file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5442.txt
សកម្មជន​នយោបាយ​នៅក្នុង​ភូមិ​មួយ​ក្នុងប្រទេស​ឥណ្ឌា​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ក្មេងស្រី​អាយុ ៦ ឆ្នាំ​ម្នាក់។ បុរស​នោះ​អះអាងថា ខ្លួន​គ្រាន់តែ​ប្រតិបត្តិ​តាម​ទំនៀមទម្លាប់​ពី​ដូនតា​នៅក្នុង​ភូមិ​ស្រុក​របស់ខ្លួន​ប៉ុណ្ណោះ។
រូបថត​ក្នុង​ពិធីមង្គលការ​ត្រូវបាន​បង្ហោះ​ពេញ​បណ្តាញ​សង្គម ជាហេតុ​នាំ​ឲ្យ​លេចឮ​ដំណឹង​ដល់​ប៉ូលិស។ សកម្មជន​នយោបាយ​ឥណ្ឌា​អាយុ ៣៥ ឆ្នាំ​រូបនេះ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពីពេលថ្មីៗកន្លងទៅនេះ ពីបទ​រៀបការ​ជាមួយ​ក្មេងស្រី​មិនទាន់​ពេញវ័យ។ បុរស​រូបនេះ​ទំនងជា​បាន​ឲ្យ​ប្រាក់​មួយចំនួន​ដល់​គ្រួសារ​ក្មេងស្រី ដើម្បី​រៀបចំ​គម្រោង​អ...
article_5443.txt
នេះ​ជា​សក្ខីភាព​មួយទៀត​បញ្ជាក់ថា សត្វ​ឆ្កែ​ពិតជា​មិត្ត​ដ៏​ល្អ​របស់​មនុស្ស។ សត្វ​ឆ្កែ​មួយ​ក្បាល​បាន​រត់តាម​រថយន្ត​សង្គ្រោះបន្ទាន់ ដែល​នាំ​ម្ចាស់​ស្រី​របស់ខ្លួន​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​Sao Paulo ប្រទេស​ប្រ៊េ​ស៊ី​ល។វា​បាន​រង់ចាំ​នៅមុខ​មន្ទីរពេទ្យ​អស់​រយៈពេល​បី​សប្តាហ៍។
សត្វ​ឆ្កែ​ដ៏​ស្មោះ​ត្រង់នេះ​ខំប្រឹង​រត់​កាត់​ក្រុង ដើម្បី​តាម​ឲ្យ​ទាន់​រថយន្ត​សង្គ្រោះបន្ទាន់។ វា​ឃើញ​ម្ចាស់​របស់​វា​ត្រូវបាន​គេ​បញ្ជូន​ចូលក្នុង​មន្ទីរពេទ្យ។វា​បាន​អង្គុយ​នៅ​ក្លោងទ្វារ​មុខ​មន្ទីរពេទ្យ​ដោយ​ស្ងៀមស្ងាត់ រង់ចាំ​ម្ចាស់​ស្រី​ចេញមក​វិញ។ ប៉ុន្តែ ពេលវេលា​កន្លងផុតទៅ​មួយថ្ងៃ​ហើយ មួយថ្ងៃ​ទៀត ម្ចាស់​របស់​វា​នៅតែ​មិ...
article_5444.txt
រដ្ឋមន្ត្រីការបរទេស​ចិន​លោក Wang Yi បាន​អះអាងថា បើសិនជា​ចិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ក្នុងការ​ទាមទារ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​របស់ខ្លួន​យូរអង្វែង​មកហើយ​នោះ វា​នឹងធ្វើ​ឲ្យ​អាម៉ាស​ដល់​បុព្វបុរស​ចិន។ ម្យ៉ាងទៀត​លោក​បាន​បន្ថែមថា ប្រសិនបើ​ចិន​មិនអាច​ប្រឈមមុខ​ជាមួយ​ការរំលោភបំពាន​អធិបតេយ្យ​របស់ខ្លួន​បាន​ពេលបច្ចុប្បន្...
សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​បង្ខំ​ឲ្យ​អាមេរិក​ដែល​សម្ព័ន្ធមិត្ត​ភាគី​ជម្លោះ​សមុទ្រ​ចិន​ហ្វីលីពីន ចេញមុខ​រិះគន់​ចិន និង​ចោទថា​ចិន​កំពុង​រំលោភ​ឈ្លានពាន​ដែន​អធិបតេយ្យ​របស់​ភាគី​ជម្លោះ​ឯទៀត​ផង។ យ៉ាងណាក៏ដោយ​ភាគី​ចិន​មិនបាន​ខ្វល់ខ្វាយ​នឹង​ពាក្យរិះគន់ ជេរប្រទេច​ផ្តាសារ​រប​ស់​អ្នកណា​ឡើយ។ ចិន​នៅតែ​បន្តសកម្មភាព​របស់ខ...
article_5445.txt
ឃាតករ​វ័យ ២១ឆ្នាំ​ដែល​បានសម្លាប់​មនុស្ស៩នាក់​សុទ្ធតែជា​ប្រជាជន​ស្បែក​ខ្មៅ​នៅ​វិហារ Charleston នារ​ដ្ឋ​South Carolina ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​និង​ស្ថិតក្រោម​ការសួរចម្លើយ។ គេ​សន្និដ្ឋាន​ជាបឋម​ថា ជនដៃដល់​វ័យក្មេង​នេះ​ស្បែក​ស​នេះ ប្រព្រឹត្ត​បទឧក្រិដ្ឋ ព្រោះ​តែមាន​ផ្នត់គំនិត​ស្អប់ខ្ពើម​និង​អើ​ស​រើ​ង​ប្រជាជន​ស្បែក​ខ្មៅ។ អំ...
មានសំឡេង៖ Dylann Roof ជា​ឈ្មោះ​ឃាតករ​វ័យ ២១ឆ្នាំ ដែល​បានសម្លាប់​រង្គាល​មនុស្ស៩នាក់​ក្នុង​វិហារ​សម្រាប់​ប្រជាជន​ស្បែក​ខ្មៅ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​អាមេរិក​ក្នុង​រដ្ឋ South Carolina។ ករណី​បាញ់សម្លាប់​មនុស្ស​គ្មាន​ញរ​ញើ​ត​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃ​ពុធ ហើយ​វា​ជា​ករណី​ឧក្រិដ្ឋកម្ម​ប្រឆាំង​ប្រជាជន​ស្បែក​ខ្មៅ​ដែល​ធ្ងន់ធ្ងរ​បំ...
article_5446.txt
ក្រោយ​ចូល​និវត្ត មនុស្ស​ជាច្រើន​ត្រូវការ​សម្រាក ដើរ​កម្សាន្ត ឬ​នៅ​ជួបជុំ​គ្រួសារ ប៉ុន្តែ​ក្នុងចំណោម​នោះ ក៏មាន​និវត្តជន​មួយចំនួន​ចង់​បន្តធ្វើ​ការងារ​ក្រៅ​ម៉ោង​ផងដែរ។ យោងតាម​ទិន្នន័យ​ដែល​សិក្សា​ដោយ​ភ្នាក់ងារ Merrill Lynch Bank of America Corp របស់​សហរដ្ឋអាមេរិក និវត្តជន​ចំនួន៧២ភាគរយ ចង់​បន្ត​កិច្ចការងារ​ក្រៅ​ម៉ោង ដែល​កត្...
គេហរ​ទំព័រ​ការងារ CareerBuilder.com របស់​សហរដ្ឋអាមេរិក បាន​ណែនាំ​ការងារ​ក្រៅ​ម៉ោង​ដ៏​ពេញនិយម​ចំនួន៦សម្រាប់​និវត្តជន​នៅ​សហរដ្ឋអាមេរិក។ ការងារ​ទាំងនោះ​រួមមាន៖ ១.សាស្ត្រាចារ្យ​ជំនួយ (Adjunct Professor) សាស្ត្រ​ចា​រ្យ​ជំនួយ គឺជា​សាស្ត្រ​ចា​រ្យ​ដែល​ត្រូវគេ​អញ្ជើញ​ឲ្យ​បង្រៀន​ជំនួស​សាស្ត្រ​ចា​រ្យ​ដែល​អវត្តមាន​នៅ​ម៉ោង​ណាមួយ។ ន...
article_5447.txt
ដើម្បី​សម្រេច​ក្តី​ស្រមៃ​មាន​សុដន់​ដ៏​ស្អាត​មួយគូ ស្ត្រី​ជនជាតិ​អង់គ្លេស​ម្នាក់​បានធ្វើការ​សន្សំ​ប្រាក់​រយៈពេល​ពីរ​ឆ្នាំ ដោយ​បង្អត់អាហារ​កូន​ទាំង​បួន​របស់ខ្លួន។ ជា​រៀងរាល់​សប្តាហ៍ នាង​សន្សំ​បាន​ប្រមាណ១៥៨ដុល្លារ។ ក្នុង​មួយខែ ទឹកប្រាក់​ដែល​នាង​ខំ​រឹតត្បិត​នោះ មានតម្លៃ​ស្មើនឹង​មួយ​ភាគបី​នៃ​ប្រាក់ឧបត្ថម្ភ​សង្គម​សម្រាប់​អំឡ...
Naica Gibson អាយុ៣១ឆ្នាំ​បាន​កាត់បន្ថយ​ការចំណាយ​សព្វបែបយ៉ាង​នៅក្នុង​ផ្ទះ។ មិន​ត្រឹមតែ​កាត់បន្ថយ​អាហារ​របស់​កូន​ដែលមាន​អាយុ​ចាប់ពី ១ឆ្នាំ​ដល់១៤ឆ្នាំ​នោះទេ នាង​មិន​ព្រម​ទិញ​សម្លៀកបំពាក់ សម្ភារ​សិក្សា ឬ​បង់ថ្លៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​កូន​ផងដែរ។ ជួនកាល នាង​បាន​នាំកូនៗទៅផ្ទះ​ជីដូន​ដើម្បី​ហូបបាយ។ ស្ត្រី​ជា​ម្តាយ​រូបនេះ...
article_5448.txt
រឿងរ៉ាវ​លួច​ស៊ើបការណ៍​របស់​ភ្នាក់ងារ​សន្តិសុខ​អាមេរិក​បានក្លាយ​ជា​រឿងចម្រូងចម្រាស់​ខ្លាំង​ជាថ្មី​ម្តង​ទៀតហើយ ក្រោយ​មានការ​ទម្លាយ​ថា​អាមេរិក​លួច​ស្តាប់​ទូរស័ព្ទ​ប្រធានាធិបតី​បារាំង​បី​រូប។ របាយការណ៍ WikiLeaks  បង្ហាញថា ភ្នាក់ងារ​ចារកម្ម​អាមេរិក​លួច​ធ្វើ​ចារកម្ម​តាំងពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០១២ ហើយ​ទង្វើ​អាមេរិក​កំពុង​ធ្...
សូម​ស្តាប់​ការបកស្រាយ​របស់លោក​សៅ ផល​និស្ស័យ៖ រឿង​លួច​ស្តាប់​ទូរស័ព្ទ​អធិការបតី​អាឡឺម៉ង​មិនទាន់​ស្ងប់ស្ងាត់​ផង ឥឡូវនេះ វី​គី​លី​ក បាន​លួច​បញ្ចេញ​ឯកសារ៦ច្បាប់​ដែល​ទម្លាយ​ពី​សកម្មភាព​ភ្នាក់ងារ​ចារកម្ម​ក្រុង​វ៉ាស៊ីនតោន​លួច​ស្តាប់​ខ្សែ​ទូរស័ព្ទ​ប្រធានាធិបតី​បារាំង​បី​រូប មន្ត្រី​រដ្ឋាភិបាល និង​អគ្គរដ្ឋទូត​បារាំង​នៅ​អាមេរិក​...
article_5449.txt
១. ត្រូវធ្វើ​អ្វីដែល​អ្នក​បាន​និយាយ​ហើយ​កុំ​និយាយ​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន។
បើ​អ្នក​ដាក់ពិន័យ​កូន​ឲ្យ​ចម្លង​អត្ថបទ ១០០ ចប់ ត្រូវតែ​ឲ្យ​កូនសរ​សេរ​ឲ្យ​បាន​គ្រប់​ចំនួន។ សូមកុំ​ទទួលយក​អត្ថបទ ២០ ចប់​ឲ្យ​សោះ។ ២. ត្រូវមាន​គោលជំហរ​រឹងមាំ​ជាង​កូន បើ​អ្នក​និយាយថា«ទេ» មិនត្រូវ​ផ្លាស់ប្តូរ​គំនិត​ឡើយ ទោះជា​កូន​ស្រែកយំ​យ៉ាងណាក៏ដោយ ព្រោះ​ថាបើ​អ្នក​ចុះចាញ់​កូន​នឹង​រឹតតែ​ប្រកាន់យក​ចរិត​រឹងរូស​នេះ​ថែមទៀត។ ៣. ត្...
article_545.txt
មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែតុលា ថ្កោលទោសរុស្ស៊ីជុំវិញការប៉ុនប៉ងលេបទឹកដីអ៊ុយក្រែនជាង១៥ភាគរយ។ ជាមួយសំឡេងគាំទ្រជិត៣ភាគ៤នៃរដ្ឋទាំង១៩៣ សេចក្តីសម្រេចនោះក៏អំពាវនាវឱ្យប្រទេសទាំងអស់កុំទទួលស្គាល់ទង្វើខុសច្បាប់របស់រុស្ស៊ីមួយនេះផងដែរ។
សេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិ(UN)ដែលរដ្ឋសមាជិកជាច្រើនបោះឆ្នោតគាំទ្រនៅថ្ងៃទី១២ ខែតុលាចាត់ទុកទង្វើរុស្ស៊ីខុសច្បាប់ និងជាការប៉ុនប៉ងកែប្រែព្រំដែនអ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិ។ សេចក្តីសម្រេចនេះដែរក៏អំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់កុំទទួលស្គាល់ការប្រកាសបញ្ចូលទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី ន...
article_5450.txt
ក្រោយ​ករណី​សម្លាប់​រង្គាល​ធ្ងន់ធ្ងរ​នៅ​វិហារ​មួយនា​រដ្ឋ South Carolina ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្កោលទោស​សកម្មភាព​ព្រៃផ្សៃ​នេះ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា​ហិង្សា​ប្រដាប់អាវុធ​ដែល​កើត​នៅ​អាមេរិក​នេះ មិនដែល​កើត​នៅ​រដ្ឋ​អភិវឌ្ឍន៍​ឯទៀត​ឡើយ។  ក្រៅពី​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​អ្នកស្លាប់ ប្រធានាធិបតី​ក...
ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានបង្ហាញ​ការ​ការខឹង​សម្បារ​កាន់​តែ​ខ្លាំង ក្រោយ​ករណី​ហិង្សា​ប្រដាប់អាវុធ​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​ទឹកដី​អាមេរិក។ នោះ​គឺ​ការសម្លាប់​រង្គាល​នៅក្នុង​វិហារ​គ្រឹ​ស្ត​របស់​ប្រជាជន​អាមេរិក​កំណើត​អាហ្វ្រិក​ស្បែក​ខ្មៅ​នៅ​រដ្ឋ South Carolina កាលពី​យប់​ថ្ងៃ​ពុធ​ដោយ​ខ្មាន់កាំភ្ល...
article_5451.txt
ជា​សិស្ស​ពូកែ​ម្នា​ក់នៅ​វិទ្យាល័យ Chicago នាង Arianna Alexander ត្រូវបាន​ទាក់ទាញ​ដោយ​សាកលវិទ្យាល័យ​ជាង២០នៅ​សហរដ្ឋអាមេរិក។ ដើម្បី​អូសទាញ​នាង គ្រឹះស្ថាន​អប់រំ​ទាំង​នោះបាន​ដំឡើង​ប្រាក់​អាហារូបករណ៍​របស់ខ្លួន​រហូតដល់​ជាង ៣ លាន​ដុល្លារ។
ដោយ​ទទួលបាន​ចំនួន​ពិន្ទុ ៥.១ ក្មេងស្រី​នេះ​ត្រូវបាន​កត់សម្គាល់​ដោយ​សាកលវិទ្យាល័យ​ចំនួន២៦ ក្នុងនោះ​មាន ៦ នៅក្នុង​បណ្ដុំ​សាកលវិទ្យាល័យ​ឯកជន Ivy League ដែល​ស្ថិត​ក្នុងចំណោម​សាកលវិទ្យាល័យ​ដ៏​ចំណាស់​ជាងគេ​នៅ​សហរដ្ឋអាមេរិក។ ក្មេងស្រី​នេះ​បាន​សម្តែង​ក្តី​រីករាយ​ថា៖ « ពេលនេះ ការចំណាយ​លើ​ការសិក្សា​មិនមែនជា​បញ្ហា​ទៀត​ទេ។ ខ្ញុំ​ម...
article_5452.txt
យ៉ាងហោចណាស់​មាន​មនុស្ស ២២០នាក់ ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដោយ​ក្នុងចំណោម​នោះ ៨១នាក់ ​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ​អណ្តាតភ្លើង​មួយ​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី Color Play Asia ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ឧទ្យាន​កម្សាន្ត Formosa Fun Coast ជិត​ក្រុង​តៃប៉ិ កាលពី​ថ្ងៃ​សៅរ៍​នេះ។
ការផ្ទុះ​អណ្តាតភ្លើង​ឆាបឆេះ​នេះ​បង្កឡើង​ដោយសារ​ការ​បាច​ម្សៅ​ពណ៌។ ជាតិ​ម្សៅ​ធ្វើ​ឲ្យ​កម្តៅ​ដែល​កើតចេញពី​ពន្លឺភ្លើង​ហ្វារ​នៅលើ​ឆាក​ក្តៅ​ខ្លាំង ជាហេតុ​នាំ​ឲ្យ​កើត​អណ្តាតភ្លើង នេះ​បើតាម​ការពន្យល់​របស់​អ្នកនាំពាក្យ​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​នៃ​សង្កាត់ New Taipei ។ ពិតមែនតែ​អគ្គិភ័យ​នេះ​ត្រូវបាន​គ្រប់គ្រង​យ៉ាង​ឆាប់រហ័ស ប៉ុន្...
article_5453.txt
មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center ដែលមាន​ទីស្នាក់ការ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បានចេញ​របាយការណ៍​សិក្សា​មួយ​អំពី​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​នៅ៣៩ប្រទេស​ស្តីពី​សហរដ្ឋអាមេរិក។ បើតាម​សារព័ត៌មាន Business Insider ក្នុងចំណោម​សំណួរ​ជាច្រើន សំណួរ​មួយ​បាន​ផ្តោតទៅលើ​ការស្ទង់មតិ​ជុំវិញ​ការស្រឡាញ់ និង​ការ​ស្អប់​ប្រទេស​មហាអំណាច​...
យោងតាម​ចម្លើយ​ដែល​ម​ជ្ឃ​មណ្ឌល Pew Research Center ទទួលបាន​នោះ សហរដ្ឋអាមេរិក​មាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​បណ្តា​ប្រទេស​នៃ​អនុតំបន់​អាហ្វ្រិក សាហា​រ៉ា ដែល​ក្នុងនោះ ៥ប្រទេស​ក្នុងចំណោម៦ សំបូរ​អ្នក​ឆ្លើយថា ពេញចិត្ត។ ប្រទេស​នៅ​អឺរ៉ុប អាស៊ី និង​អាមេរិក​ឡាទីន ភាគច្រើន​ក៏មាន​ទស្សនៈ​វិជ្ជមាន​ផងដែរ​ចំពោះ​សហរដ្ឋអាមេរិក។ នៅ​ម​ជ្...
article_5454.txt
ការទទួលបាន​សិទ្ធិ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឬ​សញ្ជាតិ គឺជា​គំនិត​ដ៏​មួយ​សម្រាប់​ពលរដ្ឋ​ដែល​ចង់​រស់នៅ​ក្នុងប្រទេស​ដែលមាន​ស្ថានភាព​ប្រសើរ​ជាង​ប្រទេស​កំណើត​របស់ខ្លួន។ ប៉ុន្តែ​វា​នឹងមិន​ងាយស្រួល​នោះឡើយ​សម្រាប់​ប្រទេស​មួយចំនួន​ប្រសិន​អ្នក​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ទេនោះ។
សារព័ត៌មាន Investopedia បានលើកឡើង​ពី​ប្រទេស​ចំនួន៥ដែល​ពិបាក​ទទួលបាន​សញ្ជាតិ​បំផុត៖ អូទ្រីស៖ ប្រទេស​អឺរ៉ុប​ជាច្រើន​មានច្បាប់​អន្តោប្រវេសន៍​របស់ខ្លួន ប៉ុន្តែ​អូទ្រីស​មាន​ភាព​តឹងរ៉ឹង​ជាងគេ។ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​អឺរ៉ុប អាច​រស់នៅ​ក្នុងប្រទេស​អូទ្រីស​បាន​ជាង៦ខែ ប៉ុន្តែ​បណ្ណ​ស្នាក់នៅ (Resident Permit)។ អ្នក​ចង់​រស់នៅ​ច្រើន...
article_5455.txt
បួន​ឆ្នាំ​បន្ទាប់ពី​ការបើក​ឲ្យ​វិនិយោគិន​បរទេស​ចូលមកក្នុង​ប្រទេស​ដែល​បាន​ស្ថិតក្នុង​ភាព​ឯកា​អស់​ជាច្រើន​ទសវត្ស​មកហើយ​នោះ អាជីវកម្ម​លក់​ទឹកបរិសុទ្ធ​កំពុងតែ​ប្រជែង​គ្នា​ជាមួយ​ប្រពៃណី​នៃ​ការចែក​ទឹក​បរិភោគ​តាមផ្លូវ​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ។ ចរន្ត​ទាំងពីរ​នេះ​ត្រូវ​ប្រកួតប្រជែង​គ្នា​ជាច្រើន​ឆ្នាំ​ត​ទៅមុខទៀត។
នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ទឹក​ម៉ាស៊ីន​មិនអាច​បរិភោគ​បានទេ ប្រការនេះ​ធ្វើ​ឲ្យ​ទីផ្សារ​លក់​ទឹកបរិសុទ្ធ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស។ ខណៈ​ដែលមាន​អ្នកលក់​ទឹកជា​ហូរហែ​តាមផ្លូវ នៅតាម​ទីកន្លែង​មួយចំនួន ព្រះសង្ឃ និង​ប្រជាជន​បាន​ព្យួរ​ក្អម​ទឹក​សម្រាប់​ដាក់​ឲ្យ​អ្នកដំណើរ​បរិភោគ។ ពិតប្រាកដ​ណាស់ អ្នកណា​ក៏​អាច​ប...
article_5456.txt
ជា​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​សុក្រ​នេះ តុលាការ​កំពូល​អាមេរិក​បានសម្រេច​ឲ្យ​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្លាយជា​រឿង​ស្របច្បាប់​ទូទាំង​រដ្ឋ​នៅ​សហរដ្ឋអាមេរិក។
ស្ថាប័ន​តុលាការ​នេះ​បានសម្រេច​ដោយ​សំឡេង​បោះឆ្នោត ៥ ទល់នឹង ៤ ថា​ការហាមឃាត់​ការរួមរស់​រវាង​មនុស្ស​ពីរ​នាក់​ដែលមាន​ភេទ​ដូចគ្នា​គឺជា​រឿង​ខុសច្បាប់​រដ្ឋធម្មនុញ្ញ។ លោក​ចៅក្រម Anthony Kennedy បាន​មានប្រសាសន៍ថា៖ « បើ​យោងតាម​រដ្ឋធម្មនុញ្ញ គូ​សេ្ន​ហ៍​ភេទ​ដូចគ្នា​ដែល​ចង់​រៀប​អាពាហ៍ពិពាហ៍ ត្រូវមាន​ការទទួលស្គាល់​ពី​ច្បាប់​ដូច​គូស្ន...
article_5457.txt
ជាទូទៅ​បុគ្គលិកម្នាក់ៗចំណាយពេល​ស្ទើរតែ ៧៥% នៃ​ម៉ោង​ការងារ​របស់ខ្លួន ដោយ​អង្គុយ​ជាប់​នៅ​នឹង​កៅអី។ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​អសកម្ម​នេះ​ដែល​ឈានទៅដល់​ការកើត​ជំងឺផ្សេងៗ រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្សព្វផ្សាយ​នូវ​អនុសាសន៍​មួយចំនួន​របស់​អ្នកឯកទេស​ផ្នែក​សុខភាព​សាធារណៈ ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Sports Medicine កាលព...
ក្រុម​អ្នកឯកទេស​សុខភាព​បា​ន​ណែនាំ​ថា ត្រូវ​ឈរ​យ៉ាងតិច​ឲ្យ​បាន​ពីរ​ម៉ោង​ក្នុង​មួយថ្ងៃ នៅ​អំឡុងពេល​ធ្វើការ។ បើ​យក​ល្អ គឺ​គួរតែ​ឈរ​ឲ្យ​បាន​បួន​ម៉ោង។ មានន័យថា បុគ្គលិក​ទាំងឡាយ​គួរតែ​ឧស្សាហ៍​ក្រោកឈរ​ឲ្យ​បាន​ទៀងទាត់ ហើយ​ការចាកចេញ​ពី​កៅអី​នេះ​អាច​គណនា​ស្មើនឹង​រយៈពេល​ពីរ​ម៉ោង។ ការ​អង្គុយ​យូរពេក​នាំ​ឲ្យ​ប្រឈមមុខ​កាន់តែខ្លាំង​នឹ...
article_5458.txt
ក្រោយ​វី​គី​លី​ក( Wikileaks) ទម្លាយ​របាយការណ៍​ដែល​បង្ហាញថា អាមេរិក​លួច​ចារកម្ម​បារាំង​ដោយ​លួច​ស្តាប់​ទូរស័ព្ទ​ប្រធានាធិបតី​បារាំង​បី​រូប ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ២០១២ បារាំង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាមេរិក​មក​សាកសួរ​និង​ឲ្យ​បកស្រាយ​បំភ្លឺ​រឿង​ចារកម្ម​នេះ។ ប្រធានាធិបតី​បារាំង​បាន​កោះប្រជុំ​បន្ទាន់​ផងដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ដើ...
ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ខឹងសម្បារ​ខ្លាំង​ដោយ​ដឹង​រឿង​ភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​លួច​ស្តាប់​ទូរស័ព្ទ​លោក​ជាមួយ​អតីត​ប្រធានាធិបតី​បារាំង​ពីររូប​ផ្សេងទៀត​តាំងពី​ឆ្នាំ ២០០៦ដល់​ឆ្នាំ ២០១២ ។ ក្រោយ វី​គី​លី​ក បញ្ចេញ​របាយការណ៍​ប​ង្ហា​ញ​ថា អាមេរិក​ក៏​លួច​ចារកម្ម​មន្ត្រី​កំពូល​របស់​បារាំង​ដែរ​កន្លងមក​នោះ ...
article_5459.txt
ក្នុង​រយៈពេល​ជាង​មួយរយ​ឆ្នាំ​មកនេះ គឺជា​លើកទីមួយ​ហើយ​ដែល​រូប​ស្ត្រី​នឹងត្រូវ​បោះពុម្ព​លើ​ក្រដាសប្រាក់ ១០ ដុល្លារ​អាមេរិក​ដែល​នឹង​បើក​ឲ្យ​ចរាចរ​នៅ​ឆ្នាំ២០២០ នេះ​បើតាម​ការប្រកាស​របស់​អាជ្ញាធរ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។
លោក Jacob Lew លេខាធិការ​រតនាគារ​ជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា រូប​ឥស្សរជន​ស្ត្រី​ដែល​នឹងត្រូវ​លម្អ​ក្រដាសប្រាក់​ថ្មី​នេះ​នឹង​បង្ហាញ​នៅក្នុង​អំឡុង​ឆ្នាំនេះ ដោយ​រង់ចាំ​ការពិភាក្សា​ជា​សាធារណៈ​ជាមុនសិន។ ប៉ុន្តែ លោក​បាន​បង្ហើប​ថា ស្ត្រី​ម្នាក់​នោះ​ត្រូវតែ​បានរួម​សកម្មភាព​ដើម្បី​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ។ ក្រដាស១០ដុល្លារ​ថ្ម...
article_546.txt
ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas ជួបជាមួយប្រធានាធីបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃទី១៣ ខែតុលា ហើយបានបង្ហាញពីការមិនទុកចិត្តលើក្រុងវ៉ាស៊ីនតោនក្នុងការដោះស្រាយជម្លោះ​ជាមួយអ៊ីស្រាអែល ក៏ប៉ុន្តែបានសម្ដែងការកោតសរសើរចំពោះតួនាទីរុស្ស៊ី។
នាជំនួបនៅទឹកដីកាហ្សាក់ស្ថាន មេដឹកនាំប៉ាឡេស្ទីន​ រំលឹកឡើងវិញពីការគាំទ្ររបស់លោក​ចំពោះ​ក្រុម​សម្របសម្រួលអន្តរជាតិ Quartet ចំពោះវិបត្តិជាមួយអ៊ីស្រាអែលដែលមានរុស្ស៊ី អាម៉េរិក និង​អង្គការ​សហប្រជាជាតិផង។ ក៏ប៉ុន្តែលោកបានលើកឡើងថា ចំពោះអាម៉េរិកមិន​គួរត្រូវទទួល​បាន​សេរីភាព​ក្នុង​ការធ្វើការងារណាមួយដោយឯកឯងនោះឡើយ។ «ពួកយើងមិនជឿជាក់លើអ...
article_5460.txt
នាង Kim Kardashian និង​នាង Niki Minaj ដែល​តែងតែ​ត្រូវគេ​ចំអន់​លេងសើច​ពី​រឿង​កំប៉េះគូទ​ធំ​នោះ ពេលនេះ ពួកនាង​រកឃើញ​គូប្រកួត​ប្រជែង​ហើយ។ Mikel Ruffinelli រស់នៅ​រដ្ឋ California ជាប់​ឯតទគ្គ​កម្ម​ពិភពលោក​ជា​ផ្លូវការ ខាង​មាន​កំប៉េះគូទ​ធំជាងគេ​ដែលមាន​អង្កត់ផ្ចិត​ជិត ២,៤ ម៉ែត្រ។
ស្ត្រី​អាយុ ៣៩ ឆ្នាំ ដែលមាន​ទម្ងន់​រហូតដល់ ១៩០ គីឡូក្រាម​រូបនេះ មាន​មោទនភាព​ចំពោះ​រូបរាង​របស់គាត់​ដែលមាន​តែមួយគត់​ក្នុង​លោក។ គាត់​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ថា៖ « ខ្ញុំ​ស្រឡាញ់​រូបរាង​ខ្ញុំ​ណាស់។ ខ្ញុំ​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​សម្រក​ទម្ងន់​នោះទេ »។ ស្ត្រី​ជា​ម្តាយកូន​បួន​នាក់​នេះ​បាន​បន្តទៀតថា៖ « មុន​ពេលដែល​ខ្ញុំ​ម...
article_5461.txt
នៅក្នុង​សាល​វះកាត់ គ្រូពេទ្យ​កាន់​កាំបិត និង​កន្ត្រៃ​ធ្វើការ​វះកាត់ អ្នកជំងឺ​កាន់​ហ្គី​តា​លេង​តន្ត្រី។ បុរស​ជនជាតិ​ប្រេ​ស៊ី​ល​អាយុ ៣៣ ឆ្នាំ​ម្នា​ក់បាន​ច្រៀង​បទ Yesterday របស់​ក្រុម Beatles និង​លេង​ហ្គី​តា​ផងដែរ ខណៈពេលដែល​គាត់​កំពុង​ទទួល​ការវះកាត់​ដុំ​សាច់​ក្នុង​ខួរក្បាល។
ក្នុង​រយៈពេល ៩ ម៉ោង​នៃ​ការវះកាត់ គ្រូពេទ្យ​បាន​ហាម​លោក Anthony Kulkamp Dias មិន​ឲ្យ​ដេក​ឡើយ ហើយ​ណែនាំ​ឲ្យ​គាត់​និយាយ និង​ច្រៀង​ជា​ហូរហែ នៅក្នុង ៦ ដំណាក់កាល​សំខាន់​នៃ​ព្រឹត្តិ​ប​ត្តិ​ការណ៍​នោះ ដើម្បី​គ្រូពេទ្យ​អាច​ដឹងថា សមត្ថភាព​នៃ​កាយវិញ្ញាណ​របស់គាត់​មិនបាន​ប៉ះពាល់​អ្វី​ឡើយ។ ក្រៅ​ពីបទ​ចម្រៀង​របស់​ក្រុម Beatles អ្នកជំងឺ...
article_5462.txt
សម្រាប់ Luka Magnotta ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​នៅ​កាណាដា មន្ទីរឃុំឃាំង​មិនមែនជា​ឧបសគ្គ​ក្នុង​រឿង​ស្នេហា​ឡើយ។ អ្នកទោស​រូបនេះ​បាន​ស្វែងរក​គូស្នេហ៍​ជា​បុរស​ដូចគ្នា​នៅលើ​គេហទំព័រ​មួយ។
ទណ្ឌិត​អាយុ ៣២ ឆ្នាំនេះ​បាន​បាត់បង់​ស្នេហា និង​ជាប់ពន្ធនាគារ បន្ទាប់ពី​គេ​បានសម្លាប់ និង​កាប់​និស្សិត​ប្រុស​ជនជាតិ​ចិន​ដែលជា​គូស្នេហ៍​របស់ខ្លួន កាលពី​ឆ្នាំ២០១។ យុវជន​នេះ​បានដាក់​លក្ខខណ្ឌ​នៃ​ការជ្រើសរើស​គូស្នេហ៍​ដូចតទៅ៖ « ខ្ញុំ​ស្វែងរក​បុរស​នៅ​លីវ​ម្នាក់​សម្រាប់​ទំនាក់ទំនង​សេ្ន​ហា​យូរអង្វែង។ បុរស​ម្នាក់​នោះ​ត្រូវមាន​សម្...
article_5463.txt
នោះ​គឺជា​ពេល​ដ៏​អាម៉ាស​បំផុត​ក្នុង​ជីវិត​សម្រាប់​បុរស​ម្នាក់​ដែល​រស់នៅ​ភាគខាងត្បូង​ប្រទេស​ប្រ៊េ​ស៊ី​ល។ បុរស​ម្នាក់នេះ​បាន​ចត​រថយន្ត​លើ​កន្លែង​របស់​ជនពិកា​រ ហើយក៏​ចុះ​ពី​រថយន្ត​បាត់ទៅ។ នៅពេល​ត្រឡប់មកវិញ ស្រាប់តែ​មានរឿង​គ៏​ឲ្យ​ភ្ញាក់ផ្អើល​បានកើត​ឡើង។ រថយន្ត​របស់គាត់​ត្រូវ​គ្របដណ្តប់​ដោយ​សន្លឹក​ក្រដាស​ពណ៌​ខៀវ ដោយមាន​រូប​ស...
ដោយ​ក្តី​មិន​ពេញចិត្ត អ្នកបើកបរ​នោះ​ចង់​បក​ក្រដាស​ដែលមាន​រាប់រយ​សន្លឹក​លើ​តួ​រថយន្ត​របស់ខ្លួន​ចេញ។ ប៉ុន្តែ ដោយ​មានការ​សើចចំអក​ពី​សំណាក់​អ្នកដំណើរ បុរស​នោះ​គ្រាន់តែ​បក​ក្រដាស​នៅលើ​កញ្ចក់​ខាងមុខ និង​កញ្ចក់​នៅ​ទ្វារ​ឡាន​ប៉ុណ្ណោះ។ ប៉ូលិស​ដែល​នៅ​កន្លែងកើតហេតុ​បានធ្វើការ​ផាកពិន័យ​ពីបទ​ចត​លើ​ចំណត​ជនពិការ បន្ទាប់មក​បុរស​នោះ​ក៏...
article_5464.txt
« ខ្ញុំ​សុំ​ទឹកដោះមនុស្ស​ស្រស់​មួយ​កែវ​មក! »។ ស្តាប់​មើលទៅ ការស្នើ​របស់​អតិថិ​ជននេះ​ហាក់ដូចជា​ប្លែក​ត្រចៀក​បន្តិច ប៉ុន្តែ​បើ​នៅ​ប្រទេស​ជប៉ុន​វិញ​វា​គ្មានអ្វី​ប្លែក​នោះទេ។ ទឹកដោះមនុស្ស​គឺជា​ភេសជ្ជៈ​ពិសេស​ប្រចាំ​ហាង​Bonyu Barដែល​ស្ថិតនៅក្នុង​សង្កាត់​ក្រហម​នៃ​ក្រុង​តូ​ក្យូ។ ស្ត្រី​វ័យក្មេង​អាយុ​ក្រោម ៣០ ឆ្នាំ​បីនាក់​ដែល​ស...
ទឹកដោះមនុស្ស​ស្រស់​នេះ​មួយ​កែវ​តម្លៃ២ ០០០ យ៉េន (ស្មើនឹង ១៥ អឺរ៉ូ)។ បើ​ចំណាយ៥ ០០០ យ៉េន (៣៨ អឺរ៉ូ)ភ្ញៀវ​អាច​សុំ​បៅដោះ​ផ្ទាល់​តែម្តង ដោយ​មានការ​អង្អែល​ក្បាលថ្នមៗពី «ស្ត្រី​មេដោះ» ដែល​ខ្លួន​បានជ្រើសរើស។ ភ្ញៀវ​ប្រចាំ​របស់​ហាង​នេះ​ភាគច្រើន​មាន​អាយុ​ចន្លោះ​ពី ៣០ ដល់ ៤០ ឆ្នាំ តែ​ក៏​អាចមាន​ភ្ញៀវ​ខ្លះ​អាយុ​ដល់៦០ឆ្នាំ​ដែរ។ មកទល់ព...
article_5465.txt
ប៉ូលិស​ហ្វីលីពីន​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ថា​បាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​ទៅលើ​ម្ចាស់​ស្រឡាង​និង​ក្រុម​បម្រើការ​សាឡាង​ដែល​បាន​លិច​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្រឡាង​MBCA Kim-Nirvana ដឹក​មនុស្ស​ប្រមាណ២០០នាក់ បាន​ចាក​ចេញពី​កំពង់ផែ​Ormoc ហើយ​បាន​ក្រឡាប់​លិច សម្លាប់​មនុស្ស​ជាច្រើន​នាក់។
យោងតាម​ប្រភពផ្សេងៗ មនុស្ស​ដែល​ស្លាប់​ក្នុងការ​លិច​ស្រឡាង​នៅ​ហ្វីលីពីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាចមាន​ពី៤៥ទៅ៥៦នាក់។ ការដាក់​ឥ​វ៉ាន់​ធ្ងន់​ពេក អាចជា​មូលហេតុ​ដែលនាំអោយ​លិច​សាឡាង​មួយ​នេះ។ អ្នក​ដែល​បាន​រួច​ផុតពី​គ្រោះថ្នាក់​បាន​ប្រាប់ថា ពួកគេ​បានឃើញ​ស៊ីម៉ង់ត៍​ប្រមាណ១៥០បាវ ដាក់​នៅលើ​ស្រឡាង​នោះ។ ប៉ុន្តែ​បាវ​ទាំងនោះ​មិនត្រូវ​បាន...
article_5466.txt
បើសិនជា​លោកអ្នក​ចូលចិត្ត​ហែល​ទឹកសមុទ្រ ឬ​ហាលថ្ងៃ​ក្រោម​ពន្លឺព្រះអាទិត្យ​នោះ ពេលនេះ​លោកអ្នក​មិនចាំបាច់​ព្រួយបារម្ភ​ថា កម្តៅថ្ងៃ​នឹងធ្វើ​ឲ្យ​រលាក​ស្បែក​របស់លោក​អ្នក​ទៀត​ឡើយ។ឈុត​ហែល​ទឹក​មួយ​ប្រភេទ​នឹង​ប្រាប់​លោកអ្នក​ពី​ពេលវេលា​ដែល​ត្រូវ​បន្ថែម​ក្រែ​ម​ការពារ​កម្តៅថ្ងៃ ដោយ​ផ្ញើ​សារ​ទៅកាន់​ទូរស័ព្ទដៃ​របស់លោក​អ្នក។
Spinali Design គឺជា​ឈ្មោះ​ម៉ាក​ឈុត​ហែល​ទឹក​ដ៏​ឆ្លាត​វៃ​នេះ ហើយ​ត្រូវបាន​បង្កើតឡើង​នៅ​ក្រុង Mulhouse ប្រទេស​បារាំង ដោយ​អ្នកស្រី​Marie Spinaliដែលជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​កម្មវិធី​ព័ត៌មានវិទ្យា​មួយ។ គំនិត​ច្នៃប្រឌិត​នេះ​បាន​កើតមាន​កាលពី​ពីរ​ឆ្នាំមុន នៅពេលដែល​អ្នកស្រី​ឃើញ​ស្បែក​របស់​នារី​ម្នាក់​ត្រូវ​រោល​ដោយ​កម្តៅថ្ងៃ​យ៉...
article_5467.txt
ប្រទេស​បារាំង និង​កាណាដា​បាន​ចាប់ដៃគ្នា​បង្ហាញ​នូវ​គម្រោង​របស់ខ្លួន នៅ​ដើមខែ​មិថុនា​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​គំនិត​ច្នៃប្រឌិត​ថ្មី​ក្នុងការ​ស្ថាបនា​ទីក្រុង ដោយមាន​ឈ្មោះថា « កែប្រែ​មុខមាត់​ទីក្រុង​ប៉ារីស​ឡើងវិញ » ។ វា​ជា​គម្រោង​ដ៏​ធំ​នៃ​ការសាងសង់​អគារ​អំពី​ឈើ​ដ៏​ខ្ពស់បំផុត​ក្នុង​ពិភពលោក​ដែលមាន​កម្ពស់ ៣៥ ជាន់។
អគារ​នេះ​មាន​ឈ្មោះថា Baobab ។ នៅក្នុង​គម្រោង​នេះ​ផងដែរ គេ​នឹង​បង្កើត​សហគមន៍​ដែល​រួមបញ្ចូល​រចនាសម្ព័ន្ធ​គ្រប់បែបយ៉ាង​ដូចជា លំនៅដ្ឋាន សួនច្បារ និង​ចំណត​រថយន្តក្រុង​ជាដើម។ នៅពេលនេះ ព័ត៌មាន​លម្អិត​ទាក់ទិន​នឹង​ទំហំ​ពិតប្រាកដ​នៃ​អគារ និង​វត្ថុ​ធាតុ​ដែល​ត្រូវ​ប្រើប្រាស់​ក្នុងការ​សាងសង់​មិនទាន់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ទេ។...
article_5468.txt
ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ Bloomberg TV បានធ្វើ​បទ​សម្ភាស​ជាមួយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិ​ក លោក​Yanis Varoufakis (យ៉ា​និ​ស វ៉ា​រូស​ហ្វា​គិ​ស) ដោយបាន​ចោទសួរ​ទៅ​លោ​កថា៖ "ប្រសិនបើ​ការបោះឆ្នោត​ប្រជាមតិ​ថ្ងៃអាទិត្យ៥កក្កដា បង្ហាញថា​ពលរដ្ឋ​ទទួលយក​សំណើ​ម្ចាស់បំណុល តើ​ថ្ងៃ​ចន្ទ៦កក្កដា លោក​នឹង​លែង​ធ្វើជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ...
សូមស្ដាប់ព័ត៌មាន​លម្អិត៖ រដ្ឋមន្ត្រី ហិរញ្ញវត្ថុ​ក្រិ​ក​Yanis Varoufakis ពិត​ជាមាន​បុគ្គលិកលក្ខណៈ​មិនធម្មតា​ទេ ដែល​ហ៊ាន​រហូត​លាលែង​តំណែង​ជា​រដ្ឋមន្ត្រី ប្រសិនបើ​ពលរដ្ឋ​ក្រិ​ក​បោះឆ្នោត​ទទួលយក​សំណើ​ម្ចាស់បំណុល នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ។ គេ​អាចនិយាយបាន​ម្យ៉ាង​ទៀតថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ក្រិ​ក​Varoufakis មិន​ត្រឹមត...
article_5469.txt
ភ្នំពេញ៖ អង្គការ​តម្លាភាព​អន្តរជាតិ (TI) បានធ្វើ​ថ្កោលទោស​យ៉ាងខ្លាំង ចំពោះ​សេចក្ដីព្រាងច្បាប់ ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) ដែល​ដាក់​ស្នើឡើង​ឱ្យ​អនុម័ត​នៅ ប្រទេស​កម្ពុជា។ ពួកគេ​ចាត់ទុក​ច្បាប់​នេះ​ថា អាច​នឹងដាក់​កំហិត​យ៉ាងខ្លាំង ដល់​ការបញ្ចេញមតិ​របស់​ប្រជាជន និង អង្គការ​សង្គម​ស៊ីវិល​ប្រទេស​កម្ពុជា។ ...
អង្គការ​តម្លាភាព​អន្តរជាតិ (TI) ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល នៅ​ទីក្រុង​ប៊ែ​រ​ឡាំង ប្រទេស អាល្លឺម៉ង់ បាន​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​សេចក្ដីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល (LANGO) នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី២ ខែកក្កដា​នេះ ។ តាមរយៈ​ការទាមទារ​របស់ NGO នៅ​កម្ពុជា កន្លងមក អង្គការ​តម្លាភាព អន្តរជា...
article_547.txt
រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន នៅថ្ងៃទី១២ ខែតុលា រំពឹងថា អ៊ុយក្រែននឹងបន្តការវាយប្រហារនៅក្នុងរដូវរងាខាងមុខ ដើម្បីដណ្តើមយកទឹកដីបន្ថែមទៀតពីរុស្ស៊ីវិញ។ ទន្ទឹមនេះ ប្រមុខការពារជាតិអាម៉េរិករូបនេះ បានសន្យាផ្តល់អាវុធ និងគ្រឿងបរិក្ខារបន្ថែមដល់អ៊ុយក្រែននាពេលខាងមុខ។
ការប្រយុទ្ធដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៤ ខែកុម្ភៈរវាងអ៊ុយក្រែននិងរុស្ស៊ីមកទល់បច្ចុប្បន្ន គ្មានភាពធូរស្បើយឡើយ ខណៈក្រុមអ្នកវិភាគយោធាកំពុងសម្លឹងមើលរកលទ្ធភាពផ្អាកសង្រ្គាម ក្នុងអំឡុងពេលរដូវរងាដែលអាចផ្តល់ឱកាសសម្រាប់កងទ័ពទាំងសងខាង​សម្រាកបន្ទាប់ពីការប្រយុទ្ធគ្នាអស់ជាច្រើនខែ។ យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ឡយ អូស្ទីន...
article_5470.txt
នៅ​ថ្ងៃ​សុក្រ ម្សិលមិញ ជា​ថ្ងៃ​បន់ស្រន់​ព្រះ​ក្នុង​សាសនា​អ៊ីស្លាម ភេរវកម្ម​ហិង្សា​សម្លាប់​មនុស្ស​បានកើត​ឡើង  នៅតាម​ប្រទេស​ជាច្រើន មានបារាំង ទុយ​នី​ស៊ី កូ​វែ​ត ស៊ី​រី និង​សូ​ម៉ាលី សម្លាប់​មនុស្ស​សន្ធឹកសន្ធាប់។ ភេរវកម្ម​ទាំងអស់នេះ​កើតឡើង​ចំពេល​បុណ្យ​រ៉ា​ម៉ា​ដង់ តែ​គិត​ទៅ​គឺ​ត្រឹមតែ២ថ្ងៃ​ប៉ុណ្ណោះ មុន​ថ្ងៃ២៩ មិថុនា ថ្ងៃ​ខួ...
ស្តាប់សំឡេង នៅ ខែត្រ​Isère ភាគខាងត្បូង​ប្រទេស​បារាំង​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ ឡាន​កាំ​ម្ញ៉ុ​ង​តូច​មួយគ្រឿង ដឹក​ភេរវជន​យ៉ាងហោច២នាក់ បាន​បើក​សំដៅទៅ​បុក​ធុង​ហ្គាស​ជាច្រើន ក្នុង​រោងចក្រ​គីមី​មួយកន្លែង ធ្វើអោយ​ផ្ទុះ​ហ្គាស​ឡើង និង​បង្ក​អគ្គិភ័យ​នៅ​ទីនោះ។ យោងតាម​ក្រុម​ស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ មនុស្សម្នា​ក់បាន​ស្លាប់...
article_5471.txt
រលក​កម្តៅ​បានសម្លាប់​មនុស្ស​អស់​ប្រហែល​ជាង១០០នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ អាទិត្យ​នេះ​នៅក្នុង​ទីក្រុង Karachi និង​ខេត្ត​មួយចំនួនទៀត​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន។ រលក​កម្តៅ​នេះ​កើន​ដល់៤៥ដឺ​ក្រេ ដែល​ខ្ពស់់​មិន​ធ្លាប់​កើតមាន​តាំងពី​ឆ្នាំ១៩៧៩ ប៉ុន្តែ​ករណីនេះ​កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ប្រជាជន​ឥណ្ឌា​ជាង៥០០នាក់​...
លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ កម្តៅ​ផែនដី​កើនឡើង​ខ្លាំង បាន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​សត្វ​នៅលើ​ពិភពលោក​ទាំងមូល។ ការកើនឡើង​កម្តៅ​ខ្លាំង​បណ្តាល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​រយ​នា​ក់នៅ​នៅ​អាស៊ី​ខាងត្បូង​កាលពីថ្មីៗនេះ។ គិត​ត្រឹម​ថ្ងៃអាទិត្យ​នេះ ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ប្រ​ទេ​ប៉ា​គី​ស្ថាន​ដោយសារ​គ្រោះមហន...
article_5472.txt
ក្នុង​កិច្ចប្រជុំ​ក្រុង​ប្រ៊ុ​យ​សែ​ល​ប្រទេស​បែលហ្ស៊ិក នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​ចង់ឃើញ​ក្រិ​ក​បន្ត​ស្ថិតនៅក្នុង​តំបន់​ចាយលុយ​អឺរ៉ូ និង​ចង់​ឲ្យ​ក្រុម​ចាយលុយ​អឺរ៉ូប​រួបរួមគ្នា​និង​បន្ត​រីកលូតលាស់​ឡើង។ ប្រមុខ​រដ្ឋាភិបាល​ចិន​ខាងលើ​បាន​សង្កត់ធ្ងន់ថា បញ្ហា​បំណុល​ក្រិ​ក​បច្ចុប្បន្ន មិនមែន...
មេដឹកនាំ​ចិន​មិនបាន​ប្រកាសថា​ជួយ​ក្រិ​ក​ឡើយ ដោយ​លោក​សង្កត់ធ្ងន់ថា អឺរ៉ុប ២៨ប្រទេស​ប្រហែល​ល្មម​អាចមាន​លទ្ធភាព​ជួយ​ចូក​ជួយ​ចែវ​ក្រិ​កបាន​ហើយ។ ប៉ុន្តែ​តាមមើល​ជំហរ​ចិន កន្លងមក​មហា​យក្ស​អាស៊ី​នេះ​បាន​ជួយ​ក្រិ​កដោយ​ប្រយោល​តាមរយៈ​គម្រោង​ខ្សែក្រវ៉ាត់​មួយ វិថី​មួយ​របស់ខ្លួន​ផង។ យ៉ាងណាក៏ដោយ​ប្រធាន​គណកម្មការ​អឺរ៉ុប​ខឹង​ទប់​លែង​ជា...
article_5473.txt
រឿង​បំណុល​ក្រិ​ក កាន់តែ​ខិតជិត​ដល់ទី​បញ្ចប់​មែនទែន​ហើយ ក្រោយពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប​បដិសេធ​បន្ត​កម្មវិធី​ដោះបំណុល​ជួយ​ក្រុង​អាថែន។ អ្នកនយោបាយ​ក្រិ​ក​បានសម្រេច​ផ្ទេរ​ការទទួលខុសត្រូវ​អនាគត​ប្រទេសជាតិ​ដល់​ប្រជាជន​ក្រិ​ក​គ្រប់គ្នា​ម្តង​តាម​ប្រជាមតិ​ថា​តើ​ក្រិ​ក​គួរ​ទទួល​សំណើរ​របស់​ម្ចាស់បំណុល​ដែល​ភ្ជាប់​ដោយ​លក្ខ​...
សភា​ក្រិ​ក​បានសម្រេច​បោះឆ្នោត​គាំទ្រ​សំណើរ​សុំ​ធ្វើ​ប្រជាមតិ​របស់​រដ្ឋាភិបាល​លោក Alexis Tsipras ក្រោយ​ពេលដែល​រដ្ឋាភិបាល​បន្ត​ចរចា​ជាមួយ​បណ្តា​ភាគី​ម្ចាស់បំណុល​ឯទៀត​អស់​ជាច្រើន​ថ្ងៃ​តែ​គ្មាន​ផ្លែផ្កា​សោះ។ ប្រជា​មិត្ត​នៅ​ថ្ងៃ ៥កក្កដា​ខាង​មុខជា​ការផ្តល់អំណាច​ដល់​ប្រជាជន​ក្រិ​ក​ទូទៅ​ក្នុង​ការសម្រេច​ជោគវាសនា​របស់​ជាតិ​ខ្លួន...
article_5474.txt
ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ចំណាយ​ប្រាក់​ជិត១៥០០ដុល្លារ​ដើម្បី​សង្គ្រោះ​ជីវិត​សត្វ​ឆ្កែ​ចំនួន១០០ក្បាល​ដែល​នឹងត្រូវ​សម្លាប់​ក្នុងឱកាស​ទិវា​បរិភោគ​សាច់​ឆ្កែ  ដែល​ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង Yulin ភាគខាងត្បូង​ប្រទេស​ចិន។
ស្ត្រី​វ័យ៦៥ឆ្នាំនេះ​បាន​ប្រមូល​ទិញ​ឆ្កែ​ដែល​គេ​ដាក់​ក្នុង​ទ្រុង​នៅ​ផ្សារ​មួយ​នៃ​ទីក្រុង​នេះ។ គាត់​បញ្ជាក់ថា នឹង​យក​សត្វ​ទាំងអស់នេះ​ទៅផ្ទះ​របស់គាត់​ដែល​ឃ្លាតឆ្ងាយ​ពី​ក្រុង​នេះ​ចម្ងាយ ២ ០០០គីឡូម៉ែត្រ។ ក្រុង Yulin តែងតែ​រៀបចំ​ទិវា​សាច់​ឆ្កែ​ជា​រៀងរាល់ឆ្នាំ​នៅ​រដូវក្តៅ។ ទិវា​នេះ​នាំ​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​ពី​សំណាក់​ក្...
article_5475.txt
ភាពក្រីក្រ​ដ៏​ស្រួចស្រាវ​បាន​ប៉ះពាល់​កុមារ​ម្នាក់​ក្នុងចំណោម​បីនាក់​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដែល​ស្ថានភាព​នេះ​រឹតតែ​ធ្ងន់ធ្ងរ ហើយ​ប្រឈម​នឹង​ប្រែ​ក្លាយទៅជា​ភាព​រ៉ាំរ៉ៃ​ដ៏​អាក្រក់​មួយ នេះ​បើតាម​ការសិក្សា​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ​នៅ​ក្រុង Madrid ។
៧ ឆ្នាំ​បន្ទាប់ពី​ការស្រុតចុះ​នៃ​វិស័យ​អចលនទ្រព្យ​ក្រោយពី​ការ​ហើមប៉ោង​ជ្រុល​នៃ​វិស័យនេះ ដែល​បាន​បំផ្លាញ​ការងារ​របស់​មនុ​ស្សរា​ប់​លាន​នាក់ ប្រទេស​នេះ​បានក្លាយ​ទៅជា​ប្រទេស​ទី​ពីរ​នៅ​អឺរ៉ុប​ដែលមាន​តួលេខ​កុមារ​រស់នៅក្នុង​ភាពក្រីក្រ​ខ្ពស់ បន្ទាប់ពី​ប្រទេស​រូ​ម៉ា​នី។ បើតាម​ការអង្កេត​ពី​កុមារ​ក្រីក្រ និង​វិបត្តិ​សេដ្ឋកិច្ច ដែ...
article_5476.txt
នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប៉ូលិស​ម៉ាឡេស៊ី​បាន​ប្រាប់ថា បាន​ឃុំខ្លួន​អ្នកទេសចរ​បរទេស៤នាក់ ពីបទ​ថត​ស្រាត​នៅ​ពីមុខ​ភ្នំ​Kinabaluជាប​តិក​ភណ្ឌ​ពិភពលោក និង​ជាទី​សក្ការៈ​ដ៏​សំខាន់​របស់​កុលសម្ព័ន្ធ​KadazanDusun។ កុលសម្ព័ន្ធ​ក្នុងស្រុក​មួយ​នេះ​ខឹងសម្បារ​អ្នកទេសចរ​ជាខ្លាំង ព្រោះ​គិតថា ដោយសារតែ​ការថតរូប​ស្រាត​នេះហើយ ទើប​កាលពី​សប្តាហ៍​...
ក្រៅពី​បាន​ឃុំខ្លួន​អ្នកទេសចរ​ជនជាតិ​កាណាដា២នាក់ អ្នកទេសចរ​អង់គ្លេស​ម្នាក់ និង​ហូ​ឡង់​ម្នាក់ អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​តាមរក​អ្នកទេសចរ៦នាក់​ទៀត ដែល​បាន​ថត​ស្រាត​ដូចគ្នា​ដែរ នៅ​ពីមុខ​ភ្នំ​Kinabalu។ រូបថត​អ្នកទេសចរ​ស្រាត​សរុប​ទាំង១០នាក់ ត្រូវបាន​គេ​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម ធ្វើអោយ​ប្រជាជន​ក្នុង​តំបន់​ខឹងសម្បារ​ជាខ្ល...
article_5477.txt
ធនាគារ​ក្រិ​ក​នៅតែ​បន្ត​បិទ​ដោយសារ​ខ្វះ​សាច់ប្រាក់ ចំណែក​ប្រជាជន​ដណ្តើម​គ្នាដ​កលុយ​ចេញពី​គណនី។ ប៉ុន្តែ​ប្រជាជន​ក្រិ​កម្នាក់ៗអាច​ដក​បាន​ត្រឹម៦០អឺរ៉ូ​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ។ ប្រជាជន​ក្រិ​កនៅ​ក្រៅប្រទេស​បាន​បង្ខំចិត្ត​ទិញ​របស់របរ​ប្រើប្រាស់​ចាំបាច់​ផ្ញើជូន​បងប្អូន ឬ​ឳ​ពុក​ម្តាយ​នៅ​ស្រុក​កំ​ណើ​វិញ​ដែល​កំពុង​ខ្វះ​លុយកាក់​សម...
ប្រជាជន​ក្រិ​ក​កំពុង​ប្រឈម​បញ្ហា​ខ្វះ​លុយកាក់​សម្រាប់​ប្រើប្រាស់ ដោយសារតែ​ក្រិ​ក​ប្រកាស​មិន​សងបំណុល និង​បិទ​ធនាគារ​មិន​ឲ្យ​ប្រជាជន​ដក​លុយ។ ដោយសារតែ​ខ្វះ​សាច់ប្រាក់​ប្រើប្រាស់ រដ្ឋាភិបាល​បានចេញ​បញ្ជា​បិទ​ធនាគារ​បណ្តោះអាសន្ន​សិន​ទម្រាំ​មាន​ដំណោះស្រាយ។ ហើយ​អ្វីដែល​សំខាន់​ប្រជាជន​ក្រិ​ក​រស់នៅ​ក្នុងស្រុក​អាច​ត្រឹម​ដក​លុយ ៦០...
article_5478.txt
ពលករ​ខ្មែរ​ចំនួន៨នាក់ នឹងធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​ឥណ្ឌូនេស៊ី មក​កម្ពុជា​វិញ​នៅ​រសៀល ថ្ងៃ​អង្គារ​នេះ។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ។
ក្រសួងការបរទេស​បាន​ឲ្យ​ដឹងថា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ជួប​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​PT.S & T Mitra Mina Industri ដែលជា​ក្រុមហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ ក្នុងការ​រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន០៨នាក់ ពី​កោះ​អំ​បន់(Ambon) ប្រទេស​ឥណ្ឌូណេស៊ី។ ហើយ​ក្រុមហ៊ុន​បាន​បើកប្រាក់​បៀ...
article_5479.txt
រយៈពេល​ពេល​ជាង​មួយឆ្នាំ ក្រោម​អំណាច​គ្រប់គ្រងរ​បស់​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា គោលនយោបាយ​ការបរទេស​ថៃ​ហាក់ដូច​ជាមាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់។ សង្កេតឃើញថា ថៃ​កំពុងតែ​ងាក​ខ្លាំង​ទៅរក​ចិន ខណៈ​អាមេរិក ដែល​ធា្ល​ប់​តែ​ជាស​ម្ព​ន្ធ័​មិត្ត ធ្លាក់ចុះ​ឥទ្ធិពល​របស់ខ្លួន​នៅក្នុង​បរិបទ​នយោបាយ​ថៃ​ស្ទើរ​ហៅ​លែង​លឺ។
ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី៤០នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ថៃ និង ចិន នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បានបង្ហាញ​នូវ​គោលជំហ​របស់ខ្លួន ដែល​ងាក​ទៅរក​ក្រុង​ប៉េកាំង​កាន់តែខ្លាំង។ នេះ​មានន័យថា រាជាណាចក្រ​ថៃ​កំពុងតែ​ងាក​ចេញពី​អាមេរិក ដែល​ធ្លាប់តែ​ជា​ដៃគូ​ដ៏​ជិតស្និទ​បំផុត​របស់ខ្លួន​ពេលបច្ចុប្បន្ន។ ក្នុងចំណោម​...
article_548.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_5480.txt
កាលពី​ម្សិលមិញ​នេះ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា ជំងឺ​រើសអើង​សម្បុរស្បែក​នៅ​សហរដ្ឋអាមេរិក​ព្យាបាល​មិនទាន់​ជា​នោះឡើយ។ លោក​បានលើកឡើង​ដូច្នេះ​ស្រប​ពេលដែល​បញ្ហា​រើសអើង​នេះ​កើនឡើង​កាន់តែខ្លាំង​រវាង​ប្រជាជន​ស្បែ​កស​និង​ស្បែក​ខ្មៅ ជាពិសេស​ក្រោយ​មានការ​បាញ់សម្លាប់​ប្រជាជន​ស្បែក​ខ្មៅ​ច្រើន​នាក់​...
លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ បញ្ហា​រើសអើង​ពណ៌​សម្បុរស្បែក​នៅក្នុង​ទឹកដី​អាមេរិក នៅតែ​ជា​បញ្ហា​កង្វល់​ដ៏​ធំ ដែល​មិនអាច​ដោះស្រាយ​ចេញ​នៅឡើយ​ទេ​មកទល់​បច្ចុប្បន្ន។ ម្សិលមិញ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកំប្លែង Marc Maron ដោយ​ផ្តោតលើ​ប្រធានបទ ការរើសអើង​ពណ៌​សម្បុរស្បែក​នៅក្នុង​សង...
article_5481.txt
ក្នុង​វេទិកា​សន្ទនា​ជាន់ខ្ពស់​សេដ្ឋកិច្ច​និង​សន្តិសុខ​លើក​ទី៧រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​ប៉េកាំង ភាគី​អាមេរិក​បានបង្ហាញ​កង្វល់​របសខ្លួន​ជុំវិញ​បញ្ហា​ចោរ​អ៊ី​ន​ធឺ​ណែ​ត​ដែល​ទទួលបាន​ការគាំទ្រ​ដោយ​ភាគី​ចិន។ ថ្លែង​ដោយ​ឥត​លាក់លៀម អាមេរិក​ស្នើ​ឲ្យ​ចិន​សហការ​ជាមួយ​ខ្លួន​ដើម្បី​ដោះស្រាយ។ ក្រៅពី​សន្តិសុខ​អ៊ី​ន​ធឺ​ណែ​ត អាមេរិ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ វេទិកា​សន្ទនា​ជាន់ខ្ពស់​ផ្តោ​លើ​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​រវាង​អាមេរិក​និង​ចិន​លើក​ទី៧ ចាប់​ផ្តើមឡើង​កាលពី​ថ្ងៃ​ចន្ទ​នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ។ សហរដ្ឋអាមេរិក​និង​ចិន ចាត់ទុកថា​ការបន្ត​ការសន្ទនា​គ្រប់​កម្រិត​នឹង​ជួយ​លើកកម្ពស់​ការសហការ​និង​បន្ថយ​ការប្រឈមមុខគ្នា​រវាង​មហាអំណាច...
article_5482.txt
កាលពី​ថ្ងៃទី៣០ ខែមិថុនា នៅ​តុលាការ Miami សហរដ្ឋអាមេរិក អតីត​មិត្ត​រួម​ថ្នាក់​ពីរ​នាក់​បាន​ជួបគ្នា ក្រោយពី​បែក​គ្នា​អស់​រយៈពេល​រាប់សិប​ឆ្នាំ។ ប៉ុន្តែ​វា​ជា​ជំនួប​ដ៏​មិន​នឹកស្មាន ដោយ​មិត្ត​ម្នាក់​ជា​ចៅក្រម ហើយ​មិត្ត​ម្នាក់ទៀត​ជា​ជនជាប់ចោទ​ក្នុង​អំពើចោរកម្ម។
នៅពេល​សាកសួរ​ភិនភាគ​នាពេល​ដំណើរការ​សវនាការ អ្នកស្រី Mindy Glazer បាន​អះអាងថា ជនល្មើស Arthur Booth អាយុ៤៩ឆ្នាំ គឺជា​អតីត​មិត្ត​រួម​ថ្នាក់​របស់​អ្នកស្រី នៅ​សាលា Nautilus Middle School។ នេះ​បើតាម​ការរាយការណ៍រ​បស់​សារព័ត៌មាន ABC។ គ្រាន់តែ​អ្នកស្រី​ចៅក្រម បាន​រំលឹក​រឿង​ដើម​ភ្ញៀវ ជនសង្ស័យ​ភ្ញាក់​ព្រើត ហើយ​បាន​មើល​ចៅក្រម​ទាំង...
article_5483.txt
បាត់ដំបង៖ អាជ្ញាធរ​សង្កាត់​រតនៈ​នៃ​ក្រុង​បាត់ដំបង​កំពុង​ចុះឈ្មោះ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន។ ការចុះ​ធ្វើ​អត្តសញ្ញាណ​កម្មនេះ​បានចាប់ផ្តើម​ពីថ្ងៃ​ទី១មិថុនា​មក។ ពលរដ្ឋ​ជាច្រើន​បានមក​ធ្វើ​អត្តសញ្ញាណ​កម្ម​ដោយ​រីករាយ។
យុវជន សំណាង​បាន​និយាយថា គាត់​ពិតជា​សប្បាយ​ពេល​បានមក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ព្រោះថា​ពេល​មាន​អត្តសញ្ញាណ​បណ្ណ សំណាង​អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឬ ទៅធ្វើ​ការងារផ្សេងៗដែល​គេ​ត្រូវការ​អោយមាន​អត្តសញ្ញាណប័ណ្ណ​ដូច​ពលរដ្ឋ​នានា​បាន​គេ​យក​ខ្ញុំ​ចូលធ្វើ​ការងារ ។ លោកពូ ប្រាក់ ចាន់ បាន​ប្រាប់អោយដឹង​ផងដែរ​ថា គាត់​ចង់បាន​ព្រោះ​ប្រញាប់​យកទៅ​...
article_5484.txt
ក្មេងប្រុស​ជនជាតិ Côte d’Ivoire ម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​វ៉ា​លី​មួយ នៅពេល​ឆ្លងកាត់​ប៉ុស្តិ៍​ព្រួត​ពិនិត្យ​របស់​ភ្នាក់ងារ​គយ​អេ​ស្ប៉ា​ញ នៅ​ទីក្រុង Ceuta ។ ក្មេងប្រុស​អាយុ ៨ ឆ្នាំនេះ​បាន​ព្យាយាម​ឆ្លងដែន​ពី​ប្រទេស​ម៉ា​រ៉ុ​ក មកកាន់​អេ​ស្ប៉ា​ញ​ដើម្បី​ជួប​ឪពុកម្តាយ​របស់គេ​ដែល​រស់នៅ​កោះ Canary ។
រូបភាព​កាំរស្មី X បានបង្ហាញ​ក្មេងប្រុស​ដ៏​កំសត់​ម្នាក់​ក្នុង​វ៉ា​លី ដែលជា​កម្មសិទ្ធិ​របស់​នារី​វ័យក្មេង​អាយុ ១៩ ឆ្នាំ​ម្នាក់។ កុមារ​នេះ​ស្ថិតក្នុង​សភាព​ខ្សោះ​ទឹក​ក្នុង​ខ្លួន។ មួយរយៈ​ក្រោយពី​ការរកឃើញ​កុមារ​នេះ ដោយ​ក្តី​អាណិតអាសូរ អាជ្ញាធរ​អេ​ស្ប៉ា​ញ​បានចេញ​លិខិត​ស្នាក់នៅ​បណ្តោះអាសន្ន​រយៈពេល​មួយឆ្នាំ​ដល់​កុមារ Adou Ouatt...
article_5485.txt
អ្នកបើកបរ​តាក់ស៊ី​ជនជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​បានទាមទារ​ប្រាក់​ចំនួន ១,៣ លាន​អឺរ៉ូ ពី​សណ្ឋាគារ​មួយ និង​ពី​ភ្នាក់ងារ​ធានារ៉ាប់រង​របស់ខ្លួន ជា​ថ្លៃ​សងជំងឺចិត្ត បន្ទាប់ពី​បាន​រងរបួស​ដោយសារ​ក្បាលទឹក​ផ្កាឈូក​ក្នុង​បន្ទប់ទឹក​សណ្ឋាគារ។
អ្នកបើក​តាក់ស៊ី​អាយុ ៣៥ ឆ្នាំ​រូបនេះ​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ក្រុងប៉ារីស តែ​គាត់​បាន​ឈប់សម្រាក​មួយ​យប់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Lyon ។ ព្រឹក​ឡើង គាត់​ចង់​មុជទឹក​សម្អាតខ្លួន។ តែ​នៅពេលដែល​គាត់​បើកទឹក កម្លាំង​ទឹក​ស្រាប់តែ​ធាក់​ក្បាលទឹក​ផ្កាឈូក​យ៉ាងខ្លាំង​មក​ចំ​ភ្នែក​ម្ខាង​របស់គាត់។ បើតាម​មេធាវី​របស់​ជនរងគ្រោះ របួស​នោះ...
article_5486.txt
ក៏ដូចជា​ការអនុវត្ត​ប្រកបដោយ​ភាពគ្រោះថ្នាក់ផ្សេងៗទៀត​ដែរ ការ​កាត់​ប្រដាប់​ភេទស្ត្រី គឺជា​ការដាក់​ឃុំ កុមារី និង​ស្ត្រី​ទាំងឡាយ​នៅក្នុង​ប្រព័ន្ធ​គុណ​តម្លៃ​គ្មាន​សមធម៌ និង​ប៉ះពាល់​ទៅដល់​ការអភិវឌ្ឍ ព្រមទាំង ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សង្គម​ទាំងមូល​ផងដែរ។ ការប៉ាន់ស្មាន​បង្ហាញថា អាចមាន​ជនរងគ្រោះ​រហូត ដល់ ១២៥លាន​នាក់​នៅ​ទ...
ជានិច្ចកាល​យើង​ប្តេជ្ញា​លុបបំបាត់​ការ​កាត់​ប្រដាប់​ភេទស្ត្រី​ដែលជា​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស និង​សិទ្ធិ​កុមារ។ យើង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​ប្រឆាំង​កុមារី និង​ស្ត្រី៖ ទោះជា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ឯកជន​ភាព សាសនា ឬអ្វី​ដែល​ហៅថា​កិត្តិយស​នោះ មិន​អាចជា កត្តា​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​ទៅលើ​កុម...
article_5487.txt
គ្រូបង្រៀន​នៅតាម​សាលា​មធ្យមសិក្សា នៅក្នុង​រដ្ឋ Alabama សហរដ្ឋអាមេរិក ត្រូវបាន​គេ​រកឃើញថា បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​រួមភេទ​ជាមួយ​សិស្ស​ជា​ញឹកញាប់​ក្នុងចំណោម​គ្រូបង្រៀន​នៅក្នុង​រដ្ឋផ្សេងៗទៀត​នៅ​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ ២០១៤កន្លងទៅ។ នេះ​បើ​យោងតាម​ការសិក្សា​មួយ ដោយ​អតីត​ប្រធាន​ផ្នែក​បុគ្គលិក​នៃ​ក្រសួង​អប់រំ​សហរដ្ឋអាមេរិក...
កាសែត New York Daily News បាន​ដកស្រង់​សំដី​របស់ លោក Terry Abbottអតីត​ប្រធាន​ផ្នែក​បុគ្គលិក​នៃ​ក្រសួង​អប់រំ​សហរដ្ឋអាមេរិក​ថា គ្រូបង្រៀន​នៅ​រដ្ឋ Alabama បាន​ជាប់​ពាក់ព័ន្ធ​នៅក្នុង​បទឧក្រិដ្ឋ​រួមភេទ​ជាមួយ​សិស្ស​ញឹកញាប់​ជាង​គ្រូបង្រៀន​នៅក្នុង​រដ្ឋ​ផ្សេងទៀត កាលពី​ឆ្នាំ ២០១៤ ។ លោក​បាន​រកឃើញថា គ្រូបង្រៀន​នៅក្នុង​រដ្ឋ Alabama ...
article_5488.txt
លោក Bill Gates បាន​និយាយថា៖«ខ្ញុំ​មាន​អារម្មណ៍​ខ្លួន​ដូចជា​ល្ងង់​ណាស់​ដែល​ខ្ញុំ​មិនចេះ​និយាយ​ភាសាបរទេស​ឲ្យ​បាន​ច្រើន​ភាសា​ឡើយ»។លោក​បន្តថា«ខ្ញុំ​បាន​រៀន​ភាសា​ឡាទីន​និង​ក្រិច​កាលពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​អាច​ចេះ​និយាយ​ភាសា​បារាំង​ឬ​ភាសា​អារ៉ាប់​ឬ ភាសា​ចិន​ប៉ុន្តែ​ពេលនេះ​ខ្ញុំ​នៅតែ​មិនអាច​ចេះ​ភាសា​ទា...
ទោះជា​យ៉ាងណាក៏ដោយ លោក Bill Gates សង្ឃឹមថា នឹង​ចំណាយ​ពេលវេលា​ណាមួយ ដើម្បី​សិក្សា​ភាសា​ណាមួយ​ក្នុងចំណោម​ភាសា​ទាំងបី​នេះ ហើយ​ប្រហែលជា​លោក​អាច​សិក្សា​ភាសា​បារាំង​ដោយសារតែ​វា​ងាយស្រួល​រៀន​ជាងគេ​បំផុត។ លោក Gatesបាន​និយាយថា​លោក​ក៏បាន​ព្យាយាម​រៀន​ភាសា​ទាំងនោះ​តាម​កម្មវិធី​Duolingoដែល​ផ្តល់នូវ​ការបង្រៀន​ភាសា​ដោយ​ឥតគិតថ្លៃ​ប៉ុន្...
article_5489.txt
ស្ត្រី​មេម៉ាយ​អាយុ ៨៦ ឆ្នាំ​ម្នាក់​រស់នៅក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក បាន​ចំណាយ​ប្រាក់​ប្រមាណ​ជា ១៦៤ ០០០ ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ សម្រាប់​ចំណាយ​ទៅលើ​ការ​ស្នាក់នៅ​របស់គាត់ នៅលើ​នាវា​កម្សាន្ត​ដ៏​ប្រណិត​មួយ អស់​រយៈពេល​ជិត ៧ ឆ្នាំ​មកហើយ។ នេះ​បើ​យោងតាម​កាសែត  Asbury Park Press ។
ប្រភព​ដដែល​បាន​ផ្សាយ​ថា លោកយាយ​Lee Wachtstetterមាន​អាយុ ៨៦ ឆ្នាំ បាន​លក់​ផ្ទះ​របស់គាត់​នៅ​រដ្ឋ Florida ហើយ​យកប្រាក់​ទាំងនោះ ទៅ​ចំណាយ​សម្រាប់​ការ​ស្នាក់​នៅលើ​នាវា ជំនួស​វិញ បន្ទាប់ពី​ប្ដី​របស់គាត់​បាន​ស្លាប់ចោល​គាត់ ដោយ​ជំងឺមហារីក​នោះ។ លោកយាយ​បាន​ប្រាប់​កាសែត​ខាងលើ​នោះ​ថា៖« ប្ដី​របស់ខ្ញុំ​បាន​ណែនាំ​ឲ្យ​ខ្ញុំ​ទៅ​ជិះ​នាវា...
article_549.txt
ចិនបានបំផ្លាញកិច្ចព្រមព្រៀងនៅច្រកសមុទ្រតៃវ៉ាន់ដោយបញ្ជូនយន្តហោះឆ្លងកាត់បន្ទាត់ខណ្ឌចែកទឹកដីចិន និងតៃវ៉ាន់គូសដោយអាម៉េរិកតាំងពីឆ្នាំ១៩៥៤។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ Chiu Kuo-cheng ថ្លែងទៅកាន់កិច្ចប្រជុំសភាបែបនេះនៅថ្ងៃទី៥ ខែតុលា។
ថ្លែងទៅកាន់សភាតៃវ៉ាន់នៅថ្ងៃទី៥ ខែតុលា រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Chiu Kuo-cheng ទទួលស្គាល់ថា ការព្រមព្រៀងគ្នាដែលមានជាច្រើនឆ្នាំមកហើយលើខ្សែបន្ទាត់ពុះចែករវាងទឹកដីចិន និងកោះតៃវ៉ាន់​បានមកដល់ទីបញ្ចប់ហើយ ដោយសារតែចិនជាអ្នកបំផ្លាញ។ «ខែ្សបន្ទាត់ខណ្ឌចែក (ចិន និងតៃវ៉ាន់) គួរតែជាការព្រមព្រៀងមួយសម្រាប់អ្នករាល់គ្នា»។ លោក Chiu ប្...
article_5490.txt
គិត​មកដល់​ដើមឆ្នាំ ២០១៥ នេះ ចំនួន​មហាសេដ្ឋី​នៅលើ​ពិភពលោក ដែលមាន​ប្រាក់​ចាប់ពី​រាប់ពាន់​លាន​ដុល្លារ​ឡើងទៅ​នោះ គឺមាន​កើនឡើង​ដល់ ២០៨៩ នាក់​ហើយ។ ក្នុងនោះ​ប្រទេស​ឥណ្ឌា បាន​សាង​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់ខ្លួន ដែលមាន​ចំនួន​មហាសេដ្ឋី​ច្រើនជាង អង់គ្លេស និង​រុស្ស៊ី។ នេះ​បើ​យោងតាម​ស្ថិតិ​ពី Hurun Global Rich List 2015 ។
ទិន្នន័យ​ខាងលើ​ក៏បាន​បង្ហាញថា ក្នុង​ឆ្នាំ២០១៥ នេះ ចំនួន​មា​ហ​សេដ្ឋី​ពាន់​លាន បាន​កើនឡើង​ចំនួន ២២២ នាក់​បន្ថែមទៀត ដែល​ភាគច្រើន​នៃ​មហាសេដ្ឋីថ្មីៗទាំងនោះ គឺជា​ជនជាតិ​ចិន។ បច្ចុប្បន្ន​មហាសេដ្ឋី​ទាំង​ជាង ២ ពាន់​នាក់​នោះ គឺជា​ប្រជាជន​របស់​ប្រទេស​ចំនួន ៦៨ ដែលមាន​ប្រទេស​ខ្លះ មាន​មហាសេដ្ឋី​តែ​ម្នាក់​គត់។ បើតាម​បញ្ជី​របស់ Hurun ...
article_5491.txt
បុរស​អាមេរិក​ម្នាក់ បាន​រកឃើញ​នាឡិកា​ស្វ៊ី​ស​ដ៏​កម្រ​មួយគ្រឿង នៅក្នុង​ហាង​លក់​សម្ភារ​ជជុះ​ក្នុង​ទីក្រុង Phoenix ហើយ​បុរស​នោះបាន​ទិញ​វា ក្នុងតម្លៃ ៥,៩៩ ដុល្លារ បន្ទាប់មក​លោក​បានប្រកាស​ដាក់​ដេញថ្លៃ​តាម​អ៊ី​ធើ​ណែ​ត ហើយ​នាឡិកា​នេះ​មាន​គេ​ឲ្យ​តម្លៃ​រហូតដល់ ៣៥ ០០០ ដុល្លារ ។ នេះ​បើ​យោងតាម​កាសែត New York Post ។
ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា លោក Zach Norrisបាន​ទៅ​ហាង​ជជុះ​មួយកន្លែង​នៅក្នុង​ទីក្រុង Phoenix រដ្ឋ​អា​រី​សូ​ណា សហរដ្ឋអាមេរិក លពី​ខែមករា​កន្លងទៅនេះ ដើម្បី​រក​ទិញ​រថយន្ត golf cart សម្រាប់​ជិះ​ពេល​ទៅ​កីឡាវាយកូនគោល​ប៉ុន្តែ​លោក​បាន​ចំណាយ​ពេលខ្លះ​ដើម្បី​ដើរ​មើល​កន្លែង​លក់​នាឡិកាចាស់ៗង​ដែរ។លោក​Norrisបាន​ប្រាប់​ទូរទស្សន៍ KTVK ថា...
article_5492.txt
ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Colorado State University សហរដ្ឋអាមេរិក ទទួលបាន​ជោគជ័យ​ក្នុងការ​ផលិត​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចមួយ ដែល​នឹងធ្វើ​ឲ្យ​មនុ​ស្សគ អាច​ស្ដាប់​សំឡេង​បាន ដោយ​គ្រាន់តែ​យក​អណ្ដាត​ទៅ​ប៉ះ​ឧបករណ៍​នោះ​តែប៉ុណ្ណោះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ New York Daily News ។
កាសែត​ដដែល​នេះ​បាន​ដកស្រង់​សំដី លោកស្រី​សាស្ត្រ​ចា​រ្យ​John Williamsប្រធាន​ដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​ថា មនុស្ស​គេ​នឹង​អាច​ស្ដាប់​សំឡេង​បាន​តាម​អណ្ដាត​របស់​ពួកគេ ដោយ​គ្រាន់តែ​យក​អណ្ដាត​មក​ប៉ះ​នឹង​ឧបករណ៍​នេះ ហើយ​គេ​នឹង​អាច​ស្ដាប់ឮ​សំឡេង​បាន ដូច​ធម្មជាតិ​ដែល​មនុស្ស​ធម្មតា​ស្ដាប់​បាន​យ៉ាង​ដូច្នេះ​ដែរ។ លោក​បាន​ឲ្យ​ដឹងថា ឧប...
article_5493.txt
មនុស្ស​យ៉ាងហោចណាស់ ៤០នាក់​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ក្នុងករណី​វាយប្រហារ​អត្តឃាត​មួយ​ដែល​រៀបចំឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី។ ការវាយប្រហារ​របស់​ក្រុម​រដ្ឋ​ឥស្លាម​សម្លាប់​មនុស្ស​អស់​ច្រើនសន្ធឹក​នេះ ទំនង​ជាការ​សងសឹក​ការវាយប្រហារ​ដោយ​យន្តហោះ​របស់​រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ដែល​កើតមានឡើង​កន្ល...
លោក ជាវ សំណាង លម្អិត​ព័ត៌មាន​នេះ សំឡេង ករណី​វាយប្រហារ​អត្តឃាត​ដ៏​សាហាវ​មួយ​បាន​កើតឡើង​នៅក្នុង​តំបន់​ភាគ​ខាងកើត​ប្រទេស​លី​ប៊ី ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់៤០នាក់។ ការវាយប្រហារ​នេះ​ត្រូវបាន​គេ​សន្និដ្ឋានថា រៀបចំឡើង​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​ស្ថិតក្នុង​ប្រទេស​លី​ប៊ី ដោយសារ​ក្រុម​នេះ​ខឹងសម្បារ​នឹង​រដ្ឋាភិបាល​អេ​...
article_5494.txt
ក្រុមហ៊ុន​ផលិត​អាវទ្រនាប់​ស្ត្រី Ravijourរបស់​ប្រទេស​ជប៉ុន បាន​រចនា​ម៉ូដ និង​ផលិត​អាវទ្រនាប់​ដោយ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ថ្មី​មួយ ដែលមាន​ឈ្មោះថា True Love Tester សម្រាប់​ស្ត្រី​ដែល​ចង់​ស្វែងរក​បុរស​ជា​ដៃគូ ដែល​បង្ហាញ​ក្ដី​ស្រលាញ់​ចេញពី​អារម្មណ៍ពិតៗ ។ នេះ​បើ​យោងតាម​ការផ្សាយ របស់​កាសែត The Japan Times ។
ប្រភព​ខាងលើនេះ បាន​រាយការណ៍​ថា ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ​នេះ បាននិងកំពុង​ធ្វើការ​ជាមួយ​វិស្វករ ដើម្បី​ផលិត​អាវ​ក្នុង​របស់​ស្ត្រី ដែល​ត្រូវបាន​គេ​អះ​អា​ថា វា​នឹង​ជួយ​ឲ្យ​ស្ត្រី​អាច​ស្វែងរក​ស្នេហ៍​ពិត​ក្នុង​ជីវិត​របស់គេ ព្រោះថា​ទាល់តែ​ស្ត្រី​ជា​ម្ចាស់​អាវ​មាន​អារម្មណ៍​រំភើប​ជាមួយ​បុរស​ដែល​គេ​បាន​ជួប ទើ...
article_5495.txt
ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​នៅជាប់​ព្រំដែន​ចិន កើនឡើង​កាន់តែខ្លាំងរ​ហូត​ដល់​មាន​ការប្រើ​យន្តហោះ និង​កាំភ្លើង​ធំ​ផង។ ជនភៀសខ្លួន​ជាច្រើន​នាក់​ឆ្លង​ចូល​ប្រទេស​ចិន​ដើម្បី​ស្វែងរក​សុវត្ថិភាព ចំណែក​ចំនួន​អ្នកស្លាប់​ឬ របួស​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ឡើយ ប៉ុន្តែ​គ្រាន់តែ​ម្សិលមិញ​សាកសព​មនុស្ស​ប្រហែល២០ន...
កងកម្លាំង​ឧទ្ទាម​ដែលជា​ជនជាតិភាគតិច​ចិន បន្ត​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំងឡើងៗជាមួយ​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ដែល​គោលបំណង​ក្រុម​ឧទ្ទាម​គឺ​ចង់បាន​ស្វ័យភាព​បន្ថែម​នៅក្នុង​តំបន់។ ការប្រយុទ្ធ​គ្នា​នេះ រហូតដល់​មានការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​លើ​តំបន់ Kokangនៃ​រដ្ឋ​សាន ពេញ​មួយថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ គេ​ឃើញ​ប្រជាជន​នៅក្ន...
article_5496.txt
បុរស​ម្នាក់​ដែល​រស់នៅក្នុង​ទីក្រុង​ប៉េកាំង បានសម្រេច​ចិត្ត​យក​ស្បែកជើង​កីឡា​ជាទី​ស្រលាញ់​របស់ខ្លួន​ចំនួន ២៨៣ គូ​ទៅ​បញ្ចាំ ដើម្បី​យកប្រាក់​ទៅ​បង់ថ្លៃ​កក់​ផ្ទះល្វែង​មួយ ដែល​លោក​ចង់​ទិញ​ដើម្បី​ស្នាក់នៅ​ក្រោយពេល​លោក​រៀបការ​រួច។ នេះ​បើ​យោងតាម​ទូរទស្សន៍ CCTV ។
ប្រភព​ដដែល​ក៏បាន​ផ្សាយ​ថា បុរស​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Mick បាន​យក​ស្បែកជើង​ម៉ាក Jordan sneakers ដែលជា​ស្បែកជើង​សម្រាប់​លេង​កីឡាបាល់បោះ សរុប​ចំនួន ២៨៣ គូ​ទៅ​បញ្ចាំ​នៅ​ហាង​បញ្ចាំ​មួយ​ក្នុង​ក្រុង​ប៉េកាំង ដើម្បី​យកប្រាក់១៦០ ១២៥ ដុល្លារ ទៅ​បង់ប្រាក់​កក់​សម្រាប់​ការទិញ​ផ្ទះល្វែង​ថ្មី​របស់ខ្លួន។ ជា​ជំហាន​ដំបូង ហាង​បញ្ចាំ​នោះ...
article_5497.txt
បុរស​ជនជាតិ​ជប៉ុន លោក SakariMomoi ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​មនុស្ស​ប្រុស​ដែលមាន​អាយុ​វែង​ជាងគេ​បំផុត ក្នុង​ពិភពលោក ហើយ​កាលពី​ថ្ងៃទី៥ ខែកុម្ភៈ កន្លងទៅនេះ លោក​បាន​ប្រារព្ធ​បុណ្យ​ខូ​ប​កំណើត​គម្រប់ ១១២ ឆ្នាំ​របស់គាត់។
យោងតាម​កាសែត telegraphលោក Sakari បានកើត​នៅ​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩០៣ គឺ​ក្នុង​ឆ្នាំ​ដែល​បងប្អូន​ប្រុស​ត្រកូល Wright បាន​ផលិត​យន្តហោះ​ដែល​អាច​ហោះហើរ​បានជា​លើកដំបូង នៅលើ​ពិភពលោក។ លោក Sakari គឺជា​អតីត​គ្រូបង្រៀន​ម្នាក់ នៅក្នុង​ខេត្ត​ហ្វូ​គូ​ស៊ី​ម៉ា ហើយ​ត្រូវបាន​ជាប់​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក ជា​បុរស​ដែលមាន​អាយុ​វែង​ជ...
article_5498.txt
ក្រុមហ៊ុន​មួយ​ដៅ​ក្នុងប្រទេស​ស្វីស ដែល​គេ​ស្គាល់​ថា​ទីភ្នាក់ងារ Erfolgswelle បាន​បង្កើត​សេវា​ដាក់ឈ្មោះ​ឲ្យ​ទារក​ទើបនឹង​កើត នៅក្នុង​ប្រទេស​របស់​ពួកគេ។ ពិសេស​ជាងនេះទៅទៀត ឪពុកម្ដាយ​របស់​ទារ​ក​អាច​ទទួលបាន​សេវា​ដាក់ឈ្មោះ​ឲ្យ​កូន ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​របស់​ពួកគេ ដែល​មិន​ឲ្យ​ជាន់គ្នា​ជាមួយ​ឈ្មោះ​កុមារ​ផ្សេងទៀត ដោយ​ត្...
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​ខាងលើនេះ​មាន​បុគ្គលិក​ជំនាញ ដើម្បី​ធានាថា​ការដាក់​ឈ្មោះ​ឲ្យ​ទារក​គឺមាន​តែមួយគត់​ក្នុងប្រទេស។ ចំពោះ​ដំណើរការ​នៃ​ការដាក់​ឈ្មោះ​ថ្មី គឺ​ត្រូវ​ចំណាយពេល ១០០ ម៉ោង ដោយ​ត្រូវ​ឆ្លងកាត់​អ្នកជំនាញ​ផ្នែក និពន្ធ​ចំនួន ១៣ នាក់ អ្នកបកប្រែ ១២ នាក់ អ្នកប្រវត្តិសាស្ត្រ ៤ និង​មេធាវី​ធានា​ម៉ាក​ចំនួន ...
article_5499.txt
ក្នុង​ខ្សែ​វី​ឌេ​អូ​មួយ លោក Bill Gates ក្នុងនាម​ជា​មហាសេដ្ឋី និង​ជា​អ្នកធ្វើការ​មនុស្សធម៌​ផង​នោះ បានបង្ហាញ​នូវ​សមិទ្ធផល​ថ្មី​មួយ ពី​ការច្នៃប្រឌិត​ដោយ​បច្ចេកវិទ្យា​ខ្ពស់ គឺ​ម៉ាស៊ីន​ចម្រោះ និង​កែច្នៃ កាកសំណល់​ក្នុង​លូទឹកស្អុយ ឲ្យ​ក្លាយជា​ទឹកស្អាត​សម្រាប់​ផឹក​វិញ​បាន។
តាមរយៈ​ខ្សែ​វី​ឌេ​អូ​នោះ លោក Bill Gates បាន​យក​ទឹក​មួយ​កែ​ដែល​ចេញពី​ម៉ាស៊ីន​ចម្រោះ​ដ៏​ទំនើប​នេះ មក​ពិសារ​រួច​ហើយក៏​ញញឹម ហើយ​បាន​និយាយថា «ទឹក​នេះ​មានគុណ​ភាពល្អ» ប៉ុន្តែ​ទឹក​ដែល​លោក​បាន​ផឹក​នេះ គឺ​ពេល​មុ​នេះ​ជា​ទឹក​នៅក្នុង​លូទឹកស្អុយ​នោះទេ។ ម៉ាស៊ីន​កែច្នៃ​OmniProcessorដ៏​ទំនើប​នេះ គឺ​ផលិតឡើង​ដោយ​សហគ្រាស Janicki Bioenergy...
article_55.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែមករា បានប្រកាសបើកដៃឱ្យអ៊ីស្រាអែលទទួលគ្រាប់បែក ២ ០០០ផោន យកទៅប្រើប្រាស់ បន្ទាប់ពីត្រូវបានរដ្ឋបាលលោក ចូ បៃឌិន បិទខ្ទប់មិនឱ្យយកទៅប្រើ អំឡុងសង្គ្រាមនៅកាហ្សា។
មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសបើកភ្លើងបៃតងអនុញ្ញាតឱ្យបញ្ជូនគ្រាប់បែកទម្ងន់ ២ ០០០ផោន ទៅក្នុងដៃរដ្ឋាភិបាលអ៊ីស្រាអែល។ «យើង នឹងបើកវា(គ្រាប់បែក)នៅថ្ងៃនេះ។ ហើយពួកគេ(អ៊ីស្រាអែល) នឹងទទួលបានវា។ ពួកគេ បានទិញគ្រាប់បែកទាំងនោះ ហើយក៏បានរង់ចាំ អស់ពេលយូរផងដែរ។ គ្រាប់ទាំងនោះ ស្ដុកទុកក្នុងឃ្លាំង។»។ លោក ត្រាំ បានប្រាប់ទៅអ្នក...
article_550.txt
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី១៤ ខែតុលា បានថ្លែងថា ពេលនេះ​រុស្ស៊ីមិនមានមានផែនការសម្រាប់ប្រមូលផ្ដុំកងកម្លាំងបន្ថែមទៀត ឬវាយប្រហារទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​អ៊ុយក្រែននោះទេ ហើយរុស្ស៊ីបានរឿងផ្សេងដែលត្រូវបំពេញ។
ក្នុងសន្និសីទកាសែតមួយក្រៅកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃរដ្ឋឯករាជ្យដែលបែកខ្ញែកក្រោយការដួលរលំសហភាពសូវៀតក្នុងទឹកដីកាហ្សាក់ស្ថាន មេដឹកនាំរុស្ស៊ីបញ្ជាក់ថា ការប្រមូលទ័ពបន្ថែម​ដែលប្រកាសកន្លងមក បានរួចរាល់ ហើយនឹងបញ្ចប់សព្វគ្រប់ត្រឹមក្នុងពីរសប្តាហ៍។ ជាមួយគ្នានេះ លោក ពូទីន ក៏អះអាងថា លោកមិនបានរៀបចំផែនការវាយប្រហារទ្រង់ទ្រាយធំបន្ថែម...
article_5500.txt
ក្រុម​អ្នកតំណាងរាស្ត្រ​របស់​កោះ​តៃវ៉ាន់ បានអនុម័ត​ច្បាប់​ថ្មី​មួយទៀត ដែល​នឹង​អាច​ឲ្យ​រដ្ឋាភិបាល​អាច​ពិន័យ​ចំពោះ​ឪពុកម្ដាយ​ទាំងឡាយណា ដែល​អនុញ្ញាត​ឲ្យ​កូន​របស់ខ្លួន​អង្គុយ​នៅមុខ​អេក្រង់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ក្នុង​រយៈ​យូរ​លើសពី​ច្បាប់​បានកំណត់។ នេះ​បើ​យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ NBC ។
ប្រភព​ដដែល​នេះ​បាន​ផ្សាយ​ថា សមាជិកសភា​តៃវ៉ាន់​បានអនុម័ត​ច្បាប់​ស្ដីពី សុខុមាលភាព​និង​ការការពារ​កុមារ​និង​យុវជន​ដើម្បី​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​ពិន័យ​ទៅលើ​ឪពុកម្តាយ​របស់​កុមារ​អាយុ​ក្រោម១៨ឆ្នាំ​ដែល​ប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ក្នុង​រយៈពេល​យូរ​ជាង​ពេល​ប្រើប្រាស់​ធម្មតា។ច្បាប់​នេះ​ត្រូវបាន​គេ​តាក់តែងឡើង តាម​វិធានការ​...
article_5501.txt
នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ រដ្ឋមន្ត្រី​យុត្តិធម៌​អាហ្វ្រិក​ខាងត្បូង​បានសម្រេច​អោយ​Eugène De Kock ជា​ឃាតករ​ដ៏​ល្បី​ក្នុង​របប​ផ្តាច់ការ​រើសអើង​ពូជសាសន៍​អាប៉ាថេត អោយបាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។ ឃាតករ​រូបនេះ​បាន​ជាប់ពន្ធនាគារ២០ឆ្នាំ​មកហើយ ជាប់ទោស​ពីបទ​បាន​កំចាត់​ក្រុមប្រឆាំង ក្នុង​ទសវត្ស​ឆ្នាំ១៩៨០ ។ ការសម្រេច​របស់​ក្រសួងយុត្តិ...
សំឡេង ឃាត​ករទី១នៅ​អាហ្វ្រិក​ខាងត្បូង Eugène De Kock ធ្លាប់ជា​អ្នកដឹកនាំ​ចលនា​ប៉ូលិស​ប្រឆាំង​អំពើ​ភេរវកម្ម​មួយ ឈ្មោះថា Vlakplass ជា​ចលនា​ដែល​បាន​ចាប់ខ្លួន ដាក់ទណ្ឌកម្ម និង​កំចាត់​ក្រុមប្រឆាំង ក្នុង​របប​ផ្តាច់ការ​អាប៉ាថេត នា​ទសវត្ស​ឆ្នាំ១៩៨០ ។ កាលណោះ Eugène De Kock មាន​តួនាទី ប្រឆាំងនឹង​សមាជជាតិ​អាហ្វ្រិក។ ឃាតករ​កំពូល​រូ...
article_5502.txt
ស្ត្រី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ស្កុ​តឡែ​ន​បច្ចុប្បន្ននេះ​គាត់​មាន​អាយុ ១០៩ ឆ្នាំ ហើយ​លោកយាយ​បាន​និយាយ​ពី​អាថ៌កំបាំង ដែល​ធ្វើ​ឲ្យ​គាត់​រស់នៅ​បានយូរ​យ៉ាង​ដូច្នេះ​គឺ​ត្រូវ​បរិភោគ​បបរ​និង​ជៀស​វា​រស់នៅ​ជាមួយ​មនុស្ស​ប្រុស។ នេះ​បើ​យោងតាម Daily Mail ។
បើតាម​ប្រភព​ដដែល​នេះ លោកយាយ​KimuraJessieGallanមិន​ធ្លាប់​រៀបការ​នោះទេ គាត់​បានកើត​នៅក្នុង​ផ្ទះ​កសិដ្ឋាន​តូច​មួយ និង​រស់នៅ​ជាមួយ​បងប្អូន​ស្រី​ប្រាំ​នាក់​និង​ប្រុស​ម្នាក់។លោកយាយ Gallanបាន​ប្រាប់​កាសែត​នេះ​ថា អាថ៌កំបាំង​ដែល​ធ្វើ​ឲ្យ​គាត់​មាន​អាយុ​វែង គឺ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​បុរស​ព្រោះថាបុរសៗគឺ​បង្កបញ្ហា​ច្រើន។ លោកយាយ​ក៏ប...
article_5503.txt
GoFundMe  ដែលជា​គេហទំព័រ​រៃអង្គាសប្រាក់​តាម​អ៊ី​ន​ធើ​ណែ​ត​ដ៏​ល្បីល្បាញ របស់​អាមេរិក បានប្រកាស​ធ្វើការ​រៃអង្គាសប្រាក់ ដើម្បី​ទិញ​រថយន្ត​ឲ្យ​បុរស​អាមេរិក​ម្នាក់ ដែល​គាត់​ត្រូវធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ជា​រៀងរាល់ថ្ងៃ ទៅកាន់​កាន់​កន្លែងធ្វើកា​រ​របស់គាត់​ដែលមាន​ចម្ងាយ​ជាង ៣៣គីឡូម៉ែត្រ​ពី​ផ្ទះ​របស់គាត់។ នេះ​បើ​យោងតាម​ការផ្សាយ​...
អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_5504.txt
នាង Elizabeth Holmes គឺជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ក្រុមហ៊ុន​ផលិត​ឧបករណ៍​ធ្វើតេស្ត​ឈាម Theranos ។ យោងតាម​ទស្សនាវដ្ដី Forbes នាង​Holmes មាន​អាយុ ៣១ ឆ្នាំ គឺជា​មហាសេដ្ឋី​ស្ត្រី ដែលមាន​វ័យក្មេង​ជាងគេ​បង្អស់ នៅ​សហរដ្ឋអាមេរិក ហើយ​ទ្រព្យសម្បត្តិ​ដែល​នាង​មាន គឺ​ទទួល​បានមកពី​អាជីវកម្ម​របស់​នាង​ទាំងអស់ ។
នាង​Holmes បាន​បង្កើត​ក្រុមហ៊ុន​Theranos កាលពី​ឆ្នាំ ២០០៣ ដើម្បី​ផលិត​ឧបករណ៍​ធ្វើតេស្ដ​ឈាម​ខ្នាតតូច​ដោយ​ខ្លួនឯងបាន ដែល​អាច​ជំនួស​ឲ្យ​ការ​បូម​ឈាម​យកទៅ​ពិនិត្យ នៅ​មន្ទីរពិសោធន៍។ ក្នុង​រយៈពេល ១០ ឆ្នាំ​មកនេះ មុខ​ជំនួញ​របស់​នាង​បាន​រីកចម្រើន​ជា​បន្តបន្ទាប់។ ខាងក្រោម​នេះ​គឺជា​រឿង​ពិត ១០ យ៉ាង​របស់​សេដ្ឋិនី​វ័យក្មេង​ជាងគេ​បំផុ...
article_5505.txt
បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ បាន​យក​ចៅស្រី​អាយុ ៦ឆ្នាំ​របស់គាត់​ជាវ​ត្ថុ​បញ្ចាំ​នៅ​ហាង​ស្ប៉ា​មួយកន្លែង ដោយសារតែ​គាត់​គ្មាន​ប្រាក់​ដើម្បី​បង់ថ្លៃ​ម៉ាស្សា​ហើយ​សន្យាថា​នឹង​គាត់​ទៅផ្ទះ​ដើម្បី​យកលុយ​មក​សង​វិញ។ ប៉ុន្តែ​រយះពេល​ជាង​មួយខែ​ក្រោយ​មកហើយ បុរស​ជា​ជីតា​នោះ មិនទាន់បាន​វិលត្រឡប់​មក​លស់​កុមារី​នោះ​នៅឡើយ​ទេ។ នេះ​បើ​...
ក្មេងស្រី​នោះ​មាន​ឈ្មោះថា​Siyaoត្រូវបាន​ជីតា​របស់​នាង​យកមក​ចូលក្នុង​ហាង​ម៉ាស្សា​មួយកន្លែង​ក្នុង​ទីក្រុង​គុន​មី​ញ។ ក្រោយមក​នៅពេលដែល​ត្រូវ​ទូទាត់​វិក័យប័ត្រ បុរស​ជា​ជីតា​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ បាន​អះអាងថា​គាត់​គាត់​ភ្លេច​កាបូប​លុយ​នៅផ្ទះ​របស់គាត់ ហើយ​បាន​ទុក​ចៅ​របស់គាត់​ឲ្យ​នៅក្នុង​ហាង ហើយ​គាត់​បាន​ប្រាប់​អ្នក​...
article_5506.txt
ក្រុម​ប៉ូលីស​អន្តោប្រវេសន៍ របស់​ចក្រភព​អង់គ្លេស​បាន​ចូលទៅ​ចាប់ខ្លួន គូស្នេហ៍​ថ្មី​ថ្នោ​ង​មួយគូ​នេះ​ក្នុង​វិហារ​សាសនា​គ្រឹ​ស្ដ​មួយ ដោយសារតែ​កូនកំលោះ​ភ្លេចឈ្មោះ​កូនក្រមុំ ក្នុងពេល​ចុះ​សំបុត្រអាពាហ៍ពិពាហ៍ នៅមុន​ពេល​ពិធី​រៀបការ​ចាប់ផ្ដើម​នោះ។ នេះ​បើ​យោងតាម​កាសែត New York Dailynews ។
បើតាម​កាសែត​របស់​អាមេរិក​​មួយ​នេះ ការចាប់ខ្លួន​កូនកំលោះ កូនក្រមុំ​មួយគូ​នេះ គឺ​ដោយសារតែ​ក្រុម​អាជ្ញាធរ​សង្ស័យថា ពិធី​រៀបការ​របស់​ពួកគេ គឺជា​ពិធី​រៀបការ​ក្លែងក្លាយ ដែល​ធ្វើឡើង​ដើម្បី​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់ អាច​រស់នៅ​ស្របច្បាប់​ក្នុង​ចក្រភព​អង់គ្លេស។ ក្រុម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតមានឡើង​នៅពេលដែល លោក...
article_5507.txt
នៅក្នុង​បណ្ដា​ប្រទេស​ជាច្រើន​នៅ​លោកខាងលិច នៅពេល​ចូលដល់​ខែមករា​នេះ មេធាវី​ផ្នែក​អាពាហ៍ពិពាហ៍ គឺមាន​ការងារ​មមាញឹក​ជាងគេ​បង្អស់ ព្រោះថា​មាន​ប្ដី​ប្រពន្ធ​ជាច្រើន​គូ បាន​សម្រុក​ទៅសុំ​ការពិគ្រោះ​យោបល់​ពី​ការ​លែងលះ និង​ខ្លះទៀត​សម្រេចចិត្ត​ដាក់ពាក្យ​សុំ​លែងលះ​តែម្ដង។ នេះ​បើ​យោងតាម​គេហទំព័រ market watch ។
លោក James McLaren ប្រធាន​បណ្ឌិតសភា​មេធាវី​អាពាហ៍ពិពាហ៍​អាមេរិក បាន​ប្រាប់​គេហទំព័រ​ខាងលើ​ថា លោក​តែងតែ​សង្កេតឃើញថា ចំនួន​មនុស្ស​ដែល​មក​ស្វែងរក​ការប្រឹក្សា​យោបល់ និង​ចុងក្រោយ​បានសម្រេច​ចិត្ត​ដាក់ពាក្យ​លែងលះ​នោះ គឺមាន​ការកើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ខែមករា។ លោក​បាន​បន្ថែមថា ចំនួន​អ្នក​ដែល​បាន​មករក​មេធាវី​ដើម្បី​ប្រឹក្សា​យោបល...
article_5508.txt
មាន​មនុស្ស​យ៉ាងហោច ៤៩នាក់​បាន​ស្លាប់ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ប៉ា​គិ​ស្ថាន ក្នុង​វិហារ និកាយ​ស្ហ៊ី​អ៊ី​ត​មួយកន្លែង នៅ​ភាគខាងត្បូង​ប្រទេស។ ក្រុម​ជ្រុលនិយម​និកាយ​ស៊ុន​នី​ត​មួយក្រុម​បានប្រកាសថា ភេរវកម្ម​នេះ​ជា​ស្នាដៃ​របស់​ក្រុម​ខ្លួន។
ការផ្ទុះ​គ្រាប់បែក​នេះ​បាន​កើតឡើង នៅ​ក្រុង​Shikarpur ក្នុង​ខេត្ត​Sind ចំពេល​ដែល​អ្នក​កាន់សាសនា​អ៊ីស្លាម និកាយ​ស្ហ៊ី​អ៊ី​ត កំពុង​សូត្រធម៌​បន់ស្រន់ យ៉ាង​ណែន​តាន់តាប់ ក្នុង​ព្រះវិហារ។ សាក្សី​ជាច្រើន​បាន​ប្រាប់​ទូរទស្សន៍​ក្នុងស្រុក​នានា ថា​ពួកគេ​បានឃើញ​បុរស​ម្នាក់​បំពាក់​គ្រឿងផ្ទុះ​នៅ​នឹង​ខ្លួន។ ប៉ុន្តែ​ប៉ូលិស​មិនបាន​បញ្ជា...
article_5509.txt
ស្ថិតក្នុង​វ័យ ២១ ឆ្នាំ កញ្ញា NiuMutong គឺជា​សហគ្រិន​វ័យក្មេង​ម្នាក់​នៅក្នុង​ប្រទេស​ចិន នាង​មានជំនឿថា​បុគ្គលិក​ដែល​ធ្វើការ​ដោយ​សប្បាយចិត្ត គឺជា​បុគ្គលិក​ដែលមាន​ផលិតភាព​ខ្ពស់។ ដោយយោង​លើ​ហេតុផល​នេះ នាង​បានសម្រេច​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម​ប្រចាំឆ្នាំ នៅក្នុង​ក្រុមហ៊ុន​របស់​នាង ជា​រថយន្ត​BMW ៤ គ្រឿង ដល់​...
បណ្ដាញ​ផ្សព្វផ្សាយ​ម​ជ្ឈឹ​មរ​ដ្ឋ​ចិន​មួយ​នេះ ក៏បាន​ផ្សាយ​ថា នាង NiuMutong គឺជា​ម្ចាស់​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណែ​ត​មួយ ត្រូវបាន​អ្នក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅក្នុង​ប្រទេស​ចិន ចាប់អារម្មណ៍​ជាខ្លាំង បន្ទាប់ពី​នាង​ប្រកាស​ផ្ដល់​រង្វាន់​ជា​រថយន្ត​BMW ៤ គ្រឿង បុគ្គលិក​របស់​នាង​ដែលជា​ផ្នែក​មួយ​នៃ​ប្រាក់រង្វាន់​ចុងឆ្នាំ​របស់​ពួ...
article_551.txt
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសរសើរការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលតែងជម្នះបញ្ហាប្រឈម និងការគំរាមកំហែងពីអាម៉េរិកកន្លងមក។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) ការសរសើរនេះ មានក្នុងលិខិតអបអរសាទរថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់លោក ពូទីន ។
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរក្នុងថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានសរសើរពីការខិតខំប្រឹងប្រែងដឹកនាំប្រទេសរបស់លោក ពូទីន ពិសេសការតទល់នឹងការគំរាមកំហែងពីអាម៉េរិក។ នៅក្នុងលិខិតនោះ លោក គីម ក៏បានកោតសរសើរចំពោះសមិទ្ធផលដ៏ធំរបស់លោក ពូទីន ដែលបានកសាងរុស្ស៊ីក្លាយជាប្រទេសដ៏មានឥទ្...
article_5510.txt
ជាទូទៅ​ប្រទេសនីមួយៗតែងតែមាន​ប្រព​ន្ធ័​នយោបាយខុសៗគ្នា​តួយ៉ាង​ដូចជា​ប្រទេស​នៅក្នុង​ស្ថាប័ន​អាស៊ាន​មាន​ប្រទេស​ខ្លះ​ប្រកាន់​របប​សាធារណរដ្ឋ​ប្រទេស​ខ្លះ​ប្រកាន់​របបរាជានិយម​ហើយ​ក្នុងនោះ​មាន​ប្រទេស​ខ្លះ​តួអង្គ​សំខាន់​នយោបាយ​ជា​ប្រមុខរដ្ឋ(ប្រធានាធិបតី​ឬ​សេ្ត​ច) រីឯ​មួយចំនួនទៀត​តួអង្គ​សំខាន់​ជា​ប្រមុខ​រដ្ឋាភិបាល (នាយករដ្ឋមន្ត្រ...
យ៉ាងណាមិញ​សម្រាប់​ប្រទេស​អាស៊ាន​វិញ​ក្នុង​រយៈពេល​មួយ​ទសវត្ស​ចុងក្រោយ​នេះ​មាន​ប្រទេស​មួយចំនួន​បាន​ផ្លាស់ប្តូរ​មេដឹកនាំ​ជា​បន្តបន្ទាប់​រីឯ​មួយចំនួន​មេដឹកនាំ​គឺ​នៅ​ដដែល​ដោយសារតែ​មិនមាន​ការកំណត់​អាណត្តិ​នៃ​ការដឹកនាំ​និង​ប្រជាប្រិយភាព​ក៏ដូចជា​សមិទ្ធផល​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ទាំងនោះ។ខាងក្រោម​នេះ​ជា​មេដឹកនាំ​បច្ចុប្បន្...
article_5511.txt
លោក Jack Maមហាសេដ្ឋី​លំដាប់​ទីមួយ​របស់​ប្រទេស​ចិន និង​ជា​ស្ថាបនិក​ផ្សារ​លក់ទំនិញ​អន​ឡាញ Alibaba បាន​ប្រាប់​ពី​អាថ៌កំបាំង​មួយ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់លោក​សម្រេច​បាន​ជោគជ័យ​ដូច​បច្ចុប្បន្ននេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​របស់លោក ជួល​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី​មក​ធ្វើការ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ CNBC ។
ថ្លែង​នៅក្នុង​កិច្ចពិភាក្សា​មួយ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក World Economic Forum ដែល​ធ្វើឡើង​កាលពី​សប្ដាហ៍​មុន នៅ​ទីក្រុង Davos ប្រទេស​ស្វ៊ី​ស លោក Ma បាន​ឲ្យ​ដឹងថា រឿង​សម្ងាត់​មួយ​ដែល​ធ្វើ​ឲ្យ ផ្សារ​អន​ឡាញ​Alibaba ទទួលបាន​ជោគជ័យ​ដូច​ពេល​បច្ចុប្បន្ននេះ គឺ​ដោយសារតែ​ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ភាគច្រើន​ជា​ស្ត្រី។ នាយក​ប...
article_5512.txt
សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក MarkZuckerbergដែល​បច្ចុប្បន្ន​មាន​អ្នកប្រើប្រាស់​ជាង ១,៣៥ ពាន់​លាន​នាក់​ជា​រៀងរាល់ខែ​នោះ បាន​អះអាងថា មនុស្ស​ម្នាក់​មិន​គ្រប់គ្រាន់​ដើម្បី​បើក​ក្រុមហ៊ុន​មួយ​ទេ ទោះបី​គេ​ជា​មនុស្ស​នោះ​ឆ្លាត​បំផុត​យ៉ាងណាក៏ដោយ។ នេះ​បើ​យោងតាម​គេហទំព័រ businessinsider...
នៅក្នុង​វេទិកា​សួរ​និង​ឆ្លើយ​សំណួរ​មួយ​នៅ​ទីក្រុង Bogotá ប្រទេស​កូ​ឡុំ​ប៊ី មាន​មនុស្សម្នា​ក់បាន​សួរ​លោក Zuckerberg ពី​ពេលវេលា​ជាក់លាក់​មួយ ដែល​នាំ​ឲ្យ​លោក និង​មិត្តភក្ដិ បង្កើត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ឡើង។ លោក​បាន​សើច​រួច​ឆ្លើយថា គំនិត​នៃ​ការបង្កើត​ក្រុមហ៊ុន​គឺ​វា​មិនមែន​កើតឡើង​ក្នុងពេល​ណាមួយ​នោះទេ គឺ​វា​កើតឡើង​ត...
article_5513.txt
យុវជន​អាមេរិក​វ័យ ១៧ ម្នាក់​ត្រូវបាន​គេ​ប្រកាសថា គឺ​មនុស្ស​ប្រុស​ដំបូង​គេ​បំផុត នៅលើ​ពិភពលោក ដែល​បានទទួល​ជោគជ័យ​ក្នុងការ​វះកាត់​លិង្គ​ពី​វែង​មក​ខ្លី ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុម​វេជ្ជបណ្ឌិត នៅក្នុង​សាកលវិទ្យាល័យ University of South Florida ។
លោក​វេជ្ជ. Rafael Carrion បាន​ប្រាប់​កាសែត Daily Mail ថា ប្រវែង​លិង្គ​វែង​វា​គឺជា​សុ​បិ​ន្ត​មួយ​របស់​បុរស​ភាគច្រើន ប៉ុន្តែ​សម្រាប់​យុវជន​ម្នាក់នេះ បែរជា​មក​ស្នុំ​សុំ​ការព្យាបាល​ដោយ​វះកាត់​លិង្គ​ពី​វែក​ខ្លី និង​ពី​ធំ​មក​តូច​វិញ ដោយសារតែ​ទំហំ​លិង្គ​របស់គាត់​ធំ​ហួសហេតុ​ពេល ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុងការ​រួមភេទ​ជាមួយ​មិត...
article_5514.txt
សត្វ​ឆ្មា​អនាថា​មួយ​ក្បាល​នៅក្នុង​ប្រទេស​រុស្ស៊ី បាន​ជួយសង្គ្រោះ​ទារក​ម្នាក់ ដែល​ត្រូវគេ​យកមក​បោះចោល​តាមផ្លូវ ក្នុងពេល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង។ ស្ត្រី​ម្នាក់​បាន​រកឃើញ​ទារក​អាយុ ១២ សប្ដាហ៍​និង​ឆ្មា​មួយ​ក្បាល នៅក្នុង​ឡាំង​ក្រដាស​មួយ បន្ទាប់ពី​គាត់​បានលឺ​សំឡេង​ឆ្មា​យំ ។ នេះ​បើ​យោងតាម​ទូរទស្សន៍ RT ។
ប្រភព​ដដែល​បាន​ផ្សាយ​ថា បន្ទាប់ពី​បាន​ស្ដាប់ឮ​សំឡេង​យំ​ដ៏​គួរ​ឲ្យ​អាណិត​របស់​សត្វ​ឆ្មា​មួយ​នោះ ស្ត្រី​ម្នាក់​ដែល​រស់នៅក្នុង​អា​ផាត​មិន​មួយកន្លែង​ស្ថិតក្នុង ទីក្រុង Obninskប្រទេស​រុស្ស៊ី បាន​ដើរទៅ​សំដៅ​រក​សំឡេង​ឆ្មា​នោះ ហើយ​ក៏បាន​ប្រទះឃើញ​សត្វ​ឆ្មា​នោះ កំពុង​នៅ​ពីលើ​ទារក ក្នុង​ប្រអប់​មួយ​ដែល​កក​រឹង ដោយសារ​អាកាសធាតុ​ត្រជ...
article_5515.txt
ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន ក្នុង​ឆ្នាំ ២០១៥ នេះ​បាន​ចូលមក​ដល់​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ ដែល​ត្រូវ​នឹង​ឆ្នាំ​ពពែ ឬ​ចៀម ។ នៅក្នុង​ប្រទេស​ចិន​ពិធីបុណ្យ​ចូលឆ្នាំថ្មី ត្រូវគេ​ប្រារព្ធ​ឡើង​មាន​រយៈពេល ៤០ ថ្ងៃ​ដែល​គេ​ហៅថា​ជា​ពេលវេលា​នៃ​បុណ្យ​រដូវ​ផ្កា​រីក Spring Festival ។
ក្នុងឱកាស​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅក្នុង​ឆ្នាំ២០១៥ នេះ មាន​ព្រឹត្តិការណ៍សំខាន់ៗជាច្រើន បាន​កើតមានឡើង​ក្នុងប្រទេស​ចិន ។ ហេតុការណ៍សំខាន់ៗទាំងនោះ​រួមមាន៖ • កម្មករ​នៅក្នុង​ប្រទេស​ចិន ទទួលបាន​ការឈប់​សម្រាក​រយៈពេល ៧ ថ្ងៃ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី។ • ប្រជាជន​ចិន​បានធ្វើ​ដំណើរ​សរុប​ចំនួន ៣,៦ ពាន់​លាន​ជើង ដែល​ធ្វើ​ឲ្យ​មធ្យ...
article_5516.txt
រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry ត្រូវបាន​អាជ្ញាធរ​ពិន័យ​ជា​ទឹកប្រាក់៥០ដុល្លារ​ពីបទ​មិនបាន​សម្អាត​ព្រិល​នៅលើ​ចិញ្ចើមផ្លូវ​ខាងក្រៅ​ផ្ទះ​របស់គាត់​ក្នុង​តំបន់ Beacon Hill ទីក្រុង Boston រដ្ឋ Massachusetts ។ នេះ​បើ​យោងតាម​គេហទំព័រ masslive ។
ប្រភព​ដដែល​បាន​ផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក បានទទួល​សំបុត្រ​ពី​ន័យ​ជា​ទឹកប្រាក់ ៥០ ដុល្លារ ពី​អាជ្ញាធរ​ក្រុង​Bostonចំពោះ​ការមិន​បាន​សំអាត​ព្រិល​លើ​ច​ញ្ចើ​ម​ផ្លូវ​មុខផ្ទះ របស់លោក នៅ​ទីក្រុង Boston ក្រោយពី​ព្យុះ​ទឹកកក​បាន​គ្របដណ្តប់​ទៅលើ​ភាគ​ឦ​សាន្ត សហរដ្ឋអាមេរិក នៅ​សប្តាហ៍​នេះ​ជាពិសេស​ទីក្រុង​ជាច្រើន​នៃ​រដ្ឋ Mas...
article_5517.txt
ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ផ្សារ​លក់ទំនិញ​អន​ឡាញ Alibabaដ៏​ធំ​បំផុត​របស់​ចិន​គឺ លោក​Jack Ma បាន​ក្លាយជា​មនុស្ស ដែល​អាច​ស្វែងរក​ប្រាក់ចំណូល​បាន​ច្រើនជាងគេ​បំផុត នៅក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤ នេះ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ សហគ្រាស​ស្រាវជ្រាវ Wealth-X ។
បើតាម​ទិន្នន័យ​ដដែល​នោះ ទ្រព្យសម្បត្តិ​សរុប​របស់ លោក Jack Ma បាន​កើនឡើង​ពី ១៨,៥ពាន់​លាន​ដុល្លារ ដល់ ២៩,២ ពាន់​លាន​ដុល្លារ​នៅត្រឹម​ចុងខែ​ធ្នូ​នេះ ដោយ​ទ្រព្យសម្បត្តិ​របស់លោក​បាន​កើនឡើង ១៧៣ ភាគរយ ច្រើនជាង​ប្រាក់ចំណូល​របស់​មនុស្ស​ផ្សេងទៀត នៅលើ​ពិភពលោក។ ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់ លោក Jack Ma គឺ​នៅក្រោយ​ពេលដែល​លោក...
article_5518.txt
នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ម្ចាស់បំណុល​ក្រិ​ក​និង​រដ្ឋាភិបាល​ក្រិ​ក បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​មួយ អនុញ្ញាតអោយ​ក្រិ​ក​បានទទួល​ជំនួយ៤ខែ​បន្ថែមទៀត តែ​ជា​ជំនួយ​ដែលមាន​លក្ខខណ្ឌ។ នៅ​ថ្ងៃ​ចន្ទ​ខានស្អែក ក្រិ​ក​ត្រូវតែ​បង្ហាញ​គម្រោង​កំណែទម្រង់​ក្នុងស្រុក ដើម្បីអោយ​ម្ចាស់បំណុល​បន្ត​ផ្តល់​ថវិកា​អោយ​ខ្លួន។
កិច្ចព្រមព្រៀង​បន្ត​ជំនួយ​អោយ​ក្រិ​ក៤ខែ​បន្ថែមទៀត សម្រេច​ឡើង​ម្សិលមិញ ក្រោយ​រដ្ឋាភិបាល​ក្រិ​ក​យល់ព្រម​ថា នៅ​ថ្ងៃ​ចន្ទ​ខានស្អែក នឹង​បង្ហាញ​កម្មវិធី​កំណែទម្រង់​ក្នុងស្រុក ទៅ​ម្ចាស់បំណុល។ ជា​កម្មវិធី​កំណែទម្រង់​ទាក់ទង​នឹង​ការប្រយុទ្ធ​នឹង​ការ​គេចពន្ធ ការប្រឆាំង​អំពើពុករលួយ និង​រដ្ឋបាល​សាធារណៈ។ ប្រសិនបើ​ម្ចាស់បំណុល​យល់ថា កំ...
article_5519.txt
ជា​រៀងរាល់ឆ្នាំ​ទីក្រុង Las Vegas គឺជា​ម្ចាស់ផ្ទះ​នៃ​ការបង្ហាញ​ពិព័រណ៍​ពាណិជ្ជកម្មធំៗ ដែលមាន​តម្លៃ​ពាន់​លាន​ដុល្លារ ប៉ុន្តែ​ពិព័រណ៍​ទាំងនោះ​មិនសូវមាន​អ្នកគាំទ្រ ។ ដោយឡែក​សម្រាប់​ពិព័រណ៍​សិច​ពិភពលោក ដែល​គេ​ស្គាល់​ថា AVN Adult Entertainment Expo នោះ​គឺ​ទទួលបាន​អ្នកគាំទ្រ​ច្រើនជាងគេ ។
យោងតាម​ការផ្សាយ​រប​ស់ CNBC ពិ​ព៍រណ៍​សិច​ពិភពលោក​ឆ្នាំ២០១៥ នឹងត្រូវ​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ២១ ដល់ ២៤ ខែមករា​សប្ដាហ៍​ក្រោយនេះ នៅ​សណ្ឋាគារ the Hard Rock Hotel & Casino Las Vegas សហរដ្ឋអាមេរិក។ បើតាម​ការគ្រោងទុក​ពិព័រណ៍​នេះ នឹងមាន​ការចូលរួម​ពី​សំណាក់​តារា​សិចល្បីៗ មកពី​ជុំវិញ​ពិភពលោក​សរុប​ប្រហែលជា ៥០០ នាក់ និង​មាន​ក្រុ...
article_552.txt
សេវាសន្តិសុខអ៊ុយក្រែន (SBU) ដាក់បញ្ចូលមន្រ្តីជាន់ខ្ពស់រុស្ស៊ីជាច្រើនក្នុងបញ្ជីបុគ្គលតាមចាប់ខ្លួន។ បើតាមសេចក្តីប្រកាស SBU ដែលចេញផ្សាយនៅថ្ងៃទី១០ ខែតុលា បុគ្គលទាំងនោះរួមមានអតីតប្រធានាធិបតីរុស្ស៊ី រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីមហាផ្ទៃ ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ក៏ដូចជាប្រធានសភាជាន់ទាប និងជាន់ខ្ពស់រុស្ស៊ីជាដើម។
សេវាសន្តិសុខអ៊ុយក្រែន ឬ SBU នៅថ្ងៃទី១០ ខែតុលាបានបញ្ចេញឈ្មោះមន្រ្តីសន្តិសុខជាន់ខ្ពស់រុស្ស៊ីជាច្រើនរូបដែលស្ថិតក្នុងបញ្ជីតាមចាប់ខ្លួន។ បើតាម SBU បុគ្គលទាំងនោះភាគច្រើនជាសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីដែលរងបទចោទក្រោមមាត្រា១១០នៃក្រមព្រហ្មទណ្ឌអ៊ុយក្រែន ទាក់ទងនឹងការបំពានបូរណភាពទឹកដី និងព្រំដែនអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌...
article_5520.txt
រដ្ឋធានី​ឌូ​បៃ របស់​ប្រទេស​អារ៉ាប់​រួម បានប្រកាស​បើក​កម្មវិធី​ប្រកួតប្រជែង​មួយ ដែលមាន​ឈ្មោះថា «សម្រក​ទម្ងន់​ដើម្បី​ទទួលបាន​មាស»សម្រាប់​ឆ្នាំ២០១៥ នេះ ដែល​នឹងត្រូវ​ចាប់ផ្ដើម ពីថ្ងៃ​ទី១៥ ខែកក្កដា ដល់​ថ្ងៃទី១ ខែកញ្ញា។ នេះ​បើ​យោងតាម​គេហទំព័រ future of Dubai ។
ប្រភព​ដដែល​នេះ​ក៏បាន​រាយការណ៍​ថា ការប្រកួត​សម្រក​ទម្ងន់​នៅ​ឆ្នាំ២០១៥ នេះ​គឺ​ផ្ដោតទៅលើ​ការ​សម្រក​ទម្ងន់​របស់​កុមារ ដែលមាន​អាយុ​ក្រោម ១៣ ឆ្នាំ ដើម្បី​លើ​កម្ពស់​ការយកចិត្តទុកដាក់​ចំពោះ​ជម្ងឺ​ធាត់​របស់​កុមារ​អារ៉ាប់។ បច្ចុប្បន្ននេះ​ជម្ងឺ​ធាត់​របស់​កុមារ​បាន​ក្លាយជា​ប្រឈម​ដ៏​ធំ​មួយ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ជាពិសេស​ប្រទេ...
article_5521.txt
ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន ត្រូវបាន​គេ​ជឿជាក់ លោក​អាចមាន​ប្រាក់​លួចលាក់​ដល់​ទៅ​រ៉ាប់​ពាន់​លាន​ដុល្លារ ហើយ​បាន​លាក់ទុក​វា​នៅក្នុង​គណនី​សម្ងាត់ នៅក្នុង​ធនាគារ និង​កន្លែងផ្សេងៗទៀត។ នេះ​បើ​យោងតាម​កាសែត new york post ដែល​បាន​ស្រង់​សំដី​អតីត​វិនិយោគិន​ម្នាក់​ដែល​ធ្លាប់​វិនិយោគិន​បរទេស​ធំជាងគេ​បំផុត​របស់​ប្រទេ...
កាសែត​នេះ​ក៏បាន​រាយការណ៍​ថា លោក BillBrowderនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​វិនិយោគ​ក្នុងប្រទេស​រុស្ស៊ី​Hermitage Capital Managementបានធ្វើការ​ប៉ាន់ប្រមាណ​ថា​លោកពូ​ទីន​មានទ្រព្យ​សម្បត្តិ​សរុប​ជាង ២០០ពាន់​លាន​ដុល្លារ។បើតាម​អតីត​វិ​និ​យៅ​គិ​ន​រូបនេះ លោកពូ​ទីន គឺមាន​ទ្រព្យសម្បត្តិ​ច្រើនជាង​ពីរដង ធៀប​នឹង​លោក Bill G...
article_5522.txt
ក្រសួងសុខាភិបាល​អាមេរិក បាន​នាំយក​រឿងក្ដី​មួយ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្កែ​កាច​មួយ​ក្បាល បាន​ខាំ​មនុស្ស​ពីរ​នាក់​រហូតដល់​មាន​របួសធ្ងន់ ទៅកាន់​ការិយាល័យ​តុលាការ​រដ្ឋបាល និង​សវនាការ ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​កាត់ក្ដី។ ក្រោយពី​ការស៊ើបអង្កេត​តុលាការ​បានសម្រេច​កាត់​ទោស​ប្រហារជីវិត​ឆ្កែ​កំណាច​នោះ។ នេះ​បើ​យោងតាម​កាសែត New York P...
ប្រភព​ដដែល​បាន​ផ្សាយ​ថា ឆ្កែ​ឈ្មោល​មួយ​ក្បាល​ឈ្មោះ Bullmastiff mix Disel របស់លោក Kaseam Stanley បាន​ខាំ​មនុស្ស​ពីរ​នាក់​ធ្វើ​ឲ្យ​មាន​របួសធ្ងន់។ កាលពី​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤ Disel បាន​ខាំ​ជើង​ស្ត្រី​អាយុ ២០ ឆ្នាំ​ម្នាក់​ឈ្មោះ Humphrey ដែល​កំពុង​ឈរ​នៅខាងមុខ​ហាង​មួយ ធ្វើ​ឲ្យ​អ្នកស្រី​មាន​របួស​ជើង​យ៉ាងជ្រៅ។ ករណី​មួយទ...
article_5523.txt
ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អន្តរជាតិ YouGovបានធ្វើ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ជា​សកល​មួយ​នៅក្នុង​ប្រទេស​ចំនួន ៣៤ដើម្បី​ស្វែងរក ថា​តើ​បុគ្គល​រូប​ណា​ដែល​ត្រូវបាន​គេ​សរសើរ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៤ ។លទ្ធផល​បាន​បង្ហាញថា​មនុស្ស​ដែល​គួរឱ្យ​កោតសរសើរ​ជាងគេ គឺ​រួមមាន​មេដឹកនាំ​របស់​ប្រទេស​មហាអំណាចធំៗនៅល...
ក្រុមហ៊ុន YouGovបាន​ប្រមូលផ្តុំ​លទ្ធផល​នៃ​ការបោះឆ្នោត ដើម្បី​ចងក្រង​ជា​បញ្ជី​ដែលមាន បុរស ២៥ នាក់ និង​ស្ត្រី ២៥នាក់ ដែល​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស ជា​មនុស្ស​ដែល​គួរ​ឲ្យ​សរសើរ​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ។ លទ្ធផល​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា បុរស​ដែល​គេ​សរសើរ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​លោក Bill Gates ...
article_5524.txt
អាជ្ញាធរ​ក្នុង​រដ្ឋធានី​មែ​ល​ប៊​ន របស់​ប្រទេស​អូស្ត្រាលី នឹង​ផ្ដល់​សំបុត្រ​ចូល​មើល​កុន និង​ប័ណ្ណ​ចូល​ហែល​ទឹក​ក្នុង​អាង​ហែល​ទឹក​ក្នុង​ក្រុង ដោយ​មិន​គិតថ្លៃ ទៅ​ឲ្យ​ជន​គ្មាន​ទីជម្រក ដើម្បី​អាច​ឲ្យ​ពួកគេ​គេច​ផុតពី​បញ្ហា​អាកាសធាតុ​ក្ដៅ​ខ្លាំង ដែល​បណ្ដាលមកពី​រល​ក​កម្ដៅ​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ នេះ​បើ​យោងតាម កាសែត Theguardi...
ប្រភព​ខាងលើ​ក៏បាន​ផ្សាយ​ថា គម្រោង​របស់​អាជ្ញាធរ​ក្រុង​មែ​ល​ប៊​ន​នេះ គឺ​ត្រូវបាន​គេ​ធ្វើឡើង​ក្រោយពេល​ដែលមាន​ការព្យាករណ៍​ថា នឹងមាន​រលក​កម្ដៅ​វាយប្រហារ​លើ​ប្រទេស​អូស្ត្រាលី ក្នុង​រដូវក្ដៅ​ឆ្នាំនេះ។ សំបុត្រ​ចូល​មើល​កុន និង​ហែល​ទឹក​ដោយ​មិន​គិតថ្លៃ​នោះ គឺ​នឹងត្រូវ​ចែក​ដល់​ជន​គ្មាន​ទីជម្រក​ចំនួន ១៣៤៣ នាក់ នៅក្នុង​ទីក្រុង មែ​ល...
article_5525.txt
នា​ខែកញ្ញា​ឆ្នាំ ២០១១ ខ្ញុំ​នៅចាំ​បាន​ច្បាស់​ពី​ព្រឹ​ត្ត​ការណ៍​មួយ​កើតឡើង​នៅក្នុង​ទីក្រុង បេន​កា​ហ្ស៊ី ប្រទេស​លី​ប៊ី នៅពេលដែល​មេដឹកនាំ​លោកខាងលិច​មួយចំនួន​ឈរលើ​វេទិកា​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជន​លី​ប៊ី​ដែល​ប្រមូល​ផ្តុំគ្នា​នៅ​ជុំវិញ​នោះ។ ក្នុងចំនោម​មេដឹកនាំ​ទាំងនោះ​មាន​លោក ដេវីដ កា​មេ​រ៉ូ​ន នាយករដ្ឋមន្ត្រី​អង់គ្លេស ន...
ពិតណាស់ មេដឹកនាំ​ទាំងពីរ​នាក់​ដើរ​តូ​នាទី​សំខាន់​ក្នុងការ​បញ្ចប់​របប​ដឹកនាំ​ដែល​លោកខាងលិច​លាប​ពណ៌​ថា​ផ្តាច់​ការរំលោភ​សិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ខ្លួន ហើយ​អ្វីដែល​លោក​ទាំងពីរ​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​លី​ប៊ី​នៅពេលនោះ​គឺ បង្ហាញ​ការ​សាទរ​របស់​រដ្ឋាភិបាល​បារាំង​និង​អង់គ្លេស​ចំពោះ​ការជ្រើសរើស​បដិវត្តន៍​បញ្ចប...
article_5526.txt
តារា​ម៉ូ​ដែល​អាឡឺម៉ង់​ម្នាក់​គឺ​នាង Mayra Hillsបាន​អះអាងថា នាង​មាន​សុដន់​កែច្នៃ​របស់​នាង គឺមាន​ទំហំ​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក​ហើយ​វា​ងាយស្រួល​ក្នុងការ​មើលឃើញ ថា​តើ​វា​ជា​សុដន់​មែនឬ​យ៉ាងណា​នោះ។ នេះ​បើ​យោងតាម​កាសែត New York Post ។
កាសែត​ដដែល​នេះ​បាន​រាយការណ៍​ថា សុដន់ម្ខាងៗរបស់​នាង Mayra Hillsមាន​ទម្ងន់​ជាង ៩ គីឡូក្រាម ដែល​ត្រូវ​ឲ្យ​នាង​ត្រូវ​ពាក់អាវ​ទ្រនាប់​ដែលមាន​លេខ​32Zដែល​ស្មើនឹង​ទំហំ​អាវទ្រនាប់​ធម្មតា​XXX ។ នាង Mayra Hills មាន​ទំហំ​ទាំងបី(ដើមទ្រូង ចង្កេះ ត្រគៀក) ៥៩ ២៨ ២៦ ហើយ​ដោយសារតែ​នាង​មាន​ដើមទ្រូង​ធំ ទើប​រាល់​សម្លៀកបំពាក់​ដែល​នាង​ស្លៀក ត្...
article_5527.txt
របប​សឹក​ថៃ​បានសម្រេច​កិច្ចការ​ដ៏​ធំ​របស់ខ្លួន នៅ​ចុង​សប្តាហ៍​នេះ ដោយបាន​អនុម័ត​ច្បាប់​ហាមឃាត់​ជនបរទេស អោយ​ឈប់​ជួល​ស្ត្រី​ថៃ​ពពោះ​បង្កើតកូន​អោយ​ខ្លួន។ បើ​មិន​ដូច្នោះ​ទេ ពួកគេ​អាច​ជាប់ពន្ធនាគារ១០ឆ្នាំ។ ច្បាប់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែមិថុនា​ខាងមុខ។
យោងតាម​ច្បាប់​ថៃ​ដែល​ទើប​អនុម័ត​នេះ គូស្រករ​ជនបរទេស​ដែលមាន​សិទ្ធិ​អោយ​ស្ត្រី​ថៃ​ពពោះ​កូន​អោយ​ពួកគេ​បាន ទាល់​តែមាន​ម្នាក់​មាន​សញ្ជាតិ​ថៃ ហើយ​គូ​ស្វាមីភរិយា​នេះ​ត្រូវ​រៀបការ​រួចហើយ​យ៉ាងហោច​ក៏៣ឆ្នាំ​ដែរ។ ចំណែក​ស្ត្រី​ថៃ​ដែល​ត្រូវ​ព​ពោរ​កូន​អោយគេ ត្រូវមាន​អាយុ​លើសពី២៥ឆ្នាំ​ឡើងទៅ ត្រូវតែ​រៀបការ​ហើយ ហើយ​ត្រូវតែ​មានកូន​ផ្ទាល់...
article_5528.txt
លោកយាយ​ជនជាតិ​ចិន​ម្នាក់ ស្ថិតក្នុង​វ័យ ៨១ ឆ្នាំ បានសម្រេច​ចិត្ត​សាកល្បង​លេង​កីឡា​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី គឺ​កីឡា​លោត​ពីលើ​អាកាស ដើម្បី​សម្ដែង​នូវ​ភាពក្លាហាន​របស់គាត់ ថ្វីត្បិតតែ​គាត់​មាន​អាយុ​ច្រើន​ក៏ដោយ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​CCTV ។
ប្រភព​ដដែល​នេះ​បានបង្ហាញ​ខ្សែ​វីដេអូ​មួយ ពី​សកម្មភាព​លោត​ពីលើ​អាកាស​របស់​លោកយាយ វ័យ ៨១ ឆ្នាំ​ខាងលើ​នោះ ប៉ុន្តែ​គេ​មិនបាន​បង្ហាញ​អត្តសញ្ញាណ​របស់គាត់​ទេ។ ការសាកល្បង​កីឡា​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​ពេលដែល​លោកយាយ បានធ្វើ​ដំណើរ​ទៅលេង​កូនប្រុស​របស់គាត់ ដែល​រស់នៅ​ក្នុងប្រទេស​អូស្ត្រាលី។ នៅពេល​ទៅដល់​អូស្ត្រាល...
article_5529.txt
តុលាការ​ជាន់ខ្ពស់​នៃ​ខេត្ត Shandong ភាគ​ខាងកើត​របស់​ប្រទេស​ចិន​បានប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ចៅក្រម​ប្រាំ​រូប​ត្រូវបាន​ពិនិត្យឡើងវិញ​ករណី​រំលោភ និង​សម្លាប់ កាលពី ១៩ ឆ្នាំមុន បន្ទាប់ពី​បុរស​ម្នា​ក់បាន​សារភាពថា​ខ្លួន​ជា​អ្នកប្រព្រឹត្ត ប៉ុន្តែ​ជនជាប់ចោទ​ម្នាក់ទៀត​នោះ​ត្រូវបាន​គេ​កាត់ទោស​ប្រហារជីវិត​រួចហើយ​កាលពី​ឆ្នាំ១៩៩...
បើតាម​ប្រភព​ដដែល​នេះ តុលាការ​ចិន​កំពុងតែ​ពិនិត្យឡើងវិញ​លើ​រឿងក្តី លោក Nie Shubinបាន​គេ​ប្រហារជីវិត​កាលពី​ឆ្នាំ១៩៩៥នៅ​អាយុ២១ឆ្នាំ ដោយ​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​ស្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង​Shijiazhuangខេត្ត​ហឺ​ប៉ី​កាលពី​ឆ្នាំ ១៩៩។ សំណុំរឿង​មួយ​នេះ​ត្រូវបាន​ពិនិត្យឡើងវិញ ក្រោយ​ពេលដែល​ប៉ូលីស​បាន​សាកសួរ​ជនជ...
article_553.txt
ឆ្លើយតបទៅនឹងអារ៉ាប៊ីសាអូឌីតដែលកាត់បន្ថយទិន្នផលនាំចេញប្រេង ប្រធានាធិបតីអាម៉េរិក ចូ បៃដិន នឹងពិចារណាយ៉ាងល្អិនល្អន់លើជម្រើសដែលត្រូវចាត់វិធានការ ដែលក្នុងនោះនឹងមានការផ្លាស់ប្តូរជំនួយសន្តិសុខរបស់អាម៉េរិកចំពោះប្រទេសអារ៉ាប់មួយនេះ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan លើកឡើងបែបនេះនៅថ្ងៃទី១៦ ខែតុលា។
អង្គការប្រទេសនាំចេញប្រេង​ (OPEC) និងបណ្តាប្រទេសផលិតក្រៅអង្គការ(OPEC+) ដែលដឹកមុខដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កាលពីដើមខែតុលា ប្រកាសកាត់បន្ថយទិន្នផលនាំចេញប្រេង២លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា។ មួយថ្ងៃក្រោយការប្រកាសនេះ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ព្រមាននឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីតរងផលវិបាកជុំវិញការគាំទ្ររុស្ស៊ីកាត់បន...
article_5530.txt
រដ្ឋាភិបាល​ថៃ​បាន​ផ្តើម​រឹតបន្តឹង​ច្បាប់​ដោយ​ចាត់វិធានការ​ពារ​និង​ទប់ស្កាត់​ការជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់​ចូលទៅ​ប្រទេស​ប្រ៊ុយណេ។ចំណាត់ការ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ថៃ​និង​ប្រ៊ុយណេ​ក្រោយពី​មានការ​កើនឡើង​នូវ​ការនាំ​ខ្លួន​ប្រជាជន​ថៃ​ខុសច្បាប់​ទៅកាន់​ប្រទេស​ប្រ៊ុយណេ។
ក្នុង​រយៈពេលថ្មីៗនេះ​រដ្ឋាភិបាល​ថៃ​បានចាប់ផ្តើម​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដើម្បី​ការពារ​និង​ទប់ស្កាត់​នូវ​បទល្មើស​នៃ​ការនាំ​ប្រជាជន​ថៃ​ដោយ​ខុសច្បាប់​ទៅកាន់​ប្រទេស​ប្រ៊ុយណេ។ចំណាត់ការ​នេះ​នឹងត្រូវ​ធ្វើឡើង​ដោយមាន​កិច្ចសហប្រតិបត្តិការ រវាង ថៃ និង​ប្រ៊ុយណេ ក្រោយពី​មានការ​កើនឡើង​នូវ​ការនាំ​ខ្លួន​ប្រជាជន​ថៃ​ខុសច្បាប់ ទៅកាន់...
article_5531.txt
ស្ត្រី​ជា​អ្នកបម្រើ​ម្នាក់​នៅក្នុង​ភោជនីយដ្ឋាន Cracker Barrel ក្នុង​ទីក្រុង Bransonរដ្ឋ Missouri សហរដ្ឋអាមេរិក បានទទួល​ធីប​ជា​រថយន្ត​ម៉ាក​Ford Fusion ២០០៨ ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពី​ភ្ញៀវ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មួយគូ ដែល​បាន​ចូលទៅ​ញ៉ាំ​អាហារ​ក្នុង​ហាង​ខាងលើ​នោះ។
យោងតាម​ការផ្សាយ​រប​ស់ abc news លោក Gary Tackettនិង​លោកស្រី​Roxann Tackett បាន​ចូលទៅ​ពិសារ​អាហារ​នៅក្នុង​ភោជនីយដ្ឋាន​ខាងលើ​នោះ ។ នៅពេលដែល​លោក Gary និង​ប្រពន្ធ បើករថយន្ត​មកដល់​ខាងមុខ​ហាង គាត់​ក៏បាន​ឃើញ​រថយន្ត​មួយ​ដែល​ចត​នៅខាងមុខ​ហាង​នោះដែរ ប៉ុន្តែ​ជា​រថយន្ត​ដែល​ចាស់​ទ្រុឌទ្រោម និង​ខូចខាត​ស្ទើ​ខ្ទេ​ស​ខ្ទី និង​មាន​យក​ស្កុ​...