file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_5984.txt
Benjamin Mendy អតីតខ្សែការពារក្រុម Manchester City សារភាពថា អតីតមិត្តរួមក្រុម Raheem Sterling, Bernardo Silva និង Riyad Mahrez បានឱ្យខ្លួនខ្ចីប្រាក់ដើម្បីដោះស្រាយរឿងក្តី។ ខ្សែការពារបារាំង ត្រូវបានក្លិបបានបញ្ឈប់ការបង់ប្រាក់ឈ្នួល ក្រោយរូបគេរងការចោទប្រកាន់ជាប់ទាក់ទងនឹងបទរំលោភសេពសន្តវៈ និងបំពានផ្លូវភេទ។
អតីតខ្សែការពារជម្រើសជាតិសញ្ជាតិបារាំង អះអាងថាក្លិប ​Man City មិនបានបង់ប្រាក់ខែដល់គេចំនួន ១១,៥លានផោន (១៥លានដុល្លារ) ចាប់តាំងពីគេត្រូវបានចោទប្រកាន់រឿងក្តីរំលោពបំពានផ្លូវភេទ តាំងពីខែសីហា ឆ្នាំ ២០២១។ កីឡាករវ័យ ៣០ឆ្នាំ ត្រូវបានតុលាការជម្រះក្តីក្នុងឆ្នាំ ២០២៣ ពីបទរំលោភបំពានផ្លូវភេទ និងការប៉ុនប៉ងរំលោភ។ «Raheem Sterling, Berna...
article_5985.txt
ករណីរំលោភសេពសន្ថវៈ ដែលបានចោទប្រកាន់ Kylian Mbappe ប្រធានក្រុមជម្រើសជាតិបារាំង និង Real Madrid ជារឿងមិនពិត និងជាពាក្យចចាមអារ៉ាមបង្កាច់បង្ខូច។ នេះបើតាមសម្តីរបស់អ្នកតំណាងកីឡាករវ័យ ២៥ឆ្នាំ នៅថ្ងៃទី១៥ខែ តុលា។
អ្នកតំណាង ​Mbappe បានចេញមុខមកនិយាយបកស្រាយ ក្រោយពីមានលេចឮដំណឹងថាកីឡាករបារាំងកំពុងស្ថិតក្រោមការស៊ើបអង្កេតក្នុងហេតុការណ៍មួយកើតឡើងក្នុងសណ្ឋាគាមួយកន្លែង ក្នុងក្រុង Stockholm ប្រទេសស៊ុយអែត កាលពីថ្ងៃទី១០ ខែតុលា។ ព្រះរាជអាជ្ញាប្រទេសស៊ុតអែត ពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយដែលបានចុះផ្សាយ ទាក់...
article_5986.txt
ក្រុមកីឡាអេឡិចត្រូនិក CFU Gaming ប្រើរយៈពេល ២ឆ្នាំ ដើម្បីសម្រេចក្តីស្រមៃក្លាយជាក្រុមជើងឯកពានរង្វាន់ MPL Cambodia (KH) រដូវកាលទី៧ ក្រោយពីពួកគេឈ្នះ Galaxy Legends វគ្គ Playoffs ផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៤-២វគ្គ នៅថ្ងៃទី២០ ខែតុលា។
គ្រងតំណែងជើងឯកលីគកីឡាអេឡិចត្រូនិកអាជីពប្រចាំប្រទេសកម្ពុជា ក្រុម CFU Gaming ក៏នឹងឈ្នះសំបុត្រទៅកាន់ការប្រកួតពានរង្វាន់ M6 World Championship ដែលនឹងត្រូវធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ។ ការប្រកួតពានរង្វាន់ MPL KH រដូវកាលទី៧ ទៀតសោត ក្រុម CFU Gaming បានបង្ហាញពីសមត្ថភាព និងគុណភាពនៃការ...
article_5987.txt
កីឡដ្ឋានថ្មី Wembley Of the North ដែលក្លិប Manchester United បង្ហាញគម្រោងសាងសង់ ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ ១០ម៉ឺននាក់ នឹងជួយបង្កើនសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស ៧,៣ពាន់លានផោន(១០ពាន់លានុដល្លារ)។ របាយការណ៍ក្រុមហ៊ុនប្រឹក្សាសេដ្ឋកិច្ច Oxford Economics។
កន្លងមកក្លិបរហស្សនាមបិសាចក្រហម បានចាត់តាំងក្រុមហ៊ុនមួយឈ្មោះថា Oxford Economics ជាក្រុមហ៊ុនប្រឹក្សាសកលកំពូលមួយលើពិភពលោក ដើម្បីវាយតម្លៃផលចំណេញ និងផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ច របស់គម្រោងមហិមារ របស់ពួកគេក្នុងការសាងសងកីឡដ្ឋានថ្មី Wembley Of the North។ តាមការវាយតម្លៃទៅគ្រោងសាងសងកីឡដ្ឋានថ្មីនេះ បង្ហាញថាវានឹងជួយជំរុញដល់សេដ្ឋកិច្...
article_5988.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បន្តស្មើក្នុងជំនួបទី៣របស់ខ្លួន ក្រោយរបូតគ្រាប់ចុងម៉ោងទល់បារ៉ែន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជុំទី៣ តំបន់អាស៊ី នៅថ្ងៃទី១០ ខែតុលា។ អូស្ត្រាលី ស្គាល់៣ពិន្ទុលើកដំបូង តាមរយៈការយកឈ្នះចិនដែលបរាជ័យទាំង៣លើកជាប់គ្នា។ ជប៉ុន បន្តឈ្នះអារ៉ាប៊ីសាអូឌីត ២-០ រក្សាកំពូលតារាងពូល C។
ក្នុងជំនួបលើកទី៣ ពូល C នៅកីឡដ្ឋានជាតិបារ៉ែន ខ្សែបម្រើ Mohamed Marhoon បានជួយបារ៉ែនរកគ្រាប់បាល់នាំមុខមុននៅនាទី១៥ មុនពេល Ragnar Oratmangoen តាមស្មើឱ្យឥណ្ឌូណេស៊ីវិញនៅចុងវគ្គទី១។ នៅវគ្គទី២ ក្រុមដែលមានសមត្ថភាពប្រកួតប្រហាក់ប្រហែលគ្នា បានបន្តការវាយសម្រុកទៅវិញទៅមករៀងខ្លួន រហូតនៅនាទី៧៤ ក្រុមភ្ញៀវឥណ្ឌូណេស៊ី រកបានគ្រាប់នាំមុខវិញត...
article_5989.txt
លោក Keanu Ree​ves តារាហូលីវូដដ៏ល្បីល្បាញមួយរូប បានបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតប្រណាំងរថយន្តអាជីព កាលពីថ្ងៃទី៥ ខែតុលា នៅក្នុងការប្រកួត Toyota GR Cup ក្នុងរដ្ឋ Indianapolis ប្រទេសអាម៉េរិក។ ស្ថិតក្នុងការប្រកួតនោះ គេបានឃើញតួសម្តែងរឿងភាពយន្តហូលីវូដ John Wick រូបនេះបានបើករេចង្កូតចេញពីផ្លូវប្រកួត ប៉ុន្តែមិនបង្កឱ្យមានបញ...
នៅក្នុងការប្រណាំងរថយន្តនោះ លោក Reeves បានបើកបរក្នុងរយៈពេល ៤៥នាទី រួចទៅហើយ អំឡុងពេលប្រដេញតាមគូប្រកួតដទៃ មុនពេលរថយន្តរបស់លោកបានរេចង្កូតចេញពីផ្លូវធ្លាក់ទៅលើស្មៅក្បែផ្លូវរត់ តែមិនបង្កឱ្យមានបញ្ហាគ្រោះថ្នាក់ ឬរបួសអ្វីឡើយ។ ភ្លាមៗក្រោយពីរថយន្តបានបឈ្ឈប់សកម្មភាពរេចេញពីផ្លូវរួច លោក Reeves ក៏បានបន្តបើកបររថយន្តចូលផ្លូវប្រណាំងវិញ ដើ...
article_599.txt
ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃទី២៧ ខែកញ្ញា បានលើកឡើងថា ការចាប់ផ្តើមបើកដំណើរការរោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែររបស់ជប៉ុនឡើងវិញ នឹងអាចជួយបំពេញតម្រូវការថាមពលរបស់អឺរ៉ុបនៅរដូវរងាខាងមុខ ស្របពេលអឺរ៉ុបកំពុងជួបវិបត្តិផ្គត់ផ្គង់ថាមពលពីរុស្ស៊ី។
អឺរ៉ុបកំពុងញាប់ដៃញាប់ជើងស្វែងរកទិញឧស្ម័នដើម្បីដោះស្រាយវិបត្តិខ្វះថាមពលក្នុងរដូវរងាខាងមុខ ដោយសារសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនបានរារាំងលំហូរឧស្ម័ន។ កង្វះថាមពលបានជំរុញឱ្យអឺរ៉ុបព្រួយបារម្ភជុំវិញការកាត់ផ្ដាច់ចរន្តអគ្គិសនី និងវិបត្តិសេដ្ឋកិច្ច។ ជប៉ុន អាចជាគោលដៅមួយរបស់អឺរ៉ប។ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ កាលពីខែសីហាប...
article_5990.txt
Jese Rodriguez អតីតខ្សែប្រយុទ្ធ Real Madrid ចូលរួមជាមួយក្លិបអ្នកមានបំផុតរបស់ម៉ាឡេស៊ី Johor Darul Ta'zim (JDT) ដោយគ្មានថ្លៃផ្ទេរ។ ក្លិប Johor នៅថ្ងៃទី៥ ខែតុលា បានប្រកាសទទួលបានសមាជិកថ្មី Jese  ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីនៅក្លិបក្នុងលីគតំបន់អឺរ៉ុប ជាពិសេសបានរួមចំណែកជួយ Real Madrid ឈ្នះ UEFA Champions League ២សម័យ។
ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ បានបង្ហាញខ្លួនដំបូងឱ្យក្រុមឈុតធំ Real Madrid ក្នុងឆ្នាំ ២០១១ ជាមួយកីឡាករលំដាប់ពិភពលោក Cristiano Ronaldo, Sergio Ramos, Karim Benzema និង Iker Casillas ជាដើម។ បួនរដូវកាលនៅក្លិបយក្សអេស្ប៉ាញ Jese ស៊ុតបញ្ចូលទីបាន ១៨គ្រាប់ ក្នុងការបង្ហាញខ្លួន៩៤ប្រកួត និងជួយក្រុមឈ្នះពានរង្វាន់កំពូលអឺរ...
article_5991.txt
Erling Haaland រកបានគ្រាប់ទី៤៤ នៅក្នុងពានរង្វាន់​ UEFA Champions League  បំបែកកំណត់ត្រារបស់តារាបាល់ទាត់ Neymar Jr និងតាមស្មើកំណត់ត្រារបស់អតីតខ្សែប្រយុទ្ធ Didier Drogba បន្ទាប់ពីគេស៊ុតបញ្ចូលទី ២គ្រាប់ ជួយ Manchester City ឈ្នះ Sparta Pragu ៥-០  នៅថ្ងៃទី២៣ ខែតុលា។
៥គ្រាប់របស់ក្រុម Manchester City សម្រេចបានដោយកីឡាករ Phil Foden នៅនាទី៣, John Stones នាទី៦៤, Matheus Nunes នាទី៨៨ និងខ្សែប្រយុទ្ធ Haaland ស៊ុត ២គ្រាប់ នៅនាទី៥៨ និង ៦៨។ ការស៊ុតបាល់ ១គ្រាប់ ដោយប្រើប្រាស់កែងជើងបកថយក្រោយ ពីសំណាក់ Haaland បានធ្វើឱ្យអ្នកគាំទ្រ រួមទាំងមិត្តរួមក្រុម និងគ្រូបង្វឹកភ្ញាក់ផ្អើល។ ២គ្រាប់ ស៊ុតបញ្ចូលទ...
article_5992.txt
Aston Villa បន្តរកបានជ័យជម្នះ៣ប្រកួតជាប់គ្នា នៅ UEFA Champions League ក្រោយឈ្នះ Bologna ២-០ នៅ Villa Park រាត្រីថ្ងៃទី២២ ខែតុលា។ ឈ្នះទាំង៣ប្រកួត ដោយមិនរបូតគ្រាប់បាល់សោះ ប៉ុន្តែអ្នកចាត់ការទូទៅលោក Unai Emery ប្រាប់អ្នកគាំទ្រខ្លួនកុំអាលសប្បាយចិត្តខ្លាំងពេក។
John McGinn និង Jhon Durán រកបាន១គ្រាប់ម្នាក់ ដើម្បីជួយ Aston Villa ទទួលបាន៣ពិន្ទុបន្ថែមពី Bologna ក្នុងវគ្គសន្សំពិន្ទុ ក្នុងជំនួបលើកទី៣។ បង្ហាញមុខក្នុងក្របខណ្ឌកំពូលអឺរ៉ុបសារជាថ្មី ក្រោយអវត្តមាន ៤១ឆ្នាំ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Emery បានជួយ Aston Villa រីកមុខមាត់មិនស្ទើនោះទេ។ ៣ប្រកួតដំបូង ក្រុមពីលីគកំពូលអង់គ្លេសមួយនេ...
article_5993.txt
ក្រុម Al-Hilal ឈ្នះ Al-Ain ជាមួយនឹងលទ្ធផលប្រផិតប្រផើយ ៥-៤ នៅក្នុងជំនួបក្របខណ្ឌ AFC Champions League ថ្ងៃទី២១ ខែតុលា ហើយក៏ជាជំនួបដែលតារាបាល់ទាត់ សញ្ជាតិប្រេស៊ីល Neymar Jr បានបង្ហាញខ្លួនលើទីលានឡើងវិញ ក្រោយពីរូបគេបានជាសះស្បើយពីបញ្ហារបួសដាច់សរសៃពួរជង្គង់ ខាងឆ្វេង។
ចាប់តាំងពីជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ អំឡុងពេលបង្ហាញខ្លួនប្រកួតជាមួយនឹងក្រុមជម្រើសជាប្រេស៊ីល អំឡុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង មកដល់ពេលជាសះស្បើយនេះ មានរយៈពេល ១ឆ្នាំពេញ ដែល Neymar Jr អាចវិលចូលទីលានប្រកួតវិញបាន។ នៅក្នុងការប្រកួតនោះវិញ កីឡាករវ័យ ៣២ឆ្នាំ បានផ្លាស់ប្តូរចូលក្នុងការប្រកួតនៅ...
article_5994.txt
សហព័ន្ធកីឡាបាល់ទាត់បារ៉ែន (BFA) ស្នើសុំសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ឱ្យផ្លាស់ប្តូរទីតាំងការប្រកួតជម្រុះ FIFA World Cup 2026 រវាងក្រុមបារ៉ែន ទល់នឹងឥណ្ឌូណេស៊ីនៅក្រុងហ្សាការតា ថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២៥ ទៅកាន់ទឹកដីអព្យាក្រឹតវិញ។ សំណើនេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមជម្រើសជាតិបារ៉ែន ...
បន្ទាប់ពីការប្រកួតជម្រុះ World Cup ជុំទី៣ តំបន់អាស៊ីក្នុងពូល C រវាងម្ចាស់ផ្ទះបារ៉ែន និងឥណ្ឌូណេស៊ីកាលពីថ្ងៃទី១០ ខែតុលា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ BFA រួមជាមួយកីឡាករ និងអាជ្ញាកណ្តាល ទទួលរងការវាយប្រហារដោយការបញ្ចេញមតិរិះគន់យ៉ាងខ្លាំងក្លា។ ជំនួបដែលស្មើគ្នា ២-២ នោះ អ្នកគំាទ្រឥណ្ឌូណេស៊ី មិនពេញចិត្តការកាត់ក្តីរបស់អាជ្ញាកណ្តា...
article_5995.txt
រឿងរ៉ាវកំពុងតែផ្ទុះឡើងក្តៅគគុកមួយនៅក្នុងវិស័យបាល់ទាត់ប្រទេសអង់គ្លេស ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសធំៗជាច្រើនចុះផ្សាយជាបន្តបន្ទាប់ នៅក្រោយពេលលោក Thomas Tuchel អតីតអ្នកចាត់ការក្រុម Chelsea និង Bayern Munich បានយល់ព្រមដឹកនាំក្រុមជម្រើសជាតិអង់គ្លេស។
ទាក់ទងរឿងនេះ បើតាមការចុះផ្សាយរបស់កាសែត BBC ប្រភពចំនួន ២ បានបង្ហាញរបាយការណ៍ថា បុរសសញ្ជាតិអាល្លឺម៉ង់ នឹងក្លាយជាអ្នកចាត់ការក្រុមអង់គ្លេស ទី៣ ក្នុងប្រវត្តិសាស្រ្ត ដែលមិនមានជាជនជាតិអង់គ្លេសផ្ទាល់ បន្ទាប់ពីអតីតអ្នកចាត់ការមុនៗរួមមានលោក Sven Goran Eriksson សញ្ជាតិស៊ុយអែត និង អ៊ីតាលីលោក Fabio Capello។ បច្ចុប្បន្ននេះអង់គ្លេស កំព...
article_5996.txt
កីឡាការិនី Ruth Chepngetich សញ្ជាតិកេនយ៉ា បានបំបែកកំណត់ត្រាជាស្ត្រីរត់ម៉ារ៉ាតុន លឿនជាងគេបង្អស់លើលោក បន្ទាប់នាងបានយកឈ្នះការប្រកួតរត់ម៉ារ៉ាតុន ក្នុងទីក្រុង Chicago ថ្ងៃទី១៣ ខែតុលា ដោយប្រើថិរវេលាល្អបំផុត ២ម៉ោង ៩នាទី និង ៥៦វិនាទី។
ជ័យជម្នះនៅក្នុងការប្រកួតព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទីក្រុង Chicago ក៏ជាការឈ្នះលើកទី៣ របស់ Chepngetich គិតចាប់តាំងពីឆ្នាំ ២០២១ មក។ កីឡាការិនីគេនយ៉ា វ័យ៣០ឆ្នាំ បានបំបែកកំណត់ត្រា ជាស្ត្រីរត់ម៉ារ៉ាតុនលឿនជាងគេបង្អស់លើពិភពលោក ដោយបំបែកកំណត់ត្រារបស់កីឡាការិនីអេត្យូពី Tigst Assefa ដែលរត់ប្រើថិរវេលា ២ម៉ោង ១១នាទី និង ៥៣វិនាទី ពេលនា...
article_5997.txt
កីឡាករវាយកូនបាល់លេខ១ពិភពលោក Jannik Sinner លើកពាន ATP Shanghai Masters តាមរយៈការយកឈ្នះម្ចាស់ Grand Slam ២៤សម័យ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនៅក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី១៣ ខែតុលា។
អ្នកវាយកូនបាល់វ័យក្មេង សញ្ជាតិអ៊ីតាលី បានយកឈ្នះកីឡាករស៊ែប៊ី ក្នុងលទ្ធផល ៧-៦ (៧/៤) និង ៦-៣ ដោយប្រើពេលត្រឹម ១ម៉ោង និង៣៧នាទីប៉ុណ្ណោះ។ ជ័យជម្នះរបស់ Sinner នៅទឹកដីចិន ក៏ជារារាំងការឈ្នះប្រកួតទី១០០ របស់ Djokovic ផងដែរ។ ទោះបរាជ័យក្រោមថ្វីដីរលកក្រោយ ប៉ុន្តែ Djokovic​ បែជាបង្ហាញអារម្មណ៍រីករាយទៅវិញ។ ម្ចាស់ជើងឯក Grand Slam ច្រើនជា...
article_5998.txt
កីឡាករ Paul Pogba និងក្លិបបាល់ទាត់ Juventus បានយល់ព្រមលើការបញ្ចប់កិច្ចសន្យា បន្ទាប់អតីតខ្សែបម្រើជម្រើសជាតិបារាំង ទទួលបានការបន្ធូរបន្ថយការដាក់ពិន័យទាក់ទងនឹងសារធាតុញៀន ពីរយៈពេល ៤ឆ្នាំ មកនៅសល់ត្រឹម ១ឆ្នាំ កន្លះវិញ។ Pogba ថែមទាំងអះអាងថាគេនឹងចាប់ផ្តើមអាជីពបាល់ទាត់ជាថ្មីម្តងទៀត ខណៈលេចឮចចាមអារ៉ាមថាក្លិប Inter Miami បានបង្ហាញក...
បើតាមការចុះផ្សាយរបស់កាសែត Daily Mail កាលពីថ្ងៃទី៥ ខែតុលា អតីតខ្សែបម្រើ មាន់គកបារាំង បានចូលខ្លួនជជែកជាមួយនឹងក្លិប Juventus ជុំវិញកិច្ចព្រមព្រៀងបញ្ចប់កុងត្រារវាងគ្នា ក្នុងទីក្រុងទូរីន ប្រទេសអ៊ីតាលី។ អតីតខ្សែបម្រើក្រុម Manchester United កាលពីឆ្នាំ ២០២៣ កន្លងទៅ រងបម្រាមពីសំណាក់តុលាអាជ្ញាកណ្តាលកីឡា (CAS) មិនឱ្យពាក់ព័ន្ធទៅនឹ...
article_5999.txt
អ្នកគាំទ្រដ៏ងប់ងល់ជនជាតិចិនម្នាក់ បានជិះកង់ពីប្រទេសចិន ទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីទៅជួបកីឡាករ Cristiano Ronaldo ដែលជានិមិត្តរូបរបស់គេ។ ហេតុផលដែលជំរុញឱ្យបុរសជនជាតិចិនរូបនោះប្រើប្រាស់កង់ជាមធ្យោបាយធ្វើដំណើរ ព្រោះតែរូបគេមិនមានប្រាក់គ្រប់គ្រាន់ក្នុងការទិញសំបុត្រយន្តហោះ។
អ្នកគាំទ្រជនជាតិចិនរូបនោះ បានសម្រេចចិត្តជ្រើសរើសយកការជិះកង់ចម្ងាយ ១៣,០០០គីឡូម៉ែត្រ ដោយប្រើពេល ៦ខែ ដើម្បីធ្វើដំណើរទៅទីក្រុងរីយ៉ាដ ជំនួសការជិះយន្តហោះចម្ងាយ ៥,៧០០គីឡូម៉ែត្រ។ ក្រោយពីបានឮពីដំណឹងនៃការលះបង់របស់អ្នកគាំទ្រចិនរូបនោះ កីឡាករវ័យ ៣៩ឆ្នាំ ក៏បានសម្រេចចិត្តរៀបចំការជួបដ៏ពិសេសមួយ។ បុរសសញ្ជាតិចិន ក៏បានជួប Ronaldo ដែលជានិម...
article_60.txt
ប្រធានាធិបតីទី៤៥ និងទី៤៧អាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្ទរកថា​ចូល​កាន់​តំណែងនៅថ្ងៃទី២០ ខែមករា ថាយុគមាសរបស់អាម៉េរិក គឺចាប់ផ្ដើមហើយ​នៅ​ពេល​នេះ។ លោក ត្រាំ បានបញ្ជាក់ថាការធ្លាក់ចុះរបស់អាម៉េរិក គឺមិនអាចកើតឡើងទៀតទេ។
អត្ថបទទាក់ទង លោក ត្រាំ ស្បថចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការ ថ្លែងក្នុងសន្ទរកថាស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា​ ក្នុងវិមានសភា The Capitol ប្រធានាធិបតីទី៤៧អាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីការចាប់ផ្ដើម នៃយុគ មាសរបស់អាម៉េរិក។ «យុគមាសរបស់អាម៉េរិក ចាប់ផ្ដើមនៅពេលនេះ!​។ ចាប់ពីថ្ងៃនេះតទៅ ប្រទេសយើង នឹងរីក ចម្រើន និងទទួល...
article_600.txt
លោក Svante Paabo អ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែត ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្រ្ត ប្រចាំឆ្នាំ២០២២។ លោក Paabo បានរកឃើញទំនាក់ទំនងរបស់សែនមនុស្សជំនាន់ដើមដែលផុតពូជ និងការវិវឌ្ឍរបស់មនុស្សពេលបច្ចុប្បន្ន។ នេះបើតាមការប្រកាសរបស់លោក Thomas Perlman អគ្គលេខាធិការនៃគណៈកម្មាធិការណូបែល នៅវិទ្យាស្ថាន Karolinska ថ្ងៃទ...
ម្ចាស់ពានរង្វាន់ណូបែលផ្នែកឱសថប្រចាំឆ្នាំ២០២២ លោក Svante Paabo បានកើតនៅឆ្នាំ១៩៥៥ នាទីក្រុងស្តុកខុល របស់ស៊ុយអែត។ លោក Paabo ជាកូនប្រុសរបស់ជីវគីមីវិទូម្នាក់ដែលបានឈ្នះរង្វាន់ណូបែលផ្នែកវេជ្ជសាស្រ្តដែរ គឺលោក Sune Bergström។ លោក Paabo ជាប្រធាននាយកដ្ឋានសិក្សាពីសែននៃវិទ្យាស្ថាន Max Planck សម្រាប់ការវិវត្តន៍នរវិទ្យានៅអាល្លឺម៉ង់ ន...
article_6000.txt
កីឡាករបាល់ទាត់ទីម័រខាងកើតពីររូប រងបម្រាមពីគ្រប់សកម្មភាពកីឡាបាល់ទាត់រយៈពេល ១២ខែ បន្ទាប់ពីសហព័ន្ធបាល់ទាត់អាស៊ី (AFC) បើកការការស៊ើបអង្កេតរកឃើញថា មានការក្លែងបន្លំអាយុនៅក្នុងការប្រកួតកម្រិតយុវជន។
AFC សម្រេចដាក់ពិន័យខ្សែការពារ Jaimito Antonio Da Costa Soares ១២ខែ និងពិន័យជាប្រាក់ ១ម៉ឺនដុល្លារ និងខ្សែបម្រើ Antonio Da Costa Soares Moniz រយៈពេល ៩ខែ និងប្រាក់ ៥ពាន់ដុល្លារ។ កីឡាករទីម័រខាងកើតទាំងពីររូបនេះ មិនបានចូលរួមសម្ភាសន៍ ឬឆ្លើយតបទៅនឹងសំណើជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មានផ្ទាល់ខ្លួន មុនពេល AFC បញ្ចប់ការស៊ើបអង្កេត ហើយ...
article_6001.txt
មិត្តរួមក្រុមជម្រើសជាតិបារាំងកីឡាករ Wesley Fofana ចេញមុខការពារ Kylian Mbappe ជុំវិញការរិះគន់ប្រធានក្រុមខ្លួន ថាសុខចិត្តដើរលេងក្នុងក្លិបរាត្រី ក្នុងប្រទេសស៊ុយអែត ចំថ្ងៃប្រកួត UEFA Nations League។ មាន់គកបារាំង ដែលអវត្តមាន Mbappe បានយកឈ្នះក្រុមអ៊ីស្រាអែលលទ្ធផល ៤-១។
តារាបាល់ទាត់បារាំងវ័យ ២៥ឆ្នាំ ពេលថ្មីៗនេះ បានរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពេលរូបគេមិនបានបង្ហាញវត្តមាននៅក្នុងការប្រកួតរបស់ជម្រើសជាតិបារាំង ទល់នឹងអ៊ីស្រាអែល និងជំនួបទល់បែលហ្ស៊ិក ប៉ុន្តែគេបែរជាអាចមានវត្តមានលេងឱ្យ Real Madrid ទៅវិញ។ នៅចំថ្ងៃ បារាំង ប្រកួតឈ្នះអ៊ីស្រាអែល ៤-១ ក្នុងពានរង្វាន់ UEFA Nations League អត...
article_6002.txt
ផ្ទះរបស់កីឡាការិនីបាល់ទាត់មានរូបស្រស់ Alisha Lehmann និងមិត្តប្រុស Douglas Luis រួមក្លិប Juventus ជាមួយគ្នា ត្រូវបានចោរចូលគាស់ផ្ទះនិងលួចទ្រព្យសម្បត្តិអស់ជាង ៥០០,០០០អឺរ៉ូ(៥៤២,៧០០ដុល្លារ)។ ទ្រព្យសម្បត្តិមានតម្លៃដែលត្រូវបានក្រុមចោរលួចយកទៅ ភាគច្រើនមាននាឡិកាដៃ និងគ្រឿងអលង្ការមានតម្លៃថ្លៃៗ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអ៊ីតាលី ដំណឹងដែលថាចោរចូលគាស់ផ្ទះរបស់គូស្នេហ៍លេងឱ្យក្លិប Juventus ទាំងពីរ Lehmann និង​ Douglas Luis នៅពេលពួកគេវិលត្រឡប់ទៅដល់ផ្ទះវិញក្នុងទីក្រុងទូរីន ហើយប្រទះឃើញថាទ្រព្យសម្បត្តិមានតម្លៃមួយចំនួនត្រូវបានលួច។ កាសែតអ៊ីតាលី Gazzetta Dello Sport បានរាយការណ៍ថា ក្រុមចោរគាស់ផ្ទះ បានចូលក្នុងផ្ទះរប...
article_6003.txt
សហភាពលីគកំពូលបាល់ទាត់អឺរ៉ុប (European League) សហការជាមួយសមាគមគាំទ្រកីឡាករបាល់ទាត់អាជីព ក្នុងតំបន់អឺរ៉ុប (FIFPRO) និងក្របខណ្ឌ La Liga របស់អេស្ប៉ាញ បានរួមគ្នាដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មធិការអឺរ៉ុប (European Commission) ដើម្បីប្តឹងប្រឆាំងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ចំពោះការរៀបចំកាលវិភាគប្រកួតអន្តរជាតិញឹកញាប់ខ្លាំង និ...
សហភាពលីគកំពូលបាល់ទាត់អឺរ៉ុប ដែលតំណាងឱ្យលីគបាល់ទាត់កំពូលចំនួន ៣៩លីគ ទូទាំងអឺរ៉ុប ហើយក្នុងនោះក៏មានក្របខណ្ឌ Premier League, Bundesliga, Serie A និង Ligue 1 និងមានក្លិបបាល់ទាត់ចំនួន ១,១៣០ក្លិប ទូទាំង ៣៣ប្រទេស ជាសមាជិក នៅថ្ងៃទី១៤ ខែតុលា រួមគ្នាជាមួយនឹងស្ថាប័ន FIFPRO និង La Liga ប្តឹងទៅកាន់គណៈកម្មាករសហភាពអឺរ៉ុប ប្រឆាំងទៅនឹងក...
article_6004.txt
ខ្សែប្រយុទ្ធ Vinicius Jr នឹងខកខានជួយក្រុមជម្រើសជាតិប្រេស៊ីល ប្រកួតវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ទល់នឹងក្រុមស៊ីលី និងប៉េរូ ព្រោះតែជួបបញ្ហារបួស ក។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ថ្ងៃទី៦ ខែតុលា ខណៈកីឡាករក្រុម Real Madrid ជាមនុស្សទី៤ ហើយ​ត្រូវបានប្តូរឈ្មោះចេញពីក្រុមប្រេស៊ីល។
បើតាមការប្រកាសរបស់ក្លិបយក្សក្នុងប្រទេសអេស្ប៉ាញ Vinicius បានជួបប្រទះបញ្ហារបួសនៅលើ ក អំឡុងជំនួបក្របខណ្ឌ La Liga ពេលដែល Real Madrid បានយកឈ្នះលើក្រុម Villarreal កាលពីថ្ងៃទី៥ ខែតុលា។ ដោយឡែកកីឡាករខ្សែបម្រើ Andreas Pereira របស់ Fulham ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិ ដើម្បីជំនួសកន្លែងរបស់ Vinicius Jr។ បញ្ហារបួស Vinicius Jr ...
article_6005.txt
Robert Lewandowski លើកសរសើរ Cristiano Ronaldo នៅតែអាចក្សាសមត្ថភាពជាខ្សែប្រយុទ្ធឆ្នើម និងចំណង់ក្នុងការបន្តអាជីពក្នុងវិស័យកីឡាបាល់ ទោះមាន ៣៩ឆ្នាំហើយក្តី។ ខ្សែប្រយុទ្ធ Barcelona ចាត់ទុកសមិទ្ធផលរបស់ Ronaldo ជាការលើកទឹកចិត្តដល់មនុស្សជុំវិញពិភពលោកបង្កើនការលេងកីឡាបាល់ទាត់។
«ខ្ញុំទទួលស្គាល់ទាំងស្រុងចំពោះអ្វីដែល Ronaldo សម្រេចបានពេញមួយអាជីពរបស់គាត់ និងការបង្កើតប្រវត្តិសាស្ត្រជាកំណត់ត្រារបស់គាត់។ Lewandowski បានប្រាប់ទូរទស្សន៍ beIN SPORTS ដូច្នេះ មុន​បន្ថែម​ថា​ទោះ​អាយុ​ជិត ៤០ឆ្នាំទៅហើយ តែ​ខ្សែប្រយុទ្ធឆ្នើម Al Nassr នៅ​តែ​មាន​អារម្មណ៍​ស្រេក​ឃ្លានយកឈ្នះការប្រកួត ​មិន​ខុសពីកីឡាករក្មេងៗឡើយ​។ ប្...
article_6006.txt
ខ្សែប្រយុទ្ធ Sadio Mane បាននិយាយថាវត្តមានរបស់ក្រុមកីឡាករសេណេហ្កាល់ច្រើន ស្ថិតក្នុងលីគបាល់ទាត់ប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ផលចំណេញយ៉ាងខ្លាំងទៅកាន់ក្រុមជម្រើសជាតិសេណេហ្កាល់។ អតីតកីឡាករ Liverpool យល់ឃើញបែបនេះ ដោយសារលីគនៅអារ៉ាប៊ីសាអូឌិត មានកម្រិតប្រកួតប្រជែងខ្ពស់នាពេលបច្ចុប្បន្ន។
កីឡាករអន្តរជាតិសេណេហ្កាល់ ដែលជាប់ឈ្មោះជាកីឡាករអាហ្រ្វិកលេងល្អខ្លាំងប្រចាំឆ្នាំ ២រដូវកាលជាប់គ្នា បានចាប់ផ្តើមការប្រកួតបានយ៉ាងល្អឱ្យក្រុម Al Nassr ដែលមានវត្តមាន Cristiano Ronaldo នៅដើមរដូវកាលថ្មីនេះ។ ដល់ពេលនេះ Mane រកបាន ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៥គ្រាប់។ ដោយមើលឃើញពីកម្រិតប្រកួតប្រជែងរបស់ Saudi Pro L...
article_6007.txt
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានទាមទារឱ្យកូនក្រុមសម្លឹង ឆ្ពោះទៅការប្រកួតបន្តទៀត និងត្រូវស្វែងរកវិធីសាស្ត្រ ដើម្បីរកគ្រាប់បាល់ស៊ុតបញ្ចូលទី ឱ្យ បានច្រើនឡើងវិញ ក្រោយពេលជំនួបតទល់នឹងក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងក្របខណ្ឌ Premier League ថ្ងៃទី៦ ខែកញ្ញា បញ្ចប់ទៅត្រឹមលទ្ធផលស្មើ ០-០។ ក្រុមបិសាចក្រហម ទទ...
នៅក្នុងរដូវកាល ២០២៤-២៥ ក្រុមរហស្សនាមបិសាចក្រហម បានជួបប្រទះបញ្ហាក្នុងការ ប្រកួត ដោយក្រុមមិនអាចរកបានគ្រាប់បាល់តាមតម្រូវការ ខណៈការប្រកួត ៣លើក​ ចុង ក្រោយពួកគេសុទ្ធសឹងតែទទួលបានទ្ធផលស្មើគ្នា។ សម្រាប់ការប្រកួតនៅ Premier League ៣លើក ចុងក្រោយមកនេះ Man Utd នៅមិនទាន់ស៊ុតបញ្ចូលទីគូប្រកួតបាននៅ ឡើយ។ ឆ្លងកាត់ការប្រកួតពានរង្វាន់លីគកំព...
article_6008.txt
ក្រុម Barcelona បានយកឈ្នះក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ Bayern Munich ក្នុងលទ្ធផល ៤-១ ក្នុងវគ្គសន្សំពិន្ទុ UEFA Champions League ថ្ងៃទី២៣ ខែតុលា និងជ័យជម្នះលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ។ លោក Hansi Flick អ្នកចាត់ការទូទៅ Barcelona ចាត់ទុកការឈ្នះនេះ នឹងជួយបង្កើនទំនុកចិត្តដល់កូនក្រុមបន្ថែមទៀត មុនជំនួប El Clasico ទល់ក្រុម Real M...
លោក Flick ដែលជាអតីតអ្នកចាត់ការក្រុម Bayern Munich មួយរូបដែរនោះ បាននិយាយដោយក្តីរីករាយដែលបានជួយក្រុម Barca រកបានជ័យជម្នះលើកដំបូងទល់នឹងក្រុមយក្សមកពីលីគកំពូលអាល្លឺម៉ង់ និងជារដូវកាលដំបូងក្នុងនាមជាអ្នកចាត់ការក្រុមយក្សអេស្ប៉ាញ។ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ ក៏បានចាត់ទុកការប្រកួតទល់ Bayern គឺជាការធ្វើតេស្តសាកល្បងសមត្ថភាពកូន...
article_6009.txt
ក្រុមកីឡាការិនីបាល់ទាត់អាជីពជាង ១០០នាក់ បាននាំគ្នាចុះហត្ថលេខាលើលិខិតរួមគ្នាមួយ ផ្ញើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីទាមទាឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ បញ្ចប់កិច្ចសហការដៃគូឧត្ថម្ភការប្រកួតជាមួយនឹងក្រុមហ៊ុនប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត Aramco។
មូលហេតុចម្បងដែលក្រុមកីឡាការិនីប្រមាណជាង ១០០នាក់ បានស្នើសុំទៅកាន់ FIFA ទំនងពួកគេបានគិតថា ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលរិតបន្តឹង និងរំលោភបំពានខ្លាំងលើសិទ្ធិរបស់ស្ត្រី ក៏ដូចសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងកំណត់ត្រារំលោភសិទ្ធិមនុស្សនាពេលកន្លងទៅ។ ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងវិស័យកីឡា បានចាយប្រាក់សន្ធឹកសន្ធាប់ ដើម្...
article_601.txt
យោធាចិន នៅថ្ងៃទី២១ ខែកញ្ញា បានថ្កោលទោសទង្វើបង្ករឿងរបស់អាម៉េរិក និងកាណាដាបន្ទាប់ពីនាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកប្រទេសទាំងពីរនេះធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី២០ ខែកញ្ញា។
ជាការបង្ហាញការប្ដេជ្ញាចិត្តទប់ទល់ចិន ​នាវាចម្បាំងអាម៉េរិក រហូតដល់នាវាចម្បាំងសម្ព័ន្ធមិត្តមានអង់គ្លេស និងកាណាដា បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ជាញយៗ។ ប្រតិបត្តិការរបស់នាវាទាំងនេះធ្វើឱ្យចិនដែលចាត់ទុកច្រកសមុទ្រតៃវ៉ាន់ក្រោមអធិបតេយ្យខ្លួនខឹងសម្បា។ ដូចសព្វដង ចិនបានថ្កោលទោសប្រតិបត្តិការរបស់នាវាចម្បាំងអាម៉េរិក និងកាណាដាដែលបានចរាចរ...
article_6010.txt
តម្លៃខ្លួនកីឡាករបាល់ទាត់ បានវិវត្តិឡើងគួរកត់សម្គាល់នៅក្នុងខែតុលា ឆ្នាំ ២០២៤ នេះ ដោយខ្សែប្រយុទ្ធមានសមត្ថភាពខ្លាំងដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ២នាក់ បានបំបែកកំណត់ត្រាជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។​ Erling Haaland ​ខ្សែប្រយុទ្ធ​ Manchester City និង Vinicius Jr របស់ Real Madrid សុទ្ធសឹងមានតម្លៃខ្លួនកប់ពពក ...
បើតាមការវិវត្តិតម្លៃខ្លួនកីឡាករ កត់ត្រាដោយគេហទំព័រ Transfermarkt តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវែស Haaland និង Vinicius Jr របស់ប្រេស៊ីល មានតម្លៃខ្លួនកើនឡើងពី ២០០លានដុល្លារ ដល់ ២២០លានដុល្លារ នៅក្នុងខែតុលា។ កន្លងទៅកីឡាករ Kylian Mbappe ម្នាក់តែប៉ុណ្ណោះ មានតម្លៃខ្លួនថ្លៃបំផុតឈានដល់តម្លៃ ២២០ដុល្លារ កាលពីឆ្នាំ ២០១៨ ពេល...
article_6011.txt
Son Heung-Min ខ្សែប្រយុទ្ធឆ្នើម Tottenham Hotspur និងកូរ៉េខាងត្បូង របូតពានរង្វាន់ជាកីឡាករល្អប្រចាំទ្វីបអាស៊ីលើកដំបូង ក្រោយកាន់កាប់តំណែងរយៈពេល ៧ឆ្នាំ ជាប់គ្នា ដោយត្រូវធ្លាក់ទៅកីឡាករ Akram Afif របស់កាតា។ ខ្សែប្រយុទ្ធ Al Sadd SC ក៏បានបំបាក់តារាឆ្នើម Cristiano Ronaldo រួមទាំងកីឡាករ Soufiane Rahimi ដើម្បីគ្រងពានរង្វាន់ឯកត្ត...
Son ទទួលបានសំឡេងឆ្នោតគាំទ្របានត្រឹមតែ ១៦៨សំឡេង ឈរពីក្រោមកីឡាករ Afif ដែលមាន ១៨១សំឡេង ឈរលើគេបង្អស់ និងលេខ៣កីឡាករ Rahimi ដែលទទួលបាន ១១៥ពិន្ទុ និងតារាឆ្នើមព័រទុយហ្កាល់ មានត្រឹមតែ ១០៩ពិន្ទុ។ នេះក៏ជាឆ្នាំទី២ សម្រាប់ Ronaldo ដែលបានជាប់ឈ្មោះស្ថិតក្នុងបញ្ជីឈ្មោះកីឡាករលេងល្អបំផុតប្រចាំអាស៊ី ដោយកាលឆ្នាំ ២០២៣ កីឡាករវ័យ ៣៩ឆ្នាំ បាន...
article_6012.txt
Novak Djokovic យកឈ្នះ Taylor Fritz ក្នុង​លទ្ធផល ៦-៤ និង ៧-៦ (៨/៦) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឡើងទៅជួប Jannik Sinner កីឡាករវាយកូនបាល់លេខ​ពិភពលោក ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Shanghai Masters។
ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតកីឡាវាយកូនបាល់ Shanghai Masters ដែលរៀបចំនៅក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១២ ខែតុលា Djokovic ដែលមានរងរបួសជង្គង់​ បានទម្លាក់កីឡាករអាម៉េរិក ក្រោយពេលកីឡាករវ័យក្មេងអ៊ីតាលី Sinnerឈ្នះកីឡាករឆែក Tomas Machac ក្នុងលទ្ធផល ៦-៤ មិង ៧-៥។ ម្ចាស់ជើងឯក Grand Slam ២៤សម័យច្រើនជាងគេជាកំណត់ត្រា បានចា...
article_6013.txt
Rafael Nadal បានប្រកាសបញ្ចប់អាជីពកីឡាករវាយកូនបាល់ នៅក្រោយបញ្ចប់ការប្រកួត Davis Cup ខែវិច្ឆិកា។ គូប្រជែងនាយុគ្គសម័យ «Big Three» Roger Federer និង Novak Djokovic បង្ហាញការគោរពចំពោះម្ចាស់ Grand Slam ២២សម័យ ដែលសម្រេចចូលនិវត្តន៍ នៅវ័យ៣៨ឆ្នាំ។
កំពូលអ្នកវាយកូនបាល់សញ្ជាតិអេស្ប៉ាញ Nadal ដែលត្រូវបានគេឱ្យឈ្មោះជាវីរបុរសរួមគ្នាជាមួយ Federer និង Djokovic នឹងប្រកួតប្រជែងជាលើកចុងក្រោយក្នុងការប្រកួត Davis Cup វគ្គផ្តាច់ព្រ័ត្រ នៅ Malaga ប្រទេសអេស្ប៉ាញ ខែក្រោយ។ កីឡាកររហស្សនាមអធិរាជដីក្រហមរូបនេះ បានឈ្នះ French Open ចំនួន ១៤ដង និងជាប់ជាកីឡាករឯកត្តជនបុរសកីឡាវាយកូនបាល់ដែលទទ...
article_6014.txt
សហព័ន្ធបាល់ទាត់ទួកគី (TFF) ដាក់បម្រាមអាជ្ញាកណ្តាលស្ត្រីទួកគី Elif Karaarslan មិនឱ្យពាក់ព័ន្ធកីឡាបាល់ទាត់មួយជីវិត បន្ទាប់បែកធ្លាយខ្សែវីដេអូសិចរបស់នាង ជាមួយអ្នកសង្កេតការណ៍អាជ្ញាកណ្តាលលោក Orhan Erdemir។
នាង Karaarslan អាយុ ២៤ ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានរួមភេទជាមួយអតីតអាជ្ញាកណ្តាល របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Erdermir ដែលមានវ័យ ៦១ឆ្នាំ ក្រោយមានវីដេអូបែកធ្លាយមួយ។ នេះបើតាមការចេញផ្សាយរបស់កាសែត The Sun។ ក្រោយបែកធ្លាយវីដេអូ TFF បានសម្រេច​ដាក់​ទណ្ឌកម្មលើនាង Karaarslan ​និងលោក Erdermir ដែលធ្លាប់កាត់ក្តីនៅលីគ...
article_6015.txt
ខ្សែប្រយុទ្ធ Vinicius Jr នឹងឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំឆ្នាំ Ballon d’Or ប្រចាំឆ្នាំ ២០២៤។ លោក Carlo Ancelotti អ្នកចាត់ការទូទៅ Real Madrid ហ៊ានអះអាងដូច្នេះ បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល បង្ហាញសមត្ថភាពដ៏អស្ចារ្យស៊ុតបាល់ ៣គ្រាប់ ជួយក្រុមវាយបកយកឈ្នះភ្ញៀវ Borussia Dortmund លទ្ធផល ៥-២ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ ...
អ្នកចាត់ការក្រុមសញ្ជាតិអ៊ីតាលី បាននិយាយប្រាប់ចំពោះមុខអ្នកកាសែត ក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត ថាកីឡាករវ័យ ២៤ឆ្នាំ នឹងអាចឈ្នះពានរង្វាន់ Ballon d’Or ក្នុងនាមជាកីឡាករល្អបំផុតប្រចាំពិភពលោក នៅសប្តាហ៍ក្រោយ។ ការប្រកាសជ័យលាភី Ballon d’Or ប្រចាំឆ្នាំ ២០២៤ នឹងធ្វើឡើងនៅវិមាន Théâtre du Châtelet ក្នុងក្រុងប៉ារីស នៅថ្ងៃទី២៩ ខែ...
article_6016.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ដក Lamine Yamal ខ្សែប្រយុទ្ធស្លាប ចេញពីបញ្ជីក្រុមក្នុងការប្រកួត UEFA Nations League ទល់នឹងក្រុមស៊ែប៊ី ក្នុងបំណងបញ្ជៀសបញ្ហារបួសសាច់ដុំធ្ងន់ធ្ងរ។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ (RFEF) ថ្ងៃទី១៣ ខែតុលា។
នៅក្នុងការប្រកួតរវាងជំនួបរបស់អេស្ប៉ាញ យកឈ្នះលើក្រុមដាណឺម៉ាក លទ្ធផល ១-០ ក្នុងលីគកម្រិត A ពូលទី៤ Yamal កីឡាករវ័យ ១៧ឆ្នាំ ត្រូវបានប្តូរចេញពីការប្រកួតនៅនាទី ៩៣ ក្រោយពីគេត្រូវបានកីឡាករក្រុមដាណឺម៉ាក ប្រដេញតាមដណ្តើមបាល់ និងប៉ះទង្គិច រហូតរងរបួស។ Yamal ត្រូវបានគេឃើញដើរត្រឡប់ទៅរថយន្តក្រុងដឹកកីឡាករ ទាំងមានបញ្ហារបួសសាច់ដុំ។ យ៉ាងណា...
article_6017.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ដាក់គោលដីរបស់ខ្លួនរក្សាភាពមិនចាញ់ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​បារ៉ែន និង​ចិន ​ក្នុង​​ពូល C នៃវគ្គ​ជម្រុះ FIFA World Cup 2026 ជុំ​ទី​៣។ ២ប្រកួតដំបូងក្រុមរបស់លោក Shin Tae-yong ស្មើក្រុមខ្លាំងអូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត។
ឥណ្ឌូណេស៊ី ត្រូវតទល់ម្ចាស់ផ្ទះបារ៉ែននៅថ្ងៃទី១០ ខែតុលា សម្រាប់ជំនួបទី៣ ក្នុងពូល C មុនបន្តទៅប៉ះចិន សម្រាប់ជំនួបទី៤ នៅថ្ងៃទី១៥ ខែតុលា។ មុនជំនួបទាំងពីរប្រកួតនេះ ស្មារតី​ និងភាពជឿជាក់របស់កីឡាករ​ឥណ្ឌូណេស៊ី​កំពុងកើនដល់ចំណុច​ខ្ពស់មួយ ​បន្ទាប់ពី​ស្មើអារ៉ាប៊ីសាអូឌីត ១-១ និង ស្មើ​អូស្ត្រាលី ០-០ ​នៅ​ពីរ​ប្រកួត​ដំបូង​ ក្នុង​ខែ​កញ្ញ...
article_6018.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី ត្រូវទទួលចិន ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជុំទី៣ តំបន់អាស៊ី នៅថ្ងៃទី១០ ខែតុលា។ ក្រុមទាំងពីរ ត្រូវការជ័យជម្នះលើកដំបូងរៀងខ្លួន ក្រោយ២ប្រកួតដំបូងបានត្រឹមស្មើ និងចាញ់។
អូស្ត្រាលី និងចិន ដែលស្ថិតនៅពូល C មានគម្លាតពិន្ទុខុសគ្នា ១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ ២ប្រកួតដូចគ្នា។ ក្រុមរហស្សនាមកុងគូរ៉ូ ស្ថិតនៅចំណាត់ថ្នាក់ទី៥ មាន១ពិន្ទុ ក្រោយស្មើ១ ចាញ់១ ស្របពេលចិន នៅបាតតារាងក្រោយចាញ់ទាំងពីរប្រកួត។ លោក Graham Arnold ដែលដឹកនាំអូស្ត្រាលី ចាញ់បារ៉ែន ១-០ ដ៏គួរឱ្យភ្ញាក់ផ្អើល និងស្មើ ០-០ ជាមួយឥណ្ឌូណេសស...
article_6019.txt
មុនជំនួបការប្រកួតពានរង្វាន់ Europa League ទល់នឹង Manchester United លោក Jose Mourinho អ្នកចាត់ការក្លិប Fenerbahce នៅតែសរសើរអតីតក្លិបចាស់ ថាជាក្លិបដែលស័ក្តិសមនឹងអាចឈ្នះពានរង្វាន់លំដាប់ទី២ អឺរ៉ុប ក្នុងរដូវកាល ២០២៤។ បុរសសញ្ជាតិព័រទុយហ្កាល់ ក៏បានលើកឡើងពីក្លិប Tottenham Hotspur ក៏ជាក្លិបស័ក្តិសមនឹងប្រជែងឈ្នះ Europa League ដូ...
ក្រុម Fenerbahce នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្រុម Manchester United សម្រាប់ជំនួបទី៣ របស់ពួកគេនៅវគ្គសន្សំពិន្ទុ Europa League ថ្ងៃទី២៥ ខែតុលា ក្នុងកីឡដ្ឋាន Clement Turpin ប្រទេសតួកគី។ ការលើកឡើងសរសើរអំពីអតីតក្លិបស្ថិតក្នុងក្របខណ្ឌ Premier League ទាំង ២​ ដោយលោក Mourinho លើកឡើងអំពីកម្រិតសមត្ថភាពរបស់ក្លិបទាំង ២ នេះ ​ធៀបទៅន...
article_602.txt
ប្រជាមតិដែលមានរុស្សីនៅពីក្រោយ គ្រោងរៀបចំនៅតំបន់ចំនួន២របស់អ៊ុយក្រែនចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២៧ ខែកញ្ញា។ សហភាពអឺរ៉ុប ចេញមុខថ្កោលទោសផែនការនេះ។
សង្គ្រាមរុស្សីអ៊ុយក្រែន ដែលចាប់ផ្តើមពីចុងខែកុម្ភះនៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ។ ជាមួយគ្នានេះ រុស្សីបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការក្រសោបយកទឹកដីអ៊ុយក្រែនតាមរយៈការរៀបចំធ្វើប្រជាមតិនៅតំបន់មួយចំនួនរបស់អ៊ុយក្រែន ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការបញ្ចូលតំបន់ទាំងនោះតែម្ដង។ តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែនមានសាធារណរដ្ឋ Donetsk...
article_6020.txt
Neymar Jr អាចនឹងបង្ហាញខ្លួនលើទីលានឡើងវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីបាត់មុខជិត ១ឆ្នាំ ដោយសារបញ្ហារបួសដាច់សរសៃពួរជង្គង់។ តាមការបញ្ជាក់ពីប្រភពស្ថិតក្នុងក្លិប Al Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត តារាបាល់ទាត់ប្រេស៊ីល នឹងអាចបង្ហាញខ្លួននៅថ្ងៃទី២១ ខែតុលា ក្នុងការប្រកួតពានរង្វាន់ AFC Champions League ទល់ក្រុម Al Ain។
កីឡាករវ័យ ៣២ឆ្នាំ បានបាត់មុខពីទីលានបាល់ទាត់ជិត ១ឆ្នាំ ចាប់តាំងពីរូបគេរងរបួសដាច់សរសៃពួរជង្គង់ធ្ងន់ធ្ងរ ត្រង់ជើងខាងឆ្វេង នៅពេលបំពេញបេសកកម្មប្រកួតជម្រុះ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូងជាមួយជម្រើសជាតិប្រេស៊ីល។ អតីតកីឡាករ Barcelona និង Paris Saint Germain បានវិលចូលទីលានហ្វឹកហាត់ក្លិប Al Hilal កាលពីថ្ងៃទី២៩ ខែកញ្ញា និងប...
article_6021.txt
ខ្សែបម្រើ Rodri របស់ក្រុម Manchester City នឹងត្រូវអវត្តមានរយៈពេលវែងពីក្រុម ក្រោយពីជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ (ACL)។ បើតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅ Pep Guardiola ក្រុមរង់ចាំការបញ្ជាក់ឱ្យច្បាស់ចុងក្រោយ អំពីពេលវេលានៃការជាសះស្បើយរបស់ខ្សែបម្រើឆ្នើមសញ្ជាតិអេស្ប៉ាញ។
អំឡុងការប្រកួតស្មើទល់នឹងក្រុម Arsenal លទ្ធផល ២-២ ជំនួបក្របខណ្ឌ Premier League កាលពីថ្ងៃទី២២ ខែកញ្ញា ខ្សែបដ៏សំចានវ័យ ២៨ឆ្នាំបានជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ រហូតត្រូវបានប្តូរចេញពីភ្លាមៗ។ ក្រោយពីបញ្ចប់ការប្រកួតទៅក្រុមគ្រូពេទ្យប្រចាំក្រុមបានអះអាងថា Rodri ជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ (ACL)។ ក្រោយពីការប្រកួតទល់នឹងក្រុម Arsen...
article_6022.txt
កីឡាករយុទ្ធគុនចម្រុះ (MMA) អាម៉េរិក Jon Jones វ័យ៣៧ឆ្នាំ នឹងឡើងសង្វៀនគុនចម្រុះ Ultimate Fighting Championship (UFC) ជាថ្មី ដើម្បីការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ (Heavyweight Division) ទល់នឹងកីឡាករ Stipe Miocic សញ្ជាតិអាម៉េរិកវ័យ ៤២ឆ្នាំ។ ការប្រកួត នឹងធ្វើឡើងនៅសង្វៀន Madison Square Garden ទីក្រុងញូវយ៉ក ថ្ងៃទី១៦ ខែវិច្ឆិកា។
នេះជាការប្រកួតការពារខ្សែក្រវាត់ទម្ងន់ធ្ងន់ជាលើកដំបូងរបស់ Jones ចាប់តាំងពីខកខានការប្រកួតអស់រយៈពេលជាង១ឆ្នាំ រួចមក។ ការប្រកួតរវាង Jones និង Miocic ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏ធំមួយរបស់ស្ថាប័ន UFC នៅចុងឆ្នាំ ២០២៤ ព្រោះតែកីឡាករទាំងពីរសុទ្ធតែជាកីឡាករខ្លាំងក្នុងប្រភេទទម្ងន់ធ្ងន់ដូចៗគ្នា។ កីឡាករ Jones ត្រូវបានមហាជនអ្...
article_6023.txt
ក្រុម Manchester United បានប្រកួតចាញ់ក្រុម Tottenham Hotspur ជាថ្មីបន្តទៀត ក្រោយពេលកីឡាករ Brennan Johnson, Dejan Kulusevski និង Dominic Solanke ចែកគ្នាស៊ុតបាល់ម្នាក់ ១គ្រាប់ ទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះ ដែលមានគ្នាត្រឹម ១០នាក់ ក្នុងកីឡដ្ឋាន Old Trafford។ ចាញ់ការប្រកួតក្នុងទឹកដី បានធ្វើឱ្យតំណែងអ្នកចាត់ការរបស់លោក Erik te...
ក្រុម ​Spurs ដឹកនាំដោយលោក​ Ange Postecoglou បានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ ៨ រកបាន ១០ពិន្ទុ ខណៈក្រុម Man Utd រក្សាតំណែងលេខ ១២ របស់ខ្លួនដដែល មានត្រឹម ៧ពិន្ទុ ដោយឆ្លងកាត់ការប្រកួតចំនួន ៦លើក។ ក្នុងការប្រកួតនោះ កីឡាករប្រធានក្រុម Bruno Fernandes ទទួលបានកាតក្រហម នៅក្នុងនាទី៤២ វគ្គទីមួយ បង្កឱ្យក្រុមម្ចាស់ផ្ទះជួបបញ្ហាទម្រង់លេង។ ច...
article_6024.txt
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបើកការដេញថ្លៃជាថ្មីសម្រាប់កីឡដ្ឋានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នៅក្នុងឆ្នាំ​ ២០២៧ ក្រោយពីកីឡដ្ឋាន San Siro របស់ក្លិប AC Milan និង Inter Milan ដកខ្លួន។
កីឡដ្ឋាន ​San Siro ដែលជាទឹកដីរួមរបស់ក្លិប AC និង Inter Milan ធ្លាប់បានរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL កាលពីឆ្នាំ ២០១៦ ហើយជាពេលដែល Real Madrid យកឈ្នះលើក្រុម Atletico Madrid ក្រោយការស៊ុតបាល់កាត់សេចក្តី ១១ម៉េត្រ។ កាលពីខែឧសភា UEFA បានប្រកាសថា កីឡដ្ឋាន San Siro នឹងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ...
article_6025.txt
តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានវិលត្រឡប់ចូលទីលានហ្វឹកហាត់ជាមួយនឹងក្រុម Al Hilal ឡើងវិញ ក្រោយពីបាត់មុខពីវិស័យបាល់ទាត់រយៈពេលជិត ១ឆ្នាំ ព្រោះតែបញ្ហារបួសដាច់សរសៃពួរ និងរបួសជង្គង់ធ្ងន់ធ្ងរ។
កីឡាករឆ្នើមវ័យ ៣២ឆ្នាំ បានបាត់មុខពីការប្រកួតរយៈពេល ១១ខែ ក្រោយជួបបញ្ហារបួសជង្គង់ និងដាច់សរសៃពួរជើងខាងឆ្វេង អំឡុងពេលបង្ហាញខ្លួនលេងឱ្យជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 កាលពីខែតុលា ឆ្នាំ ២០២៣។ ការព្យាបាលរបួសលើកនេះ ក៏ជាការប្រើប្រាស់ពេលវេលាយូបំផុតសម្រាប់រូបគេ បើធៀបទៅនឹងបញ្ហារបួសមុន ដែលរូបគេធ្លាប់ជួបប...
article_6026.txt
ការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FIFA Club World Cup 2025 នឹងត្រូវធ្វើឡើង ដែលមានក្រុមចូលរួមប្រកួត កើនឡើងដល់៣២ក្រុម លើកដំបូង នឹងត្រូវរៀបចំឡើងក្នុងកីឡដ្ឋាន New Jersey ជាទឹកដីរបស់ក្រុមកីឡាវាយកូនបាល់បេសស្បល់លីគ NFL ក្រុម New York Giants និង New York Jets។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)...
ជាការប្រកួតដែលនឹងមានចំនួនក្រុមកើនឡើង ពីចំនួនជាង ១០ក្រុម រហូតដល់ ៣២ក្រុម FIFA Club World Cup ក្នុងឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្នុងប្រទេសអាម៉េរិក។ កីឡដ្ឋាន New Jersey ដែលបើកដំណើរការដំបូងតាំងពីឆ្នាំ ២០១០ និងផ្ទុកមនុស្សបាន ៨២,៥០០នាក់ និងជាកន្លែងកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ឆ្នាំ២០២៥។ កីឡដ្ឋាន New Jer...
article_6027.txt
Liverpool Manchester City និង Arsenal បន្តរកបានជ័យជម្នះរៀងខ្លួនក្នុងការប្រកួត Premier League សប្តាហ៍ទី៧ ថ្ងៃទី៥ ខែតុលា។ Liverpool ឈរកំពូលតារាងមាន១៨ពិន្ទុ តាមពីក្រោយដោយម្ចាស់ការពារតំណែងជើងឯក និង Arsenal ដែលមិនទាន់ស្គាល់ចាញ់ដូចគ្នា។ Ipswich Town, Crystal Palace, Southampton និង Wolves មិនទាន់ស្គាល់ឈ្នះ។
Diogo Jota ជាអ្នកសម្រេចទីដើម្បីជួយ Liverpool រកបានជ័យជម្នះទី៦របស់ខ្លួននៅដើមរដូវកាល ២០២៤-២៥ តាមរយៈការយកឈ្នះ Crystal Palace ១-០។ ៧ប្រកួត ហង្សក្រហមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Arne Slot ចាញ់១លើកប៉ុណ្ណោះ មិនដែលស្មើ រកបាន១៨ពិន្ទុ ឈរកំពូលតារាង EPL បណ្តោះអាសន្ន។ ក្រុមម្ចាស់ការពារតំណែងជើងឯក Man City រកបាន៣ពិន្ទុបន្...
article_6028.txt
ខ្សែបម្រើចូលនិវត្តន៍ Tony Kroos បានបង្ហាញការខឹងសម្បារសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ដែលប្រើពេលជាង ៣ខែ ដើម្បីត្រួតពិនិត្យលើបញ្ហាបាល់ប៉ះដៃកីឡាករ Marc Cucurella ក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើឱ្យអាល្លឺម៉ង់ចាញ់អេស្ប៉ាញវគ្គ៨ក្រុមចុងក្រោយ UEFA Euro 2024។ ក្រោយការពិនិត្យ ទាំង UEFA និងលោកអាជ្ញាកណ្តាល Anthony Taylor បានទទួលស្គាល់ក...
«ប្រើពេលដល់ទៅ ៣ខែ​ ដើម្បីពួកគេទទួលស្គាល់ការពិតអំពីកំហុសបាល់ប៉ះដៃ ស្របពេលករណីនេះ ត្រូវបានគេមើលឃើញថាប្រើពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ រឿងនេះធ្វើឱ្យប៉ះពាល់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំអាចនិយាយបានទេថា ពេលនេះខ្ញុំគឺជាជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ព្រោះតែពេលនេះពួកគេបានទទួលស្គាល់ការពិត?។»។ Kroos រៀបរាប់ប្រាប់កាសែត Bild របស់អាល្ល...
article_6029.txt
លោក Pep Guardiola អ្នកចាត់ការក្រុម បាននិយាយថា តារាបាល់ទាត់ Rodri ខ្សែបម្រើ ក្រុម Manchester City នឹងមិនអាចបន្តលេងឱ្យក្រុមទៀតបានឡើយ រហូតដល់ចប់រដូវ កាល ព្រោះតែបញ្ហារបួសដាច់សរសៃពួរជង្គង់។
អ្នកជំនាញផ្នែកខាងរបួស ក៏បានបង្ហាញទស្សនវិស័យលើបញ្ហា របួសកីឡាករ សញ្ជាតិ អេស្ប៉ាញទៀតថា គេនឹងមិនអាចលេងបានល្អដូចមុនទៀតឡើយ នៅពេលវិលត្រឡប់មក ទីលានវិញ។ ខ្សែបម្រើដែលទើបជួយអេស្ប៉ាញឈ្នះពាន Euro 2024 បានជួបបញ្ហារបួសដាច់សរសៃ ពួរជង្គង់ធ្ងន់ធ្ងរ អំឡុងការប្រកួតស្មើ ២-២ រវាងក្រុម Man City ទល់នឹង Arsenal កាលពី សប្តាហ៍មុន។ កន្លងមកលោក Pep...
article_603.txt
ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី២៨ ខែកញ្ញា បានផ្ញើសារអបអរទៅវិញទៅមកក្នុងខួប៥០ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ។ មេដឹកនាំទាំង២ អះអាងថា​ វាពិតជាសំខាន់ក្នុងការដឹកនាំទំនាក់ទំនងទ្វេភាគីក្នុងទិសដៅមួយប្រកបដោយភាពវិជ្ជមាន។
កន្លះសតវត្សរ៍មកនេះ ទំនាក់ទំនងចិន និងជប៉ុន មានលក្ខណៈស្មុគស្មាញឡើងចុះដោយសារកត្តាជាច្រើនរួមមានប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងជម្លោះកម្មសិទ្ធិប្រជុំកោះនៅសមុទ្រចិនខាងកើតជាដើម។ ក្នុងគម្រប់ខួប ៥០ ឆ្នាំនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងជប៉ុន និងចិននៅថ្ងៃទី២៨ ខែកញ្ញា មេដឹកនាំប្រទេសទាំងពីរបានផ្លាស់ប្តូរសារទៅវិញទៅមក។ ក្នុងសារទៅ...
article_6030.txt
អ្នកគាំទ្របាល់ទាត់ម្នាក់ ដែលបាននិយាយរើសអើងខ្សែប្រយុទ្ធ Vinicius Jr របស់ក្លិប Real Madrid និងកីឡាករ Samuel Chukwueze របស់ក្រុម Villarreal អំឡុងការប្រកួតទល់ក្លិប Mallorca កាលពីឆ្នាំមុន ត្រូវបានកាត់ទោសឱ្យជាប់គុក។ នេះបើតាមការប្រកាសរបស់ក្លិប Real Madrid ថ្ងៃទី២៦ ខែកញ្ញា។
ជនបង្ក ដែលមិនត្រូវបានក្លិបក្នុងក្របខណ្ឌ La Liga បញ្ចេញឈ្មោះ នឹងត្រូវជាប់គុករយៈពេល ១២ខែ ក្រោយពីរូបគេបានចេញលិខិតសុំទោសទៅកាន់កីឡាករ Vinicius Jr ហើយថែមទាំងទទួលយកការលុតដំខ្លួន ចំពោះការរើសអើងរបស់ខ្លួន។ អ្នកគាំទ្រម្នាក់នោះទៀតសោត ក៏ត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតរាល់គ្រប់កីឡដ្ឋាន រយៈពេល ៣ឆ្នាំ ផងដែរ។ «នេះជាការផ្តន្ទាទោ...
article_6031.txt
សហព័ន្ធកីឡាបាល់ទាត់ប៉ូឡូញ (PZPN) ប្រកាសផ្តល់ជំនួយមូលនិធិចំនួន ៤៥០,០០០ដុល្លារ ជួយដល់ក្លិបបាល់ទាត់មួយចំនួនក្នុងប្រទេសប៉ូឡូញ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់។ នៅក្នុងតំបន់អឺរ៉ុបកណ្តាល បានរងគ្រោះដោយសារទឹកជំនន់វដអាក្រក់បំផុតលើកដំបូង នារយៈពេល ២សតវត្សរ៍ចុងក្រោយ។
យ៉ាងហោចណាស់មានមនុស្សចំនួន ២៤នាក់ បានស្លាប់ព្រោះតែទឹកជំនន់នៅតំបន់អឺរ៉ុបកណ្តាល ក្នុងនោះ ៧នាក់ ជាជនជាតិប៉ូឡូញ។ ទីក្រុង Wroclaw ដែលជាទីក្រុងធំទី៣ ក្នុងប្រទេសប៉ូឡូញ ក៏រងផលប៉ះពាល់ ការបំផ្លាញខ្លាំងពីទឹកជំនន់ផងដែរ។ បើតាមការបង្ហោះសារនៅលើបណ្តាញសង្គម X អតីត
article_6032.txt
ខ្សែការពារ Raphael Varane ធ្លាប់ជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ក្រោយពេលរូបគេជួបបញ្ហារបួសជង្គង់ នៅក្នុងក្លិប Como ស្ថិតក្នុងលីគបាល់ទាត់អ៊ីតាលី Serie A។
អតីតខ្សែការពារ Manchester United និង Real Madrid រូបនេះ បានចូលរួមលេងឱ្យក្រុម Como របស់លីគអ៊ីតាលី Serie A នៅដើមរដូវកាលនេះ ប៉ុន្តែបង្ហាញខ្លួនលេងបានត្រឹមតែ ២០នាទី ប៉ុណ្ណោះ ក៏បន្តជួបបញ្ហារងរបួសជង្គង់។ ទោះយ៉ាងណា មុនការចាកចេញពីក្រុម Man Utd ខ្សែការពារសញ្ជាតិបារាំង វ័យ៣១ឆ្នាំ ក៏បានជួបបញ្ហារបួសញឹកញ៉ាប់ដូចគ្នាផងដែរ រហូតទាល់តែចប...
article_6033.txt
លោក Dorival Jr គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល និយាយថាលោកចង់ឱ្យ Neymar Jr វិលត្រឡប់មកជួយក្រុមប្រេស៊ីលវិញ ប៉ុន្តែទាមទារឱ្យខ្សែរប្រយុទ្ធវ័យ ៣២ឆ្នាំ ជាសះស្បើយពីរបួសពេញលេញ ១០០ភាគរយ ជាមុនសិន។ បន្ទាប់ពីបង្ហាញអារម្មណ៍ចង់បាន Neymar Jr មកជួយក្រុមវិញ ប៉ុន្តែការប្រកាសបញ្ជីឈ្មោះកីឡាករប្រេស៊ីល សម្រាប់ការប្រកួតវគ្គជម្រុះ World Cup...
កីឡាករខ្សែប្រយុទ្ធរបស់ក្រុម Al Hilal បានខកខានជួយក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមស្ថិតក្នុងលីគអារ៉ាប៊ីសាអូឌីត រយៈពេល ១រដូវកាល រួចមកហើយ ព្រោះតែមានបញ្ហារបួសដាច់សរសៃពួរជង្គង់ នៅត្រង់ជង្គង់ខាងឆ្នេងរបស់គេ។ Neymar Jr ក៏ខកខានបង្ហាញខ្លួនលេងឱ្យប្រេស៊ីល នៅការប្រកួតពានរង្វាន់ Copa America 2024 ទើបតែបញ្ចប់ទៅ។ ស្ថិតក្នុងសន្និសីទកាសែ...
article_6034.txt
Cristiano Ronaldo តារាបាល់ទាត់វ័យចំណាស់ មើលឃើញបេក្ខភាព៤រូប រួមមាន Kylian Mbappe, Erling Haaland, Jude Bellingham និង Lamine Yamal ដែលអាចស្នងតំណែងប្រជែងពានរង្វាន់ Ballon d’Or ដូចកាលជំនាន់ខ្លួន និង Lionel Messi។
ចាប់តាំងពីឆ្នាំ ២០០៧-២០២៣ វីរបុរសបាល់ទាត់ព័រទុយហ្កាល់ និងកំពូលកីឡាករបាល់ទាត់អាហ្សង់ទីន Messi តែងតែបានចែកគ្នាស្ទើរតែរាល់ឆ្នាំ សម្រាប់ការប្រកួតប្រជែងដណ្តើមពាន Ballon d’Or។ ជាសរុបកីឡាករទាំង ២នាក់ បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់ល្អប្រចាំពិភពលោក ដល់ទៅចំនួន​ ១៣លើក ដោយខ្សែប្រយុទ្ធអាហ្សង់ទីនឈ្នះ ៨ លើក។ យ៉ាងណាឆ្នាំ ២០២៤ ជាលើកដំ...
article_6035.txt
នាង Georgina Rodriguez រកបានប្រាក់ចំណូលជាង ១០លានដុល្លារ ពីការថតខ្សែភាពយន្តឯកសារ នៅក្នុងរដូវកាលដំបូង ជាមួយនឹងក្រុមហ៊ុនសេវាកម្មភាពយន្ត ឬកម្មវិធីទូរទស្សន៍ ឈ្មោះថា Netflix។ ខ្សែភាពយន្តឯកសារដែលមិត្តស្រីតារាបាល់ទាត់ Cristiano Ronaldo ថតនោះ មានចំណងជើងថា I Am Georgina។ នេះបើតាមការផ្សព្វផ្សាយរបស់ប្រទេសអេស្ប៉ាញ។
ទោះយ៉ាងណា ក្រុមហ៊ុន Netflix នៅទាន់បានបង្ហាញទិន្នន័យផ្លូវការណាមួយនៅឡើយ ទៅលើប្រាក់ចំណូលដែល Georgina អាចរកបាន ខណៈការផ្សាយខ្សែភាពយន្តឯកសាររដូវកាលទី៣ របស់នាង ត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញាកន្លងទៅ។ សម្រាប់ការផ្សាយភាពយន្តឯកសាររបស់នាង Georgina Rodriguez លើ Netflix សម្រាប់រដូវកាលទី៣ នេះវិញ ភាគច្រើនសាច់រឿងរៀបរាប់អំពីជីវិ...
article_6036.txt
កីឡាករវ័យចំណាស់ Cristiano Ronaldo បានព្យាយាមចុះឈ្មោះកូនៗរបស់គេឱ្យចូលសិក្សានៅសាលារៀនឯកជនកម្រិតលំដាប់មួយឈ្មោះថា St. Julian’s ក្នុងប្រទេសព័រទុយហ្កាល់ ប៉ុន្តែត្រូវបានសាលាបដិសេធមិនទទួល។
បើតាមកាសែត AS របស់ព័រទុយហ្កាល់ Ronaldo មានគម្រោងវិលត្រឡប់មកកាន់ប្រទេសព័រទុយហ្កាល់ វិញជាមួយនឹងមិត្តស្រីរបស់គេ នាង ​Georgina Rodriguez ខណៈផ្ទះរស់នៅដ៏ធំថ្មីមួយ ស្ថិតក្នុងទីក្រុង Cascais កំពុងតែសាងសង់។ គ្រោងការវិលត្រឡប់មករស់នៅព័រទុយហ្កាល់វិញនោះហើយ បានធ្វើឱ្យតារាបាល់ទាត់វ័យ ៣៩ឆ្នាំ ជួបរឿងដែលត្រូវប្រកួតប្រជែងខ្លាំងមួយក្នុងក្...
article_6037.txt
អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុនទីក្រុង Chicago បានបង្ហាញគម្រៀងរៀបចំកម្មវិធី ដើម្បីផ្តល់ការគោរព ដល់កីឡាករម្ចាស់កំណត់ត្រារត់ម៉ារ៉ាតុនទីក្រុង Windy City និងជាអត្តពលិករត់លឿនជាងគេលើពិភពលោក កីឡាករ Kelvin Kiptum ដែលបាន ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅការប្រកួតក្នុង ខែតុលាខាងមុខ។
អត្តពលិករត់ម៉ារ៉ាតុនសញ្ជាតិកេនយ៉ា វ័យ ២៣ឆ្នាំ បានក្លាយជាកីឡាករបំបែកកំណត់ត្រា ពិភពលោក រត់លឿនជាងគេក្នុងប្រវត្តិសាស្ត្រ ដោយប្រើថេរវេលា ២ម៉ោង និង៣៥វិនាទី នៅ ក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុន Windy City។ ប៉ុន្តែកីឡាករ Kiptum បានស្លាប់បាត់បង់ជីវិតនៅ ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពី៤ខែមុន ហើយបានបញ្ចប់អាជីពដ៏ជោគជ័យរបស់គេ ទាំងវ័យក្មេង។ ...
article_6038.txt
ការប្រកួតកីឡាអេឡិចត្រូនិច លីគអាជីព MPL Cambodia រដូវកាលទី៧ បានបិទបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ Regular Season នៅថ្ងៃទី២៩ ខែកញ្ញា ដោយរកឃើញក្រុមចំនួន ៦ ត្រូវបន្តដំណើរទៅកាន់វគ្គប្រជែងពានរង្វាន់ Playoffs។ ក្រុម CFU Gaming នៅតែខ្លាំង សម្រាប់រដូវកាលទី៤ ដោយតែងតែប្រជែងឈរកំពូលតារាង ក្នុងវគ្គសន្សំពិន្ទុ។
ក្រុម CFU Gaming កាន់តំណែងកំពូលតារាង លើក្រុមចំនួន ៥ ផ្សេងទៀត រួមានក្រុម PRO Esports, Flash Kh, Galaxy Legends, Duck Rice Esports និងក្រុមការពារជើងឯក See You Soon។ ២ក្រុម ដែលបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ Regular Season រួមមានក្រុម Team MAX និង Team SV ដូចរដូវកាលទី៦ ដែរ។ ឆ្ឆងកាត់ការប្រកួតចំនួន ៧លើក CFU Gaming រកបាន ១៨...
article_6039.txt
«សុបិនអាក្រក់របស់ខ្ញុំបានបញ្ចប់ហើយ»។ នេះជាការអះអាងរបស់ Paul Pogba បន្ទាប់ពីបម្រាមរយៈពេល ៤ ឆ្នាំជុំវិញបទល្មើសសារធាតុញៀនរបស់គេត្រូវបានកាត់បន្ថយមកត្រឹម ១៨ខែ។
បន្ទាប់ពីការប្តឹងតវ៉ាដោយជោគជ័យទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ខ្សែបម្រើ Juventus វ័យ ៣១ឆ្នាំ អាចបន្តការហ្វឹកហាត់ឡើងវិញ នៅខែមករា ឆ្នាំ២០២៥ និងមានសិទ្ធិចូលទីលានប្រកួតផ្លូវការចាប់ពីខែមីនាតទៅ។ នេះបើតាមការផ្សាយរបស់កាសែត BBC។ តុលាការជាតិប្រឆាំងសារធាតុញៀន (Nado) របស់ប្រទេសអ៊ីតាលី បានព្យួរ Pogba ពីគ្រប់ការប្រកួតកាលព...
article_604.txt
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២១ ខែកញ្ញាបានព្រមានពីបញ្ហាដ៏អាក្រក់ដែល​មនុស្សប្រមាណ១លាននាក់កំពុងតែជួបប្រទះនឹងវិបត្តិកង្វះស្បៀងអាហារក្នុងឆ្នាំនេះ ដោយសារតែ​អវត្តមាននៃជំនួយ និងបញ្ហាពិភពលោកផ្សេងៗរួមទាំងជម្លោះនៅអ៊ុយក្រែន។
ជម្លោះក្នុងតំបន់ ស្របជាមួយការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្លា ជាកត្តាចម្បងដែលនាំឱ្យ​មាន​វិបត្តិកង្វះស្បៀងអាហារដ៏អាក្រក់។ បន្ថែមពីនេះ អស្ថិរភាពសេដ្ឋកិច្ច ជំងឺកូវីដ-១៩ និងសង្គ្រាមនៅ​អ៊ុយក្រែន ក៏ជាកត្តាចម្បងផ្សេងៗដែលធ្វើឱ្យបញ្ហាមួយនេះរឹតតែធ្ងន់ធ្ងរទៅមួយកម្រិតទៀត។ អ៊ុយក្រែន ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេលំដាប់ទីបួន ខណ...
article_6040.txt
តារាបាល់ទាត់ល្បីៗមកពីក្រុមខ្លាំងៗដូចជា Barcelona, Real Madrid និងManchester United ជាដើម ស្ថិតក្នុងចំណោមជាកីឡាករដែលរកបានប្រាក់ចំណូលច្រើនជាងនៅទូទាំងទ្វីបអឺរ៉ុប ក្នុងរដូវកាល ២០២៤-២៥។
បើតាមការកត់ត្រារបស់គេហទំព័រ Capology ដែលបានស្រង់ទិន្នន័យអំពីប្រាក់ខែរបស់កីឡាករ និងហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់ បច្ចុប្បន្នកីឡាករក្លិប Barca និង Real Madrid ទទួលបានប្រាក់ថ្លៃពលកម្មថ្លៃជាងគេក្នុងតំបន់អឺរ៉ុប នារដូវកាល ២០២៤-២៥។ ខាងក្រោមនេះជាកីឡាករទាំង ១០រូប ក្នុងតំបន់អឺរ៉ុប ដែលទទួលបានប្រាក់ថ្លៃពលកម្មខ្ពស់ជាងគេ៖ ១. Frankie ...
article_6041.txt
ការប្រកួតក្របខណ្ឌ Premier League បានបន្តចូលការប្រកួតសប្តាហ៍ថ្មី ដោយក្រុម Newcastle United នឹងត្រូវបើកទ្វារផ្ទះស្វាគមន៍ជើងខ្លាំង Manchester City នៅវេលាម៉ោង ៦:៣០នាទី មុនការប្រកួតគូដទៃផ្សេងទៀត នឹងត្រូវធ្វើឡើងដំណាល់គ្នានៅវេលាម៉ោង ៩យប់។ ចំណែកមួយគូចុងក្រោយ នឹងត្រូវលេងនៅវេលាម៉ោង ១១:៣០យប់ គឺជំនួបរវាង Wolverhampton Wanderers ទល...
ទីតាំងកីឡដ្ឋាន St James’ Park របស់ក្រុម Newcastle United នឹងត្រូវបើកទ្វារស្វាគមន៍ការប្រកួត ជាមួយនឹងក្រុមការពារតំណែងជើងឯក Manchester City នៅវេលាម៉ោង ៦:៣០នាទី (ម៉ោងនៅកម្ពុជា)។ បច្ចុប្បន្ន Man City កំពុងឈរកំពូលតារាង មានចំនួន ១៣ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៥លើក និងដោយមានពិន្ទុនាំមុខក្រុម Newcastle ស្ថិតនៅចំណាត់ថ្នាក់...
article_6042.txt
អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានចេញមុខការពារ Bruno Fernandes ដែលបង្ហាញទម្រង់លេងមិនបានល្អនៅក្នុងការប្រកួតដើមរដូវកាលថ្មី និងជឿជាក់ ប្រធានក្រុមខ្លួននឹងត្រឡប់ទៅទម្រង់ល្អឡើងវិញ។
នៅការប្រកួតដើមរដូវកាលថ្មី ២០២៤-២៥ ខ្សែបម្រើព័រទុយហ្កាល់ បានបង្កើតឱកាសបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១គ្រាប់ប៉ុណ្ណោះ ខណៈមិនទាន់អាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីលើគូប្រកួតនៅឡើយ។ ការប្រកួត ២លើកចុងក្រោយ ពេលដែលក្រុមរហស្សនាមបិសាចក្រហមធ្វើបានត្រឹមលទ្ធផលស្មើ Crystal Palace និង Twente Enschede កីឡាករ Fernandes ធ្លាក់ទម្រង់លេងខ្លាំ...
article_6043.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងជើង អាយុក្រោម២០ឆ្នាំ (U20) បានក្លាយជាម្ចាស់ជើងឯក FIFA U20 Women’s World Cup ឆ្នាំ២០២៤ ក្រោយយកឈ្នះជប៉ុន ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា។ នេះជាការឈ្នះពានបាល់បាត់ពិភពលោក​លើកទី៣ របស់ក្រុម U20 នារីកូរ៉េខាងជើង។
មួយគ្រាប់របស់កីឡាការិនី Choe Il-son ដែលសម្រេចបាននៅនាទី១៥ ក្នុងកីឡដ្ឋាន Estadio El Campin គ្រប់គ្រាន់ជួយកូរ៉េខាងជើង ឈ្នះជប៉ុន ដើម្បីគ្រងជើងឯក U20 World Cup ឆ្នាំ ២០២៤ ដែលរៀបចំឡើងនៅប្រទេសកូឡុំប៊ី។ មិនត្រឹមជួយ ក្រុម U20 នារីខាងជើងលើកពានបាល់ទាត់ពិភព​ជាលើកទី៣ ជាកំណត់ត្រានោះទេ មួយគ្រាប់របស់ Choe Il-son វ័យ១៧ឆ្នាំ បានជួយនាងក្...
article_6044.txt
ក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំ កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រថ្មី ប្រកួតយកឈ្នះលើក្រុមបាល់ទាត់អាយុក្រោម ២០ឆ្នាំ បារ៉ែន នៅការប្រកួតវគ្គសន្សំពិន្ទុពូល B ក្នុងវគ្គជម្រុះពានរង្វាន់ AFC U20 Asian Cup China PR 2025 និងជាការឈ្នះនៅការជួបគ្នាលើកដំបូង។
ក្រុម U20 កម្ពុជា រកបានជ័យជម្នះឡើងវិញ ពោលគឺទល់នឹងក្រុមខ្លាំង U20 បារែន នៅក្នុងជំនួបដ៏សំខាន់ទី៣ ក្នុងការប្រកួតជម្រុះពូល B ដោយយកឈ្នះក្នុងលទ្ធផល ១-០ ពីការស៊ុតរបស់កីឡាករយុវជន មាន ចាន់រិទ្ធ នៅនាទី៦៨ នៃវគ្គទី២ ក្នុងកីឡដ្ឋាន Fu Jen University។ ជ័យជម្នះរបស់ក្រុមកម្ពុជាកើតឡើងក្រោយបរាជ័យក្រោមថ្វីជើងអ៊ូសបេគីស្ថាន លទ្ធផល ៧-០ និងនៅ...
article_6045.txt
កីឡាករ Kylian Mbappe រងរបួសសាច់ដុំ បន្ទាប់ពីបង្ហាញខ្លួនបានល្អ ជាមួយការស៊ុតបាល់បញ្ចូលទី ៥ប្រកួតជាប់គ្នានៅក្នុងក្របខណ្ឌ La Liga។ បើតាមការប្រកាសរបស់ក្លិប Real Madrid ថ្ងៃទី២៥ ខែកញ្ញា Mbappe ទំនងមិនអាជួយក្រុមក្នុងជំនួបសំខាន់ក្នុងលីគសប្តាហ៍នេះទល់ក្រុមខ្លាំង Atletico Madrid ឡើយ។
ខ្សែប្រយុទ្ធបារាំង ដែលចូលរួមជាមួយ Real Madrid ក្រោយចាកចេញពីក្លិប Paris Saint Germain ក្នុងរដូវកាលនេះ បានបង្ហាញទម្រង់លេងល្អឡើងវិញនៅការប្រកួត ៥លើកចុងក្រោយ ជាមួយការស៊ុតបញ្ចូលទីរាល់ការប្រកួត។ មកដល់ពេលនេះ Mbappe រកបាន ៧គ្រាប់ សម្រាប់ក្រុម Real Madrid ក្នុងការបង្ហាញខ្លួនចំនួន ៩ប្រកួត នៅរាល់ការប្រកួតទាំងអស់។ អំឡុងការប្រកួតទល់...
article_6046.txt
ក្លិប Tottenham Hotspur បានសហការជាមួយនឹងក្រុមមន្ត្រីប៉ូលិសទីក្រុង Manchester និងកងការពារសន្តិសុខក្នុងកីឡដ្ឋាន ដើម្បីកំណត់អត្តសញ្ញាណ អ្នកគាំទ្រដែលបានស្រែកជេរមកលើកីឡាករ នាពេលក្រុមយកឈ្នះលើម្ចាស់ផ្ទះ Manchester United លទ្ធផល ៣-0 ក្នុងកីឡដ្ឋាន Old Trafford។
ក្លិប Tottenham Hotspur បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា៖«នេះគឺជារឿងមិនអាចទទួលយកបានដោយការប្រមាថយ៉ាងខ្លាំង ។ ក្លិបនឹងសហការយ៉ាងជិតស្និតជាមួយមន្ត្រីប៉ូលិស និងកងការពារសន្តិសុខ ដើម្បីកំណត់អត្តសញ្ញាណរកជន ដែលបានចូលរួមចំណែក ឬចូលរួមស្រែកច្រៀងដោយប្រើពាក្យប្រមាថក្នុងការប្រកួត។ យើងនឹងចាត់វិធានការខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន ដោយអន...
article_6047.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវស្វាគមន៍ឆាយន្នីសតៃប៉ិ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី១១ ខែតុលា នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧យប់។
គ្រូបង្វឹកថ្មីលោក Koji Gyotoku ដែលកំពុងជាប់ភារកិច្ចដឹកនាំក្រុម U20 កម្ពុជា នៅ AFC U20 Asian Cup 2025 នឹងត្រូវរ៉ាប់រងដឹកនាំក្រុមឈុតធំលើកដំបូងសម្រាប់តំណែងជាគ្រូបង្គោលបណ្តោះអាសន្ន។ បើតាមការផ្សាយរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) លើកផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ក្រុមរហស្សនាមគោព្រៃ នឹងទទួលស្វាគមន៍ឆាយន្នីសតៃ...
article_6048.txt
នាង Georgina Rodgriguez មិត្តស្រីតារាបាល់ទាត់ Cristiano Ronaldo រកបាន ១០លានដុល្លារ នៅរដូវកាលដំបូងពីក្រុមហ៊ុន Netflix ដែលបញ្ចាំងវីដេអូឯកសាររបស់ខ្លួនមានចំណងជើងថា «I Am Georgina»។
បើតាមកាសែតអេស្ប៉ាញ AS តារាម៉ូឌែលអាហ្សង់ទីននាង Rodgriguez បានសហការជាមួយ Netflix ដើម្បីចាក់បញ្ចាំងឯកសារជាភាគរបស់ខ្លួន។ សម្រាប់វីដេអូដំបូងនៃឯកសារ «I Am Georgina» អាចទាញចំណូលឱ្យនាង​ Rodgriguez ១០លានដុល្លារ ហើយចំនួនអាចនឹងកើនឡើងក្នុងវីដេអូ២ភាគបន្ទាប់។ វីដេអូឯកសារភាគទី៣ របស់ «I Am Georgina» បានចាក់ផ្សាយនៅលើ Netflix នៅថ្ងៃទី១៨...
article_6049.txt
អ្នកគាំទ្រកីឡាបាល់ទាត់ ចាប់ផ្តើមរិះគន់ទម្រង់ថ្មីនៃការប្រកួត UEFA Champions League នៅរដូវកាល ២០២៤-២៥។ ពួកគេលើកហេតុផលថា ទម្រង់ថ្មី ធ្វើឱ្យបាត់ភាពទាក់ទាញរបស់ក្រុម និងធ្វើឱ្យខូចអារម្មណ៍ក្នុងការទស្សនាការប្រកួតក្នុងវគ្គចែកពូល។
«ទស្សនាការប្រកួតរបស់ក្រុមខ្លាំងបំផុតចំនួន២របស់អង់គ្លេស ធ្វើឱ្យខ្ញុំធុញទ្រាន់ស្ទើរស្លាប់។ នោះជា Champions League ទម្រង់ថ្មីសម្រាប់អ្នក»។ អ្នកគាំទ្រម្នាក់បានសរសេរលើបណ្តាញសង្គម X បន្ទាប់ពីការប្រកួតបើកឆាកវគ្គសន្សំពិន្ទុពានរង្វាន់កំពូលអឺរ៉ុបកាលពីសប្តាហ៍មុន។ ជំនួបទាំងពីរដែលអ្នកគាំទ្រលើកយកមករិះគន់នេះ ទំនងជាប្រកួតរបស់ Arsenal ...
article_605.txt
ប្រធានាធិបតីអាម៉េរិក និងមេដឹកនាំកោះប៉ាស៊ីហ្វិកទាំង១៤ នៅថ្ងៃទី២៩ ខែកញ្ញា ចេញសេចក្តីប្រកាសរួមមួយស្តីពីភាពជាដៃគូអាម៉េរិក-ប៉ាស៊ីហ្វិកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងការទូតឱ្យកាន់តែមាំទាំថែមទៀត។ សេចក្តីប្រកាសរួមនេះជាជោគជ័យដ៏ធំមួយសម្រាប់ក្រុងវ៉ាស៊ីនតោនក្នុងការត្រួសត្រាយផ្លូវពង្រឹងឥទ្ធិពលក្នុងតំបន់ឡើងវិញដើម្បីទប់ទល់ចិ...
មួយរយៈចុងក្រោយនេះ អាម៉េរិកដែលមិនសូវអើពើតំបន់ប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនឆ្នាំបែរមកប្តេជ្ញាយកចិត្តទុកដាក់ឡើងវិញ បន្ទាប់ពីចិនស្វះស្វែងពង្រឹកឥទ្ធិពលក្នុងតំបន់តាមរយៈកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនជាមួយបណ្តាកោះប៉ាស៊ីហ្វិក។ ជាជំហាននៃការវិលត្រលប់នេះ នាថ្ងៃទី២៨-២៩ ខែកញ្ញា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានរៀបចំកិច្ចប្រជុំកំពូលមេដឹ...
article_6050.txt
ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ក្នុងក្របខណ្ឌលីគកំពូលបាល់ទាត់អង់គ្លេស Premier League រដូវកាលថ្មី ២០២៤-២៥ កើនឡើង ៣ ដង បើធៀបទៅនឹងរដូវកាលចាស់។
កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវមួយក្នុងចក្រភពអង់គ្លេសមកពីសកលវិទ្យាល័យ Bristol Business បានចេញរបាយការណ៍ទៅលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មល្បែងភ្នាល់ នៅទូទាំងកញ្ចក់ទូរទស្សន៍របស់ប្រទេសអង់គ្លេស រួមទាំងនៅលើផ្ទាំងពាណិជ្ជកម្មក្នុងទីលានប្រកួត លើអាវក្រុមនីមួយៗ តាមវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា ។ តាមរយៈការស្រាវជ្រាវនេ...
article_6051.txt
ក្រុម Real Madrid បន្តរកបានជ័យជម្នះទាំងប្រផិតប្រផើយពីក្រុម Alaves ដោយលទ្ធផល ៣-២ ក្នុងជំនួបក្របខណ្ឌ La Liga សប្តាហ៍ទី៧ ថ្ងៃទី២៤ ខែកញ្ញា។ ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបានគ្រាប់បាល់ ៥ប្រកួតជាប់ៗគ្នា ជួយម្ចាស់ការជើងឯកប្រដេញពិន្ទុ Barcelona ដែលឈ្នះទាំង៦ប្រកួត។
គ្រាប់បាល់ស៊ុតបញ្ចូលទី ៣គ្រាប់ របស់​ Real Madrid ធ្វើបានដោយកីឡាករ Lucas Vazques តាំងពីនាទី១ ដើមវគ្គទីមួយនៃការប្រកួត និង Rodrygo ធ្វើបាននៅនាទី៤៨ ដើមវគ្គទីពីរ។ ១គ្រាប់របស់តារាបាល់ទាត់សញ្ជាតិបារាំង ជាការសហការគ្នាយ៉ាងល្អជាមួយ Jude Bellingham ដើម្បីស៊ុតបាល់ទី២ នៅនាទី៤០។ ចំណែកពីគ្រាប់របស់ក្លិប Alaves ធ្វើបានដោយកីឡាករ Carlos ...
article_6052.txt
ក្រុម Barcelona​ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Hansi Flick បានបន្តយកឈ្នះការប្រកួតក្នុងក្របខណ្ឌ La Liga ទល់នឹងក្រុម Getafe ដោយលទ្ធផល ១-០ ដើម្បីរក្សាកំណត់ត្រាឈ្នះ ១០០ភាគ ចំនួន ៧ប្រកួតជាប់គ្នានៅដើមរដូវកាល ២០២៤-២៥។
ការប្រកួតដ៏តឹងតែងនៅជំនួបលីគអេស្ប៉ាញសប្តាហ៍ទី៧ នៅថ្ងៃទី២៥ ខែកញ្ញា កីឡាករខ្សែប្រយុទ្ធ Robert Lewandowski ជាអ្នកស៊ុតបាល់បញ្ចូលទីជ័យជម្នះ សម្រាប់ក្រុមតាំងពីនាទី១៩។ ក្នុងនាទីដែលនៅសល់ រវាងក្រុម Barcelona និង Getafe មិនអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាបានទៀតនោះទេ ទោះក្រុមម្ចាស់ផ្ទះវាយសម្រុកយ៉ាណាក៏ដោយ។ ឈ្នះ Getafe ប៉ុន្តែ Bar...
article_6053.txt
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងទីក្រុងឡុងដ៏ ធ្វើបានកំណត់ត្រាថ្មីរៃអង្គាសប្រាក់បាន ៧៣,៥លានផោន(៩៨លានដុល្លារ) សម្រាប់ធ្វើសប្បុរសធម៌។ នេះបើតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី ហើយពួកគេក៏បានចាត់ទុកថា​ការរត់ម៉ារ៉ាតុងទីក្រុងឡុងដ៏ ជាព្រឹត្តិការណ៍រៃអង្គាសប្រាក់ប្រចាំឆ្នាំដ៏ធំបំផុតលើពិភពលោក។
ប្រាក់ដែលរៃអង្គាសបាននៅពេលនេះ បានបំបែកកំណត់ត្រាពិភពលោក ដោយកំណត់ត្រាចាស់ មានចំនួនត្រឹម ៦៦លានផោន(៨៨,៧លានដុល្លារ) ដែលធ្វើបានក្នុងថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៩ ស្ថិតក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលើកទី៤៤ ក្នុងទីក្រុងឡុងដ៏ដូចគ្នា ដែលកាលនោះមានអ្នករត់ចំនួន ៥៣,០០០នាក់។ បើតាមអ្នករៀបចំម៉ារ៉ាតុងទីក្រុងឡុងដ៏ របាយការណ៍ចុងក្រោយបង្អស់ ពួក...
article_6054.txt
អ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti បានបង្ហាញអារម្មណ៍ខកចិត្តខ្លាំង ក្រោយពេលកូនក្រុមធ្វើមិនបានល្អប្រកួតស្មើក្នុងលទ្ធផល ១-១ ទល់នឹងក្រុម Atletico Madrid ក្នុងក្របខណ្ឌ La Liga នៅថ្ងៃទី២៩ ខែកញ្ញា។
អ្នកចាត់ការសញ្ជាតិអ៊ីតាលី និយាយថា Real Madrid សមតែទទួលបានសំណាងល្អជាងនេះ ក្រោយពីក្រុមបានបង្ហាញទម្រង់លេងល្អគ្របដណ្តប់លើដៃគូ តែនៅចុងក្រោយបែរជាទទួលបានត្រឹមតែ ១ពិន្ទុ ទៅវិញ។ កាលពីរដូវកាលមុន Real Madrid ស្ថិតក្នុងកីឡដ្ឋាន Wanda Metropolitano ធ្លាប់រងបរាជ័យទាំង ២ប្រកួត ក្រោមថ្វីជើង At Madrid។ លោក​ Carlo Ancelotti បាននិយាយក្នុ...
article_6055.txt
ចលនា​​ប្រឆាំង​នឹង​ការ​ដាក់បញ្ចូលកីឡាករកូនកាត់ និងចូល​សញ្ជាតិ​​ក្នុងក្រុមកីឡាបាល់ទាត់​ជម្រើស​ជាតិឥណ្ឌូណេស៊ី ​បាន​ធ្វើ​ឱ្យ​កក្រើកក្នុងពិភព​បាល់ទាត់​ក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ចាត់ទុកថាកីឡាករកូនកាត់ និងចូលសញ្ជាតិ ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍កីឡាបាល់ទាត់ឥណ្ឌូណេស៊ី។
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅរយៈពេលចុងក្រោយ បន្ទាប់ពីបង្កើនភាពលេចធ្លោទាំងការប្រកួតក្នុងតំបន់ Asian Cup, U23 Asian Cup និងជម្រុះ FIFA World Cup 2026 តំបន់អាស៊ី។ កើនសមត្ថភាព ដោយសារក្រុមដែលមានគ្រូបង្វឹលសញ្ជាតិកូរ៉េខាងត្បូងលោក Shin Tae-yong បញ្ចូលសមាសភាពកីឡាករកូនកាត់ និងចូលសញ្ជាតិដែល...
article_6056.txt
ក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិក នឹងត្រូវប្រកួតប្រជែងក្នុងពានរង្វាន់ CONCACAF Nations League រដូវកាល ២០២៤-២៥ ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ដែលទើបតែងតាំងជាគ្រូបង្វឹកថ្មី។ Nations League ជាយុទ្ធនាការដើម្បីពង្វ្រឹងក្រុមអាម៉េរិកឆ្នោះទៅធ្វើសហម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ ២០២៦។
អាម៉េរិក នឹងត្រូវប្រកួតចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា តាមរូបមន្តការប្រកួតវគ្គ ៨ក្រុម ហើយក្រុមនីមួយៗនឹងត្រូវប៉ះគ្នា ២ជើង។ អតីតគ្រូបង្វឹកធ្លាប់បានដឹកនាំក្លិបនៅលីគកំពូលអង់គ្លេស និងក្លិបនៅក្របខណ្ឌ Serie A លោក ​Pochettino ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាម៉េរិក (USMNT ) តែងតាំងជាគ្រូបង្វឹកក្រុមអាម៉េរិក ស្របពេលក្រុមកំពុងត្រៀមខ្លួនក្ន...
article_6057.txt
អតីតកីឡាករបារាំងពីររូប Olivier Giroud និងអ្នកចាំទី Hugo Lloris បានជួយដល់ក្រុម Los Angeles FC លើកពានរង្វាន់ US Open Cup ក្រោយឈ្នះ Sporting Kansas City លទ្ធផល ៣-១ ក្នុងជំនួបផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកញ្ញា។
Giroud និង Lloris ធ្លាប់រួមគ្នាជួយដណ្តើមពានរង្វាន់លំដាប់ពិភពលោក FIFA World Cup 2018 ដល់បារាំង ហើយនៅពេលនេះ កីឡាករទាំង ២ ក៏ដណ្តើមបានពានរង្វាន់ US Open Cup ដល់ក្រុម LAFC ដែលពួកគេកំពុងប្រកបអាជីពបាល់ទាត់ចុងក្រោយ ក្នុងទឹកដីអាម៉េរិក។ កីឡាករទាំងពីរ បានបង្ហាញអារម្មណ៍រីករាយខ្លាំង ខណៈខ្លួនមានវ័យចាស់ទៅហើយ នៅតែអាចស្វែងរកបានពានរង្វា...
article_6058.txt
កីឡាករបាល់ទាត់ប្រេស៊ីល Rafaelson​ ដែលប្រកបអាជីពជាមួយក្លិប Nam Dinh FC នៃលីគកំពូលវៀតណាម (V. League) ទទួលបានសញ្ជាតិវៀតណាម។  ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ចាត់ទុកសុបិនក្លាយជាការពិត ដែលទទួលបានសញ្ជាតិថ្មី និងអាចលេងឱ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម។
«ថ្ងៃនេះខ្ញុំពិតជារីករាយណាស់។ សុបិនខ្ញុំក្នុងការក្លាយជាពលរដ្ឋវៀតណាមបានក្លាយការពិត។ ខ្ញុំស្រឡាញ់ប្រទេសនេះ ហើយខ្ញុំនឹងប្រឹប្រែងអស់កម្លាំងកាយចិត្តដើម្បីជួយក្រុមជម្រើសជាតិវៀតណាម»។ Rafaelson អះអាងបែបនេះ ក្រោយទទួលបានសញ្ជាតិវៀតណាមនៅថ្ងៃទី២០ ខែកញ្ញា។ Rafaelson ដែលកើតនៅប្រេស៊ីល ឆ្នាំ ១៩៩៧ ចាប់ផ្តើមអាជីពជាមួយក្លិបនៅវៀតណាម Nam Di...
article_6059.txt
Aston Villa បានយកឈ្នះ Bayern Munich ១-០ ក្នុងការប្រកួតវគ្គសន្សំពិន្ទុ UEFA Champions League ស្របពេល Real Madrid ចាញ់ Lille ១-០។ Liverpool, Juventus, Benfica, Borussia Dortmund, Bayer Leverkusen, Brest បន្តឈ្នះទាំងពីរប្រកួតដំបូង។
Jhon Durán ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះ ដើម្បីជួយក្រុមអង់គ្លេស Aston Villa រកបាន៣ពិន្ទុបន្ថែមពី ក្រុមយក្សអាល្លឺ​ម៉ង់ Bayern Munich។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Unai Emery ក្រុម Aston Villa ដែលទើបទទួលបានកៅអីអឺរ៉ុបសារជាថ្មីក្រោយបាត់មុខ៤២ឆ្នាំ បានបង្ហាញភាពលេចធ្លោរបស់ខ្លួនដោយអាចរកបានជ័យជម្នះទាំងពីរលើកដំបូងនៃវគ្គស...
article_606.txt
សមាជិកសភាអាល្លឺម៉ង់ដែលមកពីបក្សចម្រុះមួយក្រុមទៅដល់តៃវ៉ាន់នៅថ្ងៃទី២ ខែតុលាដើម្បីបញ្ជាក់ពីទំនាក់ទំនងមិត្តភាពរវាងក្រុងបែរឡាំង និងក្រុងតៃប៉ិ។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងចេញមុខប្រឆាំងនឹងទស្សនកិច្ចនេះដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រុងបែរឡាំងគោរពគោលការណ៍ចិនតែមួយ ហើយបញ្ឈប់ទំនាក់ទំនងជាមួយក្រុងតៃប៉ិភ្លាមៗ។
តាំងពីភាពតានតឹងនៅតៃវ៉ាន់កើនឡើងជុំវិញទស្សនកិច្ចប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី មក ប្រតិភូមកពីប្រទេសលោកខាងលិចដូចជាបារាំង និងអាល្លឺម៉ង់ទៅទស្សនកិច្ចនៅកោះមួយនេះជាបន្តបន្ទាប់ដើម្បីបង្ហាញពីមិត្តភាព។ លើកដំបូងតាំងពីជំងឺកូវីដ-១៩ រាលដាលមក ប្រតិភូសភាអាល្លឺម៉ង់៦នាក់ដែលមកពីបក្សចម្រុះដឹកនាំដោយលោក Klaus-Peter Willsch ទៅ...
article_6060.txt
អ្នកចាំទីអាហ្សង់ទីន Emiliano Martinez ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់ពិន័យចំនួន ២ប្រកួត ចំពោះការបង្ហាញអាកប្បកិរិយាមិនសមរម្យ អំឡុងពេលអបអរការឈ្នះពានរង្វាន់ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីននាពេលកន្លងមក។ នេះបើតាមការប្រកាសរបស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ថ្ងៃទី២៨ ខែកញ្ញា។
អ្នកចាំទីដៃស្អិតរបស់អាហ្សង់ទីន នឹងត្រូវខកខានការប្រកួតចំនួន ២លើក សម្រាប់ក្រុម នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង ពេលដែលអាហ្សង់ទីនត្រូវប្រកួតទល់ក្រុម វេណេស៊ុយអេឡា និងបូលីវី ក្នុងខែតុលាខាងមុខ។ ការដាក់បម្រាមពី FIFA លើកីឡាករចាំទីរបស់ក្រុម Aston Villa ព្រោះតែអ្នកចាំទីរូបនេះ បានបង្ហាញអាក...
article_6061.txt
ក្លិប Leeds United ស្ថិតក្នុងក្របខណ្ឌលីគទី២ ប្រទេសអង់គ្លេស EFL Championship នឹងជួសជុលពង្រីកកីឡដ្ឋាន Elland Road ដើម្បីអាចផ្ទុកមនុស្សបានចំនួន ៥៣,០០០នាក់។ នេះបើតាមការប្រកាសរបស់ក្លិប កាលពីពេលថ្មីៗនេះ។
ក្រុមដែលបានធ្លាក់ទៅលេងនៅលីគទី២ អង់គ្លេស បានបង្ហាញគម្រោងជួសជុលកីឡដ្ឋាន ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ ផ្ទុកមនុស្សបានត្រឹមតែចំនួន ៣៧,៦៧៥នាក់។ ការពង្រីកកីឡដ្ឋានទៀតសោត នឹងធ្វើឱ្យក្រុម Leeds United មានទឹកដី ដែលអាចផ្ទុកមនុស្សច្រើនលំដាប់ទី៧ ក្នុងប្រទេសអង់គ្លេស។ បើតាមការអះអាងរបស់ប្រធានក្លិប Leeds លោក Paraag Marathe ការពង្រីកកីឡដ...
article_6062.txt
មនុស្សគ្រប់គ្នាលើពិភពលោក បានដឹកស្រាប់ហើយថា Cristiano Ronaldo ត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់មួយរូប ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុត ក្នុងសម័យបាល់ទាត់ទំនើប ប៉ុន្តែ Erling Haaland ខ្សែប្រយុទ្ធជំនាន់ថ្មី ក៏ជាកីឡាករម្នាក់ ដែលកំពុងធ្វើដំណើរទៅបំបែកកំណត់ត្រា របស់តារាបាល់ទាត់វ័យ ៣៩ឆ្នាំ។
ខ្សែប្រយុទ្ធក្រុម Manchester City រូបនេះ កំពុងស្ថិតក្នុងទម្រង់លេងមួយដ៏ខ្លាំងក្លា ក្នុងដើមរដូវកាលថ្មីនេះ ហើយតែងតែស៊ុតបាល់បញ្ចូលទី ស្ទើរគ្រប់ប្រកួត។ កំណត់ត្រាជាច្រើនដែលមិនងាយនឹងបំបែកក្នុងក្របខណ្ឌ Premier League មួយចំនួន Haaland ក៏ធ្លាប់ធ្វើបានសម្រេចផងដែរ។ ស្របពេលដែល Haaland កំពុងតែកើនសមត្ថភាពខ្លាំងឡើងវិញ ក្នុងរដូវកាល ២០២...
article_6063.txt
ក្រុមបាល់ទាត់នារីអាយុក្រោម ២០ឆ្នាំ កូរ៉េខាងជើង បានផ្តួលក្រុមនារីអាយុក្រោម ២០ឆ្នាំ អាម៉េរិក លទ្ធផលការប្រកួត ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ U20 Women’s World Cup 2024 ដើម្បីឡើងទៅជួបជប៉ុននៅវគ្គផ្តាច់ព្រ័ត្រ។ ជប៉ុនផ្តួលហូឡង់លទ្ធផល ២-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គ្រាប់បាល់ជ័យជម្នះរបស់កូរ៉េខាងជើង ធ្វើបានដោយកីឡាការិនី Choe Il-son នៅពាក់កណ្តាលវគ្គទីមួយ សមល្មមជួយដល់ក្រុមយកឈ្នះលើក្រុមនារីអាម៉េរិក នៅក្នុងកីឡដ្ឋាន Pascual Guerrero ក្នុងទីក្រុង Cali ប្រទេសកូឡុំប៊ី។ កីឡាការិនី Il-son ក៏ជាកីឡាការិនីម្នាក់ ឈរក្នុងបញ្ជីឈ្មោះកីឡាការិនីស៊ុតបញ្ចូលទីច្រើនក្នុងព្រឹត្តិការណ៍ចំនួន ៥គ្រាប់។ ជ័យជម...
article_6064.txt
ក្លិប AS Roma របស់អ៊ីតាលីបានបណ្តេញលោក Daniele De Rossi ចេញពីតំណែងអ្នកចាត់ការទូទៅ ក្រោយដឹកនាំក្រុមរកមិនបានជ័យជម្នះ ទាំង៤ប្រកួតដំបូងនៅដើមរដូវកាលថ្មី ២០២៤-២៥។ នេះបើតាមការប្រកាសរបស់ក្លិប AS Roma ថ្ងៃទី១៨ ខែកញ្ញា។
លោក De Rossi ធ្លាប់បានចំណាយពេលជិត ២ទសវត្សរ៍ ក្នុងនាមជាកីឡាករក្រុម AS Roma មុន បុរសសញ្ជាតិអ៊ីតាលី ចូលដឹកនាំក្រុមកាលពីខែមករា ដើម្បីឆ្នាំ ២០២៤ ជំនួសលោក Jose Mourinho ដែលត្រូវបានបញ្ចប់តំណែង។ ការបណ្តេញលោក Rossi ក៏ជាការបញ្ចប់ទំនាក់ទំនងរវាងក្លិបនិងគ្រូបង្វឹក ទោះបីជាភាគីសងខាងនៅសល់កិច្ចសន្យា ៣ឆ្នាំ ពោលរហូតដល់ឆ្នាំ ២០២៧ ក៏ដោយ។ ប...
article_6065.txt
លោក Sergio Aguero មើលឃើញថាក្រុម Real Madrid នៅរដូវកាលនេះ មិនបានបង្ហាញអ្វីអស្ចារ្យឱ្យខុសប្លែកពីរដូវកាលមុន និងពិបាកការពារតំណែងជើងឯក UEFA Champions League ទោះបីយកបានខ្សែប្រយុទ្ធបារាំង Kylian Mbappe ទៅជួយក្រុមក៏ដោយ។
រដូវកាលមុន Real Madrid ឈ្នះជើងឯកកំណត់ត្រា UEFA Champions League លើកទី១៥ ក្នុងប្រវត្តិសាស្ត្រ ហើយក្រុមយក្សរបស់លីគអេស្ប៉ាញ បានចុះកិច្ចព្រមព្រៀងយកបាន ​Kylian Mbappe មកចូលរួមរដូវកាលថ្មី។ រយៈពេល ២ឆ្នាំ ចុងក្រោយ កីឡាករវ័យ ២៥ឆ្នាំ តែងតែព្យាយាមស្វែងរកឱកាសចាកចេញពីក្រុម Paris Saint Germain ខណៈក្លិបព្យាយាមបញ្ចុះបញ្ចូលឱ្យគេបន្តស្ន...
article_6066.txt
អង្គរថាយហ្គឺរ បានបង្ហាញភាពភ្ញាក់ផ្អើល ក្នុងការប្រកួតជើងឯកខេមបូឌានព្រីមៀរលីគ (CPL) នៅដើមរដូវកាល ២០២៤-២៥ តាមរយៈការបន្តរកបានជ័យជម្នះទាំង៤ប្រកួត ក្រោយឈ្នះគិរីវង់សុខសែនជ័យ ៣-១។ នេះជាបរាជ័យទាំង៥លើករបស់កូនក្រុមលោក សាប៊ូន វិនតា។ អាយ អេស អាយ ដង្កោសែនជ័យ ចែកគ្នាមួយពិន្ទុជាមួយកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបលីគកម្ពុជា សប្តាហ៍ទី៥ ជុំទី១ នៅកីឡដ្ឋានគិរីវង់ នារសៀលថ្ងៃទី១៩ ខែកញ្ញា កីឡាករជប៉ុន KODAI NAGASHIMA បានជួយក្រុមភ្ញៀវអង្គរថាយហ្គឺរនាំមុខមួយគ្រាប់មុននៅនាទី៣៤ មុនពេល TENGEG NEVILLE MBANWEI តាមស្មើឱ្យម្ចាស់ផ្ទះគិរីវង់សុខសែនជ័យវិញនៅនាទី៤៥។ ចូលដល់វគ្គទី២ កីឡាករជប៉ុន SHUTO ASANO ធ្វើបាន២គ្រាប់ម្នាក់ឯងនៅនាទី៦៤ និង៧២ ដើ...
article_6067.txt
លោក Stefano Piolo អតីតអ្នកចាត់ការក្រុម AC Milan ក្លាយជាអ្នកចាត់ការក្រុម ​Al Nassr នៃលីគអារ៉ាប៊ីសាអូឌីត ជំនួសលោក Luis Castro ដែលទើបបញ្ចប់តួនាំទី។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប ​Al Nassr នៅថ្ងៃទី១៩ ខែកញ្ញា។
ក្រុមក្នុងលីគអារ៉ាប៊ីសាអូឌីត ដែលមាន Cristiano Ronaldo ជាប្រធានក្រុម បានបណ្តេញគ្រូបង្វឹកលោក Luis Castro សញ្ជាតិព័រទុយហ្កាល់ ព្រោះតែក្រុមចាប់ផ្តើមការប្រកួតដើមរដូវកាលថ្មី ទទួលបានលទ្ធផលមិនសូវល្អប្រសើរ​ ដោយឈ្នះត្រឹម ១ប្រកួត ចំណោមការប្រកួត ៣លើក។ រយៈពេល២ថ្ងៃក្រោយបញ្ចប់លោក Castro ក្លិប Al Nassr បានជ្រើសយក លោក Piolo ទៅជំនួសតំណែ...
article_6068.txt
តារាបាល់ទាត់វ័យចំណាស់ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីមួយបន្ថែមទៀតហើយមកដល់ពេលនេះ ក្នុងនាមជាកីឡាបាល់ទាត់ និងជាអត្តពលិក ដែលមានចំនួនអ្នកចុចតាមដាន ឬ Follower ចំនួន ១ពាន់លាននាក់ នៅលើបណ្តាញសង្គម។ ប្រធានក្រុមព័រទុយហ្កាល់ បានសន្យាជាមួយអ្នកគាំទ្រថានឹងបន្តធ្វើឱ្យបានកំណត់ត្រាលើសនេះថែមទៀត។
ភាគច្រើនបណ្តាញសង្គមដែល Ronaldo បានប្រើប្រាស់ ហើយមានចំនួនអ្នកចុចតាមដានច្រើនបំផុតនោះ ស្ថិតនៅលើបណ្តាញសង្គម Instagram មានចំនួនអ្នកចុចតាមដានរហូតដល់ទៅ ៦៣៨លាននាក់ បន្ទាប់ពីបណ្តាញសង្គមដទៃរួមមាន
article_6069.txt
Darren Jason Watkins Jr ឬមានឈ្មោះនៅលើបណ្តាញសង្គមថា IShowSpeed ជាតារា YouTube ដ៏ល្បីម្នាក់ក្នុងពេលបច្ចុប្បន្ន បានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជា ពីថ្ងៃទី១៥ ដល់១៦ ខែកញ្ញា តាមរយៈកម្មវិធី Gumball 3000 Rally។ ជា YouTuber មួយរូប ដែលនិយមផ្សាយផ្ទាល់ (Live) នៅលើឆានែលផ្លូវការ អតីតអ្នកចម្រៀងរ៉េបរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ...
IShowSpeed ត្រូវបានគេស្គាល់ភាគច្រើន តាមរយៈការផ្សាយផ្ទាល់ (Live Streams) មាតិកាផ្សេងដូចជាការលេងហ្គេមទាក់ទងទៅនឹងប្រភេទហ្គេម Roblox, Fortnite និង FIFA ជាដើម។ បច្ចុប្បន្ន Speed ក៏មានការសហការគ្នាជាមួយនឹងតារា YouTube ដទៃផ្សេងទៀតដូចជា Adin Rose និង Kai Cenat ជាដើម។ ច្រកផ្លូវនៃប្រាក់ចំណូលរបស់ Speed គឺរកបានពីការផ្សាយផ្ទាល់ នៅលើ...
article_607.txt
យោធាកូរ៉េខាងត្បូង និងអាម៉េរិក​នៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាដោយបាញ់មីស៊ីល៤គ្រាប់ចូលសមុទ្រខាងកើត បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមដល់ទៅមហាសមុទ្រប៉ាស៊ីហ្វិកដែលត្រូវបានលោកខាងលិចថ្កោលទោស និងចាត់ទុកជាទង្វើដ៏គ្រោះថ្នាក់ដល់សន្តិសុខក្នងតំបន់ និងអន្តរជាតិ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
តបទៅនឹងការបាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមរបស់កូរ៉េខាងជើងដែលហោះរំលងជប៉ុនសំដៅមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី៤​ ខែតុលា យោធាកូរ៉េខាងត្បូង និងអាម៉េរិកនៅថ្ងៃទី៥ ខែតុលាបានធ្វើសមយុទ្ធរួមគ្នាជាការតវ៉ាប្រឆាំងដោយបាញ់មីស៊ីល៤ចូលទៅសមុទ្រខាងកើតវិញ ដែលជាការបង្ហាញសាច់ដុំទៅវិញទៅមក។ «សម្ព័ន្ធមិត្តកំពុងប្រុងជើងការយ៉ាងម៉ឺងម៉ាត់ ចំពេលកូរ៉េខា...
article_6070.txt
សាកសពរបស់កីឡាការិនីអូឡាំពិក Rebecca Cheptegei ដែលត្រូវបានអតីតមិត្តប្រុសធ្វើឃាត ដោយចាក់សាំងដុត នៅក្នុងប្រទេសកេនយ៉ា បានបញ្ជូនទៅប្រទេសកំណើតអ៊ូហ្កង់ដាវិញ ដើម្បីធ្វើបុណ្យ។ ពិធីដង្ហែរសពនេះ ក៏មានការចូលរួមពីក្រុមសកម្មជនប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រ ទៀតផង។
កីឡាការិនីរត់ម៉ារ៉ាតុន វ័យ ៣៣ឆ្នាំ បានបាត់បង់ជីវិត ដោយសារតែរងរបួសរលាកស្បែកធ្ងន់ធ្ងរ កាលពីសប្តាហ៍មុន ក្រោយពេលអតីតមិត្តប្រុសប៉ង់ធ្វើឃាតលើរូបគេ ដោយបានចាក់សាំងដុត កាលពីថ្ងៃទី១ ខែកញ្ញា។ រឿងហេតុនេះ បានកើតឡើង ត្រឹមតែ ២ សប្តាហ៍ប៉ុណ្ណោះ ក្រោយពេលកីឡាការិនី Rebecca បានវិលត្រឡប់មកពីការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស វិញ ហើយពេលប្រក...
article_6071.txt
ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី នៅតែបន្តភាពលេចធ្លោរបស់ខ្លួន ដោយរកបាន១ពិន្ទុបន្ថែម ពីការប្រកួតវគ្គជម្រុះជុំទី៣ FIFA World Cup 2026 តំបន់ទ្វីបអាស៊ី ក្រោយទប់ទល់ក្រុមខ្លាំងអូស្ត្រាលីស្មើ ០-០ នៅកីឡដ្ឋាន Gelora Bang Karno ថ្ងៃទី១០ ខែកញ្ញា។ ចំណែកចិន ដែលកំពុងជួបបញ្ហាអំពើពុករលួយក្នុងវិស័យបាល់ទាត់ បន្តចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ...
ការដណ្តើមបាន ១ពិន្ទុ ពីការប្រកួតស្មើ ទល់នឹងក្រុមខ្លាំងអូស្ត្រាលី គឺជាលទ្ធផលស្មើទី២ ក្នុងពូល C របស់ក្រុមឥណ្ឌូណេស៊ី បន្ទាប់ពីពួកគេស្មើក្រុមខ្លាំងកម្រិតទ្វីបអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន។ ការដណ្តើមយកពិន្ទុ បង្ហាញពីភាពចាំបាច់ ដែលក្រុមឥណ្ឌូណេស៊ីត្រូវការក្នុងដំណើរឆ្ពោះទៅបង្ហាញខ្លួនក្នុងការប្រកួត World Cup 2026 និងជាការបង្ហា...
article_6072.txt
លោក Gareth Southgate អតីតគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅចង់សម្រាកលំហែកាយ ដោយមិនប្រញាប់ស្វែងរកការងារដឹកនាំក្រុមថ្មីនោះឡើយ ប៉ុន្តែគ្រូសញ្ជាតិអង់គ្លេស នៅតែបើកទ្វារទទួល និងពិចារណាសម្រាប់ឱកាសទៅដឹកនាំក្រុមថ្មី។
បុរសវ័យ ៥៤ឆ្នាំ រូបនេះ បានចុះចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក្រោយរួមរស់រយៈពេល ៨ឆ្នាំ បន្ទាប់ពីក្រុមបរាជ័យក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2024 ក្រោមថ្វីជើងអេស្ប៉ាញ និងការចាញ់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុប ២លើកជាប់គ្នា ចាប់តាំងពីឆ្នាំ ២០២១។ មកដល់ពេលនេះ ក្រុមអង៉គ្លេសកំពុងតែស្វែង...
article_6073.txt
ក្រុម Bayern Munich ឡើងឈរកំពូលតារាងក្នុងក្របខណ្ឌ La Liga ក្រោយលត់ក្រុមបាល់ទាត់ Holstein Kiel លទ្ធផល ៦-១ នាថ្ងៃទី១៤ ខែកញ្ញា ប៉ុន្តែគ្រូបង្វឹកលោក Vincent Kompany អះអាងថា វាមិនទាន់មានន័យឡើយ បើក្រុមមិនទាន់ប្រជែងឈ្នះពានលីគឡើងវិញ។
ភាពខ្លាំងរបស់ក្រុម Bayern កាលពីរដូវកាលមុន បានបាត់បង់ក្រោយពេលរបូតពានរង្វាន់លីគ Bundesliga កំណត់ត្រាលើកទី១២ របស់ខ្លួន បន្ទាប់ពីក្រុម Bayer Leverkusen ដណ្តើមយកបាន។ Bayern Munich នាំយកលោក Vincent Kompany មកដឹកនាំក្រុម ជំនួសតំណែងលោក Thomas Tuchel ដែលបានចែកផ្លូវ​ ក្រោយមិនអាចជួយក្រុមឈ្នះពាន សូម្បីតែមួយ។ ទោះបីលត់ក្រុម Holstein...