file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3167.txt
គណ​ក្ស​ដែល​គាំទ្រ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​បានទទួល​សម្លេងគាំទ្រ​ច្រើនសន្ធឹក​សន្ធាប់​នៅក្នុង​ការបោះឆ្នោត​កាលពី​ម្សិលមិញ​នៅ​អេ​ស្តូ​នី។គណបក្ស​កំណែទម្រង់​ដែល​បានទទួល​សម្លេងឆ្នោត​ច្រើន​នេះ​កំពុង​ពិចារណា​ពិភាក្សា​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​នឹងមាន​គណបក្ស​ប្រហែល៦ឯណោះ​ចូលរួម​ដែល​វា​នឹងធ្វើ​អោយមាន​បញ្ហា​ប្រឈម​ខ្លាំង។
លទ្ធផល​ជា​ផ្លូវការ​ក្រោយ​ការបោះឆ្នោត​នៅក្នុង​ប្រទេស​អេ​ស្តូ​នី​បាន​បង្ហាញថា​គណបក្ស​កំណែទម្រង់​បានទទួល​សម្លេង​គា​ម​ទ្រ​ច្រើនជាងគេ។គណបក្ស​នេះ​កំពុង​ពិចារណា​ចាប់ដៃ​ជាមួយ​បណ្តា​គណបក្ស​ផ្សេងទៀត​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ដែល​នឹងមាន​គណបក្ស​ចូលរួម​រហូតដល់៦គណបក្ស​ដែល​រដ្ឋាភិបាល​មុន​មាន​គណបក្ស​ចូលរួម​ត្រឹមតែ​បួន​ប៉ុណ្ណោះ។ គ...
article_3168.txt
រុស្ស៊ី​កំពុង​ពង្រឹង​ចំណង​ការពារជាតិ​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក និង​ប្រកាស​ធ្វើ​ទំនើបកម្ម​យោធា​អោយ​កាន់តែ​ខ្លាំងក្លា។ មហាអំណាច​នេះ​កំពុង​ផ្តោតលើ​ការផលិត​នាវាមុជទឹក​បំពាក់​នុយ​ក្លេ​អ៊ែរ ហើយ​ប្រទេសធំៗនៅ​មជ្ឈិមបូព៌ា​ពីរ​ដែរ​រុស្ស៊ី​កំពុង​ចែរ​ចូ​វ​ក្នុងនោះ​មាន​អ៊ីរ៉ង់ និង​អេ​ហ្ស៊ី​ប។ ថ្មីៗនេះ​ក្រសួងការបរទេស​រុស្ស៊ី...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​រុស្ស៊ី​នេះ៖ ខណៈពេលដែល​ណា​តូ​កំពុង​ព្យាយាម​តំឡើង​សាច់ដុំ​នៅ​អឺរ៉ុប​ខាងកើត រដ្ឋាភិបាល​ក្រេ​ម​ឡាំង​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​រួញរា​ឡើយ​ក្នុងការ​បង្កើន​សមត្ថភាព​យោធា​របស់​រុស្ស៊ី។ រុស្ស៊ី​កំពុង​ធ្វើ​ទំនើបកម្ម​យោធា និង​អនុវត្ត​គម្រោង​ផលិត​សព្វាវុធថ្មីៗ បន្ថែមទៀត...
article_3169.txt
នៅក្នុង​កំណត់ហេតុ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក លី​ម្យ៉ុ​ង​បាក់​បាន​បង្ហាញថា​កូរ៉េខាងជើង​បានទាមទា​រ​ដប់​ពាន់​លាន​ដុល្លា​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ២០០៩ដើម្បី​ជា​ថ្នូរ​នៅក្នុង​កិច្ចប្រជុំ​កំពូល​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង។យ៉ាងណាមិញ​សំណើរ​នេះ​ត្រូវបាន​ច្រានចោល​ព្រោះ​ដោយសារ​មិនមាន​ភាពសមហេតុ​សម​ផល។
រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន នៅ​ថ្ងៃទី២៩ មករា​ម្សិលមិញ​នេះ​មានការ​បែកធ្លាយ​នូវ​កំណត់ហេតុ​មួយចំនួន​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​លី​ម្យ៉ុ​ង​បាក់​ដែល​បានបង្ហាញ​ពី​ការទាមទារ​នូវ​ជំនួយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងជើង​គីម​ជុងអ៊ីល​ចំនួន​ដប់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​និង​ស្បៀង​ប្រមាណ​មួយ​លាន​ត...
article_317.txt
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចង់រៀបចំការជជែកដេញដោល ជាមួយប្រធានាធិបតីអាម៉េរិកបច្ចុប្បន្នភ្លាមៗ ប៉ុន្តែត្រូវបានលោក ចូ បៃឌិន ច្រានចោលគំនិតនេះ។
ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Dan Bongino Show នៅថ្ងៃទី៥ ខែកុម្ភៈ លោក​ ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បានបង្ហាញពីចេតនាចង់ជជែកដេញដោលជាមួយលោកចូ បៃឌិនភ្លាមៗ ខណៈលោកតែងគេចមុខពីការជជែកដេញដោលជាមួយគូប្រជែងក្នុងបក្ស លោកស្រី Nikki Haley ក៏ដោយ។ «ខ្ញុំចង់ជជែកជាមួយគាត់ឥឡូវនេះ។ យើងគួរតែជជែកគ្នា ដើម្បីផលប្រយោជន៍ប្រទេស»។ លោក...
article_3170.txt
បន្ទាប់ពី​មេដឹកនាំ​អាមេរិក​និង​គុយបា​សម្រេច​ស្វែងរក​ការភ្ជាប់​ចំណង​ការទូត​កាលពី​ចុងឆ្នាំ​មុន ក្រោយ​ធ្វើជា​សត្រូវ​ជាមួយគ្នា​រាប់​ទសវត្ស គុយបា​និង​អាមេរិក បានចាប់ផ្តើម​ពិភាក្សា គ្នា ដំបូង​បំផុត​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ កិច្ចពិភាក្សា​រយៈពេល២ថ្ងៃ បើកផ្លូវ​អោយ​ភាគី​ផ្លាស់ប្តូរ មតិយោបល់​គ្នា​លើ​បញ្ហាសំខាន់ ជាពិសេស​ចរចា​ល...
ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក​ប្រធានាធិបតី​គុយបា រ៉ា​អ៊ូ​ល កា​ស្ត្រូ បាន​ព្រមព្រៀងគ្នា​ភ្ជាប់​ចំណង​ការទូត​ជាមួយគ្នា​ឡើងវិញ កាលពី​ខែធ្នូ​ឆ្នាំ២០១៤ ។ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ បានធ្វើអោយ​ពិភពលោក​ទាំងមូល​ភ្ជា​ក់​ផ្អើល ដ្បិត​ប្រទេស​ទាំងពីរ​បានក្លាយ​ជាស​ត្រូវ​ជាមួយគ្នា​អស់​ជាង៥ទសវត្ស​មកហើយ​...
article_3171.txt
ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ប្តេជ្ញា​រួមគ្នា​ប្រឆាំងនឹង​ចលនា​របស់​ក្រុម​ភេ​វរ​ករ​ដែល​ធ្វើការ​គម្រាមកំហែង​នៅក្នុង​តំបន់​អាស៊ាន​និង​ចាត់​ច​វិធានការ​ស្វែងរក​ប្រភពដើម​នៃ​ក្រុម​នេះ។រដ្ឋមន្ត្រី​អាស៊ាន​ក៏បាន​ថ្កោលទោស​លើ​អំពើ​ហឹ​ង្សា​ដ៏​ឃោរឃៅ​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅក្...
រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន កាលពី​ថ្ងៃទី២៨មករា​ម្សិ​ញ​មិញ​នេះ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានប្រកាស​ប្តេជ្ញា​រួមគ្នា​ប្រឆាំងនឹង​ចលនា​ភេ​វរ​កម្ម​ដែល​ធ្វើការ​គម្រាមកំហែង​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​និង​ចាត់វិធានការ​ស្វែងរក​ប្រភពដើម​នៃ​ក្រុម​នេះ​ក្នុង​កិច្ចប្រជុំ​ក្នុងប្រទេស​ម៉ាឡេស៊ី។ បញ្ហា​ភេ​វរ​កម្ម​និ...
article_3172.txt
កាលពី​ម្សិលមិញ​នេះ​សភា​ថៃ​បាន​បោះឆ្នោត​សម្រេច​លើ​សំណុំរឿង​ពុករលួយ​របស់លោក​ស្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដោយ​លោកស្រី​មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ អាច​ប្រឈម​មុខការ​ជាប់ពន្ធនាគា​រ និង​បាត់បង់​ឱកាស​ក្នុងការ​ប្រកួតប្រជែង​មុខតំណែង​នយោបាយ​ផង។យ៉ាងណាក៏ដោយ​ការសម្រេច​ចោទប្រកាន់​លោកស្រី​យី​ង​ឡាក់​ពី​សំណាក...
ស្តាប់សំឡេង ដូច​គេ​រំពឹងទុក​មែន​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ សភា​ថៃ​បានសម្រេច​បោះឆ្នោត​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជា​ផ្លូវការ​លើ​សំណុំរឿង​ពុករលួយ​ក្នុង​គម្រោង​ស្រូវ​អង្ករ​រដ្ឋ ហើយ​លោកស្រី​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ និង​បាត់បង់​អាជីព​ជា​អ្នកនយោបាយ៥ឆ្នាំ​ថែម​ទៀតផង។ យោងតាម​ការសម្រេចរ​...
article_3173.txt
បេសកជន​សហរដ្ឋអាមេរិក​បានចាត់ទុក​ការចោទប្រកាន់​លោកស្រី​យី​ង​ឡា​ក់លើ​ការប្រព្រឹត្ត​បទល្មើស​ក្នុង​មុខងារសាធារណៈ​នៅក្នុង​ស្ថាប័ន​អង្ករ​ថៃ​ដោយ​សភាជាតិ​គឺជា​រឿង​នយោបាយ។ការ​ថ្កោលទោស​នេះ​ធ្វើឡើង​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​របស់​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​ក្រោយពី​រដ្ឋប្រហារ​ខែឧសភា​ឆ្នាំ២០១៤។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កាលពីថ្មីៗកន្លងទៅនេះ​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក​បានធ្វើ​ទស្សនកិច្ច​លើកដំបូង​បង្អស់​ក្រោយពី​មាន​រដ្ឋប្រហារ​កាលពី​ខែឧសភា​ឆ្នាំ២០១៤។ ក្រោយពី​បានបញ្ចប់​កិច្ចប្រជុំ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​បេស​ជន​ជាន់ខ្ពស់​បាន​ថ្កោលទោស​ការសម្រេច​ចោទប្រកាន់​អតីត​នាយករដ្ឋមន្ត្រី​ថ...
article_3174.txt
ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​របស់លោក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់​អូ​បា​ម៉ា ត្រូវ​បញ្ចា​ប់​នៅ​ថ្ងៃ​អង្គារ​នេះ ប្រកបដោយ​ផ្លែផ្កា​ច្រើន​ជាពិសេស​ពង្រឹង​ចំណង​ទំនាក់ទំនង​ទ្វេភាគី។ ចំណង​ការទូត​ស្អិតល្មួត​រវាង​រដ្ឋ​មហា​យក្ស​ប្រជាធិបតេយ្យ​ទាំងពីរ​ទាំង​ផ្នែក​នយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច​នោះ​កំពុង​ធ្វើអោយ​មហាអំណាច​ចិ...
ចិន​មិន​សប្បាយចិត្ត​ដោយ​ឃើញ​ចំណងមិត្តភាព​ឥណ្ឌា​និង​អាមេរិក​កាន់តែ​ប្រសើរ​ឡើយ ព្រោះ​ចិន​មិន​ត្រឹម​ជា​ប្រទេសជិតខាង​របស់​ឥណ្ឌា​ទេ តែ​វា​ក៏​ជាស​ត្រូវ​ឥណ្ឌា​ផង​ព្រោះ​ឥណ្ឌា-ចិន​កំពុងមាន​ជម្លោះព្រំដែន​រួមគ្នា​និង​ធ្លាប់​ប្រយុទ្ធ​គ្នា​ផង​កាល​ឆ្នាំ ១៩៦២ ។ ឆ្លើយតប​ការពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង អាមេរិក ស្រាប់តែ​គេ​ឃើញ​រដ្ឋា...
article_3175.txt
ប្រជាជន​អី​រ៉ង់​រាប់លាន​នាក់​បានចាប់ផ្តើម​ប្រារព្ធ​ពិធី​រលឹក​ខួប​លើក​ទី៣៦នៃ​ជ័យជំនះ​ឆ្នាំ១៩៧៩នៃ​បដិវត្តន៍​ឥស្លាម​ដែល​បានបញ្ចប់​នូវ​របបរាជានិយម​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​អាយ៉ង​របស់​សហរដ្ឋអាមេរិក។ពិធី​នេះដែរ នឹង​ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​រយៈពេល​ដប់​ថ្ងៃ​ដើម្បី​ធ្វើការ​អបអរសាទរ​នូវ​ការផ្លាស់ប្តូរ​របប​ដឹកនាំ​ពិតប្រាកដ។
កាលពី​ថ្ងៃទី០១កុម្ភៈ​ម្សិលមិញ​នេះ​ប្រជាជន​អី​រ៉ង​រាប់លាន​នាក់​បានចាប់ផ្តើម​ប្រារព្ធ​រលឹក​ខួប​លើក​ទី៣៦ នៃ​ជ័យជំនះ​ឆ្នាំ១៩៧៩នៃ​បដិវត្តន៍​ផ្តួល​រលំ​របបរាជានិយម​ដែល​ត្រូវបាន​ស្គាល់​ថា​ជា​អាយ៉ង​របស់​សហរដ្ឋអាមេរិក។ពិធី​នេះដែរ នឹង​ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​រយៈពេល​ដប់​ថ្ងៃ​ដើម្បី​ធ្វើការ​អបអរសាទរ​នូវ​ការផ្លាស់ប្តូរ​របប​ដឹកន...
article_3176.txt
អតីត​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Abdullah បាន​សោយ​ទិវ​ង្គ​ត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា ហើយ​ស្តេច​ដែល​នឹងត្រូវ​ស្នងរាជ្យ​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Salman bin Abdel-Aziz ដែលមាន​វ័យ ៧៩ព្រះវស្សា​ទៅហើយនោះ។ ព្រះមហាក្សត្រ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្តេច​មួយអង្គ​ក្នុងចំណោម​ក្សត្រ​ដែលមាន​ទ្រព្យ...
ព្រះ​ចៅ Abdullah នៃ​ប្រទេស​ផលិត​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សោយ​ទី​រង្គ​ត់​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា។ ព្រះ​ចៅ​អង្គ​នេះ​បាន​ឡើង​គ្រងរាជ្យ​កាលពី​ឆ្នាំ ២០០៦ ហើយ​ទ្រង់​សោយ​ទិវ​ង្គ​ត​ដោយសារ​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ។ ព្រះមហាក្សត្រ Abdullah នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ក្សត្រ​មួយអង្គ​ក្នុងចំណោម​ក្សត្រ​ដែលម...
article_3177.txt
កាលពី​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់លោក​ទៅកាន់​ប្រទេស​ឥណ្ឌា ហើយ​លោក​កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ឥណ្ឌា​មុន​ចាកចេញ​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត។ លោក អូ​បា​ម៉ា​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ដំបូង​បំផុត​ដែល​ចូលរួម​ក្នុង​ថ្ងៃ​សាធារណរដ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖ កាលពី​ម្សិលមិញ​រឿងរ៉ាវ​ដែល​គេ​មិន​នឹកស្មាន​ដល់​នោះ​គឺ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​អញ្ជើញ​ទៅកាន់​ព្រលានយន្តហោះ​ដោយផ្ទាល់​ដើម្បី​ទទួល​ស្វាគមន៍​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​ចុះ​ពីលើ​យន្តហោះ។ តាមពិតទៅ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ម៉ូ​ឌី បាន​រំលោភ​លើ​ពិធី...
article_3178.txt
ក្រុម​ឧទ្ទាម Houthi ដែលជា​ប្រជាជន​ឥស្លាម​ប្រកាន់​និកាយ​ស៊ី​អ៊ី​ត​នៅ​ប្រទេស​យេ​ម៉ែន​បាន​វាយប្រហារ​និង​កាន់កាប់​វិមាន​រដ្ឋាភិបាល​យេ​ម៉ែន​កាលពី​ម្សិលមិញ​នេះ។ ការវាយប្រហារ​ដណ្តើម​យក​វិមាន​ប្រធានាធិបតី​របស់​ក្រុម​ឧទ្ទាម បញ្ជាក់ថា​ប្រទេស​យេ​ម៉ែន​ធ្លាក់​ចូលក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ និង​ស្ថិតក្នុង​ភ្លើងសង្គ្រាម។  រដ្ឋាភិប...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ យេ​ម៉ែន​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប្រទេស​នេះ​រងគ្រោះ​ខ្លាំង​ដោយសារតែ​វិបត្តិ​នយោបាយ និង​ការអុកឡុក​របស់​ក្រុម​ភេរវជន និង​ក្រុម​ឧទ្ទាម។ បញ្ហា​អស្ថិរភាព​នយោបាយ និង​ជម្លោះ​ប្រដាប់អាវុធ​រវាង​ក្រុម​ឧទ្ទាម ន...
article_3179.txt
លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​ប្រហារ​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​ប្រតិកម្ម​ទៅនឹង​ការ​ថ្កោលទោស​របស់​សហរដ្ឋអាមេរិក​លើ​បញ្ហា​នៃ​ការចោទប្រកាន់​របស់លោក​ស្រី​យី​ង​ឡាក់​ហើយ​បាន​រិះគន់​សហរដ្ឋអាមេរិក​ថា​ស្តាប់​សម្លេង​តែ​ម្ខាង។ការ​ប្រតិ​កម្មនេះ​កើតឡើង​ក្រោយពី​បេសកជន​ពិសេស​សហរដ្ឋអាមេរិក​បានធ្វើ​ដំណើរ​ទស្ស​និក​កិច្ច​ទៅកាន់​ប្រទេស​ថៃ​ដ...
កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ​ថៃ​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​ចេញមុខ​ប្រតិកម្ម​ជាមួយនឹង​ការ​ថ្កោលទោស​របស់​សហរដ្ឋអាមេរិក​លើ​ការសម្រេច​ចោទប្រកាន់​លោកស្រី​យី​ង​ឡាក់​ដោយបាន​ចោទថា​អាមេរិក​ស្តាប់​តែ​ភាគី​ម្ខាង​និង​មិនទាន់​យល់ច្បាស់​ពី​បរិបទ​ពិតប្រាកដ​របស់​ថៃ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្រោយពី​រ...
article_318.txt
រដ្ឋាភិបាលបង្រួបបង្រួមជាតិមីយ៉ាន់ម៉ានៅថ្ងៃទី៤ ខែមេសា បានប្រកាសថា កម្លាំងការពារប្រជាជន បានប្រើប្រាស់ដ្រូនដើម្បីវាយប្រហារមូលដ្ឋានរដ្ឋាភិបាលយោធានៅក្នុងរដ្ឋធានីណៃពិដោ។
រដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) បានប្រកាសថា មូលដ្ឋានទ័ពយោធានៅក្នុងរដ្ឋធានីណៃពិដោត្រូវបានវាយប្រហារដោយដ្រូន។ ប៉ុន្តែក្រុមនេះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទដ្រូន ដែល​បាន​ប្រើ​ និងទំហំនៃការ​ខូចខាត​នៅ​មូលដ្ឋាន​នោះ​ទេ។ កងកម្លាំងការពារប្រជាជន (PDF) ដែលជាផ្នែកមួយរបស់រដ្ឋាភិបាលស្រមោលមួយនេះ បាននិយាយថា ខ្លួនបានទទួលបញ្ជាឱ្យវាយប្រហារទី...
article_3180.txt
ការធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ប្រហែលជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ដែល​មិន​ផលិត​ប្រេង ប៉ុន្តែ​វា​ជា​ដំណឹង​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ដែល​ផលិត​នាំ​ប្រេង​ចេញ​ច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ សេដ្ឋកិច្ច​ប្រទេស​ខ្លះ​ពឹងផ្អែក​ខ្លាំង​ស្ទើរ​ទាំងស្រុង​លើ​ការនាំចេញ​ប្រេង បើសិនជា​តម្លៃ​ប្រេង​បន្ត​ដាំ​ក្បាល​ចុ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ តម្លៃ​ប្រេង​ឆៅ​ក្នុង​មួយ​បារ៉ែល​បាន​បន្ត​ធ្លាក់ចុះ​រាល់ថ្ងៃ​នៅលើ​ទីផ្សារ​អន្តរជាតិ ដែល​ការធ្លាក់ចុះ​នេះ​ផ្តល់​ផល​វិជ្ជមាន​និង​អវិជ្ជមាន​ចំពោះ​ដល់​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទូទៅ ។ ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​ដែល​មិនមែនជា​អ្នក​ផលិត​ប្រេង​និង​នាំ​ប្...
article_3181.txt
ស្រប​ពេលដែល​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​និង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ប្រយុទ្ធ​គ្នា​ខ្លាំង​ជាថ្មីទៀត​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​បញ្ជូន​កងកម្លាំង​ច្រើន​រយ​នាក់​ឆ្លងដែន​មកជួយ​ក្រុម​ឧទ្ទាម​ថែម​ទៀតផង។ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ទាំងពីរ​ចាប់ផ្តើម​ជាថ្មី​ក្រោយ​អ៊ុយ​ក្រែ​ន​ទាត់ចោល​សំណើរ​លោកព...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ រដ្ឋាភិបាល​ក្រុង​គៀវ​ចាប់ផ្តើម​ប្រកាស​ចោទប្រកាន់​រដ្ឋាភិបាល​រុស្ស៊ី​ជាថ្មី​ដោយ​អះអាងថា​ទាហាន​រុស្ស៊ី​ប្រហែល​ប្រាំពីរ​រយ​នាក់​បន្ត​ឆ្លងដែន​ចូល​អ៊ុយ​ក្រែ​ន​ដើម្បី​ជួយ​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន។ ការ​ឈានទៅ​ចោទប្រកាន់​រុស្ស៊ី​ជាថ្មី​នេះ​ក...
article_3182.txt
ក្រោយពី​បាន​ជាប់ឆ្នោត​ឡើងកាន់​អំណាច​នៅ​ប្រទេស​ក្រិ​ក តាំងពី​ថ្ងៃអាទិត្យ​មុន​មក រដ្ឋាភិបាល​គណបក្ស​ឆ្វេងនិយម​ជ្រុល របស់លោក​Alexis Tsipras មិន​ដំអក់​យូរ​ក្នុងការ​អនុវត្ត​វិធាន​ការដែល​បក្ស​ខ្លួន​បាន​សន្យា កាលពីពេល​ឃោសនាបោះឆ្នោត​នោះទេ។ វិធានការ​ទាំងនោះ​ដើរ​ផ្ទុយស្រឡះ​ពី នយោបាយ​សេដ្ឋកិច្ច ដែល​សហភាព​អឺរ៉ុប​និង​មូលនិធិ​រូបិយវត...
សូម​ស្តាប់​បក​ស្រាយ​របស់​ ព្រំសឿន សូលីណា ពី​ទីក្រុង​ប៉ារីស នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី លោក Alexis Tsipras អា​ឡិច​ស៊ី ស៊ី​ប្រា មកពី​គណបក្ស​ឆ្វេងនិយម​ជ្រុល​ស៊ី​រី​ហ្សា មិនបាន​បំភ្លេច​គុណ​ប្រជាជន​ដែល​បាន​បោះឆ្នោត​ទំលាក់​រដ្ឋាភិបាល​ចាស់ ដោយបាន​ជួយ​អោយ​បក្ស​លោក​បាន​ឡើង​កាន់កាប់​ប្រទេស​ពេលនេះ​ទេ។ គ្រាន់តែ​ឡើង​ធ្វើ​នាយករដ្ឋមន...
article_3183.txt
វី​ឌី​អូ​ថ្មី​មួយ​ផ្សេងទៀត ដែល​បង្ហោះ​ដោយ​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម ហើយ​បាន​រកឃើញ​ដោយ វិទ្យាស្ថាន​ប្រព​ន្ធ័​ផ្សាយ​មជ្ឈិមបូព៌ា បានបង្ហាញ​ពី​ការ​គំរាម កំហែង​ថ្មី​ដ៏​សាហាវ​របស់​ក្រុម រដ្ឋ​ឥស្លាម។ នៅក្នុង​វីដេអូ​នោះ ពួកគេ​បាន​គំរាមថា ពួកគេ នឹង​ចូលទៅ​កាត់​ក្បាល​លោក ប្រធានាធិបតី ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា​នៅក្នុង​សោត​វិមាន​របស់លោក...
រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន នៅ​ថ្ងៃទី២៧ មករា ម្សិលមិញ​នេះ ក្រុម​រដ្ឋ​ឥស្លាម​បាន​បង្ហោះ​វីដេអូ​គំរាម​ថ្មី​មួយ​របស់​ពួកគេ​ទៅ កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា ដោយ​គំរាមថា​នឹង​ចូលទៅ​កាត់ ក្បាល​លោក និង​កែប្រែ​សហរដ្ឋអាមេរិក​អោយក្លាយ​ទៅជា​រដ្ឋ​ឥស្លាម​វិញ។ ក្រោយពី​បាន​បង្ហោះ​វីដេអូ ដែល​គ...
article_3184.txt
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន បាននាំគ្នា​បាតុកម្ម​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​ហ្សា​ដើម្បី​ប្រឆាំងនឹងការសម្រេច​ព្យួរ​ជំនួយ​សម្រាប់​សាងសង់​ផ្ទះសម្បែង​អោយ​ពួកគេ។ក្រោយ​មាន​សង្គ្រាម​ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៣ រវាង​ក្រុម​ហា​ម៉ាស​និង​កងទ័ព​អ៊ីស្រាអែល​ប្រទេស​ជាច្រើន​បាន​សន្យា​ក្នុង​ក...
កាលពី​ថ្ងៃ​អង្គារ​អង្គការ​សហា​ប្រជាជាតិ​បានប្រកាស​ព្យួរ​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​តំបន់​ហ្កា​ហ្សា​ដើម្បី​សាងសង់​ផ្ទះសម្បែង​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​រវាង​ក្រុម​ហា​ម៉ាស​និង​ទាហាន​អ៊ីស្រាអែល កាលពី​រដូវក្តៅ​ឆ្នាំមុន។ មូលហេតុ​គឺថា​ប្រទេស​ជាច្រើន​ដែល​ធ្លាប់​សន្យា ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​អេ​ហ្ស៊ី​ប​កាលពី​ថ...
article_3185.txt
អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រដ្ឋ​មួយ​ដែល​សម្បូរហូរហៀរ​ដោយ​មាស​ខ្មៅ ហើយ​ប្រទេស​នេះ​ស្ថិត​ក្នុងចំណោម​ដែល​ផលិត​ប្រេង​លក់​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ច្រើនជាងគេ​ផងដែរ។ ថ្វី​ត្បិត​ប្រទេស​តំបន់​អារ៉ាប់​មួយ​នេះ​សម្បូរហូរហៀរ​ដោយ​ប្រេង​ក៏ដោយ ប្រទេស​នេះ​តែងតែ​រង​ការរិះគន់​ពី​សំណាក់​អង្គការ​អន្តរជាតិ​ដោយសារ​ការ​រឹតត...
ក្នុងប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ប្រជាជន​គ្មាន​ឡើយ​ការរិះគន់ គ្មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ ស្ត្រី​ត្រូវ​រង​ការរើសអើង អ្នក​ទាមទារ​សិទ្ធិសេរីភាព​ច្បាស់​ជា​រង​ទុក្ខ​បុក​ម្នេញ​ចៀស​មិន​រួច​ឡើយ។ ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ Abdullah គេ​បានឃើញ​សិទ្ធិ​ស្ត្រី​មានការ​វិវត្តន៍​ទៅមុខ​ខ្លះ ប៉ុន្តែ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​នៅ​មិ...
article_3186.txt
កងកម្លាំង​ឃឺ​ត​បានទទួល​ជោគជ័យ​ក្នុងការ​ប្រយុទ្ធ​ដណ្តើម​ទឹកដី​នៃ​ខេត្ត​Diyalaដែល​កាន់កាប់​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាលពី​ម្សិលមិញ​នេះ។ ទម្រាំ​យកជ័យ​ជំនះ​ដណ្តើម​ក្រុម​កង​ម្លាំ​ង​ឃឺ​ត​ចំណាយពេល​ប្រមាណ ៤ខែ​ប្រយុទ្ធ​តទល់​ជាមួយ​ក្រុម​ភេរវជន ហើយ​គេ​ប៉ាន់​ស្មានថា​ចំនួន​មនុស្ស​ស្លាប់​ក្នុង​សមរភូមិ​មាន​រហូតដល់​ជិត២ពាន់​ឯណោះ។ ...
លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ ទីបញ្ជាការ​កណ្តាល​យោធា​សហរដ្ឋអាមេរិក​បានប្រកាស​អបអរសាទរ​កង​ម្លាំ​ង​ឃឺ​ត​ដែល​បាន​យកជ័យ​ជម្នះ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​កាលពី​ម្សិលមិញ​នេះ​តំបន់​ដែល​ធ្លាប់​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​ត្រូវបាន​គេ​ដោត​ទង់ជ័យ​របស់​ក្រុម​កម្...
article_3187.txt
លទ្ធផល​មិន​ផ្លូវការ​នៃ​ការបោះឆ្នោត​កាលពី​ម្សិលមិញ​នេះ​បាន​បង្ហាញថា​គណបក្ស Syriza បានឈ្នះ​ឆ្នោត​ដោយ​ប្រជាជន​ក្រិ​ក​ច្រើន​សន្ធឹកសន្ធាប់​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​នេះ។ គណបក្ស​ដែល​ឈ្នះឆ្នោត​ជា​គណបក្ស​ដែល​ប្រឆាំង​គោលនយោបាយ​ត្បិតត្បៀត​សេដ្ឋកិច្ច  ហើយ​ការ​ឈ្នះឆ្នោត​នេះ​កំពុង​ធ្វើអោយ​សហភាព​អឺរ៉ុប​ព្រួយបារម្ភ ដ្បិដ​រដ្ឋាភិបាល​...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ក្រោយ​ការបោះឆ្នោត​ជា​សកល​ម្សិលមិញ​នេះ លទ្ធផល​មិនទាន់​ផ្លូវការ​បង្ហាញថា​គណ​ក្ស Syrizaបានទទួល​សម្លេងគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​ក្រិ​ក រហូត​បាន ៣៦ភាគរយ​ច្រើនជាង​គណបក្សកាន់អំណាច​ដែល​បាន​សម្លេង​ត្រឹម ២៨ភាគរយ​នៃ​សម្លេងឆ្នោត​សរុប។ ប្រជាជន​ក្រិ​ក​ប្រហែល ៩.៨លាន​នាក់​បាន​ចេញទៅ​ចុះឈ្មោះ​បោះឆ...
article_3188.txt
ជំនួយការ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​ខាងកើត និង​អាស៊ី​ប៉ាស៊ីហ្វិក លោក ដា​នី​ល រុ​ស្សែ​ល (Daniel Russel) កំពុង​ទស្សនកិច្ច​ប្រទេស៤ក្នុង​តំបន់ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ប្រទេស​ទាំងនោះ។ ហ្វីលីពីន ម៉ាឡេស៊ី ថៃ និង​កម្ពុជា គឺជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ទូត​នៃ​សហ...
សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​បាន​ផ្សាយ​ឲ្យ​ដឹងថា លោក Daniel បានចាប់ផ្តើម​ទស្សនកិច្ច​ក្នុង​តំបន់​ដំបូង២ថ្ងៃ​នៅ​ទីក្រុង​ម៉ានីល​នៅ​ថ្ងៃទី២០ដល់២១មករា។ នៅ​ទីនោះ លោក​ជំនួយការ​ប្រមុខ​ការទូត​អាមេរិក​ត្រូវ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការសន្ទនា​ជា​យុទ្ធសាស្ត្រ​ជាមួយ​សម​ភាគី​ហ្វីលីពីន។ បន្ទាប់មក​លោក Daniel នឹង​បន្តដំ...
article_3189.txt
ទំនាក់ទំនង​ប្រទេស​រុស្ស៊ី និង​ប្រទេស​លោកខាងលិច​បាន​ធ្លាក់​ដល់​កម្រិត​អាក្រក់​បំផុត​មួយ​ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ ក្រោយ​ផ្ទុះឡើង​វិបត្តិ​អ៊ុយ​ក្រែ​ន។ ក្រៅ​ទំនាក់ទំនង​ល្អក់​ករក បក្សសម្ព័ន្ធ​ណា​តូ​របស់លោក​ខាងលិច​បា​នក​សាង​កម្លាំងយោធា​នៅ​ជុំវិញ​រុស្ស៊ី និង​បន្ត​សមយុទ្ធ​យោធា​បន្តបន្ទាប់​គ្នា​ឥត...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កាលពីថ្មីៗកន្លងទៅនេះ​ប្រមុខ​បក្សសម្ព័ន្ធ​ណា​តូ​បានប្រកាស​ពី​ជំហរ​ចង់​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ឡើងវិញ ដោយ​មន្ត្រី​កំពូល​នៃ​អង្គការ​នេះ​អះអាងថា​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ជា​រឿង​សំខាន់​មិនអាច​ខ្វះ​បានឡើយ។ អគ្គលេខាធិការ​ណា​តូ​លោក Philip Breedlove បាន​ថ្លែង​អោយដឹង​កាលព...
article_319.txt
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទៅបន់ស្រន់នៅវត្តឡាក់មឿងក្នុងទីក្រុងបាងកកនៅព្រឹកថ្ងៃទី១៤ ខែមីនា។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងលោកត្រូវបានដោះលែងពីពន្ធនាគារ។ នេះបើតាមកាសែត Bangkok Post ។
នៅថ្ងៃទី១៤ ខែមីនា លោក ថាក់ស៊ីន ជាមួយកូនស្រី Paetongtarn Shinawatra និងកូនប្រសារ Pitaka Suksawat បានធ្វើដំណើរទៅវត្តដ៏ល្បីល្បាញមួយក្នុងទីក្រុងបាងកក។ ​លោកបាន​បន់ស្រន់​នៅ​ក្នុង​ព្រះវិហារវត្តឡាក់មឿងនោះ​តាំង​ពី​ម៉ោង​៥​ទៀប​ភ្លឺ។ អតីតនាយករដ្ឋមន្ត្រីថៃ គ្រោងនឹងទៅទីក្រុងឈៀងម៉ៃភាគខាងជើងប្រទេសថៃនៅថ្ងៃបន្ទាប់ ដើម្បីទៅសួរសុខទុក្ខសាច...
article_3190.txt
ក្រោយពី​ធ្វើកំណែទម្រង់​ស៊ីជម្រៅ​អស់​ពេល​ប្រហែល៤ឆ្នាំ មី​យ៉ាន់​ម៉ា នៅ​មិនទាន់​ក្លាយជា​ប្រទេស​ដែល​គោរព​សិ​ទិ្ធ​មនុស្ស និង​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​បានល្អ​ប្រសើរ​ប៉ុន្មាន​ទេ។ យ៉ាងណាមិញ កំណែទម្រង់​ប្រហែលជា​ត្រូវការ​ពេលវេលា​យូរ​សមល្មម​ទម្រាំ​មាន​ផ្លែផ្កា ហើយ​ក្រោយ​កំណែទម្រង់​មី​យ៉ាន់​ម៉ា​ត្រូវ​ដោះស្រាយ​បញ្ហា​ច្រើន ក្នុងនោ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ រយៈពេល​បួន​ឆ្នាំ​ហើយ​ដែល​របប​នយោបាយ​យោធានិយម​នៅ​មី​យ៉ាន់​ម៉ា​ត្រូវបាន​ផ្លាស់ប្តូរ​មកជា​ប្រព័ន្ធ​ប្រជាធិបតេយ្យ​វិញ។ ការផ្លាស់ប្តូរ​របស់​មី​យ៉ាន់​ម៉ា បានធ្វើអោយ​ពិភពលោក​សាទរ​ផង និង​ភ្ងា​ក់​ផ្អើល​ផង ព្រោះ​របប​សឹក​ធ្លាប់​ដឹកនាំ​ប្រទេស​ជា​រាប់​ទសវត្ស​មកហើយ​នោះ​ត...
article_3191.txt
ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ទៅកាន់​ប្រទេស​ឥណ្ឌា កាលពី​ចុង​សប្ដាហ៍​មុននេះ ប្រ​ធានា​ធីប​តី​អាមេរិក​លោក BarackObamaបាន​ពិភាក្សា​រឿងរ៉ាវ​ជាច្រើន​ជាមួយ នាយក​រដ្ឋ​ន្ត្រី​ឥណ្ឌា លោក NarendraModi។ ក្នុងជំនួប​ជាមួយ​មេ​ដឹក​ឥណ្ឌា​ថ្មី​រូបនេះ លោក Obama បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល​ជាខ្លាំង នៅពេលដែល​លោក​បានដឹង​រឿងរ៉...
កាសែត The Wall Street Journalបាន​ដកស្រង់​សំដី​របស់លោក Obamaដែល​បាន​ប្រាប់​រឿងរ៉ាវ​ផ្ទាល់ខ្លួន ៣ យ៉ាង​របស់លោក​Modiដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ភ្ញាក់ផ្អើល​ជាខ្លាំង​និង​មិន​នឹកស្មានថា​វា​បានកើត​ឡើង នៅពេលដែល​លោក​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​រូបនេះ ។ រឿងរ៉ាវ​ទាំង បី យ៉ាងនោះ​គឺ ៖ ទី១៖ លោក Obama បានឃើញ​លោក Narendr...
article_3192.txt
នៅ​ថ្ងៃ​ព្រហស្បតិ៍២២មករា​ម្សិលមិញ លោក​ម៉ា​រី​យ៉ូ ដ្រា​ហ្គី ជា​ប្រធាន​ធនាគារកណ្តាល​អឹ​រ៉ុ​ប(BCE) បានប្រកាស​វិធាន​ការទិញ​មូល​ប​ត្រ​បំណុល​របស់​ប្រទេស​សមាជិក ក្នុងតម្លៃ៦០ពាន់​លាន​អឺរ៉ូ ក្នុង​មួយខែ។ វិធានការ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ខែ​មិនា​ឆ្នាំនេះ រហូតដល់​ខែកញ្ញា​ឆ្នាំ២០១៦ ។ បើ​គិត​ជា​ទឹកប្រាក់​ដែល​ធនាគារកណ្តាល​អឺរ៉ុប​...
ក្នុង​វិធាន​ការចេញ​ទឹកប្រាក់​ជាង ១០០០ ០០០លាន​អឺរ៉ូ ដើម្បី​ទិញ​មូល​ប​ត្រ​បំណុល​ប្រទេស​សមាជិក​ចំនួន១៩ ធនាគារកណ្តាល​អឺរ៉ុប​ក៏មាន​គំរោង​ទិញ​មូល​ប​ត្រ​បំណុល​ក្រុមហ៊ុន​ឯកជនផ្សេងៗផងដែរ។ ដោយឡែក ធនាគារ​BCE នឹងមិន​បញ្ចុះ​អត្រា​ការប្រាក់​នាំមុខ​សព្វថ្ងៃ ដែលមាន​តម្លៃ​ជាង ០,០៥% ទេ។ វិធាន​ការទិញ​មូល​ប​ត្រ​បំណុល មាន​ទិសដៅ​ជំរុញ​សន្ទុ...
article_3193.txt
មេដឹកនាំ​បក្សប្រឆាំង​ម៉ាឡេស៊ី​លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម (Anwar Ibrahim) កំពុង​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ​រយៈពេល​ប្រាំ​ឆ្នាំ​ពីបទ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា។សវនាការ​មេដឹកនាំ​បក្សប្រឆាំង​ម៉ាឡេស៊ី​នេះ​នឹង​ធ្វើឡើង​ក្រោយពី​តុលាការ​បានចាប់ផ្តើម​សវនាការ​សារជាថ្មី​កាលពី​ខែតុលា​ឆ្នាំ២០១៤មកម្ល៉េះ។
កាលពី​ម្សិលមិញ​នេះ​មន្ត្រី​អ្នកនាំពាក្យ​តុលាការ​សហ​ព​ន្ធ័​ម៉ាឡេស៊ី​បាន​ប្រាប់​អោយដឹងថា​តុលាការ​នឹង​ប្រកាស​សាលក្រម​ចុងក្រោយ​លើ​សំណុំរឿង​មេដឹកនាំ​បក្សប្រឆាំង​លោក Anwar Ibrahimពីបទ​រួមភេទ​ជាមួយ​ជំនួយការ​របស់ខ្លួន​កាលពី​ឆ្នាំ២០០៨នៅ​ថ្ងៃទី១០កុម្ភៈ២០១៥ខាងមុខនេះ។សាលក្រម​នេះ​គឺជា​ការកំណត់​ជោគវាសនា​របស់​មេដឹកនាំ​បក្សប្រឆាំង​ថា​...
article_3194.txt
ថ្ងៃ​ព្រហស្បតិ៍២៩មករា​នេះ​រហូតដល់​ថ្ងៃ​សៅរ៍៣១មករា នាយករដ្ឋមន្ត្រី​បារាំង ម៉ា​នុយ​អែល វ៉ាល់​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុងទិសដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​បារាំង​និង​ចិន​អោយ​កាន់តែខ្លាំង។
កិច្ចព្រមព្រៀង​ជាច្រើន​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន សុខាភិបាល រឺក៏​ដែនអាកាស អាច​នឹងត្រូវ​ចុះហត្ថលេខា​ក្នុង​ទស្សនកិច្ច​នេះ។ ទស្សនកិច្ច​របស់​នាយ​ក​រដ្ឋមន្ត្រី​បារាំង​ម៉ា​នុយ​អែល វ៉ាល់ រយៈពេល៣ថ្ងៃ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើឡើង​ក្នុងឱកាស​បិទ​ពិធី​អបអរ​ខួប​លើក​ទី៥០នៃ​ទំនាក់ទំនង​ការទូត​រវាង​បារាំង​និង​ចិន។ អមដំណើរ​ដោយ​គ...
article_3195.txt
ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បានស្នើ​សុំអោយ​សមាជិក​សភា​អាមេរិក ផ្តល់​អំណាច​អោយ​លោក​ធ្វើសង្គ្រាម​ថ្មី​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ក្នុងពេលដែល​លោក​ឡើង​ថ្លែង​សុន្ទរកថា​នៅក្នុង​សភា​ប្រចាំឆ្នាំ។ លោក​អូ​បា​ម៉ា​បាន​សង្កត់ធ្ងន់ថា​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នឹងមាន​រយៈពេល​វែង ប៉ុន្តែ​លោក​ធានាថា​ចុងក្រោយ​ស...
លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឡើង​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅក្នុង​សភា ដោយ​លោក​បាន​បញ្ចុះបញ្ចូល​អោយ​សភា​អាមេរិក​ផ្តល់​អំណាច​ដល់​លោក​ដើម្បី​ធ្វើសង្គ្រាម​ថ្មី​ទ្រង់ទ្រាយ​ធំ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់។ លោក អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា ស...
article_3196.txt
ក្រោយពី​ករណី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់​ស៊ីន​ណា​វ៉ា​ត្រា​ពាក់​ព​ន្ធ័​ការប្រព្រឹត្ត​បទល្មើស​សារ​ធាណៈ​បាន​ដំណើរការ​នៅក្នុង​នីតិវិធី​របស់​សភា​ថៃ​មក​បញ្ហា​នេះ​បានធ្វើអោយ​ក្រុម​អ្នកគាំទ្រ​របស់​គណបក្ស​ភឿ​ថៃ​ជាពិសេស​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​ការព្រួយបារម្ភ​ចំពោះ​ការបញ្ចប់​ជីវិត​នយោបាយ​របស់លោក​ស្រី។បញ្ហា...
ចលនា​ប្រឆាំង​របប​យោធា​ព្រមទាំង​ការសម្រេច​ចោទប្រកាន់​ពី​ការប្រព្រឹត្ត​បទល្មើស​សាធារណៈ​ពាក់​ព​ន្ធ័​សំណុំរឿង​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​ស្រូវ​អង្ករ​ថៃ​របស់លោក​ស្រី​យី​ង​ឡាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​បាន​ក្លាយជា​បញ្ហា​ធំ​ជាថ្មីទៀត។ រដ្ឋាភិបាល​ថៃ​កំពុង​ព្រួយបារម្ភ​ពី​ការប្រឆាំង​តវ៉ា​ទ្រង់ទ្រាយ​ធំ​របស់​អ្នកគាំទ្រ​លោកស្រី​យី​...
article_3197.txt
មហាអំណាច៥ បូក​អាល្លឺម៉ង់ កំពុង​បន្តការងារ​របស់​ពួកគេ​ដោយ​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​លើ​កម្មវិធី​នុយក្លេអ៊ែរ បើទោះជា​ផ្លែផ្កា​មាន​តិចតួច​ក៏ដោយ។ ដោយសារ​ការជាប់គាំង​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ  លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​ប៉ង​ដាក់ទណ្ឌកម្ម​បន្ថែម ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់​ទៀត  ប​ន្តែ​គេ...
កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ សមាជិកសភា​អាមេរិក​ជាច្រើន​នាក់ បានបង្ហាញ​ជំហរ​ប្រឆាំង​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្រោយ​សហរដ្ឋអាមេរិក ចង់​ដាក់ទណ្ឌកម្ម​បន្ថែម ដោយសារតែ​ការចរចា​គ្នា​លើ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នៅជាប់​គាំង​មិនមាន​ផ្លែផ្កា​ទៅមុខ​នោះ។ ទាក់ទិន​នឹង​ការប្រឆាំង​ការដាក់ទណ្ឌកម្ម​ជាថ្មី​នេះ កាលពី​ម្ស...
article_3198.txt
មេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា​បាន​ថ្លែងការណ៍​ថា​រដ្ឋប្រហារ​យោធា​នឹង​មិនអាច​កើតឡើង​ដោយ​ភាគី​តែ​ម្ខាង​នោះទេ​តែ​វា​នឹង​កើតឡើង​គ្រប់ពេលវេលា​នៅពេលដែល​ប្រទេស​ស្ថិតនៅ​ក្នុងស្ថានភាព​ប្រកាសអាសន្ន។សេចក្តីថ្លែងការណ៍​នេះ​ធ្វើឡើង​ក្រោយពី​មានការ​ព្រួយបារម្ភ​អំពី​ចលនា​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​អាច​នឹង​ផ្ទុះឡើង​ស្របពេល​ដែល​ការប...
កាលពី​ថ្ងៃទី២១មករា​កន្លងទៅនេះ​មេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា​លោក​មិន​អង​ឡាំង (Min Aung Hlaing) បាន​ថ្លែងការណ៍​ថា​រដ្ឋប្រហារ​យោធា​នឹង​មិនអាច​កើតឡើង​ដោយ​ភាគី​តែ​ម្ខាង​នោះទេ​តែ​វា​នឹង​កើតឡើង​គ្រប់ពេលវេលា នៅពេលដែល​ប្រទេស​ស្ថិតនៅក្នុង​ស្ថានភាព​ប្រកាសអាសន្ន។ សេចក្តីថ្លែងការណ៍ នេះ ធ្វើឡើង​ក្រោយពី​មានការ​ព្រួយបារម្ភ​អំពី​ចលនា​អ្...
article_3199.txt
ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​បាន​ថ្លែង​ជាថ្មី​ថា​រដ្ឋាភិបាល​លោក​នឹង​ធ្វើអោយ​រដ្ឋាភិបាល​ក្រេ​ឡាំង​ស្ថិតនៅ​ឯកោ​ដាច់​ពី​គេ​លើ​ឆាក​អន្តរជាតិ​ក្នុង​សុន្ទរកថា​ប្រចាំឆ្នាំ​នៅក្នុង​សភា។យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក​Sergei Lavrovបាន​សម្តែង​ប្រតិកម្ម​តបសម្តី​ប្រធានាធិបតី​អាមេរិក​ដោយ​លោក​លើកឡើងថា​ចេ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក​Sergei Lavrovបាន​ប្រតិកម្ម​តបសម្តី​ទៅ​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់​អូ​បា​ម៉ា​ដែល​បាន​ថ្លែង​ជាថ្មី​ថា​អាមេរិក​បន្ត​ធ្វើអោយ​រុស្ស៊ី​ឯកោ​លើ​ឆាក​អន្តរជាតិ។ប្រមុខ​ការទូត​រុស្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថា​អាមេរិក​មិនអាច​សម្រេច​ចេតនា​របស់ខ្លួន​ដែល​ធ្វើអោយ​រុស...
article_320.txt
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ពីការដកកងកម្លាំងចេញពីទីតាំងនានាក្នុងក្រុង Myawaddy ដែលជាប់ព្រំដែនថៃ បន្ទាប់ពីមានការប្រយុទ្ធគ្នារយៈពេល៣ថ្ងៃជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់នៅល្ងាចថ្ងៃទី ១១ ខែមេសាថា ទាហានខ្លួនបានចេញពីមូលដ្ឋានក្នុងទីប្រជុំជន Myawaddy ដើម្បីធានាសុវត្ថិភាពចំពោះគ្រួសារពួកគេ បន្ទាប់ពីមានការប្រយុទ្ធជាមួយក្រុមសម្ព័ន្ធជាតិ Karen (KNU)។ នេះបើតាមទីភ្នាក់ងារព័ត៌មានបារាំង AFP ។ ក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen បានចាប់ផ...
article_3200.txt
ក្នុងការ​បោះឆ្នោត​សភា​មុន​អាណត្តិ នៅ​ប្រទេស​ក្រិ​ក ថ្ងៃអាទិត្យ២៥មករា ចុង​សប្តាហ៍​នេះ គេ​រំពឹងថា ប្រជាជន​ក្រិ​ក​អាច​នឹង​បោះឆ្នោត​ទំលាក់​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ដោយ​លោក​Antonis Samaras ដោយ​នាំគ្នា​ទៅ​គាំទ្រ​អោយ​បក្ស​ឆ្វេងនិយម​ជ្រុល​Syrizaទទួលជោគជ័យ​វិញ។ មូលហេតុ​គឺថា​បក្ស​ឆ្វេងនិយម​ជ្រុល​មួយ​នេះ មាន​គោលនយោបាយ​ចរចា​លក្ខខណ្...
សូមស្តាប់ការ​ពន្យល់​របស់អ្នកស្រី​​ ព្រំសឿន សូលីណា ពីទីក្រុង​ប៉ារីស យោងតាម​ការ​ស្ទាបស្ទង់​មតិ​ចុងក្រោយ​នានា នៅ​ប្រទេស​ក្រិ​ក បក្ស​ឆ្វេងនិយម​ជ្រុល​Syriza ដឹកនាំ​ដោយ​លោក Alexis Tsipras នឹង​ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត សភា​មុន​កាល កំណត់ នៅ​ថ្ងៃអាទិត្យ២៥មករា​នេះ។ ការ​ស្ទាបស្ទង់​មតិ​បង្ហាញថា បក្ស​ឆ្វេងនិយម​ជ្រុល​មួយ​នេះ នឹង​...
article_3201.txt
នៅ​ខែមេសា​ខាងមុខនេះ​ឥណ្ឌូនេស៊ី​នឹង​ប្រារព្ធ​ពិធី​រលឹក​ខួប​លើក​ទី៦០នៃ​ការបង្កើត​សន្និសីទ​ទីក្រុង​បាន​ឌុ​ង​ដែល​រំពឹងថា​នឹងមាន​វត្តមាន​មេ​ដឹក​ពិភពលោក​កំពូល​ប្រមាណ​ជាង​មួយរយ​នាក់​នឹងចូលរួម។យ៉ាងណាមិញ​វត្តមាន​ដ៏​ច្រើន​នេះ​អាច​នឹង​ធ្វើអោយ​ឥណ្ឌូនេស៊ី​នឹង​ប្រឈមមុខ​ច្រើន​ក្នុង​ការធានា​សន្តិសុខ​ជូន​មេដឹកនាំកំពូលៗដែល​ចូលរួម​ក្នង​ឳ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កាលពី​ថ្ងៃទី២៩មករា​ម្សិលមិញ​នេះ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌូនេស៊ី​បានប្រកាស​ពី​ការ​ប្រារព្ធ​ពិធី​នៃ​ការ​រំលឹក​ខួប​លើក​ទី៦០នៃ​ការបង្កើត​វេទិកា​សន្និសីទ​ទីក្រុង​បាន​ដុង​ដែល​រំ​ពឺ​ង​ថា​នឹងមាន​វត្តមាន​មេដឹកនាំកំពូលៗរបស់​ពិភពលោក​ប្រមាណ​ជាង​មួយរយ​នាក់​ចូលរួម។ សន្និសីទ​ទីក្រុង​បាន​ដុង​គឺ...
article_3202.txt
ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា តាំងពី​ឡើងកាន់តំណែង​លោក​បាន​ចំណាយពេល​របស់លោក​រា​ល់​យប់​ដើម្បី​អានសំបុត្រ​អេ​ឡិច​ត្រូ​និ​ចរ​បស់​ប្រជាជន​អាមេរិក​ទូទាំង​ពិភពលោក​ប្រហែល ១០ ដែល​ផ្ញើរ​មកកាន់​លោក​ដើម្បី​បង្ហាញ​ពី​ក្តីសង្ឃឹម ក្តីបារម្ភ តម្រូវការ និង​រិះគន់​ជាដើម។ ការធ្វើ​បែបនេះ​ជា​ផ្នែក​មួយ​ដែល​ជំ​រុញអោយ​មេដឹកនាំ​...
រៀងរាល់​យប់​មេដឹកនាំ​កំពូល​ពិភពលោក ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់លោក​ដើម្បី​អានសំបុត្រ​អេឡិចត្រូនិក​ដែល​ផ្ញើរ​ដោយ​ប្រជាជន​អាមេរិក​នៅ​ទូទាំង​ពិភពលោក​មកកាន់​លោក​ផ្ទាល់។ មុនពេល​សម្រាក​រៀងរាល់​យប់ លោក អូ​បា​ម៉ា តែង​ឆ្លៀត​បើក​សំបុត្រ​ដើម្បី​អាន និង​ស្វែងយល់​ពីអ្វី​ដែល​ប្រជាជន​លោក​ចង់អោយ​...
article_3203.txt
កូរ៉េខាងជើង​បាន​ថ្កោលទោស​កូរ៉េខាងត្បូង​ហើយ​បាន​ប្រមាន​ថា​នឹង​ពិចារណា​ឡើងវិញ​ចំពោះ​សំណើរ​នៃ​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​ពីរ។ការ​ប្រតិ​កម្មនេះ​កើតឡើង​ក្រោយ​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​បាន​បង្ហោះ​ប៉េងប៉ោង​និង​លិខិត​បណ្ណ​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ទាំងពីរ​ដែល​បាន​ប៉ះពាល់​ដល់​របប​ដឹកនាំ​កូរ៉េខាងជើង។
កាលពី​ថ្ងៃទី២១កន្លងទៅនេះ​កូរ៉េខាងជើង​បានចេញ​សេចក្តី​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​កូរ៉េខាងត្បូង​និង​សហរដ្ឋអាមេរិក​ដែល​បាន​បង្ហោះ​ប៉េងប៉ោង​និង​លិខិត​បណ្ណ​ជាច្រើន​ដែល​បាន​រិះគន់​អំពី​របប​ព្យុងយ៉ាង។កូរ៉េខាងជើង​ក៏បាន​ព្រមាន​ថា​និង​ធ្វើការ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​សន្យាថា​នឹងមាន​កិច្ចប្រជុំ​រវាង​ប្រទេស​ទាំងពីរ​នាព...
article_3204.txt
ក្រោយ​ក្រុម​ឧទ្ទាម​កាន់កាប់​វិមាន​ប្រធានាធិបតី​ការ​ពី​យប់​ថ្ងៃ ២០មករា រដ្ឋាភិបាល​យេ​ម៉ែន​សម្រេច​ទទួលយក​តាម​ការទាមទារ​របស់​ក្រុម​ឧទ្ទាម Houthiទាក់ទង​ការចែករំលែក​អំណាច​ដឹកនាំ។ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​រដ្ឋាភិបាល​ហាក់​ស្ថិតក្រោម​សម្ពាធ​របស់​ក្រុម​ឧទ្ទាម ប៉ុន្តែ​គេ​សាទរ​ចំពោះ​ការធ្វើសម្បទាន​របស់...
ប្រធានាធិបតី​យេ​ម៉ែន​លោក Abd-Rabbu Mansour Hadi និង​មេដឹកនាំ​ក្រុម​ឧទ្ទាម Houthiបាន​ឯកភាពគ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​រដ្ឋាភិបាល​សន្យា​ចែករំលែក​អំណាច​ឡើងវិញ​ជាមួយ​ក្រុម​ឧទ្ទាម និង​កែប្រែ​រដ្ឋធម្មនុញ្ញ។ ការឈាន​ទៅដល់​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​នេះ​កើតមានឡើង​ក្រោយ​ពេលដែល​ក្រុម​ឧទ្ទាម​វាយ​ដណ្តើម​វិមាន​ប្រធានាធិបតី​និង​ទី...
article_3205.txt
លោក​ប្រធានាធិបតី​វ័យក្មេង​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​នឹងធ្វើ​ទស្សនកិច្ច​លើកដំបូង​នៅ​កាន់​ប្រទេស​រុស្សី​នៅ​ខែឧសភា​ខាងមុខនេះ​ក្រោម​ការអញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី​វ្លា​ឌី​មៀរ​ពូ​ទីន​ក្នុង​ឳ​កាស​នៃ​ការ​ប្រារព្ធ​ពិធី​រលឹក​ខួប​លើក​ទី៧០នៃ​ជ័យជំនះ​របស់​រុស្ស៊ី​លើ​សង្គ្រាមលោកលើកទី។វត្តមាន​នេះដែរ​នឹង​ក្លាយទៅជា​ប្រវត្តិសាស្ត្រ...
កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ កាលពី​ថ្ងៃទី២៨មករា​ម្សិលមិញ​នេះ​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​បាន​បញ្ជាក់ថា​លោក​ប្រធានាធិបតី​កូរ៉េខាងជើង​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ចូលរួម​ពិធី​រលឹក​ខួប​លើក​ទី៧០នៃ​ជ័យជំនះ​របស់​រុស្សី​លើ​សង្គ្រាមលោកលើកទី២ក្រោម​ការអញ្ជើញ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌឺ​មៀរ​ពូ​ទ...
article_3206.txt
ស្ថាប័ន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​នេះ​បាន​ថ្កោលទោស​ការសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ទាមទារ​អោយ​ក្រុម​ភេរវជន​ដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល​នៅមាន​ជីវិត។ ក្រុម​ភេរវជន​រដ្ឋ​ឥ​សា្ល​ម​ទាមទារ​អោយមាន​គេ​ដោះលែង​គ្នីគ្នា​របស់​ពួកគេ​ដែល​ស្ថិតក្នុង​ការចាប់ខ្លួន...
កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានប្រកាស​ថ្កោលទោស​ការសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ទាមទារ​អោយមាន​ការដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល​រស់រានមានជីវិត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។ ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​សមាជិក​ទាំង១៥របស់​ក្រុមប្រឹក...
article_3207.txt
ក្រោយ​សម្លាប់​ចំណាប់ខ្មាំង​ជប៉ុន​ម្នា​ក់ដោយ​កាត់​ក​កាលពី​ម្សិលមិញ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានប្រកាស​ទុក​ផ្លូវ​អោយ​រដ្ឋាភិបាល​ជប៉ុន​ដើរ ដើម្បី​លោះ​ចំណាប់ខ្មាំង​ម្នាកទៀត​ដែល​នៅសល់។ ប្រសិនបើ​មិនមាន​ការបង់​លុយ​លោះ​ទេ ចំណាប់ខ្មាំង​ម្នាក់ទៀត​នៅសល់​ប្រហែល​ជាមាន​វាសនា​មិន​ខុសពី​ចំណាប់ខ្មាំង​មុន​ឡើយ ប៉ុន្តែ​គេ​ឃើញ​ចំណាប់ខ្មាំង...
កាលពី​ម្សិលមិញ​នេះ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បានសម្រេច​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​រូបភាព​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវគេ​កាត់​ក​ក្នុងចំណោម​ជនជាតិ​ជប៉ុន​ពីរ​នាក់​ដែល​ខ្លួន​ចាប់ខ្លួនបាន​នោះ។ រដ្ឋាភិបាល​ជប៉ុន​បាន​អះអាងថា វីដេអូ​ដែល​គេ​បង្ហាញ​ចេញ​មកនេះ​ភាគរយ​ច្រើន​អាច​ជឿទុកចិត្ត​បាន និង​បញ្ជាក់ថា​ក្រុម​ភេរវជន...
article_3208.txt
វីដេអូ​មួយ​ត្រូវបាន​គេ​បង្ហោះ​តាម​ប្រព​ន្ធ័​អ៊ិន​ធើរ​នែ​ត​ដោយ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម ដែល​បង្ហាញ​ពី​ចំណាប់ខ្មាំង​ជា​បុរស​ជនជាតិ​ជប៉ុន​ពីរ​នាក់។ ក្នុង​វិ​ដេ​អូ​នោះដែរ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បាន​គំរាម​សម្លាប់​អ្នក​ទាំងពីរ​នោះ ប្រសិនបើ​រដ្ឋាភិបាល​ជ​ប៉ុន មិន​ព្រម​ប្រគល់​ប្រាក់ លោះ​ប្រមាណ២០០លាន​ដុ​លា្ល​រ​សហ...
មានសំឡេង ជោគវាសនា​រប​ស់បុរ​សជន​ជាតិ​ជប៉ុន​ដែល​ត្រូវបាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចាប់​ជា​ចំណាប់ខ្មាំង​ប្រហែលជា​មិន​ខុសពី​ចំណាប់ខ្មាំងមុនៗដែល​ត្រូវគេ​កាត់​ក​ឡើយ ព្រោះ កាលពី​ម្សិលមិញ​នេះ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​មិន​ព្រម​បង់លុយ​លោះ​ប្តូរ​ចំណាប់ខ្មាំង​ឡើយ។ កាលពី​ម្សិលមិញ​នេះ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម បាន​បង្ហោះ​វីដ...
article_3209.txt
ចិន​នឹងធ្វើ​ក្បួន​ព្យុះ​ហយា​ត្រា​យោធា​ទ្រង់ទ្រាយ​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​នៅ​ថ្ងៃ​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ពិធី​ហែ​ក្បួន​យោធា​នេះ​ផងដែរ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បន្លាច​ជប៉ុន​ដែលជា​គូបដិបក្ខ​និង​ជាពិសេស​នោះ​ដើម្បី​បង្ហាញ​ពី​ភព​លោក​ពី​ការវិវត្ត​ន័​និង​សាច់ដុំ​វិស័យ​យោធា​របស់​ចិន។
បើ​យោងតាម​សារពត៌មាន​ក្នុងស្រុក​ចិន​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី២៧មករា​ចិន​នឹងមាន​ការហែក្បួន​ព្យុះ​ហយា​ត្រា​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​រលឹក​ខួប​លើក​ទី៧០នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី។ការ​ដង្ហែរ​ក្បួន​នេះ​គឺជា​ការបង្ហាញ​សាច់ដុំ​យោធា​ដើម្បី​បន្លាច​ប្រទេស​ជប៉ុន​ដែលជា​គូបដិបក្ខ​នៅក្នុង​តំបន់​និង​ក៏ដូចជា​បង្ហាញ​សាច់ដុំ​យោធា​ទៅកា...
article_321.txt
តួលេខក្រៅផ្លូវការនៅក្នុងការបោះឆ្នោតប្រធានាធិបតីឥណ្ឌូណេស៊ីបានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិលោក Prabowo Subianto បាននាំមុខបេក្ខជន២រូបទៀតជាមួយសំឡេងគាំទ្រប្រមាណ៥៨ភាគរយ ដោយផ្អែកលើការរាប់សន្លឹកឆ្នោតមិនផ្លូវការ។
លោក Prabowo Subianton កំពុងស្ថិតលើផ្លូវឆ្ពោះទៅកាន់តំណែងប្រធានាធិបតី បន្ទាប់ពីនាំមុខគូប្រជែង២នាក់ទៀត។ លោក Prabowo ទទួលបានសំឡេងចន្លោះ៥៨ទៅ៦០ភាគរយពីសន្លឹកឆ្នោតនៅតាមការិយាល័យដែលត្រូវបានជ្រើសរើសសម្រាប់ការរាប់រហ័ស។ បេក្ខជន២នាក់ទៀត គឺលោក Anies Baswedan និងលោក Ganjar Pranowo មាន ២៦ភាគរយ និង ១៦ភាគរយរៀងគ្នា។ នេះបើយោងតាមលទ្ធផលរាប់...
article_3210.txt
បាតុករ​គាំទ្រ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវបាន​ប៉ូលីស​ហុងកុង​ចាប់ខ្លួន​ក្រោយពី​មាន​ករណី​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលីស​និង​បាតុករ។មុននឹង​ចាប់​ខ្លួនគេ​ឃើញ​មន្ត្រី​ប៉ូលីស​បាន​ប្រើប្រាស់​ស្ព្រៃ​យ៍​និង​ដំបង​វាយ​សំពង​ដើម្បី​បំបែក​ក្រុមបាតុករ​ដែល​ប្រមូល​ផ្តុំគ្នា​នៅតាម​ផ្លូវ​នៅ​តំបន់​Mongkok។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ បាតុករ​សិស្ស​និស្សិត​គាំទ្រ​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ប៉ូលីស​និង​ក្រុមបាតុករ​ក្រុង​ហុងកុង។មុននឹង​មានការ​ចាប់​ខ្លួន​កាលពី​យប់​ម្សិលមិញ​មន្ត្រី​ប៉ូលីស​បាន​វាយ​បំបែក​ក្រុមបាតុករ​ដោយ​ប្រើ​ដំបង​និង​ស្ព្រៃ​យ៍ខណៈ​ពេលដែល​...
article_3211.txt
សមាជិក​គណៈរដ្ឋមន្ត្រី​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី ស៊ីន​ហ្ស៊ូ​អា​បេ​នឹង​លាលែង​ពី​តំណែង​ចាស់​ជា​ផ្លូវការ​ដើម្បី​បង្កើត​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ក្រោយពី​ទទួលបាន​នូវ​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​ជាមួយ​សម្លេង​ពីរភាគបី​នៅក្នុង​សភា​កាលពី​ថ្ងៃទី១៤ធ្នូ​កន្លងទៅនេះ។ការបង្កើត​រដ្ឋាភិបាល​ថ្មី​នេះ​នឹងត្រូវ​ឆ្លងកាត់​កា...
នៅ​ថ្ងៃទី២៤ធ្នូ​នេះ​សមាជិក​គណៈរដ្ឋមន្ត្រី​ជប៉ុន​នៅក្នុង​អាណត្តិ​ចាស់​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ស៊ីន​ហ្ស៊ូ​អា​បេ​នឹង​លាលែង​ពី​តំណែង​ជា​ផ្លូវការ​ដើម្បី​បង្កើត​ក្បាលម៉ាស៊ីន​ថ្មី។ការបង្កើត​នូវ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​នេះដែរ​នឹង​ត្រូ​ង​ឆ្លងកាត់​នូវ​ការបោះឆ្នោត​សុំ​សេចក្តីទុកចិត្ត​នៅក្នុង​សភា​ជាមុនសិន។ ក្រោយពី​រំលា...
article_3212.txt
ប្រធាន​តុលាការ​កំពូល​មី​យ៉ាន់​ប្រកាស​កែទម្រង់​ប្រព​ន្ធ័​តុលាការ​ដើម្បី​ធានា​អោយបាន​ឯករាជ្យ​និង​នីតិរដ្ឋ ស្របតាម​ផែនការ​នៃ​ការកែទម្រង់ បី​ឆ្នាំ​របស់​តុលាការ​កំពូល​មី​យ៉ាន់។ការកែប្រែ​នេះ​ធ្វើឡើង​ក្រោយពី​ប្រព​ន្ធ័​តុលាការ​មី​យ៉ាន់​ម៉ា​ស្ទើរតែ​ទាំងមូល​ត្រូវបាន​គ្រប់គ្រង​ដោយ​របប​យោធា​ជាច្រើន​ទសវត្ស​មកហើយ។
កាលពី​ថ្ងៃទី១៧ធ្នូ​កន្លងទៅនេះ​ប្រធាន​តុលាការ​កំពូល​មី​យ៉ាន់​ម៉ា​បានប្រកាស​ធ្វើការ​កែទម្រង់​ប្រព​ន្ធ័​តុលាការ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ធ្លាប់តែ​គ្រប់​ដណ្តប់​ដោយ​អំណាច​យោធា​ជាច្រើន​ទសវត្ស​មកហើយ។ការកែទម្រង់​នេះ ជាការ​ធ្វើ​ទំនើប​ភា​វូ​នីយកម្ម​ដើម្បី​ធានា​អោយបាន​ឯករាជ្យ​និង​នីតិរដ្ឋ​ពិតប្រាកដ។ លោក Htun Htun ប្រធាន​តុ...
article_3213.txt
បេស​ជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដែល​តែងតែ​ផ្តល់ជំនួយ​ដល់​ប្រជាជន​ប្រមាណ៣០, ០០០នាក់​ជា​រៀងរាល់ខែ​កំពុង​ជួប​ឧបសគ្គ​ដោយសារ​តែមាន​ការរារាំង​ពី​ក្រុម​បះបោរ​នៃ​ទាហាន​ឯករាជ្យ​ភាគ​ខាងជើង​ក្នុងប្រទេស​មី​យ៉ាន់។កាល​អាក់ខាន​ក្នុងការ​ផ្តល់ជំនួយ​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម​តាំងពី​កញ្ញា២០១៤ហើយ​វា​កាន់តែ​ធ្ងន់ធ្ងរ​ពីមួយ...
ខន ចំប៉ា រាយការណ៍ អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ផ្តោតលើ​បញ្ហា ប្រឈម​របស់​ភា្ន​ក់​ងារ​អង្គការ​ប្រជាជាតិ ក្នុងការ​ផ្តល់ជំនួយ​ដល់​ប្រជា​ជា​ជនក្រីក្រ​រាប់ពាន់នាក់​ដែល​គ្មាន​ជម្រក​ច្បាស់លាស់។ ប្រជាជន​ក្រីក្រ​ទាំងនោះ​កំពុង​ស្ថិតនៅ​តំបន់​ក្រុម​ទ័ព​ឯករាជ្យ​កា​ឈិន ដែលជា​ក្រុម​តែងតែ​ប...
article_3214.txt
ក្មេងប្រុស​ម្នាក់​ដែល​ត្រូវគេ​អះអាងថា​មាន​វ័យ១៨ឆ្នាំ​និង​មាន​ឈ្មោះថា​Antonio Martinជា​ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​បាន​ស្លាប់​ដោយសារ​ការបាញ់ប្រហារ​នៅ​St. Louis។បណ្តា​ប្រជាជន​នៅ​ទី​នោះបាន​ថ្កោលទោស​មន្ត្រី​ប៉ូលីស​ដោយ​ពួកគេ​អះអាងថា​ប៉ូលីស​ជា​អ្នកបាញ់​ប្រហារ​ក្មេងប្រុស​នេះ​រហូតដល់​ស្លាប់។
បញ្ហា​ខឹងសម្បារ​និង​ភាព​តានតឹង​ផុស​ឡើង​កាន់តែខ្លាំង​ឡើយ​ទៀតហើយ​ក្រោយ​ពេលដែល​ក្មេង​ស្បែក​ខ្មៅ​ម្នាក់​ត្រូវបាន​គេ​បាញ់ប្រហារ​និង​ស្លាប់បាត់​បង់ជីវិត​នៅ​St. Louisសហរដ្ឋអាមេរិក។ ក្មេងប្រុស​ស្បែក​ខ្មៅ​ម្នាក់​ដែល​ស្លាប់បាត់​បង់ជីវិត​នោះ​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​បាន​ហើយ​ថា​មានឈ្មោះ​Antonio Martin មាន​វ័យ​ប្រហែល១៨ឆ្នាំ​ប៉ុ...
article_3215.txt
សភា​អឺរ៉ុប​កាលពី​ម្សិលមិញ​នេះ​បាន​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ​តាម​គោលការណ៍។ការបោះឆ្នោត​នេះ​គេ​ឃើញ​មាន​សំឡេងគាំទ្រ​ដំណោះស្រាយ​រហូតដល់៤៩៨ទល់នឹង៨៨សំឡេង​ដែល​បើ​ផ្លូវ​អោយ​ប៉ា​ឡេ​ស្ទី​ន​អាច​នឹង​ក្លាយជា​រដ្ឋ​មួយ​ជា​ផ្លូវការ​នាពេលខាងមុខ។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ សភា​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បានសម្រេច​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​មួយ​ដោយ​ផ្តល់​ការទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ជា​ផ្លូវការ។ក្នុងការ​បោះឆ្នោត​សម្រេច​ទទួលស្គាល់​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​សភា​អឺរ៉ុប​នាទី​ក្រុង​Strasbourgប្រទេស​បារាំង​កើតឡើង​មួយថ្ងៃ​ក្រោយ​មាន​កិច្ចពិភាក្សា​និង​ចរច...
article_3216.txt
ការទទួលបាន​សម្លេង​គាំទ្រ​និង​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​អាណត្តិ​ថ្មី​នេះ បញ្ជាក់ថា ប្រជាជន​ជប៉ុន​ផ្តល់ឱកាស​ដល់​មេ​ដឹក​ម្នាក់នេះ​ម្តងទៀត ជាពិសេស​ប្រជាជន​ជប៉ុន​ចង់អោយ​នាយករដ្ឋមន្ត្រី Shinzo Abe(ស៊ីន​ហ្សូ អា​បេ) ចាប់​កំណែទម្រង់សេដ្ឋកិច្ច និង​ធ្វើយ៉ាងណា​អោយ​សេដ្ឋកិច្ច​ជប៉ុន​គេច​ផុតពី​វិបត្តិ។មួយថ្ងៃ​ប៉ុណ្ណោះ​...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ ក្រោយ​ការបោះឆ្នោត​ជា​សាកល​នៅ​ជប៉ុន លទ្ធផល​បង្ហាញថា​គណ​បក្ស​ប្រជាធិបតេយ្យ​សេរី បានទទួល​សម្លេងគាំទ្រ​រហូតដល់ ២ភាគ៣ នៃ​អាសនៈ​សភា​ទាំងមូល ហើយ​ប្រមុខ​រដ្ឋាភិបាល​លោក ស៊ិន​ហ្សូ អា​បេ ដែល​បានប្រកាស​រំលាយ​សភា មុន​កាលកំណត់​នោះបាន​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អាណត្...
article_3217.txt
កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា បានសម្រេច​ស្តារឡើងវិញ ចំណង​ការទូត​ទ្វេភាគី ក្រោយ​កាត់ផ្តាច់​អស់​ជាង៥ទសវត្ស​មកហើយ​នោះ។ ប៉ុន្តែ​បើទោះជា​ទំនាក់ទំនង ត្រូវ​ផ្សារភ្ជាប់​ឡើងវិញ​ក្តី មេដឹកនាំ​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ បានបញ្ជាក់​គុយបា​មិន​បោះចោល​របប សង្គមនិយម​ឡើយ ហើយ​លោក​ផ្តាំផ្...
ស្តាប់សំឡេង រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​បានសម្រេច​ផ្សាភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ឡើងវិញ​កាលពី​សប្តាហ៍​មុន​ក្រោយពេល​ទំនាក់ទំនង​ត្រូវបាន​កាត់ផ្តាច់​អស់​ជាង៥ទសវត្ស​មកហើយ​នោះ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​បើទោះជា​គុយបា ស្តារ​ទំនាក់ទំនង​ជាមួយ​សត្រូវ​ចាស់​របស់ខ្លួន​ក៏ដោយ ក៏​មេដឹកនាំ​ប្រទេស​នេះ​ប...
article_3218.txt
រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានសម្រេច​បង្កើតអោយមាន​តុលាការយោធា​ដើម្បី​កាន់កាប់​សំណុំរឿង​នានា​ដែល​ទាក់ទិន​បញ្ហា​ភេរវកម្ម។ ការបង្កើត​តុលាការយោធា​នេះ កើតមានឡើង​ក្រោយ​មានការ​ពិភាក្សា​ក្នុងចំណោម​បណ្តា​សមាជិក​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្រោយ​ករណី​វាយប្រហារ​សម្លាប់​រង្គាល​នៅ​សាលារៀន​មួយកន្លែង​ដោយ​ក្រុម​តា​លី​ប...
លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ! តុលាការយោធា​ប៉ា​គី​ស្ថាន​នឹងត្រូវ​បង្កើតឡើង​នៅពេល​ខាងមុខនេះ ដើម្បី​កាន់​សំណុំ​រឿងក្តី​ទាក់ទិន​បញ្ហា​ភេរវកម្ម។ រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​បានសម្រេច​បង្កើត​តុលាការយោធា​នេះ​កាលពី​ម្សិលមិញ ដោយ​មន្ត្រី​រដ្ឋាភិបាល​បាន​អះអាងថា តុលាការយោធា​នឹងមាន​យុត្តាធិការ​កាន់កាប់​សំណុំរឿង​ដែល​ជាប់ទាក់ទង​បញ្ហា...
article_3219.txt
រដ្ឋាភិបាល​អ៊ីរ៉ង់​បានប្រកាស​ថ្កោលទោស​ការចាប់​ជា​ចំណាប់ខ្មាំង​ដែល​កើតឡើង​នៅក្នុង​ទឹកដី​អូស្ត្រាលី​កាលពី​ម្សិលមិញ​នេះ។ ឧក្រិដ្ឋជន​ដែល​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​ប្រមាណ៤០នាក់​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ដើមកំណើត​អ៊ីរ៉ង់ ហើយ​ជន​នោះ​ត្រូវបាន​ប៉ូលីស​បាញ់សម្លាប់​យប់ម្សិល​មិញ​នេះ​ក្នុង​ប្រតិបត្តិ​ការរំដោះ​ចំណាប់ខ្មាំង។
រាយការណ៍ ដោយ ខន ចំប៉ា រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង់​បាន​ថ្កោលទោស​ករណី​ចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​ដែល​បង្កអោយមាន​មនុស្ស៣នាក់​ស្លាប់ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស។ រដ្ឋាភិបាល​អ៊ីរ៉ង់​បាន​ចេញមុខ​ថ្កោលទោស​ករណី​ឧបទ្ទវ​ហេតុនេះ ក្រោយ​ពេលដែល​មានការ​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ជនបង្ក។ ជនបង្ក​ហេតុ​នោះ​មានឈ្មោះ Man Haron Monis មាន​...
article_322.txt
វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បានបញ្ចេញសន្ទស្សន៍ការទូតសកល ដោយបង្ហាញថា ការិយាល័យទូតរបស់ចិនរួមមានស្ថានទូត ស្ថានកុងស៊ុល និងការិយាល័យផ្សេងទៀត បាននាំមុខអាម៉េរិក ក្នុងទំហំតិចតួច នៅក្នុងពេលបច្ចុប្បន្ន។ ចិនមានច្រើនជាងអាម៉េរិកត្រឹម ៣ទីតាំងប៉ុណ្ណោះ។
នៅក្នុងសន្ទស្សន៍ការទូតដែលចេញផ្សាយដោយវិទ្យាសា្ថនស្រាវជ្រាវ Lowy នៅថ្ងៃទី២៦ ខែកុម្ភៈ អាម៉េរិក និងចិន​កំពុងប្រជែងគ្នាយ៉ាងខ្លាំងនៅក្នុងវិស័យការទូត។ ក្នុងនោះ ចិនមានស្ថានបេសកកម្មការទូតនៅបរទេសច្រើនជាងគេចំនួន ២៧៤ទីតាំង ខណៈអាម៉េរិកមានចំនួន ២៧១ទីតាំងនៅលើពិភពលោក។ ចិន បាននាំមុខអាម៉េរិកចាប់តាំងពីឆ្នាំ ២០១៩មក។ ចិនមានបេសកម្មការទូតច្រ...
article_3220.txt
ជាង ៥០ឆ្នាំក្រោយ​ផ្តាច់ទំនាក់ទំនង​ការទូត រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា បានសម្រេច​ស្តារ​ទំនាក់ទំនង​ជាមួយគ្នា​ឡើយ​វិញ។ ប្រជាជន​គុយបា​ដែល​រងចាំ​ឱកាស​នៃ​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ឡើងវិញ​អស់​ពេល​យូរអង្វែង​មក​នោះ រំពឹងថា សហរដ្ឋអាមេរិក​នឹង​សម្រេចការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ដែល​ដាក់ច...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖ សហរដ្ឋអាមេរិក និង​ប្រទេស​គុយបា បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ១៩៦១ ដោយ​សហរដ្ឋអាមេរិក​បាន​បិទ​ស្ថានទូត​ខ្លួន​ប្រចាំ​ទីក្រុង​ហា​វ៉ា​ណា និង​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​គុយបា។ មុននឹង​មានការ​កាត់​ផ្តាច់ចំណង​ការទូត...
article_3221.txt
កូរ៉េខាងជើង​បដិសេធ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​កំពុងតែ​ពិភាក្សា​ពី​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​របស់​របប​ក្រុង​ព្យុងយ៉ាង​ដើម្បី​សម្រេច​បញ្ជូន​សំណុំរឿង​ទៅកាន់​ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។កិច្ចប្រជុំ​ដែល​ដំណើរការ​ដោយ​អវត្តមាន​កូរ៉េខាងជើង​បានធ្វើ​ឡើង​ក្រោយ​មាន​សម្រេច​របស់​មហាសន្ន...
នៅ​ថ្ងៃទី២៣ធ្នូ​នេះ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បើក​កិច្ចប្រជុំ​លើ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​លើកដំបូង​របស់​របប​ទីក្រុង​ព្យុងយ៉ាង​ទាំង​មិនមាន​ការចូល​ពី​សំណាក់​មេដឹកនាំ​កូរ៉េ​ឬ​អ្នកតំណាង​កូរ៉េខាងជើង​ឡើយ។កិច្ចប្រជុំ​ដែល​ដំណើរការ​ដោយ​អវត្តមាន​កូរ៉េខាងជើង បានធ្វើ​ឡើង​ក្រោយ​មាន​សម្រេច​របស់​មហាសន្និបាត​អង្គការសហប្...
article_3222.txt
ក្រោយ​ព្រឹត្តិការណ៍​ចាប់​ចំណាប់ខ្មាំង​នៅ​អូស្ត្រាលី​កើតមានឡើង​មួយថ្ងៃ សោកនាដកម្ម​ថ្មី​មួយ​កើតមានឡើង​ទៀត​នៅក្នុង​ទឹកដី​ប៉ា​គី​ស្ថាន ដោយ​ក្រុម​ភេរវជន​អាល់​កៃ​ដា​បាន​វាយប្រហារ​លើ​សាលា​មួយ​សម្លាប់​មនុស្ស​ប្រហែល១៤១នាក់ ភាគច្រើន​ជា​កុមារតូចៗកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ដោយឡែក​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ប្រទេស​យេ​ម៉ែន ក៏មាន​ករណី​បំផ្ទ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ ឆ្លើយតប​ទៅនឹង​ការ​ចោទសួរ​របស់លោក ជាវ សំណាង ទាក់ទិន​នឹង​បញ្ហា​នេះ៖ ១.សំណួរ៖ ថ្ងៃនេះ​យើង​ផ្តោតលើ​បញ្ហា​សន្តិសុខ ជាពិសេស​ការកើនឡើង​នៃ​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន។ និស្ស័យ​ម្សិលមិញ​នេះ ក្រុម​ភេរវជន​បាន​បើក​ការវាយប្រហារ​លើ​សាលា​មួយ​សម្លាប់​មនុស្ស​អស់​រាប់រយ​នាក់​នៅ​ប៉ា​គី​ស្ថា...
article_3223.txt
ប៉ូលីស​អូស្ត្រាលី​កំពុង​ឡោមព័ទ្ធ និង​បិទផ្លូវ​នានា​នៅក្នុង​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ទីក្រុង​ស៊ីដនី ដោយសារតែ​ហាង​កាហ្វេ​មួយ​នៅក្នុង​តំបន់​នោះ ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​ដោយ​ខ្មាន់កាំភ្លើង​យ៉ាងតិច២នាក់។ សារព័ត៌មាន​អូស្ត្រាលី​បាន​ផ្សាយ​អោយដឹងថា គេ​សង្ស័យថា​មាន​មនុស្ស​ប្រមាណ២០នាក់​នៅក្នុង​ហាង​កាហ្វេ​នៃ​តំបន់ Martin Plac...
សារព័ត៌មាន​អូស្ត្រាលី​បាន​ស្រង់​សំដី​សាក្សី​ដែលនិយាយ​ថា ពួកគេ​បាន​ឃើញ​មាន​មនុស្ស​នៅក្នុង​ហាងកាហ្វេ​ឈរ​ផ្អឹបជញ្ជាំង​កញ្ចក់​បែរ​មុខមកក្រៅ ដូចជា​ការ​បញ្ជា​អោយឈរ​លើកដៃ​អ៊ីចឹង។ ទូរទស្សន៍​អូស្ត្រាលី​ក៏បាន​បង្ហាញ​រូបភាព​នៃ​ហាងកាហ្វេ​ដែល​កំពុង​ស្ថិត​ក្នុង​ចំណាប់ខ្មាំង​ដែលមានទង់ជាតិ​ពណ៌ខ្មៅ សរសេរ​អក្សរ​អារ៉ាប់។ អ្នកសរសេរអត្ថបទ ...
article_3224.txt
រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាសថា យន្តហោះ​ចម្បាំង​របស់ខ្លួន​ដែល​បន្ត​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ បានសម្លាប់​សមាជិក​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ជាច្រើន​នាក់​ជាពិសេស​មន្ត្រីជាន់ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ការប្រកាស​របស់​សហ​រដ្ឋ​អាមេរិក​កើតមាន​ឡើង​ស្រប​ពេលដែល​...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បានអោយដឹងថា រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ កង​ម្លាំ​ង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់​ដោយសារ​យុទ្ធនាការ​យោធា​ផ្លូវអាកាស​របស់ខ្លួន​នៅក្នុង​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់។ ក្រុង​វ៉ាស៊ីនតោន​អះអាង​ពី​ជោគជ័យ​របស់ខ្លួន​ក្នុង​ការតាមប្រមាញ់​ក...
article_3225.txt
ក្រោយពី​ពិភាក្សាគ្នា​អស់​ពេល​ជា​យូរ​ស្តីពី​ការគ្រប់គ្រង​ការ​ជួញ​អាវុធ​នៅក្នុង​ពិភពលោក កិច្ចព្រមព្រៀង​ជួញដូរ​សព្វាវុធ​របស់​អង្គការសហប្រជាជាតិ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ពុធ​នេះ។ ការសម្រេចបាន​សន្ធិសញ្ញា​ស្តីពី​ការជួញដូរ​សព្វាវុធ​នេះ ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី និង​មាន​គោលបំណង​សំខាន់​ក្នុង​ការជួយ​អោយ​ជំនួញ​សព្វាវុធ​លើ​ព...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ការជួញដូរ​អាវុធ​ត្រូវបាន​គេ​ចាត់ទុកជា​រឿង​សាមញ្ញ ហើយ​គេ​មិនបាន​ខ្វល់ខ្វាយ​ច្រើន​ឡើយ​ថា អាវុធ​ដែល​នឹង​លក់​លើ​ទីផ្សារ​អន្តរជាតិ​នោះ​អាច​នឹង​បំផ្លាញ​អាយុជីវិត​អ្នកណា ឬ​នៅទីណា​នោះ។ សព្វាវុធ​ខ្លះ​នាំចេញ ហើយ​ធ្លាក់​ចូលក្នុង​កណ្តាប់ដ...
article_3226.txt
បុរស​ខ្លាំង​ក្រុង​ព្យុងយ៉ាង​លោក គីម ជុង​អ៊ុន ត្រូវបាន​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អញ្ជើញ​អោយធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​ម៉ូស្គូ​នៅ​ឆ្នាំ​ក្រោយនេះ ដើម្បី​ចូលរួម​ក្នុង​ខួប​រំលឹក​លើក​ទី ៧០នៃ​ជ័យជំនះ​សូ​វៀត​លើ​កងកម្លាំង​ណា​ស៊ី​អាល្លឺម៉ង់។ ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខរដ្ឋ​កូរ៉េខាងជើង ជា​ដំណើរ​ទស្សនកិច្ច​ប្រវ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ជុំវិញ​បញ្ហា​នេះ៖ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុងស្ថិត​ក្រោម​សម្ពាធ​បណ្តា​ប្រទេស​លោកខាងលិច​ជាពិសេស​សហ​សហរដ្ឋអាមេរិក។ និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច រុស្ស៊ី​ប្រឈមមុខ​ជាមួយ​វិបត្តិ​ដោយ​ការធ្លាក់ចុះ​នៃ​តម្លៃ​រូបី​យ​វត្ថុ ការធ្លាក់ចុ...
article_3227.txt
មន្ត្រី​ប៉ូលីស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​បុរស​ម្នាក់​នៅក្នុង​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួរ​ដោយ​គេ​សង្ស័យថា​ជននេះ​ព្យាយាម​រត់ចេញ​ទៅ​ចូលរួម​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អី​រ៉ា​ក់​និង​ស៊ី​រី។ការចាប់ខ្លួន​នេះ​កើតមានឡើង​ក្រោយពី​ប៉ូលីស​បាន​រកឃើញថា​បុរស​អាយុ៣៩ឆ្នាំ​រូបនេះ​មានបំណង​ធ្វើការ​ហោះហើរ​ទៅកាន់​ប្រ​ទស​ស៊ី​រី​ដើម្បី...
កាល​ថ្ងៃ​ពុធ​នេះ​បុរស​ម្នាក់​ម៉ាឡេស៊ី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយសារតែ​មានការ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួរ។ការធ្វើការ​ចាប់ខ្លួន​នេះ កើតឡើង​ក្រោយពី​ប៉ូលីស​បាន​រកឃើញថា​បុរស​អាយុ ៣៩ឆ្នាំ​រូបនេះ​មានបំណង​ធ្វើការ​ហោះហើរ​ទៅកាន់​ប្រ​ទស​ស៊ី​រី​ដើម្បី​ចូលរួម​...
article_3228.txt
រុស្ស៊ី​សម្តែ​ង​ការខឹង​សម្បារ​យ៉ាងខ្លាំង ព្រមទាំង​គំរាម​តបត​នឹង​សហរដ្ឋអាមេរិក ប្រសិនបើ អាមេរិក​ហ៊ាន ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន។ ប្រតិកម្ម​តប​របស់​ក្រុង​ម៉ូស្គូ កើតមានឡើង​ក្រោយ​ពេល​ព្រឹទ្ធសភា​អាមេរិក បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​បើ​ផ្លូវ​ដល់​រដ្ឋាភិបាល​អាមេរិក​ផ្តល់ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែ​ន​និង​ដាក់ទ...
ស្តាប់សំឡេង រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បានបង្ហាញ​ការខឹង​សម្បារ ហើយ​ព្រមាន​តបត​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប្រសិន បើ​អាមេរិក​ហ៊ាន​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ខ្លួន​នោះ។ រុស្ស៊ី​បានបង្ហាញ​ក្តី​ខឹងសម្បារ​បែបនេះ​ក្រោយពេល ដែល​ព្រឹទ្ធសភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ត្រួសត្រាយ​ផ្លូវ​ដល់​រដ្ឋាភិបាល​លោក បា​រ៉ា​ក...
article_3229.txt
អ៊ុយ​ក្រែ​ន​បានបង្ហាញ​ចេតនា​យ៉ាងច្បាស់​ដោយ​បន្ត​ខិត​ទៅជិត​ណា​តូ​កាន់តែខ្លាំង​ហើយ​ប្រទេស​នេះ​សង្ឃឹមថា​ខ្លួន​នឹង​អាច​ក្លាយជា​សមាជិក​បក្សសម្ព័ន្ធ​យោធា​សមាជិក២៨ប្រទេសមួយ​នេះ។ការបង្ហាញ​ចេតនា​ចូលរួម​ជាមួយ​ណា​តូ​ដោយ​ការបោះឆ្នោត​ក្នុង​សភា​អ៊ុយ​ក្រែ​ន​កាលពី​ម្សិលមិញ​នេះ​បានធ្វើអោយ​ដ្ឋា​ភិ​បាល​ក្រុង​ម៉ូស្គូ​ខឹងសម្បារ​ខ្លាំង​ឡើង។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ សភា​អ៊ុយ​ក្រែ​ន​កាលពី​ម្សិលមិញ​នេះ​បាន​លើកដៃ​បោះឆ្នោត​អនុម័ត​ច្បាប់​មួយ​ដោយ​ទម្លាក់ចោល​គោល​ការមិន​ចូលបក្ស​សម្ព័ន្ធ​ដែល​ប្រទេស​នេះ​ធ្លាប់​ប្រកាន់ខ្ជាប់​អស់​ពេល​ជាច្រើន​ឆ្នាំ​មួយ​ហើយ​នោះ​ហើយ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​នេះ​អាច​បើកផ្លូវ​អោយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​អាច​ខិត​កាន់តែ​ជិត​បក្សសម្...
article_323.txt
លោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នៅតែប្រឈមបទចោទចាស់ ពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ ស្របពេលអតីតនាយករដ្ឋមន្រ្តីរូបនេះ បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានការដោះលែងមុនពេលកំណត់។ យ៉ាងណាមិញ អគ្គព្រះរាជអាជ្ញាមិនទាន់សម្រចចោទប្រកាន់ជាផ្លូវការឡើយ។
លោក Prayuth Pecharakun អ្នកនាំពាក្យការិយាល័យអគ្គព្រះរាជអាជ្ញា បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ការិយាល័យបានទទួលសំណុំរឿងពីប៉ូលិសបង្រ្កាបបច្ចេកវិទ្យាថៃ ជុំវិញលោក​ ថាក់ស៊ីន បានបរិហារកេរ្តិ៍រាជានិយមដែលធ្វើនៅទីក្រុងសេអ៊ូល កាលពីឆ្នាំ ២០១៥។ នៅក្នុងឆ្នាំ២០១៦ លោក ថាក់ស៊ីន បានរងបទចោទម្តងហើយពីអតីតអគ្គព្រះរាជអាជ្ញា Po...
article_3230.txt
នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ ត្រលប់​ឡើងកាន់តំណែង​ជាថ្មី​ក្រោយ​បោះឆ្នោត​ជាស​កល​កាល​មុន​អាណត្តិ​ពី​ពាក់កណ្តាល​ខែធ្នូ​នេះ ហើយ​សមាជិក​គណរដ្ឋមន្ត្រី​របស់លោក​ក៏​ត្រូវបាន​តែងតាំងឡើង​ជាថ្មី​ដូចគ្នា។ គេ​ឃើញ​អាណត្តិ​ថ្មី​លោក អា​បេ បានតែងតាំង​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​លោក​Nakataniដោយសារ​រដ្ឋមន្ត្រី​ការពារជាតិ​ចាស់​...
សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ​ទាក់ទិន​បញ្ហា​នេះ ការបោះឆ្នោត​ជា​សាកល​មុន​អាណត្តិ​នៅ​ជប៉ុន​ទើបតែ​ត្រូវ​រៀបចំឡើង​ពាក់កណ្តាល​ខែធ្នូ​នេះ​ទេ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ដែល​ប្រកាស​រំលាយ​សភា​កាលពី​ខែវិច្ឆិកា​នោះបាន​ឡើងកាន់តំណែង​ជាថ្មី។ យោងតាម​លទ្ធផល​បោះឆ្នោត គណបក្ស​លោក អា​បេ បានទទួល​សម្លេងឆ្នោត...
article_3231.txt
ប៉ូលីស​នៅក្នុង​ទីក្រុង​ឈៀង​ម៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ បាន​ឃាត់ខ្លួន​សង្ឃ​មួយអង្គ ដែល ស្លៀកពាក់​ជា​ជន​ធម្មតា ហើយ​បើកបរ​រថយន្ត​ហួស​ល្បឿន​កំណត់ ព្រមទាំង​មាន​សភាព​ស្រវឹងស្រា​ផងដែរ។ នេះ​បើ​យោងតាម​កាសែត​បាងកក​ប៉ុស្ដិ៍។
កាសែត​បាន​រាយការណ៍​ថា កាលពី​ដំបូង​ប៉ូលីស​បាន​ឃាត់​បុរស​វ័យ ៤០ ម្នាក់ តែ​ក្រោយមក​ក៏​ដឹងថា​ឃា​សង្ឃ មានឈ្មោះ​PhraSophonPolpiyaphumជាមួយនឹង​យុវជន​ពីរ​នាក់ និង​យុ​តី​ម្នាក់ទៀត ត្រង់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាតិ​អាល់កុល មួយកន្លែង​ក្នុង​ទីក្រុង​ឈៀង​ម៉ៃ។ ប៉ូលីស​បាន​រកឃើញថា​ព្រះសង្ឃ​នោះបាន​ទៅផ្ទះ​ម្តាយ​របស់លោក​នៅ​ស្រុក​Muangជា​កន...
article_3232.txt
លទ្ធផល​នៃ​ការស្ទង់មតិ​មួយ ដែល​ធ្វើឡើង​ដោយ CNBC បាន​បង្ហាញថា ភាគច្រើន​នៃ​សេដ្ឋី​ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ចាប់ពី ១ លាន​ដុល្លារ​ឡើងទៅ នៅក្នុង​សហរដ្ឋអាមេរិក ពួកគេ​ចង់​ឲ្យ​លោកស្រី Hillary Clinton ក្លាយជា​ប្រធានាធិបតី នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ក្រោយនេះ។
នៅក្នុង​ការស្ទង់មតិ​នោះ ទូរទស្សន៍ CNBC បាន​សាកសួរ​មហាសេដ្ឋី​នៅក្នុង​សហរដ្ឋអាមេរិក ចំនួន ៥០០ នាក់​ពី​បេក្ខភាព​ដែល​ពួកគេ​គេ​នឹងត្រូវ​ជ្រើសរើស​ធ្វើជា​ប្រធានាធិបតី នៅ​អាណត្តិ​ក្រោយនេះ។ ជា​លទ្ធផល លោកស្រី Hillary Clintonជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទទួល​ការបោះឆ្នោត​ច្រើនជាងគេ ចំនួន ៣១ ភាគរយ។ បើតាម​លទ្ធផល​នៃ​ការស្ទង់មត...
article_3233.txt
ប្រទេស​ចិន​បច្ចុប្បន្ននេះ​កំពុង​រះ​ត្រដែត​ឡើង​ក្នុង​ឆាកនយោបាយ​អន្តរជាតិ ហើយ​គេ​សម្លឹង​ឃើញថា​ប្រទេស​នេះ​កំពុង​រីក​ធំធាត់​ទាំង​នយោបាយ​និង​សេដ្ឋកិច្ច។ ថ្ងៃនេះ​យើង​បន្ត​ផ្តោតលើ​ការពង្រីក​ឥទ្ធិពល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​អាហ្វ្រិក ហើយ​ចិន​នេះ​ក៏​កំពុង​រីករាយ​និង​ការទាញយក​ប្រយោជន៍​ពី​តំបន់​នេះ​ផងដែរ​ជាពិសេស​ប្រ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ពាក់ព័ន្ធ​បញ្ហា​នេះ៖ មហា​យក្ស​ចិន​កំពុងតែ​រីក​ធំធាត់​ឡើងលើ​គ្រប់​វិស័យ​ជាពិសេស​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច ហើយ​ឥទ្ធិពល​ប្រទេស​នេះ​ក៏​កំពុង​បន្ត​រីកដុះដាល​គ្របដណ្តប់​ពាសពេញ​តំបន់​និង ពិភពលោក​ទាំងមូល។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ប្រទេស​ចិន​កំពុងតែ​សប្បាយរីករាយ​នឹង​ការទាញយក​ផ...
article_3234.txt
រដ្ឋាភិបាល​អ៊ីស្រាអែល​បានចាប់ផ្តើម​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ ដោយ​ចាប់ខ្លួន​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​នាក់​កាលពី​ថ្មី​នេះ។បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​មន្ត្រី​ប៉ូលីស មន្ត្រី​ពុករលួយ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​ប្រហែល២០នាក់​ហើយ​ពួកគេ​ជាម​ន្ត្រី​កំពុង​បំពេញការងារ​និង​ចូលនិវត្តន៍។
លោក សៅ ផល​និស្ស័យ លម្អិត​ព័ត៌មាន​នេះ រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម​បាន​បើក​យុទ្ធនាការ​ស៊ើបអង្កេត ប្រឆាំង​អំពើពុករលួយ ដោយ ការចាប់ខ្លួន​មន្ត្រី​សាធារណ​ជាច្រើន​នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ។ ក្រោយ​មាន​ករណី​ចាប់ខ្លួន​នេះ អ្នកនាំពាក្យ​ប៉ូលីស​បាន​បញ្ជា​ក់ថាមក​ទល់​ពេល​បច្ចុប្បន្ននេះ​មន្ត្រី​ប្រហែល ២០នាក់​ត្រូវបាន...
article_3235.txt
ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ត្រៀម​ចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​ដោយ​ដាក់ទណ្ឌកម្ម​ជំហាន​ថ្មី​ទៀត​ប្រឆាំងនឹង​រុស្ស៊ី​ដែលមាន​តួនាទី​សកម្ម​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន។ច្បាប់​ថ្មី​ដែល​រង់ចាំ​ប្រធានាធិបតី​ចុះហត្ថលេខា​នេះ​ត្រូវបាន​អនុម័ត​រួចរាល់​តាំងពី​ថ្ងៃ​សៅរ៍​ដោយ​សភា​ទាំងពីរ​របស់​អាមេរិក​ហើយ​ច្បាប់​ថ្មី​នេះ​ក្រ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុង​ការត្រៀម​ចុះហត្ថលេខា​លើ​ច្បាប់​ដែល​ទើប​អនុម័ត​ថ្មី​ដោយ​សភា​ឲ្យ​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​ប្រឆាំងនឹង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដោយសារ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន។ ច្បាប់​ថ្មី​ដែល​រង់ចាំ​ហត្ថលេខា​របស់​ប្រធានាធិបតី​អាម...
article_3236.txt
លោក Arturo Pierre Martinez ដែល​បាន​អះអាងថា​ជា​ជនជាតិ​អាមេរិក​បាន​រិះគន់​ប្រព​ន្ធ័​សេដ្ឋកិច្ច​និង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ហើយ​បាន​សរសើរ​ពី​ការគ្រប់គ្រង​របស់រប​ប​ទីក្រុង​ព្យុងយ៉ាង​កូរ៉េខាងជើង​ទៅវិញ។ការរិះគន់​នេះ​ធ្វើឡើង​ក្រោយពី​លោក Arturo Pierre Martinez បាន​ឆ្លងកាត់​ពី​ប្រទេស​ចិន​មក​កូរ៉េខាងជើង​ដោយ​ខុសច្បាប់​ហើយ​ត្រូ...
កាលពី​ថ្ងៃទី១៤ធ្នូ​កន្លងទៅនេះ​បុរស​ម្នាក់​ដែល​បាន​អះអាងថា​ខ្លួន​ជា​ជនជាតិ​អាមេរិក​លោក Arturo Pierre Martinez បាន​រិះគន់​យ៉ាងខ្លាំង​លើ​ប្រព​ន្ធ័​សេដ្ឋកិច្ច​និង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​តែ​បែ​ជា​កោតសរសើរ​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ទៅវិញ។ការរិះគន់​នេះ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​ក្រោយ​ព​លោក​Art...
article_3237.txt
ព្រឹទ្ធសភា​អាមេរិក​បានសម្រេច​អនុម័ត​កញ្ចប់​ថវិកា​ចំនួន ១,១លាន​លាន​ដុល្លារ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុននេះ សម្រាប់​ជាការ​ចំណាយ​របស់​រដ្ឋា​ភិ​បាល នៅក្នុង​ឆ្នាំសារពើពន្ធ ២០១៥ខាងមុខ។ ការអនុម័ត​ច្បាប់​ថវិកា​នេះ គឺជា​អ្វីដែល​គេ​ហៅថា ជាការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល ដូច​កាលពី​លើក​មុន​ទៀត។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ...
ការបោះឆ្នោត​អនុម័ត​ថវិកាជាតិ ពី​សំណាក់​ព្រឹទ្ធសភា​អាមេរិក​នេះ គឺ​បាន​ធ្វើឡើង​ដោយ​សំឡេង ៥៦ ទល់នឹង ៤០ ហើយ​ព្រឹទ្ធសភា​បាន​ផ្ញើ​វិធានការ​នេះ​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា រួចរាល់​ហើយ ដែល​ត្រូវបាន​គេ​រំពឹងថា​លោក​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​នេះ មុនពេល​ច្បាប់​នេះ​នឹងត្រូវ​ផ្ដល់​សិទ្ធ​ក្នុងការ​ចំណាយ ទៅ​ឲ្យ​រដ្ឋាភិប...
article_3238.txt
អ្នកបើក​យន្តហោះ​ចម្បាំង​ហ្ស​ក​ដង់​ត្រូវបាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នេះ ក្រោយពី​យន្តហោះ​ចម្បាំង​នេះ ធ្លាក់​នៅក្នុង​ដែនអាកាស​របស់​ស៊ី​រី។ យន្តហោះ​ចម្បាំង​នេះ​បាន​ធ្លាក់ ស្របពេល​ដែល​គេ​កំពុងបើក​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុ...
លោក មុំ ពិទូរ្យ​លម្អិត​ព័ត៌មាន​នេះ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​បាន​ចាប់ខ្លួន​អ្នកបើក​យន្តហោះ​ហ្ស​ក​ដង់​ម្នាក់​កាលពី​ម្សិលមិញ​នេះ បន្ទាប់ពី​យន្តហោះ​ចម្បាំង​របស់គេ​បាន​ធ្លាក់​នៅក្នុង​ដែនអាកាស​របស់​ប្រទេស​ស៊ី​រី។ យន្តហោះ​ចម្បាំង​របស់​ហ្ស​ក​ដង់​នេះ​បាន​ធ្លាក់​នៅក្នុង​ទឹកដី​ស៊ី​រី ស្របពេល​ដែល​គេ​កំពុងបើក​ប្រតិបត្តិ​ការទ...
article_3239.txt
ប៉ូលីស​ក្រុង​ហុងកុង​បានចាប់ផ្តើម​បោសសម្អាត​ទីតាំង​បាតុកម្ម​ក្រុមបាតុករ​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ការ​បោសសម្អាត​ទីតាំង​បាតុកម្ម​ចុងក្រោយ​ជាថ្មីទៀត​ដោយ​សមត្ថកិច្ច​ហុងកុង​នេះ​កើតឡើង​ក្រោយពេល​ក្រោយ​ទីតាំង​បាតុកម្ម​សំខាន់​ជាងគេ​ត្រូវបាន​ប៉ូលីស​បោសសម្អាត​តាំងពី​សប្តាហ៍​មុន​ដែល​នេះ​បង្ហាញថា​ក្រុមបាតុក...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប៉ូលីស​នៃ​ទឹកដី​ពាក់កណ្តាល​ស្វយ័ត​ហុងកុង​បានចាប់ផ្តើម​បោសសម្អាត​ទីតាំង​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។រយៈពេល​ប្រមាណ២ខែក្រោយ​ចលនា​បាតុកម្មអហិង្សា​នៅ​ទឹកដី​អតីត​អាណានិគម​អង់គ្លេស​បានចាប់ផ្តើម​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​តំបន់​ប៉ុន្តែ​នៅ​ថ្ងៃ​ចន...
article_324.txt
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកបររថយន្តអគ្គិសនីពណ៌បៃតងខ្ចី របស់កូនស្រីពីផ្ទះទៅកាន់វិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក។
នាយករដ្ឋមន្រ្តីថៃ បានទៅបំពេញការងារនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ដោយបើករថយន្តអគ្គិសនីម៉ូដែល Fiat Abarth 500 ពណ៌បៃតងខ្ចី។ លោកបានបើកឡាននេះ ពីផ្ទះនៅតំបន់ Asok Sukhumvit ទៅកាន់វិមានរដ្ឋាភិបាល ដើម្បីធ្វើជាប្រធានកិច្ចប្រជុំស្តីពីគោលនយោបាយរថយន្តអគ្គិសនី។ «ចំណង់ចំណូលចិត្តរបស់ខ្ញុំគឺការបើកបរម្តងម្កាល។ ខ្ញុំតែងតែបើកឡានដោយខ្លួនឯងនៅពេលខ...
article_3240.txt
ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រវាង​បណ្តា​សមាជិក​គណរដ្ឋមន្ត្រី​បារាំង​ស្ត​ពី​បញ្ហា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅក្នុង​ប្រទេស គេ​ឃើញ​មាន​វិធានការ​រឹតបន្តឹង​សន្តិសុខ​ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល។ ការ​រឹតបន្តឹង​ស​និ្ត​សុខ​នេះ​កើតឡើង​ក្រោយពេល​ដែលមាន​ករណី​វាយប្រហារជាប់ៗគ្នា​បី​ដង​នៅ​បារាំង​ប្រឆាំង​ជន​ស៊ីវិល និង​កងកម្លាំង​សន្តិ...
លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ! រដ្ឋាភិបាល​បារាំង​បានប្រកាស​រឹតបន្តឹង​សន្តិសុខ​យ៉ាងខ្លាំង ដើម្បី​ស្វាគមន៍​បុណ្យ​ណូអែល​នៅ​ស្អែក​នេះ ដោយ​គេ​សង្កេតឃើញ​មានការ​ពង្រាយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​នាក់​នៅតាម​ផ្លូវ​និង​ទីតាំងសំខាន់ៗក្នុង​ទីក្រុង។ ការ​រឹតបន្តឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​កើតមានឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​បារ...
article_3241.txt
គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ថៃ​បាន​ច្រានចោល​នូវ​សំណើរ​សុំ​កែប្រែ​ប្រព​ន្ធ័​បោះឆ្នោត​នាយករដ្ឋមន្ត្រី​និង​សមាជិក​គណៈរដ្ឋមន្ត្រី​ពី​ការបោះឆ្នោត​ផ្តល់​ការទុកចិត្ត​ដោយ​សភា​មកជា​ការបោះឆ្នោត​ដោយ​ប្រជាជន​ដោយផ្ទាល់​តែម្តង។ការច្រានចោល​នេះ​ធ្វើឡើង​ក្រោយពី​គណៈកម្មាធិការ​ថៃ​បាន​រកឃើញ​ប្រព​ន្ធ័​នេះ​អាចធ្វើអោយ​ប្រព័ន្ធ​នៃ​ការប...
កាលពី​ម្សិលមិញ​នេះ​គណៈកម្មាធិការ​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថៃ​បានប្រកាស​បដិសេធ​ទទួលយក​នូវ​សំណើរ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ប្រព័ន្ធ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​ពី​ការបោះឆ្នោត​ដោយ​សភា​មកជា​ការបោះឆ្នោត​ដោយផ្ទាល់​ពី​ប្រជាជន​តែម្តង។ សំណើរ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ថៃ​ក្នុង​គោលបំណង​កែប្...
article_3242.txt
ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel  បាន​ជួប​ពិ ភា​ក្សា​ជាមួយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Petro Poroshenkoស្តីពី​បញ្ហា​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ។ ការពិភាក្សាគ្នា​កើតមានឡើង​ស្រប​ពេលដែល​ប្រមុខ​ការទូត​អាមេរិក ជួបពិភាក្សា​គ្នា​ជាមួយ​ប...
ខន​ចំប៉ា​រាយការណ៍ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ និង​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក PetroPoroshenkoកាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ដោយ​ផ្តោតលើ​បញ្ហា​វិបត្តិ​រាំ​រ៉ៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន។ ការពិភាក្សាគ្នា​កាលពី​ម្សិលមិញ​នេះ​គឺ​ផ្តោតលើ​ការអនុវ...
article_3243.txt
រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ និង​ជួយ​ប្រទេស​នេះ​ជម្នះ​អោយបាន​នូវ​បញ្ហា​សេដ្ឋកិច្ច​ដែល​រុស្ស៊ី​កំពុង​ជួបប្រទះ​ពេល​បច្ចុប្បន្ននេះ។ រុស្ស៊ី​កំពុង​ប្រឈមមុខ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​ខាងលិច ហើយ​ម្យ៉ាងវិញទៀត​តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​កំពុង...
លោក មុំ ពិ​ទួ​រ្យ លម្អិត​ព័ត៌មាន​នេះ រដ្ឋាភិបាល​ចិន​បានប្រកាស​គាំទ្រ និង​សន្យាថា​នឹង​ជួយ​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បីអោយ​ប្រទេស​នេះ​អាច​ជម្នះ​បាន​នូវ​បញ្ហា​សេដ្ឋកិច្ច ដែល​រុស្ស៊ី​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន។ ការប្រកាស​បង្ហាញ​ឆន្ទៈ​ជួយ​រុស្ស៊ី​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច កើតឡើង​ស្រប​ពេលដែល​រុស្ស៊ី​រង​សម្ពាធ​ធ្ងន់ធ្ងរ ហើយ​សេ...
article_3244.txt
ស្ថាប័ន​ឃ្លាំមើល​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បានបង្ហាញ​របាយការណ៍​មួយ​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​និង​ប្រព្រឹត្ត​ដោយ​កងកម្លាំង​រដ្ឋាភិបាល​លើ​ជន​ស៊ីវិល។ទារុណកម្ម​និង​ទង្វើ​អមនុស្សធម៌​ផ្សេងទៀត​ត្រូវបាន​ប្រើប្រាស់​ដោយ​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ក្រុង​គៀវ​ចំពោះ​ជនសង្ស័យ​ដែលជា​ប់​ពាក់ព័...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​បានបង្ហាញ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​ប្រព្រឹត្ត​ដោយ​ទាហាន​រដ្ឋាភិបាល។របាយការណ៍​បាន​បង្ហាញថា​ទាហាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​កា...
article_3245.txt
កូរ៉េខាងជើង​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជា​អ្នក​លួច​ទិន្នន័យ​ក្រុមហ៊ុន​ផលិត​វីដេអូ​Sony កាលពីថ្មីៗកន្លងមកនេះ។សមាជិកសភា​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​កូរ៉េខាងជើង​និង​ទាមទារ​អោយ​រដ្ឋាភិបាល​ពិចារណា​ដាក់ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ក្រុង​ព្យុងយ៉ាង។យ៉ាងណាក៏ដោយ​ប្រធានាធិបតី​អាមេរិក​បានប្រកាស​ថាស​កម្ម​ភា​លួច​ទិន្នន័យ​តាម​អ៊ិន​ធឺ​ណែ​ត​មិន...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កំពុង​រង​សម្ពាធ​និង​រង​ការចោទប្រកាន់ថា​ជា​អ្នក​ដែល​វាយប្រហារ​និង​លួច​ទិន្នន័យ​ក្រុមហ៊ុន​វីដេអូ​Sony តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​កាលពីថ្មីៗកន្លងទៅនេះ។យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​និង​ព្រមាន​វាយប្រហារ​បក​វិញ​ផងដែរ​ប្រសិនបើ​សហរដ...
article_3246.txt
សភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​ដោយ​ផ្តល់ជំនួយ​បច្ចេកវិទ្យា​យោធា​ប្រមាណ ៣៥០លាន​ដុល្លា​អាមេរិក​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន និង​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំង រដ្ឋាភិបាល ក្រុង​ម៉ូស្គូ​ថែម​ទៀតផង។ គេ​ឃើញ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko  បានប្រកាស ស្វាគមន៍​ការ​ផ្តល់ជំនួយ​អាមេរិក​មកកាន់​ប...
រាយការណ៍​ដោយ ខន ចំប៉ា សភា​អាមេរិក​បានសម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ថ្មី​មួយ​ដោយ​បើកផ្លូវ​ដល់​រដ្ឋាភិបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាច​ផ្តល់ជំនួយ​យោធា​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​គំរាម​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ប្រឆាំងនឹង​រុស្ស៊ី​ផងដែរ។ យ៉ាងណាក៏ដោយ​សេចក្តីព្រាងច្បាប់​ដែល​ត្រូវបាន​អនុម័ត​ហើយ​នេះ​រងចាំ​ការ​អនុ​ញ្ញា...
article_3247.txt
ប្រធាន​គណៈកម្មាធិការ​ការពារជាតិ​កូរ៉េខាងជើង​បាន​បដិសេធ​សារជាថ្មី​ម្តងទៀត​ពាក់​ព​ន្ធ័​នឹង​ការ​លួច​ចូល​ប្រព​ន្ធ័​គ្រប់គ្រង​រូបភាព​របស់​សូ​នី(Sony Picture ) ដើម្បី​បញ្ឈប់​នូវ​ការផ្សាយ​ភាពយន្ត​មួយ​ដែល​ទាក់ទង​នឹង​របប​ក្រុង​ព្យុងយ៉ាង។សារ​ឆ្លើយតប​នេះ​ធ្វើឡើង​ក្រោយពី​មានការ​ចោទប្រកាន់​ពី​សហរដ្ឋអាមេរិក លើ​កូរ៉េខាងជើង​ថា​បាន​លួច...
កាលពី​ម្សិលមិញ​នេះ​រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​របស់រ​ដ្ឋា​ភិ​បាល​ក្រុង វ៉ាស៊ីនតោន​និង​គំរាមថា​នឹង​វាយប្រហារ​ត្រលប់​វិញ​ទៅ​សហរដ្ឋអាមេរិក​ប្រសិនបើ​ប្រទេស​នេះ​នៅតែ​បន្ត​ថ្កោលទោស​កូរ៉េខាងជើង​ពាក់​ព​ន្ធ័​នឹង​ការ​លួច​ចូល​ប្រព​ន្ធ័​គ្រប់គ្រង​របស់​ក្រុមហ៊ុន Sony Picture ដើម្បី​បញ្ឈប់​នូវ​ផ្សាយ​ភាពយន្ត​មួយ​ដ...
article_3248.txt
ប្រធានាធិបតី​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) ប្រហែលជា​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ កាន់​ក្រុង​វ៉ាស៊ីនតោន និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅពេល​ខាងមុខ។ ការឈាន​ទៅដល់​មាន​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​មេដឹកនាំ​ប្រទេស​សង្គមនិយម​អាមេរិក​ឡាទីន​នេះ កើត ឡើង​ក្រោយ​ពេលដែល​គុយបា​និង​អាមេរិក​ប...
ខន ចំប៉ា រាយការណ៍ ប្រធានាធិបតី​គុយបា​អាច​នឹងធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះ ដើម្បី​ជួប ពិ ភា​ក្សា និង​រឹតបន្តឹង​ចំណងមិត្តភាព​រវាង​អាមេរិក​ខាងជើង​និង​អាមេរិក​ឡាទីន​មួយ​នេះ។ ការលើកឡើង​ពី​លទ្ធ ភាព​នៃ​ការ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ មកកាន់​ទឹកដី​អាមេរិក កើតមានឡើង​មួយថ្ងៃ ក្រោយ...
article_3249.txt
តុលាការខេត្ត Chachoengsaoរបស់​ថៃ​បាន​កាត់ទោស​ប្រហារ​ជិវិត​បុរស​បីនាក់​ដែល​សមគំនិត​គ្នា​ពីបទ​ឃាតកម្ម​សកម្មជន​បរិស្ថាន​Prajob Naowa-opas។ឃាតកម្ម​នេះ​កើតឡើង​ក្រោយពី​សកម្មជន​បរិស្ថាន​បាន​ប្រឆាំង​ទៅ​និង​គោលការណ៍​អាជ្ញាធរ​ដែល​អនុញ្ញាតអោយ​ចាក់សម្រាម​ជាតិពុល​នៅក្នុង​ទីក្រុង Chachoengsao។
កាលពី​ថ្ងៃទី២៤ធ្នូ​កន្លងទៅនេះ​តុលាការ​ដំបូង​បាន​កាត់ទោស​ប្រហារ​ជិវិត​បុរស​បីនាក់​ដែល​សមគំនិត​គ្នា​ក្នុង​បទ​ឃាតកម្ម​សកម្មជន​បរិស្ថាន។ឃាតកម្ម​នេះ កើតឡើង​ក្រោយពី​សកម្មជន​បរិស្ថាន​បាន​ប្រឆាំង​គោលការណ៍​អាជ្ញាធរ​ដែល​អនុញ្ញាតអោយ​ចាក់សម្រាម​ជាតិពុល នៅក្នុង​ទីក្រុង Chachoengsaoនៅក្នុង​ឆ្នាំ២០១៣មកម្ល៉េះ។ សកម្មជន​បរិស្ថាន​លោក​Pra...
article_325.txt
ចិន​ និងកោះណូរូបានបង្កើតទំនាក់ទំនងទូតឡើងវិញជាផ្លូវការ នៅថ្ងៃទី២៤ ខែមករា បន្ទាប់ពីប្រទេសកោះប៉ាស៊ីហ្វិកដ៏តូចមួយនេះ បានផ្តាច់ទំនាក់ទំនងដោយមិននឹកស្មានជាមួយតៃវ៉ាន់ កាលពីពេលថ្មីៗនេះ។
អត្ថបទទាក់ទង ប្រទេស​កោះ​ណូរូ ផ្តាច់ការទូត​ជាមួយ​តៃវ៉ាន់ ​ហើយងាករក​ចិនវិញ ក្នុងពិធីមួយនៅទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងសមភាគីណូរូលោក Lionel Aingimea បានចុះហត្ថលេខាជាផ្លូវការនូវឯកសារមួយក្នុងគោលបំណងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ដោយចំណងមិត្តភាពនៅថ្នាក់ឯកអគ្គរដ្ឋទូតនឹងចាប់ផ្តើមឡើងវិញភ្លាមៗ។ នេះបើយោងតាម...
article_3250.txt
កិច្ចពិភាក្សា​រវាង​បណ្តា​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅ​ទីក្រុង Mink ប្រទេស​បេឡា​រ៉ុ​សបាន​បិទ​បញ្ចប់​ទៅហើយ ដោយ​គ្មាន​ចំណុច​ច្បាស់លាស់​ណាមួយ​ត្រូវបាន​លើកឡើង​ក្នុងការ​ដោះស្រាយ​ជម្លោះ​បង្ហូរឈាម​នៅ​អ៊ុយ​ក្រែ​ន​ឡើយ។កិច្ចសន្ទនារ​អស់​ពេល​ជាច្រើន​ម៉ោង​មានការ​ចូលរួម​ពី​បណ្តា​អ្នកតំណាង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី និង​ក្រុម​ឧទ្ទាម រួម...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖ កាលពីដើម​សប្តាហ៍​នេះ បណ្តា​ប្រទេស​មួយចំនួន​ដែល​ដើរតួនាទី​សំខាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែ​ន មានបារាំង អាល្លឺម៉ង់ និង​រុស្ស៊ី​ផង​នោះបាន​ដ​ង្ហើ​យ​ហៅ​អោយ​ភាគី​ជម្លោះ​មាន​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន និង​កងកម្លាំង​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ជួបពិភាក្...
article_3251.txt
សហភាព​អឺរ៉ុប​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ ស្រប​ពេលដែល​ប្រធានាធិបតី​អាមេរិក​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​បន្ថែម​រុក​គួ​ន​សេដ្ឋកិច្ច​រុស្ស៊ី​ដែល​កំពុងមាន​បញ្ហា​ស្រាប់។ ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​របស់លោក​ខាងលិច​នៅពេលនេះ​ហាក់បីដូច​ជាមាន​ឥទ្ធិពល ហើយ​បច្ចុប្បន្ន​រុស្ស៊ី​ប្រឈមមុខ​ជាមួយ​ការខា...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​បញ្ហា​នេះ៖ ក្រោយ​លូកដៃ​ករ​កូក​កាយ​ក្នុង​វិបត្តិ​នៅ​អ៊ុយ​ក្រែ​និ និង​ក្រសោប​យក​ទឹកដី​ស្វយ័ត Crimea កាលពី​ខែ​មិនា​កន្លងទៅ ទំនាក់ទំនង​រុស្ស៊ី​និង​លោកខាងលិច​បាន​វិវត្តន៍​មករក​ភាពល្អក់​ករក និង​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង។ សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​បន្ត​ចោទប្រកាន់ថា រុស្ស...
article_3252.txt
ទំនាក់ទំនង​រុស្ស៊ី និង​ឥណ្ឌា​កាន់តែ​ជិតស្និទ្ធ និង​ស្អិតល្មួត​ក្នុងពេលដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ឥណ្ឌា​ជា​ផ្លូវការ​ក្នុង​រយៈពេល​បី​ថ្ងៃ។ លោក ពូ​ទីន ដែលមាន​គោលដៅ​សំខាន់​បង្កើន​ចំណងមិត្តភាព​អោយ​កាន់តែ​ស៊ីជម្រៅ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការពារជាតិ​ជាមួយ​មហា​យក្ស​អាស៊ី...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ឆ្លើយតប​នឹង​សំណួរ​របស់លោក ជាវ សំណាង ទាក់ទិន​នឹង​បញ្ហា​នេះ៖ ១.សំណួរ៖ និស្ស័យ ប្រធានាធិបតី​រុស្ស៊ី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ទៅកាន់​ប្រទេស​ឥណ្ឌា​រយៈពេល​បី​ថ្ងៃ ដែល​ទស្សនកិច្ច​នេះ​ចាប់ផ្តើម​ពី​ម្សិលមិញ។ តើ​និស្ស័យ​អាចជួយ​លម្អិត​ពី​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់...
article_3253.txt
សមាជិក​ព្រឹទ្ធសភា​អាមេរិក បាន​ថ្លែង​ថ្កោលទោស​ស្ថាប័ន​ចារកម្ម​អាមេរិក CIA ដែល​បាន​ប្រើប្រាស់​ការធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ហួស​ថ្លែង ដើម្បី​ប​បង្ខិតបង្ខំ​និង​សួរចម្លើយ​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់​កៃ​ដា​ក្រោយ​ព្រឹត្តិការណ៍​វាយប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក។ ការ​ថ្កោលទោស​នេះ​កើតមានឡើង​ក្រោយ​ពេលដែល​របាយការណ៍​...
ខន ចំប៉ា រាយការណ៍ កាលពី​ម្សិលមិញ​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​ថ្កោលទោស​អំពើ​ព្រៃផ្សៃ​របស់​ស្ថាប័ន CIA ដែល​បាន​ប្រើប្រាស់​ទណ្ឌកម្ម​ដើម្បី​សួរចម្លើយ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់​កៃ​ដា ក្រោយពេល ដែលមាន​ករណី​វាយ ប្រហារ​អគារ​ពាណិជ្ជកម្ម​ពិភពលោក​ខែកញ្ញា​ឆ្នាំ ២០០។ ការ​ថ្កោលទោស​នេះ​កើតមានឡើង​ក្រោយពេល​ស្ថាប័ន​ព្រឹទ្ធស...
article_3254.txt
មួយថ្ងៃ​ក្រោយ​បទ​ឈប់​បាញ់​ថ្មី​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានប្រកាស​ដ​ង្ហើ​យ​ហៅ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​អោយ​ដក​កងទ័ព​ចេញ​អោយអស់​ចេញពី​ទឹកដី​អ៊ុយ​ក្រែ​ន​នៅពេលនេះ។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko លើកឡើងថា ការដក​កងទ័ព​រប​ស់​រុស្ស៊ី​នឹង​ជួយ​សម្រួល​ដល់​ដ...
លោក សៅ ផល​និ​ស្សិ​យ លម្អិត​ព័ត៌មាន​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko បានប្រកាស​អំពាវនាវ​ជាថ្មី​ទៅកាន់​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន អោយ​ដក​កងទ័ព​ចេញពី​ទឹកដី​អោយ​ក្រែ​ន​អោយអស់។ លោក​បាន​សង្កត់ធ្ងន់ថា ការដក​កងទ័ព​រប​ស់​រុស្ស៊ី​ចេញពី​ទឹកដី​អោយ​ក្រែ​ន​អោយអស់ ពិតជា​នឹង​ជួយ​សម្រួល​ដល់​ដំណើរ​ការកសាង​សន្តិភា...
article_3255.txt
ប្រមុខ​ការទូត​អាមេរិក​លោ​កច​ន​ឃឺ​រី​បានប្រកាស​ស្នើ​សុំអោយ​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​អោយ​ផ្តល់​ការអនុញ្ញាត​ដល់​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​អាចធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​រយៈពេល​ប្រមាណ​យ៉ាងតិច​បី​ឆ្នាំ។
មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រមុខ​ការទូត​អាមេរិក​លោ​កច​ន​ឃឺ​រី​បានប្រកាស​ស្នើ​សុំអោយ​ស្ថាប័ន​នីតិបញ្ញត្តិ​អាមេរិក​អោយ​ផ្តល់​ការអនុញ្ញាត​ដល់​រដ្ឋាភិបាល​លោក​អូ​បា​ម៉ា​អាចធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​រយៈពេល​ប្រមាណ​យ៉ាងតិច​បី​ឆ្នាំ។រដ្ឋមន្ត្រីការបរទេស​អាមេរិក​រូបនេះ​បានបញ្ជាក...
article_3256.txt
ប្រធានាធិបតី​ឥណ្ឌូនេស៊ី JokoWidodoបានសម្រេច​លើកលែងទោស​សកម្មជន​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​ជាប់ពន្ធ​ធនាគារ ដោយសារតែ​ការពារ​សិទ្ធិ​កសិករ​នៅក្នុង​រដ្ឋ​Luwukភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។ ការលើកលែងទោស​នេះ​ធ្វើឡើង នៅក្នុង​ឳ​កាស​នៃ​ការ​ប្រារព្ធ​នៃ​នៃ​សិទ្ធិមនុស្ស​ជាស​កល។
នៅក្នុង​ឳ​កាស នៃ​ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​ជាស​កល ១០ ធ្នូ​នេះ​លោក​ប្រធានាធិបតី JokoWidodoធ្វើការ​លើកលែងទោស​ដ​ល់​សកម្មជន​សិទ្ធិមនុស្ស​ដែល​ត្រូវបាន​តុលាការ​កាត់ទោស​អោយ​ជាប់ពន្ធ​ធនាគារ​រយៈពេល៤ឆ្នាំ​កាលពី​ឆ្នាំ២០១៣កន្លងទៅនេះ។ការលើកលែងទោស​នេះ​នឹងត្រូវ​ការ​យោបល់​ចុងក្រោយ​របស់​តុលា​ការដែល​នឹងត្រូវ​បញ្ចប់​មុន​ថ្ងៃ​ទិវា​នា...
article_3257.txt
គ្រាន់តែ​ក្នុង​ឆ្នាំ២០១៤នេះ​ជនអន្តោប្រវេសន៍​ច្រើនជាង៣ពាន់​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ព្រោះតែ​ព្យាយាម​ផ្សងព្រេង​ធ្វើដំណើរ​ទៅកាន់​ទ្វីបអឺរ៉ុប។ចំនួន​មនុស្ស​ស្លាប់​ច្រើនសន្ធឹក​សន្ធាប់​នេះ​សុទ្ធតែជា​ប្រជាជន​រងគ្រោះ​ដោយសារ​បញ្ហា​អស្ថិរភាព​សង្គ្រាមស៊ីវិល​និង​ភាពក្រីក្រ​ហើយ​ពួកគេ​ផ្សេង​ព្រេង​ទៅ​អឺរ៉ុប​ព្រោះ​ចង់បាន​ជីវិត​រស់ន...
មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ជន​អន្តោ​ប្រវេ​ស​ន៏​ច្រើនជាង៣ពាន់​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​ឆ្នាំ២០១៤នេះ​ដោយសារ​ព្យាយាម​ធ្វើដំណើរ​ផ្សងព្រេង​ទៅ​រស់នៅក្នុង​ទ្វីបអឺរ៉ុប។របាយការណ៍​ស្តីពី​ចំនួន​ជនរងគ្រោះ​ដែល​បាន​ស្លាប់​នេះ​ត្រូវបាន​បង្ហាញឡើង​ដោយ​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​...