file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_1613.txt | មួយថ្ងៃក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចផ្តើមនីតិវិធីពិនិត្យ និងវាយតម្លៃជាបឋមទៅលើករណីសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា លោកមិនស្ថិតក្រោមយុត្តាធិការរបស់តុលាការនេះឡើយ។ ICC ចង់ស៊ើបអង្កេតការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលតាមរប... | ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ មិនមានការព្រួយបារម្ភឡើយ បន្ទាប់ពីអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី Fatou Bensouda នៅថ្ងៃទី៨ កុម្ភៈ បានប្រកាសបើកការពិនិត្យវិនិច្ឆ័យជាបឋមនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ លោក ឌូទើតេ បានរិះគន់អគ្គរដ្ឋអាជ្ញាអន្តរជាតិជាខ្លាំង និងបា... |
article_1614.txt | សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិនកន្លងមកពាក់ព័ន្ធតួនាទីចិននៅក្នុងទ្វីបអាហ្វ្រិកខុសដាច់ឆ្ងាយពីការពិត ហើយការព្យាយាមរបស់អាមេរិកក្នុងការបង្ខូចឈ្មោះចិននោះជារឿងមួយគួរឲ្យអៀនខ្មាសផង។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអាហ្វ្រិកខាងត្បូងលោក Lin Songtian កាលពីស... | លោក Lin Songtian បាននិយាយថា ៖«ប្រមុខការទូតអាមេរិកបានជ្រើសរើសកន្លែងខុស និងប្រធានបទខុសដើម្បីប្រឆាំងចិន។ សុំទោសផងដែលនិយាយបែបនេះព្រោះវាជាការធ្វើឲ្យខ្លួនឯងអាម៉ាសទៅវិញទេ»។ ក្នងពេលដែលលោក ធីល័សិន បញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅអាហ្វ្រិក ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដកហូតតំណែងលោ... |
article_1615.txt | សកម្មជនអង្គការសិទ្ធិមនុស្សហ្វីលីពីន បានប្រកាសត្រៀមសហការជាមួយនឹងតុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ដើម្បីពិនិត្យ និងវិនិច្ឆ័យលើសង្គ្រាមគ្រឿងញៀនរបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូទើតេ ។ ក្រុមសិទ្ធិមនុស្សក្នុងស្រុកនេះដែរ ក៏បានទទូចឲ្យស្ថាប័នសាធារណៈរបស់ហ្វីលីពីនចូលរួមក្នុងនីតិវិធីផងដែរ ... | «ស្នងការសិទ្ធិមនុស្ស បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការជួយសម្រួលមធ្យោបាយនានាជាមួយនឹងក្រុមការងាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រសិនបើមានសំណើពីតុលាការ ។ រដ្ឋាភិបាលហ្វីលីពីន ក្នុងនាមជាភាគីនៃលក្ខន្តិកៈក្រុងរ៉ូម ត្រូវមានការកាតព្វកិច្ចសហការជាមួយនឹង ICC»។ នេះជាសេចក្តីថ្លែងការណ៍ប្រធានសិទ្ធ... |
article_1616.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កោតសរសើរ និងមានសុទិដ្ឋានិយមចំពោះការវិវត្តស្ថានការណ៍ឧបទ្វីបកូរ៉េ ក្រោយលោក គីម ជុងអ៊ុន បង្ហាញឆន្ទៈចង់ចរចាជាមួយអាមេរិកលើការបោះបង់អាវុធនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះនៅតែមិនទាន់ទុកចិត្ត និងនៅប្រុងប្រយ័ត្នចំពោះការសន្យារបស់របបដឹកនាំក្រុងព្យុងយ៉ាងនៅឡើយ... | ភ្លាមៗក្រោយទទួលដំណឹងថា មេដឹកនាំកូរ៉េខាងជើងចង់ជួបចរចា និងអាចឈានទៅបោះបង់អាវុធនុយក្លេអ៊ែរផង លោក ដូណាល់ ត្រាំ បានសរសេរបង្ហោះតាមគណនី |
article_1617.txt | ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១០ ខែកុម្ភៈ បានជួបជាមួយប្រតិភូកូរ៉េខាងជើងដែលចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០១៨ ។ លោក មូន ចេអ៊ីន បានអង្គុយទល់មុខប្រធានសភាកូរ៉េខាងជើង គីម យ៉ុងណាម និងប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោកស្រី គីម យ៉ូចុង នៅឯវិមានប្រធា... | ប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក គីម យ៉ុងណាម និងអមដំណើរដោយលោកស្រី គីម យ៉ូចុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក គីម ជុងអ៊ុន បានទៅដល់កូរ៉េខាងត្បូងនៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងព្យុងឆាង។ វត្តមានលោកស្រី គីម យ៉ូចុង ដែលជាអនុប្រធានគណៈឃោសនាបក្សកាន់អំណាចកូរ... |
article_1618.txt | ប្រមុខសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភពីការអនុវត្តគោលនយោបាយរឹតត្បិត និងចង្អៀតចង្អល់របស់ប្រមុខដឹកនាំកំពូលហ្វីលីពីន ។ ប្រមុខសិទ្ធិមនុស្សថែមទាំងហៅការប្រើប្រាស់ពាក្យសម្តីអាក្រក់របស់មេដឹកនាំហ្វីលីពីន ដូចទៅនឹងមនុស្សគ្មានការអប់រំយ៉ាងដូច្នេះឯង ។ | នាសន្និសីទសារព័ត៌មានថ្ងៃ៩ មីនា ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក ហ្សេដ រ៉ាអាដ អាល់ហ៊ូសេន ( Zeid Ra'ad Al Hussein) បានប្រតិកម្មខ្លាំងទៅនឹងចំណាត់ការរបស់រដ្ឋាភិបាលលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ( Rodrigo Duterte) ដែលមិនស្វាគមន៍ និងថែមទាំងដាក់គោលដៅទៅលើមន្ត្រីជំនាញរបស់អង្... |
article_1619.txt | នៅថ្ងៃទី១៧ ខែមីនា លោក ស៊ី ជិនភីង បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីចិនសម្រាប់អាណត្តិទីពីរ។ លោក ស៊ី ជិនភីង ទទួលបានសំឡេងគាំទ្រឯកច្ឆន្ទពីសមាជិកសភាប្រជាជនក្នុងកិច្ចប្រជុំដែលធ្វើនៅវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង។ តំណែងអនុប្រធានាធិបតីបានធ្លាក់លើលោក វ៉ាង ឈីសាន មនុស្សជំនិតរបស់លោក ស៊ី ដែលធ្ល... | ដូចការរំពឹងទុក លោក ស៊ី ជិនភីង បន្តកាន់កាប់កៅអីប្រធានាធិបតីចិនសម្រាប់អាណត្តិ៥ឆ្នាំលើកទី២ គ្មានសំឡេងប្រឆាំង និងគ្មានគូប្រជែងក្នុងការបោះឆ្នោតអំឡុងពេលកិច្ចប្រជុំសភានៅថ្ងៃទី១៧ ខែមីនា ខណៈសម្ព័៍ន្ធមិត្តរបស់លោក គឺលោក វ៉ាង ឈីសាន ជាប់ឆ្នោតជាអនុប្រធានាធិបតី។ សមាជិកសភាចំនួន២៩៧០នាក់បានបោះឆ្នោត... |
article_162.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានប្រកាសនៅថ្ងៃទី១២ ខែធ្នូ បដិសេធមិនចុះចេញពីតំណែង និងតស៊ូប្រឆាំងនឹងការដកតំណែង និងបទចោទនៃការបះបោរប្រឆាំងរដ្ឋាភិបាល។ ផ្ទុយពីអតីតប្រមុខការពារជាតិ លោក យូន បានចេញមុខការពារការអនុវត្តច្បាប់អាជ្ញាសឹក ថាស្របនឹងការអនុវត្តអភិបាលកិច្ចរដ្ឋាភិបាល។ | អត្ថបទទាក់ទង នាយករដ្ឋមន្ត្រី និងបក្សអំណាចប្រជាជន ប្រកាសកាន់កិច្ចការរដ្ឋ ជំនួសលោក យូន ការបោះឆ្នោតព្យួរតំណែងលោក យូន ត្រូវរងចាំ ក្រោយបក្សអំណាចប្រជាជន ដើរចេញពីសភា លោកយូន ចេញមុខសុំទោស និងទទួលខុសត្រូវផ្លូវច្បាប់ក្រោយប្រកាសច្បាប់អាជ្ញាសឹក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានចេញសេចក្ដីប្រកាសជាសាធារណៈជាលើកទីពីរបន្ទាប់ពី... |
article_1620.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចបណ្តេញរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក រិច ធីល័រសិន ពីតំណែងនៅថ្ងៃអង្គារទី ១៣ ខែមីនានេះ។ ពេលនេះលោក ត្រាំ ត្រៀមតែងតាំងប្រធានភ្នាក់ងារចារកម្មស៊ីអាយអេ លោក Mike Pompeo ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសម្តង។ | ចុងក្រោយពាក្យចរចាមអារ៉ាមដែលថា លោក ត្រាំ ចង់ដកហូតតំណែងរដ្ឋមន្ត្រីការបរទេសខ្លួនលោក រិច ធីល័រសិន នោះបានក្លាយជាការពិតហើយ។ ប្រធានាធិបតីរូបនេះបានប្រកាសជាផ្លូវការនៅថ្ងៃអង្គារពីការប្តូរតំណែងនេះ ហើយលោកក៏ត្រៀមស្នើតែងតាំងប្រធានទីភ្នាក់ងារចារកម្មមជ្ឈិមស៊ីអាយអេ លោក Mike Pompeo ជារដ្ឋមន្ត្រ... |
article_1621.txt | ប្រធានាធិបតីចិន ស៊ី ជិនភីង បានទាត់ចោលការចោទប្រកាន់លើគម្រោងអភិវឌ្ឍរបស់ចិននៅឯបរទេស ដែលប្រទេសខ្លះអះអាងថា ជាការគំរាមកំហែងលើអធិបតេយ្យប្រទេសទទួលជំនួយចិន។ លោក ស៊ី ជិនភីង និយាយថា គម្រោងរបស់ចិនមិនបានគំរាមកំហែងប្រទេសណាឡើយ។ ទោះជាមិននិយាយចំឈ្មោះប្រទេសណា គេអាចយល់ថា លោកចង់សំដៅអាមេរិក ដែលរិះ... | នាឱកាសថ្លែងសុន្ទរកថាបិទកិច្ចប្រជុំសភានៅថ្ងៃទី២០ ខែមីនា ប្រធានាធិបតីចិន ស៊ី ជិនភីង បាននិយាយការពារគម្រោងអភិវឌ្ឍរបស់នៅបរទេស ខណៈមានការព្រួយបារម្ភពីប្រទេសមួយចំនួនថា គម្រោងរបស់ចិនបង្កផលប៉ះពាល់ដល់ប្រទេសផ្សេង។ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ចិនបានជះលុយរាប់ពាន់លានដុល្លារលើជំ... |
article_1622.txt | នៅថ្ងៃទី២៦ ខែមករា មហាយក្សចិនបានដាក់ចេញនយោបាយស្ដីពីតំបន់អាក់ទិក ដែលសម្បូរដោយធនធានរ៉ែធម្មជាតិច្រើនប្រភេទ និងឧស្ម័នជាច្រើនរាប់លានម៉ែត្រគូប។ ចិនប្រកាសថា ខ្លួនចង់ចូលរួមគ្រប់គ្រងតំបន់ទឹកកកនេះ ទាញយកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយការទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក។ ការងាកទៅរកត... | មហាយក្សចិនបានបង្កើនសកម្មភាពរបស់ខ្លួនជាខ្លាំងនៅតំបន់អាក់ទិក។ ក្នុងឆ្នាំ២០១៣ ចិន ដែលមិនមែនជារដ្ឋនៅជាប់អាក់ទិក ក្លាយជាប្រទេសសង្កេតការណ៍នៃក្រុមប្រឹក្សាអាក់ទិក ដែលគ្រប់គ្រង់តំបន់សម្បូរធនធានមួយនេះ។ កាណដា ដាណឺម៉ាក ហ្វាំងឡង់ ស៊ុយអែត ន័រវ៉េស រុស្ស៊ី អាមេរិក និងអ៊ីស្លង់ ជាសមាជិកព... |
article_1623.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងជួបគ្នានៅខែឧសភាខាងមុខ។ ប៉ុន្តែជំនួបប្រវត្តិសាស្ត្រនេះនៅមិនទាន់កំណត់ពេលវេលា និងទីកន្លែងនៅឡើយទេ ខណៈអាមេរិកចង់ឲ្យកូរ៉េខាងជើងបង្ហាញសកម្មភាពជាក់លាក់សិន។ មិនថានៅទីណា ការកំណត់កន្លែងនៃជំនួបពិតជាសំខាន់សម្រាប់ការជជែករវ... | ជំនួបលើកដំបូងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង នៅមិនទាន់រកកន្លែងរៀបចំនៅឡើយ។ លោក ដូណាល់ ត្រាំ ហោះទៅជួបលោក គីម ជុងអ៊ុន ដល់ព្យុងយ៉ាង ឬលោក គីម ធ្វើដំណើរទៅជួបលោក ត្រាំ ដល់ផ្ទះតែម្ដង ឬជំនួបលើកដំបូងនេះធ្វើនៅទឹកដីកណ្ដាលណាមួយ? រឿងសំខាន់ គឺទីតាំងនៃជំនួបនេះ នឹងក្លាយជាសារបើកផ្លូវដល់លទ្ធផ... |
article_1624.txt | សភាអាល្លឺម៉ង់សម្រេចបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោកស្រី អែនជេឡា មឺហ្គែល ធ្វើជាអធិការបតីអាល្លឺម៉ង់ក្នុងអាណត្តិទីបួននៅថ្ងៃពុធទី ១៤ ខែមីនានេះ។ ការបោះឆ្នោតជ្រើសរើសប្រមុខរដ្ឋាភិបាលថ្មីនេះធ្វើឡើង ក្រោយអ្នកនយោបាយអាល្លឺម៉ង់ដោះស្រាយវិបត្តិជាប់គាំងនយោបាយដែលអូសបន្លាយរយៈពេលប្រហែលកន្លះឆ្ន... | ចុងក្រោយ នៅថ្ងៃពុធ ទី ១៤ ខែមីនានេះ លោកស្រី អែនជេឡា មឺហ្គែល ត្រូវបានសភាអាល្លឺម៉ង់បោះឆ្នោតគាំទ្រជាអធិការបតីជាថ្មីទៀតសម្រាប់អាណត្តិទីបួន ដោយសំឡេងគាំទ្រ ៣៦៤ ទល់ ៣១៥ សំឡេង ខណៈដែលសមាជិកសភាប្រាំបួននាក់ផ្សេងទៀតបោះឆ្នោតអនុប្បវាទ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រោយការបោះឆ្នោតនេះ លោកស្រី មឺហ្គែល ... |
article_1625.txt | តាមសំណើរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មន្ទីរបញ្ចកោណបានសម្រេចចិត្តរៀបចំក្បួនព្យុហយាត្រាយោធាដ៏ធំមួយនៅខែវិច្ឆិកាខាងមុខ។ ប៉ុន្តែ គេនឹងមិនឃើញវត្តមានរថក្រោះបើកកាត់ផ្លូវក្នុងរដ្ឋធានីវ៉ាស៊ីនតោនឡើយ ដោយក្រសួងការពារជាតិអាមេរិកយល់ថា រថក្រោះដែលមានទម្ងន់ធ្ងន់ទាំងនោះ អាចបំផ្លាញផ្លូវក្នុងទីក្រុ... | ក្បួនព្យុហយាត្រាកងទ័ពដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រាថ្នាចង់បាន នឹងធ្វើនៅថ្ងៃទី១១ ខែវិច្ឆិកា ដែលជាថ្ងៃរំឭកគុណអតីតយុទ្ធជនអាមេរិក។ នេះបើតាមកំណត់ហេតុស្ដីពីគោលការណ៍សម្រាប់ក្បួនយោធារបស់មន្ទីរបញ្ចកោណផ្សាយនៅថ្ងៃទី៩ ខែមីនា។ ក្បួនព្យុហយាត្រានេះ នឹងធ្វើដំណើរឆ្លងកាត់ផ្លូវសំខាន់ៗពីសេតវិ... |
article_1626.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហាក់មិនខ្វល់់ខ្វាយអ្វីឡើយនឹងការផ្ទុះសង្គ្រាមពាណិជ្ជកម្ម ក្រោយការដំឡើងនាំចូលពន្ធលើដែក និងអាលុយមីយញ៉ូម។ លោក ត្រាំ គ្រោងប្រកាសដំឡើងពន្ធនាំចូលផលិតផលទាំងពីរនៅសប្ដាហ៍ក្រោយ ដែលរឿងនេះធ្វើឲ្យដៃគូពាណិជ្ជកម្មធំៗរបស់អាមេរិកមានអឺរ៉ុប ចិន ជប៉ុន តវ៉ាយ៉ាងខ្លា... | ផែនការដំឡើងពន្ធនាំចូល២៥ភាគរយលើដែក និង១០ភាគរយលើផលិតផលអាលុយមីញ៉ូមពីសំណាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើឲ្យពិភពលោករង្គើយខ្លាំង និងស្ថិតនៅលើដំណើរទៅកាន់សង្គ្រាមពាណិជ្ជកម្ម។ សហភាពអឺរ៉ុប កាណាដា បារាំង ចិន និងជប៉ុន សុទ្ធតែបានព្រមានពីគ្រោះថ្នាក់ បើលោក ត្រាំ ពិតជាប្រកាសបង្កើនព... |
article_1627.txt | ។ ប្រជាជនព្រុយណេម្នាក់ៗ មានចំណូលមធ្យមប្រចាំឆ្នាំជាង ពីរម៉ឺនដុល្លារអាមេរិក ឯណោះ។ យ៉ាងណាក៏ដោយ ប្រទេសដែលសម្បូរហូរហៀរដោយប្រេង និងឧស្ម័ននេះកំពុងប្រឈមបញ្ហាច្រើន ដោយសារសេដ្ឋកិច្ចខ្លួនពឹងផ្អែកខ្លាំងលើការនាំប្រេងចេញ ហើយណាមួយភាពចម្រុះនៃចរន្តចំណូលសេដ្ឋកិច្ចជាតិនៅមានកម្រិតទៀត។ | សេដ្ឋកិច្ចព្រុយណេចាប់ផ្តើមរង្គោះរង្គើខ្លាំង ដោយសារតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះគំហុកចាប់ពីឆ្នាំ ២០១៥ មកនោះ។ ថ្វីបើសេដ្ឋកិច្ចព្រុយណេមិនពឹងផ្អែកទាំងស្រុងលើប្រេងឆៅ និងឧស្ម័នក៏ដោយ ក៏ធនធានធម្មជាតិនេះមានចំណែកសំខាន់ក្នុងការធានាការលូតលាស់នៃសេដ្ឋកិច្ចរដ្ឋមួយនេះដែរ។ ឆ្នាំ ២... |
article_1628.txt | ប្រមុខការទូតអ៊ីតាលី បានថ្លែងសុទិដ្ឋិនិយមអំពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។ អ៊ីតាលី ក៏មានគម្រោងក្នុងការជួបជាមួយនឹងប្រទេសអាស៊ានដើម្បីជំរុញទំនាក់ទំនងភាគីទាំងពីរឲ្យកាន់ស៊ីជម្រៅទៀតផង ។ | លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលី នៅថ្ងៃទី ១០ កុម្ភៈ បានថ្លែងក្នុងជំនួបជាមួយនឹងសមភាគីថៃ លោករដ្ឋមន្ត្រី Don Pramudwinai ថា អ៊ីតាលី នឹងព្យាយាមបង្កើន និងជំរុញទំនាក់ទំនងជាមួយនឹងអាស៊ានលើវិស័យពាណិជ្ជកម្ម ហើយរដ្ឋាភិបាលអ៊ីតាលី នឹងរៀបចំឲ្យមានកិច្ចប្រជុំដែលជាកិច្ចសន្ទនាជាន់ខ្ពស់អ៊ីតាលី-អាស៊ានមួយនៅខ... |
article_1629.txt | លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា ដែលជាដៃស្តាំរបស់លោកស្រី អ៊ុន សានស៊ូជី បានលាលែងពីតំណែងនៅថ្ងៃពុធនេះ បន្ទាប់ពីកាន់តំណែងបាន២ឆ្នាំ។ | ហ្វេសប៊ុកផ្លូវការរបស់ប្រធានាធិបតី បានបញ្ជាក់ថា លោកប្រធានាធិបតីមីយ៉ាន់ម៉ា U Htin Kyaw បានលាលែងពីតំណែងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ហើយមេដឹកនាំថ្មី នឹងត្រូវជ្រើសរើសក្នុងអំឡុង៧ថ្ងៃ ដែលជាថ្ងៃធ្វើការ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_163.txt | ក្នុងដំណើរព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម រយៈពេល ២ថ្ងៃ មេដឹកនាំវៀតណាមបានបញ្ជាក់ពីជំហរច្បាស់ៗ ចំពោះព្រះភក្រ្ត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ថា វៀតណាមផ្តល់តម្លៃ និងផ្តល់អាទិភាពចម្បងក្នុងការកសាង និងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកម្ពុជា។ | អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡិម បានចូលក្រាបបង្គំគាល់ និងជួបពិភាក្សាការងារជាមួយព្រះមហាក្សត្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស។ លោក តូ ឡិម បានបញ្ជាក់ថា ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ជាការរួមចំណែកក្នុងការពង្រឹងបន្ថែមទៀត ... |
article_1630.txt | រដ្ឋាភិបាលក្រុងដាកា បានបង្ហាញពីទុទ្ទិដ្ឋិនិយមលើកិច្ចព្រមព្រៀងបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានធ្វើឡើងជាមួយរដ្ឋាភិបាលក្រុងណៃពិដោរកាលពីចុងឆ្នាំមុន ។ ក្រុងដាកា បានអះអាងថា ជនភៀសខ្លួនរបស់មីយ៉ាន់ម៉ា ហាក់មិនចង់ត្រលប់ទៅកាន់ប្រភពដើមរបស់ពួកគេវិញឡើយ ដ្បិតពួកគេនៅតែ ភ័យខ្លាចថា ពួកគេអាចរង... | រដ្ឋមន្ត្រីហិរញ្ញវត្ថុបង់ក្លាដែសលោក Muhith នៅថ្ងៃ៦ មីនា បានអះអាងថា លោក មិនមានការជឿជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់របស់មីយ៉ាន់ម៉ា ដែលកំពុងតែស្នាក់នៅជំរំក្នុងទឹកដីបង់ក្លាដែស បណ្តោះអាសន្ន នឹងវិលត្រលប់ទៅកាន់ទីកន្លែងដើមរបស់ពួកគេវិញ តាមរយៈកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលប្រទេសទា... |
article_1631.txt | ប្រតិភូកូរ៉េខាងជើងត្រឡប់ទៅស្រុកវិញហើយនៅយប់ថ្ងៃទី១១ ខែកុម្ភៈ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចបីថ្ងៃនៅកូរ៉េខាងត្បូងដើម្បីចូលរួមបើកព្រឹត្តិការណ៍អូឡាំពិករដូវរងា។ វត្តមានដ៏កម្ររបស់មេដឹកនាំជាន់ខ្ពស់កូរ៉េខាងជើងមានប្រធានសភាលោក គីម យ៉ុងណាម និងលោកស្រី គីម យ៉ូចុង ប្អូនស្រីលោក គីម ជុងអ៊ុន ធ្វើឲ្យទ... | ផ្ដើមចេញពីការថ្លែងសាររបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១ ខែមករា ស្ថានភាពនៅឧបទ្វីបកូរ៉េបានប្រែប្រួលគួរឲ្យកត់សម្គាល់។ មេដឹកនាំវ័យក្មេងរូបនេះបានប្រកាសបញ្ជូនអត្តពលិកកូរ៉េខាងជើងចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវរងាដែលកូរ៉េខាងត្បូងជាម្ចាស់ផ្ទះ និងដាក់សំណើទៅក្រុងសេអ៊ូលឲ្យរៀបច... |
article_1632.txt | អាមេរិកបានរងការរិះគន់ខ្លាំងក្នុងកិច្ចប្រជុំបន្ទាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបាតុកម្មនៅអ៊ីរ៉ង់នៅថ្ងៃទី៥ ខែមករា។ សមាជិក្រុមប្រឹក្សាសន្តិសុខខ្លះបានបង្ហាញការមិនពេញចិត្តចំពោះអាមេរិក ដែលស្នើឲ្យកិច្ចប្រជុំបន្ទាន់លើបញ្ហាដែលមិនទាក់ទងសន្តិសុខពិភពលោក ឯរុស្ស៊ីវិញបានហៅសំណើ... | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកោះប្រជុំបន្ទាន់មួយតាមសំណើរបស់អាមេរិកនៅថ្ងៃទី៥ ខែមករា ដើម្បីជជែកលើបាតុកម្មនៅអ៊ីរ៉ង់។ ក្រុងវ៉ាស៊ីនតោនអះអាងថា ប៉ះពាល់សិទ្ធិមនុស្សយ៉ាងខ្លាំង ព្រោះការបង្ក្រាបរបស់កម្លាំងសន្តិសុខអ៊ីរ៉ង់បង្កឲ្យមានអ្នកស្លាប់ និងរបួសជាច្រើន។ ប៉ុន្តែ បារាំង រុស្ស៊ី និង... |
article_1633.txt | រដ្ឋាភិបាលរុស្ស៊ីបានថ្កោលទោសអាមេរិកដែលចង់បំពាក់អាវុធអ៊ុយក្រែនដើម្បីបន្តប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមនៅភាគខាងកើតដែលលោកខាងលិចចោទថា ជាក្រុមដែលគាំទ្រដោយរុស្ស៊ីនោះ។ ម៉ូស្គូជឿជាក់ថា ការផ្តល់អាវុធបន្ថែមជាការជំរុញឲ្យមានការប្រើប្រាស់កម្លាំង និងបង្កសង្គ្រាមបង្ហូរឈាមគ្នាកាន់តែខ្លាំងថែមទៀត... | កាលពីថ្ងៃសុក្រទី ២២ ខែធ្នូ ក្រសួងការបរទេសអាមេរិកបានប្រកាសថា សហរដ្ឋអាមេរិកមានបំណងផ្តល់សពា្វវុធដល់រដ្ឋាភិបាលអ៊ុយក្រែនដើម្បីពង្រឹងសមត្ថភាពការពារជាតិ ស្របពេលដែលប្រទេសនេះកំពុងបន្តប្រឈមចលនាផ្តាច់ខ្លួនភាគខាងកើតនោះ។ ការប្រកាសនេះត្រូវបានរុស្ស៊ីថ្កោលទោសខ្លាំងផងដែរ។ យោងតាមទីភ្នាក់ងារ... |
article_1634.txt | ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ច្បាស់ក្នុងមហាសន្និបាតលើកទី ១៧ នៃបក្សកាន់អំណាចឯកភាពរុស្ស៊ី (United Russia)ថា រុស្ស៊ីមិនចង់ប្រឈមមុខជាមួយប្រទេសណាមួយឡើយ។ រុស្ស៊ីបើកចំហរក្នុងទំនាក់ទំនងជាមួយលោកខាងលិច និងលោកខាងកើត ប៉ុន្តែអ្វីដែលសំខាន់រុស្ស៊ីមិនលះបង់ប្រយោជន៍និងសន្តិសុខរបស់ប្រជាជនខ្លួនឡើយ។... | «ភាពខ្លាំងរបស់យើងគឹការពារការគំរាមកំហែងពីខាងក្រៅជាពិសេសភេរវកម្ម។ យើងមិនដែលស្វែងរកការប្រឈមមុខជាមួយប្រទេសណាមួយឡើយ ហើយយើងបន្តគោលនយោបាយការបរទេសស្មោះត្រង់និងមានតម្លាភាពជានិច្ច»។នេះជាសម្តីរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងមហាសន្និបាតបក្សកាន់អំណាចលើកឡើយ ១៧ ថ្ងៃសៅរ៍ទី ២៣ ខែធ្នូ។ យោងតាមទ... |
article_1635.txt | ប្រមុខរបបសឹកថៃ ប្រាយុទ្ធ ចន្ទអូចា នឹងចេញបទបញ្ជាពិសេសមួយដោយការហាមឃាត់នយោបាយអនុញ្ញាតឲ្យគណបក្សនយបាយនានាចូលរួមការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងនៅចុងឆ្នាំក្រោយ។ ការប្រកាសនេះទទួលបានការស្វាគមន៍ពីគណបក្សនយោបាយនានា និងក្រុមសកម្មជនសិទ្ធិមនុស្សផងដែរ។ | បន្ទាប់ពីមានការទទូចពីសំណាកគណបក្សនយោបាយថៃធំៗកន្លងមកពាក់ព័ន្ធការបើកទូលាយនយោបាយមុនការបោះឆ្នោតមកដល់នៅឆ្នាំ២០១៨ ឧត្តមសេនីយ៍ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា លោកនឹងប្រើប្រាស់បទបញ្ជាពិសេសបើកផ្លូវគណបក្សនយោបាយអាចចូលរួមបោះឆ្នោតខាងមុខ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters របបសឹកបានសម្រេចដាក់បម... |
article_1637.txt | មេដឹកនាំកំពូលចិន ស៊ី ជិនភីង នៅថ្ងៃទី៤ ខែមករា បានប្រាប់ឲ្យកងទ័ពចិនទាំងអស់ត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម និងមិនត្រូវខ្លាចស្លាប់ឡើយ។ លោក ស៊ី ជិនភីង បានប្រាប់បែបនេះ ចំពេលដែលស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងតំបន់ ជាពិសេសជុំវិញទឹកដីចិន ប្រែប្រួលខ្លាំង ហើយកំណែទម្រង់យោធានៅចិនកំពុងធ្វើឡើងដើម្... | ប្រធានាធិបតីចិន ស៊ី ជិនភីង បានដាក់បញ្ជាឲ្យកងកម្លាំងទាំងអស់ពង្រឹងសមត្ថភាពប្រយុទ្ធក្នុងសមភូមិពិត និងជាពិសេសនោះត្រូវត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការធ្វើសង្គ្រាម ហើយឈ្នះ។ លោក ស៊ី ជិនភីង ចេញបញ្ជាបែបនេះ នាឱកាសទស្សនកិច្ចត្រួតពិនិត្យកងទ័ពច្រើនជាង៧ពាន់នាក់នៅទីបញ្ជាការសមរភូមិទិសកណ្ដាលក្នុងខ... |
article_1638.txt | រដ្ឋាភិបាលក្រុងហ្សាការតា ហាក់នៅមិនទាន់ពេញចិត្តចំពោះការរីកចម្រើននៃវិស័យសេដ្ឋកិច្ចរបស់ខ្លួន បើទោះបីជា រយៈពេលចុងក្រោយនេះ មានស្ថាប័នអន្តរជាតិជាច្រើន បានទទួលស្គាល់ និងសរសើរពីភាពល្អប្រសើរឡើងនៃសេដ្ឋកិច្ចឥណ្ឌូណេស៊ីក៏ដោយ ។ | លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ បានថ្លែងថា ឥណ្ឌូណេស៊ី ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាច្រើនពីបណ្តាភ្នាក់ងារវិនិយោគ និងស្ថាប័នអន្តរជាតិ។ លោករាប់បញ្ចូលទាំងធនាគារពិភពលោក ដែលទើបតែចេញរបាយការណ៍បញ្ជាក់ថា ឥណ្ឌូណេស៊ី បានផ្លាស់ប្តូរពីចំណាត់ក្នុងវិស័យធុរកិច្ចកាន់តែល្អប្រសើរនោះ ។ នេះបើ... |
article_1639.txt | ភោជនីយដ្ឋានមួយដែលស្ថិតនៅក្នុងតំបន់ជ្រោយហ្គាស្សា ទឹកដីប៉ាឡេស្ទីន បានប្រកាសបញ្ចុះតម្លៃដល់រាល់ភ្ញៀវកូរ៉េខាងជើងទាំងអស់។ បើតាមការផ្សាយរបស់ AFP ម្ចាស់ភោជនីយដ្ឋានចង់សម្តែងការដឹងគុណចំពោះលោក គីម ជុងអ៊ុន ដែលបានថ្កោលទោសសហរដ្ឋអាមេរិក លើការទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីផ្លូវការរបស់អ៊ីស... | «ភ្ញៀវកូរ៉េខាងជើងនឹងទទួលបាននូវការបញ្ចុះតម្លៃ៨០ភាគរយ ព្រោះយើងចង់បង្ហាញការ គោរពចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម (ជុងអ៊ុន) ដែលបានគិតគូរដល់ប៉ាឡេស្ទីនរបស់យើង»។ នេះជាការផ្សព្វផ្សាយរបស់ភោជនីយដ្ឋាន Rabaa ដែលស្ថិតក្នុងតំបន់ជនភៀសខ្លួន Jabalia ក្នុងជ្រោយហ្គាស្សារបស់ប៉ាឡេស្ទីន។ បើតាម... |
article_164.txt | រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន បានឃើញបង្ហាញខ្លួនជាសាធារណៈក្នុងកិច្ចប្រជុំសន្តិសុខឈូងសមុទ្រហ្គីណេ ក្នុងទីក្រុង សៀងហៃ នៅថ្ងៃទី៥ ខែវិច្ឆិកា ក្រោយមានព័ត៌មានថា លោក រងការស៊ើបអង្កេតលើអំពើពុករលួយ។ | អត្ថបទទាក់ទង The Financial Times៖ ចិនស៊ើបអង្កេតប្រមុខការពារជាតិលើបទចោទពុករលួយ ក្រោយមានព័ត៌មានពីការស៊ើបអង្កេតលើអំពើពុករលួយ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងវេទិកាសន្តិសុខ នៅទីក្រុងសៀងហៃ។ លោក ដុង បានចូលរួមវេទិកាសន្តិសុខឈូងសមុទ្រហ្គីណេ នៅទីក្រុង សៀងហៃ ដោយបានជួបប្រមុខគណប្រតិភូ និងប្... |
article_1640.txt | អាមេរិកនឹងរៀបចំពិធីជប់លៀងមិត្តភាពនៅដើមខែមករា ឆ្នាំ២០១៨ សម្រាប់ប្រទេសទាំងអស់ដែលមិនបានគាំទ្រដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិជុំវិញបញ្ហាទីក្រុងហ្ស៊េរុយសាឡិម។ នេះបើតាមលិខិតអញ្ជើញរបស់លោកស្រី Nikki Haley អគ្គរដ្ឋទូតអាមេរិកប្រចាំងអង្គការសហប្រជាជាតិ។ ក្រៅពីអាមេរិក និងអ៊ីស្រាអែល ប... | អគ្គរដ្ឋទូតអាមេរិក Nikki Haley បានផ្ញើលិខិតមួយទៅកាន់តំណាងប្រទេសចំនួន៦៤ ដោយអញ្ជើញពួកគេឲ្យចូលរួមពិធីជប់លៀងអរគុណសម្រាប់មិត្តភាពចំពោះអាមេរិក ដែលគ្រោងរៀបចំនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។ ជប់លៀងអរគុណ ព្រោះប្រទេសទាំងនេះមិនបានគាំទ្រដំណោះស្រាយប្រឆាំងការសម្រេចចិត្តរបស់អាមេរិកដែលទទួលស្គាល់ហ្ស... |
article_1641.txt | ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ាណាម៉ាលោក John D Feeley បានសម្រេចលាលែងពីតំណែងដោយសារតែលោកមិនពេញចិត្តចំពោះគោលនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រសួងការបរទេសទទួលយកលិខិតស្នើសុំលាលែងពីតំណែង និងអះអាងថា ការចាកចេញនេះជាហេតុផលផ្ទាល់ខ្លួនប៉ុណ្ណោះ។ | ដោយសារមិនពេញចិត្តនឹងប្រធានាធិបតី លោក John Feeley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ាណាម៉ា បានសម្រេចស្នើសុំលាលែងពីតំណែងនៅសប្តាហ៍នេះ។ បើតាមក្រសួងការបរទេសអាមេរិក លោកនឹងត្រូវចាកចេញពីតំណែងជាផ្លូវការខែមីនាខាងមុខនេះ។ យោងតាមសារព័ត៌មាន Independent លោក Feeley ការសម្រេចដកខ្លួនចេញការបម្រើការងារ... |
article_1642.txt | រដ្ឋាភិបាលបង់ក្លាដែស បានបង្ហាញពីគម្រោងក្នុងការបញ្ជូនជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាប្រមាណជាង១០ម៉ឺននាក់ជាលើកដំបូងទៅកាន់មីយ៉ាន់ម៉ាវិញ ។ ផែនការនេះ នឹងត្រូវបានអនុវត្តប្រសិន បើមានការព្រមព្រៀងគ្នាពីសំណាក់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលជារដ្ឋាភិបាលអាណាព្យាបាលរបស់ជនភៀសខ្លួន ។ | មន្ត្រីជាន់ខ្ពស់បង់ក្លាដែស Obaidul Quader នៅថ្ងៃ២៩ ធ្នូ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងដាហ្កា បានផ្តល់បញ្ជីឈ្មោះជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ១០ម៉ឺននាក់ ទៅកាន់រដ្ឋាភិបាលក្រុងណៃពិដោរហើយ ដើម្បីសម្រេច និងចាប់ផ្តើមនីតិវិធីក្នុងការបញ្ជូនជនភៀសខ្លួននៅដើមឆ្នាំពី២០១៨ តាមកិច្ចព្រមព្រៀង ដែលរដ្... |
article_1643.txt | នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអំពាវនាវឲ្យបណ្តារដ្ឋបាល់ទិកចូលរួមដាក់សម្ពាធលើប្រទេសកូរ៉េខាងជើងដើម្បីឲ្យប្រទេសនេះបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនផង។ លោក អាបេ ឆ្លៀតឱកាសអំពាវនាវបែបនេះ ក្នុងពេលដែលលោកបំពេញទស្សនកិច្ចនៅតំបន់បាល់ទិកនាសប្តាហ៍នេះ។ | «កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងគំរាមកំហែងពិភពលោកទាំងមូល។ យើងត្រូវតែសហការគ្នាឲ្យជិតស្និទ្ធដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកដែលពឹងផ្អែកលើច្បាប់អន្តរជាតិ»។ នេះជាសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីន ហ្សូអាបេ ក្នុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសលីទុយអានី។ យោងតាមទីភ្... |
article_1644.txt | រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន នឹងចូលរួមប្រជុំចង្អៀតមួយនៅប្រទេសសិង្ហបុរី ជុំវិញប្រធានបទ «គំនិតច្នៃប្រឌិតថ្មី និងភាពរឹងមាំ»។ កិច្ចប្រជុំចង្អៀតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ -៦ ខែកុម្ភៈ នេះ នៅសាធារណរដ្ឋសិង្ហបុរី។ នេះបើតាមក្រសួងការពារបទេស និងសហប្រតិបត្តិការអ... | ប្រធានបទ «គំនិតច្នៃប្រឌិតថ្មី និងភាពរឹងមាំ» គឺឆ្លុះបញ្ចាំងពីដំណើរដ៏រឹងមាំ និងសម្លឹងឆ្ពោះទៅមុខ ក្នុងការកសាងសហគមន៍អាស៊ាន។ នេះជាប្រធានបទ ដែលលោក វីវៀន បាឡាគ្រីស្នស្នាន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានអាស៊ាននៅឆ្នាំ២០១៨ យកមកពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន... |
article_1645.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក រិច ធីល័រសិន បានណែនាំឲ្យបណ្តាប្រទេសអាមេរិកឡាទីនពិចាណាឈប់ពឹងពាក់លើមហាយក្សចិនខ្លាំងពេកជាពិសេសលើបញ្ហាសេដ្ឋកិច្ច។ ប្រមុខការទូតរូបនេះព្រលយថា តំបន់អាមេរិកឡាទីនមិនត្រូវការមហាអំណាចចក្រពត្តិថ្មីនោះឡើយ។ | ប្រមុខការទូតអាមេរិក រិច ធីល័រសិន បានទិតៀនមហាអំណាចចិនដែលកំពុងពង្រឹងឥទ្ធិពលរបស់ខ្លួននៅទូទាំងពិភពលោកជាពិសេសនៅអាមេរិកឡាទីន ហើយប្រឹងធ្វើយ៉ាងណាទាញប្រយោជន៍សម្រាប់ខ្លួនឯង។ «ចិនបច្ចុប្បន្ននេះកំពុងមានឥទ្ធិពលខ្លាំងនៅអាមេរិកឡាទីន។ ប្រទេសនេះកំពុងប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួនដ... |
article_1646.txt | រដ្ឋាភិបាលក្រុងណៃពិដោរ បានអះអាងជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលបង្កើតដោយរបបដឹកនាំយោធា ដើម្បីឲ្យស្របជាមួយគោលការណ៍ប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងណៃពិដោរ ធ្វើឡើងចំពពេលដែលមានការលើកឡើងថា បក្សកាន់អំណាចរបស់លោកស្រីអ៊ុងសាន ស៊ូជី មិនហ៊ាន... | ថ្ងៃបុណ្យឯករាជ្យមីយ៉ាន់ម៉ាថ្ងៃ៥ មករា លោកប្រធានាធិបតី ធិន ច បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាលរបស់លោក នឹងរៀបចំរដ្ឋធម្មនុញ្ញថ្មី ដែលស្របទៅនឹងបទដ្ឋានលទ្ធិប្រជាធិបតេយ្យ ។ ក៏ប៉ុន្តែលោកប្រធានាធិបតី មិនបានបញ្ជាក់ថាតើ ការកែប្រែនោះនឹងប្រព្រឹត្តឡើងដោយរបៀបណាឡើយ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន... |
article_1647.txt | លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc នឹងបំពេញទស្សនកិច្ចមកកាន់កម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរដែលនឹងរៀបចំឡើងនៅថ្ងៃ ១០ ខែមករា នៅរាជធានីភ្នំពេញ ។ | តបតាមការអញ្ជើញរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក Nguyễn Xuân Phúc នឹងដឹកនាំគណៈប្រតិភូវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលនឹងប្រព្រឹត្តនៅរាជធានីភ្នំពេញ នាថ្ងៃ១០ មករា ខាងមុខ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News នៅថ្ងៃ៦ ... |
article_1648.txt | រដ្ឋាភិបាលក្រុងហាណូយ និងរដ្ឋាភិបាលក្រុងតូក្យូ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការកិច្ចកាន់តែជិតស្និទ្ធទាំងតាមរយៈក្រសួងស្ថាប័ន និងវិស័យផ្សេងៗក្នុងគោលដៅពង្រីកនិងធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ។ ប្រមុខរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងបែបនេះ តាមរយៈ... | លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc នៅថ្ងៃ២២ ធ្នូ បានមានកិច្ចសន្ទនាតាមរយៈទូរសព្ទជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ហើយមេដឹកនាំទាំងពីរ បានសម្តែងការរីករាយចំពោះការអភិវឌ្ឍយ៉ាងរឹងមាំនៃទំនាក់ទំនងវៀតណាម-ជប៉ុននៅក្នុងឆ្នាំ២០១៧ ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័ររដ្ឋផ្លូវការវៀ... |
article_1649.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva) ចង់ឲ្យរបបសឹកថៃមានចំណាត់ការប្រឆាំងអតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីនណាវ៉ាត់ ។ លោក ចង់ឲ្យរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ធ្វើសំណើទៅកាន់អង់គ្លេស ដើម្បីបញ្ជូនខ្លួនលោកស្រីយីងឡាក់ មកទទួលទោសនៅថៃវិញ ។ | លោក អាភីស៊ីត អតីតនាយករដ្ឋមន្ត្រីថៃ នៅថ្ងៃ ១១ មករា បានថ្លែងថា រដ្ឋាភិបាលថៃ គួរតែបញ្ជាក់ពីជំហាននីមួយៗដែលត្រូវធ្វើពាក់ព័ន្ធជើងហោះហើររបស់លោកស្រី យីងឡាក់ ទៅកាន់អង់គ្លេស និងចាប់ផ្តើមធ្វើសំណើទៅកាន់រដ្ឋាភិបាលអង់គ្លេសដើម្បីបញ្ជូនលោកស្រី យីងឡាក់មកប្រទេសដើមវិញ ។ តាមប្រភពព័ត៌មានថៃ The Nation ... |
article_165.txt | អ៊ុយក្រែន បានបង្ហាញរ៉ុក្កែតដ្រូនប្រភេទថ្មី Peklo នៅថ្ងៃទី៦ ខែធ្នូ ដែលត្រូវបានអះអាងថា អាចហោះបានចម្ងាយ៧០០គីឡូម៉ែត្រ និងល្បឿន៧០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ដ្រូនប្រភេទថ្មីនេះ ត្រូវបានបញ្ជូនទៅឱ្យយោធាអ៊ុយក្រែនខ្លះហើយ។ | ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ចេញដ្រូនប្រភេទថ្មី ដើម្បីផ្ដល់ជូនទៅ ទាហានអ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាម។ «ដ្រូនមីស៊ីល Peklo ជាអាវុធអ៊ុយក្រែនដែលមានប្រសិទ្ធិភាពវាយប្រហារពិតប្រាកដ។ ថ្ងៃនេះ ដ្រូនផលិតដំបូង ត្រូវបានបញ្ជូនទៅទាហានការពារជាតិ។ បេសកកម្មឥឡូវនេះ គឺបង្កើនផលិតកម្ម និងការដាក់ពង្រាយដ្រូន... |
article_1650.txt | កូរ៉េទាំងពីរនឹងចរចាគ្នានៅសប្ដាហ៍ក្រោយ ដែលជាជំនួបទល់មុខលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ ។ ប្រធានបទសំខាន់នៃការចរចា គឺការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍រដូវរងារឆ្នាំ២០១៨ និងទំនាក់ទំនងទ្វេភាគីដែលជាប់គាំងរាប់សិបឆ្នាំមកហើយ។ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាអ្នកបង្ហាញបំណងចង់ចរចាជាម... | កូរ៉េខាងជើងបានផ្ញើលិខិតមួយទៅកាន់កូរ៉េខាងត្បូង ដើម្បីជូនដំណឹងពីការយល់ព្រមរបស់ខ្លួនលើសំណើចរចាថ្នាក់ខ្ពស់មួយនៅព្រំដែនខណ្ឌចែកកូរ៉េទាំងពីរ។ ការចរចានឹងធ្វើឡើងនៅថ្ងៃទី៩ ខែមករា នៅឯភូមិប៉ាន់មុនជុម ក្នុងតំបន់គ្មានកងទ័ព DMZ ។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េ និងផ្ស... |
article_1651.txt | ស្ថាប័នអធិការកិច្ចឡាវ បានចេញសេចក្តីប្រកាសមួយ ដោយបានអះអាងថា អំពើពុករលួយ បានធ្វើឲ្យរដ្ឋឡាវ បាត់បង់ថវិកាជាតិជាច្រើនលានដុល្លារ ជាពិសេសនោះ វា ក៏ជាហេតុផលចម្បងមួយ ដែលធ្វើប្រទេសមានការអភិវឌ្ឍយឺតយ៉ាវ និងអត្រានៃការលុបបំបាត់នៃភាពក្រីក្រមានការថយចុះទាប ។ | តាមរយៈកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានឡាវ The Vientiane Times ដែលចុះផ្សាយនៅថ្ងៃ១៨ ធ្នូ រដ្ឋឡាវ មន្ត្រីជាន់ខ្ពស់នៃអធិការកិច្ចជាតិឡាវ ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា រដ្ឋឡាវ បានបាត់បង់ថវិកាជាតិប្រមាណ ៤៨០ ប៊ីលានគីប (ប្រមាណ ៥៧ លានដុល្លារអាមេរិក) ដោយសារតែអំពើពុករលួយ នៅក្នុងរយៈពេលប្រាំឆ្នាំកន... |
article_1652.txt | រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Khawaja Asif បានរិះគន់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលព្យួរជំនួយយោធា និងការចោទប្រកាន់ទាំងឡាយមកលើប៉ាគីស្ថានជុំវិញយុទ្ធនាការបោសសម្អាតក្រុមភេរវករ។ លោក Khawaja Asif ចាត់ទុកទង្វើរបស់អាមេរិក មិនមែនជាទង្វើរបស់សម្ព័ន្ធមិត្ត ឬក៏មិត្តរបស់ប៉ាគីស្ថានឡើយ។ មេ... | ទាំងរដ្ឋាភិបាលប៉ាគីស្ថាន ទាំងបក្សប្រឆាំង បានចេញមកប្រតិកម្មខ្លាំងៗតបនឹងចំណាត់ការរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងពាក្យសម្ដីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលចោទប៉ាគីស្ថានថា កុហកបោកប្រាស់អាមេរិកអស់ពេលជាច្រើនឆ្នាំ។ លោក ត្រាំ បានបន្ទោសប៉ាគីស្ថានដែលទទួលជំនួយអាមេរិករាបរយលានដុល្លារ តែម... |
article_1653.txt | ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកំប្លែងលេងថា បើសិនជាលោកចាញ់ឆ្នោតនៅថ្ងៃ ១៨ ខែមីនាខាងមុខ លោកប្រហែលជាត្រូវមកធ្វើស្រែចម្ការដោយបើកគ្រឿចក្រកសិកម្មវិញ។ មេដឹកនាំរុស្ស៊ីនិយាយបែបនេះពេលលោកទៅទស្សនកិច្ចរោងចក្រផលិតគ្រឿងចក្រកសិកម្មមួយនៅថ្ងៃព្រហស្បតិ៍ទី ១ ខែកុម្ភៈ។ | «ប្រសិនលទ្ធផលបោះឆ្នោតដែលមកដល់ខាងមុខនោះមិនល្អ ខ្ញុំនឹងចាប់ផ្តើមធ្វើការងារជាអ្នកបើកគ្រឿងចក្រកសិកម្មហើយ ក្រោយថ្ងៃ ១៨ ខែមីនា»។ នេះជាសម្តីរបស់លោក វ្ល៉ាឌីមៀ ពូទីន ពេលកំពុងស្ថិតនៅលើគ្រឿងចក្រច្រូតស្រូវស្ថិតនៅរោងចក្រ Rostselmash។ បើតាមខ្សែអាត់វីដេអូដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី RT ក្រោ... |
article_1654.txt | នៅថ្ងៃទី៥ ខែមករា កូរ៉េទាំងបានយល់ព្រមចរចាគ្នានៅសប្ដាហ៍ក្រោយនៅតំបន់ព្រំដែនគ្មានកងទ័ព។ ចិនបានស្វាគមន៍ដំណើការជាវិជ្ជមាននេះ ប៉ុន្តែអាមេរិក និងជប៉ុន ហាក់នៅរារែក និងមិនទាន់ជឿជាក់មួយរយភាគរយលើការបន្ទន់ឥរិយាបថរបស់កូរ៉េខាងជើងនៅឡើយ ហើយនឹងបន្តការប្រុងប្រយ័ត្នដដែល។ | តំណាងចរចានុយក្លេអ៊ែររបស់ចិន លោក Kong Xuanyou នៅថ្ងៃទី៥ ខែមករា បានស្វាគមន៍ចំពោះការវិវដ្តជាវិជ្ជមាននៅឧបទ្វីបកូរ៉េ បន្ទាប់ពីកូរ៉េខាងត្បូង និងខាងជើង សុខចិត្តអង្គុយចរចានៅសប្ដាហ៍ក្រោយជុំវិញលទ្ធភាពនៃការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៨ ។ មន្ត្រីជាន់ខ្ពស់ចិននិយាយបែបន... |
article_1655.txt | កូរ៉េទាំងពីរបានដាក់សំណើឲ្យគ្នាទៅវិញទៅមកដើម្បីជួបគ្នាម្ដងទៀតនៅសប្ដាហ៍ក្រោយជុំវិញការចូលរួមរបស់កូរ៉េខាងជើងក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅខែកុម្ភៈ។ កូរ៉េទាំងពីរបានជួបប្រជុំថ្នាក់ខ្ពស់កាលពីដើមសប្ដាហ៍នេះ ដោយទទួលបានលទ្ធផលវិជ្ជមានច្រើន ក្នុងនោះកូរ៉េខាងជើងយល់ព្រមបញ្ជូនកប្រតិភូ និងអត... | កូរ៉េខាងត្បូងនៅថ្ងៃទី១២ ខែមករា បានដាក់សំណើទៅកាន់កូរ៉េខាងជើង ដើម្បីរៀបចំជំនួបថ្នាក់មន្ត្រីការងារនៅសប្ដាហ៍ក្រោយសំដៅពិភាក្សាព័ត៌មានលម្អិតជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារនៅទីក្រុងព្យុងឆាង។ កូរ៉េខាងត្បូងបានស្នើប្រជុំនៅថ្ងៃទី១៥ ខែមករា នៅឯភូមិប៉ាន់មុនជុម ដោយមានប្រតិភូច... |
article_1656.txt | ភ្នំពេញ៖ កិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការផ្សាភ្ជាប់រវាងប្រជាជន ការអភិវឌ្ឍ និងសន្តិសុខតំបន់មេគង្គ។ ដោយសារកិច្ចសហប្រតិបត្តិការនេះជាគំនិតផ្តួចផ្តើមរបស់ចិន គេឃើញមានការរិះគន់ថា ចិននឹងទាញប្រយោជន៍ច្រើនពីកិច្ចសហប្រតិបត្តិការនេះ ខណៈប្រទេសឯទៀតជាពិសេសប្រជាជនតាមមូលដ្ឋាននឹងមិនមាន... | សូមស្តាប់បទសម្ភាសជាមួយលោក សៅ ផលនិស្ស័យ នៃសារព័ត៌មានថ្មីៗជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ សហស្ថាបនិក វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (CISS) កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang Cooperation) មានអាយុកាលពីរឆ្នាំហើយគិតមកត្រឹមពេលនេះ។ នៅថ្ងៃពុធទី ១០ ខែមករាខាងមុខ មេ... |
article_1657.txt | មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានសុំចិត្តបណ្តាសមាជិកស្ថាប័ននយោបាយធំៗ ជាពិសេសអង្គនីតិបញ្ញត្តិរបស់មីយ៉ាន់ម៉ា ចាត់ទុកគ្នាជាសមមិត្ត និងប្រឹងធ្វើការរួមគ្នាដើម្បីជាផលប្រយោជន៍រួម និងការអភិវឌ្ឍជាតិ ។ | ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃ២ កុម្ភៈ នាឱកាសខួបពីរឆ្នាំនៃការដឹកនាំរបស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៅក្នុងអង្គនីតិបញ្ញត្តិ បានទទូចឲ្យសមាជិកសភាទាំងអស់បង្កើនស្មារតីសាមគ្គីភាព និងប្រឆាំងរាល់គំនិតគុំគួនគ្នាដោយចាត់ទុកគ្នាជាសត្រូវ ។ លោកស្រី ស៊ូជី ដែលជាប... |
article_1658.txt | ភ្នំពេញ៖ ក្រោយពីកម្ពុជារៀបចំកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងដោយជោគជ័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទេរតំណែងជាសហប្រធានប្តូរវេនកិច្ចប្រជុំនេះទៅកាន់នាយករដ្ឋមន្ត្រីឡាវលោក ថងលួន ស៊ីសូលីត នៅថ្ងៃពុធទី ១០ ខែមករានេះ។ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានផ្ទេរច្រវាតំណាងឲ្យភាពជាសហប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងទៅកាន់នាយករដ្ឋមន្ត្រីឡាវលោកថងលួន ស៊ីសូលីត នៅល្ងាចថ្ងៃពុធទី ១០ខែមករានាវិមានសន្តិភាព ក្រោយបញ្ចប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទីពីរដោយជោគជ័យ។ សម្តេច ... |
article_1659.txt | ប៉េកាំង៖ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានពីតំបន់មេគង្គថ្ងៃព្រហស្បតិ៍ទី ២១ ខែធ្នូ ប្រធាននាយកដ្ឋានឃោសនាការ និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងថា ចិនមានឆន្ទៈច្បាស់លាស់ក្នុងការផ្សាភ្ជាប់អនាគតរបស់ខ្លួនជាមួយប្រទេសមេគង្គទាំងប្រាំតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៃយន្តក... | លោក Huang Kunming សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានមកពីប្រទេសមេគង្គជាង៥០នាក់នៅថ្ងៃ ២១ ខែធ្នូ នៅវិមានប្រជាជនចិន។ ក្នុងជំនួបនោះលោកបញ្ជាក់ច្បាស់ថា ចិនមានបំណងភ្ជាប់ការអភិវឌ្ឍរបស់ខ្លួនជាមួយប្រទេសទាំងប្រាំនៃយន្តការកិច្ចសហប្រតិបត្តិការឡាន... |
article_166.txt | ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នៅថ្ងៃទី១៨ ខែធ្នូ ចាត់ទុកតំបន់ ម៉ាកាវ គឺជាទឹកដីមាសពេជ្រ របស់ចិន ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងកាស៊ីណូមួយនេះ ដើម្បីប្រារព្វខួប២៥ឆ្នាំ នៃការដាក់ចូលតំបន់ម៉ាកាវ ជាទឹកដីចិន។ នេះជាលើកទី៣ ដែលលោក ស៊ី ទៅទស្សនកិច្ចនៅ ម៉ាកាវ ក្នុងនាមជាប្រធានាធិបតីចិន។ | ដើម្បីអបអរសាទរខួប២៥ឆ្នាំនៃការដាក់បញ្ចូលតំបន់ ម៉ាកាវ ជាទឹកដីចិន មេដឹកនាំចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចទៅកាន់តំបន់នេះរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែធ្នូ។ ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ច លោក ស៊ី ត្រូវបានសាទរ និងទទួលយ៉ាងកក់ក្ដៅពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ម៉ាកាវ។ មេដឹកនាំរូបនេះ បានសរសើរលើការអភិវឌ្ឍដ៏អស្ចារ្យរ... |
article_1660.txt | លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyễn Xuân Phúc បានទទូចឲ្យមន្ត្រីក្រោមឱវាទចាត់វិធានការ និងដាក់ទណ្ឌកម្មតឹងរ៉ឹងប្រឆាំងស្ថាប័ន ឬបុគ្គលទាំងឡាយណា ដែលរំលោភលើការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី ។ លោកនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាបែបនេះ ដើម្បីចៀសវាងប្រើប្រាស់កញ្ចប់ថវិការដ្ឋខ្ជះខ្ជាយ និងមានអំពើពុករលួយ ។ | លោកនាយករដ្ឋមន្ត្រី Nguyễn Xuân Phúc នៅថ្ងៃ៥ មករា បានអះអាងថា ជនទាំងឡាយណា ដែលរំលោភបំពានលើការប្រើប្រាស់ដីតាមរូបភាពលក់-ជួលដី ចុះបញ្ជី ឬផ្តល់អាជ្ញាបណ្ណដោយខុសច្បាប់ ត្រូវតែទទួលរងនូវទណ្ឌកម្មធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម The Vietnam News ។ តាមប្រភពព័ត៌មានដដែលនោះ លោកន... |
article_1661.txt | រដ្ឋាភិបាលក្រុងតួក្យូគ្រោងនឹងបង្កើនថវិកាការពារជាតិរបស់ខ្លួនឲ្យដល់ ៤៦ ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០១៨ ដើម្បីធ្វើយ៉ាងណាធានាសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងប្រទេសដើម្បីទប់ទល់ការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង។ | សារព័ត៌មានជប៉ុន Nikkei បានចុះផ្សាយថា រដ្ឋាភិបាលលោក ស៊ីនហ្សូ អាបេ គ្រោងនឹងកំណត់ថវិកា ៥,១៩ ទ្រីលានយ៉េនដែលស្មើនឹងប្រមាណ ៤៦ ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិដែលរាប់ចាប់ពីខែមេសាឆ្នាំ ២០១៨នោះ។ បើតាមគម្រោងនេះ វាបង្ហាញឲ្យឃើញច្បាស់ថា ថវិកាការពារជាតិជប៉ុនត្រូវបានបង្កើនឡើងជាប់ៗគ្នាប្រ... |
article_1663.txt | កម្ពុជានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមេដឹកនាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនៅថ្ងៃទី ១០ ខែមករាខាងមុខ។ ផែនការសកម្មភាពរយៈពេលប្រាំឆ្នាំ និងគម្រោងជាង ១០០ រួមជាមួយសេចក្តីថ្លែងការណ៍រួមផងនោះនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំនេះផងដែរ។ | មេដឹកនាំប្រទេសមេគង្គចំនួនប្រាំមានទាំងនាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាំង និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) លើកទីពីរនៅក្រុងភ្នំពេញនៅថ្ងៃទី ១០ខែមករា។ អ្នកជំនាញយល់ថា កិច្ចប្រជុំនេះជាព្រឹត្តិការណ៍ដ៏សំខាន់ដែល... |
article_1664.txt | អតីតមេទ័ពស៊ីមបាវ៉េដែលមានចំណែកសំខាន់ជួយទម្លាក់លោក រ៉ូបឺត មូហ្កាបេ ពីតំណែងកន្លងមកនោះត្រូវបានតែងតាំងជាអនុប្រធានបក្សកានអំណាចហើយនៅសប្តាហ៍នេះ។ ការតែតាំងនេះធ្វើឡើង ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីស៊ីមបាវ៉េកាន់តែខិតជិតមកដល់នោះ។ | លោក Constantino Chiwenga ដែលត្រូវបានគេស្គាល់ថាជាឧត្តមសេនីយ៍យោធានិងជាមេទ័ពស៊ីមបាវ៉េនោះត្រូវបានប្រធានាធិបតី Emmerson Mnangawa តែងតាំងជាអនុប្រធានបក្សកាន់អំណាច ZANU PF នៅសប្តាហ៍នេះ។ ការតែងតាំងនេះធ្វើឡើង ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពេលដែលឧត្តមសេនីយ៍រូបនេះលាលែងពីតំណែងដោយចូលនិវត្តនោះ... |
article_1665.txt | ភ្នំពេញ៖ឯកសារសំខាន់ៗចំនួន២ ត្រូវបានអនុម័តដោយមេដឹកនាំនៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) ក្នុងកិច្ចប្រជុំកំពូលលើកទី២ ក្នុងរាជធានីភ្នំពេញ ខណៈដែលឯកសារ ២ផ្សេងទៀតត្រូវបានកត់សម្គាល់ដោយមេដឹកនាំសមាជិកទាំង ៦ផងដែរផង។ ឯកសារទាំងពីរនេះនឹងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវា... | កិច្ចប្រជុំកំពូលមេដឹកនាំយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ហើយនៅថ្ងៃទី១០ ខែមករានេះ ដោយបានអនុម័តឯកសារសំខាន់ចំនួនពីរ។ ឯកសារទាំងនោះរួមានសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញនៃកិច្ចប្រជុំកំពូលលើកទីពីរ ផែនការសកម្មភាពប្រាំឆ្នាំ (២០១៨-២០២... |
article_1666.txt | ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមករា បានសម្រេចចិត្តលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក ត្រាំ បានដាក់លក្ខខណ្ឌជាច្រើនដើម្បីដោះស្រាយចន្លោះប្រហោងក្នុងកិច្ចព្រមព្រៀងនេះក្នុងរយៈពេល១២០ថ្ងៃ។ ក្នុងករណីបញ្ហានៅតែមាន អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្... | ទីបំផុតទៅ លោក ដូណាល់ ត្រាំ ប្រកាសពន្យារពេលវេលា ១២០ថ្ងៃទៀតសម្រាប់ការលើកទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ ប៉ុន្តែលោកព្រមានថា នេះអាចជាលើកចុងក្រោយដែលលោកព្យួរទណ្ឌកម្មលើអ៊ីរ៉ង់ បើលក្ខខណ្ឌដែលលោកដាក់ចេញមិនត្រូវបានអនុវត្តទេនោះ។ សម្ព័ន្ធមិត្តអាមេរិកនៅអឺរ៉ុប និងសភា ត្រូវរងសម្ពាធខ្លាំងដោយសារឱសានវាទ... |
article_1667.txt | ប្រមុខកងទ័ពជើងគោកឥណ្ឌាឧត្តមសេនីយ៍ Bipin Rawat បានប្រកាសបង្កើនការល្បាតតាមព្រំដែនជាមួយចិន ដើម្បីការពារទឹកដីខ្លួន និងបញ្ចៀសការប្រទាំងប្រទើសផ្នែកយោធាផង។ លោក Bipin Rawat ទទួលស្គាល់អានុភាពយោធារបស់ចិន តែក៏អះអាងដែរថា ឥណ្ឌាក៏មានកម្លាំងយោធាខ្លាំងក្លាមិនធម្មតាផងដែរ។ | ឥណ្ឌានឹងតទល់ជាមួយការកើនឡើងឥទ្ធិពលរបស់ចិន និងបង្កើនការត្រួតពិនិត្យព្រំដែនដែលមានជម្លោះ ដើម្បីទប់ស្កាត់ការប្រឈមមុខផ្នែកយោធារវាងប្រទេសទាំងពីរ។ នេះជាសម្ដីរបស់ឧត្តមសេនីយ៍ឯក Bipin Rawat មេបញ្ជាការកងទ័ពជើងគោកឥណ្ឌា។ យោធាឥណ្ឌា និងចិន បានប្រឈមមុខគ្នារយៈពេលវែងកាលពីឆ្នាំមុននៅតំបន់ព្រំដែន Do... |
article_1668.txt | រដ្ឋាភិបាលរបបសឹកថៃ បង្ហើបថា អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅមានឱកាសដើម្បីស្នើតុលាការរដ្ឋបាលថៃឲ្យពិចារណាជាថ្មីពាក់ព័ន្ធនឹងការរឹបអូសទ្រព្យសម្បត្តិលោកស្រី ដែលរាប់បញ្ចូលទាំងផ្ទះដែលលោកស្រីធ្លាប់ស្នាក់នៅផង។ ការរឹបអូសទ្រព្យនេះគឺដើម្បីកាត់កងសងលុយរដ្ឋ ព្រោះពេលកាន់អំណាចលោកស្រី... | ដើមសប្តាហ៍កន្លងទៅ តុលាការរដ្ឋបាលថៃ បានបដិសេធសំណើរបស់អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ដែលស្នើឲ្យតុលាការមោឃភាពសេចក្តីបង្គាប់របស់របបសឹកដែលបញ្ជាឲ្យលោកស្រី ផ្តល់សំណងប្រមាណ ៣៥.៧ពាន់លានបាត (៩៩៦ លានដុល្លារ) លើការខាតបង់នៃគោលនយោបាយស្រូវអង្ករថៃក្នុងពេលលោកស្រីដឹកនាំប្រទេស ។ សេចក្តីសម្រេចច្រា... |
article_167.txt | សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នាព្រឹកថ្ងៃទី២១ ខែមីនា នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ទៀ បាញ់ និងសម្តេច ម៉ែន សំអន។ ឥស្សរជនជាន់ខ្ពស់ទាំងពីរ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិដ៏ខ្ពស់នេះ តាមរយៈព្រះរាជក... | ក្នុងពិធីដែលរៀបចំនៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានរំលឹកពីគុណសម្បត្តិផ្សេងក្នុងដំណើរការកសាងប្រទេស ជាមួយនឹងវត្តមានរបស់សម្តេច ទៀ បាញ់ អតីតរដ្ឋមន្ត្រិក្រសួងការពារជាតិ និងសម្តេច ម៉ែន សំអន អតីតរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទំនាក់ទំនងព្រឹទ្ធសភា និងរដ្ឋសភា។ ហេតុអ្វីគ្មានវត្តមានសម្តេច ស ខេង? សម្តេច ហ៊ុន សែន បានពន្យ... |
article_1670.txt | អាជ្ញាធរវេណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍ បានចាប់ផ្តើមដោះលែងសកម្មជនចំនួន៨០នាក់ ដែលបានធ្វើបាតុកម្មប្រឆាំងលោកប្រធានាធិបតី Nicolas Maduro កន្លងមក។ ការសម្រេចនេះ ត្រូវបានចាត់ទុកជាកាយវិការដ៏វិជ្ជមាន និងដ៏កម្រមួយនៅមុនដំណាច់ឆ្នាំ២០១៧ ។ | លោកស្រី Delcy Rodriguez ប្រធានសភាធម្មនុញ្ញវេណេស៊ុយអេឡា បានថ្លែងឲ្យដឹងថា ទិវាបុណ្យណូអែលឆ្នាំនេះ ជាពេលវេលានៃការផ្សះផ្សាជាតិ។ នេះបើតាមការដកស្រង់របស់ AFP ជុំវិញការសម្រេចដោះលែងសកម្មជនប្រឆាំងចំនួន៨០នាក់។ ក្នុងចំណោមអ្នកប្រឆាំងដែលត្រូវបានដោះលែងទាំងនោះ មានលោក Alfredo Ramos អភិបាលក្រុង Iribar... |
article_1671.txt | មហាយក្សចិនចាប់ផ្តើមសាងសង់នាវាដឹកយន្តហោះចម្បាំងទីបីរបស់ខ្លួនហើយ ដោយយកកំពង់ផែសៀងហៃជាទីតាំងសម្រាប់សាងសង់។ នាវាថ្មីនេះនឹងមានបំពាក់បច្ចេកវិទ្យាទំនើបសម្រាប់សម្រួលដល់ការឡើងចុះរបស់យន្តហោះចម្បាំង និង អាចជួយសម្រួលដល់ប្រតិបត្តិការសឹកផង។ | ព័ត៌មានពាក់ព័ន្ធការសាងសង់នាវាដឹកយន្តហោះទីបីរបស់ចិនត្រូវបានគេបញ្ចេញជាផ្លូវការហើយ។ ចិនចាប់ផ្តើមគម្រោងសាងសង់នេះនៅឆ្នាំ ២០១៧ ហើយការសាងសង់នេះធ្វើឡើងនៅកំពង់ផែក្រុងសៀងហៃ ប៉ុន្តែគេមិនអាចដឹងច្បាស់ថា គម្រោងនេះនឹងបញ្ចប់ពេលណាឲ្យប្រាកដឡើយ។ យោងតាមសារព័ត៌មានចិន South China Post ដែលស្រង... |
article_1672.txt | នាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាំង បានកោតសរសើរពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានរវាងកម្ពុជា និងចិន មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកដល់នៅថ្ងៃ ១១ ខែមករា។ ប្រមុខរដ្ឋាភិបាលចិនរូបនេះប្រកាសថា ចិននឹងបន្តសង់ស្ពានមិត្តភាពជាមួយប្រជាជនកម្ពុជា និងត្រៀមខ្លួនរួចជាស្រេចគាំទ្រការអភិ... | ក្នុងបទវិចារណកថាមួយចុះផ្សាយក្នុងសារព័ត៌មាន Khmer Times នាយករដ្ឋមន្ត្រីចិន លី ខឹឈាំង បានលើកសរសើរពីទំនាក់ទំនងទ្វេភាគីរវាងចិននិងកម្ពុជា។ នាយករដ្ឋមន្ត្រីចិនដែលនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃ ១១ មករាខាងមុខនេះ រំពឹងពង្រឹងចំណងមិត្តភាពទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែស៊ីជម្រៅថែមទៀត... |
article_1673.txt | បន្ទាប់ពីកូរ៉េខាងជើងបានគំរាមកម្ទេចជប៉ុន និងធ្វើឲ្យអាមេរិកទៅជាផេះ កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងដែនអាកាសជប៉ុនជាលើកទី២។ សកម្មភាពគឃ្លើនរបស់កូរ៉េខាងជើងបង្កឲ្យមានការគំរាមពីជប៉ុនថា ខ្លួនមិនអនុញ្ញាតិឲ្យកូរ៉េខាងជើងបន្តសកម្មភាពគំរាមកំហែងម្ដងហើយម្ដងទៀតឡើយ ហើយជប៉ុនប្រឆាំងនឹងសកម្មភាពប... | ជប៉ុនបានបើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលរំលងទឹកដីខ្លួនជាលើកទី២នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា។ សកម្មភាពនេះបណ្ដាលឲ្យភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើង ហើយជប៉ុនក៏បានព្រមានដែរថា ខ្លួននឹងមិនបណ្ដោលឲ្យកូរ៉េខាងជើងបន្តសកម្មភាពគំរាមកំហែងបែប... |
article_1674.txt | កូរ៉េខាងជើងបានប្រកាសពីជោគជ័យក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃទី៣ ខែកញ្ញា។ នេះជាការសាកល្បងនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦ មក។ កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែអះអាងថាគ្រាប់បែកអ៊ីដ្រូសែននេះ មានអានុភាពខ្លាំងជាងគ្រាប់បែកដែលសាកល្បងលើកមុនៗ។ គ្រាប់បែកដែលសាកល្បងនេ... | រញ្ជួយដីនៅកូរ៉េខាងជើងនៅថ្ងៃទី៣ ខែកញ្ញា គឺបណ្ដាលមកពីការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនដ៏មានឥទ្ធិពល។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ផ្សាយថា ការសាកល្បងគ្រាប់បែកអ៊ីដ្រូសែននៅថ្ងៃនេះ គឺជាជោគជ័យដ៏អស្ចារ្យ។ នៅមុនការប្រកាសនេះ យោធាកូរ៉េខាងត្បូង ចាប់សញ្ញានៃរលករញ្ជួយនៅតំបន់សាកល្បងនុយក្លេអ៊ែរនៅឯភាគឦ... |
article_1675.txt | អស់រយៈពេល៦ខែមកហើយដែលសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសចរចាលើការលែងលះគ្នា។ ប៉ុន្តែគេមិនទាន់ឃើញមានលទ្ធផលជាដុំកំភួនអ្វីឡើយ ព្រោះភាគីទាំងសងខាងនៅតែប្រកាន់ជំហរការពារផលប្រយោជន៍រៀងៗខ្លួន ដែលមិនអាចស្វែងរកចំណុចរួមបាន។ ការចរចាបានជាប់គាំងលើបញ្ហាជាច្រើនដូចជា សិទ្ធិប្រជាជនអឺរ៉ុបដែលរស់នៅអង់... | ក្រោយការចរចាជុំទីប្រាំនៅទីក្រុងព្រុចសែល ប្រធានក្រុមចរចាសហភាពអឺរ៉ុបលោក Michel Barnier និយាយថា មិនមានដំណើការគ្រប់គ្រាន់ដែលអាចឲ្យការចរចាទៅមុខបានទៀតឡើយ ព្រោះអឺរ៉ុប និងអង់គ្លេសខ្វែងគំនិតគ្នាលើថ្លៃលែងលះ។ ខណៈដែលតំណាងអង់គ្លេសលោក David Davis សង្ឃឹមថា អឺរ៉ុប និងអង់គ្លេសអាចបន្តការចរចាលើប្... |
article_1676.txt | រដ្ឋាភិបាលក្រុងហ្សាការតា បានបន្តប្តេជ្ញា និងរក្សាជំហរក្នុងការមិនលើកលែងឲ្យឈ្មួញជួញដូរគ្រឿងញៀនដែលធ្វើសកម្មភាពចែកចាយនៅក្នុងប្រទេសឥណ្ឌូណេស៊ី ហើយបំផ្លាញអនាគតយុវជនឥណ្ឌូណេស៊ីឡើយ ។ ក្រុងហ្សាការតា ក៏បានដាក់គោលដៅខ្លាំងទៅលើឈ្មួញជួញដូរដែលមានសញ្ជាតិបរទេសផងដែរ។ | «យើង បន្តរក្សាជំហរមិនប្រែប្រួលរបស់យើងនៅក្នុងយុទ្ធនាការសង្គ្រាមប្រឆាំងគ្រឿងញៀនឡើយ។ ក្រុមឈ្មួញគ្រឿងញៀន កំពុងតែបំផ្លាញយុវជនរបស់យើងហើយ»។ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នាឱកាសនៃការថ្លែងសុន្ទរកថាថ្នាក់ជាតិ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៦ សីហា... |
article_1677.txt | កូរ៉េខាងត្បូង៖មនុស្សរាប់ម៉ឺននាក់ បានមកជួបជុំគ្នានៅក្នុងបរិវេណពហុកីឡដ្ឋាន Hwasheong Sport Complecx Stadium ដើម្បីរម្លឹកខួប ៣ ឆ្នាំនៃកិច្ចប្រជុំកំពូលសម្ព័ន្ធភាពពិភពលោកនៃសន្តិភាពសាសនាលើកទី ៣ (WARP Summit)។ នៅក្នុងពិធីនេះ មានការសម្តែងជាច្រើន ដែលរៀបចំឡើងដោយអង្គការអន្តរជាតិ HWPL និងអង្គការដៃគ... | «No war! We love peace! » នេះជាសំឡេងដ៏ទ្រហឹង ពេញបរិវេណពហុកីឡាដ្ឋាន Hwasheong Sport Complecx នៅក្នុងខេត្ត Gyunggi ក្នុងប្រទេសករ៉េខាងត្បូង ដែលស្រែកដោយអ្នកចូលរួមក្នុងពិធីរម្លឹកខួប ៣ ឆ្នាំ នៃកិច្ចប្រជុំកំពូលសម្ព័ន្ធភាពពិភពលោកសាសនា នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាងត្បូង។ អ្នកចូលរួម សុទ្ធតែជាអ... |
article_1678.txt | ហ្វីលីពីនអះអាងថា វាមិនទាន់មានការប្រកាសជាផ្លូវការពីការឈប់សម្រាកនៅពេលហ្វីលីពីនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំផ្សេងៗនៅខែវិច្ឆិកាឡើយ។ ការអះអាងបែបនេះកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា បុគ្គលិករដ្ឋនិងឯកជននឹងត្រូវអនុញ្ញតឲ្យសម្រាកនៅថ្ងៃទី១៣-១៥ វិច្ឆិកា ចំថ្ងៃប្រជុំតែម្តង... | វិមានប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា ទាក់ទិននឹងការឈប់សម្រាកអំឡុងថ្ងៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលនឹងត្រូវរៀបចំឡើងនៅមូលដ្ឋានយោធា Clark នោះ វាមិនទាន់មានការប្រកាសជាផ្លូវការនោះទេនៅពេលបច្ចុប្បន្ន។ សារព័ត៌មានហ្វីលីពីន Philippine Star ស្រង់សម្តីវិមានប្រធានប្រធានាធិបតី Malacañang ដូច្នេ... |
article_1679.txt | រដ្ឋាភិបាលក្រុងហាណូយ បានមានការព្រួយបារម្ភ និងតវ៉ាខ្លាំងប្រឆាំងសមយុទ្ធយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងតំបន់ជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូង។ ក្រុងហាណូយ បានទទូចឲ្យក្រុងប៉េកាំង គោរពច្បាប់អន្តរជាតិ ខណៈ ក្រុងប៉េកាំង អះអាងថា សកម្មភាពខ្លួន ធ្វើឡើងដោយស្របច្បាប់ និងថែមទាំងមានការជូនដំណឹង។ | ក្រសួងការបរទេសវៀតណាម នៅថ្ងៃ៣១ សីហា បានផ្ញើកំណត់ហេតុតវ៉ាការទូតមួយទទៅកាន់ស្ថានទូតចិនប្រចាំក្រុងហាណូយ ដើម្បីបញ្ជាក់ជំហរដាច់ខាតរបស់ខ្លួនប្រឆាំងទៅនឹងសកម្មភាពសមយុទ្ធយោធារបស់កងទ័ពជើងទឹកចិននៅក្នុងសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមសារព័ត៌មានវៀតណាម Vietnam News ។ តាមរយៈអ្នកនាំពាក្យក្រសួងការ... |
article_168.txt | ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី១១ ខែធ្នូ បានរិះគន់ការសម្រេចរបស់អាម៉េរិកក្នុងការយកប្រាក់បង្កករបស់រុស្ស៊ី ទៅឱ្យអ៊ុយក្រែនខ្ចី ថាជាសកម្មភាពចោរសុទ្ធសាធ។ ការប្រកាសនេះ ធ្វើឡើងក្រោយរតនាគារអាម៉េរិក បានប្រកាសក្នុងថ្ងៃទី១០ ខែធ្នូ លើការផ្ដល់កម្ចីប្រមាណ២០ពាន់លានដុល្លារទៅអ៊ុយក្រែន ដែលយកពីទ្រព្យបង្កករបស់រុស្ស៊ី។ | បន្ទាប់ពីរតនាគារអាម៉េរិក ប្រកាសផ្ដល់កម្ចីទឹកប្រាក់២០ពាន់លានដុល្លារដែលបានពីទ្រព្យបង្កកក្រៅប្រទេសរបស់រុស្ស៊ី រដ្ឋាភិបាលក្រុងមូស្គូ បានផ្ទុះកំហឹង និងចេញសារថ្កោលទោសអាម៉េរិកថាធ្វើទង្វើចោរ នៅថ្ងៃទី១១ ខែធ្នូ។ ក្រសួងការបរទេសរុស្ស៊ី បានរិះគន់លើសេចក្ដីសម្រេចរបស់អាម៉េរិក ក្នុងការផ្ដល់ប្រាក់កម្ចីដល់អ៊ុយក្រែនដើម្បីបន្តសង្គ្រាម ក្នុ... |
article_1680.txt | សាកលវិទ្យាល័យ Oxford សម្រេចដករូបលោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ចេញពីទីបរិវេណសាលា ចំពេលដែលលោកស្រីរងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិរឿងវិបត្តិរ៉ូហ៊ីងយ៉ា។ លោកស្រីធ្លាប់ជាអតីតសិស្សបរិញ្ញាបត្រ និង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយពីសាកលវិទ្យាល័យដ៏ល្បីនេះផងដែរឆ្នាំ ២០១២... | រូបគំនូរលោកស្រី អ៊ុងសាន ស៊ូជី ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព និងជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាត្រូវបានគណៈគ្រប់គ្រងសាលា St Hugh នៃសាកលវិទ្យាល័យ Oxford ដកចេញពីក្លោងទ្វារចូលរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មុនឆ្នាំសិក្សាថ្មីមកដល់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។ សេចក្តីថ្លែងការណ៍... |
article_1681.txt | មនុស្សជិត៤០០នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចរវាងកងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា។ ក្រុមសន្តិសុខបានអះអាងថា ខ្លួនកំពុងចេញប្រតិបត្តិការបោសសម្អាតក្រុមភេរវករជ្រុលនិយម និងការពារប្រជាជនស៊ីវិល ។ប៉ុន្តែ គេកត់សម្គាល់ឃើញថា ក្រុមសន្តិសុខឆ្លៀតវាយប្រហារលើជនស៊ីវិល។ | ទិន្នន័យជាផ្លូវការអង្គការសហប្រជាជាតិបានបង្ហាញថា ការប៉ះទង្គិចរវាងក្រុមសន្តិសុខមីយ៉ាន់ម៉ា និងក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាបានបណ្តាលឲ្យមនុស្សជិត ៤០០នាក់ស្លាប់។ ក្នុងចំណោមអ្នកស្លាប់ មានសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ា៣៧០នាក់ កងសន្តិសុខ១៣នាក់ មន្ត្រីរដ្ឋាភិបាល២នាក់ និងជនស៊ីវិល១៤នាក់ទៀត។ គេ... |
article_1682.txt | បន្ទាប់ពីផ្លោងពាក្យសម្ដីដាក់គ្នាមួយប្រាវមក រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅថ្ងៃទី២៥ ខែកញ្ញា និយាយថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមជាមួយកូរ៉េខាងជើងហើយ។ ជាមួយគ្នានេះ កូរ៉េខាងជើងក៏គំរាមចាត់វិធានការឆ្លើយតបវិញ រួមបញ្ចូលទាំងការបាញ់ទម្លាក់រាល់យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ទ... | ប្រមុខការទូតកូរ៉េខាងជើង រី យ៉ុងហូ បានផ្ញើសារគំរាមខ្លាំងក្លាមួយពីទីក្រុងញូវយ៉កទៅកាន់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ដែលគំរាមកម្ទេចកូរ៉េខាងជើងទាំងស្រុងនោះ។ សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងកូរ៉េខាងជើង កាន់តែពុះកញ្ជ្រោលខ្លាំង ក្រោយការថ្លែងរបស់លោក ត្រាំ ក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រ... |
article_1683.txt | កងនាវាអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះ Ronald Reagan នឹងចូលរួមសមយុទ្ធយោធា ជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅសមុទ្រចិនខាងកើត ហើយនាវានេះនឹងចូលសំចតនៅទឹកដីហុងកុងនៅសប្តាហ៍ក្រោយនេះដែរ។ វត្តមាននាវាចម្បាំងអាមេរិកក្នុងសមុទ្រយោធានេះកើតឡើងចំដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែតានតឹង។ | កងនាវាអាមេរិកដឹកនាំដោយនាវាដឹកយន្តហោះ Ronald Reagan នឹងចូលរួមសមយុទ្ធយោធាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅថ្ងៃ ១៥ ខែតុលាខាងមុខនេះ។ កន្លងមកនាវានេះក៏បានចូលរួមសមយុទ្ធជាមួយកងកម្លាំងអូស្ត្រាលី និងជប៉ុនរួចហើយដែរ។ សារព័ត៌មាន Korea Herald បានស្រង់សម្តីមន្ត្រីយោធាអាមេរិកដូច្នេះថា៖« យើងកំពុងពិ... |
article_1684.txt | អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែកញ្ញា បាននិយាយថា អង្គការសហប្រជាជាតិ (UN) អស់ជម្រើសក្នុងការបញ្ចប់វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើងហើយ។ លោកស្រី Nikki Haley បាននិយាយក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ថា អាមេរិកអាចប្រើប្រាស់មធ្យោបាយក្នុងស្រុកដើម្បីដោះស្រាយបញ្ហានេះវិញម្ដង។ ខណៈ... | ទណ្ឌកម្មគ្រប់យ៉ាង ការថ្កោលទោសមិនសំចៃ និងសម្ពាធជុំទិស មិនអាចបញ្ឈប់កូរ៉េខាងជើងពីការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបានឡើយ។ អាមេរិក ដែលតែងបបួលគេឯងឲ្យដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ហាក់មិនពេញចិត្តនឹងចំណាត់ការទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខឡើយ ព្រោះកូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីន... |
article_1685.txt | ចំខួបទីបីឆ្នាំ នៃការប្រឡូកចូលសង្គ្រាមប្រឆាំងក្រុមរដ្ឋឥស្លាម រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Michael Fallon បានលើកឡើងពីគុណសម្បត្តិរបស់អង់គ្លេស ក្នុងការជួយបណ្ដេញក្រុមជ្រុលនិយមនេះ នៅស៊ីរី និងអ៊ីរ៉ាក់ តាមរយៈការចូលរួមក្នុងសម្ព័ន្ធមិត្តចម្រុះដឹកនាំដោយអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានប្រតិក... | ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្ដីថ្លែងការណ៍មួយ ឆ្លើយតបការអធិប្បាយរបស់ប្រមុខការពារជាតិអង់គ្លេស Michael Fallon ជុំវិញយុទ្ធនាការកងទ័ពអង់គ្លេស ក្នុងប្រតិបត្តិការបោសសម្អាតក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ (ISIS)។ រុស្ស៊ីបានរិះគន់ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិអង់គ្លេស ដែលនិយាយថ... |
article_1686.txt | ក្រោមការរិះគន់ និងបន្ទោសដូចព្យុះភ្លៀងពីបណ្តាប្រទេសជិតខាង ក៏ដូចជាសហគមន៍អន្តរជាតិនោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសនឹងនាំជនភៀសខ្លួនដែលបានចាកចេញពីមីយ៉ាន់ម៉ាដោយសារតែការប្រយុទ្ធគ្នានៅក្នុងប្រទេសថ្មីៗនេះ មកប្រទេសវិញ ។ រដ្ឋាភិបាលក្រុងរ៉ងហ្គូន ក៏បានអះអាងថា នឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណដល... | រដ្ឋមន្ត្រីសុខមាលភាពសង្គមមីយ៉ាន់ម៉ា លោក Win Myat Aye នៅថ្ងៃ ២៧ កញ្ញា កន្លងទៅ បានឲ្យដឹងថា មីយ៉ាន់ម៉ា មានគម្រោងក្នុងការចុះបញ្ជីជនភៀសខ្លួន ដោយយោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៣របស់មីយ៉ាន់ម៉ា-បង់ក្លាដែស ។ លោក អះអាងថា រដ្ឋាភិបាលនឹងចាប់ផ្តើមគម្រោងនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នេះបើយោងត... |
article_1687.txt | កងកម្លាំងមីយ៉ាន់ម៉ាបានអះអាងប្រាប់អ្នកសារព័ត៌មានថា ប្រជាជនរ៉ូហ៊ីងយ៉ា បានដុតផ្ទះសម្បែងខ្លួនឯង ហើយរត់ភៀសខ្លួនពេលសន្តិសុខចេញប្រតិបត្តិការបោសសម្អាតក្រុមប្រដាប់អាវុធដែលបះបោរនៅរដ្ឋ Rakhine។ ការអះអាងបែបនេះ គឺជាការឆ្លើយតបចោទប្រកាន់កន្លងមកដែលថា ទាហានមីយ៉ាន់ម៉ាធ្វើទុក្ខបុកម្នេញនិងដុតបំផ្លាញ... | ស្របពេលដែលសហគមន៍អន្តរជាតិបន្តដាក់សម្ពាធឲ្យរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ាឲ្យបានឆាប់ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានចេញមកបកស្រាយបង្ហាញភាពស្អាតស្អំ។ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងអះអាងប្រាប់អ្នកកាសែតថា ប្រជាជនភាគតិចរ៉ូហ៊ីងយ៉ាឯណោះទេដែលដុតផ្ទះសម្បែងខ្... |
article_1688.txt | ការរើសអើងប្រឆាំងស្ត្រីភេទក្នុងវិស័យនយោបាយក្លាយជាប្រធានដែលគេយកមកពិភាក្សា ស្របពេលដែលមេដឹកនាំកំពូលជាប៉ុន្មានរូបទូទាំងពិភពលោកបាត់បង់តំណែងជាបន្តបន្ទាប់និងមិនអាចប្រជែងឈ្នះបុរសក្នុងការដណ្តើមតំណែងកំពូលផង។ ក្នុងចំណោមស្ត្រីជាមេដឹកនាំទាំងនោះមានលោកស្រី Dilma Roussef អតីតប្រធានាធិបតីប្រេស... | ការរើសអើងប្រឆាំងស្ត្រីភេទកើតមានឡើងតាំងពីយូរយារណាស់មកហើយលើពិភពលោក។ស្ត្រីមិនត្រូវបានគេឲ្យតម្លៃ ហើយគេក៏មិនឲ្យស្ត្រីធ្វើការងារធំៗដែរ។ ប៉ុន្តែរយយៈពេលប៉ុន្មានទស្សវត្សរ៍ចុងក្រោយ អ្វីគ្រប់យ៉ាងប្រែប្រួល ហើយពិភពលោកចាប់ផ្តើមផ្តល់តម្លៃឲ្យស្ត្រីភេទនិងផ្តល់ឱកាសឲ្យស្ត្រីកាន់កាប់តំណែងកំព... |
article_1689.txt | រដ្ឋាភិបាលរបបសឹកថៃ បានបញ្ជាក់ទៅកាន់ប្រមុខការពារជាតិមីយ៉ាន់ម៉ា ថា របបសឹក បាននិងកំពុងតែអនុវត្តគោលការណ៍មិនជ្រៀតជ្រែតកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ។ នេះក៏រាប់បញ្ចូលទាំងរឿងហិង្សាប្រដាប់អាវុធរបស់មីយ៉ាន់ម៉ា ដែលកំពុងតែបណ្តាលឲ្យមានប្រជាជនរាប់ពាន់នាក់ភៀសខ្លួនទៅកាន់ប្រទេសនៅក្នុងតំ... | លោកនាយករដ្ឋមន្ត្រី ថៃ ប្រាយុទ្ធ ចន្ទ អូចា នៅថ្ងៃ៣០ សីហាកន្លងទៅ បានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់លោកឧត្តមសេនីយ៍ មិន អ៊ុងឡាំង អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគី។ លោកលើកឡើងដូច្នេះថា៖« ថៃ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ ។ ថៃ បានយល់ដឹងពីស្ថានភាព... |
article_169.txt | មេដឹកនាំកោះ Greenland បានបញ្ជាក់ថា កោះនេះមិនមែនសម្រាប់លក់ទេ បន្ទាប់ពី ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីពីបំណងអាម៉េរិកចង់ទិញកោះនេះសម្រាប់ហេតុផលសន្តិសុខជាតិ។ | អត្ថបទទាក់ទង លោក ត្រាំ បញ្ជាក់ជាថ្មីពីបំណងចង់ទិញកោះធំបំផុតរបស់ពិភពលោក លោក Mute Egede នាយករដ្ឋមន្រ្តីនៅកោះ Greenland ដែលជាដែនដីស្វយ័តរបស់ដាណឺម៉ាកបានឆ្លើយតបកាលពីថ្ងៃទី២៣ ខែធ្នូថា ៖« Greenland ជារបស់យើង មិនមែនសម្រាប់លក់ ហើយនឹងមិនលក់ឡើយ»។ សេចក្តីថ្លែងពីជំហរការពារនេះត្រូវបានធ្វើឡើងដោយលោក Egede បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោត... |
article_1690.txt | បង់ក្លាដែសបានស្នើសុំសហការលើផ្នែកយោធាជាមួយមីយ៉ាន់ម៉ាដើម្បីបង្ក្រាបក្រុមឧទ្ទាមក្នុងរដ្ឋ Rakhine។ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែសបានអះអាងថា បើមីយ៉ាន់ម៉ាត្រូវការជំនួយពីបង់ក្លាដែស ប្រទេសទាំងពីរ និងសហការគ្នាផ្នែកយោធាដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធនៅតាមព្រំដែនបង់ក្លាដែស។ | នៅថ្ងៃចន្ទទី២៨ខែសីហា បង់ក្លាដែសបានស្នើផ្ដល់ជំនួយយោធាដល់មីយ៉ាន់ម៉ា ដើម្បីបង្ក្រាបក្រុមសកម្មប្រយុទ្ធរំដោះជនជាតិរ៉ូហ៊ីងយ៉ា Arakan (ARSA) ក្នុងរដ្ឋ Rakhine។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បង់ក្លាដែសដែលជាមិត្តជិតខាងមីយ៉ាន់ម៉ាមិនពេញចិត្តខ្លាំងចំពោះការវាយប្រហាររបស់ក្រុម... |
article_1691.txt | អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលកំពុងតែបាត់ដំណឹងក្រោយថ្ងៃកំណត់ត្រូវប្រកាសសាលដីកា ធា្លប់បានប្រកាសជាចំហថា លោកស្រី នឹងមិនចាកចេញពីប្រទេសឡើយ ហើយលោកស្រីក៏សុខចិត្តទទួលរាល់ការសម្រេចចិត្តទាំងអស់របស់តុលាការលើលោកស្រី។ | គេនៅចាំថាក្នុងដំណាក់កាលទាញហេតុផលផ្ទាល់មាត់ និងសាកសួរចម្លើយនៃសំណុំរឿងរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ មានការលើកឡើងមួយចំនួនថា លោកស្រី យីងឡាក់ នឹងធ្វើតាមគំរូបងប្រុសខ្លួនគឺលោកអតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ដោយរត់គេចពីការទទួលខុសត្រូវតាមផ្លូវតុលាការ។ តែនៅពេលនោះ លោកស្រី បានអះ... |
article_1692.txt | យន្តហោះចម្បាំងអាមេរិកជាច្រើនគ្រឿងបានហោះទៅកៀកកូរ៉េខាងជើងនៅថ្ងៃទី២៣ ខែកញ្ញា ដែលត្រូវគេមើលឃើញថា ជាការសម្ញែងកម្លាំងយោធា ស្របពេលដែលសង្គ្រាមពាក្យសម្ដីរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ឡើងកម្ដៅខ្លាំងនៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ការហោះហើរនេះឡើង បន្ទាប់ពីលោក ដូណាល់ ត្រាំ គ... | យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក អមដំណើរដោយយន្តហោះចម្បាំងជាច្រើនទៀត បានហោះទៅកៀកឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង ដែលជាការបង្អួតអានុភាពកងទ័ពចំពោះមុខកូរ៉េខាងជើង។ មន្ទីរបញ្ចកោណនៅថ្ងៃទី២៣ ខែកញ្ញា និយាយថា នេះគឺជាលើកទីមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលយន្តហោះយោធាអាមេរិកធ្វើដំណើរទៅ... |
article_1693.txt | កូរ៉េខាងត្បូង៖ព្រឹទ្ធបុរសអង្គការអន្តរជាតិ HWPL លោក Man Hee Lee បានអំពាវនាវឲ្យមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង និងខាងជើងជជែកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយសន្តិភាពជូនប្រទេសរៀងៗខ្លួន និងសម្រាប់ពិភពលោក។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុង Seoul មុននឹងចាប់ផ្តើមបើកកិច្ចប... | បញ្ហានៅឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិកមួយចំនួន បានក្លាយជាប្រធានបទសំខាន់នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្តីពីសន្តិភាពពិភពលោក នៅក្នុងទីក្រុង Seoul ប្រទេសកូរ៉េខាត្បូង។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែលរៀបចំឡ... |
article_1694.txt | នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង បានបញ្ជាក់ថា លោកត្រៀមខ្លួនចុះចេញពីតំណែងរួចរាល់ហើយក្រោយការបោះឆ្នោតសភាខាងមុខ។ លោកបន្ថែមថា អ្នកបន្តតំណែងពីលោកមានវត្តមានក្នុងគណៈរដ្ឋមន្ត្រីរួចហើយ ប៉ុន្តែលោកត្រូវធានាថា អ្នកបន្តដឹកនាំនោះត្រៀមខ្លួនរួចរាល់។ | «ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ»។ នេះជាសម្តីរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង ពេលអ្នកសារព័ត៌មានសាកសួរលោកពីការចុះចេញពីតំណែងជាមេដឹកនាំរដ្ឋសិង្ហបុរីមុនឈានដល់វ័យ ៧០នោះ ក្នុងបទសម្ភាសន៍មួយសារព័ត៌មាន CNBC នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែតុលាមុនលោកបំពេញទស្សនកិច្ចនៅអាមេរិក។ លោក លី បានបន្តដូច... |
article_1695.txt | បានចុះផ្សាយអត្ថបទមួយដែលដកស្រង់វីដេអូក្រុមហ៊ុនផលិតវីដេអូ និងបោះពុម្ភផ្សាយ WatchMojo របស់កាណាដាដែលមានចំណងជើងថា មេដឹកនាំផ្តាច់ការអាក្រក់បំផុតចំនួន ១០ដែលកំពុងកាន់អំណាច។ គេឃើញមានឈ្មោះលោក រ៉ូឌ្រីហ្គោ ឌូទើតេ ផងដែរក្នុងចំណោមមេដឹកនាំទាំង១០នោះ។ | ក្រុមហ៊ុនផលិតវីដេអូ និងផ្សព្វផ្សាយរបស់កាណាដាបានចេញវីដេអូមួយដែលមានចំណងជើងថា «មេដឹកនាំផ្តាច់ការអាក្រក់បំផុតចំនួន ១០ដែលកំពុងកាន់អំណាច»។ មេដឹកនាំទាំងដប់ដែលមានក្នុងវីដេអូនោះមានឈ្មោះដូចខាងក្រោម៖ ១. ប្រធានាធិបតីស៊ូដង់លោក អូម៉ា អាល់បាស៊ែរ (Omar al-Bashir) ។ អូម៉ា អាល់បាស៊ែរ បច្ចុប្បន្នន... |
article_1696.txt | ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅតំបន់អាស៊ីនាខែវិច្ឆិកាខាងមុខ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងទៅទស្សនកិច្ចជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និងហ្វីលីពីនផងដែរ។ ដំណើរទស្សនិច្ចរបស់លោកចាប់ផ្តើមពីថ្ងៃ ៣ ដល់ថ្ងៃ ១៤ ខែវិច្ឆិកាខាងមុខ។ | សេតវិមានអាមេរិកបានប្រកាសជាផ្លូវការថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីជាលើកទីមួយនៅក្នុងខែវិច្ឆកាខាងមុខ។ ប្រទេសចំនួនប្រាំនឹងក្លាយជាគោលដៅនៃដំណើរទស្សនកិច្ចនេះ។ យោងតាមសេចក្តីថ្លែងការណ៍សេតវិមានអាមេរិកដែលចេញថ្ងៃ ២៩ ខែកញ្ញា ដំណើទស្សនកិច្ចរបស់... |
article_1697.txt | រដ្ឋាភិបាលវៀតណាម សន្យាជាមួយនឹងរដ្ឋាភិបាលបុលការីថានឹងធ្វើជាស្ពានមាត្រីភាពក្នុងការគាំទ្របុលការី និងសហភាពអឺរ៉ុបដើម្បីបង្កើទំនាក់ទំនងឲ្យកាន់ល្អជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន និងសមាជិកអាស៊ានផងដែរ ។ | លោកប្រធានាធិបតីវៀតណាម Trần Đại Quang នាជំនួបជាមួយនឹងអគ្គរដ្ឋទូតបុលការីផុតអាណត្តិប្រចាំវៀតណាម លោក Ebgueni Stefanov Stoytchev នៅថ្ងៃទី២៨ កញ្ញា បានកោតសរសើរតំណាងបុលការី រូបនេះ ថាបានបំពេញតួនាទីយ៉ាងសកម្មក្នុងការកសាងទំនាក់ទំនងទ្វេភាគីលើវិស័យទាំងនយោបាយ កិច្ចការក្រៅប្រទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម និ... |
article_1698.txt | រដ្ឋាភិបាលក្រុងប៉េកាំង កាលពីខែមុន បានបើកដំណើរជាផ្លូវនូវតុលាការ ដែលមានជំនាញ និងទទួលបន្ទុករឿងក្តីដែលពាក់ព័ន្ធជម្លោះពាក់ព័ទ្ធបញ្ហាអនឡាញ ហើយការដោះស្រាយវិវាទក៏ធ្វើឡើងតាមប្រព័ន្ធអនឡាញដូចគ្នា។ ការដំណើរតុលាការនេះ ធ្វើឡើងដើម្បីឲ្យឆ្លើយតបទៅនឹងវិវាទដែលកំពុងតែកើតឡើងតាមប្រព័ន្ធអនឡាញ ជាព... | មិនត្រឹមតែមានឈ្មោះជាតុលាការផ្តោតលើបញ្ហាអនឡាញប៉ុណ្ណោះនោះទេ អង្គភាពយុត្តិធម៌ចិន ដែលទើបតែបើកឲ្យមាននេះ ក៏នឹងអនុវត្តការងាររបស់ខ្លួនតាមអនឡាញដែរ ពោលគឺការដំណើរជំនុំជម្រះរឿងក្តី ក៏ត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញ ឬអ៊ិនធើណែតដែរ។ បើយោងតាមភ្នាក់ងារព័ត៌មានចិន Xinhua តុលាការអនឡាញ មានយុត្ត... |
article_1699.txt | តំណាងអាមេរិកប្រចាំអង្គការសហប្រជាជាតិបានហៅ ការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ាជារឿងដ៏គួរឲ្យអាម៉ាស់សម្រាប់រដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា។ អាមេរិកក៏ទទូចឲ្យអង្គការសហប្រជាជាតិពិចារណាចាត់ចំណាត់បង្ខំឲ្យមីយ៉ាន់ម៉ាបញ្ឈប់ការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ានិងដោះស្រាយវិបត្តិនេះ។ | ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្ងៃ២៨ ខែកញ្ញា ឯកអគ្គរដ្ឋទូតអាមេរិកអ្នកស្រីNikki Haley ថ្ថា ការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ាជារឿងដ៏អាម៉ាស់របស់រដ្ឋាភិបាលលោកស្រី អ៊ុងសាន ស៊ូជី។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីមិនស្ទាក់ស្ទើរឡើយក្នុងការអះអាងថា សកម្មភាពរបស់មីយ៉ាន់ម៉... |
article_170.txt | ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៣ ខែធ្នូ បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយចោទក្រុមប្រឆាំងប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋ។ ការប្រកាសបែបនេះ ធ្វើឡើងក្រោយបក្សប្រឆាំងដាក់សម្ពាធឱ្យកាត់បន្ថយការចំណាយ និងដាក់សំណើដកប្រធានរដ្ឋអាជ្ញា និងសវនកររដ្ឋ។ | តាមរយៈកញ្ចក់ទូរទស្សន៍នៅយប់ថ្ងៃទី៣ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយចោទបក្សប្រឆាំងប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋរៀបចំការបះបោរ។ «ច្បាប់អាជ្ញាសឹកមានបំណងលុបបំបាត់កម្លាំងគាំទ្រកូរ៉េខាងជើង និងការពារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ និងសេរីភាព»។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់បែបនេះ។ ការប... |
article_1700.txt | ម៉ូឡូស្យ៉ា (The Republic of Molossia)គឺរដ្ឋដ៏តូចមួយ ដែលបានប្រកាសដោយ លោក Kevin Baugh និងគ្រួសាររបស់លោកដែលដំបូងឡើយមានសមាជិកសរុបចំនួនប្រាំនាក់ ដោយរាប់បញ្ចូលទាំងប្រធានាធិ បតី (Kevin Baugh)។ តែបច្ចុប្បន្ន សាធារណរដ្ឋ បានមានកំណើនប្រជាជនខ្លួនច្រើនជាងមុនហើយ ។ | រដ្ឋដ៏តូច ម៉ូឡូស្យ៉ា ត្រូវបាន រកឃើញតាំងពីឆ្នាំ១៩៧៧ ពោលគឺក្រោយ លោក Kevin Baugh បានទស្សនារឿងកុនមួយ ហើយមានបំណងចង់ បង្កើតរដ្ឋមួយនេះដោយខ្លួនឯង។ ម៉ូឡូស្យ៉ា មានទីតាំងស្ថិតនៅភាគខាងលិចរបស់សហរដ្ឋអាមេរិក ដែលជាតំបន់វាលខ្សាច់ដាច់ស្រយាល និងមានទឹកដីសរុប ប្រមាណ ២៥ ៣៨៩ ម៉ែត្រការ៉េ។ ទោះបីជា ម៉ូឡូ... |
article_1701.txt | ការសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់សព្វាវុធទំនើបៗដល់កូរ៉េខាងត្បូង គឺជាឱកាសសម្រាប់ក្រុងសេអ៊ូលក្នុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងប្រឈមមុខការគំរាមកំហែងរបស់កូរ៉េខាងជើង។ មុននេះ គេឃើញមានការពិភាក្សាជុំវិញការពង្រាយអាវុធនុយក្លេអ៊ែរររបស់អាមេរិកនៅកូរ៉េខាងត្បូង ប៉ុន្... | ការគំរាមកំហែងពីកូរ៉េខាងជើងបានកើនឡើងខ្លាំង ខណៈដែលកូរ៉េខាងជើងប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលមិនចេះឈប់។ រដ្ឋកុម្មុយនីស្តក្រីក្រមួយនេះ បានបាញ់មីស៊ីលច្រើនជាងដប់ដង និងសាកល្បងគ្រាប់បែកអ៊ីដ្រូសែនម្ដងទៅទៀត។ កូរ៉េខាងត្បូងដែលនៅជាប់កូរ៉េខាងជើងពិតជាដេកមិនលក់បក់មិនល្ហើយនឹង... |
article_1702.txt | ការប៉ុនប៉ងរបស់មហាអំណាច រួមទាំងសហគមន៍អន្តរជាតិ ក្នុងការដាក់សម្ពាធកូរ៉េខាងជើង ឲ្យបញ្ឈប់ការអភិវឌ្ឍកម្មវិធីបរមាណូ និងមហិច្ឆតាជាមហាអំណាចនុយក្លេអ៊ែរ ហាក់ដូចជាគ្មានប្រសិទ្ធភាព និងបរាជ័យជាបន្តបន្ទាប់ ។ បរាជ័យទាំងនោះ ត្រូវបានបង្ហាញច្បាស់តាមរយៈ សកម្មភាពផ្គើនរបស់កូរ៉េខាងជើងក្នុងការបាញ់សាកល្បងអាវុធ... | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១១ កញ្ញា កន្លងទៅថ្មីៗនេះ បានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចលេខ ២៣៧៥ ដែលត្រូវបានផ្តួចផ្តើមឡើងដោយអាមេរិក ។ សេចក្តីសម្រេចថ្មីនេះ គឺជាទណ្ឌកម្មបន្ថែមថ្មីចុងក្រោយមួយទៀតរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជាការឆ្លើយតបទៅនឹងមហិច្ឆតារបស់កូរ៉េខាងជើង ដែលនៅត... |
article_1703.txt | អវត្តមានរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅក្នុងថ្ងៃប្រកាសសាលដីកាសំណុំរឿងការធ្វេសប្រហែសក្នុងការដឹកនាំប្រទេស កំពុងតែចោទជាសំណួរ ថាតើលោកស្រី កំពុងតែដើរតាមគន្លង របស់បងប្រុសលោកស្រីឬយ៉ាងណា? ក្រោយមិនបានបំពេញកាតព្វកិច្ចបង្ហាញមុខនៅសវនាការ លោកស្រី យីងឡាក់ ត្រូវបានតុលាកា... | តុលាការកំពូលថៃ នៅថ្ងៃទី២៥ សីហា បានចេញវិធានការផ្នែកច្បាប់មួយ ដោយចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ក្រោយអវត្តមានលោកស្រី នៅសវនាការ ដែលមេធាវី លោកស្រី អះអាងទាំងគ្មានលិខិតបញ្ជាក់សុខភាពថា លោកស្រី មានជម្ងឺ មិនអាចចូលរួមបាន។ ក្រោយនៃការចេញដីកានេះ រដ្ឋាភិបាលរបបសឹក ក៏មិនបានទុ... |
article_1704.txt | រញ្ជួយដីកម្រិត៨រ៉ិចទ័របានវាយប្រហារឆ្នេរនិរតីរបស់ម៉ិកស៊ិកនៅថ្ងៃទី៨ ខែកញ្ញានេះ។ ចំណុចកណ្ដាលនៃការញ្ជួយស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ចម្ងាយ១២៣គីឡូម៉ែត្រពីទីក្រុង Pijijiapan ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយហ្គាតេម៉ាឡា។ ប្រទេសចំនួន៨ បានរងការព្រមានពីការវាយប្រហាររលកយក្សស៊... | រញ្ជួយធរណីកម្រិត៨រ៉ិចទ័រមានចំណុចកណ្ដាលជម្រៅ៣៣គីឡូម៉ែត្រ ស្ថិតនៅចម្ងាយ១២៣គីឡូម៉ែត្រពីឆ្នេរនិរតីរបស់ម៉ិកស៊ិកដែលជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រព័ន្ធព្រមានរលកយក្សស៊ូណាមីរបស់អាមេរិកនិយាយថា ប្រទេស៨ គឺអេក្វាឌ័រ, នីការ៉ាហ្កា, ប៉ាណាម៉ា, ហុងឌុយរ៉ាស, ម៉ិកស៊ិក ក្វាតេម៉ាឡា ... |
article_1705.txt | ចិន និងរុស្ស៊ី នៅថ្ងៃទី១៨ ខែកញ្ញា បានចាប់ផ្ដើមសមយុទ្ធជើងទឹករួមគ្នានៅក្បែរកូរ៉េខាងជើង ចំពេលដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង។ នាវាចម្បាំង និងយន្តហោះយោធាមកពីប្រទេសទាំងពីរ បានចូលរួមក្នុងលំហាត់យោធាដែលធ្វើឡើងនៅក្បែរទីក្រុង Vladivostok ។ សមយុទ្ធធ្វើឡើង ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ... | សារព័ត៌មានរដ្ឋចិន Xinhua ផ្សយថា សមយុទ្ធសមុទ្ររួមឆ្នាំ២០១៧ រវាងចិន និងរុស្ស៊ី បានចាប់ផ្ដើមហើយនៅថ្ងៃទី១៨ ខែកញ្ញា នៅចន្លោះឈូងសមុទ្រ Peter the Great ខាងក្រៅទីក្រុង Vladivostok ហើយដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនរវាងរុស្ស៊ី និងកូរ៉េខាងជើងឡើយ។ នេះជាសមយុទ្ធដំណាក់កាលទី២ រវាងមហាអំណាចទាំងពីរក... |
article_1706.txt | សវនាការជំនុំជម្រះក្តីពុករលួយរបស់លោកស្រី ប៉ាក ហ្គឺនហេ ត្រូវបានព្យួរបណ្តោះអាសន្នសិន បន្ទាប់ពីមេធាវីការពារក្តីលោកស្រីសុំដកខ្លួនដើម្បីបង្ហាញការតវ៉ាប្រឆាំងនឹងនីតិវិធីតុលាការ។ មេធាវីការពារក្តីលោកស្រីអតីតប្រធានាធិបតីខាងលើអះអាងថា នីតិវីធីតុលាការលម្អៀងនិងមានស្ថិតក្រោមឥទ្ធិពលនយោបាយ។ | ដោយសារអវត្តមានចុងចោទ ហើយមេធាវីការពារក្តីដកខ្លួនផងនោះ តុលាការក្រុងសេអ៊ូលបានសម្រេចពន្យារពេលបើកសវនាការជំនុំជម្រះរឿងពុករលួយរបស់លោកស្រី ប៉ាក ហ្គឺនហេ អតីតប្រធានាធិបតីកូរ៉េខាងត្បូងសិន។ គ្មានការបញ្ជាក់ច្បាស់ទេពីកាលបរិច្ឆេទថ្មីនៃការជំនុំជម្រះនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកស្រីប៉ា... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.