ID int64 1 14.2k | Khmer_Text stringlengths 6 56.7k ⌀ | categories stringclasses 16
values |
|---|---|---|
801 | ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ហើយការធ្វើទំនើបកម្មកំពង់ផែរាម គ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយទេ ។ ករណីមូលដ្ឋានកងទ័ពជើងទឹក... | national |
802 | ភ្នំពេញ ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ប្រទេសចិន គ្មានបំណងគ្រប់គ្រងប្រទេសកម្ពុជា ឬប្រទេសណាមួយនោះទេ ហើយផ្ទុយទៅវិញ ចិនមានបំណងប្រាថ្នា ចង់ឲ្យពិភពលោករួបរួមគ្នា ដើម្បីទទួលបានសុភមង្គល។ ក្រោយបញ្ចប់បើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមអធិប... | national |
803 | ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងអ្នកនាំពាក្យគណបក្សកាន់អំណាច បានរួមគ្នាផ្ញើសារ ទៅកាន់ក្រុមគណបក្ស នយោបាយដែលជំទាស់លទ្ធផល បោះឆ្នោត ហើយមានបំណងចង់រួបរួមប្រមូលផ្តុំគ្នា ដើម្បីចែករំលែក បទពិសោធន៍ បានជួបប្រទះបញ្ហាក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា... | national |
804 | ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលខ្លួន បានប្រឆាំងដាច់ខាត ចំពោះប្រទេសខ្លះលាបពណ៌ ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគ្នារវាងចិន-កម្ពុជា ដោយយកលេសលទ្ធិប្រជាធិបតេយ្យ ដាក់ទណ្ឌកម្ម ស្រេចតែអំពើចិត្ត ប្រើអំណាចជ្រៀតជ្រែង កិច្ចការផ្ទៃក្នុងកម្ពុជា ។ ការថ្លែងរបស់លោកទូត មហាអំណាចចិន ដែ... | national |
805 | ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានសម្រេចលើកពេល កោះប្រជុំសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់គណបក្ស ទៅថ្ងៃទី១៦-១៧ខែកក្កដា ឆ្នាំ២០២២វិញ នៅវិមាន៧មករា ខណៈតាមគម្រោងនឹងធ្វើឡើង នៅថ្ងៃ៩-១០ កក្កដា៕ | national |
806 | ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) ដែលទទួលបានអាសនៈសមល្មមហើយ បានតំណែងជាក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥ បង្ហាញចំណាប់អារម្មណ៍ បបួលគណបក្សនយោបាយទាំងអស់ ក្រៅពីគណបក្សប្រជាជនកម្ពុជា ជួបប្រជុំគ្នាចែករំលែកបទពិសោធន៍ ដែលបានជួបប្រទះបញ្ហា ក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងនូវបញ្ហារួម និងរកដំណោះស... | national |
807 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកជាគំនិត ឱ្យក្រុមមេដឹកនាំនៃគណបក្សភ្លើងទៀន ថាគួរតែលាឈប់និងបញ្ចប់ពីតំណែង ដើម្បីបើកផ្លូវឱ្យអ្នកបន្ទាប់ បន្តដឹកនាំវិញម្តង។ នៅលើគេហទំព័ហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “មេដឹកនា... | national |
808 | ភ្នំពេញ ៖ សង្គមស៊ីវិលចំនួន៥ បានចេញរបាយការណ៍ស្តីពីភាព មិនប្រក្រតីមួយចំនួន នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ របាយការណ៍ របស់សង្គមស៊ីវិល ស្តីពីស្ថានភាពនៃដំណើរការថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃ៧ មិថុនា បានលើកឡើងថា ពួកគេបានរកឃើញភាព មិនប្រក្រតីក្នុងដំណើរការនៅ... | national |
809 | ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ របស់លោក គង់ មុនីកា កូនប្រុសលោក គង់ គាំ បានសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅមានភាពមិនប្រក្រតី ដូចជាការ បំភិតបំភ័យ និងការទិញទឹកចិត្តតាមគ្រប់ភាពរូប ជាហេតុធ្វើឲ្យពលរដ្ឋ ម្ចាស់ឆ្នោតមួយចំនួន ពុំអាចបោះឆ្នោត ដោយសតិសម្បជ្ជញៈរបស់ខ្លួនបាន ៕ | national |
810 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា បេក្ខជនលាលែង ឬទទួលមរណភាព ព្រមបាត់បង់សមាជិក ភាពីគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណបក្សនយោបាយសាមី ត្រូវធ្វើលិខិត ជាបន្ទាន់មកគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (... | national |
811 | នាពេលថ្មីៗកន្លងទៅនេះ ខណៈថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយ ចំពោះប្រទេសចិន លោក Blinken រដ្ឋមន្ត្រីការបរទេស អាមេរិក បានអះអាងថា អាមេរិកមានការខ្វែងគំនិត យ៉ាងជ្រាលជ្រៅ ជាមួយបក្សកុម្មុយនិស្តចិន និង រដ្ឋាភិបាលចិន ប៉ុន្តែទំនាស់ទាំងនេះ គ្រាន់តែឋិតក្នុងរដ្ឋាភិបាល និងប្រព័ន្ធ របបរបស់ប្រទេស ទាំងពីរនេះប៉ុណ្ណោះ តែមិនមែនឋិតក្នុងប្រជាជន ន... | politic |
812 | នាពេលថ្មីៗកន្លងទៅនេះ កម្មវិធីស្បៀងអាហារ ពិភពលោក បានចេញសេចកី្តព្រមានថា មនុស្សលោកប្រហែល នឹងប្រឈមនឹង “វិបតិ្តស្បៀងអាហារធ្ងន់ធ្ងរ ជាងគេបន្ទាប់សង្គ្រាម លោកលើកទីពីរ ” នឹងមានមនុស្ស ចំនួនច្រើនដល់១៧០០លាននាក់ បាននិងកំពុងរង ផលប៉ះពាល់ពីការបំផ្លិចបំផ្លាញ នៃប្រព័ន្ធស្បៀង អាហារ ថាមពលនិងហិរញ្ញវត្ថុ ហើយនិងបណ្តាល ឱ្យបញ្ហាភាពក្រីក្រ និងអ... | politic |
813 | ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៦ មិថុនា បញ្ជាក់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឧឡារិក និងប្រកបដោយភាពស្ងប់ស្ងាត់ យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ ។ លោក ម៉ម សូណង់ដូ បានឲ្យដឹងទ... | national |
814 | ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។ យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានក... | national |
815 | ភ្នំពេញ ៖ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាបឋមបង្ហាញថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម)ត្រូវបានប្រជាពលរដ្ឋបោះឆ្នោត បន្តឲ្យក្លាយជាក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិថ្មី នៅ៣ឃុំដោយសំឡេងឆ្នោតច្រើនជាងអាណត្តិមុន ។ នេះបើតាមហ្វេសប៊ុក គ ប ម នាថ្ងៃ៦ មិថុនា ។ គ ប ម បន្តថា ជាមួយគ្នានោះ គណបក្សក៏ទទួលបានអាសនៈថ្មីនៅឃុ... | national |
816 | ភ្នំពេញ ៖ គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឬទ្ធិ ជាគណបក្សទី២ហើយ បន្ទាប់ពីគណបក្សភ្លើងទៀន បង្ហាញការសោកស្តាយចំពោះការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ដែលពុំបានអនុវត្តពេញលេញតាមគោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់បក្សនៅថ្ងៃ៦ មិថុនា ។ ការបង្ហាញការសោកស្តាយរប... | national |
817 | ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ បក្សនេះបានលើកសរសើរថា បរិយាកាសនៅក្នុងអំឡុងពេលធ្វើយុទ្ធ ការឃោសនារកសំឡេងឆ្នោត ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានភាពល្អប្រសើរ ដោយសារគ្រប់ភាគីពាក់ព័ន្ធមានភា... | national |
818 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានឲ្យដឹងថា ការបោះឆ្នោឃុំ-សង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជាទទួលបានជាង៥លាន ៣សែនសំឡេង ចំណែកបក្សភ្លើងទៀនជាង១លាន៦សែនសំឡេង ដោយឡែកបក្សហ៊្វុនស៊ិនប៉ិចជាង៩ម៉ឺន១ពាន់សំឡេង និងគណបក្សខ្មែររួបរួមជាតិជាង៦ម៉ឺន៣ពាន់សំឡេង។ យោងតាមតារាងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ... | national |
819 | ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំពិសេសបន្ទាន់មួយ ដើម្បីបូកសរុបការងារបោះឆ្នោត និង លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ កិច្ចប្រជុំសម្រេចបាន រួមមាន៖១. របាយការណ៍ទូទាំងរាជធានី-ខេត្ត គឺមានសាម... | national |
820 | ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយ រាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្... | national |
821 | ភ្នំពេញ ៖ សម្តេច ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងព្រៃវែង បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ គ្មានអំពើហិង្សា នេះក៏បង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ... | national |
822 | ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន ជាដៃគូប្រកួតយំឡាំប៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពលំអៀង លើការរាប់សន្លឹកឆ្នោត ក៏ដូចជាការចោទប្រធាន និង សមាជិកស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ភាគច្រើនជាមនុស្ស របស់គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យនិងមានភាពជាតំណាង ឲ្យគណបក្សប្រជាជនកម្ពុជា បានថ្លែង... | national |
823 | ភ្នំពេញ៖ គណបក្សខ្មែររួបរួមជាតិ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានដំណើរការប្រកបដោយ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ ព្រមទាំងការរាប់សន្លឹកឆ្នោត និងលទ្ធផលអាចទទួលយកបាន ៕ | national |
824 | ភ្នំពេញ ៖ ក្រោយពីទទួលលទ្ធផល មិនសមប្រកបដែលខ្លួនរំពឹងទុកមុន ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់នោះ គណបក្សភ្លើងទៀន ដែលទទួលសំឡេងគាំទ្រ សមល្មមមិនដល់ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃ៦ មិថុនា នេះ ដោយមិនយល់ស្រប ចំពោះការបោះឆ្នោត។ គណបក្សភ្លើងទៀននេះ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន បានលើកឡើងថា “មិនម... | national |
825 | ភ្នំពេញ ៖ គណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ ដែលបានចូលរួមប្រកួតប្រជែងដែរនោះ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ពោលក្រោយមួយថ្ងៃ បានចេញសេចក្តីថ្លែងការណ៍ជុំវិញ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ដោយអះអាងថា ដំណើរការប្រព្រឹត្តទៅដោយរលូនក្នុងស្ថានភាព សន្តិសុខ-សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត... | national |
826 | ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្ត បានបង្ហាញពីអាសនៈដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនទទួលពីប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសទាំង២៥រាជធានី-ខេត្ត ៕ | national |
827 | ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំ (គ.ជ.ប)ការបោះឆ្នោតលោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា មានគណបក្សនយោបាយមួយ មានគម្រោងអុកឡុកក្នុងដំណើរការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ប៉ុន្តែមិនមានសម្រេច។ ក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃ៥មិថុនា លោក ប្រាជ្ញ ចន្ទបានលើកឡើងថា តាមទទួលព័ត៌មាន គ.ជ.ប ដឹងមានគណបក្សនយោបាយមួយ មា... | national |
828 | ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះ ឆ្នោតជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះ នៅក្នុងបញ្ជីជាង៩លាន២សែននាក់។ លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឭល្ងាចថ្ងៃទី៥ ខែមិ... | national |
829 | ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាប្រធានសមាគម សហពន្ធវិនិយោគិនកម្ពុជា ដែលបានដឹកនាំសមាជិកជាង១ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការបោះឆ្នោត បានប្រព្រឹត្តិទៅដោយរលូន និងមានភាពប្រក្រតីល្... | national |
830 | ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ ម... | national |
831 | ភ្នំពេញ ៖ លោក ញឿន រ៉ាដែន អ្នកនាំពាក្យ គណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចយាងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះបានទេ ដោយសារមិនបានចុះព្រះនាម នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ។ ឆ្លើយតបទៅនឹងសំណួរ របស់មជ្ឈមណ្ឌលព័ត៌... | national |
832 | ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ម... | national |
833 | ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្... | national |
834 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង១២យប់ និងបន្តផ្សាយ ចាប់ពីម៉ោង៨ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២ថ្ងៃត្រង់ ៕ | national |
835 | ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ កម្ពុជា បានចាប់ផ្ដេីមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៣ រសៀលថ្ងៃដដែល។ គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយបានដាក់ប... | national |
836 | ភ្នំពេញ៖ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ ចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកសមាជិកាចំនួន ៣០០នាក់ ហែក្បួនគណសបក្សប្រជាជនកម្ពុជា សង្កាត់ស្ពានថ្ម បិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃទី០៣ ខែមិថ... | national |
837 | ភ្នំពេញ៖ ក្រោយសំរាកថ្ងៃត្រង់ រយៈពេល២ម៉ោង បន្ទាប់ពីដំណើរការឃោសនា ពេញមួយព្រឹក ថ្ងៃទី៣ មិថុនា ដែលជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំសង្កាត់នេះ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកស្រី នារសៀលនេះបានបន្ត ដឹកនាំក្បួនឃោសនាបើ... | national |
838 | ភ្នំពេញៈ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យរក្សាភាព ស្ងប់ស្ងាត់ នៅថ្ងៃស និងថ្ងៃបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា យោងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ ស... | national |
839 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មួយចំនួនធំ អាចត្រូវបានជាប់ឆ្នោតឡើងវិញ ខណៈមួយចំនួនទៀត មិនអាចជាប់ឆ្នោត ដោយសារតែបញ្ហា កត្ដាអាយុនិងមិនបានឈរឈ្មោះ បោះឆ្នោតទៀត។ នៅក្នុងសារជាសំឡេង ជាង១៤នាទី នាថ្ងៃ... | national |
840 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវក្ដីសង្ឃឹមថា គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុង ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ នឹងទទួលយកលទ្ធផល ដែលប្រជាជនផ្ដល់ឱ្យ នាពេលខាងមុខ។ ក្នុងសារជាសំឡេងដែលមានរយៈពេលជាង១៤នាទី សម្ដេចតេជោ ហ៊ុន សែន បានថ្លែ... | national |
841 | ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអំពាវនាវ ដល់អ្នកនៅក្រៅប្រទេស ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលញុះញង់ឲ្យបក្ខពួករបស់ខ្លួន ធ្វើការតវ៉ា ឬប្រឆាំងលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទ... | national |
842 | ភ្នំពេញ៖ ខណៈពេលយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ត្រូវបានបិទបញ្ចប់ និងឈានទៅដល់ការបោះឆ្នោតជាផ្លូវការ នាថ្ងៃទី៥ មិថុនា ខាងមុខ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងនូវប្រយោគមួយឃ្លា ដែលមានខ្លឹមសារថា ” អុជទៀនទទួលទេវតា សុំសេចក្តីសុខ សន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេស”។ សូ... | national |
843 | កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅគណបក្សភ្លើងទៀន បានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនានេះបន្ទាប់ពីធ្វើសមាជគណបក្សលើកទី២របស់ខ្លួនរួចមក។ ស្របពេលជាមួយគ្នានេះដែរ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប គណបក្សភ្លើងទៀន បានដាក់បេក្ខជនជាង ១,៦០០ ឃុំ... | politic |
844 | ភ្នំពេញ៖ ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំដង្ហែរក្បួនឃោសនា ក្នុងរូបភាពទ្រុងទ្រាយធំសម្បើម ដឹកនាំដោយ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលមានប្... | national |
845 | ភ្នំពេញ៖ ខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងឈានមកដល់ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋ មានសារៈសំខាន់សម្រាប់ភាពសុខសាន្ត និងវឌ្ឍនភាពនៃសង្គមជាតិទាំងមូល ព្រោះអាវុធដ៏សំខាន់របស់ ពលរដ្ឋក្នុងសង្គ... | national |
846 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបចោលការផាកពិន័យលោក គង់ រ៉ៃយ៉ា តំណាងគណបក្សភ្លើងទៀនចំនួន៥លានរៀល ព្រមទាំងរក្សាសិទ្ធិបោះឆ្នោត និងរក្សាឈ្មោះក្នុងបញ្ជីបេក្ខជន គណបក្សភ្លើងទៀនទាំង១៥រូប ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប ក្រោយក្រុមប្រឹក្សាជំនុំជម្រះគ.ជ.ប បានបើកសវនាការជាសាធារណៈ ដោះស្រាយសំណុំរឿងចំនួន២... | national |
847 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើឡើងចោទជាសំនួរថា ហេតុអ្វីលោក សម រង្ស៊ី កំពុងឃោសនា យ៉ាងសកម្មបំផ្លាញ បក្សភ្លើងទៀនទៅវិញ ក្នុងពេលបក្សនេះកំពុង ឃោសនា រកសម្លេងឆ្នោត?។ ការលើកឡើង ចោទជាសំនួរ ពីសំណាក់លោក សយ សុភាព បែបនេះធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី ដែលត្រូវតុលាការ... | national |
848 | ភ្នំពេញ៖ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) និងគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានហាមគណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពកៀរគរ ប្រមូលកម្លាំង ដើម្បីទៅធ្វើសកម្មភាព នៅរាជធានី ឬខេត្តផ្សេង ក្នុងចេតនាបង្ក អសន្តិសុខនោះឡើយ។ យោងតាមសេចក្ដីណែនាំរបស់ គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ និង គ.ជ.ប នាថ្ងៃទី២... | national |
849 | កំពង់ចាម៖ ខណ:ពេលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ជិតចូលមកដល់នេះ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបន្តក្រើនរំលឹកដល់សមាជិក សមាជិកាបក្សទាំងអស់ ឱ្យត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជូន គណ:បក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ។ ការថ្លែងរំលឹកដូច្នោះ លោកប្រធានគណបក្សប្រជាជនខេត្... | national |
850 | ភ្នំពេញៈ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចេញមុខបដិសេធទាំងស្រុង នូវការបំផុសព័ត៌មានមិនពិត ថា រូបលោកមានជាប់ពាក់ព័ន្ធជាមួយគណបក្សភ្លើងទៀន និង បានគៀងគរ ម៉ូតូកង់បីរាប់ពាន់គ្រឿង រងចាំទទួលទណ្ឌិត សម រង្ស៊ី ដែលថានឹងមានផែនការ ត្រឡប់ចូលស្រុកវិញ។ ថ្លែងប្រាប់លោក សយ សុភាព អគ្គនាយកសារព័ត៌... | national |
851 | ភ្នំពេញ ៖ ហ្វេសប៊ុកដែលមានអាខោន ឈ្មោះ Jasmine Angkor ទម្លាយថា បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ជាមនុស្សស្និតជាមួយលោក សម រង្ស៊ីដែលបានចូលមកកម្ពុជា នាពេលកន្លងមក ដើម្បីរៀបចំផែនការ សម្ងាត់ជាមួយក្រុមបណ្តាញ ដែលកំពុងដឹកនាំ ក្នុងគណបក្សភ្លើងទៀន ដើម្បីបំផ្លាញដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានរ... | national |
852 | ភ្នំពេញ៖ ខណៈពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឈានជិតមកដល់ ក្នុងនាមជាម្ចាស់សន្លឹកឆ្នោតម្នាក់ លោក សយ សុភាព បានលើកឡើងថា សន្លឹកឆ្នោត១សន្លឹក ប្រៀបបានទៅនឹងមាសសុទ្ធ ដែលម្ចាស់សន្លឹកឆ្នោតឱ្យដើមទុន យកទៅកសាង ឃុំ-សង្កាត់ របស់ខ្លួនឱ្យរីកចំរើន។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ... | national |
853 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ចរន្តនយោបាយកម្ពុជា នឹងវិវត្តន៌ទៅរកគ្មាន បក្សភ្លើងទៀនក្រោយការ បោះឆ្នោតឃុំ-សង្កាត់។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពីសកម្មជនមួយចំនួន នៃគណបក្សភ្លើងទៀន បាននឹងកំពុងបន្តយករូបថត លោក សម រង្ស៊ី មកធ្វើការឃោសនា រកសំឡេងឆ... | politic |
854 | ភ្នំពេញ៖ ក្រោយមានមតិលើកឡើងថា លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគាំទ្រលោក សម រង្ស៊ី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយសារចូលរួមហែក្បួនឃោសនា ឲ្យគណបក្សភ្លៀងទៀននោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធថា ការចាប់ខ្លួននេះ ព្រោ... | national |
855 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីគណបក្សមួយនេះ បាននឹងកំពុងរំលោភលើច្បាប់នៃបោះឆ្នោត ដោយបានយកយីហោ (រូបថត) លោក សម រង្ស៊ី មកប្រើក្នុងការឃោសនា រកសំឡេងឆ្នោត សម្រាប់... | national |
856 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចព្យួរសិទ្ធិ បោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទីអាទិត្យ ទី៥ ឆ្នាំ២០២២។ សូមបញ្ជាក់ថា ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ... | national |
857 | ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា តាំងពីថ្ងៃឃោសនាបោឆ្នោតមក រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ គ.ជ.ប ទទួលបាន បណ្ដឹង៣៣បណ្តឹង ដែលភាគច្រើន គឺគណបក្សប្រជាជនកម្ពុជា ប្តឹងគណបក្សភ្លើងទៀន ដោយសារប្រើពាក្យប្រមាថ និងមាក់ងាយ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ គ.ជ.ប ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភា... | national |
858 | កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន និងសមភាគីក្នុងតំបន់ទាំង ១២ បានប្រកាសបើកជាផ្លូវការនូវក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់វិបុលភាព ដែលជាភាសាអង់គ្លេសហៅថា Indo-Pacific Economic Framework for Prosperity (IPEF) នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយនាទីក្រុងតូក្យូ ប្រទេសជប៉ុនដោយមានការចូលរួម... | national |
859 | ភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួរ របស់ភាគីជប៉ុន ក្នុងសន្និសីទ អន្តរជាតិលើកទី២៧ ស្តីពីអនាគត របស់អាស៊ី ធ្វើឡើងនៅជប៉ុន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះស្តីពីបំណុលរបស់កម្ពុជា ជាមួយចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញជំនឿចិត្ត យ៉ាងច្បាស់លាស់ថា ចិននឹងមិនដាក់កម្ពុជា ជាអន្ទាក់បំណុលរបស់ចិននោះទេ ។ សម្តេចតេជោ បន្តរៀបរ... | national |
860 | ថ្ងៃទី២៣ ខែឧសភា តាមម៉ោងក្រុងប៉េកាំង មហាសន្និបាតអង្គការ សុខភាពពិភពលោក បានធ្វើសេចក្តីសម្រេចចិត្ត បដិសេធការដាក់បញ្ចូល សេចក្តីស្នើច្បាប់ របស់ប្រទេសមួយចំនួនតូច ស្តីពីអ្វី ដែលហៅថា “អញ្ជើញចិនតៃវ៉ាន់ ឱ្យចូលរួមមហាសន្និបាត អង្គការសុខភាពពិភពលោក ក្នុងនាមជាអ្នកអង្កេតការណ៍ ”ទៅក្នុងរបៀបវារៈ នៃមហាសន្និបាត ។ នេះជាឆ្នាំទី៦ ជាប់ៗគ្នាហើយ ... | politic |
861 | ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន គឺអនុវត្តផ្ទុយទៅនឹង នៃលក្ខន្តិកៈគណបក្ស ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងច្បាប់ ស្តីពីគណបក្សនយោបាយ។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា «ក្រសួង បានពិនិត្យឃើញថា ការសម្រេចតែងតាំង លោក សុន ឆ័យ... | national |
862 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការសន្យារបស់គណបក្សនយោបាយ តាមរយៈការឃោសនា រកសំឡេងឆ្នោត មួយចំនួនគឺជាការធ្វើអត្តឃាត នយោបាយខ្លួនឯង និងជាការសន្យាហួសសមត្ថភាពដែលមិនអាចធ្វើបាន ហើយមិនបានទៅនៅផ្ទាល់ដល់មូលដ្ឋាន។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង បន្ទាប់ពី... | national |
863 | ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះ នៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិល នៃក្រុមប្រទេស BRICS (BRICS គឺជាពាក្យកាត់ ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន សំខាន់ៗ ចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។ ក្រុមប្រទេស BRICS មានផ្ទៃដី សរុបរួមគ្នា ប្រមាណ 39,746,22... | politic |
864 | ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទី គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានបន្ដអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាឲ្យដំណើរការបោះឆ្នោតឃុំ-សង្កាត់ គ្មានអំពើហិង្សា និងគំរាមកំហែង ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាលជាមួយប... | national |
865 | ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា អាទិភាពចម្បង នៃរបៀបវារៈរួមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកទាំងមូល គឺនៅតែផ្តោតលើការយកឈ្នះ លើសមរភូមិប្រយុទ្ធនឹងជំងឺកូរីដ-១៩ ដោយប្រើប្រាស់វ៉ាក់សាំងជា អាវុធយុទ្ធសាស្ត្រគន្លឹះ។ ក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ UN ESCAP ស្ដីពី «របៀបវារៈរួម ដ... | national |
866 | កំពង់ចាម៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តកំពង់ចាមទទួលបន្ទុកយុវជន នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជន គណបក្សប្រជាជនទូទាំងខេត្តកំពង់ចាម នៅសួនក្រញូង... | politic |
867 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័តមាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកសកម្មភាព នៃការចូលរួមឃោសនា រកសំឡេងឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥នេះ គឺជាការលើកស្ទួយ ប្រជាធិបតេយ្យបែបខ្មែរ ។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីអ្នកវិភាគរត់ចោលស្រុក គឺលោក គឹម សុខ បានចាត់... | national |
868 | ភ្នំពេញ ៖ ព្រឹកថ្ងៃ២១ ឧសភានេះ ជាថ្ងៃដែលកម្ពុជាបាន រៀបចំយុទ្ធនាការឃោសនារកសំឡេង ឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ សង្កេតឃើញថា មុនថ្ងៃឃោសនាគណបក្សដាក់ពាក្យចូលរួមប្រកួតប្រជែងយកតំណែងមេឃុំ និងចៅសង្កាត់ចំនួន១៧ គណបក្សបានរៀបចំលក្ខណៈទុករួចជាស្រេច ។ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើឡើង... | national |
869 | ភ្នំពេញ ៖ ក្រុមគណបក្សនយោបាយ ដែលបានចុះឈ្មោះ នៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីចូលរួមប្រកួតប្រជែង ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីត្រៀមលក្ខណៈចូលរួម ឃោសនារកសំឡេងឆ្នោត នៅតាមមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២... | national |
870 | ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា មូលហេតុដែលគណបក្សភ្លើងទៀនសម្រេចចិត្ត ក្នុងការចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់នាអាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយសារបក្សមួយនេះ បានយល់ឃើញថា ដំណើរឆ្ពោះទៅរកការបោះឆ្នោត មានលក្ខណៈល្អប្រសើរ ។ លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រ... | national |
871 | ភ្នំពេញ ៖ ប្រធានគណបក្សខ្មែរតែមួយ បានដាក់លិខិតចំហមួយច្បាប់ទៅកាន់លោក សម រង្ស៊ី ដោយបានចោទជាសំណួរមួយចំនួនពាក់ព័ន្ធនឹងការចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងគណបក្សនយោបាយផ្សេងទៀតដែលចូលរួមបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ។ យោងតាមលិខិតចំហរបស់លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានលើកឡើង... | national |
872 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំពីការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ យោងតាមសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ បានឲ្យដឹងថា «ដ... | national |
873 | ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជា ប្រុសស្រី ដែលគ្រប់អាយុបោះឆ្នោត បានត្រៀមខ្លួនជាស្រេច ក្នុងការទៅចូល រួមការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ។ លោកវ៉ាង ភក្តី ជាអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងក្នុ... | national |
874 | ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់សហភាពអឺរុប (EU) ថា ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើង ជាងការបោះឆ្នោតមុនៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី ខាមិន ម៉ូរេ... | national |
875 | ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ២០២២នេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានតួនាទី ជំរុញនិងគាំពារអភិបាល សម្រាប់បំពេញសេចក្តីត្រូវការ ជាមូលដ្ឋានក្នុងឃុំ-សង្កាត់របស់ខ្លួន បម្រើផលប្រយោជន៍រួម របស់ប្រជាជន។ នេះជាប្រសាសន៍របស់សម្តេច ក្នុងពិធីជួបសំណេះសំណ... | national |
876 | កំពង់ចាម៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២២ បានបន្តប្រកាសបញ្ចូល សមាជិកថ្មី ក្នុងសង្កាត់កំពង់ចាម និងសង្កាត់សំបួរមាស ប្រមាណជិត ១,៥០០នាក់ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ ១០០ សម្តេចតេជោ សួនក្... | national |
877 | ភ្នំពេញ៖ សមាជិកថ្មី មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ចំនួនជាង១០០០នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់មើលឃើញពីការដឹកនាំ ដ៏ត្រឹមត្រូវ និងល្អប្រសើរ របស់គណបក្សប្រជាជនកម្ពុជា ដែលនាំប្រទេសមានការអភិវឌ្ឍ រីកចំរើន និងធ្វើឱ្យប្រទេសជាតិ ស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិ... | national |
878 | ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅតែបន្ដរក្សាការប្រើប្រាស់ទឹកខ្មៅ លុបមិនជ្រះរបស់ក្រុមហ៊ុន MYSORE PAINTS &VARNISH LTD. នៃប្រទេសឥណ្ឌា សម្រាប់ប្រើដំណើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។ នេះប;យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប។ ក្នុងកិច្ចផ្សព្វផ... | national |
879 | ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា នៅឆ្នាំនេះគឺជាខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន-សហរដ្ឋអាមេរិក ហើយដែលពេលនេះគឺជាវិធីមួយ ដ៏សាកសម ដែលថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បានជួបជុំគ្នា នៅក្នុងសេតវិមាន ដើម្បីរំលឹកនូវព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ នៃភាព... | national |
880 | ភ្នំពេញ ៖ នៅក្នុងឆាកនយោបាយ ត្រូវបានគេមើលឃើញ ប្រទេសមហាអំណាច តែងតែស្រវេស្រវ៉ា រកអ្នកតំណាងឬអ្នកដើរតាម គោលនយោបាយ របស់ខ្លួន (កូនជឹង) នៅក្នុងប្រទេសមួយដែលខ្លួនគិតថា មិនទាន់សមស្រប ទៅបំណងរបស់ខ្លួន។ ជាក់ស្ដែងសម្រាប់កម្ពុជា ឯណោះវិញ ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក បានដូរសន្លឹកបៀរលេង ដោយបោះបង់ក្រុមលោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក... | national |
881 | ភ្នំពេញ៖សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីលោក កឹម សុខា សុំទៅក្រៅប្រទេសជាអំណាច របស់តុលាការ ប៉ុន្តែបើសម្តេចជាចៅក្រមឬ តុលាការនោះសម្តេចនឹងអនុញ្ញាត ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅអាមេរិក និងខ្មែរនៅកាណាដា នារដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ខែ ឧសភាឆ្នាំ ២០២២ ស ម្តេចតេជោ បានល... | national |
882 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់ឱ្យក្រសួងការបរទេស និងក្រសួងមហាផ្ទៃកម្ពុជា សម្របសម្រួលរៀបចំ ធ្វើអត្តសញ្ញាណបណ្ណជូន ពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេស ដើម្បីពួកគេអាចចូលរួម ការបោះឆ្នោតនៅកម្ពុជា។ ការណែនាំទៅកាន់ស្ថាប័នពាក់ព័ន្ធនេះ ក្នុងគោលបំណង ផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋខ្មែរ ដែលចង់ទិញអចលនទ្រព្... | national |
883 | ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គណបក្សភ្លើងទៀន ដែលទើបនឹងបង្កើតថ្មី មិនអាចទាញព្រលឹងនយោបាយ លោក សម រង្ស៊ី ឱ្យចូលស្រុកបានទេ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូចច្នេះថា «តើដល់ពេលរំលាយសពជីវិតនយោបាយរបស់គាត... | national |
884 | ភ្នំពេញ៖ក្នុងនាម ជាអ្នកសារព័ត៌មាន នយោបាយ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានសម្ដែងការខកចិត្តចំពោះ អ្នកអត្ថាធិបាយ វិទ្យុអាស៊ីសេរី ដែលគ្មានប្រយោគឃ្លាឬពាក្យណា ឱ្យខ្មែររួបរួមគ្នា។ ការលើកឡើងពីសំណាក់ លោក សយ សុភាព បែបនេះធ្វើឡើង បន្ទាប់ពីវិទ្យុបរទេសផ្សាយជាភាសាខ្មែរ ... | national |
885 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងការហួសចិត្ត ចំពោះការគំរាមកំហែងដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលគាំទ្ររាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា នៅលើទឹកដីនៃប្រទេសបិតាប្រជាធិបតេយ្យ សហរដ្ឋអាមេរិក។ ការសម្ដែងការហួសចិត្តនេះ ធ្វើឡើងបន្ទាប់ពីមានការឃោសនា បែបគំរាមកំហែងថា នឹងដកសញ្ជាតិអាមរិកពីពលរដ្ឋខ្មែរ ហើយ... | national |
886 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់ទុកការសុំទោសរបស់ អតីតសកម្មជនសង្គ្រោះជាតិនៅអាមេរិក លោក ប្រេដឌី យ៉ាំង ជាការផ្តល់ភាពស្អាតស្អំជូនភរិយា និងកូនសម្តេច។ ក្នុងឱកាសជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ជាង២ពាន់នាក់ សម្ដេចតេជោថ្លែងថា បើត្រឹមភាពស្អាតស្អំរបស់ប្រពន្ធ និងកូន មិនអ... | national |
887 | ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់ចំៗទៅលើលោក សម រង្ស៉ី ថាជាមនុស្សមិនចេះចាប់យកឱកាស ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនសម្តេច ក្នុងពេលដែលសម្តេច ហ៊ុន ណេង បងប្រុសសម្តេច ទទួលមរណភាព ដើម្បីបង្កើតឱកាសនយោបាយ សម្រាប់ការវិលត្រឡប់មកកម្ពុជាវិញ ។ ជាមួយនឹងការរិះគន់លោក សម រង្ស៊ីនេះ សម្ដេចតេជោ ក៏បានលើកសរសេរ និង... | national |
888 | ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា ពិតជាចង់ធ្វើមិត្តរបស់អាមេរិកហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ... | national |
889 | ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោក ស្រី ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីអាមេរិក ពិចារណាលើការដាក់លក្ខខណ្ឌ សម្រាប់ទិដ្ឋាការ របស់មន្ត្រីការទូតកម្ពុជា។ សូមរលឹកថា រដ្ឋាភិបាល អាមេរិក សម្រេច ផ្អាកការចេញ ទិដ្ឋាការ ប្រភេទ មិន មែន អន្តោប្រវេសន៍គឺ... | national |
890 | ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅពេលដែលផ្កាយព្រឹករះហើយនោះ គឺច្បាស់ជាផ្កាយចោរបាត់មុខ។ ក្នុងន័យសម្ដេចតេជោ ចង់សំដៅថា រូបសម្ដេចគឺជាផ្កាយព្រឹក ឯលោក សម រង្ស៊ី គឺជា ផ្កាយចោរ។ ការលើកឡើងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងបន្ទាប់ ពីសម្ដេចបានមានវត្តមាន នៅលើទឹកដីសហរដ្ឋអាមរិក តែបែរជាលោក សម រង្ស៊ី អតីតមេប... | national |
891 | ភ្នំពេញ ៖ លោក ចូសឹប បូរ៉ែល (Josep Borrell តំណាងជាន់ខ្ពស់ និងជាអនុប្រធាន សហភាពអឺរ៉ុប (EU) បានលើកឡើងថា សម្រាប់ការបោះឆ្នោត នៅកម្ពុជា នាពេលខាងមុខនេះ គួរតែមានការអនុញ្ញាត ឲ្យអតីតគណបក្ស ប្រឆាំងចូលរួម និងដោះស្រាយ ចំពោះករណីតុលាការ ប្រឆាំងនឹងលោក កឹម សុខា។ យោងតាមសុន្ទរកថា របស់ លោក ចូសឹប បូរ៉ែល តំណាងជាន់ខ្ពស់ និង ជាអនុប្រធានសហភាពអ... | national |
892 | ភ្នំពេញ៖ ការិយាល័យព័ត៌មាន របស់ស្ថានទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នឹងរៀបចំសន្និសីទសារព័ត៌មាន លើកទី២ ស្ដីអំពី «ស្ថានការណ៍វិវឌ្ឍន៍ ពាក់ព័ន្ធនឹងប្រទេសអ៊ុយក្រែន»។ យោងតាមសេចក្ដីជួនដំណឹរបស់ អគ្គនាយកដា្ឋនព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានកម្ពុជា បានឱ្យដឹងថា តាមខ្លឹមសារលិខិត កំណត់ទូត ចុ... | national |
893 | ភ្នំពេញ ៖ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់លើរបៀបវារៈចំនួន៨ នៅថ្ងៃទី១១ ឧសភា ស្អែកព្រឹកម៉ោង១០ នៅព្រះបរមរាជវាំង ៕ | national |
894 | ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីសម្រេច ស្ដីពីការលុបឈ្មោះបេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ របស់គណបក្សប្រជាជនកម្ពុជា ចេញពីមណ្ឌលខេត្តកំពង់ចាម ។ បេក្ខជនដែលត្រូវលុបឈ្មោះមាន សម្តេច ហ៊ុន ណេង ដែលទើបទទួលមរណភាព និងលោក ជូ វិជិត្ត ៕ | national |
895 | ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយប្រកាសច្រានចោលទាំងស្រុង នូវសេចក្ដីសម្រេចរបស់ សភាអឺរ៉ុបស្តីពី “ការបង្រ្កាបជាបន្តបន្ទាប់ ទៅលើក្រុមអ្នកនយោបាយ ប្រឆាំងនៅកម្ពុជា” ។ យោងតាមសេចក្ដីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការខកចិត្តជាខ្លាំ... | national |
896 | ភ្នំពេញ៖ និយាយក្នុងន័យភូមិសាស្រ្តនយោបាយ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក កឹម សុខា អតីតមេបក្សប្រឆាំង នៅក្នុងឱកាសចូលរួមមរណទុក្ខ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅខេត្តកំពង់ចាម បង្កើតបានជា «អឆ្ឆរិយៈ ទ... | national |
897 | ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២២ បានអនុញ្ញាតឱ្យលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ចូលជួបដើម្បីសម្តែងមរណទុក្ខ ដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណៈកម្មការទី៤ នៃរដ្ឋសភ... | national |
898 | វាបសាយក្រសួង ការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍ នៅពេលថ្មីៗនេះ ដោយមួលបង្កាច់មន្ត្រី និងប្រព័ន្ធសារព័ត៌មានមួយចំនួន របស់ភាគីចិន ដែលបានឃោសនា បំប៉ោងពី” ព័ត៌មានក្លែងក្លាយ” ក្នុងបញ្ហាអ៊ុយក្រែន របស់ភាគីរុស្ស៊ី ដើម្បីធ្វើអោយសកម្មភាព យោធា របស់រុស្ស៊ី នៅអ៊ុយក្រែន មានលក្ខណៈសូមហេតុផល ។ បើសិនជាមើលសេចក្តីថ្លែង ការណ៍នេះដោយលម្អិត ... | politic |
899 | ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានកំណើនជាប្រចាំ ហើយតម្រូវការងារ របស់ពួកគេ ក៏មានច្រើនទៅ តាមកម្រិតចំណេះជំនាញ និងសមត្ថភាពផ្សេងៗ ដើម្បីមានចំណូលផ្គត់ផ្គង់ ជីវភាពគ្រួសារ អាចរស់នៅប្រកប ដោយសុភមង្គល និងមានសេចក្តីថ្លៃថ្នូរ ក្នុងសង្គមជាតិ។តម្រូវការក្នុងជីវភាពរស់នៅ របស់ប្រជាជនទូទៅបានបង្កើត ឱ្យមានចង្វាក់ការងារ... | national |
900 | ភ្នំពេញ ៖ ក្រោយបញ្ចប់ជំនួប រវាងតំណាងក្រសួងយុត្តិធម៌ និងតំណាងគណបក្សភ្លើងទៀន អស់រយៈពេលមួយល្ងាច កាលពីល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២រួចមក ខាងក្រសួងអះអាងថា មិនអាចធ្វើអ្វីមួយ តាមសំណើរ របស់គណបក្សភ្លើងទៀន បានទេ ព្រោះស្ថិតនៅក្នុងដែន សមត្ថកិច្ចតុលាការ ។ ក្រសួងយុត្តិធម៌ក៏ បានជំរុញឲ្យគណបក្សភ្លើងទៀន តទល់តាមផ្លូវច្បាប់ ផងដែរ ចំពោះសំណ... | national |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.