file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_4718.txt | លោក Liang Shi ដែលជាសេដ្ឋីចិនអាយុ ៥៦ឆ្នាំ បានបរាជ័យក្នុងការប្រឡងចូលមហាវិទ្យាល័យដ៏ល្បីរបស់ចិនជាលើកទី ២៧។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ។ | អតីតកម្មកររោងចក្រ ដែលបច្ចុប្បន្នមានមុខរបរលក់គ្រឿងសំណង់ ហើយបានក្លាយជាសេដ្ឋីម្នាក់ មានក្តីសុបិនចង់ទៅរៀននៅមហាវិទ្យាល័យ។ ប៉ុន្តែលោក Liang Shi បានបរាជ័យជាថ្មី។ « វាជាគំនិតមួយដែលមិនស្រួល សម្រាប់ខ្ញុំមិនបានទទួលបានការអប់រំនៅមហាវិទ្យាល័យ» លោក Liang បានប្រាប់ AFP កាលពីដើមខែនេះដោយបន្តថា ៖«ខ្ញុំពិតជាចង់ចូលរៀន... |
article_4719.txt | គ្រូសាក់ជនជាតិថៃម្នាក់ មានភរិយាដល់ទៅ៨នាក់ ហើយបច្ចុប្បន្នរស់នៅក្នុងផ្ទះរួមគ្នាជាមួយ៧នាក់។ លោកបានអះអាងថា ខ្លួនបែងចែកពេលវេលាគ្រប់គ្រាន់សម្រាប់ភរិយាគ្រប់រូប។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Newsflare។ | លោក Ong Dam Soros អាយុ៣៣ឆ្នាំ មានចំណងស្នេហាដំបូងជាមួយស្ត្រីឈ្មោះ Sprite អាយុ២៥ឆ្នាំ។ «មុនរៀបការ ខ្ញុំបានប្រាប់នាងហើយថា ខ្ញុំជា Playboy»។ លោកបានអះអាងយ៉ាងដូច្នេះ ក្នុងបទសម្ភាស ជាវីដេអូ។ ប៉ុន្មានខែបន្ទាប់មក លោក Ong Dam មានទំនាក់ទំនងជាមួយស្ត្រីម្នាក់ទៀតឈ្មោះ Nong Al ហើយនាងបានទៅរស់នៅជាមួយគ្នា ក្រោយពួកគេរៀបការតាម... |
article_472.txt | អតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី៣០ ខែវិច្ឆិកាត្រូវបានរដ្ឋសភាអូស្រ្តាលីបោះឆ្នោតរិះគន់ជុំវិញការកាន់តំណែងរដ្ឋមន្រ្តីដោយសម្ងាត់ជាច្រើនអំឡុងពេលដឹកនាំប្រទេស។ ទោះមិនចាំបាច់ត្រូវលាលែងពីតំណែង យ៉ាងហោចណាស់សមាជិកសភាក៏បានបង្ហាញពីការមិនពេញចិត្តចំពោះទង្វើលោក ម៉ូរីសុន ដែលធ្វើឱ្យបាត់បង់ការជឿទុកចិត្តលើរដ្ឋាភិបាល។ | ជាមួយការបោះឆ្នោតគាំទ្រ៨៦សំឡេងទល់នឹងប្រឆាំង៥០សំឡេងនៅសភាជាន់ទាបអូស្រ្តាលី សំណើថ្កោលទោសអតីតនាយករដ្ឋមន្រ្តីអូស្រ្តាលី ស្កុត ម៉ូរីសុន ត្រូវបានអនុម័ត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តហើយដែលអតីតនាយករដ្ឋមន្រ្តីត្រូវបានសភាបោះឆ្នោតរិះគន់បែបនេះ។ លោក ម៉ូរីសុន ដែលចាញ់ការបោះឆ្នោតកាលពីខែឧសភាត្រូវបានរាយការណ៍នៅខែសីហា ថាបានកាន់មុខតំណែង... |
article_4720.txt | ចិន នៅថ្ងៃទី១ ខែធ្នូ បានប្រកាសកាន់ទុក្ខចំពោះការស្លាប់របស់អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន ខណៈកម្មវិធីទូរស័ព្ទ និងគេហទំព័រប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានប្រែជាសខ្មៅ និងទង់ជាតិនៅលើអគាររដ្ឋាភិបាលមួយចំនួនក្នុងទីក្រុងប៉េកាំង បានបង្ហូតត្រឹមពាក់កណ្តាល។ | ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅថ្ងៃទី៣០ ខែវិច្ឆិកាបានផ្សាយថាអតីតប្រធានាធិបតីចិនលោក ជាំង ហ្សេមីន បានស្លាប់ដោយសារជំងឺមហារីកឈាមនិ ងការលែងដំណើរការសរីរាង្គមួយចំនួននៅទីក្រុងសៀងហៃ ក្នុងអាយុ ៩៦ ឆ្នាំបន្ទាប់ពីបរាជ័យក្នុងការព្យាបាល។ បើតាមរូបភាពដែលផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន AFP ពលរដ្ឋមួយចំនួនដែលរស់នៅតាមដងផ្លូវធំមួយនៅក្បែរទីក្រុង Y... |
article_4721.txt | ផ្ទុះការរិះគន់ពេញបណ្តាញសង្គមនៅក្នុងប្រទេសចិនទៅលើស្ត្រីម្នាក់ ក្រោយការបែកធ្លាយការសន្ទនាការឆ្លើយឆ្លងសារគ្នាមួយក្នុងក្រុម WeChat រវាងគ្រូ និងអាណាព្យាបាល។ យោងតាមការផ្សាយរបស់ South China Morning Post ប្រតិកម្មរបស់ម្តាយរូបនោះ ត្រូវបានគេវាយតម្លៃថា មានជាមនុស្សសម្ភារនិយម សំដីអសុរោះ និងមានចរិតរើសអើង។ | រឿងរ៉ាវបានកើតឡើងកាលពីអំឡុងខែមិថុនា ដោយសារព័ត៌មាន qq.com រៀបរាប់ពីគ្រូបង្រៀនម្នាក់ឈ្មោះ Wang ដែលបានជិះកង់ទៅបង្រៀន និងបានជួបកូនសិស្សម្នាក់តាមផ្លូវ។ ពេលទៅសាលា គាត់បានចូលអានក្រុម WeChat សម្រាប់គ្រូ និងឪពុកម្តាយ ហើយស្រាប់តែឃើញសារមួយពីអាណាព្យាបាលម្នាក់។ កិច្ចសន្ទនា ដែលត្រូវបានថតទុក (Screenshot) បានបង្ហាញឲ្... |
article_4722.txt | កសិករម្នាក់នៅប្រទេសបេណាំង ទទួលបានបណ្ណកិត្តិយសពីអាជ្ញាធររបស់ខ្លួន ដោយតែបានបង្ហាញពីគំរូភាពដ៏ល្អមួយ។ លោក Baraka Amidou កាលពីពេលថ្មីៗកន្លងមកនេះ រើសបានកាបូបលុយមួយនាពេលលោកធ្វើដំណើរត្រឡប់ពីចម្ការរបស់ខ្លួន។ នៅក្នុងកាបូបនោះ មានទឹកប្រាក់១៤លានហ្វ្រង់អាហ្វ្រិកខាងលិច (CFA) ដែលស្មើជាង២ម៉ឺនដុល្លារអាម៉េរិក លោកបានស្វែងរកម្ចាស់ ហើយប្រគល... | រស់នៅភាគខាងជើងនៃប្រទេសបេណាំង លោក Baraka Amidou មានភរិយា និងកូន៥នាក់។ ទោះបីជាស្ថានភាពគ្រួសារមិនសូវធូរធា ប៉ុន្តែលោករីករាយចំពោះការសម្រេចចិត្តភ្លាមៗក្នុងការប្រគល់កាបូបលុយដល់ម្ចាស់ដើម។ សារព័ត៌មាន BBC Afrique បានសាកសួរព័ត៌មានបន្ថែម តាមរយៈលោក Soule Mohamed Tairou ដែលជាក្មួយប្រុស ដោយសារលោក Amidou មិនចេះនិយាយភាសាបារាំង។ បុរសវ័យ... |
article_4723.txt | ការប្រែប្រួលអាកាសធាតុមិនត្រឹមតែជាបញ្ហារបស់មនុស្សទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលទៅលើជីវិតសត្វផងដែរ។ ការសិក្សាបានបង្ហាញថា សត្វដែលមានឈាមក្តៅមួយចំនួនដូចជា ពពួកថនិកសត្វ និងបក្សី កំពុងផ្លាស់ប្តូររូបរាងត្រង់ផ្នែកចំពុះ ជើង និងត្រចៀកដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកវាឱ្យបានល្អសមស្របទៅនឹងស្ថានភាពភពផែនដីដែលកាន់តែក្តៅឡើងជារៀងរាល់ថ... | របាយការណ៍ដែលបានពិពណ៌នាអំពីការផ្លាស់ប្តូររូបរាងរបស់សត្វ ដោយសារការប្រែប្រួលអាកាសធាតុ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Trends in Ecology and Evolution។ ការសិក្សានេះ ត្រូវបានធ្វើឡើងដោយ លោកស្រី Sara Ryding អ្នកស្រាវជ្រាវអំពីបក្សី នៃសាកលវិទ្យាល័យ Deakin នៅអូស្ត្រាលី។ ការសិក្សាបានរកឃើញថា ការកើនឡើងកម្តៅផែនដី បានទាមទារឱ្... |
article_4724.txt | ទិវាឪពុក (Father's Day) ត្រូវបានបង្កើតឡើងដើម្បីឧទ្ទិសដល់ឪពុកគ្រប់រូប ដូចជាដឹងគុណចំពោះម្តាយនៅក្នុងទិវាម្តាយ (Mother's Day) ផងដែរ។ ទិវានេះ មិនមែនជាប្រពៃណីវប្បធម៌របស់ខ្មែរនោះឡើយ ប៉ុន្តែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅបណ្តាប្រទេសជាច្រើន។ មិនមានកាលបរិច្ឆេទក្នុងការរៀបចំច្បាស់លាស់នោះឡើយ ប៉ុន... | សារព័ត៌មានថ្មីៗ សូមលើកយកប្រវត្តិខ្លះៗ ទាក់ទងនឹងប្រវត្តិនៃទិវាឪពុក ឬទិវាបិតា ជូនមិត្តអ្នកអាន។ អ្នកស្រី Sonora Dodd ដែលមានដើមកំណើតនៅក្រុងវ៉ាស៊ីនតោន ត្រូវបានចាត់ទុកថា ជាស្ថាបនិកនៃទិវានេះ នាឆ្នាំ១៩០៩ ដោយយកគំរូតាមអ្នកស្រី Anna Jarvis ស្ថាបនិកនៃទិវាម្តាយ។ អ្នកស្រី Dodd បានបង្កើត «ទិវាឪពុក» ដើម្ប... |
article_4725.txt | កាលពីថ្ងៃទី២៧ ខែវិច្ឆិកា លោកស្រី Julie Anne Genter អាយុ៤១ឆ្នាំ សមាជិកសភាម្នាក់នៅប្រទេសនូវែល សេឡង់ បានធាក់កង់ទៅមន្ទីរពេទ្យ ដើម្បីសម្រាលកូន។ នេះជាកូនទីពីររបស់គាត់ ដែលកើតមកមានសុខភាពល្អធម្មតា។ | «ដំណឹងដ៏អស្ចារ្យ! នៅម៉ោង៣ និង៤នាទី ព្រឹកនេះ យើងស្វាគមន៍សមាជិកថ្មីបំផុតក្នុងគ្រួសាររបស់យើង។ ខ្ញុំគ្មានគម្រោងធាក់កង់ទៅបែបនេះឡើយ ប៉ុន្តែករណីនេះ វាបានកើតឡើង»។ អ្នកស្រី Julie Anne Genter បានសរសេរយ៉ាងដូច្នេះនៅលើគណនី Instagram របស់ខ្លួន។ សមាជិកសភាមកពីគណបក្សបៃតងរូបនេះ បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនមិនអាក្រក់នោ... |
article_4726.txt | បច្ចុប្បន្ន រ៉ូបូតល្បាតរបស់កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) ចំនួនពីរគ្រឿងត្រូវបានដាក់ពង្រាយនៅព្រលានយន្តហោះ Changi ចាប់តាំងពីខែមេសា ដើម្បីបំពេញតម្រូវបន្ថែមមន្ត្រីប៉ូលីសជួរមុខ។ កាលពីថ្ងៃទី១៥ ខែមិថុនា បូលិសសិង្ហបុរីបានអះអាងថា មានគម្រោងពង្រីកបន្ថែមទៀតនៅទូទាំងសិង្ហបុរី ។ | ប្រសិនបើអ្នកបានទៅលេងព្រលានយន្តហោះ Changi Airport Terminal 4 របស់សិង្ហបុរី នាពេលថ្មីៗនេះ អ្នកប្រហែលជាបានកត់សម្គាល់ឃើញប៉ូលិសប្រភេទផ្សេងគ្នាកំពុងដើរល្បាត ក្នុងនោះក៏មានរ៉ូបូតប៉ូលិសផងដែរ។ រ៉ូបូតប៉ូលិសនីមួយៗត្រូវបានបំពាក់ដោយកាមេរ៉ាដែលអាចមើលទិដ្ឋភាព ៣៦០ដឺក្រេ។ កាមេរ៉ានេះត្រូវបានបំពាក់នៅក្បាលរ៉ូបូត ដែលអាចលូតឡើងបានកម្ពស់រហូតដល់... |
article_4727.txt | បើតាមសមាគមមីកញ្ចប់ពិភពលោក (WINA) ប្រជាជនវៀតណាមម្នាក់ៗបរិភោគមីចំនួន ៨៥ដងក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់លេខមួយ លើពិភពលោកទាក់ទងនឹងការប្រើប្រាស់អាហារនេះច្រើនេះជាងគេ ។ | ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយ វៀតណាមតែងតែជាប់ចំណាត់ថ្នាក់ក្នុងប្រទេសកំពូលទាំងបី ដែលមានការប្រើប្រាស់មីកញ្ចប់ច្រើនជាងគេលើពិភពលោក។ នៅក្នុងរបាយការណ៍វាយតម្លៃថ្មីៗនេះ WINA បានលើកឡើងថា ទោះបីជាវាជាប់ចំណាត់ថ្នាក់ទីបីទាក់ទងនឹងការប្រើប្រាស់បន្ទាប់ពីចិន និងឥណ្ឌូណេស៊ីក៏ពិតមែន តែបើគិតពីចំនួនដងដែលប្រជាជនវៀតណាមម្នាក់ៗបរិភោគក្នុងមួយឆ្នាំ ... |
article_4728.txt | កូរ៉េខាងត្បូងនឹងលុបចោលនូវវិធីសាស្ត្ររាប់អាយុតាមបែបប្រពៃណីរបស់ខ្លួន ដោយទទួលយកស្តង់ដារអន្តរជាតិចាប់ពីថ្ងៃទី២៨ ខែមិថុនា។ ការផ្លាស់ប្តូរនេះ នឹងកាត់បន្ថយអាយុមួយឬពីរឆ្នាំលើឯកសារផ្លូវការ។ | បន្ទាប់ពីបានកែប្រែច្បាប់រដ្ឋប្បវេណី និងច្បាប់ទូទៅស្តីពីរដ្ឋបាលសាធារណៈ ប្រព័ន្ធរាប់អាយុនៅកូរ៉េខាងត្បូង នឹងត្រូវបានបង្រួបបង្រួមក្រោមប្រព័ន្ធទទួលស្គាល់ជាអន្តរជាតិវិញ ដែលអាយុរបស់ជនជាតតិកូរ៉េខាងត្បូង នឹងរាប់ចាប់ពីថ្ងៃកើតដូចអន្តរជាតិដែរ។ នេះបើយោងតាមក្រសួងនីតិកម្មកូរ៉េខាងត្បូង។ នៅកូរ៉េខាងត្បូង ប្រព័ន្ធនៃការរាប់អាយុមានចំនួន៣ ត... |
article_4729.txt | បរិមាណអុកស៊ីសែននៅក្នុងនាវាមុជទឹក Titan នៃក្រុមហ៊ុន OceanGate ដែលបាត់ជាមួយមនុស្ស ៥នាក់ នឹងត្រូវអស់នៅម៉ោង ៦ និង ៨នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា)។ មកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងស្វះស្វែងរកនាវាមុជទឹកនេះ ដោយមិនទាន់បានកំណត់គោលដៅច្បាស់នៅឡើយ។ នេះបើតាមទូរទស្សន៍ CNN ។ | កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា (ម៉ោងក្នុងតំបន់) នាវាមុជទឹក Titan បានដឹកមនុស្សចំនួន ៥នាក់ ចុះទៅបាតសមុទ្រកាណាដា ដើម្បីទស្សនាការលិចលង់នៃកប៉ាល់ទីតានិក។ ប៉ុន្តែនាវាមួយនេះ បានបាត់ការទាក់ទងបន្ទាប់ពីចុះបានប្រហែល ១ម៉ោង ៤៥នាទី ហើយបានស្ងប់ស្ងាត់តាំងពីពេលនោះមក។ នាវាមុជទឹក Titan ត្រូវបានបំពាក់ដោយបរិមាណអុកស៊ីសែនគ្រប់គ្រាន់សម្រាប់មនុស្ស... |
article_473.txt | អូស្ត្រាលី អង់គ្លេស និងអាម៉េរិកបានថ្កោលទោសហុងកុង ជុំវិញដីកាចាប់ខ្លួន និងប្រាក់រង្វាន់សម្រាប់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលនិរទេសខ្លួននៅបរទេសទាំង៨នាក់។ ប៉ូលិសហុងកុងនៅថ្ងៃទី៣ ខែកក្កដា បានប្រកាសផ្តល់ប្រាក់ចំនួន ១លានដុល្លារហុងកុង (១២៧ ៦០០ដុល្លារ) សម្រាប់អ្នកដែលផ្តល់ព័ត៌មានសម្រាប់ទាក់ទងអ្នកទាំង៨នាក់នោះ។ | ការប្រកាសផ្ដល់ប្រាក់រង្វាន់ដើម្បីចាប់សកម្មជន៨នាក់នៅបរទេស ធ្វើឱ្យទីក្រុងហុងកុងរងការរិះគន់យ៉ាងខ្លាំង។ អាម៉េរិក អង់គ្លេស និងអូស្ត្រាលី ដែលកន្លងមករិះគន់រដ្ឋាភិបាលហុងកុងមិនសំចៃមាត់ ក៏បរិហារការផ្ដល់រង្វាន់នេះជារឿងមិនត្រឹមត្រូវ។ ផ្ដើមមុនគេគឺអាម៉េរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Matthew Miller បាននិយាយនៅក្នុងសេចក្តី... |
article_4730.txt | Monty Cocker អាយុត្រឹម៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែក្មេងប្រុសអូស្ត្រាលីរូបនេះ បានក្លាយជាវីរបុរសជួយសង្គ្រោះម្តាយរបស់ខ្លួន។ យោងតាម BBC កាលពីថ្ងៃទី២៧ ខែសីហា គេបានទូរសព្ទទៅហៅរថយន្តសង្គ្រោះបន្ទាន់ ក្រោយម្តាយរបស់គេប្រកាច់ដួល (seizure)។ | «យើងទទួលបានអាសយដ្ឋាន ហើយពេលទៅដល់ក្មេងប្រុសនៅស្ថិតនៅជាប់បង្អួច ហើយលើកដៃគ្រវីមកកាន់ពួកយើង»។ Mark Small សមាជិកនៃក្រុមសង្គ្រោះ បានអះអាងយ៉ាងដូច្នេះ ដោយរំលឹកថា ក្មេងប្រុសបានហៅទៅលេខសង្គ្រោះបន្ទាន់ដោយអាការតក់ក្រហល់ថា ៖ «ម្តាយខ្ញុំដួលហើយ»។ ពេលក្រុមសង្គ្រោះបន្ទាន់ទៅដល់ផ្ទះដែលស្ថិតនៅក្រុង Launces... |
article_4731.txt | ក្នុងសប្តាហ៍ថ្មីនេះ មីយ៉ាន់ម៉ា បានក្លាយជាប្រធានបទដ៏ក្តៅ ដោយសារតែអាស៊ាន បានសម្រេចមិនអញ្ជើញមេដឹកនាំយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៅចុងខែតុលា។ ស្របគ្នានោះ បញ្ហាតៃវ៉ាន់ និងចិន ក៏សំខាន់ផងដែរ ដោយសារមួយរយៈចុងក្រោយនេះ យន្តហោះចម្បាំងចិន តែងហោះទៅកៀកដែនដីតៃវ៉ាន់។ | ថ្ងៃទី១១ ខែតុលា ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានជំរុញឱ្យមន្រ្តីផ្តោតលើការធ្វើឱ្យប្រសើរឡើងការរស់នៅរបស់ប្រជាជន។ ការជំរុញនេះធ្វើឡើង ខណៈប្រទេសនេះកំពុងជួបប្រទះស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ គួបផ្សំវិបត្តិស្បៀងអាហារផង។ ប្រទេសលោកខាងលិច បានព្រមានទៅកាន់ប្រជាជនខ្លួនឱ្យមានការប្រ... |
article_4732.txt | Guinness World Records បានប្រកាសថា នារីតួកគីឈ្មោះ Rumeysa Gelgi បានក្លាយជាស្ត្រីដែលមានកំពស់ខ្ពស់ជាងគេលើពិភពលោក (The World’s Tallest Woman) ដែលកំពុងរស់រៀនមានជីវិត។ | អាយុ២៤ឆ្នាំ នៅពេលក្រោកឈរ Rumeysa មានកម្ពស់ដល់ទៅ ២,១៥១៦ម៉ែត្រ ដើម្បីក្លាយជាម្ចាស់កំណត់ត្រាថ្មីក្នុងសៀវភៅ Guinness World Records ប្រចាំឆ្នាំ២០២២។ ម្ចាស់កំណត់ត្រាកន្លងមក គឺស្ត្រីជនជាតិចិនឈ្មោះ Yao Defen ដែលមានកម្ពស់ជាង២,៣ម៉ែត្រ ប៉ុន្តែគាត់បានស្លាប់កាលពីឆ្នាំ២០១២ ក្នុងអាយុ៤០ឆ្នាំ។ សម្រាប់ Rumeysa នេះមិនមែនជារឿងថ្មីនោះឡើយ ដ... |
article_4733.txt | សព្វថ្ងៃ ឧស្សាហកម្មអាកាសចរណ៍កំពុងរួមចំណែកបំភាយឧស្ម័នកាបូនិចប្រហែល៣ភាគរយ ទៅក្នុងបរិយាកាស។ ដើម្បីដោះស្រាយវិបត្តិនេះ វិស័យអាកាសចរណ៍បានប្តេជ្ញាចិត្តចូលរួមសម្រេចគោលដៅអព្យាក្រឹតកាបូនឱ្យបាននៅឆ្នាំ ២០៥០ តាមរយៈយុទ្ធសាស្ត្រសំខាន់ចំនួន៤។ | ជាធម្មតា យន្តហោះត្រូវការថាមពលប្រេងឥន្ធនៈដើម្បីដំណើរការ។ ក្នុងពេលហោះហើរ យន្តហោះបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស។ ជារៀងរាល់ថ្ងៃ តម្រូវការជើងហោះហើរមានរហូតដល់ ១០ម៉ឺនជើងនៅទូទាំងពិភពលោក ដែលធ្វើឱ្យឧស្សាហកម្មមួយរួមចំណែកក្នុងការបំភាយឧស្ម័នកាបូនិចប្រហែល៣ភាគរយនៃការបំភាយសរុប។ អាស្រ័យហេតុនេះ វិស័យ... |
article_4734.txt | បន្ទាប់ពីត្រូវបានសម្អាតរួច កន្លែងចាក់កាកសំណល់ពុលក្នុងទីក្រុងចំនួន ២៤៣កន្លែង ត្រូវបានកែច្នៃទៅជាកន្លែងសម្រាប់កំសាន្ត ជួបប្រជុំសហគមន៍ សួនច្បារ និងសួនបន្លែជាដើម។ នេះបើយោងតាមមន្ទីរធនធានធម្មជាតិ និងបរិស្ថានក្រុងហូជីមិញ។ | នៅក្នុងរបាយការណ៍ដែលស្តីពីស្ថានភាពសំរាមនៅតាមដងផ្លូវ មន្ទីរធនធានធម្មជាតិ និងបរិស្ថានបានឱ្យដឹងថា នៅឆ្នាំ២០២២ មានកន្លែងចាក់សំរាមបំពុលបរិស្ថានថ្មីចំនួន ១១៣កន្លែង ដោយសារតែកាកសំណល់នៅក្នុងទីក្រុងកើនឡើង ។ កន្លែងចាក់សំរាមនៅវៀតណាម មានចំនួនសរុបកើនដល់ ១០០២កន្លែង។ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរក្រុងបានបោសសម្អាត និងរៀបចំទីតាំងចាក់សំរាម ... |
article_4735.txt | អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកថ្មី លោក ឈីន កាង (Qin Gang) នៅថ្ងៃទី២៨ ខែកក្កដា បានបង្ហាញសារជាវិជ្ជមានទៅភាគីអាមេរិកពេលទៅដល់ក្រុងវ៉ាស៊ីនតោនដើម្បីកាន់តំណែង។ បើតាមអ្នកការទូតចិនរូបនេះ ច្រកទ្វារទំនាក់ទំនងរវាងប្រទេសទាំងពីរមិនទាន់បិទឡើយ ហើយថែមទាំងមានឱកាស និងសក្តានុពលជាច្រើនថែមទៀត។ | លោក ឈីន កាង ត្រូវជំនួសតំណែង លោក ឈួយ ធានខៃ ដែលបានប្រកាសលាឈប់នៅខែមិថុនា បន្ទាប់ពីកាន់តំណែងបានរយៈពេល ៨ឆ្នាំ។ ដំណើររបស់លោក ឈីន ទៅដល់ទឹកដីអាមេរិកនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វិនឌី ស៊ើមែន បានជួបជាមួយលោកវ៉ាង យី ប្រមុខការទូតចិន ដែលបានបង្ហាញពីការកែលម្អទំនាក់ទំនងប្រទេសទាំងពីរជា... |
article_4736.txt | ទីក្រុង VANCOUVER កាណាដា — ប្រទេសកាណាដា លុបចោលរដូវកាលនាវាដំណើរកម្សាន្តមកកាន់រដ្ឋ Alaska សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០២១ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ការលុបចោលនេះបានធ្វើឲ្យអ្នកនយោបាយអាមេរិកាំងខឹងសម្បារ និងធ្វើឲ្យរង្គោះរង្គើវិស័យទេសចរណ៍របស់ប្រទេសទាំងពីរ។ ពលរដ្ឋនៅរដ្ឋ Alaska របស់អាមេរិក ... | ដោយលើកឡើងពីការព្រួយបារម្ភជុំវិញការរាតត្បាតជំងឺកូវីដ១៩ ក្រសួងដឹកជញ្ជូនកាណាដា បានពន្យារពេលបន្ថែមលើបម្រាមចំពោះនាវាដំណើរកម្សាន្ត ដែលដឹកមនុស្សចំនួនលើសពី ១០០នាក់ទៅមករវាងប្រទេសកាណាដា និងរដ្ឋ Alaska សហរដ្ឋអាមេរិក។ ការពន្យារពេលបន្ថែមនេះ នឹងអូសបន្លាយរហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។ នៅក្នុងសេច... |
article_4737.txt | ប្រទេសបារាំងបានព្យួរការងារបុគ្គលិកពេទ្យចំនួនប្រមាណ៣ពាន់នាក់ដែលមិនបានចាក់វាក់សាំងជំងឺកូវីដ១៩តាមការកំណត់ដោយរដ្ឋាភិបាលត្រឹមថ្ងៃទី១៥ ខែកញ្ញា។ | រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំងអ្នកស្រី Olivier Veran បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិករាប់សិបនាក់នៃបុគ្គលិកសុខាភិបាលទាំងអស់ចំនួន២លាន៧សែននាក់បានជ្រើសរើសចាកចេញពីការងារជាជាងចាក់វ៉ាក់សាំងវីរុសកូរ៉ូណា។ បុគ្គលិកសុខាភិបាលរាប់ម៉ឺននាក់មិនបានចាក់វ៉ាក់សាំងនៅខែកក្កដា នៅពេលលោកប្រធានាធិបតី Emmanuael Macron បានប្រកាសពេលកំណត់ថ្... |
article_4738.txt | Zanziman Ellie ជាយុវជនរវ៉ាន់ដា ម្នាក់ដែលធ្លាប់ធ្វើដំណើររាប់សិបគីឡូម៉ែត្រ ដើម្បីគេចពីការចាប់ខ្លួន និងការធ្វើទារុណកម្មរបស់អ្នកស្រុក។ មូលហេតុដោយសារតែគាត់មានជំងឺក្បាលតូចខុសប្រក្រតី (Microcephaly) តាំងពីកំណើត ហើយរូបរាងមិនមានការអភិវឌ្ឍពេញលេញដូចជាក្មេងដទៃ។ | អាយុ២១ឆ្នាំ Zanziman ត្រូវបានគេដាក់រហស្សនាមថា មនុស្សព្រៃ «Mowgli» ក្នុងជីវិតពិត។ ក្នុងបទសម្ភាសជាវីដេអូមួយ ម្តាយរបស់យុវជនរូបនេះ បានអះអាងថា កូនខ្លួនគឺជាអំណោយពីព្រះជាម្ចាស់ បន្ទាប់កូន៥នាក់ដំបូងសុទ្ធតែបានស្លាប់ជាបន្តបន្ទាប់។ តាមការផ្សាយរបស់ The Sun ឪពុកម្តាយ ត្រូវបានគេណែនាំឲ្យរំ... |
article_4739.txt | ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី១០ ខែកុម្ភៈ បានអះអាងថា អាមេរិកនឹងមិនញញើតឡើយក្នុងការប្រើប្រាស់ទ័ព ដើម្បីការពារប្រជាពលរដ្ឋខ្លួន ក៏ដូចជាក្រុមសម្ពន្ធមិត្តផងដែរ។ ប៉ុន្តែលោក បៃឌិន ក៏សង្កត់ធ្ងន់ថា ការទូត ជាវិធីសាស្រ្តចម្បងមុនឈានដល់ការប្រើប្រាស់កម្លាំង។ | «ក្នុងនាមជា អគ្គមេបញ្ជាការរបស់អ្នក ខ្ញុំមិនដែលរារែកក្នុងការប្រើប្រាស់កងទ័ព ដើម្បីការពារផលប្រយោជន៍សំខាន់របស់ប្រជាពលរដ្ឋអាមេរិក ក៏ដូចជា សម្ពន្ធមិត្តរបស់យើងជុំវិញពិភពលោកនៅពេលចាំបាច់នោះឡើយ។» នេះជាការអះអាងរបស់លោក ចូ បៃឌិន នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រសួងការពារជាតិ។ ប្រធានាធិបតីរូបនេះក៏បានបន្ថែមទៀតថា បេសកកម្មសំខាន់បំផុត រប... |
article_474.txt | លោក ជែ បុលសូណារ៉ូ នៅថ្ងៃទី២២ ខែវិច្ឆិកា ដាក់ពាក្យបណ្តឹងទៅតុលាការប្រេស៊ីលដើម្បីតវ៉ាពីលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីខែមុន ដោយអះអាងថាមានភាពមិនប្រក្រតីក្នុងម៉ាស៊ីនបោះឆ្នោត។ ប៉ុន្តែតុលាការរៀបចំបោះឆ្នោតប្រេស៊ីលតបថា លោក បុលសូណារ៉ូ ត្រូវតែបង្ហាញពីការត្រួតពិនិត្យពេលលេញក្នុងរយៈពេល២៤ម៉ោង បើមិនដូច្នោះទេ ពាក្យបណ្តឹងនោះនឹងត្រូវច្រា... | ជាងបីសប្តាហ៍ក្រោយចាញ់ការបោះឆ្នោត លោក បុលសូណារ៉ូ នៅតែមិនព្រមទទួលស្គាល់លទ្ធផលដោយលើកហេតុផលថា ម៉ាស៊ីនបោះឆ្នោតមួយចំនួនអសុក្រឹត។ ក្នុងការបោះឆ្នោតជុំទីពីរ លោក បុលសូណារ៉ូ ត្រូវបានផ្តួលដោយអតីតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ជាមួយលទ្ធផលបោះឆ្នោតយ៉ាងប្រកៀកប្រកិតដោយសំឡេងគាំទ្រ៤៩,១ភាគរយទល់នឹង៥០,៩ភាគរយ។ លោក Lula ... |
article_4740.txt | ក្រុមអ្នកជំនួយពេទ្យដែលគេហៅមកព្យាបាលលោក George Floyd បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់បានយកជង្គង់សង្កត់កលោកអស់រយៈពេលជាង៩នាទីកាលពីឆ្នាំទៅបានផ្តល់សក្ខីកម្មកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេគិតថា លោកបានស្លាប់បាត់ទៅហើយនៅពេលពួកគេទៅដល់។ | លោក Derek Smith អ្នកជំនួយពេទ្យម្នាក់ដែលបានផ្តល់សក្ខីកម្មនៅក្នុងបន្ទប់តុលាការក្រុង Minneapolis កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា នៅពេលដែលលោកបានទៅដល់កន្លែងកើតហេតុ លោកមិនបានរកឃើញថាលោក Floyd នៅមានជីពចរទេ។ លោក Smith ថា «ខ្ញុំគិតថា លោក Floyd បានស្លាប់បាត់ហើយ»។ លោក Seth Bravinder ដែលជាអ្នកជំនួយ... |
article_4741.txt | តុលាការប្រជាជនក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី១០ ខែមិថុនា បានកាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទឃាតកម្មលើមិត្តស្រីរបស់ខ្លួន ក្រោយនាងសុំចែកផ្លូវ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Tuoi Tre News។ | របាយការណ៍បានបង្ហាញថា បុរសឈ្មោះ Le Van Chung អាយុ៣៩ឆ្នាំ ដែលមានភរិយា និងកូនទៅហើយ ប៉ុន្តែក្រុមគ្រួសារនេះ មិនចុះសម្រុងនឹងគ្នាឡើយ ហើយក៏បានរស់នៅបែកគ្នាអស់រយៈពេលជាច្រើនខែ។ នៅឆ្នាំ២០១៩ Chung មានទំនាក់ទំនងស្នេហាជាមួយនារីឈ្មោះ DT (ឈ្មោះប្រឌិត) ដែលមានអាយុប្រហាក់ប្រហែលគ្នា និងជាស្ត្រីមេម៉ាយកូន៣។ Chung បានទៅរស់នៅជាមួយនារីរងគ្រោះ ន... |
article_4742.txt | ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ Michelle Bachelet ស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយយោធាស្រីលង្កាក្នុងជម្លោះជាមួយក្រុមឧទ្ទាមផ្តាច់ខ្លួនតាមិលពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០០៩។ ស្ថាប័នសិទ្ធិមនុស្ស UN ចោទថា រដ្ឋាភិបាលស្រីលង្កាបរា... | ក្នុងរបាយការណ៍របស់ខ្លួន លោកស្រី Michelle Bachelet ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចោទរដ្ឋាភិបាលស្រីលង្កាថា បានក្បត់សន្យា ដោយមិនស្វែងរកយុត្តិធម៌ដល់ជនស៊ីវិលរងគ្រោះរាប់ពាន់នាក់ដែលត្រូវបានសម្លាប់ ក្នុងដំណាក់កាលចុងក្រោយនៃជម្លោះដែលមានរយៈពេលជាង៣៧ឆ្នាំ។ «គំនិតផ្តួចផ្តើមក្នុងស្រុកដើម្បីឱ្យ... |
article_4743.txt | លោក Jared Polis អភិបាលរដ្ឋ Colorado និងលោក Marlon Reis បានរៀបការ ជាមួយគ្នា កាលពីពេលថ្មីៗកន្លងមក។ យោងតាមអង្គភាព LGBTQ Victory Fund នេះជាករណីដំបូងបំផុតនៅសហរដ្ឋអាម៉េរិកដែលមានអភិបាលរដ្ឋ រៀបការ ជាមួយអ្នកស្រឡាញ់ភេទដូចគ្នា ខណៈខ្លួនស្ថិតក្នុងតំណែង។ | អាពាហ៍ពិពាហ៍តាមប្រពៃណីជ្វីហ្វបុរាណ បានប្រព្រឹត្តទៅនៅអគារសាកលវិទ្យាល័យ Colorado ដោយមានការចូលរួមតែពីសំណាក់មិត្តជិតស្និទ្ធ ក្រុមគ្រួសារ រួមទាំងកូនចិញ្ចឹម២នាក់ ប៉ុណ្ណោះ ចំពេលចំណងស្នេហ៍របស់ពួកលោកឈានដល់គម្រប់១៨ឆ្នាំ។ លោក Jared Polis គឺជាអភិបាលរដ្ឋ LGBTQ បើកចំហដំបូងគេ ដែលបានរៀបការក្នុងតំណែង។ ជាងមួយទសវត្សរ៍មុន ពេលក្លាយជាអភិបាល... |
article_4744.txt | ជាទូទៅ គុណភាពនៃប្រព័ន្ធសុខាភិបាលរបស់ប្រទេសនីមួយៗត្រូវបានកំណត់ដោយការវាយតម្លៃលើកត្តាមួយចំនួនរួមមាន ដំណើរការថែទាំរបស់មន្ទីរពេទ្យ លទ្ធភាពនៃការទទួលបានសេវាថែទាំរបស់ប្រជាជន ប្រសិទ្ធភាពរដ្ឋបាល សមធម៌ និងលទ្ធផលនៃការព្យាបាល។ នៅក្នុងបរិបទកូវីដ-១៩ ប្រទេសប៉ែកខាងលិចនៃទ្វីបអឺរ៉ុបភាគច្រើនបានឡើងមកឈរក្នុងតារាងនៃប្រទេសដែលមានប្... | ខណៈពេលពិភពលោកឈានចូលឆ្នាំទី ២ នៃការរីករាលដាលជំងឺកូវីដ-១៩ ការមានប្រព័ន្ធថែទាំសុខភាពសាធារណៈរឹងមាំ គឺជារឿងសំខាន់បំផុតរបស់ប្រទេសនីមួយៗ។ តាមការចុះផ្សាយរបស់ទំព័រព័ត៌មាន U.S. News & World Report ប្រទេសចំនួន១០ ដែលបានឈរក្នុងតារាងប្រទេសមានប្រព័ន្ធសុខាភិបាលល្អបំផុតប្រចាំឆ្នាំ ២០២១ ភាគច្រើនគឺស្ថិតនៅភាគខាងលិចនៃទ្វីបអឺរ៉ុប។ ជាទូទៅ... |
article_4745.txt | តារាសម្ដែងជើងចាស់របស់ហុងកុង Ng Man Tat បានទទួលមរណភាពនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងវ័យ៧០ឆ្នាំ ដោយសារជំងឺមហារីកថ្លើម។ | បើតាមទូរទស្សន៍ CGTN លោក Ng Man Tat ដែលភាគច្រើនដើរតួកំប្លែងនោះ ស្លាប់នៅទីក្រុងហុងកុង។ តារាសម្ដែងរូបនេះ ល្បីឈ្មោះខ្លាំងអំឡុងសម្ដែងក្នុងរឿងជាច្រើនជាមួយតារាល្បីឈ្មោះ Steven Chow ដែលត្រូវបានស្គាល់ជាទូទៅដោយឈ្មោះ ទិនហ្វី។ ក្នុងរឿងជាច្រើន លោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី។ ស្ដេចបាល់ទាត់ទិនហ្វី (Shaolin Soccer) ដែលចាក់ផ្សាយនៅឆ្នាំ២... |
article_4746.txt | ប៉ូលិសបានឃាត់ខ្លួនស្ត្រីម្នាក់នៅតំបន់កាតាឡាំង ប្រទេសអេស្ប៉ាញ ដោយតែគាត់បានកាត់ប្រដាប់ភេទរបស់ថៅកែរង្គសាលដែលខ្លួនបម្រើការនៅទីនោះ។ បុរសរងគ្រោះស្ថិតក្នុងមន្ទីរពេទ្យ ហើយកំពុងប្រឈមនឹងការស៊ើបអង្កេតពីបទបៀតបៀនផ្លូវភេទប្រឆាំងនឹងស្ត្រីផងដែរ។ | រឿងរ៉ាវបានកើតឡើងនៅ Sant Andreu de la Barca ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីក្រុងបាសេឡូណា។ ស្ត្រីដែលមិនត្រូវបានបានបញ្ចេញឈ្មោះ បានអះអាងប្រាប់ប៉ូលិស ថៅកែរបស់ខ្លួន ព្យាយាមរំលោភនាង នាពាក់កណ្តាលអាធ្រាត្រ។ តាមការផ្សាយរបស់សារព័ត៌មាន La Sexta ស្ត្រីរូបនោះ បានដាក់កាំបិតតាមខ្លួន ដើម្បីការពារខ្លួន ហើយក៏សម្រេចកាត់លិង្គនៅពេលដែលថៅកែប... |
article_4747.txt | រដ្ឋាភិបាលឡាវ បានបន្តបិទខ្ទប់ប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសជិតខាង និងករណីនាំចូលមានចំនួនច្រើន។ អាជីវកម្មមិនចាំបាច់ជាច្រើន ដែលស្ថិតក្នុងតំបន់មានហានិភ័យខ្ពស់ នៅតែបន្តបិទដដែល។ | ឡាវ នៅថ្ងៃទី៣ខែសីហា បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ចំនួន២៥០ករណី ដែលជាតួលេខដ៏ខ្ពស់មួយ។ ក្នុងចំណោមករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃទាំងនេះ ឡាវ មានករណីឆ្លងចំនួន១៣ប៉ុណ្ណោះ ដែលឆ្លងនៅក្នុងសហគមន៍ ខណៈករណីនាំចូលមានរហូតដល់ ២៣៧ ករណីឯណោះ។ ករណីឆ្លងសរុបនៅឡាវមានចំនួនជាង ៧ពាន់ករណី និងអ្នកស្ល... |
article_4748.txt | កងទ័ពអាកាសតៃវ៉ាន់ បានបង្ហាញសមត្ថភាពកងទ័ពអាកាសរបស់ខ្លួន ដោយធ្វើលំហាត់សមដេញស្ទាក់យន្តហោះចម្បាំងក្នុងស្ថានការណ៍សង្គ្រាម ក្រោយពេលយន្តហោះចិនហោះចូលក្នុងដែនអាកាសខ្លួនជាញឹកញាប់។ ចំណែកចិនវិញ ក៏ប្រកាសផងដែរពីការធ្វើសមយុទ្ធក្នុងឈូងសមុទ្រក្បែរកោះហៃណាននៃសមុទ្រចិនខាងត្បូងពីថ្ងៃទី២៧ ដល់ថ្... | នៅមូលដ្ឋានទ័ពអាកាសភាគខាងត្បូងទីក្រុងTainan យន្តហោះចម្បាំងតៃវ៉ាន់ F-CK IDF ជាច្រើនគ្រឿងប្រញាប់ប្រញាល់ហោះចេញទៅលើអាកាសក្នុងលំហាត់សមស្ទាក់យន្តហោះចម្បាំងសត្រូវ។ ក្នុងលំហាត់នេះ អាកាសយានិក អ្នកជួសជុលយន្តហោះ និងអ្នកនាំផ្លូវមានពេលត្រឹមតែ៥នាទីប៉ុណ្ណោះក្នុងការរៀបចំយន្តហោះឱ្យបានរួចរាល់ ក៏... |
article_4749.txt | អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិក ដូណាល់ រ៉ាំស្វែល បានស្លាប់ហើយក្នុងវ័យ៨៨ឆ្នាំ។ គ្រួសាររបស់លោកប្រកាសព័ត៌មាននេះនៅថ្ងៃទី៣០ ខែមិថុនា។ លោកជារដ្ឋមន្រ្តីការពារដែលដឹកនាំអាមេរិកចូលសង្រ្គាមនៅអាហ្វហ្កានីស្ថានក្នុងឆ្នាំ២០០១ និងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០០៣ ។ | ជារដ្ឋមន្រ្តីការពារជាតិក្នុងរដ្ឋបាលប្រធានាធិបតី ចច ដាប់ប៊លយូ ប៊ូស លោក ដូណាល់ រ៉ាំស្វែល ជាមន្រ្តីដែលត្រូវបានស្គាល់ថាជាមនុស្សរឹងរូស មានទំនុកចិត្តខ្លាំងជ្រុល និងដឹងកំហុសតែមិនទទួលកំហុស។ លោក រ៉ាំស្វែល និងអនុប្រធានាធិបតី ឌីក ឆេនី សម័យនោះ ជាឥស្សរជនពីរនាក់ដែលដឹកមុខសង្រ្គាមប្រឆាំងភេរវកម្មរបស់រដ្ឋបាលលោក ប៊ូស និងការកើតឡើងគុកហ្កាន... |
article_475.txt | សភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។ ប៉ុន្តែប្រធានរដ្ឋសភាថៃ Wan Muhamad Noor Matha បាននិយាយនៅថ្ងៃទី៥ ខែកក្កដាថា ការបោះឆ្នោតនាយករដ្ឋមន្ត្រីអាចធ្វើឡើងច្រើនជុំ ប្រសិនបើលោក Pita Limjaroenrat មេដឹកនាំគណបក្សឆ្ពោះទៅមុខ មិនទទួលសំឡេងភាគច្រើនក្នុងការបោះឆ្នោតជុំដំបូងទេនោះ។ | បន្ទាប់ពីជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភារួចរាល់ ស្ថាប័ននីតិបញ្ញត្តិថៃនឹងបន្តជ្រើសរើសនាយករដ្ឋមន្រ្តីថៃដែលធ្វើនៅថ្ងៃទី១៣ ខែកក្កដាខាងមុខ។ មេដឹកនាំបក្សឆ្ពោះទៅមុខ Pita Limjaroenrat ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់សម្ព័ន្ធភាព៨បក្ស។ ប្រធានរដ្ឋសភាថៃថ្មីលោក Wan Muhamad បាននិយាយថា បក្សសម្ព័ន្ធភាពគាំទ្រលោក Pita។ ដោយឡែកប្រសិនបើលោក Pit... |
article_4750.txt | នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ នៅថ្ងៃទី៣១ ខែកក្កដា សម្រេចបន្តវិធានការបិទខ្ទប់តំបន់ភាគត្បូងចំនួន២សប្ដាហ៍ទៀត ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ដែលនៅតែធ្ងន់ធ្ងរ។ លោក ផាម ក៏ណែនាំឱ្យអាជ្ញាធរក្នុងតំបន់បិទខ្ទប់រឹតបន្តឹងវិធានការឱ្យបានម៉ឺងម៉ាត់ ហើយបង្កើនល្បឿនចាក់វ៉ាក់សាំងឱ្យប្រជាជ... | ទីក្រុងហូជីមិញ និងខេត្តក្រុង១៦ទៀតនៅភាគខាងត្បូងដែលមានប្រជាជនសរុបជាង៣៥លាននាក់ នឹងស្ថិតក្រោមវិធានការបិទខ្ទប់២សប្ដាហ៍ទៀតពីថ្ងៃទី១ ខែសីហាតទៅ ដោយសាររលកឆ្លងទី៤ ជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។ វៀតណាម ផ្ដើមអនុវត្តការបទខ្ទប់តាំងពីថ្ងៃទី១៩ ខែកក្កដាមក ដោយហាមឃាត់ប្រជាជនមិនឱ្យចេញពីផ... |
article_4751.txt | ឥណ្ឌា នឹងបញ្ជូនកម្លាំងទ័ពជើងទឹករបស់ខ្លួន មកក្នុងសមុទ្រចិនខាងត្បូង នៅក្នុងខែនេះ ដើម្បីពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខជាមួយប្រទេសជាមិត្តនៅក្នុងតំបន់។ កងទ័ពជើងទឹកឥណ្ឌា បានបញ្ជាក់បែបនេះ នៅថ្ងៃទី៤ ខែសីហា។ ការបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រចិនខាងត្បូងបែបនេះ ទំនងជាចង់ទប់ នឹងឥទ្ធិពលចិន នៅក្នុង... | នាវាចំនួន ៤គ្រឿង ក្នុងនោះរួមមាននាវាពិឃាដផង នឹងបញ្ជូនមកសមុទ្រចិនខាងត្បូង, អាស៊ីអាគ្នេយ៍ និងតំបន់សមុទ្របាស៊ីហ្វិកខាងលិច ក្នុងរយៈពេលពីរខែ។ ក្នុងរយៈពេលនោះ នាវាចម្បាំងឥណ្ឌា នឹងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំដៃគូសន្ទនាសន្តិសុខចតុភាគី (Quad) ដែលមានអាមេរិក ជប៉ុន និងអូស្រា្តលី នៅក្បែរកោះហ្គ... |
article_4752.txt | មន្ត្រីសិទ្ធិមនុស្សកំពូលរបស់អង្គការសហប្រជាជាតិបាននិយាយនៅថ្ងៃចន្ទថា ការិយាល័យរបស់អ្នកស្រីកំពុងបញ្ចប់របាយការណ៍ស្តីពីការចោទប្រកាន់ពីបទ«រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ» នៅតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន បន្ទាប់ពីប្រទេសចិនចេញផែនការសកម្មភាពជាតិស្តីពីសិទ្ធិមនុស្សរបស់ចិនឆ្នាំ២០២១-២០២៥ កាលពីថ្ងៃទី៩ ខែកញ្ញា។ | អ្នកស្រី Michelle Bachelet ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា «ខ្ញុំសោកស្តាយដែលខ្ញុំមិនអាចរាយការណ៍អំពីវឌ្ឍនភាពក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំក្នុងការវាយតម្លៃដ៏មានន័យអំពីជនជាតិ Uyghur នៅតំបន់ស្វយ័តភាពXinjiang»។ នៅឯការបើកកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Bachelet ប... |
article_4753.txt | តុលាការតៃវ៉ាន់ នៅថ្ងៃទី៣ ខែមេសា បានសម្រេចដោះលែងអ្នកគ្រប់គ្រងការដ្ឋានមួយកន្លែង ដែលបានធ្វេសប្រហែស និងធ្វើឱ្យរអិលធ្លាក់ប៉ះជាមួយរថភ្លើង ដោយបង្កឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ៥០នាក់ និងអ្នករបួសជាច្រើនអ្នក។ ចំនួនអ្នកស្លាប់នេះ ជាចំនួនអ្នកស្លាប់ដ៏ច្រើនជាងគេ ដោយសារហេតុការណ៍រថភ្លើងធ្លាក់ផ្លូវ ក្នុងរយៈពេល ៧ទសវត្សរ៍មកនេះ។ | Relate ក្នុងឧប្បទ្ទវហេតុមួយនៅថ្ងៃទី២ ខែមេសា រថយន្តដឹកដីមួយ ដែលត្រូវបានចតចោលដោយមានការទ្វេប្រហែស បានរអិលធ្លាក់មកប៉ះរថភ្លើង។ រថភ្លើង បានប៉ះទង្គិចយ៉ាងខ្លាំង និងជាប់នៅក្នុងផ្លូវក្រោមដីមួយផ្នែកធំ នៅក្នុងទីក្រុងHualien។ មនុស្សយ៉ាងហោចណាស់ ៥០នាក់ បានបាត់បង់ជីវិត មនុស្សច្រើនជាង ១៧៨នាក់របួស និងមនុស្សចំនួន ៤០នាក់កំពុងសម្រាកព្យាបាល... |
article_4754.txt | ក្រោយទិវានៃក្តីស្រឡាញ់ គូស្នេហ៍អ៊ុយក្រែនមួយគូ បានសម្រេចចិត្តដាក់ច្រវាក់ដៃជាប់គ្នារយៈពេល៣ខែ ដើម្បីតេស្តសាកល្បងពីភក្តីភាពនៃសេចក្តីស្នេហា និងចង់បានកំណត់ត្រាមួយនៅលើពិភពលោក។ តាមបណ្តាញ Instagram របស់ខ្លួន កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក Alexander និងនាង Viktoria បានពន្យល់ថា ពួកគេបានពិចារណាអស់រយៈយ៉ាងយូរ ទាក់ទងនឹងគំនិតដ៏ប្លែកមួយនេ... | វាជាការសម្រេចចិត្តដ៏ពិបាកមួយសម្រាប់ពួកគេ ប៉ុន្តែ Alexander និង Viktoria អះអាងថា មិនមានការខកចិត្តនូវជម្រើសរបស់ខ្លួននោះឡើយ។ «យើងមានបំណងធ្វើឲ្យបានជោគជ័យនូវកំណត់ត្រាមួយ»។ នេះជាការរៀបរាប់របស់ Alexander ទាំងញញឹមទៅកាន់អ្នកសារព័ត៌មានអ៊ុយក្រែន។ ដើម្បីភាពងាយស្រួលក្នុងរស់នៅជាប់ច្រវាក់គ្នាក្នុងរយៈពេល៣ខែ គូស្នេហ៍ បានត្រៀមរួចជាស្រេច... |
article_4755.txt | ក្រសួងសុខាភិបាលស្រីលង្កា នៅថ្ងៃទី៩ ខែកញ្ញា បានជំរុញឱ្យស្ត្រីពន្យារពេលមានផ្ទៃពោះ ឬយកកូន ដើម្បីទប់ស្កាត់ហានិភ័យស្លាប់ ដោយសារជំងឺកូវីដ-១៩។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីស្ត្រីមានផ្ទៃពោះ នៅស្រីលង្កា បានទទួលមរណភាពច្រើនជាង ៤០នាក់ ដោយសារតែជំងឺកូវីដ-១៩។ | ស្រីលង្កា បានរាយការណ៍ស្ត្រីមានផ្ទៃពោះស្លាប់ដោយសារជំងឺកូវីដ-១៩ លើកដំបូង នៅក្នុងខែឧសភាកន្លងទៅ។ យ៉ាងណាមិញ មរណភាពរបស់ស្ត្រីមានផ្ទៃពោះ បានហក់ឡើងយ៉ាងខ្លាំង នៅរយៈពេល ៤ខែបន្ទាប់។ ទាក់ទិននឹងបញ្ហានេះ ស្រីលង្ការបានជំរុញឱ្យស្ត្រីពន្យារពេលមានផ្ទៃពោះ ដើម្បីការបន្ថយហានិភ័យមួយនេះ ស្របពេលវីរុសបង... |
article_4756.txt | រុស្ស៊ី នៅថ្ងៃសុក្រ បានស្វាគមន៍នូវការប្រកាសរបស់រដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកJoe Biden កាលពីថ្ងៃព្រហស្បត៍ ដែលថា សហរដ្ឋអាមេរិកនឹងស្វះស្វែងការបន្តរយៈពេល៥ឆ្នាំទៀតនូវសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ដែលត្រូវផុតកំណុតនៅថ្ងៃទី៥ ខែកុម្ភៈខាងមុខនេះ។ រដ្ឋាភិបាល... | ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា រុស្ស៊ី «អាចស្វាគមន៍ឆន្ទៈនយោបាយដើម្បីបន្តសន្ធិសញ្ញានេះ»។ លោកបាននិយាយបន្ថែមទៀតថា «ប៉ុន្តែ អ្វីៗទាំងអស់នឹងអាស្រ័យលើសេចក្តីលម្អិតនៃសំណើន... |
article_4757.txt | ប៉ូលិសវៀតណាម នៅថ្ងៃទី១១ ខែសីហា បានចាប់ខ្លួនអាជីវករម្នាក់ ដែលធ្វើ និងលក់វិញ្ញាបនបត្រលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩។ ចំណាត់ការនេះ ធ្វើឡើងស្របពេលវៀតណាម កំពុងដាក់ចេញវិធានការទប់ស្កាត់ជំងឺឆ្លងសកលនៅក្នុងប្រទេស។ | លោក Tran Tuan Duong មានវ័យ ៣៤ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលលោក កំពុងលក់វិញ្ញាបនបត្រលទ្ធផលតេស្តអវិជ្ជមាននៃជំងឺកូវីដ-១៩ ចំនួន ៦ច្បាប់ ក្នុងតម្លៃជាង ៤៤ដុល្លារ ឬ ១លានដុង។ បុរសនេះ រស់នៅក្នុងខេត្ត Bac Ninh ដែលស្ថិតនៅវៀតណាម ភាគខាងជើង។ តាមសេចក្តីថ្លែងការណ៍មួយរបស់ប៉ូលិសវៀតណាម នៅថ្ងៃទី១... |
article_4758.txt | គូស្នេហ៍វ័យក្មេងមួយគូនៅតៃវ៉ាន់ បានរកនឹកឃើញវិធីសាស្ត្រដ៏ប្លែកមួយ ដើម្បីពន្យាពេលសម្រាកពីការងារឲ្យបានយូរ ជាពិសេសសម្រាប់រាត្រីទឹកឃ្មុំរបស់ខ្លួន។ ក្នុងអំឡុងពេលតែជាង១មួយខែប៉ុណ្ណោះ ពួកគេរៀបការជាមួយគ្នា៤លើក និងលែងលះគ្នា៣លើក។ | ជារឿងមួយដែលមិនធ្លាប់មានទាល់តែសោះ។ នេះជាការអះអាងរបស់នាយកដ្ឋានការងារតៃវ៉ាន់ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP។ នាអំឡុងពេលត្រឹម៣៧ថ្ងៃ បុរសតៃវ៉ាន់ម្នាក់ បានរៀបការជាមួយនារីម្នាក់ដល់ទៅ៤លើក និងលែងលះគ្នា៣លើក។ រាល់ពិធីរៀបអាពាហ៍ពិពាហ៍ម្តងៗ បុរសនោះទាមទារសិទ្ធសម្រាកពេញរយៈពេល៨ថ្ងៃក្នុង១លើក។ នៅតៃវ៉ាន់ ក្រុមហ៊ុនទាំងអស់ត្រូវផ... |
article_4759.txt | Andrea Meza តារាបង្ហាញម៉ូតម៉ិកស៊ិកអាយុ២៦ឆ្នាំ បានក្លាយជាម្ចាស់មកុដបវរកញ្ញាចក្រវាឡ (Miss Universe) ឆ្នាំ២០២០ ដោយបន្តតំណែងពីបវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi។ ការប្រកួតប្រជែងបានបញ្ចប់កាលពីថ្ងៃទី១៦ ខែឧសភា ដែលរៀបចំនៅក្រុងហូលីវូដ រដ្ឋហ្លរីដា សហរដ្ឋអាមេរិក ដោយមានបេក្ខនារីពី៧៤ប្រទេស និងដែនដី។ | អត្ថបទទាក់ទង បវរកញ្ញាអាហ្វ្រិកខាងត្បូង Zozibini Tunzi ក្លាយជាបវរកញ្ញាចក្រវាឡឆ្នាំ២០១៩ Andrea Meza ជាបវកញ្ញាម៉ិកស៊ិកទី៣ដែលឈ្នះជើងឯកបវរកញ្ញាចក្រវាឡ (Miss Universe)។ បវរកញ្ញាប្រេស៊ីល Julia Gama ជាបវរកញ្ញាឯករងទី១ បន្ទាប់មកបវរកញ្ញាប៉េរូ Janick Maceta (រងទី២) បវរកញ្ញាឥណ្ឌា Adline Castelino (រងទី៣) និងបវរកញ្ញាសាធារណរដ... |
article_476.txt | អតីតនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Silvio Berlusconi បានស្លាប់កាលពីថ្ងៃទី១២ ខែមិថុនា នៅមន្ទីរពេទ្យ San Raffaele ក្នុងទីក្រុង Milan នៅអាយុ ៨៦ឆ្នាំ។ | លោក Berlusconi ជាមេដឹកនាំគណបក្សនយោបាយ Forza Italia។ អ្នកជំនួញមហាសេដ្ឋីរូបនេះបានបង្កើតក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសអ៊ីតាលី មុនពេលផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេសតាមរយៈការកាន់តំណែងនាយករដ្ឋមន្ត្រីយូរជាងគេរបស់អ៊ីតាលី។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោក Berlusconi មានជំងឺមហារីកឈាមអស់មួយរយៈ ហើយជំងឺនេ... |
article_4760.txt | ស្ត្រីជនជាតិអ៊ូហ្កង់ដា Mariam Nabatanzi ត្រូវបានឪពុកចាត់ចែងពីរឿងគូស្រករតាំងពីទើបកើតមកម្ល៉េះ។ ចូលដល់វ័យ១២ឆ្នាំ នាងបានរៀបការ ហើយមួយឆ្នាំក្រោយមក នាងក៏មានកូន។ «ជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំ គ្មានពន្លឺឡើយ លើកលែងតែកូនៗខ្ញុំប៉ុណ្ណោះ»។ Mariam បានលើកឡើងយ៉ាងដូច្នេះក្នុងវីដេអូឯកសាររបស់ទូរទស្សន៍រុស្ស៊ី RT។ | ស្វាមីដែលមានអាយុបងនាងជាច្រើនឆ្នាំ តែងតែមានស្រីក្រៅ ហើយថែមទាំងយកទៅផ្ទះទៀតផង ប៉ុន្តែ Mariam មិនចាកចេញឡើយ ពីព្រោះក្នុងជីវិតចង់មានស្វាមីតែម្នាក់គត់។ បន្ទាប់ពីបង្កើតបានកូនភ្លោះបីលើកជាប់គ្នា Mariam បានសុំឲ្យវេជ្ជបណ្ឌិតជួយដល់ខ្លួន ព្រោះគាត់មិនចង់បានកូនទៀតឡើយ ប៉ុន្តែពេទ្យបានអះអាងថា ជួយមិនបាននោះទេ ដោយអះអាងគាត់មាន... |
article_4761.txt | ស្ត្រីបម្រើការផ្នែកអនាម័យម្នាក់នៅធនាគារ HSBC ក្រុង Southampton ប្រទេសអង់គ្លេស បានសរសេរពាក្យលាឈប់ពីការងារ ក្រោយបម្រើការអស់រយៈពេល៣៥ឆ្នាំ។ លិខិតលាឈប់របស់គាត់ត្រូវបានចែកចាយពេញបណ្តាញសង្គម ដែលក្នុងនោះគាត់បានរៀបរាប់ពីការងារដែលមិនទទួលបាននូវការអើពើទាល់តែសោះពីសំណាក់ចៅហ្វាយនាយ។ | អ្នកស្រី Julie Cousins មិនអាចទ្រាំទ្របាននឹងការងារដែលខំប្រឹងប្រែងរាល់ថ្ងៃ ប៉ុន្តែមិនទទួលនូវការយកចិត្តទុកដាក់ ជាពិសេសពីអ្នកគ្រប់គ្រងរបស់ខ្លួន។ ទីបំផុតគាត់បានសម្រេចចេញចូលនិវត្តន៍ក្នុងអាយុ៦៧ឆ្នាំ ក្រោយបម្រើការអស់រយៈពេល៣៥ឆ្នាំ។ លោក Joe ដែលជាកូនប្រុសបានបង្ហោះលិខិតម្តាយខ្លួននៅលើបណ្តាញសង្គម |
article_4762.txt | លោកMikhail Gorbachev នៅថ្ងៃទី១៧ ខែសីហា បានលើកឡើងថា យុទ្ធនាការបោសសម្អាតក្រុមភេរវករនៅអាហ្វហ្កានីស្ថានរបស់អាមេរិក និងបក្សសម្ព័ន្ធយោធាណាតូ បានទទួលបរាជ័យ តាំងពីដើមដំបូងមកម្ល៉េះ។ លោក Mikhail Gorbachev គឺជាអតីតមេដឹកនាំសហភាពសូវៀត ដែលបានបញ្ជាឱ្យដកទ័ពសូវៀត ចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំ... | ផែនការដកទ័ពអាមេរិក និងសម្ព័ន្ធមិត្តចេញពីអាហ្វហ្កានីស្ថាន បានក្លាយជាប្រធានបទដ៏ក្តៅ ដែលថ្នាក់ដឹកនាំប្រទេស ក្រុមអ្នកជំនាញ និងមនុស្សផ្សេង លើកយកពិភាក្សា។ បន្ទាប់ពីការដកទ័ពរបស់អាមេរិក ក្រុមតាលីបង់ ដែលបានបាត់បង់អំណាចកាលពី២០ឆ្នាំមុន បានកាន់កាប់អាហ្វហ្កានីស្ថានជាថ្មី។ រដ្ឋាភិបាល ដែលដឹក... |
article_4763.txt | ទីបំផុតទៅអង្គការសុខភាពពិភពលោក (WHO) បានសម្រេចដាក់វ៉ាក់សាំងចិន Sinovac របស់ចិនជាប្រភេទវ៉ាក់សាំងប្រើប្រាស់បន្ទាន់ជាផ្លូវការ នៅថ្ងៃអង្គារទី ១ខែមិថុនា។ នេះបើតាមការប្រកាសរបស់អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus។ | «ថ្ងៃនេះខ្ញុំរីករាយនឹងប្រកាសថាវ៉ាក់សាំង Coronavac របស់ក្រុមហ៊ុន Sinovac ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ជាផ្លូវការពីអង្គការ WHO បន្ទាប់ពីរកឃើញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាព សុវត្ថិភាព និងគុណភាព បន្ទាប់ពីចាក់ហើយចំនួនពីរដូស»។ លោក Tedros ថ្លែងបែបនេះតាមក្នុងសន្និសីទព័ត៌មាននាថ្ងៃអង្គារនេះ។ "Today, I’m happy to... |
article_4764.txt | ក្រុមអ្នកជួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទម្សិលមិញ បានជួយសង្គ្រោះបុគ្គលិករោងចក្រអគ្គិសនីចំនួន ៣៧ នាក់ ដែលបានជាប់គាំងក្នុងផ្លូវរូងភ្នំមួយកន្លែង បន្ទាប់ពីផ្ទាំងទឹកកកដ៏ធំមួយក្នុងតំបន់ភ្នំហិមាល័យ នៅប្រទេសឥណ្ឌា បានបាក់ធ្លាក់ទៅក្នុងទឹក ហើយបានបង្កការខូចខា... | អាជ្ញាធរឥណ្ឌានិយាយថា យ៉ាងហោចណាស់សាកសពជនរងគ្រោះចំនួន ១៨ នាក់ ត្រូវបានគេរកឃើញ ប៉ុន្តែមានមនុស្សប្រមាណជាង ២០០ នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ ហើយត្រូវគេបារម្ភថា បានស្លាប់នៅក្នុងឧបទ្ទវហេតុនោះ។ ក្រុមអ្នកជួយសង្គ្រោះប្រមាណ ២ ពាន់នាក់ ដែលរួមមានទាំងក្រុមយោធានិងប៉ូលិសផងនោះ ត្រូវបានបញ្ជូនទៅ... |
article_4765.txt | លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី១ ខែកុម្ភៈ បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា តវ៉ាប្រឆាំងការដណ្ដើមអំណាចរបស់ក្រុមយោធា។ លោកស្រី ស៊ូជី ត្រូវយោធាឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ជាមួយមេដឹកនាំប្រទេស និងបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យជាច្រើននាក់ទៀត។ ចំណែកយោធាដែលទើបក្ដាប់អំណាចប្រកាសថា នឹ... | ក្នុងសេចក្ដីប្រកាសរបស់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យនៅថ្ងៃទី១ ខែកុម្ភៈ លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប្រធានបក្ស ចាត់ទុកទង្វើរបស់យោធា ជាសកម្មភាដែលនាំឱ្យប្រទេសត្រឡប់ទៅរកភាពផ្ដាច់ការវិញ។ សេចក្ដីប្រកាសដដែលបន្តថា សកម្មភាពរបស់យោធា មិនត្រឹមត្រូវ ផ្ទុយពីរដ្ឋធម្មនុញ្ញ ហើយបំពានឆន្ទៈអ្នកបោះ... |
article_4766.txt | លោក ចូ បៃឌិន បានស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកហើយនៅម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែមករា (ម៉ោងនៅអាមេរិក)។ ប៉ុន្មានម៉ោងបន្ទាប់មក លោក ក៏ចេញបញ្ជាប្រតិបត្តិជាច្រើន សំដៅលុបចោលគោលនយោបាយចម្រូងចម្រាសជាច្រើនរបស់លោក ដូណាល់ ត្រាំ ដូចជាការឆ្លើយតបជំងឺកូវីដ-១៩ បរិស្ថាន និងអន្តោប្រវេសន៍។ | ពីបន្ទប់ពងក្រពើនៃសេតវិមាន ប្រធានាធិបតីថ្មីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន១៥ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅអាមេរិក។ ការឆ្លើយតបវិបត្តិកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ ជាគោលដៅចម្បងរបស់លោកនៅថ្ងៃទីមួយនៃអាណត្តិបួនឆ្នាំ។ ចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោក បៃឌិន ប្រកាសថា គ្មានពេលវេលាដែលត្រូវខ្ជះខ្ជាយដើម្បីចេ... |
article_4767.txt | រញ្ជួយដីកម្រិត៦,២រិចទ័រ បានវាយប្រហារកោះស៊ូឡាវេស៊ីដែលស្ថិតនៅភាគខាងកើតឥណ្ឌូណេស៊ី។ មនុស្សស្លាប់យ៉ាងហោចណាស់ ៧នាក់ ខណៈអ្នករបួសមានច្រើនរយនាក់។ នេះបើតាមការអះអាងរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) នៅថ្ងៃទី១៥ ខែមករា។ | ចំណុចរញ្ជួយ បានកើតឡើងនៅចម្ងាយ ៦គីឡូម៉ែត្រភាគឦសានទីក្រុង Majene និងក្នុងជម្រៅ ១០គីឡូម៉ែត្រ។ តាមទិន្ន័យបឋម មនុស្ស៤នាក់បានស្លាប់ និង៦៣៧នាក់រងរបួស នៅទីក្រុង Majene ខណៈមនុស្ស ៣នាក់ផ្សេងទៀតស្លាប់ និងរបួសនៅក្នុងតំបន់ Mamuju ដែលនៅក្បែរទីក្រុង Majene ។ ក្រៅពីបង្កឲ្យមនុស្សស្លាប់ គ្រោះរញ្ជួយដីកម្រិត ៦,២ រិចទ័រនេះ ក៏បានបំផ្លាញផ្ទះ... |
article_4768.txt | ករណីស្ត្រីអាហ្វ្រិកខាងត្បូង Gosiame Sithole ត្រូវបានសារព័ត៌មានជាច្រើនលើពិភពលោក រួមទាំង BBC ចាប់អារម្មណ៍ និងចុះផ្សាយព្រោងព្រាត បន្ទាប់ពីគាត់ប្រកាសថាបានបង្កើតកូនភ្លោះ១០នាក់ក្នុងពេលតែមួយ។ យោងតាមការផ្សាយរបស់ Afrik.com ស្ត្រីរូបនេះ ត្រូវបានចាប់ខ្លួន ពីបទបង្កើតរឿងប្រឌិត។ | Relate លោក Teboho Tsotetsi កន្លងមក ត្រូវបានអះអាងថា ជាស្វាមី ប៉ុន្តែតាមពិតជាគ្រាន់តែជាមិត្តប្រុស បានបញ្ជាក់ថា លោក និងក្រុមគ្រួសារមិនដែលបានឃើញកូនភ្លោះទាំង១០នោះឡើយ។ គាត់បានត្រឹមតែដឹងលឺតាមសារ Whatspp ប៉ុណ្ណោះ។ លោក Tsotetsi បានព្យាយាមជាច្រើនលើកដើម្បីជួបមុខកូនៗ ប៉ុន្តែអ្នកស្រី Sithole មិនអនុញ្ញាត ដោយទីបំផុត ក្រុមគ្រួសារលោកស្... |
article_4769.txt | កូនប្រុសរបស់ម្ចាស់ហាងមួយនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានប្រទះឃើញឆ្នោតមួយសន្លឹកដែលមិនទាន់កោសសព្វគ្រប់។ ក្រោយការផ្ទៀងផ្ទាត់ នោះជាសន្លឹកឆ្នោតដែលត្រូវរង្វាន់១លានដុល្លារអាមេរិក។ តាមការផ្សាយរបស់ AP យុវជននោះ ប្តូរចិត្តភ្លាមពីគម្រោងរក្សាសន្លឹកឆ្នោតសម្រាប់គ្រួសារទៅជាប្រឹងស្វែងរកម្ចាស់សន្លឹកឆ្នោត។ | ករណីនេះ បានកើតឡើងតាំងពីខែមីនា មកម្ល៉េះ។ ស្ត្រីឈ្មោះ Lea Rose Fiega បានអះអាងថា គាត់បានចូលក្នុងហាងដើម្បីទិញឆ្នោតកោស «Diamond Millions»។ ដោយសារតែពេលនោះ គាត់ស្ថិតក្នុងស្ថានភាពបន្ទាន់ពេក ក៏បានកោសយ៉ាងប្រញាប់ប្រញាល់។ «បន្ទាន់ពេក ខ្ញុំបានកោសយ៉ាងលឿន ហើយគិតថា វាជាសន្លឹតឆ្នោតមិនត្រូវរង្វាន់ ខ្ញុំក៏បោះវាចូលតែម្តងទៅ... |
article_477.txt | នាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី បានទៅដល់អាម៉េរិកនៅថ្ងៃទី ២០ ខែមិថុនា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋចំនួន ៥ថ្ងៃ ។ ក្នុងដំណើរទស្សនកិច្ច ភាគីទាំងពីរពិភាក្សាជុំវិញ ការពង្រីកសហប្រតិបត្តិការពាណិជ្ជកកម្ម បច្ចេកវិទ្យា និងការពារជាតិ ដោយមិនជជែកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ | លោក ណារិនដ្រា ម៉ូឌី ធ្លាប់បានទៅអាម៉េរិកចំនួនប្រាំដង ចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា នៅក្នុងឆ្នាំ ២០១៤ ។ ប៉ុន្តែនាសប្តាហ៍នេះ គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ជាមួយអង្គទូតពេញលេញរបស់លោក ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា ប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្មការពារជាតិ និងវិស័យបច្... |
article_4770.txt | រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញ បានដាក់ចេញបម្រាមការជួបជុំមនុស្សចាប់ពី៥នាក់ឡើងទៀត អំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំសកលខាងមុខ។ ការសម្រេចនេះ ធ្វើឡើងខណៈដែលប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុតរបស់ខ្លួន នៅថ្ងៃទី ២១ ខែធ្នូ ជាមួយនឹងករណីឆ្លងប្រចា... | ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានបដិសេធចេញបញ្ជាឲ្យបិទប្រទេសដូចដែលមាននៅតាមប្រទេសខ្លះ អាជ្ញាធរក្រុង សេអ៊ូល ខេត្ត Gyeonggi និងទីក្រុង Incheon បានសម្រេចដាក់ចេញបញ្ជាការរឹតបន្តឹងគួរឲ្យភ្ញាក់ផ្អើលមួយលើការជួបជុំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣ ខែមករា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter... |
article_4771.txt | យន្តហោះចម្បាំងចិនចំនួន ២៥គ្រឿង នៅថ្ងៃទី១២ ខែមេសា បានហោះចូលដែនកំណត់ការពារអាកាសរបស់តៃវ៉ាន់ (ADIZ)។ នេះបើតាមការអះអាងរបស់ក្រសួងការពារជាតិតៃវ៉ាន់។ នេះគឺជាសកម្មភាពផ្លូវអាកាសដ៏ធំបំផុតរបស់យោធាចិនមកលើតៃវ៉ាន់តាំងពីឆ្នាំ ២០២០ មក។ | Relate ក្រោមក្រសែភ្នែករដ្ឋាភិបាលក្រុងប៉េកាំង កោះតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិន ទោះរដ្ឋាភិបាលក្រុងតៃប៉ិ បានអះអាងថា ខ្លួនជារដ្ឋឯករាជ្យក៏ដោយ។ កន្លងមក យន្តហោះចម្បាំងចិន បានហោះចូលដែនអាកាសរបស់ខ្លួនជាញឹកញាប់ ដែលតម្រូវឱ្យតៃវ៉ាន់ បញ្ជូនយន្តហោះទៅឃ្លាំមើល។ ជាថ្មីម្តងទៀត យន្តហោះចម្បាំងចិន នៅតែបន្តហោះចូលក្នុងដែនអាកាសតៃវ៉ាន់។ តាម... |
article_4772.txt | ក្នុងសំណុំរឿងលែងលះមួយ កាលពីពេលថ្មីៗកន្លងមកនេះ តុលាការក្រុងប៉េកាំង បានចេញសាលក្រមតម្រូវឲ្យបុរសម្នាក់បង់ថ្លៃជំងឺចិត្តបន្ថែមជាង៥ម៉ឺនយ័ន (ជាង៧៧០០ដុល្លារអាមេរិក) ចំពោះការចំណាយពេលវេលាធ្វើជាស្ត្រីមេផ្ទះនាចំណងអាពាហ៍ពិពាហ៍រយៈពេល៥ឆ្នាំកន្លងមក។ | យោងតាមការផ្សាយរបស់ BBC រដ្ឋាភិបាលចិនទើបតែអនុម័តច្បាប់ថ្មី ដែលបើកផ្លូវឲ្យដៃគូអាចទាមទារសំណងលើការងារផ្ទះសម្បែង ការមើលថែទាំកូន ក៏ដូចជាឪពុកម្តាយចាស់ជរា។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ករណីបុរសឈ្មោះ Chen និងអ្នកស្រី Wang បានធ្វើឲ្យមានការពិភាក្សាផុសផុលក្នុងប្រព័ន្ធអនឡាញ ដោយសារតែតម្លៃជំងឺចិត្តនៃការងារផ្ទះ មានចំនួនតិចតួចនៅឡើយ។ កាលពី... |
article_4773.txt | ឡាវ នៅថ្ងៃទី១៩ ខែសីហា បានបន្តបិទខ្ទប់ប្រទេសរហូតដល់ថ្ងៃទី២ ខែកញ្ញា ស្របពេលករណីឆ្លងជំងឺកូវីដ-១៩ នាំចូលពីបរទេសជិតខាង មានចំនួនច្រើន។ ឡាវ បានអនុវត្តវិធានការបិទខ្ទប់ តាំងពីខែមេសាមកម្ល៉េះ។ | ស្ថានភាពជំងឺកូវីដ-១៩ នៅឡាវ មិនមានសភាពធ្ងន់ធ្ងរឡើយ បើធៀបនឹងប្រទេសជិតខាងដូចជាថៃ និងវៀតណាម។ រដ្ឋាភិបាលក្រុងវៀងចន្ទន៍ នៅថ្ងៃទី១៩ សីហា បានរាយការណ៍ ករណីឆ្លងចំនួន ២៨៤ករណី។ ក្នុងនោះករណីឆ្លងជាសហគមន៍មានចំនួន ១៩ករណី និងករណីជំងឺកូវីដ-១៩ នាំចូលមានចំនួន ២៦៥ករណី។ មកទល់ពេលនេះ ឡាវមានករណីឆ្លង... |
article_4774.txt | ដ្រូនទំហំតូច នឹងត្រូវអនុញ្ញាតឲ្យហោះហើរពីលើផ្ទៃអាកាសខាងលើមនុស្សក្នុងគោលដៅពាណិជ្ជកម្ម និងនៅពេលយប់ក្នុងសហរដ្ឋអាមេរិក។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានបញ្ជាក់បែបនេះនៅថ្ងៃទី ២៨ ខែធ្នូ។ នេះជាជំហានឆ្ពោះទៅរកការប្រើប្រាស់ដ្រូនសម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្មធំទូលាយ ខណៈកន្លងមក ដ្រូន... | ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) លោក Stephen Dickson គូសបញ្ជាក់ថា បទបញ្ជាដែលអនុញ្ញាតឲ្យដ្រូនហោះហើរខាងលើមនុស្ស នឹងបើកផ្លូវសម្រាប់ការធ្វើសមហរណកម្មដ្រូនចូលទៅកាន់ដែនអាកាសរបស់អាមេរិក ដើម្បីដោះស្រាយកង្វល់សន្តិសុខ និងសុវត្ថិភាព។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។... |
article_4775.txt | តំណែងទីប្រឹក្សារដ្ឋ ត្រូវបានបង្កើតក្រោយការបោះឆ្នោតឆ្នាំ២០១៥ ពេលបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យឈ្នះការបោះឆ្នោតលើកដំបូង។ តំណែងនេះ បង្កើតសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ផ្ទាល់ ព្រោះលោកស្រីមិនអាចកាន់តំណែងជាប្រធានាធិបតីបានដោយសារតែរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ាមិនអនុញ្ញាត។ | បើតាមច្បាប់កំពូលមីយ៉ាន់ម៉ា រាល់បុគ្គល ដែលមាន ភរិយា ឬស្វាមី ឬកូន ដែលមានសញ្ជាតិបរទេស មិនអាចកាន់តំណែងជាប្រធានាធិបតីបានឡើយ។ ក្នុងករណីលោក ស្រីស៊ូជី លោកស្រីមានកូន ជាសញ្ជាតិអង់គ្លេស ដែលជាមូលហេតុធ្វើឲ្យលោកស្រីមិនអាចកាន់តំណែងកំពូលបាន។ បក្ស NLD ជម្នះបង្កើតតំណែងនេះ បើទោះជាយោធាជំទាស់ក្ដី។ តំណែង... |
article_4776.txt | រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានការពារសម្រេចលើការហ្វឹកហាត់ទាហាននារី ហ្វឹកហាត់ដោយពាក់ស្បែងជើងកែងចោត។ បើតាម CNN នេះជាការឆ្លើយតបទៅនឹងការរិះគន់របស់សមាជិកសភា និងមន្ត្រីរដ្ឋាភិបាលមួយចំនួន។ | ស្ត្រីនៅក្នុងជួរកងទ័ពអ៊ុយក្រែន នឹងដើរព្យុះហយាត្រាដើម្បីអបអរពិធីរំលឹកខួបឯករាជ្យពីសហភាពសូវៀត នាថ្ងៃទី២៤ ខែសីហាខាងមុខ។ ឧត្តមសេនីយ៍យោធា Eugene Balabuskha បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានយោធា Army Inform ថា ការហ្វឹកហាត់ធ្វើឡើងពីរដងក្នុងថ្ងៃ ក្នុងនោះមានការពាក់ស្បែកជើងកែងចោតផងដែរ។ Ivanna Medvid ដែលជាសមាជិកកងទ័ពនារីម្នាក់ បានអ... |
article_4777.txt | អូស្ត្រាលីនៅថ្ងៃទី១៥ ធ្នូ ថ្កោលទោសចិនក្រោយទទួលព័ត៌មានថា ចិនបានហាមឃាត់ការនាំចូលធ្យូងថ្មពីអូស្ត្រាលី។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន លើកឡើងថា បើព័ត៌មាននេះជាការពិត នោះចិនរំលោភច្បាប់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ បញ្ហានេះ ក៏ស្ដែងពីការធ្លាក់ចុះជាថ្មីទៀតក្នុងទំនាក់ទំនងចិន-... | ធ្យូងថ្ម ជាផលិតផលនាំចេញដ៏ចម្បងមួយរបស់អូស្ត្រាលីទៅចិន ដោយការនាំចេញមានតម្លៃប្រមាណ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ខណៈទំនាក់ទំនងតែយ៉ាប់យ៉ឺន ក៏មានព័ត៌មានថា នាវាដឹកធ្យូងថ្មរបស់អូស្ត្រាលី ធ្លាប់ត្រូវបានហាមមិនឲ្យចូលចតក្នុងកំពង់ផែចិន។ កាលពីខែតុលាកន្លងទៅលោក Simon Birmingham រដ្ឋមន្ត្រីពាណ... |
article_4778.txt | មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិតៃវ៉ាន់នៅថ្ងៃទី១៦ ធ្នូ បានប្រកាសថា អាមេរិក យល់ព្រមលក់ប្រព័ន្ធបច្ចេកវិទ្យាសូណានាំផ្លូវសម្រាប់ប្រើប្រាស់ក្នុងការកសាងនាវាមុជទឹកដែលតៃវ៉ាន់ផលិតក្នុងស្រុក។តៃវ៉ាន់មានផែនការសាងសង់នាវាមុជទឹកក្នុងស្រុកចំនួន៨គ្រឿង។ នាវាទីមួយរំពឹងថាបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២... | ប្រព័ន្ធសូណាឌីជីថល និងប្រព័ន្ធប្រយុទ្ធរួម ជាបច្ចេកវិទ្យាគន្លឹះ ដែលតៃវ៉ាន់ត្រូវការជាចាំបាច់ក្នុងការកសាងនាវាមុជទឹកដោយខ្លួនឯង។ នេះជាការលើកឡើងរបស់លោកChang Che-ping អនុរដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់នៅចំពោះមុខរដ្ឋសភា ពេលលោកប្រកាសពីព័ត៌មានអាមេរិកយល់ព្រមលោកបច្ចេកវិទ្យាឲ្យតៃវ៉ាន់។ តៃ... |
article_4779.txt | វិទ្យាស្ថាន Stimson របស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ដំណើរការការស្រាវជ្រាវមួយដែលតាមដានមើលការសាងសង់ទំនប់នានានៅតាមដងទន្លេមេគង្គដោយសារតែតំបន់អាងទន្លេដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍នេះ កំពុងតែឈានឆ្ពោះទៅមានវិបត្តិជីវសាស្រ្ត។ | គម្រោង«តាមដានមើលទំនប់មេគង្គ» (Mekong Dam Monitor) គឺជាវេទិកាអនឡាញមួយដែលប្រើប្រាស់បច្ចេកទេសតាមដានពីចម្ងាយ រូបភាពតាមផ្កាយរណប និងការវិភាគដោយប្រព័ន្ធព័ត៌មានភូមិសាស្ត្រ ដើម្បីផ្តល់របាយការណ៍ពីការវិវត្តនានាទាន់ពេលភ្លាមៗ ហើយទិន្នន័យនេះ អាចទាញយកបានតាមសូចនាករនានា ដែលមិនធ្លាប់បានរាយការណ៍... |
article_478.txt | ប្រមុខអង្គការណាតូលោក Jens Stoltenberg ក្នុងកិច្ចប្រជុំអង្គការណាតូ នៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា នឹងអំពាវនាវឱ្យសម្ព័ន្ធមិត្តសន្យាផ្តល់ជំនួយបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែនកំពុងប្រឈមមុខនឹងរដូវរងា និងការខ្វះខាតថាមពលប្រើប្រាស់ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី។ | កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសសមាជិកអង្គការណាតូនៅទីក្រុងប៊ុយការ៉េសរូម៉ានី នឹងផ្តោតលើការបង្កើនជំនួយយោធាដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ទោះបីជារដ្ឋមន្ត្រីការបរទេសដែលបានចូលរួមប្រជុំទាំងនេះ ធ្លាប់បានលើកឡើងបញ្ហាផ្គត់ផ្គង់ពីមុនក៏ដោយ។ លើសពីនេះ កិច្... |
article_4780.txt | ដាណឺម៉ាកជាប់ឈ្មោះជាប្រទេសទីពីរនៅលើលោកដែលមានសុភមង្គលជាងគេ។ កាលពីពេលថ្មីៗកន្លងមក រដ្ឋ Nordic មួយនេះ បានបើកដំណើរ សារមន្ទីរ «សុភមង្គល» (Happiness Museum) ទីមួយលើពិភពលោក ដើម្បីពង្រឹងគុណភាពជីវិតរបស់ពលរដ្ឋ។ | «យើងទាំងអស់គ្នាសុទ្ធតែព្យាយាមស្វែងរកភាពរីករាយ សុភមង្គល ប៉ុន្តែប្រហែលជាពេលខ្លះ យើងរកខុសកន្លែង។ យើងកាន់តែមានគ្រប់បែបយ៉ាងក្នុងសង្គម តែជាញឹកញាប់ ពិបាកឈានទៅដល់ចំណុចរីករាយខ្លាំងណាស់»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន Happiness Research Institute ដែលមានមូលដ្ឋាននៅក្រុងកូប៉ិនហាក។ វិទ្យាស្ថានស្រាវជ្រាវសុភមង្គល ដែលបានផ... |
article_4781.txt | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានអបអរលោក ចូ បៃឌិន ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ នេះបើតាមសេចក្ដីប្រកាសរបស់វិមានក្រេមឡាំងនៅថ្ងៃទី១៥ ខែធ្នូ។ ការសាទររបស់លោក ពូទីន ធ្វើឡើងជាងមួយខែក្រោយការបោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ដែលលោក បៃឌិន ផ្ដួលប្រធានាធិបតីបច្ចុប្បន្ន ដូណាល់ ត្រាំ ។ លោក ... | មេដឹកនាំរុស្ស៊ី ពិតជារង់ចាំដល់ជ័យជម្នះរបស់លោក ចូ បៃឌិន ត្រូវបានបញ្ជាក់ ទើបផ្ញើសារអបអរមែន។ នៅថ្ងៃទី១៤ ខែធ្នូ លោក បៃឌិន ត្រូវបានប្រតិភូតំណាងបោះឆ្នោតឲ្យធ្វើជាប្រធានាធិបតីអាមេរិក ជាងមួយខែក្រោយលោកផ្ដួលលោក ដូណាល់ ត្រាំ រួចមក។ មិនបានប៉ុន្មានម៉ោងក្រោយមក វិមានប្រធានាធិបតីរុស្ស៊ី ក៏ចេញសេចក្... |
article_4782.txt | រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី នៅថ្ងៃទី១៦ ខែធ្នូ បានបញ្ជាក់ថា ខ្លួន នឹងប្តឹងទៅអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) លើការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនដែលបានដំឡើងពន្ធលើស្រូវបាឡេ (Barley) របស់ខ្លួនសរុបរហូតដល់៨០ភាគរយ។ ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុងកង់ប៉េរ៉ា និងក្រុងប៉េកាំង កំពុងមានភាពតាន... | ក្នុងសន្និសីទសារព័ត៌មានមួយ លោក Simon Birmingham រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលី ចាត់ទុកការដំឡើងពន្ធលើស្រូវបាឡេ ពីសំណាក់ចិន ជាការខ្វះមូលដ្ឋានច្បាស់លាស់ និងមិនស្របទៅលើការពិត និងភស្តុតាង។ ទាក់ទិននឹងបញ្ហានេះ អូស្ត្រាលី បានប្រកាសប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ឲ្យបើកការស៊ើបអង្កេតជុំវិញបញ្... |
article_4783.txt | អ្នកស្រី Nemonte Nenquimo មេដឹកនាំកុលសម្ព័ន្ធ Waorani នៅប្រទេសអេក្វាឌ័រ បានក្លាយជាម្ចាស់ពានរង្វាន់ The Goldman Environmental Prize ដែលត្រូវបានចាត់ទុកជាពានរង្វាន់ណូបែលផ្នែកបរិស្ថាន។ ស្ត្រីវ័យ៣៥ឆ្នាំរូបនេះ ជាសកម្មភាពបរិស្ថានដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីការពារព្រៃទឹកភ្លៀង (Rainforest) នៅតំបន់អាម៉ាហ្សូន។ | កាលពីឆ្នាំមុន អ្នកស្រី Nenquimo និងសមាជិកជនជាតិដើមភាគតិច Waorani បានឈ្នះក្តីលើរដ្ឋាភិបាលអាក្វាឌ័រ ដោយសង្គ្រោះបានព្រៃឈើជាង២០ម៉ឺនហិកតានៅតំបន់អាម៉ាហ្សូន។ «រដ្ឋាភិបាលបានព្យាយាមលក់ដីរបស់យើងទៅឲ្យក្រុមហ៊ុនប្រេង ដោយគ្មានការអនុញ្ញាតពីយើងទាំងអស់គ្នា។ ព្រៃឈើទឹកភ្លៀងពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតរបស់យើង។ យើងត្រូវសម្រេចវាស... |
article_4784.txt | រដ្ឋបាលអាមេរិកនៅថ្ងៃទី១៤ ធ្នូ បានសម្រេចដាក់ទណ្ឌកម្មលើតួកគីដែលជាសមាជិកសម្ព័ន្ធយោធាណាតូចំពោះការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។ អាមេរិក ធ្លាប់ព្រមានតួកគីជាច្រើនដងរួចមកហើយ ចំពោះការទិញនេះ។ កាលពីខែកក្កដា ឆ្នាំ២០១៩ អាមេរិកបានបណ្តេញតួកគីចេញពីកម្មវិធីអភិវឌ្ឍយន្តហោះ... | ទីបំផុត អាមេរិកសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងតួកគីចំពោះការទិញប្រព័ន្ធការពារមីស៊ីលដ៏មានឥទ្ធិពល S-400 ពីរុស្ស៊ី។ កាលពីឆ្នាំ២០១៧ តួកគីបានចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសS-400ពីរុស្ស៊ីក្នុងតម្លៃ២,៥ពាន់លានដុល្លារ។ តួកគី ក៏បានធ្វើតេស្តមីស៊ីលនេះកាលពីខែតុលាផងដ... |
article_4785.txt | គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២០នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាង២០០ កំពុងស្ថិតក្រោមការអភិវឌ្ឍនៅទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO)។ ទោះបីមានបេក្ខភាពច្រើនក៏ពិតមែន បេក្ខភាពវ៉ាក់សាំងតិចតួចប៉ុណ្ណោះ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិសោធ និងបានហុចផលវិជ្ជម... | ខណៈពិភពលោកនៅតែប្រឈមហានិភ័យខ្ពស់ចំពោះជំងឺរាតត្បាតសកលកូវីដ-១៩ ដែលបច្ចុប្បន្នមានមនុស្សជាង៦៧លានឆ្លង និង១,៥៤លាននាក់ស្លាប់ ថ្នាំវ៉ាក់សាំង គឺជាក្តីសង្ឃឹមដ៏ធំធេងមួយសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ ការចាក់វ៉ាក់សាំង នឹងជួយបណ្ដុះប្រព័ន្ធស៊ាំមនុស្សឲ្យរឹងមាំ ដោយអាចបង្ការមនុស្សពីការឆ... |
article_4786.txt | ឧត្តមស្នងការអង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet កំពុងថ្កោលទោសលើការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសបេឡារុស និងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលនេះ បញ្ចប់អំពើរំលោភបំពានលើពលរដ្ឋរបស់ខ្លួន។ ឧត្តមស្នងការរូបនេះ បានបង្ហាញពីស្ថានភាពបច្ចុប្បន្នភាពក្នុងប្រទេសបេឡារុសដោយផ្ទាល់ម... | ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រី Michele Bachelet និយាយថា ស្ថានភាពនៅក្នុងប្រទេសបេឡារុសកាន់តែដុនដាបទៅៗចាប់តាំងពីពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរៀបចំការជជែកដេញដោលបន្ទាន់មួយស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងខែកញ្ញា។ អ្នកស្រីនិយាយថា ការរំលោភបំពាននៅតែបន្តកើនឡើង និងកាន់តែដុ... |
article_4787.txt | រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៧ ខែធ្នូ បានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់សភាប្រជាជនចិន ចំនួន១៤នាក់ ទាក់ទិននឹងការបង្ក្រាបក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង និងសមាជិកសភាហុងកុង។ ទណ្ឌកម្មនេះ ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងព្រមានទុកមុន។ | ក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសពីការបង្កកទ្រព្យសម្បត្តិអនុប្រធានគណៈអចិន្ត្រៃយ៍នៃសភាប្រជាជនចិនចំនួន ១៤នាក់ ដែលមាននៅក្នុងទឹកដីអាមេរិក និងហាមអ្នកទាំង ១៤រូបនោះ រួមទាំងសមាជិកគ្រួសាររបស់ពួកគេមិនឲ្យធ្វើដំណើរមកអាមេរិក។ មន្ត្រីជាន់ខ្ពស់សភាចិនចំនួន ១៤រូបនេះ ជាអ្នកដឹកមុ... |
article_4788.txt | ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៧ ធ្នូ សង្ឃឹមថា ប្រធានាធិបតីអាមេរិកថ្មីនឹងនាំមកនូវឱកាសក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី។ ប៉ុន្តែប្រមុខរដ្ឋរុស្ស៊ី បែរជាំរិះគន់គោលនយោបាយរបស់បណ្តាអឺរ៉ុប ដែលមានលក្ខណៈឈ្លានពានមកលើរុស្ស៊ី។ | ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំតាមអនឡាញ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានផ្ញើសារបែបបោះដៃទៅរកទៅកាន់ប្រទេសលោកខាងលិច ដែលសង្ក្រឺតធ្មេញដាក់រុស្ស៊ី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក ក៏ដូចជាប្រទេសអឺរ៉ុបធ្លាក់ចុះដល់កម្រិតទាបបំផុតតា... |
article_4789.txt | ក្រុមហ៊ុន Facebook អាចនឹងត្រូវបង្ខំឲ្យលក់កម្មវិធីធំពីរមាន WhatsApp និង Instagram បន្ទាប់ពីស្នងការពាណិជ្ជកម្មសហព័ន្ធ (FTC) និងរដ្ឋអាមេរិកចំនួន៤៦ ដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងវិធីសាស្ត្រជំនួញរបស់ក្រុមហ៊ុននេះដែលទិញយកក្រុមហ៊ុនប្រកួតប្រជែង ដើម្បីកុំឲ្យក្រុមហ៊ុនទាំងនោះអាចរីកលូតលាស់ទៅមុខបាន... | បណ្តឹងរួមគ្នារបស់ស្នងការពាណិជ្ជកម្មសហព័ន្ធ និងរដ្ឋចំនួន៤៦ ដាក់ទៅកាន់តុលាការសហព័ន្ធសង្កាត់ Columbia នៅថ្ងៃទី៩ ធ្នូ ធ្វើឲ្យក្រុមហ៊ុន |
article_479.txt | តុលាការមួយនៅភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានកាត់ទោសលោក Rahul Gandhi ឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទបរិហារកេរ្តិ៍។ យោងតាម CNN មេដឹកនាំបក្សប្រឆាំងរូបនេះ បានធ្វើអត្ថាធិប្បាយមួយនៅឆ្នាំ២០១៩ ដោយទាញភ្ជាប់ថា ក្រុមចោរមាននាមត្រកូល «Modi»។ | លោក Gandhi ត្រូវបានកាត់ទោសដោយតុលាការក្រុង Surat រដ្ឋ Gujarat ដែលជាទីកន្លែងកំណើតរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi។ នាអំឡុងការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៩ លោក Gandhi បានទាញភ្ជាប់នាមត្រកូលលោក Modi ទៅនឹងក្រុមចោរ ហើយក្រោយមកមេដឹកនាំម្នាក់នៃគណបក្សកាន់អំណាច Bharatiya Janata (BJP) បានដាក់បណ្តឹងប្រឆាំងនឹងរូបលោក។ ក្នុងសវនាការ ល... |
article_4790.txt | សភាប្រជាជនចិន នៅថ្ងៃទី៩ ខែធ្នូ បានរិះគន់ទណ្ឌកម្មរបស់អាមេរិកលើមន្ត្រីជាន់ខ្ពស់របស់ខ្លួន១៤នាក់ ទាក់ទងច្បាប់សន្តិសុខជាតិដែលអនុវត្តនៅហុងកុង។ តាមរយៈអ្នកនាំពាក្យ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន បានការពារច្បាប់នេះ ហើយព្រមានដាក់ទណ្ឌកម្មសងសឹកវិញ។ | អត្ថបទទាក់ទង ចិន ថ្កោលទោសអាមេរិកជុំវិញការដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់សភាចំនួន១៤នាក់ អាមេរិក ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់សភាចិន១៤រូប ដែលដឹកនាំការអនុម័តច្បាប់សន្តិសុខជាតិ ទណ្ឌកម្មអាមេរិក ដែលបង្កកទ្រព្យសម្បត្តិ និងហាមចូលទឹកដី មកលើអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនចំនួន ១៤នាក... |
article_4791.txt | ការសម្រេចចិត្តរបស់រដ្ឋ Victoria ក្នុងការឃុំឃាំងពលរដ្ឋជាង៣ពាន់នាក់ក្នុងផ្ទះដើម្បីទប់ស្កាត់កូវីដ-១៩ ពុំធ្វើឡើងដោយផ្អែកលើយោបល់ផ្នែកសុខាភិបាលដោយផ្ទាល់ឡើយ។ មន្ត្រីការិយាល័យអង្កេតប្រចាំរដ្ឋ Victoria បញ្ជាក់បែបនេះក្នុងរបាយការណ៍ខ្លួន មុននឹងបន្ថែមថា ទង្វើនេះជាការរំលោភបំពានសិទ្ធិមនុស្ស។ | រដ្ឋ Victoria ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនលំដាប់ទី២របស់អូស្ត្រាលី បានបិទអាផាតមិនចំនួន៩ ដែលមានមនុស្សរស់នៅជាង៣០០០នាក់ កាលពីខែកក្កដា ដើម្បីទប់ស្កាត់រលកឆ្លងទី២នៃជំងឺកូវីដ-១៩។ មន្ត្រីការិយាល័យអង្កេតប្រចាំរដ្ឋ Victoria អ្នកស្រី Deborah Glass បានបញ្ជាក់ក្នុងរបាយការណ៍ដែលចុះផ្សាយនៅ... |
article_4792.txt | អ្នកស្រី MacKenzie Scott អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានបរិច្ចាគថវិកាសរុបជាង៤ពាន់លានដុល្លារទៅឲ្យមូលនិធិជំនួយអាសន្ន និងធនាគារស្បៀងអាហារ ក្នុងពេល៤ខែចុងក្រោយនេះ។ អ្នកស្រី អះអាងថាបានបរិច្ឆាគ១ពាន់លានដុល្លាររាល់ខែ។ | អត្ថបទទាក់ទង មូលនិធិមហាសេដ្ឋី Bill Gates សន្យាផ្ដល់លុយ២៥០លានដុល្លារជួយដឹកជញ្ជូនវ៉ាក់សាំងឲ្យប្រទេសក្រីក្រ មហាសេដ្ឋី Jeff Bezos បរិច្ចាគជិត៨០០លានដុល្លារក្នុងការប្រយុទ្ធបញ្ហាអាកាសធាតុ ក្នុងវេបសាយផ្ទាល់ខ្លួន អ្នកស្រី MacKenzie Scott អាយុ៥០ឆ្នាំ បញ្ជាក់ថា អ្នកស្រីចង់ជួយពលរដ្ឋអាមេរិក ដែលរងគ្រ... |
article_4793.txt | សហភាពអឺរ៉ុប (EU) នៅថ្ងៃទី១៥ ធ្នូ បានចេញសេចក្តីព្រាងច្បាប់ថ្មីមួយ សំដៅរឹតបន្តឹងការគ្រប់គ្រង និងការពិន័យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Amazon និង Facebook ជាដើម។ សហភាពអឺរ៉ុបអះអាងថា ច្បាប់នេះ គឺចាំបាច់ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ កំពុងក្លាយជាការគំរាមដល់ការប្រកួតប្រជែងដោយសេរ... | ក្រុមហ៊ុបច្ចេកវិទ្យាធំ កំពុងប្រឈមមុខការរឹតបន្តឹងកាន់តែខ្លាំង ស្របពេលជំនួញរបស់ពួកគេរីកកាន់តែធំ ហើយត្រូវបានមើលឃើញថា មានឥទ្ធិពលខ្លាំងសឹងតែមិនអាចគ្រប់គ្រងបានទៅហើយ។ ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេ EU ចេញសេចក្ដីព្រាងច្បាប់ពីរ គឺសេចក្ដីព្រាងច្បាប់សេវាកម្មឌីជីថល និងទីផ្សារឌីជីថល ព្រោះច... |
article_4794.txt | បាតុកម្ម ដែលមានសមាសភាពមួយធំជាយុវជន នឹងផ្អាកការតវ៉ាមួយរយៈ ហើយនឹងត្រឡប់មកធ្វើបាតុកម្មជាថ្មីក្នុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មេដឹកបាតុករម្នាក់។ ចាប់តាំងតែពីខែកក្កដាមកក្រុមបាតុករបានជួបជុំគ្នាធ្វើបាតុកម្មទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ចុះចេញពីតំណែង ទាមទារឲ្យធ្វ... | លោក Arnon Nampa មេដឹកនាំបាតុករមួយរូបនិយាយថា ឆ្នាំ២០២០គ្រា ន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ លោកថាក្រុមបាតុករនឹងសម្រាកមិនធ្វើបាតុកម្មអំឡុងពេលចូលឆ្នាំសាកល។ ប៉ុន្តែលោកអះអាងថា នៅឆ្នាំ២០២១ខាងមុខបាតុកម្មនឹងមានសភាពខ្លាំងក្លាជាមុន និងមានអ្នកចូលរួមច្រើនជាងមុនផងដែរ។ លោកArnon Nampa ថ្លែងបែបនេះ... |
article_4795.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី៩ ធ្នូ បានអំពាវនាវឲ្យសាកលវិទ្យាល័យអាមេរិកទាំងអស់ពិនិត្យឲ្យបានហ្មត់ចត់ទៅលើជំនួយដែលបានពីស្ថាប័នចិន ក៏ដូចជានិស្សិតចិនដែលមកសិក្សានៅអាមេរិក។ ប្រមុខការបរទេសរូបនេះព្រមានគ្រឹះស្ថានសិក្សាអាមេរិកថា ចិនអាចនឹងលួចគំនិតច្នៃប្រឌិតបើសិនសាកលវិទ... | ក្នុងសុន្ទរកថា នៅរដ្ឋ Georgia ដែលនឹងមានការបោះឆ្នោតព្រឹទ្ធសភានៅខែក្រោយ លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកព្រមានឲ្យគ្រឹះស្ថានសិក្សាអាមេរិក ប្រយ័ត្នប្រយែងក្នុងការទទួលលុយ និងនិស្សិតចិនឲ្យចូលរួមក្នុងសាលារបស់ពួកគេ។ លោក ប៉ុមប៉េអូ និយាយថា អាមេរិកគួរស្វាគមន៍និស្សិតចិនដែលមានបំណងព... |
article_4796.txt | រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី នៅថ្ងៃទី៧ ធ្នូ បានលើកឡើងថា អនាគតនៃទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងចិន អាស្រ័យទៅលើអាមេរិកក្នុងការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ ប្រមុខការបរទេសចិន រូបនេះក៏បានអំពាវនាវឲ្យប្រទេសទាំងពីរបន្តកិច្ចពិភាក្សាគ្នាឡើងវិញនៅគ្រប់កម្រិតទាំងអស់។ | ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចចិន-អាមេរិក លោក វ៉ាង យី ប្រមុខការបរទេស និងជាទីប្រឹក្សារដ្ឋចិនបានអះអាងថា អាទិភាពចម្បងសម្រាប់ចិន និងអាមេរិក គឺការលុបបំបាត់ចោលឧបសគ្គ និងការរំខានទាំងឡាយក្នុងការឈានទៅដល់ភាពរលូននៃទំនាក់ទំនងប្រទេសទាំងពីរ។ អត្ថបទទាក់ទង កាសែតរដ្ឋចិន៖ ផ្នែកខ្លះនៃទំនា... |
article_4797.txt | លោកស្រី គីម យ៉ូចុង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់ប្រមុខការទូតកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha ជុំវិញការសង្ស័យថាមានករណីឆ្លងកូវីដ-១៩ នៅកូរ៉េខាងជើង។ នេះបើតាមការផ្សាយបស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃទី ៩ ខែវិច្ឆិកា។ លោកស្រី គីំ ថែមទាំងព្រមានថា បើមិនបញ្ឈប... | កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung-wha បានលើកឡើងក្នុងកិច្ចប្រជុំមួយថា វាពិបាកជឿណាស់ដែលកូរ៉េខាងជើង មិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេស ស្របពេលប្រទេសមួយនេះ បានបង្កើនការខិតខំយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរាតត្បាតនៃកូរ៉ូណាវីរុស។ ការលើកឡើងបែបនេះ ធ្វើឲ្យកូរ... |
article_4798.txt | ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនៅថ្ងៃទី១២ ខែធ្នូ បានជួបប្រជុំគ្នា បន្ទាប់ពីប្រព័ន្ធអ៊ីម៉ែលរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគារជាតិអាមេរិកត្រូវបានក្រុមអ្នកវាយប្រហារអ៊ីនធឺណិតចូលទៅតាមដាន និងត្រួតពិនិត្យការបញ្ជូនសារអេឡិចត្រូនិកអស់រយៈពេលជាច្រើនខែ។ | មន្ត្រីអាមេរិក អះអាងថាការវាយប្រហារលើក្រសួងសំខាន់ពីរមានក្រសួងពាណិជ្ជកម្ម និងរតនាគាត អាចជាការវាយប្រហារទ្រង់ទ្រាយធំ ហើយអ្វីដែលរដ្ឋាភិបាលអាមេរិករកឃើញនៅពេលនេះ គ្រាន់តែជាជ្រុងតូចមួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ធ្នូ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុ... |
article_4799.txt | ក្រុមហ៊ុនអាមេរិក និងចិន បន្តគ្របដណ្តប់ទីផ្សាលក់អាវុធក្នុងឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថានស៊ុយអែត។ ជាលើកដំបូង ក្រុមហ៊ុនអាវុធមកពីមជ្ឈិមបូព៌ាបង្ហាញខ្លួន ក្នុងចំណោមក្រុមហ៊ុនកំពូលៗចំនួន២៥ ។ ការនាំចេញអាវុធក្នុងឆ្នាំ២០១៩ មានចំនួន៣៦១ពាន់លានដុល្លារ ដែលជាការកើនឡើងចំនួន... | ការលក់អាវុធដោយក្រុមហ៊ុនអាមេរិក តំណាងឲ្យ៦១ភាគរយនៃការលក់អាវុធក្នុងពិភពលោកដោយក្រុមហ៊ុនកំពូលៗចំនួន២៥ ចំណែកការនាំចេញរបស់ក្រុមហ៊ុនចិន មានចំនួន១៥,៧ភាគរយ។ នេះយោងតាមរបាយការណ៍របស់វិទ្យាស្ថានអន្តរជាតិស្កុកខុលស្តីពីការស្រាវជ្រាវសន្តិភាព (SIPRI) ចេញផ្សាយថ្ងៃទី៧ ខែធ្នូ។ ទំហំនៃការលក់អាវុធ... |
article_480.txt | ផ្លូវការនៅចិន និងចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៤ របស់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងធានជីន ចាប់ពីថ្ងៃទី២៥ ដល់២៨ ខែមិថុនា។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ | ក្នុងដំណើរទស្សនកិច្ចនេះលោក ផាម មិញជិញ នឹងផ្តោតលើការស្វែងរកដំណោះស្រាយជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេសពាណិជ្ជកម្មតាមព្រំដែន ក៏ដូចជាពន្លឿនការជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនៅសេសសល់រវាងប្រទេសទាំងពីរ។ បើតាមលោក ង្វៀន មិញវូ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម សកម្មភាពទាំងអស់... |
article_4800.txt | នាវាផ្ទុកយន្តហោះជំនាន់ថ្មីរបស់បារាំង នឹងដំណើរការដោយថាមពលនុយក្លេអ៊ែរ។ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង លើកឡើងបែបនេះនៅថ្ងៃទី៨ ធ្នូ។នាវាផ្ទុកយន្តហោះថ្មីនេះ នឹកដាក់ឲ្យប្រើប្រាស់ជំនួសនាវាផ្ទុកយន្តហោះ ហ្សាលដឺហ្គោល ដែលនឹងត្រូវឈប់ប្រើប្រាស់នៅឆ្នាំ២០៣៨។ នាវាផ្ទុកយន្តហោះជំនាន់... | នាវាផ្ទុកយន្តហោះជំនាន់ថ្មីរបស់បារាំង មានប្រវែង៣០០ម៉ែត្រ និងអាចផ្ទុកទំងន់បានរហូតដល់ទៅ៧៥,០០០តោន។ នាវានេះមានសមត្ថភាពផ្ទុកយន្តហោះចម្បាំង Rafale ចំនួន៣០ ឬយន្តហោះចម្បាំងជំនាន់ក្រោយផ្សេងទៀតដែលកំពុងអភិវឌ្ឍដោយបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ។ នាវាផ្ទុកយន្តហោះជំនាន់ថ្មីនេះ នឹងក្លាយជានា... |
article_4801.txt | អាជ្ញាធរអាមេរិក កំពុងតាមដានយ៉ាងប្រុងប្រយ័ត្នបំផុតជុំវិញព័ត៌មានអំពីវត្តមានទម្រង់ថ្មីដែលកើតចេញពីការបំផ្លែងខ្លួនរបស់ជំងឺកូវីដ-១៩ ក្នុងចក្រភពអង់គ្លេស។ មន្ត្រីជាន់ខ្ពស់សុខាភិបាលអាមេរិក បានបញ្ជាក់បែបនេះ នៅថ្ងៃទី ២០ ខែធ្នូ ខណៈសង្កត់ធ្ងន់ថា ការផ្អាកជើងហោះហើរលើប្រទេសអង់គ្លេស ពុំទាន់ជារឿងចាំ... | លោកវេជ្ជបណ្ឌិត Moncef Slaoui ប្រធានក្រុមការងារទទួលបន្ទុកកម្មវិធីវ៉ាក់សាំងរបស់សេតវិមានអាមេរិក ប្រាប់ទូរទស្សន៍ CNN ថា មន្ត្រីអាមេរិក ពុំទាន់ដឹងច្បាស់ថាទម្រង់ថ្មីរបស់កូវីដ-១៩ ពិតជាមានវត្តមានក្នុងសហរដ្ឋអាមេរិកឬអត់ទេ។ ត្រង់ចំណុចនេះ លោកអះអាងថា៖«ច្បាស់ណាស់ យើងកំពុងតាមដានរឿងនេះយ៉ាងប្រុងប្... |
article_4802.txt | ម៉ារ៉ុក និងអ៊ីស្រាអែលនៅថ្ងៃទី១០ ធ្នូ យល់ព្រមសម្រួលទំនាក់ទំនងការទូតជាមួយគ្នា ក្រោយមានការជ្រោមជ្រែងពីអាមេរិក។ ម៉ារ៉ុក ក្លាយជាប្រទេសអារ៉ាប់ទី៤ ដែលសម្រួលទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល បន្ទាប់ពីអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងស៊ូដង់។ ប៉ាឡេស្ទីន រិះគន់ម៉ារ៉ុកចំពោះការសម្រេចចិត្តបែប... | ទីបំផុត ម៉ារ៉ុក ក៏បានសម្រួលទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ដោយមានអាមេរិកជាអ្នកជួយចូកជួយចែវ។ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមហាក្សត្រ Mohammed VI បានជជែកតាមទូរសព្ទពីការសម្រួលទំនាក់ទំនងនេះ។។ ជាថ្នូរនឹងការសម្រួលទំនាក់ទំនងជាមួយអ៊ីស្រាអែល អាមេរិកប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់... |
article_4803.txt | ការបញ្ចេញកាបូនទៅក្នុងបរិយាកាសបានធ្លាក់ចុះប្រមាណ ៧ភាគរយ នៅក្នុងឆ្នា២០២០ បើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ បណ្តាលមកពីការរាតត្បាតរបស់កូវីដ-១៩ ។ នេះបើតាមបើតាមទិន្នន័យវិទ្យាសាស្រ្តមួយដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ។ ប៉ុន្តែគេរំពឹងថា ការបញ្ចេញឧស្ម័នកាបូនិក នឹងកើនឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតសកលត្រូវបញ្ចប់។ | តាមរយៈទិន្នន័យបឋម ក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ The Global Carbon Project ពិភពលោក បានបញ្ចេញឧស្ម័នកាបូនិក ចូលទៅក្នុងបរិយាកាស៣៧ពាន់លានតោននៅក្នុងឆ្នាំ ២០២០។ ចំនួននេះ ធ្លាក់ចុះជាង ៣លានតោន ឬប្រមាណ ៧ភាគរយ បើធៀបទៅនឹងឆ្នាំ ២០១៩ ដែលពិភពលោក បានបញ្ចេញឧស្ម័នកាបូនិករហូតដល់ ៤០,១ពាន់លានតោន។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក... |
article_4804.txt | ប្រទេសបង់ក្លាដែស បានបរិច្ចាគមូលនិធិប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ទៅឲ្យហ្គំប៊ី ដើម្បីជាផ្នែកមួយក្នុងការគាំទ្រហ្គំប៊ី ក្នុងកិច្ចដំណើរការស្វែងរកយុត្តិធម៌ជូនជនជាតិភាគតិចឥស្លាមរ៉ូហ៊ីងយ៉ា នៅតុលាការយុត្តិធម៌អន្តរជាតិ របស់អង្គការសហប្រជាជាតិ។ | តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៤៧ របស់អង្គការសហប្រតិបត្តិការឥស្លាម នាពេលថ្មីៗនេះ តំណាងអចិន្ត្រៃយ៍បង់ក្លាដែសប្រចាំអង្គការសហប្រតិបត្តិការឥស្លាម លោក Mohammad Javed Patwary បានអះអាងថា បង់ក្លាដែស បានបរិច្ចាគថវិការួចរាល់ហើយដើម្បីគាំទ្រហ្គំប៊ីក្នុងសមរភូមិផ្នែកច្បាប់សម្រាប់ជនរង... |
article_4805.txt | ប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុឡាហ៍ អាលី ខាមេណី (Ayatollah Ali Khamenei) នៅថ្ងៃទី១៦ ខែធ្នូ បានបង្ហាញមុខជាសាធារណៈជាលើកដំបូង និងណែនាំឲ្យរដ្ឋាភិបាល កុំទុកចិត្តរដ្ឋបាលអាមេរិកថ្មីពេក។ បើតាមលោក ខាមេណី រដ្ឋបាលអាមេរិកមួយណា ក៏ដូចមួយណាដែរ។ ការលើកឡើងរបស់លោក ខាមេណី ធ្វើឡើងស្របពេលទំនាក់... | ថ្លែងនៅក្នុងវេទិកាសាធារណៈជាលើកដំបូង បន្ទាប់ពីមានពាក្យលេចឡើងថាសុខភាពកំពុងចុះទ្រុឌទ្រោមនាដើមខែធ្នូកន្លងទៅ លោក អាយ៉ាតុឡាហ៍ អាលី ខាមេណី មេដឹកនាំកំពូលអ៊ីរ៉ង់ បានបញ្ជាក់ថា អ៊ីរ៉ង់ មិនគួរទុកចិត្តប្រធានាធិបតីថ្មីរបស់អាមេរិក ចូ បៃឌិន ឡើយ បើទោះកន្លងមកលោក បៃឌិន ធ្លាប់បានលើកឡើងពីលទ្ធភាពក្នុង... |
article_4806.txt | គង់តែគេបោះចោលដដែល ហេតុអ្វីមិនយកទៅកែច្នៃធ្វើរបស់ប្រើ? នេះជាសំនួរដែលនិស្សិតកូរ៉េខាងត្បូងម្នាក់លើកឡើង មុនពេលនឹកឃើញគំនិតយកម៉ាស់គេបោះចោលច្រើនសន្ធឹកក្នុងសម័យកូវីដ-១៩ ទៅធ្វើជាកៅអីអង្គុយ។ | ធុញទ្រាន់នឹងសំរាមរប៉ាត់រប៉ាយ ហើយគ្រោះថ្នាក់បង្កឡើងដោយម៉ាស់គេប្រើរួច និស្សិតផ្នែករចនាគ្រឿងសង្ហារិមកូរ៉េខាងត្បូងម្នាក់ បានបង្កើតដំណោះស្រាយល្អសម្រាប់បរិស្ថានមួយ តាមរយៈការយកពួកវាទៅច្នៃធ្វើកៅអីអង្គុយ។ «ប្លាស្ទិក គឺអាចកែច្នៃឡើងវិញបាន ដូច្នេះហេតុអ្វីយើងមិនកែច្នៃម៉ាស់ឡើងវិញ ដែលពួកវាក៏... |
article_4807.txt | គិលានុបដ្ឋាយិកាប្រចាំបន្ទប់សង្គ្រោះបន្ទាន់ (ICU) ម្នាក់ ក្នុងទីក្រុង ញូវយ៉ក ក្លាយជាមនុស្សទីមួយក្នុងសហរដដ្ឋអាមេរិក ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃទី ១៤ ខែធ្នូ។ អ្នកគ្រូពេទ្យ បានចាត់ទុកការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសនេះជាសញ្ញាមួយថា... | អត្ថបទទាក់ទង អាមេរិក ចាប់ផ្ដើមយុទ្ធនាការវ៉ាក់សាំងកូវីដ-១៩ ខណៈអ្នកស្លាប់មាន៣០ម៉ឺននាក់ហើយ គិលានុបដ្ឋាយិកា Sandra Lindsay ដែលធ្លាប់មើលថែ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើន ត្រូវបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅមណ្ឌលសុខភាព Long Island Jewish ក្នុងទីក្រុងញូវយ៉ក។ ការចាក់វ៉ាក់សាំងនេះ ត្រូវផ្ស... |
article_4808.txt | ភ្នំអេវើរ៉េស(Everest)ដែលជាចំនុចខ្ពស់បំផុតនៅលើផែនដី ត្រូវបានចិន និងនេប៉ាល់កំណត់កម្ពស់ជាថ្មីនៅថ្ងៃទី៨ ធ្នូ។ កម្ពស់ថ្មីរបស់ភ្នំអេវើរ៉េសដែលយល់ព្រមដោយប្រទេសទាំងពីរគឺ៨,៨៤៨.៨៦ម៉ែត្រ។ ពុំមែនជារឿងធំដុំមែន តែចិន និងនេប៉ាល់ពិភាក្សាគ្នារាប់ឆ្នាំពីកម្ពស់របស់ភ្នំមួយនេះ។ | ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅរដ្ឋធានីកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់ ភាគីទាំងសងខាងបានកំណត់យកកម្ពស់៨,៨៤៨,៨៦ម៉ែត្រសម្រាប់ភ្នំអេវើរ៉េស។ កម្ពស់នេះ ខ្ពស់ជាងកម្ពស់ដែលនេប៉ាល់អះអាងពីមុន៨៦សង់ទីម៉ែត្រ និងទាបជាងកម្ពស់ដែលចិនអះអាងចំនួន៤ម៉ែត្រ។កំពស់ខុសគ្នារវាងចិន និងនេប៉ាល់ ក៏ដោយសារតែវា... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.