file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9073.txt | នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន នៅថ្ងៃទី២២ ខែកុម្ភៈអះអាងថារុស្ស៊ីមិនគួរទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។ ការលើកឡើងរបស់លោក ចនសុន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទទួលស្គាល់តំបន់ដាច់ចេញពីគ្នាពីរនៅអ៊ុយក្រែនជារដ្ឋឯករាជ្យ។ | លោក ពូទីន នៅថ្ងៃទី២១ ខែកុម្ភៈ បានទទួលស្គាល់សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត្ស ដែលជាតំបន់ផ្តាច់ខ្លួនស្ថិតនៅភាគខាងកើតអ៊ុយក្រែន ជារដ្ឋឯករាជ្យ។ ការទទួលស្គាល់របស់រុស្ស៊ីលើតំបន់ទាំងពីរជារដ្ឋឯករាជ្យ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ បស្ចិមលោក និងបណ្តាប្រទេសមួយចំនួន បានចោទរុស្ស៊ីថាបំពានច្... |
article_9074.txt | ក្រុមប្រឹក្សាប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានផ្តល់អនុសាសន៍ដល់សហព័ន្ធកីឡាអន្តរជាតិទាំងអស់ហាមឃាត់អត្តពលិករបស់រុស្ស៊ីនិងបេឡារុសរួមទាំងក្រុមមន្ត្រីទាំងអស់ពីការប្រកួតរាល់ព្រឹត្តិការណ៍កីឡាអន្តរជាតិនានា។នេះបើតាមការប្រកាសរបស់ IOC។ | រុស្ស៊ីបានបើកការឈ្លានពានចូលអ៊ុយក្រែនតកាលពីថ្ងៃទី២៤ខែកុម្ភៈ ដែលនាំ ឱ្យសហព័ន្ធកីឡាជាច្រើនបានដាក់ការហាមឃាត់ជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណោះឡើយ IOC ចង់ហាមអត្តពលិករុស្ស៊ី និងបេឡារុសពីការប្រកួតទាំងអស់។ IOC បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួន បានសម្រេចចិត្តបែបនេះដើម្បីការពារបូរណភាពនៃការប្រកួតកីឡាជាសកល និងដើម្បីការពារសុ... |
article_9075.txt | មន្រ្តីជាន់ខ្ពស់ចិន បានស្នើទៅមន្ត្រីជាន់ខ្ពស់រុស្ស៊ីកាលពីដើមខែកុម្ភៈ ឱ្យពន្យារវាយ ប្រហារអ៊ុយក្រែន ដោយរង់ចាំរហូតដល់ព្រឹត្តិការណ៍កីឡារអូឡាំពិករដូវរងាក្រុងប៉េកាំងបញ្ចប់សិន។ នេះបើតាមការអះអាង ពីមន្ត្រីជាន់ខ្ពស់អាម៉េរិកនាថ្ងៃទី២ ខែមីនាដែលចេញផ្សាយដោយកាសែត New York Times ។ | បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់អាម៉េរិកដែលផ្សាយដោយកាសែត New York Times ចិនបានដឹង ពីផែនការ និងចេតនារបស់រុស្ស៊ីក្នុងការវាយប្រហារលើអ៊ុយក្រែន មុនព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង។ ក្រោយពេលព្រឹត្តិការណ៍អូឡាំពិកប៉េកាំងបញ្ចប់បានត្រឹមរយៈពេល ៤ថ្ងៃរុស្ស៊ីបានបើកការវាយប្រហារ ចូលក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។ ... |
article_9076.txt | ក្រុមអត្តពលិកអ៊ុយក្រែនរំពឹងថាអាចចូលរួមព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាទីក្រុងប៉េកាំងទាន់ពេលវេលា ខណៈពេលគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បង្ហាញក្ដីព្រួយបារម្ភពីសុវត្ថភាពពួកគេ។ | អ្នកនាំពាក្យរបស់ IPC ប្រាប់ទីភ្នាក់ងារ Reuters ថា អត្តពលិកអ៊ុយក្រែនប្រមាណ២០នាក់ និងក្រុមមន្ត្រី៩នាក់ នឹងអាចធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងទាន់ពេលប្រកួត ប៉ុន្តែទីកន្លែងស្នាក់នៅរបស់ពួកគេ នឹងមិនត្រូវបង្ហាញឡើយក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាព។ លើសពីនេះ IPC បានសម្រេចបើកិច្ចប្រជុំមួយនៅក្នុងទីក្រុងប៉េកាំងស្តីពីការសម្រេចជោគវាសន... |
article_9077.txt | UEFA សម្រេចប្តូរទីតាំងប្រកួតពានរង្វាន់ Champions League ពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ីទៅកាន់ប្រទេសបារាំងវិញ នាកីឡដ្ឋាន Stade de France ។ | ប្រទេសរុស្ស៊ីត្រូវបានជ្រើសរើសជាទីតាំងប្រកួតជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាល២០២១-២២ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ខែ ឧសភា។ ប៉ុន្តែដោយសាររុស្ស៊ី បើកការវាយប្រហារចូលប្រទេសអ៊ុយក្រែននោះ UEFA បានប្រជុំបន្ទាន់នឹងសម្រេចប្តូរទីតាំងរៀបចំការប្រកួតភ្លាមៗ។ កីឡដ្ឋាន Stade de France របស់បារាំង ក្លាយជាទីតាំង... |
article_9078.txt | គ្រូបង្វឹកក្លិបបាល់ទាត់ Barcelona លោក Xavi Hernandes បាននិយាយថា លោកជឿជាក់លើកូនក្រុមអាចសម្រេចបានទម្រង់លេងដ៏ល្អមួយហើយក្នុងរដូវកាលនេះ ។ | Barcelona បានយកជ័យជម្នះក្នុងលទ្ធផលរហូត ៤-២ លើក្រុមម្ចាស់ផ្ទះ SSC Napoli ក្នុងវគ្គជម្រុះជើងទីពីរ នាកីឡដ្ឋាន Stadio Diego Armando Maradona នាថ្ងៃទី២៥ខែកុម្ភៈ។ កាលពីជើងទីមួយ Barcelona ទទួលបានលទ្ធផលត្រឹមស្មើ ១-១ តែប៉ុណ្ណោះ។ Barcelona បានបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានគ្រប់គ្រងលើក្រុមម្ចាស់ផ្ទះ Napoli ស្ទើតែពេញមួយការប្រកួត ... |
article_9079.txt | ភ្នំពេញ៖ ក្រុមហ៊ុនរបស់ហុងកុងមួយចំនួន ដែលក្នុងវិស័យឧបករណ៍អគ្គិសនី-អេឡិចត្រូនិក កំពុងចាប់អារម្មណ៍ជាខ្លាំងក្នុងការបោះទុនវិនិយោគនៅកម្ពុជា។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនទាំងកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យនេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ។ | គណៈប្រតិភូសមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង (Hong Kong Electrical Appliance Industries Association) ប្រមាណ១០ក្រុមហ៊ុន ដែលដឹកនាំដោយលោក Ting Sik Wa Thomas ប្រធានសមាគម បានជួបពិភាក្សាការងារជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការ CDC នាថ្ងៃទី២៦ ខែមីនា។ បើតាមសេចក្តីប្រកាស... |
article_908.txt | អាជ្ញាធរក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានចេញសេចក្តីជូនដំណឹងមួយ ដើម្បីរឹតត្បិតការធ្វើដំណើរពីខេត្តដែលមានហានិភ័យជំងឺកូវីដ-១៩ ខ្ពស់ មកក្រុងវៀងចន្ទន៍ និងពីក្រុងវៀងចន្ទន៍ទៅខេត្តទាំងនោះ។ ប្រជាជន ដែលត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យឆ្លងខេត្តមកទីក្រុង ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ខណៈអ្នកបំពានវិធាននោះ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ ឬពិន... | ស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសឡាវ មិនមានស្ថានភាពធ្ងន់ធ្ងរឡើយ បើធៀបទៅនឹងប្រទេសជិតខាងវៀតណាម និងថៃ។ នៅថ្ងៃទី១៧ ខែកញ្ញា ឡាវមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៨៨ករណី។ ករណីឆ្លងសរុបនៅឡាវមានចំនួន ១៨៣៤៧ករណី និងអ្នកស្លាប់មានចំនួន ១៦នាក់។ អ្នកជាសះស្បើយមានចំនួន ៥៥៦៨នាក់។ ដើម្បីទប់ស្កាត់ការរីកសាយនៃករណីឆ្លងនៅក្នុងទីក្រុង ក៏ដូចជានៅក្នុងប្... |
article_9080.txt | ភ្នំពេញ៖ មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយ ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភា... | ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសារៈសំខាន់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ នៅវិមានសភា នាថ្ងៃទី២០ ខែមីនា ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកយ៉ាងទូលំទូលាយដូចបច្ចុប្បន្ននេះ គឺពិតជានាំឱ្យកម្ពុជាងាយរងគ្រោះ។ ជាពិសេសនៅក្នុងពេលដែលមានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ពេលមានភាពម... |
article_9081.txt | ភ្នំពេញ៖ ដើម្បីពង្រីកទំហំនៃការចរាចរប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចជាតិ រដ្ឋសភា នឹងគាំទ្ររាល់សំណើគោលនយបាយណាដែលមានគោលដៅលើកម្ពស់«ប្រាក់រៀល»។ លោក ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង នៃរដ្ឋសភា បានថ្លែងបែបនេះ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)។ | មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយ ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភាគរយ។ ដើម្ប... |
article_9082.txt | ភ្នំពេញ៖ កម្ពុជាមានដំណាំស្វាយចន្ទីច្រើន ប៉ុន្តែវត្ថុធាតុដើមមួយចំនួនធំ ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដើម្បីកែច្នៃជំនួស។ បញ្ហានេះ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើឱ្យសមាគមឧកញ៉ា ជួយវិនិយោគលើការកែច្នៃបន្ថែម ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ | ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥» របស់សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៤ ខែមីនា សម្ដេច ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ច្រើនជាងគេលើពិភពលោក ប៉ុន្តែ អ្វីដែលជាបញ្ហានោះ គឺមិនមានលទ្ធភាពកែច្នៃច្រើនដោយខ្លួនឯង។ ក្នុងមួយឆ... |
article_9083.txt | ភ្នំពេញ៖ កម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មមានសរុប ១ ១៦០ ១៨១ នាក់ ក្នុងឆ្នាំ២០២៤។ ក្នុងនោះ មាន ៨៥៤ ៩១៨ នាក់ ជាកម្លាំងពលកម្មស្រ្តី។ ចំនួននេះ ស្មើនឹង ៧៣,៦៨ ភាគរយ ដែលកើនបាន ១១,៥២ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ | ក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា កម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលមានសរុប ១ ១៦០ ១៨១ នាក់នេះ គឺគ្រប់ដណ្តប់ទូទាំង២៥រាជធានី-ខេត្ត។ ក្នុងនោះរាជធានីភ្នំពេញ មានកម្លាំង ពលកម្ម ក្នុងវិស័យឧស្សាហកម្មច្រើនជាងគេ រហូតដល់ ៤១៣ ១៣៤នាក់ បន្ទាប់មកខេត្តកណ្តាល មាន ១៨៩ ៤៣៨នាក់។ ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅលំដាប់លេខ៣ មានកម្លាំងពលក... |
article_9084.txt | ភ្នំពេញ៖ រដ្ឋាភិបាល ពិសេសក្រសួងស្ថាប័ន ពាក់ព័ន្ធត្រូវពង្រឹងការត្រួតពិនិត្យបញ្ហា សុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក។ ជាពិសេស ត្រូវពិនិត្យគុណភាពលើ ត្រី សាច់ បន្លែ ផ្លែឈើ ចំណីអាហារខូចគុណភាព អាហារមានជាតិផ្អែម និងប្រៃខ្លាំង ឬ ប្រើប្រាស់សារធាតុគីមីហួសកម្រិត ដើម្បីធានាសុវត្ថិភាពសុខភាពពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្ទាល់។... | ការអំពាវនាវរបស់ប្រធានរដ្ឋសភា ត្រូវបានធ្វើឡើងបន្ទាប់ពីឃើញអត្រាស្លាប់ដោយសារជំងឺមិនឆ្លងនៅកម្ពជានេះ មានប្រមាណ ៦៤ភាគរយ ក្នុងនោះ មាន២៣ភាគរយ ស្លាប់មុនអាយុ៧០ឆ្នាំ។ ក្នុងន័យនេះ ប្រជាជន កម្ពុជា ១នាក់ ក្នុងចំណោម ៤នាក់ អាចស្លាប់មុនអាយុ៧០ឆ្នាំ ដោយជំងឺមិនឆ្លង រួមមានជំងឺមហារីក ជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺរ៉ាំងរ៉ៃ។ របាយក... |
article_9085.txt | ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កត់សម្គាល់ឃើញ វិនិយោគិនជាតិ និងអន្តរជាតិ កំពុងទទួលផលប្រយោជន៍ ពីបរិយាកាសអំណោយផលសម្រាប់វិនិយោគ ប្រកបដោយសុវត្ថិភាព និងនិរន្តរភាពនៃធុរកិច្ចនៅកម្ពុជា។ | ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅថ្ងៃទី៦មីនា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាត្រូវបានទទួលស្គាល់ ជាគោលដៅកំពូល នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) និងជាច្រកទ្វារទៅកាន់តំបន់អាស៊ាន។ សម្ដេច បន្តថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល បានប្ដេជ្ញាចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដ... |
article_9086.txt | ភ្នំពេញ៖ ក្រុមហ៊ុន Nex Healthcare Co., Ltd. របស់ចិន សម្រេចបោះទុន២៧៣លានដុល្លារ បង្កើតរោងចក្រផលិតស្រោមដៃ និងឧបករណ៍បរិក្ខារពេទ្យ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង។ ស្រោមដៃការពារសុខភាព និងឧបករណ៍បរិក្ខារពេទ្យរបស់ក្រុមហ៊ុននេះ គឺមានការទទួលស្គាល់គុណភាពកម្រិតពិភពលោក។ | ពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្ររបស់ក្រុមហ៊ុន Nex Healthcare Co., Ltd. ក្នុងការផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ នៅលើផ្ទៃដី២១ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង ត្រូវបានធ្វើឡើង នាថ្ងៃទី២ ខែមីនា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ CDC បានបញ្ជាក់... |
article_9087.txt | ភ្នំពេញ៖ រដ្ឋាភិបាល បានពង្រីកវិសាលភាពអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ សម្រាប់ សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដល់មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។ ការសម្រេចបានបែបនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញ ការលូតលាស់ទាំងកាយសម្បទា ន... | ប្រកាសអន្តរជាតិរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែមីនា បានបញ្ជាក់ថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំពោះមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារនេះ គឺត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែ... |
article_9088.txt | ភ្នំពេញ៖ វិញ្ញាសាកីឡាអេឡិចត្រូនិក MLBB Esports (Mobile Legends Bang Bang) ប្រភេទកីឡាអេឡិចត្រូនិកលើទូរស័ព្ទដៃ ត្រូវបានដាក់បញ្ចូលជាវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសាកីឡាអេឡិចត្រូនិក ១០ប្រភេទផ្សេងទៀត សម្រាប់ការប្រកួតក្នុង ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ (ASIAN Games 2026) នៅក្នុងឆ្នាំ២០២៦ ក្នុងទីក្រុងអៃឈី និងណាហ្គោយ៉ា នៃប្រទេ... | ព្រឹត្តការណ៍កីឡាអាស៊ីលើកទី២០ ឆ្នាំ ២០២៦ នៅ ប្រទេសជប៉ុននឹងធ្វើឡើងចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ដោយមានកីឡាចំនួន ៤១ប្រភេទផ្សេងគ្នា ហើយចំណោមនោះរួមទាំងប្រភេទកីឡាអេឡិចត្រូនិក Esports ចូលផងដែរ។ វិញ្ញាសាកីឡា Esports និងមានចំនួនសរុប ១១វិញ្ញាសា រួមមាន៖ Street Fighter 6, Pokemon UNITE, Honor ... |
article_9089.txt | បំណុលសាធារណៈរបស់កម្ពុជានៅក្រៅប្រទេសបានកើនដល់ទំហំ១១,៩២ពាន់លានដុល្លារអាម៉េរិក។ ទំហំនេះ ត្រូវបានគិតចាប់ពីឆ្នាំ១៩៩៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ជាក់ថាស្ថានភាពបំណុលសាធារណៈរបស់កម្ពុជាបានបន្តរក្សានូវចីរភាព និងមានកម្រិតហានិភ័យនៅទាប។ | នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់ចំនួន ៧៦៣,៨៣លានដុល្លារអាម៉េរិក(សមមូលនឹង ៥៨២,៧៧លានអេសដេអ៊ែ)។ ជារួមក្នុងឆ្នាំ២០២៤ កម្ពុជាបានចុះកិច្ចព្រមពៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាបានក្នុងទំហំទឹកប្រាក់ ១ ៧៩៥.៨៤លានដុល្លារអាម៉េរិក (សមមូលនឹង ១ ៣៧០.១៦លានអេ... |
article_909.txt | ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា យុទ្ធនាការអាម៉េរិករយៈពេល ២០ឆ្នាំ នៅអាហ្វហ្កានីស្ថាន បានបញ្ចប់ដោយសោកនាដកម្ម ហើយក្រុងវ៉ាស៊ីនតោន មិនសម្រេចបានអ្វីទាំងអស់។ លោកពូទីនថា នេះគឺជាលទ្ធផលសូន្យ ប្រសិនបើមិនអវិជ្ជមាន។ | ក្នុងជំនួបជាមួយក្មេងជំទង់នៅទីក្រុង Vladivostok ក្នុងថ្ងៃទី១ ខែកញ្ញា លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទ័ពអាម៉េរិក មានវត្តមាននៅអាហ្វហ្កានីស្ថាន ២០ឆ្នាំ ហើយក្នុងរយៈពេលនោះ ក្រុងវ៉ាស៊ីនតោន បានព្យាយាមបណ្តុះអារ្យធម៌របស់ខ្លួន ជាមួយប្រជាជនក្នុងតំបន់។ លោកពូទីន បានបន្តថា ការ... |
article_9090.txt | ភ្នំពេញ៖ កម្ពុជា សម្រេចបានទំហំពាណិជ្ជម្ម ជាមួយបណ្តាដៃគូជំនួញ ក្នុងចំនួន ៩ ៤៤៧ លានដុល្លារ នៅក្នុងរយៈពេល២ខែដំបូង នៃឆ្នាំ២០២៥នេះ។ ទំហំនេះ កើនឡើង ១៦,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ | បើតាមរបាយការណ៍ដដែល ក្នុងចំណោមទំហំពាណិជ្ជកម្មសរុប ការនាំចេញមានទំហំ ៤ ៤៦០ លានដុល្លារ កើន១១,៩ភាគរយ ខណៈការនាំចូល មានទំហំ ៤ ៩៨៧ លានដុល្លារ កើន ២០,៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ប្រទេសចិន បន្តជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ២, ៦៦២ លានដុល្លារ កើន ២១,១ភាគរយ។ បន្ទាប់គឺអាមេរិកដែលមានទំហំពាណិ... |
article_9091.txt | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាគោលដៅអាទិភាពធំបំផុតក្នុងការអភិវឌ្ឍន៍ផែទឹកជ្រៅរបស់កម្ពុជា ដោយការវិនិយោគនឹងឈានដល់ជិត១ពាន់លានដុល្លារ ក្នុងដំណាក់កាលទី៣នាឆ្នាំ២០២៩។ សម្តេចបានរំលឹកយ៉ាងដូច្នេះ នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិ... | «មិនត្រឹមជាផែអន្តរជាតិ តែនឹងរៀបចំជាតំបន់ភស្តុភាកម្មនៃប្រព័ន្ធឡូជីស្ទីកក្នុងតំបន់»។ ប្រមុខរដ្ឋាភិបាលបានលើកឡើងថា ទោះបីជាមានផែនៅកំពត និងកោះកុងក៏ដោយ ប៉ុន្តែសក្តានុពលនៅខេត្តព្រះសីហនុ គឺមិនអាចប្រកួតប្រជែងបានឡើយ។ ដូចជារដ្ឋកាលីហ្វនីញ៉ាសហរដ្ឋអាម៉េរិក ឬក្រុងសៀងហៃរបស់ចិន យ៉ាងដូច្នោះដែរ សម្តេច ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កំពង់ផែទឹកជ្... |
article_9092.txt | ភ្នំពេញ៖ នៅពេលដែលយើងប្រើប្រាស់«ប្រាក់រៀល» មិនត្រឹមតែចំណេញដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងបង្ហាញអំពីមោទនភាពជាតិខ្មែរ មោទនភាពទៅលើខ្លួនឯង ខណៈតម្លៃប្រាក់រៀលកាន់តែមានស្ថិរភាព។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា ដែលជំរុញឱ្យអ្នកធ្វើធុរកិច្ចក្នុងស្រុក ពិសេសអ... | បើតាមលោកស្រីបណ្ឌិត ព្រុំ ទេវី ដើម្បីឱ្យអ្នកធុរកិច្ចក្នុងស្រុកចូលរួមចាយប្រាក់រៀល ឱ្យបានកាន់តែច្រើនក្នុងសកម្មភាពសេដ្ឋកិច្ចនោះ គឺទាមទារចាំបាច់ឱ្យមានការផ្សព្វផ្សាយ ពន្យល់ណែនាំ និងជំរុញបន្ថែមពីរដ្ឋាភិបាល ជាពិសេសពីធនាគារជាតិនៃកម្ពុជា។ ដើម្បីឈ្វេងយល់ពីប្រធានបទនេះកាន់តែច្បាស់សូមលោក-អ្នក ទស្សនាការចាក់ផ្សាយវីដេអូសម្ភាសរវាង លោកស្... |
article_9093.txt | មនុស្សភាគច្រើនចូលចិត្តស្ដាប់ការចែករំលែករបស់បុគ្គលជោគជ័យ ហើយច្រានចោលអ្នកបរាជ័យ។ នេះជាមូលហេតុដែលអ្នកបរាជ័យ មិនហ៊ានចែករំលែកបទពិសោធន៍មិនល្អ នៅក្នុងអាជីវកម្មរបស់ខ្លួន។ ផ្ទុយពីការគិតបែបនេះ លោក សុន សាវ៉ាន ជាគ្រូបង្រៀនទៅលើមុខវិជ្ជាប្រវត្ដិវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន សំរោង ខេត្តកំពង់ស្ពឺ បានចែករំលែកបទពិសោធន៍បរាជ័យក្នុងអាជីវកម្ម... | លោក សុន សាវ៉ាន ធ្លាប់បានបើកអាជីវកម្មហ្ការ៉ាស់សាំងមួយកន្លែង នាអំឡុងឆ្នាំ២០១៥។ ដំណើរការអាជីវកម្មលោក មានភាពល្អប្រសើរ និងកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះមិនសូវមានដៃគូរប្រកួតប្រជែងច្រើន។ ដំណើរការបានជាង៥ឆ្នាំ មុខរបរហ្ការ៉ាស់សាំងរបស់លោក សាវ៉ាន ត្រូវបានបិទទ្វារ ជាមួយនឹងបំណុលជាប់ខ្លួនជិត ៣០ម៉ឺនដុល្លារទៀត។ ពេលវេលានោះ ជាមេរៀនដ៏លំប... |
article_9094.txt | ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនប្រមាណ៤០ក្រុមហ៊ុន កំពុងស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា។ គណៈប្រតិភូធុរជនជប៉ុនទាំងនោះ បានជួបពិភាក្សាការងារមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជាអនុប្រធានទី១នៃក្រុមហ៊ុនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី៤ ខែមីនា។ | ក្រុមហ៊ុនជប៉ុនទាំង៤០ ដែលកំពុងបំពេញទស្សនកិច្ចស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជានោះ គឺធ្វើឡើងតាមរយៈការិយាល័យតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Japan External Trade Organization – JETRO) ប្រចាំនៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នៅក្នុងជំនួបជាមួយវិនិយោគិនជប៉ុនទាំ... |
article_9095.txt | ភ្នំពេញ៖ កម្ពុជាទទួលបានទុនវិនិយោគជាបន្តបន្ទាប់ពីក្រុមហ៊ុនចិនមកពីខេត្ត ជាំងស៊ូ ដែលមានបច្ចុប្បន្ន មានប្រមាណ២០០ក្រុមហ៊ុន បង្កើតរោងចក្រនានានៅតំបន់សេដ្ឋកិច្ចពិសេស។ ដោយមើលឃើញពីសក្តានុពលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើឱ្យខេត្តជាំងស៊ូ ពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាល... | សំណើរនេះ ត្រូវបានលើកឡើងដោយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅចំពោះមុខលោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេសនៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការ CDC នាថ្ងៃទី២៤ ខែមីនា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC លោក ជីន សាងជីន បានឯកភាពចំពោះសំណើរខាងលើ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហក... |
article_9096.txt | ភ្នំពេញ៖ លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្តេជ្ញាជំរុញការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសឱ្យបាន៧,៥លានាក់ ជាមួយនឹងទំនិញ៨០ពាន់តោន ក្នុងឆ្នាំ២០២៥។ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ ដែលធ្វើឡើង នាថ្ងៃទី១២ ខែមីនា។ | កម្ពុជា បានអនុវត្តគោលនយោបាយបើកចំហជើងមេឃ តាំងពីឆ្នាំ១៩៩៩ មកទល់សព្វថ្ងៃ។ មានរយៈពេល២៦ឆ្នាំហើយ ក្នុងការជួយជំរុញឱ្យមានសន្ទុះរីកចម្រើនដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។ ការណ៍នេះ គឺដើម្បីឆ្លើយតបតម្រូវការ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម និងការផ្សារភ្ជាប់ទំនាក់ទំនងសង្គម-វប្បធម៌កម្ពុជាទៅកាន់អន្តរជាតិ និងអន្តរជាតិមកកាន់ កម្ពុជា។ បច្ចុប្... |
article_9097.txt | ភ្នំពេញ៖ ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី២ ក្នុងក្របខ័ណ្ឌនៃកិច្ចសហការ រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្តាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International នៅបានដំណើរជាផ្លូវការហើយ។ នៅក្នុងដំណាក់កាលនេះ ពលរដ្ឋដែលគណនីធនាគារជាប្រាក់រៀល ឬអ្នកប្រើប្រាស់ប្រព័ន្ធបាគង គឺអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានា ជា... | ការដាក់ឱ្យដំណើរការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូត (QR Code) ដំណាក់កាលទី២នេះ ត្រូវបានធ្វើឡើងនៅធនាគារជាតិ នៃ កម្ពុជា អគារសែនសុខ នាថ្ងៃទី១០ ខែមីនា បន្ទាប់ពីដំណាក់កាលទី១ ដំណើរការបានជាង១ឆ្នាំកន្លងមក។ ការអភិវឌ្ឍនូវប្រព័ន្ធទូទាត់ឆ្លងដែននេះ នឹងផ្តល់កាលានុវត្តភាពក្នុងការពង្រីក សកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងបង្... |
article_9098.txt | ភ្នំពេញ៖ កម្ពុជា រំពឹងទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិចំនួន ៥ ១០០លានដុល្លារអាម៉េរិក ដែលចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២៥។ ទំហំទឹកប្រាក់នេះ គឺស្មើនឹង១០,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផសស)។ នេះជាការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ | វិស័យទេសចរណ៍រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។ ក្នុងនោះ ចំណូលដែលកម្ពុជាទទួលបានពីភ្ញៀវទេសចរអន្តរជាតិនៅក្នុងឆ្នាំ២០២៣ គឺមានចំនួន ៣ ០៨៣លានដុល្លារ។ ក្នុងឆ្នាំ២០២៤ ចំណូលនេះបានកើនដល់៣ ៦៣៧លានដុល្លារ ដោយរួមចំណែកបានប្រមាណ៩,៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ តាមព្យាកររបស់ក្រសួងទេសចរណ៍ សម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា រំពឹងទទ... |
article_9099.txt | ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសពីការបង្កើត«សមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល» ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ក្រសួងបានដាក់ឱ្យដំណើរការនូវថ្នាលសហគមន៍ឌីជីថលកម្ពុជា (Digital Community of Cambodia - DCC) ដែលជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា... | ថ្នាលសហគមន៍ឌីជីថលកម្ពុជា ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា ដែលសុទ្ធសឹងជាអ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នាថ្ងៃទី១៣ ខែមីនា តាមរយៈថ្នាលនេះ បច្ចុប្បន្នមានអ្នកចុះឈ្មោះប្រមាណ ៥ ០០០ ... |
article_91.txt | ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងពន្ធលើកូឡុំប៊ី នៅថ្ងៃទី២៦ ខែមករា បន្ទាប់ពីរដ្ឋាភិបាលប្រទេសនេះ បដិសេធមិនទទួលយកជនអន្តោរប្រវេសន៍ដែលភៀសខ្លួនទៅអាម៉េរិក ត្រឡប់ទៅវិញ។ ក្រោយព្រមានរបស់អាម៉េរិក រដ្ឋាភិបាលកូឡុំប៊ី ប្រកាសដាក់ពន្ធទំនិញអាម៉េរិក៥០ភាគរយ ដើម្បីជាការតបត។ | ខណៈចំណាត់ការធ្វើមាតុភូមិនិវត្តន៍ជនអន្តោរប្រវេសន៍របស់អាម៉េរិក កំពុងបន្ត រដ្ឋាភិបាលកូឡុំប៊ី បានប្រឆាំងមិនទទួលជនភៀសខ្លួន ត្រឡប់ចូលប្រទេសខ្លួន។ រដ្ឋាភិបាលកូឡុំប៊ី បានបដិសេធមិនទទួលយន្តហោះដឹកជនអន្តោរប្រវេសន៍២គ្រឿងមកពីអាម៉េរិក។ ការណ៍នេះ បណ្ដាលឱ្យលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ប្រកាសនឹងដាក់ពន្ធ និងទណ្ឌកម្មលើកូឡុំប៊ី នៅថ... |
article_910.txt | មន្រ្តីក្រសួងការបរទេសអាម៉េរិក នៅថ្ងៃទី១ ខែកញ្ញា អះអាងថា រដ្ឋបាលក្រុងវ៉ាស៊ីនតោនកំពុងស្វែងរក ច្រកផ្សេងៗដែលរួមបញ្ចូលទាំងច្រកផ្លូវគោកដើម្បីបន្តជម្លៀសពលរដ្ឋអាម៉េរិក និងប្រជាជន អាហ្វហ្កានីស្ថានដែលបានជួយខ្លួន ដែលមិនអាចចាកចេញបាននៅត្រឹមថ្ងៃទី៣១ ខែសីហា។ ការបន្តរកផ្លូវជម្លៀសនេះ ជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាម៉េរិកដើម្បីជួយជម្ល... | អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland បាន អះអាងថា រដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន កំពុងបន្តចូលរួមក្នុងការងារការទូតដើម្បីជួយ ជម្លៀសពលរដ្ឋអាម៉េរិក និងជនជាតិអាហ្វហ្កានីស្ថានដែលមានបំណងចាកចេញ។ «យើងកំពុងសម្លឹងមើលជម្រើសផ្សេងៗដែលរួមមានផ្លូវអាកាស និងផ្លូវគោក។ យើង នឹងបន្តស្វែងរក មធ្យ... |
article_9100.txt | ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងថា កម្ពុជាមិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយ ពាក់ព័ន្ឋការដាក់កម្ពុជាចូលក្នុងបញ្ជីលឿង របស់អាម៉េរិក ដែលរឹតបន្តឹងប្រជាជនចូលក្នុងប្រទេសមហាអំណាចនេះឡើយ។ | លោក ជុំ សុន្ទរី ប្រាប់សារព័ត៌មានឌីជីថលថ្មីៗតាមប្រព័ន្ធតេឡេក្រាមថា កម្ពុជាកំពុងរកព័ត៌មានបន្ថែម ជុំវិញនឹងសេចក្ដីព្រាងក្រសួងការបរទេសអាម៉េរិក ដែលរឹតបន្តឹងប្រជាជនប្រមាណ៤៣ប្រទេស ចូលទឹកដីអាម៉េរិក។ ការឆ្លើយតបនេះ ដោយសារឃើញកម្ពុជាស្ថិតក្នុងបញ្ជីលឿង នៃសេចក្ដីព្រាងរឹតបន្តឹងការចេញចូលអាម៉េរិក។ ក្នុងចំណោម ប្រទេសដែលស្ថិតក្នុងបញ្ជីនេះ ... |
article_9101.txt | រូបិយវត្ថុ មិនខុសពីទំនិញនៅលើទីផ្សារទេ។ ត្រង់ចំណុចនេះ មានន័យថា បើមានការគ្រប់គ្រងមិនត្រូវទេ នោះតម្លៃរូបិយវត្ថុ និងតម្លៃទំនិញ នឹងឡើងចុះពិបាកប៉ាន់ស្មាន។ ប្រសិនបើគេបោះពុម្ពក្រដាសប្រាក់ច្រើនពេក នោះក្រដាសប្រាក់នឹងចុះថោក ហើយទំនិញឡើងថ្លៃ ដែលទំនាក់ទំនងបែបនេះ ហៅថា អតិផរណា។ | ផ្ទុយមកវិញ បើបោះពុម្ពក្រដាសប្រាក់តិចជាងតម្រូវការចាយវាយក្នុងទីផ្សារ នោះតម្លៃប្រាក់រៀលឡើងថ្លៃខ្ពស់ ជាងកម្រិតសមស្របដែលនាំឲ្យមាន បរិត្តផរណា គឺការធ្លាក់ថ្លៃនៃទំនិញ។ ត្រូវចាំថា បើទំនិញឡើងថ្លៃ គឺប៉ះពាល់ជីវភាពពលរដ្ឋ តែបើទំនិញចុះថោក គឺប៉ះពាល់វិនិយោគិន ដែលជាអ្នកផលិតទំនិញ។ ដូច្នេះ បើកម្ពុជាចាយប្រាក់រៀលខ្ពស់ នោះការគ្រប់គ្រងការចរ... |
article_9102.txt | បច្ចុប្បន្ន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-កោះកុង សម្រេចបាន៩៨,១៦ភាគរយហើយ ខណៈស្ពានខ្ពស់ជាងគេនៅកម្ពុជា សណ្តូកខ្លួនកាត់ស្ទឹងឬស្សីជ្រុំ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្នរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែមេសា។ ពោល គឺស្ពាននេះបើកដំណើរការមុន និងអំឡុង... | ក្រសួងសម្រេចបែបនេះ គឺដើម្បីសម្រួលការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ ភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុងនេះ គឺប្រវែងជាង១៩៧គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពី ខែមីនា ឆ្នាំ២០២០។ ផ្លូវនេះ មានទទឹងតួផ្លូវ៩ម៉ែត្រ ជាប្រ... |
article_9103.txt | ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ-អន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលក្នុងប្រទេស។ គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍។ ក្នុងនោះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហ... | សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការឡើងជាង ៦០ជើងក្នុងមួយសប្តាហ៍ បើប្រៀបធៀបនឹងចុងឆ្នាំ២០២៤។ សម្រាប់ឆ្នាំនេះ កម្ពុជា រំពឹងទុក ទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយចំនួនផងដែរ។ ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines របស់ប្រទេសឥណ្ឌា, ក្រុមហ៊ុន Etihad Airways ពីប្រទេសអេមីរ៉េតអា... |
article_9104.txt | ភ្នំពេញ៖ ក្រុមហ៊ុន JU HUA CHANG INTERNATIONAL CO., LTD របស់តៃវ៉ាន់ នឹងទិញគ្រាប់ស្វាយចន្ទីកែច្នៃពីកម្ពុជាក្នុងចំនួន៣០០០តោន។ ចំនួននេះ គឺស្មើនឹង៣០ភាគរយ នៃតម្រូវការគ្រាប់ចន្ទីកែច្នៃសរុបរបស់ក្រុមហ៊ុនក្នុងបរិមាណ១០ ០០០តោន ក្នុងមួយឆ្នាំៗ។ | លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី២៧ ខែមីនា ថា គ្រាប់ស្វាយចន្ទីកែច្នៃចំនួន៣០០០តោន ដែលក្រុមហ៊ុនបានសន្យាជាមួយសហគ្រាសស្វាយចន្ទីនៅខេត្តកំពង់ធំ និងព្រះវិហារ គឺសម្រាប់រយៈពេល៣ឆ្នាំ ដើម្បីនាំទៅកាន់ទីផ្សារតៃវ៉ាន់។ កិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ក្រុមហ៊ុនទទួលបា... |
article_9105.txt | ភ្នំពេញ៖ «បើព័ត៌មានយើងប្រមូលខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស នឹងធ្វើឱ្យយើងខាតបង់ច្រើន។ ខាតពេលវេលា ខាតធនធាន ហើយអ្វីដែលសំខាន់នោះ គឺចំណុចដែលយើងចង់អន្តរាគមន៍ជួយពិតប្រាកដ គឺត្រូវបានទុកចោល។»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ដោយផ្តាំទៅកាន់អ្នកស្រាវជ្រាវ ក្នុងការវិភាគទិន្នន័យធ្វើគោលនយោបាយអ្វីមួយ គឺត្រូវចុ... | - ក្នុងពិធីបើក «សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ស្តីពី យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា ៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព» នាព្រឹកថ្ងៃទី៤ ខែមីនា សម្តេចនាយករដ្ឋមន្រី្ត បានបញ្ជាក់ថា ការប្រមូលព័ត៌មានខុស អាចឱ្យធ្វើការអន្តរាគមន៍របស់រដ្ឋាភិបាលខុសគោលដៅ ហើយបង្កឱ្យមានបញ្ហាលើសដើម។ នេះ គ... |
article_9106.txt | ភ្នំពេញ៖ កម្ពុជា មានរោងចក្រធុនធំដែលដំណើរការនៅក្នុងឆ្នាំ២០២៤ ចំនួន ២,៤២៥រោងចក្រ។ នៅក្នុង គឺមាន៦រាជធានី-ខេត្តដែលមានរោងចក្រប្រភេទនេះច្រើនជាងគេ។ | បើតាមរបាយការណ៍ការប្រចាំឆ្នាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឆ្នាំ២០២៤ រាជធានីភ្នំពេញមានរោងចក្រធុនធំដល់៨១៨រោងចក្រ, ខេត្តកំពង់ស្ពឺមានរោងចក្រធុនធំ ៥៨១រោងចក្រ, ខេត្តកណ្តាលមាន៣៥៨រោងចក្រ, ខេត្តព្រះសីហនុមាន២៥៧រោងចក្រ, ខេត្តស្វាយរៀងមាន២៣២រោងចក្រ និងខេត្តតាកែវមាន១៣៩រោងចក្រ។ ដោយឡែក ខេត្តកំពង់... |
article_9107.txt | ភ្នំពេញ៖ វិស័យដឹកជញ្ជូនទំនិញកម្ពុជា នឹងបោះជំហានទៅមុខកាន់តែលឿន បន្ទាប់ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រុមហ៊ុន DHL Express (Cambodia) Ltd ស្ដីពីការគ្រប់គ្រងនិងការផ្លាស់ប្ដូរព័ត៌មាន និងកញ្ចប់បញ្ញើឆាប់រហ័ស។ MoU នេះ ត្រូវបានចុះហត្ថលេខាដោយលោក គុណ ញឹម អគ្គនា... | កិច្ចសហការនេះ បានបង្ហាញការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន DHL ក្នុងការចូលរួមជាមួយរដ្ឋាភិបាល ជាពិសេសអគ្គនាយកដ្ឋានគយ ដើម្បីជំរុញឱ្យវិស័យដឹកជញ្ជូនបញ្ញើរហ័សកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ ការចូលរួមរបស់ DHLនេះ នឹងកាន់តែមានលក្ខណៈល្អប្រសើរ ឈានទៅប្រែក្លាយកម្ពុជាទៅជា Logistics Hub ក្នុងតំបន់ និងការលើកកម្ពស់ឧត្ត... |
article_9108.txt | ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់សមាគមឧកញ៉ាកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកបង្កើតក្រុមហ៊ុន រោងចក្រសហគ្រាសឱ្យបានច្រើន ពិសេសរោងចក្រ សហគ្រាសផលិតវត្ថុធាតុដើម គ្រឿងបង្គុំ ដើម្បីគាំទ្រដល់ច្រវ៉ាក់ផលិតកម្មក្នុងស្រុក។ | «ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជនរបស់យើង ទាក់ទាញដៃគូមកវិនិយោគក្នុងការផលិតខ្សែច្រវ៉ាក់នៃផលិតកម្ម។ ឧទាហរណ៍ យើងផលិតខោអាវនាំចេញ កន្លងទៅយើងយកក្រណាត់ជ្រលក់ពីក្រៅ យើងយកអីមកទាំងអស់ពីក្រៅ ឥឡូវយើងលើកទឹកចិត្តឱ្យមានការវិនិយោគផលិតក្រណាត់ ឬមួយក៏មានធ្វើអីក្នុងស្រុកយើង»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជ... |
article_9109.txt | ភ្នំពេញ៖ កម្ពុជាគ្រោងបង្កើត «សួនឧស្សាហកម្មស្វាយចន្ទី» មួយកន្លែងស្ថិតនៅខេត្តកំពង់ធំ ដើម្បីប្រមូលផ្ដុំការវិនិយោគរោងចក្រកែច្នៃគ្រប់ប្រភេទ។ គម្រោងនេះ នឹងចេញដំណើរនៅឆ្នាំ២០២៥ ដោយរដ្ឋនឹងជួយគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូក... | សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅ រដ្ឋាភិបាលបានលើកទឹកចិត្តសម្រាប់ការនាំចេញគ្រាប់ស្វាចន្ទីឆៅ ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានរោងចក្រអាចកែច្នៃគ្រាប់ស្វាយចន្ទី នាំចេញដោយខ្លួនឯងបានហើយ។ ការកែច្នៃក្នុងស្រុកនេះ នឹងជួយបង្កើនតម្លៃបន្ថែម ហើយរដ្ឋកំពុងលើកទឹកចិត្តដល់ការវិនិយោគផងដែរ។ ដើម្បីទាក់ទាញអ្នកវិនិយោគ កម្ពុជាត្រៀមរៀបចំ «សួន... |
article_911.txt | ប្រធានាធិបតីវៀតណាម លោកង្វៀន សួនហ្វ៊ុក និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ទីក្រុងឡាហាវ៉ានហើយ នៅព្រឹកថ្ងៃទី ១៨ ខែកញ្ញា (ម៉ោងក្នុងតំបន់)។ លោកហ្វ៊ុក បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៣ ថ្ងៃនៅគុយបា តាមការអញ្ជើញរបស់អគ្គលេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តគុយបា និងប្រធានាធិបតីគុយបា លោក Miguel Díaz Ca... | ក្នុងពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិ Jose Marti ក្នុងក្រុងឡាហាវ៉ាន ប្រធានាធិបតីវៀតណាម ង្វៀន សួនហ្វ៊ុក ត្រូវបានទទួលស្វាគមន៍ ដោយអនុប្រធានាធិបតីគុយបាលោក Salvador Valdés Mesa រួមជាមួយមន្រ្តីក្រសួងការបរទេសគុយបា។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Lê Thanh Tùng ព្រមទាំងបុគ្គលិកស្ថានទូត និងអ្នកតំណាងសហគមន៍វៀតណាមដែលកំពុងធ្វើកា... |
article_9110.txt | ភ្នំពេញ៖ រដ្ឋសភា ប្រកាសលើកទឹកចិត្តរដ្ឋាភិបាលឱ្យពិចារណាបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងមួយ ដើម្បីរៀបចំយុទ្ធសាស្ត្រ និងស្រាវជ្រាវ អំពីការលើកកម្ពស់ប្រាក់រៀល។ លោក ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា ថ្លែងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃការដាក់ឱ្យដំណើរការប្រាក់រៀលឡើងវិញ នាថ្ងៃទី២០ ខែមីនា ដោយបានបញ្ជាក់ថា ការបង្កើតឱ្យមានក... | មិនដល់៥ឆ្នាំទៀតទេ កម្ពុជា នឹងក្លាយប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែ បើផ្អែកតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជា គឺនៅតែពឹងផ្អែកខ្លាំងលើប្រាក់ដុល្លារអាម៉េរិករហូតដល់ជាង៨០ភាគរយ ខណៈទំហំប្រាក់រៀលចរាចរនៅក្នុងសេដ្ឋកិច្ចជាតិ មានត្រឹម១៥-២០ភាគរយ។ ដើម្ប... |
article_9111.txt | ។ ការណ៍នេះ គឺដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់ និងគ្រប់គ្រងសេវាសាធារណៈរបស់ប្រទេសទីម័រ តាមរយៈការធ្វើការបដិវត្តន៍កម្មឌីជីថល។ | លោក កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្រ្តីជំនាញចូលរួមសន្និបាតអន្តរជាតិ ស្តីពី ការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសេវាសាធារណៈ៖ ការជំរុញតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល “Hamessing Digital Transformation to Strengthen Public Services: Advancing Transparency, Efficiency, an... |
article_9112.txt | ក្រសួងការងារថៃបានប្រកាសថា នឹងលើកលែងថ្លៃលិខិតអនុញ្ញាតចូល ឬប័ណ្ណការងារចូលសម្រាប់ពលករពីកម្ពុជា ដែលធ្វើដំណើរមកលេងស្រុកកំណើត ហើយត្រឡប់ទៅធ្វើការនៅថៃវិញចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា។ នេះបើតាមកាសែតថៃ The Nation ។ | ក្រសួងការងារថៃបានប្រកាសនៅថ្ងៃទី១២ ខែមីនា ថា ពលករចំណាកស្រុកមកពីកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលគ្រោងនឹងត្រឡប់ទៅប្រទេសកំណើតវិញ អំឡុងពេលពិធីចូលឆ្នាំថ្មី ឬនៅពេលណាក៏បាន ចន្លោះពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា នឹងមិនត្រូវការលិខិតអនុញ្ញាតចូលវិញនោះទេ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Phiphat Ratchakitprakarn បានអះអាងថា ការលើកលែងលិខិ... |
article_9113.txt | គម្រោងវិនិយោគថ្មីចំនួន៤៤គម្រោងទៀត ដែលមានទឹកប្រាក់ប្រមាណ៣២១លានដុល្លារអាម៉េរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋបានដល់២,៥ ម៉ឺនកន្លែង។ | CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន២១គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ២៣គម្រោងទៀត ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស។ គម្រោងធំៗ រួមមាន៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ គម្រោងនេះមានទុនវិនិយោគ៣៣លានដុល្លារ។ គម្រោងបង្កើតរោចក្រកែច្នៃលោហធាតុតម... |
article_9114.txt | ភ្នំពេញ៖ អចលនទ្រព្យដែលស្ថិតនៅក្នុងក្រុង-សង្កាត់មួយចំនួននៃខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ និងសៀមរាប ត្រូវបានរដ្ឋាភិបាលសម្រេចបន្តលើកលែងពន្ធអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមលិខិតជូនដំណឹងរបស់លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ថ្ងៃទី២៥ ខែកុម្ភៈ។ | ចំពោះអចលនទ្រព្យ ដែលស្ថិតនៅក្នុងសង្កាត់ស្វាយរលំ កោះអន្លង់ចិន សិត្បូ រកាខ្ពស់ នៃក្រុងតាខ្មៅ ក្រុងអរិយក្សត្រ និង ក្រុងសំពៅពូន ដែលស្ថិតនៅខេត្តកណ្តាល ត្រូវបានរដ្ឋបន្តការលើកលែងពន្ធអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥។ ក្នុងពេលជាមួយគ្នានេះ អចលនទ្រព្យ ដែលស្ថិតនៅក្រុងឧដុង្គម៉ែជ័យ នៃខេត្តកំពង់ស្ពឺ, ក្រុងបូកគោ ខេត្តកំពត, ក្រុងរុនតា... |
article_9115.txt | កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមេសាខាងមុខនេះ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្សាយកាលពីថ្ងៃទី២១ ខែមីនា។ | បើតាមក្រសួងសាធារណការ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការក្រសួងសាធារណការ កាលពីថ្ងៃទី២១ ខែមីនា បានដឹកនាំគណៈប្រតិភូចុះពិនិត្យ និងកំណត់ទីតាំងសម្រាប់ប្រារព្ធពិធីបើកសម្ពោធ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានទីតាំងស្ថិតនៅទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនេះ។ រូបភាព៖ ក្រសួងសាធារណការ និងដឹក... |
article_9116.txt | ភ្នំពេញ៖ សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ «ផ.យ.អ.ជ» ត្រូវបាន រដ្ឋាភិបាល ចំឡើងបន្តពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ២០១៩–២០២៣។ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំ ពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងផែនការនេះ នាថ្ងៃទី១៧ ខែមីនានេះ មុននឹងដាក់ឆ្... | «ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ... |
article_9117.txt | ភ្នំពេញ៖ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយលោកស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្តបេសកកម្មនៅប្រទេសចិន ដើម្បីជំរុញ និងទាក់ទាញវិនិយោគិន(Investment Roadshow)។ ក្នុងដំណើរបេសកកម្មក្រៅប្រទេសនារយៈពេល៦ថ្ងៃមកនេះ (ពីថ្ងៃទី១៦-២១ ខែមីនា) លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយវិនិយោគិនជាច្រើននៅក្នុងវិស័យ... | បើតាមសេចក្តីព័ត៌មានរបស់CDC ថ្ងៃទី១នៃដំណើរបេសកម្មនៅក្រៅប្រទេសនេះ លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយ លោក Yi Riwu អគ្គនាយកក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានខេត្តហ៊ឺណាន។ ក្រុមហ៊ុនចិននេះ ការបោះជំហានវិនិយោគនៅកម្ពុជាតាមរយៈការបណ្តាក់ទុនវិនិយោគក្រោមរូបភាពជាភាគហ៊ុនិកជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia)។ ក្រុមហ៊ុនវិនិយោ... |
article_9118.txt | ភ្នំពេញ៖ បណ្តាក្រសួង-ស្ថាប័ន ត្រូវពង្រីកសា្មរតីសហការគ្នា ដើម្បីធានាបាននូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាសសរស្តម្ភពិតប្រាកដសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ នេះជាការទាមទាររបស់ ឧបនាយករដ្ឋមន្ត្រី លោក សុខ ចិន្តាសោភា ដែលបានបញ្ជាក់ថា កិច្ចសហការល្អ ជាកត្តាចាំបាច់ដើម្បីឱ្យមានសុខដុមរមនាជាតិមួយ ... | លោក សុខ ចិន្តាសោភា បានថ្លែងបែបនេះនៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ក្រោមប្រធានបទ« បណ្តុះទេពកោសល្យសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមីនា។ ជាការពិតណាស់ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ គឺពុំមែនជាភារកិច្ចរបស់ក្រសួងណាមួយដាច់ដោយឡែកន... |
article_9119.txt | ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសជប៉ុន សម្រេចផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ១,៤៦៦លានយ៉េន (ប្រមាណ១០,៤លានដុល្លារអាម៉េរិក) ដល់កម្ពុជា លើសកម្មភាពកម្ចាត់មីន។ ទំហំជំនួយនេះ ត្រូវបានចុះកិច្ចព្រមព្រៀងជាផ្លូវការ រវាង លោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច ជាមួយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជ... | លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសរសេរបញ្ជាក់នៅបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា កញ្ចប់ជំនួយដែលជប៉ុនផ្តល់ឱ្យកម្ពុជានេះ គឺសម្រាប់អនុវត្តគម្រោងចំនួន២។ ក្នុងនោះ មានគម្រោងពង្រឹងសមត្ថភាពអង្គភាពCMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម (Strengt... |
article_912.txt | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី១៦ ខែសីហា បានកោះប្រជុំបន្ទាន់មួយដើម្បីជជែកពីវិបត្តិនៅអាហ្វហ្កានីស្ថានក្រោយក្រុមតាលីបង់ក្ដោបក្ដាប់អំណាចជាថ្មី។ ក្នុងសេចក្ដី ថ្លែងការណ៍បន្ទាន់មួយ ក្រុមប្រឹក្សាសន្តិសុខ បានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា បង្កើតរដ្ឋាភិបាលថ្មីដែលមានគ្រប់ភាគីទាំងអស់ ហើយក្រុមតាលីបង់ត... | ក្រោយកិច្ចប្រជុំបន្ទាន់ស្តីពីស្ថានភាពនៅអាហ្វហ្កានីស្ថានដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាល UN នៅទីក្រុងញូវយ៉ក សមាជិកទាំង១៥ប្រទេស ក៏ចេញសេចក្ដីថ្លែងការណ៍មួយដោយទាមទារឱ្យបញ្ឈប់ការប្រយុទ្ធគ្នាទាំងអស់ បន្ទាប់ពីក្រុមតាលីបង់ឡើងកាន់អំណាចសារជាថ្មី។ ក្រុមប្រឹក្សាសន្តិសុខក៏សង្កត់ធ្ងន់ពីសារសំខាន់នៃការប្រយុទ្ធប្រឆាំងភេរវកម្មនៅអាហ្... |
article_9120.txt | ការអភិវឌ្ឍន៍ទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយនឹងសក្តានុពលរបស់សហគមន៍មូលដ្ឋាន គឺជាគំរូល្អណាស់។ នេះគឺជាការលើកឡើងរបស់ សម្តេច ហ៊ុន ម៉ាណែត នៅក្នុងពិធីបើក ពីធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា។ | ពីពិធីនេះ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ដូច្នេះថា៖ «កិច្ចការរបស់យើងគឺធ្វើយ៉ាងណា ដើម្បីគិតគូរឱ្យបានច្បាស់ ថាតើអ្វីដែលយើងអាចទាញផលបានដល់មូលដ្ឋាន។ ហើយបើសិនជាការអភិវឌ្ឍនៅនឹងកន្លែង និងការនាំចូលទេសចរ តាមរយៈភ្ជាប់តាមរយៈបណ្តាញទេសចរណ៍ បូកជាមួយនឹងកញ្ចប់ទេសចរណ៍ផ្សេងៗ ដែលអាចថ្ពក់មកដល់ផលិតផលមូលដ្ឋានដែលអាចប្រតិបត្តិដោយសហគមន៍នោះជាកិច្ច... |
article_9121.txt | មណ្ឌលគិរី៖ បន្លែសុវត្ថិភាពជាង១០ប្រភេទ រួមមាន ស្ពៃក្តោប ការ៉ុត ស្ពៃបូកគោ ម្ទេស ប៉េងបោះ និងសាលាដជាដើម ត្រូវបានកសិករក្នុងសហគមន៍សាមគ្គីមនោរម្យ ដាំដុះ ដើម្បីផ្គត់ផ្គង់ឱ្យផ្សារទំនើប នៅរាជធានីភ្នំពេញ។ ក្នុងមួយថ្ងៃៗ សហគមន៍ អាចប្រមូលផល និងផ្តត់ផ្គង់បន្លែទាំងនោះ បានប្រមាណ១តោន ជាមួយនឹងតម្លៃដ៏ល្អពេញចិត្ត។ | សូមលោកអ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖ លោក លឿង វ៉ាន់ថុន ជាសមាជិកនៃសហគមន៍សាមគ្គីមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កសិកររូបនេះ ទទួលបានបច្ចេកទេសដាំបន្លែសុវត្ថិភាពពីក្រុមហ៊ុនដៃគូ និងមន្ទីរកសិកម្ម ដើម្បីដាំដុះបន្លែជាច្រើនមុខមានស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ម្ទេស និងប៉េងបោះជាដើម ដែលមានសុ... |
article_9122.txt | បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនចំនួន៦៨ កំពុងធ្វើអាជីវកម្មថ្មអារ(រ៉ែថ្ម) ស្មើនឹង៩០គម្រោង ដែលនៅក្នុងខេត្តចំនួន១១។ គម្រោងនៃអាជីវកម្មថ្មអាររបស់ក្រុមហ៊ុនទាំងនោះ មានផ្ទៃដីប្រមាណសរុប ៥,១២៥,១៣០ ហិកតា។ | វិស័យថ្មអារ សំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម។ ថ្មអារ ត្រូវបានប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណ... |
article_9123.txt | ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងចូលរួមវេទិកាអនាគតអាស៊ានលើកទី២ ពីថ្ងៃទី២៥-ថ្ងៃទី២៦ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបការអញ្ជើញរបស់សមភាគីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ចុះថ្ងៃទី២៣ ខែកុម្ភៈ។ | តាមក្រសួងការបរទេស វេទិកានេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការកសាងអាស៊ានប្រកបដោយការរួបរួម បរិយាបន្ន និងភាពធន់ ក្នុងបរិបទនៃបរិវត្តកម្មសាកល» នឹងប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញ និងអ្នកអនុវត្ត ចូលរួមក្នុងកិច្ចសន្ទនាកម្រិតខ្ពស់ ដើម្បីពិភាក្សាលើបញ្ហាដែលមានសារៈសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់អ... |
article_9124.txt | ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ឱ្យវះកាត់អ្នកដែលបានអាជ្ញាបណ្ណធ្វើអាជីវកម្មទឹកស្អាតហើយទុកចោល ធ្វើឱ្យប្រជាជនក្នុងតំបន់នៅតែគ្មានទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដដែល។ លោកបានបញ្ជាក់ទៅកាន់រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា ល្មមដល់... | លោក វង្សី វិស្សុត ហ៊ាននិយាយបែបនេះក៏ព្រោះតែសង្កេតឃើញប្រតិបត្តិករទឹកស្អាតមួយចំនួនដែលបានអាជ្ញាបណ្ណពីក្រសួងឧស្សាហកម្មធ្វើអាជីវកម្មទឹកស្អាតហើយតែមិនព្រមអនុវត្ត ដោយទុកឱ្យប្រជាជននៅដងទឹកអណ្តូងប្រើប្រាស់ដដែល។ « តើឧត្តមរដ្ឋមន្ត្រីជ្រាបទេកន្លែងនេះ? សូមឱ្យម៉ឺងម៉ាត់ទៅ! កុំអាងខ្នងអីច្រើនពេក វះកាត់ទៅ!។ អ្នកណាយកទៅមិនធ្វើ ទុកធ្វើអីទៀត ... |
article_9125.txt | ឥណ្ឌូណេស៊ីបានអំពាវនាវឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ការចរចាលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) នៅឆ្នាំនេះ។ | ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ីលោកស្រី Dyah Roro Esti អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអនឡាញ ស្តីពី ATIGA ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក Gan Kim Yong ។ បើតាមរដ្ឋមន្ត្រី Roro Esti ភាគីទាំងអស់ ដែលចូលរួមក្នុងការចរចា រួមទាំង... |
article_9126.txt | ធនាគារកណ្តាលឥណ្ឌា (RBI) នៅថ្ងៃទី៧ ខែកុម្ភៈ បានកាត់បន្ថយអត្រាការប្រាក់ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិត ៥ឆ្នាំ។ ការសម្រេចនាពេលនេះ គឺដោយសារអតិផរណាធ្លាក់ចុះ ដោយដាក់បន្ទុកដល់សេដ្ឋកិច្ចឥណ្ឌាដែលកំពុងដាំក្បាលចុះ។ | ក្នុងការផ្សាយផ្ទាល់មួយ ទេសាភិបាល RBI លោក Sanjay Malhotra បានថ្លែងថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ បានសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់ចំនួន ០,២៥ភាគរយ ដោយមកនៅត្រឹម ៦,២៥ភាគរយប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ គឺមិនខុសពីការរំពឹងទុករបស់ទីផ្សារ ដោយឥណ្ឌាកាត់បន្ថយអត្រាការប្រាក់ចុងក្រោយនៅក្នុងខែឧសភា ឆ្នាំ២០២០ នៅពេលប្រទេសនេះកំពុងត... |
article_9127.txt | ភ្នំពេញ៖ ជាគោលដៅរបស់រដ្ឋាភិបាល នឹងដំឡើងអាករពិសេស លើប្រភេទទំនិញទាំងឡាយណាដែលប៉ះពាល់សុខភាពសាធារណៈ ដូចជា ស្រា បារី ភេសជ្ជៈជាតិផ្អែមខ្លាំង...ជាដើម។ នេះជាការលើកឡើងរបស់លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាល កំពុងគិតគូរផែនការដំឡើងអាករពិសេស លើប្រភេទទំនិញប៉ះពាល់សុខភាពទ... | ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ នាថ្ងៃទី១០ ខែកុម្ភៈ លោក ផាន់ ផល្លា បានថ្លែងយ៉ាងដូច្នេះ៖ « យើងត្រៀមនឹងដំឡើងអាករពិសេស លើប្រភេទទំនិញដែលប៉ះពាល់សុខភាព»។ ថវិកាដែលរដ្ឋប្រមូលបានពីប្រភេទទំនិញប៉ះពាល់សុខភាពសាធារណៈទាំងនេះ នឹងយកទៅប៉ះប៉ូវលើការថែទាំព្យាបាលសុខភាពសាធារណៈ។ បើតាមលោក ផាន... |
article_9128.txt | ភ្នំពេញ៖ តាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៦,៣ភាគរយសម្រាប់ឆ្នាំ២០២៥។ បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណើននេះបានដោយសារការគាំទ្រយ៉ាងខ្លាំងពីវិស័យកាត់ដេរ វិស័យកម្មន្តសាល និងវិស័យទេសេចរណ៍។ | លោក ផាន់ ផល្លា បានបញ្ជាក់ថា វិស័យកាត់ដេរ គឺបន្តមានកំណើនល្អប្រសើរ។ លោកលើកឡើងបែបនេះ ផ្អែកលើការនាំចូលវត្ថុធាតុដើមក្នុងឆ្នាំ២០២៤ សម្រាប់បម្រើឱ្យច្រវាក់ផលិតកម្មក្នុងវិស័យកាត់ដេរ ប្រចាំឆ្នាំ២០២៥ មានកំណើនដល់២២ភាគរយ។ ជាមួយគ្នានេះ លំហូរទុនវិនិយោគពីបរទេស(FDI) ក្នុងវិស័យកាត់ដេរក៏មានកំណើនខ្ពស់ផងដែរ។ « ហើយមួយទៀត ក៏យើងបានសាកសួរផ្ទា... |
article_9129.txt | ភ្នំពេញ៖ ប៉េប៉េអឹម និងខនហ្វីរេល សម្រេចដាក់ឱ្យដំណើរការនូវមជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT ដើម្បីពង្រឹងគុណភាពចំណីអាហារសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ការដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលកែច្នៃអាហារ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភ... | ប៉េប៉េអឹម និងខនហ្វីរេល ជាក្រុមហ៊ុនក្នុងស្រុកដែលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាតិ និងអន្តរជាតិប្រមាណ២០ឆ្នាំមកហើយក្នុងវិស័យចំណីអាហារ។ នេះជាក្រុមហ៊ុនខ្មែរដំបូង ដែលធ្វើឱ្យផលិតផលដូនតាខ្មែរ ដូចជា ស្ករត្នោត ប្រហុក និងម្រេចកំពតជាដើម ក្លាយជាទំនិញមានស្តង់ដាអន្តរជាតិនាំទៅទីផ្សារអឺរ៉ុប។ ដើម្បីពង្រឹងគុណភាពក្នុងការបង្កើនទំនុកចិត្ត... |
article_913.txt | រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃទី១៦ ខែកញ្ញា បានរិះគន់សម្ព័ន្ធភាពថ្មី AUKUS របស់អាម៉េរិក អង់គ្លេស និងអូស្ត្រាលីថា កិច្ចព្រមព្រៀងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព សន្តិភាពក្នុងតំបន់ធ្ងន់ធ្ងរ និងចង់ឱ្យមានការប្រកួតប្រជែងសព្វាវុធ។ ចិន ក៏បានចាត់ទុកកិច្ចព្រមព្រៀងនោះ ... | ក្រោមសម្ព័ន្ធភាពថ្មី AUKUS អាម៉េរិក និងអង់គ្លេសបានសម្រេចផ្តល់បច្ចេកវិទ្យាផលិតនាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅអូស្ត្រាលី ប៉ុន្តែវា នឹងមិនបំពាក់អាវុធនុយក្លេអ៊ែរឡើយ។ សម្ព័ន្ធភាពថ្មីនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ជាការទប់ឥទ្ធិពលចិន។ មួយថ្ងៃបន្ទាប់ពីការបង្កើតសម្ព័ន្ធមិត្តនោះ ចិន បានចេញម... |
article_9130.txt | ភ្នំពេញ៖ ប្រព័ន្ធគាំពារសង្គមកម្ពុជា ត្រូវបានពង្រីកវិសាលភាពលើសមុនជាង២ដង ខណៈការគ្របដណ្តប់ពលរដ្ឋ បានកើនពី ៣,៣លាននាក់ ក្នុងឆ្នាំ២០១៧ ដល់ ៧,៥ លាននាក់ ក្នុងឆ្នាំ២០២៤។ បើតាមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងចំណោមពលរដ្ឋទាំង៧,៥លាននាក់នេះ គឺមាន៤,៨លាននាក់ ទទួលបានការគាំពារពីកម្មវិធីជំនួយ... | ចាប់តាំងពីឆ្នាំ២០១៧មក រដ្ឋាភិបាលសម្រេចនូវសមិទ្ធិផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋតាមរយៈការពង្រីកវិសាលភាព នៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមដែលមានស្រាប់។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ក្នុងទិដ... |
article_9131.txt | ជាង១ឆ្នាំចុងក្រោយនេះ វិស័យ«ថ្មអារ» មានភាពរីកចម្រើនខ្លាំង បន្ទាប់ពីប្រមុខរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាប្រឈមរបស់វិស័យនេះ។ ស្រុកស្នួល ខេត្តក្រចេះ ជាប្រភពនៃការធ្វើអាជីវកម្មរ៉ែថ្មអារធំជាងគេមួយនៅកម្ពុជា ដោយរដ្ឋាភិបាលទទួលបានចំណូលជាសួយសារពីតំបន់នេះ ប្រមាណ២លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ។ | បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៦៨ កំពុងវិនិយោគលើអាជីវកម្មថ្មក្រានីត(ថ្មអារ) ចំនួន៩០ គម្រោងនៅទូទាំងប្រទេសកម្ពុជា។ ការវិនិយោគលើវិស័យថ្មអារនេះ គឺមានខេត្តចំនួន ១១ ក្នុងនោះមាន៖ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគីរី ខេត្តកំពង់ស្ពឺ តាកែវ កំពត កំពង់ ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ជាខេត្តស... |
article_9132.txt | ភ្នំពេញ៖ ដើម្បីលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច ដល់យុវជនខ្មែរ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា ( ABC) សម្រេចបន្តភាពជាដៃគូគ្នារហូតដល់បំណាច់ឆ្នាំ២០២៥។ ភាពជាដៃគូរវាងសា្ថប័នទាំងពីរក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ គឺមានសិស្ស ប្រមាណ៩០០០នាក់ មកពីសាលារដ្ឋនៅភ្នំពេញ ន... | សេចក្តីប្រកាសព័ត៌មានរួមរវាងសារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ បានបញ្ជាក់ថា ការបន្តភាពជាដៃគូនេះ គឺដើម្បីលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ចសម្រាប់យុវជនកម្ពុជា ក្រោមលក្ខខណ្ឌដូចគ្នាក្នុងកិច្ចព្រមព្រៀងដំបូង ដែលបានចុះហត្ថលេខា កាលពីខែមីនា ឆ្នាំ២០២៤។ រយៈពេលជិត១ឆ្នាំនៃការអនុវត្តអនុស្សរណៈនៃការយោគយល់... |
article_9133.txt | ភ្នំពេញ៖ អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ទទួលបានសិទ្ធិ និងកិច្ចការពារយ៉ាងពេញលេញចំពោះមុខច្បាប់។ នេះជាការអះអាងរបស់លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងជានាយកប្រតិបត្តិនៃធនាគារ មេយប៊ែង ប្រចាំកម្ពុជា ដែលបញ្ជាក់ថា ក្នុងករណីអតិថិជនមានអារម្មណ៍ថាសិទ្ធិរបស់ខ្លួនត្រូវបានគេរំលោភបំពាន អតិថិជន គឺអាចលើកពីបញ្ហានោះទៅសា... | ប្រសិនបើ ការដោះស្រាយបញ្ហារបស់គ្រឹះស្ថានធនាគារនោះមិនឆ្លើយតបនឹងបញ្ហា, អតិថិជនគឺអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនដាក់បណ្តឹងតវ៉ាទៅកាន់សមាគមធនាគារនៅកម្ពុជា(ABC) ឬ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) ហើយឈានទៅដាក់ការបណ្តឹងទៅកាន់ធនាគារជាតិ នៃកម្ពុជា បានផងដែរ។ បច្ចុប្បន្ន ការប្រើប្រាស់យន្តការបណ្តឹងតវ៉ាក្នុងវិស័យធនាគារ និងហិរញ្ញវត្... |
article_9134.txt | ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ទិញប្រាក់ដុល្លារបាន១១៦,៩លានដុល្លារអាម៉េរិកពីទីផ្សារ ក្នុងឆ្នាំ២០២៤។ ក្នុងនោះ មាន៨០លានដុល្លារ ធនាគារជាតិបានទិញពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ខណៈ៣៦,៩លានដុល្លារទៀតទិញពីស្ថាប័នរដ្ឋ។ នេះជាការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់របស់ធនាគារជាតិ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រាក់រៀលនៅក្នុងឆ្... | របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការប្រាក់រៀល ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដោយទិញប្រាក់ដុល្លារអាម៉េរិកចំនួន ៨០ លានដុល្លារ ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ធៀបនឹងឆ្នាំ២០២៣ មានចំនួន១៣៩លានដុល្លារ។ ជាមួយគ្នានេះ ធនាគារជាតិ បានទិញប្រាក់ដុល្... |
article_9135.txt | ភ្នំពេញ៖ រដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជា ប្រមូលមូលនិធិបានចំនួន ៣០១,៣ ប៊ីលានរៀល (ប្រមាណ ៧៥លានដុល្លារ) ពីការបោះលក់មូលបត្ររដ្ឋ ក្នុងឆ្នាំ២០២៤។ ទំហំនេះ កើន២៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ នេះបើតាមធនាគារជាតិ នៃកម្ពុជា។ | របាយការណ៍ប្រចាំឆ្នាំ២០២៤ ដែលធនាគារជាតិ ចេញផ្សាយជាសាធារណៈ នាថ្ងៃទី១៧ ខែកុម្ភៈ បានបង្ហាញថា ក្នុងចំណោមទំហំប្រាក់ប្រមាណ ៣០១,៣ ប៊ីលានរៀលដែលបានបោះលក់នេះ គឺមានការបោះផ្សាយតាមរយៈការថ្លៃចំនួន ១២ លើក ស្មើនឹង ២៨៥,៣ ប៊ីលានរៀល (ប្រមាណ ៧១លានដុល្លារ) និងតាមរយៈការចរចារមានចំនួន៣លើក ស្មើនឹង ១៦ ប៊ីលានរៀល(ប្រមាណ ៤លានដុល្លារ)។ ទន្ទឹមនេះ កា... |
article_9136.txt | ភ្នំពេញ៖ រាជរដ្ឋាភិបាល ជំរុញឱ្យមានចលនាក្នុងការរៀបចំ «ភូមិគំរូ» ឱ្យបានចំនួន ៥០ភូមិ នៅក្នុងមួយឆ្នាំ ខណៈពេលបច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់ភូមិប្រមាណ ៣០ប៉ុណ្ណោះ ជាភូមិគំរូ។ ភូមិទាំងនោះ មានទីតាំងស្ថិតនៅខេត្តត្បូងឃ្មុំ, កំពង់ស្ពឺ និងខេត្តតាកែវ។ គោលបំណងនៃការបង្កើនភូមិគំរូ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ការរស់នៅរបស... | លោក ពិត ករុណា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ឆ្នាំនេះ ក្រសួង កំពុងសហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ដើម្បីដំណើរការអនុវត្ដភូមិសន្ដិភាព ឬភូមគំរូនេះ ចំនួន ៣៤ ផ្សេងទៀត នៅក្នុងខេត្តបន្ទាយមានជ័យ, ប៉ៃលិន និងខេត្តបាត់ដំបង។ ហេ... |
article_9137.txt | សហព័ន្ធឧស្សាហកម្មថៃ បានព្យាករថា ការផលិតម៉ូតូនឹងថយចុះនៅឆ្នាំ២០២៥ ដែលអាចលក់បានត្រឹមតែ ២,១លានគ្រឿងប៉ុណ្ណោះ។ នេះបើតាមកាសែត Bangkok Post ។ | សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្យាករថា ការផលិតម៉ូតូនៅឆ្នាំ២០២៥ នឹងបន្តធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២៤ ដោយរំពឹងថានឹងកើនឡើងដល់ត្រឹមតែ ២,១លានគ្រឿងប៉ុណ្ណោះ ព្រោះអ្នកទិញនឹងពិបាកក្នុងការទទួលបានប្រាក់កម្ចីសម្រាប់ទីផ្សារក្នុងស្រុក។ ការផលិតម៉ូតូពាក់កណ្តាលសម្រេច នៅថៃក្នុងឆ្នាំ២០២៤ មានចំនួន ២,៤២លានគ្រឿង ដោយធ្លាក់ចុះ ១,៨ភាគរយ ធៀបនឹងឆ្... |
article_9138.txt | ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ កម្ពុជាផលិតអំបិលបានរហូតដល់ ១៦៨,៨៨២តោន។ ក្នុងនោះ អំបិលដែលត្រូវបានផលិតចេញពីខេត្តកំពតមាន ១២៨,៤៧៤តោន ខណៈអំបិល៤០,៤០៨តោនទៀត ចេញពីខេត្តកែប។ | របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា ផ្ទៃដីស្រែអំបិលរបស់កម្ពុជា មានចំនួន៣,៩៨៧.៣៥ហិកតា។ ក្នុងនោះ ខេត្តកំពត មានផ្ទៃដីស្រែអំបិល ៣,៤៨៩.៤៨ហិកតា និងកែបមាន៤៩៧.៨៧ហិកតា។ ក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ខេត្តទាំងពីរនេះផលិតអំបិលប្រចាំឆ្នាំ២០២៤ បានចំនួន ១៦៨,៨៨២តោន (កំ... |
article_9139.txt | ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងប្រកាសពន្ធលើប្រទេសជាច្រើននៅដើមសប្តាហ៍ក្រោយ។ ការណ៍នេះ អាចបង្កើនកម្តៅនៃភាពតានតឹងពាណិជ្ជកម្មពិភពលោក។ | ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីជើរូ អ៊ីស៊ីបា នៅសេតវិមាន នាថ្ងៃទី៧ ខែកុម្ភៈ លោក ត្រាំ បានបញ្ជាក់ថា ពន្ធនាំចូលទៅវិញទៅមក នឹងស្ដារឡើងវិញនូវភាពយុត្តិធម៌ក្នុងទំនាក់ទំនងពាណិជ្ជកម្ម រួមទាំងកាត់បន្ថយឱនភាពពាណិជ្ជកម្មអាម៉េរិក។ ផែនការរបស់លោកគឺ ត្រាំ គឺដាក់ពន្ធនាំចូលលើប្រទេសផ្សេងមួយចំនួន... |
article_914.txt | អនុប្រធានាធិបតីអាម៉េរិក អ្នកស្រីកាម៉ាឡា ហារីស បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងឈរជាមួយសម្ព័ន្ធមិត្តខ្លួន ស្របពេលក្រុងប៉េកាំង បន្តសម្លុត និងបង្ខិតបង្ខំប្រទេសដទៃ ដែលជាផ្នែកមួយនៃការទាមទាររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង។ មេដឹកនាំអាម៉េរិករូបនេះ ក៏បានចាត់ទុក ការទាមទាររបស់ចិននៅក្ន... | សមុទ្រចិនខាងត្បូង នៅតែជាប្រធានបទដ៏ក្តៅរវាងចិន និងអាម៉េរិក។ រដ្ឋបាលរបស់លោកប្រធានាធិបតីចូ បៃឌិន តែងរិះគន់ចិនពីការទាមទារដ៏ច្រើនលើសលុបនៅក្នុងដែនសមុទ្រយុទ្ធសាស្ត្រមួយនេះ។ ជាថ្មីម្តងទៀត អនុប្រធានធិបតីអាម៉េរិក បានថ្កោលទោសចិន ពីការសម្លុត និងបង្ខិតបង្ខំប្រទេសដទៃ ដែលជាផ្នែកមួយនៃការទាមទារ... |
article_9140.txt | តាមរយៈគម្រោង ដែលមានរយៈពេល៥០ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៤ ដល់ឆ្នាំ២០៧៤ ក្រុមហ៊ុននេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជា នៅក្រៅប្រទេសផងដែរ។ ការដាំដុះដំណាំកសិកម្មទាំងនោះ រួមមាន ផ្ទៃដីដាំចេក ចំនួន ៤៨០០ហិកតា, ផ្ទៃដីចិញ្ចឹមគោ និងដំណាំហូបផ្លែ មាន ៤ ៩០០ហិកតា , តំបន់រោងចក្រផលិតកម្ម កែច្នៃ ១០០ហិកត... | យោងតាមផែនការគម្រោង ក្រុមហ៊ុន THACO AGRI អាចនឹងនាំចេញផលិតផលរបស់ខ្លួន ក្នុងទំហំទឹកប្រាក់ ៣៥០លានដុល្លារ ក្នុងមួយឆ្នាំ ព្រមទាំងរួមចំណែកបង់ពន្ធជូនរដ្ឋ ១៩លានដុល្លារ ក្នុងមួយឆ្នាំៗ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្កើតការងារជូនប្រជាពលរដ្ឋ រាប់ពាន់នាក់ផងដែរ ដោយសព្វថ្ងៃ មានកម្មករខ្មែរ មានប្រមាណ ១ម៉ឺននាក់ កំពុងធ្វើការន... |
article_9141.txt | ភ្នំពេញ៖ យុវសិស្សថ្នាក់ទី៨មួយក្រុមនៅខេត្តបន្ទាយមានជ័យ មានសមត្ថភាព បង្កើតនូវថាមពលអគ្គិសនី ពីកម្លាំងទឹកកួច ឬទឹកវិល។ គម្រោងថាមពលទឹកកួច ឬថាមពលទឹកវិលរបស់ក្រុមយុវជនសិស្ស នេះ ជាដំណោះស្រាយថាមពលស្អាតមួយប្រកបដោយនិរន្តរភាព និងជាថាមពល ដែលអាចទុកចិត្ត បានសម្រាប់តំបន់ដាច់ស្រយាល ឬក្រៅបណ្តាញអគ្គិសនី ដែលមានតម្រូវការហេដ្ឋារចនាសម្ព័ន្ធតិ... | «គម្រោងថាមពលទឹកកួច» ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍មហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា ឆ្នាំ២០២៥ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែកុម្ភៈ។ គម្រោងនេះ ត្រូវបានបង្កើតឡើងដោយ យុវសិស្ស នុត សែម, សុហេង និង ថាវរៈ ដែលមានអាយុចន្លោះពី១៣ដល់១៥ឆ្នាំ មកពីសាលា សន្តសាវីយេ ក្នុងខេត្តបន្ទាយមានជ័យ។ បើតាមយុវសិស្ស ថាវរៈ ដែលមានអាយុ១... |
article_9142.txt | ដើម្បីបន្ធូរបន្ថយសម្ពាធពីវិបត្តិលំនៅឋានដែលកំពុងកើតឡើង រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសនៅថ្ងៃទី១៦ ខែកុម្ភៈថា នឹងហាមឃាត់ជនបរទេសមិនឲ្យទិញផ្ទះក្នុងរយៈពេល ២ឆ្នាំ។ | រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋានអូស្ត្រាលី លោកស្រី Clare O'Neil បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែមេសា ប្រទេសនេះនឹងហាមឃាត់ជនបរទេសមិនឱ្យទិញផ្ទះដែលមានស្រាប់នៅទីនេះ។ ការហាមប្រាមនឹងចូលជាធរមានរយៈពេល២ឆ្នាំ ហើយនឹងអនុវត្តចំពោះទាំងក្រុមហ៊ុនបរទេស និងអ្នកដែលកំពុងរស់នៅក្នុងប្រទេសជាបណ្ដោះអាសន្ន។ បើតាមលោកស្រី Clare O'Neil ការសម្រេចចិត្តនេះនឹងកា... |
article_9143.txt | មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរី ជាខេត្តមានសក្ដានុពលអេកូទេសចរណ៍ ដែលមាន តំបន់ទេសចរណ៍ ចំនួន១០៥កន្លែង និងដែលទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើនពីមួយ ឆ្នាំទៅមួយឆ្នាំ។ ស្របពេលដែលទេសចរបន្តកើនឡើង ខេត្តដែលស្ថិតនៅភូមិភាគឦសានមួយនេះ ត្រូវការការវិនិយោគក្នុងវិស័យទេសចរណ៍នេះបន្ថែមទៀត។ នេះបើតាមលោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី។ | អភិបាលរងខេត្តមណ្ឌលគិរីរូបនេះ ជឿជាក់ថា នៅពេលដែលវិស័យទេសចរណ៍ក្នុងខេត្តរាប់ចាប់ពី ហេដ្ឋានរចនាសម្ព័ន្ធ ធនធានមនុស្សជំនាញផ្នែកបដិសណ្ឋារកិច្ចមានការអភិវឌ្ឍ រីកចម្រើន នោះនឹងទាក់ទាញបានភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើនផងដែរ។ លោក ងិន សុវិមាន បន្ថែមដូច្នេះ៖ «វិស័យទេសចរណ៍ គឺសង្ឃឹមទៅលើមនុស្ស។ បើមនុស្សអត់មានជំនាញ ទៅលើវិស័យ ទេសច... |
article_9144.txt | ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលចូលជាតិបាន១០ ៥៤២,២ ប៊ីលានរៀល (ប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក)។ ចំណូលដែលរដ្ឋបានពី ពន្ធនិងអាករនេះ កើន១៣,៨ភាគរយ ធៀបកាលឆ្នាំ២០២៣។ | អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាថ្ងៃទី១០ ខែកុម្ភៈ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ។ ការប្រមូលចំណូលជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាក... |
article_9145.txt | លោក ដូណាល់ ត្រាំ បានបង្កកជំនួយរបស់អាម៉េរិកដល់អាហ្វ្រិកខាងត្បូង ដោយលើកហេតុផលពីច្បាប់របស់ប្រទេសនេះ អនុញ្ញាតឱ្យមានការរឹបអូសយកដីពីកសិករស្បែកស។ | ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី៧ ខែកុម្ភៈ ក្នុងដីកាប្រតិបត្តិមួយអំពីការបង្កកជំនួយដល់អាហ្វ្រិកខាងត្បូងថា ៖« ច្បាប់នោះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអាហ្រ្វិកខាងត្បូង រឹបអូសទ្រព្យសម្បត្តិកសិកម្មពីជនជាតិភាគតិចអាហ្រ្វិកខាងត្បូង ដោយគ្មានសំណង»។ បទបញ្ជានេះក៏និយាយអំពីភាពតានតឹងផ្នែកនយោបាយការបរទេសរវាងប្រទេសទាំងពី... |
article_9146.txt | ភ្នំពេញ៖ កម្ពុជាចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្នាំ២០២៩ ហើយនឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (ប្រទេសកំពុងអភិវឌ្ឍន៍) នៅឆ្នាំ២០៣០។ ដ្បិតកម្ពុជា ចាកចេញពីLDC ក្តី តែសមាគមអឺរ៉ុប (EU) នឹងបន្តផ្តល់ការអនុគ្រោះពន្ធពិសេសដល់កម្ពុជា រហូតដល់ឆ្នាំ២០៣២។ នេះបើយោងតាមការលើកឡើងរបស់លោក ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ... | លោក ផាន់ ផល្លា បានបញ្ជាក់ ក្នុងវេទិកាសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ថា សមាគមអឺរ៉ុប នឹងមិនផ្តាច់ការផ្តល់សម្បទានផ្នែកពាណិជ្ជកម្មរបស់កម្ពុជា ក្នុងការនាំចេញទៅទីផ្សារអឺរ៉ុបភ្លាមនោះទេ។ ពោល គឺសមាគមអឺរ៉ុប បន្តផ្តល់សម្បទានពន្ធពិសេសឱ្យកម្ពុជា ៣ឆ្នាំបន្ថែមទៀត ក្រោយកម្ពុជាច... |
article_9147.txt | ភ្នំពេញ៖ ហេតុអ្វីបានជាអ្នករកស៊ីមួយចំនួនកំណត់អត្រាប្តូរប្រាក់ខ្ពស់ពី៤១០០ទៅ៤២០០រៀលក្នុង១ដុល្លារ ខណៈអត្រាប្តូរប្រាក់លើទីផ្សារ បច្ចុប្បន្ន ត្រឹមពី៤០០០ ទៅ៤០២០រៀល? ចម្ងល់ដែលសារព័ត៌មានឌីជីថលថ្មីៗ បានសាកសួរនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ទទួលបានការចូលរួមមតិយោបល់ចម្រុះពីអ្នកជំនាញ ក្រុមអាជីវករ ក្រុមអ្នកគាំទ្រការ... | «មកពីទម្លាប់, មកពីទីផ្សារសេរីពេក, ហាងឆេងតាមមាត់, ចង់ចំណេញហួសហេតុ, មកពីគ្មានការគ្រប់គ្រងត្រឹមត្រូវ, កង្វះយន្តការត្រួតពិនិត្យ, មិនគាំទ្រលុយរៀល, មិនឱ្យតម្លៃប្រាក់រៀលខ្មែរ, ទំនិញនាំចូលគិតជាដុល្លារ, មកពីស្រុកយើងចាយលុយចម្រុះសាសន៍ពេក, គិតម្លៃថេរ៤១០០រៀលក្នុង១ដុល្លារ, ដុល្លារឡើងចុះមិនទៀង ម្តង៤០ ម្តង៤១ ម្តង៤២»។ ទាំងនេះ គឺជាទឡ្ហី... |
article_9148.txt | ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី ផ្តាំទៅមន្រ្តីអនុវត្តគោលនយោបាយទាំងអស់ ត្រូវចុះជួយប្រជាពលរដ្ឋ ដោយកុំចុះទៅរំខាន។ លោកបានលើកឡើងបែបនេះ ក៏ព្រោះមើលឃើញការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការជំរុញឱ្យរកស៊ីក្រៅប្រព័ន្ធ មកឱ្យចុះបញ្ជីផ្លូវការតាមក្រសួង-ស្ថាប័នជំនាញ គឺមានប្រ... | វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ត្រូវបានរដ្ឋាភិបាលកំណត់ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ន ភាគច្រើនលើសលុបប្រមាណ៩៧ភាគរយនៃសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាគឺស្ថិតនៅក្រៅប្រព័ន្ធ។ ជាមួយគ្នានេះ ចំនួនអង្គភាពសេដ្ឋកិច្ចបម្រើឱ្យសកម្មភាពកម្មន្តសាលដែលបានចុះបញ្ជីផ្លូវការ មានត្រឹម១៦ភាគរយប៉ុណ្ណោះ នៃអង្គភាពសេដ... |
article_9149.txt | ភ្នំពេញ៖ កម្ពុជាមានអតិផរណារួមក្នុងកម្រិត៦ភាគរយ នៅក្នុងខែមករា ឆ្នាំ២០២៥។ អតិផរណាខ្ពស់នេះ គឺដោយសារតែការឡើងថ្លៃនៃម្ហូបអាហារ។ នេះជាការបញ្ជាក់របស់ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ | នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលកម្ពុជាមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ។ បើតាមលោកស្រី ជា សិរី ក្នុងនោះបន្លែនៅលើទីផ្សារឡើងថ្លៃ ១៥,៦ ភាគរយ ផ្លែឈើកើន ១១,៩ ភាគរយ ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧ ភាគរយ និងថ្លៃសាច់ជ្រូកកើន ៤,៩ ភាគរយ ដែលធ្វើឱ្យសន្ទស្សន៍ថ្លៃម្... |
article_915.txt | ជើងហោះហើរលើកទី៣ ដែលដឹកជនស៊ីវិលចេញពីអាហ្វហ្កានីស្ថាន បានទៅដល់ក្រុងដូហា ប្រទេសកាតាហើយ នៅថ្ងៃទី ១៧ ខែកញ្ញា ដោយមានអ្នកដំណើរប្រមាណ ១៧០ នាក់នៅលើយន្តហោះ។ ក្នុងនោះរួមាន ប្រជាជនអាម៉េរិក អឺរ៉ុប រួមទាំងជនជាតិអាហ្វហ្គានីស្ថានផងដែរ។ | នេះជាជើងហោះហើរលើកទី៣ ហើយបន្ទាប់ពីអាម៉េរិក និងសម្ព័ន្ធមិត្ត បានដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ ជើងហោះហើរនោះ បានទៅដល់រដ្ឋធានីដូហាហើយ។ នេះបើតាមមន្រ្តីរបស់កាតា។ ជនជាតិបរទេសនៅលើយន្តហោះនោះ រួមមានប្រជាជន បែលហ្ស៊ិក អង់គ្លេស ក្រូអាស៊ី អាល្លឺម៉ង់ ន័រវែស អ៊ីតាលី និង អាម៉េរិក។ អ្នកទាំងនោះ ត្រូវបានដឹកទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល តាមក... |
article_9150.txt | មានការចេញមកវាយប្រហារ ថារដ្ឋអស់លុយ នៅដែលពេលរដ្ឋាភិបាលលើកពីគម្រោងថវិកាជាតិ ដោយចំណាយមានច្រើនជាងចំណូល។ នាពិធីប្រកាសបើកកម្មវិធី «សប្តាហ៍គាំពារសង្គមឆ្នាំ២០២៥» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទទួលស្គាល់ថា អំពីការប៉ោងថវិកាជាតិនេះ ប៉ុន្តែអ្... | «ចំណាយកាន់តែប៉ោងទៅ សួរថាប៉ោងថវិកាជាតិរបស់យើង ប៉ោងដោយសារអ្វី?»។ ប្រមុខរដ្ឋាភិបាល បានបំភ្លឺថា ករណីនេះ ពាក់ព័ន្ធនឹងកំណើនប្រជាជន ការលើកស្ទួយជីវភាពប្រជាជន និងការដំឡើងបៀវរត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ សម្តេចបានបញ្ជាក់ថា ថវិកាដែលប៉ោងច្រើនជាងគេ គឺការប្រើប្រាស់ដើម្បីជួយសង្គម មិនមែនប៉ោងយកលុយទៅទិញនាវាចម្បាំង ឬកប៉ាល់ហោ... |
article_9151.txt | «មៀនប៉ៃលិន» នៅសល់លើដើមច្រើន ធ្វើឱ្យកសិករខ្លះក្នុងខេត្តប៉ៃលិន និងបាត់ដំបង បង្ខំ ចិត្តទុកចោល និងខ្លះបានលក់ទៅឱ្យឈ្មួញក្នុងស្រុក ដែលមានតម្លៃទាប។ លោក ភត់ សុផាន់បូរី ប្រធានក្រុមហ៊ុន ពេជ្យចិន្ដា ហ្រ៊ូតប្រូដាក់សិន ភីអែហ្វភី និងប្រធានទីផ្សារ នៃ សហគមន៍កសិកម្មមៀនប៉ៃលិន បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជលថ្មីៗថា បញ្ហានេះ បណ្ដាលមកពីទំហំ... | លោក បុត ធឿន ម្ចាស់ចម្ការមៀនប៉ៃលិនមួយកន្លែងនៅខេត្តបាត់ដំបង បានឱ្យដឹងថា មៀនប៉ៃលិនឆ្នាំនេះ មានតម្លៃសមរម្យ ប៉ុន្តែជួបបញ្ហាទីផ្សារ ដោយសារក្រុមហ៊ុននាំចេញ បញ្ជា ទិញមិនអស់។ ការណ៍នេះ ធ្វើឱ្យមៀនរបស់ លោកនៅសល់លើដើមចន្លោះពី៤០ ទៅ៥០ ភាគរយ។ ចំពោះមុខ លោក និងកសិករផ្សេងទៀត បានរងការខាតបង់រួចទៅហើយ ដ្បិត គ្មានជម្រើស ក្រៅពីទុកឱ្យជ្រុះចោល និង... |
article_9152.txt | មាសជិត ៥០០០តោនត្រូវបានជួញដូរនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២៤ ដោយសារវាជាទ្រព្យដែលសុវត្ថិភាពបំផុត ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ | ក្រុមប្រឹក្សាមាសពិភពលោក ( WGC ) នៅថ្ងៃទី៥ ខែកុម្ភៈបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីនិន្នាការមាសពិភពលោក។ តាមរបាយការណ៍ ទំហំពាណិជ្ជកម្មមាសរបស់ពិភពលោកបានឈានដល់កម្រិតខ្ពស់បំផុតគឺ ៤ ៩៧៤,៥តោន ដោយសារតែសកម្មភាពវិនិយោគកើនឡើង។ លើសពីនេះ ធនាគារកណ្តាលនៃបណ្តាលប្រទេសទាំងអស់ ក៏បានពន្លឿនការទិញមាសនៅក្នុងត្រីមាសចុងក្រោយនៃឆ្នា... |
article_9153.txt | ចាប់តាំងឆ្នាំ១៩៩២មក ថវិកាដែលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ទទួលបានសហរដ្ឋអាម៉េរិកសម្រាប់ការងារកំចាត់មីន គឺតាមរយៈអង្គការអេនភីអេ។ ពោល ថវិកាទាំងនោះ មិនបានផ្តល់តាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ឡើយ ហើយក៏មិនបានផ្តល់ផ្ទាល់មករាជរដ្ឋាភិបាលកម្ពុជាដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ... | ការប្រកាសរបស់អាជ្ញាធរមីននាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ប្រកាសផ្អាកផ្តល់ជំនួយទាំងឡាយក្នុងក្របខណ្ឌទូទាំងពិភពលោក រយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃជំនួយទាំងនោះ។ ការផ្អាកជំនួយនេះ មានមតិសាធារណជនមួយចំនួនបានលើកឡើងពីផលប៉ះពាល់លើសកម្មភាពមីននៅកម្ពុជា។ ពាក់ព័ន្ធនឹងការលើកឡើងរបស់សាធារណជនពីការផ្អាកជំន... |
article_9154.txt | ភ្នំពេញ៖ ប្រព័ន្ធធនាគារបន្តរក្សាបាននូវវឌ្ឍនភាព និងមានស្ថិរភាព។ ការណ៍នេះ បានរួមចំណែកគាំទ្រដល់ការងើបឡើង នៃសេដ្ឋកិច្ចជាតិ។ បើតាមធនាគារជាតិ នៃកម្ពុជា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ ក្នុងឆ្នាំ២០២៤ មានកំណើន៧ភាគរយ ខណៈឥណទានបន្តមានកំណើនទាបត្រឹម៣ភាគរយ។ តែជាមួយគ្នានេះ ប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ កើនដល់១៦,៣ភាគរយ។ | របាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា ទំហំទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ បានកើនដល់ ៣៦៩,៤ ទ្រីលានរៀល(ប្រមាណ៩១,១ ប៊ីលានដុល្លារអាម៉េរិក)។ ឥណទានបន្តមានកំណើនទាបត្រឹម ៣ភាគរយ (ដល់ ២៤២,៩ ទ្រីលានរៀល ស្មើ ៥៩,៩ ប៊ីលានដុល្លារអាមេរិក) ក្នុងពេលដែលប្រាក់បញ្ញើបានកើនឡើង ១៦,៣ភាគរយ(ដល់ ២៣០,៩ ទ្រីលានរៀល ស្មើ ៥៧ ប៊ី... |
article_9155.txt | នៅតំបន់ជនបទ របស់កម្ពុជា មានអត្រាគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋាន ជាង ៨៦ភាគរយ នៅក្នុងឆ្នាំ២០២៤ ខណៈការផ្គត់ផ្គង់ទឹកប្រកបដោយសុវត្ថិភាព បានកើនដល់ ២១ភាគរយ។ នេះបើយោងតាមក្រសួងអភិវឌ្ឍន៍ជនបទ។ | ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២០-២១ ខែកុម្ភៈ។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសន្និបាត ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ បានឱ្យដឹងដែរថា នៅក្នុងឆ្នាំ២០២៤ ការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋាន មានប្រមាណជាង ៩១ភាគរយ និ... |
article_9156.txt | ក្រុមហ៊ុនរថយន្តអគ្គិសនី Nikola នៅថ្ងៃទី១៩ ខែកុម្ភៈ បានដាក់ពាក្យសុំការការពារការក្ស័យធន ហើយគ្រោងនឹងលក់ទ្រព្យសម្បត្តិរបស់ខ្លួន។ | «ដូចក្រុមហ៊ុនផ្សេងទៀតនៅក្នុងវិស័យយានយន្តអគ្គិសនី យើងប្រឈមមុខនឹងទីផ្សារ និងកត្តាធំៗជាច្រើន ដែលប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់យើង។ ជាអកុសល ការខិតខំប្រឹងប្រែងរបស់យើងមិនគ្រប់គ្រាន់ដើម្បីយកឈ្នះលើបញ្ហាប្រឈមធំៗទាំងនេះ»។ លោក Steve Girsky នាយកប្រតិបត្តិ Nikola បានលើកឡើងបែបនេះ។ ការប្រកាសក្ស័យធននេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន... |
article_9157.txt | ក្រចេះ៖ បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនចំនួន៦៨ កំពុងធ្វើអាជីវកម្មថ្មអារ(រ៉ែថ្ម) ស្មើនឹង៩០គម្រោង ដែលនៅក្នុងខេត្តចំនួន១១។ គម្រោងនៃអាជីវកម្មថ្មអាររបស់ក្រុមហ៊ុនទាំងនោះ មានផ្ទៃដីប្រមាណសរុប ៥,១២៥,១៣០ ហិកតា។ អ្នកស្រី ឡេង ដាវី អនុប្រធានសមាគមថ្មអារកម្ពុជា បានអះអាងថា អនាគត រ៉ែថ្មរបស់កម្ពុជា គឺមិនហិនហោចទេ ក៏ព្រោះការយកធនធានធម... | «យើងធ្វើអាជីវកម្មស្របច្បាប់ មានបច្ចេកទេស មានការត្រួតពិនិត្យត្រឹមត្រូវ មិនមែនជាការកាប់បំផ្លាញ គាស់បំផ្លាញទេ។ ដូច្នេះ [រ៉ែថ្ម] វាមិនហិនហោចទៅណា ទេព្រោះយើងយកមានកំណត់»។ អ្នកស្រី ឡេង ដាវី បានថ្លែងបែបនេះនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងដំណើរទស្សនៈកិច្ចអាជីវកម្មថ្មអារ នៅស្រុកស្នួល ខេត្តក្រចេះ ... |
article_9158.txt | សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះព្រោះបំណុល និងរក្សាឱ្យបាននូវតួនាទីដ៏ សំខាន់នៃវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ | តាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ CMA បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា(NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុលច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងដីធ្លី និងកិច្ច... |
article_9159.txt | ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន សម្រេចផ្តល់ជំនួយឥតសំណង៤,៤លានដុល្លារអាម៉េរិក ដល់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ដើម្បីអនុវត្តសកម្មភាពការងារលុបបំបាត់គ្រាប់មីន នៅក្នុងខេត្តចំនួន៧។ ជំនួយនេះស្ថិតនៅក្រោម «គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា» ដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្... | សេចក្តីប្រកាសព័ត៌មានរបស់CMAC នាថ្ងៃទី៥ ខែកុម្ភៈ បានបញ្ជាក់ថា ជំនួយឥតសំណង៤,៤លានដុល្លាររបស់ចិននេះ នឹងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីននៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារស្ទឹងត្រែង និងក្រចេះ ព្រមទាំងមណ្ឌលសុនខនៅខេត្តកំពង់ឆ្នាំង។ កិច្ចការនេះ មានអ្នកជំនាញបច្ចេកទេសជាង៤០០នាក់ ចូលរួមអនុវត្តបេសកកម្មសំខាន់ៗចំនួន ៤។ បើត... |
article_916.txt | កងទ័ពអាកាសតៃវ៉ាន់ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានបញ្ជូនទៅព្រមានយន្តហោះចម្បាំងចិន ដែលហោះចូលក្នុងដែនការពារអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិតៃវ៉ាន់ បានប្រកាសបែបនេះ នៅថ្ងៃទី១ ខែតុលា ស្របនឹងខួប៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ | ជាច្រើនលើកច្រើនសា ចិនតែងបញ្ជូនយន្តហោះចម្បាំងទៅកៀកដែនដីរបស់តៃវ៉ាន់ ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតៃប៉ិ បញ្ជូនយន្តហោះទៅបណ្តេញចេញ។ យន្តហោះទាំងនោះ ភាគច្រើនចូលទៅក្នុងដែនអាកាសភាគអាគ្នេយ៍ និងហោះទៅជិតកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។ ជាថ្មីម្តងទៀត ចិន បានបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅក្នុងដែនការពារអាកាសតៃវ៉ាន់។ តាមការបញ្ជាក់រ... |
article_9160.txt | ភ្នំពេញ៖ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។ បើតាមលោក ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងឆ្នាំ២០២៤ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤,០៧១ រៀលក្នុងមួយដុល្លារអាម៉េរិក។ | សេដ្ឋកិច្ចកម្ពុជា បន្តងើបឡើងក្នុងអត្រា៦ភាគរយ ក្នុងឆ្នាំ២០២៤។ អត្រាកំណើននេះ គាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់និងអចលនទ្រព្យ និងកសិកម្មបន្តមានកំណើនទាបក៏ដោយ។ ជាមួយគ្នានេះ អតិផរណាជាមធ្យមមានកម្រិតត្រឹម០,៨ភាគរយប៉ុណ្ណោះ នាឆ្នាំ២០២៤។ បើតាម... |
article_9161.txt | អាជ្ញាធរពាក់ព័ន្ធ ចាប់ផ្តើមដោះស្រាយផលប៉ះពាល់នានាពីគម្រោងព្រែកជីកហ្វូណនដល់ប្រជាពលរដ្ឋដែលរងគ្រោះពីគម្រោងតម្លៃប្រមាណ ១ ៧០០លានដុល្លារអាម៉េរិក។ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដំណើរការនៃការដោះស្រាយផលប៉ះពាល់សម្រាប់ប្រជាពលរដ្ឋនៃគម្រោងនេះ ចាប់ផ្តើមអនុ... | តាមការវាយតម្លៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក មានលំនៅឋានចំនួន១,៥៨៥ខ្នង ស្ពានចំនួន៣ រោងចក្រ១ ផ្លូវជាតិចំនួន១៨ (៤គីឡូម៉ែត្រ) ផ្លូវលំចំនួន៧០ (៤៥.៥ គីឡូម៉ែត្រ) ទំនប់ទឹក២ខ្សែ ប្រវែង៣៨៧ម៉ែត្រ បឹងចំនួន១៥ មានទំហំ១៣.៦ ហិកតា និងដីស្រែចម្ការ ២៩០០ហិកតា រួមទាំងដីលំនៅដ្ឋាន ១៤៩.៥ ហិកតា របស់ប្រជាពលរដ្ឋ គឺបានរងប៉ះពាល់ពី... |
article_9162.txt | ក្រសួងព័ត៌មាន បានប្រាប់ដល់ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ ដែលកំពុងប្រើប្រាស់ឈ្មោះដែន (Domain Name) បរទេស ឱ្យផ្លាស់ប្តូរទៅប្រើប្រាស់ឈ្មោះដែនជាតិ “kh”។ ចំពោះការផ្លាស់ប្តូរនេះ ក្រសួងព័ត៌មាន ទុកពេលរហូតដល់ដំណាច់ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង ច... | បើតាមក្រសួងព័ត៌មាន ការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នដែលធ្វើការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ គឺអនុលោមតាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិ នៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលកំណត់ឱ្យនីតិបុគ្គលទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្ម នៅកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិ។ សម្រាប់ការស្នើសុំប្រក... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.