ID
int64
1
14.2k
Khmer_Text
stringlengths
6
56.7k
⌀
categories
stringclasses
16 values
701
ភ្នំពេញ ៖ ករណីប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) សម្រាប់កម្ពុជាដែលបានកន្លងផុត២ឆ្នាំមកហើយនោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំលឹកប្រាប់ទៅ លោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប(EU)ជាថ្មីម្តងទៀតថា កម្ពុជាដ...
national
702
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លងការណ៍ សម្ដែង នូវការព្រួយបារម្ភ ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឱ្យភាគីពាក់ព័ន្ធ គោរពចំពោះកិច្ចព្រមព្រៀង ទាំងឡាយ ដែលភាគីទាំងពីរ បានឯកភាពគ្នា ។ ការសម្ដែងនូវការព្រួយបារម្ភ នេះធ្វើឡើង បន្ទាប់ពី ដំណើរទស្សនកិច្ច ដ...
national
703
បរទេស ៖ លោកស្រី Pelosi បញ្ជាក់ជាថ្មីថា “ការគាំទ្រដូចដែកថែប” សម្រាប់លទ្ធិប្រជាធិបតេយ្យ របស់កោះតៃវ៉ាន់ ខណៈដែលលោកស្រី ត្រៀមខ្លួនចាកចេញពីកោះនេះ ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភា អាមេរិករូបនេះ បានបង្ហោះរូបភាព នៃកិច្ចប្រជុំរបស់លោកស្រី ជាមួយអនុប្រធានសភាតៃវ៉ាន់ Tsai Chi-chang នៅលើគ...
politic
704
ភ្នំពេញ ៖ អ្នកវិភាគនៅកម្ពុជា បានចាត់ទុកថា ការព្យាយាមទៅបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់ របស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត អាមេរិកកាលពីពេលថ្មីៗនេះ គឺជាចេតនាបង្កហេតុក្នុងចេតនាអាក្រក់ នាំឱ្យមានការយាយីគម្រាម កំហែងនៅក្នុងតំបន់ និងសកលលោក ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ប...
national
705
បរទេស ៖ លោកស្រី Nancy Patricia Pelosi កើតថ្ងៃទី២៦ ខែមីនា ឆ្នាំ ១៩៤០ លោកស្រី គឺជាអ្នកនយោបាយអាមេរិក ដែលបម្រើការ ជាប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩ ហើយពីមុនពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១១ ។លោកស្រីបានបម្រើការ ជាអ្នកតំណាង របស់សហរដ្ឋអាមេរិក មកពីរដ្ឋកាលីហ្វ័រញ៉ា ចាប់តាំងពីឆ្នាំ ១៩៨៧។ ជាសមាជិកមកពីគណបក្ស ប្រជ...
politic
706
ប៉េកាំង ៖ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារ បានរៀបរាប់លម្អិត អំពីជំហរដ៏ឧឡារិករបស់ចិន លើសំណួរតៃវ៉ាន់ និងបានលើកឡើងថា ការក្បត់ របស់អាមេរិក លើសំណួរតៃវ៉ាន់ គឺធ្វើឲ្យប៉ះពាល់ ដល់ការជឿជាក់ជាតិ របស់ខ្លួន ។ លោក Wang Yi បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានចូល រួ...
politic
707
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានសម្តែងការហួសចិត្តជាខ្លាំង ក្រោយពីរបបយោធាមីយ៉ាន់ម៉ា ឬភូមា បានអនុវត្តទោសប្រហារជីវិត ទៅលើសកម្មជនប្រឆាំង៤រូប ដែលមាននិន្នាការគាំទ្រ លោកស្រី អ៊ុង ស៊ានស៊ូជី ដោយសម្តេចបានអះអាងថា ក្រោយពីការកាត់ទោសបែបព្រៃផ្សៃនេះ គឺស្ថានការណ៍នៅមីយ៉ាន់ម៉ា សព្វថ្ងៃនេះ ...
national
708
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានឲ្យដឹងថា ពិភពលោកដឹង យ៉ាងច្បាស់ថា ការបង្កហេតុ របស់សហរដ្ឋអាមេរិក បាននាំឱ្យមានភាពតានតឹង នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយសហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវទាំងស្រុង។ ការអត្ថាធិប្បាយរបស់លោកស្រី Hua បានកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បាន...
politic
709
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន បាននិងកំពុងធ្វើការ យ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព ដោយអនុលោម តាមច្បាប់អន្តរជាតិ ។ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័...
national
710
ថ្ងៃទី ៣ ខែសីហា អ្នកនាំពាក្យ នៃការិយាល័យកិច្ចការតៃវ៉ាន់ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងសារអំពីការផ្តន្ទាទោស តាមផ្លូវច្បាប់ ចំពោះបុគ្គលចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ សេចក្តីថ្លែងសារ បានឱ្យដឹងថា បុគ្គលចចេសរឹងរូស ចង់ឱ្យតៃវ៉ាន់ឯករាជ្យ បានបង្កហេតុ ចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យ៉ាងគឃ្លើន ដែលបាន...
politic
711
លោកស្រី Pelosi ប្រធានសភា តំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់ របស់ចិន យ៉ាងគឃ្លើន ដោយមិនអើពើ នឹងការតវ៉ា យ៉ាងម៉ឺងម៉ាត់ របស់ភាគីចិន ។ ទង្វើនេះ បានល្មើសយ៉ាងធ្ងន់ធ្ងរ ចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាពចិន ដែលជាការបង្ក ហេតុនយោបាយទាំងចំហ ។ ករណីនេះ បានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បារយ៉ាងខ្លា...
politic
712
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញមកអះអាង បញ្ជាក់សារជាថ្មីទៀតថា សាមគ្គីភាពរវាង កម្ពុជា-វៀតណាម គឺមិនអាចបំបែកបំបាក់គ្នាបានឡើយ ខណៈទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឈានដល់ជាង ១០ពាន់លានដុល្លារ ដែលជាទំហំមួយដ៏ធំ។ ក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រី ង្វៀន ធីថាញ់ សមាជិកាគណៈកម្មាធិការ កណ្តាល បក្សកុម្មុយនីស្តវៀតណាម...
national
713
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម ។ នេះបើយោងតាមលិខិតចុះហត្ថលេខាដោយ សម្តេច សាយ ឈុំ អនុប្រធានគណៈអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជានាថ្ងៃ១ សីហា ។ គួរឲ្យដឹងថា លោកឧបនាយករដ្ឋមន្រ្...
national
714
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា លេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥ ត្រូវការជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥២៧ រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ៕
national
715
ភ្នំពេញ៖ សម្ដេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំសមាជិក សមាជិការ គណបក្ស ជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិថ្មី ត្រូវខិតខំដោះស្រាយក្ដីកង្វល់ សំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។ ក្នុងកិច្ចប្រជុ...
national
716
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកពីររូប បានឃោសនាបំប៉ោង ពីបញ្ហាសមុទ្រចិនខាងត្បូងម្តងទៀត ដោយបានអះអាងថា ចិនបានធ្វើ “ទង្វើដាក់សម្ពាធ និងមិនទទួល ខុសត្រូវ ”នៅសមុទ្រចិនខាងត្បូង ប្រការនេះមុខជានឹងបណ្តាល ឱ្យកើតមានរឿង ហេតុដ៏ធំជាមិនខាន ។ ហើយនៅថ្ងៃដដែល នាវាផ្ទុក យន្តហោះ Ronald Reaganរបស់កងទ័ពអាមេរិក បានធ្វើនាវាចរណ៍ ចាកចេញពីកំពង់ផ...
politic
717
កំពង់ចាម៖ លោក យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ក្នុងស្រុកកំពង់សៀម ទើបជាប់ឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ។ ស្ថិតក្នុងឱកាសនោះ លោក យឹម ឆៃលី បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ ...
national
718
ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រការអនុម័ត វិសោធនកម្ម រដ្ឋធម្មនុញ្ញលើកទី១០ នៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ដោយសំឡេងគាំទ្រ១០៥សំឡេង ។ គណបក្សនេះ បានកត់សំគាល់ថា ការធ្វើវិសោធនកម្មនេះ ដើម្បីការពារប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ តាមបែសភានិយម...
national
719
ភ្នំពេញ ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌ មានកម្ពុជា-ចិន បានប្រកាសគាំទ្រជំហរអ្នកនាង ស៊ិន ចាន់ពៅរ៉ូហ្សេត សកម្មជនបក្សភ្លើងទៀន ដែលបាននិយាយថា គណបក្សភ្លើងទៀន មិនឆោតល្ងង់ទៅចងសម្ព័ន្ធភាព ជាមួយអ្នកគ្មានភាពស្មោះត្រង់ ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) កាលពីថ្ងៃ២៦ កក្កដា បានរៀបចំសន្និសីទព័ត...
national
720
នាពេលថ្មីៗកន្លងទៅនេះ លោក Richard Moore ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់អង់គ្លេស (ហៅកាត់ MI6 ) បានអះអាងក្នុងពេលផ្តល់បទ សម្ភាសន៍ជាមួយប្រព័ន្ធ សារព័ត៌មានថា បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាភារកិច្ចសំខាន់បំផុត សម្រាប់ប្រមូលការណ៍ សម្ងាត់របស់ MI6 ហើយសារសំខាន់របស់វាបាន “លើសពីការប្រឆាំង ភេរវកម្ម” ។ ក្រៅពីនេះ លោកក៏បានឃោស...
politic
721
មន្ទីរកសិកម្មខេត្តបាត់ដំបង ថ្មីៗនេះ បានជូនដំណឹង ស្ដីពីការចុះបញ្ជីចម្ការមៀន ប៉ៃលិន និងចម្ការស្វាយ និងស្នើសុំការបណ្តុះបណ្តាល ការអនុវត្តកសិកម្មល្អ-កម្ពុជា សម្រាប់ធ្វើការនាំចេញ ទៅក្រៅប្រទេស ជាពិសេស ប្រទេសចិន។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន តាមទូរស័ព្...
national
722
ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានប្រកាសពីសំណើចងសម្ព័ន្ធភាព នយោបាយ ២០២៣ ជាមួយបក្សផ្សេងទៀត ដើម្បីប្រកួតប្រជែង ការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ខាងមុខ ជាពិសេស ដើម្បីឈានទៅកាត់បន្ថយ អំណាចគណបក្សប្រជាជនកម្ពុជា (CPP) ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថាមិនអាចយកឈ្នះបានទេ ។ ការមិនអាចយកឈ្នះបាននេ...
national
723
ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ចំនួន ៧ នាក់ ដែលជាអតីតមន្ត្រី និង អ្នកគាំទ្រ ប្តូរផ្តាច់ នៃ អតីតៈ គណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការ ប្រមាថ ចំពោះអង្គព្រះមហាក្សត្រ និង ញុះញង់ បង្កឲ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម ក្នុងចេតនា ដើម្បីផ្តួលរលំ...
national
724
ប្រទេសចិន និងអាស៊ាន មានទឹកដីតភ្ជាប់ជាមួយគ្នា ហើយដួងចិត្តប្រជាជន ក៏បានតភ្ជាប់គ្នាផងដែរ ជានិច្ចកាល ចិននិងអាស៊ាន តែងតែជាអ្នកជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អ ដែលរួមសុខរួមទុក្ខរួមវាសនា ។ ក្នុងរយៈពេល១០ឆ្នាំ កន្លងមក ក្រោមការណែនាំ និងជំរុញជាយុទ្ធសាស្ត្រ របស់អ្នកដឹកនាំ នៃប្រទេសចិននិងបណ្តាប្រទេសអាស៊ាន ទំនាក់ទំនង រវាងចិននិងអាស៊ា...
politic
725
ភ្នំពេញ ៖ ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ សម្តែងការខកចិត្តយ៉ាងក្រៃលែង ចំពោះមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីង ឡោអាំង លើការកាត់ទោសប្រហារជីវិតសកម្មជនបក្សប្រឆាំងចំនួន៤រូបដែលគាំទ្រលោកស្រី អោង សានស៊ូជី ហើយថា នេះគឺជាទង្វើ មិនអាចអត់ឱនបានឡើយ ដែលបានធ្វើឡើង មុនកិច្ចប្រជុំរដ្ឋមន្រ្ដីការ បរទេសអាស៊ាន លើកទី៥៥ ក្នុងខណៈកម្ពុជា ធ្វើជ...
national
726
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង និងធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអ...
national
727
សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប ។ សៀវភៅនេះ មានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែន...
national
728
ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា គណៈកម្មការជំនាញរដ្ឋសភា បានទទួលញត្តិ របស់គណបក្ស នយោបាយចំនួន៤ ពាក់ព័ន្ធនឹងការស្នើមិនឲ្យអនុម័ត ការធ្វើវិសោនធកម្មច្បាប់ រដ្ឋធម្មនុញ្ញរួចហើយ ។ លោក ឡេង ប៉េងឡុង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃ២១ កក្កដា ថា រដ្ឋសភា បានទទួលញត្តិពីគណបក្ស នយោបាយ ចំនួន៤រួចហើយ ។ អ្នកនាំពាក្យបញ្ជាក...
national
729
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេស អាមេរិក បានប្រគល់អ្វី ដែលហៅថា របាយការណ៍ ប្រចាំឆ្នាំ២០២២ នៃ“សេចក្តីព្រាងច្បាប់បង្ការ អំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅ Elie Wiesel” ជូនចំពោះរដ្ឋសភា ព្រមទាំងបានចេញផ្សាយ “យុទ្ធសាស្ត្រ ធ្វើការ ប៉ាន់ប្រមាណ បង្ការនិងទប់ទល់ នឹង អំពើឃោរឃៅ” ជាលើកដំបូង ក្នុងប្រវតិ្តសាស្ត្រអាមេរិក ក្នុងន័យប៉ុនប៉ង...
politic
730
ភ្នំពេញ ៖ “កម្ពុជា-អាមេរិក អាចនឹងប្រឈមមុខដាក់គ្នា បើច្បាប់ ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា (S.3052) ត្រូវបានអនុម័ត ហើយនឹងចូលជាធរមាន នៅពេលប្រធានាធិបតីសហរដ្ឋអាមេរិក យល់ព្រម” ។ នេះជាការលើកឡើងរបស់លោក មាជ សុវណ្ណារ៉ា អតីតអ្នកនយោបាយ របស់អតីតគណបក្សសង្រ្គោះជាតិ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងកិច...
national
731
ភ្នំពេញ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា មិនអាចកើតមាននោះទេ ចំពោះព្រឹទ្ធសភាសហរដ្ឋអាមេរិក យល់ព្រមលើសេចក្តីស្នើច្បាប់ ស្តីពីប្រជាធិបតេយ្យកម្ពុជា ។ សេចក្តីស្នើច្បាប់នេះ មានគោលបំណង ដាក់ទណ្ឌកម្មលើមន្រ្តីកម្ពុជា ។ សារព័ត៌មានវីអូអេ ផ្សាយជាខេមរភាសា បានផ្សាយថា “គណៈកម្មាធិការទំនាក់ទំនងការបរទេស នៃព្រឹ...
national
732
នៅថ្ងៃទី ១៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ ខណៈដែលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានទៅដល់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីបញ្ចប់ ដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា អ្វីៗដែលទទួលការវិល ត្រឡប់មកវិញ របស់លោក គឺ ការនិយាយផ្គើន និងសើចចំអកពីប្រព័ន្ធសារ ព័ត៌មានសំខាន់ៗ របស់អាមេរិក ។ ទស្សនាវដ្តី 《The New Yorker》 របស់អាមេរិក បានវាយតម្លៃថា ដ...
politic
733
នៅឆមាសទីពីរឆ្នាំនេះ កិច្ចសន្ទនា ជាច្រើនលើក រវាងបណ្ដា ប្រទេសអាស៊ីនានា នឹងបើកធ្វើ ដូចជា កិច្ចប្រជុំកំពូល នៃប្រទេស G២០ ដែលនឹងបើកធ្វើនៅ ឥណ្ឌូណេស៊ី និងកិច្ចប្រជុំអង្គការ APEC ដែលនឹងបើកធ្វើនៅប្រទេសថៃ នៅខែវិចិ្ឆកាខាងមុខនេះជាដើម ។ សកម្មភាពការទូត ទាំងនេះ នឹងជះឥទ្ធិពលដ៏សំខាន់ ចំពោះតំបន់ រហូតដល់ទូទាំងពិភពលោក ហើយភាគីចិន ក៏នឹងដើរតួ...
politic
734
អចិន្ត្រៃយ៍រដ្ឋសភា នឹងប្រជុំលើសេចក្តីព្រាង វិសោធនកម្មរដ្ឋធម្មនុញ្ញ ៨មាត្រា នៅព្រឹកស្អែក (Video)https://dap-news.com/national/2022/07/18/263296/ ឃាត់ខ្លួនខ្មែរអ៊ីស្លាមម្នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ចាក់បងប្រុសស្លាប់ រួចយកសាកសព ទៅកប់ចោល ដើម្បីបំបាត់ភស្តុតាងhttps://dap-news.com/national/2022/07/18/263319/ ក្រសួងសាធារណការ ណែន...
politic
735
ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្សប្រជាជនកម្ពុជា បានប្រាប់ទៅកាន់សមាជិកបក្សប្រជាជន ត្រូវប្រឹងប្រែងពុះពារជម្នះ និងបន្តសកម្មភាព បម្រើប្រជាជន លុបបំបាត់ នូវបាតុភាពអសកម្ម ដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់។ ថ្លែងក្នុង សន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្...
national
736
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានកិត្តិយស នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជោគជ័យនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទី របស់គណបក្សប្រជាជន ក្នុងការដឹកនាំប្រទេសបន្តទៀត។ ថ្លែងនៅក្នុងសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា...
national
737
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបើកសន្និបាតវិសាមញ្ញ គណបក្សប្រជាជនកម្ពុជា នាពេលនេះ ធ្វើឡើង ក្នុងគោលបំណងស្វែងរកចំណុចខ្លាំងនិងចំនុចខ្សោយ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោត ឆ្នាំ២០២៣ ខាងមុខ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតវិសាមញ្ញ របស់គណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជន...
national
738
ប៉េកាំង ៖ ទីប្រឹក្សានយោបាយកំពូល របស់ចិន លោក Wang Yang បានអំពាវនាវ ឱ្យជនរួមជាតិតៃវ៉ាន់ ទទួលបានការយល់ដឹង ច្បាស់លាស់ អំពីនិន្នាការរួម នៃទំនាក់ទំនងឆ្លង កាត់ច្រកសមុទ្រ និងឈរយ៉ាងរឹងមាំ នៃប្រវត្តិសាស្ត្រត្រឹមត្រូវ។ លោក Wang សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិន និងជាប្រធ...
politic
739
ភ្នំពេញ ៖ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹង របស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប)ដែលបានប្តឹងលោកពីបទបរិហារកេរ្តិ៍ លើដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខេមិថុនា ឆ្នាំ២០២២ ខណៈអ្នកគាំទ្រ...
national
740
រៀងរាល់ថ្ងៃទី១១ ខែកក្កដា គឺជាទិវានាវាចរណ៍ របស់ប្រទេសចិន ។ នៅថ្ងៃនេះក្នុងឆ្នាំ ១៤០៥ នៃគ.ស អ្នកនាវាចរចិន Zheng He បានដឹកនាំក្បួនទូក ដ៏ធំមួយទៅកាន់ មហាសមុទ្រឥណ្ឌា ដែលបើកការនាំមុខ សម្រាប់ប្រជាជាតិចិន ទៅកាន់មហាសមុទ្រ ។ សព្វថ្ងៃនេះ គំរូនៃក្បួននាវា របស់លោក Zheng He ត្រូវបានដាក់បង្ហាញ យ៉ាងស្ងៀមស្ងាត់ នៅក្នុងសារមន្ទីរប្រវត្តិសាស...
politic
741
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា គោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះមរណភាព លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទូតជប៉ុន។ លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាព នៅម៉ោងប្រមាណជា៣រសៀល (ម៉ោងនៅជប៉ុន) បន្ទាប់ពីបានរង...
national
742
ពេលថ្មីៗកន្លងទៅនេះ ចិននិងអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមានការវិនិយោគទុន សរុបជិត២រយលានប្រាក់អឺរ៉ូ និងគ្របដណ្តប់គម្រោង សហប្រតិបត្តិការពាណិជ្ជកម្ម ចំនួន១០ ។ នេះជាគំរូថ្មីបំផុត ដែលវិនិយោគិនបរទេស មានសុទិដ្ឋិនិយម ចំពោះប្រទេសចិន ហើយក៏ជាការសើច ចំអក ចំពោះការដែលស្ថាប័ន ស៊ើបការណ៍អាមេរិក និងអង់គ្លេស រួមគ្នាលេងកលល្ប...
politic
743
ចាប់ពីរដ្ឋាភិបាល អាមេរិកអាណត្តិនេះឡើង កាន់មុខតំណែងមក ភាគីអាមេរិក បានអះអាងជាច្រើនលើកថា នឹងបង្កបង្កើត “របងការពារ” សម្រាប់ឱ្យទំនាក់ទំនង រវាងចិននិងអាមេរិក ប៉ុន្តែ “របងការពារ”ជាស្អី អាមេរិកមិន បាននិយាយឱ្យបានច្បាស់ទេ ហើយក៏គ្មានសិទ្ធិសន្និដាន ដោយឯកតោភាគីនោះដែរ ។ ថ្ងៃទី៩ ខែកក្កដា កិច្ចជំនួបរបស់រដ្ឋមន្ត្រី ការបរទេសចិន និងអាមេរិ...
politic
744
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា វិទ្យុអាស៊ីសេរី ក្រោមកណ្តាប់ដៃ ដែករបស់ ជន្ទ ច័ន្រ្តបុត្រ នឹងមានអ្នកព័ត៌មាន លួចរត់លូនចេញ បន្តបន្ទាប់ទៀត។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីលោក មួង ណារ៉េត បុគ្គលិកវិទ្យុអាស៊ីសេរី បាន ប្រកាសចាកចេញពីវិទ្យ...
national
745
ភ្នំពេញ ៖ គណបក្សនយោបាយចំនួន៤រួមមាន ៖ គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំសន្និសីទសារព័ត៌មានរួមគ្នា ក្នុងគោលបំណងបង្ហាញពីផែនការ នៃការតស៊ូមតិ លើសំណើកែលម្អ ប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា។ សន្និសីទនេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩...
national
746
ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ក រហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ ក្នុងត្រចៀករបស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត ។ នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio ប...
politic
747
ករណីបាញ់ប្រហារ នៅលើស្ពានLugou នៅឆ្នាំ១៩៣៧ ត្រូវបានចងចាំសមូហភាព ជានិច្ចរបស់ប្រជាជាតិមួយ ។ ក្នុងឱកាសខួប៨៥ឆ្នាំនៃ “ហេតុការណ៍៧ កក្កដា” នាំឱ្យយើងរំលឹកឡើងវិញ នូវពាក្យសម្តីរបស់លោកXi Jinpingប្រធានរដ្ឋចិនអំពី “សង្គ្រាមនិងសន្តិភាព” ។ ប្រជាជនដែលបានពលី ដ៏អស្ចារ្យនឹងគាំពាប្រវត្តិសាស្ត្រ ដែលបានសរសេរដោយឈាមស្រស់ និងជីវិត ដោយមិនងារេក ។...
politic
748
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេ...
national
749
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាស សម្រេចលុបឈ្មោះ គណបក្សអនាគតជាតិ ចេញពីបញ្ជីគណបក្សនយោបាយ បង្កើតនៅក្រសួងតាមបញ្ញត្តិមាត្រា ១៩ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ក្រសួងមហាផ្ទៃបន្ដថា បទប្បញ្ញត្តិទាំងឡាយណាដែល មានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍៕
national
750
បម្រែបម្រួល អាកាសធាតុ គឺជាបញ្ហាប្រឈមដ៏ចម្បងមួយ របស់ពិភពលោក ដែលកំពុងគំរាមកំហែង ដល់សុខភាពនិងជីវភាព របស់មនុស្សជាតិ នៅលើភពផែនដីនេះទាំងមូល ។ ការប្រយុទ្ធប្រឆាំង នឹង បម្រែបម្រួលអាកាសធាតុ ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់ ។ ក្នុងនាមជាប្រទេស កំពុងអភិវឌ្ឍន៍ធំជាងគេបំផុត ដែលមានប្រជាជន ជាង ១,៤០០លាននាក់ ប...
national
751
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសប្រាប់ពិភពលោកថា គួរត្រូវពិចារណាអ្វីទៅដែលហៅថា «ទណ្ឌកម្ម»។ ការប្រកាសឲ្យពិចារណានេះ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើន ទូទាំងពិភពលោក កំពុងប្រឈម នឹងវិបត្តិថាមពល និងស្បៀងអាហារ ដែលបណ្ដាលមកពីការដាក់ ទណ្ឌកម្ម គ្នាទៅវិញទៅមក រវាងប្រទេសមហាអំ...
national
752
ក្នុងឱកាសខួបទី២៥ នៃការដែលតំបន់ហុងកុង វិលត្រឡប់ចូលមាតុប្រទេសវិញ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងលោកស្រី Liz Truss រដ្ឋមន្ត្រីការបរទេសអង់គ្លេស បានថ្លែងសុន្ទរកថា និងចេញសេចក្តីថ្លែងការណ៍ ដោយឡែកពីគ្នា ដោយអះអាងថា ភាគីអង់គ្លេសមាន “កាតព្វកិច្ចប្រវត្តិសាស្ត្រ” ចំពោះអ្នកក្រុងហុងកុង ក្រោមក្របខណ្ឌ 《សេចក្តីថ្លែងការណ៍រួ...
politic
753
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើអ្នកទាន់បានធ្វើនាយករដ្ឋមន្ត្រី កុំនិយាយបញ្ចេញមតិអ្វីផ្ដេសផ្ដាស់ នាំគេចាត់ទុកថា ជាមនុស្សឆ្កួត និងជាមនុស្សល្ងង់ ។ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះភាន...
national
754
មន្ត្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងអ្នកធ្វើការក្នុងវិស័យ ទេស ចរណ៍នៅកម្ពុជា បានរំពឹងថា ការបើក«ជើងហោះហើរ» ដោយត្រង់រវាងកម្ពុជា និងចិនឡើងវិញ នឹងជំរុញកំណើន ភ្ញៀវ ទេសចរ ព្រមទាំងអ្នកវិនិយោគ ឱ្យមកកម្ពុជាកាន់តែច្រើន បន្ទាប់ពីមានការ កាត់បន្ថយអស់មួយ រយៈដោយសារតែការ វាយលុកពីជំងឺកូវីដ-១៩ នៅលើសកលលោក ។ ការផ្តល់ក្តី...
national
755
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម -វប្បធម៌អាស៊ាន កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយលោក វ៉ុនណា ម៉ោងល្វីន និងលោក កូ កូ ឡាំង ប្រធានក្រុ...
national
756
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤លានដូស បន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងដើម្បីធានាថា ប្រជាពលរដ្ឋ មិនខ្វះវាក់សាំងចាក់ ។ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹក ត្រពាំងថ...
national
757
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះឯកសារគោលគំនិត យុទ្ធសាស្ត្រ ដែលបានបោះពុម្ពផ្សាយថ្មី របស់អង្គការណាតូ ដោយថាវាពោរពេញ ដោយចិត្តគំនិត សង្រ្គាមត្រជាក់ និងភាពលំអៀងមនោគមវិជ្ជា ហើយប្រកាន់ខ្ជាប់នូវទីតាំងខុស នៃការប្រឈម ជាប្រព័ន្ធ ចំពោះប្រទេសចិន ។ អ្នកនាំពាក្...
politic
758
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះ​ ក្នុងបញ្ជីបោះឆ្នោតផ្លូវកា...
national
759
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សារងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លោក Gotaro OGAWA អតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ បានថ្លែងការកោតសរសើរកម្ពុជាថា ពិតជាមានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងខ្លាំង បើធៀបទៅនឹង កាលពីឆ្នាំ២០០៣ ក្នុងពេលដែលរូបលោក បញ្ចប់អាណត្តិ បេសកកម្មការទូត និងចាក...
national
760
ភ្នំពេញ ៖ រឿងរ៉ាវក្តីក្តាំងរបស់កញ្ញា សេង ធារី នៅតែជាទីចាប់អារម្មណ៍ របស់សាធារណជននិងអ្នកពាក់ព័ន្ធ ក្នុងការលើកយកមកធ្វើជា ប្រធានបទជជែកពិភាក្សាគ្នា ។ មិនទៅណាឆ្ងាយពីរឿងនេះ លោក វិទិត មុនតាប៊ន ជាអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ទួទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ចេញទស្សនៈថា ការបញ្ជូនខ្លួនកញ្ញា សេង ធារ...
national
761
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាង ដាច់អហង្ការ នូវសេចក្ដីប្រកាសព័ត៌មាន របស់អ្នករាយការណ៍ពិសេស ចំនួន ៣រូប ធ្វើឲ្យមតិសាធារណជន យល់ច្រឡំអំពីការជំនុំជម្រះក្ដី នៅកម្ពុជា ខណៈតុលាការកម្ពុជា ធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាង រឹងមាំជាក់ស្ដែង និងស្របតាមន...
national
762
ភ្នំពេញ ៖ ក្រោយមានការផ្អើលថា ព្រះរាជអាជ្ញាស្នើតុលាការ ឲ្យចាប់ខ្លួនលោក កឹម សុខានោះ លទ្ធផលបង្ហាញ ជាផ្លូវការហើយ គឺមិនមានការចាប់ឃុំខ្លួននោះទេ គ្រាន់តែលោករងការព្រមានពីតុលាការ មិនឲ្យធ្វើសកម្មភាពណាមួយក្នុ ងពេលជាប់បម្រាមនយោបាយ។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នារសៀលថ្ងៃ២៩ មិថុនា ក្ន...
national
763
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំនួន ៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។ លោក ប្រា...
national
764
ភ្នំពេញ៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអបអរសាទរដល់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងសូមចូលរួមអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Z...
national
765
ភ្នំពេញ ៖ ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញ ទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ខណៈលើកទី១ លោកបានទៅកាលពីថ្ងៃទី២១-២៣ ខែមីនា...
national
766
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគ សេដ្ឋកិច្ច និងនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យតម្លៃខ្ពស់ទៅលើព្រឹត្តិការណ៍ “BRICS Plus” ដែលរៀបចំដោយប្រទេសចិន កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ២០២២ ដោយចាត់តុកថា បណ្តាប្រទេស BRICS នឹងក្លាយជាប៉ូលថ្មីមួយ ដ៏សំខាន់ ក្នុងការទប់លំនឹងសេដ្ឋកិច្ច និងរនាំមកនូវការអភិវឌ្ឍ និងភាពសុខដុមរម...
national
767
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសពីភាពជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ហើយ សម្ដេចក៏ទទូចឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា ទោះបីស្ថានភាពជំងឺកូវីដ នៅកម្ពុជា ធូរស្បើយក៏ដោយ។ តាមរយៈសារសំឡេង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គិតមកដល់ពេល...
national
768
ភ្នំពេញ៖ លោក ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម បានទូរស័ព្ទមកសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ដើម្បីអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោត ក៏ដូចជាជ័យជម្នះ របស់បក្សប្រជាជន ក្នុងការបោះឆ្នោតឃុំ-សង្កាត់ និងខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ។ នាព្រឹកថ្ងៃទី២៧ មិថុនានេះលោក ង្វៀន ភូជុង បានទូរស...
national
769
“គណបក្សភ្លើងទៀន” ដើមឡើយមានឈ្មោះថា “គណបក្សសមរង្ស៊ី ’’ដែលកាលពីដំបូងស្ថិតក្រោមការដឹកនាំ ដោយផ្ទាល់របស់លោក សម រង្ស៊ី ។ ប៉ុន្ដែបក្សនេះបានផ្លាស់ប្ដូរឈ្មោះ ក្នុងឆ្នាំ២០១៧ បន្ទាប់ពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។ ស្ថិតក្រោមច្បាប់ថ្មី គណបក្សនយោបាយដែលប្រើប្រាស់ឈ្មោះ ឬរូបរបស់រូបវន្តបុគ្...
politic
770
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត លើកទី១២ របស់គណបក្សនយោបាយនៅអាស៊ី(ICAPP) និងកិច្ចប្រជុំលើកទី៣ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅឆ្នាំ២០២៤ខាងមុខ តាមពេលវេលាសមស្រប។ ការបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជ...
national
771
ថ្ងៃទី២១ ខែ មិថុនា តាមម៉ោងតំបន់ខាងកើត របស់អាមេរិក អនុលោម តាមអ្វីដែលហៅថា «ច្បាប់ស្តីពីការបង្ការ កុំឱ្យមានការបង្ខិតបង្ខំ ឱ្យជនជាតិ វៃវូអឺធ្វើពលកម្ម» រដ្ឋបាលគយ និងការពារព្រំដែន របស់ សហរដ្ឋអាមេរិក បានធ្វើសន្និដ្ឋានថា ផលិតផល ដែលផលិត នៅតំបន់ស៊ីនជាំង នៃប្រទេសចិន ទាំងអស់ ជាផលិតផលពាក់ព័ន្ធ នឹង អ្វីដែលហៅថា “បង្ខំឱ្យធ្វើពលកម្ម” ព...
politic
772
ជារៀងរាល់ឆ្នាំ ភាគីចិន តែងតែផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជា មិនតិចជាង ៥០០ កន្លែងទេ សម្រាប់ការសិក្សា ក្នុងកម្រិតឧត្តមសិក្សា និងកម្រិតក្រោយឧត្តមសិក្សា នេះមិនរាប់បញ្ជូល ទាំងការផ្តល់អាហារូបករណ៍ ទាក់ទង នឹងការសិក្សា ភាសារយៈពេលខ្លី ឬសិក្សាជំនាញវិជ្ជាជីវៈ រយៈពេលខ្លី ។ ចិនក៏តែងតែបានផ្តល់ នូវអាហារូបករណ៍ ទាក់ទងនឹងទស្សនកិច្ចសិក្ស...
national
773
ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត ផ្លូវការ រវាងកម្ពុជានិងវៀតណាម។ ភ្នំពេញ៖ កម្ពុជានិងវៀតណាម ជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នា ប្រវែងប្រមាណជាង ១,២៧០គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយចំណង ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ...
national
774
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើមានច្បាប់ដាក់ទោស ទៅលើមន្ត្រីតុលាការ ខេត្តកំពង់ធំទេ នៅពេលចាប់មនុស្សខុស និតិវិធីច្បាប់?។ ការលើកឡើងចោទជាសំនួរ ពីសំណាក់លោក សយ សុភាព បែបនេះបន្ទាប់ពីតុលារការខេត្តកំពង់ធំ បានសម្រេចដោះលែង លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន នៅឃុំចំ...
national
775
ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិ អាស៊ាន លើកទី១៦ (16thADMM) បានលើកឡើង នៅចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិ អាស៊ានថា ការដាក់ទណ្ឌកម្ម ពីសំណាក់ប្រទេស មហាអំណាចណាមួយ ទៅកាន់ប្រទេសដទៃ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ ដល់ប្រទេស ដែលត្រូវបានគេ...
national
776
ភ្នំពេញ៖ ចាប់ពីពេលតទៅប្រវត្តិសាស្ត្រពិត ត្រូវបានលាតត្រដាងហើយគឺ «វៀតណាមត្រូវដឹងគុណខ្មែរ» ដែលកន្លងមកខ្មែរធ្លាប់តែឮពាក្យ «ខ្មែរដឹងគុណវៀតណាម» ។នេះគឺជាលើកឡើងរបស់លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន។ លោក សយ សុភាព បន្តថា បើដូច្នេះចាប់ពីប្រជាជន រហូតដល់ថ្នាក់ដឹកនាំវៀតណាម ពេលមកស្រុ...
politic
777
“គំនិតផ្តួចផ្តើមដែលលោក Xi Jinping បានលើកឡើងក្នុងសុន្ទរកថា បានផ្តល់គម្រោងដោះស្រាយវិបតិ្តជាសកល ដែលយើងកំពុងប្រឈម ។ ” ថ្ងៃទី១៧ ខែមិថុនា ពាក់ព័ន្ធនឹងសុន្ទរកថា ដែលលោក Xi Jinping ប្រធានរដ្ឋចិន បានថ្លែងក្នុងវេទិកា សេដ្ឋកិច្ចអន្តរជាតិ ក្រុងសាំង ពេទឺប៊ឺគ លើកទី ២៥ តាមប្រព័ន្ធវីដេអូ លោក Tarek Elsonoty និពន្ធនាយករង នៃកាសែត « Al-Ahr...
politic
778
ថ្ងៃទី២១ខែ មិថុនា ឆ្នាំ ២០២២ គឺជាថ្ងៃប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាព ដ៏មោះមុតគុណបំណាច់ដ៏ធំធេង របស់វីរ យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ ដែលបានពលីកម្មយ៉ាង អង់អាចក្លាហាន បូជាសាច...
national
779
“វិវាទនយោបាយ”បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក...
national
780
នាពេលថ្មីៗ កន្លងទៅនេះ ក្នុងកិច្ចប្រជុំលើកទី ៥០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែលបើកធ្វើ នៅក្រុងហ្សឺណែវ ប្រទេសគុយបា តំណាង ឱ្យប្រទេសជិត ៧០ ថ្លែងសុន្ទរកថា រួមដើម្បីប្រឆាំងការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ដោយយកបញ្ហាសិទ្ធិ មនុស្សធ្វើជាលេស ។ ក្រៅពីនេះ ក៏មានប្រទេសជាង ២០ បានថ្លែងសុន្ទរកថា តាមទម្រង...
politic
781
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចគ្មានសិទ្ធិកាត់ទឹកដីមួយមួយមីលីម៉ែត្រ ឲ្យវៀតណាមឡើយ ហើយក៏គ្មានសិទ្ធិ យកទឹកដីរបស់វៀតណាមនោះដែរ ។ ក្នុងពិធីរំលឹកខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះ ទៅផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រ...
national
782
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងអ្នកពាក់ព័ន្ធត្រូវធ្វើការពិចារណារ ធ្វើមាតុភូមិនិវត្តន៍ នៃអដ្ឋិធាតុយុទ្ធជនរបស់កម្ពុជា ចំនួន៤៩រូប ពីប្រទេសវៀតណាម មកតម្កល់ទុកនៅតំបន់ ប្រវត្តិសាស្ដ្រ យោធា តេជោកោះថ្ម X16 ក្នុងស្រុកមេមត់វិញ ។ កា...
national
783
“បើសិនជាអាមេរិក មិនដោះស្រាយបញ្ហា ជាប្រព័ន្ធ ដែលមានការគំរាមកំហែង ដល់ប្រជាធិបតេយ្យ នោះសវនាការលើកនេះ នឹងមិនមានឥទ្ធិពលអីទេ ។” នាពេលថ្មីៗកន្លងទៅនេះ លោក Nolan Higdon អ្នកសារព័ត៌មានជើងចាស់ របស់អាមេរិក បានវាយតម្លៃដូច្នេះ ។គិតរហូតដល់ថ្ងៃទី១៤ ខែមិថុនា តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការពិនិត្យអង្កេត ជាពិសេស របស់សភាជាន់ទាបអាមេរិក បាន...
politic
784
ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និង សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ជាតំណាងឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះ បានដាក់ពាក្យប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងស្នើឲ្យធ្វើលិខិតសុំទោសជាសាធារណៈ។ យោងតាមពាក្យបណ្ត...
national
785
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ប្រទេសដែលធ្លាប់តែអុងអាត់លើខ្មែរ តែពេលនេះប្រែទៅជាសម្ងំនៅពីក្រោយ ហើយបាននឹងកំពុងកេញចំណេញ ពីការប្រកួតប្រជែង រវាងមហាអំណាចចិននិងសហរដ្ឋអាមេរិក នៅលើទឹកដីនៃប្រទេសកម្ពុជា ថែមទៀតផង។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះធ្វើឡើង ស្រ...
national
786
ភ្នំពេញ ៖ គណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ មុនីកា ជាប្រធាន និង លោក គង់ គាំ អតីតមនុស្សជំនិតរបស់មេបក្សប្រឆាំង លោក សម រង្ស៊ី ហើយបច្ចុប្បន្នជាប្រធានកិត្តិយសនៃបក្សនេះ បានអះអាងថា ប៉ូលនយោបាយពីរ នឹងបន្តនាំកម្ពុជា ឱ្យមានការប្រទាញប្រទង់ ដ៏ជ្រួលច្របល់ ដោយឥទ្ធិពលភូមិសាស្រ្តនយោបាយ របស់មហាអំណាច។ តាមរយៈសេចក្ដីថ្លែងការណ៍ គណបក្សឆន្ទៈខ្មែ...
national
787
កាលពីថ្ងៃទី១៣ ខែមិថុនា តាមម៉ោង ក្នុងតំបន់ លោក Yang Jiechi សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធាន ការិយាល័យ នៃគណៈកម្មការកិច្ចការទូតមជ្ឈិមចិន បានជួបពិភាក្សាការងារ ជាមួយលោក Jake Sullivan ឧបការីប្រធានាធិបតី អាមេរិក ទទួលបន្ទុកកិច្ចការ សន្តិសុខជាតិ នៅក្រុងលុចសំបួ ។ បើមើលពីដំណឹង ដែលត្រូវបែ...
politic
788
នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រ...
national
789
ភ្នំពេញ ៖ ក្នុងនាមជាកូនស្រីច្បងរបស់លោក កឹម សុខា ក្នុងការចេញមកការពារភាពស្អាតស្អំឪពុកខ្លួន គឺលោក កឹម សុខានោះ កញ្ញា កឹម មនោវិទ្យា បានចេញមកវាយប្រហារលោក សម រង្ស៊ី ដោយពាក្យសំដីធ្ងន់ធ្ងរគួរសមដែរ អំពីការផ្តាច់ទំនាក់ទំនង ឬសម្ព័ន្ធភាពជាមួយលោក សម រង្ស៊ី ។ ការចេញមកវាយប្រហារលោក សម រង្ស៊ីក៏ដូចជាមនុស្សជំនិតផ្សេងទៀតរបស់កញ្ញា ក្រោយពីបា...
national
790
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រម លើសំណុំរឿងក្តីរបស់លោកសម រង្ស៊ី និង គូកនប្រមាណ៥០នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និង ការរួមគំនិតក្បត់ ដែលមានចេតនា ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ...
national
791
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានសម្រេចប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ដោយស្នើសុំឲ្យធ្វើការពិនិត្យ ដើម្បីផ្តន្ទាទោសតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្តចំនួន ៤.០០០.០០០.០០០រៀល ស្មើនឹង ១លានដុល្លារ ក្រោយពាក់ព័ន្ធការចោទប្រកាន់ និងបំភ្លៃជុំវិញដំណើរការបោះឆ្នោត ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បណ្ដឹងរបស់គណបក្សប្រជា...
national
792
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប.) នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានព្រមានចាត់វិធានការណ៍ច្បាប់ ចំពោះលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ជុំវិញការបំភ្លៃព័ត៌មាន ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីនេះ។ យោងតាម សេចក្ដីថ្លែងការណ៍ របស់ គ...
national
793
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតបជាលើកដំបូង ទៅកាន់ប្រទេសមហាអំណាចមួយ ដែលបានបន្តការចោទប្រកាន់ លើករណីកំពង់ផែរាម នៅខេត្តព្រះសីហនុ បន្ទាប់ពីកម្ពុជា បានបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់ រោងជាងជួសជុលនាវាផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃ៨ មិថុនាថា កម្ពុជាគ្មានសិទ្ធិពង្រីកកំពង់ផែរា...
national
794
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យអ្នកដែលនិយាយថា មានការលួចសន្លឹកឆ្នោត ហើយបែរជាប្រកាសទទួលកៅអីដែលទទួលបាន មកធ្វើការបកស្រាយ ឬបង្ហាញពីរបៀបលួចឲ្យបានច្បាស់ ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកសុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន កាលពីកន្លងមកនេះ បានចោទប្រកាន់ពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ មិនមានភា...
national
795
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងសួរទៅមនុស្ស ដែលបានចោទប្រកាន់កម្ពុជាថា បានចាប់ខ្លួនមនុស្ស៧០០នាក់ ដែលល្មើសនឹងច្បាប់កូវីដ១៩ អំឡុងពេលកម្ពុជា កំពុងផ្ទុះកូវីដធ្ងន់ធ្ងរ កាលពីជាងមួយឆ្នាំមុន ។ បើតាមសម្តេចតេជោ មនុស្សម្នាក់ ដែលចោទកម្ពុជានោះ គឺជាជនបរទេស ដែលជឿតាមការផ្សព្វផ្សាយ របស់សារព័ត៌មានបរទេសមួយចំនួន ដែល...
national
796
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ត្រូវត្រៀមខ្លួនទទួលយកការពិត នូវបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដូច្នេះរួបរួមគ្នារក្សា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់រៀលឲ្យបានល្អ។ ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះ...
national
797
នាពេលថ្មីៗកន្លងទៅនេះ អគ្គរដ្ឋបាលគយ នៃប្រទេសចិន បានចេញផ្សាយទិន្នន័យ ស្ថិតិថ្មីបំផុត អំពីពាណិជ្ជកម្ម ជាមួយបរទេសរបស់ចិន ដោយបានបង្ហាញថា បើគិតតាមដុល្លារ អាមេរិក នៅខែឧសភា ទំហំពាណិជ្ជកម្មសរុបខាងការ នាំចេញនិងនាំចូល នៃប្រទេសចិន បានឡើងដល់ ៥៣៧៧៤ លានដុល្លារអាមេរិក ដែលបានកើនឡើង ១១,១ ភាគរយ ។ ក្នុងនោះ ការនាំចេញបានកើនឡើង ១៦,៩ ភាគរយ ។ ...
politic
798
“កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកនេះ ប្រហែលនឹងក្លាយជា សញ្ញា មួយបង្ហាញថា កម្លាំងដឹកនាំ របស់អាមេរិក នៅតំបន់អាមេរិកឡាទីន បាននិងកំពុងថមថយចុះ ។ ” នេះជាការវាយតម្លៃ របស់ប្រព័ន្ធសារព័ត៌មានមួយ របស់ប្រទេសម៉ិកស៊ិក ។ តាមការកំណត់ កិច្ចប្រជុំកំពូល របស់ប្រទេសទ្វីបអាមេរិក លើកទី ៩ បានបើកធ្វើនៅក្រុង Los Angeles នៃសហរដ្ឋអាមេរិ...
politic
799
យោងតាមតួលេខ របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែដើម ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១៤.៩៤ម៉ឺនតោន កើនឡើង២៣.៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ស្មើនឹង៥២.៦៨% នៃទំហំនាំចេញសរុប ហើយទឹកប្រាក់ នៃការនាំចេញខាងលើ នេះមានចំនួន រហូតដល់ ៧៩.២៣លានដុល្លារអាមេរិក ។ អ្វីដែលជាការកត់សម្គា...
national
800
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅនេះ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបង្ហាញ ឱ្យឃើញកាន់តែច្បាស់ ពីការរីកលូតលាស់ នៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ខណៈដែលការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងគ្មានការគម្រាមកំហែងអ្វីឡើយ ។ លោក សួស យ៉ារ៉ា ប...
national