file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_1798.txt
​ក្រុង​ព្យុងយ៉ាង​មិន​ខ្វល់​ការ​គំរាម​ប្រើប្រាស់​កម្លាំង​របស់​ក្រុង​វ៉ាស៊ីនតោន ហើយ​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​ឌឺដង​ដាក់​រដ្ឋបាល ដូ​ណា​ល់​ត្រាំ ថែមទៀត​។ ប៉ុន្តែ​ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ​បរាជ័យ​ទៀត​ដោយសារ​មី​ស៊ី​ល​នោះ​ផ្ទុះ​ភ្លាម​ក្រោយ​បាញ់​ចេញ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។
​ ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ក្រុង​ព្យុ​យ៉ាង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល តែ​មិនមែន​អាវុធ​នុយក្លេអ៊ែរ ស្របពេល​ដែល​ភាព​តានតឹង​កើនឡើង​ខ្លាំង​នៅក្នុង​តំបន់ និង​ទោះបីជា​មានការ​ព្រមាន​ប្រើ​ប្រាស់​កម្លាំង​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន​ក៏ដោយ​។ ប៉ុន្តែ​រឿង​ដែល​អាម៉ាស​នោះ​គឺ ការបាញ់​សាកល្បង​នេះ​បរាជ័យ ព្រោះ​មី​ស៊ី​ល​នោះ​ផ្ទុះ​ភ្លាម​បន្ទាប...
article_1799.txt
​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន Mahmoud Abbas ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ថ្មី ដូ​ណា​ល់ ត្រាំ កុំ​ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ក្រុង Tel Aviv ទៅកាន់​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​។ កន្លងមក​លោក​ដូ​ណា​ល់ ត្រាំ បានបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀតថា លោក​នឹង​ប្តូរ​ទីតាំង​ស្ថានទូត​និង​ទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា...
​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រ​ធនា​ធិបតី​ទី ៤៥​អាមេរិក​។ វត្តមាន​របស់លោក​នៅ​សេត​វិមាន​ក្លាយជា​ក្តីកង្វល់​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ព្រោះ​លោក​អាច​នឹងធ្វើ​រឿងចម្រូងចម្រាស​ច្រើន​ពាក់ព័ន្ធ​បញ្ហា​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ក្នុងចំណោម​នោះ​មានការ​ប្តូរ​ទីតាំ...
article_180.txt
ដាណឺម៉ាកនឹងចំណាយប្រាក់ជាង ១,៥ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅកោះ Greenland បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្នើឱ្យអាម៉េរិកទិញកោះនេះ។
រដ្ឋមន្ត្រីការពារជាតិដាណឺម៉ាក លោក Troels Lund Poulsen បានលើកឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ថា ប្រទេសនេះនឹងចំណាយយ៉ាងហោចណាស់ ១,៥ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធានៅកោះ Greenland ។ កញ្ចប់ចំណាយនេះរួមមានទូកល្បាតចំនួនពីរ យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយចំនួនពីរ ក្រុមសត្វឆ្កែល្បាតចំនួនពីរក្បាល និងមូលនិធិដើម្បីធ្វើឱ្យប្រសើរឡើង...
article_1800.txt
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ នៅ​ខែឧសភា​ខាងមុខ ដើម្បី​ជជែក​លើ​បញ្ហា​ចំណាយ​របស់​សម្ព័ន្ធ​យោធា​នេះ​។ លោក ត្រាំ សន្យា​ដូចនេះ​ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិការ​សម្ព័ន្ធ​ណា​តូ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ចំពេល​ដែល​លោក ត្រាំ រិះគន់ថា សមាជិក​ណា​ត...
​សេត​វិមាន នៅ​ថ្ងៃទី​៥ ខែកុម្ភៈ បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ Jens Stoltenberg និង​បាន​ពិភាក្សាគ្នា​លើ​ប្រធានបទ​ជាច្រើន​ដោយ​រួមទាំង​វិបត្តិ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ផងដែរ​។ ក្នុង​កិច្ចសន្ទនា​តាម​ទូរ​សព្ទ លោក​ប្រធានាធិបតី ត្រាំ ក៏បាន​សន្យា​ទៅ​ជួប...
article_1801.txt
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បន្ត​គំរាម​រដ្ឋ​ឈូង​សមុទ្រ​អ៊ីរ៉ង់ ដែល​មិន​ស្ដាប់​ការព្រមាន​របស់លោក ជុំវិញ​ធ្វើតេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​អាមេរិក​ចាត់ទុក​ជាការ​ល្មើស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​មហាអំណាច ក៏ដូចជា​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ យ៉ាងណាក្ដី រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ មិនបាន...
​ក្រោយ​អ៊ីរ៉ង់​មិន​ស្ដាប់​ការព្រមាន​របស់ខ្លួន ប្រ​ធានា​ធិ​ប​តិ​អាមេរិក ដូ​ណា​ល់ ត្រាំ រឹតតែ​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ឡើង និង​បានដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​រដ្ឋ​ឥស្លាម​មួយ​នេះ​។ អ៊ីរ៉ង់ បានធ្វើ​ឲ្យ​រដ្ឋបាល​ថ្មី​អាមេរិក ភ្ញាក់ផ្អើល​ខ្លាំង ក្រោយ​ប្រទេស​នេះ ប្រកាសថា​ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ផ្ទុយ​ពី​ការហាមឃាត់​ក...
article_1802.txt
​ដូច​រំពឹងទុក ប្រធានាធិបតី​ទី​៤៥ ដែល​ទើបបាន​អំណាច​ពេញដៃ​ក្តៅៗ បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ (executive order) ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​លើ​ច្បាប់​ធានារ៉ាប់រង​សុខភាព​របស់លោក អូ​បា​ម៉ា (Obamacare)​។  គេ​វាយតម្លៃថា គាស់​រំលើង​មរតក​នយោបាយ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រហែលជា​បំណង​ធំ​បំផុត​របស់​រដ្ឋបាល​ថ្មី...
​ក្រោយ​ស្បថ​ចូលកាន់​តំណែង​មិនបាន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង បុរស​មាន​ឥទ្ធិពល​លើសគេ​លើ​ភពផែនដី ដូ​ណា​ល់ ត្រាំ បាន​ទាញ​ប៊ិច​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ដើម្បី​កាត់បន្ថយ​ការចំណាយ​រដ្ឋ​លើ​ច្បាប់​ធានារ៉ាប់រង​ដែល​បន្សល់ទុក​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។​ ​បើតាម​ទីភ្នាកងារ​ព័ត៌មាន AFP ប្រធាន​បុគ្គលិក​ប្រចាំ​សេត​វិមាន​...
article_1803.txt
​បើ​មិនមាន​ការប្រែប្រួល​នោះទេ ដំណើរការ​នៃ​ការដេញថ្លៃ​ឡាន​សេរី​ទំនើប​ថ្មី​បំផុត​ដែល​ដកហូត​ពី​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ឡាវ ដែល​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ជាដើម​នោះ នឹងត្រូវ​ចាប់ផ្តើម​នៅក្រោយ​សប្តាហ៍​ហើយ​។ នេះ គឺជា​គោលនយោបាយ​មួយ​របស់​រដ្ឋាភិបាល​ឡាវ​ដើម្បី​បញ្ឈប់​មន្ត្រី​រដ្ឋាភិបាល​បើក​បរ​ឡាវ​ទំនើ...
​ឡាវ​ប្រភេទ BMW/Series 7/730li ចំនួន​៧​គ្រឿង និង Mercedes Benzes S350 ចំនួន​៨​គ្រឿង ដែល​ដកហូត​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ឡាវ នឹងត្រូវ​ដាក់តាំង​ដើម្បី​ឲ្យ​អ្នក​ចាប់​អាមរ​ម្មណ៍ និង​ភាគី​ពាក់ព័ន្ធ​ដេញថ្លៃ ឬ​ទិញ​នៅ​មជ្ឈមណ្ឌល​ពិ​ព៌​ណ​ជាតិ​ឡា​វនា​សប្តាហ៍​ក្រោយ​ហើយ​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​គណៈកម្មាធិការ​ជាតិ​ឡាវ ដែល...
article_1804.txt
​ជាង​៦​ខែ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​រាប់ពាន់​នាក់​មកហើយ​នោះ ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte មិនបាន​បន្ធូរដៃ​ឡើយ​។ លោក​នៅតែ​ដាក់​បញ្ជា​ឲ្យ​បោសសម្អាត​ឧក្រិដ្ឋជន​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន​។ មិន​ត្រឹមតែ​ជន​ស៊ីវិល​ឡើយ សូម្បីតែ​មន្ត្រីជាន់ខ្ពស់​ថ្នាក់​អភិបាលក្រុង ក៏​ស្ថិតក្រោម​គោលដៅ​ន...
​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte បាន​បង្វែរ​គោលដៅ​ថ្មី​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក គឺ​បណ្ដា​អភិបាលក្រុង​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ជនសង្ស័យ​គ្រឿងញៀន​។ លោក បាន​ព្រមាន​ខ្លាំងៗ​លើ​អភិបាលក្រុង​ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​របស់លោក ហើយ​បាន​ប្រាប់​ពួកគេ​ឲ្យ​លាលែង​ពី​តំណែង និង​ត្រូវ​បញ្ឈប់​ជំនួញ​គ្រឿងញៀន​របស់​ពួក...
article_1805.txt
​អតីត​ប្រធានាធិបតី​ហ្វីលីពីន Fidel Ramos បានស្នើ​ឲ្យ​ប្រធានាធិបតី Rodrigo Duterte ឈប់​និយាយថា «​ខ្ញុំ​ជិត​ស្លាប់​ហើយ​» ទៀត​ទៅ តែ​ត្រូវខិតខំ​បម្រើ​ប្រទេសជាតិ ព្រោះ​ប្រជាជន​ហ្វីលីពីន បោះឆ្នោត​ឲ្យ​កាន់តំណែង​រយៈពេល​៦​ឆ្នាំ​ឯណោះ​។ លោក​អតីត​ប្រធានាធិបតី​ហ្វីលីពីន ស្នើ​ដូចនេះ ទំនងជា​លោក​តឹង​ចិត្តនឹង​ប្រធានាធិបតី Duterte ដែល​ត...
«​អត់​ទោស​ឲ្យ​ខ្ញុំ​ផង លោក​ប្រធានាធិបតី Duterte! តែ​លោក​ត្រូវតែ​សេចក្ដី​ស្ងប់​ដាក់ខ្លួន និង​ឈប់​និយាយ​ពី​ការស្លាប់ ឬក៏​ត្រូវគេ​សម្លាប់ ឬក៏​ខ្ញុំ​មិន​ខ្វល់​ពី​ជីវិត​ទៀត​ទៅ​។ លោក​ត្រូវ​ថែរក្សា​ជីវិត​របស់លោក​ផ្ទាល់​»​។ នេះ​ជាស​ម្ដី​ផ្ដែផ្ដាំ​របស់​អតីត​ប្រធានាធិបតី Fidel Ramos ទៅកាន់​ប្រមុខ​ប្រតិបត្តិ​កំពូល Rodrigo Duterte...
article_1806.txt
​ប្រធាន​បក្ស​ស្តាំនិយម​និង​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​លោកស្រី Marine Le Pen បាន​សន្យាថា​នឹង​រៀបចំ​យុទ្ធនា​ការជំរុញ​ឲ្យ​បារាំង​ចាក​ចេញពី​សហភាព​អឺរ៉ុប (Frexit) បើសិនជា​សហភាព​អឺរ៉ុប​មិន​ចែករម្លែក​អំណាច​ខ្លះមក​ឲ្យ​បារាំង​ទេ​។ លោកស្រី​ទាមទារ​ឲ្យ​ស្ថាប័ន​ព្រុយ​សែ​ល​ផ្តល់​អំណាច​គ្រប់គ្រង​ជនអន្តោប្រវេសន៍ និង​សេដ្ឋកិច្ច​មក​...
- ​ការចាកចេញ​របស់​បារាំង​ពី​សហភាព​អឺរ៉ុប​ក្លាយជា​ប្រធានបទ​ក្តៅ​មួយទៀត​ហើយ​នៅ​ដើមឆ្នាំ ២០១៧ ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​កាន់តែ​ជិត​មកដល់​នោះ​។ អ្នកនយោបាយ​បារាំង​ចាប់ផ្តើម​ទាញយក​បញ្ហា​នេះ​មក​ធ្វើ​ប្រធានបទ​ឃោសនា​ដើម្បី​ទាកទាញ​ប្រជាប្រិយភាព​។ ​លោកស្រី Marine Le Pen ដែលជា​អ្នកនយោបាយ​ស្តាំនិយម​បក្ស​រណសិរ្ស​ជាតិ និ...
article_1807.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​សម​ភាគី វ្ល៉ា​ឌី​មៀ ពូ​ទីន ឯកភាពគ្នា​កសាង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ​នៅក្នុង​បញ្ហា​ស៊ី​រី​។ ក្រៅពី​ជម្លោះ​ស៊ី​រី​មេដឹកនាំ​ទាំងពីរ​ក៏បាន​ព្រមព្រៀងគ្នា​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ពិភពលោក​ជាពិសេស​ប្រឆាំង​ភេរវកម្ម​។ ការឯកភាព​គ្នា​នេះ​ធ្វើឡើង​ក្នុងពេល​អ្នក​ទាំងពីរ...
​ ដូច​បានកំណត់ ប្រ​ធានា​ធា​ធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​តាម​ទូរស័ព្ទ ដើម្បី​ឈានទៅ​ស្តារ​ចំណង​ទំនាក់ទំនង​ឡើងវិញ​ឲ្យ​បាន​ប្រសើរឡើង​។​ ​ វិមាន​ក្រេ​ម​ឡាំង​បានប្រកាស​ប្រាប់​សារព័ត៌មាន​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា ក្នុង​កិច្ចពិភាក្សា​ជា​លើកដំបូង​ក្រោយ​ស្បថ​ចូលកាន់​តំណែង​របស់ល...
article_1808.txt
ចៅក្រម​សហព័ន្ធ​ប្រចាំ​ក្រុង​ញូវយ៉ក​បានសម្រេច​ជំទាស់ ការបណ្តេញ​ប្រជាជន​ម៉ូ​ស្លី​ម ដែល​ត្រូវបាន​ឃាត់ខ្លួន​តាម​បទបញ្ជា​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចំនួន​៧ ចូល​ទឹកដី​អាមេរិក​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។  គេ​ឃើញ ប្រជាជន​ប្រហែល ១០០​ទៅ ២០០​នាក់​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន​នៅតាម​...
​ ក្រោយ​ ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​បទបញ្ជា​ហាម​ប្រជាជន​ម៉ូ​ស្លី​ម មកពី​ប្រទេស ៧ ចូល​ទឹកដី​អាមេរិក​កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​អាមេរិក​ចាប់ផ្តើម​បំពេញការងារ​ភ្លាម​។ យោងតាម​សារព័ត៌មាន​អាមេរិក Politico ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ពី​១០០ ទៅ​២០០​នាក់ ត្រូវបាន​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន​នៅតាម​ព្រលានយន្តហោះ និង​ស្ថិតក្រោ...
article_1809.txt
​ទំនាក់ទំនង​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក​កាន់តែ​ធ្លាក់ចុះ​ខ្លាំង ក្រោយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក​សម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅ​អាមេរិក​និង​ជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​ក្រោយ​។  ការសម្រេច​លុបចោល​ជំនួប​នេះ ធ្វើឡើង​ឆ្លើយ​តបសម្តី​របស់ លោក ដូ​ណា​ល់ ត្រាំ ដែល​ទារ​ឲ្យ​មេដឹកនាំ​ម៉ិ​ក​ស៊ិ​កលុប​ទស្សនកិច្ច​បើ​មិន​ព្រម​...
ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Nieto បានសម្រេច​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ទៅកាន់​សហរដ្ឋអាមេរិក​និង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អាមេរិក ដើម្បី​ឆ្លើយតប​សកម្មភាព​មិន​ស​ម​រម្យ​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​វា​បង្ហាញ​ពី​ការប្រែប្រួល​និង​ប្រឈមមុខគ្នា​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ...
article_181.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែធ្នូ ដោយសរសេរបញ្ជាក់លើបណ្តាញសង្គម Truth Social ជាថ្មីថា ការទិញកោះ Greenland ពីដាណឺម៉ាកគឺជាការចាំបាច់បំផុត។
លោក ដូណាល់ ត្រាំ បានសរសេរថា ៖« សម្រាប់គោលបំណងនៃសន្តិសុខជាតិ និងសេរីភាពនៅទូទាំងពិភពលោក អាម៉េរិកយល់ឃើញថា ភាពជាម្ចាស់ និងការគ្រប់គ្រងលើ Greenland គឺពិតជាចាំបាច់»។ ខ្លឹមសារខាងលើត្រូវបានលើកឡើងអំឡុងការប្រកាសអំពីការតែងតាំងសហស្ថាបនិក PayPal លោក Ken Howery ឱ្យធ្វើជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំដាណឺម៉ាក។ Greenland ជាទឹកដីស្វយ័តរបស...
article_1810.txt
​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ លោក Stephen K. Bannon បាន​ហៅ​បណ្ដា​សារព័ត៌​មាននៅ​អាមេរិក ជា​ក្រុម​បក្សប្រឆាំង​។ លោក​ចាត់ទុក​សារព័ត៌មាន​ទាំងនោះ​ជា​ក្រុមប្រឆាំង ព្រោះ​ពួកគេ តែងតែ​រករឿង​លោក ដូ​ណា​ល់ ត្រាំ មិន​ឈប់ឈរ ជាពិសេស​បាន​រិះគន់​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៦​។ លោក Bannon ក៏​ប្រាប់​ឲ្យ​ស...
​សង្គ្រាមពាក្យសម្ដី​រវាង​សារព័ត៌មាន និង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចាប់ផ្ដើម​ទាំងពីរ​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​មក​នោះ ចេះតែ​បន្ត​ឥត​ឈប់ និង​បាន​កើនឡើង​ខ្លាំង ក្រោយ​ការស្បថ​ចូលកាន់​តំណែង​របស់លោក ត្រាំ ។ រដ្ឋបាល ត្រាំ ខ្វែងគំនិត​គ្នា​ជាមួយ​បណ្ដា​សារព័ត៌មាន​អាមេរិក ជុំវិញ​ចំនួន​មនុស្ស​ចូលរួម​កម្មវិធី​ស្បថ...
article_1811.txt
អ្នកនាំពាក្យ​លោក ដូ​ណា​ល់ ត្រាំ Sean Spicer  បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា ប្រធានាធិបតី ត្រាំ មិន​ត្រូវការ​សារព័ត៌មាន​ឡើយ ហើយ​សារព័ត៌មាន​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​រាល់​ការផ្សព្វផ្សាយ​របស់ខ្លួន​។  មន្ត្រីជាន់ខ្ពស់​រូបនេះ​បាន​ទិតៀន​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នកសារព័ត៌មាន​ចាស់ដៃ ។  ដូ​ណា​ល់ ត្រាំ ខ្លួនឯងបាន​ប្រកាស...
​ក្នុង​សន្និសីទ​សារព័ត៌មាន​លើកដំបូង អ្នកនាំពាក្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លោក​Sean Spicer និយាយ​ទាំង​ខឹងសម្បារ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​លោក​អះអាងថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ចែក​ចាយ​ព័ត៌មាន​ខុស​ពាក់ព័ន្ធ​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ត្រាំ និង​ការតុបតែង​ការិយាល័យ​ពងក្រពើ (Oval Office) ។...
article_1812.txt
​រដ្ឋាភិបាលយោធា​ថៃ នឹង​ចាប់ផ្ដើម​ការពិភាក្សា​ស្ដីពី​ការផ្សះផ្សា​ជាតិ​ជាមួយ​អ្នកនយោបាយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដែលជា​ថ្ងៃ​តំណាង​ឲ្យ​ក្ដី​ស្រឡាញ់​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ និយាយថា រដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​១៤ នេះ ដើម្បី​ឆ្លៀត​ប្រើ​ឱកាស​នេះ​បង្ហាញ​ការ​រួបរួមគ្នា​ក្នុងចំណោម​អ្នកនយោបាយ​ដឹកនាំ​ប្រទេស និង​ដោះស្រាយ​វិប...
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Kongcheep Tantrawanit បានប្រកាស​ពី​កាលបរិច្ឆេទ​នៃ​ការពិភាក្សា​ផ្សះផ្សា​ជាតិ​ជាមួយ​អ្នកនយោបាយ ដែល​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ចំ​ថ្ងៃ​នៃ​ថ្ងៃ​ស្រឡាញ់​តែម្ដង​។ រដ្ឋាភិបាលយោធា ក៏​ត្រៀម​ប្រធានបទ​ចំនួន​១០ ដើម្បី​យកទៅ​ពិភាក្សា​ជាមួយ​អ្នកនយោបាយ​ចម្រុះ​បក្ស សំដៅ​រក​វ...
article_1813.txt
​ភាពមិនច្បាស់លាស់ និង​ការ​មិនសូវ​ឲ្យ​តម្លៃ​«​គោលនយោបាយ​ចិន​តែមួយ​»​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បន្តធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​មិន​សុខ​ស្រួល​ឡើយ​។ ជាពិសេស​នោះ ក្រុង​ប៉េកាំង កាន់តែ​ព្រួយបារម្ភ​ពីមុខ​មាត់​ការទូត​របស់ខ្លួន​ស្រប​ពេលដែល​ថ្ងៃ​ប្រកាស​កាន់តំណែង​ផ្លូវការ​របស់លោក ដូ​ណា​ល់ ក...
​ ​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​១៨ មករា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន មិនត្រូវ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់​កោះ​តៃវ៉ាន់​ចូលរួម​ពិធី​កាន់តំណែង​ផ្លូវការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ខាងមុខ​ដ៏​ខ្លី​នោះទេ​។ សេចក្តីថ្លែងការណ៍​នេះ...
article_1814.txt
មេដឹកនាំ​ផ្តាច់ការ​ហ្កំ​ប៊ី Yahya Jammeh  ​ខឹងសម្បារនឹងសមាជិក​គណៈរដ្ឋមន្ត្រី​លោក​ជាច្រើន​នាក់​បាន​លាលែង​ពី​តំណែងចោល​លោក ។ ដោយ​ខឹង​មន្ត្រី​រត់ចោល Jammeh បានសម្រេច​ដកហូត​តំណែង​សមាជិក​រដ្ឋាភិបាល​ខ្លួន​ទាំងអស់​និង​ប្រកាស​មើល​ការខុសត្រូវ​ក្រសួង​ទាំងអស់​ខ្លួនឯងនៅយប់​ថ្ងៃ​ព្រហស្បតិ៍​។​ ប៉ុន្តែប្រភពស្និទ្ធជាមូួយក្រុមមន្ត្រី​ទូ...
​ដោយ​ឈ្លក់​វង្វេង​នឹង​អំណាច​ខ្លាំងពេក មេដឹកនាំ​ចាញ់ឆ្នោត​ហ្កំ​ប៊ី លោក Yahya Jammeh មិន​ព្រម​បោះបង់​អំណាច​ភ្លាមៗឡើយ ទោះបីជា​មានការ​គំរាមកំហែង​ប្រើប្រាស់​ទ័ព​បណ្តេញ​លោក​តំណែង​ពី​សំណាក់​ប្រទេស​អាហ្វ្រិក​ខាងលិច​ផ្សេង​ទៀតឡើយ​។ អ្វីដែល​ពិសេស​នោះ Jammeh បាន​បណ្តេញ​សមាជិក​គណៈរដ្ឋមន្ត្រីរ​បស់​ខ្លួន ហើយ​យក​អំណាច​គ្រប់គ្រង​ក្រសួង...
article_1815.txt
រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី​២ កុម្ភៈ បាន​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដែល​បាន​ព្រមាន​ថា​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​វាយប្រហារ និង​ឆ្លើយតប​ទៅនឹង​ការធ្វើ​សមយុទ្ធ​យោធា​រួម​រវាង​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង​នៅក្នុង​ឧបទ្វីប​កូរ៉េ​នា​ខែក្រោយ​នេះ​។
«​ប្រសិនបើ​កូរ៉េខាងជើង ពិតជា​ចង់ឃើញ​ការវិវត្ត​នៃ​ចំណង​កូរ៉េ​ទាំងពីរ និង​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​មែន ក្រុង​ព្យុងយ៉ាង គួរ​បញ្ឈប់​វ​ហោ​សព្ទ័​ឈ្លានពាន ហើយ​ជ្រើសរើស​មាគ៌ា​នៃ​ការបញ្ឈប់​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ និង​ផ្លាស់ប្តូរ​ឥរិយាបថ​ខ្លួន​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​រួបរួម​កូរ៉េខាងត្បូង ដែល​ចុះផ្សា...
article_1816.txt
​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ម្សិលមិញ បានចេញ​សេចក្តីប្រកាស​មួយ ដោយបាន​ចោទ​អតីតមន្ត្រី​យោធា​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការសម្លាប់​មេធាវី​បក្ស​កាន់អំណាច​លោកស្រី អ៊ុង​សាន ស៊ូ​ជីកា​លពី​ខែ​មុន​។ នេះ​បើ​យោងតាម​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ​បាង​ង​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ។
​សេចក្តីប្រកាស​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បាន​និយាយថា​៖« អតីតមន្ត្រី​យោធា​ឈ្មោះ Aung Win Khine ដែលមាន​ឋាន​ជា​វីរៈ​សេនីយ៍ បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​មេធាវី Ko Ni ដែលជា​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​ជាន់ខ្ពស់​នៃ​កាន់អំណាច និង​ជា​សមាជិក​នៃ​ក្រុម​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​ផងដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ដែល​បា...
article_1817.txt
​ភ្លាមៗ​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ អាមេរិក និង​សម្ព័ន្ធមិត្ត​ពីរ​ទៀត គឺ​ជប៉ុន និង​កូរ៉េខាងត្បូង បានស្នើ​កោះប្រជុំ​កិច្ច​បន្ទាន់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ចេញ​ចំណាត់ការ​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ ការបាញ់​មី​ស៊ី​ល​នៅ​ថ្ងៃទី​១២ គឺជា​សកម្មភាព​បំពាន​លើក​ទី​១ របស់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ...
​ការបាញ់​សាកល្បង​មី​ស៊ី​ល​ចុង​ក្រោយពី​សំណាក់​កូរ៉េខាងជើង បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ជប៉ុន និង​កូរ៉េខាងត្បូង ដែល​នៅក្បែរ​ខាង​គ្នា​។ មិនយូរប៉ុន្មាន​ក្រោយ​ការបាញ់​នេះ ជប៉ុន​, កូរ៉េខាងត្បូង និង​អាមេរិក ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កោះប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បន្ទាប់ពី​កូរ៉េខាង...
article_1818.txt
​ក្នុងពេល​ផ្តល់​សុន្ទរកថា​ចុងក្រោយ សារ​មួយ​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គឺ​ការអំពាវនាវ​ឲ្យ​ប្រជាជន​បន្ត​ជឿជាក់​លើ​«​របប​ប្រជាធិបតេយ្យ​» ដោយ​បន្ត​ចូលរួម​ប្រឡូក​ក្នុង​ឆាក​យោ​បាយ​ឲ្យ​សកម្ម​ឬ​ឈរឈ្មោះ​ប្រកួត​យក​តំណែង​សាធារណៈ​ផង​។ លោក​សង្កត់ធ្ងន់ថា ការ​ចាញ់ឈ្នះ​ជា​រឿង​ធម្មតា​ក្នុង​បរិបទ...
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្តាំផ្ញើ​ឲ្យ​ប្រជាជន​អាមេរិក​បន្ត​ការជឿជាក់​លើ​របប​ប្រជាធិបតេយ្យ ដោយ​បន្ត​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​បញ្ហានយោបាយ​និង​សាមគ្គី​គ្នា​។ ហើយ «​ឈ្នះ​ឬ​ចាញ់​ក្នុង​នយោបាយ​» ជា​រឿង​ធម្មតា​ក្នុង​បរិបទ​ប្រជាធិបតេយ្យ​។ ​លោក អូ​បា​ម៉ា បាន​លើកឡើងថា​៖«​បង្ហាញថា​អ្នក​ពេញចិត្ត ...
article_1819.txt
​បើទោះបីជា​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង​ហើយ​ថា​ការដំឡើង​ខែល​ការពារ​មី​ស៊ី​ល THAAD នៅ​កូរ៉េខាងត្បូង ដើម្បី​តបត និង​ប្រឆាំង​កូរ៉េខាងជើង​តែមួយគត់​ក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​សុខចិត្ត​ឡើយ​។ ក្រុង​ប៉េកាំង បានបង្ហាញ​គោលជំហរ​ជំទាស់​ជាថ្មី និង​ចាត់ទុក​ផែនការ​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធំ​នោះ ថា​ជាការ​បំផ្លាញ​សន្តិសុខ​នៅក្ន...
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី លោក James Mattis នៅ​ថ្ងៃទី​០២ កុម្ភៈ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងត្បូង​ជា​លើកដំបូង​ក្នុងនាម​ជា​ប្រមុខ​ការពារជាតិ​នៃ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី Donald Trump​។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ពី​ជំហរ​មិន​ប្រែប្រួល​របស់​អាមេរិក​ម​ក​កាន់​ឧបទ្វីប​កូរ...
article_182.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសវាយប្រហារខ្លាំងក្លាលើអ៊ុយក្រែន នៅថ្ងៃទី២២ ខែធ្នូ បន្ទាប់ពីចោទប្រកាន់ប្រទេសនេះ បានប្រើដ្រូនវាយប្រហារលើអគារប្រជាពលរដ្ឋ និងរោងចក្រឧស្សាហកម្ម ក្នុងទីក្រុង Kazan នៅថ្ងៃទី២១ ខែធ្នូ។
ក្រោយការវាយប្រហារដោយដ្រូន ចូលក្នុងទីក្រុង Kazan ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី​ ២២ ខែធ្នូ បានគំរាមតបតវិញខ្លាំងក្លាលើសត្រូវ។ រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនលើការវាយប្រហារដ្រូនលើអគារ ក្នុងទីក្រុង Kazan នៃតំបន់ Tatarstan របស់ខ្លួន។ «នរណាក៏ដោយ និងអ្វីដែលពួកគេព្យាយាមបំផ្លាញ, ពួកគេនឹងប្រឈមមុខនឹងការបំផ្លិចបំផ...
article_1820.txt
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ច្រាន​សំណើ​របស់​បក្សនយោបាយ ដែល​ទទូច​ឲ្យ​យោធា ចូលរួម​ជាមួយនឹង​បក្សនយោបាយ​នៅក្នុង​កិច្ចព្រមព្រៀង​អនុស្សារណៈ​យោគយល់​ស្តីពី​ការផ្សះផ្សារ​ជាតិ ដោយ​ឲ្យ​ក្រុម​យោធា ត្រូវ​សន្យាថា នឹងមិន​ធ្វើ​រដ្ឋប្រហារ​ទៀត​នោះ​។ ការច្រានចោល​នេះ ដោយ​របប​សឹក អះអាងថា យោធា គ្មាន​បំណង​ធ្វើ​រដ្ឋប្រហារ​អ្វី​ឡើយ ប្រសិនបើ​ប្រ...
​ ​លោក​ឧបនាយកមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​នៃ​កិច្ចព្រមព្រៀង​ផ្សះផ្សារ​ជាតិ Prawit Wongsuwon បាន​ប្រតិកម្ម និង​ច្រានចោល​សំណើ​ដែល​ចង់​ឲ្យ​យោធា​ចូលរួម​ចុះហត្ថលេខា​ជាមួយនឹង​បក្សនយោបាយ​ក្នុង​ការមិនធ្វើ​រដ្ឋប្រហា​រ​យោធា​ទៀត​នោះ​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​យោធា មិនចាំបាច់​ចុះហត្ថលេខា​(​លើ​កិច្ចព្...
article_1821.txt
​នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​យោធា​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រយុទ្ធ ចន្ទ​អូ​ចា បាន​អំពាវនាវ​ទៅកាន់​សាធារណជន​ថៃ មិនត្រូវ​ខ្វល់ខ្វាយ​ចិត្ត​ចង់បាន​ប្រជាធិបតេយ្យ សិទ្ធិ​និង​សេរីភាព ពេក​ឡើយ​។ អតីត​ប្រមុខ​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​ស៊ីវិល​ក្នុង​ឆ្នាំ​២០១៤ បាន​លើក​ហេតុផល​ថា ការ​ខ្វល់ខ្វាយ​គិតគូរ​ខ្លាំង​លើ​រឿងនេះ នឹ...
​មេដឹកនាំ​យោធា​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ចេញមក​ទទូច​ឲ្យ​ប្រជាជន​ថៃ កុំ​ចំណាយពេល​គិត​មមៃ​តែ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​ពេក តែ​ត្រូវ​ចេះ​ពិចារណា​លើ​គោលការណ៍​ផ្សេងទៀត ជាពិសេស​ច្បាប់​ប្រទេស​ដែលមាន​ជា​ធរមាន ដើម្បី​រកហេតុ​ផល​។ លោក ប្រា​យុទ្ធ និយាយថា រដ្ឋាភិបាល​របស់លោក ក៏​នឹងមិន​ទោរទន់​ទៅតាម​អារម្ម...
article_1822.txt
ដូចជា​អ៊ីរ៉ង់​ផងដែរ សភា​អ៊ីរ៉ាក់ បានអនុម័ត​វិធានការណ៍​វាយបក​ទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយ​ហាម​ពលរដ្ឋ​អាមេរិក​ចូលទៅក្នុង​ទឹកដី​របស់ខ្លួន​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន AP​។​
​ការសម្រេច​របស់​សភា​អ៊ីរ៉ាក់ ធ្វើឡើង​ដូចគ្នា​ទៅនឹង​ អ៊ីរ៉ង់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​រដ្ឋ​អ៊ីស្លាម​ទាំងពីរ ចង់​វាយបក​ទៅ​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ​ណា​ល់ ត្រាំ ដែល​បាន​ចុះហត្ថលេខា​លើ​បទ​បទបញ្ជា​នីតិប្រតិបត្តិ​ដើម្បី​ព្យួរ​ការទទួលយក​ជន​ភៀសខ្លួន និង ដាក់​វិធានការ​ថ្មី​គ្រប់គ្រង​អ្នកដំណើរ​ដែល​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧​។​...
article_1823.txt
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៤ កុម្ភៈ បាន​ព្រមាន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន កុំ​ឲ្យ​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។ ការព្រមាន​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​នៃ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​អះអាងថា តំបន់​វិវាទ​អធិបតេយ្យ​ដែល​ចិន និង​ជប៉ុន​បានទាមទារ​ត្រួតស៊ីគ្នា​នោ...
« ខ្ញុំ បាន​និយាយ​ច្បាស់​ហើយ​ថា គោលនយោបាយ​របស់​យើង​មិន​ប្រែប្រួល​ឡើយ​ចំពោះ​តំបន់​កោះ Senkaku ... អាមេរិក បន្ត​ទទួលស្គាល់​បណ្តុំ​កោះ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​របស់​ជប៉ុន ក៏ដូចជា​ប្រការ​ប្រាំ​នៃ​សន្ធិសញ្ញា​សម្ព័ន្ធមិត្ត​អាមេរិក​-​ជប៉ុន​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis នៅ...
article_1824.txt
​អតីតមន្ត្រី​ការទូត​អាមេរិក លោក Christopher Hill បានផ្ដល់​យោបល់​ឲ្យ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​កំពុង​រង​ការរិះគន់​រឿង​ហាមឃាត់​លំហូរ​ជនអន្តោប្រវេសន៍​មកពី​ប្រទេស​ឥស្លាម​ចំនួន​៧ ក៏ដូចជា​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​រង្គោះរង្គើ​ដោយសារតែ​ជំហរ​មិន​គោរព​នយោបាយ​ចិន​តែមួយ​លើ​បញ្ហា​កោះ​តៃវ៉ាន់​។ អតីតមន្ត្រី​ការទូត​រូបនេះ ក...
​អ្នកការទូត​ជើងចាស់ Christopher Hill បាន​ប្រាប់​ឲ្យ​រដ្ឋបាល​ថ្មី​នៃ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បើក​ចិត្ត​ឲ្យ​ទូលាយ​ពេល​ដោះស្រាយ​បញ្ហា​ការបរទេស​សំខាន់ៗ និង​មិន​ត្រូវមាន​ជំហរ​ដាច់ខាត​ខ្លាំង​លើ​គោលនយោបាយ​ដែល​លើកឡើង​កាលពីមុន​បោះឆ្នោត​ដែរ​។ អតីតមន្ត្រី​ការទូត​រូបនេះ លើកឡើង​ដូចនេះ ស្រប​ពេលដែល​គោលនយោបាយ​ការបរទេស​នៃ​ប្រធានាធិ...
article_1825.txt
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រតិកម្ម​នឹង​តម្លៃ​ដ៏​ខ្ពស់​នៃ​គម្រោង​សាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ក្នុង​របាយការណ៍​រប​ស់​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​។ របាយការណ៍​នោះ​បង្ហាញថា ការសាងសង់​ជញ្ជាំង​តាម​ព្រំដែន នឹង​តម្លៃ​មាន​ដល់​ទៅ​ជាង​២១​ពាន់​លាន​ដុល្លារ គឺ​ខ្ពស់ជាង​ការរំពឹងទុក​របស់លោក កាលពី​អំឡុង​យុទ្ធ...
​ក្រសួង​សន្តិសុខ​ផ្ទៃក្នុង​អាមេរិក កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​តម្លៃ​នៃ​ការចំណាយ​លើ​ការសាងសង់​ជញ្ជាំង​ព្រំដែន​រវាង​អាមេរិក និង​ម៉ិ​ក​ស៊ិ​ក ដែលមាន​តម្លៃលើស​ការ​ប៉ាន់ស្មាន​យ៉ាងច្រើន គឺ​២១.៦​ពាន់​លាន​ដុល្លារ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលជា​អ្នកផ្ដើមគំនិត​សាងសង់​ជញ្ជាំង​នេះ​ដើម្បី​ទប់ស្កាត់ ហាក់...
article_1826.txt
​លោក ដូ​ណា​ល់​ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ ជា​ផ្លូវការ​ហើយ ក្រោយ​ស្បថ​ចូលកាន់​តំណែង​នៅ​រសៀល​ថ្ងៃ ២០​មករា ឆ្នាំ​២០១៧​នេះ​។ គេ​ឃើញ​មាន​វត្តមាន​អតីត​ប្រធានាធិបតី​ខ្លះ​, សមាជិក​ភា​ទាំងពីរ​ជាន់ និង​បណ្តា​អ្នកនយោបាយ​សំខាន់​ចូលរួម​ក្នុង​ពិធី​នេះ ថ្វីបើ​សមាជិកសភា​ខ្លះ​ធ្វើពហិកា​ក៏ដោយ​។​
​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ជា​ផ្លូវការ ខណៈដែល​លោក ម៉ៃ ប៉ែន (Mike Pence ) ក្លាយជា​អនុ​ប្រធានាធិបតី​ទី ៤៨ របស់​អាមេរិក​។ ​លោក ដូ​ណា​ល់ ត្រាំ​បានធ្វើ​សច្ចាប្រណិធាន​ចំពោះមុខ​ប្រមុខ​ស្ថាប័ន​តុលាការ​អាមេរិក លោក John Roberts​។ ក្រោយ​លោក​សច្ចា​ចប់ គេ​ឃើញ​មានការ​បាញ់ក...
article_1827.txt
​កម្មវិធី​«​មហា​ស្រព​អាស៊ាន​បូក​បី​» នឹងត្រូវ​រៀបចំឡើង​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៅ​ថ្ងៃ ១១ ខែមីនា​ខាងមុខនេះ​។ មហោស្រព​ដំបូង​បំផុត​នេះ នឹងត្រូវ​រៀបចំឡើង​ដោយ​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ (Department of International Studies) ក្នុង​គោលដៅ ផ្សព្វផ្សាយ ចំណេះដឹង​ស្តីពី​អាស៊ាន​និង​ប្រទេស​ដៃគូ​សន្ទនា​បី​ផ្សេងទៀត ក៏ដូចជា​...
​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នឹង​រៀបចំ​កម្មវិធី​«​មហោស្រព​អាស៊ាន​បូក​បី​» នៅ​ថ្ងៃ ១១ មីនា​ខាងមុខ​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​។ មហោស្រព​អាស៊ាន​បូក​បី ឬ​មហោស្រព​ប្រទេស​អាស៊ាន​១០ បូក ចិន​, ជប៉ុន​និង​កូរ៉េខាងត្បូង​នេះ នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​បរិវេណ​វិទ្យាស្ថាន​ភាសាបរទេស (IFL) នៃ​សាកលវិទ្...
article_1828.txt
អតីត​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បញ្ជាក់ថា​លោក​ជំទាស់​រាល់​ការរើសអើង​ដែលពឹង​ផ្អែកលើ​សាសនា​។ ហើយ​មេដឹកនាំ​អាមេរិក​រូបនេះ​មាន​ទំនុកចិត្ត​ចំពោះ​សកម្មភាព​ប្រជាជន​អាមេរិក​ដែល​នាំគ្នា​ប្រឆាំង​វិធានការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រឆាំង​ជនភៀសខ្លួន​និង​ជនអន្តោប្រវេសន៍​នោះ​។​
​ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​បន្ទាប់​ចាកចេញ​ពី​តំណែង​ប្រហែល ១០​ថ្ងៃ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ចាប់ផ្តើម​ចេញមុខ​រិះគន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការដាក់​បទបញ្ជា​ហាមឃាត់​ប្រជាជន​មកពី​ប្រទេស​ម៉ូ​ស្លី​ម ៧ និង​ឈប់​ទទួល​ជនភៀសខ្លួន​។ ​យោងតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក Kevin L...
article_1829.txt
​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់​ការសន្និដ្ឋាន​ចុងក្រោយ​របស់​បណ្តា​ក្រុម​ជំនាញ​ចារកម្ម​អាមេរិក​ដែល​អះអាងថា​រុស្ស៊ី​ពិតជា​ពាក់ព័ន្ធ​ការចូល​លូកលាន់​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​អាមេរិក​កន្លងមក​។ ការផ្លាស់ប្តូរ​ជំហរ​នេះ​អាច​បណ្តា​មកពី​លោក​រង​សម្ពាធ​ខ្លាំង​ពី​បណ្តា​ក្រុម​អ្នក​សាធារណរដ្ឋ​កន្លងមក ស្របពេល​លោក​...
​នាយក​បុគ្គលិក​សេត​វិមាន​របស់លោក ដូ​ណា​ល់ ត្រាំ លោក Reince Priebus បាន​អះអាង​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News ថា ប្រធានាធិបតី​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ទទួលស្គាល់ថា រុស្ស៊ី​មាន​ជាប់​ពាក់ព័ន្ធ​ការ​លួច​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ក្នុងពេល​បោះឆ្នោត​កន្លងមក​។ ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា ដូ​ណា​ល់ ត្រ...
article_183.txt
ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យលោក  Sanders បានអះអាងថា លោកអាចយល់បាននៅពេលដែលប្រធានាធិបតី បៃឌិន លើកលែងទោសដល់កូនប្រុសរបស់ខ្លួន ប៉ុន្តែលោកមានការព្រួយបារម្ភថា នេះនឹងបង្កើតគំរូអាក្រក់មួយនៅសង្គមអាម៉េរិក។
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Bernie Sanders បាននិយាយនៅលើ ទូរទស្សន៍ NBC News នៅថ្ងៃទី១៥ ខែធ្នូ ថា ៖« នៅពេលដែលគូប្រជែងកំពុងកំណត់គោលដៅទៅលើគ្រួសាររបស់លោក បៃឌិន ក្នុងនាមខ្លួនជាឪពុក និងជាម្តាយ ខ្ញុំគិតថាយើងទាំងអស់គ្នាអាចយល់បានថា គាត់កំពុងព្យាយាមការពារកូនប្រុស និងក្រុមគ្រួសាររបស់គាត់។»។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិ...
article_1830.txt
​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​០៣ កុម្ភៈ បានចេញ​របាយការណ៍​មួយ ដែល​បាន​រកឃើញថា មានការ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ដោយ​កម្លាំង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​នៅក្នុង​រដ្ឋ Rakhine​។ របាយការណ៍ បានចាត់ទុក​ការបំពាន​នេះ ថា អាច​ក្លាយជា​បទល្មើស​ប្រឆាំង​មនុស្សជាតិ​បាន​។
​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​នៃ​ឧ​ត្ត​ម​ស្នង​ការទទួល​សិទ្ធិមនុស្ស (OHCHR) ដែល​យោងតាម​កិច្ចសម្ភាសន៍​ជាមួយនឹង​ប្រជាជន​ដែល​ភៀសខ្លួន​ពី​មី​យ៉ាន់​ម៉ា ក្រោយ​ការវាយប្រហារ​នៅ​ដើមខែ​តុលា​ឆ្នាំមុន បាន​បង្ហាញថា មានការ​ករណី​រំលោភ សម្លាប់ ដែល​រាប់បញ្ចូល​ទាំង​ទារក និង​កុមារ ការធ្វើ​ទារុណកម្ម​ព្រៃផ្សៃ និង​សកម្មភាព​រំលោភសិទ្ធ...
article_1831.txt
​ដូច​សព្វមួយដង ជប៉ុន ដែលមាន​ភូមិសាស្ត្រ​ជិតបង្កើយ​នឹង​កូរ៉េខាងជើង​នោះ មិន​បណ្តែតបណ្តោយ​ឲ្យ​សន្តិសុខ​របស់ខ្លួន​ត្រូវ​រង​ការគំរាមកំហែង​ដោយ​ងាយៗ​តាមរយៈ​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ឡើយ​។ ឆ្លើយតប​នឹង​របាយការណ៍​ចុងក្រោយ​នៃ​ផែនការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ជប៉ុន ក៏​កំពុងតែ​ប្រមែ​ល​ប្រមូល​ព័ត៌មាន​ពាក...
​នាយខុទ្ទកាល័យ​រដ្ឋាភិបាល​ជប៉ុន លោក Yoshihide Suga នៅ​ថ្ងៃទី​១០ មករា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​ថា រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាននិងកំពុង​តែ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​តបត ក៏ដូចជា តាមឃ្លាំមើល​ឥរិយាបថ​របស់​កូរ៉េខាងជើង​ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​ដែល​អាច​បង្កឡើង​ដោយ​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នា...
article_1832.txt
​នៅសល់​មិន​ដល់​៤៨​ម៉ោង​ឡើយ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​លោក​ស្រី្ត​ទីមួយ Michelle Obama រួមជាមួយ​បុត្រី​ទាំងពីរ​នឹង​ចាក​ចេញពី​សេត​វិមាន​ហើយ​។ លោកស្រី Michelle បាន​អរគុណ​ស្វាមី​លោកស្រី និង​បញ្ជាក់ថា លោកស្រី​មាន​កិត្តិយស​បំផុត​ដែល​បាន​ធ្វើជា​ស្ត្រី​ទីមួយ​។
​ពេលវេលា​ចេះតែ​ខើច​ខ្លាំងណាស់​ទៅហើយ សម្រាប់​ការ​ស្នាក់នៅ​សេត​វិមាន លោកស្រី Michelle និង​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចំណាយ​ពេលវេលា​សេសសល់​ដើរ​ស្រូបយក​ខ្យល់អាកាស​នៅ​សេត​វិមាន​។ គេ​ឃើញ​លោកស្រី Michelle បង្ហោះ​សារ​ថ្លែងអំណរគុណ​អ្នកគាំទ្រ​ចំពោះ​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​លោកស្រី​។ ហើយ​និង​បង្ហោះ​រូបភាព​ជាច្រើន​នៅ​សេត​វិមាន​ជាមួយ​ក...
article_1833.txt
ដល់ថ្ងៃអាទិត្យនេះ​​​តុលាការ​ឧទ្ធរណ៍បានសម្រេច​ទាត់​ចោល​បណ្តឹងតវ៉ា​របស់​ក្រសួង​យុត្តិធម៌ ដោយមិន​អនុញ្ញាតឲ្យអនុវត្តបទបញ្ជា ប្រធានាធិបតី​ឡើងវិញឡើយ។
​ក្រសួងយុត្តិធម៌​អាមេរិក​ប្តឹងទៅ​ឧទ្ធរណ៍ ហើយ​ឈានទៅ​ឈ្នះ​បណ្តឹង​ប្រឆាំង​ការសម្រេច​របស់​ចៅក្រម James Robart ដែល​ព្យួរ​ការអនុវត្ត​បទបញ្ជា​ហាម​ប្រជាជ​មកពី​ប្រទេស​ម៉ូ​ស្លី​ម​ចំនួន ៧ កាលពី​ថ្ងៃ​សៅរ៍​នោះ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​ «​យើង​នឹង​ឈ្នះ​។ ដើម្បី​សុវត្ថិភាព​ប្រទេស​យើង យើង​នឹង​ឈ្នះ​»​។ នេះ​...
article_1834.txt
ក្នុងពេល​ថ្លែង​សុន្ទរកថា​ចុងក្រោយ​មុន​ចាក​ចេញពី​តំណែង​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា គេ​ឃើញ​មាន​វត្តមាន​អនុ​ប្រធានាធិបតី Joe Biden និង​ភរិយា រួមជាមួយ​ស្ត្រី​ទីមួយ និង​កូន​ស្ត្រី​ច្បង​របស់លោក Malia​។ គ្មាន​ឡើយ​វត្តមាន​កូនស្រី​ពៅ​របស់លោក Sasha ព្រោះ​នាង​រវល់​ប្រលង​។
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​កោតសរសើរ​កូនស្រី​របស់លោក​ទាំងពី​រ​ក្នុងពេល​លោក​ផ្តល់​សុន្ទរកថា​ចុងក្រោយ​ក្នុងនាម​ជា​ប្រធានាធិបតី ។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​បាន​លោក​បាន​អះអាងថា​លោក មាន​មោទនភាព​ដែលមាន​កូនស្រី​ទាំងពីរ​។​ ​យ៉ាងណាក៏ដោយ អ្វីដែល​គេ​ឆ្ងល់​នោះ​គឺ​ក្នុង​ពិធី​ដ៏​សំខាន់​នេះ​មានតែ​កូនស្រី​ច្បង​របស់លោក​នាង M...
article_1835.txt
​រដ្ឋាភិបាល​ក្រុង​ម៉ានីល ដែលជា​ប្រធាន​វិលជុំ​អាស៊ាន​ផងដែរ​នោះ បាន​ផ្ញើ​សារ​ទៅកាន់​មហាអំណាច និង​សណ្តាប់ធ្នាប់​ពិភពលោក ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មិនមែនជា​គោលដៅ​សម្រាប់​ប្រទេស​មហាអំណាច​ដើម្បី​ប្រជែង​ឥទ្ធិពល​គ្នា​ឡើយ​។
ទោះបី​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​មហាអំណាច​ដោយផ្ទាល់​សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​ស្របពេល អាមេរិក និង​ចិន នៅតែ​បន្តសកម្មភាព​ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់​ពួកគេ​នៅក្នុង​តំបន់ ជាពិសេស​នោះ អាស៊ីអាគ្នេយ៍​តែម្តង​។ ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana នា​វេទិកា​សន្តិសុខ​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទ...
article_1836.txt
​រដ្ឋាភិបាល​របប​សឹក​ថៃ គ្រោង​បង្កើត​កិច្ចព្រមព្រៀង ឬ​បទបញ្ជា​ថ្មី​មួយ ដោយ​ទាមទារ​ឲ្យ​មានការ​ចុះហត្ថលេខា​ពី​គណបក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ​។ បទបញ្ជា​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​កសាង​ទំនុកចិត្ត និង​ផ្សះផ្សា​ជាតិ និង​ជាពិសេស​នោះ ដើម្បី​ធានា​ឲ្យ​បាន​ថា គណបក្សនយោបាយ មិនត្រូវ​រំខាន​ការបោះឆ្នោត​នាពេល​អនាគត ឬ​បង្កើ...
​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​១៧ មករា បាន​អះអាងថា គណបក្សនយោបាយ និង​អង្គការ​ពាក់ព័ន្ធ នឹងត្រូវ​បានស្នើ​ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដោយ​ត្រូវ​សន្យាថា​នឹងមិន​រំខាន​ដល់​ការបោះឆ្នោត​នាពេល​អនាគត ឬ​បដិសេធ​រដ្ឋាភិបាល​ដែល​កើតចេញពី​ការបោះឆ្នោត ដែល​ចំណាត់ការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការផ្...
article_1837.txt
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំំ បាន​ទិតៀន​បណ្តា​អ្នក​ដែល​រិះគន់​គោលជំហរ​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​របស់​រដ្ឋបាល​លោក ដោយ​បញ្ជាក់​មានតែ​មនុស្ស​ឆ្កួត​ប៉ុណ្ណោះ​ដែល​មិន​ចង់​ឲ្យ​អាមេរិក​ត្រូវរ៉ូវ​គ្នា​ជាមួយ​រុស្ស៊ី​។ លោក​អះអាងថា រុស្ស៊ី​នឹង​គោរព​អាមេរិក​ពេល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី មិនមែន​ដូ...
- ​នៅសល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ លោក ដូ​ណា​ល់ ត្រាំ នឹង​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ហើយ​។ លោក​នៅតែ​រក្សា​បំណង​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ដដែល ទោះបីជា​មានការ​រិះគន់ ឬ​ការ​វាយតម្លៃថា​ជា​គ្រោះថ្នាក់​យ៉ាងណាក៏ដោយ​។​ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី ៧​មករា លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្...
article_1838.txt
​នាយករដ្ឋមន្ត្រី​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​ទទួលយក​សំណើ​របស់​មហាក្សត្រ Maha Vajiralongkorn ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់លោក កែប្រែ​មាត្រា​មួយចំនួន​ក្នុង​ជំពូក​ស្ដីពី​មហាក្សត្រ​ក្នុងសេចក្ដីព្រាង​រដ្ឋធម្មនុញ្ញថ្មី។ សេចក្តីព្រាងរដ្ឋធម្មនុញ្ញនេះ ​ត្រូវបានអនុម័តដោយ​ប្រជាមតិ​​កាលពី​ខែសីហា ឆ្នាំ​២០១៦ ។ យ...
​ប្រមុខ​របប​យោធា​ថៃ លោក​ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​១០ ខែមករា បាន​និយាយថា មហាក្សត្រ Maha Vajiralongkorn បាន​ប្រាប់​ក្រុមទី​ប្រឹក្សា​ព្រះអង្គ​ពី​រាជបំណង​ក្នុងការ​កែប្រែ​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​និយាយ​ពី «​មហាក្សត្រ​»​។ ហើយ​លោក ក៏​នឹង​ធ្វើតាម​រាជបំណង​នេះ ដោយ​ចាត់តាំង​មន្ត្រី​ឲ្យ​ពិនិត្យមើល​មាត្រា​ទាំងន...
article_1839.txt
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃ​សុក្រ ២៧ មករា ដើម្បី​ចាប់ផ្តើម​គម្រោង​កសាង​អំណាច​យោធា​អាមេរិក​ឲ្យ​កាន់តែ​ខ្លាំងក្លា​ឡើងវិញ​។ លោក​បាន​សន្យាថា រដ្ឋបាល​អាមេរិក​នឹង​ផ្តោត​សំខាន់​លើ​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​វិស័យ​យោធា និង​ផ្តល់​នាវាចម្បាំង​និង​យន្តហោះ​ថ្មី​បន្...
«​អំណាច​យោធា​របស់​យើង​មិន​អាចមាន​អ្នក​ប្រៀប​បានឡើយ ហើយ​ការប្រឹងប្រែង​កសាង​សន្តិភាព​របស់​អាមេរិក​ក៏​មិនអាច​មាន​អ្នក​ស្មើ​ដូចគ្នា​។ យើង​ពិតជា​ចង់បាន​សន្តិភាព​ណាស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងពេលដែល​លោក​ចេញ​បទបញ្ជា​កសាង​អំណាច​យោធា​អាមេរិក​ឡើងវិញ​នា​ថ្ងៃ​សុក្រ​ទី ២៧​មករា​។ ​ យោងតាម​ទីភ្នាក់ង...
article_184.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៣ ខែធ្នូ ប្រើពាក្យសម្តីធ្ងន់ៗថា រដ្ឋបាលអាម៉េរិកថ្មី នឹងដាក់ចេញចំណាត់ការខ្លាំក្លាលើក្រុមដែលចាប់ចំណាប់ខ្មាំង ក្នុងតំបន់មជ្ឈិមបូព៌ា បើសិនជាគ្មានការដោះលែងចំណាប់ខ្មាំងដែលនៅសល់ក្នុងតំបន់កាហ្សា ឱ្យបានមុនថ្ងៃលោកស្បថចូលកាន់តំណែង។
បាំងតែជាង១ខែទៀតប៉ុណ្ណោះ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ នឹងចូលស្បថកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា។ មុនពេលពិធីខាងលើ លោកត្រាំ បានចេញសារតាមបណ្ដាញសង្គម Truth Social ព្រមានឱ្យដោះលែងចំណាប់ខ្មាំងនៅកាហ្សា។ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ បានប្ដេជ្ញាចាត់វិធានការធ្ងន់ធ្ងរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាម៉េរ...
article_1840.txt
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei នៅ​ថ្ងៃទី​៧ ខែកុម្ភៈ បាន​និយាយ​រិះគន់​ចំៗ​លើ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បានដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែមទៀត​លើ​អ៊ីរ៉ង់ ក្រោយ​ការបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ រដ្ឋបាល​លោក ត្រាំ បញ្ជាក់ថា សកម្មភាព​របស់​អ៊ីរ៉ង់​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ និងសេចក្ដីសម្រ...
​ប្រមុខ​ដឹកនាំ​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​និយាយ​ផ្លែផ្កា​ដាក់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​និយាយថា អ៊ីរ៉ង់​កំពុង​ប្រលែង​លេង​ជាមួយ​ភ្លើង ព្រោះ​ហ៊ាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក បំពាន​ការហាម​ប្រាម​របស់​អន្តរជាតិ​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់​រូបនេះ​និយាយថា វត្តមាន​របស់លោក ត្រាំ បានបង្ហាញ​ពី​ធាតុពិត​របស់​អាមេរិក ដែល...
article_1841.txt
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អំពាវនាវ​ដោយផ្ទាល់​ទៅកាន់​សមាជិកសភា​មកពី​បក្ស​ប្រជាធិបតេយ្យ ឲ្យ​ជួយ​ការពារ​ច្បាប់​សុខាភិបាល Obamacare ដែល​កំពុង​រង​ការ​គំរាម​លុបចោល​ពី​សំណាក់​ក្រុម​សាធារណរដ្ឋ​។ ក្រុម​សាធារណរដ្ឋ ដែល​មិន​ពេញ​ចិត្តនឹង​ច្បាប់​នេះ​តាំងពីដើម​មក​នោះ ប្រកាស​ហើយ​ថា នឹង​លុបចោល​ច្បាប់​នេះ ដ្បិត​ព...
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃទី​៤ ខែធ្នូ បានធ្វើ​ដំណើរ​ដោយ​កម្រ​មួយ​ទៅកាន់​វិមាន Capitol នៃ​សភា​អាមេរិក​។ លោក បាន​ជួប​ជាមួយ​បណ្ដា​សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ និង​បាន​ទទូច​ពួកគេ​ឲ្យ​ជួយ​រារាំង​ក្រុម​អ្នក​សាធារណរដ្ឋ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ពី​ការលុបចោល​ច្បាប់​សុខាភិបាល Obamacare ។ ...
article_1842.txt
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ចេញ​ការហាមឃាត់​ការ​ខួង​ប្រេង និង​ឧស្ម័ន​ជា​អចិន្ត្រៃយ៍​នៅ​តំបន់ឆ្នេរ​ដ៏​វែង​នៅ​ភាគ​ជើង​ប្រទេស ក្បែរ​តំបន់​អាក់​ទិ​ក​។ ការចេញ​បម្រាម​នេះ មាន​គោលដៅ​ការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​សម្បូរបែប​នៅ​តំបន់​នោះ​។ ប៉ុន្តែ​បម្រាម​នេះ ហាក់​ផ្ទុយ​ពី​នយោបាយ​ថាមពល​របស់​ប្រ...
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ល្បី​ថា​ស្រឡាញ់​បរិស្ថាន បានសម្រេច​ដកយក​ដី​ជាច្រើន​លាន​ហិច​តា​នៅ​តំបន់​អាក់​ទិ​ក និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ជា​តំបន់​ការពារ និង​ហាមឃាត់​ការ​ខួង​ប្រេង និង​ឧស្ម័ន​។ តំបន់​ការពារ​នេះ នឹង​គ្រប់​ដណ្ដប់​លើ​តំបន់​ជាច្រើន​នៃ សមុទ្រ Chukchi និង Beaufort នៃ​តំបន់​ទឹកកក​អាក់​ទិ​ក និ...
article_1843.txt
​វិបត្តិ​ជនភៀសខ្លួន​, ការធ្លាក់ចុះ​សេដ្ឋកិច្ច​, ផលប៉ះពាល់​នៃ​សកលភាវូបនីយកម្ម ជា​កម្លាំងចលករ​សំខាន់ នាំ​ឲ្យ​មានការ​កើនឡើង​ក្រុម​ចលនានយោបាយ​ស្ដាំនិយម​នៅ​ប្រទេស​ជាច្រើន​របស់​អឺរ៉ុប​។ ក្រុម​ស្ដាំនិយម​ខ្លះ ប្រឡូក​ក្នុង​នយោបាយ​រាប់សិប​ឆ្នាំ​មកហើយ តែ​ពេលវេលា​មិនសូវ​អំណោយផល និង​ខ្លះទៀត​ទើប​បង្កើត​ថ្មី ជាពិសេស​ក្រោយ​វិបត្តិ​សេដ...
មានសំឡេង ​រយៈពេល​ចុងក្រោយ​នេះ ក្រុម​អ្នកនយោបាយ​មានគំនិត​ស្ដាំនិយម បាន​កើនឡើង​យ៉ាងខ្លាំង​នៅ​បណ្ដា​ប្រទេស​សមាជិក​អឺរ៉ុប​។ ពួកគេ​បាន​ឆក់​ឱកាស​នៃ​វិបត្តិ​នយោបាយ​ក្នុងស្រុក លំហូរ​ជនភៀសខ្លួន​ពី​មជ្ឈិមបូព៌ា និង​ការគំរាមកំហែង​លើ​សន្តិសុខ សម្រាប់​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុងចំណោម​ប្រជាជន​ដែល​មិន​ពេញ​ចិត្តនឹង​វិធានការ​របស់​រដ្ឋាភ...
article_1844.txt
​ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អួតថា លោក​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន​អាមេរិក បើ​រដ្ឋធម្មនុញ្ញ​មិនបាន​រារាំង​លោក​ពី​ការ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣ ។ យ៉ាងណាក្ដី ប្រធានាធិបតី​ជាប់ឆ្នោត​មក​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ បាន​ឆ្លើយតប​នឹង​ការលើកឡើង​នេះ​វិញ​ថា លោក​អូ​បា​ម...
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ទី​៣ ឡើយ​ដ្បិត​រដ្ឋធម្មនុញ្ញ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​ម្នាក់​កាន់តំណែង​តែ​២​អាណត្តិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក​អះអាងថា បើ​លោក​ពិតជា​អាច​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៦ បាន លោក​នឹង​ផ្ដួល​បេក្ខជន​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ដើម្ប...
article_1845.txt
​រយៈពេល​ចុងក្រោយ​នេះ ក្រុង​សេ​អ៊ូ​ល បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​វាយប្រហារ​ពី​កូរ៉េខាងជើង​។ ក្រុង​សេ​អ៊ូ​ល បាន​បង្កើនល្បឿន​ក្នុងការ​បង្កើត​អង្គភាព​ទ័ព​ពិសេស ដែលមាន​គោលដៅ​កម្ទេច​ក្បាលម៉ាស៊ីន​បញ្ជា​កងទ័ពរ​បស់​កូរ៉េខាងជើង ក្នុងករណី​កូរ៉េ​ទាំងពីរ​ពិតជា​ចៀស​មិន​ផុតពី​ការធ្វើ​សង្គ្រាម​មែន​នោះ...
​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង Han Min-koo បានប្រកាសថា ក្នុង​ឆ្នាំ​២០១៧ នេះ​ខ្លួន​រៀបចំ​ទ័ព​ពិសេស​មួយ​កងពល ដែល​ទទួលខុសត្រូវ​បង្អាក់​ដំណើរការ​របស់​ក្បាលម៉ាស៊ីន​យោធា​ក្រុង​ព្យុងយ៉ាង ក្នុងពេល​មាន​សង្គ្រាម​កើតឡើង​។ នេះ​ជាការ​ព​ន្លឿ​ន​កិច្ចប្រឹងប្រែង​ការពារ​ខ្លួន​របស់​កូរ៉េខាងត្បូង ដែល​រង​ការ​គំរាម​ពី​សំណាក់​កូរ៉េខាង...
article_1846.txt
​ក្រសួងការបរទេស​តៃវ៉ាន់​បាន​អះអាងថា ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen នឹង​ឆ្លងកាត់​សហរដ្ឋអាមេរិក​នៅ​ខែក្រោយ​មុន​លោកស្រី​បន្តដំណើរ​ទៅកាន់​អាមេរិក​ឡាទីន​។ ចិន​កំពុង​ឃ្លាំមើល​ដោយ​ចិត្ត​ខឹងសម្បារ ហើយ​ចិន​ក៏​បារម្ភ​ផងដែរ​ថា​តៃវ៉ាន់​កំពុង​ស្វះ​ស្វែងរក​ការប្រកាស​ឯករាជ្យ​ជា​ផ្លូវការ  ក្នុងពេល​លោក​ដូ​ណា​ល់ ត្រាំ ដឹកនាំ​...
​ដូច​ការគ្រោងទុក លោកស្រី ប្រធានាធិបតី Tsai Ing-wen នឹង​ចូល​ទឹកដី អាមេរិក មុន​លោកស្រី​បន្ត​ដំណោះ​ទៅ​ទស្សនកិច្ច​ប្រទេស​នៅ​តំបន់​អាមេរិក​ឡាទីន​នោះ​។ ការបើកទ្វារ​ទទួល​ឲ្យ​មេដឹកនាំ​តៃវ៉ាន់​ចូល​សហរដ្ឋអាមេរិក​នេះ​កំពុង​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ​ខ្លាំង​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការបរទេស​តៃវ៉ាន់​បាន​បញ្ជាក់ថា ក...
article_1847.txt
​សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​វិធានការ​មួយ​ដែល​ថ្កោលទោស​អង្គការសហប្រជាជាតិ​ដែល​ហ៊ាន​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​សកម្មភាព​អ៊ីស្រាអែល​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​កន្លងមក​។ ហើយ​សមាជិកសភា​បក្ស​សាធារណរដ្ឋ​ក៏​ត្រៀមខ្លួន​រួចរាល់​ដែរ​ដើម្បី​ជំរុញ​ឲ្យ​សភា​ផ្តាច់ជំនួយ​ផ្តល់​ឲ្យ​អង្គការ​សហ​ប្រជា​តិ ដែល​វា​ជា​សកម្មភាព​ធ្វើឡើង​ដើម្បី...
​វិធានការ​ពិសេស​មួយ​ត្រូវបាន​សមាជិកសភា​ជាន់​ទាប​របស់​អាមេរិក​បោះឆ្នោត​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៥​មករា ដើម្បី​ឆ្លើយ​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ដែល​ថ្កោលទោស​អ៊ីស្រាអែល​របស់​អង្គការសហប្រជាជាតិ​នោះ​។ ​វិធានការ​នេះ​ត្រូវបាន​អនុម័ត​ឡើង​ក្រោម​សំឡេង ៣៤២ ទល់នឹង ៨០ តែ​វា​មិនមាន​អនុភាព​គតិយុត្តិ​អ្វី​ឡើយ​។ ក្រោយ​ការបោះឆ្នោ...
article_1848.txt
​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ជា​ខួប​លើក​ទី​១០ ដែល​អតីត​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ត្រូវបាន​តុលាការ​អ៊ីរ៉ាក់​ប្រហារជីវិត​នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៦ ។ សា​ដាម ហ៊ូ​សេន បាន​គ្រប់គ្រង​អ៊ីរ៉ាក់​ចាប់ពី​ខែកក្កដា ឆ្នាំ​១៩៧៩ ដល់​ខែមេសា ឆ្នាំ​២០០៣ ដោយសារ​ការឈ្លានពាន​របស់​កងទ័ព​អាមេរិក ដែល​ចោទ​អ៊ីរ៉ាក់​ថា កំពុង​អភិវឌ្ឍ​អាវុធ​ប...
​ក្រោយពី​អស់តំណែង​ក្នុង​ឆ្នាំ​២០០៣ អតីត​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន ត្រូវបាន​តុលាការ​អ៊ីរ៉ាក់ ដែល​បង្កើត​ដោយ​រដ្ឋបាល​អ៊ីរ៉ាក់​ថ្មី​មាន​អាមេរិក​នៅ​ពីក្រោយ កាត់ទោស​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ជុំវិញ​ការស្លាប់​មនុស្ស​១៤៨​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើឃាត​លោក​ក្នុង​ឆ្នាំ​១៩៨២​។ លោក​ត្រូវបាន​កាត់ទោស​ក្នុង​ខែវិ...
article_1849.txt
​បញ្ហា​ស្ត្រី​បម្រើ​ផ្លូវភេទ​រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ស្ងប់ស្ងាត់​អស់​មួយរយៈ​មក​នោះ បាន​កម្រើក​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ប្រជាជន​កូរ៉េខាងត្បូង​បានដាក់​តាំង​រូបសំណាក​តំណាង​ស្ត្រី​បម្រើ​ផ្លូវភេទ​នៅមុខ​ស្ថាន​កុងស៊ុល​ជប៉ុន​។ បញ្ហា​នេះ​ហាក់​កើន​កម្ដៅ​ខ្លាំង​ដល់​ថ្នាក់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ កោះហៅ​អគ្គរដ្ឋទូត​របស់ខ្...
​កូរ៉េខាងត្បូង បានបង្ហាញ​ការសោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​របស់​ជប៉ុន ដែល​បាន​កោះហៅ​អគ្គរដ្ឋទូត​របស់ខ្លួន​ត្រឡប់​ចូល​ស្រុក​វិញ ដើម្បី​ជាការ​តវ៉ា​នឹង​ដាក់តាំង​រូបសំណាក​ស្ត្រី​បម្រើ​ផ្លូវភេទ​នៅមុខ​ស្ថាន​កុងស៊ុល​របស់ខ្លួន​នៅ​កូរ៉េខាងត្បូង​។ ក្រុង​សេ​អ៊ូ​ល ក៏​ទទូច​ឲ្យ​ក្រុង​តូ​ក្យូ កុំ​យក​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទំន...
article_185.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_1850.txt
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន កាលពី ថ្ងៃទី​២០ ធ្នូ បាន​ឲ្យ​ដឹងថា ចិន បានផ្តល់​ជំនួយឥតសំណង​ជា​អាវុធ​ធុន​ស្រាល និង​ទូក​ល្បឿន​លឿន​ក្នុងតម្លៃ​ប្រមាណ​១៤​លាន​ដុ​លា្ល​រ​ឲ្យ​ហ្វីលីពីន​ដើម្បី​ជាការ​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត និង​បង្ក្រាប​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte​។
​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី​លោក​បានផ្តល់​អំណោយ Christmas ទៅកាន់​ទាហាន​របួស​នៅ​ថ្ងៃទី​២០ ធ្នូ​ថា ចិន បានផ្តល់​បញ្ជី​ដែលជា​សម្ភារ​យោធា​ឲ្យ​ហ្វីលីពីន ហើយ រដ្ឋាភិបាល​ហ្វីលីពីន នឹង​ពិនិត្យ​ដើម្បី​ស្វែងរក​ថា​តើ​អ្វីដែល​រដ្ឋាភិបាល​ត្រូវការ​។ លោក សង្កត់ធ្ងន់ថា​៖...
article_1851.txt
​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​ដែល​នាំមុខគេ​ក្នុង​ការលក់​សព្វាវុធ​ក្នុង​ទីផ្សា​អាវុធ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៥​។ អាវុធ​ដែល​អាមេរិក​លក់​មាន​ទំហំ ៤០ ពាន់​លាន​ដុល្លារ  ដែល​ស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃ​អាវុធ​ដែល​គេ​ជួញដូរ​ក្នុង​ទីផ្សារ​អន្តរជាតិ​សរុប​។ ចំណែក​ប្រទេស​មហាអំណាច​បារាំង ស្ថិតនៅ​លេខ​រៀង​បន្ទាប់ពី​អាមេរិក​។​
​ឆ្នាំ ២០១៥ អាមេរិក​នៅតែ​ជា​មហាអំណាច​ដែល​នាំ​អាវុធ​ចេញ​ច្រើនជាងគេ​លើ​ពិភពលោក​។ របាយការណ៍​ស្រាវជ្រាវ​ស្តីពី​ការផ្ទេរ​អាវុធ​របស់​ស​ភា ( Congressional Research Service ) បាន​បង្ហាញថា តម្លៃ​អាវុធ​ដែល​អាមេរិក​លក់​ចេញ​ឆ្នាំ ២០១៥ មាន​ទំហំ ៤០ ពាន់​លាន​ដុល្លារ ដែល​វា​ស្មើនឹង​ពាក់កណ្តាល​នៃ​តម្លៃ​អាវុធ​ដែល​នាំចេញ​សរុប​ទូទាំង​ពិភព...
article_1852.txt
​ទំនងជា​ផ្តល់​កាដូ​ឆ្លង​ឆ្នាំ​ដល់​រុស្ស៊ី  រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​រុស្ស៊ី​ក្នុងនោះ​មាន​ទាំង​បណ្តេញ​មន្ត្រី​ទូត​រុស្ស៊ី​ជាង​៣០​នាក់​ចេញពី​អាមេរិក​និង​បិទ​មិន​ឲ្យ​ដំណើរការ​ទីតាំង​ដែល​កម្មសិទ្ធិ​រុស្ស៊ី​ពីរ​កន្លែង​ថែម​ទៀតផង​។ អាមេរិក​អះអាងថា​វា​ជា​វិធានការ​សងសឹក​រុស្ស៊ី​ដែល​ប...
​តាម​ការសន្យា រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានសម្រេច​ប្រកាស​ផ្តល់​កាដូ​ឆ្លង​ឆ្នាំ ដល់​រុស្ស៊ី​ដោយ​ការដាក់ទណ្ឌកម្ម​ដើម្បី​ឆ្លើយតប​ការជ្រៀតជ្រែក​ចូលក្នុង​ដំណើរការ​នៃ​ការបោះឆ្នោត​អាមេរិក​។ វា​ជា​កាដូ​ធំ​បំផុត​មួយ​ដែល​អាមេរិក​មិនដែល​ធ្លាប់​ផ្តល់​ឲ្យ​ប្រទេស​ណា​ផ្សេង​ឡើយ​។​ ​យោងតាម​សារព័ត៌មាន Washington Post មន្ត្រី​ក្រសួ...
article_1853.txt
​គ្រាន់តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេចបាន​ជោគជ័យ​ការទូត​គួរកត់សម្គាល់​ជាប់ៗ​គ្នា ដែល​ជោគជ័យ​ទាំងនោះ រួមមាន​ទាំង​ការផ្តើម​ការទូត​ឡើងវិញ​ជាមួយនឹង ន័​រវេ​ស សៅ​តូ​មេ និង​ព្រី​ន​ស៊ី​ប (Sao Tome and Principe) និង​ការបញ្ឈប់​ដំណើរ​ទស្សនកិច្ច​សម្តេច​សង្ឃ​ទី​បេ​ទៅកាន់​ម៉ុង​ហ្គោ​លី​ជាដើម​នោះ​។ ជោគជ័យ​នេះ ក...
​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ ​នៅ​ថ្ងៃទី ២៧ ធ្នូ អ្នកសារព័ត៌មាន បាន​លើកឡើងថា​៖«​ការទូត​របស់​ចិន ចុងក្រោយ​នេះ សម្រេចបាន​សមិទ្ធផល​ចម្បង​ច្រើន ដែល​រួមមាន​ការផ្តើម​ទំនាក់ទំនង​ធម្មតា​ឡើងវិញ​ជាមួយនឹង ន័​រវេ​ស ការប្តេជ្ញាចិត្ត​របស់​ម៉ុង​ហ្គោ​លី​មិន​ឲ្យ​មានដំណើរ​ទស្សនកិច្ច​ស​ម្តេច​ទី​បេ Dalai និង​ការ​ផ្តាច់ចំណង​ការទូត​...
article_1854.txt
​ចុង​សប្តាហ៍​នេះ នាវា​ដឹក​យន្តហោះ​ចម្បាំង​ចិន​ទីមួយ Liaoning ធ្វើដំណើរ​ទៅកាន់​ភាគ​ខាងលិច​មហាសមុទ្រ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ដើម្បី​សាក​សមត្ថភាព​ប្រយុទ្ធ​ក្នុង​ដែនសមុទ្រ​ទឹក​ជ្រៅ (Blue Water Navy)​។ រីឯ​ជប៉ុន បាន​អះអាងថា​ខ្លួន​កំពុង​ឃ្លាំមើល​សកម្មភាព​របស់​ទាហាន​ចិន​ជាពិសេស​នាវា​ដឹក​ន​យន្តហោះ​ចម្បាំង​នៅ​មហាសមុទ្រ...
សូមស្ដាប់ព័ត៌មានលម្អិត៖ **audio2** ​ក្រសួងការពារជាតិ​ចិន​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​ទីមួយ (Liaoning) របស់ខ្លួន​ទៅកាន់​តំបន់​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ​។ ជប៉ុន​ដែលជា​មិត្ត​ជិតខាង​នោះបាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​ការ​ចល័ត​ទ័ព​នេះ ហើ...
article_1855.txt
​ប្រធានាធិបតី​រុស្ស៊ី​បាន​បញ្ជាក់ថា រុស្ស៊ី​មិន​បណ្តេញ​អ្នកការទូត​អាមេរិក​ចេញ​ដើម្បី​សងសឹក​ការបណ្តេញ​អ្នកការទូត​ខ្លួន​ពី​អាមេរិក​ឡើយ​។ លោក​បាន​បន្ថែមថា ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​នឹងត្រូវ​កំណត់​ឬ​អាច​ស្តារឡើងវិញ​កម្រិតណា អាស្រ័យ​លើ គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ ប៉ុណ្ណោះ​។
​ថ្វីបើ​ត្រួវ​ទទួល​កាដូ​ឆ្នាំ​ថ្មី​ជា​ទណ្ឌកម្ម​និង​ការប្រមាថ​ដោយ​ការបណ្តេញ​មន្ត្រី​ទូត​ខ្លួន​មក​ស្រុក​វិញ​ក៏ដោយ លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ព្យាយាម​រងាប់​អារម្មណ៍​និង​សម្រេច​ថា​មិន​សងសឹក​អាមេរិក​វិញ​ដោយ​បណ្តេញ​មន្ត្រី​ទូត​អាមេរិក​ឡើយ​។ លោក​ឆ្លៀត​ចម្អក​ឲ្យ​អាមេរិក​ថា លោក​មិន​ដែរ​ប្រើ​«​នយោបាយ​ការទូត​...
article_1856.txt
​​មន្ត្រីជាន់ខ្ពស់​ក្រុម​សហគមន៍​សេដ្ឋកិច្ច​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) បាន​អះអាងថា សេណា​ហ្កា​ល់​នឹង​ដឹកនាំ​កងទ័ព​អាហ្វ្រិក​ចូល​អន្តរាគមន៍​ទម្លាក់​ប្រធានាធិបតី ហ្កំ​ប៊ី​ដែល​ចាញ់ឆ្នោត លោក Yahya Jammeh បើសិន​មេដឹកនាំ​ម្នាក់នេះ​បន្ត​ក្រាញ​អំណាច​។ ឱសានវាត​សម្រាប់ Jammeh ក្នុង​ការប្រគល់អំណាច​គឺ​ថ្ងៃ ១៩ មករា​ឆ្នាំក្រោយ​។
​ប្រធាន​គណៈកម្មការ​ស​ហគ​មន៍​សេដ្ឋកិច្ច​អាហ្វ្រិក​ខាងលិច Marcel Alain de Souza បាន​អះអាងថា​ប្រាប់​អ្នកសារព័ត៌មាន​ថា កងទ័ព​សេ​ណេ​ហ្កា​ល់ ត្រៀមខ្លួន​ចូល​អន្តរាគមន៍​ក្នុង​ទឹកដី ហ្កំ​ប៊ី​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ចាញ់ឆ្នោត Yahya Jammeh បើសិនជា​ការចរចារ​បស់​អាហ្វ្រិក​ខាងលិច​ជាមួយ​ប្រធាន​ធិបតី​រូប​ហ្កំ​ប៊ី ពាក់ព័ន្ធ​រឿង​ផ្ទ...
article_1857.txt
​រដ្ឋាភិបាល​អាមេរិក​សម្រេច​ថា​នឹង​ផ្ទេរ​អ្នកទោស​៤ នាក់​ពី​គុក​យោធា Guantanamo​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​រយៈពេល ២៤​ម៉ោង​។ វា​ជាការ​ប្រឹងប្រែង​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​បន្ថយ​ចំនួន​ឧក្រិដ្ឋជន​ដែល​ជាប់​ឃុំឃាំង​នៅ​គុក Guantanamo ទោះបីជា​លោក​មិនអាច​បិទ​គុក​នេះ​បាន​តាម​សន្យា និង​ទោះ​មានការ​ជំទាស...
មានសំឡេង ​ឧក្រិដ្ឋជន​ចំនួន ៤​នាក់​ដែល​ជាប់​ឃុំឃាំង​នៅ​គុក​យោធា​អាមេរិក Guantanamo នឹងត្រូវ​ផ្ទេរ​ទៅកាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ក្នុង​នៅ​ថ្ងៃ ៦​មករា​ឆ្នាំ ២០១៧​។ គេ​ដឹង​ច្បាស់​ថា ការបញ្ជូន​អ្នកទោស​ពី​គុក​អាមេរិក​នៅ​គុយបា ទៅកាន់​ប្រទេស​ផ្សេងទៀត​ជា​ចំណាត់ការ​ចុងក្រោយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​កាត់បន្ថយ​ចំនួ...
article_1858.txt
​ការមិន​ប្រើប្រាស់​សិទ្ធិ​វេតូ​ជំទាស់​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ខ្លួន​ធ្លាប់ប្រើ​ប្រាស់​រាប់សិប​ដង​មកហើយ​ដើម្បី​ការពារ​អ៊ីស្រាអែល​នោះ  បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ចោទ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា «​ក្បត់​អ៊ីស្រាអែល​»​។ អ៊ីស្រាអែល​ក៏​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ការទូត​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​...
​អ៊ីស្រាអែល​បាន​កោះហៅ​មន្ត្រី​ទូត​ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​​មកជួបនិងសួរនាំ​ផងដែរ ក្រោយ​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ប្រឆាំង​អ៊ីស្រាអែល​នៅ​ក្រុមប្រឹក្សាសន្តិសុខ​សប្តាហ៍​មុន​។​ ​គេ​ដឹង​ច្បាស់​ថា អ៊ីស្រាអែល​កោះហៅ​មក​ប្រាប់ថា​ខ្លួន​មិន​ពេញចិត្ត និង​ត្រៀមលក្ខណៈ​តបត​តាម​ដែល​អាចធ្វើ​បានដែរ​។ អ៊ីស្រាអែល​គំរាម​សងសឹក...
article_1859.txt
​នាវា​ដឹក​យន្តហោះ​ចម្បាំង​រុស្ស៊ី Admiral Kuznetsov និង​ក្រុម​នាវាចម្បាំង​ផ្សេងទៀត​ដែល​បំពេញ​បេសកម្ម​នៅ​ស៊ី​រី​បាន​ចាក​ចេញពី​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ​ដើម្បី​ត្រឡប់មក​រុស្ស៊ី​វិញ​។ វា​បញ្ជាក់ថា រុស្ស៊ី​កំពុង​ព្យាយាម​កាត់បន្ថយ​វត្តមាន​កងទ័ព​របស់​ខ្លួន​នៅ​ស៊ី​រី និង​អាច​ត្រៀម​ដកខ្លួន​ចេញពី​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​ផង​ក៏​មិនដ...
​កងទ័ពជើងទឹក​រុស្ស៊ី​បានសម្រេច​ប​ញ្ចូ​ន​នាវា​ដឹក​យន្តហោះ​វ័យ​ជរា​របស់ខ្លួន Admiral Kuznetsov និង​នាវាចម្បាំង​ផ្សេងទៀត​ពី​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ទៅ​រុស្ស៊ី​វិញ​។ ការដក​សព្វាវុធ​នេះ​កើតឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​សម្រេច​កាត់បន្ថយ​វត្តមាន​ទ័ព​នៅ​ស៊ី​រី ក្រោយ​ពេលដែល​ខ្លួន​ជួយ​រំដោះ​ទីក្រុង Aleppo បាន​ទាំងស្រុង​...
article_186.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសលោក David Perdue ដែលជាពាណិជ្ជករ និងជាអតីតសមាជិកព្រឹទ្ធសភា មានបទពិសោធរកស៊ី និងរស់នៅអាស៊ីជាច្រើនឆ្នាំ ធ្វើជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន។
«គាត់នឹងដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ខ្ញុំ ដើម្បីរក្សាសន្តិភាពក្នុងតំបន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយមេដឹកនាំចិន»។ ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social បានសរសើរលោក David Perdue ថាជាអ្នកគាំទ្រដ៏ងប់ងល់ និងជាមិត្តស្មោះត្រង់។ លោក ត្រាំ ...
article_1860.txt
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង ១០ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក​-​អាស៊ាន​ដែល​រៀបចំឡើង​នៅ​សហរដ្ឋអាមេរិក​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៦​។​កិច្ចប្រជុំ​នេះ​បាន​ជួយ​ជំរុញ​ឲ្យ​អាស៊ាន​និង អាមេរិក​បន្ត ការពង្រឹង​ចំណង​ការទូត សេដ្ឋកិច្ច  នយោបាយ និង​សន្តិសុខ រួមទា...
​ឆ្នាំ ២០១៦ នេះ ទំនាក់ទំនង​អាស៊ាន​និង​អាមេរិក​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ទៀត ហើយ​ទំនាក់ទំនង​ប្រសើរឡើង​នេះ​ស្តែងឡើង​តាម​ការរៀបចំ​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​អាស៊ាន​ទាំង ១០ នៅ​អាមេរិក​។ កិច្ចប្រជុំ​នោះ​ត្រូវបាន​រៀបចំឡើង​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នៅ​ទីក្រុង Racho Mirage នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ ​វា​ជា...
article_1861.txt
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់​ដែល​តំណាងឱ្យ​ការតស៊ូ​អហិង្សា​ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ទម្រាំ​មាន​ឋានៈ​ទីប្រឹក្សា​រដ្ឋ​ដ៏​មានអំណាច​ដូច​សព្វថ្ងៃ​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន​ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ...
១. ជីវិត​នយោបាយ ដែល​ត្រូវ​ឃុំខ្លួន​ក្នុងផ្ទះ​ជាច្រើនលើក​ ​វា​ប្រហែល​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ពីព្រោះ​ឪពុក​របស់​លោកស្រី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង សាន ជា​វីរបុរស​ទាមទារ​ឯក​រាជ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​ចក្រភព​អង់គ្លេស​។ ជា​អកុសល លោក អ៊ុង សាន ត្រូវគេ​លួច​ធ្វើឃាត​នៅព...
article_1862.txt
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា អាមេរិក​គួរ​បង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​។ គេ​សង្ស័យថា ដូ​ណា​ល់ ត្រាំ ទំនងជា​ចង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បន្ថែម​ឲ្យ​លើស ពី ៤៥០០​គ្រាប់​ហើយ​មើលទៅ​។  ការលើកឡើង​បែបនេះ​ធ្វើ​ឲ្យ​គ្រប់គ្នា​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ផងដែរ ព្រោះ​រាប់​ទសវត្សរ៍​មកហើយ​គ្មាន​ប្រធានាធិ...
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា ទើប​ស្នើ​កញ្ចប់​ថវិកា ៥០០​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​ឧបករណ៍​សម្រាប់​ផ្ទុក​និង​ដឹក​អាវុធ​នុយក្លេអ៊ែរ​ទាំងបី​ប្រភេទ តែ​លោក​មិនដែល​ស្នើ​ឲ្យ​មានការ​បង្កើន​ការផលិត​អាវុធ​នុយក្លេអ៊ែរ​ឡើយ​។ ប្រធានាធិបតី​រូបនេះ ព្យាយាម​តស៊ូ​មតិ​ជំរុញ​ឲ្យ​មានការ​ទប់ស្កាត់​ការរីក​សាយ​...
article_1863.txt
​សភា​អាមេរិក​ទាំងពីរ​ថ្នាក់​បានរៀបចំ​ពី​ធី​រាប់​ប្រតិភូ​បោះឆ្នោត​ចុងក្រោយ នៅ​ថ្ងៃ​សុក្រ​ទី ៦ មករា​ដោយ​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ ពិតជា​ឈ្នះឆ្នោត​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦​។ ក្នុង​ពិធី​នេះ គេ​ឃើញ សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ​ប្រឹង​តស៊ូ​មតិ​ជំទាស់​លទ្ធផល​ដែរ តែ​ត្រូវ​អនុ​ប្រធានាធិបតី​លោក Joe Biden ប្រាប់...
«​ដូ​ណា​ល់ ត្រាំ នៃ​ក្រុង​ញូវយ៉ក​បានទទួល បាន​ប្រតិភូ​គាំទ្រ​សរុប ៣០៤ ខណៈដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជា​ធិ​តេ​យ្យ ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទទួលបាន ២២៧ ប្រតិភូ​»​។ នេះ​ជាការ​ប្រកាស​របស់​អនុ​ប្រធានាធិបតី Joe Biden ចំពោះមុខ​សមាជិកសភា​ទាំងពីរ​ក្នុង​ពិធី​រាប់​សន្លឹក​សន្លឹកឆ្នោត​ចុងក្រោយ​នា​ថ្ងៃ​សុក្រ​។ ​យោងតាម​ទីភ្នាក់ងារ​...
article_1864.txt
​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បានសម្លាប់​ជនសង្ស័យ​ពីរ​នាក់​ដែល​ពាក់ព័ន្ធ​បណ្តាញ​ក្រុម​ភេរវជន​ដែល​គាំទ្រ​ក្រុម​រដ្ឋ​ឥស្លាម​។ មុន​មានការ​បាញ់សម្លាប់​នេះ ជនសង្ស័យ​បាន​ព្យាយាម​រត់គេច​ពី​ការឃាត់ខ្លួន​និង​ព្យាយាម​គប់​គ្រាប់បែក​លើ​ក្រុមប៉ូលិស​និង​ទាហាន​ថែម​ទៀ​តោង​។​
​ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កង​ម្លាំ​ង​សន្តិសុខ​ហ្វីលីពីន​បាញ់សម្លាប់​នៅ​ថ្ងៃ ៧​មករា​ឆ្នាំ ២០១៧ ។ ជន​ទាំងពីរ​នាក់​នេះ​ជា​ជនសង្ស័យ​ដែលជា​ប់​ពាក់ព័ន្ធ​បណ្តាញ​ក្រុម​ប្រដាប់អាវុធ​ដែល​គាំទ្រ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​ប៉ូលីស​ហ្វីលីពីន​បាន​អះអាងថា​ជនសង្ស័យ​ដែល​ស្លាប់មាន​គ្នា​ពីរ​នា...
article_1865.txt
​មេដឹកនាំ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​សុំទោស​អតីត​នាយករដ្ឋមន្ត្រី​ដែល​លោក​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជុំវិញ​វត្តមាន​មន្ត្រីប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​សកម្មភាព​លោកស្រី ពេល​លោកស្រី​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ថ្មីៗ​នេះ​។ លោក ប្រា​យុទ្ធ បញ្ជាក់ថ...
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃទី​៤ ខែមករា បាន​សុំទោស​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជា​សាធារណៈ ក្រោយពេល​លោកស្រី​កើតទុក្ខ​មិន​សុខចិត្ត ដោយសារ​មាន​ប៉ូលិស​ស្លៀកពាក់​ស៊ីវិល​តាមដាន​លោកស្រី​។ លោក​និយាយថា ប៉ូលិស​ទាំងនោះ គ្រាន់តែ​ទទួលបញ្ជា​ទៅ​ការពារ​សុវត្ថិភាព​អតីត​ប្រមុខ​រដ្ឋាភិបាល​រូបនេះ ខ្លាច...
article_1866.txt
​គ្រិស្ត​សាសនិក​ដែល​រស់នៅ​ទីក្រុង Aleppo  បានប្រារព្ធ​បុណ្យ​គ្រិ​ស្មាស (Christmas) ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​៥​ឆ្នាំ​រាប់​ចាប់ពី​ពេលដែល​សង្គ្រាម​ផ្ទុះឡើង ដោយ​ពួកគេ​សង្ឃឹមថា សន្តិភាព​នឹង​ត្រឡប់មកវិញ​។ ការរៀបចំ​នេះ​កើតឡើង​ក្រោយ ពេលដែល​ទាហាន​រដ្ឋាភិបាល​រដ្ឋាភិបាល​ដណ្តើម​កាន់កាប់​ទីក្រុង​នេះ​បាន​ទាំងស្រុង​ពី​ក្រុម​ឧទ្...
​វា​ជា​រឿង​រីករាយ​មួយ​សម្រាប់​ប្រជាជន​ស៊ី​រី​នៅ​ក្រុង Aleppo ដែល​ពួកគេ​អាច​រៀបចំ​បុណ្យ Christmas បានជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល ៥​ឆ្នាំ​មកនេះ​។ វា​បញ្ជាក់​ឲ្យ​ឃើញថា ស្ថានភាព​ស្ងប់ស្ងាត់ ហើយ​ការប្រយុទ្ធ​គ្នា​ក៏​លែងមាន​ទៀត​ដែរនោះ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រជាជន​ស៊ី​រី​នៅ​ទីក្រុង Aleppo ដែល​ភាគច្រើន​ជា​គ...
article_1867.txt
​ក្នុងឱកាស​ឆ្លង​ឆ្នាំ​២០១៦ ចូលឆ្នាំ ២០១៧ លោក​ដូ​ណា​ល់ ត្រាំ បាន​ផ្ញើ​សារ​ជូន​ប្រជាជន​ពិភពលោក​រួមទាំង​សត្រូវ​និង​អ្នក​ដែល​តាម​ផ្ចាញ់ផ្ចាល​លោក​ផង​តាំងពី​លោក​ជាប់ឆ្នោត​។
ជា​លើកចុងក្រោយ​មុនចូលកាន់តំណែង លោក​ប្រហែលជា​ចង់​ឌឺដង​និងវាយប្រហារបណ្តា​អ្នកនយោបាយ​មួយចំនួន​រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែល​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក​ឈ្នះឆ្នោត​។ «​សួស្តី​ឆ្នាំ​ថ្មី​អ្នក​ទាំងអស់គ្នា​រួមទាំង​សត្រូវ​ដ៏​ច្រើន​របស់ខ្ញុំ និង​អ្នក​ដែល​វាយប្រហារ​ខ្ញុំ តែ​បាន​ចាញ់​គួរ​ឲ្យ​អាម៉ាស​ហើយ​...
article_1868.txt
​របាយការណ៍​នៃ​ការសម្លាប់​ជនសង្ស័យ និង​ពាក់ព័ន្ធ​គ្រឿងញៀន​ក្រោម​ប្រតិបត្តិការ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាននិងកំពុង​តែ​ធ្វើ​ឲ្យ​មានរឿង​ប្រទាំង​ប្រទើស​គ្នា​ខ្លាំង​រវាង​រដ្ឋបាល​ថ្មី​នេះ ជាមួយនឹង​ស្ថាប័ន​កំពូល​ពិភពលោក ដែល​រួមទាំង​អង្គការសហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ជាដើម​នោះ​។ តែ​សម្រាប់​អាស៊ាន​...
​គួរតែ​ជា​រឿង​អាម៉ាស់ ឬ​ជា​រឿង​ដែល​គួរ​ឲ្យ​ស្ញើ​ច​សរសើរ ដែល​បណ្តា​អង្គការ​ទាំង​ថ្នាក់​តំបន់ និង​អង្គការ​ពិភពលោក បាន​បន្ត​ចេញ​សេចក្តីថ្លែងការណ៍​រិះគន់ និង​ណែនាំ​ឲ្យ​ហ្វីលីពីន គិតគូរ​ពី​រឿង​សិទ្ធិមនុស្ស​ព្រោះ​ចំនួន​អ្នកស្លាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ដែល​ត្រូវបាន​មើលឃើញថា​ក្រោម​ប្រតិបត្តិការ​ក្រៅ​ប្រព័ន្ធតុលាការ តែ​អាស៊ាន នៅ​ស...
article_1869.txt
​ភា្ល​មៗ​ក្រោយ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បោះឆ្នោត​អនុម័ត​ដំណោះស្រាយ​មួយ​ប្រឆាំង​ការសង់​លំនៅដ្ឋាន​ខុសច្បាប់​លើដី​ប៉ា​ឡេ​ស្ទី​ន ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​រៀបចំ​ការ​ផ្លាស់ប្តូរ​នៅ​អង្គការ​នេះ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​។
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ការផ្លាស់ប្តូរ​នៅ​អង្គការសហប្រជាជាតិ នឹង​កើតមានឡើង​ក្រោយពេល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ២០​មករា​ខាងមុខនេះ​។ ​លោក​បាន​សរសេរ​បង្ហោះ​ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម
article_187.txt
ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវប្រើពេលមុនឡើងកាន់តំណែងផ្លូវការ ដើម្បីជ្រើសរើសបេក្ខជនសម្រាប់បម្រើការក្នុងតំណែងរដ្ឋាភិបាលសំខាន់ៗ។ គិតមកត្រឹមដើមខែធ្នូ  លោក ត្រាំ បានចាត់តាំងសមាសភាពស្ទើរអស់ហើយ ដោយមានមួយចំនួនធ្លាប់បម្រើការក្នុងរដ្ឋបាលលោក ត្រាំ ទី១ និងខ្លះទៀត ធ្លាប់រិះគន់លោក ត្រាំ។
អត្ថបទទាក់ទង លោក ត្រាំ តែងតាំងលោកស្រី Karoline Leavitt វ័យ២៧ឆ្នាំ ជាអ្នកនាំពាក្យសេតវិមាន រដ្ឋបាលលោក ត្រាំ ចេញជារូបរាង, មហាសេដ្ឋី ម៉ាស នឹងជួយលើការងារប្រសិទ្ធភាពរដ្ឋាភិបាល ក្រោយទទួលជ័យជម្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា លើលោកស្រី កាម៉ាឡា ហារីស ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ត្រូវចំណាយពេលរៀ...
article_1870.txt
​ការប្រឈមមុខគ្នា​ខ្លាំង​រវាង​លោកខាងលិច​និង​រុស្ស៊ី​កើនឡើង​ខ្លាំង​មកដល់​ពេលបច្ចុប្បន្ន ដោយសារ​ការ​លូកលាន់​ចូលក្នុង​បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​និង​ជម្លោះ​ស៊ី​រី​របស់​រុស្ស៊ី​។ អ្វីដែល​គួរ​ឲ្យ​បារម្ភ រុស្ស៊ី​អះអាង​ស្ទើរតែ​រាល់​មធ្យោបាយ​ទំនាក់ទំនង​និង​ការសន្ទនា​ជាមួយ​អាមេរិក​បច្ចុប្បន្ន​ជាប់គាំង​អស់ហើយ​។​
​រដ្ឋាភិបាល​ក្រេ​ម​ឡាំង បាន​អះអាងថា ទំនាក់ទំនង​និង​ការសន្ទនា​រវាង​អាមេរិក​និង​រុស្ស៊ី​ស្ទើរតែ​បាត់បង់​ទាំងស្រុង​ហើយ​មកដល់​ពេលបច្ចុប្បន្ន​។ មធ្យោបាយ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​បាត់បង់ ខណៈដែល​ភាគី​ទាំងពីរ​បន្ត​ប្រឈមមុខ​ដាក់គ្នា​ខ្លាំង​លើ​បញ្ហា​ជាច្រើន​រួមទាំង​សង្គ្រាមស៊ីវិល​ស៊ី​រី និង​ជម្លោះ​អ៊ុយ​ក្រែ​ន​ផងដែរ​។ ​យោ...
article_1871.txt
​ប្រតិភូ​បោះឆ្នោត​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ ៨ ខែវិច្ឆិកា​កន្លងមកនេះ បានសម្រេច​រើសយក លោក ដូ​ណា​ល់ ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​ក្នុងពេល​ជួបជុំគ្នា​នៅ​ថ្ងៃ ១៩ ធ្នូ​។ លោក ដូ​ណា​ល់ ត្រាំ រូបនេះ​នៅតែ​ក្លាយជា​ប្រធានាធិបតី​ទី ៤៥ របស់​អាមេរិក​ទោះ​មានការ​ជំទាស់​និង​ប្រឆាំង​ច្រើន​ទាំង​ក្នុង​...
​ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង​ដោយ​ប្រឈម​ចលនា​ប្រឆាំង​ពាសពេញ​ប្រទេស​ក្រោយ​ជាប់ឆ្នោត​នៅ​ថ្ងៃ ៨​ខែវិច្ឆិកា​កន្លងមក លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​ប្រតិភូ​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​ជា​ផ្លូវការ​ហើយ​។ គ្មាន​ឧបសគ្គ​អ្វី​រារាំង​លោក​ទៀតឡើយ ហើយ​លោក​ក៏​ត្រៀម​ស្បថ​ចូលកាន់​តំណែង​ថ្ងៃ ២០ មករា​ដែរ​។​ ​ការជ្រើសរើស​លោក ...
article_1872.txt
​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte សង្ឃឹមថារ​ស្ស៊ី​នឹង​ក្លាយជា​សម្ព័ន្ធមិត្ត​ហ្វីលីពីន ហើយ​ជា​អ្នកការពារ​ហ្វីលីពីន​ដែរ​។​លោក​លើកឡើង​បែបនេះ​ក្នុងពេលដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅលើ​នាវាចម្បាំង​រុស្ស៊ី​ដែល​ចូល​សំចត​នៅ​ក្រុង​ម៉ានីល​នោះ​។
​ក្នុងពេលដែល​ចាប់ដៃ​ជាមួយ​ឧ​ត្ត​មនា​វី​ទោ Eduard Mikhailov ដែលជា​មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​រុស្ស៊ី​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​អះអាងថា លោក​សង្ឃឹមថា​រុស្ស៊ី​នឹង​ក្លាយ​ជាស​ម្ព័​ន​មិត្ត​និង​ជួយ​ការពារ​ហ្វីលីពីន​នៅពេល​ខាងមុខ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធានាធិបតី​ហ្វីលី...
article_1873.txt
ជ័យជម្នះ​របស់លោក ដូ​ណា​ល់ ត្រាំ ជា​រឿង​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក និង​ជា​ក្តីបារម្ភ​ដ៏​ធំ​របស់​អ្នកប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ ២០១៦​នេះ​។  «​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្តងទៀត​» ជា​ពាក្យស្លោក​ដែល​លោក ដូ​ណា​ល់ ត្រាំ តែងតែ​លើកឡើង​ក្នុងការ​ឃោសនាបោះឆ្នោត​។ ក្រោយពេល​លោក​ជាប់ឆ្នោត​ក្លាយជា​ប្រធានាធិបតី គោលនយោបាយ...
​ការជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥ របស់​អ្នកជំនួញ​ប្រែក្លាយជា​អ្នកនយោបាយ ដូ​ណា​ល់ ត្រាំ ជា​ព័ត៌មាន​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​បំផុត​សម្រាប់​ពិភពលោក​ក្នុង​ឆ្នាំ ២០១៦​នេះ​។ គ្មាន​អ្នកណាម្នាក់​ធ្លាប់​រំពឹងថា​រឿង​បែបនេះ​កើ​ឡើង​ទេ ប៉ុន្តែ​អ្វីៗ​ផ្លាស់ប្តូរ ហើយ​រឿង​មិនគួរ​កើត​បែរជា​កើត​រួចទៅហើយ​ដែរ​។​ គេ​រំពឹងថា គោ​លន​យោ...
article_1874.txt
​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ក្រុង​ប៉េកាំង​ផ្ទួនៗ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ លោក ត្រាំ រិះគន់​ចិន​ត្រង់​ថា ចិន​មិន​ព្រម​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្ខំ​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ និង​ទុក​ឲ្យ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ បន្ត​អភិវឌ្ឍ​អាវុធ​ប្រល័យ​លោក​បន្តទៀត​...
​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់ កំពុង​ក្លាយជា​ប្រធានបទ​នៃ​ការឆ្លើយ​ឆ្លង​រវាង​រដ្ឋា​ភិ​បាល​ក្រុង​ប៉េកាំង និង​ប្រធានាធិបតី​ជាប់ឆ្នោត​ក្រុង​វ៉ាស៊ីនតោន ដូ​ណា​ល់ ត្រាំ ។ លោក ដូ​ណា​ល់ ត្រាំ ចោទ​ចិន​ថា មិន​ព្រម​ជួយ​ធ្វើ​អ្វី​សោះ និង​បណ្ដែតបណ្ដោយ​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​តាម​ទំនើងចិត្ត​របស់ខ្លួន​ទៀត​។ ប៉ុន...
article_1875.txt
​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ ហាក់ដូចជា​កំពុងតែ​បញ្ជា និង​ប្រុង​ការ​ខ្លាំង​ទៅកាន់​កងទ័ព​របស់ខ្លួន ក្រោយពី​ចិន បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ឆ្លងកាត់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដែល​ស្ថិត​ក្បែរ​កោះ​វ៉ាន់​ផងដែរ​នោះ​។ ការ​រឹតបន្តឹង​សន្តិសុខ​ការពារ​នេះ ក៏​ធ្វើឡើង​ស្របពេល រដ្ឋាភិបាល​ទាំងពីរ បាននិងកំពុង​តែ​ប្រឈមមុខ​ការទូត​គ្នា...
«​ការគំរាមកំហែង​ពី​គូសត្រូវ​របស់​យើង កំពុងតែ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ យើង គួរតែ​រក្សា​ការត្រៀមខ្លួន​ការប្រយុទ្ធ​គ្រប់ពេលវេលា​។ យើង ត្រូវតែ​ពង្រឹង​ការបណ្តុះបណ្តាល​យោធា​របស់​យើង ដូច្នេះ ពួកគេ​(​ទាហាន​) មិន​ត្រឹមតែ​អាច​រួច​ផុតពី​ការស្លាប់​នោះទេ ក៏ប៉ុន្តែ ក៏​អាច កម្ទេច​សត្រូវ និង​អាចបំពេញ​បេសកម្ម​ផងដែរ​»​។ នេះ​គឺ​សេចក្...
article_1876.txt
​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ខឹងសម្បារ​យ៉ាងខ្លាំង​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​បាន​ថ្កោលទោស​សកម្មភាព​អ៊ីស្រាអែល​បំពាន​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​។ ក្រៅពី​ព្រលះ​អាមេរិក​ធ្ងន់ៗ​រឿង​មិន​បោះឆ្នោត​ប្រឆាំង អ៊ីស្រាអែល ក៏​កោះហៅ​អគ្គរដ្ឋទូត​រដ្ឋ​សមាជិ...
​នាយករដ្ឋមន្ត្រី បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បានចេញ​ចំណាត់ការ​ខ្លាំងៗ​មិន​ធ្លាប់មាន​ប្រឆាំង ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដែល​ចេញ​ដំណោះស្រាយ​ថ្កោលទោស​អ៊ីស្រាអែល​។ លោក​អះអាងថា អ៊ីស្រាអែល​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការពារ​អ៊ីស្រាអែល ពី​ផលប៉ះពាល់​នៃ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែលជា​សេចក្ដីសម្រេច​លើកដ...
article_1877.txt
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២ ខែមករា បាន​បង្ហោះ​សារ​ឡកឡាយ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដែល​អះអាងថា កូរ៉េខាងជើង​ឈានដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប​ហើយ​។ មី​ស៊ី​ល​អន្តរទ្វីប​នេះ ត្រូវគេ​ជឿថា មាន​សមត្ថភាព​បាញ់​ដល់​ទឹកដី​អាមេរិក តែ​លោក ដូ​ណា​ល់ ត្រាំ ចំអក​វិញ​ថ...
​ជា​លើកដំបូង​ចាប់តាំងពី​ទទួល​ជ័យជម្នះ​ជា​ប្រធានាធិបតី​អាមេរិក​មក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​ទៅដល់​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ តាមរយៈ​គណនី
article_1878.txt
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានបង្ហាញ​មោទនភាព​របស់លោក ជុំវិញ​ការបង្ក្រាប​អំពើពុករលួយ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​នៃ​អាណត្តិ​របស់លោក​។ លោក​ក៏​សារភាព​ដែរ​ថា លោក​ធ្លាប់​បន្ទោស​មន្ត្រី​ខុស​លើ​បញ្ហា​អំពើពុករលួយ​នេះ ទាំង​ពួកគេ​គ្មាន​កំហុស​អ្វី​សោះ​។ ប៉ុន្តែ​លោក​សុខចិត្ត​បន្ទោស​ពួកគេ​ខុស តែ​មិន​ឲ្យ​មន្ត្រី​ខិលខូច​រួចខ...
៦​ខែ​នៃ​ការ​កាន់តំណែង​ប្រធានាធិបតី​របស់លោក Rodrigo Duterte សមិទ្ធផល​ជាច្រើន​បាន​លេច​រូបរាង​ជាពិសេស​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន និង​ការ​បោសសម្អាត​អំពើពុករលួយ​តែម្ដង​។ មន្ត្រី​ជាច្រើន​នាក់ ត្រូវបាន​លោក Duterte បណ្ដេញ​ចេញពី​តំណែង និង​ខ្លះទៀត​ត្រូវបាន​ស្ដីបន្ទោស​ជា​សាធារណៈ​ទៀត​។ ប៉ុន្តែ​មន្ត្រី​ទាំងនោះ មិនមែន​សុទ្ធ​តែមាន​ក...
article_1879.txt
​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​វាយតម្លៃថា​ឥណ្ឌា​នឹង​ដណ្តើម​តំណែង​អង់គ្លេស​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​លេខ ៦​លើ​ពិភពលោក​នៅ​ឆ្នាំ ២០២០​ខាងមុខ​។ ជា​រឿង​អាម៉ាស​មួយ​ដែល​សម្រាប់​អង់គ្លេស​ដែល​ធ្លាប់ជា​អតីត​ម្ចាស់​អាណានិគម​ឥណ្ឌា បែរ​ត្រូវ​ឥណ្ឌា​វ៉ា​ដាច់​រឿង​សេដ្ឋកិច្ច​ទៅវិញ​។ ប៉ុន្តែ វា​ជា​រឿង​សម​ហេតុផល ព្រោះ​វា​ជា​...
​របាយការណ៍​ទស្សនា​វ​ដ្តី Forbes បាន​វាយតម្លៃថា មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​នឹង​ជំនួស​តំណែង​អង់គ្លេស​ដោយ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ទី​៦​របស់​ពិភពលោក​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​ជាង ១០០​ឆ្នាំ ។ វា​ជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​ឥណ្ឌា ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ចាត់ទុក​វា​ជាការ​លោត​ផ្លោះ​មួយ​ដ៏​គួរ​ឲ្យ​កត់សម្គ...
article_188.txt
ស្ថានការណ៍នយោបាយនៅកូរ៉េខាងត្បូងបន្តតានតឹង នៅពេលលោក Han Dong Hoon មេដឹកនាំគណបក្សអំណាចជាតិ (PPP) ប្រកាសលាលែងពីតំណែង ក្នុងបរិបទដែលលោកប្រធានាធិបតី យូន សុក យ៉ល ប្រឈមមុខនឹងដំណើរការចោទប្រកាន់នៅតុលាការធម្មនុញ្ញ។
នៅក្នុងសុន្ទរកថារបស់លោកនៅព្រឹកថ្ងៃទី១៦ ខែធ្នូ លោក Han Dong Hoon បានប្រកាសថា លោកមិនសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួនទេ បើទោះបីជាប្រឈមមុខនឹងការប្រឆាំងពីគណបក្ស សម្រាប់ការអំពាវនាវឱ្យមានការចោទប្រកាន់ប្រធានាធិបតី យូន សុក យ៉ល ក៏ដោយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap នៅព្រឹកថ្ងៃដដែល តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានចាប់ផ្ត...
article_1880.txt
​មនុស្ស​យ៉ាងហោចណាស់ ៣៥ នាក់​ស្លាប់​និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុងករណី​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រាត្រី​មួយ​នៅ​ក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​តួ​ក​គី​ក្នុងឱកាស​ឆ្នាំ ២០១៦​ចូលឆ្នាំ ២០១៧​។ អាជ្ញាធរ​មូលដ្ឋាន​ចាត់ទុក​ករណី​បាញ់ប្រហារ​នេះ​ការវាយប្រហារ​ភេរវកម្ម​។​
​អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​លោក Vasip Sahin បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា វា​មានការ​បាញ់ប្រហារ​មួយ​កើតឡើង​នៅ​ក្លិប​កម្សាន្ត​មួយកន្លែង​ក្នុង​ទីក្រុង​របស់លោក​។ មនុស្ស​យ៉ាងហោចណាស់ ៣៥​នាក់​ស្លាប់ ហើយ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​មន្ត្រីប៉ូលិស​ផង​។ ហើយ​មនុស្ស​ប្រហែលជា ៤០​នាក់​ផ្សេងទៀត​រងរបួស​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មា...
article_1881.txt
​ប្រធាន​វិលជុំ​អាស៊ាន​ហ្វីលីពីន នឹងដាក់​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ជជែក​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចុងឆ្នាំ​នេះ​។ ក៏ប៉ុន្តែ​វិសាលភាព​នៃ​ការជជែក​ពី​បញ្ហា​នេះ ផ្តោត​តែ​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(CoC) សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (DoC) និង​គោលការណ៍​...
​អនុរដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក Enrique Manalo នៅ​ថ្ងៃទី​៥ មករា នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ បាន​អះអាងថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង មាននៅ​ក្នុង​របៀបវារៈ​របស់​អាស៊ាន ហើយ អាស៊ាន នឹង​បន្ត​ធ្វើការ​ជាមួយនឹង​គ្នា​នៅក្នុង​ឆ្នាំនេះ​ដោយ​ផ្តោត​សំខាន់​លើ ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​មិនទាន់​បញ្ចប់​នៅឡើយ​នោះ ន...
article_1882.txt
​បុរស​ខ្លាំង​របស់​ហ្វីលីពីន Rodrigo Duterte ដែល​បញ្ជា​ឲ្យ​បាញ់​ជនសង្ស័យ​គ្រឿងញៀន​មិន​រើសមុខ បាន​គំរាម​ទម្លាក់​មន្ត្រី​ពុករលួយ​ពីលើ​ឧទ្ធម្ភាគចក្រ បើ​ពួកគេ​មិន​ឈប់​ប្រព្រឹត្ត​អំពើ​នេះ​ទេ​។ លោក Duterte ដែល​ចូលកាន់​តំណែង​បាន​កន្លះ​ឆ្នាំ​ក៏​សារភាពថា លោក​ធ្លាប់​រុញ​ទម្លាក់​អ្នក​ចាប់ជំរិត​មនុស្ស​ម្នាក់​ពីលើ​ឧទ្ធម្ភាគចក្រ​ម្ដង...
«​ខ្ញុំ នឹង​ចាប់​អ្នក​ដាក់​លើ​ឧទ្ធម្ភាគចក្រ​ហើយ​ហោះ​ទៅ​ក្រុង​ម៉ានីល​។ ហើយ​ខ្ញុំ​នឹង​ធាក់​អ្នក​ទម្លាក់​ពីលើ​ឧទ្ធម្ភាគចក្រ​តែម្ដង​»​។ នេះ​គឺជា​សម្ដី​ព្រមាន​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចំពោះ​មន្ត្រី​ពុករលួយ ខណៈ​លោក​ធ្វើដំណើរ​ទៅកាន់​តំបន់​រងគ្រោះ​ដោយ​ខ្យល់ព្យុះ Nock-Ten ។ លោក​អះអាងថា លោក​មិន​សូ​ញ​សាញ​ធ្វើ​ដ...
article_1883.txt
​ជាថ្មី​ម្តងទៀត លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រតិកម្ម​ខ្លាំងៗ ដោយ​ថែមទាំង​ប្រើពាក្យ​អសុរោះ​ទៅលើ​ស្ថាប័ន​អន្តរជាតិ និង​ដៃគូ​កិច្ចសហប្រតិបត្តិការ​។ លោក បាន​ចោទ​អាមេរិក ថា បាន​គំរាម និង​ប៉ុនប៉ង​ប្តឹង​លោក​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជុំវិញ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​រដ្ឋបាល​របស់...
«​អាមេរិក កំពុងតែ​គំរាមកំហែង​ក្នុងការ​កាត់ទោស​លើ​ខ្ញុំ​តាមរយៈ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។ តែ​អាមេរិក​ខ្លួនឯង​មិនទាន់​ទាំង​បានផ្តល់​ហត្ថលេខា​ទៅលើ​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែលជា​សន្ធិសញ្ញា​បង្កើត ICC នោះ​។ ហេតុអ្វី​? ព្រោះ​ពេលនោះ ពួកគេ ខ្លាច​អតីត​ប្រធានាធិបតី​អាមេរិក George W Bush អាច​ត្រូវ​ប្រឈមមុខ​ដែរ​»​។ នេះ គឺជ...
article_1884.txt
​មេដឹកនាំ​អាហ្វ្រិក​ខាងលិច​អះអាងថា ពួកគេ​នឹង​ព្យាយាម​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ជំរុញ​ឲ្យ​មានការ​ទទួលយក​លទ្ធ​ផល​បោះឆ្នោត​ថ្ងៃ ១​ធ្នូ ហើយ​ពួកគេ​ត្រៀម​ទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី ហ្កំ​ប៊ី លោក Adama Barrow ដែរ​។ នេះ​បង្ហាញ​ពី​ជំហរ​របស់​អាហ្វ្រិក​ខាងលិច​ក្នុង​ការការពារ​ប្រធានា...
​មេដឹកនាំ​អាហ្វ្រិក​ខាងលិច បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ដាក់​សម្ពាធ​ជាថ្មី​លើ​មេដឹកនាំ​ផ្តាច់ការ​ក្រាញ​អំណាច​ហ្កំ​ប៊ី​លោក Yahya Jammeh ដែល​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​។ សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា ពួកគេ​នឹង​ការពារ​ប្រធានាធិបតី​ថ្មី​លោក Adama Barrow និង​ទៅ​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​នៅ​ដ...
article_1885.txt
​សភា​ថៃ​នឹង​បើ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​សប្តាហ៍​ក្រោយ ស្រប​ពេលដែល​កាលបរិច្ឆេទ​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះមហាក្សត្រ​ថ្មី​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ​។  ប្រធានសភា​បានស្នើ​ឲ្យ​សមាជិកសភា​ទាំងអស់​កុំ​ចាក​ចេញទៅ​ក្រៅប្រទេស ដើម្បី​នៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។​
​ ប្រធានរដ្ឋសភា​ថៃ​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សភា​នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។ ការប្រកាស​រៀបចំ​កិច្ចប្រជុំ​កើតឡើង ស្រប​ពេលដែល​កាលបរិច្ឆេទ​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គម្ចាស់ Maha Vajiralongkorn កាន់តែ​ខិតជិត​មកដល់​នោះ​។ ​ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ការរៀបចំ​កិច្ចប្រជុំ​ពិស...
article_1886.txt
​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte ឲ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​អាមេរិក​នៅ​ឆ្នាំក្រោយ បន្ទាប់ពី​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​។   គេ​រំពឹងថា ទំនាក់ទំនង​អាមេរិក​ជាមួយ​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​នេះ​នឹង​ប្រសើរ​ឡើងវិញ​នៅពេល​ខាងមុខ​។​
​ប្រធានាធិបតី​មាត់ដាច​ហ្វីលីពីន Rodrigo Duterte អាច​នឹង​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​នៅ​ឆ្នាំ​ក្រោយនេះ តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ដូ​ណា​ល់ ត្រាំ​។ លោក ដូ​ណា​ល់ ត្រាំ បាន​អញ្ជើញ​មេដឹកនាំ​ហ្វីលីពីន​ក្នុងពេល​អ្នក​ទាំងពីរ​ជជែក​គ្នា​តាម​ទូរ​សព្ទ​នា​ថ្ងៃ​សុក្រ​ម្សិលមិញ​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reute...
article_1887.txt
​ប្រជាជន​ហ្កំ​ប៊ី​ហាក់​ភ្ងា​ក់​ផ្អើល​ផង និង​ស្ទើរតែ​មិន​ជឿថា​មេដឹកនាំ​ផ្តាច់ការ Yayah Jammeh ចាញ់ឆ្នោត​និង​ព្រម​ទទួលស្គាល់​លទ្ធផល បោះឆ្នោត​ដូច្នេះ​។ ដើម​ឡើង​គេ​បារម្ភ​ថា មេដឹកនាំ​រូបនេះ​នឹង​អាច​ទាត់ចោល​លទ្ធផល បើ​លោក​ចាញ់ និង បន្ត​ក្តោប​កា្ត​ប់​អំណាច​ទៀត​។​
​ប្រជាជន​ហ្កំ​ប៊ី បង្ហាញ​អារម្មណ៍​ភ្ងា​ក់​ផ្អើល​ខ្លាំង​និង​ស្ទើរតែ​មិន​ជឿ​ថា ប្រធានាធិបតី​ដែល​កាន់អំណាច​អស់ ២២ ឆ្នាំ លោក Yayah Jammeh ​ព្រម​ទទួលស្គាល់​បរាជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​សុក្រ​ឡើយ​។ ប៉ុន្តែ​ពួកគេ​រីករាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នៅពេលដែល​ពួកគេ​ដឹងថា វា​ជា​ការពិត​នោះ​។ ពួកគេ​មាន​សេរីភាព​ពេញ...
article_1888.txt
​រឿងអាស្រូវ​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បាន​រាលដាល​ចូលដល់​វិស័យ​ចម្រៀង K-pop ដ៏​ល្បី​របស់​កូរ៉េខាងត្បូង​។ អ្នកចាត់ការ​ផ្នែក​វីដេអូ​ចម្រៀង​មួយរូប ត្រូវបាន​កាត់ទោស ក្រោយ​រកឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​ពុករលួយ ដែល​ធ្វើ​ឲ្យ​កើត​វិបត្តិ​នយោបាយ​ក្នុងស្រុក និង​រង្គើ​កៅអី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែល​កំពុង​ប្រឈមមុខ​នឹង...
​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​រកឃើញថា លោក Cha Eun-Taek ដែលជា​អ្នកចាត់ការ​លេចធ្លោ​ក្នុង​វិស័យ​ចម្រៀង K-pop បាន​ប្រើប្រាស់​ទំនាក់ទំនង​សម្ងាត់​ជាមួយ​លោកស្រី Choi Soon-Sil ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​ទទួលបាន​គម្រោង​ពី​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​។ លោក Cha Eun-Taek ត្រូវបាន​កាត់ទោស​ពីបទ​រំលោភ​អំណាច ក...