file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_7721.txt | Sevilla បានកៅអីឡើងទៅកាន់វគ្គ១/២ផ្តាច់ព្រ័ត្រ UEFA Europa League ក្រោយទម្លាក់ Manchester United នៅវគ្គ៨ក្រុមចុងក្រោយក្នុងលទ្ធផលទាំងពីរជើង ៥-២។ Juventus, AS Roma និង Bayer Leverkusen សុទ្ធតែបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងខ្លួន។ | នៅជំនួបជើងទី២ នាកីឡដ្ឋាន Estadio R.Sanchez Pizjuan រាត្រីថ្ងៃទី២០ ខែមេសា ក្រុមម្ចាស់ផ្ទះ Sevilla អាចរកបានដល់ទៅ៣គ្រាប់លើគូប្រជែង Man Utd។ ក្នុងចំណោម៣គ្រាប់ដែលធ្វើបានដោយ Youssef En-Nesyri ២គ្រាប់ និង Loic Bade ១គ្រាប់ មាន២គ្រាប់កើតឡើងដោយការភ្លាត់ស្នៀតរបស់ខ្សែការពារ និងជាប្រធានក្រុម Harry Maguire និងអ្នកចាំទី David De Gea... |
article_7722.txt | West Ham United ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទីបីតំបន់អឺរ៉ុប Europa Conference League ជាលើកដំបូងក្នុងរយៈពេល ៤៧ឆ្នាំ ក្រោយឈ្នះ AZ Alkmaar នាថ្ងៃទី១៨ ខែឧសភា ដោយលទ្ធផល ១-០ និងសរុបទាំងពីរជើង ៣-១។ ក្នុងអង់គ្លេសនេះ ត្រូវជួប Fiorentina នៅវគ្គផ្តាច់ព្រ័ត្រ។ | ក្រុមរហ័សនាមញញួរយក្ស ស្ថិតនៅលីគកំពូលអង់គ្លេស បានឈានជើងឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប ជាលើកដំបូងសម្រាប់ពួកគេ ដោយខកខានរយៈពេលជិតពាក់កណ្តាល់សតវត្សរួចមក។ ១គ្រាប់ជ័យជម្នះក្នុងការប្រកួតជើងទីពីរនេះធ្វើបានដោយកីឡាករ Pablo Formals នៅនាទីចុងម៉ោងហៀបបញ្ចប់ការប្រកួត ក្រោយរូបគេបានប្តូរចូលលេងក្នុងវគ្គទីពីរ។ កាលពីជើងមួយ West Ha... |
article_7723.txt | ទីបំផុត Newcastle United អាចចូលរួមប្រជែងក្នុងក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីអាក់ខានរយៈពេល២០ឆ្នាំ។ ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ក្រុមរហស្សនាមសារិកាព្រៃ នឹងបញ្ចប់ក្នុងតំបន់ Top4 នៃក្របខណ្ឌ Premier League ទាំងនៅសល់១ប្រកួតក្នុងដៃ។ | ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Eddie Howe ចាប់តាំងពី Newcastle ប្តូរម្ចាស់ថ្មីនៅឆ្នាំ២០២១ និងបានកំណែទម្រង់កីឡាករមួយចំនួន បានធ្វើឱ្យពួកគេកើនសម្ថភាពលេចធ្លោ និងជាក្រុមដ៏ខ្លាំងនៅលីគកំពូលអង់គ្លេស។ បន្ទាប់ពីស្មើ Leicester City ០-០ នាជំនួបលីគសប្តាហ៍ទី៣៧ ក្រុម Newcastle រកបាន៧០ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៣បណ្តោះអាសន្នដោយ... |
article_7724.txt | ម្ចាស់ជើងឯង៦សម័យ Sevilla បានទម្លាក់ Juventusឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League ជាមួយ AS Roma។ Roma បានយកឈ្នះ Bayer Leverkusen នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលទាំងពីរជើង ១-០។ | នាជំនួបវគ្គ១/២ផ្តាច់ព្រ័ត្រជើងទី២ នាកីឡដ្ឋាន Estadio R.Sanchez Pizjuan នៅរាត្រីថ្ងៃទី១៨ ខែឧសភា Sevilla បានយកឈ្នះ Juventus ២-១ ដោយពីរគ្រាប់របស់ក្រុមអេស្ប៉ាញធ្វើបានដោយ Suso និង Erik Lamela ឯ១គ្រាប់របស់ក្រុមអ៊ីតាលីសម្រេចដោយ Dusan Vlahovic។ ដោយនៅជើងទី១នាទឹកដីអ៊ីតាលីក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល១-១ ដូច្នេះសរុបលទ្ធផលទាំងពីរ... |
article_7725.txt | ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន បាននិយាយថា លោកនឹងធ្វើឱ្យគុនល្បុក្កតោខ្មែរ មានមុខមាត់ល្បីល្បាញលើពិភពលោក ក្រោយឃើញភាពជោគជ័យនៃការប្រកួតគុនល្បុក្កតោ ក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ កីឡាល្បុក្កតោរកបានមេដាយមាសចំនួន ៨ ប្រាក់៧ និងសំរិទ្ធិ ៣។ | «ខ្ញុំមិនដឹងនិយាយថាម៉េច ព្រោះអីជាបំណងរបស់ខ្ញុំតាំងពីក្មេងមកម៉្លេះ ខ្ញុំអ្នកបង្កើតល្បុក្កតោឱ្យរស់ឡើងវិញ ហើយខំប្រឹងបង្កើតអ្វីៗទាំងអស់ដល់កូនចៅជំនាន់ក្រោយ និងដល់កម្ពុជា។ […] ខ្ញុំបានលះបង់អ្វីទាំងអស់ ក៏ព្រោះតែល្បុក្កតោយើងមួយ ខ្ញុំមិននឹកស្មានថាខ្ញុំអាចធ្វើបានទេ ព្រោះនេះជាក្តីសុបិន្តរបស់ខ្ញុំតាំងតែពីក្មេងមក នឹងធ្វើយ៉ាងម៉េច ... |
article_7726.txt | លោក Ahmad Jais Baharun ប្រាប់ទៅកាន់កីឡាករក្រុមកីឡាសីដក់ ឬសីប៉ាក់តាកក្រ ម៉ាឡេស៊ី កុំឱ្យមើលស្រាលលើក្រុមម្ចាស់ផ្ទះកម្ពុជា សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលការប្រកួតធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។ | លោក Ahmad Jais គ្រូបង្វឹកបង្គោលក្រុមកីឡាសីដក់ម៉ាឡេស៊ី បានបង្ហាញជំនឿរបស់លោកថា ក្រុមកម្ពុជាមានគ្រូបង្វឹកជាជនជាតិថៃ បានពង្រឹងសមត្ថភាពបានល្អខ្លាំង ហើយនឹងអាចផ្តល់ការប្រកួតដ៏តានតឹងបំផុតដល់ក្រុមម្ចាស់ការពារតំណែងជើងឯកថៃ និងក្រុមខ្លាំងដូចម៉ាឡេស៊ី នៅលើប្រភេទវិញ្ញសាសីដក់បុរស។ «វាមិនអាចទៅរួចឡើយដែលថាកម្ពុជាមិនងាយរកបានពិន្ទុ ពួកគេប... |
article_7727.txt | ប្រទេសប្រេស៊ីល ថ្កោលទោសចំពោះការរើសអើងពូជសាសន៍លើកីឡាករខ្សែប្រយុទ្ធ Vinicius Jr របស់ក្រុម Real Madrid ជារឿយៗនៅក្នុងទឹកដីប្រទេសអេស្ប៉ាញ និងស្នើឱ្យរដ្ឋាភិបាលប្រទេសនេះ ចាត់វិធានការចំពោះជន ដែលបង្កការរើសអើងទាំងអស់នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសប្រទេសប្រេស៊ីល ថ្ងៃទី២២ ខែឧសភា។ | ក្រសួងការបទេសប្រេស៊ីល បានស្នើឱ្យស្ថានទូតអេស្ប៉ាញ ប្រចាំប្រេស៊ីល ពន្យល់ពីស្ថានភាពអំពីរឿងរ៉ាវ ដែលបានកើតឡើងលើខ្សែបម្រើ Vinicius Jr កាលពីថ្ងៃទី២០ ខែឧសភា ដែលត្រូវបានគេរើសអើងពូជសាសន៍ អំឡុងលេងឱ្យក្រុម Real Madrid។ «ដោយគិតពីភាពធ្ងន់ធ្ងរនៃអង្គហេតុ និងការកើតឡើងរឿងរ៉ាវដែលមិនអាចទទួលយកបានមួយផ្សេងទៀត រដ្ឋាភិបាលប្រេស៊ីល មានការសោកស្ត... |
article_7728.txt | ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ប្រតិកម្មចំពោះការប៉ះទង្គិចគ្នារវាងឥណ្ឌូណេស៊ី និងថៃ នាជំនួបវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជា។ លោក Infantino មើលឃើញថា ការអភិវឌ្ឍន៍កីឡាបាល់ទាត់នៅតំបន់អាស៊ីអាគ្នេយ៍ល្អប្រសើរហើយ ប៉ុន្តែនៅញាំញីដោយអំពើហិង្សានៅឡើយ។ | ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡា SEA Games ឆ្នាំ ២០២៣ រវាងក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី និងថៃ នៅថ្ងៃទី១៦ ខែឧសភា នាពហុកីឡដ្ឋានជាតិអូឡាំពិក បានក្លាយជាចំណុចចាប់អារម្មណ៍ក្នុងពិភពបាល់ទាត់ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាដល់ទៅពីរលើករវាងកីឡាករ និងមន្ត្រីក្រុម។ ប្រធាន FIFA លោក Infantino ទីបំផុតក៏បានលើកឡើងពីចលា... |
article_7729.txt | ស្តេចប្រដាល់ហ្វ៊ីលីពីន ម៉ានី ប៉ាគីអៅ (Manny Pacquiao) មើលឃើញការប្រកួតរវាងកីឡាករប្រដាល់ Gervonta Davis និង Ryan Garcia ជាជំនួបដ៏ជក់ចិត្ត និងស្វិតស្វាញបំផុត។ អ្នកនយោបាយហ្វីលីពីនរូបនេះ សង្ឃឹមថា នឹងមានការប្រកួតល្អៗបែបនេះទៀតសម្រាប់អ្នកប្រដាល់ជំនាន់ក្រោយៗ។ | អ្នកប្រដាល់អាម៉េរិក Gervonta Davis បានយកឈ្នះកីឡាករមិត្តរួមជាតិអាម៉េរិក Ryan Garcia ដោយវាយឱ្យសន្លប់នៅទឹកទី៧ ក្នុងកម្មវិធី Premier Boxing Champion នៅសង្វៀន T-Mobile Arena រដ្ឋ Nevada, សហរដ្ឋអាម៉េរិក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ នាជំនួបប្រកួតនោះ ក៏មានវត្តមាន ប៉ាគីអៅ និង Floyd Mayweather ដែលសុទ្ធសឹងជាងអតីតកំពូលអ្នកប្រដាល់... |
article_773.txt | រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៨ ខែឧសភា បានលើកឡើងថា ពិភពលោក មិនដូចអ្វី ដែលអាម៉េរិកពិពណ៌នាឡើយ។ សម្តីរបស់ប្រមុខការទូតចិនបែបនេះ ធ្វើឡើងបន្ទាប់ពីសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន បានចោទចិនថា មានបំណងផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក តាមរយៈអំណាចយោធា ការទូត និងសេដ្ឋកិច្ច។ | ប្រមុខការទូតអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅថ្ងៃទី២៦ ខែឧសភា កន្លងមក បានថ្លែងយ៉ាងច្បាស់ៗថា ចិន ជាប្រទេសតែមួយគត់ ដែលមានបំណងកែប្រែឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិ និងប្រើអំណាចសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យា ដើម្បីធ្វើរឿងមួយនោះ។ បន្ទាប់ពីការលើកឡើងបែបនេះ ប្រមុខការទូតចិន លោក វ៉ាង យី បានប្រាប់ទៅវិញថា រដ្ឋាភិបាលក្រុងវ៉ា... |
article_7730.txt | លោក Szymon Marciniak អាជ្ញាកណ្តាលកាត់ក្តីវគ្គផ្តាច់ព្រ័ត្រការប្រកួត World Cup ឆ្នាំ ២០២២ នឹងចូលខ្លួនកាត់សក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្រុម Manchester City និង Inter Milan។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ថ្ងៃទី២២ ខែឧសភា។ | លោក Marciniak វ័យ ៤២ឆ្នាំ បានក្លាយជាអាជ្ញាកណ្តាលសញ្ជាតិប៉ូឡូញលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលបានកាត់សេចក្តីក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រនៅពេលដែលក្រុមអាហ្សង់ទីនបានយកឈ្នះលើបារាំងដោយការស៊ុតបាល់១១ម៉ែត្រក្នុងលទ្ធផល ៤-២ ក្រោយបញ្ចប់លទ្ធផលស្មើ ៣-៣ រយៈពេល ១២០នាទីនៃការប្រកួតរួច។ World Cup 2022 ធ្វើឡើងនៅប្រ... |
article_7731.txt | ក្លិប Sheffield United នៃក្របខណ្ឌ Championship បានកក់កៅអីស្វ័យប្រវត្តិទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ បន្ទាប់ពីមានពិន្ទុដាច់ក្រោយប្រកួតឈ្នះ West Bromwich Albion ក្នុងលទ្ធផល ២-០ ថ្ងៃទី២៦ ខែមេសា ដើម្បីរក្សាតំណែងលេខ ២ ក្នុងតារាងលីគលំដាប់ទី២អង់គ្លេស។ | Sheffield United នឹងវិលត្រលប់ទៅកាន់ Premier League បន្ទាប់ពីខកខានរយៈពេល ២រដូវកាល។ កាលពីឆ្នាំ ២០២០-២១ ក្រុម Sheffield បានធ្លាក់ចេញពីការប្រកួតប្រជែងក្នុងក្របខណ្ឌ Premier League ដោយបានបញ្ចប់នៅចំណាត់ថ្នាក់បាតតារាងតែម្តង។ ក្រុមស្ថិតនៅក្នុងទីក្រុង Yorkshire ប្រទេសអង់គ្លេស ដែលដឹកនាំដោយលោក Paul Heckingbottom បច្ចុប្បន្នកំពុងស្... |
article_7732.txt | សមាគមកីឡាបាល់ទាត់ថៃ (FAT) ថ្ងៃទី២៣ ខែឧសភា ដាក់ពិន័យលើមន្ត្រីជំនួយការ និងកីឡាករក្នុងក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ចំនួន ៥រូប បន្ទាប់ពីការស៊ើបអង្កេតរកឃើញពីកំហុសឆ្គងរបស់ពួកគេ។ កាលពីថ្ងៃទី១៦ ខែឧសភា នាជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយមាសស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរស រវាងថៃ និងឥណ្ឌូណេស៊ី មានការប៉ះទង្គិចគ្នាពីរដង ក្នុងការប្រក... | ក្រុម U22 ថៃជាក្រុមរងជើងឯក ក្រោយបរាជ័យក្រោមថ្វីជើងឥណ្ឌូណេស៊ីក្នុងលទ្ធផល ៥-២ បន្ទាប់ពីបញ្ចប់ការប្រកួតរយៈពេល ១២០នាទី នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បើតាមការប្រកាសរបស់ FAT គ្រូបង្វឹកអ្នកចាំទីលោក Prasadchok Chokmoh លោក Mayed Madada និងលោក Patrawut Wongsripuek បុគ្គលិកប្រចាំក្រុម ត្រូវបានហាមមិនឱ្យចូលរួមភារកិច្ចក្រុមជម្រើសជាតិថៃ... |
article_7733.txt | សហរដ្ឋអាម៉េរិក និងម៉ិកស៊ិក បានជូនដំណឹងទៅកាន់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ថាពួកគេនឹងដាក់សំណើរដេញថ្លៃរួមគ្នាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ស្រ្តី Women World Cup ឆ្នាំ២០២៧។ នេះបើតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់នៃប្រទេសទាំងនៅថ្ងៃទី១៩ ខែមេសា។ | សហព័ន្ធបាល់ទាត់អាម៉េរិក (USSF) និងសហព័ន្ធបាល់ទាត់ម៉ិកស៊ិក (FMF) មានរយៈពេលរហូតដល់ថ្ងៃទី១៩ ខែឧសភា ដើម្បីដាក់កិច្ចព្រមព្រៀងដេញថ្លៃរបស់ពួកគេ។ អាម៉េរិកពីមុនមកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត Women World Cup ក្នុងឆ្នាំ ១៩៩៩ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកផ្នែកស្ត្រីនេះជាលើកទីពីរ ក្នុងចំណោមពានរង្វាន់ ៤ ដែលគេបាន... |
article_7734.txt | Machester City បានក្លាយជាម្ចាស់ជើងឯក Premier League រដូវកាល ២០២២-២៣ និង៣រដូវកាលជាប់ៗគ្នា។ ក្រុមមេឃខៀវ ដឹងថាខ្លួនជាម្ចាស់ពានតាំងពី Arsenal ចាញ់ Nottingham Forest ១-០ កាលពីចុងសប្តាហ៍ បានធ្វើពិធីលើកពានលីគកំពូលអង់គ្លេសរបស់ខ្លួននៅកីឡដ្ឋាន Etihad ក្រោយប្រកួតឈ្នះ Chelsea ១-០ នៅជំនួបទី៣៦របស់ខ្លួន។ | ខ្សែប្រយុទ្ធ Julian Alvarez ស៊ុតបញ្ចូលទី១គ្រាប់ ជួយក្រុមលោក Pep Guardiola យកឈ្នះ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣៦ នៅរាត្រីថ្ងៃទី២១ ខែឧសភា។ ក្រុមមេឃខៀវកើនដល់៨៨ពិន្ទុ និងសល់ពីរប្រកួតក្នុងដៃ នាំមុខ Arsenal ដែលប្រកួត៣៧លើកចំនួន៧ពិន្ទុ។ តាមពិតទៅ បើទោះ Man City ឈ្នះ ឬចាញ់ Chelsea នៅជំនួបនេះ ក៏ពួកគេបានក្លាយជាជើងឯកលីគកំពូលអង់គ... |
article_7735.txt | វីរបុរសបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ជឿជាក់ថាក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League ដែលរូបគេកំពុងប្រកបអាជីពក្នុងរដូវកាល ២០២២-២៣ នឹងអាចក្លាយជាលីគមួយក្នុងចំណោមលីគកំពូលទាំង ៥ នៅលើពិភពលោក នាពេលអនាគត។ | ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ បាននិយាយថាគុណភាពរបស់លីគកំពូលនៃប្រទេសអារ៉ាប៊ីសាអូឌីត មានភាពប្រសើរឡើងបើទោះបីជាស្ថិតក្នុងរយៈពេលខ្លីដែលមានវត្តមានរូបគេក្តី។ «យើងកំពុងតែល្អប្រសើរខ្លាំងឡើង ហើយលីគរបស់អារ៉ាប៊ីសាអូឌីតក៏កំពុងតែល្អប្រសើរឡើងដូចគ្នា និងនៅពេលឆ្នាំក្រោយបន្តទៀតនឹងកាន់តែល្អប្រសើរថែមទៀត។ ជាជំហ៊ានៗ ខ្ញុំគិតថាលីគនឹងអាចក្លាយជាលីគមួ... |
article_7736.txt | Mohamed Salah ខ្សែប្រយុទ្ធក្រុម Liverpool និយាយថារូបគេពិតជាតូចចិត្តខ្លាំង ដែលក្រុមខ្លួនបរាជ័យក្នុងការដណ្តើមកៅអីពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ ហើយក្លិបបានធ្វើឱ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង។ | Manchester United យកឈ្នះលើក្រុម Chelsea លទ្ធផល ៤-១ នាថ្ងៃទី២៥ ខែឧសភា បានបញ្ចប់ក្តីសង្ឃឹម Liverpool ក្នុងការស្វែងរកកៅអីលេងនៅក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។ ក្រុមដឹកនាំដោយលោក Jurgen Klopp បានស្ថិតនៅចំណាត់ថ្នាក់ទី៥ ដោយមានត្រឹមតែ ៦៦ពិន្ទុ ខណៈនៅសល់ ១ប្រកួតក្នុងដៃ។ កាលពីរដូវកាលមុន Liverpool បានបញ្ចប់ចំណាត់ថ... |
article_7737.txt | សមាគមបាល់ទាត់នៃប្រទេសថៃ (FA Thailand) ថ្ងៃទី១៧ ខែឧសភា បានប្រកាសនៅលើបណ្តាញសង្គម Facebook ផ្លូវការរបស់ខ្លួនថា នឹងបើកការស៊ើបអង្កេត ព្រមទាំងចាត់វិធានការលើក្រុមមន្ត្រីប្រតិភូបាល់ទាត់ អាយុក្រោម ២២ឆ្នាំ របស់ខ្លួន ក្រោយមានបញ្ហាជាមួយក្រុមឥណ្ឌូណេស៊ី នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់បុរស ស៊ីហ្គេម នៅកម្ពុជា កាលពីថ្ងៃទី១៦ ឧសភា។ | ក្រោយការប្រកួតលើវិញ្ញាសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ រវាងថៃ និងឥណ្ឌូណេស៊ី បានបញ្ចប់ដោយភាពតានតឹងបំផុត សមាគមបាល់ទាត់ថៃ បានបង្ហាញក្តីសោកស្តាយ និងការខកចិត្តចំពោះភាពចលាចលដែលបានកើតឡើងក្នុងលើទីលានប្រកួត។ «[…] ក្រៅពីការប្រកួតរបស់ក្រុមជម្រើសជាតិ សមាគមសូមសម្តែងការសោកស្តាយ និងការខកចិត្ត ព្រមទាំងសូមអភ័យទោសចំពោះភាពចលាចលដែលបានកើតឡើ... |
article_7738.txt | ស្ថាប័នអាជ្ញាកណ្តាលអង់គ្លេស បើកការស៊ើបអង្កេត ក្រោយមានការចោទប្រកាន់ថា អាជ្ញាកណ្តាលខ្សែបន្ទាត់បានប្រើកែងដៃលើ Andy Robertson ខ្សែការពារ Liverpool អំឡុងប្រកួត Premier League រវាង Liverpool និង Arsenal នៅ Anfield ថ្ងៃទី៩ ខែមេសា។ | ខ្សែការពារសញ្ជាតិស្កុតឡែន ត្រូវបានគេមើលឃើញថា បានទៅជជែកប្រកែកគ្នាជាមួយនឹងមន្រ្តីអាជ្ញាកណ្តាលការប្រកួតទីបួន បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គទីមួយ ហើយតាមរយៈវីដេអូឃ្លីបមួយទាក់ទងនឹងរឿងនេះ បានបង្ហាញថាលោក Constantine Hatzidakis ដែលជាអាជ្ញាកណ្តាលនោះ បានច្រាន Robertson ចេញដោយប៉ះចំកែងដៃរបស់លោក នៅពេល Robertson មកចាប់ដៃ។ «PGMOL បានដឹង... |
article_7739.txt | Liverpool បំបាក់ក្រុម Leeds United ដោយលទ្ធផល ៦-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នាកីឡដ្ឋាន Elland Road ថ្ងៃទី១៧ ខែមេសា។ ជ័យជម្នះនេះ ធ្វើឱ្យអ្នកចាត់ការក្រុមហង្សក្រហមលោក Jurgen Klopp រំភើបចិត្ត និងសរសើរកូនក្រុមមានទម្រង់ប្រកួតល្អបំផុតប្រចាំរដូវកាល ២០២២-២៣។ | ជ័យជម្នះរបស់ Liverpool លើ Leeds United ជាការប្រកួតឈ្នះក្នុងលទ្ធផលដ៏ច្រើនលើកដំបូង ចាប់តាំងពីពួកគេបានបំបាក់ក្រុម Manchester United ៧-០ កាលពីដើមខែមីនាមក។ យកឈ្នះលទ្ធផល ៦-១ បានជួយឱ្យ Liverpool បន្តក្តីសង្ឃឹមប្រដេញតាមប្រជែងក្រុមចំណាត់ថ្នាក់កំពូលទាំង ៤ ដើម្បីកៅអី Champions League រដូវកាលក្រោយ ខណៈរុញច្រាន Leeds ឱ្យខិតជិតតំបន់... |
article_774.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី១៧ ខែសីហា បានអះអាងថា រដ្ឋាភិបាលក្រុងសេអ៊ូល មិនអាចផ្តល់ការធានាផ្នែកសន្តិសុខសម្រាប់ក្រុងព្យុងយ៉ាងបានទេ។ យ៉ាងណាមិញ កូរ៉េខាងត្បូង ក៏មិនចង់ឱ្យស្ថានភាពបច្ចុប្បន្ននៅកូរ៉េខាងជើងផ្លាស់ប្តូរ ដោយគ្មានហេតុផល ឬដោយកម្លាំងទ័ពឡើយ។ | ទំនាក់ទំនងអន្តរកូរ៉េ នៅតែមិនទាន់មានភាពល្អប្រសើរឡើយ បើទោះរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តូរក្បាលម៉ាស៊ីននៅក្នុងខែឧសភា កន្លងមកក៏ដោយ។ ក្នុងសន្និសីទសារព័ត៌មានមួយស្របពេលចូលកាន់តំណែងជាប្រធានាធិបតីបាន១០០ថ្ងៃ លោក យូន សុកយ៉ល បានបញ្ជាក់ជាថ្មីពីបញ្ហាអន្តរកូរ៉េ។ «ការធានាសន្តិសុខ ជាអ្វីដែលរដ្ឋាភិបាលកូរ៉េខាងត្បូងមិនអាចធ្វើបានឡើយ»។ លោកយ... |
article_7740.txt | Barcelona បន្តនាំមុខកំពូលតារាងក្របខណ្ឌ La Liga ចំនួន ១៣ពិន្ទុដដែលបើទោះជាប្រកួតត្រឹមស្មើ ០-០ ទល់ក្រុម Girona ក្នុងទឹកដី Camp Nou នៅថ្ងៃទី១០ ខែមេសា។ លោក Xavi Hernandez មិនពេញចិត្តចំពោះលទ្ធផលនេះ ព្រោះចង់បានពិន្ទុដើម្បីបន្ថែមការនាំមុខដាច់នៅកំពូលតារាងឱ្យកាន់តែឆ្ងាយពីក្រុមគូប្រជែង Real Madrid។ | បន្ទាប់ពីការប្រកួតស្មើ ០-០ រួចមក បានរុញច្រាន Barca កើន ៧២ពិន្ទុ ពីការប្រកួតចំនួន ២៨លើក ឈរពីលើក្រុមលេខពីរ Real Madrid ដែលរកបាន៥៩ពិន្ទុ។ ក្រុម Girona បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ១១ ដែលមាន ៨ពិន្ទុផុតពីក្រុមកាត់ចោល។ មុនការប្រកួតលោក Xavi បានរំពឹងថានឹងអាចរកបានពិន្ទុបន្ថែមទៀតពីការប្រកួតក្នុងទឹកដីខ្លួន បន្ទាប់ពីរងបរាជ័... |
article_7741.txt | ក្រុមកីឡាកររបស់ Manchester United គួរតែពង្រឹងនូវភាពស៊ីសង្វាក់គ្នា ឱ្យស្ថិតស្ថេរនៅក្នុងចំណោមក្លិបក្នុងក្របខណ្ឌ Premier League។ លោក Erik ten Hag អ្នកចាត់ការក្រុមបាននិយាយបែបនេះថ្ងៃទី៧ ខែមេសា។ | នៅការប្រកួតក្នុងលីគ ២លើកចុងក្រោយ Man United រកភាពអាម៉ាស់ដោយរងបរាជ័យក្រោមថ្វីជើងក្រុម Newcastle United លទ្ធផល ២-០ ប៉ុន្តែក្រុមបិសាចក្រហមក៏បានវិលត្រលប់មកយកឈ្នះការប្រកួតលើក្រុម Brentford លទ្ធផល ១-០ ឡើងវិញ ដែលនាំឱ្យពួកគេរកបាន ៥៣ពិន្ទុឡើងឈរលេខ ៤កំពូលតារាង។ ទោះយ៉ាងណា នៅពេលត្រូវបានគេសួរអំពីការលេងរបស់ក្រុមក្នុងជំនួបទល់ Brentfo... |
article_7742.txt | កិច្ចសន្យាក្នុងវិស័យបាល់ទាត់ សម្រាប់ប្រជែងគ្នាដេញថ្លៃកីឡាករល្អៗ ដើម្បីនាំមកចូលរួមក្រុម គឺជារឿងសំខាន់។ ការប្រជែងចុះកិច្ចសន្យាលើកីឡាករ សម្រាប់ការផ្តល់កុងត្រាថ្មីទាំងនោះ ទម្រាំតែអាចអន្ទងចិត្តកីឡាករបាន។ ក្លិបខ្លះក៏បានយល់ព្រមនូវកិច្ចព្រមព្រៀងដ៏ចម្លែកៗមួយចំនួនបន្ថែមទៀត ជាមួយនឹងកីឡាករផ្ទាល់។ | កិច្ចសន្យាកីឡា ក៏ជាការលើកទឹកចិត្តដល់កីឡាករឱ្យយល់ព្រមមកចូលរួមក្រុម ។ ក្លិបខ្លះសុខចិត្តខាតបង់ថវិកា ក្នុងការនាំយកកីឡាករ ដែលពួកគេចង់បាន ដោយសារតែកិច្ចសន្យា ដែលមានរបៀបចម្លែកទាំងអស់នេះ ហើយកីឡាករខ្លះក៏ធ្វើតាមអ្វីដែលខ្លួនគេចង់បានតែប៉ុណ្ណោះ ដើម្បីការប្រកួតប្រជែង។ ខាងក្រោមនេះជាកីឡាករ ៥នាក់ដែលមានកិច្ចសន្យាដ៏ចម្លែកបំផុតក្នុងប្រវត្ត... |
article_7743.txt | ប្រទេសរុស្ស៊ីកំពុងពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អំពីការដកបម្រាមដែលបានហាមឃាត់លើក្រុមកីឡាបាល់ទាត់រុស្ស៊ី មិនឱ្យមានការប្រកួតក្នុងតំបន់ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយលុកប្រទេសអ៊ុយក្រែន។ បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហព័ន្ធបាល់ទាត់រុស្ស៊ី (RFU) ថ្ងៃទី១៨ ខែមេសា ថាកិច... | RFU ត្រូវបានស្ថាប័នបាល់ទាត់ពិភពលោក FIFA និង UEFA សម្រេចចិត្តកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ហាមឃាត់រាល់ការប្រកួតអន្តរជាតិនានារបស់ក្រុមបាល់ទាត់រុស្ស៊ី និងក្លិបក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន។ ក្រោយមានការដាក់បម្រាមពី FIFA និង UEFA មក RFU ធ្លាប់បាននិយាយថាខ្លួនបានពិចារណាចង់ផ្លាស់ប្តូរពី... |
article_7744.txt | ការប្រកួតប្រជែងដេញថ្លៃការទិញក្លិបបិសាចក្រហម Manchester United នឹងតម្រូវឱ្យដាក់សំណើរនៃការដេញថ្លៃទិញក្លិបដំណាក់កាលជុំទីបីនៅចុងខែមេសា។ | កាលពីខែមុន ម្ចាស់ធនាគារកាតា ព្រះអង្គម្ចាស់ Sheikh Jassim Bin Hamad Al Thani និងមហារសេដ្ឋីសញ្ជាតិអង់គ្លេស Jim Ratchliff នាក់ទាំងពីរបានដាក់សំណើរក្នុងការដេញថ្លៃទិញក្លិបបិសាចក្រហមសម្រាប់ដំណាក់កាលជុំទីពីរដូចគ្នា។ ការដាក់សំណើពីបេក្ខភាពដទៃជាច្រើនផ្សេងទៀត ត្រូវបានខាងស្ថាប័នគ្រប់គ្រងលើការដេញថ្លៃក្លិបបិសាចក្រហមទទួលបានរួចរាល់ហើយ... |
article_7745.txt | ក្រុម Real Madrid បានប្រកួតយកឈ្នះលើក្រុម Chelsea ដែលមានកីឡាករត្រឹម ១០នាក់ក្នុងលទ្ធផល ២-០ នៃជំនួបពានរង្វាន់ UEFA Champions League វគ្គ ៨ក្រុមចុងក្រោយជើងទីមួយ។ ចំណែកការប្រកួតក្រុមជើងខ្លាំងមកពីអ៊ីតាលីចំនួន ២ ដោយ AC Milan ឆ្មក់បានជ័យជម្នះលើ SSC Napoli លទ្ធផល ១-០។ | ការស្វាគមន៍ក្រុមតោខៀវនៅទឹកដីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កីឡាករខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបើកឆាកនាំមុខឱ្យក្រុមម្ចាស់ផ្ទះមុននៅត្រឹមនាទី ២១ ដែលជាការស៊ុតបាល់បន្ថែមក្រោយពីការស៊ុតរបស់ខ្សែប្រយុទ្ធមិត្តរួមក្រុម Vinicius Jr ស៊ុតទៅត្រូវបានអ្នកចាំទី Kepa Arrizabalaga សង្រ្គោះបានម្តង។ ស៊ុតបាល់ចូលទល់ Chelsea គ្រាប់បាល់នោ... |
article_7746.txt | គណៈកម្មាធិការអូឡាំពិកវៀតណាម (VOC) អះអាងថាខ្លួនធូរការចំណាយរហូតដល់ ៥ម៉ឺនដុល្លារក្នុងមួយថ្ងៃនៅក្នុងព្រឹត្តិាការណ៍ស៊ីហ្គេមលើកទី៣២ ដោយសារតែម្ចាស់ផ្ទះកម្ពុជាមិនយកប្រាក់លើថ្លៃស្នាក់នៅ ហូបចុក ទៅលើប្រតិភូកីឡាទាំងអស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VN.Express នៅថ្ងៃទី១៩ ខែមេសា។ | ម្ចាស់ផ្ទះកម្ពុជានឹងផ្តល់អាហារ កន្លែងស្នាក់នៅ និងដឹកជញ្ជូនដល់គណៈប្រតិភូកីឡាស៊ីហ្គេមមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានចុះឈ្មោះមកចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។ នេះជារឿងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ក្រោយម្ចាស់ផ្ទះកម្ពុជា មិនតម្រូវឱ្យប្រតិភូពីបណ្តាប្រទេសចូលរួមទាំងអស់បង... |
article_7747.txt | ខ្សែប្រយុទ្ធ Son Heung-Min រកបានគ្រាប់បាល់ទី ១០០ ប្រចាំអាជីពរបស់ខ្លួននៅក្នុងក្របខណ្ឌ Premier League បន្ទាប់ពីស៊ុតបាល់មួយគ្រាប់ក្នុងការប្រកួត Tottenham Hotspur យកឈ្នះលទ្ធផល ២-១ លើក្រុម Brighton & Hove Albion ថ្ងៃទី៨ ខែមេសា។ Son ក្លាយជាកីឡាករអាស៊ីលើកដំបូងដែលរកបាន ១០០គ្រាប់នៅ Premier League។ | ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង ស៊ុតបាល់កោងពីចម្ងាយបញ្ចូលបានយ៉ាងល្អ នៅពីលើតំបន់ប្រអប់ទីរបស់ក្រុម Brighton នៅក្នុងពាក់កណ្តាលវគ្គទីមួយ នឹងបានជួយ Spurs ឡើងទៅឈរចំណាត់ថ្នាក់លេខ ៥ នៃក្រុមកំពូលតារាង។ ការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនេះ ប្រៀបបានជាការស្វាគមន៍កីឡាករវ័យ ៣០ឆ្នាំ និងជាកម្លាំងចិត្តជាថ្មីសម្រាប់គេ ដែលមិនសូវរកបានគ្រាប់បា... |
article_7748.txt | តំណែងអ្នកចាត់ការ ជាតួនាទីដ៏សំខាន់បំផុតមួយ ដែលជួយដឹកនាំឱ្យក្រុមបាល់ទាត់នានា ទទួលបានជោគជ័យ។ ពួកគេក៏ជាមនុស្សម្នាក់ដែលមានទំនួសខុសត្រូវ សម្រាប់ការគូរវាសតិចនិចសម្រាប់ការប្រកួត ការបង្កើតយុទ្ធសាស្ត្រ ការជ្រើសរើសក្រុមកីឡាករជម្រើស ១១នាក់ដំបូង ព្រមទាំងផ្តល់កម្លាំងចិត្តដល់កីឡាករ និងការសម្រេចចិត្តចំពោះការប្រកួត។ | អ្នកចាត់ការល្អអាចជំរុញនិងដឹកនាំក្រុមទៅរកភាពជោគជ័យ ខណៈដែលអ្នកចាត់ការមិនល្អ នឹងធ្វើឱ្យក្រុមខកខានឱកាស។ ជាពិសេស ភាពជោគជ័យនៃក្រុមបាល់ទាត់មួយ តែងតែមានការងារច្រើនជាមួយនឹងសមត្ថភាពនៃអ្នកចាត់ការនោះ។ ការស្វែងរកអ្នកចាត់ការដ៏ត្រឹមត្រូវសម្រាប់ក្លិប គឺមិនមែនជារឿងដែលងាយស្រួលនោះឡើយ ។ មិនត្រឹមតែមានតិចនិច និងយុទ្ធសាស្ត្រ ព្រមទាំងការជំរុញ... |
article_7749.txt | ក្លិប Manchester City បានដាក់ផែនការពង្រីកកីឡដ្ឋាន Etihad ដើម្បីបង្កើនចំនួនអ្នកទស្សនា ពីចំនួន ៥៣,៥០០នាក់ ទៅកាន់ ៦០,០០០នាក់។ បើតាមការប្រកាសរបស់ក្លិប Man City នៅថ្ងៃទី១៨ ខែមេសា ម្ចាស់ការពារតំណែងជើងឯក Premier League ត្រៀមចំណាយ៣០០លានផោន (៣៧០លានដុល្លារអាម៉េរិក)។ | ការពង្រីកបន្ថែមនៃកីឡដ្ឋាននឹងត្រូវធ្វើឡើងនៅទីតាំងអង្គុយផ្នែកខាងជើង ដោយទីតាំងក្នុងកីឡដ្ឋាន Etihad មួយនេះនឹងត្រូវកែប្រែថ្មីដើម្បីបន្ថែមកៅអីអង្គុយ។ គម្រោងនៃការពង្រីកកីឡដ្ឋាននេះ ក៏រួមមានការអភិវឌ្ឍទីតាំងកៅអីចំនួន ៣០០០ សម្រាប់ទីតាំងតំបន់អ្នកគាំទ្រ, បារាត្រី, សារមន្ទីរថ្មី និងបន្ទប់សណ្ឋាគាចំនួន ៤០០បន្ទប់ ថែមទៀត។ «ក្នុងរយៈពេលជា... |
article_775.txt | អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។ | ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ... |
article_7750.txt | ការធ្វើដំណើរនេះ មានកីឡាករចំនួន ២៣នាក់ ត្រូវបន្តធ្វើតេស្តជម្រុះ ដើម្បីជ្រើសរើសយកចំនួន ២០រូប សម្រាប់តំណាងកម្ពុជាប្រកួតប្រជែងនៅស៊ីហ្គេម។ ក្រុម U22 កម្ពុជា បានបិទបញ្ចប់ការបោះជំរុំលើកទីពីរ របស់ខ្លួននៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ | រូបភាពពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា ក្រោយការប្រកួតក្នុងពានរង្វាន់ Merlion Cup នៅប្រទេសសិង្ហបុរី ដែលក្រុម U22 ទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រកួតដើម្បីដកស្រងបច្ចេកទេស និងសមត្ថភាពកីឡាករក្នុងក្រុម។ កាលនោះ ក្រុមកម្ពុជាធ្វើដំណើរទៅប្រកួតប្រជែង ដោយមានវត្តមានសមាសភាពកីឡាករចំនួន ២៤រូប ប៉ុន្តែមកដល់ពេលនៃការបោះជំរុំដំណា... |
article_7751.txt | ខ្សែប្រយុទ្ធស្លាប ក៏ជាកីឡាករដ៏សំខាន់បំផុតនៅក្នុងវិស័យបាល់ទាត់ ព្រមទាំងជាតួនាទីដែលទទួលបានតម្លៃខ្លួនថ្លៃបំផុតផងដែរ នៅក្នុងទីផ្សារដោះដូរកីឡាករ នៃពិភពបាល់ទាត់។ | ភាពប៉ិនប្រសប់នៃការលេងបាល់ ញ៉ាក់បាល់ តិចនិចក្នុងការគ្រប់គ្រងបាល់ ការបង្កើតឱកាសទៅមិត្តរួមក្រុម កែប្រែស្ថានការណ៍នៃការប្រកួត សុទ្ធតែជាអ្វីដែលកីឡាករខ្សែប្រយុទ្ធស្លាបតែងមាន ដើម្បីយកឈ្នះលើគូប្រកួត។ បន្ថែមពីនេះ ភាពប៉ិនប្រសប់នៃការកាត់បាល់ចូលទៅកាន់តំបន់គ្រោះថ្នាក់ប្រអប់ទីគូប្រកួត និងការអូសបាល់ពីចំហៀង ទៅស៊ុតបញ្ចូលទីដោយខ្លួនឯង ក៏... |
article_7752.txt | ក្រៅពីជួយក្រុមឱ្យឈ្នះពានរង្វាន់ហើយ កីឡាករចំនួន៥រូប ក៏ជាប់ឈ្មោះជាកីឡាករឈ្នះពានរង្វាន់ឯកត្តជនច្រើនជាងគេដែរ។ ក្នុងនោះ Messi នាំមុខ Ronaldo ក្នុងការឈ្នះពានទាំងនេះ។ | សម្រាប់ពានរង្វាន់ឯកត្តជន ដូចជាពានរង្វាន់ Ballon d’Or ឬក៏ស្បែកជើងមាស បង្ហាញអំពីការទទួលស្គាល់ ជាពិសេសទម្រង់លេង និងការបញ្ចេញបច្ចេកទេសដ៏ប៉ិនប្រសប់ ព្រមទាំងការលះបង់របស់កីឡាករម្នាក់ៗ។ សរុបមក ឈ្នះពានរង្វាន់នានា និងពានឯកត្តជនក្នុងវិស័យបាល់ទាត់ គឺជារឿងសំខាន់បំផុតនៃកីឡាករ ហើយពានរង្វាន់បានបម្រើដល់កម្លាំងចិត្តសម្រាប់កីឡាករ និងក្រុ... |
article_7753.txt | កីឡាករពូកែរកគ្រាប់បាល់ភាគច្រើន នៅតាមក្លិបធំៗ ដែលពួកគេបានប្រកបអាជីព និងមានពានរង្វាន់ជាច្រើន ត្រូវប្រជែងបន្តបន្ទាប់។ ការប្រជែងពានជារឿងសំខាន់បំផុត ដូច្នេះប្រសិនបើកីឡាករអាចធានាបាន ក្នុងការរកគ្រាប់បាល់ទៀងទាត់ វាជួយដល់ក្លិបពួកគេ។ | កីឡាកររកគ្រាប់បាល់បានច្រើនរមែងទទួលបានការកោតសរសើរពីអ្នកគាំទ្រ ។ កីឡាករទាំងនេះពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់សមត្ថភាពក្នុងការស្វែករកគ្រាប់បាល់ និងជួយក្រុមទទួលបានជោគជ័យ។ ខាងក្រោមនេះជាកីឡាករដែលស៊ុតបាល់បញ្ចូលទីច្រើនបំផុតនៅតាមក្លិបតាំងពីឆ្នាំ ២០០០ មក៖ ១. Cristiano Ronaldo - ៧១០គ្រាប់ Ronaldo ជាកីឡាករកំពូលមួយរូបនៅលើពិភពលោក និ... |
article_7754.txt | សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បង្កកមូលនិធិសម្រាប់ការអភិវឌ្ឍសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) បន្ទាប់ពីប្រទេសនេះត្រូវបានដកសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក U-20 World Cup ឆ្នាំ ២០២៣។ នេះបើតាមការប្រកាសរបស់ FIFA នៅថ្ងៃទី៦ ខែមេសា។ | FIFA បានដកសិទ្ធឥណ្ឌូណេស៊ីពីការរៀបចំការប្រកួត U-20 World Cup ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី១១ ខែមិថុនា បន្ទាប់ពី PSSI បានប្រកាសកាលពីដើមខែមេសាថា ការចាប់ឆ្នោតរើសពូល ត្រូវលុបចោល។ ការលុបចោលការចាប់ឆ្នោតនោះ ដោយសារតែប្រជាជនឥណ្ឌូណេស៊ី និងរដ្ឋបាលក្រុងបាលីតវ៉ាប្រឆាំងការចូលរួមរបស់ក្រុមអ៊ីស្រាអែលក្នុងការប្រកួតនេ... |
article_7755.txt | ម្ចាស់ការពារតំណែងជើងឯក Real Madrid ទម្លាក់ក្រុមតោខៀវ Chelsea នៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះនៅជំនួបជើងទី២នៅ Stamford Bridge ដោយលទ្ធផល ២-០ ដើម្បីធ្វើដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ ចំណែក AC Milan ទម្លាក់ជើងខ្លាំងមកពីលីគអ៊ីតាលីដូចគ្នា SSC Napoli បន្ទាប់ពីប្រកួតស្មើ ១-១ នៃជើងទីពីរ។ | ក្រុម Chelsea មុនការប្រកួតបានបង្ហាញក្តីរំពឹងខ្លួនថានឹងអាចមានរដូវកាលមួយដ៏អស្ចារ្យឡើងវិញ បន្ទាប់ពីរងបរាជ័យក្រោមថ្វីជើង Real Madrid កាលពីជើងទីមួយនៅទឹកដី Bernabeu។ ប៉ុន្តែទោះជាយ៉ាងណានៅការប្រកួតជើងទីពីរក្រុមអធិរាជស Real Madrid បានស៊ុត ២គ្រាប់ បន្ថែមទៀត ធ្វើឱ្យការប្រកួតសរុបទាំងពីរជើង ក្នុងយក្សអេស្ប៉ាញបានយកឈ្នះតោខៀវ ៤-០។ ខ្ស... |
article_7756.txt | ក្រុមបាល់ទាត់វៀតណាមអាយុក្រុម ២២ឆ្នាំ ទាំងបុរស និងនារី ប្តេជ្ញាធ្វើឱ្យបានល្អបំផុតដើម្បីការពារតំណែងជើងឯករបស់ពួកគេក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្កេមលើកទី ៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមសម្តីអគ្គលេខាធិការសហព័ន្ធបាល់ទាត់វៀតណាម (VFF) លោក Duong Nghiep Khoi។ | វិញ្ញសាបាល់ទាត់បុរសអាយុក្រោម ២២ឆ្នាំ នៅព្រឹត្តិការណ៍ស៊ីហ្គេមទី ៣២ ក្រុមការពារជើងឯកវៀតណាមស្ថិតនៅក្នុងពូល B ដែលរួមមានក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ ចំណែកក្រុមបាល់ទាត់នារីវិញ ស្ថិតនៅក្នុងពូល A ដែលមានក្រុមមីយ៉ាន់ម៉ា, ហ្វីលីពីន និងម៉ាឡេស៊ី។ លោក Duong Nghiep Khoi អគ្គលេខាធិការ VFF បានឆ្លើយតបទៅនឹងលទ្ធផលនៃការចាប់ឆ្នោតចែក... |
article_7757.txt | ក្រុម Manchester City បានយកឈ្នះ Bayern Munich ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League នៅថ្ងៃទី១១ ខែមេសា។ លោក Pep Guardiola អ្នកចាត់ការ Man City ភ្ញាក់ផ្អើលនឹងជ័យជម្នះនេះ ប៉ុន្តែមិនទាន់ស្រួលចិត្តនៅឡើយទេ ដ្បិតត្រូវរង់ចាំលទ្ធផលជើងទី២នៅទឹកដី Bayern Munich។ | នាជំនួបជើងទី១នៅ Etihad ម្ចាស់ផ្ទះ Man City ពិតជាបានបង្ហាញភាពខ្លាំងរបស់ខ្លួនតាមរយៈទម្រង់លេងស៊ីចង្វាក់គ្នាដើម្បីសម្រេចគ្រាប់បាល់ដល់ទៅ៣គ្រាប់ និងគ្មានរបូតមួយគ្រាប់សោះទោះប៉ះក្រុមខ្លាំងដូចជា Bayern Munich នេះ។ គ្រាប់បាល់ទី១ធ្វើបានដោយ Rodri នៅនាទី២៧ Bernardo Silva នៅនាទី៧០ និង Erling Haaland នៅនាទី៧៦ ដែលគ្រាប់បាល់ទាំងអស់កើតច... |
article_7758.txt | Kevin De Bruyne ក្លាយជាកីឡាករទី៥ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ១០០គ្រាប់ នៅក្របខណ្ឌ Premier League បន្ទាប់ពីរូបគេបានបង្កើតឱកាសដល់មិត្តរួមក្រុមស៊ុតបើកឆាកគ្រាប់ដំបូងក្នុងជ័យជម្នះ ៤-១ Manchester City ឈ្នះលើក្រុម Southampton ថ្ងៃទី៨ ខែមេសា។ | De Bruyne បញ្ជូនបាល់គ្រាប់ទីមួយរបស់ Man City ទៅកាន់ខ្សែប្រយុទ្ធពូកែរកគ្រាប់បាល់ Erling Haaland ស៊ុតបញ្ចូលទី ដែលការបញ្ជូននេះហើយ ធ្វើឱ្យរូបគេសម្រេចសមិទ្ធិផលដ៏អស្ចារ្យប្រចាំប្រវត្តិសាស្ត្រ Premier League។ ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក ធ្វើបានកំណត់ត្រាដ៏ពិសេសនេះលឿនបំផុត ដោយបានបង្ហាញខ្លួនលេងឱ្យ Man City ចំនួន ២៣៧ប្រកួត ខណៈកីឡា... |
article_7759.txt | កីឡាករ Leroy Sane និង Sadio Mane ត្រូវបានសារព័ត៌មាន Bild និង Sky Sports របស់អាល្លឺម៉ង់ថ្ងៃទី១២ ខែមេសា រាយការណ៍ថា មានជម្លោះដាក់គ្នា រហូតប៉ះទង្គិចគ្នាមានរបួសស្នាម នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងលទ្ធផលចាញ់ ៣-០ ក្រោមថ្វីជើងក្រុម Manchester City នាជំនួប Champions League ជើងទីមួយ។ | សារព័ត៌មាន Bild និង Sky Sports Germany បានរាយការណ៍ថា Sane បានរងរបួសនៅបែកក្រោមបបូរមាត់ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាមួយនឹង Mane។ កីឡាករទាំងពីរអំឡុងការប្រកួតក៏ត្រូវបានគេមើលឃើញថាមានការមិនពេញចិត្តគ្នា និងបានឈ្លោះប្រកែកគ្នា ពេលហៀបបញ្ចប់ការប្រកួត ហើយត្រូវបានមិត្តរួមក្រុមជួយបំបែកពួកគេទាំងពីរចេញ។ បើតាមសារព័ត៌មាន Bild ខ្សែប្រយ... |
article_776.txt | យោធាអាម៉េរិក បានសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប Minuteman III បន្ទាប់ពីពន្យារពេលដោយសារភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ ក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែសីហា យោធាអាម៉េរិក បញ្ជាក់ថា ការតេស្តមីស៊ីលនេះនឹងជួយផ្ទៀងផ្ទាត់សុវត្ថិភាព ប្រសិទ្ធភាព និងការត្រៀមលក្ខណៈនៃប្រព័ន្ធសព្វាវុធរបស់អាម៉េរិកផងដែរ។ | ខណៈភាពតានតឹងនៅតែកើនឡើងនៅច្រកសមុទ្រកោះតៃវ៉ាន់ ក្រុងវ៉ាស៊ីនតោនបានពន្យារពេលសាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប Minuteman III ។ ការតេស្តមីស៊ីលនេះ ក៏ត្រូវបានលុបចោលម្ដងដែរកាលពីខែមេសា ខណៈមានភាពតានតឹងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ខណៈដែលស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់នៅតែក្ដៅ អាម៉េរិកក៏សម្រេចបាញ់សាកល្បងមីស៊ីលនេះដោយមិនពន្យារពេលទៀត... |
article_7760.txt | កីឡាបាល់ទាត់ មិនដូចទៅនឹងកីឡាដទៃផ្សេងឡើយ ។ បាល់ទាត់គឺពោរពេញទៅដោយការស្រលាញ់ស្ទើរតែមួយពិភពលោក។ នៅពេលដែលកីឡាករម្នាក់ៗឈានដល់កម្រិតអាជីពលំដាប់ពិភពលោក កីឡាករម្នាក់នោះ ត្រូវតែផ្តល់គ្រប់យ៉ាងសម្រាប់ការប្រកួតនោះ ទាំងកម្លាំងកាយ កម្លាំងចិត្ត។ | យ៉ាងណាបញ្ហារបួសក៏ជាផ្នែកមួយនៃកីឡាបាល់ទាត់ ព្រោះវាបានទាមទារឱ្យមានការប្រើប្រាស់កម្លាំងខ្លាំង ដែលវាងាយឱ្យកីឡាករមានបញ្ហារបួស។ ទោះយ៉ាងនេះក៏ដោយ តារាបាល់ទាត់លំដាប់ពិភពលោកមួយចំនួន បានបន្តប្រកបអាជីពខ្លួនជាមួយបញ្ហារបួសដ៏ធ្ងន់ធ្ងរទាំងនោះ ដោយបញ្ចេញនូវសមត្ថភាពដ៏អស្ចារ្យបំផុត នៅលើទីលាន ហើយទទួលបានការស្ញប់ស្ញែងយ៉ាងខ្លាំងពីសំណាក់អ្នកគា... |
article_7761.txt | លោក Vincent Kompany អ្នកចាត់ការក្រុម Burnley និយាយថា លោកមិនធ្លាប់បានរំពឹងអាចដឹកនាំក្រុម Burnley ឡើងទៅកាន់ក្របខណ្ឌ Premier League នៅក្នុងការដឹកនាំរដូវកាលដំបូងឡើយ។ | ក្រុម Burnley រក្សាបានកៅអីស្វ័យប្រវត្តិលេងនៅក្នុងក្របខណ្ឌ Premier League រដូវកាលក្រោយ ខណៈក្រុមខ្លួននៅសល់ ៧ប្រកួតក្នុងដៃ ដែលត្រូវប្រកួតបង្រ្គប់។ Burnley យកឈ្នះលើក្រុម Middlesbrough ក្នុងលទ្ធផល ២-១ ធ្វើឱ្យក្រុមមានពិន្ទុដាច់លើកំពូលតារាង Championships មាន ៨៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួតចំនួន ៣៩ប្រកួត។ រដូវកាល ២០២៣-២៤ ក្រុ... |
article_7762.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សម្រេចឱ្យអាហ្សង់ទីនឹងរៀបចំការប្រកួតពានរង្វាន់កីឡាបាល់ទាត់ពិភពលោក FIFA U20 World Cup ឆ្នាំ២០២៣ ជំនួសឥណ្ឌូណេស៊ីដែលត្រូវបានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះចេញវិញ។ | កាលពីថ្ងៃទី២៩ ខែមីនា FIFA បានប្រកាសពីការសម្រេចចិត្តដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត U20 World Cup ចេញពីប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីសហព័ន្ធបាល់ទាត់ក្នុងប្រទេសតំបន់អាស៊ានមួយនេះ បានលុបចោលការចាប់ឆ្នោតចែកពូលដែលត្រូវធ្វើឡើងនៅកោះបាលី។ ការលុបចោលការចាប់ឆ្នោត ដោយសារតែមានបញ្ហាផ្នែកនយោបាយពីរដ្ឋបាលខេត្តបាលីប្រឆាំងទៅលើការចូលរួមប... |
article_7763.txt | ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir នៅតែជឿជាក់លើក្រុមកីឡាបាល់ទាត់អាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី (U22) នឹងធ្វើបានល្អក្នុងបេសកកម្មដណ្តើមមេដាយមាសនៅព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសកម្ពុជា បើទោះស្ថិតក្រោមសម្ភាធរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។ PSSI ស្ថិតក្រោមការគំរាមកំហែងពីការដាក់ទណ្ឌកម្មរបស់ FIFA ល... | កាលពីពេលថ្មីៗនេះ ប្រទេសឥណ្ឌូណេស៊ីត្រូវបាន FIFA សម្រេចដកសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត U20 World Cup បន្ទាប់ពីមានបញ្ហារឿងរ៉ាវផ្នែកនយោបាយចូលពាក់ព័ន្ធ ព្រមទាំងបានរំខានដល់ដំណើរការនៃការចាប់ឆ្នោតវគ្គចែកពូលការប្រកួត ដែលត្រូវធ្វើឡើងនៅក្នុងខេត្តបាលី។ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមវិញ ក្រុមបាល់ទាត់អាយុក្រោម ២២ឆ្នាំ ឥណ្ឌូណេស... |
article_7764.txt | លោក Graham Potter ក្លាយជាគ្រូបង្វឹកចុងក្រោយគេនៅ Premier League ដែលត្រូវក្លិប Chelsea បណ្តេញចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមយក្សអង់គ្លេសមួយនេះបានរយៈពេល ៧ខែ។ គិតមកដល់ពេលបច្ចុប្បន្ន សម្រាប់រដូវកាល ២០២២-២៣ ក្លិបនៅ Premier League បានដេញអ្នកចាត់ការចំនួន ១២នាក់រួចមកហើយ ដែលជាចំនួនបំបែកកំណត់ត្រាថ្មីថែមទៀត។ | លោក Potter ត្រូវបានក្លិបតោខៀវបញ្ចប់តំណែង ស្របពេលដែលលោក Brenden Rodgers ក៏ត្រូវបានក្លិប Leicester City បណ្តេញចេញចំថ្ងៃទី២ ខែមេសា ដូចគ្នាផងដែរ។ លោក Potter ត្រូវបានក្លិបបណ្តេញចេញពីដងក្នុងរដូវកាលនេះ។ គ្រូបង្វឹកទាំងពីរដែលទើបបណ្តេញចេញពីការងារក្នុងរដូវកាល ២០២២-២៣ នេះ បានធ្វើឱ្យក្របខណ្ឌលីគកំពូលស្ថិតនៅប្រទេសអង់គ្លេសមួយនេះ ជាប់ឈ... |
article_7765.txt | ក្នុងវិស័យបាល់ទាត់ កីឡាករដែលចេះប្រើជើងសងខាង ក្នុងការញាក់ និងបច្ចេកទេសអូសបាល់នោះ វាមានអំណោយផលល្អដល់ពួកគេក្នុងការមានប្រៀបលើគូប្រកួត។ | ភាពច្បាស់លាស់នៃជើងទាំងសងខាង ងាយស្រួលឱ្យកីឡាករផ្លាស់ប្តូរទិសដៅការញាក់បាល់របស់គេបានលឿន និងការស៊ុត ឬប៉ះបាល់ ដោយមិនងាយឱ្យគូប្រកួតតាមចង្វាក់លេងទាន់ទេ។ មិនតែប៉ុណ្ណោះការប្រើជើងទាំង ២ នឹងជួយបង្កើនល្បឿននៅពេលរត់ជាមួយនឹងបាល់ផងដែរ ជាជាងច្បាស់តែជើងម្ខាង។ ជំនាញទាំងនេះបានជួយដល់កីឡាករ ដែលចេះជើងទាំងសងខាង ងាយស្រួលបង្កភាពច្របូកច្របល់ ដល់... |
article_7766.txt | បញ្ហាជម្លោះផ្ទៃរវាង Sadio Mane និង Leroy Sane របស់ក្រុម Bayern Munich អាចនឹងធ្វើឱ្យក្រុមយក្សអាល្លឺម៉ង់ក្លាយជាក្រុមដ៏គ្រោះថ្នាក់បំផុតសម្រាប់ Manchester City ក្នុងការប្រកួតជើងទីពីរពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១៩ ខែមេសា។ នេះជាការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ក្រុម Man City ក្នុងសន្ន... | កាលពីថ្ងៃទី១២ ខែមេសា សារព័ត៌មាន Bild និង Sky Sports Germany បានរាយការណ៍ថាកីឡាករ Sane បានរងរបួសបែកក្រោមបបូរមាត់ បន្ទាប់ពីការឈ្លោះប្រកែកគ្នាជាមួយនឹង Mane ក្នុងការប្រកួតចាញ់ក្រោមថ្វីជើង Man City លទ្ធផល ៣-០ នៅជើងទី១។ កីឡាករទាំងពីរបានបង្កជម្លោះដាក់គ្នាដោយការប្រើប្រាស់ពាក្យសម្តីនៅលើទីលាន មុនពេលបង្កហិង្សា។ Mane រងពិន័យដោយមិនប... |
article_7767.txt | គម្លាតពិន្ទុនាំមុខកំពូលតារាងនៃក្របខណ្ឌ Premier League របស់ Arsenal ថមថយ បន្ទាប់ពីខកខានជ័យជម្នះដ៏ធំនៅទឹកដី Anfield ក្រោយ Liverpool វាយបកតាមស្មើវិញក្នុងលទ្ធផល ២-២ ក្នុងជំនួបលីគសប្តាហ៍ទី៣០ នាថ្ងៃទី៩ ខែមេសា។ គ្រូកាំភ្លើងធំ និងហង្សក្រហមសុទ្ធតែមិនពេញចិត្តលទ្ធផល និងបន្ទោសកូនក្រុមរៀងខ្លួន។ | ក្រុមកាំភ្លើងធំ បានចាប់ផ្តើមការប្រកួតយ៉ាងល្អដោយអាចធ្វើបានគ្រាប់បាល់ ២គ្រាប់ស៊ុតលើក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមនាទី២៨ នៃវគ្គទីមួយ។ ២គ្រាប់របស់ Arsenal ធ្វើបានដោយកីឡាករ Gabriel Martinelli នាទី៨ និង Gabriel Jesus នៅនាទី២៨ មុនពេលដែលកីឡាករ Mohamed Salah រកបានគ្រាប់បាល់តាមមកវិញ ១គ្រាប់សម្រាប់ Liverpool នៅនាទី៤២។ ក្នុងវគ្គ... |
article_7768.txt | លោក Carlo Ancelotti សារភាពថាកីឡាករ Real Madrid របស់លោកមិនមានការជឿជាក់ ១០០ភាគរយឡើយ ក្នុងការប្រកួតចាញ់ក្រោមថ្វីជើង Villarreal លទ្ធផល ៣-២ នាថ្ងៃទី៨ ខែមេសា។ | លទ្ធផល ៣-២នេះ កីឡាករ Samuel Chukwueze បង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុម Villarreal ក្នុងជ័យជម្នះ ដែលមិនអាចបំភ្លេចបានក្នុងកីឡដ្ឋាន Santiago Bernabeu។ រដូវកាល ២០២២-២៣ Villarreal ជាក្រុមដំបូងដែលអាចរក្សាកំណត់ត្រាជ័យជម្នះខ្លួនដល់ទៅ ២លើក លើក្រុមអធិរាជសក្នុងក្របខណ្ឌ La Liga។ បរាជ័យបានធ្វើឱ្យ Real Madrid បន្តរងសម្ពាធពីគម... |
article_7769.txt | សន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ដែលស្គាល់ថាជាសន្ធិសញ្ញាក្រុងបាងកក ត្រូវបានចុះហត្ថលេខាដោយសមាជិកអាស៊ានទាំងអស់ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៥។ សន្ធិសញ្ញាមួយនេះ បានចែងថា រដ្ឋហត្ថលេខី មិនអាចអភិវឌ្ឍ ផលិត ទទួល កាន់កាប់ ឬគ្រប់គ្រងស្ថានីយអាវុធនុយក្លេអ៊ែរ ឬដឹកជញ្ជូនអាវុធនុយក្លេអ៊ែរដោយមធ្យោបាយណាមួយ ឬសាកល្បង និងប្រើប្រា... | ក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងក្រុងហ្សាការតា នៅថ្ងៃទី៦ ខែមេសា លោកស្រី Retno Marsudi រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី បានលើកឡើងពីការចូលរួមរបស់ប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ ក្នុងការចូលរួមនៅក្នុងសន្ធិសញ្ញា SEANWFZ។ «ក្រោមសសរស្តម្ភដ៏សំខាន់របស់អាស៊ាន បញ្ហាមួយចំនួន នៅតែជាអាទិភាព និងនៅតែបន្តពិភាក្សា ក្នុងនោះរួមទាំងការចុះហត្ថ... |
article_777.txt | នាយករដ្ឋមន្រ្តីបច្ចុប្បន្នអូស្ត្រាលី លោកអាន់ថូនី អាល់បានីស នៅថ្ងៃទី១៥ ខែសីហា បានអះអាងថា លោក ស្កុត មូរីសុន អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី បានកាន់តំណែងផ្សេងដោយសម្ងាត់ ក្នុងពេលលោកដឹកនាំរដ្ឋាភិបាល។ ទាក់ទិននឹងបញ្ហានេះ លោកអាល់បានីស កំពុងស្វះស្វែងរកការស៊ើបអង្កើតលើរឿងមួយនោះ។ | តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក លោកស្កុត មូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលីនៅចន្លោះឆ្នាំ ២០១៨ ដល់២០២២ ត្រូវបានតែងតាំងជារដ្ឋមន្រ្តីសុខាភិបាល ជាមួយលោក Greg Hunt ដើម្បីបញ្ចៀសការប្រមូលផ្តុំអំណាច ស្របពេលមានជំងឺឆ្លង។ ក្រោយមកទៀត លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងធនធាន។ យ៉ាងណាមិញ ការតែងតាំងនេះ មិនមានពិធីស្បថច... |
article_7770.txt | Neymar Jr ខ្សែប្រយុទ្ធឆ្នើម Paris Siant Germain និងមិត្តស្រី Bruna Biancardi នៅថ្ងៃទី១៨ ខែមេសា បានប្រកាសអំពីក្តីរំពឹងពីវត្តមានកូនដំបូងរបស់ពួកគេ។ | បើតាមការបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់អ្នកនាង Bruna Biancardi បានអះអាងថានាងនិងខ្សែប្រយុទ្ធ Neymar Jr កំពុងតែរំពឹងអំពីវត្តមានកូនដំបូងរបស់ពួកគេ។ Biancardi បានសរសេរនៅលើការបង្ហោះនោះបង្ហាញអំពីអារម្មណ៍សប្បាយរីករាយ និងតារាបាល់ទាត់បានថើបលើផ្ទៃពោះរបស់នាងថែមទៀត បើទោះបីជាមិនមានការបញ្ជាក់អំពីភេទនៃកូនក្មេងនោះ។ «យើងមានក្... |
article_7771.txt | ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដែលជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់ស្ត្រី Women World Cup ឆ្នាំ២០២៣ នៅថ្ងៃទី១១ ខែមេសា រៀបចំប្រារព្ធពិធីរាប់ថយក្រោយ ១០០ថ្ងៃឆ្ពោះទៅកាន់ព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។ កម្មវិធីរាប់ថយក្រោយក៏មានការផ្សព្វផ្សាយអំពីសមភាពយេនឌ័រក្នុងកីឡាផងដែរ។ | Women World Cup នៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ គឺជាប្រកួតបាល់ទាត់ស្ត្រីលើកដំបូងប្រចាំប្រវត្តិសាស្ត្រ FIFA ដែលមានការបង្កើនក្រុមចូលរួមរហូតដល់ ៣២ក្រុម។ ការប្រកួតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣តទៅ។ «ត្រឹមតែ ១០០ថ្ងៃទៀតប៉ុណ្ណោះ ពេលវេលាកំពុងខិតជិតដល់ហើយ យើងនឹងឃើញការប្រកួតបាល់ទាត់ដ៏អស្ចារ្យបំផុតរបស់ពិភពលោកនៅក្នុ... |
article_7772.txt | Manchester City ខ្វះសំណាងក្នុងការឈ្នះពានរង្វាន់ UEFA Champions League ប៉ុន្តែក្រុមមិនបោះបង់ក្តីស្រមៃក្នុងការលើកពានកំពូលអឺរ៉ុបនេះឡើយ។ នេះជាការលើកឡើងរបស់លោក Pep Guardiola អ្នកចាត់ការក្រុមមេឃខៀវ មុនការប្រកួតទល់ក្រុម Bayern Munich វគ្គ៨ក្រុមចុងក្រោយ នាថ្ងៃទី១១ ខែមេសា។ | ការមកដឹកនាំក្រុម Man City នៅក្នុងទឹកដីអង់គ្លេស លោក Guardiola បានជួយក្រុមឈ្នះពានរង្វាន់ Premier League ចំនួន ៤លើក, League Cup ៤លើក និង FA Cup ១លើក ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះ មិនទាន់ដឹកនាំក្រុមរហ័សនាមមេឃខៀវជោគជ័យក្នុងពានរង្វាន់អឺរ៉ុប Champions League ឡើយ។ អំឡុងការដឹកនាំ Barcelona អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ប... |
article_7773.txt | Erling Haaland កំពុងតែធ្វើដំណើរក្លាយជាកីឡាករនៅ Premier League ដំបូងដែលរកបានគ្រាប់បាល់ ៤៥គ្រាប់ រាល់គ្រប់ការប្រកួតនៅក្នុងរដូវកាល ២០២២-២៣ ដោយត្រឹមតែរកបានគ្រាប់បាល់ ១គ្រាប់បន្ថែមទៀតប៉ុណ្ណោះ។ | កីឡាករសញ្ជាតិន័រវែស វ័យ ២២ឆ្នាំ បានក្លាយជាម៉ាស៊ីនស៊ុតរកគ្រាប់បាល់នៅក្នុងក្រុម Manchester City នៅរដូវកាលដំបូងរបស់ខ្លួន ហើយកំពុងតែមើលឃើញរូបគេ ក្នុងការឈ្នះពានរង្វាន់ស្បែកជើងមាសផងដែរ។ ខាងក្រោមនេះជាកីឡាកររកបានគ្រាប់បាល់ច្រើនដំផុតក្នុងមួយរដូវកាលក្នុងនាមជាកីឡាករនៅក្លិប Premier League៖ Harry Kane រកបាន ៤១គ្រាប់ រដូវកាល ២០១៧-១៨... |
article_7774.txt | ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិហ្វីលីពីន ចេញទៅបោះជំរំហ្វឹកហាត់រយៈពេលខ្លីនៅទឹកដីជប៉ុន ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការចេញទៅហ្វឹកហាត់នៅជប៉ុននេះ ធ្វើឡើងបន្ទាប់ពីក្រុមបាល់ទះហ្វីលីពីនត្រូវបានអនុញ្ញាតចូលរួមប្រកួតដណ្តើមមេដាយក្នុងពូល A ជាមួយម្ចាស់ផ្ទះកម្ពុជា ក្រោយការស្នើរពីគណៈកម្មាធិការកីឡា... | ក្រោយការចាប់ឆ្នោតបែងចែកពូលក្រុមបាល់ទះបុរសសារជាថ្មី ក្រុមជម្រើសជាតិ ហ្វ៊ីលីពីន ស្ថិតក្នុងពូលA រួមជាមួយម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី និងសិង្ហបុរី។ មុនមកកាន់ទឹកដីកម្ពុជា ក្រុមបាល់ទះបុរសហ្វីលីពីន មានភារកិច្ចទៅហ្វឹកហាត់ និងប្រកួតមិត្តភាពអន្តរជាតិនៅទឹកដីជប៉ុន។ ក្រុមបាល់ទះជម្រើសជាតិហ្វ៊ីលីពីន នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្ល... |
article_7775.txt | ក្រុមជម្រើសជាតិកីឡាហុកគី របស់ម៉ាឡេស៊ី នៅថ្ងៃទី៥ ខែមេសា ដាក់គោលដៅដណ្តើមមេដាយមាសជាថ្មីម្តងទៀត នៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងប្រទេសកម្ពុជា ដែលខិតជិតមកដល់ក្នុងរយៈពេល ១ខែទៀតប៉ុណ្ណោះ។ | បើទោះជាម៉ាឡេស៊ីបានរក្សាកំណត់ត្រាក្នុងនាមជាម្ចាស់មេដាយមាស ១៦សម័យលើប្រភេទវិញ្ញាសារហុកគី នៅព្រឹត្តិការណ៍ស៊ីហ្គេមនាពេលកន្លងៗមក ប៉ុន្តែក្រុមជម្រើសជាតិហុកគីម៉ាឡេស៊ី ថាខ្លួននឹងមិនងាកក្រោយដើម្បីអបអរជ័យជម្នះកាលពីមុនដែលអាចធ្វើឱ្យភ្លេចខ្លួនសម្រាប់ការប្រកួតនៅប្រទេសកម្ពុជា។ សម្រាប់ប្រធានក្រុមកីឡាករ Muhamad Faris Harizan បាននិយាយថា ... |
article_7776.txt | «Lionel Messi ជាកម្មសិទ្ធិនៅ Barcelona»។ នេះជាការអះអាងរបស់ Robert Lewandowski ខ្សែប្រយុទ្ធ Barcelona ដោយសង្ឃឹមថាប្រធានក្រុមអាហ្សង់ទីនរូបនេះ អាចវិលទៅទ្រនំចាស់វិញនៅ La Liga។ Lewandowski មានបំណងប្រាថ្នា ចាប់ដៃគូរួមក្រុមជាមួយ Messi នៅរដូវកាលក្រោយ។ | Lewandowski ត្រូវបានគេឃើញថាបានបង្ហាញខ្លួនចូលរួមនៅក្នុងការធ្វើបទបង្ហាញមួយ នៃកម្មវិធីសៀវភៅសាមគ្គីនៃកីឡាលើកទី១៨ ដែលជាកម្មវិធីរៃអង្គាសប្រាក់សម្រាប់មូលនិធិ Lovaas Foundation។ កីឡាករសញ្ជាតិប៉ូឡូញបាននិយាយក្នុងកម្មវិធីនោះថា រូបគេពិតជាចង់រួមដៃជាមួយ Messi នៅតំបន់ប្រយុទ្ធក្រុម Barcelona នៅរដូវកាលខាងមុខ។ បច្ចុប្បន្នខ្សែប្រយុទ្ធសញ្... |
article_7777.txt | លោក Colonel Kukiat Srinaka ប្រធានសមាគមកីឡាប្រដាល់ឃីកបុកស៊ីងថៃ ដាក់គោលដៅដណ្តើមមេដាយមាសចំនួន៦ ពីកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការអះអាងរបស់លោក Srinaka ស្របពេល នឹងពុំមានវត្តមាន ប៊ួខាវ បេនឆាមេក ដែលជាគ្រូបង្វឹកអត្តពលិកកីឡាឃីកបុកស៊ីងថៃ នៅស៊ីហ្គេមកម្ពុជាឡើយ។ | តាមរយៈវីដេអូរបស់សារព័ត៌មានថៃ Thai PBS Sport នៅថ្ងៃទី២០ ខែមេសា បង្ហាញពីសកម្មភាពក្រុមអត្តពលិកកីឡាឃីកបុកស៊ីងជម្រើសជាតិថៃ ប្រឹងប្រែងហ្វឹកហាត់ដើម្បីសម្រេចគោលដៅដណ្តើមមេដាយមាសឱ្យបានច្រើននៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។ ប៊ួខាវ បេនឆាមេក កាន់ជាមួយមេដាយទាំង១២ ដែលឈ្នះពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។... |
article_7778.txt | Manchester City ទម្លាក់ Bayern Munich ឡើងទៅជួបក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ស្របពេល Inter Milan ត្រូវតតាំងក្រុមពីអ៊ីតាលីដូចគ្នា AC Milan។ | Man City និង Bayern Munich បានបញ្ចប់ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Allianz Arena នាថ្ងៃទី១៩ ខែមេសា។ Erling Haaland ជាអ្នកសម្រេចទីឱ្យក្រុមមេឃខៀវ ឯមួយគ្រាប់របស់ក្រុមយក្សអាល្លឺម៉ង់ធ្វើបានដោយ Joshua Kimmich។ ដោយកាលពីជើងទី១ Man City ដែលដឹកនាំដោយលោក Pep Guardiola បានយកឈ្នះក្រុមលោក Thomas T... |
article_7779.txt | ស្បែកជើងដែលមានហត្ថលេខា និងបានពាក់ដោយវីរបុរសកីឡាបាល់បោះលោក Michael Jordan ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះ NBA ក្នុងឆ្នាំ ១៩៩៨ លក់បានតម្លៃកំណត់ត្រា ២,២លានដុល្លារ នាថ្ងៃទី១១ ខែមេសា។ នេះបើតាមការបញ្ជាក់ពីសំណាក់ក្រុមហ៊ុនដេញថ្លៃឈ្មោះ Sotheby។ | ស្បែកជើងម៉ូឌែល The Air Jordan 13 «Breds» មានពណ៍ក្រហមលាយខ្មៅ ត្រូវបានពាក់ដោយលោក Jordan ក្នុងការប្រកួតទីពីរនៃវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌបាល់បោះអាម៉េរិក NBA អំឡុងរដូវកាលចុងក្រោយបង្អស់ជាមួយនឹងក្រុម Chicago Bulls។ ស្បែកជើងនេះត្រូវបានគេដាក់ឈ្មោះថា «Last Dance» ដែលបង្ហាញពីការបង្ហាញខ្លួនលើកចុងក្រោយ។ ការប្រកួតនោះ លោក Jordan រកបា... |
article_778.txt | កូរ៉េខាងជើង នៅថ្ងៃទី៥ ខែមិថុនា បាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លី៨គ្រាប់សំដៅសមុទ្រខាងកើត។ នេះបើតាមការប្រកាសរបស់យោធាកូរ៉េខាងត្បូង។ ការបាញ់នេះ កើតឡើងមួយថ្ងៃក្រោយអាម៉េរិក និងកូរ៉េខាងត្បូងបញ្ចប់សមយុទ្ធរួមគ្នាដែលមាននាវាដឹកយន្តហោះផងនោះ។ | បើតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល៨គ្រាប់ចេញពីតំបន់ Sunan ក្នុងរដ្ឋធានីព្យុងយ៉ាង នៅចន្លោះម៉ោង៩៖០៨ ដល់៩៖៤៣។ នេះជាការបញ្ចេញអនុភាពលើកទី១៨ របស់យោធាកូរ៉េខាងជើង និងជាលើកទី៣ ក្រោយប្រធានាធិបតី យូន សុកយ៉ល ចូលកាន់តំណែងនៅដើមខែឧសភា។ មួយថ្ងៃមុន កូរ៉េខាងត្បូង និងអាម៉េរិក ទើបបញ្ចប់សមយុទ្ធរួមគ្នានៅដែនទឹកអន្តរជាតិក្បែរកោះអូគី... |
article_7780.txt | លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន (POC) បាននិយាយថា ទីក្រុង Tagaytay គឺជាទីតាំងសម្រាប់ទទួលក្បួនដង្ហែភ្លើងគប់ស៊ីហ្គេម ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពី បញ្ចប់នៅប្រទេសវៀតណាម។ លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនង អន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ការផ្លាស់ប្ដូទីតាំងន... | គណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានកំណត់យកទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ជាទីតាំងដង្ហែក្បួនភ្លើងគប់បន្ទាប់ពីវៀតណាម។ ប៉ុន្ដែ ទីតាំងសម្រាប់ដង្ហែនេះ ត្រូវបានប្ដូទៅទីក្រុង Taygaytay វិញ។ បើយោងទៅលើការផ្សាយរបស់វេបសាយ Philstar Globe នារសៀលថ្ងៃទី២៤ ខែមីនា លោក Abraham Tolentino និយាយថា៖«ហ្វីលីពីន គឺស្វាគមន... |
article_7781.txt | លោក Lionel Scaloni គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ប្រាប់កូនក្រុមឱ្យរក្សាកម្រិតប្រកួតខ្ពស់ ក្រោយលើកពាន FIFA World Cup ឆ្នាំ២០២២នៅកាតា តាមរយៈការយកឈ្នះបារាំងដោយបាល់កាត់ក្តី ១១ម៉ែត្រ។ | មុនពេលជំនួបមិត្តភាពប៉ះក្រុមប៉ាណាម៉ាថ្ងៃទី២៣ ខែមីនា លោក Scaloni បាននិយាយទាក់ទងនឹងក្រុមកីឡាករដែលរួមមានទាំងខ្សែប្រធានក្រុម Lionel Messi និងការសម្រាករបស់កីឡាករបន្ទាប់ពីពេលគ្រងជើងឯកកីឡាបាល់ទាត់ពិភពលោកតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២២។ «យើងជាម្ចាស់ជើងឯក ប៉ុន្តែមិនបានន័យថាយើងត្រូវតែធ្វើរហូតបន្តទៀតនោះទេ ហើយក៏មិនមានន័យថាពយើងឈ្ន... |
article_7782.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ារ៉ុក នៅតែរក្សាភាពខ្លាំងរបស់ខ្លួនចាប់តាំងពី FIFA World Cup ឆ្នាំ២០២២ មក ដោយបន្តយកឈ្នះម្ចាស់ជើងឯកពិភពលោកច្រើនជាងគេប្រេស៊ីលក្នុងលទ្ធផល ២-១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។ | នាជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី២៥ ខែមីនា ក្នុងកីឡដ្ឋាន Grand Stade de Tanger របស់ម្ចាស់ផ្ទះម៉ារ៉ុក Sofiane Boufal រកបានគ្រាប់នាំមុខឱ្យម៉ារ៉ុកនៅនាទី២៩ នៃវគ្គទី១ មុនពេល Casemiro សម្រេចបាល់តាមស្មើឱ្យប្រេស៊ីលវិញនៅនាទី៦៧។ Abdelhamid Sabiri ដែលទើបប្តូរចូលនាទី៦៤ ជាអ្នករកគ្រាប់បាល់ជ័យជម្នះឱ្យក្រុមអាហ្វ្រិកដែលធ្វើបាននៅនាទី៧៩។... |
article_7783.txt | Chelsea បញ្ចប់តំណែងលោក Graham Potter ជាអ្នកចាត់ការទូទៅក្រោយដឹកនាំបាន៧ខែ នៅថ្ងៃទី២ ខែមេសា។ ការឈានដល់បញ្ចប់តំណែងនេះ ដោយសារអតីតអ្នកចាត់ការ Brighton & Hove Albion ដឹកនាំតោខៀវមិនបានល្អសោះ ដោយស្ថិតនៅចំណាត់ថ្នាក់ទី១១ក្នុងតារាង Premier League បើទោះចំណាយប្រាក់ទិញកីឡាករច្រើនជាងគេរដូវកាលនេះ។ | លោក Potter បានឡើងកាន់តំណែងជាអ្នកចាត់ការ Chelsea កាលពីខែកញ្ញាឆ្នាំមុន ស្របពេលក្លិបមានម្ចាស់ថ្មីមួយនេះចំណាយប្រាក់ដ៏ច្រើនដើម្បីនាំចូលកីឡាករមានគុណភាពទៅរួមក្រុម។ យ៉ាងណា ក្រោយឡើងដឹកនាំក្រុមរយៈពេល៧ខែចុងក្រោយ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានជួយតោខៀវឈ្នះតែ១២ប្រកួតប៉ុណ្ណោះ ក្នុងចំណាមប្រកួតសរុប ៣១លើក។ ការបញ្ចប់តំណែងរលោក Potter... |
article_7784.txt | កីឡាករឥណ្ឌូណេស៊ី ព្រមទាំងអ្នកគាំទ្រ រងការខកចិត្តយ៉ាងខ្លាំងនៅថ្ងៃទី៣០ ខែមីនា បន្ទាប់ពីសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដកសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ U20 World Cup ក្រោយមានរឿងរ៉ាវប្រឆាំងតវ៉ាការចូលរួមប្រកួតពីប្រទេសអ៊ីស្រាអែល និងការលុបចោលការចាប់ឆ្នោត។ | ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានដឹកសិទ្ធិធ្វើជាម្ចាស់ផ្ទះ ចេញពីប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៩ មីនា លើបញ្ហាដែលមន្ត្រីឥណ្ឌូណេស៊ី បាននិយាយអំពីការលុបចោលការចាប់ឆ្នោតក្នុងកោះបាលី និងការគ្រប់គ្រងមិនបានល្អរបស់ម្ចាស់ផ្ទះ។ បើតាមកីឡាករបាល់ទាត់ឥណ្ឌូណេស៊ីម្នាក់ ដែលនឹងត្រូវលេងក្នុងការប្រកួតពានរង្វាន់ U20 World Cup នោះ បាន... |
article_7785.txt | ក្រុមកីឡាបាល់ទាត់ជម្រើសជាតិស៊ុយអែត នៅថ្ងៃទី២២ ខែមីនា កោះហៅខ្សែប្រយុទ្ធវ័យចំណាស់ Zlatan Ibrahimovic ដើម្បីជួយក្រុមប្រកួតជម្រុះពានរង្វាន់ Euro 2024 ក្រោយរូបគេជាពីរបួសជង្គង់។ ក្រោយមានការកោះហៅវិលចូលក្រុមជាថ្មី Ibrahimovic បានប្រកាសថាខ្លួនជាអតីតកាល បច្ចុប្បន្ន និងជាអនាគតរបស់ក្រុមស៊ុយអែត។ | Ibrahimovic សព្វថ្ងៃកំពុងកាន់កំណត់ត្រារកគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេនៅក្រុមជម្រើសជាតិស៊ុយអែត។ កីឡាករវ័យ ៤១ឆ្នាំ មុនពេលវិលត្រលប់ទៅកាន់ក្រុមជម្រើសជាតិ រូបគេបានរងរបួសជង្គងធ្ងន់ធ្ងររយៈពេល ១៤ខែ ដោយមិនបានចូលរួមក្នុងសកម្មភាពបាល់ទាត់អ្វីឡើយ។ តែកាលពីសប្តាហ៍មុនអំឡុងពេលវិលចូលទីលានវិញ ដោយលេងជាមួយក្រុម AC Milan រូបគេបានក្លាយជាក... |
article_7786.txt | ក្រុមបាល់ទាត់ជម្រើសជាតិបុរសរុស្ស៊ី ឈ្នះការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមភ្ញៀវអ៊ីរ៉ាក់ក្នុងទីក្រុង St Peterburg ដោយលទ្ធផល ២-០ ។ កីឡាករ Anton Miranchuk និង Sergei Pinyaev ស៊ុតម្នាក់ ១គ្រាប់ជួយរុស្ស៊ីយកឈ្នះការប្រកួត។ | សម្រាប់ជ័យជម្នះនេះ ជាការប្រកួតអន្តរជាតិដំបូងបង្អស់សម្រាប់រុស្ស៊ី បន្ទាប់ពីត្រូវបានហាមឃាត់ប្រកួតនានា ក្រោយពេលប្រទេសមួយនេះ បានចូលលុកលុយប្រទេសអ៊ុយក្រែន តាំងពីឆ្នាំមុនមក។ រុស្ស៊ីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ហាមឃាត់មិនឱ្យចូលរួមប្រកួតព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិនានា មិនថាក្រុមជម្រ... |
article_7787.txt | ការបង្ហាញខ្លួនដ៏អស្ចារ្យដំបូងបង្អស់របស់ Erling Haaland មុនពេលឈានដល់ភាពល្បីល្បាញយ៉ាងឆាប់រហ័ស ក្នុងវិស័យបាល់ទាត់ត្រឹមវ័យក្មេង ដោយរូបគេបានស៊ុតបាល់បញ្ចូលទីដល់ទៅ ៩គ្រាប់ ក្នុងការប្រកួតឱ្យក្រុមន័រវែសអាយុក្រោម ២០ឆ្នាំ ទល់ក្រុមហុងឌូរ៉ាស នៃពានរង្វាន់ U20 FIFA World Cup។ តាំងពីពេលនោះមករូបគេ បានបង្ហាញពីសក្ដានុពល ក្លាយជាកីឡាករដ៏អស... | ប្រកបអាជីពនៅក្នុងក្រុម Manchester City កីឡាករវ័យ ២២ឆ្នាំ ធ្លាប់បានលេងឱ្យក្រុម RB Salzburg, Borussia Dortmund និងបានបន្តវិវត្តន៍ខ្លួនយ៉ាងល្អក្នុងអាជីពបាល់ទាត់នេះ។ រូបគេក៏ជាកីឡាករវ័យក្មេងបំផុត ដែលធ្វើបានកំណត់ត្រាជាច្រើនសឹងមិនគួរឱ្យជឿ។ បច្ចុប្បន្នអាចនិយាយថា Haaland ជាខ្សែប្រយុទ្ធដ៏កំពូលម្នាក់ ក្នុងការសម្រេចសំណាញ់ទីគូប្រកួ... |
article_7788.txt | Harry Kane បំបែកកំណត់ត្រា Wayne Rooney ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីស៊ុតបញ្ចូលទី១ គ្រាប់ ក្នុងជ័យជម្នះលើក្រុមម្ចាស់ផ្ទះអ៊ីតាលីដោយលទ្ធផល ២-១ ក្នុងការប្រកួតជម្រុះ Euro2024 ដែលធ្វើនៅក្នុងក្រុង Naples ប្រទេសអ៊ីតាលី រាត្រីថ្ងៃទី២៣ ខែមីនា។ នេះជាលើកដំបូងផងដែរ ដែលអង់គ្លេសឈ្នះអ៊ីតា... | អំឡុងនៅព្រឹត្តិការណ៍ World Cup ក្នុងវគ្គ ៨ក្រុមចុងក្រោយពេលអង់គ្លេសត្រូវបានបារាំងទម្លាក់ចេញពីការប្រកួតនោះ Kane ស៊ុតបាល់បញ្ចូលទីបាន ១គ្រាប់ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ គ្រាប់ដែលស៊ុតចូលនោះបានជួយរូបគេតាមស្មើកំណត់ត្រារបស់ Wayne Rooney ដែលឈរលេខមួយក្នុងនាមជាកីឡាករមានគ្រាប់បាល់ច្រើនបំផុតប្រចាំជម្រើសជាតិអង់គ្លេស ៥៣គ្រាប់។ នារា... |
article_7789.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅថ្ងៃទី២៩ ខែមីនា បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ U20 World Cup 2023 ពីឥណ្ឌូណេស៊ី ដោយសារការគ្រប់គ្រងមិនបានល្អរបស់ម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះថ្មីនឹងត្រូវប្រកាសនាពេលឆាប់ៗនេះ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) អាចនឹងត្រូវរងទណ្ឌកម្មពីសំណាក់ FIFA ផងដែរ។ | បន្ទាប់ពីជំនួបរវាងប្រធាន FIFA លោក Gianni Infantino និងលោក Erick Thohir ប្រធាន PSSI ស្ថាប័នគ្រប់គ្រង់កីឡាបាល់ទាត់ពិភពលោក បានសម្រេចដកប្រទេសឥណ្ឌូណេស៊ីមិនឱ្យរៀប U-20 World Cup ឡើយ។ ការសម្រេចចិត្តបញ្ឈប់ឥណ្ឌូណេស៊ីពីការធ្វើជាម្ចាស់ផ្ទះ U-20 World Cup ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ដោយសារ PSSI បានលើកយកបញ... |
article_779.txt | សមាជិកសភាកាណាដាមួយក្រុម គ្រោងធ្វើទស្សនកិច្ចកោះតៃវ៉ាន់ក្នុងខែតុលាខាងមុខ ដើម្បីស្វែងរកឱកាសពង្រីកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ សមាជិកសភាកាបក្សសេរីនិយមដែលធ្វើការលើវិស័យពាណិជ្ជកម្ម លោកស្រី Judy Sgro និយាយបែបនេះនៅថ្ងៃទី១៧ ខែសីហា។ ដំណើរទស្សនកិច្ចនេះ បើកើតមានមែន នឹងបង្កើនភាពតានតឹងរវាងចិន និងលោកខាងលិចបន្ថែ... | ទំនាក់ទំនងចិន និងលោកខាងលិចកាន់តែអាក្រក់ឡើងបន្ទាប់ពីប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហា។ ដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់មន្រ្តីលោកខាងលិច ធ្វើឱ្យទីក្រុងប៉េកាំងក្ដីស្លឹកត្រចៀកយ៉ាងខ្លាំង។ យ៉ាងណាមិញ កំហឹងរបស់ចិន ទំនងមិនអាចរារាំងលោកខាងលិច មានទំនាក់ទំនងជាមួយដែនកោះមួយនេ... |
article_7790.txt | ក្លិប Chelsea ថ្ងៃទី២៧ ខែមីនា បានប្រកាសខាតបង់ប្រាក់ចំណូលប្រមាណ ១២១,៣លានផោន (១៤៨លានដុល្លារ) សម្រាប់រដូវកាល ២០២១-២២ ដោយសារតែការចំណាយលើសលុប និងការបាត់បង់ប្រាក់ចំណូល បន្ទាប់ពីមានទណ្ឌកម្មត្រូវបានធ្លាក់លើអតីតម្ចាស់ក្លិបលោក Roman Abramovich។ | លោក Abramovich មហាសេដ្ឋីជនជាតិរុស្ស៊ី ដែលជាអតីតម្ចាស់ក្លិប Chelsea នឹងធ្វើឱ្យក្លិបស្ថិតនៅលីគអង់គ្លេសជាក្លិបដ៏ខ្លាំងក្លាមួយកាលពីមុន បានដាក់ក្លិបលក់ក្នុងខែមីនា ឆ្នាំ ២០២២ ដោយសារខ្លួនរងទណ្ឌកម្មពីរដ្ឋាភិបាលអង់គ្លេស ក្រោយពេលរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែន។ រដ្ឋាភិបាលអង់គ្លេសកាលនោះបានបង្ខំឱ្យលោក Abramovich លក់ក្លិប ហើយដំណើរក... |
article_7791.txt | Premier League សម្រេចឱ្យផ្អាកការប្រកួតនៅពាក់កណ្តាលតង់នៃវគ្គនីមួយៗ ដើម្បីអាចឱ្យកីឡាករហូបអាហារសម្រន់ និងភេសជ្ជៈជំនួយថាមពល អំឡុងមានពិធីបុណ្យរ៉ាម៉ាដាន (Ramadan)។ | បើតាមការផ្សាយរបស់ទូរទស្សន៍ Sky Sports នៅថ្ងៃទី២១ ខែមីនា ស្ថាប័នអាជ្ញាកណ្តាលការប្រកួតកីឡាបាល់ទាត់នៃលីគកំពូលអង់គ្លេស បានប្រាប់ទៅកាន់ មន្ត្រីអាជ្ញាកណ្តាលការប្រកួតឱ្យអនុវត្តន៍ការអនុញ្ញាតអំឡុងពិធីរ៉ាម៉ាដាន។ ការផ្តល់ពេលសម្រាកនេះ នឹងជួយកីឡាករអាចបរិភោគទឹក និងភេសជ្ជៈជំនួយថាមពលផ្សេងៗនៅក្បែខ្សែបន្ទាត់ទីលាន ក្នុងពេលផ្អាកការប្រកួតន... |
article_7792.txt | ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) គ្រោងពិភាក្សាជាមួយមន្ត្រីរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីការចាប់ឆ្នោតវគ្គចែកពូលពានរង្វាន់ U20 World Cup ដែលត្រូវធ្វើឡើងនៅក្នុងកោះបាលី ត្រូវបានផ្អាក ដោយសារអ្នកគាំទ្រឥណ្ឌូណេស៊ីធ្វើបាតុកម្មតវ៉ា មិនឱ្យក្រុមអ៊ីស្រាអែលចូលរួមប្រកួត។ ឥណ្ឌូណេស៊ី បារម្ភខ្លាច FIFA លែងឱ្យខ្ល... | បើតាមសម្តីលោក Arya Sinulingga សមាជិកគណៈកម្មាធិការរបស់ PSSI លោក Erick Thohir រដ្ឋមន្ត្រីជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី និងជាអតីតប្រធានក្លិប Inter Milan នឹងធ្វើដំណើរទៅកាន់ទីក្រុង Zurich ប្រទេសស្វ៊ីស ដើម្បីពិភាក្សាជាមួយ FIFA លើបញ្ហាផ្អាកការចាប់ឆ្នោត និងបាតុកម្ម។ ឥណ្ឌូណេស៊ីជាប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះ ការប្រកួតពានរង្វាន់កីឡាប... |
article_7793.txt | មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe មិនខ្ចះខ្ចាយប្រាក់ដោយភាពឆោតល្ងង់សម្រាប់ទិញក្លិប Manchester United នោះទេ ខណៈដែលកាលបរិច្ឆេទនៃការដេញថ្លៃដំណាក់កាលចុងក្រោយខិតជិតមកដល់។ | លោក Ratcliffe ជាបុគ្គលមួយរូបដែលមានឥទ្ធិពលខ្លាំងក្នុងនាមជាមហាសេដ្ឋីអង់គ្លេស និងជាម្ចាស់ក្រុមហ៊ុន INEOS។ លោកក៏ជាអ្នកគាំទ្រក្រុមបិសាចក្រហមម្នាក់ផងដែរ។ មហាសេដ្ឋីអង់គ្លេសរូបនេះបានដាក់ការដេញថ្លៃលើក្លិបបិសាចក្រហមកាលពីខែកុម្ភៈកន្លងទៅ។ ក្លិបបិសាចក្រហមត្រូវបានម្ចាស់កម្មសិទ្ធិបច្ចុប្បន្នគ្រួសារ Glazer សម្រេចចិត្តដាក់លក់កាលពីខែវ... |
article_7794.txt | យ៉ាងហោចណាស់ ៤ក្រុមនៅតំបន់អឺរ៉ុបមានភាគរយទៅកាន់ព្រឹត្តិការណ៍ Euro 2024 ជាមួយភាគរយខ្ពស់បំផុតជាង ៩០ភាគរយ ខណៈដែលព័រទុយហ្កាល់ជាក្រុមនាំមុខគេបង្អស់។ នេះបើតាមការវិភាគរបស់ក្រុមហ៊ុនទិន្នន័យ និងបច្ចេកវិទ្យាដ៏ធំប្រចាំអាម៉េរិក Gracenote នៅថ្ងៃទី២២ ខែមីនា ដែលធ្វើឡើង មុនការប្រកួតជម្រុះពានរង្វាន់អឺរ៉ុបមកដល់។ | ការសិក្សានោះនិយាយថាព័រទុយហ្កាល់ដែលជាក្រុមម្ចាស់ជើងឯក Euro 2016 មានភាគរយខ្ពស់ជាងគេបង្អស់ដល់ទៅ ៩៦ភាគរយ ក្នុងការត្រួសត្រាយផ្លូវទៅកាន់ការប្រកួតព្រឹត្តិការណ៍ Euro 2024 តាមពីក្រោយដោយស្វ៊ីស, ក្រូអាស៊ី និងអេស្ប៉ាញ ដែលមានឱ្យកាសចំនួន ៩០ភាគរយដូចគ្នា។ ការប្រកួតវគ្គជម្រុះជុំដំបូងនៃដំណើរឆ្ពោះទៅកាន់ Euro 2024 នៅប្រទេសអាល្លឺម៉ង់ បានបែ... |
article_7795.txt | លោក Frank Lampard បានយល់ព្រមមកដឹកនាំក្រុមតោខៀវ Chelsea ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Times ថ្ងៃទី៥ ខែមេសា ខណៈម្ចាស់ក្លិបលោក Todd Boehly និង លោក Behdad Eghbali កំពុងស្វែងរកមនុស្សដ៏សក្តិសមជំនួសតំណែងលោក Graham Potter។ | លោក Potter ត្រូវបានក្លិបបណ្តេញចេញកាលពីថ្ងៃទី១ ខែមេសា បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនសមប្រកប សម្រាប់រដូវកាល ២០២២-២៣ នេះ ដែល Chelsea កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១១ នៃPremier League ដែលប្រឈមការខកខានប្រកួតពានរង្វាន់អឺរ៉ុប។ ក្រោយពេលលោក Potter ត្រូវដេញចេញ Chelsea បន្តការប្រកួតស្មើ ០-០ ក្នុងផ្ទះជាមួយ Liverpool។ លោក Lamp... |
article_7796.txt | លោក Fernando Hernandez អាជ្ញាកណ្តាលសញ្ជាតិម៉ិកស៊ិក នឹងត្រូវរងការពិន័យមិនឱ្យកាត់សេចក្តីចំនួន ១២ប្រកួត បន្ទាប់ពីបានបង្កហិង្សា ដោយឡើងជង្គង់ចំកន្លែងហាមឃាត់របស់កីឡាករម្នាក់ អំឡុងការប្រកួតក្នុងក្របខណ្ឌ Liga MX រវាងក្រុម America ទល់នឹង Leon។ | លោក Hernandez បានឡើងជង្គង់ទៅលើកីឡាករ Lucas Romero របស់ក្រុម Leon ខណៈកំពុងស្ថិតក្នុងកាលៈទេសៈនៃការតវ៉ាគ្នារវាងគូប្រកួតទាំងពីរ ដែលស្នើឱ្យអាជ្ញាកណ្តាលត្រួតពិនិត្យប្រព័ន្ធកាត់សេចក្តី VAR បន្ទាប់ពីក្រុម America បានរកគ្រាប់បាល់តាមស្មើ ២-២។ ការប្រកួតរវាងក្រុម America និង Leon ពោរពេញទៅដោយភាពតានតឹង នឹងជម្លោះដ៏អាក្រក់នៅក្នុងទី... |
article_7797.txt | Zara Aleesya Mohamad Suadi វ័យត្រឹម១១ឆ្នាំ នឹងចូលរួមប្រកួតដណ្តើមមេដាយលើប្រភេទវិញ្ញាកីឡាហែលទឹកជើងទានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ Zara នឹងក្លាយជាកីឡាការិនីវ័យក្មេងបំផុត ក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ លើប្រភេទកីឡាហែលទឹក។ | Zara ដែលចាប់ផ្តើមរៀនហែលទឹកតាំងពីអាយុ៦ឆ្នាំដោយប្រើឧបករណ៍ជំនួយកន្ទុយទា (Fins) ត្រូវបានគេដាក់រហ័សនាមឱ្យថា នាងមច្ឆាតូច។ មូលហេតុចម្បងនៃការរៀនហែលទឹករបស់នាង គឺដោយសារតែឪពុកម្តាយដែលមានលោក Mohamad Suadi Samsuddin និងអ្នកស្រី Haslinda Haron ចង់ឱ្យកូនធ្វើរឿងរ៉ាវដែលមានន័យក្នុងជីវិតជាជាងជាប់គាំងនិងការលេងឧបករណ៍អេឡិចត្រូនិច។ រូបភាពពីទ... |
article_7798.txt | ក្រុម Tottenham Hotspur បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការក្រុមលោក Antonio Conte នៅថ្ងៃទី២៦ ខែមីនា។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបរហស្សនាមមាន់ខ្នាយមាស។ ការសម្រេចចិត្តនេះកើតឡើងត្រឹមតែរយៈពេល ៨ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីបង្ហាញកំហឹងចំពោះកូនក្រុមដែលបានត្រឹមស្មើ Southampton នៅក្របខណ្ឌ Premier League បើទោះ... | លទ្ធផលស្មើក្នុងការប្រកួតនោះ ក្រុម Spurs នៅតែបន្តស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដដែលនៃតារាង Premier League ដោយឈរពីលើក្រុម Newcastle ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៥ តែ ២ពិន្ទុប៉ុណ្ណោះ។ យ៉ាងណា Newcastle នៅសល់ ២ប្រកួតក្នុងដៃមានប្រៀបជាង Spurs ក្នុងការដណ្តើមតំណែង Top4។ បន្ទាប់ពីប្រកួតស្មើលទ្ធផល ៣-៣ លោក Conte ដែលមានកុងត្រាជាមួយក្លិប... |
article_7799.txt | ល្បឿន និងចលនារបស់ខ្សែប្រយុទ្ធស្លាប Kaoru Mitoma អំឡុងការប្រកួតក្នុងពានរង្វាន់ FA Cup នាពេលកន្លងទៅ កាន់តែធ្វើឱ្យក្រុម Brighton & Hove Albion មានជឿជាក់សម្រាប់ការប្រកួតក្នុងរដូវកាលនេះ។ | ជំនាញញាក់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះ មិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងប៉ុន្មានឡើយ ប៉ុន្តែរឿងដែលគួរឱ្យចាប់អារម្មណ៍ពីក្រោយភាពប៉ិនប្រសប់ទាំងនេះ គឺរូបគេបានសរសេរនិក្ខេបទ បញ្ចប់ការសិក្សាពីបច្ចេកទេសញាក់បាល់ទាំងនេះ ក្នុងការយកឈ្នះប្រជែងយកប្រៀបលើដៃគូប្រកួត។ Mitoma បានសរសេរនិក្ខេបទមួយនេះ ដោយបានដាក់ឈ្មោះថា សិល្បៈនៃកា... |
article_78.txt | ប្រទេសអេក្ខាទ័រ សម្រេចបិទព្រំប្រទល់ដីរបស់ខ្លួនជាមួយកូឡុំប៊ី និងប៉េរូ ជាបណ្តោះអាសន្ន ដើម្បីធានាសន្តិសុខសម្រាប់ការបោះឆ្នោតទូទៅនៅថ្ងៃទី៩ ខែកុម្ភៈ។ ការបិទព្រំដែន ធ្វើឡើងចាប់ថ្ងៃ៨ ខែកុម្ភៈ តទៅ។ | សកម្មភាពខាងលើធ្វើឡើង ដោយមានការសម្របសម្រួលជាមួយអាជ្ញាធរអន្តោប្រវេសន៍នៃប្រទេសពាក់ព័ន្ធ ដែលមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី១០ ខែកុម្ភៈ។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ប្រធានាធិបតីអេក្វាទ័រ លោក Daniel Noboa បានបញ្ជាឱ្យបិទព្រំដែនដីជាមួយកូឡុំប៊ី និងប៉េរូ ដើម្បីការពារពីភាពចលាចលដែលអាចបង្កឡើងដោយក្រុមប្រដាប់អាវុធ។ លោក Noboa ក៏បានអំពាវនាវឱ្... |
article_780.txt | ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលស្នាក់នៅទីក្រុងញូវដែលី នឹងទទួលបានផ្ទះល្វែង ហើយមានការការពារសុវត្ថិភាពដែលផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌា។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីផ្ទះសម្បែងឥណ្ឌានៅថ្ងៃទី១៧ ខែសីហា។ ការផ្ដល់លំនៅដ្ឋានសមរម្យ និងមានការការពារសន្ដិសុខនេះ ជាសញ្ញានៃការផ្លាស់ប្តូរជំហររបស់ឥណ្ឌាចំពោះក្រុមជនជាតិភាគតិចមូស្លីម ខណៈពីមុ... | រដ្ឋមន្ត្រីក្រសួងផ្ទះសម្បែង និងកិច្ចការទីក្រុងឥណ្ឌា លោក Hardeep Singh Puri នៅថ្ងៃទី១៧ ខែសីហា អះអាងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចចិត្តប្រមូលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់ក្នុងទីក្រុងញូវដែលី ទៅរស់នៅក្នុងតំបន់ Bakkarwala ដោយផ្ដល់ផ្ទះល្វែងដែលមានសម្ភារប្រើប្រាស់ ផ្ដល់បណ្ណសម្គាល់ខ្លួនរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួ... |
article_7800.txt | ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ នៅកម្ពុជា ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីការចាប់ឆ្នោតរើសពូលរួច។ ឥណ្ឌូណេស៊ីដែលត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល A ជាមួយម្ចាស់ជើងឯក វៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ធ្លាប់បានប្រកាសតាមរយៈសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI ) ក្រុមបាល់ទាត់នារី... | ក្រុមបាល់ទាត់នារីឥណ្ឌូណេស៊ី បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ត្រឹមរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ពីលទ្ធផលនៃការចាប់ឆ្នោតចែកពូលបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា រួចមក។ លទ្ធផលការចាប់ឆ្នោតនោះ ឥណ្ឌូណេស៊ី ស្ថិតក្នុងពូល A ដែលមានក្រុមម្ចាស់ការពារតំណែងជើងឯកវៀតណាម ដែលជាក្រុមខ្លាំងក្នុងពូល និងមានហ្វីលីពីន, ម៉ាឡេស៊ី, មីម... |
article_7801.txt | អតីតអ្នកចាត់ការក្រុម Manchester United លោក Sir Alex Ferguson និងអតីតអ្នកចាត់ការក្រុម Arsenal លោក Arsene Wenger ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកត្តិយស Premier League Hall of Fame នាថ្ងៃទី២៩ ខែមីនា។ Premier League Hall of Fame បង្កើតឡើងដើម្បីផ្តល់ជាពានកិត្តិយសដល់កីឡាករ គ្រូបង្វឹក ដែលបានសាងស្នាដៃ និងភាពលេចធ្លោក្នុងអាជីពរ... | លោក Ferguson វ័យ ៨១ឆ្នាំ គឺជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រត្តិសាស្ត្រក្របខណ្ឌ Premier League ជាមួយកំណត់ត្រាឈ្នះពានរង្វាន់ ១៣លើក។ ចំណែកលោក Wenger ធ្លាប់ដឹកនាំក្រុមកាំភ្លើងធំ ឈ្នះពានរង្វាន់ Premier League ចំនួន ៣លើក អំឡុងដឹកនាំរយៈពេល ២២ឆ្នាំ។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ ក្នុងរដូវកាល ២០០៣-០៤ បានជួយ Arsenal បង្កើតរឿងរ៉... |
article_7802.txt | សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) នៅថ្ងៃទី៤ ខែមេសា ជឿជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោយ ២៣ឆ្នាំថៃ (U-23) ផ្នែកបុរស នឹងដណ្តើមមេដាយមាសស៊ីហ្គេមលើកទី៣២ ដែលធ្វើនៅទីដីកម្ពុជាឱ្យបាន។ ម្ចាស់មេដាយប្រាក់ឆ្នាំ២០២១នៅវៀតណាមនេះ នឹងប្រើប្រាស់កីឡាករ U-23 ដែលប្រកួតឈ្នះក្រុមកាតាកាលពីខែមីនា កន្លងទៅមកកាន់កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣នេះ។ | លោក Yuthana Yimkarun ប្រធាន FAT និងជាអ្នកចាត់ការក្រុមជម្រើសជាតិថៃអាយុក្រោម ២៣ឆ្នាំ រួមជាមួយគ្រូបង្វឹកលោក Issara Sritaro បានចូលរួមក្នុងសន្និសីទកាសែតរួមមួយ ដែលនិយាយអំពីការត្រៀមខ្លួនរបស់ក្រុមក្នុងការប្រកួតស៊ីហ្កេមនៅកម្ពុជា។ នាសន្និសីទកាសែតនោះលោក Yuthana Yimkarun បាននិយាយថា ការប្រកួតពានរង្វាន់អាស៊ីអាគ្នេយ៍ពិតជាសំខាន... |
article_7803.txt | សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងបង់ប្រាក់ប្រមាណ ៣៥៥លានដុល្លារ ទៅកាន់ក្លិបដែលមានកីឡាករចូលរួមការប្រកួតព្រឹត្តិការណ៍ FIFA World Cup នៅឆ្នាំ២០២៦ និងឆ្នាំ២០៣០។ ទឹកប្រាក់នេះបានកើនឡើងចំនួន ៧០ភាគរយ ខុសពីព្រឹត្តិការណ៍មុនៗ។ នេះបើតាម FIFA និងសមាគមក្លិបអឺរ៉ុប (ECA) បាននិយាយថ្ងៃទី២៧ ខែមីនា។ | កម្មវិធីផលប្រយោជន៍របស់ក្លិប បានផ្តល់ឱ្យក្លិបនីមួយៗនូវផលចំណេញដោយបានចំណែកពីចំណូលការប្រកួតក្រុមរបស់ជម្រើសជាតិជាថ្នូរនឹងការបញ្ចេញកីឡាករឱ្យទៅប្រកួត និងដើម្បីការពារក្នុងករណីកីឡាកររងរបួសអំឡុងបេសកកម្មក្រុមជម្រើសជាតិនៅ World Cup។ World Cup ក្នុងឆ្នាំ ២០១៨ និង ២០២២ FIFA បានចាយប្រាក់ជាសំណងទៅកាន់ក្លិបចំនួន ២០៩លានដុល្លារ។ ចំណែកអនុស... |
article_7804.txt | Son Heung-Min ខ្សែប្រយុទ្ធ Tottenham Hotspur នៅថ្ងៃទី២៨ ខែមីនា បង្ហាញអារម្មណ៍ថាខ្លួនមានកំហុសចំពោះលោក Antonio Conte ដែលត្រូវចែកផ្លូវជាមួយ Spurs។ កីឡាករកូរ៉េខាងត្បូងរូបនេះ បន្ទោសខ្លួនឯងថាលេងមិនល្អដូចរដូវកាលមុន និងចង់ទទួលខុសត្រូវចំពោះការចាកចេញរបស់ Conte។ | កីឡាករសញ្ជាតិកូរ៉េខាងត្បូង កាលពីរដូវកាលមុនបានក្លាយជាកីឡាករឈ្នះស្បែកជើងមាសប្រចាំ Premier League ស្ទួនជាមួយ Mohamed Salah ខ្សែប្រយុទ្ធ Liverpool ដែលរកបាន ២៣គ្រាប់ដូចគ្នា ស្របពេលក្រុមមាន់ក្នាយមាសបញ្ចប់ចំណាត់ថ្នាក់លេខ ៤។ តែយ៉ាងណារដូវកាលនេះ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ រកបានត្រឹមតែ ១គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៦ប្រកួតចុងក្... |
article_7805.txt | Antonio Conte បានចាកចេញពីក្រុម Tottenham Hotspur បន្ទាប់ពីដឹកនាំបានចំនួន ១៦ខែ ។ ការចាកចេញរបស់គ្រូបង្វឹកអ៊ីតាលីរូបនេះ បន្ទាប់ពីមានបញ្ហារកាំរកូសជាមួយកីឡាករ និងបានចោទកីឡាកររបស់លោកថា អត្មានិយមនៅក្នុងក្រុម។ | Spurs បានកោះហៅលោក Crisitian Stellini ឱ្យចូលកាន់តំណែងជំនួសលោក Conte រហូតដល់បញ្ចប់ការប្រកួត ក្នុងរដូវកាលនេះទាំងអស់។ ប៉ុន្តែថាតើអ្នកចាត់ការថ្មីរូបណា នឹងសក្ក័សមទទួលតំណែងដឹកនាំក្រុមរហ័សនាមមាន់ក្នាយមាស បន្តនៅរដូវកាលថ្មី? ខាងក្រោមនេះជាអ្នកចាត់ការកំពូលនិងល្បីឈ្មោះចំនួន ៥រូប ដែលសក័្កសមមកកាន់កាប់ក្រុម Spurs បន្ត៖ Julian Nagelsma... |
article_7806.txt | ក្លិប Chelsea និង Liverpool ក៏ដូចជាក្របខណ្ឌ Premier League បានរួមគ្នាថ្កោលទោស ចំពោះអ្នកគាំទ្រ ដែលស្រែកដោយប្រើពាក្យអាក្រក់ៗ ទាក់ទងទៅនឹងហេតុការណ៍គ្រោះមហន្តរាយរអិលជាន់គ្នានៅកីឡដ្ឋាន Hillsborough របស់ Sheffeil United ។ | ការប្រកួតក្នុងទីក្រុងឡុងដ៍ថ្ងៃទី៤ មេសា ក្រុម Chelsea និង Liverpool បានបញ្ចប់ទៅក្នុងលទ្ធផលស្មើ ០-០ បន្ទាប់ពីក្រុមតោខៀវទើបតែបណ្តេញលោក Graham Potter ចេញពីតំណែងកាលពីពេលថ្មីៗនេះ។ ការស្រែកពីសំណាក់អ្នកគាំទ្រក្នុងកីឡដ្ឋាន Stamford Bridge ទាក់ទងនឹងហេតុការណ៍រអិលជាន់គ្នាក្នុងកីឡដ្ឋាន Hillsborough ក្នុងឆ្នាំ ១៩៨៩ នៃជំនួបពានរង្វា... |
article_7807.txt | Kylian Mbappe ដែលទើបត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង នឹងប្រឹងបង្រួបបង្រួមកីឡាករទាំងជំនាន់ចាស់ និងជំនាន់ថ្មីក្នុងក្រុមឱ្យបានល្អ។ ខ្សែប្រយុទ្ធក្រុម Paris Saint Germain និយាយដូច្នេះ ក្នុងសន្និសីទកាសែតលើកដំបូងចាប់តាំងពីទទួលការងារមើលការខុសត្រូវក្នុងក្រុមជម្រើសជាតិ នៅថ្ងៃទី២៣ ខែមីនា ។ | ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ត្រូវបានតែងតាំងជាប្រធានក្រុមបារាំងនៅថ្ងៃទី២១ មីនា ជំនួសអ្នកចាំទី Hugo Lloris ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំងត្រឹមវ័យ ៣៦ឆ្នាំកាលពីខែមករា។ Mbappe ដែលបានជួយនាំក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup លើកទី២ ជាប់គ្នា ទទួលបានភារកិច្ចជាមួយទំនួលខុសត្រូវដ៏ធំមួយពីសំណាក់លោក Didier Deschamps... |
article_7808.txt | មហាសេដ្ឋីកាតា Sheikh Jassim bin Hamad Al Thani នៅថ្ងៃទី២៥ ខែមីនា បានដាក់សំណើដេញថ្លៃទិញយកក្លិប Manchester United ចំនួន ៦,១២ពាន់លានដុល្លារ។ | Sheikh Jassim ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីកាតា បានបើកការដេញថ្លៃជាលើកទី២ដើម្បីទិញយកក្លិបយក្សអង់គ្លេសមួយនេះទៅកាន់កាប់។ បើតាមការចុះផ្សាយរបស់កាសែត សារព័ត៌មាន Sky Sports អ្នកនាំពាក្យលោក Sheikh Jassim បាននិយាយថា ការដេញថ្លៃតាមរយៈមូលនិធិ Nine Two Foundation របស់ Sheikh Jassim ក្នុងចំនួន៦,១២ពាន់លានដុល្លារ និងគ្មានបំណុលឡ... |
article_7809.txt | Bayern Munich បានចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅលោក Julian Nagelsmann កាលពីថ្ងៃទី២៤ ខែមីនា មុនពេលតែងតាំងអតីតអ្នកចាត់ការ Chelsea លោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃទី២៥ ខែមីនា។ ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់មួយនេះផ្លាស់ប្តូរអ្នកចាត់ការភ្លាមៗ ក្រោយក្រុមស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាង Bundesliga។ | Nagelsmann វ័យ ៣៥ ឆ្នាំបានចូលកាន់តំណែងអ្នកចាត់ការ Bayern Munich ក្នុងឆ្នាំ ២០២១ ដោយជួយក្រុមឈ្នះពានរង្វាន់លីគអាល្លឺម៉ង់ជាលើកទី១០ជាប់ៗគ្នា ប៉ុន្តែមិនឈ្នះពានអ្វីផ្សេងទៀតឡើយកាលពីរដូវកាលមុន។ Bayern Munich បានធ្លាក់ចេញពីការប្រកួតពាន German Cup ជុំទី២ ដោយសារក្រុម Borussia Moenchengladbach ហើយបន្ទាប់មកត្រូវ Villarreal ទម្លាក់ព... |
article_781.txt | លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានស្នើឱ្យអាជ្ញាធរមីយ៉ាន់ម៉ា បញ្ជូនលោកស្រី អ៊ុងសាន ស៊ូជី ត្រឡប់ទៅឃុំខ្លួន នៅគេហដ្ឋានវិញ។ | លោក ប្រាក់ សុខុន បានចេញលិខិតមួយ ផ្ញើរទៅក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា ដោយបង្ហាញនូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះការផ្ទេរលោកស្រី អ៊ុងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ ។ ក្នុងលិខិត ប្រេសិតប្រធានអាស៊ាន បានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រ... |
article_7810.txt | Lionel Messi រកបានគ្រាប់បាល់ទី១០០ ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន ជាមួយការបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យដោយស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង Hat-Trick ក្នុងជ័យជ្នះលើក្រុម Curacao លទ្ធផល ៧-០ និងជាជំនួបដំបូងចាប់តាំងពីព្រឹត្តិការណ៍ World Cup 2022។ | ជ័យជម្នះក្នុងការប្រកួតមិត្តភាពប្រធានក្រុម Messi រកបានគ្រាប់បាល់ ៣គ្រាប់ម្នាក់ឯងនៅនាទី ២០, ៣៣ និង ៣៧ ខណៈ ៤គ្រាប់ផ្សេងទៀតធ្វើបានដោយកីឡាករ Nicolas Gonzalez, Enzo Fernandez, Angel Di Maria និង Montiel។ ការរកបាន Hat-trick ពីសំណាក់ Messi បានក្លាយជាការស៊ុត Hat-Trick លើកទី៨ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ ពាក់កណ្តាលនៃការធ្... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.