file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_6074.txt
ក្រៅពី Lionel Messi និង Cristiano Ronaldo តារាឆ្នើមជាច្រើនទៀតដូចជា Rodrygo, Jamal Musiala និង Robert Lewandowski ជាដើម សុទ្ធតែមិនស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ ៣០នាក់ចុងក្រោយ សម្រាប់ប្រជែង Ballon d\'Or ឆ្នាំ ២០២៤។
Rodrygo ខ្សែប្រយុទ្ធឆ្នើម Real Madrid ភ្ញាក់ផ្អើលដែលខ្លួនមិនជាប់ក្នុងបញ្ជី៣០នាក់ចុងក្រោយ ​ដែល​រៀបចំ​ដោយ​ទស្សនា​វ​ដ្តី​បារាំង France Magazine។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បង្ហាញភាពលេចធ្លោកាលពីរដូវកាលមុន ដោយរកបាន ១៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី ៩ ដង ក្នុង ៥១ ប្រកួត។ Rodrygo បានដើរតួយ៉ាងសំខាន់ក្នុង...
article_6075.txt
ក្រុម Bayern Munich ឈ្នះ Dinamo Zagreb ៩-២ នៅក្នុងជំនួប UEFA Champions League ថ្ងៃទី១៧ ខែកញ្ញា ក្លាយជាកំណត់ត្រាទី២ ក្នុងនាមជាការប្រកួតដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត។ Harry Kane ស៊ុត ៤គ្រាប់ម្នាក់ឯង ក៏បំបែកកំណត់ត្រា Wayne Rooney ជាកីឡាករអង់គ្លេសរកបានគ្រាប់បាល់ច្រើនជាងគេនៅ UCL។
នៅការប្រកួតវគ្គទី១ ក្រុម Bayern Munich បើកការនាំមុខចំនួន ៣គ្រាប់ ពីការស៊ុតបំប៉ោងសំណាញ់ទី ពីសំណាក់កីឡាករ Harry Kane នាទី១៩, Raphael Guerreiro នាទី៣៣ និង ​Michael Olise នៅនាទី៣៨។ ចូលការប្រកួតវគ្គទី២ ​Kane បន្តស៊ុតគ្រាប់បាល់ ៣គ្រាប់ នៅនាទី៥៧, ៧៣​, ៧៨ ខណៈ Michael Olise ស៊ុតគ្រាប់បាល់បន្ថែមនាទី៦១, Leroy Sane នាទី៨៥ និង Leon...
article_6076.txt
លោក Carlo Ancelotti នៅតែបង្ហាញអារម្មណ៍មិនរីករាយចំពោះការបង្ហាញទម្រង់លេងរបស់ក្រុម ទោះជាយកបាន ៣ពិន្ទុ​ ពីក្រុម Real Sociedad ដោយលទ្ធផល ២-០ ។ បុរសសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយថា​ក្រុម Real Madrid មិនស័ក្តិសមឈ្នះ ការប្រកួតនោះឡើយ។
តែយ៉ាងណា លោក Ancelotti បានសរសើរពីភាពធន់របស់កីឡាករនៅក្នុងការប្រកួត ដែលប្រឹងព្យាយាមយកឈ្នះ ទោះបីជាក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធខ្លាំងក៏ដោយ។ «វាជាការប្រកួតដ៏ស្មុគស្មាញមួយ យើងមិនសមនឹងឈ្នះការប្រកួតនេះទេ ព្រោះ Real Sociedad បានដាក់សម្ពាធលើយើងខ្លាំង។ យើងបានព្យាយាមប្រកាន់ខ្ជាប់ ពីការដាក់សម្ពាធ ហើយបានប្តេជ្ញាចិត្តក្នុងការយកឈ្នះវិ...
article_6077.txt
​ក្រុម AC Milan និងក្រុមគូប្រជែង Inter Milan បានបដិសេធគម្រោងជួសជុលកីឡដ្ឋាន San Siro រួមគ្នា ប៉ុន្តែក្លិបក្នុងប្រទេសអ៊ីតាលីទាំង ២ បានធ្វើសំណើរឡើងវិញដើម្បីកសាងកីឡដ្ឋានថ្មីមួយតែម្តង ស្ថិតក្នុងតំបន់តែមួយ។
គម្រោងជួសជុលកីឡដ្ឋាន San Siro ដែលមានការជាប់ពាក់ព័ន្ធទៅនឹង AC Milan និង Inter Milan បានក្លាយជារឿងដ៏ចម្រូងចម្រាស់មួយ បានកើតឡើងនៅរយៈពេល ៥ឆ្នាំចុងក្រោយមកនេះ រួមទាំងជាប់ទាក់ទងទៅអាជ្ញាធរក្នុងតំបន់ទីក្រុង Milan ថែមទៀត។ បើតាមសម្តីរបស់អភិបាលក្រុង Milan លោក Giuseppe Sala ប្រាប់ទៅកាន់អ្នកកាសែត៖«ក្រោយពីឆ្លងកាត់ការវិភាគដ៏ស៊ីជម្រៅ ក...
article_6078.txt
Lamine Yamal បង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំ ធ្វើយ៉ាងណាឈានឱ្យដល់កម្រិតកំពូលដូច ​Lionel Messi ដែលរូបគេចាត់ទុកជានិមិត្តរូប។ ខ្សែបម្រើវ័យ១៧ឆ្នាំ នឹងតាមកំណត់ត្រាដែល Messi ធ្វើបានអំឡុងនៅ Barcelona។
ធ្លាប់ជាកុមារមួយរូបធ្លាប់ត្រូវបានប៉ះ និងបីដោយផ្ទាល់ពីសំណាក់ខ្សែប្រយុទ្ធលំដាប់កំពូលពិភពលោក Lionel Messi កាលពី ១៧ឆ្នាំមុន មកដល់ពេលនេះ Lamine Yamal បានក្លាយជាកីឡាករយុវជនវ័យក្មេងដ៏មានសមត្ថភាពមួយរូប ក្នុងវិស័យបាល់ទាត់ប្រទេសអេស្ប៉ាញ និងនៅក្នុងក្រុម Barcelona។ យុវជនដែលយកគំរូតាម Messi រូបនេះ បានចូលលេងដំបូងក្នុងក្រុម Barcelona ...
article_6079.txt
ខ្សែប្រយុទ្ធ Lionel Messi បានវិលត្រឡប់ចូលមកកាន់ការប្រកួតលើទីលានវិញ ជាលើកទី២ ក្រោយជាពីរបួស ដោយបង្ហាញខ្លួន៣០នាទីចុងក្រោយឱ្យ Inter Miami ក្នុងជំនួបស្មើ Atlanta United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតលីគ នាថ្ងៃទី១៨ ខែកញ្ញា។ ចាប់តាំងពីផ្លាស់ទៅ Inter Miami កីឡាករវ័យ ៣៧ឆ្នាំ មិនធ្លាប់បង្ហាញខ្លួនលេងទល់នឹងក្រុម Atlanta United ឡើយ...
ការប្រកួតរបស់ Inter Miami ទល់នឹង Atlanta United គឺជាការប្រកួតទី២ របស់ក្រុមស្ថិតក្នុងរដ្ឋ​ Florida ចំណោមការប្រកួតចំនួន ៣ ក្នុងសប្តាហ៍នេះ។ Messi លេចវត្តមានជាថ្មីម្តងទៀតជាមួយ Inter Miami ដោយស្ថិតក្នុងនាមជាកីឡាករអង្គុយកៅអីបម្រុង ខណៈការវិលត្រឡប់មកវិញ ក្រោយពេលកីឡាករវ័យ ៣៧ឆ្នាំ ជាពីរបួសដាច់សរសៃក៏ជើង និងបានព្យាបាលរយៈពេលជាង ២ខែ...
article_608.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_6080.txt
ការប្រកួត UEFA Champions League រដូវកាល ២០២៤-២៥ បានត្រឡប់ចូលមកវិញហើយនៅរាត្រីថ្ងៃទី១៧ ខែកញ្ញា ដោយមាន៧គូជួបគ្នា។ ម្ចាស់ការពារជើងឯក Real Madrid Liverpool, Bayern Munich, Juventus Aston Villa រកបាន៣ពិន្ទុរៀងខ្លួននៅជំនួបបើកឆាក នៅវគ្គសន្សំពិន្ទុ (League phase) តាមទម្រង់ថ្មី។
នៅជំនួបបើកឆាកនៅកីឡដ្ឋាន Santiago Bernabeu ខ្សែប្រយុទ្ធ Kylian Mbappé, Antonio Rüdiger និង Endrick រកបានមួយគ្រាប់ម្នាក់ជួយ Real Madrid យកឈ្នះ VfB Stuttgart ៣-១ ក្នុងការប្រកួតបើឆាក។ ១គ្រាប់របស់ Stuttgart ធ្វើបានដោយ Deniz Undav។ Liverpool វាយបកយកឈ្នះ AC Milan ៣-១ នៅកីឡដ្ឋាន San Siro។ Ibrahima Konaté, Virgil van Dijk និង D...
article_6081.txt
លោក Mauricio Pochettino អតីតអ្នកចាត់ក្រុម Chelsea  នៅថ្ងៃទី១១ ខែកញ្ញា ត្រូវបានសហព័ន្ធបាល់ទាត់អាម៉េរិក (USMNT) តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។ អាម៉េរិក នឹងធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក ជាមួយ ម៉ិកស៊ិក និងកាណាដា។
ការចូលកាន់តំណែងជាអ្នកចាត់ការក្រុមជម្រើសជាតិអាម៉េរិក បុរសសញ្ជាតិអាហ្សង់ទីន បានលើកឡើងថាបានមើលឃើញពីឆន្ទៈរបស់ក្រុម និងគុណភាពរបស់កីឡាករ សម្រាប់ការប្រកួតប្រជែងពានរង្វាន់ World Cup 2026 ក្នុងរយៈពេល ២ឆ្នាំ ខាងមុខ។ លោក Pochettino ជាគ្រូបង្វឹកម្នាក់គ្មានក្លិបដឹកនាំ ចាប់តាំងពីលោកបានចែកផ្លូវជាមួយនឹងក្រុម Chelsea កាលពីខែឧសភា ក្រោយដ...
article_6082.txt
Manchester City ខកឱកាសរកបាន៣ពិន្ទុនៅជំនួបបើកឆាក UEFA Champions League ក្រោយស្មើ Inter Milan ០-០ នៅ Etihad រាត្រីថ្ងៃទី១៨ ខែកញ្ញា។ Paris Saint-Germain យកឈ្នះ Girona ១-០ ដោយបាល់ចូលទីខ្លួនឯង (OG)។
ទទួលបានត្រឹម១ពិន្ទុ នៅវគ្គសន្សំពិន្ទុ (League phase) ប៉ុន្តែក្រុមលោក Pep Guardiola បានដឹកនាំក្រុមម្ចាស់ការពារជើងឯកលីគកំពូលអង់គ្លេសបង្ហាញទម្រង់ប្រកួតដ៏រឹងមាំ ទល់នឹងក្រុមជើងឯកអ៊ីតាលី Inter Milan។ Man City គ្រប់គ្រងបាល់បានច្រើន និងបង្កើតឱកាសនៅមុខទី Inter Milan ញឹកញាប់ បើទោះមិនអាចសម្រេចគ្រាប់បាល់បញ្ចូលទីក្តី។ PSG រកបាន៣ពិន...
article_6083.txt
កំពូលកីឡាករវាយកូនបាល់ Novak Djokovic ធ្លាប់មានជម្លោះជាមួយនឹងប្រពន្ធខ្លួនអ្នកស្រី Jelena  ជុំវិញការហាមកូនៗពួកគេទាំងពីរនាក់ប្រើប្រាស់ទូរសព្ទដៃ។
Djokovic ម្ចាស់ជើងឯក Grand Slam ជាកំណត់ត្រា ២៤លើក បានប្រាប់កាសែត Blic ដូច្នេះថា៖«កូនៗរបស់ខ្ញុំនៅតែមិនទាន់មានទូរសព្ទដៃប្រើប្រាស់ ប្រពន្ធខ្ញុំ និងខ្ញុំបានឈ្លោះគ្នាជុំវិញរឿងទាំងនេះ។ ជម្លោះកើតឡើង ក្រោយកូនៗប្រាប់ថា នៅសាលារៀន ក្មេងៗដទៃមានទូរសព្ទ ទាស់តែពួកគេគ្មានទូរសព្ទប្រើដូចគេ។ ខ្ញុំមិនចញ្ចឹមកូនដូចអ្នកដ៏ទៃ ដែលឱ្យពួកគេធ្វើតា...
article_6084.txt
សម្ដេច ហ៊ុន ម៉ាណែត ដែលជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការរៀបចំកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ជំរុញឲ្យមានការចូលរួមចំណែកពីវិស័យឯកជនឲ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡានេះ។ សម្តេចនាយករដ្ឋមន្ត្រី ចង់ឱ្យការចូលរួមនោះ ត្រូវស្ថិតក្រោមស្មារតីជួយអភិវឌ្ឍ និងអភិរក្សគុនបុរាណខ្មែរ មិនមែនចូលរួមព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន។ នេះជាការអះអាងរបស់លោក វ៉...
គណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះខ្មែរបុរាណ បានប្រជុំពីវឌ្ឍនភាពការងារស្ដីពីការរៀបចំ​ព្រឹត្តិការណ៍នេះ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ បន្ទាប់ពីកិច្ចប្រជុំ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នឹងផ្ដល់លិខិតថ្លែងអំណរគុណ ដល់ក្រុមហ៊ុនឯកជន ដែលបា...
article_6085.txt
Rodri ខ្សែបម្រើក្រុម Manchester City ប្រាប់ទូរទស្សន៍កីឡា ESPN ថារូបគេមានអារម្មណ៍ឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២៤។ បានជាការពិតមែននោះ សមាជិកក្រុមអេស្ប៉ាញរូបនេះ ចាត់ទុកនេះជាការសម្រេចក្តីស្រមៃដ៏ធំបំផុតមួយអាជីពកីឡាករបាល់ទាត់ ខណៈអេស្ប៉ោញក៏រង់ចាំ ៦៤ឆ្នាំ សម្រាប់កីឡាករបាល់ទាត់ដែលដណ្តើមបានពានរង្វាន់ឯកត្តជនមួយនេះ។
«វាពិតប្រាកដណាស់ ថានឹងក្លាយជាក្តីស្រមៃក្លាយជាការពិតសម្រាប់ខ្ញុំ ព្រោះមានមនុស្សច្រើននាក់ណាស់ដែលបាននិយាយ ប្រសិនបើ Rodri នឹងឈ្នះ Ballon d’Or ។ ជាឧទាហរណ៍ Andres Iniesta ឬ Xavi មិនធ្លាប់ឈ្នះវាទេ បើទោះពួកគេជាកីឡាករល្អ។ ប៉ុន្តែវាពិបាកសម្រាប់អ្នកទាំងពីរ ដោយសារស្ថិតនៅជំនាន់ Ronaldo និង Messi។[…]»។ Rodri បាននិយាយបែបនេះក្នុងកិច្ច...
article_6086.txt
ក្លិប Inter Miami រំពឹង Lionel Messi អាចវិលចូលទីលានវិញដើម្បីជួយក្រុមប្រកួតលីគកំពូលអាម៉េរិក Major League Soccer សប្តាហ៍ក្រោយ។ ប្រធានក្រុមរូបនេះបាត់មុខពីរខែមកហើយ ដោយសាររបួសដាច់សរសៃកជើង។
ការបង្ហាញក្តីរំពឹងរបស់ក្លិប Inter Miami បានធ្វើឡើងស្របពេលវត្តមានរបស់ Messi បានបង្ហាញខ្លួនជាថ្មីនៅក្នុងជំរំហ្វឹកហាត់របស់ក្រុម ប៉ុន្តែរូបគេគ្រាន់តែទៅមើលការហ្វឹកហាត់ប៉ុណ្ណោះ មិនទាន់អាចចូលរួមជាមួយក្រុមត្រៀមខ្លួន សម្រាប់ការប្រកួតទល់នឹងក្រុម Philadelphia Union ក្នុងសប្តាហ៍នេះបាននៅឡើយ។ ការខកខានការហ្វឹកហាត់ជាមួយក្រុមជាថ្មី របស...
article_6087.txt
Anthony Martial អតីតខ្សែប្រយុទ្ធ Manchester United រកបានក្លិបថ្មីដើម្បីបន្តអាជីពបាល់ទាត់របស់ខ្លួន ជាមួយក្លិប AEK Athens នៃលីគកំពូលក្រិក ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។ នេះបើតាមការប្រកាសរបស់ក្លិប AEK Athens នៅថ្ងៃទី១៩ ខែកញ្ញា។
ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ ២៨ឆ្នាំ មិនមានក្លិបលេងតាំងពីខែមិថុនា ក្រោយពេលផុតកិច្ចសន្យាជាមួយនឹង Man Utd បន្ទាប់ពីរួមរស់អស់រយៈពេល ៩ឆ្នាំ។ ទៅចូលរួមជាមួយក្លិបក្លិបម្ចាស់ជើងឯកលីគកំពូលក្រិក១៣សម័យ Martial ទទួលបានកិច្ចសន្យារយៈពេល ៣ឆ្នាំ ពោលគឹដល់ឆ្នាំ ២០២៧។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស Martial នឹងទទួលបានថ្លៃនឿយហត់ ៣...
article_6088.txt
ក្លិប Manchester United ធ្លាប់បានទាក់ទងលោក Thomas Tuchel ទៅដឹកនាំក្រុមជំនួសលោក Erik ten Ha ហើយថែមទាំងបញ្ចុះបញ្ចូលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ថា ជាបុរសតែម្នាក់ដែលអាចកែប្រែស្ថានការណ៍ក្រុមឱ្យប្រសើរឡើងវិញ។ នេះបើតាមការអះអាងរបស់លោក William Gallas អតីតតារាខ្សែការពារក្រុម Chelsea និង Arsenal។
ចាប់ផ្តើមរដូវកាលថ្មី ក្នុងក្របខណ្ឌ Premier League ក្លិបរហស្សនាមបិសាចក្រហម ឆ្លងកាត់ការប្រកួតចំនួន ៣លើក ធ្វើមិនសូវបានល្អឡើយ ដោយយកឈ្នះបានត្រឹម​១ប្រកួត ហើយចាញ់ចំនួន ២ប្រកួតជាប់ៗគ្នា ក្រោមថ្វីជើង Brighton & Hove Albion និង Liverpool។ បរាជ័យកាន់តែធ្វើឱ្យកៅអីរបស់លោក Ten Hag ក្នុងនាមជាអ្នកចាត់ការកើនកំដៅជាថ្មី ខណៈក្លិបជួបផលលំបា...
article_6089.txt
កីឡាករវ័យចំណាស់ Cristiano Ronaldo បានផ្ញើសារអរគុណលោក Luis Castro ក្រោយពេលបុរសសញ្ជាតិព័រទុយហ្កាល់ត្រូវបានក្លិប Al Nassr បញ្ចប់តំណែងពីតួនាទីអ្នកចាត់ការទូទៅ។
ក្លិបយក្សក្នុងលីគអារ៉ាប៊ីសាអូឌីត Al Nassr បានសម្រេចចិត្តចែកផ្លូវជាមួយនឹងអ្នកចាត់ការសញ្ជាតិព័រទុយហ្កាល់ លោក Luis Castro ថ្ងៃទី១៧ ខែកញ្ញា ក្រោយពីបានដឹកនាំក្រុមធ្វើមិនបានល្អ សម្រាប់ការប្រកួតនៅដើមរដូវកាល។ Al Nassr ឆ្លងកាត់ ៣ប្រកួត ឈ្នះ ១ប្រកួត និងស្មើ ២ប្រកួត ក្នុងក្របខណ្ឌ Saudi Pro League។ ក្រោយក្លិបបញ្ចប់តំណែងអ្នកចាត់ការ...
article_609.txt
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ ប្រកាសចង់ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីចរចាពីកម្មវិធីនុយក្លេអ៊ែរដែលក្រុងព្យុងយ៉ាងមិនព្រមបោះបង់សោះ។ ការទទូចរបស់មេដឹកនាំជប៉ុនរូបនេះធ្វើឡើង ស្របពេលអន្តរជាតិបារម្ភថា កូរ៉េខាងជើងអាចនឹងសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧។
ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ថ្ងៃទី២០ ខែកញ្ញា នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និយាយថា ជប៉ុននៅតែគាំទ្រកិច្ចប្រឹងប្រែងការទូតដែលបានដាក់ចេញកាលពី២ទសវត្សរ៍មុនដោយអតីតនាយករដ្ឋមន្រ្តី Junichiro Koizumi អំឡុងទស្សនកិច្ចនៅក្រុងព្យុងយ៉ាង។ គ្រានោះ ជប៉ុន និងកូរ៉ខាងជើងបានចុះហត្ថលេខាលើសេចក្តីប្រកាសជប៉ុន-កូរ៉ខាងជើងមួយ...
article_6090.txt
តារាបាល់ទាត់ឆ្នើម Cristiano Ronaldo បានរិះគន់ខ្លាំងទៅលើលោក Erik Ten Hag ដែលហ៊ានអះអាងថា Manchester United នឹងមិនអាចប្រជែង ​Premier League ឬ UEFA Champions League វិញឡើយ។ កីឡាករវ័យ៣៩ឆ្នាំ បានអះអាងទៀតថាក្លិប បិសាចក្រហម ត្រូវតែកសាងក្រុមឡើងវិញស្ទើរទាំងស្រុង បើចង់ប្រជែងពានរង្វាន់ កម្រិតខ្ពស់។
Ronaldo ធ្លាប់បានស្ថិតក្រោមការដឹកនាំរបស់លោក ​Ten Hag រយៈពេលពាក់កណ្តាលរដូវ​កាល មុនពេលរូបគេផ្តាច់កុងត្រា និងផ្លាស់ទៅ​ក្លិប Al Nassr ក្នុងប្រទេស​អារ៉ាប៊ី​សា​អូ​ឌីត ព្រោះឈ្លោះ​ជាមួយនឹងអ្នកចាត់ការ។ កាលពីរដូវកាលមុន បុរសសញ្ជាតិហូឡង់ បានដឹក​នាំ​ក្រុមប្រកួតប្រជែងមិនសូវបានល្អខ្លាំងប៉ុន្មានឡើយ ដោយក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៨ ទោះ​...
article_6091.txt
​Lionel Messi ខ្សែប្រយុទ្ធក្រុម Inter Miami បានបើកដំណើរក្រុមហ៊ុនផលិតកម្មផ្ទាល់ខ្លួន ឈ្មោះ 525 Rosario ក្នុងគោលបំណងបង្កើតកម្មវិធីកម្សាន្តបែបគ្រួសារ ផលិតមាតិកាទូរទស្សន៍កម្រិតខ្ពស់ និងផលិតភាពយន្តផ្សេងៗ។
ការបង្កើតក្រុមហ៊ុនផលិតកម្មរបស់ Messi គឺជាការរួមសហការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Smuggler Entertainment ដែលជាក្រុមហ៊ុនផលិតមាតិកាឯកសារសម្រាប់ Apple TV+។ ឯកសារទាក់ទងទៅនឹង Messi ដែលក្រុមហ៊ុន Smuggler Entertainment ធ្លាប់បានផលិត​កន្លងទៅរួមមាន Messi’s World Cup: Rise of a Legend និង Messi Meets America។ ការសហការរួមគ្នារ...
article_6092.txt
Chelsea ជាក្រុមមានកីឡាករថ្លៃជាងគេបំផុតលើលោក នៅឆ្នាំ២០២៤ តាមពីក្រោយដោយ Manchester United និង Manchester City។ ក្រុមអង់គ្លេសទាំងបី សុទ្ធតែមានកីឡាករសរុបក្នុងតម្លៃលើសពី១ពាន់លានដុល្លារ។ Arsenal, Tottenham Hotspure, PSG, Real Madrid, Juventus ស្ថិតនៅក្នុង Top10។
យោងតាមទិន្នន័យរបស់មន្ទីរស្រាវជ្រាវកីឡាបាល់ទាត់ CIES Football Observatory ក្នុងក្លិប Chelsea មានកីឡាករសរុបតម្លៃ ១,៣៩ ពាន់លានដុល្លារ ដោយតម្លៃនេះ ផ្អែកតាមការគណនាចំនួនទឹកប្រាក់ដែលពួកគេចំណាយលើការទិញកីឡាករ។ Man Utd ស្ថិតនៅចំណាត់ថ្នាក់លេខ ២ មានកីឡាករសរុបតម្លៃ ១,១៥ ពាន់លានដុល្លារ និងលេខ៣ Man City មានសមាជិកកីឡាករតម្លៃ ១,១២ ពាន់...
article_6093.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូទ្រីស ចាញ់ក្រុមន័រវែសក្នុងទល្ធផល ២-១ នៅការប្រកួតពានរង្វាន់ UEFA Nations League។ ​លោក Ralf Rangnick គ្រូបង្វឹអូទ្រីស សរសើរ Erling Haaland ជាខ្សែប្រយុទ្ធល្អជាង ​Kylian Mbappe និងជាខ្សែប្រយុទ្ធល្អដាច់គេលើលោក នាពេលបច្ចុប្បន្ន។
​ការលើកឡើងរបស់លោក Rangnick អតីតគ្រូបង្វឹកបណ្តោះអាសន្នក្រុមបិសាចក្រហម Manchester United ធ្វើឡើងក្រោយអូទ្រីស ចាញ់ន័រវែស ពានរង្វាន់ Nations League នាថ្ងៃទី៩ ខែកញ្ញា។ នៅក្នុងការប្រកួតនោះ ន័រវែសបានបើកការនាំមុខ ១គ្រាប់មុន ធ្វើបានដោយកីឡាករ Horn Myhre នាទី២៩ មុនពេល Haaland រកបានគ្រាប់ជ័យជម្នះនៅនាទី៨០ ចំណែក ១គ្រាប់របស់អូទ្រីសធ្...
article_6094.txt
ព្រឹត្តិការណ៍ Gumball 3000 Rally មិនត្រឹមតែជាការបង្ហាញអំពីពិពណ៌កំពូលរថយន្តទំនើបៗ ថ្លៃៗ លំដាប់ពិភពលោកតែមួយមុខនោះទេ ប៉ុន្តែកម្មវិធីនេះ ពោរពេញទៅដោយវត្តមានសេដ្ឋី មហាសេដ្ឋី តារាសម្តែង កីឡាករ និងអ្នកផលិតមាតិកាល្បីៗនៅលើបណ្តាញសង្គមចូលរួម។
ជាការប្រារព្ធខួបរយៈពេល ២៥ឆ្នាំ នៃការបង្កើតឡើងព្រឹត្តិការណ៍ Gumball 3000 បានធ្វើឡើងនៅក្នុងប្រទេសតំបន់អាស៊ាន និងបានធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែកញ្ញា។ តាមរយៈ Gumball 3000 ដែលមិនត្រឹមតែជាការបង្ហាញពីកំពូលរថយន្តថ្លៃៗ លំដាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែតារាល្បី អតីតកីឡាករ និងជាអ្នកផលិតមាតិកាល្បីខ្លាំងលើព...
article_6095.txt
Son Heung-Min ខ្សែប្រយុទ្ធ និងជាប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ជឿជាក់ថាក្រុមនឹងអាចឈ្នះកៅអីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 និងជាលើកទី១១ ជាប់គ្នា ក្រោយយកឈ្នះអូម៉ង់នៅវគ្គជម្រុះតាមពូល។
ការលើកឡើងរបស់ Son ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងយកឈ្នះការប្រកួតទល់នឹងក្រុមអូម៉ង់ ដោយលទ្ធផល ៣-១ នាថ្ងៃទី១០ ខែកញ្ញា វគ្គជម្រុះជុំទី៣ World Cup 2026 ទ្វីបអាស៊ី។ គ្រាប់បាល់ជ័យជម្នះរបស់កូរ៉េខាងត្បូង ៣គ្រាប់ ធ្វើបានដោយកីឡាករ Hwang Hee-chan នាទី១០ Son Heung-min នាទី៨២ និង Joo Min-Kyu នាទី៩០+១១ ចំណែក ១គ្រាប់ របស់អូម៉ង់ ជាការភ្លា...
article_6096.txt
ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ថ្មី ចាប់ផ្តើមនៅថ្ងៃទី១៤ កញញា ដោយក្រុម Manchester United ធ្វើដំណើរទៅទឹកដីក្រុម Southampton មុនការប្រកួតចំនួន ៦គូ ផ្សេងទៀត។ Man Utd ត្រូវការឈ្នះ Southampton ដើម្បីកាត់បន្ថយសម្ពាធពីអ្នកគាំទ្រ។
ក្រុម Southampton នឹងត្រូវបើកទ្វារកីឡដ្ឋាន St. Mary’s ស្វាគមន៍ក្រុមភ្ញៀវ Manchester United ដែលកំពុងជួបបញ្ហាចាក់ស្រេះ ទៅលើប្រព័ន្ធលេង នៅម៉ោង ៦:៣០នាទី ល្ងាច(ម៉ោងនៅកម្ពុជា) ។ ក្រុមរហស្សនាមបិសាចក្រហម នឹងចាប់ផ្តើមការប្រកួត ដោយគ្មានវត្តមានកីឡាករសំខាន់ៗ ​រួមមាន Rasmus Hojlund និង Luke Shaw ខណៈក្លិបនាំចូលសមាជិកថ្មី ខ្សែបម្រើ M...
article_6097.txt
កីឡាករបាល់ទាត់ Son Jun-ho របស់កូរ៉េខាងត្បូង ចេញមុខបដិសេធចំពោះកាន់ដាក់ទណ្ឌកម្មពីសំណាក់សមាគមបាល់ទាត់ចិន (CFA) ពីសកម្មភាពបាល់ទាត់អស់មួយជីវិតក្នុងទឹកដីចិន លើករណីទទួលសំណូក និងរៀបចំលទ្ធផលការប្រកួតទុកមុន។ Jun-ho រៀបរាប់ទាំងទឹកភ្នែកថា អាជ្ញាធរចិន យកប្រពន្ធ និងកូន គំរាមខ្លួនឱ្យសារភាពកំហុស។
កីឡាករ Jun-ho ដែលបង្ហាញខ្លួនលេងឱ្យជម្រើសជាតិកូរ៉េខាងត្បូង អំឡុងព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា និងក្រុម Shandong Taishan ក្នុងលីគកំពូលបាល់ទាត់ប្រទេសចិន China Super League ត្រូវបានរងការដាក់ទណ្ឌកម្ម មិនឱ្យចូលរួមវិស័យបាល់ទាត់ចិនអស់មួយជីវិត ក្រោយរកឃើញប្រព្រឹត្តិខុស។ កីឡាករកូរ៉េខាងត្បូង រូបនេះ ស្ថិតក្នុងចំណោមនុស្ស...
article_6098.txt
លោក Hansi Flick អ្នកចាត់ការទូទៅ Barcelona គ្មានក្តីបារម្ភអ្វីឡើយ បន្ទាប់ពីកូនក្រុមខ្លួន ភ្លាត់ស្នៀត ចាញ់ AS Monaco លទ្ធផល​ ២-១ ក្នុងជំនួបបើកឆាកវគ្គសន្សំពិន្ទុ UEFA Champions League នៅរាត្រីថ្ងៃទី១៩ ខែកញ្ញា។
Monaco របស់លីគកំពូលបារាំង ទទួលបានឱកាសវាយសម្រុកខ្លាំងលើក្រុម Barcelona បន្ទាប់ពីក្រុមជើងខ្លាំងមកពីអេស្ប៉ាញសល់សមាជិកត្រឹម ១០នាក់ ក្រោយពេលកីឡាករ Eric Garcia ទទួលបានកាតក្រហមតាំងពីនាទីទី១០។ Maghnes Akliouche ស៊ុតបាល់បញ្ចូលទី ១គ្រាប់​ ជួយម្ចាស់ផ្ទះ Monaco នាំមុខនៅនាទី១៦ មុនពេលខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal រកបានគ្រាប់បាល់...
article_6099.txt
ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមកញ្ចប់លុយប្រមាណ ២,៦ពាន់លានដុល្លារ ដើម្បីកសាងកីឡដ្ឋានថ្មីឈ្មោះកីឡដ្ឋាន Wembley  ឬ Wembley of The North ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់បានចំនួន​ ១០ម៉ឺននាក់។ កីឡដ្ឋាន Old Trafford ដែលមានអាយុកាល ១១៤ឆ្នាំ អាចនឹងត្រូវជួសជុលបន្ថយចំនួនផ្ទុកមនុស្សឱ្យនៅត្រឹម ៣ម៉ឺននាក់ សម្រាប់ធ្វើជា...
Man Utd កន្លងមក ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការជួសជុសកីឡដ្ឋាន Old Trafford ឱ្យមានភាពល្អប្រសើរជាងមុន អមជាមួយនឹងសំណើរកសាងកីឡដ្ឋានថ្មីតែម្តង។ ចាប់តាំងពី លោក Sir Jim Ratcliffe ក្លាយជាម្ចាស់ភាគហ៊ុនក្លិប Man Utd មួយចំណែក បុរសជាមហាសេដ្ឋរបស់អង់គ្លេសរូបនេះ ក៏បានបង្ហាញគម្រោងការដំបូងគេបង្អស់គឺការអភិវឌ្ឍកីឡដ្ឋានថ្...
article_61.txt
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ចេញមតិក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News ចេញផ្សាយថ្ងៃទី២៣ ខែមករា ថាមេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនគួរវាយតដៃនោះទេ នៅពេលរុស្ស៊ី ចូលឈ្លានពានពីដំបូង កាលពីឆ្នាំ២០២២។ ធ្វើដូចនេះ គឺដើម្បីអាចបង្កើតកិច្ចព្រមព្រៀង ឱ្យកាន់តែងាយស្រួល។
អត្ថបទទាក់ទង រុស្ស៊ី ថាការគំរាមដាក់ទណ្ឌកម្មរបស់លោក ត្រាំ ជាការប្រមាថ លោក ត្រាំ គំរាមដាក់ទណ្ឌកម្មខ្លាំងក្លាលើរុស្ស៊ី បើមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងបទសម្ភាសមួយដែលរៀបចំដោយទូរទស្សន៍ Fox News មេដឹកនាំអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញមតិផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងជំហរដែលអ៊ុយក្រែនគួរប្រកាន់ នៅពេលដែលរុស្ស៊ីប្រកាសសង្គ្រាម។ ម...
article_610.txt
កិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ នឹងធ្វើឡើងនៅថៃ ថ្ងៃទី១៨-១៩ ខែវិច្ឆិកាខាងមុខ។ អ្នកនាំពាក្យក្រសួងការបរទេសថៃនៅថ្ងៃទី២៧ ខែកញ្ញាបានលើកឡើងថា មេដឹកនាំប្រទេសសមាជិកកិច្ចប្រជុំ APEC មួយចំនួនបានបញ្ជាក់រួចហើយថា នឹងចូលរួមកិច្ចប្រជុំ តែប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនបានមកចូលរួមឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat បានបញ្ជាក់ជាផ្លូវការថា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងមិនបានចូលរួមកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឡើយ។ អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស នឹងចូលរួមជំនួសវិញ។ លើសពីនេះ លោក Tanee បន្ថែមថា មេដឹកនាំប្រទេសជាសមាជិកកិច្ចប្រជុំ APEC យ៉ាងហោចណាស់ ...
article_6100.txt
Kylian Mbappe ថ្ងៃទី១១ ខែកញ្ញា បានបន្តទាមទារប្រាក់ថ្លៃឈ្នួល ២ខែ និងប្រាក់ថ្លៃឧបត្ថម្ភលើកទឹកចិត្ត សរុបចំនួន ៦០,៦លានដុល្លារ ពីក្លិប Paris Saint Germain ដែលបានជំពាក់ខ្លួន មុនពេលផ្លាស់ទៅក្លិប Real Madrid។ ខ្សែប្រយុទ្ធ វ័យ ២៥ឆ្នាំ បដិសេធចំពោះស្ថាប័នគ្រប់គ្រងលីគបារាំង (LFP) បានផ្តល់សំណើរធ្វើជាអ្នកសម្របសម្រួល ដល់ភាគីកីឡាករនិង...
ក្លិប Paris Saint Germain បានយល់ព្រមទទួលយកការផ្តល់សំណើរពីសំណាក់ស្ថាប័ន LFP ដែលដើរតួរជាអ្នកសម្របសម្រួល និងបានកោះហៅតំណាងកីឡាករឱ្យមកដោះស្រាយ លើបញ្ហាដែលបានកើតឡើងកន្លងទៅ។ នេះបើតាមការអះអាងរបស់ក្លិបយក្សបារាំង។ ទោះយ៉ាងណា តាមការលើកឡើងរបស់ក្រុមការងារទទួលបន្ទុកលើបញ្ហាបំណុលខាងលើ កីឡាករចំណូលថ្មីរបស់ Real Madrid បានបដិសេធ ចំពោះការផ្...
article_6101.txt
ក្រោយពេលត្រូវបានខ្សែប្រយុទ្ធ Cristiano Ronaldo រិះគន់ថាជាអ្នកចាត់ការក្រុមដឹកនាំដោយគ្មានឆន្ទៈ ក្នុងការប្រជែងពានលីគកំពូលអង់គ្លេស និង UEFA Champions League ពេលនេះ លោក Erik ten Hag បានចេញមុខឆ្លើយតបទៅកាន់ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ វិញថា រូបគេបានទៅឆ្ងាយហើយ ដូច្នេះមិនដឹងអ្វីជាបញ្ហាកំពុងកើតក្នុងក្លិប Manchester United ពិតប្រាកដនោ...
កាលថ្ងៃទី១១​ ខែកញ្ញា Ronaldo បានរិះគន់ខ្លាំងៗចំពោះលោក ​Ten Hag នៅក្នុងកម្មវិធីផតឃែស (Podcast) របស់អតីតកីឡាករក្រុមបិសាចក្រហម លោក Rio Ferdinand ដោយសង្កត់ធ្ងន់ថា អ្នកចាត់ការសញ្ជាតិហូឡង់ មិនគួរនិយាយថាក្រុមនឹងមិនអាចប្រជែងឈ្នះ Premier League ឬ Champions League បាននោះទេ។ ការលើកឡើងរបស់ Ronaldo បានចោទទៅលើ Ten Hag ថាបានធ្វើឱ្យកី...
article_6102.txt
គ្រូបង្វឹកថ្មីក្រុមបាល់ទាត់ជម្រើសជាតិអាម៉េរិក លោក Mauricio Pochettino បង្ហាញពីភាពជឿជាក់ខ្ពស់ លើការកែប្រែសមត្ថភាពក្រុមបាល់ទាត់អាម៉េរិក ដើម្បីត្រៀមខ្លួន ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមអាម៉េរិក កាលពីថ្ងៃទី១១ ខែកញ្ញា ក្រោយគ្មានក្រុម ឬក្លិបដឹកនាំ ចាប់តាំងពីលោកបានចាកចេញពីក្រុម ​Chelsea នៅក្របខណ្ឌ Premier League តាំងពីខែឧសភា ។ សម្រាប់ការដឹកនាំក្រុមជម្រើសជាតិអាម៉េរិកនេះ លោក Mauricio Pochettino មានពេលវេលា ២ឆ្នាំ ក្នុងការរៀបចំ និងកែប្រែប្រព័ន្ធលេងក...
article_6103.txt
ជាសាធារណៈ។
ក្នុងរដូវកាល២០២៣-២៤ ក្លិប ​Manchester United ខាតបង់ប្រាក់ចំនួន ១៤៧,៦លានដុល្លារ ខណៈរដូវកាលមុន ២០២២-២៣​ក្លិបនេះ​ ខាតបង់ប្រាក់ប្រមាណចំនួន ២៨,៧លានផោន ឬប្រមាណ ៣៧,៤លានដុល្លារ​។ សរុបទៅ ៥ រដូវកាលចុងក្រោយ ​ក្លិប Man Utd ​ខាតបង់ប្រាក់​​ប្រមាណ ៣៧០លានផោន ឬប្រមាណ ៤៨២,៥លានដុល្លារ។ ការខាតបង់ប្រាក់ប្រមាណចំនួន ១៤៧,៦លានដុល្លារ ក្នុងរដូវ...
article_6104.txt
​ក្លិប Paris Saint Germain បានត្រៀមខ្លួនរួចរាល់ក្នុងការចាត់វិធានការផ្លូវច្បាប់ តទល់នឹង Kylian Mbappe ក្រោយអតីតកីឡាករវ័យ ២៥ឆ្នាំ បានបដិសេធការសម្របសម្រួល ពីសំណាក់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) ជុំវិញរឿងជម្លោះប្រាក់ឈ្នួល។ នេះបើតាមការប្រកាសរបស់ក្លិប ​Paris Saint Germain។
​ខណៈក្លិប PSG បានស្វាគមន៍ទទួលយកការសម្របសម្រួលពីសំណាក់ស្ថាប័ន LFP កាលពីថ្ងៃទី១១ ខែកញ្ញា ប៉ុន្តែតំណាងឱ្យខ្សែប្រយុទ្ធ Mbappe បានបដិសេធនៅក្នុងកិច្ចពិភាក្សារកដំណោះស្រាយ។ ប្រធានក្រុមជម្រើសជាតិបារាំង វ័យ២៥ឆ្នាំ បានចាកចេញពីក្លិប PSG កាលពីថ្ងៃទី៣០ ខែមិថុនា ដោយបានបដិសេធការចុះកិច្ចសន្យាថ្មីជាមួយនឹង PSG ដើម្បីសម្រេចបំណងផ្លាស់ទៅក្ល...
article_6105.txt
Kevin de Bruyne ប្រធានក្រុមក្រុមជម្រើសជាតិបែលហ្ស៊ិក បានបញ្ចេញកំហឹងដាក់មិត្តរួមក្រុមក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិបារាំង ក្នុងលទ្ធផល ២-០ នាជំនួបពានរង្វាន់ UEFA Nations League នៅយប់ថ្ងៃទី៩ ខែកញ្ញា។
ការបញ្ចេញកំហឹង និងបង្ហាញពីការខកចិត្តខ្លាំង ពីសំណាក់ De Bruyne ចំពោះទម្រង់លេងរបស់ក្រុមបែលហ្ស៊ិក មិនមែនជាលើកទីមួយឡើយ អំឡុងការប្រកួតពានរង្វាន់ Nations League ស្ថិតក្នុងលីគកម្រិត A ពូលទី២។ ខ្សែបម្រើក្រុម Manchester City បានបង្ហាញអារម្មណ៍មួម៉ៅ ក្នុងកិច្ចសម្ភាសជាមួយនឹងទូរទស្សន៍ VTM ថាមិត្តរួមក្រុមបានបង្កកំហុសច្រើនក្នុងការប្រ...
article_6106.txt
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញរបាយការណ៍ទាក់ទងទៅនឹងការផ្ទេរកីឡាករក្នុងទីផ្សារដោះដូរអន្តរជាតិ ឆ្នាំ២០២៤ មានការកើនឡើងចំនួនកំណត់ត្រាថ្មីចំនួន ១១,០០០នាក់ អំឡុងទីផ្សារដោះដូរនាដើមរដូវកាលថ្មីនេះ។ កំណត់ត្រាថ្មី នៃការដោះដូរកីឡាករឆ្នាំ២០២៤ កើនឡើង ៤,៨ភាគរយ បើធៀបទៅនឹងរដូវកាល​ ២០២៣-២៤។
តាមរយៈរបាយការណ៍របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ក្លិបបាល់ទាត់បានចំណាយប្រាក់លើស ៦,៤០ពាន់លានដុល្លារ អំឡុងរយៈពេលទីផ្សារដោះដូរបានបើកលើកទី១រដូវកាលថ្មី។ កំណត់ត្រាចំណាយលើកនេះ បានត្រឹមតែឈរនៅកម្រិតទី២ប៉ុណ្ណោះ បើធៀបទៅនឹងការចំណាយកាលរដូវកាលមុន មានចំនួនទាបជាង ១៣,០៦ភាគរយ។ រដូវកាល ២០២៣-២៤ ទៀតសោត ការចំណាយរបស់ក្លិបទាំងអស់ទូទាំងពិភពល...
article_6107.txt
អ្នកចាំទី Maty Ryan ប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិអូស្ត្រាលី បានដាស់តឿនមិត្តរួមក្រុមកុំឱ្យធ្វេសប្រហែសចំពោះសមត្ថភាពក្រុមឥណ្ឌូណេស៊ី ក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២៦ តំបន់អាស៊ី។ អ្នកចាំទីក្រុម AS Roma​ ចាត់ទុកក្រុមអាស៊ីអាគ្នេយ៍នេះ ជាក្រុមដ៏គ្រោះថ្នាក់មួយក្នុងពូល។
ឥណ្ឌូណេស៊ី បានក្លាយជាក្រុមដ៏គ្រោះថ្នាក់មួយ ហើយក៏នឹងក្លាយជាក្រុមដ៏មានសមត្ថភាពខ្លាំងក្លាមួយ សម្រាប់អូស្ត្រាលី ព្រោះតែកាលពីសប្តាហ៍មុន ពួកគេបានប្រកួតស្មើក្រុមខ្លាំងកម្រិតទ្វីបអាស៊ី អារ៉ាប៊ីសាអូឌីត ជាមួយនឹងលទ្ធផល ១-១ ក្នុងការប្រកួតជម្រុះជុំទី៣ World Cup 2026 តំបន់អាស៊ី ក្នុងពូល C។ អូស្ត្រាលីភ្លាត់ស្នៀតចាញ់ក្រោមថ្វីជើងបារែន ...
article_6108.txt
អ្នកចាត់ក្រុម ​Real Madrid លោក Carlo Ancelotti មិនបារម្ភឡើយរឿងបញ្ហាទម្រង់លេងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe បើទោះមិនទាន់រកបានគ្រាប់បាល់ នៅក្នុងការប្រកួត ២លើកដំបូងដើមរដូវកាលថ្មី ២០២៤-២៥។
កីឡាករវ័យ ២៥ឆ្នាំ សញ្ជាតិបារាំង បានចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯក La Liga និង Champions League ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន ក្រោយផ្ទេរមកពីក្រុម Paris Saint Germain កាលពីខែមិថុនា។ ការផ្ទេរមកកាន់ក្លិប Real Madrid បានជោគជ័យរបស់ Mbappe បានបិទបញ្ចប់រឿងរ៉ាវនៃការផ្ទេរដែលមានរយៈពេលជាច្រើនឆ្នាំ។ ទោះធ្លាប់បានសន្យាថានឹងរកគ្រាប់...
article_6109.txt
ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព MPL Cambodia រដូវកាលទី៧ ក្នុងសប្តាហ៍ទី២ ក្រុម CFU Gaming បន្តបង្ហាញសមត្ថភាពដ៏ខ្លាំង យកឈ្នះរាល់ការប្រកួតលើដៃគូក្នុងសប្តាហ៍ទី២ វគ្គសន្សំពិន្ទុ Regular Season ដើម្បីឈរកំពូលតារាង។ PRO Esports ក៏បន្តយកជ័យជម្នះរបស់ខ្លួន នៅក្នុងការប្រកួតសប្តាហ៍នេះ និងឈរតំណែងលេខ ២ ក្នុងតារាងពិន្ទុ ខណៈក្រុមការព...
នៅការប្រកួតបើកឆាកថ្ងៃទី១ ក្នុងសប្តាហ៍ទី២ ពោលនៅថ្ងៃទី៧ ខែកញ្ញា CFU Gaming នៅតែធ្វើបានល្អខ្លាំងដូចកាលពីរដូវកាលចាស់ ដោយពួកគេបានផ្តួលក្រុម Team MAX ក្នុងលទ្ធផលដោយងាយស្រួល ២-០។ ចូលថ្ងៃទី២ នៃការប្រកួត ដែលជាការប្រកួតដ៏សំខាន់មួយ CFU Gaming បន្តយកជ័យជម្នះលើក្រុម Flash KH ដែលជាក្រុមម្ចាស់ពាន MPL KH ២សម័យ នៅក្នុងលទ្ធផល ២-០ ដូចគ្ន...
article_611.txt
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ទំនងខកខានមិនបានចូលរួមកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅថៃ ក្នុងខែវិច្ឆិកា បានឡើយ ក្រោមហេតុផលជាប់អាពាហ៍ពិពាហ៍របស់ចៅស្រី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៦ ខែកញ្ញា។
ថៃ នៅខែវិច្ឆិកាខាងមុន នឹងរៀបចំកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក។ យ៉ាងណាមិញ លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក ទំនងមិនបានចូលរួមកិច្ចប្រជុំកំពូលមួយនេះឡើយ។ អវត្តមានរបស់លោកបៃឌិន គឺក្រោមហេតុផលជាប់អាពាហ៍ពិពាហ៍របស់ចៅស្រី។ អាពាហ៍ពិពាហ៍របស់លោកស្រី Naomi Biden នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា។ លោកស្រី Naomi ជាកូ...
article_6110.txt
ខ្សែប្រយុទ្ធ Dominic Solanke ក្លាយជាកីឡាករមានតម្លៃផ្ទេរថ្លៃជាងគេនៅ Premier League ក្នុងទីផ្សារដោះដូរកីឡាករលើកទី១ រដូវកាល ២០២៤-២៥។ ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ផ្ទេរចេញពី AFC Bournemouth ទៅ Tottenham Hotspur ក្នុងតម្លៃ ៧២លានដុល្លារ។ Leny Yoro ថ្លៃជាងគេលេខ២ ក្រោយផ្ទេរពី Lille ទៅ Manchester United តម្លៃ ៦៨,៣ លានុដល...
​ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើកទី១ នៅ​អង់គ្លេស ប្រចាំរដូវកាល ២០២៤-២៥ ​បាន​បិទ​បញ្ចប់​ហើយ​នៅ​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤​ ដោយក្លិបនៅ Premier League ចាយអស់ ២,៣៦ពាន់លានដុល្លារ​ ដែល​ថយ ​៧៤០​លាន​ដុល្លារ​បើធៀបនឹង​ឆ្នាំមុន ដែល​ចាយ​អស់រហូតដល់ ​៣,១០ ​ពាន់​លាន​ដុល្លារ​។​ ចាយអស់ ២,៣៦ពាន់លានដុល្លារ តែលក់បាន ១,៦ ពាន់លានដុល្លារ មានន...
article_6111.txt
កីឡាករ Cristiano Ronaldo នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិព័រទុយហ្កាល់ដោយសម្ងាត់មិនប្រកាសឱ្យដឹងមុនឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ តារាឆ្នើមរបស់ក្រុម Al Nassr គ្មានបំណងចង់ក្លាយជាគ្រូបង្វឹកឡើយ ក្រោយពេលបញ្ចប់អាជីពពីកីឡាករបាល់ទាត់។
តារាបាល់ទាត់វ័យ ៣៩ឆ្នាំ នៅតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់​ សម្រាប់ការប្រកួតពានរង្វាន់ ​UEFA Nations League ក្រោមការដឹកនាំរបស់លោក Roberto Martinez។ និយាយនៅក្នុងកម្មវិធីជាមួយនឹងទូរទស្សន៍កីឡា NOW អតីតខ្សែប្រយុទ្ធក្រុម Real Madrid អះអាងអំពីរឿងថាអនាគតថា រូបគេនៅតែមានបំណងចង់បន្តលេងឱ្យក្រុមជម្រើសជាតិ ប៉ុន្តែសម្រាប់...
article_6112.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិសាំងម៉ារាំង ស្គាល់រសជាតិឈ្នះក្នុងការប្រកួតផ្លូវការលើកដំបូង ក្នុងប្រវត្តិសាស្ត្រ និងជាជ័យជម្នះលើកទី២ ក្រោយរង់ចាំរយៈពេល ២០ឆ្នាំ។ ជ័យជម្នះនេះ សាំងម៉ារាំង ធ្វើបានក្នុងការប្រកួតទី ១៤០ តាមរយៈការយកឈ្នះក្រុមលិចតិនស្តាញ ១-០ នៅពានរង្វាន់ UEFA Nations League កម្រិតលីគ D ពូលទី១។
ការយកឈ្នះលើក្រុមលិចតិនស្តាញ ក៏ជាការឈ្នះលើកទី២​ របស់ក្រុមជម្រើសជាតិសាំងម៉ារាំង ចាប់តាំងពីពួកគេធ្លាប់បានប្រកួតឈ្នះម្តង កាលឆ្នាំ ២០០៤ ក្នុងលទ្ធផល ១-០ ដូចគ្នា តែជាការប្រកួតមិត្តភាពអន្តរជាតិ។ ប្រវត្តិជួបគ្នារវាងសាំងម៉ារាំង និងលិចតិនស្តាញ មានចំនួន ៧ដង ដោយសាំងម៉ារាំង ឈ្នះ ២ប្រកួត ស្មើ២ និងចាញ់ ៣ប្រកួត។ ជ័យជម្នះរបស់សាំងម៉ារាំង...
article_6113.txt
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid មិនមានលេសអ្វីបកស្រាយនោះទេសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីក្របខណ្ឌ La Liga របស់កូនក្រុមពោរពេញដោយភាពរអាក់រអួល ក្រោយការប្រកួតស្មើ ១-១ ទល់នឹងក្រុម Las Palmas នាថ្ងៃទី២៩ ខែសីហា។ ៣ប្រកួតដំបូងក្រុមម្ចាស់ការពារតំណែងជើងឯកឈ្នះ១ និងស្មើ២លើក។
ជំនួបស្មើលទ្ធផល ១-១ រវាងក្រុម Real Madrid ទល់នឹងក្រុម Las Palmas ត្រូវជាការប្រកួតសប្តាហ៍ទី៣ បានធ្វើឱ្យក្រុមការពារតំណែងជើងឯក ជួបភាពរអាក់រអួលក្នុងការស្វែងរកពិន្ទុ ដើម្បីប្រជែងពានរង្វាន់ក្នុងរដូវកាលថ្មី។ ឆ្លងកាត់ ៣ប្រកួត ក្រុមរហស្សនាមអធិរាជស ទើបតែយកឈ្នះការប្រកួតបានចំនួន ១លើកប៉ុណ្ណោះ ខណៈមានការប្រកួតស្មើ ២លើកជាប់គ្នា។ ចំពោះ...
article_6114.txt
Morteza Mehrzadselakjani អត្តពលិកប៉ារ៉ាឡាំពិកអ៊ីរ៉ង់ និងជាបុរសមានកម្ពស់ខ្ពស់ទី២ លើពិភពលោក ទទួលបានគ្រែដេកដ៏សមរម្យថ្មីមួយពីអ្នករៀបចំការប្រកួត ក្រោយពេលរូបគេបានសម្រាក់នៅឥដ្ឋការ៉ូ ប៉ុន្មានថ្ងៃចុងក្រោយមកនេះ នៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។
កីឡាករប៉ារ៉ាឡាំពិក ដែលមានឈ្មោះហៅខ្លីថា Mehrzad ត្រូវបានគេដឹងថាបានដេកសម្រាក់ផ្ទាល់ទៅនឹងឥដ្ឋការ៉ូ ស្ថិតក្នុងទីតាំងស្នាក់នៅរបស់ក្រុមអត្តពលិក នាទីក្រុងប៉ារីស ព្រោះតែកម្ពស់របស់គេខ្ពស់ដល់ទៅ ២,៤៧ម៉ែត្រ ហើយមិនមានគ្រែដេកសមរម្យ តម្រូវសម្រាប់រូបគេ។ បើតាមសម្តីរបស់គ្រូបង្វឹក លោក Hadi Rezaeigarkani កីឡាករ Mehrzad បានប្រើពេលវេលា ២ ទៅ...
article_6115.txt
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នឹងត្រូវវិលត្រឡប់ទៅកាន់ទឹកដីតំបន់មជ្ឈិមបូព៌ាសារជាថ្មីនៅក្នុងឆ្នាំ ២០៣៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ​ព្រឹត្តិការណ៍នេះ ក្រោយពេលដែលប្រទេសកាតា ស្ថិតក្នុងតំបន់នោះបានរៀបចំការប្រកួតបានដោយជោគជ័យកាលពីឆ្នាំ២០២២។ ពេលថ្មីនេះអ្នករៀបចំការប្រកួត បានបង្ហាញគ្រោងការកសាង និងកែលម្អរកីឡដ្ឋានចំ...
ប្រទេសអារ៉ាប៊ីសាអូឌីត កន្លងមកបានក្លាយជាបេក្ខភាពឈានមុខគេ និងជាប្រទេសតែមួយប៉ុណ្ណោះមកពីតំបន់អាស៊ី ដែលបានដេញថ្លៃសម្រាប់ការរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០៣៤។ ព្រឹត្តិការណ៍ FIFA World Cup នឹងត្រូវរៀបចំចំនួន ២លើក មុនពេលបានឈានជើងទៅដល់ប្រទេសអារ៉ាប៊ីសាអូឌីតស្ថិតក្នុងទឹកដីតំបន់មជ្ឈិមបូព៌ាសាជាថ្មី។ World Cup ឆ្នាំ ២០២៦ នឹងត្...
article_6116.txt
ការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី ទល់នឹងក្រុមជម្រើសជាតិថៃ ដែលគ្រោងធ្វើនៅក្រុងហាណូយ កាលពីថ្ងៃទី៧ ខែកញ្ញា​ ត្រូវបានលុបចោល ដោយសារព្យុះសង្ឃរា Yagi នៅភាគខាងជើងប្រទេសវៀតណាម។ អ្នកចាំទី Matvey Safonov របស់រុស្ស៊ី និង Paris Saint Germain បង្ហាញអារម្មណ៍សោកស្តាយ ចំពោះការលុបចោលនេះ។
បើតាមការបង្ហោះរបស់ សមាគមបាល់ទាត់ថៃ (FA Thailand) នៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី៧ ខែកញ្ញា ជំនួបមិត្តភាពរវាងរុស្ស៊ី និងថៃ ត្រូវបានប្រកាសលុបពីសំណាក់សហព័ន្ធបាល់ទាត់ទាំងសងខាង ដោយលើកហេតុផលព្រួយបារម្ភ ព្យុះទីហ្វុង Yagi។ ជើងយន្តហោះដឹកកីឡាករក្រុមរុស្ស៊ី ទៅវៀតណាម ក៏ត្រូវបានពន្យាពេលធ្វើដំណើរផងដែរ។ អ្នករៀបចំការប្រកួតមិត្តភាព ...
article_6117.txt
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែបន្តរកបានគ្រាប់ទី៩០១ ដែលធ្វើបាន នៅចុងម៉ោង ដើម្បីនាំជ័យជម្នះដល់ក្រុមជម្រើសជាតិព័រទុយហ្កាល់ យកឈ្នះស្កុតឡែន លទ្ធផល ២-១ នៃការប្រកួតពានរង្វាន់ UEFA Nations League។ ប្រធានក្រុម វ័យ៣៩ឆ្នាំ ដាក់គោលដៅរកឱ្យបានគ្រាប់ទី១០០០ មុនចូលនិវត្តន៍។
ស្ថិតក្នុងការប្រកួតពានរង្វាន់ UEFA Nations League លីគកម្រិត A ពូលទី១ ព័រទុយហ្កាល់ បានយកឈ្នះលើក្រុមស្កុតឡែនទាំងលំបាក ក្នុងលទ្ធផល ២-១ ពោលជាការប្រកួតដែលព័រទុយហ្កាល់ ត្រូវបានធ្វើការងារធ្ងន់ក្នុងការតាមស្វែងរកគ្រាប់បាល់វាយបកឈ្នះឡើងវិញ។ ស្កុតឡែន បើកឆាកនាំមុខ១គ្រាប់មុននៅដើមវគ្គទី១ ដែលធ្វើបានដោយខ្សែបម្រើ Scott McTominay នៅនាទី៧...
article_6118.txt
រដ្ឋាភិបាលម៉ាឡេស៊ី ​បាន​ទទួល​យក​សំណើ​របស់​សហព័ន្ធ​កីឡា​ស៊ីហ្គេម (SEA) ​ក្នុងការទទួលសិទ្ធិរៀបចំ​ធ្វើ​​ម្ចាស់​ផ្ទះកីឡា​អាស៊ីអាគ្នេយ៍ (SEA Games) ​ឆ្នាំ ២០២៧។ រដ្ឋចំនួន៣ Sarawak, Sabah, និង Penang នឹងប្រើប្រាស់ថវិការៀងៗខ្លួនដើម្បីសហការជាមួយក្រុងគូឡាឡាំពួ ដំណើរការកីឡា SEA Games ជាលើកទី៧។
កាលពីខែឧសភា ឆ្នាំ២០២២ ស្ថាប័ន SEA បានយល់ព្រមជាឯកច្ឆ័ន្ទប្រគល់សិទ្ធិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៧ ទៅឱ្យម៉ាឡេស៊ី បន្ទាប់ពីព្រុយណេដកខ្លួនចេញ។ បើតាមការផ្សាយរបស់កាសែត FMT នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី អ្នកស្រី Hannah Yeoh បានប្រាប់ទៅ SEA ថាខ្លួនកំពុងរង់ចាំមតិយោបល់របស់ក្រសួងហិរញ្...
article_6119.txt
សហព័ន្ធកីឡាបាល់ទាត់អាម៉េរិកខាងត្បូង (CONMEBOL) ពិន័យ Darwin Nunez ខ្សែប្រយុទ្ធ Liverpool ចំនួន៥ប្រកួត ជាមួយជម្រើសជាតិអ៊ុយរូហ្គាយ ចំពោះហេតុការណ៍ប្រតាយប្រតប់គ្នាទល់នឹងអ្នកគាំទ្រ អំឡុងការប្រកួតពានរង្វាន់ Copa America ឆ្នាំ ២០២៤ កាលពីខែកក្កដា។
Nunez ស្ថិតក្នុងចំណោមកីឡាករ ១១នាក់ផ្សេងទៀត បានជាប់ពាក់ព័ន្ធទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នារវាងអ្នកគាំទ្រអ៊ុយរូហ្គាយ និងកូឡុំប៊ី ហើយទទួលបានការពិន័យជាប្រាក់ និងបម្រាមការប្រកួតដូចៗគ្នា។ កីឡាករក្រុមអ៊ុយរូហ្គាយដទៃផ្សេងទៀតរួមមាន Rodrigo Bentancur ជាប់បម្រាមអន្តរជាតិ ៤ប្រកួត ខណៈកីឡាករ Ronald Araujo, Jose Maria Gimenez និង Mathias...
article_612.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_6120.txt
ក្លិប Leicester City បានឈ្នះការប្តឹងឧទ្ធរណ៍ ទល់នឹងការសម្រេចចិត្តដាក់ទណ្ឌកម្មពីសំណាក់ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលអាចឈានដល់ការកាត់ពិន្ទុចំនួន ២ពិន្ទុ ចំពោះរឿងក្តីការចំណាយប្រាក់ បំពានច្បាប់ចំណូលចំណាយហិរញ្ញវត្ថុ និងនិរន្តរភាពរបស់ Premier League (PSR)។
មូលហេតុដែលនាំឱ្យក្លិប Leicester City ឈ្នះរឿងក្តី ព្រោះតែក្រុមប្រឹក្សាឯករាជ្យមួយបានរកឃើញថា ក្របខណ្ឌ Premier League មិនមានយុត្តាធិការគ្រប់គ្រាន់ និងច្បាស់លាស់ ក្នុងការដាក់ទណ្ឌកម្មក្លិប ដែលទើបវិលត្រឡប់ទៅលីគកំពូល នារដូវកាល ២០២៤-២៥។ ករណីនេះ Premier League បានបង្ហាញការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តពីសំណាក...
article_6121.txt
ជ័យជម្នះរបស់ក្រុម Liverpool ទល់នឹងក្រុម Manchester United លទ្ធផល ៣-០ ក្នុង កីឡដ្ឋាន Old Trafford ជំនួបក្របខណ្ឌ Premier League ថ្ងៃទី១ ខែកញ្ញា ខ្សែប្រយុទ្ធ ​Mohamed Salah បង្ហាញទម្រង់លេងល្អដ៏ភ្ញាក់ផ្អើល បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ២គ្រាប់ និងរកបានគ្រាប់បាល់ផ្ទាល់ខ្លួន ១គ្រាប់។ បន្ទាប់ពីជួយក្រុមទទួលបានជោគជ័យ កីឡាករសញ្...
Mohamed Salah ក្នុងនាមជាកីឡាករក្រុមភ្ញៀវ រូបគេក៏ជាកីឡាករម្នាក់ ប្រចាំប្រវត្តិសាស្ត្រក្របខណ្ឌ Premier League ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ស្ថិតក្នុងការប្រកួតកីឡដ្ឋាន Old Trafford ចំនួន ៧គ្រាប់។ សម្រាប់ការប្រកួតទល់នឹង​ក្រុមម្ចាស់ផ្ទះរហស្សនាមបិសាចក្រហម Salah បានបង្កើតឱកាសបញ្ជូនបាល់ ២គ្រាប់ ទៅឱ្យមិត្តរួមក្រុម កីឡាករ Luis ...
article_6122.txt
ខ្សែប្រយុទ្ធ​ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេបង្អស់នៅលើពិភពលោក ដែលរកបានគ្រាប់បាល់ចំនួន​ ៩០០គ្រាប់ នៅក្នុងអាជីព ក្រោយពេលកីឡាករវ័យ ៣៩ឆ្នាំ រួមចំណែកស៊ុតបាល់បញ្ចូលទីនៅក្នុងការប្រកួតដែលព័រទុយហ្កាល់ ឈ្នះក្រូអាស៊ី​ ២-១ នៃការប្រកួតពានរង្វាន់ UEFA Nations League ថ្ងៃទី៥ ខែកញ្ញា។
អតីតកីឡាករ Real Madrid និង Manchester United រកបានគ្រាប់ទី៩០០ នៅនាទី៣៤ ពីការបញ្ជូនដ៏ល្អពីសំណាក់កីឡាករ Nuno Mendes ដែលជាគ្រាប់ទី២ ក្រោយ Diogo Dalot ធ្វើបាននៅ៧នាទីដំបូងនៃវគ្គទី១ ។ ក្រោយស៊ុតចូល ប្រធានក្រុមវ័យ ៣៩ឆ្នាំ អបអរគ្រាប់បាល់របស់ខ្លួនទាំងទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់នៅក្នុងកីឡដ្ឋាន Estadio da Luz ទីក្រុង ...
article_6123.txt
លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានផ្តល់ប្រាក់រង្វាន់ ១ម៉ឺនផោន (១៣០០០ដុល្លារ) ដល់សមាជិកម្នាក់ៗទាំងក្រុមជំនួយការ និងបុគ្គលិកក្លិបទាំងអស់ដែលធ្វើការនៅក្នុងអគារកីឡដ្ឋាន Etihad ដើម្បីជាការអរគុណចំពោះការងារដ៏ល្អរបស់ពួកគេកាលពីរដូវកាលមុន។
បើតាមការផ្សាយរបស់កាសែត BBC អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ បានចំណាយប្រាក់ផ្ទាល់ខ្លួនជិត១លានដុល្លារ ដើម្បីផ្តល់ជារង្វាន់លើកទឹកចិត្តដល់ក្រុមជំនួយការ និងបុគ្គលិកក្លិបទាំងអស់ សរុបចន្លោះពី៦០ ទៅ៧០នាក់។ ជារឿយៗ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតលោក Guardiola តែងតែលើកសមាជិក និងបុគ្គលិកក្លិប Man City ទាំងអស់ដើម្បីបង្ហាញពីការរួមចំណ...
article_6124.txt
ស្ថាប័នលីគបាល់ទាត់អាជីពបារាំង (LFP) ចាប់ផ្តើមបើកការស៊ើបអង្កេតទៅលើករណី ក្លិប Paris Saint Germain មិនបានបង់ប្រាក់ខែចំនួន ២ខែ រួមទាំងថ្លៃឧបត្ថម្ភលើកទឹកចិត្តផ្សេងៗ សរុបជាង ៦១លានដុល្លារ ទៅកាន់កីឡាករ Kylian Mbappe។
បើតាមការចុះផ្សាយរបស់កាសែតបារាំង ​L’Equipe ស្ថាប័ន LFP បានបើកការស៊ើបអង្កេតទៅលើករណីរបស់កីឡាករវ័យ ២៥ឆ្នាំ ដែលហើយដែលមានវិវាទនឹងអតីតក្រុម PSG ខណៈកីឡាករចំណូលថ្មី Real Madrid អះអាងថាក្លិបចាស់បានជំពាក់ប្រាក់ខ្លួន ៦១លានដុល្លារ។ របាយការណ៍ដែលចុះផ្សាយ បានអះអាងបន្ថែមថា ឯកសារជាប់ពាក់ព័ន្ធជាច្រើន ត្រូវបានយកមកស៊ើបអង្កេត ហើយភាគីទាំងកីឡ...
article_6125.txt
ខ្សែប្រយុទ្ធ Cole Palmer, Ollie Watkins និង​ Phil Foden គ្មានឈ្មោះក្នុងបញ្ជីកីឡាករ​ក្រុម​ជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League។ នេះបើតាម​ការប្រកាសសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី៣ ខែកញ្ញា។
FA បានបញ្ជាក់បន្ថែម​ថា​ ក្រោយ​ការវាយតម្លៃពី​គ្រូបង្វឹកក្រុមកីឡាករ Palmer និង​ Watkins បានវិលត្រឡប់ទៅ​ក្លិបរបស់ពួកគេវិញ ដើម្បីបន្តពង្រឹងរាងកាយ ឱ្យបានល្អពេញលេញ ឡើង​វិញ​។ ចំណែកកីឡាករវ័យ ២៤ឆ្នាំ Phil Foden ដែលត្រូវបានកោះហៅ ដោយគ្រូបង្វឹក​បណ្តោះអាសន្ន របស់ក្រុមជម្រើសជាតិអង់គ្លេស លោក Lee Carsley មិនបានឆ្លើយតប ឬ​រាយការណ៍អ្វីមក...
article_6126.txt
កីឡាករខ្សែប្រយុទ្ធ Luis Suarez បានប្រកាសចូលនិវត្តន៍ពីការប្រកួតអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នាថ្ងៃទី២ ខែកញ្ញា ក្រោយពេលរួមរស់អស់រយៈពេល ១៧ឆ្នាំ និងក្នុងនាមជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបង្អស់ក្នុងក្រុមជម្រើសជាតិចំនួន ៦៩គ្រាប់។
កីឡាករវ័យ ៣៧ឆ្នាំ បានបង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយចំនួន ១៤២លើក ចាប់តាំងពីឆ្នាំ ២០០៧។ Suarez ក៏បានក្លាយកីឡាករដ៏សំខាន់នៅក្នុងក្រុមអ៊ុយរូហ្គាយ អំឡុងការប្រកួត FIFA World Cup ឆ្នាំ ២០១០ ដោយកាលនោះ ក្រុមបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយនៅក្នុងឆ្នាំ ២០១១ ក្រុមអ៊ុយរូហ្គាយដណ្តើមពានរង្វាន់ Copa America។ ខណៈ...
article_6127.txt
​ទីផ្សារ​ដូរ​ដោះ​កីឡាករ​លើកទី១ នៅ​អង់គ្លេស ប្រចាំរដូវកាល ២០២៤-២៥ ​បាន​បិទ​បញ្ចប់​ហើយ​នៅ​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២៤​ ដោយក្លិបនៅ Premier League ចាយអស់ ២,៣៦ពាន់លានដុល្លារ។ Brighton & Hove Albion ចាយច្រើនជាងគេលើការទិញចូលកីឡាករក្នុងចំណោមក្លិបកំពូលទាំង២០ ស្របពេល Manchester City ទទួលបានចំណួលពីការលក់កីឡាករច្រើនជាងគេ។
​ក្លិប​កីឡាបាល់ទាត់​ទាំង​២០ នៃ​ក្របខណ្ឌ Premier League ចាយ​ប្រាក់​សរុប ២,៣៦ពាន់លានដុល្លារ អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១​ ដែល​ថយ ​៧៤០​លាន​ដុល្លារ​បើធៀបនឹង​ឆ្នាំមុន ដែល​ចាយ​អស់រហូតដល់ ​៣,១០ ​ពាន់​លាន​ដុល្លារ​។​ ចាយអស់ ២,៣៦ពាន់លានដុល្លារ តែលក់បាន ១,៦ ពាន់លានដុល្លារ មានន័យថា ក្លិបទាំង២០នៅលីគកំពូលអង់គ្លេស ចំណាយអស់ ៧២...
article_6128.txt
Dani Olmo ក្លាយជាកីឡាករនាំសំណាង ក្រោយពេលរូបគេផ្លាស់ប្តូរចូលលេងឱ្យក្រុម Barcelona ក្នុងការប្រកួតយកឈ្នះលើក្រុម Rayo Vallecano លទ្ធផល ២-១ ក្នុងការប្រកួត La Liga។ ជាការបង្ហាញខ្លួនលើកដំបូង Olmo រកបាន១គ្រាប់ និងជាគ្រាប់ជ័យជម្នះសម្រាប់ Barca ៣លើក ជាប់គ្នានៅរដូវកាលថ្មី។
Olmo ខកខានបង្ហាញខ្លួនលេងឱ្យក្រុម Barca នៅជំនួបក្របខណ្ឌ La Liga ២លើកដំបូង ព្រោះតែបញ្ហាច្បាប់់ផ្នែកហិរញ្ញវត្ថុ (Financial Fair Play) បន្ទាប់ពីបានផ្ទេរមកពីក្រុម RB Leipzig។ កីឡាករអន្តរជាតិអេស្ប៉ាញ ដែលបង្កើតភាពភ្ញាក់ផ្អើលអំឡុងការប្រកួត UEFA Euro បានផ្លាស់ប្តូរចូលលេងនៅការបង្ហាញខ្លួនក្នុងការប្រកួតលើកដំបូង ហើយបានស៊ុតនាំយកជ័យជ...
article_6129.txt
Erling Haaland បន្តរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) ជាលើកទីពីរជាប់គ្នា ដោយជួយ Manchester City ឈ្នះ West Ham United ៣-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣ នៅយប់ថ្ងៃទី៣១ ខែសីហា។ ៣ប្រកួត ខ្សែប្រយុទ្ធន័រវែស រកបាន៧គ្រាប់។
ឆ្លងកាត់ការប្រកួត៣លើកនៅលីគកំពូលអង់គ្លេស Haaland រកបានគ្រាប់ស៊ុតគ្រប់ការប្រកួត ក្នុងចំនួនសរុប ៧ គ្រាប់ឱ្យម្ចាស់ការពារតំណែងជើងឯក Man City ក្នុងនោះសម្រេចបាន hat-trick ២លើកជាប់គ្នា។ នេះជាការចាប់ផ្តើមរដូវកាលដ៏ល្អបំផុតរបស់ខ្សែប្រយុទ្ធអន្តរជាតិន័រវែស ក្នុងរដូវកាលទី៣របស់គេនៅទឹកដីអង់គ្លេស។ ក្រោយចប់ការប្រកួតដោយដណ្តើមបាន៣ពិន្ទុបន...
article_613.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_6130.txt
កីឡាករ Juan Izquierdo របស់ក្លិប Club Nacional ដែលបានជួបបញ្ហាគាំងបេះដូងអំឡុងការប្រកួតទល់នឹងក្លិបប្រេស៊ីល Sao Paulo ក្នុងពានរង្វាន់ Copa Libertadores កាលពីសប្តាហ៍មុន បានស្លាប់ហើយ ក្រោយការជួយសង្គ្រោះរយៈពេល ១សប្តាហ៍រួចមក។ នេះបើតាមក្លិប Club Nacional បានប្រកាសនាថ្ងៃទី២៨ ខែសីហា។
កីឡាករអ៊ុយរូហ្គាយ វ័យ ២៧ឆ្នាំ អំឡុងការប្រកួតកាលពីថ្ងៃទី២២ ខែសីហា រូបគេត្រូវបានក្រុមជួយសង្គ្រោះបន្ទាន់ ចូលសង្គ្រោះភ្លាមៗក្នុងទីលាន បន្ទាប់ពីរូបគេជួបបញ្ហាគាំងបេះដូង អំឡុងការប្រកួតពានរង្វាន់ Copa Libertadores ក្នុងកីឡដ្ឋាន Morumbi ប្រទេសប្រេស៊ីល វគ្គ ១៦ក្រុមចុងក្រោយ។ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម X អតីត
article_6131.txt
ក្រុមទាំង៣៦ បានចាប់ឆ្នោតរើសក្រុមប្រកួត UEFA Champions League រដូវកាល ២០២៤-២៥ រួចរាល់ហើយនៅរាត្រីថ្ងៃទី២៩ ខែសីហា ដែលធ្វើឡើងនៅមជ្ឈមណ្ដល Grimaldi Forum ប្រទេសមូណាកូ។ ជាមួយទម្រង់ថ្មី គ្មានការចែកពូល (group stage) ដូចមុនឡើយ ដោយជំនួសវិញនូវការប្រកួតសន្សំពិន្ទុ (League phase) ដោយក្រុមនីមួយៗមានការប្រកួតជាមួយ៨ក្រុមផ្សេងទៀតនៅវគ្គនេ...
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បានបង្កើតទម្រង់ប្រកួតថ្មីសម្រាប់ជើងឯកក្លិបកំពូលអឺរ៉ុប បន្ទាប់ពីបង្កើនក្រុមពី៣២ ទៅ ៣៦ក្រុម នៅរដូវកាល ២០២៤-២៥ នេះ។ ក្រុមទាំង៣៦ ដែល៣០ក្រុមបានកៅអីស្វ័យប្រវត្តិ និង៦ក្រុមទទួលបានពីការប្រកួតជម្រុះ play-off នឹងមាន៨ប្រកួតរៀងខ្លួន ទល់នឹង៨ក្រុមផ្សេងគ្នា ក្នុងវគ្គសន្សំពិន្ទុ League phase។ ចំណោម៨ប្រ...
article_6132.txt
បញ្ជីឈ្មោះបេក្ខភាពកីឡាករ ៣០រូប ចុងក្រោយ សម្រាប់ប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០២៤ បានបង្ហាញជាផ្លូវការ នាថ្ងៃទី៤ ខែកញ្ញា ដោយគ្មានឈ្មោះទាំង Lionel Messi និង Cristiano Ronaldo ជាលើកដំបូងក្នុងរយៈពេលប្រមាណ ២ទសវត្សរ៍។ Jude Bellingham និង Vinicius Jr សមាជិកក្រុម Real Madrid ទំនងជាបេក្ខភាពឈានមុខគេ សម្រាប់ការប្រជែងព...
ការគ្មានឈ្មោះរបស់ Messi និង Ronaldo ជាបេក្ខភាពប្រជែងពានរង្វាន់ Ballon d’Or លើកនេះ គឺជាលើកដំបូងហើយ ចាប់តាំងពីឆ្នាំ ២០០៣ មក ដែលកីឡាករលំដាប់កំពូលពិភពលោកទាំង ២រូប នេះ បានជាប់ឈ្មោះក្នុងការប្រកួតប្រជែងពានរង្វាន់កីឡាករឆ្នើមទូទាំងពិភពលោក។ អំឡុងពេលកីឡាករគូប្រជែងទាំង ២ ប្រកបអាជីពនៅក្នុងបាល់ទាត់តំបន់អឺរ៉ុប ពួកគេ ក៏តែងតែជាគូប្រជែង...
article_6133.txt
កីឡាការិនី Sarah Storey អត្តពលិកកីឡាប៉ារ៉ាឡាំពិករបស់ចក្រភពអង់គ្លេស បានបន្តធ្វើបានកំណត់ត្រាមេដាយមាសបន្ថែមទៀតក្នុងអាជីព ក្រោយរូបនាងបានប្រកួតឈ្នះលើប្រភេទកីឡាប៉ារ៉ាប្រណាំងកង់ (Women’s C5 time Trail) ស្ថិតក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ និងជាមេដាយមាសលើកទី១៨។
ក្នុងវ័យ ៤៦ឆ្នាំ កីឡាការិនីមានពិការភាព Storey បានបន្តឈ្នះមេដាយមាសកីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ លើប្រភេទកីឡាប្រណាំងកង់ (Cycling) និងជាការឈ្នះលើក ១៣។ មេដាយមាសចំនួន ៥ផ្សេងទៀតក្នុងកីឡាប៉ារ៉ាឡាំពិក Storey ដណ្តើមបានពីកីឡាហែលទឹក ។ ស្ថិតក្នុងការប្រកួតនាទីក្រុងប៉ារីស កីឡាការិនី Storey បានជិះដល់ទី ដោយប្រើថិរវេលា២០នាទី ...
article_6134.txt
កីឡាករ Rodrygo របស់ក្រុម Real Madrid បានិយាយថាក្រុមជម្រើសជាតិប្រេស៊ីល ត្រូវការតារាឆ្នើម Neymar Jr  ប្រសិនបើក្រុមចង់ឈ្នះពាន FIFA World Cup នៅឆ្នាំ ២០២៦ ដែលធ្វើឡើងនៅក្នុងទ្វីបអាម៉េរិកខាងជើង។
ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ ដែលរកគ្រាប់បាល់ជ័យជម្នះជួយឱ្យក្រុមប្រេស៊ីល យកឈ្នះលើអេក្វាទ័រ ក្នុងលទ្ធផល ១-០ នៃការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង កាលពីសប្តាហ៍មុន បានលើកឡើងពីរៀមច្បងរបស់គេ Neymar Jr ថាជាកីឡាករសំខាន់ក្នុងការនាំប្រេស៊ីលទៅរកភាពជោគជ័យ។ ស៊ុត ១គ្រាប់ យកឈ្នះការប្រកួតទល់អេក្វាទ័រ សប្...
article_6135.txt
អ្នករៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិក ឆ្នាំ ២០២៤ (Paris 2024) បានចាក់បញ្ជាំងផ្ទាំងរូបភាពរបស់កីឡាការិនី Rebecca Cheptegei នៅលើផ្ទាំងអេក្រង់ (LED) ដ៏ធំក្នុងទីក្រុងប៉ារីស អំឡុងពិធីបិទបញ្ចប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក នាថ្ងៃទី៨ ខែកញ្ញា ដើម្បីបង្ហាញការគោរព និងសោកស្តាយចំពោះការបាត់បង់ជីវិតកីឡារិនីម៉ារ៉...
រូបភាពរបស់កីឡាការិនី Cheptegei បានបង្ហាញនៅលើផ្ទាំងអេក្រង់ នៅបរិវេណទីលាន Esplanade des Invalides។ អ្នកគាំទ្រដែលបានឈរទស្សនាការប្រកួតនៅទីនោះ បាននាំគ្នាទះដៃសាទរ និងបានស្រែកហ៊ោ ដើម្បីបង្ហាញជាក្តីនឹករលឹក ការគោរព និងជាក្តីសោកស្តាយចំពោះការស្លាប់របស់ Cheptegei។ កីឡាការិនីវ័យ ៣៣ឆ្នាំ ធ្លាប់បានចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉...
article_6136.txt
ខ្សែប្រយុទ្ធ​ Cristiano Ronaldo បានតាំងចិត្តយ៉ាងមុតមាំដើម្បីជួយព័រទុយហ្កាល់ ប្រកួតប្រជែងពានរង្វាន់ UEFA Nations League ខណៈតារាបាល់ទាត់វ័យ ៣៩ឆ្នាំ លេចលឺពាក្យចចាមអាម៉ាមចូលនិវត្តន៍។
តារាបាល់ទាត់វ័យ ៣៩ឆ្នាំ មកដល់ពេលនេះ នៅតែមានមហិច្ឆតាខ្លាំង ក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្កាល់ ក្នុងការដណ្តើមពានរង្វាន់អន្តរជាតិបន្ថែមទៀត។ Ronaldo បានអះអាងថា រូបគេនឹងផ្តល់គ្រប់យ៉ាងអស់ពីសមត្ថភាព នៅក្នុងការប្រកួតពានរង្វាន់ Nations League ឆ្នាំ ២០២៤។ នាពេលថ្មីៗនេះ Ronaldo ត្រូវបានសារព័ត៌មានកីឡាជាច្រើននៅ...
article_6137.txt
Ronaldo នឹងត្រូវបង្ហាញខ្លួនជាថ្មីជាមួយនឹងក្រុមជម្រើសជាតិ សម្រាប់ការប្រកួតពានរង្វាន់ UEFA Nations League តទល់នឹងក្រុមក្រូអាស៊ី នៅថ្ងៃទី៥ ខែកញ្ញា មុនពេលទៅប៉ះក្រុមស្កុតឡែន នៅ ៣ថ្ងៃ បន្ទាប់។ ព័រទុយហ្កាល់ ស្កុតឡែន ក្រូអាស៊ី និងប៉ូឡូញ សុទ្ធសឹងតែជាក្រុមស្ថិតក្នុងពូលទី១ កម្រិតលីគលំដាប់​ A  របស់ពានរង្វាន់ UEFA Nations League។
ក្នុងសន្និសីទកាសែតមុនការប្រកួតមកដល់ តារាបាល់ទាត់ក្រុម Al Nassr បានអះអាងថា​រូបគេ មិនធ្លាប់បានគិតសោះឡើយ អំពីការចាកចេញពីក្រុមជម្រើសជាតិព័រទុយហ្កាល់។ កីឡាករវ័យ ៣៩ឆ្នាំ ថែមទាំង​បានច្រានចោលព័ត៌មានចចាមអារ៉ាមនាពេលកន្លងទៅ ទាក់ទង នឹងការពិចារណាចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ដោយសម្ងាត់។ Ronaldo បាន​​និយាយក្នុងសន្និសីទកាសែតដូច្នេះ​៖«...
article_6138.txt
ក្រុមការពារតំណែងជើងឯក Real Madrid វិលត្រឡប់យកឈ្នះការប្រកួតឡើងវិញ ទល់នឹងក្រុម Real Betis លទ្ធផល ២-០ អរគុណទៅដល់ការរកគ្រាប់បាល់ទាត់ របស់ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe។ ខ្សែប្រយុទ្ធ Mbappe ក៏បាននិយាយថា ទើបរកបានគ្រាប់បាល់លើកដំបូងក្នុងក្របខណ្ឌ La Liga បានធ្វើឱ្យរូបគេធូរស្បើយអារម្មណ៍ពីការប្រកួតមុនៗដែលគ្មានគ្រាប់បាល់កើតឡើ...
គ្រាប់បាល់ជ័យជម្នះ ២គ្រាប់ របស់ក្រុម Real Madrid ទល់នឹងក្រុម Real Betis កើតឡើងនៅក្នុងនាទី៦៧ វគ្គទីពីរ ពីការស៊ុតយ៉ាងល្អរបស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ ពីការបញ្ជូនដ៏ល្អពីខ្សែបម្រើ Federico Valverde។ បើកការនាំមុខមិនយូប៉ុន្មានក្រុមអធិរាជស ចំណេញឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយ កីឡាករសញ្ជាតិបារាំង Mbappe ដែលទើបរកបានគ្រាប់បាល់ដំបូង...
article_6139.txt
កីឡាការិនីម៉ារ៉ាតុនអ៊ូហ្កង់ដា Rebecca Cheptegei ដែកទើបចូលរួមអូឡាំពិកប៉ារីស បានស្លាប់ នៅប៉ុន្មានថ្ងៃក្រោយពេលនាង ត្រូវអតីតមិត្តប្រុសចាក់សាំងដុត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីអ៊ូហ្កង់ដា។
Rebecca Cheptegei មានវ័យ ៣៣ឆ្នាំ គឺជាកីឡាការិនីរត់ម៉ារ៉ាតុនតំណាងឱ្យប្រទេសអ៊ូហ្កង់ដា ដោយនាងធ្លាប់ បានចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កាលពីខែកក្កដា កន្លងទៅ។ បើតាមការអះអាងរបស់វេជ្ជបណ្ឌិតអ៊ូហ្កង់ដា Cheptegei បានរងគ្រោះ រលាកស្បែកខ្លួនយ៉ាងខ្លាំង បន្ទាប់ពីរងការវាយប្រហារដោយការចាក់សាំងដុតពីសំណាក់...
article_614.txt
ក្រោយខកខានធ្វើតេស្តតាំងពីឆ្នាំ២០១៧ កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរជាថ្មីចាប់ពីពាក់កណ្ដាលខែតុលា ដល់ដើមខែវិច្ឆិកា។ សមាជិកសភាកូរ៉េខាងត្បូងប្រាប់អ្នកកាសែតបែបនេះនៅថ្ងៃទី២៨ ខែកញ្ញា ក្រោយទទួលព័ត៌មានពីចារកម្មជាតិ។
កូរ៉េខាងជើង ត្រូវដឹងថា បានបញ្ចប់ការត្រៀមសម្រាប់សាកល្បងនុយក្លេអ៊ែរលើកទី៧ហើយ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ពីកាលបរិច្ឆេទនៅឡើយ។ ប៉ុន្តែចារកម្មកូរ៉េខាងត្បូង នៅថ្ងៃទី២៨ ខែកញ្ញា បានផ្ដល់ពេលវេលាដែលទីក្រុងព្យុងយ៉ាងអាចសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ បន្ទាប់ពីទទួលរបាយការណ៍សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) សមាជិកសភាកូរ៉ខាងត...
article_6140.txt
កីឡាករវាយកូនបាល់ Jannik Sinner ក្លាយជាម្ចាស់ជើងឯក US Open លើកដំបូងនៅឆ្នាំ ២០២៤។​ ជា Grand Slam ទី២ បន្ទាប់ Australian Open នឹងធ្វើឱ្យកីឡាករអ៊ីតាលី Sinner ក្លាយជាគូប្រជែងដ៏លេចធ្លោជាមួយ Carlos Alcaraz ក្នុងកីឡាវាយកូនបាល់ ក្រោយយុគសម័យរបស់កំពូលកីឡាករទាំងបី Roger Federer, Rafael Nadal និង Novak Djokovic បានបញ្ចប់។
វ័យ២៣ឆ្នាំ Sinner បានយកឈ្នះកីឡាករអាម៉េរិក Alex Michelsen នៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី៨ ខែកញ្ញា ក្នុងលទ្ធផល ៦-១, ៦-៤ និង ៦-២ ដើម្បីគ្រងជើងឯក US Open ជាលើកដំបូងក្នុងអាជីព។ US Open ជា Grand Slam ទី២ របស់កីឡាករសញ្ជាតិអ៊ីតាលី ក្រោយរូបគេឈ្នះ Australian Open កាលពីដើមឆ្នាំ ២០២៤។ ក្រសោបបាន Grand Slam ទី២ បានធ្វើឱ្យកីឡាករវាយកូនប...
article_6141.txt
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ក្រុងប៉ារីស ឆ្នាំ ២០២៤ បានបិទបញ្ចប់កម្មវិធីប្រកួតផ្លូវការហើយ​នៅ​យប់ថ្ងៃទី៨ ខែកញ្ញា។ ចិន បញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងដោយរកបានមេដាយច្រើនដាច់គេ និងលើកទី៥ជាប់ៗគ្នាជាកំណត់ត្រា តាមពីក្រោយដោយចក្រភពអង់គ្លេស និងអាម៉េរិក ស្របពេលម្ចាស់ផ្ទះបារាំងនៅលេខ៨។ ចំណោមប្រទេសចំនួន១០ ពីអាស៊ីអាគ្នេយ៍ មានតែ ថៃ...
ក្រោយដំណើរការប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ារីសជាផ្លូវការរយៈ១១ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា មានប្រទេស/ក្រុម​ ៨៥ រកបានមេដាយរៀងខ្លួន ក្នុងចំណោមប្រទេស/ក្រុម ១៦៧ ជុំវិញពិភពលោក ដែលមានវត្តមាននៅបារាំង។ ចិន នៅតែរក្សាចំណាត់ថ្នាក់កំពូលតារាងរបស់ខ្លួននៅប៉ារ៉ាឡាំពិក ប៉ារីស ឆ្នាំ ២០២៤នេះ ខណៈចក្រភពអង់គ្លេស និងអាម៉េរិក ក៏នៅត...
article_6142.txt
លោក Hansi Flick គ្រូបង្វឹកថ្មីរបស់ក្រុម Barcelona ផ្តាំកូនក្រុមឱ្យផ្តោតអារម្មណ៍ខ្លាំង លើការប្រកួតប្រជែងពានរង្វាន់ Li Liga ក្នុងរដូវកាល ២០២៤-២៥ ខណៈក្រុមធ្វើបានល្អខ្លាំងនៅការប្រកួត ២លើកដំបូង បើទោះអវត្តមានកីឡាករសំខាន់ៗ។
Barca បច្ចុប្បន្នកំពុងឈរកំពូលតារាង ជាមួយនឹងក្រុម Celta Vigo មានចំនួន ៦ពិន្ទុ ក្នុងដៃស្មើគ្នា ហើយសម្រាប់ការប្រកួតបន្ទាប់ Barcelona នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីទីក្រុងម៉ាទ្រីដ​ ដើម្បីតទល់ជាមួយនឹងក្រុម Rayo Vallecano ដោយការប្រកួតត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា។ Rayo Vallecano នៅដើមការប្រកួត ២លើកដំបូងរបស់ពួកគេក៏មិនទាន់ចាញ់នៅ...
article_6143.txt
សហព័ន្ធកីឡាបាល់ទាត់ចិន (CFA) នៅថ្ងៃទី១០ ខែកញ្ញា បានដាក់បម្រាមអ្នកពាក់ព័ន្ធករណីល្បែងភ្នាល់បាល់ និងរៀបចំលទ្ធផលការប្រកួតទុកមុនចំនួន ៤៣នាក់ ពីសកម្មភាពបាល់ទាត់ក្នុងប្រទេសខ្លួនមួយជីវិត។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ក្នុងចំណោមនោះ មានអតីតកីឡាករក្រុមជម្រើសជាតិចិន ៣រូប និងអតីតកីឡាករកូរ៉េខាងត្បូង Son Jun-Ho។
ក្រសួងសន្តិសុខសាធារណៈប្រទេសចិន បានដាក់បម្រាមទៅលើមនុស្សចំនួន ៤៣នាក់ ក្នុងចំណោមមនុស្សចំនួន ១២៨ ដែលជាប់ពាក់ព័ន្ធសរុប ស្ថិតក្រោមការស៊ើបអង្កេតរយៈពេល ២ឆ្នាំ លើការលេងល្បែងស៊ីសងខុសច្បាប់ និងរៀបចំលទ្ធផលការប្រកួតបាល់ទាត់ក្នុងប្រទេសចិន។ រយៈពេលចុងក្រោយមកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញច្បាប់ពង្រឹងការបង្រ្កាបអំពើពុករលួយ ក្នុងវិស...
article_6144.txt
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន អង្វរអ្នកគាំទ្រខ្លួន កុំឱ្យស្រែកច្រៀងដោយប្រើពាក្យជេរប្រមាថទៅលើក្រុមគូប្រកួត នៅក្នុងជំនួបវគ្គជម្រុះពានរង្វាន់ World Cup 2026 ទ្វិបអាម៉េរិកខាងត្បូង ទល់នឹងក្រុមស៊ីលី ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។
ក្រុមអាហ្សង់ទីនបានបង្ហោះសារនៅលើបណ្តាញសង្គមដូច្នេះថា៖« FIFA និងអនុវត្តការដាក់ទណ្ឌកម្មដោយកាត់បន្ថយចំនួនអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាននៅក្នុងការប្រកួតបន្ទាប់ដែលអាហ្សង់ទីនធ្វើម្ចាស់ផ្ទះ ប្រសិនបើមានការស្រែកដោយការប្រើពាក្យជេរប្រមាថ ឬការរើសអើងផ្សេងៗ។»។ មែនទែនទៅ បើសិនជាមានករណីស្រែកច្រៀងរើសអើងផ្សេងៗ ដូចជាការប្រឆាំងការស្រលាញ់ភ...
article_6145.txt
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន យកឈ្នះក្រុមស៊ីលី លទ្ធផល ៣-០ នៅក្នុងជំនួបការប្រកួតវគ្គជម្រុះពានរង្វាន់ FIFA World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)​ ដោយគ្មានវត្តមាន Lionel Messi។
គ្រាប់បាល់ចំនួន ៣គ្រាប់ នាំជ័យជម្នះ ធ្វើបានដោយកីឡាករខ្សែបម្រើ Alexis Mac Allister នាទី៤៨ ខ្សែប្រយុទ្ធ Julian Alvarez ស៊ុតគ្រាប់ទី២ នៅនាទី៨៤ និងនៅនាទី៩០+១ គ្រាប់បាល់ទី៣ ស៊ុតដោយ Paulo Dybala។ នៅក្នុងការប្រកួតនោះ ក្រុមម្ចាស់ជើងឯក Copa America ហាក់បីមានទម្រង់លេងខ្លាំង បើទោះជាគ្មានវត្តមានរបស់តារាឆ្នើមវ័យ ៣៧ឆ្នាំ Messi និង A...
article_6146.txt
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស និងកីឡាប៉ារ៉ាឡាំពិកប៉ារីស ឆ្នាំ ២០២៤  បានបំបែកកំណត់ត្រានៃការលក់សំបុត្របានច្រើនលើសលុប ក្នុងចំនួនជាង ១២លានសន្លឹក។ នេះបើតាមការប្រកាសរបស់អ្នករៀបចំ នៅថ្ងៃទី៨ ខែកញ្ញា។
សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤ សំបុត្រចំនួនជាង ៩​,៥លានសន្លឹក ត្រូវបានលក់អស់ សម្រាប់អ្នកគាំទ្រមកពីជុំវិញពិភពលោក ដែលបានចូលរួមទស្សនាការប្រកួត ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា។ ចំណែកសំបុត្រចំនួនជាង ២,៥លានសន្លឹក ត្រូវបានលក់អស់សម្រាប់ការប្រកួតកីឡាប៉ារ៉ាឡាំពិក ដែលបានចាប់ផ្តើមការប្រកួត ពីថ្ង...
article_6147.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី អាចដាក់បញ្ចូលកីឡាករកូនកាត់ដែលមានសមត្ថភាព ដល់ទៅ ១១នាក់ បន្ទាប់ពីបន្ថែមអ្នកចាំទីសញ្ជាតិហូឡង់ Maarten Paes ដោយជោគជ័យ។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) កាលពីពេលថ្មីៗនេះ ទួលបានសិទ្ធិអនុញ្ញាតពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ឱ្យកីឡាករចាំទីកូនកាត់ឥណ្ឌូណេស៊ី-ហូឡង់ ​Maarten Paes វ័យ ២៦ឆ្នាំ មួយរូបបន្ថែមទៀតចូលលេងក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមខ្លួនប្រកួតជម្រុះ World Cup ឆ្នាំ ២០២៦។ ការបូកបន្ថែមអ្នកចាំទីមួយរូបទៀតនេះ ក្រុមបាល់ទាត់ជម្រើសជា...
article_6148.txt
ការប្រកួតពានរង្វាន់ក្លិបកំពូលប្រចាំទ្វីបអឺរ៉ុប UEFA Champions League ជាមួយរូបមន្តការប្រកួតថ្មីនឹងត្រូវចាប់ផ្តើម ពីរដូវកាល ២០២៤-២៥ នេះ ខណៈការប្រកួតក៏នឹងត្រូវផ្លាស់ប្តូរថ្មីសូម្បីតែបទភ្លេងតំណាង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនប្រចាំទ្វីបអឺរ៉ុប រិះគន់ខ្លាំងៗ និងថែមទាំងចោទប្រកាន់ថាបានបំផ្លាញភាពទាក់ទាញរបស់ការប្រកួត។
រដូវកាលថ្មី ២០២៤-២៥ ការប្រកួតពានរង្វាន់ UEFA Champions League, UEFA Europa League និង Europa Conference League មានការផ្លាស់ប្តូររូបមន្តការប្រកួតថ្មី ដោយក្រុមទាំង ៣២ នឹងត្រូវចាត់ចូលក្នុងពូលរួមគ្នាមួយ ហើយក្រុមនីមួយៗ នឹងត្រូវឆ្លងកាត់ការប្រកួតចំនួន ៨ ក្នុងវគ្គនេះ ដោយនឹងជួបក្រុមច្រើនជាងរូបមន្តការប្រកួតពេលមុនៗ។ ការផ្លាស់ប្តូ...
article_6149.txt
Kylian Mbappe រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់ ក្នុងការបង្ហាញខ្លួនដំបូងឱ្យ Real Madrid ក្នុងជ័យជម្នះលើក Atalanta ក្នុងលទ្ធផល ២-០ គ្រងជើងឯកអឺរ៉ុប UEFA Super Cup ឆ្នាំ ២០២៤ និងជាកំណត់ត្រាលើកទី៦។
ក្នុងជំនួបដណ្តើមពាន Super Cup រវាងជើងឯក UEFA Champions League និងជើងឯក UEFA Europa League ដែលធ្វើឡើងនៅកីឡដ្ឋាន Warszawa ប្រទេសប៉ូឡូញ នៅរាត្រីថ្ងៃទី១៤ ខែសីហា​ ខ្សែបម្រើ Federico Valverde សម្រេចទីគ្រាប់នាំមុខឱ្យក្រុមយក្សអេស្ប៉ាញនៅនាទី៥៩ តាមរយៈការបញ្ជូនដ៏ល្អរបស់ Vinicius Junior។ ៩នាទីបន្ទាប់ ខ្សែប្រយុទ្ធឆ្នើមរបស់បារាំង និ...
article_615.txt
កូរ៉េខាងជើង នៅថ្ងៃទី៤ ខែតុលា បាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមមួយគ្រាប់សំដៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយហោះរំលងជប៉ុនថែមទៀត។ នេះជាលើកទី៥ ដែលកូរ៉េខាងជើងបាញ់មីស៊ីលក្នុងពេលជាងសប្ដាហ៍។
ខុសពីលើក៤ចុងក្រោយ មីស៊ីលដែលកូរ៉េខាងជើងបាញ់ព្រឹកថ្ងៃទី៤ ខែតុលា ជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយមធ្យមវិញម្ដង។ យោធាកូរ៉េខាងត្បូងអះអាងថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri ក្នុងខេត្ត Jagang ភាគខាងជើងប្រទេស។ ក្នុងសារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បញ្ជាក់ថា ទន្ទឹមនឹងការតាមដាន និងការប្រុងប្រយ័ត...
article_6150.txt
តារាចម្រៀងលំដាប់ពិភពលោក Ed Sheeran របស់ចក្រភពអង់គ្លេស បានទិញភាគហ៊ុនក្លិប Ipswich Town ១,៤ភាគរយ ដើម្បីសម្រេចក្តីស្រមៃក្នុងជីវិត។ ក្លិប Ipswich Town ដែលស្ថិតក្នុងទីក្រុងកំណើតរបស់តារាចម្រៀង Ed Sheeran ទើបវិលត្រឡប់ឡើងទៅ Premier League សម្រាប់រដូវកាល ២០២៤-២៥។
តាមពិតទៅការទិញភាគហ៊ុនក្លិប Ipswich Town ចំនួន ១,៤ភាគរយ របស់តារាចម្រៀងដ៏ល្បីលំដាប់ពិភពលោក Ed Sheeran ក៏ត្រូវបានក្លិបបញ្ជាក់ដែរថារូបគេ នឹងមិនមានសិទ្ធិចូលរួមក្នុងក្រុមការងារថ្នាក់ដឹកនាំប្រតិបត្តិរបស់ក្លិបបាននោះទេ។ ប៉ុន្តែបើតាមការអះអាងរបស់ក្លិប Ipswich តារាចម្រៀងរូបនេះ នឹងអាចបង្ហាញវត្តមានទស្សនារាល់ការប្រកួតរបស់ក្លិបក្នុងទឹ...
article_6151.txt
ប្រទេសម៉ារ៉ុក បានបង្ហាញផែនការកសាងកីឡដ្ឋានបាល់ទាត់ធំបំផុតជាងគេលើពិភពលោក ឈ្មោះ Casablanca Grand Stade Hassan II ត្រៀមសម្រាប់រៀបចំការប្រកួតព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣០ ជាសាធារណៈ។ តាមគម្រោង កីឡដ្ឋាននេះអាចផ្ទុកអ្នកគាំទ្របានចំនួន ១១៥,០០០នាក់។
ប្រទេសម៉ារ៉ុក ទទួលបានសិទ្ធិធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត World Cup ឆ្នាំ ២០៣០ ជាមួយនឹងអេស្ប៉ាញ ព័រទុយហ្កាល់ ហើយដែលជាពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឈានដល់ការគម្រប់ខួបនៃការបង្កើតឡើង ១០០ឆ្នាំ។ ផែនការសាងសង់កីឡដ្ឋានដ៏ធំបំផុតលើពិភពលោកមួយនេះ ដែលនឹងអាចធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ ២០៣០ បានដាក់បង...
article_6152.txt
ម្ចាស់ការពារតំណែងជើងឯក Manchester City, Manchester United, Liverpool និង Arsenal រកបាន៣ពិន្ទុរៀងខ្លួននៅជំនួបបើកឆាក Premier League រដូវកាលថ្មី ២០២៤-២៥។ Man City ឈ្នះ Chelsea ២-០, Man Utd ឈ្នះ Fulham ១-០, Liverpool ឈ្នះ Ipswich Town ២-០ និង Arsenal ឈ្នះ Wolves ២-០។
ជំនួបបើកឆាកដំបូងគេបង្អស់ក្នុងពានរង្វាន់លីគកំពូលអង់គ្លេសធ្វើឡើងរវាង Man Utd ទល់នឹង Fulham ក្នុងកីឡដ្ឋាន Old Trafford នៅរាត្រីថ្ងៃទី១៦ ខែសីហា។ ខ្សែប្រយុទ្ធចំណូលថ្មី Joshua Zirkzee ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះឱ្យក្រុមលោក Erik ten Hag។ Zirkzee ខ្សែប្រយុទ្ធអន្តរជាតិហូឡង់ ដែលលោក Ten Hag ទិញពី Bologna នៅដើមរដូវកាលនេះ។ Man...
article_6153.txt
កីឡាការិនីកីឡារាំ «Breakdance» Rachael Raygun ទទួលរងបញ្ហាផ្លូវអារម្មណ៍ធ្ងន់ធ្ងរ បន្ទាប់ពីរងការិះគន់ និងការស្អប់ខ្ពើមពីសំណាក់អ្នកប្រើប្រាសប្រព័ន្ធអ៊ិនធឺណិត ចំពោះការរាំរបស់ខ្លួនក្នុងការប្រកួតប្រជែងនៅកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។
កីឡាការិនីរាំអូស្ត្រាលី វ័យ ៣៦ឆ្នាំ ដែលជាសាស្ត្រាចារ្យសកលវិទ្យាល័យស៊ីដនីមួយរូបផងនោះ បានចូលរួមកីឡាអូឡាំពិកទីក្រុងប៉ារីសក្នុងប្រភេទកីឡារាំ Breakdance ដែលទើបដាក់បញ្ចូលលើកដំបូង។ Raygun បានបង្ហាញក្បាច់រាំដ៏គួរឱ្យភ្ញាក់ផ្អើល ថែមទាំងទទួលបានការកោតសរសើរពីសំណាក់អ្នកគាំទ្រ ក៏ដូចជាក្រុមកីឡាការិនីដែលចូលរួមប្រលងដូចគ្នានោះ។ ពេលប្រកួត...
article_6154.txt
ខ្សែបម្រើ Ilkay Gundogan ដែលទើបប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ មានដំណឹងលេចឮថាក្លិប Manchester City កំពុងចរចា នាំយករូបគេត្រឡប់ពី Barcelona ទៅអង់គ្លេសវិញ។
Gundogan វ័យ៣៣ឆ្នាំ បានចាកចេញពីក្រុម Man City ផ្លាស់ទៅក្លិប Barcelona នៅក្នុងឆ្នាំ ២០២៣ ក្រោយពេលកីឡាករសញ្ជាតិអាល្លឺម៉ង់ជួយក្រុមដឹកនាំដោយលោក Pep Guardiola ឈ្នះពានរង្វាន់ ៣ ក្នុងមួយរដូវកាល។ រដូវកាល ២០២៣-២៤ ក្លិបរហស្សនាមមេឃខៀវ បានឈ្នះពានរង្វាន់ Premier League, UEFA Champions League និង FA Cup។ ការផ្លាស់ទៅកាន់ក្លិប Barcelo...
article_6155.txt
Thibaut Courtois អ្នកចាំទីរបស់ក្លិបយក្ស Real Madrid បានប្រកាសយ៉ាងដាច់ណាត់ ថារូបគេនឹងមិនវិលចូលលេងឱ្យជម្រើសជាតិបែលហ្ស៊ិកវិញឡើយ ក្រោមការដឹកនាំរបស់លោក Domenico Tedesco។ Courtois និង Tedesco ធ្លាប់មានបញ្ហាមើលមុខគ្នាមិនចំ នៅមុនពេលព្រឹត្តិការណ៍ Euro 2024។
បច្ចុប្បន្ន Courtois ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ល្អបំផុតមួយរូបក្នុងពិភពលោក និងកំពុងប្រកបអាជីពបានយ៉ាងជោគជ័យក្នុងក្លិបអេស្ប៉ាញ Real Madrid។ អ្នកចាំទីវ័យ ៣២ឆ្នាំ រូបនេះ មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក សម្រាប់ការប្រកួតពានរង្វាន់ Euro 2024 នោះទេ ក្រោយមានបញ្ហាជម្លោះជាមួយនឹងលោក Tedesco ព្រមទាំងបញ្ហារបួស កាលពីឆ្ន...
article_6156.txt
កីឡាករខ្សែបម្រើ Ilkay Gundogan បានប្រកាសចូលនិវត្តន៍ពីការប្រកួតបាល់ទាត់ឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅត្រឹមវ័យ ៣៣ឆ្នាំ និងក្រោយពេលជួយក្រុមអាល្លឺម៉ង់ប្រកួតប្រជែងក្នុងពានរង្វាន់ ​Euro 2024 ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ។
Gundogan ដែលចូលរួមជាមួយ Barcelona ក្រោយផ្ទេរចេញពីក្រោម Manchester City កាលពីឆ្នាំ ២០២៣ បង្ហាញខ្លួនលើកដំបូង ឱ្យជម្រើសជាតិអាល្លឺម៉ង់នៅក្នុងឆ្នាំ ២០១១។ ជាមួយនឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ខ្សែបម្រើវ័យ ៣៣ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១៩គ្រាប់ និងបានបង្ហាញខ្លួនសរុប ៨២លើក។ «ក្រោយពេលឆ្លងកាត់ការពិចារណាច្រើនសប្តាហ៍ ខ្ញុំបានឈានដល់ការ...
article_6157.txt
ការប្រកួតលីគធំៗលើពិភពលោក បានចាប់ផ្តើមក្នុងខែសីហា​នេះ។ ការទិញលក់កីឡាករ បានក្លាយជារឿងដ៏សំខាន់សម្រាប់ក្រុមនីមួយៗ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវ​ក្តៅ​ដើម​រដូវកាល។ ក្លិបធំៗទាំងអស់ ត្រូវការដោះដូរសមាសភាពកីឡាករ ដើម្បីពង្រឹងក្រុម ប្រកួត​ប្រជែងដណ្តើមពាន នៅតាមលីគរៀងៗខ្លួន។
ការដោះដូរកីឡានៅដើមរដូវកាលនេះហើយ ដែលបង្ហាញពីតម្រូវការចាំបាច់ ក៏ដូចជា​កម្លាំង​បន្ថែម ដើម្បីបំពេញបង្គ្រប់ចំណុចខ្វះខាតរបស់ក្លិបទាំង​នោះ។ ការចំណាយប្រាក់ លើការផ្ទេរកីឡាបាល់ទាត់ ក៏មានទំហំខុសៗគ្នា អាស្រ័យលើសមត្ថភាពកីឡាករ និង​កម្រិតការប្រកួត​តាមតំបន់។ ​ថ្ងៃទី៣០ ខែសីហា ជាកាលបរិច្ឆេទបិទបញ្ចប់​ទីផ្សារដោះដូរកីឡាកររដូវក្តៅ ​សម្រាប់​...
article_6158.txt
លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំចំពោះវិញ្ញាណក្ខន្ធលោក Sven Goran Eriksson អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ដែលទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ ដោយសារតែជំងឺមហារីគលំពែង។
លោក Eriksson អតីតអ្នកចាត់ការបាល់ទាត់សញ្ជាតិស៊ុយអែត ធ្លាប់មានប្រវត្តិដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ចាប់ពីឆ្នាំ ២០០១ រហូតដល់ឆ្នាំ ២០០៦។ ការទទួលមរណភាពរបស់លោក Eriksson ព្រោះតែជំងឺមហារីកលំពែង ដែលលោកបានព្យាយាមប្រយុទ្ធប្រឆាំងរយៈពេលច្រើនឆ្នាំរួចមកហើយ។ ចំពោះការបាត់បង់ធនធានដ៏សំខាន់ក្នុងវិស័យបាល់ទាត់ លោក Infantino បានបង្ហាញអារម្ម...
article_6159.txt
លោក Vincent Kompany ដែលជាគ្រូបង្វឹកក្រុមថ្មីរបស់ក្លិប Bayern Munich បានសរសើរដល់កូនក្រុមរបស់លោក ថាមានការតាំងចិត្តខ្ពស់ រហូតអាចវាយបកឈ្នះ VfL Wolfsburg ៣-២ ក្នុងការប្រកួតថ្ងៃបើកឆាកពានរង្វាន់លីគកំពូលអាល្លឺម៉ង់ (Bundesliga) នៅថ្ងៃទី២៥ ខែសីហា។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងខ្លាំងអាល្លឺម៉ង់ សម្រេចបានដោយកីឡាករ​ Serge Gnabry នៅនាទី៨២ ដើម្បីលើកមុខមាត់របស់លោក Kompany ជាគ្រូបង្វឹកថ្មីប្រចាំក្រុម។ លោក Kompany ចូលជំនួសតំណែង លោក Thomas Tuchel ដែលលាលែងតំណែងពីក្រុមក្រោយចប់រដូវកាលមុន ខណៈក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ ៣។ យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតស្ថិតក្នុងទឹកដីរបស់ក្លិប​ ...
article_616.txt
រដ្ឋមន្រ្តីដឹកជញ្ជូនអាម៉េរិក Pete Buttigieg នៅថ្ងៃទី២៧ ខែកញ្ញាអំពាវនាវឱ្យរដ្ឋសមាជិកអង្គការសហប្រជាជាតិ (UN) ដទៃទៀតគាំទ្រការចូលរួមរបស់តៃវ៉ាន់ក្នុងអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។ ប៉ុន្តែអ្នកតំណាងរដ្ឋាភិបាលក្រុងប៉េកាំងនៅ ICAO ប្រឆាំងរឿងនេះដោយថា អាម៉េរិកបំពានធម្មនុញ្ញ UN។
កៅអីរបស់តៃវ៉ាន់នៅអង្គការសហប្រជាជាតិ (UN) ត្រូវបានជំនួសដោយចិនដីគោកតាំងពីឆ្នាំ១៩៧១ មកម្ល៉េះ ហើយចាប់តាំងពីនោះមករដ្ឋាភិបាលក្រុងតៃប៉ិត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងប្រឆាំងដាច់ខាតពីការចូលរួមកិច្ចប្រជុំណាមួយរបស់ UN។ ដោយមិនមែនជារដ្ឋសមាជិក UN តៃវ៉ាន់ក៏មិនអាចចូលរួមមហាសន្និបាតរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)ដែលរៀបចំរៀងរា...
article_6160.txt
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang Seo កំពុងតែជ្រើសរើសក្រុ មថ្មី និងជាក្រុមចុងក្រោយ ដើម្បីទៅដឹកនាំមុនពេលលោកសម្រេចចិត្ត ចូលនិវត្តន៍ពីអាជីព គ្រូបង្វឹក ដោយប្រុងប្រយ័ត្នបំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកូ រ៉េខាងត្បូង Yonhap ហើយក្នុងរបាយការណ៍នោះទៀតសោត ក៏បានបង្ហាញពីសហព័ន្ធ បាល់ទាត់កម្ពុជា (FF...
ចាប់តាំងពីលោក Park Hang Seo បានចែកផ្លូវជាមួយនឹងក្រុមជម្រើសជាតិវៀតណាម កាលពីដើមឆ្នាំ ២០២៣ បុរសសញ្ជាតិកូរ៉េខាងត្បូងរូបនេះ មិនទាន់មានក្លិប ឬក្រុម ជម្រើសជាតិណាផ្សេងឡើយ ក្នុងការបន្តអាជីពរបស់លោក។ ស្នាដៃរបស់លោក Park ស្ថិតក្នុងជម្រើសជាតិវៀតណាម បានធ្វើឱ្យលោកក្លាយជាទីចាប់អារម្មណ៍ សម្រាប់ក្រុម ជម្រើសជាតិមួយចំនួន ក្នុងតំបន់អាស៊ីអាគ...
article_6161.txt
ពលរដ្ឋគុយបារាប់ពាន់នាក់ បាននាំគ្នាចេញមកអបអរសាទរ ដល់ជ័យជម្នះមេដាយមាសអូឡាំពិក ជាប្រវត្តិសាស្ត្ររបស់កីឡាករចំបាប់ Mijain Lopez ក្រោយពីបញ្ចប់បេសកកម្មប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស។
ក្រុមអត្តពលិកកីឡាអូឡាំពិករបស់គុយបា នៅពេលបានវិលត្រឡប់ដល់ប្រទេសកំណើតវិញ ពិធីអបអរគគ្រឹកគគ្រេង ត្រូវបានធ្វើឡើងភ្លាមៗ។ ក្រុមអត្តពលិកទាំងអស់បាននាំគ្នាជិះលើរថយន្តក្រុងបើកដំបូល ដង្ហែតាមដងផ្លូវចេញពីព្រលានយន្តហោះ ឆ្ពោះសំដៅទីលានប្រមូលផ្តុំ La Piragua Plaza ស្ថិតក្នុងរដ្ឋធានី Havana អមដោយការសាទរពី​ពលរដ្ឋក្នុងទីក្រុង។ មនុស្សម្នាច្រ...
article_6162.txt
ក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ត្រូវបានគេស្គាល់ថាជាលីគកីឡាបាល់ទាត់លំដាប់កំពូលលើពិភពលោក ដោយផ្អែកទៅលើកម្រិតនៃការប្រកួតប្រជែង និងមានភាពទាក់ទាញ។ ប្រាក់ឈ្នួលកីឡាករថ្លៃៗ ក៏ជារឿងដ៏គួរចាប់អារម្មណ៍ផងដែរ។
ក្រៅពីកម្រិតការប្រកួតប្រជែងក្នុងលីគ Premier League ក្រុមនីមួយៗ សុទ្ធសឹងតែមានកម្រិតខ្ពស់ ដែលមានការទិញ និងលក់កីឡាករក្នុងតម្លៃថ្លៃជាងលីគដទៃផងដែរ។ ដោយឡែកប្រាក់ថ្លៃពលកម្ម សម្រាប់កីឡាករនីមួយៗ ដែលកំពុងលេងក្នុងក្លិបស្ថិតក្នុងក្របខណ្ឌ Premier League ក៏សុទ្ធសឹងតែមានតម្លៃថ្លៃកប់ពពក លើសលីគកំពូលៗបាល់ទាត់ក្នុងតំបន់អឺរ៉ុបផ្សេងទៀត។ សម...
article_6163.txt
លោក Carlo Ancelotti មិនពេញចិត្តចំពោះលទ្ធផលការប្រកួតបើកឆាក La Liga ដែល Real Madrid បានត្រឹមស្មើ ១​-១ ទល់នឹង Mallorca និងបន្ទោសប្រព័ន្ធការពាររបស់កូនក្រុម។ ការប្រកួតនោះ ខ្សែប្រយុទ្ធចំណូលថ្មី Kylian Mbappe ក៏ធ្វើមិនបានល្អ សម្រាប់ការបង្ហាញខ្លួនដំបូងក្នុងលីគកំពូលប្រទេសអេស្ប៉ាញ។
តារាបាល់ទាត់បារាំងវ័យ ២៥ឆ្នាំ បានក្លាយជាកីឡាករចុងក្រោយ ដែលក្លិប Real Madrid នាំយកមករួមក្រុមក្នុងរដូវកាល ២០២៤-២៥ បន្ទាប់ពីរូបគេបានបញ្ចប់កិច្ចសន្យាជាមួយនឹងក្លិប Paris Saint Germain។ កាលពីសប្តាហ៍មុន Mbappe បានបង្ហាញខ្លួនលេងលើកដំបូងបំផុតឱ្យក្លិបយក្សអេស្ប៉ាញ និងស៊ុតបាល់មួយគ្រាប់ រួមចំណែកជួយក្រុមដណ្តើមបានពាន UEFA Super Cup ព...