file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_244.txt
បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានអះអាងថា ប្រសិនបើជាប់ឆ្នោត លោកអាចនឹងអនុញ្ញាតឱ្យមហាសេដ្ឋី អេឡុន ម៉ាសក៍ ចូលរួមក្នុងរដ្ឋបាលខ្លួន ឬធ្វើជាទីប្រឹក្សានៅសេតវិមាន។
ស្ថានិកក្រុមហ៊ុនរថយន្ត Tesla លោក អេឡុន ម៉ាសក៍ តែងតែសរសើរនូវគោលនយោបាយបក្សសាធារណរដ្ឋ និងបង្ហាញជំហរគាំទ្រលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីអាម៉េរិកសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។ អ្នកយកព័ត៌មាន Reuters បានសួរអតីតប្រធានាធិបតី ត្រាំ ក្នុងបទសម្ភាសមួយនៅថ្ងៃទី ១៩ ខែសីហាថា ៖«​ តើអ្នកពិចារណាឱ្យ អេឡុន ម៉ាសក៍ កាន់តំណែងក្នុងជួ...
article_2440.txt
​រដ្ឋសភា​របស់​អាមេរិក​បាន​បោះឆ្នោត​បដិសេធ​ច្បាប់​មួយ​របស់​រដ្ឋបាល​អូ​បា​ម៉ា​ដែល​សំដៅ​ដល់​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​។ តែ​លោក អូ​បា​ម៉ា នឹង​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​ការសម្រេចចិត្ត​នេះ​។
​រដ្ឋសភា​អាមេរិក​ដែល​គ្របដណ្ដប់​ដោយ​ក្រុម​សាធារណរដ្ឋ​បាន​បោះឆ្នោត​ទាត់ចោល​ច្បាប់​ស្ដីពី​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ដែល​តាក់តែង​ដោយ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា​។ ការសម្រេចចិត្ត​នេះ​គឺ​ចំ​ពេលដែល​មេដឹកនាំ​ពិភពលោក​កំពុង​ស្ថិតនៅ​ទីក្រុង​ប៉ារីស​ដើម្បី​ចរចា​រក​ដំណោះស្រាយ​ចំពោះ​បម្រែបម្រួល​...
article_2441.txt
ការបាញ់ទម្លាក់យន្តហោះរបស់រុស្ស៊ីនៅព្រំដែនទួកគីនិងរុស្ស៊ីបានក្លាយជាបញ្ហាចម្រូងចម្រាស ហើយមនុស្សមិនតិចឡើយដែលភ័យខ្លាចថារឿងរ៉ាវនេះនឹងធ្វើឲ្យការប្រទាញប្រទង់និងកើនកម្តៅ អាចរុញរុស្ស៊ីឲ្យប្រឡូកក្នុងសង្គ្រាមជាមួយសមាជិកបក្សសម្ព័ន្ធណាតូនេះផង។ ថ្វីដ្បិតថា ការបាញ់ទម្លាក់យន្តហោះជាការបង្ករឿង ហើយការស្លាប់របស់អ្នកបើកយន្ត​ហោះរុស្ស៊ី សុទ្...
ការបាញ់ទម្លាក់យន្តហោះចម្បាំងមួយគ្រឿងរបស់រុស្ស៊ីម្សិលមិញដោយយន្តហោះចម្បាំងតួកគីផលិតដោយអាមេរិក F-16 ចំនួនពីរគ្រឿងបានក្លាយជាបញ្ហាក្តៅគគុកនិងជារឿងរសើប​ដែលអាចបញ្ឆេះ សង្គ្រាមរវាងរុស្ស៊ីនិងបក្សសម្ព័ន្ធយោធាណាតូបាន។ គ្រាន់តែមានព័ត៌មានថាយន្តហោះ S-24 ត្រូវតួកគី បាញ់ទម្លាក់ភ្លាមរុស្ស៊ីចេញមុខវាយប្រហាររដ្ឋាភិបាលក្រុង​អង់ការ៉ា និងអះអា...
article_2442.txt
ទោះបី​លទ្ធផល​បោះឆ្នោត​ផ្លូវការ​មី​យ៉ាន់​ម៉ា មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ តាម​ការរាប់​សំឡេងឆ្នោត បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្ស​លោកស្រី​ស៊ូ​ជី ទទួលបាន​អាសនៈ​លើសពី​សំឡេង​ភាគច្រើន​ដាច់ ខាត​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី។ តែ​រឿង​ដែល​លោកស្រី​ស៊ូ​ជី​ត្រូវធ្វើ​នៅពេលនេះ គឺ​លោកស្រី​ត្រូវ​រង់ចាំ​ការចរចា​ពី​សំណាក់​មេដឹកនាំកំព...
ខណៈពេល​ជួប​ជាមួយ​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មិនទាន់​បានកំណត់​ច្បាស់លាស់ មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា Min Aung Hlaing បាន​ផ្ញើ​សារ​មួយចំនួន​ទៅកាន់​លោកស្រី​ស៊ូ​ជី តាមរយៈកិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន The Washington Post។ លោក​ថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី នឹងត្រូវ​ប្រឈម​បញ្...
article_2443.txt
​ទោះបី​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៨ ខែវិច្ឆិកា បាន​បង្ហាញថា​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ក្នុង​សភា​ក៏ដោយ សភា​នីតិកាល​ថ្មី​មិនទាន់​ដំណើរការ​នូវ​នៅឡើយ​នោះទេ​។ មេបក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី ស៊ូ​ជី បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ម...
​កាលពី​ចុង​សបា្តហ៍​កន្លងទៅ មេបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​បើកប្រជុំ​ផ្ទៃក្នុង​មួយ​ដែលមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​ជាង​ពីរ​រយ​នាក់​ដើម្បី​ណែនាំ ដោយ​រួមជាមួយ នឹង​ការព្រមាន​ទុកជាមុន​ចំពោះ​តំណាងរាស្ត្រ​មួយចំនួន​ដែលមាន​គំនិត​ទុ​ច្ច​រិ​ក​ក្នុង​តំណែង​របស់ខ្លួន ដ្បិត​នេះ​គឺជា​លើកដំបូង​ហើយ...
article_2444.txt
​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ងាក​មកសុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ជួយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចាប់ផ្តើម​កិច្ចពិភាក្សា​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ឡើ​វិញ​។ ការស្នើ​ឲ្យ​រុស្ស៊ី​ធ្វើ​សកម្មភាព​នេះ ក៏ដោយ​សារ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង​កាន់តែ​រឹងមាំ ហើយ​រុស្ស៊ី​មាន​ឥទ្ធិពល​លើ​ក្រុង​ព្យុងយ៉ាង​ខ្លាំង​ដែរ ក្រៅពី​...
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ​ ​ក្រៅ​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ជួប​ជជែក​ជាមួយ​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​លោកស្រី​បានស្នើ​ឲ្យ​រុស្ស៊ី​ជួយ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ត្រលប់​ចូល​តុ​ចរចា​ឡើងវិញ​ជុំវិញ​បញ្ហា​នុយក្លេអ៊ែរ​។ ក្រៅពី​សុ...
article_2445.txt
ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា រុស្ស៊ី​សម្រេច​កាត់ផ្តាច់រាល់ទំនាក់ទំនង​យោធា​ជាមួយតួកគី។ ការ​សម្រេចកាត់ផ្តាច់រាល់​ទំនាក់ទំនង​យោធា​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​អង់ការ៉ានេះ ធ្វើឡើង​ដើម្បី​ព្រមាន​ប្រទេសនេះ​ដែលថ្លើមធំហ៊ានបាញ់យន្តហោះ​ខ្លួនទម្លាក់ ហើយការសម្រេច​ចិត្តនេះ​ធ្វើឡើងបន្ទាប់ពី​ប្រព័ន្ធការពារ...
ក្រោយ​បញ្ជូន​​ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ​ទៅកាន់​ប្រទេសស៊ីរី ក្រសួងការពារ​រុស្ស៊ី​បានប្រកាស​ថា ខ្លួនកាត់ផ្តាច់រាល់ការទាក់ទំនង​ផ្នែកយោធា​ជាមួយ​ប្រទេស​តួកគី។ ការសម្រេច​ធ្វើបែបនេះ ជាការ​ព្រមាន​រដ្ឋាភិបាល​អង់ការ៉ា​ ដែលថ្លើម​ធំហ៊ាន​បាញ់យន្តហោះខ្លួនទម្លាក់កាល​ពីថ្ងៃអង្គារកន្លងទៅ ហើយ​តួកគី​មិនព្រមសុំទោស​រុស្ស៊ី​...
article_2446.txt
​នាយករដ្ឋមន្ត្រី​ឡេ​តូ​នី លោកស្រី Laimdota Straujuma បានប្រកាស​ចុះចេញ​ពី​តំណែង​ហើយ​បន្ទាប់​ជួប​ប្រធានាធិបតី Raimonds Vejonis​។ ចំណែកឯ​មូលហេតុ​ពិតប្រាកដ​នៃ​ការលាលែង​នេះ​មិន​ត្រូវបាន​បញ្ចេញ​នោះទេ​។​
​នៅ​ចន្ទ​នេះ លោកស្រី Laimdota Straujuma នាយករដ្ឋមន្ត្រី​ស្ត្រី​ទីមួយ​របស់​ឡេ​តូ​នី បានប្រកាស​លាលែង​តំណែង​ហើយ​។ លោកស្រី Straujuma បានប្រកាស​ដូច្នេះ​ក្រោយពី​លោកស្រី​បាន​ជួប​ជាមួយ​ប្រធានាធិបតី Raimonds Vejonis​។ លោកស្រី​និយាយថា​៖ «​ខ្ញុំ​បាន​ប្រាប់​លោក​ប្រធានាធិបតី​រួចហើយ​។ រដ្ឋាភិបាល​មិនបាន​បំពេញការងារ​ល្អ​នោះទេ​»​។​ ​លោ...
article_2447.txt
​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស៊័​រ ហូ​ឡង់ បានធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល ដោយ​លោក​បាន​ចុះទៅ​ទស្សនកិច្ច​ដោយផ្ទាល់ លើក​ប៉ាល់​ផ្ទុក​យន្តហោះ Charles-de-Gaulle ដែល​កំពុង​ស្ថិតក្នុង​សមរភូមិ​ប្រយុទ្ធ កំចាត់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រធានាធិបតី​បារាំង បាន​ឈាន​ជើង​ជាន់ក​ប៉ា...
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ហូ​ឡង់ នៅ​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ ត្រូវបាន​រក្សាទុក​ជាកា​រ​សម្ងាត់ រហូត​ដំណាក់កាល​ចុងក្រោយ ដើម្បី​ធានា​សុវត្ថិភាព​សន្តិសុខ​។ ម្សិលមិញ​នេះ លោក​ហូ​ឡង់​បាន​ជួប​ជាមួយ​អ្នកបើក​យន្តហោះ​ប្រដេញ លើកទឹកចិត្ត​កងទ័ព និង​បាន​សម្តែង​អំណរគុណ​ចំពោះ​កងទ័ព​ក្នុង​កាតព្វកិច្ច​កម្ចាត់​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​...
article_2448.txt
​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បានធ្វើ​សេចក្ដីថ្លែងការណ៍​ដ៏​កម្រ​មួយ​ចេញពី​បន្ទប់​ពងក្រពើ (Oval Office) របស់​សេត​វិមាន​លើ​ករណី​បាញ់ប្រហារ​នៅ San Bernardino រដ្ឋកា​លី​ហ្វ​នីញ៉ា​ដែល​បន្សល់ទុក​មនុស្ស​១៤​ស្លាប់​។ លោក​ក៏បាន​ផ្ដោតលើ​ការប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​ឥស្លាម​និង​ការគ្រប់គ្រង​អាវុធ​នៅ​អាមេរិក​។
​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថ្លែង​បញ្ជាក់​ចេញពី​បន្ទប់​ពងក្រពើ​លើ​ករណី​បាញ់ប្រហារ​នៅ San Bernardino ថា នេះ​ជា​អំពើ​ភេរវកម្ម​។ ហើយ​វា​គ្មាន​ភ័ស្តុតាង​បង្ហាញថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ឬ​ដែ​ស្ហ នៅ​ពីក្រោយ​ហេតុការណ៍​នេះ​ទេ​។ យ៉ាងណាមិញ ការ​ថ្លែង​របស់លោក​អួ​បា​ម៉ា ប្រហែល​ជាការ​សម្រាល​នូវ​អារម្មណ៍​ភ័យខ្ល...
article_2449.txt
​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថ្ងៃទី​០៨ ខែវិច្ឆិកា បានបង្ហាញ​ហើយ​ថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទទួលបាន​សំឡេង​លើសលប់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ខ្លួនឯងបាន​។ តែ​រឿង​គូរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ដើម្បី​ផ្សះផ្សា​ជាតិ​លោកស្រី​ស៊ូ​ជី សម្រេច​លះបង់​តំណែង​មួយចំនួន​ក្នុង​ក្បាលម៉ាស៊ីន...
​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ម្សិលមិញ មេបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី នឹង​​បញ្ចូល​សមាសភាព​ពី​បក្សនយោបាយ​ផ្សេង និង តំណាង​របស់​ជនជាតិ​ភាគតិច​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បង្ហាញ​ពី​ការផ្សះផ្សា​ជាតិ ដ្បិត​សង្គម​មី​យ៉ាន់ម៉ា​ចម្រុះ​ទៅដោយ​ជនជាតិភាគតិច​ជាច្...
article_245.txt
សម្ព័ន្ធភាពបក្សទាំង ១១ របស់បក្សភឿថៃបានបោះឆ្នោតនារសៀលថ្ងៃទី១៥ ខែសីហា សម្រេចតែងតាំងកូនស្រីអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាបេក្ខភាពរបស់ក្រុមខ្លួន ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ថៃ។
សម្ព័ន្ធបក្សភឿថៃបានជ្រើសលោកស្រី Paetongtarn Shinawatra ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់សភាបោះឆ្នោតជ្រើសតាំងនៅថ្ងៃទី១៦ ខែសីហា។ មុនការសម្រេចនេះ បក្សភឿថៃបានស្នើបេក្ខជន២រូប គឺលោកស្រី Paetongtarn ដែលជាប្រធានបក្ស និងអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Chaikasem Nitisiri។ បើតាមសារព័ត៌មាន Bangkok Post លោក Chaikasem មានសុខភាពមិនល្...
article_2450.txt
​ការបាញ់​យន្តហោះ​រុស្ស៊ី​ទម្លាក់ បាន​បង្ខំ​ឲ្យ​រុស្ស៊ី​តាម​សងសឹក​តួ​ក​គី​ជា​បន្តបន្ទាប់​។ រុស្ស៊ី​ប្រើប្រាស់​សង្គ្រាម​សេដ្ឋកិច្ច និង​ប្រមែរ​ប្រមូល​ភ័ស្តុតាង​ពាក់ព័ន្ធ​មក​បកអាក្រាត​ក្រុមគ្រួសារ​ប្រធានាធិបតី​តួ​ក​គី​ដែល​លួ​ចរក​ជាមួយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ដែ​ស្ហ (Daesh)​។ ព្រោះ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​រុស្ស៊ី តួ​ក​គី...
​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖ ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី​កាលពី​ថ្ងៃ ២៤ វិច្ឆិកា ដោយ​តួ​ក​គី មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​តួ​ក​គី​ល្អក់​ករក​ប៉ុណ្ណោះ​ទេ តែ​វា​ក្លាយជា​រឿង​វែងឆ្ងាយ​មិនចេះចប់​។ រុស្ស៊ី​មិន​ត្រឹមតែ​ប្រើ​វិធានការ​សេដ្ឋកិច្ច​ដាក់​គំនាប​លើ​តួ​ក​គី​ឲ្យ​ប្រទេស​ន...
article_2451.txt
​ថ្ងៃ​សុក្រ​នេះ ប្រជាជន​បារាំង​ទូទាំងប្រទេស​ប្រារព្ធ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំង​១៣០​នាក់ ដែល​បាន​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កាលពី​ថ្ងៃ​១៣​វិច្ឆិកា​។ សង្គម​បារាំង​កំពុងតែ​ចោទសួរ​លើ​ទំនាក់ទំនង​មិត្តភាព​រវាង​ជាតិ​ខ្លួន ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត និង​កាតា​។ ប្រទេស​អ្នកមាន​ទាំង​២​បាន​ចូលរួម​កម្ទេច...
​សូម​ស្តាប់​ការបកស្រាយ​របស់លោក​ស្រី​ព្រំ​សឿន សូលី​ណា​៖ ​ខណៈ​បារាំង​កំពុង​ឧទ្ទិស​ដល់​ជនរងគ្រោះ​ទាំង​១៣០​នាក់​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​ភេរវកម្ម​របស់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម រដ្ឋាភិបាល​លោក​ហូ​ឡង់​មិនសូវ​ជា​ស្ងប់ចិត្ត​ប៉ុន្មាន​ទេ នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ក៏ដូចជា​ពលរដ្ឋ​បារាំង ដែល​កំពុង​ចោទសួរ​ពី​តួនាទី​របស់​អា​រ៉...
article_2452.txt
រដ្ឋាភិបាលក្រុងម៉ូស្គូ បញ្ជាដកកងកម្លាំងប្រតិបត្តិការវាយកម្ទេចក្រុមជ្រុលនិយមរដ្ឋឥស្លាមISIL នៅក្នុង សមុទ្រ Caspian ទៅមូលដ្ឋានដើមវិញនៅក្នុងរដ្ឋធានី Dagestan ក្រោយពីបានបញ្ចប់បេសកកម្មដោយជោគជ័យ។ នេះបើយោងតាមសារព័ត៌មានរុស្ស៊ី SPUTNIK ។
នាវាចម្បាំងរុស្ស៊ីបួនគ្រឿងដែលបានប្រតិបត្តិការនៅក្នុងសមុទ្រ Caspian ត្រូវបានបញ្ជូនទៅកាន់មូល ដា្ឋនដើមវិញនៅ Makhachkala ដែលស្ថិតនៅរដ្ឋធានី Dagestan បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការវាយកម្ទេចក្រុមជ្រុលនិយមISILនៅស៊ីរីនៅក្នុងដែនសមុទ្រ Caspian ។ យោងតាមសេចក្តីប្រកាសរបស់ទាហានរុស្ស៊ីភូមិភាគខាងត្បូង នាវាចម្បាំងដែលបានដកចេញវ...
article_2453.txt
ប្រភព​នៃ​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម ដែ​ស្ហ (Daesh) កំពុង​ក្លាយជា​ប្រធានបទ​ស្មុគស្មាញ​និង​សំខាន់បំផុត​នាពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​មានការ​បកស្រាយ​ខុសប្លែកគ្នា​ជុំវិញ​ប្រភព​នៃ​ក្រុម​ភេរវជន​ដ៏​មាន​ឥទ្ធិពល​នេះដែរ​។ ក្រុម​ភេរវជន ដែ​ស្ហ ដែលមាន​ឈ្មោះ​បោះ​សំឡេង​ដូច​រាល់ថ្ងៃ​បាន​វិ​វ​ត្តិ​ចេញពី​ក្រុម​អាល់​កៃ​ដា ក្រោយ​ផ្តុំ...
​ បញ្ហា​នៅ​អ៊ីរ៉ាក់ មិន​ត្រឹមតែ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការបង្កើត​ជម្លោះ​ក្រុម​ភាគតិច​និង​ភាគច្រើន​ដែលមាន​និន្នាការ​ខុសគ្នា​។ លោក​សា​ដាម ហ៊ូ​សេន ជា​មេដឹកនាំ​ដែល​ប្រកាន់​និកាយ​ស៊ូ​នី ដែល​មកពី​ក្រុម​ភាគតិច ហើយ​ក្រោយ​លោក​ធ្លាក់​ពី​តំណែង សហរដ្ឋអាមេរិក​បាន​លើក​បន្ទុប​មេដឹកនាំ​ដែល​មកព...
article_2454.txt
​អាល្លឺម៉ង់​កំពុងតែ​ស្វែងរក​ការអនុញ្ញាត​ពី​តួ​ក​គី​ដើម្បី​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​តួ​ក​គី​ក្នុង​យុទ្ធនា​ការកម្ទេច​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ ដែ​ស្ហ (Daesh) ក្នុងប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម​សម្តី របស់​មន្ត្រីការទូត​ប្រចាំ​ទីក្រុង​អង់កា​រ៉ា​។​
​អាល្លឺម៉ង់​និង​តួ​ក​គី​កំពុងតែ​ចរចា​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​សំដៅ​ដល់​ការដាក់​ពង្រាយ​យន្តហោះ​អាល្លឺម៉ង់​នៅ​មូលដ្ឋាន​ទ័ពអាកាស​រប​ស់​តួ​ក​គី ចំ​ពេលដែល​ទីក្រុង​បែរ​ឡាំង​កំពុង​ពង្រឹង​តួនាទី​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ក្នុងប្រទេស​ស៊ី​រី​។ ប្រសិន​ការចរចា​មាន​ភាព​វិជ្ជមាន​នោះ អាល្លឺម៉ង...
article_2455.txt
ថ្វី​ត្បិត អាជ្ញាធរ​ថៃ មិនទាន់​រកឃើញ​ពីមុខ​សញ្ញា​នៃ​ការមកដល់​របស់​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​ទាំង​ដប់​នាក់​ដូច​ទៅនឹង​លិខិត​របស់​ភ្នាក់ងារ​ស៊ើបអង្កេត​រុស្ស៊ី​មួយ​ដែល​បាន​បែកធ្លាយ​ក៏ដោយ បញ្ហា​សន្តិសុខ​នៅតែ​ជា​ក្តីបារម្ភ និង​ត្រូវ​រឹតបន្តឹង ដ្បិត​នៅ​ចុងឆ្នាំ​២០១៥​នេះ ថៃ​នឹងត្រូវ​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ផងដែរ​នោះ​។​
​ មកទល់​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​ថៃ បានចាប់ផ្តើម​រឹតបន្តឹង​សន្តិសុខ និង​សុវត្ថិភាព​ទាំង​ក្នុង​រាជធានី និង​ខេត្ត​ជាច្រើន​របស់​ថៃ ដែល​រូ​ម​បញ្ចូល​ទាំង​ស្ថានទូត​បរទេស ជាពិសេស​ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ថៃ ។ ចំណាត់ការ​នេះ ធ្វើឡើង​ខណៈពេលដែល​ថៃ​ត្រូវ​ប្រារព្ធ​ពិធី​ធំៗ និង ខ្លាចក្រែង មានការ​វាយប្រហារ​ពី​ក្រុម​ជ្រុលនិយម ដ្បិ...
article_2456.txt
មន្ត្រី​ក្រុមហ៊ុនរដ្ឋ​ទទួល​បន្ទុក​ផ្នែក​ថាមពលនុយ​ក្លេអ៊ែររុស្ស៊ី Rosatom បាន​បញ្ជាក់ថា រុស្ស៊ីនឹងជួយ​កម្ពុជា​កសាងសមត្ថភាពឈាន​ឆ្ពោះទៅ​សាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​នៅពេលខាងមុខ។ រុស្ស៊ី​នឹង​ផ្តល់​ជំនួយបច្ចេកទេស ស្រាវជ្រាវ និងការ​បំពាក់បំប៉ន​សមត្ថភាព​នានា​ពាក់ព័ន្ធ​នឹងការសាងសង់​រោងចក្រផលិត​ថាមពល​នេះ​ដល់​កម្ពុជា​។ នេះ​បើ...
ក្រោយ​មាន​ការ​ចុះ​ហត្ថលេខា​រវាង​រដ្ឋាភិបាល​រុស្ស៊ីនិងកម្ពុជា​លើ​វិស័យ​ជាច្រើនរួមទាំង​វិស័យ​ថាមពលនុយក្លេអ៊ែរផងនោះកាល​ពីថ្ងៃអង្គារកន្លងទៅ មន្ត្រី​ក្រុមហ៊ុន​រដ្ឋ​រុស្ស៊ី​អះអាងថា រុស្ស៊ីនឹងជួយដល់កម្ពុជា​ក្នុងការ​កសាងសមត្ថភាព​ឈានឆ្ពោះ​ទៅ​សង់រោងចក្រអគ្គីសនីដោយដោយ​ថាមពល​នុយក្លេអ៊ែរនៅពេលខាងមុខ។ ការ​ឈាន​ឆ្ពោះ​ទៅ​សង់​រោងចក្រ​ថាម...
article_2457.txt
​រដ្ឋាភិបាល​អាមេរិក​បាន​ដាស់តឿន​ឲ្យ​តួ​ក​គី និង​រុស្ស៊ី​ឈប់​រករឿង​ឈ្លោះ​គ្នា ហើយ​ត្រលប់មក​ផ្តោតលើ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​រដ្ឋ​ឥស្លាម​វិញ​។ សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​តួ​ក​គី​នោះ ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​តួ​ក​គី តែ​នៅ​បន្ត​អះអាងថា អាមេរិក​គាំទ្រ​តួ​ក​គី​ដែល​ប្រើ​សិទ្ធិ​ក...
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាន​នេះ ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចេញមុខ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​តួ​ក​គី និង​រុស្ស៊ី​បញ្ចប់​ការឈ្លោះទាស់ទែង​គ្នា និង​បន្ថយ​ការប្រឈមមុខ​ដាក់គ្នា ហើយ​ងាក​មក​រួមដៃគ្នា​កម្ចាត់​សត្រូវ​រួម​គឺ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​វិញ​។ ហើយ​លោក ក៏​លើកឡើង​ផងដែរ​ថា រុស្ស៊ី​នឹង​ផ្លាស់ប្តូ...
article_2458.txt
រដ្ឋាភិបាល​អេ​ហ្ស៊ី​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ផ្តល់​របាយការណ៍​ទំនិញ​ទាំងឡាយណា​ដែល​រុស្ស៊ី​ឈប់​នាំចូល​ពី​ប្រទេស​តួ​ក​គី​កន្លងមក​ដើម្បី​សងសឹក​តួ​ក​គី​រឿង​បាញ់​យន្តហោះ​ខ្លួន​ធ្លាក់​។ បើសិន​ចរចា​គ្នា​ត្រូវរ៉ូវ​គ្នា​អេ​ហ្ស៊ី​ប​នឹង​នាំ​ទំនិញ​របស់ខ្លួន​ចូលទៅ​ប្រទេស​រុស្ស៊ី​ជំនួស​ឲ្យ​តួ​ក​គី​វិញ​។
សូមស្ដាប់ព័ត៌មានលម្អិត៖ ​ភ្លាមៗ​ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​តួ​ក​គី រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ប្រញាប់ប្រញាល់​សួរនាំ​រុស្ស៊ី​ថា​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​នាំ​ទំនិញ​ទៅ​រុស្ស៊ី​ជំនួស​ឲ្យ​ទំនិញ​តួ​ក​គី​ឬ​យ៉ាងណា​។ ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​អន្តរជាតិ​អេ​ហ្ស៊ី​ប​បាន ស្នើសុំ​...
article_2459.txt
​អាជ្ញាធរ​បួ​គី​ណា​ហ្វា​សូ​បាន​ចោទប្រកាន់​លោក​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ពីបទ​ឃាតកម្ម​លើ​ប្រធានាធិបតី Thomas Sankara កាលពី​ឆ្នាំ​១៩៨៧ ។ លោក Gilbert Diendere ដែល​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​មួយ​ចម្អិន​កំពឹស​កាលពី​ខែកញ្ញា​នោះ​កំពុង​ត្រូវបាន​ឃុំខ្លួន​និង​រង់ចាំ​ការកាត់ទោស​។​នេះ​បើ​យោង​ដល់ទី​ភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។
​ ​មេដឹកនាំ​រដ្ឋប្រហារ​រ​យៈ​ពេល​ខ្លី​កាលពី​ខែកញ្ញា​លោក​ឧ​ត្ត​ម​សេនីយ៍ Gilbert Diendere ត្រូវបាន​ចោទប្រកាន់ថា​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ប្រធានាធិបតី Thomas Sankara កាលពី​ឆ្នាំ​១៩៨៧ ។ ​លោក Diendere ត្រូវបាន​ចោទប្រកាន់​តាំងពី​ខែវិច្ឆិកា​មក​ម៉េះ្ល ដោយសារ​លោក​ជាប់ទាក់ទង​ដោយផ្ទាល់​លើ​ករណី​ឃាតកម្ម​នេះ​។ ចំណែកឯ​មេធាវី​របស់លោក ...
article_246.txt
កូរ៉េខាងជើង បានបំផ្ទុះផ្លូវកូរ៉េភាគខាងជើង ដែលភ្ជាប់ទៅព្រំដែនជាមួយកូរ៉េខាងត្បូង ក្នុងថ្ងៃទី១៥ ខែតុលា។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង នៅថ្ងៃទី១៥ ខែតុលា។ ក្រុងព្យុងយ៉ាង ចង់ផ្ដាច់ថ្នល់ និងផ្លូវដែក ដែលជាសញ្ញានៃការកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។
បន្ទាប់ពីបានចេញបញ្ជាឱ្យកម្លាំងផ្នែកកាំភ្លើងធំត្រៀមខ្លួនតាមបណ្ដោយព្រំដែនអន្តរកូរ៉េ នៅថ្ងៃទី១៣ ខែតុលា រួចមក កូរ៉េខាងជើង បានបំផ្ទុះផ្លូវឆ្ពោះទៅព្រំដែនអន្តរកូរ៉េនៅប៉ែកខាងជើងប្រទេសខ្លួន ដែលធ្វើឱ្យកូរ៉េខាងត្បូងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ សេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានបញ្ជាក់ថា ផ្នែកមួយចំនួននៃថ្នល់អន្តរកូរ៉េ ន...
article_2460.txt
​សម្ព័ន្ធ​យោធា​ណា​តូ​បាន​យល់ព្រម​ទទួល​ប្រទេស​ម៉ុង​តេ​ណេ​ក្រូ​ជា​សមាជិក​ថ្មី​របស់ខ្លួន​ហើយ ។ ការយល់ព្រម​នេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​របស់​ណា​តូ​នៅ​ទីស្នាក់ការ​របស់ខ្លួន​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​នៅ​ថ្ងៃ​ពុធ​នេះ​។
​បក្សសម្ព័ន្ធ​យោធា​ណា​តូ​ដែលមាន​អាមេរិក​នៅ​ពីក្រោយ​បាន​ព្រម​ស្នើ​ឲ្យ​ម៉ុង​តេ​ណេ​ក្រូ​ចូល​ជា​សមាជិក​ថ្មី​របស់ខ្លួន​។ ម៉ុង​តេ​ណេ​ក្រូ​ដែល​ធ្លាប់ជា​ផ្នែក​មួយ​របស់​អតីត​យូ​ហ្គោ​ស្លា​វី បាន​ព្យាយាម​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​តាំងពី​ឆ្នាំ​២០០៩​មកម្ល៉េះ​។ ហើយ​កាលពី​ខែកញ្ញា​នេះ សភា​ម៉ុង​តេ​ណេ​ក្រូ​បានអនុម័ត​យល់ព្រម​ឲ្យ​ចូលរួម...
article_2461.txt
​សភា​អង់គ្លេស​បាន​បោះឆ្នោត​សម្រេច​ឲ្យ​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ដេវីដ ខេ​មេ​រ៉ូ​ន (David Cameron) ចូលរួម​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​លើ​ក្រុម​រដ្ឋ​ឥស្លាម ឬ ដែ​ស្ហ (Daesh) នៅក្នុង​ប្រទេស​ស៊ី​រី ជាមួយនឹង​សំឡេងគាំទ្រ​៣៩៧ ទល់​២២៣ ប្រឆាំង​។​
​សភា​ជាន់​ទាប​របស់​អង់គ្លេស​បាន​បោះឆ្នោត​បើកភ្លើង​ខៀវ​ដល់​លោកនាយក​រដ្ឋមន្ត្រី ខេ​មេ​រ៉ូ​ន ចូលរួម​វាយប្រហារ​ដែនអាកាស​ក្នុងប្រទេស​ស៊ី​រី​។ ការសម្រេចចិត្ត​នេះ​ធ្វើឡើង បន្ទាប់ពី​មានការ​ស្នើ​ពី​លោក ខេ​មេ​រ៉ូ​ន ដែល​បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​គំរាម​ដល់​សន្តិសុខ​អង់គ្លេស​។​ ​ក្នុង​កិច្ចប្...
article_2462.txt
រដ្ឋាភិបាល​ក្រុង​បាងកក បាន​សាកល្បង​ហោះហើរ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ជាមួយនឹង​យន្តហោះ​របស់ ក្រុង​ប៉េកាំង​ដើម្បី​ជាការ​សា្វគ​មន៍​មុន​ថ្ងៃ​សមយុទ្ធ​យោធា​ដែនអាកាស​ជា​លើកដំបូង​ជាមួយនឹង​ចិន​ដែល នឹងត្រូវ​ធ្វើឡើង​ក្នុងប្រទេស​ថៃ។ រដ្ឋាភិបាល​ក្រុង​បាងកក ថា​សមយុទ្ធ​យោធា​ជាមួយ​ក្រុង​ប៉េកាំង គឺ​មិន មែន​សំដៅថា​ថៃ កំពុងតែ​ដកខ្លួន​ពី​អ...
ម្សិលមិញ​នេះ ថៃ និង ចិន បាន​សាកល្បង​ហោះហើរ​យន្តហោះ​យោធា​ដែលមាន​ម្ខាង​ប្រាំ​គ្រឿង នៅ​មូលដ្ឋាន​ទ័ពអាកាស​ថៃ Korat ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​បាងកក ដើម្បី​បង្ហាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ស្វាគមន៍​វត្តមាន​ទ័ពអាកាស​ចិន​មុន​ថ្ងៃ​សមយុទ្ធ​ទ័ពអាកាស​លើកដំបូង​រវាង​ភាគី​ទាំងពីរ។ តាម​ការគ្រោងទុក​នៅ​ថ្ងៃទី ២៦-២៧ វិច្ឆិកា​នេះ ថៃ និង...
article_2463.txt
​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង បានប្រកាស​កំណែទម្រង់​រចនាសម្ព័ន្ធ​ថ្មី​មួយ​របស់​កង ទ័ព​រំដោះប្រជាជន​ចិន ជាពិសេស​រចនាសម្ព័ន្ធ​បញ្ជា​កងទ័ព​និង​ការរៀបចំ​ឡើងវិញ​នូវ យោធា​ថ្នាក់​ភូមិភាគ​ទាំង​៧​នៅត្រឹម​ឆ្នាំ​២០២០​។ លោក ស៊ី និយាយ​ដូច្នេះ​ក្នុង​ស​ន្និសីទ​បី​ថ្ងៃ​ស្ដីពី​ការកែទម្រង់​កងទ័ព ដែល​រៀបចំ​ដោយ​គណៈកម្មាការ​យោធា​មជ្ឈិម​...
​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង បានប្រកាស​កែទម្រង់​កងទ័ព​ចិន​ដែល​មិន​ធ្លាប់មាន​ពី មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​របស់​បក្ស​កុំ​មុយ​នី​ស​ចិន​។ រចនាសម្ព័ន្ធ​កងទ័ព​គ្រប់​ប្រភេទ​និង​បញ្ជា ការ​ភូមិភាគ​ទាំង​៧ គឺ​សុទ្ធតែ​ស្ថិតក្នុង​បញ្ជី​នៃ​ការកែទម្រង់​ទាំងអស់​។ ចំណែកឯ គណៈ ក​ម្មា​ការ​យោធា​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល ដែល​លោក ស៊ី ជីន...
article_2464.txt
ស្រប​ជាមួយនឹង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​ដែលមាន​អាមេរិក​រួម​នឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​លើ​សកម្មភាព ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ ក៏បាន​កំពុងតែបន្ត​សវនាការ​ជំនុំជម្រះ​តាម​នីតិវិធី​នៃ​បណ្តឹង​ហ្វីលីពីន​ប្រឆាំង​ចិន​ផងដែរ។ តែ ចិន វិញ​បានប្រកាស​មិន​ចូលរួម​ក្នុង​ដំណើរ...
មកទល់ពេលនេះ​ចិន នៅ​បន្ត​ធ្វើគ ថ្លង់ ក្នុងការ​ស្វែងរក​ដំណោះស្រាយ​រួមជាមួយ​រដ្ឋ​ពាក់​ព​ន្ធ័​អាស៊ាន លើ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាង​បួន​ទសវត្ស​រ៍ហើយ​នោះ។ បន្ថែម​ពីនេះ រដ្ឋាភិបាល​ចិន នៅតែ​បន្ត​គោលនយោបាយ​វាតទី​ជា​លក្ខណៈ​ឯកតោភាគី នៅក្នុង​តំបន់ ជម្លោះ​ដោយ​មិន​ខ្លាច​ការរិះគន់ និង ចំណាត់សហគមន...
article_2465.txt
លោក Yoshihide Sugaជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន នៅ​ក្រុង​តូ​ក្យូ បានប្រកាសថា កងទ័ព​ជប៉ុន​គ្មាន​ផែនការ​ចូលរួម​ល្បាត​សមុទ្រ​ចិន​ខាងត្បូង​ទេ បើទោះជា​លោក​អា​បេ​ប្រកាសថា គាំទ្រ​ស​ប្រតិបត្តិការ​ល្បាត​សមុទ្រ​ចិន ពី​សំណាក់​អាមេរិក​ក៏ដោយចុះ។
លោក​Yoshihide Suga ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​ចង់​គូសបញ្ជាក់​ឡើងវិញ នូវ​អ្វីដែល​លោក​ស្ហ៊ី​ន​ហ្សូ អា​បេ បានលើកឡើង​ជាមួយ លោក​អូ​បា​ម៉ា ក្នុងជំនួប​កំពូល​APEC នៅ​ក្រុង​Manille។ នាយករដ្ឋមន្ត្រី​ជប៉ុន បានប្រកាស​ក្នុងជំនួប​នេះ​ថា កងទ័ព​ជប៉ុន​អាច​ចូលរួម​ក្នុងការ​ល្បាត​សមុទ្រ​ចិន​ខាងត្បូង ដោយសារតែ​ចិន​បាន​សង់​កោះ​សិប្ប​ន...
article_2466.txt
​រដ្ឋាភិបាល​ចិន​បានបញ្ជាក់​ពី​ការស្លាប់​របស់​ចំណាប់ខ្មាំង​ចិន​ម្នាក់​ដោយសារ​ស្នាដៃ​របស់​ក្រុម​រដ្ឋ​ឥស្លាម​និង​បានប្រកាស​រក​យុត្តិធម៌​និង​សងសឹក​អ្នក​ដែល​នៅ​ពីក្រោយ​រឿងនេះ​។ វា​គឺជា​លើកដំបូង​ហើយ​ដែល​ក្រុម​ជ្រុលនិយម​នេះ​បានសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ចិន​។
​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ក្រសួងការបរទេស​ចិន​បានប្រកាស​ពី​ការស្លាប់​របស់​បុរស​ជ​ន​ជាតិចិន​ឈ្មោះ Fan Jinghui ដែល​ត្រូវបាន​ចាប់ខ្លួន​និង​សម្លាប់​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ ជាមួយគ្នា​នឹង​ការ​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ ចិន​ក៏បាន​ប្រកា​សរក​យុត្តិធម៌​និង​នាំយក​ជនដៃដល់​មក​កាត់ទោស​ឲ្យ​ទាល់តែ​បាន​។...
article_2467.txt
​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នាវាចម្បាំង​របស់​រុស្សី​បាន​បាញ់​មី​ស៊ី​ល​ចេញពី​មូលដ្ឋាន​នៅក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ សំដៅ​ទៅលើ​ទីក្រុង Raqqa ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើ​យោងតាម កាសែត Le Monde របស់​បារាំង​។
​នាវាចម្បាំង​របស់​រុស្សី​ប្រចាំ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ បាន​បើក​ការវាយប្រហារ​ទៅលើ ទីតាំង​រឹងមាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង Raqqa របស់​ស៊ី​រី​។ ស្របគ្នា​នេះដែរ យន្តហោះ​ចម្បាំង​របស់​បារាំង​ក៏​កំពុង​បង្កើន​សកម្មភាព​ប្រយុទ្ធ​របស់ខ្លួន​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅ Raqqa ផងដែរ​។ ​ការវាយប្រហារ​នេះ​កើតឡើង បន្ទាប...
article_2468.txt
​ក្នុងចំណោម​ជ័យលាភី​១៩​រូប​ដែល​ត្រូវ​ឡើងទៅ​ទទួល​ពានរង្វាន់​សន្តិភាព Gusi Peace Prize នៅក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា មាន​២​នាក់​គឺជា​អតីត​មេដឹកនាំ​ប្រទេស ដែល​ក្នុងនោះ​មាន លោក António Ramalho Eanes អតីត​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់ និង​លោក Stanislav Shushkevich អតីត​ប្រមុខរដ្ឋ​បេឡា​...
​លោក António Ramalho Eanes វ័យ​៨០​ឆ្នាំ អតីត​ឧ​ត្ត​ម​សេនីយ៍ ដែល​កាន់តំណែង​ជា​ប្រធានាធិបតី​ទី​១៦​របស់​ព័រ​ទុយ​ហ្គា​ល់ពី​ឆ្នាំ​១៩៧៦ ដល់​ឆ្នាំ​១៩៨៦ ។ សម្រាប់​ពានរង្វាន់ Gusi Peace Prize លោក​នឹង​ទទួលបាន​ពាន​ផ្នែក «​បុរស​រដ្ឋ​» (statesmanship) ។​ ​លោក Stanislav Shushkevich អាយុ​៨០​ឆ្នាំ​ផងដែរ​នោះ គឺជា​ប្រមុខរដ្ឋ​ទី​១​របស់​ប...
article_2469.txt
របាយការណ៍​ចារកម្ម​របស់​អ៊ីរ៉ាក់​និង​អាមេរិក​បានបង្ហាញ​ថា​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​កំពុង​ដុតដៃដុតជើង​ផលិត​អាវុធ​គីមី ដោយ​បង្កើត​អង្គភាព​ពិសេស​និង​ប្រមែរ​ប្រមូល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​នាក់​ឲ្យ​ចូលរួម​។ តែ​មន្ត្រី​អឺរ៉ុប និង​អាមេរិក​បាន​អះអាងថា​ក្រុម​នេះ​មានលទ្ធភាព​ផលិត​ឧស្ម័ន​ពុល​ប៉ុន្តែ​មានគុណ​...
​មកដល់ពេលនេះ សហគមន៍​អន្តរជាតិ​ផ្តោតអារម្មណ៍​លើ​លទ្ធភាព​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្នុងការ​ផលិត​និង​ប្រើប្រាស់​អាវុធ​គីមី​ក្នុង​សកម្មភាព​ភេរវកម្ម​នៅពេល​ខាងមុខ​។ មន្ត្រី​ចារកម្ម​អាមេរិក និង​អ៊ីរ៉ាក់ បាន​លើកឡើងថា ក្រុម​ភេរវជន​នេះ​បានចាប់ផ្តើម​បង្កើត​អង្គភាព​ពិសេស​មួយ ដើម្បី​អភិវឌ្ឍ​និង​ស្រាវជ្រា...
article_247.txt
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅទីក្រុងប៊ែរឡាំងដោយបានប្រកាសថា លោកនិងប្រទេសអឺរ៉ុបចំនួនបីនឹងផ្តល់ជំនួយយោធាបន្ថែមចំនួន ១,៥ពាន់លានដុល្លារដល់អ៊ុយក្រែននៅចុងឆ្នាំនេះ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានថ្លែងក្នុងសារព័ត៌មានជារួមថា ៖« ដោយមានការគាំទ្រពីដៃគូបែលហ្ស៊ិក ដាណឺម៉ាក និងន័រវែសរបស់យើង នៅចុងឆ្នាំនេះ យើងនឹងផ្តល់កញ្ចប់ជំនួយមួយផ្សេងទៀតដែលមានតម្លៃ ១,៤ពាន់លានអឺរ៉ូ (១,៥ពាន់លានដុល្លារ) ដល់អ៊ុយក្រែន»។ នេះជាសន្និសីទមុននឹងជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ន...
article_2470.txt
​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បានប្រកាសថា បានសម្លាប់​ពលរដ្ឋ​ចិន និង​ពលរដ្ឋ​នរ​វែ​សម្នាក់ ដែល​ក្រុម​ខ្លួន​បាន​ចាប់​ជា​ចំណាប់ខ្មាំង កាលពី​ថ្ងៃ​១០​កញ្ញា កន្លងទៅ​។ ការប្រកាស​នេះ​ធ្វើឡើង ខណៈ​រុស្ស៊ី​និង​បារាំង​បាន​បាញ់ប្រហារ​ទីតាំង​ក្រុម​ជី​ហាត នៅ​ក្រុង​រ៉ា​កា ភាគ​កណ្តាល​ប្រទេស​ស៊ី​រី សម្លាប់​សកម្មជន​ជី​ហ...
​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​បាន​ចុះផ្សាយ ក្នុង​ទស្សនា​វ​ដ្តី Dabiq របស់​ពួកគេ​ថា ពួកគេ​បានសម្លាប់​ចំណាប់ខ្មាំង​២​នាក់ ជា​ពលរដ្ឋ​ចិន និង​នរ​វែ​ស​។ ប៉ុន្តែ ពួកគេ​មិនបាន​ប្រាប់ថា តើ​ពួកគេ​ធ្លាប់បាន​ចាប់ខ្លួន​ចំណាប់ខ្មាំង​ទាំងនេះ នៅ​កន្លែង​ណា និង​ពេលណា​អោយ​ពិតប្រាកដ​ទេ​។ កន្លងមក ក្រុម​ជី​ហាត​បាន​ចាប់​ចំណាប់ខ្មាំង​ទាំង​២​នា...
article_2471.txt
​មេដឹកនាំ​រុស្ស៊ី​និង​អ៊ីរ៉ង់​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​នៅ​ទីក្រុង​តេ​អ៊ីរ៉ង់​ម្សិលមិញ​បានបង្ហាញ​ការយល់ឃើញ​ដូចគ្នា​ជុំវិញ នយោបាយ​របស់​អាមេរិក​នៅ​មជ្ឈិមបូព៌ា ដោយ​ពួកគេ​អះអាងថា វា​គំរាមកំហែង​ប្រយោជន៍​ប្រទេស​ទាំងពីរ​។ អ៊ីរ៉ង់​និង​រុស្ស៊ី សម្តៅលើ​នយោបាយ​ចង់​ផ្លាស់ប្តូរ​របប​ដឹកនាំ​ស៊ី​រី ដោយ​អាមេរិក​មាន​មហិច្ឆតា​គ្រប់គ្រ...
​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖ ​ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​ប្រទេស​នាំ​ឧស្ម័ន​ចេញ​ដែល​រៀបចំឡើង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​មេដឹកនាំ​សាសនា​អ៊ីរ៉ង់ Ayatolla Ali Khamenei បាន​អះអាងថា គោលនយោបាយ​សហរដ្ឋ​អាមេរិក​នៅ​មជ្ឈិមបូព៌ា​ជាការ​គំរាមកំហែង​មួយ​ដល់​ផលប្រយោជន៍​ប្រទេ...
article_2472.txt
​មនុស្ស​ចំនួន​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​វាយឆ្មក់​ចំនួន​២២​លើក​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក​ដើម្បី​ស្វែងរក​ជនសង្ស័យ Salah Abdeslam ដែល​បានគេច​ខ្លួន​ពី​បារាំង ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស​កាលពី​ថ្ងៃ​សុក្រ​ទី​១៣  វិច្ឆិកា​។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ម្សិលមិញ រាជអាជ្ញា​ប៊ែ​ល​ហ្ស៊ិ​កលោក Eric van der Sypt បាន​និយាយថា ប៉ូលិស​បាន​វាយឆ្មក់​ចំនួន​២២ លើក​លើ​ក្រុម​ជនសង្ស័យ​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​និង​នៅ​Charleroi ។ នៅក្នុង​ប្រតិបត្តិការ​នេះដែរ ប៉ូលិស​បាន​បាញ់កាំភ្លើង​ពីរ​គ្រាប់​លើ​រថយន្ត​មួយ​នៅឯ Molenbeek បណ្ដា...
article_2473.txt
​តុលាការ​កំពូល​របស់​បង់​ក្លា​ដែ​សបាន​បដិសេធ​ការប្ដឹងតវ៉ា​របស់​មេដឹកនាំ​ប្រឆាំង​២​នាក់ ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​ក្រោម​បទ​ចោទ​ឩ​ក្រិ​ដ្ឋ​កម្ម​កាលពី​សម័យ​សង្គ្រាម​ទាមទារ​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧១ ។ ក្រុមប្រឆាំង​បង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​ការសម្រេច​នេះ ហើយ​អាច​នឹងមាន​ចលនា​បាតុកម្ម​ទៀតផង​។​
​ម្សិលមិញ គណបក្សប្រឆាំង​របស់​បង់​ក្លា​ដែ​ស បង្ហាញ​ការខកចិត្ត​ចំពោះ​ការសម្រេចចិត្ត​របស់​តុលាការ​កំពូល​ដែល​បាន​រក្សា​ទោស​ប្រហារជីវិត​ដល់​មេដឹកនាំ​ប្រឆាំង​រដ្ឋាភិបាល​ចំនួន​២​នាក់ គឺ​លោក Ali Ahsan Mohammad Mujahid និង​លោក Salahuddin Quader Chowdhury​។ ​និយាយ​ទៅកាន់​អ្នករាយការណ៍​ព័ត៌មាន​នៅឯ​តុលាការ​កំពូល​ក្រោម​ការការពារ​សន្...
article_2474.txt
​លោក Ben Rhodes ទីប្រឹក្សា​សន្តិសុខ​ជាតិ​រង បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ​ថា ការផ្លាស់ប្តូរ​មេដឹកនាំ​អាមេរិក​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ២០១៦ មិន​ប៉ះពាល​ដល់​កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​អាស៊ីអាគ្នេយ៍ (YSEALI) ឡើយ​។ ហើយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹង​បន្ត​ក្រោយ​ចេញពី​តំណែង​នឹង​បន្តសកម្មភាព​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ...
​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​មេដឹកនាំ​អាស៊ីអាគ្នេយ៍​វ័យក្មេង (YSEALI) និង សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ ទីប្រឹក្សា​រង​សន្តិសុខ​ជាតិ សេត​វិមាន​លោក Ben Rodes បាន​បញ្ជាក់ថា កម្មវិធី​គំ​និ​ផ្តួចផ្តើម​ភាពជា​អ្នកដឹកនាំ​អាស៊ី​គ្នេ​យ៍​ដែល​បង្កើត​ដោយ​រដ្ឋបាល​លោក បា​រ៉ា...
article_2475.txt
លោក Kim Young-sam អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង បានទទួល​មរណភាព​ក្នុង​អាយុ​៨៧​ឆ្នាំ​នៅ​ថ្ងៃអាទិត្យ​នេះ​។ ប្រធាន​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល លោក Oh Byung-hee បាន​អះអាងថា លោក Kim ស្លាប់​ដោយសារ​ជំងឺខ្សោយបេះដូង និង​មេរោគ​ចូលក្នុង​ឈាម​។​
​លោក Kim បាន​ដឹកនាំ​ប្រទេស​កូរ៉េខាងត្បូង​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៨ ។ លោក​គឺជា​ប្រធានាធិបតី​ទី​៧​របស់​កូរ៉េខាងត្បូង និង​ជា​អ្នក​ដែល​បាន​ជំនួស​មេដឹកនាំ​របប​យោធា​ដំបូង​។ លោក​មាន​ស្នាដៃ​ជាច្រើន​លើ​ការ​កំណែទម្រង់​រដ្ឋ​ក្នុងនាម​ជា​មេដឹកនាំ​ស៊ីវិល​ទីមួយ​នៅ​កូរ៉េខាងត្បូង​។​ ​ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗ...
article_2476.txt
​ប្រមុខរដ្ឋ​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក​នៅតែ​មិន​ប្រើប្រាស់​ទ័ព​ថ្មើ​ជើង​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​ឬ​អ៊ីរ៉ាក់​ឡើយ​។ មេដឹកនាំ​រូបនេះ​សង្កត់ធ្ងន់ថា ប្រើប្រាស់​ទ័ព​ថ្មើ​ជើង​អាចជា​កំហុសឆ្គង​មួយ​និង​មិនមាន​ប្រសិទ្ធភាព​ឡើយ​។ អាមេរិក​បន្តការសហការ...
​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖ ​ម្សិលមិញ​នេះ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ជាថ្មី​ម្តងទៀត​ក្នុង​សុន្ទរកថា​វេទិកា​កិច្ចប្រជុំ​ប្រទេស​២០ ថា គ្មាន​ឡើយ​ទ័ព​ថ្មើ​ជើង​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ សេណា​រី​យ៉ូ​បញ្ជូន​ទ័ព​ថ្មើ​ជើង​ទៅ​ច្បាំង​នេះ មិនមែនជ...
article_2477.txt
​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​អំពើ​ភេរវកម្ម​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​ការបើក​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៧  និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ដទៃទៀត ដែល​ចូលរួម​ដោយ​មេដឹកនាំ​តំបន់​និង​ពិភពលោក​សំខាន់ៗ រួមទាំង​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​មនុស្ស​ចំនួន​៥​នាក់ មាន​ជនជាតិ​ម៉ាឡេស៊ី ៤​នាក់​និង​ឥណ្ឌូនេស៊ី​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​ម៉ាឡេស៊ី នៅ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​កិច្ចប្រជុំ​អាស៊ាន ដែល​ធ្វើឡើង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​។ ពួកគេ​ទាំង​៥​នាក់​ដែលមាន​អាយុ​ចាប់ពី​២២ ដល់​៤០​ឆ្នាំ ត្រូវ​សង្ស័យថា​មាន​ទំនាក់​ទំនងជា​ម...
article_2478.txt
​តួ​ក​គី​បាន​លុបចោល​ការដេញថ្លៃ​ប្រព័ន្ធ​មី​ស៊ី​ល​ដែលមាន​តម្លៃ​រហូតដល់​៣.៤​ពាន់​លាន​ដុល្លារ របស់​ក្រុមហ៊ុន​ចិន ពីព្រោះ​អាមេរិក​និង​អឺរ៉ុប​មានការ​ព្រួយបារម្ភ​ខ្លាំង​លើ​បញ្ហា​នេះ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ដែល​បាន​ដកស្រង់​សំដី​របស់​មន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​តួ​ក​គី ម្សិលមិញ​។
​រដ្ឋាភិបាល​តួ​ក​គី​បានសម្រេច​ចិត្ត​លុបចោល​ការដេញថ្លៃ​គម្រោង​ផ្គត់ផ្គង់​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​តម្លៃ​៣.៤​ពាន់​លាន​ដុល្លា​របស់​ក្រុមហ៊ុន​ចិន​។ ការផ្ដល់​សិទ្ធិ​ទៅ​ឲ្យ​ចិន​ផ្គត់ផ្គង់​លើ​ប្រព័ន្ធ​ការពារ​នេះ បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​សំណាក់​សមាជិក​បក្សសម្ព័ន្ធ​ណា​តូ​មាន​អាមេរិក​និង​អឺរ៉ុ...
article_2479.txt
​ទីប្រឹក្សា​សន្តិសុខ​រង​សេត​វិមាន​លោក Ben Rhodes តំណាង​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែលជា​អ្នក​ផ្តួចផ្តើម​បង្កើត​វេទិកា​ភាពជា​អ្នកដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​ជឿថា (YSEALI) យុវជន​កម្ពុជា​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទាញយក​ប្រយោជន៍ និង​រួមចំណែក​ក្នុង​ដំណើរ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។ ហើយ​សហរដ្ឋអាមេរិក​នឹង​...
​កាល​ដើម​សប្តាហ៍​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​កម្មវិធី​គំនិត​ផ្តួចផ្តើម​ភាពជា​មេដឹកនាំ​អាស៊ីអាគ្នេយ៍​វ័យក្មេង (YSEALI) និង សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ទីប្រឹក្សា​សន្តិសុខ​រង​សេត​វិមាន​លោក Ben Rodes បានលើកឡើង​ពី​ការចូលរួមចំណែក​រប​ស់កម្ម​វិធី​គំនិត​ផ្តួចផ្តើម​នេះ​ក្នុងការ​ជំរុញ​ឲ្យ​យុវជន​អាស៊ាន​ត្រៀមខ្លួន​សម្រាប...
article_248.txt
ក្នុងនាមជាប្រធានាធិបតីវៀតណាម លោក តូ ឡិម បានថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងញូវយ៉ក ដោយលោកបានចែករំលែកទស្សនៈរបស់វៀតណាម ក្នុងការលុបបំបាត់ការជិះជាន់ ការកេងប្រវ័ញ្ច និងកសាងពិភពលោកប្រកបដោយសន្តិភាព។
មិនត្រឹមតែកាន់តំណែងជាប្រធានាធិបតីប៉ុណ្ណោះទេ បច្ចុប្បន្នលោក តូ ឡិម ក៏ជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាច ដែលធ្វើការសម្រេចចិត្តខ្ពស់បំផុតនៅក្នុងប្រទេស។ ការដែលលោកកាន់តំណែងកំពូលពីរក្នុងពេលដំណាលគ្នា ព្រោះដើម្បីទៅអាម៉េរិកចូលរួមកិច្ចប្រជុំមហាសន្និបាតនៅអង្គការសហប្រជាជាតិ (UN) ហើយគ្រោងជួបប្រធានាធិបតីអាម៉េរិ...
article_2480.txt
​មនុស្ស​យ៉ាងតិច​១៦​នាក់​បាន​របួស​ក្នុងការ​បាញ់ប្រហារ​មួយ​រវាង​មនុស្ស​ពីរ​ក្រុម​នៅក្នុង​ឩ​ទ្យា​នទី​ក្រុង New Orleans នៃ​រដ្ឋ Louisiana របស់​សហរដ្ឋអាមេរិក​។ មិនមាន​សេចក្ដី​រាយ​ការ​ណ៏​នៃ​ចំនួន​មនុស្ស​ស្លាប់​នោះទេ ហើយ​មូលហេតុ​នៅ​ពីក្រោយ​ក៏​មិនទាន់​ដឹង​ដែរ​។​
​មានការ​បាញ់ប្រហារ​មួយ​បាន​កើតឡើង​នៅឯ​ឩ​ទ្យា​ន Bunny Friend Park ទៅលើ​មនុស្ស​មួយក្រុម​ដែល​កំពុងតែ​កំសាន្ត​នៅ​ទីនោះ​ដែរ​។ បើ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ មាន​មនុស្ស​ចំនួន​២​ក្រុម​បាន​បាញ់ប្រហារ​គ្នា ហើយក៏​បាន​ចាក​ចេញពី​ទីនោះ​នៅពេល​បន្ទាប់មក​។ ហើយ​ក្រោយ​ការបាញ់ប្រហារ ជនរងគ្រោះ​១០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ...
article_2481.txt
លោកខាងលិច​បាន​ឯកភាពគ្នា​បន្ត​បន្ថែម​ពេល​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ៦ខែ​ទៀត បន្ទាប់ពី​កិច្ចប្រជុំ​ប្រទេស ២០នៅ​តួ​ក​គី។ ចំណែក​បារាំង​ឯណោះ​វិញ កំពុង​ស្ទាក់ស្ទើរ​ថា​ត្រូវធ្វើ​បែប​ម៉េច​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី​អន់ចិត្ត ព្រោះ​ប្រទេស​នេះ​កំពុង​ស្វះ​ស្វែងរក​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​កម្ចាត់​ភេរវកម្ម។ ប៉ុន្តែ​អាឡឺម៉ង់​កំពុង​ព្យាយ...
ថ្វី​ត្បិត​ថា មានការ​អំពាវនាវ​ឲ្យ​មានការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ម៉ូស្គូ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ក៏ពិតមែន លោកខាងលិច​នៅតែ​បង្ហាញ​ជំហរ​រ៉ឹង​ត្អឹង​ដាក់​រុស្ស៊ី​ដដែល​ដោយ​បន្ត​បន្ថែម​ពេល​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ ប្រទេស​ទាំងនោះ​ឯកភាពគ្នា​បន្ថែម​ពេល ៦ខែ​ទៀត បន្ទាប់ពី​ទណ្ឌកម្ម​ចាស់​ផុតកំណត់​នៅ​ដើមខែ​មករា​ឆ្ន...
article_2482.txt
Abdelhamid Abaaoud ជនជាតិ​បែលហ្ស៊ិក អាយុ​២៨​ឆ្នាំ មាន​ឪពុកម្តាយ​ដើមកំណើត​ម៉ា​រ៉ុ​ក​។ ឪពុក​របស់ Abaaoud បានធ្វើ​ដំណើរ​ទៅកាន់​បែ​ល​ហ្សិ​កនៅ​ឆ្នាំ​១៩៧៥ និង​បាន​ស្នាក់នៅ​សង្កាត់ Molenbeek ដែលជា​តំបន់​សំបូរ​ជន​មូស្លីម​រស់នៅ​របស់​ទីក្រុង​ប្រ៊ុ​ច​សែ​ល​។ នៅពេលនោះ ជន​មូស្លីម​មិនត្រូវ​បាន​គេ​យកចិត្តទុកដាក់​អ្វី​នោះទេ ហើយ​ថែមទាំង...
​យ៉ាងណាមិញ វាសនា​របស់ Abaaoud បាន​ប្រែប្រួល​បន្តិច​ម្ដងៗ​។ Abaaoud ត្រូវបាន​សាលា​បណ្ដេញចេញ ដោយសារតែ​ពិន្ទុ​ទាប​និង​មាន​អាកប្បកិរិយា​មិនល្អ​។ រូបគេ​បាន​ចូលរួម​ក្នុង​អំពើ​ឩ​ក្រិ​ដ្ឋ​ក្នុងសង្គម ហើយ​ក៏បាន​ស្គាល់ Ibrahim Abdeslam និង Salah ដែល​ពីរ​ប្អូន​នាក់​នេះ​បាន​ចូលរួម​ក្នុង​អំពើ​ភេរវកម្ម​នៅ​ប៉ា​រី​កាលពី​ថ្ងៃ​សុក្រ តែ S...
article_2483.txt
លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាសថា លោកមានផែនការ​អញ្ជើញ​បណ្តា​មេដឹកនាំអាស៊ានទាំង១០ ទៅចូលរួមកិច្ចប្រជុំមួយដែលធ្វើឡើងនៅសហរដ្ឋអាមេរិកឆ្នាំក្រោយ ដើម្បីរឹតបន្តឹងចំណងមិត្តភាព​និងកិច្ចសហប្រ​តិបត្តិការ​រវាង​អាមេរិកនិង​ប្លុកអាស៊ានឲ្យ​កាន់តែរឹងមាំ។ហើយលោកថា ទំនាក់ទំនង​ល្អនេះជួយដល់សន្តិសុខអាមេរិកថែមទៀត។ លោកថា ​បញ្...
ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ច្រើន​បន្តបន្ទាប់គ្នា លោក បារ៉ាក់ អូបាម៉ា បានថ្លែងក្នុង​សន្និសីទសារព័ត៌មានក្នុងទីក្រុងកូឡាឡាំពួ ថា លោក​បានអញ្ជើញរាល់មេដឹកនាំបណ្តាប្រទេសអាស៊ាន​ទាំង១០ ទៅកាន់សហរដ្ឋអាមេរិក​ឆ្នាំក្រោយនេះ ដើម្បីជំរុញ​ការរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង​តំបន់អាស៊ាននិងអាមេរិកផ្ទាល់។ លោក​ថា ទំនាក់ទំនង​ប...
article_2484.txt
​មន្ត្រី​ផ្នែក​ចារកម្ម​របស់​រុស្សី​បាន​ចេញមុខ​អះអាងថា មូលហេតុ​នៅ​ពីក្រោយ​ការធ្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​កាលពី​ខែ​មុន​នៅ​តំបន់​ស៊ី​ណៃ​ប្រទេស​អេ​ហ្ស៊ី​ប​គឺ​បណ្ដាលមកពី​គ្រាប់បែក​ឆ្នៃ​ពី​ម្សៅ TNT ដែល​ត្រូវបាន​បង្កប់​នៅលើ​នោះ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន រ៉​យ​ទ័​រ នៅថ្ងៃនេះ​។​
​មន្ត្រី​សន្តិសុខ​របស់​រុស្សី FSB នៅ​ថ្ងៃ​អង្គារ​នេះ បាន​និយាយថា គ្រាប់បែក​ឆ្នៃ​ពី​ម្សៅ​TNT បាន​ផ្ទុះ​កំទេច​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​រុស្ស៊ី មុននឹង​វា​ធ្លាក់​ក្នុង​តំបន់​ស៊ី​ណៃ​ក្នុងប្រទេស​អេ​ហ្ស៊ី​ប​។ មន្ត្រី​ដដែល​បន្តថា សំណល់​គ្រាប់បែក​ត្រូវបាន​រកឃើញ​នៅ​ទីតាំង​កើតហេតុ ដែល​នៅ​លាយឡំ​ជាមួយ​កម្ទេចកម្ទី​របស់​យន្តហោះ​។ ​...
article_2485.txt
​តែ​៥​ថ្ងៃ​សោះ ក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស កងទ័ព​និង​ប៉ូលិស​បារាំង​បាន​បង្ក្រាប​ក្រុម​ភេរវជន និង​សម្លាប់​បាន​មេខ្លោង​ភេរវកម្ម បន្ថែម​សម្ពាធ​លើ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ផ្អែក​តាម​ការពិនិត្យ​ក្រយៅដៃ អាជ្ញាធរ​បារាំង​បាន​គូសបញ្ជាក់ថា ភេរវជន​ស្លាប់​ក្នុងការ​បង្ក្រាប​របស់​ក​ង​ទ័ព​និង​ប...
អ្នកនាង ព្រំ សឿនសូលីណា លម្អិតព័ត៌មាននេះ ​គ្រាន់តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ប៉ូលិស​និង​ទាហាន​បារាំង​បានសម្រេច​ជោគជ័យ​បង្ក្រាប​ក្រុម​ភេរវជន​ដែល​បាន​វាយប្រហារ​ក្រុងប៉ារីស កាលពី​ថ្ងៃ​សុក្រ​១៣​វិច្ឆិកា​។ ថ្ងៃ​សុក្រ​មុន ក្រុម​ភេរវជន​បាន​វាយប្រហារ​ទីតាំង​៥​កន្លែង នៅ​ក្រុងប៉ារីស និង​ពហុកីឡាដ្ឋាន សម្លាប់​មនុស្ស​១២៩​នាក់​។ ជា​ភេរវកម្ម​ធំ...
article_2486.txt
ខ្មាន់កាំភ្លើង​ពីរនាក់​បាន​វាយប្រហារ​លើសណ្ឋាគារ​ប្រណិត​មួយនៅ​កណ្តាលរដ្ឋធានី​បាម៉ា​កូ ប្រទេសម៉ាលី​នៅថ្ងៃសុក្រនេះ ហើយចាប់មនុស្ស១៤០នាក់ជាចំណាប់ខ្មាំង និង​បុគ្គលិក​សណ្ឋាគារ​ ៣០នាក់ផង។ ខ្មាន់កាំភ្លើង​ត្រូវបានគេ​ស្គាល់ថាក្រុមជីហាតអាហ្វ្រិក​។ នេះបើយោងតាម​សារព័ត៌មានរដ្ឋ​រុស្ស៊ី RT។
នៅថ្ងៃសុក្រនេះ ក្រុមខ្មាន់កាំភ្លើង​ពីរនាក់​បាន​វាយប្រហារលើ​សណ្ឋាគារ​មួយនៅរដ្ឋធានី​បាម៉ាកូ ប្រទេសម៉ាលី ដែលស្ថិតនៅតំបន់អាហ្វ្រិកខាងលិច។​​ ក្រុមនេះ​បាន​ចាប់មនុស្ស​ចំនួន ១៤០នាក់​ ហើយនិង​បុគ្គលិកសណ្ឋាគារចំនួន ៣០នាក់ផ្សេងទៀតផង។ ឥឡូវនេះការចាប់មនុស្សជាចំណាប់ខ្មាំងរាប់រយនាក់កំពុង​បន្តទៅមុខ​ ហើយអាជ្ញាធរនិង​កងកម្លាំង​ប្រដាប់អាវុធ...
article_2487.txt
​ម្សិលមិញ​នេះ​យន្តហោះ​ចម្បាំង​បារាំង​ជាច្រើន​គ្រឿង​ដែល​ចត​លើ​នាវា​ហ្សា​ល​ដឺ​ហ្កោ​ល​បានចេញ​បំពេញបេសកកម្ម​កម្ចាត់​ភេរវជន ជា​លើកដំបូង​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ស្រប​ពេលដែល​ប្រធានាធិបតី​បារាំង​ជួប​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ។ នាវា​ដឹក ខាងលើនេះ ត្រូវបាន​ប​ញ្ចូ​ន​ចេញមក​កាន់​តំបន់​ភាគ​ខាងកើត​ម៉េ​ឌី​ទែ​រ៉ា​ណេ​កាលពី​ថ្ងៃ​...
​គ្រាន់តែ​នាវា​ដឹក​យន្តហោះ​របស់​បារាំ​ដ៏​ល្បី ហ្សា​ល​ដឺ​ហ្កោ​ល​ទៅដល់​ភាគ​ខាងកើត​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ ភ្លាម យន្តហោះ​ចម្បាំង​បារាំង​ចាប់ផ្តើម​យុទ្ធនាការ​បោសសម្អាត​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ភ្លាម​។ នាវា​ដឹក​យន្តហោះ​នេះ​បានចេញ​ដំណើរ​ទៅកាន់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​កាលពី​ថ្ងៃ​សៅរ៍ ហើយ​វត្តមាន​នាវា​និង​យន្តហោះ​ចម្បាំង​ជាច្រ...
article_2488.txt
​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី បាន​អះអាងថា​មូលហេតុ​ដែល​ក្រុម​ឧទ្ទាម​ជ្រុលនិយម បាន​យក​តំបន់​អាស៊ីអាគ្នេយ៍​ជា​កន្លែង​ដើម្បី​ជ្រើសរើស​សមាជិក​របស់​ពួកគេ ដ្បិត​ប្រជាជន​នៅ​នេះ មាន​ទេពកោសល្យ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។
​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ាឡេស៊ី Nur Jazlan Mohamed បាន​បញ្ជាក់ថា តំបន់​អាស៊ីអាគ្នេយ៍​បាន​ក្លាយជា​ទិសដៅ​ដ៏​សំខាន់​សម្រាប់​ក្រុម​ឧទ្ទាម​ជ្រុលនិយម​ដែល​រួមបញ្ចូល​ទាំង ក្រុម​រដ្ឋ​ឥស្លាម​ផងដែរ​។ ហើយ​នោះ ក៏​ព្រោះតែ​ប្រជាជន​នៅក្នុង​តំបន់​នេះ មាន​ភាព​វ័យឆ្លាត និង មាន ទេពកោសល្យ​។​ ​ថ្លែងប្រាប់​សារព័ត...
article_2489.txt
​ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​ដែល​មកពី​កោះ​Sarawak ត្រូវបាន​ក្រុម​ឧទ្ទាម Abu Sayyaf សម្លាប់​ដោយ​កាត់​កនៅ ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​។ នេះ គឺជា​ការសម្លាប់​លើកដំបូង​ហើយ​មកលើ​ពលរដ្ឋ​ម៉ាឡេស៊ី ដោយ​ក្រុម​ឧទ្ទាម Abu Sayyaf ដែលមាន​មូលដ្ឋាន​នៅ​ហ្វីលីពីន​។​
​លោក Bernard Then ជា​ពលរដ្ឋ​ម៉ាឡេស៊ី​ម្នាក់​ដែល​ត្រូវបាន​ក្រុម​ឧទ្ទាម Abu Sayyaf បាន​ចាប់​ធ្វើជា ចំណាប់ខ្មាំង​តាំងពី​ខែឧសភា​កន្លងទៅ ត្រូវបាន​សម្លាប់​ដោយ​កាត់​កដោយ​ក្រោម​ឧទ្ទាម​កាលពី​ថ្ងៃ ម្សិលមិញ​នេះហើយ​។ នេះ​បើ​យោង តាម​សារព័ត៌មាន​ម៉ាឡេស៊ី​The Star Online​។​ ​កាលពី​ខែឧសភា ពលរដ្ឋ​ម៉ាឡេស៊ី​ពីរ​នាក់​ដែល​រួមបញ្ចូល​ទាំង​លោក...
article_249.txt
ក្រុមហ៊ុន Boeing បានប្រកាសនឹងកាត់បន្ថយបុគ្គលិកប្រហែល ១០ភាគរយ ដែលស្មើនឹងបុគ្គលិកប្រហែល ១៧០០០នាក់នៅទូទាំងប្រទេស ស្របពេលមានកូដកម្មអូសបន្លាយជាងមួយខែ។
នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានផ្ញើទៅកាន់បុគ្គលិកកាលពីថ្ងៃទី១១ ខែតុលា នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Kelly Ortberg បានប្រកាសថា ការកាត់បន្ថយបុគ្គលិកជាទ្រង់ទ្រាយធំ ជាការចាំបាច់រក្សាស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន។ ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​ Boeing នៅ​ឆ្នេរ​ខាង​លិច​បាន​អូស​បន្លាយ​ពេល​មួយ​ខែ ដែល​ធ្វើ​ឲ្យ​ក...
article_2490.txt
​អវត្តមាន​នៃ​ជំនួប​រវាង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ជាមួយនឹង​មេបក្ស​ប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទើបតែ​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា កន្លងទៅ ធ្វើ​ឲ្យ​មានការ​រិះគន់​ច្រើន ថា​លោក ថេ​ន សេន មិន​មានបំណង​ផ្ទេរតំណែង​។ យ៉ាងណា​ក៏ ដោយ​ចម្ងល់​នេះ ត្រូវបាន​អ្នកនាំពាក្យ...
​កាលពី​ចុងក្រោយ​សប្តាហ៍​កន្លងទៅ លោក Ye Htut អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បានចេញ​មុខ ការពារ​ចំពោះ​មតិ​រិះគន់​មួយចំនួន​នៃ​អវត្តមាន​នៃ​ការពិភាក្សា​រវាង​លោក​ថេ​ន សេន និង លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ប្រធានាធិបតី ថេ​ន សេន នឹង​កំណត់​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​មួយ​សម្រាប់​លទ្ធិ...
article_2491.txt
​លោក​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​តិ បាន​គី​មូ​ន អះអាងថា លោក ទ​ទូល​បាន​សញ្ញា​វិជ្ជមាន​ច្រើន​ពី​ក្រុង​ព្យុងយ៉ាង​ជុំវិញ​គម្រោង ទស្សនកិច្ច​របស់លោក​នៅ​កូរ៉េខាងជើង​នៅពេល​ខាងមុខនេះ​។ បើសិនជា​លោក​អាច​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​បាន បញ្ហា​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​និង​បញ្ហា​នុយក្លេអ៊ែរ​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​នៃ​កិច្...
លោក សឿន វណ្ណដេត លម្អិតព័ត៌មាននេះ ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​អះអាង​ជាថ្មី​ថា លោក បានទទួល​សញ្ញា​វិជ្ជមាន​ច្រើន​ជុំវិញ​ការពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ពី​គម្រោង​ទស្សនកិច្ច​របស់លោក​នៅ​ទីនោះ​។ ការអះអាង​បែបនេះ​ធ្វើឡើង​ក្រោយពេល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​រូបនេះ​បន្ត​ជជែក​ជាមួយ​រដ...
article_2492.txt
ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សាទរ​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋ​ភាគី​ទាំង ១១ប្រទេស​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ក្នុងការ​ចរចា​លើ​បញ្ហា​ពាណិជ្ជកម្ម ទោះបីជា កិច្ចព្រមព្រៀង​នេះ​មិនទាន់មាន​អនុភាព​ដើម្បី​អនុវត្ត​ក៏ដោយ។  ការអះអាង​បែបនេះ ធ្វើឡើង​ក្នុង​វត្តមាន របស់លោក​អូ​បា​ម៉ា ក្នុង...
យោងតាម​សុន្ទរកថារ​ប​ស់លោក អូ​បា​ម៉ា ក្នុងជំនួប​ក្រៅ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​ក្នុង​ក្រុង​ម៉ានីល រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​សាទរ​ចំពោះ​ការ​ឆ្ពោះទៅមុខ​នៃ​កិច្ចព្រមព្រៀង ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែល​ទើបតែ​ទទួលបាន​ការចុះហត្ថលេខា​ពី​រដ្ឋ​ទាំង១២កាលពីពេលថ្មី។ តែ លោក ក៏បាន​សម្តែង​ព...
article_2493.txt
​វត្តមាន​របស់លោក​ប្រធានាធិបតី ស៊ី ជីន​ពីង ទៅកាន់​ទីក្រុង​ហាណ​យ​កាលពីដើម​ខែវិច្ឆិកា​កន្ល​ង​ទៅ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ជំហ​របស់​វៀតណាម​ដែលជា​រដ្ឋ​កុ​ម្មុយ​នី​ស​ដូច​ចិន​ផងដែរ​នោះ ថា​អាច​នឹង​ងាក ទៅរក​គ្នា​ខ្លាំង​។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung  ចេញ​ការពារ​ពី​គោលនយោបាយ​ការបរ...
​កាលពី​ថ្ងៃ​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Tan Dung បាន​ថ្លែងការណ៍​នៅ​សភា វៀតណាម​ដោយ​លោក បាន​អះអាងថា​ហាណ​យ នឹង​រឹតបណ្តឹង​ចំណងមិត្តភាព និង សហប្រតិបត្តិការ ជាមួយនឹង​ចិន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ក៏ប៉ុន្តែ​ប្រទេស​អាស៊ីអាគ្នេយ៍ នឹង​ការពារ​អធិបតេយ្យ​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើ​យោងតាម​សារព័ត៌មាន ...
article_2494.txt
​ថ្វី​ដ្បិត​ការរាប់​សន្លឹកឆ្នោត​មី​យ៉ាន់​ម៉ា​នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ លទ្ធផល​បានបង្ហាញ​យ៉ាងច្បាស់​ហើយ​ថា បក្សប្រឆាំង​លោកស្រី​អង់​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ​ទាំង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ទៀតផង ។ ប្រធានបទ​បន្ទាប់​ដែល​គេ​កំពុងតែ​ដាក់​ភ្នែក​មើល​យ៉ាង​យកចិត្តទុកដាក់​នោះ គឺ​ការផ្ទេរអំណាច​របស់រ​ដ្ឋា​ភិ​បាល​ពាក់កណ្តាល​យោធា​...
​កាលពី​ថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​មី​យ៉ាន់​ម៉ា​លោក ថេ​ន សេន បាន​សន្យាថា​លោក នឹង​ជជែក​ពី​ការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី និង ការផ្សះផ្សារ​ជាតិ​ជាមួយនឹង​មេដឹកនាំ​បក្សប្រឆាំង លោកស្រី អ៊ុង​សាន ស៊ូ​ជី​នៅពេល​ឆាប់ៗ​ខាងមុខ​។ សេចក្តីប្រកាស​នេះ បានបង្ហាញ​ពី​គោលជំហ​យ៉ាងច្បាស់​របស់ លោក​ថេ​ន សេន ដ្បិត​កន្លងមក​មានតែ​អ្ន...
article_2495.txt
​បន្ទាប់ពី​ទស្សនកិច្ច​កំពង់ផែ​ហ្វីលីពីន លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​ផ្តល់​នាវា​យោធា​ពីរ​គ្រឿង​ជូន​ដល់​ទ័ពជើងទឹក​ហ្វីលីពីន​ផងដែរ​ដើម្បី​ជួយ​ឲ្យ​ហ្វីលីពីន​បង្កើន​សមត្ថភាព​ការពារ​សន្តិសុខ​ជាតិ​។ ការផ្តល់​នាវា​ពីរ​គ្រឿង​នេះ​ជា​សារ​របស់​ក្រុង​វ៉ាស៊ីនតោន​ប្រាប់​ទៅ​មហា​យក្ស​ចិន​ថា អាមេរិក​នឹង​បន្ត​ការពារ​ហ្វីលីពីន​ក្នុងនាម...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ក្នុង​ដំណើ​ទស្សនកិច្ច​កំពង់ផែ​ហ្វីលីពីន និង​ពិនិត្យមើល​នាវាចម្បាំង BRP Gregorio del Pilar លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​បញ្ជាក់​ជាថ្មី​ពី​គោលនយោបាយ​អាមេរិក​ក្នុងការ​ការពារ​សម្ព័ន្ធ​មិត្ត​ហ្វីលីពីន និង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ហ្វីលីពីន​ដើម្បី​រក្សា​សន្តិសុខ​តំបន់ និង​ក...
article_2496.txt
លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ថ្លែងថា​រដ្ឋាភិបាល​អាមេរិក​គួរ​ឈប់​ផ្តោតលើ​គម្រោង​ទម្លាក់​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ហើយ​គួរ​ត្រលប់មក​ផ្តោតលើ​ការ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។ ឯ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នៅតែ​អះអាងថា ដើម្បី​ឈ្នះ​ភេរវជន​ទាល់តែ​មាន​ដំណោះស្រាយ​នយោបាយ​ស៊ី​រី តែ​ដើម្បី​មាន​ដំណោះស្រាយ​ន...
បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានលើកឡើង​ក្នុង​យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​មុន​បោះឆ្នោត​ប្រធានាធិបតី​ថា រដ្ឋាភិបាល​អាមេរិក​គួរ​ឈប់​គិតគូ​បន្ត​គម្រោង​ផ្តួលរំលំ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ហើយ​ត្រលប់មក​ផ្តោតលើ​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​វិញ។ លោកស្រី​អតីត​ប្រមុខ​ការទូត​អាមេរិក​...
article_2497.txt
​តាំងពី​ម៉ោង​៤​កន្លះ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប៉ូលិស​និង​ទាហាន​បារាំង​បាន​បើក​ការវាយលុក​នៅ​Saint Denis ភាគ​ខាងជើង​រដ្ឋធានី​ប៉ារីស​។ ការវាយលុក​បាន​បើក​ធ្វើ​នៅផ្ទះ​ល្វែង​មួយ ដែល​ភេរវជន​បែលហ្ស៊ិក Abdelhamid Abaaoud ជា​ជនសង្ស័យ​ក្នុង​ភេរវកម្ម​ប៉ារីស កំពុង​លាក់ខ្លួន​។  ជនសង្ស័យ​២​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន ស្ត្រី​ភេរវជន​ម្នាក់​...
​ប៉ូលិស​បាន​បាញ់​បណ្តេញ​ជនសង្ស័យ​៣​នាក់​ចេញពី​ផ្ទះល្វែង និង​បាន​ចាប់ខ្លួន​ជន​ទាំង​៣​នេះ​។ ស្ត្រី​និង​បុរស​២​នាក់​ដែល​ស្ថិត​នៅក្បែរ​ផ្ទះល្វែង​ជនសង្ស័យ​ទាំងនេះ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដែរ​។​ការវាយលុក​ព្រឹក​នេះ ធ្វើអោយមាន​ប៉ូលិស​៥​នាក់​រងរបួស​ផងដែរ​។ អាជ្ញាធរ​បាន​សុំអោយ​ប្រជាជន​ស្ថិត​ក្នុងផ្ទះ ដើម្បី​សុវត្ថិភាព​សន្តិសុខ​...
article_2498.txt
​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​លោក លោក បា​រ៉ា​ក់ អូ​បា​ម៉ា លើ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​ភេរវជន​នៅ​ថ្ងៃ​អង្គារ​នេះ​។ ប្រជាជន​បារាំង អាមេរិក និង​សហគមន៍​អន្តរជាតិ​កំពុង​រង់ចាំ​មើល​យុទ្ធសាស្ត្រ​កម្ចាត់​ភេរវជន​ដែលជា​លទ្ធផល​នៃ កិច្ចពិភាក្សា​រវាង​មេ​ដ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ដូច​ការរំពឹងទុក ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា នៅ​ថ្ងៃ​អង្គារ​នេះ​ដើម្បី​ស្វែងរក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ភេរវកម្ម​។ វត្តមាន​របស់​ប្រធានាធិបតី​បារាំង​នៅ​អាមេរិក​ដើម្បី​ស្វែងរក​ការសហការ​ពី​រដ្ឋាភិ...
article_2499.txt
​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron បានបង្ហាញ​ពី​ចេតនា​ចូលរួម​ជាមួយ​បារាំង និង​បណ្ដា​ប្រទេស​ដទៃទៀត​ក្នុងការ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​។ តែ លោក​បាន​ទុក​ការសម្រេចចិត្ត​នេះ​ឲ្យ​សភា​ជា​អ្នកចាត់ការ​។ លោក David Cameron ថ្លែង ដូចនេះ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Francois Hollande ...
​នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ម្សិលមិញ​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក ដេវីត ខេ​មេ​រ៉ូ​ន (David Cameron) បានលើកឡើង​ពី​គោលបំណង​របស់លោក ដែល​ចង់​ជួយ​បារាំង​ក្នុងការ​កម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​។ លោក ខេ​មេ​រ៉ូ​ន​និយាយថា ៖«​ខ្ញុំ​គាំទ្រ​ចំពោះ​អ្វីដែល​លោក ហូ​ឡង់ កំពុង​ធ...
article_250.txt
វៀតណាម និងបារាំង បានដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ មេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខាលើវិស័យសំខាន់មួយចំនួនដូចជា ការងារជាតិ អប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម។
ប្រធានាធិបតីវៀតណាមលោក តូ ឡិម បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ នៅថ្ងៃទី៧ ខែតុលា នៅវិមាន Elysee ទីក្រុងប៉ារីស។ មេដឹកនាំទាំងពីរ បានប្រកាសថា ពួកគេធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងប្រទេសទាំងពីរទៅភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ បារាំងបានក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុប (EU) ដែលមានទំនាក់...
article_2500.txt
​គណបក្សប្រឆាំង​របស់​អា​ហ្ស​ង់​ទីន​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ជុំ​ទី​២ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​នេះ​គឺ លោក Mauricio Macri ដែល​ទទួល​សំឡេង​នាំមុខគេ នឹង​ឡើងកាន់​អំណាច​ជំនួស​ប្រធានាធិបតី​ចប់​អាណត្តិ​លោកស្រី Christina Kirchner ។ នេះ​បើ​យោងតាម Al Jazeera ។
​បេក្ខជន​អភិរក្ស​មកពី​គណបក្សប្រឆាំង​លោក Mauricio Macri បានឈ្នះ​លើ​បេក្ខជន​មកពី​គណបក្សកាន់អំណាច លោក Daniel Scioli ក្នុង​ជុំ​ទី​២ នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ ជ័យជម្នះ​នេះ​បាន​នាំមក​ដល់ទី​បញ្ចប់​នៃ​ការដឹកនាំ​ប្រទេស​រយៈពេល​១២​ឆ្នាំ​របស់​ក្រុម​ឆ្វេងនិយម​ក្រោម​អាណត្តិ​ប្រធានាធិបតី​ចាស់​លោកស្រី Christina Kirch...
article_2501.txt
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ចំៗ​ថា ជា​បក្ស​ដែល​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។ លោក​រិះគន់​បែបនេះ ដោយសារ​លោកអះអាងថា គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​អំពើ​សហាវ​យង់​ឃ្នង់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​។
​នៅ​ប៉ុន្មាន​នាទី​មុននេះ លោក សម រង្ស៊ី បាន​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​។ លោក​និយាយ​ដូច្នេះ​ដោយ​សំអាង​ទៅលើ​ព្រឹត្តិការណ៍​ចាប់ខ្លួន លោក ហុង សុខ​ហូរ ដាក់ពន្ធនាគារ អំពើហិង្សា​លើ​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង​ពីររូប ការដក​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា និង​ការដករូប​លោក​ចេ...
article_2502.txt
សារព័ត៌មានបារាំង Le Monde បាន​ផ្សាយឲ្យដឹងថា ចំនួន​អ្នកស្លាប់បានកើនដល់​១៤០នាក់ហើយ​នៅក្នុង​ការវាយប្រហារភេរវកម្ម​នៅប៉ារីស។
អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_2503.txt
​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​អះអាង​ខ្លួន​ថា​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​ពីរ​គ្រឿងក្នុង​ការហោះហើរ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សុវត្ថិភាព​។ នេះ គឺជា​ប្រតិបត្តិការ​ទី​២​ហើយ ដែល​អាមេរិក បាន​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ទោះបីជា​ចិន បាន​ព្រមាន​ថា នឹងមាន​សង្គ្រាម​នឹង​គ្នា​ក៏ដ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​មន្ទីរ​បញ្ច​កោណ​អាមេរិក បាន​បញ្ជាក់ថា យន្តហោះ​ទម្លាក់​គ្រាប់​ប្រភេទ B52​ពីរ​គ្រឿង​របស់​អាមេរិក បាន​ហោះហើរ​ដោយ​សុវត្ថិភាព​នៅក្បែរ​កោះ​សិប្បនិម្មិត​របស់​ចិន​ដែល​សាងសង់​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃទី​០៨-០៩ ខែវិច្ឆិកា​កន្លងទៅ​។ ប្រតិបត្តិការ​នេះ ក៏ត្រូវ​បាន​ភ្ជាប់...
article_2504.txt
មេបក្ស​ប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ផ្ញើលិខិត​ទៅកាន់​លោក​ប្រ​ធា​នា​ធិបតី​ថេ​ន សេន ប្រធានសភា លោក ស្វេ ម៉ាន់ និង លោក ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ដើម្បី​ពិភាក្សា​លើ​បញ្ហា​ផ្សះផ្សារ​ជាតិ​។ លិខិត​នេះ​ធ្វើឡើង​ក្រោយពេល ដែល​សហភាព​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា បានប្រកា...
ក្នុង​លិខិត​ជា​ភាសា​មី​យ៉ាន់​ម៉ា និង ត្រូវបាន​គេ​បកប្រែ​បាន​និយាយថា​៖ «​ការអនុវត្ត​សិទ្ធិ​របស់​ប្រជា​ពល រដ្ឋ ដែល​បានបង្ហាញ​តាមរយៈ​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃទី​៨ វិច្ឆិកា​ដោយ​សន្តិភាព និង តម្លាភាព គឺពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​មុខ​មា​ត់ជាតិ និង សុភមង្គល​របស់​ប្រជាពលរដ្ឋ​។ ជុំវិញ​បញ្ហា​នេះ ខ្ញុំ (​លោកស្រី ស៊ូ​ជី ) ស...
article_2505.txt
​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ  ៩​ខែកញ្ញា​ឆ្នាំ ២០០១ ពិភពលោក​ចាប់ផ្តើម​ស្ថិតក្រោម​ការគំរាមកំហែង​កាន់តែខ្លាំង​ពី​ក្រុម​ភេរវជន​។ ករណី​វាយប្រហារ​កណ្តាល​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង​ម្សិលមិញ​នេះ​បានក្លាយ​ជាស​ញ្ញា​ប្រកាសអាសន្ន​ថ្មី​។ តែ​បញ្ហា​សន្តិសុខ​នេះ​ជា​មេរៀន​និង​បទពិសោធន៍​សំខាន់បំផុត​សម្រាប់​សហភាព​អឺរ៉ុប​ទាំងមូល និង​អាស៊ា...
​ទោះ​ប្រទេស​ទាំង​២៨​ស្ថិតក្នុង​សហភាព​នយោបាយ​មួយ​មែន តែការសហការ​ផ្នែក​សន្តិសុខ ការចែករម្លែក​របាយ​ការណ៍​ចារកម្ម ស្ថិតក្នុង​ស្ថានភាព​មួយ​ទន់ខ្សោយ​នៅឡើយ​។ រដ្ឋ​អឺរ៉ុប​នីមួយៗ​ដឹង​ច្បាស់​ខ្លួនឯង​ហើយ​ថា ខ្លួន​ស្ថិតក្រោម​ការគំរាមកំហែង​របស់​ក្រុម​ភេរវជន​ខ្លាំង​ដែរ​។ ​ដូចដែល​ឃើញស្រាប់ បា​រាំង​រង​ការ​វាយ​ជា​បន្តបន្ទាប់​ជាប់ៗ​គ្នា...
article_2506.txt
​ក្រុម​អ្នកសង្កេតការណ៍​មកពី​អឺរ៉ុប​ដែល​បាន​ឃ្លាំមើល​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា បាន​សរសើរ​ពី​ដំណើរការ​រាប់​សន្លឹកឆ្នោត ថា​មាន​ភាពល្អប្រសើរ​និង​តម្លាភាព​។  ប៉ុន្តែ​ក្រុម​អ្នកសង្កេតការ​ណ៍ដដែល ក៏បាន​លើកឡើង​ពី​ចំណុច​មួយចំនួន​ដែល​ត្រូវ​កែលំអ​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ​ ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន នៅ​ថ្ងៃ​អង្គារ​នេះ លោក Alexander Graf Lambsdorff ប្រធាន​ប្រតិភូ​អ្នកសង្កេតការណ៍ បាន​សរសើរ​ពី​ការរៀបចំ​ដំណើរការ​បោះឆ្នោត​របស់​មី​យ៉ាន់​ម៉ា​។ លោក​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត ដែល​អាច​បញ្ចប់​ក្នុង​រយៈពេល​ច្រើន​ខែ​ខាងមុខ គឺមាន​តម...
article_2507.txt
«​បើសិនជា​ប្រជាជន​នៅតែ​ភ័យខ្លាច មិន​ហ៊ាន​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត​ពេលនេះ ពួកគេ​នឹង​បន្ត​ស្ថិតក្នុង​ភាពភ័យខ្លាច​ជា​រៀងរហូត​។ លោកស្រី​ថា​៖ «​តើ​មាន​អ្វីដែល​ពួក គេ​ភ័យខ្លាច​? ដើម្បី​ឃើញ​ការផ្លាស់ប្តូរ​មួយ​ពិតប្រាកដ ប្រជាជន​នៅលើ​កោះ​មិនគួរ​ភ័យ ខ្លាច​ទេ​។ ហើយ​បើ​ភ័យខ្លាច​ពេលនេះ ពួកគេ​នឹង​បន្ត​រស់នៅ​ជាមួយ​ភាពភ័យខ្លាច​ក...
«​ជោគជ័យ ឬ​បរាជ័យ វា​មិន​សំខាន់​ទេ​។ អ្វីដែល​សំខាន់ គឺ​ឈ្នះ និង​ចាញ់​យ៉ាងដូចម្តេច​? អ្នកចាញ់​ត្រូវ​ទទួលចាញ់​ដោយ​ភាពក្លាហាន​។ អ្នកឈ្នះ​ត្រូវ​ឈ្នះ​ដោយ​ថ្លៃថ្នូរ​, ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។ នេះ​គឺជា​ប្រជាធិបតេយ្យ​ពិតប្រាកដ​»​។ Victory or failure, that is not important. What is important is how we win or lose. Those who los...
article_2508.txt
​សហរដ្ឋអាមេរិក បាន​ទទូច​ឱ្យមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​បាន​រារាំង​ការឡើង​ធ្វើជា​ប្រធានាធិបតី​របស់​ប្រធាន​គណបក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ។ អាមេរិក​បានលើកឡើង​ថា នេះ​ជា​រឿង​ចាំបាច់​សម្រាប់​ដំណើរការ​ទៅមុខ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្មេងខ្ចី​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​កាលពី​ថ្ងៃអ...
​កាលពី​ម្សិលមិញ លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទូរ​សព្ទ​ទៅកាន់​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​អបអរសាទរ​ជ័យជម្នះ​លោកស្រី​ក្នុងការ​បោះឆ្នោត​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​កន្លងទៅ​។ បន្ទាប់មកទៀត សេត​វិមាន ក៏បាន​លើកឡើង​ពី​ជំហាន​ចាំបាច់​ផ្សេងទៀត​សម្រាប់​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា ជាពិសេស​បញ្ហា​ទាក់ទង​នឹង​ការធ្វើ​វិ...
article_2509.txt
គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ (NLD) របស់​លោក​ស្រី អ៊ុងសាន ស៊ូជី  បានឈ្នះ​សំឡេង​លើសលុប​ក្នុងការ​បង្កើត​រដ្ឋាភិបាល​ថ្មីហើយ។ នេះ​បើតាម​ BBC ដែល​ដក​ស្រង់​សម្តី​មន្ត្រី​ជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​មីយ៉ាន់ម៉ា។ វា​ជាលទ្ធផល​ដែលកំណត់ថា រដ្ឋាភិបាលយោធា​នឹងមិនមាន​ទៀត​ឡើយនៅមីយ៉ាន់ម៉ា។
មកទល់ពេលនេះ គណបក្ស​លោកស្រី ស៊ូ​ជី ទទួលបាន​សំឡេង​កៅអី​ជិត​៨៥​ភាគរយ នៃ​លទ្ធផល​ដែល​បានប្រកាស​។ ជាមួយ​លទ្ធផល​នេះ គណបក្សប្រឆាំង​ទទួលបាន​កៅអី​២៣៨ សម្រាប់​សភា​ជាន់​ទាប និង​កៅអី​១១០​សម្រាប់​សភា​ជាន់ខ្ពស់​។ មានន័យថា គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី ស៊ូ​ជី បានទទួល​បាន​កៅអី​ចំនួន​សរុប​៣៤៨ ដែល​គ្រប់គ្រាន់​សម្រ...
article_251.txt
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ  និងបេក្ខជនបក្សប្រជាធិបតេយ្យលោកស្រី កាម៉ាឡា ហារីស បានយល់ព្រមចំពោះលក្ខខណ្ឌដោយ ABC News សម្រាប់ការជជែកដេញដោលលើកដំបូងរវាងអ្នកទាំងពីរ។
អតីតប្រធានាធិបតីអាម៉េរិកលោក​ ដូណាល់ ត្រាំ​ និងអនុប្រធានាធិបតីលោកស្រី កាម៉ាឡា ហារីស នឹងចូលរួមក្នុងការជជែកដេញដោលនៅស្ថានីយទូរទស្សន៍ ABC News នៅម៉ោង ៩យប់ថ្ងៃទី១០ ខែកញ្ញា (ម៉ោង៨ព្រឹក ថ្ងៃទី១១ ខែកញ្ញានៅទីក្រុងភ្នំពេញ)។ ភាគី​ទាំង​ពីរនៅថ្ងៃទី៤ ខែកញ្ញា ​បាន​យល់​ព្រម​តាម​លក្ខខណ្ឌ​កំណត់​របស់ ABC News ។ ព្រឹត្តិការណ៍​នេះ ​នឹង​អនុវ...
article_2510.txt
​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ដ៏​ល្បី​និង​ជា​មហាសេដ្ឋី​លោក Donald Trump ចាប់ផ្តើម​បរិហារ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាន់តែខ្លាំង​ជាង​មុន​ជុំវិញ​យុទ្ធសាស្ត្រ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម ក្រោយ​ការវាយប្រហារ​នៅ​ប៉ារីស​។ លោក​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​និង​រើស​មេដឹកនាំ​ដែល​ឆ្លាត​និង​ម៉ឺន​ម៉ាត់​ជាង​លោក​អូ​បា​ម៉ា​។
​ក្រោយ​ការវាយប្រហារ​ដោយ​ភេរវកម្ម​នៅ​ប៉ារីស​សម្លាប់​មនុស្ស​ច្រើនជាង​១៤០​នាក់​នោះ ក្រុម​អ្នកនយោបាយ​បក្ស​សាធារណ​បានចាប់ផ្តើម​ងាក​មក​បរិហារ​គោលនយោបាយ​ការបរទេស​និង​យុទ្ធសាស្ត្រ​ប្រកប់ដោយ​ភាពស្ទាក់ស្ទើរ​របស់​រដ្ឋ​បាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុងការ​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​។ អ្នកនយោបាយ​ខ្លះ​ចង់​ឲ្យ​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន...
article_2511.txt
​តំណែង​ប្រធានាធិបតី មី​យ៉ាន់​មា ត្រូវ​ជ្រើសរើស​នៅ​ខែមករា ហើយ​រដ្ឋាភិបាល​បង្កើត​២ ឬ​៣​ខែ​បន្ទាប់​។ តែ​គេ​មិនទាន់​ដឹង​ទេ​ថា នរណា​ជា​ប្រធានាធិបតី​នៃ​ប្រទេស មី​យ៉ាន​ម៉ា នោះ​ទេ។
​ប្រធានាធិបតី​នៃ​ប្រទេស មី​យ៉ាន់​ម៉ា លោក ថេ​ន សេន អបអរសាទរ​ជ័យជម្នះ​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី និង​ត្រៀម​ប្រគល់​អំណាច​ដោយ​សន្តិវិធី​ជូន​ដល់​គណបក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី ថេ​ន សាន ថ្លែងប្រាប់​វិទ្យុ​អូស្ត្រាលី​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ​។ ​បើ​យោង...
article_2512.txt
​រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បានបង្ហាញ​ពី​ជំនឿ​ថា មី​យ៉ាន់​ម៉ា​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ក្នុងពេល​ខាងមុខ​ទៀត​។ លោក វ៉ាង យី បានលើកឡើង​ដូចនេះ ក្នុងជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោក  Wunna Maung Lwin ក្នុង​ខេត្ត យូ​ណាន នៃ​ប្រទេស​ចិន​។​
​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី កាលពី​ថ្ងៃ​ពុធ​កន្លងទៅ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​ដែល​ធ្វើឡើង​ដោយ​រលូន ហើយ​លោក​ក៏បាន​ស្នើឱ្យ​បន្ត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បន្តទៀត​។ ​លោក វ៉ាង​យី បាន​ប្រា​ប់លោក Maung Lwin ថា ចិន​ចង់ឃើញ​ស្ថិរភាព ការរួបរួម​គ្នា​និ...
article_2513.txt
​ក្រុមរដ្ឋឥស្លាម​បានបង្ហាញ​ខ្សែរអាត់វីដេអូរបស់ខ្លួន​ថ្មីមួយដោយ​លើកនេះ​ក្រុមនេះបាន​គំរាម​វាយប្រហារ​បារាំងបន្ថែម​ទៀត​ បើសិន​បារាំងមិនព្រមបញ្ឈប់​វាយប្រហារទីតាំងខ្លួននៅស៊ីរី។ ការបង្ហោះវីដេអូគំរាមប្រជាជនបារាំងនេះកើតឡើង​ក្រោយពេល​ដែល​ក្រុមភេរវកម្ម​បាន​វាយប្រហារទីប្រជុំជន​មាន​ភោជនីយដ្ឋាន រង្គសាល ជាដើម​នៅក្រុងប៉ារីស​ដោយ​សម្លាប់...
ខណៈដែល​ប្រមុខ​រដ្ឋបារាំងលោក​ ហ្វ្រង់ស្វ័រ ហូឡង់ ប្រកាស​ថា​ក្រុមរដ្ឋឥស្លាម​ជា​ក្រុម​ដែលរៀបចំ​ការវាយប្រហារសម្លាប់រង្គាល​នៅ​កណ្តាលរដ្ឋធានីប៉ារីស ក្រុមរដ្ឋឥស្លាម​ក៏បាន​បង្ហាញវីដេអូ​គំរាមវាយប្រហារ​បារាំងបន្ថែមទៀតដែរ។ ក្រុមនេះ​គំរាមថា ប្រសិន​បារាំងមិនបញ្ឈប់​ការវាយ​​ប្រហារលើ​ទីតាំងរបស់ខ្លួន​នៅស៊ីរីនិងអ៊ីរ៉ាក់ជាដើម។ នេះជាការគំ...
article_2514.txt
​គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេងគាំទ្រ​ប្រមាណ​៨០​ភាគរយ​នៃ​សន្លឹកឆ្នោត​ដែល​បាន​រាប់​រួច​ក្នុង​មណ្ឌលបោះឆ្នោត​ដែលមាន​ប្រជាជន​ច្រើន​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រឆាំង​លោក Win Htein ដែល​ថ្លែងប្រាប់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia​។​
​អ្នកនាំពាក្យ​ដដែល​បន្តថា ក្នុង​តំបន់​ដែល​មិនសូវមាន​ប្រជាជន​ច្រើន ដូចជា រដ្ឋ​មន និង​រដ្ឋកា​យិន គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដណ្ដើមបាន​សំឡេង​ចំនួន​៦៥​ភាគរយ​។ រីឯ​ក្នុង​តំបន់ Mandalay​វិញ គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ក៏មាន​សំឡេង​នាំមុខ​ដាច់​ដែរ​៕ ​ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cam...
article_2515.txt
​លោក​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ថេ​ន សេន បាន​អបអរសាទរ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចំពោះ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត The Myanmar Times ។​
​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​អះអាង​នៅថ្ងៃនេះ​ថា ពួកគេ​បានទទួល​ការអបអរសាទរ​ដោយផ្ទាល់​ពី​សំណាក់​លោក Ye Htut រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​ប្រធានាធិបតី ដែល​និយាយ​ក្នុងនាម​លោក ថេ​ន សេ​ន។​ NLD បាន​និយាយថា លោក​ប្រធានាធិបតី​បាន​អរគុណ​គណបក្ស​ខ្លួន​សម្រាប់​កិច្ចសហការ​ក្នុង​ដំណើរការ​បោះឆ្នោ...
article_2516.txt
​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា​ថ្ងៃទី​០៨ ខែវិច្ឆិកា គឺជា​វិញ្ញាសារ​សាកល្បង​មួយ​ដ៏​សំខាន់​សម្រាប់​តេស្ត​កម្រិត​នៃ​ដំណើរ​ឆ្ពោះទៅមុខ​នៃ​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​ដែល​ធ្លាប់​ចាក់​ឬ​ស​ដោយ​របប​យោធា​ជាច្រើន ទសវត្សរ៍​។  ខណៈពេលដែល​លទ្ធផល​បង្ហាញ​ជា​បណ្តើរៗ​ថា បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី កំពុងតែ​ទទួលបាន​សំឡេង​នៃ​ការគា...
សូមស្ដាប់ព័ត៌មានលម្អិត៖ ​មី​យ៉ាន់​ម៉ា គឺជា​អតីត​រដ្ឋ​មួយ​ដែល​ធ្លាប់​ស្ថិតក្រោម​អាណានិគម​ចក្រ​អង់គ្លេស ហើយ បានទទួល​ឯករាជ្យ ពេញលេញ​នៅក្នុង​ឆ្នាំ​១៩៤៨ ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​អ៊ុង​សាន ដែលជា​វីរៈបុរស​ឯករាជ្យ​ជាតិ និង ជា​ឱ​ពុក​របស់​មេដឹកនាំ​បក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។ ក្រោយមក​ប្រទេស​នេះ ត្រូវ​ស្ថិតក...
article_2517.txt
​ក្រុងប៉ារីស​៖ នៅ​ថ្ងៃ​ពុធ​ទី​១១​វិច្ឆិកា កន្លងទៅ សហភាព​អឺរ៉ុប បានអនុម័ត​រោងចក្រ​សហគ្រាស​ផ្សេងៗ ដោយ​បិទ​ស្លាក​សម្គាល់​លើ​ផលិតផល​ទំនិញ​នានា ដែល​នាំ​ពី​តំបន់​អាណានិគម​អ៊ីស្រាអែល ចូល​ទឺ​កដី​អឺរ៉ុប​។ ខណៈ​ប៉ា​ឡេ​ស្ទី​ន​អបអរ​វិធានការ​អឺរ៉ុប អ៊ីស្រាអែល​ខឹងសម្បារ​ជាខ្លាំង​។ លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេ​តាន់​យ៉ា​ហ៊ូ បាន​ចោ...
អ្នកនាង ព្រំ​សឿន សូលី​ណា លម្អិតព័ត៌មាននេះ ​វិធាន​ការបិទ​ស្លាក​ផលិតផល​មកពី​តំបន់​អាណានិគម​អ៊ីស្រាអែល គឺ​ផ្តោតលើ​ផលិតផល​កសិកម្ម ដូចជា​បន្លែ ផ្លែឈើ ស្រា ទឹកឃ្មុំ រឺ​គ្រឿងសំអាង​ផ្សេងៗ ដែលជា​ផលិតផល ផលិត​ក្នុង​តំបន់​អាណានិគម​ស៊ិ​ស​ហ្ស៊​កដា​នី ហ្សេ​រុយ​សា​ឡិ​ម​ខាងកើត និង​តំបន់​ហ្កូ​ឡង់ ដែល​ស្ថិតក្រោម​ការកាន់កាប់រ​បស់​អ៊ីស្រាអ...
article_2518.txt
​គណបក្សប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទទួល​ជ័យជម្នះ​លើ​ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​ភ្លូកទឹកភ្លូកដី​មែន​។ ប៉ុន្តែ លោកស្រី​ត្រូវបាន​រដ្ឋធម្មនុញ្ញ​ដែល​រៀបចំ​ដោយ​ក្រុម​យោធា​រារាំង​មិន​ឲ្យ​លោកស្រី​ក្លាយខ្លួនជា​ប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បានឡើយ​។ នេះ​គឺជា​បញ្ហា​ប្រឈម​ទី​១​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​។
​រដ្ឋធម្មនុញ្ញ​ដែល​បង្កើតឡើង​ដោយ​ក្រុម​យោធា​បាន​ចែងថា យោធា​, បើទោះបីជា​មានការ​បោះឆ្នោត​ក៏ដោយ​, ក៏ត្រូវ​គ្រប់គ្រង​អាសនៈ​ចំនួន​២៥​ភាគរយ​នៃ​សភា​ជាន់​ទាប និង​សភា​ជាន់ខ្ពស់​នៃ​ប្រទេស​មី​យ៉ាន​ម៉ា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុម​យោធា មានអំណាច​បោះឆ្នោត​វ៉េតូ​(Veto)​ប្រឆាំងនឹង​ការប៉ុនប៉ង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ​។ បើតាម​សេណា​រី...
article_2519.txt
​អាជ្ញាធរ​លី​បង់​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បំផ្ទុះ​គ្រាប់បែក​កាលពី​សប្ដាហ៍​មុន​ដែល​សម្លាប់​មនុស្ស​ប្រហែល ៤៤​នាក់​នៅក្នុង​ទីក្រុង​បៃ​រ៉ូ​ត​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​លី​បង់​។ ជន​ទាំង​៩​នាក់​នោះ មាន​៧​នាក់​ជា​ជនជាតិ​ស៊ី​រី​និង​២​នាក់​ទៀត​ជា​ជនជាតិ​លី​បង់​ផ្ទាល់​។
​រដ្ឋមន្ត្រី​មហាផ្ទៃ​លី​បង់​លោក Nuhad Mashnuq បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​របស់​លី​បង់​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​៩​នាក់ ដែល​បាន​ចូលរួម​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ចំនួន​ពីរ​គ្រាប់​កាលពី​សប្ដាហ៍​មុន ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​៤៤​នាក់​និង​រាប់សិប​នាក់​ផ្សេងទៀត​រងរបួស​។ ​ក្នុង​សន្និសីទ​សារព័ត៌មាន​តាមរយៈ​ទូរទស្សន៍​កាលពី...
article_252.txt
រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានលុបចោលលិខិតឆ្លងដែនការទូតរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលបានលាលែងពីតំណែង និងចាកចេញពីប្រទេស។
ក្រោយចាកចេញពីប្រទេសជិតមួយខែ អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina នៅថ្ងៃទី២២ ខែសីហា ត្រូវបានក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលបណ្តោះអាសន្នលុបចោលលិខិតឆ្លងដែនការទូតជាផ្លូវការ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ៖«អតីតនាយករដ្ឋមន្ត្រី Sheikh Hasina ទីប្រឹក្សា និងសមាជិកគណៈរដ្ឋមន្ត្រី ក៏ដូចជាសមាជិកសភា...
article_2520.txt
នៅក្នុង​ចំណោម​សេរី​នៃការ​វាយប្រហារ​ដោយ​ក្រុមភេរវកម្ម​នៅកណ្តាល​ទីក្រុងបារីស​ប្រទេស​បារាំង ក៏មាន​ភោជនីយដ្ឋាន​ខ្មែរ​មួយ​ដែរ។ នេះបើតាម​ការ​បញ្ជាក់របស់ប៉ូលីស​ប្រាប់អ្នកសារព័ត៌មាន។
ប៉ូលីសបាននិយាយ ខ្មាន់កាំភ្លើងម្នាក់បានបើកការ​បាញ់រះ​នៅក្នុងភោជនីយដ្ឋាន​ខ្មែរ​មួយឈ្មោះ Le petit Cambodge ដោយបានសម្លាប់មនុស្ស​១១​នាក់។ ក៏ប៉ុន្តែ គេមិនទាន់កំណត់ពីអត្តសញ្ញាណជនរងគ្រោះនៅ ឡើយនោះទេ៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_2521.txt
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់ ដែល​តំណាងឱ្យ​ការតស៊ូ អហិង្សា ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង បែប​យោធា អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី ស៊...
​វា​ប្រហែល​មិនមែន​ជាការ​ចៃដន្យ​ទេ​ដែល​លោកស្រី ស៊ូ​ជី ចូលប្រឡូក​ក្នុង​រឿង​នយោបាយ ពីព្រោះ​ឱ​ពុក​របស់​លោកស្រី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ុង សាន ជា​វីរបុរស​ទាមទារ​ឯក​រាជ្យ​របស់​មី​យ៉ាន់​ម៉ា​ពី​ចក្រភព​អង់គ្លេស​។ ជា​អកុសល លោក អ៊ុង សាន ត្រូវគេ​លួច​ធ្វើឃាត​នៅពេល​លោកស្រី ស៊ូ​ជី មាន​អាយុ​ត្រឹម​២​ឆ្នាំ​គត់​។​ ​នៅ​ឆ្នាំ​១៩៦០ លោកស្រី ...
article_2522.txt
​ប្រទេស​មហាអំណាច​មាន អាមេរិក កាណាដា អង់គ្លេស ជាដើម​បាន​សរសើរ​ពី​ការរៀបចំ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​៨ កន្លងមក​។ ការបោះឆ្នោត​បាន​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន ជាមួយ​លទ្ធផល​បឋម​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី​មាន​សំឡេង​នាំមុខ​។​
​ខណៈ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​បានបញ្ចប់​ដោយ​ស្ថានភាព​ល្អប្រសើរ ហើយ​ប្រទេស​ជាច្រើន​បាន​សំដែង​ការអបអរសាទរ​ចំពោះ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ប្រកបដោយ​រលូន​និង​គ្មាន​អំពើហិង្សា​អ្វី​គួរឱ្យកត់សម្គាល់​ឡើយ​។ ​មហាអំណាច​សហរដ្ឋអាមេរិក​បានបង្ហាញ​ពី​ការ​សាទរ​របស់ខ្លួន​មុន​ប្រទេស​ដទៃ​បន្តិច​។ តាំងពី​ព្រលប់​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ...
article_2523.txt
​ប្រធានាធិបតី​ហ្វីលីពីន លោក​ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ បាន​សន្យាថា នឹង​ស្វាគមន៍​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹងធ្វើ​ឡើង​នៅ​ស​បា្ហ​ហ៍​ក្រោយ​។ ការអះអាង​នេះ​ធ្វើឡើង​ខណៈ​កម្តៅ​នៃ​ការប្រឈមមុខ​រវាង​ចិន និង ហ្វីលីពីន កំពុងតែ​ឡើង​ក្តៅ​លើ​សំណុំរឿង​សមុ...
លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ ​ក្រោម​ការ​អ​ញ្ចើ​ញ​ពី​សម​ភាគី​លោក Albert Del Rosario លោក វ៉ាង យី បាន​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មួយ​ក្នុងប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ម្សិលមិញ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ បាន​ប្តេជ្ញា​បន្ត​ដោះស្រាយ​បញ្ហា​រួមគ្នា​ដើម្បី​ធានាបាន​នូវ​ទំនាក់ទំនង​ទ្វេភាគី​ធម្មតា ស្ថិរភាព...
article_2524.txt
​រដ្ឋាភិបាល​ជប៉ុន និង ហ្វីលីពីន គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​មួយ​នៅ​សបា្តហ៍​នេះ​ទាក់ទង​នឹង​ការផ្តល់ ជំនួយ​សព្វាវុធ​របស់​ជប៉ុន​ទៅកាន់​ហ្វីលីពីន​។ ជំនួយ​ទាំងនោះ រួមបញ្ចូល​ទាំង​យន្តហោះ​ចម្បាំង​ដែល​ត្រូវបាន​គេ​ដឹង​មុន​ហើយ​ថា នឹង​ប្រើប្រាស់​ដើម្បី​ពង្រឹង​សន្តិសុខ​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល ជា​តំបន់​ក្តៅ​រវ...
​ ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ិ​ន​ហ្សូ អា​បេ និង លោក​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ​គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តីពី​ជំនួយ​យោធា​របស់​ក្រុង​តូ​ក្យូ​ទៅកាន់​ក្រុង​ម៉ានីល​នៅក្រៅ​កិច្ចប្រជុំ​កំពូល​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹងត្រូវ​ធ្វើឡើង​នា​ថ្ងៃទី​១៧ វិច្ឆិកា​ខាងមុខនេះ​។ នេះ​បើ​...
article_2525.txt
​មកទល់ពេលនេះ បក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​សំ ឡេង​ភាគច្រើន​ដាច់ខាត​នៃ​អាសនៈ​សភា​មី​យ៉ាន់​ម៉ា​សរុប​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​ហើយ​។ ចំនួន​អាសនៈ អាចនឹងទទួល​បា​នប​ន្ថែ​ម ដ្បិត​ការរាប់​សន្លឹកឆ្នោត​កំពុងតែបន្ត​។ យ៉ាងណាមិញ លទ្ធ​ល​នេះ មានន័យថា រដ្ឋាភិបាល​របប​យោធា​ដែ...
សូមស្ដាប់ព័ត៌មានលម្អិត៖ ​យោងតាម​សេចក្តីប្រកាស​លទ្ធផលរ​បស់​គណៈកម្មាធិការ​ស​ហ​ភាព​រៀបចំ​ការបោះឆ្នោត​មី​យ៉ាន់​ម៉ា គិត​ត្រឹម ម៉ោង​១ និង ៥០​នាទី នៃ​ម៉ោង​ក្នុងស្រុក នៅ​ថ្ងៃ​សុក្រ​ទី​១៣​ខែវិច្ឆិកា បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រ ជា​ធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​សំឡេង​៣៤៨​នៃ​អាសនៈ​សរុប​សភា​ទាំងពីរ​ជាន់​។ ក្នុងចំណោ...
article_2526.txt
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ប្រមុខមេបក្សប្រឆាំង​លោក សម រង្ស៊ី កុំឲ្យប្រទូស្តរូបលោកប្រសិនបើច្បាប់ចាត់ការលោក។ ការប្រកាសរបស់លោក ហ៊ុន សែន ធ្វើឡើងក្រោយ​ពីលោក សម រង្ស៊ី ចោទ​លោក ហ៊ុន សែន ពីប្រទេសជប៉ុនថា លោកប្រមុខរដ្ឋាភិបាលរូបនេះ មានចេតនាមិនចង់​ឲ្យមាន​ការបោះឆ្នោតនៅពេលខាងមុខ។​
លោក ហ៊ុន សែន បានហៅការចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា គ្មានភស្តុងតាងឡើយ ហើយលោក សម រង្ស៊ី អាចប្រឈមមុខនឹងផ្លូវច្បាប់។ លោក ហ៊ុន សែន បានរម្លឹកពីការលើក​លែងទោសដល់លោក សម រង្ស៊ី ពីដងរូចមកហើយ មុននឹង​លោក បញ្ជាក់ដូច្នេះថា៖«ឯកឧត្តមកុំរត់ណា» ។ លោកនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់​ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតសកល​ នៅឆ...
article_2527.txt
​ថ្ងៃអាទិត្យ​ម្សិលមិញ ប្រជាជន​បារាំង​រាប់ពាន់នាក់​បាន​ជុំគ្នា​ឧទ្ទិស វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ នៅ​ជិត​រោង​សំដែង​ទស្សនីយភាព បា​តា​ក្លង់ (Bataclan) ហាង​កាហ្វេ និង​ភោជនីយដ្ឋាន ដែល​រង​ការវាយប្រហារ​ភេរវកម្ម កាលពី​ថ្ងៃ​សុក្រ​។ យប់មិញ នៅមុខ​ភោជនីយដ្ឋាន ឡឺ ការី​យ៉ុង (Le carillon) ដែល​រង​ការបាញ់ប្រហារ ក្រុមមនុស្ស​ដែល​មក​ជុំគ្...
​បារាំង​កាន់ទុក្ខ​ជនរងគ្រោះ​៣​ថ្ងៃ តាំងពី​ថ្ងៃអាទិត្យ រហូតដល់​ថ្ងៃ​អង្គារ​ស្អែក​។ អាជ្ញាធរ​ហាមឃាត់​មិនអោយ​ជុំគ្នា រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ក្តី តែ​មនុស្ស​នៅតែ​មក​ជុំគ្នា​សន្ធឹកសន្ធាប់​ឧទ្ទិស​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅតាម​កន្លែង​រងគ្រោះ និង​នៅ​ទីលាន​ជ័យជំនះ កណ្តាល​ក្រុងប៉ារីស​។ ល្ងាច​មិញ នៅមុខ​ភោជនីយដ្ឋាន ឡឺ ការី​យ៉ុង ក្...
article_2528.txt
ក្រោយករណីវាយប្រហារដោយ​ភេរវកម្មនៅ​បារាំងសម្លាប់មនុស្ស​ច្រើនជាង១០០នាក់ ​មេដឹកនាំ​ប្រទេស​ហ្វីលីពីនបានសន្យាថា​នឹងរឹតបន្តឹង​សន្តិសុខ​ឲ្យរឹងមាំបំផុត​ដើម្បីការពារសុវត្ថិភាព​មេដឹកនាំ​ពិភពលោកដែលនឹងមក​ចូលរួមកិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក( APEC) នៅ​ហ្វីលីពីន។ ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ក៏...
ក្រោយក្រុមភេរវជន​អុកឡុកនិងវាយប្រហារនៅទីក្រុងប៉ារីសដោយសម្លាប់មនុស្សប្រហែល១៤០នាក់​ បញ្ហាសន្តិសុខកំពុងក្លាយជាបញ្ហាចោទសម្រាប់ហ្វីលីពី​នដែលនឹងធ្វើជាម្ចាស់ផ្ទះ​នៃកិច្ច​ប្រជុំកិច្ចសហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក​នៅ​សប្តាហ៍ក្រោយ។ ប៉ុន្តែ​ហ្វីលីពីន​បាន​ប្តេជ្ញាហើយ​ថា ខ្លួននឹង​រឹតបន្តឹងសន្តិសុខឲ្យបាន​ប្រសើរតាមដែលអាចធ្វើបានដើម្ប...
article_2529.txt
​មន្ត្រី​ក្រសួងការពារជាតិ​ចិន បាន​បញ្ជាក់ថា កងទ័ពអាកាស​ចិន​និង​ថៃ នឹងធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជា​លើកដំបូង​នៅ​ខែ​នេះ​ក្នុងប្រទេស​ថៃ​។ សមយុទ្ធ​នេះ ត្រូវបាន​មើលឃើញថា ជាការ​ខិតជិត​ទៅរក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​របស់​រដ្ឋាភិបាលយោធា​ថៃ​។
​កាលពី​ម្សិលមិញ ក្រសួងការពារជាតិ​ចិន បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា សមយុទ្ធ​រួមគ្នា​ដែលមាន​ឈ្មោះថា Falcon Strike២០១៥ រវាង​កងទ័ពអាកាស​ចិន​និង​ថៃ នឹងត្រូវ​ធ្វើឡើង​ក្នុង​មូលដ្ឋាន​កងទ័ពអាកាស​កូ​រ៉ា​ត​ក្នុងប្រទេស​ថៃ​។ សមយុទ្ធ​នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១២​ដល់​ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា ។ ​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា...
article_253.txt
អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស បានទទូចបញ្ឈប់សង្គ្រាមនៅកាហ្សា និងការត្រួតត្រាលើប៉ាឡេស្ទីន។ លោកស្រី​ ហារីស ក៏ចង់ឱ្យអនុវត្តដំណោះស្រាយការរដ្ឋពីរដែលនៅទ្រឹងផងដែរ។
ក្នុងឱកាសជំនួបសមាគមជាតិនៃអ្នកសារព័ត៌មានស្បែកខ្មៅនៅទីក្រុង Philadelphia អនុប្រធានាធិបតីអាម៉េរិកលោកស្រី កាម៉ាឡា ហារីស បាននិយាយទាក់ទងនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងនិងដំណោះស្រាយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អនុប្រធានាធិបតីអាម៉េរិករូបនេះ បានទទូចឱ្យមានបទឈប់បាញ់រវាងទាហានអ៊ីស្រាអែលនិងក្រុមប្រយុទ្ធហាម៉ាស់ ហើយលើកឡើងពីចំណាត់ការបង្កើតរដ្ឋ...