ្វើការ ប្រកាសសាលដីកា លើបណ្តឹងឧទ្ធរណ៍ របស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី និង គូកន ចំនួន ២១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងការញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និង ការ ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរ...
national
641
ភ្នំពេញ :នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រីយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) ដែលបានសោយព្រះទិវង្គត កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្...
national
642
ថ្ងៃទី ៧ ខែកញ្ញា លោក Xi Jinping បានតបសំបុត្រ ទៅកាន់និស្សិត គរុកោសល្យនៃ” ផែនការគ្រូបង្រៀនល្អ” នៃសាកលវិទ្យាល័យ គរុកោសល្យប៉េកាំង ដោយផ្ញើការរំពឹងទុកយ៉ាងខ្ពស់ ចំពោះពួកគេ ហើយបានសម្តែងការអបអរសាទរ និងជូនពរចំពោះសិស្សានុសិស្ស បុគ្គលិក អតីតសិស្សសាលា និងលោកគ្រូ អ្នកគ្រូទូទាំងប្រទេសចិន ក្នុងឱកាសខួបលើកទី ១២០ នៃការបង្កើតសាកលវិទ្យាល័យ...
politic
643
បុណ្យសែនលោកខែ ជាថ្ងៃបុណ្យប្រពៃណីដ៏ សំខាន់មួយរបស់ប្រជាជនចិន ។ ទំនៀមទំលាប់បុណ្យ សែនលោកខែ គឺចាប់ពីពេលបុរាណ មនុស្សសែនព្រះច័ន្ទ គយគន់ព្រះច័ន្ទ ច្រៀងសរសើរ ដល់ព្រះច័ន្ទ ក្នុងបំណងឆ្លៀតពេល ដែលព្រះច័ន្ទពេញបូរមី ប្រៀបធៀបនឹងការជួបជុំ យ៉ាងសុខសាន្ត របស់មនុស្ស ដូច្នេះក៏ត្រូវបានហៅថា ជាបុណ្យជួបជុំសាមគ្គី។ នៅថ្ងៃបុណ្យនេះ ប្រជាជនចិន នឹងជ...
politic
644
ពីថ្ងៃទី២ ដល់ទី៣ខែសីហា លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ដោយមិន អើពើ នឹងការប្រឆាំងយ៉ាងដាច់ខាត និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ទងើ្វទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ លើកនេះមិនគ្រាន់ តែបានបំពាន ប្រជាធិបតេយ្យ ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ យ៉ាងធ្ងន់ធ...
national
645
ភ្នំពេញ៖ លោក សៀវ សុត​ ហៅក្រៅ ( សៀវ វិសុទ្ធ) សមាជិកគណអចិន្ត្រៃយ៍និងជាអគ្គហេរញ្ញិក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសរំសាយ «គណបក្សខ្មែរស្រលាញ់ជាតិ» ដោយគោរពតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកញ្ញា...
politic
646
តើអ្នកណាទើបជា”ពួក Hacker “តាមបណ្តាញអ៊ីនធឺណែត ដ៏ធំបំផុតនៅទូទាំងពិភពលោក ? នៅថ្ងៃទី ៥ ខែកញ្ញា មជ្ឈមណ្ឌលជាតិដោះស្រាយ បន្ទាន់ ចំពោះវីរុសកុំព្យូទ័រ នៃប្រទេសចិន និង ក្រុមបច្ចេកវិទ្យាចម្រុះ នៃក្រុមហ៊ុន Qihoo ៣៦០ បានចេញផ្សាយដោយឡែកពីគ្នា នូវរបាយការណ៍ស៊ើបអង្កេត អំពីហេតុការណ៍ ដែលសកលវិទ្យាល័យ ឧស្សាហកម្មភាគពាយ័ព្យប្រទេសចិន រងការវាយប...
politic
647
ភ្នំពេញ៖លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ ១. សូមអបអរសាទរដែលគណបក...
politic
648
ភ្នំពេញ៖ ភាគីទាំងពីរកម្ពុជា វៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក៏បានរំឭកឡើងវិញ និងថ្លែងអំណរគុណគ្នា ទៅវិញទៅមក ចំពោះស្មារតីនៃការជួយគ្នា ក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ ជួបការលំបាក ដូចកាលប្រទេសកម្ពុជា បានជួយប្រទេសវៀតណាម នៅក្នុងការតស៊ូរំដោះប្រទេស ក្នុងទស្សវត្សរ៍ ឆ្នាំ១៩៧០ និងប្រទេសវៀតណាម បានជួយកម្ពុជាវិញ នៅក្នុងការផ្តួលរំលំរ...
national
649
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្ដេចតេជោ ហ៊ុន សែន បានបង្ហញក្ដីអស់សំណើច ជាមួយក្រុមអ្នកវិភាគដែលថា លោក និងលោក ហ៊ុន ម៉ាណែត បាននិងកំពុងដណ្តើម យកប្រជាប្រិយភាពគ្នា ក្នុងការប្រជែងធ្វើជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលអនាគត ។ ការថ្លែងរបស់លោក ហ៊ុន ម៉ានី បែបនេះធ្វើឡើងបន្ទាប់ពី មានអ្នកវិភាគមួយចំនួន ក៏ដូចជាសារព័ត៌មាន «The Cambodia ...
national
650
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៣០ សីហា លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្ដែងនូវការ កោតសរសើរចំពោះសមត្ថភាព និងភាពឈ្លាសវៃ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុ...
national
651
ពិធីប្រគល់គោរមងារស្តីពី “មន្ត្រីរដ្ឋការដែលប្រជាជន ពេញចិត្ត” និង “ស្ថាប័នមន្រ្តីរដ្ឋការ ដែលប្រជាជនពេញចិត្ត” នៅទូទាំងប្រទេសចិន បានធ្វើឡើង នៅក្រុងប៉េកាំង នៅព្រឹកថ្ងៃទី៣០ខែសីហា ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានជួបសំណេះសំណាល យ៉ាង...
politic
652
ភ្នំពេញ ៖ គណៈប្រតិសភាកម្ពុជា-អាមេរិក បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាស ដែលកំពុងមាន នាពេលបច្ចុប្បន្ន ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។ ការឯកភាពរវាងសភា ទាំង២ប្រទេសនេះ ធ្វើឡើងកាលពីថ្ងៃ២៩ សីហា ក្នុងជំនួបរវាងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងលោក ស្តេហ្...
national
653
ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ភាសាខ្មែរ មួយរូបដែលធ្លាប់បំរើការ នាដើមទសវត្សរ៍ឆ្នាំ២០០០ បានលើកឡើងថា វិទ្យុអាស៊ីសេរី បច្ចុប្បន្ន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មាន ចរិត្តបំរើនយោបាយបដិវត្តន៍ពណ៍ និងគាំទ្រក្រុមឧទ្ទាមរត់ចោលស្រុក ហើយសាបព្រួសភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដោយធ្វើ...
national
654
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បី...
national
655
ភ្នំពេញ ៖ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត បានធ្វើការប្ដេជ្ញា បន្តធ្វើការជាមួយភាគីចិន ក្នុងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពរួម និងផលប្រយោជន៍ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ ការលើកឡើងពីសំណាក់ បេក្ខជនបន្តវេន នាយករដ្ឋមន្រ្តី បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្ស...
national
656
គម្រោងកញ្ចប់ នៃក្តីស្រលាញ់ ត្រូវបានប្រកាសដាក់ឲ្យអនុវត្ត ក្រោមកិច្ចសហប្រតិបត្តិការ រវាងវេទិកាសម្ព័ន្ធ សង្គមស៊ីវិល និង មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរៀបចំឡើង នៅក្នុងខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៥ សីហា ២០២២ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក Liu Jianchao រដ្ឋមន្ត្រីទំនាក់ទំនង អន្តរជាតិ នៃគណៈកម្...
national
657
នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួន របស់អាមេរិក បានដឹកនាំសម្ដែងឆាកល្ខោន ដែលបានបង្កើតជាវិបត្តិ និងទម្លាក់កំហុស ទៅឱ្យប្រទេសចិន ។ ពាក់ព័ន្ធនឹងករណី ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិក បានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ មន្ត្រីជាន់ខ្ពស់អាមេរិក បានចេញមុខជាបន្តបន្ទាប់ មួលបង្កាច់ប្រទេសចិនថា មាន “ប្រត...
politic
658
ពេលបច្ចុប្បន្នមាន យុវជនចិន កាន់តែច្រើន បានជ្រើសរើសយកតំបន់កណ្តាល និងតំបន់ខាងលិចប្រទេសចិន ធ្វើជាទីកន្លែង ចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ។ តើជាអ្វី បានធ្វើឱ្យពួកគេមានការ សម្រេចចិត្តបែបនេះ? បើយើងគិតទៅលើទិន្នន័យ ចំពោះទីក្រុងចំនួន៣៣៨ នៅប្រទេសចិន ខាងការចុះឈ្មោះទីផ្សារ ក្នុងអំឡុងរយៈពេល១០ឆ្នាំកន្លងទៅ យើងអាចសង្កេតឃើញថា ក្នុងរយៈពេល១...
politic
659
ភ្នំពេញ ៖ លោក លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន បានសន្យានៅ ចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសមសម្តេច នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោកនឹងបន្តអនុវត្តកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ។ ការបន្តអ...
national
660
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោក...
national
661
ក្នុងខណៈដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់ បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗ កន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿង ដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រ...
politic
662
នៅថ្ងៃទី ២១ ខែសីហា រថភ្លើងចិន-អឺរ៉ុប (ពីក្រុងXi’an ទៅក្រុង Hamburg )បានបើកបរចេញ ពីស្ថានីយ៍អន្តរជាតិ Xi’an ។ នេះជារថភ្លើងចិន-អឺរ៉ុបគ្រឿងទី ១ ម៉ឺនក្នុងឆ្នាំនេះដែលបានសម្រេចការបើកបររថភ្លើងចិន-អឺរ៉ុបចំនួន ១ ម៉ឺនលើកមុនកាលកំណត់ ១០ ថ្ងៃបើប្រៀបធៀបនឹងឆ្នាំ ២០២១ ។ នាថ្ងៃដដែលនោះ រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយ...
politic
663
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អ្នករាយការណ៍ ពិសេសរបស់ UN ថា រាល់ការសម្រេចលើពាក្យបណ្ដឹង របស់គណបក្សនយោយបាយនីមួយៗ គ.ជ.ប ត្រូវផ្អែកលើអង្គហេតុ និងអង្គច្បាប់ ច្បាស់លាស់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ជ.ប)។ ក្នុងជំនួបពិភាក្សា ការងារ លោក ប្រាជ្ញា ចន្ទ នាថ្ងៃទី២២ សីហា ល...
national
664
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ ទៅមនុស្ស២នាក់ ដែលសម្តេចហៅជា យាយម្នាក់ និងអាខ្មៅម្នាក់ថា ទោះបីជានៅពេលសម្តេចអស់អំណាចជានាយករដ្ឋមន្ត្រីទៅ ក៏មិនអាចធ្លាក់ទៅអ្នកណាផ្សេង ក្រៅពីមន្រ្តីប្រជាជនកម្ពុជានោះទេ ដូច្នេះអ្នកផ្សេងដែលដេកសង្ឃឹម រាប់រយឆ្នាំខែមកនោះ កុំសង្ឃឹមបន្តទៀត ។ ក្នុងពិធីប្រគល់សញ្ញាបត្...
national
665
ភ្នំពេញ៖ លោក ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទង បរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានប្រាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា សម្រាប់ដំណើរទស្សនកិច្ចរបស់លោកនាពេលនេះ ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត រវាងប្រទេសទាំង២ ជាពិសេសជាមួយបក្សប្រជាជនកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេ...
national
666
ក្រុមចម្រុះជាតិសាសន៍ ដែលជាលក្ខណៈពិសេសមួយ របស់ប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ។ នៅក្នុងប្រវត្តិសាស្រ្ត អារ្យធម៌អភិវឌ្ឍជាង៥០០០ឆ្នាំ របស់ប្រទេសចិន ក្រុមជាតិសាសន៍ ឬជនជាតិជាច្រើន បានចូលមករស់នៅ ក្នុងប្រទេស ។ ដោយមានការវិវត្ត ការច្របាច់បញ្ចូលគ្នា និងការបង្រួបបង្រួម កម្លាំងសាមគ្គី ក្រុមជនជាតិ ចំនួន៥៦ បានលេច...
politic
667
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គោលគំនិតរបស់ បក្សនយោបាយក្រៅរដ្ឋាភិបាល ក្នុងការបង្កើតសម្ព័ន្ធភាព២០២៣ ល្អ តែទំនងជាអនុវត្តន៍លំបាក ។ ការលើកឡើង ជារបស់ លោក សយ សុភាព បែបនេះ បន្ទាប់ពី គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្ស ប្រជាធិបតេយ្យ ម...
national
668
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហើបឱ្យដឹងថា កម្ពុជា-ចិន មានគម្រោងធ្វើសមយុទ្ធ លើពហុវិស័យ រួមទាំងជើងទឹកផងដែរ នាពេលខាងមុខ។ ការបង្ហើបឱ្យដឹងនេះ ស្របពេលដែលពិភពលោក កំពុងមានភាពតានតឹង នឹងប្រឈមមុខដាក់គ្នា ស្ទើរគ្រប់វិស័យ រួមមាន សេដ្ឋកិច្ច សន្តិសុខតំបន់ ជម្លោះលើដែន សមុទ្រ…ជាដើម...
national
669
ភ្នំពេញ៖ ចំពោះមុខនឹងស្ថានភាព ប្រែប្រួលឥតឈប់ឈរ នៃសកល នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការ យោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា កងទ័ពចិនប្រកាន់ខ្ជាប់ នូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើម ការអភិវឌ្ឍសកល រួមគ្នាជាមួយនឹងភាគីកម្ពុជា និងការពារនូវផលប្រយោជន៍រួម នៃប្រទេសទាំងពីរ ព្រមទាំងរួមគ្ន...
national
670
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វិបត្តិនៅអ៊ុយក្រែននឹងឈានចូលមកទីបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដោយប្រើពេលវេលាមិនយូរនោះទេ ។ ការបង្ហាញក្តីសង្ឃឹមចប់ បញ្ហានៅអ៊ុយក្រែន ដែលបានអូសបន្លាយជាង១ឆ្នាំមកនេះ ជាមួយរុស្ស៊ី គឺសម្តេចបានសំអាងថា ដោយសារមាន កិច្ចព្រមព្រៀង រវាងអ៊ុយក្រែន និងប្រទេសមួយចំនួ...
national
671
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវក្តីរីករាយជាខ្លាំង ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ ដោយបានចេញ សេចក្ដីថ្លែងការណ៍រួមមួយ បានយ៉ាងល្អ ស្របពេលពិភពលោក កំពុងចម្រូងចម្រាស ។ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត ស...
national
672
រសៀលថ្ងៃទី១៦ ខែសីហា លោកXi Jinpingប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារ នៅសារមន្ទីរ រំលឹកសមរភូមិLiaoshen និងឧទ្យានជាតិDonghu នៅក្រុងJinzhou ខេត្តLiaoning ដើម្បីរំលឹកប្រវត្តិសាស្ត្រ សង្គ្រាមរំដោះតំបន់ ភាគខាងជើងចិន និង សមរភូមិ Liaoshen ហើយស្តាប់ របាយការណ៍ ការងារបង្ការ ទឹកជំនន់នៅខេត្ត Liaoning និងស្ថានការណ៍កែលម្អ និង អភិរ...
politic
673
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហើបពីគម្រោង នៃការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសគុយបា នាថ្ងៃ២៤-២៤ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ខណៈមុនថ្ងៃបំពេញទស្សនកិច្ចនេះ សម្តេចនឹងអានសុន្ទរកថា នៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃ២៣ កញ្ញាផងដែរ ។ មុនចេញដំណើរទស្សនកិច្ច នៅគុយបានេះ សម្តេចក៏មានកម្មវិធីជាច្រើនផងដែរ សម្...
national
674
“សហរដ្ឋអាមេរិកបានក្បត់ពួកយើង “! “លោក ចូ បៃដិន គឺ ជាមេដឹកនាំ នៃពិភពលោកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីព្រោះលោកបានបណ្តាល ឱ្យទុក្ខវេទនារបស់ពួកយើង មានភាពកាន់តែធ្ងន់ធ្ងរ ” ។ នាពេលថ្មីៗកន្លងទៅនេះ វេបសាយព័ត៌មានអន្តរជាតិ អាមេរិកមួយ ហៅកាត់ GRID បានយកបទ សម្ភាសន៍ ជាមួយប្រជាជន អាហ្វហ្កានីស្ថាន ចំនួន ៩ នាក់ នៅពេលរៀបរាប់ យ៉ាងលម្អិត...
politic
675
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់ទៅកាន់ អ្នករាយការណ៍ពិសេសរបស់ UNប្រចាំនៅកម្ពុជាថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យដោយ គ្មាននីតិរដ្ឋនឹងនាំទៅជាអនាធិបតេយ្យ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យលោក វិទិត មុនតាប៊ន (Vitit MUNTARBHORN) អ្នករាយការណ៍ពិសេសទទួលបន្ទុក ...
national
676
ភ្នំពេញ៖ គណៈចលនាមហាជននៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើការងារព័ត៌មាន និងការផ្សព្វផ្សាយមហាជន ក្នុងបរិបទឌីជីថល» ដើម្បីធ្វើការងារឲ្យកាន់តែ មានប្រសិទ្ធភាពបន្ថែម លើការបញ្ជ្រាបព័ត៌មាន និងសមិទ្ធផលនានា ដល់ថ្នាក់មូលដ្ឋាន និងសាធារណជន។ លោកស្រី ម៉ែន សំអន អនុប្រ...
national
677
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីពីថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២២ បានធ្វើការជំនុំជម្រះ កំបាំងមុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ ឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយជាមួយជនជាតិ វៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត រួមមាន: ខេត្តក្រចេ...
politic
678
ក្នុងសៀវភៅសស្តីពី «បញ្ហាតៃវ៉ាន់ និងបុព្វហេតុ បង្រួបបង្រួមប្រទេសចិន នៅយុគសម័យថ្មី» ដែលប្រទេសចិន បានចេញផ្សាយ កាលពីថ្ងៃទី១០ ខែកក្កដា មានពាក្យមួយឃ្លាថា “រឿងរបស់ចិន ចាំបាច់ត្រូវសម្រេច ដោយប្រជាជនចិនខ្លួនឯង” ។ ពាក្យដ៏ម៉ឺងមាត់នេះ បានបញ្ចេញសញ្ញា យ៉ាងច្បាស់ថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុង របស់ចិន ពាក់ព័ន្ធដល់ផល ប្រយោជន៍ជាស្នូល...
politic
679
ភ្នំពេញ៖ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាបុត្រីរបស់សម្តេចក្រុមព្រះ នរោតត្តម រណឬទ្ធិ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់ ជាអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច តបតាមសំណើរបស់ព្រះអង្គម្ចាស់ចក្រា វុធ ព្រះប្រធានគណបក្ស ដែលត្រូវជាព្រះរាម ។ អង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៧៤ ជាបុត្រីតែមួ...
national
680
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ដែលមានប្រភពចេញ ពីគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច ហើយបច្ចុប្បន្នជាប្រធាន គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា លោកមិនអាចទៅចូលរួម ក្នុងជីវភាពនយោបាយ ជាមួយក្រុមប្រឆាំង ជាពិសេសក្រុមលោក សមរង្ស៊ីបាននោះទេ ។ នេះជាការបញ្ជាក់ របស់លោកប្រាប់លោក សយ សុភាព ក្នុងឱកាសលោកទាំង២ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ម្តាយក្មេក...
national
681
ភ្នំពេញ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការ គួរសមជាមួយ លោក វ៉ វ៉ាន់ធឿង លេខាអចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម ។ ក្នុងជំនួបនេះ លោក វ៉ វ៉ាន់ធឿង បានសម្តែង នូវការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស និងប្រជ...
national
682
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញ ចូលជួបសម្តែង ការគួរសមជាមួយ លោក ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឱកាស នៃការបំពេញ ទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូ ជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ...
national
683
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្ស ថ្នាក់កណ្តាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សថ្នាក់កណ្តាល ជួបប្រជុំពិភាក្សា ការងារជាមួយ លោក ប៉ុយ ក្វាងហ៊ុយ លេខាអចិន្ត្រៃយ៍ និងជាលេខាទី១ (ស្តីទី) នៃសហព័ន្ធយុវជនហូជីមិញ នៅរដ្ឋ...
national
684
នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានប្រកាសថា ដំឡើងអត្រា ការប្រាក់ ០,៧៥ ភាគរយ ដែលបានសម្របសម្រួលគោលដៅ អត្រាការប្រាក់ជាមូលដ្ឋាន នៃសហព័ន្ធអាមេរិកក្នុងចន្លោះពី ២,២៥ ភាគរយដល់ ២,៥ ភាគរយ ។ នេះជាលើកទីបួនហើយ ដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិក ដំឡើងអត្រាការ ប្រាក់ តាំងពីចូលឆ្នាំនេះមក ហើយក៏ជាលើកទីពីរជាប់ៗគ្នា ដែលបានដំ...
politic
685
ប៉េកាំង ៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក តេង លី ត្រូវបានណែនាំ ឱ្យកោះហៅជាបន្ទាន់ នូវបណ្តាប្រទេស ពាក់ព័ន្ធនៅអឺរ៉ុប និងបេសកជនការទូត សហភាពអឺរ៉ុប ប្រចាំប្រទេសចិន ឱ្យចូលជួបតំណាងដ៏ឱឡារិក ជុំវិញសេចក្តីថ្លែងការណ៍អវិជ្ជមាន ទាក់ទងនឹងកោះតៃវ៉ាន់ ដែលចេញដោយ រដ្ឋមន្ត្រីការបរទេស G7 និងតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និ...
politic
686
ពេលថ្មីៗកន្លងទៅនេះ លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ប្រទេសចិនថា ដំណើរទស្សនកិច្ច របស់លោកស្រីលើកនេះ គឺដើម្បី “ជំរុញសន្តិភាពក្នុងតំបន់នេះ” ។ ហើយសហការជាមួយករណីនេះ រដ្ឋមន្ត្រីការបរទេស នៃប្រទេស G៧ ក៏បានចេញផ្សាយអ្វី ដែលហៅថាសេចក្តីថ្លែងការណ៍ ដែលមួលបង្កាច់ថា ប្រតិកម្...
politic
687
ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភា តំណាងរាស្រ្ត សហរដ្ឋអាមេរិក មិនអើពើនឹងការប្រឆាំង យ៉ាងដាច់ខាត និងការតវ៉ាយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ហើយទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរឿងនេះ ដោយបានលើកឡើង ការតវ៉ាយ៉ាងម៉ឺងម៉ាត់ និងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះសហរដ្ឋអាមេរិក...
politic
688
កាលពីថ្ងៃទី ៣ ខែសីហា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្រ អាមេរិកបានបញ្ចប់ដំណើរ ទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ ។ ក្នុងអំឡុងពេលនៅតំបន់តៃវ៉ាន់ លោកស្រីបាននិយាយ តែផ្តេសតែផ្តាសម្តង ហើយម្តងទៀត ក្នុងនោះ ពាក្យសម្តីខុសឆ្គង ពាក់ព័ន្ធនឹងប្រទេសចិន គឺការលើកយកអ្វីដែលហៅថា “ច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់” ធ្វើជាលេសដោយបានអះអាងថា “សហរ...
politic
689
នៅខែមិថុនា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រ សមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមជ្ឈមណ្ឌល ស្រាវជ្រាវកម្ពុជា នៃសាកលវិទ្យាល័យភាសា បរទេសប៉េកាំង បានរួមគ្នាផ្សព្វផ្សាយ អំពីលទ្ធផល ស្ទង់មតិ នៃការយល់ឃើញ របស់យុវជនកម្ពុជា ចំពោះប្រទេសចិន ។ លទ្ធផលនេះបានបង្ហាញថា អ្នកឆ្លើយសំណួរ ក្នុងការស្ទង់មិតិនេ...
national
690
ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភា ក្រោមការដឹកនាំប្រជុំរបស់សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃ៥ សីហានេះ បានឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ចំនួន៨មាត្រា ទាំងមូលដោយសំឡេងគាំទ្រ ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ មាត្រាទាំង៨នោះរួមមាន ៖ មាត្រា១៩ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី ម...
national
691
ភ្នំពេញ ៖ លោក Antony J. Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានថ្លែងការគូសបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពគោល ការណ៍ចិនតែមួយ ដោយឥតងាករេ ស្របពេល ដែលមានភាពតានតឹងនៅកោះតៃវ៉ាន់ ក្រោយពីដំណើរទស្សនកិច្ច របស់ប្រធានសភា តំណាងសហរដ្ឋអាមេរិក លោក ផេនស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ។ ថ្លែងនៅក្នុងសន្និសីទសារ...
national
692
ភ្នំពេញ ៖ លោក Antony J. Blinken រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្តេជ្ញាធ្វើឲ្យមានទំនាក់ទំនង កាន់តែប្រសើរ ជាមួយកម្ពុជាបន្ថែមទៀត ។ ការប្តេជ្ញាចិត្តដ៏មុតមាំ របស់រដ្ឋមន្រ្តីការបរទេសមហាអំណាចរូបនេះ បានធ្វើឡើងក្នុងសន្និសីទ សារព័ត៌មានមួយរៀបចំឡើង ដោយទូតអាមេរិក នារសៀលថ្ងៃ៥ សីហា ដែលជាថ្ងៃចុងក្រោយ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការប...
national
693
ភ្នំពេញ ៖ ដោយសារនៅតែមានភាព ចម្រូងចម្រាស់ នៃការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ លើមាត្រាចំនួន៨ នៅមិនទាន់បញ្ចប់ ទោះបីសេចក្តីព្រាងនេះ បានធ្លាក់មកដល់ដៃព្រឹទ្ធសភា ហើយក៏ដោយ ដើម្បីឲ្យអស់មន្ទិលសង្ស័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែម ពីលើការបកស្រាយ របស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថា មានចំណុ...
national
694
ការធ្វើដំណើរមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ របស់លោកស្រី ប៉េឡូស៊ី ប្រធានសភា សហរដ្ឋអាមេរិក បានធ្វើឲ្យស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ កើនកំដៅយ៉ាងខ្លាំង ។ នេះគឺជាដំណើរទស្សនកិច្ច របស់មន្ត្រីថ្នាក់ខ្ពស់បំផុត របស់សហរដ្ឋអាមេរិក មកកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំនេះ ។ ប្រជាជននៅទូទាំងពិភពលោក បានតាមដានព្រឹត្តិការណ៍នេះ ដោយក្ដីព្រ...
national
695
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារជាលើកដំបូង ក្រោយពីរដ្ឋសភាអនុម័ត សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ កាលពីពេលថ្មីៗទៅក្រុមអស់លោកបណ្ឌិត និងគណបក្សនយោបាយក្រៅរដ្ឋមន្រ្តីមួយចំនួន ដែលប្រឆាំងនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញថា គួរយល់ដឹងពីប្រវត្តិសាស្រ្ត របស់រដ្ឋធម្មនុញ្ញកម្ពុជាផង កុំចេះរិះគ...
national
696
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែននាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។ ការស្នើនេះធ្វើឡើងបន្ទាប់ពីពិភពលោក រួមទាំងកម្ពុជា កំពុងប្រឈមបញ្ហាសេដ្ឋកិច្ច ស្បៀងអាហារ ជាពិសេសល...
national
697
ថ្ងៃទី ៤ ខែសីហា ក្នុងអំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ស្តីពីកិច្ចសហប្រតិបត្តិការ អាស៊ីបូព៌ា នៅក្រុងភ្នំពេញ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រី ក្រសួងការបរទេសចិន បានអធិប្បាយបន្ថែមទៀត អំពីជំហររបស់ភាគីចិន ចំពោះទំង្វើបង្កហេតុ របស់ភាគីអាមេរិក ដែលបានរំលោភលើ អធិបតេយ្យភាព របស់ប្រទេសចិន ។ ល...
politic
698
ដើម្បីរក្សាតំណែង តាមរយៈការចង់ ទទួលបានសន្លឹកឆ្នោតគាំទ្រ ក្នុងរូបភាពប្រជាភិថុត អ្នកនយោបាយ បស្ចិមប្រទេស និយាយរួម អ្នកនយោបាយ នៅអាមេរិក ដូចជាលោកស្រី Nancy Pelosi និយាយដោយឡែក ដែលបានទៅបំពេញ ទស្សនកិច្ច នៅតៃវ៉ាន់ បានព្យាយាមកែប្រែស្ថានការណ៍តៃវ៉ាន់ ពីពណ៌សទៅជាពណ៌ខ្មៅ ពីស្នាមញញឹមរបស់ប្រជាជនចិន ដែលរស់នៅតៃវ៉ាន់ ទៅជាភាពភ័យខ្លាច ពីស្ថា...
politic
699
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ តាមរយៈលោក Antony J. Blinken បានស្នើឱ្យភាគីអាមេរិក ពិនិត្យឡើងវិញ នូវការដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលនាំឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា។ នៅក្នុងជំនួប ពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក Antony Bl...
national
700
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកទំនាក់ទំនង រវាងកម្ពុជានិងរុស្ស៊ី ជាទំនាក់ទំនងប្រវត្តិសាស្រ្ត មិនអាចកាត់ផ្តាច់បាន ទាំងការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ លើវិស័យនានាជាមួយគ្នា ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសសហព័ន...
national