file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7091.txt | Manchester City នៅតែជាក្រុមដែលត្រូវបានគេរំពឹងថានឹងអាចឈ្នះពានរង្វាន់ Premier League រដូវកាល ២០២៣-២៤ ដដែល បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១២ប្រកួតកន្លងមក។ បើតាមស្ថិតិរបស់ Opta Analysts បញ្ជាក់ថាក្រុមម្ចាស់ការពារតំណែងជើងឯក មានអាត្រា ៨៤,៦ភាគរយ ដើម្បីបន្តលើកពានលីគកំពូលអង់គ្លេសជាលើកទី៤ ជាប់ៗគ្នា។ | ការកត់ត្រាតួរលេខ ដោយ Opta Analyst បានទស្សន៍ទាយអំពីការបញ្ចប់ចំណាត់ថ្នាក់របស់ក្រុមទាំង ២០ នៅក្នុងក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤ ដោយផ្អែកលើទម្រង់លេង១២លើក និងការប្រកួតដែលនៅសល់ ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីគណនា។ ស្ថិតិបានបង្ហាញថាក្រុមរបស់លោក Pep Guardiola ជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពាន និងក្រ... |
article_7092.txt | លោក Luis Manuel Diaz ឪពុករបស់ខ្សែប្រយុទ្ធ Luis Diaz របស់ក្រុម Liverpool ត្រូវបានក្រុមឧន្ទាមឆ្វេងនិយមរំដោះជាតិកូឡុំប៊ី (ELN) ចាប់ជំរិតរយៈពេល ១០ថ្ងៃរួចមកហើយ ខណៈដែលក្រុមគ្រួសារ Diaz និងរដ្ឋាភិបាលប្រទេសកូឡុំប៊ី ទាមទារឱ្យមានការដោះលែងជាបន្ទាន់។ ដល់ពេលនេះការដោះលែងឪពុករបស់ Diaz ត្រូវបានក្រុម ELN ពន្យាពេល ស្របពេលប្រតិបត្តិការយោ... | ម្តាយរបស់ Diaz អ្នកស្រី Cilenis Marulanda និងលោក Luis Manuel Diaz ត្រូវបានក្រុមខ្មាន់កាំភ្លើងដែលត្រូវបានគេស្គាល់ថាជាក្រុមឧន្ទាម ELN បានចាប់ជំរិតអំឡុងអ្នកទាំងពីរធ្វើដំណើរតាមរថយន្តនៅទីក្រុងមួយក្នុងខេត្ត La Guagira កាលថ្ងៃទី២៨ ខែតុលា។ ម្តាយ Diaz រួចខ្លួនវិញបន្ទាប់ពីក្រុមចាប់ជំរិតបានរត់គេចខ្លួន ពេលមន្ត្រីប៉ូលិសតំបន់ជិតទៅ... |
article_7093.txt | ជំនួបក្រុមខ្លាំងប្រចាំសប្តាហ៍ រវាង Chelsea និងម្ចាស់ការពារតំណែងជើងឯក Manchester City ស៊ុតបញ្ចូលទីគ្នាសរុប៨គ្រាប់ ក្នុងការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ៤-៤ ក្នុងក្របខណ្ឌ Premier League។ លោក Jamie Carragher ចាត់ទុកនេះជាការប្រកួតដ៏អស្ចារ្យនៅលីគកំពូលអង់គ្លេស។ | ការប៉ះគ្នារវាង Chelsea និង Man City នៅ Stamford Bridge មានកីឡាករ៧រូប បានសម្រេចទីរៀងខ្លួន ក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១២ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា។ Erling Haaland បន្តរកបាន២គ្រាប់ម្នាក់ឯង ជាមួយ Manuel Akanji និង Rodri រកបានម្នាក់១គ្រាប់សម្រាប់មេឃខៀវ។ Chelsea ដែលរកបានគ្រាប់តាមស្មើជាបន្តបន្ទាប់ ធ្វើបានដោយ Thiago... |
article_7094.txt | ក្លិប Manchester City បានប្រកាសពីទំហំប្រាក់ចំណូលខ្ពស់បំផុតជាកំណត់ត្រាមិនធ្លាប់មាន ចំណោមក្លិបទាំងអស់នៅ Premier League ក្នុងចំនួនទឹកប្រាក់ ៧១២,៨ លានផោន (៨៨២លានដុល្លារ) ប្រចាំរដូវកាល ២០២២-២៣។ | ប្រាក់ចំណូលជាកំណត់ត្រា៨៨២លានដុល្លារ នេះ កើតឡើង ក្រោយក្លិបរហស្សនាមមេឃខៀវ ក្លាយជាក្លិបអង់គ្លេសទីពីរបន្ទាប់ពី Manchester United អាចគ្រងជើងឯកពានរង្វាន់ចំនូន៣ក្នុងមួយរដូវកាល មាន Premier League, FA Cup និង UEFA Champions League។ បិសាចក្រហមដែលធ្វើបានពាន៣ ក្នុងមួយរដូវកាល នៅឆ្នាំ១៩៩៩ ក៏បានប្រកាសពីចំណូលរបស់ខ្លួនកាលពីខែមុនចំនូន ៨... |
article_7095.txt | ក្រុមកីឡាអេឡិចត្រូនិក See You Soon របស់កម្ពុជា ត្រូវបាន Kairi របស់ក្រុម ONIC Esports ប្រទេសឥណ្ឌូណេស៊ី ជ្រើសរើសថានឹងជាប់ទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នៅក្នុងការប្រកួត Mobile Legends ពានរង្វាន់ពិភពលោក M5 World Championship នៅក្នុងប្រទេសហ្វីលីពីន ក្នុងខែធ្នូ ខាងមុខ។ See You Soon តំណាងឱ្យកម្ពុជានៅការប្រកួតពានអន្តរជាតិវិញ្ញាសា ... | ការប្រកួតកីឡាអេឡិចត្រូនិក Mobile Legends ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក M5 World Championship ជាការប្រកួតដ៏ធំប្រចាំឆ្នាំ ទៅលើប្រភេទកីឡាអេឡិចត្រូនិកនៅលើទូរស័ព្ទដៃ។ ក្រុមខ្លាំងៗ ដែលជាជើងឯក និងជើងឯករង មកពីលីគ MPL និងការប្រកួតជម្រុះតំបន់ផ្សេងៗគ្នាចំនួន ១៦ក្រុម នឹងត្រូវប្រជែងគ្នាដើម្បីពានរង្វាន់ដ៏ធំប្រចាំឆ្នាំ ធ្វើឡើងនៅប្រទេ... |
article_7096.txt | Mohamed Salah ខ្សែប្រយុទ្ធដ៏ពូកែរបស់ Liverpool ទទួលបានការសរសើរពីអ្នកចាត់ការទូទៅលោក Jurgen Klopp ចំពោះសមត្ថភាព បន្ទាប់ពីរូបគេផ្ទាល់រកបានគ្រាប់បាល់ជាកំណត់ត្រាទី២០០ ក្នុងអាជីពនៅទឹកដីអង់គ្លេស។ គ្រាប់ទី២០០ របស់ Salah សម្រេចបានក្នុងជ័យជម្នះរបស់ Liverpool លើ Brentford លទ្ធផល ៣-០ នៅ Premier League។ | កីឡាអេហ្ស៊ីបមានវ័យ ៣១ឆ្នាំ បានរកគ្រាប់បាល់ ២គ្រាប់ឱ្យ Liverpool ក្នុងការប្រកួតទល់នឹងក្រុម Brentford ដើម្បីរកបានកំណត់ត្រា ២០០គ្រាប់នៅក្នុងបាល់ទាត់ប្រទេសអង់គ្លេស។ ទាំង ២០០គ្រាប់នោះ គ្រាប់បាល់នៅក្លិប Liverpool សរុប ១៩៨ និង ២គ្រាប់ស្ថិតនៅក្នុង Chelsea។ ក្រៅពីការរកបាន ២០០គ្រាប់ Salah ក៏ធ្វើបានកំណត់ត្រា ជាកីឡាករដំបូងបង្អស់រ... |
article_7097.txt | ចាប់តាំងពីលោក Luis Manuel Diaz ត្រូវបានដោះលែងពីសំណាក់ក្រុមឧន្ទាមទ័ពព្រៃឆ្វេងនិយមកូឡុំប៊ី (ELN) កីឡាករ Luis Diaz របស់ក្រុម Liverpool បានជួបជុំឪពុកខ្លួនហើយ ក្រោយចាប់ជំរិតរយៈពេល ១២ថ្ងៃ។ | ការជួបជុំឪពុក និងកូន របស់ក្រុមគ្រសារ Diaz ត្រូវបានផ្សព្វផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ប្រទេសកូឡុំប៊ី នាថ្ងៃទី១៤ ខែវិច្ឆិកា ពោលគឺ ៥ថ្ងៃ ក្រោយការដោះលែង ។ លោក Luis Manuel Diaz វ័យ ៥៨ឆ្នាំ ត្រូវបានដោះលែងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោយក្រុមឧន្ទាម ELN បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃរួចមក។ ការចាប់ខ្លួនឪពុករបស់ Diaz បានធ្វ... |
article_7098.txt | ទោះជារងរបួសកជើង ៣ថ្ងៃ មុនការប្រកួតក៏ដោយ តែខ្សែប្រយុទ្ធ Erling Haaland បានបង្ហាញភាពភ្ញាក់ផ្អើល ដោយរកបាន២គ្រាប់ក្នុងប្រកួត ដែល Manchester City ឈ្នះ Young Boys ៣-០ នៅថ្ងៃទី៧ ខែវិច្ឆិកា កក់កោអីវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League។ ២គ្រាប់នេះ ធ្វើឱ្យ Haaland ខិតជិតនឹងបំបែកកំណត់ត្រាថ្មី ក្នុងនាមអ្នករកគ្រាប់ច្រើន ក្នុងកា... | ដល់ពេលនេះ Haaland រកបានគ្រាប់បាល់ចំនួន ៣៩គ្រាប់ក្នុងពានរង្វាន់ UCL ពីការបង្ហាញខ្លួនចំនួន ៣៤ប្រកួត ចាប់តាំងពីរូបគេបានឈានជើងចូលលេងក្នុងពានរង្វាន់លីគកំពូលអឺរ៉ុបចាប់តាំងពីគេលេងនៅក្លិប RB Salzburg, Borussia Dortmund និងចុងក្រោយក្រុម Man City។ ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ កំពុងតែសម្លឹងរកមើលការបំបែកកំណត់ត្រាជាកីឡាករដែលរកបាន ៤០គ្រា... |
article_7099.txt | អ្នកគាំទ្ររាប់ពាន់នាក់ ជូនដំណើរលើកចុងក្រោយលោក Sir Bobby Charlton វីរបុរសបាល់ទាត់ក្រុម Manchester United និងអង់គ្លេស នៅតាមដងវិធីក្នុងទីក្រុង Manchester United នាថ្ងៃទី១៣ ខែវិច្ឆិកា។ ពិធីជូនដំណើរនេះ ក៏មានការចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ព្រះអង្គម្ចាស់ William លោក Sir Alex Ferguson និងក្រុមអ្នកមុខអ្នកការកីឡាករបាល់ទាត់ជាច្រើ... | Sir Bobby Charlton ដែលជួយអង់គ្លេសឈ្នះ World Cup ឆ្នាំ ១៩៦៦ និងជាកីឡាករដ៏ខ្លាំងពូកែ និងអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែតុលា នៅក្នុងវ័យ ៨៦ឆ្នាំ។ ពិធីដង្ហែរ និងការជូនដំណើរលោក Bobby Charlton មានហ្វូងមនុស្សដែលជាអ្នកគាំទ្រ បានទះដៃ នៅពេលរថយន្តដឹកសពលោកឆ្លងកាត់ ដោយភាពគោរព និងកក់... |
article_71.txt | រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានចោទប្រកាន់លោកប្រធានាធិបតីដែលត្រូវព្យូតំណែង យូន សុកយ៉ល ជាផ្លូវការ នៅថ្ងៃទី២៦ ខែមករា ថា ជាមេក្លោងបះបោរ អំឡុងពេលប្រកាសអនុវត្តច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ | អត្ថបទទាក់ទង តុលាការ បដិសេធសំណើឱ្យបន្តឃុំខ្លួនលោក យូន របស់រដ្ឋអាជ្ញា ជាលើកទី២ ក្រោយរងការបដិសេធសំណើបន្តឃុំឃាំងលោកប្រធានាធិបតីព្យួរឈ្មោះ យូន សុកយ៉ល ២ដងរួចមក រដ្ឋអាជ្ញាកូរ៉េខាងត្បូងសម្រេចចោទប្រកាន់លោក យូន ជាផ្លូវការ។ ខាងរដ្ឋអាជ្ញា បានចោទប្រកាន់លោក យូន ជាអ្នកនៅពីក្រោយការបះបោរ ក្រោយការប្រកាសអនុវត្តច្បាប់អាជ្ញាសឹក កាលពីថ្ងៃ... |
article_710.txt | ជាការឆ្លើយតបទៅនឹងទណ្ឌកម្ម និងការផ្គត់ផ្គង់អាវុធរបស់សហភាពអឺរ៉ុប (EU) ឱ្យអ៊ុយក្រែន រុស្ស៊ីបានដាក់បញ្ចូលមន្រ្តី EU ជាច្រើនអ្នកទៀតក្នុងបញ្ជីខ្មៅសំដៅហាមប្រាមពីការធ្វើដំណើរទៅរុស្ស៊ី។ | ដោយមិនបញ្ជាក់ពីចំនួន និងឈ្មោះអ្នកដែលបានបន្ថែមក្នុងបញ្ជីខ្មៅ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីប្រកាសថា ការរឹតបន្តឹងការធ្វើដំណើរ នឹងអនុវត្តចំពោះមន្រ្តីយោធាជាន់ខ្ពស់សហភាពអឺរ៉ុប(EU) មន្រ្តីជាន់ខ្ពស់រាប់របស់ទីភ្នាក់ងារអនុវត្តច្បាប់នៃរដ្ឋសមាជិក EU និងតំណាងក្រុមហ៊ុនផលិតយុទ្ធោបករណ៍ដែលជាប់ពាក់ព័ន្ធនឹងការបញ្ជូនអាវុធទៅអ៊... |
article_7100.txt | លោក Mauricio Pochettino គ្រូបង្វឹកតោខៀវ Chelsea សរសើរប្រធានក្លិប Tottenham Hotspur លោក Daniel Levy ដែលដឹកនាំក្លិបយ៉ាងល្អខ្លាំងនៅរដូវកាលថ្មីនេះ ស្របពេល Spurs ស្ថិតនៅលើកំពូលតារាងក្របខណ្ឌ Premier League។ Pochettino សរសើរអតីតក្រុមខ្លួន មុនជំនួបប្រកួតរវាង Chelsea ទល់និង Spurs នៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា។ | បុរសវ័យ ៥១ឆ្នាំ ជាអតីតអ្នកចាត់ការក្រុម Spurs ដោយលោកធ្លាប់បានដឹកនាំក្រុមស្ថិតក្នុងទីក្រុងឡុងដ៍ឈានជើងឡើងដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League នៅក្នុងឆ្នាំ ២០១៩ មុនពេលត្រូវបានក្លិបបណ្តេញចេញ នៅរយៈពេល ៥ខែ ក្រោយ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានដឹកនាំ Spurs តាំងពីរដូវកាល ២០១៤-១៥ មកម្ល៉េះ ក្រោយពេលលោកបានជួយក្រុម So... |
article_7101.txt | លោក Mikel Arteta អ្នកចាត់ការទូទៅក្រុម Arsenal ត្រូវបានសមាគមកីឡាបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ ជុំវិញការនិយាយប្រមាថទៅលើមន្រ្តីអាជ្ញាកណ្តាលការប្រកួត។ នេះបើតាមការអះអាងរបស់ FA នៅថ្ងៃទី១៦ ខែវិច្ឆិកា។ | អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចាត់ទុកការសម្រេចចិត្ត បដិសេធការផ្តល់គ្រាប់បាល់របស់កីឡាករ Anthony Gordon ក្នុងការប្រកួត Arsenal ចាញ់ក្រុម Newcastle United លទ្ធផល ១-០ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ថាជាការអាម៉ាស់មួយ បន្ទាប់ពីគ្រាប់បាល់នោះត្រូវបានផ្តល់ជូនក្រោយពេលការវាយតម្លៃពីប្រព័ន្ធអាជ្ញាកណ្តាល VAR ចំនួន ៣ដង។ «Mikel Arteta ត្រូ... |
article_7102.txt | Dani Alves អតីតខ្សែការពារ Barcelona និងប្រេស៊ីល ប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសអេស្ប៉ាញ លើការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបរាត្រីក្នុងទីក្រុង Barcelona កាលពីខែធ្នូ ឆ្នាំ ២០២២។ នេះបើតាមតុលាការអេស្ប៉ាញបាននិយាយកាលពីថ្ងៃ១៤ ខែវិច្ឆិកា។ | Alves ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំ ២០២៣ នឹងត្រូវបានដាក់ឱ្យជាប់ឃុំនៅក្នុងពន្ធនាគារមួយកន្លែងនៅខាងក្រៅទីក្រុង Barcelona។ ប្រសិនបើការស៊ើបអង្កេត រកឃើញថាអតីតកីឡាករក្រុម Barca មានកំហុស នោះគេនឹងប្រឈមការជាប់ពន្ធនាគារពី ៤ ទៅ ១៥ឆ្នាំ។ កីឡាករវ័យ ៤០ឆ្នាំ ធ្លាប់បានអះអាងថាគេ បានរួមភេទជាមួយនឹងនារីជនរងគ្រោះគឺជាការយ... |
article_7103.txt | Cristiano Ronaldo បន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីជួយឱ្យក្រុមព័រទុយហ្កាល់យកឈ្នះលើក្រុមលិចតិនស្តាញដោយលទ្ធផល ២-០ ក្នុងជំនួបពូល J នារាត្រីថ្ងៃទី១៦ ខែវិច្ឆិកា។ បន្តស៊ុតចូល ជួយប្រធានក្រុមវ័យ ៣៨ឆ្នាំ តាមស្មើខ្សែប្រយុទ្ធ Romelu Lukaku ក្នុងនាមជាកីឡាកររកគ្រាប់ច្រើនជាងគេក្នុងការប្រកួតជម្រុះ ពានរង្វាន់ Euro 2024 ចំនួន ១០គ្រាប់ដូ... | ព័រទុយហ្កាល់ជាក្រុមបានឈ្នះកៅអីជុំចុងក្រោយព្រឹត្តិការណ៍ Euro 2024 រួចសម្រេចហើយតាំងពីខែមុន ដោយពួកគេជាក្រុមស្ថិតក្នុងកំពូលតារាង ដោយមានរកបាន ២៧ពិន្ទុ មិនចាញ់ការប្រកួតនៅឡើយ។ ពូល J ក្រុមស្លូវ៉ានីស្ថិតនៅលេខ ២ ដែលមានគម្លាត ៨ពិន្ទុពីក្រុមកំពូលតារាង ហើយលិចតិនស្តាញស្ថិតនៅបាត តារាង ក្រោយឆ្លងកាតកាត់ ៩ប្រកួតកន្លងមក។ ក្រុមដែលមានលោក ... |
article_7104.txt | លោក Richard Arnold នាយកប្រតិបត្តិក្រុមបិសាចក្រហម Manchester United សម្រេចចិត្តចុះចេញពីតំណែង ក្រោយរួមរស់រយៈពេល ១៦ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្របខណ្ឌ Premier League នាថ្ងៃទី១៥ ខែវិច្ឆិកា ស្របពេលក្លិបបានរាយការណ៍ថានឹងលក់ភាគហ៊ុនមួយចំនួនឱ្យមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe។ | ដើម្បីជំនួសតំណែងដែលលោក Arnold បានចាកចេញ លោក Patrick Stewart ដែលមានមុខតំណែងជាទីប្រឹក្សាទូទៅ និងជានាយកប្រតិបត្តិក្រុមប្រឹក្សាភិបាល ដែលនៅជាមួយនឹងក្រុម Man United រយៈពេលជាង ១៧ឆ្នាំ នឹងកាន់តំណែង CEO បណ្តោះអាសន្ន។ នាយកប្រតិបត្តិក្លិបនាពេលអនាគតនឹងត្រូវជ្រើសរើសសារជាថ្មី និងយូរអង្វែង ដោយម្ចាស់ក្លិបថ្មី។ ទោះយ៉ាងណា អនាគតរបស់បិសាច... |
article_7105.txt | សេដ្ឋីនី Nualphan Lamsam ឬ Madam Pang បានសន្យាផ្តល់ប្រាក់រង្វាន់ដល់កីឡាករក្រុមបាល់ទាត់ជម្រើសជាតិថៃក្នុងម្នាក់ៗ ៣លានបាត (៨៤,៤៥៩ ដុល្លារ) បើឈ្នះក្នុងមួយប្រកួត នៅវគ្គជម្រុះ FIFA World Cup ជុំទីពីរ តំបន់អាស៊ី។ អ្នកចាត់ការរួបនេះ នឹងបន្ថែមជិត៣០ម៉ឺនដុល្លារក្នុងម្នាក់ទៀត បើក្រុមដំរីសង្គ្រាម ឆ្លងទៅវគ្គជម្រុះ ជុំទី៣។ | នៅមុនការប្រកួតបើកឆាកពូល C នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ដែលក្រុមថៃ ចាញ់ចិន ២-១ មួយថ្ងៃ អ្នកស្រី Pang បានទៅមជ្ឈមណ្ឌលហ្វឹកហាត់ ដើម្បីគាំទ្រក្រុមដោយសន្យាថា នឹងផ្តល់ប្រាក់រង្វាន់ដល់កីឡាករម្នាក់ៗ ៨៤,៤៥៩ ដុល្លារ សម្រាប់ជ័យជម្នះមួយលើក។ មិនតែប៉ុណ្ណោះ សេដ្ឋីនីដែលជ្រោមជ្រែងវិស័យកីបាល់ទាត់ថៃ ទាំងក្រុមបុរស និងនារីរូបនេះ នឹងផ្តល់រង្វាន់... |
article_7106.txt | Liverpool ចាញ់ក្រុមបារាំង Toulouse ៣-២ ក្នុងជំនួបពានរង្វាន់ UEFA Europa League វគ្គចែកពូល ក្នុងពូល E ក្នុងកីឡដ្ឋាន Municipal រាត្រីថ្ងៃទី១០ ខែវិច្ឆិកា។ ក្រុមហង្សក្រហមខកខានរកបានពិន្ទុដើម្បីកក់កៅអីទៅកាន់វគ្គបន្ត ក្នុងនាមជាក្រុមឈរកំពូលតារាង ធ្វើឱ្យលោក Jurgen Klopp អ្នកចាត់ការទូទៅមិនសប្បាយចិត្តចំពោះលទ្ធផល ហើយថាកូនក្រុមល... | កាលពីខែតុលានៅកីឡដ្ឋាន Anfield ក្រុមមកពីអង់គ្លេស Liverpool បានបំបាក់ក្រុម Toulouse លទ្ធផលចាស់ដៃ ៥-១។ ទោះចាញ់ការប្រកួតជើងទីពីរ ហង្សក្រហមនៅតែស្ថិតនៅកំពូលតារាងពូល E ជាមួយពិន្ទុ ៩ពិន្ទុក្នុងដៃ ពីការប្រកួតចំនួន ៤លើក ចំណែក Toulouse ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ២ ដែលមានគម្លាតត្រឹម ២ពិន្ទុ ក្រោមក្រុមជើងខ្លាំង Liverpool។ ជ័យជម្... |
article_7107.txt | បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃ លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមមឧទ្ទាមទ័ពព្រៃឆ្វេងនិយមរបស់ប្រទេសកូឡុំប៊ី ELN ដោយលែងវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។ បើតាមការប្រកាសរបស់រដ្ឋាភិបាលកូឡុំប៊ី ឪពុករបស់ Diaz បានវិលត្រឡប់មកវិញដោយសុវត្ថិភាព ខណៈមានការការពារយ៉ាងតឹងរឹងពីសំណាក់មន្ត្រ... | ចំពោះការចាប់ជំរិតលើឪពុក Diaz បានក្លាយជារឿងដែលរំខានដល់កិច្ចចរចាសន្តិភាព របស់រដ្ឋាភិបាលកូឡុំប៊ី ជាមួយនឹងក្រុមឧន្ទាម ELN ដែលបានធ្វើឡើងកាលពីឆ្នាំមុន។ រវាងរដ្ឋាភិបាលកូឡុំប៊ី និងក្រុមឧន្ទាម ELN ធ្លាប់បានចរចាបញ្ចប់ជម្លោះដែលកើតមានឡើងរយៈពេលជាង ៦០ឆ្នាំ ក្នុងប្រទេសកូឡុំប៊ី ហើយដែលជម្លោះដែលធ្លាប់បានកើតមានធ្វើឱ្យមនុស្សស្លាប់ជាង ៤៥០,... |
article_7108.txt | អ្នកគាំទ្ររបស់ក្រុម Crystal Palace ម្នាក់ដែលធ្លាប់បានរើសអើងពូជសាសន៍លើកីឡាករខ្សែប្រយុទ្ធប្រធានក្រុម Heung-Min Son ដែលលេងឱ្យក្រុម Tottenham Hotspur ត្រូវបានហាមមឃាត់ពីសកម្មភាពទាក់ទងនឹងបាល់ទាត់ រយៈពេល ៣ឆ្នាំ។ | រឿងហេតុនៃការរើសអើងពូជសាសន៍ បានកើតឡើងនៅក្នុងជំនួបរវាងក្រុម Spurs ដែលយកឈ្នះលើ Crystal Palace កាលពីឧសភា ដែលជាការប្រកួតក្របខណ្ឌ Premier League រដូវកាលចាស់។ Robert Garland មានវ័យ ៤៤ឆ្នាំ បានបង្ហាញអាកប្បកិរិយារើងអើង ទៅលើ Son ពេលរូបគេបានផ្លាស់ប្តូរចេញពីការប្រកួតនៅក្នុងនាទី៨៩។ បុរសសញ្ជាតិអង់គ្លេសដែលបង្ហាញការរើសអើងពូជសាសន៍លើកីឡ... |
article_7109.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ទាមទារឱ្យកូនក្រុមចេះសាមគ្គីគ្នាឡើងវិញ ក្រោយពេលដែលក្រុមធ្វើមិនបានល្អ ធ្លាក់ចេញពីការប្រកួតពានរង្វាន់ EFL Cup ជុំទី៤ នាថ្ងៃទី១ ខែវិច្ឆិកា ដោយចាញ់ក្រុម Newcastle United ៣-០។ រីឯលោក Mikel Arteta អ្នកចាត់ការ Arsenal ថាខ្លួនទទួលការស្តីបន្ទោសសម្រាប់បរាជ័យក្រោមថ្វីជើង West Ham... | ក្រុមបិសាចក្រហមមិនអាចការពារតំណែងរបស់ខ្លួនក្នុងនាមជាក្រុមជើងឯក ដោយត្រូវបានក្រុមដែលធ្លាប់ប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រក្នុងរដូវកាល ២០២២-២៣ ក្រុម Newcastle United ទម្លាក់ចេញពីការប្រកួតនៅត្រឹមជុំទី៤ លទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Old Trafford។ Man United ចាញ់ការប្រកួតដោយលទ្ធផល ៣-០ ក្នុងទឹកដី ២លើកជាប់គ្នាក្នុងសប្តាហ៍តែមួយ។ «វាមានផ្... |
article_711.txt | មហាសេដ្ឋីតៃវ៉ាន់ លោក Robert Tsao នៅថ្ងៃទី ១ ខែកញ្ញា បានបង្ហាញពីផែនការមួយដោយយកលុយរបស់លោកផ្ទាល់ប្រមាណ៣៣លានដុល្លារ ទៅហ្វឹកហ្វឺនជនស៊ីវិលជាង៣លាននាក់ឱ្យក្លាយជាអ្នកចម្បាំងដើម្បីជួយការពារកោះតៃវ៉ាន់ ក្នុងករណីចិនឈ្លានពាន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ | ភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់ហក់ឡើងដល់ចំណុចក្តៅថ្មីមួយ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកទៅក្រុងតៃប៉ិកាលពីដើមខែសីហា។ ទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់លំដាប់ទីបីរបស់អាម៉េរិកនេះបង្កឱ្យក្រុងប៉េកាំងធ្វើសមយុទ្ធយោធាឆ្លើយតបដោយមានបាញ់មីស៊ីល បញ្ជូននាវា និងយន្តហោះចម្បាំងឆ្លងកាត់ដែនអាកាស និងទឹកជុំវិញកោះតៃវ៉ាន់ ដែលនេ... |
article_7110.txt | ក្លិប LOSC Lille បានប្រកាសថាអ្នកគាំទ្ររបស់ខ្លួន ត្រូវបានហាមឃាត់ទៅទស្សនាការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Olympique de Marseille ព្រោះតែបារម្ភពីបញ្ហាសុវត្ថិភាព ក្រោយពេលដែលរថយន្តដឹកកីឡាករក្រុម Olympique Lyonnais រងការវាយប្រហារពីការគប់ដុំពីអ្នកគាំទ្រ។ | ក្រុម Marseille ត្រូវស្វាគមន៍ក្រុមភ្ញៀវ Lille សម្រាប់ជំនួបក្របខណ្ឌ Ligue 1 នៅថ្ងៃទី៤ ខែវិច្ឆិកា វេលាម៉ោង ៣យប់រំលងអាធ្រាត្រ។ កាលពីសប្តាហ៍មុនជំនួបរវាងក្រុម Marseille ទទួលក្រុមភ្ញៀវ Lyon ត្រូវបានលុបចោលការប្រកួតទាំងស្រុង បន្ទាប់ពីរថយន្តដឹកកីឡាកររបស់ក្រុម Lyon ត្រូវបានរងការវាយប្រហារ ពីការគប់ដុំថ្មពីសំណាក់អ្នកគាំទ្រក្រុម Mar... |
article_7111.txt | ក្លិប Paris Saint Germain បានឡើងកាន់កាប់តំណែងកំពូលតារាងក្របខណ្ឌ Ligue 1 ក្រោយការប្រកួតឈ្នះលើក្រុម Montpellier ដោយលទ្ធផល ៣-០ នាថ្ងៃទី៣ ខែវិច្ឆិកា។ គ្រាប់បាល់ជ័យជម្នះរកបានដោយកីឡាករ Lee Kang-in, Warren Zaire Emery និង Vitinha។ | ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខតាំងតែនាទី១០ មកម្ល៉េះនៃការប្រកួត ដែលជាការស៊ុតបាល់យ៉ាងល្អបំប៉ោងសំណាញ់ទីពីសំណាក់កីឡាករសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in ពីការបញ្ជូនបាល់ដ៏ល្អ និងការសាមគ្គីគ្នា ពីសំណាក់មិត្តរួមក្រុម Achraf Hakimi ទៅកាន់ Kylian Mbappe ។ ក្រុមភ្ញៀវបានព្យាយាមស្វែងរកគ្រាប់បាល់តាមស្មើមកវិញ ប៉ុន្តែក្រុម PSG បែរជាដណ្... |
article_7112.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ដាក់ទណ្ឌកម្មលើសហព័ន្ធកីឡាបាល់ទាត់ប្រទេសបូស្នី (NFSBIH) សម្រាប់ការរំខានពីសំណាក់ហ្វូងអ្នកគាំទ្រនៅក្នុងការប្រកួតវគ្គជម្រុះ Euro 2024 របស់ក្រុមជម្រើសជាតិបូស្នី។ នេះបើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប នាថ្ងៃទី២៥ ខែតុលា។ | ក្រុមប្រឹក្សាគ្រប់គ្រងក្រមសីលធម៌ និងវិន័យរបស់ UEFA បានដាក់ពិន័យជាប្រាក់ចំនួន ២១,០០០ដុល្លារ ទៅលើសហព័ន្ធបាល់ទាត់បូស្នី និងបញ្ជាឱ្យបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេ សម្រាប់ការប្រកួតបន្ទាប់ក្នុងទឹកដី បន្ទាប់ពីអ្នកគាំទ្រប្រទេសមួយនេះ បានបង្កការអុកឡុក និងអាកប្បកិរិយារើសអើង អំឡុងពេលការប្រកួតជាមួយនឹងក្រុមព័រទុយហ្កាល់ កាលពីថ្ងៃទី១... |
article_7113.txt | Andre Onana អ្នកចាំទីក្រុម Manchester United បង្ហាញការគាំទ្រដល់មិត្តរួមក្រុម Alejandro Garnacho ជុំវិញការបង្ហោះរូបនៅលើបណ្តាញសង្គម X ដោយដាក់រូបសត្វស្វាហ្គូរីឡាដំណាងឱ្យការសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រជាមួយនឹងអ្នកចាំទីសញ្ជាតិកាម៉េរូន។ ទោះ Onana មិនប្រកាន់ការដាក់រូបភាពសត្វស្វាហ្គូរីឡានោះ ប៉ុន្តែត្រូវបានគេចាត់ទុកថាប្រៀប... | Garnacho កីឡាករវ័យ ១៩ឆ្នាំ សញ្ជាតិអាហ្សង់ទីន បានបង្ហោះរូបភាពដែលមានរូបគេឈរក្បែខ្សែការពារ Harry Maguire អបអរជាមួយនឹងអ្នកចាំទី Onana ក្រោយរូបគេបានសង្គ្រោះគ្រាប់បាល់ពិន័យ ១១ម៉ែត្រនៅចុងម៉ោង ក្នុងជំនួបពានរង្វាន់វគ្គជម្រុះ UEFA Champions League ទល់នឹងក្រុម FC Copenhagen កាលពីថ្ងៃទី២៤ ខែតុលា។ ការបង្ហោះនោះ Garnacho បានដាក់រូបភា... |
article_7114.txt | លោក Ange Postecoglou អ្នកចាត់ការក្រុម Tottenham Hotspur និយាយថាការឈរនៅចំណាត់ថ្នាក់កំពូលតារាងនៃក្របខណ្ឌ Premier League រួមជាមួយនឹងកំណត់ត្រាមិនដែលចាញ់ ៩ប្រកួតជាប់គ្នា គឺជារឿងលឿនពេកនៅដើមរដូវកាល។ អ្នកចាត់សញ្ជាតិ ក្រិក យល់ថាក្រុមរបស់លោកនៅមានផ្លូវវែងឆ្ងាយបន្តទៀតសម្រាប់ការប្រកួតប្រជែង។ | នាសន្និសីតកាសែតមុនការប្រកួតក្នុងក្របខណ្ឌ Premier League នាថ្ងៃទី២៦ ខែតុលា លោក Postecoglou បានបដិសេធពីការយល់ឃើញជុំវិញការលើកឡើងពីឱកាសក្នុងការឈ្នះពានរង្វាន់លីគកំពូលរបស់ Spurs ខណៈទើបនៅដើមរដូវកាល។ «មានហេតុផលដ៏ល្អមួយដែលគ្មានអ្នកគ្រប់គ្រងណាម្នាក់នឹងនិយាយអំពីពានរង្វាន់នៅក្នុងខែតុលា និងវិច្ឆិកានោះទេ ហើយនេះក៏ព្រោះតែយើងទាំងអស់គ្ន... |
article_7115.txt | ការប្រកួតពានរង្វាន់ក្លិបកំពូលតំបន់អឺរ៉ុប UEFA Champions League វគ្គចែកពូលជុំទី៣ នារាត្រីថ្ងៃទី២៥ ខែតុលា ក្រុមខ្លាំងៗមកពីលីគកំពូលចំនួន ៣ ប្រជែងឈ្នះការប្រកួតឡើងឈរកំពូលតារាងតាមពូលរៀងៗខ្លួន។ Barcelona យកឈ្នះក្រុម Shakhtar Donetsk លទ្ធផល ២-១ ទាំងលំបាក ខណៈពេលដែល Manchester City ឈ្នះ Young ក្នុងទឹកដី ៣-១ រីឯជើងខ្លាំងបារាំង Pa... | ជ័យជម្នះរបស់ Barca អរគុណទៅដល់គ្រាប់បាល់ដែលកើតចេញពីកីឡាករ Ferran Torres នៅនាទី២៨ និង Fermin Lopez នាទី៣៦ ក្នុងវគ្គទីមួយ ដើម្បីជួយដល់ក្រុមដែលដឹកនាំដោយលោក Xavi Hernandez ក្រសោបបាន ៣ពិន្ទុបន្ថែមសម្រាប់ជុំទី៣ ជើងទីមួយ ក្នុងពូល H។ Shakhtar Donetsk តាមបាន ១គ្រាប់មកវិញនៅនាទី៦២ ក្នុងវគ្គទីពីរ ដោយកីឡាករ Georgiy Sudakov។ ឆ្លងកាត់... |
article_7116.txt | លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានអះអាងថាខ្សែប្រយុទ្ធ Erling Haaland នឹងបន្តការស៊ុតបាល់បញ្ចូលទីរហូតដល់រូបគេចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។ ការលើកឡើងរបស់លោក Pep បន្ទាប់ពីខ្សែប្រយុទ្ធន័រវែសរូបនេះ រកបាន ២គ្រាប់ ក្នុងជ័យជម្នះរបស់ក្រុមមេឃខៀងក្នុងការប្រកួតឈ្នះលើក្រុម Young Boys លទ្ធផល ៣-១ នៃជំនួបពានរង្វា... | ក្រុមការពារជើងឯក បានដាក់សម្ពាធ Young Boys ក្រោយក្រុមភ្ញៀវរកបានគ្រាប់បាល់តាមស្មើ ១-១ មកវិញនៅដើមវគ្គទីពីរក្នុងនាទី៥២ បន្ទាប់ពីកីឡាករខ្សែការពារ Akanji រកបានគ្រាប់បាល់នាំមុខនៅនាទី៤៨។ ខ្សែប្រយុទ្ធ Erling Haaland រកបានគ្រាប់បាល់នាំមុខមកវិញ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៦៧ និងការស៊ុតបាល់បន្ថែមគ្រាប់ទី៣ នៅនាទី៨៦។ ក្រោយការ... |
article_7117.txt | Cristiano Ronaldo រកបានគ្រាប់បាល់ ១គ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើក្រុម Al Khaleej លទ្ធផល ២-០ ដែលតារាបាល់ទាត់វ័យ ៣៨ឆ្នាំ ប្រើពេលត្រឹមតែ ២៦នាទីប៉ុណ្ណោះ ដើម្បីស៊ុតគ្រាប់នាំមុខដំបូង។ ១គ្រាប់រួមចំណែកយកបាន ៣ពិន្ទុដល់ក្រុមស្ថិតនៅក្របខណ្ឌ Saudi Pro League មួយនេះ បានក្លាយជាគ្រាប់បាល់កំណត់ត្រាទី ៤០០ ដែលជាការស៊ុតនៅក្រ... | ចំណាយពេលត្រឹម ២៦នាទី Ronaldo ក៏អាចបន្តរកបានគ្រាប់បាល់ទី១២ របស់គេនៅក្នុងក្របខណ្ឌ Saudi Pro League ហើយឈរនៅកំពូលតារាងក្នុងនាមជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ គិតត្រឹមការប្រកួតទី ១២ របស់ Al Nassr រដូវកាលថ្មីនេះ ដែលគេបានលេងចំនួន ១១ប្រកួត។ នៅទូទាំងការប្រកួតរដូវកាលថ្មី ដែលរូបគេបានឆ្លងកាត់ជាមួយនឹង Al Nassr ចំនួន ១៥ប្រកួត ត... |
article_7118.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ជឿជាក់ចំពោះកូនក្រុមរបស់លោកថាកំពុងតែដើរក្នុងផ្លូវត្រូវ បើទោះការប្រកួតកាលពីថ្ងៃទី២៩ ខែតុលា ចាញ់ក្រុមក្នុងទីក្រុងតែមួយ Manchester City លទ្ធផល ៣-០ ក្នុងជំនួបក្របខណ្ឌ Premier League។ ក្រុមបិសាចក្រហម នឹងត្រូវបន្តការប្រកួតប្រជែងការពារតំណែងឯក EFL Cup ជុំទី៤ ដោយត្រូវស្វាគមន៍ក្... | ជំនួបរវាងក្រុម Man United ទល់នឹងក្រុម Newcastle United ជុំទី៤ ពានរង្វាន់ EFL Cup រដូវកាល ២០២៣-២៤ គឺជាជំនួបសងសឹងរបស់ក្រុមទាំងពីរ ក្រោយពេលដែលក្រុមទាំងសងខាងបានប៉ះគ្នានៅជំនួបវគ្គផ្តាច់ព្រ័ត្រកាលឆ្នាំមុន នៅក្នុងកីឡដ្ឋាន Wembley ដោយកាលនោះបិសាចក្រហមយកឈ្នះដោយលទ្ធផល ២-០។ ការប្រកួតជំនួប EFL Cup សម្រាប់ក្រុមបិសាចក្រហម កើតឡើង ៣ថ្... |
article_7119.txt | Lionel Messi ឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ជាកំណត់ត្រាលើកទី៨ ក្នុងអាជីព ដោយ ប្រជែងឈ្នះ Erling Haaland ខ្សែប្រយុទ្ធ Manchester City ដែលជាម្ចាស់ពានកីឡាករល្អប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ Messi ចាត់ទុកការទទួលបាន Ballon d’Or ឆ្នាំ២០២៣ ដោយសារសំណាងបានលេងឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន។ | កីឡាកររបស់ក្រុម Inter Miami ដែលធ្លាប់ឈ្នះពានរង្វាន់ Ballon d’Or លើកចុងក្រោយបំផុតនៅក្នុងឆ្នាំ ២០២១ បានដើរតួរយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ នៅពេលដែលក្រុមអាហ្សង់ទីនបានបំបាក់ក្រុមជើងឯកឆ្នាំ ២០១៨ បារាំង នៅការប្រកួតផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២២ នៅប្រទេ... |
article_712.txt | រដ្ឋាភិបាលកោះសូឡូម៉ូន អះអាងនៅថ្ងៃទី៦ ខែកញ្ញាថា ការប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុពីសំណាក់អូស្ត្រាលីដើម្បីរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ ជារឿងមិនសមស្រប ហើយជាការរំលោភប្រជាធិបតេយ្យក្នុងសភារបស់សូឡូម៉ូន។ រដ្ឋាភិបាលកោះសូឡូម៉ូនកំពុងស្នើសំណើពន្យារការបោះឆ្នោតថ្នាក់ជាតិទៅឆ្នាំ២០២៤វិញ។ | រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong នៅថ្ងៃទី៦ ខែកញ្ញាបានលើកឡើងថា អូស្ត្រាលីនឹងផ្តល់ហិរញ្ញប្បទានគាំទ្រដល់ការបោះឆ្នោតលើកក្រោយរបស់កោះសូឡូម៉ូន។ ការប្រកាសផ្តល់ជំនួយនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីកោះសូឡូម៉ូន Manasseh Sogavare ត្អូញត្អែរថា ប្រទេសលោកមិនមានលទ្ធភាពរៀបចំការប្រកួតកីឡាប៉ាស៊ីហ្វិកផង និងការបោះឆ្នោតផងក... |
article_7120.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ២គ្រាប់នៅក្នុងជ័យជម្នះរបស់ក្រុម Al Nassr លើ Al Duhail លទ្ធផល ៤-៣ នៃជំនួបវគ្គចែកពូលពានរង្វាន់ AFC Champions League ក្នុងពូល E តំបន់ភាគខាងលិចទ្វីបអាស៊ី។ ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បង្ហាញក្តីរីករាយ និងចាត់ទុក ជារាត្រីដ៏អស្ចារ្យសម្រាប់ខ្លួន និងក្រុមទាំងមូលសម្រាប់៣ពិន្ទុនេះ។ | សម្រាប់ក្រុម Al Nassr គ្រាប់បាល់ដំបូងកើតឡើងដោយការស៊ុតបាល់ពីសំណាក់ខ្សែបម្រើ Anderson Talisca ក្នុងនាទី២៥ ហើយដែលជាការបញ្ជូនបាល់ពីសំណាក់ Cristiano Ronaldo។ គ្រាប់បាល់ទី២ ធ្វើបានដោយខ្សែប្រយុទ្ធ Sadio Mane ក្នុងវគ្គទីពីរនាទី៥៦ មុនពេលដែល Cristiano Ronaldo បញ្ចប់សំណាញ់ទី ២គ្រាប់នៅនាទី៦១ និងនៅនាទី៨១។ ជួយក្រុមឈ្នះការប្រកួត ខ្សែ... |
article_7121.txt | តុលាការយុត្តិធម៍អឺរ៉ុប (ECJ) នឹងផ្តល់សាលក្រមចុងក្រោយទាក់ទងទៅនឹងការបង្កើតលីគបាល់ទាត់ European Super League (ESL) ដោយផ្តាច់ខ្លួនចេញពីការប្រកួតពានរង្វាន់អឺរ៉ុប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ | ជុំវិញការប្តឹងផ្តល់ទាក់ទងទៅនឹងគម្រោងការបង្កើតពានរង្វាន់លីគផ្តាច់ខ្លួន ESL ធ្លាប់ត្រូវបានបញ្ជាក់ដោយស្ថាប័ន ESL និងក្រុមអ្នកវិនិយោគគាំទ្រគម្រោងមួយនេះ ដោយបានចោទទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ( UEFA) និងស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ( FIFA ) ថាកំពុងតែបំពានច្បាប់ប្រកួតប្រជែងដោយការគំរាមកំហែងដាក់ទណ្ឌកម្មលើក្លិប និងកីឡ... |
article_7122.txt | ខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Manchester City រកបានគ្រាប់បាល់ពីរគ្រាប់ដំបូងរបស់គេនៅទឹកដី Old Trafford ខណៈដែលក្រុមរបស់គេបានយកឈ្នះ Manchester United ក្នុងលទ្ធផល ៣-០ នៃជំនួប Manchester Derby នាថ្ងៃទី២៩ ខែតុលា។ | Man City រកបាន ៣គ្រាប់ជាចំណែករបស់ខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ Erling Haaland តាំងពីនាទី២៦ ខែវគ្គទីមួយដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយរូបគេបានស៊ុតបាល់ទីពីរ នៅនាទី៤៩ ដើមវគ្គទីពីរ ហើយគ្រាប់ទីបីធ្វើបានដោយខ្សែប្រយុទ្ធ Phil Foden នាទី៨០។ ឈ្នះលើ Man Utd បានជួយរុញច្រានក្រុមរបស់លោក Pep Guardiola បន្តឡើងឈរនៅចំណាត់ថ្នាក់លេខ ៣ ដែល... |
article_7123.txt | Lionel Messi ជាកីឡាករខ្លាំងពូកែ និងអស្ចារ្យបំផុតលើលោក ដែលឈ្នះពានរង្វាន់គ្រប់យ៉ាង រួមទាំង Ballon d’Or លើកទី៨ ជាកំណត់ត្រាច្រើនបំផុតនៅក្នុងពិភពបាល់ទាត់។ គិតចាប់ពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ កំណត់ត្រាឈ្នះ Ballon d’Or របស់ Messi នឹងពិបាកក្នុងការតាម និងបំបែកបំផុត។ | Messi បានជួយដឹកនាំក្រុមអាហ្សង់ទីនកាន់កាប់តំណែងជើងឯក World Cup 2022 នៅក្នុងប្រទេសកាតា ដែលជាការឈ្នះលើកដំបូងក្នុងរយៈពេល ៣៦ឆ្នាំ ហើយក៏ជាពានរង្វាន់លើកទីបីសម្រាប់ប្រទេសអាហ្សង់ទីន។ ឈ្នះ World Cup កើតឡើងក្រោយពេលដែលកីឡាករវ័យ ៣៦ឆ្នាំ បានចេញពីក្រុម Barcelona ក្រោយរួមរស់រយៈពេល ២០ឆ្នាំ ទៅចូលរួមក្រុម Paris Saint Germain។ បច្ចុប្បន្... |
article_7124.txt | Marcelo ខ្សែការពារជើងចាស់អតីតកីឡាករក្រុម Real Madrid និយាយថា ការឈ្នះពានរង្វាន់ក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង Copa Libertadores ជាមួយនឹងក្លិប Fluminense ដែលជាក្លិបគេធ្លាប់បានលេងកាលពីនៅយុវជន ជារឿងដ៏អស្ចារ្យខ្លាំងបំផុតសម្រាប់អាជីពជាកីឡាករ។ ខ្សែការពារស្លាបឆ្វេង អះអាងទៀតថា ការឈ្នះពានក្លិបកំពូលទ្វីបអាម៉េរិកខាងត្បូង គឺធំជាងក... | កីឡាករសញ្ជាតិប្រេស៊ីល បានឈ្នះពានរង្វាន់ ក្នុងទ្វីបអាម៉េរិកខាងត្បូង CONMEBOL ដែលជាលើកដំបូង បង្អស់មួយនឹងក្លិប Fluminense ក្រោយគេបានជួយដល់ក្រុមយកឈ្នះលើក្រុម Boca Juniors របស់អាហ្សង់ទីន ដោយលទ្ធផល ២-១ អំឡុងការប្រកួតរយៈពេល ១២០នាទីនៃវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃទី៤ ខែវិច្ឆិកា។ ក្លិប Fluminense ជាក្លិបដែល Marcelo បានចាប់ផ្តើម... |
article_7125.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានលើកសរសើរដល់កីឡាករ Bruno Fernandes ដែលជាប្រធានក្រុម ក្រោយរូបគេបានស៊ុតគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមនៅចុងម៉ោង នៅក្នុងការប្រកួតយកឈ្នះលើក្រុមម្ចាស់ផ្ទះ Fulham លទ្ធផល ១-០ នៃក្របខណ្ឌ Premier League នាថ្ងៃទី៤ ខែវិច្ឆិកា។ មួយគ្រាប់Bruno ជួយឱ្យកៅអីតំណែងអ្នកចាត់ការក្រុម របស់... | ប្រធានក្រុម Fernandes ចាប់ផ្តើមរដូវកាលថ្មីបង្ហាញទម្រង់លេងមិនសូវល្អប៉ុន្មានឡើយ សម្រាប់ក្រុម Man United ខណៈដែលក្រុមឆ្លងកាត់ការប្រកួតដើមរដូវកាលថ្មី ជាមួយលទ្ធផលអាក្រក់បំផុត ចាប់តាំងពីឆ្នាំ ១៩៦២មក។ ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល តែងតែត្រូវបានអតីតកីឡាករក្រុមបិសាចក្រហមលោក Gary Neville និង Roy Keane រិះគន់ខ្លាំងលើរូបគេ ចំពោះការខ្... |
article_7126.txt | ការសម្រេចចិត្តរៀបចំការប្រកួតរវាង Chelsea ទល់នឹងម្ចាស់ផ្ទះ Wolverhampton Wanderers ពីសំណាក់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ចំថ្ងៃណូអែល (Christmas) កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រក្លិបស្ថិតក្នុងទីក្រុងឡុងដ៍។ អ្នកគាំទ្រក្រុមតោខៀវ នាថ្ងៃទី២៦ ខែតុលា បានចាត់ទុកថាការរៀបចំរបស់ EPL ជារឿងមិនអាចទទួលយកបាន។ | ដំបូងឡើយកាលវិភាគនៃការប្រកួតរវាងក្រុមទាំងពីរក្នុងក្របខណ្ឌ EPL ត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី២៣ ខែធ្នូ ប៉ុន្តែការប្រកួតត្រូវបានលើកពេលទៅកាន់ថ្ងៃទី២៥ ខែធ្នូ វិញ។ ការសម្រេចចិត្តលើកពេលបែបនេះ ធ្វើឱ្យការប្រកួតក្នុងក្របខណ្ឌ EPL រវាងក្រុមទាំងពីរ នឹងក្លាយជាការប្រកួតលើកដំបូងក្នុងរយៈពេល ២៨ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៥ មក ដែលថ្ងៃបុណ្យណូអ៊ែ... |
article_7127.txt | លោក Yaya Toure អតីតខ្សែបម្រើក្រុមកូតឌីវ័រ និងក្រុម Manchester City ត្រូវបានតែងតាំងធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នាថ្ងៃទី៣ ខែវិច្ឆិកា។ | បុរសវ័យ ៤០ឆ្នាំ នឹងត្រូវចូលរួមធ្វើការជាមួយនឹងអតីតគ្រូបង្វឹកក្រុម Man City គឺលោក Roberto Mancini ដែលជាអតីតគ្រូបង្វឹកក្រុមអ៊ីតាលី ឱ្យឈ្នះពានរង្វាន់ Euro 2020។ លោក Mancini ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត កាលពីខែសីហា ហើយលោកបានដឹកនាំការប្រកួតចំនួន ៤លើករួចមកហើយ ចាប់តាំងពីចូលកាន់តំណែងមក។ ចំណែក Toure ... |
article_7128.txt | ជំនួបរវាងក្រុម Olympique de Marseille និង Olympique Lyonnais ក្របខណ្ឌ Ligue 1 បារាំង នឹងត្រូវរៀបឡើងវិញនៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីការប្រកួតនៅថ្ងៃទី៣០ ខែតុលា ត្រូវបានផ្អាក ព្រោះតែរថយន្តដឹកកីឡាកររបស់ក្រុម Marseille បានរងការគប់ដុំថ្មពីសំណាក់អ្នកគាំទ្រ ហើយគ្រូបង្វឹកលោក Fabio Grosso ជាគ្រូបង្វឹករបួសបែកក្បាល។ | បើតាមវីដេអូឃ្លីបត្រូវបានផ្សាយដោយទូរទស្សន៍ Sky Italia បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយមានជំនួ... |
article_7129.txt | ខ្សែប្រយុទ្ធ Luis Diaz បានចាកចេញពីក្រុម Liverpool ទាំងយប់ មុនការប្រកួតឈ្នះក្រុម Nottingham Forest លទ្ធផល ៣-០ ក្រោយពេលបានឮដំណឹងអំពីការចាប់ជំរិតលើឪពុកម្តាយគេ នៅក្នុងប្រទេសកូឡុំប៊ី។ ចំពោះការចាប់ជំរិតនេះ លោក Jurgen Klopp អះអាងថា មនុស្សរាល់គ្នានៅក្នុងក្លិបមានក្តីបារម្ភខ្លាំង។ | បើតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro ម្តាយរបស់ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីអ្នកស្រី Cilenis Marulanda ត្រូវបានជួយសង្គ្រោះ ក្រោយពេលជនល្មើសចាប់ជំរិត នៅភាគខាងជើងប្រទេសកូឡុំប៊ី។ គិតមកដល់ពេលនេះ មន្ត្រីនៅក្នុងប្រទេសកូឡុំប៊ី ក៏បានអះអាងបន្ថែមទៀតថា ឪពុករបស់ Diaz នៅតែបន្តបាត់ខ្លួនពីការចាប់ជំរិតនេះ។ លោក K... |
article_713.txt | ស្រីលង្កាត្រូវតែបញ្ឈប់និន្នាការប្រើកម្លាំងយោធាដើម្បីបង្រ្កាបក្រុមបាតុករភ្លាមៗ ហើយត្រូវនាំអ្នកដែលបង្កឱ្យប្រទេសជាប់ផុងក្នុងវិបត្តិសេដ្ឋកិច្ចទៅកាត់ទោសដោយយុត្តិធម៌។ នេះបើតាមរបាយការណ៍របស់ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា។ អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ដែលប្រជាជនចោទថាជាអ... | ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានតាំងពីឆ្នាំ១៩៤៨ ប្រជាជនស្រីលង្ការាប់ម៉ឺននាក់បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ បន្ទាប់ពីការចុះចេញពីតំណែងរបស់អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ប្រធានាធិបតីថ្មី Ranil Wickremesinghe បានដាក់ប្រទេស និងបម្រាមគោចរជាញឹកញាប់ដើម្បីបង្រ្កាបក្រុមបាតុករ។ ច្បាប់នេះអន... |
article_7130.txt | Erik ten Hag អ្នកចាត់ការទូទៅ Manchester United ចាត់ទុកបរាជ័យក្រោមថ្វីជើងម្ចាស់ការពារតំណែងជើងឯក Manchester City ៣-០ នៅជំនួប Manchester Derby ជាការខកចិត្តបំផុតក្នុងផែនការដឹកនាំរបស់ខ្លួន។ | ចាញ់ការប្រកួត ៣-០ទល់ Man City នៅ Old Trafford នាថ្ងៃទី២៩ ខែតុលា បានធ្វើឱ្យក្រុមដែលលោក Ten Hag ដឹកនាំកំពុងតែស្ថិតក្នុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន។ ១០ប្រកួតនៅ Premier League ក្រុមរហស្សនាមបិសាចក្រហមយកឈ្នះ ៥លើក និង ចាញ់៥ លើក មាន១៥ពិន្ទុ ឈរចំណាត់ថ្នាក់ទី៨ ដោយតាមពីក្រោយ Man City ៩ពិន្ទុ និងក្រុមកំពូលតារាង Tottenham Hotspur ១... |
article_7131.txt | តំណែងរបស់លោក Erik ten Hag នៅក្លិប Manchester United កំពុងមានភាពរង្គោះរង្គើរ ខណៈពេលដែលស្ថានភាពរបស់ក្លិបកំពុងតែជួបបញ្ហាទម្រង់លេងយ៉ាងខ្លាំង និងជាពិសេស ភាពសាមគ្គីគ្នាអំឡុងការប្រកួត។ ថ្នាក់ដឹកនាំក្លិបបិសាចក្រហមកំពុងជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ និងកាន់តែច្បាស់លាស់សម្រាប់តំណែងរបស់លោក Ten Hag ស្របពេលកិច្ចព្រមព្រៀងទិញភាគហ៊ុន... | បន្ទាប់ពីចាញ់ការប្រកួតនៅក្នុងទឹកដី Old Trafford ២លើក ចុងក្រោយជាប់ៗគ្នា ក្រោមថ្វីជើងក្រុម Manchester City និង Newcastle United លទ្ធផល ៣-០ ដូចគ្នា ធ្វើឱ្យតំណែងរបស់លោក Ten Hag អ្នកចាត់ការសញ្ជាតិហូឡង់ កំពុងតែមានភាពរង្គោះរង្គើខ្លាំង។ យ៉ាងណាកន្លងមកលោក Ten Hag ក៏បានអះអាងថាគាត់ គឺជាអ្នកប្រយុទ្ធ ហើយលោកបានសារភាពថាក្រុម Man Unite... |
article_7132.txt | Marcus Rashford ខ្សែប្រយុទ្ធក្រុម Manchester United បានរៀបចំកម្មវិធីខួបកំណើតរបស់គេ នៅត្រឹមរយៈពេលប៉ុន្មានម៉ោង ក្រោយពេលក្រុមប្រកួតចាញ់ Manchester City លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ ការរៀបចំកម្មវិធីខួបកំណើតនេះ លោក Erik ten Hag បាននិយាយថា លោកមិនអាចទទួលយកបានចំពោះរឿងនេះ ខណៈក្រុមកំពុងមិនសប្បាយចិត្តចំពោះលទ្ធផលបរាជ័យ។ | ខ្សែប្រយុទ្ធអង់គ្លេសដែលទើបឈានចូលវ័យ ២៦ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា រូបគេបានរៀបចំកម្មវិធីខួបកំណើត នៅក្នុងទីតាំងមួយកន្លែងស្ថិតក្នុងទីក្រុង Manchester អំឡុងរាត្រីថ្ងៃទី២៩ តុលា ជាពេលដែលក្រុមបិសាចក្រហមចាញ់ ការប្រកួតក្នុងទឹកដីលទ្ធផល ៣-០ ទល់ Man City។ អ្នកចាត់ការក្រុមបានលើកឡើងពីរឿងនេះ ដោយលោកអះអាងថា ជារឿងដែលពិបាកទទួលយកខ្លាំង។... |
article_7133.txt | Manchester United ម្ចាស់ការពារជើងឯក បានរងបរាជ័យយ៉ាងអាម៉ាស់នៅ Old Trafford ក្រោយចាញ់ Newcastle United ៣-០ ធ្លាក់ចេញពីការប្រកួត EFL Cup ជុំទី៤។ Arsenal ក៏បានធ្លាក់ចេញពីការប្រកួតដូចគ្នា ក្រោយចាញ់ក្រុម West Ham United លទ្ធផល ៣-១ ខណៈ Liverpool, Chelsea, Everton និង Fulham ឡើងទៅវគ្គបន្ត។ | បិសាចក្រហមបន្តធ្លាក់ក្នុងវិបត្តិក្រោយការចាញ់ក្រុម Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Old Trafford ដោយលទ្ធផល ៣-០ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនពេញចិត្តនឹងលទ្ធផល ហើយក៏បង្កជាបញ្ហាសម្រាប់កៅអីរបស់គ្រូបង្វឹកសញ្ជាតិហូឡង់។ ស្ថិតក្នុងនាមជាក្រុមការពារជើងឯក ប៉ុន្តែការបន្តចាញ់ក្រុម Newcastle United ក្... |
article_7134.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមអតីតប្រធានបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales ពីសកម្មភាពបាល់ទាត់រយៈពេល៣ឆ្នាំ ជុំវិញរឿងអាស្រូវនៃការថើបដោយបង្ខំលើបបូរមាត់ កីឡាការិនី Jenni Hermoso។ | ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក កាលពីមុនមកក៏ធ្លាប់បានហាមឃាត់លោក Rubiales រយៈពេល ៩០ថ្ងៃពីសកម្មភាពបាល់ទាត់ ក្រោយពេលដែលលោកកំពុងជាប់ស្ថិតក្នុងរឿងអាស្រូវនៃការថើបដោយបង្ខំលើកីឡាការិនី Hermoso អំឡុងកម្មវិធីប្រគល់ពានរង្វាន់ World Cup 2023 ដល់ក្រុមនារីអេស្ប៉ាញ ក្នុងទីក្រុងសីដនីកាលពីខែកញ្ញា។ ពេលនេះ FIFA បាននិយាយថាលោក Rubiales នឹង... |
article_7135.txt | ប្រទេសហុងគ្រី នឹងត្រូវធ្វើម្ចាស់ផ្ទះ (ទឹកដីកណ្តាល)សម្រាប់ក្រុមជម្រើសជាតិអ៊ីស្រាអែល ដើម្បីប្រកួតទល់នឹងក្រុមស្វ៊ីស និងក្រុមរូម៉ានី ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2024 ពូល I។ នេះបើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA នាថ្ងៃទី៣១ ខែតុលា។ | សហព័ន្ធបាល់ទាត់បាល់ទាត់អឺរ៉ុប UEFA កាលពីដើមខែតុលា បានសម្រេចចិត្តផ្អាករាល់ការប្រកួតដែលត្រូវធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយពេលដែលមានសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស តាំងពីថ្ងៃទី៧ ខែតុលា។ បើតាមការប្រកាសរបស់ UEFA ប្រទេសហុងគ្រី នឹងប្រើប្រាស់កីឡដ្ឋាន Pancho Arena នៅក្នុងទីក្រុង Felscut នឹងរៀបចំការប្រកួ... |
article_7136.txt | Nguyen Hoang Duc ខ្សែបម្រើក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានចំណាយប្រាក់ខ្ទង់លានដុល្លារ ដើម្បីសាងសង់ផ្ទះសម្រាប់ឪពុកម្តាយ និងទិញសម្ភារថ្លៃៗដូចជានាឡិកា និងរថយន្តជាដើម។ ថ្មីៗនេះ Hoang Duc ទើទិញរថយន្តទំនើប Mercedes G63 តម្លៃជិតកន្លះលានដុល្លារ។ | ខ្សែបម្រើក្រុម Viettel នៃលីគកីឡាបាល់ទាត់វៀតណាម (V. League) រូបនេះ ទើបតែបានទិញរថយន្ត Mercedes G63 ក្នុងតម្លៃ ១១ពាន់លានដុង (៤៥១០០០ដុល្លារ)។ តម្លៃនេះ ថ្លៃជាងរថយន្ត Porsche ជិតបីដង ដែលមិត្តរួមក្រុមវៀតណាមរួមមាន Que Ngoc Hai, Doan Van Hau និង Vu Van Thanh ប្រើសព្វថ្ងៃ។ មុនទិញ Mercedes G63 ខ្សែបម្រើវ័យ២៥ឆ្នាំ Hoang Duc បានទិញ... |
article_7137.txt | Neymar Jr ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីល បានទទួលការវះកាត់របួសជង្គង់ និងដាច់សរសៃ ACL នៅលើជើងខាងឆ្វេងរបស់គេ បានដោយជោគជ័យនាថ្ងៃទី២ ខែវិច្ចិកា។ កីឡាករវ័យ ៣១ឆ្នាំ រងរបួសជង្គង់ និងសរសៃ ACL ធ្ងន់ធ្ងរអំឡុងពេលរូបគេលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលកាលពីខែតុលា កន្លងទៅ។ វះកាត់ជោគជ័យ តែអតីតកីឡាករ Barcelona និង PSG រូបនេះ ទំនងជាត្... | កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានបង្ខំចិត្តផ្លាស់ប្តូរចេញអំឡុងការប្រកួតជម្រុះ World Cup 2026 ទល់នឹងក្រុមអ៊ុយរូហ្កាយ បន្ទាប់ពីរូបគេបានប៉ះទង្គិចជាមួយនឹងកីឡាករក្រុមអ៊ុយរូហ្កាយ ហើយរូបគេត្រូវបានក្រុមគ្រូពេទ្យប្រចាំក្រុមប្រេស៊ីលជួយសង្គ្រោះបន្ទាន់ក្នុងទីលានប្រកួតរយៈពេលជិត ១០នាទី។ ក្រោយពីសង្គ្រោះបន្ទាន់រួច Neymar ត្រូវបានបញ្ជូនទៅកាន់... |
article_7138.txt | អារ៉ាប៊ីសាអូឌីត បានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034 មិនថានៅក្នុងរដូវកាលក្តៅ ឬរដូវរងារនោះទេ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមបាល់ទាត់អារ៉ាប៊ីសាអូឌីត (FA) លោក Yasser Al-Misehal បន្ទាប់ពីប្រទេសស្តេចប្រេង ក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះបានក្លាយជាប្រទេសតែមួយគត់ដែលបានដេញថ្លៃរៀបបាល់ទាត់ពិភពលោក ក្នុងឆ្ន... | កាលពីថ្ងៃទី៣១ ខែតុលា សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសអំពីការបង្ហាញចំណាប់អារម្មណ៍ដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំ ២០៣៤ របស់អារ៉ាប៊ីសាអូឌីត ថាជាប្រទេសតែមួយគត់ដែលបង្ហាញចំណាប់អារម្មណ៍ និងដេញថ្លៃ។ អារ៉ាប៊ីសាអូឌីតជោគជ័យក្នុងការដេញថ្លៃ ត្រឹមតែរយៈពេល ២៧ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីការប្រកាសរបស់ពួកគេពី... |
article_7139.txt | ការប្រកួតរវាងក្រុម Olympique Marseille និង Olympique Lyonnais ក្នុងជំនួប Ligue 1 ត្រូវបានលុបចោល បន្ទាប់ពីរថយន្តក្រុងដឹកកីឡាកររបស់ក្រុម Lyon ត្រូវបានរងការវាយប្រហារដោយការកប់ដុំថ្មពីសំណាក់អ្នកគាំទ្រ Marseille។ ការវាយប្រហារនោះ បណ្តាលឱ្យគ្រូបង្វឹក Marseille លោក Fabio Grosso ជាគ្រូបង្វឹកបែកក្បាល ខណៈកីឡាករត្រូវចូលសំងំលាក់ខ្លួ... | បើតាមវីដេអូឃ្លីបត្រូវបានផ្សាយដោយទូរទស្សន៍ Sky Italia បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយមានជំនួ... |
article_714.txt | កូរ៉េខាងត្បូង នៅថ្ងៃទី៨ ខែកញ្ញា បានស្នើជាសាធារណៈឱ្យមានការចរចាជាមួយកូរ៉េខាងជើងអំពីបញ្ហាប្រជាជនកូរ៉េដែលបានបែកបាក់គ្រួសារតាំងពីសម័យសង្គ្រាមឧបទ្វីបកូរ៉េក្នុងឆ្នាំ១៩៥០-១៩៥៣។ នេះជាកិច្ចប្រឹងប្រែងលើកដំបូងទាក់ទងនឹងកិច្ចការអន្តរកូរ៉េរបស់ទីក្រុងសេអ៊ូល គិតចាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ឡើងកាន់តំណែង។ | ឧបទ្វីបកូរ៉េបានបែងចែកជាពីរតាំងពីឆ្នាំ ១៩៤៥ និងកាន់តែមានភាពតានតឹងរវាងគ្នាក្រោយសង្គ្រាមកូរ៉េក្នុងឆ្នាំ១៩៥០ ដល់១៩៥៣។ ក្រោយសង្គ្រាម ប្រជាជនកូរ៉េជាច្រើនត្រូវបែកបាក់គ្រួសារ ដោយខ្លះត្រូវជាប់នៅទឹកដីកូរ៉េខាងជើង និងខ្លះទៀតនៅភាគខាងត្បូងឧបទ្វីបកូរ៉េ។ ការជួបជុំគ្នារវាងសមាជិកគ្រួសារដែលបែកបាក់ បានអាក់ខានជាច្រើនឆ្នាំហើយ។ រដ្ឋមន្ត្រី... |
article_7140.txt | កីឡាករអារ៉ាប៊ីសាអូឌីត Salem Al-Dawsari ជាកីឡាករដែលបានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំនៅក្នុងទ្វីបអាស៊ី AFC Player of the Year ហើយដែលកីឡាការិនី Sam Kerr ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea និងក្រុមនារីអូស្ត្រាលី បានឈ្នះពានរង្វាន់ជាកីឡាការិនីល្អប្រចាំឆ្នាំរបស់ AFC ដូចគ្នា។ ការប្រគល់ពានរង្វាន់ដល់កីឡាករ កីឡាការិនីល្អប្រចាំឆ្ន... | ខ្សែប្រយុទ្ធ Al-Dawsari ជាកីឡាករម្នាក់ដែលបានស៊ុតបាល់បញ្ចូលទីនៅក្នុងជំនួបព្រឹត្តិការណ៍ World Cup 2022 កាលពីឆ្នាំមុន រវាងអារ៉ាប៊ីសាអូឌីត យកឈ្នះលើក្រុមម្ចាស់ជើងឯកអាហ្សង់ទីន ដោយលទ្ធផល ២-១។ កីឡាករសញ្ជាតិអារ៉ាប៊ីសាអូឌីតបានឈ្នះពានរង្វាន់ជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលេងឱ្យក្រុម Al Hilal បានយ៉ាងល្អនៅក្នុងជ... |
article_7141.txt | លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើសារគាំទ្រ និងជួយបែរបន់សេចក្តីសុខទៅកាន់ខ្សែប្រយុទ្ធ Luis Diaz របស់ក្រុមហង្សក្រហម Liverpool ចំពោះបញ្ហាការចាប់ជំរិតឪពុកម្តាយរបស់គេនៅក្នុងប្រទេសកូឡុំប៊ី។ | ម្តាយរបស់ Diaz ត្រូវបានជួយសង្គ្រោះមកវិញដោយសុវត្ថិភាព ប៉ុន្តែក្រុមអាជ្ញាធរ ក៏ដូចជាទាហានច្រើនអ្នកកំពុងតែបន្តស្វែងរកឪពុករបស់គេ។ «ក្នុងនាមជា FIFA និងសហគមន៍បាល់ទាត់ពិភពលោក ខ្ញុំចង់ពង្រីកការគាំទ្រ និងការអធិស្ឋានរបស់យើងទៅកាន់ក្រុមគ្រួសាររបស់ Luis Diaz និងមិត្តភក្កិរបស់គេក្នុងគ្រាដ៏លំបាកនេះ។»។ លោក Infantino បានបង្ហោះនៅលើបណ្តាញ... |
article_7142.txt | ប្រទេសអារ៉ាប៊ីសាអូឌីតកំពុងស្ថិតក្នុងភាគរយខ្ពស់បំផុតក្នុងការទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០៣៤ បន្ទាប់ពីអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃរៀបចំព្រឹត្តិការណ៍នេះ។ ការនេះ ទំនងអារ៉ាប៊ីសាអូឌីតនឹងក្លាយជាប្រទេសទី៤ ស្ថិតក្នុងទ្វីបអាស៊ី និងទី២ ក្នុងតំបន់មជ្ឈិមបូព៌ា ដែលនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោក។ | ស្ថាប័នគ្រប់គ្រងបាល់ទាត់អូស្ត្រាលី បានបញ្ជាក់ពីការសម្រេចចិត្តមិនដេញថ្លៃមុនរយៈពេលប៉ុន្មានម៉ោង មុនដល់ពេលកំណត់សម្រាប់ការប្រកាសប្រទេសដែលទទួលបានការចាប់អារម្មណ៍នៅក្នុងថ្ងៃទី៣១ ខែតុលា។ អារ៉ាប៊ីសាអូឌីត ជាប្រទេសតែមួយគត់ដែលបានដាក់ដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034។ ប្រទេសអូស្ត្រាលីបានសម្រេចចិត្តមិនដេញថ្លៃសម្រាប់រៀបចំការប្រកួត ... |
article_7143.txt | រដ្ឋាភិបាលប្រទេសកូឡុំប៊ី បាននិយាយថា លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ខ្សែប្រយុទ្ធ Liverpool ត្រូវបានក្រុមឧទ្ទាមឆ្វេងនិយមរបស់កងទ័ពរំដោះជាតិ (ELN) ចាប់ជំរិត។ រដ្ឋាភិបាលកូឡុំប៊ី បានទាមទារឱ្យក្រុមឧន្ទាម ELN ដោះលែងលោក Manuel Diaz ជាបន្ទាន់។ | លោក Luis Manuel Diaz ជាឪពុករបស់ Luis Diaz កាលពីថ្ងៃទី២៨ ខែតុលា និងប្រពន្ធរបស់លោក ត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួន។ បើតាមកាមេរ៉ាសុវត្ថិភាពដែលបានដាក់នៅជិតទីតាំងកើតហេតុ បង្ហាញថា ឪពុករបស់ Diaz អំឡុងពេលចាប់ខ្លួន លោកបានស្ថិតនៅក្នុងរថយន្ត ខណៈដែលម្តាយរបស់គេ ស្ថិតនៅខាងក្រោយរថយន្ត។ អ្នកស្រី Cilenis Marulanda រួចខ្លួនចេញពីការចាប់ជ... |
article_7144.txt | ក្រុម Inter Miami ដែលមានខ្សែប្រយុទ្ធឆ្នើម Lionel Messi បានលុបចោលដំណើរប្រកួតមិត្តភាពរបស់ខ្លួននៅក្នុងប្រទេសចិនក្នុងខែវិច្ឆិកានេះ ដោយសារតែកាលៈទេសៈប្រថុចញ៉ុច និងមិនបានត្រៀមខ្លួនទុកជាមុន។ នេះបើតាមការអះអាងរបស់ក្លិបស្ថិតនៅក្របខណ្ឌ Major League Soccer នាថ្ងៃទី១ ខែវិច្ឆិកា។ | ក្រុមដែលបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ MLS វគ្គ Playoffs មួយនេះ កាលពីខែមុនពួកគេបានប្រកាសថា នឹងត្រូវមានការប្រកួតមិត្តភាពដែលធ្វើឡើងនៅក្នុងប្រទេសចិនទល់នឹងក្រុម Qingdao Hainiu នៅថ្ងៃទី៥ ខែវិច្ឆិកា ហើយការប្រកួតមួយទៀតLionel Messi, Inter Miamiទល់នឹងក្រុម Chengdu Rongcheng នៅក្នុងទីក្រុងជាំងទូ នាថ្ងៃទី៨ ខែវិច្ឆិកា។ ក្លិបមួយ... |
article_7145.txt | Duangpetch Promthep (Dom ) ប្រធានក្រុមបាល់ទាត់ថៃ Wild Boars ដែលស្តិតក្នុងចំណោមក្មេងប្រុស ១២នាក់ ដែលរួចជីវិតពីក្នុងរូងភ្នំ Tham Luang កាលពីឆ្នាំ២០១៨ បានស្លាបនៅក្នុងសាលាបាល់ទាត់មួយក្នុងប្រទេសអង់គ្លេសកាលពីដើមឆ្នាំ ២០២៣។ តាមរយៈការធ្វើកោសល្យវិច័យ លោកសាស្រ្តាចារ្យ Catherine Mason អះអាងថា Dom ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯង។ | Dom មានវ័យ ១៧ឆ្នាំ នៅពេលដែលរូបគេបានស្លាប់កាលពីថ្ងៃទី១៤ ខែកុម្ភៈ។ កាលនោះការស្លាប់របស់ក្មេងប្រុស Dom ក៏ត្រូវបានបញ្ជាក់ពីសំណាក់មូលនិធិ Zico Foundation ដែលជួយគាំទ្រផ្តល់អាហាររូបករណ៍ដល់រូបគេបានទៅរៀននៅអង់គ្លេស ក៏ដូចជាខាងមហាវិទ្យាល័យ Brooke House ដែលស្ថិតនៅក្នុងទីក្រុង Leicester ផងដែរ។ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរប... |
article_7146.txt | ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ Sadio Mane កំពុងស្ថិតក្នុងដំណើរការទិញក្លិបមួយនៅបារាំងគឺក្លិប Bourges Foot 18 ដែលស្ថិតនៅលីគលំដាប់ទី៤។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍កីឡា ESPN នាថ្ងៃទី២៥ ខែតុលា។ | កីឡាករវ័យ ៣១ឆ្នាំ ត្រូវបានគេគិតថា កំពុងមានឆន្ទៈក្នុងការវិនិយោគក្នុងក្លិបបាល់ទាត់មួយទៀតសម្រាប់ពេលនេះ ហើយទំនាក់ទំនងរបស់គេជាមួយនឹងអតីតប្រធានក្លិប Bourges Foot 18 លោក Cheikh Sylla គឺជាចំណុចដែលជំរុញការចង់ទិញក្លិបមួយនេះ។ បើតាមការអះអាង ប្រសិនបើ Mane ទិញក្លិបនេះបានមែន លោក Sylla នឹងនៅតែជាប្រធានក្លិបដដែល។ បើតាមប្រភពបញ្ជាក់ប្រាប់... |
article_7147.txt | ក្រុម Liverpool របស់អង់គ្លេសបានយកឈ្នះ Toulouse របស់បារាំង ក្នុងលទ្ធផល ៥-១ នៅក្នុងជំនួបពានរង្វាន់លីគលំដាប់ទីពីរអឺរ៉ុប UEFA Europa League នារាត្រីថ្ងៃទី២៦ ខែតុលា ដើម្បីបន្តកំណត់ត្រាឈ្នះរហូតក្នុងពូល E សម្រាប់ការប្រកួតជើងទីមួយជុំទី៣។ ចំណែក Brighton & Hove Albion ជាក្រុមអង់គ្លេសមួយទៀតដែលបានយកឈ្នះជើងខ្លាំងមកពីហូឡង់ Ajax Ams... | ៥គ្រាប់សម្រាប់ Liverpool ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Diogo Jota នាទី៩ កីឡាករ Wataru Endo នាទី៣០ ខ្សែប្រយុទ្ធ Darwin Nunez នាទី៣៤ ក្នុងវគ្គទីមួយ កីឡាករ Ryan Gravenberch ស៊ុតគ្រាប់ទី៤ នាទី៦៥ និងខ្សែប្រយុទ្ធ Mohamed Salah នាចុងម៉ោង ៩០+៣។ ចំណែក ១គ្រាប់របស់ក្រុម Toulouse នៅនាទី១៦ ដោយកីឡាករ Thijs Dallinga។ Liverpool ក្លាយជា... |
article_7148.txt | ក្រុមបិសាចក្រហម Manchester United ស្វែងរកបានជ័យជម្នះឡើងវិញទាំងលំបាក ក្រោយពេលដែលខ្សែបម្រើប្រធានក្រុម Bruno Fernandez ស៊ុតគ្រាប់បាល់ចុងម៉ោង ដណ្តើមបាន ៣ពិន្ទុ ។ ចំណែកក្រុម Arsenal ចាញ់ក្រុមម្ចាស់ផ្ទះ Newcastle United លទ្ធផល ១-០ នាថ្ងៃទី៤ ខែវិច្ឆិកា។ | Man United យកឈ្នះដោយលទ្ធផល ១-០ សម្រេចបានដោយប្រធានក្រុម Bruno Fernandez ស៊ុតបាល់បញ្ចូលទីនៅក្នុងនាទី៩០+១ ទៅហើយ។ ការយកឈ្នះទាំងលំបាកនេះ ប្រែក្លាយជាការកាត់បន្ថយកម្តៅសម្រាប់តំណែងរបស់លោក Erik ten Hag ដែលកំពុងតែជួបបញ្ហានៃទម្រង់លេង និងភាពមិនសាមគ្គីគ្នា សម្រាប់កីឡាករក្នុងក្រុម។ បើទោះបីជាគ្រាប់បាល់ដំបូង ដែលជាការស៊ុតដោយកីឡាករ S... |
article_7149.txt | Lionel Messi រួមជាមួយ Erling Haaland និង Kylian Mbappe មានប្រៀបជាងគេ ចំណោមកីឡាករទាំង ៣០រូប ក្នុងការប្រជែងយកពានរង្វាន់កីឡាករល្អបំផុតលើលោក Ballon d’Or ឆ្នាំ២០២៣។ | Lionel Messi នៅតែជាកីឡាករកំពូលមួយរូបដែលគេមិនអាចបំភ្លេចបាន ខណៈដែលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ កំពុងសម្លឹងមើលការឈ្នះពានរង្វាន់ទី៨ របស់ខ្លួន ក្រោយបានឈ្នះពានរង្វាន់ World Cup 2022 ជាមួយអាហ្សង់ទីន ស្របពេលដែល Erling Haaland និង Kylian Mbappe ក៏រំពឹងថានឹងអាចឈ្នះពានរង្វាន់មួយនេះលើកដំបូងក្នុងអាជីព។ ការប្រកាសសម្រាប់អ្នកឈ្នះពានរង្វាន... |
article_715.txt | មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៦ ខែកញ្ញា អះអាងថា ដោយសារតែសមយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់នាថ្មីៗនេះ ជំនាញប្រយុទ្ធរបស់យោធាតៃវ៉ាន់បច្ចុប្បន្នកាន់តែអភិវឌ្ឍបានច្រើនជាងមុន។ នេះក៏ដោយសារយោធាតៃវ៉ាន់ ធ្វើប្រតិបត្តិការទៅបណ្តេញកងកម្លាំងចិនជាញឹកញាប់អំឡុងពេលសមយុទ្ធ។ | តាំងពីផ្ទុះកំហឹងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់កាលពីដើមសីហា យោធាចិននៅតែបន្តសកម្មភាពជុំវិញកោះតៃវ៉ាន់ឥតល្ហែ។ ទោះជាគំរាមសន្តិសុខ សមយុទ្ធរបស់ចិន ក៏មានប្រយោជន៍ដល់កងទ័ពតៃវ៉ាន់ក្នុងការអនុវត្តផ្ទាល់។ ថ្លែងទៅកាន់កងទ័ពអាកាសនៅឯមូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន... |
article_7150.txt | ការប្រកួតកីឡាបាល់លើទឹក (Water Polo) ពានរង្វាន់លំដាប់ទ្វីបអឺរ៉ុប ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែល នៅក្នុងខែមករា ឆ្នាំ ២០២៤ ត្រូវបានលុបចោល បន្ទាប់ពីមានបញ្ហាសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល ទល់និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថាប័នគ្រប់គ្រងកីឡាហែលទឹកទ្វីបអឺរ៉ុប នាថ្ងៃទី២ ខែវិច្ឆិកា។ | ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់លើទឹក ពានរង្វាន់ទ្វីបអឺរ៉ុប ត្រូវធ្វើឡើងនៅក្នុងទីក្រុង Netanya ប្រទេសអ៊ីស្រាអែល ភាគខាងជើងនៃទីក្រុង Tel Aviv ត្រូវបានសម្រេចចិត្តលុបចោលទាំងស្រុង បន្ទាប់ពីមានកិច្ចប្រជុំមួយបានកើតឡើងរវាងស្ថាប័នគ្រប់គ្រងកីឡាហែលទឹកអឺរ៉ុប (EA) ជាមួយនឹងសមាគមកីឡាបាល់លើទឹករបស់អ៊ីស្រាអែល។ «ស្ថាប័នទាំងពីរបានព្រមព្រៀងគ... |
article_7151.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្តល់ប្រាក់រង្វាន់ ១,៥៦ លានដុល្លារដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម និង ៣ម៉ឺនដុល្លារដល់កីឡាការិនីម្នាក់ៗដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៣ ផ្នែកនារី។ អគ្គលេខាធិការសហព័ន្ធបាល់ទាត់វៀតណាម (VFF) ធានាថាប្រាក់រង្វាន់បុគ្គលដែល FIFA ផ្តល់ឱ្យកីឡាការិនីម្នា... | បន្ទាប់ពីបញ្ចប់យុទ្ធនាការការប្រកួតបាល់ទាត់ពិភពលោកផ្នែកនារី ដែលអេស្ប៉ាញក្លាយជាជើងឯកនោះ FIFA បានបញ្ចេញប្រាក់ដើម្បីផ្តល់ជួនក្រុមចូលរួមទាំង៣២រួចរួលហើយ ដោយចំនួនទឹកប្រាក់ផ្អែកលើលទ្ធផលរបស់ក្រុមនីមួយៗ។ ក្រុមម្ចាស់ជើងឯកអេស្ប៉ាញទទួលបាន ៤,២៩ លានដុល្លារ ហើយជើងឯករងអង់គ្លេសទទួលបាន ៣ លានដុល្លារ។ ស៊ុយអែតដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ... |
article_7152.txt | ជាលើកដំបូងក្នុងការប្រកួតកីឡាបាល់ទាត់ហ្វូតសាលក្នុងប្រទេសសិង្ហបុរី ដែលបញ្ចូលគ្នារវាងបុរស និងនារីតែមួយ (D2D Mixed 5s) ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ សិង្ហបុរី បង្កើតកម្មវិធីដ៏ភ្ញាក់ផ្អើលនេះឡើង ក្នុងគោលបំណង «ការពារកីឡាករនារី»។ | យោងតាមលោក Rasvinder Singh នាយកប្រតិបត្តិនៃក្រុមហ៊ុនបង្កើតកម្មវីធីកីឡា ដែលជាអ្នករៀបចំព្រឹត្តិការណ៍ D2D Mixed 5s ដ៏ធំបំផុតមួយរបស់សិង្ហបុរីបានឱ្យដឹងថា មានក្រុមចំនួន ៦ ហើយ ដែលក្រុមនីមួយៗមានបុរស និងស្ត្រី បានចុះឈ្មោះសម្រាប់ការប្រកួតហ្វូតសាលចម្រុះភេទនេះ។ ក្នុងចំណោមក្រុមទាំង៦នោះ មានសមាសភាពកីឡាករ ៤០នាក់ និង ២៥នាក់ជាស្ត... |
article_7153.txt | Sir Bobby Charlton វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និង Manchester United ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្រោយរងជំងឺវង្វេងរយ:ពេលវែង។ នេះបើតាមការប្រកាសរបស់ក្លិប Man Utd នៅយប់ថ្ងៃទី២១ ខែតុលា។ លោក Charlton ជាសប្បរសជនជួយពលរដ្ឋខ្មែរ ជាពិសេសជនរងគ្រោះដោយសារមីន តាមរយ:មូលនិធិ Bobby Charlton។ ម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៦៦រូបនេះ... | លោក Bobby Charlton ដែលជួយក្រុមជម្រើសជាតិអង់គ្លេសឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៦៦ ជាតួអង្គសំខាន់ក្នុងវិស័យបាល់ទាត់ និងទទួលការគោរពស្រលាញ់យ៉ាងខ្លាំងពីក្លិប Man Utd និងគ្រប់មជ្ឈដ្ឋានបាល់ទាត់ទាំងអស់។ ជាងរឿងអកុសល និងសោស្តាយបំផុត លោកបានទទួលមរណភាពនៅថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងអាយុ ៨៦ឆ្នាំ។ មរណភាពរបស់អតីតខ្សែបម្រើឆ្នើមបិសាចក្រហ... |
article_7154.txt | ក្រុម Tottenham Hotspur យកឈ្នះលើក្រុម Fulham ដោយលទ្ធផល ២-០ នៃជំនួបក្របខណ្ឌ Premier League នាថ្ងៃទី២៣ ខែតុលា ដើម្បីឡើងឈរកំពូលតារាង។ កីឡាករ Heung-Min Son និង James Maddison ស៊ុតម្នាក់ ១គ្រាប់ជួយនាំជ័យជម្នះសម្រាប់ Spurs ប៉ុន្តែអ្នកចាត់ការទូទៅលោក Ange Postecoglou មិនសប្បាយចិត្តចំពោះទម្រង់លេងរបស់កូនក្រុម។ | ប្រធានក្រុម Heung-Min Son ស៊ុតគ្រាប់បាល់បញ្ចូលទីមួយគ្រាប់នាទី៣៦ រួមចំណែកក្នុងជ័យជម្នះរបស់ Spurs និងជាគ្រាប់បាល់ទី៧ របស់គេផងដែរនៅក្នុងលីគរដូវកាលនេះ ហើយខ្សែការពារ James Maddison ស៊ុតបាល់ ១គ្រាប់លើកដំបូងនៅនាទី៥៤ សម្រាប់ក្រុម Spurs នៅក្នុងទឹកដី។ Spurs ឆ្លងកាត់កាត់ការប្រកួត ៩លើក ឈ្នះ ៧លើក និងស្មើ ២លើក។ កំពុងក្លាយជាក្រុមដែ... |
article_7155.txt | ប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញបំណងចង់ធ្វើម្ចាស់ផ្ទះ FIFA World Cup នារី ឆ្នាំ២០៣៥។ នេះបើតាមសម្តីរបស់ប្រធានបច្ចេកទេសរបស់ក្រុមបាល់ទាត់នារីអារ៉ាប៊ីសាអូឌីត ក្រោយប្រទេសនេះដាក់ដេញថ្លៃរៀប World Cup បុរស ឆ្នាំ២០៣៤។ | ប្រទេសស្ថិតនៅក្នុងតំបន់មជ្ឈិបបូព៌ា កាលពីប៉ុន្មានសប្តាហ៍មុនពួកគេបានឈានដល់ជំហ៊ានទីពីរហើយសម្រាប់ការផ្តល់ចំណាប់អារម្មណ៍ក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤ ផ្នែកបុរស។ «ខ្ញុំជឿជាក់ថាវានឹងក្លាយជារឿងដ៏ភ្លឺស្វាងមួយសម្រាប់អនាគតបាល់ទាត់ស្ត្រី និងនារីនៅក្នុងការប្រកួតនៃប្រទេសអារ៉ាប៊ីសាអូឌីត។»។ លោកស្រី ... |
article_7156.txt | កីឡាករ Rasmus Hojlund នឹងត្រូវប៉ះគ្នាជាមួយនឹងបងប្អូនភ្លោះរបស់គេ កីឡាករ Oscar Hojlund នៅក្នុងការប្រកួតរវាងក្រុម Manchester United ទល់នឹងក្រុម Copenhagen ក្នុងវគ្គសន្សំពិន្ទុ UEFA Champions League ពូល A នារាត្រីថ្ងៃទី២៤ ខែតុលា វេលាម៉ោង ២យប់ រំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា)។ | ក្រុមបិសាចក្រហមត្រូវការជ័យជម្នះខ្លាំងបំផុតដើម្បីអាចរក្សាក្តីសង្ឃឹមបន្តដំណើរទៅវគ្គខ្វែង UCL នៅជំនួបលើកទី៣នេះ ក្រោយចាញ់ទាំង ២ប្រកួតដំបូង។ ក្រុមដែលមានលោក Erik ten Hag ដឹកនាំត្រូវការបរិយាកាសនៃជ័យជម្នះឡើងវិញ ក្រោយពីបានដឹកនាំក្រុមធ្វើមិនបានល្អនារយៈពេលចុងក្រោយ ទាំងនៅក្នុងពានរង្វាន់ Premier Leaue ក៏ដូចជា Champions League។ យ៉ាង... |
article_7157.txt | ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់មកកាន់ជម្រើស ១១នាក់ដំបូងរបស់ក្រុម Inter Miami ប៉ុន្តែមិនអាចនាំយកជ័យជម្នះសម្រាប់ក្រុម ដោយចាញ់ Charlotte FC ១-០ ក្នុងការប្រកួតចុងក្រោយនៃលីគកីឡាបាល់ទាត់អាម៉េរិក (Major League Soccer) រដូវកាល ២០២៣។ Inter Miami ខកខានប្រកួតវគ្គ playoff ក្រោយបញ្ចប់ចំណាត់ថ្នាក់ទី១៤។ | ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋាន Bank of America ប្រមាណ ៦៦,១០១នាក់ ក្រុម Inter Miami ចាញ់ក្រុម Charlotte លទ្ធផល ១-០ បើទោះប្រធានក្រុម Messi បានលេងពេញ៩០នាទីក្តី។ ក្រុម Miami បានបរាជ័យ ក្នុងការឡើងទៅប្រជែងនៅក្នុងវគ្គ Playoffs ស្របពេល Charlotte ឡើងទៅកាន់វគ្គ Playoffs នៃលីគ MLS ហើយក៏លើកដំបូងសម្រាប់ពួកគេ។ ក្រុ... |
article_7158.txt | Manchester United រកបាន៣ពិន្ទុដំបូងក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ តាមរយៈការយកឈ្នះ FC Copenhagen ១-០។ Harry Maguire ដែលរកបានគ្រាប់បាល់ជ័យជម្នះ មានមោទកភាពចំពោះខ្លួនឯងដែលអាចស្ងៀមស្ងាត់ចំពោះការរិះគន់ និងទីបំផុតអាចឱ្យអ្នកគាំទ្រស្ងាត់ការរិះគន់បានខ្លះ។ | នាជំនួបលើកទី៣ ពូល A ក្នុងកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃទី២៤ ខែតុលា ម្ចាស់ផ្ទះ Man Utd រកបានជ័យជម្នះដំបូងទាំងលំបាកលើក្រុមភ្ញៀវ Copenhagen ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៧ម៉ឺននាក់។ ក្រោយវាយសម្រុកគ្នាទៅវិញទៅមក ដល់នាទី៧២ ទើបក្រុមបិសាចក្រហមអាចរកបានគ្រាប់នាំមុខ និងជាគ្រាប់ជ័យជម្នះតាមរយៈការតែតបញ្ចូលទីរបស់ Maguire ពីការ... |
article_7159.txt | ខ្សែប្រយុទ្ធ Anwar El Ghazi ត្រូវបានក្លិប Mainz O5 នៃលីកកំពូលអាល្លឺម៉ង់ Bundesliga ព្យួរពីក្រុមក្រោយរូបគេបានបង្ហោះសារនាថ្ងៃទី១៧ ខែតុលា នៅលើបណ្តាញសង្គម X ទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។ ក្លិប Mainz 05 ថាការបង្ហោះនោះគឺជារឿងដែលមិនអាចទទួលយកបាន។ | El Ghazi កីឡាករអន្តរជាតិហូឡង់ ដែលបានចាកចេញពី PSV ទៅចូលរួមជាមួយ Mainz O5 កាលពីខែកញ្ញា ត្រូវបានគេឃើញថាបានលុបចោលការបង្ហោះទាក់ទងនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសនោះវិញ បន្ទាប់ពីក្រុមបានព្យួររូបគេពីក្រុម។ សង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស បានកើតឡើងតាំងពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសបានបើកការវាយប្រហារចូលទឹកដីអ... |
article_716.txt | អាល្លឺម៉ង់បានបញ្ជូនទាហានប្រហែល១រយនាក់បន្ថែមទៅលីទុយអានី នៅថ្ងៃទី៤ ខែកញ្ញា តាមការសន្យារបស់ខ្លួនដើម្បីពង្រឹងវត្តមាននៅប្រទេសអឺរ៉ុបភាគខាងកើតដែលជាសមាជិកអង្គការណាតូ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ កន្លងមក លីទុយអានីមានទ័ពអាល្លឺម៉ង់ប្រហែល ១៥០០នាក់មកហើយក្នុងប្រទេស។ | កងទ័ពអាល្លឺម៉ង់ប្រហែល១រយនាក់នៅថ្ងៃទី៤ ខែសីហា បានទៅដល់លីទុយអានីដោយធ្វើដំណើរតាមនាវា ចូលតាមកំពង់ផែទីក្រុង Klaipeda។ មុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន ទ័ពអាល្លឺម៉ង់មាននៅលីទុយអានីជាង ៥០០នាក់ ហើយអាល្លឺម៉ង់ចាប់ផ្ដើមបញ្ជូនទៅបន្ថែមទៀតក្រោយសង្គ្រាមនៅអ៊ុយក្រែន ដែលបច្ចុប្បន្នមានដល់ជាង១៥០០នាក់។ ចំនួនទ័ពដែលបញ្ជូនទៅនេះ នឹងកើតជាកងពលតូចមួយតែ... |
article_7160.txt | ខ្សែប្រយុទ្ធ Lionel Messi ទទួលបានប្រាក់ឈ្នួលពីក្លិប Inter Miami ២០,៤លានដុល្លារក្នុង១ឆ្នាំ ថ្លៃជាងគេប្រចាំលីគកំពូលអាមេរិក Major League Soccer។ នេះបើតាមការប្រកាសរបស់សមាគមកីឡាកររបស់លីគកំពូលអាមេរិក ប៉ុន្តែថ្លៃនឿយហត់របស់ Messi តិចជាង Cristiano Ronaldo ដល់ទៅ១០ដង។ | បើតាមសម្តីរបស់សហម្ចាស់ក្លិប Inter Miami លោក Jorge Mas បានប្រាប់សារព័ត៌មានអេស្ប៉ាញ El Pais ថាប្រាក់ដែលត្រូងបង់ថ្លៃសម្រាប់ថ្លៃពលកម្មរបស់ Messi គឺរាប់បញ្ចូលទាំងប្រាក់ចំណូលដែលបានមកពីកិច្ចព្រមព្រៀង Apple TV របស់លីគដែលមានតម្លៃចន្លោះពី ៥០លានដុល្លារ ទៅ ៦០លានដុល្លារ។ ការមកដល់នៅពាក់កណ្តាលរដូវកាលរបស់ Messi រួមទាំងមិត្តរួមក្រុមដែល... |
article_7161.txt | លោក Mikel Arteta អ្នកចាត់ក្រុមកាំភ្លើងធំ Arsenal ផ្តល់ការសរសើរទៅលើកីឡាករ Gabriel Jesus បន្ទាប់ពីរូបគេបានរួមចំណែកស៊ុតគ្រាប់បាល់នាំជ័យជម្នះ លើក្រុម Sevilla ២-១ ក្នុងជំនួបវគ្គចែកពូលពានរង្វាន់ UEFA Champions League នារាត្រីថ្ងៃទី២៤ ខែតុលា។ | កីឡាករវ័យ ២៦ឆ្នាំ រកបានគ្រាប់បាល់និងបញ្ជូនបាល់ ១គ្រាប់ឱ្យមិត្តរួមក្រុមសញ្ជាតិប្រេស៊ីលដូចគ្នា Gabriel Martinelli ជួយរុញច្រាន Arsenal ឡើងឈរនៅចំណាត់ថ្នាក់កំពូលតារាងពូល B នៃជើងទីមួយវគ្គចែកពូល។ Jesus មកដល់ពេលនេះរូបគេរកបាន ២៣គ្រាប់ ពីការបង្ហាញខ្លួន ៤១លើកក្នុងការប្រកួតប្រជែងពានរង្វាន់អឺរ៉ុប ចាប់តាំងពីរូបគេបានលេងឱ្យក្រុម Manch... |
article_7162.txt | អត្ដពលិកបាល់ទះអង្គុយបុរសកម្ពុជា ចាញ់កាហ្សាក់ស្ថាន ៣-០ សិត (២៥-១២, ២៥-២២ ២៥-១៦) ក្នុងជំនួបបើកឆាកពូល B ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន។ កម្ពុជា បន្តជួប ថៃ នៅថ្ងៃទី២៤ ខែតុលា វេលាម៉ោង ៧ យប់។ | វិញ្ញាសាបាល់ទះអង្គុយ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ មាន ៨ប្រទេសចូលរួម និងចែកចេញជា ២ពូល។ ក្រុមអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាល់ទះអង្គុយ ស្ថិតក្នុងពូល B ជាមួយ អ៊ីរ៉ង, កាហ្សាក់ស្ថាន និង ថៃ។ រីឯម្ចាស់ផ្ទះ ចិន នៅពូល A ជាមួយកូរ៉េខាងត្បូង, ជប៉ុន និងមីយ៉ាន់ម៉ា។ សម្រាប់ការប្រកួតដំបូងលើវិញ្ញាសានេះ អត្ដពលិ... |
article_7163.txt | ការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2024 រកឃើញក្រុមចំនួន ៨ រួមមាន អាល្លឺម៉ង់ (ម្ចាស់ផ្ទះ), អូទ្រីស, បែលហ្ស៊ិក, បារាំង, ព័រទុយហ្កាល់, ស្កុតឡែន, អេស្ប៉ាញ និងតួកគី ដែលបានកក់កៅអីជុំផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០២៤។ ចំណែកការប្រកួតរវាងបែលហ្ស៊ិក ទល់នឹងស៊ុយអែតបានផ្អាក ដ... | អូទ្រីសជាក្រុមដែលបានកក់កៅអីចុងក្រោយគេចំណោម៨ក្រុម នៅថ្ងៃទី១៦ ខែតុលា ស្របពេលដែលការប្រកួតរវាងក្រុមប៊ែលហ្ស៊ិក ទល់នឹងស៊ុយអែតដែលជាការប្រកួតនៅក្នុងពូល F ត្រូវបានផ្អាកត្រឹមពាក់កណ្តាលវគ្គ ក្រោយពេលដែលជនជាតិស៊ុយអែត ២នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងទីក្រុងប្រ៊ុចសែល។ ស៊ុយអែតធ្លាក់ចេញពីការប្រកួតជុំផ្តាច់ព្រ័ត្រ UEFA Euro 2024 ដែលជាកា... |
article_7164.txt | មហិច្ឆតារៀប FIFA World Cup របស់ប្រទេសក្នុងតំបន់អាស៊ាន ត្រូវរលាយអស់ ក្រោយសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បានប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើម្ចាស់ផ្ទះបាល់ពិភពលោកឆ្នាំ ២០៣៤ ដោយបើកផ្លូវ និងគាំទ្រអារ៉ាប៊ីសាអូឌីតដើម្បីឈ្នះសិទ្ធិធ្វើព្រឹត្តិការណ៍នេះ។ | ដំបូងឡើយនៅថ្ងៃទី១១ ខែតុលា តាមរយៈលោក Erick Thohir ប្រធាន PSSI ប្រទេសឥណ្ឌូណេស៊ី បានពិភាក្សា នឹងអូស្ត្រាលីជុំវិញការងារសហការគ្នាដេញថ្លៃរៀប World Cup ឆ្នាំ២០៣៤ ដោយមានការចូលរួមពីប្រទេសអាស៊ាន ម៉ាឡេស៊ី និងសិង្ហបុរី ផង។ ការលើកឡើងរបស់លោក Thohir ក៏ស្របពេលដែល ប្រទេសអារ៉ាប៊ីសាអូឌីតបានឈានដល់ដំណាក់កាលទីពីរ ក្នុងការដាក់សំណើរដេញថ្លៃធ្វ... |
article_7165.txt | កីឡាករ Papu Gomez ដែលរួមចំណែកជួយអាហ្សង់ទីនឈ្នះ FIFA World Cu ឆ្នាំ២០២២ បង្ហាញការមិនពេញចិត្ត ចំពោះការរធ្វើតេស្តរកសារធាតុញៀនលើខ្លួន ក្រោយរូបគេត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមរយៈពេល ២ឆ្នាំ។ ខ្សែបម្រើក្រុម Monza នៃលីគកំពូល Serie A រូបនេះ ថាខ្លួនបានប៉ះពាល់ទឹកសេរ៉ូក្អករបស់កូនប្រុសគេប៉ុណ្ណោះ។ | កីឡាករវ័យ ៣៥ឆ្នាំ ត្រូវបានហាមឃាត់ដោយ FIFA បន្ទាប់ពីបានពិនិត្យរកឃើញថារូបគេបានប្រើប្រាស់ថ្នាំដែលមានឈ្មោះថា Terbutaline ដែលជាថ្នាំប្រើប្រាស់ដើម្បីជំនួយប្រព័ន្ធដកដង្ហើម នៅក្នុងការធ្វើតេស្តលើរូបគេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Monza ដែលកីឡាកររូបនេះបានលេងឱ្យ។ ការធ្វើតេស្តរកឃើញអំពីការប្រើថ្នាំ Terbutaline នេះត្រូវបានរកឃ... |
article_7166.txt | ប្រទេសអ៊ីស្រាអែលនឹងមិនអាចរៀបចំការប្រកួតបានឡើយ។ នោះក៏ព្រោះតែប្រទេសនេះ បានរងទណ្ឌកម្មពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក UEFA រហូតដល់មានការកំណត់ជូនដំណឹងសារជាថ្មី។ | «ការប្រកួតទាំងអស់នឹងមិនត្រូវបានរៀបចំឡើយ ការវាយតម្លៃយ៉ាងហ្មត់ចត់នៃស្ថានភាព សុវត្ថិភាព និងសន្និសុខបច្ចុបន្ននៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ UEFA ទាក់ទងទៅនឹងទណ្ឌកម្ម។ សេចក្តីសម្រេចរបស់ UEFA បានជះផលប៉ះពាល់ដល់ក្រុមអ៊ីស្រាអែលក្លិប Maccabi Haifa និងក្លិប Maccabi Tel Aviv ដែលកំពុងប្រកួតប្រជែងនៅក្... |
article_7167.txt | សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) បានសម្តែងការដឹងគុនចំពោះក្រុមអ្នកគាំទ្រខ្លួន ដែលជាចំណែកសំខាន់ក្នុងការជួយក្រុមឆ្លងផុតវគ្គជម្រុះ FIFA World Cup ជុំទី១ តំបន់អាស៊ី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ PFF សំណូមពរឱ្យអ្នកគាំទ្រខ្លួនបន្តប្រមួលផ្តុំឈរពីក្រោយក្រុម ដើម្បីរួបរួមគ្នាស្វែងរកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីជ... | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានទម្លាក់ក្រុមកម្ពុជា ក្នុងលទ្ធផលទាំងពីរជើង ១-០ ដើម្បីបន្តដំណើរទៅកាន់វគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ជុំទី២ ដោយស្ថិតក្នុងពូល G ជាមួយ អារ៉ាប៊ីសាអូឌីត ហ្សកដានី និងតាហ្ស៊ីគីស្ថាន។ ជ័យជម្នះ ១-០ លើកម្ពុជា នៅជំនួបជើងទី២ ដែលសម្រេចគ្រាប់បាល់ដោយកីឡាករ Harun Hamid បានធ្វើឱ្យអ្នកគាំទ... |
article_7168.txt | អ្នកស្រី Michelle Yeoh តារាសម្តែងហូលីវូដរបស់អាស៊ីដែលឈ្នះពានរង្វាន់អូស្ការ (Oscar) បានចូលរួមជាសមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) តាមរយៈការបោះឆ្នោតដែលធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការ IOC លើកទី១៤១ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា នាថ្ងៃទី១៦ ខែតុលា។ | តារាសម្តែងដ៏ល្បី Yeoh ជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក៧ នាក់ផ្សេងទៀត ដែលត្រូវបានស្នើសុំឱ្យចូលរួមក្នុងស្ថាប័នអូឡាំពិកអន្តរជាតិ នៅក្នុងសម័យប្រជុំរបស់ IOC ក្នុងរដ្ឋធានីដ៏ធំទីក្រុងបុមបៃ ប្រទេសឥណ្ឌា។ អតីតកីឡាការិនីយុវជនម៉ាឡេស៊ី និងជាជើងកីឡាវាយកូនបាល់ (Squash) អ្នកស្រី Yeoh បានឈ្នះពានរង្វាន់អូស្ការ ក្នុងនាមជាតួឯកស្រីល្អបំផុត ... |
article_7169.txt | កូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ ក្នុងទីក្រុងហាងចូវ ប្រទេសចិន បន្ទាប់ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បានបដិសេធមិនឱ្យកូរ៉េខាងជើងប្រើទង់ជាតិខ្លួនក្នុងព្រឹត្តិការណ៍នេះ។ បម្រាមរបស់ APC ធ្វើឡើងព្រោះតែប្រទេសឯកោមួយនេះមិនបានអនុលោមតាមបទប្បញ្ញាតិប្រឆាំងសារធាតុហាមឃាត់សកល (Doping)។ | «ខ្ញុំអាចបញ្ជាក់បានថាគណៈកម្មាធិការប៉ារ៉ារបស់កូរ៉េខាងជើងបានដកខ្លួនចេញពីការប្រកួតហើយ។»។ នេះបើតាមសម្តីអ្នកនាំពាក្យអ្នករៀបចំការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម បានប្រាប់ទៅកាន់សារព័ត៌មានកូរ៉េខាងត្បូង JoongAng Daily កាលពីថ្ងៃទី១៨ ខែតុលា។ បើតាមការអះអាងរបស់អ្នកនាំពាក្យដដែល ការសម្រេចចិត្តរបស់កូរ៉េខាងជើង គឺកើតឡើងបន្ទាប់ពីគណៈកម្មាធិកាប... |
article_717.txt | សមាជិកគណៈកម្មាធិការប្រដាប់អាវុធសភារបស់អាម៉េរិកលោកស្រី Stephanie Murphy ទៅដល់កោះតៃវ៉ាន់នៅថ្ងៃទី៧ ខែកញ្ញា ដើម្បីពិភាក្សាទំនាក់ទំនងអាម៉េរិក និងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ច្រវាក់ផ្គត់ផ្គង់សកល និងបញ្ហាសំខាន់ផ្សេងៗទៀត។ | ស្របពេលភាពតានតឹងរវាងតៃវ៉ាន់ និងចិនទាក់ទងនឹងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតែកើតមាន ប្រតិភូអាម៉េរិកក៏នៅតែបន្តទៅកោះតៃវ៉ាន់ជាបន្តបន្ទាប់។ ចិនបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទស្សកិច្ចរបស់លោកស្រី ផេឡូស៊ី នៅនៅដើមខែសីហា និងបានឆ្លើយតបដោយការធ្វើសមយុទ្ធយោធានៅជុំវិញដែនទឹក និងដែន... |
article_7170.txt | ក្របខណ្ឌ Premier League បានក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍បំផុតមួយ និងប្រមូលផ្តុំកីឡាករបាល់ទាត់បរទេស ដែលមានទេពកោសល្យល្អបំផុតនៅលើពិភពលោក ដោយសារតែធនធានហិរញ្ញវត្ថុដ៏ធំសម្បើម និងប្រជាប្រិយភាពទូទាំងពិភពលោក។ | ក្លិបនៅក្នុងក្របខណ្ឌ Premier League តែងតែទាក់ទាញកីឡាករបរទេសលំដាប់ៗកំពូល ដែលនាំយកជំនាញ ភាពប៉ិនប្រសប់ និងភាពសម្បូរបែបនៃបច្ចេកទេសរបស់ពួកគេ ក្នុងការមកលេងនៅក្នុងលីគកំពូលអង់គ្លេស។ ពីមួយឆ្នាំទៅមួយឆ្នាំ វត្តមានរបស់កីឡាករបរទេសទាំងនេះ មិនត្រឹមតែធ្វើឱ្យលីគកាន់តែទាក់ទាញ ប៉ុន្តែក៏ផ្តល់មកនូវកម្រិតការប្រកួតប្រជែងកាន់តែខ្លាំងឡើងបន្ថែម... |
article_7171.txt | លោក Erik ten Hag អ្នកចាត់ការទូទៅក្រុម Manchester United ឧទ្ទិសជ័យជម្នះ ២-១ លើក្រុម Sheffield United ក្នុងការប្រកួត Premier League ទៅ Sir Bobby Charlton ដែលទទួលមរណភាពនៅថ្ងៃទី២១ ខែតុលា។ | លោក Ten Hag រួមទាំងកូនក្រុមបានប្តេជ្ញាចិត្តតាំងពីមុនប្រកួត ដើម្បីដណ្តើមយក៣ពិន្ទុពី Sheffield United ឱ្យខាងតែបាន ដើម្បីវីរបុរសបិសាចក្រហម និងក្រុមជម្រើសជាតិអង់គ្លេស Sir Bobby Charlton។ ការស្លាប់របស់លោក Charlton នៅអាយុ ៨៦ឆ្នាំ ត្រូវបានប្រកាសដោយក្លិប Man Utd នៅរយៈពេល ៤ម៉ោងមុនពេលចាប់ផ្តើមការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៩ ... |
article_7172.txt | សហព័ន្ធបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី (PSSI) គាំទ្រដល់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ២០៣៤។ ការប្រកាសគាំទ្រនេះកើតឡើងក្រោយរយៈពេល ១សប្តាហ៍ បន្ទាប់ពីស្ថាប័ន PSSI ប្រកាសថានឹងជជែងជាមួយអូស្ត្រាលី ក្នុងការរួមគ្នាដេញថ្លៃសធ្វើម្ចាស់ផ្ទះ World Cup 2034 ដែលមានការចា... | «ឥណ្ឌូណេស៊ី គាំទ្រប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានដេញថ្លៃធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅក្នុងឆ្នាំ ២០៣៤។ ប្រទេសឥណ្ឌូណេស៊ីក៏នឹងត្រៀមខ្លួនសម្រាប់ការដេញថ្លៃរៀប World Cup បន្ទាប់ពីឆ្នាំ ២០៣៤ ទៅ។»។ លោក Erick Thohir ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។ កាលពីប៉ុន្មានសប្... |
article_7173.txt | Aston Villa បានបង្ហាញភាពលេចធ្លោករបស់ខ្លួនដោយយកឈ្នះ West Ham United ក្នុងលទ្ធផល ៤-១ ក្នុងការក្របខណ្ឌ Premier League សប្តាហ៍ទី៩ នៅយប់ថ្ងៃទី២២ ខែតុលា។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់ Aston Villa លើ West Ham ក្នុងរយៈពេល ៨ឆ្នាំផងដែរ។ | លទ្ធផល ៤-១ ដែលជួយនាំជ័យជម្នះបំបែកកំណត់ត្រាដល់ក្រុម Aston Villa កីឡាករ Douglas Luiz ស៊ុតបាល់ ២គ្រាប់ម្នាក់ឯង ខណៈដែលគ្រាប់បាល់ ២គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Ollie Watkins និង Leon Bailey។ Aston ឡើងឈរនៅចំណាត់ថ្នាក់លេខ ៥ មានគម្លាត ២ពិន្ទុពីតំបន់កំពូលទាំង ៤។ ១គ្រាប់របស់ក្រុម West Ham United ធ្វើបានដោយកីឡាករ Jarrod Bowen។ ក្... |
article_7174.txt | ក្រុម AC Milan បានវិលត្រឡប់រកបានប្រាក់ចំណេញលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ នៅក្នុងរដូវកាល ២០២២-២៣ នៅពេលដែលក្រុមពួកគេបានឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ Serie A នាថ្ងៃទី២៣ ខែតុលា។ | ក្លិប AC Milan បច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ដែលជាក្រុមហ៊ុនវិនិយោគអាមេរិក RedBird Capital។ ក្លិបអ៊ីតាលីមួយនេះ ត្រូវបានគេរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤០៤លានអឺរ៉ូ (៤២៩លានដុល្លារ) ដែលចំនួននេះកើនឡើង ៣៦ភាគរយ ដោយភាគច្រើនរកបានពីការលក់ផ្នែកពាណិជ្ជកម្ម និងការឧបត្ថម្ភ។ ប្រាក់ចំណូលបន្ថែមកើតចេញពីការលក់សិទ្ធិទូរទ... |
article_7175.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United សរសើរការខំប្រឹង និងទម្រង់លេងល្អរបស់ខ្សែការពារ Harry Maguire និងអ្នកចាំទី Andre Onana ដែលជួយនាំយកជ័យជម្នះដំបូងលើក្រុម Copenhagen លទ្ធផល ១-០ នៅវគ្គចែកពូលពានរង្វាន់ UEFA Champions League ក្នុងពូល A នារាត្រីថ្ងៃទី២៤ ខែតុលា។ Maguire និង Onana គឺជាកីឡាករដែលរងការរិះគន់ខ្លាំង... | Maguire ជាកីឡាករខ្សែការពារមួយរូបប្រចាំក្រុមដោយចាប់តាំងពីរដូវកាលមុន រហូតមកដល់ដើមរដូវកាលថ្មីនេះ គេតែងតែត្រូវបានអ្នកគាំទ្ររិះគន់ខ្លាំងអំពីទម្រង់លេងដ៏អាក្រក់របស់គេ ហើយតែងតែរបូតឱកាសដល់ក្រុមក្នុងការយកឈ្នះការប្រកួតនានា។ Maguire បានជួយរកគ្រាប់បាល់ ១គ្រាប់សម្រាប់ក្រុមបិសាចក្រហមតែតបាល់បញ្ចូលទី ១គ្រាប់នៅនាទី៧២ ខណៈដែលអ្នកចាំទី On... |
article_7176.txt | ខ្សែប្រយុទ្ធ Neymar Jr នឹងត្រូវខកខានបង្ហាញខ្លួនសម្រាប់ក្លិបក៏ដូចជាក្រុមជម្រើសជាតិប្រេស៊ីល រយៈពេលវែង បន្ទាប់ត្រូវទទួលការវះកាត់រងរបួសរសៃជង្គង់t (ACL) និងបញ្ហាឆ្អឹងជង្គង់។ ខ្សែប្រយុទ្ធ Al Hilal រងរបួសក្នុងការប្រកួតដែលប្រេស៊ីល ចាញ់អ៊ុយរូហ្កាយ ២-០ នៃវគ្គជម្រុះ World Cup 2026 តំបន់អាម៉េរិកខាងត្បូងនៅព្រឹកថ្ងៃទី១៨ ខែតុលា។ | Neymar វ័យ ៣១ឆ្នាំ ត្រូវបានរងរបួសអំឡុងពេលប្រជែងបាល់ជាមួយនឹងកីឡាករក្រុមអ៊ុយរូហ្កាយ Nicolas de la Cruz នៅក្នុងនាទី៤៤ នៃការប្រកួតដែលប្រេស៊ីលរងបរាជ័យដោយលទ្ធផល ២-០ ក្រោមថ្វីជើងក្រុមអ៊ុយរូហ្កាយ។ តារាបាល់ទាត់ប្រេស៊ីល ពេលប៉ះទង្គិចភ្លាមៗរូបគេបានយកដៃកាន់ក្រសោបជើងឆ្វេងដែលគេបានរងការឈឺចាប់ ហើយបានទាមទារឱ្យក្រុមគ្រូពេទ្យរបស់ក្រុមមកសង... |
article_7177.txt | Neymar Jr រងរបួសជង្គង់ នៅក្នុងការប្រកួតដែលក្រុមជម្រើសជាតិប្រេស៊ីល ចាញ់ក្រុមអ៊ុយរូហ្កាយ ដោយលទ្ធផល ២-០ នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ក្នុងតំបន់អាមេរិកខាងត្បូង (CONMEBOL)។ ខ្សែប្រយុទ្ធកំពុងឡើងជើង Darwin Nunez និង Nicolas de la Cruz ស៊ុតម្នាក់ ១គ្រាប់នាំជ័យជម្នះដល់អ៊ុយរូហ្កាយ។ | Nunez កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Liverpool បានស៊ុតបើកឆាកនៅនាទី៤២ ដោយការតែតបាល់បញ្ចូលទៅ មុនពេលដែល Neymar បានរងរបួសជង្គង់ និងបានប្តូរចេញ នៅ ២នាទីក្រោយត្រូវបានក្រុមអ៊ុយរូហ្កាយនាំមុខ ១-០។ កីឡាករ De La Cruz ស៊ុតបាល់ទី២ នៅនាទី៧៧ រក្សាជ័យជម្នះដល់អ៊ុយរូហ្កាយ ក្រសោបបាន ៣ពិន្ទុក្នុងដៃ។ ដោយបញ្ហាព្រួយបារម្ភបីស្ថានភាព Neymar បានផ្... |
article_7178.txt | ការកាន់កាប់តំណែងរបស់លោក Erik ten Hag នៅក្នុងក្រុម Manchester United អាចនឹងឈានដល់ទីបញ្ចប់នៅត្រឹមរដូវកាល ២០២៣-២៤ បន្ទាប់ពីការចាប់ផ្តើមការប្រកួតនៅដើមរដូវកាល មានការខកចិត្តជាច្រើនកន្លងមក ដែលក្រុមធ្វើមិនសូវបានល្អ។ | បើទោះជាមានក្តីសង្ឃឹមខ្ពស់និងបានបង្ហាញអំពីការរំពឹងទុក ពីការចាយប្រាក់ក្នុងទីផ្សារដោះដូរកីឡាករនៅដើមរដូវកាល ប៉ុន្តែក្រុមបិសាចក្រហម បានវិលត្រឡប់ទៅកាន់ភាពរអាក់រអួលនៃទម្រង់លេង និងបញ្ហាកីឡាកររបួសជាបន្តបន្ទាប់។ ឆ្លងកាត់ការប្រកួតក្នុង Premier League ចំនួន ៨លើក ឈ្នះ ៤ និងចាញ់៤ បានក្លាយជាលទ្ធផលមិនសមប្រកបសម្រាប់អ្នកចាត់ការក្រុម Eri... |
article_7179.txt | ការប្រកួតចំនួន ៤ ដែលមានទាំងក្រុមបុរស និងស្ត្រី របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែល នឹងត្រូវរៀបចំកាលវិភាគការប្រកួតឡើងវិញ ដោយត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី២៣ ខែតុលា។ | ក្រោយមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងខែតុលានេះ។ បើតាមការអះអាងរបស់ FIFA ការប្រកួតដែលរៀបចំកាលវិភាគថ្មីឡើងវិញសម្រាប់អ៊ីស្រាអែល និងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ នៅក្នុងខែវិច្ឆិកា អំឡុងពេលថ... |
article_718.txt | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ៧ ខែកញ្ញា ចោទថា សហភាពអឺរ៉ុបបានបង្វែរការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅទៅតែប្លុកនេះ និងតួកគី ជាជាងទៅប្រទេសក្រីក្រតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកន្លងមក។ | រុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី២២ ខែកក្កដាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិដែលជាប់គាំងនៅកំពង់ផែអ៊ុយក្រែនតាមសមុទ្រខ្មៅឡើងវិញ ក៏ដូចជាសម្របសម្រួលការដឹកជញ្ជូនធញ្ញជាតិរុស្ស៊ីផងដែរដើម្បីសម្រាលកង្វះខាតស្បៀងសកលដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះត្រូវបា... |
article_7180.txt | Mohamed Salah ខ្សែប្រយុទ្ធ Liverpool បានអំពាវនាវឱ្យបញ្ចប់ការសម្លាប់រង្គាលនៅក្នុងតំបន់កាហ្សា ដែលកំពុងតែមានសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស។ Salah ក៏អំពាវនាវឱ្យមានជំនួយមនុស្សធម៌ចូលទៅដល់តំបន់រងគ្រោះនេះភ្លាមៗផងដែរ។ | ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់របស់ខ្លួន ដោយលើកឡើងទាក់ទងទៅនឹងបញ្ហាសង្គ្រាមអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ព្រមទាំងរិះគន់យ៉ាងខ្លាំងចំពោះប្រទេសអេហ្ស៊ីប ដែលនៅស្ងៀមចំពោះបញ្ហាដែលកំពុងកើតមាននៅជាប់ប្រទេសខ្លួន និងសូម្បីតែការផ្តល់ជំនួយមនុស្សធម៌។ «វាមិនមែនជារឿងដែលងាយស្រួលឡ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.