file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7451.txt | ទីផ្សារដោះដូរកីឡាករនៅសល់រយៈពេលជិត ១ខែ ហើយសន្ទុះនៃការផ្ទេរកីឡាករសម្រាប់ត្រៀមក្នុងរដូវកាលថ្មី ២០២៣-២៤ កំពុងក្លាយជារឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយពីសំណាក់អ្នកតាមដាននៃវិស័យបាល់ទាត់ជុំវិញពិភពលោក។ | ទីផ្សារដោះមុនបើករដូវកាលថ្មី សម្រាប់តំបន់អឺរ៉ុប ក៏ដូចជាតំបន់អាស៊ីក៏កំពុងមានភាពមមារញឹកខ្លាំង ខណៈដែលអារ៉ាប៊ីសាអូឌីតបានបង្ហាញនូវសមត្ថភាពរបស់ពួកគេ ក្នុងការនាំយកកីឡាករជាច្រើនពីតំបន់អឺរ៉ុបដើម្បីទៅពង្រឹងបាល់ទាត់លីគរបស់ប្រទេសពួកគេ។ យ៉ាងណាមកដល់បច្ចុប្បន្ននេះ កីឡាករល្បីឈ្មោះមួយចំនួនត្រូវបានគេរំពឹងថានឹងអាចផ្លាស់ប្តូរទៅកាន់ក្លិបថ្ម... |
article_7452.txt | ក្លិប Paris Saint Germain បានចុះកិច្ចសន្យានាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Goncalo Ramos ពី SL Benfica ក្រោមកិច្ចសន្យាខ្ចីជើងរយៈពេលវែង ជាមួយជម្រើសទិញផ្តាច់ផងដែរ។ នេះបើតាមការប្រកាសរបស់ក្របខណ្ឌ Ligue 1 នៅថ្ងៃទី៧ ខែសីហា។ | «វាជាមោទកភាពដ៏អស្ចារ្យ និងសុភមង្គលដ៏ធំធេងក្នុងការចូលរួមជាមួយនឹងក្លិប Paris Saint Germain។ PSG គឺជាក្លិបដ៏ធំបំផុតមួយក្នុងពិភពលោក និងជាក្រុមដ៏ល្អបំផុត។»។ Ramos ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាមួយក្លិបបែបនេះ។ Ramos បានបង្ហាញខ្លួនលើកដំបូងបំផុតនៅក្រុម Benfica ក្នុងឆ្នាំ ២០២០ បន្ទាប់បានចូលរួមជាក្រុមឈុ... |
article_7453.txt | អ្នកចាំទីដៃស្អិត Gianluigi Buffon ដែលជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup 2006 បានប្រកាសពីការចូលនិវត្តន៍ពីវិស័យបាល់ទាត់អាជីពនៅថ្ងៃទី២ ខែសីហា នៅអាយុ ៤៥ឆ្នាំ។ | «សម្រាប់មនុស្សគ្រប់គ្នា អ្នកបានផ្តល់ឱ្យខ្ញុំនូវអ្វីគ្រប់យ៉ាង ខ្ញុំផ្តល់ឱ្យអ្នកនូវអ្វីគ្រប់យ៉ាង យើងបានធ្វើវាជាមួយគ្នា។»។ Buffon បានបង្ហោះនៅក្នុងបណ្តាញសង្គមក្នុងប្រទេសអង់គ្លេស។ អ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុមធំៗដូចជា Juventus, Paris Saint Germain នាពេលកន្លងមក ហើយដោយលោកបានឈ្នះពានរង្វាន់ក្របខណ្... |
article_7454.txt | ខ្សែការពារសញ្ជាតិក្រូអាស៊ី Josko Gvardiol បានផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Manchester City នៃក្របខណ្ឌ Premier League ដោយផ្ទេរពីក្រុម RB Leipzig ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមក្រុមម្ចាស់ជើងឯក Man City ប្រកាសនាថ្ងៃទី៥ ខែសីហា។ | តាមរយៈប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស Gvardiol បានចុះកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃ ៩០លានអឺរ៉ូ (៩៩លានដុល្លារ) ដោយតម្លៃនេះបានធ្វើឱ្យខ្សែការពារវ័យ ២១ឆ្នាំ បានក្លាយជាខ្សែការពារទី២ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពី Harry Maguire។ Maguire បានចុះកិច្ចសន្យាផ្ទេរតម្លៃ ៨០លានផោន (១០១,៩៨លានដុល្លារ... |
article_7455.txt | អ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Lionel Messi បានបង្កើតគេហទំព័រថ្មីមួយ ដែលបង្ហាញពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនទាំងអស់ ក្នុងអាជីពបាល់ទាត់។ ការបង្ហាញពីការស៊ុតបាល់បញ្ចូលទីទាំងអស់នោះ មានទាំងនៅក្លិប និងនៅក្រុមជម្រើសជាតិ។ | Messi រកបានគ្រាប់បាល់ ក្នុងវិស័យបាល់ទាត់អាជីពចំនួន ៦៧២គ្រាប់ កាលនៅក្លិប Barcelona មុនពេលរកបាន ៣២គ្រាប់ឱ្យ Paris Saint Germain អំឡុងរយៈពេល ២រដូវកាល ដែលគេបានចំណាយនៅទឹកដីប្រទេសបារាំង។ កាលពីពេលថ្មីៗ Messi រកបាន ៥គ្រាប់ពីការបង្ហាញខ្លួន ៣លើកឱ្យក្រុម Inter Miami។ ម្ចាស់ពានរង្វាន់ World Cup 2022 ក៏រកបាន ១០៣គ្រាប់សម្រាប់ក្រុមជម... |
article_7456.txt | ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីនូវែលសេឡង់ ធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ក្រោយប្រកួតស្មើជាមួយនឹងក្រុមនារីស្វ៊ីសលទ្ធផល ០-០។ ហ្វីលីពីន ក្រុមអាស៊ីអាគ្នេយ៍ទីពីរបន្ទាប់ពីវៀតណាមត្រូវវិចបង្វិចត្រឡប់ទៅផ្ទះវិញ ក្រោយចាញ់ន័រវែស ៦-០ នៅជំនួបចុងក្រោយ។ ក្រុមស្វ៊ីស, ន័រវែស, ជប៉ុន, អេស្ប៉ាញ, អង់គ្លេស, ស៊ុយអែ... | ឆ្លងកាត់៣ប្រកួតម្ចាស់ផ្ទះនារីនូវែលសេឡង់ បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល A ដោយរកបាន ៤ពិន្ទុ ឈរពីក្រោមក្រុមន័រវែសដែលមាន ៤ពិន្ទុដូចគ្នា ប៉ុន្តែមានសំណល់គ្រាប់បាល់បញ្ចូលទីល្អជាង។ ក្រោយបំបាក់ហ្វីលីពីន ៦-០ ក្រុមខ្លាំងស្វ៊ីសបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងមាន ៥ពិន្ទុ ខណៈហ្វីលីពីនបញ្ចប់ចំណាត់ថ្នាក់បាតតារាងមាន ៣ពិន្ទុ។ ចំណែកក្... |
article_7457.txt | Raphael Varane ខ្សែការពារក្រុម Manchester United ថ្ងៃទី៧ ខែសីហា បាននិយាយថាច្បាប់បាល់ទាត់ថ្មីដែលចែងដោយសមាគមបាល់ទាត់អង់គ្លេស FA ដើម្បីជៀសវាងការខ្ជះខ្ជាយពេលវេលា នឹងបង្កើនបន្ទុកដល់កីឡាករ។ បើទោះមានការតវ៉ានឹងច្បាប់ថ្មីនេះ ប៉ុន្តែ FA ធ្វើព្រងើយកន្តើយចំពោះមតិរបស់កីឡាករ។ | ផ្នែកមួយនៃបទប្បញ្ញត្តិបាល់ទាត់ថ្មីក្នុងលីគកីឡាបាល់ទាត់អង់គ្លេស អាជ្ញាកណ្តាលនឹងបូកបន្ថែមពេលវេលាពិតប្រាកដដែលបានបាត់បង់នៅក្នុងការអបអរពេលស៊ុតបាល់ចូលទី ការផ្លាស់ប្តូរកីឡាករ ឬរបួស ដើម្បីបន្ថែមម៉ោងប្រកួតបន្ត។ ជាក់ស្តែងក្នុងការប្រកួតពានរង្វាន់បើករដូវកាល Community Shield រវាងក្រុម Arsenal ទល់នឹងក្រុម Manchester City មានការបន្ថែ... |
article_7458.txt | លោក Ramy Abbas Issa ទីភ្នាក់ងារផ្ទាល់របស់ Mohamed Salah បានច្រានចោលពាក្យចចាមអារ៉ាមដែលថាខ្សែប្រយុទ្ធក្រុម Liverpool នឹងផ្លាស់ទៅកាន់ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ ភ្នាក់ងាររូបនេះ អះអាងថាកីឡាករវ័យ ៣១ឆ្នាំ នៅតែបន្តស្នាក់នៅជាមួយនឹងក្លិបរហស្សនាមហង្សក្រហម។ | បើតាមរយៈការចុះផ្សាយរបស់កាសែតមួយចំនួននៅអារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា មានការជជែងរវាងកីឡាករសញ្ជាតិអេហ្ស៊ីប និងក្លិប Al-Ittihad ជុំវិញការផ្ទេរដែលមានតម្លៃប្រមាណ ១៥៥លានផោន (១៩៣លានដុល្លារ) លើកិច្ចសន្យារយៈពេល ២ឆ្នាំ។ កាលពីពេលថ្មីៗនេះអតីតមិត្តរួមក្រុមរបស់ Salah កីឡាករសញ្ជាតិប្រេស៊ីល Fabinho បានសម្រេចចិត្តផ្លាស់ទៅកាន់ប្រទេសអារ៉ា... |
article_7459.txt | លោក James Johnson នាយកប្រតិបត្តិសមាគមបាល់ទាត់អូស្ត្រាលី FA ថ្ងៃទី៤ ខែសីហា និយាយថាព្រឹត្តិការណ៍ Women’s World Cup 2023 នឹងក្លាយជាការប្រកួតដែលមានអ្នកចូលរួមទស្សនាច្រើនជាងគេបង្អស់ ហើយកំពុងតែឈានដល់ការបំបែកកំណត់ត្រាចាស់ ដែលកាន់កាប់ដោយប្រទេសកាណាដា កាលឆ្នាំ ២០១៥។ | នាយកប្រតិបត្តិដដែលរូបនេះ បានអះអាងទៀតថា ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Women’s World Cup នឹងជាផ្លូវសម្រាប់ប្រទេសអូស្ត្រាលី រៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកបុរស World Cup នៅពេលក្រោយៗទៀត។ «បន្តិចទៀតនឹងមានមនុស្សច្រើនប ន្ថែមទៀតចូលរួមទស្សនាការប្រកួត ហើយច្រើនជាងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកស្រ្តីដទៃទៀត។»។ ... |
article_746.txt | រដ្ឋមន្រ្តីហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បញ្ជាក់នៅថ្ងៃទី៣០ ខែសីហាថា ក្រុងតូក្យូដែលជាម្ចាស់បំណុលផ្ទាល់មួយរបស់ស្រីលង្កា នឹងជួយជំរុញម្ចាស់បំណុលដទៃទៀតឱ្យចូលតុរួមគ្នាចរចាដោះស្រាយវិបត្តិបំណុលរបស់រដ្ឋអាស៊ីខាងត្បូងមួយនេះ។ ទន្ទឹមនេះ ប្រធានាធិបតីស្រីលង្កា Ranil Wickremesinghe អះអាងថា ការចរចាលើកញ្ចប់ជំនួយពីមូលនិធិរូបិយវត្ថុ... | ស្រីលង្កាកំពុងមានពន្លឺតិចៗដើម្បីស្តារប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដែលកំពុងជាប់គាំង បន្ទាប់ពីជប៉ុនម្ចាស់បំណុលដ៏ធំមួយរបស់ស្រីលង្កា នៅថ្ងៃទី៣០ខែសីហា ប្រកាសថា នឹងសម្របសម្រួលជាមួយម្ចាស់បំណុលផ្សេងទៀតជុំវិញការរៀបចំនីតិវិធីសងបំណុលឡើងវិញរបស់ស្រីលង្កា។ នេះជាការទាមទាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីធានាថា បំណុលរបស់ស្រី... |
article_7460.txt | ក្រុមម្ចាស់ផ្ទះនារីអូស្ត្រាលីបន្តដំណើរឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Women’s World Cup 2023 ក្រោយយកឈ្នះការប្រកួតលើក្រុមដាណឺម៉ាក់លទ្ធផល ២-០ នាកីឡដ្ឋាន Australia ថ្ងៃទី៧ ខែសីហា។ ចំណែកក្រុមនារីអង់គ្លេសឆ្លងផុតក្រុមនីហេ្សរីយ៉ា ដោយការយកឈ្នះយ៉ាងលំបាកក្នុងការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ។ | ជ័យជម្នះ ២-០ នៅក្នុងកីឡដ្ឋាន Australia ក្នុងទីក្រុងស៊ីដនី គឺជាភស្តុតាងបន្ថែមទៀតថាក្រុមនារីអូស្ត្រាលី (Matildas) មិនមែនជាក្រុមមួយដែលមិនអាចមើលរំលងបានឡើយក្នុងការប្រកួតប្រជែងមួយនេះ។ កាលពីប្រកួតនៅវគ្គចែកពូល អូស្ត្រាលី បានយកឈ្នះលើក្រុមនារីកាណាដាដែលជាក្រុមដ៏ខ្លាំងមួយក្នុងការប្រកួតលំដាប់ពិភពលោក។ គ្រាប់បាល់ទាំង ២គ្រាប់របស់ក្រុម... |
article_7461.txt | ក្រុមការពារតំណែងជើងឯកនារីអាម៉េរិកបានធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ក្រោយត្រូវបានក្រុមនារីស៊ុតអែតទម្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីរងបរាជ័យដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ក្នុងលទ្ធផល ៥-៤។ | បន្ទាប់ពីក្លាយជាក្រុមឈ្នះជើងឯក២លើកជាប់គ្នា អំឡុងក្រោមការដឹកនាំរបស់លោកស្រី Jill Ellis ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៩ ក្រុមអាម៉េរិកនាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Vlatko Andonovski រងបរាជ័យ ក្រោមថ្វីជើងក្រុមជើងស៊ុយអែត ក្នុងការប្រកួតវគ្គ១៦ក្រុម ដែលធ្វើឡើងក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី នៅថ្ងៃទី៦ ខែសីហា។ ក្រុមអ... |
article_7462.txt | ក្រុមកីឡាបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជា ត្រូវជួបព្រុយណេនៅជំនួបបើកឆាកពូល A ក្នុងការប្រកួតដណ្តើមពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF U23 Championship 2023) នៅថ្ងៃទី១៧ ខែសីហា នាកីឡដ្ឋាន Rayong ប្រទេសថៃ។ | U23 កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Felix G.Dalmas ស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះថៃ ព្រុយណេ និងមីយ៉ាន់ម៉ា ក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF U23 ឆ្នាំ២០២៣ ដែលរៀបចំនៅប្រទេសថៃ។ AFF U23 ចែកចេញជា៣ពូល ដោយពូល A មាន៤ក្រុមលើសគេ ខណៈពូល B និង C មាន៣ក្រុម។ ពូល B មានទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី... |
article_7463.txt | ខ្សែប្រយុទ្ធ Allan Saint-Maximin របស់ក្លិប Newcastle United បានចាកចេញពីក្របខណ្ឌ Premier League ទៅចូលរួមជាមួយនឹងក្លិបស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត Al-Alli ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី៣១ ខែកក្កដា។ | «យើងជ្រើសកីឡាករល្អៗ ហើយគេជាម្នាក់ក្នុងចំណោមនោះ។»។ ក្លិប Al-Ahli បានបង្ហោះសារនៅលើបណ្តាញសង្គម X ដែលកាលពីមុនត្រូវបានស្គាល់ថា |
article_7464.txt | ខ្សែការពារ Virgil van Dijk ប្រធានក្រុម Liverpool បានទទួចមិត្តរួមក្រុមបន្តដំណើរទៅមុខ បើទោះជាមានកីឡាករសំខាន់ៗបានចាកចេញរួចហើយក្តី។ ក្នុងយុទ្ធនាការរដូវកាលថ្មី ២០២៣-២៤ ហង្សក្រហម មានកីឡាករជើងចាស់ប្រមាណ ៦នាក់បានចាកចេញ។ | ខ្សែការពារអន្តរជាតិហូឡង់ វ័យ៣២ឆ្នាំ បានកាន់តួនាទីជាប្រធានក្រុម Liverpool ជំនួសកីឡាករ Jordan Henderson ដែលបានចាកចេញពីក្រុមហង្សក្រហមក្រោយរួមរស់រយៈពេល ១២ឆ្នាំ។ Henderson ផ្លាស់ទៅក្លិប Al-Ettifaq ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែកក្កដាកន្លងទៅ។ «ខ្ញុំអាចយល់បានអំពីបញ្ហាដែលអ្នកគាំទ្រគិតពេលនេះ តែខ្ញុំក៏មិនមែនជាមនុស្សដែលតែ... |
article_7465.txt | ក្រុម Manchester United បានទទួលជោគជ័យក្នុងការផ្ទេរយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក Rasmus Hojlund ពីក្រុម Atalanta ក្នុងតម្លៃប្រមាណ ៦៤លានផោន (៨២លានដុល្លារ) នាថ្ងៃទី៥ ខែសីហា។ | ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ យល់ព្រមចុះកិច្ចសន្យារយៈពេល ៥ឆ្នាំ ជាមួយក្រុមបិសាចក្រហមជាមួយនឹងជម្រើសបន្ថែមច្រើនរដូវកាលបន្តទៀត ខណៈដែលអ្នកចាត់ការក្រុមលោក Erik ten Hag ទទួលបានអ្វីដូចដែលលោកបានប្រាថ្នាចង់បានខ្សែប្រយុទ្ធសម្រាប់រដូវកាលថ្មី ២០២៣-២៤។ មិនត្រឹមតែមានតម្លៃត្រឹមតែ ៨២លានដុល្លារឡើយ តែសម្រាប់ Hojlund ក្រុមបិសាចក្រហមនឹងអាចត្រូវ... |
article_7466.txt | Cristiano Ronaldo បង្ហាញក្តីសប្បាយរីករាយរបស់ខ្លួននៅលើបណ្តាញសង្គមក្រោយជួយក្រុម Al-Nassr ប្រកួតយកឈ្នះលើក្រុម Al-Shorta ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Arab Club Champions ឬ King’s Cup នៅថ្ងៃទី៩ ខែសីហា។ | Ronaldo កំពុងមានទម្រង់យ៉ាងអស្ចារ្យមួយតាំងពីដើមរដូវកាល ២០២៣-២៤ ដោយនៅក្នុងការប្រកួតពានរង្វាន់ Arab Cup Champions រូបគេរកបាន ៤គ្រាប់ពីការបង្ហាញខ្លួនចំនួន ៥ប្រកួត។ ជំនួបទល់ក្រុម Al-Shorta នាថ្ងៃទី៩ ខែសីហា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់បានស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីជួយឱ្យក្រុមរបស់បន្តដំណើរដល់វគ្គផ្តាច់ព្រ័ត្រ។ ១គ្រាប់ជ័... |
article_7467.txt | លោក Alen Stajcic នឹងមិនបន្តកិច្ចសន្យាថ្មីបន្ថែមជាមួយនឹងក្រុមនារីហ្វីលីពីនឡើយ បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023។ សហព័ន្ធបាល់ទាត់ហ្វីលីពីនបានប្រកាសនាថ្ងៃទី១ ខែសីហា។ | បង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតបាល់ទាត់ពិភពលោក ហ្វីលីពីន បានប្រកួតចាញ់ក្រុមស្វ៊ីសនៅក្នុងការប្រកួតថ្ងៃបើកឆាកក្នុងពូល A ប៉ុន្តែពួកគេបានយកឈ្នះលើក្រុមសហម្ចាស់ផ្ទះនូវែលសេឡង់លទ្ធផល ១-០ ដែលជាជ័យជម្នះលើកដំបូងបំផុតក្នុងការប្រកួត World Cup និងជាប្រវត្តិសាស្ត្រ។ ការប្រកួតចុងក្រោយហ្វីលីពីនចាញ់ក្រុមន័រវែសលទ្ធផល ៦-០។ បរាជ័យ២លើក និ... |
article_7468.txt | ក្លិប Paris Saint Germain ត្រូវបានគេរាយការណ៍ថាបានទាមទារឱ្យក្លិប Real Madrid ដែលចង់បានខ្សែប្រយុទ្ធ Kylian Mbappe ត្រូវតែបូកបន្ថែមកីឡាកររបស់ពួកគេម្នាក់ក្នុងចំណោម ២នាក់ ក្នុងកិច្ចព្រមព្រៀងនៃការផ្ទេរ។ ខ្សែប្រយុទ្ធបារាំង មានតម្លៃផ្ទេរជិត ២៥០លានអឺរ៉ូ (៣២០លានដុល្លារ) តាមការការកំណត់តម្លៃរបស់ PSG។ | ក្លិប Paris Saint Germain ពេលបច្ចុប្បន្នកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique។ ទៅកាន់ទឹកដីបារាំង អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ កំពុងជួបបញ្ហាអំពីអនាគតរបស់ Kylian Mbappe។ យ៉ាងណា លោក Enrique ហាក់បើកដៃឱ្យក្លិបយក្សបារាំងមួយនេះធ្វើកិច្ចការងារលើកកិច្ចព្រមព្រៀងក្នុងការលក់ Mbappe ក្នុងរដូវកាលនេះក្នុងតម្លៃដ៏ខ្ពស់មួយ។ បុរសសញ... |
article_7469.txt | លោក Harry Redknapp អតីតអ្នកដឹកនាំក្រុមមួយរូប បានពន្យល់អំពីភាពល្អប្រសើរនៃក្រុម Manchester United កំពុងធ្វើអំឡុងទីផ្សារដោះដូរ ព្រមទាំងបានអះអាងថាដំណើរការល្អរបស់ក្រុមបិសាចក្រហមនឹងអាចជួយក្រុមឈ្នះពាន Premier League ក្នុងរដូវកាល ២០២៣-២៤។ | ក្រុម Manchester City នឹងរំពឹងការការពារតំណែងជើងឯក Premier League ។ ចំណែកក្រុម Arsenal ដែលដឹកនាំដោយលោក Mikel Arteta ក៏ជាក្រុមកំពុងតែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីរដូវកាលមុនពួកគេបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ដោយមានគម្លាតពិន្ទុត្រឹម ៥ពិន្ទុប៉ុណ្ណោះ ពីក្រុមជើងឯក។ ទោះជាយ៉ាងណាលោក Redknapp បានផ្តល់ការពន្យល់មួយដោយលើកឡើងថា Man... |
article_747.txt | នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងពីគ្នា។ | ១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេចផលឬផលសម្រេច, សេចក្តីស័ក្តិសិទ្ធិ, អំណាច, សេចក្តីអង់អាច, សេចក្តីសម្រេចតាមអំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែលសម្រេចហើយ, ដែលសម្រេចតាមមាត្រាច្បាប់, ដែលស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មានប្រាជ្ញាវាងវៃ៕ [ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះស... |
article_7470.txt | អតីតខ្សែបម្រើក្រុម Barcelona និងជម្រើសជាតិអេស្ប៉ាញ Andre Iniesta ទៅចូលរួមក្រុម Emirates Club លីគកីឡាបាល់ទាត់ក្នុងប្រទេសអេម៊ីរ៉ាតអារ៉ាប់រួម។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ UAE Pro League ថ្ងៃទី៨ ខែសីហា។ | បើតាមការបង្ហោះរបស់ក្លិប Emirates Club នៅលើបង្ហាញសង្គម X អតីត |
article_7471.txt | ខ្សែប្រយុទ្ធ Lionel Messi រកបានគ្រាប់បាល់ទី៥ របស់ខ្លួននៅក្លិបថ្មី Inter Miami ត្រឹមការបង្ហាញខ្លួនតែ ៣ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមស្ថិតក្នុងក្របខណ្ឌ Major League Soccer (MLS)។ កីឡាករវ័យ ៣៦ឆ្នាំស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងការប្រកួតលីគកំពូលអាម៉េរិក ដែលយកឈ្នះ Orlando City ដោយលទ្ធផល ៣-១ នាថ្ងៃទី២ ខែសីហា។ | គ្រាប់បាល់ទី១ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរកបាននៅក្នុងនាទី ៧ ដែលជាការបញ្ជូនយ៉ាងល្អពីមិត្តរួមក្រុមកីឡាករ Robert Taylor ហើយគ្រាប់បាល់ទី២ របស់គេកើតឡើងនៅក្នុងនាទី៧២ នៃវគ្គទីពីរដែលជាការបញ្ជូនពីសំណាក់កីឡាករ Josef Martinez ដែលរកគ្រាប់បាល់បាន ១គ្រាប់ដែរដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រនៅនាទី៥១ មក។ ចំណែក ១គ្រាប់របស់ក្រុម Orlando Ci... |
article_7472.txt | Marcus Rashford បានអះអាងថាខ្លួនធ្លាប់បានពិចារណាចង់ចាកចេញពីក្រុម Manchester United មុនពេល លោក Erik ten Hag ចូលទៅដឹកនាំនៅរដូវកាល ២០២២-២៣។ Rashford ប្តូរចិត្តបន្តនៅ Old Trafford ព្រោះតែទទួលបានសេរីភាពក្នុងលេងបាល់ច្រើនជាងមុនពីសំណាក់អ្នកចាត់ការហូឡង់។ | រដូវកាលមុន Rashford បានឈ្នះពានរង្វាន់ប្រចាំក្លិបក្នុងនាមជាកីឡាករល្អប្រចាំឆ្នាំ Player of the Year និងពានរង្វាន់ Players’ Player of the Year បន្ទាប់ពីបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្នុងរដូវកាលដំបូងរបស់លោក Ten Hag។ Rashford រកបាន ៣០គ្រាប់ នៅរាល់គ្រប់ការប្រកួតខណៈដែលក្រុមបិសាចក្រហមបានបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខណ្ឌ Pre... |
article_7473.txt | Marcelo ខ្សែការពារ Fluminense សម្រក់ទឹកភ្នែក និងត្រូវបានអាជ្ញាកណ្តាលបណ្តេញចេញពីការប្រកួត បន្ទាប់ពីរូបគេបានញ៉ាក់បាល់ហើយជ្រុលជើងទៅជាន់ជើងដោយអចេតនាលើកីឡាករ Luciano Sanchez របស់ក្រុម Argentinos Juniors រហូតបាក់ជើង។ ហេតុការណ៍កើតឡើង ក្នុងការប្រកួតរវាង Fluminense របស់ប្រេស៊ីល ទល់ក្រុមមកពីអាហ្សង់ទីន Argentinos Juniors ក្នុងព... | បើតាមរយៈវីដេអូនៃការប្រកួតបានបង្ហាញថា Marcelo បានញ៉ាក់បាល់គេចផុតចេញពី Sanchez ប៉ុន្តែជើងរបស់អតីតខ្សែការពារ Real Madrid រូបនេះ បានប៉ះទង្គិចដោយជាន់ទៅលើកីឡាករ Sanchez ដែលបានព្យាយាមចូលមករារាំងនិងដណ្តើមបាល់ រហូតមានហេតុការណ៍ដ៏អាក្រក់កើតឡើង។ យ៉ាងណាការជាន់នោះត្រូវបានគេមើលឃើញថា Marcelo មិនមានចេតនាឡើយ ដោយគេត្រឹមតែញ៉ាក់បាល់ទៅតាមទ... |
article_7474.txt | ក្លិប West Ham United បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយនឹងគូប្រជែងក្នុងក្របខណ្ឌ Premier League ក្លិប Manchester United ដើម្បីផ្ទេរយកខ្សែការពារសញ្ជាតិអង់គ្លេស Harry Maguire។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេសថ្ងៃទី៩ ខែសីហា។ | បើតាមរយៈការផ្សាយរបស់ទូរទស្សន៍ Sky Sports និងកាសែត BBC តម្លៃផ្ទេរ ប្រមាណ ៣០លានផោន (៣៨លានដុល្លារ) រួមជាមួយនឹងកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរបស់ Maguire ត្រូវបានរំពឹងថាបានឈានជិតដល់ជោគជ័យហើយរវាង Man Utd និង West Ham។ កាលពីខែកក្កដាកន្លងទៅលោក Erik ten Hag អ្នកចាត់ការក្រុម Manchester United បានទម្លាក់តំណែងរបស់ Maguire ពីប្រធានក្រ... |
article_7475.txt | Lionel Messi រកបាន២គ្រាប់បន្ថែមទៀត ដើម្បីជួយសង្គ្រោះ Inter Miami រហូតវាយបកយកឈ្នះក្រុម FC Dallas ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ៥-៣ បន្ទាប់ពីការប្រកួតបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤។ ឈ្នះទាំងប្រផិតប្រផើយ Inter Miami បន្តទៅវគ្គ៨ក្រុមចុងក្រោយ នៃពានរង្វាន់ League Cup។ | ការប្រកួតស្មើត្រឹមលទ្ធផល ៤-៤ ត្រឹមរយៈពេល ៩០នាទី ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Messi រកបានគ្រាប់បាល់ ២គ្រាប់ ដោយកីឡាករម្ចាស់ពាន World Cup រូបនេះបានស៊ុតបើកឆាកសម្រាប់ Inter Miami តាំងពីនាទី៦ ប៉ុន្តែក្រុម FC Dallas បានវាយបកវិញរហូតដល់ទៅ ៣គ្រាប់ក្រោយ Messi រកបានគ្រាប់ដំបូង។ Inter Miami ព្យាយាមរកគ្រាប់បាល់តាមមកវិញ រហូតដល់នាទី៦៥ កីឡ... |
article_7476.txt | Fabinho ខ្សែបម្រើក្រុម Liverpool ម្នាក់ទៀតហើយដែលបានផ្លាស់ទៅកាន់ក្លិប Al-Ittihad លីគបាល់ទាត់អារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិប Al-Ittihad នាថ្ងៃទី៣១ ខែកក្កដា។ Fabinho ជាកីឡាកររបស់ Liverpool ទីបីហើយដែលបានផ្លាស់ទៅក្របខណ្ឌ Saudi Pro League បន្ទាប់ពី Roberto Firmino និង Jordan Henders... | បើតាមរបាយការណ៍ដែលបានចុះផ្សាយពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ក្រុមជើងឯក Saudi Pro League រដូវកាលមុនបានបង់ប្រាក់ថ្លៃផ្ទេរចំនួន ៤០លានផោន (៥១,៣៣លានដុល្លារ) សម្រាប់កីឡាករវ័យ ២៩ឆ្នាំ សញ្ជាតិប្រេស៊ីល។ យ៉ាងណាតម្លៃការផ្ទេរជាក់លាក់មិនត្រូវបានក្លិបទាំងពីរប្រកាសឡើយ។ ក្លិប Al-Ittihad បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គម X អតី... |
article_7477.txt | រកឃើញ១៦ក្រុមចុងក្រោយឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ FIFA Women's World Cup ឆ្នាំ២០២៣ ក្រោយឆ្លងកាត់ការប្រកួតវគ្គចែកពូលទាំង៣២ក្រុមរួចរាល់។ ក្រុមម្ចាស់ការពារតំណែងជើងឯកអាម៉េរិក និងសហម្ចាស់ផ្ទះអូស្ត្រាលីសុទ្ធតែបានឡើងទៅវគ្គខ្វែង ស្របពេលសហម្ចាស់ផ្ទះនូវែលសេឡង់ រួមជាមួយក្រុមខ្លាំងដូចជាប្រេស៊ីល អាល្លឺម៉ង់ និងអ៊ីតាលីអស់ការប្រកួត។ | ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុក្នុងមួយក្រុម៣ប្រកួតរួចមក គេបានរកឃើញ១៦ក្រុមឡើងទៅវគ្គបន្ត និង១៦ក្រុមទៀតត្រឡប់ទៅផ្ទះ។ ជំនួបចុងក្រោយពូល H បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយអាល្លឺម៉ង់មិនរកបាន៣ពិន្ទុបន្ថែមក្នុងការប្រកួតទល់កូរ៉េខាងត្បូងដោយបានត្រឹមលទ្ធផល ១-១ ស្របពេលម៉ារ៉ុកឈ្នះកូឡំប៊ី ១-០ ដណ្តើមបានកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្... |
article_7478.txt | លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានស្នើទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ឱ្យត្រួតពិនិត្យពេលវេលា លើទីផ្សារដោះដូរកីឡាករទៅកាន់លីគអារ៉ាប៊ីសាអូឌីតដែលនឹងបិទក្រោយតំបន់អឺរ៉ុបដល់ទៅ៣សប្តាហ៍។ អ្នកចាត់ក្រុម Liverpool បង្ហាញក្តីបារម្ភចំពោះក្លិបតំបន់អឺរ៉ុបមួយចំនួននឹងបាត់បង់កីឡាករកាន់តែច្រើន ដោយពិបាកស្វែងរកកីឡាករមកជំន... | ទីផ្សារដោះដូរកីឡាកររបស់ក្លិបនៅតំបន់អឺរ៉ុបនឹងត្រូវបិទនៅថ្ងៃទី១ ខែកញ្ញា តែក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នឹងអាចចុះកិច្ចសន្យាដល់ថ្ងៃទី២០ ខែកញ្ញា ពោលគឺបិទក្រោយអឺរ៉ុប៣សប្តាហ៍។ Liverpool ក៏ជាក្រុមស្ថិតក្នុងចំណោមក្លិបដែលមានកីឡាករផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីតច្រើនផងដែរនៅរដូវកាលថ្មីនេះ។ កីឡាករ Roberto Firmino, J... |
article_7479.txt | ក្លិប Inter Miami ត្រូវបានគេរាយការណ៍ថាកំពុងមានចំណាប់អារម្មណ៍ចង់បាន Luis Suarez ទៅចូលរួមជាមួយនឹងអតីតមិត្តរួមក្រុម Barcelona កីឡាករ Lionel Messi, ខ្សែ Sergio Busquets និងខ្សែការពារ Jordi Alba នៅក្របខណ្ឌ Major League Soccer។ | បើតាមលោក Fabrizio Romano អ្នកកាសែតកីឡាសញ្ជាតិអ៊ីតាលីដ៏ល្បីលើវិស័យបាល់ទាត់ អតីតខ្សែប្រយុទ្ធក្រុម Barcelona បានយល់ព្រមបញ្ចប់កុងត្រារបស់គេជាមួយនឹងក្លិប Gremio ដែលគេកំពុងលេងនាពេលបច្ចុប្បន្ននៅក្នុងខែធ្នូ ឆ្នាំ ២០២៣។ កីឡាករវ័យ ៣៦ឆ្នាំ កំពុងលេងនៅក្នុងក្របខណ្ឌលីគកំពូលប្រេស៊ីល Serie A ដោយមានកិច្ចសន្យាដល់ខែធ្នូ ឆ្នាំ ២០២៤ ឯណោះ។ ... |
article_748.txt | ប៉ូលិសប៉ាគីស្ថាន បានបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ ដោយចោទលោកថា បានបំពានលើច្បាប់ប្រឆាំងភេរវកម្ម។ ការស៊ើបអង្កេតដែលទំនងជាបង្កើនភាពតានតឹងផ្នែកនយោបាយនៅប៉ាគីស្ថាន កើតឡើងបន្ទាប់ពីលោក ខាន់ និយាយគំរាមមន្រ្តី និងស្ថាប័នរដ្ឋក្នុងការថ្លែងសុន្ទរកថា នយោបាយរបស់លោក។ | ក្នុងសុន្ទរកថាផ្សាយផ្ទាល់មួយនៅថ្ងៃទី២០ ខែសីហា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ បានថ្កោលទោសស្នងការប៉ូលិសទីក្រុងអ៊ីស្លាម៉ាបាដ និងចៅក្រមស្រ្តីម្នាក់ចំពោះការឃុំខ្លួន និងចោទប្រកាន់លោក Shahbaz Gill ពីបទញុះញង់ឱ្យមានការបះបោរនៅក្នុងយោធាប៉ាគីស្ថាន។ លោក Shahbaz ជាជំនួយការជិតស្និទ្ធរបស់លោក។ ទាក់ទងនឹងការចាប់ខ្លួននេះ លោក... |
article_7480.txt | ក្រុមបាល់ទាត់នារីបារាំង ដែលជាក្រុមត្រូវបានគេចាប់អារម្មណ៍ខ្លាំងបំផុតក្នុងការប្រកួត FIFA Women’s World Cup 2023 បានបន្តដំណើរឡើងទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះម៉ារ៉ុកយ៉ាងងាយស្រួលក្នុងលទ្ធផល ៤-០ នាការប្រកួតថ្ងៃទី៨ ខែសីហា។ រីឯក្រុមនារីកូឡុំប៊ីឡើងវគ្គ ៨ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុម ក្រោយយកឈ្នះហ្សាម៉ាអ៊ីកក្នុងល... | ក្រុមនារីបារាំងនឹងឆ្លងទៅជួបក្រុមម្ចាស់ផ្ទះនារីអូស្ត្រាលី នៅវគ្គ ៨ក្រុមចុងក្រោយនៃ Women’s World Cup 2023។ បើទោះបីជាម៉ារ៉ុក បានបំបាក់ក្រុមខ្លាំងដូចជាអាល្លឺម៉ង់នៅក្នុងវគ្គចែកពូលក៏ដោយសម្រាប់ការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួនក្នុង World Cup តែពួកគេមិនអាចឆ្លងកាត់ក្រុមនារីបារាំង ដែលមានគ្រូបង្វឹកជាលោក Herve Renard បានឡើយនៅវគ្គ ១៦... |
article_7481.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាហ្សង់ទីន និងប្រេស៊ីល ធ្លាក់ត្រឹមវគ្គចែកពូល FIFA Women's World Cup ឆ្នាំ២០២៣ ក្រោយបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ក្នុងពូលរៀងខ្លួន។ ក្រុមនារីប្រេស៊ីលមិនឆ្លងទៅវគ្គ១៦ក្រុមពានរង្វាន់បាល់ទាត់ពិភពលោកលើកដំបូង ក្នុងរយៈពេល២៨ឆ្នាំ។ | នាជំនួបកាត់សេចក្តីនៅថ្ងៃទី២ ខែសីហា ដើម្បីរើសយកពីក្រុមទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ស៊ុយអែត ដែលជាក្រុមខ្លាំងក្នុងពូល D បានបន្តឈ្នះអាហ្សង់ទីន ២-០ ថែមទៀត បើទោះទទួលបានកៅអីទៅវគ្គបន្តស្វ័យប្រវត្តិក្រោយរកបានជ័យជម្នះ២ប្រកួតដំបូងហើយក្តី។ ពីរគ្រាប់របស់ស៊ុយអែត សម្រេចបានដោយខ្សែប្រយុទ្ធឆ្នើម Rebecka Blomqvist។ ជ័យជន្នះរបស់ស៊ុយអែត បានផ្... |
article_7482.txt | ក្លិប West Ham United បានដាក់សំណើរដេញថ្លៃ ៦០លានផោន (៧៦,៦លានដុល្លារ) សម្រាប់កីឡាករ ២រូបរបស់ Manchester United គឺខ្សែការពារ Harry Maguire និងខ្សែបម្រើ Scott Mctominay។ នេះជាការស្នើលើកទី២ បន្ទាប់ពីសំណើរដំបូងសម្រាប់ខ្សែការពារសញ្ជាតិអង់គ្លេសតែម្នាក់ត្រូវបានក្រុមបិសាចក្រហមច្រានចោល។ | ដំបូងឡើយ West Ham បានដាក់សំណើតម្លៃប្រមាណ ២០លានផោន (២៥,៦លានដុល្លារ) សម្រាប់ខ្សែការពារ Maguire តែត្រូវបានច្រានចោលដោយ Manchester United។ ពេលនេះពួកគេបានវិលមកវិញជាមួយនឹងការផ្តល់តម្លៃខ្ពស់ជាងមុនសម្រាប់នាំយក Maguire ដដែលព្រមទាំង McTominay ម្នាក់ថែមទៀត។ ទោះជាទាំងខ្សែការពារកណ្តាល និងខ្សែបម្រើមិនត្រូវបានគិតចូលក្នុងផែនការក្រុមរប... |
article_7483.txt | ការប្រកួតលីគកីឡាបាល់ទាត់អង់គ្លេស Premier League រដូវកាលថ្មី ២០២៣-២៤ នឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះ។ ម្ចាស់ការពារតំណែងជើងឯក Manchester City ជួប Burnley ក្នុងជំនួបបើកឆាកមុនគេបង្អស់ នៅរាត្រីថ្ងៃទី១១ ខែសីហា វេលាម៉ោង២អាធ្រាត្រ [ម៉ោងនៅកម្បុជា]។ សប្តាហ៍ដំបូង មានជំនួបខ្លាំងប៉ះខ្លាំងមួយគូប៉ុណ្ណោះរវាង Chelsea ទល់ Liverpool។ | រដូវកាល ២០២៣-២៤ ជារដូវកាលទី៣២ ដែលប្រើឈ្មោះ Premier League និងជារដូវកាលទី១២៥ ចាប់តាំងពីបង្កើតលីគកីឡាបាល់ទាត់កំពូលអង់គ្លេសមក។ រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នឹងបញ្ចប់នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ ចំណោមក្រុមទាំង២០ នៅលីគកំពូលរដូវកាលថ្មីនេះ មានក្រុម៣ Burnley, Sheffield United និង Luton Town ... |
article_7484.txt | Sadio Mane ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ បានយល់ព្រមផ្លាស់ទៅចូលរួមក្រុម Al-Nassr នៃក្របខណ្ឌ Saudi Pro League ហើយបន្ទាប់ពីបានចំណាយពេល ១រដូវកាលជាមួយ Bayern Munich។ នេះបើតាមក្លិបទាំង ២ បានប្រកាសនាថ្ងៃទី១ ខែសីហា ស្របតាមបំណងរបស់ Cristiano Ronaldo។ | តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម X អតីត |
article_7485.txt | ក្រុមកាំភ្លើងធំ Arsenal កំពុងតែមានប្រៀបខ្លាំងជាក្រុម Manchester City មុនជំនួបពានរង្វាន់បើករដូវកាលថ្មី Community Shield មក ដោយសារតែក្រុមមេឃខៀវរបស់លោក ឆ្លងកាត់ការប្រកួតច្រើនលើសលុប កាលពីរដូវកាលមុន ។ | ក្រុមរហ័សនាមមេឃខៀវ កាលពីរដូវកាលមុនបានឆ្លងកាត់ការប្រកួតយ៉ាងមមាញឹកខ្លាំង ហើយក៏ជារដូវកាលមួយដ៏ជោគជ័យបំផុត សម្រាប់ពួកគេដែលអាចឈ្នះពានរង្វាន់ ៣ ដោយមាន Premier League, Champions League និង FA Cup។ តែយ៉ាងណាជាមួយនឹងកាលវិភាគដ៏ច្រើននេះហើយ បានធ្វើឱ្យការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីរបស់ក្រុម Man City មានភាពថមថយនៃកម្លាំង នឹងមិនទទួលបាន... |
article_7486.txt | ក្រុមគ្រួសាររបស់តារាបាល់ទាត់ក្រុម Paris Saint Germain ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានរាយការណ៍ថាយល់ព្រមទទួលសំណើក្នុងការផ្លាស់ទៅកាន់ក្លិប Al-Hilal។ យ៉ាងណាការសម្រេចចិត្តលើបញ្ហាអនាគតពីសំណាក់កីឡាករ នៅមិនទាន់បានកើតឡើងនៅឡើយ ។ | តាមរយរបាយការណ៍របស់កាសែត Di Marzio ក្រុមគ្រួសាររបស់ Mbappe ថាពួកគេរីករាយជាមួយនឹងការដាក់សំណើនូវតម្លៃបំបែកកំណត់ត្រាពិភពលោក ពីសំណាក់ក្លិប Al-Hilal មកលើ Mbappe។ ក្រុមគ្រួសារ Mbappe បានអះអាងបន្ថែមថា ពួកគេបើកចំហក្នុងការចាកចេញពីប្រទេសបារាំង សម្រាប់ការលេង ១រដូវកាល នៅក្នុងក្របខណ្ឌ Saudi Pro League មុនពេលផ្លាស់ទៅកាន់ក្រុម Real Ma... |
article_7487.txt | Jordan Henderson ខ្សែបម្រើសញ្ជាតិអង់គ្លេស ផ្លាស់ពី Liverpool ទៅចូលរួមក្លិប Al-Ettifaq របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយទទួលបានប្រាក់ពលកម្មប្រមាណ ៧សែនផោន (៨,៩សែនដុល្លារ) ក្នុងមួយសប្តាហ៍។ ក្លិប Liverpool និងក្លិប Al-Ettifaq បានប្រកាសអំពីការផ្ទេរនៅថ្ងៃទី២៧ ខែកក្កដា។ | បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស ក្លិប Al-Ettifaq បានចំណាយប្រាក់ប្រមាណ ១២លានផោន (១៥,៥លានដុល្លារ) ជាមួយនឹងប្រាក់បូកបន្ថែម ក្នុងការផ្ទេរកីឡាករ Henderson មួយចំនួនទៀត។ ខ្សែបម្រើវ័យ ៣៣ឆ្នាំបានចាកចេញពីក្រុម Liverpool ក្រោយរួមរស់រយៈពេល ១២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១១។ ខ្សែបម្រើសញ្ជាតិអង់គ្លេសនឹងទទួលបានប្រាក់ពលកម្មប្រមា... |
article_7488.txt | ការបណ្តើរបាល់ និងការគ្រប់គ្រងបាល់បានយូរគឺជារឿងសំខាន់មួយនៅក្នុងការលេងបាល់ទាត់។ កីឡាករដែលពូកែក្នុងការបណ្តើរបាល់ទាំងនេះ អាចបណ្តើរបាល់ក្នុងរយៈចម្ងាយវែងដើម្បីជួយបង្កើតឱកាសដល់ក្រុមរបស់ពួកគេ ក្នុងការយកប្រៀបលើគូប្រកួត។ | កីឡាករពូកែអូសបាល់ បណ្តើរបាល់បង្ហាញពីថាមពលខ្លាំងនៅក្នុងក្រុម ដោយពួកគេអាចបំបែកការរារាំងរបស់ខ្សែការពារគូប្រកួត និងបង្កើតឱកាសបន្ថែមសម្រាប់ក្រុមរបស់គេដើម្បីរកគ្រាប់បាល់។ ការស្វែងរកចំណុចខ្សោយនៃគូប្រជែងពីសំណាក់កីឡាករដែលពូកែបណ្តើរបាល់ បានជួយដល់គេក្នុងការរត់ជាមួយល្បឿនបានយ៉ាងល្អ។ ជាងនេះទៅទៀត អ្នកពូកែក្នុងការបណ្តើរបាល់ទាំងនេះ មាន... |
article_7489.txt | បង្ហាញខ្លួនលើកដំបូងឱ្យក្រុមក្នុងលីគកំពូលអាម៉េរិក Lionel Messi ស៊ុតបាល់ពិន័យ Frer-kick យ៉ាងល្អនៅចុងម៉ោងជួយ Inter Miami យកឈ្នះ Cruz Azul ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតបើកឆាក Leagues Cup។ | ក្នុងជំនួបបើកឆាកពូល J ពានរង្វាន់ Leagues Cup នៅថ្ងៃទី២១ ខែកក្កដា ក្រុមពីលីគអាម៉េរិក (MLS) Inter Miami យកឈ្នះក្រុមនៃលីគម៉ិកស៊ិក (Liga MX) Cruz Azul ក្នុងលទ្ធផល ២-១។ Robert Taylor ជាអ្នករកគ្រាប់បាល់នាំមុខមុនឱ្យ Miami នៅនាទី៤៤ មុនពេល Uriel Antuna រកបានគ្រាប់តាមស្មើឱ្យ Cruz Azul នៅនាទី៦៥។ ខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi... |
article_749.txt | តៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា បានព្រមានថា ខ្លួននឹងអនុវត្តសិទ្ធិការពារខ្លួន ហើយវាយប្រហារតបទៅវិញ ប្រសិនបើកងកម្លាំងប្រដាប់អាវុធចិនចូលទឹកដីរបស់ខ្លួន។ ការអះអាងរបស់តៃវ៉ាន់ធ្វើឡើង ស្របពេលក្រុងប៉េកាំងបង្កើនសកម្មភាពយោធានៅជិតកោះមួយនេះ។ | ទីក្រុងប៉េកាំង ធ្វើសមយុទ្ធយោធាជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់ក្នុងខែសីហា ក្នុងចេតនាបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅលើកោះនេះ។ តៃវ៉ាន់វិញមិនបាននៅស្ងៀមឡើយ ខណៈបានធ្វើសមយុទ្ធដើម្បីពង្រឹងសមត្ថភាពយោធាខ្លួន។ មន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៣១ ខែសីហា ក្នុងសន្និសីទ... |
article_7490.txt | លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី២៥ ខែកក្កដា បាននិយាយថាក្រុមរបស់លោកកំពុងឈានដល់គម្រោងក្នុងការស្វែងរកខ្សែប្រយុទ្ធដើម្បីមកចូលរួមក្រុមហើយ។ Rasmus Hojlund ខ្សែប្រយុទ្ធ Atalanta ស្ថិតក្នុងគោលដៅនាំមុខគេរបស់អ្នកចាត់ការហូឡង់។ | ពេលថ្មីៗនេះ ក្រុមបិសាចក្រហមបានច្រានចោលនូវរឿងរ៉ាវចចាមអារ៉ាម ដែលថាខ្លួនកំពុងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ព្រមទាំងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane មកចូលរួមក្រុម ខណៈដែលកីឡាករខ្សែប្រយុទ្ធទាំងពីរនេះ កំពុងមានរឿងរ៉ាវមិនច្បាស់លាស់ចំពោះអនាគតរបស់ពួកគេ ជាមួយក្លិបដែលពួកគេកំពុងនៅ។ ខ្សែប្រយុទ្ធក្រុម Atalanta ... |
article_7491.txt | ក្រុម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងចុះកិច្ចសន្យានាំយក Rasmus Hojlund ពីក្រុម Atalanta នៃលីគកំពូលអ៊ីតាលីជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ និងជម្រើសបន្តច្រើនរដូវកាលបន្ថែមទៀត។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសកាលពីថ្ងៃទី២៩ ខែកក្កដា ខ្សែប្រយុទ្ធសញ្ជាតិអាណឺម៉ាករូបនេះ មានតម្លៃផ្ទេរដល់ទៅជាង៩០លានដុល្លារ។ | បើតាមរបាយការណ៍ដែលកាសែត BBC បានផ្សាយ ខ្សែប្រយុទ្ធកំពុងលេចធ្លា វ័យ២០ឆ្នាំ នឹងផ្លាស់ទៅកាន់ទឹកដីកីឡដ្ឋាន Old Trafford ក្នុងតម្លៃប្រមាណ ៧២លានផោន (៩២,៥២លានដុល្លារ) ហើយកីឡាកររូបនេះនឹងក្លាយជាកីឡាករទី ៦ ដែលមានតម្លៃផ្ទេរថ្លៃបំផុតប្រចាំក្រុមបិសាចក្រហម។ កាលពីមុន Hojlund ធ្លាប់បានបង្ហាញខ្លួនលេងក្នុងបាល់ទាត់អាជីពនៅតាមលីគកំពូលក្នុងតំ... |
article_7492.txt | ជំនួបបើកឆាករឹត្តិការណ៍ Women’s World Cup ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់នឹងដំណើរការតាមគម្រោងដដែល បើទោះមានការបាញ់ប្រហាបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។ | ក្រុមសហម្ចាស់ផ្ទះ នូវែលសេឡង់ នឹងត្រូវជួបស្វាគមន៍ក្រុមន័រវេសនៅជំនួបបើកឆាកពូល A ក្នុងកីឡដ្ឋាន Eden Park នារសៀលវេលាម៉ោង ២។ មន្ត្រីប៉ូលីសនូវែលសេឡង់បានននិយាយថា ពួកគេបានគ្រប់គ្រងលើស្ថានភាពរួចរាល់ ហើយឧប្បត្តិហេតុគឺដាច់ដោយឡែក និងមិនមានហានិភ័យផ្នែកសន្តិសុខការប្រកួតឡើយ។ បើតាមសេចក្តីថ្លែងការណ៍របស់ FIFA បានបង្ហាញពីការសម្រេចចិត្ត ប... |
article_7493.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហោះសារមួយនៅលើបណ្តាញសង្គម បង្ហាញចំណាប់អារម្មណ៍របស់គេថាក្លិប Al-Nassr កំពុងតែបន្តភាពប្រសើរឡើងក្នុងការអភិវឌ្ឍទម្រង់លេងរបស់ខ្លួន ក្រោយប្រកួតស្មើក្រុម Inter Milan លទ្ធផល ១-១ នៃការប្រកួតមិត្តភាពក្នុងប្រទេសជប៉ុននាថ្ងៃទី២៧ ខែកក្កដា។ | ក្រុម Al-Nassr បានធ្វើដំណើរប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីរបស់ខ្លួនក្នុងប្រទេសជប៉ុន ដោយការប្រកួតចុងក្រោយបង្អស់ទល់ក្រុមលំដាប់លេខ ២ ក្នុងពានរង្វាន់អឺរ៉ុប Champions League រដូវកាលមុន Inter Milan ក្នុងលទ្ធផល ១-១។ មុនពេលប្រកួតស្មើក្រុម Inter Milan ក្រុមស្ថិតក្នុងក្របខណ្ឌ Saudi Pro league មួយនេះក៏បានប្រកួតស្មើក្រុម Paris S... |
article_7494.txt | David Silva អតីតអតីតខ្សែបម្រើឆ្នើម Manchester City នៅថ្ងៃទី២៧ ខែកក្កដា បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៧ឆ្នាំ។ ការប្រកាសបញ្ចប់អាជីព ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី Silva បានរងរបួសសរសៃពួរ (ACL) ក្នុងការហ្វឹកហាត់ជាមួយ Real Sociedad មុនបើករដូវកាលថ្មី។ | អតីតខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះ បានរងរបួសជង្គង់ឆ្វេងកាលពីដើមខែកក្កដា ខណៈកំពុងហ្វឹកហាត់ជាមួយក្រុម Real Sociedad ដើម្បីត្រៀមចូលរដូវកាលទី៤ របស់ខ្លួននៅក្របខណ្ឌ La Liga របស់អេស្ប៉ាញ។ «ថ្ងៃនេះជាថ្ងៃដ៏សោកសៅមួយសម្រាប់ខ្ញុំ»។ Silva បាននិយាយនៅក្នុងវីដេអូខ្លីមួយដែលត្រូវបានបង្ហោះលើបណ្តាញសង្គម |
article_7495.txt | ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាប្រធានក្រុមថ្មីនៅក្លិប Inter Miami ចាប់ពីពេលបង្ហាញខ្លួននៅប្រកួតដំបូងរួច។ នេះបើតាមការអះអាងរបស់លោក Tata Martino គ្រូបង្វឹកក្រុមស្ថិតក្នុងក្របខណ្ឌលីគអាម៉េរិកមួយនេះ នាថ្ងៃទី២៤ ខែកក្កដា។ | Messi បានចុះកិច្ចសន្យាជាមួយនឹង Inter Miami កាលពីដើមខែកក្កដា មុនរូបគេបានបង្ហាញខ្លួនលេងលើកដំបូងសម្រាប់ក្លិបស្ថិតនៅប្រទេសអាម៉េរិក ដោយបានពាក់ស្លាកប្រធានក្រុមនៅពេលផ្លាស់ប្តូរចូល។ ជំនួបនោះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ថែមទាំងរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមឈ្នះទៅលើក្លិប Cruz Azul របស់ម៉ិកស៊ិកក្នុងពានរង្វាន់ League Cup ... |
article_7496.txt | Neymar Jr ខ្សែប្រយុទ្ធក្រុម Paris Saint Germain បង្កើតរឿងរ៉ាវដ៏អស់សំណើចមួយនៅពេលដែល IShowSpeed តារា Youtuber ដ៏ល្បីបានជួបគេនៅក្នុងការប្រកួតរវាងក្រុម Al-Nassr និង PSG ក្នុងប្រទេសជប៉ុន។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលថា IShowSpeed មករក Cristiano Ronaldo មិនមែនជារូបគេឡើយ។ | IShowSpeed ជារហស្សនាមនៅលើ YouTube ដោយបុរសជនជាតិអាម៉េរិក វ័យ ១៨ឆ្នាំរូបនេះមានឈ្មោះដើមថា Darren Watkins Jr និងជាតារាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញអ៊ិនធឺណិត និង YouTube។ IShowSpeed មានចំនួនអ្នកតាមដានរូបគេនៅលើ YouTube ប្រមាណជាង ១៧លាននាក់គិតដល់ពេលនេះ ហើយគេគឺជាអ្នកគាំទ្រ Ronaldo ដ៏ងប់ងល់ម្នាក់។ ជំនួបមិត្តភាព... |
article_7497.txt | លោក Xin Duan គ្រូបង្វឹកក្រុមបាល់ទាត់ Liaoning Shenyang ស្ថិតនៅលីគទីពីររបស់ចិន ចេញមុខសុំទោសចំពោះទង្វើរមិនសមរម្យ បន្ទាប់ពីបានទះកំភ្លៀងអាជ្ញាកណ្តាល អំឡុងការប្រកួតនៅថ្ងៃទី២៣ ខែកក្កដា។ នេះបើតាមការប្រកាសរបស់ក្លិប Liaoning Shenyang។ | វីដេអូមួយបានបង្ហាញនៅលើបណ្តាញសង្គមរបស់ប្រទេសចិន ទាក់ទងនឹងការប្រកួតក្របខណ្ឌទីពីរ China League One រវាងក្រុម Liaoning Shenyang ដែលចាញ់ក្រុម Nanjing City លទ្ធផល ៤-០។ វីដេអូនោះបង្ហាញអំពីសកម្មភាពគ្រូបង្វឹក Xin Duan ត្រូវបានគេមើលឃើញថាបានតតាំងជជែកជាមួយនឹងអាជ្ញាកណ្តាលការប្រកួតលោក Chen Hao បន្ទាប់ពីការផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅដល... |
article_7498.txt | គ្រូបង្វឹកក្រុមជម្រើសជាតិនារីវៀតណាម លោក Mai Duc Chung សារភាពថា វៀតណាមស្ថិតក្រោមសម្ពាធនៅមុនការប្រកួតទល់ព័រទុយហ្កាល់ក្នុងជំនួបទីពីរពូល E ដោយសារតែជ័យជម្នះរបស់ហ្វីលីពីនលើម្ចាស់ផ្ទះនូវែលសេឡង់ក្នុងព្រឹត្តិការណ៍ FIFA Women's World Cup។ | ក្រុមនារីហ្វីលីពីន បានធ្វើឱ្យមានការភ្ញាក់ផ្អើល ក្រោយយកឈ្នះម្ចាស់ផ្ទះនូវែលសេឡង់ ១-០ ក្នុងប្រត្តិសាស្ត្ររបស់ខ្លួន នៅជំនួបលើកទី២ ពូល A។ ហ្វីលីពីន ជាក្រុមនារីតំបន់អាស៊ីអាគ្នេយ៍ទី២ ដែលឈ្នះការប្រកួតនៅពានរង្វាន់ពិភពលោក បន្ទាប់ពីថៃ យកឈ្នះកូដឌីវ័រ ៣-២ នៅ World Cup ឆ្នាំ២០១៥។ ជ័យជម្នះរបស់ហ្វីលីពីន បានក្លាយជាប្រធានបទរសើបសម្រាប់គ្... |
article_7499.txt | លោក Tony Estanguet ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ ក្រុងបារីស ជឿថា Paris 2024 មានសារៈសំខាន់ណាស់ក្នុងការស្ដាឡើងនូវវិស័យកីឡា និងជាការបង្ហាញថាទីក្រុងនេះ នឹងផ្ដល់ជូននូវអនុស្សាវរី ដែលមិនអាចបំភ្លេចបានសម្រាប់អ្នកចូលរួម។ | យោងទៅលើការផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកក្កដា លោក Tony Estanguet បាននិយាយថា ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក នឹងក្លាយជាសកម្មភាពកីឡាមួយ ដែលជាគំរូ ដល់ពិភពលោក។ ប្រធានរូបនេះ ពន្យល់ថា ប្រតិភូកីឡាចូលរួមទាំងអស់ នឹងទទួលបទពិសោធន៍ផ្សេងៗ ដែលខុសពីអ្វី ដែលពួកគេបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក បានធ្... |
article_75.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នឹងចូលរួមក្នុងសវនាការរបស់តុលាការ រដ្ឋធម្មនុញ្ញក្នុងថ្ងៃទី២១ ខែមករា ដើម្បីសម្រេចថា តើលោក នឹងត្រូវដកចេញ ពីតំណែង ប្រធានាធិបតី ឬយ៉ាងណា។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្ដីលោក យូន គឺលោក Yoon Kab-keun។ | អត្ថបទទាក់ទង តុលាការកូរ៉េខាងត្បូង សម្រេចបន្តឃុំខ្លួនលោក យូន ដើម្បីស៊ើបអង្កេត ក្រោយចូលខ្លួនក្នុងសវនាការនៃតុលាការធម្មនុញ្ញជាលើកដំបូង នៅថ្ងៃទី១៩ ខែមករា ប្រធានាធិបតីកូរ៉ខាងត្បូង លោក យូន សុកយ៉ល នឹងចូលរួមក្នុងសវនាការម្ដងទៀត ដើម្បី កំណត់វាសនា នៃតំណែងរបស់លោក។ «លោកប្រធានាធិបតី (យូន សុកយ៉ល) នឹងបង្ហាញខ្លួនក្នុងតុលាការ រដ្ឋធម្មនុ... |
article_750.txt | ចិនប្រកាសអាសន្នគ្រោះរាំងស្ងួតថ្នាក់ជាតិលើកដំបូងក្នុងឆ្នាំ២០២២ ខណៈតំបន់មួយចំនួននៅតាមដងទន្លេ Yangtze កំពុងទទួលរងការកើនកម្តៅយ៉ាងខ្លាំង។ | «ការជូនដំណឹងពណ៌លឿង» ជាកម្រិតខ្ពស់មួយនៃការជូនដំណឹងអាសន្នមួយដែលចេញដោយអាជ្ញាធរចិននៅថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតំបន់ស៊ីឈួននៅភាគនិរតីប្រទេស រហូតដល់ទីក្រុងសៀងហៃនៅតំបន់ដីសណ្ដ Yangtze កំពុងជួបប្រទះការកើនឡើងកម្តៅយ៉ាងខ្លាំងជាច្រើនសប្តាហ៍កន្លងមក។ ទន្លេចំនួន៦៦នៅទូទាំង៣៤ស្រុកនៅក្នុងតំបន់ភាគនិរតីនៃទីក្រុងឆុងឈីង បានរីងស្ងួត ស្... |
article_7500.txt | កីឡាករ James Rodriguez ខ្សែបម្រើសញ្ជាតិកូឡុំប៊ីបានចុះកិច្ចសន្យាចូលរួមក្រុម Sao Paulo របស់ប្រេស៊ីល បន្ទាប់ពីបញ្ចប់កិច្ចសន្យាជាមួយនឹងក្រុម Olympiakos Piraeus របស់ក្រិក កាលពីខែមេសា។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Serie A របស់ប្រេស៊ីល ប្រកាសនៅថ្ងៃទី២៩ ខែកក្កដា។ | កីឡាករវ័យ ៣២ឆ្នាំ នឹងចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ដោយក្លិប Sao Paulo ជាក្លិបទី៤ សម្រាប់គេ ចាប់តាំងពីបានចូលរួមក្លិប Everton ក្នុងឆ្នាំ ២០២១ ដោយប្រកួតបានពាក់កណ្តាលរដូវកាលក្នុង Premier League មុនពេលពេលត្រូវបានលក់ទៅកាន់ក្លិបនៅប្រទេសកាតា Al-Rayyan រួចមកផ្លាស់មកចូលរួមក្រុម Olympiakos ដោយគ្មានតម្លៃខ្លួនការប្រកួតរដូវកាលមុន។ ក្លិ... |
article_7501.txt | ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Kylian Mbappe បានប្រានចោលសំណើតម្លៃផ្ទេរបំបែកកំណត់ត្រា និងថ្លៃប្រាក់ពលកម្មដ៏មហិមារបស់ក្លិបអារ៉ាប៊ីសាអូឌីត Al Hilal បើទោះជារូបគេកំពុងបង្ហាញការចង់ចាកចេញពីទឹកដីបារាំងក្នុងរដូវកាលនេះក្តី។ នេះបើតាមរបាយការណ៍ ដែលចុះផ្សាយដោយកាសែត RMC Sports។ | ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង បានបដិសេធក្នុងការបន្តកិច្ចសន្យាថ្មីជាមួយនឹងក្រុម Paris Saint Germain កាលពីពេលថ្មីៗនេះ ហើយកិច្ចសន្យារយៈពេលនៅសល់រយៈពេល ១ឆ្នាំ តែប៉ុណ្ណោះ ជាមួយក្រុមជើងឯកលីគកំពូលបារាំង។ ក្លិប PSG ក៏បានចេញមុខអះអាងដែរថា ពួកគេនឹងមិនអនុញ្ញាតឱ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួន ដែលក្លិបមិនបានប្រាក់ចំណេញអ្វីនោះ... |
article_7502.txt | កីឡាការិនីបាល់ទាត់វ័យក្មេង Alyssa Thompson ចាប់ផ្តើមពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នារីក្នុងប្រទេសអាម៉េរិក រហូតក្លាយជាកីឡាការិនីដើម្បីប្រកួតប្រជែងសម្រាប់ក្រុមនារីអាម៉េរិកនៅព្រឹត្តិការណ៍ Women’s World Cup 2023 ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាសហម្ចាស់ផ្ទះ។ | កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅក្នុងអាយុ ៩ឆ្នាំ ស្ថិតក្នុងក្រុមយុវជនមួយក្នុងឆ្នាំ ២០១៣។ រហូតដល់អយុ ១៣ឆ្នាំ Thompson អាចមានសមត្ថភាពចូលរួមលេងជាមួយក្រុមដែលមានកីឡាការិនីមានអាយុលើសនាងដល់ទៅ ៤ឆ្នាំថែមទៀត។ ឈានដល់វ័យ ១៧ឆ្នាំ នាងក៏ត្រូវបានចូលរួមលេងឱ្យក្រុមដែលនាងធ្លាប់ហ្វឹកហាត់កាលនៅវ័យក្មេង The Futbol Ac... |
article_7503.txt | លោក Alen Stajcic គ្រូបង្វឹកក្រុមជម្រើសជាតិនារីហ្វីលីពីននិយាយថា ជាពេលវេលាក្តោបក្តាប់ឱកាសល្អបំផុតក្នុងការបង្ហាញសមត្ថភាព ពេលប្រកួតទល់ក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ក្នុងព្រឹត្តិការណ៍ Women’s World Cup នៅថ្ងៃទី២៥ ខែកក្កដា ដែលមានអ្នកគាំទ្រច្រើន។ | «ជាវប្បធម៍ ក្រុមម្ចាស់ផ្ទះឬក៏ប្រទេសម្ចាស់ផ្ទះនៅក្នុងការប្រកួតនោះគឺតែងតែមានលទ្ធភាពនាំមុខ។ ពិតណាស់ យើងមិនមែនប្រកួតទល់មនុស្សប្រមាណជាង ២៥,០០០នាក់ យើងគ្រាន់តែប្រកួតទល់នឹងកីឡាករតែ ១១នាក់ប៉ុណ្ណោះ។ ស្ទើរតែនៅចុងម្ខាងនៃភាពខុសគ្នានៃវិស័យបាល់ទាត់ តែអ្នកត្រូវទទួលយកវា វាជាឱកាសដ៏អស្ចារ្យក្នុងការបង្ហាញសមត្ថភាព និងការរៀនសូត្រសម្រាប់បាល... |
article_7504.txt | ការប្រកួត ៣គូនៃពានរង្វាន់ Women’s World Cup 2023 ចាប់ផ្តើមពីរសៀលថ្ងៃទី២៤ ខែកក្កដា នេះទៅ ដោយក្រុមនារីអ៊ីតាលី ត្រូវជួបតទល់ជាមួយអាហ្សង់ទីន មុនពេលក្រុមនារីអាល្លឺម៉ង់តទល់ជាមួយក្រុមនារីម៉ារ៉ុក និងក្រុមនារីប្រេស៊ីល ជួបប៉ាណាម៉ា។ ក្រុមនារីប្រេស៊ីល និងអាល្លឺម៉ង់ ចាប់ផ្តើមការប្រកួតដំបូងក្នុងវគ្គចែកពូលរៀងៗខ្លួន ខណៈម៉ារ៉ុកចង់បង្កើ... | ក្រុមនារីអ៊ីតាលីដែល ធ្លាប់ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ បានប្រកួតក្នុងជំនួបវគ្គសន្សំពិន្ទុ ពូល C នៃព្រឹត្តិការណ៍ World Cup 2023 ទល់អាហ្សង់ទីន វេលាម៉ោង ១រសៀល (ម៉ោងនៅកម្ពុជា)។ សម្រាប់ការប្រកួតនេះ ក្រុមអ៊ីតាលី បានយកឈ្នះអាហ្សង់ទីន ដោយលទ្ធផល១-០ ដោយកីឡាការិនី C. Girelli ក្រោយពីការបញ្ជូនបាល់យ៉ាងល្អ ពីសំណាក់កីឡ... |
article_7505.txt | ខ្សែការពារស្លាបឆ្វេង Alex Telles បានចាកចេញពីក្រុម Manchester United ទៅចូលរួមក្លិប Al-Nassr ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo ដោយទទួលបានកិច្ចសន្យាដល់ឆ្នាំ ២០២៥។ នេះបើតាមក្លិបទាំងពីរបានប្រកាសនៅថ្ងៃទី២៣ ខែកក្កដា។ | ខ្សែការពារសញ្ជាតិប្រេស៊ីល វ័យ៣០ឆ្នាំ បានជួយក្រុម Sevilla លើកពានរង្វាន់ Europa League រដូវកាលមុនក្នុងនាមជាកីឡាករខ្ចីជើងពី Man Utd។ នៅរដូវកាលថ្មី Telles នៅតែមិនស្ថិតក្នុងជម្រើសរបស់លោក Erik ten Hag ទើបបិសាចក្រហមសម្រេចលក់រូបគេទៅឱ្យក្រុម Al-Nassr ក្នុងលីគអារ៉ាប៊ីសាអូឌីត។ ក្លិបទាំងសងខាងមិនបានប្រាប់អំពីតម្លៃនៃការផ្ទេរច្បាស់ល... |
article_7506.txt | ខ្សែបម្រើសញ្ជាតិអូទ្រីស Marcel Sabitzer ផ្លាស់ទៅចូលរួមជាមួយនឹងក្រុម Borussia Dortmund ជាមួយកុងត្រារយៈពេល ៤ឆ្នាំ ដោយផ្ទេរពីក្រុម Bayern Munich។ នេះបើតាមក្លិបលេខ ២ ក្នុងក្របខណ្ឌ Bundesliga រដូវកាលមុន បានប្រកាសថ្ងៃទី២៤ ខែកក្កដា។ | ក្លិប Dortmund បានមិនបង្ហាញនូវតម្លៃនៃការផ្ទេរឡើយ តែបើតាមប្រពន្ធផ្សព្វផ្សាយរបស់អាល្លឺម៉ង់ បានរាយការណ៍ថាកីឡាករវ័យ ២៩ឆ្នាំ ចុះកិច្ចសន្យាជាមួយនឹង Dortmund ជាមួយតម្លៃប្រមាណ ១៩លានអឺរ៉ូ (២១,០៥លានដុល្លារ)។ អនុប្រធានក្រុមជម្រើសជាតិអូទ្រីស Sabitzer បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិចំនួន ៧១លើក បានផ្លាស់ទៅចូលរួមក្លិប Bayern Mu... |
article_7507.txt | ទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត។ | ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានបាត់បង់ប្រជាប្រិយភាព នៅក្នុងក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បន្ទាប់ពីការបង្ហាញខ្លួននៅរដូវកាលដំបូងរបស់គេមិនសូវបានល្អ ក្រោយផ្ទេរពីក្រុម Liverpool ក្នុងតម្លៃខ្លួន ៣៥លានផោន (៤៥លានដុល្លារ) នារដូវកាលមុន។ ក្លិប Bayern កំពុងតែសម្លឹងការលក់ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់រូបនេះ ក្រោយពេលលោក Thomas Tu... |
article_7508.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីនូវែលសេឡង់នៅតែមានស្មារតីប្រកួតក្នុង ក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ទោះមានករណីភ្លើងឆេះក្នុងសណ្ឋាគាដែលពួកគេស្នាក់នៅ។ ក្រុមនារីនូវែលសេឡង់ត្រូវបង្ខំចិត្តជម្លៀសចេញក្នុងរយៈពេលខ្លីកាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ក្រោយមានអគ្គិភ័យកើតឡើង។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមលោក Andrew... | បើតាមការអះអាងបន្ថែមពីសំណាក់លោក Pragnell ទាក់ទង់នឹងរឿងរ៉ាវឧប្បតិ្តហេតុចំពោះក្រុមស្ថិតក្នុងពេលការប្រកួត ក្រុមនារីនូវែលសេឡង់បានជម្លៀសចេញនាវេលាម៉ោងប្រហែល ៨យប់ ទៅកាន់ភោជនីយដ្ឋានមួយនៅជិតកន្លែងសណ្ឋាគា ដែលក្រុមស្នាក់នៅ។ ករណីភ្លើងឆេះនោះបានបង្កជាផ្សែងខ្លាំងនៅតាមជណ្តើរស្ថិតក្នុងសណ្ឋាគា Pullman ប៉ុន្តែភ្លើងឆេះនោះត្រូវបានគ្រប់គ្រងទ... |
article_7509.txt | ក្លិប Paris Saint Germain ទទួលបានសំណើរក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៣០០លានអឺរ៉ូ (៣៣៣លានដុល្លារ) លើការផ្ទេរ Kylian Mbappe ពីសំណាក់ក្រុមស្ថិតក្នុងអារ៉ាប៊ីសាអូឌីត Al-Hilal។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី២៤ ខែកក្កដា។ | នាពេលបច្ចុប្បន្ន Mbappe កំពុងតែមានរឿងរ៉ាវរកាំរកូសនឹងក្លិប PSG លើបញ្ហាការផ្លាស់ប្តូរចេញពីក្លិបយក្សរបស់បារាំងមួយនេះ។ Mbappe នៅសល់កិច្ចសន្យារយៈពេល ១ឆ្នាំជាមួយនឹងក្រុម PSG ខណៈដែលដំណឹងនៃការមិនព្រមបន្តកិច្ចសន្យា បានក្លាយជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុម Real Madrid ដែលតែងចង់បានរូបគេទៅចូលរួមក្រុម។ យ៉ាងណាថ្មីៗនេះ ក្លិបយក្សស្ថិតនៅប្... |
article_751.txt | នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី២១ ខែសីហា បានប្រកាសថា សិង្ហបុរីនឹងលុបច្បាប់ប្រឆាំងបុរសស្រលាញ់បុរសដ៏ចាស់គំរិស ដែលបន្សល់ទុកតាំងពីសម័យអាណានិគមអង់គ្លេស។ ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលសិង្ហបុរីនៅតែបន្តគាំទ្រឱ្យមានការរៀបការរវាងបុរសនិងស្ត្រីដដែល។ | នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ ប្រមុខរដ្ឋាភិបាលសិង្ហបុរី លី សៀនឡុង បានប្រកាសថា សិង្ហបុរីនឹងរំលាយច្បាប់ប្រឆាំងបុរសដែលស្រលាញ់បុរសដូចគ្នា ដែលវានឹងបើកផ្លូវឱ្យបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសមិនមានទោសទណ្ឌឡើយ។ រដ្ឋាភិបាលសិង្ហបុរីពិចារណាលុបច្បាប់នេះ ដោយមើលឃើញថាបច្ចុប្បន្នសង្គមសិង្ហបុរី ជាពិសេសមនុស្សជំនាន់ថ្មីនៅក្ន... |
article_7510.txt | ការប្រកួតព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ដែលបង្ហាញវត្តមានក្រុម ៣២ក្រុមលើកដំបូងនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដា ដោយក្រុមសហម្ចាស់ផ្ទះ នូវែលសេឡង់ ត្រូវស្វាគមន៍ក្រុមន័រវែស ក្នុងជំនួបបើកឆាកពូល A នៅក្នុងទីក្រុង Auckland មុនពេលសហម្ចាស់ផ្ទះ អូស្ត្រាលី ត្រូវស្វាគមន៍ក្រុមសាធារណៈរដ្ឋអៀរឡង់ នៅចំពោះមុខអ្នកគាំទ្រប្រមាណ ៨ម៉ឺ... | រយៈពេលនៃការប្រកួតបាល់ទាត់ ១ខែពេញ ព្រឹត្តិការណ៍ Women’s World Cup បានបង្កើនចំនួនក្រុមពីចំនួន ២៤ក្រុម កាលពីប្រកួតនៅប្រទេសបារាំងឆ្នាំ ២០១៩ ហើយត្រូវបង្កើនទៅចំនួន ៣២ក្រុមលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងមានប្រទេសពីរធ្វើជាម្ចាស់ផ្ទះលើកដំបូងផងដែរ។ ការប្រកួតនឹងធ្វើឡើងឆ្លងកាត់តាមទីក្រុងប្រមាណ ៩ ទូទាំងប្រទេសអូស្ត្រាលី និងនូវែលសេឡ... |
article_7511.txt | Cristiano Ronaldo ខ្សែប្រយុទ្ធក្រុម Al-Nassr ត្រូវបានគេរាយការណ៍ថាមានភាពជឿជាក់ថាក្រុមរបស់ខ្លួននឹងអាចចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Sadio Mane ពីក្រុម Bayern Munich ដើម្បីមកចូលរួមក្រុមបានក្នុងទីផ្សារដោះដូររដូវកាលថ្មីនេះ។ | ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់ ត្រូវបានស្ថិតក្នុងគោលដៅជាកីឡាករដ៏សំខាន់មួយក្នុងគម្រោងរបស់ក្លិប Al-Nassr នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ចាប់តាំងពីក្រុមជើងឯកលីគអាល្លឺម៉ង់បានបង្ហាញចំណាប់អារម្មណ៍ចង់បញ្ចេញកីឡាកររូបនេះ។ Mane រយៈពេលចុងក្រោយបានបាត់បង់ប្រជាប្រិយភាពនៅក្នុងក្លិប Bayern Munich ជាពិសេសពីសំណាក់លោក Thomas Tuchel ... |
article_7512.txt | Yamila Rodriguez ខ្សែប្រយុទ្ធក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីអាហ្សង់ទីន អះអាងថាទោះសាក់រូប Cristiano Ronaldo នៅលើជើងឆ្វេងរបស់ខ្លួន តែមិនមានន័យថាប្រឆាំង ឬមិនពេញចិត្តនឹង Lionel Messi ដែលជាមិត្តជាតិនោះទេ។ | កីឡាការិនីវ័យ ២៥ឆ្នាំ បានរងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនានា បន្ទាប់ពីអ្នកគាំទ្រឃើញ Rodriguez សាក់រូប Ronaldo។ អ្នកគាំទ្របានចាត់ទុកថានេះ ជាការបង្ហាញពីការមិនគោរពដល់ខ្សែប្រយុទ្ធ Messi ដែលជាមិត្តរួមជាតិអាហ្សង់ទីនដូចគ្នា។ កាលពីមុន Messi និង Ronaldo ធ្លាប់ជាគូប្រជែងនឹងគ្នាកាលនៅទឹកដីប្រទេសអេស្ប៉ាញ ក្របខណ្ឌ La Liga។ កីឡា... |
article_7513.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីវៀតណាម អស់ឱកាសឡើងទៅវគ្គខ្វែង ព្រឹត្តិការណ៍ Women's World Cup ឆ្នាំ២០២៣ ក្រោយបន្តចាញ់ព័រទុយហ្កាល់ក្នុងជំនួបលើកទី២ពូល A ក្នុងលទ្ធផល ២-០។ វៀតណាម សល់ប្រកួតបង្គ្រប់កិច្ចចុងក្រោយទល់ហូឡង់។ | ជំនួបលើកទី២ទល់ព័រទុយហ្កាល់នៅកីឡដ្ឋាន Waikato ប្រទេសនូវែលសេឡង់ នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ក្រុមវៀតណាមនៅតែមិនអាចរកគ្រាប់បាល់បាន និងថែមទាំងរបូតគ្រាប់បាល់២គ្រាប់បន្ថែមទៀត។ ២គ្រាប់របស់ព័រទុយហ្កាល់ ធ្វើបានដោយកីឡាការិនី Francisca Nazareth និង Telma Raquel Velosa Encarnacao។ ឆ្លងកាត់ពីរប្រកួត ម្ចាស់ជើងឯកស៊ីហ្គេមលើកទី៣២ នៅកម្ពុជា... |
article_7514.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិហ្វីលីពីន បានយកឈ្នះក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ១-០ ក្នុងការប្រកួត FIFA Women's World Cup ឆ្នាំ២០២៣ វគ្គសន្សំពិន្ទុ នៅរសៀលថ្ងៃទី២៥ ខែកក្កដា។ | កីឡាការិនី Sarina Bolden ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដោយតែតបញ្ចូលទីនៅនាទី២៤ ដើម្បីជួយហ្វីលីពីនទទួលបាន៣ពិន្ទុដំបូងក្នុងពូល A នាជំនួបលើកទី២ទល់ម្ចាស់ផ្ទះនូវែលសេឡង់នៅកីឡដ្ឋាន Wellington Regional ។ ហ្វីលីពីន រងបរាជ័យនៅជំនួបបើកឆាកក្រោមថ្វីជើងស្វ៊ីសក្នុងលទ្ធផល ២-០ ស្របពេលម្ចាស់ផ្ទះនូវែលសេឡង់ ឈ្នះន័រវែស ១-០ នៅជំនួបដំបូង។ ឆ្លងក... |
article_7515.txt | សមាគមភ្នាក់ងារកីឡាករបាល់ទាត់អាជីព បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ទប់ស្តាត់បទប្បញ្ញត្តិថ្មីរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដែលកំណត់លើគោលការផ្ទេរកីឡាកររបស់ពួកគេ។ បណ្តឹងទ្ធរណ៍របស់ភ្នាក់ងារ ធ្វើឡើងបន្ទាប់ពីតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បានសម្រេចចិត្តគាំទ្រ ច្បាប់ថ្មីរបស់ FIFA នៅថ្ងៃទី២៤ ខែកក្កដា។ ច្បាប់ថ្មី ក៏តម្... | សមាគមភ្នាក់ងារបាល់ទាត់អាជីព (PROFAA) ដែលមានមូលដ្ឋាននៅទីក្រុង Zurich បានដាក់សំណើរប្តឹងឧទ្ធរណ៍ទៅកាន់ CAS តុលាការកំពូលរបស់កីឡា ក្នុងប្រទេសស្វ៊ីស បន្ទាប់ពី FIFA បានបង្ហាញនូវទម្រង់ច្បាប់ថ្មីនៃដំណើរការផ្ទេរកីឡាករក្នុងខែមករា។ ច្បាប់ថ្មីនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា។ PROFAA បានអះអាងថាបទប្បញ្ញត្តិថ្មីនឹងប៉ះពាល់ដល់ការប្រកួត... |
article_7516.txt | Wayne Rooney អតីតប្រធានក្រុម Manchester United ណែនាំឱ្យ Harry Maguire ចាកចេញពី Old Trafford ក្រោយខ្សែការពាររូបនេះត្រូវបានដកតំណែងប្រធានក្រុម។ | Maguire ត្រូវបានដកតំណែងជាប្រធានក្រុម Man Utd ក្រោយបង្ហាញខ្លួនបានតែ៨ប្រកួតក្នុងក្របខណ្ឌ Premier League រដូវកាលមុន។ មិនសូវបានលេង ដោយសារខ្សែការពាររូបនេះ ធ្វើមិនបានល្អទាល់តែសោះដោយតែងតែបង្កើតកំហុសនៅតំបន់ការពារជារឿយៗ និងធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្ត។ ខ្សែការពារសញ្ជាតិអង់គ្លេស វ័យ៣០ឆ្នាំ ដែលនៅសល់កិច្ចសន្យាជាមួយបិសាចក្រហមដល់... |
article_7517.txt | Bruno Fernandes ក្លាយជាប្រធានក្រុមថ្មីរបស់ Manchester United ជំនួសតំណែង Harry Maguire។ | ខ្សែបម្រើសញ្ជាតិព័រទុយហ្កាល់ បានពាក់ស្លាកប្រធានក្រុមបិសាចក្រហមជាច្រើនលើករួចមកហើយ ជាពិសេសរដូវកាលមុន នៅពេល Maguire ស្ថិតនៅកៅអីបម្រុង។ តាមការបញ្ជាក់លើកគេហទំព័រផ្លូវការ Man Utd នៅថ្ងៃទី២០ ខែកក្កដា អ្នកចាត់ការទូទៅលោក Erik ten Hag បានសម្រេចឱ្យ Fernandes ក្លាយជាអ្នកដឹកនាំជាអចិន្ត្រៃយ៍តែម្តង។ Fernandes វ័យ២៨ឆ្នាំដែលជាកីឡាករលេច... |
article_7518.txt | Manchester United បានយកឈ្នះ Arsenal ២-០ ក្នុងប្រកួតមិត្តភាពកម្តៅសាច់ដុំត្រៀមបើករដូវកាលនៅទឹកដីអាម៉េរិក នៅថ្ងៃទី២៣ ខែកក្កដា។ មិត្តភាពបែបថ្មី តម្រូវឱ្យមានការទាត់ប៉េណាល់ទីបន្ថេមទៀត ដោយបិសាចក្រហមនៅតែឈ្នះកាំភ្លើងធំក្នុងលទ្ធផល ៥-៣។ | ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៨ម៉ឺននាក់នៅកីឡដ្ឋាន MetLife ក្នុងក្រុង New Jersey សហរដ្ឋអាម៉េរិកប្រធានក្រុមថ្មី Bruno Fernandes ជាអ្នកសម្រេចទីគ្រាប់បើកឆាកនៅនាទី៣០មុនពេល Jadon Sancho បន្ថែមគ្រាប់ទីពីរនៅ៧នាទីបន្ទាប់។ បញ្ចប់ម៉ោងផ្លូវការ៩០នាទីក្រុមលោក Erik ten Hag ឈ្នះក្រុមលោក Mikel Arteta ក្នុងលទ្ធផល ២-០។ ដោយសារការប្រកួតមិត្ត... |
article_7519.txt | ការប្រកួតព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកដូចជា FIFA World Cup ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដ៏ធំនេះត្រូវតែធ្វើឡើងនៅទីកន្លែងមួយដ៏ប្រណិត និងជាឆាកដ៏ធំបំផុតក្នុងពិភពលោកផងដែរ។ នេះបើតាមសម្តីរបស់លោក Eric Adams អភិបាលក្រុងញូវយ៉ក និងលោក Phil Murphy អភិបាលរដ្ឋញូវជឺស៊ី សហរដ្ឋអាម៉េរិក នាថ្ងៃទី១៩ ខែកក្កដា។ | ព្រឹត្តិការណ៍ FIFA World Cup 2026 បានធ្វើឡើងដោយមានអាម៉េរិក, ម៉ិកស៊ិក និងកាណាដា រួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកដ៏សំខាន់ក្នុងរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ ហើយការប្រកួតប្រជែងពានរង្វាន់ដ៏មានតម្លៃបំផុតក៏កំពុងតែស្វែងរកទីកន្លែងសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។ រដ្ឋ Dallas ក៏ដូចជា Houston រួមជាមួយន... |
article_752.txt | រដ្ឋាភិបាលថៃ នៅថ្ងៃទី៣០ខែសីហា ប្រកាសពីគោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន៤០០ពាន់លានបាត (១១ពាន់លានដុល្លារ) នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២២នេះ ខណៈប្រទេសនេះបានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ អន់ថយ។ | អ្នកនាំពាក្យរដ្ឋាភិបាលថៃលោកស្រី Rachada Dhnadirek បានលើកឡើងថា ចំនួនភ្ញៀវទេសចរទៅកាន់ថៃបានស្ទុះងើបឡើងវិញក្នុងរយៈពេលប្រាំបីខែដំបូងក្នុងឆ្នាំ២០២២ ដោយមានភ្ញៀវជាង៤លាននាក់ ហើយថៃ ក៏មានបំណងទទួលភ្ញៀវចំនួន១០លាននាក់សរុបសម្រាប់ឆ្នាំនេះ។ បន្ថែមពីនេះរដ្ឋាភិបាលថៃ បានកំណត់ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២២ ... |
article_7520.txt | ខ្សែប្រយុទ្ធ Lionel Messi កំពុងចាប់ផ្តើមអាជីពនៅក្លិបថ្មី Inter Miami បានយ៉ាងល្អដោយបង្ហាញខ្លួន ២ប្រកួតគេអាចរកបាន ៣គ្រាប់ និងបញ្ជូនបាល់ ១គ្រាប់ ដែលជាជ័យជម្នះដ៏សំខាន់សម្រាប់ក្រុមដែលមានលោក David Beckham ជាម្ចាស់មួយផ្នែក។ | Messi ២ប្រកួតមកនេះ គេមិនទាន់បានបង្ហាញខ្លួនលេងពេញលេញ ៩០នាទី នោះទេ តែប្រធានក្រុមថ្មីរូបនេះបានបង្កភាពភ្ញាក់ផ្អើលជាងច្រើនរួចទៅហើយក្នុងការចាប់ផ្តើមនេះ។ កីឡាករវ័យ ៣៦ឆ្នាំ អាចនឹងបំបែកកំណត់ត្រាមួយចំនួននៅក្នុងរដូវកាលដំបូងរបស់គេនៅក្នុងក្របខណ្ឌ Major League Soccer របស់អាម៉េរិក។ ខាងក្រោមនេះជាកំណត់ត្រាចំនួន ៥ ដែល Messi អាចនឹងបំបែក... |
article_7521.txt | ក្រុមនារីនូវែលសេឡង់ប្រកួតឈ្នះលើក្រុមនារីន័រវែសលទ្ធផល ១-០ នៃជំនួបថ្ងៃបើកឆាកវគ្គចែកពូលព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងកីឡដ្ឋាន Eden Park ស្ថិតក្នុងទីក្រុង Auckland។ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់នូវែលសេឡង់ ដែលប្រកួតឈ្នះក្នុងថ្ងៃប្រកួតដំបូងរបស់ប្រវត្តិសាស្ត្រខ្លួន។ | លទ្ធផល ១-០ ដែលក្រុមនារីនូវែលសេឡង់ រកបានហើយក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ កើតឡើងនៅនាទី៤៨ ដើមវគ្គទីពីរ ដោយកីឡាការិនីខ្សែប្រយុទ្ធ Hannah Wilkinson ពីការបញ្ជូនយ៉ាងល្អពីសំណាក់ដៃគូតំបន់ប្រយុទ្ធដូចគ្នា កីឡាការិនី Jacqui Hand។ ឈានដល់នាទី ៩០ នូវែលសេឡង់រកបានឱកាសថ្មីមួយបន្ថែមទៀតដើម្បីរក្សាជ័យជម្នះស្ទើរតែ ១០០ភាគរយពីក... |
article_7522.txt | Harry Kane និង Son Heung-min សមាជិក្រុម Tottenhan Hotspur ជាដៃគូបញ្ចូនបាល់ឱ្យគ្នាសម្រេចទី (Assist) ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ចំនួន៤៧លើក។ ក្នុងចំណោមដៃគូ Assist ច្រើនបំផុតទាំង១០ នៅលីគកំពូលអង់គ្លេស Didier Drogba និង Frank Lampard អតីតមិត្តរួមក្រុម Chelsea ស្ថិតនៅលេងរៀងទី២។ | ខាងក្រោមនេះសារព័ត៌មានថ្មីៗនឹងបង្ហាញលោកអ្នក អំពីមិត្តរួមក្រុមដែលបានបង្កើតឱ្យរកគ្រាប់បាល់ឱ្យគ្នាទៅវិញទៅមកច្រើនជាងគេបំផុតទាំង១០នៅ Premier League៖ ១- Harry Kane និង Son Heung-min បញ្ចូនបាល់ឱ្យគ្នាសម្រេចទីបាន ៤៧ គ្រាប់សម្រាប់ក្រុម Spurs ក្នុងនោះ Son សម្រេចទីបាន២៤គ្រាប់ ឯ Kane ធ្វើបាន២៣គ្រាប់។ ២- Didier Drogba និង Frank Lamp... |
article_7523.txt | Lionel Messi រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតឱ្យក្រុមថ្មី Inter Miami ក្នុងការប្រកួតដែលយកឈ្នះលើក្រុម Atlanta United លទ្ធផល ៤-០ នៃជំនួបវគ្គចែកពូលពានរង្វាន់ League Cup។ Messi ជួយក្រុម Inter Miami ឆ្លងទៅកាន់វគ្គជម្រុះ បន្ទាប់ពីយកឈ្នះពីរប្រកួតនាថ្ងៃទី២៥ ខែកក្កដា។ | ស្ថិតក្នុង League Cup ភាគខាងត្បូងពូលទី៣ Inter Miami ជាក្រុមឈរនៅកំពូលតារាងដោយរកបានជ័យជម្នះទាំង ២ប្រកួតក្នុងពូល ដោយបានយកឈ្នះលើក្រុម Cruz Azul ដែលជាជំនួបទី១ លទ្ធផល ១-០។ ការប្រកួតនាថ្ងៃទី២៥ ខែកក្កដា Inter Miami បន្តយកឈ្នះការប្រកួតបន្តទៀត ដោយលទ្ធផល ៤-០ លើក្រុម Atlanta United ហើយក្នុងចំណោម ៤គ្រាប់នោះ ក៏មានគ្រាប់បាល់ចំនួន ២គ្... |
article_7524.txt | កីឡាករ Robert Taylor ខ្សែប្រយុទ្ធក្រុម Inter Miami សរសើរមិត្តរួមក្រុមថ្មី Lionel Messi នៅតែមានសមត្ថភាពខ្ពស់ និងជាកីឡាករល្អបំផុតលើលោក តាមរយៈការបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះទោះឈានដល់វ័យ៣៦ឆ្នាំ។ Messi រួមចំណែងយ៉ាងសំខាន់ក្នុងការជួយ Miami ឈានទៅវគ្គបន្តពានរង្វាន់ League Cup។ | Messi ចាប់ផ្តើមការប្រកួតដំបូងបង្អស់សម្រាប់ Inter Miami ដោយរូបគេរកបានគ្រាប់បាល់ ១គ្រាប់ ក្នុងជ័យជម្ណះលទ្ធផល ២-១ ទល់ក្រុម Cruz Azul មុនពេល រកបាន ២គ្រាប់បន្ថែមទៀត ក្នុងជ័យជម្នះលទ្ធផល ៤-០ លើក្រុម Atlanta United នៅថ្ងៃទី២៥ ខែកក្កដា។ នៅពេលឃើញ Messi បង្ហាញសមត្ថភាពដ៏អស្ចារ្យ Robert Taylor ដែលជាកីឡាករម្នាក់បានបញ្ជូនបាល់ ១គ្រាប... |
article_7525.txt | ម្ចាស់ខ្សែក្រវាត់ WLC Lethwei Champion របស់មីយ៉ាន់ម៉ា Too Too(ទូទូ) ត្រូវបានរាយការណ៍ថាបានបាត់បង់ជីវិតដោយការធ្វើទារុណកម្មពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា ក្រោមបទចោទថាបានចូលដៃជាមួយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ(NLD)។ នេះបើតាមការចេញផ្សាយរបស់សមាគមប្រដាល់ WLC នៃប្រទេសមីយ៉ាន់ម៉ា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ | ជារឿងអកុសលសម្រាប់ក្រុមគ្រួសារកីឡាករប្រដាល់ Lethwei របស់មីយ៉ាន់ម៉ា ដែលទទួលដំណឹងថា Too Too បានបាត់បង់ជីវិត ក្រោមស្នាដៃក្រុមយោធាមីយ៉ាម៉ា។ ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣រូបនេះ ត្រូវបានក្រុមយោធាមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីឆ្នាំ២០២១ នៅភូមិ Minbu ស្រុក Magway ក្រុង Naypyidaw ក្នុងដំណើរបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា មីយ៉ាន់ម៉ា។... |
article_7526.txt | អ្នកគាំទ្រក្រុមកីឡាបាល់ទាត់នារីហ្វីលីពីនរាប់រយនាក់បានអបអរ និងអ្នកខ្លះយំផង ក្រោយក្រុមយកឈ្នះម្ចាស់ផ្ទះនូវែលសេឡង់ក្នុងការប្រកួត FIFA Women's World Cup ដែលជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ | កីឡាការិនី Sarina Bolden ជាអ្នកសម្រេចទីគ្រាប់ជ័យជម្នះដោយតែតបញ្ចូលទីនៅនាទី២៤ ជួយហ្វីលីពីឈ្នះនូវែលសេឡង់ ១-០ ដើម្បីទទួលបាន៣ពិន្ទុដំបូងក្នុងពូល A នាជំនួបលើកទី២ នៅថ្ងៃទី២៥ ខែកក្កដា។ ជ័យជម្នះជាលើកដំបូងក្នុងប្រត្តិសាស្ត្រ World Cup របស់ក្រុមនារីហ្វីលីពីន បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត ទាំងអ្នកទស្សនាការប្រកួតបន្តផ្ទាល់... |
article_7527.txt | កីឡាការិនីសញ្ជាតិអ៊ុយក្រែន Olga Kharlan ត្រូវបានដកចេញពីការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកពិភពលោក World Fencing Championships នៅទីក្រុង Milan ប្រទេសអ៊ីតាលី បន្ទាប់ពីនាងមិនព្រមចាប់ដៃកីឡាការិនីរុស្ស៊ី Anna Smirnova។ ចំពោះទង្វើររបស់ Kharlan បានបង្កើតឱ្យមានការតវ៉ាពី Smirnova ដើម្បីស្នើសុំការពិនិត្យឡើងវិញរបស់គណៈកម្មាធិការអន្តរ... | «ខ្ញុំមិនចង់ចាប់ដៃ Anna Smirniva ជារឿងត្រឹមត្រូវព្រោះខ្ញុំធ្វើតាមបេះដូងរបស់ខ្ញុំ»។ កីឡាការិនីគុនដាវជម្រើសជាតិអ៊ុយក្រែន Olga Kharlan រៀបរាប់ដូច្នេះនៅក្នុងវីដេអូអ៊ីនស្តាក្រាម(IG)របស់នាង បន្ទាប់ពីមន្រ្តីគណៈកម្មការកីឡាគុនដាវពិភពលោកបានសម្រេចបណ្តេញនាងចេញពីការប្រកួតគុនដាវជ្រើសរើសជើងឯកពិភពលោក នាទីក្រុងMilan ប្រទេសអ៊ីតាលី កាលពី... |
article_7528.txt | Dele Alli ខ្សែបម្រើក្រុម Everton សារភាពថាត្រូវបានគេរំលោភផ្លូវភេទនៅពេលរូបគេមានអាយុត្រឹម ៦ឆ្នាំ និងធ្លាប់ជាក្មេងជួយដូរគ្រឿងញៀន។ ក្នុងកិច្ចសម្ភាសមួយជាមួយ Gary Neville ខ្សែបម្រើ Alli បានបង្ហើបពីរឿងរ៉ាវដែលគេត្រូវបានរងគ្រោះកាលវ័យកុមារ មុនពេលរូបគេត្រូវបានគេយកទៅចិញ្ចឹមអាយុ ១២ឆ្នាំ រហូតក្លាយជាកីឡាករបាល់ទាត់អាជីព។ | ខ្សែបម្រើសញ្ជាតិអង់គ្លេសនិយាយថា នៅអាយុ ៦ឆ្នាំ ខ្លួនត្រូវបានគេរំលោភផ្លូវភេទ ។ នៅអាយុ ៧ឆ្នាំ រូបគេបានចាប់ផ្តើមជក់បារី និងនៅអាយុ ៨ឆ្នាំគេបានក្លាយជាកុមារជួញដូរគ្រឿងញៀនថែមទៀត។ អតីតកីឡាករ Tottenham Hotspur វ័យ ២៧ឆ្នាំ កាលពីពេលថ្មីៗនេះ បានចំណាយពេល ៦សប្តាហ៍ក្នុងការស្តារឡើងវិញពីការញៀនថ្នាំងងុយគេង និងបញ្ហាសុខភាពផ្លូវចិត្ត។ Alli... |
article_7529.txt | គណៈកម្មាធិកាកីឡាអូឡាំពិកអាស៊ី (OCA) បានយល់ព្រមឱ្យអត្តពលិករុស្ស៊ី និងបេឡារុសចូលរួមក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៩ ដែលធ្វើឡើងនៅក្នុងទីក្រុងហាងចូវ ខេត្តហ្សឺជាំង ប្រទេសចិន។ ប៉ុន្តែការសម្រេចចិត្តចុងក្រោយ ត្រូវផ្អែកលើគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។ | អត្តពលិករុស្ស៊ី និងបេឡារុស ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ដាក់បម្រាមហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ចាប់តាំងពីប្រទេសរុស្ស៊ីបាន វាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២។ សង្គ្រាមរវាងប្រទេសទាំងពីរនៅតែបន្តក្តៅកគុក តែស្ថាប័នកីឡាដ៏ធំរបស់ពិភពលោកបាននិយាយថា កីឡាករគ្មានកំហុសឡើយសម្រ... |
article_753.txt | អគ្គលេខាធិការសម្ព័ន្ធណាតូ Jens Stoltenberg នៅថ្ងៃទី២៨ ខែសីហា ព្រមានថា រុស្ស៊ី និងចិនកំពុងមានផែនការដ៏ធំនៅតំបន់អាក់ទិកដែលអាចបង្កើនភាពតានតឹងភូមិសាស្រ្តនយោបាយ។ ក្នុងកិច្ចសម្ភាសជាមួយកាសែតអាល្លឺម៉ង់ លោក Stoltenberg ប្រកាសបង្កើនវត្តមានយោធាណាតូនៅតំបន់ដ៏ត្រជាក់នេះ ស្របពេលអាម៉េរិកនឹងចាត់តាំងអគ្គរដ្ឋទូតទទួលបន្ទុកកិច្ចការតំបន់នេះជ... | តំបន់សមុទ្រទឹកកកអាក់ទិក បានទាញចំណាប់អារម្មណ៍មហាអំណាចពិភពលោកយ៉ាងខ្លាំងដោយសារតែទីតាំងភូមិសាស្រ្តដែលមិនទាន់មានអ្នកណាចាត់ចែងនៅឡើយ។ បន្ថែមពីលើផលប្រយោជន៍សេដ្ឋកិច្ច អាក់ទិក ក្លាយជាតំបន់ប្រកួតប្រជែងយុទ្ធសាស្រ្ត ខណៈប្រទេសមហាអំណាច ពិសេសរុស្ស៊ី កំពុងស្វះស្វែងពង្រឹងឥទ្ធិពលយោធារបស់ខ្លួននៅតំបន់ប៉ូលខាងជើងនៃផែនដី។ ពាក់ព័ន្ធបញ្ហានេះ ប្... |
article_7530.txt | លោក Erik ten Hag អ្នកចាត់ការទូទៅ Manchester United បានដកតំណែងប្រធានក្រុមពីខ្សែការពារ Harry Maguire ។ ក្រោយដកស្លាកដែលខ្លួនពាក់ជាង៣ឆ្នាំ Maguire បានបង្ហាញអារម្មណ៍ខកចិត្ត តែជួនពរអ្នកទទួលតំណែងពីខ្លួនជោគជ័យក្នុងភារកិច្ចនេះ និងគាំទ្រពេញទំហឹង។ | Maguire ត្រូវបានតែងតាំងជាប្រធានក្រុម Man Utd តាមរយៈអតីតគ្រូបង្វឹកលោក Ole Gunnar Solskjaer កាលពីចុងឆ្នាំ ២០១៩។ នៅឆ្នាំ២០២៣ Maguire ដែលបង្ហាញខ្លួនមិនបានល្អសោះនៅរដូវកាលមុន ត្រូវបានអ្នកចាត់ការថ្មីដកតំណែងប្រធានក្រុមនេះវិញ។ តាមរយៈការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា Maguire បានបង្ហាញការខកចិត្ត ក្រ... |
article_7531.txt | មិនស្មើគ្នា នៃការប្រកួតរវាងបុរស និងស្រ្តី។ | នាសន្និសីទកាសែតក្នុងទីក្រុង Auckland មុនកម្មវិធីបើកការប្រកួតជាផ្លូវការ នៃព្រឹត្តិការណ៍ Women’s World Cup 2023 មកដល់ នៅថ្ងៃទី២០ ខែកក្កដា ប្រធាន FIFA ក៏បាននិយាយបែបលេងសើចមួយ អំពីរឿងរ៉ាវបញ្ហាដែលតែងកើតមានជារឿយៗ មុនពេលការប្រកួតបាល់ទាត់ពិភពលោកបុរស នៅប្រទេសកាតា។ «នេះជាពេលវេលាមួយដ៏ល្អ ដែលបានមកដល់ទីនេះ ហើយសម្រាប់អ្នកដែលបានរង់ចាំ... |
article_7532.txt | សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) ថ្មីៗនេះបានដាក់ចេញយុទ្ធសាស្រ្តចំនួន១០ចំណុចដើម្បីពង្រឹង និងបង្កើនសមត្ថភាពក្រុមបាល់ទាត់សិង្ហបុរីអាយុក្រោម ២២ឆ្នាំឡើងវិញ ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ FAS ធ្វើបែបនេះ ដោយសារក្រុម U22 ធ្វើមិនបានល្អ និងទទួលបានកំណត់ត្រាអាក្រក់បំផុតនៅស៊ីហ្គេមលើកទី៣២។ | អនុសាស្ត្រដែលបានដាក់ចេញចំនួន ១០ចំណុច នឹងត្រូវពង្រឹងទៅលើក្រុមបាល់ទាត់ U23 និង U22 សិង្ហបុរី ដោយផ្តោតលើគោលដៅធំៗ ដូចជាទម្រង់លេងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ព្រឹត្តិការណ៍ AFF U23 Championship ក៏ដូចជា AFC Asian Cup ជាដើម។ អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមក្នុងប្រទេសកម្ពុជា សិង្ហបុរីរងបរាជ័យខ្លាំងនៅក្នុងជំនួបពូល B ដោយការប្រកួត... |
article_7533.txt | គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ថ្ងៃទី១៣ ខែកក្កដា បាននិយាយថា ខ្លួនប្រឈម មុខនឹងបញ្ហាមិនអាចផ្សះផ្សា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ទាក់ទងនឹងការចូលរួមរបស់ អត្តពលិករុស្ស៊ី និងបេឡារុស ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ | IOC កាលពីខែមីនា បានចេញនូវអនុសាសន៍ដំបូង សម្រាប់សហព័ន្ធកីឡាអន្តរជាតិ ដើម្បី អនុញ្ញាតឱ្យអត្តពលិករុស្ស៊ី និងបេឡារុស វិលត្រលប់មកវិញ ចាប់តាំងពីពួកគេ ត្រូវបាន ហាមឃាត់ បន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូ លើអ៊ុយក្រែនកាលពីឆ្នាំមុន។ បើតាមការប្រកាសកំណែទម្រង់ថ្មីនៃអនុសាសន៍របស់ IOC កាលពីថ្ងៃទី១៣ ខែកក្កដា ស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោ... |
article_7534.txt | ក្រោយជួយ Napoli លើកពាន Serie A លើកដំបូងក្នុងរយៈពេល៣៣ឆ្នាំ ខ្សែការពារកូរ៉េខាងត្បូង Kim Min-jae បានផ្លាស់ទៅរួមក្រុម Bayern Munich។ | តាមរយៈការបង្ហោះរបស់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅថ្ងៃទី១៨ ខែកក្កដា Min-jae យល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។ យ៉ាងណាក៏ដោយ ជុំវិញការផ្ទេរខ្សែការពារអន្តរជាតិកូរ៉េខាងត្បូងរូបនេះ មិនមានការបញ្ចេញតម្លៃខ្លួននោះឡើយ។ Min-jae បានបង្ហាញភាពលេចធ្លោនៅតំបន់ការពារ ចាប់តាំងពីរូបគេចូលរួមជាមួយក្រុមអ៊ីតាលី Napoli ក្រោយចាកចេញពីក្លិបតួ... |
article_7535.txt | Cristiano Ronaldo នឹងមិនវិលត្រឡប់ ទៅចូលរួមជាមួយក្លិបកីឡាបាល់ទាត់តំបន់អឺរ៉ុបវិញនោះទេ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ បាននិយាយបែបនេះ ក្នុងសន្និសីទកាសែតក្រោយការប្រកួតមិត្តភាព រវាងក្រុម Al Nassr និង Celta Vigo នាថ្ងៃទី១៨ ខែកក្កដា។ | ការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី ក្រុម Al Nassr រងបរាជ័យលទ្ធផល ៥-០ ក្រោមថ្វីជើងរបស់ក្រុម Celta Vigo របស់អេស្ប៉ាញ។ ក្រោយបញ្ចប់ការប្រកួត អតីតខ្សែប្រយុទ្ធឆ្នើម Manchester United Real Madrid និង Juventus រូបនេះ អះអាងថា នឹងមិនវិលត្រលប់ទៅកាន់ការប្រកួតប្រជែង ក្នុងក្លិបបាល់ទាត់តំបន់អឺរ៉ុបវិញឡើយ។ «ខ្ញុំនឹងមិនវិលត្រលប់ទៅកាន់... |
article_7536.txt | ស្តេចប្រដាល់ហ្វីលីពីន Many Pacquiao និងស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេក គ្រោងជួបគ្នាលើសង្វៀនប្រដាល់សកលនៅទឹកដីថៃ ក្នុងខែមករា ឆ្នាំ២០២៤។ | តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thainews នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នេះថាលោក Winit Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air Festival បានបញ្ជាក់ថានឹងមានការរៀបព្រឹត្តិការប្រកួតកីឡាប្រដាល់ប្រចាំឆ្នាំលំដាប់ពិភពលោកមួយនៅដើមឆ្នាំ២០២៤ នាទីក្រុងបាងកក ប្រទេសថៃ។ ការប្រកួតនេះដែរគឺពិតជាមិនធ្លាប់មានទាល់តែសោះដោយស្តេចប្រដាល់... |
article_7537.txt | ក្រុមបាល់ទាត់នារីអាម៉េរិក ទៅដល់ប្រទេសនូវែលសេឡង់ នាថ្ងៃទី១១ ខែកក្កដា ដើម្បីត្រៀមខ្លួនក្នុងការការពារតំណែងជើងឯក Women’s World Cup 2023 របស់ខ្លួន។ ក្រុមអាម៉េរិកក៏ត្រូវបានរំពឹងថាជាក្រុមដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជននូវែលសេឡង់ផងដែរ។ | នេះជាលើកទី២ ហើយដែលក្រុមនារីអាម៉េរិក បានធ្វើដំណើរទៅដល់ប្រទេសនូវែលសេឡង់ត្រឹមតែរយៈពេល ៦ ខែចុងក្រោយមកនេះ។ ក្រុមនារីអាម៉េរិកកាលពីខែមករា ដើមឆ្នាំ ២០២៣ ពួកគេបានបោះជំរុំក្នុងប្រទេសស្ថិតក្នុងទ្វីបអូសេអានី ហើយដោយកាលនោះក៏បានប្រកួតមិត្តភាពយកឈ្នះលើក្រុមម្ចាស់ផ្ទះ ២លើកផងដែរនៅក្នុងទីក្រុង Wellington និង Auckland។ ទៅដល់ទឹកដីប្រទេសនូវែ... |
article_7538.txt | កីឡាការិនី Alex Morgan ខ្សែប្រយុទ្ធក្រុមបាល់ទាត់នារីអាម៉េរិក រំពឹងថាការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 នឹងក្លាយជាការប្រកួតដ៏អស្ចារ្យបំផុតមួយ ហើយការពង្រីកចំនួនក្រុមពី២៤ ទៅដល់៣២ក្រុម នឹងជួយបង្កើនចំនួនអ្នកទស្សនាបន្ថែមទៀត។ | ក្រុមនារីអាម៉េរិកនឹងចាប់ផ្តើមការប្រកួតការពារតំណែងជើងឯកសារជាថ្មីម្តងទៀត បន្ទាប់ពីគ្រងតំណែងពានរង្វាន់បាល់ទាត់ពិភពលោក ៣លើកជាប់គ្នា។ ការបង្ហាញខ្លួនលើកទី៨ របស់ខ្លួន អាម៉េរិកនឹងជួបតទល់ក្រុមនារីវៀតណាមជើងឯកតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងកីឡដ្ឋាន Eden Park ថ្ងៃទី២២ ខែកក្កដា មុនពេលទៅប៉ះក្រុមហូឡង់ និងព័រទុយហ្កាល់។ អាម៉េរិកបានទៅដល់ទឹកដ... |
article_7539.txt | លោក Edwin van der Sar អតីតអ្នកចាំទីឆ្នើមក្រុម Manchester United នៅតែស្ថិតក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ បើទោះស្ថិតក្នុងស្ថានភាពប្រសើរឡើងវិញ ក្រោយមានឈាមហូរក្នុងខួរក្បាលកាលពីសប្តាហ៍មុន។ នេះបើតាមការបញ្ជាក់របស់ភរិយា Van der Sar អ្នកស្រី Annemarie នៅថ្ងៃទី១១ ខែកក្កដា។ | Van der Sar ដែលសព្វថ្ងៃជានាយកប្រតិបត្តិក្លិប Ajax Amsterdam ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗកាលពីថ្ងៃទី៨ ខែកក្កដា អំឡុងពេលរូបគេសម្រាកលំហែកាយនៅប្រទេសក្រូអាស៊ី។ អំឡុងពេលលំហែនោះនោះ អតីតអ្នកចាំទីឆ្នើមក្រុមបិសាចក្រហមត្រូវបានគ្រូពេទ្យអះអាងថាមានហូរឈាមក្នុងខួរក្បាល។ «Van der Sar នៅតែស្ថិតនៅក្នុងបន្ទប់សម្រាកព្យាបាល... |
article_754.txt | រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles នៅថ្ងៃទី៣១ ខែសីហា អះអាងថា ប៉ាពួអាស៊ីនូវែលហ្គីណេបានស្នើឱ្យមានសន្ធិសញ្ញាសន្តិសុខទ្វេភាគីជាមួយអូស្ត្រាលី ចំពេលមានភាពតានតឹងកើនឡើងនៅប្រជុំកោះប៉ាស៊ីហ្វិកបន្ទាប់ពីប្រទេសចិនបានចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន។ លោក Marles ក៏បានបង្ហាញបំណងរបស់អូស្ត្រាលីដែលចង់ពង្រឹង... | ភាពតានតឹងភូមិសាស្ត្រនយោបាយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានកើនឡើងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីកោះសូឡូម៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ អូស្ត្រាលី នូវែលសេឡង់ និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងទៀតបាននិយាយថា តម្រូវការសន្តិសុខគួរតែត្រូវបានបំពេញដោយចាំបាច់នៅក្នុងតំបន់ដើម្បីទប់ទល់នឹងការគំរាមកំហែង។ ជា... |
article_7540.txt | ខ្សែប្រយុទ្ធ Marcus Rashford បានបន្តកិច្ចសន្យារបស់គេជាមួយនឹងក្រុម Manchester United រហូតដល់ឆ្នាំ ២០២៨។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខណ្ឌ Premier League នាថ្ងៃទី១៨ ខែកក្កដា។ | Rashford មានកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅ Old Trafford នៅឆ្នាំ ២០២៤ មុនយល់ព្រមបន្តកិច្ចសន្យាបន្ថែមដល់ឆ្នាំ២០២៨។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនលេងចំនួន ៣៦០ប្រកួតសម្រាប់ក្រុមបិសាចក្រហម ចាប់តាំងពីបង្ហាញវត្តមានដំបូងនៅក្នុងឆ្នាំ ២០១៦។ កីឡាករវ័យ ២៥ឆ្នាំ រកបានគ្រាប់បាល់ចំនួន ១២៣គ្រាប់ ពីគ្រប់ការប្រកួតរបស់... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.