file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_2803.txt | ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទទួលស្គាល់ថាការបញ្ឈប់ការហូរចូលក្រុមសកម្មប្រយុទ្ធបរទេសទៅក្នុងប្រទេសស៊ីរី ជារឿងសំខាន់បំផុតមួយដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាម។ សហរដ្ឋអាមេរិកនៅបន្តដឹកនាំក្រុមសម្ព័ន្ធអន្តរជាតិតាមកម្ចាត់ក្រុមរដ្ឋឥស្លាម ប៉ុន្តែក្រុមរដ្ឋឥស្លាមហាក់មិនសូវថមថយកម្លាំងសោះដោ... | លោក មុំ ពិទួរ្យ លម្អិតព័ត៌មាននេះ ក្នុងសន្និសីទសារព័ត៌មានក្នុងប្រទេសអាឡឺម៉ង់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានព្រមានពីការកើនឡើងនៃលំហូរចូលរបស់ក្រុមសកម្មប្រយុទ្ធបរទេសចូលទៅក្នុងប្រទេសស៊ីរី។ មេដឹកនាំអាមេរិក បានព្រមានដូច្នេះ ស្របពេលដែលក្រុមសកម្មប្រយុទ្ធរាប់ពាន់នាក់បានបន្តរត់ឆ្ល... |
article_2804.txt | ជាងមួយឆ្នាំក្រោយពេលដែលប្រធានាធិបតីអាមេរិក និងប្រធានាធិបតីហ្វីលីពីនឯកភាពគ្នាចុះកិច្ចព្រមព្រៀងសន្តិសុខរួមគ្នា ដោយអាមេរិកនឹងចូលខ្លួនមកការពារហ្វីលីពីនទប់ទល់ក្រុងប៉េកាំង។ កិច្ចព្រមព្រៀងទ្វេភាគីនេះនឹងបើកដៃឲ្យក្រុងវ៉ាស៊ីនតោនពង្រាយទ័ព ពង្រាយអាវុធ សាងសង់សំណង់ឬបរិក្ខានានាបម្រើវិស័យស៊ីវិលឬយោ... | សូមស្តាប់ការបកស្រាយរបស់លោកសៅ ផលនិស្ស័យ៖ ក្រសួងការបរទេសចិន ប្រកាសថាគម្រោងវាតទីឯកតោភាគីនៅប្រជុំកោះណាន់សា ឬស្ព្រាត់លីនោះ ជិតជោគជ័យហើយ ប៉ុន្តែចិនមិនបានបញ្ជាក់ទេថានឹងហើយថ្ងៃណា ឬពេលណាច្បាស់លាស់។ ទាំងវៀតណាម និងហ្វីលីពីនដែលទាមទារដែនទឹកសមុទ្រចិនខាងត្បូងដែរនោះ កំពុងតែព្រួយបារម្ភខ្លាំងថា... |
article_2805.txt | ប្រទេសកោះ Palau នៅកណ្តាលសមុទ្រប៉ាស៊ីហ្វីកបានកម្ទេចចោលទូកនេសាទរបស់វៀតណាមប្រហែល៤គ្រឿងនៅថ្ងៃសុក្រម្សិលមិញ ខណៈទូកនេសាទទាំងនោះត្រៀមនេសាទត្រីខុសច្បាប់។ ប្រធានាធិបតី Palau បានសង្កត់ធ្ងន់ថា ការកម្ទេចចោលទូកនេសាទនេះជាសារប្រាប់រដ្ឋាភិបាលវៀតណាមថា Palau មិនលើកលែងដាច់ខាតចំពោះក្រុមចោរសមុទ្រដែល... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ វិធានការក្តៅរបស់រដ្ឋាភិបាល Palau គឺកម្ទេចចោលទូកនេសាទវៀតណាមដែលហ៊ានឆ្លងដែនចូលក្នុងសមុទ្ររបស់ខ្លួនដើម្បីនេសាទត្រីនៅព្រឹកថ្ងៃសុក្រម្សិលមិញនេះ។ រឿងចម្រូងចម្រាសនេះកើតមានឡើង ដោយសារភាគីវៀតណាមប៉ុនប៉ងលួចនេសាទត្រីខុសច្បាប់ និងនេសាទយកធនធានមានតម្លៃក្នុងសមុទ្រផ... |
article_2806.txt | យន្តហោះប្រធានាធិបតីស៊ូដង់ បានចាកចេញពីអាហ្វ្រិកខាងត្បូងដោយស្រួល កាលពីម្សិលមិញ ដោយគ្មានការអនុវត្តដីកាចាប់ខ្លួន តាមការស្នើសុំរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ឡើយ។ មិនត្រឹមតែមិនចាប់ខ្លួនប៉ុណ្ណោះទេ សហភាពអាហ្វ្រិក ក៏បានថ្កោលទោសតុលាការអន្តរជាតិ ដែលហ៊ានចេញបញ្ជាចាប់ខ្លួន ប្រមុខរដ្ឋអាហ្វ្រិកកំពុង... | មានសំឡេង៖ ខណៈគេរង់ចាំមើលចំណាត់ការរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ក្នុងការអនុវត្តដីកាចាប់ខ្លួន ប្រមុខរដ្ឋស៊ូដង់ លោក Omar al-Bashir ដែលរងការចោទប្រកាន់ពីបទឧក្រិដ្ឋសង្គ្រាម និងប្រ ឆាំងមនុស្សជាតិ ល្ងាចម្សិលមិញយន្តហោះប្រធានាធិបតីខាងលើ បានចាកចេញពីអាហ្វ្រិកខាងត្បូង ដោយសុវត្ថិភាព។ អាហ្វ្រិកខាងត្បូង និ... |
article_2807.txt | ប្រធានបក្សប្រឆាំងមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃពុធនេះ ក្រោយទទួលការអញ្ជើញពីសំណាក់បក្សកុម្មុយនិស្តចិន។ ទស្សនកិច្ចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនេះ បង្ហាញថាលោកស្រី ស៊ូជី ចង់បង្កើនភាពជិតស្និទ្ធរវាងចិននិងមីយ៉ាន់ម៉ាឡើងវិញ ។ តាំងពីមីយ៉ា... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ចាប់តាំងពីរបបយោធារលំរលាយទៅនៅឆ្នាំ ២០១១ របបពាក់កណ្តាលស៊ីវិលបានឡើងកាន់អំណាចជំនួស ដោយរបបថ្មីព្យាយាមរត់រកប្រទេសលោកខាងលិច ដោយព្រងើយកន្តើយដាក់របបក្រុងប៉េកាំង។ មីយ៉ាន់ម៉ាប្រហែលជាសប្បាយរីករាយនៅពេលដែលរបបសឹកត្រូវបានផ្លាស់ប្តូរ ហើយទណ្ឌកម្មដែលរួមរឹតប្... |
article_2808.txt | សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តសមាជិកប្រទេសG7 ត្រៀមខ្លួនដាក់បន្ថែមទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ីបន្ថែមទៀតជុំវិញបញ្ហាអ៊ុយក្រែន។មេដឹកនាំពិភពលោកទាំងអស់នេះមើលឃើញថាទណ្ឌកម្មថ្មីត្រូវដាក់បន្ថែមព្រោះទណ្ឌកម្មរចាស់កាន់តែជិតដល់ថ្ងៃផុតកំណត់ហើយកិច្ចព្រមព្រៀងសន្តិភាពក្រុងMinsk កំពុងរងការគំរាមកំហ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ រដ្ឋមន្ត្រីរតនាគារអាមេរិកលោកJack Lewបានថ្លែងប្រាប់មេដឹកនាំអ៊ុយក្រែនថាសហរដ្ឋអាមេរិកនិងមេដឹកនាំក្រុមប្រទេស៧ត្រៀមខ្លួនរួចស្រេចហើយដើម្បីដាក់ទណ្ឌកម្មបន្ថែមប្រឆាំងរុស្ស៊ីនៅពេលខាងមុខប្រសិនចាំបាច់។តំណាងក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ពីជំហររបស់ខ្លួនដើម្បីដាក់ចេញវ... |
article_2809.txt | ប្រមុខការពារជាតិអាមេរិកលោក Ashton Carter បានទទូចជាថ្មីទៅកាន់ភាគីចិនក្នុងពេលលោកជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់របស់ចិន ឲ្យបញ្ឈប់សកម្មភាពសងសង់កោះសិប្បនិម្មិតក្នុងគោលបំណងវាតទឹកដីក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង។ ក្រៅស្នើឲ្យចិនឈប់សង់កោះ មន្ត្រីកំពូលយោធានេះបានបញ្ជាក់ផងថា សហរដ្... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ជាថ្មីម្តងទៀត រដ្ឋមន្ត្រីការពារជាតិអាមេរិកបានថ្លែងប្រាប់មន្ត្រីជាន់ខ្ពស់យោធារបស់ចិន អំពីការព្រួយបារម្ភរបស់ខ្លួនក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ននេះ។ លោក Aston Carter បានស្នើសុំឲ្យភាគីចិនបញ្ឈប់រាល់សកម្មភាពសាងសង់កោះសិប្បនិម្មិតក្នុងដែនជម្ល... |
article_281.txt | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ | គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា... |
article_2810.txt | មហិច្ឆតាសហរដ្ឋអាមេរិកចង់សាងកម្លាំងទ័ពនៅអឺរ៉ុបខាងកើតមិនឆ្ងាយប៉ុន្មានពីព្រំដែនរុស្ស៊ីកំពុងធ្វើឲ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង។ ឆ្លើយតបបញ្ហានេះ រុស្ស៊ីបានព្រមានឆ្លើយតបក្រុងក្រុងវ៉ាស៊ីនភ្លាមៗ បើមានការអាមេរិកថ្លើមធំហ៊ានបញ្ជូនទ័ព និងដឹកអាវុធទៅដាក់ក្បែរព្រំដែនខ្លួនមែននោះ។ ម្សិលមិញម... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ សម្តីមន្ត្រីក្រុងគៀវថាចង់សុំបក្សសម្ព័ន្ធយោធាណាតូនិងអាមេរិក ឲ្យតំឡើងប្រព័ន្ធមីស៊ីលក្នុងទឹកដីខ្លួនកន្លងមកធ្វើឲ្យរុស្ស៊ីខឹងសម្បារមិនទាន់បាត់ឡើយ ។ ស្រាប់តែថ្មីៗនេះទៀតរុស្ស៊ីខឹងច្រឡោតជាថ្មី ដោយសហរដ្ឋអាមេរិកប្រកាសថាខ្លួនមានផែនការកសាងកម្លាំងទ... |
article_2811.txt | នៅថ្ងៃអង្គារម្សិលមិញ ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថានបានសរសេរសំបុត្រព្រមានមេក្រុមជីហាតរដ្ឋអ៊ីស្លាមចំមុខតែម្តងថា ក្រុមតាលីបង់មិនត្រូវការក្រុមជីហាតនៅអាហ្វហ្កានីស្ថានឡើយ។ ការព្រមានបែបនេះធ្វើឡើង ក្រោយពេលមានការប៉ះទង្គិច រវាងសកម្មជនប្រយុទ្ធតាលីបង់និងក្រុមជីហាត នៅភាគខាងកើតអ... | ក្នុងសំបុត្ររបស់ក្រុមតាលីបង់ សរសេរព្រមានក្រុមជីហាតរដ្ឋអ៊ីស្លាម គេឃើញមានហត្ថលេខារបស់ Mollah Mansour ជាប្រធានគណៈកម្មការនយោបាយតាលីបង់ និងជាអតីតរដ្ឋមន្ត្រីក្រោមរបបដឹកនាំតាលីបង់ក្រុងកាប៊ូល ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០។ សំបុត្រនេះសរសេរផ្ញើទៅឲ្យជនជាតិអ៊ីរ៉ាក់ Abou Bakr al-Baghdadi ជាមេក្រ... |
article_2812.txt | រដ្ឋមន្ត្រីយុត្តិធម៌ឥណ្ឌាប្រចាំក្រុងឌេលី លោកJitender Singh Tomarបានបង្ខំចិត្តចុះចេញពីតំណែង ក្រោយពីលោកត្រូវប៉ូលិសចាប់ខ្លួននិងរងការចោទប្រកាន់ថាលោកប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។ ខាងសាកលវិទ្យាល័យអះអាងថាអ្នកនយោបាយខាងលើមិនបានបញ្ចប់ការសិក្សានៅដេប៉ាតឺម៉ង់ច្បាប់របស់ខ្លួនឡើយ។ ប៉ូលិសកំពុងបន្ត... | រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន រឿងអាម៉ាស់បំផុតមួយកើតឡើងនៅក្នុងប្រទេសឥណ្ឌា នៅពេលដែលរដ្ឋមន្ត្រីយុត្តិធម៌ក្រុងឌេលី ត្រូវរងការចាប់ខ្លួនដោយសារប្រើប្រាស់សញ្ញាបត្រក្លែងក្លាយ។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Jitender Singh Tomarត្រូវបានមន្ត្រីប៉ូលិសក្រុងឌេលីចាប់ខ្លួន ក្រោមបទ... |
article_2813.txt | សហរដ្ឋអាមេរិកមានគម្រោងបញ្ជូនយន្តហោះចម្បាំងប្រភេទថ្មី F-22 ទៅកាន់តំបន់អឺរ៉ុប ក្នុងពេលដែលភាពតានតឹងរវាងអឺរ៉ុបនិងរុស្ស៊ីកើនឡើងកាន់តែខ្លាំង។ យន្តហោះ F-22 ត្រូវបានគេស្គាល់ច្បាស់ថាជា យន្តហោះប្រដេញទំនើបស៊េរីចុងក្រោយរបស់អាមេរិកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការយោធា។ បើតាមមន្ត្រីក្រុងវ៉ាស៊ី... | យោងតាមសារព័ត៌មាន CNN ក្រសួងការពារជាតិអាមេរិកអាចនឹងពង្រាយយន្តហោះចម្បាំងប្រភេទ F-22 ទៅកាន់តំបន់អឺរ៉ុបនាពេលខាងមុខនេះ។ ការពង្រាយយន្តហោះប្រដេញគឺដើម្បីឆ្លើយតបសកម្មភាពរុស្ស៊ីនៅក្នុងបញ្ហាអ៊ុយក្រែន និងទប់ស្កាត់បញ្ហាគំរាមកំហែងផ្សេងទៀតដែលបណ្តារដ្ឋអឺរ៉ុបកំពុងប្រឈម។ លោក Deborah James លេខាធិការទ័ពជ... |
article_2814.txt | ដើម្បី ពង្រឹងកងទ័ពរុស្ស៊ីអោយកាន់តែខ្លាំង នៅថ្ងៃអង្គារម្សិលមិញ លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពង្រាយមីស៊ីលអន្តរទ្វីបជាង៤០ដើម ក្នុងជួរកងទ័ព ក្នុងឆ្នាំ២០១៥នេះ។ ការប្រកាសនេះធ្វើឡើងចំពេលរុស្ស៊ីនិងអាមេរិកកំពុងតានតឹងនឹងគ្នា ដោយសារតែអាមេរិកគ្រោងពង្រាយអាវុធធុនធ្ងន់នៅអឺរ៉ុប។ | មីស៊ីលអន្តរទ្វីបជាង៤០ដើម ដែលប្រធានាធិបតីរុស្ស៊ីប្រកាសដាក់ពង្រាយក្នុងឆ្នាំនេះ ជាប្រភេទមីស៊ីលអាចទប់ទល់នឹងប្រព័ន្ធការពារប្រឆាំងដែនអាកាស ដែលមានលក្ខណៈស្មុគស្មាញ។ លើសពីនេះ លោកពូទីនក៏បានរំលឹកបន្ថែមថា នឹងដាក់ដំណើរការនាវាមុជទឹកនុយក្លេអ៊ែរ ក្នុងឆ្នាំ២០១៥នេះដែរ។ ការប្រកាស របស់លោកពូទីនសបង្ហាញពីវិ... |
article_2815.txt | ថ្ងៃសុក្រ១២មិថុនានេះ តុលាការបារាំងត្រូវបើកសវនាការស្តាប់ការតវ៉ារបស់លោកហ្សង់ម៉ារី ឡឺពេន (Jean-Marie Le Pen) ជាអតីតមេដឹកនាំបក្សស្តាំនិយមរណសិរ្សជាតិ (Front National) ទាក់ទងនឹងការព្យួររូបគាត់ពីគ្រប់មុខងារក្នុងគណបក្ស។ បក្សFN ដឹកនាំដោយកូនស្រីរបស់លោកហ្សង់ម៉ារី បានសម្រេចព្យួរតំណែងលោកហ្សង់... | សូមស្តាប់ការពន្យល់របស់ ព្រំសឿន សូលីណា ពីទីក្រុងប៉ារីស លោកហ្សង់ម៉ារី ឡឺពេន អាយុ៨៦ឆ្នាំ ជាស្ថាបនិកម្នាក់ដែលបានចូលរួមបង្កើតបក្សរណសិរ្សជាតិ(FN)កាលពី៤០ឆ្នាំមុន និងជាអតីតមេដឹកនាំបក្សអស់ច្រើនទសវត្សផងដែរ។ លោកឈឺចាប់មិនតិចទេដែលលោកស្រីម៉ារីន ឡឺពេន ជាប្រធានបក្សថ្មី និងត្រូវជាកូនស្រីបង្កើ... |
article_2816.txt | នៅថ្ងៃព្រហស្បតិ៍ សមាជិកសភាតំបន់រដ្ឋបាលពិសេសហុងកុង បានសម្រេចទាត់ចោលសំណើរកែទម្រង់ការបោះឆ្នោតដ៏ចម្រូងចម្រាសរៀបចំដោយក្រុងប៉េកាំង។ សមាជិកភាដើរចេញពីកិច្ចប្រជុំ ឯសមាជិកសភាដែលនៅសេសសល់បានសម្រេចចិត្តបោះឆ្នោតបដិសេធសំណើរនេះ។ សំណើរកំណែទម្រង់ការបោះឆ្នោតនេះផ្តល់សិទ្ធិឲ្យប្រជាជនហុងកុងបោះឆ្នោតឆ្... | សំណើរកែទម្រង់ការបោះឆ្នោតនៅហុងកុងដែលគាំទ្រដោយក្រុងប៉េកាំងនោះត្រូវបានសភាហុងកុងសម្រេចទាត់ចោលនៅថ្ងៃព្រហស្បតិ៍័នេះ។មុនបោះឆ្នោតសមាជិកសភាមួយចំនួនបាននាំគ្នាដើរចេញពីកិច្ចប្រជុំ ចំណែកសមាជិកសភានៅដែលសេសសល់សុទ្ធតែជាអ្នកគាំទ្រប្រជាធិបតេយ្យបាននាំគ្នាបោះឆ្នោតប្រឆាំងសំណើរនេះតែម្តង។ ចំណុចដែលមាន... |
article_2817.txt | សហរដ្ឋអាមេរិកនៅតែបដិសេធបញ្ជូនកងទ័ពប្រយុទ្ធទៅកាន់ប្រទេសអ៊ីរ៉ាក់ ទោះជាកន្លងមកយុទ្ធសាស្ត្រទម្លាក់គ្រាប់បែកប្រឆាំងក្រុមរដ្ឋឥស្លាមមិនសូវមានប្រសិទ្ធភាពក្តី។ រដ្ឋបាលលោកអូបាម៉ានៅតែរក្សាយុទ្ធសាស្ត្រជួយគាំទ្រនិងបំពាក់បំប៉នកម្លាំងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងកុលសម្ព័ន្ធតូចៗដែលប្រកាន់និកាយស៊ូនីដើ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានសម្រេចថានឹងបញ្ជូនក្រុមប្រឹក្សាយោធាចំនួន ៤៥០នាក់បន្ថែមទៀតដើម្បីផ្តល់ការហ្វឹកហាត់ដល់កងទ័ពអីរ៉ាក់ឲ្យខ្លាំងត្រៀមប្រយុទ្ធជាមួយក្រុមរដ្ឋឥស្លាម។ ក្រុងវ៉ាស៊ីនតោន សម្រេចបញ្ជូនកងកម្លាំងពិសេសសម្រាប់ជួយបំពាក់បំប៉នសមត្ថភាពកងទ័ពអ៊ីរ... |
article_2818.txt | នៅ ថ្ងៃសុក្រម្សិលមិញ តុលាការបារាំងបានសម្រេចលើកលែងការចោទប្រកាន់ចំពោះលោក Dominique Strauss-Kahn ជាអតីតប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងសំណុំរឿងពេស្យាចារនៅសណ្ឋាគារCarlton ក្នុងខែត្រLille។ ៤ឆ្នាំមកនេះ លោកStrauss-Kahn ដែលគេតែងហៅឈ្មោះកាត់ថា DSK សំបូររឿងអាស្រូវផ្លូវភេទ ដែលធ្វើអោយលោកស្អុយឈ... | ដោយសារ តែរឿងអាស្រូវផ្លូវភេទជាច្រើន ពិសេសរឿងពេស្យាចារនៅសណ្ឋាគារCarlton លោកDominique Strauss-Kahn ជាអតីតប្រធានIMF និងជាសកម្មជនយោបាយសំខាន់ក្នុងបក្សកាន់អំណាចបារាំងបច្ចុប្បន្ន បានបាត់មុខមាត់និងកេរ្តិ៍ឈ្មោះក្នុងឆាកនយោបាយបារាំង៤ឆ្នាំមកហើយ។ រឿងរ៉ាវពេស្យាចារនៅសណ្ឋាគារCarlton បានបែកធ្លាយឡើង កា... |
article_2819.txt | ឈ្មួញជួញដូរជនអន្តោប្រវេសន៍មួួយក្រុម ដែលមានអ្នកបើកកប៉ាល់និងអ្នកបំរើការកប៉ាល់ បាននាំគ្នាចោទផ្នែកអន្តោប្រវេសន៍អូស្ត្រាលីថា បានសូកលុយពួកគេ៣០ ០០០ដុល្លារអាមេរិក ដើម្បីអោយពួកគេបញ្ជូនជនអន្តោប្រវេសន៍លើទូកទាំង៦៥នាក់ ត្រលប់ទៅឥណ្ឌូណេស៊ីវិញ។ ថ្ងៃពុធម្សិលមិញ ផ្នែកអន្តោប្រវេសន៍អូស្ត្រាលីបានបដិសេធមិន... | ប៉ូលិសឥណ្ឌូណេស៊ីបានឃុំខ្លួនឈ្មួញរត់ពន្ធជនភៀសខ្លួនទាំងនោះ ជាបណ្តោះអាសន្ន។ ពួកឈ្មួញបានប្រាប់ក្រុមស៊ើបអង្កេតថា អូស្ត្រាលីបានសូកលុយពួកគេម្នាក់ៗ ៥០០០ដុល្លារអាមេរិក ដើម្បីអោយពួកគេបញ្ជូនជនភៀសខ្លួនទាំងនេះត្រលប់ទៅឥណ្ឌូណេស៊ីវិញ។ ជនភៀសខ្លួននៅលើកប៉ាល់របស់ឈ្មួញទាំងនេះ បានគូសបញ្ជាក់ដែរថា អូស្ត្រាលីព... |
article_282.txt | រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radosław Tomasz Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងនាថ្ងៃទី១៧ កញ្ញា បានចេញសេចក្តីថ្លែងការណ៍រួមគាំទ្រដល់ម៉ុលដាវី ក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប (EU)។ | សេចក្តីថ្លែងការណ៍រួមនេះត្រូវបានចេញក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់ម៉ុលដាវី និងការចូលរួមក្នុងវេទិកាភាពជាដៃគូម៉ុលដាវីលើកទី៥ របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និងបារាំង។ លោក Sikorski និងសមភាគីអាល្លឺម៉ង់ និងបារាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលម៉ុលដាវីសម្រេចបានក្នុងការអនុវត្តគោលដៅចូលរួមសហភាពអឺរ៉ុប។ ដំណើរការនៃកា... |
article_2820.txt | ក្រោយមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ីព្រមានក្រុងវ៉ាស៊ីនតោននិងរដ្ឋអឺរ៉ុបដែលចង់ពង្រាយទ័ព និងអាវុធធុនធ្ងន់រួមទាំងប្រព័ន្ធប្រឆាំងមីស៊ីលនៅអឺរ៉ុបខាងកើតនិងបាល់ទិក ប្រធានាធិបតីរុស្ស៊ីស្រាប់តែប្រកាសបង្កើនអំណាចយោធាភ្លាម។ រដ្ឋាភិបាលលោក វ្ល៉ាឌីមៀ ពូទីនត្រៀមបញ្ជូលមីស៊ីលបាញ់ឆ្លងទ្វីបដែល... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ សញ្ញានៃការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរកើនឡើងកាន់តែខ្លាំង បន្ទាប់ពីប្រមុខរដ្ឋរុស្ស៊ីប្រកាសបញ្ចូលបន្ថែមកាំជ្រួចឆ្លងទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៤០ដើមក្នុងវិស័យការពារជាតិរុស្ស៊ីនិងធ្វើទំនើបកម្មយោធារុស្ស៊ីឲ្យខ្លាំងបំផុតដោយបំពាក់អាវុធទំនើបឲ... |
article_2821.txt | ក្រុមគ្រួសារជនរងគ្រោះដែលស្លាប់សារគ្រាប់បែកសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១២ បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិករងការថ្កោលទោសដោយសារប្រើប្រាស់យន្តហោះគ្មានអ្នកបើកដើម្បីទម្លាក់គ្រាប់បែកប្រឆាំងក្រុមភេរវជននៅយេម៉ែន ព្រោះយន្តហោះទម្លាក់គ្រាប់ចំជនស៊ីវិល ជាពិសេស... | សហរដ្ឋអាមេរិករងពាក្យបណ្តឹងរបស់ប្រជាជនយេម៉ែន ដោយសារប្រើប្រាស់យន្តហោះទម្លាក់គ្រាប់គ្មានមនុស្សបើកសម្លាប់ជនស៊ីវិល។ អ្នកដាក់ពាក្យបណ្តឹងប្រឆាំងសហរដ្ឋអាមេរិក គឺក្រុមគ្រួសារជនរងគ្រោះបុរសជនជាតិយេម៉ែន២នាក់ដែលបានស្លាប់បាត់បង់ជីវិតដោយសារគ្រាប់បែកទម្លាក់ពីលើយន្តហោះគ្មានអ្នកបើកកាលពីឆ្នាំ ២០១២កន្... |
article_2822.txt | ម្សិលមិញនេះ អតីតអភិបាលរដ្ឋFlorida លោក Jeb Bush បានចាប់ផ្តើមបើកយុទ្ធនាការឃោសនា ប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតីជាផ្លូវការហើយ។ មានឪពុក និងបងប្រុសជាប្រធានាធិបតី សមាជិកបក្សសាធារណរដ្ឋនេះប្តេជ្ញាថានឹងជួយកែខៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលកំពុងដំណើរការមិនប្រក្រតី បើសិនលោកក្លាយជាប្រធានាធិបតី។ ល... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អតីតអភិបាលរដ្ឋ Florida និងសមាជិកបក្សសាធារណរដ្ឋលោក Jeb Bush បានចេញឃោសនាប្រកួតប្រជែងយកតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតខែវិច្ឆិកាឆ្នាំ ២០១៦ខាងមុខ។ កម្មវិធីប្រកាសបើកការប្រកួតប្រជែងយកតំណែងប្រធានាធិបតីជាផ្លូវការនេះរៀបចំឡើងនៅក្នុងសាកលវិទ្យាល័យ Miami កាលពីថ្ងៃចន្ទ... |
article_2823.txt | រដ្ឋបាល់ទិកឡាត់វី បានបង្ហាញក្តីកង្វល់ដោយចាត់ទុកភាពតានតឹងជុំវិញការបង្កើនអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាទង្វើគ្រោះថ្នាក់ខ្លាំងមិនធ្លាប់មានតាំងពីវិបត្តិមីស៊ីលនៅគុយបាកាលពីជាង៥ទសវត្សមុន។ ចំណែកបេឡារ៉ុសដែលជាមិត្តរុស្ស៊ី ឯណោះវិញ ចាត់ទុកការកសាងកម្លាំងទ័ពយ៉ាងគឃ្លើនតាមព្រំដែនរុស្ស៊ីដូច... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ បញ្ហាតានតឹងរវាងណាតូ និងរុស្ស៊ី រហូតដល់មានការបង្កើនអាវុធនុយក្លអ៊ែរដូចត្រៀមប្រយុទ្ធ មានន័យថា ពិភពលោកកំពុងឈានឆ្ពោះទៅរកការប្រណាំងប្រជែងអាវុធជាថ្មីទៀតហើយ។ ប្រទេសឡាត់វី ដែលជា អតីតរដ្ឋសហភាពសូវៀតដែរនោះ បានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនចំពោះការវិវត្តន៍នៃបញ្ហា... |
article_2824.txt | មេដឹកនាំរដ្ឋអាមេរិកឡាទីន បូលីវី លោក Evo Morale បានអំពាវនាវឲ្យបណ្តារដ្ឋនៅអឺរ៉ុបពិចារណាឡើងវិញ ជុំវិញការបន្តស្ថិតក្រោមឥទ្ធិពលនយោបាយរបស់សហរដ្ឋអាមេរិក។ មេដឹកនាំនេះបានចាត់ទុកអាមេរិក ជាប្រទេសចក្រពត្តិកំពុងអនុវត្តគោលនយោបាយអាណានិគមប្រភេទថ្មី ដើម្បីក្តោបក្តាប់ពិភពលោក។ ក្រៅពីរិះគន់អាមេរិក លោក Mo... | មានសំឡេង៖ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរដ្ឋរុស្ស៊ី លោក Evo Morale ប្រធានាធិបតីបូលីវី បានថ្លែងរិះគន់ក្រុងវ៉ាស៊ីនតោនដោយឥតសំចៃមាត់។ លោកបានផ្តល់បទសម្ភាសន៍ នៅពេលដែលលោកកំពុងស្ថិតក្នុងទីក្រុងប្រ៊ុយសែល ប្រទេសបែលហ្ស៊ិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រទេសអឺរ៉ុប-អាមេរិកឡាទីន និងរដ្ឋការីប៊ី... |
article_2825.txt | កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ តុលាការចិនបានកាត់ទោសអតីតប្រធានសន្តិសុខជាតិដ៏មានឥទ្ធិពល គឺលោកZhou Yongkang អោយលោកជាប់ពន្ធនាគារមួយជីវិត។ លោក Zhou ជាប់ទោសពីបទបំពានអំណាច ពុករលួយនិងផ្សព្វផ្សាយការសំងាត់ជាតិ។ | ការកាត់ក្តីលោក ជូ យ៉ុងកាង Zhou Yongkang អាយុ៧២ឆ្នាំ បានធ្វើឡើងដោយសំងាត់ នៅក្រុងTianjin ភាគខាងជើង តាំងពីថ្ងៃ២២ឧសភាមក។ ទាល់តែតុលាការចេញសាលក្រមអោយជាប់ពន្ធនាគារមួយជីវិត នៅថ្ងៃព្រហស្បតិ៍១១មិថុនាសប្តាហ៍នេះ ទើបសារព័ត៌មានផ្លូវការចិន ផ្សព្វផ្សាយដំណឹងនេះឡើង។ លោក ជូ ជាអតីតសមាជិកបក្សកុម្មុយនិស្តចិន និ... |
article_2826.txt | រដ្ឋាភិបាលរុស្ស៊ីបានប្រកាសជាថ្មីថា ខ្លួនមិនដែលមានបំណងប្រណាំងប្រជែងសព្វាវុធជាមួយអ្នកណាឡើយ។ រដ្ឋាភិបាលរុស្ស៊ីបានសង្កត់ធ្ងន់ថា រុស្ស៊ីមិនបានលើកទ័ពដាក់ក្បែរព្រំដែនអ្នកណាឡើយ ហើយបើគ្មានការបង្ករឿងពីខាងក្រៅ រុស្ស៊ីក៏មិនចាំបាច់ត្រូវបង្កើនទ័ពការពារខ្លួនដែរ។ ការលើកឡើងនេះដើម្បីឆ្លើយតបនឹងការច... | លោក ជាវ សំណាង លម្អិតព័ត៌មាននេះ ការប្រកាសបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរលើកាំជ្រួចអន្តរទ្វីបបន្ថែម និងអនុវត្តទំនើបកម្មយោធារុស្ស៊ី បានធ្វើឲ្យលោកខាងលិចជាពិសេសណាតូ និងសហរដ្ឋអាមេរិកខឹងផងភ័យផង។ អាមេរិក និងណាតូ បានហៅទង្វើរបស់ប្រមុខរដ្ឋរុស្ស៊ីថាជា ការបង្កគ្រោះថ្នាក់ និងព្យាយាមអូសទាញពិភពលោកឲ្យ... |
article_2827.txt | ជារឿងធម្មតា ដែលអាមេរិកជានិច្ចជាកាលពង្រាយនាវាដឹកយន្តហោះរបស់ខ្លួននៅក្នុងសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែលើកនេះអាមេរិកនឹងបញ្ជូននាវាចម្បាំងធំបំផុតរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។ ចេតនាពង្រាយនាវាពិឃាតរបស់ក្រុងវ៉ាស៊ីនតោនគឺចង់បង្ហាញការគាំទ្រភាគីជម្លោះសមុទ្រជាមួយចិន និង គំរាមក្រុងប៉េកាំងដែលកំពុង... | មានសំឡេង នាវាដឹកយន្តហោះធំបំផុតរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមានវត្តមាននៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងដែនសមុទ្រជប៉ុននាពេលឆាប់ខាងមុខ។ បើតាមសារព័ត៌មានថៃ Bangkok Post នាវាដឹកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរនេះ មានឈ្មោះ Ronald Reagan ហើយនាវានេះមានសមត្ថភាពខ្ពស់ទាំងក្នុងការប្រយុទ្ធ និងធ្វើសកម... |
article_2828.txt | ក្រុមជីហាតរដ្ឋអ៊ីស្លាមមិនត្រឹមតែមានវិធីសាស្ត្រទាក់ទាញយុវជននៅសហភាពអឺរ៉ុប អោយរត់ចេញមកធ្វើសង្គ្រាមជាមួយខ្លួនទេ សូម្បីតែយុវជនរុស្ស៊ីក៏ក្រុមជីហាតអាចទាក់ទាញបានស្រួលដែរ។ យោងតាមមជ្ឈមណ្ឌលប្រឆាំងភេរវកម្មនៃសហគមន៍អតីតប្រទេសសហភាពសូវៀត ហៅកាត់ថា CEI ពលរដ្ឋរុស្ស៊ី២០០០នាក់កំពុងតែប្រយុទ្ធក្នុង... | លោកAndreï Novikov ជាប្រធានមជ្ឈមណ្ឌលCEI បានលើកឡើងពីតួលេខនេះ ដោយផ្អែកតាមព័ត៌មានដែលលោកទទួលបានពីសេវាចារកិច្ច។ ដោយឡែក ក្រុមអ្នកជំនាញបានគិតប្រហាក់ប្រហែលគ្នាថា តួលេខពលរដ្ឋរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមជីហាត អាចមានលើសពីនេះ គឺអាចឡើងដល់ជិត៥០០០នាក់។ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យុវជនរុស្ស៊ីជាច្រើនបា... |
article_2829.txt | សហរដ្ឋអាមេរិកបានលួចបង្ហើបថា ខ្លួនចំណាយលុយតិចបំផុតក៏ ៩លានដុល្លារអាមេរិកដែរក្នុងពេលមួយថ្ងៃ ដើម្បីធ្វើសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់។ មកទល់បច្ចបុប្បន្នអាមេរិកបានប្រើប្រាស់លុយច្រើនជាង ២.៧ពាន់លានដុល្លារអាមេរិកលើការធ្វើសង្គ្រាមផ្លូវអាកាសនៅក្នុងទឹកដី ស៊ីរី និងអ៊ីរ៉ា... | សហរដ្ឋអាមេរិកនៅតែបន្តដើរតួនាទីសំខាន់ក្នុងការដឹកនាំក្រុមសម្ព័ន្ធអន្តរជាតិដើម្បីតាមកម្ចាត់ក្រុមរដ្ឋឥស្លាមដោយបន្តធ្វើសង្គ្រាមនៅស៊ីរីនិងអ៊ីរ៉ាក់។ សង្គ្រាមអូសបន្លាយពេលវេលាយូរណាស់មកហើយដែរ ខណៈពេលដែលគេមិនឃើញសញ្ញាវិជ្ជមានណាមួយបញ្ជាក់ថាសង្គ្រាមផ្លូវអាកាសអាចមានប្រសិទ្ធភាពកម្ទេចចោលក្រុមរដ្ឋ... |
article_283.txt | មហាសេដ្ឋី អេឡុន ម៉ាសក៍ ដែលជាដៃគូដ៏សំខាន់ម្នាក់របស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ពីលទ្ធភាពថា អាម៉េរិកអាចទៅដល់ភពព្រះអង្គារ ឬអត់ គឺអាស្រ័យលើលទ្ធផលឆ្នោតនៅខែវិច្ឆិកា។ បើតាមមេក្រុមហ៊ុន Tesla រូបនេ អាម៉េរិក មិនអាចទៅដល់ភពអង្គារបានទេ បើលោកស្រី កាម៉ាឡា ហារីស ជាប់ជាប្រធានាធិបតី។ | លោក អេឡុន ម៉ាសក៍ ជាអ្នកជំនួញមួយរូប ដែលបានគាំទ្រលោកដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហានេះ លោក អេឡុន ម៉ាសក៍ មេក្រុមហ៊ុន Tesla បានទាញការបោះឆ្នោត ទៅដល់លទ្ធភាពដល់ភពអង្គារ។ «លោកត្រាំ គាំទ្របេសកម្មរបស់រដ្ឋាភិបាលដ៏មានប្រសិទ្ធភាពមួយ ដើម្បីអនុញ្ញាតឱ្យធ្វើរឿងដ៏អ... |
article_2830.txt | កាលពីប៉ុន្មានខែមុន លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានគម្រាមដាកទោសទណ្ឌធ្ងន់ធ្ងររហូតដល់ប្រហារជីវិតអ្នកសារព័ត៌មានណាដែលហ៊ានបំប៉ោង ឬបំភ្លៃព័ត៌មានជុំវិញការវិវត្តនៃនយោបាយថៃ។ ប៉ុន្តែម្សិលមិញនេះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Al Jazeera លោក ប្រាយុទ្ធ បានបញ្ជាក់ថា វាជាសម្តីលេងសើចប៉ុណ្ណោះ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានអះអាងប្រាប់អ្នកសារព័ត៌មាន Al Jazeera ក្នុងបទសម្ភាសន៍ផ្តាច់មុខម្សិលមិញថា លោក គ្រាន់តែនិយាយលេងប៉ុណ្ណោះនៅពេលដែលលោកលើកឡើងថា អ្នកកាសែតណាម្នាក់ដែលហ៊ានបំភ្លៃព័ត៌មានអាចប្រឈមនឹងការកាត់ទោសប្រហារជីវិតនោះ។ អ្នកសារព័ត៌មានម្សិលមិ... |
article_2831.txt | ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងរដ្ឋ រ៉ាក់ឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ាបានបន្តស្វែងរកមធ្យោបាយដើម្បីចាកចេញពីប្រទេសមីយ៉ាន់ម៉ា បើទោះបីជាពួកគេជួបគ្រោះថ្នាក់រាប់ជំពូកដូចជា ត្រូវរសាត់អណ្តែតនៅកណ្តាសមុទ្រ ពេលខ្លះត្រូវគេជួញដូរជាទាសករក៏មាន និងប្រឈមការរឹតបន្តឹងតាមច្រកព្រំដែនក៏ដោយ។ | ការរត់ភៀសខ្លួននៅតាមសមុទ្រនៅអាស៊ីអាគ្នេយ៍បានទាក់ទាញការយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ ដែលសកម្មភាពនេះធ្វើឡើងដើម្បីអោយឲ្យអន្តរជាតិដឹងពីស្ថានភាពរបស់ពួកគេបច្ចុប្បន្ន។ ថ្មីៗនេះជនភៀសខ្លួនជាង៤០០នាក់ដែលរស់រានមានជីវិតក្រោយការជួយសង្គ្រោះ បានសិទ្ធិជ្រកកោនជាបណ្ដោះអាសន្នក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេ... |
article_2832.txt | អង្គការយូណេស្កូ បានថ្កោលទោសការទម្លាក់គ្រាប់កម្ទេចបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌ ប្រាសាទបុរាណនៅក្នុងទីក្រុង Sanaa ប្រទេសយេម៉ែននៅថ្ងៃសុក្រម្សិលមិញ។ គេសន្និដ្ឋានថា អ្នកដែលនៅពីក្រោយការបំផ្លិចបំផ្លាញសំណង់ទីក្រុងបុរាណនេះគឺក្រុមកងកម្លាំងអារ៉ាប៊ីសាអូឌីតដែលបានបន្តទម្លាក់គ្រាប់បែកប្រឆាំងក... | រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន សម្បតិ្តបេតិកភណ្ឌនៅកណ្តាលរដ្ឋធានី សាណា ប្រទេសយេម៉ែន រងការបំផ្លិចបំផ្លាញយ៉ាង ដំណំ។ អង្គការយូណេស្កូ បានចេញមុខថ្កោលទោសការបំផ្លិចបំផ្លាញប្រាសាទបុរាណ ដ៏មាន តម្លៃនៃមនុស្សជាតិនេះផងដែរកាលពីម្សិលមិញនេះ។ប្រាសាទបុរាណដែលរងការបំផ្លិច បំផ្លាញរាបដល់ដីនេះជាទីក... |
article_2833.txt | រដ្ឋាភិបាលចិនបានបញ្ចេញរបាយការណ៍មួយស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសចិនផ្ទាល់ ដោយរបាយការណ៍បង្ហាញថាស្ថានភាពសិទ្ធិមនុស្សនៅចិនមានភាពល្អប្រសើរច្រើន។ តាំងពីយូរមកហើយ ចិនមិនសូវខ្វាយខ្វល់រឿងសិទ្ធិមនុស្សបញ្ហាទេ ដោយចិនផ្តោតតែលើការអភិវឌ្ឍន៍និងរក្សាកំណើនសេដ្ឋកិច្ច។ចិនជារឿយៗរងការរិះគន់ខ្លា... | មានសំឡេង រដ្ឋាភិបាលក្រុងប៉េកាំងប្រឹងអួតក្តែងៗថាស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនកាន់តែល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ម្សិលមិញនេះរដ្ឋាភិបាលចិន បានបង្ហាញរបាយការណ៍ពិសេសមួយដែលមានចំណងជើងថា «ការវិវត្តនៃស្ថានភាពសិទ្ធិមនុស្សនៅចិនឆ្នាំ ២០១៤»។ របាយការណ៍នេះ ចងក្រងដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្ស... |
article_2834.txt | កិច្ចប្រជុំកំពូលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាហ្វ្រិកបានរៀបចំឡើងនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយផ្តោតលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច សង្គម និងការបង្កើនល្បឿនសមាហរណកម្មក្នុងតំបន់។ យ៉ាងណាក៏ដោយ បរិយាកាសស្មុគស្មាញកើតឡើងក្នុងពេលកំពុងប្រជុំ ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិបានស្នើឲ្យអាហ្វ្រិកខាងត្បូងចាត់វិធា... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ បណ្តាប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាហ្វ្រិក កំពុងស្ថិតនៅក្នុងទីក្រុង Johannesburgប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីចូលរួមក្នុងសន្និសីទកំពូលលើកទី២៥ ដោយកិច្ចប្រជុំត្រូវបិទបញ្ចប់វិញនៅថ្ងៃចន្ទនេះដែរ។ មេដឹកនាំប្រទេសទាំង៥៤ ចូលរួមកិច្ចប្រជុំដើម្បីជជែកពិភាក្សា... |
article_2835.txt | ក្រុងវ៉ាស៊ីនតោនមានគម្រោងពង្រាយសព្វាវុធធុនធ្ងន់និងទ័ពជាង៥ពាន់នាក់ផងនៅបញ្ឈរជើងនៅតំបន់បាល់ទិក និងអឺរ៉ុបខាងកើត។ ជុំវិញការពង្រាយសព្វាវុធដូចត្រៀមធ្វើសង្គ្រាមនេះ បើយោងតាមសារព័ត៌មានអាមេរិក The New York Times អាមេរិកចង់ការពារសម្ព័ន្ធមិត្តរបស់ខ្លួន ចៀសផុតពីការគំរាមកំហែងរបស់ក្រុងម៉ូស្គូ។ ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ពិចារណាបញ្ជូនសព្វាវុធគ្រប់ធុននិងកងទ័ពថ្មើជើងទៅកាន់បណ្តារដ្ឋអឺរ៉ុបខាងកើតនិងបាល់ទិកនៅពេលខាងមុខនេះ។ បើតាមការដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនក្នុងសារព័ត៌មាន The New York Times អាវុធយុទ្ធភ័ណ្ឌដែលគេពិចារណាបញ្ជូនទៅអ... |
article_2836.txt | ក្រុងព្យុងយ៉ាង សម្រេចជោគជ័យក្នុងការបាញ់កាជ្រួចប្រភេទថ្មីដែលប្រើប្រាស់សម្រាប់ប្រឆាំងនាវារយៈចម្ងាយខ្លីកាលពីម្សិលមិញនៅភាគខាងកើតប្រទេស។ អាវុធដែលត្រូវគេបាញ់សាកល្បងនោះគឺប្រភេទKN-01 ដែលជាអាវុធទំនើបមួយ ហើយបើតាមការឲ្យដឹងពីមនុស្សជំនិតមេដឹកនាំកំពូលកូរ៉េខាងជើង របបដឹកនាំនេះនឹងព្យាយាមប... | កូរ៉េខាងជើងចាប់ផ្តើមក្រឡុកតំបន់ជាថ្មីដោយបាញ់សាកល្បងអាវុធទំនើបថ្មីរបស់ខ្លួននៅសមុទ្រដែលស្ថិតនៅភាគខាងកើតប្រទេស។ អាវុធរយៈចម្ងាយខ្លីថ្មីត្រូវបានក្រុមទាហានជើងទឹកកូរ៉េខាងជើងកាលពីម្សិលមិញ ដោយអាវុធនេះមានម៉ាក KN-01 ដែលជាអាវុធប្រឆាំងនាវា។ ការសម្រេចបានអាវុធថ្មីទៀតនេះកំពុងតែក្លាយជារឿងគួរឲ... |
article_2837.txt | តុលាការអេហ្ស៊ីបសម្រេចចុងក្រោយម្សិលមិញ ដោយរក្សាការដាក់ទោសប្រហារជិវិតអតីតប្រធានាធិបតី មហាមេត ម៉រស៊ី (Mohamed Morsi) ដោយរងការចោទប្រកាន់ថាជាអ្នកនៅពីក្រោយ ការវាយប្រហារប៉ូលិសក្នុងចលនាបដិវត្តន៍ឆ្នាំ ២០១១។ តួកគី អាមេរិក និងអង្គការសហប្រជាជាតិបានថ្កោលទោសអេហ្ស៊ីបនិងទាមទារឲ្យអេហ្ស៊ីបញ្ឈប់ច... | - លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ អតីតប្រធាធិបតីដែលឡើងកាន់តំណែដោយការបោះឆ្នោតត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យមហាមេត ម៉រស៊ី គេចមិនផុតពីទោសប្រហារជិវិតឡើយ។ តុលាការអេហ្ស៊ីបម្សិលមិញនេះបានប្រកាសគាំទ្រសាលក្រមកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតីនេះ ក្រោមបទចោទជាប់ពាក់ព័ន្ធករណីហែកគុក... |
article_2838.txt | បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិប្រើប្រាស់ទ័ពច្រើនក្នុងចំនួនច្រើនបំផុតមួយសម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាពពិភពលោក ដែលចំនួននេះពិតជាច្រើនបំផុតមួយ។ ជម្លោះបន្តកើតមានច្រើន ដែលតម្រូវឲ្យមានការចូលរួមពីប្រទេសនានា ជាពិសេសការផ្តល់កងទ័ពទៅចូលរួមជាមួយអង្គការសហប្រជាជាតិ។ ប៉ុន្តែសហរដ្ឋអាមេរិកដ... | មានសំឡេង សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភ ដោយសារបច្ចុប្បន្ននេះអង្គការសហប្រជាជាតិបានពង្រាយកងទ័ពមួកខៀវរបស់ខ្លួនជិត១១ម៉ឺននាក់ដើម្បីរក្សាសន្តិភាពនៅទូទាំងពិភពលោក ហើយកងទ័ពភាគច្រើនត្រូវបញ្ជូនទៅកាន់អាហ្វ្រិក។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃ ២១ ឧសភាកន្លងទៅឧបការីរងរដ្ឋមន្ត្រីការបរទេអាមេរិកលោកស្រី ... |
article_2839.txt | សហគមន៍អន្តរជាតិនៅតែបន្តដាក់សម្ពាធផង លួងលោមផងឲ្យមីយ៉ាន់ម៉ាធ្វើចិត្តឲ្យទូលាយបញ្ចប់គំនិតរើសអើងប្រឆាំងជនជាតិឥស្លាមរ៉ូហ៊ីយ៉ា ដើម្បីបញ្ចប់វិបត្តិជនភៀសខ្លួន។ ក្រៅពីអង្គការអន្តរជាតិ និងប្រទេសនានា ម្សិលមិញ សម្តេចសង្ឃទីបេ ដាឡៃឡាម៉ាតំណាងឲ្យសហគមន៍អ្នកប្រតិបត្តិព្រះពុទ្ធសានា បានដង្ហើយ... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ វិបត្តិជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលចាកចេញមកពីមីយ៉ាន់ម៉ានៅបន្តជាបញ្ហាដែលស្មុគស្មាញដោះស្រាយមិនចេញ។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិនិងបណ្តាប្រទេសដែលដើរតាមគន្លងប្រជាធិបតេយ្យសុទ្ធតែអះអាងទុកមុនថា បញ្ហាជនភៀសខ្លួនអាចដោះស្រាយបាន ដរាបណាប្រជាជ... |
article_284.txt | មេដឹកនាំនៃប្រទេសន័រវែស អេស្បាញ និងអៀរឡង់ នៅថ្ងៃទី២២ ខែឧសភា បានប្រកាសក្នុងពេលដំណាលគ្នាថា ប្រទេសរបស់ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ | នៅក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអូស្លូ នាថ្ងៃទី២២ ខែឧសភា នាយករដ្ឋមន្ត្រី ន័រវែស លោក Jonas Gahr Store បានប្រកាសថា ន័រវែសនឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋចាប់ពីថ្ងៃទី២៨ ខែឧសភា បើទោះបីជាមានការព្រមានពីរដ្ឋាភិបាលអ៊ីស្រាអែលក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន AFP ។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសថា ... |
article_2840.txt | នៅថ្ងៃពុធ ម្សិលមិញ មន្ត្រីទទួលបន្ទុកជនភៀសខ្លួននៅបង់ក្លាដែសមួយរូបបានប្រកាសថា នាយករដ្ឋមន្ត្រី ស្ហេក ហាស៊ីណា បានសម្រេចអោយបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់មក អោយទៅកោះHatiyaស្ថិតនៅឈូងសមុទ្របង់ហ្កាល ភាគខាងត្បូងបង់ក្លាដែស ក្នុងពេលឆាប់ៗនេះ។ | មូលហេតុ គួរអោយកត់សម្គាល់ នៃការសម្រេចបញ្ជូនពួកគេទៅកោះភាគខាងត្បូងនេះ គឺដោយសារតែសព្វថ្ងៃពួកគេកំពុងរស់នៅក្នុងជំរំចំនួន២ នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស ធ្វើអោយរាំងស្ទះដល់ផ្នែកទេសចរណ៍ នៅសង្កាត់Cox's Bazar ដែលនៅជាប់ព្រំដែនជាមួយភូមា។ សព្វថ្ងៃ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណ ៣២០០០នាក់ កំពុងរស់នៅក... |
article_2841.txt | រយៈពេលមួយឆ្នាំក្រោមរបបសឹកយោធាដឹកនាំដោយលោកឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចាបានធ្វើឲ្យសហគមន៍អន្តរជាតិថ្កោលទោសថៃព្រោះរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ក្រុមនិស្សិតនិងអ្នកសារព័ត៌មានបន្តប្រឆាំងរបបនេះដោយបង្កើតចលនាបាតុកម្មជាដើម។ឆ្លើយតបញ្ហានេះលោកប្រាយុទ្ធបានព្រមានចាត់វិធានការធ្ងន់ធ្ងរ ប្រឆាំង... | លោកនាយករដ្ឋមន្ត្រីរដ្ឋប្រហាយោធាប្រយុទ្ធចាន់អូចាបានព្រមានចាត់វិធានការធ្ងន់ធ្ងរឆ្លើយតបក្រុមបាតដៃទី៣ដែលប្រឆាំងនឹងរបបយោធា។សេចក្តីព្រមាននេះធ្វើឡើងក្រោយមានការផ្ទុះការតវ៉ារបស់ក្រុមនិស្សិតនិងអ្នកសារព័ត៌មានដែលគេជឿជាក់ថាមានអ្នកនយោបាយនៅពីក្រោយខ្នងនៅថ្ងៃខួប១ឆ្នាំនៃការឡើងកាន់អំណាចរបស់រ... |
article_2842.txt | រដ្ឋាភិបាលចិនបានដាក់ចេញយុទ្ធសាស្ត្រយោធាថ្មីសម្រាប់បង្កើនឥទ្ធិពលយោធាដែនទឹកនិងប្រកាសផ្លាស់ប្តូរយុទ្ធសាស្ត្រយោធារបស់ខ្លួនពីការពារដែនអាកាសមកជាការពារនិងប្រយុទ្ធវិញម្តង។ការផ្លាស់ប្តូរយុទ្ធសាស្ត្រនិងបង្កើនអំណាចទ័ពនេះជាការគំរាមរាល់ភាគីជម្លោះរបស់ចិនក្នុងជម្លោះសមុទ្រចិនខាងត្បូងជាពិសេ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ជម្លោះសមុទ្រចិនខាងត្បូងបន្តស្ថិតក្នុងសភាពតានតឹងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ។ ចិនបន្តសាងសង់កោះសិប្បនិម្មិតនៅលើដែនទឹកជម្លោះសមុទ្រចិនខាងត្បូងដោយមិនខ្វាយខ្វល់ការរិះគន់និងការថ្កោលទោសរបស់ហ្វីលីពីនឬភាគីជម្លោះផ្សេងទៀតឡើយ។កោះជាច្រើនត្រូវបានចិនសាងសង់ដើម្... |
article_2843.txt | តៃវ៉ាន់បានរៀបចំដាក់នាវាចម្បាំងថ្មីសម្រាប់ប្រើប្រាស់ក្នុងវិស័យយោធារបស់ខ្លួននៅថ្ងៃអាទិត្យនេះ។ ការបង្ហាញនាវាថ្មីរបស់តៃវ៉ាន់នេះ កើតមានឡើងស្របពេលដែលជម្លោះសមុទ្រចិនកាន់តែក្តៅឡើងដោយសារចិនបន្តសាងសង់កោះសិប្បនិម្មិត។ តៃវ៉ាន់ដែលមានឈ្មោះជារដ្ឋដែលទាមទារតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូងនេ... | នាវាចម្បាំងនិងនាវាល្បាតរបស់តៃវ៉ាន់ពីរគ្រឿង ត្រូវបានគេសាងសង់រួចរាល់និងដាក់ឲ្យប្រើប្រាស់ក្នុងប្រតិបត្តិការរក្សាសន្តិសុខតៃវ៉ាន់ហើយនៅថ្ងៃអាទិត្យនេះ។ គណកម្មការទទួលបន្ទុកការពារដែនសមុទ្រតៃវ៉ាន់បានឲ្យដឹងថា នាវាទាំងពីរមានទំហំធំ មានទម្ងន់រហូតដល់ ៣ពាន់តោន ដែលត្រូវប្រើប្រាស់សម្រាប់ល្បាតនិង... |
article_2844.txt | ក្រុមប្រជាជនដែលប្រតិបត្តិព្រះពុទ្ធសាសនាបានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងយ៉ងហ្កូនប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រឆាំងសហគមន៍អន្តរជាតិជាពិសេសអង្គការសហប្រជាតិ និងប្រពន្ធផ្សព្វផ្សាយនានាដែលដាក់សម្ពាធលើមីយ៉ាន់ម៉ាចំពោះការមាតុភូមិនិវត្តន៍របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។គេសង្កេតឃើញសង្ឃជាច្រើនអង្... | ម្សិលមិញ ក្រុមប្រជាពលរដ្ឋនិងព្រះសង្ឃរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងការដាក់សម្ពាធនិងរិះគន់មីយ៉ាន់ម៉ារបស់សហគមន៍អន្តរជាតិនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗផង។ ក្រៅពីនេះពួកគេបង្ហាញការមិនពេញចិត្តចំពោះការត្រលប់មកមាតុភូមិវិញរបស់ក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនតា... |
article_2845.txt | នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្សូ អាបេ បានអញ្ជើញទៅទស្សនិច្ចនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko ។ គោលបំណងនៃទស្សនកិច្ចគ្មានអ្វីក្រៅពីបង្ហាញជំហរគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងការដោះស្រាយបញ្ហានៅអ៊ុយក្រែន ហើយទស្ស... | លោក ជាវ សំណាង លម្អិតព័ត៌មាននេះ៖ នាយករដ្ឋមន្ត្រីជប៉ុន ស៊ីហ្សូ អាបេ បានប្រកាសថា ជប៉ុននឹងបន្តជួយរដ្ឋាភិបាលអ៊ុយក្រែនក្នុងការដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធបច្ចុប្បន្ននៅភាគខាងកើត។ លោកបានថ្លែងប្រាប់លោក Petro Poroshenko ប្រធានាធិបតីអ៊ុយក្រែនថា លោក ជំទាស់រាល់ការប្រើប្រាស់ដំណោះស្រាយយោធានៅភាគខា... |
article_2846.txt | ក្រុមបណ្ដាញស្ត្រីអន្តរជាតិដែលមានសមាជិក៣០នាក់ដឹកនាំដោយលោកស្រី Gloria Steinemបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនដែលខ័ណ្ឌចែកកូរ៉េទាំងពីរ កាលពីម្សិលមិញនេះ។សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទាមទារអោយកួរ៉េទាំងពីររួបរួមគ្នាឡើងវិញ បន្ទាប់ពីមានប្រទេសទាំងពីរបន្តឈ្លោះ និងប្រឈមមុខដាក់គ្នាដោយអាវុធអស់រ... | នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ក្រុមបណ្ដាញស្ត្រីទាមទារសន្តិភាពដែលហៅកាត់ថា (WomenCrossDMZ) បានផ្ដើមចេញពីកូរ៉េខាងជើងដោយឆ្លងកាត់តំបន់គ្មានយោធាដែលខ័ណ្ឌចែកកូរ៉េជាពីរអស់រយៈពេលជិត៧០ឆ្នាំមកហើយនោះ។ សកម្មភាពនេះបង្កើតឡើងក្នុងទិសដៅអំពាវនាវអោយកូរ៉េខាងជើង និងកូរ៉េខាងត្បូងមានការរួបរួមគ្នាឡើងវិញ និង... |
article_2847.txt | កងទ័ពរក្សាសន្តិភាពចិនប្រហែល ៧០០នាក់នឹងចាប់ផ្តើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសក្មេងខ្ចីស៊ូដង់ខាងត្បូងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ គេមើលឃើញហេតុផលពីរផ្សេងគ្នាដែលជំរុញឲ្យចិនដើរតួនាទីសកម្មជាងគេរហូតបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ខ្លួនទៅស៊ូដង់ខាងត្បូងទៀត។ ចិនទំនងជាចង់បង្ហាញពីការទទ... | ពិធីទទួលកងទ័ពរក្សាសន្តិភាពរបស់ក្រុងប៉េកាំងត្រូវបានរៀបចំឡើងនៅរដ្ឋធានី ជូបា (Juba) ស៊ូដង់ខាងត្បូងនៅថ្ងៃសុក្រនេះ។ នេះជាលើកដំបូងបំផុតដែលចិនបញ្ជូនកងកម្លាំងរក្សាសន្តិសុខមានទ័ពប្រយុទ្ធផងទៅក្នុងតំបន់ជម្លោះក្រៅប្រទេស ចាប់តាំងពីក្រុងប៉េកាំងក្លាយជាសមាជិកប្រទេសគាំទ្រប្រតិបត្តិការរក្សាសន្ត... |
article_2848.txt | ខា និងប្រកាសឲ្យប្រើច្បាប់អង្គការនេះកាលពីល្ងាចថ្ងៃសៅរ៍ កន្លងទៅ។ ច្បាប់នេះមានគោលដៅរឹតត្បិតអង្គការក្រៅរដ្ឋាភិបាល ជាពិសេសហាមអង្គការណាដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ រុស្ស៊ី។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ច្បាប់ គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលដ៏ចម្រូងចម្រាសមួយរបស់រុស្ស៊ី ត្រូវបានលោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀ ពូទីនចុះហត្ថលេខាប្រកាសឲ្យប្រើប្រាស់កាលពីល្ងាចថ្ងៃសៅរ៍ ដោយមិនខ្វល់ការយ។ ច្បាប់ថ្មីមានគោលដៅហាមឃាត់ និងគ្រប់គ្រងរាល់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងឡា... |
article_2849.txt | មេដឹកនាំក្រុមប្រទេស៧ ជួបជុំគ្នានៅភាគខាងត្បូងប្រទេសអាឡឺម៉ង់ ដោយអធិការបតីអាឡឺម៉ង់ស្វាគមន៍ភ្ងៀវកិត្តិយសដោយចាក់ស្រាប្រចាំតំបន់Bavarian។ បរិយាការរីករាយត្រលប់ទៅជាអួលអាប់ដោយបញ្ហាវិបត្តិអ៊ុយក្រែន និងវិបត្តិបំណុលក្រិក ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំទាំងនោះមិនសូវឈឺក្បាលទេ ព្រោះគ្មានវត្តមានប្... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ មេដឹកនាំក្រុមប្រទេស ៧បានអញ្ជើញដល់ភាគខាងត្បូងប្រទេសអាឡឺម៉ង់ដើម្បីចូលរួមកិច្ចប្រជុំកំពូលដែលចាប់ផ្តើមកាលពីម្សិលមិញ ដោយផ្តោតលើការពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាសកលជាច្រើន។ ប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរនេះ តែងតែជួបពិភាក្សាជារៀងរាល់ឆ... |
article_285.txt | ការបែងចែកជំនឿនយោបាយវាងឆ្វេងនិយមនិងស្តាំនិយម គឺជាសញ្ញាសម្គាល់មូលដ្ឋានដ៏សំខាន់មួយនៅក្នុងនយោបាយ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងអំពីមូលហេតុដែលគេប្រើពាក្យឆ្វេងនិងស្តាំនេះដើម្បីពិពណ៌នាអំពីក្រុមមនោគមវិជ្ជានយោបាយដែរឬទេ? វាអាចធ្វើឱ្យអ្នកភ្ញាក់ផ្អើល នៅពេលដឹងថាការប្រើពាក្យឆ្វេងនិយម និងស្តាំនិយមនេះ មានប្រវត្តិចេញពីការ... | VOA បានផលិតក្រាហ្វិកពន្យល់អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖ VOA បានផលិតក្រាហ្វិកពន្យល់អំពីរឿងនេះ។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_2850.txt | អវត្តមានចំណាត់ការរបស់រដ្ឋាភិបាលអាស៊ានប្រឆាំងសកម្មភាពវាតទីជាឯកតោភាគីរបស់ក្រុងប៉េកាំងលើតំបន់ជម្លោះ បានបង្ខំឲ្យរដ្ឋពាក់ព័ន្ធ បាត់បង់ទំនុកចិត្តលើស្ថាប័នទាំងមូល។ ហ្វីលីពីន ដែលជាភាគីមួយនៃជម្លោះដែលនោះ បានងាកចេញពីអាស៊ាន ទៅរកជប៉ុន ដែលជាមហាអំណាចតំបន់ដែរនោះ ដើម្បីគាំទ្រខ្លួនទប់ទល់ជាមួយចិ... | ម្សិលមិញ ប្រធានាធិបតីហ្វីលីពីន លោក ប៊ែរនីណូ អាហ្គីណូ បានចាប់ផ្តើមដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរយៈពេលបួនថ្ងៃ។ ទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេសនោះ ដើម្បីស្វែងរកដៃគូ និង ជំនួយដើម្បីទប់ទល់ជាមួយ ចិនដែលកំពុងទន្ទ្រានកាន់កាប់សមុទ្រចិនខាងត្បូង។ ក្រោយបញ្... |
article_2851.txt | កិច្ចប្រជុំបិទទ្វារក្រុមប្រឹក្សាសន្តិសុខត្រូវបានរៀបចំម្សិលមិញដោយផ្តោតលើបញ្ហាប្រជាជនរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា។ តំណាងសហរដ្ឋអាមេរិកបានរិះគន់គោលនយោបាយរើសអើងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំ ហើយស្នើសុំឲ្យមានការចាត់វិធានការបញ្ចប់ការធ្វើទុក្ខបុកម្នេញជនជាតិភាគតិចផង។ យ៉ាងណាក៏ដោយរុស្ស៊... | មានសំឡេង នេះជាលើកដំបូងហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឆ្លៀតលើកយករឿងចម្រូងចម្រាសរំលោភសិទ្ធិប្រជាជនឥស្លាមរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាមកពិភាក្សាក្នុងកិច្ចប្រជុំបិទទ្វារម្សិលមិញ។ ក្នុងកិច្ចប្រជុំបិទទ្វារផ្តោតលើបញ្ហាជនជាតិភាគតិចដែលរងទុក្ខវេទនាជាងគេលើលោក តំ ណាងរដ្ឋាភិបាលក្រុងវ៉ាស... |
article_2852.txt | ស្របពេលដែលអំពើហិង្សាបន្តកើតឡើងរវាងបាតុករនិងកងកម្លាំងរដ្ឋាភិបាល មេបក្សប្រឆាំងប៊ូរុនឌី ត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃសៅរ៍។ មេបក្សប្រឆាំងដែលស្លាប់ បានប្រឆាំងការសម្រេចចិត្តរបស់ប្រធានាធិបតី Pierre Nkurunzizaដែលប្រកាសបន្តឈរឈ្មោះអាណត្តិទី៣ ។ គេដាក់ការសង្ស័យលើប្រធានាធិបតីនេះ ដ្បិតតាំងពីលោក... | មានសំឡេង ប្រធានគណបក្សប្រឆាំង ZediFeruzi ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងកណ្តាលរដ្ឋធានី Bujumbura។ ករណីឃាតកម្មមេបក្សប្រឆាំងនេះ កំពុងធ្វើឲ្យស្ថានការកាន់តែអាក្រក់ខ្លាំង ហើយសហគមន៍អន្តរជាតិបានថ្កោលទោសទង្វើព្រៃផ្សៃនេះផងដែរ។ យ៉ាងណាក៏ដោយក្រោយករណីឃាតកម្មនេះ គេមិនទាន់អាចកំណត់អត្តសញ្ញា... |
article_2853.txt | ប្រធានបក្សប្រឆាំងមីយ៉ាន់ម៉ា និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព អ៊ុងសាន ស៊ូជី គ្រោងនឹងទៅទស្សនកិច្ចនៅក្នុងប្រទេសចិនលើកដំបូងបំផុតក្នុ្ងងខែមិថុនានេះ។ ទស្សនកិច្ចរបស់លោកស្រី ស្ថិតក្នុងបំណងស្តារទំនាក់ទំនងឲ្យប្រសើរជាមួយចិនឡើងវិញ។ យ៉ាងណាក៏ដោយ វត្តមានមាតាប្រជាធិបតេយ្យនៅចិន មិនមែនជាសញ្ញាល្អ... | ប្រមុខបក្សប្រឆាំងលោកស្រី អ៊ុងសាន ស៊ូជី នឹងធ្វើដំណើរទស្សនកិច្ចជាលើកដំបូងបំផុតទៅកាន់ប្រទេសចិននៅក្នុងខែមិថុនានេះ។ បើតាមអ្នកនាំពាក្យ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោក Nyan Win ដំណើទស្សនកិច្ចនេះចាប់ផ្តើមពីថ្ងៃ ១០ ដល់ថ្ងៃ ១៤មិថុនា ហើយលោកស្រីគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយប្រមុខរដ្ឋចិន... |
article_2854.txt | រុស្ស៊ីសុខចិត្តបោះបង់ចោលកិច្ចសន្យាទិញលក់នាវាចម្បាំងពីរគ្រឿងទំហំ ១.២ពាន់លានអឺរ៉ូ ក្រោយបារាំងប្តូរចិត្តឈប់លក់នាវារបស់ខ្លួនវិញ។ បើតាមរបាយការណ៍កន្លងមក រដ្ឋាភិបាលបារាំងអាចត្រូវចេញលុយសងរុស្ស៊ីដល់ ៥.៧ពាន់លានដុល្លារអាមេរិក ដោយសារតែលុបចោលកិច្ចសន្យាលក់នាវាដឹកយន្តហោះពីរគ្រឿងទៅឲ្យរុស្ស៊ី។ ... | ក្រោយចំណាយពេលសម្រេចចិត្តអស់ជាច្រើនថ្ងៃមកនោះ រុស្ស៊ីកាត់ចិត្តលះបង់ចោលកិច្ចព្រមព្រៀងទិញនាវាពីបារាំងទំហំ ១.២ពាន់លានដុល្លារអាមេរិក។ រុស្ស៊ីបង្ខំចិត្តលះបង់នាវាពីរគ្រឿងដែលបញ្ជាទិញពីបារាំងសម្រាប់ដឹកយន្តហោះនោះ ក្រោយពេលបារាំងផ្លាស់ប្តូរចិត្តឈប់លក់នាវានោះវិញកន្លងមកនេះ។ ដោយសារលុបចោលកិច្... |
article_2855.txt | អាជ្ញាធរឥណ្ឌូនេស៊ីបានជួយសង្គ្រោះមនុស្ស១៧០០នាក់ដែលធ្វើដំណើតាមទូក ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នោះ មានពាក់កណ្តាលជាធ្លាក់ខ្លួនចាញ់បោកក្រុមជួញដូរមនុស្ស។នេះបើយោងទៅលើសេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) ចុះថ្ងៃអាទិត្យ ២៤ ឧសភាកន្លងទៅ។ | អាជ្ញាធរឥណ្ឌូនេស៊ីបានសង្កត់ធ្ងន់ថា ជនភៀសខ្លួនពាក់កណ្តាលនៃជនភៀសខ្លួនដែលខ្លួនសង្គ្រោះ កន្លងមកជាអ្នកចាញ់បោកឈ្មួញទុច្ចរិតនិងត្រូវគេជួញដូរ។ ការលើកឡើងនេះ កើតមានបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌូនេស៊ីជួយសង្គ្រោះជនភៀសខ្លួនចំនួន១៧០០នាក់ ដែលបានរសាត់អណ្តែតតាមទូកក្នុងកណ្តាលសមុទ្រដ៏ល្វឹងល្វើយ។ បើតាមការឲ្យ... |
article_2856.txt | ប្រទេសហុងគ្រីបានក្លាយជារដ្ឋអឺរ៉ុបដំបូងគេបំផុតដែលចុះអនុស្សារណយោគយល់គ្នាជាមួយក្រុងប៉េកាំងដើម្បីចូលរួមក្នុងគម្រោង«វិថីសូត្រ»របស់ចិន។ ការក្លាយជាសមាជិកនៃគម្រោងសេដ្ឋកិច្ចជាសញ្ញាវិជ្ជមានមួយសម្រាប់ការរឹតបន្តឹងចំណងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងមហាយក្សចិន និងបណ្តារដ្ឋនៅអឺរ៉ុប។ | រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និង រដ្ឋមន្ត្រីការបរទេសហុងគ្រី Peter Szijjarto បានសម្រេចឯកភាពគ្នាចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដោយត្រួសត្រាយផ្លូវដល់ក្រុងBudapest ក្លាយជាសមាជិកមួយនៃគម្រោង «ខ្សែក្រវ៉ាត់មួយវិថីមួយ»របស់ចិនដែលបានបង្កើតកាលពីថ្មីៗកន្លងមក។ ការចុះហត្ថលេខានេះរៀបចំឡើងនៅក្នុងប... |
article_2857.txt | កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជប៉ុននិងអាមេរិកលើការសាងសង់មូលដ្ឋានទ័ពអាកាសអាមេរិកនៅកោះ Okinawa បានក្លាយជាបញ្ហាចម្រូងចម្រាសមួយដែលមិនទាន់អាចដោះស្រាយបាន។ម្សិលមិញ យ៉ាងហោចណាស់មានប្រជាជនជប៉ុនប្រមាណ១៥០០០នាក់បានបន្តតវ៉ាប្រឆាំងទៅគម្រោងសាងសង់នេះហើយពួកគេបានចោទប្រកាន់រដ្ឋាភិបាលលោកអាបេថាព្យាយា... | ម្សិលមិញនេះមានប្រជាជនជប៉ុនជាង១ម៉ឺននាក់បានបន្តការតវ៉ាប្រឆាំងកិច្ចព្រមព្រៀងថ្មីរបស់រដ្ឋាភិបាលជប៉ុននិងអាមេរិកលើការសាងសង់មូលដ្ឋានទ័ពអាកាសអាមេរិកនៅលើកោះអូគីណាវ៉ា។ ប្រជាជននៅលើកោះអូគីណាវ៉ានៅតែទាមទាមឲ្យអាជ្ញាធរបញ្ឈប់គម្រោងសាងសង់មូលដ្ឋានទ័ពអាកាសរបស់អាមេរិកនៅលើកោះនោះ។ក្នុងនោះពួក... |
article_2858.txt | នៅ ថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីហ្វីលីពីន បេនីញ៉ូ អាគីណូ បានប្រកាសថា ហ្វីលីពីននឹងចរចាជាមួយជប៉ុន ដើម្បីអោយយន្តហោះនិងកប៉ាល់ជប៉ុនអាចប្រើប្រាស់មូលដ្ឋានទ័ពហ្វីលីពីន ដើម្បីចុះចតចាក់សាំង។ | កាលពីថ្ងៃ ព្រហស្បតិ៍ ហ្វីលីពីននិងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ ទាក់ទងកិច្ចសហប្រតិបត្តិការយោធា ក្នុងនោះ ប្រទេសទាំង២គ្រោងនឹងបើកសមយុទ្ធរួមគ្នា ហើយក៏នឹងពិភាក្សាពីការលក់សម្ភារនិងបច្ចេកវិទ្យាដែលជប៉ុនលក់ អោយហ្វីលីពីន។ ហ្វីលីពីនធ្លាប់ធ្វើកិច្ចព្រមព្រៀងដូចគ្នាជាមួយអូស្ត្រាលី... |
article_2859.txt | ដូចការគ្រោងទុកអង់គ្លេសប្រហែលជានឹងបន្តរៀបចំប្រជាមតិកំណត់ពីជោគវាសនារបស់ខ្លួន ថានឹងបន្តនៅជាសមាជិកសភាពអឺរ៉ុបឬក៏គួរដើរចេញ។ ការឡើងកាន់មកកាន់អំណាចជាថ្មីរបស់លោក ដេវីដ ខេមេរ៉ូនប្រមុខបក្សអភិរក្សកន្លងមកបានបញ្ជាក់កាន់តែច្បាស់ថា អង់គ្លេសនឹងទាមទារចរចាជាមួយមេដឹកនាំអឺរ៉ុប។បើចរចាបរាជ័យ ដំណើរ... | សូមស្តាប់ការបកស្រាយរបស់លោក សៅផលនិស្ស័យ៖ ក្រោយគណបក្សអភិរក្សជាប់ឆ្នោតនៅអង់គ្លេសកាលពីថ្មីៗកន្លងទៅនេះ គេឃើញថា លទ្ធភាពនៃការចាកចេញរបស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុបកាន់តែកើនឡើងខ្លាំង។ ចំណែកលោក ដេវីដ ខេមេរ៉ូន ដែលជាអ្នកតវ៉ាទាមទារការកែទម្រង់សហភាពអឺរ៉ុបនិងគំរាមធ្វើប្រជាមតិទូទាំងប្រទេសដើម្បី... |
article_286.txt | លោកប្រធានាធិបតី Joe Biden បានដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ដោយបញ្ចប់ការប្រឹងប្រែងរបស់លោកសម្រាប់ការបោះឆ្នោតឡើងវិញ បន្ទាប់ពីការជជែកដេញដោលដ៏មហន្តរាយជាមួយលោក Donald Trump ដែលបានធ្វើឱ្យមានការសង្ស័យអំពីកាយសម្បទារបស់លោកសម្រាប់តំណែងនេះ ដែលនឹង... | ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវសម្ពាធពីសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ឱ្យលោកដើរចេញបន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី ២៧ខែមិថុនា ដែលលោកប្រធានាធិបតីមានអាយុ ៨១ ឆ្នាំរូបនេះ ពិភាក្សាមិនបានល្អហើយជារឿយៗផ្តល់ចម្លើយមិនសមហេតុសមផល និងមិនបានចាប់កំហុសអំព... |
article_2860.txt | ជាទូទៅបុគ្គលិកម្នាក់ៗចំណាយពេលស្ទើរតែ ៧៥% នៃម៉ោងការងាររបស់ខ្លួន ដោយអង្គុយជាប់នៅនឹងកៅអី។ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអសកម្មនេះដែលឈានទៅដល់ការកើតជំងឺផ្សេងៗ រដ្ឋាភិបាលអង់គ្លេសបានផ្សព្វផ្សាយនូវអនុសាសន៍មួយចំនួនរបស់អ្នកឯកទេសផ្នែកសុខភាពសាធារណៈ ដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Sports Medicine កាលព... | ក្រុមអ្នកឯកទេសសុខភាពបានណែនាំថា ត្រូវឈរយ៉ាងតិចឲ្យបានពីរម៉ោងក្នុងមួយថ្ងៃ នៅអំឡុងពេលធ្វើការ។ បើយកល្អ គឺគួរតែឈរឲ្យបានបួនម៉ោង។ មានន័យថា បុគ្គលិកទាំងឡាយគួរតែឧស្សាហ៍ក្រោកឈរឲ្យបានទៀងទាត់ ហើយការចាកចេញពីកៅអីនេះអាចគណនាស្មើនឹងរយៈពេលពីរម៉ោង។ ការអង្គុយយូរពេកនាំឲ្យប្រឈមមុខកាន់តែខ្លាំងនឹ... |
article_2861.txt | នៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីអ៊ីស្រាអែល លោកReuven Rivlin បានថ្លែងប្រាប់ទូរទស្សន៍និងវិទ្យុដែលសម្ភាសន៍រូបលោក ថាលោកគ្មានអ្វីជំទាស់នឹងគំនិតដែលចង់អោយមានការចរចានោះទេ។ | អ្វីដែលសំខាន់សម្រាប់ប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin គឺប្រធានបទនិងរឿងរ៉ាវដែលត្រូវលើកយកមកពិភាក្សាគ្នាជាមួយអ៊ីស្រាអែល។ បញ្ហាសំខាន់មិនមែនភាគីដែលចូលមកពិភាក្សាទេ។ ប្រធានាធិបតីអ៊ីស្រាអែលមិនបានជំទាស់នឹងកិច្ចចរចារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលកំពុងគ្រប់គ្រងនៅតំបន់ហ្កាហ្សាទេ។ នាយករដ្ឋម... |
article_2862.txt | នៅថ្ងៃសុក្រនេះកិច្ចប្រជុំថ្នាក់តំបន់មានតំណាងប្រទេស១៧ចូលរួមត្រូវរៀបចំឡើងនៅក្នុងក្រុងបាងកក ជជែគ្នាពីបញ្ហាជនភៀសខ្លួនតាមសមុទ្រ។ កិច្ចប្រជុំថ្នាក់តំបន់តែមិនមែនថ្នាក់រដ្ឋមន្ត្រីនោះត្រូវរៀបចំឡើងក្រោយពេលដែលបញ្ហាជនភៀសខ្លួនក្លាយជាបញ្ហាក្តៅនិងអាម៉ាសសម្រាប់តំបន់។ ប៉ុន្តែកិច្ចប្រជុំថ្នាក់ទ... | លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ ប្រតិភូតំណាងប្រទេស១៧ នាំគ្នាចូលរួមក្នុងកិច្ចប្រជុំនៅក្នុងទីក្រុងបាងកក ដើម្បីជជែកពិភាក្សាគ្នារកដំណោះស្រាយបញ្ចប់វិបត្តិជនភៀសខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ ជំនួបពិភាក្សានេះរៀបចំឡើងលំដាប់ថ្នាក់ទាបប៉ុណ្ណោះ មិនមែនលំដាប់ថ្នាក់រដ្ឋមន្ត្រីឡើយ។ ក្នុងចំណោមតំណាងប្រទេសដែល... |
article_2863.txt | ក្នុងទស្សនកិច្ច នៅទីក្រុងដាកា ប្រទេសបង់ក្លាដែស ថ្ងៃសៅរ៍ម្សិលមិញ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី ស្ហែក ហាស៊ីណា បានចុះហត្ថលេខាលើេកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្តីពីដីភូមិនិង ប្រជាជនតាមព្រំដែននៃប្រទេសទាំង។ | កិច្ចព្រមព្រៀង ប្រវត្តិសាស្ត្រនេះមានទិសដៅបិទបញ្ចប់វិបត្តិដីភូមិនិងប្រជាជនដែល រស់នៅតាមព្រំដែនរវាងឥណ្ឌានិងបង់ក្លាដែស ជួយអោយពួកគេមានអត្តសញ្ញាណពិតប្រាកដ។ កិច្ចព្រមព្រៀងតំរូវអោយឥណ្ឌានិងបង់ក្លាដែសផ្តោះប្តូរដីភូមិតូចៗ ប្រមាណ២០០ អោយគ្នាទៅវិញទៅមក។ ដីភូមិភាគច្រើនស្ថិតនៅជាប់ព្រំដែនផ្លូវក... |
article_2864.txt | អនុប្រធានសភាឥណ្ឌូនេស៊ីបានចេញមុខស្នើឲ្យអាស៊ានដកសមាជិកភាពមីយ៉ាន់ម៉ាក្នុងស្ថាប័នអាស៊ាន ដោយសាររឿងអាស្រូវរំលោភសិទ្ធិប្រជាជនភាគតិចរ៉ូហ៊ីងយ៉ា។ មីយ៉ាន់ម៉ាកាលមុនធ្វើព្រងើយកន្តើយនិងបន្តអនុវត្តគោលនយោបាយព្រៃផ្សៃដាក់ជនជាតិភាគតិច តែក្រោយវិបត្តិជនភៀសខ្លួនកើតមានឡើងកន្លងមកនេះ សហគមន៍អន្តរជាតិ ន... | រដ្ឋាភិបាលមីយ៉ាន់ម៉ាចាប់ផ្តើមក្រពុលមុខខ្លាំងក្រោយពេលដែលវិបត្តិជនភៀសខ្លួនកើតមានឡើងកន្លងមក។ ជនភៀសខ្លួនភាគច្រើនចាកចេញពីប្រទេសមីយ៉ាន់ម៉ា ដើម្បីរត់គេចខ្លួនចេញពីការធ្វើទុក្ខបុកម្នេញដែលប្រព្រឹត្តដោយអាជ្ញាធរមីយ៉ាន់ម៉ា។ ព្រោះបញ្ហារំលោសិទ្ធិមនុស្ស មីយ៉ាន់ម៉ាទទួលរងការរិះគន់កាន់តែខ្លាំងឡើងន... |
article_2865.txt | បច្ចុប្បន្ននេះសហភាពអឺរ៉ុបចាត់ទុកអាស៊ានជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយសហភាពអឺរ៉ុបដែលមានជោគជ័យក្នុងការធ្វើសមាហរណកម្មនោះ នឹងបន្តជួយជ្រោមជ្រែងអង្គការថ្នាក់តំបន់អាស៊ានដើម្បីឆ្ពោះទៅរកសមាហរណកម្មតំបន់និងកសាងសហគមន៍រួមគ្នា ។ កិច្ចសហប្រតិបត្តិការអាស៊ាន និងអឺរ៉ុបរីកចម្រើនរហ័សស្ទើរគ្រប់វិស័យ... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុប បន្តរីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ សហភាពអឺរ៉ុបក្លាយជាដៃគូល្អរបស់អាស៊ាន និងបន្តនៅជាមិត្តដែលអាស៊ានអាចពឹងពាក់បាននៅពេលខាងមុខ។ ក្នុងក្រសែរភ្នែកអ្នកវិភាគ សហភាព... |
article_2866.txt | បើទោះជាមានការថ្កោលទោស ឬទិតៀនជុំវិការរៀបចំច្បាប់សម្រាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលក៏ដោយ រដ្ឋាភិបាលលោក វ្ល៉ាឌីមៀ ពូទីនសម្រេចអនុម័តទទូលយកជាផ្លូវការហើយកាលពីម្សិលមិញ។ ច្បាប់នេះមានបំណងហាមឃាត់រាល់អង្គការក្រៅរដ្ឋាភិបាលមិនឲ្យដំណើរការ ប្រសិនបើអាជ្ញាធររុស្ស៊ីមើលឃើញថា ប៉ះពាល់ដល់សន្តិសុខ និង... | ច្បាប់សម្រាប់គ្រប់គ្រងសកម្មភាពអង្គការក្រៅរដ្ឋាភិបាល ត្រូវបានសម្រេចទទួលយកនិងដាក់ឲ្យអនុវត្តជាផ្លូវការហើយកាលពីម្សិលមិញដោយប្រមុខរដ្ឋរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន។ ការសម្រេចទទួលយកច្បាប់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ កើតឡើងស្របពេលអង្គការអន្តរជាតិនិងស្ថាប័នសិទ្ធិមនុស្សនាំគ្នាថ្កោលទោសនិ... |
article_2867.txt | សមយុទ្ធថ្មីមួយទៀតចាប់ផ្តើមរៀបចំឡើងនៅថ្ងៃសុក្រនេះ ដោយស្ថិតក្រោមការដឹកនាំរបស់ក្រុងវ៉ាស៊ីនតោន និងមានការចូលរួមពីបណ្តារដ្ឋសមាជិកបក្សសម្ព័ន្ធយោធាណាតូ។ នាវាប្រហែល៥០គ្រឿងនិងកងទ័ពជិត ៦ពាន់នាក់មានវត្តមានក្នុងសមយុទ្ធជើងទឹកទ្រង់ទ្រាយធំនេះ ដោយចាប់ផ្តើមចេញពីកំពង់ផែប្រទេសប៉ូឡូញ ទៅកាន់សមុទ្រ... | លោក រំដួល ចិត្រា លម្អិតព័ត៌មាននេះ នាវាចម្បាំងប្រហែល ៥០ និងកងទ័ពប្រហែលជិត៦ពាន់នាក់មកពីប្រទេសចំនួន១៧សមាជិកបក្សសម្ព័ន្ធយោធាណាតូ កំពុងតែសហការគ្នារៀបចំសមយុទ្ធយោធាទ្រង់ទ្រាយធំមួយផ្សេងទៀតនៅក្នុងតំបន់បាល់ទិកនៅថ្ងៃសុក្រនេះ។ សមយុទ្ធថ្មីនេះដឹកនាំដោយក្រុងវ៉ាស៊ីនតោន ហើយរយៈពេលសម្រាប់ការធ្វើលំ... |
article_2868.txt | ការទាមទារកោះជម្លោះរវាងម៉ាឡេស៊ីនិងហ្វីលីពីនបានធ្វើឲ្យទំនាក់ទំនងទ្វេរភាគីប្រទេសទាំងពីរធ្លាក់ចុះនៅក្នុងរយៈពេលចុងក្រោយនេះថ្មីៗនេះ រដ្ឋាភិបាលហ្វីលីពីននៅតែបន្តអះអាងថាកោះSabahជាកោះរបស់ខ្លួនទោះបីជាកោះនោះត្រូវបានទទួលដោយអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិថាជាកោះរបស់ម៉ាឡេស៊ីតាំងពីឆ្នាំ១... | កាលពីពេលថ្មីនេះលោកប្រធានាធិបតីហ្វីលីពីនប៊ែរនីណូអាហ្គីណូបានបញ្ជាក់ថាលោក មិនដែលបោះបង់ចោលគំនិតទាមទារយកកោះSabah ដែលនៅក្នុងអធិបតេយ្យរបស់ម៉ាឡេស៊ីនោះទេ។ការអះអាងនេះត្រូវបានដកស្រង់ចេញពីកិច្ចសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន South China Morning Post។នៅកិច្ចសម្ភាសន៍ទាក់ទងជាមួយបញ្ហាចុងក្រោយពាក់... |
article_2869.txt | នាយករដ្ឋមន្ត្រីកាណាដាលោក Stephen Harper បានចេញមុខប្រឆាំងដាច់ខាតចំពោះការទទួលយករុស្ស៊ីជាសមាជិកក្រុមប្រទេស៧ បើលោក វ្ល៉ាឌីមៀ ពូទីននៅកាន់តំណែង។ សម្តីវាយប្រហារមេដឹកនាំរុស្ស៊ី កើតឡើងកាលពីម្សិលមិញនេះ ក្រោយមានពាក្យចរចាមអារ៉ាមថារុស្ស៊ីនឹងចូលជាមួយក្រុមនេះវិញ។ រុស្ស៊ីត្រូវបានគេព្យួរសមាជិក... | លោក ជាវ សំណាង លម្អិតព័ត៌មាននេះ ប្រធានាធិបតីរុស្ស៊ីរងការវាយប្រហារដោយពាក្យសម្តីពីសំណាក់ប្រមុខរដ្ឋាភិបាលកាណាដាកាលពីម្សិលមិញនេះ ជុំវិញការចូលរួមរបស់រុស្ស៊ីឡើងវិញក្នុងចំណោមក្រុមប្រទេស៧ ។ លោក Stephen Harper នាយករដ្ឋមន្ត្រីកាណាដានិងជាមិត្តជិតស្និទ្ធលោកបារ៉ាក់អូបាម៉ាផងនោះ បានប្រកាសប្រឆាំងកា... |
article_287.txt | បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ជឿជាក់ថា ការប្រជែងតំណែងសេតវិមាន ជាមួយលោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតី នឹងងាយស្រួលជាង ប្រសិនលោកស្រី ក្លាយជាបេក្ខជនរបស់បក្សប្រជាធិបតេយ្យ។ | អត្ថបទទាក់ទង ហេតុអ្វីលោក បៃឌិន បោះបង់ការប្រជែងតំណែងប្រធានាធិបតីនៅអាណត្តិទី២? នៅក្នុងការហៅទូរស័ព្ទជាមួយទូរទស្សន៍ CNN ត្រឹមតែប៉ុន្មាននាទី បន្ទាប់ពីប្រធានាធិបតី ចូ បៃឌិន បានប្រកាសថា លាលែងពីបេក្ខជនប្រធានាធិបតីនៅថ្ងៃទី២១ ខែកក្កដា អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានអះអាងថា លោក បៃឌិន នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រជាប្រធានា... |
article_2870.txt | ក្រោយកិច្ចចរចាប៉ុន្មានជុំកន្លងមក ពាក់ព័ន្ធការស្តារចំណងការទូតរវាងគុយបា និងសហរដ្ឋ អាមេរិក កាលពីម្សិលមិញនេះភាគីទាំងពីរបានបញ្ជាក់ ខ្លួនមិនទាន់អាចសម្រេចកិច្ចព្រមព្រៀង រួមគ្នាបានឡើយ។ ប៉ុន្តែភាគីទាំងពីរប្តេជ្ញាថានឹងបន្តកិច្ចចរចាជាថ្មីទៀត ដើម្បីត្រួសត្រាយ ផ្លូវដល់ការបើកស្ថានទូតអាមេរិកនៅក្នុងប... | រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន ការជជែកពិភាក្សាគ្នាជុំវិញការស្តារចំណងការទូតរវាងអាមេរិក និងគុយបាប្រហែលជាត្រូវបន្ត ទៅជុំថ្មីទៀតនៅពេលខាងមុខ។ ភាគីទាំងពីរបានចំណាយពេលវេលាយូរល្មមដែរ ដើម្បី ជជែកពិភាក្សាគ្នាជុំវិញ ការបង្កើតចំណងការទូតទ្វេភាគីឡើងវិញ ជាពិសេសបើកស្ថានទូត ឡើងវិញផងដែរ ប៉ុន្តែភាគ... |
article_2871.txt | បច្ចុប្បន្នជម្លោះប្រដាប់អាវុធនិងសង្គ្រាមស៊ីវិលបន្តកើនឡើងនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា ប៉ុន្តែសម្រាប់អាស៊ីប៉ាស៊ីហ្វិកអាចរក្សាបានសន្តិភាព និងស្ថិរភាព ព្រមទាំងជួយគាំទ្រប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិយ៉ាងសកម្មទៀត។ ដើម្បីធានាពីនិរន្តរភាពនៃការរក្សាសន្តិភាពតំបន់ និងចូលរួមរក្សា... | រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន បន្ទាប់ពីអន្តរាគមន៍ជួយបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា អង្គការសហប្រជាជាតិជាពិសេសប្រតិបត្តិការរក្សាសន្តិភាពសាកលបានជួយបញ្ចប់ជម្លោះនៅក្នុងប្រទេសទីម័រខាងកើតផងដែរ។ បើនិយាយទៅអន្តរាគមន៍របស់អង្គការសហប្រជាជាតិក្នុងជម្លោះទីម័រខាងកើត ជាប្រតិបត្តិការរក្សាស... |
article_2872.txt | ប្រទេសអឺរ៉ុបខាងជើងនិងបណ្តាសមាជិកបក្សសម្ព័នយោធាណាតូ ចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំមួយនៅក្បែរតំបន់អាកទិក។ លំហាត់យោធាដែលគេស្គាល់ថាជា «ល្បែងសង្គ្រាមអាកទិក» មានការចូលរួមពីយន្តហោះចម្បាំងរាប់រយនិងកងទ័ពរាប់ពាន់នាក់ផ្សេងទៀត។ សមយុទ្ធទ្រង់ទ្រាយធំនេះត្រូវបានគេមើលឃើញថា ជាសកម្មភាពតំឡើង... | លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ សមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំមួយត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសមាជិកបក្សសម្ព័ន្ធយោធាណាតូ និងបណ្តារដ្ឋអឺរ៉ុបខាងជើងកាលពីថ្ងៃចន្ទម្សិលមិញនេះ។ កងទ័ពប្រហែល ៣៦០០នាក់ រួមជាមួយយន្តហោះចម្បាំងជាង១១០គ្រឿងផងនោះ បានចូលរួមក្នុងសកម្មភាពនេះផងដែរ។ ប្រទេសស៊ុយអែត ណរវ... |
article_2873.txt | អាជ្ញាធរក្រុមបាងកកកំពុងតែមរមាញឹកស៊ើបអង្កេតសំណុំរឿងអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ជុំវិញការប្រព្រឹត្តបទល្មើសប្រមាថនិងធ្វើឲ្យប៉ះពាល់ព្រះមហាក្សត្រថៃ។ ការឈានដល់ស៊ើបអង្កេតនិងត្រៀមរៀបចំបណ្តឹងប្រឆាំងលោកថាក់ស៊ីន កើតឡើងក្រោយពេលលោកផ្តល់សម្ភាសន៍ដល់ទូរទស្សន៍កូរ៉េដោយរិះគន់របបសឹក... | មានសំឡេង ប៉ូលីសថៃចាប់ផ្តើមបើកការស៊ើបអង្កេតលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីឲ្យប្រាកដថា តើសម្តីរបស់លោកមានប៉ះពាល់ស្ថាប័នព្រះមហាក្សត្រឬអត់។ ការសើបអង្កេតនេះស្ថិតក្រោមការបញ្ជារបស់ក្រសួងការបរទេស ដោយក្រសួងនេះរៀបចំបណ្តឹងប្រឆាំងថាក់ស៊ីន ក្រោយពេលដែលប៉ូលីសអះ... |
article_2874.txt | ខណៈសហភាពអឺរ៉ុបកំពុងតានតឹងជាមួយក្រិកក្នុងរឿងវិបត្តិបំណុលនោះ ចិននិងរុស្ស៊ីឯណោះវិញបាននាំគ្នាមកចែចង់ក្រិកអោយពង្រឹងទំនាក់ទំនងជាមួយខ្លួនយ៉ាងព្រងើយ។ ជាក់ស្តែង ប្រធានាធិបតីពូទីន និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានអញ្ជើញនាយករដ្ឋមន្ត្រីក្រិកថ្មី អាឡិចស៊ិស ស៊ីប្រា អោយទៅបំពេញទស្សនកិច្ច... | សូមស្តាប់ការពន្យល់របស់ ព្រំសឿន សូលីណា ពីទីក្រុងប៉ារីស ប្រសិនបើសហភាពអឺរ៉ុបបន្តតានតឹងរឿងបំណុលជាមួយក្រិក នោះក្រិកប្រហែលអាចរត់ចោលអឺរ៉ុប ទៅរករុស្ស៊ី រឺក៏ចិនវិញក៏ថាបាន។ ថ្វីបើថា ក្រិកកំពុងមានបំណុលវណ្ឌក រហូត ដល់ ១៧០ភាគរយ នៃផលិតផលសរុបក្នុងស្រុកក្តី ក៏ចិននិងរុស្ស៊ីមិនបានចាត់ទុកក្រិក ... |
article_2875.txt | អារ៉ាប៊ីសាអូឌីត នឹងចំណាយទឹកប្រាក់ប្រមាណជា ៣,៥ ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារមួយដែលមានឈ្មោះថាAbrajKudaiមានទីតាំងស្ថិតនៅក្នុងទីក្រុងMecca ហើយវានឹងក្លាយជាសណ្ឋាគារដែលធំជាងគេបំផុតនៅលើពិភពលោក។ នេះបើយោងតាមការផ្សាយរបស់កាសែត the Guardian។ | កាសែតអង់គ្លេសខាងលើនេះ ក៏បានផ្សាយឲ្យដឹងថា សណ្ឋាគារAbrajKudaiនឹងត្រូវសាងសង់កម្ពស់ ៤៥ ជាន់ជាមួយនឹងបន្ទប់សម្រាប់ស្នាក់សរុបចំនួន ១០ ០០០បន្ទប់ រួមទាំងភោជនីយដ្ឋានសរុប ៧០ កន្លែងនិងទីតាំងចំណតឧទ្ធម្ភាគចក្រ៤ ថែមទៀតផង។ លើសពីនេះទៅទៀត ៥ ជាន់នៃសណ្ឋាគារនេះ នឹងត្រូវទុកប្រើប្រាស់ជាកម្មសិទ្ធិផ្ដាច់មុខ សម្រាប់... |
article_2876.txt | ដំណើរទស្សនកិច្ចបួនប្រទេសនៅអាមេរិកឡាទីន របស់ប្រមុខរដ្ឋាភិបាលចិន ក្លាយជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសនានាក្នុងតំបន់នោះ។ មេដឹកនាំចិនខាងលើបាននាំកញ្ចប់លុយទៅជាមួយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ផ្តល់ឲ្យប្រទេសពាក់ព័ន្ធប្រើប្រាស់ដើម្បីជំរុញការផ្សាភ្ជាប់និង ចំណងសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍន៍ហេដ្... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យជុំវិញវិញបញ្ហានេះ៖ ម្សិលមិញ ប្រមុខរដ្ឋាភិបាលចិនលោក Li Keqiangបានអញ្ជើញទៅដល់ទីក្រុង Santiago ប្រទេស៊ីលីជាទិសដៅចុងក្រោយ ដើម្បីជជែកពិភាក្សាពីការរឹតចំណងសហប្រតិបត្តិការសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនខាងលើ... |
article_2877.txt | នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស លោក David Cameron គ្រោងនឹងធ្វើការរារាំងមិនឲ្យប្រជាជនខ្លួន អាចចូលមើលរូបភាពអាសអាភាសនៅលើបណ្ដាញអ៊ីនធើណែតបានទៀតនោះទេ ដែលផែនការនេះគឺវាខុសនឹងច្បាប់របស់សហភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន RT ។ | ប្រភពដដែលនេះ បានដកស្រង់ខ្លឹមសារនៃផែនការសំងាត់មួយ ដែលត្រូវគេលួចលាក់ចេញផ្សាយមកក្រៅកាលពីថ្ងៃទី១៧ ខែឧសភានៅទីក្រុងប្រ៊ុចសែលដែលក្នុងឯកសារគោលនយោបាយសំងាត់នោះ លោក Cameron បានស្នើឲ្យមានការបង្កើតច្បាប់ ដើម្បីចាប់បង្ខំឱ្យអ្នកផ្តល់សេវាអ៊ីនធើណិត (ISP) បិទមិនឲ្យមនុស្សពេញវ័យអាចចូលទៅមើលរូប... |
article_2878.txt | កំណែទម្រង់នយោបាយជាគោលដៅសំខាន់របស់របបសឹកក្រុងបាងកក មុននឹងមានការរៀបចំការបោះឆ្នោតនិងផ្ទេរអំណាចទៅឲ្យរបបស៊ីវិលវិញ។ គ្មានសញ្ញាណាមួយបញ្ជាក់ថា ពន្លកប្រជាធិបតេយ្យនឹងផុសឡើងនៅក្នុងរាជាណាចក្រថៃឆាប់ៗឡើយ។ កំណែទម្រង់នៅបន្តទៅមុខ ខណៈរដ្ឋធម្មនុញ្ញថ្មីដ៏ចម្រូងចម្រាសកំពុងស្ថិតក្រោមការកែប្រែមុនអនុម... | លោក មុំ ពិទូរ្យ លម្អតព័ត៌មាននេះ រយៈពេលជាងមួយឆ្នាំហើយក្រោយពេលមានចលនារដ្ឋប្រហារឥតបង្ហូរឈាមដែលរៀបចំឡើងក្រោមការដឹកនាំដោយឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ថៃនៅតែបន្តស្ថិតក្រោមអំណាចដឹកនាំបែបយោធា។ ថ្មីៗនេះ អ្នកសារព័ត៌មានបានចោទសួរឧត្តមសេនីយ៍នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជុំវិញការការ... |
article_2879.txt | ប្រមុខការពារជាតិអាមេរិកលោក Ashton Carter បានចេញមុខព្រមានចិន ដែលហ៊ានបន្ត សកម្មភាពសង់កោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង និងពង្រាយទ័ពគំរាមភាគីដទៃ។ រដ្ឋមន្ត្រីការពារជាតិអាមេរិកខាងលើក៏បានផ្តាំទៅរដ្ឋាភិបាលចិនផងដែរថា ក្រុងវ៉ាស៊ីនតោនក្នុង នាមជាមហាអំណាចមួយនឹងមិនបោះបង់គោលនយោបាយរបស់ខ្លួ... | រាយការណ៍ព័ត៌មានលម្អិតដោយ រឿន ភារុន ស្របពេលដែលស្ថានភាពជម្លោះសមុទ្រចិនខាងត្បូងចេះតែតានតឹង ដោយសារចិនបន្ត សកម្មភាពរបស់ខ្លួនសាងសង់កោះសិប្បនិម្មិតនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកបានព្រមានចិនឲ្យបញ្ឈប់សកម្មភាពខ្លួនជាប្រញាប់។ អាមេរិកដាស់តឿនចិនឲ្យត្រលប់មកជ្រើសរើសការដោះស្រាយ... |
article_288.txt | កញ្ចប់ថវិកាយ៉ាងហោចណាស់ ៤០ពាន់លានអឺរ៉ូ ការផ្តល់ប្រព័ន្ធការពារដែនអាកាសនិងខែល ការផ្ទេរយន្តហោះចម្បាំង F-16 សុទ្ធតែស្ថិតក្នុងចំណោមការប្តេជ្ញាចិត្តរបស់ណាតូ ចំពោះអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនៅអាម៉េរិក។ | នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នាទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១០ ខែកក្កដា ប្រទេសសមាជិកនៃសម្ព័ន្ធភាពនេះបានសន្យាជួយគាំទ្រអ៊ុយក្រែនដូចដែលអគ្គលេខាធិការណាតូ លោក Jens Stoltenberg បានហៅថាកញ្ចប់ជំនួយដ៏សំខាន់។ តើអង្គការណាតូបានប្តេជ្ញាអ្វីខ្លះចំពោះអ៊ុយក្រែនក្នុងកិច្ចប្រជុំកំពូលនេះ? ការផ្គត... |
article_2880.txt | នៅថ្ងៃពុធម្សិលមិញ គឺត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះក្រោយបើកការវាយលុកនៅក្រុងបុរាណ Palmyre នៅភាគកណ្តាលស៊ីរី ក្រុមជីហាតរដ្ឋអ៊ីស្លាមបានវាយកាន់កាប់បានក្រុងនេះ ស្ទើរតែទាំងស្រុង។ ពេលនះគេកំពុងបារម្ភថា ក្រុមជីហាតអាចនឹងកំទេចទីតាំងបតិកភណ្ឌពិភពលោកនៅទីនោះ ដូចនៅអ៊ីរ៉ាក់ដែរ។ ក្រុងប៉ារីសនឹងប... | យោងតាមអង្គការសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី នៅថ្ងៃពុធម្សិលមិញ ការកាន់កាប់ស្ទើរតែទាំងស្រុងនូវក្រុងPalmyre នេះ គឺបានកើតឡើង ក្រោយពេលកងទ័ពស៊ីរីដកថយចេញពីគ្រប់តំបន់នៃក្រុងបុរាណនេះ។ ប្រជាជនស៊ីរីបាននាំគ្នារត់សំដៅទៅក្រុងហូម និងក្រុងដាម៉ាស។ ទោះយ៉ាងនេះក្តី ក្រុមជីហាតមិនទាន់កាន់កាប់បានពន្... |
article_2881.txt | នៅថ្ងៃពុធម្សិលមិញ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានប្រកាសជាលើកដំបូងថា បានធ្វើការវាយឆ្មក់នៅប៉ាគីស្ថាន ធ្វើអោយមនុស្សស្លាប់៤៣នាក់ និងរបួស៣០នាក់។ ជនរងគ្រោះមកពីសហគមន៍និកាយស្ហ៊ីអ៊ីត។ ការវាយឆ្មក់នេះសម្លាប់មនុស្សច្រើនបំផុត បើគិតចាប់ពីខែមករា ក្រោយមានភេរវកម្មសម្លាប់អ្នកកាន់និកាយស្ហ៊ីអ៊ីតជាង៦០ន... | ក្នុងការវាយឆ្មក់ម្សិលមិញ ជនប្រដាប់អាវុធយ៉ាងតិច៦នាក់ បានជិះម៉ូតូ បាញ់រះទៅលើរថយន្តក្រុងមួយ ដែលកំពុងដឹកអ្នកកាន់សាសនាអ៊ីស្លាមនិកាយស្ហ៊ីអ៊ីត ជាង៦០នាក់ នៅក្រុងការ៉ាឈី។ ដំបូង ជនប្រដាប់អាវុធបានបាញ់អ្នកបើកបរ។ ក្រោយពេលរថយន្តក្រុងឈប់ ពួកគេក៏ឡើងទៅលើរថយន្តនោះ ហើយបាញ់រះលើអ្នកដំណើរតែម្តង។ បុរសម្នាក... |
article_2882.txt | ការព្យាយាមរក្សាអំណាចរបស់អ្នកដឹកនាំនៅអាហ្វ្រិក បានក្លាយជាគ្រោះថ្នាក់ដល់ប្រទេសជាតិ និងប្រជាជន។ មហិច្ឆតារបស់មេដឹកនាំដែលចង់កាន់តំណែងយូរអង្វែងនេះ បានរុញប្រទេសជាតិឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយនិងជម្លោះប្រដាប់អាវុធ ហើយប្រជាជនខឹងសម្បារនិងក្រោកឈរប្រឆាំងមេដឹកនាំទាំងនោះផងដែរ។ ជាក់ស្តែងជម្លោះ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ មេដឹកនាំជាច្រើននៅពេលបានកាន់អំណាចកំពូលរបស់រដ្ឋហើយ មិនដែលចង់បាត់បង់ទៅវិញឡើយ។ ពួកគេព្យាយាមធ្វើគ្រប់យ៉ាង ឲ្យតែខ្លួនអាចរក្សាអំណាចទុកបាន ទោះជាត្រូវរំលោភច្បាប់រដ្ឋ រំលោភសិទ្ធិមនុស្ស ឬចំណាយជីវិតមនុស្សច្រើនប៉ុណ្ណាក៏ដោយ។ ភាពស្រេកឃ្លានអំណាចរបស់មេដឹកនាំនេះកន្... |
article_2883.txt | តាំងពីយូរមកហើយ សហរដ្ឋអាមេរិក ជាមហាអំណាចមួយដែលផ្តល់ជំនួយនិងសហការជាមួយស្ថាប័នអង្គការសហប្រជាតិដើម្បីថែរក្សានិងស្វែងរកសន្តិភាពពិភពលោក។ ក្នុងសន្និសីទក្រសួងការបរទេសអាមេរិកស្តីពីប្រតិបត្តិការរក្សាសន្តិភាពសាកលនៅថ្ងៃ ២១ ឧសភានេះ សហរដ្ឋអាមេរិកបានបង្ហាញពីគោលនយោបាយរបស់ខ្លួន ដើម្បីបន្តគាំទ្របេស... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ សហរដ្ឋអាមេរិកជារដ្ឋមួយក្នុងចំណោមដែលដើរតួនាទីសំខាន់ជាងគេក្នុងការត្រួសត្រាយផ្លូវនិងគាំទ្រសកម្មភាពនិងប្រតិបត្តិការរក្សាសន្តិភាពពិភពលោករបស់អង្គការសហប្រជាជាតិ។ ក្នុងការចូលរួមចំណែកធានានិរន្តរភាពនិងប្រសិទ្ធភាពនៃការរក្សាសន្តិភាព និងសន្តិសុខសាកលលោក រដ្ឋា... |
article_2884.txt | វិបត្តិជនភៀសខ្លួនមកពីមីយ៉ាន់ម៉ានិងបង់ក្លាដែសបានធ្វើឲ្យរដ្ឋាភិបាលថៃម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីវិលមុខ ហើយមិនមានប្រទេសណាមួយចេញមុខដោះស្រាយនិងទទួលយកជនទាំងនោះទេ។ឆ្លើយតបបញ្ហានេះរដ្ឋាភិបាលក្រុងបាងកកនឹងធ្វើសន្និសីទមួយនៅថ្ងៃទី២៩ខាងមុខដើម្បីស្វែងរកយន្តការសមស្របដោះស្រាយវិបត្តដ៏ធ្ងន់ធ្ងរមួ... | ព្រឹកថ្ងៃសុក្រនេះរដ្ឋាភិបាលក្រុងបាងកកបានប្រកាសថានៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះថៃនឹងបើកកិច្ចប្រជុំក្នុងតំបន់មួយ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិជនភៀសខ្លួនដែលកំពុងរងទុក្ខវេទនា ជាប់គាំងកណ្តាលសមុទ្រគ្មានម្ហូបអាហារ ថ្នាំសង្កូវនិងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់នោះ។ ជនភៀសខ្លួនមួយចំនួនស្នាក់នៅក្នុងប... |
article_2885.txt | រដ្ឋាភិបាលបារាំងអាចត្រូវចេញលុយសងរុស្ស៊ីដល់ ៥.៧ពាន់លានដុល្លារអាមេរិក ដោយសារ តែលុបចោលកិច្ចសន្យាលក់នាវាដឹកយន្តហោះពីរគ្រឿងទៅឲ្យរុស្ស៊ី។ បារាំងបានសម្រេចថា មិនលក់នាវាចម្បាំង Mistral ទៅឲ្យរុស្ស៊ី កាលពីថ្មីៗនេះ ហើយប្រទេសនេះត្រៀមខ្លួនដើម្បី សងសំណងរុស្ស៊ីវិញ។ ការសម្រេចលុបកិច្ចសន្យានេះ ក៏ដោយស... | រាយការណ៍ព័ត៌មានលម្អិតដោយ លោក រឿន ភារុន ដោយសារលុបចោលកិច្ចសន្យាលក់នាវាពីរគ្រឿងទៅរុស្ស៊ី បារាំងប្រហែលត្រូវចំណាយលុយ ៥.៧ពាន់លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍ថ្មី បារាំងបានលុបចោលកិច្ចសន្យា លក់នាវាដែលខ្លួនចុះជាមួយរុស្ស៊ី ដោយសារតែវត្តមានកងទ័ពរុស្ស៊ី និងការអន្តរាគមន៍ របស់រុស្ស៊ីក្នុងបញ្ហាជម្... |
article_2886.txt | ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ត្រូវបានគេអនុញ្ញាតឲ្យប្រើប្រាស់គណនី Twitterផ្ទាល់ខ្លួនបានជាលើកដំបូងកាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន reuters ។ | តាមរយៈគណនី |
article_2887.txt | បញ្ហាចារកម្មនិងការបង្កើតរឿងចចាមអារ៉ាមដើម្បីផ្សព្វផ្សាយជាព័ត៌មានបានក្លាយជាប្រធានបទថ្មីក្នុងឧបទ្វីបកូរ៉េ។រដ្ឋាភិបាលក្រុងព្យុងយ៉ាងត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំងក្រោយពីប្រពន្ធ័ផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានចេញព័ត៌មានមួយចំនួនគ្មានមូលដ្ឋានច្បាស់លាស់ជាពិសេសការប្រហារជីវិតមន្ត្រីជ... | ម្សិលមិញនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសារព័ត៌មានកូរ៉េខាងត្បូងដែលបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើង។សេចក្តីថ្លែងការណ៍នេះធ្វើឡើងក្រោយពីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយជាសកលពីការប្រហារជីវិតរដ្ឋមន្ត្រីការពារជាតិដែលពុំមានមូលដ្ឋានច្បាស់លាស់កាលពី... |
article_2888.txt | មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងត្បូងនឹងអនុញ្ញាតឱ្យបណ្តាញស្ត្រីអន្តរជាតិដែលធ្វើបាតុកម្មទាមទារបញ្ចប់សង្គ្រាមកូរ៉េទាំងពីរ អាចឆ្លងចូលទឹកដីខ្លួនបាន។គម្រោងក្បួនដង្ហែរនេះផ្តើមចេញមកពីប្រទេសកូរ៉េខាងជើងដោយឆ្លងកាត់តំបន់គ្មានយោធាដែលពុះចែកកូរ៉េជាពីរ។ | ក្រុមបណ្តាញស្ត្រីអន្តរជាតិ(WomenCrossDMZ)ដែលដឹកនាំដោយលោកស្រីGloria Steinem។ ការដង្ហែក្បួននេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែឧសភាខាមុខ ដែលផ្តើមចេញមកពីប្រទេសកូរ៉េខាងជើងរដ្ឋធានីព្យុងយ៉ាងឆ្ពោះទៅកាន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េទាំងពីរ។ សកម្មភាពគឺធ្វើឡើងក្នុងគោលបំណង អំពាវនាវឱ្យមានការបញ្ចប់សង្គ្រាមរវ... |
article_2889.txt | ធ្មេចបើកៗរដ្ឋប្រហារនៅថៃគ្រប់មួយឆ្នាំហើយមកដល់ថ្ងៃនេះ។ អ្នកដឹកនាំរដ្ឋប្រហារដណ្តើមអំណាចនៅបន្តក្តោបអំណាច ហើយការបោះឆ្នោតផ្ទេរអំណាចនាំលទ្ធិប្រជាធិបតេយ្យមកវិញក៏គ្មានកាលបរិច្ឆេទច្បាស់លាស់ទៀត។ កន្លងមករបបយោធាក្រុងបាងកក បានបង្កើតគណកម្មការកំណែទម្រង់ជាតិដឹកនាំការកែទម្រង់រដ្ឋបាលនិងនយោបាយឲ្យស៊ីជ... | មានសំឡេង គិតត្រឹមថ្ងៃសុក្រនេះ របបយោធាថៃស្ថិតក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍យោធាប្រាយុទ្ធ ចាន់អូចា បានក្តោបក្តាប់អំណាច១ឆ្នាំហើយ។ ប្រទេសដែលនៅបន្តគ្រប់គ្រងដោយយោធា គ្រាន់តែមិនអនុវត្តច្បាប់អាជ្ញាសឹក។ សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនថៃនៅតែត្រូវរដ្ឋាភិបាលថៃរឹតត្បិត ក្រោមលេសការពា... |
article_289.txt | វៀតណាមនៅថ្ងៃទី១១ ខែកក្កដា បានផ្តល់រថយន្តអគ្គិសនីចំនួន ២០គ្រឿងបន្ថែម សម្រាប់ជួយសម្រួលការងារផ្សេងៗ អំឡុងពេលរៀបចំកិច្ចប្រជុំអាស៊ាន។ ប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត បានអរគុណចំពោះជំនួយមិត្តវៀតណាម ដែលតែងតែស្មោះស្ម័គ្រជួយគាំទ្រ កសាង និងអភិវឌ្ឍប្រទេសមកទល់បច្ចុប្បន្ន។ | អត្ថបទទាក់ទង ប្រធានាធិបតីវៀតណាមថ្មីនឹងបំពេញទស្សនកិច្ចនៅកម្ពុជាលើកដំបូង វៀតណាមផ្តល់រថយន្ត និងម៉ូតូ ៥០គ្រឿងដល់ឡាវសម្រាប់រៀបចំកិច្ចប្រជុំអាស៊ាន អំណោយដែលវៀតណាមប្រគល់ជូនឡាវ ត្រូវបានប្រកាសក្នុងជំនួបរវាងប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីឡាវលោក ថងលូន ស៊ីសូលីត ដែលមានរថយន្តចំនួនអគ្គិសនីចំនួន ២០គ្រឿង សម្រាប់បម្រើការក្នុងស... |
article_2890.txt | បញ្ហាចម្រូងចម្រាសពាក់ព័ន្ធសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីរបស់ថៃបានធ្វើឲ្យមានការរិះគន់លោកឧត្តមសេនីយ៍យោធាប្រាយុទ្ធចាន់អូចា ជាខ្លាំង។គេចោទលោកប្រាយុទ្ធដែលបានឡើងកាន់តំណែងនាយករដ្ឋមន្ត្រីក្រោយរដ្ឋប្រហារយោធាថាជាមនុស្សចង់ក្រាញអំណាចទៀតផង។ដើម្បីបញ្ចប់ការរិះគន់លោកប្រាយុទ្ធបានសម្រេចឲ្យ... | ម្សិលមិញនេះលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចាបានប្រកាសយល់ព្រមឲ្យមានប្រជាមតិវាយតម្លៃរដ្ឋធម្មនុញ្ញថ្មីក្នុងចំណោមប្រជាជនថៃដើម្បី បញ្ចប់វិបត្តិនយោបាយនិងឆ្ពោះទៅរកការបោះឆ្នោតនាឆ្នាំ២០១៦ខាងមុខនោះ។ការស្រង់មតិជាសាធារណៈតាមរយៈប្រជាមតិនេះគឺជាសញ្ញាវិជ្ជមានមួយដែលបញ្ជាក់ពីការវិលត្រលប់នៃល... |
article_2891.txt | នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ីបូព៌ាលោកនាយករដ្ឋមន្ត្រីឥណ្ឌានារិន្ទ្រាម៉ូ ឌីបានទៅដល់ក្រុងសេអ៊ូលនិងជួបពិភាក្សាជាមួយលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូងប៉ាកហ្គឺនហេ។ជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីនេះ បានផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួនដូចជា វិស័យការទូតសន្តិសុខជាតិ សេដ្ឋកិច្ច និងវប្ប... | កាលពីដើមសប្តាហ៍ លោកនាយករដ្ឋមន្ត្រីឥណ្ឌានារិន្ទ្រា ម៉ូឌីបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងដែលជារដ្ឋចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ីបូព៌ា។ក្នុងដំណើរទស្សនកិច្ចនោះដែរលោកនាយករដ្ឋមន្ត្រីម៉ូឌីបានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាកហ្គឺនហេ ដើម្បីពង្រីក... |
article_2892.txt | កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួងការពារជាតិអាមេរិក បានប្រកាសឲ្យដឹងថា កងកម្លាំងពិសេសរបស់ខ្លួនបានសម្លាប់មេដឹកនាំជាន់ខ្ពស់ក្រុមរដ្ឋឥស្លាម ក្នុងពេលកងទ័ពខ្លួនវាយប្រហារក្នុងប្រទេសស៊ីរី។ ក្រោយវាយប្រហារ សហរដ្ឋអាមេរិកបានផ្តល់ព័ត៌មានជុំវិញការសម្លាប់ក្រុមរដ្ឋឥស្លាមទៅក្រុងដាម៉ាស ប៉ុន្តែអាមេរិកបានស... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ មេដឹកនាំជាន់ខ្ពស់ក្រុមភេរវជនរដ្ឋឥស្លាម Abu Sayyaf បានស្លាប់បាត់បង់ជីវិតកាលពីម្សិលមិញក្នុងទឹកដីស៊ីរី ដោយសារកណ្តាប់ដៃកងកម្លាំងពីអាមេរិកដែលឆ្លងដែនទឹកដីស៊ីរី។ បើតាមការឲ្យដឹងពីសំណាក់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ashton Carter កងកម្លាំងពិសេសសហរដ្ឋអាមេរិកប... |
article_2893.txt | ការប្រយុទ្ធគ្នានៅតំបន់ភាគជើងរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមបានក្លាយជាបញ្ហាចម្រូងចម្រាសដែលពិបាកបញ្ចប់ និងស្វែងរកកិច្ចព្រមព្រៀងសន្តិភាពរួមគ្នា។ ជុំវិញបញ្ហានេះដោយសារការប៉ះទង្គិចនៅតែបន្តផ្ទុះឡើងរវាងភាគីមីយ៉ាន់ម៉ានៅបន្តអនុវត្តច្បាប់អាជ្ញាសឹកនៅក្នុងតំបន់កូកាងដែល... | ដោយសារប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមឧទ្ទាមនៅភាគខាងជើងនៅតែបន្តសភាមីយ៉ាន់ម៉ាបានសម្រេចបោះឆ្នោតអនុម័តបន្តដាក់តំបន់ជម្លោះក្រោមច្បាប់អាជ្ញាសឹកដដែល។សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងជាលើកទី២ហើយក្រោយពីមានការប្រយុទ្ធគ្នាកាលពីខែកុម្ភៈកន្លងទៅនេះ។ ក្រោយពីជម្លោះប្រដ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.