file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_8893.txt | គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា នេះ ថៃ បានឡើងទៅចំណាត់ថ្នាក់លេខ២លើតារាងមេដាយស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ខណៈម្ចាស់ផ្ទះបន្តនាំមុខដាច់លើចំនួនមេដាយមាស និងប្រាក់។ ទីម័រខាងកើតរកបានមេដាយប្រាក់ដែលជាមេដាយដំបូងបំផុត ខណៈចំនួនមេដាយសរុបរបស់កម្ពុជាឡើងដល់១៤មេដាយ។ | ម្ចាស់ផ្ទះវៀតណាម មានមេដាយសរុប១៥៦ ក្នុងនោះមាស៦៦ ប្រាក់៤៦ សំរឹទ្ធ៤៤។ ថៃដណ្តើមបានចំណាត់ថ្នាក់លេខ២ ដោយមានមេដាយសរុប៩៥ ក្នុងនោះមាស២៧ ប្រាក់២៤ និងសំរឹទ្ធ៤៤។ ហ្វីលីពីន ឈរនៅលេខ៣ ដោយមានមេដាយសរុប៨៥ (មាស២០ ប្រាក់២៧ សំរឹទ្ធ៣៨), បន្ទាប់មកឥណ្ឌូណេស៊ី មេដាយសរុប៧០ (មាស១៩ ប្រាក់២៨ សំរឹទ្ធ២៣), ម៉ាឡេស៊ី សរុប៦៥ (មាស១៦, ប្រាក់១៣ សំរឹទ្ធ៣៦), ... |
article_8894.txt | ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កំពុងបន្តដំណើរការ ហើយគិតត្រឹមរសៀលថ្ងៃទី១៥ ខែឧសភា នេះ ម្ចាស់ផ្ទះវៀតណាម ទទួលមេដាយសរុបជាង១០០ទៅហើយ។ | មកដល់ពេលនេះ វៀតណាម បានមេដាយ១០២ ដោយមានមេដាយមាស៣៩ ប្រាក់៣២ និងសំរឹទ្ធ៣១។ ឥណ្ឌូណេស៊ី និងថៃ ប្រដេញតាមពីក្រោយ ប៉ុន្តែគម្លាតពីគ្នាយ៉ាងឆ្ងាយ។ ឥណ្ឌូណេស៊ី និងថៃ មានមេដាយមាស១៤ដូចគ្នា ប៉ុន្តេឥណ្ឌូណេស៊ីលើសចំនួនមេដាយប្រាក់។ ហ្វីលីពីន និងម៉ាឡេស៊ី ស្ថិតនៅលេខ៤ និងលេខ៥ ដោយមានមេដាយមាស១៣ដូចគ្នា តែហ្វីលីពីនលើសចំនួនមេដាយប្រាក់។ សិង្ហបុរី ម... |
article_8895.txt | Eintracht Frankfurt ក្លាយជាម្ចាស់ជើងឯក UEFA រដូវកាល ២០២១-២២ និងជាលើកដំបូងក្នុងរយៈពេល៤២ឆ្នាំ ក្រោយយកឈ្នះ Rangers ដោយបាល់កាត់សេចក្តីប៉េណាល់ទីក្នុងលទ្ធផល ៥-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ | ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី១៨ ខែឧសភា នាកីឡដ្ឋាន Estadio R. Sanchez Pizjuan ក្នុងប្រទេសអេស្ប៉ាញ Joe Aribo ជាអ្នករកគ្រាប់បាល់នាំមុខឱ្យក្រុម Rangers របស់ស្កុតឡែននៅនាទី៥៧ បន្ទាប់ពីបញ្ចប់វគ្គទី១ដោយគ្មានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា។ ខណៈការប្រកួតបានបន្តរហូតដល់នាទី៦៩ ខ្សែប្រយុទ្ធ Rafael Santos Borre បានសម្រេចទីតាមស... |
article_8896.txt | ទីក្រុងឡុដ៍ប្រទេសអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Major Baseball League ដែលជាលីគប្រកួតវាយកូនបាល់បេស្បល (Baseball) ដ៏ធំក្នុងពិភពលោកក្នុងឆ្នាំ ២០២៣ ២០២៤ និង ២០២៦ ខាងមុខ។ នេះបើតាមការប្រកាសរបស់គណកម្មាធិការលីគលោក Rob Manfred នាថ្ងៃទី៩ ខែឧសភា។ | កាលពីឆ្នាំ ២០១៩ ក្រុមបេស្បល The New York Yankee និងក្រុម Boston Red Sox ធ្លាប់ធ្វើដំណើរទៅប្រកួតលីគ MLB ក្នុងតំបន់អឺរ៉ុបបាន២ប្រកួត ដោយធ្វើឡើងនៅទីក្រុងឡុដ៍នាកីឡដ្ឋាន London Stadium។ ឈានចូលឆ្នាំ ២០២០ ដោយសារតែបញ្ហាជំងឺរាតត្បាតសកលកូវីដ-១៩ ការប្រកួតវាយកូនបាល់បេស្បលនេះ ត្រូវបានលុបចោលវិញនៅប្រទេសអង់គ្លេស។ ទោះជាយ៉ាងនេះ ការប្រក... |
article_8897.txt | Manchester City បានប្រកាសពីការសម្រេចបានលទ្ធផលមួយជំហានទៀត ក្នុងការនាំកីឡាករ Erling Haaland មកកាន់ក្លិប តាមរយៈការឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Borussia Dortmund។ | Manchester City បានចេញសេចក្តីថ្លែងការណ៍ខ្លីថា៖«យើងបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ជាមួយ Borussia Dortmund សម្រាប់ការផ្ទេរខ្សែប្រយុទ្ធ Erling Haaland មកកាន់ក្លិបនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២»។ បើតាម Man city ការផ្ទេរនេះ នៅតែស្ថិតក្រោមលក្ខខណ្ឌចុងក្រោយរបស់ក្លិបជាមួយនឹងកីឡាករ Haaland ។ បើតាមមានការព្រមព្រៀងជាផ្លូវការនោះ ទ... |
article_8898.txt | ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool និង Heung Min Son របស់ Tottenham Hotspur ឈ្នះស្បែកជើងមាស (Golden Boot) ក្នុងរដូវកាលតែមួយ។ Salah និង Son ក្នុងរដូវកាលនេះរកបាន ២៣គ្រាប់ស្មើគ្នា។ ចំណែកអ្នកចាំទី Alisson និង Ederson ឈ្នះស្រោមដៃមាស។ | Salah សញ្ជាតិអេហ្សីបក្លាយជាកីឡាករទីបួនដែលបានបញ្ចប់រដូវកាលរបស់ Premier league មានគ្រាប់ស៊ុតនិងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមច្រើនជាងគេ, បន្ទាប់ពីកីឡាករ Andy Cole ឆ្នាំ ១៩៩៣-៩៤, Jimmy Floyd Hasselbaink ឆ្នាំ ១៩៩៨-៩៩ និង Harry Kane ឆ្នាំ ២០២០-២១។ កីឡាករវ័យ២៩ឆ្នាំរូបនេះ ក្លាយជាកីឡាករឈ្នះស្បែកជើងមាស៣លើកនៅ Premier league ឈរពីក្... |
article_8899.txt | Liverpool បានយកឈ្នះ Chelsea ដោយការទាត់ប៉េណាល់ទីដើម្បីលើកពាន FA Cup ជាលើកទី៨។ នេះជារដូវកាលមួយដ៏អស្ចារ្យរបស់ក្រុមលោក Jurgen Klopp ដែលអាចឈ្នះពាន៤ក្នុងរដូវកាលតែមួយ។ | ជំនួប១២០នាទី នៅកីឡដ្ឋាន Wembley បានបញ្ចប់ដោយគ្មានការស៊ុតបាល់បញ្ចូលទី។ ឈានដល់ការទាត់ប៉េណាល់កំណត់ឈ្នះចាញ់ Liverpool បានយកឈ្នះ ៦-៥។ នេះជាស្លាកស្នាមចាស់រវាង Chelsea និង Liverpool ដោយហង្សក្រហមក៏បានយកឈ្នះតោខៀវ ១១-១០ ផងដែរដោយការទាត់ប៉េណាល់ទី ក្រោយក្រុមទាំងពីរស្មើ ០-០ នាវគ្គផ្តាច់ព្រ័ត្រ Carabao Cup។ ក្រោយឈ្នះ Carabao Cup និង ... |
article_89.txt | មេដឹកនាំកូរ៉េខាងជើងបានអំពាវនាវឱ្យពង្រឹងសមត្ថភាពនុយក្លេអ៊ែរ ក្នុងបរិបទដែលប្រទេសនេះកំពុងប្រឈមមុខនឹងស្ថានភាពសន្តិសុខពិភពលោកមិនឋិតថេរ។ | ទីភ្នាក់ងារព័ត៌មានមជ្ឈឹមរបស់កូរ៉េខាងជើង KCNA នៅថ្ងៃទី២៩ ខែមករា បានដកស្រង់សម្តីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អំឡុងដំណើរទស្សនកិច្ចទៅពិនិត្យកន្លែងផលិតសម្ភារៈនុយក្លេអ៊ែរ និងវិទ្យាស្ថានអាវុធនុយក្លេអ៊ែរថា ៖« ឆ្នាំនេះជាឆ្នាំដ៏សំខាន់ ដែលជាពេលវេលាដ៏សំខាន់បំផុតសម្រាប់យើងក្នុងការបំពេញភារកិច្ចនៅក្នុងផែនទីបង្ហាញផ្លូវ... |
article_890.txt | មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង នៅថ្ងៃទី១៨ ខែតុលា បាននិយាយថានឹងដោះលែងអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារប្រមាណ ៥០០០នាក់ ដែលត្រូវបានចាប់ខ្លួនអំឡុងពេលផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែកុម្ភៈ។ | កាលពីដើមខែកុម្ភៈ របបសឹកយោធាបានវាយដណ្តើមអំណាចនិងទម្លាប់មេដឹកនាំរដ្ឋាភិបាលស៊ីវិលលោកស្រី អ៊ុង សានស៊ូជីពីតំណែង។ហេតុផលនេះ បានបង្កជាការខឹងសម្បាខ្លាំងនិងផ្ទុះការតវ៉ាទ្រង់ទ្រាយធំពីសំណាក់ប្រជាជនមីយ៉ាន់ម៉ាឥតស្រាកស្រាន្តរហូតបណ្តាលឱ្យមានការបាញ់បោះនិងចាប់ខ្លួនមនុស្សរាប់ពាន់នាក់។ យ៉ាងណាមិញ នាថ្ងៃទី១៨នេះ ប្រមុខរបបសឹកមីយ៉ាន់ម៉ាលោក... |
article_8900.txt | រដ្ឋាភិបាលហ្វីលីពីនបានកំណត់ច្បាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games)។ ប្រាក់រង្វាន់ដែលកំណត់ដោយច្បាប់សាធារណរដ្ឋលេខ ១០៦៩៩ ផ្តល់ជូនអ្នកឈ្នះមេដាយមាសមួយចំនួន៣០០០០០ប៉េសូ (៥៧០០ដុល្លារ) មេដាយប្រាក់ ១៥០០០០ប៉េសូ (២៨០០ដុល្លារ) និងមេដាយសំរឹទ្ធ ៦០០០០ប៉េសូ (១១៥០ដុល្លារ)... | ក្រោយការប្រកួតផ្លូវការរយៈពេលមួយសប្តាហ៍ ក្រុមអត្តពលិកហ្វីលីពីនឈរនៅចំណាត់ថ្នាក់ទី៥ក្នុងតារាងមេដាយកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម ក្នុងចំណោមប្រទេសចូលរួមទាំង១១។ ហ្វីលីពីន ដណ្តើមបានមេដាយមាសបណ្តោះចំនួន៣៨ ប្រាក់៥៣ និងសំរឹទ្ធ៧៥ សរុប១៦៦គិតត្រឹមល្ងាចថ្ងៃទី១៩ ខែឧសភា។ ដើម្បីជាការលើកទឹកចិត្តដល់អត្តពលិកដែលដណ្តើមបានមេដាយជូនជាតិ រដ្... |
article_8901.txt | សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី៩ ខែឧសភា បានប្រកាសថា ជំនួបដែលបានផ្អាករវាងប្រេស៊ីល និងអាហ្សង់ទីន នៅវគ្គជម្រុះ World Cup តំបន់អាម៉េរិកខាងជើង នឹងត្រូវប្រកួតជាថ្មី ដើម្បីបង្រ្គប់ការប្រកួត។ | ជំនួបរវាងក្រុមកំពូលតារាងទ្វីបអាម៉េរិកខាងជើងទាំងពីរ ដែលត្រូវប្រកួតក្នុងខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែត្រូវបានផ្អាកអំឡុងចាប់ផ្តើមបាន៥នាទី ដោយសារតែមានកីឡាករអាហ្សង់ទីនមួយចំនួន មិនបានធ្វើតេស្តរកជំងឹកូវីដ-១៩ មុនពេលប្រកួត ។ ក្រុមមន្ត្រីសុខភិបាលទីក្រុង Sao Paulo បានចូលមកបឈ្ឈប់ការប្រកួតដល់ក្នុងកីឡដ្ឋាននោះភ្លាមៗ ដោយសារល្មើសច... |
article_8902.txt | លោក Erik ten Hag ថ្ងៃទី១៥ ខែឧសភា បាននិយាយថា លោកមិនធ្វើដំណើរជាមួយក្រុម Ajax Amsterdam សម្រាប់ការប្រកួតមិត្តភាពបិទរដូវកាលឡើយ។ លោក Ten Hag អះអាងថា លោកយកពេលវេលានោះទៅផ្តោតអារម្មណ៍លើការកសាង Manchester United ក្នុងនាមជាអ្នកចាត់ការថ្មី។ | លោក Ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុមបិសាចក្រហមកាលពីខែមេសាកន្លងទៅដោយជំនួសលោក Ralf Rangnick ពីរដូវកាលថ្មីចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។ ក្រោយដឹកនាំការប្រកួត Ajax ស្មើក្រុម Vitesse លទ្ធផល ២-២ លោក Ten Hag បាននិយាយក្នុងសន្និសិទកាសែតថា លោកនឹងមិនធ្វើដំណើរទៅប្រកួតមិត្តភាពក្រោយចប់រដូវកាលជាមួយ Ajax ឡើយ ដោយយកពេលវេលាផ្តោត... |
article_8903.txt | ការប្រជែងពានរង្វាន់ Premier League និង Serie A រដូវកាល ២០២១-២២ ត្រូវឈានដល់ការប្រកួតចុងក្រោយដូចគ្នាដើម្បីរកម្ចាស់ជើងឯក។ ម្ចាស់ការពារតំណែងជើងឯកលីគកំពូលអង់គ្លេស Manchester City ត្រូវប្រជែងជាមួយក្រុម Liverpool ខណៈ AC Milan និងម្ចាស់ការពារជើងឯក Inter Milan ត្រូវដណ្តើមគ្នាដើម្បីយកតំណែងជើងឯកលីគកំពូលអ៊ីតាលី។ | ក្នុងចំណោមការប្រជែងពាននៅលីគកំពូលទាំង៥នៅអឺរ៉ុប មានតែលីគ៣ទេដែលបានរកឃើញជើងឯករួចហើយ តាំងពីប៉ុន្មានសប្តាហ៍មុនម្លេះ។ Bayern Munich បានក្លាយជាម្ចាស់ជើងឯកអាល្លឺម៉ង់ Bundesliga មុនគេនៅរដូវកាលនេះ បន្ទាប់មក Paris Saint-Germain ក្លាយជាជើងឯក Ligue 1 របស់បារាំង និង Real Madrid គ្រងឈើងឯកលីគកំពូលអេស្ប៉ាញ La Liga។ Bayern Munich, Paris ... |
article_8904.txt | លោក Fred Rutten អតីតគ្រូជំនួយក្រុម PSV Eindhoven ថ្ងៃទី៨ ខែឧសភា បានបដិសេធសំណើរធ្វើជាគ្រូជំនួយរបស់លោក Erik ten Hag នៅក្លិបបិសាចក្រហម Manchester United។ លោក Rutten ក៏អះអាងបន្ថែមថា លោកមិនទុកចិត្តលើគម្រោងរបស់ក្រុមអង់គ្លេសមួយនេះ។ | Erik ten Hag ត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមថ្មីរបស់ក្រុមបិសាចក្រហម ដោយនឹងត្រូវជំនួសលោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្ន នៅរដូវកាលថ្មី ២០២២-២៣។ លោក Ten Hag នឹងចូលមកដឹកនាំក្រុមនៅត្រឹមប៉ុន្មានសប្តាហ៍បន្ទាប់ទៀត ដោយនឹងនាំគ្រូជំនួយនឹងបុគ្គលិករបស់លោកនៅ Ajax មកទឹកដីអង់គ្លេស តែលោកមិនអាចបញ្ចុះបញ្ចូលលោក Rutten បាន។ លោក Fre... |
article_8905.txt | លោក Antonio Conte អ្នកចាត់ការក្រុម Tottenham Hotspurs នាថ្ងៃទី១៣ ខែឧសភា បានចោទលោក Mikel Arteta ថាជាមនុស្សត្អូញត្អែរច្រើន បន្ទាប់ពីក្រុមលោកបានយកឈ្នះលើ Arsenal ដែលមានគ្នា១០នាក់ ក្នុងជំនួប London Derdy លទ្ធផល ៣-០។ Conte បានផ្តាំ Arteta ឱ្យយកចិត្តទុកដាក់លើក្រុមជាជាងតវ៉ារឿងការសម្រេចចិត្តរបស់អាជ្ញាកណ្តាល។ | លោក Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ បានបង្ហាញអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំងចំពោះការសម្រេចចិត្តពីសំណាក់អាជ្ញាកណ្តាលការប្រកួតលោក Paul Tierney បន្ទាប់ពីក្រុមត្រូវបានបំបាក់ដោយក្រុមមាន់ខ្នាយមាស Spurs ៣-០។ មិនត្រឹមតែប៉ុណ្ណោះ Arteta បានបដិសេធមិនបកស្រាយរឿងអាជ្ញាកណ្តាល ដោយលើកហេតុផលថា ការវាយតម្លៃដោយភាពស្មោះត្រង់លើមន្រ្តីអាជ្ញាកណ្តា... |
article_8906.txt | Carlos Yulo កីឡាករកាយសម្ព័ន្ធហ្វីលីពីន បានបញ្ចប់យុទ្ធនាការកីឡាស៊ីហ្គមេ (SEA Games) ដ៏អស្ចារ្យនៅប្រទេសវៀតណាម ដោយឈ្នះមេដាយ៥ និងប្រាក់២ សរុបចំនួន៧ តែម្នាក់ឯង។ | មិនមែនជារឿងសាមញ្ញឡើយសម្រាប់អត្តពលិកដែលចូលរួមប្រកួតកីឡាប្រចាំតំបន់អាស៊ាន ដែលអាចដណ្តើមបានមេដាយដល់ទៅ៧តែម្នាក់ឯង។ ប៉ុន្តែកីឡាករហ្វីលីពីន Yulo អាចធ្វើបាន ដោយដណ្តើមបានមេដាយមាស៥ និងប្រាក់២។ Yulo វ័យ២២ឆ្នាំ ដណ្តើមបានមេដាយមាសទី៥របស់ខ្លួនលើប្រភេទកីឡាកាយសម្ព័ន្ធវិញ្ញាសាសម្តែងលើរបារផ្ដេកផ្នែកបុរសនៅទី១៦ ខែឧសភា។ Yulo ទ... |
article_8907.txt | Everton ឡើងទៅតំបន់សុវត្ថិភាពវិញក្រោយយកឈ្នះ Leicester City ២-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣៤ នៅថ្ងៃទី៨ ខែឧសភា។ Manchester United ដែលអស់ឱកាសប្រជែងកៅអី Champions League ទៅហើយ ប្រឈមមិនបានលេង Europa League ថែមទៀត បន្ទាប់ពី West Ham United ឈ្នះ Norwich City ៤-០។ | ២គ្រាប់ដែលធ្វើបានដោយ Vitaliy Mykolenko និង Mason Holgate បានជួយក្រុម Everton ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Frank Lampard គេចផុតពីតំបន់ត្រូវកាត់ចោលទៅលីគទី២ Championship។ ឆ្លងកាត់ការប្រកួត៣៤លើក Everton រកបាន៣៥ពិន្ទុ ឈរនៅចំណាត់ថ្នាក់ទី១៦បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស។ Everton ដែលសល់មួយប្រកួតក្នុងដៃ នាំមុខ Burnley... |
article_8908.txt | Manchester City នៅតែបន្តគ្រងតំណែងជើងឯក Premier League នៅរដូវកាល ២០២១-២២ ក្រោយវាយបកយកឈ្នះ Aston Villa ក្នុងលទ្ធផល ៣-២ នៅជំនួបចុងក្រោយដោយនាំមុខគូប្រជែង Liverpool តែមួយពិន្ទុគត់។ Arsenal មិនអាចដណ្តើមចំណាត់ថ្នាក់ទី៤សម្រាប់កៅអី Champions League ជាមួយ Tottenham Hotspur បាន ខណៈ Manchester United ប្រជែងកៅអីលេងនៅ Europa League ... | ជំនួបចុងក្រោយបិទរដូវកាលដ៏តានតឹងសម្រាប់រដូវកាល ២០២១-២២ បានបញ្ចប់ហើយ នៅយប់ថ្ងៃទី២២ ខែឧសភា។ Man City ដណ្តើមបានជើងឯកក្របខណ្ឌលីគកំពូលអង់គ្លេសពីរឆ្នាំចុងក្រោយជាប់គ្នា និងជាការគ្រងតំណែងលើកទី៦របស់គេផងដែរ។ តាមរយៈជ័យជម្នះដោយការវាយបកលើក្រុម Aston Villa ដោយលទ្ធផល ៣-២ បានធ្វើឱ្យក្រុមលោក Pep Guardiola កើនពិន្ទុសរុបចំនួន៩៣ពិន្ទុ នាំម... |
article_8909.txt | Lionel Messi ឡើងឈរលើគេក្នុងបញ្ជីទស្សនាវដ្តី Forbes ក្នុងនាមអត្តពលិករកប្រាក់ចំណូលខ្ពស់បំផុតលើលោកប្រចាំឆ្នាំ២០២២ ចំនួន ១៣០លានដុល្លារអាម៉េរិក (មុនបង់ពន្ធ)។ កីឡាករបាល់បោះ LeBron James ឡើងទៅឈរចំណាត់ថ្នាក់ទី២ ជាមួយចំណូល ១២១,២លានដុល្លារ ខណៈ Cristiano Ronaldo រក្សាចំណាត់ថ្នាក់លេខ៣ដដែល ដោយរកបាន ១១៥លានដុល្លារ។ | ប្រាក់ចំណូលសរុបមុនបង់ពន្ធចំនួន ១៣០លានដុល្លារ ត្រូវបានខ្សែប្រយុទ្ធក្រុម Paris Saint-Germain រកបានក្នុងរយៈពេល១២ខែចុងក្រោយ តាមរយៈប្រាក់ឈ្នួលក្នុងកីឡាបាល់ទាត់ រួមជាមួយថ្លៃផ្សាយពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗ។ សម្រាប់ Messi នេះជាការដណ្តើមបានតំណែងកំពូលនៅក្នុងចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Forbes សារជាថ្មីក្នុងនាមអត្តពលិកមានប្រាក... |
article_891.txt | របបយោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែតុលា បានប្រកាសពីការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តផែនការសន្តិសុខផ្ដួចផ្ដើមដោយអាស៊ានឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ការប្រកាសនេះ ធ្វើឡើងមុនជំនួបកំពូលមេដឹកនាំអាស៊ាននៅសប្ដាហ៍ក្រោយដែលមេដឹកនាំរដ្ឋាភិបាលយោធាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយ។ ជាមួយគ្នានេះ របបយោធា ក៏បដិសេធមិនបញ្ជូនបុគ្គលអព្យាក្រឹ... | ក្នុងសេចក្ដីប្រកាសលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា អះអាងថា ខ្លួនប្រកាន់គោលការណ៍រស់នៅដោយសន្តិសហវិជ្ជមានជាមួយប្រទេសដទៃ ហើយបន្តសហការជាមួយអាស៊ានក្នុងការអនុវត្តអនុសាសន៍៥ចំណុច ដែលត្រូវបានឯកភាពកាលពីជំនួបខែមេសា។ ផែនការនេះ ត្រូវបានគាំទ្រជាទូទៅទាំងមហាអំណាចលោកខាងលិច និងចិនផងដែរ។ ទោះបង្ហាញជំហរសហការក្ដី អ្វីដែលគេម... |
article_8910.txt | ចុងក្រោយខ្សែប្រយុទ្ធ Kylian Mbappe ជ្រើសបន្តកុងត្រាថ្មីជាមួយ Paris Saint Germain រហូតដល់ឆ្នាំ ២០២៥ ធ្វើឱ្យក្តីរំពឹងរបស់ Real Madrid ដែលចង់បានរូបគេត្រូវសាបសូន្យ។ ខ្សែប្រយុទ្ធ២៣ឆ្នាំ ក៏បានសន្យាបង្កើតរឿងដ៏អស្ចារ្យបន្ថែមទៀតសម្រាប់ PSG។ | មុនការប្រកួតជាមួយក្រុម Metz នារាត្រីឈានចូលថ្ងៃទី២២ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងត្រូវបានក្លិបប្រកាសថាបា នបន្តកិច្ចសន្យាថ្មីបន្តជាមួយក្លិប។ PSG យកឈ្នះក្រុម Metz លទ្ធផល ៥-០ ហើយ Mbappe ស៊ុតគ្រាប់បាល់ Hat-Trick ជាការអបអរការចុះកិច្ចសន្យាថ្មីនេះ ខណៈ២គ្រាប់ទៀតស៊ុតដោយ Neymar JR និង Angel Di Maria។ «ខ្ញុំចង់ប្រកាសថាខ្ញុំបាន... |
article_8911.txt | ភ្នំពេញ៖ Everton គេចផុតពីតំបន់កាត់ចោល នៅក្របខណ្ឌ Premier League ក្រោយយកឈ្នះ Crystale ៣-២ នៅថ្ងៃទី២០ ឧសភា។ | ក្នុងការប្រកួតដើមតង់ទី១ ដំបូង ក្រុមទាំងពីរ បានវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី២១ ទើប Crystale Palace រកបាន១គ្រាប់មុន ដោយខ្សែប្រយុទ្ធ J. Matata តាមរយៈការលើកបាល់ពិន័យពីសំណាក់កីឡាករ E. Eze មុននឹងកីឡាករ J. Ayew រកគ្រាប់ទី២ ឱ្យ Crystale នៅនាទី៣៦ មុនចប់ការប្រកួតតង់ទី១។ ឈានចូលតង់ទី២ បានត្រឹមតែ៩នាទីប៉ុណ្ណោះ កីឡាករ M. Keane ប... |
article_8912.txt | លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ថ្ងៃទី១៥ ខែឧសភា បានស្នើទៅកាន់អ្នកគាំទ្រក្រុមមេឃខៀវឱ្យចេញមកគាំទ្រទាំងក្នុងនិងក្រៅទីលាននាជំនួបចុងក្រោយ Premier league ទល់ Aston Villa ខណៈខកខានបង្កើនពិន្ទុនាំមុខ ក្រោយស្មើ West Ham ។ លោក Guardiola ក៏សន្យាថា នឹងផ្តល់គ្រប់យ៉ាងដើម្បីឈ្នះពានរង្វាន់នាជំនួបចុងក្រោយសម្រាប់អ្នកគ... | នាជំនួបថ្ងៃទី១៥ ខែឧសភា ក្រុមមេឃខៀវ Man City ប្រកួតស្មើលទ្ធផល ២-២ ជាមួយក្រុម West Ham United។ ក្លិបញញួរយក្ស បានបើកការនាំមុខលើក្រុមកំពូលតារាងមេឃខៀវលទ្ធផល ២-០ នៅវគ្គទីមួយដោយធ្វើបានដោយកីឡាករ Jarrod Bowen។ ចូលវគ្គទីពីរក្រុមមេឃខៀវអាចស្វែងរក២គ្រាប់តាមស្មើវិញដោយកីឡាករ Jack Grealish ខណៈកីឡាករ Vladimir Coufal របស់ West Ham ទាត់... |
article_8913.txt | លោក Diego Simeone គ្រូបង្វឹក Atletico Madrid ថ្ងៃទី៤ខែ មីនា បានសន្យាថា នឹងធ្វើឱ្យក្រុម Manchester City ដែលដឹកនាំដោយលោក Pep Guardiola ទទួលការឈឺចាប់ក្នុងជំនួបនៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមជើងទីមួយ។ | ក្រុម Atletico Madrid បានទម្លាក់ក្រុមបិសាចក្រហម Manchester United លទ្ធផលសរុប ២-១ នាជំនួប Champions League វគ្គ១៦ក្រុម។ Manchester City ទម្លាក់ក្រុម Sporting CP របស់ព័រទុយហ្គាល់នាវគ្គ១៦ក្រុម។ លោក Simeone និងលោក Guardiola សុទ្ធសឹងតែធ្លាប់ដឹកនាំក្រុមប្រកួតប៉ះគ្នាចំនួន៣លើករួចមកហើយ។ ដោយអំឡុងរដូវកាល ២០១៥-១៦ លោក Guardiola ដឹក... |
article_8914.txt | លោក Xavi Hernandez ថ្ងៃទី៣ ខែមីនា បានផ្ដល់សន្យាចំពោះក្លិប Barcelona ព្រមទាំងអ្នកគាំទ្រថា នឹងបន្តប្រយុទ្ធឱ្យអស់ពីសមត្ថភាពរហូតដល់នាទីចុងក្រោយសម្រាប់ការប្រជែងពានរង្វាន់ La Liga ក្នុងរដូវកាល ២០២១-២២ ។ ក្រុមអ្នកមានបុណ្យ ឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយ Real Madrid ។ | ក្រុមរហ័ស្សនាមអ្នកមានបុណ្យបានប្រកួតយកឈ្នះក្រុមភ្ញៀវ Sevilla យ៉ាងលំបាកក្នុងទឹកដីកីឡដ្ឋាន Camp Nou ដោយលទ្ធផល ១-០។ ខ្សែបម្រើវ័យក្មេង Pedri ស៊ុតបានមួយគ្រាប់នៅនាទី៧២ ហើយជួយនាំក្រុមស្ថិតនៅតំបន់ Catalonia ឡើងឈរលំដាប់លេខ២ ពីក្រោយ Real Madrid ដែលនាំមុខ១២ពិន្ទុ។ និយាយក្នុងសន្និសីទក្រោយទទួលជ័យជម្នះ លោក Xavi បានបង្ហាញអារម្មណ៍សប្បា... |
article_8915.txt | Cristiano Ronaldo បំបែកកំណត់ត្រាថ្មីដោយធ្វើបានគ្រាប់បាល់ Hat-tricks ចំនួន៥០ដង សម្រាប់អាជីពលេងនៅក្លិប បន្ទាប់ពីជួយ Manchester United យកឈ្នះលើក្រុម Norwich City លទ្ធផល ៣-២ នាថ្ងៃទី១៥ ខែមេសា។ | ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល បានក្លាយជាកីឡាករដំបូងគេក្នុងពិភពលោកដែលធ្វើបានកំណត់ត្រារកបាន Hat-tricks ដល់ទៅ៦០ដង (៥០ដងសម្រាប់អាជីពលេងឱ្យក្លិប) ត្រឹមវ័យ ៣៧ឆ្នាំ។ នេះជាការធ្វើបាន Hat-tricks លើកទីបីសម្រាប់អាជីពនៅក្រុមបិសាចក្រហម ដោយពីរលើកនៅឆ្នាំ ២០០៨ និង ២០២២ ហើយនៅក្លិបសេះបង្កង់ Juventus បីលើកដូចគ្នា។ ចំណែក ៤៤ លើកផ្សេងទៀតគ... |
article_8916.txt | អតីតខ្សែការពារ Rio Ferdinand របស់ក្លិប Manchester United នាថ្ងៃទី១១ ខែមេសា បានរិះគន់ទៅអតីតក្លិប ជុំវិញការទិញកីឡាករ។ អតីតខ្សែការពារអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា រយៈពេល១០ឆ្នាំនេះ កីឡាករដែល Man Utd បានចុះកិច្ចសន្យាទិញមកទឹកដី Old Trafford នោះ មានតែកីឡាករមួយរូបប៉ុណ្ណោះ ដែលជួយឱ្យក្លិបល្អប្រសើរឡើង គឺ Bruno Fernandes ។ | អ្នកវិភាគបាល់ទាត់ជាច្រើន មើលឃើញថា ក្លិប Man Utd ត្រូវការពង្រឹងក្រុមបន្ថែមទៀត ក្រោយប្រឈមមុខធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅរដូវកាលខាងមុខ បន្ទាប់ពីប្រកួតចាញ់ Everton កាលពីថ្ងៃទី៩ ខែមេសា។ Manchester United ឈរលេខ៧ ក្រោម Tottenham Hot Spurs ដែលឈរលេខ៤ ដែលមានគម្លាតខុសគ្នា ៦ពិន្ទុ។ អតីតខ្សែការពារបិសាចក្រហម Rio Fe... |
article_8917.txt | គ្រូបង្វឹកក្រុម Inter Milan លោក Simone Inzaghi ថ្ងៃទី៤ ខែមីនា បានអះអាងថា ក្រុមលោកនឹងបន្តប្រដេញពិន្ទុជាមួយក្រុម AC Milan និង Napoli សម្រាប់តំណែងជើងឯកពានរង្វាន់ Serie A បន្ទាប់ពីឈ្នះក្រុមសេះបង្កង់ Juventus លទ្ធផល ១-០។ | ១គ្រាប់បាល់ពិន័យ១១ម៉ែត្រពីខ្សែបម្រើសញ្ជាតិតួកគី Hakan Calhanoglu ជួយក្លិប Inter Milan មាន ៦៣ពិន្ទុ ពីជំនួប Derby d’Italia ឡើងឈរលេខ៣ និងឈរក្រោមក្រុម SSC Napoli លេខ២ និង AC Milan ឈរលេខ១ មាន៦៦ពិន្ទុស្មើគ្នា។ លោក Massimiliano Allegri អ្នកចាត់ការដែលដឹកនាំក្រុមសេះបង្កង់ ទទួលស្គាល់ថា ក្រុមលោកអស់ឱកាសប្រជែងពាន។ ថ្លែងប្រាប់ទៅកាន... |
article_8918.txt | លោក Gary Neville ថ្ងៃទី២០ ខែមេសា រិះគន់ក្លិប Manchester United ថា ជាក្លិបដែលខូចខាតរចនាសម្ព័ន្ធទាំងក្នុងទីលាននិងក្រៅទីលាន បន្ទាប់ពីប្រកួតចាញ់ក្រុម Liverpool លទ្ធផល ៤-០។ | ៤គ្រាប់ របស់ម្ចាស់ផ្ទះរកបានដោយ Luiz Diaz, Mohamed Salah និង Sadio Mane។ បរាជ័យនេះ បានធ្វើឱ្យក្រុមបិសាចក្រហមរងសម្ពាធជាថ្មីពីការប្រជែងកៅអីទៅ UEFA Champions League រដូវកាលក្រោយ។ យ៉ាងណាមិញ ជ័យជម្នះលើក្រុម Man Utd បានរុញច្រានក្រុមហង្សក្រហមឡើងឈរកំពូលតារាង Premier League មាន៧៦ពិន្ទុលើក្រុម Manchester City ៧៤ពិន្ទុ។ Man City ... |
article_8919.txt | សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នាថ្ងៃទី៧ ខែមេសា បានអនុម័តការផ្លាស់ប្តូរលើច្បាប់ហិរញ្ញវត្ថុលើការចំណាយលើសកំណត់ Financial Fair Play (FFP) សំដៅកាត់បន្ថយបំណុលរបស់ក្លិប។ | ដូចជាការរំពឹងទុក សហព័ន្ធបាល់ទាត់ប្រចាំតំបន់អឺរ៉ុប បានសម្រេចចិត្តក្នុងការកែសម្រួលឡើងវិញលើច្បាប់ហរិញ្ញវត្ថុរបស់ខ្លួនជុំវិញការចំណាយលើសកំណត់ ដែលបានចែងឡើងតាំងពីឆ្នាំ ២០១០ មក។ Financial Fair Play បង្កើតឡើងដើម្បីជួយដោះស្រាយការកាត់បន្ថយបំណុលដែលកើនចំណោមក្លិបទូទាំងទ្វីបអឺរ៉ុប។ ច្បាប់ថ្មីដែលទើបកែប្រែនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការច... |
article_892.txt | ស្ថានទូតចិនប្រចាំទីក្រុងកង់បេរ៉ា នៅថ្ងៃទី៩ ខែតុលា បានរិះគន់អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott ដែលរិះគន់ទីក្រុងប៉េកាំងខ្លាំងអំឡុងដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់។ លោក Abbott ចោទចិនថា ធ្វើសកម្មភាពបំពានមិនត្រឹមតែតៃវ៉ាន់ឡើយ តែដាក់គោលដៅលើអូស្ត្រាលីថែមទៀត។ ស្ថានទូតចិនចាត់ទុកលោក Abbot... | អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី Tony Abbott បានធ្វើឱ្យទីក្រុងប៉េកាំងឆេះដុំយ៉ាងខ្លាំងចំពោះការអធិប្បាយរបស់លោកអំឡុងទស្សនកិច្ចនៅកោះតៃវ៉ាន់នៅក្នុងសប្ដាហ៍នេះ។ ក្នុងដំណើរទស្សនកិច្ចលក្ខណៈឯកជនទៅកាន់ដែនកោះដែលចិនចាត់ទុកជាអាណាខេត្តមួយរបស់ខ្លួន លោក Abbott បានរិះគន់រដ្ឋាភិបាលចិនចំៗជុំវិញទង្វើដែល... |
article_8920.txt | លោក Nasser Al-Khater នាយក World Cup កាតា នាថ្ងៃទី៣០ ខែមីនា និយាយថា លោកចង់ជួបពិភាក្សាជាមួយលោក Gareth Southgate គ្រូបង្វឹកក្រុមអង់គ្លេស ដែលបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត អំពីបញ្ហាស្រលាញ់ភេទដូចគ្នានិងសិទ្ធិមនុស្ស នា World Cup នៅកាតា។ | ការស្រលាញ់ភេទដូចគ្នា គឺជារឿងដែលខុសច្បាប់នៅក្នុងរដ្ឋ ដែលស្ថិតនៅតាមឈូងសមុទ្រពែរ្សមួយនេះ និងបញ្ហាសិទ្ធិរបស់ស្ត្រី។ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) រកឃើញថា មានជនអន្តោប្រវេសន៍រាប់ពាន់នាក់ ដែលធ្វើការនៅកាតា រងការកេងប្រវ័ញ្ញ។ ប្រទេសកាតា បានបដិសេធលើបញ្ហាទាំងនេះជាច្រើនលើក។ ជុំវិញករណីនេះ គ្រូបង្វឹកជ... |
article_8921.txt | ម្ចាស់ផ្ទះកាតា នឹងទទួលបានប្រាក់ចំណូលសរុបពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ ចំនួន ៤,៦៦៦ លានដុល្លារ ដែលក្នុងនោះ ៣,៨០៧ លានដុល្លារស្មើនឹង៨២ភាគរយ ទទួលបានរួចហើយ តាមរយៈការចុះកិច្ចសន្យានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ នេះបើតាមការចុះផ្សាយរបស់ FIFA លើវេបសាយផ្លូវការរបស់ខ្លួន។ | ក្នុងចំណោមប្រាក់ចំណូលស្នូលទាំង៥ប្រភេទនេះ រួមមានសិទ្ធិផ្សាយតាមទូរទស្សន៍ ជាចំណូលច្រើនបំផុត ចំនួន២,៦៤០លានដុល្លារ ដែលស្មើនឹង ៥៦ភាគរយ តាមពីក្រោយដោយសិទ្ធិទីផ្សារ ២៩ភាគរយ ស្មើនឹងទឹកប្រាក់ ១,៣៥៣លានដុល្លារ។ សិទ្ធិបដិសណ្ឋារកិច្ច ជាមួយការលក់សំបុត្រមានតម្លៃ ៥០០លានដុល្លារ ស្មើនឹង១១ភាគរយ រួមនឹងសិទ្ធិផ្តល់អាជ្ញាប័ណ្ណ ៣ភាគរយ (១៤០លានដុ... |
article_8922.txt | លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសស្វាគមន៍ក្រុមជម្រើសជាតិរុស្សីត្រឡប់ទៅកាន់ពិភពបាល់ទាត់វិញភ្លាមៗ បើការលុកលុយលើប្រទេសអ៊ុយក្រែនបានបញ្ចប់។ | ក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់របស់រុស្ស៊ីត្រូវបានរារាំងមិនឱ្យលេងក្នុងការប្រកួតរបស់ FIFA និង UEFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោក ក្រោយលោកពូលទីនបញ្ជាទ័ពឈ្លានពានអ៊ុយក្រែនខុសច្បាប់អន្តរជាតិ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក Infantino អះអាងថាការរក្សាការសន្ទនាជាមួយមន្ត្រីសហព័ន្ធរុស្ស៊ីនៅបើកចំហ២៤ម៉ោង ប្រសិនស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុ... |
article_8923.txt | លោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ មានជំងឺមហារីកក្រពេញប្រូស្តាតកម្រិតធ្ងន់ និងស្ថិតក្រោមការតាមដាន និងព្យាបាល។ | នៅក្នុងកម្មវិធីទូរទស្សន៍ហូឡង់ Humberto អតីតអ្នកចាត់ការ Manchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះ បានបង្ហាញពីរោគវិនិច្ឆ័យរបស់ខ្លួន ជុំវិញបញ្ហាជំងឺមហារីក ទៅកាន់អ្នកទស្សនារាប់លាននាក់។ ទោះស្ថិតក្នុងស្ថានភាពជំងឺ ប៉ុន្តែលោក Van Gaal ប្រកាសថា នឹងនៅតែបន្តតួនាទីជាគ្រូក្រុមជម្រើសជាតិហូឡង់ដដែល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់... |
article_8924.txt | ក្លិបអធិរាជស Real Madrid ថ្ងៃទី១៨ មេសា បានបន្តបោះជំហានខិតកាន់តែជិតតំណែងម្ចាស់ជើងឯកពានរង្វាន់ក្របខណ្ឌកំពូលអេស្ប៉ាញ La Liga ក្រោយវាយបកយកឈ្នះលើក្រុម Sevilla លទ្ធផល ៣-២។ | ជ័យជម្នះលើក្រុមម្ចាស់ផ្ទះ Sevilla បានមកពីការស៊ុតដោយកីឡាករ Rodrygo, Nacho Fernandez និង Karim Benzema នាវគ្គទីពីរ។ ២គ្រាប់របស់ Sevilla នាំមុខលើ Real Madrid រកបានដោយកីឡាករខ្សែបម្រើ Ivan Rakitic និង Erik Lamela នៅក្នុងវគ្គទីមួយ។ Real Madrid បន្តនាំមុខលើកំពូលតារាង La Liga ដោយនាំមុខរហូតដល់ទៅ១៥ពិន្ទុ នៅពីលើក្រុមលេខពីរ Barcel... |
article_8925.txt | ទីក្រុងហាណូយ បានប្រារព្ធពិធីរាប់ថយក្រោយ៣១ថ្ងៃ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ នៅទីតាំង Hoan Kiem Lake កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ។ អត្តពលិក គ្រូបង្វឹក និងប្រតិភូចូលរួមផ្សេងទៀត មានជាង៣០០០នាក់ បានរត់ប្រណាំង ក្រោយពីការបើកកម្មវិធី ។ | នៅសល់៣១ថ្ងៃទៀត ការប្រកួតស៊ីហ្គេមលើកទី៣១ នៅវៀតណាម នឹងចាប់ផ្ដើម ដោយមានរយៈពេលជាង១០ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ២៣ ឧសភា នៅទីក្រុងហាណូយ ។ វៀតណាម បានប្ដេជ្ញា នឹងរៀបចំព្រឹត្តិការណ៍កីឡាក្នុងតំបន់នេះ ឲ្យទទួលបានជោគជ័យ និងសុវត្ថិភាព ដើម្បី ទទួលបានការសរសើរពីបណ្ដាប្រទេសចូលរួម ។ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនហាណូយ និយាយ ក្នុ... |
article_8926.txt | ការប្រកួតវាយកូនបាល់មិនថាកម្មវិធី Grand Slam, ATP Tour, WTA Tour ឬក៏ BNP Paribas Tour ក្តី តែងតែផ្តល់នូវទឹកប្រាក់ជាច្រើនលើសលុបសម្រាប់ម្ចាស់ជើងឯកដែលបានឈ្នះ។ ប្រាក់រង្វាន់ គួបផ្សំនឹងប្រាក់ចំណូលផ្សេងទាំងពេលធ្វើជាកីឡាករ និងការងារក្រោមចូលនិវត្តន៍ ធ្វើឱ្យកីឡាករវាយកូនបាល់មានទ្រព្យសម្បត្តិច្រើន។ | ខាងក្រោមនេះជាកីឡាករវាយកូនបាល់ដែលមានជាងគេទាំងក្នុងពិភពលោកដែលបើតាមការផ្សាយពីគេហទំព័រ Celebrity Net Worth៖ ១. Ion Tiriac មានទ្រព្យសម្បត្តិ២ពាន់លានដុល្លារ។ក្រោយបញ្ចប់អាជីពជាកីឡាករលោកបានក្លាយជាអ្នកជំនួញដោយបានបង្កើតធនាគាមួយក្នុងឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ន ២. Roger Federer ឈ្នះពានរង្វាន់ Grand Slam ២០លើក មានទ្រព្យសម្បត្តិ... |
article_8927.txt | អ្នករត់ប្រណាំងជនជាតិរុស្ស៊ី និងបេឡារុស នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការរត់ប្រណាំងម៉ារ៉ាតុងនាទីក្រុងបូស្តុនឡើយ។ អ្នករៀបចំកម្មវិធីរត់ប្រណាំងដ៏ធំមួយនេះបញ្ជាក់បែបនេះនាថ្ងៃទី៦ ខែមេសា។ | បើតាមសមាគមអត្តពលិកទីក្រុងបូស្តុន អ្នកចូលរួមជនជាតិរុស្ស៊ី និងបេឡារុស មិនអាចចូលរួមថ្ងៃទី១៨ ខែឧសភាខាងមុខ។ ប៉ុន្តែពលរដ្ឋរុស្ស៊ី និងបេឡារុសដែលមិនស្នាក់នៅក្នុងប្រទេស ត្រូវបានអនុញ្ញាតឱ្យចូលរួម ប៉ុន្តែមិនស្ថិតក្រោមទង់ជាតិតំណាងប្រទេសឡើយ។ «ដូចមនុស្សជាច្រើនជុំវិញពិភពលោក យើងរន្ធត់ចិត្ត និងមានការតក់ស្លុតជាខ្លាំងនូវអ្វីដែលបានឃើញ រប... |
article_8928.txt | មានកីឡាករបាល់ទាត់ជាមួយចំនួនបានបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ពួកគេហើយបន្តចាប់យកអាជីពជាគ្រូបង្វឹក ឬអ្នកចាត់ការក្រុមវិញ ហើយមួយភាគធំក៏មិនបាត់មុខពីវិស័យនេះ។ យ៉ាងណា ក្នុងចំណោមពួកគេ មានអតីតកីឡាករខ្លះបានងាកទៅរកអាជីពនយោបាយបន្ទាប់វិញ ខណៈអ្នកខ្លះជោគជ័យ ឯខ្លះទៀតត្រូវនិរទេសខ្លួនក៏មាន។ | ខាងក្រោមនេះយើងនឹងបង្ហញលោកអ្នកអំពីអតីតកីឡាករល្បីឈ្មោះចំនួន១០រូប ដែលចាប់យកអាជីពនយោបាយក្រោយចូលនិវត្តន៍ពីបាល់ទាត់៖ ១.Pele វីរបុរស់ប្រេស៊ីលរូបនេះ ធ្លាប់បម្រើការជារដ្ឋមន្ត្រីកីឡារបស់ប្រទេសប្រេស៊ីល។ Pele បានបង្កើត «ច្បាប់Pelé» ដែលព្យាយាមកាត់បន្ថយអំពើពុករលួយក្នុងវិស័យបាល់ទាត់ប្រេស៊ីល ប៉ុន្តែបានចាកចេញពីតំណែងក្នុងឆ្នាំ ២០០១ ដោយស... |
article_8929.txt | លោក Mauricio Pochettino គ្រូបង្វឹក Paris Saint Germain និងខ្សែការពារ Marquinhos នាថ្ងៃទី១៨ខែមេសា បាននិយាយរិះគន់ចំៗទៅកាន់អ្នកគាំទ្រក្រុមខ្លួននាកីឡដ្ឋាន Parc des Princes ថា ខ្វះខាតការគាំទ្រ អំឡុងការប្រកួត Classique រវាង PSG និង Olympique Marseille។ | ក្រុមរហ័សនាមអ្នកមានបារាំង PSG បានប្រយុទ្ធយកឈ្នះក្នុងលទ្ធផល ២-១ លើក្រុមភ្ញៀវ។ ជ័យជម្នះដែលរកបាន ដោយការស៊ុតបាល់បញ្ជូលទីរបស់ខ្សែប្រយុទ្ធ Neymar JR នៅនាទី១២ និង Kylian Mbappe នាទី៤៥+៥ នាវគ្គទីមួយ។ កីឡាករ Dimitri Payet ជាអ្នកស៊ុតគ្រាប់បាល់ ១គ្រាប់លើ PSG វិញនៅនាទី ២២។ ជាមួយជ័យជម្នះបានរុញក្រុម PSG ឱ្យបន្តនាំមុខនៅកំពូលតារាងដែលម... |
article_893.txt | វ៉ាស៊ីនតោន — ក្នុងពេល៩ខែក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំទៅមិញ មានអ្នកចាញ់មួយថែមទៀត គឺការស្ទង់មតិខាងនយោបាយ ដោយការវិភាគថ្មីមួយបង្ហាញថា ការស្ទង់មតិកាលពីឆ្នាំ២០២០ នៅមុនការបោះឆ្នោតកាលពីថ្ងៃទី៣ វិច្ឆិកាឋិតក្នុងបណ្តាការស្ទង់មតិត្រូវតិចបំផុត ក្នុងពេលជាច្រើនទសវត្សរ៍កន្ល... | អង្គការប្រចាំអាជីពនៃឧស្សាហកម្មស្ទង់មតិ គឺសមាគមអាមេរិកាំងខាងការសិក្សាស្រាវជ្រាវមតិសាធារណៈនិយាយថា ខ្លួនបានពិនិត្យសើរើមើលការស្ទង់មតិ២៨៥៨ដោយមានរួមបញ្ចូលការស្ទង់មតិកម្រិតជាតិ និងកម្រិតរដ្ឋរាប់រយ ហើយរកឃើញថាការស្ទង់មតិទាំងនេះ បានប៉ាន់ប្រមាណស្ទើរចំពោះការគាំទ្រលោក Donald Trump ដែលបានកាន់តំ... |
article_8930.txt | Conor McGregor កីឡាករប្រដាល់ Ultimate Fighting Championship (UFC) នឹងប្រឈមការចោទប្រកាន់ ៦ករណីផ្សេង ពាក់ព័ន្ធនឹងការបើកបរ ដែលអាចបង្កគ្រោះថ្នាក់ កាលពីខែមីនាកន្លងទៅ។ | McGregor នឹងត្រូវឡើងតុលាការម្ដងទៀត នៅថ្ងៃទី២៣ មិថុនា ពីបទ បើកបរដែលអាចបង្កការគ្រោះថ្នាក់ ការផាកពិន័យការបើកបរ គ្មានប័ណ្ណបើកបរ ការមិនព្រមធ្វើប័ណ្ណបើកបរ គ្មានប័ណ្ណធានារ៉ាប់រង និងការមិនព្រមធ្វើប័ណ្ណធានារ៉ាប់រង។ នេះបើតាមសេចក្តីរាយការណ៍ នាថ្ងៃទី៧ មេសា។ កីឡាករប្រដាល់ UFC រូបនេះ ត្រូវបានចាប់ខ្លួននាទីក្រុង Dublin កាលពីថ្ងៃ២២ ខែម... |
article_8931.txt | អតីតខ្សែប្រយុទ្ធបិសាចក្រហម Manchester United លោក Wayne Rooney នាថ្ងៃទី៥ ខែមីនា បានបង្ហាញការជឿជាក់ថា ខ្សែបម្រើ Paul Pogba គួរតែដល់ពេលចាកចេញពីក្រុមបិសាចក្រហមនៅចប់រដូវកាល២០២១-២២។ | ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba ជាកីឡាករដែលក្រុមបិសាចក្រហមនាំចូលក្នុងតម្លៃថ្លៃបំផុត ក្នុងប្រវត្តិសាស្ត្រក្លិប ដែលផ្ទេរមកពីក្លិប Juventus ក្នុងឆ្នាំ ២០១៦។ ទោះជាយ៉ាងនេះ ការមកដល់របស់ខ្សែបម្រើបារាំងរូបនេះ មិនអាចជួយក្រុម Man UTD ឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស Premier League បានឡើយ។ មកដល់ពេលបច្ចុប្បន្ន អនាគតរបស់គេនៅក្លិបយក... |
article_8932.txt | Tottenham Hotspur ដណ្តើមបានចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ក្រោយយកឈ្នះ Newcastle United ៥-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នៅយប់ថ្ងៃទី៣ ខែមេសា។ West Ham ដែលឈ្នះ Everton ២-១ រំកិលខ្លួនទៅលេខរៀងទី៦ ខណៈ Manchester United ធ្លាក់ទៅលេខ៧ ដែលប្រឈមមិនបានលេង Champions League រដូវកាលក្រោយ។ | ៥គ្រាប់របស់ Spurs ធ្វើបានដោយខ្សែការពារ Ben Davies, Matt Doherty, Heung-Min Son, Emerson Steven និង Bergwijn បានជួយក្រុម Spurs របស់ក្រុមលោក Antonio Conte យកឈ្នះសារិកាព្រៃ ៥-១។ មួយគ្រាប់របស់ក្លិបដែលមានម្ចាស់អ្នកមានថ្មី Newcastle សម្រេចបានដោយ Fabian Schaer។ ឈានទៅកាន់ចំណាត់លេខ៤ ដែលជាចំណាត់ថ្នាក់បានកៅអី Champions League ក្រ... |
article_8933.txt | ក្រុមតោខៀវ Chelsea នឹងទទួលស្វាគមន៍ក្រុមអធិរាជស Real Madrid ក្នុងជំនួបពានរង្វាន់ UEFA Champions League វគ្គ១/៤ នាកីឡដ្នាន Stamford Bridge ថ្ងៃទី៧ ខែមីនា។ ចំណែកឯ Villarreal ទទួលក្រុម Bayern Munich។ | មុនមកដល់ជំនួបក្នុង Champions League ទល់ក្រុមអធិរាជស ក្រុមតោខៀវដែលដឹកនាំដោយ Thomas Tuchel បានប្រកួតចាញ់ក្រុម Brentford ក្នុងលទ្ធផល ៤-១ នៃជំនួប Premier League។ ចំណែក Real Madrid មុនជំនួបនេះ បានយកឈ្នះលើក្រុម Celta Vigo លទ្ធផល ២-០ នៃក្របខណ្ឌ La Liga។ ក្រុមតោខៀវ Chelsea និងក្រុម Real Madrid ធ្លាប់បានជួបគ្នាត្រឹមតែ៣លើកប៉ុណ... |
article_8934.txt | លោក Ralf Rangnick អ្នកចាត់ការបណ្តោះអាសន្នក្លិប Manchester United បាននិយាយថា ដើម្បីកសាងក្រុមឡើងវិញ ក្លិបត្រូវរុះរើឱ្យដូច Liverpool និង Manchester City។ យ៉ាងហោចណាស់រដូវកាលក្រោយ នឹងមានការនាំចូលកីឡាករថ្មីជាង១០នាក់មកកាន់ក្លិប។ | បិសាចក្រហម Man Utd ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool ក្នុងលទ្ធផល ៤-០ នៅថ្ងៃទី២០ ខែមេសា។ សម្រាប់រដូវកាលនេះ Man Utd ក្នុងជំនួប Liverpool នៅ Premier League បានរងបរាជ័យទាំងពីរជើង ដោយ Liverpool ធ្លាប់បានយកឈ្នះ ក្នុងទឹកដី Old Trafford លទ្ធផល ៥-០ ម្ដងហើយ កាលពីខែតុលាឆ្នាំ ២០២១ កន្លងទៅ ។ ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ និងស... |
article_8935.txt | អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Sepp Blatter និងលោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នឹងឡើងសវនាការនៅខែមិថុនាខាងមុខ ជុំវិញក្តីក្តាំពុករលួយ។ តុលាការស្វីសចោទលោក Blatter សូកប៉ាន់លោក Platini ជាទឹកប្រាក់ ២លានដុល្លារ អំឡុងអ្នកទាំងពីរនៅកាន់តំណែង។ | តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋអាជ្ញាប្រទេសស្វីសបានចោទលោក Blatter ថា បានរៀបចំការបង់ប្រាក់មិនត្រឹមត្រូវទៅឱ្យលោក Platini នៅឆ្នាំ២០១១ សម្រាប់ការងារពិគ្រោះយោបល់ ដែលលោកជាប្រធានក្រុមជម្រើសជាតិបារាំងឱ្យទទួលជ័យជម្នះជើងឯកអឺរ៉ុប Euro ឆ្នាំ ១៩៨៤។ ទាំងលោក Blatter និង Platini បានបដិសេធម្តងហើយម្តងទៀតក្នុងបទចោទរឿងអតីតក... |
article_8936.txt | ក្រុមការពារតំណែងជើងឯក FIFA World Cup បារាំងនឹងត្រូវជួបដាណឺម៉ាក ទុយនេស៊ី និងក្រុមត្រូវលេង play-off មួយទៀតក្នុងពូល D ខណៈការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២២។ ម្ចាស់ផ្ទះកាតា ត្រូវស្វាគមន៍អេក្វាទ័រ សេណេហ្គាល់ និងហូឡង់នៅពូល A ក្រោយការចាប់ឆ្នោតនៅយប់ថ្ងៃទី១ ខែមេសា។ | កាណាដា ដែលើបបង្ហាញខ្លួននៅ World Cup លើកដំបូងក្រោយអាក់ខាន៣៦ឆ្នាំពោលតាំងពីព្រឹត្តិការណ៍ឆ្នាំ១៩៨៦ ស្ថិតនៅពូល F ជាមួយក្រុមខ្លាំងបែលហ្ស៊ិក ម៉ារ៉ុក និងក្រូអាស៊ី។ សហរដ្ឋអាម៉េរិក នឹងត្រូវជួបជាមួយអង់គ្លេស អ៊ីរ៉ង់ និងក្រុមត្រូវជម្រុះ play-off ផ្តាច់ព្រ័ត្រតំបន់អឺរ៉ុបនៅពូល B ស្របពេលអេស្ប៉ាញ នឹងត្រូវប្រជែងជាមួយអាល្លឺម៉ង់ ជប៉ុន និង... |
article_8937.txt | នៅតែបន្តតាមដានស្ថានភាពសង្គ្រាមប្រទេសទាំងពីរ។ | នាសន្និសីទសារព័ត៌មានមួយ អ្នកកាសែតម្នាក់សួរថា តើលីគ Serie A ពិចារណាបញ្ឈប់ការផ្សាយការប្រកួតរបស់ខ្លួនក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា? លោក Casini ឆ្លើយភ្លាមថា ក្លិបអ៊ីតាលីបានសម្រេចចិត្តហើយក្នុងការបន្តការផ្សាយបន្តផ្ទាល់ការប្រកួតដដែល ដែលនេះមានន័យថា ជាការបញ្ជូនសារសន្តិភាពដល់អ្នកគាំទ្ររុស្ស៊ី។ ទោះយ៉ាងណាក៏ដោយ ប្រធាន Serie A បន្ថែមថា ... |
article_8938.txt | កាតា តាមរយៈសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នឹងផ្តល់ប្រាក់រង្វាន់ឱ្យក្រុមជើងឯក FIFA World Cup 2022 ចំនួន៤២លានដុល្លារ ឯលេខពីរ ៣០លានដុល្លារ។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកលើកទី២២ FIFA នឹងត្រូវចំណាយប្រាក់រង្វាន់ឱ្យក្រុមទាំង៣២ សរុប ៥២៥លានដុល្លារ។ | ទោះទើបរកឃើញ២៩ក្រុមមានកៅអីទៅកាតា ប៉ុន្តែការចាប់ឆ្នោតវគ្គចែកពូលការប្រកួត World Cup ឆ្នាំ២០២២ បានធ្វើឡើងរួចហើយនៅទីក្រុងដូហា ប្រទេសកាតានៅថ្ងៃទី១ ខែមេសា ។ ការប្រកួត World Cup នឹងចាប់ផ្តើម នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ។ បើតាមការផ្សាយរបស់កាសែត Doha News ក្នុងវគ្គជម្រុះតាមពូលចាប់ពីពូល A ដល់ H ក្រុមនីមួយៗនឹងទទួលបានប្រ... |
article_8939.txt | អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្ងៃទី១២ ខែមេសា និយាយថា លោកជឿជាក់លើក្រុមអាចឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតដ៏លំបាកនៅជើងទីពីរជាមួយ Chelsea ជាមុនសិន។ | ក្រុមអធិរាជស Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុងជំនួបជើងទីពីរនៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុម វេលាម៉ោង២ (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រ។ Real Madrid មានប្រៀបជាងក្រុម Chelsea ដោយកាលពីជើងទីមួយ បានយកឈ្នះលទ្ធផល ៣-១។ ទោះជាយ៉ាងណាក្តី ក្រុមដែលដឹកនាំដោយលោក Thomas Tu... |
article_894.txt | ភ្នំពេញ៖ មនុស្ស៤រូប ដែលជះឥទ្ធិពលល្អ ឬមិនល្អ ដល់សន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជាកន្លងមក។ សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងពិធីតែងតាំងលោក ស្វាយ សំអ៊ាង ជាអភិបាលខេត្តស្ទឹងត្រែង ជាផ្លូវការ នៅថ្ងៃទី៤ តុលានេះ។ | មនុស្សទាំង៤នាក់ ដែលសម្ដេច ស ខេង លើកឡើងនេះ គឺសំដៅទៅលើមេឃុំ ស្មៀន មេប៉ុស្តិ៍ និងមេភូមិ នៅតាមមូលដ្ឋានទាំងអស់ ដែលបម្រើប្រជាពលរដ្ឋមិនល្អ នាំឱ្យពួកគេឃ្នើសចិត្ត រហូតលែងចង់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។ ថ្លែងចំពោះមុខថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បាននិយាយដូច្នេះថា៖«នៅទីនេះ ខ្ញុំចង់និយាយអំពីតួអង្គ៤នាក់ ដ... |
article_8940.txt | ក្រុមជម្រើសជាតិកូឡុំប៊ីបានចែកផ្លូវជាមួយគ្រូបង្វឹក Reinaldo Rueda នាថ្ងៃទី១៨ ខែមេសា បន្ទាប់ពីក្រុមធ្លាក់ចេញពីការប្រកួតជម្រុះ World Cup 2022 ។ | លោក Rueda វ័យ៦៥ឆ្នាំ បានចូលកាន់កាប់តំណែង បន្តពីលោក Carlos Queiroz កាលពីខែមករា កាលពីឆ្នាំ ២០២១ កន្លងទៅ។ ប៉ុន្តែក្នុងចំណោម ២២ប្រកួតក្រោយលោកចូលដឹកនាំ កូឡុំប៊ីបានឈ្នះការប្រកួតត្រឹមតែ៧ប្រកួតប៉ុណ្ណោះ ហើយក្រុមបានបញ្ចប់ត្រឹមចំណាត់លេខ៦ ក្នុងពូលប្រកួតជម្រុះតំបន់ទ្វីបអាម៉េរិកខាងត្បូង។ បើទោះបីជាមានកីឡាករខ្លាំងដូចជា James Rodriguez... |
article_8941.txt | ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក World Cup គឺជាព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបំផុតមួយដែលនឹងបង្ហាញពីសមត្ថភាពកីឡាករកំពូលលំដាប់ថ្នាក់ពិភពលោកមកប្រមូលផ្តុំគ្នា ដើម្បីប្រកួតប្រជែងនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ | កាលពីមុនៗមកទស្សនីយភាពនៃព្រឹត្តិការណ៍កីឡាបាល់ទាត់លំដាប់អន្តរជាតិមួយនេះបានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងពិភពលោក។ ការប្រកួត World Cup ដែលនឹងត្រូវធ្វើឡើងនៅតំបន់មជ្ឈិមបូព៌ាលើកដំបូង ក៏បានក្លាយជារឿងមួយដ៏ចម្រូងចម្រាសខ្លាំងនៅក្នុងពិភពបាល់ទាត់។ ទោះជាយ៉ាងនេះក្តីផ្តោតទៅលើក្រុមជម្រើសជាតិនីមួយៗវិញនិងតារាបាល់ទ... |
article_8942.txt | ខ្សែប្រយុទ្ធឆ្នើម Neymar ថ្ងៃទី១០ខែមីនា បានសរសើរខ្សែប្រយុទ្ធ Kylian Mbappe និង Lionel Messi ដែលជាមិត្តរួមក្រុម ក្រោយពេលរកបានគ្រាប់បាល់ Hat-trick ក្នុងការប្រកួតឈ្នះលើក្រុម Clermont Foot ដោយលទ្ធផល ៦-0។ | ជ័យជម្នះនេះ ជាការប្រកួតលើកដំបូងដែលខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល និងបារាំងស៊ុតបាន៣គ្រាប់ដូចគ្នាក្នុងការប្រកួតតែមួយ។ ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាកីឡាករដំបូវនៅ Ligue 1 ដែលបញ្ជូនបាល់៣គ្រាប់ឱ្យមិត្តរួមក្រុមស៊ុតចូលក្នុងការប្រកួតផងដែរ។ ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ ទទួលស្គាល់ថា រឿងដ៏អាម៉ាស់បំផុតដែល តារាឆ្នើមទាំង៣រូបមិនសូវបានលេ... |
article_8943.txt | Derby County ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសពីរសម័យត្រូវកាត់ចេញពីលីគកម្រិតទីពីរ Championship ដោយស្វ័យប្រវត្តិនៅរដូវកាលក្រោយ។ ការធ្លាក់ទៅក្របខណ្ឌ League1 ដែលលីគទី៣ ក៏កើតឡើងបន្ទាប់ពីក្រុមដែលដឹកនាំដោយអ្នកចាត់ការ Wayne Rooney ត្រូវកាត់ពិន្ទុរហូតដល់ទៅ២១ពិន្ទុនៅរដូវកាលនេះ។ | Derby County អស់ឱកាសប្រជែងកៅអីនៅ Championship បន្ទាប់ពីចាញ់ Queens Park Rangers ១-០ នៅជំនួបសប្តាហ៍ទី៤៣ នៅថ្ងៃទី១៨ ខែមេសា ស្របពេលក្រុម Reading ស្មើ Swansea City ៤-៤។ ក្រោយប្រកួត៤៣លើក Derby រកបាន៣១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២៣ ក្នុងចំណោមក្រុមទាំង២៤។ រកបាន៣១ពិន្ទុ ខណៈការប្រកួតសល់តែ៣ប្រកួតនឹងត្រូវបញ្ចប់រដូវកាលនេះ Derby តា... |
article_8944.txt | លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea ទទួលស្គាល់បរាជ័យក្រោមថ្វីជើង Real Madrid លទ្ធផល ៣-១ ហើយបាននិយាយថា ទម្រង់លេងរបស់កូនក្រុមនៅវគ្គទីមួយ ពិបាកទទួលយក។ ចំណែកលោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich ក៏ទទួលស្គាល់បរាជ័យខ្លួន ក្រោយចាញ់ក្រោមថ្វីជើងក្រុម Villarreal ១-០។ | គ្រាប់បាល់ជ័យជម្នះ ៣គ្រាប់ពីសំណាក់ Real Madrid ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Karim Benzema តែម្នាក់ឯង នឹងជាការបញ្ជូនពីសំណាក់កីឡាករ Vinicius Junior និង Luka Modric។ ចំណែក១គ្រាប់របស់ Chelsea ធ្វើបានមកវិញដោយខ្សែបម្រើប្រយុទ្ធ Kai Harvertz។ បរាជ័យក្រោមថ្វីជើងក្រុមយក្សអេស្ប៉ញបែបនេះ ជាការចាញ់លើកទី២ជាប់គ្នា ក្នុងទឹកដីសម្រាប់លោក... |
article_8945.txt | កាសែតអាល្លឺម៉ង់ Der Spiegel បើកកកាយលើការស៊ើបអង្កេតជុំវិញការបំពានច្បាប់ដ៏ធំរបស់ក្លិប Manchester City ក្នុងរយៈពេល៣ឆ្នាំ។ ការស៊ើបអង្កេតបង្ហាញពីការបង់ប្រាក់ខុសច្បាប់ លើកីឡាករមិនទាន់គ្រប់អាយុ កិច្ចព្រមព្រៀងឧបត្ថម្ភធំ និងលាក់បាំងការទូទាត់ប្រាក់ខែ ដល់អតីតអ្នកចាត់ការក្រុមមេឃខៀវ។ | កាសែត Der Spiegel បានបោះពុម្ពផ្សាយអំពីការស៊ើបអង្កេតរបស់ស្ថាប័ន Premier League លើក្លិប Man City អស់រយៈពេល៣ឆ្នាំ តែមិនទទួលបានផ្លែផ្កា។ Der Spiegel ថែមទាំងចោទថា Premier League ស៊ើបព័ត៌មានក្លិបក្នុងក្របខណ្ឌខ្លួនច្បោលៗប៉ុណ្ណោះ ក្នុងរយៈពេល៣ឆ្នាំមកនេះ។ ក្រោយមកកាសែតអាល្លឺម៉ង់មួយនេះ បានបើកការស៊ើបអង្កេតដោយផ្ទាល់ ដោយសហការជាមួ... |
article_8946.txt | តុលាការអាជ្ញាកណ្តាលកីឡា (CAS) ថ្ងៃទី៥ ខែមីនា បាននិយាយថា សហព័ន្ធបាល់ទាត់រុស្ស៊ីបានដកពាក្យបណ្តឹងប្រឆាំងបម្រាមប្រកួតជម្រុះ World Cup ពីសំណាក់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។ | ក្រុមជម្រើសជាតិរុស្ស៊ី និងក្លិបរុស្ស៊ី រងបម្រាមពីសហព័ន្ធបាល់ទាត់ FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក្រោមហេតុផលថា ប្រទេសមហាអំណាចមួយនេះ វាយប្រហារចូលលុកលុយប្រទេសអ៊ុយក្រែន។ «ដំណើរការនេះនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗ»។ តុលាការ CAS បាននិយាយបែបនេះ។ ទោះបីជាត្រូវដកពាក្យបណ្តឹងដែលប្រឆាំងតវ៉ាជាមួយ FIFAក្តី តែសហព័ន្ធបាល់ទាត់រុស្ស៊ី បា... |
article_8947.txt | ចាប់តាំងពីការចាកចេញពីសំណាក់អ្នកចាត់ការសញ្ជាតិស្កុតឡែន លោក Sir Alex Ferguson កាលពីឆ្នាំ ២០១៣ ក្លិប Manchester United មិនធ្លាប់បានលើកពានរង្វាន់ Premier ម្តងណាឡើយ គិតត្រឹមឆ្នាំ២០២២នេះ។ | Man Utd ជាក្រុមម្ចាស់ជើងឯក Premier ១៣សម័យជាប់ៗគ្នា អំឡុងក្រោមការដឹកនាំរបស់លោក Ferguson។ ក្រោយរជ្ជកាលដឹកនាំរបស់ លោក Ferguson ចាប់តាំងពីឆ្នាំ២០១៣មក Man Utd មិនដែលឈ្នះពាន Premier League ឡើយ ក្នុងរយៈពេល១០ឆ្នាំនេះ ខណៈក្លិបចំណាយជាង១,២ពាន់លានដុល្លារ លើការទិញកីឡាករ និងជួលគ្រូបង្វឹកថ្មី។ សម្រាប់ពានរង្វាន់ជាច្រើន ដែលMan Utd បានប... |
article_8948.txt | ប្រទេសអូស្ត្រាលី នៅថ្ងៃទី៤ ខែមីនា បានដាក់ឈ្មោះជាបេក្ខភាពដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup បាល់ឱបស្ត្រីក្នុងឆ្នាំ ២០២៩ បន្ទាប់ពីការប្រកួតបាល់ឱបបុរសក្នុងឆ្នាំ ២០២៧ រួច។ | ប្រធានបាល់ឱបពិភពលោក (World Rugby) បានបង្ហាញចំណាប់អារម្មណ៍ ចំពោះសំណើរបស់អូស្រ្តាលី ដែលជាប្រទេសលើកស្ទួយកីឡាបាល់ឱបនេះ។ «យើងចាប់អារម្មណ៍លើប្រទេសអូស្ត្រាលី សម្រាប់ចក្ខុវិស័យ និងចំណង់ចំណូលចិត្ត ធ្វើការងារជាមួយសហព័ន្ធបាល់ឱបពិភពលោក ក្នុងការនាំយកការប្រកួត World Cup បាល់ឱបបុរសក្នុងឆ្នាំ២០២៧ ហើយពេលនេះ ឆ្នាំ២០២៩»។ លោក Gilpin បានប្... |
article_8949.txt | ខ្សែប្រយុទ្ធ Cristiano Ronaldo និងមិត្តស្រី Georgina Rodriguez នាថ្ងៃទី១៨ ខែមេសា បានប្រកាសថា ទារកម្នាក់ ក្នុងចំណោមទារកភ្លោះបានស្លាប់។ កាលពីខែតុលាឆ្នាំ ២០២១ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ និងដៃគូធ្លាប់បានប្រកាសថា នឹងរំពឹងបង្កើតបានកូនភ្លោះម្តងទៀត។ | «វាពិតជាទុក្ខដ៏ធំមួយដែលយើងត្រូវតែប្រកាសថា ទារករបស់យើងបានស្លាប់។ វាគឺជាការឈឺចាប់ដ៏ធំបំផុត ដែលឪពុកម្តាយគ្រប់រូបអាចនឹងងាយទទួលអារម្មណ៍បែបនេះ»។ Ronaldo និងមិត្តស្រី Rodriguez និយាយបែបនេះ ក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើបណ្តាញសង្គម។ ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ បានមានទំនាក់ទំនងជាមួយដៃគូ Georgina Rodriguez អំឡុងពេលរូបគេលេងនៅក្លិបយ... |
article_895.txt | អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy ត្រូវបានតុលាការបារាំង នៅថ្ងៃទី៣០ ខែកញ្ញា កាត់ទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ដោយសារមូលនិធិមិនស្របច្បាប់ពាក់ព័ន្ធនឹងយុទ្ធនាការបោះឆ្នោតកាល២០១២។ | លោក Nicolas Sarkozy អតីតប្រធានាធិបតីបារាំង ត្រូវបានតុលាការក្រុងប៉ារីសរកឃើញថា បានចំណាយថវិកាច្រើនជាង ១០លានយូរ៉ូ លើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងឆ្នាំ២០១២ ។ ការចំណាយនេះ គឺលើសពីចំនួនថវិកាដែលមានចែងនៅក្នុងច្បាប់។ តាមរយៈការរកឃើញកំហុសនោះ តុលាការ បានកាត់ទោសឱ្យលោក Sarkozy ជាប់ពន្ធនាគារ ១ឆ្នាំ ប៉ុន្ត... |
article_8950.txt | តាំងពីការចាប់ផ្តើមការប្រកួតដំបូងនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup កីឡាករល្បីឈ្មោះជាច្រើនរូប ព្រមទាំងកីឡាករផ្សេងទៀតដែលអ្នកគាំទ្របានចាត់ទុកជាវីរបុរសបាល់ទាត់ សុទ្ធសឹងមិនធ្លាប់បានចូលប្រលូកក្នុងពានរង្វាន់មួយនេះឡើយ។ | ខណៈពេលដែលវីរបុរសបាល់ទាត់ប្រេស៊ីល Pele វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona និង វីរបុរសបាល់ទាត់អ៊ីតាលី សុទ្ធតែធ្លាប់បានលេងក្នុងការប្រកួតដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោកបែបនេះ ហើយវីរបុរសបាល់ទាត់ផ្សេងទៀតបរាជ័យក្នុងត្រឹមវគ្គជម្រុះតំបន់។ មិនត្រឹមតែប៉ុណ្ណោះកីឡាករខ្លះគឺគ្មានសំណាងបានប្រលូកក្នុង World Cup ដ្បិតលេងឱ្យប្រទេសកំណើ... |
article_8951.txt | លោក Ralf Rangnick ថ្ងៃទី១៨ ខែមេសា បានអះអាងថា ភាពមិនច្បាស់លាស់ជុំវិញការប្រកាសតែងតាំងលោក Erik Ten Hag ដែលបច្ចុប្បន្នជាគ្រូបង្វឹក Ajax Amsterdam មិនប៉ះពាល់ដល់ Manchester United ក្នុងការផ្តោតអារម្មណ៍លើការប្រកួតទល់ Liverpool ឡើយ។ | ក្រុមបិសាចក្រហមបានប្រយុទ្ធយកឈ្នះលើក្រុម Norwich City ទទួលបាន៣ពិន្ទុ កាលពីថ្ងៃទី១៧ ខែមេសា តាមពីក្រោយក្រុមលេខ៤ Tottenham Spurs ក្នុងការប្រជែងកៅអី Champions League រដូវកាលក្រោយ។ សេចក្តីរាយការណ៍ពីសំណាក់សារព័ត៌មានមួយចំនួន បានឱ្យដឹងថាក្រុមបិសាចក្រហមនឹងប្រកាសតែងតាំង លោក Erik Ten Hag បន្ទាប់ពីការប្រកួតរបស់ក្រុម Ajax Amsterdam ... |
article_8952.txt | Kelechi Nwakali ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ា ចោទក្លិប Sociedad Deportiva Huesca នៃលីគកីឡាបាល់ទាត់លំដាប់ទីពីរអេស្ប៉ាញ LaLiga Smartbank គំរាមខ្លួនតាមទូរសព្ទមិនឱ្យទៅលេងពានរង្វាន់អាហ្វ្រិក Africa Cup of Nations។ សព្វថ្ងៃ Huesca បានបញ្ចប់កិច្ចសន្យាអតីតកីឡាករ Arsenal រូបនេះ ដោយសារមិនស្តាប់ការគំរាមរបស់ក្លិប។ | កីឡាកររូបនេះបាននិយាយថា កិច្ចសន្យារបស់គាត់ជាមួយក្រុម Huesca នៃលីគលំដាប់ទី 2 របស់អេស្ប៉ាញត្រូវបានបញ្ចប់ ដោយសារតែគាត់បដិសេធមិនព្រមចុះចាញ់នឹងសម្ពាធមិនឱ្យលេងនៅ Africa Cup of Nations (AFCON) និងសម្រាប់ការបដិសេធការផ្ទេរនៅថ្ងៃផុតកំណត់។ Nwakali ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិនីហ្សេរីយ៉ាជាលើកដំបូងដើម្បីជួយក្រុមក្នុងពានរង្វាន់ AF... |
article_8953.txt | លោក Gerry Hamstra ប្រធានផ្នែកបច្ចេកទេសក្លិប Ajax Amsterdam នាថ្ងៃទី១៧ ខែមេសា បាននិយាយថា លោកបានធ្វើគ្រប់យ៉ាងក្នុងការបញ្ចុះបញ្ចូលលោក Erik Ten Hag គ្រូបង្វឹកAjax ឱ្យបដិសេធសំណើរបស់ក្លិប Manchester United ដែលចង់បានលោកទៅដឹកនាំនារដូវកាលក្រោយ។ | កាលពីខែមីនា កន្លងទៅលោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax រូបនេះ បានជួបពិភាក្សាជាមួយនឹងខាងមន្ត្រី ជាពិសេសក្នុងនោះក៏មាននាយកប្រតិបត្តិក្លិប Man Utd ថ្មីលោក Richard Arnold ដែរ។ ក្នុងការចរចានោះ លោក Erik ten Hag ត្រូវបានបណ្តាសារព័ត៌មានជាច្រើនរាយការណ៍ថា នឹងទទួលយកសំណើកិច្ចសន្យារយៈពេល៣ឆ្នាំ ក្នុងការដឹកនាំក្រុមបិសាចក្រហម។ ទោះជាយ... |
article_8954.txt | អតីតអ្នកចាត់ការក្រុម Ajax Amsterdam និងបិសាចក្រហម Manchester United លោក Louis van Gaal នៅថ្ងៃទី២២ ខែមីនា បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការប្រកួតពានរង្វាន់ World Cup 2022 ដែលកាតាជាម្ចាស់ផ្ទះ។ | លោក van Gaal ដែលសព្វថ្ងៃជាគ្រូបង្វឹកក្រុមហូឡង់និយាយថា ការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ជារឿងគួរឱ្យអស់សំណើច។ គ្រូបង្វឹកហូឡង់រូបនេះ ក៏បានចោទប្រកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ថា គិតតែពីលុយ និងពាណិជ្ជកម្ម។ «ខ្ញុំធ្លាប់បាននិយាយប្រាប់សន្និសីទកាលពីមុនៗរួចមកហើយ ខ្ញុំគិតថា វាជារឿងដ៏គួរឱ្យអស់សំណើច ដែល World Cup... |
article_8955.txt | លោក Serhiy Palkin នាយកប្រតិបត្តិក្លិប Shakhtar Donetsk របស់លីគកំពូលអ៊ុយក្រែន ថ្ងៃទី៣០ខែមីនា បានស្នើឱ្យសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) ឱ្យដករុស្ស៊ីចេញពីសមាជិកភាពបាល់ទាត់។ | លោក Serhiy Palkin នាយកក្លិបអ៊ុយក្រែន ដែលឈ្នះពានរង្វាន់លីគកំពូលអ៊ុយក្រែន៤ដងជាប់គ្នា ក្នុងរយៈពេល៥ឆ្នាំ បានប្រាប់ទីភ្នាក់ងារ Reuters ថា រុស្ស៊ីគួរតែត្រូវបានដកចេញពីស្ថាប័នកីឡាធំៗលើពិភពលោក ដូចគ្នាទៅនិងសម័យ (អាផាថេត ឬ Aparthied-Era) អាហ្វ្រិកខាងត្បូងអ៊ីចឹងដែរ។ ក្រុមជម្រើសជាតិរុស្ស៊ីនិងក្លិបនៅរុស្ស៊ី ត្រូវបានសហព័ន្ធបាល់ទាត់ ... |
article_8956.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ។ | សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ី នៅថ្ងៃទី២៣ ខែមីនា បង្ហាញចំណាប់អារម្មណ៍ចង់ដេញថ្លៃលើពានរង្វាន់ប្រចាំតំបន់អឺរ៉ុប។ ប៉ុន្តែ UEFA ក៏បានចេញមុខព្រមានជាមុនផងដែរ។ UEFA បានប្រតិកម្មទៅនឹងការប្រកាសរបស់សហព័ន្ធបាល់ទាត់រុស្ស៊ីថា ជាចេតនាបង្កហេតុ ដោយសារតែកំពុងតែរងទណ្ឌកម្មពីបស្ចឹមលោក ហើយមិនអាចធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបានឡើយ។ «គណៈកម្មាធិក... |
article_8957.txt | ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane ថ្ងៃទី៣០ ខែមីនា និយាយថា ខ្លួនមានមោទកភាពខ្លាំងដែលបានជួយសេណេហ្គាល់ឈ្នះអេហ្ស៊ីបឡើងទៅកាន់ World Cup។ Mane បន្ថែមថា រូបគេមានសំណាងជាងខ្សែប្រយុទ្ធ Mohamed Salah ដែលលេងនៅអង់គ្លេសជាមួយគ្នា។ | សេណេហ្គាល់ទម្លាក់អេហ្ស៊ីបក្នុងការទាត់បាល់ពិន័យ១១ម៉ែត្រកាត់សេចក្តីនាទីក្រុងដាកា ដើម្បីកក់សំបុត្រយន្តហោះទៅកាតានៅចុងឆ្នាំ២០២២ ។ សេណេហ្គាល់ឈ្នះការស៊ុតបាល់ពិន័យលទ្ធផល ៣-១ ហើយ Sadio Mane ជាតួឯកចុងក្រោយដែលស៊ុតបាល់ទម្លាក់អេហ្ស៊ីប ខណៈដែលកីឡាករអេហ្ស៊ីប៣រូប រួមមាន Salah ស៊ុតបាល់មិនចូល។ នេះជាជ័យជម្នះលើកទីពីរសម្រាប់សេណេហ្កាល់លើអេហ... |
article_8958.txt | ក្រុមជម្រើសជាតិប៉េរូនាថ្ងៃទី៣០ខែមីនា បានប្រកួតយកឈ្នះលើក្រុមប៉ារ៉ាហ្គាយក្នុងលទ្ធផល ២-០ នៃការប្រកួតវគ្គជម្រុះ World Cup 2022 តំបន់ទ្វីបអាម៉េរិកខាងត្បូង ដែលបន្តឱកាសដើម្បីបានសំបុត្រទៅកាតា។ | ប៉េរូឈ្នះកៅអី Play-Off នៅមួយប្រកួតចុងក្រោយ បន្ទាប់ពីយកឈ្នះលើក្រុមប៉ារ៉ាហ្គាយ ហើយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ ពីលើក្រុមកូឡំប៊ី និងស៊ីលីដែលធ្លាក់ចេញត្រឹមវគ្គជម្រុះតំបន់។ ជ័យជម្នះនេះបានន័យថា ប៉េរូដែលឈ្នះកៅអីលេខ៥ នឹងត្រូវបន្តការប្រកួតជាមួយក្រុមដែលឈ្នះការប្រកួតរវាងអូស្ត្រាលីឬក៏អេមីរ៉ាត់អារ៉ាប់រួម។ កៅអីតំណាងអាស៊ី នឹងប្រកួតជំន... |
article_8959.txt | Vasiliy Lomachenko កំពូលអ្នកប្រដាល់ និងជាម្ចាស់ខ្សែក្រវាតពិភពលោកសញ្ជាតិអ៊ុយក្រែន បដិសេធមិនចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់នៅក្រៅប្រទេស ដើម្បីនៅជាមួយគ្រួសារ និងការពារប្រទេសរបស់ខ្លួនដែលរងការបំពានពីរុស្ស៊ី។ | ជាម្ចាស់មេដាយមាសអូឡាំពិកពីរសម័យកាលក្នុងក្រុងប៉េកាំងឆ្នាំ២០០៨ និងក្រុងឡុងដ៏ឆ្នាំ២០១២ ផង Lomachenko ធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយកាលពីខែកុម្ភៈ ដើម្បីឡើងសង្វៀនប្រកួតដណ្តើមខ្សែក្រវាតប្រភេទទម្ងន់ស្រាលពីកីឡាករអូស្ត្រាលី George Kambosos Jr.។ បើតាមការផ្សាយរបស់កាសែត Marca ជំនួបនេះគ្រោងធ្វើឡើងនៅទីក្រុង Melbourne នាថ្ងៃទី៥ ... |
article_896.txt | រដ្ឋាភិបាលចិន បានបញ្ជាឱ្យក្រុមហ៊ុនថាមពលរដ្ឋធានាការផ្គត់ផ្គង់ឥន្ធនៈឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងាដែលកំពុងខិតជិតមកដល់។ នេះបើតាមរបាយការណ៍មួយនៅថ្ងៃទី១ ខែតុលា។ ការដាក់បញ្ជាធ្វើឡើងស្របពេលចិន កំពុងទប់ទល់វិបត្តិថាមពលដែលអាចគំរាមកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ | ចិនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក កំពុងរងផលប៉ះពាល់យ៉ាងដំណំដោយសារការដាច់ចរន្តអគ្គិសនីដែលបណ្តាលឱ្យរោងចក្រ សហគ្រាសមួយចំនួនបានបិទទ្វារ ព្រមទាំងរាំងស្ទះដល់ដំណើរការផលិត និងខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ រោងចក្ររបស់ក្រុមហ៊ុនអន្តរជាតិមានក្រុមហ៊ុនផលិតទូរស័ព្ទ Apple និងក្រុមហ៊ុនផលិតឡាន Tesla ស្ថិតក្នុងចំណោមរោងចក្រដែលប... |
article_8960.txt | ព័រទុយហ្គាល់ ប៉ូឡូញ ហ្គាណា សេណេហ្គាល់ ទុយនីស៊ី ម៉ារ៉ុក និងកាមេរូន សុទ្ធតែទទួលបានកៅអីរៀងៗខ្លួនសម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ | ព័រទុយហ្គាល់ បានទទួលជ័យជម្នះ ២-០ លើ ម៉ាសេដ្វានខាងជើង នាការប្រកួតវគ្គផ្តាច់ព្រ័ត្រវគ្គជម្រុះជុំទីពីរប្រចាំតំបន់អឺរ៉ុបដែលស៊ុតបញ្ចូលទីដោយ Bruno Fernandes ទាំងពីរគ្រាប់។ នេះជាការបង្ហាញខ្លួនលើកទី៧របស់ព័រទុយហ្គាល់ ដោយធ្លាប់បានលេខ៣កាលពីឆ្នាំ១៩៦៦។ ប៉ូឡូញត្រូវបង្ហាញមុខលើកទី៩នៅ World Cup ក្រោយឈ្នះ ស៊ុយអែត ២-០ ដែលជាការស៊ុតបាល់បញ្... |
article_8961.txt | ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នឹងអញ្ជើញក្រុមអត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកអាម៉េរិកដែលចូលរួមប្រកួតនៅទីក្រុងតូក្យូ និងទីក្រុងប៉េកាំង សម្រាប់កម្មវិធីពិសេសមួយនៅឯសេតវិមាននាដើមខែឧសភាខាងមុខ។ នេះបើតាមការប្រកាសរបស់ប្រធានគណៈកម្មាធិការអូឡាំពិកនិងប៉ារ៉ាឡាំពិកអាម៉េរិក (USOPC) នាថ្ងៃទី២៨ ខែមីនា។ | បើតាមការលើកឡើងពីសំណាក់អ្នកស្រី Sarah Hirshland ប្រធាន USOPC កម្មវិធីដ៏ពិសេសនៅសេតវិមានលើកនេះ នឹងជាព្រឹត្តិការណ៍អញ្ជើញភ្ញៀវដ៏ធំដំបូងសម្រាប់កីឡាកីឡាអូឡាំពិកពីរផ្សេងគ្នាក្នុងពេលតែមួយ។ «វាមិនមែនជារឿងដែលងាយស្រួលឡើយ ប៉ុន្តែយើងកំពុងគិតថា នឹងបញ្ចូលក្រុមអត្តពលិកអាម៉េរិកព្រមទាំងក្រុមមន្ត្រីនិងគ្រូបង្វឹកដែលស្ថិតនៅពីក្រោយការជោគជ័យរ... |
article_8962.txt | ខ្សែបម្រើ Bruno Fernandes ស៊ុត២គ្រាប់ជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ យកឈ្នះម៉ាសេដ្វានខាងជើង ហើយទទួលបានកៅអីទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup 2022 នៅប្រទេសកាតា នាថ្ងៃទី៣០ ខែមីនា។ | សម្រាប់ព័រទុយហ្គាល់ខ្សែបម្រើ Bruno Fernandes ស៊ុតពីរគ្រាប់នៅនាទី៣២ ជាការបញ្ជូនពីសំណាក់ Cristiano Ronaldo និង នាទី៦៥ ជាការបញ្ជូនរបស់ Diego Jota នៅវគ្គទីពីរលើក្រុមម៉ាសេដ្វានខាងជើង ដែលទើបទម្លាក់ម្ចាស់ Euro 2020 អ៊ីតាលី កាលពីថ្ងៃទី២៥ខែមីនា។ ក្រោយក្រុមទទួលបានជ័យជម្នះទៅកាន់ការប្រកួត World Cup ខ្សែប្រយុទ្ធ Ronaldo អះអាងថា ក្រ... |
article_8963.txt | ក្រុមម៉ាសេដ្វានខាងជើងដែលគ្រូបង្វឹកអ៊ីតាលីគិតថាមិនមើលរំលង បានទម្លាក់ម្ចាស់ជើងឯក Euro 2020 ចេញពីការប្រកួតជម្រុះ World Cup 2022 វគ្គ Play-Off តំបន់អឺរ៉ុបក្នុងលទ្ធផល១-០ នាថ្ងៃទី២៥ ខែមីនា។ ឯព័រទុយហ្គាល់យកឈ្នះតួកគីលទ្ធផល៣-១។ ក្រុមទាំងពីរ ត្រូវជួបគ្នាដើម្បីប្រជែងកៅអីទៅកាតា។ | ១គ្រាប់ជ័យជម្នះចុងម៉ោងរបស់ក្រុមម៉ាសេដ្វានខាងត្បូង ធ្វើបានដោយកីឡាករខ្សែប្រយុទ្ធ Aleksandar Trajkovski នៅនាទី៩០+២ ។ នេះជាលើកទីពីរហើយ សម្រាប់អ៊ីតាលីដែលខកខានទៅកាន់ជុំផ្តាច់ព្រ័ត្រ World Cup ដោយកាលពីឆ្នាំ ២០១៨ អ៊ីតាលីធ្លាក់ចេញក្រោមថ្វីជើងស៊ុយអែត។ គ្រូបង្វឹកអ៊ីតាលីលោក Roberto Mancini បានចាត់ទុកការចាញ់ក្រោមថ្វីជើងក្រុមម៉ាសេដ្... |
article_8964.txt | រឿងហេតុគួរឱ្យភ័យខ្លាចមួយបានកើតឡើង ក្នុងកីឡដ្ឋាន Johan Cruyff Arena នាថ្ងៃទី២០ ខែមីនា។ អគ្គិភ័យបានឆាបឆេះទីតាំងកន្លែងអង្គុយរបស់អ្នកគាំទ្រ មុនការប្រកួតរវាងក្រុម Ajax Amsterdam ជាមួយ Feyenoord ចាប់ផ្តើម។ | ផ្ទាំងបដាមួយចំនួនត្រូវបានឆាបឆេះ ដែលបណ្តាលមកពីការដុតភ្លើងកាំជ្រួច ពីសំណាក់ក្រុមអ្នកគាំទ្រ ។ភ្លើងដែលឆាបឆេះបានកើតឡើង លាយលំជាមួយផ្សែងពណ៍ខ្មៅ ពេលកីឡាករត្រៀមប្រកួតលើទីលាន។ ទោះបីជាយ៉ាងនេះក្តីក្រុមសន្តិសុខ ដែលស្ថិតនៅការពារក្នុងកីឡដ្ឋាន បានយកចិត្តទុកដាក់គ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អ ដោយបានបន្លត់ភ្លើងនោះយ៉ាងឆាប់រហ័ស។ បើតាមសេចក្ត... |
article_8965.txt | ក្លិបបាល់ទាត់ Barcelona យកឈ្នះការប្រកួត El Clasico ក្នុងលទ្ធផល ៤-០ លើ Real Madrid នាថ្ងៃទី២១ខែមីនា។ លោក Xavi Hernandez និយាយថា ជ័យជម្នះនេះ ជាគំរូមួយយ៉ាងល្អឥតខ្ចោះសម្រាប់ទម្រង់ដែលលោកចង់ឱ្យក្រុមលេង។ | ៤គ្រាប់របស់ក្រុមភ្ញៀវ Barca ធ្វើបានដោយកីឡាករ Pierre Emerick Aubameyang ២គ្រាប់ម្នាក់ឯង ខ្សែការពារ Ronald Araujo និងខ្សែប្រយុទ្ធ Ferran Torres នៅកីឡដ្ឋាន Santiago Bernabeu។ ក្នុងចំណោមជំនួប El Clasico ៦លើកចុងក្រោយរវាង Barca ជាមួយ Real Madrid ក្រុមស្ថិតនៅតំបន់ Catalonia ប្រកួតចាញ់៥លើកទៅហើយ។ នេះការសងសឹករបស់ Barca ដល់ផ្ទះ R... |
article_8966.txt | ការវិលត្រលប់មកកាន់ក្លិបចាស់ Barcelona ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Lionel Messi មិនស្ថិតក្រោមការពិចារណាឡើយ។ ប្រធានក្លិប Barcelona លោក Joan Laporta បញ្ជាក់បែបនេះ។ | ប្រធានក្លិបលោក Joan Laporta នាថ្ងៃទី២៨ ខែមីនា បានបញ្ចេញមតិពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Lionel Messi បន្ទាប់ពីកីឡាករខ្សែការពារ Dani Alves និងខ្សែបម្រើវ័យក្មេង Pedri បង្ហាញអារម្មណ៍ស្វាគមន៍រូបគេទៅកាន់ទឹកដីកីឡដ្ឋាន Camp Nou វិញ។ ខ្សែប្រយុទ្ធ Messi បានចាកចេញពីក្លិប Barca បន្ទាប់ពីរដូវកាល ២០២០-២០២១ កន្លងផុតទៅ។ការចាកចេញនេះ ដោយស... |
article_8967.txt | នៅថ្ងៃបើកលក់ដំបូង យ៉ាងហោចណាស់សំបុត្រសម្រាប់ទស្សនាការប្រកួត World Cup 2022 នៅប្រទេសកាតាលក់អស់ ៨០៤,១៨៦សន្លឹក។ បើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA នាថ្ងៃទី៣០ ខែមីនា។ | បើតាម FIFA ប្រទេសដែលបានទិញសំបុត្រ World Cup នៅកាតាច្រើនជាងគេមាន អាម៉េរិក អង់គ្លេស ម៉ិកស៊ិក អេមីរ៉ាត់អារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ប្រេស៊ីល អាហ្សង់ទីន និងអារ៉ាប៊ីសាអូឌីត។ សំបុត្រសម្រាប់ការប្រកួតបើកឆាកនៅថ្ងៃទី២១ ខែវិច្ឆិកា និងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូ លក់ដាច់ច្រើនជាងសំបុត្រផ្សេងៗ។ ការចាប់ពូល World Cup ក៏នឹងត្រូវធ្វ... |
article_8968.txt | ក្រុមអត្តពលិកផ្នែករត់ប្រណាំងចិនទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាររត់ចម្ងាយបណ្តាក់៤០០ម៉ែត្រផ្នែកបុរសក្នុងព្រឹត្តិការណ៍អូឡាំពិកតូក្យូឆ្នាំ២០២០។ នេះជាមេដាយលើកដំបូងរបស់ក្រុមអត្តពលិករត់ប្រណាំងចិនក្នុងវិញ្ញាសានេះ។ នេះបើតាមការផ្សាយសារព័ត៌មានចិន CGTN។ | ការទទួលបានមេដាយរបស់ចិន កើតឡើងបន្ទាប់ពីក្រុមអត្តពលិកអង់គ្លេសត្រូវបានដកហូតមេដាយប្រាក់។ កីឡាកររត់ប្រណាំង CJ Ujah របស់ក្រុមអង់គ្លេស ត្រូវបានបញ្ជាក់ថា មានលទ្ធផលតេស្តវិជ្ជមានសារធាតុជំនួយសាច់ដុំ Ostarine និង S-23 កាលពីខែសីហាឆ្នាំ ២០២១ កន្លងទៅ។ នេះបើយោងតាមការផ្សាយរបស់សមាគមអត្តពលិកអន្តរជាតិ (World Athletics) អំឡុងការប្រកួតកាលពី... |
article_8969.txt | លោក Lionel Scaloni គ្រូបង្វឹកក្រុមអាហ្សង់ទីន នាថ្ងៃទី២៨ខែមីនា បាននិយាយថា ពេលនេះមិនមែនជាពេលដ៏ត្រឹមត្រូវឡើយសម្រាប់ការគិតពីអនាគតក្រុមអាហ្សង់ទីននៅពេលដែលគ្មានខ្សែប្រយុទ្ធ Lionel Messi ។ | ម្ចាស់ពានរង្វាន់ Ballon d’Or ៧សម័យ Messi បានប្រាប់ទៅកាន់អ្នកកាសែតនៅថ្ងៃទី២៦ ខែមីនា ថា នឹង គិតគូរអនាគតរបស់ខ្លួនក្រោយ World Cup 2022 ។ យ៉ាងណាមិញ ខ្សែប្រយុទ្ធ ក៏បានសារភាពថា នៅតែមិនដឹងពីអនាគតនឹងអាចបន្តជាមួយការប្រកួតអន្តរជាតិដល់ពេលណាឡើយ។ ចំណែកគ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni វិញ ហាក់មិនចាប់អារម្មណ៍រឿងនេះទេ ដោយអះអាងថា ពេល... |
article_897.txt | លោក Yevgeny Zinichev រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍គ្រោះអាសន្នរុស្ស៊ី បានទទួលមរណភាព បន្ទាប់ពីលោកបានលោតទៅជួយសង្គ្រោះជីវិតអ្នកថតម្នាក់ ដែលបានដួល នាអំឡុងពេលហ្វឹកហាត់សង្គ្រោះបន្ទាន់ នៅតំបន់ Arctic ក្រុង Norilsk។ | «រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងស្ថានការណ៍គ្រោះអាសន្ន លោក Yevgeny Zinichev បានទទួលមរណភាពដ៏រន្ធត់ ក្រោយព្យាយាមសង្គ្រោះជិវិតមនុស្សម្នាក់ នាអំឡុងពេលនៃពិធីហ្វឹកហាត់នៅ Artic»។ នេះជាការអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់របស់ក្រសួង ដែលត្រូវបានដកស្រង់ដោយ AFP។ និពន្ធនាយិកាសារព័ត៌មាន RT លោកស្រី Margarita Simonyan បានបញ្... |
article_8970.txt | ក្រុមជម្រើសជាតិម៉ិកស៊ិក និងអាម៉េរិក បានកក់កៅអីទៅការប្រកួតពានរង្វាន់ World Cup 2022 នៅកាតា ចំណែកកូស្តារីកាត្រូវបន្តលេង Play-Off អន្តរទ្វីបជាមួយនូវែលសេឡង់ដើម្បីដណ្តើមមួយកៅអី។ | ម៉ិកស៊ិក ថ្ងៃទី៣១ខែមីនា បានកក់កៅអីទៅកាន់កាតា បន្ទាប់ពីយកឈ្នះការប្រកួតក្រុមអែលសាល់វ៉ាឌ័រ លទ្ធផល ២-០។ ២គ្រាប់ដែលរកបាន ស៊ុតដោយកីឡាករ Uniel Antuna នៅនាទី១៧ និងកីឡាករ Raul Jimenez ដែលជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រគ្រាប់។ ជ័យជម្នះនេះបានធ្វើឱ្យម៉ិកស៊ិក ឡើងទៅ World Cup ជាលើកទី៨ជាប់ៗគ្នា។ ម៉ិកស៊ិកបញ្ចប់ចំណាត់ថ្នាក់លេខពីរក្នុងពូលដោ... |
article_8971.txt | រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃដិន នៅថ្ងៃទី២៣ ខែមីនា បានព្រមានចិនជាថ្មីមិនឱ្យផ្តល់ជំនួយណាមួយ ដល់រុស្ស៊ីដែលកំពុងរងទណ្ឌកម្មឡើយ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉រិក Jake Sullivan សង្កត់ធ្ងន់ថា ក្រុងប៉េកាំងមិនត្រូវទាញយកផលប្រយោជន៍សេដ្ឋកិច្ចណាមួយ ដែលកើតចេញពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយជួយក្រុងមូស្គូ គេចចេញពីផលវិបាកនៃការនាំចូ... | ពីលើយន្តហោះក្នុងដំណើរទៅកាន់បែលហ្ស៊ិក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក Jake Sullivan បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រុមប្រទេសឧស្សាហកម្មទាំង៧ (G7) នឹងប្រកាសការឆ្លើយតបរួមមួយនាពេលឆាប់ៗនេះដើម្បីធ្វើឱ្យប្រាកដថា រុស្ស៊ីមិនអាចគេចវេសពីការដាក់ទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច ជុំវិញការឈ្លានពានលើអ៊ុយក្រែនដោយមានជំនួយពីចិន ឬប្រទេស... |
article_8972.txt | Pierre-Emerick Aubameyang ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ Barcelona លើ Real Madrid ៤-០ នាជំនួប El Clasico នៅរាត្រីថ្ងៃទី២០ ខែមីនា។ Barcelona ឡើងទៅឈរលេខ៣ ខណៈ Real Madrid នៅតែនាំមុខកំពូលតារាង La Liga ដាច់ដរដែល។ | នាជំនូបលីគកំពូលអេស្ប៉ាញសប្តាហ៍ទី២៩នៅកីឡដ្ឋាន Santiago Bernabeu ក្រុមភ្ញៀវ Barca ដែលត្រូវបានកែលម្អច្រើនក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xavi Hernandez បានឱ្យបាក់មុខនៅ El Clasico។ Aubameyang ដែលទើបផ្ទេរពី Arsenal ជាអ្នករកគ្រាប់នាំមុខឱ្យក្រុមអ្នកមានបុណ្យនៅនាទី២៩ មុនពេលខ្សែការពារ Ronald Araujo បន្ថែមគ្រាប់ទីពីរនៅ៩នាទីបន្ទ... |
article_8973.txt | សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងប្តូរបទប្បញ្ញត្តិលើការកំណត់ហិរញ្ញវត្ថុលើការចំណាយប្រាក់លើសកំណត់ (Financial Fair Play) ថ្មី ដើម្បីទប់ស្កាត់ការចំណាយរបស់ក្លិបធំៗនៅអឺរ៉ុបក្នុងការទិញយកកីឡាករល្បីៗហួសចំណូលរបស់ខ្លួន។ | កំណែទម្រង់ថ្មីរបស់ UEFA ធ្វើឡើងដើម្បីគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្លិបបាល់ទាត់នៅអ៊ឺរ៉ុប និងដើម្បីទប់ស្កាត់ការចំណាយរបស់ក្រុម ក៏ដូចជាបញ្ឈប់ក្លិបអ្នកមានក្នុងការទិញកីឡាករដែលមានទេពកោសល្យដើម្បីប្រជែងពានរង្វាន់តាមចំណង់ពួកគេចង់បាន។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុបបានចំណាយពេលជាងមួយឆ្នាំ ក្នុងការពិភាក្សាជាមួយក្រុមតំណាងក្លិបអំពីសេច... |
article_8974.txt | ក្រុមជម្រើសជាតិព័រទុយហ្គាលនឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវតួកគីក្នុងជំនួបប្រកួតជម្រុះពានរង្វាន់ World Cup តំបន់អឺរ៉ុបវគ្គ Play-Off ខណៈអ៊ីតាលីត្រូវទទួលម៉ាសេដ្វានខាងជើង វេលាម៉ោង ២:៤៥នាទី (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែមីនា ដើម្បីដណ្តើមកៅអីទៅកាន់កាតា។ | ការប្រកួតនារាត្រីនេះ ជាជំនួបដ៏សំខាន់មួយសម្រាប់ក្រុមព័រទុយហ្គាល់ដើម្បីស្វែងរកឱកាសទៅកាន់ការប្រកួតជម្រុះចុងក្រោយដើម្បីប្រជែងកៅអីទៅកាន់ការប្រកួតជុំផ្តាច់ព្រ័ត្រ World Cup កាតាក្នុងឆ្នាំ ២០២២ នេះ។ ព័រទុយហ្គាល់រងសម្ពាធខ្លាំង ក្រោយមិនអាចស្វែងរកកៅអីស្វ័យប្រវត្តិបានអំឡុងប្រកួតជម្រុះតាមពូលសម្រាប់តំបន់អឺរ៉ុប។ រូបភាព |
article_8975.txt | ជម្រើសជាតិអេហ្ស៊ីប បានបាត់បង់កៅអីទៅកាន់ការប្រកួតពានរង្វាន់ World Cup នៅកាតា ក្រោយចាញ់ ក្រោមថ្វីជើងក្រុមសេណេហ្គាល់ ដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣-១ នៅថ្ងៃទី៣០ ខែមីនា។ | កីឡាករខ្សែប្រយុទ្ធ Mohamad Salah របស់ក្រុម Liverpool កីឡាករ Zizo និងកីឡាករ Mostafa Mohamed ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ខណៈពេលកីឡាករ Amr Al Sulaya ស៊ុតចូលបានមួយគ្រាប់។ ចំណែកសេណេហ្គាល់ស៊ុតចូល៣គ្រាប់ ដោយកីឡាករ Ismaila Sarr, Ahmadou Bamba Dieng និង Sadio Mane។ ការប្រកួតអូសបន្លាយរហូតដល់ការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រ ក្រោយព... |
article_8976.txt | សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នាថ្ងៃទី ២១ខែមីនា បានប្រកាសពីការតែងតាំងក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia ចំនួន៣រូប សម្រាប់រយៈពេល៤ឆ្នាំ ពីឆ្នាំ ២០២១រហូតដល់ឆ្នាំ ២០២៥។ | ក្រុមប្រឹក្សាភិបាលមូលនិធិ AFC Dream Asia នេះ រួមមានប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និងជាអនុប្រធានសហព័ន្ធបាល់ទាត់កម្ពុជា (FFC) នាយឧត្តមសេនីយ៍ខៀវ សាម៉េត , ប្រធានសហព័ន្ធបាល់ទាត់ហុងកុង និងជាប្រធានសហព័ន្ធកីឡា ព្រមទាំងជាគណកម្មាធិការអូឡាំពិកហុងកុងលោក Timothy Fok Tsun Ting និងប្រធានគណកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកប្រ... |
article_8977.txt | ជម្រើសជាតិអូស្រ្តាលីទទួលស្វាគមន៍ជប៉ុន ក្នុងជំនួបជម្រុះពានរង្វាន់ World Cup ជុំទីបីសម្រាប់តំបន់អាស៊ីក្នុងពូល B វេលាម៉ោង ៤:១៥នាទីរសៀល (ម៉ោងនៅកម្ពុជា) មុនជំនួបរវាងកូរ៉េខាងត្បូងទទួលអ៊ីរ៉ង់ ប្រជែងកៅអីលេខ១ពូល A វេលាម៉ោង ៦ ល្ងាច ថ្ងៃទី២៤ខែមីនា។ | អូស្ត្រាលីពេលបច្ចុប្បន្នកំពុងស្ថិតនៅលេខ៣ ក្នុងពូល B មាន១៥ពិន្ទុ ហើយត្រូវការពិន្ទុបន្ថែមចាំបាច់ ដើម្បីប្រជែងយកកៅអីស្វ័យប្រវត្តិទៅកាន់ការប្រកួត World Cup នៅប្រទេសកាតា នាចុងឆ្នាំ២០២២ នេះ។ ឯជប៉ុនទោះមាន ១៨ពិន្ទុឈរពីលើក្រុមអូស្ត្រាលីហើយក្តី ក៏ពួកគេនៅមិនទាន់មានសុវត្ថិភាព នៅឡើយក្នុងការរក្សាកៅអីស្វ័យប្រវត្តិរបស់ខ្លួន ដោយជំនួបរស... |
article_8978.txt | សម្រាប់ក្លិបមួយនេះ នៅថ្ងៃទី២២ ខែមីនា។ | កាលពីថ្ងៃទី១០ ខែមីនា រដ្ឋាភិបាលអង់គ្លេស បានប្រកាសហាមឃាត់មិនឱ្យក្លិបនៅ Premier League មួយនេះ មិនឱ្យលក់សំបុត្រការប្រកួតបន្តឡើយ ដោយសារការដាក់ទណ្ឌកម្ម លើម្ចាស់ក្លិបក្រុមតោខៀវលោក Roman Abramovich ។ យ៉ាងណាមិញ រដ្ឋាភិបាលអង់គ្លេស បានកែប្រែអាជ្ញាប័ណ្ណថ្មី សម្រាប់ Chelsea ដែលបើកសិទ្ធិឱ្យ ក្លិបតោខៀវ អាចនឹងលក់សំបុត្រការប្រកួតជាថ្ម... |
article_8979.txt | Manchester City ក្លាយជាក្លិបបាល់ទាត់រកចំណូលបានច្រើនជាងគេលើលោកជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៅរដូវកាល ២០២០-២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយ Deloitte Football Money League ដែលជាក្រុមហ៊ុនប្រឹក្សាពន្ធ និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែមីនា។ | បើទោះរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្លិបរហ្សនាមមេឃខៀវក្នុងក្របខណ្ឌ Premier League អាចរកចំណូលបាន ៧១០,៨១លានដុល្លារនៅរដូវកាល ២០២០-២១។ ចំណូលដ៏ច្រើននេះ ដោយសារមានក្រុមហ៊ុនអ្នកឧបត្ថម្ភបានកើនឡើងដល់ទៅ៦។ តាមរយៈចំណូលនេះ ម្ចាស់ជើងឯកលីគកំពូលអង់គ្លេសក្លាយជាក្លិបរកចំណូលបានច្រើនជាងគេលើលោក ដោយនាំមុខ Real Madrid (៧០៤លានដុល្លារ) និង Bayern... |
article_898.txt | ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ បានបន្តឥតដាច់។ ក្នុងសប្តាហ៍ថ្មីនេះ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាថ្មី ក្នុងនោះរួមទាំងមីស៊ីលផ្លោង និងមីស៊ីលបាលីស្ទីក។ បញ្ហានេះ បានធ្វើឱ្យឧបទ្វីបកូរ៉េកើនកំដៅជាថ្មី។ ស្របគ្នានេះ ការផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាម៉េរិក និងអង់គ្លេស ទៅអូស្រ្... | ថ្ងៃទី១៣ ខែកញ្ញា ក្រុងPutian ដែលស្ថិតនៅភាគអាគ្នេយ៍នៃខេត្ត Fujian ប្រទេសចិន បានបិទរោងភាពយន្ត កន្លែងហាត់ប្រាណ និងប្រាប់ឱ្យប្រជាជនកុំចាកចេញពីទីក្រុង ប្រសិនបើមិនមានករណីចាំបាច់។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីចិនបានរកឃើញករណីឆ្លងវីរុសបង្កជាជំងឺកូវីដ-១៩ ទម្រង់ដែលតា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍ថា កូរ៉េខាងជើងបានប... |
article_8980.txt | សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២២ ខែមីនា បានបង្ហាញពីបំណងធ្វើការងារជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការលក់សំបុត្រទៅកាន់អ្នកគាំទ្រ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup។ | ក្លិបតោខៀវ Chelsea កំពុងតែដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលអង់គ្លេស ក្រោយរងផលប៉ះពាល់ ពីទណ្ឌកម្មលើម្ចាស់ក្លិប លោក Roman Abramovich ដែលជាមហាសេដ្ឋីរុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេស បានផ្តល់នូវអាជ្ញាប័ណ្ណពិសេស ដល់ក្រុមតោខៀវ សម្រាប់ការបន្តប្រកួត និងបើកប្រាក់បៀវត្ស៍ទៅកាន់បុគ្គលិក ប៉ុន្តែមិនឱ្យលក់សំបុត្រចូលទស្សនាឡើយ។ សំណួរមួយត្រូវបានចោទ... |
article_8981.txt | មហាសេដ្ឋីរុស្ស៊ី Roman Abramovich ត្រូវបានសង្ស័យថា ត្រូវថ្នាំពុលនៅក្នុងកិច្ចចរចាសន្តិភាពមួយ ដើម្បីជួយអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី នៅឯព្រំដែនអ៊ុយក្រែន-បេឡារុស កាលពីដើមខែមីនានេះ។ នេះបើតាមការផ្សាយរបស់កាសែត BBC ដែលទទួលបានពីប្រភពជិតស្និទ្ធនឹងលោក Abramovich។ | ម្ចាស់ក្លិប Chelsea ដែលពេលនេះបានជាសះស្បើយហើយនោះ ត្រូវបានគេរាយការណ៍ថា បានរងរបួសត្រង់ភ្នែក និងរបកស្បែក។ ក្រៅពីមហារសេដ្ឋីរុស្ស៊ី Abramovich ដែលជ្រោមជ្រែងជួយអ៊ុយក្រែន គេចពីសង្គ្រាម អ្នកចរចាសន្តិភាពអ៊ុយក្រែនពីររូបទៀតក៏រងថ្នាំពុលដូចគ្នាដែរ។ របាយការណ៍ដែលចេញផ្សាយរបស់ BBC លើកឡើងថា ការដាក់ថ្នាំពុលនេះ ត្រូវបានគេដាក់ការ... |
article_8982.txt | កីឡាការិនីវាយកូនបាល់ Emma Raducanu នាថ្ងៃទី២៤ មីនា បាននិយាយថា នាងគ្មានគម្រោងបញ្ចប់អាជីព នៅត្រឹមវ័យក្មេងដូចកីឡាការិនី Ash Barty ដែលទើបប្រកាសចូលនិវត្តន៍ត្រឹមវ័យ ២៥ឆ្នាំឡើយ។ | កីឡាការិនី Barty លំដាប់ថ្នាក់លេខ១ពិភពលោក បានប្រកាសចូលនិវត្តន៍ នាថ្ងៃទី ២៣ មីនា គឺធ្វើឡើង២ខែ បន្ទាប់ពីឈ្នះពានរង្វាន់ Australian Open រួច។ Barty បាននិយាយថា នាងបានសម្រេចបំណងក្នុងកីឡាវាយកូនបាល់នេះរួចរាល់ហើយ។ ក្រោយទទួលដំណឹងថា កីឡាការិនីលំដាប់ថ្នាក់លេខ១ពិភពលោក បានប្រកាសចូលនិវត្តន៍បែបនេះ កីឡាការិនី Raducanu ក៏បានប្រាប់អំពីគម្... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.