file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_1707.txt
អង្គការ​អន្តរជាតិ HWPL  បានរៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ស្តីពី​កសាង និង​ផ្សព្វផ្សាយ​សន្តិភាព​ទៅកាន់​ពិភពលោក​។ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​លើក​ទី ៣ នេះ ធ្វើឡើង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល (Seoul) ប្រទេស​កូរ៉េខាងត្បូង ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​មកពី​ជុំវិញ​ពិភពលោក​។​
​មេដឹកនាំ​សាសនា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ អ្នកសារព័ត៌មាន​អន្តរជាតិ នៅ​ជុំវិញ​ពិភពលោក បានមក​ជួបជុំគ្នា នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជជែក​គ្នា​ពី​បញ្ហា​សន្តិភាព​របស់​ពិភពលោក​។ កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​សម្ពន្ធភាព​ពិភពលោក​នៃ​សន្តិភាព​សាសនា ( WARP Summit) ធ្វើ...
article_1708.txt
​រដ្ឋាភិបាល​ជប៉ុន បាន​ប្តេជ្ញា​ពង្រឹងសមត្ថភាព និង​វត្តមាន​របស់ខ្លួន​នៅក្នុង​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី ។ ការប្តេជ្ញា​នេះ ធ្វើឡើង​ស្របពេល​ដែល បានឃើញ​ពី​វត្តមាន​របស់​ក្រុមហ៊ុន​ជប៉ុន​នៅ​ឥណ្ឌូណេស៊ី បាន​ចូលរួម​សកម្ម​ក្នុង​ការបង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ជាង​៤,៧​លាន​ហើយ​នោះ ។
​អគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​ឥណ្ឌូណេស៊ី លោក Masafumi Ishii នៅ​ថ្ងៃ​១២ តុលា បាន​ថ្លែង​នៅក្នុង​កម្មវិធី​មួយ​នៅ​ក្រុង​ហ្សា​ការ​តា​ថា រដ្ឋាភិបាល​របស់លោក ពិតជា​មានការ​ប្តេជ្ញា​យ៉ាងខ្លាំង​ក្នុងការ​រក្សា និង​កសាង​ភាពជា​ដៃគូ​ជាមួយនឹង​ឥណ្ឌូណេស៊ី ដែលជា​គូ​យុទ្ធសាស្ត្រ​សំខាន់បំផុត​មួយ​របស់​ជប៉ុន​ក្នុង​រយៈពេល​វែង ។ នេះ​បើ​យោងតាម​ការច...
article_1709.txt
​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​ឡាវ លោក Bounchanh Sinthavong បាន​កោតសរសើរ​ពី​គុណភាព​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ចិន​-​ឡាវ កំពុង​ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​ចិន ។ រដ្ឋាភិបាល​ក្រុង​វៀងចន្ទន៍ ថែមទាំង​មើលឃើញ​ផលប្រយោជន៍​ជាច្រើន នៃ​ការតភ្ជាប់​នេះ​ផងដែរ ។​
​លោក​រដ្ឋមន្ត្រី Bounchanh Sinthavong នៅ​ថ្ងៃទី​៣០ សីហា​កន្លងទៅ បាន​ត្រួត​ពិនិត្យមើល​គម្រោង​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​រវាង​ប្រទេស​ចិន និង​ឡាវ ។ តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី បាន​អះអាងថា លោក​បាន​យល់ដឹង​ច្រើន​ពី​ស្ថានភាព​នៃ​ការសាងសង់​នេះ ក៏ដូចជា គោលការណ៍​នៃ​ការផ្តល់​សំណង​លើដី​ដែល​ប៉ះពាល់ និង​ជាពិសេស​នោះ ពី​ផល​...
article_171.txt
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. នៅថ្ងៃទី២ ខែធ្នូ បានបង្ហាញក្ដីបារម្ភចំពោះវត្តមាននាវាមុជទឹករុស្ស៊ី UFA 490 មួយគ្រឿង ចូលក្នុងដែនទឹករបស់ប្រទេសខ្លួន។
ក្រោយទទួលព័ត៌មាននៃវត្តមាននាវាមុជទឹករុស្ស៊ី ចូលក្នុងដែនទឹកខ្លួនក្នុងសមុទ្រចិនភាគខាងត្បូង មេដឹកនាំហ្វីលីពីន លោក Ferdinand Marcos Jr. បានបញ្ជាក់ពីក្ដីបារម្ភរបស់លោក ចំពោះព្រឹត្តិការណ៍នេះ។ «វាគួរឱ្យព្រួយបារម្ភ។ ការឈ្លានពាននានា ចូលក្នុងសមុទ្រហ្វីលីពីនខាងលិចដែលជាដែនទឹកសេដ្ឋកិច្ចផ្ដាច់មុខ(EEZ) និងដែនទឹករបស់ពួកយើង គឺពិតជាគួរឱ្យ...
article_1710.txt
កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣ ខែកញ្ញា បាន​ចាប់បាន​សញ្ញា​នៃ​រញ្ជួយ​ដី​នៅឯ​កូរ៉េខាងជើង​កម្រិត​៥.៦​រ៉ិចទ័រ​។ កូរ៉េខាងត្បូង​សង្ស័យថា ការរញ្ជួយ​នេះ​អាច​បណ្ដាលមកពី​ការសាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​តែម្ដង​។ បើសិនជា​ការពិត​មែន​នោះ នេះ​ជាការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៦ របស់​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង ចំ​ពេលដែល​ស្ថា...
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap យោធា​កូរ៉េ​ខាង​បាន​ចាប់​សញ្ញា​រលក​រញ្ជួយ​នៅក្បែរ​មូលដ្ឋាន Punggye-ri ដែលជា​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ យោធា​កូរ៉េខាងត្បូង​និយាយថា ការរញ្ជួយ​នេះ​បង្កើតឡើង​ដោយ​មនុស្ស ដែល​នេះ​មានន័យថា កូរ៉េខាងជើង​អាច​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់ខ្លួន​។ យ៉ាងណាក្ដី ការ...
article_1711.txt
​លោក​John Kerry អតីតរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​បាន​រិះគន់​យ៉ាងខ្លាំង​ដល់​ការសម្រេច​របស់​ប្រធានាធិបតី​ត្រាំ ដែល​មិន​ទទួលស្គាល់ថា ប្រទេស​អ៊ីរ៉ង់​បាន​អនុវត្ត​ទៅតាម​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះហត្ថលេខា​ដោយ​មហាអំណាច​ទាំង​៦​នៅ​ឆ្នាំ​២០១៥​។​
​លោក Kerry បាន​ប្រសាសន៍ថា ការសម្រេច​នេះ​ជា​«​ការបោះបង់ចោល​នូវ​ការ ពិត​ដែល​គ្មាន​គិត​មុខក្រោយ មាន​ទំនោរ​បង្កើត​មោទនភាព​ខ្លួនឯង​និង​មនោ​គម​វិ​ជ្ជ‍ា​»​។ លោក Kerry ដែល​បាន​ចរចា​កិច្ចព្រមព្រៀង​នោះបាន​និយាយទៀតថា ប្រធានាធិបតី ត្រាំ បានធ្វើ​ឲ្យ​សមត្ថភាព​របស់​យើង​ចុះខ្សោយ ធ្វើ​ឲ្យ​បាត់បង់​សម្ព័ន្ធមិត្ត ផ្តល់​អំណាច​ដល់​ពួក​អ៊ីរ៉...
article_1712.txt
​ចិន​ចាប់ផ្តើម​បង្កើន​ការត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​បិទ​បណ្តាញ​សង្គម WhatApp នៅ​សប្តាហ៍​នេះ​។ ចំណាត់ការ​នេះ​ត្រូវបាន​ដាក់ចេញ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការមកដល់​នៃ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩​។ ប្រជាជន​ចិន​មួយចំនួន​ក៏បាន​ត្អូញត្អែរ​ចំពោះ​ការបិទ​បណ្តាញ​សង្គម​មួយ​នេះដែរ​។​
​អាជ្ញាធរ​ចិន​ចាប់ផ្តើម​បិទ​កម្មវិធី​បណ្តាញ​សង្គម WhatsApp ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត មុន​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​មកដល់​នៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខ​។ ចិន​បាន​សម្រេចចិត្ត​បែបនេះ​ព្រោះ WhatsApp មាន​បច្ចេកវិទ្យា​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់ រួច​ផុតពី​ការត្រួតពិនិត្យ​តាមរយៈ​កម្មវិធី​Great Firewall ...
article_1713.txt
​អាមេរិក​បាន​ប្រាប់​មី​យ៉ាន់​ម៉ា​ឲ្យ​ឈប់​វាយប្រហារ​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ក្រុម​ជួយសង្គ្រោះ​មនុស្សធម៌​ក្រោយពេល​ការប៉ះទង្គិច​រវាង​កង​ទ័ព​មី​យ៉ាន់​ម៉ា និង​ក្រុម​ប្រដាប់អាវុធ​រ៉ូ​ហ៊ីង​យ៉ាប​ង្ក​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​មួយចំនួន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ។ គ្រាន់តែ​ថ្ងៃ​សុក្រ​ទី ៣១​ខែសីហា គេ​រកឃើញ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា ១៧...
​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​អ្នកស្រី Nikki Haley បាន​រិះគន់​ការប៉ះទង្គិច​រវាង​កង​សន្តិសុខ​មី​យ៉ាន់​ម៉ា និង​ក្រុម​សកម្មប្រយុទ្ធ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ការប៉ះទង្គិច​នេះ​បាន​បង្ខំ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើន​ពាន់​នាក់​រត់​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ហើយ​គេ​ប្រទះឃើញ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នេះ ១៧ នាក់​លង់ទឹ...
article_1714.txt
​ព្រោះ​ពាក់ព័ន្ធ​អំពើពុករលួយ អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ចិន​លោក​ស្រិ Wu Aiying ត្រូវបាន​គេ​បណ្តេញ​ចេញពី​បក្ស​កុម្មុយនីស្ត​ចិន​នៅ​សប្តាហ៍​នេះ​។ ការសម្រេច​បណ្តេញ​អ្នកនយោបាយ​នេះ​ធ្វើឡើង ក្រោយ​មានការ​ស៊ើបអង្កេត​ត្រឹមត្រូវ​ពី​សំណាក់​គណៈកម្មការ​ប្រឆាំង​ពុករលួយ​ចិនដឹកនាំ​ដោយលោក Wang Qishan ដែលជាមនុស្សជំនិត​ប្រធានាធិបតី ស៊ី ជិន...
​លោកស្រី Wu Aiying វ័យ ៦៥ ឆ្នាំ ដែលជា​រដ្ឋមន្ត្រី​យុត្តិធម៌​ចិន​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ខែកុម្ភៈ​ឆ្នាំ ២០១៦ នេះ​ត្រូវបាន​គណបក្ស​កុម្មុយនីស្ត​ចិន​បណ្តេញ​ចេញពី​បក្ស​ជា​ផ្លូវការ​នៅ​សប្តាហ៍​នេះ​។ ការសម្រេច​បណ្តេញ​អ្នកនយោបាយ​ជាន់ខ្ពស់​រូបនេះ​ដោយសារ​លោកស្រី​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​ដែរ​។​ ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ...
article_1715.txt
បន្ទាប់ពី​បញ្ជូន​ទ័ព​ទៅកាន់​កាតា ប្រធានាធិបតី​តួ​ក​គី​លោក Tayyip Erdogan បានស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ចប់​រាល់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​កាតា​ផងដែរ​។ មេដឹកនាំ​រូបនេះ​បាន​បញ្ជាក់ថា រដ្ឋ​អាមេរិក​ចាំបាច់​ជ្រើស​រើសយក​ភាពជា​បងប្អូន​ក្នុងនាម​ជា​ប្រទេស​ម៉ូ​ស្លី​ម ជាជាង​ជ្រើស​រើសយក​ការប្រឆាំង​គ្នា​។​
​ប្រធានាធិបតី​តួ​ក​គី​លោក Tayyip Erdogan បាន​ថ្លែងថា តួ​ក​គី​មិន​បោះបង់ចោល​កាតា​ឡើយ​។​លោក​ក៏បាន​ស្នើ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​បញ្ចប់​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រឆាំង​កាតា ក្នុង​ជម្លោះ​ការទូត​សប្តាហ៍​នេះ ដោយ​មេដឹកនាំ​តួ​ក​គី​រូបនេះ​រម្លឹក​ឲ្យ​រដ្ឋ​អារ៉ាប់​ជ្រើស​រើសយក​«​ភាតរភាព​» មិនមែន​យក​«​អរិយ​ភាព​» ព្រោះ​ពួកគេ​សុទ្ធតែ​...
article_1716.txt
​ក្រសួងសុខាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បញ្ជាក់ថា យ៉ាងហោចណាស់​៨០​នាក់​បាន​ស្លាប់​ក្នុងការ​វាយប្រហារ​ដោយ​រថយន្ត​អត្តឃាត​នៅ​«​តំបន់​បៃតង​» ប្រជុំ​ដោយ​ស្ថានទូត​បរទេស  ហើយ​មនុស្ស​ប្រហែល ៣០០​នាក់​ផ្សេងទៀត​រងរបួស​។ ការវាយប្រហារ​នេះ​កើតឡើង​នៅក្បែរ​ស្ថានទូត​អាល្លឺម៉ង់ និង​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ថានទូត​អាមេរិក​ដែរ​។​
​មនុស្ស​យ៉ាងហោចណាស់ ៨០​នាក់​បាន​ស្លាប់​ដោយសារ​ការវាយប្រហារ​ដោយ​រថយន្ត​អត្តឃាត​នៅក្នុង​តំបន់​បៃតង ប្រជុំ​ដោយ​ស្ថានទូត​បរទេស​ប្រចាំ​រដ្ឋធានី កា​ប៊ុល នា​ថ្ងៃ​ពុធ​ទី ៣១ ឧសភា​នេះ​។ មនុស្ស​ប្រហែល​៣០០​នាក់​ផ្សេងទៀត​បាន​រងរបួស​ដោ​យ​សារ​ការវាយប្រហារ​ភេ​វ​កម្ម​នេះដែរ​។​ ​យោងតាម​សារព័ត៌មាន Wall Street Journal អ្នកនាំពាក្យ​ក្រសួងម...
article_1717.txt
​ប្រធានាធិបតី​អាមេរិក​ទី ៤៤ លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​អតីត​ស្ត្រី​ទីមួយ រួមជាមួយ​កូនៗ​នឹង​មក​លំហែកាយ​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​សុក្រ ទី ២៣ មិថុនា​នេះ​។ សន្តិសុខ​នៅ​ព្រលានយន្តហោះ និង​នៅ​កោះ​បាលី​ទាំងមូល​ត្រូវបាន​រឹតបន្តឹង​ខ្លាំង​ដើម្បី​រក្សា​សុវត្ថិភាព​ភ្ងៀ​វ​ពិសេស​ជា​អតីត​ប្រមុខរដ្ឋ​អាមេរិក​នេះ​។​
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​ភរិយា​រួមជាមួយ​កូនស្រី​ទាំងពីរ​នឹង​ចំណាយពេល​ប្រាំ​ថ្ងៃ​ស្នាក់នៅ​កោះ​បាលី ក្នុង​វិស្សមកាល​រយៈពេល​ខ្លី​របស់ខ្លួន​។ យន្តហោះ​ក្រុមគ្រួសារ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មកដល់​ព្រលានយន្តហោះ​បាលី នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី ២៣ មិថុនា​នេះ ហើយ​មានការ​រឹ​បន្តឹង​សន្តិសុខ​ជារួម​ផង​ដើម្បី​ការពារ​សុវត្ថិភាព​អតីត​ប្...
article_1718.txt
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​ឲ្យ​អាមេរិក​កាត់បន្ថយ​មន្ត្រី​ទូត និង​បុគ្គលិក​ទូត​ចំនួន ៧៥៥​នាក់ នៅត្រឹម​ថ្ងៃទី​១ ខែកញ្ញា​ខាងមុខ​។ បើតាម​លោក ពូ​ទីន នេះ​គឺជា​វិធានការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​សភា​អាមេរិក​ទើប​អនុម័ត​កាលពី​សប្ដាហ៍​មុន និង​កំពុង​ស្ថិតនៅ​សេត​វិមាន​។ មិន​ត្រឹមតែ​បណ្ដេញ​មន្ត្រី​ទូត​អ...
​ក្ដីសង្ឃឹម​របស់លោក ដូ​ណា​ល់ ត្រាំ ក្នុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ហាក់​រសាត់​កាន់តែ​ឆ្ងាយ​ទៅហើយ​។ បន្ទាប់ពី​សភា​ទាំងពីរ​របស់​អាមេរិក​អនុម័ត​ទណ្ឌកម្ម​ថ្មី​មក រុស្ស៊ី​ឯណោះ​ក៏​ប្រកាស​ត្រៀមខ្លួន​មាន​ចំណាត់​ការតបត​វិញ ដោយ​ចាត់ទុក​ទណ្ឌកម្ម​ថ្មី​នេះ​ជា​រឿង​មិនអាច​ទទួលយកបាន ហើយ​រុស្ស៊ី​ក៏​អស់​ការ​អត់ទ្រាំ​នឹង​អាមេរិក​ទៀ...
article_1719.txt
​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ដែល​កាន់អំណាច​ជាង ៣០​ឆ្នាំ បាន​អួត ប្រាប់​អ្នកសារព័ត៌មាន មេដឹកនាំ​ដែល​ឈ្នះ​ឆ្នោត​ប្រាំ​អាណត្តិ​ជាប់ៗ​គ្នា​ដូច​លោក បើសិន​ផ្តាច់ការ ក៏​គេ​ហៅថា​ជា​មេដឹកនាំ​ផ្តាច់ការ​អស្ចារ្យ​ម្នាក់​ដែរ​។
​វា​ជា​រឿង​ចម្លែក​នៅពេលដែល​គេ​ប្រើប្រាស់​ពាក្យ «​អស្ចារ្យ​»​ជាមួយ​ពាក្យ «​ផ្តាច់ការ​»​ព្រោះ​ផ្តាច់ការ​វា​មានន័យ​អវិជ្ជមាន​រួចទៅហើយ​។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា​លោក Yoweri Museveni ហ៊ាន​ភ្ជាប់ពាក្យ​ទាំងពីរ​នេះ​ដើម្បី​អត្ថាធិប្បាយ​ពី​ខ្លួន​លោក និង​មរតក​នយោបាយ​របស់​ខ្លូន​ក្នុងពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន Al...
article_172.txt
កិច្ចព្រមព្រៀងសហប្រតិបត្តិការទាក់ទិននឹងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី (កិច្ចព្រមព្រៀង១២៣) រវាងសិង្ហបុរី និងអាម៉េរិកបានចូលជាធរមានជាផ្លូវការនាថ្ងៃទី១២ ខែធ្នូ ដែលអនុញ្ញាតឲ្យប្រទេសទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀង១២៣ រវាងសិង្ហបុរី និងអាម៉េរិក អនុញ្ញាតឱ្យភាគីទាំងពីររួមគ្នាស្វែងរកជម្រើសថាមពលស្អាតកម្រិតខ្ពស់ ធានាសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់ និងបំពេញបន្ថែមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរលើថាមពលស្អាត ការប្រែប្រួលអាកាសធាតុ និងសន្តិសុខថាមពល។ កិច្ចព្រមព្រៀងនេះក៏នឹងពង្រឹងទំនាក់ទំនងដ៏រឹងមាំ និង...
article_1720.txt
​រដ្ឋាភិបាល​ហ្វីលីពីន បាន​អំពាវនាវ​ឲ្យ​សាធារណជន​រក្សា​ការអត់ធ្មត់ និង​រក្សា​ការស្ងៀមស្ងាត់​ក្រោយពេល​ដែលមាន​ករណី​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​ផ្ទួនៗ​ដែល​សម្លាប់​មនុស្ស ២​នាក់​នៅ​រដ្ឋធានី​ម៉ានីល​។ ដើម្បី​ឲ្យ​ប្រជាជន​ស្ងប់ចិត្ត អាជ្ញាធរ​ហ្វីលីពីន បញ្ជាក់ថា​ករណី​បំផ្ទុះ​គ្រាប់​នេះ​មិនមែនជា​ករណី​ភេរវកម្ម​ឡើយ​។
​គ្រាប់បែក​ពីរ​គ្រាប់​ត្រូវគេ​បំផ្ទុះ​កណ្តាល​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​យប់​ថ្ងៃ​សៅរ៍​ទី ៦​ខែឧសភា ដោយ​វា​បានសម្លាប់​មនុស្ស​ពីរ​នាក់​និង​បណ្តាល​ឲ្យ​មនុស្ស​ប្រាំមួយ​នាក់​ផ្សេងទៀត​រងរបួស​ថែមទៀត​។​ យោងតាម​សារព័ត៌មាន Rappler ក្រោយពេល​មាន​ឧបទ្ទវ​ហេតុនេះ រដ្ឋាភិបាល​ហ្វីលីពីន បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​ហ្វីលីពីន​ប...
article_1721.txt
​ក្រុមហ៊ុន​ពាណិជ្ជកម្ម​គ្រប់គ្រង​ដោយ​រដ្ឋ PT Perusahaan Perdagangan របស់​ឥណ្ឌូណេស៊ី និង​ក្រុមហ៊ុន​រុស្ស៊ី Rostec បាន​ចុះហត្ថលេខា​លើ​អនុស្សារណ​យោគយល់​គ្នា​មួយ ជុំវិញ​ការទិញ​លក់​យន្តហោះ​ចម្បាំង Sukhoi SU-35 ដែល​ឥណ្ឌូណេស៊ី​ចង់បាន​ពី​រុស្ស៊ី​។ រុស្ស៊ី ដែល​កំពុង​រង​ទណ្ឌកម្ម​ពី​សំណាក់​អាមេរិក ចង់បាន​ការដោះដូរ​ផលិតផល​កសិកម្ម​...
​ទណ្ឌកម្ម​របស់​អាមេរិក និង​អឺរ៉ុប បាន​ប៉ះពាល់​សេដ្ឋកិច្ច​រុស្ស៊ី​មួយផ្នែកធំ និង​បង្ក​ជា​កង្វះ​ផលិតផល​កសិកម្ម​ទៀត​ផង​។ ដោយសារ​កង្វះ​ផលិតផល​សម្រាប់​បំពេញតម្រូវការ​ក្នុងស្រុក រុស្ស៊ី​បានស្នើ​ទៅកាន់​ឥណ្ឌូណេស៊ី​ឲ្យ​នាំចូល​ផលិតផល​កសិកម្ម​ដែល​ខ្លួន​មាន​ទៅកាន់​ទីផ្សារ​របស់​រុស្ស៊ី ដើម្បី​ទូទាត់​ជាមួយ​ថ្លៃ​យន្តហោះ​ចម្បាំង Sukho...
article_1722.txt
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ដែលជា​មេដឹកនាំ​ជាក់ស្តែង​មានអំណាច​ពិតប្រាកដ​លោកស្រី អ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) សង្ឃឹមថា​ប្រព័ន្ធគ្រប់គ្រង​បែប​សហព័ន្ធ​ដូច​នៅ​កា​ដា​ណា​ប្រហែល​អាច​បញ្ចប់​ជម្លោះ​និង​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា​បាន​។ ប៉ុន្តែ​ការឈាន​ទៅ​បង្កើត​សហភាព​សហព័ន្ធ​ប្រជាធិបតេយ្យ​នៅ​មី​យ៉ាន់​ម៉ា​...
​សប្តាហ៍​នេះ​មេដឹកនាំ​ជាក់ស្ដែង​របស់​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ ជី បាន​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau ដើម្បី​សិក្សា​ស្វែងយល់​ពី​ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាល​បែប​សហព័ន្ធ​នៅ​កាណាដា​។ លោកស្រី​ជឿជាក់ថា​ប្រព័ន្ធគ្រប់គ្រង​បែបនេះ​នឹង​បង្កើត​ស្ថិរភាព​នៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។​ ​យោងតាម​សារព័ត៌ម...
article_1723.txt
កិច្ចប្រជុំ​ប្រទេស ២០ នៅ Hamburg អាល្លឺម៉ង់ បិទ​បញ្ចប់​ទៅដោយ​ចម្រូងចម្រាស ហើយ​គ្មាន​ឡើយ​ជំហរ​រួមគ្នា​ជា​ធ្លុង​មួយ​លើ​បញ្ហា​ចម្បង​ដូចជា​ពាណិជ្ជកម្ម​សេរី និង​ការប្រែប្រួល​អាកាសធាតុ​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅតែ​រក្សា​ជំហរ​រឹងត្អឹង​លើ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ និង​ការអនុវត្ត​វិធានការ​គាំពារ​និ...
​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​រីកចម្រើន​ទាំង ២០ (G-20) នៅ​អាល្លឺម៉ង់​ក្លាយជា​អាប់អួរ​មួយ​ដោយ​ចលនា​បាតុកម្មហិង្សា​ក្បែរ​កន្លែង​ប្រជុំ និង​កម្តៅ​ក្នុង​បន្ទប់​ប្រជុំ​ពេលដែល​មេដឹកនាំ​ចរចា​មិនសូវ​ត្រូវរ៉ូវ​គ្នា​លើ​បញ្ហា​ពិភពលោក​ជាច្រើន​តាំងពី​ពាណិជ្ជកម្ម សន្តិសុខ និង​បរិស្ថាន​នោះ​។ ​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​បញ្ជាក់...
article_1724.txt
​ក្រុមហ៊ុន​បណ្តាញ​សង្គម Facebook បាន​បង្កើត​ក្រុម​ពិសេស​មួយ​នៅ​ឥណ្ឌូណេស៊ី​ដើម្បី​ជួយ​ការពារ និង​គ្រប់គ្រង​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នឹងត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខនេះ ។ ផែនការ​ចាត់តាំង​នេះ ធ្វើឡើង​ក្រោម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ។
​ការចែករំលែក​ព័ត៌មាន​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម ជាពិសេស តាមរយៈ​ហ្វេ​ស​ប៊ុ​ក បាន​ក្លាយជា​ក្តីបារម្ភ​មួយ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដែល​កំពុងតែ​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ។ ក្តីបារម្ភ​នេះ ត្រូវបាន​រំពឹងថា នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នា...
article_1725.txt
​ខ្មាន់កាំភ្លើង​ម្នាក់​បានធ្វើ​សកម្មភាព​បាញ់ប្រហារ និង​ដុត​បន្ទប់​កាស៊ីណូ​មួយកន្លែង​កណ្តាល​ក្រុង​ម៉ានីល​បណ្តាល​ឲ្យ​មនុស្ស ៣៤​នាក់​ស្លាប់ និងយ៉ាងហោចណាស់ ៣០​នាក់​ផ្សេងទៀត​រងរបួស​។  មនុស្ស​ ៣៤​នាក់ស្លាប់នោះមិនស្លាប់ដោយសារការបា​ញ់​ប្រហារ​ឡើយ តែដោយសារ​ឈ្លក់​ផ្សែងប៉ុណ្ណោះ។ ប៉ូលិស​ជាតិ​ហ្វីលីពីន​អះអាងថា វា​ជា​ករណី​ប្លន់ ប៉ុន្...
​សាកសព​មនុស្ស ៣៤ នាក់​ត្រូវបាន​គេ​រកឃើញ​ក្នុង​បន្ទប់​កាស៊ីណូ​មួយកន្លែង​ស្ថិតនៅ​កណ្តាល​រដ្ឋធានី​ម៉ានីល​ថ្ងៃ​សុក្រ​ទី ២ មិថុនា ក្រោយ​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់រះ​និង​ចាក់​សាំង​ដុត​បន្ទប់​។ ខ្មាន់កាំភ្លើង​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ហើយ​ជននេះ​បាន​ដុត​ខ្លួនឯង​ដល់​ស្លាប់​ក្រោយ​ធ្វើ​សកម្មភាព​។​ ​បើ​យោ...
article_1726.txt
លោកស្រី Laura Flessel ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​កីឡា​ក្នុង​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Edouard Philippe ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ លោកស្រី Flessel ជា​អតីត​កីឡាការិនី​ចាក់សាប (​គុន​ដាវ​) ដ៏​កំពូល​ម្នាក់​របស់​បារាំង ដែល​ធ្លាប់​មេដាយមាស​អូឡាំពិក មេដាយម...
​ក្នុង​វ័យ​៤៥​ឆ្នាំ លោកស្រី Laura Flessel ដែលមាន​ស្រុកកំណើត​នៅ​តំបន់ Guadeloupe បានធ្វើ​សកម្មភាព​កីឡា​យ៉ាងសកម្ម​ដើម្បី​បំផុសបំផុល​អ្នកបោះឆ្នោត​ឲ្យ​គាំទ្រ​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បើទោះបីជា​គាត់​មិនមែនជា​សមាជិក​បក្សនយោបាយ​ណាមួយ​ក៏ដោយ​។​ ​ជោគជ័យ​ដ៏​ធំធេង​របស់​លោកស្រី Laura Flessel ក្នុង​អាជីព​ជា​កីឡាការិនី​ចាក់សាប​កំ...
article_1727.txt
ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ថ្លែង​មុនពេល​ចាក​ចេញពី​រុស្ស៊ី​ត្រឡប់មក​ហ្វីលីពីន​វិញ​ថា ការអនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​កោះ​មិន​ដា​ណាវ (Mindanao) អាចមាន​រយៈពេល​ដល់​មួយឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​ភេរវកម្ម​។ លោក​សង្កត់ធ្ងន់ថា លោក​នឹង​កាច​សាហាវ​បន្តិច​ហើយ​ពេល​កម្ចាត់​ភេរវកម្ម​នេះ ហើយ​ច្ប...
​យប់​ថ្ងៃ ២៣ ឧសភា ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ស​ម្រេច​ប្រកាស​ដាក់​កោះ​មិន​ដា​ណាវ​ទាំងមូល​ក្រោម​ច្បាប់អាជ្ញាសឹក ដើម្បី​ឆ្លើយតប​ចំពោះ​ការបន្ត​ប្រយុទ្ធ​គ្នា​រវាង​ក្រម​ភេរវជន Maute ជាមួយ​ក្រុម​ទាហាន​រដ្ឋាភិបាល​។ ទាហាន​ពីរ​នាក់ និង​ប៉ូលិស​ម្នាក់​ត្រូវបាន​ក្រុម​នេះ​សម្លាប់​ក្នុង​ប្រតិបត្តិការ​សឹក​នា​ថ្ង...
article_1728.txt
​ប្រធានាធិបតី​បារាំង​ជាប់ឆ្នោត លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នា​ថ្ងៃទី​១៥ ខែឧសភា​នេះ បានតែងតាំង​លោក Édouard Philippe មកពី​គណបក្ស​សាធារណរដ្ឋ ជា​នាយករដ្ឋមន្ត្រី​។
​ ​លោក Édouard Philippe អាយុ​៤៦​ឆ្នាំ ជា​អភិបាលក្រុង Havre និង​ជា​តំណាងរាស្ត្រ​ប្រចាំ​មណ្ឌល​ទី​៧​នៃ​តំបន់ Seine-Maritime ក្នុង​កូតា​សម្ព័ន្ធ​ចលនា​ប្រជាជន (UMP) ដែល​ក្រោយមក​ប្តូរ​ទៅ​គណបក្ស​សាធារណរដ្ឋ​។ ​នា​យុទ្ធនា​ការបោះឆ្នោត លោក Philippe ជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់លោក Alain Juppe។ នេះជាលើក​ដំបូងដែល​លោក​ប្រធានាធិ...
article_1729.txt
មន្ត្រី​យោធា​ជាន់ខ្ពស់​ចិន​បាន​អះអាងថា យោធា​ចិន​គ្មាន​ទំនាក់ទំនង​សូម្បីតែ​បន្តិច​សោះ​ជាមួយ​យោធា​កូរ៉េខាងជើង​។ ការលើកឡើង​នេះ​កើតឡើង​ក្រោយ​ពេលដែល​កូរ៉េខាងជើង​សម្រេច​ជោគជ័យ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​ដល់​ទឹកដី​អា​ឡា​ស្ការ​អាមេរិក​នោះ​។
« មិនដែល​ទាក់ទង​គ្នា​ទេ​។ យើង​គ្មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ឡើយ​ឥឡូវនេះ​»​។ នេះ​ជាការ​ឆ្លើង​តប​របស់លោក Zhou Bo មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​កងទ័ព​រំដោះប្រជាជន​ចិន​ពេលដែល​អ្នកសារព័ត៌មាន​សួរថា «​តើ​ទំនាក់ទំនង​ប្រភេទ​ណាខ្លះ​ដែល​យោធា​ចិន​មាន​ជាមួយ​កូរ៉េខាងជើង​ក្នុងនាម​ជា​មិត្ត​ជាតិ​ខាង​?»​។ ​ក្នុងនាម​ជា​ប្រធាន​មជ្ឈមណ្ឌល​...
article_173.txt
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាថ្ងៃទី២៩ វិច្ឆិកា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Andrey Belousov ដែលកំពុងដឹកនាំគណៈប្រតិភូយោធារុស្ស៊ីទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយ និងឈានដល់ការឯកភាពគ្នាលើបញ្ហាដូចជា ការអភិវឌ្ឍបន្ថែមទៀតនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកូរ៉េខាងជើង និងរុស្ស៊ី ក្នុងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបរិយាកាសសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាការការពារអធិបតេយ្...
article_1730.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៤ ខែសីហា បាន​ផ្ញើលិខិត​ជូនដំណឹង​ស្ដីពី​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ទៅកាន់​អង្គការសហប្រជាជាតិ​ហើយ​។ ក្នុង​រយៈពេល​ចរចា​ចាកចេញ​នេះ អាមេរិក​នឹង​បន្ត​ចូលរួម​ប្រជុំ និង​ចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​។ អាមេរិក​ក៏​ចំហរទ្វារ​ចូលរួម​ក្នុង​កិច្ចព្រម...
​ពីរ​ខែក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​ជូនដំណឹង​ពី​ការចាកចេញ​នេះ​ទៅកាន់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​ហើយ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ ក៏បាន​ទុក​ច្រក​មួយ​ដើម្បី​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​វិញ​ដែរ ហើយ​អាមេរិក​នឹង...
article_1731.txt
​ថៃ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ប្រើ​សត្វ​ដំរី​ច្រើនជាងគេ​នៅ​តំបន់​អាស៊ី​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​។​ចំនួន​ដំរី​ដែល​បម្រើ​វិស័យ​ទេសចរណ៍​ថៃ ស្មើ​ពីរដង​នៃ​ចំនួន​សត្វ​ដំរី​នៅ​ប្រទេស​ផ្សេងទៀត​នៅ​តំបន់​អាស៊ី​ដែល​ត្រូវគេ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​រួមបញ្ចូល​គ្នា​។ រឿង​ដែល​គួរ​ឲ្យ​បារម្ភ​នោះ ដំរី​មួយ​ភាគ​ធំ​ម...
​ដំរី​ចំនួន​២១៩៨ ក្បាល​ត្រូវបាន​ថៃ​ប្រើប្រាស់​ក្នុង​វិស័យ​ទេសចរណ៍​របស់ខ្លួន ហើយ​ថៃ​ក៏​អាច​រកចំណូលបាន​ចន្លោះ​ពី ពីរ​ទៅ​បី​លាន​ដុល្លារ​ដែរ​ដោយ​ប្រើ​ដំរី​សម្រាប់​សម្ដែង​និង​ដឹក​ភ្ញៀវ​ទេសចរណ៍​។ ប៉ុន្តែ​អ្វី​ដែលជា​បញ្ហា​នោះ ថៃ​មិនបាន​យកចិត្តទុកដាក់​សុខុមាលភាព​សត្វ​ដំរី​ទាំងនេះ​ទេ​។​ ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​AFP ដំរី​ដែល​ថៃ...
article_1732.txt
​ទោះ​រយៈពេល ២៨  ក៏ដោយ ព្រឹត្តិការណ៍​តក់ស្លុត​សម្លាប់​រង្គាល​ក្រុមបាតុករ​នៅក្នុង​ទីលាន​ធាន​អាន​មេន (Tiannmen)​នៅតែ​រសើប​ខ្លាំង​សម្រាប់​មេដឹកនាំ​ចិន​។ រដ្ឋាភិបាល​និង​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​ប្រាកដ​ណាស់ មិន​ចង់​លឺ​ការលើកឡើង​បញ្ហា​សម្លាប់​រង្គាល​នៅ​ធាន​អាន​មេន​ទៀតឡើយ ហើយ​រាល់​ឆ្នាំ​គ្មាន​ប្រជាជន​ណា​អាច​ប្រារព្ធ​ខួប​រំលឹក​ឬ...
​ថ្ងៃនេះ​ជា​ខួប​លើក​ទី ២៨ នៃ​ព្រឹត្តិការណ៍​ធាន​អាន​មេន ដែលជា​ថ្ងៃ​រដ្ឋាភិបាល​ចិន​សម្លាប់​រង្គាល​ប្រជាជន​ខ្លួន​នៅ​កណ្តាល​ក្រុង​ប៉េកាំង​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​។ ថ្វីបើ​កន្លង​ហួស ជិត​បី​ទសវត្សរ៍​ក៏ដោយ ស្លាកស្នាម​ឈឺចាប់​នេះ​មិនបាន​រលាយបាត់​ពី​ក្នុង​ចិត្ត​ប្រជាជន​ចិន​ដែល​បាត់បង់​បងប្អូន​ក្នុង​ព្រឹត្តិការណ៍​នេះឡើយ​។ ពួកគ...
article_1733.txt
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា «​អាស៊ាន​»​ជា​អង្គការ​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ត្រូវ​បង្កើតឡើង​នៅក្នុង​ខែសីហា​ទី​៨​ឆ្នាំ​១៩៦៧ ដោយ​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក (Bangkok Declaration) ដោយ​រួមមាន​ថៃ សិង្ហ​បុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​ជា​ស្ថាបនិក​។
ប្រទេស​ទាំង​ប្រាំ​ផ្ដួចផ្ដើម​បង្កើត​អាស៊ាន​ដោយសារ​មូលហេតុ​មួយចំនួន​។ មូលហេតុ​ទីមួយ គឺ​ជម្លោះ​រវាង​ប្រទេស​ជាច្រើន​បាន​កើតឡើង​នៅក្នុង​តំបន់​ដូចជា ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី ហ្វីលីពីន​និង​ម៉ាឡេស៊ី សិង្ហ​បុរី​និង​ម៉ាឡេស៊ី​។ ជម្លោះ​ទាំងនេះ​គំរាមកំហែង​ដល់​សន្តិសុខ​និង​សន្តិភាព​ក្នុង​តំបន់​។ ​មូលហេតុ​ទី​ពីរ​គឺ សង្គ្រាមត្រជាក់​។ ...
article_1734.txt
អាមេរិក និង​កូរ៉េខាងត្បូង បានបង្ហាញ​ការ​សាទរ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៥ ខែសីហា​។ សមាជិក​ទាំង​១៥​ប្រទេស បាន​លើកដៃ​គាំទ្រ​ទណ្ឌកម្ម​ដែល​រៀបរៀង​ដោយ​អាមេរិក​ដែល​បាន​ពិភាក្សា​ជាមួយ​ចិន និង​មាន​គោលដៅ​កាត់បន្ថយ​ចំណូល​បានមកពី​ការនាំចេញ​របស់​កូរ៉េខាងជើង​។...
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត​ដោយ​សំឡេង​ឯកច្ឆន្ទ​ក្នុងការ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ថ្មី​នេះ​មាន​គោលដៅ​កាត់បន្ថយ​ប្រភព​ហិរញ្ញវត្ថុ​របស់​កូរ៉េខាងជើង​ដែល​បានមកពី​ការនាំចេញ​ផលិតផល​ផ្សេងៗ​។ ក្រោម​ទណ្ឌកម្ម​ថ្មី​នេះ ចំណូល​ប្រចាំឆ្នាំ​របស់​ក្រុង​ព្យុងយ៉ាង​ដែល​បានមកពី​ការនាំចេញ​ប...
article_1735.txt
​ក្រុមឃោសនា​របស់បេក្ខជន​ប្រធានាធិបតី​នាំមុខ​របស់​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា អ៊ី​ម៉ែ​ល​ខ្លួនត្រូវបាន​គេ hack ហើយ​ឯកសារ​ស្តីពី​ព័ត៌មាន​ផ្ទៃក្នុង​នៃ​ចលនានយោបាយ «En Marche» ក៏ត្រូវ​គេ​ទម្លាយ​ចេញ​ដែរ​។ ការចូល​លួច​ទិន្នន័យ​នេះ​កើតឡើង​ប្រហែល  មួយថ្ងៃ​កន្លះ​មុន​ការបោះឆ្នោត​...
​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​ពីរ​មកដល់​នៅ​ថ្ងៃអាទិត្យ​ទី ៧ ឧសភា​ស្អែក​នេះ​។ ប៉ុន្តែ​រឿងចម្រូងចម្រាស​កើតឡើង ក្រោយ​ពេលដែល​ជនអនាមិក​លួច​ចូល​យក និង ទម្លាយ​ទិន្នន័យ​ព័ត៌មាន​ផ្ទៃ​ក្នុងនៃ​ចលនានយោបាយ En Marche ​របស់​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​។ រុស្ស៊ី​ក្លាយជា​មុខសញ្ញា​នៃ​ការចោទប្រកាន់​...
article_1736.txt
​បន្ទាប់ពី​លក់​នាវា​យោធា​ផលិត​ក្នុងស្រុក​ចំនួន​ពីរ​គ្រឿង​ឲ្យ​ហ្វីលីពីន ឥណ្ឌូណេស៊ី​កាន់តែ​មានមុខ​មាត់ ហើយ​ប្រទេស​ជាច្រើន​បញ្ជា​ទិញ​នាវា​ពី​បងធំ​អាស៊ាន​មួយ​នេះ​។ អតិថិជន​ថ្មី​របស់​ឥណ្ឌូណេស៊ី​មាន​ទាំង​រដ្ឋ​ជិតខាង​ក្នុង​តំបន់​អាស៊ាន​ផង និង​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​អាហ្វ្រិក​ថែមទៀត​។ បច្ចុប្បន្ន​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូណេស៊ី​ដែ...
​ក្រុមហ៊ុន​រដ្ឋ​ឥណ្ឌូណេស៊ី PT PAL ដែល​ផលិត​នាវា​យោធា​ទទួលបាន​ការបញ្ជាទិញ​ជាច្រើន​ពី​សំណាក់​បណ្តា​ប្រទេស​អាស៊ាន​និង​ប្រទេស​តំបន់​អាហ្វ្រិក​មួយចំនួន​ផង​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា ឥណ្ឌូណេស៊ី កំពុង​រីកមុខ​រីក​មាត់​កាន់តែខ្លាំង និង​កំពុង​ដើរ​ឆ្ពោះទៅ​ក្លាយជា​ប្រទេស​ផលិត​និង​នាំចេញ​អាវុធ​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​ផងដែរ​។​ មាន​ទី...
article_1737.txt
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចោទប្រកាន់​កាតា​ជាថ្មីទៀត​ពាក់ព័ន្ធ​ការគាំទ្រ​ភេរវជន ដោយ​ជំហរ​នេះ​ផ្ទុយ​ទាំងស្រុង​ពី​រដ្ឋមន្ត្រីការបរទេស​របស់លោក​ដែល​ព្យាយាម​បន្ថយកម្តៅ​ការទូត​រវាង​កាតា​និង​រដ្ឋ​អារ៉ាប់​។ មេដឹកនាំ​អាមេរិក​រូបនេះ​ហាក់​មិន​ខ្វាយខ្វល់​ពី​ការទូត​ឡើយ ហើយ​សម្តី​របស់លោក​អាច​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អាមេរិក​និង...
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ព្រលះ​កាតា​មួយ​ប្រ៉ា​វ​ទៀត​ពាក់ព័ន្ធ​ការផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ចលនា​ជ្រុលនិយម​និង​ក្រុម​ភេរវជន​ផង​។ ជំហរ​របស់​ប្រធានាធិបតី​រូបនេះ​ផ្ទុយ​ទាំងស្រុង​ពី​ជំហរ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន (Rex Tillerson)​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធានាធិ...
article_1738.txt
​ដូ​ណា​ល់ ត្រាំ  ប្រកាស​បញ្ជូន​រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ឲ្យ​ជួយ​សម្របសម្រួល​ជម្លោះ​ការទូត​រវាង​កាតា​និង​ក្រុម​រដ្ឋ​អារ៉ាប់​មួយចំនួន​ដែលជា​បក្សពួក​អា​រ៉ា​ប៊ី​សា​អូឌីត​។ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា លោក រិច ធី​ល័​រ​សិន (Rex Tillerson) នឹងមាន​តួនាទី​បែបណា​ឲ្យ​ប្រាកដ​ឡើយ​ក្នុង​ការជួយ បញ្ចៀស​ជម្លោះ​ធ្ងន់ធ្ងរ​នោះ ព្រោះ​ដូ​...
​ប្រមុខ​ការទូត​អាមេរិក រិច ធី​ល័​រ​សិន នឹង​ក្លាយជា​តំណាង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចេញមុខ​ជួយ​សម្រុះសម្រួល​បញ្ចប់​ជម្លោះ​ការទូត​រវាង​កាតា​និង​បណ្តា​ក្រុម​រដ្ឋ​អារ៉ាប់​ដែលជា​សម្ព័ន្ធមិត្ត​អា​រ៉ា​ប៊ី​សា​អូឌីត​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុង​វ៉ាស៊ីនតោន​បង្ហាញ​ជំហរ​ជួយ​ដោះស្រាយ​បញ្ហា​ការទូត​រវាង​កាតា​និ...
article_1739.txt
​មន្ត្រី​អាម​រិ​កបាន​ទទួលស្គាល់ថា​កង​កម្លាំង​ពិសេស​អាមេរិក​ចូលរួម​ជួយ​គាំទ្រ​កងទ័ព​ហ្វីលីពីន​ដើម្បី​រំដោះ​ទីក្រុង Marawi ពី​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្លាម​។ ការសម្រេច​បោះដៃ​ជួយ​ទាហាន​ហ្វីលីពីន​នេះ កើតឡើង​ខណៈដែល​ហ្វីលីពីន​បន្ត​ស្លាប់បាត់​បង់ជីវិត​ក្នុង​សមរ​ភូមិប្រឆាំង​ក្រុម​ភេរវជន​នេះ​ផង​។ ថ្វី​មិនបាន​ចូ...
​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ភេរវជន​នៅ​ក្រុង Marawi ឈាន​ចូលដល់​សប្តាហ៍​ទី​បី តែ​ស្ថានការណ៍​ហាក់​មិន​ធូរស្បើយ​សោះ​។ ហេតុនេះហើយ​កងកម្លាំង​ពិសេស​អាមេរិក​ក៏​សម្រេច​ជួយ​គាំទ្រ​ទាហាន​ហ្វីលីពីន​ខាង​ផ្នែក​បច្ចេកទេស​ដើម្បី​ឈានទៅ​បោសសម្អាត​ក្រុម​ភេរវជន Maute បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ​ឬ​ក្រុម​រដ្ឋ​ឥស្ល...
article_174.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_1740.txt
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ឯកភាពគ្នា​បង្កើន​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែល​បន្ត​កម្មវិធី​នុយក្លេអ៊ែរ និង​ការសាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​។ ក្នុងជំនួប​ថ្ងៃទី​២៦ ខែឧសភា លោក ត្រាំ ដែល​ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅតែ​ចាត់ទុក​បញ្ហា​នុយក្លេអ៊ែ​កូរ៉េខា...
​ឆ្លៀតពេល​ចូលរួម​កិច្ចប្រជុំ​មហាអំណាច​សេដ្ឋកិច្ច​ទាំង​៧ (G7) នៅ​អ៊ីតាលី ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ជួបពិភាក្សា​ទ្វេភាគី​លើ​បញ្ហា​មួយចំនួន​រាប់ទាំង​វិបត្តិ​នុយក្លេអ៊ែ​កូរ៉េខាងជើង​ផង​។ នេះ​ជា​លើក​ទី​ពីរ ដែល​មេដឹកនាំ​ជប៉ុន និង​អាមេរិក ជួបគ្នា បន្ទាប់ពី​បាន​ជួបគ្នា​ម្ដ...
article_1741.txt
​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បន្ត​ឡើងក​ម្ដៅ​ខ្លាំង ក្រោយ​កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​កាលពី​សប្ដាហ៍​មុន​។ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង សុទ្ធតែ​បង្ហាញ​ជំហរ​ចរចា ដើម្បី​បញ្ចប់​វិបត្តិ​នេះ តែ​ក៏​បានដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅវិញទៅមក មុននឹង​ចូល​តុ​ចរចា​វិញ​។ អាមេរិក បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ឈប់​សាកល្បង​នុយក្លេអ៊ែរ...
​បេសកជន​រង​របស់​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៩ ខែឧសភា បាន​ហៅ​នយោបាយ​បង្ក​សត្រូវ​របស់​អាមេរិក​ដែល​ដាក់​លើ​កូរ៉េខាងជើង​រាប់​ឆ្នាំ​ជា​ឬ​សគល់​នៃ​បញ្ហា ដែល​កំពុង​កើតឡើង​នៅ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង បាន​ប្រាប់​ឲ្យ​អាមេរិក​បញ្ចប់​នយោបាយ​បែបនេះ​ទៅ ទើប​ខ្លួន​អាច​ចូល​តុ​ចរចា​តាម​ការអំពាវនាវ​រប​ស់​អាមេរិក​បា...
article_1742.txt
​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក Boris Jonhson បានបញ្ជាក់​ថ្ងៃ​អង្គារ​ទី​៦​មិថុនា​ថា វា​គ្មាន​ហេតុផល​អ្វី​ត្រូវ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មកកាន់​អង់គ្លេស​ឡើយ ទោះ ត្រាំ បាន​រិះគន់​សម្តី​លោក​ចៅហ្វាយក្រុង​ឡុង​ដ៍ Sadiq Khan ពាក់ព័ន្ធ​ការវាយប្រហារ​នៅ​ស្ពាន​ទីក្រុង​ទ្បុ​ង​ដ៍ ក៏ដោយ​។​
​ទំនាស់​ពាក្យសម្តី​រវាង​អភិបាលក្រុង​ឡុង​ដ៍​និង​ប្រធានាធិបតី​អាមេរិក​ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​អង់គ្លេស​បាន​ឈាន​ការទាមទារ​ឲ្យ​មានការ​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​អង់គ្លេស​ផង​។ ប៉ុន្តែ​ប្រមុខ​ការទូត​អង់គ្លេស​បាន​អះអាងថា វា​គ្មាន​ការផ្លាស់ប្តូរ​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខរដ្ឋ​អាមេរិក​នៅ​អង់គ្លេស​...
article_1743.txt
​ភ្នំពេញ​៖ ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេលខាងមុខ តប​តាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា​លោក ប្រាក់ សុខុន​។ ប៉ុន្តែ​មិនទាន់​មានការ​កំណត់ពេល​វេលា​នៅឡើយ​ទេ​។​
​ក្រសួងការបរទេស ដែល​បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ដំណើ​ទស្សនកិច្ច​លោក ប្រាក់ សុខុន នៅ​មី​យ៉ាន​ម៉ា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​លោកជំទាវ អ៊ុង​សាន ស៊ូ​ជី មក​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្របរ​បស់​លោកជំទាវ ហើយ​លោកជំទាវ ក៏​ទទួលយក​ការអញ្ជើញ​នេះ​ដោយ​រីករាយ​»​។​ ​កាលពី​អំឡ...
article_1744.txt
​យោធា​ហ្វីលីពីន​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី ២៨ ឧសភា​ថា កងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដណ្តើម​គ្រប់គ្រង​ទីក្រុង Marawi បាន​ទាំងស្រុង​ហើយ ហើយ​ការប្រយុទ្ធ​គ្នា​នឹង​ចប់​ឆាប់ៗ​។ ការប្រយុទ្ធ​គ្នា​ចាប់ផ្តើម​តាំងពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ហើយ​នៅ​ចុង​សប្តាហ៍​នេះ​កងទ័ព​ហ្វីលីពីន​ចាប់ផ្តើម​បង្កើន​ការប្រយុទ្ធ​ដោយ​ប្រើ​យ...
​ក្រោយ​ការប្រយុទ្ធ​តទល់​គ្នា​អស់​រយៈពេល​ជិត​មួយ​សប្តាហ៍ កងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ដណ្តើម​កានកាប់​ទីក្រុង Marawi បាន​ទាំងស្រុង​ពី​ក្រុម Maute ជា​បណ្តាញ​ក្រុម​ភេរវជន​ដែ​ស្ហ (Daesh) ឬ​រដ្ឋ​ឥស្លាម​ហើយ​។ ការប្រយុទ្ធ​គ្នា​នៅ​បន្ត​នៅឡើយ​ប៉ុន្តែ​វា​នឹង​ចប់​ឆាប់ៗ​នេះ​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី Anadolu អ្នកនា...
article_1745.txt
អ្នកណាក៏ដោយ ដែលហ៊ានបោះពុម្ភផ្សាយអ៊ីម៉ែលសម្ងាត់ក្រុមឃោសនារបស់បេក្ខជនប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលត្រូវគេលួចនិងទម្លាយចេញពីថ្ងៃសុក្រនឹងប្រឈមមុខការចោទប្រកាន់ព្រហ្មទណ្ឌថែមទៀត។ នេះជាវិធានការក្តៅរបស់អាជ្ញាធរបារាំងដែលដាក់ចេញដើម្បីធានាថា ការបែកធ្លាយព័ត៌មាននេះមិនមានប៉ះពាល់លទ្ធផលបោះឆ្នោតទេ។
អាជ្ញាធរបារាំងបានដុតដៃដុតជើងប្រឹងធ្វើយ៉ាងណាទប់ស្កាត់ការបោះពុម្ភផ្សាយនិងចែកចាយព័ត៌មានផ្ទៃក្នុងរបស់ក្រុមឃោសនារបស់បេក្ខជនប្រធានាធិបតីកណ្តាលនិយម អេម៉ានុយអែល ម៉ាក្រុង ដែលត្រូវបានគេលួចនិងទម្លាយចេញតាមអ៊ីនធឺណិតនោះ។ អ្នកណាហ៊ានបោះពុម្ភផ្សាយនឹងត្រូវជាប់ពិរុទ្ធនិងទទួលទោសទណ្ឌតាមបទព្រហ្មទណ្ឌថែមទៀត។ គណៈកម្មការរៀបចំការបោះឆ្នោតបារាំង ប...
article_1746.txt
​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែសីហា បាន​ដោះលែង​គ្រូ​គង្វាល​គ្រិស្តសាសនា​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ Hyeon Soo Lim ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​បម្រើ​ពលកម្ម​ធ្ងន់​មួយជីវិត​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា​ការដោះលែង​នេះ​មាន​ទំនាក់​ទំនងជា​ស្ថានការណ៍​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង​ឬ​យ៉ាងណា​ឡើយ ដោយ​ក្រុង​ព្យុងយ៉ាង​គ្រាន់តែ​បាន​ប...
​លោក Hyeon Soo Lim អាចារ្យ​គ្រិស្តសាសនា​សញ្ជាតិ​កាណាដា​ដើមកំណើត​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់​ឲ្យ​ជាប់ទោស​បំពេញការងារ​ធ្ងន់​មួយ​ជី​វិកាល​ពី​ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ត្រូវការ​ចោទប្រកាន់ថា​មានបំណង​ផ្ដួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថ...
article_1747.txt
​មនុស្ស ២៤ នាក់​បាន​រងរបួស​ដោ​យ​សារ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ  Phramongkutklao នៅ​ទីក្រុង​បាងកក នា​ថ្ងៃទី ២២ ខែឧសភា​នេះ​។ ការ​បំផ្ទុះ​គ្រាប់​នេះ​កើតឡើង​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​ពីរ​គ្រាប់​នៅ​ខេត្ត​ភាគខាងត្បូង​ប្រទេស​ថៃ ហើយ​វា​ក៏​ចំ​ខួប​បី​ឆ្នាំ​នៃ​ការធ្វើ​រដ្ឋប្រហារ​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​...
​គ្រាប់បែក​មួយ​គ្រាប់​បាន​ផ្ទុះឡើង​នៅក្នុង​មន្ទីរពេទ្យ Phramongkutklao បង្ក​ឲ្យ​មាន​មនុស្ស ២៤​នាក់​រងរបួស​នា​ថ្ងៃទី ២២ ខែ ឧសភា​ ​។ គេ​ដឹងថា Phramongkutklao ជាម​ន្ទីរ​ពេទ្យ​យោធា​ដែល​សម្បូរ​ដោយ​មន្ត្រី​យោធា​ចូលនិវត្តន៍​ចូល​ព្យាបាល​ផងដែរ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​ក្រុមប៉ូលិស​ជំនាញ​គ្រឿងផ្ទុះ​លោក Kamthorn A...
article_1748.txt
​ម៉ាឡេស៊ី​ចាប់ខ្លួន​ពលករ​ខុសច្បាប់​ជាង​២០០០​នាក់​ដែល​មកពី​បណ្ដា​ប្រទេសជិតខាង និង​ត្រៀម​បញ្ជូន​ពួកគេ​ទៅ​ស្រុក​វិញ​។ គេ​ព្រួយបារម្ភ​ថា ការបង្ក្រាប​ពលករ​ខុសច្បាប់​នេះ​អាច​នឹង​ជំរុញ​ឲ្យ​ពលករ​ទាំង បន្ត​លាក់ខ្លួន និង ប្រឈមមុខ​នឹង​ការជួញដូរ​មនុស្ស​ពី​ក្រុម​ទុច្ចរិត​ផង​។​
​ក្រៅពី​ថៃ ម៉ាឡេស៊ី​កំពុង​ពង្រឹង​វិធានការ​បង្ក្រាប​ពេល​ករ​ខុសច្បាប់​ដែល​ឆ្លងដែន​មកពី​ប្រទេសជិតខាង​ដើម្បី​មក​ធ្វើការ​ងារ​នៅ​ម៉ាឡេស៊ី​នោះ​។ ពលករ​ច្រើន​ពាន់​នាក់​ហើយ​ដែល​ត្រូវបាន​ចាប់ខ្លួន និង​អាច​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូនទៅ​ស្រុក​វិញ​ផងដែរ​។​ ​ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រីជាន់ខ្ពស់​ផ្នែក​អន្តោប្រវេសន៍​ម៉ាឡេស៊ី​លោក​Sar...
article_1749.txt
អាមេរិក តួ​ក​គី និង​អ៊ីរ៉ង់ បាន​រិះគន់​រដ្ឋ​អារ៉ាប់​ចំនួន​បួន​មាន​អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត អេ​ហ្ស៊ី​ប និង​បា​រ៉ែ​ន ដែល​បានដាក់​លក្ខខណ្ឌ​១៣​ចំណុច​ឲ្យ​កាតា​បំពេញ​តាម​ឲ្យ​ត្រឹមត្រូវ​បើ​ចង់ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​។ លក្ខ​ខណ​ទាំង​១៣​ចំណុចរួម​មានការ​ទា​ម​ទារ​ឲ្យ​កាតា​ផ្ដាច់ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ ប...
​ការទាមទារ​ទាំង​១៣​ចំណុច​របស់​រដ្ឋ​អារ៉ាប់​ចំនួន​៤​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវបាន​ទាត់ចោល​ដោយ​កាតា ដោយ​ចាត់ទុកជា​ការទាមទារ​គ្មាន​ហេតុផល​អ្វី​សោះ​។ អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន អារ៉ាប់​រួម​អេ​មី​រ៉ា​ត និង​អេ​ហ្ស៊ី​ប បានដាក់​លក្ខខណ្ឌ​ទាំង​១៣​ចំណុច​ឲ្យ​កាតា​ដើម្បី​ស្ដារ​ទំនាក់ទំនង​ឡើងវិញ បន្ទាប់ពី​ត្រូវ​កាត់ផ្ដាច...
article_175.txt
លោក ដូណាល់ ត្រាំ បានជ្រើសរើសអ្នកអភិវឌ្ឍន៍អចលនទ្រព្យលោក Charles Kushner ដែលជាឪពុករបស់កូនប្រសារខ្លួន Jared Kushner ធ្វើជាឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសបារាំង។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ បានសរសើរជំនាញចរចា និងបទពិសោធន៍អាជីវកម្មរបស់លោក Charles Kushner ដោយជឿជាក់ថា គុណសម្បត្តិទាំងនេះ ផ្តល់អត្ថប្រយោជន៍ដល់អាម៉េរិក។ លោក ត្រាំ បានសរសេរថា ៖«លោកជាអ្នកដឹកនាំអាជីវកម្មដ៏ល្អម្នាក់ សប្បុរសជន និងជាអ្នកចរចាដ៏ប៉ិនប្រសប់ ដែលអាចតំណាងឱ្យ...
article_1750.txt
​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​ចុះផ្សាយ​អត្ថបទ​វាយប្រហារ​វៀត​ណា​ម​ដែលជា​មិត្ត​ជិតខាង និង​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ខ្លាំង ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ដើមខែ​សីហា​កន្លងមក​។ មហា​យក្ស​ចិន​ខឹងសម្បារ​នឹង​វៀតណាម​ខ្លះ​ដែល​ប្រឹង​រំអុក​ឲ្យ​រដ្ឋមន្ត្រី​អាស៊ាន​ផ្សេងទៀត​បញ្ចូល​ចំណុច​រិះគន់​ចិន​ដោយ​ប្រយោល​ក...
​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ដែលមាន​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​រិះគន់​ចិន​ដោយ​ប្រយោជន៍​រឿង​ធ្វើ​យោ​ធូប​នីយកម្ម និង​វាតទី​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​ព្រួត​គ្នា​វាយប្រហារ​វៀតណាម​ជា​បន្តបន្ទាប់​។​ ​គេ​ដឹង​ច្បាស់​ថា ចិន​ក្តៅក្រហាយ​នឹង​វៀតណាម ព្រោះ​ខ្លួន​រំពឹងថា អាស៊ាន​នឹ...
article_1751.txt
បេក្ខជន​កណ្តាលនិយម​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានផ្តួលបេក្ខជនស្តាំនិយម​ជ្រុលលោកស្រី  ម៉ារីន ឡឺប៉ែន (Marine Le Pen) ក្នុងការ​បោះឆ្នោត​ជុំទី២ ថ្ងៃអាទិត្យ។ លោកទទួលបាន​សំឡេងគាំទ្រ​ចន្លោះពី ៦៥,៥ ទៅ ៦៦,១ភាគរយ បើតាមការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​ AFP។ ក្នុងវ័យ​ត្រឹម ៣៩ឆ្នាំ បេក្ខជន​កណ្តាលនិយម​រូបនេះនឹងក្...
​ ចុងក្រោយ​ លទ្ធផល​បោះឆ្នោត​ជុំទី២ ថ្ងៃអាទិត្យ​បង្ហាញ​ថា បេក្ខជន​កណ្តាលនិយម​និងជា​អតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង ឈ្នះ​ឆ្នោត​ជាប្រធានាធិបតីដោយបាន​សំឡេង​គាំទ្រ​ច្រើនជាង​៦០ ភាគរយឯណោះ។ លោកក្លាយជា​ប្រធានាធិបតី​ទី ២៥​ (ទី៨ ក្នុងរបបសាធារណរដ្ឋទីប្រាំ) របស់បារាំង ដែលមានវ័យក្មេង​បំផុត​ត្រឹមតែ​ ៣៩ ឆ្នាំ...
article_1752.txt
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ  (Rodrigo Duterte) ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ទៅកាន់​សហព័ន្ធរុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​ទី ២២ ខែឧសភា​នេះ​។ ក្នុង​ទស្សន​កិច្ចពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ លោក ឌូ​ទើ​តេ នឹង​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​រួមទាំង​កិច្ចព្រមព្រៀង​យោធា​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ដែរ​។ វា​...
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សហព័ន្ធរុស្ស៊ី​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ទី ២២ ឧសភា​នេះ​។ ប្រធានាធិបតី​ហ្វីលីពីន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​តប​តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ​ពូ​ទីន ហើយ​វា​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការប្រឹងប្រែង​ពង្រឹង​ចំណងមិត្តភាព​ជ...
article_1753.txt
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១៩ ខែឧសភា និយាយថា អាមេរិក នឹង​ដួលរលំ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​។ ចំពោះ​មូលហេតុ​វិញ លោក ឌូ​ទើ​តេ បាន​លើក​ហេតុផល​ថា អាមេរិក​ពោរពេញ​ដោយ​មនុស្ស​គ្រប់​ជាតិ​សាសន៍ ហើយ​អាច​បង្ក​ជា​ជម្លោះ​ផលប្រយោជន៍ និង​តម្លៃ ក្នុងចំណោម​ក្រុម​ជនជាតិ​ទាំង​នោះបាន​។ លោក ឌូ​ទើ​តេ ក៏​ឆ្លៀត​រិះគន់...
​ ​បន្ទាប់ពី​អាក់ខាន​មួយរយៈ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​រិះគន់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​ម្ដងទៀត​។ លោក ឌូ​ទើ​តេ បាន​វាយប្រហារ​ខ្លាំងៗ​លើ​ក្រសួងការបរទេស​អាមេរិក ដែល​តែង​ចេញមុខ​រិះគន់​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក ដែលមាន​មនុស្ស​រាប់ពាន់នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។ នៅ​...
article_1754.txt
​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ បានបង្ហាញ​ជំហរ​ស្របគ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដោយបាន​ថ្កោល​សកម្មភាព​របស់​កូរ៉េខាងជើង និង​បានស្នើ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៣ ខែសីហា រដ្ឋ​អាស៊ាន​ទាំង​១០ នៅតែ​ខ្វែងគំនិត​លើ​ជម្លោះ​ដែនទឹ...
​នៅ​ថ្ងៃទី​៥ ខែសីហា រដ្ឋមន្ត្រីការបរទេស​មកពី​រដ្ឋ​អាស៊ាន​ទាំង​១០ បាន​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​ម៉ានីល ក្នុង​កិច្ចប្រជុំ​លើក​ទី​៥០​របស់ខ្លួន​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន រដ្ឋមន្ត្រី​ទាំង​១០​ប្រទេស មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ទំនងជា​រដ្ឋ​សមាជិក​អាស៊ាន​ខ្លះ​ដែល...
article_1755.txt
អ្នកនយោបាយជើងចាស់និងជាប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in ឈ្នះឆ្នោតប្រធានាធិបតីនៅថ្ងៃ អង្គារទី ៩ ឧសភានេះដោយជំនួសតំណែងលោកស្រី ប៉ាក ហ្គឺន ហេដែលកំពុងរង់ចាំការកត់ទោសដោយសារពុករលួយ។ លោក Moon Jae-in ជាអ្នកនយោបាយដែលជឿលើនយោបាយការទូត ហើយលោកចង់ប្រើភាពទន់ភ្លន់បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើងដើម្បីដោះស្រាយវិបត្តិផង។
ចុងក្រោយលទ្ធផលបង្ហាញថា ប្រធានគណបក្សប្រជាធិបតេយ្យលោក Moon Jae-in បានទទួលសំឡេងគាំទ្រច្រើនក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃអង្គារនេះ។ លោកនឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីជាផ្លូវការនៅថ្ងៃពុធ ទី ១០ ឧសភាស្អែកនេះ ក្រោយការប្រកាសលទ្ធផលជាផ្លូវការ។ យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ក្នុងវ័យ ៦៤ ឆ្នាំ លោក Moon Jae-in ត្រូវបានគេស្...
article_1756.txt
យ៉ាង​ហោចណាស់​មនុស្សម្នាក់​ស្លាប់ ​និង​មនុស្ស​ជាច្រើ​ននាក់ផ្សេងទៀត​រងរបួស ក្នុងករណីផ្ទុះគ្រាប់​បែកពីរ​គ្រាប់​ផ្ទួនៗ​នៅ​ស្ថានីយ៍រថយន្ត​មួយ​នៅភាគខាងកើតរដ្ឋធានីហ្សាការតា​នៅយប់​ម៉ោង ៩ ថ្ងៃពុធទី ២៤​ ឧសភានេះ។  បើតាម​​ទីភ្នាក់ងារព័ត៌មាន Reuters អ្នកស្លាប់មានប៉ូលិសម្នាក់ ហើយ​ម្នាក់ទៀតដែល​ស្លាប់​ដែរនោះ​ជា​ជនសង្ស័យ​ដែលជាអ្នកបំផ្ទ...
ប៉ូលិសឥណ្ឌូណេស៊ី បានបញ្ជាក់នៅយប់​ថ្ងៃទី ២៤ ឧសភាថា ជនសង្ស័យជា​អ្នក​បំផ្ទុះ​គ្រាប់​បែកអត្ថឃាត និងមន្ត្រីប៉ូលិសម្នាក់ងារ​បាន​ស្លាប់​ក្នុងករណី​បំផ្ទុះគ្រាប់នៅ​ស្ថានីយ៍រថយន្តនៅភា​គខាងកើត​រដ្ឋ​ធានីហ្សាការ​តា​។ បើតាមទីភ្នាក់ងារ​ព័ត៌មាន Reuters ដដែល ក្រៅពី​អ្នកស្លាប់ មនុស្សជាច្រើន​នាក់ផ្សេងទៀត​ក៏បានរង​របួស​ដោយសារករណីបំផ្ទុះគ្រ...
article_1757.txt
​ជម្លោះ​ការទូត​រវាង​តួ​ក​គី​និង​រដ្ឋ​អឺរ៉ុប​ចំនួនពី​រមាន​អាល្លឺម៉ង់​និង​ហូ​ឡង់​នោះ​កាន់តែ​ដុនដាប​ទៅហើយ​។ មេដឹកនាំ​តួ​ក​គី​មិនបាន​អត់ធ្មត់​បញ្ចប់​ការវាយប្រហារ​ដោយ​ពាក្យសម្តី​លើ​ប្រទេស​អឺរ៉ុប​ទាំង​នេះឡើយ ហើយ​សម្តី​ដែល​តួ​ក​គី​ប្រើប្រាស់​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាមុន​ទៀត​។ ប្រធានាធិបតី Recep Tayyip Erdogan បាន​ព្រលយ​ពាក្យ​នៅ...
​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan បន្ត​ប្រើប្រាស់​ពាក្យសម្តី​ទិតៀន និង​ប្រមាថ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ចំនួនពីរ មាន​ហូ​ឡង់​និង​អាល្លឺម៉ង់ ដែល​វា​កាន់តែ​រុញច្រាន​ឲ្យ​ទំនាស់​ការទូត​នេះ​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុងស្ថានភាពពិបាកស្តារឡើងវិញ​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ មេដឹកនាំ​តួ​ក​គី​ខាងលើ​បាន​ព្រមាន​អឺរ៉ុប​ចំៗ​ថា ប...
article_1758.txt
​សភា​អឺរ៉ុប​អនុម័ត​ដំណោះស្រាយ​គ្មាន​អនុភាព​គតិយុត្តិ​មួយ​ដោយ​ស្នើ​ឲ្យ​មានការ​បញ្ចប់​«​គោលការណ៍​អនុគ្រោះ​ទិដ្ឋាការ​»​សម្រាប់​ប្រជាជន​អាមេរិក​ដែល​ធ្វើដំណើរ​មក​សហភាព​អឺរ៉ុប​។ ការសម្រេច​បែបនេះ​ជាការ​ឆ្លើយតប​នឹង​ជំហរ​របស់ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​រឹងទទឹង​មិន​ព្រម​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​អឺរ៉ុប​ចំនួន...
​ការអនុគ្រោះ​ទិដ្ឋាការ​សម្រាប់​ប្រជាជន​អាមេរិក ប្រហែលជា​លែងមានទៀតហើយ​នៅ​តំបន់​អឺរ៉ុប​។ នេះ​បើ​ផ្អែកលើ​និន្នាការ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​បច្ចុប្បន្ន ដែល​កំពុង​ទាមទារ​បញ្ចប់​គោលការណ៍​នេះ ដោយសារតែ​គេ​មិន​ពេញចិត្ត​ចំពោះ​រដ្ឋបាល​អាមេរិក​ដែល​មិន​ព្រម​លើកលែង​ទិដ្ឋាការ​សម្រាប់​ប្រទេស​អឺរ៉ុប​មួយចំនួន​តាម​ការស្នើសុំ​របស់ខ្លួន​ន...
article_1759.txt
​រដ្ឋមន្ត្រី​ការពារជាតិ​អាល្លឺម៉ង់ Ursula von der Leyen បាន​ទាត់ចោល​ការទាមទារ​ថ្លៃ​ការពារ​ដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បង្ហោះ​លើ​គណនី Twitter របស់លោក​។ លោក ត្រាំ សរសេរថា អាល្លឺម៉ង់​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​អាមេរិក​ច្រើនណាស់ ហើយ​អាល្លឺម៉ង់​ត្រូវតែ​បង់​វិភាគទាន​របស់ខ្លួន​។ យ៉ាងណាក្ដី រដ្ឋមន្ត្រី​...
​ជាការ​ឆ្លើយតប​នឹង​ការទាមទារ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់ លោកស្រី Ursula von der Leyen និយាយថា អាល្លឺម៉ង់ មិនបាន​ជំពាក់​លុយ ណា​តូ និង​អាមេរិក​ច្រើនសន្ធឹក​សន្ធាប់ ដូច​ការលើកឡើង​ឡើយ ព្រោះ​ណា​តូ​គ្មាន​គណនី​បំណុល​អ្វី​ទាំងអស់​។ លោក ត្រាំ ទារលុយ​ពី​អាល្លឺម៉ង់ ក្រោយ​ជំនួប​សោះកក្រោះ​ជាមួយ​អធិក...
article_176.txt
យន្តហោះចម្បាំងអុីស្រាអែល បានស្ទាក់យន្តហោះអ៊ីរ៉ង់១គ្រឿង នៅក្នុងដែនអាកាសស៊ីរី និងបានបង្ខំឱ្យយន្តហោះនេះ ត្រឡប់ក្រោយវិញ ដោយសង្ស័យថាមានគោលដៅបញ្ជូនអាវុធទៅក្រុមហេសប៉ូឡានៅលីបង់ តាមដែនអាកាសស៊ីរី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Times of Israel នៅថ្ងៃទី១ ខែធ្នូ។
អត្ថបទទាក់ទង បទឈប់បាញ់ចូលជាធរមានបាន១ថ្ងៃ អុីស្រាអែល បន្តបាញ់ចូលលីបង់ ក្រោយកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងអុីស្រាអែល និងហេសប៉ូឡា បានប៉ុន្មានថ្ងៃ ទាហានអុីស្រាអែល បានស្ទាក់យន្តហោះអ៊ីរ៉ង់មួយគ្រឿង ឱ្យត្រឡប់ក្រោយ។ បើតាមការអះអាងរបស់យោធាអុីស្រាអែល យន្តហោះអ៊ីរ៉ង់មួយគ្រឿងនោះ សង្ស័យមានដឹកអាវុធ ដែលមានគោលដៅទៅស៊ីរី និងអាចបញ្ជូនបន្តទៅឱ...
article_1760.txt
​បក្សសម្ព័ន្ធ​យោធា​ណា​តូ កំពុង​អនុវត្ត​ផែនការ​ពង្រាយ​កងទ័ព​របស់ខ្លួន​តាម​ប្រទេស​អឺរ៉ុប​មាន​ព្រំដែន​ជាប់​រុស្ស៊ី ចាប់​តាំង​អឺរ៉ុប​ខាងកើត​ធ្លាយ​ដល់​រដ្ឋ​តំបន់​បាល់​ទិ​ក​។ សព្វាវុធ​ទំនើបៗ និង​ទាហាន​ជាច្រើន​ពាន់​នាក់ ក៏បាន​ទៅដល់​គោលដៅ​បណ្ដើរៗ​ហើយ​ដែរ ដូចជា​នៅ​ប៉ូឡូញ​ជាដើម ហើយ​នៅ​ខែមីនា ទ័ព​អង់គ្លេស​ជិត​១​ពាន់​នាក់ ក៏​នឹង​ទ...
មានសំឡេង ​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក​ឧ​ត្ត​ម​សេនីយ៍ Sergei Shoigu បានប្រកាស​ពី​គម្រោង​បង្កើត​អង្គភាព​ទ័ព​ថ្មី​ចំណុះ​កងទ័ព​សហព័ន្ធរុស្ស៊ី ហើយ​អង្គភាព​ទ័ព​ថ្មី​នេះ នឹង​ផ្ដោត​សំខាន់​លើ​ការងារ​បច្ចេកវិទ្យា​ព័ត៌មាន​សង្គ្រាម ដើម្បី​ការពារ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អន​ឡាញ​មកលើ​រុស្ស៊ី​។ នេះ​ជា​លើក​ទី​១ ដែល​ប្រមុខ​ការព...
article_1761.txt
​មួយថ្ងៃ​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល (Angela Merkel) តែ​បដិសេធ​ចាប់ដៃ​ហើយ លោក ដូ​ណា​ល់ ត្រាំ បន្ត​រិះគន់​អាល្លឺម៉ង់​រឿង​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ថែម​ទៀតផង​។ លោក ត្រាំ បាន​ទារ​ឲ្យ​អាល្លឺម៉ង់​បង់លុយ​ឲ្យ​អាមេរិក​បន្ថែម បើសិន​ចង់​ជ្រក​ក្រោម​ឆ័​ត្រ​សន្តិសុខ​អាមេរិក​។​
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​អាល្លឺម៉ង់​ខ្លាំង​ដោយ​ចោទថា រដ្ឋ​ជា​មេដឹកនាំ​អឺរ៉ុប​មួយ​នេះ​ជំពាក់​លុយ​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ច្រើនណាស់ ហើយ​លោក​ក៏​ទារ​ឲ្យ​រដ្ឋ​ជា​សម្ព័ន្ធមិត្ត​អាមេរិក​មួយ​នេះ​បង់ថ្លៃ​ការពារ​បន្ថែម​ឲ្យ​អាមេរិក​ទៀត​ដើម្បី​បាន​សុខ​។ ​លោក ដូ​ណា​ល់ ត្រាំ រិះគន់​អាល្លឺម៉ង់​ត្រឹម​មួយថ្ងៃ...
article_1762.txt
​រដ្ឋាភិបាល​ចិន បានប្រកាស​នៅ​ថ្ងៃទី​៤ ខែមីនា​នេះ​ថា វិស័យ​យោធា​នឹង​បង្កើន​ការចំណាយ​ប្រចាំឆ្នាំ​នៅត្រឹម​កម្រិត​៧ ភាគរយ ធៀប​នឹង​ឆ្នាំ​ចាស់​ដែលមាន​កម្រិត​៧.៦​ភាគរយ​។ ការបន្ថយ​កំណើន​ថវិកា​ចំណាយ​សម្រាប់​យោធា​ប្រចាំឆ្នាំ ធ្វើឡើង​ចំពេល​ដែល​រដ្ឋបាល​អាមេរិក​ថ្មី​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​បង្កើន​ការចំណាយ​យោធា​ប្...
​បើទោះជា​មាន​សម្ពាធ​ច្រើន​ឲ្យ​បង្កើន​ការចំណាយ​សម្រាប់​យោធា​ក្ដី រដ្ឋាភិបាល​ចិន បាន​បន្ត​ទម្លាក់​កំណើន​ទំហំ​ទឹកប្រាក់​ចំណាយ​សម្រាប់​យោធា​។ ក្រុង​ប៉េកាំង បានសម្រេច​បង្កើន​ទំហំ​ទឹកប្រាក់​សម្រាប់​យោធា​តែ​៧ ភាគរយ​ប៉ុណ្ណោះ ដែលជា​ចំនួន​ទាប​បំផុត​ចាប់តាំងពី​ឆ្នាំ​២០១០ មក​នោះ​។ កាលពី​ឆ្នាំមុន ថវិកា​សម្រាប់​យោធា​ចិន​មាន​កំណើន​៧....
article_1763.txt
​សេត​វិមាន បាន​ហាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​របស់​អាមេរិក​ជាច្រើន​ចូលរួម​ក្នុង​សន្និសីទកាសែត​របស់រ​ដ្ឋ​មន្ត្រី​ព័ត៌មាន Sean Spicer នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​។ គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​ដែល​សេត​វិមាន​រារាំង​ក្រុមអ្នកកាសែត​ទាំងនោះ​ឡើយ តែ​ពួកគេ​សុទ្ធសឹង​ជា​សារព័ត៌មាន​ដែលមាន​ប្រវត្តិ​មិនត្រូវ​គ្នា​ជាមួយ​រដ្ឋបាល​លោក​ប្រធានាធិប...
​អ្នករាយការណ៍​ព័ត៌មាន​មកពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បីឈ្មោះ​ដូចជា CNN, Politico, The New York Times, The Los Angeles Times និង BuzzFeed មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​យក​ព័ត៌មាន​នៅ​សន្និសីទកាសែត​ក្នុង​ការិយាល័យ​លោក Sean Spicer ឡើយ​។ សន្និសីទកាសែត​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ ធ្វើ​ជំនួស​កម្មវិធី​សន្និសីទ​ប្រចាំថ្ងៃ​តាម​ទូរទស្ស...
article_1764.txt
​នរណា​ក៏​ដឹង​ដែរ​ថា កូរ៉េខាងជើង ជា​រដ្ឋ​ឯកោ​មិនសូវមាន​រាប់រក​ឡើយ ព្រោះ​ប្រទេស​នេះ​តែង​ធ្វើ​សកម្មភាព​ល្មើសច្បាប់​អន្តរជាតិ​ដូចជា​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជាដើម​។ មិនមាន​ប្រទេស​ច្រើន​ឡើយ នៅមាន​ចំណង​ការទូត​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​ក្រីក្រ​មួយ​នេះ ហើយ​ម្យ៉ាងទៀត ប្រទេស​ដែល​នៅ​ធ្វើ​មិត្ត​ជាមួយ​កូរ៉េខាងជើង ច្រើន​ជា​ប្រទេស​...
​បើទោះជា​កូរ៉េខាងជើង ជា​រដ្ឋ​ក្បាលរឹង មិន​ស្ដាប់​នរណា និង​តែង​ធ្វើ​សកម្មភាព​បង្ករឿង​ក្ដី ក៏​ប្រទេស​នេះ​នៅមាន​មិត្ត​ច្រើន​ដែរ ជាពិសេស​រដ្ឋ​សមាជិក​អាស៊ាន​តែម្ដង​។ ក្នុងចំណោម​ប្រទេស​ចំនួន​២៤​មាន​ស្ថានទូត​នៅ​កូរ៉េខាងជើង ប្រទេស​អាស៊ាន​៥ ក៏​ស្ថិត​ក្នុងចំណោម​នោះដែរ រួមមាន​កម្ពុជា​, ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ឡាវ និង​វៀតណាម​។ ​ចំ...
article_1765.txt
​អគ្គមេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ព្រលានយន្តហោះ​នៅ​ក្រុង Homs ប្រទេស​ស៊ី​រី ដើម្បី​កំញើញ​របប​ដឹកនាំ​លោក​បា​សា អាល់​អាសាដ​។ មី​ស៊ី​ល​ចំនួន ៥៩ គ្រាប់​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នេះ ហើយ​អាមេរិក​បញ្ជាក់ថា ខ្លួន​បាន​ប្រាប់​រុស្ស៊ី​មុនពេល​វាយប...
​ដូច​ការសន្យា​មែន​ពាក់ព័ន្ធ​ការចាត់វិធានការ​ប្រឆាំង​របប​ស៊ី​រី លោក ដូ​ណា​ល់ ត្រាំ ដែលជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​អាមេរិក​នោះបាន​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការវាយប្រហារ​លើ​ព្រលានយន្តហោះ​ក្រុង Homs ប្រទេស​ស៊ី​រី​ដោយ​ប្រើ​មី​ស៊ី​ល​អស់ ៥៩​គ្រាប់​។ មន្ត្រី​ក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា ការបាញ់​ផ្លោង​មី​ស៊ី​ល​នេះ​ជាការ​ឆ...
article_1766.txt
​ប្រជាជន​បារាំង​ចាប់ផ្តើម​ទៅ​ការិយាល័យ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់ខ្លួន​ហើយ​នៅ​ថ្ងៃអាទិត្យ​ទី ២៣ ខែមេសា​នេះ​ក្នុង​ជុំទីមួយ​។ បេក្ខជន​ទាំងអស់​១១ រូប​ដែល​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត ប៉ុន្តែ​មាន​បេក្ខជន​តែ​បួនរូប​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ខ្ពស់​អាច​នឹង​ក្លាយជា​អនាគត​ប្រធានាធិបតី​បារាំង​។ យ៉ាងណាមិញ ការបោះឆ...
​ការិយាល័យ​បោះឆ្នោត​នៅ​បារាំង​ចាប់ផ្តើម​បើក​នៅ​ថ្ងៃអាទិត្យ​ទី ២៣ មេសា​នេះ​ដើម្បី​ឲ្យ​ប្រជាជន​បារាំង​កំណត់​យក​មេដឹកនាំ​ថ្មី​របស់ខ្លួន​។ បេក្ខជន​ពីរ​នាក់​ក្នុងចំណោម​បេក្ខជន​ដែល​ឈរឈ្មោះ​សរុប​១១ រូប​នឹងត្រូវ​ឈានទៅ​ប្រជែង​គ្នា​នៅ​ជុំ​ទី​ពីរ ថ្ងៃ ៧​ខែឧសភា​ខាងមុខនេះ​ទៀត បើសិនជា​គ្មាន​បេក្ខជន​ណាមួយ​ឈ្នះ​ភាគច្រើន​ដាច់ខាត​ទេ​។ ​...
article_1767.txt
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង (Lee Hsien Loong) បាន​ចែករម្លែក​បទពិសោធន៍​ដឹកនាំ​ប្រទេស​ទៅកាន់​អ្នក​ច្នៃប្រឌិត​ផ្នែក​បច្ចេកវិទ្យា​ចំនួន​ជាង​១០០​នាក់​មកពី​ជុំវិញ​ពិភពលោក​។ លោក​បាន​ប្រាប់​ពួកគេ​ថា ទស្សនទាន​ដែល​មេដឹកនាំ​ត្រូវមាន គឺ​មិនត្រូវ​គិតតែ​ខ្លួនឯង​ពេក និង​បោះចោល​មតិ​ខាងក្រៅ​ឡើយ​។ មេដឹកនាំ​ល្អ​ត្រូវ​ចេះ​ប...
​ថ្លែង​ក្នុង​កិច្ចសន្ទនា​ជាមួយ​អ្នកជំនាញ​បច្ចេកវិទ្យា​ជាច្រើន ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី លី សៀន​ឡុង និយាយថា មេដឹកនាំ​ប្រទេសមួយ​ត្រូវដាក់​ខ្លួន និង​មិន​ត្រូវមាន «​មន្ត្រី​ហៃអើ​»​មក​ធ្វើការ​ជាមួយ​ឡើយ​។ លោក​ប្រាប់ថា លោក​ចៀសវាង​នៅ​ជុំវិញ​ពួក​មនុស្ស​ទាំងនេះ​ព្រោះ​វា​នឹង​ក្លាយជា​គ្រោះថ្នាក់​នៅពេល​សម្រេចចិត្ត​ដោយ​ជឿ​ពួកក្រុ...
article_1768.txt
កាលពីដើម​ខែមេសា មី​យ៉ាន់​ម៉ា​រៀបចំ​ការបោះឆ្នោត​ដើម្បី​បំពេញ​អាសនៈ​សភាជាតិ​និង​សភា​តំបន់​ដែល​នៅសល់​ចំនួន ១៩ ។ វា​ជាការ​បោះឆ្នោត​លើ​ដំបូង​ក្នុង​ចាប់ពី​ពេលដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​ចុងឆ្នាំ ២០១៥​មក​នោះ​។ ការបោះឆ្នោត កើតឡើង​ស្រប​ពេលដែល​ប្រជាជន​មី​យ៉ាន់​ម៉ាប​ន្ត​សំឡឹងមើល​លោកស្រី​ទីប្...
នៅដើម​ខែ​មេសា ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ច្រើនជាង ២​លាន​នាក់​ដែល​ស្តិ​ត​នៅ​រដ្ឋ​និង​តំបន់​ចំនួន​៨ ចូលរួម​បោះឆ្នោត​ដើម្បី​ជ្រើសរើស​តំណាង​របស់ខ្លួន​ថ្នាក់ជាតិ​និង​ថ្នាក់​តំបន់​ដែល​នៅសល់​ចំនួន ១៩​។ ការបោះឆ្នោត​បំពេញ​អាសនៈ​នៅសល់​នេះ ជាការ​បោះឆ្នោត​លើកដំបូង​ចាប់ពី​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន...
article_1769.txt
ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​មិន​ចូលរួម​កម្មវិធី​បរិភោគ​អាហារ​ល្ងាច​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ប្រចាំ​សេត​វិមាន​ដែល​គេ​ធ្លាប់ធ្វើ​រាប់​ទសវត្ស​ន៍​មកហើយ​នោះឡើយ​។ លោក​ក្លាយជា​ប្រធានាធិបតី​ដំបូង​គេ​ដែល​ធ្វើបែបនេះ​ក្នុង​រយៈពេល ៣៦​ឆ្នាំ​ចុង​ក្រោយនេះ ពោលគឺ​បន្ទាប់ពី​ប្រធានាធិបតី Ronald Reagan​។​
​ប្រធានាធិបតី​អាមេរិក តែងតែ​ចូលរួម​ជួប​អ្នកសារព័ត៌មាន​ប្រចាំឆ្នាំ (White House Correspondents' Association Dinner) ដើម្បី​ទទួល​បរិភោគ​អាហារ​ពេល​ល្ងាច​ជុំគ្នា​ចាប់ពី​ឆ្នាំ ១៩២១​មក​។ ហើយ​ក្នុង​កម្មវិធី​នេះ ប្រធានាធិបតី​អាមេរិក​បង្ហាញ​ការគោរព​និង​កោតសរសើរ​ចំពោះ​អ្នកសារព័ត៌មាន​ដោយ​ផ្តល់​ការលើកទឹកចិត្ត​ជា​រង្វាន់​និង​អាហារូ...
article_177.txt
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បង្ហាញជំហរឡើងសវនាការ ដើម្បីបំភ្លឺក្ដីរបស់លោកដោយខ្លួនឯង ពាក់ព័ន្ធលើការអនុវត្តច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ និងការស៊ើបអង្កេតនានា។ នេះជាការបញ្ជាក់របស់លោក Seok Dong-hyeon ដែលជាមេធាវីលោក យូន នៅថ្ងៃទី១៩ ខែធ្នូ។
ខណៈរងការស៊ើបអង្កេត និងត្រូវបានសភាបោះឆ្នោតលើសំណើដកពីតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានប្តេជ្ញាតតាំងក្តី ក្នុងនិតីវិធីច្បាប់ដោយខ្លួនឯង។ លោក Seok​ Dong-hyeon ដែលជាមិត្ត និងជាមេធាវីរបស់លោក យូន បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ថាការស៊ើបអង្កេតលើប្រធានាធិបតីកូរ៉េខាងត្បូងជាច្រើន គួរតែមានសណ្ដាប់ធ្នាប់ ន...
article_1770.txt
​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ បាន​ថ្លែងថា​រដ្ឋាភិបាល​លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ជោគវាសនា​ប្រទេសជាតិ​។ គេ​មិនទាន់​អាច​ដឹង​ច្បាស់​ថា ប្រជាមតិ​នឹងត្រូវ​រៀបចំ​នៅពេលណា​ឡើយ ព្រោះ​ការចរចា​សន្តិភាព​នៅ​មិនទាន់មាន​ផ្លែផ្កា​នៅឡើយ​មកទល់ពេលនេះ​។​
​ក្នុង​បទ​សម្ភាស ជាមួយ​សារព័ត៌មាន​អ៊ីតាលី Il Fatto Quotidiano ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់​អាសាដ បាន​ប្រាប់ថា​លោក​ត្រៀមលក្ខណៈ​អស់ហើយ​ដើម្បី​រៀបចំ​ប្រជាមតិ​មួយ​ដើម្បី​កំណត់​ពី​អនាគត​នៃ​ប្រទេស​ស៊ិ​រី​។ លោក​បាន​សង្កត់ធ្ងន់ថា វា​ជា​ពេលដែល​ប្រជាជន​ស៊ី​រី​ត្រូវ​កំណត់​ជោគវាសនា​របស់ខ្លួន​ហើយ​។​ ​លោក​និយាយ​យ៉ាង​ដូច្នេះ​«​...
article_1771.txt
​ប៉ុន្មាន​ថ្ងៃមុន​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាសថា អាមេរិក​នឹង​ចាត់ការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្នាក់ឯង បើ​ចិន​មិន​ព្រម​ជួយ​ទេនោះ​។ រដ្ឋបាល​លោក ត្រាំ មិន​ស្ងប់ចិត្ត​ឡើយ​ចំពោះ​អាកប្បកិរិយា​ទម្រន់​របស់​ចិន​ជុំវិញ​បញ្ហា​កូរ៉េខាងជើង បើទោះជា​អាមេរិក​ស្នើ​ម្ដង​ជា​ពីរដង...
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានលើកឡើង​ពី​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​ថ្នូរ​ទៅ​ឲ្យ​ចិន​ក្នុងការ​សហការគ្នា​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដែល​តែង​បង្ក​ទង្វើ​ព្រហើន​មិន​ខ្លាច​នរណា​។ ប៉ុន្តែ លោក ត្រាំ ក៏​បញ្ជាក់​ដែ​ថា បើ​ចិន​ដែល​គេ​គ្រប់គ្នា​ចាត់ទុកជា​បងធំ​របស់​កូរ៉េខាងជើង មិន​ព្រម​សហការ​ទេន...
article_1772.txt
​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង (Francios Fillon) ចេញមុខ​ចោទប្រកាន់ថា​ប្រធានាធិបតី ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ជា​អ្នក​នៅ​ពីក្រោយ​ការ​បែកធ្លាយ​ឯកសារ​ស៊ើបអង្កេត​រឿងអាស្រូវ​បង្កើត​ការងារ​ក្លែង​ក្លាយជា​ជំនួយការ​សមាជិកសភា​សម្រាប់​កូន​និង​ប្រពន្ធ​របស់លោក​។ លោក​ហាក់​ព្យាយាម​បង្វែរ​ការចាប់អារម្មណ៍​របស់​ប...
​សំណុំរឿង​បេក្ខជន​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហ្វី​យ៉ុង កាន់តែ​ចម្រូងចម្រាស​ខ្លាំង​នៅ​សប្តាហ៍​នេះ ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​មួយចំនួន​ចុះផ្សាយ​របាយការណ៍​បែកធ្លាយ​ពាក់ព័ន្ធ​ការស៊ើបអង្កេត​រឿងអាស្រូវ​ជួល​ភរិយា​និង​កូន​ជា​ជំនួយការ​។ រឿងចម្រូងចម្រាស​នោះ​គឺ​លោក ហ្វ្រ​ង់​ស័​រ ហ្វី​យ៉ុង បាន​ចោទថា ប្រធានាធិបត...
article_1773.txt
​ស្រប​ពេលដែល គម្រប់​ពេល ១០០ ថ្ងៃ​នៃ​ការ​កាន់តំណែង​ជា​ប្រធានាធិបតី​មកដល់ លោក ដូ​ណា​ល់ ត្រាំ ដែលមាន​ប្រវត្តិ​ជា​អ្នកជំនួញ​នោះបាន​ផ្តល់​បទសម្ភាសន៍​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​រម្លឹក​ពី​ការប្រែប្រួល​នៃ​ជីវិត​របស់លោក​ក្រោយ​ឈាន​ជើង​ចូល​ឆាកនយោបាយ​។ អ្វីដែល​គួរ​ឲ្យ​ភ្ងា​ក់​ផ្អែក​នោះ​គឺ លោក​សារភាពថា លោក​នឹក​ជិវិត​និង​សក...
​សេដ្ឋី​អចលនទ្រព្យ​ក្លាយជា​ប្រធានាធិបតី​អាមេរិក​នេះ​ហាក់ជា​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញថា លោក​មិនបាន​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​ធ្វើជា​បុរស​រដ្ឋ​ដែល​ដឹកនាំ​មហាអំណាច​ទីមួយ​របស់​ពិភពលោក​នោះឡើយ​។​ ​ក្នុង​បទ​សម្ភាស​នោះ លោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹករលឹក​ពេល​បើកឡាន​ខ្លួនឯង ហើយ​បច្ចុប្បន្ន​លោក​មាន​អារម្មណ៍​ដូចជា​ខ្លួន​ស្ថ...
article_1774.txt
​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ​វ័យ​ជរា  រ៉ូបឺត មូ​ហ្កា​បេ បា​នរក​វិធី​ដោះបំណុល​ដែល​ខ្លួន​ជំពាក់​មហា​យក្ស​ចិន​ដោយ​លក់​សត្វ​ដំរីព្រៃ​អាហ្វ្រិក​ដែល​ខ្លួន​មាន​ឲ្យ​ចិន​។ ការលក់​សត្វ​នេះ​ជា​សិទ្ធិ​របស់​ប្រទេសមួយ​មិន​ខុសច្បាប់​ឡើយ តែ​វា​ជា​រឿង​អសីលធម៌​មួយ​។​
​ស្ត្រី​ខ្លាំង​ជា​ភរិយា​របស់​មេដឹកនាំ​វ័យ​ជរា​របស់​ស៊ីម​បា​វ៉េ រូ​បឺត មូ​ហ្កា​បេ លោកស្រី Grace Mugabe បានសម្រេច​លក់​សត្វ​ដំរី​ក្មេងៗ​ចំនួន ៣៥​ក្បាល​ទៅ​ឲ្យ​ចិន​ដើម្បី​ដោះបំណុល​ដែល​ខ្លួន​ជំពាក់​នោះ​។ ក្រៅពី​សត្វ​ដំរី ស៊ីម​បា​វ៉េ ក៏បាន​លក់​សត្វ​តោ ៨​ក្បាល​, ឆ្កែព្រៃ ៨​ក្បាក និង​សត្វ​កវែង​មួយ​ក្បាល​ផងដែរ​។​ ​រដ្ឋាភិបាល​ស៊ី...
article_1775.txt
​ប្រមុខ​ការទូត​អាមេរិក​ថ្មី​លោក Rex Tillerson នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តំបន់​អាស៊ី​ចំនួន​បី មាន​ជប៉ុន​, កូរ៉េខាងត្បូង និង​ចិន​នៅក្នុង​ខែមីនា​នេះ​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក កើតឡើង​ស្រប​ពេលដែល​ស្ថានការណ៍​តំបន់​តានតឹង​ជាពិសេស​នៅ​ឧបទ្វីប​កូរ៉េ​តែម្តង​។​
​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន Kyodo បាន​ផ្សព្វផ្សាយ​ថា រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹង​អញ្ជើញ​មក​ទស្សន​ម​កិច្ច​នៅ​ជប៉ុន កូរ៉េខាងត្បូង​និង​ចិន នៅក្នុង​ខែ​មិនា​នេះ​។ ប្រធានបទ​សំខាន់​ដែល​មន្ត្រីការទូត​រូបនេះ​ត្រៀម​យកមក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​គឺ កូរ៉េខាងជើង​។​ ​វត្តមាន​របស់លោក Rex Tillerson នៅក្...
article_1776.txt
​បណ្តា​ប្រទេស​សមាជិក​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​ប្រទេស​ជា​ដៃគូ ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បួ​ក (ADMM Plus) ដែល​រៀបចំឡើង​ចាប់ពី​ថ្ងៃ ២​ដល់​ថ្ងៃ ៣​មីន...
​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក (ADMM Plus) ក្រសួងការពារជាតិ​រុស្ស៊ី​បានប្រកាស​តាម​សេចក្តីថ្លែងការណ៍​មួយ​ថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​ជា​ដៃគូ​ទាំងអស់​បាន​ឯកភាពគ្នា​បន្ត​ពង្រឹង​ការអភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​យោធា​បន្ថែម​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​។ ​សារព័ត៌មាន...
article_1777.txt
​របស់​ជីតា​លោក គីម​ជុង​អ៊ុន​។ ក្រុង​ព្យុងយ៉ាង​ក៏​ព្រមាន​ផងដែរ​ថា ខ្លួន​មិន​អត់ឱន​ឡើយ​ចំពោះ​ទ័ព​បរទេស​ឈ្លានពាន​និង​ត្រៀម​តបត​រាល់​ការគំរាមកំហែង​ទាំងអស់់​រួមទាំង​សង្គ្រាម នុយក្លេអ៊ែរ​ផង​។​
​ស្របពេល​ដែលមាន​ភាព​តានតឹង​ខ្លាំង​ស្រាប់​នៅ​ឧបទ្វីប​កូរ៉េ​ស្រាប់ ក្រុង​ព្យុងយ៉ាង​ចាប់ផ្តើម​បង្អួត​សាច់ដុំ​យោធា​ជាពិសេស​ចំនួន​កងទ័ព​និង​សព្វាវុធ​ក្នុង​ថ្ងៃ​ខួប​ទី ១០៥ នៃ​ជីតា​របស់​មេដឹកនាំ​កំពូល គីម ជុង អ៊ុន​ផងដែរ​នា​ថ្ងៃ​សៅរ៍​នេះ​។​ ១.​កូរ៉េខាងជើង​ត្រៀមខ្លួន​ឆ្លើយតប​រាល់​សង្គ្រាម​នុយក្លេអ៊ែ​រ​ ​ជា​ទម្លាប់​នៅ​ថ្ងៃ​ខួប​ន...
article_1778.txt
​ក្រោយ​ការចរចា​អស់​ពេល​ជាច្រើន​ថ្ងៃ​នៅ​ទីក្រុង​ហ្សឺ​ណែវ សន្ធាន​ការី​តំណាង​ឲ្យ​អង្គការ​សហ ប្រជាជាតិ​លោក Staffan de Mistara បាន​ចេញមុខ​ប្រកាសថា គូភាគី​ជម្លោះ​ស៊ី​រី​បាន​ឯកភាពគ្នា​លើ​របៀបវារៈ​សម្រាប់​ការចរចា​ជុំ​បន្ទាប់​ចុងខែ​មីនា​នេះហើយ​។ ក្រុម​ឧទ្ទាម​ដែល​ទាមទារ​ចង់បាន​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ​នោះ ចុងក្រោយ​ព្រម​ទទួលយក​របៀ...
​សញ្ញា​វិជ្ជមាន​ផ្សេងទៀត​លេច​រូបរាង​ឡើង​ក្រោយ​ការចរចា​មិនផ្ទាល់​រវាង​ភាគី​ជម្លោះ​ស៊ី​រី​បន្ត​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នាទី​ក្រុង​ហ្សឺ​ណែវ​។ សញ្ញា​វិជ្ជមាន​នោះ​គឺ​ក្រុមប្រឆាំង​និង​តំណាង​រដ្ឋាភិបាល​ឯកភាពគ្នា​ទទួលយករ​បៀ​ប​វារៈ​បួន​ធំ​សម្រាប់​ការចរចា​នៅពេល​ខាងមុខ​ទៀត​។​ ​បេសកជន​ពិសេស​របស់​អង្គការសហប្រជាជាតិ​លោក Staf...
article_1779.txt
​មន្ត្រីជាន់ខ្ពស់​អាមេរិក​បានលើកឡើង​លទ្ធផល​វិជ្ជមាន​កើតមាន​ច្រើន​ពាក់ព័ន្ធ​ការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ឆ្លងដែន​នៅ​តំបន់​អាស៊ី​ក្នុង​រយៈពេល​ចុងក្រោយ​។ ប៉ុ​ន្តែ ថ្វីបើ​ដំណើរការ​នៃ​យុទ្ធនា​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ហុច​ផល​ល្អ​និង​មាន​ការវិវត្ត​ទៅមុខ​រហ័ស​ក៏ដោយ វា​នៅតែ​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ទៀត​ស...
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​ថ្ងៃទី ៣​មីនា ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស Daniel Foote ប្រចាំ​ការិយាល័យ​ប្រឆាំង​ញៀន​អន្តរជាតិ​និង​អនុវត្ត​ច្បាប់​នៃ​ក្រសួងការបរទេស​អាមេរិក បាន​កត់សម្គាល់ថា ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ប្រឹងប្រែង​សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន​ច្រើន​ក្នុងការ​ប្...
article_178.txt
ក្រសួងការបរទេសលីទុយអានីបានប្រកាសនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា បុគ្គលិកបីនាក់នៃការិយាល័យតំណាងរបស់ចិន ដែលជាប្រភេទនៃបេសកកម្មការទូតនៅក្នុងប្រទេសនេះថាជាបុគ្គលមិនត្រូវបានស្វាគមន៍ «personae non gratae»។
ក្រសួងការបរទេសលីទុយអានី បានលើកឡើងពីការរំលោភលើអនុសញ្ញាទីក្រុងវីយែន និងច្បាប់លីទុយអានី ជាហេតុផលសម្រាប់ការបណ្តេញអ្នកការទូតទាំងនេះចេញពីប្រទេស បើទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមក៏ដោយ។ អនុសញ្ញាទីក្រុងវីយែនឆ្នាំ ១៩៦១ ចែងយ៉ាងច្បាស់អំពីច្បាប់ការទូត។ បើតាមក្រសួងការបរទេសលីទុយអានីលើ កឡើងក្នុងសេចក្តីថ្លែងការណ៍ អ្នកការទូតចិនត្រ...
article_1780.txt
​កូរ៉េខាងជើង បាន​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​៩​នាក់ ហើយ​ជា​ថ្នូរ​នឹង​ការទទួលបាន​សាកសព គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​វ័យក្មេង គីម ជុង​អ៊ុន​។ ការដោះដូរ​នេះ ធ្វើឡើង​ក្រោយ​មានការ​ចរចា​រវាង​ម៉ាឡេស៊ី និង​កូរ៉េខាងជើង ដើម្បី​ផ្លាស់ប្ដូរ​ជនជាតិ​ខ្លួន​ទៅវិញទៅមក​។ ក្រៅពី​សាកសព គីម ជុង​ណា​ម ម៉ាឡេស៊ី ក៏​បញ្ជូន​ជនជាតិ​មន្...
​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៩​នាក់ ដែល​ជាប់​ខ្លួន​នៅ​កូរ៉េខាងជើង បាន​មកដល់​ទឹកដី​កំណើត​វិញ​ហើយ​នៅ​ថ្ងៃទី​៣១ ខែមីនា បន្ទាប់ពី​ម៉ាឡេស៊ី និង​កូរ៉េខាងជើង សម្រេចបាន​កិច្ចព្រមព្រៀង​ផ្លាស់ប្ដូរ​រួចមក​។ ម៉ាឡេស៊ី ក៏បាន​បញ្ជូន​សាកសព គីម ជុង​ណា​ម ទៅ​ឲ្យ​កូរ៉េខាងជើង​វិញ ដើម្បី​បញ្ចប់ទំនាស់​ការទូតរ​វាង​ប្រទេស​ទាំង​២​នេះដែរ​។ ចំ​ណែក ការហា...
article_1781.txt
​កូរ៉េខាងជើង បាន​ដង្ហោយ​រក​ការគាំទ្រ​ពីរ​ដ្ឋ​សមាជិក​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន (ASEAN) ក្នុង​ជម្លោះ​ជាមួយ​អាមេរិក ដែល​កំពុងស្ថិត​លើផ្លូវ​ដ៏​គ្រោះថ្នាក់​។ ដោយ​ទម្លាក់កំហុស​លើ​អាមេរិក កូរ៉េខាងជើង ចាត់ទុក​ការប្រឈមមុខគ្នា​នៅពេលនេះ កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ឈានទៅរក​សង្គ្រាម​នុយក្លេអ៊ែ​រ​ដ៏​មហន្តរាយ និង​ប...
​អាច​ចាត់ទុកជា​រឿង​មិនធម្មតា​ឬ​កម្រ​មួយ ដែល​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong-ho បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​អគ្គលេខាធិការ​អាស៊ាន ដោយបាន​រ៉ាយរ៉ាប់​ពី​ទង្វើ​មិន​សមគួរ​របស់​អាមេរិក ដែល​កំពុង​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​តានតឹង​ខ្លាំង​។ តាមរយៈ​សំបុត្រ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​ការទូត​កូរ៉េខា...
article_1782.txt
​អ្នកនាំពាក្យ​ប្រធានាធិបតី Dmitry Peskov បាន​លើកឡើងថា ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ធ្លាក់ចុះ​ដល់​កម្រិត​មួយ​អាក្រក់​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។ លោក​បង្ហាញ​ការហួសចិត្ត​ចំពោះ​ចលនា​ឃោសនាការ​របស់​អាមេរិក​ប្រឆាំង​រុស្ស៊ី ដែល​ធ្វើ​ពលរដ្ឋ​អាមេរិក​មើលឃើញ​រុស្ស៊ី​ជាស​ត្រូវ និង​ជា​ចោរ​អ៊ីនធឺណិត​គ្រប់ពេលវេលា​។
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌​ន​មាន ABC អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បាន​ព្រលយ​ពាក្យ​ថា ចំណង​ការទូត​អាមេរិក​និង​រុស្ស៊ី​បច្ចុប្បន្ន​អាក្រក់​ខ្លា​មង​ជាង​សម័យ​សង្គ្រាមត្រជាក់​ទៅទៀត​។​ ​លោក Peskov បាន​កត់សម្គាល់ថា អ្វីដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្រប់យ៉ាង​រវាង​មហាអំណាច​ទាំងពីរ​ធ្លាក់ចុះ​ខ្លាំង​នោះ​គឺ​ការស...
article_1783.txt
​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បាន​លើកឡើងថា លោក​ចង់​ហៅ​អ្នក​ទាំងឡាយណា​ដែល​រិះគន់​សង្គ្រាម​គ្រឿងញៀន​និង​ណែនាំ​ឲ្យ​លោក​ប្រើ​មណ្ឌល​កែប្រែ​ដោះស្រាយ​គ្រឿងញៀន មកជួប​ព្រោះ​លោក​ចង់​ទះកំផ្លៀង​ពួកគេ​។
​សង្គ្រាម​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស ហើយ​វា​ក៏​ទាក់ទាញ​ការរិះគន់​ខ្លាំង​ពី​ក្រុម​សិទ្ធិមនុស្ស​និង​ស្ថាប័ន​អន្តរជាតិ​ដែរ​។​ ​ប៉ុន្តែ​លោក Duterte មិន​ប្តូរ​គោលដៅ​កម្ចាត់​ឈ្មូ​ញ​គ្រឿងញៀន ដើម្បី​ផ្គាប់ចិត្ត​អ្នក​រិះគន់​ឡើយ ដោយ​ផ្ទុយទៅវិញ​លោក​ជេរប្រទេច​ផ្តាសារ​អ្នក​រិះគន់...
article_1784.txt
​បងធំ​អាស៊ាន ឥណ្ឌូណេស៊ី និង​អូស្ត្រាលី បានសម្រេច​ស្ដារ​ទំនាក់ទំនង​យោធា​ឡើងវិញ បន្ទាប់ពី​កាត់ផ្ដាច់​ដោយ​ឯកតោភាគី​ពី​សំណាក់​ឥណ្ឌូណេស៊ី​ី​កាលពី​ខែមករា ក្រោយ​រកឃើញថា​មានការ​ប្រមាថ​មកលើ​មុខមាត់​ឥ​ណ្នូ​ណេ​ស៊ី​នៅឯ​ជំរំ​ហ្វឹកហ្វឺន​រួមគ្នា​។ ការស្ដារ​ទំនាក់ទំនង​យោធា​នេះ ធ្វើឡើង​ក្នុង​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ឥណ្ឌូណ...
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ទៅដល់​អូស្ត្រាលី​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ ក្នុងនាម​ជា​ប្រមុខរដ្ឋ​ចាប់តាំងពី​ការ​ឈ្នះឆ្នោត​ក្នុង​ឆ្នាំ​២០១៤ មក​នោះ​។ ទស្សនកិច្ច​ដែល​មើលឃើញថា ជាការ​ពង្រឹង​ទំនាក់​ទំំ​នង​ទ្វេភាគី​នោះ ក៏​ឈានដល់​ការសម្រួល​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា ដ...
article_1785.txt
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន NPR ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan បាន​ព្រមាន​ថា ការបោះបង់​ពាណិជ្ជកម្ម​ជាមួយ​អាស៊ាន​នឹងធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ឥទ្ធិពល​និង​វិបុលភាព​របស់ខ្លួន​ក្នុង​តំបន់​។ ហើយ​ការសម្រេចចិត្តរ​ចាក​ចេញពី​កិច្ចព្រមព្រៀង...
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក Vivian Balakrishnan ជឿជាក់ថា ឥទ្ធិពល​និង​វិបុលភាព​អាមេរិក​ប្រឈម​គ្រោះថ្នាក់ នៅពេលដែល​អាមេរិក​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នោះ​។ លោក​លើកឡើង​បែបនេះ​ឆ្លើយតប អ្នក​សម្ភាស​របស់​សារព័ត៌មាន NPR ពេល​សួរ​ពាក់ព័ន្ធ​ការបញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រ...
article_1786.txt
​សហព័ន្ធ​គ្រូពេទ្យ​ហូ​ឡង់ បាន​វាយតម្លៃថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយកបាន​នោះឡើយ ទាក់ទង​នឹង​គម្រោង​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​មាន​ជំនួយ​ក្នុងការ​ធ្វើអត្តឃាត (​សុមរណៈ​) សម្រាប់​មនុស្ស​វ័យ​ចំណាស់​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហរ​ទំព័រ Sciences et Avenir រួមជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
​បន្ទាប់ពី​បែលហ្ស៊ិក កាលពី​ឆ្នាំ​២០០២ ហូ​ឡង់ បាន​ក្លាយជា​ប្រទេស​បន្ទាប់​ដែល​ផ្តល់​ភាពស្របច្បាប់​ចំពោះ​សុមរណៈ (​ការស្លាប់​ដោយ​ស្រួល​) សម្រាប់​អ្នកជំងឺ​ដែលមាន​សភាព​ឈឺចាប់​ខ្លាំង ពិបាក​ទ្រាំ និង​គ្មាន​សង្ឃឹមថា អាចជា​សះស្បើយ​។ កាលពីពេល​ថ្មី​នេះ រដ្ឋាភិបាល​ហូ​ឡង់​ក៏​ចង់​ឲ្យ​មានការ​អនុញ្ញាត​បែបនេះ ដល់​ចាស់ជរា​ផងដែរ​។​ ​តាមរយ...
article_1787.txt
​លោក Emmanuel Macron បេក្ខជន​ប្រធានាធិបតី​បារាំង មាន​ប្រវត្តិ​ស្នេហា​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​។ កាលពី​ខែតុលា ឆ្នាំ​២០០៧ លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី Brigitte Trongneux អតីត​គ្រូបង្រៀន​របស់ខ្លួន  ដែលមាន​អាយុ​លើស​រហូតដល់​ទៅ​២៤ឆ្នាំ​។ បច្ចុប្បន្ន​លោក Macron មាន​អាយុ​៣៩​ឆ្នាំ រីឯ​អ្នកស្រី Brigitte Macron មាន​អាយុ​ឈានដល់​៦៤...
​នា​អំឡុង​ឆ្នាំ​១៩៩៣ អ្នកស្រី Brigitte Trongneux បាន​បង្រៀន​នៅ​សាលា La Providence d’Amiens ដោយ​នៅពេលនោះ លោក Emmanuel Macron ជា​សិស្ស​ម្នាក់​ដែលមាន​អាយុ​ត្រឹម​១៥​ឆ្នាំ​។ យោងតាម​ការផ្សាយ​រប​ស់ Paris Match គ្រូ និង​សិស្ស​ទាំងពីរ​រូបនេះ ចាប់ផ្តើម​ជិតស្និទ្ធ​គ្នា រួមគ្នា​សរសេរ​រឿងល្ខោន​រៀងរាល់ថ្ងៃ​សុក្រ​។​ ​តាមពិតទៅ អ្នកស្រ...
article_1788.txt
ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte​នឹង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​នៅ​ខែឧសភា​ខាងមុខនេះ​។ ការពង្រឹង​ចំណង​ការទូត​និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រទេស​ទាំងពីរ​ជា​ប្រធានបទ​ស្នូល ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន ក៏​សំឡឹង​ឃើញ​នាវាមុជទឹក​របស់​រុស្ស៊ី​ផងដែរ ព្រោះ​ហ្វីលីពីន​ចង់​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់ខ្លួន​ឲ្យ​កាន់ត...
​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ហ្វីលីពីន​ជាមួយ​រុស្ស៊ី​ជា​អ្វីដែល​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ចង់បាន​ក្រោយ​ពេលដែល​លោក ឡើងកាន់តំណែង​នា​ខែមិថុនា​ឆ្នាំ ២០១៦​។ នៅ​ថ្ងៃ ២៥ ខែឧសភា​ខាងមុខនេះ​លោក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ជា​ផ្លូវ​ការដើ​ម្ប​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​...
article_1789.txt
​រដ្ឋាភិបាល​ម៉ាឡេស៊ី​បានសម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក Kang Chol ចេញពី​ប្រទេស​របស់ខ្លួន​។ ការបណ្តេញចេញ​នេះ​ធ្វើឡើង​ដោយសារ​មន្ត្រី​ទូត​ខាងលើ​មិន​ព្រម​ចូលជួប​មន្ត្រី​ទូត​ម៉ាឡេស៊ី​តាម​ការកោះហៅ​មក​សាកសួរ​ពាក់ព័ន្ធ​សំណុំរឿង​ឃាតកម្ម​បងប្រុស​លោក គីម ជុង​អ៊ុន លោក Kim Jong Nam នោះ​។
​ចុងក្រោយ ម៉ាឡេស៊ី​បានសម្រេច​បណ្តេញ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​លោក Kang Chol ចេញពី​ប្រទេស​របស់ខ្លួន ក្រោយពេល​មន្ត្រី​ទូត​រូបនេះ​មិន​ព្រម​ចូលខ្លួន​មក​បំភ្លឺ​តាម​ការកោះហៅ​របស់​ក្រសួងការបរទេស​ម៉ាឡេស៊ី​នោះ​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួង​ការបទេស​ម៉ាឡេស៊ី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាស​ដាក់​លោក Kang Chol ជា​មនុ...
article_179.txt
ប្រេសិតអង្គការសហប្រជាជាតិ(UN) ប្រចាំនៅស៊ីរី លោក​ Geir Pedersen បានព្រមានក្នុងថ្ងៃទី១៧ ខែធ្នូ ថាជម្លោះនៅស៊ីរី គឺមិនទាន់រលត់ផុតនោះទេ បើទោះបីជារដ្ឋាភិបាលលោក Bashar al-Assad បានដួលរលំទៅហើយក្ដី។ នេះដោយសារ ការប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមកងទ័ពជាតិស៊ីរី(SNA) និងក្រុមកម្លាំងប្រជាធិបតេយ្យស៊ីរី(SDF) នៅតែបន្ត។
ថ្វីដ្បិតតែរដ្ឋាភិបាលលោកBashar al-Assad បានដួលរលំ ហើយរដ្ឋាភិបាលអន្តរកាល បានចូលមកជំនួសក៏ពិតមែន ប៉ុន្តែបេសកជនពិសេស UN ប្រចាំនៅស៊ីរី លោក​ Geir Pedersen បានព្រមានពីការបន្តនៃជម្លោះក្រុមប្រដាប់អាវុធ នៅស៊ីរី។ បេសកជនពិសេស UN ប្រចាំស៊ីរីរូបនេះ បានបញ្ជាក់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ក្នុងថ្ងៃទី១៧ ខែធ្នូ អំពីជម...
article_1790.txt
​មេបញ្ជាការ​ជាន់ខ្ពស់​ស​ម្ព័​ន្ធ​យោធា​ណា​តូ ឧ​ត្ត​ម​សេនីយ៍ Adrian Bradshaw បាន​ផ្ញើ​សារ​ព្រមាន​ទៅ​ឲ្យ​រុស្ស៊ី ដែល​កំពុង​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការចោទប្រកាន់ថា​បាន​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ។ មេបញ្ជាការ​រូបនេះ បាន​គំរាមថា សកម្មភាព​ក​កកូរកកាយ​ផ្ទៃក្នុង​អាមេរិក អាច​ត្រូវបាន​ចាត់ទុកជា​ការប្រក...
​រឿងរ៉ាវ​ការចោទប្រកាន់​លើ​រុស្ស៊ី​ថា​បាន​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក នៅ​មិនទាន់​ចប់​នៅឡើយ​ទេ ដោយ​អ្នកនយោបាយ​នៅ​អាមេរិក​ឯណោះ កំពុង​ស្វះ​ស្វែងរក​មធ្យោបាយ​ដើម្បី​ឈានដល់​ការបើក​ការស៊ើបអង្កេត​មួយ​លើ​រឿងនេះ​។ ចំណែក​សម្ព័ន្ធ​យោធា​ណា​តូ​វិញ ក៏​មិន​នៅ​ស្ងៀម​ដែរ ដោយបាន​និយាយ​ជា​ចំហ​ថា ការ​លូកដៃ​របស់​រុស្ស៊ី អាចជា​សកម្មភាព​...
article_1791.txt
​សេត​វិមាន​អាមេរិក មិន​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​ផ្សព្វផ្សាយ​មួយចំនួន​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃ​សុក្រ​ទី ២៤​កុម្ភៈ​។ ស្ថាប័ន​សារព័ត៌មាន​ដែល​ត្រូវគេ​ហាម​នោះ​មានដូចជា The New York Times, The Hill, Politico និង​ស្ថាប័ន​មួយចំនួន​ទៀតផង​។ អ្នកសារព័ត៌មាន​បាន​ពហិកា​ចូល​យក ព័ត៌ម...
​ នៅ​ចុង​សប្តាហ៍ សន្និសីទ​សារព័ត៌មាន​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី Sean Spicer ត្រូវ​រៀបចំឡើង​ដូច​សព្វមួយដង តែ​សប្តាហ៍​នេះ សេត​វិមាន​បាន ជ្រើសរើស​យកតែ​អ្នកសារព័ត៌មាន​មកពី​ស្ថាប័ន​មួយចំនួន​ចូល​យក ស្តាប់​និង​ព័ត៌មាន​ប៉ុណ្ណោះ​។ ការសម្រេច​បែបនេះ​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​បន្ត​ចោទប្រកាន់ថា ប្រព័ន្ធ​ផ្សព្វផ្ស...
article_1792.txt
​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក​ហ្ស​ង់ ក្លូត​ចាំង​កឺ (Jean Claude Juncker) បាន​ថ្លែង​ផ្លែផ្កា​ដាក់​ឲ្យ​អង់គ្លេស​ដែល​កំពុង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ថា លោក​ត្រូវ​ថ្លែង​សុន្ទរកថា​ជា​ភាសា​បារាំង ដោយសារ​ភាសា​​អង់គ្លេស​កាន់តែ​អស់​សំខាន់​ហើយ​។ មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូបនេះ​និយាយ​បែបនេះ ក្រោយពេល​សង្គ្រាមពាក្យសម្តី​រវាង​សហភា...
«​ភាសា​អង់គ្លេស​កំពុង​បាត់បង់​សារសំខាន់​ហើយ​»​។ នេះ​ជាស​ម្តី​របស់​ប្រមុខ​គណៈកម្មការ​អឺរ៉ុប​លោក ហ្ស​ង់ ក្លូត​ចាំង​កឺ មុនពេល​លោក​ថ្លែង​សុន្ទរកថា​មួយ​ជា​ភាសា​បារាំង​នៅ​ប្រទេស​អ៊ីតាលី​ពាក់ព័ន្ធ​បញ្ហា​សហភាព​អឺរ៉ុប​។ លោក​លើកឡើង​បែបនេះ បន្ទាប់ពី​មានការ​ទិតៀន​និង​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​សហភាព​អឺរ៉ុប​និង​អង់គ្លេស​ពាក់ព័ន...
article_1793.txt
​អតីត​បេក្ខជន​ប្រធានាធិបតី​និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាប់ផ្តើម​ចេញមុខ​រិះគន់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ក្រោយ​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​ជា​យូរ​ក្រោយ​ចាញ់ឆ្នោត​។​លោកស្រី​បន្ទោ​សលោក ត្រាំ រឿង​ទាមទារ​កាត់លុយ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ការទូត​ដែលជា​នយោបាយ​ស្នូល​នៃ​ការលើកស្ទួយ...
​ទំនងជា​អត់​ទ្រាំលែងបាន លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ទិតៀន​គម្រោង​កាត់បន្ថយ​លុយ​សម្រាប់​ក្រសួង​ការបទេស​ដែល​ស្នើឡើង​ដោយ​លោក ដូ​ណា​ល់ ត្រាំ​។ អាច​ថា លោកស្រី អាចធ្វើ​ចិត្ត​ឲ្យ​រឹងប៉ឹង​បាន​ឡើងវិញ​ហើយ បន្ទាប់ពី​ចំណាយពេល​វេលា​ក្នុង​ភាព​ស្ងៀមស្ងាត់​មួយរយៈ​ដោយ​បាក់ស្បាត​ព្រោះ​ចាញ់ឆ្នោត​នោះ​។​ ​ក្នុង​វេទិកា​នៅ​សាកលវិទ្យាល័...
article_1794.txt
​ទីក្រុង​ធំៗ​របស់​អឺរ៉ុប​ដូចជា​ប៉ារីស​, ព្រុ​ច​សែ​ល និង​នី​ស បាន​រង​ការវាយប្រហារ​ជា​ញឹកញាប់​ពី​សំណាក់​ក្រុម​ភេរវកម្ម​នាពេល​កន្លងមក​។ ដោយឡែក​ទីក្រុង​ឡុង​ដ៍​របស់​ចក្រភព​អង់គ្លេស មាន​ស្ថានភាព​ស្ងប់ស្ងាត់​ស្រួល​ជាងគេ និង​មិនដែល​រង​ការវាយប្រហារ​អ្វី​សោះ​អស់​ពេល​ជាង​១០​ឆ្នាំ​មកនេះ​។ ពោល គឺ​រហូតមក​ការវាយប្រហារ​ថ្ងៃទី​២២ ខែមីន...
​ភេរវកម្ម​ក្បែរ​សភា​អង់គ្លេស​ថ្ងៃទី​២២ ខែមីនា ជាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ចាប់តាំងពី​ភេរវកម្ម​ឆ្នាំ​២០០៥ មក​។ ការវាយប្រហារ​នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍ របស់​អង់គ្លេស បានធ្វើ​ឲ្យ​តក់ស្លុត និង​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​ទីក្រុង​នេះ បានរស់នៅ​ដោយ​ស្រួល​អស់​ពេល​ជាច្រើន​មកហើយ​ដែរ​។ មេដឹកនាំ​ប្រទេស​ជាច្រើន បាននាំគ្នា​ថ្កោលទោស​ករណ...
article_1795.txt
​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង (Li Keqiang) និយាយថា ចិន​មិន​ចង់ឃើញ​សមាជិក​អាស៊ាន​ត្រូវបាន​បង្ខិតបង្ខំ​ឲ្យ​ជ្រើសរើស​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។ មិន​ត្រឹមតែ​មិន​ចង់ឃើញ​អាស៊ាន​បែកបាក់​ឡើយ ចិន​ក៏​នៅតែ​ចាត់ទុក​តំបន់​អាស៊ាន​ជា​ចំណុច​សំខាន់​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន បើទោះជា​មានគំនិត​ផ្ទុយគ្នា​លើ​ជម្ល...
​រដ្ឋ​សមាជិក​ទាំង​១០​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ហាក់​ដើរមក​ដល់​ផ្លូវបំបែក​ដែល​ត្រូវ​ជ្រើសរើស រវាង​ចិន​ដែលជា​អ្នកជិតខាង និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ ឬក៏​ស្រ​វ៉ា​ឱប​អាមេរិក ដែលជា​មហាអំណាច​ពិភពលោក​នោះ​។ អាច​និយាយថា នេះ​ជា​ជម្រើស​ដ៏​លំបាក​សម្រាប់​អាស៊ាន ដែល​ស្ថិតនៅ​ចំ​តំបន់​ប្រទាញប្រទង់​រវាង​មហាអំណាច​...
article_1796.txt
​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​បានបញ្ជាក់​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថា កងទ័ពជើងទឹក​ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​នឹងចូលរួម​ល្បាត​រួមគ្នា​ដើម្បី​ប្រឆាំង​ក្រុមចោរ​សមុទ្រ​។  ការសម្រេច​ពួតដៃគ្នា​ប្រឆាំង​ចោរ​សមុទ្រ​នេះ​កើតឡើង​ស្រប​ពេលដែល​បណ្តា​ក្រុម​សកម្មប្រយុទ្ធ​នានា​ក្នុង​តំបន់​រួមទាំង​ក្រុម Abu Sayyaf ជា​បណ្តេញ​...
​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ដើម្បី​ប្រឆាំង​ក្រុមចោរ​សមុទ្រ​នឹងត្រូវ​ចាប់ផ្តើម​ឡើង​នៅ​ចន្លោះ​ពី​ខែមេសា​ទៅដល់​ខែឧសភា​ខាងមុខនេះ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រមុខ​ការពារជាតិ​ហ្វីលីពីន​លោក Delfin Lorenzana​។ ​ការ​ឈានទៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆាំង​ក្រុមចោរ​សមុទ្រ​នេះ​កើតឡើង​ស្រប​ព...
article_1797.txt
​ទៅដល់​ព្រុ​ច​សែ​ល​ភ្លាម រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson មិនបាន​បង្អែរ​បង្អង់​យូរ​ឡើយ ដោយ​ប្រញាប់​និយាយ​រឿង​សាច់​ការពាក់ព័ន្ធ​ការចំណាយ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​។ លោក​បង្ខំ​ឲ្យ​សមាជិក​ណា​តូ​ទាំងអស់​ប្រញាប់ប្រញាល់​បង្កើន​ការចំណាយ​លើ​វិស័យ​យោធា​ឲ្យ​គ្រប់​តាម​ការកំណត់​ត្រឹម​ចុង​ឆ្នាំនេះ​ជា​កំហិត​។​
​បន្ទាប់ពី​ចាកចេញ​ពី​តួ​ក​គី រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បាន​បន្តដំណើរ​ទៅកាន់​ក្រុង​ព្រុ​ច​សែ​ល​ទៀត​ដើម្បី​ជួប​បណ្តា​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ទាំង​២៧​ផ្សេងទៀត​ដែរ​។ ក្នុងជំនួប​ជា​លើកដំបូង ប្រមុខ​ការទូត​អាមេរិក​យក​រឿង​ថវិកា​ការពារជាតិ​មក​ជជែក​តែម្តង​។​ ​យោងតាម​ទីភ្នាក់...