file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_2258.txt | យោងតាមលទ្ធផលបឋម សេដ្ឋីអចលនទ្រព្យលោក ដូណាល់ ត្រាំ(Donald Trump) និងលោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលសំឡេងគាំទ្រច្រើនជាងគេនៅក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ Super Tuesday ។ ការបោះឆ្នោតនៅបន្តទៅមុខនៅរដ្ឋដែលនៅសល់ ហើយគេវាយតម្លៃថា លោកស្រី គ្លីនតុនឈ្នះយ៉ាងហោចណាស់ ៦រដ្ឋក្នុងចំណោមរដ្ឋដែលបោះឆ្នោតទា... | ក្នុងថ្ងៃបោះឆ្នោតដ៏សំខាន់ថ្ងៃ អង្គារទី ១ ខែមីនា ដែលគេហៅថា ថ្ងៃ «Super Tuesday» លទ្ធផលបឋមបង្ហាញថា បេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះនៅរដ្ឋយ៉ាងហោចណាស់ ៥ខណៈ រដ្ឋនៅសល់កំពុងបន្តបោះឆ្នោតនៅឡើយ។ ដែលនេះមានន័យថា លោកនឹងអាចបន្តទទួលជ័យជម្នះបន្ថែមទៀតក្រោយការបោះឆ្នោតចប់សព្វគ្រប... |
article_2259.txt | ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ពពង្រាយនូវកាំភ្លើង និងដំឡើងមូលដ្ឋានមីស៊ីលដើម្បីត្រៀមបាញ់គ្រប់ពេល និងស្ថានការណ៍ដែលចាំបាច់។ ការចេញបញ្ជានេះដែរ ធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសម្រេចថ្មីដើម្បីដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែ... | លោក គីម ជុងអ៊ុន នៅថ្ងៃទី០៣ ខែមីនា ម្សិលមិញ បានដាក់បញ្ជាឲ្យកងទ័ពកូរ៉េខាងជើងដំឡើងនូវ មូលដ្ឋាននៃមីស៊ីលដើម្បីត្រៀមបាញ់រាល់ស្ថានភាពចាំបាច់។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលបានដកស្រង់សម្តីលោក គីម ជុងអ៊ុនក្នុងពេលលោកចេញបញ្ជាឲ្យបាញ់មី ស៊ីលចម្ងាយខ្លីនៅថ្ងៃម្សិលម... |
article_226.txt | គណៈរដ្ឋមន្ត្រីអុីស្រាអែល នឹងបោះឆ្នោតសេចក្ដីសម្រេចលើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយហេសប៉ូឡា នៅថ្ងៃទី២៦ ខែវិច្ឆិកា។ ប្រភពមួយបានអះអាងថា នាយករដ្ឋមន្ត្រីអុីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានយល់ព្រមលើកិច្ចព្រមព្រៀង ប៉ុន្តែរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich បានបដិសេធ។ | អត្ថបទទាក់ទង លីបង់ និងហេសប៉ូឡា យល់ព្រមលើសំណើឈប់បាញ់របស់អាម៉េរិកជាមួយអុីស្រាអែល បន្ទាប់ពីមានព័ត៌មានជាច្រើនអំពីការជជែកលើបទឈប់បាញ់រវាងអុីស្រាអែល និងហេសប៉ូឡា គណរដ្ឋមន្ត្រីអុីស្រាអែល នឹងបោះឆ្នោតសម្រេចលើកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានរយៈពេល ៦០ថ្ងៃ។ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីអុីស្រាអែល បានប្រាប់ទៅទូរទស្សន៍ CNN នៅថ្ងៃទី២៥ ខែវិច... |
article_2260.txt | Rancho Mirage: ថ្លែងបើកកិច្ចប្រជុំប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបញ្ជាក់ជាថ្មីពីគោលជំហរមិនងាករេរបស់អាមេរិកក្នុងការគាំទ្រ និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានលើវិស័យសេដ្ឋកិច្ចនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងជំរុញការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស អភិបាលកិច្ច និងនីតិរដ្ឋជាដើមក្នុងក្របខណ្ឌភាព... | កិច្ចប្រជុំកំពូលអាមេរិកអាស៊ានត្រូវបានបើកជាផ្លូវការហើយ ក្រោយមេដឹកនាំអាស៊ានទាំង ១០អញ្ជើញទៅដល់ទីកន្លែងកម្សាន្ត Sunnylands ដែលជាទីតាំងកិច្ចប្រជុំ។ ប្រធានាធិបតីប៉ារ៉ាក់ អូបាម៉ា បានអញ្ជើញទទួលស្វាគមន៍មេដឹកនាំអាស៊ានដោយផ្ទាល់ ហើយអគ្គលេខាធិការអាស៊ានលោក Le Luong Minh ក៏មានវត្តមានក្នុងកិច្ចប្រជ... |
article_2261.txt | ថ្ងៃទី២៧ កុម្ភៈ ម្សិលមិញនេះ រដ្ឋសមាជិកអាស៊ាន បានលើកឡើងពីកង្វល់របស់ខ្លួនជុំវិញការកើនឡើងនៃភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ តំណាងប្រទេសសមាជិកលើកឡើងពីក្តីបារម្ភខ្លួនក្នុងវេទិកាប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងប្រទេសឡាវ ខណៈប្រទេសនេះធ្វើជាប្រធានអាស៊ានឆ្នាំនេះ។ ឡាវព្យាយាមសម្រា... | បញ្ហាសមុទ្រចិនខាងត្បូងកំពុងធ្វើឲ្យបណ្តារដ្ឋសមាជិកអាស៊ានទាំងជាភាគី និងមិនមែនជាភាគីជម្លោះព្រួយបារម្ភខ្លាំង។ ភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅពេលដែលចិនបង្កើនសកម្មភាពកសាងកម្លាំងយោធានៅតំបន់ជម្លោះប៉ារ៉ាសែល ដោយពង្រាយមីស៊ីល និងយន្តហោះចម្បាំងផង។ ឡាវដែលជាប្រធានអាស៊ានផងនោះ កំពុងឈឺក្បា... |
article_2262.txt | សភាមីយ៉ាន់ម៉ាដែលគ្របដណ្ដប់ដោយសមាជិកបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងពន្លឿនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី១៧ ខែមីនាខាងមុខ។ ការពន្លឿននេះត្រូវគេមើលឃើញថា បណ្ដាលមកពីការជាប់គាំងក្នុងការចរចារវាងលោកស្រី អ៊ុងសាន ស៊ូជី និងក្រុមយោធាដ៏មានអំណាច លើការកែប... | - សូមស្ដាប់ព័ត៌មានលម្អិត៖ ខណៈពេលដែលការចរចារវាងលោកស្រី ស៊ូជី និងក្រុមយោធា មិនទទួលលទ្ធផលផ្លែផ្កា សភាមីយ៉ាន់ម៉ាដែលមានសំឡេងបក្សលោកស្រីភាគច្រើន នឹងពន្លឿនពេលបោះឆ្នោតរើសប្រធានាធិបតី។ ការចរចាដែលបានធ្វើចាប់តាំងពីលោកស្រី ស៊ូជី ឈ្នះឆ្នោតមកនោះ ហាក់ដូចជាជាប់គាំង ដ្បិតក្រុមយោធានៅតែមានជំហររឹងត្អឹ... |
article_2263.txt | ក្រុមកំណែទម្រង់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស់សាន រ៉ូហានី និងដៃគូរបានទទួលសំឡេងនាំមុខក្នុងការបោះឆ្នោតសភានៅថ្ងៃសុក្រសប្ដាហ៍មុន។ ជាមួយលទ្ធផលនេះ ក្រុមកែទម្រង់នឹងមានលទ្ធភាពកាន់តែច្រើនបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងជាមួយលោកខាងលិចក៏ដូចជាបញ្ចប់ភាពឯការបស់អ៊ីរ៉ង់ ចាប់តាំងពីការលើកលែងទណ្... | សូមស្ដាប់ព័ត៌មានលម្អិត៖ លទ្ធផលដំបូងនៃការបោះឆ្នោតសភានៅអ៊ីរ៉ង់បង្ហាញថា អ្នកបោះឆ្នោតអ៊ីរ៉ង់បានផ្ដល់សេចក្ដីទុកចិត្តដល់ក្រុមកែទម្រង់របស់លោក ហាស់សាន រ៉ូហានី និងសម្ព័ន្ធមិត្តរបស់លោក ដែលជាអ្នកនៅពីក្រោយជោគជ័យកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយលោកខាងលិច។ លទ្ធផលនេះ ក៏ជាសារដល់ក្រុមប្រឆាំងនិយមឲ្យដកខ្... |
article_2264.txt | ប្រមុខរដ្ឋាភិបាលចិនបានចេញមុខព្រមានតៃវ៉ាន់ជាថ្មីជុំវិញចលនាទាមទារផ្តាច់ខ្លួននិងឈានប្រកាសឯករាជ្យថ្ងៃសៅរ៍ទី ០៥ មីនា ម្សិលមិញនេះ។ ចិនបញ្ជាក់ច្បាស់ថា ខ្លួននឹងការពារឲ្យបាននូវអធិបតេយ្យនិងបូរណភាពដែនដីរបស់ខ្លួន ទោះក្នុងកាលៈទេសៈណាក៏ដោយ។ | ក្នុងសុន្ទរកថា បើកសមាជសភាប្រជាជនចិននៅថ្ងៃទី៥ខែមីនាម្សិលមិញ នាយករដ្ឋមន្ត្រីចិនលោក លី ខឹកឈាំង (Li Keqian) ស្រាប់តែលើកយកបញ្ហាតៃវ៉ាន់ និងព្រមានរដ្ឋាភិបាលតៃវ៉ាន់ពីការកើតមានឡើងនូវចលនាទាមទារផ្តាច់ខ្លួននិងប្រកាសឯករាជ្យនៃទឹកដីនេះ។ លោក លី ខឹកឈាំងថ្លែងប្រាប់សភាថា ក្រុងប៉េកាំងនឹងប្រឆាំ... |
article_2265.txt | នាវេទិកាដេញដោលគ្នាក្នុងគណបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក កាលពីថ្ងៃទីព្រហស្បតិ៍ លោក Bernie Sanders បានចំអកដល់គូប្រជែងរបស់ខ្លួន គឺលោកស្រី Harry Clinton ដែលបានកោតសរសើលោក Henry Kissinger។ | លោក Henry Kissinger ជារដ្ឋមន្ត្រីការបរទេសអាមេរិកពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៧ ក្រោមរដ្ឋបាលលោក Richard Nixon និងបន្ទាប់មកលោក Gerald Ford។ លោក Sanders បាននិយាយបែបចំអកទៅកាន់លោកស្រី Harry ថា លោក Henry Kissinger គឺជាអតីតរដ្ឋមន្ត្រីការបរទេសដ៏បំផ្លាញម្នាក់ក្នុងប្រវត្តិសាស្ត្រទំនើបនៃប្រទេសនេះ។ លោក Sa... |
article_2266.txt | ពេលនេះវាជាពេលដែលស្ត្រីធ្វើជាប្រធានាធិបតីអាមេរិកហើយ។ នេះជាសម្តីរបស់អ្នកគាំទ្រលោកស្រី ហ៊ីឡារី គ្លីនតុន ដែលប្រមូលផ្តុំគ្នាអបអរសាទរការប្រកាសជ័យជម្នះរបស់លោកស្រី ហ៊ីឡារីគ្លីនតុន ក្នុងការបោះឆ្នោតនៅរដ្ឋ South Carolina នៅថ្ងៃសៅរ៍ទី២៧ កុម្ភៈម្សិលមិញ។ ។ជ័យជម្នះនេះកើតឡើង ខណៈដែលសមរភូមិ... | ក្រោយការបោះឆ្នោតក្នុងបក្សនៅរដ្ឋ South Carolina បេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោកស្រី ហ៊ីឡារី បានទទួលសំឡេងគាំទ្រច្រើនជាងគូប្រជែងលោកស្រី លោក Bernie Sanders ។ យោងតាម លទ្ធផលក្រោយការបោះឆ្នោតក្នុងរដ្ឋ South Carolina ចុះផ្សាយក្នុងសារព័ត៌មាន CNN លោកស្រី ហ៊ីឡារី គ្លីនតុន ឈ្នះបានសំឡេងគាំទ្ររហ... |
article_2267.txt | ក្រុមប្រឆាំងស៊ីរីបាននិយាយថា នឹងទទួលយកបទឈប់បាញ់រយៈពេលពីរសប្ដាហ៍ ដែលត្រូវបានផ្ដួចផ្ដើមដោយអាមេរិកនិងរុស្សីកាលពីដើមសប្ដាហ៍កន្លងទៅ។ រដ្ឋាភិបាលលោកអាសាដ ក៏បានប្រកាសពីការត្រៀមខ្លួនក្នុងទទួលយកបទឈប់បាញ់នេះដែរ។ បទឈប់បាញ់នេះ នឹងជួយសម្រួលដល់ស្ថានភាពមនុស្សធម៌នៅស៊ីរីដែលជួបប្រទះបញ្ហាស្ប... | គណៈកម្មាធិការចរចាជាន់ខ្ពស់ (HNC) ដែលជាក្រុមប្រឆាំងរបស់ស៊ីរី នឹងគាំទ្រដល់បទឈប់បាញ់បណ្ដោះអាសន្នរយៈពេលពីរសប្ដាហ៍។ ក្រុមនេះចាត់ទុកការឈប់បាញ់បណ្ដោះអាសន្ន ជាការធ្វើតេស្តលើការប្ដេជ្ញាចិត្តរបស់ក្រុមដទៃទៀតចំពើផែនការឈប់បាញ់ដែលផ្ដើមដោយអាមេរិកនិងរុស្សី ជាពិសេសរដ្ឋាភិបាលលោក អាសាដ។ ការផ្អាក... |
article_2268.txt | សមុទ្រចិនខាងត្បូង បាននិងក្លាយជាប្រធានបទ និងបញ្ហាមួយដ៏ក្តៅគគុក។ តែពេលនេះ វាមិនមែនជា ការប្រឈមរវាងរដ្ឋពាក់ព័ន្ធ នឹងរដ្ឋពាក់ព័ន្ធនោះទេ តែវាជាការប្រឈមរវាងរដ្ឋពាក់ព័ន្ធ នឹងរដ្ឋខាងក្រៅ ពោលគឺរវាងចិន និងអាមេរិក។ អាមេរិកដែលមិនមែនជារដ្ឋជម្លោះសោះ បានសន្យានឹងជួយជ្រោមជ្រែង រដ្ឋអាស៊ាន ដើម្បី... | លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានអះអាងថាអាមេរិក នឹងបន្តសកម្មភាពផ្សេងៗដើម្បីជាការសាកល្បងថាតើចិន ពិតជាបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការមិនប្រែក្លាយជាសមុទ្រចិនខាងត្បូងទៅជាតំបន់យោធូបនីយកម្ម។ នេះបើយោងតាមកិច្ចសម្ភាសន៍របស់ទូរទស្សន៍សិង្ហបុរី Channel News Asia ដែលធ្វើ... |
article_2269.txt | ចុងក្រោយលោកប្រធានាធិបតី Yoweri Museveni បានឈ្នះការបោះឆ្នោតប្រធានាធិបតីសារជាថ្មី។ ជ័យ ជម្នះនេះ គឺជាលើកទី៥ហើយសម្រាប់លោកប្រធានាធិបតី Yoweri Museveni ដែលធ្វើឲ្យលោក ស្ថិតក្នុងចណោមមេដឹកនាំដែលដឹកនាំប្រទេសយូរជាងគេរបស់ពិភពលោក។ | ក្រោយបិទបញ្ចប់ការរាប់សន្លឹកឆ្នោត នៅថ្ងៃចុងក្រោយសបា្តហ៍កន្លងទៅ គណៈកម្មាធិការរៀបចំការបោះឆ្នោតអ៊ូហ្គង់ដា បានប្រកាសលទ្ធផលជាបឋមដោយលោកប្រធានាធិបតី Yoweri Museveni ទទួលសំឡេងគាំទ្រសរុប ៦០.៧៥ ភាគរយនៃសំឡេងឆ្នោតសរុប ខណៈ គូប្រជែងធំបំផុតរបស់លោក គឺមេដឹកនាំបក្សប្រឆាំងលោក Kizza Besigye ទទួលបាន៣៥.៣៧ភាគរ... |
article_227.txt | អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានប្រកាសថា លោកនឹងមិនសុំទោស ចំពោះសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៦ ០០០នាក់ស្លាប់ ដែលលោកបានបើកអំឡុងពេលកាន់អំណាចនោះទេ។ | អតីតប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូទើតេ ដែលមានអាយុ ៧៩ឆ្នាំ បានអះអាងការពារ នៅចំពោះមុខព្រឹទ្ធសភាហ្វីលីពីន នៅថ្ងៃទី២៨ ខែតុលា អំពីសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលលោកបានធ្វើ បន្ទាប់ពីការឡើងកាន់តំណែងក្នុងឆ្នាំ២០១៦ ថា ៖«កាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាប្រធានាធិបតី គឺការពារប្រទេស និងប្រជាជនហ្វីលីពីន។ កុំចោទប្រកាន់ពីគោលនយោបាយរបស់... |
article_2270.txt | ស្នូរកាំភ្លើងស្ងប់ស្ងាត់ ហើយការផ្លោងដាក់គ្នាក៏រសាយនៅក្នុងប្រទេសស៊ីរី ដែលវាមិនធ្លាប់មានសោះតាំងពីសង្គ្រាមចាប់ផ្តើមអូសបន្លាយមកអស់៥ឆ្នាំហើយនោះ។ តាមពិតភាគីជម្លោះផ្អាកប្រយុទ្ធដោយសារបទឈប់បាញ់ដែលមហាអំណាចអាមេរិកនិងរុស្ស៊ីពួតដៃគ្នាបង្កើតឡើងនិងត្រូវអនុម័តដោយអង្គការសហប្រជាជាតិនោះចូល... | បទឈប់បាញ់សំដៅបញ្ចប់ការបង្ហូរឈាមគ្នារវាងប្រជាជនស៊ីរីបានចូលជាធរមានហើយនៅ ពាក់កណ្តាលអធ្រាត្រម្សិលមិញថ្ងៃសុក្រទី ២៦ ខែកុម្ភៈ។ អាចថានេះជាលើកដំបូងបំផុតហើយ ដែលការបាញ់ផ្លោងដាក់គ្នារវាងភាគីរដ្ឋាភិបាលនិងក្រុមឧទ្ទាមនៅស៊ីរីត្រូវផ្អាកជាផ្លូវការ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមផ្ទុះឡើងមក៥... |
article_2271.txt | កិច្ចពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង ស្ដីពីការពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូង ត្រូវបានពន្យារពេលសិន ខណៈរដ្ឋមន្ត្រីការបរទេសចិន នឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាបញ្ហានេះ។ គម្រោងពង្រាយនេះ លេចជារូបរាងនៅក្រោយការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើង កាលពីដើមខែកុម្ភៈនេះ តែត្រូវ... | គម្រោងពិភាក្សាស្ដីពីការពង្រាយប្រព័ន្ធការពារដែនអាកាស (THAAD) របស់អាមេរិកនៅកូរ៉េខាងត្បូង ត្រូវបានពន្យារពេល ដ្បិតចិនបង្ហាញការមិនសប្បាយចិត្ត ចំពោះការពង្រាយនេះ។ គម្រោងពង្រាយនេះ នឹងក្លាយជាប្រធានបទក្ដៅ នៅពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន ដើម្បីបង្ហាញជំហររបស់... |
article_2272.txt | ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីស៊េរីទំនើប S-400 ត្រូវបានគេដាក់ឲ្យស្ថិតក្នុងកាតព្វកិច្ចប្រយុទ្ធ (Combat Duty) នៅតំបន់ទឹកកកស៊ីបេរីនៅថ្ងៃ ទី ១ ខែមីនាកន្លងទៅនេះ ។ ការដាក់ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះចំនួន ៦ គ្រឿងស្ថិតក្នុងកាតព្វកិច្ចប្រយុទ្ធកើតឡើង ក្រោយអង្គភាពយោធាតំបន់ទទួលបានសព្វាវុធនេះ... | រុស្ស៊ីបានចេញសម្រេចដាក់ឲ្យប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះស៊េរីទំនើប S-400 ចំនួន ៦គ្រឿងឲ្យស្ថិតក្នុងកាតព្វកិច្ចប្រយុទ្ធ នៅក្នុងតំបន់ទឹកកកស៊ីបេរី នៅភាគខាងលិចប្រទេសរុស្ស៊ីថ្ងៃអង្គារទី ១មីនាកន្លងទៅ។ អាចថាជាការពង្រឹងការការពារដែនអាកាសរបស់រុស្ស៊ី ខណៈដែលភាពតានតឹងនិងប្រឈមមុខដាក់គ្នារវាងណាតូនិងរ... |
article_2273.txt | សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រោយផ្តល់សន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាននៅព្រឹកថ្ងៃ ១៧ កុម្ភៈ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វិដូដូ ( Joko Widodo) បានបន្តដំណើរទៅទស្សនកិច្ចទៅក្រុមហ៊ុន Twitter។ ក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុនបណ្តាញសង្គមនេះ ប្រម... | ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានអញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុនបណ្តាញសង្គម |
article_2274.txt | រដ្ឋាភិបាលមីយ៉ាន់ម៉ាថ្មីដែលនឹត្រូវដឹកនាំដោយបក្សឈ្នះឆ្នោតសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៃលោក ស្រីអ៊ុងសាន ស៊ូជី (Aung San Suu Kyi) នឹងត្រូវចាប់នឹងរៀបចំក្បាលម៉ាស៊ីនថ្មីនៅខែមីនានេះហើយ។ ខណៈកាលកំណត់កាន់តែខិតជិតមកដល់ មន្ត្រីជាន់ខ្ពស់នៃបក្សលោកស្រីស៊ូជី បានអះអាងថារដ្ឋាភិបា លថ្មី នឹងកា... | ប្រភពមន្ត្រីជាន់ខ្ពស់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានបង្ហើបឲ្យដឹងថារដ្ឋា ភិបាលថ្មី នឹងកាត់បន្ថយនូវចំនួនក្រសួងឲ្យត្រឹមតែ២៣ស្ថាប័នតែប៉ុណ្ណោះ។ ក្រសួងក្នុងអាណត្តិរបស់ រដ្ឋាភិបាលនៃលោកប្រធានាធិបតីជិតផុតអាណត្តិ ថេស សេន (Thein Sein) បច្ចុប្បន្នមានសរុប៣៦ ក្រសួង។ ន... |
article_2275.txt | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តជាឯកច្ឆន្ទលើសេចក្ដីសម្រេចដាក់ទណ្ឌកម្មដ៏ខ្លាំងមួយប្រឆាំងនឹងកូរ៉េខាងជើង ដែលបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែននិងបាញ់រ៉ុក្កែតទៅលំហអាកាស។ ទណ្ឌកម្មនេះត្រូវបានព្រាងដោយអាមេរិកនិងចិន ហើយវានឹងដាក់សម្ពាធកាន់តែខ្លាំងបន្ថែមទៀតលើក្រុងព្យុងយ៉ាងឲ្យបោះ... | ទីបំផុតក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានចេញសេចក្ដីសម្រេចដាក់ទណ្ឌកម្មថ្មីមួយទៀតលើកូរ៉េខាងជើងដែលសាកល្បងគ្រាប់បែកអ៊ីដ្រូសែននិងបាញ់រ៉ុក្កែតបន្តបន្ទាប់គ្នា។ នៅថ្ងៃពុធទី២ ខែមីនា សមាជិកទាំង១៥នៃក្រុមប្រឹក្សានេះបានឯកភាពគ្នាជាឯកច្ឆន្ទលើសេចក្ដីសម្រេចនេះ ដែលត្រូវបានព្រាងដោយអាមេរិក ក... |
article_2276.txt | ចិនបានបញ្ជាក់ថា យន្តហោះចម្បាំងនិងនាវាចម្បាំងទំនើបភាគច្រើនដែលបង្ហាញវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងភាគច្រើនជារបស់អាមេរិក។ ការលើកឡើងរបស់ចិនកើតឡើងស្របពេលដែល មន្ត្រីយោធាជើងទឹកអាមេរិកទទួលស្គាល់ថាអាមេរិកបញ្ជូននាវាចម្បាំងនិងនាវាដឹកយន្តហោះជាច្រើនគ្រឿងមកកាន់សមុទ្រចិនខាងត្បូងដើម្បីល្បា... | ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍មុន អ្នកនាំពាក្យសភាជាតិចិនលោកស្រី Fu Ying បានបកស្រាយថា នាវាចម្បាំងទំនើបនិងយន្តហោះប្រដេញភាគច្រើនដែលបង្ហាញវត្តមាននៅក្នុងសមុទ្រចិនខាងត្បូងជារបស់អាមេរិក។ លោកស្រីក៏លើកជាឧទាហរណ៍ផងដែរ ដូចជាការពង្រាយសព្វាវុធទៅក្បែរកោះNansha កន្លងមក ហើយសកម្មភាព... |
article_2277.txt | ក្រុមអ្នកស្រាវជ្រាវថៃ បានទទូចឲ្យគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃ(CDC) ដោះស្រាយបញ្ហាចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីដើម្បីធានាឲ្យបានស្ថិរភាពនយោបាយសម្រាប់រដ្ឋាភិបាលនាថ្ងៃអនាគត។ ក្រុមអ្នកស្រាវជ្រាវនាំមុខនោះ ក៏បានព្រមានដែលថាបើមិនដោះស្រាយនោះទេ រដ្ឋប្រហារអាចត្រលប់មក... | លោក Sombat Thamrongthanyawong អតីតនាយកវិទ្យាស្ថានជាតិនៃរដ្ឋបាលអភិបាលអភិវឌ្ឍន៍ បាន អះអាងថាប្រព័ន្ធបោះឆ្នោតដែលបានស្នើដោយគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃ មានលក្ខណៈចន្លោះប្រហោងច្រើន ហើយប្រព័ន្ធនោះ នឹងធ្វើឲ្យរដ្ឋាភិបាលចម្រុះកាន់ខ្សោយដែលផ្តល់ឱកាសឲ្យក្រុមយោធាធ្វើអន្តរាគមន៍បានគ្រប់ពេល។នេះ... |
article_2278.txt | លោក Xin Ming សាស្ត្រាចារ្យនៃសាលាបក្សនៃគណៈកម្មាធិការកណ្តាល CPC បានថ្លែងថាកិច្ចប្រជុំប្រចាំឆ្នាំរបស់ចិននៅឆ្នាំ២០១៦នេះ នឹងផ្តោតសំខាន់លើយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រាំចំណុច ដែលជា «ផែនការ ប្រាំឆ្នាំរកិល» លើកទី១៣ ដែលមានដូចជា កាអភិវឌ្ឍប្រកបដោយ ការច្នៃប្រឌិត, ការស៊ីសង្វាក់គ្នា, បៃតង បើកចំហ និងក... | ការលើកឡើងរបស់លោក Xin ធ្វើឡើងមុនពេលនៃកិច្ចប្រជុំប្រចាំឆ្នាំនៃសមាជប្រជាជនថ្នាក់ជាតិ (NPC) និងមហាសន្និបាតប្រឹក្សាយោបល់នយោបាយប្រជាជនចិន (CPPC) ។ យុទ្ធសាស្ត្រប្រាំចំណុច ដែលត្រូវផ្តួចផ្តើមឡើងនៅក្នុងសម័យប្រជុំពេញអង្គលើកទី៥របស់គណៈកម្មាធិការកណ្តាលនៃសមាជប្រជាជនថ្នាក់ជាតិកាលពីខែតុលាកន្លងទៅ បា... |
article_2279.txt | អស់រយៈពេលជាច្រើនខែមកហើយដែលបញ្ហាចម្រូងចម្រាសនៃរឿងអាស្រូវពុករលួយរាប់លានដុល្លាររបស់ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ មិនទាន់ត្រូវបានបំភ្លឺដូចទៅនឹងការចង់បានរបស់ប្រជាជន។ អវត្តមាននៃការបកស្រាយរឿងអាស្រូវនេះ បានធ្វើបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ដែលបានជំរុញឲ្យអ្នកនយោបាយម៉ាឡេស៊ីជាច្រើន... | កាលពីថ្ងៃសុក្រម្សិលមិញ ក្រុមសម្ព័ន្ធអ្នកនយោបាយម៉ាឡេស៊ី ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ បានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីទទួចឲ្យមានការរួបរួមជាតិ និងចលនា ជាតិមួយដើម្បីទម្លាក់លោកនាយករដ្ឋមន្ត្រីណាជីបចេញពីតំណែងដោយមិនប្រើប្រាស់ហិង្សានោះទេ។ សេចក្តីថ្លែងកាណ៍ដែលចុះហ... |
article_228.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា បានជ្រើសរើសអតីតនាយកប្រតិបត្តិរបស់ស្ថាប័នកីឡាកាសអាម៉េរិក WWE គឺលោកស្រី Linda McMahon ឱ្យធ្វើជារដ្ឋមន្ត្រីអប់រំ។ លោក ត្រាំ បានតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Mehmet Oz ជានាយកមជ្ឈមណ្ឌលថែសុខភាព និងសេវាកម្មសុខាភិបាល (CMS)។ | សល់២ខែមុនពេលស្បថចូលកាន់តំណែង ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ បន្តតែងតាំងរដ្ឋមន្ត្រីអប់រំ និងពាណិជ្ជកម្ម។ លោក ត្រាំ បានជ្រើសរើសលោកស្រី Linda McMahon មកគ្រប់គ្រងតំណែងរដ្ឋមន្ត្រីអប់រំ ក្នុងអាណត្តិរបស់លោក។ លោកស្រី Linda ជាភរិយាលោក Vince McMahon ដែលជាអ្នកគ្រប់គ្រងស្ថាប័នកីឡាកាស WWE ដ៏ល្បីល្បាញ។ «លោកស្រី Linda... |
article_2280.txt | លោក បារ៉ាក់ អូបាម៉ា បានសម្រេចដាក់សំណើរទៅកាន់សភាដើម្បីបិទមន្ទីរឃុំឃាំងអាមេរិក Guantanamo នៅគុយបានៅថ្ងៃអង្គារទី ២៣ កុម្ភៈម្សិលមិញនេះ។ ការបិទមន្ទីរឃុំឃាំងនេះជាអ្វីដែលលោកអូបាម៉ា ចង់សម្រេចឲ្យបានមុនចេញពីតំណែង តែក្រុមសមាជិកបក្សសាធារណរដ្ឋប្រឆាំងគម្រោងនេះព្រោះគេយល់ថាវានឹងធ្វើឲ្យប៉... | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានដាក់គម្រោងសុំបិទមន្ទីរឃុំឃាំង Guantanamo នៅគុយបា ទៅកាន់សភាជាផ្លូវការ ដោយលោកសង្ឃឹមថា ការបិទមន្ទីរឃុំឃាំងសម្រាប់ភេរវជននេះនឹងក្លាយជាមរតកនយោបាយសំខាន់មួយផងដែរ។ លោកបានបញ្ជាក់ថា លោកមិនចង់ឲ្យប្រធានាធិបតីក្រោយបន្តដោះស្រាយបញ្ហាស្មុគស្មាញនេះទៀតទេ... |
article_2281.txt | ឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវីត វង្សសុវ៉ាន នឹងធ្វើដំណើរទៅកាន់រុស្សីនៅសប្ដាហ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងយោធានិងពាណិជ្ជកម្ម បន្ទាប់ពីទំនាក់ទំនងថៃជាមួយក្រុមលោកខាងលិចមានភាពល្អក់កករចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៤មក។ កន្លងមក របបយោធាថៃរងការរិះគន់ខ្លាំងពីបស្ចឹមប្រទេស ដែលជាហេតុធ្វើឲ្យថ... | រដ្ឋមន្ត្រីការពារជាតិថៃលោកឧត្តមសេនីយ៍ ប្រាវីត វង្សសុវ៉ាន នឹងទៅកាន់រុស្សីដើម្បីពង្រឹងទំនាក់ទំនងថៃនិងរុស្សី ដែលកាន់តែជិតស្និទ្ធក្រោយពេលរដ្ឋប្រហារឆ្នាំ២០១៤។ អ្នកនាំពាក្យក្រសួងការពារជាតិថៃលោកឧត្តមសេនីយ៍ Kongcheep Tantrawanich បានបញ្ជាក់ពីដំណើរទស្សនកិច្ចលើកនេះ ដែលនឹងផ្ដោតលើកិច្ចព្រមព... |
article_2282.txt | យោធាអាមេរិកថា ខ្លួននិងប្រទេសពីរទៀតគឺជប៉ុននិងឥណ្ឌាគ្រោងនឹងធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នានៅដែនសមុទ្រហ្វីលីពីន ដែលជាប់នឹងសមុទ្រចិនខាងត្បូងដែលកំពុងតែមានជម្លោះ។ ហើយវាច្បាស់ណាស់ថា សមយុទ្ធនេះនឹងធ្វើឲ្យបញ្ហាសមុទ្រចិនខាងត្បូងកាន់តែឡើងកម្ដៅថែមទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuter... | កងទ័ពជើងទឹកមកបីប្រទេសគឺ អាមេរិក ឥណ្ឌា និងជប៉ុន នឹងធ្វើសមយុទ្ធរួមគ្នានៅដែនទឹកភាគខាងជើងប្រទេសហ្វីលីពីន ដែលនៅក្បែរសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការប្រកាសរបស់យោធាអាមេរិក ដែលធ្វើឡើងតែមួយថ្ងៃក្រោយពេលក្រុងវ៉ាស៊ីនតោន ព្រមានពីលទ្ធផលដែលទីក្រុងប៉េកាំងធ្វើយោធូបនីយកម្មនៅតំបន់សមុទ្រចិនខា... |
article_2283.txt | សភាសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០១ ខែមិនា ម្សិលមិញ បានប្រកាសពីការផ្លាស់ប្តូរនូវពេលកំណត់ នៃការប្រកាសបេក្ខជនប្រធានាធិបតីពីថ្ងៃទី១៧ ខែមីនា មកថ្ងៃទី១០ ខែមីនា វិញ។ ការពន្លឿនពេល កំណត់នេះ ត្រូវបានសមាជិកសភាមីយ៉ាន់ម៉ា បញ្ជាក់ថា ដើម្បីជួយសម្រួលសម្រាប់ការផ្ទេរអំណាចទៅកាន់រដ្ឋាភិបាលថ្មីដែលនឹងត្រូវ... | ១. ហេតុអ្វីបានជា «ដំណើរការនៃការចរចារបស់លោកស្រី អ៊ុងសាន ស៊ូជី » មានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជន? ការចរចា ឬវប្បធម៌សន្ទនា គឺជាយន្តការមួយដ៏សំខាន់សម្រាប់លោកស្រីអ៊ុងសាន ស៊ូជី ដែលជាប្រធាន បក្សឈ្នះឆ្នោត និងប្រធានសំឡេងភាគច្រើនក្នុងសភាសហភាពមីយ៉ាន់ម៉ា។ ដោយសារតែការប្រើប្រាស់យន្តការនេះហើយ ទ... |
article_2284.txt | បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក បេន ខាសិន (Ben Carson ) ទំនងជាចង់ចាកចេញពីការប្រកួតប្រជែងក្នុងបក្សក្រោយការបោះឆ្នោតថ្ងៃសំខាន់ថ្ងៃ ១ មីនា ដោយជ័យជម្នះបានទៅលើសេដ្ឋីដូណាល់ត្រាំ។ លោកថា លោកមើលមិនឃើញផ្លូវទៅរកការតែងតាំងពីបក្សដើម្បីទៅប្រជែងយកកៅអីប្រធានាធិបតីសោះ។ នេះបើយោងតាមទីភ្នាក់ងា... | គ្រូពេទ្យវះកាត់ចូលនិវត្តន៍និងជាបេក្ខជនបក្សសាធារណរដ្ឋលោក បេន ខាសិន អាចនឹងដកខ្លួនចេញពីសង្វៀនប្រកួតប្រជែងដើម្បីឆ្ពោះទៅរកការតែងតាំងតំណាងបក្សនៅពេលខាងមុខ។ អ្នកនយោបាយរូបនេះបង្ហាញអារម្មណ៍អស់សង្ឃឹម ហើយលោកក៏មើលមិនឃើញផ្លូវទៅរកជោគជ័យដែរ។ បេន ខាសិន បរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួតប្រជែងរក... |
article_2285.txt | សល់ពេលតែជាងមួយខែទៀតតែប៉ុណ្ណោះ រដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ាដែលនឹងត្រូវដឹកនាំដោយបក្សសំឡេង ភាគច្រើនក្នុងសភាសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យនៃលោកស្រីអ៊ុងសាន ស៊ូជី ( Aung San Suu kyi ) នឹងត្រូវចាប់ផ្តើមរៀបចំក្បាលម៉ាស៊ីនថ្មីហើយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតីជិតផុតអាណត្តិថេន សេ... | សូមស្ដាប់ព័ត៌មានលម្អិត ប្រធានគណៈរដ្ឋមន្ត្រីនៃប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញ បានបង្ហាញនូវសេចក្តី ព្រាងនៃគម្រោងមួយសម្រាប់ធ្វើការពិធីក្នុងការផ្ទេរអំណាចទៅកាន់បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដែលត្រូវដឹកនាំរដ្ឋាភិបាលថ្មីនៅចុងខែមីនាខាងមុខ។ នេះបើយោងតាមកាសែតមីយ៉ាម៉ា... |
article_2286.txt | បេក្ខជនបក្សប្រជាធិបតេយ្យ ប៊ែនី សេនដឺ (Bernie Sanders) បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនៅរដ្ឋ Michigan នៅថ្ងៃអង្គារទី ៩ មីនា នេះ ដែលជ័យជម្នះនេះធ្វើឲ្យលោកមានសង្ឃឹមដើម្បីបន្តយុទ្ធនាការនយោបាយទៀត។ ចំណែកគូប្រជែងលោក គឺលោកស្រី ហ៊ីឡារី គ្លីនតុន បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតនៅរដ្ឋ មីស៊... | ក្រោយប្រជែងគ្នាយ៉ាងប្រកៀកប្រកិត លទ្ធផលបង្ហាញថាលោក ប៊ែនី សេនដឺ បានទទួលសំឡេងគាំទ្រច្រើនជាងលោកស្រី ហ៊ីឡារី គ្លីនតុន នៅរដ្ឋ Michigan ក្នុងការបោះឆ្នោតថ្ងៃ អង្គារ ទី ៩ មីនានេះ។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក បានទទួលសំឡេងគាំទ្រប្រហែល ៥០.១ភាគរយ ខណៈលោកស្រី ហ៊ីឡារី គ្លីតុនបានត្រឹមតែ ៤៨ភាគរយប... |
article_2287.txt | មន្ត្រីយោធាជើងទឹកជាន់ខ្ពស់អាមេរិកបានបញ្ជាក់ថា នាវាដឹកយន្តហោះចម្បាំងនិងនាវាពិឃាតមួយចំនួនផងនោះបានចូលដល់តំបន់ជម្លោះសមុទ្រចិនខាងត្បូងហើយក្នុងពេលប៉ុន្មានថ្ងៃនេះ។ ការចល័តនាវាចម្បាំងច្រើនធុនដូចត្រៀមធ្វើសង្គ្រាមនេះកើតឡើងស្របពេលដែលចិនពង្រាយមីស៊ីលនិងយន្តហោះចម្បាំងទៅកាន់កោះជម្លោះស... | ការប្រឈមមុខដាក់គ្នា និងជម្លោះសមុទ្រចិនខាងត្បូង ហាក់បីដូចជាបន្តកើនកម្តៅនៅពេលដែលភាគីពាក់ព័ន្ធ និងមិនពាក់ព័ន្ធបន្តពង្រឹងកម្លាំងយោធារៀងៗខ្លួន។ ចិនបន្តពង្រាយអាវុធ និងកសាងកម្លាំងទ័ព ខណៈអាមេរិកដែលមិនមែនជាភាគីជម្លោះនោះ បានបន្តអាងច្បាប់អន្តរជាតិ និងការពារសេរីភាពនាវាចរណ៍សមុទ្រ សេរីភាពហោះហ... |
article_2288.txt | រដ្ឋាភិបាលក្រេមឡាំងបានបង្ហាញគម្រោងបទឈប់បាញ់នៅស៊ីរីជាផ្លូវការដែលសម្រេចបានក្រោយមានការជជែក និងចរចាគ្នាផ្ទាល់រវាងមេដឹកនាំសហរដ្ឋអាមេរិកនិងរុស្ស៊ី។ ភាគីទាំងពីរជឿជាក់ថា វាជំហានដ៏សំខាន់មួយដើម្បីឈានទៅបញ្ចប់ការបង្ហូរឈាមគ្នាអស់រាប់ឆ្នាំនៅស៊ីរីផង។ | រដ្ឋាភិបាលស៊ីរីបានសម្រេចបញ្ចេញឯកសារលម្អិតដែលជាផែនការអនុវត្តបទឈប់បាញ់នៅស៊ីរី ដែលឯកភាពគ្នាបង្កើតឡើងដោយសហរដ្ឋអាមេរិកនិងរុស្ស៊ីផ្ទាល់។ ផែនការនេះចេញជាផ្លូវការក្រោយពេលមេដឹកនាំអាមេរិកលោក បារ៉ាក់ អូបាម៉ា និង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជជែកពិភាក្សាទ្វេភាគតាមទូរស័ព្ទ និងម... |
article_2289.txt | ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានអនុញ្ញាតឲ្យស្ត្រីចំណាស់វ័យ១០៦ឆ្នាំ ទស្សនកិច្ចក្នុងសេតវិមាន និងជួបរូបលោក ព្រមទាំងស្ត្រីទីមួយលោកស្រី មីឆែល អូបាម៉ាផងដែរ។ ការអនុញ្ញាត ឲ្យទស្សនកិច្ចក្នុងសេតវិមាន គឺជាការបំពេញក្តីសុបិនរបស់ស្ត្រីចំណាស់រូបនោះ ដែលបានប្រាថ្នាជាយូរ ណាស់មក... | ក្នុងវ័យ១០៦ លោកស្រី Virginia McLaurin បានសម្តែងការត្រេកត្រអាលយ៉ាងខ្លាំងនៅពេលដែល លោកស្រី ត្រូវបានអនុញ្ញាតឲ្យទស្សនកិច្ចក្នុងសេតវិមាន និងចូលជួបជាមួយនឹងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងភរិយារបស់លោក លោកស្រី មីឆែល អូបាម៉ា។ ក្នុងឃ្លីបវីដេអូជាង១នាទីនៃសេតវិមានដែលបានបង្ហោះកាលពីថ្ងៃ... |
article_229.txt | អ៊ុយក្រែន បានបាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អង់គ្លេស១២គ្រាប់ ចូលទៅក្នុងទីតាំងយោធាក្នុងតំបន់ Kursk របស់រុស្ស៊ី នៅថ្ងៃទី២០ ខែវិច្ឆិកា។ នេះបើយោងតាមប្រភពព័ត៌មានរបស់រុស្សី។ អង់គ្លេស និងអ៊ុយក្រែន មិនបានចេញបកស្រាយផ្លូវការលើព័ត៌មាននេះទេ។ ក្នុងថ្ងៃដដែល មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ប្រកាសបដិសេធមិនបង្កកសង្គ្រាមនៅអ៊ុយក្រែន។ | អត្ថបទទាក់ទង តើមីស៊ីលATACMS មានសមត្ថភាពបែបណា ទើបអាម៉េរិកអនុញ្ញាតឱ្យអ៊ុយក្រែនវាយរុស្ស៊ី? អាម៉េរិក ប្រកាសបិទស្ថានទូតក្នុងក្រុងកៀវ ដ្បិតបារម្ភបញ្ហាសន្តិសុខ អ៊ុយក្រែន ផ្គើនបាញ់មីស៊ីលចម្ងាយឆ្ងាយដាក់រុស្ស៊ី ទោះរងការគំរាមនុយក្លេអ៊ែរ បន្ទាប់ពីបាញ់មីស៊ីលចម្ងាយឆ្ងាយអាម៉េរិក ATACMS ចំនួន៦គ្រាប់ចូលទឹកដីរុស្សី អ៊ុយក្រែន បានបន្តប្រ... |
article_2290.txt | ទោះជាសមាជិកបក្សសាធារណរដ្ឋបន្តនាំគ្នាវាយប្រហារសេដ្ឋី អចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីដូណាល់ ត្រាំ ក៏ដោយ លទ្ធផលនៃការបោះឆ្នោតថ្ងៃសៅរ៍បង្ហាញថាលោកនៅតែអាចទាញបានការគាំទ្រច្រើន។ លទ្ធផលបឋមបង្ហាញថា លោកបានយកឈ្នះនៅរដ្ឋ ខេនទុគី (Kentucky) និងល្វីស្យាណា (Louisiana) ។ នេះបើយោងតាមទីភ្នាក់ងារ... | ក្នុងថ្ងៃសៅរ៍ទី ៥ មីនា ដែលគេហៅថាជាថ្ងៃបោះឆ្នោត Super Saturday នៅសហរដ្ឋអាមេរិក សេដ្ឋីអចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានបន្តយកជ័យជម្នះនៅរដ្ឋចំនួនពីររដ្ឋ ខេនធុគី (Kentucky) និងល្វីស្យាណា (Louisiana) ។ នេះជាជោគជ័យបន្ទាប់ពីទទូលជ័យជម្នះនៅរដ្ឋចំនួន ៧ ... |
article_2291.txt | ថ្ងៃព្រហស្បតិ៍ ទី ៤ មីនា លោក បារ៉ាក់ អូបាម៉ា បញ្ជាក់ថា ក្រោយលោកចប់អាណត្តិ លោកនឹងបន្តរស់នៅទីក្រុង វ៉ាស៊ីនតោនទៀត។ តែលោកបង្ហើបថា លោកអាចនឹងផ្លាស់ប្តូរលំនៅដ្ឋានក្រោយពេលកូនស្រីពៅរបស់លោក រៀបចប់វិទ្យាល័យ។ នេះបើតាមសារព័ត៌មានអាមេរិក Politico ។ | ដើមឆ្នាំ ២០១៧ អាណត្តិលោក បារ៉ាក់ អូបាម៉ា នឹងចប់ស្ថាពរ ហើយក៏មានន័យថា លោកនិងក្រុមគ្រួសារនឹងត្រូវចាកចេញពីសេតវិមានដែរ។ នាថ្ងៃទី ៤ មីនា ប្រធានាធិបតីជិតផុតអាណត្តិលោក បារ៉ាក់ អូបាម៉ា បានប្រាប់អ្នកសារព័ត៌មានក្នុងពេលទទួលទានអាហារថ្ងៃត្រង់នៅ Milwaukee ថា លោកនឹងបន្តរស់នៅទីក្រុងវ៉ាស៊ីនតោន ក... |
article_2292.txt | អាមេរិកនិងចិនកំពុងតែចរចាគ្នាដើម្បីឲ្យអង្គការសហប្រជាជាតិចេញដំណោះស្រាយដាក់សម្ពាធបន្ថែមលើកូរ៉េខាងជើង ដែលបានល្មើសបម្រាមបាញ់រ៉ុក្កែតទៅលំហអាកាស។ ការចរចាហាក់ដូចជាមានដំណើរការទៅមុខ ហើយរំពឹងថា ឯកសារចរចានឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខដើម្បីអនុម័តនៅពេលខាងមុខ។ | ចិននិងអាមេរិកបានបង្ហាញជំហរដូចគ្នាចំពោះសកម្មភាពផ្គើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើងនារយៈពេលចុងក្រោយនេះ។ នៅថ្ងៃអង្គារទី ២៣ កុម្ភៈកិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃេរីបានប្រព្រឹត្តដោយរលូនដើម្បីដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបកុម្មុយនី... |
article_2293.txt | លោក ដូណាល់ ត្រាំ (Donald Trump) និងលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានទទួលជ័យជម្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារម្សិលមិញនៅរដ្ឋមីស៊ីស៊ីពី។ ជ័យជម្នះថ្មីៗនេះធ្វើឲ្យអ្នកទាំងពីរមានសង្ឃឹមកាន់តែច្រើនក្នុងការទទួលបានការជ្រើសតាំងពីបក្សដើម្បីឈានទៅប្រជែងយកតំណែងប្រធា... | លទ្ធផល បោះឆ្នោតថ្ងៃអង្គារទី ៨ មីនា នៅរដ្ឋ មីស៊ីស៊ីពី បង្ហាញថា បេក្ខជនបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ និងបេក្ខជននាំមុខបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីឡារី គ្លីនតុន ជាអ្នកទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ ជ័យជម្នះនេះកំពុងក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់បេក្ខជនទាំងពីរនាក់ ដើម្បីឈានទៅប្រជែងយកកៅអ... |
article_2294.txt | កងទ័ពជើងអាកាសអាមេរិកបានសម្រេចបង្ហាញរូបរាងយន្តហោះទម្លាក់គ្រាប់បែកស៊េរីទំនើប ជំនាន់ថ្មីបំផុតជាសាធារណកាលពីថ្ងៃសុក្រទី ២៦កុម្ភៈ ម្សិលមិញ។ យន្តហោះទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយនេះមានឈ្មោះថា B-21 ហើយក្រុមហ៊ុន Northrop Grumman ជាអ្នកទទួលបន្ទុកផលិតយន្តហោះនេះ។ | យោងតាមអត្ថបទចុះផ្សាយលើគេទំព័រ ទ័ពអាកាសអាមេរិក លេខាធិការកងទ័ពជើងអាកាសអាមេរិកលោកស្រី Deborah Lee James បានបង្ហាញរូបរាងនិងការរចនាយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ B-21 ក្នុងសន្និសីទស្តីពីសង្គ្រាមផ្លូវអាកាសម្សិលមិញនេះ។ ប៉ុន្តែគេមិនទាន់ដាក់ឈ្មោះផ្លូវការសម្រាប់ហៅពេលយន្តហោះនេះចូលបម្រ... |
article_2295.txt | ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើនទាំងសេដ្ឋកិច្ចក្ដី ទាំងនយោបាយក្ដី ហើយតួនាទីរបស់ស្ត្រីពិតជាមិនអាចខ្វះបាន។ យោងតាមទស្សនាវដ្តី Forbes ឆ្នាំ ២០១៥ ខាងក្រោមនេះ ជាស្ត្រីទាំងប្រាំដែលមានតួនាទីសំខាន់លើវិស័យនយោបាយ ដែលភាគច្រើនកាន់តំណែងជាមេដឹកនាំកំពូល ដែលមានសិទ្ធិសម្រេចលើវាសនាប្រទ... | ១. អែនជេឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មែរគែល ស្ថិតនៅលំដាប់ទីមួយនៃស្ត្រីមានឥទ្ធិពលជាងគក្នុងវិស័យនយោបាយ។ វាមិនមែនជាដែលត្រូវភ្ញាក់ផ្អើលនោះទេ ដែលលោកស្រី មែរគែល លេចធ្លោលើនយោបាយអន្តរជាតិ ព្រោះលោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាធំៗទាំងក្នុ... |
article_2296.txt | រដ្ឋធានីប៉េកាំងរបស់ចិនបានក្លាយជាទីក្រុងដែលសម្បូរសេដ្ឋីប្រាក់ពាន់លានច្រើនជាងគេលើលោក ដោយបានវ៉ាទីក្រុងញូវយ៉ករបស់អាមេរិក និងមូស្គូរបស់រុស្សី។ មហាសេដ្ឋីសម្បូរទ្រព្យពាន់លាននៅទីក្រុងប៉េកាំងបានកើនពីចំនួន៦៨នាក់ទៅដល់១០០នាក់ ខណៈទីក្រុងញូវយ៉កមានតែ៩៥នាក់។ នេះបើតាមការផ្សាយរបស់ CNN ដ... | បើយោងតាមទិន្នន័យចេញដោយ Hurun Report ទីក្រុងប៉េកាំងបានដណ្ដើមតំណែងទីក្រុងដែលសម្បូរមហាសេដ្ឋីមានទ្រព្យពាន់លាននៅលើលោក ដោយបាននាំមុខទីក្រុងញូវយ៉ករបស់អាមេរិកទៀតផង។ កាលពីឆ្នាំមុន សេដ្ឋីពាន់លាននៅប៉េកាំងបានកើនចំនួន៣២នាក់ ដែលធ្វើឲ្យចំនួនសេដ្ឋីពាន់លាននៅរដ្ឋធានីចិន ក្នុងឆ្នាំនេះកើនដល់១០... |
article_2297.txt | អាជ្ញាធរម៉ាឡេស៊ីបានបំបែកគម្រោងវាយប្រហារភេរវកម្មរបស់បណ្តាក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh)នៅម៉ាឡេស៊ី នៅថ្ងៃសៅរ៍ទី ១៦មករាម្សិលមិញនេះ។ ប៉ូលិសម៉ាឡេស៊ីកំពុងដុតដៃដុតជើងដើម្បី ចាប់ខ្លួនបណ្តាញក្រុមនេះផ្សេងទៀតដែលកំពុងលាក់ខ្លួននិងត្រៀមធ្វើសកម្មភាព។ | ជនសង្ស័យម្នាក់ដែលត្រូវប៉ូលីសម៉ាឡេស៊ីចាប់ខ្លួនបាននៅក្នុងស្ថានីយ៍រថភ្លើងកូឡាឡាំពួម្សិលមិញ បានសារភាពថាខ្លួនបានរៀបចំគម្រោងវាយប្រហារភេរវកម្មមួយនៅម៉ាឡេស៊ី។ ប៉ូលិសកំណត់អត្តសញ្ញាណបានថា ជននេះជាបញ្ហាក្រុមភេរវជនដែស្ហ ហើយជាជនជាតិម៉ាឡេស៊ីផង។ យោងតាមសម្តីមេប៉ូលិសម៉ាឡេស៊ី ជនសង្ស័យនេះបាន... |
article_2298.txt | ដំណឹងល្អពីនាយករដ្ឋមន្ត្រីសម្រាប់អ្នកលេងហ្វេសប៊ុកទាំងឡាយ។ ការឆ្លើយឆ្លងជាមួយសម្តេច ហ៊ុន សែន លើប្រធានបទសំខាន់ក្នុងការកសាងសង្គមជាតិ ដូចជាច្បាប់ចរាចរណ៍ គ្រឿងញៀន មនុស្សចាស់ ជនពិការ និងបញ្ហាសំរាម ជាដើមនោះ នឹងឈានទៅកាន់ការឈ្នះរង្វាន់ ការទទួលបានមេដាយ និងបណ្ណសរសើរពីនាយករដ្ឋមន្ត្រីផ្ទាល់។ | «ខ្ញុំនឹងបើកវេទិកាឆ្លើយឆ្លងជាមួយយុវជន និងជនរួមជាតិនៅក្នុង |
article_2299.txt | ប្រធានាធិបតីជិតផុតអាណត្តិតៃវ៉ាន់ Ma Ying- jeou នឹងទៅទស្សនកិច្ចនៅកោះ Itu Aba ដែលស្ថិតនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី ២៨ មករា ស្អែកនេះ។ តៃវ៉ាន់បានទាមទារយកកោះនេះព្រោះខ្លួនបានកាន់កាប់កោះនេះតាំងពីឆ្នាំ ១៩៥៦មកម្ល៉េះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះប្រធានាធិបតីតៃវ៉ាន់ជិតផុតអាណត្តិលោក Ma Ying- jeou នឹងទៅទស្សនកិច្ចកោះ Itu Aba (ភាសាតៃវ៉ាន់កោះTaiping) ដែលជាផ្នែកមួយនៃប្រជុំកោះស្ព្រាត់លីស្ថិតក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា លោក Ma នឹងទៅកោះខាងលើ... |
article_230.txt | ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បានជួបជជែកជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្នុងទីក្រុង តេហេរ៉ង់ លើបញ្ហាអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោក នឹងត្រូវជួបប្រធានអង្គការថាមពលអាតូមិចអ៊ីរ៉ង់លោក Mohammad Eslami ផងដែរ។ | មុនពេលប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ ឡើងកាន់ដំណែងក្នុងខែមករា ឆ្នាំ២០២៥ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)លោក Rafael Grossi បានជួបចរចាជាមួយនឹងប្រមុខការទូតអ៊ីរ៉ង់លើកិច្ចការអាវុធនុយក្លេអ៊ែរ។ «Rafael Grossi ដែលបានមកដល់ទីក្រុង តេហេរ៉ង់ កាលពីយប់មិញក្នុងប្រមុខគណប្រតិភូ ដើម្បីចរចាជាមួយប្រមុខរដ្ឋមន្ត្រី... |
article_2300.txt | (ហូណូលូលូ)៖ មេបញ្ជាការទ័ពជើងទឹកប្រចាំទីបញ្ជាការអាស៊ីប៉ាស៊ីហ្វិកបានប្រកាសស្វាគមន៍មហាអំណាចឥណ្ឌាដែលបានបង្ហាញពីបំណងចូលរួមក្នុងប្រតិបត្តិការល្បាតនៅសមុទ្រចិនខាងត្បូងដែលតំបន់ជម្លោះរវាងចិននិងរដ្ឋអាស៊ាន។ លោកបានស្វាគមន៍រាល់ប្រទេសដ៏ទៃទៀតក្នុងតំបន់ដែលចង់ចូលរួមក្នុងប្រតិបត្តិការនេះ ហើ... | ក្នុងកិច្ចប្រជុំជាមួយអ្នកសារព័ត៌មានមកពីតំបន់អាស៊ាននាព្រឹកថ្ងៃទី ១០ខែកុម្ភៈឆ្នាំ ២០១៦នេះ ឧត្តមនាវី Harry B. Harris, Jr មេបញ្ជាការទ័ពជើងទឹកប្រចាំទីបញ្ជាការទ័ពអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបានប្រកាសស្វាគមន៍ចំណាប់អារម្មណ៍របស់ឥណ្ឌាក្នុងការចូលរួមក្នុងប្រតិបត្តិការល្បាតនៅសមុទ្រចិនខាងត្បូងជាមួ... |
article_2301.txt | ចិនត្រូវបានគេស្គាល់ថាជាដៃគូពាណិជ្ជកម្មធំបំផុតមួយសម្រាប់ប្រទេសនៅតំបន់អាហ្វ្រិក។ កន្លងមក ក្រុមហ៊ុនចិនជាច្រើនបន្តកន្ទុយគ្នាទៅកាន់តំបន់អាហ្វ្រិកដើម្បីវិនិយោគ ហើយក្រុមហ៊ុនរាប់ពាន់បានប្រតិបត្តិការនៅទីនោះរួចទៅហើយ។ ក្រៅពីវិនិយោគរដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់កម្ចីផងនិងជំនួយច្រើនសន្ធឹកទ... | ការកើនឡើងនៃឥទ្ធិពលរបស់មហាអំណាចអាស៊ីចិននៅលើដែនដីក្រីក្រអាហ្វ្រិកកំពុងក្លាយជាប្រធានបទមួយគួរឲ្យចាប់អារម្មណ៍ និងចម្រូងចម្រាសបំផុតដែរ។ ពីរមួយថ្ងៃទៅមួយថ្ងៃគេឃើញចិនដើរតួនាទីកាន់តែធំនិងសំខាន់នៅតំបន់អាហ្វ្រិក ស្របពេលដែលចំណងពាណិជ្ជកម្ម នយោបាយ សេដ្ឋកិច្ចទ្វេភាគីរវាងរដ្ឋអាហ្វ្រិកនិងប្រទេ... |
article_2302.txt | ប្រធានស្ថាប័នឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីលោក Brad Adams បានផ្ញើរលិខិតមួយច្បាប់ទៅកាន់លោក បារ៉ាក់ អូបាម៉ា ដោយស្នើសុំឲ្យលោកលើកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលនៅកាលីហ្វរនីញ៉ាខាងមុខ។ មន្ត្រីសិទ្ធិមនុស្សរូបនេះសង្កត់ធ្ងន់ថា ទោះទំនាក់ទំនងជាមួយអាស... | លោក Brad Adams បានផ្ញើរលិខិតមួយច្បាប់ទៅកាន់ប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ដោយបង្ហាញក្តីកង្វល់ចំពោះបញ្ហាសិទ្ធិមនុស្សនៅអាស៊ាន ហើយស្នើឲ្យលោកលើកបញ្ហានេះទៅជជែកជាមួយមេដឹកនាំអាស៊ាននាកិច្ចប្រជុំអាមេរិក-អាស៊ានរៀបចំឡើងតំបន់ Sunnylands នារដ្ឋកាលីហ្វរនីញ៉ាពីថ្ងៃ ១៥ដល់ថ្ងៃ ១៦កុម្ភៈខាង... |
article_2303.txt | ដូចទៅនឹងសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក លោក ចន ឃេរី (Jonh Kerry) បានទៅដល់ទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវកាលពីថ្ងៃអាទិត្យ និងជួបពិភាក្សាជាមួយនឹងប្រមុខរដ្ឋាភិបាល ឡាវ និងមន្ត្រីជាន់ខ្ពស់ នៅថ្ងៃទី២៥ ខែមករានេះផងដែរ។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីរឹតចំណងការទូតទ្វេភាគី រវាងប្រទេសទាំងពីរ... | នៅថ្ងៃចន្ទ ទី២៥ ខែមករា នេះ ប្រមុខការទូតអាមេរិក លោក ចន ឃេរី ចាប់ផ្តើមដំណើរទស្សនកិច្ចខ្លួន ជាលើកដំបូងក្នុងទឹកដីឡាវ ដែលជាធា្លប់ជាសមរភូមិក្តៅក្នុងអំឡុងសង្គ្រាមឥណ្ឌូចិនដែលអាមេរិក បានទម្លាក់គ្រាប់បែបរាប់ពាន់គ្រាប់នៅទីនោះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី១៥ ខ... |
article_2304.txt | មេបក្សប្រឆាំងដ៏ធំរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានរិះគន់យុវជនមីយ៉ាន់ម៉ាដែលមិនអានសៀវភៅឲ្យបានច្រើន តែបែរជាចំណាយពេលអត់ប្រយោជន៍លើហ្គេមកុំព្យូទ័រនិងបណ្ដាញសង្គមទៅវិញ ។ លោកស្រីសរសេរដូច្នេះក្នុងលិខិតមួយឆ្លើយតបទៅកាន់អ្នករៀបចំកម្មវិធីអក្ខរកម្មមួយ ។ | អ្នកនយោបាយជើងចាស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញការមិនពេញចិត្តរបស់លោកស្រីចំពោះយុវជនក្មេងៗដែលមិនសូវយកចិត្តទុកដាក់លើការអានសៀវភៅនោះទេ ។ តែពួកគេចូលចិត្តចំណាយពេលលើប្រព័ន្ធអនឡាញទៅវិញ ។ លោកស្រីបានសរសេរក្នុងលិខិតថា៖«ក្មេងៗសព្វថ្ងៃខ្ជះខ្ជាយពេលលេងហ្គេមកុំព្យូទ័រ អ៊ីនធឺណែត ... |
article_2305.txt | ក្រោមការផ្តួចផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) រុស្ស៊ីនឹងរៀបចំកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន (Russia-ASEAN Summit)នៅខែឧសភាខាងមុខនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីរឹតចំណងមិត្តភាពរវាងរុស្ស៊ី និងអាស៊ាន និងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចផងដែរ។ | រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់កាលពីចុងខែមករាកន្លងទៅថាកិច្ចប្រជុំ រុស្ស៊ី-អាស៊ាន នឹងត្រូវប្រារព្ធឡើងនៅក្នុងខែឧសភាខាងមុខ នៅក្នុងខេត្ត Sochi នៃប្រទេសរុស្ស៊ី ដែលនឹងផ្តោតសំខាន់លើភាពជាដៃគូសេដ្ឋកិច្ច។ នេះបើយោងតាមកាសែតរុស្ស៊ី sputnik។ តាមប្រភពព័ត៌មានដដែល លោក Sergei ... |
article_2306.txt | ទីបំផុតកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលរ៉ុកហ្គែតដែលអាចទៅបានចម្ងាយឆ្ងាយដូចទៅ នឹងរបាយការណ៍ចារកម្មមែន។ ការបាញ់គ្រាប់រ៉ុកហ្គែតដែលគេជឿជាក់ថាបានបំពាក់ជាមួយនឹងប្រព័ន្ធ ផ្កាយរណបផងដែរនោះ ត្រូវបានអ្នកជំនាញកូរ៉េខាងត្បូងសន្និដ្ឋានថា បានបរាជ័យ។ | ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ នេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចម្ងាយឆ្ងាយដែល បំពាក់ជាមួយនឹងផ្កាយរណបផងដែរ។ ការបាញ់សាកល្បងរបស់កូរ៉េខាងជើង បានបំពានទៅនឹងបំរាមរបស់សហគមន៍អន្តរជាតិជាថ្មី។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងបានអះអាងថាកូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុកហ្គែតចេ... |
article_2307.txt | រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី បានអញ្ជើញទៅដល់ក្រុងប៉េកាំងថ្ងៃអង្គារ ទី ២៦ ម្សិលមិញ ដើម្បីជជែកជាមួយមេដឹកនាំចិនជុំវិញបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ។ សហគមន៍អន្តរជាតិ និង ក្រុងវ៉ាស៊ីនតោនចង់ឲ្យចិនដាក់សម្ពាធលើកូរ៉េខាងជើង ឬអាចបង្ខំឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដូច... | លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ **audio2** សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ ការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់កូរ៉េខាងជើងកាលពីដើមខែមករាកន្លងទៅបានធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភនិងប្រតិកម្មខ្លាំង។ អាមេរិក កូរ៉េខាងត្បូង ជប៉ុន ចង់ឲ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងកូរ៉េខាងជើង ទុក... |
article_2308.txt | ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសផ្ដល់លុយ៤៥០លានដុល្លារដល់កូឡុំប៊ីសម្រាប់ជំរុញដល់ដំណើរការសន្តិភាពដែលកំពុងតែចេញជារូបរាងដោយសន្សឹមៗ។ លោក អូបាម៉ា ប្រកាសដូចនេះក្នុងជំនួបជាមួយប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos ហើយលុយទាំងនេះគឺជាការផ្ដល់បន្ថែមទៀតលើជំនួយយោធាដែលប... | ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានបង្ហាញពីជំហគាំទ្រដល់ដំណើរការកសាងសន្តិភាពនៅកូឡុំប៊ី ខណៈទាំងភាគីរដ្ឋាភិបាលនិងក្រុមឧទ្ទាម FARC បានឯកភាពគ្នាលើបទឈប់បាញ់និងថែមទាំងហៅអង្គការសហប្រជាជាតិមកត្រួតពិនិត្យបទឈប់បាញ់នេះផង។ លោក អូបាម៉ា ក៏បានប្រកាសផ្ដល់លុយ៤៥០លានដុល្លារសម្រាប់ដំណើ... |
article_2309.txt | នៅថ្ងៃពុធ ទី២៧ ខែមករា ម្សិលមិញ តៃវ៉ាន់ បានធ្វើសមយុទ្ធយោធាមួយដើម្បីបង្ហាញសាច់ដុំថាដែនកោះតៃវ៉ាន់កំពុងស្ថិតនៅក្នុងស្ថានភាពមួយសុវត្ថិភាព និងមានសមត្ថភាពក្នុងការការពារនិងគ្រប់គ្រងស្ថានការណ៍របស់ខ្លួនបាន។ សមយុទ្ធយោធានេះ ធ្វើឡើងក្រោយមិនដល់ពីរសប្តាហ៍នៃការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នោះទេ។ | កងទ័ពជើងទឹកតៃវ៉ាន់ បានបង្ហាញនាវាចម្បាំងរបស់ខ្លួន ចំនួនប្រាំបីគ្រឿង និងថែមទាំងបានបាញ់សាកល្បងគ្រាប់មីស៊ីលក្នុងការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ភាគខាងត្បូងនៃដែនកោះតៃវ៉ាន់ដែលជាមូលដ្ឋានទ័ពជើងទឹកនៅថ្ងៃម្សិលមិញ។ សមយុទ្ធយោធានេះ អាចជាការបង្ហាញសាច់ដុំមួយដើម្បីជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារបស់ចិនដែល... |
article_231.txt | តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ជាតុលាការស៊ើបអង្កេត និងកាត់ក្ដីលើរឿងក្ដីព្រហ្មទណ្ឌបុគ្គលលំដាប់អន្តរជាតិ។ មេដឹកនាំប្រទេសមិនតិចទេ ដែលត្រូវបានតុលាការអន្តរជាតិមួយនេះ ចោទប្រកាន់ និងចេញដីកាចាប់ខ្លួន។ | ខណៈមេដឹកនាំប្រទេសក្នុងពិភពលោកមួយចំនួន តែងប្រព្រឹត្ត និងចូលរួមចំណែកក្នុងបទឧក្រិដ្ឋលើប្រជាជនស្លូតត្រង់រាប់ពាន់នាក់ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលជាតុលាការកាត់ទោសឧក្រិដ្ឋជន មានតួនាទីស៊ើបអង្កេត ចេញដីកាចាប់ខ្លួន និងដាក់ទោសលើមេដឹកនាំជាបន្តបន្ទាប់។ ខាងក្រោមជាមេដឹកនាំ ដែលត្រូវបានតុលាការមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ ចោទប... |
article_2310.txt | បក្សកុម្មុយនីសឡាវនឹងជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួនក្នុងសមាជគណបក្សដែលតែងតែធ្វើឡើង៥ឆ្នាំម្ដង។ សមាជបក្សដែលចាប់ផ្ដើមនៅថ្ងៃចន្ទនេះ នឹងពិភាក្សាលើគោលនយោបាយសេដ្ឋកិច្ចផងដែរ។ នេះបើយោងតាម Bangkok Post ។ | គណបក្សកុម្មុយនីសឡាវបានបើកសមាជរបស់ខ្លួននៅថ្ងៃចន្ទ ទី១៨ នេះ ដើម្បីរើសមេដឹកនាំថ្មីនិងកំណត់គោលនយោបាយសេដ្ឋកិច្ចសម្រាប់រយៈពេល៥ឆ្នាំទៅមុខ។ សមាជិកបក្សកុម្មុយនីសឡាវចំនួន៦៨៤នាក់នឹងចូលរួមក្នុងសមាជនេះ ដែលរៀបចំឡើងរយៈពេល៥ថ្ងៃក្នុងរដ្ឋធានីវៀងចន្ទន៍។ ក្នុងពេលសមាជនេះ សមាជិកបក្សទាំងអស... |
article_2311.txt | នៅទីបំផុត សភាសហភាពមីយ៉ាន់ម៉ា បានអនុម័តច្បាប់ការពារប្រធានាធិបតីដ៏ចម្រូងចម្រាសនៅកិច្ចប្រជុំចុងក្រោយរបស់ខ្លួនមុនពេលចប់អាណត្តិនៅថ្ងៃទី៣១ ខែមករា។ ច្បាប់នេះនឹងផ្ដល់អភ័យឯកសិទ្ធិដល់អតីតប្រធានាធិបតី ចំពោះសកម្មភាពនានាដែលបានប្រព្រឹត្តក្នុងអំឡុងពេលកាន់អំណាច។ | នៅថ្ងៃទី២៨ ខែមករា ម្សិលមិញ សភាមីយ៉ាន់ម៉ា បានអនុម័តលើសំណើច្បាប់មួយ ដែលការពារអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ដែលផ្តួចផ្ដើមដោយប្រធានាធិបតីជិតផុតអាណត្តិលោក ថេន សេន ក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន។ ច្បាប់នេះ នឹងផ្ដល់ការការពារដល់ប្រធានាធិបតីដែលចប់អាណត្តិ ពីការចោទប្រកាន់នានាចំពោះសកម្មភាពក... |
article_2312.txt | ហើយ។ ឈ្មោះយោធាទាំងនោះ ត្រូវបានបង្ហាញនៅលើកាសែតរដ្ឋមីយ៉ាន់ម៉ា ដែលក្នុងនោះ ក៏មានកូនប្រសាអតីតមេដឹកនាំផ្ដាច់ការលោក ថាន់ ស្វេ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Irrawaddy ។ | រយៈពេលមិនដល់ពីរសប្ដាហ៍ទៀតទេ សភាមីយ៉ាន់ម៉ានឹងចាប់ផ្ដើមនីតិកាលថ្មីរបស់ខ្លួនហើយ។ គណបក្សនយោបាយនានាដែលទទួលបានសំឡេងក្នុងសភាកំពុងញាប់ដៃរៀបខ្លួនសម្រាប់នីតិកាលថ្មីនេះ។ ក្រុមយោធាក៏បានរៀបចំតំណាងរបស់ខ្លួនសម្រាប់កៅអីក្នុងសភាផងដែរ។ បញ្ជីឈ្មោះសមាជិកសភាថ្មីរបស់យោធាត្រូវបានចេញផ្សាយនៅតាម... |
article_2313.txt | សល់មិនដល់ពីសបា្តហ៍ទៀតនោះទេ សភានៃនីតិកាលថ្មីមីយ៉ាន់ម៉ា នឹងត្រូវចាប់ផ្តើមដំណើរការជាលើក ដំបូង បន្ទាប់ពីការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ ទាំងប្រធានសភា តំណាងរាស្ត្រជាប់ឆ្នោត ដែលភាគច្រើនចេញពីបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រីអ៊ុងសានស៊ូជី និងតំណាងរាស្ត្រតែងតាំងចេញពីយោធា ... | បើមិនមានការប្រែប្រួលនោះទេ នៅថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះសភាមីយ៉ាន់ម៉ាដែលគ្របដណ្តប់ ដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នឹងត្រូវដំណើរការហើយ។ ជាលើកដំបូងក្នុងការដឹកនាំ សភាទាំងពីរជាន់ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី បានផ្តល់ដំណែង ជាន់ខ្ពស់មួយចំនួនទៅកាន់អតីត... |
article_2314.txt | បក្សកុម្មុយនីស្តវៀតណាមបើកសមាជលើកទី១២របស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន។ តំណែងសំខាន់នៅក្នុងជួរបក្សនេះនឹងត្រូវរុះរើ ។ ហើយការប្រេះឆារវាងមេដឹកនាំកំពូលៗ ជាពិសេសរវាងលោកនាយករដ្ឋមន្ត្រី ង្វៀន តាន់ ហ្ស៊ុង (Nguyen Tan Dung) និងលេខាបក្សលោក ង្វៀន ភូជុង (Nguyen Phu... | សមាជិកបក្សកុម្មុយនីស្តវៀតណាមចំនួន១៥១០នាក់ នឹងចូលរួមក្នុងសមាជលើកទី១២របស់បក្សកុម្មុយនីស្តដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៥មក។ សមាជដែលមាន រយៈពេល៨ថ្ងៃនេះ នឹងសម្រេចជ្រើសរើសមេដឹកនាំថ្មីសម្រាប់ដឹកនាំប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យកត់សម្គាល់មួយនេះ។ សមាជលើកទី១២នេះនឹងសម្រេចថា នរណ... |
article_2315.txt | សហគមន៍អន្តរជាតិ ជាពិសេសកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង និងកំពុងតែបញ្ចេញសកម្មភាពយ៉ាងសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រដើម្បីប្រឆាំងសកម្មភាពដ៏ឃ្លើនរបស់កូរ៉េខាងជើងក្នុងការបាញ់សាកល្បងគ្រាប់បែកមីស៊ីលម្តងហើយម្តងទៀតដែលពិតជាបាន គំរាមកំហែងដល់សន្តិសុខក្នុងតំបន់។ ក្នុងក្រសែ... | ១. កូរ៉េខាងជើង មិនចង់ឲ្យចិនព្រងើយកន្តើយខ្លួនបន្តទៀត? អ្នកណាក៏ដឹងថា កូរ៉េខាងជើង និងចិន គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយគ្នា ។ ជាពិសេសនោះក្នុង អំឡុងសម័យសង្គ្រាមត្រជាក់ដែលចិនបានបញ្ជូនកងទ័ពជាច្រើនដើម្បីជួយ និងអន្តរាគមន៍ក្នុងសង្គ្រាម ឧបទ្វីបកូរ៉េឆ្នាំ១៩៥០-១៩៥៣។ យ៉ាងណាក៏ដោយ សម្ព័ន្ធភាពរវា... |
article_2316.txt | លោក បារ៉ាក់ អូបាម៉ា នឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ឬសន្និសីទកំពូលភាពជាដៃគូយុទ្ធសាស្ត្រអាមេរិក អាស៊ាន ពីថ្ងៃ ១៥ដល់ថ្ងៃ ១៦ខែកុម្ភៈខាងមុខ។ កិច្ចប្រជុំនេះនឹងត្រូវរៀបចំឡើងនៅទឹកដី Sunnylands ទីក្រុង Rancho Mirage នៃរដ្ឋកាលីហ្វរនីញ៉ា ដោយមេដឹកនាំប្រទេសអាស៊ានទាំង១០ នឹងមាន... | អាចនិយាយថា កិច្ចប្រជុំលើកនេះជាកិច្ចប្រជុំលើកទីមួយនិងកម្របំផុតដែរ ព្រោះសូម្បីតែចិនក៏មិនទាន់អាចរៀបចំកិច្ចប្រជុំកំពូល ដោយអញ្ជើញប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសសមាជិកអាស៊ានទៅចូលរួមដូច្នេះដែរ។ កិច្ចប្រជុំនេះត្រូវបានស្នើឡើងភ្លាមៗដោយលោក បារ៉ាក់ អូបាម៉ាផ្ទាល់កាលពីចុងឆ្នាំមុនក្នុង... |
article_2317.txt | បក្សកុម្មុយនីស្តវៀតណាមបានបើកសមាជលើកទី១២របស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ទី២១ ម្សិលមិញ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំសំខាន់ៗក្នុងអាណត្តិ៥ឆ្នាំទៅមុខ។ អ្វីដែលចម្លែកនោះ គឺសមាជលើកនេះហាក់មានចម្រូងចម្រាសបន្តិច ពេលមានការប្រកួតប្រជែងផ្ទៃក្នុងបក្សសម្រាប់តំណែងកំពូលរបស់ប្រទេស ដែលខុសពីសមាជលើកមុនៗ មា... | ការប្រជែងសម្រាប់តំណែងលេខាបក្សកុម្មុយនីស្ត បានក្លាយជាស្រមោលគ្របដណ្ដប់សមាជលើកទី១២ របស់ប្រទេសកុម្មុយនីស្តវៀតណាម។ លោកនាយករដ្ឋមន្ត្រី ង្វៀន តាន់ហ្ស៊ុង ដែលដល់អាយុចូលនិវត្តន៍នោះ កំពុងតែសម្លឹងឃើញកៅអីលេខាបក្សរបស់លោក ង្វៀន ភូជុង។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ព្រោះលោក ង្វៀន ភូជុង នៅតែបន្... |
article_2318.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចាប់ផ្តើមដំណើរការជ្រើសរើសនាយកគ្រប់គ្រងថ្មីនៅថ្ងៃពុធទី២០ មករា ម្សិលមិញ ដើម្បីជំនួសលោកស្រីនាយិការ Christine Lagarde ដែលនឹងចប់អាណត្តិនៅខែកក្កដាខាងមុខនេះ។ ស្ថាប័ននេះចាប់ផ្តើមបើកទទួលការជ្រើសតាំងបេក្ខជនពីថ្ងៃ ២១ មករាដល់ថ្ងៃ ១០ខែកុម្ភៈ ហើយក្រុមប្រឹក្សាប្រតិប... | លោក មុំ ពិទូរ្យលម្អិតព័ត៌មាននេះ យោងតាមសេចក្តីប្រកាសព័ត៌មានមូលនិធិរូបិយវត្ថុអន្តរជាតិដែលចុះផ្សាយថ្ងៃ ២០ មករា ម្សិលមិញ ស្ថាប័ននេះចាប់ផ្តើមដំណើរការជ្រើសរើសនាយកគ្រប់គ្រងថ្មីហើយដើម្បីជំនួសលោកស្រី Christine Lagarde ដែលនឹងផុតអាណត្តិនៅដើមខែកក្កដាខាងមុខនេះ។ ប្រធានក្រុមប្រឹក្សាប្រតិបត្តិ IMF លោក ... |
article_2319.txt | រដ្ឋាភិបាលក្រុងព្យុងយ៉ាង ត្រូវបានពិភពលោកកោតក្រែងអំណាច និងឥទ្ធិពលយោធាដ៏ខ្លាំងក្លា ដ្បិតរដ្ឋាភិបាលផ្តាច់ការនៃប្រទេសមួយនេះ តែងតែបង្កភាពភ្ញាក់ផ្អើលតាមរយៈការបាញ់គ្រាប់បែកមីស៊ីលបរមា ណូដែលមានបច្ចេកវិទ្យាទំនើបជាច្រើនលើកច្រើនសារ។ ទន្ទឹមភាពល្បីល្បាញខាងបង្កឲ្យមានការគំរាម កំហែងសន្តិសុខ កូរ៉េខា... | ថ្ងៃទី០៣ខែកុម្ភៈម្សិលមិញនេះលោកបាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសផ្តល់ជំនួយបន្ទាន់ប្រមាណ៨លានដុល្លាររបស់មូលនិធិនៃមជ្ឈមណ្ឌលអង្គការសហប្រជាជាតិដើម្បីសង្គ្រោះបន្ទាន់(CERF) ដើម្បីសង្គ្រោះជីវិតប្រជាជនទន់ខ្សោយ និងកំពុងតែខ្វះអាហារូបត្ថម្ភ ក្នុងប្រទេសកូរ៉េខាងជើងប្រមា... |
article_232.txt | ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសសមាសភាពសម្រាប់រដ្ឋបាលថ្មីដើម្បីត្រៀមដឹកនាំក្នុងឆ្នាំ២០២៥។ បេក្ខភាពថ្មី សុទ្ធសឹងជាអ្នកគាំទ្រលោកឥតងាករេ ខ្លះជាអ្នកនយោបាយ ខ្លះជាអតីតយោធា និងខ្លះទៀតមានជំហររឹងត្អឹងដាកចិន។ | នៅតាមបណ្ដាញសង្គម លោក ដូណាល់ ត្រាំ បានជ្រើសរើសពិធីករទូរទស្សន៍ Fox News លោក Pete Hegseth ជារដ្ឋមន្ត្រីការពារជាតិ លោក Mike waltz ជាទីប្រឹក្សាសន្តិសុខជាតិ លោក John Ratcliffe ជាប្រធានទីភ្នាក់ងារចារកិច្ចកណ្ដាល (CIA)។ អត្ថបទទាក់ទង លោក ត្រាំ ជ្រើសលោកស្រី Susie Wiles ជាស្រ្តីដំបូងកាន់តំណែងប្រធានបុគ្គលិកសេតវិមាន «Pete ជាមនុស្សរឹ... |
article_2320.txt | បន្ទាប់ពីអនុម័តច្បាប់សន្តិសុខ នៅពេលនេះលោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ បានបញ្ជាក់ពីបំណងកែចំណុចក្នុងរដ្ឋធម្មនុញ្ញដែលនឹងនាំដល់ការពង្រីកព្រំដែនប្រតិបត្តិការរបស់កងស្វ័យការពារជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua។ | នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃនេះ បានបង្ហាញពីបំណងក្នុងការធ្វើវិសោធនកម្មមាត្រាសំខាន់ក្នុងរដ្ឋធម្មនុញ្ញសន្តិភាពជប៉ុន ដើម្បីបើកផ្លូវដល់ការពង្រឹងកងស្វ័យការពាររបស់ខ្លួន។ នេះជាជំហានថ្មីមួយទៀតរបស់លោក អាបេ ក្រោយពេលលោកបានជោគជ័យក្នុងការអនុម័តច្បាប់សន្តិសុខដ៏ចម្រូងចម្រាស់កាលពី... |
article_2321.txt | ការចរចាសន្តិភាពសម្រាប់វិបត្តិស៊ីរីបានជួបប្រទះឧបសគ្គជាថ្មីម្ដងទៀត ក្រោយពេលអង្គការសហប្រជាជាតិពន្យារពេលចរចាដែលទើបតែធ្វើបានប៉ុន្មានថ្ងៃផងនោះ។ នេះជាបរាជ័យមួយទៀតក្នុងការដោះស្រាយបញ្ហាស៊ីរីដែលមានអាយុ៥ឆ្នាំទៅហើយ តែភាគីជម្លោះទាំងអស់នៅតែបន្តរុញការទទួលខុសត្រូវដាក់គ្នា។ | អង្គការសហប្រជាជាតិបានប្រកាសពន្យារពេលកិច្ចចរចាសន្តិភាពស៊ីរី ដែលធ្វើនៅទីក្រុងហ្សឺណែវ បន្ទាប់ពីប្រជុំបានតែប៉ុន្មានថ្ងៃមកនោះ។ ភាគីជម្លោះទាំងអស់បានបន្ទោសគ្នាទៅវិញទៅមកលើការពន្យារពេលនេះ ដែលពួកគេចាត់ទុកជាបរាជ័យក្នុងការដោះស្រាយវិបត្តិស៊ីរីដែលកំពុងអូសបន្លាយ។ យ៉ាងណា មន្ត្រី UN បញ្ជាក់ថា ការ... |
article_2322.txt | ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី ( Hassan Rouhani ) បានទៅដល់អឺរ៉ុបក្នុងដំណើរទស្សនកិច្ចក្នុងបំណងពង្រឹងទំនាក់ទំនងការទូតនិងស្តារចំណងពាណិជ្ជកម្មឡើងវិញ ក្រោយពេលសហគមន៍អន្តរជាតិលើកលែងទណ្ឌកម្មលើអ៊ីរ៉ង់។ លោក រ៉ូហានី បញ្ជាក់ថា ការជួយសេដ្ឋកិច្ចមជ្ឈិមបូព៌ាគឺជាវិធីសម្រាប់ប្រយុទ្ធប្រឆាំងក្រុមជ្រុ... | ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូហានី កំពុងតែស្ថិតនៅប្រទេសអ៊ីតាលីក្នុងដំណើរទស្សនកិច្ចបួនថ្ងៃទៅប្រទេសពីរនៅអឺរ៉ុប ដើម្បីពង្រឹងទំនាក់ទំនងរវាងអ៊ីរ៉ង់និងក្រុមប្រទេសលោកខាងលិច បន្ទាប់ពីការបញ្ចប់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់រួចមក។ បញ្ហាជាច្រើនត្រូវបានលើកជាប្រធានបទក្នុងដំណើរទស្សនកិច្ចលើកនេះ ដ... |
article_2323.txt | ភ្នំពេញ៖ លោក ងិន សៅរ័ត្ន នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា (CDPO) បាននិយាយប្រាប់ អ្នកសារព័ត៌មានក្នុងវេទិកាការងារសម្រាប់យុវជនពិការ នៅថ្ងៃទី៤ ខែកុម្ភៈនេះ ថ្លែងថា CDPO បានស្នើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យជួយសម្រួលការចុះឈ្មោះក្នុង បញ្ជីបោះឆ្នោត ដល់ជនពិការជិះរទេះ និងពិការ... | សំឡេងលោក ងិន សៅរ័ត្ន៖ ឆ្លើយតបនឹងបញ្ហានេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មាននិយាយថា គ.ជ.ប នឹងពិភាក្សាពីការកំណត់បញ្ជីចុះឈ្មោះជនពិការក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាមួយសមាជិក គជប នៅក្នុងកិច្ចប្រជុំថ្ងៃទី៤ កុម្ភៈនេះ។ បើតាមលោក ងិន សៅរ័ត្ន កម្ពុជាមានជនពិការសរុបជាង ១០ភាគរយ នៃប្រជាជនសរុប... |
article_2324.txt | ក្រសួងការបរទេសរុស្សី បានបង្ហាញការព្រួយបារម្ភរបស់ខ្លួន លើការពង្រាយប្រព័ន្ធការពារអាកាសរបស់អាមេរិក នៅកូរ៉េខាងត្បូង ក្រោមហេតុផលថាការពារកូរ៉េខាងត្បូង ពីការវាយប្រហាររបស់កូរ៉េខាងជើង។ រុស្សីក៏បានចាត់ទុកការពង្រាយប្រព័ន្ធការពារអាកាសនេះ ជាសកម្មភាពដែលអាចនាំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរុស្សី ... | ក្រសួងការបរទេសរុស្សីបានចេញសេចក្ដីសេចក្ដីថ្លែងការណ៍មួយ បង្ហាញពីការព្រួយបារម្ភ នៅពេលដែលទីក្រុងវ៉ាស៊ីងតោន និងទីក្រុងសេអ៊ូល បានចាប់ផ្ដើមការពិភាក្សាលើការពង្រាយប្រព័ន្ធការពារអាកាសនៅកូរ៉េខាងត្បូង។ រុស្សីយល់ថា នេះជាគ្រាន់តែជាលេសសម្រាប់អាមេរិក ក្នុងការពង្រាយប្រព័ន្ធការពាររបស់ខ្លួននៅលើពិ... |
article_2325.txt | កិច្ចប្រជុំស្តីពីការមិនរីកសាយភាពអាវុធដែលជាគំនិតផ្តូចផ្តើមរបស់អាមេរិកនឹងត្រូវរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃ ២៧ ខែមករាខាងមុខ។ ប្រតិភូប្រទេសជាង១០០ រួមទាំងកម្ពុជាផង នឹងទៅចូលរួមក្នុងកិច្ចប្រជុំនេះដើម្បីជជែកពីបញ្ហាប្រឈម និងជំរុញការទប់ស្កាត់ឲ្យបាននូវការចែកចាយ លក់ ឬផ្ទេរអាវ... | ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកសន្តិសុខអន្តរជាតិនិងការមិនរីកសាយភាយអាវុធលោក Thomas Countryman បានបញ្ជាក់ថា ប្រទេសដែលចូលរួមគំនិតផ្តួចផ្តើមស្តីពីការគ្មានការរីកសាយភាយអាវុធ (Proliferation Security Initiative) នឹងចូលរួមកិច្ចប្រជុំនៅក... |
article_2326.txt | អង់គ្លេសបានព្រាងដំណោះស្រាយមួយបញ្ជូនក្រុមអង្កេតការណ៍អង្គការសហប្រជាជាតិទៅកូឡុំប៊ី បន្ទាប់ពីមានការស្នើសុំពីភាគីជម្លោះ។ សេចក្ដីព្រាងត្រូវបានបញ្ជូនទៅឲ្យសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខ មុននឹងពិភាក្សាអនុម័ត។ អង្គការសហប្រជាជាតិនឹងបញ្ជូនអ្នកអង្កេតការណ៍ បើរដ្ឋាភិបាលនិងក្រុមឧទ្ទាមឈានដ... | ភ្លាមៗបន្ទាប់ពីមានការស្នើសុំរបស់រដ្ឋាភិបាលកូឡុំប៊ីនិងក្រុមឧទ្ទាម FARC ប្រទេសអង់គ្លេសបានព្រាងដំណោះស្រាយដើម្បីបង្កើតក្រុមអង្កេតការណ៍របស់ UN ទៅត្រួតពិនិត្យបទឈប់បាញ់និងការរំសាយអាវុធ។ អង់គ្លេសក៏បានបញ្ជូនសេចក្ដីព្រាងនេះទៅកាន់សមាជិកអចិន្ត្រៃយ៍ ៤ផ្សេងទៀតដើម្បីពិនិត្យមុននឹងដាក់ឲ្យក្... |
article_2327.txt | មេដឹកនាំផ្តាច់ការស៊ីមបាវ៉េរ៉ូបឺត មូហ្កាបេ (Robert Mugabe) ឈានដល់វ័យ ៩២ ឆ្នាំហើយ ប៉ុន្តែលោកមិនទាន់ចេញពីតំណែងឡើយ។ ស្ថានភាពសុខភាពរបស់លោកជារួមកាន់តែទ្រុឌទ្រោម ភ្លេចភ្លាំងច្រើន និងវង្វេងវង្វាន់ខ្លាំង រហូតដល់អានសុន្ទរកថាខុសផងក៏មាន។ ខណៈដែលមានការរិះគន់លោកខ្លាំងដែលមិនព្រមផ្ទេរអំណាច មូហ្ក... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ លោក រ៉ូបឺត មូហ្កាបេ ត្រូវបានគេចាត់ទុកថាជាមេដឹកនាំផ្តាច់ការក្រាញអំណាចនៅស៊ីមបាវ៉េ។ បច្ចុប្បន្ននេះលោកឈានចូលវ័យ ៩២ ឆ្នាំហើយ ហើយលោកបានដឹកនាំប្រទេសតាំងពីឆ្នាំ ១៩៨០ តាមការបោះឆ្នោតក្រោយការទទួលបានឯករាជ្យពីអង់គ្លេសនិងបញ្ចប់ជម្លោះជាតិសាសន៍ក្នុងប្រទេ... |
article_2328.txt | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយដើម្បីស្វែងរកដំណោះ ស្រាយឆ្លើយតបទៅនឹការបាញ់សាកល្បងមីស៊ីលរ៉ុកហ្គែតរបស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈនេះ។ កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោមសំណើរបស់អាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ | ប្រទេសសមាជិកទាំង១៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងតែបើកកិច្ចប្រជុំជាបន្ទាន់ មួយដើម្បីស្វែងរកដំណោះស្រាយភា្លមៗប្រឆាំងកូរ៉េខាងជើងដែលបន្តសកម្មភាពដ៏គឃ្លើនបំពាននឹងបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខម្តងហើយម្តងទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីការទូត អង្គការសហប្រជាជាតិជាមួយនឹ... |
article_2329.txt | ក្នុងពេលលោកជួបជាមួយសហគមន៍ប្រជាជនម៉ូស្លីមនៅ Baltimore លោក បារ៉ាក់ អូបាម៉ា បានថ្លែងរិះគន់អ្នកនយោបាយបក្សសាធារណរដ្ឋដូចជា លោក ដូណាល់ ត្រាំ និង Ted Cruz ដែលប្រើប្រាស់ភាសានយោបាយប្រឆាំងប្រជាជនម៉ូស្លីមនៅ អាមេរិក ។ នេះជាទស្សនកិច្ចលើកដំបូងបំផុតតាំងពីលោកឡើងកាន់តំណែង ៧ឆ្នាំមកហើយនោះ ហើយក៏... | ក្នុងជំនួបជាមួយប្រជាជនម៉ូស្លីមនៅថ្ងៃពុធ ទី ៣ កុម្ភៈ នៅ Baltimore ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានថ្លែងរិះគន់បណ្តាអ្នកនយោបាយបក្សសាធារណរដ្ឋដែលប្រើប្រាស់វោហារស័ព្ទនយោបាយបង្កប់ភាពរើសអើងនិងប្រឆាំងប្រជាជនម៉ូស្លីម។ វត្តមានលោកនៅវិហារឥស្លាមគឺលើកដំបូងបំផុតតាំងពីពេលលោកឡើងកាន... |
article_233.txt | រុស្សី បានព្រមានផ្ទុះសង្គ្រាមកាន់តែធំ នៅថ្ងៃទី១៨ ខែវិច្ឆិកា ដ្បិតចាត់ទុកអាម៉េរិក និងសម្ព័ន្ធជាភាគីជម្លោះ ប្រសិនបើអ៊ុយក្រែន ហ៊ានប្រើមីស៊ីលចម្ងាយឆ្ងាយអាម៉េរិក វាយចូលដីរបស់ខ្លួន។ ទន្ទឹមនេះ រុស្ស៊ី ប្តេជ្ញានឹងចេញវិធានការសងសឹកឱ្យបានសមស្រប។ | អត្ថបទទាក់ទង អាម៉េរិក បើកភ្លើងបៃតងឱ្យអ៊ុយក្រែន ប្រើមីស៊ីលចម្ងាយឆ្ងាយបាញ់ចូលដីរុស្ស៊ី រុស្សីព្រមានណាតូពីការផ្ទុះសង្រ្គាម បើបើកដៃអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ របាយការណ៍អាម៉េរិកអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ បានធ្វើឱ្យរុស្ស៊ីប្រតិបត្តិយ៉ាងខ្លាំង ហើយព្រមានចាត់វិធានការសងសឹកឱ្យបានសមស្រប ប្រសិនបើអ៊ុយក្រែនប្រើមីស៊ី... |
article_2330.txt | ថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលសម្ព័ន្ធអារ៉ាប់ ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយនិងកម្ចីនៅច្រើនពាន់លានដុល្លារសម្រាប់ប្រទេសនៅមជ្ឈិមបូព៌ា ។ ការផ្តល់កញ្ចប់ហិរញ្ញវត្ថុច្រើនសន្ធឹករបស់ចិនមានទាំងកម្ចីពាណិជ្ជកម្ម កម្ចីអនុគ្រោះពិសេស ទុនវិនិយោគ និងជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ី... | ក្រោយចាកចេញពីអារ៉ាប៊ីសាអូឌីត ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបន្តទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបទៀត។ ក្រៅពីទស្សនកិច្ចផ្លូវរដ្ឋដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសអេហ្ស៊ីប លោក ស៊ី ជិនពីងបានទៅថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលសម្ព័ន្ធអារ៉ាប់ផងដែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinh... |
article_2331.txt | ថ្ងៃអង្គារស្អែកនេះ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចដ៏កម្រទៅកាន់មជ្ឈិមបូព៌ា ដោយលោកទៅកាន់ប្រទេសបីមានអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌី និងអេហ្ស៊ីប។ បំណងនៃដំណើរទស្សនកិច្ចនៃប្រមុខរដ្ឋចិនគឺពង្រឹងតួនាទីនិងឥទ្ធិពលរបស់ចិនក្នុងតំបន់និងអាចជួយដោះស្រាយវិបត្តិការទូតអ៊ីរ... | លោក សៅ ផលនិស្ស័យលម្អិតព័ត៌មាននេះ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃអង្គារទី១៩ ខែមករា ស្អែកនេះ ប្រមុខរដ្ឋចិនលោក ស៊ី ជិនពីងនឹងចេញដំណើរទស្សនកិច្ចលើកដំបូងនិងពិសេសមួយទៅកាន់តំបន់មជ្ឈិមបូព៌ា។ លោកនឹងទៅកាន់ប្រទេសបីមានអ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត និងអេហ្ស៊ីបផង។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ប... |
article_2332.txt | គណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃតែងតាំងដោយរដ្ឋាភិបាលយោធា បានបញ្ចប់សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីហើយ។ សេចក្តីព្រាងនេះ នឹងត្រូវដាក់ឲ្យប្រជាជនធ្វើការសម្រេចតាមរយៈការធ្វើប្រជាមតិនៅខែ កក្កដាខាងមុខនេះ។ ប្រសិនប្រជាជនភាគច្រើន បោះឆ្នោតទទួលយកសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីនេះ នោះដំណើរការនៃការបោះឆ្... | អ្នកនាំពាក្យគណៈកម្មាធិការព្រាងរដ្ឋធម្មនុញ្ញថៃ Chartchai Na Chiang Mai បានថ្លែងប្រាប់អ្នកសារព័ត៌មានម្សិលមិញថា សេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលមាន១៧ជំពូក និងមានកម្រាស់ប្រមាណជាង២០០ទំព័រ ត្រូវបានបញ្ចប់ហើយ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងអស់រយៈពេលជាងប្រាំខែ មកហើយពោលគឺបន្ទាប់ពីក្... |
article_2333.txt | គឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលដែលប្រធានរដ្ឋសភាផុតអាណត្តិមីយ៉ាន់ម៉ាលោក ស្វេ ម៉ាន់ ( Shwe Mann) បានបិទបញ្ចប់សម័យប្រជុំសភាចុងក្រោយនៃនីតិកាលចាស់ ដោយការច្រៀងចម្រៀងរៀបរាប់ ពីការរួបរួមជាតិ និងស្វាគមន៍ចំពោះសភាអាណតិ្តថ្មីដែលនឹងត្រូវដឹកនាំដោយបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស... | ម្សិលមិញ គឺជាថ្ងៃបិទបញ្ចប់នៃសម័យប្រជុំពេញអង្គចុងក្រោយនៃនីតិកាលសភាមីយ៉ាន់ម៉ាដែលដឹកនាំ ដោយបក្សកាន់អំណាចសហភាពរួបរួម និងអភិវឌ្ឍន៍(USDP)របស់លោកប្រធានាធិបតីជិតផុតអាណត្តិ ថេន សេន (Thein Sein)។ ហើយសភានីតិកាលថ្មី ដែលនឹងត្រូវដឹកនាំដោយបក្សឈ្នះឆ្នោតសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ នឹងបើកស... |
article_2334.txt | ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាស់ (Donald Tusk) បានចេញមកព្រមានពីផលវិបាកដែលអឺរ៉ុបនឹងត្រូវជួបបើមិនដោះស្រាយបញ្ហាជនភៀសខ្លួនក្នុងរយៈពេលពីរខែទេនោះ។ ជាពិសេសតំបន់អឺរ៉ុបដែលមិនប្រើលិខិតឆ្លងដែន (Passport-free zone) អាចនឹងដួលរលំមិនខានឡើយ។ | វិបត្តិជនភៀសខ្លួនដែលហូរចូលអឺរ៉ុបឥតឈប់ឈរ នៅតែបញ្ហាដ៏អាក្រក់សម្រាប់ប្រទេសទាំង២៨ក្នុងតំបន់ដោះស្រាយឲ្យបានឆាប់រហ័ស។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាស់ ក៏បានព្រមានសមាជិកទាំងអស់ដោះស្រាយវិបត្តិឲ្យបានលឿននិងមានប្រសិទ្ធភាព ពីព្រោះអឺរ៉ុបដូចជាមិនអាចដោះស្រាយបញ្ហាជនភៀសខ្លួននេះបានសោះ... |
article_2335.txt | មនុស្សយ៉ាងហោច២១នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារនៅឯសកលវិទ្យាល័យមួយ ភាគពាយព្យប្រទេសប៉ាគីស្ថាន។ ខ្មាន់កាំភ្លើងបួននាក់ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ដែលរួមទាំងនិស្សិតផងដែរ។ នេះបើយោងតាមការផ្សាយរបស់ Channel News Asia។ | ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារក្នុងសកលវិទ្យាល័យមួយកន្លែង និងបានសម្លាប់មនុស្សយ៉ាងតិច២១នាក់។ មន្ត្រីប៉ួលិសឲ្យដឹងថា និស្សិតមួយចំនួននិងគ្រូបង្រៀនបានស្លាប់ ខណៈក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពមួយចំនួនក្នុងសកលវិទ្យាល័យ Bacha Khan ភាគពាយព្យប៉ាគីស្ថាន ដែលមាននិស្សិតចំនួន៣ពាន់... |
article_2336.txt | រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរចំនួនពីរនៅពេលខាងមុខនេះ ហើយរោងចក្រនីមួយៗ អាចផលិតថាមពលបាន ១ពាន់ម៉េហ្កាវ៉ាត់ឯណោះ។ ការប្រកាសសង់រោងចក្រអគ្គិសនីនេះកើតឡើងក្រោយពេលដែលសហគមន៍អន្តរជាតិទណ្ឌដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់កាលពីសប្តាហ៍មុន។ | លោក សៅ ផលនិស្ស័យលម្អិតព័ត៌មាននេះ បើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua អ៊ីរ៉ង់ត្រៀមសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនពីរនៅពេលខាងមុខនេះ។ អ្នកនាំពាក្យស្ថាប័នថាមពលអាតូមិកអ៊ីរ៉ង់បានបញ្ជាក់ថា រោងចក្រថាមពលនេះអាចផលិតថាមពលអគ្គិសនីបាន ១ពាន់ម៉េហ្កាវ៉ាត់ ឯណោះ ហើយការសង់រោងចក្រនេះនឹង... |
article_2337.txt | រដ្ឋាភិបាលស៊ុយអែតគ្រោងនឹងបណ្ដេញចេញជនភៀសខ្លួននិងជនអន្តោប្រវេសន៍ដែលបានចូលទឹកដីស៊ុយអែតក្នុងឆ្នាំ២០១៥ ។ ពួកគេទាំងនោះមិនបាន សិទ្ធិជ្រកកោននៅស៊ុយអែតនោះទេ ដូច្នេះពួកគេត្រូវតែចាកចេញ។ នេះក៏ជាផ្នែកមួយនៃវិធានការ ទប់ស្កាត់លំហូរជនភៀសខ្លួនចូលមកតំបន់អឺរ៉ុបយ៉ាងគគ្រឹកគគ្រេង ហើយវាបានបង្កការគំរាម... | ជនភៀសខ្លួនជាង៨ម៉ឺននាក់នឹងត្រូវចាកចេញពីទឹកដីស៊ុយអែត ក្រោយពេលរដ្ឋាភិបាលស៊ុយអែតបដិសេដសំណើរសុំសិទ្ធិជ្រកកោនរបស់ពួកគេ។ ស៊ុយអែតដែលបានទទួលជនភៀសខ្លួនយ៉ាងច្រើននាពេលកន្លងមក នឹងចាត់វិធានការក្ដៅចំពោះលំហូរនៃជនភៀសខ្លួនទាំងនោះ ដោយរួមមានទាំងការបណ្ដេញចេញផងដែរ ដើម្បីចៀសវាងការបង្កការគំរាមកំហែងដល់... |
article_2338.txt | នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេមេរ៉ូន (David Cameroon) នៅថ្ងៃទី១៨ ខែមករា បានប្រកាសថា ស្ត្រីឥស្លាមដែលមិនបានរៀនភាសាអង់គ្លេសច្រើន នឹងប្រឈមមុខការនិរទេសចេញពីទឹកដីអង់គ្លេស។ អង់គ្លេសយល់ថា ការចេះភាសាអង់គ្លេសបង្កភាពងាយស្រួលក្នុងទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេសអាចចៀសផុតពីការបោកបញ្ឆោតរបស់ក្រុម... | នាយករដ្ឋមន្ត្រី ដេវីដ ខេមើរ៉ូន បញ្ជាក់ថា វាជាតម្រូវការចាំបាច់ក្នុងការចេះភាសាអង់គ្លេសរបស់ស្ត្រីឥស្លាម ប្រសិនបើពួកគេមិនចង់និរទេសចេញពីអង់គ្លេសទេនោះ។ លោកបន្តថា ការមិនចេះភាសាអង់គ្លេស នឹងធ្វើឲ្យអ្នកទាំងនោះងាយស្រួលរងការបោកបញ្ឆោតពីសំណាក់ក្រុមជ្រុលនិយម ជាពិសេសក្រុមភេរវជនរដ្ឋឥស្លាម ឬក... |
article_2339.txt | សម្ព័ន្ធមិត្តអាមេរិកចំនួនពីរគឺ ជប៉ុននិងកូរ៉េខាងត្បូងបានសម្រេចជាប្រវតិ្តសាស្ត្រលើកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាស្ត្រីបម្រើផ្លូវភេទកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនបង្ខំកាលពីសង្គ្រាមលោកលើកទី២ ។ តាមរយៈកិច្ចព្រមព្រៀងនេះ ទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូងនឹងកាន់តែរីកចម្រើន និងជិតស្និទ្ធ ហើ... | នៅទីបំផុត ជប៉ុន និងកូរ៉េខាងត្បូង សម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការ និងជាប្រវត្តិសាស្ត្រ ដើម្បីដោះស្រាយបញ្ហាស្ត្រីទាសករកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនធ្វើបាបសម័យសង្គ្រាមលោកលើកទី២ ។ ជប៉ុនព្រមបង់សំណងជំងឺចិត្ត ៨.៧លានដុល្លារអាមេរិក ដល់ជនរងគ្រោះ និងទទួលស្គាល់ថាវាជាការទទួលខុសត្រូវរបស់ខ្លួ... |
article_234.txt | សិង្ហបុរីបានបញ្ជូនយន្តហោះចម្បាំង F-15SG ចំនួនពីរគ្រឿង ដើម្បីអមដំណើរជើងហោះហើរ Air India Express ដែលនៅឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅ បន្ទាប់ពីយន្តហោះនេះត្រូវបានគំរាមកំហែងដោយគ្រាប់បែក។ | រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី លោក Ng Eng Hen បានលើកឡើងនៅថ្ងៃទី ១៥ ខែតុលាថា យន្តហោះចម្បាំង F-15SG ពីរគ្រឿងរបស់កងទ័ពអាកាសសិង្ហបុរីបានចេញដំណើរ និងអមដំណើរ Air India Express ជើងហោះហើរ AXB684 បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍បានទទួលអ៊ីមែលជូនដំណឹងថាមានគ្រាប់បែកនៅលើយន្តហោះ។ នេះជាលើកទីបី ក្នុងរយៈពេល២ថ្ងៃដែលយន្តហោះរប... |
article_2340.txt | រដ្ឋាភិបាលអង់គ្លេសបានបញ្ជូនទ័ពជាច្រើនទៅកាន់តំបន់ភាគខាងជើងទៅសង្គ្រោះប្រជាជននៅតំបន់ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ដែលមិនធ្លាប់មានពីមុន។ ប្រជាជនជាច្រើនត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ខណៈទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ York បានលិចលង់ដោយទឹកជំនន់ដែរ។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវីដ ខេមឺរ៉ូន បានប្រកាសបញ្ជូនទ័ពបន្ថែមទៅកាន់តំបន់រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់នៅភាគខាងជើងប្រទេស។ លោក ខេមឺរ៉ូន ប្រកាសដូចនេះ ក្រោយពេលប្រជុំបន្ទាន់ជាមួយគណៈកម្មាធិការសង្គ្រោះ COBRA ជុំវិញគ្រោះមហន្តរាយទឹកជំនន់ ដែលកំពុងក្លាយជាបញ្ហាធ... |
article_2341.txt | បើទោះជាអាមេរិក មិនមែនជាភាគីពាក់ព័ន្ធនៃជម្លោះសមុទ្រចិនខាងត្បូងក៏ដោយ អាមេរិក ត្រូវបានគេ មើលឃើញថាជាតួអង្គមួយដ៏សំខាន់ដែលប្រឆាំងនឹងគោលនយោបាយវាតទីរបស់ចិនក្នុងតំបន់ជម្លោះ។ តែប៉ុន្មានខែចុងក្រោយនេះអាមេរិក បានអវត្តមានក្នុងការបញ្ជួននាវាល្បាតរបស់ខ្លួនមកកាន់តំបន់ជម្លោះ ខណៈចិនកំពុងតែបន្តស... | នៅថ្ងៃទី០៨ មករា ម្សិលមិញ ប្រធានរដ្ឋសភាអាមេរិកចេញពីបក្សសាធារណៈរដ្ឋលោក ប៉ូល រ្យ៉ាន (Paul Ryan) បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានយឺតយ៉ាវក្នុងការប្រតិ បត្តិការនូវនាវាល្បាតទៅកាន់សមុទ្រចិនខាងត្បូង ដោយសារគោលនយោបាយកាត់បន្ថយនាវារបស់លោកអូបាម៉ា។ ការរិះគន់នេះ ធ្វើឡើង... |
article_2342.txt | ថ្មីៗនេះ ទស្សនាវដ្តីអក្សរសាស្ត្រនិងនយោបាយអង់គ្លេសLondon Review of Books បានចុះផ្សាយអត្ថបទរបស់លោក Seymour Hersh ជាអ្នកសារព័ត៌មានអាមេរិក ដែលបានលើកឡើងថា មន្ទីរប៉ង់តាហ្កូនអាមេរិកដឹងច្បាស់ថា តួកគីគឺជាឧបសគ្គក្នុងយុទ្ធនាការកំចាត់ក្រុមជីហាតរដ្ឋ-ស្លាម ឬក្រុមដែស្ហ (Daesh) នៅស៊ីរី។ យោងតាមអ្... | សូមស្តាប់ការបកស្រាយរបស់លោកស្រី ព្រំសឿន សូលីណា៖ បើសិនជាតួកគីពិតជាបានកែប្រែគម្រោងអាវុធដែលអាមេរិកចង់ជួយក្រុមប្រឆាំង ដោយយកគម្រោងនេះទៅជួយក្រុមអាល់កៃដាមែននោះ វាជាស្ថានភាពគ្រោះថ្នាក់ណាស់ សម្រាប់យុទ្ធនាការប្រឆាំងក្រុមភេរវជននៅស៊ីរី។ យោងតាមអ្នកសារព័ត៌មានអាមេរិក Seymour Hersh ទាហានអាមេរិក... |
article_2343.txt | នៅសល់តែរយៈពេល២ថ្ងៃទៀតទេ តៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភាថ្មីរបស់ខ្លួនហើយ ។ ការបោះឆ្នោត នេះអាចថាជាការកំណត់លើជោគវាសនាដែនកោះ និងជាការជ្រើសរើសដែលត្រូវពិចារណាឲ្យបានដិតដល់ ។ ប្រជាជនតៃវ៉ាន់នឹងជ្រើសរើសរវាងនយោបាយរក្សាទំនាក់ទំនងជាមួយចិនរបស់បក្សគួរមីងតាំង (KMT) ឬក៏... | ជោគវាសនារបស់ប្រជាជនតៃវ៉ាន់ជាង២៣លាននាក់ នឹងត្រូវកំណត់ដោយការបោះឆ្នោតនៅថ្ងៃទី១៦ ខែមករា ខាងមុខនេះ ខណៈបេក្ខជនប្រធានាធិបតីមកពីគណបក្សនយោបាយនានាកំពុងតែញាប់ដៃញាប់ជើងរៀបចំយុទ្ធនាការរកសំឡេងឆ្នោតរបស់ខ្លួន ។ ពួកគេបានបញ្ចេញសារនយោបាយជាច្រើនជាពិសេសទំនាក់ទំនងជាមួយចិនតែម្ដង។ គណបក្សសំខាន់ចំនួនពីរ... |
article_2344.txt | ភ្នំពេញ៖ កូនស្រីច្បងរបស់មន្ត្រីព័ត៌មានគណបក្សសង្គ្រោះជាតិមួយរូបបានសរសេរលិខិតទៅលោកប្រធានាធិបតី សហរដ្ឋអាមេរិក Barack Obama ស្នើឲ្យលោកជួយអន្តរាគមន៍ ឲ្យមានការដោះលែងឪពុករបស់ខ្លួន គឺលោក មាជ សុវណ្ណារ៉ាដែលកំពុងជាប់ឃុំឃាំងនាក្រុងភ្នំពេញ។ នេះបើយោងតាមលិខិតដែលVOA បានទទួលនាព្រឹកថ្ងៃព្រហស្បតិ... | កូនស្រីច្បងរបស់លោក មាជ សុវណ្ណារ៉ា គឺកញ្ញា សុវណ្ណារ៉ា សុជាតាដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានរៀបរាប់ក្នុងលិខិតទៅកាន់លោកប្រធានាធិបតី Obama ថាឪពុករបស់ខ្លួនមិនបានប្រព្រឹត្តខុសអ្វីនោះទេដោយគ្រាន់តែធ្វើការផ្សព្វផ្សាយពីលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ លិខិតដែលផ្ញើទៅកាន់លោក Obama នាថ្ងៃព... |
article_2345.txt | រដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសពីជោគជ័យក្នុងការរំដោះទីក្រុង រ៉ាម៉ាឌី (Ramadi) ពីក្រុមរដ្ឋឥស្លាម ឬក្រុមដែស្ហ (Daesh) ក្រោយពេលប្រយុទ្ធគ្នាអស់ជាច្រើនខែមកហើយនោះ ។ ទង់ជាតិអ៊ីរ៉ាក់ ត្រូវបានឃើញចងព្យួរនៅតាមអាគាររដ្ឋបាលក្នុងទីក្រុង ហើយពេលនេះ កងទ័ពកំពុងតែបោសសម្អាតគ្រាប់បែក ដែលបានដាក់បង្កៃដោយក្... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ កាលពីថ្ងៃទី២៨ ខែធ្នូ ម្សិលមិញ កងទ័ពអ៊ីរ៉ាក់ បានបណ្ដេញក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាមចេញពីទីក្រុងរ៉ាម៉ាឌី និងបានរំដោះទីក្រុងនោះរួចរាល់ហើយ។ ជ័យជមុះ្ននេះ ធ្វើឡើងបន្ទាប់ពីក្រុមរដ្ឋឥស្លាម បានចូលទៅកាន់កាប់តំបន់នោះតាំងពីខែឧសភាមកម្ល៉េះ។ លោក ឧត្តមសេនីយ៍ យ៉ាយ... |
article_2346.txt | រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida កំពុងតែរៀបចំដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ដើម្បីពិភាក្សាបញ្ហាស្ត្រីកូរ៉េខាងត្បូងដែលកងទ័ពជប៉ុនបង្ខំឲ្យបម្រើផ្លូវភេទកាលពីជំនាន់សង្គ្រាមលោកលើកទី២។ បញ្ហានេះបានក្លាយជារបាំងដល់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនេះ ដោយសារតែកូរ៉េខាងត្បូងទាមទារឲ្... | កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់កូរ៉េខាងជើងតាមការបញ្ជារបស់នាយករដ្ឋមន្ត្រីលោក Shinzo Abe ដើម្បីដោះស្រាយបញ្ហាស្ត្រីបម្រើកូរ៉េ ដែលនេះជាបញ្ហាបន្សល់ទុកតាំងពីសម័យសង្គ្រាមលោកលើកទី២មក។ លោកនឹងចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជ... |
article_2347.txt | ភាពតានតឹងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់កាន់តែអូសបន្លាយជ្រៅទៅហើយ នៅពេលដែលភាគីទាំងពីរ នៅតែបន្តបែរខ្នងដាក់គ្នាដដែល ។ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ វិបត្តិនេះនឹងធ្វើឲ្យរាំងស្ទះដល់ដំណើរការសន្តិភាពនៅក្នុងតំបន់ដែលកំពុងហែកហួរដោយជម្លោះ ជាពិសេសវិបត្តិនៅស៊ីរី និងយេម៉ែនតែម្ដង ។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ចាប់តាំងពីការប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីត Nimir al-Nimir មក កម្ដៅទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ មិនបានថមថយនោះទេ តែបែរជាបន្តរីករាលដាលកាន់តែខ្លាំងទៅវិញ។ អារ៉ាប៊ីសាអូឌីត បានផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ និងបានផ្អាកចរាចរណ៍ផ្លូវអាកាស ក៏... |
article_2348.txt | សារព័ត៌មានអាល្លឺម៉ង់ជាច្រើនបានចុះផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះ ថាទីភ្នាក់ងារចារកិច្ចអាល្លឺម៉ង់ ហៅកាត់ថា BND បានចាប់ផ្តើមបន្តកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារចារកិច្ចអាមេរិក NSA ឡើងវិញ បន្ទាប់ពីកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិកកាលពីខែឧសភាឆ្នាំមុនមក។ | ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA ចាប់ផ្តើមទទួលព័ត៌មានពីទីភ្នាក់ងារចារកិច្ចអាល្លឹម៉ង់BND នៃមជ្ឈមណ្ឌលBad Aibling ឡើងវិញហើយ។ មជ្ឈមណ្ឌលមួយនេះធ្វើការងារទាក់ទងនឹងបណ្តាប្រទេសនៅតំបន់បូព៌ា។ ការចាប់ដៃទាក់ទងអាមេរិកឡើងវិញ ប្រហែលធ្វើឡើងដើម្បីសុវត្ថិភាពជាតិ ប្រឈមនឹងការគំរាមកំហែងភេរវកម្មនៅ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.