file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_5350.txt | ហៃណាន, ចិន៖ ចិនបានដាំដុះដើមឈើ និងផ្កាតំបន់ត្រូពិចចម្រុះប្រមាណ ១៦០០ប្រភេទ លើផ្ទៃដីទំហំចំនួន ២២២ហិកតា ក្នុងសួនឱសថស៊ីងឡុង (Xing long Tropical Medicinal Botanical Garden) ភាគខាងត្បូងប្រទេសចិន សម្រាប់ពិសោធន៍ជាឱសថព្យាបាលសុខភាពកងទ័ព និងពលរដ្ឋទូទៅ រួមទាំងឱសថកែសម្ផស្សផង។ | . សូមទស្សនាវីដេអូដូចតទៅ៖ . សូមទស្សនាវីដេអូដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_5351.txt | សមាជិកសភាបក្សកាន់អំណាច និងបក្សប្រឆាំងតួកគី នៅថ្ងៃទី០២ ខែមេសាកន្លងទៅ បានប្រវាយប្រតប់ គ្នាពេញសភា ខណៈពេលខណៈកម្មាធិការរបស់សភា កំពុងតែជជែក និងអនុម័តទទួលយកសំណើ នៃ ការកែប្រែរដ្ឋធម្មនុញ្ញទាក់ទងនឹងការដកអភ័យ ឯកសិទ្ធិរបស់សមាជិកសភា។ ការផ្ទុះហិង្សានេះ បានបង្ក ឲ្យសមាជិកសភាមួយចំនួនរងរបួសផងដែរ។ | . កណ្តាប់ដៃ ការលោតផ្លោះតុ រួមជាមួយនឹងការគប់ដបទឹកសុទ្ធជាច្រើន បានបង្កឲ្យសភាតួកគីទាំងមូល ត្រូវបាត់បង់សណ្តាប់ធ្នាប់ ក្រោយពីគណៈកម្មាធិការនៃសភាតួកគី បានអនុម័តទទួលយកសំណើដ៏ចម្រូងចម្រាសរបស់បក្សកាន់អំណាចក្នុងការដកអភ័យសិទ្ធិសមាជិកសភាដើម្បីអាចកាត់ទោសបាន។ បើតាមសំណើរបស់បក្សកាន់អំណាចតួក... |
article_5352.txt | សម្រាប់ម្តាយ កូនអាយុច្រើនប៉ុណ្ណាក៏ដោយ ប៉ុន្តែគេនៅតែជាក្មេងតូចដ៏គួរឲ្យស្រឡាញ់។ លោក Tom Keating អាយុ៨០ឆ្នាំ បានទៅរស់នៅមណ្ឌលថែទាំជនចាស់ជរា Moss View ក្នុងតំបន់ Huyton ក្រុងលីវើភូល ដោយ លោ កត្រូវការជំនួយ និងការថែទាំបន្ថែម។ មួយឆ្នាំក្រោយមក លោកយាយ Ada ដែលមានវ័យ៩៨ឆ្នាំ បានសម្រេចប្តូរ ទីលំ... | . លោកយាយ Ada Keating និងកូនប្រុស Tom Keating មានគម្លាតអាយុគ្នា១៨ឆ្នាំ។ លោក Tom ត្រូវបានចាត់ទុកជាកូនប្រុសម្នាក់ដ៏មហាសំណាង ពីព្រោះនៅតែទទួលបានការថ្នាក់ថ្នមដោយផ្ទាល់ពីម្តាយ បើទោះបីជាខ្លួនមានអាយុ៨០ឆ្នាំទៅហើយក្តី។ ដោយមិនចង់ឃើញកូនលំបាក លោកយាយ Ada អាយុ៩៨ឆ្នាំ បានប្តូរលំនៅដ្ឋានពីតំបន់ Wave... |
article_5353.txt | ហៃណាន៖ ចិនបានសាងសង់ទីក្រុងភាពយន្តហៃខូវ (Movie Town Haikou )លើផ្ទៃដីទំហំចំនួន ១៤០០ហិកតាស្ថិតនៅចម្ងាយ ៨គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តហៃណាន ដើម្បីថតភាពយន្ត និងធ្វើជាតំបន់ទេសចរណ៍របស់ចិន។ ពលរដ្ឋអាចទទួលបានចំណូលមួយចំនួនតាមយៈការលក់សម្ភារប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងអាហារជូនភ្ញៀវទេ... | . សូមទស្សនាទិដ្ឋភាពនៅទីក្រុងភាពយន្តហៃខូវ ក្នុងខេត្តហៃណានប្រទេសចិន ពីកម្មវិធី ថ្មីៗ៣នាទី ដូចតទៅ៖ . សូមទស្សនាទិដ្ឋភាពនៅទីក្រុងភាពយន្តហៃខូវ ក្នុងខេត្តហៃណានប្រទេសចិន ពីកម្មវិធី ថ្មីៗ៣នាទី ដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_5354.txt | បន្ទាប់សម្រេចចិត្តបោះបង់ចូលអាជីពជាតួកុនសិច Bree Olson បានផ្ញើសារណែនាំទៅដល់នារីផ្សេងទៀតកុំមានការត្រេកត្រអាលក្នុងវិថីភាពយន្តអាសអាភាស។ វីដេអូរបស់ Olson ត្រូវបានផលិតដោយកម្មវិធីអប់រំ Real Women Real Stories។ | . ឈានដល់វ័យ២៦ឆ្នាំ តារាស្រស់ស្អាតជនជាតិអាមេរិក Bree Olson ដែលមានឈ្មោះដើមថា Rachel Marie Oberlin បង្ហាញពីការខកចិត្តក្នុងដំណើរជីវិតរបស់ខ្លួន។ នាងបានប្រឡូកក្នុងភាពយន្តអាសអាភាសចាប់តាំងពីអាយុ១៩ឆ្នាំមក ហើយអាជីពនេះ បានធ្វើឲ្យនាងពិបាករកការងាផ្សេងធ្វើ និងខ្វះចំណងមិត្តភាពដ៏ស្មោះត្រង់។ Ol... |
article_5355.txt | ភ្នំពេញ៖ រដ្ឋាភិបាលកាណាដា ផ្ដល់ថវិកាជិត៨លានដុល្លារអាមេរិក សម្រាប់បណ្ដុះបណ្ដាលយុវជននៅក្នុងតំបន់អាស៊ាន។ ជំនួយរបស់ប្រទេសកាណាដានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ | . កម្មវិធីអាហារូបករណ៏សំខាន់ថ្មីនៃគម្រោងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ ដែលមានថវិកា១០លានដុល្លារកាណាដា (ជិត៨លានដុល្លារអាមេរិក) គឺជាជំនួយសម្រាប់ទ្រទ្រង់ដល់ការបណ្តុះបណ្តាលដល់យុវជន អ្នកជំនាញវ័យកណ្តាល ជាពិសេសស្ត្រីពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើតាមហ្វេសប៊ុក សម្ដេចនាយករដ្ឋ... |
article_5356.txt | កម្ពុជាជាសមាជិកស្ថាបនិកនៃមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី តាំងពីឆ្នាំ២០១២មកម្លេះ។ ប៉ុន្តែប្រទេសនេះនៅមិនទាន់បានក្លាយជាសមាជិកពេញសិទ្ធិនៅឡើយដោយសារមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ | . នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានទទួលជួបលោក Krasae Chana Wongse ប្រធានមជ្ឈមណ្ឌលត្រៀមបង្ការគ្រោះមហន្តរាយអាស៊ី (Asian Disaster Preparedness Center –ADPC) ដើម្បីនិយាយអំពីការពន្លឿនការផ្តល់សច្ចាប័ន ធ្វើឲ្យកម្ពុជាក្លាយជាសមាជិកពេញសិទ្ធិនៃមជ្ឈមណ្ឌលនេះ។ នៅក្នុងជំនួបដែលត្រូវបានរៀបចំឡើង... |
article_5357.txt | ស្វាស៊ីឡង់ឬអ៊ីស្វាទីនីជាប្រទេសអាហ្វ្រិកមួយក្រីក្របំផុតមួយលើពិភពលោកដែលមានប្រជាជនជាង ១លាននាក់។ ប៉ុន្តែមហាក្សត្រនៃរដ្ឋអាហ្វ្រិកនេះមិនក្រីក្រដូចប្រជាជនឡើយ។ ទ្រង់រស់នៅក្នុងជីវិតហ៊ឺហាដោយប្រើរថយន្តទំនើបតម្លៃវាល់លានដុល្លារ ពាក់នាឡិកាតម្លៃជាង១ លានដុល្លារ មានយន្តហោះផ្ទាល់ខ្លួន... | . អ៊ីស្វាទីនី (ស្វាស៊ីឡង់) ជាប្រទេសចុងក្រោយនៅអាហ្វ្រិកដែលបន្តកាន់របបរាជានិយមផ្តាច់ការ។ ព្រះចៅ Mswati ទីបី ជាក្សត្រដែលកំពុងគ្រងរាជ្យនាពេលបច្ចុប្បន្ន ហើយទ្រង់ត្រូវគេរិះគន់ និងចាត់ទុកជាក្សត្រដែលមានជីវិតហ៊ឺហារជាងគេមួយ និងបន្តសោយសុខលើគំនរទុក្ខរបស់ប្រជារាស្ត្រ។ ចំណែករាជវង្សានុវង្... |
article_5358.txt | តុលាការថៃ បានសម្រេចកាត់ទោសប្រហារជីវិតបុរស៦នាក់នៅថ្ងៃពុធ ទី២៨ ខែមីនា លើសំណុំរឿងឃាតកម្មលើមេភូមិ និងសមាជិកគ្រួសារ៧នាក់ទៀតរបស់គាត់ ដោយសារករណីទំនាស់ដីធ្លី។ នេះបើតាមការផ្សាយរបស់ AFP។ | . កាលពីខែកក្កដា ឆ្នាំ២០១៧ ករណីឃាតកម្មដ៏ឃោឃៅមួយបានកើតឡើងនៅភាគខាងត្បូងនៃខេត្ត Krabi ប្រទេសថៃ។ លោក Worayuth Sanlang ដែលជាមេភូមិ និងសមាជិកគ្រួសាររបស់គាត់ ត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមខ្មាន់កាំភ្លើងបិទមុខជិត។ ក្រោយការចាប់អស់រយៈពេលច្រើនម៉ោង ក្រុមជនល្មើសបានបាញ់សម្លាប់លោកមេភូមិ និង... |
article_5359.txt | គឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល ដែល Sasha Obama កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានចាកចេញពីការរស់នៅយ៉ាងស្រណុកស្រួលក្នុងសេតវិមានដើម្បីពន្លកនៅក្នុងវិស័យការងារក្នុងវ័យត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ។ ហើយការងាររដូវក្តៅដំបូងដែល Sasha បានបម្រើការនោះគឺ លើកម្ហូបឲ្យអតិថិជ... | . បើយោងតាមកាសែតអាមេរិក the Boston Herald Sasha កំពុងតែបម្រើការជាលើកម្ហូបនៅភោជនីយដ្ឋានអាហារសមុទ្រមួយនៅ Massachusetts ដែលមានឈ្មោះថា Nancy’s។ តាមរយៈការបម្រើការនៅទីនោះ កូនស្រីពៅរបស់ប្រធានាធិបតីអាមេរិករូបនេះ បានរៀនសូត្រពីសេវាកម្មនៅក្រុមហ៊ុនដែលមានទាំងការគិតលុយ, ការរៀបចំតុសម្រាប់ភ្ញៀវ និង... |
article_536.txt | មហាសេដ្ឋីរុស្ស៊ីលោក Oleg Tinkov នៅថ្ងៃទី៣១ ខែតុលាប្រកាសបោះបង់សញ្ជាតិជាជនជាតិរុស្ស៊ីចូល ដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។ កន្លងមកលោក Oleg Tinkov ក៏ធ្លាប់បានជារឿយៗពីការផ្ទុះសង្គ្រាមនេះដែរ។ | ខណៈសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនឈានដល់ជាង ៨ ខែ មហាសេដ្ឋីរុស្ស៊ីលោក Oleg Tinkov ប្រកាសតាមបណ្តាញសង្គម Instagram របស់លោកនៅថ្ងៃទី៣១ ខែតុលា ដោយសម្រេចចិត្តបោះបង់សញ្ជាតិរុស្ស៊ីចោល។ «ខ្ញុំបានសម្រេចចិត្តប៉ះបង់ពីសញ្ជាតិរុស្ស៊ីរបស់ខ្ញុំ។ ខ្ញុំមិនអាច និងមិនចង់ផ្សាភ្ជាប់ជាមួយនឹងប្រទេសហ្វាស៊ីស ដែលបានចាប់ផ្តើមសង្រ្គាមជាមួយអ្នកជិតខា... |
article_5360.txt | របបដឹកនាំក្រុងព្យុងយ៉ាងម្សិលមិញនេះបានទាត់ចោលគំនិតចាប់ផ្តើមចរចាដើម្បីឈានទៅបញ្ចប់កម្មវិធីវិធីនុយក្លេអ៊ែរឡើងវិញ ដែលស្នើឡើងដោយកូរ៉េខាងត្បូងនិងអាមេរិក។ ក្រៅពីទាត់ចោលគំនិតនេះ កូរ៉េខាងជើងបានទាមទារឲ្យអាមេរិកចរចារលើកិច្ចព្រមព្រៀងសន្តិភាពជាមួយខ្លួនផងដែរ។ | ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ទាត់ចោលគំនិតរបស់អាមេរិកនិងកូរ៉េខាត្បូងដែលបបួលខ្លួនជជែកគ្នាឡើងវិញលើគម្រោងឈានទៅលះបង់កម្មវិធីនុយក្លេអ៊ែរចោលនោះ។ ការចេញសេចក្តីថ្លែងការណ៍កើតឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពេលដែលប្រមុខរដ្ឋកូរ៉េខាងត្បូងលោក ស្រី ប៉ាក ហ្គឺនហេ និងសមភាគីលោកស្រី លោក បា... |
article_5361.txt | រដ្ឋមន្ត្រីការពារជាតិចិនបានអះអាងពីថ្ងៃម្សិលមិញថាចិនចង់ឲ្យមានសមយុទ្ធយោធាជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ឬរដ្ឋអាស៊ាននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងក្នុងគោលបំណងបង្កើននូវស្ថិរភាពក្នុងតំបន់។ ការលើកឡើងនេះ ធ្វើឡើងខណៈពេលដែលភាពតានតឹងកំពុងតែកើតមាននិងការចរចារកដំណោះស្រាយបានបរាជ័យ... | ស្តាប់សំឡេង បញ្ហាជម្លោះសមុទ្រចិនខាងត្បូងបានក្លាយជាប្រធានក្តៅនិងរសើបជាថ្មីបន្ទាប់ពីរដ្ឋទាំងក្នុងតំបន់និងក្រៅតំបន់អាស៊ីអាគ្នេយ៍បានសម្តែងការព្រួយបារម្ភដ្បិតមិនមានដំណោះស្រាយរួមថ្មីណាមួយត្រូវបានធ្វើឡើង។ផ្ទុយទៅវិញការប្រឈមមុខគ្នាតាមរយៈកងកម្លាំងនិងការលូកដៃពីរដ្ឋខាងក្រៅកំពុងតែឈានដល់ដំណ... |
article_5362.txt | នៅថ្ងៃសុក្រ ម្សិលមិញ ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន ម៉ាមូត អាបាស បានបង្ខំតុលាការព្រហ្មទណ្ឌអន្តរជាតិអោយពន្លឿនដំណើរការនៃការ ស៊ើបអង្កេតលើការវាយប្រហារតំបន់ហ្កាហ្សា កាលពីរដូវក្តៅឆ្នាំ២០១៤។ លើសពីនេះ ប៉ាឡេស្ទីនក៏បានដាក់ឯកសារប្តឹងអ៊ីស្រាអែលពីបទបោសសំអាតពូជសាសន៍ និងទៅតុលាការអន្តរជាតិផងដែរ។ | លោក ភិរុណ ឧត្តម លម្អិតព័ត៌មាន ប្រធាន រដ្ឋអំណាចប៉ាឡេស្ទីន លោកម៉ាមូត អាបាស បានដឹកនាំគណៈប្រតិភូប៉ាឡេស្ទីន ធ្វើដំណើរទៅក្រុងឡាអេ ដើម្បីដាក់ឯកសារប្តឹងអ៊ីស្រាអែល ពីបទកំចាត់ជនជាតិភាគតិច ហើយក៏ឆ្លៀតជំរុញតុលាការព្រហ្មទណ្ឌអន្តរជាតិ អោយពន្លឿនការស៊ើបអង្កេត លើការវាយប្រហារតំបន់ហ្កាហ្សា កាលពីឆ្នាំ២០១... |
article_5363.txt | អស់រយៈពេលជិតបីខែមកហើយ ដែលរដ្ឋាភិបាលចិនអនុញ្ញាតឲ្យប្រជាជនរបស់ខ្លួនមានសិទ្ធិយកកូនលើសពីម្នាក់។ នៅពេលនេះចិនកំពុងតែត្រៀមខ្លួនសម្រាប់កំណើនប្រជាជននៅពេលខាងមុខ បើទោះជាវានឹងនាំបញ្ហាដល់សង្គម និងបរិស្ថានក៏ដោយ។ ជាមួយនឹងការចាត់វិធានការទុកមុនរបស់រដ្ឋាភិបាលចិន បញ្ហាប្រឈមទាំងនេះអាចនឹងត្រូវដ... | កាលពីចុងឆ្នាំ២០១៥ រដ្ឋាភិបាលចិនបានសម្រេចលុបចោលគោលនយោបាយកូនតែមួយ ដែលបានដាក់អស់ពេលជាយូរ និងបានអនុញ្ញាតឲ្យប្រជាជនយកបានកូនពីរនាក់ ដើម្បីជំរុញកំណើនកម្លាំងពលកម្មដែលខ្វះខាត។ ស្ត្រីចិនច្រើនជាង៩០លាននាក់ នឹងមានលទ្ធភាពយកកូនលើកទីពីរ បន្ទាប់ពីការលុបចោលនេះ ហើយវាច្បាស់ណាស់ថា ចិននឹងមាន សន្... |
article_5364.txt | Aylan al-Kurdi មានអាយុ ៣ ឆ្នាំ។ ពាក់អាវយឺតពណ៌ក្រហម ខោខ្លីពណ៌ខៀវ ដេកផ្កាប់មុខនៅលើឆ្នេរខ្សាច់ រូបថតនៃសាកសពរបស់ក្មេងប្រុសជនជាតិស៊ីរីម្នាក់នេះ ត្រូវបានគេបង្ហោះពាសពេញបណ្តាញសង្គម និងព័ត៌មាននានាជុំវិញពិភពលោក។ | ក្មេងប្រុសនេះបានលង់ទឹកស្លាប់ នៅពេលដែលគេព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ានេជាមួយនឹងក្រុមគ្រួសារ និងជនភៀសខ្លួនស៊ីរីដទៃទៀត មកកាន់អឺរ៉ុប។ ពួកគេចង់ទៅកាន់កោះ Kos របស់ក្រិក ដោយធ្វើដំណើរចេញពីឆ្នេរតួកគី។ សាកសព Aylan ត្រូវបានគេប្រទះឃើញកាលពីថ្ងៃពុធនេះ នៅឆ្នេរ Bodrum របស់តួកគី។ អាជ្ញាធរតួកគីបា... |
article_5365.txt | ត្រឹមតែពាក់ស្រោមជើងក៏ធ្វើឲ្យកសិករឥណ្ឌាម្នាក់នេះមានការឈឺចាប់រោលរាលទៅហើយ។ ដោយសារមានប្រតិកម្មជាមួយនឹងក្រណាត់ បុរសម្នាក់នេះគ្មានជម្រើសអ្វីក្រៅពីស្រាតអស់រយៈពេលជិត ៤០ ឆ្នាំមកហើយនោះទេ។ ប៉ុន្តែ វាមិនមែនជារឿងចម្លែកទេ ព្រោះថាអ្នកដទៃទៀតក្នុងភូមិ Rajpur នៅរដ្ឋ West Bengal ប្រទេសឥណ្ឌា ក៏ស្រាតដូច... | Subal Barman អាយុ ៤៣ ឆ្នាំបាននិយាយថា៖ « តាំងពីក្មេងមក ខ្ញុំមិនអាចពាក់ខោអាវបានទេ ព្រោះថាពេលដែលសាច់ក្រណាត់ប៉ះជាមួយស្បែក ខ្លួនប្រាណខ្ញុំទាំងមូលត្រូវរលាកយ៉ាងខ្លាំង »។ សូម្បីតែគេងនៅលើកម្រាល ក៏បុរសកំសត់នេះមិនអាចគេងបានដែរ។ Subal ត្រូវបានគេសន្និដ្ឋានថា មានជំងឺចម្លែក នៅពេលដែលគាត់មានអាយុ ៥ ឆ្នាំ... |
article_5366.txt | សេអ៊ូល៖ ការស្នើសុំចូលជាសមាជិកដៃគូអន្តរប៉ាស៊ីហ្វិក (TPP) កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កូរ៉េខាងត្បូង។ ទោះជាកូរ៉េមិនអាចក្លាយជាសមាជិកស្ថាបនិកក៏ដោយ អ្នកជំនាញយល់ថា វាមិនយឺតពេលសម្រាប់កូរ៉េឡើយក្នុងការស្នើសុំចូលជាសមាជិក ក្រោយគម្រោងចេញជារូបរាងនិងជោគជ័យនេះ។បច្ចុប្បន្ន ដំណើរការផ្តល់សច្ចាប... | លោក ភិរុណ ឧត្តម លម្អិតព័ត៌មាន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកកាលពីពាក់កណ្តាលខែតុលានេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក ហ្គឺនហេ បានថ្លែងគាំទ្រនិងបង្ហាញចំណាប់អារម្មណ៍ ចង់ក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលទើបត្រូវសមាជិកទាំង១២ឯកភាពទទួលយកកាលពីដើមខែ... |
article_5367.txt | មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានអញ្ជើញមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិឱ្យទស្សនកិច្ចប្រទេសខ្លួនតែពេលវេលាមិនទាន់កំណត់ច្បាស់លាស់នៅឡើយ នោះទេដ្បិតភាគីទាំងពីរកំពុងតែចរចាគ្នា។ ប្រសិនភាគីទាំងពីរអាចព្រមព្រៀងគ្នាលើទស្សនកិច្ចនេះបានមែននោះ វានឹងក្លាយជាលើកដំបូងហើយដែលកូរ៉េខ... | ក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Ri Su Yongបានអញ្ជើញឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សលោក ZeidRa’ad al-Husseinឱ្យទៅទស្សនកិច្ចកូរ៉េខាងជើង។ ទស្សនកិច្ចនេះ នឹងផ្ដល់លទ្ធភាពឱ្យអង្គការសហប្រជាជាតិធ្វើការពិនិត្យរបាយការណ៍សិទ... |
article_5368.txt | កាលថ្ងៃព្រហស្បតិ៍ ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិមេដឹកនាំអ៊ីស្រាអែលបានទទូចឱ្យមានការចរចាឡើងវិញជាមួយប៉ាឡេស្ទីន ក្រោយការចរចាជាប់គាំងអស់ពេលជាយូរមកហើយ។ មេដឹកនាំទាំងពីរ អ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏ឆ្លៀតឱកាសវាយប្រហារគ្នាលើការគោរពកិច្ចព្រមព្រៀងសន្តិភាពកន្លងមកដែរ។ | នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមិន ណេតាយ៉ាហ៊ូបានបញ្ជាក់ពីការត្រៀមខ្លួនបើកការចរចាជាមួយប៉ាឡេស្ទីនឡើងវិញ ដើម្បីរកដំណោះស្រាយដើម្បីសន្តិភាពនិងស្ថិរភាព។ លោកថា៖« អ៊ីស្រាអែលបានត្រៀមខ្លួនរួចជាស្រេចទៅហើយដើម្បីបន្តការចរចាជាមួយប៉ាឡេស្ទីនដោយគ្មានលក្ខខណ្ឌជាមុនអ្វីទាំងអស់»។ លោក ណេតាន់យ៉... |
article_5369.txt | មនុស្សយ៉ាងតិច៥០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារកាលពីខែមុន ក្នុងតំបន់ស៊ីនជាំង។ តំបន់នេះជាតំបន់ដែលញាំញីដោយអំពើហិង្សា និងចលនាភេរវកម្ម ។ ការបង្ហាញរបាយការណ៍នេះ ចំពេលដែលប្រទេសចិនកំពុងញាប់ដៃជើងក្នុងការរៀបចំប្រារព្ធពិធីរម្លឹកខួប៦០ឆ្នាំនៃការបង្កើតតំបន់ស្វយ័តស៊ីនជាំងផងដែរ។ | រដ្ឋាភិបាលចិនអះអាងថា ខ្លួនបានប្រឈមមុខជាមួយការគំរាមកំហែងពីសំណាក់ក្រុមបំបែកខ្លួននិងក្រុមជ្រុលនិយមក្នុងតំបន់ស៊ីនជាំង ដែលមានព្រំដែនជាប់នឹងអាស៊ីកណ្ដាល ។ អាជ្ញាធរថា មនុស្សយ៉ាងហោចណាស់ ៥០នាក់បានស្លាប់ក្នុងអំពើហិង្សានាក្នុងខែកញ្ញនេះ។ ប៉ុន្តែក្រុមសិទ្ធិមនុស្សបានរិះគន់រដ្ឋាភិបាលចិន ព្រោះត... |
article_537.txt | ជាមួយជ័យជម្នះនៅរដ្ឋ California បក្សសាធារណរដ្ឋប្រជែងបានកៅអីនៅរដ្ឋសភា២១៨ ដែលគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសភាជាន់ទាប។ ទន្ទឹមនេះ បក្សប្រជាធិបតេយ្យបន្តកាន់កាប់ព្រឹទ្ធសភាបន្ទាប់ពីឈ្នះកៅអីនៅរដ្ឋ Nevada កាលពីសប្តាហ៍មុន។ | ជាងមួយសប្តាហ៍ក្រោយបោះឆ្នោតសភាអាម៉េរិក បក្សប្រជាធិបតេយ្យដែលមានលោក ចូ បៃឌិន ដឹកនាំសេតវិមាន និងគ្រប់គ្រងសភាទាំងពីររបស់អាម៉េរិកពីរឆ្នាំកន្លងមកនេះ បានបាត់បង់ការគ្រប់គ្រងនៅរដ្ឋសភា ដោយធ្លាក់ទៅលើដៃបក្សសាធារណរដ្ឋវិញម្តង។ សភាអាម៉េរិកអាណត្តិទី១១៨ នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣។ លទ្ធផលចុងក្រោយនេះត្រូវបានបង្ហាញឡើង បន្ទាប់ពីលោក Mik... |
article_5370.txt | ក្រុមអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកហ្វីលីពីនដែលដឹកនាំដោយអតីតទីប្រឹក្សាសន្តិសុខជាតិលោកRoiloGolez បានចោទប្រកាន់រដ្ឋាភិបាលចិនលើសកម្មភាពក្នុងសមុទ្រខាងលិចនៃហ្វីលីពីនដែលផ្នែកមួយនៃតំបន់សមុទ្រចិនខាងត្បូង។ បណ្តឹងនេះ គឺជាលើកទី២ហើយ បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានប្តឹងរដ្ឋាភិបាលចិននៅក្នុងម... | ថ្មីៗនេះ លោកRoiloGolez អតីតទីប្រឹក្សាសន្តិសុខជាតិ បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាតិដើម្បីប្តឹងរដ្ឋាភិបាលក្រុងប៉េកាំងលើសកម្មភាពនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងដែលបានបណ្តាលឲ្យប៉ះពាល់ដល់បរិស្ថានដែនសមុទ្រហ្វីលីពីន។ ក្នុងលិខិតដែលផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាត... |
article_5371.txt | នៅថ្ងៃសុក្រម្សិលមិញ លោកអូបាម៉ា បានប្រកាសថា អាមេរិកត្រៀមចរចាជាមួយក្រុងព្យុងយ៉ាង បើក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែរ។ លោកអូបាម៉ាបានលើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងរួមគ្នាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ប៉ាក់ គុនហេ។ | លោកអូបាម៉ាលើកឡើងថា៖ "បើកូរ៉េខាងជើងបង្ហាញបំណងពិតប្រាកដថា បោះបង់អាវុធនុយក្លេអ៊ែរ នោះយើងនឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង។ ប្រធានាធិបតីអាមេរិកក៏ឆ្លៀតព្រមានលោកគឹម ជុងអ៊ុន ដែរថា ៖ "គឹម ជុងអ៊ុន ត្រូវតែយល់ថា គាត់មិនអាចនឹងសម្រេចការងារអភិវឌ្ឍន៍សេដ្ឋកិច្ចបានទេ ដរាបណាក្រសែភ្នែកគាត់... |
article_5372.txt | ក្រោយពេលធ្វើការស្រាវជ្រាវអស់ជាង២៥ឆ្នាំមក នៅទីបំផុត វៀតណាមសម្រេចបាននូវម៉ាស៊ីនកែច្នៃប្រែក្លាយសំរាម ទៅជាឧស្ម័ន អគ្គិសនី ឬក៏ជីធម្មជាតិសម្រាប់ការប្រើប្រាស់របស់ប្រជាជន។ ប្រទេសជាច្រើនបានចុះកិច្ចសន្យាទិញម៉ាស៊ីននេះពីវៀតណាម។ ឡាវ និងកម្ពុជាយើងក៏បានសុំឲ្យវៀតណាមសហការជួយកែច្នៃសំរាមក្នុងស្រុកផងដែ... | ម៉ាស៊ីនកែច្នៃសំរាមវៀតណាមត្រូវបានយកទៅធ្វើការសាកល្បងនៅខែត្រLong An ភាគខាងត្បូងប្រទេស។ មុនបង្កើតបានម៉ាស៊ីននេះឡើង វិស្វករវៀតណាមបានសហការស្រាវជ្រាវជាមួយវិស្វករអាមេរិក យូរណាស់មកហើយ។ ថវិកាដែលចំណាយក្នុងការស្រាវជ្រាវបង្កើតនេះគឹមានប្រមាណជិត៣០លានដុល្លារ។ ម៉ាស៊ីននេះអាចកែច្នៃសំរាមបានគ្រប់ប្រភ... |
article_5373.txt | សេអ៊ូល៖ បច្ចុប្បន្នព័ត៌មានអនឡាញឬអេឡិចត្រូនិចកាន់តែមានប្រជាប្រិយភាពខ្លាំងនៅបណ្តាប្រទេសមានបច្ចេកវិទ្យារីកចម្រើនដូចកូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។ ចំនួនអ្នកអានព័ត៌មានអនឡាញកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះគ្រប់គ្នាអាចទទួលបានព័ត៌មានរហ័ស គ្រប់ទីកន្លែងនិងបានគ្រប់ពេ... | រាល់ថ្ងៃប្រជាជនកូរ៉េចាស់ក្មេងនាំគ្នាកាន់ទូរស័ព្ទឬថេប្លេតក្នុងដៃ ហើយពួកគេចូលចិត្តស្តាប់ចម្រៀង មើលវីដេអូ ស្តាប់វិទ្យុអនឡាញ លេងហ្គេម និងអាចអានព័ត៌មានអនឡាញ។ អាចថាជារឿងចាស់គំរឹលសម្រាប់ប្រជាជនកូរ៉េ នៅពេលដែលនិយាយពីការអានកាសែត ។ នៅតាមផ្លូវគេកម្រឃើញមានតូបកាសែតលក់តាមផ្លូវ ឬមានហាង... |
article_5374.txt | តើអ្នកធ្លាប់ងឿងឆ្ងល់ដែរឬទេថា តើប្រទេសណាខ្លះក្នុងពិភពលោកដែលឲ្យប្រាក់ខែបុគ្គលិកខ្ពស់ជាងគេ ? មាន ១០ ប្រទេសដែលប្រជាជនរីករាយនឹងបៀវត្សរបស់ខ្លួន ហើយចំណាត់ថ្នាក់នេះធ្វើឡើងដោយផ្អែកលើការសិក្សារបស់អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ចំពោះបុគ្គលិកនៅលីវដែលពុំមានប្រពន្ធកូន។ | 1. សហរដ្ឋអាមេរិក ពលរដ្ឋអាមេរិកទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួនប្រមាណ ៤១ ៣៥៥ ដុល្លារបន្ទាប់ពីដកពន្ធអាករចំនួន ៣១,៦ % ។ ប៉ុន្តែ មនុស្សជាច្រើនក្នុងប្រទេសនេះពុំមានធានារ៉ាប់រងសុខភាពទេ។ ប្រទេសនេះសិ្ថតក្នុងលំដាប់ទីមួយនៃប្រទេសដែលចំណាយច្រើនទៅលើការថែទាំសុខភាព ប៉ុន្តែស្ថិតនៅលំដាប់ថ្នាក់ក្រោយ... |
article_5376.txt | ក្រុមប្រឆាំងស៊ីរី អះអាងថាជនភៀសខ្លួនស៊ីរីចង់ត្រលប់ទៅស្រុកកំណើតរបស់ខ្លួនវិញ ស្របពេលដែលការចរចានៅហ្សឺណែវកំពុងបន្តទៅមុខហើយបទឈប់បាញ់បន្តស្ថិតនៅជាធរមាននៅឡើយ។ បើសិនការចរចាសន្តិភាពជោគជ័យ ហើយសង្គ្រាមបង្ហូរឈាមគ្នាឈានដល់ទីបញ្ចប់ ពួកគេនឹងត្រលប់ទៅមាតុភូមិវិញ។ | ជនភៀសខ្លួនស៊ីរីរាប់លាននាក់ចង់ត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដើម្បីកសាងជីវភាពនិងប្រទេសជាតិឡើងវិញ បើការចរចាសន្តិភាពនៅហ្សឺណែវទទួលជោគជ័យនោះ។បច្ចុប្បន្ននេះ ភាគីកំពុងអនុវត្តបទឈប់បាញ់ ហើយបន្តជជែកគ្នាស្វែងរកកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងហ្សឺណែវ ដោយមានការជ្រោមជ្រែងពីមហាអំណាចរុស្ស៊... |
article_5377.txt | ប្រមុខការពារជាតិអាមេរិកលោក Ashton Carter បានបញ្ជាក់ថា សម្ព័ន្ធអន្តរជាតិដែលកំពុងវាយប្រហារតាមផ្លូវអាកាសដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាមឬក្រុមដែស្ហ នឹងប្រើប្រាស់ទ័ពថ្មើរជើងនៅស៊ីរីនិងអ៊ីរ៉ាក់ដើម្បីពង្រឹងយុទ្ធសាស្ត្ររបស់ខ្លួន។ ការពង្រាយទ័ពថ្មើរជើងនេះក្លាយជាយុទ្ធសាស្ត្រថ្មីមួយទៀត ព្រោះកន្លង... | ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC រដ្ឋមន្ត្រីការពារជាតិអាមេរិលលោក Ashton Carter បានបញ្ជាក់យ៉ាងច្បាស់ថា សម្ព័ន្ធអន្តរជាតិដែលស្ថិតក្រោមការដឹកនាំដោយសហរដ្ឋអាមេរិកនឹងពង្រាយទ័ពថ្មើជើងទៅស៊ីរីនិងអ៊ីរ៉ាក់ដើម្បីច្បាំងកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ។ ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់... |
article_5378.txt | ភ្នំពេញ៖ កម្ពុជាអំពាវនាវកូរ៉េខាងជើងឲ្យគោរពតាមសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខ UN ក្រោយពីប្រទេសសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) បានប្រជុំគ្នាថ្កោលទោស ការសាកល្បងគ្រាប់បែកបរមាណូរបស់ទីក្រុងព្យុងយ៉ាង និងគំរាមបន្ថែមទណ្ឌកម្ម ទៅលើរដ្ឋាភិបាលលោក គីម ជុងអ៊ុន កាលពីថ្ងៃទី៦... | ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញថ្លែងការណ៍ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ព្រួយបារម្ភនឹងដំណើរការជាថ្មីម្ដងទៀត នូវការសាកល្បងនុយក្លេអ៊ែរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតប្រធិបតេយ្យកូរ៉េ។ ក្រសួងបរទេសកម្ពុជាចាត់ទុកថា ទង្វើនេះ បានរំលោភយ៉ាងច្បាស់ទៅលើសេចក្តីសម្... |
article_5379.txt | ប៉ុន្មានម៉ោងក្រោយហេតុការណ៍គ្រោះថ្នាក់យន្តហោះរុស្ស៊ី នៅអេហ្ស៊ីប ស្លាប់មនុស្សទាំង២២៤នាក់ ក្នុងយន្តហោះ ក្រុមជីហាតរដ្ឋអ៊ីស្លាមបានប្រកាសថា បានបាញ់យន្តហោះរុស្ស៊ី សងសឹកអន្តរាគមន៍យោធារុស្ស៊ីនៅស៊ីរី តែក្រុងម៉ូស្គូបានបដិសេធការប្រកាសនេះ ដោយលើកឡើងថា មិនមែនជាការពិត។ អាជ្ញាធរអេហ្ស៊ីបបានប្រកាសថា ... | សាខាក្រុមជីហាតរដ្ឋអ៊ីស្លាមនៅតំបន់ស៊ីណៃអេហ្ស៊ីបបានប្រកាសក្នុងទំព័រទ្វីតថឺ របស់ខ្លួនថា ក្រុមខ្លួនបានកំចាត់យន្តហោះរុស្ស៊ី ដែលដឹកមនុស្ស២២៤នាក់ដែលធ្លាក់នៅតំបន់ស៊ីណៃ។ រុស្ស៊ីបានបដិសេធព័ត៌មាននេះ និងប្រាប់ថា ក្រុមជីហាតគ្មានព័ត៌មានបញ្ជាក់ពីការប្រកាសនេះទេ។ នាយករដ្ឋមន្ត្រីអេហ្ស៊ីូ... |
article_538.txt | ឆ្លើយតបនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើងដែលតេស្តមីស៊ីលជាបន្តបន្ទាប់ កូរ៉េខាងត្បូងនៅថ្ងៃទី១៤ ខែតុលាដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពកូរ៉េខាងជើងជាង៣០ទៀតដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីល។ រដ្ឋាភិបាលក្រុងសេអ៊ូល ក៏បានចាត់ទុកសកម្មភាពយន្តហោះចម្បាំងកូរ៉េខាងជើងដែលហោះចូលជិតព្រំដែនប្រទេសទាំងពីរ ជាការបំពានកិច្ចព្រមព្រៀងយោធាទ្វេភាគីផង... | កូរ៉េខាងជើងបាញ់មីស៊ីលមិនតិចជាង៤១លើកទេនៅឆ្នាំនេះ។ ពីរថ្ងៃក្រោយបាញ់មីស៊ីលប្រដេញចម្ងាយឆ្ងាយពីរគ្រាប់ កូរ៉េខាងជើងនៅថ្ងៃទី១៤ ខែតុលាបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីមួយគ្រាប់ទៀតចូលសមុទ្រខាងកើត។ តាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង មីស៊ីលនោះបាញ់ចេញពីតំបន់ជុំវិញទីក្រុងព្យុងយ៉ាងនាម៉ោង ១:៤៩ ព្រឹកថ្ងៃទី១៤ ខែតុល... |
article_5380.txt | ក្រុមជ្រុលនិយម ISIS បានប្រកាសថាខ្លួននៅក្រោយនៃការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់ប្រហារ ជាច្រើនគ្រាប់នៅកណ្តាលរដ្ឋធានាហ្សាការតានៃប្រទេសឥណ្ឌូនេស៊ីដែលបានកើតឡើងនៅព្រឹកមិញនេះ។ នេះបើយោងតាមភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ពីការចុះផ្សាយរបស់ភា្នក់ងារព័ត៌មានដែល ជាបណ្តាញក្រុមជ្រុលនិយម... | ការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបាញ់ប្រហារពីក្រុមសកម្មប្រយុទ្ធ នៅកណ្តាលរដ្ឋធានីហ្សាការតា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ មករានេះ បានធ្វើឲ្យសន្តិសុខឥណ្ឌូនេស៊ីទាំងមូលត្រូវបានរឹតបន្តឹង។ កងកម្លាំងចម្រុះដែលរួមទាំងរថក្រោះរថពាសដែក ត្រូវបានដាក់ពង្រាយ និងកំពុងប្រតិបត្តិការដើម្បីធានា ពីសុវត្ថិភាព និង... |
article_5381.txt | បុរសអាយុ ៥០ ម្នាក់រស់នៅភាគខាងកើតប្រទេសចិន មានជំនាញពិសេសមួយគឺគាត់អាចចាប់ស្រមោចបាន ដោយប្រើតែដៃទទេ ដែលជាសមត្ថភាពពិសេសពីកំណើតរបស់គាត់។ តាមរយៈជំនាញពិសេសនេះ គាត់អាចរកប្រាក់ចំណូលបានជិត ១ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។ នេះបើយោងតាមការផ្សាយរបស់ CCTV ។ | ប្រភពខាងលើក៏បានផ្សាយថា លោក Chen Heyinអាយុ ៥០ ឆ្នាំ រស់នៅក្នុងភូមិមួយជិតទីក្រុង Jiujiangខេត្ត Jiangxiភាគខាងកើតប្រទេសចិនបានប្រកបមុខរបរចាប់និងលក់ស្រមោចអស់រយៈពេល ២២ឆ្នាំមកហើយ។ លោក Chenបាននិយាយថាគាត់អាចដឹងពីកន្លែងណាដែលមានសំបុកស្រមោច ហើយគាត់អាចចាប់ពួកវាបានយ៉ាងរហ័ស។គាត់ក៏បានប្រាប់ពីលក្... |
article_5382.txt | នៅថ្ងៃសុក្រម្សិលមិញ លោកអូបាម៉ាបានប្រកាសបញ្ជូនកងកម្លាំងថ្មើរជើងពិសេសរបស់អាមេរិក ទៅភាគខាងជើងស៊ីរី ចាប់ពីខែវិច្ឆិកានេះទៅ ដើម្បីផ្តល់ការប្រឹក្សា ដល់កងកម្លាំងប្រឆាំងស៊ីរី ដែលកំពុងប្រយុទ្ធជាមួយក្រុមរដ្ឋអ៊ីស្លាម។ ការប្រកាសនេះ បានបង្ហាញពីការប្រែប្រួលជំហរនយោបាយសន្តិភាពរបស់លោកអូបាម៉ា ដ... | សេតវិមានបានប្រកាសថា នឹងបញ្ជូនកងកម្លាំងពិសេសតិចជាង៥០នាក់ អោយទៅជួយផ្តល់ការប្រឹក្សាដល់ក្រុមប្រឆាំងស៊ីរី ក្នុងទិសដៅកំចាត់ក្រុមជីហាតរដ្ឋអ៊ីស្លាម។ ដើម្បីការពារជំហរសន្តិភាពក្នុងនយោបាយការបរទេសខ្លួន អាមេរិកបដិសេធថា កងទ័ពទាំងនេះមិនច្បាំងផ្ទាល់ទេ ព្រោះពួកគេមានចំនួនតិចតួច។ ពួកគេគ្រាន់តែទៅជួយផ... |
article_5383.txt | ក្រៅពីប្រទេសក្នុងតំបន់អឺរ៉ុប អូស្ត្រាលី ក៏ជាទិសដៅសំខាន់មួយផងដែរសម្រាប់ជនភៀសខ្លួនសម្រុកចូលទៅរស់នៅដែលលំហូរនេះហើយបានធ្វើឲ្យអូស្ត្រាលីមានការព្រួយបារម្ភខ្លាំងពីការគំរាមកំហែងសន្តិសុខ។ ចុងក្រោយនេះ រដ្ឋាភិបាលកអូស្ត្រាលី កំពុងតែចរចាជាមួយនឹងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ដើម្បី ផ្តល់សិទ្ធិសម្រា... | រដ្ឋាភិបាលអូស្ត្រាលី កំពុងតែចរចាជាមួយនឹងប្រទេសចំនួនប្រាំមួយដែលរួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីនផងដែរនោះ ដើម្បីផ្តល់ទីជម្រកសម្រាប់អ្នកសុំសិទ្ធិជ្រកកោនដែលកំពុងតែឃុំខ្លួននៅប្រទេសកោះប៉ាពូ អាស៊ីនូវែលហ្គីណេ និងណូរូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអូស្ត្រាលី the Sydney Morning H... |
article_5384.txt | ការសិក្សាមួយដែលរៀបចំដោយភ្នាក់ងារ BAV Consulting និងសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក តាមរយៈការស្រង់មតិលើមនុស្ស១៦០០០នាក់ក្នុងបណ្តាប្រទេសចំនួន៦០ បានបង្ហាញឲ្យឃើញថា អាល្លឺម៉ង់ គឺជាប្រទេសដែលមានលំដាប់នៃសហគ្រិនភាពខ្ពស់ជាងគេ(Entrepreneurship) ហើយជប៉ុន និងអាមេរិកស្ថិតនៅលេខរៀងជាបន្តបន្ទា... | យោងតាមគេហទំព័រ U.S. News and World Report របស់អាមេរិក ការស្ទង់មតិបានផ្តោតជាសំខាន់ទៅលើភាពជាសហគ្រិននៅក្នុងប្រទេសនីមួយៗ ការច្នៃប្រឌិត ការបង្កើតថ្មី ការផ្តល់ភាពងាយស្រួល ការអប់រំជំនាញ តម្លាភាពក្នុងមុខជំនួញ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអនុវត្តច្បាប់ទូទៅ ជាដើម។ ប្រភេទដែលមានលំដាប់ខ្ពស់នៃសហគ្រ... |
article_5385.txt | រដ្ឋាភិបាលចិនទើបតែដាក់ចេញនូវប្រព័ន្ធពិន្ទុឥណទានជាសកល ដែលមានលក្ខណៈខុសប្លែកពីពិន្ទុឥណទានទូទៅ។ ពិន្ទុឥណទាននេះនឹងផ្សារភ្ជាប់ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ និងគោលជំហរនយោបាយរបស់ពលរដ្ឋម្នាក់។ រាល់សកម្មភាពរស់នៅនឹងត្រូវគេកត់ត្រា និងវាយតម្លៃដាក់ពិន្ទុ ហើយនៅឆ្នាំ ២០២០ ពិន្ទុនេះនឹងក្លាយជាផ្នែកម... | ជាទូទៅ ពិន្ទុឥណទានគឺជាប្រព័ន្ធមួយសម្រាប់កំណត់ពីលទ្ធភាពរបស់បុគ្គលម្នាក់ៗក្នុងការខ្ចីប្រាក់ពីធនាគារ ដោយវាយតម្លៃលើប្រវត្តិនៃកម្ចីប្រាក់ ប្រាក់ចំណូល អាយុ និងស្ថានភាពគ្រួសារ។ បើតាមគេហទំព័រ Financial Times ធនាគារកណ្តាលចិនបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៨ ដំណើរការ និងដកពិសោធប្រព័ន្ធដាក់ពិន្ទុពលរដ្... |
article_5386.txt | ធនាគាអភិវឌ្ឍន៍អាស៊ី បានបញ្ចេញរបាយកាណ៍របស់ខ្លួន ដោយបានប៉ាន់ស្មានលើកំណើនសេដ្ឋកិច្ចរបស់តំបន់អាស៊ី។ ដោយពិនិត្យលើសេដ្ឋកិច្ចប្រទេសធំៗក្នុងតំបន់ ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចអាស៊ីនឹងមានកម្រិត៥.៧ភាគរយនៅឆ្នាំ២០១៦និង២០១៧។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន abc News របស់អាមេរិក។ | ជាមួយនឹងការកើនឡើងបន្តិចៗម្ដងនៃសេដ្ឋកិច្ចចិន និងការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសឧស្សាហកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ពីកម្រិតសេដ្ឋកិច្ចរបស់តំបន់អាស៊ី ជាមួយនឹងកំណើនត្រឹម៥.៧ភាគរយប៉ុណ្ណោះ ក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ការព្យាករណ៍នេះគឺទាបជាងរំពឹងទុករបស់ធនាគារមួយនេះ ខណៈផលិតផលក្នុងស... |
article_5387.txt | បន្ទាប់ពីហាងកាហ្វេសត្វឆ្មា ហាងលក់ទឹកដោះម្តាយ ហាងកាហ្វេសត្វទីទុយ ពេលនេះមានហាងកាហ្វេដ៏ចម្លែកថ្មីមួយទៀត គឺហាងកាហ្វេដុំលាមកដែលត្រូវបានបង្កើតឡើងនៅទីក្រុង សេអ៊ូល កូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Daily Mail ។ | ហាងនេះមានឈ្មោះថា Ddo-Ong Cafe ដែលប្រែថា កាហ្វេដុំលាមក។ រាល់ការតុបតែងនៅក្នុងហាង តាំងពីពែង នំ និង ក្រែមដែលដាក់ក្នុងកាហ្វេដើម្បីលម្អនោះ ក៏សុទ្ធតែពាក់ព័ន្ធនឹងរូបភាពនៃលាមកទាំងអស់។ ផើងផ្កាគឺជាបង្គន់នោមសម្រាប់បុរស ឯរូបភាពនៅលើជញ្ជាំងវិញ គឺជារូបភាពនំដុំលាមក និងរូបបង្គន់តែម្តង។ សូមបញ្ជាក... |
article_5389.txt | ក្រោយក្រុងព្យុងយ៉ាងប្រកាសបញ្ជាទ័ពឲ្យប្រុងប្រៀបធ្វើសង្គ្រាម តំណាង លោក គីម ជុងអ៊ុន បានថ្លែងសុន្ទរកថាព្រមានប្រឆាំងតបដោយប្រើទ័ព ប្រសិនបើកូរ៉េខាងត្បូងមិនបញ្ឈប់សកម្មភាពឃោសនាបង្ខូចឈ្មោះខ្លួនតាមព្រំដែន។ មិនមែនជារឿងធម្មតាទេ ដែលតំណាងក្រុងព្យុងយ៉ាងយកវេទិកាអង្គការសហប្រជាជាតិថ្លែងសន្ទុរកថា គំ... | បេសកជនតំណាងរដ្ឋាភិបាលក្រុងព្យុងយ៉ាងប្រចាំអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាព្រមានតបតដោយប្រើប្រាស់កម្លាំងទ័ពប្រឆាំងកូរ៉េខាងត្បូង ប្រសិនបើកូរ៉េខាងត្បូងមិនព្រមបញ្ឈប់ការឃោសនាតាមព្រំដែនតាមខ្លួនទាមទារទេនោះ។ ឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាតិលោក An Myong Hun បានផ្តល់សុន្ទកថ... |
article_539.txt | យោធាកូរ៉េខាងត្បូង និងអាម៉េរិកនៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាដោយបាញ់មីស៊ីល៤គ្រាប់ចូលសមុទ្រខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមដល់ទៅមហាសមុទ្រប៉ាស៊ីហ្វិកដែលត្រូវបានលោកខាងលិចថ្កោលទោស និងចាត់ទុកជាទង្វើដ៏គ្រោះថ្នាក់ដល់សន្តិសុខក្នងតំបន់ និងអន្តរជាតិ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។ | តបទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលហោះរំលងជប៉ុនសំដៅមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី៤ ខែតុលា យោធាកូរ៉េខាងត្បូង និងអាម៉េរិកនៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាជាការតវ៉ាប្រឆាំងដោយបាញ់មីស៊ីល៤ចូលទៅសមុទ្រខាងកើតវិញ ដែលជាការបង្ហាញសាច់ដុំទៅវិញទៅមក។ «សម្ព័ន្ធមិត្តកំពុងប្រុងជើងការយ៉ាងម៉ឺងម៉ាត់ ចំពេលកូរ៉េខា... |
article_5390.txt | ប្រជាជនរុស្ស៊ីប្រហែលជា១៥០នាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុងម៉ូស្គូដើម្បីបាតុកម្មប្រឆាំងអន្តរាគមន៍របស់រដ្ឋាភិបាលក្រេមឡាំងនៅក្នុងប្រទេសស៊ីរី។ បាតុកម្មនេះរៀបចំឡើងដោយចលនាឯករាជ្យពីរក្រុម ដោយពួកគេខ្លាចរុស្ស៊ីផុងខ្លួនក្នុងសង្គ្រាមជាថ្មីនិងខ្លាចក្រុមភេរវជនទាំងនោះសងសឹក។ អន្តរាគមន៍... | ទោះជាមានការអះអាងជាមុនថាអ្នកចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងប្រើប្រាស់យោធាអន្តរាគមន៍ក្នុងជម្លោះស៊ីរីក៏ដោយ ក៏ម្សិលមិញនេះគេឃើញបាតុករត្រឹម១៥០នាក់ប៉ុណ្ណោះនៅរដ្ឋធានីម៉ូស្គូ។ ចលនាបាតុកម្មប្រឆាំងអន្តរាគមន៍យោធាស៊ីរីនេះ ស្ថិតក្រោមការដឹកនាំរបស់ចលនាឯករាជ្យពីក្រ... |
article_5391.txt | ភ្នំពេញ៖ គូស្វាមី ម៉ាឡេស៊ី ដែលបានបង្អត់អាហារស្ត្រីអ្នកបម្រើខ្មែរឲ្យបាត់បង់ជីវិត ត្រូវបានតុលាការឧទ្ធរណ៍នៃប្រទេសម៉ាឡេស៊ីកាត់ទោសប្រហារជីវិតកាលពីថ្ងៃសុក្រកន្លងមកនេះ។ តែគេមិនទាន់ដឹងនៅឡើយទេថា តើគូស្វាមីនេះ នឹងប្តឹងបន្តទៅទៀត ឬយ៉ាណានោះ។ | កាលពីឆ្នាំ២០១៣ តុលាការនៃខេត្ត ប៉េណាំង នៃប្រទេសម៉ាឡេស៊ី បានកាត់ទោសប្តីប្រពន្ធរូបនេះឲ្យជាប់ពន្ធនាគារចំនួន២៤ឆ្នាំក្នុងម្នាក់ៗ ពីបទមនុស្សឃាតដោយអចេត្តនា។ ប៉ុន្តែកាលពីថ្ងៃសុក្រកន្លងមកនេះ តុលាការឧទ្ទរណ៍នៃប្រទេសម៉ាឡេស៊ីបានបង្វែរការចោទប្រកាន់ទៅជាបទសម្លាប់មនុស្សដោយចេត្តនាវិញ។ ដូច្នេះ លោ... |
article_5392.txt | នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេវេដេវ បានអញ្ជើញទៅទស្សនកិច្ចនៅប្រជុំកោះគូរីល (Kuril) កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលរុស្ស៊ីលើកោះជម្លោះជាមួយជប៉ុនបានធ្វើឲ្យរដ្ឋាភិបាលោក ស៊ីនហ្សូអាបេ ក្តៅក្រហាយដេកមិនលក់ ចេញមុខរិះគន់រុស្ស៊ីផងដែរ។ | ម្សិលមិញនេះប្រមុខរដ្ឋាភិបាលរុស្ស៊ីលោក ឌីមីទ្រី មេវេដេវ បានធ្វើដំណើរទៅកាន់កោះ Iturup ដែលជាតំបន់ទេចរណ៍ល្បីល្បាញ់ស្ថិតក្នុងប្រជុំកោះជាប់ជម្លោះជាមួយជប៉ុន គូរីល។ កោះខាងលើស្ថិតនៅភាគខាងជើងប្រទេសជប៉ុន និងភាគខាងកើតឆ្នេររបស់រុស្ស៊ី។ គេឃើញមេដឹកនាំរុស្ស៊ីខាងលើទៅទស្សនាទីតាំងហ្វឹកហ្វឺយោ... |
article_5393.txt | នៅរដ្ឋTamil Nadu ភាគខាងត្បូង ក្រុមអ្នកសង្គ្រោះរាប់ពាន់នាក់ បានចុះទៅជួយជម្លៀសជនរងគ្រោះ ដោយទឹកជំនន់ដែលជន់លិចច្រើនសប្តាហ៍មកនេះ។ គ្រោះមហន្តរាយនេះបានសម្លាប់មនុស្សជិត២០០នាក់ហើយ។ មុនជំនួបប្រជុំស្តីពីអាកាសធាតុ នៅក្រុងប៉ារីស នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី បានរាប់បញ្ជូលគ្រោះទឹកជំនន់ឥណ្ឌា ទ... | នៅរដ្ឋTamil Nadu ប៉ូលិសនិងអ្នកមុជទឹកយ៉ាងហោច១០ ០០០នាក់ ប្រដាប់ទៅដោយឧបករណ៍មុជទឹក និងសម្ភារៈពេទ្យ បានចុះទៅជួយជម្លៀសជនរងគ្រោះ។ យោងតាមមេប៉ូលិសក្រុងChennai ជំនន់៤សប្តាហ៍មកនេះ បានសម្លាប់មនុស្ស១៨៦នាក់ហើយ។ អាជ្ញាធរបានបិទដំណើរការហោះហើរ នៅអាកាសយានដ្ឋានក្រុងChennai រដ្ឋTamil Nadu ដោយសារតែភ្ល... |
article_5394.txt | ប៉ូលិសនៅទីក្រុង Rajura ប្រទេសឥណ្ឌា បានចាប់ខ្លួន និងឃុំខ្លួនសត្វសេកមួយក្បាលដែលបានជេរប្រមាថលោកយាយអាយុ ៨៥ឆ្នាំម្នាក់។ | នៅទីបំផុត ពាក្យបណ្តឹងរបស់លោកយាយមានប្រសិទ្ធភាពហើយ។ គាត់បានដាក់ពាក្យបណ្តឹងបីដងហើយ ក្នុងអំឡុងពេលពីរឆ្នាំចុងក្រោយនេះ ដោយសារតែមិនអាចទ្រាំនឹងពាក្យជេរប្រមាថរបស់សត្វសេកដែលចេះប្រើពាក្យអាសគ្រាមបានយ៉ាងស្ទាត់ជំនាញ។ ស្ត្រីដើមបណ្តឹងបាននិយាយថា៖ « ប៉ូលិសបានកោះហៅខ្ញុំ សត្វសេក និងម្ចាស់របស់វាទៅប... |
article_5395.txt | កាល Michael Jackson មានជីវិតរស់នៅ គាត់មិនដែលទុកឲ្យកូនទាំងបីរស់នៅក្នុងជីវិតខ្វះខាតទេ។ គាត់បានទម្លាប់ឲ្យកូនរស់នៅក្នុងជីវភាពដ៏ប្រណីត និងចាយវាយលុយខ្ជះខ្ជាយដូចទឹកហូរ។ បើតាមតួលេខខ្ទង់ចំណាយកាលពីពីរឆ្នាំមុន ដែលផ្តល់ដោយមេធាវីរក្សាមរតករបស់អតីតតារាចម្រៀងនេះ ទាយាទទាំងបីបានចាយប្រាក់អស់ជិត ... | Prince អាយុ ១៨ ឆ្នាំ, Paris អាយុ ១៦ ឆ្នាំ និង Bigi អាយុ ១៣ ឆ្នាំមានជីវិតរស់នៅប្រកបដោយផាសុកភាព។ ពួកគេទាំងបីត្រូវបានចិញ្ចឹមបីបាច់ដោយជីដូន អាយុ ៨៥ ឆ្នាំ ហើយពួកគេមិនធ្លាប់ខ្វះខាតអ្វីឡើយ។ ពេលដែលឪពុកបានស្លាប់នៅឆ្នាំ ២០០៩ ឪពុករូបនេះបានបន្សល់ទុកនូវមរតកចំនួន ២៧៣ លានដុល្លារ។ ក្មេងទាំងបីត្រូវចំណាយ ៤... |
article_5396.txt | ក្នុងភូមិមួយ នៅឥណ្ឌាថ្មីៗនេះ មានបងប្អូនស្រី២នាក់ អាយុ២៣ឆ្នាំ និង១៥ឆ្នាំ ត្រូវបានក្រុមប្រឹក្សាភូមិដាក់ទោសអោយរងការចាប់រំលោភ និងស្រាតសម្លៀកបំពាក់បង្ហាញសាធារណជន។ អង្គការAmnesty International បានចាត់អោយមានញ្ញត្តិក្នុងវេបសាយ ដើម្បីទាត់ចោលការកាត់ទោសដ៏អយុត្តិធម៌។ | មូលហេតុដែលនាំអោយក្រុមប្រឹក្សាភូមិនោះកាត់ទោសដូច្នេះ គឺដោយសារតែបងប្រុសរបស់ស្ត្រីទាំង២នាក់ បាននាំគ្នារត់គេចខ្លួនជាមួយស្ត្រីម្នាក់ ដែលមានស្វាមីរួចមកហើយ។ ស្ត្រីដែលរត់គេចខ្លួននោះ មកពីគ្រួសារវណ្ណៈខ្ពង់ខ្ពស់។ គាត់ប្រហែលកំពុងមានផ្ទៃពោះជាមួយបុរសជាបងប្រុសនោះ។ ដូច្នេះ ស្រីទាំង២នាក់ដែលត្រូវជាប្អូន... |
article_5397.txt | នៅព្រឹកថ្ងៃពុធម្សិលមិញ នៅក្រុងRoanoke ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក អ្នកសារព័ត៌មានពីរនាក់ មកពីទូរទស្សន៍ក្នុងស្រុក ប៉ុស្តិ៍ WDBJ7 ត្រូវបានឃាតករបាញ់សម្លាប់ក្នុងពេលពួកគេកំពុងសម្ភាសស្ត្រីម្នាក់។ ឃាតករបានស្លាប់ដោយរងរបួស នៅពេលរសៀលថ្ងៃពុធ។ ឃាតករបានថតរូបភាពសកម្មភាពឧក្រិដ្ឋខ្លួន និងបានយកទៅប... | អ្នកសារព័ត៌មានរងគ្រោះទាំង២រូបមកពីទូរទស្សន៍ក្នុងស្រុក ប៉ុស្តិ៍ WDBJ7 ម្នាក់ជាស្ត្រីអាយុ២៤ឆ្នាំ ឈ្មោះAlison Parker។ ម្នាក់ទៀត គឺលោក Adam Wardជាអ្នកថតរូបភាព អាយុ២៧ឆ្នាំ។ ឃាតករដែលបាញ់សម្លាប់អ្នកសារព័ត៌មានទាំង២រូប ជាបុរសជនជាតិស្បែកខ្មៅ មានឈ្មោះថា Vester Lee Flanagan II អាយុ៤១ឆ្នាំ។ ឃាតករក៏ធ្លាប់បំរ... |
article_5398.txt | នៅក្នុងរដ្ឋ Madhya Pradesh ដែលស្ថិតនៅចំកណ្តាលប្រទេសឥណ្ឌា សុរាមិនមែនជាភេសជ្ជៈមិនល្អនោះទេ។ ផឹកសុរាគឺជា « សិទ្ធិមូលដ្ឋាន » និងជា « និមិត្តរូបនៃភាពជោគជ័យក្នុងសង្គម » នេះជាការលើកឡើងរបស់លោក Babulal Gaur ជាតំណាងរាស្ត្រ និងជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកតុលាការ និងសន្តិសុខនៃរដ្ឋ Madhya Pradesh ។ | ឥណ្ឌាគឺជាទីផ្សារជាតិអាកុលដ៏ធំមួយ ហើយកាលពីពេលថ្មីៗនេះ រដ្ឋ Madhya Pradesh បានបង្កើនពេលវេលានៃការលក់សុរា ដោយចាប់ពីពេលនេះទៅ ប្រជាជនអាចរកទិញសុរារហូតដល់ម៉ោង ២៣ និង៣០ នាទី។ កាលពីមុន គេលក់ត្រឹមម៉ោង ២២ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នៅក្នុងរដ្ឋដែលសុរាត្រូវបានអនុញ្ញាតឲ្យចរាចរ ពន្ធនៃការលក់ជាតិអាល់កុលស... |
article_5399.txt | រយៈពេលជាងសតវត្សរ៍មកនេះ គ្រោះធម្មជាតិបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ។ គ្រោះធម្មជាតិដែលរួមមានទឹកជំនន់ និងខ្យល់ព្យុះជាដើមបានសម្លាប់មនុស្ស៨លាននាក់ និងបង្កផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធំសម្បើមដល់ទៅ៧ទ្រីលានដុល្លារ។ នេះបើយោងតាមការផ្សាយរបស់កាសែតជប៉ុន The Japan Time។ | អ្នកស្រាវជ្រាវនិយាយនៅថ្ងៃទី១៨ ខែមេសាថា គ្រោះថ្នាក់ធម្មជាតិបណ្ដាលឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិត និងសេដ្ឋកិច្ចរបស់មនុស្សលើផែនដី។ ដោយគិតចាប់ពីឆ្នាំ១៩០០មក គ្រោះធម្មជាតិធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចទូទាំងពិភពលោកចំនួនច្រើនជាង៧ទ្រីលានដុល្លារ ខណៈការខូចខាតជិត៦០ភាគរយបង្កដោយគ្រោះទឹកជំនន់ និង... |
article_54.txt | រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះ Langkawi របស់ ម៉ាឡេស៊ី ពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ដើម្បីពិនិត្យលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានទី៤៤ និងទី៤៥ ក៏ដូចជាពិគ្រោះគោលដៅអាទិភាពក្នុងឆ្នាំ២០២៥។ | ក្រោមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Dato’ Seri Utama Haji Mohamad Bin Haji Hasan ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅម៉ាឡេស៊ី។ តាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន នឹងត្រូវដឹកនាំគណប្រតិភូ ទៅចូលរួមកិច្ចប្រជុំចង្អៀតនេះ នៅកោះ Langkawi រ... |
article_540.txt | ថ្លែងក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខនាទីក្រុងមីនស្កិ៍ ប្រធានាធិបតីបេឡារុស Alexander Lukashenko លើកឡើងថា បេឡារុស និងរុស្ស៊ីព្រមព្រៀងគ្នាពង្រាយកងកម្លាំងរួមក្នុងតំបន់មួយដើម្បីឆ្លើយតបនឹងភាពតានតឹងនៅព្រំដែនខាងលិចប្រទេសលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស Belta នៅថ្ងៃទី១០ ខែតុលា។ | «ដោយសារតែស្ថានភាពនៅព្រំដែនខាងលិចនៃរដ្ឋសហភាពកាន់តែអាក្រក់ទៅ យើងបានព្រមព្រៀងពង្រាយក្រុមកងកម្លាំងតំបន់របស់សហព័ន្ធរុស្ស៊ី និងបេឡារុស»។ ប្រធានាធិបតីបេឡារុស Alexander Lukashenko ថ្លែងបែបនេះនៅថ្ងៃទី១០ ខែតុលាដោយបន្ថែមថា ចំណាត់ការនេះអនុវត្តតាមឯកសាររបស់ប្រទេសទាំងពីរដែលចែងថាបើសិនកម្រិតការគំរាមឈានដល់បច្ចុប្បន្ន រដ្ឋសហភាពអាចចាប់ផ្ត... |
article_5400.txt | បញ្ហាគ្រោះរាំងស្ងួត បាននិងកំពុងតែវាយប្រហារទៅលើប្រទេសតាមដងទន្លេមេគង្គក្នុងតំបន់ជាច្រើន ជាពិសេសនោះ គឺនៅប្រទេសថៃ និងវៀតណាម។ ស្របជាមួយនឹងបញ្ហានេះ ចិនដែលជាប្រភពដ៏ធំនៃទន្លេមេគង្គ បានចេញគោលនយោបាយមួយក្នុងការបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីរបស់ខ្លួនដើម្បីសង្គ្រោះបន្ទាន់ដល់ប្រទេសមេគង្គក្រ... | នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ច័ន្ទ អូចា នៅថ្ងៃទី១៨ ខែមីនា បានអះអាងថា លោកពិតជារីករាយ ដែលបានឃើញរដ្ឋាភិបាលចិន បង្ហូរទឹកដើម្បីជួយកាត់បន្ថយគ្រោះរាំងស្ងួតនៅក្នុងប្រទេសថៃ។ លោក បានបញ្ជាក់ផងដែរថាទឹកដែលបង្ហូរនោះ បានទៅដល់ភាគជើងនៃប្រទេសថៃហើយ។ ថៃ បានរងនូវបញ្ហាគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរន... |
article_5401.txt | ពិធីអាពាហ៍ពិពាហ៍នៅលើពិភពលោកត្រូវបានរៀបចំឡើងខុសៗគ្នា ទៅតាមវប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយ។ខាងក្រោមនេះ គឺទំនៀមទម្លាប់ដ៏ចម្លែកទាំង ១០ ដែលត្រូវបានអនុវត្តក្នុងពិធីអាពាហ៍ពិពាហ៍លើពិភពលោក។ | 1. បង់លុយដើម្បីរាំជាមួយកូនកម្លោះកូនក្រមុំ ទំនៀមទម្លាប់នេះត្រូវបានអនុវត្តនៅប្រទេសប៉ូឡូញ។ ក្នុងពិធីបង់លុយរាំនេះ ភ្ញៀវបុរសបង់ប្រាក់មួយចំនួនដើម្បីរាំជាមួយកូនក្រមុំ ហើយក៏មានភ្ញៀវនារីបង់លុយរាំជាមួយកូនកម្លោះដែរ។ តែនៅពេលបើកវគ្គដំបូង គឺកូនក្រមុំរាំជាមួយនឹងឪពុករបស់នាង។ 2. ចាប់ជំរិតកូន... |
article_5402.txt | យន្តហោះលោក បារ៉ាក់ អូបាម៉ា បានចុះចតនៅកេនយ៉ាដែលជាទឹកដីឪពុកលោកដោយសុវត្ថិភាពម្សិលមិញនេះ។ក្រោយទៅដល់ភ្លាមគេឃើញមានវត្តមានប្រធានាធិបតីកេនយ៉ាលោក Uhuru Kenyatta ចាំទទួលដំណើរប្រធានាធិបតីអាមេរិកផង។ បន្ទាប់មកលោក អូបាម៉ាបានជួបសំណេះសំណាលនិងទទួលអាហារពេលល្ងាចយ៉ាងស្និទ្ធស្នាលនិងរីករាយបំ... | សន្តិសុខត្រូវបានគេរឹតបន្តឹងខ្លាំងមែនទែននៅក្នុងទីក្រុងណៃរ៉ូប៊ី ដោយកងកម្លាំងប្រដាប់អាវុធឈរជើងការពារសន្តិសុខស្ទើគ្រប់កន្លែង ហើយផ្លូវធំៗត្រូវបានគេបិទដើម្បីសម្រួលដល់ក្បួនឡានប្រធានាធិបតីអាមេរិក។ យន្តហោះយោធា និងឧទ្ធម្ភាគចក្រហោះហើឆ្វែលពេញមេឃដើម្បីឃ្លាំមើល និងតាមការពារក្បួនលោក បារ៉ាក់អូប... |
article_5403.txt | សល់រយៈពេលត្រឹមតែ៣ថ្ងៃទៀតតែប៉ុណ្ណោះ ខួបមួយឆ្នាំ នៃការបាញ់យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី MH១៧ នៅក្បែរព្រំប្រទល់រុស្ស៊ីនិង អ៊ុយក្រែននឹងឈានដល់។ មិនទាន់មានប្រទេសណាមួយចេញមុខទទួលខុសត្រូវចំពោះករណីធ្លាក់នេះនៅឡើយនោះទេ។ អវត្តមាន នៃការដោះស្រាយនេះ បានបង្ខំឲ្យរដ្ឋាភិបាលប្រទេសប្រាំ រួមមានម៉ាឡេស៊ី ... | ម្សិលមិញនេះ រដ្ឋាភិបាលប្រាំបានទទូចសុំទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ឲ្យចេញសេចក្តីសម្រេចដើម្បីបង្កើតសវនការមួយ ស្វែងរកអ្នកទទួលខុសត្រូវលើករណីបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរក្រុមហ៊ុនម៉ាឡេស៊ី MH17 កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ ការទទូច សុំនេះ ត្រូវបានធ្វើឡើងជាបន្តន្ទាប់ ព្រោះសហគមន៍អន្តរជាតិហាក់ដូចជា... |
article_5404.txt | រាត្រីទឹកឃ្មុំដ៏មានន័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មិនបានសម្រេចដូចបំណងឡើយសម្រាប់លោកKonstantinosPatrionisនិងអ្នកស្រីValasiaLimniotiដោយសារតែគូស្វាមី-ភរិយាថ្មីថ្មោងជនជាតិក្រិកទាំងពីរមិនអាចប្រើប្រាស់លុយនៅក្នុងកាត ATM របស់ខ្លួន។ មូលហេតុនោះ គឺរដ្ឋាភិបាលក្រិកដែលកំពុងជួបវិបត្តិ បានកំណត់ការដ... | យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក្រោយការរៀបអាពាហ៍ពិពាហ៍ ValasiaLimiotiនិង KonstantinosPatrionisបានធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីក្រេបទឹកឃ្មុំ ប៉ុន្តែវិបត្តិបានកើតឡើងនៅពេលដែលគេចាយលុយអស់ ហើយដល់ពេលត្រូវប្រើប្រាស់កាត ATM។ អ្នកទាំងសុទ្ធតែមិនអាចដកលុយបាននោះឡើយ។ Valasiaបាននិយាយប្រាប... |
article_5405.txt | ទារកជនជាតិចិនម្នាក់ដែលទើបនឹងចាប់កំណើតបានពីរថ្ងៃ ត្រូវឪពុកម្តាយបោះបង់ចោល ដោយដាក់ក្នុងប្រអប់ក្រដាស រួចកប់ក្នុងដីទាំងរស់។ ៨ ថ្ងៃក្រោយមក ទារកនេះនៅរស់រានមានជីវិត និងត្រូវបានជួយសង្គ្រោះដោយកសិករម្នាក់។ | ទារកដ៏កំសត់នេះបានចាប់កំណើតនៅទីជនបទក្នុងតំបន់ Guangxi ។ ក្រោយពីចាប់កំណើតបានពីរថ្ងៃ ដោយសារកើតមកមានមាត់ឆែប ឪពុកម្តាយបានសម្រេចចិត្តយកទារកនេះទៅកប់ក្នុងដីទាំងរស់ ដោយដាក់ក្នុងប្រអប់ស្បែកជើង។ ៨ ថ្ងៃក្រោយមក កសិករម្នាក់បានឮសម្រែកទារកយំ នៅពេលដែលគាត់កំពុងតែបេះបន្លែ។ ទីបំផុត គាត់ក៏រកប្រទះ... |
article_5406.txt | ក្រុងហាណូយស្រាប់តែចេញមុខថ្កោលទោសក្រុងប៉េកាំងរឿងបញ្ចេញសាច់ដុំយោធាដោយបញ្ជូនទ័ពទៅធ្វើសមយុទ្ធនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ សមយុទ្ធកងទ័ពចិនធ្វើឡើងរយៈពេល១០ថ្ងៃដោយចាប់ផ្តើមកាលពីថ្ងៃពុធថ្ងៃទី២២កក្កដារហូតដល់ចុងខែ។ ចិនបានប្រាប់ថា ខ្លួនគ្មានគម្រោងគំរាមកំហែងអ្នកណាទេ ព្រោះសមយុទ្ធចិន... | ស្តាប់សំឡេង រដ្ឋាភិបាលក្រុងហាណូយចាប់ផ្តើមស្រែកថ្កោលទោសសកម្មភាពសមយុទ្ធយោធារបស់ក្រុងប៉េកាំង នៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងក្បែរកោះប៉ារ៉ាសែស និងទាមទារឲ្យក្រុងប៉េកាំងបញ្ឈប់សកម្មភាពយោធានេះផងដែរ។ ការទាមទារនេះកើតឡើង ក្រោយពេលដែលទាហានចិនចាប់ផ្តើមលំហាត់យោធានៅក្បែរតំបន់ជម្លោះសមុទ្រចិន... |
article_5407.txt | ដោយសារតែអាកាសធាតុកាន់តែក្តៅខ្លាំង កូរ៉េខាងជើងបានដាក់បញ្ជាឲ្យមន្ត្រីការងាររដ្ឋ បុគ្គលិករោងចក្រ-សហគ្រាស និងសាលារៀន ចាប់ផ្តើមប្រតិបត្តិការងារនៅម៉ោង៥ព្រឹកវិញ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានកូរ៉េខាងត្បូង Daily NK។ | យោងតាមប្រភពដែលខ្លួនទទួលបានដោយសម្ងាត់ Daily NK បានបញ្ជាក់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចេញបទបញ្ជាឲ្យមន្ត្រីការិយាល័យ រួមទាំងសាលារៀនទាំងអស់ចាប់ផ្តើមការងារនៅម៉ោង៥ព្រឹក រហូតដល់ម៉ោង១ថ្ងៃត្រង់ ដែលជាធម្មតាចាប់ផ្តើមនៅម៉ោង៨ព្រឹក។ នារដូវកាលនេះ អាកាសធាតុនៅក្នុងទីក្រុងព្យុងយ៉ាង និងខេត្តមួយចំនួន ជាពិស... |
article_5408.txt | Nick Vujicic បុរសគ្មានអវយវៈ ត្រូវបានគេស្គាល់ក្នុងពិភពលោក ដោយសារភាពក្លាហាន និងបទពិសោធន៍របស់គាត់ដែលសម្លឹងមើលតែផ្លូវល្អក្នុងជីវិត។ កាលពីថ្ងៃពុធកន្លងទៅនេះ គាត់បានបង្ហោះរូបថតគាត់ជាមួយនឹងគ្រួសារដ៏តូចរបស់គាត់នៅលើទំព័រ Facebook ។ រូបថតទាំងនោះមិនត្រឹមតែបង្ហាញថា គ្រួសាររបស់គាត់មានភាពកក់ក្តៅប... | បុរសគ្មានអវយវៈវ័យ ៣២ ឆ្នាំរូបនេះមានដើមកំណើតជាជនជាតិ Serbia តែមានសញ្ជាតិអូស្ត្រាលី។ គាត់បានរៀបការជាមួយភរិយារបស់គាត់ Kanae Miyahara កាលពីឆ្នាំ២០១២ ។ មួយឆ្នាំក្រោយមក ស្វាមីភរិយានេះបង្កើតបានកូនប្រុសមួយឈ្មោះ Kiyoshi ។ Nick មានជើងខ្លីពីរ ដោយជើងម្ខាងមានម្រាមពីរ គាត់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំ... |
article_5409.txt | បន្ទាប់ពីគំនិតបង្កើតស្រោមអនាម័យប្តូរពណ៌ នៅពេលប៉ះពាល់ជាមួយនឹងមេរោគដែលឆ្លងតាមរយៈការរួមភេទ និងស្រោមអនាម័យផ្ទុកនូវជាតិថ្នាំ Viagra ដែលជួយជំរុញអារម្មណ៍ផ្លូវភេទ ពេលនេះ ការវិវត្តន៍ឈានដល់ថ្នាំស្ព្រាយកៅស៊ូ Girlplay ហើយ។ ជាមួយនឹងស្ព្រាយប្រភេទថ្មីនេះ អ្នកមិនចាំបាច់ពាក់ស្រោមទៀតទេ គឺគ្រាន់តែប... | នេះគឺជាគំនិតច្នៃប្រឌិតថ្មីដែលនឹងចូលមកជំនួសស្រោមអនាម័យចាស់ ដែលត្រូវបានអ្នកប្រើប្រាស់ត្អូញត្អែរថា ខ្វះផាសុកភាព។ Girlplay អាចប្រើបានទាំងបុរស ទាំងស្ត្រី។ ចំពោះវិធីប្រើប្រាស់ អ្នកគ្រាន់តែចុចប៊ូតុងសង្កត់ដើម្បីបាញ់ស្ព្រាយក្នុងបរិមាណតិចតួចលើប្រដាប់ភេទជាការស្រេច។ វាងាយស្រួលប្រើប្រាស់ជាងស... |
article_541.txt | គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) និងក្រុមផ្ដល់ជំនួយមួយផ្សេងទៀត បានផ្អាកការងាររបស់ពួកគេជាបណ្តោះអាសន្ននៅអ៊ុយក្រែនក្រោមហេតុផលសន្តិសុខ។ អ្នកនាំពាក្យកាកបាទក្រហមប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែតុលា បន្ទាប់ពីរុស្ស៊ីបានបាញ់ស្រោចមីស៊ីលដាក់ទីក្រុងនានានៅអ៊ុយក្រែន។ | «សម្រាប់ហេតុផលសុវត្ថិភាព ក្រុមការងាររបស់យើងបានផ្អាកប្រតិបត្តិការនៅថ្ងៃនេះ»។ អ្នកនាំពាក្យ ICRC បានលើកឡើងបែបនេះក្នុងសារអ៊ីម៉ែលមួយផ្ញើទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ជុំវិញការផ្អាកប្រតិបត្តិការនៅអ៊ុយក្រែនក្រោយរងការវាយប្រហារពីរុស្ស៊ី។ ICRC មានបុគ្គលិកប្រហែល ៧០០នាក់ដែលកំពុងធ្វើការនៅទីតាំងចំនួន១០នៅទូទាំងអ៊ុយក្រែន ហើយបានផ្... |
article_5410.txt | បុរសអាយុ ៣១ ឆ្នាំម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ចំក្បាលនៅក្នុងផ្ទះរបស់ខ្លួន កាលពីថ្ងៃអង្គារកន្លងទៅនេះ នៅទីក្រុង Birmingham នៃរដ្ឋ Alabama សហរដ្ឋអាមេរិក។ ប៉ូលីសសង្ស័យថា នេះគឺជាឧប្បត្តិហេតុដែលបង្កឡើងដោយកូនប្រុសជនរងគ្រោះ អាយុ ២ ឆ្នាំ។ | ម្តាយរបស់ក្មេងបានប្រទះឃើញសាកសពរបស់ស្វាមី នៅពេលដែលនាងត្រឡប់មកពីធ្វើការវិញ។ តើនរណាជាអ្នកសម្លាប់ ? ស្ត្រីរូបនេះបានសន្និដ្ឋានថា គ្មាននរណាផ្សេងទៀតក្រៅពីកូនប្រុសអាយុ ២ ឆ្នាំរបស់ខ្លួនឡើយ។ បណ្តាញព័ត៌មានក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរក៏ធ្វើការសន្និដ្ឋានដូច្នេះដែរ។ ប៉ូលីស Gregg Rector បានពន្... |
article_5411.txt | នាពេលបច្ចុប្បន្ននេះ គេមិនទាន់ឃើញមានរបាយការណ៍ថ្មីឡើយទាក់ទងនឹងមេដឹកនាំដែលប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេលើពិភពលោក ដូច្នេះរបាយការណ៍ Global Corruption Report 2004 របស់អង្គការតម្លាភាពអន្តរជាតិ នៅតែជាឯកសារយោងដ៏សំខាន់។ | សារព័ត៌មានថ្មីៗ សូមបង្ហាញបញ្ជីឈ្មោះមេដឹកនាំពុករលួយខ្លាំងជាងគេលើពិភពលោកនារយៈពេល២ទសវត្សន៍ចុងក្រោយនេះ ដោយផ្អែកលើរបាយការណ៍ Global Corruption Report 2004 របស់អង្គការតម្លាភាពអន្តរជាតិ៖ ១. លោក Mohamed Suharto ប្រធានាធីបតីឥណ្ឌូនេស៊ី (១៩៦៧-១៩៩៨ ) លើសំណុំរឿងពុករលួយពី១៥ពាន់លាន ទៅ៣៥ពាន់លានដុល្លារអាមេរិ... |
article_5412.txt | បើអ្នកជាអ្នកមានទ្រព្យសម្បត្តិច្រើន ហើយមិនចង់ឲ្យកូនចៅរបស់អ្នកចាយវាយលុយកាក់របស់អ្នកខុសគោលដៅនោះ អ្នកអាចយកតម្រាប់តាមឪពុកម្នាក់នេះបាន។ Maurice Laboz ដែលជាសេដ្ឋីនៅក្នុងវិស័យអចលនទ្រព្យនៅ Manhattan សហរដ្ឋអាមេរិក បានបាត់បង់ជីវិតកាលពីដើមឆ្នាំ ២០១៥ នេះក្នុងអាយុ ៧៧ ឆ្នាំ។ គាត់បានបន្សល់ទុកនូវមរត... | Marlena អាយុ ២១ ឆ្នាំ និង Victoria អាយុ ១៧ ឆ្នាំ នឹងបានទទួលចំណែកមរតកក្នុងម្នាក់ៗ ១០ លានដុល្លារ នៅពេលដែលពួកនាងមានអាយុ ៣៥ ឆ្នាំ។ ប៉ុន្តែ ក្មេងស្រីទាំងពីរអាចទទួលបានប្រាក់មួយចំនួនមុនអាយុកំណត់ ក្នុងករណីដែលពួកនាងគោរពបាននូវលក្ខខណ្ឌមួយចំនួន។ សារព័ត៌មាន New York Post បានបញ្ជាក់ថា ពួកនាងអាចទទួលបានប្រាក... |
article_5413.txt | ថ្មីៗនេះ ទូរទស្សន៍រដ្ឋកូរ៉េខាងជើងបានចុះផ្សាយនូវរូបភាព Riley ជាឆ្កែមួយក្បាលដែលគេចាប់អារម្មណ៍ក្នុងបណ្តាញសង្គម កាលពីឆ្នាំ២០១០ ដើម្បីបរិហារសង្គមអាមេរិកដែលចំណាយលុយរាប់រយពាន់ដុល្លារសម្រាប់ឆ្កែ ខណៈប្រជាជនក្រីក្រគ្មានផ្ទះសម្បែងបាននាំគ្នាទៅដេកស្នាក់នៅក្នុងហិបធ្វើពីក្រដាសកាតុង។ | ទូរទស្សន៍កូរ៉េខាងជើងបានចុះផ្សាយរូបភាពឆ្កែ Riley ដ៏ល្បីល្បាញក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០១០ អង្គុយនៅតុ នៅពីមុខនំខួបកំណើត បង្ហាញមុខមកអ្នកថតរូប។ ក្រុងព្យុងយ៉ាងចង់ប្រៀបធៀបជីវិតឆ្កែក្នុងសង្គមអាមេរិកទៅនឹងជីវិតប្រជាជនអាមេរិកដែលក្រីក្រគ្មានផ្ទះសម្បែង។ រូបភាពឆ្កែមួយក្បាលនេះ ត្រូវបានលើកមកបង្... |
article_5414.txt | ថ្ងៃចន្ទម្សិលមិលអាជ្ញាធរតំបន់ St. Louis បានប្រកាសដាក់តំបន់Ferguson ក្នុងភាពអាសន្ន ក្រោយមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងក្រុមបាតុករយ៉ាងធ្ងន់ធ្ងរក្នុងពេលដែលប្រជាជនក្នុងតំបន់នាំគ្នាប្រារព្ធខួបនៃការស្លាប់បាត់បង់ជីវិតរបស់យុវជន Michael Brown។ ស្ថានការណ៍ហាក់បីដូជជាអាក្រក់ រហូតដល់ប៉ូលីស... | កាលពីថ្ងៃអាទិត្យ បាតុករប្រហែលជា ២០០នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវនៅតំបន់ដដែលដែលមានចលនាបាតុកម្មកាលពីឆ្នាំមុនប្រឆាំងប៉ូលិសស្បែកសដែលសម្លាប់យុវជនស្បែកខ្មៅម្នាក់ផងង។ ពួកគេស្រែកគ្រវីទង់ជាតិនិងលើកពាក្យស្លោកប្រឆាំងអាជ្ញាធរនិងប៉ូលិស ដោយបាតុកម្មនេះគឺដើម្បីរម្លឹកពីការស្លាប់បាត់បង់ជីវ... |
article_5415.txt | អាជ្ញាធរមីយ៉ាន់ម៉ា ព្រួយបារម្ភថាគ្រោះមហន្តរាយទឹកជំនន់ដែលកំពុងវាយលុកមីយ៉ាន់ម៉ាបច្ចុប្បន្នអាចនឹងបង្កជាជំងឺឆ្លងធ្ងន់ធ្ងរដល់ប្រជាជនមីយ៉ាន់ម៉ាផងនៅពេលខាងមុខ។ បញ្ហាធំបច្ចុប្បន្នក្រៅពីការរាតត្បាតនៃជំងឺឆ្លង អាជ្ញាធរមិនអាចធ្វើដំណើរទៅដល់តំបន់មួយដែលមានរស់នៅប្រជាជននោះព្រោះទឹកជំនាន់កើន... | ភ្លៀងបន្តធ្លាក់ខ្លាំងស្រោចស្រពតំបន់មួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលទឹកទន្លេបន្តកើនកម្ពស់ជន់លិចតំបន់ជាច្រើនផង។ប្រជាជនច្រើនម៉ឺននាក់ត្រូវបានគេជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព ហើយអាជ្ញាធរមីយ៉ាន់ម៉ាកំពុងប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនដែលរងគ្រោះដោយសារគ្រោះមហន្តរាយទ... |
article_5416.txt | ប្រព័ន្ធអប់រំនៃបណ្តុំសាកលវិទ្យាល័យ California គឺជាប្រព័ន្ធអប់រំដ៏មានប្រសិទ្ធភាពក្នុងចំណោមប្រព័ន្ធសិក្សានៃបណ្តាសាកលវិទ្យាល័យរដ្ឋក្នុងប្រទេសនានានេះបើតាមចំណាត់ថ្នាក់ថ្មីដែលផ្តល់ដោយមជ្ឈមណ្ឌលចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោក។ | ក្នុងចំណោមសាកលវិទ្យាល័យល្អជាងគេទាំង ១០ នៅសហរដ្ឋអាមេរិកប្រព័ន្ធអប់រំនៃបណ្តុំសាកលវិទ្យាល័យCalifornia ជាប់ក្នុងចំណាត់ថ្នាក់ជាសាកលវិទ្យាល័យរដ្ឋដ៏ល្អជាងគេមួយក្នុងពិភពលោក ដោយសាកលវិទ្យាល័យ California នៅBerkeley ជាប់នៅលំដាប់ទី ៧ ។ ខាងក្រោមនេះ គឺឈ្មោះនៃសាកលវិទ្យាល័យរដ្ឋទាំង ១០ ដែលល្អជាងគេនៅស... |
article_5417.txt | រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានអះអាងថា បើសិនជាចិនផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការទាមទារដែនទឹកសមុទ្រចិនខាងត្បូងដែលជារបស់ខ្លួនយូរអង្វែងមកហើយនោះ វានឹងធ្វើឲ្យអាម៉ាសដល់បុព្វបុរសចិន។ ម្យ៉ាងទៀតលោកបានបន្ថែមថា ប្រសិនបើចិនមិនអាចប្រឈមមុខជាមួយការរំលោភបំពានអធិបតេយ្យរបស់ខ្លួនបានពេលបច្ចុប្បន្... | សកម្មភាពចិននៅសមុទ្រចិនខាងត្បូងបានបង្ខំឲ្យអាមេរិកដែលសម្ព័ន្ធមិត្តភាគីជម្លោះសមុទ្រចិនហ្វីលីពីន ចេញមុខរិះគន់ចិន និងចោទថាចិនកំពុងរំលោភឈ្លានពានដែនអធិបតេយ្យរបស់ភាគីជម្លោះឯទៀតផង។ យ៉ាងណាក៏ដោយភាគីចិនមិនបានខ្វល់ខ្វាយនឹងពាក្យរិះគន់ ជេរប្រទេចផ្តាសាររបស់អ្នកណាឡើយ។ ចិននៅតែបន្តសកម្មភាពរបស់ខ... |
article_5418.txt | នៅថ្ងៃទី២៩កក្កដាខាងមុខនេះរដ្ឋាភិបាលក្រុងប៉េកាំងនិងមេដឹកនាំអាស៊ានគ្រោងបើកកិច្ចប្រជុំចិន-អាស៊ានលើកទី៩នៅក្នុងប្រទេសចិនដើម្បីពិភាក្សាលើការអនុវត្តនៃសេចក្តីប្រកាសនៃភាគីសមុទ្រចិនខាងត្បូង(DOC)និងពិភាក្សាបន្តលើការចងក្រងក្រមប្រតិបត្តិសមុទ្រខាងត្បូង(COC)។ជំនួបពហុភាគីនេះនឹងមានវត្តមានលោកអនុ... | ចុងក្រោយរដ្ឋាភិបាលក្រុងប៉េកាំងនៅតែអាចមិនគេចវេសពីការចរចានិងប្រើប្រាស់លិខិតូបករណ៍ដែលអាស៊ាននិងចិនបានធ្វើឡើងដើម្បីគ្រប់គ្រងសកម្មភាពនៅក្នុងតំបន់ជម្លោះ។ជាក់ស្តែងនៅក្នុងកិច្ចប្រជុំចិន-អាស៊ានបញ្ហាពីរដែលរដ្ឋាភិបាលក្រុងប៉េកាំងតែព្រងើយកន្តើយមិនចង់លើកមកនិយាយពេលពិភាក្សានោះនឹងត្រូវលើក... |
article_5419.txt | របាយការណ៍គណកម្មការកំណែទម្រង់ថៃដែលទើបបោះពុម្ពផ្សាយកាលពីថ្មីៗនេះបង្ហាញច្បាស់ថា រាជធានីបាងកក អាចនឹង លិច បាត់ក្រោមទឹកនៅក្នុងរយៈពេល ២ទសវត្សខាងមុខនេះ។ យោងតាមរបាយការណ៍នេះ គ្រោះមហន្តរាយទីក្រុងលិចក្រោមទឹក បណ្តាលមកពីការកើនឡើងកម្ពស់ទឹកសមុទ្រនិងការរីកដុះដាលនៃសំណង់ធំៗឥតឈប់ឈរ។ គណកម្មការនេះក៏អំពាវនាវ... | ស្តាប់សំឡេង រាជធានីបាងកក ប្រទេសថៃអាចនឹងលិចបាត់កប់ក្រោមទឹក ក្នុងរយៈពេល២០ឆ្នាំខាងមុខនេះ ។នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់គណកម្មការកំណែទម្រង់ថៃ ដែលទើបបោះពុម្ពផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះ។ ប្រជាជនថៃគ្រប់គ្នាហាក់ដូចជាមានការបារម្ភខ្លាំងដែរ ចំណោះការវាយតម្លៃថា ទីក្រុងបាងកកនឹងលិចក្រោមទឹក... |
article_542.txt | បន្ទាប់ពីសភាជាន់ទាប និងសភាជាន់ខ្ពស់ផ្តល់សច្ចាប័នរួច ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែតុលាចុះហត្ថលេខាលើច្បាប់បញ្ចូលតំបន់អ៊ុយក្រែន៤ជារបស់រុស្ស៊ីជាផ្លូវការ បើទោះជាមិនក្តោបក្តាប់បានទាំងមូលនៃដែនដីអ៊ុយក្រែនទាំង៤តំបន់នេះក៏ដោយ។ | ក្រោយការធ្វើប្រជាមតិរួបរួមជាមួយរុស្ស៊ីនៅតំបន់អ៊ុយក្រែនចំនួន៤កាលពីចុងខែកញ្ញា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែតុលា បានចុះហត្ថលេខាលើច្បាប់បញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយជារបស់រុស្ស៊ី។ ការចុះហត្ថលេខារបស់មេដឹកនាំរុស្ស៊ី ជានីតិវិធីចុងក្រោយ បន្ទាប់ពីទាំងសភាជាន់ទាប និងសភាជាន់ខ្ពស់រុស្ស៊ីផ្តល់សច្ចាប័នរួចរាល់។ «ប្... |
article_5420.txt | ។ | សូមស្តាប់ព័ត៌មានលម្អិតជាសំឡេង៖ អាជ្ញាធរចិនបានចេញមុខអះអាងជាសាធារណៈថា ក្រុមប្រជាជនឥស្លាមអ៊ុយហ្គួ១០៩នាក់ដែលខ្លួនស្នើឲ្យថៃបញ្ជូនមកចិនវិញកន្លងមកនោះ ជាមុខសញ្ញា ក្រុមដែលប៉ុនប៉ងទៅធ្វើ សង្គ្រាមជីហាតនៅស៊ីរី និងអ៊ីរ៉ាក់ជាមួយក្រុមរដ្ឋឥស្លាម។ ពួកគេធ្វើដំណើរទៅថៃ មុនត្រៀមចាកចេញបន្តទៅតួគី និង... |
article_5421.txt | ទីម័រខាងកើត ត្រូវបានគេស្គាល់ជារដ្ឋមួយ ដែលទទួលរងការកៀបសង្កត់ពីពួកអាណានិគម ខ្លាំងជាងគេនិង យូរជាងគេនៅក្នុងតំបន់។ ក្នុងនោះយើងឃើញថា រដ្ឋនេះដំបូងឡើយ ត្រូវបាន គ្រប់គ្រងដោយប៉រទុយហ្គាល់ និង ហូឡង់នៅសតវត្សន៍ទី១៦ ហើយបានបញ្ចប់នូវអាណានិគម ក្នុងឆ្នាំ១៩៧៥ ។ | ស្របពេលដែល ទីម័រខាងកើត ប្រកាសឯករាជ្យពីម្ចាស់អាណានិគមហូឡង់ ឥណ្ឌូនេស៊ី ដែលជាប្រទេសជិតខាងដែលមានអំណាចនៅក្នុងតំបន់ បានឆ្លៀតឱកាសនេះចូលឈ្លានពាន និង ដាក់អាណានិគមទៅលើទីម័រខាងកើតម្តងទៀត។ ក្រោមការគ្រប់គ្ររបស់ឥណ្ឌូនេស៊ីអស់រយៈពេលប្រហែល២៥ឆ្នាំ ប្រជាជនទីម័រខាងកើត បានទទួលរងការធ្វើ ទុក្ខបុកម្នេ... |
article_5422.txt | ក្រសួងកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី កាលពីពេលថ្មីៗនេះ បានចេញផ្សាយខិត្តបណ្ណណែនាំ ឬសៀវភៅមគ្គុទេសក៏ជុំវិញគ្រោះថ្នាក់ដែលបង្កឡើងនៅពេលថតរូបខ្លួន «Selfie»។ នេះបើតាមការផ្សាយរបស់បណ្តាញព័ត៌មាននានារបស់រុស្ស៊ី។ | នៅក្នុងខិតបណ្ណក្រសួងកិច្ចការផ្ទៃក្នុងរុស្ស៊ីបានដាក់រូបថតនិងសញ្ញាហាមឃាត់ការថតSelfieនៅពេលទីតាំងគ្រោះថ្នាក់ និងកាលៈទេសៈមួយចំនួន។មន្ត្រីពាក់ព័ន្ធបានលើកឡើងថា៖ «យើងព្យាយាមបង្ហាញរូបភាពរន្ធត់ដើម្បីបង្ហាញឲ្យដឹងថា ការថត Selfieអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិតគ្រប់ពេលវេលា»។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី... |
article_5423.txt | Denganmal គឺជាភូមិមួយនៅក្នុងរដ្ឋ Maharashtra ដែលស្ថិតនៅភាគខាងលិចក្នុងប្រទេសឥណ្ឌា។ ភូមិនេះគឺជាភូមិដ៏តូចមួយដែលមានប្រជាជនត្រឹមតែ ៥០០ នាក់ប៉ុណ្ណោះ។ អង្គុយក្នុងផ្ទះខ្ទមមួយធ្វើអំពីដីភក់ លោក Sakharam Bhagat គឺជាមេគ្រួសារដែលមានសមាជិកច្រើនជាងគេមួយក្នុងភូមិ។ គាត់មានប្រពន្ធដល់ទៅបីនាក់ និងមានក... | មានប្រពន្ធច្រើនជារឿងខុសច្បាប់ ដោយសារបុរសនេះកាន់សាសនាហិនឌូ ទើបគាត់គេចផុតពីការអនុវត្តច្បាប់ប្រឆាំងនឹងការយកប្រពន្ធច្រើនក្នុងប្រទេសនេះបាន។ អ្នកស្រី Tuki ជាប្រពន្ធទីមួយ មិនខឹងនឹងស្វាមីដែលយកប្រពន្ធថែមទៀតទេ។ គាត់បានពន្យល់ថា គាត់ និងស្វាមីមានកូនជាមួយគ្នាដល់ទៅ ៦ នាក់។ កាលពីកូនៗនៅតូច គាត់នៅ... |
article_5424.txt | ក្រោយរង់ចាំលទ្ធផលប្រជាមតិនៅក្រិកយ៉ាងអន្ទះសារ គេឃើញច្បាស់នឹងភ្នែកថា ប្រជាជនក្រិកភាគច្រើនមិនគាំទ្រកញ្ចប់សំណើរបស់ម្ចាស់បំណុលអឺរ៉ុបទេ។ ប្រជាជនក្រិកបោះឆ្នោតទាត់ចោលសំណើរអឺរ៉ុប ប្រៀបដូចជាការទះកំភ្លៀងសហភាពអឺរ៉ុបមួយទំហឹងដែរ ព្រោះមេដឹកនាំអឺរ៉ុបមិនរំពឹងថាប្រជាជនក្រិកថ្លើមធំហ៊ានទាត់ចោល... | សូមស្តាប់ការបកស្រាយលោកសៅ ផលនិស្ស័យ៖ ប្រជាជនក្រិកដែលបោះឆ្នោតថា«ទេ»ម្សិលមិញ បានប្រកាសជ័យជម្នះក្រោយលទ្ធផលផ្លូវការត្រឹមបានគេប្រកាសហើយ។ លទ្ធផលផ្លូវការបង្ហាញថាប្រជាជនក្រិចកជាង៦១ភាគរយមិនទទួលសំណើរម្ចាស់បំណុល ខណៈពេលប្រជាជនត្រឹម៣៩ភាគរយទៀតប៉ុណ្ណោះចង់ទទួលសំណើរ។ ប្រមុខរដ្ឋាភិបាលក្រុងអាថែន អាឡិ... |
article_5425.txt | អ្នកសារព័ត៌មានអេស្ប៉ាញ៣នាក់បានបាត់ខ្លួន នៅក្រុងអាឡេប ភាគខាងជើងស៊ីរី ជាង១០ថ្ងៃមកហើយ។ រដ្ឋាភិបាលអេស្ប៉ាញបានសម្រេចបញ្ជូនភ្នាក់ងារចារកិច្ចទៅប្រទេសដ៏គ្រោះថ្នាក់មួយនេះ ដើម្បីស្វែងរកអ្នកសារព័ត៌មានទាំង។ ក្រសួងការបរទេសអេស្ប៉ាញបានអះអាងនៅថ្ងៃពុធម្សិលមិញ ថាមិនបានទទួលដំណឹងពីក្រុមណាមួយស្ត... | យោងតាមក្រសួងការបរទេសអេស្ប៉ាញ ភ្នាក់ងារចារកិច្ចជាតិកំពុងតែធ្វើសកម្មភាពស្វែងរកអ្នកសារព័ត៌មានទាំង៣នាក់ ក្នុងទឹកដីស៊ីរី។ អ្នកទាំង៣នេះគឺមាន Antonio Pampliega អាយុ៣៣ឆ្នាំ Jose Manuel Lopez អាយុ៤៤ឆ្នាំ និង Angel Sastre អាយុ៣៥ឆ្នាំ។ ពួកគេធ្លាប់បំរើការអោយសារព័ត៌មានក្នុងស្រុកជាច្រើន ដូចជា ABC និង La Razon,... |
article_5426.txt | នៅឆ្នាំ ២០១២មានកូនក្មេងរស់ក្នុងនៅព្រៃខ្វះអាហារូបត្ថម្ភម្នាក់ ដែលមានឈ្មោះថា Sasha T ត្រូវបានគេរកឃើញ បន្ទាប់ពីត្រូវបានមា្តយ ទុកចោលនៅក្នុងបន្ទប់ជាមួយសត្វពពែរយៈពេលមួយឆ្នាំ។ ក្នុងវ័យ ៤០ឆ្នាំ អ្នកស្រី Marina គឺជាម្តាយរបស់កុមាររូបនេះ ដែលរស់នៅក្នុងតំបន់ Rostov នៃប្រទេសរុស្ស៊ី។ ក្មេងប្រុសនេះ មិនចេ... | ក្មេងប្រុសនេះមានទម្ងន់មួយភាគបីតិចជាងក្មេងធម្មតា ក្នុងអាយុដំណាលគ្នា នៅពេលដែលគេបានរកឃើញ និងមិនព្រមគេងនៅលើគ្រែនេះទេ។ គេព្យាយាមនៅក្រោមគ្រែ ហើយគេងនៅទីនោះ។ គេមានការភ័យខ្លាចយ៉ាងខ្លាំង ចំពោះមនុស្សធំ ដែលចូលទៅមើលគេ៕ ផ្តល់សិទ្ធិដោយ www.health.com.kh ផ្តល់សិទ្ធិដោយ www.health.com.kh អ្នកសរសេរអ... |
article_5427.txt | ម្សិលមិញនេះ មានកម្មករជាច្រើនរយនាក់ប្រមូលផ្តុំគ្នាបាតុកម្មតវ៉ាដោយសនិ្តភាព ដើម្បីទារឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់ពួកគេ។ បាតុកម្មនេះកើតឡើង នៅភាគខាងជើងទីក្រុងយ៉ង់ហ្គូន ហើយពួកគេសុំតំឡើងពី ៣,៦០០ គីយ៉ាត ( ៣.១៨ ដុល្លាសហរដ្ឋអាមេរិក) ទៅ ៤,០០០ គីយ៉ាត (៣.៥៤ដុល្លាសហរដ្ឋអាមេរិក) សម្រាប់... | កាលពីខែមុននេះ ក្រោយពីមានការចរចាគ្នារវាងរដ្ឋាភិបាល កម្មករ និង និយោជកគណៈកម្មាធិការជាតិទទួលបន្ទុកប្រាក់ឈ្នួល បានកំណត់ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ កម្មកររោងចក្រ។ ក៏ប៉ុន្តែក្រោយការអនុម័ត មិនបានប៉ុន្មានផង ស្រាប់តែមានចលនាបាតុកម្មជាថ្មីទៀត ដោយពួកគេទាមទាររតំឡើងប្រាក់ខែ។ ក្រុមកម្មករប្រមូលផ្តុំគ្... |
article_5428.txt | លោក Samuel Forrest ត្រូវបានភរិយារបស់ខ្លួនបង្ខំឲ្យជ្រើសរើសរវាងរូបនាង និងកូនទើបនឹងកើតដែលមានជំងឺទ្រីសូម៊ី ២១ (ជំងឺតំណពូជដែលខួរក្បាលមានការលូតលាស់យឺត)។ ដោយក្តីអាណិត និងស្រឡាញ់កូន ឪពុករូបនេះមិនស្ទាក់ស្ទើរនឹងឆ្លើយតប ដោយសម្រេចចិត្តរើសយកកូន។ | « កូនរបស់លោកមានបញ្ហាធ្ងន់ធ្ងរណាស់ » នេះជាពាក្យដំបូងដែលគ្រូពេទ្យបាននិយាយទៅកាន់ឪពុកទារក ប៉ុន្មាននាទីបន្ទាប់ពីទារកចាប់កំណើត។ ឪពុករបស់ទារក Leo បាននិយាយថា៖ « កូនខ្ញុំស្អាត មានកាយសម្បទាគ្រប់លក្ខណៈទាំងអស់។ គ្មានហេតុផលអ្វីដែលខ្ញុំបោះបង់គេចោលនោះទេ »។ ប៉ុន្តែ នៅពេលដែលឪពុករូបនេះបីកូនដោយភាពកក់... |
article_5429.txt | នារីម្នាក់បានអះអាងថា គ្រឿងអលង្ការមានតម្លៃមិនតិចជាង ៥៥ ០០០ ដុល្លារទេដែលត្រូវគ្រូទាយបន្លំលួចយកក្នុងពិធីសូត្រមន្តគាថាបណ្តេញគ្រោះកាចនៅផ្ទះរបស់នាង។ | នារីវ័យក្មេងអាយុ ២៨ ឆ្នាំម្នាក់រស់នៅក្នុងសង្កាត់ Chelles ប្រទេសបារាំងបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងស្ត្រីជាគ្រូទាយម្នាក់ដែលនាងចោទប្រកាន់ថា បានលួចគ្រឿងអលង្ការមានតម្លៃជាទឹកប្រាក់ចំនួនប្រមាណ ៥៥ ០០០ ដុល្លារដោយបន្លំប្តូរយកគ្រឿងអលង្ការ ហើយដាក់គ្រាប់ស្ករជំនួសវិញ នេះបើតាមការឲ្យដឹងរបស់សមត្ថកិ... |
article_543.txt | រុស្ស៊ីកំពុងបញ្ចុះបញ្ចូលឱ្យមានការបោះឆ្នោតជាសម្ងាត់ជាជាងជាសាធារណៈ នៅពេលរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ទាំង១៩៣ ក្រោយបោះឆ្នោតអនុម័តសេចក្តីសម្រេចថ្កោលទោសរុស្ស៊ីជុំវិញការលេបទឹកដីអ៊ុយក្រែននៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuter នៅថ្ងៃទី៥ ខែតុលា។ សេចក្តីព្រាងនៃសេចក្តីសម្រេចដែលគាំទ្រដោយលោកខាងលិចនៅក... | ក្រោយរុស្ស៊ីប្រកាសជោគជ័យក្នុងប្រជាមតិរួបរួមតំបន់អ៊ុយក្រែនចំនួន៤ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN)នៅថ្ងៃទី៣០ ខែកញ្ញាបើកកិច្ចប្រជុំបោះឆ្នោតលើសេចក្តីព្រាងនៃសេចក្តីសម្រេចថ្កោលទោសទង្វើរុស្ស៊ី។ សេចក្តីព្រាងដែលចេញដោយអាម៉េរិក និងអាល់បានីនេះត្រូវបានគាំទ្រដោយរដ្ឋសមាជិកក្រុមប្រឹក្សា១០ប្រទេស ខណៈរុស្ស៊ីបោះឆ្នោតវ៉េតូ ហើយប្... |
article_5430.txt | វាគឺជាជំហានដ៏ធំមួយឈានទៅរកការលុបបំបាត់ជំងឺអេបូឡា។ ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងមេរោគនៃជំងឺអេបូឡាដែលបានសម្លាប់មនុស្សអស់រាប់ពាន់នាក់នៅអាហ្វ្រិកខាងលិច ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ បានបង្ហាញនូវប្រសិទ្ធភាព ១០០% នេះបើចុះផ្សាយរបស់ទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet កាលពីថ្ងៃសុក្... | លោកស្រី Margaret Chan អគ្គនាយិកាអង្គការសុខភាពពិភពលោក បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ « វាគឺជាការបោះជំហានដ៏ធំមួយ។ វ៉ាក់សាំងដ៏មានប្រសិទ្ធភាពនេះនឹងក្លាយជាអាវុធដ៏សំខាន់មួយទៀតក្នុងការប្រឆាំងនឹងមេរោគអេបូឡា »។ ការធ្វើតេស្តវ៉ាក់សាំង VSV-ZEBOV ដែលត្រូវបានផលិតដោយទីភ្នាក់ងារសុខភាព... |
article_5431.txt | ទំនាក់ទំនងស្នេហារវាង Tom Cruise និងជំនួយការស្រីរបស់គាត់Emily Thomasបានលេចឮអស់រយៈពេលជាច្រើនខែមកហើយ។ បើតាមប្រភពព័ត៌មានរបស់ទស្សនាវដ្តីOK! តារាភាពយន្ត Hollywood នេះបានលង់នឹងសម្រស់វ័យក្មេងរបស់ជំនួយការវ័យ ២២ ឆ្នាំនេះយ៉ាងខ្លាំង។ | អ្នកទាំងពីរបានជួបគ្នាកាលពីឆ្នាំ ២០១៤ នៅពេលដែលEmily មកធ្វើជាជំនួយការរបស់Tom នៅក្នុងភាពយន្តស៊េរីMission Impossibileវគ្គRogue Nation ។Tom Cruise ដែលបច្ចុប្បន្នមានអាយុ ៥៣ ឆ្នាំហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ជំនួយការខ្លួនដែលមានឈ្មោះដ៏ពីរោះគឺ Emily ។ វាជាទំនាក់ទំនងដែលមិនមែនគ្មានផ្លែផ្កានោ... |
article_5432.txt | បងប្អូនពីរនាក់ ប្រុសអាយុ ៦ ឆ្នាំនិងស្រីអាយុ ៤ ឆ្នាំដែលត្រូវជីតារបស់ខ្លួនបង្ខាំងទុកក្នុងទ្រុងជាមួយហ្វូងសត្វឆ្កែនៅតំបន់ Liuhe ក្រុង Nanjing ត្រូវបានអង្គការក្នុងស្រុកមួយជួយសង្គ្រោះ បន្ទាប់ពីអ្នកជិតខាងបានប្រាប់ពីស្ថានភាពរបស់ក្មេងដល់បណ្តាញព័ត៌មាន។ ពេលនេះ គ្រួសារមួយបានស្ម័គ្រចិត្តទទួលទំ... | នៅពេលថ្ងៃ ក្មេងទាំងពីរត្រូវនៅក្នុងទ្រុងដ៏ធំមួយជាមួយសត្វឆ្កែ ៥០ ក្បាល។ ពេលយប់ ពួកគេដេកនៅក្នុងរថយន្តដែលគេបោះបង់ចោល។ ពួកគេត្រូវដណ្តើមអាហាររបស់សត្វឆ្កែ ហើយពេលខ្លះ ពួកគេហូបចំណីដែលគេបោះចោលនៅតាមផ្សារ និងផឹកទឹកភ្លៀងដក់នៅតាមផ្លូវ ឬទឹកស្ទឹងនៅក្បែរនោះ។ បើតាមការឲ្យដឹងពីអ្នកជិតខាង ក្មេងទា... |
article_5433.txt | ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា បន្ទាប់ពីក្មេងប្រុសអាយុ ៣ ឆ្នាំម្នាក់បានស្លាប់ដោយសារគ្រាប់កាំភ្លើង នៅទីក្រុង Detroit ភាគខាងជើងសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់របស់បណ្តាញព័ត៌មានអាមេរិកាំង កាលពីថ្ងៃពុធកន្លងទៅនេះ។ | ក្មេងប្រុសធំបានបាញ់ក្មេងតូចចំមុខ ហើយក្មេងរងគ្រោះក៏បានស្លាប់ភ្លាមៗ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ បើតាម Detroit News ដែលបានដកស្រង់សម្តីរបស់ប៉ូលិស នៅពេលកើតហេតុ ក្មេងទាំងពីរបានលេងកាំភ្លើងជាមួយគ្នា។ បើតាមប្រសាសន៍របស់រដ្ឋអាជ្ញា Kym Worthy នៃគណៈកម្មាធិការ Wayne ដែលត្រូវបានផ្សព្វផ្សាយដោយ Detroit... |
article_5434.txt | អ្នកភូមិដ៏តូចមួយដែលស្ថិតនៅភាគខាងជើងប្រទេសកាហ្សាស្ថានបានកើតជំងឺដ៏ចម្លែកមួយ គឺជំងឺងងុយគេង។ ចាប់តាំងពីឆ្នាំ ២០១០ មក អ្នកភូមិ Kalachi ប្រមាណ ១៥០ នាក់ស្រាប់តែដេកលក់ភ្លាមៗ ខណៈពេលដែលពួកគាត់កំពុងតែដើរ ឃ្វាលគោ ឬធ្វើការងារផ្សេង។ ការដេកលង់លក់នេះអាចមានរយៈពេលបី-បួនម៉ោង ឬយូររហូតដល់ ៦ ថ្ងៃក៏មាន។ ប... | ប៉ុន្តែ នាពេលថ្មីៗនេះ អាជ្ញាធរនៃប្រទេសនេះបានប្រកាសថា រកឃើញពីមូលហេតុនៃជំងឺងងុយគេងនេះហើយ។ អណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមដែលលែងដំណើរការទៅហើយ ហើយស្ថិតនៅជាប់ភូមិ Kalachi ត្រូវបានគេចង្អុលថា គឺជាប្រភពនៃជំងឺនេះ។ ប៉ុន្តែ មិនមែនសារធាតុអ៊ុយរ៉ាញ៉ូមទេដែលជាប្រភពជំងឺនោះ គឺសារធាតុកាបូនម៉ូណូស៊ីត និងអី... |
article_5435.txt | នាយករដ្ឋមន្ត្រីរុស្ស៊ី ឌីមីទ្រី មេវេដេវ បានឲ្យដឹងថា រុស្ស៊ីនឹងចាប់ផ្តើមព្រាងគម្រោងអភិវឌ្ឍន៍របស់ពេល ១០ឆ្នាំសម្រាប់ប្រជុំកោះ Kuril(គូរីល) ដែលជាប់ជម្លោះជាមួយជប៉ុនផងនោះ។គម្រោងអភិវឌ្ឍន៍កោះជម្លោះរយៈពេល១០ឆ្នាំរបស់រុស្ស៊ី ក្រៅពីផ្តោតលើហេដ្ឋរចនាសម្ព័ន្ធស៊ីវិល គម្រោងនេះក៏ផ្តោតលើការកសាងកម... | ប្រមុខរដ្ឋាភិបាលរុស្ស៊ីលោក ឌីមីទ្រី មេវេដេវ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីថា លោកបានស្នើឲ្យរដ្ឋាភិបាលរៀបចំសេចក្តីព្រៀងគម្រោងអភិវឌ្ឍន៍កោះគូរីលដែលជាប់ជម្លោះជាមួយជប៉ុនរយៈពេល១០ឆ្នាំ ចាប់ផ្តើមពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០២៥ឯណោះ។ គម្រោងថ្មីជាគម្រោងរបស់សហព័... |
article_5436.txt | បុរសម្នាក់ដែលមានពងស្វាសរីកធំបន្តិចម្តងៗរយៈពេល ១០ឆ្នាំហើយនោះ ឥឡូវនេះ បានសម្រេចចិត្តផ្លាស់ប្តូរជីវិតរបស់គាត់ ដោយទទួលការវះកាត់ពងស្វាសនោះចេញហើយ។ គាត់មានឈ្មោះថា Dan Maurer អាយុ ៣៩ឆ្នាំ។ គាត់បានចំណាយពេលវេលាជាច្រើនឆ្នាំ ដើម្បីសន្សំលុយឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការវះកាត់របស់ខ្លួន ក្រោយពីដឹ... | ដំបូងឡើយ គ្រូពេទ្យបានប្រាប់គាត់ឲ្យធ្វើការសម្រកទម្ងន់ដែរ ប៉ុន្តែ ក្រោយពីការហាត់ប្រាណយ៉ាងច្រើនមកឃើញថា គាត់ស្រកទម្ងន់បាន ២២,៦ គីឡូក្រាមដែរ ប៉ុន្តែ ពងស្វាសដែលរីកធំនោះ ចេះតែបន្តលូតលាស់រហូតតែម្តង។ បន្ទាប់មក គ្រូពេទ្យបានរកឃើញថា ពងស្វាសរបស់គាត់បង្កឡើងដោយជំងឺដ៏កម្រមួយដែលមានឈ្មោះថា Scrotal ... |
article_5437.txt | រឿងបំណុលក្រិក កាន់តែខិតជិតដល់ទីបញ្ចប់មែនទែនហើយ ក្រោយពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអឺរ៉ុបបដិសេធបន្តកម្មវិធីដោះបំណុលជួយក្រុងអាថែន។ អ្នកនយោបាយក្រិកបានសម្រេចផ្ទេរការទទួលខុសត្រូវអនាគតប្រទេសជាតិដល់ប្រជាជនក្រិកគ្រប់គ្នាម្តងតាមប្រជាមតិថាតើក្រិកគួរទទួលសំណើររបស់ម្ចាស់បំណុលដែលភ្ជាប់ដោយលក្ខ... | សភាក្រិកបានសម្រេចបោះឆ្នោតគាំទ្រសំណើរសុំធ្វើប្រជាមតិរបស់រដ្ឋាភិបាលលោក Alexis Tsiprasក្រោយពេលដែលរដ្ឋាភិបាលបន្តចរចាជាមួយបណ្តាភាគីម្ចាស់បំណុលឯទៀតអស់ជាច្រើនថ្ងៃតែគ្មានផ្លែផ្កាសោះ។ ប្រជាមិត្តនៅថ្ងៃ ៦កក្កដាខាងមុខជាការផ្តល់អំណាចដល់ប្រជាជនក្រិកទូទៅក្នុងការសម្រេចជោគវាសនារបស់ជាតិខ្លួន... |
article_5438.txt | ក្មេងស្រីអាមេរិកអាយុ១១ឆ្នាំម្នាក់ដែលមានឈ្មោះថា Alexis បានដកធ្មេញទឹកដោះរបស់ខ្លួនដោយប្រើវិធីសាស្ត្រចងភ្ជាប់ធ្មេញទៅនឹងផ្លែព្រួញហើយបាញ់ចេញទៅ។ នាងបានដកធ្មេញប្រកបដោយជោគជ័យដោយគ្មានការឈឺចាប់ធ្ងន់ធ្ងរនោះឡើយ។ | យោងតាមការផ្សាយនៅលើ France TV Info កុមារី Alexis បានប្រើវិធីដកធ្មេញទឹកដោះដ៏ចម្លែកនេះ តាមការណែនាំរបស់ឪពុកខ្លួន។ ឪពុកនាងក៏បានថតវីដេអូ និងបង្ហោះសកម្មភាពដកធ្មេញរបស់ Alexis នៅលើ Youtubeផងដែរ។ ទោះបីជាការធ្វើបែបនេះបានជោគជ័យក៏ដោយប៉ុន្តែទណ្ឌបណ្ឌិតបានណែនាំថាវាមិនមែនជាគំរូដែលត្រូវធ្វើតាមនោះឡើ... |
article_5439.txt | ចុងឆ្នាំ២០១៥ខាងមុខនេះ មីយ៉ាន់ម៉ា នឹងមានការបោះឆ្នោតសភាលើកដំបូងក្នុងប្រវត្តិសាស្ត្រ តាមបែបលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព។ ក្នុងនោះមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះក្នុងការប្រជែងយកអាសនៈនៅក្នុងសភា។ តែជារឿងគួរឲ្យភ្ញាក់ផ្អើលនោះលោកប្រធានាធិបតី ថេន សេន មិនបានសម្រេចឈរឈ្មោះនៅក្នុងការបោះឆ្នោតសភា ... | មន្ត្រីនាំពាក្យប្រធានាធិបតីមីយ៉ាន់ម៉ា បានអះអាងថា លោកថេន សេន បានសម្រេចមិនចូលរួមនៅក្នុងការបោះឆ្នោតសភា ដែលនឹងត្រូវប្រព្រឹត្តឡើងនៅខែវិច្ឆិកាខាងមុខនេះ។ នោះក៏ព្រោះតែលោកមានបញ្ហាសុខភាព។ លោក ថេន សេន ជាប្រធានាធិបតីមីយ៉ាន់ម៉ាដំបូងបង្អស់ ដែលបានឡើងកាន់តំណែង ដោយការបោះឆ្នោត ក្រោយពីមានការកែទម្រង់ប្រ... |
article_544.txt | សេតវិមាននៅថ្ងៃទី១២ ខែតុលាចេញផ្សាយយុទ្ធសាស្រ្តសន្តិសុខជាតិដែលត្រូវពន្យារពេលជាយូរ។ ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្រនេះមានការទប់ស្កាត់ការកើនឡើងអំណាចរបស់ចិន ការរារាំងភាពគ្រោះថ្នាក់របស់រុស្សី និងការបញ្ជាក់ជាថ្មីអំពីសារសំខាន់នៃការធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីដោះស្រាយការប្រឈមមុខនឹងបញ្ហាផ្សេងៗដែលប្រទេសប្រជាធិបតេយ្យកំពុងជួបប្រទះ។ | យុទ្ធសាស្ត្រសន្តិសុខជាតិ ជាឯកសារមួយរៀបរាប់លម្អិតអំពីផលប្រយោជន៍ជាតិ និងគោលនយោបាយការបរទេសរបស់អាម៉េរិក។ ចិន និងរុស្សីបានក្លាយជាតួអង្គសំខាន់ក្នុងយុទ្ធសាស្ត្រមួយនេះ ដោយឯកសារនេះបានគូសបញ្ជាក់ពីការគំរាមកំហែងប្រទេសទាំងពីរ។ ក្នុងសុន្ទរកថាស្តីពីយុទ្ធសាស្ត្រថ្មីនេះរបស់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក Jake Sullivan នៅថ្ងៃទី១២ ខែតុ... |
article_5440.txt | ស្ត្រីជនជាតិកូឡុំប៊ីអាយុ ៣៩ ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅនេះ នៅព្រលានយន្តហោះ Bogota បន្ទាប់ពីចុះពីជើងហោះហើរមកពីប្រទេសម៉ិចស៊ិក។ ស្ត្រីម្នាក់នេះបានលាក់លុយចំនួនប្រមាណជាង ៣៨ ០០០ ដុល្លារនៅក្នុងពោះ។ ក្រដាសប្រាក់ ១០០ ដុល្លារអាមេរិកសុទ្ធជាច្រើនរយសន្លឹកត្រូវបានច្រកក្នុងក... | គួរបញ្ជាក់ថា ៩០ % នៃកូកាអីនដែលប្រើប្រាស់នៅសហរដ្ឋអាមេរិក មានប្រភពចេញពីប្រទេសនេះ។ កូឡូមប៊ីបានដាក់ពង្រាយភ្នាក់ងាររបស់ខ្លួនដើម្បីស្វែងរកអ្នកដំណើរដែលលាក់គ្រឿងញៀននៅក្នុងពោះ។ ក៏ដូចជាប្រទេសដទៃទៀតដែរ ការនាំយកប្រាក់សុទ្ធតាមខ្លួនលើសពី ១ ម៉ឺនដុល្លារត្រូវបានហាមឃាត់។ ប៉ូលិសកូឡូមប៊ីបានពន្យល... |
article_5441.txt | ឆ្នាំ២០១៥ ជាឆ្នាំកំណត់ចុងក្រោយ នៃការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សន៍អង្គការសហប្រជាជាតិ(MDGs)ដែលមានគោលបំណងចម្បងប្រាំបីចំណុច។ ក្នុងការអនុវត្តន៍MDGs មាន ប្រទេសមួយចំនួនបានសម្រេចគោលដៅស្ទើរតែទាំងអស់ ខ្លះទៀតបានតិចតួចដោយ អាស្រ័យលើសមត្ថភាពរបស់ប្រទេសនីមួយ។ ទោះជាក្នុងចំណោមគោលដៅទាំង៨ត្រូវបានអនុវត្តកន្... | អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានស្នើឲ្យរដ្ឋសមាជិកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីអាចទម្លាយនូវភាពជាប់គាំងកញ្ចប់ថវិកា ដើម្បីអាចយកទៅអនុវត្តក្នុងគោលដៅអភិវឌ្ឍន៍ជានិរន្តភាព។ ជាពិសេសនោះ ដើម្បីអាចមានលទ្ធភាពបញ្ចប់ភាពក្រីក្រ ដែលជាមរតក និងកត្តាប្រឈមដ៏ធំដែលបន្សល់ទុកក្រោយការអនុ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.