file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_10089.txt | សល់ពេលត្រឹម១០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងបើកព្រឹត្តិការណ៍ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ (SEA GAMES)ជាផ្លូវការ នៅថ្ងៃទី៥ឧសភា។ បើតាមអ្នកជំនាញសេដ្ឋកិច្ច ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចជាតិកាន់តែរស់រវើក អំពីតម្រូវការ និងការផ្គត់ផ្គង់ ខណៈរដ្ឋាភិបាលត្រៀមកញ្ចប់ចំណាយលើព្រឹត្តិការណ៍... | ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពកីឡាក្នុងព្រឹត្តិការណ៍នេះ គឺជាបន្ទុករបស់រដ្ឋាភិបាល រាប់ទាំងចំណាយលើការស្នាក់នៅ និងអាហាររបស់ប្រតិភូកីឡាករនៃបណ្តា... |
article_1009.txt | ទីក្រុង BRUSSELS — សហភាពអឺរ៉ុបបាននិយាយថា ប្រទេសមហាអំណាចពិភពលោកនិងអ៊ីរ៉ង់ បានយល់ព្រមកាលពីថ្ងៃសុក្រ ដើម្បីជួបពិភាក្សាគ្នានៅសប្តាហ៍ក្រោយនៅទីក្រុងវីយែនស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយអ្នកសម្រុះសម្រួលធ្វើទំនាក់ទំនងដាច់ដោយឡែកជាមួយសហរដ្ឋអាមេរិក។ | សេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា អ្នកចូលរួមនឹងជួបប្រជុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសអូទ្រីសដើម្បីកំណត់ឱ្យច្បាស់នូវវិធានការនៃការដកទណ្ឌកម្មនិងវិធានការគ្រប់គ្រងនុយក្លេអ៊ែរ រួមទាំងតាមរយៈការកោះប្រជុំក្រុមជំនាញពាក់ព័ន្ធ។ ដោយនិយាយយោងកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុបបានលើកឡើងថា៖ «អ្នកសម្រប... |
article_10090.txt | សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ឈប់យកប្រធានបទមន្ត្រីឥណទាន ឬ Credit Officer (CO ) ទៅបង្កើតជារឿងកំប្លុកកំប្លែង ដែលនាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។ នេះបើតាមសេចក្តីអំពាវនាវរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា។ | សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយ ដោយយកប្រធានបទមន្រ្តីឥណទានក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ធ្វើជាកម្មវត្ថុនៃវីដេអូកំប្លុកកំប្លែងប្រាសចាកពីការពិត ដែលនាំឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលិកនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា ៖«ការស... |
article_10091.txt | ភ្នំពេញ៖ កម្ពុជាជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅលើទីផ្សារកូរ៉េ ក្នុងពិព័រទេសចរណ៍អន្តរជាតិ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង អនុវត្តយុទ្ធសាស្រ្ដនៃចក្ខុវិស័យស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ រួមទាំងផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣... | យោងតាមក្រសួងទេសចរណ៍ ស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំនៅប្រទេសកម្ពុជា សហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានដឹកនាំឯកជនជាង១០ក្រុមហ៊ុនចូលរួមពិព័រទេសចរណ៍អន្ដរជាតិ SEOUL INTERNATIONAL TRAVEL FAIR 2O23 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៤-៧ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ តាមរយៈកម្មវិធីនេះ កម្ពុជាបានផ្សព្វផ្... |
article_10092.txt | ម្រេចកំពតជាម៉ាកទំនិញសម្គាល់ភូមិសាស្ត្រ (GI) ត្រូវបានទទួលស្គាល់ដោយសហភាពអឺរ៉ុប រីឯ ម្រេចខ្មែរឯទៀត ជាពិសេសផលិតផលពីក្រុមហ៊ុនក្រុមហ៊ុន សិលា ផិបភើរ ខេមបូឌា (Sela Pepper Cambodia) ក៏កំពុងវាយលុកទីផ្សារនៅប្រទេសប៉ូឡូញ អាល្លឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ យ៉ាងខ្លាំង ផងដែរ។ ជោគជ័យទាំងនេះហើយ ដែលនាំកញ្ញា ស៊ឹង សុផា នាយិក... | ៨ឆ្នាំហើយដែល កញ្ញា ស៊ឹង សុផា ប្រឡូកក្នុងវិស័យកសិកម្មលើការដាំដុះ និងនាំម្រេចខ្មែរទៅទីផ្សារអន្តរជាតិ។ បច្ចុប្បន្ន ឈានដល់វ័យ៣២ឆ្នាំ សហគ្រិនស្ត្រីឆ្នើមរូបនេះ បន្តដាក់គោលដៅខ្ពស់ក្នុងការលើកកម្ពស់គុណភាពម្រេចខ្មែរ និងពង្រីកទីផ្សារកាន់តែទូលាយបន្ថែមទៀតនៅលើឆាកអន្តរជាតិ តាមរយៈក្រុមហ៊ុនសិលា ផិបភើរ របស... |
article_10093.txt | នំបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ របស់ខេត្តត្បូងឃ្មុំ បានក្លាយជាម៉ាកសមូហភាព ជាផ្លូវការចាប់ពីថ្ងៃទី២៦មេសាតទៅ។ ការដាក់ឱ្យដំណើរការនូវម៉ាកសមូហភាពនៃផលិតផលទាំង៤មុខនេះ គឺធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅសណ្ឋាគារភ្នំពេញ។ | ផលិតផលដែលបានចុះបញ្ជីជាម៉ាកសមូហភាពដែលរួមមាន នំបញ្ចុកសៀមរាប អំបុកកំពង់ធំ ដូងខ្ទិះបាត់ដំបង និងក្រូចថ្លុងកោះពីរ នឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោក ប៉ាន សូរស័ក្ត បានបញ្ជាក់ថា ការចុះបញ្ជីផលិតផលទាំងនេះ គឺជាសម្ធទិផលដ៏សំខាន់ ដោយគ្រប់ភាគីពាក់ព័... |
article_10094.txt | ពីរឆ្នាំហើយដែលរដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុល(មូលបត្ររដ្ឋ) ដោយក្នុងឆ្នាំ២០២២ រដ្ឋសម្រេចបោះលក់ក្នុងទំហំ ១ ២០០ទ្រីលានរៀល និង ៨០០ទ្រីលានរៀលទៀតសម្រាប់ឆ្នាំ២០២៣។ រដ្ឋសម្រេចបោះលក់មូលបត្របំណុលនេះ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងតម្រូវការសាច់ប្រាក់របស់រដ្ឋាភិបាល ជាពិសេសឆ្លើយតបនឹងតម្រូវការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ... | មូលបត្ររដ្ឋនេះ ជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយដែលរដ្ឋាភិបាលសម្រេចបោះផ្សាយឡើង ដើម្បីពង្រីក និងជំរុញការប្រើប្រាស់ប្រាក់រៀលក្នុងការប្រមូលធនធានក្នុងស្រុកមកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ នេះជាការលើកឡើងរបស់ លោក សុខ ខន ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សូមទស... |
article_10095.txt | ភ្នំពេញ៖ កម្ពុជា និងសហភាពអឺរ៉ុប ពិភាក្សាពីលទ្ធភាពបង្កើតគម្រោងថ្មី ARISE Plus Cambodia និងការអនុវត្តយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា (CITS 2019-2023) ដែលជាជំនួយគាំទ្រពីសហភាពអឺរ៉ុប។ គម្រោងថ្មីនេះ មានគោលបំណងលើកកម្ពស់វិស័យពាណិជ្ជកម្ម និងពង្រឹងវិស័យឯកជនឱ្យមានភាពរឹងមាំជាងមុន ស្របតាមលក្ខខណ្ឌតម្រូវតាមស្ដង់ដារអន្តរជាតិ ... | លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គម្រោងថ្មីនេះ នឹងជួយឱ្យកម្ពុជាអនុវត្តកាតព្វកិច្ច និងការសន្យាក្នុងក្របខណ្ឌអង្គការ WTO និងអាស៊ានផងដែរ។ គម្រោងនេះ មានចំណុចសំខាន់ៗ ដូចជា ការរៀបចំគោលនយោបាយពាណិជ្ជកម្ម (Trade Policy) ,ការសម្របសម្រួលពាណិជ្ជកម្ម (Trade Facilitation) និងការបង្កើនសមត្ថភាពវិស័យឯកជន (pr... |
article_10096.txt | ភ្នំពេញ៖ រយៈពេល៤ខែ ឆ្នាំ២០២៣ កម្ពុជា បានសម្រេចការនាំចេញ បានចំនួន ៧៣៣៤ លានដុល្លារ ក្នុងនោះក្នុងខែមេសា សម្រេចការនាំចេញ បានចំនួន ១៨៤២ លានដុល្លារ។ នេះ បើតាមការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ដែលសម្ដេច ទទួលបានតួលេខពីលោក ប៉ាន់ សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ | នាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា តូលេខនៃការសម្រេចការនាំចេញនេះ មានចំនួនកើនឡើង តែសម្ដេច ក៏បន្តជំរុញឱ្យគ្រប់វិស័យត្រូវតែបង្កើនលទ្ធិភាពនៃការចេញបន្ថែមទៀត។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ៖ ទឹកប្រាក់នាំចេញ ក្នុងប្រទេសរបស់យើង ទ... |
article_10097.txt | ពីពិធីចែកសញ្ញាបត្រដល់និស្សិតនៅព្រឹកថ្ងៃទី១៥ ឧសភានេះ សម្ដេច ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យគណៈប្រតិភូកីឡា ដែលមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ទៅទស្សនាអង្គរវត្ត ដោយឥតគិតថ្លៃ។ | «កម្ពុជាតូច តែបេះដូង»។ នេះជាសាររបស់សម្ដេច ហ៊ុន សែន ដែលប្រកាសអាជ្ញាធររមណីយដ្ឋានអង្គរ មិនយកថ្លៃសំបុត្រទស្សនាពីថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករបរទេស ដែលប្រកួតស៊ីហ្គេមឡើយ។ សម្ដេច ហ៊ុន សែន អនុញ្ញាតតែក្រុមគណៈប្រតិភូកីឡាប៉ុណ្ណោះ ចំពោះអ្នកគាំទ្រកីឡានោះ គឺមិនផ្ដល់ការអនុគ្រោះឥតគិតថ្លៃឡើយ។ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអាន... |
article_10098.txt | រោងចក្រ-សហគ្រាសចំនួន៤៨៣ បានបើកទ្វារ ខណៈមានរោងចក្រសហគ្រាស១៦១ បានបិទទ្វារ នៅដើមឆ្នាំ២០២៣នេះ។ រោងចក្រ-សហគ្រាស ដែលបិទទ្វារឬព្យួរការងារនេះ បណ្ដាលមកពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសារការអូសបន្លាយ នៃសង្គ្រាមរុស្សី-អ៊ុយក្រែន ដែលធ្វើឱ្យការនាំចេញទំនិញ មានការធ្លាក់ចុះ។ | លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២២ ខែឧសភា តាមប្រព័ន្ធតេឡេក្រាមថា រោងចក្រ-សហគ្រាសដែលបិទទ្វារទាំងនោះ ភាគច្រើនជាសហគ្រាស នៅក្នុងវិស័យក្រៅកាត់ដេរ ១២០ទីតាំង និង ៤១សហគ្រាស ស្ថិតក្នុងវិស័យកាត់ដេរ។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូប... |
article_10099.txt | ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦កម្រិតអន្តរជាតិ ចាប់ពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសជំរុញការនាំចេញផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សា... | បើតាមក្រសួងពាណិជ្ជកម្ម ក្រសួងមានរៀបចំព្រឹត្តិការណ៍អមសំខាន់ៗមួយចំនួនដូចជា សិក្ខា សាលាស្តីពីការជំរុញ សកម្មភាព ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ ជំនួបពាណិជ្ជកម្ម និងកម្មវិធីចុះអនុស្សរណៈយោគយល់លើកិច្ចការពាណិជ្ជកម្ម ដើម្បីជួយអភិវឌ្ឍន៍វិស័យឯកជនផងដែរ។ ជាមួយគ្នានេះ ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះ ក្នុងគោលបំណងជំរុញសកម្មភាពពា... |
article_101.txt | ប្រធានាធិបតីស្ដីទីថ្មី របស់កូរ៉េខាងត្បូង លោក Choi Sang-mok នៅថ្ងៃទី២៧ ខែធ្នូ បានប្រកាសឱ្យត្រៀមខ្លួនរួចរាល់ លើបញ្ហាសន្តិសុខជាមួយកូរ៉េខាងជើង ដែលជាប្រទេសអមិត្ត និងប្ដេជ្ញាលើការធានាឱ្យបាននូវស្ថិរភាពជាតិ ខណៈដែលស្ថានភាពនយោបាយក្នុងប្រទេស កំពុងរញ៉េរញ៉ៃ។ | អត្ថបទទាក់ទង ហេតុអ្វីរដ្ឋសភាកូរ៉េខាងត្បូងអនុម័តសំណើដកតំណែងលោក Han Duck-soo? បន្ទាប់ពីឡើងកាន់តំណែងភ្លាម ប្រធានាធិបតីស្ដីទីរបស់កូរ៉េខាងត្បូង លោក Choi Sang-mok បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់លើបញ្ហាសន្តិសុខជាមួយកូរ៉េខាងជើង។ ក្នុងសេក្ដីថ្លែងការណ៍ដំបូងជាប្រធានាធិបតីស្ដីទី លោក Choi បានក្រើនរំឭកពីកូរ៉េខាងជើងដែលជាតួអ... |
article_1010.txt | អង្គការពាណិជ្ជកម្មពិភពលោក(WTO) នឹងមានអគ្គនាយកជាស្ត្រីនីហ្សេរីយ៉ាដំបូងបំផុត។ លោកស្រីNgozi Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ បន្ទាប់ពីលោកស្រីទទួលបានការគាំទ្រពីរដ្ឋបាលលោក ចូ បៃឌិន ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។ | រដ្ឋបាលលោក បៃឌិន បានបង្ហាញជំហរគាំទ្រដល់លោកស្រី Okonjo-Iweala នៅថ្ងៃទី៥ កុម្ភៈ។ លោកស្រី Okonjo-Iweala ធ្លាប់កាន់តួនាទីក្នុងធនាគារពិភពលោក និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា។ ការគាំទ្របេក្ខភាពរបស់លោកស្រីOkonjo-Iweala បញ្ចប់ការជាប់គាំងជាច្រើនខែក្នុងការជ្រើសរើសថ្នាក់ដឹកនាំស្ថាប័ននេះ ដោយសមាជិកWTOយល់ព្រមលើបេក្ខភាពលោកស... |
article_10100.txt | ការប្រើប្រាស់ប្រាក់យ័ននៅក្នុងទូទាត់ឆ្លងព្រំដែនរបស់ចិន បានកើនឡើងដល់ ៤៨ភាគរយកាលពីខែមីនា បើធៀបនឹងឆ្នាំ ២០១០ មានស្ទើរតែក្បែរសូន្យភាគរយ។ | ចិន បានព្យាយាមកាត់បន្ថយយ៉ាងខ្លាំងលើការពឹងផ្អែករបស់ខ្លួនជុំវិញការទូទាត់ប្រាក់ដុល្លារឆ្លងប្រទេស។ ជាលើកដំបូង ការទូទាត់ប្រាក់យ័ន បានលើសប្រាក់ដុល្លារ ដោយក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតនៅចិនសម្រាប់ប្រតិបត្តិការឆ្លងព្រំដែ នកាលពីខែមីនាកន្លងទៅ។ បើតាម Bloomberg Intelligence ដែលដកស្រង់ទិន្នន័យពីរដ្ឋបាលចិន ការប្រើប្រាស់ប្... |
article_10101.txt | ក្រសួងកសិកម្ម បានណែនាំឱ្យកសិករ ត្រូវត្រៀមបង្ការ និងឆ្លើយតបចំពោះកិច្ចការដាំដុះស្រូវរបស់ខ្លួនក្នុងឆ្នាំ២០២៣នេះ ដោយការលើកទប់ និងថែទាំភ្លឺស្រែឱ្យបានល្អ ដើម្បីទឹកទុក ព្រមទាំងរៀបចំម៉ាស៊ីនបូមទឹកសម្រាប់បូមទឹកសង្គ្រោះនៅពេលចាំបាច់។ ការណែនាំនេះ គឺបន្ទាប់ពីក្រសួងធនធានបានព្យាករណ៍ថា រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់យឺត ពោលគឺទាល់តែ... | ក្រៅពីការណែនាំឱ្យត្រៀមទឹកទុកសម្រាប់ប្រើប្រាស់ពេលចាំបាច់ហើយនោះ ក្រសួងកសិកម្ម តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៦ ខែមេសានេះ ក៏ប្រាប់ឱ្យកសិករមិនគួរប្រថុយប្រថានដាំដុះ ស្រូវដើមរដូវវស្សា(ប្រភេទពូជស្រូវស្រាល) ដោយពឹងលើប្រភពទឹកតិចតួចនោះដែរ ព្រោះអាចប្រឈមនឹងការខូចខាតដោយសាររាំងស្ងួត។ សម្រាប់ប្រជាកសិករដែលនៅតំបន់ដែលមានប្រភព... |
article_10102.txt | កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿង ដែលបានលួចនាំចូលសត្វមាន់រស់ចំនួន ១៩០០ក្បាល ពីប្រទេសវៀតណាម ដើម្បីយកទៅចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ | បើតាមគណនីហ្វេសប៊ុករបស់លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរណ៍សត្វ និងផលិតផលសត្វ ឈ្មួញបានលួចនាំចូលពីប្រទេសវៀតណាម តាមច្រកភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលបន្តឆ្ពោះទៅលក់ចែកចាយនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចឃាត់រថយន្តនោះ នៅលើផ្លូវជាតិលេខ១ ក... |
article_10103.txt | ព្រះសីហនុ៖ បច្ចុប្បន្នអគារជាង ៦00កន្លែងក្នុងក្រុងព្រះសីហនុត្រូវបានសាងសង់រួចរាល់ហើយ ខណៈនៅសល់សំណង់អគារប្រមាណ ៤០០កន្លែងទៀត ដែលកំពុងជាប់គាំងនិងបន្តការសាងសង់ជាបន្តបន្ទាប់។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែង ក្នុងវេទិកាសារព័ត៌មានស្ដីពីគោលនយោបាយទេសចរណ៍ និងស្ថានភាពទេសចរណ៍ នៅព្រះសីហនុកាលពីថ្ងៃទី ២៦ មេសា។ | ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាង៖ លោក គួច ចំរើន បានរៀបរាប់ថា ក្នុងចំណោមអគារជាង ៦០០កន្លែង ដែលបានបញ្ចប់ការសាងសង់ មានអគារប្រមាណ ៤០០ បានបន្តអាជីវកម្ម និង២០០កន្លែងទៀត មិនបន្តអាជីវកម្ម។ ជុំវិញសំណង់អគារនៅខេត្តព្រះសីហនុ ដែលកំពុងមានបញ្ហាប្រឈមនោះរដ្ឋាភិបាល បានបង្កើតគោលនយោបាយអនុគ្រោះលើកិច្ចការមួយចំនួន ដើម្បីគាំទ្រ... |
article_10104.txt | អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្មប្រកាសជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(Geographical Indication/GI)ជាផ្លូវការ នាថ្ងៃទី២៦មេសា។ ការប្រកាសនេះធ្វើឡើងក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ | ផលិតផលដែលបានក្លាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការរួមមាន អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ នឹងជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោក ប៉ាន សូរស័ក្តិ ថ្លែងបែបនេះក្នុងពិធីសម្ពោធម៉ាកសម្គាល់ទំនិញនិងម៉ាកសមូហភាពចំនួន៧មុខ នៅសណ្ឋាគារភ្ន... |
article_10105.txt | បំណុលបរទេសដ៏ច្រើន តម្លៃនាំចូលខ្ពស់ និងកង្វះរូបិយប័ណ្ណបរទេសបានរួមចំណែកដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្លៃប្រាក់គីបរបស់ឡាវ។ អត្រាអតិផរណាខ្ពស់កំពុងធ្វើឱ្យប្រាក់ចំណូលគ្រួសារពិត (Real Income) ធ្លាក់ចុះ។ កត្តាទាំងនេះ បានទាញទម្លាក់សេដ្ឋកិច្ចឡាវមានកំណើនតិចតួចបំផុត បើទោះបីជាផ្លូវដែកឡាវ-ចិនបានជួយសម្រួលដល់ការធ្វើដំណើរ និងលំហូរពាណិជ្... | បើតាមរបាយការណ៍របស់ធនាគារពិភពលោក GDP របស់ឡាវបានកើនឡើង ២,៧ភាគរយក្នុងឆ្នាំ២០២២ ដែលគាំទ្រដោយការកើនឡើងនៃវិស័យទេសចរណ៍ និងសេវាកម្មផ្សេងទៀត។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករ ថានឹងកើនឡើងដល់ ៣,៩ភាគរយក្នុងឆ្នាំ ២០២៣ ឬក៏អាចដល់ ៤,៣ភាគរយក្នុងរយៈពេលមធ្យមប្រសិនបើសេវាកម្ម និងការនាំចេញបន្តងើបឡើងវិញ។ តម្រូវការខាងក្រៅត្រូវបានគេរំពឹងថានឹងជំរុ... |
article_10106.txt | ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក ង្វៀង វ៉ាន់ហុង រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ចុះMOU រួមគ្នា កាលពីថ្ងៃទី៦ ឧសភា។ | រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងវៀតណាម។ ភាគីទាំងសងខាងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់នៃជំងឺនេះ មកលើវិស័យទេសចរណ៍។ ជាមួយគ្នានេះ រដ្ឋមន្ត្រីទេសចរណ៍ទាំងពីរបានផ្តល់ការគាំទ្រ និងបន្តការខ... |
article_10107.txt | កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកទ្វារមួយដែលរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ព្រមទាំងទាក់ទាញអ្នកវិនិយោគទុនមកកម្ពុជាឱ្យកាន់តែច្រើន។ បើនៅទីនោះតូចចង្អៀត នាវា ឬកប៉ាល មិនអាចចូលចតបានទេ ហើយអ្នកវិនិយោគទុនក៏ប្រហែលពួកគេមិនចាប់អារម្មណ៍នោះដែរ។ នេះបើតាមលោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ | ក្នុងដំណើរទស្សនកិច្ចសារព័ត៌មាននៅខេត្តព្រះសីហនុ ដែលដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា កាលពីថ្ងៃទី២៥ មេសា លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា បច្ចុប្បន្ន រដ្ឋបាលខេត្តព្រះសីហនុ កំពុងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ដើម្បីអាចអនុញ្ញាតឱ្យនាវា និងកាប៉ាល់ធនធំ ចូលចតបាន។ កំពង់ផែដែលពង្រីកនោះ មាន ៣ទ... |
article_10108.txt | ភ្នំពេញ៖ និស្សិតខ្មែរ និងបរទេស បានរួមគ្នាសិក្សាអំពីវិធីសាស្រ្ត «ស្រោចស្រពចម្លាស់សើម និងស្ងួត» ដែលជាបច្ចេកទេសគ្រប់គ្រង និងសន្សំសំចៃទឹក ដោយអនុវត្តចំពោះស្រូវរដូវប្រាំង ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹក ២៥ ទៅ៣០ភាគរយ ធៀបនឹងការធ្វើបែបប្រពៃណី។ | អ្នកស្រី កេតុ ពិណ្ណារ៉ា សាស្រ្តាចារ្យមកពីមហាវិទ្យាល័យវារីសាស្រ្តនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងជាអ្នកដឹកនាំគម្រោងស្រាវជ្រាវ បានឱ្យដឹងថា វិធីសាស្រ្ត «ស្រោចស្រពចម្លាស់សើម និងស្ងួត» គឺជាបច្ចេកទេសគ្រប់គ្រង និងសន្សំសំចៃទឹក ដែលអនុវត្តដើម្បីបង្កបង្កើនផលស្រូវនៅរដូវប្រាំង ដែលអាចកាត់បន្ថយការប្រើប្រាស់ទឹក ជាងការធ្វើតាមបែបប្រព... |
article_10109.txt | ក្រុមហ៊ុន ប៊ូយ៉ុង របស់កូរ៉េខាងត្បូង នឹងផ្តល់រថយន្តក្រុងឱ្យកម្ពុជាចំនួន១ ០០០គ្រឿង ដើម្បីជួយអភិវឌ្ឍសេវាដឹកសេវាសាធារណៈ។ សម្តេច ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិតនៅវិទ្យាស្ថានជាតិអប់រំ(NIE) នាព្រឹកថ្ងៃទី២៥មេសា ដោយបានបញ្ជាក់ថា ចំនួនឡានឡានក្រុងនេះ នឹងត្រូវពង្រាយនៅតាមខេត្តនានា។ | បើតាមសម្តេច ជំនួយរបស់ក្រុមហ៊ុននេះ ត្រូវបានផ្តល់ជាថវិកាទៅឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលបន្ទុកក្នុងការទិញឡានក្រុងចំនួន១០០០គ្រឿង។ សម្តេច ហ៊ុន សែន បន្តមានប្រសាសន៍ដូច្នេះ៖ « ឡានទាំងនោះ នឹងឱ្យទៅខេត្តខ្លះ ដើម្បីតភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផងដែរ»។ កាលពីអ... |
article_1011.txt | កម្លាំងសន្តិសុខមីយ៉ាន់ម៉ា នៅថ្ងៃទី២០ ខែកុម្ភៈ បានបើកប្រតិបត្តិការបំបែកបាតុករនៅឯទីក្រុង Mandalay ដែលជាទីក្រុងធំទីពីររបស់ប្រទេស។ មនុស្សពីរនាក់បានស្លាប់ និងជាច្រើននាក់ទៀតរបួស។ សហគមន៍អន្តរជាតិ បានថ្កោលទោសទង្វើបែបនេះ និងទទូចជាថ្មីឱ្យរបបយោធាបញ្ចៀសការប្រើកម្លាំងដើម្បីបំបែកហ្វូងបាតុករ។ សហភាពអឺរ៉ុប ក៏ព្រមានដែរថា ខ្លួនចាត់វិធានក... | ថ្ងៃទី២០ ខែកុម្ភៈ ជាថ្ងៃដ៏បង្ហូរបំផុតក្នុងការតវ៉ាប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាជាងពីរសប្ដាហ៍មកនេះ។ ការប៉ះទង្គិចរវាងកម្លាំងសន្តិសុខ និងក្រុមបាតុករ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ នៅទីក្រុង Mandalay កម្លាំងសន្តិសុខដែលមានប៉ូលិស និងទាហាន បានប្រមូលផ្ដុំនៅការដ្ឋានកប៉ាល់មួយកន្លែងនៅជាប់ទន្លេ Irrawaddy ។ អ្នកតវ៉ាដែ... |
article_10110.txt | តែសុខភាព«គីរម្យ» ដែលផលិតចេញពីផ្កាម្រេចកំពត របស់ក្រុមហ៊ុន ខនហ្វីរេល ទទួលបានកម្មសិទ្ធិបញ្ញាពីក្រសួងពាណិជ្ជកម្ម នៃការសិក្សាស្រាវជ្រាវលើវត្ថុធាតុដើមពីដូនតាខ្មែរ។ នេះជាផលិតផលខ្មែរដំបូងគេបង្អស់ដែលទទួលបានកម្មសិទ្ធិបញ្ញា។ | លោក ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខនហ្វីរេល ទទួលបានកម្មសិទ្ធិបញ្ញាសម្រាប់ផលិតផល តែសុខភាព «គីរម្យ» ពីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៦មេសា។ ការទទួលបានកម្មសិទ្ធិបញ្ញានេះ គឺជាមោទកភាពជាតិមួយដែលជួយលើកកម្ពស់ផលិតផលខ្មែរក្នុងការបង្ហាញភាពច្នៃប្... |
article_10111.txt | ភ្នំពេញ៖ អូស្រ្តាលី នឹងជួយបង្កើតសួនកសិឧស្សាហកម្ម ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា។ ចំពោះសួនកសិឧស្សាហកម្មនេះ នឹងផ្តល់កន្លែងកែច្នៃកសិចំណីអាហារ ការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ដោយឡែក សួនកសិឧស្សាហកម្ម ក៏ជាចំណែកក្នុងការសាងសមត្ថភាព ផ្តល់កន្លែងធ្វើការ បរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់បុគ្គលិកជាស្ត្រី និងបុគ្គលិកដែលខ្វះខាត។ | យោងតាមការសិក្សាលទ្ធភាពឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា សួនកសិឧស្សាហកម្ម នឹងរួមចំណែកចំនួន ៥,១ពាន់លានដុល្លា ដល់សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលការងារគឺជាស្ត្រី។ កសិផលកម្ពុជាប្រមាណ ៩៥ភាគរយ ត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាងក្នុងអាស៊ាន ជាកសិផលដើមមិនទាន់កែច្នៃ។ ចំពោះប្រទេស ... |
article_10112.txt | ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ និងការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ត្រូវបានចំណាយថវិកា ១០០លានដុល្លារអាម៉េរិក។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងពិធីប្រគល់ទទួលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ... | លោក គួច ចំរើន បានមានប្រសាសន៍ថា អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ២បានសាងសង់រួច ដោយស្ថានីយទី១ អាចចម្រុះទឹកស្អុយបាន ៥២០០ម៉ែត្រគូប និងស្ថានីទី២ អាចផលិតទឹកស្អាតបាន ៧២០០ម៉ែត្រគូប និងស្ថានីទី៣ កំពុងដំណើរការសាងសង់ ដែលអាចផលិតទឹកស្អាតបាន ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែតុលាខាងមុខនេះ។ អភិបាលខេត្តរូបនេ... |
article_10113.txt | រដ្ឋាភិបាល បានអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ។ ការសម្រេចនេះធ្វើឡើងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមវត្តមានសម្តេច ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ឧសភា។ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញនិ ងសម្រួលពាណិជ្ជកម្មដែលទទួលបានប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម រួ... | សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ មានចំនួន៩ជំពូក ដែលមាន ៣៥មាត្រា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានរៀបរាប់នៅលើទំព័រហ្វេកប៊ុករបស់ខ្លួនថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ គឺមានប្រយោជន៍ក្នុងការកំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រ... |
article_10114.txt | រដ្ឋាភិបាលចិន បានអនុញ្ញាតឱ្យកម្ពុជានាំ«ម្រេចខ្មែរ» ចូលទីផ្សារប្រទេសចិន។ ចំពោះការនាំចេញនេះ បន្ទាប់ពីកម្ពុជាបានបំពេញគ្រប់បែបបទលក្ខខណ្ឌបច្ចេកទេសភូតគាមអនាម័យ ស្របតាមការកំណត់របស់ភាគីចិន។ | អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ការនាំចេញម្រេចខ្មែរ ទៅកាន់ទីផ្សារចិន ពុំទាន់បានកំណត់ពេលវេលា និងចំនួនជាក់លាក់នៅឡើយទេ សម្រាប់ជើងដំបូង។ បើតាមកញ្ញា រចនា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួន ៧ហើយ ដែលបានស្នើសុំទៅកាន់ក្រសួងកសិកម្ម ក្នុងការនាំចេញម្រេចទៅកាន់ប្រទេសចិន។ កញ្ញា អ៊ឹម រចនា អ្នកនាំ... |
article_10115.txt | កំពង់ធំ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦ច្បាស់ជាបានឃើញរូបចម្លាក់ធ្វើពីថ្មភក់ជាច្រើន តម្រៀបសងខាងផ្លូវពេលមកដល់ស្រុកសន្ទុក ខេត្តកំពង់ធំ។ ពលរដ្ឋនៅទីនោះមានរបរចម្លាក់ថ្មភក់នេះ ច្រើនឆ្នាំមកហើយ ខ្លះតពីឪពុកម្ដាយ។ | អ្នកស្រី អូន តុលា ជាអាជីវករលក់ចម្លាក់ថ្មភក់មួយកន្លែង ស្ថិតនៅភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ចម្លាក់ថ្មតូចធំជាច្រើន ខ្លះរួចរាល់ ខ្លះទៀតកំពុងឆ្លាក់ដោយក្រុមជាងជាច្រើននាក់ ដែលអ្នកស្រី អូន តុលា ជួលមុខផ្ទះគេសម្រាប់ប្រកបរបរមួយនេះ។ ក្នុងទឹកមុខញញឹម ស្រ្តីវ័យប្រមាណ៤០ឆ្នាំរូបនេះបានឱ្យដឹងថា បានប្រកបរបរនេះជាង១០ឆ្នាំ មកហ... |
article_10116.txt | សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារស្ថានភាពឱ្យមានប្រក្រតីឡើ់ងវិញ ។ នោះក៏ព្រោះតែមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា៥,៥ភាគរយ។ | សន្ទុះងើបឡើងវិញក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម ការធ្វើដំណើរ និងបដិសណ្ឋារកិច្ច បាននាំឱ្យកម្ពុជាត្រលប់ទៅរកកម្រិតកំណើន ដែលធ្លាប់មានកាលពីមុនពេលផ្ទុះជំងឺកូវីដ-១៩។ ក្នុងនោះការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំង ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នៃសមាគមប្... |
article_10117.txt | ដើមខែឧសភានេះ ប្រេងសាំងធម្មតាមានតម្លៃត្រឹម ៤ ២០០រៀលក្នុងមួយលីត្រ។ តម្លៃនេះ បានធ្លាក់ចុះចំនួន២០០រៀលក្នុងមួយលីត្រ បើធៀបនឹងរយៈពេល១០ថ្ងៃមុន។ | ប្រេងសាំងធម្មតាមានតម្លៃត្រឹម ៤ ២០០រៀល ខណៈម៉ាស៊ូត មានតម្លៃ ៣ ៩៥០រៀលក្នុងមួយលីត្រ។ តម្លៃប្រេងឥន្ធនៈទាំងនេះត្រូវបានអនុវត្តពីថ្ងៃទី១ដល់១០ឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលតម្រូវឱ្យគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈ អនុវត្តតាមតម្លៃនេះឱ្យបានខ្ចាប់ខ្ជួន។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងករណីស្ថា... |
article_10118.txt | ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC) នៅទីក្រុងចំនួន ២ ក្នុងប្រទេសអូស្ត្រាលី នឹងបើកដំណើរការចាប់ពីចុងប្តាហ៍នេះ។ ការបង្កើតការិយាល័យនេះ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្មជាងមុន។ | រដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៣។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្នុងទីក្រុងមែលប៊ន មានសមាជិកជ្រើសតាំងចំនួន១៥រូប ដែលជ្រើសតាំងតាមរយៈការបោះឆ្នោត និងការិយាល័យ... |
article_10119.txt | ជាង៥ឆ្នាំក្រោយការចុះហត្ថលេខា ព្រុយណេបានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជផឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយនឹងចូលជាធរមានជាផ្លូវការនៅពាក់កណ្តាលខែកក្កដាខាងមុខនេះ។ | យោងតាម Nikkei Asia ព្រុយណេទើបតែបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ព្រុយណេជាប្រទេសចុងក្រោយក្នុងចំណោមសមាជិក CPTPP ចំនួន ១១ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនេះ។ ព្រុយណេបានជូនដំណឹងដល់នូវែលសេឡង់ ដែលបច្ចុប្បន្នបានកាន់តួនាទីដាក់ប្រាក់បញ្ញ... |
article_1012.txt | នៅពេលដែលក្រុមអ្នកគាំទ្រប្រកបដោយហិង្សារបស់លោកប្រធានាធិបតី Donald Trump បានសម្រុកចូលវិមានសភាសហរដ្ឋអាមេរិក ដែលបានបង្ខំឲ្យមានការបិទវិមានសភា កាលពីថ្ងៃពុធម្សិលមិញ លោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានអំពាវនាវដល់លោក Trump ឲ្យថ្លែងសុន្ទរកថាទៅកាន់ប្រទេសជាតិ និងជំរុញឲ្យមានសន្តិភាព។ | លោក Biden បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំអំពាវនាវដល់លោកប្រធានាធិបតី Trump ឲ្យថ្លែងសុន្ទរកថា តាមកញ្ចក់ទូរទស្សន៍នៅពេលឥឡូវនេះ ដើម្បីបំពេញទៅតាមសម្បថរបស់លោក [ពេលស្បថចូលកាន់តំណែង] និងដើម្បីការពាររដ្ឋធម្មនុញ្ញនិងទាមទារឲ្យមានការបញ្ចប់ការឡោមព័ទ្ធ [សភា] នេះ»។ លោក Biden បានបញ្ជាក់ថា៖ «វាម... |
article_10120.txt | គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណនតេជោ) ត្រូវបានរដ្ឋាភិបាលអនុម័ត នៅព្រឹកថ្ងៃទី១៩ឧសភានេះ។ គម្រោងដឹកជញ្ជូនទំនិញ និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជា ដែលមានលក្ខណៈតភ្ជាប់ប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ នេះ គឺត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក។ | ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានអនុម័តនៅលើរបាយការណ៍ស្ដីពី«កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់» របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលចំណាយពេលសិក្សាអស់រយៈពេលជាង២ឆ្នាំ។ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋ... |
article_10121.txt | ជ្រូករស់ឡើងថ្លៃបានជិត ១ម៉ឺនរៀល ក្នុង១គីឡូក្រាម ទៅតាមតំបន់មួយចំនួន ។ តម្លៃជ្រូកឡើងថ្លៃបន្តិច តែពលរដ្ឋមួយចំនួន នៅពុំទាន់អាចទទួលយកតម្លៃនេះទេ ព្រោះការនាំចូលជ្រូកមកពីខាងក្រៅនៅតែមាន ហើយចំណីនៅតែឡើងថ្លៃ។ | លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានឱ្យដឹងថា ជ្រូករស់ឡើងថ្លៃបន្តិច ដោយមានតម្លៃចន្លោះពី ៩០០០រៀលទៅ ៩៨០០រៀល នៅខែឧសភានេះ បើធៀបនឹងខែមេសា មានតម្លៃចន្លោះពី ៨០០០រៀល ទៅ៩០០០រៀលប៉ុណ្ណោះ។ តម្លៃជ្រូកឡើងថ្លៃនេះ មាននៅតំបន់មួយចំនួន ដូចជាខេត្តសៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពង់ស្ពឺជាដើម។ លោក ស្រ៊ុន ពៅ... |
article_10122.txt | កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥០ម៉ឺននាក់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។ | លោក ថោង ខុន បានលើកឡើងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាផលិតផលទេសចរណ៍មួយដ៏សំខាន់ ដែលអាស៊ានបានចាត់ទុកជាព្រឹត្តិការណ៍ទេសចររបស់អាស៊ាន មិនមែនត្រឹមតែជារបស់កម្ពុជាប៉ុណ្ណោះទេ គឺជាការចូលរួមរបស់អាស៊ាន និងអាស៊ីអាគ្នេយ៍ទាំងមូល។ រដ្ឋមន្ត្រីរូបបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាការរំពឹងទុកឆ្លងតាមកីឡាស៊ីហ្គេមនេះ យើងអាចទទួលបានភ្ញៀវទេសចរអន្តរជាត... |
article_10123.txt | រដ្ឋាភិបាលជប៉ុន នឹងផ្តល់ឥណទានសម្បទានចំនួន៥២,៦លានដុល្លារអាម៉េរិក ដល់កម្ពុជា លើគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥។ ទំហំកម្ចីនេះ នឹងត្រូវបានចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២៤ឧសភា។ | ក្នុងថ្ងៃជាមួយគ្នា ជប៉ុន ក៏នឹងចុះហត្ថលេខាលើកញ្ចប់ជំនួយឥតសំណង ២,៦៧លានដុល្លារ ឱ្យកម្ពុជា ផងដែរ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ជំនួយឥតសំណងនេះ គឺសម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។ ក្រសួងការបរទេស បានបញ្ជាក់ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការទាំងពីរខាងលើនេះ នឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប... |
article_10124.txt | ទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្តល់សេវាឱ្យល្អ កុំចេះតែដើរយកលុយពីអតិថិជន។ | ពីពិធីសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងប្រគល់សញ្ញាបត្រដល់និស្សិត នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ឧសភា សម្តេច ហ៊ុន សែនបានលើកឡើងយ៉ាងចំៗ ពីក្រុមហ៊ុន «ហូមអ៊ិនធឺណែត» ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធ័រណិត ដែលអត់ ខណៈសេវាអ៊ីនធ័រណិតពីបណ្តាក្រុមហ៊ុនមួយចំនួនទៀតក៏មានភាពរអាក់រអួល ផងដែរ។ «ពីការ... |
article_10125.txt | សល់៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងបើកព្រឹត្តិការណ៍ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ (SEA GAMES)ជាផ្លូវការ ខណៈប្រតិភូកីឡា និង អ្នកគាំទ្រពីបណ្តាប្រទេសនានាបានមកកម្ពុជាជាបណ្តើរៗហើយ។ ការណ៍នេះបានធ្វើឱ្យជើងហោះហើរមានកើនឡើងប្រមាណ១៥ភាគរយ នារដូវការកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេមលើកទី៣២។ | ជាធម្មតាជើងហោះហើររបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ១០ភាគរយក្នុងមួយខែ។ ប៉ុន្តែ ក្នុងចន្លោះពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ កំណើនហោះហើរមានដល់ជិត២៥ភាគរយ។ នេះជាការលើកឡើងរបស់លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល ដោយបន្តប្រាប់សារព័ត៌មានថ្មីៗថា៖ «នារដូវកាលស៊ីហ្គេមនេះ គឺយើងកើនជាង១០ភាគរយ បើធៀបនឹង ពេលធម្មតា»។ ព្រឹត្តិការណ៍ការប្រកួ... |
article_10126.txt | សៀមរាប៖ កម្មវិធី«សិល្បៈខ្មែរពីតំបន់អង្គរ»នៃសារព័ត៌មានឌីជីថលថ្មីៗ (Thmeythmey.com), (Cambodianess.com) និងមជ្ឈមណ្ឌលសិល្បៈ Blue Art Center គ្រោងនឹងរៀបចំវេទិកាពិភាក្សាលើកទី៦ស្តីពី«ប្រវត្តិរូបិយវត្ថុខ្មែរតាំងពីមុនសម័យអង្គររហូតដល់បច្ចុប្បន្ន»។ | កិច្ចពិភាក្សានេះ នឹងរៀបចំឡើងនៅថ្ងៃទី២០ខែឧសភាឆ្នាំ២០២៣ ក្នុងទីក្រុងសៀមរាបនៃខេត្តសៀមរាបចាប់ពីម៉ោង២កន្លះរសៀលរហូតដល់ម៉ោង៤រសៀល។ លោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មាន |
article_10127.txt | ភ្នំពេញ៖ ក្រសួងទេសចរណ៍ ប្រាប់ម្ចាស់ KTV ក្លឹបកម្សាន្ត និងកន្លែងផឹកស៊ី ផ្អាកសកម្មភាពអាជីវកម្ម ២ថ្ងៃនាពេលបោះឆ្នោត។ ការសម្រេចនេះ ធ្វើឡើងតាមការណែនាំរបស់រដ្ឋាភិបាល ដែលឱ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃ មុន និងចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២២-២៣ ខែ កក្កដា ឆ្នាំ២០២៣។ | ក្រសួងទេសចរណ៍ សូមណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិនទាំងអស់ ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ២ ថ្ងៃ ។ ចំណែកម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ អាចផ្តល់សេវាកម្មម្ហូបអាហារ តែត្រូវផ្អាកសកម្មភាព លក់ដូរគ្រឿងស្រវឹង ២ ថ្ងៃដែរ។ ទន្ទឹមនឹងនេះ ប្រធា... |
article_10128.txt | ខេត្តចំនួន៤ ត្រូវបានប្រមុខរដ្ឋាភិបាលកំណត់យកជាប៉ូលសេដ្ឋកិច្ចទី៤ ដែលសក្កានុពលក្នុងការផ្គត់ផ្គង់ត្រី និងអង្គរ តាមរយៈសហប្រតិបត្តិការត្បូងពេជ្រ រវាងកម្ពុជា-ចិន។។ | ខេត្តទាំង៤នោះរួមមាន ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលសម្តេច ហ៊ុន សែន ប្រកាសជាប៉ូលសេដ្ឋកិច្ចទី៤។ សម្តេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតសំបកកង់រថយន្តតម្លៃជិត១,៣លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុមព្រះសីហនុ នាថ្ងៃទី២២ឧសភា ឆ្នាំ២០២៣។ កន្លងមកសម្តេច និងប្រធានធិបតីប្... |
article_1013.txt | លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានបង្គាប់ឱ្យសមាជិកព្រឹទ្ធសភាតាក់តែងកញ្ចប់ច្បាប់មួយដែលសំដៅទប់ទល់ឥទ្ធិពលចិន។ វិស័យសំខាន់ៗដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអនុវត្តពាណិជ្ជកម្មមិនស្មើភាព ជាអ្វីដែលលោក Schumer ចង់ឃើញអាមេរិកមានច្បាប់ដើម្បការពារផលប្រយោជន៍របស់ខ្លួន។ បក្សសាធ... | ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ លោក Chuck Schumer ប្រធានក្រុមសំឡេងភាគច្រើន និយាយថា លោកបានណែនាំឱ្យគណៈកម្មាធិការព្រឹទ្ធសភាដែលពាក់ព័ន្ធទាំងអស់ តាក់តែងច្បាប់ទប់ទល់ចិនដោយផ្អែកលើអ្វីដែលលោកធ្លាប់បានស្នើកាលពីឆ្នាំមុន។ សំណើរបស់លោក Schumer គ្រោងផ្តល់លុយ១០០ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវលើបច្ចេកវិទ្យាគន្លឹះដូចជាប្រាជ្ញាសិ... |
article_1014.txt | លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ។ នេះបើតាមអ្នកនាំពាក្យបក្ស NLD ។ មេដឹកនាំជាន់ខ្ពស់បក្សមួយចំនួនទៀតក៏ត្រូវបានឃាត់ខ្លួនដែរ។ | លោក Myo Nyunt អ្នកនាំពាក្យបក្ស NLD ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈនៅទីក្រុងណៃពិដោ។ លោក Myo Nyunt ប្រាប់ឱ្យប្រជាជនកុំទាន់អាលច្របូកច្របល់ ហើយត្រូវធ្វើតាមច្បាប់។ «ជាមួយស្ថានការណ៍ដែលកើតបច្ចុប្បន... |
article_1015.txt | រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឱ្យលឿនតាមតែអាចធ្វើបាន ដោយអះអាងថាច្បាប់ដែលអនុម័តដោយសភា នឹងតម្រូវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់បង្កើនសកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ រដ្ឋសភាអ៊ីរ៉ង់ បានអនុម័តច្បាប់ឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ... | រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់Mohammad Javad Zarif និយាយថាច្បាប់ដែលអនុម័តដោយសភា និងបរិយាកាសមុនការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់នៅខែមីនាខាងមុខ នឹងប៉ះពាល់កាន់តែខ្លាំងថែមទៀតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ច្បាប់ខាងលើ ក៏តម្រូវឱ្យអ៊ីរ៉ង់បណ្តេញមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) មិនឱ្យត្រួតពិនិត្យស្ថានីយនុយក្លេអ៊ែរ... |
article_1016.txt | អាមេរិក នៅថ្ងៃទី២ ខែមេសា សម្រេចដកទណ្ឌកម្មដែលដាក់លើអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ ការដកទណ្ឌកម្មនេះ នឹងជួយសម្រួលការខ្វែងគំនិតគ្នាជាមួយសម្ពន្ធមិត្តតំបន់អឺរ៉ុបដែលរិះគន់ចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ លើតុលាការអន្តរជាតិមួយនេះ។ | រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សម្រេចដាក់ទណ្ឌកម្មលើលោកស្រី Fatou Bensouda អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ និងមន្ត្រីតុលាការមួយចំនួនទៀត ក្រោយការស៊ើបអង្កេតលើសំណុំរឿងឧក្រិដ្ឋកម្មសង្រ្គាមនៅអាហ្វហ្កានីស្ថាន និងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ វិធានការដែលមានការហាមធ្វើដំណើរ និងមិនផ្ដល់ទិដ្ឋាការនេះ ធ្វើឱ្យអាម... |
article_1017.txt | Lady Gaga និង Jennifer Lopez ស្ថិតក្នុងចំណោមតារាល្បីៗ ដែលនឹងចូលរួមសម្តែងនាពិធីស្បថចូលកាន់តំណែង លោក Joe Biden ជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក នាថ្ងៃទី២០ ខែមករា។ Lady Gaga នឹងច្រៀងបទភ្លេងជាតិ រីឯ Jennifer Lopez នឹងមានការប្រគំតន្ត្រី។ | យោងតាមការផ្សាយរបស់ CNN ក្រៅពី Lady Gaga និង Jennifer Lopez តារាហូលីវូដជាច្រើនទៀត ក៏នឹងបង្ហាញវត្តមានផងដែរនាពិធីឡើងកាន់តំណែងរបស់លោក Joe Biden និងអ្នកស្រី Kamala Harris ដែលក្នុងនោះមានដូចជា Justin Timberlake, Jon Bon Jovi, Demi Lovato និង Ant Clemons។ តារាសម្តែង Tom Hanks នឹងរៀបចំម៉ោងពិសេសរយៈពេល៩០នាទីនៅទូរទស្សន៍ ABC ដើម្បី... |
article_1018.txt | បក្សប្រជាធិបតេយ្យដែលកំពុងគ្រប់គ្រងសភាតំណាងអាមេរិក កំពុងពន្លឿនការតែងច្បាប់ និងនីតិវិធីក្នុងការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី។ បក្សប្រជាធិបតេយ្យគ្រោងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីការទម្លាក់តំណែងប្រធានាធិបតីទៅសភាតំណាង នៅថ្ងៃទី១១ មករា។ តែបក្សសាធារណៈរដ្ឋអះអាងថា ជារឿងមិនចាំបាច់ ព្រោះដ្បិតអីលោកត្រាំ នឹងលែងក... | សេចក្តីព្រាងច្បាប់ទម្លាក់ប្រធានាធិបតីពីតំណែង នឹងត្រូវបញ្ជូនទៅសភាតំណាងអាមេរិក នៅថ្ងៃទី១១ មករា។ សេចក្តីព្រៀងច្បាប់នេះទទួលបានការគាំទ្រពីតំណាងរាស្ត្របក្សប្រជាធិបតេយ្យចំនួន១៩០រូប ចោទលោកត្រាំពីបទមានកមានចេតនាញុះញង់ហិង្សាប្រឆាំងទៅនឹងរដ្ឋាភិបាលអាមេរិក អំឡុងពេលប្រជុំសភាទាំងពីរថ្នាក់ដែលបញ្ជាក់ពីជ័យជម្នះរបស់លោកចូ បៃឌិនកាលពីថ្ងៃទី៦... |
article_1019.txt | នៅថ្ងៃទី២២ធ្នូ បក្សប្រឆាំងថៃធំៗចំនួន៦ បញ្ជាក់ជំហរមិនចូលរួមក្នុងគណៈកម្មការផ្សះផ្សាជាតិដែលផ្ដើមគំនិតដោយសភា ក្រោមហេតុផលថា រដ្ឋាភិបាលខ្វះភាពស្មោះត្រង់ក្នុងការបង្រួបបង្រួមជាតិ។ ការបង្កើតគណៈកម្មការនេះ ជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋសភាថៃ ដោយមានបំណងស្វែងរកដំណោះស្រាយរួមក្នុងចំណោមរដ្ឋាភិ... | ក្នុងកិច្ចប្រជុំនៅថ្ងៃទី២២ធ្នូ បក្សប្រឆាំងនៅថៃចំនួន៦ បានស្រុះស្រួលគ្នា ដោយប្រកាន់ជំហររួមថា នឹងមិនចូលរួមគណៈកម្មការផ្សះផ្សាជាតិឡើយ។ ពួកគេលើកឡើងថា រដ្ឋាភិបាលខ្វះភាពស្មោះត្រង់ ហើយចង់ប្រើប្រាស់គណៈកម្មការនេះដើម្បីពន្យារពេលដើម្បីមិនដោះស្រាយបញ្ហាតែប៉ុណ្ណោះ។ រដ្ឋាភិបាលត្រូវតែបង្ហាញភាពស្... |
article_102.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថាកាណាដា នឹងគេចផុតពន្ធទំនិញនាំចេញ និងចូលនឹងអាម៉េរិក បើសិនជាប្រទេសនេះអាចចូលជារដ្ឋទី៥១របស់អាម៉េរិក។ លោក ត្រាំ បានលើកឡើងបែបនេះ ក្រោយនាយករដ្ឋមន្ត្រីកាណាដា ប្រកាសចុះចេញពីតំណែង។ | អត្ថបទទាក់ទង នាយករដ្ឋមន្រ្តីកាណាដាប្រកាសលាលែង ក្រោយកាន់តំណែង ៩ឆ្នាំ បន្ទាប់ពីលោក ចាស្ទីន ទ្រូដូ ប្រកាសលាលែងពីតំណែងនៅថ្ងៃទី៦ ខែមករា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថានឹងគ្មានពន្ធទំនិញចេញ និងចូលឡើយ ក្នុងករណីកាណាដា ចូលជារដ្ឋអាម៉េរិក។ «ពលរដ្ឋកាណាដា ចង់ឱ្យប្រទេសខ្លួនក្លាយជារដ្ឋទី៥១របស់អាម៉េរិក។ បើក... |
article_1020.txt | អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) អះអាងនៅថ្ងៃទី៨ មករាថា ពិភពលោកមានបញ្ហាមួយ នោះគឺប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍតិចតួច មិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លោក ក៏ទទូចផងដែរឲ្យប្រទេសអភិវឌ្ឍឈប់ចុះកិច្ចព្រមព្រៀងទ្វេភាគីជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បីបានវ៉ាក់សាំងប្រើប្រាស់តែក្... | ខណៈប្រទេសអភិវឌ្ឍ ដូចជាកាណាដា អាមេរិក សិង្ហបុរី និងបណ្តារប្រទេសសហភាពអឺរ៉ុបចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន ពលរដ្ឋនៃប្រទេសកំពុងអភិវឌ្ឍដែលមានចំនួនរាប់ពាន់លាននាក់ ពុំទាន់ទទួលបានវ៉ាក់សាំងឡើយ។ វិសមភាពក្នុងការទទួលបានវ៉ាក់សាំង គឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់WHO ជាពិសេសនៅពេលដែលប្រទេសអភិ... |
article_1021.txt | ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ខែធ្នុ បានលើកលែងទោសមនុស្ស១៥នាក់ ក្នុងនោះមានសម្ព័ន្ធមិត្តក្នុងបក្សសាធារណរដ្ឋ មន្ត្រីឃោសនាបោះឆ្នោតម្នាក់ដែលពាក់ព័ន្ធការស៊ើបអង្កេតរុស្ស៊ី និងអតីតសន្តិសុខរបស់ក្រុមហ៊ុនឯកជនដែលត្រូវបានកាត់ទោសក្នុងការសម្លាប់រង្គាលកាលពីឆ្នាំ២០០៧ នៅអ៊ីរ៉ាក់... | ពុំមែនជារឿងធម្មតាឡើយសម្រាប់ប្រធានាធិបតីជិតផុតអាណត្តិ ដូណាល់ ត្រាំ ដែលសម្រុកលើកលែងទោសដល់មនុស្សកាន់តែច្រើន។ ប៉ុន្តែក្នុងការលើកលែងទោសចុងក្រោយនេះ គេមិនឃើញឈ្មោះសមាជិកក្រុមគ្រួសារលោក មេធាវីផ្ទាល់ខ្លួនលោក ក៏ដូចជាខ្លួនលោកផ្ទាល់ឡើយ។ សម្រាប់ការលើកលែងទោសនៅថ្ងៃទី២៣ ខែធ្នូ លោក ត្រាំ បានលើកលែ... |
article_1022.txt | អ្នកស្រី Elaine Chao រដ្ឋមន្ត្រីក្រសួងគមនាគមន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកស្រីនឹងលាចេញពីតំណែង។ | អ្នកស្រីគឺជាសមាជិកគណៈរដ្ឋមន្ត្រីទីមួយដែលនឹងលាចេញពីតំណែង ដោយសារតែការឈ្លានពានដ៏ប្រល័យនៅវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ដែលធ្វើឡើងដោយក្រុមអ្នកគាំទ្រឥតសណ្តាប់ធ្នាប់របស់លោក Trump។ អ្នកស្រី Chao គឺជាភរិយារបស់មេដឹកនាំគណបក្សសំឡេងភាគច្រើននៃព្រឹទ្ធសភាលោក Mitch McConnell ដែលជាសម្ព... |
article_1023.txt | អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានព្រមានថា មនុស្សជាតិកំពុងធ្វើសង្គ្រាមបំផ្លាញខ្លួនឯងជាមួយធម្មជាតិ។ លោកសង្កត់ធ្ងន់ទៀតថា គ្មានផ្លូវពិភពលោកដោះស្រាយវិបត្តិបម្រែបម្រួលអាកាសបានឡើយ បើគ្មានវត្តមាននៃភាពជាអ្នកដឹកនាំរបស់អាមេរិកទេនោះ។ | ក្នុងសុន្ទរកថាមួយនៅសកលវិទ្យាល័យ Columbia ក្នុងទីក្រុង ញូវយ៉ក នៅថ្ងៃទី ២ ខែធ្នូ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានប្រកាសថា ស្ថានភាពនៃផែនដីគឺបែកបាក់។ ទាក់ទិននឹងបញ្ហានេះ លោកអគ្គលេខាធិការ UN បានលើកឡើងទស្សនវិស័យចម្បង៣ចំណុច។ ចំណុចទីមួយ លោក ហ្គូតេរ៉េស បានលើកពីអព្យាក្រឹតកាបូនសកល ដែលចាំបាច់ត... |
article_1024.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី២ ខែធ្នូ បានរិះគន់ខ្លាំងៗលើតួកគីនៅជំនួបរដ្ឋមន្ត្រីរបស់អង្គការណាតូ។ ការប៉ះទង្គិចសម្ដីគ្នា ត្រូវបានមន្ត្រីជាន់ខ្ពស់ចូលរួមជំនួបនេះចាត់ទុកថា ក្តៅគគុក។ | តួកគី បានប្រឈមការរិះគន់ជុំវិញជំហរខ្លួនក្នុងបញ្ហាជម្លោះដែនសមុទ្រប្រទេសក្រិក ដែលជាសមាជិកអង្គការណាតូដែរ ក៏ដូចជាការគាំទ្ររបស់រដ្ឋាភិបាលតួកគី ចំពោះប្រទេសអាស៊ែប៉ែហ្សង់ក្នុងជម្លោះដែនដីកាលពីថ្មីៗនេះជាមួយអាមេនី។ បណ្ដាសមាជិកអង្គការណាតូ និងសហភាពអឺរ៉ុបខ្លះ ដោយលើកលែងតែបារាំងចេញ ម... |
article_1025.txt | ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន បានជួបគ្រោះថ្នាក់ត្រង់ប្រអប់ជើងស្ដាំ នៅពេលលេងជាមួយឆ្កែលោកមួយក្បាល។ សម្រាប់របួសបាក់ឆ្អឹងប្រអប់ជើង ដែលគ្រូពេទ្យលោកបញ្ជាក់ថា ប៉ុនសរសៃសក់នេះ លោក បៃឌិន ទំនងជានឹងតម្រូវឲ្យពាក់ស្បែកជើងជំនួយពីរ ឬច្រើនសប្ដាហ៍ខាងមុខ។ បន្ទាប់ទទួលដំណឹងនេះ លោក ដូណាល់ ត្រា... | លោក ចូ បៃឌិន បានរងរបួសកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ហើយបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយនៅទីក្រុង Newark រដ្ឋ Delaware នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងសេចក្តីថ្លែងការណ៍មួយ គ្រូពេទ្យរបស់លោក បៃឌិន វេជ្ជបណ្ឌិត Kevel O’Connor បានបញ្ជាក់ថា ការស្កេន X-rays បឋម មិនបានបង្ហាញការបាក់ឆ្អឹងត្រង់ណាមួយឡើយ... |
article_1026.txt | ប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗលើតុលាការកំពូលអាមេរិក ក្រោយបដិសេធបណ្ដឹងរបស់រដ្ឋ Texas ដែលព្យាយាមផាត់ចោលជ័យជម្នះលោក ចូ បៃឌិន ក្នុងការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។ លើសពីរិះគន់តុលាការកំពូល លោក ត្រាំ ក៏ព្រមានបណ្ដេញរដ្ឋមន្ត្រីយុត្តិធម៌អាមេរិកពីតំណែងផងដែរ។ | កាលពីថ្ងៃទី ១១ ខែធ្នូ តុលាការកំពូលអាមេរិក បានបដិសេធបណ្ដឹងរបស់រដ្ឋ Texas ដែលចង់កែលទ្ធផលឆ្នោតក្នុងរដ្ឋចំនួន៤ ដែលប្រធានាធិបតីជាប់ឆ្នោត បៃឌិន ឈ្នះ។ ការសម្រេចចិត្តនេះ ធ្វើឡើង៣ថ្ងៃមុនជំនួបរបស់ប្រតិភូបោះឆ្នោតអាមេរិក នឹងបោះឆ្នោតទទួលស្គាល់ជ័យជម្នះលោកបៃឌិនជាផ្លូវការ។ លោក ត្រាំ បានបដិសេធទទួ... |
article_1027.txt | អ្នកនយោបាយណាមីប៊ីម្នាក់ ដែលមានឈ្មោះ «អាដុលហ្វ៍ ហ៊ីត្លែរ» បានប្រកាសថា លោកគ្មានផែនការត្រួតត្រាពិភពលោកឡើយ។ បុរសម្នាក់ បានល្បីពេញអ៊ីនធឺណិត ក្រោយឈ្នះការបោះឆ្នោតថ្នាក់តំបន់កាលពីថ្មីៗនេះ ជាមួយនឹងឈ្មោះដូចគ្នានឹងអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់។ | អាដុលហ្វ៍ ហ៊ីត្លែរ អ៊ូណូណា (Adolf Hitler Uunona) បានជាប់ឆ្នោតកាលពីសប្ដាហ៍មុនជាសមាជិកសភាសម្រាប់មណ្ឌលឆ្នោតតំបន់ Ompundja ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអាល្លឺម៉ង់ Bild លោកបានអះអាងថា លោកអត់ជាប់ពាក់ព័ន្ធនឹងមនោគមវិជ្ជាណាហ្ស៊ី (Nazi) ឡើយ។ ការដាក់ឈ្មោះថា «អាដុលហ្វ៍» ដែលជាឈ្មោះជនជាតិអាល... |
article_1028.txt | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពិភាក្សានៅថ្ងៃទី១១ ខែធ្នូ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សក្នុងកូរ៉េខាងជើង។ នោះគឺក្រោយបញ្ហានេះត្រូវបានលើកឡើងដោយសមាជិក៧ប្រទេស ដែលបានចោទប្រកាន់ក្រុងព្យុងយ៉ាងថាប្រើជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបង្ក្រាបសិទ្ធិមនុស្សក្នុងប្រទេសខ្លួនកាន់តែខ្លាំងថែមទៀត។ | អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង បែលហ្ស៊ិក អេស្តូនី សហរដ្ឋអាមេរិក និងសាធារណរដ្ឋ ដូមីនីក បានលើកយកបញ្ហារំលោភសិទ្ធិមនុស្សដោយប្រើលេសជំងឺកូវីដ-១៩ ក្នុងកិច្ចប្រជុំបិទទ្វារមួយ តាមប្រព័ន្ធអនឡាញ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters ។ សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៧នេះ ដែលអានដោយអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN លោក Ch... |
article_1029.txt | តៃវ៉ាន់ ដាក់ដំណើរការនាវាល្បាតថ្មីមួយគ្រឿង នៅថ្ងៃទី ១១ ខែធ្នូ ដែលអាចបំពាក់ក្បាលគ្រាប់មីស៊ីលអំឡុងពេលធ្វើសង្គ្រាម ខណៈដែនកោះមួយនេះ ប្ដេជ្ញាពង្រឹងសមត្ថភាពការពារជាតិខ្លួននៅចំពោះមុខការគំរាមកំហែងពីចិន។ | ក្នុងពិធីដាក់ដំណើរការនាវាល្បាតផលិតក្នុងស្រុកតម្លៃ៣៧,៣លានដុល្លារ ឈ្មោះថា «Anping» ក្នុងទីក្រុង Kaohsiung អ្នកស្រីប្រធានាធិបតី Tsai Ing-wen បានលើកសរសើរពីសមត្ថភាពពិសេសរបស់នាវាល្បាតមួយដែលអាចប្រើប្រាស់ជានាវាប្រយុទ្ធក្នុងពេលមានជម្លោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។ «... |
article_103.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ចង់បញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីក្នុងរយៈពេល១០០ថ្ងៃ គិតចាប់ពីថ្ងៃដែលលោក ឡើងកាន់តំណែងផ្លូវការ។ នេះបើតាមបេសកជនសន្តិភាពពិសេសអាម៉េរិកលើសង្គ្រាមអ៊ុយក្រែន លោក Keith Kellogg ប្រាប់ទៅទូរទស្សន៍ Fox News នៅថ្ងៃទី៨ ខែមករា។ | លោក Keith Kellogg ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាបេសកជនពិសេសដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន បានប្រកាសគោលដៅរបស់លោក ត្រាំ ទាក់ទិននឹងការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News នៅថ្ងៃទី៨ ខែមករា លោក Kellogg បានអះអាងថា លោកប្រធានាធិបតីជាប់ឆ្នោត មានបំណងបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីក្នុងរយ... |
article_1030.txt | ភ្នំពេញ៖ នៅពេលដែលមជ្ឈដ្ឋានមួយចំនួនកំពុងដាក់ការសង្ស័យថា កូនប្រុសច្បងរបស់សម្តេច ហ៊ុន សែន គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត នៅថ្ងៃទី១៥ខែធ្នូនេះ សម្តេច ហ៊ុន សែន បានព្រលយឈ្មោះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថែមមួយទៀត។ សម្តេច ហ៊ុន សែន បានឆ្លើយតបស្របនឹងអត្ថបទសារព័ត៌មានបរទេសមួយដែលនិយាយអំពីលទ្ធ... | ក្នុងពេលធ្វើសេចក្តីថ្លែងការណ៍ពិសេសស្តីពីស្ថានភាពជំងឺកូវីដ១៩ ចេញពីគេហដ្ឋានតាមរយៈទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេច ហ៊ុន សែន បាននិយាយដូច្នេះថា៖«ត្រឹមត្រូវហើយ! បន្ទាប់ពីការឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជំនួសនាយករដ្ឋមន្ត្រី ចូលរួមប្រជុំអាស៊ាន ត្រូវបានសារព័ត៌មានខ្លះថា (អូ... |
article_1031.txt | រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Bar បានបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក រកមិនឃើញភស្តុតាងពាក់ព័ន្ធការលួចបន្លំទ្រង់ទ្រាយធំក្នុងការបោះឆ្នោត ដែលអាចផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ទល់នឹងលោក ចូ បៃឌិន ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកាឡើយ។ ការប្រកាសនេះ គឺផ្ទុយនឹង... | ក្នុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មានអាមេរិក AP រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក William Barr ដែលត្រូវបានមើលឃើញថាជាមនុស្សជំនិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) និងក្រុមរដ្ឋអាជ្ញា បានធ្វើការលើបណ្ដឹងតវ៉ានិងព័ត៌មានពាក់ព័ន្ធការលួចបន្លំការបោះឆ្នោតដែលពួកគេទទួ... |
article_1032.txt | ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន រិះគន់លោកដូណាល់ ត្រាំ និងសមាជិកបក្សសាធារណរដ្ឋលោកថាមិនគោរពរដ្ឋធម្មនុញ្ញ និងឆន្ទៈពលរដ្ឋអាមេរិក ដោយមិនព្រមទទួលស្គាល់លទ្ធផលឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា។ យ៉ាងណាមិញ លោក បៃឌិន បានប្រាប់ពលរដ្ឋអាមេរិកថា ប្រជាធិបតេយ្យអាមេរិកបានយកឈ្នះកម្លាំងប្រឆាំងនេះ ខណៈប្រត... | ក្នុងសុន្ទរកថាក្រោយប្រតិភូបោះឆ្នោតទទួលស្គាល់ជាផ្លូវការជោគជ័យរបស់លោកនៅថ្ងៃទី១៤ ខែធ្នូ លោក ចូ បៃឌិន គូសបញ្ជាក់ថា លោកមិនធ្លាប់ឃើញពីមុនមកទេនូវជំហរដ៏សែនអាក្រក់ ដែលបានបដិសេធគោរពឆន្ទៈពលរដ្ឋអាមេរិក នីតិរដ្ឋ និងរដ្ឋធម្មនុញ្ញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ ត្រង់នេះ លោកចង់... |
article_1033.txt | លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសនៅថ្ងៃទី៨ មករា ថា លោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោកចូ បៃឌិន នៅថ្ងៃទី២០ មករាឡើយ។ ការលើកឡើងរបស់លោកត្រាំនេះ ធ្វើឡើងមិនដល់មួយថ្ងៃផង ក្រោយលោកសន្យាផ្ទេរអំណាចទៅលោកបៃឌិនដោយសន្តិវិធី។ | «សម្រាប់អ្នកដែលបានសួរនាំ ខ្ញុំនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែងនៅថ្ងៃទី២០ មករា ឡើយ»។នេះជាសំណេរ ក្នុងបណ្តាញសង្គម |
article_1034.txt | ទីបំផុតទៅ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបានលែងលះគ្នាដាច់ស្រេចហើយនៅម៉ោង២៣យប់ (ម៉ោងនៅអង់គ្លេស) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ អង់គ្លេស នឹងចាប់ផ្ដើមសករាជថ្មីជាមួយគោលនយោបាយឯករាជ្យទាំងសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម និងការទូត ហើយលែងដើរតាមគោលការណ៍អឺរ៉ុបដូចមុន។ ដំណើរការរាំងស្ទះមួយចំនួន នឹងមាននៅរយៈពេលដំបូងនេះ។ | នៅពេលទ្រនិចនាឡិកា Big Ben ក្នុងទីក្រុងឡុងដ៍វិលដល់ម៉ោង១១ យប់ វាជាសញ្ញាបង្ហាញថា ចក្រភពអង់គ្លេស លែងលះដាច់ស្រេចនឹងសហភាពអឺរ៉ុប បួនឆ្នាំកន្លះក្រោយការធ្វើប្រជាមតិមក។ ជាងបួនឆ្នាំមកនេះ ពាក្យ Brexit ជាប្រធានបទធំជាងគេក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ រហូតដល់ការចាកចេញនៅដើមឆ្នាំ២០២០។ ប៉ុន្តែភាគីទាំងពីរ បន្តរក្សាទំនាក់ទំនងដូច៤៧ឆ្នាំមុន... |
article_1035.txt | នៅថ្ងៃទី៣០ ខែធ្នូ មន្ត្រីអង្គការសហប្រជាជាតិផ្នែកទាហានស៊ីឈ្នួលនិយាយថា ការលើកលែងទោសទាហានស៊ីឈ្នួល៤រូប ដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាការបំពានកាតព្វកិច្ចក្នុងការបំបាត់វប្បធម៌និទណ្ឌភាព ដែលកំណត់ដោយច្បាប់អន្តរជាតិ។ ទាហានស៊ីឈ្នួលទាំង៤នាក់ ត្រូវជាប់ចោទពីការសម្លាប់រង្គាលជនស៊ីវិល១៤រូប នៅទីក្រុងបាក់ដាដ ប្រទេសអ៊ីរ៉ាក់ កាលពីឆ... | លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែធ្នូ បានលើកលែងទោសទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុនសន្តិសុខឯកជន Blackwater។ ក្រុមហ៊ុនសន្តិសុខ Blackwater នេះគ្រប់គ្រងដោយបងប្រុសរបស់លោកស្រី Betsy Devos រដ្ឋមន្ត្រីក្រសួងអប់រំក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ ទាហានស៊ីឈ្នួលទាំង៤ រូបនេះជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហារជនស៊ីវិលដែលកំពុងធ្វើចរ... |
article_1036.txt | ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប (EU) បានយល់ព្រមបន្តកិច្ចចរចាដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយអង់គ្លេសចាកចេញ ខណៈភាគីអង់គ្លេសបន្តព្រមានថា សេណារីយ៉ូដើរចេញដោយគ្មានកិច្ចព្រមព្រៀង នៅតែមានលទ្ធភាពខ្ពស់។ បើគ្មានកិច្ចព្រមព្រៀងណាមួយទេនោះ ទាំង EU និងអង់គ្លេស នឹងប្រឈមមុខវិបត្តិដ៏ធំក្នុ... | អត្ថបទទាក់ទង Brexit៖ លោក ចនសុន ប្រាប់ឲ្យអង់គ្លេសត្រៀមខ្លួនចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការចរចារវាងអង់គ្លេស និងសហភាពអឺរ៉ុបស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដើម្បីកំណត់របៀបរបបរកស៊ីក្រោ Breixt នៅតែមិនទាន់លទ្ធផល ខណៈឱសានវាទថ្ងៃទី១៣ ខែធ្នូ កន្លងផុតក្ដី។ ប៉ុន្តែភាគីទាំងពីរ ក៏បន... |
article_1037.txt | អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ ត្រូវបានសាកសួរដោយរាជអាជ្ញាជប៉ុនជុំវិញការចោទប្រកាន់ថា ការិយាល័យនយោបាយលោក បានចាយលុយរដ្ឋដើម្បីរៀបចំកម្មវិធីជួបជុំសម្រាប់អ្នកគាំទ្រ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុនNHK នៅថ្ងៃទី ២២ ខែធ្នូ។ | ក្រុមរាជអាជ្ញាជប៉ុន ដែលបានសាកសួរលោក អាបេ ស៊ិនហ្សូ នៅថ្ងៃទី ២១ ខែធ្នូ បានកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីប្ដឹងប្រឆាំងលេខារបស់លោក អាបេ ដែលអត់កត់ត្រាចំណូលនិងចំណាយនានាពាក់ព័ន្ធនឹងកម្មវិធីជួបជុំអ្នកគាំទ្រ។ បើតាមទូរទស្សន៍ NHK ក្រុមរាជអាជ្ញាជប៉ុន អះអាងថា ចំណូលនិងចំណាយសរុបនេះ ដែលពុំបានប្រកាស... |
article_1038.txt | បក្សប្រជាធិបតេយ្យ ទទួលបានអាសនៈមួយបន្ថែមទៀតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Georgia ដែលមានពីរអាសនៈ។ បើសិនជាបក្សប្រជាធិបតយ្យឈ្នះមួយអាសនៈទៀតដែលនៅសល់ នោះអាសនៈបក្សប្រជាធិបតេយ្យ នឹងកើនដល់៥០អាសនៈ ស្មើបក្សសាធារណរដ្ឋ ដែលជាការបបញ្ចប់ការគ្រប់គ្រងព្រឹទ្ធសភាដោយបក្សសាធារណរដ... | ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាជុំទី២ នៅរដ្ឋ Georgia លោក Raphael Warnockបេក្ខជនបក្សប្រជាធិបតេយ្យ ទទួលជ័យជម្នះលើលោកស្រីសមាជិកព្រឹទ្ធសភា Kelly Loeffler នៃបក្សសាធារណរដ្ឋ។ លោក Warnock ទទួលបានសំឡេងឆ្នោតជាង២លាន២សែន ទល់នឹងសំឡេងឆ្នោតរបស់លោកស្រី Loeffler ដែលទទួលបាន២លាន១សែន៩ម៉ឺន។ នេះ... |
article_1039.txt | ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ញាប់ដៃញាប់ជើងធ្វើឃោសនាឲ្យបក្សប្រជាធិបតេយ្យក្នុងសមរភូមិរដ្ឋ Georgia ដែលនឹងកំណត់ថា បក្សណានឹងគ្រប់គ្រងព្រឹទ្ធសភាអាមេរិក។ យុទ្ធនាការរបស់លោក បៃឌិន ធ្វើឡើងក្រោយជ័យជម្នះរបស់លោក ត្រូវបានទទួលស្គាល់ពីសំណាក់មន្ត្រីជាន់ខ្ពស់ម្នាក់របស់បក្សសាធារណរដ្ឋ គឺលោក Mitch McConn... | អត្ថបទទាក់ទង លោក បៃឌិន ជ្រើសគូប្រជែងចាស់ Pete Buttigieg ឲ្យធ្វើជារដ្ឋមន្ត្រីដឹកជញ្ជូន មួយថ្ងៃក្រោយប្រតិភូបោះឆ្នោតទទួលស្គាល់ជាផ្លូវការជ័យជម្នះលោក ចូ បៃឌិន ការចាប់អារម្មណ៍ បានបង្វែរទៅកាន់សមរភូមិដ៏ក្តៅគគុកដើម្បីដណ្ដើមការកាន់កាប់ព្រឹទ្ធសភាអាមេរិកវិញ ដែលនឹងជះឥទ្ធិពលដល់គោលនយោបាយក្នុងស្រុករបស់... |
article_104.txt | ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញសុទិដ្ឋិនិយមថា លោក ដូណាល់ ត្រាំ អាចផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន និងបង្ខំរុស្ស៊ីឱ្យចូលរួមក្នុងការចរចាសន្តិភាព។ | «ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ និងខ្ញុំនឹងឈានដល់កិច្ចព្រមព្រៀងមួយ ហើយបន្ទាប់មកផ្តល់ការធានាសន្តិសុខរឹងមាំជាមួយអឺរ៉ុប ហើយបន្ទាប់មកយើងអាចចរចាជាមួយរុស្ស៊ី។ ដំបូងយើង និងលោក ត្រាំ បន្ទាប់មកអឺរ៉ុបនឹងគាំទ្រជំហររបស់អ៊ុយក្រែន»។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានលើកឡើងនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី៥ ខែមករា។ ប្រធានាធិបតី... |
article_1040.txt | ជប៉ុន នឹងបំពាក់ប្រព័ន្ធរ៉ាដា «Aegis» ដ៏មានឥទ្ធិពលថ្មីលើនាវាចម្បាំងរបស់ខ្លួនដើម្បីត្រៀមលក្ខណៈក្នុងលក្ខខណ្ឌដែលកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកតម្រង់មករកជប៉ុន។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Asahi នៅថ្ងៃទី ៧ ខែធ្នូ ។ គម្រោងនេះ ធ្វើឡើងក្រោយរដ្ឋាភិបាលជប៉ុនបានលុបចោលផែនការដាក់ពង្រាយ... | កាសែតជប៉ុន Asahi បានចុះផ្សាយព័ត៌មានដោយដកស្រង់ប្រភពអនាមិក ថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ទំនងជាអនុម័តតាមការស្នើសុំរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជប៉ុន នៅមុនពេលដាច់ឆ្នាំ២០២០ លើគម្រោងបំពាក់ប្រព័ន្ធរ៉ាដា Aegis ។ ទោះបីជាបែបនេះក្តី ការសម្រេចចិត្តបំពាក់ប្រព័ន្ធរ៉ា... |
article_1041.txt | ក្រោយចរចាអស់ជាង១០ខែមក នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន បានបញ្ជាក់ពីលទ្ធភាពខ្ពស់ដែលចក្រភពអង់គ្លេស នឹងបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុប (EU) ។ ថ្ងៃទី១៣ ខែធ្នូ នឹងក្លាយជាថ្ងៃចុងក្រោយដែលភាគីទាំងពីរសម្រេចថាគួរបន្តចរចាតទៅទៀត ឬបោះបង់ចោលត្រឹមនេ... | លទ្ធភាពដែលអង់គ្លេសចាកចេញពីអឺរ៉ុបនៅចុងឆ្នាំ២០២០ ដោយគ្មានកិច្ចព្រមព្រៀងកំណត់ទំនាក់ទំនងពាណិជ្ជកម្ម មានភាគរយកាន់តែខ្ពស់ ខណៈភាគីទាំងពីរ មិនទាន់អាចឈានដល់ចំណុចរួមលើកិច្ចព្រមព្រៀងនៅឡើយ។ នាយករដ្ឋមន្ត្រី លោក បូរីស ចនសុន បានជួបមេដឹកនាំអឺរ៉ុបក្នុងសប្ដាហ៍ សំដៅស្វែងរកឲ្យបានកិច្ចព្រមព្រៀងមួយ តែ... |
article_1042.txt | សហភាពអឺរ៉ុបនៅថ្ងៃទី១១ ខែធ្នូ បានអនុម័តផែនការក្នុងការកាត់បន្ថយឧស្ម័នកាបូនិចឲ្យបាន៥៥ភាគរយ នៅត្រឹមឆ្នាំ២០៣០។ ការកាត់បន្ថយ៥៥ភាគរយនេះ គឺធៀបកម្រិតឧស្ម័នពុលដែលបញ្ចេញនៅឆ្នាំ១៩៩០។ | ក្រោយការចចារគ្នារយៈពេល១០ម៉ោង រាប់ចាប់តាំងតែពីយប់ថ្ងៃទី១០ ហូតដល់ព្រឹកថ្ងៃទី១១ ធ្នូ មេដឹកនាំប្រទេសសមាជិកសហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាមួយដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក៥៥ភាគរយនៅឆ្នាំ២០៣០ ។ ដំបូងឡើយប្រទេសជាសមាជិកដាក់គោលដៅក្នុងការកាត់បន្ថយត្រឹមតែ៤០ភាគរយប៉ុណ្ណោះ ប៉ុន្តែមន្រ្តីអឺរ៉ុបបានទាមទារឲ្យដំឡើងកម្រិតនៃការក... |
article_1043.txt | នៅថ្ងៃទី៩ ធ្នូកន្លងទៅ ឥណ្ឌូណេស៊ី បានរៀបចំការបោះឆ្នោតថ្នាក់តំបន់ដើម្បីជ្រើសរើសអ្នកដឹកនាំសម្រាប់ខេត្តចំនួន០៩ តំបន់ចំនួន ២២៤ និងទីក្រុងចំនួន៣៥។ តាមការអះអាងរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ការបោះឆ្នោតក្នុងតំបន់ក្នុងឆ្នាំ២០២០នេះ មានការចូលរួមបោះឆ្នោតច្រើនគួរឲ្យកត់សម្គាល់ ទោះបីជាប្រទេសកំពុងស្ថិតក... | នយោបាយឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតមួយរបស់ពិភពលោក កំពុងតែទាញការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកតាមដាននយោបាយក្នុងតំបន់។ ចំណុចគួរចាប់អារម្មណ៍នោះគឺ មានការលើកចោទពីនយោបាយបែបលក្ខណៈគ្រួសារ ឬសន្តតិវង្សរបស់មេដឹកនាំកំពូលឥណ្ឌូណេស៊ី លោកប្រធានាធិបតី ចូកូ វីដូដូ បន្ទាប់ពីកូនប្រុសច្បង... |
article_1044.txt | ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន បានប្រកាសតែងតាំងអតីតគូប្រជែងចាស់ លោក Pete Buttigieg ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក ។ ការតែងតាំងនេះ ធ្វើឲ្យលោក Buttigieg ក្លាយជាគូប្រជែងក្នុងជួរបក្សប្រជាធិបតេយ្យសម្រាប់បេក្ខភាពប្រធានាធិបតីរបស់លោក បៃឌិន ដំបូងគេ ដែលទទួលបានតំណែងក្នុងគណៈរដ្ឋមន្ត្រី... | ក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃទី១៥ ខែធ្នូ លោក ចូ បៃឌិន បានប្រកាសថា លោកតែងតាំងលោក Pete Buttigieg សម្រាប់តំណែងជារដ្ឋមន្ត្រីដឹកជញ្ជូន ក៏ព្រោះតែលោកពោរពេញដោយសមត្ថភាពដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នាខ្លាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការងារ អាកាសធាតុ និងសមធម៌។ ការតែងតាំងលោក Buttigieg ដ... |
article_1045.txt | នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ត្រូវបានតុលាការធម្មនុញ្ញថៃរកឃើញថា គ្មានទោសកំហុស ដែលលោករស់នៅផ្ទះសម្រាប់យោធា ខណៈកាន់តំណែងជានាយករដ្ឋមន្ត្រី។ ការណ៍ដែលលោកឈ្នះក្តីនេះ មានន័យថាតំណែងនាយករដ្ឋមន្រ្តីនេះ នៅគង់សម្រាប់លោកដដែល។ | ក្នុងសាលក្រមដែលអាននៅតុលាការធម្មនុញ្ញក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃទី ២ ខែធ្នូ ការចូលកាន់កាប់ផ្ទះសម្រាប់យោធារបស់លោក ប្រាយុទ្ធ ត្រូវបានអនុញ្ញាតក្រោមបទបញ្ញត្តិយោធាឆ្នាំ២០០៥ មួយ ដែលបើកផ្លូវឲ្យថ្នាក់ដឹកនាំកំពូលយោធារបស់ថៃអាចបន្តស្នាក់នៅបន្ទាយ ក្រោយពួកគេចូលនិវត្តន៍ ប្រសិនបើពួកគេបន្តធ្វើការបម្រើប្រទេសបានល្អនោះ។ តាមការចុះផ្សាយរបស... |
article_1046.txt | អាជ្ញាធរតៃវ៉ាន់ បានពិន័យបុរសម្នាក់ ៣៥០០ដុល្លារ ក្រោយរូបគេបានបំពានវិធានការធ្វើចត្តាឡីស័កត្រឹមតែ ៨ វិនាទីប៉ុណ្ណោះ។ បុរសនេះ ត្រូវចាប់បានតាមរយៈកាម៉េរាសុវត្ថិភាពក្នុងសណ្ឋាគារដែលគាត់ស្នាក់នៅ។ | បុរស ដែលជាពលករចំណាកស្រុកមកពីប្រទេសហ្វីលីពីន បានធ្វើចត្តាឡីស័កក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Kaohsiung ។ បុរសរូបនេះ ត្រូវបានបុគ្គលិកសណ្ឋាគារចាប់បានតាមរយៈកាម៉េរាសុវត្ថិភាពដោយលោកបានឈានជើងចេញពីបរិវេណបន្ទប់លោក ប្រហែល ៨ វិនាទីប៉ុណ្ណោះ។ ក្រោយឃើញបែបនេះ បុគ្គលិកសណ្ឋាគារនេះ បានទាក់ទងទៅកាន់អាជ្ញាធរសុខាភិបាលក្រុងនេះ ហើយទីបំផុត... |
article_1047.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី៥ ខែមករា បានចេញបញ្ជាប្រតិបត្តិមួយដែលហាមឃាត់ការប្រើប្រាស់កម្មវិធីទូទាត់ និងកម្មវិធីលើទូរសព្ទរបស់ចិនចំនួន៨ ក្រោមហេតុផលសន្តិសុខជាតិ។ នេះជាការប៉ុនប៉ងថ្មីមួយទៀតរបស់ប្រធានាធិបតីជិតចប់អាណត្តិរូបនេះក្នុងការបិទផ្លូវកម្មវីធីទូរសព្ទដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន។ មុននេះបញ្ជាលោក ត្រាំ ដើម្បីហាមឃ... | កម្មវិធីទូទាត់លុយ WeChat Pay, Alipay, QQ Wallet និងកម្មវិធីលើទូរសព្ទដៃ CamScanner, |
article_1048.txt | ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន បានជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា លោក Xavier Becerra ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ការសម្រេចចិត្តនេះ មានន័យថា លោក បៃឌិន បានដាក់អ្នកចេញមុខការពារច្បាប់ «អូបាម៉ា Care» យ៉ាងមុតមាំឲ្យកាន់មុខតំណែងជាអ្នកគ្រប់គ្រងប្រតិបត្តិការឆ្លើយតបជំងឺរាតត្បាតសកលកូវីដ-១៩ សម្រាប់រដ្ឋ... | លោក Xavier Beccerra ត្រូវបានលោក ចូ បៃឌិន ផ្ដល់ទំនុកចិត្តឲ្យធ្វើជារដ្ឋមន្រ្តីសុខាភិបាល និងសេវាប្រជាជនក្នុងរដ្ឋបាលរបស់លោក។ ប្រសិនបើត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក លោក Becerra វ័យ៦២ឆ្នាំ នឹងក្លាយជាជនអាមេរិកឡាទីនទីមួយ ដែលដឹកនាំក្រសួងសុខាភិបាលអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ។ ពេលចូលក្ដាប់តំណែងនេះ កិច្ច... |
article_1049.txt | បក្សប្រជាធិបតេយ្យ ទទួលបានអាសនៈពីរបន្ថែមទៀតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋ Georgia ។ ពីរអាសនៈបន្ថែមនេះ នាំឲ្យបក្សនេះទទួលបានអាសនៈចំនួន៥០ស្មើបក្សសាធារណរដ្ឋ ហើយក៏បញ្ចប់ការគ្រប់គ្រងព្រឹទ្ធសភាដោយបក្សសាធារណរដ្ឋចាប់ពីឆ្នាំ២០១០មក។ ជ័យជម្នះ ក៏ជារឿងល្អសម្រាប់លោក ចូ បៃឌិន ដែរ។... | បន្ថែមពីការបន្តគ្រប់គ្រងសភាតំណាង ហើយមានបេក្ខជនជាប់ឆ្នោតដឹកនាំសេតវិមានទៀត បក្សប្រជាធិបតេយ្យ រឹតតែរីកមុខរីកមាត់ ក្រោយអាចកាន់កាប់ព្រឹទ្ធសភាឡើងវិញដែរ។ ក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាតំណាងរដ្ឋ Georgia ជុំទីពីរ បេក្ខជនបក្សប្រជាធិបតេយ្យ២នាក់ យកឈ្នះបេក្ខជនបក្សសាធារណរដ្ឋ។ Relate ... |
article_105.txt | នាយករដ្ឋមន្ត្រីជប៉ុន ស៊ីជើរូ អ៊ីស៊ីបា គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអាម៉េរិក ដើម្បីជួបលោក ដូណាល់ ត្រាំ ក្រោយចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Kyodo នៅថ្ងៃទី៣១ ខែធ្នូ។ | នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី អ៊ីស៊ីបា ហើយលោក ត្រាំ បានជូនដំណឹងដល់ទីក្រុងតូក្យូអំពីចេតនារបស់លោកក្នុងការធ្វើរឿងនេះនៅពាក់កណ្តាលខែទី១ មុនពេលលោកត្រឡប់ទៅសេតវិមាន។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពសារព័ត៌មាន Kyodo បានបញ្ជាក់ថា ... |
article_1050.txt | ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន បានជ្រើសរើសឧត្តមសេនីយ៍ផ្កាយបួន Lloyd Austin ដែលជាមេទ័ពចូលនិវត្តន៍ ឲ្យធ្វើជារដ្ឋមន្ត្រីការពារជាតិអាមេរិក។ បើត្រូវអនុម័តដោយព្រឹទ្ធសភាអាមេរិក លោកនឹងក្លាយជាជនជាតិអាមេរិកស្បែកខ្មៅទីមួយដែលគ្រងតំណែងកំពូលនេះ។ នេះតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN... | សារព័ត៌មានអាមេរិកបានស្រង់ប្រភពជាច្រើនថា ដោយមានបទពិសោធក្រាស់ក្រែលក្នុងសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន ឧត្តមសេនីយ៍ Lloyd Austin យកឈ្នះទំនុកចិត្តលោក ចូ បៃឌិន ពីអ្នកស្រី Michele Flournoy អតីតរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុកកិច្ចការគោលនយោបាយ ក្រោមអាណត្តិប្រធានាធិ... |
article_1051.txt | ដូចការរំពឹងទុកមែន អ្នកស្រី Janet Yellen ត្រូវប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ជ្រើសរើសជាបេក្ខភាពរដ្ឋមន្ត្រីរតនាគារ ហើយអ្នកស្រីក៏ក្លាយជាស្ត្រីទីមួយដែរដែលនឹងគ្រងតំណែងកំពូលនេះ។ លោក បៃឌិន ក៏ដាក់បន្ថែមស្ត្រី៣នាក់ទៀត និងបុរសអាមេរិកស្បែកខ្មៅម្នាក់ទៅក្នុងក្រុមការងារសេដ្ឋកិច្ចដ៏ចម្... | លោក ចូ បៃឌិន នៅថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសតែងតាំងអ្នកស្រី Janet Yellen ឡើងជាបេក្ខភាពសម្រាប់តំណែងរដ្ឋមន្ត្រីរតនាគារអាមេរិក។ ស្ត្រីវ័យ៧៤ឆ្នាំដែលមានបទពិសោធយូរឆ្នាំរូបនេះ ធ្លាប់ធ្វើជាប្រធានធនាគារកណ្ដាលអាមេរិកពីឆ្នាំ២០១៤-១៨ ហើយក៏ធ្លាប់កាន់តំណែងជាប្រធានក្រុមប្រឹក្សានៃអ្នកប្រឹក្សាសេដ្ឋក... |
article_1052.txt | តុលាការកំពូលអាមេរិក នៅថ្ងៃទី ១១ ខែធ្នូ បានបដិសេធបណ្ដឹងរដ្ឋ Texas ដែលគាំទ្រដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបណ្ដឹងនេះព្យាយាមផាត់ចោលលទ្ធផលឆ្នោតក្នុងរដ្ឋ៤ ដែលលោក ចូ បៃឌិន ឈ្នះ។ | Relate តុលាការកំពូលអាមេរិក បានសម្រេចទាត់ចោលបណ្ដឹងរដ្ឋ Texas ដែលព្យាយាមលើកសំណុំរឿងកេងបន្លំការបោះឆ្នោតក្នុងរដ្ឋ Georgia, Michigan, Pennsylvania និង Wiscosin ទៅជំនុំជម្រះដោយផ្ទាល់នៅតុលាការកំពូល។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters តុលាការដែលមានចៅក្រុម៩នាក់នេះ បានអះអាងថា រដ្ឋ Texas ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ដ... |
article_1053.txt | ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃទី១៨ ធ្នូ បានអំពាវនាវឲ្យរដ្ឋាភិបាលថៃ កែប្រែច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ។ OHCHR លើកឡើងថា ច្បាប់នេះ ត្រូវបានយកមកប្រើដើម្បីចោទប្រកាន់សកម្មជន និងបាតុករយ៉ាងហោចណាស់៣៥នាក់ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កាលពីថ្ងៃ១០ធ្នូ កន្លងទៅ បា... | OHCHR អះអាងថា ថៃគួរឈប់ប្រើច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ និងបទចោទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទល់នឹងបាតុករទៀត ដោយការដាក់ទោសបែបនេះ គឺជាការបំពាន់លើសេរីភាព ក្នុងការបញ្ចេញមតិ។ OHCHR ក៏កត់សម្គាល់ថា ថៃក៏បានចោទប្រកាន់បាតុករ ដោយប្រើច្បាប់បះបោរ និងបទល្មើសកុំព្យូទ័រផងដែរ។ រដ្ឋាភិបាលថៃបានផ្អាក ... |
article_1054.txt | អូស្ត្រាលី នឹងសហការអាមេរិកដើម្បីអភិវឌ្ឍមីស៊ីលស្វ័យនាំផ្លូវដែលមានល្បឿនលឿនជាងសំឡេង៥ដង (Hypersonic cruise) ក្នុងគោលដៅប្រជែងនឹងចិន និងរុស្ស៊ី ដែលក៏កំពុងអភិវឌ្ឍសព្វាវុធទំនើបដូចគ្នានេះ។ រដ្ឋមន្ត្រីការពារអូស្ត្រាលី អ្នកស្រី Linda Reynolds បានបញ្ជាក់បែបនេះ នៅថ្ងៃទី ១ ខែធ្នូ។ | អត្ថបទទាក់ទង តើអ្វីទៅជា«ល្បឿនសំឡេង»? មីស៊ីលប្រភេទ Hypersonic មានសមត្ថភាពរត់លឿនជាង៥ដង បើធៀបនឹងល្បឿននៃសំឡេង (១២២៥ គីឡូម៉ែត្រក្នុងមួយម៉ោង)។ បូកផ្សំនឹងល្បឿន ការធ្វើចលនា និងរយៈកម្ពស់ហោះហើរផងនោះ ធ្វើឲ្យមីស៊ីលទំនើបផុតលេខនេះពិបាកក្នុងការតាមចាប់ និងចាប់ស្ទាក់។ ក្នុងសេចក្តីថ្លែងកា... |
article_1055.txt | ចិន លុបកម្ចីដែលមានតម្លៃទឹកប្រាក់២៨លានដុល្លារ និងផ្តល់ជំនួយ១៧លានដុល្លារដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្រោយកុងហ្គោក្លាយជាប្រទេសទី៤៥ដែលចូលរួមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ ការលុបប្រាក់កម្ចីនេះធ្វើឡើងនៅថ្ងៃទី៧ មករា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិនទៅប្រទេស៥ក្នុងទ្វីបអាហ្វ្រិកដែលមានកុងហ្គោ នីហ... | កុងហ្គោដែលជាប្រទេសមានធនធានរ៉ែដ៏ច្រើនមហាសាល ខ្ចីប្រាក់ពីចិនចំនួន៥៣ដងពីឆ្នាំ២០០០ ដល់ពី២០១៨ ដែលមានតម្លៃសរុបជាង២,៤ពាន់លានដុល្លារ។ ប្រាក់ដែលកុងហ្គោខ្ចីពីចិន យកទៅប្រើប្រាស់ក្នុងវិស័យថាមពល ដឹកជញ្ជូន និងរុករករ៉ែជាដើម។ ការលុបបំណុលរបស់ចិននេះ មានតម្លៃត្រឹមតែ២៨លានដុល្លារប៉ុណ្ណោះ នឹងដែលជាកម្ចីដែលត្រូវសងនៅចុងឆ្នាំ២០២០។ នេះយោងតាមសារព... |
article_1056.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅទី២៧ ខែធ្នូ បានចុះហត្ថលេខាលើសេចក្តីស្នើច្បាប់ថវិកាទំហំ២,៣ទ្រីលានដុល្លារមួយ ដែលរាប់បញ្ចូលកញ្ចប់ជំនួយកូវីដ-១៩ និងកញ្ចប់ចំណាយរដ្ឋាភិបាល។ ការចុះហត្ថលេខានេះ បានជួយបញ្ចៀសការបិទរដ្ឋាភិបាលអាមេរិកដោយផ្នែក និងពង្រីកជំនួយកូវីដ-១៩ រាប់ពាន់លានដុល្លារដល់ពល... | ក្រោយអូសបន្លាយជិតមួយសប្ដាហ៍ និងរងសម្ពាធកាន់តែខ្លាំងឡើងៗ លោក ដូណាល់ ត្រាំ ក៏ដាច់ចិត្តចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ចំណាយ២,៣ទ្រីលានដុល្លារសម្រាប់ការចំណាយរដ្ឋាភិបាល និងជំនួយសង្គ្រោះសម្រាប់ប្រជាជនអាមេរិក។ មុននេះ លោក ត្រាំ បដិសេធចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ-១៩ ទំហំ៩០០ពាន់លានដុល្លារ ដ... |
article_1057.txt | ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋអាមេរិក ១៧ ទៀត នៅថ្ងៃទី ៩ ខែធ្នូ បានគាំទ្រការប្ដឹងតវ៉ាពីសំណាក់រដ្ឋ Texas ដោយព្យាយាមកែប្រែលទ្ធផលបរាជ័យរបស់លោក ត្រាំ ។ ក្នុងពាក្យបណ្ដឹងនេះ រដ្ឋ Texas ដែលគ្រប់គ្រងរដ្ឋបក្សសាធារណរដ្ឋ ស្នើសុំតុលាការកំពូលអាមេរិកផាត់ចោលលទ្ធផលឆ្នោតក្នុងរដ្ឋ៤ដែលលោក ចូ បៃឌិន ឈ្... | ពាក្យបណ្ដឹងរបស់រដ្ឋ Texas លើកឡើងថា ការកែប្រែនីតិវិធីបោះឆ្នោតពីសំណាក់រដ្ឋទាំង៤ រួមមាន Georgia, Michigan, Pennsylvania និង Wisconsin ក្នុងកាលៈទេសៈជំងឺកូវីដ-១៩ ដោយពង្រីកការបោះឆ្នោតតាមរយៈប្រៃសណីយ៍ ជារឿងខុសច្បាប់។ ដោយឈរលើមូលដ្ឋាននេះ រដ្ឋ Texas បានស្នើសុំឲ្យតុលាការកំពូលរាំងខ្ទប់ភ្លាមៗរដ្ឋទាំង... |
article_1058.txt | ប្រធានាធិបតី ដូណាល់ ត្រាំ បានច្រានចោលសេចក្តីស្នើច្បាប់កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២១ ទំហំ៧៤០ពាន់លានដុល្លារដែលអនុម័តដោយសភា។ លោកចោទថា កញ្ចប់ថវិកានេះ នឹងជួយរុស្ស៊ី និងចិន ហើយលោកក៏ប្រឆាំងផែនការផ្លាស់ប្តូរឈ្មោះមូលដ្ឋានទ័ពដែលមានចែងក្នុងសេចក្ដីស្នើច្បាប់នេះ។ ការវ៉េតូរបស់លោក ត្រាំ ទំនងជ... | លោក ដូណាល់ ត្រាំ បានរិះគន់ច្បាប់ការពារជាតិអាមេរិក (NDAA) ប្រចាំឆ្នាំ២០២១ ថា មិនឆ្លើយតបនឹងការទាមទារលោកទាក់ទងមាត្រា២៣០ ។ បើគ្មានការផ្លាស់ប្តូរ មាត្រា ២៣០ ទេនោះ លោក ត្រាំ អះអាងថា ច្បាប់ថវិកាយោធាឆ្នាំ២០២១ គឺជា អំណោយសម្រាប់ចិន និងរុស្ស៊ី ។ មាត្រា ២៣០ ដែលលោក ត្រាំ សំដៅនោះ មានចែងថា ក្រុមហ៊ុនប្រព័ន... |
article_1059.txt | សហរដ្ឋអាមេរិក បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុន Pfizer នៅថ្ងៃទី ១១ ខែធ្នូ ខណៈការចាក់វ៉ាក់សាំង រំពឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការបើកភ្លើងបៃតងនេះ គឺជាចំណុចរបត់មួយក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្នសម្លាប់មនុស្ស២៩២ ០០០នាក់ ក្នុងសហរដ្ឋអាមេរិក។ | ទីភ្នាក់ងារស្បៀងអាហារនិងឱសថអាមេរិក (FDA) គូសបញ្ជាក់ថា ខ្លួនបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer សហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ដែលបង្ហាញថា មានប្រសិទ្ធភាព ៩៥ភាគរយបង្ការជំងឺកូវីដ-១៩។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទីភ្នាក់ងារ FDA និយាយថា វ៉ាក់សាំង អាចផ្ដល់ឲ្យមនុស្សអាយុចាប់ពី១... |
article_106.txt | ប៉ូឡូញបានចូលកាន់តំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) ជាផ្លូវការក្នុងរយៈពេល ៦ខែនៃឆ្នាំ ២០២៥ ដោយប្រើពាក្យស្លោក«សន្តិសុខ, អឺរ៉ុប»។ | ថ្លែងទៅកាន់អ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រី Donald Tusk បាននិយាយថា ជម្លោះរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្ន និងភាពតានតឹងកាន់តែខ្លាំងឡើងនៅព្រំដែនប៉ូឡូញ-បេឡារុស គឺជាកត្តាចម្បងដែលប៉ះពាល់ដល់សន្តិសុខអឺរ៉ុប ដូច្នេះក្នុងតួនាទីជាប្រធានសហភាពអឺរ៉ុបប្តូរវេន ប៉ូឡូញនឹងគាំទ្រសកម្មភាពដើម្បីបង្កើន សន្តិសុខអឺរ៉ុបលើគ្រប់វិស័យ ចាប់ពីកិច្ចការបរទេ... |
article_1060.txt | លោក ដូណាល់ ត្រាំ បានលើកលែងទោសមនុស្ស២៦នាក់ថែមទៀតហើយ ខណៈអាណត្តិប្រធានាធិបតីលោកសល់មិនដល់១ខែផងនោះ។ អ្នកទាំងនោះ ក៏មានមនុស្សជំនិតលោកផ្ទាល់ អតីតប្រធានក្រុមឃោសនាបោះឆ្នោតរបស់លោកក្នុងការបោះឆ្នោតឆ្នាំ២០១៦ អតីតទីប្រឹក្សា និងដន្លងម្នាក់ផង។ | អត្ថបទទាក់ទង ជិតអស់អាណត្តិ លោក ត្រាំ សម្រុកលើកលែងទោសឲ្យមនុស្ស១៥នាក់ទៀត កាន់តែជិតដល់អាណត្តិ លោក ដូណាល់ ត្រាំ ចេញក្រឹត្យលើកលែងទោសមនុស្សជិតស្និទ្ធកាន់តែច្រើន។ មនុស្ស២៦នាក់ ទទួលបានការលើកលែងទោស និងសម្រាលទោសពីសំណាក់លោក ត្រាំ ។ ក្នុងចំណោមនេះ មានលោក Paul Manafort ដែលត្រូវបានកាត់ទោសឲ្យជាប់គុក... |
article_1061.txt | លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននៃសភាទាំង២ថ្នាក់របស់អាមេរិក បង្ហាញថា បក្សប្រជាធិបតេយ្យទទួលបានសំឡេងភាគច្រើនដាច់ខាតក្នុងការគ្រប់គ្រងសភាតំណាង ខណៈបក្សសាធារណរដ្ឋទំនងជាបន្តកាន់កាប់ព្រឹទ្ធសភា។ ការបោះឆ្នោតព្រឹទ្ធសភាអាមេរិក មិនទាន់បញ្ចប់នៅឡើយទេ ដ្បិតអីអាសនៈព្រឹទ្ធសភាចំនួន២ នៅរដ្ឋ Georgia នឹងត្រូវប្... | បើទោះបីជាការលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាតំណាងពុំទាន់ប្រកាសជាផ្លូវការក្តី បក្សប្រជាធិបតេយ្យទទួលបានអាសនៈ២១៨ ដែលជាចំនួនអាសនៈចាំបាច់ក្នុងការគ្រប់គ្រងសភាតំណាងអាមេរិក។ នេះបើតាមលទ្ធផលបណ្ដោះអាសន្ន ដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។ ចំណែកឯបក្សប្រជាធិបតេយ្យទទួលបានអាសនៈចំនួន២០២។ ... |
article_1062.txt | ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាមេរិក បានអះអាងថាចិនជាការគំរាមដល់សន្តិសុខជាតិអាមេរិកប្រចាំសតវត្សរ៍ទី ២១។ ទីប្រឹក្សារូបនេះ អះអាងថាចិនព្យាយាមលួចយកការស្រាវជ្រាវវ៉ាក់សាំងជំងឺCOVID-19 ពីបណ្តាប្រទេសលោកខាងលិច និងព្យាយាមគ្រប់គ្រងផ្តាច់មុខនូវរាល់ឧស្សាហកម្មសំខាន់ៗនៅជុំវិញពិភពលោក។ | តាំងតែពីកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ តែងតែអះអាងថាចិន ជាអ្នកកេងចំណេញលើអាមេរិកក្នុងវិស័យពាណិជ្ជកម្ម និងចោទចិនថាមិនប្រាប់ការពិតជុំវិញការផ្ទុះជំងឺឆ្លងសកលCOVID-19។ មិនខុសពីប្រធានាធិបតីរបស់ខ្លួន លោក Robert O’Brien ទីប្រឹក្សាសន្តិសុខរបស់លោកត្រាំ ក៏មានជំហរប្រឆាំងចិនមិនលស់ពេលដែរ។ ក្នុងកិច្ចសន្ទនារយៈពេល២០នាទី ក... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.