file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_508.txt
លោក Rishi Sunak នៅថ្ងៃទី២៥ ខែតុលា បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសថ្មី ក្រោយជួបជាមួយមហាក្សត្រ។ ក្នុងថ្ងៃដំបូងក្នុងនាមជាប្រមុខរដ្ឋាភិបាលអង់គ្លេសថ្មី មេដឹកនាំដើមកំណើតអាស៊ីមួយនេះ បានសន្យាដោះស្រាយបញ្ហាបន្សល់ទុកពីនាយករដ្ឋមន្រ្តីមុន។
បន្ទាប់ពីក្លាយជាប្រធានបក្សអភិរក្សនិយម លោក Rishi Sunak នៅថ្ងៃទី២៥ ខែតុលា បានជួបជាមួយមហាក្សត្រអង់គ្លេស។ លោក Sunak ត្រូវបានមហាក្សត្រស្នើឱ្យរៀបចំរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីក្លាយជានាយករដ្ឋមន្រ្តី។ ក្នុងសុន្ទរកថានៅមុខការិយាល័យ 10 Downing Street ក្នុងថ្ងៃចូលកាន់តំណែងជានាយករដ្ឋមន្រ្តីដំបូង លោក Sunak បានសន្យាដោះស្រាយបញ្ហា ដែលសល...
article_5080.txt
ក្រោម​ចំណងជើង​ថា​៖«​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅហើយ ពុំទាន់​មានការ​ស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព​ក្នុងករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី​»​។
​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម ធ្វើឡើង​នៅ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​ទាំង​៣០ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា បង្កើត​គណៈកម្មការ​ឯក​រាជ្យ ដើម្បី​ស៊ើបអង្កេត​ដោយ​ប្រសិទ្ធភាព និង​អាច​ជឿទុកចិត្ត​បាន លើ​ករណី​បាញ់សម្លាប់​បណ្ឌិត កែម ឡី​។ ​អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ បង្ហាញ​ការតាំង​ចិត្ត​...
article_5081.txt
​ឥណ្ឌា នៅ​ថ្ងៃទី​២៩ ខែកក្កដា ទើប​បានទទួល​យន្តហោះ​ចម្បាំង​ថ្មី​៥​គ្រឿង​ប្រភេទ Rafale ដែល​ទិញ​ពី​បារាំង​។ បាន​យន្តហោះ​ចម្បាំង​ថ្មី​ស៊េរី​ទំនើប​ភ្លាម រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា Rajnath Singh ក៏​បោះសម្ដី​ភ្លាមៗ​ថា យន្តហោះ​ចម្បាំង​នេះ នឹង​ជួយ​ការពារ​ការ​គំរាម​នានា ហើយ​ប្រទេស​ដែល​ប៉ង​ឈ្លានពាន​ឥណ្ឌា នឹង​ព្រួយបារម្ភ​មិន​ខាន​...
​យន្តហោះ​ចម្បាំង Rafale ចំនួន​៥​គ្រឿង បាន​ទៅដល់​មូលដ្ឋាន​អាកាស Ambala ក្នុង​រដ្ឋ Haryana នៅ​ថ្ងៃទី​២៩ ខែកក្កដា ក្រោយ​ធ្វើដំណើរ​ពី​បារាំង​។ យន្តហោះ​ទាំង​៥​គ្រឿង​នេះ ជា​ផ្នែក​មួយ​គម្រោង​ទិញ​យន្តហោះ​៣៦​គ្រឿង ដែល​ឥណ្ឌា​ទិញ​ពី​បារាំង​ក្នុងតម្លៃ​ប្រមាណ​៩,៥​ពាន់​លាន​ដុល្លារ​។ បារាំង ត្រូវ​ដឹក​យន្តហោះ​ឲ្យ​ឥណ្ឌា​ឲ្យ​គ្រប់​ចំនួន...
article_5082.txt
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​៩ ខែកក្កដា បាន​ទទួលស្គាល់ថា ទំនាក់ទំនង​ចិន​និង​សហរដ្ឋអាមេរិក​ជួប​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​បំផុត ចាប់តាំងពី​ចំណងទាក់ទង​ប្រទេស​ទាំងពីរ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៧៩​។ ក៏ប៉ុន្តែ លោក​បន្តថា រដ្ឋ​ទាំងពីរ នៅតែ​អាច​ត្រលប់​មកកាន់​ផ្លូវត្រូវ​វិញ ហើយ​មិនត្រូវ​មានបំណង​ផ្លាស់ប្តូរ​ប្រព័...
​ក្នុង​សុន្ទរកថា​មួយ​បង្ហោះ​លើ​វេ​ប​សាយ​ក្រសួងការបរទេស​ចិន រដ្ឋមន្ត្រី វ៉ាង យី ដែលជា​ទីប្រឹក្សា​រដ្ឋ​ចិន​ផង​នោះ មានប្រសាសន៍ថា ចិន​និង​សហរដ្ឋអាមេរិក គួរតែ​រួមគ្នា​ស្វែងរក​វិធីសាស្ត្រ​ឆ្ពោះទៅរក​សន្តិ​សហ​វិជ្ជមាន ហើយ​បញ្ចេញ​ថាមពល​វិជ្ជមាន​បន្ថែមទៀត​។ គោលការណ៍ «​សន្តិ​សហ​វិជ្ជមាន (peaceful coexistence)» សំដៅលើ​ការប្រកួតប្រ...
article_5083.txt
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការសម្រេចចិត្ត​របស់​រា​ជ​អាជ្ញា​ថៃ​ដែល​ទម្លាក់​បទ​ចោទ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ូលិស​ស្លាប់​របស់​ចៅប្រុស​ថៅកែ​ភេសជ្ជៈ Red Bull ថៃ​។ បញ្ជា​នេះ​ធ្វើឡើង​ក្រោយ​សាធារណជន​ថៃ​ក្តៅក្រហាយ​ចំពោះ​ការទម្លាក់​បទ​ចោទ ដែល​បង្ហាញ​ពី​និ​ទណ្ឌ​ភាព​ក្នុ...
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Narumon Pinyosinwat គូសបញ្ជាក់ថា លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា កំពុង​តាមដាន​រឿងនេះ​យ៉ាង​ដិតដល់ ហើយ​លោក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ប្រមែប្រមូល​អង្គហេតុ​ជុំវិញ​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​របស់​រាជអាជ្ញា​ដែល​ទទួលបន្ទុក​រឿង​គ្រោះថ្នាក់​ដែល​បង្កដោយ Vorayuth Yoovidhya ចៅប្រុស​ថៅកែ Red Bull ...
article_5084.txt
​អាជ្ញាធរ​ចិន នៅ​ថ្ងៃទី​២៧ ខែកក្កដា បាន​ចូល​គ្រប់គ្រង​កុងស៊ុល​អាមេរិក​នៅ​ទីក្រុង​ឆឹង​ទូ ខេត្ត​ស៊ី​ឈ័ន​។  កុងស៊ុល​នេះ ត្រូវបាន​បិទ​តាម​ការបញ្ជា​របស់​រដ្ឋា​ភិ​បាល​ចិន ជាការ​សងសឹក​អាមេរិក​ដែល​បញ្ជា​ឲ្យ​ចិន​បិទ​កុងស៊ុល​នៅ​រដ្ឋ​តិច​សាស់​។ ។ ចំណែក​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង​ហ៊ូ​ស្តុ​ន​ឯណោះ បាន​បិទ​រួចហើយ​តាម​ការកំណត់​រ...
​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​២៧ ខែកក្កដា កុងស៊ុល​អាមេរិក​នៅ​ឆឹង​ទូ ត្រូវបាន​បិទ​តាម​សំណើ​ភាគី​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​ចិន​។ ក្នុងការ​ប្រកាស​ថ្ងៃទី​២៧ ខែកក្កដា ក្រសួងការបរទេស​ចិន​បន្តថា អាជ្ញាធរ​ចិន​ក៏បាន​ចូលក្នុង​កុងស៊ុល​តាម​ទ្វារ​មុខ ហើយ​គ្រប់គ្រង​អាគារ​ទាំងមូល​។ ​នៅ​ព្រឹក​ថ្ងៃ​ដដែល ទង់ជាតិ​របស់​អាម...
article_5085.txt
​ទីបំផុត​ទៅ រដ្ឋាភិបាល​អង់គ្លេស​ស​ម្រេច​ចិត្ត​ហាមឃាត់​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនា​ន់ទី 5G របស់​ក្រុមហ៊ុន​ចិន Huawei ដូចដែល​អាមេរិក​បានស្នើ​សុំ​។ អង់គ្លេស​សុខចិត្ត​ធ្វើតាម​អាមេរិក ទោះជា​ចិន​បាន​ព្រមាន​ពី​ផលវិបាក​ជាមុន​ក្ដី ខណៈ​ក្រុមហ៊ុន Huawei បានបង្ហាញ​ការខកចិត្ត​ចំពោះ​ការសម្រេចចិត្ត​នេះ​ដោយ​ចាត់ទុកជា​រឿង​នយោ...
​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១៤ ខែកក្កដា រដ្ឋមន្ត្រី​ឌីជីថល​របស់​អង់គ្លេស Oliver Dowden បញ្ជាក់ថា រដ្ឋាភិបាល​បញ្ជា​ឲ្យ​ក្រុមហ៊ុន​គមនាគមន៍​ទាំងអស់​ឈប់​ទិញ​គ្រឿង​បរិក្ខារ​ប្រព័ន្ធ​អ៊ីនធឺណិត 5G ពី​ក្រុមហ៊ុន Huawei ចាប់ពី​ឆ្នាំក្រោយ​ទៅ ហើយ​រើ​ចោល​គ្រឿង​បរិក្ខារ​មាន​ស្រាប់​ចាប់ពី​ពេលបច្ចុប្បន្ន​ដល់​ទៅ​ឆ្នាំ​២០២៧ ។ ...
article_5086.txt
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បង្ហើប​ថា អាមេរិក និង​កូរ៉េខាងជើង​មានការ​ជជែក​គ្នា​នៅ​ខាងក្រោយ​ឆាក ដែល​មិន​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ឲ្យ​លម្អិត​ឡើយ​។ ខណៈ​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​ជាប់គាំង លោក ប៉ុ​ម​ប៉េ​អូ ក៏​សង្ឃឹមថា ភាគី​ទាំងពីរ​អាចមាន​ជំនួប​ថ្នាក់ខ្ពស់​នៅពេល​ខាងមុ...
​អាមេរិក និង​កូរ៉េខាងជើង នៅតែ​មិន​ទៅណា​ឆ្ងាយ​ពីគ្នា បើទោះជា​លើក​ឆាក​ប្រទេស​ទាំងពីរ​ហាក់ដូចជា​ឃ្លាតឆ្ងាយ​ពីគ្នា​ក្ដី​។ ម្ដង​ជា​ពីរដង មន្ត្រី​កូរ៉េខាងជើង​ដែល​ទទួលបន្ទុក​កិច្ចការ​អាមេរិក និង​សូម្បីតែ​អ្នកនាង គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​លោក គីម ជុង​អ៊ុន តែង​ចេញមុខ​ប្រកាសថា ព្យុងយ៉ាង​គ្មាន​ពេល​ចូល​តុ​ចរចា​ជាមួយ​វ៉ាស៊ីនតោន​...
article_5087.txt
​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃទី​២ ខែកក្កដា បាន​ឯកភាព​លើ​ការទិញ​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​ចំនួន​៣៣​គ្រឿង និង​ការដំឡើង​សមត្ថភាព (Upgrade) យន្តហោះ​មាន​ស្រាប់​ចំនួន​៥៩​គ្រឿង​ទៀត​។ ការទិញ​អាវុធ​នេះ ត្រូវបាន​មើលឃើញ ជាការ​ប្រឹងប្រែង​របស់​ទីក្រុង​ញូវដែលី​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​អាកាស​របស់ខ្លួន ស្រប​ពេលដែល​ស្ថានភាព​នៅតាម​ព្រំដ...
​ឥណ្ឌា​នឹង​ទិញ​យន្តហោះ​ប្រយុទ្ធ​ធុន MiG-29 ចំនួន​២១​គ្រឿង និង​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប Su-30 ចំនួន​១២​គ្រឿង​ទៀត ដែលមាន​តម្លៃ​សរុប​២,៤៣​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួងការពារជាតិ​ឥណ្ឌា​នៅ​ថ្ងៃទី​២ ខែកក្កដា​។ អម​នឹង​ការទិញ​យន្តហោះ​ចម្បាំង​ថ្មី រដ្ឋាភិបាល​ឥណ្ឌា​ក៏​យល់ព្រម​លើ​ការកែប្រែ​យន្តហោះ​មាន​ស្រាប់ ...
article_5088.txt
​តៃវ៉ាន់ នៅ​ថ្ងៃទី​១៦ ខែកក្កដា បានធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ ស្រប​ពេលដែល​ទំនាក់ទំនង​ជាមួយ​ចិន​កាន់តែ​មិនល្អ​។ លោកស្រី Tsai Ing-wen ប្រធានាធិបតី​តៃវ៉ាន់ បាន​លើកឡើងថា សមយុទ្ធ​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​ទប់ទល់​ការឈ្លានពាន​ពី​សំណាក់​បរទេស និង​វាយតម្លៃ​ពី​ការអភិវឌ្ឍ​នៃ​សមត្ថភាព​យោធា​របស់ខ្លួន​។
«Han Kuang» គឺជា​ឈ្មោះ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​របស់​តៃវ៉ាន់ ដែលមាន​វត្តមាន​យន្តហោះ​ចម្បាំង​ប្រភេទ F-16 យន្តហោះ​ចម្បាំង​ផលិត​ក្នុងស្រុក Ching-kuo រថពាសដែក និង​ទាហាន​ប្រមាណ ៨​ពាន់​នាក់​។ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​នៅតាម​តំបន់ឆ្នេរ​សមុទ្រ ក្បែរ​ទីក្រុង Taichung ដែល​ស្ថិតនៅ​ភាគ​កណ្តាល​របស់​តៃវ៉ាន់​។ នេះ​បើតាម​ការចុះផ្សាយ​រប...
article_5089.txt
​ប្រមុខ​ដឹកនាំ​កំពូល​មី​យ៉ាន់​ម៉ា លោក Win Myint បាន​ណែនាំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​បង្កើត​ការបោះឆ្នោតជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​ដ៏​ខ្លី​នេះ​ប្រកបដោយ​សេរី និង​តម្លាភាព​។ លោក បាន​ជំរុញ​ឲ្យ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ទាំងអស់​ធានា​ឲ្យ​បាន​នូវ​សិទ្ធិ​ស្របច្បាប់​ក្នុងការ​បោះឆ្នោត​សម្រាប់​អ្នក ដែលមាន​លក្ខណៈសម្បត្តិ...
​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ចុះ​ថ្ងៃ​១០ កក្កដា លោក Win Myint បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន​ទាំង​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត រដ្ឋមន្ត្រី​ពាក់ព័ន្ធ អង្គភាព​យុត្តិធម៌ និង​ជាពិសេស​នោះ​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ត្រូវអនុវត្ត​ការងារ​ប្រកបដោយ​តម្លាភាព និង​ដាក់ចិត្ត...
article_509.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_5090.txt
​បាតុកម្ម​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី​១ ខែកក្កដា ដើម្បី​រំឭក​ដល់​ថ្ងៃ​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន ក៏ដូចជា​តវ៉ា​នឹង​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវ​បានអនុម័ត​នៅមុននេះ​មួយថ្ងៃ​។ ប៉ូលិស​ហុងកុង​បាន​ប្រើ​កាណុង​បាញ់​ទឹក និង​ម្សៅ​ម្រេច​ដើម្បី​បំបែកហ្វូង​បាតុករ ដែល​ជួបជុំ​ដោយ​ខុសច្បាប់ ហើយក៏​ព្រមាន​ក្រុមបាតុករ​ផ...
​ការជួបជុំ​នៅ​ហុងកុង​នៅ​ថ្ងៃទី​១ ខែកក្កដា ជា​ទម្លាប់​មួយ​ដើម្បី​រំឭក​ដល់​ការផ្ទេរសិទ្ធិ​គ្រប់​គ្រង់​ទីក្រុង​មួយ​នេះ​ពី​អង់គ្លេស​ទៅ​ចិន​កាលពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៩៧ ។ ប៉ុន្តែ​បាតុកម្ម​ពេលនេះ គឺជា​លើកទីមួយ​ក្រោយ​ការចូល​ធរមាន​ច្បា​ប់ស​ន្តិ​សុខ​ជាតិ​ដែល​ទីក្រុង​ប៉េកាំង​តាក់តែងឡើង​សម្រាប់​អនុវត្ត​នៅ​ហុងកុង​។ ​មិនយូរប៉...
article_5091.txt
គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃទី៨ ខែកក្កដា បានយល់ព្រមសេចក្តីព្រាងច្បាប់មួយដែលទទួលស្គាល់ការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា និងការផ្ដល់សិទ្ធិផ្លូវច្បាប់សឹងតែដូចគ្នាទៅនឹងអ្នកដែលបានរៀបអាពាហ៍ពិពាហ៍ដែរ។ ការយល់ព្រមនេះ ត្រូវបានគេមើលឃើញថា ជាជំហានបែបសេរីនិយមមួយនៅក្នុងសង្គមបែបអភិរក្សរបស់ថៃ បើទោះជាកន្លងមក តែមានការអត់អោនចំពោះអ្នក...
បើសិនជាសេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយសភាមែននោះ ថៃនឹងក្លាយជាប្រទេសទី២ ក្នុងទ្វីបអាស៊ីដែលទទួលស្គាល់ការចុះបញ្ជី និងការរួមរស់ជាមួយគ្នារបស់អ្នកស្រលាញ់ភេទដូចគ្នា។ ច្បាប់នេះ ចែងពីការអនុញ្ញាតឲ្យគូស្នេហ៍អាចមានកូនចិញ្ចឹម សិទ្ធិលើការទទួលមរតក និងការកាន់កាប់ទ្រព្យសម្បត្តិរួមគ្នា។ ទោះជាយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ខាងលើ បានកំណត...
article_5092.txt
​វៀតណាម នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​ដាក់ចេញ​វិធានការ​មួយចំនួន​ជាថ្មី​នៅក្នុង​ទីក្រុង​Danang  ដើម្បី​ទប់ស្កាត់ COVID-19​។ ការដាក់ចេញ​វិធានការ​ការពារ​នេះ ធ្វើឡើង​បន្ទាប់ពី​វៀតណាម មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ក្នុងស្រុក​ជាថ្មី ដែល​មិនដឹង​ពី​ប្រភព​ចម្លង​។
​ទីក្រុង​ដា​ណា​ង នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ក្នុងស្រុក ១​ករណី​ដែលជា​លើកដំបូង​ក្នុង​រយៈពេល​៩៩​ថ្ងៃ​។ មនុស្ស​យ៉ាងហោចណាស់ ១០៣​នាក់ មាន​ទាក់ទង​ជាមួយ​អ្នកជំងឺ​ថ្មី​នេះ ប៉ុន្តែ​ត្រូវបាន​គេ​ធ្វើតេស្ត​រកឃើញ​មាន​លទ្ធផល​អវិជ្ជមាន​។ នៅ​ថ្ងៃទី​២៦ ខែកក្កដា ទីក្រុង​ទេសចរណ៍​មួយ​នេះ បាន​រាយការណ៍​ពី​ករណី​ឆ...
article_5093.txt
សេចក្តីព្រាងច្បាប់​ដែល​បើកផ្លូវ​ដល់​ការដាក់ទណ្ឌកម្ម​មន្ត្រី​ចិន និង​ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន ត្រូវបាន​សភា​ទាំងពីរ​ថ្នាក់​របស់​អាមេរិក​អនុម័ត​រួចហើយ នៅ​ថ្ងៃទី​២ ខែកក្កដា​។ នីតិវិធី​បន្ទាប់ សេចក្ដីព្រាងច្បាប់​នេះ​នឹង​ធ្លាក់​ទៅលើ​តុ​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ ។ ប្រសិនបើ​ច្បាប់​នេះ​ចូល​ជា​ធរមាន អាមេរិក នឹងមាន​...
អត្ថបទទាក់ទង លោក ច​ន​សុន ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង គឺជា​ការបំពាន​សន្ធិសញ្ញា​អង់គ្លេស​-​ចិន​ឆ្នាំ​១៩៨៤ ព្រឹទ្ធសភាអាមេរិក អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្រ្តីចិនពាក់ព័ន្ធច្បាប់សន្តិសុខហុងកុង ​សេចក្តីស្នើច្បាប់​ស្វ័យភាព​ហុងកុង )The Hong Kong Autonomy Act) ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ម្តង​ហើយ​កាលពី​ចុងខែ​...
article_5094.txt
​នៅ​ថ្ងៃទី​១ ខែកក្កដា កោះ​តៃវ៉ាន់ បាន​បើកសម្ពោធ​ការិយាល័យ​មួយ​ដែលមាន​គោលដៅ​ជួយ​អ្នក​ភៀសខ្លួន​ពី​ហុងកុង បន្ទាប់ពី​ចិន​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវបាន​តាក់តែង​ដើម្បី​អនុវត្ត​ក្នុង​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។ មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់​ទទួលបន្ទុក​កិច្ចការ​ដីគោក ក៏​ប្រកាស​ជំហរ​តៃវ៉ាន់​ក្នុងការ​គាំទ្រ​សេរីភាព និង​ប្រជ...
​ការិយាល័យ​ដែល​រដ្ឋាភិបាល​តៃវ៉ាន់​ដាក់​ឲ្យ​ប្រើប្រាស់ មាន​ឈ្មោះថា ការិយាល័យ​សេវា និង​ការផ្លាស់ប្ដូរ​តៃវ៉ាន់​-​ហុងកុង​។ ការិយាល័យ មាន​គោលដៅ​ជួយ​ប្រជាជន​ហុងកុង​ដែល​ភៀសខ្លួន​ពី​ទីក្រុង​រដ្ឋបាល​ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ទីក្រុង​ប៉េកាំង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដ៏​ចម្រូងចម្រាស​។ វិទ្ធង្សនា​ប្រឆាំង​អំណាច​រដ្ឋ អបគ...
article_5095.txt
​ចិន បានធ្វើ​សកម្មភាព​ជ្រុល​ពេក នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ ប្រមុខ​ការទូត​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចោទ​ចិន​បែបនេះ នៅ​ថ្ងៃទី​៨ ខែកក្កដា បន្ទាប់ពី​ការប៉ះទង្គិច​រវាង​ចិន និង​ឥណ្ឌា បាន​បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ និង​របួស​ជាច្រើន​នាក់​។ ទន្ទឹមនេះ ប្រមុខ​ការទូត​អាមេរិក បាន​បន្...
​ថ្លែង​នៅក្នុង​សន្ធិ​សីទ​សារព័ត៌​មាននៅ​ក្រសួងការបរទេស ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា ចិន បានធ្វើ​សកម្មភាព​ជ្រុលដៃ​ខ្លាំងពេក​នៅក្នុង​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​តាម​ព្រំដែន តែ​ឥណ្ឌា បាន​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន​យ៉ាង​ល្អ​វិញ​ដែរ​។ ​លោក ប៉ុ​ម​ប៉េ​អូ និយាយ​សំដៅ​ការប៉ះទង្គិច​ជាមួយ​ឥណ្ឌា​នៅ​ថ្ងៃទី​...
article_5096.txt
ក្មេងប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់ ទទួល​ការកោតសរសើរ​ពី​សំណាក់​តារា​អាមេរិក​ល្បីៗ​ជាច្រើន​ចំពោះ​ភាពក្លាហាន​ខ្លួន​ក្នុងការ​ជួយសង្គ្រោះ​ប្អូនស្រី​ពី​ឆ្កែ​ខាំ​។ អ្នក​ទាំងនោះ​គឺមាន​ដូចជា Chris Evans, Robert Downey Jr និង Chris Hemsworth ដែលជា​តារា​សម្តែង​តួ​វីរបុរស​ក្នុង​ចក្រវាល Marvel ក្នុង​ខ្សែភាពយន្ត Avengers ។​
​កុមារា Bridger Walker ដែល​រស់នៅ​រដ្ឋ Wyoming ហ៊ាន​យក​ខ្លួន​ទៅ​ពាំង​ការពារ​ប្អួ​ន​ស្រី ខណៈ​ឆ្កែ​ធំ​មួយ​ក្បាល​បម្រុង​ហក់​ទៅ​ខាំ​នាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ៩ ខែកក្កដា​កន្លងទៅ ។​ ​ប្អូនប្រុស​រូបនេះ ត្រូវ​ឆ្កែ​ខាំ​ធ្ងន់ធ្ងរ ត្រង់ចំណុច​ថ្ពាល់ ហើយ​ត្រូវ​ពេទ្យវះកាត់​ជាបន្ទាន់ ដោយហេតុថា រូបគេ​នេះ​មាន​ស្នាម​រហែ...
article_5097.txt
​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Houston ក្លាយជា​រឿង​ចុងក្រោយ​មួយ​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ដែលជា​មហាអំណាច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក​។ សំណុំរឿង​ដែល​មហាអំណាច​ទាំងពីរ​ទាស់​គ្នា​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​ទាំង​សេដ្ឋកិច្ច​មាន​ជម្លោះ​ពាណិជ្ជកម្ម ក្នុង​វិស័យ​សន្តិសុខ​ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​បញ...
​គេ​មើលឃើញថា អាមេរិក​នៅក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​ជំហរ​តឹងតែង​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ បញ្ហា​ជាច្រើន​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ក្នុង​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ហើយ​រឹតតែ​តានតឹង​ខ្លាំង​ទៀត ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ខិត​កាន់តែ​ជិត​។ ​ជំងឺ COVID-19 ​ជំងឺ COVID-19 ដែល​ផ្ទុះ​នៅ​ចិន​នៅ​ចុង...
article_5098.txt
​សហរដ្ឋអាមេរិក នឹង​គាំទ្រ​ប្រទេស​ដែល​ខ្លួន​ជឿថា មាន​ដែន​អធិបតេយ្យ​ដែល​ពួកគេ​ទាមទារ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រង​ការបំពាន​ដោយ​ចិន​។ រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​ដូច្នេះ នៅ​ថ្ងៃទី​១៥ ខែកក្កដា​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា អាមេរិក​នឹងធ្វើ​បែប​នោះ ដោយ​ប្រើប្រាស់​វេទិកា​ពហុភាគី និង​ផ្លូវច្បាប់​។
អត្ថបទទាក់ទង អាមេរិក ឈរ​ជាមួយ​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍ ដើម្បី​ការពារ​សមុទ្រ​ចិន​ខាងត្បូង​ វៀតណាម​និង​ហ្វីលីពីន ចាត់ទុក​សមយុទ្ធ​យោធា​ចិន​នៅ​ដែនទឹក​មាន​ជម្លោះ ជាការ​បំពាន​ដែន​អធិបតេយ្យ​ «​វា​(​សមុទ្រ​ចិន​ខាងត្បូង​) ពុំមែន​ជា​អាណាចក្រ​ដែនទឹក​របស់​ចិន​ឡើយ​»​។ លោក​រដ្ឋមន្ត្រី ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយ​បែបនេះ អំឡុង​សន្និសីទ​...
article_5099.txt
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៤ ខែកក្កដា បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ផលិត​អាវុធ​ដ៏​ល្បី​របស់​អាមេរិក Lockheed Martin​។ ការប្រកាស​នេះ ធ្វើឡើង​បន្ទាប់ពី​អាមេរិក បាន​យល់ព្រម​លក់​ជា​កញ្ចប់​នៃ​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល​Patriot មក​ឲ្យ​តៃវ៉ាន់ ហើយ​ក្រុមហ៊ុន Lockheed Martin គឺជា​អ្នកផ្គត់ផ្គង់​គ្រឿង​បង្គុំ​ខែល​ការ...
អត្ថបទទាក់ទង អាមេរិក យល់ព្រម​លក់​កញ្ចប់​គ្រឿង​បង្គុំ​ខែល​ការពារ​មី​ស៊ី​ល​ឲ្យ​តៃវ៉ាន់​តម្លៃ ៦២០​លាន​ដុល្លារ​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៤ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បានទាមទារ​ឲ្យ​អាមេរិក បញ្ឈប់​ការលក់​អាវុធ​ដល់​តៃវ៉ាន់ ដើម្បី​បញ្ចៀស​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉...
article_51.txt
លោក Pete Hegseth ទទួលក្ដីសម្រេចពីព្រឹទ្ធសភា ក្រោយបានសំឡេងឆ្នោតគ្រប់គ្រាន់ នៅថ្ងៃទី២៤ ខែមករា ដើម្បីទទួលតំណែងជាប្រមុខការពារជាតិ អាម៉េរិកពេញសិទ្ធិ។ លោក Hegseth ឆ្លងកាន់រឿងចម្រូងចម្រាស លើបេក្ខភាពពីសមាជិកព្រឹទ្ធសភា ដោយលោក មានរឿងអាស្រូវជាច្រើន។
ក្រោយឆ្លងកាត់ការធ្វើសក្ខីភាព និងការបោះឆ្នោតបេក្ខភាព ក្នុងព្រឹទ្ធសភាយ៉ាងចម្រូងចម្រាសមក លោក Pete Hegseth បានក្លាយជារដ្ឋមន្ត្រីការពារជាតិអាម៉េរិក ពេញសិទ្ធិ នៅថ្ងៃទី២៤ ខែមករា។ លោក Hegseth ត្រូវបានព្រឹទ្ធសភាសម្រេចឱ្យទទួលតំណែងជារដ្ឋមន្ត្រីការពារជាតិរបស់អាម៉េរិក ក្រោយទទួលសំឡេងឆ្នោយ៥០ ទល់នឹង៥០ ក្នុងព្រឹទ្ធសភា ដោយលោកអនុប្រធានាធ...
article_510.txt
កម្ពុជា និងជប៉ុន នឹងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យទៅជាដៃគូសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។ នេះបើតាមជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីសីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នៅថ្ងៃទី១២ វិច្ឆិកា នាសណ្ឋាគារសុខា រាជធានីភ...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការពង្រីកទំនាក់ទំនងទ្វេភាគីនេះ ក៏ស្របពេលដែលកម្ពុជា និងជប៉ុន រំឭកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតដែរ។ កម្ពុជា និងជប៉ុន បង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ ដូច្នេះបើភាគីទាំងពីរ ពង្រីកទំនាក់ទំនងមែននោះ ជប៉ុន នឹងក្លាយប...
article_5100.txt
​រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស លោកស្រី Priti Patel នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​លើកឡើងថា អង់គ្លេស នឹង​បើក​ពាក្យស្នើសុំ​ទិដ្ឋាការ​ដល់​ប្រជាជន​ហុងកុង​ជិត ៣​លាន​នាក់​នៅក្នុង​ខែមករា ឆ្នាំ​២០២១ ខាងមុខ ដើម្បី​មាន​សិទ្ធិមក​តាំង​លំនៅ​ក្នុងប្រទេស​អង់គ្លេស​។ ចិន​ប្រតិកម្ម​រឿងនេះ និង​បាន​ចោទថា ការអនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង​មាន​សិទ្ធ...
​បញ្ហា​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​អង់គ្លេស ដែលជា​អតីត​ម្ចាស់​អាណានិគម​ហុងកុង រិះគន់​យ៉ាងខ្លាំង​ថា បំពាន​នឹង​សេចក្តីប្រកាស​រួម​រវាង​ចិន​-​អង់គ្លេស ឆ្នាំ​១៩៨៤ និង​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ នាពេល​កន្លងមក អង់គ្លេស បាន​បញ្ជាក់ថា ខ្លួន​នឹង​ចាត់វិធានការ​មួយ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ហុងកុង មាន​សិទ...
article_5101.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុម័ត​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី F-35 របស់​ក្រុមហ៊ុន Lockheed Martin ពី​សំណាក់​ជប៉ុន​សរុប​១០៥​គ្រឿង ដែល​ប៉ាន់​ស្មានថា​តម្លៃ​២៣​ពាន់​លាន​ដុល្លារ​។ ទីក្រុង​តូ​ក្យូ នឹង​ក្លាយជា​អតិថិជន​បរទេស​ធំ​បំផុត​របស់​យន្តហោះ​ចម្បាំង​ទំនើប​មួយ​ប្រភេទ​នេះ​។​
«​វា​សំខាន់​ណាស់​សម្រាប់​ប្រយោជន៍​ជាតិ​អាមេរិក​ក្នុង​ការជួយជ្រោមជ្រែង​ជប៉ុន​អភិវឌ្ឍ និង​រក្សា​សមត្ថភាព​ស្វ័យការពារ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ខ្លាំងក្លា​»​។ ក្រសួងការបរទេស​អា​មេ​រិ​ក សរសេរ​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៩ ខែកក្កដា​ដែល​ប្រកាស​ពី​គម្រោង​ទិញ​លក់ ដោយ​បន្ថែមថា ផែន​ការលក់​សព្វាវុធ​នេះ នឹង​ពុំ​ផ្លាស់ប...
article_5102.txt
​ភ្នំពេញ​៖ វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​សន្តិសុខ​អន្តរជាតិ ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក បាន​រកឃើញថា  កម្ពុជា​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (UN) ក្នុងការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។ តែ​រដ្ឋាភិបាល​កម្ពុជា ច្រានចោល​របាយការណ៍​នេះ​។​
​របាយការណ៍​អង្គការ​អាមេរិក ​មួយ​នេះ បាន​បញ្ជាក់ថា កម្ពុជា និង​ប្រទេស​ចំនួន​៦១​ទៀត បានផ្ដល់​ឱកាស​ឱ្យ​ពាណិជ្ជករ ឬ​អ្នកជំនួញ​កូរ៉េខាងជើង​រកស៊ី ដើម្បី​ប្រមូលប្រាក់​ទៅ​ស្រុក​របស់​ពួកគេ​។ របាយការណ៍​នេះ បានបញ្ជាក់ថា កម្ពុជាបានអនុញ្ញាត​ឱ្យ​ជនជាតិ​កូរ៉េ​ខាងជើង​បើក​ភោជនីយដ្ឋាន និង​ក្រុមហ៊ុន ដែល​អាច​ចរាចរណ៍​ប្រាក់​ទៅវិញទៅមក​បាន​។...
article_5103.txt
​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១ ខែកក្កដា បាន​វាយបក​ទៅលើ​ការរិះគន់​មួយចំនួន ជុំវិញ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ដែល​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន បានអនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា និង​ចូល​ជាធរ​មាននៅ​ម៉ោង​១១​យប់​។ ទាក់ទិន​នឹង​បញ្ហា​នេះ មន្ត្រី​ប៉េកាំង​បាន​ប្រាប់​ប្រទេស​ទាំងនោះ​ថា កុំ​ឲ្យ​ចេះដឹង​រឿង​ចិន​។
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ត្រូវបាន​អឺរ៉ុប អាមេរិក និង​តៃវ៉ាន់ រិះគន់​យ៉ាងខ្លាំង​ថា បាន​ដកហូត​សិទ្ធិសេរីភាព​ប្រជាជន​ហុងកុង ក៏ដូចជា​បំផ្លាញ​គោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​ជាដើម​»​។ ព្រោះ​បញ្ហា​នេះ បានធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​ដូចជា​អាមេរិក​ជាដើម បាន​រឹតត្បិត​លើ​ទិដ្ឋាការ​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​មួយចំនួន ចំណែក​ត...
article_5104.txt
​ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​និយាយថា អាមេរិក​កំពុង​សម្លឹងមើល​ការបិទ​ហាមឃាត់​ការប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ចិន​រាប់ទាំង​កម្មវិធី​ចែករំលែក​វីដេអូ​ខ្លី​កំពុង​ល្បីឈ្មោះ TikTok ផងដែរ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Fox News នៅ​ថ្ងៃទី​៦ ខែកក្កដា លោក ប៉ុ​ម​ប៉េ​អូ បានលើកឡើង​ពី​ក្ដីបារម្ភ​ដែល​ទិន្នន័យ​អ្នក...
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ពិធី​ការិនី Laura Ingraham រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ត្រូវបាន​ចោទសួរ​ថា អាមេរិក​នឹង​ហាមឃាត់​កម្មវិធី​របស់​ចិន ពិសេស TikTok ឬ​យ៉ាងណា​។ លោក ប៉ុ​ម​ប៉េ​អូ ឆ្លើយថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យកចិត្តទុកដាក់​ខ្លាំង​លើ​រឿងនេះ ហើយក៏​កំពុង​គិតគូរ​យ៉ាងខ្លាំង​ដែ​។ ​លោក ប៉ុ​ម​ប៉...
article_5105.txt
​និយាយ​ពី​រឿង​ជំងឺ COVID-19 អាមេរិក និង​ចិន​មិនត្រូវ​គ្នា​ឡើយ​។ ក្រៅពី​រិះគន់​ចិន​ថា ដោះស្រាយ​បញ្ហា​មិនល្អ អាមេរិក​ក៏​ថែមទាំង​ចោទថា ចិន​ជា​ប្រភព​ជំងឺ​ផ្លូវដង្ហើម​នេះ​ទៅទៀត​។ ប៉ុន្តែ​និយាយ​ពី​វ៉ាក់សាំង​វិញ អាមេរិក​អាចធ្វើ​ការ​ជាមួយ​ចិន​បាន​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែកក្កដា បានបង្ហាញ​ឆន្ទៈ​ធ្វើក...
​ដ្បិត​មិនត្រូវ​រឿង​ជាច្រើន​មែន អាមេរិក​នៅតែមាន​ឆន្ទៈ​សហការ​ជាមួយ​ចិន​ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 ឲ្យ​បាន​ជោគជ័យ​សម្រាប់​ប្រជាជន​ខ្លួន​ដដែល ខណៈ​បច្ចុប្បន្ន វ៉ាក់សាំង​ដែល​អភិវឌ្ឍ​ដោយ​ចិន​ទទួលបាន​លទ្ធផល​ល្អប្រសើរ​គួរ​ឲ្យ​កត់សម្គាល់​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​អ្នក​បង្ហាញ​ជំហរ​បែបនេះ​ដោយផ្ទា...
article_5106.txt
​សាក្សី​សំខាន់​ម្នាក់ ដែល​ការបំភ្លឺ​ខ្លួន​បាន​បញ្ចុះបញ្ចូល​ឲ្យ​រាជអាជ្ញា​ថៃ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ចៅប្រុស​ថៅកែ Red Bull បាន​បាត់​បង់ជីវិត​ហើយ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ ប៉ូលិស​ថៃ អះអាងថា ពួកគេ​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។ សាក្សី​ដែល​ស្លាប់​រូបនេះ ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ទៅ​ឆ្ល...
អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី​ថៃ បង្កើត​គណៈកម្មាធិការ​ស៊ើប​ករណី​ចៅប្រុស​ថៅកែ Red Bull លោក ប្រា​យុទ្ធ បញ្ជា​ឲ្យ​ស៊ើប​រឿង​ទម្លាក់​បទ​ចោទ​លើ​ចៅប្រុស​ថៅកែ Red Bull ​សាក្សី ឈ្មោះថា Charuchart Martthong បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ក្នុង​ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ។ តាម​ការចុះផ្សាយ​រ...
article_5107.txt
មនុស្ស៣៤នាក់ ត្រូវបានប្រកាសថាស្លាប់ និង១៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួនក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនិងបាក់ដីក្នុងប្រទេសជប៉ុន។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរជប៉ុន នៅថ្ងៃទី៥ ខែកក្កដា។
ក្រុមអ្នកជួយសង្គ្រោះជប៉ុន កំពុងស្វែងរកមនុស្ស១៤នាក់ ដែលកំពុងបាត់ខ្លួនក្រោយជំនន់ទឹកភ្លៀងក្នុងតំបន់ Kumamoto លើកោះ Kyushu ។ គ្រោះមហន្តរាយនេះ បានបំផ្លាញផ្ទះប្រជាជន បក់យានយន្តពួកគេទៅបាត់ និងកម្ទេចស្ពាន ជាដើម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដោយដកស្រង់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អាជ្ញាធរជប៉ុន បានអះអាងថា មនុស្ស៣៤នា...
article_5108.txt
​ប្រមុខ​សហភាព​អឺរ៉ុប លោកស្រី Ursula von der Leyen នៅ​ថ្ងៃទី​២២ ខែមិថុនា បាន​ព្រមាន​ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង មានតែ​បង្ក​ផលវិបាក​ដល់ទី​ក្រុង​ប៉េកាំង​តែប៉ុណ្ណោះ​។ ស្រប​ជាមួយនឹង​ពាក្យ​ព្រមាន ប្រមុខ​សហភាព​អឺរ៉ុប​រូបនេះ ក៏បាន​ទទូច​ឲ្យ​ចិន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​អឺរ៉ុប​ឲ្យ​បាន​ឆាប់​ផងដែរ​។
​មេដឹកនាំ​សហភាព​អឺរ៉ុប និង​ចិន បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី​២២ ខែមិថុនា ដោយ​ជជែក​លើ​បញ្ហា​ជាច្រើន​។ ប្រធានបទ​ហុងកុង និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ក៏​ជា​របៀបវារៈ​នៃ​ជំនួប​រវាង​លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង...
article_5109.txt
​កូរ៉េខាងជើង នៅ​ថ្ងៃទី​២២ ខែមិថុនា​នេះ បាន​និយាយថា ខ្លួន​បាន​ត្រៀម​រួចរាល់​នូវ​ប៉េងប៉ោង​រាប់ពាន់ និង​ខិត្តប័ណ្ណ​រាប់លាន​សន្លឹក​ដើម្បី​រៀបចំ​បង្ហោះ​ទៅកាន់​កូរ៉េខាងត្បូង​ដែល​នេះ​ជា​វិធានការ​តប​នឹង​កូរ៉េខាងត្បូង​ដែល​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ឆ្លង​ព្រំដែន​។ វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខ...
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​យ៉ាង​លម្អិត​ថា ការរៀបចំ​ដ៏​ធំ​បំផុត​ក្នុងការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​សត្រូវ ជិត​រៀបចំ​រួចរាល់​អស់ហើយ​។ KCNA បាន​បន្ថែមទៀតថា កន្លែង​បោះពុម្ព និង​ចែក​ផ្សាយ​ទាំងអស់​នៅ​កូរ៉េខាងជើង​បាន​ផលិត​ខិត្តប័ណ្ណ​គ្រប់​ទម្រង់​ចំនួន ១២​លាន​សន្លឹក ដែល​បង្ហាញ​ពី​កំហឹង និង​សេចក្តី​ស្អប់​...
article_511.txt
មីយ៉ាន់ម៉ា នៅតែជាផ្នែកមួយរបស់អាស៊ាន ។ តែអាស៊ាននៅបន្តអនុវត្តលើកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច លើមីយ៉ាន់ម៉ា។ នេះបើតាមការវាយម្លៃ និងសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន លើស្ថានភាពមីយ៉ាន់ម៉ា នាថ្ងៃទី១១ វិច្ឆិកា នៅសណ្ឋាគារសុខា។
មេដឹកនាំអាស៊ាន បានពិនិត្យឃើញថា ស្ថានភាពមីយ៉ាន់ម៉ា នៅតែធ្ងន់ធ្ងរ និងផុយស្រួយ ជាមួយការកើនឡើងនូវអំពើហិង្សា ដែលមិនត្រឹមតែប៉ះពាល់ដល់មីយ៉ាន់ម៉ានោះទេ តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការជួយដោះស្រាយបញ្ហាប្រទេសសមាជិកមួយនេះដែរ។ «កិច្ចព្រមព្រៀងឯកច្ឆ័ន្ទ៥ចំណុច នៅតែជាឯកសារយោង ដែលមានសក្ដានុពលរបស់យើង និងគ...
article_5110.txt
ការ​ជិះ​កង់ (​ទោចក្រយាន​) កាន់​តែមាន​ចលនា​ផុសផុល​ច្រើន​នៅតាម​បណ្តា​ទីក្រុង​ធំៗ​នៅលើ​ពិភពលោក​។ មិនមែន​ដើម្បី​តែ​សុខភាព​ផ្ទាល់ខ្លួន​នោះឡើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​ជាច្រើន យក​ការ​ជិះ​កង់​ជា​មធ្យោបាយ​នៃ​ការកាត់បន្ថយ​ការបំពុល​បរិយាកាស​។ រីឯ​រដ្ឋ​មួយចំនួន​ក៏មាន​គោលនយោបាយ​លើ​ការផ្តល់​អាទិភាព​សម្រាប់​អ្នកជិះ​កង់​ផងដែរ​។...
​ក្រុង Copenhagen របស់​ដា​ណឺ​ម៉ាក ត្រូវបាន​ចាត់ទុកជា​ក្រុង​ដែល​សម្បូរ​អ្នកជិះ​កង់​ច្រើនជាងគេ​លើ​ពិភពលោក ពោលគឺ​ពលរដ្ឋ​ស្ទើរតែ​ពាក់កណ្តាល​ក្នុង​ទីក្រុង​មួយ​នេះ នាំគ្នា​ជិះ​កង់​ទៅធ្វើ​ការ ខណៈ​កុមារ​តូចៗ​ត្រូវបាន​បង្រៀន​ឲ្យ​ចេះ​ជិះ​កង់​មុន​ពួកគេ​ចូល​សាលា​។ នៅ​ក្រុង​ផ្សេងទៀត កង់​ក្លាយជា​មធ្យោបាយ​ដើម្បី​ជូន​កូន​ទៅ​សាលារៀន និ...
article_5111.txt
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់​កូរ៉េខាងជើង​ក្នុងការ​កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​ជាមួយ​កូរ៉េខាងត្បូង​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ UN នៅ​ថ្ងៃទី​១០ ខែមិថុនា​។ លោក ហ្គូ​តេ​រ៉េ​ស ព្រមាន​ថា បណ្តាញ​ទំនាក់ទំនង​ទាំងនោះ​មាន​ភ...
«​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សង្ឃឹមថា គ្រប់ភាគី​នឹង​ប្រើប្រាស់​ខែមិថុនា​ដ៏​មាន​និម្មិត​រូបនេះ ដើម្បី​បង្កើន​កិច្ច​ខំប្រឹងប្រែង​ទ្វេដង ដើម្បី​បន្ត​កិច្ចសន្ទនា ដើម្បី​ទទួលបាន​សន្តិសុខ​ដោយ​ចេរភាព និង​ការបំបាត់​អាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​»​។ លោក Stephane Dujarric អ្នកនាំពាក្យ UN លើកឡើង...
article_5112.txt
​ទាហាន​ឥណ្ឌា យ៉ាងហោចណាស់ ២០​នាក់​បាន​បាត់​បង់ជីវិត ដោយសារតែ​ករណី​ប៉ះទង្គិច​គ្នា​រវាង​ចិន និង​ឥណ្ឌា នៅតាម​ព្រំដែន នៅ​ថ្ងៃទី​១៥ ខែមិថុនា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​ថ្មី​របស់​យោធា​ឥណ្ឌា នា​ថ្ងៃទី​១៦ ខែមិថុនា​។
អត្ថបទទាក់ទង កងទ័ព​ឥណ្ឌា​បីនាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​ជាមួយ​ចិន ខណៈ​ប៉េកាំង​ថា ទ័ព​ឥណ្ឌា​ឆ្លង​ព្រំដែន​ពីរដង​ ​បន្ទាប់ពី​អះអាងថា​ទាហាន​ខ្លួន​ស្លាប់​ចំនួន ៣​នាក់ យោធា​ឥណ្ឌា បានចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត​ដោយ​ប្រកាសថា ទាហាន​ចំនួន​១៧​នាក់​ផ្សេងទៀត​ដែល​រងរបួស​ធ្ងន់​នៅក្នុង​ការប៉ះទង្គិចរ​វា​ង​កងទ័ព​ចិន និង​ឥណ្ឌា ក្...
article_5113.txt
​មន្ត្រីជាន់ខ្ពស់​ចិន នៅ​ថ្ងៃទី​១៥ ខែមិថុនា បាន​បញ្ជាក់ថា ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង នឹង​ផ្តល់​យុត្តាធិការ​ដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ដើម្បី​អន្តរាគមន៍​ចូលទៅក្នុង​ទីក្រុង​ហុងកុង​ក្នុង​សំណុំរឿង​មួយចំនួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ក្នុងអំឡុងពេល​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ...
​សភា​ប្រជាជន​ចិន បានអនុម័ត​ផែនការ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង តាំងពី​ខែឧសភា​កន្លងមក​ម្លេះ​។ ពេលនេះ គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន កំពុង​ទទួលបន្ទុក​តា​ក់​តែង សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ ច្បាប់​នេះ នឹង​ត្រូវគេ​អនុម័ត​ដោយ​មិន​ឆ្លងកាត់​សភា​ហុងកុង​ឡើយ​។ ប្រសិនបើ​ច្បាប់​នេះ ចូល​ជា​ធរមាន​មែន វា​នឹង​ហាមឃាត់ អំព...
article_5114.txt
​តាម​ការរំពឹងទុក គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន នឹង​សម្រេច​អនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ក្រុង​ហុងកុង ឲ្យ​បាន​មុន​ខួប​អង់គ្លេស​ប្រគល់​ហុងកុង​ឲ្យ​ចិន នៅ​ថ្ងៃទី​១ ខែកក្កដា​។ ក្រោយ អនុម័ត​ហើយ អំណាច​ធានា​នីតិវិធី​តាក់តែង​សេចក្តី​ស្នើច្បាប់ ក៏ដូចជា​ការអនុម័ត​នឹង​ធ្លាក់​លើ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន​។ អ្វីដែល...
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Xinhua ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង នឹង​ដឹកនាំ​ការិយាល័យ​ស្នងការ​សន្តិសុខ​ជាតិ​មួយ​នេះ​។ រាល់​ជនល្មើស​ដែល​រង​ការចោទប្រកាន់​ពីបទ​ល្មើស​មួយចំនួន​ដូចជា វិទ្ធង្សនា ការបង្កើត​អបគមន៍ ចលនា​ភេរវកម្ម និង​បទ​សមគំនិត​ជាមួយ​បរទេស​ជាដើម​នោះ នឹងត្រូវ​កាត់ទោស​ដោយ​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ដែល​ត្រូវបាន...
article_5115.txt
​ប្រទេស​កូ​ស្តា​រី​កា ទទួលបាន​ការកោតសរសើ​រ​ជារឿយៗ អំពី​ការរីកចម្រើន​នៃ​និរន្តរភាព​ផ្នែក​បរិស្ថាន លើ​ក្រុម​ជីវចម្រុះ​និង​ការអភិរក្ស​ផ្សេងៗ​ទៀត​។ កាលពី​ឆ្នាំ ១៩៨៣ ប្រទេស​នេះ​គ្របដណ្តប់​ដោយ​ព្រៃឈើ​ត្រឹមតែ​២៦% ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ផ្អែកលើ​ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន បច្ចុប្បន្ន​ព្រៃឈើ​ប្រទេស​កូ​ស្តា​រី​កា​បាន​កើន​ដល់ ...
​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ជាង​៣​ភាគ​៤​នៃ​ផ្ទៃដី​កូ​ស្តា​រី​កា ភាគច្រើន​ត្រូវ​គ្របដណ្តប់​ដោយ​ព្រៃ​ត្រូពិច​និង​ក្រៅពីនេះ​គឺជា​ដែនដី​របស់​ជនជាតិដើម​ភាគតិច​។ បើ​យោងតាម​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ ដោយ​ការគ្រប់គ្រង​មិនបាន​ល្អ ធ្វើ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នៅសល់​ត្រឹមតែ ២៦%​កាលពី​ឆ្នាំ ១៩៨៣​។ ​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែ...
article_5116.txt
​ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន រវាង​មហាអំណាច​នុយក្លេអ៊ែរ​ធំៗ​ពីរ​ចិន និង​ឥណ្ឌា ប​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់ ២០​នាក់ និង​របួស​ជាច្រើន​នាក់ ខណៈ​ភាគី​ចិន​ក៏មាន​ទាហាន​ស្លាប់ និង​របួស​ដូចគ្នា​ប៉ុន្តែ​មិនមាន​ការទម្លាយ​ព័ត៌មាន​លម្អិត​ពី​ក្រុង​ប៉េកាំង​ឡើយ​។ ក្រោយពី​មានការ​ប៉ះទង្គិច​គ្នា​នេះ កិច្ចចរចា​ច្រើន​កម្រិត​ត្រូវបាន​រ...
​ផ្ទុយ​ពី​ការសន្យា ភាគី​ទាំងពីរ ចិន និង​ឥណ្ឌា​បែរជា​ព្យាយាម​បន្ថែម​កងទ័ព​ច្រើនជាង​មុន​ទៅកាន់​តំបន់​ជម្លោះ​ថែម​ទៅវិញ​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ Reuters ចិន​បាន​សាងសង់ ជំរំ​យោធា និង​សាងសង់​លេណដ្ឋាន និង​សំណង់​ផ្សេងទៀត​។ ចំណែក​ឥណ្ឌា​វិញ ក៏បាន​បន្ថែម​កម្លាំងយោធា​ទៅ​តំបន់​ព្រំដែន​ដែរ​។ ក្រៅពី​បន្ថែម​ទ័ព ទីក្រុង​ប៉េកា...
article_5117.txt
​សកម្មជន​សិទ្ធិមនុស្ស​ជនជាតិ​ប៉ា​គី​ស្ថាន យុវតី Malala Yousafzai បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​និង​ការដឹងគុណ ក្រោយ​បញ្ចប់​ការប្រឡង​ចុងក្រោយ​នៅ​សកល​វិទ្យាល័យ​អង់គ្លេស Oxford ។ ម្ចាស់​ណូបែល​សន្តិភាព​វ័យ​២២​ឆ្នាំ​រូបនេះ ដែល​នៅមាន​ជីវិត​ក្រោយ​ត្រូវ​បាញ់​ចំក្បាល​ដោយ​ទាហាន​តា​លី​បង់ បាន​សិក្សា​លើ​មុខជំនាញ នយោបាយ ទស្សនវិជ្ជ...
​បង្ហោះ​លើ​បណ្ដាញ​សង្គម
article_5118.txt
​មន្ត្រី​ក្រសួងការបរទេស​ម្នាក់​របស់​សហរដ្ឋអាមេរិក បាន​លា​ចេញពី​ដំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយសារតែ​ការឆ្លើយតប​របស់​ប្រធានាធិបតី ត្រាំ ដល់​ភាព​តានតឹង​ខាង​ជាតិ​សាសន៍​ទូទាំងប្រទេស​អំពី​ការសម្លាប់​បុរស​ស្បែក​ខ្មៅ​ដោយ​ប៉ូលិស​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​កាសែត Washington Post​។​
​កាសែត Washington Post បាន​រាយការណ៍​ទៀតថា លោកស្រី Mary Elizabeth Taylor ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ទទួលបន្ទុក​កិច្ចការ​ច្បាប់ បាន​និយាយ​នៅក្នុង​លិខិត​លា​ចេញពី​ដំណែង​របស់លោក​ស្រី​ថា «​ចំណាត់ការ​របស់លោក​ប្រធានាធិបតី ត្រាំ ជាការ​ផ្ទុយទៅនឹង​តម្លៃ​និង​ជំនឿ​របស់ខ្ញុំ​»​។ លោកស្រី​មាន​អាយុ​៣០​ឆ្នាំ​ជាម​នុស្ស​ក្មេង​បំផុត...
article_5119.txt
​ជាថ្មី​ម្ដងទៀត ចិន​ប្រកាស​ជំហរ​មិន​ចូលរួម​ក្នុង​ការចរចា​ស្ដីពី​សន្ធិ​ស​ញ្ញ​គ្រប់គ្រង​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក និង​រុស្ស៊ី​ឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying អះអាង​នៅ​ថ្ងៃទី​១១ ខែមិថុនា ថា បរិមាណ​នុយក្លេអ៊ែរ​បស់​ចិន មិនទាន់​ដល់​កម្រិត​ដែល​ត្រូវ​ចូល​រូ​ម​ចរចា​ជាមួយ​ប្រទេស​ពីរ​ទៀត​ដែលមាន​នុយក្លេអ៊ែរ​ធំជា...
​អាមេរិក និង​រុស្ស៊ី នឹង​បើក​ការចរចា​លើ​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​យុទ្ធសាស្ត្រ​ថ្មី (New START) ដែល​នឹង​អស់​សុពលភាព​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ ។ សន្ធិសញ្ញា​នេះ​មាន​គោលដៅ​កាត់បន្ថយ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ឃ្លាំង​របស់​មហាអំណាច​ទាំងពីរ​នេះ​។ មុន​ការចរចា​មកដល់ អាមេរិក​ចង់​ឲ្យ​ចិន​ដែលមាន​នុយក្លេអ៊ែរ​ដែរនោះ ចូលរួម​ការចរច...
article_512.txt
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNក អា) លោន់តូនីញូ ហ្គូតេរ៉េស នៅថ្ងៃទី១២ ខែវិច្ឆិកា បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស ត្រូវបើកជំហសេរីភាព និងមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសង្គមស៊ីវិល ហើយកម្ពុជាត្រូវតែអនុវត្តបែបនេះ ដើម្បីឈានទៅដល់ការគោរពសិទ្ធិមនុស្សពេញលេញ។
«វាសំខាន់ណាស់ដែលសិទ្ធិមនុស្ស ត្រូវបានគោរពពេញលេញ និងមានទំនាក់ទំនងជាមួយវិស័យសង្គម វប្បធម៌ សេដ្ឋកិច្ច នយោបាយ និងលំហស៊ីវិល។ នៅកម្ពុជាវិញ លំហស៊ីវិល សិទ្ធិមនុស្ស សិទ្ធិបរិស្ថានត្រូវតែបានការពារ ហើយកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលត្រូវតែពង្រីក។»។ នេះជាការលើកឡើងរបស់លោក អាន់តូនី ហ្គូតេរ៉េស ក្នុងសន្និសីទសារព័ត៌មាន ក្នុងកិច្ចប...
article_5120.txt
​កូរ៉េខាងជើង មានលទ្ធភាព​តិចតួច​ណាស់ ក្នុងការ​រក្សា​ចំណងមិត្តភាព​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បើសិន​បើ​អាមេរិក នៅតែ​បន្ត​គោលនយោបាយ​បង្ក​សត្រូវ​តទៅទៀត​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Son Gwon ព្រមាន​បែបនេះ​នៅ​ថ្ងៃទី​១២ ខែមិថុនា ចំពេល​ខួប​ពីរ​ឆ្នាំ​នៃ​ជំនួប​...
​ពីរ​ឆ្នាំមុន ក្នុង​ថ្ងៃទី​១២ ខែមិថុនា ជំនួប​ប្រវត្តិសាស្ត្រ​លើក​ទី​១ រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​បានកើត​ឡើង​។ ប៉ុន្តែ​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន គឺ​ទទួលបាន​លទ្ធផល​ផ្កែ​ផ្កា​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ជំនួប​ប្រវត្តិសាស្ត្រ​នេះ ក៏​ជា​ចំ...
article_5121.txt
​តុលាការ​អាមេរិក នៅ​ថ្ងៃទី​៨ ខែមិថុនា បានកំណត់​ឲ្យ​លោក Derek Chauvin អតីត​ប៉ូលិស​ក្នុង​ទីក្រុង Minneapolis ដាក់​ប្រាក់​តម្កល់​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ចំនួន​១​លាន​ដុល្លារ ដើម្បី​រង់ចាំ​ការកាត់ទោស​។ ប៉ូលិស​រូបនេះ ត្រូវបាន​ចោទ​ពីបទ​ឃាតកម្ម​កម្រិត​ពីរ ជុំវិញ​ករណី​ស្លាប់​របស់លោក George Floyd ដែល​បង្ក​ឲ្យ​មាន​បាតុកម្មហិង្សា​...
​ក្នុង​សវនាការ​នៅ​តុលាការ​ស្រុក Hennepin ក្នុង​ថ្ងៃទី​៨ ខែមិថុនា លោក​ចៅក្រម Jeannice Reding បានកំណត់​ឲ្យ​លោក Derek Chauvin អតីតមន្ត្រី​ប៉ូលិស​ដែល​សង្កត់ក George Floyd តម្កល់​ប្រាក់​ជាច្រើន ដើម្បី​ស្ថិត​នៅក្រៅ​ឃុំ និង​រង់ចាំ​ការកាត់ទោស​។ ​ការតម្កល់​ប្រាក់​នេះ លោក George Floyd អាចធ្វើ​ឡើង​តាម​វិធី​ពីរ​យ៉ាង​។ បើតាម​លោក​ចៅ...
article_5122.txt
​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បានសម្រេច​ផ្អាក​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងត្បូង​។​ការសម្រេចចិត្ត​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៤ ខែមិថុនា​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​។
​ការសម្រេចចិត្ត ផ្អាក​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ នេះ​ក៏​គេ​រំពឹងថា កិច្ចប្រជុំ​គណៈកម្មការ​យោធា​មជ្ឈិម នឹង​គាំទ្រ​សកម្មភាព​យោធា​ប្រឆាំង​កូរ៉េខាងជើង​។ កូរ៉េខាងជើង​តាមរយៈ​សេចក្តីថ្លែងការណ៍​កន្លងមក បាន​ប្រើប្រាស់​ពាក្យ​«​សត្រូវ​» ក្នុងន័យ​សំដៅទៅ​កូរ៉េខាងត្បូង​។​...
article_5123.txt
​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​២៨ ខែមិថុនា បាន​លើកឡើងថា ចិន មិនអាច​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាត់ទុក​សមុទ្រ​ចិន​ខាងត្បូង ជា​អាណាចក្រ​សមុទ្រ (Maritime Empire) របស់ខ្លួន​ឡើយ​។ ការអះអាង​របស់​ប្រមុខ​ការទូត​អាមេរិក​បែបនេះ ធ្វើឡើង​បន្ទាប់ពី​អាស៊ាន បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​ការប្រើប្រាស់​...
អត្ថបទទាក់ទង ASEAN៖ អនុសញ្ញា UNCLOS​ឆ្នាំ​១៩៨២ គឺជា​មូលដ្ឋាន​នៃ​ការកំណត់​សិទ្ធិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហ្វីលីពីន និង​វៀតណាម ព្រមាន​ពី​ការកើនឡើង​នៃ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ វៀតណាម ព្រមាន​ថា COVID-19 នឹង​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​អាស៊ាន​ ​តាមរយៈ​សំណេរ​លើ​បណ្តាញ​សង្គម​
article_5124.txt
​អូស្ត្រាលី និង​ឥណ្ឌា នៅ​ថ្ងៃទី​៤ ខែមិថុនា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មូលដ្ឋាន​យោធា​ទៅវិញទៅមក​។ កិច្ចព្រមព្រៀង​នេះ នឹង​បើកផ្លូវ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​គ្នា និង​ការធ្វើ​សមយុទ្ធ​កាន់តែច្រើន​ក្នុង​វិស័យ​យោធា​រវាង​មហាអំណាច​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ប្រទេស​ទាំងពីរ ក៏​ឯកភាពគ្នា​...
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន បាន​ជួបចរចា​ជាមួយ​សម​ភាគី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​៤ ខែមិថុនា លើ​ប្រធានបទ​ជាច្រើន​ចាប់ពី​ពាណិជ្ជកម្ម ការពារជាតិ រហូតដល់​កិច្ចសហប្រតិបត្តិការ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ នា​ជំនួប​នេះ ប្រទេស​ទាំងពីរ​បាន​ឯកភាព​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី ក៏ដូចជា​ក...
article_5125.txt
​ការប៉ុនប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ពី​សំណាក់​អង់គ្លេស គឺ​មានតែ​បង្ក​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី ដើរ​ដល់​ផ្លូវ​ទាល់តែ​ប៉ុណ្ណោះ ហើយ​វា​នឹងមិន​មាន​ផល​ល្អ​ឡើយ សម្រាប់​ទំនាក់ទំនង​ចិន និង​អង់គ្លេស​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian នៅ​ថ្ងៃទី​៤ ខែមិថុនា​។​
​ការអនុម័ត​ផែនការ​ច្បាប់​ស្តី​សន្តិសុខ​ជាតិ​ហុងកុង​របស់​សភា​ប្រជា​ជនជាតិ​នាពេល​កន្លងមក បាន​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស់​យ៉ាងខ្លាំង​នៅក្នុង​ទឹកដី​ហុងកុង​។ សូម្បីតែ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក​បូរី​ស ចិន​សុន ក៏​ចូល​អន្តរាគមន៍​ក្នុង​រឿងនេះ​ផងដែរ​។ បើតាម​អះអាង​របស់លោក ច​ន​សុខ អង់គ្លេស ដែលជា​អតីត​ម្ចាស់​ដែនដី​អាណានិគម​...
article_5126.txt
​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៧ ខែមិថុនា បាន​ថ្កោលទោស​លោកស្រី​គីម យូ​ច៉ុ​ង ប្អូនស្រី​លោក​គីម ជុង​អ៊ុន ដែល​ប្រើ​ពាក្យសម្ដី​មិនសូវ​សមរម្យ​ដាក់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន​។ ខណៈដែល​កូរ៉េខាងជើង​បង្ករឿង​កាន់តែខ្លាំង ទីក្រុង​សេ​អ៊ូ​ល​សង្កត់ធ្ងន់ថា កូរ៉េខាងត្បូង​នឹងមិន​អត់អោន​ទៀតឡើយ​ចំពោះ​សកម្មភាព និង​ភាសា​ម...
«​វា​ជា​ទង្វើ​គ្មាន​ន័យ​ក្នុងការ​ទិតៀន ដែល​លើកឡើង​ជាមួយ​សំឡេង​មិន​សមរម្យ និង​មិន​យល់​ពី​គោលបំណង​អ្វី​ទាល់តែសោះ​»​។ នេះ​ជា​ការឡើង​របស់លោក​Yoo Do-han មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​ទំនាក់ទំនង​សាធារណៈ​នៃ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae នៅ​ថ្ងៃទី​១៧ ខែមិថុនា ដោយ​សំដៅ​សេចក្ដីថ្លែងការណ៍​របស់​លោកស្រី គីម យ៉ូ​ចុង ប...
article_5127.txt
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៥ ខែកក្កដា បានស្នើ​ទៅកាន់​កូរ៉េខាងជើង​ឲ្យ​ចូលរួម​ជាមួយ​កូរ៉េខាងត្បូង​ដើម្បី​បញ្ចប់​ជា​ផ្លូវការ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​។ ថ្លែង​នាឱកាស​រំឭក​ខួប​៧០​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាម​ដ៏​មហន្តរាយ​នេះ លោក មូ​ន ចង់​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិភាព​សិន មុននឹង​ឈានដល់​ការបង្រួបបង្រួ...
​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ដែល​ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ បញ្ចប់​ទៅដោយ​ការចុះ​យុទ្ធសន្តិភាព ដែល​ការណ៍​នេះ​បន្សល់ទុក​នូវ​ដុំថ្ម​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ជំនាន់​ក្នុង​ការចរចា​ដើម្បី​ឈានទៅរក​ការបញ្ចប់​សង្គ្រាម​ជា​ផ្លូវការ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៥ ខែកក្កដា បាន​ទទូច​ជាថ្មីទៀត​ទៅកាន់​កូរ៉...
article_5128.txt
​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​បញ្ជា​ឲ្យ​ឆ្មាំ​ជាតិ​ដែល​កំពុង​ប្រចាំការ​ទប់ទល់​ស្ថានការណ៍​បាតុកម្ម និង​កុបកម្ម ដកខ្លួន​បណ្តើរៗ​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​។ ការបញ្ជា​ឲ្យ​ដក​ឆ្មាំ​ជាតិ​ចេញ​នេះ ធ្វើឡើង​បន្ទាប់ពី​គេ​មើលឃើញថា បាតុកម្ម​ប្រឆាំងនឹង​ការរើសអើង​ពូជសាសន៍ បណ្តាលមកពី​ការស្លាប់​របស់​បុរស George Floyd មិនមាន...
​ខណៈ​ស្ថានការណ៍​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ធូរស្រាល ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ចេញ​បញ្ជា​ឲ្យ​កង​ឆ្មាំ​ការពារជាតិ​ត្រឡប់​ចូល​បន្ទាយ​វិញ​។ ប៉ុន្តែ​លោក ត្រាំ ព្រមាន​ថា ពួកគេ​នឹង​មកវិញ​ភ្លាម ក្នុងករណី​ចាំបាច់​។ ​ទាក់ទង​ព័ត៌មាន​លម្អិត​នៃ​ការដក​ទ័ព​នេះ លោក Ryan McCarthy មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​អាមេរិក ប...
article_5129.txt
ការប៉ះទង្គិច​គ្នា​នៅតាម​ព្រំដែន​រវាង​ចិន និង​ឥណ្ឌា បាន​បង្ក​ឲ្យ​ប្រទេស​ទាំងពីរ​មាន​ភាព​តានតឹង​ជាថ្មី​។ យ៉ាងហោចណាស់ ទាហាន​ឥណ្ឌា​ចំនួន ២០​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ការវាយប្រហារ​ដោយ​ដៃ និង​ដៃ​នេះ​។ ចំណែក​ខាង​ភាគី​ចិន ក៏មាន​ទាហាន​ស្លាប់​ដូចគ្នា ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង មិនបាន​បញ្ចេញ​តួលេខ​អ្នកស្លាប់ ឬ​ព័ត៌មាន...
​ជាការ​ពិត ចិន និង​ឥណ្ឌា​មាន​ព្រំដែន​រួមគ្នា​ប្រវែង​សរុប ៣៤៨៨​គីឡូម៉ែត្រ ប៉ុន្តែ​ដូច​បណ្តា​ប្រទេស​ស្ថិតក្រោម​អាណានិគម​លោកខាងលិច​ជាច្រើន​ផ្សេងទៀត​ដែរ ព្រំដែន​ដ៏​វែង​មួយ​នេះ មិន​ត្រូវបាន​វាស់វែង ឬ​កំណត់​ជាមួយគ្នា​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ទេ​។ បញ្ហា​ចម្បង​នោះ​គឺ​នៅត្រង់ថា ឥណ្ឌា​បានទទួល​ស្គាល់​ខ្សែបន្ទាត់​ព្រំដែន McMahon (Mc...
article_513.txt
សភាអ៊ុយក្រែន នៅថ្ងៃទី១៨ ខែតុលា ប្រកាសទទួលស្គាល់សាធារណរដ្ឋឆេឈ្នីជាទឹកដីគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។ សេចក្តីសម្រេចដែលសភាអ៊ុយក្រែនអនុម័តនេះ ជាការប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រុស្ស៊ីដែលមិនលើកលែងជាដាច់ខាតចំពោះការផ្តាច់ខ្លួនណាមួយ ខណៈសង្រ្គាមបានផ្ទុះឡើងពីរដងហើយនៅសតវត្សរ៍ទី១៩ និងទី២០ នៅពេលសាធារណរដ្ឋនេះប៉ុនប៉ងប្រកាសឯករាជ្យ។
ជាមួយសំឡេងគាំទ្រសរុប២៨៧នៃវត្តមានសមាជិកសភា៣៥២នាក់ សភាអ៊ុយក្រែននៅថ្ងៃទី១៨ ខែតុលា អនុម័តលើសេចក្តីសម្រេចមួយដែលគាំទ្រសាធារណរដ្ឋឆេឈិន ឬឆេឈ្នី ជាទឹកដីគ្រប់គ្រងបណ្តោះអាសន្នដោយរុស្ស៊ី។ សេចក្តីសម្រេចដែលសភាអ៊ុយក្រែនអនុម័តនោះ យោងតាមសេចក្តីប្រកាសរបស់សភាជាតិរបស់ប្រជាជនឆេឈ្នីនៅឆ្នាំ១៩៩០ស្តីពីការប្រកាសអធិបេតយ្យភាពរបស់រដ្ឋឆេឈ្នី ដោយផ្អ...
article_5130.txt
​កូរ៉េខាងជើង នឹង​កាត់ផ្តាច់​បណ្តាញ​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​នេះ ដោយ​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា មិនបាន​បញ្ឈប់​ការ​បង្ហោះ​ខិត្តប័ណ្ណ​ប្រឆាំង​ទីក្រុង​ព្យុងយ៉ាង​ពី​អ្នករត់​ចេញពី​កូរ៉េខាងជើង​។ នេះ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ។​
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA បញ្ជាក់ថា បណ្តាញ​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​នឹងត្រូវ​កាត់ផ្តាច់​នៅ​រសៀល​ថ្ងៃទី​៩ ខែមិថុនា​នេះ មាន​ខ្សែ​ទូរស័ព្ទ​បន្ទាន់​រវាង​ទីស្នាក់ការ​បក្ស​ពលករ​កូរ៉េខាងជើង​របស់លោក គីម ជុង​អ៊ុន និង​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​របស់លោក មូ​ន ចេ​អ៊ី​ន​, បណ្តាញ​ទំនាក់ទំនង​រវាង​យោធា​ប្រទេស​ទាំងពីរ​, ...
article_5131.txt
​ចិន បាន​ពង្រាយ​កងទ័ព និង​អាវុធ​ជាច្រើន​នៅតាម​បណ្តោយ​ព្រំដែន​ជម្លោះ​ចិន​-​ឥណ្ឌា ដែល​នេះ​គឺជា​សកម្មភាព​បំពាន​កិច្ចព្រមព្រៀងទ្វេភាគី​លើ​បញ្ហា​ព្រំដែន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៥ ខែមិថុនា​។
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយនា​ទីក្រុង​ញូវដែលី លោក​Anurag Srivastava អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ចំណុច​សំខាន់​នៃ​បញ្ហា គឺថា​តាំងពីដើម​ខែឧសភា​កន្ល​ង​មក ភាគី​ចិន បាន​ពង្រាយ​កងទ័ព និង​សម្ភារ​យោធា​ជាច្រើន​នៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC)»​។ ​ក្នុងន័យនេ...
article_5132.txt
​កូរ៉េខាងត្បូង បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សៀវភៅ​របស់​អតីត​ទីប្រឹក្សា​សន្តិសុខ​អាមេរិក ច​ន ប៊ូល​តុ​ន ដែល​បាន​រៀបរាប់​ពី​រឿង​ខាងក្នុង​ផ្លូវ​ការទូត​រវាង​អាមេរិក និង​កូរ៉េ​ទាំងពីរ​។ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២២ ខែមិថុនា​របស់​ទីប្រឹក្សា​សន្តិសុខ​កូរ៉េខាងត្បូង ការបញ្ចេញ​ព័ត៌មាន​ពី​ការទាក់ទង​គ្នា​អាមេរិក​-​កូរ៉េខាងត្បូង​...
​លោក Chung Eui-yong ទីប្រឹក្សា​សន្តិសុខ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញមុខ​រិះគន់​អតីត​សម​ភាគី​របស់លោក គឺ​លោក ច​ន ប៊ូល​តុ​ន អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ដែល​បាន​រ៉ាយរ៉ាប់​ពី​បញ្ហា​ផ្ទៃក្នុង​អំឡុងពេល​ល្អប្រសើរ​នៃ​ទំនាក់ទំនង​អាមេរិក កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។ ក្នុង​សៀវភៅ The Room Where It Happened ដែល​ចេ...
article_5133.txt
មន្ត្រី​ទីក្រុង​ព្យុងយ៉ាង​ដែល​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃទី​១២ ខែមិថុនា កូរ៉េខាងជើង​អស់​ទំនុកចិត្ត​លើ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ហើយ និង​បាន​ព្រមាន​ទីក្រុង​សេ​អ៊ូ​លពី​ផលវិបាក​នៅពេល​ខាងមុខ​ទៀតផង​។ ការព្រមាន​នេះ ជា​សារ​ថ្មី​មួយទៀត​របស់​កូរ៉េខាងជើង​ដែល​បាន​រិះគន់​កូរ៉េខាងត្បូង​ពាក់ព័ន្ធ​ការមិន​ទប់ស្ក...
​មួយរយៈ​ពេល​ចុង​ក្រោយនេះ កូរ៉េខាងជើង បាន​ប្រើ​ពាក្យសម្ដី​វាយប្រហារ​កូរ៉េខាងត្បូង​លើ​អ្វី​ខ្លួន​ចាត់ទុកជា​ការមិន​អើពើ​នឹង​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ​តាមរយៈ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​ជនភៀសខ្លួន​កូរ៉េខាងជើង​បង្ហោះ​ខិ​ត្ត​បណ្ណ​ដែល​វាយប្រហារ​លោក គីម ជុង​អ៊ុន ចូល​ទឹកដី​កូរ៉េខាងជើង​។ បើទោះជា​រដ្ឋាភិបាល​សេ​អ៊ូ​ល រួមទាំង​វិមាន​ប្រធា...
article_5134.txt
កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែមិថុនា និង​បិទ​បញ្ចប់​ទៅវិញ​នៅ​ទី​៣០ ខែមិថុនា ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​។ គម្រោង​បង្កើត​ច្បាប់​នេះ ធ្វើ​ឲ្យ​ញាប់​ញ័រ​ហុងកុង​។ ប្រជាជន​ហុងកុង បាន​ចេញមក​បាតុកម្ម​សារជាថ្មី នៅ​ថ្ងៃទី​២៨ ខែមិថុនា ដើម្បី​ប្រឆាំង...
​តាម​ការរំពឹងទុក​សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់​ហុងកុង នឹងត្រូវ​គណៈអចិន្ត្រៃយ៍​សភា​ប្រជាជន​ចិន​អនុម័ត​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ពោលគឺ​មុន​ថ្ងៃ​ខួប​អង់គ្លេស​ប្រគល់​ទឹកដី​ហុងកុង​ឲ្យ​មក​ចិន​វិញ នៅ​ថ្ងៃទី​១ ខែកក្កដា​។ ដោយសារ​ជា​សំណើ​ច្បាប់ ដែល​អនុម័ត​មិន​ឆ្លងកាត់​សភា​ហុងកុង និង​ជា​សំណើ​ច្បាប់​ដែល​ត្រូវបាន​គេ​ជឿថា បន្ថយ...
article_5135.txt
​នាយកដ្ឋាន​ប៉ូលិស​នៅក្នុង​ក្រុង Minneapolis នឹងត្រូវ​រំលាយចោល ដើម្បី​ធ្វើកំណែទម្រង់​ឡើងវិញ​។ ក្រុមប្រឹក្សា​ក្រុង Minneapolis សម្រេច​បែបនេះ​នៅ​ថ្ងៃទី​៧ ខែមិថុនា ក្រោយ​ករណី​ស្លាប់​របស់ George Floyd ជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ និង​បន្ទាប់ពី​គេ​មើលឃើញថា នាយកដ្ឋាន​ប៉ូលិស​ក្រុង​Minneapolis មិនដែល​ធ្វើកំណែទម្រង់​ណាមួយ​ឡើយ​។
​ករណី​ស្លាប់​របស់លោក George Floyd ដោយសារតែ​ប៉ូលិស​ស្បែ​កស សង្កត់ក នៅក្នុង​ទីក្រុង Minneapolis បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាច្រើន​កន្លែង​នៅក្នុង​អាមេរិក និង​បាតុកម្ម​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា អង់គ្លេស បារាំង ដើម្បី​ទាមទារ​យុត្តិធម៌​សម្រាប់​លោក Floyd និង​ជនរងគ្រោះ​ស្បែក​ខ្មៅ​ផ្សេងទៀត និង​បញ្ឈប់​សកម្ម...
article_5136.txt
​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ចូ បៃ​ឌិន នឹងធ្វើ​ដំណើរ​កាន់​ទីក្រុង Houston រដ្ឋ Texas នៅ​ថ្ងៃទី​៨ ខែមិថុនា និង​ជួប​ជាមួយ​គ្រួសារ George Floyd ។ ដំណើរ​របស់លោក បៃ​ឌិន ធ្វើឡើង​២​សប្តាហ៍​ក្រោយ​ករណី​ស្លា​ប់លោក Floyd ក្រោម​ដៃ​ប៉ូលិស ដែល​បង្ក​រលក​ហិង្សា​ទូទាំងប្រទេស​ទាមទារ​យុត្តិធម៌​ពណ៌​សម្បុរ​។ ទី...
​លោក បៃ​ឌិន រំពឹង​ផ្ដល់​ការអាណិតអាសូរ​និង​រំលែក​ទុក្ខ​ដល់​សាច់ញាតិ​សព​លោក Floyd ហើយ​ថត​សារ​វីដេអូ​ទុក​សម្រាប់​ថ្ងៃ​បញ្ចុះសព​បុរស​ស្បែក​ខ្មៅ​នេះ​ផងដែរ ដែល​នឹង​រៀបចំឡើង​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ​។ ​បើតាម​ទីប្រឹក្សា​របស់លោក អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន នឹង​ពុំមាន​វត្ត​មាននៅ​ពិធី​បញ្ចុះសព Floyd ឡើយ​។ នោះ​គឺ​ដើម្បី​ចៀសវាង​...
article_5137.txt
​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​បង្កើត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ផ្ញើ​សារ​គំរាម​កូរ៉េខាងត្បូង​ជាថ្មី​នៅ​ថ្ងៃទី​១៣ ខែមិថុនា អមដោយ​ការព្រមាន​ចាត់វិធានការ​ប្រឆាំង​ប្រទេស​បងប្អូន​កូរ៉េ​មួយ​នេះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោកស្រី គីម អះអាងថា កងទ័ព​កូរ៉េខាងជើង នឹង​កំណត់​ពី​ជំហាន​បន្ទាប់​ប្រឆា...
«​ខ្ញុំ​គិតថា វា​ដល់​ពេលដែល​ត្រូវ​ចែកផ្លូវ​ជាមួយ​អាជ្ញាធរ​កូរ៉េខាងជើង​។ យើង​នឹង​ចាត់វិធានការ​ឆាប់ៗ​នេះ​។​» នេះ​ជាការ​លើកឡើង​របស់លោក​ស្រី គីម យ៉ូ​ចុង អនុប្រធាន​ទីមួយ​នាយ​ក​ដ្ឋា​ន​នៃ​គណៈ​មជ្ឈិមបក្ស​ពលករ​កូរ៉េ និង​ជា​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ ​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​ដោយ​ទីភ្ន...
article_5138.txt
រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​មុដ​វី​ណៃ (Don Pramudwinai) បាន​និយាយ​នៅ​ថ្ងៃទី​១០ ខែមិថុនា ថា រដ្ឋាភិបាល​ថៃ​រង់ចាំ​ចម្លើយ​ពី​ភាគី​កម្ពុជា​ទាក់ទង​ការស៊ើបអង្កេត​លើ​ការបាត់​ខ្លួន​សកម្មជន​ឈ្មោះ Wanchalearm Satsaksit ។ ថ្លែង​ក្នុង​កិច្ចប្រជុំសភា លោក ដុន បន្តថា ដោយសារ Wanchalearm មិនមាន​ឥទ្ធិពល​ធំដុំ​ក្នុង​កិច្ចការ​អន្តរជាត...
​អំឡុងពេល​កិច្ចប្រជុំសភា​នៅ​ថ្ងៃទី​១០ ខែមិថុនា ក្រុម​សមាជិកសភា​បក្សប្រឆាំង​របស់​ថៃ បាន​សួរនាំ​រដ្ឋមន្ត្រីការបរទេស ដុន ប្រា​មុដ​វី​ណៃ ពី​ការបាត់​ខ្លួន​សូន្យឈឹង​របស់​សកម្មជន​ឈ្មោះ Wanchalearm Satsaksit ក្នុង​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា​។ សមាជិកសភា​ថៃ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្យល់​ពី​ការបាត់​ខ្...
article_5139.txt
​មនុស្ស​យ៉ាងហោចណាស់​១៩​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹកនាំ​ហ្គាស​ក្នុង​ខេត្ត​ជឺ​ជាំ​ង ប្រទេស​ចិន​។ ក្នុង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា មនុស្ស​យ៉ាងហោចណាស់​១៧០​នាក់​ទៀត បាន​រងរបួស​។​
​ហេតុការណ៍​ផ្ទុះ​រថយន្ត​ដឹក​ហ្គាស បានកើត​ឡើង​នៅ​ភូមិ​មួយ​ក្នុង​ទីក្រុង​វិ​ន​លីង ខេត្ត​ជឺ​ជាំ​ង ភាគ​ខាងកើត​ចិន​លើ​កំណត់​ផ្លូវ​ល្បឿន​លឿន​ស៊ិន​យ៉ាង​-​ហៃ​ខូវ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ។ បន្ទាប់ពី​ផ្ទុះ​លើផ្លូវ រថយន្ត​ក៏​បន្ត​រុលចូល​អាគារ​ក្បែរ​នោះ ដែល​បណ្ដាល​ឲ្យ​មានការ​ដួលរលំ​ផ្ទះ និង​អា...
article_514.txt
អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន លោក គង់ ភោគ នៅថ្ងៃទី១១ ខែវិច្ឆិកា បានថ្លែងថា អាស៊ាន ថ្កោលទោសរាល់អំពើទាំងឡាយណា ជាអំពើហិង្សានៅមីយ៉ាន់ម៉ា។ ត្រង់ចំណុចនេះ លោក គង់ ភោគ បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ ដែលមានកម្លាំងប្រដាប់អាវុធ និងបង្កអំពើហិង្សា ដែលនាំទៅដល់ការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ គឺត្រូវទទួលខុសត្រូវ និងរងការថ្កោល...
ក្រោយស្ថានភាពមីយ៉ាន់ម៉ា​នៅតែមានភាពស្មុគស្មាញ មេដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា បានចេញសេចក្តីសម្រេចមួយ ដោយជំរុញឱ្យគ្រប់ភាគីទាំងអស់ បន្តអនុវត្តតាមកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច រួមទាំងការថ្កោសទោសរាល់អំពើហិង្សាទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល។ ក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា លោក គង់ ភោគ...
article_5140.txt
​កោះ​តៃវ៉ាន់ នៅ​ថ្ងៃទី​១៨ ខែមិថុនា បាន​លើកឡើងថា ខ្លួន​នឹង​រៀបចំ​ការិយាល័យ​មួយ​សម្រាប់​ជួយ​អ្នក​ដែលមាន​បំណង​ចាក​ចេញពី​ហុងកុង ខណៈ​ចិន​កំពុងតែ​ព្យាយាម​បន្តឹង​ការគ្រប់គ្រង​លើ​ដែនដី​ពាក់កណ្តាល​ស្វយ័ត​មួយ​នេះ​។ ជារឿយៗ តៃវ៉ាន់​តែង​បង្ហាញ​សមានចិត្ត​របស់ខ្លួន​ចំពោះ​ហុងកុង ពិសេស​សកម្មជន​ប្រជាធិបតេយ្យ​ដែល​ចង់​រត់គេច​ពី​ការ​ទុក្ខ​...
​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​(MAC) ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​របស់​តៃវ៉ាន់​បាន​លើកឡើងថា ការិយាល័យ​ដែល​នឹង​បង្កើតឡើង​នៅពេល​ខាងមុខ មាន​គោលបំណង​ជាក់លាក់​មួយ ដោយ​ផ្តល់ជំនួយ​មនុ​ស្សធ​ម៍ និង​ការថែទាំ ចំពោះ​ពលរដ្ឋ​ដែលមាន​បំណង​ចាក​ចេញពី​ហុងកុង​។ ប៉ុន្តែ​ពលរដ្ឋ​ហុងកុង​ទាំងនោះ​ត្រូវគោរព​លក្ខខណ្ឌ​ជាមុន​ថា នឹង​ការពារ​ស...
article_5141.txt
​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​របស់​ទីក្រុង​ប៉េកាំង​តាំង​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ហុងកុង​។ បើសិន​បើ​គ្មាន​ការប្រែប្រួល​ទេ ទីភ្នាក់ងារ​នេះ នឹងត្រូវ​ដឹកនាំ​ដោយ​ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង និង​មានការ​ឃ្លាំមើល​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Mo...
​បន្ទាប់ពី​កើនឡើង​នូវ​មន្ទិលសង្ស័យ និង​ការទិតៀន​ច្រើន​លើ​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង កាសែត​រដ្ឋ​ចិន​ចាប់ផ្តើម​ប​ញ្ជេ​ញ​ព័ត៌មាន​លម្អិត​មួយចំនួន​។ ចំណុច​សំខាន់​មួយ​គឺ ការរៀបចំ​ឲ្យ​មាន​ទីភ្នាក់ងារ​ថ្មី​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​តំបន់ និង​ស្ថិតក្រោម​ការចង្អុលបង្ហាញ​ពី​ក្រុង​ប៉េកាំង​។ ​ទីភ្នាក់ងារ​រដ្ឋាភិបាល​នោះ ...
article_5142.txt
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១៩ ខែមិថុនា បានទទួល​ការលាលែង​តំណែង​របស់​រដ្ឋមន្ត្រី​បង្រួបបង្រួម​កូរ៉េខាងត្បូង​ហើយ​។ ការលាលែង​របស់​រដ្ឋ​មន្ត្រី​បង្រួបបង្រួម​រូបនេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ភាពបរាជ័យ​ក្នុងការ​ចាត់ចែង​ទំនាក់ទំនង​អន្តរ​កូរ៉េ​ឲ្យ​មាន​ស្ថិរភាព និង​បន្ទាប់ពី​ទំនាក់ទំនង​កូរ៉េខាងត្បូង និង​កូ...
​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី​១៧ ខែមិថុនា លោក Kim Yeon-chul បាន​សុំ​ចុះ​ចេញពី​តំណែង​រដ្ឋមន្ត្រី​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ភាពបរាជ័យ​ក្នុងការ​គ្រប់គ្រង​ទំនាក់ទំនង​បងប្អូន​កូរ៉េ​ខាង​ទាំងពីរ​ឲ្យ​មាន​ស្ថិរភាព​។ ក្រសួង​នេះ ជា​ស្ថាប័ន​ធ្វើការ​លើក​ទំនាក់ទំនង​ទាំងអស់​ជាមួយ​កូរ៉េខាងជើង​។​ ...
article_5143.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​ថ្លែងប្រាប់​ក្នុង​កិច្ច​សម្ភាស​មួយ​ថា លោក​ពន្យារពេល​មិនទាន់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រីជាន់ខ្ពស់​ចិន​ពាក់ព័ន្ធ​លើ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស៊ីន​ជាំ​ង ដោយ​ខ្លាច​ប៉ះពាល់​ដល់​ការចរចា​ពាណិជ្ជកម្ម​។​
« យើង​កំពុង​ស្ថិតនៅក្នុង​កិច្ចចរចារ​ពាណិជ្ជកម្ម​យ៉ាង​ធំ​មួយ​។ ហើយ​ខ្ញុំ​ទើបតែ​សម្រេច​កិច្ចសន្យា​លក់ទំនិញ​តម្លៃ​ជាង​២៥០​ពាន់​លាន​ដុល្លារ​។ ហើយ​ដូចដែល​អ្នកឃើញ​ហើយ​ចិន​ទិញ​ច្រើនណាស់​»​។ នេះ​ជាការ​អះអាង​របស់លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Axios នៅ​ថ្ងៃទី​២១ ខែមិថុនា ទាក់ទង​មូលហេតុ​ដែល​លោក​មិនទាន់​ដ...
article_5144.txt
​ទាហាន​ឥណ្ឌា​ចំនួន ១០​នាក់ ដែល​ត្រូវបាន​ចិន​ចាប់ខ្លួន ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​នៅ​ជ្រលង Galwan នៃ​ព្រំដែន​ចិន​និង​ឥណ្ឌា​ក្នុងពេល​កន្លងទៅ ត្រូវបាន​ចិន​ដោះលែង​វិញ​ហើយ​។ ការដោះលែង​នេះ ធ្វើឡើង​បន្ទាប់ពី​ជំនួប​ចរចា​យោធា​របស់​ទីក្រុង​ញូវដែលី​និង​ទីក្រុង​ប៉េកាំង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន  Press Trus...
អត្ថបទទាក់ទង សង្គ្រាម​មហាអំណាច​ចិន និង​ឥណ្ឌា​មិនអាច​ផ្ទុះ​ឡើយ​....​តែ​ឥណ្ឌា​អាច​កំដរ​បាន បើ​ចាំបាច់ ទាហាន​ឥណ្ឌា កើន​ដល់​២០​នាក់​បាន​បាត់​បង់ជីវិត​ក្នុងការ​ប៉ះទង្គិច​តាម​ព្រំដែន​ជាមួយ​ចិន​ ​បន្ទាប់ពី​មាន​កិច្ចចរចា​យោធា​ទ្វេភាគី​រវាង​ចិន និង​ឥណ្ឌា​ជា​ច្រើនដង​ក្រោយ​ការប៉ះទង្គិច​នៅ​ថ្ងៃទី​១៥ ខែមិថុនា ទាហាន​ឥណ្ឌា​ចំនួន ១០​ន...
article_5145.txt
​សភា​ហុងកុង នៅ​ល្ងាច​ថ្ងៃទី​៤ ខែមិថុនា បានអនុម័ត​សេចក្តីស្នើច្បាប់​ស្តីពី​ភ្លេង​ជាតិចិន​ហើយ​។ ក្នុងអំឡុងពេល អនុម័ត​សេចក្តីស្នើច្បាប់​នេះ មាន​សមាជិកសភា​ចំនួន​ពីរ​នាក់​បានចេញ​តវ៉ា និង​បោះ​ទឹកស្អុយ​ម្យ៉ាង នៅ​ចំពោះមុខ​សមាជិកសភា​ទាំងអស់ ដើម្បី​តវ៉ា​ជុំវិញ បញ្ហា​រដ្ឋបាល​ទីក្រុង​ហុងកុង​ហាម​មិន​ឲ្យ​ប្រជាជន​ជួបជុំគ្នា​រំឭក​ពិធី...
​បន្ទាប់ពី​មានការ​ពិភាក្សា​ច្រើន​លើ​នៅក្នុង​សភា និង​បាតុកម្ម​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​នាពេល​កន្លងមក ពេលនេះ​សភា​ហុងកុង បានអនុម័ត​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​ហើយ​។ ការអនុម័ត​នេះ គឺ​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៤១ និង​ប្រឆាំង ១​សំឡេង​។ សមាជិកសភា​ហុងកុង ដែលមាន​និន្នាការ​ទៅរក​លទ្ធិប្រជាធិបតេយ្យ បាន​បដិសេធ​មិន​បោះឆ្នោត​...
article_5146.txt
​ឥណ្ឌា នៅ​ថ្ងៃទី​២៤ ខែមិថុនា បាន​បន្ថែម​កងទ័ព ដោយ​រួមមាន​កងកាំភ្លើងធំ និង​រថយន្ត​ដឹក​ទាហាន ទៅកាន់​តំបន់​ដែល​ទើប​ប៉ះទង្គិច​ជាមួយ​ចិន​នៅ​ព្រំដែន​។ ការបន្ថែម​កម្លាំង​នេះ ធ្វើឡើង​ក្រោយ​ការផ្ទុះ​វាយ​ប្រតាយប្រតប់​គ្នា​នឹង​ដុំថ្ម និង​ដំបង នៅលើ​ជ្រលង​ភ្នំ Galwan ដែល​នាំ​ឲ្យ​មានការ​បាត់បង់​ជីវិត និង​រងរបួស​ក្នុងចំណោម​កងទ័ព​ទាំង...
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP យោធា​ឥណ្ឌា បាន​អះអាងថា ការបញ្ជូន​កងទ័ព​បន្ថែម​ទៅកាន់​ព្រំដែន​នេះ ជា​ផ្នែក​មួយ​នៃ​ការបង្ហាញ​កំលាំង​របស់ខ្លួន ក្រោយ​ការប៉ះទង្គិច​ជាមួយ​កងទ័ព​ចិន​នៅ​ថ្ងៃទី​១៥ ខែមិថុនា ដែល​បណ្តាល​ឲ្យ​យោធា​ឥណ្ឌា​២០​នាក់​បាន​បាត់​បង់ជីវិត​។ ក្រោយ​ហេតុការណ៍​នេះ ភាគី​ទាំងសងខាង​បានប្រកាសថា នឹង​ដកទ័ព​ចេញពី​តំបន់​ម...
article_5147.txt
​ប្រទេស​ចំនួន​២៧ រាប់បញ្ចូល​អង់គ្លេស បារាំង និង​ជប៉ុន​ជាដើម បានស្នើ​ឲ្យ​ចិន​ពិចារណា​ឡើងវិញ​លើ​ការអនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​របស់​ទីក្រុង​ហិរញ្ញវត្ថុ​មួយ​នេះ​។ ច្បាប់​សន្តិសុខ​ជាតិ​នេះ បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា មួយថ្ងៃ​ក្រោយ​ត្រូវ​បានអនុម័ត​ដោយ​គណ...
​សេចក្ដីស្នើច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង ត្រូវបាន​អនុម័ត​យ៉ាង​លឿន​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ប្រជាជន​នៅ​ថ្ងៃទី​៣០ ខែមិថុនា ហើយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ចុះហត្ថលេខា​ឲ្យ​ចូល​ជាធរ​មាននៅ​ថ្ងៃ​ដដែល​។ ច្បាប់​មួយ​នេះ នឹង​ចូល​ជា​ធរមាន​ចាប់ពី​នៅ​ថ្ងៃទី​១ ខែកក្កដា ដែលជា​ថ្ងៃ​អង់គ្ល...
article_5148.txt
​ក្រុម​មហាសេដ្ឋី​ដែលមាន​ទ្រព្យសម្បត្តិ​ពាន់​លាន​ដុល្លារ​អាមេរិក (Three-comma club) បាន​លើក​ពី​ដំណើរ​ដ៏​ជោគជ័យ​របស់ខ្លួន តាមរយៈ​ការប្រឹងប្រែង ការតាំង​ចិត្ត និង​កត្តា​អនុគ្រោះ​ផ្សេងៗ​។​
​តាម​ទស្សនា​វ​ដ្តី Forbes, ពាក្យ Three-comma club ដែល​អាច​ប្រែជា​ភាសា​ខ្មែរ​បាន​ថា «​ក្លិប​៣​ក្បៀស​» សំដៅលើ​មហាសេដ្ឋី​ដែលមាន​ទឹកប្រាក់​ពាន់​លាន ឬ​ប៊ី​លាន​ដុល្លារ​អាមេរិក​។ ឧទាហរណ៍ ១​ពាន់​លាន យើង​ត្រូវ​ត្រូវ​ប្រើ​ក្បៀស​ដល់​ទៅ​៣​ដង [១,០០០,០០០,០០០]​។​ ​តើ​សមាជិក Three Commas Club បានធ្វើ​អ្វីខ្លះ​? សារព័ត៌មាន​ថ្មីៗ សូម​ដក...
article_5149.txt
​ថ្លែង​នៅ​ចំពោះមុខ​គណៈកម្មាធិការ​នីតិកម្ម​នៃ​សភាតំណាងរាស្ត្រ​អាមេរិក លោក Philonise Floyd ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត George Floyd បាន​សំណូមពរ​យ៉ាង​ដូច្នេះ​ថា​៖ « ខ្ញុំ​នៅទីនេះ​ដើម្បី​ស្នើ​ឲ្យ​អ្នក​ជួយ​បញ្ឈប់​វា (​ការរើសអើង​ពូជសាសន៍​)​។ បញ្ឈប់​ការឈឺចាប់​។ បញ្ឈប់​ពួកយើង​ពី​ភាព​ធុញទ្រាន់​នៃ​ការប្រកាន់​ពូជសាសន៍​»​។
​និយាយ​បណ្ដើរ​ទប់ទឹក​ភ្នែក​បណ្ដើ​រ លោក Philonise បាន​បន្តថា លោក​មិនអាច​បង្ហាញ​ពី​អារម្មណ៍​ខ្លួនឯង​បានឡើយ​ថា ឈឺចាប់​ប៉ុនណា នៅពេល​មើល​វី​ឌី​អូ​ដែល​ប្អូន​របស់ខ្លួន​ត្រូវ​ប៉ូលិស​សង្កត់ក​។ ចំពោះមុខ​សមាជិក​គណៈកម្មាធិការ​ទាំងអស់ ប្អូនប្រុស​របស់ Floyd លើកឡើងថា តើ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​មានតម្លៃ​ត្រឹមតែ​លុយ ២០​ដុល្លារ​? ក្នុង...
article_515.txt
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ កំពុងបើកដំណើរការជាផ្លូវការ ដោយមានបណ្ដាមេដឹកនាំអាស៊ានជាច្រើនរូបចូលរួម លើកលែងតែមីយ៉ាន់ម៉ា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២២។
ខណៈមេដឹកនាំអាស៊ានកំពុងពិភាក្សាគ្នានោះ អ្នកកាសែតជាតិ និងអន្តរជាតិ រាប់រយនាក់ ក៏កំពុងនាំគ្នារិះគិតរកប្រធានបទសំខាន់ៗពីលទ្ធផលនៃកិច្ចប្រជុំនេះ។ អ្នកកាសែតជាង១៧០០នាក់ បានចុះឈ្មោះយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាននេះ។ ក្នុងនោះអ្នកកាសែតជាង៨០០នាក់ និងអន្តរជាតិជាង៩០០នាក់។ នេះបើតាមរបាយការណ៍ពីក្រសួងព័ត៌មានកន្លងមក។ វត្តមានអ្នកកាសែតបណ...
article_5150.txt
​នៅមាន​មន្ទិលសង្ស័យ និង​សំណួរ​ជាច្រើន​ដែល​ត្រូវបាន​គេ​លើកឡើងថា តើ​ការ​សាក​ថ្ម​ទូរ​សព្ទចោ​លពី​យប់ រហូត​ទៅដល់​ពេល​ព្រលឹម​ជាច្រើន​ម៉ោង​នោះ​គឺជា​ទម្លាប់​ល្អ​សម្រាប់​ទូរ​សព្ទ​អ្នក​ដែរឬទេ​? តើ​អ្នក​គួរប្រើ​ប្រាស់​ទូរ​សព្ទ​រហូត​ដល់​អស់​ថ្ម​ទាំងស្រុង​ដែរឬទេ​? តើ​អ្នក​គួរ​សាក​ថ្ម​ទូរ​សព្ទ​ថ្មី​សិន​នៅពេលដែល​ទើបតែ​បក​ពី​ប្រអប់​ដែ...
​ចំពោះ​ការ​សាក​ថ្ម​ទូរ​សព្ទ​ចោល​ពេលយប់​មុន​ចូល​ដំណេក ជារួម​វា​មិន​បង្ក​ឲ្យ​មាន​ហានិភ័យ​អ្វី​ទៅកាន់​ទូរ​សព្ទ​របស់​អ្នក​នោះទេ​។ ទូរ​សព្ទ​ទំនើប​បច្ចុប្បន្ន​ត្រូវបាន​បំពាក់​ដោយ​ស្រទាប់​ការពារ និង​កម្មវិធី​អេ​ឡិច​ត្រូ​និ​ច​ពិសេស​ដែល​អាច​រក្សា​គុណភាព​របស់​ទូរ​សព្ទ​អ្នក​ឲ្យ​បានល្អ​ទោះបីជា​ភាគរយ​របស់​ទូរ​សព្ទ​កើន​ដល់​១០០​ភាគរយ...
article_5151.txt
​ដំណើរ​ថ្មើរជើង​ជាមួយ​ទូរ​សព្ទ​នៅជាប់​នឹង​ដៃ បាន​ក្លាយជា​ទម្លាប់​រប​ស់មនុស្ស​ជាច្រើន ហើយ​វា​ក៏បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ សមាជិក​រដ្ឋបាល​ក្រុង Yamato ប្រទេស​ជប៉ុន ត្រៀម​ពិភាក្សា​ដើម្បី​ឈានទៅ​សម្រេច​ហាមប្រាម​ ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​នៅពេល​ដើរ​តាមផ្លូវ​។​
​សំណើ បាន​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​ក្រុង Yamato កាលពី​ថ្ងៃ​ចន្ទ ទី​១ ខែមិថុនា ហើយ​គេ​រំពឹងថា ​វាទ​ទួលបាន​ការអនុម័ត​នៅ​ចុងខែ​។ លោក Masaaki Yasumi សមាជិក​រដ្ឋបាល​ក្រុង​ម្នាក់ បានលើកឡើង​ប្រាប់ AFP ថា​៖ «​ប្រសិនបើ​វិធានការ ត្រូវបាន​អនុម័ត នោះ Yamato នឹង​ក្លាយជា​ក្រុង​ដំបូង​នៅ​ជប៉ុន ​ដែល​ហាមប្រាម​ប្រើ​ទូរ​សព្ទ​នៅពេល​ដើរ​...
article_5152.txt
អតីត​ប្រធានាធិបតី លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៣ ខែមិថុនា បាន​លើកសរសើរ​ការធ្វើ​បាតុកម្ម​ពី​សំណាក់​ប្រជាជន​អាមេរិក​ទាមទារ​យុត្ត​ធម៌​ផ្នែក​ពណ៌​សម្បុរ​។ ដោយ​ចាត់ទុកជា​រឿង​«​អស្ចារ្យ​មួយ​» អតីត​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​អាមេរិក​រូ​ប​នេះ អះអាងថា ការតវ៉ា​ជុំវិញ​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ​ក្រោម​ដៃ​ប៉ូលិស​កាលពី​...
​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​លើកដំបូង​ចាប់ពី​ករណី​ស្លាប់​បុរស​ស្បែក​ខ្មៅ George Floyd កាលពី​ថ្ងៃទី​២៥ ខែឧសភា ក្នុង​រដ្ឋ Minneapolis ដែល​បង្ក​ជា​ចលនា​បាតុកម្ម​ជុំវិញ​ប្រទេស លោក បា​រ៉ា​ក់ អូ​បា​ម៉ា អះអាងថា លោក​ភ្ញាក់ផ្អើល​ចំពោះ​ភាព​សកម្ម​របស់​ក្រុមបាតុករ​ជា​យុវជន​។ លោក​សង្កត់ធ្ងន់ថា​៖«​កម្លាំងចិត្ត​ពួកគេ អាច​ប្រើ​ជា...
article_5153.txt
​ប្រមុខ​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស លោក បូរី​ស ច​ន​សុន បញ្ជាក់ថា លោក​នឹង​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ប្រជាជន​ហុងកុង​រាប់លាន​នាក់ និង​ឱកាស​ទទួល​សញ្ជាតិ​អង់គ្លេស ប្រសិនបើ​ចិន​បន្ត​នីតិវិធី​ជាមួយ​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​របស់ខ្លួន​។ ដូចគ្នា​នឹង​អង់គ្លេស សហរដ្ឋអាមេរិក ក៏​កំពុង​ពិចារណា​ស្វាគមន៍​ពលរដ្ឋ​ហុងកុង​ផងដែរ តាម...
​ក្នុង​អត្ថបទ​វិចារ​ណា​កថា​ផ្សាយ​លើ​កាសែត The Times និង​កាសែត South China Morning Post នៅ​ថ្ងៃទី​២ ខែមិថុនា នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន សរសេរថា​៖«​មនុស្ស​ច្រើន​ក្នុង​ទីក្រុង​ហុងកុង ភ័យខ្លាច​ថា សេរីភាព​ពួកគេ ដែល​ចិន​សន្យា​គាំទ្រ កំពុង​រង​គំរាមកំហែង​»​។ ​លោក សរសេរ​បន្តថា ប្រសិនបើ​ចិន​រឹងទទឹង ហើយ​បញ្ជាក់​ការភ័យខ្លាច​រប...
article_5154.txt
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង នៅ​ថ្ងៃទី​៨ ខែកុម្ភៈ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​រក្សា​ភាព​ស្ងៀមស្ងាត់ និង​កុំ​ចលាចល​ជុំវិញ​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស​។ ការអំពាវនាវ​នេះ​ធ្វើឡើង បន្ទាប់ពី​អាជ្ញាធរ​សិង្ហ​បុរី​ដំឡើង​កម្រិត​អាសន្ន​ដើម្បី​ឆ្លើយតប​នឹង​វីរុស​ប្រភេទ​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ប្រជាជន​សិង្ហ​បុរី​ន...
​តាមរយៈ​សារ​ជា​វីដេអូ​មួយ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង ប្រាប់​ប្រជាជន​សិង្ហ​បុរី​ឲ្យ​សម្រួល​អារម្មណ៍​ពួកគេ​ប្រឈមមុខ​នឹង​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស ព្រោះ​ស្ថានការណ៍​នៅ​សិង្ហ​បុរី​មិនទាន់​ដល់​ថ្នាក់​ត្រូវ​ឲ្យ​ប្រជាជន​ទិញ​ស្បៀង​ទុក​ឡើយ​។ លោក លី បានស្នើ​ឲ្យ​ប្រជាជន​ទាំងអស់ មាន​កម្លាំងចិត្ត និង​រួមគ្នា​ពុះពារ​ប...
article_5155.txt
​កូរ៉េខាងត្បូង​បាន រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ៥៩៤​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២៩ ខែកុម្ភៈ ដែល​បង្កើន​តួលេខ​ឆ្លង​សរុប​ដល់ ២៩៣១ ករណី​ហើយ​។ ទន្ទឹមនេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង ក៏បាន​រកឃើញ​អ្នកស្លាប់​ដោយសារ COVID-19 ចំនួន ៣ នាក់​បន្ថែម​ផងដែរ​។​
​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 ទាំងបី​នាក់​នេះ គឺជា​ស្ត្រី​ដែល​រស់នៅក្នុង​ទីក្រុង Daegu ដោយ​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើងដល់ ១៦​នាក់​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​មជ្ឍមណ្ឌល​សម្រាប់​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង​។ ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​នេះ គឺ​ស្ថិតក្នុង​វ័យ​៩០​ឆ្នាំ​។​ ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំងន...
article_5156.txt
​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី ការី ឡាំ នៅ​ថ្ងៃទី​២ ខែមិថុនា បាន​អះអាងថា អាមេរិក កំពុងតែ​ប្រើប្រាស់​«​ស្តង់ដារ​ពីរ​» ក្នុងការ​ឆ្លើយតប​នឹង​បាតុកម្ម​។ ការលើកឡើង​របស់​មេ​ដឹកនាំ​ហុងកុង​រូបនេះ ធ្វើឡើង បន្ទាប់ពី​អាមេរិក​ឆ្លើយតប​នឹង​បាតុកម្ម​នៅ​ហុងកុង ខុសគ្នា​នឹង​បាតុកម្ម​នៅក្នុង​ប្រទេស​ខ្លួន​។
​ការអនុម័ត​ផែនការ​លើ​សេចក្តីស្នើច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​របស់​សភា​ប្រជាជន​ចិន បូករួម​ការពិភាក្សា​សេចក្តីស្នើច្បាប់​ភ្លេងជាតិ​ចិន​លើក​ទី​ពីរ​របស់​សភា​ហុងកុង បានធ្វើ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​ធ្វើបាតុកម្ម​សារជាថ្មី និង​ទ្រង់ទ្រាយ​ធំ ដើម្បី​ប្រឆាំងនឹង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េកាំង​។ ទាក់ទង​នឹង​បញ្ហា​នេះ ប្រធានាធិបតី​អាមេ...
article_5157.txt
ប៉ូលិស​បង្ក្រាប​កុប្បកម្ម បាន​បាញ់​ប្លោង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅលើ​បាតុករ​ហុងកុង​រាប់ពាន់នាក់ ដែល​ប្រមូល​ផ្ដុំគ្នា​កាលពី​ថ្ងៃទី​២៤ ខែឧសភា ធ្វើ​សកម្មភាព​តវ៉ា​ប្រឆាំង​ច្បាប់​សន្តិសុខ​ដ៏​ចម្រូងចម្រាស​ដែល​ស្នើ​ដោយ​ក្រុង​ប៉េកាំង ។ ជាការ​ប៉ះទង្គិច​តានតឹង​បំផុត​មួយ​ក្នុងពេល​ច្រើន​ខែ​ចុង​ក្រោយនេះ អាជ្ញាធរ​ហុងកុង បាន​ចាប់​ឃាត់...
អត្ថបទទាក់ទង ចិន ដាក់សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ទៅក្នុង​កិច្ចប្រជុំសភា​ ​ខណៈ​ក្រុមអ្នកតវ៉ា និង​ប៉ូលិស​ហុងកុង បាន​ប្រឈមមុខ​ដាក់គ្នា រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បន្ត​ប្រកាន់​ជំហរ​រឹងត្អឹង​ថា សំណើ​ច្បាប់​នេះ ត្រូវតែ​ដាក់ចេញ​ដោយ​គ្មាន​ការពន្យារពេល​ឡើយ​។ សំណើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ បើ​ចូល​ជា​ធរមាន នឹង​ហាមឃាត់​...
article_5158.txt
​ស្ត្រី​កាន់តែច្រើន​នៅលើ​ពិភពលោក បាននាំគ្នា​ឈោង​ចាប់យក​ការសិក្សា និង​ពង្រឹង​អាជីព​ការងារ មុនពេល​គិតដល់​ជីវិត​អាពាហ៍ពិពាហ៍​។ នេះ​បើតាម​ការសិក្សា​ផ្សេងៗ​គ្នា​ពី​សំណាក់​សាស្ត្រាចារ្យ​នរវិទ្យា​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ កត្តា​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​ដែល​ឈានចូល​ដល់​វ័យ​ជាង​៣០​ឆ្នាំ​ហើយ ហើយ​មិនទាន់​រៀបការ​នោះ វា​មិនមែន...
​អ្នកស្រាវជ្រាវ​ឈ្មោះ Nancy Smith-Hefner បាន​សាកសួរ​សិស្ស​នៅ​មហាវិទ្យាល័យ​ក្នុង​ក្រុង Togyakarta ប្រទេស​ឥណ្ឌូណេស៊ី​ទាក់ទង​នឹង​គម្រោង​អាពាហ៍ពិពាហ៍​។ ស្ត្រី​ត្រឹម​២​ភាគរយ​ប៉ុណ្ណោះ ដែលមាន​អាយុ​៤០​ឆ្នាំ​ជាង​អះអាងថា នឹងមិន​រៀបការ រីឯ​ស្ត្រី​វ័យក្មេង បញ្ជាក់ថា ពួកគេ​ចង់​បញ្ចប់​ការសិក្សា និង​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ មុនពេល​...
article_5159.txt
​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២ ខែមិថុនា បាន​បដិសេធ​ការលើកឡើង​របស់លោក​ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​ចង់​ពង្រីក​កិច្ចប្រជុំ​បណ្តា​ប្រទេស​ដែលមាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​៧ (G7) ដោយ​បញ្ចូល​ប្រទេស​រុស្ស៊ី​ឡើងវិញ​។ បន្ថែម​ពីនេះ សហភាព​អឺរ៉ុប​បាន​ព្រមាន​អាមេរិក ថា មិន​ផ្លាស់ប្តូរ​វិន័យ​ស្រេច​តែ​នឹង​ចិត្ត​នឹកឃើញ​ម្នាក់ឯង​ឡើយ...
​ការនឹកឃើញ​ចង់​បញ្ចូល​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ G7 ឡើងវិញ កើតឡើង​ក្រោយ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​អះអាងថា G7 ជា​បណ្តុំ​ប្រទេស​ដែល​ហួស​សម័យ និង​ចង់​អញ្ជើញ​ថ្នាក់ដឹកនាំ​អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និង​ឥណ្ឌា​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ខែកញ្ញា ឬ​ពេលវេលា​ខាងមុខ​។ ឆ្នាំនេះ អាមេរិក​ជា​ប្រធាន​នៃ​កិច្ចប្រជុំ...
article_516.txt
ពិភាក្សាគ្នាលើកដំបូងតាមទូរស័ព្ទថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី Rishi Sunak និងប្រធានាធិបតីអាម៉េរិក ចូ បៃដិន ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជារួមគ្នាទប់ទល់ឥទ្ធិពលចិន ហើយឱ្យរុស្ស៊ីទទួលខុសត្រូវលើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមព័ត៌មានដែលចេញផ្សាយដោយការិយាល័យមេដឹកនាំប្រទេសទាំងពី...
ប៉ុន្មានម៉ោងក្រោយលោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីអង់គ្លេសនៅថ្ងៃទី២៥ ខែតុលា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានជជែកជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសថ្មីរូបនេះជាលើកដំបូងតាមទូរស័ព្ទ។ ទន្ទឹមនឹងអបអរសាទរលោក Sunak ប្រធានាធិបតី លោក បៃដិន លើកឡើងថា អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់អាម៉េរិក។ បន្ថែមពីលើនេះ ...
article_5160.txt
Skylar Herbert បាន​បាត់​បង់ជីវិត​ក្នុង​អាយុ​៥​ឆ្នាំ ដោយសារ COVID-19 នៅ​មន្ទីរពេទ្យ Beaumont Royal Oak ក្នុង​រដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ យោងតាម​ការផ្សាយ​រប​ស់ទូរ​ទស្សន៍ WXYZ កុមារី​ដែលមាន​ឪពុកម្តាយ​ជា​អ្នក​ឈរ​ជួរមុខ​ក្នុងការ​សង្គ្រោះ​ជីវិត​អ្នកដទៃ​រូបនេះ មាន​លទ្ធផល​តេស្ត​វិជ្ជមាន COVID-19 កាល...
«​យើង​ពិតជា​សោកស្តាយ​ខ្លាំងណាស់ ដែល COVID-19 បាន​ឆក់យក​ជីវិត​កុមារី​ដ៏​តូច​ម្នាក់​»​។ មន្ទីរពេទ្យ Beaumont Royal Oak បានចេញ​សេចក្តីថ្លែងការណ៍ និង​ចែករំលែក​ទុក្ខ​ក្រុមគ្រួសារ​របស់ Skylar ដោយមាន​ម្តាយ​ជា​មន្ត្រីប៉ូលិស​អស់​រយៈពេល​២៥​ឆ្នាំ និង​ឪពុក​ជា​មន្ត្រី​ពន្លត់​អគ្គិភ័យ​អស់​រយៈពេល​១៨​ឆ្នាំ ប្រចាំ​នៅ​ក្រុង Detroit ដូចគ...
article_5161.txt
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បានប្រកាស​ផ្ដល់​ការគាំទ្រ​ចាំបាច់​សម្រាប់​ប្រជាជន​ហុងកុង ក្រោយ​ការផ្ទុះ​ឡើងជា​ថ្មី​បាតុកម្ម​ប្រឆាំង​ចិន​។ បាតុកម្ម​នៅ​ថ្ងៃទី​២៤ បាន​កើតឡើង​ជាថ្មី​ដើម្បី​តវ៉ា​នឹង​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​មួយ​សម្រាប់​ហុងកុង​ពី​សំណាក់​ទីក្រុង​ប៉េកាំង ដែល​ក្រុមបាតុករ និង​អ្នកមាន​និន្នាការ​ទៅរក​...
​កម្លាំង​ប៉ូលិស​ហុងកុង បាន​ប៉ះទង្គិច​ជាមួយ​ក្រុមបាតុករ​រាប់ពាន់នាក់​ដែល​តវ៉ា​នឹង​គម្រោង​បង្កើត​ច្បាប់​សន្តិសុខ​ជាតិ​ដែល​ត្រូវអនុវត្ត​នៅ​ហុងកុង​។ ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ ហើយ​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។ ​តៃវ៉ាន់​ឯណោះ​វិញ ក៏​ចេញមុខ​គាំទ្រ​បាតុករ​ហុងកុង...
article_5162.txt
មន្ត្រីជាន់ខ្ពស់​ចិន​ទាំង​ស៊ីវិល ទាំង​យោធា​នៅ​ថ្ងៃទី​២៩ ខែឧសភា បាន​ព្រមាន​កោះ​តៃវ៉ាន់​ជាថ្មី ជាមួយនឹង​សារ​គំរាម​ប្រើ​កម្លាំង​ទ័ព​ក្នុងការ​ដណ្ដើម​កោះ​ដើម្បី​បង្រួបបង្រួម​ទឹកដី​។ ការ​ទុក​លទ្ធភាព​ប្រើ​កម្លាំងយោធា​ដើម្បី​សង្គ្រប់​តៃវ៉ាន់​នេះ មិនមែនជា​រឿង​ថ្មី​ឡើយ​។ ប៉ុន្តែ​តៃវ៉ាន់​ហាក់​ធ្វើ​ឲ្យ​ប៉េកាំង​កាន់តែ​អស់​ការអត់ធ្ម...
​នៅ​ថ្ងៃទី​២៩ ខែឧសភា ចិន​បានធ្វើ​ពិធី​រំឭក​ខួប​ទី​១៥​ឆ្នាំ​ការបង្កើត​ច្បាប់​ប្រឆាំង​ការផ្ដាច់​ខ្លួន ដែល​បង្កើត​ដើម្បី​បើកផ្លូវ​ដល់​ការប្រើប្រាស់​កម្លាំងយោធា​ក្នុងការ​វាយ​ដណ្ដើម​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​វិញ ប្រសិនបើ​មាន​សញ្ញា​បង្ហាញថា តៃវ៉ាន់​ផ្ដាច់ខ្លួន ឬ​ប្រុង​ធ្វើបែបនេះ​។ ឆ្លៀតឱកាស​នេះ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ចិន និ...
article_5163.txt
​លោក​អតីត​ប្រធានាធិបតី​អាមេរិក Dwight D. Eisenhower បានប្រកាស និង​ចាត់​ទឹកដី​នៃ​កោះ​ហា​វ៉ៃ​ទៅជា​រដ្ឋ​ទី​៥០​នៃ​សហរដ្ឋអាមេរិក រួច​ទង់ជាតិ​របស់​ស​ហ​រដ្ឋ​អាមេរិក​ក៏បាន​ទទួល​រូប​ផ្កាយ​តំណាង​ចំនួន​៥០​ផ្កាយ​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​១៩៦០​។
​ដោយ​ប្រែ​សម្រួល​ចេញពី​គេហទំព័រ History.com កោះ​ហា​វ៉ៃ ដែលមាន​ទីតាំងនៅ​កណ្តាល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ ត្រូវបាន​គេ​សិក្សា​ឃើញថា មាន​មនុស្ស​ធ្វើដំណើរ​ទៅ​រស់នៅ​តាំងពី​សតវត្សរ៍​ទី​៨​មកម្ល៉េះ ដោយ​ជនជាតិ ប៉ូ​លី​នេ​ស៊ី (Polynesia) ដែល​ភាគច្រើន​ប្រកប​ជីវភាព​រស់នៅ​តាម​ដែន​កោះ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មួយ​នេះ​។ នៅក្នុង​អំឡ...
article_5164.txt
​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​អះអាងថា ពលរដ្ឋ​របស់ខ្លួន​ម្នាក់ បាន​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (2019-nCoV) ដែល​នេះ​គឺជា​ករណី​ដំបូង​បំផុត​នៅក្នុង​ប្រទេស​។ រូបគេ​បាន​ឆ្លង​វីរុស​នេះ​ក្រោយ​ត្រឡប់​មកពី​ប្រជុំ​នៅ​សិង្ហ​បុរី​។ ចំណែក​ជនជាតិ​ចិន ដែល​រួម​ដំណើរ​ជាមួយ​បុរស​រូបនេះ ក៏ត្រូវ​បាន​គេ​រកឃើញថា​មាន​ផ្ទុក​កូ​រ៉ូ​ណា...
​បើតាម​ការអះអាង​រប​ស់​អាជ្ញាធរ​សុខាភិបាល ម៉ាឡេស៊ី បាន​រកឃើញ​ពីរ​ករណី​បន្ថែមទៀត នៅក្នុង​ប្រទេស​។ ក្នុងចំណោម​ពីរ​ករណីនេះ មាន​ករណី​មួយ ដែល​ពលរដ្ឋ​ម៉ាឡេស៊ី ដែល​បាន​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ​បើតាម​ទូរទស្សន៍ Channel NewsAsia ពលរដ្ឋ​ម៉ាឡេស៊ី​វ័យ ៤១​ឆ្នាំ បាន​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​មួយ​នៅ​សិង្ហ​បុរី​ជាមួយ​មិត្ត​...
article_5165.txt
ពលរដ្ឋ​អាមេរិក​ម្នាក់ បាត់បង់​ជីវិត​ដោយសារ​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​ថ្មី​។ នេះ​បើតាម​ការប្រកាស​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​។ នៅ​ថ្ងៃ​ដដែល ក្រសួងការបរទេស​ជ​ប៉ុន ក៏​ប្រកាស​ដែរ​ថា ពលរដ្ឋ​ខ្លួន​ម្នាក់ បាន​បាត់​បង់ជីវិត​ផងដែរ​នៅ​មន្ទីរពេទ្យ​វូ​ហាន​ដោយសារ​ជំងឺ​រលាក​សួត តែ​មិនទាន់​ច្បាស់​ថា បណ្...
អត្ថបទទាក់ទង Update: ១ករណីទៀតនៅហ៊ូណាន ធ្វើឲ្យចំនួន​អ្នកស្លាប់​ដោយកូរ៉ូណាវីរុសឡើង​ដល់​៧២៥នាក់​ ​ក្នុងការ​ប្រកាស​របស់​ខ្លួន ស្ថានទូត​អាមេរិក​លើកឡើងថា ពលរដ្ឋ​ខ្លួន​ម្នា​ក់វ័យ​៦០​ឆ្នាំ ពិតជា​បាន​ស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​មែន​ក្នុង​មន្ទីរពេទ្យ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។ ប៉ុន្តែ​ស្ថានទូត​មិនបាន​បញ្ជាក់​ពី​ភេទ​របស់​អ្...
article_5166.txt
ការរីករាលដាលនៃជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់ពិភពលោក ហើយគប្បីចាត់ទុកជា «សត្រូវសាធារណៈលេខ១ » ។ ប្រមុខអង្គការសុខភាពពិភពលោក (WHO) អះអាងបែបនេះនៅថ្ងៃអង្គារ ១១ ខែកុម្ភៈ។ បើតាមលោក Tedros Adhanom Ghebreyesus អាសន្នកូរ៉ូណាវីរុសប្រភេទថ្មីនេះ គឺសាហាវជាងការវា...
អំឡុងសន្និសីទព័ត៌មាននាទីក្រុង ហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃ ១១ ខែកុម្ភៈ លោកអគ្គនាយក Tedros Adhanom Ghebreyesus គូសបញ្ជាក់ថា៖«និយាយដោយស្មោះត្រង់ទៅ វីរុសមួយនេះ គឺមានឥទ្ធិពលខ្លាំងក្លាក្នុងការបង្កើតភាពវឹកវរទាំងផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ច ច្រើនជាងការវាយប្រហារពីសំណាក់ក្រុមភេរវជនទៅទៀត»។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន R...
article_5167.txt
​ទីក្រុង​ម៉ា​កាវ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បានប្រកាស​បិទ​កាស៊ីណូ​ទាំងអស់​ក្នុង​ទីក្រុង​រយៈពេល​ពីរ​សប្ដាហ៍​ដើម្បី​ទប់ស្កាត់​ការ​សាយភាយ​កូ​រ៉ូ​ណាវី​រុស​។ វិធានការ​នេះ ត្រូវបាន​ដាក់ចេញ​ក្រោយ​បុគ្គលិក​បម្រើ​ក្នុង​កាស៊ីណូ​ម្នាក់ បាន​ឆ្លង​វីរុស​នេះ ហើយ​ករណី​ឆ្លង​នៅ​ម៉ា​កាវ​មាន​ចំនួន​១០​ផងដែរ​។
​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ដល់​ទៅ​១០​ករណី បាន​បង្ខំ​ម៉ា​កាវ​បិទ​ឧស្សាហកម្ម​កាស៊ីណូ​របស់​ខ្លួន​បណ្ដោះអាសន្ន​។ ប្រមុខ​តំបន់​រដ្ឋបាល​ពិសេស​ម៉ា​កាវ Ho Iat-seng បានប្រកាស ម៉ា​កាវ​រកឃើញ​ករណី​ឆ្លង​ចុងក្រោយ​ពីរ​ករណី​ទៀត ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​តំបន់​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​បញ្ឈប់​ការ​រាលដាល​បន្ថែម​។​ ​បើតាម​លោក...
article_5168.txt
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៧ ខែឧសភា បានសម្រេច​ដកហូត​ឋានៈ​ពិសេស​របស់​ទីក្រុង​រដ្ឋបាល​ពិសេស​ហុងកុង​ក្រោម​ច្បាប់​អាមេរិក​។ ការសម្រេច​នេះ បើកផ្លូវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មានលទ្ធភាព​កាត់ផ្ដាច់​បុព្វសិទ្ធិ​ពាណិជ្ជកម្ម​សម្រាប់​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ ខណៈ​សហរដ្ឋអាមេរិក​បាន​ចោទ​ក្រុង​ប៉េកាំង​ថា ជាន់...
អត្ថបទទាក់ទង សេចក្ដីស្នើច្បាប់​ភ្លេងជាតិ​ចិន ក្លាយជា​បញ្ហា​ចម្រូងចម្រាស់​ជាថ្មី​នៅលើ​ទឹកដី​ហុងកុង​ បាតុករ​ហុងកុង​១៨០​នាក់ ត្រូវ​ឃាត់ខ្លួន​ក្រោយ​តវ៉ា​ប្រឆាំង​សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ ចិន ដាក់សំណើ​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ទៅក្នុង​កិច្ចប្រជុំសភា​ ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​សភា​ចិន បានកំណត់​រៀបចំ​ការ​បោះឆ្នោត​លើ​ច្...
article_5169.txt
កម្ពុជា បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​នាវា​ដឹក​អ្នកដំណើរ​មួយ ដែល​ត្រូវបាន​បដិសេធ​ដោយ​ប្រទេស​៥ ចូល​ចត​នៅ​កំពង់ផែ​ខ្លួន ហើយ​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​ពួកគេ​ចុះ​។ ការបដិសេធ​ដោយ​ប្រទេស​ទាំង​៥​នោះ រួមមាន ជប៉ុន និង​ថៃ គឺ​ព្រោះ​ភ័យខ្លាច​ថា មាន​អ្នកដំណើរ​នៅលើ​នាវា​នោះ អាចមាន​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ។ នេះ​បើតាម​សេចក្តីប្...
​នាវា​ដឹក​អ្នកដំណើរ​ឈ្មោះថា MS Westerdam ដែលមាន​អ្នកដំណើរ​១៤៥៥​នាក់ និង​អ្នកបម្រើ​កលើ​នាវា ៨០២ នាក់ នឹង​ចូល​ចត​នៅ​កំពង់​ផែខេត្ត ព្រះសីហនុ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ កុម្ភៈ ស្អែក​នេះ​។ នេះ​បើតាម​ក្រុមហ៊ុន​ដដែល​នេះ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័​ត៌មានខ្លួន​។ នាវា​ដឹក​អ្នកដំណើរ​នេះ ដែល​បាន​អះអាងថា ខ្លួន​គ្មាន​អ្នក​ដំំ​ណើ​រ​...