file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_2621.txt
ខណៈ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​កំពុង​តែមាន​ភាព​តានតឹង រដ្ឋាភិបាល​អាមេរិក និង អូស្ត្រាលី បាន​សម្តែង​ការព្រួយបារម្ភ​ពី​សន្តិសុខ​ក្នុង​តំបន់ ដ្បិត​ចិន​កំពុង​បន្តសកម្មភាព​នៅលើ​តំបន់​ជម្លោះ ជាពិសេស​សកម្មភាព​នៃ​ការសាងសង់​មូលដ្ឋាន​យោធា។ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​ចិន បាន​ព្រលះ​រដ្ឋាភិបាល​ទាំងពីរ ថា​កំពុងតែ​យក​ប្រេង​មក​ដាក់​បន...
ម្សិលមិញ​នេះ អគ្គរដ្ឋទូត​ចិន​ប្រចាំ​អូស្ត្រាលី បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​អាមេរិក និង អូស្ត្រាលី​ពី​ការព្រួយបារម្ភ​ពី​សន្តិសុខ​នៅក្នុង​តំបន់​ដោយសារតែ​សកម្មភាព​របស់​ចិន​លើ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី​អាមេរិក និង អូស្ត្រាលី បាន​ជជែក​គ្នា​ពី​បញ្ហា​សមុ...
article_2622.txt
ក្នុង​កម្មវិធី​ជជែក​ដេញដោល​គ្នា​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ចាប់ផ្តើម​លើកដំបូង​ម្សិលមិញ​នេះ។ គេ​ឃើញ​មានការ​ជជែក​ដេញដោល​គ្នា​យ៉ាង​ស្វិតស្វាញ​រវាង​បេក្ខជន​ដែលមាន​ប្រជាប្រិយភាព ៥ រូប ហើយ​បេក្ខជន​បក្ស​នេះ​បន្ត​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​យក​ប្រៀប​លើ​បក្ស​សាធារណរដ្ឋ​និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​បក្ស​ខ្លួន​កាន់កាប់​កៅអ...
ការជជែក​ដេញដោល​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ឈានទៅ​ជ្រើសរើស​បេក្ខជន​ដែលមាន​សមត្ថភាព​សម្រាប់​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី បានចាប់ផ្តើម​ម្សិលមិញ។ ការជជែក​ដេញដោល​គ្នា​នេះ​ទាក់ទាញ​ការចាប់អារម្មណ៍​អ្នកគាំទ្រ​ខ្លាំង​ថែម​ទៀតផង។ បើតាម​ការជជែក​ដេញដោល​គ្នា​នេះដែរ ប្រធានបទ​ជាច្រើន​ដែល​បេក្ខជន​ទាំង​ប្រាំ​រូប​យកមក​ជជែក​...
article_2623.txt
នាវាចម្បាំង​រុស្ស៊ី​ជាច្រើន​​គ្រឿងដែល​សំចត​នៅសមុទ្រ​កាព្យែន (Caspian) ​បា​ន​ចាប់​ផ្តើម​បាញ់​ផ្លោង​គ្រាប់​យ៉ាង​ច្រើន​ស្រោច​លើ​ទីតាំង​សំខាន់​ៗជាច្រើន​កន្លែង​ដែលកាន់កាប់​ដោយ​ក្រុមរដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅថ្ងៃ​ពុធនេះ។ ការ​វាយប្រហារ​ចេញ​ពី​នាវា​ចម្បាំង​នេះ​ជា​សកម្មភាព​ថ្មី​មួយទៀត​ ដែល​កើត​ឡើង​ក្រោយ​ពីក្រុងម៉ូស្គូ​...
ថ្ងៃ​ពុធ​នេះ​កងទ័ពជើង​ទឹក​រុស្ស៊ីបាន​​ចាប់​ផ្តើម​បាញ់ផ្លោង​គ្រាប់មីស៊ីល​រយៈចម្ងាយវែង​ចេញពី​សមុទ្រកាព្យែន​ឆ្ពោះ​ទៅរក​ទីតាំង​សំខាន់​ៗ​ដែល​ក្រុម​រដ្ឋឥស្លាម​កាន់​កាប់​ក្នុង​ទឹកដីស៊ីរី។ ​ជំុវិញ​ការ​ប្រើ​ប្រាស់​នាវាចម្បាំង​នេះ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​រុស្ស៊ីលោក Sergei Shoigu បាន​អះអាងថា​ កងកម្លាំងជើង​ទឹកដីរុស្ស៊ីបាន​​ប...
article_2624.txt
គ្រប់គ្នា​សុទ្ធតែ​ដឹងថា កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី២ មេ​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់ អា​ដុល អ៊ី​ត្លែរ បានសម្លាប់​ជនជាតិ​ជ្វី​ហ្វ​ប្រមាណ៦លាន​នាក់ គិត​ទៅ​ត្រូវជា៤០ភាគរយ​នៃ​ជនជាតិ​ជ្វី​ហ្វ​ក្នុង​ពិភពលោក។ ក្នុងនាម​ជនជាតិ​ជី​ហ្វ​មួយរូប ជាជាង​ទទួលស្គាល់​កំហុស​ធ្ងន់ធ្ងរ​របស់​អ៊ី​ត្លែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បិ​ន​យ៉ា​មីន ...
សូមស្តាប់ព័ត៌មានលម្អិត៖ កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បិ​ន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​សើរើ​ប្រវត្តិសាស្ត្រ​សង្គ្រាមលោក​ឡើងវិញ ដោយបាន​ចោទ​មេដឹកនាំ​សាសនា​នៅ​ប៉ា​ឡេ​ស្ទី​ន គឺ​លោក Amin al-Husseini ថា​ជា​អ្នក​ញុះញង់​អោយ​អា​ដុល អ៊ី​ត្លែរ បង្ក​បទឧក្រិដ្ឋ​សម្លាប់​ជនជាតិ​ជ្វី​ហ្វ​រាប់លាន​នាក់ ក្នុងសម...
article_2625.txt
អភិបាលរដ្ឋធានី Buenos Aires លោក Daniel Scioli កំពុងតែមានសំឡេងនាំមុខ ដៃគូប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អាហ្សង់ទីន ខណៈការរាប់សន្លឹកឆ្នោតកំពុងតែបន្ត។ ការបោះឆ្នោតនឹង បន្តទៅជុំទី២ម្ដងទៀត ប្រសិនបើគ្មានបេក្ខជនណាទទួលបានសម្លេងគាំទ្រចំនួនច្រើនជាង៤៥ភាគរយទេនោះ។
លោក Daniel Scioli ដែលជាបេក្ខជនមកពីគណបក្សរណសិរ្សដើម្បីជ័យជម្នះ បាននាំមុខការក្នុងការបោះឆ្នោតជុំទី១ ជាមួយសំឡេង៤១.៣ភាគរយ ស្របពេលដៃគូប្រជែងរូបទៀតគឺលោក Mauricio Macriទទួលបាន៣០.៥ភាគរយ និងលោក Sergio Massaទទួលបាន២០.៦ភាគរយ។ យោងតាមគណៈកម្មការបោះឆ្នោតអាហ្សង់ទីន ការបោះឆ្នោតនៅថ្ងៃអាទិត្យ បានបិទនៅម៉ោង៩ ម៉ោងក្នុងស្រុក។ អ្នកបោះឆ្នោតប្រហ...
article_2626.txt
​មកទល់ពេលនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុងតែ​ក្តៅក្រហាយ​ខ្លាំង​ជុំវិញ​ព័ត៌មាន​នៃ​ការបញ្ជូន​នាវាចម្បាំង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​មក​ក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក្រោម​ក្របខណ្ឌ​នៃ​ច្បាប់​អន្តរជាតិ​។ ទោះជា​មិនទាន់មាន​វត្តមាន​នាវាចម្បាំង​អាមេរិក​មកដល់​តំបន់​ជម្លោះ​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ព្រ...
​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បានចេញ​ការព្រមាន​មួយ​ទៅកាន់​រដ្ឋាភិបាល​អា​មេ​រិ​កុំ​ឲ្យ​បង្កបញ្ហា​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈពេលដែល​គ្មាន​បញ្ហា​អ្វី​សោះ​បានកើត​ឡើង​។ នេះ​បើ​យោង​សារព័ត៌មាន​ជាតិចិន Xinhua​។ ​រយៈពេល​ចុងក្រោយ​នេះ មាន​សារព័ត៌​អន្តរជាតិ​ជាច្រើន បាន​ចុះផ្សាយ​...
article_2627.txt
លោកនាយក​រដ្ឋមន្ត្រី​ថ្មី​កាណាដា ប្រកាស​ដក​កម្លាំង​រប​ស់​ខ្លួន​ចេញពី​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ី​រី និង អី​រ៉ា​ក់ ។ សេចក្តីប្រកាស នេះ ធ្វើឡើង​ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែល​នាយករដ្ឋមន្ត្រី​លោក Justin Trudeau បានប្រកាស​ពី​ជ័យជម្នះ​ពី​ការបោះឆ្នោត​សភា។
កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​នៃ​កាណាដា​លោក​Justin Trudeau បាន​ប្រាប់​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពី​ផែនការ​នៃ​ការ​ដកទ័ព​របស់ខ្លួន​ដែល​ចូលរួម​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី និង អ៊ីរ៉ាក់។ ការដក​ប្រតិបត្តិការ​នេះ គឺជា​ការដក​យន្តហោះ​ទម្លាក់​គ្រាប់បែក​ត្រលប់​មកវិញ...
article_2628.txt
នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន​ហ្សូ អា​បេ (Shinzo Abe) បាន​ចូលរួម​ប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​លោក​គ្រោង​នឹង​ជួប​មេដឹកនាំ​បណ្ដា​ប្រទេស​មួយចំនួន​ជាពិសេស​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មុន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​Jamaica នៅ​សប្ដាហ៍​ក្រោយ។ នេះ​បើ​យោងតាម​មន្ត្រី​នាំពាក្យ​ជាន់ខ្ពស់​...
លោក Yoshihide Suga នាយក​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​ជប៉ុន បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា មេដឹកនាំ​ជប៉ុន​លោក អា​បេ ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​លើក​ទី៧០ និង​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃអាទិត្យ លើ​ប្រធានបទ «ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព›»។ លោក អា​បេ មាន​គម្រោង​ជួប​ប្រ​ធា​ធិបតី​...
article_2629.txt
ប្រធានាធិបតី​អ៊ីរ៉ង់​លោក ហាសាន់ រ៉ូ​ហា​នី (Hassan Rouhani) បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​ថា កិច្ចព្រមព្រៀង​នុយ​ក្ល​អ៊ែរ​ជាមួយ​ប្រទេស​មហាអំណាច​ទាំង៦ គឺជា​ជ័យជម្នះ​របស់​អ៊ីរ៉ង់។ លោក រ៉ូ​ហា​នី​បន្តទៀតថា វា​ប្រៀបដូចជា​ជ័យជម្នះ​ក្នុង​សង្គ្រាម​មួយ ហើយ​ថា​កិច្ចព្រមព្រៀង​នេះ​បាន​លុបបំបាត់​ភាព​ប្រទូស្ត​រាយ​នានា​និង​បន្ធូរបន្ថយ​ក...
លោក​រ៉ូ​ហា​នី​បាន​ថ្លែង​ដូចនេះ​ក្នុងអំឡុង​កិច្ចប្រជុំ​ពិភាក្សា​របស់​ម​ហាស​ន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី២៨កញ្ញា។ កាលពី​ខែកក្កដា អ៊ីរ៉ង់​និង​ប្រទេស​មហាអំនាច​ចំនួន៦ មាន​អា​មេ​រិច រុស្សី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់ បាន​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មួយ​ដែលមាន​គោលដៅ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​អ៊...
article_263.txt
ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី១២ ខែតុលា បានប្រកាសថា ក្រុមប្រទេសមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក (BRICS) នឹងមិនក្លាយជាសម្ព័ន្ធមិត្តយោធាឡើយ។
បើតាមក្រសួងការបរទេសរុស្ស៊ី BRICS បានអភិវឌ្ឍលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ នយោបាយ និងសន្តិសុខ,​ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, វប្បធម៌ និងទំនាក់ទំនងមនុស្សធម៌។ ទន្ទឹមនេះទំនាក់ទំនងរវាងប្រទេស BRICS ត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានសមភាព និងការគោរពគ្នាទៅវិញទៅមក មិនមែនក្នុងគោលបំណងប្រយុទ្ធជាមួយនរណាម្នាក់ឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានអះអ...
article_2630.txt
ភាពស្មុគស្មាញ​ភូមិសាស្ត្រ​របស់​ហ្វីលីពីន បានក្លាយ​ជាការ​គំរាមកំហែង​មួយ​ទៅលើ​សន្តិសុខ​និង សុវត្ថិភាព​របស់​ប្រជាជន ដ្បិត​កោះ​មួយចំនួន​ត្រូវបាន​ក្រុម​ឧទ្ទាម​ចូលទៅ​លាក់ខ្លួន និង ទាមទារ​ស្វ័យភាព​ក្នុងការ​គ្រប់គ្រង។ ហើយ ចុងក្រោយ​នេះ វា​អាចជា​សញ្ញាណ​មួយ​ដ៏​អាក្រក់​បន្ទាប់ពី អាជ្ញាធរ​ហ្វីលីពីន បាន​រកឃើញ​ទូក​មួយ​ដែល​គេ​ជឿជាក់ថា...
លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ កាលពី​ចុង​សបា្តហ៍​មុននេះ អាជ្ញាធរ​ហ្វីលីពីន បាន​រកឃើញ​ទូក​ចាស់​មួយគ្រឿង​នៅក្បែរ​កោះ​Jolo ដែលជា​មូលដ្ឋាន​សំខាន់​សម្រាប់​ក្រុម​ឧទ្ទាម​ចូល​លាក់ខ្លួន។ ទូក​នេះដែរ ត្រូវបាន​យោធា​ហ្វីលីពីន បានដាក់​ការសង្ស័យថា​ជា​ឧបករណ៍​ដែល​ក្រុម​ឧទ្ទាម Abu Sayyaf ប្រើប្រាស់​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ដ្បិត កន្...
article_2631.txt
អ្នក​ប្រដាល់​លំដាប់​ពិភពលោក និង​ជា​សមាជិកសភា​របស់​ហ្វីលីពីន កីឡាករ Manny Pacquiao បានប្រកាសថា​លោក នឹង​ឈរឈ្មោះ​ប្រជែង​យក​កៅអី​ព្រឹទ្ធសភា​នា​ការបោះឆ្នោត​នា​អំឡុង​ខែឧសភា ឆ្នាំក្រោយ។
Pacquiao គឺជា​បុគ្គល​ដែល​ប្រជាជន​ហ្វីលីពីន​ភាគច្រើន​ស្គាល់​ថា​មាន ប្រជាប្រិយភាព និង​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ បាន​និយាយ​កាលពីដើម​សប្តាហ៍​ថា លោក​នឹង​ប្រជែង​យក មួយ​កៅអី​ក្នុងចំណោម​កៅអី​ទាំង១២ក្នុង​ព្រឹទ្ធសភា​នា​ការបោះឆ្នោត​ខែឧសភា​ខាងមុខនេះ។ កីឡាករ​ប្រដា​ល់វ័យ ៣៦ឆ្នាំ​រូបនេះ​មិនបាន​និយាយ​ពី ឥស្សរជន ឬ បក្ស​ណាមួយ​ដែល​ចូលរួ...
article_2632.txt
ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង ទៅ​សហរដ្ឋអាមេរិក​ជា​រឿង​សំខាន់​សម្រាប់​លើកស្ទួយ​ចំណង​ការទូត​មហាអំណាច​ទាំងពីរ។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ស៊ី ជិន​ពីង និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឯកភាពគ្នា​លើ​បញ្ហាសំខាន់​មួយចំនួន​ដូចជា​សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត​និង​ដោះស្រាយ​បញ្ហា​ការឡើង​កម្តៅ​ពិភពលោក​ផ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កម្រាលព្រំ​ក្រហមឆ្អៅ ក្រាល​សម្រាប់​ទទួល​ប្រមុខរដ្ឋ​ចិន​និង​ស្ត្រី​ទីមួយ​របស់​ចិន មកកាន់​សេត​វិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ម្សិលមិញ​នេះ រួមជាមួយ​ការធ្វើ​បដិសណ្ឋារកិច្ច​យ៉ាង​កក់​កៅ្ត​ពី​មន្ត្រី​ជាពិសេស​ប្រធានាធិបតី​អាមេរិក​និង​ស្ត្រី​ទីមួយ​ផង។ ហើយ​ម្សិលមិញ​នេះ ប្រមុខរដ្ឋ​ចិន​លោក ស៊...
article_2633.txt
ប្រទេស​ចិន​កំពុង​បង្អួត​ពី​កិច្ចព្រមព្រៀង​ថ្មី​ទិញ​យន្តហោះ​ចំនួន៣រយ​គ្រឿង ពី​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing សហរដ្ឋអាមេរិក ដែល​ត្រូវ​បានប្រកាស​ក្នុងអំឡុងពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន ស៊ី ជី​ង​ពីង ទៅកាន់​ទីក្រុង Seattle ដែល​នៅ​ទីនោះ​ប្រធានាធិបតី ស៊ី នឹង​ទៅធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​តម្លើង​យន្តហោះ។
កិច្ចព្រមព្រៀង​នោះ​ដែល​ត្រូវបាន​រាយការណ៍​ជា​លើកទីមួយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន ស៊ីន​ហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​នោះ ក៏បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​ឲ្យ​ស្ថាបនា​រោងចក្រ​នៅក្នុង​ប្រទេស​ចិន ក៏ប៉ុន្តែ សេចក្តីលម្អិត​របស់​រោង​ចក្រ​នោះ​ឬក៏​តម្លៃ​នៃ​ការបញ្ជាទិញ​យន្តហោះ​នោះ មិនត្រូវ​បានចេញ​ផ្សាយ​ទេ។ ប្រធានាធិបតី ស៊ី មាន​...
article_2634.txt
មេដឹកនាំ​ស៊ី​រី​បា​សារ អាល​អាសាដ សម្ដែង​ការ​សាទរ​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​រុស្សី​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ខណៈ​លើកឡើង​ពី​ការបរាជ័យ​របស់​ក្រុម​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ មេដឹកនាំ​ស៊ី​រី​រូបនេះ ក៏​ព្រមាន​ពី​មហន្តរាយ​ក្នុង​តំបន់ ប្រសិនបើ​អន្តរាគមន៍​របស់​រុស្សី​បរាជ័យ។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​មួយ​របស់​អ៊ីរ៉ង់ ប្រធានាធិបតី​ស៊ី​រី​លោក​បា​សារ អាល​អាសាដ (Bashar al-Assad) បានបញ្ជាក់​ពី​សារៈសំខាន់​នៃ​អន្តរាគមន៍​យោធា​របស់​រុស្សី​ក្នុងប្រទេស​ស៊ី​រី។ លោក បាន​អះអាងថា សម្ព​ន្ធ័​របស់​ស៊ី​រី​ដែលមាន​រុស្ស៊ី អី​រ៉ា​ក់ និង អី​រ៉ង់ ត្រូវតែ ទទួល​ជ័យជម្នះ​...
article_2635.txt
ខុសប្លែក​ពី​បណ្តា​មេដឹកនាំ​ពិភពលោក ឯទៀត​ដូចជា​រុស្ស៊ី​និង​អាមេរិក​ដែល​ប្រើប្រាស់​វេទិកា​មហាសន្និបាត​វាយ​ប្រហារ​គ្នា​ជុំវិញ​បញ្ហា​សន្តិសុខ​ដែល​កំពុង​កើតឡើង មេដឹកនាំ​ចិន​បាន​រក្សា​ជំហរ​អ​ព្យា​ក្រឹត្យ​របស់ខ្លួន និង​បង្ហាញ​ពិភពលោក​ពី​ចេតនា​ល្អ​និង​ទំនួល​ខុសត្រូវ​ក្នុងការ​ផ្លាស់ប្តូរ​ពិភពលោក។ ចិន​មិន​និយាយ​ច្រើន តែ​ប្រឹង​ប្...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ក្លាយជា​មេដឹកនាំ​ដែលមាន​ប្រជាប្រិយភាព​និង​លេចមុខ​លេច​មាត់​ខ្លាំង​ក្នុង​កិច្ចប្រជុំ​លើក​ទី៧០នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ ប្រមុខរដ្ឋ​ចិន​នេះ មិនបាន​ឆ្លៀត​យក​ពេល​រិះគន់​អ្ន​ល​ណា​ម្នាក់​ក្នុង​សុន្ទរកថា​នៅ​មហាសន្និបាត ដូច​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​...
article_2636.txt
មុន​ផ្តល់​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានផ្តល់​បទសម្ភាសន៍​ដល់​សា​ព័ត៌មាន​អាមេរិក​មួយ។ លោក​បាន​លាតត្រដាង​ពី​បញ្ហា​ផ្ទាល់ខ្លួន​ច្រើន​ពាក់ព័ន្ធ​បញ្ហា​អតីតកាល​របស់លោក​ជា​ម្នាក់​ងារ​ចារកម្ម និង​បញ្ហា​ពី​ការយល់ឃើញ​របស់លោក​ពាក់ព័ន្ធ វិបត្តិ​ពិភពលោក​និង​បញ្ហា​ប្រជាធិបតេយ្យ...
សូមស្ដាប់ពត៌មានលម្អិត៖ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅថ្ងៃនេះ និង​ជួប​ជជែក​ពិភាក្សា​ទ្វេភាគី​ទល់មុខ​គ្នា​ជា​លើកដំបូង​ជាមួយ​សម​ភាគី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ដោយផ្ទាល់។ តែ​មុន​ថ្លែង​សុន្ទរកថា ប្រមុខរដ្ឋ​រុស្ស៊ី​ខាងលើ​...
article_2637.txt
វត្តមាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​ចាន់​អូ​ចា​ទៅកាន់​អង្គការសហប្រជាជាតិ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី៧០ទទួលបាន​ទាំង​ការស្វាគមន៍​ផង​និង​ការរិះគន់​ផង។យ៉ាងណាក៏ដោយ​ក្រោយពី​បានឃើញ​ពី​ចំណាត់ការ​និង​តួនាទី​របស់លោក​ប្រា​យុទ្ធ​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ប្រជាជន​ថៃ​ភាគច្រើន​បាន​សម្តែង​ការរីករាយ​និង​ចាប់ផ្តើម​...
ប្រជាជន​ថៃ​ភាគច្រើន បាន​សម្តែង​ការស្វាគមន៍ និង ការយោគយល់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី​រដ្ឋ​ប្រហារ ប្រា​យុទ្ធ ចាន់​អូ​ចា ក្រោយ​ពួកគេ បានឃើញ​ពី​ចំណាត់ការ​ជាពិសេស​សន្ទរកថា​រប​ស់លោក​ប្រា​យុទ្ធ​នៅ​អង្គការសហប្រជាជាតិ។ នេះ​បើ​យោង​ការ​ស្ទាបស្ទង់​មួយ​ដែលមាន​ឈ្មោះថា Suan Dusit Poll ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ២៨ ខែកញ្ញា រហូតដល់​ថ្ងៃទ...
article_2638.txt
សម្ព​ន្ធ័​យោធា​ណា​តូ បាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ប្រតិបត្តិការ​យោធា​រុស្ស៊ី​នៅក្នុង​ដែន​អធិបតេយ្យ​ស៊ី​រី និង តួ​ក​គី ដ្បិត ពួកគេ ចាត់ទុកថា​រុស្ស៊ី​វាយកម្ទេច​តែ​ក្រុម​បក្សប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ចូល​ដែនអាកាស​តួ​ក​គី​ដោយ​គ្មាន​ការអនុញ្ញាត។ បន្ថែម​ពីនេះ សម្ព​ន្ធ័​យោធា​ណា​តូ បាន​ព្រមាន​រុស្ស៊ីឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រុម​សម្ព​ន្ធ័​យោធា​ណា​តូ បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​​ប្រតិបត្តិការ​កងទ័ព​រុស្ស៊ី​នៅ​ដែនអាកាស​របស់​តួ​ក​គី និង ថែមទាំង​ព្រមាន​រុស្ស៊ី​ឲ្យ​បញ្ឈប់​នូវ​ការ​វាយ ប្រហារ​ទៅលើ​បក្សប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង ជន​ស៊ីវិល។ ចូលដល់​ថ្ងៃទី៦ហើយ​ដែល​រុស្ស៊ី​បាន​បើក​ប...
article_2639.txt
វ៉ាស៊ីនតោន៖ លោក John Allen ឧ​ត្ត​ម​សេនីយ៍​កងទ័ពជើងទឹក​ចូលនិវត្តន៍ និង​ជា​បេសកជន​ពិសេស​របស់​សហរដ្ឋអាមេរិក​ប្រចាំ​សម្ព័ន្ធ​ពិភពលោក​ប្រឆាំងនឹង​រដ្ឋ​ឥស្លាម​និយាយថា ការប្រយុទ្ធ​ប្រឆាំងនឹង​រដ្ឋ​ឥស្លាម​មាន​ការវិវត្ត​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំមុន។ ទោះជា​យ៉ាងណាក៏ដោយ លោក Allen និយាយថា មានតែ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ប៉ុណ...
នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍​អាមេរិក​មួយ​ដែលមាន​ឈ្មោះថា «ABC's This Week» លោក Allen និយាយថា នៅពេលដែល​លោក​បាន​កាន់តំណែង​កាលពី​ឆ្នាំមុន លោក​មិន​ប្រាកដ​ទេ​ថា អ៊ីរ៉ាក់​អាច​ទប់​ទល់នឹង​ភាពជោគជ័យ​ដំបូង​របស់​ក្រុម​រដ្ឋ​ឥស្លាម ឬ​ហៅ​ម្យ៉ាង​ទៀតថា ISIS ឬ Daesh ឬ​យ៉ាងណាទេ។ លោក​និយាយថា៖ «នៅក្នុង​រយៈពេល​អន្តរា​គម​ន៍​អស...
article_264.txt
លីបង់ជួបហេតុការណ៍ផ្ទុះឧបករណ៍ទាក់ទងជាលើកទី២ ដែលបង្កឲ្យមានមនុស្សស្លាប់២០នាក់ និងរបួសធ្ងន់ស្រាល៤៥០នាក់បន្ថែម ក្នុងថ្ងៃទី១៨ ខែកញ្ញា។ ការផ្ទុះបន្តបន្ទាប់នេះ នាំឱ្យមានការបារម្ភពីការឆេះឆួលជម្លោះអ៊ីស្រាអែលជាមួយក្រុមហេសបូឡាកាន់តែខ្លាំង។
អត្ថបទទាក់ទង ហេសបូឡាចោទអុីស្រាអែលនៅពីក្រោយការផ្ទុះឧបករណ៍ Pager ដែលសម្លាប់មនុស្ស៩នាក់ បន្ទាប់ពីការផ្ទុះឧបករណ៍ Pager លើកទី១ នៅថ្ងៃទី១៧ ខែកញ្ញា ដែលសម្លាប់មនុស្ស៩នាក់និងរបួសជាង២ពាន់នាក់ ការផ្ទុះស្រដៀងគ្នានេះបានបន្តកើតជាលើកទី២ នៅភាគខាងត្បូងលីបង់ជាប់ព្រំដែនខាងជើងអ៊ីស្រាអែលដែលបណ្ដាលឱ្យមនុស្សស្លាប់២០នាក់ និងរបួស៤៥០នាក់។ តាមក្រ...
article_2640.txt
រដ្ឋាភិបាល​បក្ស ស្តាំ​កណ្តាល ព័រ​ទុយ​ហ្គា​ល់ បានទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​សកល​ជាថ្មី តែ​មិនអាច​ទទួលបាន​សំឡេង​ភាគច្រើន​ពី​សភា​នោះទេ។ ជ័យជម្នះ​នេះ ត្រូវបាន​គេ​ដឹងលឺ​ថា​ជា​ផ្នែក មួយ​នៃ​យុទ្ធសាស្ត្រ​ត្បិតត្បៀត​របស់លោក​នាយក​រដ្ឋមន្ត្រី Pedro Passos Coelho ក្នុងការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អប្រសើរ​ក្រោយពី​មាន​វិបត...
ចុងក្រោយ បក្ស​កាន់អំណាច ស្តាំ​កណ្តាល​ព័រ​ទុយ​ហ្គា​ល់​របស់លោក​នាយករដ្ឋមន្ត្រី Pedro Passos Coelho បានឈ្នះ​លើ​ការបោះឆ្នោត​សកល​សារជាថ្មី​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។ ជ័យជម្នះ​នេះ​នឹងធ្វើ​ឲ្យ លោកនាយក​រដ្ឋមន្ត្រី Pedro Passos Coelho ក្លាយជា​មេដឹកនាំ​អឺរ៉ុប​ដំបូង​គេ​ដែល​អាច​ទទួល​បានការ គាំទ្រ​ពី​ប្រជាជន​ខណៈពេលដែល​ប្រទេស​ធ្លាក់ចូ...
article_2641.txt
វៀតណាម​បាន​កាត់ទោស​អ្នកកាសែត​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ៦ឆ្នាំ ដោយ​ចោទប្រកាន់ លួច​ឈ្លបយកការណ៍​ឲ្យ​រដ្ឋាភិបាល​ចិន​កាលពី​ម្សិលមិញ។ តុលាការ​វៀតណាម​សម្រេច​កាត់ទោស​អ្នកកាសែត​នេះ ក្រោយ​ចំណាយពេល​បី​ម៉ោង​សួរចម្លើយ ហើយ​ចុងក្រោយ​តុលាការ​បាន​រកឃើញថា ជន​នោះ​មាន​កំហុស​ពិតមែន។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ តុលាការក្រុង​ហាណូយ បានសម្រេច​កាត់ទោស​អ្នកកាសែត​មា្ន​ក់​ឲ្យ​ជាប់ពន្ធនាគារ ៦ឆ្នាំ ក្រោម​បទចោទប្រកាន់​លួច​ឈ្លបយកការណ៍​បម្រើ​រដ្ឋាភិបាល​ចិន។ បើតាម​មេធាវី​ជនជាប់ចោទ ការកាត់ទោស​នេះ​ធ្វើឡើង ក្រោយពេល​តុលាការ​សួរចម្លើយ​អ្នកកាសែត​អស់​ពេល​បី​ម៉ោង​ឯណោះ ជុំវិញ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​លួច​ប្រមូល...
article_2642.txt
ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​អង្គការ​អន្តរជាតិ​លោកស្រី Sheba Crocker កាលពី​ថ្ងៃ​ចន្ទ​បានបង្ហាញ​ពី​គោលដៅធំៗរបស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ត្រូវ​សម្រេច​ឲ្យ​បាន​ដើម្បី​សន្តិសុខ​និង​សន្តិភាព​សកល​ក្នុងឱកាស ខួប ទី៧០នៃ​អង្គការសហប្រជាជាតិ។ សហរដ្ឋអាមេរិក​បញ្ជា​ក់ថា ខ្លួន​បន្ត​ប្តេជ្ញា​គាំទ្រ​ការរក្សា​សន្តិភ...
ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​បញ្ហា​អាទិភាព​របស់​អាមេរិក​ក្នុងឱកាស​ខួប​ទី ៧០នៃ​ការបង្កើត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ញូវយ៉ក ឧបការី​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អង្គការ​អន្តរជាតិ​លោកស្រី Sheba Crocker បាន អះអាងថា សហរដ្ឋអាមេរិក​នៅតែ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ពិភពលោក​ដោយ​ផ្តោតលើ​បញ្...
article_2643.txt
វត្តមាន​កងទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​និង​ការបញ្ជូន​សព្វាវុធ​ទៅកាន់​ស៊ី​រី​បញ្ជាក់​ច្បាស់​ពី​គោលបំណង​របស់​រដ្ឋាភិបាល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក្នុង​ការជួយ​យិ​ត​យោង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស និង​ការពារ​មិន​ឲ្យ​រដ្ឋាភិបាល​មួយ​នេះ​ដួលរលំ​ដូច​របប​លោក ហ្កា​ដា​ហ្វី​នៅ​លី​ប៊ី។ រុស្ស៊ី​ជឿថា ការទម្លាក់​លោក អាសាដ ពី​តំណែង​មិនមែនជា​ដំណោះស...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី នៅតែ​ជា​ប្រធានបទ​សំខាន់បំផុត​សម្រាប់​សហគមន៍​អន្តរជាតិ ព្រោះ​លោកខាងលិច​ក៏​នៅតែ​បែកខ្ញែក​គ្នា​ជុំវិញ​ការកំណត់​ដំណោះស្រាយ​ចុងក្រោយ​មួយ។ រឿ​រ៉ាង​នេះ​កាន់តែ​ស្មុគស្មាញ​ហើយ​លោកខាងលិច​កាន់តែ​ភ័យ​បារម្ភ​ទៀត​នោះ គឺ​ការ​លូកដៃ​យ៉ាងជ្រៅ​របស់​រដ្ឋាភិបាល​ល...
article_2644.txt
កូរ៉េខាងជើង ព្រមាន​រំលាយ​កិច្ចព្រមព្រៀង​នៃ​ការជួបជុំ​គ្រួសារ​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ខែក្រោយ​ជាមួយ​កូរ៉េខាងត្បូង។ ការលើកឡើង​នេះ ធ្វើឡើង​ក្រោយពី​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ផាក​ហ្គ​ន​ហេ បាន​រិះគន់​របប​ដឹកនាំ​កូរ៉េខាងជើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​លើក​ទី៧០ដែល​ទើបតែ​បញ្ចប់​កាលពី​ម្សិលមិញ។
ម្សិលមិញ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ប្រតិកម្ម​ទៅលើ​ការលើកឡើង​របស់​រដ្ឋា​ភិ​បាល​ក្រុង​សេ​អ៊ូ​លពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរ និង ការរំលោភ​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៧០ ។ ក្នុងនោះ កូរ៉េខាងជើង បាន​ព្រមាន​លុបចោល​ព្រឹ​ត្ត​ការណ៍​នៃ​ការជួបជុំ​គ្រួសារ​កូរ៉េ​ទាំងពីរ​ដែល​នឹងត្រ...
article_2645.txt
រដ្ឋាភិបាល​អូស្ត្រាលី អះអាងថា​អូស្ត្រាលី កំពុង​ស្វែងរក​ប្រទេស​ផ្សេងទៀត​សម្រាប់​ជនភៀសខ្លួន​តាំងទី​លំនៅ។ ការអះអាង​នេះ ធ្វើឡើង​ខណៈពេលដែល​កិច្ចព្រមព្រៀង​បញ្ជូន​ជនភៀសខ្លួន​អូស្ត្រាលី និង កម្ពុជា​កំពុងតែ​អនុវត្ត​នៅឡើយ​នោះទេ។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ម្សិលមិញ​នេះ រដ្ឋាភិបាល​អូស្ត្រាលី បាន​បញ្ជាក់ថា​អូស្ត្រាលី​កំពុង​ពិចារណា​ក្នុងការ​ស្វែងរក​ប្រទេស​ផ្សេងទៀត​បន្ទាប់ពី​កម្ពុជា ដើម្បី​ផ្តល់​ទីតាំង​សម្រាប់​ជនភៀសខ្លួន​ដើម្បី​រស់នៅ។ លោក Peter Dutton រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី បាន​អះអាងថា អូស្ត្រាលី​បាន​ដោះស្រាយ​លើ​បញ្ហា​ជនភៀសខ្ល...
article_2646.txt
ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បានប្រកាស​បើកទ្វារ​ទទួលយក​ជន​ភៀសខ្លួន​រហូតដល់៣ពាន់​នាក់​ក្នុង​រយៈពេល ៣ឆ្នាំ​ទៅមុខ។ ការប្រកាស​បែបនេះ​ធ្វើឡើង​ក្នុងពេល​លោក ផ្តល់​សុន្ទរកថា​ក្នុង​មហាសន្និបាត​អ.ស.ប និង​មានការ​រិះគន់​ប្រទេស​ឥស្លាម​ដែល​មិនសូវ​យកចិត្តទុកដាក់​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុង​ដាក់បន្ទុក​លើ...
នាយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ បានប្រកាស​ប្រាប់​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ម៉ាឡេស៊ី ក្នុងនាម​ជា​ប្រទេស​ឥស្លាម​មួយ​នោះ​នឹង​ទទួលយក​ជនភៀសខ្លួន​ស៊ី​រី​រហូតដល់៣ពាន់​នាក់​ក្នុង​រយៈពេល​បី​ឆ្នាំ​ទៅមុខ។ ការប្រកាស​នេះ កើតឡើង​ស្រប​ពេលដែល​អឺរ៉ុប​កំពុង​ក្រពុលមុខ​រឿង​វិបត្តិ​កើនឡើង​ចំនួន​ជនភៀសខ្លួន​និង​ជ...
article_2647.txt
ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រមុខរដ្ឋ​រុស្ស៊ី​និង​អាមេរិក​កន្លងមក បង្កើតបាន​លទ្ធផល​ផ្លែផ្កា​និង​សញ្ញា​វិជ្ជមាន​ច្រើន​ក្នុងការ​ឈានទៅ​ដោះស្រាយ​បញ្ហា​សន្តិសុខ​ពិភពលោក។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ឯកភាពគ្នា​លើ​បញ្ហា​ប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម តែ​នៅ​ខ្វែងគំនិត​គ្នា​នៅឡើយ​រឿង​តួនាទី​អាសាដ​...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ ក្រោយ​ព្រលះ​គ្នា​ដោយ​ពាក្យសម្តីខ្លាំងៗក្នុងពេល​ថ្លែង​សុន្ទរកថា​នៅ​អង្គការសហប្រជាជាតិ ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រមុខរដ្ឋ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អង្គុយ​ទល់មុខ​គ្នា និង​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ពិភពលោក។ ក្នុង​សុន្ទរកថា លោក អូ​ប...
article_2648.txt
ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ប្រកាស ផ្ដល់ជំនួយ​ទឹកប្រាក់​ចំនួន១.៥ពាន់​លាន​ដុល្លារ សម្រាប់​ជនភៀសខ្លួន​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ និង​សម្រាប់​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​និង​ទ្វីបអាហ្វ្រិក។ មិនតែប៉ុណ្ណោះ លោក​ក៏​ជំរុញ​ការកែទម្រង់​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ផ...
ជំនួយ​ជា​ទឹកប្រាក់​ចំនួន៨១០លាន​ដុល្លារ របស់​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្ដល់​ដល់​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​អ៊ីរ៉ាក់​និង​ស៊ី​រី ខណៈ ទឹកប្រាក់​ចំនួន៧៥០លាន​ដុល្លារ​ទៀត សម្រាប់​ការកសាង​សន្តិភាព​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​ទ្វីបអាហ្វ្រិក។ ជាមួយគ្នានេះ ជប៉ុន​ក៏​នឹង​ផ្ដល់​ទឹកប្រាក់​ចំនួន២លាន​ដុល្លារ​ផ្សេងទៀត​សម្រាប់​ប្រទេស​លី​បង់​...
article_2649.txt
រយៈពេល​ចុងក្រោយ​នេះ គោលនយោបាយ​ការបរទេស​ថៃ ហាក់ដូច​ជាមាន​ផ្លាស់ប្តូរ​ខ្លាំង ជាពិសេស​ជាមួយនឹង​សម្ព​ន្ធ័​មិត្ត​សហរដ្ឋអាមេរិក ដ្បិត​អាមេរិក បន្ត​រិះគន់​របប​សឹក​លើ​ការរំលោភ​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​បញ្ចេញមតិ​ជាដើម។យ៉ាងណាមិញ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ទ្វេរ​ភាគី​ខាងក្រៅ​នៃ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរ...
សូមស្ដាប់ព័ត៌មានលម្អិត៖ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន គ្រោង​ជួប​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​បាងកក ដើម្បី​ជជែក​ពី​គោលការណ៍​យុទ្ធសាស្ត្រ​ទ្វេរ​ភាគី ដើម្បី​ស្តារ​នូវ​ទំនាក់ទំនង​រដ្ឋ​ទាំងពីរ​ឡើងវិញ។ ការអះអាង​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​ជំនួប​ទ្វេរ​ភាគី​ក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​លើក​ទី ៧០ ដែល​ទើបតែ​បញ្ចប់​កាលពី​ព...
article_265.txt
ជាលើកទី២ បេក្ខជនប្រធានាធិបតីអាម៉េរិក២ រូបបានជជែកដេញដោលផ្ទាល់មុនការបោះឆ្នោតនាដើមខែវិច្ឆិកាឆ្នាំនេះ។ ប្រធានបទជជែកផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច អន្តោប្រវេសន៍ សិទ្ធិរំលូតកូន សង្គ្រាមនៅអ៊ុយក្រែន និងអ៊ីស្រាអែល។
ការជជែកដេញដោយផ្ទាល់រវាងបេក្ខជនបក្សប្រជាធិបតេយ្យគឺលោកស្រី កាម៉ាឡា ហារីស និងលោក​ ដូណាល់ ត្រាំ​ បេក្ខជនមកពីបក្សសាធារណរដ្ឋបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១១ ខែកញ្ញា (ម៉ោងនៅកម្ពុជា)។ ព្រឹត្តិការណ៍រៀបចំឡើងដោយសា្ថនីយទូរទស្សន៍ ABC News។ នេះជាលើកទី២ សម្រាប់បេក្ខជនបក្សប្រជាធិបតេយ្យ​ តែជាលើកទី១ សម្រាប់លោកស្រី ហារីស ដែលបានជជែកដេញដោលផ្ទាល...
article_2650.txt
គណបក្ស​ដែល​គាំទ្រ​ការប្រកាស​ឯករាជ្យ​ក្នុង​តំបន់ Catalonia របស់​អេ​ស្ប៉ា​ញ ដោយមាន​អ្នកចូលរួម​បោះឆ្នោត​សរុប​ចំនួន៧៧% ។ ជ័យជម្នះ​នេះ​នឹង​នាំទៅរក​ការប្រកាស​ឯករាជ្យ​រប​ស់​តំបន់​Catalonia ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ។ តែ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ព្រមាន​ថា ការផ្តាច់​ខ្លួន​ជា​រឿង​ខុសច្បាប់។
ក្រោយ​ការរាប់​សន្លឹកឆ្នោត​ចំនួន៩៦.០៥ ភាគរយ។ គណបក្ស Junts Pel Si ជា បក្ស​សំខាន់​មួយ​ឈ្នះ​បាន៦២កៅអី ហើយ​គណបក្ស​ឆ្វេងនិយម CUP(Candidatura d' Unitat Popular)បាន១០កៅអី ដែលនាំឱ្យ​គណបក្ស​គាំទ្រ​ការ​បំបែក​ខ្លួន​ទាំងពីរ​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ចំនួន៧២លើ១៣៥កៅអី។ ដោយឡែក​គណបក្ស​កណ្តា​ល​និយម​លំអៀង​ស្តាំ ទទួលបាន២៥កៅអី គឺមាន​ការ...
article_2651.txt
លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក បាន​ព្រមាន​សកម្មភាព​របស់​ប្រទេស​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី​ថា អាច​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ក្រុមចម្រុះ​ដែល​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម ខណៈដែល​សម​ភាគី​រុស្ស៊ី​របស់លោក​បាន​អះអាងថា រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ទទួលស្គាល់​គោលជំហរ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅក្នុង​ជម្លោះ​នោ...
កាសែត La Stampa របស់​ប្រទេស​អ៊ីតាលី​បាន​ដកស្រង់​សម្តី​លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក John Kerry កាលពី​ថ្ងៃ​ពុធ​មក​ចុះផ្សាយ​ថា លោក​បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov ពី​ការ​ក្តីកង្វល់​របស់​សហរដ្ឋ​អាមេរិក​អំពី​ការគាំទ្រ​ខាង​យោធា​របស់​រុស្ស៊ី​ដល់​រដ្ឋាភិបាល Bashar al-Assad នៃ​ប្រទេស​ស៊ី​រី។ លោក​រដ...
article_2652.txt
ម្សិលមិញ​នេះ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បានប្រកាស​ក្នុង​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​រដ្ឋាភិបាល​លោក​អាច​នឹង​លុប​បំណុល​ប្រទេស​ក្រីក្រ ក្នុងនោះ​រួមមាន​ទាំង​រដ្ឋ​កោះតូចៗផងដែរ។ លោក​បាន​បញ្ជាក់ថា ចិន​នឹង​បង្កើន​ទុន​វិ​ន​យោគ​ក្រៅប្រទេស​ឲ្យ​ដល់១២ពាន់​លាន​ដុល្លារ​ក្នុងពេល១៥ឆ្នាំ ឧបត្ថម្ភ​គម្រោង​អភិវឌ្ឍន...
ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បាន​ថ្លែង​ក្នុងពេល​ផ្តល់​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ម្សិលមិញ​ថា រដ្ឋាភិបាល​លោក​ត្រៀម​លុប​បំណុល​ដែល​ប្រទេស​ក្រីក្រ​ជំពាក់ ក្នុងនោះ​រួមមាន​ប្រទេស​កោះតូចៗផងដែរ។ ការសម្រេច​លើកលែង​បំណុល​បរទេស​នេះ ជា​រឿង​សំខាន់​មួយ ហើយ​វា​ក៏​ជា​គោលនយោបាយ​ការបរទេស​ដ៏​ល្អ​របស់​ចិន​ក្នុងការ​ទាក់ទា...
article_2653.txt
ការកែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជា​ប្រ​ធានា​បទ​ដែល​គេ​លើក​មក​ជជែក​គ្នា​យូរ​មកហើយ ហើយ​ប្រទេស​មហាអំណាច​ជាន់​ថ្មី​ចំនួន៤ បាន​ប្រឹងប្រែង​ដើម្បី​តស៊ូ​មតិ​ឈានទៅ​ទទួល​អាសនៈ​អចិន្ត្រៃយ៍​នៅ​ក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែ​យ៉ាង​ការពង្រីក​សមាជិក​អចិន្ត្រៃយ៍​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ជា​រឿង​ពិបាក​បំផុត​មួយ​ព្...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ កាលពី​សប្តាហ៍​មុន​បណ្តា​មេដឹកនាំ​ប្រទេស​មហាអំណាច​ថ្មី៤ មាន​លោកស្រី ឌី​ល​ម៉ា រ៉ូ​សែ​ល (Dilma Rousseff) ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក ស៊ីន​ហ្សូ​អា​បេ នាយ​រដ្ឋមន្ត្រី​ជប៉ុន លោក នា​រិ​ន្ទ្រា ម៉ូ​ឌី នាយករដ្ឋមន្ត្រី​ឥណ្ឌា លោកស្រី អែន​ជែ​ឡា មឺ​ហ្កែ​ល អធិការបតី​អាល្លឺម៉ង់ បាន​ជួប​ជួបព...
article_2654.txt
មេដឹកនាំ​ពិភពលោក​ជាច្រើន​អ្នក​បានផ្តល់​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ម្សិលមិញ​នេះ។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​បើក​មុនគេ ដោយបាន​លើក​បញ្ហា​ពិភពលោក​ជា​ហូរហែរ ហើយ​ឆ្លៀត​វាយប្រហារ​ប្រមុខរដ្ឋ​រុស្ស៊ី​រឿង​អ៊ុយ​ក្រែ​ន​និង​សង្គ្រាម​ស៊ី​រី​ដែរ។ ចំណែក​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​វិញ​បាន​ស្វែងរក​ឱកាស​តប​និង​វាយបក​ព...
ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ជា​មេដឹកនាំ​ម្នាក់​ដែល​ឡើង​ថ្លែង​សុន្ទរកថា​មុនគេ​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ បន្ទាប់ពី​លោក មាន​នាយករដ្ឋមន្ត្រី ឥណ្ឌា ប្រធានាធិបតី​បារាំង និង​ប្រធានាធិបតី​រុស្ស៊ី​ផងដែរ។ ក្នុង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​លើក​ទី៧០ ដែល​បញ្ជាក់ថា​អង្គការ​នេះ​មាន​អាយុ ៧០ឆ្នាំ​ហើយ​នោះ លោក អ...
article_2655.txt
ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការ​សហ​ប្រជា​តិ​ប្រចាំឆ្នាំ​នៅ​ស្នាក់ការ​កណ្តាល​អង្គការ​សហប្រជាជាតិ​ប្រចាំ​ទីក្រុង​ញូវយ៉ក មេដឹកនាំ​ពិភពលោក​បាន​ប្តេជ្ញាចិត្ត​ថា នឹង​លុប​បំផុត​ភាពក្រីក្រ​ក្នុង​រយៈពេល១៥ឆ្នាំ​ទៅមុខ ដោយ​អនុម័ត​យក​ផែនការអភិវឌ្ឍន៍​ក្រោយ​ឆ្នាំ២០១៥ ។ គេ​រំពឹងថា​ឆ្នាំ ២០៣០ ពិភពលោក​មួយ​នេះ​នឹង​ផ្លាស់ប្តូរ​ទៅរក​ភាពល្អ...
ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​លើក​ទី៧០ កាលពី​ម្សិលមិញ មេដឹកនាំ​ពិភពលោក​ទាំងអស់​នឹង​មានឱកាស​ពិសេស​និង​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​អនុម័ត​យក​របៀបវារៈ​នៃ​ការអភិវឌ្ឍ​ក្រោយ​ឆ្នាំ២០១៥ ។ ស្រប​ពេលដែល​របៀបវារៈ​ថ្មី​ត្រូវអនុម័ត​សម្រាប់​កែប្រែ​ពិភពលោក​នេះ មេដឹកនាំ​ពិភពលោក​ទាំងអស់​បាន​ប្តេជ្ញាចិត្ត​ហើយ​ថា​នឹង​កាត់បន្ថយ​...
article_2656.txt
ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​ប្រចាំឆ្នាំ​កាលពី​ម្សិលមិញ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ព្រមាន​រដ្ឋាភិបាល​ទូទាំង​សកលលោក​ជុំវិញ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​ថ្មី ព្រោះ​លោក​ជឿជាក់ថា​រដ្ឋាភិបាល​មិនល្អ​នឹងមិន​មានលទ្ធភាព​អាច​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ថ្មី​នេះឡើយ។  លោក អូ​បា​ម៉ា បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ទាំងអស់​រក្សា​ត...
សូមស្ដាប់ពត៌មានលម្អិត៖ ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ មេដឹកនាំ​ប្រទេស​ទាំង ១៩៣ បានសម្រេច​អនុម័ត​យក​គោលដៅ​អភិវឌ្ឍន៍​ថ្មី​ដែលមាន​ឈ្មោះថា​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​រយៈពេល១៥ឆ្នាំ​ទៅមុខ ដើម្បី​ផ្លាស់ប្តូរ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង។ ផែនការអភិវឌ្ឍន៍​ថ្មី​នេះ​មាន​គោលដៅ​សរុប​ចំនួន១៧ ដែល​ត្រូវបាន​គេ​អះអាងថ...
article_2657.txt
មេដឹកនាំ​ផ្តាច់កា​រវ័យ ៩១ឆ្នាំ របស់​ហ្ស៊ី​ម​បា​វ៉េ លោក រ៉ូបឺត មូ​ហ្កា​បេ (Robert Mugabe) បាន​ថ្លែង​រិះគន់​បណ្តា​ប្រទេស​ដែល​អនុញ្ញាត​ឲ្យ​មាន​ការរៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា​ខណៈពេល​ផ្តល់​សុន្ទរកថា​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ។ លោក​ប្រាប់​អង្គសន្និបាត​ថា៖«យើង​មិនមែន​ខ្ទើយ​ទេ»។ មេដឹកនាំ​រូបនេះ​ចង់​វាយប្រហ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ «ការគោរព​សិទ្ធិមនុស្ស​ជា​កាតព្វកិច្ច​របស់​បណ្តា​សមាជិក​ទាំងអស់ តែ​យើង​មាន​សិទ្ធិ​ស្មើគ្នា​ក្នុងការ​បដិសេធ​ការប៉ុនប៉ង​បង្គាប់​ឲ្យ​ដាក់​អនុវត្ត​សិទ្ធិ​ថ្មី​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​តម្លៃសង្គម ប្រពៃណី ច្បាប់ និង​ជំនឿ របស់​យើង។ យើង​មិនមែន​ខ្ទើយ​ទេ» នេះ​ជា​ពាក្យសម្តី​របស់​មេដឹកនាំ​ផ្តាច់ការ...
article_2658.txt
ជនបរទេស​រស់នៅក្នុង​សិង្ហ​បុរី​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​គោ​លន​បាយ​រដ្ឋាភិបាល​សិង្ហ​បុរី​លើ​វិស័យ​អប់រំ។ ប្រតិ​កម្មនេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​សិង្ហ​បុរី ប្រកាស​ដំឡើង​តម្លៃ​សិក្សា​ចំពោះ​សិស្ស​បរទេស​ដែល​រៀន​នៅក្នុង​សាលា​រដ្ឋ​របស់​សិង្ហ​បុរី ខណៈ​តម្លៃ​សិក្សា​សម្រាប់​សិស្ស​សិង្ហ​បុរី នៅ​ដដែល។
ចាប់ពី​ឆ្នាំ២០១៦តទៅ ថ្លៃ​សិក្សា​នៅក្នុង​សាលា​រដ្ឋ​សិង្ហ​បុរី​ចាប់ពី​កម្រិត​បឋម​រហូតដល់​វិទ្យាល័យ​នឹងត្រូវ​ដំឡើង​ចំពោះ​សិស្ស​បរទេស។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​អប់រំ​សិង្ហ​បុរី ដែល​បានធ្វើ ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ។ ជនបរទេស​ដែល​រស់នៅ​សិង្ហ​បុរី មាន​ការមិន​ពេញចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​សិង...
article_2659.txt
កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង ឧទ្ទាម១៧ក្រុម បាន​បរាជ័យ​ជាថ្មី​កាលពី​ម្សិលមិញ​នេះ។  ការបរាជ័យ​នេះ ក្រោយពី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិនបាន​បំពេញ​លក្ខខណ្ឌ ទៅនឹង​អ្វីដែល​ពួកគេ​ចង់បាន។ ហើយ​នេះ​គឺជា​សញ្ញា​មិនល្អ​នោះទេ សម្រាប់​សន្តិសុខ​នៃ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុង​ឆ្នាំន...
ដើម្បី​ធានា​ដល់​សន្តិសុខសម្រាប់​ការបោះឆ្នោត​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​ព​ន្លឿ​ន​ការចរចា​ជាមួយនឹង​តំណាង​ក្រុម​ឧទ្ទាម១៧ក្រុម​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ថា្នក់​ជាតិ។ ជា​អកុសល តំណាង​ក្រុម​ឧទ្ទាម១០ក្រុម បានប្រកាសថា​នឹងមិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នោះទ...
article_266.txt
នាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នៅថ្ងៃទី១៨ ខែសីហា បានប្តេជ្ញាធ្វើនយោបាយ ដោយមិនឱ្យជាន់ដានចាស់លោកឪពុក និងម្តាយមីង ដែលបានរបូតតំណែងនាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធា។ បើតាមនាយករដ្ឋមន្រ្តីថៃដែលមានវ័យក្មេងជាងគេរូបនេះ ខ្លួនប្តេជ្ញាខិតខំធ្វើការឱ្យបានខ្លាំងបំផុត។
មហាក្សត្រថៃ បានតែងតាំង លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្រ្តីថៃទី៣១ ជាផ្លូវការ នៅថ្ងៃទី១៨ ខែសីហា។ ក្នុងវ័យ៣៧ឆ្នាំ លោកស្រី ផែថងថាន បានក្លាយជាបុគ្គលទី៣ ក្នុងគ្រួសារត្រកូល «ស៊ីណាវ៉ាត់» ដែលបានក្លាយជានាយករដ្ឋមន្រ្តី បន្ទាប់ពីលោកឪពុក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងម្តាយមីង យីងឡាក់ ស៊ីណាវ៉ាត់។ មេដឹកនាំត្រកូល «ស៊ីណាវ៉ាត់» ពីរនាក...
article_2660.txt
នៅថ្ងៃនេះ​ឆ្នាំ ១៩៤៩ មេដឹកនាំ​បដិវត្តន៍​កុម្មុយនីស្ត​ចិន​ដ៏​ល្បីល្បាញ​លោក ម៉ៅ សេទុង បានប្រកាស​បង្កើត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ជា​ផ្លូវការ​ដែលមាន​លោក ជូ អេ​ន​ឡាយ ( Zho Enlai) ជា​នាយករដ្ឋមន្ត្រី​ផងដែរ។ ការប្រកាស​បង្កើត​រដ្ឋ​កុម្មុយនីស្ត​ចិន​មួយ​នេះ កើតមានឡើង​ក្រោយពេល​កងទ័ព​បដិវត្តន៍​កុម្មុយនីស្ត​ចិន​លោក​ប្រធាន ម៉ៅ បាន​...
ការ​ចាញ់​សង្គ្រាម​និង​បាត់បង់​ទឹកដី​ចិន ដែល​គេ​ស្គាល់​ថា​ជា​ទឹកដី​ដ៏​ធំ​បំផុត​មួយ​នៅ​អាស៊ី ទៅក្នុង​កណ្តាប់ដៃ​ទ័ព​កុម្ម​យ​នី​ស្ត បានធ្វើអោយ​ពិភពលោក​ភ្ងា​ក់​ផ្អើល​ជាខ្លាំង ហើយ​ការ​ផុស​ឡើង​នៃ​រដ្ឋ​មហា​យក្ស​កុម្មុយនីស្ត​ចិន​នេះ​ធ្វើអោយ​ពិភពលោក​ជាពិសេស សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ផងដែរ។ យ៉ាងណាក្តី មុននឹង​មានការ​ដួល​រំលំ​នៃ​រប...
article_2661.txt
ក្រោម​ការចរចា​ជាសម្ងាត់​អស់​រយៈពេល​ប្រមាណ៥កន្លងទៅនេះ ភាគី​ប៉ាស៊ីហ្វិក​ទាំងពីរ​រដ្ឋ សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​ទំហំ​មាន​ស្មើនឹង៤០ភាគរយ​នៃ​សេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀង​ដ៏​ចម្រូងចម្រាស​នេះ នឹងធ្វើ​ឲ្យ​លែងមាន​របាំង​ពាណិជ្ជកម្ម​រវាង​រដ្ឋ​ប៉ាស៊ីហ្វិក​ទាំង១២ទៀតហើយ។ មេដឹកនាំ​ដែលជ...
លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ ម្សិលមិញ សហរដ្ឋអាមេរិក និង រដ្ឋ​ប៉ាស៊ីហ្វិក១១ផ្សេងទៀត បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ភាព ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​ចរចា​ដោយ​សម្ងាត់​អស់​រយៈ​ជាង​ប្រាំ​ឆ្នាំ​មកហើយ​នោះ។ កិច្ចព្រមព្រៀង​នេះ នឹងធ្វើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ប៉ាស៊ីហ្វិក​កាន...
article_2662.txt
ម្សិលមិញ​ក្រសួងការពារជាតិ​រុស្ស៊ី​បានសម្រេច​បញ្ចេញ​របាយ​ការណ៍​ពាក់ព័ន្ធ​សព្វាវុធ​ជាពិសេស​យន្តហោះ​ចម្បាំង​ដែល​ខ្លួន​ប្រើ​ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ទីនោះ​ផង។ក្នុង​របាយការណ៍​បាន​បង្ហាញថា​រុស្ស៊ី​បញ្ជូន សព្វាវុធទំនើបៗជាច្រើន​ប្រភេទ​ទៅ​ច្បាំង រួមទាំង​យន្តហោះ​ជា​ចម្បាំង​ស៊េរី​ថ្មី ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​យ៉ាងតិចណា...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជា​ឲ្យ​កងទ័ព​រុស្ស៊ី​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​កាលពី​ថ្ងៃ​ពុធ ដើម្បី​ជួយ​គាំទ្រ​រដ្ឋាភិបាល​លោក បា​សាដ អាសាដ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ចេញ​របាយការណ៍​ជា​ផ្លូវការ​ជុំវិញ​យុទ្ធនាការ​នេះ​កាលពី​ម្សិលមិញ។ របាយការណ៍​នោះ​មាន​បង្ហាញ​ពី...
article_2663.txt
ម្សិលមិញ​នេះ​លោក បា​សា អាល់​អាសា បាន​សារភាពថា ខ្លួន​បាន​សរសេរ​លិខិត​សុំ​ជំនួយ​យោធា​ពី​ក្រុង​ម៉ូស្គូ​កន្លងមក​ជាច្រើនលើក។ ការបញ្ជាក់​បែបនេះ កើតឡើង​ក្រោយ​បណ្តា​ប្រទេស​លោកខាងលិច​មួយចំនួន​ចោទសួរ​ពី​ចេតនា​ពិតប្រាកដ​របស់​រុស្ស៊ី ដែល​បញ្ជា​ឲ្យ​កងទ័ពអាកាស​ខ្លួន​បើក​ការវាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ជា​លើកដំបូង​ម្សិលមិញ​នេះដែរ។
ក្រោយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បញ្ជា​កងទ័ព​ខ្លួន​ឲ្យ​វាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ជា​លើកដំបូង ម្សិលមិញ លោកខាងលិច​មួយចំនួន​ចោទសួរ​ជា​សំណួរ​ថា តើ​រុស្ស៊ី​មាន​ចេតនា​អ្វី​ប្រាកដ ស្រាប់តែ​ចាប់​អន្តរាគមន៍​នេះ។ ដើម្បី​ជម្រះ​មន្ទិលសង្ស័យ ប្រមុខរដ្ឋ​ស៊ី​រី​លោក បា​សា អាល់​អាសាដ បាន​ចេញមុខ​បកស្រាយ​ដោយ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា អន...
article_2664.txt
រដ្ឋាភិបាល​នៃ​កោះ​ណូ​រូ បានប្រកាស​កោះ​ណូ​រូ​ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កន្លែង​ឃុំឃាំង​ជន ភៀសខ្លួន​ឬ អ្នក​សុំ​សិទ្ធិ​ជ្រកកោន នឹង​ក្លាយជា​កន្លែង​បើកចំហ​សេរី​ចំពោះ​ជនភៀសខ្លួន​វិញ​ហើយ។នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​នាយ​ក​ដ្ឋា​ន​គ្រប់គ្រង​យុត្តិធម៌​និង​ព្រំដែន​ណូ​រូ។
ចាប់ពី​ថ្ងៃនេះ​តទៅ ប្រទេស​ណូ​រូ នឹង​លែង​ជា​មជ្ឈមណ្ឌល​ឃុំឃាំង​ជនភៀសខ្លួន​ទៀតហើយ ពោលគឺ ជនភៀសខ្លួន​អាច​ចេញចូល​ប្រទេស​នេះ​ដោយ​សេរី​គ្រប់ពេលវេលា។ ការផ្លាស់ប្តូរ​គោ​លន​យា​បាយ នេះ ក៏​ស្ថិតក្រោម​ការគាំទ្រ និង ផ្គត់ផ្គង់​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ផងដែរ។ រដ្ឋមន្ត្រី​យុត្តិធម៌​នៃ​កោះ​ណូ​រូ David Adeang បាន​បញ្ជាក់ថា​រដ្ឋាភិបាល​បាន...
article_2665.txt
ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ម្សិលមិញ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov  បាន​ព្រមាន​ក្រុមប្រឹក្សា​ទាំងមូល​ថា ក្រុម​រដ្ឋ​ឥស្លាម​មាន​ធាតុ​ផ្សំ​អាវុធ​មហា​ប្រល័យ​ក្នុង​ដៃ​ហើយ។ លោក​បានស្នើ​ឲ្យ​បណ្តា​ប្រទេស​ជា​សមាជិក​ដាក់​ក្រុម​រដ្ឋ​ឥស្លាម​នេះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​ប្រឆាំង​ភេរវកម្ម​ដោ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រមុខ​ការទូត​រុស្ស៊ី​លោក Sergei Lavrov បាន​ព្រមាន​ក្រុមប្រឹក្សាសន្តិសុខ​ទាំងមូល​កាលពី​ម្សិលមិញ​ពី​ការ​ដណ្តើមបាន​ធាតុ​ផ្សំ​នានា​នៃ​អាវុធ​ប្រល័យ​លោក​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​កំពុង​ធ្វើ​ព្យុះភ្លៀង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​បច្ចុប្បន្ន។ កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នេះ គឺ​រៀបច...
article_2666.txt
ក្រោម​ការរិះគន់​ជាច្រើន​លើ​ការ​រឹតត្បិត​សិទ្ធិ​សេរី​នៃ​ការបញ្ចេញមតិ​ពី​សំណាក់​ប្រជាជន និង អង្គការ​អន្តរជាតិធំៗ រដ្ឋាភិបាល​របប​សឹក​ថៃ មិនបាន​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​ប្រជាជន​នោះទេ។ ផ្ទុយទៅវិញ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បែរជា​បន្ថែម​គំនាប​ទៅលើ​ប្រជាជន​កាន់តែ​តឹងរឹងទៅ។ ចុងក្រោយ​នេះ ...
ថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​ដាក់សំណើ​មួយ​ក្នុងការ​បង្កើត​ប្រព​ន្ធ័ នៃ​ការប្រើប្រាស់​អ៊ិន​ធ័​រ​នែ​ត​តែមួយ​ក្នុង​គោលបំណង​គ្រប់គ្រង​ទៅលើ​គេហទំព័រ និង លំហូរ​ព័ត៌មាន ដែល​គ្មាន​ភាពច្បាស់លាស់។ ចំណាត់ការ​នេះ មិន​ទទួល​បានការ​សាទរ​ពី​ប្រជាជន​នោះទេ។ ប្រជាជន​ថៃ​ប្រមាណ​ជាង​ប្រាំពីរ​ម៉ឺន​នាក់ បានដ...
article_2667.txt
មេដឹកនាំ​មកពី​ប្រទេស​ជាច្រើន​បាន​សន្យា​បញ្ជូន​កងទ័ព​និង​សម្ភារៈ​ចាំបាច់​ផ្សេង​បន្ថែមទៀត​ដើម្បីឱ្យ​បេសកកម្ម​រក្សា​សន្តិភាព​ជុំវិញ​ពិភពលោក​កាន់តែ​មាន​ប្រសិទ្ធភាព។ ការសន្យា​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​ពិភពលោក​ស្តីអំពី​ការរក្សា​សន្តិភាព​ដែល​ធ្វើឡើង​ស្របគ្នា​ជាមួយ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការសហប...
ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលជា​ប្រធាន​អង្គប្រជុំ​បានប្រកាសថា កងកម្លាំង​ប្រមាណ៣០០០០នាក់​មកពី៥០ប្រទេស នឹងចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ព្រម​ជាមួយនេះ​សម្ភារៈ​ដូចជា ឧទ្ធម្ភាគចក្រ និង​ឧបករណ៍​សុខាភិបាល ក៏ត្រូវ​បានផ្ដល់​ផងដែរ។ សហរដ្ឋអាមេរិក ក្នុងនាម​ជា​មហាអំណាច​ពិភពលោក បាន​ចូលរួម​ប្រមាណ២៨%នៃ​ថវិកា​រ...
article_2668.txt
សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​ដើរតួនាទី​សំខាន់​ជាងគេ​មួយ​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​សកល។ ប្រទេស​មហាអំណាច​មួយ​នេះ​ចំណាយលុយ​ច្រើនសន្ធឹក​គាំទ្រ​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន អង្គការ​ពាក់ព័ន្ធ​នានា គិត​ត្រឹម​ដើមឆ្នាំ​នេះ​មក​ថ្ងៃ៣០ ខែកញ្ញា អាមេរិក​ទទួលយក​ជ​ន​ភៀសខ្លួន ៧ម៉ឺន​នាក់​ហើយ។
បញ្ហា​ជនភៀសខ្លួន និង​បញ្ហា​ចំណាកស្រុក​ក្លាយជា​រឿង​ស្មុគស្មាញ​មួយ​សម្រាប់​ពិភពលោក ហើយ​ចំនួន​ជនភៀសខ្លួន​នាពេល​បច្ចុប្បន្ន ក្លាយជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់​ក្រោយ​សង្គ្រាមលោកលើកទី២ ។ សហគមន៍​អន្តរជាតិ យល់ថា​បញ្ហា​ជនភៀសខ្លួន​មិនមែនជា​បញ្ហា​តំបន់​ឡើយ តែ​វា​ជា​បញ្ហា​សកល ដែល​គ្រប់​ប្រទេស​ទាំងអស់​ត្រូវ​រួមចំណែក​ដោះស្រាយ។ ជុំវ...
article_2669.txt
​ម្សិលមិញ​នេះ​បេក្ខជន​ប្រធានាធិបតី​ដែល​នាំមុខគេ​មកពី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​លើកឡើងថា មជ្ឈិម​បូ​ពា​នឹងមាន​ស្ថិរភាព​ប្រសិនបើ​មេដឹកនាំ​ផ្តាច់ការ​អ៊ីរ៉ាក់ សា​ដាម ហ៊ូ​សេន និង​មេដឹកនាំ​លី​ប៊ី ម៉ូ​អា​ម៉ា ហ្កា​ដា​ហ្វី នៅ​កាន់អំណាច។ សម្តី​លោក អាចជា​ការវាយប្រហារ​គោលនយោបាយ​ប្រធានាធិបតី​អាមេរិកមុនៗជា...
លោក​ដូ​ណា​ល់​ត្រាំ អះអាងថា​វា​ជាការ​ពិត​ដែលថា​តំបន់​មជ្ឈិមបូព៌ា​មាន​សុវត្ថិភាព​ជាមុន​បើ​មាន​វត្តមាន​មេដឹកនាំ​អ៊ីរ៉ាក់​លោក សា​ដាម ហ៊ូ​សេន និង​វត្តមាន​មេដឹកនាំ​លី​ប៊ី​លោក ម៉ូ​អា​ម៉ា ហ្កា​ដា​ហ្វី។ លោក​លើកឡើង​បែបនេះ​ដើម្បី​តប​សំណួ ឆ្លើយតប​សំណួរ​ក្នុង​សារព័ត៌មាន NBC ម្សិល​ម្សិល​ថា «តើ​តំបន់​មជ្ឈិមបូព៌ា​ពិតជា​មាន​ស្ថិរភាព​និ...
article_267.txt
អាម៉េរិកបានរឹបអូសយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌុយរ៉ូ នៅសាធារណរដ្ឋដូមីនីក នៅថ្ងៃទី២ ខែកញ្ញា ដោយសារបំពានទណ្ឌកម្ម និងការនាំចេញខុសច្បាប់។
យន្តហោះដែលអាម៉េរិករឹបអូសជាប្រភេទ Dassault Falcon 900EX ដែលប្រើប្រាស់ដោយប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌុយរ៉ូ និងសមាជិករដ្ឋាភិបាលរបស់លោក។ ក្រសួងយុត្តិធម៌អាម៉េរិកបានប្រកាសថា យន្តហោះនេះត្រូវបានវ៉េណេស៊ុយអេឡាទិញដោយខុសច្បាប់។ អគ្គរដ្ឋអាជ្ញាលោក Merrick Garland បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖« ក្រសួងយុត្តិធម៌...
article_2670.txt
ការអនុម័ត​ច្បាប់​ការពារជាតិ​ជប៉ុន​ថ្មី នឹងធ្វើ​ឲ្យ​កងទ័ព​ជប៉ុន​អាច​ចេញ​អន្តរាគមន៍ ឬ ច្បាំង​ក្រៅប្រទេស។ ជាពិសេស​នោះ ជប៉ុន​អាច​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន រាល់​ស្ថានភាព​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ជប៉ុន។ ជុំវិញ​បញ្ហា​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​អះអាងថា​សិទ្ធិ​នេះ មិនអាច​ប្រើប្រាស់​នៅក្នុង​ឧបទ្វីប​កូរ៉េ​ដោយ​មិនមាន...
លោក ទេព អ៊ីវីសាល លម្អិតព័ត៌មាននេះ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង​លោក ហាន មិន​គូ (Han Min-koo) បាន​ថ្លែងការណ៍​កាលពី​ម្សិលមិញ​នេះ​ថា កូរ៉េខាងត្បូង​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុងការ​ច្រានចោល​នូវ​សំណើ​របស់​អាមេរិក​សម្រាប់​ការចូល អន្តរាគមន៍​របស់​ក​ង​ទ័ព​ជប៉ុន​នៅក្នុង​ឧបទ្វីប​កូរ៉េ​នៅពេល​ដែលមាន​ស្ថានភាព​តានតឹង។ ក្រោយពី​ច...
article_2671.txt
រដ្ឋាភិបាល​វៀតណាម បាន​ថ្កោលទោស និង ទាមទារ​សំណង​ពី​រដ្ឋាភិបាល​ថៃ​លើ​ការបាញ់​អ្នកនេសាទ ជនជាតិ​វៀតណាម​បីនាក់ ។ ការទាមទារ​នេះ ធ្វើឡើង​ក្រោយពី​អ្នកនេសាទ​ជនជាតិ​វៀតណាម​បីនាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បាញ់ ខណៈពេលដែល​ពួកគេ​ចូល​នេសាទ​ខុសច្បាប់​ក្នុងប្រទេស​ថៃ។  នេះ​បើ​យោងតាម សារព័ត៌មាន​Nation។
អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក លី ហៃ​ប៊ិ​ញ (Le Hai Binh) បាន​លើកឡើងថា រដ្ឋាភិបាល​វៀតណាម​ពិតជា​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើ​អមនុស្សធម៌ និង ការប្រើប្រាស់​កង កម្លាំង​របស់​អាជ្ញាធរ​ថៃ​លើ​ពលរដ្ឋ​របស់ខ្លួន។ លោក បាន​បន្ថែមទៀតថា ទោះបីជា​ទូក​បាន​ចូលទៅ នេសាទ​ដោយ​ខុសច្បាប់​ក៏ដោយ អាជ្ញាធរ​ថៃ​មិន​គូរ​ប្រើប្រាស់​កងកម្លាំ...
article_2672.txt
លោក តូនី អាបូត​ ត្រូវ​ចុះចេញពីតំណែង​ជានាយករដ្ឋមន្ត្រី​នៅ​ពេលដ៏ខ្លីខាងមុខ​ក្រោយមាន​ការ​បោះឆ្នោត​ក្នុង​ចំណោម​សមាជិក​បក្សសេរីភាព​​ ដោយ​លោក​បានសំឡេងគាំទ្រ​តិចតួច​ត្រឹម​៤៤​សំឡេង​ប៉ុណ្ណោះ​ ខណៈដៃ​គូ​ប្រជែង​របស់លោក គឺលោក Malcolm Turnbull បានទទួលសំឡេង​គាំទ្រ​ច្រើន​ជាង១០សំឡេង។ បើ​តាម​មន្ត្រី​រដ្ឋាភិបាល​អូស្ត្រាលី​លោក អាបូត ត្រូវ...
បើតាម​ការ​បញ្ជាក់​របស់​លោក Malcolm Turnbull ដែល​ជាអតីត​រដ្ឋមន្ត្រី​ទូរគមនាគមន៍ ទោះមានការ​ទម្លាក់​លោក អាបូត ពីតំណែង​ក៏ដោយ ក៏មិនមានការរៀបចំ​បោះឆ្នោត​មុនអាណត្តិ​ដែរ​។ ដែល​នេះ​មានន័យ​ថា​សភា​នៅ​បន្ត​ដឹកនាំស្ថាប័ន​នីតិបញ្ញត្តិ​រហូតដល់​ផុតអាណត្តិ​។ ចំណែក​ការ​បោះឆ្នោត​ក្នុង​បក្ស​នេះ​ដែរ​ សមាជិក​បក្ស​​បាន​បន្ត​ផ្តល់​សេចក្តី​ទុក...
article_2673.txt
ការអនុម័ត​ច្បាប់​ការពារ​សន្តិសុខ​ថ្មី​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានប្រតិកម្ម​ពី​សំណាក់ បក្សនយោបាយ និង ប្រជាជន​ជប៉ុន​នោះទេ តែ​រដ្ឋ​ជិតខាង ក៏បាន​សម្តែង​ការព្រួយបារម្ភ និង រិះគន់ ផងដែរ។ ច្បាប់​ថ្មី​របស់​ជប៉ុន​ដែល​អនុ​ញ្ញាត​ឲ្យ​កងទ័ព​អាច​ចេញ​ច្បាំង​ក្រៅប្រទេស​បាន ត្រូវបាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង...
កាលពី​ចុង​សបា្តហ៍​កន្លងទៅនេះ រដ្ឋាភិបាល​កូរ៉េខាងជើង បាន​ចោទ​ច្បាប់​ការពារ​សន្តិសុខ​ថ្មី​របស់​ជប៉ុន ថា គឺធ្វើឡើង​ដើម្បី​ជា​មធ្យោបាយ​មួយ​សម្រាប់​ឈ្លានពាន​ប្រទេស​ដទៃ។ ការចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​សភា​ជប៉ុន បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់​ការពារ​សន្តិសុខ​ថ្មី​ដ៏​ចម្រូងចម្រាស។ យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ប្រកាស​ដោយ​...
article_2674.txt
លោក Donald Trump បេក្ខជន​នាំមុខ​និង​ជា​មហាសេដ្ឋី បាន​ស្ថិតនៅ​ចំណុច កណ្តាល ហើយ​បានទទួល​ការរិះគន់​យ៉ាងខ្លាំង នៅពេលដែល​គូប្រកួត​ប្រជែង​ប្រធានាធិបតី ខាង​គណបក្ស​សាធារណរដ្ឋ១១នាក់​ផ្សេងទៀត​សម្រាប់​ឆ្នាំ២០១៦ បានធ្វើ​ការជជែក​ដេញដោល​លើក​ទី២របស់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ពុធ​ទី ១៦ ខែកញ្ញា នេះ។
សូមចុចទៅប្រភពដើម VOA ត្រង់នេះ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_2675.txt
វិបត្តិ​ជនភៀសខ្លួន បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​ដ៏​ធ្ងន់ធ្ងរ​ហើយ​សម្រាប់​សហភាព​អឺរ៉ុប ដ្បិត​រដ្ឋ​សមាជិកនីមួយៗបរាជ័យ​ក្នុងការ​សម្រាល​បន្ទុក​គ្នា​ក្នុងការ​ទទួលយក​ជន​ភៀសខ្លួន។ គួរកត់សម្គាល់​នោះ​ហុង​គ្រី​បាន​ក្លាយជា​រដ្ឋ​ដំបូង​ដែល​ឈានដល់​ដំណាក់កាល​មួយ​ដែល​តឹងរឹង​ជាងគេ រហូតដល់​ប្រើប្រាស់​កងកម្លាំង​ទ័ព​ដើម្បី​ទប់ស្កាត់​ទៅ​...
សភា​ហុង​គ្រី បានអនុម័ត​ច្បាប់​ថ្មី​ស្តីពី​ការប្រើប្រាស់​ទាហាន ដើម្បី​ទប់ស្កាត់​នឹង​លំហូរ​ជនភៀសខ្លួន​រាប់ពាន់នាក់​ក្រោម​សម្លេងគាំទ្រ១៥១ ប្រឆាំង ១២ និង អនុប្បវាទ២៧ ។ ច្បាប់​ថ្មី​នេះ នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ហុង​គ្រី​អាច​ប្រើប្រាស់​កងទ័ព​ដោយ​ស្របច្បាប់​ដើម្បី​ចាត់វិធានការ​ទៅលើ​ជនភៀសខ្លួន​ដែល​កំពុងតែ​សម្រុកចូល​ក្នុងប្រទ...
article_2676.txt
រដ្ឋាភិបាល​ហុង​គ្រី ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​ប្រកាសអាសន្ន ក្រោយពី​បាន​បិទ​ព្រំដែន​ជាមួយនឹង សើ​ប​បៀរ ហើយ ធ្វើ​ឲ្យ​មាន​ជនភៀសខ្លួន​ជាច្រើន​បាន​កកស្ទះ​និង កំពុង​ព្យាយាម​ចូលទៅក្នុង​ប្រទេស​ហុង​គ្រី​ដោយ​ខុសច្បាប់។ ការឈាន ដល់​ការប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នេះ កើតឡើង ក្រោយពី​សហភាព​អឺរ៉ុប​បាន​បរាជ័យ​លើ​កិច្ចព្រមព្រៀង...
ចុងក្រោយ រដ្ឋាភិបាល​ហុង​គ្រី បានសម្រេច​ប្រកាស​ដាក់​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​ក្នុង​ភាព ប្រកាសអាសន្ន ដោយសារ​តែមាន​ជនភៀសខ្លួន​ខុសច្បាប់​ជាច្រើន​បាន​កំពុងតែ​ព្យាយាម​ចូលទៅក្នុង ហុង​គ្រី ក្រោយពី​រដ្ឋាភិបាល​ហុង​គ្រី បិទ​ច្រកព្រំដែន​ជាមួយនឹង​សើ​ប​បៀរ។ ជនភៀសខ្លួន​រាប់រយ​នាក់ កំពុងតែ​កកស្ទះ​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ហុង​គ្រ...
article_2677.txt
ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​នឹង​ជួប​ជជែក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា។ បញ្ហា​ជាច្រើន​នឹង​ក្លាយជា​ប្រធានបទ​នៃ​កិច្ចពិភាក្សា​ទ្វេភាគី ទាំង​បញ្ហា​ភេរវកម្ម សង្គ្រាម​ស៊ី​រី និង​ជម្លោះ​អ៊ុយ​ក្រែ​ន ជាដើម ហើយ​ជំនួ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ មន្ត្រី​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​ជួបពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សម​ភាគី​លោក ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅក្រៅ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ។ ក្រោយ​មានការ...
article_2678.txt
បើសិនជា​កូនប្រុស​ទូរស័ព្ទ​ទៅ​ម្តាយខ្លះៗ ក៏​ប្រហែលជា​ម្តាយ​រូបនេះ​មិន​បង្ហោះ​វីដេអូ​ដែល​បង្កប់​នូវ​ប្រយោគ​ចុក​ឈាម​ដ៏​ច្រើនបែប​នេះដែរ។
ដោយ​ក្តី​នឹករលឹក​ផង និង​ខឹង​ផង ដោយសារតែ​កូនប្រុស​មិនដែល​ទូរស័ព្ទ​ទៅរក​ទាល់តែសោះ ចាប់តាំងពី​គេ​ចេញពីផ្ទះ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​មក អ្នកស្រី Ann Pinto McCarney បាន​បង្ហោះ​វីដេអូ​មួយ​ដើម្បី​បង្ហាញ​ពី​ការមិនសប្បាយចិត្ត​រប​ស់គា​ត់ ដោយ​ការនិយាយ​ចំអក​ឲ្យ​កូនប្រុស​នៅលើ
article_2679.txt
ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ផ្តល់​សញ្ជាតិ​និង​លិខិតឆ្លងដែន​រុស្ស៊ី​ឲ្យ​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​និង​ល្បីល្បាញ​ម្នាក់​របស់​អាមេរិក​លោក Roy Jones Jr។ ការផ្តល់​សញ្ជាតិ​ដល់​កីឡាករ​អាមេរិក​រូបនេះ ធ្វើឡើង​ប្រហែល​មួយខែ​ក្រោយពេល​កីឡាករ​ម្នាក់នេះ​ជួប​សំណេះសំណាល​ជាមួយ​លោក ពូ​ទីន នៅ​ទឹកដី Crimea មុនពេ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចេញ​ក្រឹត្យ​ផ្តល់​សញ្ជាតិ​និង​លិខិតឆ្លងដែន​តប​តាម​ការស្នើសុំ​របស់​កីឡាករ​ប្រដាល់​ដ៏​ល្បី​របស់​អាមេរិក​លោក Roy Jones Jr ។ យោងតាម​គេហទំព័រ​វិមាន​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​រុស្ស៊ី ក្រឹត្យ​មួយច្បាប់​ដែល​ផ្តល់​សញ្ជាតិ​ដល់​កីឡាករ​ប្រដាល់​អា...
article_268.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_2680.txt
មកទល់ពេលនេះ អង្គការសហប្រជាជាតិ ដែល​ហៅ​កាត់​ថា UN (United Nations) ត្រូវបាន​បង្កើតឡើង អស់​រយៈពេល​ប្រាំពីរ​ទសវត្សរ៍​មកហើយ។ រយៈពេល​កន្លងមក ក្រុមប្រឹក្សាសន្តិសុខ​ដែលជា​ស្ថាប័ន​មួយ នៃ​អង្គការ​អន្តរជាតិ​នេះ បាន​រង​នូវ​ការ​ចោទ និង រិះគន់ថា មិនបាន​បំពេញ​តួនាទី​ពេញលេញ និង មិនបាន តំណាង​ឲ្យ​ប្រទេស​ទាំងអស់​របស់​ពិភពលោក​នោះ។ យ៉ាងណា...
មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ កាលពី​ថ្ងៃទី១៤ ខែកញ្ញា​កន្លងទៅនេះ មហាសន្និបាត​អង្គការសហប្រជាជាតិ បានអនុម័ត​ជា​ឯក​ឆ្ឆ័​ន​លើ​របៀបវារៈ​នៃ​ការចរចា​លើ​ការកែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី៧០នៅពេល​ខាងមុខនេះ។ ការព្រម​ទទួលយក​សំណើ​ជា​ផ្លូវ​ការណ៍​នេះ ត្រូវ​ចាត់ទុកថា​លើកដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ ៧០ឆ្នា...
article_2681.txt
ខណៈ​ការបោះឆ្នោត​ជា​សាកល​តាមបែប​ប្រជាធិបតេយ្យ​កាន់តែ​ខិតជិត​មកដល់​នៅក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា សភា​ប្រទេស​នេះ​ស្រាប់តែ​អនុម័ត​ច្បាប់ថ្មីៗមួយចំនួន។ ច្បាប់​ថ្មី​ក្លាយជា​ក្តីកង្វល់ និង​ដើរ​ផ្ទុយស្រឡះ​ពី​គោលការណ៍​ប្រជាធិបតេយ្យ ព្រោះ​ច្បាប់​ត្រូវបាន​បង្កើតឡើង​ដើម្បី​រឹតត្បិត​សេរីភាព​និង​សិទ្ធិ​ជនជាតិភាគតិច ជាពិសេស​ប្រជាជន​ម៉ូ​...
សួ​ម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ រយៈពេល​ជាង​មួយខែ​ទៀត​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នឹង​ចាប់ផ្តើម​ឡើង​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​ជា​លើកដំបូង​បំផុត​ក្រោយ​យោធា​រលំរលាយ​ទៅ។ ការបោះឆ្នោត​ជា​សាកល​នេះ នឹង​បើក​ទំព័រ​ប្រ​វ​តិ្ត​សាស្ត្រ​ថ្មីរបស់​​មី​យ៉ាន់​ម៉ា ដែល​រំកិល​ខ្លួន​បន្តិចម្តងៗទៅរក​ប្រជាធិបតេយ្យ​ពេញលេញ។ ប៉...
article_2682.txt
យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន​អាល្លឺម៉ង់​ធំ​ពីរ បាន​បដិសេធ​ក្នុង​ការលក់​បន្លា​លួស​ទៅ​ឲ្យ​ហុង​គ្រី​ដែល ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​យក​ប្រើប្រាស់​ដើម្បី​ដាក់​ឡោម​ព​ទ្ធ័​នៅ​ព្រំដែន​ជាមួយ​សើ​ប៊ី​ដើម្បី​ហាមឃាត់ មិន​ឲ្យ​ជន​ភៀស​ចូលទៅ​ក្នុងប្រទេស។ នេះ​បើ​យោងតាម​សារព័ត៌​មា​នៃ​Sputnik។
ជនភៀសខ្លួន​រាប់ពាន់នាក់ បាន​កកស្ទះ​នៅតាម​បណ្តោយ​ព្រំដែន​ប្រទេស​ហុង​គ្រី ពីព្រោះ​រដ្ឋាភិបាល បាន​បិទ​ព្រំដែន​មិន​ឲ្យ​ពួកគេ​ចូលទៅក្នុង​ប្រទេស​នោះទេ។ ហើយ​អ្វីដែល​គួរកត់សម្គាល់​នោះ តាម ព្រំដែន​ហុង​គ្រី​ជាមួយនឹង​សើ​ប៊ី ដែល​ធា្ល​ប់​តែ​ចេញចូល​ដោយ​សេរី​ត្រូវបាន​ឡោម​ព​ទ្ធ័​ទៅដោយ​របងលួស។ ដោយសារ​តែមាន​ជនភៀសខ្លួន​ច្រើនពេក ដែល​កំពុង...
article_2683.txt
បេក្ខជន​ប្រ​ធានា​ធីប​តី​បក្ស​សាធារណរដ្ឋ​លោក Ben Carson បាន​អះអាងថា​អ្នក​កាន់សាសនា​ឥស្លាម​មិនគួរ​ត្រូវគេ​បោះឆ្នោត​ឲ្យ​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ឡើយ។ លោក​ថា​វា​ជា​រឿង​ដែល​ផ្ទុយ​រដ្ឋធម្មនុញ្ញ​អាមេរិក។ ប៉ុន្តែ​សម្តី​របស់​អ្នកនយោបាយ​រូបនេះ​កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​ប៉ះពាល់​ដល់​សហគមន៍​អ្នក​កាន់សាសនា​ឥស្លាម​នៅ​សហរ...
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ប៉ុន្មាន​ថ្ងៃមុន បេក្ខជន​បក្ស​សាធារណរដ្ឋ​និង​ជា​មហាសេដ្ឋី Donald Trump បាន​ថ្លែង​សុន្ទរកថា​បង្កប់​ភាព​រើសអើង​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​កាន់សាសនា​ឥស្លាម ហើយ​មកដល់​ថ្ងៃអាទិត្យ​ម្សិលមិញ​បេក្ខជន​បក្ស​សាធារណរដ្ឋ​ម្នាក់ទៀត​បានលើកឡើង​ពី​បញ្ហា​សាសនា​ឥស្លាម​នេះ​ទៀត។ លោក Ben Carson ដែលជា​បេក្...
article_2684.txt
រដ្ឋាភិបាល​ក្រុង​ម៉ានីល ចំអក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ការសុំ​ចរចា​ទ្វេភាគី​លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​សរសើរ​ជប៉ុន​លើ​ការអនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ដែល​អាច​ឲ្យ​យោធា​ជប៉ុន​ចេញ​ច្បាំង​នៅ​បរទេស​បាន។ ការ​ថ្លែងការណ៍​ពី​គោលជំហរ​លើ​បញ្ហា​ពីរ​ក្នុងពេល​តែមួយ​នេះ បានបង្ហាញ​យ៉ាងច្បាស់​ពី​និ​ន្និ​ការ​របស់​ហ្វីលីពីន...
ម្សិលមិញ​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក ប៊ែ​នី​ណូ អា​ហ្គី​ណូ (Benigno Aquino) បាន​ចំអក​ចំពោះ ការសុំ​ចរចា​របស់​ចិន​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​សម្តែង​ការស្វាគមន៍​នូវ​ការអនុម័ត​ច្បាប់ ការពារ​សន្តិសុខ​ថ្មី​ដ៏​ចម្រូងចម្រាស​របស់​ជប៉ុន។ ថ្លែងការណ៍​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ទូរទស្សន៍​ក្នុងស្រុក លោក​អា​ហ្គី​ណា បាន​អ...
article_2685.txt
បុរស​ដែលជា​ជនភៀសខ្លួន​ជនជាតិ​ស៊ី​រី ដែល​ត្រូវបាន​អ្នក​ថតរូប​ស្រី​ហុង​គ្រី ទាក់​ជើងពេល​លោក ព្យាយាម​រត់​ចូលក្នុង​ព្រំដែន​ហុង​គ្រី​និង​សើ​ប​ប៊ី បាន​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​នៅ​សាលា​មួយ​ក្នុងប្រទេស អេ​ស្ប៉ា​ញ​ហើយ។ នេះ​បើ​យោងតាម​សារព័ត៌មាន​NBC។
ក្រោយពី​រូបភាព និង វី​ឌី​អូ នៃ​ការ​ទាត់​ជើង​លោក Osama Abdul Mohsen ដែលជា​ជនភៀសខ្លួន ជនជាតិ​ស៊ី​រី ដែល​បាន​បណ្តាល​ឲ្យ​លោក​ដួល​ពីលើ​កូនប្រុស​អាយុ៧ឆ្នាំ​យ៉ាង​រន្ធត់​នោះ ពិភពលោក បាន​ថ្កោលទោស និង រិះគន់ ស្ត្រី​ថតរូប​ជនជាតិ​ហុង​គ្រី​យ៉ាងខ្លាំង។ អ្វី​គួរកត់សម្គាល់ ក្រោយពី​រកឃើញថា​លោក Osama Abdul Mohsen ក៏​ធា្ល​ប់​ជា​គ្រូបង្វឹ...
article_2686.txt
ក្នុង​បទសម្ភាសន៍​ម្សិលមិញ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក CBS លោក​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ  ពូ​ទីន បាន​សង្កត់ធ្ងន់ថា អ្នកណា​ហៅ​លោក​ដូចម្តេច​វា​មិន​សំខាន់​ឡើយ អ្វីដែល​សំខាន់​លោក​ប្រឹងប្រែង​ធ្វើ​អ្វី​ដើម្បី​ប្រទេសជាតិ។ កន្លងមក​ពិភពលោក​មើលឃើញ​លោកពូ​ទីន​ក្នុង​រូបភាព​ផ្សេងគ្នា ហើយ​មាន​ខ្លះ​ដាក់​រហ័ស្ស​នាម​ដល់​លោក...
លោក​​ មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ម្សិលមិញ​នេះ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​អាមេរិក​លោក Charlie Rose ។ អ្នកសារព័ត៌មាន​រូប​នេះ​បាន​ចោទសួរ​សំណួរ​និង លើកយក​បញ្ហា​ពិភពលោក​ច្រើន​ទៀត​ដើម្បី​ជជែក​ជាមួយ​លោក ពូ​ទីន ផងដែរ។ ប្រធានបទ​ពិភាក្សា​ទាំងនោះ​រួមមាន​ទាំង​គោលជំហរ​របស់​រ...
article_2687.txt
ការពង្រីក​អំណាច​យោធា​ទៅ​ក្រៅប្រទេស​របស់​រដ្ឋាភិបាល​លោក ស៊ិន​ហ្សូ អា​បេ បាន​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​មួយ​នៅក្នុង​សង្គម​ជប៉ុន ដ្បិត​ប្រជាជន​និង​អ្នកនយោបាយ មានការ​ព្រួយបារម្ភ​ខ្លាច​ជប៉ុន​ត្រូវ​ធ្លាក់​ចូលក្នុង​សង្គ្រាម​ជាថ្មី។ បញ្ហា​នេះ បានធ្វើ​ឲ្យ​កើនឡើង​កម្តៅ​ក្នុង​សភា​ជាន់ខ្ពស់ ជប៉ុន ដែល​កំពុង​ត្រៀម​អនុម័ត​ច្បាប់​សន្ត...
នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​សមាជិកសភា​បក្ស​កាន់អំណាច និង បក្សប្រឆាំង បាន​ប្រតាយប្រតប់​គ្នា​ខណៈពេលដែល​កំពុងតែ​ជជែក​លើ​បង្កើន​ឥទ្ធិពល​យោធា​ដោយ​ត្រៀម​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​របស់​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ។ ការ​ឈានដល់​ផ្ទុះ​ហិង្សា​ក្នុង​សភា​នេះ អាច​ចាត់ទុកជា​លើកដំបូង​ហើយ ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​ជប៉ុន​ក្នុង​រយៈពេល...
article_2688.txt
ក្រុម​អាវ​ក្រហម​ដែលជា​អ្នកគាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បានកំណត់​ថ្ងៃ​ពុធ​ខាងមុខនេះ ដើម្បី​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ ការជួបជុំ​នេះដែរ ធ្វើឡើង​ដើម្បី​ប្រឆាំង​ទៅនឹង​ក្រុម Bersih ដែលជា​ក្រុម​អាវ​លឿង​ដែល​ទើបតែ​បញ្ចប់ បាតុកម្ម​ទាមទារ​លោក​ណ...
នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​ច​ន្ទ័​នេះ ប៉ូលីស​ម៉ាឡេស៊ី បានផ្តល់​ភ្លើង​ខៀវ​ទៅកាន់​ក្រុម​អាវ​ក្រហម​ដែល​ក្រុម​អ្នកគាំទ្រ រដ្ឋាភិបាល​ម៉ាឡេស៊ី​បច្ចុប្បន្ន ដើម្បី​ជួបជុំ​នៅក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​ក្នុង​គោលបំណង​ដើម្បី​ប្រឆាំង​ទៅនឹង សកម្មភាព​របស់​ក្រុម​អាវ​លឿង ដែល​ទើបតែ​បញ្ចប់​ការទាមទារ​របស់​ពួកគេ​ឲ្យ​លោក​ណា​ជីប​ចុះ​ចេញពី តំណែង។ កាលព...
article_2689.txt
ខណៈ​ការបោះឆ្នោត​ជាស​កល​មី​យ៉ាន់​ម៉ា​កាន់តែ​ខិតជិត​មកដល់ មេដឹកនាំ​បក្សនយោបាយនីមួយៗកំពុង តែ​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​របស់ខ្លួន​ដើម្បី​ទាញ​ការគាំទ្រ​ពី​ប្រជាជន។ សម្រាប់​មេបក្ស​ប្រឆាំង លោកស្រី​អង់​សាន ស៊ូ​ជី ក្នុង​យុទ្ធនាការ​នៃ​ការបោះឆ្នោត​នេះ លោកស្រី បាន​សន្យា​បង្កើត​រដ្ឋាភិបាល ដែល​ស្អាតស្អំ ពោលគឺ​រដ្ឋាភិបាល​ដែល​គ្មាន​អំ...
មេបក្ស​ប្រឆាំង​មី​យ៉ាន់​ម៉ា​ដ៏​មាន​ប្រជាប្រិយភាព លោកស្រី អង់​សាន ស៊ូ​ជី ( Aung San Suu Kyi) បាន​សន្យា នឹង​បង្កើត​រដ្ឋាភិបាល​ដែល​គ្មាន​អំពើពុករលួយ លើកកម្ពស់​ក្រុមកម្មករ និង បញ្ចប់​ជំនួយ​ពី​បរទេស នៅពេលដែល​លោកស្រី​ឡើងកាន់តំណែង។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុងពេលដែល​លោកស្រី​ធ្វើ​យុទ្ធនាការ នៃ​ការបោះឆ្នោត​នៅក្នុង​ក្រុង​យ៉ាង​ហ្គ...
article_269.txt
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ  បានប្រកាសមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៨ ទេ ប្រសិនបើលោកចាញ់ឆ្នោតប្រជែងកៅអីសេតវិមាននាឆ្នាំនេះ។
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ​ បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២២ខែកញ្ញាថា ៖«ទេខ្ញុំនឹងមិនធ្វើបែបនោះទេ។ ខ្ញុំមិនគិតថាវានឹងកើតឡើងទេ»។ លោក ត្រាំ បញ្ជាក់បែបនេះនៅពេលត្រូវបានសួរថា តើលោកនឹងបន្តឈរឈ្មោះនៅឆ្នាំ ២០២៨ ប្រសិនបើចាញ់នៅក្នុងការប្រជែងតំណែងសេតវិមាននៅឆ្នាំនេះ។ អតីត​ប្រធានាធិបតី​អាម៉េរិក​រូប​ន...
article_2690.txt
រុស្ស៊ី​កាន់តែ​ស្និទ្ធ​ចិន​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​ទេ តែ​វា​ជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​លោកខាងលិច​ទៅវិញ​ទេ។ មហាអំណាច​ទាំងពីរ​សុទ្ធតែជា​គូប្រជែង​លោកខាងលិច​ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង ហើយ​បើ​គេ​ពួតដៃគ្នា វា​ប្រាកដ​ណាស់​ថា លោកខាងលិច​ពិបាក​ទប់ទល់។ រុស្ស៊ី​ក្រោយ​កាន់តែ​ឯកោរ​ព្រោះ​ឈ្លានពាន​អ៊ុយ​ក្រែ​ន ហាក់​ខ្នះ...
សូម​ស្តាប់​ការបកស្រាយ​របស់លោក មុំ ពិទូរ្យ៖ វត្តមាន​លោក ស៊ី ជិន​ពីង​នៅ​រុស្ស៊ី​កាលពី​ខែឧសភា និង​វត្តមាន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​នៅក្នុង​ប្រទេស​ចិន​ក្នុង​ខួប​រំលឹក​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ បញ្ជាក់​ច្បាស់​ពី​កម្រិត​នៃ​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។ ក្រៅពីនេះ រដ្ឋាភិបាល​រុស្ស៊ី​ស្រាប់តែ​បង្កើត​កិច្ចសហប្រតិបត្តិការ​ច...
article_2691.txt
បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ថ្លែងថា បេក្ខជន​ដែល​កាន់សាសនា​ឥស្លាម​អាច​ធ្វើជា​ប្រធានាធិបតី​អាមេរិក​បាន​ដូច​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ដែរ។ ការលើកឡើង​នេះ​អាចជា​ការវាយប្រហារ​ក្រុម​បេក្ខជន​បក្ស​សាធារណរដ្ឋ​ដែល​បន្ត​យក​បញ្ហា​សាសនា​ឥស្លាម​ជា​ប្រធានបទ​ពិភាក្សា​និង​អះអាងថា​ប្រជាជន​មូស្ល...
ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង​ការជជែក​ដេញដោល​គ្នា​ក្នុងចំណោម​បេក្ខជន​ប្រ​ធា​ធិបតី​អាមេរិក សាសនា​ឥស្លាម​ក្លាយជា​ប្រធានបទ​ក្តៅ​និង​ចម្រូងចម្រាស​បំផុត។ បេក្ខជន​មកពី​បក្ស​សាធារណរដ្ឋ​បន្ត​អះអាងថា អ្នក​កាន់សាសនា​ឥស្លាម​មិនគួរ​ត្រូវគេ​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធានាធិបតី​អាមេរិក​ឡើយ ហើយ​វា​ជា​រឿង​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អ...
article_2692.txt
វៀតណាម​បាន​ដោះលែង​អ្នក​សរសេរ​ប្លុក​(Blogger)រិះគន់​រដ្ឋាភិបាល​វៀតណាម​ ហើយ​អ្នកសរសេរប្លុក​​នេះ​បាន​ចាក​ចេញ​ទៅអាមេរិក​ក្រោយត្រូវ​​ដោះលែង។ ចំណែក​ក្រុង​វ៉ាស៊ីនតោន​បាន​សាទរ​ទង្វើ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​រិះគន់រដ្ឋាភិបាល​ផ្សេងទៀត​ដែល​ត្រូវ​ចាប់​ខ្លួនកន្លងមក។
អ្នក​សរសេរប្លុក​រិះគន់រដ្ឋាភិបាល​វៀតណាមដែល​ត្រូវអាជ្ញាធរវៀតណាម​ចាប់​ខ្លួន​កាលពីឆ្នាំ​២០១២​នោះ​ត្រូវគេ​ដោះលែង​ឲ្យ​មាន​សេរីភាពវិញហើយ។ ក្រោយ​ការដោះលែង​ស្រី្តអ្នកសរសេរប្លុក​មានឈ្មោះថា Ta Phong Tan បាន​ចាកចេញពីវៀតណាមទៅសហរដ្ឋអាមេរិកភ្លាម។ បើតាម​ការឲ្យដឹង​ពីមន្ត្រីទូត​អាមេរិក​ប្រចាំ​នៅប្រទេសវៀតណាម​ ស្ត្រី​ដែល​ត្រូវអាជ្ញាធរ​ចា...
article_2693.txt
ប្រភព​សន្តិសុខ​នៃ​ប្រទេស​តួ​ក​គី (Turkey) បាន​និយាយថា​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​តួ​ក​គី​បាន​វាយប្រហារ​ឆ្លងកាត់​ព្រំដែនថ្មីៗទៀត​ប្រឆាំងនឹង​ពួក​ឧទ្ទាម Kurd នៅក្នុង​ប៉ែក​ខាងជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​បណ្តាលឱ្យមាន​មនុស្ស៥៥នាក់​ស្លាប់។
ប្រភព​ទាំងនេះ​និយាយថា ការវាយប្រហារ​ទាំងនេះ​បាន​យក​ជំរុំ និង​កន្លែងឯទៀតៗប្រើប្រាស់​ដោយ​ក្រុម​សមាជិក​នៃ​គណបក្ស​កម្មករ Kurdistan ហៅ​កាត់​ថា PKK ជាទី​ដៅ​នៃ​ការវាយប្រហារ។ កងកម្លាំង​សន្តិសុខ​តួ​ក​គី និង​គណបក្ស​ខុសច្បាប់ PKK បាន​បាញ់​គ្នា​សឹងតែ​រាល់ថ្ងៃ​ចាប់តាំងពី​បរាជ័យ​បទ​ឈប់​បាញ់​គ្នា​ដែលមាន​រយៈពេល​ពីរ​ឆ្នាំ និង​ដំណើរការ​ស...
article_2694.txt
រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ប្រកាស​ប្រទេស​ក្នុង​ភាព​ប្រកាសអាសន្ន​នៅក្នុង​តំបន់​មួយចំនួន ដ្បិត​កម្រិត​នៃ អ​ព្ទ័ នៅក្នុង​លំហ​អាកាស​កាន់តែ​ក្រាស់ទៅៗដែល​បណ្តាល​បរិយាកាស​ទាំងមូល​ត្រូវ​គ្របដណ្តប់​ដោយ​អ​ព្ទ័។ ការប្រកាសអាសន្ន​នេះ​ធ្វើ​ក្រោយពី មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា ដែល​ធ្វើ​ឲ្យ មាន​ផ្សែង​ដែល​បណ្តាល​ឲ្យ​ក...
ចុងក្រោយ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី បានសម្រេច​ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាស​អាសន្នកាល​ពីថ្ងៃ ម្សិលមិញ​នេះ ដ្បិត​បរិយាកាស​ទាំងមូល​ត្រូវ​គ្របដណ្តប់​ដោយ​អ​ព្ទ័​ដ៏​ក្រាស​ដែលជា​ការគំរាមកំហែង​ដល់​សុខភាព​ប្រជាជន និង កិច្ចការ​ផ្សេងទៀត។ ខេត្ត​ជាច្រើន​របស់​ឥណ្ឌូនេស៊ី កំពុង​រង​ការវាយប្រហារ​ពី​ផ្សែង​អ​ព្ទ័​ដ៏​ក្រាស់​ដែល​បណ្តាលមកពី​ភ...
article_2695.txt
បួ​គី​ណា​ហ្វា​សូ​កំពុង​ធ្លាក់​ក្នុងស្ថានភាព​នយោបាយ​មិន​ច្បាស់លាស់។ កាលពី​ថ្ងៃ​ពុធ ក្រុម​ទាហាន​របស់​អតីត​ប្រ​ធានា​ធីប​តី ប្លែ​ស កុំ​ប៉ា​រេ Blaise Compaoré បានធ្វើ​រដ្ឋប្រហារ ទំលាក់​រដ្ឋាភិបាល​អន្ត​រកា​ល។ ក្រុម​ទាហាន​បាន​ចូលទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ចាប់ខ្លួន​ប្រធានាធិបតី និង​សមាជិក​រដ្ឋាភិបាល​អន្ត​រ​កាល​ជាច្រើន​នាក់។ ក...
អ្នកនាង ព្រំសឿន សូលីណា លម្អិតព័ត៌មាននេះ នៅសល់​មិន​ដល់១ខែ​ទៀត​ទេ ប្រជាជន​បួ​គី​ណា​ហ្វា​សូ ត្រូវ​ទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី និង​តំណាងរាស្ត្រ ដើម្បី​បិទ​បញ្ចប់​នយោបាយ​អន្តរកាល​បច្ចុប្បន្ន។ ប៉ុន្តែ ក្រុម​យោធា​ដែល​ធ្លាប់​ការពារ​អតីត​ប្រធានាធិបតី ប្លែ​ស កុំ​ប៉ា​រេ បាននាំគ្នា​ទំលាក់​រដ្ឋាភិបាល​អន្តរ​កាល​មុន​រួចទៅហើយ។ ព...
article_2696.txt
ការបោះឆ្នោត សភា​ក្រិ​ក​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ បានផ្តល់​ជោគជ័យ​ជាថ្មី​ម្តងទៀត ដល់​លោក​អា​ឡិច​ស៊ិ​ស ស៊ី​ប្រាស។ បក្ស​ឆ្វេងនិយម​ជ្រុល​ស៊ី​រី​ហ្សា​របស់លោក បានទទួល​សំឡេងឆ្នោត​ពី៣៣ទៅ ៣៥ភាគរយ ឈ្នះ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ដែល​ទទួលបាន​សំឡេងឆ្នោត តែ​ពី​ជាង២៨ទៅ៣០ភាគរយ​ប៉ុណ្ណោះ។ នេះ​ស​បង្ហាញថា ពលរដ្ឋ​នៅតែ​បន្...
ក្នុង​ប្រព័ន្ធ​បោះឆ្នោត​ក្រិ​ក គេ​ផ្តល់រ​ង្វាន់៥០កៅអី​អោយ​បក្ស​ដែល​ទទួល សំឡេង​ច្រើនជាងគេ។ ដូច្នេះ សម្រាប់​រដ្ឋាភិបាល​ថ្មី លោក​ស៊ី​ស​ប្រាស​អាច​ទទួលបាន​កៅអី​ប្រមាណ១៤៥កៅអី។ រីឯ​បក្ស​អភិរក្សនិយម​ប្រជាធិបតេយ្យ​ថ្មី​វិញ អាច​ទទួលបាន៧៥កៅអី។ ដើម្បី​ទទួលបាន​សំឡេង ដាច់ខាត លោក​ស៊ី​ស​ប្រាស​អាច​នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​ជាមួយ​បក្ស...
article_2697.txt
កាលពី​ថ្ងៃ​សុក្រ អាមេរិក​បានប្រកាស​ស​ម្រា​ល​ទណ្ឌកម្មថ្មីៗបន្ថែមទៀត​អោយ​គុយបា។ នេះ​ស​បង្ហាញថា​អាមេរិក​និង​គុយបា​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ជា​រៀងរាល់ថ្ងៃ ពិសេស​ក្រោយពេល​អាមេរិក​បាន​បើក​ស្ថានទូត​ខ្លួន​នៅ​ក្រុង​ឡា​ហាវ៉ាន​មក។ ក្រោយ​ការប្រកាស​នេះ ប្រធានាធិបតី​រ៉ូ​ល កា​ស្ត្រូ បាន​សុំអោយ​លោក​អូ​បា​ម៉ា​លុបចោល​នយោបាយ​ទណ្ឌកម្ម...
យោងតាម​ផ្នែក​រតនាគារជាតិ​អាមេរិក ចាប់ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ទៅ អាមេរិក​នឹង​លើក​ចេញ​នូវ​បម្រាម ដែល​ហាម​មិនអោយ​ពលរដ្ឋ​គុយបា​ផ្ញើ​លុយ​ទៅ​ស្រុកកំណើត លើសពី២០០០ដុល្លារ​ក្នុង​មួយ​ត្រីមាស។ ទណ្ឌកម្ម​ចាស់​នេះ បាន​រឹតបន្តឹង​ចំណូល​ដល់​គុយបា។ គិត​ក្នុងមួយឆ្នាំៗ ការផ្ញើ​លុយ​ទៅ​គុយបា មាន​ប្រមាណ​ជា៥០០០លាន​ដុល្លារ។ លើសពីនេះ ពលរដ្ឋ​អាមេ...
article_2698.txt
ប្រជាប្រិយភាព​របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ធ្លាក់ចុះ​កាន់តែខ្លាំង​ក្នុង​ខែ​នេះ ក្រោយ​ពេលដែល​សភា​ជាន់ខ្ពស់​ជប៉ុន​អនុម័ត​ច្បាប់​សន្តិសុខ​ថ្មី​ដ៏​ចម្រូងចម្រាស​កាលពី​សប្តាហ៍​មុន។ របាយការណ៍​ស្ទង់​មតិ​ថ្មី​បង្ហាញថា ភាគរយ​អ្នកគាំទ្រ​លោក​អា​បេ ធ្លាក់​ចុះមក​ត្រឹម៤០ភាគរយ ហើយ​អ្នកប្រឆាំង​លោក​កើន​ឡើងដល់៤៧ភាគរយ។
ក្រោយ​ច្បាប់​សន្តិសុខ​ថ្មី​ត្រូវ​សភា​ជាន់ខ្ពស់​អនុម័ត​កាលពី​សប្តាហ៍​មុន ប្រជាជន​នៅ​បន្ត​បង្ហាញ​ការប្រឆាំង​និង​បារម្ភ​ខ្លាំង​ពី​សន្តិភាព​និង​ស្ថិត​ភាព​នាពេល​អនាគត។ ច្បាប់​ចម្រូងចម្រាស​បំផុត​នេះ មាន​គោលបំណង​ត្រួសត្រាយ​ផ្លូវ​ដល់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដើម្បី​បញ្ជូន​កងទ័ព​ទៅ​ច្បាំង​ក្រៅប្រទេស ប៉ុន្តែ​ប្រជាជន​ជប៉ុន​យល់ថា​...
article_2699.txt
លោក Alexis Tsipras នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​នៃ​ប្រទេស​ក្រិ​ក ដែលមាន​និន្នាការ​នយោបាយ​ឆ្វេងនិយម បាន​អះអាង​ទទួល​ជ័យជំនះ​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការបោះឆ្នោតជាតិ ដោយ​លោក​បាន​និយាយថា​លោក​នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​មួយ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​អនុវត្ត​វិធាន​ការចំណាយ​ត្បិតត្បៀត ដែល​ត្រូវ​បានទាមទារ​ឱ្យមាន​ដោយ​ក្រុម​ម្ចាស់​ឥណ...
លោក Tsipras បាន​មានប្រសាសន៍​ទៅកាន់​ក្រុមមនុស្ស​ដែល​បានមក​អបអរសាទរ​នៅ​កណ្តាល​ក្រុង​អា​តែ​ន កាលពី​យប់​ថ្ងៃអាទិត្យ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ក្រុម​អ្នកបោះឆ្នោត​ក្រិ​កបាន​ច្រានចោល​ការខិតខំ​ប្រឹងប្រែង​របស់​ក្រុម​អភិរក្សនិយម​ដើម្បី​យក​ការត្រួតត្រា​រដ្ឋាភិបាល​នៅ​ក្រុង​អា​តែ​ន។ លោក​បាន​មានប្រសាសន៍ថា​លោក​មាន​អារម្មណ៍​ថា «លោក​បាន...
article_270.txt
លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រកាសថា លោកនឹងឈរឈ្មោះជាអភិបាលក្រុង Davao ជាមុខតំណែងដែលលោកធ្លាប់កាន់កាប់អស់ជាច្រើនឆ្នាំ មុនពេលក្លាយជាប្រធានាធិបតីហ្វីលីពីនក្នុងឆ្នាំ ២០១៦។
អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃទី៥ ខែតុលាថា ៖« ខ្ញុំនឹងប្រជែងឆ្នោត ព្រោះអ្នកគ្រប់គ្នាបានស្នើដូច្នេះ»។ លោក ឌូទើតេ នឹងប្រជែងឆ្នោតជាមួយកូនប្រុសរបស់លោក គឺលោក Sebastian Duterte ដែលជាអភិបាលក្រុង Davao បច្ចុប្បន្ន ជាទីក្រុងធំបំផុតនៅលើកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ ...
article_2700.txt
ស​ម​យុ​ទ្ធ​​​យោ​ធា​​​រួម​គ្នា​​​ជា​​​​លើក​​ដំ​បូ​ង​​​រវា​ង​​ចិ​ន​​​និ​ង​​​ម៉ា​ឡេ​ស៊ី​ ​​ដែល​មា​ន​​​ឈ្មោះ​ថា​ ​ស​ន្តិ​ភា​ព​​​និ​ង​​​មិ​ត្ត​ភា​ព​ ​ឆ្នាំ​​២០​១​៥​ ​បា​ន​​​បិ​ទ​​​ប​ញ្ច​ប់​​​នា​​ថ្ងៃ​​​អ​ង្គា​រ​ ​នៅ​​​ទី​ក្រុ​ង​​​S​e​l​a​n​g​o​r​ ​ប្រ​​ទេ​ស​​​ម៉ា​ឡេ​ស៊ី​ ​ដោ​យ​​​ភា​គី​​​ទាំ​ង​ពី​រ​​មា​ន​ជំ​នឿ​ថា​ ​ស​ម​យុ​ទ្...
​ ​លោ​ក​ ​Y​I​ ​X​i​a​o​gu​a​n​g​ ​ជា​​​នា​យ​រ​ង​​​សេ​នា​ធិ​កា​រ​​ក​ង​ទ័​ព​​​រំ​ដោះ​​ប្រ​ជា​ជ​ន​​​ចិ​ន ​បា​ន​​ថែ្ល​​​ង​​​ក្នុ​ង​​ពិ​ធី​​​បិ​ទ​​​ស​ម​យុ​ទ្ធ​​​យោ​ធា​​​ថា​ ​អំ​ឡុ​ង​ពេ​ល​​​លំ​​​ហា​ត់​ ​ភា​គី​​​ទាំ​ង​ពី​រ​​​បា​ន​​​ប​ង្កើ​ន​​​ការ​យ​ល់​​ចិ​ត្ត​​​គ្នា​​ទៅ​វិញ​ទៅ​ម​ក​​តា​ម​រ​យៈ​​​ការ​ផ្លា​ស់​ប្ដូរ​​ពី​គ្នា​​​ដោ...
article_2701.txt
នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ប្រមុខ​ការពារជាតិ​រុស្ស៊ី លោក Sergueï Choïgou និង​ប្រមុខ​ការពារជាតិ​អាមេរិក លោក Ashton Carter បាន​ជជែក​គ្នា​ពី​វិបត្តិ​សង្គ្រាម​ស៊ី​រី ហើយ​បាន​ព្រមព្រៀងគ្នា​ថា ប្រទេស​ទាំង២នឹង​ផ្តល់ព័ត៌មាន​អោយ​គ្នា​ទៅវិញទៅមក ពី​សកម្មភាព​យោធា​ខ្លួន ក្នុង​ទឹកដី​ស៊ី​រី។ នេះ​ជា​លើក​ទី១ហើយ ដែល​លោក​Ashton Carter បាន​ជជ...
ទំនាក់ទំនង​ផ្ទាល់​រវាង​យោធា​អាមេរិក​និង​រុស្ស៊ី ត្រូវបាន​ផ្អាក​រាប់​ខែ​មកហើយ ដោយសារ​វិបត្តិ​ជម្លោះ​អ៊ុយ​ក្រែ​ន។ ម្សិលមិញ ប្រមុខ​ការពារជាតិ​អាមេរិក​និង​រុស្ស៊ី​ក៏បាន​ជជែក​គ្នា ពី​ការប្រយុទ្ធ​នឹង​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​ផងដែរ។ អាមេរិក​កំពុង​បារម្ភ​ពី​សក្តានុពល​យោធា​រុស្ស៊ី​នៅ​ស៊ី​រី ខ្លាច​កងទ័ព​អាមេរិក​និង​រុស្ស៊ី​ប៉ះ...
article_2702.txt
រដ្ឋាភិបាល​ក្រុង​ប៉េកាំង ទទួល​ភាគី​សន្ទនា​ប្រាំមួយ​ដើម្បី​បន្ត​ចរចា​ជាមួយនឹង​ក្រុង​ព្យុងយ៉ាង​លើ​បញ្ហា អាវុធ​នុយក្លេអ៊ែរ។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​ដំណើរការ ឡើងវិញ នូវ​រោងចក្រ​ផលិត​អាវុធ​នុយក្លេអ៊ែរ​បរមា​ណូ​ដែល​បាន​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ​ហើយ​នោះ។
នៅ​ថ្ងៃ​សៅរ៍​នេះ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ( Wang Yi) បាន​ទ​ទួ​ច​ភាគី​សន្ទនា​ប្រាំមួយ ដែល​រួមមាន​ចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងជើង និង កូរ៉េខាងត្បូង បន្ត​ការចរចា​លើ​បញ្ហា​នៃ​ការ ដំណើរការ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ។ ក្នុងឱកាស​នៃ​ការធ្វើ​សន្និសីទ​រម្លឹក​ខួប​លើក​ទី១០នៃ​ការចេញ​សេចក្តីថ្ល...
article_2703.txt
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក បេន​ចា​មិន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជុំវិញ​វត្តមាន​ទាហាន​រុស្ស៊ី​និង​ការបញ្ជូន​សព្វាវុធ​រប​ស់​រុស្ស៊ី​ទៅ​ទឹកដី​ជម្លោះ​ស៊ី​រី។ ណេ​តាន់​យ៉ា​ហ៊ូ​ទំនងជា​បារម្ភ​ពី​បញ្ហា​នេះ ព្រោះ​ក្លាយ​ស៊ី​រី​និង​អ៊ីរ៉ង់​សាង​ក...
លោក មុំ ពិទូរ្យ លម្ទិតព័ត៌មាននេះ ក្រោយពី​លេចលឺ​ព័ត៌មាន​ថា កងទ័ព​រុស្ស៊ី​មាន​វត្ត​មាននៅ​ទឹកដី​ស៊ី​រី ហើយ​រុស្ស៊ី​ក៏បាន​បញ្ជូន​សព្វាវុធ​ច្រើន​ប្រភេទ​ទៅ​ឲ្យ​ទាហាន​អាសាស្ម័គ្រ​របស់​ប្រធានាធិបតី បា​សា អាល់​អាសាដ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រហេបត្រហប​ស្កាត់​ជួប​ប្រ​ធា​ធិបតី​រុស្ស៊ី​នៅ​រុស្ស៊ីភ្លាមៗតែម្តង។ វត្តមាន​លោក ណេ​តាន...
article_2704.txt
ច្បាប់​សន្តិសុខ​ថ្មី​ដ៏​ចម្រូង​ចម្រូង​របស់​ជប៉ុន ត្រូវបាន​សភា​ជាន់ខ្ពស់​អនុម័ត​ទទួលយក ទោះបីជា​មានការ​ប្រឆាំង​តវ៉ា​ពី​ប្រជាជន និង បក្សប្រឆាំង​យ៉ាងណាក៏ដោយ។ ការអនុម័ត​លើ​ច្បាប់​នេះ មានន័យថា​ជប៉ុន​អាច​បញ្ជូន​កងទ័ព​រប​ស់​ខ្លួន​ដើម្បី​ចេញ​អន្តរ​គម​ន៍​ក្រៅប្រទេស​បាន។ ហើយ​នេះ នឹងធ្វើ​ជប៉ុន​អាច​ពង្រឹង វិស័យ​យោធា​របស់ខ្លួន​កាន់ត...
កាលពី​រសៀល​ថ្ងៃ​សុក្រ លោក Masaaki Yamazaki ជា​ប្រធានព្រឹទ្ធសភា ឬ​សភា ជាន់ខ្ពស់​ជប៉ុន បានប្រកាសថា ច្បាប់​ការពារជាតិ​ថ្មី​ត្រូវ​បានអនុម័ត ជាមួយនឹង​សំឡេងគាំទ្រ១៤៨ ទល់នឹង​សំឡេង​ប្រឆាំង៩០សំឡេង។ ច្បាប់​នេះ អនុញ្ញាតឱ្យ​ជប៉ុន​បញ្ជូន​កងទ័ព​ទៅ​ច្បាំង​នៅ​បរទេស ជា​លើកដំបូង​បំផុត គិត​ចាប់ពី​សង្គ្រាមលោកលើកទី២បិទ​បញ្ចប់​មក។ ក្រុមបាតុ...
article_2705.txt
រយៈពេល​ប្រហែល៤ឆ្នាំ​ហើយ​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​រាប់ម៉ឺន​នាក់​និង​បង្ខំ​ឲ្យ​មនុស្ស​រាប់លាន​នាក់​ទៀត​រត់​ចាកចោល​ផ្ទះសម្បែង​និង​បាត់បង់​ជម្រក។ តែ​សង្គ្រាម​នៅ​មិនទាន់​ផុតរលត់​ទៅ​ទេ ដរាបណា​គ្មាន​ការ​លូកដៃ​ពី​រុស្ស៊ី​និង​មានការ​ព្រមព្រៀងគ្នា​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ម៉ូស្គូ។ ជីវិត​និង​អនាគត...
សូមស្តាប់សំឡេង៖ ក្រោយពី​វិបត្តិ​ជនភៀសខ្លួន​ផ្ទុះឡើង​នៅ​អឺរ៉ុប គ្រប់គ្នា​ចោល​ភ្នែក​ទៅ​មើល​ជម្លោះ​បង្ហូរឈាម​គ្នា​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក ជាពិសេស​នៅ​ស៊ី​រី​ដែល​កំពុង​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល​ផង និង​ការវាយប្រហារ​របស់​ក្រុម​ភេរវកម្ម​ផង។ សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​អាច​ផុតរលត់​ទៅបាន​ដរាបណា​មានការ​អន្តរាគមន៍​ពី​សំណាក់​មហា...
article_2706.txt
នៅ​ខែធ្នូ​ចុងឆ្នាំ២០១៥នេះ បារាំង​ត្រូវ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​តំបន់។ គេ​ឃើញ​បក្សនយោបាយសំខាន់ៗ ពិសេស​បក្ស​ស្តាំនិយម​របស់​អតីត​ប្រធានាធិបតី​សា​កូ​ហ្ស៊ី​តែម្តង បាននាំគ្នា​លេចមុខ មក​បង្អួត​ពី​ជំហរ​ម៉ឹងម៉ាត់​របស់ខ្លួន ក្នុង​ដំណោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប។ អ្នកនយោបាយ​បាន​វាយប្រហារ​សំដី​គ្នា​យ៉ាង​ចា...
អ្នកនាង ព្រំសឿន សូលីណា លម្អិតព័ត៌មាននេះ ជិត​ដល់ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​តំបន់ បក្សនយោបាយ​បារាំង​និមួយៗប្រហែលជា​កំពុង​ខ្លាច​បក្ស​ស្តាំនិយម​ជ្រុល​របស់លោក​ស្រី​ម៉ា​រី​ន ឡឺ​ពេន ឈ្នះឆ្នោត​ហើយ ព្រោះថា បើ​ការ​ស្ទាបស្ទង់​មតិ​ជាច្រើន​បង្ហាញថា ប្រជាជន​បារាំង​ភាគច្រើន​ពេញចិត្ត​នឹង​ជំហរ​បក្ស​រណសិរ្ស​ជាតិ​របស់លោក​ស្រី ជា...
article_2707.txt
ការច្រានចោល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដោយ​ក្រុមប្រឹក្សា​កែទម្រង់​ជាតិ​ថៃ បានធ្វើ​ឲ្យ​ការបោះឆ្នោត ត្រូវបាន​ពន្យារ និង នយោបាយ​សិ្ថ​ត​នៅ​ដំណាក់កាល​មួយ​ដែល​គ្មាន​ភាព​ប្រកដប្រជា។ ក្រោម​ការ គ្រប់គ្រង ដោយ​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា សិទ្ធិសេរីភាព ត្រូវបាន​រឹតត្បិត និង អ្នកប្រឆាំង​ត្រូ...
សូមស្ដាប់ព័ត៌មានលម្អិត៖ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ាត​ត្រា បាន​ផ្ញើ​សារ​ទៅកាន់​ក្រុម​អាវ​ក្រហម​ដែល​អ្នក គាំទ្រ​របស់លោក ដែល​កំពុងតែ​ទទួលរង​នូវ​ការគាបសង្កត់​ដោយ​របប​សឹក ត្រូវគោរព​តាម​យុទ្ធសាស្ត្រ ធ្វើជា​ស្លាប់។ យុទ្ធសាស្ត្រ​ធ្វើ​ស្លាប់ គឺ​អ្នកគាំទ្រ ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ និង កុំ​មានការ​ភ័យ​ខា្ល​...
article_2708.txt
រដ្ឋាភិបាល​តៃវ៉ាន់ បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ការធ្វើ​បណ្ណ​ចូលទៅក្នុង​ប្រទេស ចិន​ដោយ​មិនមាន​ការជូន​ដំ​ណឺង។ ការផ្លាស់ប្តូរ​នេះ ត្រូវបាន​រដ្ឋាភិបាល​តៃវ៉ាន់ ចាត់ទុកថា​ជាការ​មិន​ឲ្យ​តម្លៃ​ទៅលើ​ប្រជាជន​តៃវ៉ាន់ និង ធ្វើ​ឲ្យ​គោលជំហ​នយោបាយ​ភាគី​ទាំងពីរ​កាន់តែ​ឃ្លាត​ឆ្ញា​យ​ពីគ្នា។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានបង្ហាញ​នូវ​បណ្ណ​ចេញចូល​ទៅកាន់​ចិន​ថ្មី​តាមបែប អេ​ឡិច​ត្រូ​និ​ច។ ការផ្លាស់ប្តូរ​នេះ ត្រូវបាន​តៃវ៉ាន់​ប្រតិកម្ម​ខ្លាំង និង ចាត់ទុកថា​ជា​មិន​ឲ្យ​តម្លៃ​ទៅលើ​ប្រជាជន​តៃវ៉ាន់ ដ្បិត​មិនមាន​ការជូនដំណឹង​តៃវ៉ាន់​ឲ្យ​បានដឹង​ជាមុន។ នាយករដ្ឋមន្ត្រី​តៃវ៉ាន់ លោក Mao Chi-kuo បានបញ្ជាក់​ថា​ល...
article_2709.txt
រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ត្រៀម​បាញ់​មី​ស៊ី​ល​ក្នុង​ចម្ងាយ​ឆ្ញា​យ និង ចាប់ដំណើរការ​នូវ​កម្មវិធី​អាវុធ​នុយ​ក្លែ អ៊ែរ​ឡើងវិញ និង ថែមទាំង​អួតអាង​ថា ខ្លួន​រួចរាល់​ចំពោះ​ការប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន។ សកម្មភាព​នេះ បានធ្វើ​ឲ្យ​ក្រុង​វ៉ា​ស៊ិន​តោន​ប្រតិកម្ម ខ្លាំង​និង ទ​ទួ​ច​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​បង្កបញ...
ម្សិលមិញ​នេះ សហរដ្ឋអាមេរិក បាន​ប្រតិកម្ម​ខ្លាំង និង ព្រមាន​កូរ៉េខាងជើង​បញ្ឈប់​នូវ​សកម្មភាព​បង្ក បញ្ហា ដែល​គ្មាន​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ជាបន្ទាន់។ សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយពី ភា្ន​ក់​ងារ​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង បាន​អះអាងថា​កូរ៉េខាងជើង បាន​ដំណើរការ​រោងចក្រ​ផលិត អាវុធ​នុយក្លេអ៊ែរ​បរ​មា​ណូ​ឡើងវិញ និង ថែម...
article_271.txt
លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ នៅថ្ងៃទី១៩ ខែកញ្ញា បានថ្លែងថា អុីស្រាអែលនឹងបាត់ចេញពីផែនទីពិភពលោក ក្នុងករណីលោកចាញ់ឆ្នោត ហើយជនជាតិអាម៉េរិកដើមកំណើតជ្វីហ្វ គួរតែបន្ទោសលើបញ្ហានេះ។
ក្នុងវេទិកាក្រុមប្រឹក្សាជនជាតិអាម៉េរិកដើមកំណើតអុីស្រាអែល ក្នុងក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកញ្ញា បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងពីការបោះឆ្នោតប្រធានាធិបតីខាងមុខ។ បើតាមលោកត្រាំ រដ្ឋអុីស្រាអែល នឹងត្រូវបំផ្លាញ ប្រសិនបើតំណែងប្រធានាធិបតីអាម៉េរិកក្នុងឆ្នាំ២០២៥ មិនបានមកខ្លួន។ «បើខ្ញុំមិនឈ្នះការបោះឆ...
article_2710.txt
រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ សង្គម​ថៃ​ចាប់ផ្តើម​ផ្តោតលើ​បញ្ហា​ព្រះ​រាជ្យ​សុខភាព​របស់​មហាក្សត្រ​ថៃ ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត​ដែល​កំពុង​ចុះខ្សោយ​ខ្លាំង។ ព្រះមហាក្សត្រ​ថៃ​ដែល​គ្រងរាជ្យ​អស់​ពេល​ប្រហែល៧ទសវត្ស​មកហើយ​នោះ មិនទាន់​ដាក់រាជ្យ​ឡើយ ហើយ​គេ​កំពុង​សង្កេត​មើលថា តើ​ក្សត្រ​អង្គណា​ដែល​នឹង​ស្នងរាជ្យ ក្រោយ​ព្រះ​ចៅ​អាឌុលយ៉ា...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖ ស្ថានភាព​ព្រះ​រាជ្យ​សុខភាព​ព្រះមហាក្សត្រ​ថៃ ព្រះ​ចៅ​ភូមិបុល អា​ឌុល​យ៉ា​ឌេ​ត ហាក់បីដូចជា​មិន​ប្រសើរឡើង​សោះ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ នេះ។ គេ​ឃើញ​បុត្រី​ពៅ​របស់​ព្រះមហាក្សត្រ​អង្គ​នេះ រៀបចំ​ពិធីសូត្រមន្ត​បួងសួង ដោយមាន​និមន្ត​ព្រះសង្ឃ​ប្រៀបដូចជា​រៀបចំ​ជូន​អ្នក​ដែលម...
article_2711.txt
រាជរដ្ឋាភិបាល​យោធា​ថៃ​បាន​បញ្ជា​ឲ្យ​បង្កើត​ប្រព័ន្ធ Great Firewall (មហា​កំផែង​អ៊ី​ន​ធឺ​ណែ​ត) ផ្ទាល់ខ្លួន​ដើម្បី​គ្រប់គ្រង​ការចែក​ចាយ​ព័ត៌មាន​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត។
កាលពី​ថ្ងៃទី ៤ កញ្ញា​កន្លងទៅនេះ ខុទ្ទកាល័យ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ Prayuth បាន​បញ្ជា​ដោយស្ងាត់ៗឲ្យ​ក្រសួង​ព័ត៌មាន និង​គមនាគមន៍ ក្រសួងយុត្តិធម៌ និង​ការិយាល័យ​រាជ​តម្រួត​ថៃ​ឲ្យ​បង្កើត​ច្រកចូល​អ៊ី​ន​ធឺ​ណែ​ត​តែមួយ ដើម្បី​គ្រប់គ្រង​វ៉ិ​ប​សាយ​នានា​ដែល​មិន​ត្រឹមត្រូវ និង​ការ​ចែកចាយ​ព័ត៌មាន​ពី​បរទេស​មក​ក្នុងប្រទេស តាមរយៈ​ប្រព័ន...