file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_2349.txt | ប្រជាជនចិនបានសាងសង់រូបសំណាករបស់មេដឹកនាំបដិវត្តន៍និងស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិនលោក ម៉ៅ សេទុង នៅទីជនបទខេត្ត Henan ដោយរូបសំណាកនេះត្រូវបានគេលាបពណ៌មាស និងមានកម្ពស់ ៣៧ម៉ែត្រឯណោះ។ ប៉ុន្តែការសង់រូបសំណាកធំដោយចំណាយលុយរាប់សែនដុល្លារនេះត្រូវបានប្រជាជនមួយចំនួនចាត់ទុកជារឿងខ្ជះខ្ជាយ ព្រោ... | ប្រជាជនចិនបានសាងសង់រូបសំណាករបស់ស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិនលោក ម៉ៅ សេទុង ដើម្បីបង្ហាញការគោរពនិងដើម្បីរំលឹកពីស្នាដៃដ៏ធំធេងរបស់លោកដែលបានបន្សល់ទុកឲ្យប្រជាជនចិនរហូតដល់បច្ចុប្បន្ន។ ការសង់រូបសំណាកនេះកើតឡើង រយៈពេលជិត៤០ឆ្នាំក្រោយការស្លាប់របស់លោក។ យោងតាមសារព័ត៌មានចិន Xinhua រូបសំណាក... |
article_235.txt | រុស្ស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា បានវាយប្រហារអ៊ុយក្រែន ចេញពីទីតំបន់ Astrakhan ភាគខាងត្បូង ដោយប្រើមីស៊ីលបាលីស្ទិក Kh-47M2 Kinzhal ១គ្រាប់។ រុស្ស៊ី ក៏បានបាញ់មីស៊ីលប្រដេញ Kh-101 ៧គ្រាប់បន្ថែម ប៉ុន្តែមីស៊ីលចំនួន៦គ្រាប់ ត្រូវបានកម្ទេច។ | អត្ថបទទាក់ទង ក្រោយប្រើមីស៊ីលអាម៉េរិក អ៊ុយក្រែន បាញ់មីស៊ីលចម្ងាយឆ្ងាយរបស់អង់គ្លេសចូលដីរុស្ស៊ី បន្ទាប់រងគ្រាប់មីស៊ីលចម្ងាយឆ្ងាយអាម៉េរិក និងអង់គ្លេសពីការបាញ់របស់អ៊ុយក្រែន រុស្ស៊ី បានប្រើមីស៊ីលអន្តរទ្វីប និងមីស៊ីលប្រដេញ តបទៅអ៊ុយក្រែនវិញហើយ។ «ចាប់ពីម៉ោង៥ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា យោធារុស្ស៊ី បានវាយប្រហារសហគ្រាស និងហ... |
article_2350.txt | នៅហ្វីលីពីន ថ្ងៃពុធ ទី ៣០ ម្សិលមិញ ការប្រយុទ្ធរវាងទាហាន និងក្រុមឧទ្ទាមឥស្លាម Abu Sayyaf នៅកោះ Jolo ភាគខាងត្បូង បានសម្លាប់ទាហានម្នាក់ និងសកម្មជនក្រុមឧទ្ទាម៨នាក់។ ដោយឡែក ក្រុមឧទ្ទាមអាចកំពុងលាក់ទុកចំណាប់ខ្មាំងបរទេស ៣នាក់ នៅកោះ Jolo នេះ។ | លោក Filemon Tan ជាអ្នកនាំពាក្យកងទ័ពក្នុងតំបន់ បានប្រាប់ថា ការប្រយុទ្ធម្សិលមិញក៏បានធ្វើអោយទាហាន ៤ នាក់រងរបួសផងដែរ។ ខណៈគេសង្ស័យថា ក្រុម Abu Sayyaf កំពុងទុកចំណាប់ខ្មាំងបរទេស ៣នាក់ និងចំណាប់ខ្មាំងហ្វីលីពីនម្នាក់នៅកោះ Jolo កងទ័ពហ្វីលីពីនមិនចង់ផ្តល់ព័ត៌មានទាក់ទងនឹងចំណាប់ខ្មាំងទាំងនេះទេ។ ចំណ... |
article_2351.txt | សហរដ្ឋអាមេរិកបានច្រានចោលការលើកឡើងថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដំឡើងអាវុធនុយក្លេអ៊ែរឡើងវិញនៅកូរ៉េខាងត្បូង។ កាំជ្រួចនុយក្លេអ៊ែរអាមេរិកដែលឈរជើងការពារកូរ៉េខាងត្បូង ត្រូវបានដកចេញនៅឆ្នាំ ១៩៩១។ ហើយបើមានការដំឡើងអាវុធប្រភេទនេះមែន វានឹងបង្កឲ្យមានការប្រណាំងប្រជែងសព្វាវុធកាន់តែខ្លាំងនៅក្នុងតំប... | លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ នៅថ្ងៃចន្ទ ទី១១មករា ម្សិលមិញនេះ មន្ត្រីអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកកំពុងជជែកជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ជុំវិញការពង្រាយសព្វាវុធនានា ទៅទប់ទល់កូរ៉េខាងជើង។ តែមន្ត្រីមិនបានបង្ហាញអត្តសញ្ញាណរូបនេះ បានបដិសេធរួចហើយថា អាមេរិកគ្មានគម្រោងដំឡើងអាវុធនុយក្លេអ៊... |
article_2352.txt | ខ្មាន់កាំភ្លើងមួយក្រុមបានបើកការវាយប្រហារលើស្ថានកុងស៊ុលឥណ្ឌានៅទីក្រុងភាគខាងជើងអាហ្វហ្កានីស្ថាននៅថ្ងៃអាទិត្យ ទី៣ ម្សិលមិញ ហើយគេអាចលឺសំឡេងផ្ទុះនិងការប្រយុទ្ធគ្នារវាងកងសន្តិសុខនិងក្រុមខ្មាន់កាំភ្លើង ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេមិនទាន់កំណត់អត្តសញ្ញាណក្រុមនេះបាននៅឡើយទេ ។ | ស្ថានកុងស៊ុលឥណ្ឌាប្រចាំទីក្រុង Mazar-i-Sharif បានរងការវាយប្រហារពីសំណាក់ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមនៅថ្ងៃទី ៣ ខែមករា ម្សិលមិញ ។ ក្រុមខ្មាន់កាំភ្លើងបានបើកការវាយប្រហារលើស្ថានកុងស៊ុលដែលនៅភាគជើងប្រទេស ហើយគេក៏បានលឺសំឡេងផ្ទុះខ្លាំងផងដែរ ។ តែពេលនេះ មិនទាន់មានក្រុមណាចេញមកទទួ... |
article_2353.txt | ចិនចេញមុខព្រមានតៃវ៉ាន់ភ្លាមៗក្រោយលទ្ធផលបោះឆ្នោតបង្ហាញថាមេដឹកនាំបក្សប្រឆាំងនិងជាអ្នកនយោបាយគាំទ្រឯករាជ្យឈ្នះការបោះឆ្នោតថ្ងៃ ១៦ មករាម្សិលមិញ។ ក្រុងប៉េកាំង ថា នយោបាយចិនតែមួយមិនអាចផ្លាស់ប្តូរទេ ហើយជំហរខ្លួនក្នុងការការពារទឹកដីនិងអធិបតេយ្យរឹងដូចថ្ម។ តែមេបក្សប្រឆាំងតៃវ៉ាន់ក្រោយជាប់... | ចុងក្រោយ តៃវ៉ាន់បានសម្រេចជោគវាសនារបស់ខ្លួនដោយបោះឆ្នោតឲ្យបក្សប្រឆាំងប្រជាធិបតេយ្យជឿលឿនភ្លូកទឹកភ្លូកដី និងជ្រើសរើសអ្នកនយោបាយគាំទ្រឯករាជ្យតៃវ៉ាន់លោកស្រី Tsai Ing-wen ឲ្យធ្វើជាប្រធានាធិបតីផង។ នេះមានន័យថា តៃវ៉ាន់ មិនត្រឹមតែមានប្រធានាធិបតីស្រី្តដំបូងបំផុតទេ តែលទ្ធផលបោះឆ្នោតនេះក៏ធ្វើឲ្យមហ... |
article_2354.txt | អាជ្ញាធរទីក្រុងព្រុចសែលបានសម្រេចចិត្តលុបចោលប្រពៃណីបាញ់កាំជ្រួចដើម្បីឆ្លងឆ្នាំថ្មី ដោយសារខ្លាចការវាយប្រហារណាមួយពីសំណាក់ក្រុមភេរវករ ។ ការសម្រេចចិត្តនេះធ្វើឡើង ក្រោយមានការចាប់ខ្លួនជនសង្ស័យ២រូប ដែលរៀបគម្រោងវាយប្រហារភេរវកម្មនៅព្រុចសែល ។ | អភិបាលក្រុងព្រុចសែលលោក Yvan Mayeur បានសម្រេចលុបចោលការបាញ់កាំជ្រួចឆ្លងឆ្នាំ២០១៦នេះ ដោយសារមានការគំរាមកំហែងភេរវកម្ម ។ ថ្លែងតាមទូរទស្សន៍រដ្ឋ RTBF លោក Mayeur និយាយថា៖« ជាមួយគ្នានឹងរដ្ឋមន្ត្រីមហាផ្ទៃ យើងសម្រេចថាមិនអបអរឆ្លងឆ្នាំនៅល្ងាចនេះទេ» ។ ទីក្រុងព្រុចសែលស្ថិតក្រោមការប្រុងប្រយ័ត្... |
article_2355.txt | អតីតនាយករដ្ឋមន្ត្រីទី១ របស់សិង្ហបុរី លោក លី ក្វាន់យូ បានស្លាប់កាលពីខែមិនា ក្នុងអាយុ៩១ឆ្នាំ ។ លោកបានប្រែក្លាយកោះសិង្ហបុរីដ៏ក្រីក្រ ទៅជាប្រទេសដ៏ជឿនលឿនបំផុតមួយលើពិភពលោក។ មេដឹកនាំមកពីជុំវិញពិភពលោកជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់លោក។ | ២. រញ្ជួយដីនៅនេប៉ាល់ នៅថ្ងៃទី២៥ ខែមេសា រញ្ជួយដីកម្រិត៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ និងបណ្ដាលឲ្យមនុស្ស៩ពាន់បាត់បង់ជីវិត និងជាង២៣,០០០នាក់រងរបួស ។ រញ្ជួយដីក៏បានបង្កផលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌពិភពលោករបស់ UNESCO។ ៣. កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងបស្ចឹមប្រទេស ... |
article_2356.txt | បើទោះបីជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី ទទួល បានការគាំទ្រភ្លូកទឹកភ្លូកដីដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយបានក៏ដោយ បក្សឈ្នះឆ្នោតនេះ នៅមានបញ្ហាច្រើនក្នុងរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលថ្មី។ ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់បក្ស ឈ្នះឆ្នោតមីយ៉ាន់ម៉ា ក៏បានស្នើប្រជាជ... | នៅថ្ងៃទី១០ ខែមករា ម្សិលមិញនេះ លោកស្រី អ៊ុងសាន ស៊ូជី បានដឹកនាំការប្រជុំមន្ត្រីជាន់ ខ្ពស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) នៅឯផ្ទះលោកស្រីក្នុងទីក្រុងណៃពិដោ ។ កិច្ចប្រជុំដែលមានរយៈពេលបីម៉ោង បានផ្ដោតសំខាន់លើការបង្កើតរដ្ឋាភិបាលថ្មី។ អ្នកនាំពាក្យគណបក្ស NLD លោក Nyan Win បានថ្លែងប្រាប... |
article_2357.txt | កន្លងមកចិនបានបញ្ចប់គោលនយោបាយកូនតែមួយរបស់ខ្លួនជាផ្លូវការ ហើយអនុញ្ញាតឲ្យប្រជាជនចិនអាចមានកូន២នាក់ចាប់ពីឆ្នាំ២០១៦តទៅ ។ សមាជិកសភាចិនបានអនុម័តច្បាប់នេះ ដែលវាជាផ្នែកមួយនៃគោលនយោបាយបង្កើនកម្លាំងពលកម្មក្នុងប្រទេស ខណៈដែលចំនួនមនុស្សចាស់មានការកើនឡើងយ៉ាងខ្លាំងជាហេតុធ្វើឲ្យកំណើនសេដ្ឋកិច្ច... | គណៈកម្មាធិការកណ្ដាលនៃសភាប្រជាជនចិននៅថ្ងៃទី២៧ ខែធ្នូ កន្លងមក បានអនុម័តច្បាប់ស្ដីប្រជាជននិងផែនការគ្រួសារ ដោយច្បាប់នេះនឹងអនុញ្ញាតឲ្យប្រជាជនចិនមានកូនពីរនាក់។ ហើយច្បាប់នេះទៀតសោត នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ ។ នេះមានន័យថា នយោបាយកូនតែមួយរបស់បក្សកុម្មុយនីស្តចិន បានម... |
article_2358.txt | របាយការណ៍ថ្មីរបស់រដ្ឋាភិបាលក្រុងណៃពិដោដែលចេញនៅថ្ងៃចន្ទទី៤មករានេះ បានបង្ហាញថា ក្រុមហ៊ុនក្នុងស្រុកបានប្រទះឃើញឧស្ម័នធម្មជាតិច្រើនសន្ធឹកនៅតំបន់សមុទ្រមួយកន្លែងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេស។ មីយ៉ាន់ម៉ារំពឹងថានឹងទទួលបានប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដោយការនាំចេញធនធានមហាសាលនេះសម្រាប់... | ក្នុងឆ្នាំថ្មីនេះក្រុមហ៊ុនថាមពលក្នុងស្រុកមីយ៉ាន់ម៉ា MPRL E&P Pte Ltd បានរុករកឃើញទីតាំងថ្មីមួយកន្លែងទៀតដែលមានឧស្ម័នធម្មជាតិច្រើនសន្ធឹកសន្ធាប់អាចមីយ៉ាន់អាចបូមសម្រាប់ធ្វើអាជីវកម្មបាន។ បើតាមរបាយការណ៍ថ្មីដែលចេញផ្សាយថ្ងៃចន្ទទី៤មករានេះ តំបន់ដែលមានឧស្ម័នធម្មជាតិនេះស្ថិតនៅចម្ងាយ៤៨... |
article_2359.txt | តុលាការកំពូលបង់ក្លាដែស បានសម្រេចរក្សាទោសប្រហារជីវិតមេដឹកនាំកំពូលបក្សប្រឆាំង លោក Motiur Rahman Nizami ដែលរងការចោទប្រកាន់ចំពោះបទឧក្រិដ្ឋ កាលពីសម័យសង្គ្រាមដណ្ដើមឯករាជ្យក្នុងឆ្នាំ១៩៧១។ ជាមួយការសម្រេចនេះ លោក Nizami នឹងត្រូវព្យួរកនៅប៉ុន្មានខែខាងមុខនេះ។ | តុលាការកំពូលបង់ក្លាដែស នៅថ្ងៃពុធ ទី៥ ខែមករានេះ បានសម្រេចរក្សាទោសប្រហារជីវិតមេបក្សប្រឆាំងលោក Motiur Rahman Nizami ដែលរកឃើញថាមានកំហុសឧក្រិដ្ឋ ប្រព្រឹត្តិកាលពីសម័យសង្គ្រាមឯករាជ្យនៅឆ្នាំ១៩៧១។ មេដឹកនាំគណបក្ស Jamaat-e-Islami ដែលជាបក្សប្រឆាំងដ៏ធំរបស់ប្រទេសបង់ក្លាដែស អាចនឹងត្រូវប្រហារជី... |
article_236.txt | អាម៉េរិក បានបោះឆ្នោតប្រឆាំងសេចក្ដីព្រាងដំណោះស្រាយបទឈប់បាញ់នៅកាហ្សាក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយមិនពេញចិត្តពាក្យពេចន៍ទាក់ទងបញ្ហាចំណាត់ខ្មាំង។ ប្រទេសសមាជិកដទៃ ដែលរួមទាំងបារាំងជាសម្ព័ន្ធមិត្តអាម៉េរិក បានបង្ហាញការសោកស្ដាយលើបរាជ័យនេះ។ | អនុអគ្គរដ្ឋទូតអាម៉េរិកប្រចាំ UN លោក Robert Wood បាននិយាយថា ក្រុងវ៉ាស៊ីនតោន បានចរចាជាច្រើនសប្ដាហ៍ដើម្បីជៀសវាងការប្រើវេតូលើដំណោះស្រាយ និងបង្ហាញការសោកស្ដាយលើភាសាដែលមិនអាចទទួលយកបានក្នុងសំណើ។ «យើង បានបញ្ជក់ក្នុងពេលចរចាយ៉ាងច្បាស់ថា យើងមិនអាចគាំទ្របទឈប់បាញ់គ្មានលក្ខខណ្ឌ ដែលមិនមានបញ្ជាក់ពីការដោះលែងចំណាត់ខ្មាំងទេ»។ លោក Wood បាន... |
article_2360.txt | ថ្ងៃពុធទី៣០ ធ្នូម្សិលមិញ អ៊ីរ៉ាក់បានព្រមានប្រើប្រាស់កម្លាំងដើម្បីបណ្តេញកងទ័ពតួកគីដែលកំពុងកាន់កាប់ទឹកដីខ្លួនបើតួកគីមិនធ្វើតាមការទាមទារចុងក្រោយរបស់ខ្លួន។ កន្លងមកលោក បារ៉ាក់ អូបាម៉ា បានអន្តរាគមន៍ម្តងដែរលោកស្នើឲ្យតួកគីដកទ័ព រដ្ឋាភិបាលតួកគីក៏បានយល់ព្រមតាមការស្នើសុំដែរ ប៉ុ... | លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ រដ្ឋាភិបាលក្រុងបាដាដចាប់ផ្តើមក្តៅស្លឹកត្រចៀកជាថ្មី ព្រោះតួកគីធ្វើព្រងើយកន្តើយមិនស្តាប់ការទាមទាររបស់ខ្លួនជាច្រើនដងឲ្យមានការដកកងទ័ពចេញពីអ៊ីរ៉ាក់។ ថ្ងៃពុធទី៣០ ខែ ធ្នូ ម្សិលមិញរដ្ឋាភិបាលអ៊ីរ៉ាក់ បានប្រកាសជាថ្មីថា បើសិនតួកគីនៅមិនព្រមស្តាប់ការទាមទាររប... |
article_2361.txt | រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានចាត់ទុកការចាក់សំឡេងរំខាននៅតាមព្រំដែនកូរ៉េទាំងពីរដោយកូរ៉េខាងត្បូង ថា ជាការច្រណែនពីសមិទ្ធផលកូរ៉េខាងជើង និងជាសកម្មភាពដែលជំរុញឲ្យមានសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េទៀតផង។ ការរិះគន់នេះ ធ្វើឡើងក្នុងឱកាសនៃការជួបជុំមួយក្នុងក្រុងព្យុងយ៉ាងដែលត្រូវជាថ្ងៃកំណើតរបស់មេដឹ... | កាលពីថ្ងៃសុក្រទី០៨ មករា ម្សិលមិញ មន្ត្រីជាន់ខ្ពស់បក្សកម្មករកូរ៉េខាងជើង លោក Kim Ki Nam បាន ថែ្លងរិះគន់ និងចំអកកូរ៉េខាងត្បូង ក្នុងចំណោមប្រជាជនរាប់ពាន់នាក់ដែលបានប្រមូលផ្តុំនៅក្នុងក្រុងព្យុងយ៉ាង ដែលស្របនឹងថ្ងៃកំណើតរបស់លោក គីម ជុងអ៊ុន។ នេះ គឺជាការថ្លែងការណ៍ឆ្លើយតប លើកដំបូងរបស់កូរ៉េខាងជើងទៅនឹ... |
article_2362.txt | មេដឹកនាំកំពូលរដ្ឋឯកោកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអះអាងថាការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន គឺជាយុទ្ធសាស្ត្រនៃការការពារខ្លួនមួយ ដើម្បីប្រឆាំងអាមេរិកដែលកំពុងតែបង្កឲ្យមានសង្គ្រាម អាវុធនុយក្លេអ៊ែរ។ លោក ថា កូរ៉េខាងជើងមានសិទ្ធិអធិបតេយ្យក្នុងការបាញ់គ្រាប់បែកប្រភេទនេះដោយ មិនត្រូវការរិះគន់ព... | លោក គីម ជុងអ៊ុន បានថ្លែងការណ៍ជាលើកដំបូងប្រតិកម្មទៅនឹងការរិះគន់របស់សហគមន៍អន្តរជាតិនៅថ្ងៃទី១០ មករានេះថា កូរ៉េខាងជើង មានសិទ្ធិអធិបតេយ្យក្នុងការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន។ ហើយ លោក បានបញ្ជាក់ថាការបាញ់នោះ គឺដើម្បីធានាពីសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ឧប ទ្វីបកូរ៉េ។ នេះបើយោងតាមសារ... |
article_2363.txt | បេក្ខជនប្រធានាធិបតីបក្សសាធាណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ព្រមានថានឹងដកទុនវិនិយោគ១ពាន់លានដុល្លារអាមេរិកពីអង់គ្លេស បើសមាជិកសភាអង់គ្លេសសម្រេចជាផ្លូវការហាមប្រាមដំណើរទស្សកិច្ចរបស់លោកទៅអង់គ្លេស។ ការជជែកដេញដោលគ្នារវាងសមាជិកសភាពាក់ព័ន្ធវិធានការបែបនេះ កើតឡើងដោយសេដ្ឋីអចលនទ្រព្យអ... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ បេក្ខជនប្រធានាធិបតីនាំមុខក្នុងបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានព្រមានហើយថា ក្រុមហ៊ុនលោកនឹងលុបចោលគម្រោងវិនិយោគនៅអង់គ្លេសមានទំហំប្រហែល ១ពាន់លានដុល្លារអាមេរិក បើសិនសភាអង់គ្លេសហាមលោកមិនឲ្យចូលទឹកដីរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ដូណាល់ ត... |
article_2364.txt | ថ្ងៃពុធ ម្សិលមិញ រុស្ស៊ីទាមទារអោយតួកគីចាប់ខ្លួន និងដាក់ទោសជនជាតិតួកគី Alparslan Çelikនិងបណ្តាជនដែលបានឃុបខិតសម្លាប់អ្នកបើកយន្តហោះSoukhoï-24 របស់រុស្ស៊ី កាលពីថ្ងៃ២៤វិច្ឆិកា។ ប្រឈមការចោទប្រកាន់នេះ ជនជាតិÇelikបានដុតកំហឹងរុស្ស៊ី ដោយប្រាប់អ្នកកាសែតថា ការរំលឹកទៅលើអ្នកដែលបានទម្លាក់... | ក្នុង ពាក្យពេចន៍នេះ ជនជាតិតួកគីរូបនេះចង់សំដៅទៅលើពីឡុតដែលស្លាប់ ក្នុងហេតុការណ៍បាញ់ទម្លាក់យន្តហោះរុស្ស៊ី កាលពីខែវិច្ឆិកា។ កន្លងមក តួកគីបានចោទថា នៅស៊ីរី រុស្ស៊ីបានវាយប្រហារលើភូមិប្រជាជនតួកមែនដែលមានដើមកំណើតមកពីតួកគី។ ដើម្បី ការពារខ្លួនប្រឈមការចោទប្រកាន់របស់រុស្ស៊ី Alparslan Ç... |
article_2365.txt | នៅថ្ងៃអង្គារទី ៥ខែមករាម្សិលមិញ លោក បារ៉ាក់ អូបាម៉ា បានបង្ហាញផែនការថ្មីសំដៅរឹតបន្តឹងការប្រើប្រាស់អាវុធដែលវាជាវិធានការមួយដែលដាក់ចេញដោយស្ថាប័ននីតិប្រតិបត្តិឬប្រធានាធិបតីផ្ទាល់។ តែក្នុងពេលថ្លែងសុន្ទរកថា លោក អូបាម៉ាស្រក់ទឹកភ្នែក ពេលលោករំលឹកពីការសម្លាប់រង្គាលក្មេងៗមិនដឹងអ្វីសោះនៅ... | ចុងក្រោយប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានបង្ហាញផែនការរឹតបន្តឹងការប្រើប្រាស់អាវុធនិងឈានទៅកាត់បន្ថយហិង្សាប្រដាប់អាវុធនៅអាមេរិកនៅថ្ងៃអង្គារទី ៥ខែមករានេះ។ លោក អូបាម៉ា បានថ្លែងអំពាវនាវឲ្យមានការគាំទ្របទបញ្ជាថ្មីរបស់លោកដែលដាក់ចេញក្នុងតំណែងជាប្រធានាធិបតីអាមេរិក ហើយលោកបានសង្កត់ធ្ងន់ថា... |
article_2366.txt | បើទោះបីជាប្រធានបទសមុទ្រចិនខាងត្បូង តែងតែត្រូវបានលើកជារបៀបវារៈរៀងរាល់កិច្ចប្រជុំកំពូលរវាង អាស៊ាន និងចិនក៏ដោយ ដំណោះស្រាយផ្លែផ្កា នៅមិនទាន់ត្រូវបានសម្រេចនៅឡើយនោះទេ។ អវត្តមាននៃដំណោះស្រាយនេះ គឺជាឱកាសមួយសម្រាប់ចិន ក្នុងការបន្តអនុវត្តគោលនយោបាយវាតទីនិយម។ ភាពមិនដាច់ស្រេចនេះ បានធ្វើឲ្យមហាយ... | រដ្ឋាភិបាលក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងហាណូយពីការបំពានលើអធិបតេយ្យជម្លោះសមុទ្រចិនខាងត្បូង ហើយអះអាងថាសកម្មភាពរបស់ខ្លួនធ្វើឡើងដោយស្របច្បាប់។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពីយន្តហោះល្បាតរបស់ចិន បានចុះចតលើតំបន់ថ្មប៉ប្រះទឹកនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្ប... |
article_2367.txt | នៅថ្ងៃសៅរ៍នេះប្រជាជនតៃវ៉ាន់ព្រោងព្រាតចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភានិងប្រធានាធិបតីថ្មីរបស់ខ្លួន។ ឯក្រុងប៉េកាំង ឯណោះវិញកំពុងទន្ទឹងរង់ចាំមើលលទ្ធផលទាំងអន្ទះសារព្រោះបក្សប្រឆាំងមានប្រៀបជាងបក្សកាន់អំណាចគូមីងតាំងបច្ចុប្បន្ន។ | ការបោះឆ្នោតនៅតៃវ៉ាន់ចាប់ផ្តើមដំណើរការនៅថ្ងៃសៅរ៍នេះហើយដើម្បីឈានទៅរើសមេដឹកនាំថ្មី។ គណបក្សកាន់អំណាចគូមីងតាំងហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពក្នុងការបោះឆ្នោតលើកនេះ ខណៈដែលគណបក្សប្រឆាំងប្រជាធិបតេយ្យជឿនលឿនអាចនឹងមានលទ្ធភាពកាន់កាប់អាសនៈច្រើននិងអាចដណ្តើមកៅអីប្រធានាធិបតីបានទៀត។ ការប្រណ... |
article_2368.txt | ជប៉ុនប្រកាសថាខ្លួននឹងឆ្លើយតប ប្រសិនបើនាវារបស់ចិនហ៊ានចូលកៀកដែនសមុទ្រក្នុងតំបន់ជម្លោះក្បែរកោះសេនកាគូ ហើយជប៉ុននឹងបញ្ជូនកងនាវារបស់ខ្លួនទៅល្បាតនៅតំបន់នោះថែមទៀត ។ នេះបើយោងតាមការរាយការណ៍របស់កាសែតជប៉ុន Yomiuri កាលពីថ្ងៃអង្គារ ។ | ជាការឆ្លើយតបនឹងនាវាល្បាតចិន ដែលតែងចូលមកកៀកដែនសមុទ្រកោះសេនកាគូ រដ្ឋាភិបាលជប៉ុនប្រកាសថា ខ្លួននឹងបញ្ជួននាវាល្បាតទៅកាន់តំបន់កោះនោះដែរ ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន ។ កាសែត Yomiuri ផ្សាយថា នាវាល្បាតរបស់កងស្វ័យការពារជប៉ុន នឹងធ្វើដំណើរទៅកាន់កោះសេនកាគូ ដើម្បីរុញច្រាននាវាចិនដែល... |
article_2369.txt | រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានប្រតិបត្តិការយន្តហោះទម្លាក់គ្រាប់របស់ខ្លួនប្រភេទB-52 ក្នុងដែនអាកាសក្នុងកម្រិតកម្ពស់ទាបរបស់កូរ៉េខាងត្បូង ដើម្បីជាឆ្លើយតបទៅនឹងសកម្មភាពដ៏គឃ្លើនរបស់កូរ៉េ ខាងជើងដែលហ៊ានបាញ់គ្រាប់អ៊ីដ្រូសែនដែលពិតជាបានគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់។ | បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់បែកបរមាណូអ៊ីដ្រូសែនកាលពីដើមសបា្តហ៍ នៅថ្ងៃអាទិត្យទី១០ មករានេះ គេឃើញមានយន្តហោះទម្លាក់គ្រាប់ B-52 ជាប្រភេទយន្តហោះ ដែលអាចបំពាក់អាវុធបរមាណូរបស់អាមេរិក បានហោះហើរនៅលើដែនអាកាសកូរ៉េខាងត្បូងនៅក្នុងកម្រិតទាបមួយ។ សកម្មភាពនេះ បញ្ជាក់ច្បាស់ថាកម្តៅនៃការប... |
article_237.txt | រដ្ឋមន្ត្រីការបរទេស លោក Israel Katz នាថ្ងៃទី ២ តុលា បានប្រកាសហាមអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ចូលទឹកដីអ៊ីស្រាអែល។ ការហាមប្រាមនេះ ដោយសារមេដឹកនាំ UN មិនបានថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ចូលក្នុងប្រទេសអ៊ីស្រាអែល។ | ចំណាត់ការរបស់អ៊ីស្រាអែលទៅកាន់មេដឹកនាំអង្គការសហប្រជាជាតិបានធ្វើឡើងក្នុងបរិបទដែលអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាង ១៨០គ្រាប់ចូលទៅអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា ស្របពេលមានការកើនឡើងនៃជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងកងកម្លាំងហេសបូឡានៅលីបង់។ មីស៊ីលជាច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែខ្លះនៅតែឆ្លងកាត់ខែលការពារមីស៊ីលរបស់អ៊ីស្រាអែល។ ក... |
article_2370.txt | កាលពីថ្ងៃចន្ទ ជប៉ុន និងកូរ៉េខាងត្បូងសម្រេចបានកិច្ចព្រមព្រៀងជាផ្លូវការ និងជាប្រវត្តិសាស្ត្រដើម្បីដោះស្រាយបញ្ហាស្ត្រីទាករកូរ៉េខាងត្បូងដែលត្រូវទាហានជប៉ុនធ្វើបាបសម័យសង្គ្រាមលោកលើកទី២ ។ ជប៉ុនព្រមបង់សំណងជំងឺចិត្ត ៨.៧លានដុល្លារអាមេរិក ដល់ជនរងគ្រោះនិងទទួលស្គាល់ថាវាជាការទទួលខុសត្រូវរបស់... | ទីបំផុតប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានឈានដល់ការឯកភាពគ្នាដោះស្រាយបញ្ហាស្ត្រីទាសករផ្លូវភេទកូរ៉េខាងត្បូងដែលរងគ្រោះដោយសារទាហានហ្វាស៊ីសជប៉ុនអំឡុងសង្គ្រាមលោកទី២រួចហើយនៅថ្ងៃចន្ទម្សិលមិញ។ ការសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមួយនេះ កើតមានឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ... |
article_2371.txt | រដ្ឋាភិបាលក្រុងសេអ៊ូល បានអះអាងថា កូរ៉េខាងត្បូង នឹងចាក់សំឡេងឃោសនានៅតាមព្រំដែនកូរ៉េ ទាំងពីរឡើងវិញដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពដ៏គឃើ្លនរបស់កូរ៉េខាងជើង។ សេចក្តីប្រកាស នេះ ធ្វើឡើងបន្ទាប់កូរ៉េខាងជើង បានបាញ់គ្រាប់បែកអ៊ីដ្រូសែន ដែលជាកាគំរាមកំហែងដល់សន្តិសុខ នៅក្នុងតំបន់ឧបទ្វីបកូរ៉េ។ | អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រទី០៨ មករា តទៅ កូរ៉េខាងត្បូង នឹងចាក់សំឡេងឃោសនានៅតាមព្រំដែនកូរ៉េទាំងពីរឡើងវិញ។ សកម្មភាពនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់បែករបស់កូរ៉េខាងជើង ដែលបានបំពានទៅនឹងកិច្ចព្រមព្រៀងដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាតាំងពីខែសីហ... |
article_2372.txt | រដ្ឋាភិបាលក្រុងហាណូយកំពុងចរចាសុំទិញយន្តហោះយោធាពីក្រុមហ៊ុនអាមេរិក និងអឺរ៉ុបដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន ទុកទប់ទល់មហាអំណាចចិន។ ការងារកទៅរកទីផ្សារអាវុធលោកខាងលិចនេះ គឺដោយសារវៀតណាមមានផែនការពង្រឹងយុទ្ធសាស្ត្រការពារជាតិ និងបន្ថយការពឹងពាក់លើសព្វាវុធរបស់រុស្ស៊ី។ | វៀតណាមកំពុងបន្តចរចាទិញយន្តហោះយោធាពីប្រទេសលោកខាងលិច ដើម្បីពង្រឹងវិស័យការពារជាតិរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters វៀតណាមចង់ទិញយន្តហោះចម្បាំង យន្តហោះល្បាត និងយន្តហោះគ្មានអ្នកបើក ហើយវៀតណាមកំពុងស្ថិតក្នុងការជជែកពិភាក្សាជាមួយក្រុមហ៊ុនអាវុធអាមេរិកនិងអឺរ៉ុបផង។ តាមពិតទៅ តាំងពីយូ... |
article_2373.txt | បាតុកម្មជាច្រើនបានផ្ទុះឡើង នៅបារ៉ែន និងអារ៉ាប៊ីសាអូឌីត ថ្ងៃសៅរ៍ម្សិលមិញ ក្រោយពេលអារ៉ាប៊ីសាអូឌីតប្រហារជីវិតប្រធានក្រុមសាសនានិកាយស៊ីអ៊ីត Sheikh Nimr។ cheikh Nimr ជាតួអង្គប្រឆាំងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត យ៉ាងសំខាន់បំផុត។ អ៊ីរ៉ង់ដែលកាន់និកាយស៊ីអ៊ីតដែរនោះ បានរិះគន់អារ៉ាប៊ីនិ... | នៅក្រុងនិកាយស៊ីអ៊ីត Qatif ភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត ម្សិលមិញ មនុស្សរាប់រយនាក់ ទាំងបុរសទាំងស្ត្រី បាននាំគ្នាបាតុកម្មប្រឆាំងរដ្ឋាភិបាលក្រុងរីយ៉ាតដែលបានសម្លាប់ប្រមុខសាសនានិកាយស៊ីអ៊ីត Sheikh Nimr។ នៅបារ៉ែន ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករនិកាយស៊ីអ៊ី... |
article_2374.txt | ភ្នំពេញ៖ សាកលវិទ្យាល័យលីងណាន ទៅក្រុងហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ចំនួនដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ ។ | យោងតាមសេចក្តីជូនដំណឹងស្តីពី ការជ្រើសរើសបេក្ខជនអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់បេក្ខជនជាប់អាហារូបករណ៍ថ្នាក់ អនុបណ្ឌិតនឹងទទួលបានថវិកាចំនួនប្រចាំខែចំនួន ១៤,៩៤០ដុល្លារហុងកុង (ប្រមាណ ១ពាន់៩រយដុល្លារអាមេរិក) និង បេក្ខជនថ្នាក់បណ្ឌិតនឹងទទួលបានថវិកាឧបត្ថម្ភប្រចាំខែចំនួន ១៥,៤៦០... |
article_2375.txt | គណបក្សនយោបាយថ្មីចំនួន ៨ ត្រូវបានបង្កើតឡើង ដោយគិតត្រឹម ខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៦ នេះ។ គណបក្សថ្មីទាំងនោះ គឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សអំណាចខ្មែរ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរសាមគ្គី, គណបក្សកម្ពុជាសេរីភាព, គណបក្សយុត្តិធម៌ជាតិខ្មែរ, គណបក្សជនជាតិដើមប... | មេដឹកនាំគណបក្សថ្មីទាំង ៨ នោះ បានបង្ហាញពីទស្សនៈនិងក្តីរំពឹងផ្សេងៗគ្នា ទៅលើលទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងលទ្ធផលនៃការបោះឆ្នោត ថ្នាក់ជាតិ ឆ្នាំ២០១៨ ។ បណ្តាមេដឹកនាំនយោបាយទាំងនោះ មេដឹកនាំខ្លះ ហាក់ដូចជាមានភាពជឿជាក់លើការដឹកនាំរបស់ខ្លួនយ៉ាងខ្លាំង ដោយសង្ឃឹមថា នឹងអាចទ... |
article_2376.txt | ប៉ាគីស្ថាននិងអាហ្វហ្កានីស្ថានបានឯកភាពគា្នកាលពីថ្ងៃអាទិត្យ ទី ២៧ ខែធ្នូ ថានឹងជួបជជែកជាមួយភាគីអាមេរិកនិងចិននៅខែក្រោយ ដើម្បីឈានទៅចាប់ផ្តើមការចរចាសន្តិភាពឡើងវិញជាមួយក្រុមតាលីបង់។ ការសម្រេចបែបនេះកើតឡើងក្រោយពេលប្រមុខយោធាដ៏មានឥទ្ធិពលរបស់ប៉ាគីស្ថានទៅទស្សនកិច្ចនៅអាហ្វហ្កា... | ប្រមុខយោធាប៉ាគីស្ថានលោក Raheel Sharif បានឯកភាពជាមួយមេដឹកនាំអាហ្វហ្កានីស្ថាន កាលពីថ្ងៃអាទិត្យទី ២៧ ខែធ្នូ ម្សិលមិញក្នុងពេលដែលលោកទៅទស្សនកិច្ចនៅអាហ្វហ្កានីស្ថានផងដែរថាប្រទេសទាំងពីរនឹងចាប់ផ្តើមការចរចាជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ឡើងវិញ។ ក្នុងជំនួបនេះគេឃើញមានវត្តមាន ប្រមុខរដ្ឋ... |
article_2377.txt | រដ្ឋាភិបាលអូស្ត្រាលីបានបដិសេធសំណើរបស់អាមេរិក ដែលសុំបន្ថែមជំនួយយោធាក្នុង ប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមឬដែស្ហ (Daesh) ។ អូស្ត្រាលីអះអាងថា ជំនួយរបស់ខ្លួននាពេលកន្លងមកគឺដូចជាគ្រប់គ្រាន់ហើយសម្រាប់ប្រតិបត្តិការនោះ ។ នេះបើយោងតាម Bangkok Post ។ | អូស្ត្រាលីនឹងមិនផ្ដល់ជំនួយបន្ថែមទៀតដល់កងទ័ពអាមេរិកដែលកំពុងប្រយុទ្ធនឹងក្រុមជ្រុលនិយមដែស្ហនោះទេ ។ ការបដិសេធនេះធ្វើឡើងក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter ប្រកាសស្នើរកជំនួយពីប្រទេសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីហេតុការណ៍វាយប្រហារភេរវកម្មនៅទីក្រុងប៉ារីស ។ នាយករដ្ឋមន្ត្រីអូ... |
article_2378.txt | ខណៈការបោះឆ្នោតនៅតៃវ៉ាន់ខិតជិតមកដល់ យុទ្ធនាការស្វែងរកប្រជាប្រិយភាពកាន់តែខ្លាំងក្លាផងដែរ ដោយបេក្ខជនបក្សនយោបាយទាំងបី ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ទាញសំឡេងគាំទ្រពីក្រុមយុវជន ។ Facebook, Line និង Instagram ក្លាយជាបណ្ដាញសង្គមសំខាន់ដែលអ្នកនយោបាយតៃវ៉ាន់ប្រើប្រាស់ទាញយកផលប្រយោជន៍រៀងៗខ្លួន ។ | សូមស្ដាប់ព័ត៌មានលម្អិតដោយលោក មុំ ពិទូរ្យ៖ នៅតែប៉ុន្មានថ្ងៃទៀតទេ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីតៃវ៉ាន់នឹងមកដល់ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺការប្រើប្រាស់បណ្ដាញសង្គមរបស់អ្នកនយោបាយ។ បណ្ដាញសង្គមមានទាំង |
article_2379.txt | កាលពីចុងឆ្នាំ២០១៥ ជប៉ុននិងកូរ៉េខាងត្បូងបានសម្រេចបានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រស្ដីពីបញ្ហាស្ត្រីបម្រើផ្លូវភេទ ដែលក្នុងនោះជប៉ុនបានសុំទោសនិងផ្ដល់សំណងទឹកប្រាក់ដល់ស្ត្រីរងគ្រោះទាំងនោះ ។ តែគេអាចចាំបានថា មិនមែនមានតែស្ត្រីកូរ៉េខាងត្បូងទេ ដែលត្រូវបានបង្ខំឲ្យបម្រើផ្លូវភេទ ស្ត្រីមកពីប... | ក្រោយការតវ៉ានិងចរចាអស់ពេលជាច្រើនឆ្នាំមក កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងជប៉ុននិងកូរ៉េខាងត្បូងបានលេចជារូបរាង ដើម្បីដោះស្រាយបញ្ហាស្ត្រីបម្រើផ្លូវភេទដែលបន្សល់ទុកតាំងពីចប់សង្គ្រាមលោកលើកទី២ ។ កិច្ចព្រមព្រៀងនេះ បានសម្រួលឡើងវិញមួយកម្រិតទៀតរវាងទំនាក់ទំនងជប៉ុននិងកូរ៉េខាងត្បូង ទាំងផ្នែ... |
article_238.txt | លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ បានសន្យានឹងនាំការរីកចម្រើនសេដ្ឋកិច្ចថ្មីដល់អាម៉េរិក បើសិនបើជាប់ឆ្នោត។ ប៉ុន្តែបើលោកចាញ់ ប្រទេសនឹងធ្លាក់ចូលវិបត្តិដូចឆ្នាំ១៩២៩។ | នៅក្នុងសុន្ទរកថារយៈពេលមួយម៉ោងស្តីពីបញ្ហាសេដ្ឋកិច្ចនៅទីក្រុង Asheville រដ្ឋ North Carolina ក្នុងថ្ងៃទី១៤ ខែសីហា បេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានសន្យាថានឹងកាត់បន្ថយតម្លៃរថយន្ត ផ្ទះសម្បែង ធានារ៉ាប់រង និងតាមវេជ្ជបញ្ជា ប្រសិនបើជាប់ឆ្នោតឡើងវិញ។ លោកក៏បានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន ចំពោះ... |
article_2380.txt | ចម្លើយ៖ សហគមន៍សេដ្ឋកិច្ចអាស៊ានគឺជា សមាហរណកម្មសេដ្ឋកិច្ចកម្រិតខ្ពស់មួយដែលចាប់ផ្តើមឡើងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ប៉ុន្តែវាជារឿងលំបាកណាស់ដោយហៅវាថាជាសមាហរណកម្មមួយស៊ីជម្រៅមួយដោយមានទាំងសមារណកម្មន។ ខ្ញុំថាសមាហរណកម្មផ្នែកនយោបាយក្នុងតំបន់នេះ វាមិនមែនជារឿងដែលអាចសម្រេចបានងាយឡើយ... | ២. ចំណុចបន្ទាប់ ដោយសារតែវាជាចលនាតំបន់ ហើយប្រទេសសមាជិកសុទ្ធលើកឡើងពីបញ្ហាប្រឈមនិងឱកាសសម្រាប់ប្រទេសពួកគេក្នុងដំណើរការសមាហរណកម្មតំបន់នេះ។ ចុះសម្រាប់វៀតណាមវិញ តើមានបញ្ហាប្រឈមធំៗអ្វីខ្លះ ហើយឱកាសដែលវៀតណាមសង្ឃឹមថានឹងទាញបានមានមានអ្វីដែរ? ចម្លើយ៖ សម្រាប់វៀតណាមបញ្ហាប្រឈមធំបំផុតគឺ ... |
article_2381.txt | លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានតែងតាំងទីប្រឹក្សាសន្តិសុខរបស់លោក ជាប្រមុខថ្មីរបស់ទីភ្នាក់ងារចារកម្ម Mossad។ លោក Yossi Cohen នឹងឡើងជាប្រធានថ្មីរបស់ Mossad ជំនួសលោក Tamir Pardo ដែលនឹងចប់អាណត្តិនៅខែមករាខាងមុខ។ លោក Cohen នឹងក្លាយជាប្រធានទី១២របស់ទីភ្នាក់ងារ Mossad ចាប់តាំងព... | នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសតែងតាំងប្រធានថ្មីរបស់ស្ថាប័នចារកម្ម Mossad ។ លោកបានជ្រើសរើសទីប្រឹក្សាសន្តិសុខគឺលោក Yossi Cohen សម្រាប់តំណែងសំខាន់នេះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយសរសើរលោក Yossi មានសមត្ថភាពនិងសមិទ្ធផលជាច្រើនក្នុងផ្នែកចារកម្មនេះ។ លោកបញ្ជាក់... |
article_2382.txt | មេដឹកនាំក្រុមជ្រុលនិយមរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh) លោក Abu Bakr al-Baghdadi ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់អធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល (Angela Merkel) សម្រាប់ពានមនុស្សសំខាន់ប្រចាំឆ្នាំ( Person of the Year) ប្រចាំទស្សនាវដ្ដី Time។ នេះគឺជាលើកដំបូងក្នុងរយៈពេល២៩ឆ្នាំ ដែលមាន... | ទស្សនាវដ្ដី Time បានជ្រើសរើសអធិការបតីអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល (Angela Merkel) ជាជ័យលាភីលេខមួយសម្រាប់តំណែង Person of the Year ប្រចាំឆ្នាំ២០១៥នេះ។ មេដឹកនាំរូបនេះបានឈ្នះគូប្រជែងផ្សេងទៀតដូចជា ប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន និងបេក្ខជនប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋលោក ដូណា... |
article_2383.txt | មីយ៉ាន់ម៉ានឹងអនុម័តសេចក្តីស្នើច្បាប់មួយ ដែលសំដៅដល់ការការពារប្រធានាធិបតី បន្ទាប់ពីចាកចេញពីតំណែង។ ច្បាប់នេះ នឹងផ្ដល់អភ័យឯកសិទ្ធិដល់ប្រធានាធិបតី ចំពោះសកម្មភាពនានា នៅពេលកំពុងស្ថិតក្នុងតំណែងនៅឡើយ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន The Irrawaddy ។ | សេចក្តីស្នើ«ច្បាប់សន្តិសុខអតីតប្រធានាធិបតី» នឹងលេចចេញជារូបរាងនាពេលខាងមុខនេះ ក្រោយពេលដែលសំណើនេះ ត្រូវបានចេញនៅលើទំព័រកាសែតរដ្ឋរបស់មីយ៉ាន់ម៉ា។ វាក្យខណ្ឌចំនួន១៤ នៃសំណើច្បាប់នេះ បានចែងពីគោលដៅធានាសុខសុវត្ថិភាព របស់ប្រមុខរដ្ឋាភិបាលនៅពេលចូលនិវត្តន៍ ហើយសំណើច្បាប់នេះ ក៏នឹងជួយការពា... |
article_2384.txt | ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តជាឯកច្ឆ័នលើសម្រេចមួយក្នុងការស្វែរកដំណោះ ស្រាយ និងបើកផ្លូវចរចាសន្តិភាព ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅស៊ីរី។ នេះ គឺជាសមិទ្ធផលលើកដំបូងហើយដែលក្រុមប្រឹក្សាសន្តិសុខ បានធ្វើឡើងក្នុងការត្រួសត្រាយផ្លូវដើម្បីបញ្ចប់វិបត្តិស៊ីរីក្នុងរយៈពេល៥... | ថ្ងៃទី១៨ ធ្នូ ម្សិលមិញ សមាជិកទាំង១៥ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយលើកដំបូងដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពស្តីពីបទឈប់បាញ់ និងបញ្ចប់វិបត្តិនៅស៊ីរីផងដែរ។ ដំណោះស្រាយនេះ ត្រូវបានអនុម័តក្នុងឱកាសដែលអាមេរិកធ្វើជា ប្រធានវិលជុំនៃក្រុមប្រឹក្សាសន្តិសុខអង... |
article_2385.txt | រុស្ស៊ីបានបដិសេធរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលបង្ហាញថា កងទ័ពរុស្ស៊ីទម្លាក់គ្រាប់បែកសម្លាប់ជនស៊ីវិលរាប់រយនាក់នៅក្នុងប្រទេសស៊ីរី។ អង្គការនេះហៅការ ទម្លាក់គ្រាប់បែកនៅស៊ីរីដែលបំផ្លាញជីវិតរបស់ជនស៊ីវិលរាប់រយនាក់នោះថាជាឧក្រិដ្ឋកម្មសង្គ្រាមដែរ។ | លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ អន្តរាគមន៍តាមផ្លូវអាកាសរបស់កងទ័ពរុស្ស៊ី ក្លាយជាបញ្ហាចម្រូងចម្រាសមួយ ក្រោយពេលដែលអង្គការ លើកលែងទោសអន្តរជាតិ ចេញរបាយការណ៍មួយបង្ហាញថា ទ័ពរុស្ស៊ីទម្លាក់គ្រាប់សម្លាប់ជនស៊ីវិលច្រើនរយនាក់ ។ របាយការណ៍នេះបានហៅការសម្លាប់ជនស៊ីវិលថាជាឧក្រិដ្ឋកម្មសង្គ្រាមថែមទៀត។ ... |
article_2386.txt | ការបាញ់ទម្លាក់យន្តហោះរុស្ស៊ីដែលកំពុងប្រតិបត្តិការវាយកម្ទេចក្រុមរដ្ឋឥស្លាមដោយទាហានតួកគីនៅព្រំដែនតួកគី បានធ្វើឲ្យរដ្ឋាភិបាលរុស្ស៊ី ខឹងសម្បារខ្លាំងដោយប្រកាសចាត់វិធានក្តៅជាច្រើនរហូតដល់ហាមប្រជាជនខ្លួនមិនឲ្យធ្វើដំណើរកម្សាន្តនៅប្រទេសតួកគី។ ការប្រឈមមុខគ្នានេះ បានបង្វែរទិសដៅថ្មី... | ដោយសារការប្រឈមមុខគ្នាខ្លាំងរវាងរុស្ស៊ី និងតួកគីនៅក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន For Tez Tour ជាក្រុមហ៊ុនទេសចរធំបំផុតរបស់រុស្ស៊ី បានប្រកាសប្តូរទិសដៅទេសចរក្នុងការដឹកនាំភ្ញៀវ ជនជាតិរុស្ស៊ីមកកាន់តំបន់អាស៊ីវិញម្តង។ តំបន់ទេសចរទាំងនោះរួមមាន នៅក្នុងប្រទេសថៃនិង ចិន។ Larissa Akhanova នាយ... |
article_2387.txt | ថ្ងៃទី១៨ ធ្នូ ម្សិលមិញ ប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ជាថ្មី នូវគោលជំហររបស់រដ្ឋាភិបាលអាមេរិកចង់ឲ្យប្រធានាធិបតីបាស្ហា អាល់ អាសាដ ចុះពីអំណាចនៅស៊ីរី។ ការប្រកាសនេះធ្វើឡើងចំពេលដែលប្រទេសមហាអំណាចកំពុងជជែកគ្នា នៅក្រុងញូវយ៉ក ដើម្បីរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមស៊ីរី។ ការអះអាងរបស់លោកអូបា... | លោកអូបាម៉ាបានលើកឡើងថា ប្រធានាធិបតីស៊ីរីបាត់បង់ភាពស្របច្បាប់ទៅហើយ សម្រាប់ស៊ីរី។ យោងតាមលោកអូបាម៉ា ដរាបណារដ្ឋាភិបាលមិនត្រូវមតិភាគច្រើនក្នុងស្រុកចាត់ទុកថា ស្របច្បាប់ទេនោះគេមិនអាចបិទបញ្ចប់សង្គ្រាមស៊ីវិលបានឡើយ។ លោកអូបាម៉ាបន្ថែមថា លោកអាសាដត្រូវតែចុះចេញ ដើម្បីឲ្យស៊ីរី បញ្ចប់ការបង្ហូរ... |
article_2388.txt | ប្រមុខរបបសឹកលោកឧត្តមសេនីយ៍ប្រាយុទ្ធ ច័ន្ទអូចា បញ្ជាក់សារថ្មីថា លោក នឹងផ្ទេរអំណាចទៅ រដ្ឋាភិបាលស៊ីវិលវិញនៅឆ្នាំ២០១៧ ។ ការផ្ទេរអំណាចនេះ គឺជាការកែទម្រង់ដំណាក់កាលទី២នៃរដ្ឋាភិបាលរបបសឹកក្នុងការស្តារស្ថិរភាពនយោយថៃឡើងវិញ និងដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០១៧ផងដែរ។ | សល់តែជាង១ឆ្នាំទៀតតែប៉ុណ្ណោះ រដ្ឋាភិបាលរបបសឹកដឹកនាំដោយលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នឹងត្រូវផ្លាស់ប្តូរទៅរករដ្ឋាភិបាលស៊ីវិលហើយ។ នេះបើយោងតាមការអះអាងរបស់លោកនាយក រដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទអូចានៅថ្ងៃពុធទី២៣ ខែធ្នូ ដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។ ជាប្រធានក្រុមប្រឹក្ស... |
article_2389.txt | មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសជាផ្លូវការថា កូរ៉េខាងជើងមានគ្រាប់បែកអ៊ីដ្រូសែន ដែលនេះបញ្ជាក់ថា រដ្ឋឯកោមួយនេះក្លាយជាមហាអំណាចនុយក្លេអ៊ែរដ៏ខ្លាំងក្លាមួយលើលោក។ មេដឹកនាំរូបនេះក៏បញ្ជាក់ផងដែរថា គ្រាប់បែកនេះអាចប្រើប្រាស់ដោយបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរផង។ នេះបើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ីដែ... | លោក គីម ជុងអ៊ុន បានប្រកាសជាផ្លូវការថា ប្រទេសកូរ៉េខាងជើងបានសម្រេចជោគជ័យផលិតគ្រាប់បែកអ៊ីដ្រូសែន។ ហើយលោក សង្កត់ធ្ងន់ថា ប្រទេសលោកក៏អាចប្រើប្រាស់គ្រាប់បែកនេះបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យខ្លួន ប្រឆាំងរាល់ការឈ្លានពានពីបរទេស។ កូរ៉េខាងជើងចាត់ទុកថា ជោគជ័យនេះជួយឲ្យខ្លួនក្លាយជាមហាអំណាចនុយក... |
article_239.txt | ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ នាថ្ងៃទី ៥ តុលា បានអំពាវនាវឲ្យយោធារក្សាស្ថិរភាព និងសន្តិសុខក្នុងប្រទេស មុនពេលព្រឹត្តិការណ៍ផ្លាស់ប្តូរអំណាច និងការបោះឆ្នោតក្នុងស្រុក។ | នៅក្នុងសុន្ទរកថានាឯខួបលើកទី៧៩ នៃការបង្កើតកងទ័ពជាតិឥណ្ឌូណេស៊ី (TNI) នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៥ ខែតុលា ប្រធានាធិបតី ចូកូ វីដូដូ បានថ្លែងថា អនាគតរបស់ឥណ្ឌូណេស៊ីជាប់ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ៗចំនួន២ ដែលនឹងកើតឡើងនាពេលខាងមុខគឺ ការផ្លាស់ប្តូរជំនាន់ថ្មីនៅថ្ងៃទី២០ ខែតុលា និងការបោះឆ្នោតក្នុងស្រុកនាខែវិច្ឆិកា។ លោកប្រធានាធិប... |
article_2390.txt | ប្រមុខឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួនលោក Antonio Guterres បានប្រតិកម្មនិងរិះគន់ប្រទេសមួយចំនួន ដែលមិនទទួលជនភៀសខ្លួនស៊ីរី។ ប្រតិកម្មនេះកើតឡើង ក្រោយបេក្ខជនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បិទទ្វារឈប់ទទួល និងចង់បណ្តេញជនភៀសខ្លួនស៊ីរី និងរដ្ឋមួយចំនួននៅអាមេរិក ដែល... | លោក Antonio Guterres ប្រធានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានចេញមុខរិះគន់ចំៗ ដល់អ្នកណាដែលមិនព្រមទទួលយកជនភៀសខ្លួនស៊ីរី។ ខណៈដែលជនភៀសខ្លួនស៊ីរីចំនូនជាង៤.៣លាននាក់ កំពុងរត់គេចពីសង្គ្រាមដែលអូសបន្លាយជិត៥ឆ្នាំមកហើយនោះ ប្រធាន UNHCR រូបនេះ បានប្រាប់ក្រុមប្រឹ... |
article_2391.txt | ក្នុងការបោះឆ្នោតជុំទី២ នៅបារាំងថ្ងៃអាទិត្យម្សិលមិញនេះ គណបក្សស្តាំនិយមជ្រុលរណសិរ្សជាតិមិនអាចឈ្នះបានសូម្បីតែមួយតំបន់ ទោះបីជាបក្សនេះបានសំឡេងគាំទ្រច្រើនក្នុងជុំទីមួយក៏ដោយ។ បរាជ័យរបស់បក្សរណសិរ្សជាតិធ្វើឲ្យលោកស្រី Marine Le Pen ខកចិត្តយ៉ាងខ្លាំង។ គណបក្សកាន់អំណាចសង្គមនិយមឈ្នះបានប្រ... | យោងតាមសារព័ត៌មាន France 24 ក្នុងការបោះឆ្នោតតំបន់លើកទី២នៅបារាំង លទ្ធផលបង្ហាញថា គណបក្សស្តាំនិយមជ្រុល រណសិរ្សជាតិ មិនអាចរកជ័យជម្នះបានសូម្បីតែ ១ តំបន់ក្នុងចំណោមតំបន់ទាំង ១៣ ។ លទ្ធផលបោះឆ្នោតជុំទីពីរ ទំនងជាធ្វើឲ្យលោកស្រី Marine Le Pen ប្រធានបក្សរណសិរ្សនេះខកចិត្តខ្លាំង ព្រោះការបោះឆ្នោតជុំទីមួ... |
article_2392.txt | ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងកោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ក្នុងកម្មវិធីជួបជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ។ លោកថា ដូណាល់ត្រាំ ជាមនុស្សភ្លឺស្វាង និងមានទេពកោសល្យ ហើយលើសពីនេះលោក ពូទីន ក៏ជឿជាក់ថា ត្រ... | អាចថាជារឿងគួរឲ្យអស់សំណើច ដែលបុរសខ្លាំងរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កោតសរសើរបេក្ខជនប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៧ ធ្នូ ម្សិលមិញក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ។ លោក ពូទីន បានហៅលោក ដូណាល់ ត្រាំ ថាជាអ្នកនយោបាយភ្លឺស្វាង និងមានទេពកោសល្យផងដែរ។ តែមេដឹកនាំ... |
article_2393.txt | បេក្ខជនបក្សសាធារណរដ្ឋដែលនាំមុខគេលោក ដូណាល់ ត្រាំ ( Donald Trump) បន្តរកការថ្កោលទោសពី សហគមន៍អន្តរជាតិ និងអ្នកនយោបាយពិភពលោកក្រោយលោកបន្តលើកឡើងបញ្ហាចម្រូងចម្រាសពាក់ព័ន្ធបញ្ហាសាសនានិងពូជសាសន៍។ ថ្វីបើលោក បានទទួលការគាំទ្រក្នុងបក្សច្រើនជាងគេ និងអាចឈានទៅក្លាយជាបេក្ខជនតំណាងបក្សទៅប្រជែងយក... | សូមស្តាប់ការបកស្រាយរបស់លោក សៅ ផលនិស្ស័យ៖ សេដ្ឋីអចលនទ្រព្យនិងជាបេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ កំពុងប្រឈមការថ្កោលទោសពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងបណ្តាអ្នកនយោបាយក្នុងនិងក្រៅប្រទេស។ ម្តងជាពីរដង បេក្ខជនប្រធានាធិបតីនេះនៅបន្តលើកយកបញ្ហាចម្រូងចម្រាស ធ្វើឲ្យប៉ះព... |
article_2394.txt | ទោះបីជាមានកិច្ចអន្តរាគមន៍ពីរុស្ស៊ី និងចិនក៏ដោយ អាមេរិកនៅតែជម្នះបើកកិច្ចប្រជុំដើម្បីពិភាក្សាពី បញ្ហានៃការរំលោភសិទ្ធិមនុស្សរបស់កូរ៉េខាងជើងយោងទៅតាមរបាយការណ៍ស៊ើបអង្កេតរបស់ភ្នាក់ងារ សិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កិច្ចប្រជុំនេះ ធ្វើឲ្យរដ្ឋាភិបាលកូរ៉េខាងជើង ប្រតិកម្មខ្លាំង និងចាត់ទុកសកម្មភា... | កាលពីចុងសបា្ហហ៍កន្លងទៅ រដ្ឋមន្ត្រីការរបរទេសកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំងទៅលើ អាមេរិក ដែលបានរៀបចំកិច្ចប្រជុំស្តីពីបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើងតាមរបាយការណ៍របស់ ភា្នក់ងារសិទិ្ធដែលបានប្រៀបធៀបរបបក្រុងព្យុងយ៉ាង និងរបបណាស៊ី។ ការបើកកិច្ចប្រជុំនោះ ធ្វើ ឡើងក្នុងឱកាសដែលអាមេរិក ធ្វ... |
article_2395.txt | រដ្ឋាភិបាលអាល្លឺម៉ង់បានបដិសេធសំណើរសុំជំនួយបន្ថែមដើម្បីប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ (Daesh)ពីសំណាក់ក្រុងវ៉ាស៊ីនតោនដែលជាសម្ព័ន្ធមិត្តខ្លួន។ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់បានបំពេញភារកិច្ចគ្រប់គ្រាន់ក្នុងការប្រឆាំងភេរវកម្មរួចហើយ។ ការឆ្លើយតបនេះធ្វើឡើង... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ កាលពីថ្ងៃអាទិត្យម្សិលមិញនេះរដ្ឋាភិបាលអាល្លឺម៉ង់បានបដិសេធសំណើរសុំបន្ថែមជំនួយយោធាក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវជនរដ្ឋឥស្លាមឬក្រុមដែស្ហ។ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រី អែនជែឡា មឺហ្កែល បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍អាល្លឺម៉ង់ ZDF ថា បច្ចុប្បន្នអាល្លឺម... |
article_2396.txt | ការសម្តែងតន្ត្រីរបស់ក្រុមស្ត្រីកូរ៉េខាងជើងMoranbong ត្រូវបានលុបចោលនូវនាទីចុងក្រោយ នៅក្រុងប៉េកាំង កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ យោងតាមសារព័ត៌មានប្រចាំថ្ងៃChosun Ilbo អាជ្ញាធរក្រុងប៉េកាំងបានសុំឲ្យស្ត្រីក្រុមតន្ត្រីMoranbong ចៀសវាងសម្តែងឆាកដែលមានរូបភាពមីស៊ីលនៅក្រុងប៉េកាំង។ ប៉ុន្តែ ស្ត្រី... | ក្រុមតន្ត្រីMoranbong ជាក្រុមតន្ត្រីមានសុទ្ធតែសិល្បករស្រីៗ ជាក្រុមបង្កើតឡើងដោយលោកគឹម ជុងអ៊ុន ផ្ទាល់ ដើម្បីបង្ហាញពីការទូតបែបអាវុធយុទ្ធភណ្ឌរបស់ក្រុងព្យុងយ៉ាង។ ក្រុមនេះបានធ្វើដំណើរមកក្រុងប៉េកាំង ដើម្បីសម្តែងជាលើកដំបូង នៅក្រៅប្រទេស។ ប៉ុន្តែ ការសម្តែងត្រូវលុបចោល នៅនាទីចុងក្រោយ។ សារព័... |
article_2397.txt | យប់ថ្ងៃសៅរ៍ម្សិលមិញ អាជ្ញាធរតួកគីបានប្រកាសថា នឹងបន្តដកកងទ័ពខ្លួនចេញពីទឹកដីអ៊ីរ៉ាក់។ ការប្រកាសនេះធ្វើឡើងក្រោយលោកអូបាម៉ាបានទូរសព្ទទៅប្រធានាធិបតីអ៊ែរដូហ្កាន សុំអោយចាត់វិធានការកាត់បន្ថយភាពតានតឹងជាមួយអ៊ីរ៉ាក់ជាប្រទេសជិតខាង។ | ការប្រកាសនេះ ធ្វើឡើងម៉ឺងម៉ាត់និងភ្លាមៗតែម្តង ព្រោះម្សិលមិញនេះ លោកអូបាម៉ាបានទូរសព្ទទៅលោកអ៊ែរដូហ្កាន គូសបញ្ជាក់ពីការគោរពបូរណភាពទឹកដីអ៊ីរ៉ាក់។ គួររំលឹកថា កាលពីដើមខែធ្នូ តួកគីបានពង្រាយទាហានពី១៥០នាក់ទៅ៣០០នាក់ និងរថពាសដែកជាង២០គ្រឿង នៅបន្ទាយBachiqaភាគខាងជើងអ៊ីរ៉ាក់។ តួកគីប្រា... |
article_2398.txt | ចុងក្រោយរដ្ឋាភិបាលកាណាដា សម្រេចដកយន្តហោះចម្បាំងចេញពីប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាម ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ពីសម្ព័ន្ធយោធាដែលកំពុងដឹកនាំដោយរដ្ឋាភិបាលអាមេរិក។ ការសម្រេចដក ទ័ពខណៈពេលដែលប្រតិបត្តិការកំពុងតែឡើងកម្តៅ គឺដើម្បីអនុវត្តដូចទៅនឹងការសន្យាររបស់លោកនាយករដ្ឋមន្ត្រី Justin ... | លោក ទេព អ៊ីវិសាល លម្អិតព័ត៌មាននេះ រដ្ឋមន្ត្រីការបរទេសកាណាដា Stephane Dion បានបញ្ជាក់ជាថ្មីកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលកាណាដា នឹងដកយន្តហោះចម្បាំងចំនួន៦គ្រឿងពីសម្ព័ន្ធយោធាអាមេរិកដែលកំពុងប្រតិបត្តិការកម្ទេចក្រុមរដ្ឋឥស្លាមនៅស៊ីរី និង អីរ៉ាក។ ការដកទ័ពនេះ នឹងត្រូវធ្វើឡើងក្នុងរយៈពេលពីរឬ... |
article_2399.txt | ក្រសួងការបរទេសគុយបា ប្រាប់អាមេរិកថា គុយបាស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅគុយបា មុនចប់អាណត្តិរបស់លោក។ ប៉ុន្តែគុយបា បញ្ជាក់ជាមុន បើគ្មានការលូកលាន់កិច្ចការផ្ទៃក្នុងគុយបាទេ ប្រមុខរដ្ឋអាមេរិកចង់មកទស្សនកិច្ចនៅគុយបា ពេលណាក៏បាន។ កន្លងមកលោក អូបាម៉ា ថា លោកចង់ជួប... | មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសគុយបា ផ្ញើរសារទៅកាន់ក្រុងវ៉ាស៊ីនតោនថ្ងៃពុធទី ១៦ ខែធ្នូម្សិលមិញថា គុយបា ស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែត្រូវដឹងជាមុនថាអាមេរិកគ្មានសិទ្ធិដាក់លក្ខខណ្ឌដោយលូកលាន់កិច្ចការផ្ទៃក្នុងរបស់គុយបាឡើយ។ សាររបស់ក្រសួងការបរទេសក្រុងហាវ៉ាណា... |
article_240.txt | ពាក្យ«លប់» មានថ្នាក់ពាក្យជានាម មានន័យថា ជាប្រដាប់ចាបសត្វមួយប្រភេទ មានសណ្ឋានជាទ្រុង រុំស្លឹកឈើស្រស់មានប៉ែកដាក់បក្សីធ្លាក់ មានប៉ែកសំណាញ់ មានគន្លឹះថ្លោះបាន សម្រាប់ឲ្យជាប់បក្សីព្រៃដែលដេញធ្នាក់។ ឧទាហរណ៍ លប់លលក, លប់ទទា, លលកព្រៃជាប់លប់ ជាដើម។ | ចំណែកពាក្យ«លុប» មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ធ្វើឲ្យបាត់ស្នាម, ឲ្យបាត់គំនូស, ឲ្យបាត់លំអាន, ឲ្យបាត់រូប, ឲ្យបាត់ឈ្មោះ, ធ្វើឲ្យវិនាស, ធ្វើឲ្យសូន្យ។ ឧទាហរណ៍ លុបអក្សរ, លុបដាន, លុបឈ្មោះ,...ជាដើម។ ប្រើក្នុងន័យបំពេញ, ជម្រៅ, រណ្ដៅឲ្យបាត់ៈ លុបរណ្ដៅ, បំពេញក្រហូង, លុបអណ្ដូង...។... |
article_2400.txt | ថ្ងៃសៅរ៍ម្សិលមិញ ជំនួបរវាងថ្នាក់ដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូង មានទិសដៅកាត់បន្ថយភាពតានតឹងនឹងគ្នានោះ មិនបានសម្រេចកិច្ចព្រមព្រៀងអ្វីទេ។ ក្រុងព្យុងយ៉ាងទំលាក់កំហុសលើក្រុងសេអ៊ូលពីភាពបរាជ័យនៃជំនួបនេះ។ ពេលនេះ ប្រទេសទាំង២ក៏មិនទាន់មានគម្រោងជួបគ្នាជាថ្មីទៀតដែរ។ | ម្សិលមិញ ថ្នាក់ដឹកនាំកំពូលក្រុងព្យុងយ៉ាងនិងក្រុងសេអ៊ូលបានពិភាក្សាគ្នាពីទេសចរណ៍នៅភ្នំKumgang។ ក្រុងព្យុងយ៉ាងទាមទារអោយក្រុងសេអ៊ូលយល់ព្រមសម្រេចកិច្ចព្រមព្រៀងជំរុញវិស័យទេសចរណ៍ឡើងវិញ។ ក្រុងសេអ៊ូលក៏បានសុំអោយក្រុងព្យុងយ៉ាងធានានូវសុវត្ថិភាពសន្តិសុខអ្នកទេសចរផងដែរ។ មូលហេតុគឺដោយសារ... |
article_2401.txt | ទោះបីជាបណ្តាប្រទេសនៅអឺរ៉ុបមួយចំនួន បានប្រកាសបិទច្រកព្រំដែន និងផ្អាកទទួលជនភៀសខ្លួនក្រោមហេតុផលនៃចលនាភេរវកម្មក្រុមជ្រុលនិយមរដ្ឋឥស្លាម រដ្ឋាភិបាលកាណាដា នៅតែស្វាគមន៍ ចំពោះវត្តមានរបស់ជនភៀសខ្លួនស៊ីរីដោយភាពកក់ក្តៅ។ ហើយពេលនេះ ជនភៀសខ្លួនជុំទីមួយ ក្នុងចំណោមជនភៀសខ្លួនប្រមាណជាងពីរម៉ឺននាក់ដែលរដ... | កាលពីយប់ថ្ងៃទី១០ ធ្នូ កន្លងទៅ លោកនាយករដ្ឋមន្ត្រីថ្មីវ័យក្មេងកាណាដា Justin Trudeau បានចេញ ទៅទទួលស្វាគមន៍សម្រាប់វត្តមានជនភៀសខ្លួនស៊ីរី១៦៣នាក់ដោយផ្ទាល់នៅព្រលានយន្តហោះ។ វត្តមានជនភៀសខ្លួនជាងមួយរយនាក់ គឺជាការមកដល់ជុំទីមួយនៃជនភៀសខ្លួនមកពីស៊ីរីក្នុងចំណោម នៃជនភៀសខ្លួនសរុបជាងពីរម៉ឺននាក់ដែល... |
article_2402.txt | គណបក្សកាន់អំណាច អេស្ប៉ាញបានបន្តឈ្នះឆ្នោតជាថ្មីទៀត ក្នុងការបោះឆ្នោតទូទៅមួយនៅថ្ងៃទី២០ ខែធ្នូ ។ គណបក្សអភិរក្សនេះឈ្នះបានកៅអីភាគច្រើននៅក្នុងសភាជាន់ទាប តែយ៉ាងណាក៏ដោយ គណបក្សនេះមិនបានទទួលសំឡេងភាគច្រើនដាច់ខាតដើម្បីបង្កើតរដ្ឋាភិបាលម្នាក់ឯងបានទេ ដោយសារគណបក្សប្រឆាំងឈ្នះបានកៅអីថែមទៀត។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ គណបក្សប្រជាជនរបស់នាយករដ្ឋមន្ត្រី Mariano Rajoy បានបន្តជ័យជម្នះរបស់ខ្លួនក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២០ ខែធ្នូម្សិលមិញនេះ។ គណបក្សអភិរក្សរបស់លោក Rajoy បានទទួលកៅអីចំនួន១២២ក្នុងចំណោមកៅអីសរុប៣៥០។ ប៉ុន្តែគណបក្សនេះ មិនបានកៅអីគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិ... |
article_2403.txt | រុស្ស៊ីសម្រេចបិទផលិតចំណីអាហារដែលនាំចូលមកពីអ៊ុយក្រែន ដែលវិធានការនេះនឹងចូលជាធរមាននៅដើមឆ្នាំ ២០១៦ខាងមុខនេះ។ ក្រៅពីហាមទំនិញ រុស្ស៊ីបានជំរិតទារបំណុល និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអ៊ុយក្រែនផងដែរ ហើយសេដ្ឋកិច្ចអ៊ុយក្រែនដែលកំពុងត្រដរខ្យល់ស្រាប់នោះនឹងប្រឈមបញ្ហាធំ។ វិធា... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ចាប់ពីថ្ងៃទី១មករា ឆ្នាំ ២០១៦ តទៅ ផលិតផលចំណីអាហាររបស់អ៊ុយក្រែនលែងអាចហូរចូលទៅក្នុងទឹកដីរុស្ស៊ីបានហើយ។ នេះដោយសារ រដ្ឋាភិបាលរុស្ស៊ីសម្រេចដាក់ការហាមឃាត់លើផលិតផលចំណីអាហាររបស់អ៊ុយក្រែន ដែលវិធានការនេះជាការសងសឹកការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអ៊ុយក... |
article_2404.txt | យប់ថ្ងៃពុធម្សិលមិញ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតអនុម័តសេចក្តីសម្រេចស្តីពីការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី។ សេចក្តីសម្រេចនេះផ្អែកលើកិច្ចព្រមព្រៀងដែលក្រុមជម្លោះនយោបាយលីប៊ីបានចុះហត្ថលេខារួមគ្នាកាលពីសប្តាហ៍មុន។ សេចក្តីសម្រេចនេះជាយុទ្ធសាស្ត្ររបស់សហគមន៍អ... | ក្នុងវិបត្តិនយោបាយលីប៊ី ក្រុមប្រជែងនយោបាយធំៗ មានពីរបក្សពួក៖ គឺក្រុមឥស្លាមជ្រុលនិយមដែលបង្កើតរដ្ឋាភិបាលនៅរដ្ឋធានីទ្រីប៉ូលី និងក្រុមនយោបាយចាស់ដែលភៀសខ្លួន ទៅបង្កើតរដ្ឋាភិបាលមួយផ្សេងទៀត នៅក្រុងឆ្នេរតូប្រ៊ូក ភាគខាងកើត។ ស្របពេលលីប៊ីធ្លាក់ក្នុងភាពដុនដាប ក្រុមដែស្ហកំពុងតែបោះទីតាំង ន... |
article_2405.txt | ថ្ងៃសៅរ៍ទី ១២ ធ្នូម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហើបឲ្យដឹងថានៅម៉ាឡេស៊ីបច្ចុប្បន្ន អ្នកមាននិន្នាការគាំទ្រចលនាសង្គ្រាមជីហាតរបស់ក្រុមដែស្ហ (Daesh) នៅស៊ីរីនិងអ៊ីរ៉ាក់ មានមិនតិចជាង៥ម៉ឺនាក់ឡើយ។ បើសិនក្រុមនេះត្រូវដុសខាត់ខួរក្បាលដោយមនោគមន៍វិជ្ជាសាសនា រហូតក្លាយជាជនជ្រុលនិយ... | រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី Liow Tiong បានព្រមានថា គ្រោះថ្នាក់ធំ អាចនឹងបង្កឡើងដោយក្រុមអ្នកគាំទ្រចលនាក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរីនិងអ៊ីរ៉ាក់ឬក្រុមដែស្ហ (Daesh) ព្រោះ បច្ចុប្បន្ននេះអ្នកគាំទ្រចលនាជ្រុលនិយមនេះមានមិនតិចជាង៥ម៉ឺននាក់ឡើយនៅក្នុងប្រទេសម៉ាឡេស៊ី។ យោងតាម សារព័ត៌មាន Aljazee... |
article_2406.txt | លោកឧត្តមសេនីយ៍មិនអ៊ុងឡាំងបានសន្យាថាយោធានឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការបម្រើវិស័យការពារជាតិដដែលទោះបីជារដ្ឋាភិបាលថ្មីនឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយក៏ដោយ។ការអះអាងបែបនេះធ្វើឡើងដើម្បីបញ្ចប់នូវកង្វល់ប្រជាជនដែលខ្លាចក្រែងយោធានឹងធ្វើអន្តរាគមន៍រឿងនយោបាយ។ នេះបើយោងតាមសារព័ត៌មាន ... | លោក រឿន ភារុន រាយការណ៍ព័ត៌មានលម្អិតជាបន្ត៖ ការបោះឆ្នោតថ្ងៃទី០៨ ខែ វិច្ឆិកា កន្លងទៅ បានបង្ហាញហើយថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងដឹកនាំរដ្ឋាភិបាលអាណត្តិថ្មីដែលនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៦ ខាងមុខនេះ។ ទាំងសហគមន៍អន្តរជាតិ ទាំងមេដឹកនាំកំពូលមីយ៉ាន់ម៉ាផ្សេងៗ... |
article_2407.txt | ចិននិងរុស្សីបានប្រឆាំងគម្រោងការរបស់អាមេរិកដែលចង់កោះប្រជុំក្រុមប្រឹក្សាសន្តិសុខលើករណីរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ នេះបើយោងតាមការប្រាប់របស់មន្ត្រីការទូតនៅអង្គការសហប្រជាជាតិ។ | ប្រភពពីអង្គការសហប្រជាជាតិបានឲ្យដឹងថា ចិននិងរុស្សីបានចេញមុខប្រឆាំងអាមេរិកដែលចង់បើកកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដើម្បីពិភាក្សាលើបញ្ហារំលោភសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាង។ ផែនការកោះប្រជុំនេះបានលេចជារូបរាង ក្រោយពេលអង្គការសហប្រជាជាតិបញ្ចេញរបាយការណ៍ថា ស្ថានភាពសិទ្ធិមនុស្សកូរ៉េខាងជើង... |
article_2408.txt | រយៈពេលចុងក្រោយនេះ អាមេរិក បានព្យាយាមពន្លេចគោលនយោបាយការបរទេសផ្តោតលើឥទ្ធិពលយោធារបស់ ខ្លួនកាន់តែច្បាស់នៅតំបន់អាស៊ីអាគ្នេយ៍។ នោះគឺ អាមេរិក បានពង្រឹងដៃគូយ៉ាងជិតស្និទ្ធ និងស៊ីជម្រៅជាមួយរដ្ឋាភិបាលរដ្ឋអាស៊ានដូចជាវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម និងចុងក្រោយ ជាមួយសិង្ហបុរី ផងដែរ។ សកម្មភាពនេះ គឺពិ... | គោលនយោបាយការបរទេសយោធាអាមេរិក កំពុងតែវាយលុកខ្លាំងមកតំបន់អាស៊ីអាគ្នេយ៍ ខណៈចិន កំពុងតែពង្រីកអំណាចនៅក្នុងតំបន់ ក៏ជាដូចជាកំពុងតែមានជម្លោះដែនអធិបតេយ្យជាមួយនឹងរដ្ឋអាស៊ានផងដែរនោះ។ វត្តមាននេះ អាចជាការពង្រឹងគោលនយោបាយការបរទេសឲ្យកាន់តែស៊ីជម្រៅ ឬ ក៏អាចជាឆ្លៀតឱកាសមួយរបស់អាមេរិកក្នុងការប្រឆា... |
article_2409.txt | កូរ៉េខាងជើង តែងតែប្រកាសសង្គ្រាមនៅពេលដែលស្ថានភាពក្នុងតំបន់ឧបទ្វីបកូរ៉េ មានភាពតានតឹង។ តែចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបរិស្ថាន ដែលសំដៅការប្រែប្រួល អាកាសធាតុ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក៏បានប្រកាសសង្គ្រាមមួយថ្មីផងដែរ។ នោះគឺ សង្គ្រាមប្រឆាំង «ការកាប់ព្រៃឈើ»។ | រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានអះអាងថា ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងធ្វើសង្គ្រាមប្រឆាំងការកាប់ព្រៃឈើដែលមានគោលបំណងផ្សារភ្ជាប់កូរ៉េខាងជើងទៅនឹងចំណាត់ការរបស់ពិភពលោកលើបញ្ហាបរិស្ថាន។ការអះអាងបែបនេះធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុក្នុងក្រុងប៉ារីស... |
article_241.txt | នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្រោយពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានផ្ញើរសារជូនពររូបខ្លួន។ | លោកស្រី ផែថងថាន ត្រូវបានព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋថៃទី៣១ នៅថ្ងៃទី១៨ ខែសីហា។ ក្នុងនាមជាប្រទេសជិតខាងដែលមានទំនាក់ទំនងគ្នាជិតស្និទ្ធ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត ទើបកាន់តំណែងជិត១ឆ្នាំ បានផ្ញើសារអបអរសាទរ លោកស្រី ផែថងថាន ដំបូងគេក្នុងចំណោមមេដឹកនាំប្រទេសនានា។ ក្នុងសារលិខិតអបអរសាទរ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជ... |
article_2410.txt | នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy បានស្នើឲ្យមានការសន្ទនាជាមួយគណបក្សដទៃក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ ទី២០ ខែធ្នូ ។ បក្សប្រជាជនរបស់លោក Rajoy មិនបានទទួលសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាលតែឯងបានទេ ដូច្នេះមានតែស្វះស្វែងរកការសហការពីពីបក... | លោកនាយករដ្ឋមន្ត្រី Mariano Rajoy នៅថ្ងៃចន្ទ ទី២១ បានស្នើឲ្យមានការសន្ទនាគ្នារវាងគណបក្សដែលមានសំឡេងក្នុងសភាដើម្បីចូលរួមបង្កើតរដ្ឋាភិបាលចម្រុះមួយ ។ លោក Rajoy ថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតជាលើកដំបូង ក្រោយការបោះឆ្នោតដែលបានបង្ហាញពីការធ្លាក់ចុះប្រជាប្រិយភាពរបស់បក្សកាន់អំណាចក្នុងចំណោមអ្នកប... |
article_2411.txt | អវត្តមាននៃដំណោះស្រាយលើជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូងរវាងរដ្ឋអាស៊ាន និងចិន បានរុញច្រានបញ្ហានេះរីករាលកាន់តែធ្ងន់ធ្ងរ ដែលធ្វើឲ្យសហគមន៍អន្តរជាតិលូកដៃចូល។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកដែលមានសម្ព័ន្ធមិត្តពាក់ព័ន្ធនឹងជម្លោះ បានព្រមានថានឹងមានការប្រឈមមុខផ្នែកសព្វាវុធ ប្រសិនបើចិននិងរដ្... | មេបញ្ជាការកងទ័ពយោធាអាមេរិក បានព្រមានពីការប្រឈមមុខគ្នាផ្នែកសព្វាវុធដែលអាចនឹងកើតមានឡើង នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដ្បិតរដ្ឋពាក់ពន្ធ័នីមួយៗ កំពុងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង ខណៈអវត្តមានដំណោះស្រាយរួមនៃជម្លោះ។ យោងតាមសុន្ទរកថារបសលោកឧត្តមសេនីយ៍ Scott Swift ដែលចុះផ្សាយដោយសា... |
article_2412.txt | បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) គ្រោងនឹងជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមិន ណេតាន់ យ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃ២៨ខាងមុខ។ អ៊ីស្រាអែលជួប បេក្ខជនរូបនេះ អាចដោយសារលោកមានសក្តានុពលក្នុងការដណ្តើមតំណែងប្រធានាធិបតី។ តែប្រធានបទនៃជំនួបរវាងអ្នកនយោបាយអា... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលចេញកាលពីថ្ងៃពុធ ទី០៩ បេក្ខជនប្រធានាធិបតីនាំមុខគេនៃបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ នឹងជួបជជែកពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមិន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី ២៨ខែធ្នូខាងមុខ។ គេសន្និដ្ឋ... |
article_2413.txt | ម្សិលមិញនេះបេក្ខជននាំមុខបក្សសាធារណរដ្ឋ ដូណាល់ ត្រាំ (Donald Trump) បន្តថ្លែងសារនយោបាយដែល មានលក្ខណៈរើសអើងសាសនាជាថ្មីក្រោយការវាយប្រហារដោយប្តីប្រពន្ធមួយគូជាជនម៉ូស្លីមនៅកាលីហ្វរនីញ៉ា ។ អ្នកនយោបាយរូបនេះលោកបានស្នើឲអាជ្ញាធរបញ្ឈប់ប្រជាជនម៉ូស្លីមចូលមកក្នុងទឹកដីអាមេរិកទម្រាំអាជ្ញាធរ... | បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋដែលនាំមុខគេ ដូណាល់ ត្រាំ ម្សិលមិញនេះបានចេញមុខថ្លែងសារនយោបាយដែលបង្ហាញពីការរើសអើង និងបង្កប៉ះពាល់ដល់អ្នកកាន់សាសនាឥស្លាមជាថ្មីទៀតពាក់ព័ន្ធនឹងការបើកទទួលប្រជាជនម៉ូស្លីមដែលចង់ចូលមករស់នៅសហរដ្ឋអាមេរិក។ អ្នកនយោបាយអាមេរិកដែលជាមហាសេដ្ឋីដីធ្លី តែនិយាយស្តី... |
article_2414.txt | ការអនុញ្ញាតឲ្យស្ត្រីចូលរួមបោះឆ្នោតថ្នាក់តំបន់ម្សិលមិញនៅអារ៉ាប៊ីសាអូឌីត នេះបាន ក្លាយជា ព្រឹត្តិ ការណ៍ ប្រវត្តិសាស្ត្រសម្រាប់សង្គមប្រកាន់សាសនាខ្ជាប់ខ្ជួននៅតំបន់អារ៉ាប់។ សិទ្ធិស្ត្រី នៅក្នុង ប្រទេ សមួយនេះស្ថិតក្រោមការរឹតត្បិតខ្លាំងព្រោះពួកគេមិនអាចសូម្បីតែបើកឡាន តែការ ចូល រួម និង ឈរឈ្ម... | ម្សិលមិញនេះ ស្ត្រីជនជាតិអារ៉ាប៊ីសាអូឌីតជាច្រើនពាន់នាក់បានចូលរួមបោះឆ្នោតទាំងទឹកមុខរីករាយ និងសប្បាយចិត្តបំផុត ព្រោះវាពិសោធន៍លើកដំបូងបំផុតក្នុងជីវិតរបស់ពួកគេ។ គេអាចនិយាយបានថា វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ព្រោះកុំថាឡើយដល់បោះឆ្នោត សូម្បីតែសិទ្ធិបើករថយន្តដោយខ្លួនឯង ក៏ស្ត្រីនៅក្នុ... |
article_2415.txt | ប្រធានាធិបតី វេណេស៊ុយអេឡា លោកនីកូឡា ម៉ាឌុយរ៉ូ បានព្រមានបក្សប្រឆាំងដែលទើបឈ្នះឆ្នោតសភា កាលពីថ្ងៃអាទិត្យកន្លងទៅថា លោកនឹងប្រើសិទ្ធិវេតូប្រឆាំងច្បាប់លើកលែងទោសដល់អ្នកទោសនយោបាយ។ មូលហេតុគឺដោយសារបក្សប្រឆាំងដែលទើបឈ្នះឆ្នោតសំឡេងភាគច្រើននៅសភា កាលពីថ្ងៃអាទិត្យ ចង់ធ្វើច្បាប់លើកលែងទោសអ្នកទ... | សម្រាប់ ប្រធានាធិបតីម៉ាឌុយរ៉ូ អ្នកទោសនយោបាយទាំងនេះសុទ្ធតែជាអ្នករំលោភសិទ្ធិមនុស្ស ដូច្នេះ ទោះបក្សប្រឆាំងផ្ញើច្បាប់ដល់ទៅ១០០០ទៅឲ្យលោក ក៏ឃាតករសម្លាប់ប្រជាជនទាំងនេះត្រូវតែទទួលការកាត់ទោស និងទទួលនូវអ្វីដែលពួកគេបានប្រព្រឹត្ត។ ការព្រមានរបស់លោកម៉ាឌុយរ៉ូ ធ្វើឡើងក្រោយពេលបក្សសង្គមនិយមរបស់លោក... |
article_2416.txt | ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yahoo ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានប្រកាសថា លោក ចង់ទៅទស្សនកិច្ចនៅក្នុងប្រទេសគុយបា។ គម្រោងរបស់លោកត្រូវធ្វើឡើងមុនពេលដែលអាណត្តិលោកចប់ ហើយទស្សនកិច្ចនេះអាចទៅរួចបើលោក អាចមានឱកាសជួបជាមួយបណ្តាសកម្មជនគាំទ្រប្រជាធិបតេយ្យនៅទីនោះ។ | មួយឆ្នាំក្រោយមេដឹកនាំក្រុងវ៉ាស៊ីនតោននិងមេដឹកនាំរដ្ឋាភិបាលក្រុងហាវ៉ាណាឯកភាពគ្នាភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ កាលពីថ្ងៃទី ១៤ ខែធ្នូ លោក បារ៉ាក់ អូបាម៉ា ស្រាប់តែប្រកាសថា លោកចង់ទៅទស្សនកិច្ចនៅគុយបានៅពេលខាងមុខ ពោលគឺឲ្យបានមុនពេលអាណត្តិរបស់លោកចប់ទៅ។ ការសម្រេចចិត្តបែបនេះនោះ នឹងត្រូវរៀបចំឡើ... |
article_2417.txt | ក្រសួងការបរទេសចិនបានបរិហារនៅថ្ងៃសៅរ៍ម្សិលមិញ នូវសកម្មភាពផ្គើនផ្នែកយោធាដ៏ធ្ងន់ធ្ងរពីសំណាក់អាមេរិក ដោយសារតែអាមេរិកបានបញ្ជូនយន្តហោះទំលាក់គ្រាប់បែក B-52 កាលពីថ្ងៃ១០ធ្នូ សប្តាហ៍មុន ឆ្លងកាត់សមុទ្រចិនខាងត្បូង។ មន្ទីរប៉ង់តាហ្កូនបានប្រកាសស៊ើបអង្កេតហេតុការណ៍យន្តហោះនេះ។ | កាលពីព្រឹកថ្ងៃ១០ធ្នូ យន្តហោះទំលាក់គ្រាប់បែកអាមេរិក២គ្រឿង បានហោះឆ្លងកាត់សមុទ្រចិនខាងត្បូង។ ក្នុងនោះមានB-52មួយគ្រឿង បានហោះជិតកោះសិប្បនិម្មិតចិនមួយ ដែលសង់នៅលើកោះជម្លោះSpratleys។ យន្តហោះនេះហោះកម្ពស់មិនដល់៣ ៧០៤ម៉ែត្រ ពីកោះទេ។ ដូច្នេះ គឺហោះស្ទើរតែចុះទៅដល់កោះទៅហើយ។ ក្រសួងការបរទ... |
article_2418.txt | រដ្ឋាភិបាលតួកគីបានអះអាងថា ការអត់ធ្មត់របស់ខ្លួនមានកំណត់ចំពោះទង្វើនានាកន្លងមករបស់រដ្ឋាភិបាលរុស្ស៊ី។ ការបញ្ជាក់បែបនេះកើតឡើងក្រោយពេលដែលនាវាចម្បាំងរុស្ស៊ី បាញ់គំរាមនាវារបស់តួកគីនៅសមុទ្រ Aegean កាលពីសប្តាហ៍មុន និងកោះហៅអនុព័ន្ធយោធាតួកគីមកបំភ្លឺពីបញ្ហានេះដែរ។ | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ទំនាក់ទំនងតួកគីនិងរុស្ស៊ីកាន់តែល្អក់កករខ្លាំងរយៈពេលចុងក្រោយនេះ ជាពិសេសចាប់តាំងរុស្ស៊ីបាញ់គំរាមនាវារបស់តួកគីនៅសមុទ្រ Aegean សប្តាហ៍មុន។ ឆ្លើយតបការបាញ់គំរាមរបស់រុស្ស៊ី តួកគីបានចេញមុខព្រមានថា តួកគីអាចឈប់អត់ធ្មត់ទៀតចំពោះសកម្មភាពក្រុងម៉ូស្គូ។ ... |
article_2419.txt | ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី (John Kerry) បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគ្មានពាក់ព័ន្ធចលនាបដិវត្តន៍និងជំរុញការប្តូររបបដឹកនាំស៊ីរីឡើយ។ ប៉ុន្តែមនុស្សដូចលោក បាសា អាល់អាសាដ ត្រូវតែចេញពីតំណែង ព្រោះលោកជាមេដែកដែលឆក់ទាញក្រុមភេរវជនមកច... | ក្រោយជួបពិភាក្សាពីបញ្ហាជម្លោះស៊ីរីជាមួយប្រមុខការទូតរុស្ស៊ីលោក Sergei Lavrov និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅទីក្រុងម៉ូស្គូ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃឺរី បានថ្លែងប្រាប់សារព័ត៌មានរុស្ស៊ី Rossiya 24 ថា រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា គ្មានចេតនាផ្លាស់ប្តូររបបនៅក្នុងប្រទេស... |
article_242.txt | អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសថា អ៊ីស្រាអែលគួរតែកំណត់គោលដៅទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងតេហេរ៉ង់។ | នៅក្នុងការប្រមូលផ្តុំយុទ្ធនាការក្នុងរដ្ឋ North Carolina នាថ្ងៃទី៤ ខែតុលា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានលើកឡើងពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ដែលនៅក្នុងនោះ ប្រមុខសេតវិមានមិនគាំទ្រអ៊ីស្រាអែលដែលវាយប្រហារទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងការសងសឹកចំពោះការវាយប្រហារដោយមីស៊ីលនោះទេ។ «ដរាបណ... |
article_2420.txt | ថ្ងៃទី២២ ខែធ្នូ កន្លងទៅ លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទ អូចា បានចុះផ្សាយអត្ថបទចម្រៀងថ្មីមួយ ដើម្បីជាការអបអរឆ្នាំថ្មីទៅកាន់ប្រជាជនថៃ។ នេះ គឺជាចម្រៀងទី២ហើយដែលលោកបាននិពន្ធបន្ទាប់ពីឡើងកាន់អំណាចតាំងពីឆ្នាំ២០១៤។ | អត្ថបទចម្រៀងថ្មី ដែលមានចំណងជើងថា «ព្រោះអ្នកជាប្រជាជនថៃ» ដែលសរសេរដោយលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ច័ន្ទអូចា កំពុងតែទាក់ទាញអារម្មណ៍ប្រជាជនថៃមកលើរដ្ឋាភិបាលរបបសឹក។ នៅក្នុងអត្ថបទចម្រៀងដែលបានផ្សព្វផ្សាយ បានសរសេរថា « ប្រសិនបើយើង ពួតដៃគ្នា ក្តីសង្ឃឹមរបស់យើង គឹនៅមិនឆ្ងាយនោះទេ។ ហើយ នោះក៏ព... |
article_2421.txt | ប្រមុខរដ្ឋអ៊ុយក្រែនលោក Petro Poroshenko បានបង្ហាញការសោកស្តាយចំពោះការសម្រេចចិត្តរបស់ក្រុងម៉ូស្គូ ក្នុងការលុបចោលកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយអ៊ុយក្រែន។ ការសម្រេចលុបចោលការអនុគ្រោះពាណិជ្ជកម្ម គឺជាការសងសឹកអ៊ុយក្រែនដែលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបកន្លងមក។ | នៅប្រទេសប៊ែលហ្ស៊ិកថ្ងៃទី១៦ ខែធ្នូម្សិលមិញ មេដឹកនាំអ៊ុយក្រែន Petro Poroshenko បានទទួលស្គាល់ថា ការបញ្ចប់កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មរបស់រុស្ស៊ីដែលមានជាមួយអ៊ុយក្រែន នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ុយក្រែន ប៉ុន្តែលោកសន្យាថា អ៊ុយក្រែននឹងព្រមទទួលយករាល់បញ្ហាទាំងនេះ។ ហើយបើតាមបទបញ្ជា... |
article_2422.txt | សភាក្រិក នឹងបោះឆ្នោតសម្រេចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅថ្ងៃអង្គារនេះ ស្របពេលដែលប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស (Mahmoud Abbas) ទៅទស្សនកិច្ចផ្លូវការនៅប្រទេសក្រិកនេះ។ ការត្រៀមប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន កើតឡើងក្រោយនាយករដ្ឋមន្ត្រីក្រិក ធ្វើដំណើរទស្សនកិច្ច... | សូមស្តាប់ព័ត៌មានដូចតទៅ៖ ថ្ងៃអង្គារទី ២២ ខែធ្នូនេះ សភាក្រិកនឹងបោះឆ្នោតត្រួសត្រាយផ្លូវ ដល់រដ្ឋាភិបាលក្រុងអាថែន ដើម្បីទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ ការបោះឆ្នោត និងការជជែកដេញដោលគ្នាពាក់ព័ន្ធការទទួលស្គាល់ប៉ាឡេស្ទីន ក្នុងចំណោមសមាជិកសភាក្រិកនេះ កើតមានឡើងស្របពេលប្រធានាធិបតីប៉ាឡេស... |
article_2423.txt | ក្រុមលោកខាងលិចបានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខកោះប្រជុំដើម្បីពិភាក្សាករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់កូរ៉េខាងជើង។ ប៉ុន្តែចិនដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ទីក្រុងព្យុងយ៉ាងប្រហែលជាមិនឈរអោបដៃមើលក្រុមលោកខាងលិចព្រលះកូរ៉េខាងជើងនោះទេ។ | តាមរយៈសេចក្ដីប្រកាសមួយរបស់តំណាងអាមេរិកប្រចាំ UN អាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានស្នើឲ្យមានកិច្ចប្រជុំមួយលើករណីសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ សេចក្ដីប្រកាសនោះបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន UN បានប្រជុំជាលើកដំបូងលើរបៀបវារៈបញ្ហាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង។ ហើយពេលនេះ អាមេរិកនិងប្រទេស៨ផ... |
article_2424.txt | រដ្ឋាភិបាលអាឡឺម៉ង់សម្រេចចូលរួមយុទ្ធនាការបោសសម្អាតក្រុមភេរវជនរដ្ឋឥស្លាមជាមួយសម្ព័ន្ធមិត្តឯទៀត ប៉ុន្តែបដិសេធជាមុនថាគ្មានការសហការជាមួយរដ្ឋាភិបាលក្រុងដាម៉ាសឡើយ។បើសិនសភាអាឡឺម៉ង់អនុម័តទទួលសំណើររដ្ឋាភិបាលអាឡឺម៉ង់មែន កងទ័ពអាឡឺម៉ង់១២០០នាក់នឹងត្រូវចេញទៅបំពេញភារកិច្ចផ្តល់ប្រឹក្សាដល់ទាហា... | នៅថ្ងៃពុធនេះ សភាជាន់ទាបរបស់អាឡឺម៉ង់នឹងបោះឆ្នោតសម្រេចថាតើអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងប៊ែកឡាំងបញ្ជូនទ័ពទៅកម្ចាត់ក្រុមរដ្ឋឥស្លាមដែរឬយ៉ាងណា។ ការសម្រេចនេះធ្វើឡើង ក្រោយគណរដ្ឋមន្ត្រីរបស់អធិការបតីអាឡឺម៉ង់ លោកស្រី អែនជែឡា មឺហ្កែល ដាក់គម្រោងប្រើយោធាអន្តរាគមន៍កម្ចាត់ក្រុមភេរវជនស្នើសុ... |
article_2425.txt | រដ្ឋាភិបាលអ៊ីរ៉ាក់បានចេញមុខគំរាមថានឹងប្រើប្រាស់រាល់វិធានការទាំងអស់រួមទាំងបញ្ជូនរឿងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង បើសិនតួកគីមិនព្រមដកទ័ពចេញពីទឹកដីខ្លួនក្នុងពេល៤៨ម៉ោងទេ។ តែតួកគីថា វាជាទម្លាប់ដែលខ្លួនផ្លាស់ប្តូរកងទ័ពនៅតំបន់ Mosul ឲ្យជួយបង្វឹកទ័ពឃឺតដើម្បីច្បាំង... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ វត្តមានទ័ពតួកគីនៅលើទឹកដីភាគខាងជើងអ៊ីរ៉ាក់ កំពុងធ្វើឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់ខឹងសម្បារខ្លាំង ហើយរដ្ឋាភិបាលនេះគំរាមនាំយកសំណុំរឿងនេះទៅប្តឹងអង្គការសហប្រជាជាតិ។ នៅថ្ងៃចន្ទនេះ អ៊ីរ៉ាក់បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលតួកគី ៤៨ ម៉ោង បើមុនដូច្នេះទេខ្លួននឹងសុំកា... |
article_2426.txt | ប្រជាជនបួគីណាហ្វាសូបានស្វាគមន៍ជ័យជម្នះរបស់លោក Roch Marc Kabore ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃអាទិត្យកន្លងមក ក្រោយផ្តួលរំលំមេដឹកនាំផ្ដាច់ការលោក Blaise Compaore។ | លោក Roch Marc Kabore បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រសម្រាប់ជ្រើសរើសប្រធានាធិបតី ក្រោយការដួលរលំមេដឹកនាំផ្ដាច់ការលោក Blaise Compaore កាលពីឆ្នាំមុន។ លទ្ធផលបោះឆ្នោតបានបង្ហាញថា លោក Kabore ទទួលបានសំឡេងគាំទ្រចំនួន៥៣.៥ភាគរយ នាំមុខលើគូប្រជែងលោក Zephirin Diabre ដែលទទួលការគាំទ្រចំនួន២... |
article_2427.txt | អឺរ៉ុបនឹងផ្ដល់កញ្ចប់លុយ ៣ពាន់លានអឺរ៉ូដល់តួកគីសម្រាប់ការដោះស្រាយវិបត្តិជនភៀសខ្លួនស៊ីរីក្នុងប្រទេសតួកគី។ នេះបើយោងតាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់លោកស្រីអែនជែលឡា មឺហ្កែល (Angela Merkel) ក្រោយពីបញ្ចប់ជំនួបកំពូលអឺរ៉ុប-តួកគី ដែលបានធ្វើឡើងនៅទីក្រុងព្រុចសែលកាលពីថ្ងៃអាទ... | ក្រុមមេដឹកនាំប្រទេសអឺរ៉ុបបានជួបជាមួយនាយករដ្ឋមន្ត្រីតួកគីលោក អាមេដ ដាវូទូគ្លូ (Ahmed Davutoglu) នៅទីក្រុងព្រុចសែល ដើម្បីពិភាក្សាបញ្ចប់កិច្ចព្រមព្រៀងមួយស្ដីបញ្ហាជនភៀសខ្លួនស៊ីរីដែលកំពុងតែស្ថិតនៅក្នុងប្រទេសតួកគី។ តាមរយៈកិច្ចព្រមព្រៀងនេះ អឺរ៉ុបនឹងផ្ដល់ប្រាក់៣ពាន់លានអឺរ៉ូដល់តួ... |
article_2428.txt | សមាជិកព្រឹទ្ធសភាអាមេរិកពីររូបបានស្នើសុំឲ្យមានការបញ្ជូនទ័ពថ្មើជើង២ម៉ឺននាក់ទៅកាន់ប្រទេសស៊ីរី និងអ៊ីរ៉ាក់ដើម្បីពង្រឹងយុទ្ធសាស្ត្រកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាម។ អ្នកនយោបាយទាំងពីរក៏បានរិះគន់យុទ្ធសាស្ត្រយោធារបស់រដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ខ្លាំងៗផងដែរ ព្រោះយុទ្ធសាស្ត្រលោកមិនមានប្រស... | លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ ការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្ចាត់ក្រុមភេរវជនរដ្ឋឥស្លាមនៅស៊ីរី និងអ៊ីរ៉ាក់ ឬក្រុម ដែស្ហ (Daesh) បានក្លាយជាប្រធានបទនៃការជជែកដេញដោលគ្នាខ្លាំងជាថ្មីនៅសហរដ្ឋអាមេរិក។ អ្នកនយោបាយអាមេរិកងាកមក រិះគន់យុទ្ធសាស្ត្ររបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលស្ទាក់ស្ទើរ... |
article_2429.txt | មកទល់ពេលនេះសភានីតិកាលអាណត្តិថ្មីមីយ៉ាន់ម៉ា មិនទាន់ចាប់ផ្តើមដំណើរការនៅឡើយនោះទេ។ តែលទ្ធផលនៃការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា កន្លងទៅ បានបង្ហាញយ៉ាងច្បាស់ហើយថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសាន ស៊ូជី បានទទួលអាសនៈលើសពីភាគច្រើនដាច់ខាត។ថ្វីដ្បិតរដ្ឋាភិបាលថ្មីមិនទាន់ត្រូ... | ម្សិលមិញនេះ ប្រធានបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី បានបើកកិច្ចប្រជុំ បិទទ្វារមួយជាមួយនឹងតំណាងរាស្ត្រថ្មីដែលទើបតែត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតកន្លងទៅ។ ក្នុងឱកាសនៃជំនួបនោះ លោកស្រីស៊ូជី បានជំរុញឲ្យសមាជិកសភានីមួយៗ ត្រូវតែគោរពតាម បទបញ្ជា និង មានឥរិយបថត្រឹមត្... |
article_243.txt | «ឧទានសព្ទ» គឺជាពាក្យ ឬក្រុមពាក្យ ដែលគេនិយាយបន្លឺសូររបស់វាឡើងឮខ្លាំង ខុសប្លែកពីពាក្យធម្មតា ដើម្បីបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើល, បង្ហាញពីភាពសប្បាយ, ភ័យ, រំជួលចិត្តរបស់មនុស្ស។ របៀបបញ្ចេញសំលេងឧទានសព្ទគឺមានបីបែប ហើយបែបនីមួយៗ គឺមានសំឡេងខុសៗគ្នាផងដែរ។ | ឧទានសព្ទបែបត្រាប់សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម! គ្រឹម!, ខ្យល់បក់ វ៉ូៗ, រន្ទះបាញ់ ផាំង!, សមុទ្ទរលក គ្រាំៗ! ចំពោះឧទានសព្ទត្រាប់សូរ សំរែកសត្វ ឆ្កែព្រុស វ៉ូសៗ, សត្វត្លុម តុំ! តុំ,ចង្រិតយំ ច្រេតៗ! ចំណែកឧទានសព្ទត្រាប់សូរវត្ថុ ខ្យល់វាយបង្អួច ឮផាំង, សូរស៊ីរ៉ែនឡានពេទ្យ វ៉ូវ៉ៅៗ!។... |
article_2430.txt | រដ្ឋមន្ត្រីការពារជាតិប៉ូឡូញបានបង្ហាញពីចេតនាស្នើឲ្យអង្គការណាតូពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនដើម្បីការពារការគំរាមកំហែងពីសំណាក់រុស្សី។ ប៉ុន្តែសំណើបែបនេះ ប្រហែលជាបង្កឲ្យរុស្សីខឹងសម្បារខ្លាំងមិនខានឡើយ។ | ក្នុងពេលផ្ដល់សម្ភាសដល់ទូរទស្សន៍ Polsat រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Tomasz Szatkowski បានបញ្ជាក់ពីគោលបំណងសុំពង្រាយអាវុធនុយក្លេអ៊ែររបស់បក្សសម្ព័ន្ធណាតូក្នុងទឹកដីប៉ូឡូញ។ លោក Szatkowski និយាយថា៖ «យើងកំពុងគិតថា គួរតែស្នើសុំប្រើប្រាស់កម្មវិធីនុយក្លេអ៊ែរឬទេ ដើម្បីយកមកពង្រឹងប្រព័ន្ធការពារ... |
article_2431.txt | ម្សិលមិញនេះកងកម្លាំងជើងអាកាសរុស្ស៊ីបានវាយប្រហារចំផ្សារមួយនៅក្រុង Ariha ដែលមានមនុស្សកកកុញ រហូតសម្លាប់មនុស្សយ៉ាងតិច ៤៤នាក់។ ទីក្រុងខាងលើត្រូវបានកាន់កាប់ដោយកងកម្លាំងឧទ្ទាម និង ក្រុមរណសិរ្ស Nusra ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ។ | មនុស្សយ៉ាងហោចណាស់ ៤៤នាក់បានស្លាប់ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីម្សិលមិញនេះនៅផ្សារមួយកន្លែងស្ថិតក្នុងក្រុង Ariha ។ ក្រុមសកម្មជនសិទ្ធិមនុស្សនៅស៊ីរីបានអះអាងថា កងទ័ពរុស្ស៊ីបានវាយប្រហារលើទីតាំងនេះ ព្រោះវាស្ថិតក្រោមការកាន់កាប់របស់សម្ព័ន្ធក្រុមទាហាននៃជ័យជម្នះ រួមជាមួយក្រុម... |
article_2432.txt | ក្រុងប៉ារីស៖ ក្នុងការបោះឆ្នោតតំបន់ ជុំទី១ នៅប្រទេសបារាំងថ្ងៃអាទិត្យម្សិលមិញ គណបក្សប្រឆាំងស្តាំនិយមរណសិរ្សជាតិ ដឹកនាំដោយលោកស្រីMarine Le Pen បានទទួលជោគជ័យ ជាមួយសំឡេងឆ្នោតប្រមាណជិត៣០ភាគរយ លើសបក្សស្តាំនិយមនិង កណ្តាលនិយម ដែលទទួលបានជាង២៦ភាគរយ។ រីឯបក្សសង្គមនិយមកំពុងកាន់អំណាចសព្វថ្ងៃ ទទួលប... | គ្រប់បក្សនយោបាយ ពិសេសបក្សកាន់អំណាចសង្គមនិយម និងបក្សស្តាំនិយមសាធារណរដ្ឋរបស់អតីតប្រធានាធិបតីសាកូហ្ស៊ី ពិតជាបារម្ភមិនតិចទេ ដែលបក្សស្តាំនិយមជ្រុលរបស់លោកស្រី ឡឺពេន ឡើងកូដខ្ពស់រហូតទទួលជោគជ័យធំធេងយ៉ាងនេះ។ ទោះជាបក្សកាន់អំណាចរបស់លោកហូឡង់ខំចងសម្ព័ន្ធជាមួយបក្សឆ្វេងនិយមផ្សេងៗ ហើយ ទោះជាបក... |
article_2433.txt | សិស្សវិទ្យាល័យកាន់សាសនាឥស្លាមម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងសាលារបស់ខ្លួន នៅរដ្ឋតិចសាស់ ភាគខាងត្បូង ដោយសារតែនាំយកនាឡិកាដែលខ្លួនបង្កើតឡើងដោយខ្លួនឯង ហើយក៏ត្រូវគ្រូយល់ច្រលំថា ជាគ្រាប់បែកកែច្នៃនោះ បានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១៥ លានដុល្លារ នេះបើតាមការបញ្ជាក់របស់មេធាវីក្មេ... | Ahmed Mohamed អាយុ ១៤ ឆ្នាំត្រូវគេដាក់ខ្នោះ និងឃុំខ្លួនរយៈពេលខ្លីកាលពីខែកញ្ញា បន្ទាប់ពីគ្រូ និងប៉ូលិសយល់ច្រលំថា បាននាំយកគ្រាប់បែកចូលសាលា។ ប៉ុន្តែ ក្រោយមក សិស្សវិទ្យាល័យ MacArthur នៃទីក្រុង Irving នេះ បានទទួលការគាំទ្រពីមជ្ឈដ្ឋានយ៉ាងច្រើន រួមទាំងលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងលោក Marc Z... |
article_2434.txt | អតីតមេដឹកនាំយោធាផ្តាច់ការលោក ថាន់ ស្វេ បានបង្ហាញពីគាំទ្រចំពោះលោកស្រី អ៊ុងសាន ស៊ូជី ទៅតាមអ្វីដែលលោកអាចធ្វើបាន ក្នុងករណីមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ធ្វើកិច្ចការដើម្បីអភិវឌ្ឍប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការផ្សាយរបស់កាសែត The Irrawady ដោយដកស្រង់សម្តីរបស់ចៅប្រុសបង្... | ជំនួបរវាងលោកស្រី អ៊ុងសាន ស៊ូជី និងលោក ថាន់ ស្វេ បានប្រព្រឹត្តកាលពីថ្ងៃសុក្រកន្លងមក ដោយមានលោក Nay Shwe Thway Aung ចៅប្រុសបង្កើតរបស់លោក ថាន់ ស្វេ ធ្វើជាអន្តរការី។ លោក Thway Aung បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «បន្ទាប់ពីការបោះឆ្នោត ភាពពិតទាំងអស់ត្រូវតែទទួលយកទាំងអស់គ្នា ដែលថា លោកស្រី ... |
article_2435.txt | ថ្ងៃពុធ ម្សិលមិញ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានចោទប្រធានាធិបតីតួកគីនិង ក្រុមគ្រួសារគាត់ចំៗតែម្តង ថាទទួលប្រយោជន៍ពីការរត់ពន្ធប្រេងខុសច្បាប់ របស់ក្រុមភេរវជនរដ្ឋអ៊ីស្លាម។ ជាភស្តុតាង រុស្ស៊ីបានបង្ហាញរូបភាពផ្កាយរណបបង្ហាញឡានកាំម្ញ៉ុងជាច្រើនគ្រឿង ដែលរុស្ស៊ីគិតថា បានដឹកប្រេងដែលលួចព... | យោងតាម អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី អាណាតូលី អង់តូណូវ តួកគីជាប្រទេសចំបងដែលប្រើប្រាស់ប្រេងលួចយកមកពីស៊ីរី និងអ៊ីរ៉ាក់។ ហើយអ្នកដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធប្រេងខុសច្បាប់នេះ គឺអ្នកនយោបាយតួកគីតែម្តង ក្នុងនោះមានប្រធានាធិបតីអ៊ែរដូហ្កាន់ និងក្រុមគ្រួសាររបស់គាត់។ កូនប្រសារប្រុស... |
article_2436.txt | ចុងក្រោយជំនួបរវាងលោកប្រធានាធិបតីថេនសេន និងមេបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីអ៊ុងសាន ស៊ូជី បានធ្វើឡើងទៅតាមការកំណត់នៅក្នុងរដ្ឋធានី ណៃពិដោ នៅព្រឹកថ្ងៃពុធនេះ ហើយ។ នេះបើយោងតាមសារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy។ | នៅព្រឹកថ្ងៃពុធនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន បានបើកកិច្ចប្រជុំលក្ខណៈបិទទ្វារជាមួយនឹងមេបក្សប្រឆាំងលោកស្រីអ៊ុងសាន ស៊ូជី ដើម្បីពិភាក្សាពីការផ្ទេរអំណាច ខណៈរដ្ឋាភិបាល អាណត្តិថ្មីដែលនឹងត្រូវដឹកនាំដោយបក្សលោកស្រីស៊ូជី នឹងត្រូវចាប់ផ្តើមនៅដើមឆ្នាំ២០១៦ខាងមុខ នេះ។ លោក Ye Htut អ្នកនា... |
article_2437.txt | នៅថ្ងៃសៅរ៍ ម្សិលមិញ រដ្ឋាភិបាលអ៊ីរ៉ាក់បានទាមទារតួកគីអោយដកកងទ័ពចេញពីទឹកដីអ៊ីរ៉ាក់ ភ្លាមៗ ចៀសវាងរំលោភបូរណភាពទឹកដីអ៊ីរ៉ាក់។ ការទាមទារនេះធ្វើឡើងក្រោយសារព័ត៌មានតួកគីចុះផ្សាយថា កងទ័ពតួកគី១៥០នាក់បានធ្វើដំណើរទៅដល់តំបន់ម៉ូស៊ូល ភាគខាងជើងអ៊ីរ៉ាក់ហើយ។ | សារព័ត៌មាន គាំទ្ររដ្ឋាភិបាលតួកគីមួយបានចុះផ្សាយថា កងទ័ពតួកគី១៥០នាក់ បានធ្វើដំណើរទៅដល់តំបន់ម៉ូស៊ូលភាគខាងជើងអ៊ីរ៉ាក់ ដើម្បីជំនួសកងទ័ពតួកគី ដែលបានបណ្តុះបណ្តាលក្រុមទាហានកៀឌីស្តង់អ៊ីរ៉ាក់ ក្នុងការកំចាត់ក្រុមរដ្ឋអ៊ីស្លាម។ តំបន់នេះស្ថិតនៅ៨០គីឡូម៉ែត្រ ពីព្រំដែនតួកគី។ នៅទីនោះ មា... |
article_2438.txt | លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សប្រឆាំង នឹងជួបជាមួយលោក ថេន សេន ប្រធានាធិបតីផុតអណត្តិ និងមេកងទ័ពមីយ៉ាន់ម៉ា ដ៏មានឥទ្ធិពល លោក មិន អ៊ុងឡាំង នៅថ្ងៃពុធនេះ។ នេះបើតាមសារព័ត៌មានReuters។ | សារព័ត៌មានេះបានស្រង់សម្តីរបស់មន្ត្រីរដ្ឋាភិបាលមីយ៉ាន់ម៉ា ហ្ស តេ (Zaw Htay) ថា ជំនួបជាលើកដំបូងនេះ ធ្វើឡើងក្រោមសំណើរបស់លោកស្រី ស៊ូជី ដែលបានស្នើពិភាក្សាពីការផ្ទេរតំណែងក្រោយពេលបានដឹងបក្សលោកស្រី ទទួលបានអាសនៈ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីបាន។ បើតាមមន្ត្រីដដែល លោកស្រី ស៊ូជី នឹងជួបលោក ថេ... |
article_2439.txt | រុស្ស៊ីបានអះអាងថាខ្លួនបានទទួលរបាយការណ៍ចារកម្មជាច្រើនដែលអាចបញ្ជាក់ថាតួកគីធ្វើអាជីវកម្មប្រេងជាមួយក្រុមរដ្ឋឥស្លាមកន្លងមក។ ហើយមូលហេតុដែលតួកគីបាញ់ទម្លាក់យន្តហោះរុស្ស៊ីកន្លងមកក៏ដើម្បីបង្អាក់រុស្ស៊ីមិនឲ្យបង្អាក់សកម្មភាពខ្លួនដែរ។ ប៉ុន្តែប្រមុខរដ្ឋតួកគីសុខចិត្តលះបង់តំណែង បើសិនជ... | លោក សៅ ផលនិស្ស័យ លម្អិតព័ត៌មាននេះ ក្រោយការបាញ់ទម្លាក់យន្តហោះរុស្ស៊ី ដោយកងទ័ពអាកាសតួកគី រុស្ស៊ីបន្តសងសឹកតតួកគីឥតឈប់ឈរ ដោយក្រៅពីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ផ្តាច់ចំណងយោធា មកទល់ពេលនេះប្រទេសនេះក៏ស្វែងរកភ័ស្តុតាងពាក់ព័ន្ធដែលអាចបកអាក្រាតរបររកស៊ីជួញដូរប្រេងរបស់តួកគីជាមួយក្រុមភេរវជនរដ្ឋឥស្... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.