file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_4627.txt
បុណ្យចូលឆ្នាំចិន ត្រូវបានគេហៅថា បុណ្យរដូវផ្ការីកដែលមានរយៈពេល ១៥ថ្ងៃ ដោយរាប់ចាប់ផ្តើមពីថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ និងបញ្ចប់នៅថ្ងៃទី១៥ ឬគេហៅថាថ្ងៃពិធីបុណ្យបង្ហោះគោម។ ក្រៅពីចិន ក៏មានប្រទេសមួយចំនួនដូចជា វៀតណាម កូរ៉េខាងត្បូង សិង្ហបុរី និងម៉ុងហ្គោលីជាដើម ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្រដៀងចិន។
ចាប់ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ១២តាមច័ន្ទគតិ ប្រជាជន​ចិន​មក​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​ ត្រៀមទទួលឆ្នាំថ្មី។ ពួកគេបានជជែកគ្នាលេងយ៉ាងសប្បាយរីករាយ និងធ្វើនំប៉ាវ ដែលជាមុខម្ហូបដែលមិនអាចខ្វះបានសម្រាប់ឆ្នាំថ្មី។ ចំណែកនៅថ្ងៃចូលឆ្នាំប្រពៃណីរបស់គ្រួសារជនជាតិចិន តែងតែអង្គុយញ៉ាំរួមទាំងញាតិមិត្តជិតឆ្ងាយ ហើយអាហារថ្ងៃត្រង់ ដែលមិនអាចខ្វះបាន...
article_4628.txt
ការសិក្សាមួយបានបង្ហាញថា ជាងពាក់កណ្តាលនៃសិស្សសាលានៅជប៉ុន មិនបានគេងគ្រប់គ្រាន់ទៅតាមចំនួនម៉ោងដែលរដ្ឋាភិបាលបានកំណត់នោះទេ។
វិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ RIKEN ដែលជាទីភ្នាក់ងារស្រាវជ្រាវវិទ្យាសាស្ត្រដ៏ធំមួយរបស់ជប៉ុន នៅថ្ងៃទី១៨ ខែមីនា បានប្រកាសលទ្ធផលនៃការសិក្សារួមគ្នាជាមួយសាកលវិទ្យាល័យតូក្យូ។ អ្នកជំនាញបានចាប់ផ្តើមគម្រោងពិនិត្យការគេងរបស់សិស្សចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមករា ឆ្នាំ២០២៤ ដោយវាយតម្លៃការគេងរបស់សិស្សបឋមសិក្សា មធ្យម និង...
article_4629.txt
រដ្ឋាភិបាលកាណាដា រំពឹងថានឹងចំណាយសម្រាប់វិធីសាស្ត្រពន្យារកំណើតទូទៅដល់ស្ត្រី ៩ លាននាក់ដោយឥតគិតថ្លៃដូចជា ថ្នាំពន្យារកំណើត កងដាក់ក្នុងស្បូន និងក្រោមស្បែកជាដើម។
ស្ត្រីកាណាដាអាចជ្រើសរើសវិធីពន្យារកំណើតសមស្របមួយក្នុងតម្លៃដែលគ្របដណ្តប់ដោយកម្មវិធីធានារ៉ាប់រងសុខភាពសាធារណៈ។ នេះជាខ្លឹមសារកំណែទម្រង់ប្រព័ន្ធថែទាំសុខភាពមួយ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលកាណាដាកាលពីថ្ងៃទី៣០ ខែមីនា។ ការធានារ៉ាប់រងសុខភាពសាធារណៈនឹងផ្តល់ជូនលើវិធីសាស្ត្រពន្យារកំណើតទូទៅដូចជា ថ្នាំពន្យារកំណើត ថ្នាំគ្រាប់ពន្យារកំណ...
article_463.txt
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បាននិយាយកាលពីថ្ងៃទី១៩ ខែមិថុនា ថា លោកបានស្នើឱ្យរដ្ឋាភិបាលចិន មានការប្រុងប្រយ័ត្នចំពោះក្រុមហ៊ុនឯកជន ដែលអាចនឹងផ្តល់ឱ្យរុស្ស៊ីនូវបច្ចេកវិទ្យាប្រឆាំងនឹងអ៊ុយក្រែន ។
« អ្វីដែលយើងនៅតែបន្តមានការព្រួយបារម្ភនោះ គឺក្រុមហ៊ុនចិនអាចនឹងផ្តល់បច្ចេកវិទ្យាដល់រុស្ស៊ី ដែលអាចប្រើដើម្បីជំរុញការឈ្លានពានបន្ថែមទៅលើអ៊ុយក្រែន។ ហើយយើងបានស្នើឱ្យរដ្ឋាភិបាលចិនមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហានេះ»។ លោក ប្លីងខិន បានលើកឡើងបែបនេះនៅស្ថានទូតអាម៉េរិកប្រចាំទីក្រុងប៉េកាំង ទោះបីជាលោកមិនទាន់ឃើញមានភ័ស្តុតាងណាមួយជុំវិញ...
article_4630.txt
សាកលវិទ្យាល័យចំនួន៦ នៅក្រៅរដ្ឋធានីសេអ៊ូលបានស្នើឱ្យកាត់បន្ថយកូតាចុះឈ្មោះចូលរៀនផ្នែកពេទ្យចំនួន ៥០ភាគរយនៅឆ្នាំក្រោយ ដោយព្រួយបារម្ភអំពីការមិនធានាគុណភាពនៃការបណ្តុះបណ្តាល។ សំណើនេះត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងទទួលយក។
សាកលវិទ្យាល័យទាំងនេះរួមមានសកលវិទ្យាល័យជាតិ Gangwon, Kyungpook, Kyungsang, Chungnam, Chungbuk និង Jeju ។ សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បរិបទ​ជម្លោះ​រវាង​រដ្ឋាភិបាល ​និង​វេជ្ជកម្មសិក្សា ​មិន​ទាន់ត្រូវ​បាន​ដោះស្រាយ។ តាមការចុះផ្សាយរបស់ព័ត៌មាន The Korea Times នៅថ្ងៃទី១៩​ ខែមេសា សំណើនេះត្រូវបាននាយករដ្ឋមន្ត្រី Han Duck-so...
article_4631.txt
រដ្ឋាភិបាលឥណ្ឌូណេស៊ីអាចផ្តល់សញ្ជាតិចំនួន២ ដល់ពលរដ្ឋដែលមានដើមកំណើតឥណ្ឌូណេស៊ី និងកំពុងរស់នៅក្រៅប្រទេស ដើម្បីទាក់ទាញកម្មករជំនាញកាន់តែច្រើនចូលមកក្នុងប្រទេសវិញ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងផ្តល់សញ្ជាតិ២ ដល់ប្រជាជនដើមកំណើតឥណ្ឌូណេស៊ីដែលកំពុងរស់នៅក្រៅប្រទេស។ នេះបើតាមរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគឥណ្ឌូណេស៊ី លោក Luhut Pandjaitan ។ ថ្លែងនៅថ្ងៃទី៣០ ខែមេសា ចំពោះមុខនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ជាមួយនឹងការប្តេជ្ញាចិត្តវិនិយោគ ១,៧ពាន់លានដុល្លារនៅឥណ្ឌូ...
article_4632.txt
បុរស​ម្នាក់​រស់នៅ​រដ្ឋ​ Texas ត្រូវ​បាន​​រក​ឃើញ​ថា​មាន​ជំងឺ​ផ្ដាសាយ​បក្សី H5N1 បន្ទាប់​ពីលោក​មានការប៉ះពាល់ផ្ទាល់មួយ​គោ​ចិញ្ចឹមយកទឹកដោះ​ដែល​បានឆ្លងជំងឺនេះ។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាម៉េរិក (CDC) នៅថ្ងៃទី១ ខែមេសា នេះជាករណីទី២ ដែលត្រូវបានរកឃើញថាមានការឆ្លងពីសត្វគោទៅមនុស្សនៅអាម៉េរិក។ ករណីដំបូងបានបង្ហាញវត្តមាននៅក្នុងរដ្ឋ Colorado ក្នុងឆ្នាំ២០២២។ ការវិភាគបឋមនៃមេរោគឆ្លងថ្មីនេះ មិនមានការវិវដ្តគួរឱ្យព្រួយបារម្ភនោះទេ។ CDC អះអាងថា ការឆ្លងមេរោគឆ្លងនេះ មិនផ្...
article_4633.txt
ហ្វីលីពីនបានបិទសាលារៀនទូទាំងប្រទេសនៅថ្ងៃទី ២៩-៣០ ខែមេសា។ ទន្ទឹមនេះ ឡាវកំពុងពិចារណាឲ្យសិស្សសាលាឈប់សម្រាក ប្រសិនបើអាកាសធាតុបន្តក្តៅក្នុងរយៈពេលយូរ។
នៅថ្ងៃទី២៨ ខែមេសា រដ្ឋាភិបាលហ្វីលីពីនបានប្រកាសបញ្ឈប់ការបង្រៀនផ្ទាល់នៅសាលារៀនទូទាំងប្រទេស​នៅថ្ងៃទី ២៩ និង៣០ ខែមេសា បន្ទាប់​ពី​ទទួល​រង​នូវ​រលក​កម្ដៅ​ខ្លាំងក្នុង​ទីក្រុង​ម៉ានីល។ នេះ​បើ​យោង​តាម​សារព័ត៌មាន Bloomberg។ មុននោះ សារព័ត៌មាន​ Reuters បានរាយការណ៍ថា សាលារៀនរដ្ឋាជាង ៧០០០ នៅហ្វីលីពីនបានប្តូរទៅរៀនតាមអនឡាញកាលពីសប្តាហ៍មុ...
article_4634.txt
តុលាការចិនបានកាត់ទោសបុរសម្នាក់ឱ្យជាប់ពន្ធនាគារ ១០ខែ ក្រោយលួចលាក់ទំនាក់ទំនងស្នេហាជាមួយអតីតមិត្តរួមការងារ ដែលជាប្រពន្ធរបស់ទាហានកំពុងមប្រើការនៅខេត្តផ្សេង។
តុលាការចិននៅតំបន់ Dunhua ខេត្ត Jilin នៅថ្ងៃទី១៤ ខែកមុ្ភៈ បានដាក់ទោសបុរសម្នាក់ត្រូកូល ម៉ា ឱ្យជាប់ពន្ធនាគារ ១០ខែ ពីបទបំផ្លិចបំផ្លាញអាពាហ៍ពិពាហ៍ទាហានដែលកំពុងបម្រើការក្នុងជួរកងទ័ពរំដោះប្រជាជនចិន (PLA)។ សាលក្រមបានកំណត់ថា លោក ម៉ា បានជួបនារីម្នាក់មានឈ្មោះ យួន ដែលជាអតីតមិត្តរួមការងារ។ នៅឆ្នាំ ២០២២ អ្នកទាំងពីរបានចាប់ផ្តើមទំនាក់...
article_4635.txt
ស្រីលង្កា បានប្តេជ្ញាបន្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលមកទល់ពេលនេះមនុស្សរាប់ម៉ឺននាក់ត្រូវបានឃុំខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីសន្តិសុខ សាធារណៈស្រីលង្កា Tiran Alles នាថ្ងៃទី១៨ ខែមករា។ ការឃុំខ្លួនមនុស្សសន្ធឹកសន្ធាប់នេះ ក៏នាំឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្សជាច្រើន។
ប៉ូលិសស្រីលង្កា បានចាប់ខ្លួនមនុស្សចំនួន ៣៨ ៥២៥ នាក់ តាំងពីការចាប់ផ្ដើមប្រតិបត្តិការយុត្តិធម៌ កាលពីខែធ្នូ មកដើម្បីបោសសម្អាតគ្រឿងញៀនក្នុងប្រទេស។ ស្ថាប័នសិទ្ធិមនុស្សជាច្រើន បង្ហាញការបារម្ភរបស់ពួកគេចំពោះស្ថានភាពបែបនេះ។ « ពួកគេ (ក្រុមសិទ្ធិមនុស្ស) អាចចេញសេចក្ដីថ្លែងការណ៍បាន​ ប៉ុន្តែខ្ញុំនឹងមិនបញ្ឈប់ប្រតិបត្តិការឡើយ»។ លោក Ti...
article_4636.txt
កម្មវិធីពានរង្វាន់ភាពក្លាហានរបស់ស្ត្រីអន្តរជាតិ International Women of Courage (IWOC) របស់អាម៉េរិកនៅឆ្នាំ ២០២៤ បានប្រគល់ជូនស្រ្តីចំនួន ១២រូបមកប្រទេសនានាជុំវិញពិភពលោក។ នេះជាឆ្នាំទី១៨ ដែលពានរង្វាន់ IWOC ទទួលស្គាល់ស្ត្រីមកពីជុំវិញពិភពលោកដែលបានបង្ហាញពីភាពក្លាហាន និងភាពជាអ្នកដឹកនាំ ជាពិសេសក្នុងការតស៊ូមតិដើម្បីសន្តិភាព យុត្ត...
ខាងក្រោមនេះ ជាស្រ្តីទាំង១២រូបដែលទទួលពានរង្វាន់នៅឆ្នាំ ២០២៤ ៖ Benafsha Yaqoobi អាហ្វហ្កានីស្ថាន Benafsha Yaqoobi ជាស្រ្តីពិការភ្នែកដែលធ្វើការជាមេធាវីការពារសិទ្ធិស្ត្រីច្រើនឆ្នាំ ដែលប្រឈមមុខនឹងអំពើហិង្សា។ លោកស្រីបានបង្កើតអង្គការ Rahyab នៅក្នុងឆ្នាំ២០០៨ ជាមួយស្វាមី ដោយផ្តោតសំខាន់លើការអប់រំ និងស្តារនីតិសម្បទាដល់ជនពិការភ្នែ...
article_4637.txt
ភ្នំភ្លើង Ruang បានផ្ទុះឡើងនៅកោះ Sulawesi ភាគខាងជើងប្រទេស ដោយបញ្ចេញផេះកម្ពស់ជាច្រើនគីឡូម៉ែត្រ បង្ខំឱ្យមន្ត្រីឥណ្ឌូណេស៊ីជម្លៀសប្រជាជន និងបិទអាកាសយានដ្ឋានក្បែរនោះចំនួន៣។
មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រជាតិឥណ្ឌូណេសស៊ី (PVMBG) បាននិយាយថា ភ្នំភ្លើង Ruang នៅកោះ Sulawesi ខាងជើងប្រទេសបានផ្ទុះនៅម៉ោងប្រហែល ១:១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) និង២ដងទៀតនាព្រឹកថ្ងៃទី៣០ ខែមេសា។ ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ផេះ​កម្ពស់​ជាង​៥​គីឡូម៉ែត្រ​ទៅលើ​មេឃ​។ អាជ្ញាធរព្រមានថា ការគំរាមកំហែងពីភ្នំភ្...
article_4638.txt
សិង្ហបុរី អាចក្លាយជាគោលដៅតែមួយគត់នៃការប្រគំតន្ត្រីរបស់តារាចម្រៀង Taylor Swift ប្រចាំតំបន់អាស៊ីអាគ្នេយ៍។ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង បានអះអាងបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយនៅក្រុងមែលប៊ន។ វាជាដំណឹងដែលមិនអាចទទួលយកបាននោះឡើយសម្រាប់ថៃ និងហ្វីលីពីន។
ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក Eras Tour របស់តារាចម្រៀងប៉ុប Taylor Swift នៅកីឡដ្ឋានជាតិសិង្ហបុរីរយៈពេល ៦យប់ ពោលគឺពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមីនា នេះ បានលក់អស់សំបុត្រចូលទស្សនា។ បើតាមសារព័ត៌មាន Bloomberg បុរីរដ្ឋមួយនេះ បានចំណេញកប់ក្តោង ដោយសារតែ Taylor Swift មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងណាមិញ កាលវិភាគសម្...
article_4639.txt
ប៉ូលិសជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាម ៤នាក់ ដែលត្រូវបានចោទប្រកាន់ពីបទលួច សម្លៀកបំពាក់ជាបន្តបន្ទាប់នៅក្នុងហាង Uniqlo ដែលមានតម្លៃប្រហែល ១៣,៥ម៉ឺនដុល្លារ។
ប៉ូលិសខេត្ត Fukuoka បាននិយាយនៅថ្ងៃទី៦ ខែកុម្ភៈថា ពលរដ្ឋវៀតណាម ៤នាក់ ក្នុងនោះមានបុរស២នាក់ និងស្ត្រី២នាក់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើចោរកម្មចំនួន ៦៧ដងនៅជប៉ុន។ នេះ​បើតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo។ ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពលួចសម្លៀកបំពាក់នៅរោងចក្រ Uniqlo និងហាងលក់សំលៀកបំពាក់ផ្សេងទៀតក្នុងទីក្រុងតូក្យូ ...
article_464.txt
អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី១៣ ខែឧសភា នៅក្នុងបន្ទប់សវនាការសហព័ន្ធក្នុងទីក្រុង Miami បន្ទាប់ពីត្រូវបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេតការចាត់ចែងឯកសារសម្ងាត់​។  លោកអះអាងពីការគ្មានកំហុសតាមរយៈមេធាវីរបស់ខ្លួន ដោយរូបលោកលោកមិនបាននិយាយអ្វីទាល់តែសោះក្នុងអំឡុងពេលបង្ហាញខ្លួននេះ។
បង្ហាញមុខនៅតុលាការសហព័ន្ធនៅ Miami លោក ដូណាល់ ត្រាំ នក្លាយជាអតីតប្រធានាធិបតីដំបូងគេដែលប្រឈមមុខនឹងការចោទប្រកាន់នៅតុលាការសហព័ន្ធ។ ចំពោះមុខចៅក្រម លោក ត្រាំ នៅតែបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន​។ លោក ត្រាំ ចាត់ទុកការចោទប្រកាន់ប្រឆាំងនឹងលោកថា ជាការជ្រៀតជ្រែកការបោះឆ្នោត និងការប៉ុនប៉ងធ្វើមួយផ្សេងទៀតដើម្បីបន្លំការបោះឆ្នោតប្រធានាធិប...
article_4640.txt
វេជ្ជបណ្ឌិតចិន បានជោគជ័យក្នុងការវះកាត់ប្តូរក្រលៀនជ្រូកដែលផ្លាស់ប្តូរហ្សែនច្រើនសម្រាប់មនុស្សស្លាប់ខួរក្បាល។ តម្រងនោម​ដែល​ប្តូរ​បាន​ដំណើរការ​ល្អ​រយៈពេល ១៣ ថ្ងៃររួចមកហើយ។ នេះបើតាមសារព័ត៌មាន South China Morning Post ។
ការវះកាត់ប្តូរតម្រងនោមនេះធ្វើឡើងនៅថ្ងៃទី២៥ ខែមីនា ដែលក្នុងនោះតម្រងនោមរបស់ជ្រូកត្រូវបានផ្លាស់ប្តូរហ្សែនទៅដាក់មនុស្សស្លាប់ខួរក្បាល។ កាសែតចិន Science and Technology Daily បានដកស្រង់សម្តីវេជ្ជបណ្ឌិត Qin Weijun នៅមន្ទីរពេទ្យ Xijing នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រកងទ័ពអាកាសខេត្ត Shaanxi ថា គិតត្រឹមថ្ងៃទី៧ ខែមេសា តម្រងនោមនៅតែដំណើ...
article_4641.txt
ក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយអត្រាកុមារ និងយុវជនប្រើប្រាស់បារីអេឡិចត្រូនិកនៅថ្ងៃទី២០ ខែមីនា នូវែលសេឡង់បានសម្រេចហាមឃាត់បារីអេឡិចត្រូនិកមួយទឹក និងបង្កើនការពិន័យចំពោះអ្នកលក់បារីអេឡិចត្រូនិកដល់អ្នកអាយុក្រោម១៨ ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី២០ ខែមីនា រដ្ឋមន្ត្រីសុខាភិបាលនូវែលសេឡង់លោកស្រី Casey Costello បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តហាមឃាត់ការលក់បារីអេឡិចត្រូកមួយទឹក ជាពិសេសចំពោះអ្នកដែលលក់បារីដល់មនុស្សអាយុក្រោម ១៨ឆ្នាំត្រូវផាកពិន័យបង្កើនពី ១ម៉ឺនដុល្លារនូវែលសឡង់ទៅ ១០ម៉ឺនដុល្លារនូវែលសេឡង់ (៩២៥០ដុល្លារ ទៅ៩២៥០០ដុល្លារ)។ លើសព...
article_4642.txt
អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានព្យាករថា តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៤ នឹងកើនឡើង ២,២លានបារ៉ែលក្នុងមួយថ្ងៃ ដែលជំរុញដោយការងើបឡើងវិញសេដ្ឋកិច្ចសាកល។ យ៉ាងណាការព្យាករសម្រាប់ឆ្នាំ ២០២៥ បានធ្លាក់ចុះមកវិញបន្តិចត្រឹមតែ ១,៨លានប៉ារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។
អង្គការ OPEC នៅថ្ងៃទី១៧ ខែមករា បានព្យាករថា តម្រូវការប្រេងពិភពលោកឆ្នាំ២០២៤ នឹងកើនឡើងប្រមាណ២,២៥ លានបារ៉ែលក្នុងមួយថ្ងៃ ដែលមិនខុសពីការព្យាករនៅក្នុងរបាយការណ៍ខែធ្នូ ឆ្នាំ២០២៣។ កំណើននេះ ដោយសារភាពរឹងមាំនៃសេដ្ឋកិច្្ចចិន និងការរំពឹងទុកតម្រូវការប្រេងនៅក្នុងប្រទេសមិនមែនសមាជិកអង្កការ OECD ។ យ៉ាងណា តម្រូវការប្រេងពិភពលោកក្នុងឆ្នាំ ២០...
article_4643.txt
កូរ៉េខាងត្បូងកំពុងផ្តល់ការលើកទឹកចិត្តដល់ប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំឱ្យបោះបង់ប័ណ្ណបើកបររបស់ពួកគេ ដោយសារចំនួនគ្រោះថ្នាក់ដែលទាក់ទងនឹងក្រុមអាយុនេះបានកើនឡើង។
អាជ្ញាធរក្នុងស្រុក Jisan ទីក្រុង Busan កាលពីដើមខែកុម្ភៈ បានអនុវត្តគោលនយោបាយផ្តល់ប័ណ្ណលើកទឹកចិត្តដែលមានតម្លៃ ១០០ពាន់វ៉ុន (៧៥ដុល្លារ) ដល់ប្រជាជនដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងយល់ព្រមបោះបង់ប័ណ្ណបើកបរ។ Jisan បានក្លាយជាស្រុកដំបូងនៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២របស់កូរ៉េខាងត្បូងផ្តល់ការលើកទឹកចិត្តដល់អ្នកបើកបរវ័យចំណាស់ឱ្យ...
article_4644.txt
ចាប់ពីខែកញ្ញា ឆ្នាំ២០២៤​ និស្សិតអន្តរជាតិដែលកំពុងសិក្សានៅកាណាដា អាចធ្វើការបានត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍នៅក្រៅបរិវេណសាលា។ ក្រោមបទប្បញ្ញត្តិថ្មីនេះមានគោលបំណងស្ដារ និងពង្រឹងគុណភាពនៃប្រព័ន្ធចូលរៀនអន្តរជាតិនៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ ជនភៀសខ្លួន និងសញ្ជាតិកាណាដា លោក Marc Miller បាននិយាយនៅថ្ងៃទី៣០ ខែមេសាថា រដ្ឋាភិបាលកាណាដានឹងកំណត់ម៉ោងធ្វើការប្រចាំសប្តាហ៍ឡើងវិញសម្រាប់និស្សិតអន្តរជាតិដោយក្នុងនោះកាត់បន្ថយពី ៤០ម៉ោងទៅ ២៤ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីធានាដល់គុណភាពសិស្សដែលទៅរៀននៅប្រទេសនេះ។ ការកម្រិតម៉ោងធ្វើការប្រចាំសប្តាហ៍...
article_4645.txt
ផ្សែង​ហុយ​ខ្លាំង និង​​ភ្លើងឆេះពី​កន្លែង​ចាក់​សំរាម Ghazipur បាន​នាំ​មក​ជាមួយ​នូវ​កំដៅ និង​ការ​បញ្ចេញ​ជាតិពុលនៅពាសពេញ​រដ្ឋធានី ញូវដែលី។ នេះបើតាមសារព័ត៌មាន CNN។
ភ្លើងឆេះនៅតំបន់ Ghazipur ដែលជាកន្លែងចាក់សំរាមដ៏ធំបំផុតក្នុងរដ្ឋធានី ញូវដែលី បានផ្ទុះឡើងកាលពីថ្ងៃទី២១ ខែមេសា ដោយមិនទាន់ដឹងពីមូលហេតុ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា ភ្លើងភាគច្រើនត្រូវបានពន្លត់ ប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានត្អូញត្អែរថា ឈឺភ្នែក និងឈឺបំពង់ក ដោយសារប៉ះជាមួយខ្យល់ពុល។ ភ្លើងឆេះកន្លែងចាក់សំរាមជារឿយៗកើតឡើងដោយសារត...
article_4646.txt
ចិន និងវៀតណាម ជាប្រទេសជិតខាងគ្នាដែលមានភាពស្រដៀងគ្នាច្រើនទាំងខាងវប្បធម៌ ទំនៀមទម្លាប់ ការស្លៀកពាក់ និងពិធីបុណ្យប្រពៃណីជាដើម ។ នៅក្នុងអត្ថបទនេះ សារព័ត៌មានថ្មីៗ សូមលើកយកលក្ខណៈស្រដៀង និងខុសគ្នាមួយចំនួនតូចរវាងវៀតណាម និងចិន។
ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យផ្សេងៗ វៀតណាម និងចិន តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដែលមានទំនៀមទម្លាប់ស្រដៀងគ្នាជាច្រើនដូចជា ព្យួរដើមឬស្សីជាមួយគោមពណ៌ក្រហម ឱ្យអាំងប៉ាវឆ្នាំថ្មី ជូនពរញាតិមិត្ត បិទអក្សរពណ៌ក្រហមួយគូនៅសងខាងទ្វារចូលជាដើម។ ទាំងនេះជាទំនៀមទម្លាប់ដ៏យូរលង់ ហើយនៅតែរក្សារហូតមកដល់សព្វថ្ងៃនេះ។ មិនត្រឹ...
article_4647.txt
លោកស្រី Ursula von der Leyen បានប្រជែងប្រធានធនាគារកណ្តាលអឺរ៉ុប Christine Lagarde និងអនុប្រធានាធិបតីអាម៉េរិក កាម៉ាឡា ហារីស ដើម្បីរក្សាតំណែងកំពូលក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង១០០ សម្រាប់ឆ្នាំ២០២៣ របស់ទស្សនាវដ្តី Forbes។ នេះ​ជា​ឆ្នាំ​ទី​២ ​របស់​លោកស្រី von der Leyen ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ស្ត្រី​ដែល​មាន​ឥទ...
ខាងក្រោមនេះ ជាស្រ្តីទាំង៥រូបមានឥទ្ធិពលបំផុតលើពិភពលោកផ្អែកតាមចំណាត់ថ្នាក់ទស្សនាវដ្តី Forbes ៖ ១. ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លោកស្រី Ursula von der Leyen ដែលជាអ្នកនយោបាយអាល្លឺម៉ង់បានកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុប (EC) តាំងពីឆ្នាំ២០១៩ ជាស្រ្តីដែលមានឥទ្ធិពលបំផុតលើពិភពលោក។ លោកស្រីមានអាយុ ៦៥ឆ្នាំ ...
article_4648.txt
វា​ធ្វើការ​ពេញ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង ៧​ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​។ ដូច្នេះ​ការ​រក្សា​ឱ្យ​បាន​នូវ​សុខភាព​បេះដូង​ល្អ​ប្រសើរ គឺ​ចាំបាច់​ណាស់​។ ទម្លាប់​មួយ​ចំនួន អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង​គួរ​ឱ្យ​ព្រួយបារម្ភ​។ ថ្ងៃនេះ អ្នក​នឹង​បាន​ស្គាល់​ទម្លាប់​៣​យ៉ាង ដែល​បង្ក​ជា​បញ្ហា​ដល់​សុខភាព​បេះដូង​របស់​អ្នក ប្រសិនបើ...
១. ការ​មាន​ស្ត្រេ​ស​ជា​ប្រចាំ ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​សុខភាព​ជា​ច្រើន​រួម​ទាំង​ជំងឺ​បេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។ ស្ត្រេ​ស​បន្ថយ​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ហើយ​ថែម​ទាំង​បណ្ដាល​ឱ្យ​រាង​កាយ​បង្កើន​ការ​ផលិត​អរ​ម៉ូ​នករ​ទី​សូល (cortisol) និង អេ​ពី​ណេ​ហ្វ្រី​ន (...
article_4649.txt
តុលាការប្រជាជនទីក្រុងហូជីមិញ នៅថ្ងៃទី៥ ខែមីនា បានចាប់ផ្តើមកាត់ទោសលោកស្រី Truong My Lan ដែលជាសេដ្ឋិនីអចលនព្រទ្យដ៏ធំមួយនៅវៀតណាម និងជនជាប់ចោទដទៃទៀតក្នុងសំណុំរឿងឆបោកទឹកប្រាក់ប្រមាណ ១២ពាន់លានដុល្លារ។
តុលាការប្រជាជនទីក្រុងហូជីមិញនៅថ្ងៃទី៥ ខែមីនា​ បានបើកសវនាការកាត់ទោសជនជាប់ចោទ Truong My Lan អាយុ៦៨ ឆ្នាំ ជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Phat Group និងអ្នកសមគំនិតចំនួន ៨៥នាក់ពាក់ព័ន្ធនឹងឆបោកទឹកប្រាក់ ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារពីធនាគារ Saigon Joint Stock Commercial Bank (SCB) និងអង្គភាពពាក់ព័ន្ធ។ ការកាត់ក្តី...
article_465.txt
​ប្រមុខ​ការទូត​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​អះអាងថា រដ្ឋាភិបាល​ក្រុង​កៀវ ចង់បាន​កិច្ចប្រជុំ​មួយ ដើម្បី​បញ្ចប់សង្គ្រាម​ក្នុង​រយៈពេល ២​ខែ​ខាង​មុន​។ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​នេះ ក៏បាន​រំពឹង​ផងដែរ​ថា រុស្ស៊ី​ទំនង​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះឡើយ​។
​លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​AP ដែល​ចុះផ្សាយ​ក្នុង​ថ្ងៃទី​២៧ ខែធ្នូ បាន​អះអាងថា រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ចង់បាន​កិច្ចប្រជុំ​សន្តិភាព​មួយ នៅក្នុង​រយៈពេល ពីរ​ខែ ដោយ​ជំនួប​ដ៏​សំខាន់​នោះ ត្រូវ​រៀបចំ​នៅ​អង្គការសហប្រជាជាតិ និង​មាន លោក​អគ្គលេខាធិការ អាន់​តូ​នី...
article_4650.txt
ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រេស៊ីលបានកើនឡើងដល់ ៧៨ នាក់ ហើយមនុស្សជាង ១១៥០០០ នាក់ត្រូវជម្លៀសចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា។
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានទៅដល់រដ្ឋ Rio Grande do Sul នៅថ្ងៃទី៥ ខែឧសភា (ម៉ោងក្នុងតំបន់) ជាមួយសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើនរួបដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញជាមួយរដ្ឋាភិបាលក្នុងតំបន់។ តាមទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul ចំនួនអ្នកស្លាប់ដោយសារ...
article_4651.txt
ប្រធានគណៈកម្មការអឺរ៉ុបបានបានអំពាវនាវឱ្យផ្តល់អាទិភាពដល់ការដោះស្រាយហានិភ័យជុំវិញការបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI) ក្រោយពីអ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា អ្នកសិក្សា និងអ្នកជំនាញកំពូលៗរាប់រយនាក់នាពេលថ្មីៗនេះបានព្រមានអំពីហានិភ័យនៃ AI ។
នៅថ្ងៃទី ១៣ ខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យមានការបង្កើតក្រុមប្រឹក្សាអ្នកជំនាញ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយបច្ចេកវិទ្យា AI ។ រដ្ឋាភិបាលជុំវិញពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាលំបាកនៃរបៀបគ្រប់គ្រងហានិភ័យដែលបង្កដោយ AI ចំពោះសង្គមដ...
article_4652.txt
នៅថ្ងៃទី៣ ខែកក្កដា តុលាការព្រហ្មទណ្ឌថៃ​បានកាត់ទោសអតីតពាណិជ្ជករលោក Prsit Jeowkok វ័យ ៥២ឆ្នាំ ឱ្យជាប់ពន្ធនាគារសរុបចំនួន១១៥៥ឆ្នាំ ពីបទឆបោកការវិនិយោគតាមអ៊ីនធឺណិត ហើយបង្គាប់ឱ្យបង់ប្រាក់សំណងសរុប ១ពាន់លានបាត (២៨,៤០លានដុល្លារ) ដល់ជនរងគ្រោះ។
តុលាការបានរកឃើញថា លោក Prasit ដែលមានដើមកំណើតនៅខេត្ត Krabi និងចុងជាប់ចោទពីរនាក់ទៀត កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ បានទាក់ទាញមនុស្សជាច្រើនតាមអ៊ីនធឺណិតឱ្យមកបណ្តាក់ទុនក្នុងអាជីវកម្មរបស់ខ្លួន ទាក់ទងនឹងកញ្ចប់សេវាកម្មទេសចរណ៍ និងការដាក់ជួលផលិតផលប្រណីតៗ។ ពួកគេបានសន្យានឹងផ្តល់នូវផលចំណេញខ្ពស់បន្ទាប់ពីចូលរួមវិនិយោគ។ តុលាការបានរកឃើញទៀត...
article_4653.txt
អឺរ៉ុបបានកត់ត្រាការស្លាប់ទាក់ទងនឹងកំដៅកើនឡើងចំនួន ៦១ ០០០នាក់កាលពីឆ្នាំមុនដែលចំនួននេះអាចកើនឡើងដល់ជិត ១សែននាក់នៅឆ្នាំបន្តបន្ទាប់។
វិទ្យាស្ថាន Barcelona សម្រាប់សុខភាពសកល និងវិទ្យាស្ថាន INSERM សម្រាប់ការស្រាវជ្រាវសុខភាពរបស់បារាំងបានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃទី១០ ខែកក្កដា ដោយផ្អែកលើទិន្នន័យសីតុណ្ហភាព និងអត្រាមរណៈសម្រាប់ឆ្នាំ ២០១៥-២០២២ ពីតំបន់ចំនួន៨២៣ នៅទូទាំង៣៥ប្រទេសនៅអឺរ៉ុប ដែលមានប្រជាជនសរុប៥៤៣លាននាក់។ ដោយផ្អែកលើគំរូគណនា អ្នកជំនាញបានប៉ាន់ប្រមាណអំពី...
article_4654.txt
លោក Sun Song ដែលជាអ្នកពូកែគណិតវិទ្យាជនជាតិចិន បានសម្រេចត្រលប់ទៅស្រុកវិញ បន្ទាប់ពីធ្វើការនៅអាម៉េរិកជាង ១០ឆ្នាំ ជាមួយនឹងគម្រោងសាងសង់មជ្ឈមណ្ឌលគណិតវិទ្យាលំដាប់ពិភពលោកនៅទីក្រុង Zhejiang ។
សាកលវិទ្យាល័យ Zhejiang នៅថ្ងៃទី២ ខែមករា បានប្រកាសថាលោក Sun Song អាយុ ៣៦ឆ្នាំនឹងក្លាយជាសាស្រ្តាចារ្យពេញម៉ោងនៅវិទ្យាស្ថានសម្រាប់ការសិក្សាកម្រិតខ្ពស់ក្នុងគណិតវិទ្យា (IASM) របស់សាកលវិទ្យាល័យ។ មុនពេលមកដល់ចិន លោក Sun ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ UC Berkeley ដែលជាសកលវិទ្យាល័យលំដាប់កំពូលទាំង១៥ នៅអាម៉េរិក។ នេះបើយោងតាមចំណាត់ថ្...
article_4655.txt
បន្ទាប់ពីពង្រីកប្រតិបត្តិការចូលតំបន់កាហ្សា នៅយប់ថ្ងៃទី៣១ ខែតុលា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួន Jabalia ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ ក្នុងនោះមានទាំងមេទ័ព និងកូនទាហានក្រុមហាម៉ាស ។
អាជ្ញាធរសុខាភិបាលតំបន់កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា មនុស្សជាង ៥០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីអ៊ីស្រាអែល បានទម្លាក់គ្រាប់បែក លើជំរំជនភៀសខ្លួន Jabalia នៅតំបន់ឆ្នេរនេះ។ «មនុស្សជាង ៥០នាក់ត្រូវបានសម្លាប់ប្រហែល ១៥០នាក់បានរងរបួស និងរាប់សិបនាក់ បានជាប់នៅក្រោមគំនរបាក់បែក នៅក្នុងការសម្លាប់រង្គាលដ៏ឃោរឃៅរបស់អ៊ីស្រា...
article_4656.txt
តំបន់ Rongjiang ដែលជាសហគមន៍មួយដែលមានប្រជាជន ៨០ភាគរយជាជនជាតិភាគតិចរបស់ចិន បានបង្កើតព្រឹត្តិការណ៍កីឡាបាល់ទាត់តាមភូមិដែលមានឈ្មោះថា Cunchao ក្នុងគោលបំណងទាក់ទាញវិស័យទេសចរណ៍ដើម្បីលុបបំបាត់ភាពក្រីក្រ។ ព្រឹត្តិការណ៍កីឡាដ៏គួរអស្ចារ្យនេះ បានទាក់ទាញអ្នកទស្សនាជាង ៥០លាននាក់ទាំងនៅលើទីលាន និងអ៊ីនធឺណិត​។ ចំពោះការផ្តល់ជ័យលាភីជាពានរង្វា...
ព្រឹត្តិការណ៍កីឡាបាល់ទាត់តាមភូមិ ឬជាភាសាចិនហៅថា Cunchao​ នៅទីក្រុង Putonghua តំបន់ Rongjiang ខេត្ត Guizhou ភាគនិរតីនៃប្រទេសចិនបានឈានដល់ទីបញ្ចប់កាលពីយប់ថ្ងៃទី២៩ ខែកក្កដា។ ការ​ប្រកួត​កីឡាតាមភូមិនេះ ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត​បី​ខែ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍​នៅ​ទូទាំង​ប្រទេស និង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់។ បើតា...
article_4657.txt
អេហ្ស៊ីបបានបើកច្រកព្រំដែន ជាលើកដំបូងចាប់តាំងពីជម្លោះហាម៉ាស-អ៊ីស្រាអែលផ្ទុះឡើង ដោយអនុញ្ញាតឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសចាកចេញពីតំបន់កាហ្សា។
ជនបរទេសចំនួន ៥៤៥នាក់ និងអ្នកដែលមានសញ្ជាតិជាតិពីរត្រូវបានរំពឹងថា នឹងចាកចេញពីតំបន់កាហ្សាតាមច្រក Rafah ដែលជាព្រំដែនតែមួយគត់រវាងអេហ្ស៊ីប និងតំបន់កាហ្សានៅថ្ងៃទី១ ខែវិច្ឆិកា។ មុននេះ រថយន្តដឹកជំនួយជាង ២០០គ្រឿង បានទៅដល់តំបន់ហ្សាកាត់តាមច្រក Rafah តាំងពីថ្ងៃទី២១ ខែតុលា ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីតំបន់នេះទេ...
article_4658.txt
ចំនួននៃការលក់រថយន្តអគ្គិសនី និងអគ្គិសនី-ឥន្ធនៈ នៅឆ្នាំមុនបានកើនដល់ ១៣,៦លានគ្រឿង ធ្វើឲ្យមានកំណើន ៣១ភាគរយ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion ។
រថយន្ត​អគ្គិសនី​​​ចំនួន ៩,៥ លាន​គ្រឿង និង​រថយន្ត​អគ្គិសនី-ឥន្ធនៈ​មាន​ចំនួន ៤,១ លាន​គ្រឿងបានលក់ចេញនៅក្នុងឆ្នាំ២០២៣។ បើតាមក្រុមហ៊ុន Rho Motion នៅក្នុងខែធ្នូ ឆ្នាំ២០២៣ ចំនួនការលក់រថយន្តអគ្គិសនីបានកើនឡើងខ្លាំងដែលមានរហូតដល់១,៥លានគ្រឿង។ យ៉ាងណា អត្រាកំណើននៃការលក់រថយន្តអគ្គសនីទូទាំងពិភពលោកកាលពីឆ្នាំ ២០២២ បានកើនឡើងរហូតដល់ ៦០ភាគ...
article_4659.txt
យន្តហោះរុស្ស៊ី Antonov-24 ដឹកមនុស្ស ៣៤នាក់បានចុះចតនៅលើផ្ទាំងទឹកកក ក្បែរអាកាសយានដ្ឋាននៅភាគខាតកើតប្រទេសរុស្ស៊ី ដោយសារតែកំហុសអ្នកបើកបរ។
យន្តហោះ Antonov-24 នៃក្រុមហ៊ុនអាកាសចរណ៍ Polar Airlines ដឹកអ្នកដំណើរ ៣០នាក់ និងអ្នកបម្រើការលើយន្តហោះចំនួន ៤នាក់បានចុះចតនៅទន្លេ Kolyma ក្បែរ Zyryanka តំបន់ Yakutia នៅថ្ងៃទី២០ ខែធ្នូ។ ដោយសារតែផ្ទៃទឹកទន្លេត្រូវបានកក យន្តហោះមិនមានការខូចខាត ហើយមនុស្សដែលនៅលើយន្តហោះមានសុវត្ថិភាពគ្រប់គ្នា។ មន្ត្រីស៊ីបេរីភាគខាងកើតបានប្រាប់ទីភ្នា...
article_466.txt
នៅថ្ងៃទី៥ខែកក្កដា ប៉ូលិសហុងកុងបានចាប់ខ្លួនបុរសបួននាក់ ដោយចោទប្រកាន់ថាបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់ប្រជាជនដែលបានភៀសខ្លួនទៅក្រៅប្រទេស និងពាក់ព័ន្ធជាមួយសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិហុងកុង។
ការចាប់ខ្លួនបុរសបួននាក់នេះ បានកើតឡើងពីរថ្ងៃបន្ទាប់ពីមានការចេញដីកា និងផ្តល់ប្រាក់រង្វាន់សម្រាប់ការតាមចាប់សកម្មជនគាំទ្រប្រជាធិបតេយ្យហុងកុង ដែលកំពុងគេចខ្លួននៅក្រៅប្រទេស។ ប៉ូលិសបាននិយាយថា ពួកគេទាំងបួននាក់នេះ ត្រូវបានសង្ស័យថាបានប្រើប្រាស់ក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទ ដើម្បីទទួលមូលនិធិនានា ហើយបន្ទាប់...
article_4660.txt
ក្រុមហាម៉ាស បានព្រមានថា តំបន់កាហ្សានឹងក្លាយជាកន្លែងបញ្ចុះសពកងទ័ពអ៊ីស្រាអែល ហើយអះអាងថាខ្លួននឹងដោះលែងចំណាប់ខ្មាំងបរទេសមួយចំនួន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
កាហ្សានឹងក្លាយជាទីបញ្ចុះសព និងជាកន្លែងឃុំឃាំងខ្មាំងសត្រូវ ទាហាន យោធា អ្នកដឹកនាំនយោបាយរបស់អ៊ីស្រាអែល។ ​នេះបើតាមលោក Abu Obeida អ្នកនាំពាក្យកងពលតូច Ezzedine al-Qassam Brigades របស់ក្រុមហាម៉ាស ថ្លែង​តាម​ទូរទស្សន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា។ លោក Obeida បានបន្ថែមថា ៖ «យើងក៏បានជូនដំណឹងទៅអន្តរការីថា យើងនឹងដោះលែងចំណាប់ខ្មាំងបរទេសមួយ...
article_4661.txt
កសិករម្នាក់នៅខេត្ត Saskatchewan ប្រទេសកាណាដា ត្រូវបានពិន័យជាប្រាក់ចំនួន ៦១០០០ដុល្លារក្នុងការប្រើ Emoji សញ្ញាមេដៃ លើកិច្ចសន្​យាទិញ-លក់គ្រាប់ធញ្ញជាតិកាលពីចុងឆ្នាំ ២០២១។
រឿងនេះបានមកដល់តុលាការបន្ទាប់ពីលោក Achter ខកខានក្នុងការចែកចាយគ្រាប់ធញ្ញជាតិ ៨៦តោន ដែលអ្នកទិញលោក Kent Mickleborough កំពុងស្វែងរកទិញកាលពីឆ្នាំ ២០២១ ដែលជំរុញឱ្យលោក Mickleborough ចាត់វិធានការផ្លូវច្បាប់។ លោក Mickleborough បានទាក់ទងជាមួយលោក Achter តាមទូរស័ព្ទក្នុងការទិញគ្រាប់ធញ្ញជាតិនៅចុងឆ្នាំ ២០២១។ បន្ទាប់មកគាត់បានផ្ញើសារទៅ...
article_4662.txt
រុស្ស៊ី បានសម្រេចចិត្តបិទអាកាសយានដ្ឋាន Makhachkala បន្ទាប់ពីក្រុមបាតុកររាប់រយនាក់ បានលុកលុយចូលព្រលានយន្តហោះ ដែលដឹកអ្នកដំណើរពីទីក្រុង Tel Aviv ដើម្បីប្រឆាំងនឹងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់កាហ្សា។
ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ីបានប្រកាសបិទអាកាសយានដ្ឋាន Makhachkala ជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមបាតុកររាប់រយនាក់ បានលុកលុយតំបន់ផ្លូវចំណតយន្តហោះ ដើម្បីប្រឆាំងនឹងការពង្រីកប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់កាហ្សា។ យោងតាមក្រុមហ៊ុន Pobeda Airlines ជើងហោះហ...
article_4663.txt
ប្រទេសជាច្រើនរួមទាំងតួកគី អ៊ីរ៉ង់ អេហ្ស៊ីប និងកាតា បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងត្រូវបានបង្កើន ដើម្បីពង្រីកបទឈប់បាញ់មនុស្សធម៌ នាពេលបច្ចុប្បន្នរវាងកងកម្លាំងអ៊ីស្រាអែល និងហាម៉ាស ។
ខុទ្ធកាល័យប្រធានាធិបតីតួកគី បានប្រកាសនៅថ្ងៃទី២៦ ខែវិច្ឆិកា ថា ទីក្រុងអង់ការ៉ា និងទីក្រុងតេអេរ៉ង់ បានយល់ព្រមបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបង្កើតបទឈប់បាញ់រយៈពេលវែង នៅតំបន់កាហ្សា។ ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីតួកគី Recep Tayyip Erdogan និងសមភាគីអ៊ីរ៉ង់លោក Ebrahim Raisi ដោ...
article_4664.txt
ចំនួនប្រជាជនថៃអាចថយចុះពាក់កណ្តាលក្នុងរយៈពេល៦ទសវត្សរ៍ខាងមុខ ដោយបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងអំពីវិបត្តិប្រជាសាស្រ្ត។ និន្នាការនេះដោយសារប្រជាជនមានការស្ទាក់ស្ទើរក្នុងការសម្រាលកូន។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ Cholnan Srikaew បាននិយាយថា ស្ថានភាពប្រជាសាស្រ្តបានឈានដល់កម្រិតធ្ងន់ធ្ងរ។ ចំនួនទារកទើបកើតបានធ្លាក់ចុះពីជាង១លាននាក់ក្នុងមួយឆ្នាំចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ ១៩៨៣ មកត្រឹមតែជាង៤៨៥ពាន់នាក់ ខណៈពេលដែលមានការស្លាប់មានចំនួន ៥៥០ ០៤២នាក់ក្នុងឆ្នាំ ២០២១។ រឿងនេះបណ្តាលឱ្យមានការថយចុះចំនួនប្រជាជនសរុបចំនួន ៦៤ពាន...
article_4665.txt
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ែនចាមីន ណេតានយ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី៣០ ខែតុលា ថា អ៊ីស្រាអែលនឹងមិនបញ្ឈប់បទឈប់បាញ់ជាមួយក្រុមហាម៉ាសនៅតំបន់កាហ្សា ហើយនឹងបន្តផែនការរបស់ខ្លួន ក្នុងការបំផ្លាញក្រុមនេះ។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្កើនការព្រួយបារម្ភដែលអាចរាលដាលពាសពេញមជ្ឍឹមបូព៌ា។ លោក ណេតានយ៉ាហ៊ូ បានលើកឡើងថា រាល់សង្គ្រាមតែងតែមានជនស៊ីវិលស្លាប់ដោយអចេតនា ហើយការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សា ដែលត្រូវបានគ្រប់គ្រងដោយក្រុមហាម៉ាស ជាសង្រ្គាមប្រឆាំងភាពព្រៃផ្សៃ។ លោកអំពាវនាវឱ្យសម្ព័ន្ធមិត្តគាំទ្រអ៊ីស្រាអែលបន្តទៀត...
article_4666.txt
រដ្ឋាភិបាលក្រុងញូវដេលី គ្រោងបង្កើតភ្លៀងសិប្បនិម្មិត តាមរយៈការបណ្ដុះដុំពពក នៅខែវិច្ឆិកានេះ ដែលជាកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលខ្យល់ធ្ងន់ធ្ងរនៅក្នុងទីក្រុង។
រដ្ឋាភិបាលក្រុងញូវដេលី ជាលើកដំបូងគ្រោងបង្កើតភ្លៀង ដើម្បីព្យាយាមកែលម្អគុណភាពខ្យល់ នៅក្នុងរដ្ឋធានី ដែលបំពុលបំផុតរបស់ពិភពលោក ត្រូវបានគ្របដណ្តប់ដោយអ័ព្ទ កាលពីសប្តាហ៍មុន។ ប្រឈមមុខនឹងស្ថានភាពបំពុលបរិយាកាសដ៏ធ្ងន់ធ្ងរ នាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលនៃរដ្ឋធានីញូវដែលី បានបញ្ជាឱ្យសាលារៀនទាំងអស់ បញ្ឈប់សកម្មភាពសាងសង់ និងបានប្រកាសថា ...
article_4667.txt
អាជ្ញាធរជប៉ុនបានចេញផ្សាយការថតសំឡេងនៅអាកាសយានដ្ឋាន Haneda ដោយបង្ហាញថាយន្តហោះ DHC-8 របស់ឆ្មាំសមុទ្រ ត្រូវបានបញ្ជាឱ្យឈប់ និងរង់ចាំនៅក្រៅផ្លូវរត់ មុនពេលបុកជាមួយយន្តហោះប្រភេទ A350 របស់អាកាសចរណ៍ Japan Airlines ។ ការស៊ើបអង្កេតកំពុងធ្វើឡើងដើម្បីរកមូលហេតុ។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន នៅថ្ងៃទី៣ ខែមករា បានប្រកាសពីការថតសំឡេងសន្ទនាតាមទូរស័ព្ទរវាងមន្រ្តីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅអាកាសយានដ្ឋាន Haneda, យន្តហោះ Japan Airlines A350 និងយន្តហោះធុន DHC-8-315 ដែលជាកម្មសិទ្ធិរបស់ឆ្មាំសមុទ្រជប៉ុន។ ទំនាក់ទំនងបានចាប់ផ្តើមនៅម៉ោង ៥និង៤៣នាទីល្ងាច នៅពេលដែលយន្តហោ...
article_4668.txt
ប៉ូលិសទីក្រុងតូក្យូបានចាប់ខ្លួនអ្នកបើកតាក់ស៊ីម្នាក់ដោយចោទប្រកាន់ថា មានចេតនាបើកឡានចូលទៅក្នុងហ្វូងសត្វព្រាបនៅលើដងផ្លូវ។ សត្វព្រាបមួយក្បាលបានងាប់ក្នុងករណីនេះ ។
អ្នកបើកបរឈ្មោះលោក Atsushi Ozawa អាយុ ៥០ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែធ្នូពីបទរំលោភច្បាប់ការពារសត្វព្រៃ។ លោកបានបើក​រថយន្ត​​បុក​ហ្វូង​សត្វ​ព្រាប បណ្តាល​ឲ្យ​ស្លាប់​១ក្បាល​នៅ​តាម​ផ្លូវ​ក្នុង​តំបន់ Shinjuku វេលា​ម៉ោង​១​រសៀល​កាលពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា។ បើតាមប៉ូលិស Shinjuku លោក Ozawa មិនបានដឹកអ្នកដំណើរនៅពេលនោះទេ។ អ្នកបើក...
article_4669.txt
ទីភ្នាក់ងារដឹកជញ្ជូនហ្សាការតាកំពុងធ្វើការជាមួយក្រុមហ៊ុន Google ដើម្បីដំឡើងភ្លើងចរាចរណ៍ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) ចំនួន២០នៅទូទាំងទីក្រុង។ ភ្លើងសញ្ញាទាំងនេះប្រើប្រាស់ដោយ AI ដើម្បីវិភាគរយៈពេលនៃភ្លើងពណ៌បៃតងដ៏ល្អប្រសើរដោយផ្អែកលើចំនួនយានយន្តដែលឆ្លងកាត់ និងពេលវេលាគណនាដែលពួកគេត្រូវការដើម្បីចេញពីភ្លើងចរាចរណ៍មួយទៅភ្លើង...
បញ្ហាចរាចរណ៍របស់ទីក្រុងហ្សាការតាមានស្ថានភាពកាន់តែកកស្ទះខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្ខំឱ្យទីក្រុងនេះស្នើសុំជំនួយបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយបញ្ហាដែលមានអាយុកាលច្រើនឆ្នាំមកនេះ។ លោក Syafrin Liputo ប្រធានទីភ្នាក់ងារដឹកជញ្ជូនទីក្រុងហ្សាការតាបាននិយាយនៅថ្ងៃទី ២ ខែកក្កដាថា ពីមុនការគ្រប់គ្រងរយៈពេលភ្លើងចរាចរណ៍ ត្រូវបាន...
article_467.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ថា លោកមានចេតនាអនុញ្ញាតឱ្យមានការបះបោររយៈពេល២៤ម៉ោង កាលពីនៅថ្ងៃសៅរ៍ដោយក្រុមទាហានស៊ីឈ្នួល Wagnerដើម្បីជៀសវាងការបង្ហូរឈាម និងពង្រឹងឯកភាពជាតិ។
ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Yevgeny Prigozhin បានទទួលជោគជ័យក្នុងការកាន់កាប់ទីក្រុង Rostov-on-Don និងមជ្ឈមណ្ឌលបញ្ជាការយោធនដែលដឹកនាំយុទ្ធនាការអ៊ុយក្រែន ហើយបានបើកក្បួនរថយន្តប្រដាប់អាវុធសំដៅរដ្ឋធានីមូស្គូចម្ងាយតែ ២០០គីឡូម៉ែត្រប៉ុណ្ណោះ។ ក្នុងសេចក្ដីថ្លែងការណ៍ល្ងាចថ្ងៃទី២៦ ខែមិថុនា លោក វ៉្លាឌីមៀ ពូទីន និយាយថា ល...
article_4670.txt
រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់ឆ្កែទូទាំងប្រទេសដោយសំឡេង ២០៨ ដោយគ្មានសំឡេងប្រឆាំង។ ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែយកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះនឹងត្រូវល្មើសច្បាប់ចាប់ពីឆ្នាំ ២០២៧ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
សេចក្តីព្រាងច្បាប់ស្តីពីការហាមប្រាមការទទួលទានសាច់ឆ្កែនឹងក្លាយទៅជាច្បាប់ ក្រោយពី គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រធានាធិបតី Yoon Suk Yeol។ នេះ​ជាសេចក្តីព្រាងច្បាប់ដ៏មានការចម្រូងចម្រាសមួយនៅក្នុងបរិបទ​កូរ៉េខាងត្បូង ព្រោះ​ប្រទេស​នេះ​មាន​ទម្លាប់បរិភោគសាច់​ឆ្កែ​អស់រាប់​សតវត្ស​មកហើយ។ នៅក្នុងសេចក្ត...
article_4671.txt
យោងតាមសេចក្តីសម្រេចរបស់ថៃ តម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសវៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ត្រូវបានកាត់បន្ថយមកត្រឹម ៥០០បាត (១៣,៨៥ដុល្លារ) ខណៈតម្លៃស្នាក់នៅបណ្តោះអាសន្នក៏ត្រូវបានកាត់បន្ថយមកត្រឹម ៥០០បាតផងដែរ។
ក្រសួងការងារថៃទើបតែបានចេញប្រកាសពីតម្លៃថ្មីសម្រាប់ការធ្វើតេស្ត និងចេញប័ណ្ណការងារសម្រាប់ពលករបរទេសមកពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ជាពិសេស តម្លៃទិដ្ឋាការសម្រាប់ពលករមកពីប្រទេសទាំងបួននេះ ត្រូវបានកាត់បន្ថយពីបច្ចុប្បន្ន ២០០០បាតមក ៥០០បាត ហើយតម្លៃស្នាក់នៅបណ្តោះអាសន្ន (ថ្លៃបន្តទិដ្ឋាការជារៀងរាល់ឆ្នាំ) ក៏ត្រូវបានកាត់បន្ថយពី ...
article_4672.txt
បណ្ឌិត្យសភាអាកាសចរណ៍វៀតណាមកំពុងសិក្សាពីបទដ្ឋានបណ្តុះបណ្តាលទាក់ទងនឹងការប្រើប្រាស់យន្តហោះ Boeing 727-200 របស់កម្ពុជាដែលបានគេទុកចោលនៅអាកាសយានដ្ឋានណយបៃហាណូយអស់រយៈពេលជាង ១៦ឆ្នាំ។ ដោយសេចក្តីព្រាងច្បាប់នេះមិនទាន់ត្រូវបានអនុម័ត ដូច្នេះការដោះស្រាយយន្តហោះនៅតែត្រូវរង់ចាំបន្ត។
យន្តហោះ Boeing 727-200 មានលេខ XU-RKJ ធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Royal Khmer Airlines របស់កម្ពុជា។ បន្ទាប់ពីចុះចតនៅព្រលានណយបៃហាណូយ យន្តហោះនេះបានជួបប្រទះបញ្ហាបច្ចេកទេស ហើយត្រូវចតនៅទីនេះចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៧ ។ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជាបានប្រកាសថា អាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុន Royal Khmer Ai...
article_4673.txt
នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា បានប្រកាសថា ពិធីសង្រ្កាន្ត​ ដែលជាពិធីអបអរចូលឆ្នាំថ្មី នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូនីស្កូ (UNESCO) នៅបុតស្វាណា ដែលជាប្រទេសស្ថិតនៅអាហ្វ្រិកខាងត្បូង ក្នុងថ្ងៃទី៦ ខែធ្នូ។
នៅក្នុងឆ្នាំ២០២០ ថៃបានដាក់ម៉ាស្សារបស់ខ្លួន, របាំNora, របាំKhon និងសង្រ្កាន្ត ទៅអង្គការយូនីស្កូ ដើម្បីពិចារណា។ តាមការប្រកាសរបស់នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា សង្រ្កាន្ត ដែលជាពិធីអបអរឆ្នាំថ្មី និងតែងធ្វើឡើងនៅក្នុងខែមេសា នឹងដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូនីស្កូ (UNESCO) នៅបុត...
article_4674.txt
អគ្គស្នងការនគរបាលជាតិថៃ លោកឧត្តមសេនីយ៍ Torsak Sukwimol បានបដិសេធ ជុំវិញព័ត៌មានថៃមានបំណងចង់ឱ្យប៉ូលិសចិនមកដើរល្បាតតំបន់ទេសចរណ៍សំខាន់ៗ។
កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី១៣ ខែវិច្ឆិកា បានស្រង់សម្តីមេប៉ូលិសថៃបង្ហាញជំហរបដិសេធព័ត៌មានដែលថា រដ្ឋាភិបាលគ្រោងនឹងអញ្ជើញប៉ូលិសចិនមកល្បាតតំបន់ទេសចរណ៍ល្បីៗ ដើម្បីបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរចិនដែលជាប្រភពចំណូលដ៏សំខាន់របស់ថៃ។ ឧត្តមសេនីយ Torsak Sukwimol បានសង្កត់ធ្ងន់ថា​ ៖« ប៉ូលីសភូមិន្ទថៃមិនបានធ្វើសំណើបែបនេះទេ ហើយនេះជាការយល់ច...
article_4675.txt
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្ដោះអាសន្នរបស់រដ្ឋាភិបាលប៉ាគីស្ថាននាថ្ងៃទី៣១ ខែតុលាបានប្រកាសចាប់ផ្តើមការបង្រ្កាបលើជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ​ រួមទាំង ជនជាតិអាហ្វហ្កានីស្ថានរាប់សែននាក់ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា។
«នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះសម្រាប់ការត្រឡប់ទៅដោយស្ម័គ្រចិត្ត»។ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃបណ្ដោះអាសន្នលោក Sarfraz Bugti លើកឡើងបែបនេះ នៅក្នុងវីដេអូថតទុកមួយ ដោយសង្កត់ធ្ងន់ថា កាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី១ ខែវិច្ឆិកា ដែលបានកំណត់សម្រាប់ ការត្រឡប់ទៅវិញនឹងត្រូវបានលុបចោល។ ដូច្នេះ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា តទៅ ប្រតិបត្តិការក្នុងរយៈព...
article_4676.txt
ប្រជាជនដែលរស់នៅតំបន់កាហ្សារាប់ពាន់នាក់បានសម្រុកចូលទៅក្នុងឃ្លាំង និងមជ្ឈមណ្ឌលចែកចាយជំនួយរបស់អង្គការសហប្រជាជាតិ ដើម្បីស្វែងរកស្បៀងអាហារ និងសម្ភារៈចាំបាច់ នៅថ្ងៃទី២៩ ខែតុលា ។
វិបត្តិខ្វះខាតស្បៀងអាហារនៅតំបន់កាហ្សាកាន់តែអាក្រក់ទៅៗ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយថា ស្រូវសាលី ម្សៅ និងការផ្គត់ផ្គង់មូលដ្ឋានផ្សេងទៀត ត្រូវបានលួចចេញពីឃ្លាំងមួយចំនួន។ មន្ត្រី UNRWA លោក Thomas White បានលើកឡើងថា ៖« នេះជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភមួយដែលសណ្តាប់ធ្នាប់ស៊ីវិលកំពុងច...
article_4677.txt
យោងតាមក្រសួងអប់រំជប៉ុន ក្នុងឆ្នាំសិក្សា ២០២១ មានគ្រូបង្រៀនចំនួន ៩៥៣នាក់ ដែលបម្រើការនៅគ្រឹស្ថានសិក្សារដ្ឋបានលាឈប់ពីការងារដោយសារតែសុខភាពផ្លូវចិត្ត។ តួលេខនេះបានកើនឡើងចំនួន ១៧១នាក់បើធៀបនឹងឆ្នាំ ២០១៨។
យោងតាមការស្ទង់មតិរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន អ្នកដែលឈប់ពីការងារដោយសារជំងឺផ្លូវចិត្តមានចំនួន ៨ភាគរយនៃគ្រូបង្រៀនសរុបចំនួន ១២៦៥២នាក់ ។ ការស្ទង់មតិផ្ទាល់របស់ក្រសួងដែលបានចេញផ្សាយនៅចុងឆ្នាំ ២០២២ ក៏បានរកឃើញលទ្ធផលស្រដៀងគ្នាអំពីចំនួនគ្រូបង្រៀននៅសាលារដ្ឋ ដែលឈប់សម្រាកដោយសារបញ្ហាផ្លូវចិត្ត បានឈា...
article_4678.txt
នៅថ្ងៃទី០៤ ខែកក្កដា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយថា ផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកដែលចម្រោះសារធាតុវិទ្យុសកម្មរូចរាល់ ពីស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ គឺស្របតាមស្តង់ដារសុវត្ថិភាពរបស់អន្តរជាតិ។
ជប៉ុន បានស្វះស្វែងរកការបញ្ចេញទឹកដែលធ្វើប្រព្រឹត្តកម្មសារធាតុវិទ្យុសកម្មទៅក្នុងសមុទ្រ ខណៈកន្លែងស្តុកមានបរិមាណទឹកជិតពេញ។ ផែនការនេះ រងការប្រឆាំងពីអ្នកនេសាទ និងបណ្តាប្រទេសមួយចំនួន ដូចជាចិន កូរ៉េខាងត្បូង និងបណ្តាប្រទេសក្នុងសមុទ្រប៉ាស៊ីហ្វិក ដែលបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះការបញ្ចេញទឹកពីរោងចក្រFukushima Daiichi ជុំវិញផ...
article_4679.txt
រាជនីកំពូលសម្រស់នៅប្រទេសណាក៏មានដែរ គ្រាន់តែប្រទេសខ្លះសម្បូរស្រីស្អាត ប្រទេសខ្លះទៀតមានតិចតួចបំផុត ដែលធ្វើឲ្យបុរសៗពិបាកក្នុងការស្វែងរកដៃគូដែលមានសម្រស់តាមដែលខ្លួនឯងចង់បាន។ ខាងក្រោមនេះ ប្រទេសទាំង ១០ ដែលមាននារីស្រស់ស្អាតបំផុតនៅលើលោក ដោយផ្អែកលើលទ្ធផលស្ទង់មតិរបស់គេហទំព័រ Wonderlist ។
១០. តួកគី នារីតួកគីតែងត្រូវលើកសរសើរថាជាស្រីស្អាត ថ្លៃថ្នូរ និងមានសម្រស់គួរឲ្យទាក់ទាញខ្លាំង។ ស្រីៗប្រទេសនេះមានភាពល្បីល្បាញដោយសារភាពឆើតឆាយ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ។ ប្រសិនបើអ្នកទស្សនាតន្ត្រី ឬល្ខោនអូប៉េរ៉ា យើងអាចមើលឃើញយ៉ាងច្បាស់នូវសម្រស់ពីធម្មជាតិ។ ៩. អង់គ្លេស នារី​អង់គ្លេស​មាន​មន្ត​ស្នេហ៍​គួរ​ឱ្យ​ទាក់​ទាញ។ ស្រ្តីប្រ...
article_468.txt
លោកស្រី ឌីណា បូលូយ៉ាត (Dina Boluarte) ស្បថចូលកាន់តំណែងជាប្រធានាធិបតីប៉េរូនៅថ្ងៃទី៧ ខែធ្នូ ប៉ុន្មានម៉ោងក្រោយលោក ប៉េដ្រូ កាស្ទីយ៉ូ (Pedro Castillo) ត្រូវបានបោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានាធិបតី។
ពីអនុប្រធានាធិបតី លោកស្រី ឌីណា បូលូយ៉ាត ក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រប៉េរូ។ ការស្បថចូលកាន់តំណែងរបស់លោកស្រីធ្វើឡើង ក្រោយសភាប៉េរូបើកកិច្ចប្រជុំជាបន្ទាន់បោះឆ្នោតទម្លាក់លោក ប៉េដ្រូ កាស្ទីយ៉ូ ចេញពីតំណែងប្រធានាធិបតីជាមួយសំឡេងគាំទ្រ១០១ ប្រឆាំងប្រាំមួយសំឡេង និងអនុបវាទ១០សំឡេង។ លោកស្រី បូលូយ៉ាត វ័យ៦០ឆ្នា...
article_4680.txt
ក្រសួងអប់រំកូរ៉េខាងត្បូងបានប្រកាសផែនការរយៈពេល ៥ ឆ្នាំដើម្បីទាក់ទាញនិស្សិតអន្តរជាតិចំនួន ៣០ម៉ឺននាក់ ។ ផែនការនេះមានគោលបំណងទប់ទល់នឹងការថយចុះចំនួនប្រជាជន ដែលស្ថិតក្នុងកម្រិតអាយុចូលរៀន មានការថយចុះ និងពង្រឹងការប្រកួតប្រជែងរបស់សាកលវិទ្យាល័យក្នុងស្រុក ដែលកំពុងតែប្រឈមមុខនឹងកង្វះការចុះឈ្មោះចូលរៀន។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និង ដើម្បីកែលម្អប្រជាជនដែលមានវ័យចំណាស់ច្រើននៅឆ្នាំ ២០២៧ រដ្ឋាភិបាលកូរ៉េមានគោលបំណងទាក់ទាញនិស្សិតបរទេសចំនួន ៣០ម៉ឺននាក់មកសិក្សា បង្កើតការងារ និងរស់នៅទីនេះ។ ដើម្បីទាក់ទាញនិស្សិតបរទេសឱ្យមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យកូរ៉េកាន់តែច្រើន ក្រសួងអប់រំគ្រោងនឹង...
article_4681.txt
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនី ហ្គូតេរ៉េស នៅថ្ងៃទី២៨ ខែធ្នូ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរក្សាស្មារតីនៃសាមគ្គីភាពដើម្បីឱ្យឆ្នាំ ២០២៤ ក្លាយជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមឡើងវិញ បន្ទាប់ពីពិភពលោកបានជួបប្រទះការឈឺចាប់ អំពើហិង្សា និងអស្ថិរភាពក្នុងឆ្នាំ២០២៣។
ក្នុងសារសម្រាប់ឆ្នាំថ្មី នៅថ្ងៃទី២៨ ខែធ្នូ អគ្គលេខាធិការ UN បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យលើកកម្ពស់ស្មារតីនៃសាមគ្គីភាព ដើម្បីធ្វើឱ្យឆ្នាំ២០២៤ ជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមឡើងវិញ ក្រោយពីលោកបានឆ្លងកាត់ឆ្នាំ ២០២៣ ដែលមានការឈឺចាប់ដោយអំពើហិង្សា និងអស្ថិរភាព។ លោក អាន់តូនី ហ្គូតេរ៉េស បាននិយាយថា ៖« មនុស្សជាតិគឺខ្លា...
article_4682.txt
បច្ចុប្បន្នមនុស្សចាស់ម្នាក់ក្នុងចំណោម៤នាក់បានទទួលរងភាពឯកោក្នុងសង្គម ខណៈមនុស្សវ័យជំទង់ពី ៥ភាគរយទៅ១៥ភាគរយកំពុងជួបប្រទះភាពឯកានៅទូទាំងពិភពលោក។ បើតាមអង្គការសុខភាពពិភពលោក (WHO) ភាពឯកាអាចប៉ះពាល់ដល់សុខភាពមនុស្សដូចជក់បារី១៥ដើមក្នុងមួយថ្ងៃ។
កាលពីសប្ដាហ៍មុន អង្គការសុខភាពពិភពលោកបានប្រកាស ភាពឯកកោជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសុខភាពសកលនាពេលបច្ចុប្បន្ន។ កម្រិតនៃភាពឯកាបានកើនឡើងខ្លាំង បន្ទាប់ពីការរីករាលដាលជំងឺកូវីដ-១៩ បានបញ្ឈប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។ ជុំវិញបញ្ហានេះ WHO ក៏បង្កើតគណៈកម្មាការអន្តរជាតិមួយស្តីពីភាពឯកា ដែលដឹកនាំដោយវេជ្ជបណ្ឌិតអាម៉េរិក Vivek Murthy...
article_4683.txt
សិង្ហបុរីបាននាំមុខជប៉ុន ក្លាយជាប្រទេសដែលកាន់លិខិតឆ្លងដែនដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ អ្នកកាន់លិខិតឆ្លងដែនសិង្ហបុរីអាចចូលបាន ១៩២ ប្រទេស និងដែនដីដោយគ្មានទិដ្ឋាការ។ នេះបើយោងតាមសន្ទស្សន៍ Henley Passport Index សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ ។
បន្ទាប់ពីកាន់តំណែងលេខមួយអស់រយៈពេល ៥ឆ្នាំជាប់ៗគ្នា ជប៉ុនបានធ្លាក់ចំណាត់ថ្នាក់លេខមកត្រឹមលេខ៣ក្នុងចំណាត់ថ្នាក់នេះ ដោយសារចំនួនភ្ញៀវទេសចរគោលដៅដែលកាន់លិខិតឆ្លងដែនអាចចូលដោយគ្មានទិដ្ឋាការ បានថយចុះបើធៀបនឹងឆ្នាំមុន។ . អាមេរិកដែលនាំមុខគេក្នុងចំណាត់ថ្នាក់កាលពីជិតមួយទសវត្សរ៍មុននោះ ឥឡូវនេះបានធ្លាក់ចុះមកនៅលេខរៀងទីប្រាំបី។ ទន្ទឹមនឹងនេ...
article_4684.txt
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីនឹងពិភាក្សាអំពីសំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ដល់ប៉ាឡេស្ទីននៅពេលជួបជាមួយសមភាគីអាស៊ាន ក្ចុងកិច្ចប្រជុំនាខែវិច្ឆិកា។
« យើងត្រូវការសំឡេងរួមរបស់អាស៊ាន ដោយផ្អែកលើគោលគំនិតនៃភាពជាកណ្តាលនៃប្លុក ពីព្រោះម៉ាឡេស៊ីមិនអាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ»។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងនៅសភាតំណាងម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែតុលា នៅពេលត្រូវបានចោទសួរអំពីលទ្ធភាព​នៃ​ការ​ពង្រាយ​កម្លាំង​រក្សា​សន្តិភាព ​នៅ​ប៉ាឡេស្ទីន។ កន្លងមក សមាជិកសភា...
article_4685.txt
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ការអប់រំថ្នាក់ឧត្តមសិក្សាដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនពី ៣នាក់ឡើងទៅចាប់ពីឆ្នាំ២០២៥។  នេះជាវិធានការក្នុងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្តូរអត្រាកំណើតនៅក្នុងប្រទេសនេះ ដែលកំពុងធ្លាក់ចុះ។
រដ្ឋាភិបាលជប៉ុនគ្រោងនឹងការចំណាយលើថ្នាក់មហាវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ។ ផែនការនេះគ្រោងនឹងអនុវត្តចាប់ពីឆ្នាំ ២០២៥ ។ នេះបើតាមសារព័ត៌មាន The Japan Times ។ កន្លងមក ជប៉ុនបានលើកលែង និងកាត់បន្ថយថ្លៃសិក្សា ឬផ្តល់អាហារូបករណ៍ដល់សិស្សមកពីគ្រួសារដែលមានប្រាក់ចំណូលតិចជាង ៣,៨លានយ៉េន(ជាង២៦ម៉ឺនដុល្លារ) ...
article_4686.txt
ប្រជាជនអ៊ីស្រាអែលបានដាក់តុក្កតាខ្លាឃ្មុំចំនួន ៣០ក្បាលនៅទីលាន Dizengoff នៅទីក្រុង Tel Aviv ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះកុមារ ៣០នាក់ ត្រូវបានចាប់នាំទៅកាន់តំបន់កាហ្សា អំឡុងពេលជម្លោះរវាងក្រុមអ៊ីស្រាអែល-ហាម៉ាស ។
ខ្លាឃ្មុំតុក្កតានីមួយៗមានពាក់បូពណ៌ខ្មៅ និងដាក់ឈ្មោះ រូបថតក្មេងៗ ដែលត្រូវបានឃុំខ្លួននៅកាហ្សា ត្រូវបានដាក់នៅជាប់នឹងប្រភពទឹកក្នុងទីលាន Dizengoff ដែលជាកន្លែងសាធារណៈដ៏ល្បីបំផុតមួយរបស់ប្រទេសក្នុងទីក្រុង Tel Aviv។ ក្នុង​ចំណោម​ក្មេង​ទាំង​៣០​នាក់ ​ដែល​ត្រូវ​ចាប់​ជំរិត មាន​ម្នាក់​អាយុ​៩​ខែ​ប៉ុណ្ណោះ ។ លើសពីនេះ ប្រជាពលរដ្ឋក៏បានដាក...
article_4687.txt
ជប៉ុនគ្រោងនឹងប្រើប្រាស់មូលនិធិបន្ថែមដើម្បីគាំទ្រដល់វិស័យនេសាទ បន្ទាប់ពីចិនហាមឃាត់ការនាំចូលអាហារសមុទ្រពីជប៉ុន ជាការឆ្លើយតបទៅប្រទេសនេះដែលបង្ហូរទឹកចេញពីរោងចក្រ Fukushima ។ ជាវិធានការ ជប៉ុនបានបង្កើតមូលនិធិចំនួនពីរដែលមានតម្លៃ៨០ពាន់លានយ៉េន (៥៤៧,៩លានដុល្លារ) ដើម្បីជួយអភិវឌ្ឍបណ្តាញអ្នកលក់ថ្មី និងអ្នករក្សាការបង្កកត្រីរហូតដល់តម្...
បន្ទាប់ពីជប៉ុនបញ្ចេញទឹកប្រព្រឹត្តកម្មពីរឿងចក្រនុយក្លេអ៊ែរ Fukushima ទៅសមុទ្រ ប្រទេសជិតខាងដូចជាចិន និងកូរ៉េខាងត្បូងបានហាមឃាត់ការនាំចូលអាហារសមុទ្រពីតំបន់នេះ ដោយបារម្ភខ្លាចមានសារធាតុពុលប៉ះពាល់ដល់សុខភាពប្រជាជន។ បើតាមសារព័ត៌មានជប៉ុន Nikkei រដ្ឋាភិបាលជប៉ុននឹងប្រើប្រាស់រាប់រយលានដុល្លារ ពីទុនបម្រុងថវិកាជាតិ បន្ទាប់ពីនាយករដ្ឋមន...
article_4688.txt
ប្រាក់យ័នរបស់ចិនកំពុងមានសន្ទុះចាយវាយនៅតាមប្រទេសមួយចំនួន ជាពិសេសទៅការទូទាត់ឆ្លងព្រំដែនរវាងចិន និងប្រទេសជាដៃគូ។ តួយ៉ាងនៅក្នុងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី៩៥ភាគរយបានប្រើប្រាស់រូបិយប័ណ្ណរបស់រវាងភាគីទាំងពីរ ជាពិសេសបណ្តាប្រទេសនៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិនភាគច្រើនប្រើប្រាស់រូបិយប័ណ្ណចិនដើម្បីទូទាត់គម្រោង។ យ៉ាងណាមិញ...
ប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះនៃការប្រើប្រាស់ប្រាក់យ័នឃើញមានប្រសើរឡើងជាបន្តបន្ទាប់ ដោយសារតែកំណើនសេដ្ឋកិច្ចរបស់ចិន។ ក្នុងប្រតិបត្តិការទូទាត់រូបិយវត្ថុនៅឆ្នាំ ២០២២ ផលធៀបនៃការទូទាត់អន្តរជាតិរបស់ប្រាក់យ័នបានឈានដល់ ២,៥ភាគរយដែលក្លាយជារូបិយប័ណ្ណទូទាត់ធំបំផុតទី៥ នៅលើពិភពលោក។ ចំណែកមុខងារជារូបិយប័ណ្ណបម្រុងប្រាក់យ័នមានចំនួន ២,៧ភ...
article_4689.txt
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានចោទប្រកាន់ដោយតុលាការដំបូងក្នុងរដ្ឋ Perak ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែធ្នូ ពីបទឃាតកម្មលើក្មេងប្រុសអនុវិទ្យាល័យម្នាក់ ដោយសារបើកបុកហើយរត់គេច កាលពីថ្ងៃទី១៥ ខែធ្នូ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលសង្ស័យថា ម៉ូតូរបស់ជនរងគ្រោះត្រូវបុកដោយរថយន្តមួយ ដែលបើកបរដោយអ្នកធ្វើការនៅទីស្នាក់ការកណ្តាលប៉ូលិសនៃរដ្ឋ Kedah ។ តុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យជាបណ្តោះអាសន្ន នៅក្រោមក្រមព្រហ្មទណ្ឌពីបទឃាតកម្ម ដោយផ្អែកលើការស៊ើបអង្កេតដែលបានធ្វើឡើង និង...
article_469.txt
រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃទី២៨ ខែវិច្ឆិកាប្រកាសថា នឹងស្នើឱ្យរដ្ឋសភាបោះឆ្នោតរិះគន់អតីតនាយករដ្ឋមន្រ្តីដែលមកពីបក្សសេរីនិយម ស្កុត ម៉ូរីសុន នៅសប្តាហ៍នេះ ជុំវិញការកាន់តំណែងរដ្ឋមន្រ្តីជាច្រើនពេលដឹកនាំប្រទេស។ តុលាការជាន់ខ្ពស់អូស្រ្តាលីចេញរបាយការណ៍សប្តាហ៍មុនរកឃើញថា ការកាន់តំណែងជាច្រើនដោយសម្ងាត់បែបនេះ ប៉ះពាល់ដល់ការជឿទុកចិត្តក្ន...
អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ដែលចាញ់ការបោះឆ្នោតកាលពីខែឧសភាកន្លងមក ត្រូវបាននាយករដ្ឋមន្រ្តីបច្ចុប្បន្ន អាន់ថូនី អាល់បានីស រាយការណ៍ថា កាន់មុខតំណែងរដ្ឋមន្រ្តីជាសម្ងាត់ដល់ទៅប្រាំ អំឡុងជំងឺរាតត្បាតកូវីដ-១៩នៅចន្លោះឆ្នាំ២០២០ និង២០២១ ក្នុងនោះរួមមានរដ្ឋមន្រ្តីសុខាភិបាល ហិរញ្ញវត្ថុ រតនាគារ ធនធាន និងមហាផ្ទៃ។ ទាក់ទង...
article_4690.txt
បច្ចុប្បន្នមីយ៉ាន់ម៉ាជាប្រទេសផលិតអាភៀនដ៏ធំបំផុតរបស់ពិភពលោក ដោយសារអស្ថិរភាពក្នុងស្រុក និងការធ្លាក់ចុះនៃការដាំដុះនៅអាហ្វហ្កានីស្ថាន។ នេះបើតាមរបាយការណ៍អង្គការសហប្រជាតិ (UN)។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នៅថ្ងៃទី១២ ខែធ្នូ បានចេញផ្សាយរបាយការណ៍មួយថា មីយ៉ាន់ម៉ាផលិតអាភៀនបាន ១០៨០តោនក្នុងឆ្នាំ២០២២ - ២០២៣ ពោលគឺច្រើនជាងអាហ្វហ្កានីស្ថាន៣ដងក្នុងរយៈពេលដូចគ្នា។ ការ​ដាំដុះ​អាភៀន​នៅ​អាហ្វហ្កានីស្ថាន​បាន​ថយ​ចុះ៩៥ភាគរយ បន្ទាប់​ពី​រដ្ឋាភិបាល​តាលីបង់​ដាក់​បម្រាម​គ្រឿង...
article_4691.txt
រាល់ព្រឹត្តិការណ៍នៃការជួបជុំសាធារណៈធំៗ ដែលប្រមូលផ្តុំដោយមនុស្សជាច្រើន គេសង្កេតឃើញតែងតែមានការការចោលសំរាមពាសវាលពាសកាល។ នេះមិនមែនជាការដាក់សញ្ញាសួរជុំវិញកម្រិតយល់ដឹងរបស់ប្រជាជនអំពីអនាម័យសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកគ្រប់គ្រងបរិស្ថានទាក់ទងនឹងកង្វះហេដ្ឋារចនាសម្ព័ន្ធកែច្នៃកាកសំណល់សម្រា...
ចំណែកនៅកូរ៉េខាងត្បូងដែលជាប្រទេសដាក់ធុងសំរាមសាធារណៈតិចតួច នៅតែរក្សាបាននូវទីធ្លាសាធារណៈយ៉ាងស្អាត។ ការប្រៀបធៀបនេះអាចផុសឡើងជាសំណួរថា តើអាចគ្រប់គ្រងកាកសំណល់ប្រកបដោយប្រសិទ្ធភាព ដោយមិនពឹងផ្អែកលើធុងសម្រាមសាធារណៈបានទេ? សម្រាប់កូរ៉េខាងត្បូងបានបង្ហាញឱ្យឃើញច្បាស់ទៅហើយថា ពួកគេអាចដោះស្រាយបញ្ហាកាកសំណល់សាធាណៈនេះបាន។ សម្រាប់កូរ៉េខាងត្ប...
article_4692.txt
បច្ចុប្បន្ន​ចំនួនប្រជាជនវៀតណាមមានចំនួនប្រមាណ១០០លាននាក់។ តាមការព្យាករ ចំនួននេះ នឹងកើនឡើងដល់ ១០៧លាននាក់នៅឆ្នាំ ២០៤៤ បន្ទាប់មកថយចុះមកត្រឹម ៧២លាននាក់ក្នុងឆ្នាំ២១០០វិញ ដោយសារតែអត្រាកំណើតទាប។
អត្រាបង្កកំណើតទាបនៅតាមប្រទេសអាស៊ីប៉ាស៊ីហ្វិកជាច្រើនបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ។ កូរ៉េខាងត្បូងមានអត្រាមានកូនសរុប (TFR) ទាបបំផុតក្នុងពិភពលោកគឺ ០,៨កូន ខណៈនៅសិង្ហបុរី និងជប៉ុនខ្ពស់ជាងបន្តិចគឺនៅ ១,១ និង ១,៣រៀងគ្នា ។ ទន្ទឹមនេះ នៅវៀតណាមអត្រាមានកូនក៏ស្ថិតនៅកម្រិតទាបគួរកត់សម្គាល់ផងដែរគឺ១,៤៨។ បើតាមលោកវេជ្ជបណ្...
article_4693.txt
មនុស្សយ៉ាងហោចណាស់១២៩នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងកីឡដ្ឋាននៅឥណ្ឌូណេស៊ីនៅថ្ងៃទី១ ខែតុលា។​ ក្រោយហេតុការណ៍នេះ រដ្ឋមន្រ្តីកីឡាឥណ្ឌូណេស៊ីអះអាងថា អាជ្ញាធរនឹងវាយតម្លៃជាថ្មីពីសុវត្ថិភាព ហើយពិចារណាហាមអ្នកគាំទ្រចូលកីឡដ្ឋានទៀតផង។
ហេតុការណ៍រត់ជាន់គ្នា កើតឡើងនៅកីឡដ្ឋាន Kanjuruhan ក្នុងខេត្តជ្វាខាងកើត ក្រោយការប្រកួតរវាងក្រុមភ្ញៀវ Arema F.C. និងម្ចាស់ផ្ទះ Persebaya Surabaya ។ បើតាមប៉ូលិសឥណ្ឌូណេស៊ី អ្នកគាំទ្រក្រុមភ្ញៀវដែលរងបរាជ័យ បានសម្រុកចូលកីឡដ្ឋាន ហើយក្រុមប៉ូលិសក៏ចាត់វិធានការបង្ក្រាប ដែលនាំដល់ការរត់ជាន់គ្នានៅកីឡដ្ឋានតែម្ដង។ ពីដំបូង ប៉ូលិសឥណ្ឌូណេស...
article_4694.txt
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ពិន័យមន្រ្តី និងអ្នកគ្រប់គ្រងក្រុមហ៊ុនប្រមាណ១០០នាក់ ដោយសារធ្វេសប្រហែស និងអសមត្ថភាពជុំវិញការគ្រប់គ្រង់គ្រោះទឹកជំនន់ ដែលបានវាយប្រហារខេត្តហឺណាន និងបណ្តាលឱ្យមនុស្សរាប់រាយនាក់បាត់បង់ជីវិតកាលពីខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានXinhua នៅថ្ងៃទី២១ ខែមករា។
កាលពីឆ្នាំ២០២១ ​ចិន បានទទួលរងការវាយប្រហារពីគ្រោះទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីជាញឹកញយដោយនាំឱ្យហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវថ្នល់ ​ផ្ទះសម្បែងជាច្រើនខ្នង រងការបំផ្លាញ ខណៈមនុស្សរាប់រយនាក់ បានស្លាប់ និងបាត់ខ្លួន។ ក្នុងហេតុការណ៍នោះ វាមានបញ្ហាជាច្រើនកើតឡើង ដូចជា ការលាក់បាំងព័ត៌មាន និងរាយការណ៍យឺតពេលជាដើម។ ទាក់ទិននឹងបញ្ហានេះ...
article_4695.txt
មូលនិធិ Bill and Melinda Gates ថាខ្លួននឹងផ្តល់ប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ និងជំងឺរបេង។
មេដឹកនាំចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៦ ខែមិថុនា បានប្រាប់មិត្តចាស់របស់ខ្លួន គឺលោក ប៊ីល ហ្គេត ថា ចិនតែងតែដាក់ក្តីសង្ឃឹមរបស់ខ្លួន ចំពោះប្រជាជនអាម៉េរិក បន្ទាប់ពីមូលនិធិសហស្ថាបនិកក្រុមហ៊ុន Microsoft បានសន្យាផ្តល់ប្រាក់ចំនួន ៥០ លានដុល្លារ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ។ ប៊ីល ហ្គេត គឺជា...
article_4696.txt
មនុស្សភាគច្រើន តែងតែមាន​ប្រវត្តិផ្លាស់ប្តូរ​លំនៅដ្ឋាន ប៉ុន្តែ​សម្រាប់ស្ត្រីអង់គ្លេសឈ្មោះ Elsie Allcock រស់​នៅ​ក្នុងលំនៅ​ដ្ឋានដដែល​អស់រយៈពេល​១០៤​ហើយ ពោល​គឺ​តាំងពីពេល​ចាប់កំណើត​នៅ​ឆ្នាំ១៩១៨មកម្ល៉េះ។ នេះបើតាម​ការផ្សាយ​របស់សារព័ត៌មាន The Sun។
ស្ថិតនៅ​ផ្លូវ Barker Street ក្រុង Huthwaite តំបន់ Nottinghamshire លោកយាយ Elsie បាន​រស់នៅ​ផ្ទះដដែល ដោយឆ្លងកាត់សង្គ្រាម​លោកចំនួន​២លើក, ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយានី ៤ព្រះអង្គ​ រួមទាំង​នាយករដ្ឋមន្ត្រីអង់គ្លេស​ចំនួន​២៥នាក់។ លោកយាយ Elsie មានកូន​២នាក់ ចៅ​៦នាក់ និង​ចៅទួតចំនួន​២៩នាក់។ «ខ្ញុំ​មិន​ដែល​ចង់រស់នៅ​កន្លែង​ផ្សេង...
article_4697.txt
ប្រទេសថៃទើបតែបានកំណត់គោលដៅនាំចេញរបស់ខ្លួនទៅកាន់ប្រទេសប្រទេស​ CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ពីចំនួនទឹកប្រាក់ ២៨ ពាន់លានដុល្លារនៅឆ្នាំនេះ ឱ្យកើនឡើងដល់ចំនួន ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំក្រោយ។
ដើម្បីជំរុញការនាំចេញ ដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្ម និងកម្រិតផលប៉ះពាល់អវិជ្ជមាននៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ថៃកំពុងកំណត់គោលដៅលើក្រុមប្រទេសមួយចំនួន ក្នុងនោះក៏មានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមផង។ ថៃមានបំណងនាំចេញទំនិញទៅកាន់ទីផ្សារសម្រាប់ប្រទេសទាំងបួនខាងលើ ឱ្យបានក្នុងទំហំទឹកប្រាក់ ៣៣,៥ ពាន់លានដុល្លារនៅឆ្នាំ ...
article_4698.txt
មហាសេដ្ឋីឥណ្ឌា Gautam Adani បានឡើងមកឈរនៅលំដាប់ទី២ ក្នុងតារាងមហាសេដ្ឋីពិភពលោក ដោយទម្លាក់លោក Jeff Bezos ឱ្យទៅនៅលំដាប់ទី៣។ នេះបើតាមតារាងចំណាត់ថ្នាក់មហាសេដ្ឋីពិភពលោករបស់សារព័ត៌មាន Bloomberg។
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ថ្មីៗនេះត្រូវបានបាត់បង់ងារជាមហាសេដ្ឋីពិភពលោកលំដាប់ទី២ ដោយធ្លាក់មកឈរនៅលំដាប់ទី៣ វិញ ព្រោះមហាសេដ្ឋីជំនួញឥណ្ឌា លោក Gautam Adani ឡើងមកជំនួសតំណែងនេះ។ សេដ្ឋីឥណ្ឌារូបនេះបានប្រើពេលមិនដល់១០ខែឡើយ ដើម្បីឡើងមកឈរនៅលំដាប់ទី២។ កាលពីដើមឆ្នាំ២០២២ លោក Adani ស្ថិតនៅលេខរៀងទី១៤ ឯណោះនៃតារាងមហាសេដ្ឋីពិ...
article_4699.txt
គ្រោះរញ្ជួយដីមួយកម្រិត ៦,១ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣០នាក់នៅអាហ្វហ្កានីស្ថាន នៅព្រឹកថ្ងៃទី២២ ខែមិថុនា។ ទន្ទឹមនេះ មនុស្សយ៉ាងហោចណាស់ ២៥០នាក់ បានរងរបួស។
គ្រោះរញ្ជួយដីមួយ បានកើតមាននៅតំបន់មួយក្បែរព្រំដែនអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ដែលមានចម្ងាយប្រមាណ​ ៤៤គីឡូម៉ែត្រពីក្រុង Khost របស់អាហ្វហ្កានីស្ថាន។ គ្រោះរញ្ជួយដីមានជម្រៅង ៥១គីឡូម៉ែត្រ។ នេះបើតាមការវាយតម្លៃរបស់ការិយាល័យស្រង់ភូគព្ភសាស្ត្រអាម៉េរិក។ ក្នុងហេតុការណ៍នេះ ប្រមុខអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រុមតាលីបង់ លោក M...
article_470.txt
បក្សឆ្ពោះទៅមុខ និងបក្សភឿថៃ បានព្រៀមព្រៀងគ្នាឱ្យមេដឹកនាំគណបក្ស Prachachat លោក Wan Muhamad Noor Matha ជាប្រធានសភា ខណៈដែលបក្សទាំងពីរនិងទទួលតំណែងជាអនុប្រធានសភា។  Prachachat ជាបក្សដែលទទួលអសនៈធំទីបីក្នុងចំណោមការចងសម្ព័ន្ធបក្សទាំងប្រាំបី។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាល្ងាចថ្ងៃទី៣ ខែកក្កដា លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខបាននិយាយថា បក្សទាំងពីរបានយល់ព្រមតែងតាំងលោក Wan Noor ជាប្រធានសភា ស្របពេលដែលសមាជិកសភាមកពីបក្សឆ្ពោះទៅមុខនិងកាន់តំណែងជាអនុប្រធានសភាទីមួយ ហើយសមាជិកសភាពភឿថៃជាអនុប្រធានសភាទីពីរ។លោកបន្តថា សភាជិកបក្សរួបរួមសម្ព័ន្ធទាំងប្រាំមួយទៀត បានយ...
article_4700.txt
ក្នុងសប្តាហ៍ចុងក្រោយ ជម្លោះអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តជាប្រធានបទដ៏ក្តៅ ស្របពេលហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលអង្គការណាតូជាផ្លូវការ។ ស្របគ្នានេះ កូរ៉េខាងជើង បានរាយការណ៍ពីជំងឺកូវីដ-១៩ ជាលើកដំបូង ខណៈនៅតំបន់អឺរ៉ុប បានរកឃើញជំងឺអុតស្វាជាបន្តបន្ទាប់។
ថ្ងៃទី១៦ ខែឧសភា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំបន្ទាន់របស់ការិយាល័យនយោបាយបក្សពលករកូរ៉េ ដើម្បីពិភាក្សាស្ថានការណ៍ជំងឺកូវីដ-១៩ ដែលកាន់តែយ៉ាប់យ៉ឺន។ លោក គីម ក៏បានបញ្ជាឱ្យយោធាជួយផ្គត់ផ្គង់ថ្នាំព្យាបាល​ដោយមានស្ថិរភាព​សម្រាប់​ប្រជាជន​នៅ​ក្នុង​រដ្ឋធានីព្យុងយ៉ាង។ នៅកូរ៉េខាងត្បូងវិញ ប្រធានាធិបតីប្រទេសនេះ ក៏ប្...
article_4701.txt
គោលដៅឈានដល់អត្រាកាបូនទាបរបស់ចិន មិនគួរប៉ះពាល់សន្តិសុខស្បៀងអាហារ និងថាមពល ​ឬជីវិតធម្មតារបស់ប្រជាជនទូទៅឡើយ។ ប្រធានាធិបតីចិន ស៊ី ជិនភីង លើកឡើងបែបនេះ ដែលទំនងជាការគូសវាសផ្លូវដើរដ៏ប្រុងប្រយ័ត្នរបស់ចិនលើបម្រែបម្រួលអាកាសធាតុ ស្របពេលដែលសេដ្ឋកិច្ចថមថយ។
ចិនដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដ៏ធំជាងគេលើពិភពលោក កំពុងស្ថិតក្រោមសម្ពាធពីអន្តរជាតិក្នុងការពង្រឹងមហិច្ឆតាជាតិ និងចាត់វិធានការឱ្យខ្លាំងក្លាជាងពេលបច្ចុប្បន្នដើម្បីដោះស្រាយកំណើនកម្តៅផែនដី។ ប៉ុន្តែ ខណៈកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច​ ចិនបារម្ភពីហានិភ័យនៃវិស័យការងារ និងការរីកចម្រើនរបស់ប្រទេសដែលបង្កដោយការអនុវត្តផែនការកាត់បន...
article_4702.txt
មន្ត្រីអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១៣ ខែធ្នូ ក្នុងការបើកសន្និសីទអន្តរជាតិលើកទី ២ ស្តីពីសុខភាពសាធារណៈនៅទ្វីបអាហ្រ្វិក (CPHIA 2022) នៅរវ៉ាន់ដា បានជំរុញឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកវិនិយោគបន្ថែមទៀតលើប្រព័ន្ធ​សុខភាពក្នុងស្រុក ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលរឹងមាំ និងមានប្រសិទ្ធិភាពជាងមុន។
លោកស្រី Matshidiso Moeti នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំទ្វីបអាហ្វ្រិក នៅក្នុងសន្និសីទអន្តរជាតិលើកទី ២ ស្តីពីសុខភាពសាធារណៈនៅទ្វីបអាហ្រ្វិក (CPHIA 2022) បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការវិនិយោគលើប្រព័ន្ធសុខាភាពសាធារណៈដែលរឹងមាំជាងមុន ដើម្បីត្រៀមខ្លួនឆ្លើយតប និងផ្ដល់ស...
article_4703.txt
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិលោក Antonio Guterres បាន​ព្រមាននៅ​ថ្ងៃ​ពុធ​ម្សិល មិញ​ពីភាព​អត់ឃ្លាន​និង​គ្រោះ​ទុរភិក្ស​ដ៏​ធំ​មួយ​ដែល​អាច​កើត​មាន​ជា​ច្រើន​ឆ្នាំ ប្រសិន​បើវិបត្តិ​ស្បៀង​អាហារ​សាកល​នៅ​តែ​បន្តកើន​ឡើង​ដោយ​គ្មាន​ការត្រួតពិនិត្យ​ហើយ​លោក​ក៏​បាន​ជំ រុញឱ្យ​ប្រទេស​រុស្ស៊ី​ ដោះ​លែងនូវ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែ...
ថ្លែងនៅ​ក្នុង​កិច្ចប្រជុំ​កំពូលសំខាន់មួយ​របស់​អង្គការ​សហប្រជាជាតិក្នុង​បុរីញូយ៉ក លោក Guterres បាន​ប្រសាសន៍​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​មាន​អសន្តិសុខ​ស្បៀង​អាហារសាកលលោក​ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​រួចទៅ​ហើយ​ដោយសារ​ការ កើន​ឡើង​កំដៅ​និងជំងឺ​រាតត្បាត​កូវីដ១៩។ លោក Guterres បាន​ថ្លែង​ទៀត​ថា គ្រាន់តែ​ក្ន...
article_4704.txt
អ្នកគ្រូបង្រៀនម្នាក់នៅហ្វីលីពីន បានណែនាំសិស្សរបស់ខ្លួន ឲ្យកាត់សក់ខ្លី ឬពាក់មួកដើម្បីទប់ស្កាត់ការលួចចម្លង (Anti-Cheating Hats) នៅពេលប្រឡង..។ សិស្សស្តាប់តាមការណែនាំ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺពួកគេបានច្នៃមួករបស់ពួកគេក្រោមរូបភាពបែបកំប្លែងៗ និងប្លែកៗពីគ្នា។
អ្នកគ្រូ Mary Joy Mandane-Ortiz ត្រូវបានអ្នកសារព័ត៌មាន និងអន្តរជាតិជាច្រើន​សុំសម្ភាស អ្នកគ្រូ Mary Joy Mandane-Ortiz ដែលបង្រៀនផ្នែកវិស្វកម្មមេកានិក នៅបានអះអាងប្រាប់ BBC ថា គាត់មានគំនិតផ្តួចផ្តើមដូចករណីមួយនៅក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំ២០១៣។ គាត់ពន្យល់ថា៖ «វាជាមធ្យោបាយមួយដ៏ទាក់ទាញ ដោយអាចធានាសុក្រឹតភាព និងភាពស្មោះត្រង់ន...
article_4705.txt
តារាល្បីៗនៅក្នុង​ប្រទេសចិន នឹងមិនអាច​បង្ហោះខ្លឹម​សារដែលអសីលធម៌នៅលើបណ្តាញសង្គម​នោះឡើយ។​ នេះជាការព្រមាន​របស់​រដ្ឋបាលទទួល​បន្ទុកគ្រប់គ្រងលំហរអ៊ីនធ័រណិត​ចិន ដោយហាមឃាត់​ការ​អួតសម្ញែងទ្រព្យសម្បត្តិ និងសកម្មភាព​សប្បាយ​ភ្លើតភ្លើនហួសហេតុ។
តារាល្បីៗ ក៏ដូចជាគណនីបណ្តាញសង្គមដែលគាំទ្រ (fan-club accounts) ត្រូវ​តែគោរព​សណ្តាប់ធ្នាប់សាធារណៈ និងទំនៀម​ទម្លាប់​ល្អ ប្រកាន់ខ្ជាប់​នូវការកែតម្រូវ តម្រង់ទិសមតិ​សាធារណៈ និង​ការលើ​កកម្ពស់គុណតម្លៃ​សង្គម។ សេចក្តី​ប្រកាសរបស់ស្ថាប័​នគ្រប់គ្រងអ៊ីនធីរណិត​ ធ្វើឡើង​ក្រោយពេល​ដែលបក្សកុម្មុយនីស្ត​ចិន បើក​យុទ្ធនាការប្រឆាំងនឹង​ការ​រីក...
article_4706.txt
និស្សិតស្រីជនជាតិអាម៉េរិកអាយុ២០ឆ្នាំ ម្នាក់ បានទទួលមរណភាព មួយថ្ងៃក្រោយប្រកួតប្រជែងញ៉ាំហតដកដើម្បីសប្បុរសធម៌ កាលពីពេលថ្មីៗកន្លងមកនេះ។ តាមការផ្សាយរបស់ Rockland/Westchester Journal News នាងបានថប់ដង្ហើមនាពេលប្រកួត ហើយក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិននៅតែមិនអាចសង្គ្រោះ ជីវិតនាងបាន។
Madie Nicpon ជានិស្សិតនៅមហាវិទ្យាល័យ Tufts University នាក្រុង Somerville រដ្ឋ Massachusetts។ នាងបានចូលរួមប្រកួតប្រជែងបរិភោគហតដកដើម្បីរៃអង្គាសថវិកាសប្បុរសធម៌មួយ។ មន្ត្រីមូលដ្ឋានមិនបានផ្តល់ព័ត៌មានលម្អិតដល់អ្នកសារព័ត៌មានឡើយ ប៉ុន្តែមានការសន្និដ្ឋានថា Madie បានប្រឹងញ៉ាំហតដកឲ្យច្រើនដើម្បីឈ្នះគេ ហើយក៏ឈានដល់ការថប់ដង្ហើម។ «ក្រោ...
article_4707.txt
របាយការណ៍របស់អង្គការយូនីសេហ្វបានរកឃើញថា កុមារនៅវៀតណាម ហ្វីលីពីន និងប្រទេសអាស៊ីផ្សេងទៀតប្រឈមនឹងហានិភ័យកើនឡើងពីគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ បើតាមយូនីសេហ្វ ប្រទេសទាំងនេះត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឱ្យបានច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់។
យោងតាមរបាយការណ៍ Over the Tipping Point ដែលបានបោះពុម្ពកាលពីខែឧសភា កុមារចំនួន២០៤លាននាក់ដែលក្នុងនោះមាន ៤១ភាគរយនៃកុមារនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកគិតចាប់ពី ម៉ុងហ្គោលី និងចិន រហូតដល់មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី និងប្រទេសប៉ាស៊ីហ្វិកផ្សេងទៀត ដែលមានបញ្ញាប្រឈមនិងភាពតានតឹងដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។ ការប្រែប...
article_4708.txt
យ៉ាងហោចណាស់មនុស្ស ៤លាននាក់នៅភាគខាងត្បូងជប៉ុន ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសចេញ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបោកបក់មកលើតំបន់នេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកាត់ផ្ដាច់ការដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃទី១៨ ខែកញ្ញាបានចេញ ការព្រមានពិសេសដ៏កម្រមួយទៅកាន់ទីក្រុង Kagoshima និង Miyazaki នៅក្នុងតំបន់ Kyushu ដែលជាការប្រកាសអាសន្នស្តីពីព្យុះទីហ្វុង Nanmadol ដ៏ខ្លាំងក្លាមួយមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ព្យុះទីហ្វុងដ៏ខ្លាំងមួយនេះ បានបោកបក់នៅជិតកោះ Yakushima ភាគខាងត្បូងប្រទេស ដោយមកជាមួ...
article_4709.txt
ក្រសួងអប់រំកូរ៉េខាងត្បូង នៅថ្ងៃទី២៦ ខែមិថុនាបានប្រកាសថា សំណួរពិបាកបំផុត ដែលមិនបានបង្រៀននៅក្នុងសាលារៀន នឹងត្រូវលុបចោលក្នុងការប្រឡងចូលមហាវិទ្យាល័យប្រចាំឆ្នាំ។ ការលុបចោលនេះ គឺដើម្បីឆ្លើយតបនិងការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការចំណាយលើការអប់រំឯកជន។
ក្រសួងអប់រំកូរ៉េខាងត្បូងបានអះអាងថា ខ្លួននឹងជំរុញឱ្យមានការធ្វើតេស្តសមត្ថភាពសិក្សានៅមហាវិទ្យាល័យដោយយុត្តិធម៌ (College Scholastic Ability Test - CSAT) ដែលផ្តោតលើការអប់រំសាធារណៈ ដោយបង្ក្រាបលើការគប់គិតគ្នារវាងអ្នកអប់រំសាធារណៈ និងឯកជន ដែលនាំឱ្យមានការលេចចេញនូវអ្វីដែលគេហៅថា «សំណួរសម្លាប់ (Killer Questions)» នៅក្នុងការប្រឡង។ កា...
article_471.txt
សមាជិកសភាដែលទើបជាប់ឆ្នោតថ្មីទាំង ៥០០នាក់ ត្រូវបានអនុម័តដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រទេសថៃ កាលពីថ្ងៃទី ១៩ ខែមិថុនា ក្រោយការបោះឆ្នោតជាតិ កាលពីខែមុន។
សមាជិកសភាថៃទាំងអស់ មានចំនួន ៥០០រូប ដែល ៤០០រូប ត្រូវបានប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគេដោយផ្ទាល់ និង ១០០រូបទៀត មកពីការបោះតាមប្រព័ន្ធសមាមាត្រ ដែលជាការបោះឆ្នោតបក្ស ដែលពួកគេពេញចិត្ត។ បើតាមលោក Sawaeng Boonmee អគ្គលេខាធិការគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ការយល់ព្រមលើសមាភាពទាំងនេះ ធ្វើឡើងមុនពេលស្ថាប័នរៀបចំការបោះឆ្នោត...
article_4710.txt
ជនជាតិ​រ៉ូហ៊ីងយ៉ាដែលភៀសខ្លួនទៅនៅបង់ក្លាដែស បានអះអាង នៅថ្ងៃទី៦ ​ខែឧសភា ឆ្នាំ២០២៣ ថាពួកគេនឹងមិនត្រលប់ទៅមីយ៉ាន់ម៉ាដើម្បីឱ្យគេបង្ខាំងនៅក្នុងជំរំវិញឡើយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីជនជាតិ​រ៉ូហ៊ីងយ៉ាមួយចំនួនបានធ្វើទស្សនកិច្ចនៅ​មីយ៉ាន់ម៉ា ​ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកទឹកចិត្តការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត...
ជនជាតិមូស្លីមរ៉ូហ៊ីងយ៉ាជិត ១ លាននាក់កំពុងរស់នៅក្នុងជំរំទីក្រុង Cox's Bazar នៅតាមបណ្ដោយព្រំដែនបង់ក្លាដែស។ ពលរដ្ឋទាំងនេះ ភាគច្រើនបានភៀសខ្លួនចេញពីការបង្រ្កាបដែលដឹកនាំដោយយោធានៅមីយ៉ាន់ម៉ាក្នុងឆ្នាំ ២០១៧ កន្លងមក។ នៅថ្ងៃទី៥ ខែឧសភា ជនភៀសជនជាតិ​រ៉ូហ៊ីងយ៉ាប្រមាណ ២០ នាក់និងមន្ត្រីបង់ក្លាដែសចំនួន ៧ នាក់បានធ្វើទស្សនកិច្ចនៅទីប្រជុំជ...
article_4711.txt
នារី​វ័យ២៣ឆ្នាំម្នាក់ដែលប្រកប​របរលក់នំក្រែប នៅ​ខេត្ត​ឈៀងម៉ៃ ប្រទេសថៃ​ ត្រូវបាន​ប៉ូលិស និងអាជ្ញាធរវប្បធម៌​មូលដ្ឋាន ព្រមាន ហើយហៅទៅអប់រំ ដោយសារ​តែការពាក់អាវ​បង្ហាញ​សាច់ជ្រុលខ្លាំងពេក និងគ្មានអាវទ្រនាប់។
នាង Aranya Apaiso ដែលគេស្គាល់ជាទូទៅថា Olive ប្រកបរបរលក់នំ Crepe (ក្រែប) តាមបណ្តោយ​ផ្លូវ Jed Yod-Chiang Kiang ក្នុងខេត្តឈៀងម៉ៃ ប៉ុន្តែបញ្ហាត្រង់ថា នាងពាក់អាវ​ដោយមិនមាន​ការ​បិទឡេវត្រឹម​ត្រូវ។ តាម​ការផ្សាយ​របស់ Pattaya Mail នាង Olive បញ្ជាក់ថា ការស្លៀកពាក់ជាចំណង់ចំណូលចិត្ត​របស់នាង ដោយនាងគ្មាន​ប៉ងលក់អ្វីផ្សេងក្រៅពីនំក្រែបន...
article_4712.txt
មនុស្សចំនួន៣៣នាក់ដោយរួមទាំងកុមារ បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅវិហារឥស្លាមមួយកន្លែង ស្ថិតនៅភាគខាងជើងអាហ្វហ្កានីស្ថានអំឡុងពិធីបួងសួងនៅថ្ងៃទី២២ ខែមេសា។ ហេតុការណ៍ដ៏រន្ធត់នេះ ​បានកើតឡើងមួយថ្ងៃ ក្រោយពីក្រុមរដ្ឋឥស្លាមប្រកាសទទួលខុសត្រូវលើការវាយប្រហារនៅទីក្រុងចំនួនពីររបស់អាហ្វហ្កានីស្ថាន នៅថ្ងៃទី២១ខែមេសា។
ចាប់តាំងពីក្រុមតាលីបង់ឡើងកាន់អំណាចពីឆ្នាំ២០២១​មក ​​ចំនួននៃហេតុការណ៍បំផ្ទុះគ្រាប់បែកបានធ្លាក់ចុះ ប៉ុន្តែក្រុមជីហាដ និងក្រុមរដ្ឋឥស្លាមនិកាយស៊ុននី នៅតែបន្តវាយប្រហារគោលដៅរបស់និកាយណាដែលពួកគេយល់ថាក្បត់សាសនា។ ស្ថិតក្នុងសប្តាហ៍នេះ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏រន្ធត់បានកើតឡើងជាច្រើនកន្លែងដោយគោលដៅនៅតាមសាលារៀន និងវិហារឥស្លាមស្ថិតក្...
article_4713.txt
ជប៉ុន ត្រូវបានវាយប្រហារពីគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេស ស្របពេលដែលភាគខាងជើង និងភាគខាងលិចកំពុងទទួលរងកើនឡើងកម្តៅដ៏ខ្លាំង។ អាជ្ញាធរជប៉ុនបានអំពាវប្រជាជនដែលកំពុងរស់នៅតំបន់ទាំងនេះ​ឱ្យមានការប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិទាំងពីរនេះ​។
មន្ត្រីឧតុនិយមជប៉ុនបានអំពាវនាវប្រជាជននៅក្នុងតំបន់ Kyushu ភាគខាងត្បូងរបស់ជប៉ុន ឱ្យមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី និងទឹកជំនន់ ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង ដែលបានវាយលុកតំបន់នេះកាលពីចុងសប្តាហ៍ ដែលគ្រោងនឹងបន្តនៅដើមសប្ដាហ៍នេះ។ បើតាមមន្ត្រីអាកាសធាតុជប៉ុន តំបន់ Kyushu នឹងមាននូវភ្លៀងច្រើនដែលអាចនាំឱ្យមានកម្ពស់ទឹក៥០មីលីម៉ែត្រ...
article_4714.txt
កាកសំណល់ប្លាស្ទិកក្នុងទឹក គឺជាកត្តាបំពុលយ៉ាងធំមួយ ដែលផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរ មកលើសុខភាពមនុស្ស និងសត្វ។ នៅក្នុងការសិក្សាថ្មីមួយ ដែលចុះផ្សាយនៅលើ​ទស្សនាវដ្ដី Global Environment Change សកលវិទ្យាល័យ Exeter បានរកឃើញថា ការ​បំពុលទឹកដោយសំណល់​ប្លាស្ទិក កំពុងក្លាយជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ពិភពលោក​ ព្រោះវាធ្វើឱ្យប៉ះពាល់ដល់សុខភា...
ការសិក្សាថ្មីមួយរបស់សកលវិទ្យាល័យ Exeter ដោយរួមមានទាំងការស្ទង់មតិលើមនុស្សជាង ១៥០០០នាក់ នៅក្នុងប្រទេស១៤ នៅបណ្តាប្រទេសអឺរ៉ុប និងអូស្ត្រាលីផង បានបង្ហាញថា ប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ​យ៉ាងខ្លាំងពីផលប៉ះពាល់សុខភាព ដែលបង្កដោយ​ការបំពុល​ប្លាស្ទិកក្នុងទឹក។ ប្លាស្ទិកត្រូវបានចាត់ចូលជាបញ្ហាធំជាងគេ ​ក្នុងចំណោមបញ្ហា​ទាំង១៦ ផ្សេងទៀត ​ដ...
article_4715.txt
រដ្ឋមន្ត្រីក្រសួងបរិស្ថានចក្រភពអង់គ្លេស នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់សំណើឱ្យឈប់ប្រើប្រាស់ចាន សម ស្លាបព្រា កាំបិត និង កែវ ជាដើម ប្លាស្ទិក ដែលផលិតចេញពីប្លាស្ទិក ឬស្នោ។
ក្នុងមួយឆ្នាំ អង់គ្លេសបានប្រើប្រាស់ចានដែលប្រើតែមួយដង ចំនួន១,១ពាន់លាន និង សម្ភារៈប្រើប្រាស់តែមួយដងផ្សេងទៀតចំនួន៤,២៥ពាន់លាន ដែលភាគច្រើនជាប្លាស្ទិក។ ប៉ុន្តែសំំណល់ប្លាស្ទិកទាំងអស់នេះ មានតែ ១០ភាគរយប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើង វិញ។ «ការទទួលស្គាល់អំពីផលប៉ះពាល់របស់ប្លាស្ទិកដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ មានកាន់តែច្រើនឡើង...
article_4716.txt
ប្រទេសលើពិភពលោកភាគច្រើនមិនបានគេចផុតពីនឹមអាណានិគមបរទេសនោះទេ។ ក្នុងបណ្ដាប្រទេសទាំង១០របស់អាស៊ាន ប្រទេសចំនួន៩ទៅហើយដែលត្រូវបានមហា អំណាចអឺរ៉ុបដាក់អាណានិគម។ ថៃដែលមានព្រំប្រទល់ជាប់ជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី មិនត្រូវបានបរទេសដាក់អាណានិគមដោយផ្ទាល់នោះទេ។
តើកត្តាចម្បងអ្វីខ្លះដែលធ្វើឱ្យថៃមានលក្ខណៈពិសេសមួយនេះ? កត្តាទីតាំងភូមិសាស្ត្រ ក្នុងសតវត្សរ៍ទី១៩និងទី២០ ស្ថិតនៅចន្លោះអាណានិគមបារាំងនៅកម្ពុជានិងឡាវ ព្រមទាំង អាណានិគមចក្រភពអង់គ្លេសនៅមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ទីតាំងរបស់ថៃបានបង្ហាញថាជា តំបន់អាព្យាក្រិត្យ មួយដ៏មានប្រសិទ្ធភាពរវាងមហាអំណាចអាណានិគមទាំងពីរ។ ទោះយ៉ាងណាក៏ដោយ ថៃមិនបានមាន...
article_4717.txt
នៅថ្ងៃទី១៣ ខែមិថុនា លោកឧត្តមសេនីយទោ To An Xo អ្នកនាំពាក្យក្រសួងនគរបាលវៀតណាមបាននិយាយថា ក្រៅពីមនុស្សចំនួន ៣៩នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ កម្លាំងកំពុងបន្តស្វែងរកជនសង្ស័យដែលនៅសេសសល់។
«បច្ចុប្បន្នមិនមានស្ថិតិជាក់លាក់ណាមួយអំពីចំនួនមនុស្សដែលលាក់ខ្លួននោះទេ» ។ អ្នកនាំពាក្យដដែលបន្តបែបនេះ។ ជាមួយគ្នានេះ នគរបាល​ខេត្ត​ Dak Lak កំពុងអំពាវនាវ​ឲ្យ​ជនល្មើស​ឆាប់ចេញមកសារភាពកំហុស ដើម្បី​ទទួលបាន​ការបន្ធូរបន្ថយទោស ។ កាលពីវេលាទៀបភ្លឺនាថ្ងៃទី១១ ខែមិថុនា មនុស្សមួយក្រុម បានប្រើកាំភ្លើង និងអាវុធផ្សេងៗដើម្បីវាយប្រហារ និងបំ...