file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_7541.txt
ក្រុមបាល់ទាត់នារីអូស្ត្រាលី (Matildas) អំពាវនាវឱ្យមានសមភាពតម្លៃប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup រវាងក្រុមបុរស និងស្ត្រី។
តាមរយៈការបង្ហោះវីដេអូមួយនៅលើគេហទំព័ររបស់ក្រុម Matildas ដោយក្នុងវីដេអូនោះមានការគាំទ្រពីសំណាក់កីឡាការិនីក្នុងក្រុមទាំងអស់រួមគ្នា ទៅលើការអំពាវនាវអំពីតម្លៃប្រាក់រង្វាន់នៃការប្រកួត។ ការបង្ហោះវីដេអូនោះ ក៏ចំពេលមានបញ្ហាប្រាក់ឈ្នួលកើតមានឡើងចំពោះក្រុមជាច្រើន ដែលមកប្រកួតព្រឹត្តិការណ៍ World Cup 2023 ក្នុងប្រទេសអូស្ត្រាលី និងនូវែលស...
article_7542.txt
​Paris Saint Germain បានចុះកិច្ចសន្យាយកខ្សែការពារ Lucas Hernandez ពីក្រុម Bayern Munich ជាមួយកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមក្លិបជើងឯក Ligue 1 ប្រកាសនាថ្ងៃទី៩ ខែកក្កដា។
តម្លៃនៃការផ្ទេរមិនត្រូវបានបញ្ជាក់ពីសំណាក់ក្លិបទាំងពីរឡើយ ប៉ុន្តែបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសបារាំង PSG បានបង់ប្រាក់ឱ្យទៅ Bayern Munich ប្រមាណ ៤០លានអឺរ៉ូ (៤៣,៨៧លានដុល្លារ) បូករួមជាមួយនឹងប្រាក់បូកបន្ថែមសម្រាប់កីឡាករវ័យ ២៧ឆ្នាំ។ «ខ្ញុំពិតជារីករាយខ្លាំងណាស់ ខ្ញុំបានរង់ចាំក្នុងការចូលរួមជាមួយនឹង PSG រយៈពេល...
article_7543.txt
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ឆ្នាំ សិង្ហបុរី នឹងមិនចូលរួមការប្រកួតព្រឹត្តិការណ៍កីឡអាស៊ី Asian Games 2022 ដែលធ្វើឡើងនៅក្នុងទីក្រុងហាងចូវ ប្រទេសចិន នាពេលខាងមុខនេះឡើយ។​ នេះបើតាមការបញ្ជាក់របស់សមាគមបាល់ទាត់សិង្ហបុរី (FAS) នាថ្ងៃទី១១ ខែកក្កដា។ សិង្ហបុរី ក៏មិនបញ្ជូនU23 របស់ខ្លួនរប្រកួតពានរង្វាន់ U23 AFF Cup ឆ្នាំ ២០២៣ដែ...
បើតាម FAS ការសម្រេចចិត្តមិនចូលរួមការប្រកួតនេះ កើតឡើងបន្ទាប់ពីក្រុម U22 សិង្ហបុរី បង្ហាញទម្រង់លេងនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមិនសូវបានល្អ និងកាលវិភាគមានភាពមមាញឹកខ្លាំង។ ​កាលពីសប្តាហ៍មុន FAS ក៏បានដាក់ចេញនៅវិធានការ ១០ចំណុចក្នុងការកសាងទម្រង់លេងរបស់ក្រុមសិង្ហបុរីឡើងវិញសម្រាប់ប្រជែងនៅព្រឹត្តិ...
article_7544.txt
Christine Sinclair នឹងធ្វើដំណើរទៅកាន់ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងនាមជាប្រធានក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកាណាដា និងត្រៀមបង្ហាញវត្តមានលើកទី៦ របស់ខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ កាណាដាបានបង្ហាញបញ្ជីឈ្មោះកីឡាការិនី ២៣នាក់រួចរាល់។
ខ្សែបម្រើ Sophie Schmidt រួមជាមួយកីឡាការិនីម្ចាស់ពាន Canadian Player of the Year ៣សម័យកាល Kadeisha Buchanan និងកីឡាការិនី Jessie Fleming មិត្តរួមក្រុមនៅក្លិប Chelsea សុទ្ធសឹងតែស្ថិតក្នុងចំណោមកីឡាការិនីជើងចាស់របស់កាណាដា ទៅកាន់ World Cup ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ពានរង្វាន់ Women’s World Cup 2023 នឹងចាប់ផ្តើមការប្រកួតចាប់ព...
article_7545.txt
Carlos Alcaraz បានយកឈ្នះម្ចាស់ជើងឯក៧សម័យ Novak Djokovic ដើម្បីលើកពាន Wimbledon ជាលើកដំបូងក្នុងអាជីព។ Djokovic ខកខានបង្កើនកំណត់ត្រាឈ្នះពានកម្រិត Grand Slam លើកទី២៤របស់ខ្លួន។
កីឡាករវាយកូនបាល់វ័យក្មេងសញ្ជាតិអេស្ប៉ាញ Alcaraz ប្រើរយៈ៤ម៉ោង និង៤២នាទីក្នុងទីលាន Centre Court ដើម្បីយកឈ្នះកីឡាករលំដាប់ទី១ពិភពលោក Djokovic ក្នុងលទ្ធផល ១-៦, ៧-៦ (៨/៦), ៦-១, ៣-៦ និង ៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឡុងដ៏ ថ្ងៃទី១៦ ខែកក្កដា។ Alcaraz ដែលទើបមានវ័យ២០ឆ្នាំ បានបង្ហាញភាពលេចធ្លោជាបន្តបន្ទាប់ ចាប់តាំងពីរ...
article_7546.txt
Sergio Busquets ថ្ងៃទី១៦ ខែកក្កដា បានសម្រេចការផ្ទេររបស់ខ្លួនដោយជោគជ័យទៅកាន់ក្លិប ​Inter Miami ដោយចុះកិច្ចសន្យារយៈពេល ២រដូវកាលដល់ឆ្នាំ ២០២៥ ប្រកួតប្រជែងនៅក្នុងក្របខណ្ឌ Major League Soccer។
ខ្សែបម្រើវ័យ ៣៥ឆ្នាំ បានវិលត្រលប់ចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមរបស់គេនៅក្លិប Barcelona ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីរូបគេមិនព្រមបន្តកិច្ចសន្យាបន្តជាមួយនឹង Barca ក្រោយស្នាក់នៅអស់រយៈពេល ១៨ឆ្នាំ។ កីឡាករម្ចាស់ជើងឯក World Cup 2010 នឹងចូលរួមហ្វឹកហាត់ជាក្រុម Inter Miami នាប៉ុន្មានថ្ងៃបន្ទាប់ ពីថ្ងៃនៃការបង្ហាញខ្លួនរូបគេ...
article_7547.txt
លោក Mikel Arteta គ្រូបង្វឹកក្រុម ​Arsenal រីករាយចំពោះល្បឿននៃការផ្ទេរកីឡាករយ៉ាងរហ័សរបស់ក្លិបនីមួយៗក្នុងក្របខណ្ឌ Premier League ខណៈទីផ្សារដោះដូរកំពុងតែបន្ត។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ អះអាងថាការផ្ទេរបានលឿនរហ័ស នឹងបង្កភាពងាយស្រួលដល់ការស្វែងរកកីឡាករចូលរួមក្រុមបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ Arsenal យកបានខ្សែបម្រើ Declan Rice ដោយផ្លាស់ពីក្រុម West Ham United ក្នុងតម្លៃប្រហែលប្រមាណ ១០៥លានផោន (១៣៧លានដុល្លារ) កាលពីថ្ងៃ១៦ ខែកក្កដា។ Rice ជាកីឡាករទី៣ ដែលក្រុម Arsenal បានចុះកិច្ចសន្យានាំយកមកពីក្នុងទីផ្សារដោះដូរ បន្ទាប់ពីក្រុមរហស្សនាមកាំភ្លើងធំយកបានខ្សែប្រយុទ្ធ Kai Havertz និងកីឡាករ Jurrien Timber...
article_7548.txt
ក្រុម Arsenal បានចុះកិច្ចសន្យានាំយក Declan Rice ពីក្រុម West Ham United ជាមួយកុងត្រារយៈពេលវែង ដែលតម្លៃនៃការផ្ទេរត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រមាណជាង ១០៥លានផោន(១៣៧លានដុល្លារ)។ អ្នកចាត់ការក្រុមលោក ​Mikel Arteta សរសើរអំពីទេពកោសល្យរបស់ Rice។
​ការផ្ទេរលើ Rice ដោយក្រុមទាំងសងខាងមិនបានអះអាងនូវតម្លៃច្បាស់លាស់ឡើយ ប៉ុន្តែតាមរយៈប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ខ្សែបម្រើសញ្ជាតិអង់គ្លេសមានតម្លៃផ្ទេរប្រមាណ ១០៥លានផោន (១៣៧,៤៥លានដុល្លារ)។ តម្លៃផ្ទេរលើ Declan Rice ​នឹងក្លាយជាតម្លៃបំបែកកំណត់ត្រាទីពីរនៅក្នុងក្របខណ្ឌ Premier League ទាំងមូលផងដែរ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ល...
article_7549.txt
លោក ​Alen Stajcic គ្រូបង្វឹកក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលបានបទពិសោធន៍ច្រើន ពីសំណាក់ក្រុមគូប្រជែងបរទេសខ្លាំង ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ខ្លួន ក្នុងការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 ខណៈដែលកូនក្រុមលោកផ្ទាល់សុទ្ធសឹងតែគ្មានបទពិសោធន៍លើការប្រកួតអន្តរជាតិធំៗ។
ក្រុមនារីហ្វីលីពីននឹងបង្កើតប្រវត្តិសាស្ត្រខ្លួន ដោយនឹងបង្ហាញវត្តមានលើកដំបូងនៅក្នុងព្រឹត្តិការណ៍ World Cup 2023 នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលធ្វើជាម្ចាស់ផ្ទះ។ ហ្វីលីពីន នឹងត្រូវជួបតទល់ជាមួយនឹងក្រុមនារីស្វ៊ីស ដែលជាការប្រកួតវគ្គចែកពូល ពូល A នៅថ្ងៃទី២១ ក្នុងទីក្រុង Dunedin ប្រទេសនូវែលសេឡង់។ កាលពីថ្ងៃទី៨ ខែកក្កដា លោក...
article_755.txt
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង នៅថ្ងៃទី២៤ ខែសីហា បានប្រាប់សមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉លថា ក្រុងប៉េកាំង និងក្រុងសេអ៊ូល គួរតែជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ ស្របពេលពិភពលោក កំពុងស្ថិតក្នុងភាពស្មុគស្មាញ។ ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងត្បូង សង្ឃឹមថា ប្រទេសជិតខាងពីរ នឹងស្វែងរកកិច្ចសហប្រតិបត្តិការដ៏ត្រឹមត្រូវមួយ ដោយផ្...
ចិន និងកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែសីហា បានអបអរខួប ៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ ប្រធានាធិបតីចិន លោកស៊ី ជីនភីង និងសមភាគីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានផ្តោះប្តូរការសាទរទៅវិញទៅមក ដោយសន្យាពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែម។ «ចិន និងកូរ៉េខាងត្បូង គួរតែជាអ្នកជិតខាងល្អ មិត្តល្អ និងដៃគូល្អ»។ លិខិតលោក ស៊ី បានសរសេរបែ...
article_7550.txt
Son Heung-min សុខចិត្តជ្រើសលេងនៅក្រុម Tottenham Hotspur បន្ត ឬក្នុងក្រុមនៅក្របខណ្ឌ Premier League ផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាព ជាជាងផ្លាស់ទៅទឹកលីគអារ៉ាប៊ីសាអូឌីត។ កីឡាករកូរ៉េខាងត្បូងរូបនេះ ប្តេជ្ញាកសាងទម្រង់លេងខ្លាំងឡើងវិញបន្ទាប់ពីខកចិត្តនៅរដូវកាលមុន។
កាលពីរដូវកាល​ ២០២១-២២​ Son ជាកីឡាករមួយរូបឈ្នះស្បែកជើងមាស ក្រោយរកបាន ២៣គ្រាប់ឱ្យ Spurs ពេញមួយរដូវកាលនៅ Premier league។ តែឈានចូលរដូវកាលថ្មី Son បានញាំញីដោយសារតែរបួស និងខកខាតការបង្ហាញខ្លួនច្រើនប្រកួត។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងបង្ហាញខ្លួនបានត្រឹម ១០ប្រកួតប៉ុណ្ណោះរដូវកាលមុនសម្រាប់ Spurs។ កីឡាករវ័យ ៣១ឆ្នាំ ក៏ត្រូវបា...
article_7551.txt
ក្លិបកីឡាបាល់ទាត់ Luton Town ដែលទើបឡើងពីលីគទី២អង់គ្លេស នឹងផ្អាកការប្រកួតក្នុងទឹកដីនៃក្របខណ្ឌ Premier League រដូវកាលថ្មី ២០២៣-២៤ ទល់នឹងក្រុម Burnley ព្រោះតែការយឺតយ៉ាវជួសជុលកីឡដ្ឋាន។​ Luton Town ​នឹងប្រកួតបើកឆាករដូវកាលថ្មី ទល់នឹងក្រុម Brighton & Hove Albion។
ការប្រកួតដំបូងនៅក្នុងកីឡដ្ឋាន Kenilworth Road របស់ Luton Town ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស លើកដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ប៉ុន្តែត្រូវបានលើកពេលទៅវិញ។ កីឡដ្ឋានរបស់ក្លិប Luton Town មួយនេះ កំពុងស្ថិតក្នុងការជួយជុលឡើងវិញឱ្យស្របតាមលក្ខខណ្ឌរបស់ក្របខណ្ឌលីគកំពូលអង់គ្លេស ដោយគ្រោងចំណាយប្រាក់ប្រមាណជាង ១០លានផោន (១៣លានដ...
article_7552.txt
Mason Mount បានបង្ហាញខ្លួនលើកដំបូងក្នុងនាមជាកីឡាករ ​Manchester United ខណៈដែលក្រុមស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag យកឈ្នះ Leeds United លទ្ធផល ២-០ ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមបើករដូវកាលថ្មី ដែលធ្វើឡើងក្នុងទីក្រុង ​Oslo ប្រទេសន័រវែស។ Ten Hag សរសើរ ​Mount ជាកីឡាករមានគុណភាព និងជួយក្រុមប្រជែងពានរដូវកាលថ្មី។
ខ្សែបម្រើវ័យ ២៤ឆ្នាំ ដែលបានផ្លាស់ទៅកាន់ ​Man United ដោយផ្ទេរពីក្រុម​ Chelsea កាលពីខែមុន ក្នុងតម្លៃ៧០លានដុល្លារ បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងនៃការប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មី នឹងបង្ហាញទម្រង់លេងបានយ៉ាងភ្ញាក់ផ្អើល។ ជម្រើស ១១នាក់ដំបូងរបស់លោក ​Ten Hag មានលាយឡំរវាងកីឡាករដែលមានបទពិសោធន៍ និងកីឡាករយុវជន ក្នុងនោះរួមមានខ...
article_7553.txt
ក្លិប Leicester City បានតែងតាំង លោក Willy Caballero អតីតអ្នកចាំទីក្រុម Manchester City និង Chelsea ជាជំនួយការរបស់លោក Enzo Maresca ដែលជាអ្នកចាត់ក្រុម។ នេះបើតាមក្លិបស្ថិតក្នុងក្របខណ្ឌ Championship បានប្រកាសថ្ងៃទី៩ ខែកក្កដា។
អតីតអ្នកចាំទីជម្រើសជាតិអាហ្សង់ទីនវ័យ ៤១ឆ្នាំ បានលេងនៅក្រុម Manchester City រយៈពេល ៣ រដូវកាល ដោយចាប់ពីឆ្នាំ ២០១៤ មុនផ្លាស់ទៅកាន់ Chelsea នឹងចំណាយពេល ៤រដូវកាលនៅទឹកដី Stamford Bridge។ Caballero នឹងចាប់ផ្តើមរដូវកាលថ្មី ដោយបង្វឹកក្រុមកីឡាករក្នុងក្រុម Leicester City បន្ទាប់ពីលោកបានចំណាយពេល ១៨ខែ នៅក្រុម Southampton។ «អរគុណដល់...
article_7554.txt
​ក្លិប Juventus នាថ្ងៃទី១៣ ខែកក្កដា បាននិយាយថា ខ្លួនបានផ្តួចផ្តើមនីតិវិធីដើម្បីដកខ្លួនចេញពីគម្រោង European Super League (ESL) ស្ថិតជាមួយនឹងក្រុម Real Madrid និង Barcelona។
​ក្រុមរហ័សនាមសេះបង្កង់ បានពិភាក្សាអំពីការចាកចេញរបស់ខ្លួនជាមួយនឹងក្រុមយក្សអេស្ប៉ាញ Real Madrid និង Barcelona ព្រមទាំងជាមួយនឹងក្រុមដទៃផ្សេងទៀតដែលស្ថិតនៅក្នុងគម្រោង ​ESL។ «យោងតាមការពិភាក្សា និងបានផ្តល់ភាពមិនស្របគ្នាដែលមានស្រាប់លើការបកស្រាយនៃលក្ខខណ្ឌកិច្ចសន្យាដែលត្រូវអនុវត្តទៅនឹងគម្រោង Super League ក្លិប Juventus បញ្ជាក់ថា...
article_7555.txt
ក្លិប Real Madrid បានបិទបញ្ជីហិរញ្ញវត្ថុរបស់ខ្លួនក្នុងរដូវកាល ២០២២-២៣ ដោយទទួលបានប្រាក់ចំណេញ ១១.៨លានអឺរ៉ូ (១៣,២៥លានដុល្លារ) ធ្លាក់ចុះតែជាង ១លានអឺរ៉ូ បើធៀបទៅនឹងរដូវកាល ២០២១-២២ ដែលជាប្រាក់ចំណេញខ្ពស់បំផុត អំឡុងកូវីដ-១៩។
តាមរយៈស្ថិតក្នុងប្រទេសអេស្ប៉ាញ ដែលបានបង្ហាញនៅថ្ងៃទី១៧ ខែកក្កដា ក្លិប Real Madrid អាចរក្សាប្រាក់ចំណេញ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ បើទោះជួបបញ្ហាជំងឺ រាតត្បាតកូវីដ-១៩ និងគម្រោងជួសជុលកីឡដ្ឋាន Bernabeu របស់ខ្លួនក្នុងខ្ទង់ចំណាយ ៨៩៣លានអឺរ៉ូ(១,០៥ពាន់លានដុល្លារ) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៣។ «ប្រាក់ចំណូលប្រតិបត្តិការហិរញ្...
article_7556.txt
ក្លិប Dynamo Kyiv របស់អ៊ុយក្រែនថ្ងៃទី៩ ខែកក្កដា បានរិះគន់ធ្ងន់ៗទៅក្លិប Fenerbahce របស់តួកគីថាជាក្លិបបាល់ទាត់គ្មានមនសិការ បន្ទាប់ពីក្រុមមួយនេះបានធ្វើដំណើរទៅប្រកួតមិត្តភាពត្រៀមបើករដូវកាលថ្មីនៅក្នុងប្រទេសរុស្ស៊ី។
ក្រុម​ Fenerbahce របស់តួកគីនឹងត្រូវចូលរួមការប្រកួតប្រជែងក្នុងពានរង្វាន់ Pari Premier Cup ដែលជាការប្រកួតកម្តៅសាច់ដុំមុនពេលបើករដូវកាលថ្មី ដោយត្រូវប្រកួតទល់ក្រុម Zenit St Peterburg, Red Star Belgrade និងក្រុមមកពីអាស៊ែបៃសង់ Neftci។ ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Gazprom Arena ក្នុងទីក្រុង St Peterburg។ យ៉ាងណា មកដល់ពេលបច្ច...
article_7557.txt
ក្រុមនារីអាយុក្រោម ១៩ឆ្នាំថៃ បានយកឈ្នះលើ ក្រុមនារីវៀតណាម ក្នុងលទ្ធផល២-១ វគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ AFF U-19 Women’s Championship 2023 នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ចាញ់មីយ៉ាន់ម៉ា ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ លទ្ធផល ៤-២ បន្ទាប់ចប់នាទី ត្រឹមលទ្ធផលស្មើ ១-១ ក្នុងការដណ...
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៩ឆ្នាំថៃ បានឈ្នះជើងឯកពានរង្វាន់ AFF U-19 Women’s Championship 2023 បន្ទាប់ពីឈ្នះ ក្រុមនារីវៀតណាម ក្នុងលទ្ធផល ២-១។ ២គ្រាប់ របស់ក្រុមនារីថៃ រកបានដោយ កីឡាការិនី Supaporn Intaraprarasit ប្រធានក្រុមនារីថៃ នៅនាទី៦៩ និងកីឡាការិនី Thanchanok Jansri ខ្សែប្រយុទ្ធក្រុមនារីថៃ នៅនាទី៧១។ ចំណែក ១គ្រាប់រប...
article_7558.txt
Neymar Jr កំពុងមានភាពមិនច្បាស់លាស់ចំពោះអនាគតរបស់ខ្លួន ជាមួយក្លិប Paris Saint Germain បន្ទាប់ពីការខកចិត្តនៅរដូវកាលមុនរួច។ ចុងរដូវកាល ២០២២-២៣ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រងរបួសកជើង ហើយខកខានបង្ហាញខ្លួនឱ្យ PSG រហូតបញ្ចប់រដូវកាល។
រដូវកាល ២០២២-២៣ Neymar Jr បានខកខានការប្រកួតចំនួន ១៤លើក ហើយគេបានបង្ហាញខ្លួនត្រឹមតែ ២៩ប្រកួតប៉ុណ្ណោះ ឱ្យ PSG រដូវកាលមុន។ Neymar រកបាន ១៨គ្រាប់ និង ១៧គ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុម។ នាពេលបច្ចុប្បន្ន កីឡាករសញ្ជាតិប្រេស៊ីល ហាក់បាត់បង់ភាពល្បីល្បាញរបស់ខ្លួន ក៏ដូចជាការចាប់អារម្មណ៍រពីអ្នកគាំទ្រក្រុម PSG មិនថាក្នុងពេលប្រកួត និងជី...
article_7559.txt
ក្រោមដំណក់ភ្លៀង និងក្រសែភ្នែកអ្នកគាំទ្រពេញមួយកីឡដ្ឋាន កីឡាករឆ្នើមប្រចាំប្រវត្តិសាស្ត្របាល់ទាត់ Lionel Messi បានបង្ហាញវត្តមានលើកដំបូងចំពោះអ្នកគាំទ្រក្រុម ​Inter Miami នាថ្ងៃទី១៦ ខែកក្កដា ក្នុងប្រទេសអាម៉េរិក។ Messi ក៏ត្រូវបានម្ចាស់ក្លិបផ្តល់រហស្សនាមកិត្តិយសថា ជាកីឡាករ «លេខ ១០ ប្រចាំអាម៉េរិក(America’s Number 10)»​។
អ្នកគាំទ្រប្រមាណ ២ម៉ឺននាក់ ពេញក្នុងកីឡដ្ឋាន អង្គុយក្រោមដំណក់ទឹកភ្លៀង និងផ្គរលាន់ ដើម្បីរង់ចាំមើលការបង្ហាញខ្លួន របស់កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិអាហ្សង់ទីនម្ចាស់ជើងឯក ​World Cup 2022 ។ ការបង្ហាញវត្តមាន ​Messi ចំពោះមុខអ្នកគាំទ្របានពន្យាពេលប្រមាណជិត ២ម៉ោងពីសំណាក់អ្នករៀបចំ ព្រោះតែបញ្ហាអាកាសធាតុ។ កម្មវិធីចាប់ផ្តើមឡើងវិញ ក្រោយពេ...
article_756.txt
ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៣ ខែសីហា បានសន្យាបន្តដាក់សម្ពាធលើប្រធានាធិបតិរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបក្សពួក រហូតដល់សិទ្ធិរបស់ប្រជាជន និងអធិបតេយ្យរបស់អ៊ុយក្រែន ត្រូវបានគោរព។ មិនតែប៉ុណ្ណោះ ប្រមុខការទូតអាម៉េរិករូបនេះ បានប្តេជ្ញាផ្តល់ជំនួយមនុស្សធម៌ និងសន្តិសុខ និងការគាំទ្រផ្នែកការទូតដល់អ៊ុយក្រែន...
អ៊ុយក្រែន នៅថ្ងៃទី២៤ ខែសីហា ប្រាព្ធទិវាឯករាជ្យពីសហភាពសូវៀតនៅក្នុងឆ្នាំ១៩៩១។ ពិធីដ៏សំខាន់នេះ ធ្វើឡើងស្របពេលរុស្ស៊ីបានឈ្លានពាននៅតំបន់ភាគខាងកើតរបស់អ៊ុយក្រែន បានរយៈ ៦ខែហើយ។ ស្របពេលទិវាមួយនេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន ដែលតំណាងឱ្យប្រជាជនអាម៉េរិក បានអបអរទិវាឯករាជ្យអ៊ុយក្រែន និងបានប្តេជ្ញាដាក់សម្ពាធលើរុ...
article_7560.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក ក្រុមលេខ ៤ នៅ FIFA World Cup 2022 ត្រូវបានគេរំពឹងថានឹងក្លាយជាក្រុមឈរកំពូលតារាងនៅក្នុងការប្រកួតជម្រុះ World Cup 2026 តំបន់អាហ្រ្វិក ខណៈពួកគេបានចាប់ឆ្នោតចូលទៅក្នុងពូលមួយដ៏ងាយស្រួល។
ការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាហ្វ្រិកមាន៥៤ប្រទេសចូលរួមដោយចែកជា៩ពូល ក្នុងមួយពូល៦ប្រទេស ចាប់ពីពូល A ដល់ពូល I។ ៩ក្រុមប៉ុណ្ណោះទទួលបានកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួតព្រឹត្តិការណ៍ World Cup 2026 នៅប្រទេសអាម៉េរិក, ម៉ិកស៊ិក, កាណាដា ដែលធ្វើជាសហម្ចាស់ផ្ទះរៀបចំការប្រកួត។ ក្រុមចំណាត់ថ្នាក់លេខ ២ ល្អចំនួន ៤ក្រុមនឹងត្រូវប...
article_7561.txt
លោក Tony Gustavsson គ្រូបង្វឹកក្រុមបាល់ទាត់នារីអូស្ត្រាលី និយាយថាក្រុមរបស់លោកនឹងត្រៀមខ្លួនឱ្យបានខ្លាំងបំផុតនៅក្នុងព្រឹត្តិការណ៍​​ Women’s World Cup 2023 ព្រមទាំងត្រៀមជ្រើសរើសកីឡាការិនី ១១នាក់ដំបូងល្អបំផុតត្រៀមលក្ខណៈទទួលក្រុមខ្លាំង ដូចក្រុមនារីបារាំងក្នុងជំនួបមិត្តភាពទីក្រុង Melbourne។
​គ្រូបង្វឹកសញ្ជាតិស៊ុយអែត បាននិយាយថាកីឡាករក្រុមអូស្ត្រាលីមួយចំនួន នឹងត្រូវមានដែនកំណត់ត្រាក្នុងការប្រកួត ដូចជាខ្សែប្រយុទ្ធ ​Kyah Simon នឹងមិនអាចបង្ហាញវត្តមានសម្រាប់ការប្រកួតព្រោះតែនាងកំពុងព្យាបាលរបួសជង្គង់។ ក្រុមអូស្ត្រាលីត្រូវការកម្លាំងពេញលេញសម្រាប់ត្រៀមខ្លួនការប្រកួតក្នុងកីឡដ្ឋាន Dockland ទល់បារាំង នៃជំនួបមិត្តភាព។ «ខ...
article_7562.txt
Kazuyoshi Miura ឬ King Kazu កីឡាករបាល់ទាត់អាជីពចំណាស់ជាងគេបំផុតលើលោកវ័យ ៥៦ ឆ្នាំនៅតែបន្តលេងឱ្យក្រុម Oliveirense ក្នុងលីគលំដាប់ទី២ព័រទុយហ្គាល់ Liga Portugal 2។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិជប៉ុនរូបនេះ បានចូលរួមជាមួយ Oliveirense ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Yokohama របស់ជប៉ុនកាលពីខែមករា។ Miura នឹងនៅបន្តជាមួយ Oliveirense ក្នុងនាមជាកីឡាករខ្ចីជើងដដែល ប៉ុន្តែមិនបញ្ជាក់ពេលវេលាកំណត់ឡើយ។ Yokohama និង Oliveirense មានម្ចាស់ជនជាតិជប៉ុនដូចគ្នា។ យ៉ាងណាក៏ដោយទៅចូលរួមជាមួយក្រុមនៅព័រទុយហ្កាល...
article_7563.txt
កីឡាករ Kylian Mbappe ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain (PSG) អាចចែកផ្លូវ គ្នាជាមួយក្លិប នៅរដូវក្ដៅឆ្នាំនេះ បើទោះជាកុងត្រា បានចុះហត្ថលេខាកាលពី១២ ខែមុន។ ចំណែក Real Madrid ក្រុមធំនៅអេស្ប៉ាញនេះ អាចជាក្លិបដែលខ្សែប្រយុទ្ធនេះ មាន ចំណាប់អារម្មណ៍ ថានឹងចង់ចូលរួមជាមួយ។ ដោយឡែក បណ្ដាក្លិបនៅអឺរ៉ុប រួមទាំងក្លិប នៅក្របខណ្ឌ Pre...
យោងតាមការផ្សាយរបស់ Livescore កីឡាករ Kylian Mbappe នឹងត្រូវផុតកុងត្រា ជាមួយ​ក្លិប PSG នៅអំឡុងឆ្នាំ២០២៤។ កីឡាករនេះ នឹងមិនបន្ដជាមួយក្លិបទេ បន្ទាប់ពីចប់កុងត្រា​នេះ​ទៅ។ នេះគឺជាហេតុមួយ ដែលធ្វើឲ្យក្លិប PSG ពិបាកក្នុងការសម្រេចចិត្ត ថាត្រូវលក់ ឬ​ក៏​​ត្រូវឲ្យ Kylain Mbappe ចាកចេញ ដោយក្លិបមិនទទួលបានអ្វីសោះ។ ជាក់ស្ដែង ក្លិប Real M...
article_7564.txt
ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bayern Munich បានយកឈ្នះ Rottach-Egern ក្នុងលទ្ធផល ២៧-០ ក្នុងការប្រកួតកម្តៅសាច់ដុំត្រៀមបើករដូវកាលថ្មីនៅថ្ងៃទី១៧ ខែកក្កដា។ Rottach-Egern ដែលស្ថិតក្នុងលីគលំដាប់ទី៩អាល្លឺម៉ង់ ធ្លាប់ចាញ់ Bayern Munich ២៣-០ ម្តងរួចមកហើយនៅឆ្នាំ២០១៩។
ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មីលោក Thomas Tuchel កីឡាករ Bayern Munich ចំនួន១៣នាក់បានសម្រេចគ្រាប់បាល់ស៊ុតបញ្ចូលទីទាំង២៧គ្រាប់ ក្នុងនោះ Jamal Musiala, Mathys Tel និង Marcel Sabitzer រកបាន៥គ្រាប់រៀងខ្លួន។ ១០រូបផ្សេងទៀតដែលសម្រេចបានគ្រាប់បាល់រួមមាន Sadio Mane, Serge Gnabry, Alphonso Davies, Kingsley Coman, Leroy Sane,...
article_7565.txt
Lionel Messi ថាខ្លួនមិនស្តាយក្រោយអំពីការសម្រេចចិត្តចូលរួមជាមួយក្លិប Inter Miami និងចង់ចូលរួមការប្រកួតប្រជែងថ្មីនៅក្នុងក្រុមនៅទឹកដីអាម៉េរិកមួយនេះឱ្យបានឆាប់បំផុត។
ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ បានទៅដល់ប្រទេសអាម៉េរិក នាថ្ងៃទី១១ ខែកក្កដា មុនពេលការបង្ហាញខ្លួនជាផ្លូវការជាមួយក្លិប Inter Miami ក្នុងកម្មវិធីបង្ហាញខ្លួនដ៏ពិសេសមួយ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា។ និយាយប្រាប់ទៅកាន់ទូរទស្សន៍ Argentinian TV ក្នុងកិច្ចសម្ភាសមួយនាថ្ងៃទី១១ Messi និយាយថា ៖ «ខ្ញុំរីករាយចំពោះការសម្រេចចិត្តនេះ ខ្ញុំពិត...
article_7566.txt
ការប្រកួតក្របខណ្ឌបាល់ទាត់លីគនានាក្នុងប្រទេសហូឡង់ នឹងត្រូវបញ្ឈប់ភ្លាមៗ ប្រសិន បើអ្នកគាំទ្រដែលចូលរួមការប្រកួត ស្រែកច្រៀងដោយប្រមាថ លើអ្នកស្រលាញ់ភេទដូច​គ្នា។ នេះបើតាមសមាគមបាល់ទាត់ហូឡង់ (KNVB) ។
ចាប់ផ្តើមពីរដូវកាល ២០២៣-២៤ នៃការប្រកួតលីគក្នុងប្រទេសហូឡង់ អ្នកអធិប្បាយក្នុង​កីឡដ្ឋាន នឹងប្រកាសពីការហាមឃាត់ទៅលើការស្រែកច្រៀង ដោយការប្រមាថលើការ ស្រលាញ់ភេទដូចគ្នា ទៅកាន់អ្នកគាំទ្រដែលបានចូលមកទស្សនាការប្រកួត នៅតាមវគ្គ​នីមួយៗ។ ប្រសិនបើមានការស្រែកច្រៀងដោយការប្រមាថ លើស​ពី២ដង ​ការប្រកួតនោះ នឹងត្រូវផ្អាកបណ្តោះអាសន្នតែម្តង។ សម្រា...
article_7567.txt
កីឡាករ Lionel Messi ខ្សែបម្រើប្រយុទ្ធ វ័យ៣៦ឆ្នាំ របស់អាហ្សង់ទីន បាននិយាយ​ថា​រូបលោក ពេញចិត្តចំពោះការមកបន្ដអាជីព ជាមួយក្លិប Inter Miami ក្នុងសហរដ្ឋអាម៉េរិក បើ​ទោះមិនមែនក្លិបមានកម្រិតខ្លាំងនៅទីនោះក៏ដោយ។
យោងទៅលើការផ្សាយរបស់ Livescore កាលពីថ្ងៃទី១៦ ខែកក្កដា កីឡាករ Lionel Messi អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិប Paris Saint Germain (PSG) បានបញ្ជាក់ប្រាប់​មហាជន​កាលពីខែមិថុនាថា ខ្លួនបានព្រមព្រៀងចូលរួមជាមួយ Inter Miami ជាក្លិបរបស់លោក David Beckham ដែលជាបន្ដអាជីព បន្ទាប់ពីចប់កុងត្រាជាមួយ PSG។ ម្ចាស់ពាន Ballon D’Or ៧សម័យរូបនេះបញ្...
article_7568.txt
អតីតខ្សែការពារស្លាបឆ្វេងក្រុម Barcelona កីឡាករ ​Jordi Alba នឹងចូលរួមជាមួយនឹង Lionel Messi និង Sergio Busquets នៅ Inter Miami ក្នុងក្របខណ្ឌលីគកំពូលអាម៉េរិក Major League Soccer។ នេះបើតាមសម្តីរបស់ប្រធានក្លិប Inter Miami លោក Jorge Mas ថ្ងៃទី១៨ ខែកក្កដា។
កីឡាករវ័យ ៣៤ឆ្នាំ បានចាកចេញពីក្រុម Barcelona ក្រោយពេលបញ្ចប់រដូវកាល ២០២២-២៣ ដោយរូបគេបានបង្ហាញខ្លួនលេងក្រុមយក្សប្រចាំអេស្ប៉ាញបានជាង ៤៥០ប្រកួត។ Alba បានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០១៥, ពានរង្វាន់ La Liga ចំនួន ៦លើក, Copa del Rey ចំនួន ៥លើក, Spanish Super Cup ៤លើក និង Club World Cup ១លើក។ កីឡាករខ្សែការពាររូ...
article_7569.txt
អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉ារីស Paris 2024 នៅថ្ងៃទី១៧ ខែកក្កដា ដាក់ដំណើរការសាកល្បងទូកចំនួន ៣៩គ្រឿង តាមដងទន្លេសែន (Seine) ចម្ងាយ ៦គីឡូម៉ែត្រពីស្ពាន Austerlitz ទៅកាន់ទីតាំងប៉ម ​Eiffel Tower។ សាកល្បងទូកតាមទន្លេសែនប៉ារីស ដើម្បីត្រៀមខ្លួនរៀបចំកម្មពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ តៅទីក្រុងប៉ារីសឆ្នាំ ២០២៤...
កម្មវិធីបើកអូឡាំពិកប៉ារីស ២០២៤ ត្រូវបានគេរំពឹងថា នឹងមានចំនួនមនុស្សចូលរួមទស្សនាប្រមាណ ៦សែននាក់ និងមើលឃើញការធ្វើដំណើរតាមដងទន្លេ នៃកម្មវិធីបើកដែលមានការបង្ហាញតាមទូកចំនួន ៥០។ កម្មវិធីបើក Paris 2024 នឹងក្លាយជាកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក លើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនឹងធ្វើឡើងនៅក្រៅកីឡដ្ឋាន។ «យើងបានចាប់ផ្តើមសិក្សា...
article_757.txt
ញត្តិដែលដាក់ដោយគណបក្សប្រឆាំងថៃទៅសភាដើម្បីកំណត់អាណត្តិជាក់លាក់របស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ត្រូវបានបញ្ជូនដល់តុលាការធម្មនុញ្ញហើយនៅថ្ងៃទី២២ ខែសីហា។
គណបក្សប្រឆាំងថៃនៅថ្ងៃ​ទី ១៧ ខែ​សីហា​ បានដាក់ញត្តិ​ទៅកាន់​ប្រធាន​សភា​លោក Chuan Leekpai ដើម្បី​ពិនិត្យ​មុន​​បញ្ជូន​បន្ត​ទៅ​តុលាការធម្មនុញ្ញ​។ ញត្តិនេះក៏ត្រូវបានចុះហត្ថលេខាដោយសមាជិកសភាចំនួន ១៧១ រូបផងដែរ។ លេខាធិការដ្ឋានសភាថៃ ក៏បញ្ជូនបន្តទៅតុលាការធម្មនុញ្ញដើម្បីសម្រេចនៅថ្ងៃទី២២ ខែសីហា។ តុលាការធម្មនុញ្ញត្រូវបានរំពឹងថា នឹង​​ក...
article_7570.txt
លោក Carlo Ancelotti អ្នកចាត់ការក្រុម Real Madrid បច្ចុប្បន្ន នឹងប្តូរទៅកាន់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលវិញ សម្រាប់ការប្រកួតព្រឹត្តិការណ៍ Copa America 2024។ នេះបើតាមប្រភពមួយស្ថិតក្នុងសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី៤ ខែកក្កដា។
​កាលពីពេលថ្មីនេះ CBF ក៏បានប្រកាសអំពីការតែងតាំងអតីតគ្រូបង្វឹកក្រុម ​Fluminense លោក Fernando Diniz សម្រាប់តំណែងដឹកនាំប្រេស៊ីលណ្តោះអាសន្ន។ លោក Ancelotti បច្ចុប្បន្នកំពុងដឹក​ Real Madrid ខណៈដែលកិច្ចសន្យារបស់លោកនៅសល់ ១រដូវកាលទៀតជាមួយក្រុមអធិរាជស។ ផុតកិច្ចសន្យានៅអេស្ប៉ាញ លោកនឹងត្រូវដឹកនាំក្រុមប្រេស៊ីលនៅក្នុងពេលដែលប្រទេសស្ថិត...
article_7571.txt
Granit Xhaka វិលត្រឡប់ទៅប្រកបអាជីពនៅទឹកដីអាល្លឺម៉ង់វិញ ដោយចូលរួមជាមួយក្រុម Bayer Leverkusen បន្ទាប់ចាកចេញពីក្រុម Arsenal ក្រោយរួមរស់រយៈពេល ៧ឆ្នាំ។
កីឡាករសញ្ជាតិស្វ៊ីស វ័យ ៣០ឆ្នាំ បានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីឆ្នាំ ២០១៦ ដោយផ្ទេរចេញពីក្រុម Borussia Monchengladbach ហើយរូបគេបង្ហាញខ្លួនឱ្យ ​Arsenal ចំនួន ២៩៧ប្រកួត។ វិលទៅក្របខណ្ឌ Bundesliga ដោយចុះកិច្ចសន្យា៥ឆ្នាំ ជាមួយក្រុម Leverkusen ខ្សែបម្រើ ​Xhaka ថាទឹកដីអាល្លឺម៉ង់ រូបគេស្គាល់ច្បាស់អំពីលីគកំពូលមួយនេះ ហើយតែងតែត...
article_7572.txt
លោក Nasser Al-Khelaifi ប្រធានក្លិប Paris Saint Germain នៅថ្ងៃទី៥ ខែកក្កដា ទាមទារឱ្យកីឡាករ Kylian Mbappe បន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លិប ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះចង់ស្នាក់នៅជាមួយក្លិបជើងឯកបារាំងបន្ត។ ប្រធានក្លិប PSG អះអាងថាក្លិបនឹងមិនឱ្យ Mbappe ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយឡើយ។
Mbappe កាលពីខែមុនបានផ្ញើសំបុត្រទៅកាន់ក្លិប ​PSG ដោយក្នុងសំបុត្រនោះបានឱ្យដឹងថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ នឹងមិនបន្តកិច្ចសន្យាថ្មីអ្វីឡើយជាមួយក្លិប បន្ទាប់ពីកិច្ចសន្យារបស់គេត្រូវចប់ក្នុងឆ្នាំ ២០២៤។ តែយ៉ាងណាកីឡាករបាល់ទាត់សញ្ជាតិបារាំង ក៏បានអះអាងវិញថា រូបគេមិនបានស្នើសុំក្លិបអនុញ្ញាតឱ្យគេផ្លាស់ទៅកាន់ទឹកដីប្រទេសអេស្ប៉ាញចូលរួមជ...
article_7573.txt
Didier Drogba អតីតខ្សែប្រយុទ្ធឆ្នើម Chelsea មើលឃើញថាកីឡាករបាល់ទាត់ក្នុងប្រទេសតំបន់អាហ្វ្រិក ជារឿយៗងាយធ្លាក់ចូលទៅក្នុងការបោកប្រាស់ របស់ទីភ្នាក់ងារក្លែងក្លាយ ដែលលួចសន្យាចំពោះភាពល្បីល្បាញ និងទ្រព្យសម្បត្តិ។ Drogba នឹងបង្កើតក្រុមការងារ បង្រៀនកីឡាករអាហ្វ្រិក ឱ្យគេចផុតពីការបោកប្រាសរបស់ភ្នាក់ងារទាំងនោះ។
តាមរយៈមូលនិធិផ្ទាល់ខ្លួន ​Drogba បានរួមដៃគ្នាជាមួយនឹងស្ថាប័នសហព័ន្ធកីឡាករបាល់ទាត់អន្តរជាតិ (FIFPRO)​ និងអង្គការការងារអន្តរជាតិ (ILO) ដើម្បីលើកកម្ពស់ការយល់ដឹងអំពីហានិភ័យដែលអាចកើតឡើង ទាក់ទងនឹងទីភ្នាក់ងារកីឡាករក្លែងក្លាយ។ «សូមមេត្តា ខ្ញុំត្រូវការអ្នកទាំងអស់គ្នាឮពីរឿងទាំងនេះ។ គួរតែប្រុងប្រយ័ត្នចំពោះនរណាម្នាក់ដែលអ្នកជឿទុកចិ...
article_7574.txt
ក្លិប Arsenal នាថ្ងៃទី២៨ ខែមិថុនា ប្រកាសទទួលបានខ្សែប្រយុទ្ធ Kai Havertz ពី Chelsea ក្នុងតម្លៃ ៦៥លានផោន (៨២,៦៣លានដុល្លារ)។ កាំភ្លើងធំ ក៏នឹងឈានដល់កិច្ចព្រមព្រៀងបន្ថែមទៀតជាមួយខ្សែបម្រើ Declan Rice របស់ West Ham United ដោយមានតម្លៃផ្ទេរជាង ១០៥លានផោន (១៣២លានដុល្លារ)។
ការផ្ទេរលើកីឡាករសញ្ជាតិអាល្លឺម៉ង់ Havertz មិនត្រូវបានបញ្ជាក់តម្លៃច្បាស់លាស់ឡើយពីក្រុម Arsenal ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអង់គ្លេស បានឱ្យដឹងថាក្រុមកាំភ្លើងធំនឹងត្រូវបង់ប្រាក់ប្រមាណ ៦៥លានផោន (៨២,៦៣លានដុល្លារ) ជាមួយនឹងប្រាក់បូកបន្ថែម Add-ons ចំនួន ៥លានផោនបន្ថែម។ បន្ទាប់ពីបានផ្លាស់ទៅកាន់ក្រុម Arsenal ជាក្រុមទទួ...
article_7575.txt
Kylian Mbappe ខ្សែប្រយុទ្ធក្រុម ​Paris Saint Germain កំពុងតែធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រ​ទេស​កាម៉េរូន ដែល​ប្រទេសកំណើតរបស់​ឪពុកគេលើកដំបូង ​ក្នុងសប្តាហ៍នេះ ខណៈ​​​អនាគត​របស់គេនៅក្លិបយក្សបារាំង កំពុងក្លាយជារឿងដ៏រសើប។
អ្នកគាំទ្រច្រើននាក់ បានចោមរោមនៅបរិវេណព្រលានយន្តហោះក្នុងទីក្រុង Yaounde ទឹកដីប្រទេសកាម៉េរូន​​​ ​កាលពីថ្ងៃទី៦ ខែកក្កដា ជា​ទី​ដែលតារាបាល់ទាត់សញ្ជាតិបារាំង វ័យ២៤​ឆ្នាំ រូបនេះត្រូវ​ទស្សនកិច្ចរយៈពេល ៣ ថ្ងៃ​។ «វាពិតជាកិត្តិយសណាស់សម្រាប់ខ្ញុំ ដែលបានមកទីនេះ ជាប្រទេសមួយ​ដែល​ជាប្រទេស​កំណើត​របស់ខ្ញុំ ជាមួយនឹងគ្រួសាររបស់ខ្ញុំ ហើយ​ប...
article_7576.txt
Cesc Fabregas អតីតខ្សែបម្រើឆ្នើម Arsenal, Barcelona និង Chelsea បានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៦ឆ្នាំ។ ២០ឆ្នាំក្នុងអាជីព Fabregas ធ្លាប់ឈ្នះ World Cup, Premier League និង La Liga តែមិនដែលស្គាល់ជាតិ Champions League ឡើយ។
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ ដែលធ្លាប់ប្រកបអាជីពឱ្យក្លិបបាល់ទាត់ចំនួន៥​ បានជួយជម្រើសជាតិឈ្នះជើងឯក FIFA World Cup ឆ្នាំ២០១០ ជួយ Chelsea ឈ្នះ Premier League ២សម័យ និង Barcelona ឈ្នះ La Liga មួយលើក។ Arsenal ជាក្លិបកម្រិតអាជីពដំបូងរបស់ Fabregas ឯ Como 1907 នៃលីគទីពីរអ៊ីតាលី Serie B ជាក្លិបចុងក្រោយ។ នៅថ្ងៃទី២ ខែកក្កដា Fabregas ...
article_7577.txt
ក្រុម Sevilla ជើងឯក ​Europa League និងក្រុម Independiente del Valle ជើងឯកពានរង្វាន់ Copa Sudamericana របស់ទ្វីបអាម៉េរិកខាងត្បូង នឹងត្រូវប្រជែងគ្នាក្នុងពានរង្វាន់ថ្មីមួយ(Club Challenge) ដែលទើបបង្កើតឡើងដោយកិច្ចសហការ រវាងសហព័ន្ធបាល់ទាត់អន្តរជាតិ​ UEFA និងសហព័ន្ធ​បាល់ទាត់​ទ្វីបអាម៉េរិកខាងត្បូង CONMEBOL នាថ្ងៃទី៧ ខែកក្កដា។
​ជាផ្នែកមួយនៃគម្រោងរបស់កិច្ចសហការរវាង UEFA តំបន់អឺរ៉ុបនិង CONMEBOL តំបន់អាម៉េរិក​ខាង​ត្បូង ​ការប្រកួតពានរង្វាន់ថ្មី សម្រាប់ក្រុមជើងឯកពានរង្វាន់លំដាប់ទីពីរ មកពីប្រទេស​អេស្ប៉ាញ ទល់ជើងឯកមកពីប្រទេសអេក្វាទ័រ នៃពានរង្វាន់លំដាប់ទីពីរទ្វីបអាម៉េរិកខាងត្បូង ​នឹង​ត្រូវប្រកួតនៅថ្ងៃទី១៩ ខែកក្កដា ដែលធ្វើឡើងនៅក្នុងកីឡដ្ឋាន Ramon Sanc...
article_7578.txt
ការប្រកួតពានរង្វាន់បាល់ទាត់ស្រ្តីលំដាប់ថ្នាក់ពិភពលោក FIFA Women’s World Cup 2023 កំពុងតែខិតជិតមកដល់ក្នុងខែកក្កដានេះ ដោយការប្រកួតនឹងធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះ។
ការប្រកួតពានរង្វាន់ Women’s World Cup 2023 ដែលធ្វើឡើងនៅប្រទេសស្ថិតនៅក្នុងទ្វីបអូសេអានីទាំងពីរ គឺជាការប្រកួតលើកដំបូងដែល FIFA បានសម្រេចដាក់រចនាសម្ព័ន្ធនៃការប្រកួតថ្មីដែលមានក្រុមចំនួន ៣២ក្រុម ចូលរួមប្រកួតលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ស្ត្រី។ ​តម្លៃប្រាក់រង្វាន់នៃការប្រកួតមានចំនួន ១១០លានដុល្លារ តម្លៃនេះបានកើនឡើងប្រមា...
article_7579.txt
ព្រះរាជអាជ្ញាក្នុងប្រទេសប្រេស៊ីល បានដាក់ពិន័យតារាបាល់ទាត់ Neymar ជាទឹកប្រាក់ប្រមាណ ៣,៣ដុល្លារ ដោយសាររូបគេជីកស្រះនៅក្នុងបរិវេណដីផ្ទះរបស់ខ្លួន នៅប្រទេសកំណើតប្រេស៊ីល ដោយគ្មានសិទ្ធិអនុញ្ញាត ឬអាជ្ញាប័ណ្ណបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសរបស់អាជ្ញាធរប្រេស៊ីលនៅថ្ងៃទី៣ ខែកក្កដា។
បើតាមសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សាស្ថិតនៅក្នុងទីក្រុង Mangaratiba ​បានដាក់ការផាកពិន័យចំនួន ៤ សម្រាប់ការប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរដោយការកសាងស្រះសិប្បនិមិ្មតមួយនៅក្នុងដីផ្ទះរបស់ Neymar Jr។ «ការដាក់ទណ្ឌកម្មមានតម្លៃសរុបមានប្រមាណ ១៦លានរ៉ៃ (Reais) ប្រមាណ ៣,៣លានដុល្លារ។»។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលប្រកាសដោយព្រះរាជអាជ្...
article_758.txt
កងទ័ពជើងទឹកអាម៉េរិក កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន និងកងទ័ពជើងទឹកកូរ៉េ​ខាងត្បូង បានរួមគ្នាធ្វើសមយុទ្ធការពារមីស៊ីលនៅលើកោះហាវ៉ៃ កាលពីសប្ដាហ៍មុន។ នេះ​បើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណនៅថ្ងៃទី១៥ ខែសីហា។
សមយុទ្ធការពារមីស៊ីលរវាងអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន ជាសមយុទ្ធរួមគ្នាលើកដំបូង​គិតតាំងពីឆ្នាំ២០១៧ ក្រោយទំនាក់ទំនងរវាងក្រុងសេអ៊ូល និងតូក្យូបានធ្លាក់ចុះដល់ចំនុច​ទាបបំផុត ដោយសារជម្លោះប្រវត្តិសាស្ត្រកាលពីពេលជប៉ុនគ្រប់គ្រងឧបទ្វីបកូរ៉េ។ យ៉ាងណា​មិញ ក្រោយប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ចូលកាន់តំណែង លោកបានប្ដេជ្ញា​ពង្រឹងទ...
article_7580.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីចិន ដាក់គោលដៅឆ្លងឱ្យផុតវគ្គចែកពូល និងវគ្គបន្តបន្ទាប់នៅក្នុងការប្រកួតពានរង្វាន់ Women’s World Cup 2023 ដោយមិនរំពឹងឈ្នះជើងឯក។ ដោយស្ថិតនៅពូល D សុទ្ធតែក្រុមខ្លាំងដូចជាអង់គ្លេស និង ដាណឺម៉ាកជាដើម ចិនស្ថិតក្នុងសម្ពាធមួយដ៏លំបាក់ ទោះទើបឈ្នះ Asian Cup កាលពីឆ្នាំមុនក្តី។
ក្រុមរហ័សនាមកូលាបដែក ធ្លាប់ជាក្រុមរងជើងឯកនៅក្នុងពានរង្វាន់ Women’s World Cup ក្នុងឆ្នាំ ១៩៩៩ ដែលកាលនោះជាព្រឹត្តិការណ៍បាល់ទាត់នារីលើពិភពលោកលើកទី៣។ សម្រាប់ការប្រកួតដែលនឹងធ្វើឡើងនៅក្នុងប្រទេសអូស្រា្តលី និងនូវែលសេឡង់ គ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីចិនអ្នកស្រី Shui Qingxie ជឿជាក់ថានឹងអាចឆ្លងផុតវគ្គចែកពូល ពេលដែលប៉ះជាមួយក្រុម...
article_7581.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីកូរ៉េខាងត្បូង កោះហៅកីឡាការិនីកូនកាត់កូរ៉េខាងត្បូង-អាម៉េរិក Casey Phair ឱ្យចូលរួមក្រុមត្រៀមខ្លួនសម្រាប់ការប្រកួតព្រឹត្តិការណ៍ Women’s World Cup 2023 នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។
Phair វ័យ ១៦ឆ្នាំ ជាកូនកាត់ដែលមានឪពុកជាជនជាតិអាម៉េរិក និងម្តាយជនជាតិកូរ៉េខាងត្បូង ត្រូវបានកោះហៅឱ្យចូលរួមក្រុមដោយគ្មានការធ្វើតេស្តសមត្ថភាពអ្វីឡើយ ក្នុងចំណោមកីឡាការិនី ២២រូប។ Phair ក្លាយជាកីឡាការិនីកូនកាត់ដំបូងគេ ដែលត្រូវបានជ្រើសរើសចូលរួមក្រុមបាល់ទាត់នារីកូរ៉េខាងត្បូងសម្រាប់ World Cup 2023។ កីឡាការិនីវ័យក្មេង ដែលបានបង្កើ...
article_7582.txt
ក្លិប Paris Saint Germain នៅថ្ងៃទី៥ ខែកក្កដា ប្រកាសតែងតាំងអតីតគ្រូ Barcelona និងអេស្ប៉ាញ លោក Luis Enrique ជាអ្នកចាត់ការក្រុមពីរដូវកាល ២០២៣-២៤ ដល់ឆ្នាំ ២០២៥។ ការប្រកាសតែងតាំងលោក Enrique ធ្វើឡើងក្នុងថ្ងៃតែមួយ នៅពេលក្លិបយក្សបារាំងបញ្ចប់តំណែងលោក ​Christophe Galtier។
លោក Gatlier ត្រូវបាន PSG បណ្តេញចេញបន្ទាប់ពីដឹកនាំក្រុមក្នុងរដូវកាល ២០២២​-២៣ ឈ្នះពានរង្វាន់ ​Ligue 1 ប៉ុន្តែក្រុមជើងខ្លាំងស្ថិតក្នុងលីគកំពូលបារាំង បានប្រកួតធ្លាក់ក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ដែលនេះជាសម្ពាធដ៏ធំមួយសម្រាប់អ្នកចាត់ការសញ្ជាតិបារាំង។ ​ សម្រាប់លោក Enrique អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ...
article_7583.txt
Manchester United និង Chelsea ព្រមព្រៀងគ្នាហើយក្នុងការផ្ទេរកីឡាករ Mason Mount ក្នុងតម្លៃ ៧០លានដុល្លារ និងលក្ខខណ្ឌបន្ថែម៦លានដុល្លារ។ ផ្លាស់ទៅកាន់ Old Trafford ដោយសារ Mount ពេញចិត្តនឹងគម្រោងមេរបស់អ្នកចាត់ការទូទៅលោក Erik ten Hag។
Mount សារភាពថាគម្រោងមេរបស់អ្នកចាត់ការទូទៅ Man Utd លោក Ten Hag ធ្វើឱ្យរូបគេពេញចិត្ត ដោយមិនអាចមិនចាកចេញពី Chelsea ដែលជាក្លិបកុមារភាពបាន។ ខ្សែបម្រើសញ្ជាតិអង់គ្លេស វ័យ២៤ឆ្នាំ ក្លាយជាកីឡាករដំបូងរបស់ Ten Hag នៅរដូវកាលថ្មីខាងមុខនេះ។ «បានជួបជាមួយTen Hag និងពិភាក្សាអំពីផែនការរបស់គាត់ ខ្ញុំមិនអាចមិនរំភើបចិត្តនោះឡើយ»។ នេះជាការអះអ...
article_7584.txt
Marcelo Brozovic ខ្សែបម្រើសញ្ជាតិក្រូអាស៊ីរបស់ក្រុម Inter Milan បានផ្លាស់ទៅចូលរួមជាមួយ Cristiano Ronaldo នៅក្លិប Al-Nassr ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាមួយកិច្ចសន្យារយៈពេល ៣ឆ្នាំ។ ក្លិប Al-Nassr បានប្រកាសនាថ្ងៃទី៣ ខែកក្កដា។
​សម្រាប់តម្លៃនៃការផ្ទេរទៅក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League មិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីបានឱ្យដឹងថា តម្លៃនៃការផ្ទេរប្រមាណ ១៨លានអឺរ៉ូ (១៨,៦៣លានដុល្លារ)។ «អ្នកគ្រប់គ្នាចង់បានគាត់ គាត់ចង់បានយើងដូចគ្នា។»។ ក្លិប Al-Nassr សរសេរនៅលើបណ្តាញសង្គម
article_7585.txt
លោក Steven Gerrard ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុម ​Al-Ettifaq ស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការប្រកាសរបស់ក្លិប​ស្ថិតនៅលីគ Saudi Pro League នៅថ្ងៃទី៣ ខែកក្កដា។
អតីតកីឡាករខ្សែបម្រើក្រុម Liverpool និងក្រុមជម្រើសជាតិអង់គ្លេសកាលពីខែមិថុនាកន្លងទៅ លោកបានប្រកាសឱ្យដឹងថាបានច្រានចោលសំណើរក្នុងការទៅដឹកនាំក្រុមស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ យ៉ាងណាអ្នកចាត់ការវ័យ​ ៤៣ឆ្នាំ បានផ្លាស់ប្តូរចិត្ត ដើម្បីទៅដឹកនាំក្រុមនៅប្រទេសអារ៉ាប់មួយនេះ ដូចកីឡាករល្បីៗលើពិភពលោកជាច្រើនរូបទៀត។ «យើងពិតជារំភើបណាស...
article_7586.txt
លោក Gerardo Martino គ្រូបង្វឹកទើបនឹងតែងតាំងថ្មីរបស់ក្រុម Inter Miami នាថ្ងៃទី២៩ ខែមិថុនា បាននិយាយថាកីឡាករ Lionel Messi និង Sergio Busquets ផ្លាស់មកកាន់ទឹកដីអាម៉េរិក ដើម្បីប្រកួតប្រជែង មិនមែនសម្រាប់លំហែកាយនោះទេ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានសង្កត់ធ្ងន់ថា ​កីឡាករចំណូលថ្មីទាំងពីរនឹងប្រយុទ្ធដណ្តើមពានរង្វាន់សម្រាប់ Inter M...
លោក Martino ធ្លាប់ជាអតីតគ្រូបង្វឹកនៅក្រុម Barcelona និងអាហ្សង់ទីន ដោយ Messi ក៏ធ្លាប់ជាកូនក្រុមរបស់លោកពីមុនមកដូចគ្នា រួមទាំង Sergio Busquets ផង។ អតីតគ្រូបង្វឹក Barca រូបនេះអះអាងថាលោកបាននិយាយជាមួយម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ និងអតីតប្រធានក្រុម Barca អំពីការផ្លាស់ទៅកាន់ក្លិប Inter Miami ពីមុនមកឡើយ ប៉ុន្តែវត្តមានរបស់...
article_7587.txt
Marta កីឡាការិនីខ្សែប្រយុទ្ធក្រុមជម្រើសជាតិនារីប្រេស៊ីល និយាយថាការបង្ហាញខ្លួននៅក្នុងការប្រកួតពានរង្វាន់ FIFA Women’s World Cup 2023 នៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាការប្រកួតលើកចុងក្រោយរបស់ខ្លួន។
កីឡាការិនីវ័យ​ ៣៧ឆ្នាំ បង្ហាញខ្លួនលើកដំបូងនៅ World Cup ក្នុងឆ្នាំ ២០០៣ ហើយក៏ជាកីឡាការិនីប្រេស៊ីលដែលរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំក្រុមប្រេស៊ីល រហូតដល់ ១១៧គ្រាប់។ Marta ធ្លាប់ឈ្នះពានរង្វាន់ Copa America ៣លើក ប៉ុន្តែមិនធ្លាប់ឈ្នះ World Cup ឡើយ។ រជ្ជកាលរបស់បាល់ទាត់នារីប្រេស៊ីលមានភាពខ្លាំងក្លា ក្នុងឆ្នាំ ២០០៧ នៅក្នុងពានរង...
article_7588.txt
គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ (IOC) នៅថ្ងៃទី៤ ខែកក្កដា សម្តែងការសោកស្តាយ​ ចំពោះចលាចលដែលបានកើតឡើងនៅក្នុងប្រទេសបារាំង។ ទោះការតវ៉ាដែលក្លាយជាកុបកម្មក្នុងក្រុងប៉ារីស តែស្ថាប័នកីឡាអូឡាំពិកដ៏ធំលើលោកមួយនេះ នៅតែមានជំនឿយ៉ាងមុតមាំទៅលើប្រទេសបារាំង នឹងគ្រប់គ្រងស្ថានបានក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។
រឿងហេតុនៃការធ្វើកុបកម្ម បន្ទាប់ពីមានយុវជនម្នាក់ឈ្មោះ Nahel M. វ័យ ១៧ឆ្នាំ បានស្លាប់ដោយការបាញ់ពីសំណាក់មន្ត្រីប៉ូលិស កាលពីសប្តាហ៍មុននៅទីប្រជុំជនក្នុងទីក្រុងប៉ារីស។ ការបាញ់សម្លាប់មនុស្ស រុញច្រានទៅជាអុកឡុកលួចសម្ភារតាមហាងទំនិញ, ការដុតរថយន្ត និងការតវ៉ាដ៏ខ្លាំងក្លាមួយរវាងអ្នកតវ៉ាដែលមិនពេញចិត្តនឹងអ្វីដែលពួកគេចាត់ទុកជាការរើសអើង...
article_7589.txt
លោក Edwin van der Sar អតីតកីឡាករចាំទីក្រុមជម្រើសជាតិហូឡង់ និងវីរបុរសក្រុម Manchester United ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារបញ្ហាហូរឈាមលើខួរក្បាល ខណៈរូបគេកំពុងស្ថិតក្នុងវិសមកាលនៅប្រទេសក្រូអាស៊ី។
Van der Sar វ័យ ៥២ឆ្នាំ ជាអតីតអ្នកចាំទីដ៏ឆ្នើមប្រចាំក្រុម Man United ដោយគេធ្លាប់បានចំណាយពេល ៦រដូវកាល មុនពេលចាកចេញនៅក្នុងឆ្នាំ ២០១១។ នៅរដូវកាលមុន បុរសសញ្ជាតិហូឡង់រូបនេះ បានកាន់តួនាទីជាប្រធានផ្នែកកីឡានៅក្រុម Ajax Amsterdam មុនពេលលាលែងពីតំណែងក្រោយបញ្ចប់រដូវកាល ២០២២-២៣ បន្ទាប់ពីក្លិបជើងខ្លាំងនៅក្របខណ្ឌកំពូលហូឡង់ Ajax បញ្ចប...
article_759.txt
ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក Daniel Kritenbrink នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា កិច្ចខិតខំចិនក្នុងការគំរាមកំហែងតៃវ៉ាន់ អាចបង្កហានិភ័យឱ្យមានការវាយតម្លៃខុស។ បើតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេសរូបនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្តូរគោលនយោបាយនៅចំពោះមុខក្រុងតៃប៉ិឡើយ ប៉ុន្តែអ្វីដែលផ្លាស់ប្តូរ គឺក្រុងប៉េកាំ...
ភាពរកាំរកូសបានកើតឡើងយ៉ាងខ្លាំងរវាងចិន ជាមួយតៃវ៉ាន់ និងអាម៉េរិក បន្ទាប់ពីទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី​ ប្រធានសភាតំណាងអាម៉េរិក និងសមាជិកសភាផ្សេងទៀត។ ក្នុងអំឡុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធទូរសព្ទក្នុងថ្ងៃទី១៧ ខែសីហា លោក Daniel Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានលើកឡើងជាថ...
article_7590.txt
ក្រុមបាល់ទាត់អាយុក្រោម ២១ឆ្នាំអង់គ្លេស គ្រងជើងឯកពានរង្វាន់ U21 European Championship លើកដំបូងក្នុងរយៈពេល ៣៩ឆ្នាំ ក្រោយយកឈ្នះលើក្រុមអាយុ ២១ឆ្នាំ អេស្ប៉ាញយ៉ាងលំបាក នាជំនួបវគ្គផ្តាច់ព្រ័ត្រថ្ងៃទី៨ ខែកក្កដា។
ជំនួបវគ្គផ្តាច់ព្រ័ត្រនៅក្នុងទីក្រុង Batumi ប្រធានក្រុមអេស្ប៉ាញ ​Abel Ruiz នៅនាទី៩០+៩ ក្នុង​ពេលវេលាបន្ថែម ដោយរូបគេបានស៊ុតបាល់ពិន័យ ១១ម៉ែត្រ មិនចូលព្រោះ​តែ​បាល់​នោះ​ត្រូវបានជួយសង្គ្រោះពី​កីឡាករអង់គ្លេស និងយុវជនក្រុម Manchester City អ្នកចាំទី James Trafford ដើម្បីជួយក្រុម U21 អង់គ្លេស រក្សាសំណាញ់ទី មិនឱ្យគូប្រកួតស៊ុតចូល។...
article_7591.txt
Kylian Mbappe ចង់ដាក់លក្ខខណ្ឌដូចទៅនឹងលក្ខខណ្ឌដែល Lionel Messi អតីតមិត្តរួមក្រុមបានដាក់មុនពេលយល់ព្រមផ្លាស់ទៅក្លិប Inter Miami ប្រសិនបើមានក្លិបថ្មី ចង់បានរូបគេទៅចូលរួម។
បើតាមរបាយការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់អេស្ប៉ាញដ៏ល្បីមួយឈ្មោះថា OKDiario ខ្សែប្រយុទ្ធប្រធានក្រុមបារាំង Mbappe ចង់បានលក្ខខណ្ឌពីសំណាក់ក្លិបថ្មីដែលរួមមានការផ្តល់នូវភាគរយនៃប្រាក់ចំណូលរបស់ក្លិប ក៏ដូចជាភាគរយនៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយនៅក្នុងនោះ ប្រសិនចង់បានរូបគេ។ Messi ចេញពី​ Paris Saint Germain ផ្លាស់ទៅកាន់ក្លិប...
article_7592.txt
កីឡាករដែលទទួលបានប្រាក់ចំណូលច្រើនបំផុតនៅក្នុងការប្រកបអាជីពកីឡាបាល់ទាត់នៅក្នុងទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានបង្ហាញ បន្ទាប់ពីខ្សែបម្រើ N’Golo Kante និង Kalidou Koulibaly បានផ្ទេរទៅកាន់ក្លិបស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League កាលពីពេលថ្មីៗនេះ។
ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាប់ផ្តើមដំណើរថ្មីរបស់គេនៅទឹកដីទ្វីបអាស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយចូលរួមក្រុម Al-Nassr បន្ទាប់ពីចេញពីក្រុម Manchester United។ ការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតពីសំណាក់ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បានក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់កីឡាករដែលមានវ័យច្រើន ហើយប្រកបអាជីបនៅតំបន់អឺរ៉ុបនាព...
article_7593.txt
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកផ្នែកនារី ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើម្ចាស់ផ្ទះរួម នឹងចាប់ផ្តើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ សមាជិកទាំង៣២ប្រទេស ដែលត្រូវមានវត្តមាននៅវគ្គផ្តាច់ព្រ័ត្រនេះ រួយមានពូល A ម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស ហ្វីលីពីន និងស្វ៊ីស។ ពូល B ម្ចាស់ផ្ទះអូស្ត្រាលី អៀរឡង់ នីហ្សេរីយ៉ា និងក...
ពូល C អេស្ប៉ាញ កូស្តារីកា សំប៊ី និងជប៉ុន។ ពូល D អង់គ្លេស ហៃទី ដាណឺម៉ាក និងចិន។ ពូល E ម្ចាស់ការពារជើងឯកអាម៉េរិក វៀតណាម ហូឡង់ និងព័រទុយហ្កាល់។ ពូល F បារាំង ហ្សាម៉ាអ៊ីក ប្រេស៊ីល និងប៉ាណាម៉ា។ ពូល G ស៊ុយអ៊ែត អាហ្វ្រិកខាងត្បូង អ៊ីតាលី និងអាហ្សង់ទីន រួមនឹងពូល H អាល្លឺម៉ង់ ម៉ារុក កូឡំប៊ី​​ និងកូរ៉េខាងត្បូង។ ក្រុមនារីវៀតណាម ក្រ...
article_7594.txt
Guilia Dragoni កីឡាការិនីរបស់ក្រុម Barcelona វ័យ ១៦ឆ្នាំ ត្រូវបានបញ្ចូលឈ្មោះក្នុងចំណោមក្រុមនារីអ៊ីតាលី ទាំង២៣រូប សម្រាប់ការប្រកួតពានរង្វាន់ Women’s World Cup 2023។
កីឡាការិនីដ៏ស្រស់ស្អាតរូបនេះ ជាខ្សែបម្រើស្ថិតនៅក្នុងក្រុមនារី Barcelona B ដោយផ្លាស់ពីក្រុម Inter Milan ក្នុងឆ្នាំ ២០២២។ ស្ថិតនៅទឹកដីអេស្ប៉ាញកីឡាការិនីវ័យក្មេងរូបនេះ បង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល ហើយមានភាពល្បីល្បាញក្នុងនាមជាកីឡាការិនីវ័យក្មេងសញ្ជាតិអ៊ីតាលីដ៏លេចធ្លោរ។ កាលពីថ្ងៃទី១ ខែកក្កដា កីឡាការិនី Dragoni បានបង្ហ...
article_7595.txt
​ក្លិប Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងនាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ពីក្លិប Chelsea សម្រាប់តម្លៃដំបូងប្រមាណ ៥៥លានផោន (៦៩លានដុល្លារ)។ នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយជាច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយកីឡាល្បីៗរបស់អង់គ្លេស។
តាមរយៈរបាយការណ៍ដដែលនោះ Man United នឹងត្រូវបង់ប្រាក់បន្ថែមប្រមាណ ៥លានផោន (៦,៣លានដុល្លារ) បន្ថែមដោយផ្អែកថាតើ Mason Mount បង្ហាញខ្លួនប្រកួតនឹងជោគជ័យនៅទឹកដី Old Trafford។ Mason កីឡាករមានវ័យត្រឹម ២៤ឆ្នាំ ដែលត្រូវផុតកិច្ចសន្យាជាមួយនឹងក្រុមតោខៀវនៅចុងបញ្ចប់រដូវកាលក្រោយ ទំនងចុះកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ជាមួយនឹងក្លិបបិសាចក្រហម...
article_7596.txt
ក្រុមបាល់ទាត់នារីហ្វីលីពីន រំពឹងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនខ្លួន ក្នុងពេល បង្ហាញខ្លួនប្រកួតប្រជែង នៅក្នុងពានរង្វាន់ FIFA Women’s World Cup 2023 ជាលើក​ដំបូង   ដូចទៅនឹងកីឡាបាល់បោះ និងកីឡាប្រដាល់ដែរ។
ប្រវត្តិសាស្ត្រដ៏យូរលង់មួយ ក្នុងប្រវត្តិវិស័យកីឡារបស់ហ្វីលីពីន ​មិនធ្លាប់បាន​លេង​នៅ​ក្នុងព្រឹត្តិការណ៍ FIFA World Cup ពីមុនឡើយ ទាំងក្រុមបុរស និងក្រុមនារី។ ហ្វីលីពីន​ទទួលបានឱកាសលេង ក្នុងពានរង្វាន់បាល់ទាត់នារីពិភពលោក នៅប្រទេសអូស្រ្តាលី និង​នូវែលសេឡង់ ជាការប្រកួតដែលមានការកែរចនាសម្ព័ន្ធ​ការប្រកួត ​ដោយមាន​ការបង្កើន​ក្រុមរហូ...
article_7597.txt
លោក Mauricio Pochettino អ្នកចាត់ការទូទៅថ្មី Chelsea នឹងកែប្រែក្រុមឱ្យទៅកាន់ភាពខ្លាំងឡើងវិញ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏លំបាកកាលពីរដូវកាលមុន ២០២២-២៣។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ អះអាងថានឹងនាំភាពរីករាយឱ្យតោខៀវវិញ។
រដូវកាលមុន ​Chelsea បញ្ចប់ចំណាត់ថ្នាក់លេខ ១២ ក្នុងតារាងក្របខណ្ឌ Premier League ដោយរកបានត្រឹមតែ ៤៤ពិន្ទុពីការប្រកួតចំនួន ៣៨លើក ហើយដោយរកបានជ័យជម្នះត្រឹមតែ ១១ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែពេលបច្ចុប្បន្នក្រុមបានរុះរើ និងកែប្រែយ៉ាងខ្លាំង ចាប់តាំងពីលោក Pochettino ទៅដល់ ​Stamford Bridge។ ស្របពេលលក់កីឡាករមួយចំនួនធំ Chelsea បាននាំចូលក...
article_7598.txt
David de Gea នៅថ្ងៃទី៨ ខែកក្កដា បានប្រកាសពីការចាកចេញពីក្លិប Manchester United បន្ទាប់ពីរួមរស់អស់រយៈពេល ១២ឆ្នាំ ក្នុងនាមជាអ្នកចាំទី ដៃទីមួយ​ក្នុងក្រុមនឹងពាក់អាវ​លេខ ១ ដ៏អស្ចារ្យ ក្នុងក្រុម ឮស្ថិតនៅក្របខណ្ឌ Premier League។
អ្នកចាំទីសញ្ជាតិអេស្ប៉ាញកាលពីរដូវកាលមុន បានបំបែកកំណត់ត្រារបស់អតីតអ្នកចាំទី Peter Schmeichel ដែលជាអ្នកចាំទីប្រចាំប្រវត្តិសាស្ត្រក្រុម​ដែលរក្សាសំណាញ់ទី​មិនឱ្យគេ​ស៊ុត​ចូលច្រើនជាងគេ និងជាកីឡាករ​ដែលទទួលបានការពេញចិត្ត ពីសំណាក់អ្នកគាំទ្រ​ច្រើនជាងគេ ៤ រដូវកាលជាប់គ្នា។ យ៉ាងណាអ្នកចាំទីវ័យ ៣២ឆ្នាំ មានភាពរអាក់រអួលមួយចំនួននៅក្នុងកា...
article_7599.txt
ពានរង្វាន់ FA Cup នឹងត្រូវថមថយប្រជាប្រិយភាព ប្រសិនបើកិច្ចព្រមព្រៀងនៃការលក់សិទ្ធិផ្សព្វផ្សាយក្រៅប្រទេស ជាមួយក្របខណ្ឌ ​Premier League ត្រូវបានធ្វើឡើង។ នេះបើតាមការបញ្ជាក់របស់សមាជិកនៃគណៈកម្មាធិកាវប្បធម៍ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា (CMS)។
បើតាមទីភ្នាក់ងារសាព័ត៌មាន PA សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កំពុងពិចារណាលើការរៀបចំរយៈពេលវែង ដែល Premier League នឹងលក់សិទ្ធិផ្សព្វផ្សាយការប្រកួត ​FA Cup ជាមួយនឹងសិទ្ធិផ្សព្វផ្សាយរបស់ខ្លួន ក្នុងគោលបំណងរកប្រាក់ចំណូលបន្ថែមពីភាគីទាំងពីរ។ យ៉ាងណាពីសំណាក់លោក Clive Efford ដែលជាសមាជិកសភាមួយរូប និងជាសមាជិកនៅគណៈកម្មាធិការ CMS បង...
article_76.txt
ប្រមុខការទូតអាម៉េរិកថ្មី លោក Marco Rubio នឹងមិនចូលរួមកិច្ចប្រជុំក្រុមប្រទេស G20 នៅអាហ្វ្រិកខាងត្បូង។ ការបដិសេធនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ គំរាមកំហែងកាត់បន្ថយជំនួយដល់ប្រទេសមួយនេះ ក្រោមការចោទប្រកាន់ដោយគ្មានភស្តុតាងពាក់ព័ន្ធ គោលនយោបាយដីធ្លី និងការរើសអើង។
អាហ្វ្រិកខាងត្បូងនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ចាប់ពីថ្ងៃទី២០-២១ ខែកុម្ភៈ នៅទីក្រុង Johannesburg ។ ប្រទេសនេះបានធ្វើជាម្ចាស់ផ្ទះ G20 សម្រាប់រយៈពេល១ឆ្នាំ គឺពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២៥។ កាលពីថ្ងៃទី២ ខែកុម្ភៈ លោក ត្រាំ បាននិយាយដោយមិនភ្ជាប់ពីភស្តុតាងថា «អាហ្វ្រិកខាងត្បូងកំពុងរឹបអូសយកដី ហើយជិះជាន់...
article_760.txt
ក្រសួងការបរទេសចិន នៅថ្ងៃទី១៥ ខែសីហា បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ការតវ៉ាទៅភាគីជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូបានផ្ញើសារគោរពទៅវិហារយ៉ាស៊ូគូនី។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានទទូចឱ្យជប៉ុនទាញមេរៀនពីប្រវត្តិសាស្រ្ត និងផ្តាច់ខ្លួនឱ្យស្អាតពីរបបយោធានិយម ដើម្ប...
ជារៀងរាល់ឆ្នាំ មេដឹកនាំជប៉ុនតែងបញ្ជូនសារគោរពទៅវិហារយ៉ាស៊ូគូនី ដែលតម្កល់ឈ្មោះទាហានជប៉ុនស្លាប់ក្នុងសម័យសង្រ្គាម។ យ៉ាងណាមិញ វិហារមួយនេះ ក៏បានតម្កល់ឈ្មោះឧក្រិដ្ឋជនសង្រ្គាមលើកទីពីរចំនួន ១៤រូបផង។ ក្នុងថ្ងៃទី១៥ ខែសីហា ខួបលើកទី៧៧ នៃការចុះចាញ់សង្គ្រាមលោកលើកទី២ របស់ជប៉ុន នាយករដ្ឋមន្ត្រីជប៉ុន លោកគីស៊ីដា ហ្វូមីអូ បានផ្ញើសារមួយច្បា...
article_7600.txt
ក្រុមប្រឹក្សាភិបាល និងប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) នៅថ្ងៃទី៤ ខែកក្កដា បានស្នើលោក Somyot Poompunmuang បដិសេធពីការលាលែងពីតំណែងជាប្រធាន FAT របស់ខ្លួនវិញ ដើម្បីបញ្ជៀសការដាក់ទណ្ឌកម្មពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ លោក Somyot ថា ប្រធានអូឡាំពិកថៃលោក Prawit Wongsuwon បញ្ជាឱ្យខ្លួនចេញពីតំណែងប្រធាន FAT ដោយស...
តាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកឧត្ដមសេនីយ៍ Somyot Poompunmuang បានប្រកាសលាលែងពីតំណែងប្រធាន FAT កាលពីថ្ងៃទី១ ខែកក្កដា ជុំវិញបញ្ហាដែលកើតឡើងអំឡុងជំនួបរវាងក្រុមបាល់ទាត់ U22 ថៃ ចាញ់ឥណ្ឌូណេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោក Somyot Poompunmuang ប្រធាន FAT លោក Somyot រងការ​រិះ​គន់យ៉ាងខ្...
article_7601.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីចិន បង្ហាញសមាសភាពកីឡាការិនីចំនួន ២៣រូបសម្រាប់ការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ដែលធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ អ្នកស្រី Shui Qingxia គ្រូជម្រើសជាតិចិន កំណត់គោលដៅចុងក្រោយ ធ្វើយ៉ាងណាឡើងឱ្យដល់វគ្គ ៨ក្រុមចុងក្រោយ។
​បើតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ចិន ក្រុមរហ័សនាមកូលាបដែក នឹងធ្វើដំណើរទៅកាន់ទីក្រុង​ ​Adelaide នៅថ្ងៃទី៧ ខែកក្កដា ដែលជាទីកន្លែងពួកគេត្រូវបោះជំរុំហ្វឹកហាត់សម្រាប់បេសកកម្មប្រជែងពានរង្វាន់ ​Women’s World Cup 2023។ Women’s World Cup 2023 នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២០​ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ ស្ថិតក្នុងចំណោម...
article_7602.txt
លោក Jose Mourinho គ្រូបង្វឹកក្រុម AS Roma នាថ្ងៃទី២៨ ខែមិថុនារងការដាក់ពិន័យចំនួន ១០ថ្ងៃបន្ថែមទៀត សម្រាប់ការដឹកនាំក្រុមប្រកួតរដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ចំពោះការរិះគន់លើអាជ្ញាកណ្តាល និងពាក់ឧបករណ៍ស្រូបសំឡេងនៅពេលដឹកនាំប្រកួតស្មើក្រុម Monza កាលពីខែឧសភាកន្លងទៅ។ Mourinho ត្រូវបានពិន័យ៤ប្រកួតនៅ Europa Lea...
គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់នឹងត្រូវខកខានដឹកនាំក្រុមប្រកួតនៅក្នុងថ្ងៃបើកឆាកក្របខណ្ឌ Serie A ដោយសារតែជាប់បម្រាម ហើយត្រូវរងពិន័យជាប្រាក់ប្រមាណ ៥,៤ម៉ឺនដុល្លារ ចំពោះការរិះមិនល្អលើអាជ្ញាកណ្តាលការប្រកួតលោក Daniele Chiffi។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អ៊ីតាលី (Italian FA)។ លោក Mourinho រិះគន់មិនសំចៃមាត់លើលោក Chi...
article_7603.txt
​កីឡាការិនី Ji So-yun ប្រធានក្រុមបាល់ទាត់នារីកូរ៉េខាងត្បូង នឹងយក ការបំផុសគំនិតពីការប្រកួតរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកកាលពីឆ្នាំ ២០២២ ដែលឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup សម្រាប់ត្រៀមខ្លួនរបស់ក្រុមបង្ហាញភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួត ​Women’s World Cup 2023 ដែលជិតមកដល់ក្នុងពេលដ៏ឆាប់ខាងមុខ។
ក្រុមនារីកូរ៉េខាងត្បូង នឹងបង្ហាញខ្លួននៅក្នុងការប្រកួត ដែលត្រូវធ្វើឡើងក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នៅថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ កូរ៉េខាងត្បូង បង្ហាញខ្លួនលើកទី៤ របស់ខ្លួននៅព្រឹត្តិការណ៍ World Cup 2023 ដោយពួកគេនឹងត្រូវឆ្លងកាត់ការប្រកួតវគ្គចែកពូលសន្សំពិន្ទុ ហើយដែលប្រវត្តិសាស្រ្តរបស់ពួកគេធ្លាប់ឡើងទៅវគ្គ ១៦...
article_7604.txt
កាលខែមករា ដើមឆ្នាំ​២០២៣ អំឡុងតំបន់អឺរ៉ុប​ឈានដល់ទីផ្សារការដោះដូរ​ពាក់​កណ្តាល​រដូវកាល Ronaldo ផ្លាស់ទៅកាន់ក្លិប ​Al-Nassr ដោយគ្មានតម្លៃខ្លួន។ កីឡាករសញ្ជាតិ​ព័រទុយហ្កាលរូបនេះ ទទួលបានប្រាក់ពលកម្មប្រមាណ ២២០លានដុល្លារក្នុងឆ្នាំ។
កាលពីខែមិថុនា Karim Benzema ម្ចាស់ពាន ​Ballon d’Or ក៏បានផ្លាស់ទៅចូលរួមក្រុម Al-Ittihad ដោយទទួលបានប្រាក់ប្រមាណ ២១៩លានដុល្លារក្នុងឆ្នាំ បន្ទាប់ពីខ្សែប្រយុទ្ធ​សញ្ជាតិ​​បារាំងរូបនេះ ​ផុតកិច្ចសន្យាជាមួយ​ក្រុម Real Madrid។ ក្រៅពី Benzema កីឡាករ​ក្រុម Chelsea ចំនួន ៤នាក់ បានផ្លាស់ទៅទឹកដីអារ៉ាប៊ីសាអូឌីត ខណៈដែល Sergio Ramos, Be...
article_7605.txt
លោក Mauricio Pochettino អ្នកចាត់ការថ្មីក្រុម Chelsea ជឿជាក់ថា ក្រុមនេះ​នឹង​វិល​ត្រលប់​ទៅ​កាន់ភាពខ្លាំង និងល្អប្រសើរឡើងវិញ ខណៈដែលអះអាងថាការកសាង​ក្រុម​ខ្លាំង​ឡើងវិញ នៅក្នុងរយៈពេលដ៏ឆាប់រហ័ស។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន បាន​និ​យាយ​​​ក្នុងសន្និសីទកាសែតជាមួយ​ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍នេះ នាថ្ងៃទី៧ ខែកក្កដា។
Chelsea បានតែងតាំងលោក Pochettino នៅចុងខែឧសភា បន្ទាប់ពីក្រុមបានបញ្ចប់​រដូវ​កាល ២០២២-២៣ យ៉ាងលំបាក ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ១២ ក្នុងក្របខណ្ឌ Premier League​។ កាលពីរដូវកាលមុន Chelsea ស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការ​ចំនួន ៣រូប រួមមាន លោក Thomas Tuchel, លោក Graham Potter និងលោក Prank Lampard។ ដោយឡែកអ្នកចាត់ការវ័យ ៥២ឆ្នាំ...
article_7606.txt
​Lee Kang-in កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចូលរួមក្រុម ​Paris Saint Germain ជាមួយកិច្ចសន្យា ៥ឆ្នាំ ដោយពីផ្លាស់ពីក្រុម Real Mallorca។ នេះបើតាមការ ប្រកាសរបស់ក្លិបទាំងពីរ នៅថ្ងៃទី៨ ខែកក្កដា។
កីឡាករវ័យ ២២ឆ្នាំ មានតួនាទីជាខ្សែបម្រើ បានចំណាយពេល ២រដូវកាលស្ថិតក្នុង​ក្រប​ខណ្ឌ ​La Liga ដោយបានបង្ហាញខ្លួនចំនួន ៧៣ប្រកួត នឹងរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ និង​បញ្ជូនបាល់ចំនួន ១០លើក។ «វាគឺពិតរឿងនឹកស្មានមិនដល់ដែលបានចូលរួមជាមួយ Paris Saint Germain នេះគឺជាក្លិប​ដ៏ធំ​មួយក្នុងពិភពលោក ជាមួយនឹងកីឡាករអស្ចារ្យបំផុតលើពិភពលោក។ ខ្ញុំ...
article_7607.txt
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៦ ខែកក្ដា បានទទួលជួបក្រុមអត្តពលិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់ថៃ នៅវិមានរដ្ឋាភិបាលដើម្បីអបអរសមិទ្ធផលរបស់ពួកគេក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅទឹកដីកម្ពុជា។ រដ្ឋាភិបាលថៃ ក៏បានផ្តល់ប្រាក់រង្វាន់លើកទឹកដល់អត្តពលិកដណ្តើមបានមេដាយដោយចំណាយជិត១០លានដុល្លារ។
រដ្ឋាភិបាលថៃ បានចំណាយសាច់ប្រាក់សរុបជិត៣៤០លានបាត (៩,៦លានដុល្លារ) ប្រគល់ជូនអត្តពលិកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម និងសមាគមកីឡាក្រោយដណ្តើមបានមេដាយនៅលើទឹកដីកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ អត្តពលិកកីឡាស៊ីហ្គេមថៃ ដែលមានសមាគមកីឡាចំនួន៣៨ប្រភេទទៅចូលរួមប្រជែងមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានប្...
article_7608.txt
Roberto Firmino ទៅចូលរួមក្រុម Ah-Ahli លីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត ក្រោយពីបានចែកផ្លូវជាមួយក្រុម Liverpool រួចមក។ នេះបើតាមក្លិបស្ថិតនៅក្របខណ្ឌ Saudi Pro league ប្រកាសនាថ្ងៃទី៤ ខែកក្កដា។
តាមរយៈការបង្ហោះវីដេអូមួយនៅលើគណនី
article_7609.txt
អ្នកចាត់ទី Eduard Mendy បានចាកចេញពីក្រុម Chelsea ទៅចូលរួមក្លិប Al-Ahli នៅទឹកដីអារ៉ាប៊ីសាអូឌីត ក្របខណ្ឌ Saudi Pro League។ Mendy ជាសមាជិកតោខៀវទី៣ហើយ ដែលផ្លាស់ទៅ Al-Ahli។ នេះបើតាមការប្រកាសរបស់ក្លិបទាំងពីរនាថ្ងៃទី២៨ ខែមិថុនា។
«តោកំណាចអាហ្វ្រិកនឹងការពារគោលដៅរបស់យើង។»។ ក្លិប Al-Ahli បាននិយាយបែបនេះនឹងនៅបណ្តាញសង្គម
article_761.txt
បាងកក- ការលេចមុខឡើងរបស់អ្នកស្រី Paetongtarn Shinawatra ជាតួអង្គនយោបាយនិងអាចជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខអាចបង្កឱ្យមានការបែកបាក់នយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសថៃ។ អ្នកស្រីគឺជាកូនស្រីរបស់លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងនិរទេសខ្លួននៅបរទេស។
អ្នកស្រី Paetongtarn ត្រូវបានតែងតាំងកាលពីខែតុលាឆ្នាំមុនជាប្រធានគណៈកម្មាធិការទីប្រឹក្សាបរិយាបន្ននិងនវានុវត្តន៍ (Inclusion and Innovation Advisor Committee) សម្រាប់គណបក្ស Pheu Thai ដែលជាគណបក្សប្រឆាំងដ៏ចម្បងនិងជាគណបក្សដ៏ធំបំផុតនៅប្រទេសថៃដែលមេដឹកនាំជាក់ស្ដែងរបស់គណបក្សនេះគឺលោក Thaksin។ បន្ទាប់ពីត្រូវបានតែងតាំង មនុស្សជាច្រើន...
article_7610.txt
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ​បានដំឡើងចំនួនប្រាក់រង្វាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup នារី ឆ្នាំ២០២៣ លើស៣ដងបើធៀបឆ្នាំ២០១៩។ FIFA នឹងផ្តល់ប្រាក់រង្វាន់ផ្ទាល់ផងដែរទៅកាន់កីឡាការិនី ដោយមិចាំបាច់ឆ្លងកាត់តាមសហព័ន្ធ ដែលមានក្រុមបង្ហាញខ្លួននៅអូស្ត្រាលី និងនូវេលសេឡង់។ Alex Morgan ខ្សែប្រយុទ្ធក្រុមម្ចាស់ការពារជើងឯកអាម៉េ...
Alex Morgan ជាកីឡាការិនីនៅលើវិស័យបាល់ទាត់ជើងចាស់មួយរូប ដោយនាងធ្លាប់បានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិនារីអាម៉េរិកចំនួន ៣លើករួចមកហើយក្នុងព្រឹត្តិការណ៍ World Cup។ Women’s World Cup 2023 ដែលធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ ក្នុងអាជីពរបស់ ​Alex Morgan ផ្ទាល់។ «FIFA ពិតជាបានធ្វើរឿ...
article_7611.txt
​សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រាប់ទៅកាន់ក្រុមអាជ្ញាកណ្តាល​ដែលមាន​វត្ត​មាន​នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ស្ត្រី Women’s World Cup 2023 នៅ​ក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ កុំឱ្យពន្យាពេលវេលាការប្រកួតខ្ជះខ្ជាយ ក្នុង​ពេល​បន្ថែមពេលវេលាបង្គ្រប់។
FIFA ដាស់តឿនក្រុមអាជ្ញាកណ្តាលទៅលើ ពេលវេលាដែលបានខ្ជះខ្ជាយទៅលើ ការផ្លាស់​ប្តូរ​កីឡាករ, កីឡាកររបួស, ការអបអរគ្រាប់បាល់ និងការត្រួតពិនិត្យប្រព័ន្ធ ​VAR។ FIFA ទាមទារឱ្យការបន្ថែមពេលវេលាបន្ថែមបង្គ្រប់នឹងត្រូវធ្វើឡើងនៅចុងម៉ោងតាមវគ្គនីមួយៗជា​ជាង បន្ថែមក្រោយពេល​វេលា ៩០នាទីនៃការប្រកួត។ កាលពីការប្រកួតនៅក្នុងប្រទេសកាតា World Cup 202...
article_7612.txt
ក្លិប Manchester United ថ្ងៃទី២៧ ខែមិថុនា បានព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ដោយរំពឹងថានឹងកើនឡើងរហូតដល់ទៅ ៦៤០លានផោន (៨១៥លានដុល្លារ) នៅរដូវកាលក្រោយ។ ក្តីរំពឹងនេះ ដោយសារក្លិបបិសាចក្រហមមានវត្តមាននៅ UEFA Champions League វិញ និងព័ត៌មានជុំវិញការគ្រប់គ្រងក្លិបរបស់ម្ចាស់ថ្មីដែលកំពុងបន្ត។
ក្លិបរហស្សនាមបិសាចក្រហម ដែលកំពុងតែមានរឿងរ៉ាវដ៏រសើបអំពីការលក់ក្លិប បានឱ្យដឹងថាក្លិបកំពុងតែរំពឹងចំពោះការកើនឡើងនូវប្រាក់ចំណូលប្រចាំឆ្នាំពីចន្លោះ ៦៣០លានផោន (៨០១​,៧លានដុល្លារ) ទៅដល់ ៦៤០លានផោន (៨១៥លានដុល្លារ) បើធៀបទៅនឹងការព្យាករពីមុនរបស់ខ្លួនពីចន្លោះ ៥៩០លានផោន (៧៥១,៣លានដុល្លារ) ទៅដល់ ៦១០លានផោន (៧៧៦,៨លានដុល្លារ)។ ចាប់តាំងពីខែ...
article_7613.txt
ក្រុមប្រឹក្សាកីឡាអូឡាំពិកម៉ាឡេស៊ី (OCM) នឹងបញ្ជូនអត្តពលិកតាមប្រភេទកីឡាចំនួន២៤ ទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៩ Asian Games 2022 នៅប្រទេសចិន ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នាទីស្នាក់ការគណៈកម្មាធិការកីឡាអូឡាំពិកម៉ាឡេស៊ី (NOCM) ក្រុមប្រឹក្សាកីឡាម៉ាឡេស៊ីបានសម្រេចចុងក្រោយដោយដាក់កីឡាចំនួន២៤ ប្រភេទក្នុងការប្រកួតកីឡា អាស៊ីលើកទី១៩ (19th Asian Games Hangzhou 2022) នៅប្រទេសចិន។ ប្រតិភូ និងអត្តពលិកម៉ាឡេស៊ី ក្នុងដំណើរព្យុះហយាត្រាស៊ីហ្គេមនៅកម្ពុជា។ រូបពី OCM កីឡាទាំង២៤នោ...
article_7614.txt
ក្រុម Barcelona បានចុះកិច្ចសន្យានាំយកកីឡាករខ្សែបម្រើ Ilkay Gundogan ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាករសញ្ជាតិអាល្លឺម៉ង់ សម្រេចចិត្តចែកផ្លូវជាមួយ Manchester City ក្រុមម្ចាស់ជើងឯក Champions League និង Primier League រដូវកាលមុន។
បើតាមការប្រកាសពីសំណាក់ក្លិប Barcelona ស្ថិតនៅក្នុងលីគ La Liga ថ្ងៃទី២៦ ខែមិថុនា ខ្សែបម្រើ Gundogan យកព្រមចុះកិច្ចសន្យា ២ឆ្នាំជាមួយនឹងក្រុមរហ័សនាមអ្នកមានបុណ្យ។ កីឡាករវ័យ ៣២ឆ្នាំ ទទួលបានកិច្ចសន្យាលេងឱ្យក្រុមយក្សរបស់អេស្ប៉ាញរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងជម្រើសបន្តបន្ថែមនៅឆ្នាំបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ Barca ក៏បាននិយាយបន្ថែម...
article_7615.txt
Lionel Messi បានជំរុញ Kylian Mbappe អតីតមិត្តរួមក្រុម Paris Saint Germain ផ្លាស់ទៅកាន់ក្លិបនៅទឹកដីអេស្ប៉ាញ ដើម្បីសម្រេចបំណងនៃការឈ្នះពានរង្វាន់លំដាប់កំពូល។ Messi លើកទឹកចិត្តឱ្យ Mbappe ទៅចូលក្លិបចាស់របស់ខ្លួន Barcelona។
Mbappe អាចនឹងត្រូវចាកចេញពី PSG នាទីផ្សារដោះដូររដើមរដូវកាលថ្មី ២០២៣-២៤ បើទោះបីជាកិច្ចសន្យារបស់គេនៅសល់រយៈពេល ១២ខែជាមួយនឹងក្លិបអ្នកមានបារាំងក៏ដោយ។ កាលពីប៉ុន្មានសប្តាហ៍មុន កីឡាករប្រធានក្រុមជម្រើសជាតិបារាំងរូបនេះ ត្រូវបានកាសែតល្បីៗជាច្រើនចុះផ្សាយថាបានផ្ញើលិខិតទៅកាន់សហព័ន្ធបាល់ទាត់បារាំង FFF ថារូបគេនឹងមិនបន្តលេងនៅទឹកដីបារាំង...
article_7616.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិក្រូអាស៊ីកក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប UEFA Nations League ក្រោយយកឈ្នះហូឡង់ ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្រូអាស៊ី រង់ចាំជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលី ដែលត្រូវយកមួយក្រុមទៅប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ។
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន De Kuip ប្រទេសហូឡង់ នារាត្រីថ្ងៃទី១៤ ខែមិថុនា ក្រុមម្ចាស់ផ្ទះរហស្សនាមទឹកក្រូចបានបើកការនាំមុខមុននៅនាទី៣៤ដោយកីឡាករ Donyell Malen។ លទ្ធផលនេះ បន្តរហូតបញ្ចប់វគ្គទី១។ ចូលដល់វគ្គទី២ ក្រោយការប្រកួតដំណើរការបាន១០នាទី ក្រូអាស៊ីទទួលបានបាល់ពិន័យ១១ម៉ែត្រ ដោយ Andrej Kramaric ជាអ្នកសម្រេចទី...
article_7617.txt
Kalidou Koulibaly ទៅចូលរួមក្លិប Al-Hilal ស្ថិតនៅក្នុងក្របខណ្ឌ Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយចាកចេញពីក្រុម Chelsea បន្ទាប់ពីគេរួមរស់អស់រយៈពេល ១រដូវកាល។ ក្លិប Al-Hilal ប្រកាសអំពីវត្តមានរបស់ខ្សែការពារសញ្ជាតិសេណេហ្កាល់នេះ ថ្ងៃទី២៥ ខែមិថុនា។
«យើងនឹងបន្តបង្កើតប្រវត្តិសាស្ត្រទាំងអស់គ្នា»​។ នេះជាអ្វីដែលក្លិប Al-Hilal បានសរសេរនៅលើបណ្តាញសង្គម
article_7618.txt
ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ កំពុងតែប្រកបអាជីពនៅក្នុងក្រុម PSG ជាកីឡាករដែលមានទម្លាប់ដ៏អស្ចារ្យមួយរូបក្នុងការបង្កើតភាពចម្រូងចម្រាសមិនថាទាំងនៅក្នុងទីលានប្រកួត និងនៅក្រៅទីលានឡើយ។
សូម្បីតែអាកប្បកិរិយាក្នុងការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ដ៏សាំញាំរបស់រូបគេក៏ធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ហាមឃាត់ចំពោះការស៊ុតរបស់គេផងដែរ។ មូលហេតុដែលនាំឱ្យ FIFA ហាមឃាត់ចំពោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកើតឡើងនៅពេលរូបគេលេងឱ្យក្រុម Santos ដែលចលនារបស់គេបានធ្វើឱ្យអ្នកចាំទីធ្វើចលនាមុនពេលការស៊ុតបាល់ចេញពីជើង។ នាពេលបច្ចុប្...
article_7619.txt
Kylian Mbappe មិនដែលសុំក្លិប ​Paris Saint Germain ផ្លាស់ទៅកាន់ Real Madrid ឡើយនៅពេលបិទបញ្ចប់រដូវកាលនេះ។ កីឡាករវ័យ ២៤ឆ្នាំ​ អះអាងថារូបគេសប្បាយចិត្តក្នុងការលេងនៅទឹកដីបារាំងរដូវកាលក្រោយ ប៉ុន្តែបន្ទាប់ពីបញ្ចប់រដូវកាល​ ២០២៣-២៤ គេនឹងមិនបន្តកិច្ចសន្យាជាមួយក្លិបទៀតឡើយ។
Mbappe បានបង្កឱ្យមានភាពច្របូកច្របល់ នៅពេលដែលរូបគេបានផ្ញើលិខិតមួយទៅកាន់ក្លិប ដែលមានក្លឹមសារថារូបគេនឹងមិនបន្តកិច្ចសន្យាថ្មីអ្វីបន្ថែមទៀតឡើយជាមួយនឹងក្លិប PSG។ កិច្ចសន្យារបស់ Mbappe នឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០២៤ ប្រសិនបើរូបគេមិនព្រមបន្តជម្រើសបន្ត ១ឆ្នាំជាមួយនឹងក្លិប។ ក្លិប PSG ទំនងកំពុងតែស្វែងរកការដោះស្រាយណាមួយអំពីបញ្ហាន...
article_762.txt
រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar នៅថ្ងៃទី១៨​ ខែកក្កដា អះអាងថា តំណាងរុស្ស៊ី, អ៊ុយក្រែន, តួកគី និងអង្គការសហប្រជាជាតិ (UN) ទំនងជានឹងជួបប្រជុំគ្នានៅក្នុងសប្ដាហ៍​នេះ​ដើម្បី​ពិភាក្សាគ្នាពីការបើកផ្លូវសមុទ្រខ្មៅអ៊ុយក្រែនឡើងវិញសម្រាប់ការនាំចេញ​​គ្រាប់ធញ្ញជាតិ។
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ, ប្រេងឆា, ប្រេងឥន្ទនៈ និងជី​កសិកម្ម​ដោយសារតែផ្លូវសមុទ្រខ្មៅអ៊ុយក្រែនត្រូវបានបិទក្នុងវិបត្តិអ៊ុយក្រែន។ កប៉ាល់រាប់សិបគ្រឿង​ក៏​បានជាប់​គាំង ហើយគ្រាប់ធញ្ញជាតិប្រហែលជាង២០លានតោនជាប់នៅ​ទីក្រុង Odesa របស់អ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន...
article_7620.txt
Lionel Messi បានរំឭកដល់ពេលវេលាដែលរូបគេបានចាប់ផ្តើមលេងនៅអតីតក្លិប Paris Saint Germain ថាមានភាពតានតឹងខ្លាំង ដោយរងបរាជ័យក្នុងការប្រជែងក្នុងក្របខណ្ឌ Champions League ២រដូវកាលជាប់គ្នា និងធ្វើឱ្យពួកគេមានការខកចិត្តខ្លាំងយ៉ាងខ្លាំង។
«ខ្ញុំបានទៅកាន់ប៉ារីស ព្រោះតែខ្ញុំចូលចិត្តក្លិបនោះ ក៏ព្រោះតែខ្ញុំមានមិត្តភក្កិច្រើននាក់ ហើយវាមើលទៅពិតងាយស្រួលសម្រាប់ខ្ញុំក្នុងការសម្របខ្លួននៅក្នុងការលេង សម្រាប់គោលដៅថ្មីមួយ។ តែធាតុពិត វាពិតជាតានតឹងខ្លាំងណាស់ វាពិបាកខ្លាំងក្នុងការសម្របខ្លួនជាងអ្វីខ្ញុំបានរំពឹងទុក ជាមួយនឹងគម្រោងការប្រកួត មិត្តរួមក្រុមថ្មី ទីក្រុងថ្មី។»។ ...
article_7621.txt
Ilkay Gundogan ប្រធានក្រុម Manchester City នឹងទៅចូលរួមជាមួយ Barcelona ក្រោយពេលកិច្ចសន្យារបស់គេនៅ Eithad បញ្ចប់នៅដំណាច់ខែមិថុនានេះ។
ខ្សែបម្រើអន្តរជាតិអាល្លឺម៉ង់ វ័យ៣២ឆ្នាំ បានជួយក្រុមមេឃខៀវលើកពាន៣ក្នុងមួយរដូវកាល ២០២២-២៣ រួមមាន FA Cup, Premier League និង UEFA Champions League ក្នុងប្រវត្តិសាស្ត្រក្លិប។ ស្របពេលកិច្ចសន្យាខិតជិតមកដល់ ក្លិប Man City បានទាក់ទងចរចាជាមួយ Gundogan ដើម្បីបន្តកិច្ចសន្យាថ្មីបន្ថែម ដែលនេះស្របតាមគោលបំណងរបស់អ្នកចាត់ការលោក Pep Gua...
article_7622.txt
កីឡាការិនី ​Marta នឹងបង្ហាញខ្លួនជាមួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិប្រេស៊ីក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup 2023 ជាលើកទី៦ ក្នុងអាជីព។
Marta ដែលធ្លាប់ជាប់ជាកីឡាការិនីល្អបំផុត FIFA World Player of year នឹងត្រូវដឹកនាំក្រុមជម្រើសជាតិនារីប្រេស៊ីល បំពេញបេសកកម្មក្នុងការស្វែងរកពានរង្វាន់បាល់ទាត់នារីពិភពលោក Women’s World Cup ឆ្នាំ២០២៣ ដែលអូស្ត្រាលី និងនូវែលសេឡង់ជាសហម្ចាស់ផ្ទះ។ ទោះយ៉ាងណា អ្នកស្រី Pia Sundhage គ្រូប្រេស៊ីល បាននិយាយថាអ្នកស្រីមិនធានាបានឡើយថា Mart...
article_7623.txt
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្លាយជាជើងឯកពានរង្វាន់អឺរ៉ុប UEFA Nations League ឆ្នាំ២០២៣ តាមរយៈការយកឈ្នះក្រូអាស៊ីនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់កាត់សេចក្តីប៉េណាល់ទី ៥-៤។ អ៊ីតាលីបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។
នាជំនួបវគ្គផ្តាច់ព្រ័ត្ររវាងអេស្ប៉ាញ និងក្រូអាស៊ីដែលធ្វើឡើងនៅកីឡដ្ឋាន De Kuip ប្រទេសហូឡង់ រាត្រីថ្ងៃទី១៨ ខែមិថុនា មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នានោះឡើយទាំងនៅក្នុងម៉ោងប្រកូត៩០នាទី និងម៉ោងបន្ថែម១៥នាទីពីរលើក។ ក្រុមទាំងពីរបានឈានដល់កាត់ទាល់បាល់កាត់សេចក្តីប៉េណាល់ទី ដោយការទាត់៦លើកដូចគ្នាអេស្ប៉ាញសម្រេចទីបាន៥គ្រាប់ ឯក្រូអាស៊ីធ...
article_7624.txt
កីឡាករបាល់ទាត់យុវជនរៀតណាម របស់ក្លិប Quang Nam FC ម្នាក់ស្លាប់ និង៧នាក់ទៀតរងរបួសធ្ងន់ ស្រាល ក្រោយជួបគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកកីឡាករ ក្រោយត្រឡប់ពីការប្រកួតវិញ។ នេះបើតាមការបញ្ជាក់របស់ក្លិប Quang Nam។
Quang Nam FC ជាក្លិបបាល់ទាត់នៃលីគកីឡាបាល់ទាត់កម្រិតទី២វៀតណាម V.League 2 នៅថ្ងៃទី២៥ ខែមិថុនា បានធ្វើដំណើរតាមរថយន្តទៅខេត្ត Quang Nam វិញ ក្រោយប្រកួតចាញ់ក្រុម Vinh Phuc នៅខេត្ត Kon Tum នៅថ្ងៃទី២៤ ខែមិថុនា។ ជាអកុសល រថយន្តដឹកកីឡាករ បានក្រឡាប់ និងបង្កឱ្យកីឡាករយុវជនម្នាក់ស្លាប់។ កីឡាករ​​ដែល​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុ​នោះ​មាន​ឈ...
article_7625.txt
Napoli ម្ចាស់ជើងឯកអ៊ីតាលី Serie A នៅថ្ងៃទី១៥ ខែមិថុនា ប្រកាសតែងតាំងលោក Rudi Garcia ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន។ លោក Garcia ជាអតីតគ្រូ Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីតដែលមាន Cristiano Ronaldo ជាកូនក្រុម រដូវកាលមុន។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រវាង Garcia និងក្លិប Napoli មិនទាន់មិនទាន់បង្ហាញពីរយៈពេលនៃការចុះកិច្ចសន្យាជាមួយគ្នានៅឡើយទេ។ អ្នកចាត់ការទូទៅសញ្ជាតិបារាំង វ័យ៥៩ឆ្នាំរូបនេះ ធ្លាប់ដឹកនាំក្រុម AS Roma របស់អ៊ីតាលីពីឆ្នាំ ២០១៣ ដល់២០១៦ មុនពេលផ្ទេរទៅ Olympique de Marseille និង Olympique Lyonnais របស់ Ligue1 បារាំង។ ...
article_7626.txt
ម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២២ អាហ្សង់ទីន ឈ្នះឥណ្ឌូណេស៊ី ២-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ​ ក្នុងក្រុងហ្សាការតា ដោយគ្មាវត្តមានតារាបាល់ទាត់ពិភពលោក Lionel Messi។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ចំណាយ៥លានដុល្លារ ដើម្បីអញ្ជើញក្រុមដ៏ល្បីអាម៉េរិកឡាទីនមួយនេះមកកាន់ទឹកដីឥណ្ឌូណេស៊ី។
ក្រោមក្រសែភ្នែកអ្នកគាំទ្រផ្ទាល់ជាង៦ម៉ឺននាក់ ដែលរួមទាំប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូវី ដូដូផង ក្នុងកីឡដ្ឋាន Gelora Bung Karno កីឡាករ Leandro Paredes ខ្សែបម្រើ Paris Saint-Germain ស៊ុតពីចម្ងាយយ៉ាងល្អទម្លុះសំណាញ់ទីឥណ្ឌូណេស៊ី ដើម្បីជួយអាហ្សង់ទីននាំមុខ១គ្រាប់មុននៅនាទី៣៨ នាជំនួបមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃទី១៩ ខែមិថុនា។ ប្រធានាធ...
article_7627.txt
អេស្ប៉ាញ ឡើងទៅដណ្តើមពានរង្វាន់ UEFA Nations League ជាមួយក្រូអាស៊ី វគ្គផ្តាច់ព្រ័ត្រ ក្រោយទម្លាក់អ៊ីតាលីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១។
នាជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន De Grolsch Veste ប្រទេសហូឡង់ រាត្រីថ្ងៃទី១៥ ខែមិថុនា​ អេស្ប៉ាញរកបានគ្រាប់នាំមុខមុននៅ៣នាទីដំបូងនៃវគ្គទី១ដោយខ្សែបម្រើ Yeremi Pino។ ៨នាទីបន្ទាប់ខ្សែប្រយុទ្ធ Ciro Immobile តាមស្មើឱ្យអ៊ីតាលីវិញតាមរយៈការទាត់បាល់ពិន័យប៉េណាល់ទី។ ចូលដល់វគ្គទី២ ក្រុមទាំងពីរបើកការវាយសម្រុកគ្នាទៅវិញទៅមក...
article_7628.txt
សហព័ន្ធកីឡាអុកចត្រង្គ បានបញ្ជូនកីឡាករ ៣រូបទៅប្រកួត Asean Chess នៅប្រទេសថៃ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៣។ លោក ប៊ិន គាសេង អគ្គលេខាធិការរងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលជាប្រតិភូដឹកនាំកីឡាករទៅកាន់ព្រឹត្តិការណ៍នេះ។
យោងទៅលើការផ្សាយរបស់សហព័ន្ធកីឡាអុកចត្រង្គ នារសៀលថ្ងៃទី២២ ខែមិថុនានេះ កីឡាករកម្ពុជា ៣រូបរួមមាន សុខ លឹមហេង, ឈាវ បូរ៉ា និង ជា ស៊ីដែត នឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ Asean Chess។ អ្នកទាំងនោះ សុទ្ធតែជាកីឡាករឆ្នើមលើវិញ្ញសាអុកចត្រង្គរបស់កម្ពុជា ក្នុងនោះ សុខ លឹមហេង ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងឈាវ បូរ៉ា រួម...
article_7629.txt
ដៃគូល្អបំផុតប្រចាំក្រុមក្នុងក្របខណ្ឌ Premier League តាមរយៈការបង្កើតឱកាសរកគ្រាប់បាល់នៅរដូវកាល ២០២២-២៣ បានបង្ហាញហើយ ដោយកីឡាករក្រុម Manchester City គឺ Kevin de Bruyne និង Erling Haaland មិនស្ថិតនៅលំដាប់កំពូលឡើយ​ ទោះពួកគេជួយក្រុមលើកពានក្តី។ កីឡាករក្រុម Manchester United និង Newcastle United ស្ថិតក្នុងលំដាប់ទី១ និងទី២ ក្នុង...
រដូវកាល ២០២២-២៣ កីឡាករក្រុម Man City ទាំងពីររូប បានជួយក្រុមយ៉ាងខ្លាំងរហូតអាចក្លាយជាក្រុមគ្រងជើងឯកចំនួន ៣ ក្នុងមួយរដូវកាល ក៏ដូចជាពានរង្វាន់ Premier League ៣រដូវកាលជាប់គ្នា។ យ៉ាងណាឆ្លងកាត់ពេញមួយរដូវកាលមកនេះ De Bruyne បង្កើតឱកាសបានចំនួន ២៦លើកជោគជ័យសម្រាប់ Haaland ក្នុងចំណោមឱកាសសរុបចំនួន ៣២លើក ពីសំណាក់ដៃគូទាំងពីរ។ Haaland ...
article_763.txt
នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។
១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេច​ផល​ឬ​ផល​សម្រេច, សេចក្តី​ស័ក្តិសិទ្ធិ, អំណាច, សេចក្តី​អង់អាច, សេចក្តីសម្រេច​តាម​អំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែល​សម្រេច​ហើយ, ដែល​សម្រេច​តាម​មាត្រា​ច្បាប់, ដែល​ស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មាន​ប្រាជ្ញា​វាងវៃ៕ [ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះស...
article_7630.txt
សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) នៅថ្ងៃទី២២ ខែមិថុនា បានបង្ហាញគំនិតផ្តួចផ្តើមថ្មីមួយក្នុងការជួយគាំទ្រដល់កីឡាករជម្រើសជាតិរបស់ពួកគេ ឱ្យកាន់តែមានជីវភាពល្អប្រសើរឡើង ក្រោយបញ្ចប់អាជីពជាកីឡាបាល់ទាត់។
បើតាមការប្រកាសរបស់ FAS កម្មវិធីថ្មីមួយឈ្មោះថា FAS Players’ Concierge​ បង្កើតឡើងដើម្បីគាំទ្រជីវភាពរស់នៅរបស់កីឡាករដែលកំពុងលេងឱ្យក្រុមជម្រើសជាតិសិង្ហបុរីនាពេលបច្ចុប្បន្ន​ នៅពេលពួកគេចូលនិវត្តន៍។ ការផ្តួចផ្តើមគំនិតថ្មីរបស់ FAS នឹងដឹកនាំដោយអតីតកីឡាករជម្រើសជាតិសិង្ហបុរី លោក Baihakki Khaizan។ រូបភាព៖ Football Association of Si...