file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_3622.txt | តម្លៃជាមធ្យមនៃផ្ទះដែលមានស្រាប់នៅអាម៉េរិក បានកើនដល់ ៤២៦៩០០ដុល្លារ ក្នុងខែមិថុនា ដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ ១៩៩៩។ នេះបើតាមសមាគមជាតិនៃអ្នកអចលនទ្រព្យអាម៉េរិក។ | គិតត្រឹមខែមិថុនា តម្លៃផ្ទះនៅអាម៉េរិកបានបង្កើតកំណត់ត្រាសម្រាប់រយៈពេលពីរខែជាប់ៗគ្នា ហើយកើនឡើង ៤,១ភាគរយធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះនៃកំណើនថ្លៃផ្ទះបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់ដែលបានពង្រីកទៅតំបន់ជាច្រើននៅរយៈពេល ៤ឆ្នាំចុងក្រោយ។ កាលពីខែមិថុនា ការលក់ផ្ទះដែលមានស្រាប់នៅអាម៉េរិកបានថយចុះ ៥,៤ភាគរយដែល... |
article_3623.txt | ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ប្រាក់ដុល្លារសិង្ហបុរីបានប្រែប្រួលថ្លៃតិចបំផុតជាមួយអត្រាប្តូរប្រាក់ ចន្លោះពី ១,៣២-១,៣៥ដុល្លារសិង្ហបុរី ក្នុង១ដុល្លារអាម៉រិក ខណៈរូបិយប័ណ្ណជាច្រើននៅអាស៊ី ដូចជាប្រាក់យ៉េនជប៉ុនបានធ្លាក់ថ្លៃយ៉ាងខ្លាំងបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។ | វាមានលទ្ធភាពអាចទៅរួចដែលថា ប្រាក់ដុល្លារសិង្ហបុរីនឹងក្លាយជារូបិយប័ណ្ណកើនថ្លៃខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីសម្រាប់រយៈពេលបីឆ្នាំជាប់ៗគ្នាមកទល់ឆ្នាំនេះ ស្របពេលធនាគារកណ្តាលរបស់ប្រទេសមួយនេះ បានខិតខំប្រឹងប្រែងដោយប្រើរូបិយប័ណ្ណក្នុងស្រុកដ៏រឹងមាំមួយនេះដើម្បីប្រឆាំងនឹងអតិផរណា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ។ ប្រាក់ដុ... |
article_3624.txt | ទីក្រុង Incheon របស់កូរ៉េខាងត្បូង បានប្រកាសពីគោលនយោយជួយចេញថ្លៃផ្ទះជួល ០,៧៥ដុល្លារក្នុងមួយថ្លៃសម្រាប់គូស្វាមីភរិយាថ្មីថ្មោង។ ការលើកទឹកចិត្តនេះផ្តល់ជូនរយៈពេល ៦ឆ្នាំក្រោយរៀបការ ដើម្បីលើកទឹកចិត្តឲ្យពួកគេមានកូន។ | អភិបាលក្រុង Incheon លោក Yoo Jeong Bok បានប្រកាសពីគោលនយោបាយមួយហៅថា«បន្ថែមផ្ទះក្នុងក្តីសុបិន» ចាប់ពីឆ្នាំ ២០២៥ ដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋានសម្រាប់គូស្វាមីភរិយាថ្មោងថ្មី ដើម្បីជួយកែលម្អអត្រាកំណើតទាប។ ចាប់ផ្តើមពីឆ្នាំ ២០២៥ មន្ត្រីក្រុង Incheon បានប្រកាសពីគម្រោងផ្តល់ការឧបត្ថម្ភលំនៅដ្ឋាន ១០០០វ៉ុន (០,៧២ដុល្លារ) ក្នុងមួយថ្ងៃសម... |
article_3625.txt | អាម៉េរិកបានប្រកាសបទបញ្ញត្តិថ្មីដ៏តឹងតែងជាងមុនដោយដាក់សម្ពាធលើទំនិញដែក និងអាលុយមីញ៉ូមដែកនាំចូលពីម៉ិកស៊ិក។ ចំណាត់ការនេះ ជាវិធានការមួយរារាំងទំនិញចិនគេចពីពន្ធដែលចូលតាមច្រកម៉ិកស៊ិក។ | ថ្លែងទៅកាន់សារព័ត៌មាននៅថ្ងៃទី១០ ខែកក្កដា ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាម៉េរិក លោកស្រី Lael Brainard បានលើកឡើងថា ដែកថែបដែលនាំចូលពីម៉ិកស៊ិក អាចមានសិទ្ធិទទួលបានការឧបត្ថម្ភធនគ្មានពន្ធ ប្រសិនបើវាត្រូវបានរំលាយ និងស្លនៅអាម៉េរិក ឬកាណាដា។ បើមិនដូច្នោះទេ ផលិតផលនេះនឹងត្រូវជាប់ពន្ធ២៥ភាគរយ ។ អាលុយមីញ៉ូម ដែលអាម៉េរិកនាំចូលពីម៉ិក... |
article_3626.txt | នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានបាត់បង់ទ្រព្យច្រើនបំផុតនៅលើពិភពលោកក្នុងសន្ទស្សន៍ជួញដូរថ្ងៃទី២៤ ខែកក្កដា ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះ ក្រោយការប្រកាសលទ្ធផលអាជីវកម្មនៅត្រីមាសទី២។ | ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី២៤ ខែកក្កដា ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla របស់អាម៉េរិកបានធ្លាក់ចុះ ១២,៣ភាគរយដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០២០។ ការណ៍នេះបានធ្វើឱ្យទ្រព្យសម្បត្តិរបស់លោក Elon Muskបាត់បង់ ២១,៧ពាន់លានដុល្លារក្នុងមួយពេលត្រឹមតែមួយថ្ងៃ ដែលសល់ទំហំទ្រព្យប្រមាណ ១៤១ពាន់លានដុល្លារ។ នេះក៏ជាការធ្លាក់... |
article_3627.txt | ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៥ ខែកក្កដា បានស្នើឲ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) បង្កើតគណៈកម្មការជំនាញមួយ ដើម្បីជួយដោះស្រាយវិវាទជុំវិញការឧបត្ថម្ភធនរថយន្តអគ្គិសនីអាម៉េរិកក្រោមច្បាប់កាត់បន្ថយអតិផរណា។ | អត្ថបទទាក់ទង ចិនប្តឹងអាម៉េរិកទៅអង្គការពាណិជ្ជកម្មដោយចោទរើសអើងផលិតផលខ្លួន ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តថាមពលថ្មី កាលពីថ្ងៃទី២៦ ខែមីនា ប្រទេសនេះបានប្តឹងទៅ WTO អំពីការឧបត្ថម្ភធនរបស់អាម៉េរិកលើវិស័យរថយន្តអគ្គិសនី។ បណ្តឹងនេះ កើតមានក្រោយភាគីទាំងពីរមិនអាចឈានដល់ការឯកភាពគ្នាតា... |
article_3628.txt | យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិននៅថ្ងៃទី១៥ ខែកក្កដា សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនត្រឹមតែ ៤,៧ភាគរយប៉ុណ្ណោះក្នុងត្រីមាសទី២ ដែលទាបជាង ៥,៣ភាគរយកាលពីត្រីមាសទី១ និងការព្យាករពីមុន។ | ទិន្នន័យកំណើនសេដ្ឋកិច្ចចិនសម្រាប់រយៈពេល ៦ខែឆ្នាំនេះ ត្រូវបានប្រកាសនៅពេលបើក សន្និបាតលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តចិន។ សន្និបាតនេះ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តលើគោលនយោបាយជាច្រើន ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើដំណើរការកំណែទម្រង់ និងការអភិវឌ្ឍន៍ប្រទេសនេះក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ បើតាមទិន្នន័យពីការិយា... |
article_3629.txt | ទោះបីជាមានគោលដៅកាត់បន្ថយការបញ្ចេញកាបូន ក៏ចំនួននៃការលក់កង់នៅអឺរ៉ុបក្នុងឆ្នាំ២០២៣ បានកត់ត្រាការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការផ្គត់ផ្គង់លើសតម្រូវការ។ | តាមសហព័ន្ធឧស្សាហកម្មកង់អឺរ៉ុប (CONEBI) នៅឆ្នាំ២០២៣ មានកង់បុរាណប្រមាណ ១១,៧លានគ្រឿងដែលត្រូវបានលក់ចេញនៅអឺរ៉ុប បើធៀបនឹង១៤,៧ លានគ្រឿងកាលពីឆ្នាំ ២០២២។ បើទោះបីជាមានចំណែកច្រើនជាង ៣០ភាគរយនៅលើទីផ្សារជាលើកដំបូង ក៏ការលក់កង់អគ្គិសនីមានធ្លាក់ចុះពីចំនួន ៥,៥លានគ្រឿងនៅឆ្នាំ២០២២ ត្រឹម ៥,១លានគ្រឿងនៅឆ្នាំ២០២៣។ នៅហូឡង់ កង់អគ្គិសនីមានចំណែក... |
article_363.txt | លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគណបក្សរួបរួមរុស្ស៊ីយល់ព្រមគាំទ្រជាបេក្ខជនប្រធានាធិបតីបន្តទៀតនៅឆ្នាំក្រោយ។ ការបោះឆ្នោតប្រធានាធិបតីនៅរស្ស៊ីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤។ | យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃទី១៧ ខែធ្នូ សមាជគណបក្សរួបរួមរុស្ស៊ីលើកទី២១ បានយល់ព្រមគាំទ្រលោក វ្ល៉ាឌីមៀ ពូទីន ដែលកំពុងកាន់អំណាចជាបេក្ខភាពចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំ២០២៤ ។ លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) អនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធ និងប្រធានបក្សរួបរួមរុស្ស៊ីបានអំពាវនាវឱ្យសមាជិក... |
article_3630.txt | រុស្ស៊ីប្រកាសបន្តការហាមឃាត់បច្ចុប្បន្ន លើការនាំចេញអង្កររហូតដល់ដំណាច់ឆ្នាំ២០២៤។ ការហាមឃាត់នេះមានគោលបំណងរក្សាស្ថិរភាពទីផ្សារអង្ករក្នុងស្រុក។ | រដ្ឋាភិបាលរុស្ស៊ីនៅថ្ងៃទី៦ ខែកក្កដា បានប្រកាសថា ប្រទេសនេះបានបន្តការហាមឃាត់បច្ចុប្បន្នលើការនាំចេញអង្ករ សម្រាប់រយៈពេល ៦ខែទៀតរហូតដល់ថ្ងៃដំណាច់ឆ្នាំ២០២៤។ បើតាមការពន្យល់របស់វិមានក្រឹមឡាំង ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងដើម្បីរក្សាស្ថិរភាពទីផ្សារអង្ករក្នុងស្រុក។ ការហាមប្រាមនេះ នឹងមិនប៉ះពាល់ដល់ប្រទេសសមាជិកសហភាពសេដ្ឋកិច្ចអឺ... |
article_3631.txt | វៀតណាមបានចំណាយប្រាក់ជាង ២៧ពាន់លានដុល្លារ ដើម្បីបង្កើនប្រាក់បៀវត្សដល់កម្មាភិបាល និងមន្ត្រីរដ្ឋដល់ ៣០ភាគរយត្រូវបានគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ។ | រដ្ឋាភិបាលវៀតណាមបានរៀបចំគម្រោងដំឡើងប្រាក់បៀវត្សមូលដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ ហើយចុងក្រោយបានអនុម័តដោយរដ្ឋសភានៅថ្ងៃទី២៩ ខែមិថុនា។ ចាប់ពីថ្ងៃទី១ ខែកក្កដាឆ្នាំនេះ វៀតណាម បានដំឡើងប្រាក់ខែគោលសម្រាប់មន្ត្រីរដ្ឋ បុគ្គលិកសាធារណៈ និងកម្មករក្នុងវិស័យរដ្ឋកើនឡើង ៣០ភាគរយ។ កន្លងមក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ្វ៊ូ ជុង ធ្... |
article_3632.txt | ឥណ្ឌាបានផ្តល់វិភាគទានប្រចាំឆ្នាំលើកដំបូងចំនួន២,៥លានដុល្លារក្នុងចំណោម ៥លានដុល្លារសម្រាប់អំឡុងឆ្នាំ២០២៤-២០២៥ ដើម្បីគាំទ្រការងារ និងជំនួយសង្គ្រោះជនភៀសខ្លួនប៉ាឡេស្ទីន។ | រដ្ឋាភិបាលឥណ្ឌាបានផ្ទេរប្រាក់ដំបូងចំនួន ២,៥លានដុល្លារទៅទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជំនួយ និងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលជាផ្នែកមួយនៃជំនួយប្រចាំឆ្នាំដែលមានតម្លៃ ៥លានដុល្លារ សម្រាប់រយៈពេល ២០២៤-២០២៥។ ព័ត៌មានខាងលើត្រូវបានប្រកាសដោយការិយាល័យតំណាងឥណ្ឌានៅក្រុង Ramallah នាថ្ងៃទី១៥ ខែកក្កដា... |
article_3633.txt | តម្លៃមាសអន្តរជាតិ ១ អោនស៍នៅព្រឹកថ្ងៃទី២៥ ខែកក្កដា បានធ្លាក់ចុះជាង៣០ ដុល្លារ ដោយសារអ្នកវិនិយោគបានលក់ ដើម្បីយកប្រាក់ចំណេញ មុនពេលអាម៉េរិកបានប្រកាសអំពីទិន្នន័យសេដ្ឋកិច្ចសំខាន់ៗជាច្រើន។ | ការបើកសន្ទស្សន៍ជួញដូរនៅព្រឹកថ្ងៃទី២៥ ខែកក្កដា តម្លៃមាសពិភពលោកបានធ្លាក់ចុះជាង១ភាគរយ ដែលបច្ចុប្បន្នមានតម្លៃ ២៣៧១ដុល្លារក្នុងមួយអោនស៍។ ទីផ្សារបានធ្លាក់ចុះដោយសារ អ្នកវិនិយោគបានលក់ដើម្បីយកប្រាក់ចំណេញមុនពេលអាម៉េរិកបានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដែលប៉ះពាល់ដល់ការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ... |
article_3634.txt | ថៃនឹងបើកការចុះឈ្មោះសម្រាប់ប្រជាជនអាចទទួលបានប្រាក់ប្រមាណ ២៧៦ដុល្លារ ក្នុងម្នាក់ ចាប់ពីខែសីហា តទៅ ដើម្បីជំរុញសេដ្ឋកិច្ច។ | នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៥ ខែកក្កដា បានបង្ហោះសារនៅលើបណ្តាញសង្គម X ថា ចាប់ពីថ្ងៃទី១ ខែសីហា ប្រជាជន និង អ្នកលក់ដូរនានាអាចចុះឈ្មោះដើម្បីចូលរួមក្នុងកម្មវិធីកាបូបអេឡិចត្រូនិក (e-Wallet) របស់រដ្ឋាភិបាល។ ផែនការនេះត្រូវបានប្រកាសកាលពីខែមេសា។ ទាក់ទិននឹងផែនការខាងលើ ថៃនឹងចែកប្រាក់ ១ម៉ឺនបាត (២៧៦ដុល្លារ) ទៅក្នុ... |
article_3635.txt | ចិនសម្លឹងមើលទីផ្សាររថយន្តនៅអាស៊ីអាគ្នេយ៍ ក្រោយពីអឺរ៉ុប និងអាម៉េរិកបានដំឡើងពន្ធយ៉ាងច្រើនលើរថយន្តអគ្គិសនីខ្លួន។ ថ្មីៗនេះ ក្រុមហ៊ុនចិន BYD បានដំឡើងរោងចក្រផលិតផលរថយន្តអគ្គិសនីនៅខេត្ត Rayong របស់ថៃដែលអាចផលិតបាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើតាមសារព័ត៌មាន The Laotian Times ។ | ការរីកចម្រើនឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន បានកំពុងសម្លឹងមើលទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលជាផ្នែកមួយជំរុញការប្រើប្រាស់រថយន្តអគ្គិសនីទូទាំងពិភពលោក។ ចិនបានបំបែកកំណត់ត្រានាំចេញរថយន្តកាលពីឆ្នាំ២០២៣ ដោយមានរថយន្តអគ្គិសនីចំនួន ១,២លានគ្រឿង និងរថយន្តធម្មតាចំនួន ៤លានគ្រឿង ដែលជាចម្បងទៅកាន់តំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក រួមទាំងថៃ និ... |
article_3636.txt | ជប៉ុនត្រូវបានព្យាករថានឹងខ្វះពលករបរទេស ១លាននាក់បន្ថែមទៀតនៅឆ្នាំ២០៤០ ប្រសិនបើប្រទេសនេះចង់សម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ក្នុងបរិបទចំនួនប្រជាជនកំពុងធ្លាក់ចុះ។ | បើផ្អែកលើសន្ទុះនៃតម្រូវការពលករនាពេលបច្ចុប្បន្ន នៅឆ្នាំ២០៤០ នឹងមានជនបរទេសចំនួន ៥,៩១លាននាក់ធ្វើការនៅជប៉ុន។ តួលេខនេះបានធ្វើឲ្យជប៉ុនអាចខ្វះពលករប្រមាណជិត ១លាននាក់ ដែលត្រូវការដើម្បីរក្សាគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ១,២៤ភាគរយ។ នេះបើតាមស្រាវជ្រាវរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា... |
article_3637.txt | លោកស្រី Ursula von der Leyen នៅថ្ងៃទី១៨ ខែកក្កដា ត្រូវបានសមាជិកសភាអឺរ៉ុបគាំទ្រឲ្យជាប់ឆ្នោតជាប្រធានគណៈកម្មាធិការអឺរ៉ុប (EC) ឡើងវិញ ក្នុងសម័យប្រជុំសភាថ្មីនៅទីក្រុង Strasbourg ប្រទេសបារាំង។ | ដោយមានការគាំទ្រចំនួន៤០១សំឡេង និងការប្រឆាំងត្រឹម ២៨៤សំឡេង លោកស្រី Ursula von der Leyen ដែលជាអ្នកនយោបាយអាល្លឺម៉ង់វ័យ ៦៥ឆ្នាំរូបនេះ បានទទួលសំឡេងភាគច្រើនជាចាំបាច់ (លើសពី ៣៦១សំឡេង) ដើម្បីជាប់ឆ្នោតជាប្រធានគណៈកម្មការអឺរ៉ុប (EC) សម្រាប់អាណត្តិ ៥ឆ្នាំបន្តទៀត។ នេះជាលទ្ធផលដែលគេអាចទាយទុកមុនបាន ព្រោះលោកស្រី Leyen មានការគាំទ្រពីប្រម... |
article_3638.txt | តំបន់អភិវឌ្ឍអចលនទ្រព្យ Forest City របស់ម៉ាឡេស៊ីដែលគេប្រដូចថាជា«ទីក្រុងខ្មោច» បានទាក់ទាញអ្នកផលិតភាពយន្តអន្តរជាតិល្បីៗដូចជា Netflix , KBS ដើម្បីចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរដល់ទីក្រុងនេះ។ | ចាប់ផ្តើមកសាងនៅដំណាច់ឆ្នាំ២០១៥ គម្រោង Forest City ដែលមានតម្លៃ ១០០ពាន់លានដុល្លារ មានគោលបំណងលើកកម្ពស់ទីផ្សារអចលនទ្រព្យនៅម៉ាឡេស៊ី ។ គម្រោងនេះមានគោលបំណងផ្តល់លំនៅឋានសម្រាប់ប្រជាជនចំនួន ៧០ម៉ឺននាក់នៅឆ្នាំ២០៣៥ រួមទាំងអគារផ្ទះល្វែង សួនទឹក និងសណ្ឋាគារ។ យ៉ាងណាមិញ ដោយសារតែមានចំនួនមនុស្សរស់នៅទីនោះតិចពេក តំបន់អភិវឌ្ឍ... |
article_3639.txt | ទណ្ឌកម្មរបស់អាម៉េរិកកំពុងបង្កការរំខានដល់ការនាំចូលរថយន្តរបស់រុស្ស៊ីពីចិន ដោយសារធនាគារធំៗមានការស្ទាក់ស្ទើរក្នុងការធ្វើប្រតិបត្តិការទូទាត់។ | ទីក្រុងប៉េកាំង និងម៉ូស្គូត្រូវអនុវត្តវិធីស្មុគស្មាញ ខណៈការទូទាត់នៅមិនទាន់រួចរាល់ទេ។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើន បានសម្រេចប្រើប្រាស់ធនាគារក្នុងស្រុកតូចៗរបស់ចិន។ លោក Alexei Podshchekoldin ប្រធានសមាគមអ្នកចែកចាយរថយន្តរុស្ស៊ីបានប្រាប់ Reuters បែបនេះ នៅថ្ងៃទី ១០ ខែកក្កដា។ ក្តីបារម្ភក្នុងការរងទណ្ឌកម្មពីអាម៉េរិក បាន... |
article_364.txt | តាមការបញ្ជាក់ទិន្នន័យចុងក្រោយ មន្រ្តីអ៉ីស្រាអែល បានបញ្ជាក់ថា ករណីស្លាប់នៅអ៊ីស្រាអែល មានយ៉ាងហោចណាស់ ២៥០នាក់ ខណៈអ្នករបួសមានប្រមាណ ១៥០០នាក់។ ចំណែកក្រសួងសុខាភិបាលប៉ាឡេស្ទីន បានអះអាងថាប្រជាជនប៉ាឡេស្ទីន យ៉ាងហោចណាស់ ២៣២នាក់ បានបាត់បងជីវិត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន Al Jazeera នៅថ្ងៃទី៨ ខែតុលា។ | ចាប់តាំងពីព្រឹកថ្ងៃទី៧ ខែតុលាមក យោធាអ៉ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តប្រយុទ្ធគ្នា ក្រោយមានការលួចវាយប្រហារពីក្រុមហាម៉ាស។ ក្រុមហាម៉ាស បានចូលទៅក្នុងតំបន់ចំនួន ២២ ផ្នែកខាងក្រៅនៃតំបន់កាហ្សា។ តាមទិន្នន័យចុងក្រោយ មន្រ្តីជួយសង្រ្គោះអ៉ីស្រាអែល បានបញ្ជាក់ថា យ៉ាងហោចណាស់ មនុស្សចំនួន ២៥០នាក់នៅអ៉ីស្រាអែលបាត់បង់ជីវិត។ ចំណែកក្រសួងសុខ... |
article_3640.txt | ការនាំចេញរបស់បណ្តាប្រទេសអាស៊ានទាំង១០ ទៅកាន់អាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំនេះឈានដល់ ៦៧,២ ពាន់លានដុល្លារ។ ទំហំទឹកប្រាក់នេះខ្ពស់ជាងការនាំចេញទៅកាន់ចិនមានត្រឹមតែ ៥៧ ពាន់លានដុល្លារ។ | នៅត្រីមាសទី១ ឆ្នាំ២០២៤ ជាលើកដំបូងបន្ទាប់ពីរយៈពេល ៦ត្រីមាសដែលទំហំទឹកប្រាក់នៃការនាំចេញរបស់បណ្តាប្រទេសអាស៊ានទៅកាន់អាម៉េរិក បាននាំមុខចិន។ បើតាមទិន្នន័យសារព័ត៌មានជប៉ុន Nikkei Asia ចំណូលនៃការនាំចេញសរុបរបស់ប្រទេសអាស៊ានទាំង១០ ទៅកាន់អាម៉េរិកនៅត្រីមាសទី១ ឆ្នាំនេះបានកើនឡើងដល់ ៦៧,២ពាន់លានដុល្លារដែលខ្ពស់ជាងទៅចិន ៥៧ពាន់លានដុល្លារ។ ... |
article_3641.txt | បំណុលសកលសរុបរួមទាំងបំណុលសាធារណៈ សាជីវកម្ម និងប្រជាជនមានចំនួន ៣១៥ទ្រីលានដុល្លារ កើនឡើង ១,៣ទ្រីលានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២៤ បើធៀបទៅនឹងត្រីមាសមុន។ នេះបើតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF)។ | របាយការណ៍ត្រួតពិនិត្យបំណុលសកលប្រចាំត្រីមាសដែលទើបតែចេញផ្សាយដោយ IIF បានលើកឡើងថា បំណុលសកលកំពុងកើនឡើងច្រើនបំផុត លឿនបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ សន្ទុះបំណុលពិភពលោក បានកើន២ត្រីមាសជាប់ៗគ្នា ហើយភាគច្រើនត្រូវបានជំរុញដោយទីផ្សារដែលកំពុងរីកចម្រើនមិនធ្លាប់មានពីមុនដល់ជាង ១០៥ទ្រីលានដុល្លារ ដែលកើនចំនួន ៥៥ទ្រីលានដុល្លារបើធៀបមួយ... |
article_3642.txt | រថយន្តអគ្គិសនីរបស់ចិនដែលនាំចូលទៅអឺរ៉ុបត្រូវបង់ពន្ធចាប់ពី ១៧,៤ភាគរយដល់ ៣៨,១ភាគរយ ដែលជំនួសឱ្យអត្រាពន្ធទូទៅពីមុន ១០ភាគរយ ចាប់ពីថ្ងៃទី៤ ខែកក្កដា។ | គណៈកម្មការអឺរ៉ុប (EC) ដែលទើបតែបានប្រកាសពីលទ្ធផលបឋមនៃការស៊ើបអង្កេត បានបង្ហាញថា ខ្សែច្រវាក់តម្លៃរថយន្តអគ្គិសនីរបស់ចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនមិនយុត្តិធម៌ ដែលប៉ះពាល់ដល់ដៃគូប្រកួតប្រជែងរបស់សហភាពអឺរ៉ុប។ ចាប់ពីថ្ងៃទី៤ ខែកក្កដា ក្រុមហ៊ុនរថយន្តអគ្គិសនីក្នុងស្រុករបស់ចិនទាំងបីដែលមានចំណែកទីផ្សារធំជាងគេនៅអឺរ៉ុប រួមមាន BY... |
article_3643.txt | បន្ទាប់ពីមានការលំបាកផ្នែកហិរញ្ញវត្ថុអស់ជាច្រើនខែ ក្រុមហ៊ុន Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អ្នករចនារថយន្តដ៏ល្បីល្បាញ លោក Henrik Fisker បានដាក់ពាក្យក្ស័យធន។ | ការដាក់ពាក្យសុំការពារក្ស័យធនរបស់ក្រុមហ៊ុន Fisker ត្រូវបានទទួលដោយតុលាការអាម៉េរិក Delaware នៅថ្ងៃទី១៧ ខែមិថុនា។ មុននេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប៉ាន់ប្រមាណថាមានចំនួនចន្លោះ ៥០០លានដុល្លារទៅ ១ពាន់លានដុល្លារ និងមានបំណុលពី ១០០-៥០០លានដុល្លារ។ «ដូចក្រុមហ៊ុនផ្សេងទៀតនៅវិស័យរថយន្តអគ្គិសនី យើងបានប្រឈមមុខនឹងប... |
article_3644.txt | សេដ្ឋីចិនប្រហែល ១៣ ៨០០នាក់បានធ្វើចំណាកស្រុកនៅឆ្នាំ២០២៣។ ចំនួននេះ រំពឹងថានឹងកើនឡើងដល់ ១៥ ២០០នាក់ នៅឆ្នាំ២០២៤ ភាគច្រើនសេដ្ឋីទាំងនេះជ្រើសគោលដៅទៅរស់នៅអាម៉េរិក សិង្ហបុរី និងកាណាដា។ | តាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនប្រឹក្សាផ្នែកចំណាកស្រុកពិភពលោក Henley & Partners ចិនជាប្រទេសដែលមានអត្រាខ្ពស់ជាងគេ ចំពោះអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតដែលចាកចេញពីប្រទេសក្នុងឆ្នាំ២០២៣។ នៅឆ្នាំនេះ សេដ្ឋីចិនរំពឹងនឹងចាកចេញពីស្រុកប្រមាណ ១៥ ២០០នាក់។ ក្រុមអ្នកស្រាវជ្រាវរបស់ Henley & Partners បានបង្ហាញនៅក្នុងរបាយការណ៍ថា ភាពមិនច្ប... |
article_3645.txt | ធនាគារកណ្តាលអាម៉េរិក (Fed) បានរក្សាអត្រាការប្រាក់យោងបច្ចុប្បន្នចន្លោះពី ៥,២៥ភាគរយទៅ ៥,៥ភាគរយ ដោយមិនផ្លាស់ប្តូរជាលើកទី៧ ជាប់ៗគ្នា ព្រមទាំងបានព្យាករថានឹងកាត់បន្ថយអត្រាការប្រាក់តែម្តងគត់ក្នុងឆ្នាំនេះ។ | ស្របតាមការរំពឹងទុករបស់ទីផ្សារ នៅថ្ងៃទី១២ ខែមិថុនា Fed មិនបានដំឡើងអត្រាការប្រាក់ទេ បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ ថ្ងៃ។ អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្ន គឺប្រហែល ៥,២៥-៥,៥ភាគរយដែលខ្ពស់បំផុតក្នុងរយៈពេល ២៣ឆ្នាំ។ នៅក្នុងកិច្ចប្រជុំចំនួន ៥លើកកាលពីពេលមុន ស្ថាប័ននេះក៏បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះផងដែរ។ មន្ត្រី... |
article_3646.txt | ប៉ុន្មានថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុបបានដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន ទីក្រុងប៉េកាំងបានឆ្លើយតបដោយប្រកាសចាប់ផ្តើមស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូកនាំចូលពីប្លុកនេះវិញ។ | ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួននឹងស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើសាច់ជ្រូក និងផលិតផលពាក់ព័ន្ធផ្សេងទៀតដែលនាំចូលពីសហភាពអឺរ៉ុប(EU)។ ការចាប់ផ្តើមស៊ើបអង្កើតនេះ នឹងប៉ះពាល់ដល់អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាកដែលជាប្រទេសនាំចូលសាច់ជ្រូកច្រើនជាងគេនៅចិន។ ការស៊ើបអង្កេតនេះចាប់ផ្តើមពីថ្ងៃទី ១៧ ខែមិថុនា ដែលត្រូវបានផ្តួចផ្តើមឡើងបន្... |
article_3647.txt | ប្រេស៊ីល ៖ សត្វគោ Viatina-19 FIV Mara Movéis ជាគោដែលមានតម្លៃថ្លៃបំផុតលើពិភពលោកមិនធ្លាប់មាន ដោយមានតម្លៃដល់ ៤លានដុល្លារ។ នេះបើយោងតាមកំណត់ត្រាពិភពលោក Guinness ។ | គោ Viatina-19 ជាគោពណ៌សមានទំងន់ ១,១តោន ដែលស្មើរនឹង ២ដងច្រើនជាងគោពេញវ័យនៃពូជដូចគ្នាដែលមានឈ្មោះ Nelore ។ គោ Viatina-19 នេះបានឈ្នះការប្រកួតថ្នាក់ជាតិរបស់ប្រេស៊ីល បន្ទាប់មកត្រូវបានដេញថ្លៃជាច្រើនជុំ ហើយបច្ចុប្បន្នមានតម្លៃ ៤លានដុល្លារ។ តម្លៃនេះស្មើរនឹង ៣ដងនៃគោថ្លៃបំផុតដំបូងគេក្នុងពិភពលោក។ គោនេះត្រូវបានចិញ្ចឹមនៅក្... |
article_3648.txt | តួកគី នឹងដាក់អត្រាពន្ធថ្មីចំនួន៤០ភាគរយ លើរថយន្តដែលនាំចូលពីចិន ដើម្បីការពារផលិតកម្មក្នុងស្រុក ចាប់ពីថ្ងៃទី៧ ខែកក្កដា ។ | អត្រាពន្ធថ្មីត្រូវបានគណនាលើតម្លៃរថយន្តនាំចូលពីចិន ហើយកើនឡើង ៣០ភាគរយបើប្រៀបធៀបទៅនឹងបទប្បញ្ញត្តិចាស់ លើកលែងតែរថយន្តអគ្គិសនី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងពាណិជ្ជកម្មតួកគីបានបញ្ជាក់ថា ការសម្រេចចិត្តដាក់ពន្ធបន្ថែម គឺផ្អែកលើគោលដៅកាត់បន្ថយឱនភាពគណនីចរន្ត និងការលើកទឹកចិត្តដល់ការវិនិយោគ និងផលិតកម្មក្នុងស្រុក។ «ពន្ធបន្ថែមនឹ... |
article_3649.txt | រដ្ឋាភិបាលទីក្រុងតូក្យូនឹងដាក់ដំណើរការ App ណាត់ជួបផ្ទាល់ខ្លួននៅដើមរដូវក្តៅនេះ ដើម្បីជួយដល់អ្នកដែលចង់មានដៃគូរៀបការ។ កម្មវិធីនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជំរុញអត្រាកំណើតជាតិកំពុងធ្លាក់ចុះ។ | អត្រាកំណើតជាមធ្យមសម្រាប់ស្ត្រីនៅជប៉ុនបានថយចុះពីអត្រា ១,២៦ ក្នុងឆ្នាំ២០២២ មកនៅកម្រិតទាបបំផុតគឺ ១,២ ក្នុងឆ្នាំ២០២៣ ដែលការធ្លាក់ចុះ ៨ឆ្នាំជាប់គ្នា។ នេះបើតាមក្រសួងសុខាភិបាលជប៉ុនប្រកាសទិន្នន័យនៅថ្ងៃទី៥ ខែមិថុនា។ ចំនួននេះ គឺទាបជាងកម្រិតដែលបានណែនាំក្នុងអត្រា ២,១ ដើម្បីធានាបាននូវចំនួនប្រជាជនដែលមានស្ថិរភាពក្នុងប្រទេសមួយនេះ។ ក្រ... |
article_365.txt | នាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ នៅថ្ងៃទី១២ ខែធ្នូ បានផ្តល់សៀវភៅចំនួន ៦ក្បាលដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះដោយលោកអគ្គលេខាបក្ស ង្វៀន ហ៊្វូជុង និង ២ក្បាលទៀត ដោយស្ថាប័ន National Political Publishing House Truth ជូនទៅសមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត។ | លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានជូនសៀវភៅដល់សមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ចំនួន ៨ក្បាលនៅរសៀលថ្ងៃទី១២ ខែធ្នូ មុនប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះចាកចេញពីទីក្រុងហាណូយ ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម។ សៀវភៅចំនួន ៦ក្បាល ជាការនិពន្ធផ្ទាល់ដោយអគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង ដែលមានខ្លឹមសារសំ... |
article_3650.txt | ប៉ូលិសថៃបានរឹបអូសម្សៅទឹកដោះគោជាង ១២០០០ កំប៉ុង ដែលរត់ពន្ធពីវៀតណាម និងចាប់ខ្លួនជនអន្តោប្រវេសន៍ ៦នាក់ក្នុងការបង្រ្កាបបទល្មើសខុសច្បាស់ នៅថ្ងៃទី១៣ ខែមិថុនា។ | មន្រ្តីប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) និងនាយកដ្ឋានចំណីអាហារ និងឱសថ (FDA)របស់ថៃបានរឹបអូសបានវត្ថុតាងចំនួន៤១, ម្សៅទឹកដោះគោប្រហែល ១២៦២៥កំប៉ុង ផលិតផលអាហារបំប៉នកុមារ ១៨០០មុខ និងថ្នាំជាច្រើនទៀតដែលមានតម្លៃសរុបជិត ៥០ម៉ឺនដុល្លារ។ ការវាយឆ្មក់របស់ក្រុមបូលិសនេះ បានកើតឡើងនៅឯឃ្លាំងមួយក្នុងស្រុក Phra Pradaeng ខេត្ត Samut Prakan បន្... |
article_3651.txt | សិង្ហបុរី នឹងពង្រីករីសតចំនួន២ និងកាស៊ីណូលំដាប់ខ្ពស់ចាប់ពីចុងឆ្នាំនេះដែលមានតម្លៃជាង ៧ពាន់លានដុល្លារ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ | ជាច្រើនឆ្នាំមកហើយ សិង្ហបុរី បានផ្តោតលើការអភិវឌ្ឍរីសត និងកាស៊ីណូ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញសេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ។ ដោយបន្តពីដំណាក់កាលដំបូង ដំណាក់កាលទី២ នៃការអភិវឌ្ឍរីសតកាស៊ីណូរួមបញ្ចូលគ្នា មានតម្លៃវិនិយោគសរុប ៧,៤ ពាន់លានដុល្លារ។ រដ្ឋាភិបាលសិង្ហបុរីបានអនុម័តផែនការនេះក្នុងឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានពន្យារពេលដោ... |
article_3652.txt | ធនាគារនៅសិង្ហបុរីកំពុងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់និយោជិត ឱ្យស្គាល់សញ្ញានៃការលាងលុយកខ្វក់ បន្ទាប់ពីមានការចាប់ខ្លួនក្រុមឧក្រិដ្ឋជនចិនដែលបានលាងលុយជាង ២ពាន់លានដុល្លារ តាមរយៈស្ថាប័នហិរញ្ញវត្ថុចំនួន ១៦ នៅក្នុងប្រទេស។ | ធនាគារ Citigroup Inc, DBS Group Holding Ltd និងធនាគារនានានៅសិង្ហបុរី បានជាប់ក្នុងរឿងអាស្រូវនៃការលាងលុយកខ្វក់ខាងលើ ដោយបង្កើនការត្រួតពិនិត្យលើអតិថិជនដែលមានទ្រព្យសម្បត្តិ ដើម្បីចៀសវាងការទាក់ទងជាមួយលំហូរសាច់ប្រាក់ខុសច្បាប់។ នេះបើតាមសារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែមិថុនា។ បុគ្គលិកធនាគារឯកជននៅទីក្រុងសិង្ហបុរី កំពុងទទួលបានក... |
article_3653.txt | អគ្គិភ័យបានឆាបឆេះរោងចក្រថ្មសាកលីចូមមួយនៅភាគខាងត្បូងទីក្រុងសេអ៊ូល។ អ្នកពន្លត់អគ្គីភ័យបានរកឃើញសាកសពយ៉ាងហោចណាស់ ២០នាក់នៅកន្លែងកើតហេតុ។ | ករណីឆេះ បានកើតឡើងនៅម៉ោងប្រហែល ៨:៣០នាទីព្រឹកនាថ្ងៃទី២៤ ខែមិថុនា នៅរោងចក្រផលិតថ្មសាកលីចូមក្នុងទីក្រុង Hwaseong ខេត្ត Gyeonggi ខណៈមនុស្សជាង១០០នាក់កំពុងធ្វើការ។ លោក Kim Jin-young មន្ត្រីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់បាននិយាយថា អគ្គិភ័យបានឆាបឆេះបន្ទាប់ពីអាគុយជាច្រើនបានផ្ទុះនៅខាងក្នុងឃ្លាំងផ្ទុកថ្មសាកប្រហែល ៣៥០០០គ្រាប់នៅជ... |
article_3654.txt | ក្រសួងដឹកជញ្ជូនអាម៉េរិកបានពិន័យក្រុមហ៊ុនអាកាសចរណ៍ Emirates ចំនួន ១,៨លានដុល្លារ សម្រាប់ការហោះហើរក្រោមកម្ពស់សុវត្ថិភាពដែលបានកំណត់នៅពេលឆ្លងកាត់ដែនអាកាសអ៊ីរ៉ាក់។ | ក្រសួងដឹកជញ្ជូនអាម៉េរិកនៅថ្ងៃទី១៣ ខែមិថុនា បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់អេមីរ៉ាតអារ៉ាប់រួមត្រូវបានពិន័យសម្រាប់ការហោះហើរជាច្រើនដងចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នា២០២២ ពេលអនុវត្តផ្លូវហោះហើររវាងអាម៉េរិក និងអាមីរ៉ាតអារ៉ាប់រួម ដែលហោះទាបជាងរយៈកម្ពស់បានកំណត់លើដែនអាកាសអ៊ីរ៉ាក់។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរ... |
article_3655.txt | ចំនួនអ្នកមានទ្រព្យសុទ្ធលើសពី១លានដុល្លារបានកើនឡើងដល់ ២២,៨លាននាក់កាលពីឆ្នាំ២០២៣ ដោយសារពួកគេទទួលផលចំណេញពីការិនិយោគលើទីផ្សារភាគហ៊ុន។ | ចំនួនអ្នកមានទ្រព្យសម្បត្តិសុទ្ធលើសពី១លានដុល្លារ (High Net Worth Individuals - HNWI) បានកើនឡើង៥,១ភាគរយកាលពីឆ្នាំមុនដល់ ២២,៨លាននាក់។ នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៥ ខែមិថុនា ដោយដកស្រង់ពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប្រឹក្សា Capgemini មានមូលដ្ឋាននៅទីក្រុងប៉ារីស។ របាយការណ៍នេះ បានកត់ត្រាទ្រព្យសម្បត្តិសរុបនៃក្រុមអ្នកម... |
article_3656.txt | ក្រសួងអភិវឌ្ឍន៍ជនបទ ប្តេជ្ញាកសាងផ្លូវដោយការចាក់បេតុង និងកៅស៊ូឲ្យបាន ៧៥ភាគរយនៃផ្លូវជនបទទាំងអស់ដែលមានប្រវែងជិត ៥ម៉ឺនគីឡូម៉ែត្រ។ បច្ចុប្បន្ន ផ្លូវភូមិដែលធន់នឹងការប្រែប្រួលអាកាសធាតុដោយការក្រាលកៅស៊ូ និងបេតុងមានចំនួនតែ ១៧ភាគរយប៉ុណ្ណោះ។ | រហូតមកដល់បច្ចុប្បន្នផ្លូវជនបទដែលក្រាលកៅស៊ូ និងបេតុងមានប្រវែងប្រហែល ១ម៉ឺនគីឡូម៉ែត្រ។ ដើម្បីសម្រេចបានទៅតាមចក្ខុវិស័យ និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទនឹងខិតខំកសាងផ្លូវបេតុង និងក្រាលកៅស៊ូឲ្យបានច្រើនទៅតាមលទ្ធភាព។ «ជាពិសេសនៅឆ្នាំ ២០៣០ ធ្វើយ៉ាងណាឲ្យគ្រប់ភូមិ ឬ៧៥ភាគរយនៃភូមិទាំង ១៤៥៧៧ភូមិ មានផ្... |
article_3657.txt | ការស្ទង់មតិរបស់ Reuters/Ipsos នាពេលថ្មីៗនេះបង្ហាញថា អ្នកបោះឆ្នោតអាម៉េរិកចាត់ទុកលោក ដូណាល់ ត្រាំ ជាបេក្ខភាពប្រធានាធិបតីល្អជាងខាងផ្នែកសេដ្ឋកិច្ច ប៉ុន្តែពួកគេចូលចិត្តវិធីសាស្រ្តរបស់បេក្ខជនគណបក្សប្រជាធិបតេយ្យនិងជាប្រធានាធិបតីបច្ចុប្បន្ន លោក ចូ បៃឌិន ក្នុងការការពារលទ្ធិប្រជាធិបតេយ្យ។ | ការស្ទង់មតិ Reuters/Ipsos រយៈពេល៣ថ្ងៃដែលបញ្ចប់នៅថ្ងៃទី២៤ ខែមិថុនា បានបង្ហាញថា មុនការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា អ្នកបោះឆ្នោតនៅតែបែងចែកវិធីសាស្រ្តរបស់បេក្ខជនប្រធានាធិបតីទាំងពីរ ក្នុងការប្រជែងតំណែងសេតវិមាន។ អត្រាគាំទ្ររបស់លោក បៃឌិន បានកើនឡើងបន្តិចពី៣៦ភាគរយក្នុងខែឧសភា ដល់ ៣៧ភាគរយក្នុងខែមិថុនា។ ប៉ុន្តែអ្នកប្រជាធិបតេយ្យបារ... |
article_3658.txt | ក្រុមហ៊ុនរថយន្តចិន Great Wall Motor (GWM) នឹងបញ្ឈប់បុគ្គលិកទាំងអស់ ហើយនឹងបិទការិយាល័យកណ្តាលរបស់ខ្លួននៅទីក្រុង Munich ចាប់ថ្ងៃទី៣១ ខែសីហា។ ការបិទនេះ ដោយសារតែការដំឡើងពន្ធនាំចូល និងការប្រជែងទីផ្សារ។ | ក្រុមហ៊ុន GWM នឹងបិទទីស្នាក់ការកណ្តាលអឺរ៉ុប នៅទីក្រុង Munich ដោយលើកឡើងពីស្ថានភាពទីផ្សារដ៏អាក្រក់សម្រាប់រថយន្តអគ្គិសនី និងការគំរាមកំហែងលើពន្ធនាំចូលរបស់ចិន។ ការបិទនេះនឹងចូលជាធរមាននៅថ្ងៃទី៣១ ខែសីហា ដោយបុគ្គលិក ១០០នាក់នឹងបាត់បង់ការងារធ្វើ។ តំណាងក្រុមហ៊ុនបានប្រាប់សារព័ត៌មាន Automotive News Europe បែបនេះ ។ បន្ទាប់ពីបិទការិយា... |
article_3659.txt | គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ២៣ភាគរយនៃតំណែងរដ្ឋមន្ត្រីជុំវិញពិភពលោកត្រូវបានកាន់កាប់ដោយស្ត្រី។ ប្រទេសចំនួន១៤១ មានតិចជាង១ភាគ៣ នៃតំណែងស្រ្តីក្នុងជួរគណៈរដ្ឋមន្ត្រី។ | តាមរបាយការណ៍ទិន្នន័យសកលឆ្នាំ២០២៤ ស្តីពីមេដឹកនាំនយោបាយស្ត្រីដោយអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី (UN Women) ប្រទេសចំនួន ១១៣ នៅលើពិភពលោកមិនមានមេដឹកនាំនយោបាយជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលនោះទេ។ បច្ចុប្បន្នមាន ២៦ប្រទេសប៉ុណ្ណោះដែលមានមេដឹកនាំជាស្ត្រី។ របាយការណ៍ខាងលើត្រូវបានផ្សព្វផ្សាយក្នុងទ... |
article_366.txt | រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko នៅថ្ងៃទី២៥ ខែធ្នួ បានលើកឡើងថា អ៊ុយក្រែនទទួលបានថវិកាជំនួយ និងកម្ចីចំនួន ១,៣៤ ពាន់លានដុល្លារពីការចំណាយ សាធារណៈរបស់ធនាគារពិភពលោកសម្រាប់ការជួយទប់ទល់ដល់ប្រព័ន្ធរដ្ឋបាលនៅប្រទេសដែលរងដោយសង្គ្រាមមួយនេះ។ | ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន ការផ្តល់ហិរញ្ញប្បទានចំនួន ១,៣៤ ពាន់លានដុល្លារួមមាន ប្រាក់កម្ចីចំនួន ១,០៨៦ ពាន់លានដុល្លារពីធនាគារពិភពលោក, ជំនួយចំនួន ១៩០ លានដុល្លារពីន័រវេស, ជំនួយចំនួន ៥០ លានដុល្លារពីអាម៉េរិក និងជំនួយ ចំនួន ២០ លានដុល្លារពីស្វ៊ីស។ «ជំនួយហិរញ្ញវត្ថុអន្តរជាតិ ជាការរួមចំណែកយ៉ាងសំខាន់... |
article_3660.txt | ផ្លូវដែកជាតិថៃមួយខ្សែដែលរត់កាត់ភូមិភាគឦសានទៅកាន់ឡាវ ត្រូវបានរំពឹងបើកដំណើរការនៅខែកក្កដា។ ផ្លូវរថភ្លើងនេះ អាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែម ជាពិសេសជំរុញប្រសិទ្ធភាពនៃការនាំចេញកើន ១៧ភាគរយ។ | ប្រព័ន្ធផ្លូវដែកថៃចាប់ផ្តើមនៅស្ថានីយ៍កណ្តាល Krung Thep Aphiwat ក្នុងទីក្រុងបាងកក រត់កាត់ខេត្តធំៗភាគឦសានដូចជា Udon Thani និង Nong Khai ហើយបន្ទាប់មកតភ្ជាប់ ទៅស្ថានីយ៍ Khamsawath ក្នុងរដ្ឋធានីវៀងច័ន្ទរបស់ឡាវ។ លោក Awirut Thongnate អនុប្រធានផ្លូវដែកជាតិថៃ (SRT) បានបញ្ជាក់ថា SRT កំពុងធ្វើការជាមួយអាជ្ញាធរផ្លូវដែកជាតិឡាវ ដើម្ប... |
article_3661.txt | ប្រធានគណៈកម្មាធិការអន្តរជាតិនៃបក្សភឿថៃ ដែលជាបក្សកំពុងកាន់អំណាច លោកស្រី Nalini Thavisin ទើបតែបានអះអាងសារជាថ្មីអំពីបំណងរបស់ថៃក្នុងការចូលរួមជាមួយក្រុម BRICS នាពេលខាងមុខ។ បើតាមមន្រ្តីបក្សភឿថៃរូបនេះ រដ្ឋាភិបាលក្រុងបាងកកត្រៀមខ្លួនជាស្រេច ក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយប្លុកសេដ្ឋកិច្ចមួយនេះ។ | ថ្លែងក្នុងវេទិកាអន្តរភាគីអន្តរជាតិក្រោមប្រធានប ទ «World Majority for a Multipolar World» លោកស្រី Nalini Thavisin មន្រ្តីបក្សភឿថៃ បានលើកឡើងថា ថៃត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស BRICS ក៏ដូចជាប្រទេសទាំងអស់ដែលគាំទ្រដល់លទ្ធិពហុភាគីនិយម ដែលជឿជាក់សន្តិភាពដែលមិនអាចបំបែកបាន និងសន្តិសុខ។ «ខ្ញុំសូម... |
article_3662.txt | អស់ពេលជាងមួយទសវត្សរ៍មកនេះ រដ្ឋាភិបាលចិនបានចំណាយថវិកាយ៉ាងច្រើនដល់វិស័យរថយន្តអគ្គិសនីតាមរយៈវិធានការនានាដូចជា ការបញ្ចុះតម្លៃ លើកលែងពន្ធ និងការទិញរថយន្តអគ្គីសនីសម្រាប់បម្រើការក្នុងក្រសួង ស្ថាប័នរដ្ឋជាដើម។ | ចិនបានចំណាយប្រាក់ចំនួន ២៣០,៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍវិស័យរថយន្តអគ្គិសនីអំឡុងឆ្នាំ ២០០៩-២០២៣។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅអាម៉េរិក។ លោក Scott Kennedy ដែលជាអ្នកទទួលបន្ទុកទីផ្សារចិននៅ CSIS បានបញ្ជាក់ថា តួលេខខាងលើគឺស្មើនឹង ១៨,៨ភាគរយនៃប្រាក់ចំណូលពីការលក់រថយន្តអគ្គិ... |
article_3663.txt | ការបំភាយឧស្ម័នមេតានដែលបញ្ចេញពីសត្វពាហនៈដូចជា គោ ចៀម និងជ្រូកនៅដាណឺម៉ាក នឹងត្រូវបង់ពន្ធចាប់ពីឆ្នាំ២០៣០ តទៅ។ | ការសម្រេចចិត្តនេះ នឹងធ្វើឲ្យដាណឺម៉ាកក្លាយជាប្រទេសដំបូងគេដែលយកពន្ធលើការបំភាយឧស្ម័នមេតានពីសត្វពាហនៈ ដែលជាឧស្ម័នរួមចំណែកដល់ការឡើងកំដៅផែនដីខ្លាំងបំផុត។ ចាប់ពីឆ្នាំ ២០៣០ កសិករចិញ្ចឹមសត្វនឹងបង់ពន្ធ៤៣ ដុល្លារក្នុងមួយតោននៃសមមូលឧស្ម័នកាបូនិកដែលបំប្លែងពីមេតាន។ ពន្ធនេះកើនឡើងដល់១០៨ដុល្លារក្នុងឆ្នាំ២០២៥។ ប៉ុន្តែដោយសារតែការកាត់ពន្ធល... |
article_3664.txt | មន្ត្រីបារាំងបានបង្ហើបថា មេដឹកនាំក្រុមប្រទេសអភិវឌ្ឍន៍ទាំង៧ (G7) បានយល់ព្រមប្រើប្រាស់ប្រាក់ចំនេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់អ៊ុយក្រែន។ ក្រុមប្រទេសអ្នកមានទាំង៧ គ្រោងផ្តល់កម្ចីដល់អ៊ុយក្រែន ប្រមាណ ៥០ពាន់លានដុល្លារ។ | ទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ក្រោយឈ្លានពានអ៊ុយក្រែន បានក្លាយជាគោលដៅរបស់លោកខាងលិច ទុកសម្រាប់ផ្តល់ជំនួយទៅរដ្ឋាភិបាលក្រុងកៀវ។ មន្ត្រីម្នាក់នៅក្នុងការិយាល័យប្រធានាធិបតីបារាំងបានប្រាប់ AFP នៅថ្ងៃទី១៣ ខែមិថុនា ថា ៖«យើងបានឈានដល់កិច្ចព្រមព្រៀងមួយ ដោយសំដៅទៅលើគំនិតផ្តួចផ្តើម ដើម្បីទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិដែលជា... |
article_3665.txt | ក្រុមហ៊ុនជប៉ុន Nissan បានបញ្ឈប់ការផលិតរថយន្តនៅទីក្រុង Changzhou ដើម្បីកាត់បន្ថយទិន្នផល និងកែលម្អប្រតិបត្តិការរបស់ខ្លួនឡើងវិញនៅទីនោះ ដោយសារសម្ពាធប្រកួតប្រជែងពីក្រុមហ៊ុនរថយន្តអគ្គិសនីចិន។ | ក្រុមហ៊ុន Nissan បានចាប់ផ្តើមផលិតរថយន្តនៅចិនក្នុងឆ្នាំ ២០០០ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក Dongfeng ។ សាជីវកម្មជប៉ុនមួយនេះមានរោងចក្រចំនួន៨នៅចិន។ សមត្ថភាពផលិតរបស់ក្រុមហ៊ុន Nissan នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានចំនួន១,៦លានគ្រឿង ក្នុងនោះរោងចក្រនៅទីក្រុង Changzhou ខេត្តជាំងស៊ូ មានចំនួន... |
article_3666.txt | នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសថា ប្រទេសនេះបានសម្រេចចិត្តដាក់ពាក្យចូលរួមប្លុក BRICS ហើយនឹងចាប់ផ្តើមដំណើរការបំពេញពាក្យសុំចូលជាសមាជិកនាពេលឆាប់ៗនេះ។ | ក្រៅពីថៃដែលបង្ហាញបំណងចូលរួមជាមួយក្រុមប្រទេស BRICS ម៉ាឡេស៊ីក៏មានចេតនាក្លាយជាសមាជិកមួយដែរ។ នាយករដ្ឋមន្រ្តីប្រទេសនេះ នៅថ្ងៃទី១៧ ខែមិថុនា ប្រកាសពីការដាក់ពាក្យចូលរួមរួចហើយ។ តាមរយៈបទសម្ភាសជាមួយសារព័ត៌មានចិន Guancha លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា ៖« យើងបានធ្វើគោលនយោបាយរបស់យើងច្បាស់លាស់ ហើយយើងបានធ្វើការសម្រេច... |
article_3667.txt | នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ បានស្នើសុំវិនិយោគិនចិនឲ្យជួយអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ ដែលអាចជួយជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែធំជាងមុន។ | នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ជិញ ប្រាប់លោក Lou Qiliang ប្រធានក្រុមហ៊ុន China Railway Signal Information Corp នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនាទីក្រុង Dalian ថា វៀតណាមត្រូវការជំនួយពីចិនក្នុងការសាងសង់ផ្លូវដែក និងការផ្ទេរបច្ចេកវិទ្យាជាដើម។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលវត្ថុធាតុដើម... |
article_3668.txt | ប្រទេសដែលចូលចិត្តបរិភោគមីភាគច្រើនស្ថិតនៅតំបន់អាស៊ី ក្នុងនោះចិននាំមុខគេ តាមពីក្រោយដោយឥណ្ឌូណេស៊ី និងឥណ្ឌា។ | នៅឆ្នាំ២០២៣ ពិភពលោកបានប្រើប្រាស់មីប្រហែល១២០ពាន់លានកញ្ចប់។ បើតាមសមាគមមីកញ្ចប់ពិភពលោក (WINA) មី១កញ្ចប់ ជាបរិមាណដែលមនុស្សម្នាក់បរិភោគក្នុង១ពេល។ ការប្រើប្រាស់មីលើពិភពលោកប្រចាំឆ្នាំ២០២៣។ រូបភាព ៖ visual capitalist មិនគួរឱ្យភ្ញាក់ផ្អើលទេដែលប្រទេសមានប្រជាជនច្រើនជាងគេទី២នៅលើពិភពលោក គឺចិនបានប្រើប្រាស់មីកញ្ចប់ច្រើនជាងគេ។ នៅឆ្នាំ... |
article_3669.txt | ទីក្រុងបាងកកនឹងពិនិត្យមើលប្រាក់ចំណូលរបស់អាជីវករលក់ដូរតាមចិញ្ចើមផ្លូវ ដោយតម្រូវឱ្យអ្នកដែលរកបានលើសពី ៦៨០ដុល្លារក្នុងមួយខែ ជួលទីតាំងជំនួសឱ្យការបន្តធ្វើអាជីវកម្មលើចិញ្ចើមផ្លូវ។ | មានតែអ្នកលក់ដូរតាមដងផ្លូវ ដែលមានប្រាក់ចំណូលតិចជាង ៦៨០ដុល្លារក្នុងមួយខែ នឹងត្រូវបានអនុញ្ញាតឱ្យលក់នៅលើចិញ្ចើមផ្លូវ និងទីសាធារណៈ ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទេសភាពទីក្រុង។ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានប្រកាសបែបនេះ នៅថ្ងៃទី២៩ ខែឧសភា។ នៅក្នុងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី៣០ ខែឧសភា លោក Chadchart បា... |
article_367.txt | នៅក្នុងវចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ថា ពាក្យទាំងពីរនេះប្រើក្នុងន័យផ្សេងពីគ្នា។ | ១. ពាក្យ «សិទ្ធិ» មានន័យថា សេចក្តីសម្រេច, សេចក្តីសម្រេចផលឬផលសម្រេច, សេចក្តីស័ក្តិសិទ្ធិ, អំណាច, សេចក្តីអង់អាច, សេចក្តីសម្រេចតាមអំណាចច្បាប់។ ២. ពាក្យ «សិទ្ធ» មានន័យថា ដែលសម្រេចហើយ, ដែលសម្រេចតាមមាត្រាច្បាប់, ដែលស័ក្តិសិទ្ធិ, សម្បូណ៌, ពូកែ, ជំនាញ, មានប្រាជ្ញាវាងវៃ៕ [ដកស្រង់ពីវចនានុក្រមខ្មែរ សម្តេចព្រះស... |
article_3670.txt | នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានច្រានចោលការចោទប្រកាន់របស់លោកខាងលិចដែលថា ចិនកំពុងលក់ទំនិញថោកៗទៅកាន់ពិភពលោក។ លោកចាត់ទុករឿងនេះ ជារឿងគ្មានមូលដ្ឋានច្បាស់លាស់។ | នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានបដិសេធការចោទប្រកាន់របស់អាម៉េរិក និងសហភាពអឺរ៉ុប (EU) ជុំវិញក្រុមហ៊ុនចិនទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធន ហើយបានលក់ទៅកាន់ទីផ្សារទាំងនេះជាមួយនឹងបច្ចេកវិទ្យាបៃតងដែលមានតម្លៃថោកៗ។ «ចិនផលិតរថយន្តអគ្គិសនីទំនើប ថ្មសាកលីចូម-អ៊ីយ៉ុង ផលិតផលអេឡិកត្រូនិច និងរបស់ផ្សេងទៀតជាច្រើន ដើម្បីបំពេញតម្រូវការក... |
article_3671.txt | ក្រសួងសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីបានចាប់ផ្តើមសាកល្បង១សប្តាហ៍ធ្វើការរយៈពេល៤ថ្ងៃ ដើម្បីកែលម្អសុខុមាលភាពបុគ្គលិក ដែលហៅថា «កាលវិភាគការងារប្រមូលផ្តុំ»។ កម្មវិធីចាប់ផ្តើមនៅសប្តាហ៍នេះ ហើយនឹងត្រូវបានសាកល្បងក្នុងរយៈពេលពីរខែបន្ទាប់។ | អំឡុងពេលដាក់ដំណើរការសាកល្បង និយោជិតនៃសហគ្រាសរដ្ឋរបស់ឥណ្ឌូណេស៊ីអាចដាក់ពាក្យធ្វើការ ៤ថ្ងៃក្នុងមួយសប្តាហ៍ ហើយ១ខែអាចសុំបានយ៉ាងច្រើន២ដង។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ និយោជិតត្រូវធ្វើការយ៉ាងតិច ៤០ម៉ោងក្នុងរយៈពេល ៤ថ្ងៃ ជាមួយលទ្ធផល និងប្រសិទ្ធភាពដែលអាចវាស់វែងបាន អាស្រ័យមានការយល់ព្រមពីអ្នកគ្រប់គ្រង។ ការសាកល្បងនេះមានគោលបំណងដើម្បីរ... |
article_3672.txt | ការធ្លាក់ចុះទីផ្សារការងារ និងលទ្ធភាពនៃការបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក រួមជាមួយអស្ថិរភាពនយោបាយនៃប្រទេសមួយចំនួនដែលកំពុងឡើងកម្តៅសង្គ្រាម សុទ្ធសឹងតែជាសញ្ញាបង្ហាញនូវការធ្លាក់ថ្លៃប្រាក់ដុល្លារ ជំរុញយតម្លៃមាសកើនឡើង ២០ដុល្លារនៅថ្ងៃទី៦ ខែមិថុនា។ ភាពមិនប្រាកដប្រជារបស់ពិភពលោក និងការទិញមាសរបស់ចិន អាចជាផ្... | ក្នុងការបិទវគ្គជួញដូរនៅថ្ងៃទី៦ ខែមិថុនា តម្លៃមាសពិភពលោកបានកើន ២០ដុល្លារដល់២៣៧៦ដុល្លារក្នុងមួយអោនស៍។ ក្នុងវគ្គជួញដូរ តម្លៃនៅចំណុចមួយនោះបានកើនឡើងដល់ ២៣៧៨ដុល្លារដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល២សប្តាហ៍។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តម្លៃមាសបានប្រែប្រួលជាបន្តបន្ទាប់ក្នុងតម្លៃចន្លោះពី ២០-៣០ដុល្លារក្នុងមួយ... |
article_3673.txt | ភ្ញៀវទេសចរចិន កំពុងជ្រើសរើសគោលដៅក្នុងស្រុកដែលមានតម្លៃថោក ជំនួសឱ្យការធ្វើដំណើរទៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្នុងតំបន់ បង្កើនកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយទេសភាពរបស់ពួកគេ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ | តាមការស្ទង់មតិដែលបានចេញផ្សាយថ្មីៗ ដោយក្រុមហ៊ុនប្រឹក្សា Oliver Wyman របស់អាម៉េរិក មានតែ ១៤ភាគរយ នៃគ្រួសារមានប្រាក់ចំណូលខ្ពស់នៅចិនប៉ុណ្ណោះ ដែលបានធ្វើដំណើរទៅក្រៅប្រទេសកាលពីឆ្នាំ២០២៣ និងគ្រោងបន្តការធ្វើដំណើរនៅឆ្នាំ២០២៤។ ទាំងនេះជាបណ្តាគ្រួសាររបស់ចិនដីគោក ដែលមានប្រាក់ចំណូលយ៉ាងហោចណាស់ ៤ ១៣៥ដុល្លារ ក្នុងមួយខែ។ មូលហេតុចម្បងដែល... |
article_3674.txt | ទោះបីជាមានភ្ញៀវទេសចរអន្តរជាតិទៅកម្សាន្តនៅជប៉ុនមានចំនួនច្រើន ទីភ្នាក់ងារទេសចរណ៍ជប៉ុននៅតែចង់បានភ្ញៀវរហូតដល់ ៦០លាននាក់នៅឆ្នាំ២០២៤ ដោយផ្តោតលើអតិថិជនមានការចំណាយខ្ពស់។ | ប្រធានទីភ្នាក់ងារទេសចរណ៍ជប៉ុន (JTA) លោក Ichiro Takahashi បានបញ្ជាក់ថា ជប៉ុននៅតែមានកន្លែងជាច្រើនដែលភ្ញៀវអន្តរជាតិមិនទាន់ស្គាល់ ឬមិនធ្លាប់បានទៅទស្សនា។ បើតាមលោក Takahashi ជប៉ុននឹងស្វាគមន៍ភ្ញៀវទេសចរចំនួន ៦០លាននាក់នៅឆ្នាំនេះ ពោលគឺច្រើនជាងពីរដងកាលពីឆ្នាំមុនចំនួន ២៥លាននាក់។ « គោលដៅនៃការមកទស្សនាចំនួន ៦០លាននាក់អាចសម្រេចបាននៅឆ្ន... |
article_3675.txt | ថៃលើកលែងទិដ្ឋាការដល់ ៣៦ប្រទេសបន្ថែមទៀតក្នុងនោះមានកម្ពុជាផង ដោយបង្កើនចំនួនប្រទេស និងដែនដីដែលគ្មានទិដ្ឋាការពី ៥៧ រហូតដល់៩៣ប្រទេស ដែលអនុវត្តបានចាប់ពីថ្ងៃទី១ ខែមិថុនា តទៅ។ សម្រាប់ទិដ្ឋាការថ្មីនេះ ភ្ញៀវទេសចរអាចស្នាក់នៅថៃរហូតដល់ ៦០ថ្ងៃ។ នេះបើតាមចុះផ្សាយរបស់កាសែត Bangkok Post។ | គណៈរដ្ឋមន្ត្រីថៃបានអនុម័តកម្មវិធីបន្ធូរបន្ថយទិដ្ឋាការថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដោយសារសេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍។ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke នៅថ្ងៃទី២៨ ខែឧសភា ។ ចំនួនប្រទេសដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការនឹងកើនឡើងពី៥៧ ទៅ៩៣ប្រទេស។ គោលដៅថ្មីចំនួន ... |
article_3676.txt | ទ្រព្យសម្បត្តិសុទ្ធខាងក្រៅប្រទេសរបស់ជប៉ុនបានកើនដល់ ៣ទ្រីលានដុល្លារ ធ្វើឲ្យប្រទេសនេះនាំមុខគេក្នុងបញ្ជីម្ចាស់បំណុលធំជាងគេរបស់ពិភពលោក។ ចំណែកអាល្លឺម៉ង់ និងចិន តាមពីក្រោយ ដោយមានតម្លៃ ២,៨៩ទ្រីលានដុល្លារ និង ២,៦២ទ្រីលានដុល្លាររៀងគ្នា។ | ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាសនៅថ្ងៃទី២៨ ឧសភាថា ទ្រព្យសម្បត្តិសុទ្ធនៅខាងក្រៅប្រទេសជប៉ុន បានកើនឡើងដល់កំណត់ត្រា ៤៧១,៣ទ្រីលានយ៉េន (ប្រហែល ៣ទ្រីលានដុល្លារ) ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងចំនួន៦ឆ្នាំជាប់ៗគ្នា។ បើតាមក្រសួងហិរញ្ញវត្ថុជប៉ុន ការធ្លាក់ថ្លៃនៃប្រាក់យ៉េន និងការទិញយកក្រុមហ៊ុននៅបរទេសបានបង្កើនតម្លៃនៃទ្រព្យសកម្មបរទេស។ ... |
article_3677.txt | កម្ពុជា ជាប្រទេសទទួលជំនួយពីសហគមន៍អន្តរជាតិធំទី៥ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ទំហំ ១៧,៧ពាន់លានដុល្លារ ស្របពេលឥណ្ឌូណេស៊ីឈរនៅលំដាប់កំពូលមានជំនួយសរុប ៨៧,៣ពាន់លានដុល្លារ។ នេះជាលទ្ធផលនៃការស្រាវជ្រាវដោយវិទ្យាស្ថាន Lowy ចាប់ពីឆ្នាំ២០១៥-២០២២។ | អាស៊ីអាគ្នេយ៍ ជាតំបន់ដែលមានសក្តានុពលច្រើន ប៉ុន្តែក៏កំពុងប្រឈមបញ្ហាជាច្រើន។ ដើម្បីជួយជំនះឧបសគ្គ និងលើកកំពស់ភាពខ្លាំងរបស់ខ្លួន សហគមន៍អន្តរជាតិកំពុងផ្តល់ជំនួយជាច្រើនដល់តំបន់នេះ។ យោងតាមលទ្ធផលស្រាវជ្រាវរបស់វិទ្យាស្ថាន Lowy ដែលមានមូលដ្ឋាននៅអូស្ត្រាលី លើជំនួយសហគមន៍អន្តរជាតិផ្តល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក្នុងរយៈពេលពីឆ្នាំ២០១៥ ដល់... |
article_3678.txt | ជំនួសឱ្យការអង្គុយនៅមុខកញ្ចក់ទូរទស្សន៍ ឬបណ្តាញសង្គម បច្ចុប្បន្នភ្ញៀវទេសចរអាស៊ីកាន់តែច្រើនបានទៅកាន់កីឡដ្ឋានអាល្លឹម៉ង់ផ្ទាល់តែម្តង ដើម្បីលើកទឹកចិត្តក្រុមដែលពួកគេពេញចិត្ត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Skift នៅថ្ងៃទី១៨ ខែមិថុនា។ | ទិន្នន័យពី Trip.com ដែលជាក្រុមហ៊ុនសេវាទេសចរណ៍ដ៏ធំបំផុតរបស់ចិន បានបង្ហាញថា ព្រឹត្តិការណ៍កីឡាបាល់ទាល់ Euro 2024 នៅអាល្លឺម៉ង់ បានជំរុញវិស័យទេសចរណ៍កីឡាកាន់តែខ្លាំងជាមួយភ្ញៀវមកពីតំបន់អាស៊ី។ ការកក់បន្ទប់នៅអាល្លឺម៉ង់ពីតំបន់អាស៊ី បានកើនឡើង ១២៥ភាគរយបើធៀបនឹងរដូវកាលមុន។ ទីក្រុងហ្វ្រែងហ្វើត (Frankfurt) ជាគោលដៅនាំមុខគេទាក់ទងនឹងការក... |
article_3679.txt | គណៈកម្មការអឺរ៉ុប ត្រូវបានរំពឹងថានឹងប្រកាសពន្ធថ្មីលើរថយន្តអគ្គិសនីដែលនាំចូលពីចិនក្នុងសប្តាហ៍នេះ ដោយព្យាករថានឹងកើនឡើងដល់ ២៥ភាគរយ។ | មិនដល់មួយខែ បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានដំឡើងពន្ធ ៤ដងលើរថយន្តអគ្គិសនីរបស់ចិនលើសពី១០០ភាគរយ សហភាពអឺរ៉ុបអាចនឹងអនុវត្តតាម ប៉ុន្តែអត្រាពន្ធដែលដាក់ការនាំចូលរថយន្តអគ្គិសនីរបស់ចិនអាចទាបជាងច្រើនបើធៀបអាម៉េរិក។ សហភាពអឺរ៉ុបកំពុងអនុវត្តអត្រាពន្ធ ១០ភាគរយលើការនាំចូលរថយន្តអគ្គិសនីដែលផលិតនៅចិន។ អ្នកវិភាគព្យាករថា អត្រាពន្ធថ្មីនឹងម... |
article_368.txt | រដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី លោក Syahrul Yasin Limpo បានដាក់លិខិតលាលែងពីតំណែងទៅកាន់ប្រធានាធិបតី ចូកូ វីដូដូ ខណៈដែលគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) បង្កើនការស៊ើបអង្កេតនៅក្នុងក្រសួងមួយនេះ។ | យោងតាម KPK គណៈកម្មាធិការរកឃើញពីការទទួលសំណូកសម្រាប់ការផ្សព្វផ្សាយនៅក្រសួងកសិកម្ម ក៏ដូចជាគម្រោងក្លែងបន្លំពាក់ព័ន្ធនឹងអ្នកផ្គត់ផ្គង់ឯកជន។ នៅថ្ងៃទី៥ ខែតុលា លោក Syahrul Yasin Limpo ដែលជារដ្ឋមន្ត្រីកសិកម្មឥណ្ឌូណេស៊ី ទោះបីជាមិនមានឈ្មោះជាផ្លូវការជាជនសង្ស័យក៏ដោយបានលាលែងពីតំណែង ដើម្បីឲ្យភ្នាក់ងារពាក់ព័ន្ធងាយស្រួលដោះស្រាយសំណុំរ... |
article_3680.txt | វិបត្តិអចលនទ្រព្យនៅចិនរំពឹងថានឹងនៅទ្រឹងដូចជប៉ុន បន្ទាប់ពីកំណើនលំនៅឋានបានផ្ទុះឡើងក្នុងឆ្នាំ១៩៩១។ ជប៉ុនត្រូវការពេល ១៨ឆ្នាំ ដើម្បីជំរុញតម្លៃអចលទ្រព្យឡើងវិញ។ | បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅចិន មានភាពស្រដៀងគ្នាមួយចំនួនជាមួយនឹងរយៈពេលវិបត្តិនៅអាម៉េរិក និងអេស្ប៉ាញក្នុងទសវត្សរ៍ឆ្នាំ២០០០ ខណៈចំនួនផ្ទះថ្មីបានសាងសង់នៅចុងបញ្ចប់នៃវដ្តនៃវិបត្តិសេដ្ឋកិច្ច បានធ្លាក់ចុះពាក់កណ្តាលបើប្រៀបធៀបទៅនឹងកម្រិតកំពូល។ ជាពិសេសរយៈពេល ១២ខែដល់ខែមេសាឆ្នាំនេះ ការសាងសង់ផ្ទះថ្មីនៅចិនបានថយចុះ ៦៣ភាគរយ បើធៀបទៅនឹ... |
article_3681.txt | ជិត ៤០ភាគរយ នៃទំហំពាណិជ្ជកម្មរបស់ប្រទេសនេះ បច្ចុប្បន្នត្រូវបានជួញដូរជាប្រាក់រូប្លិ៍។ នេះបើតាមសម្តីរបស់លោកវ្ល៉ាឌីមៀ ពូទីន ប្រធាធិបតីរុស្ស៊ី នៅថ្ងៃទី៧ ខែមិថុនា។ | ពីវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ការប្រើប្រាស់ប្រាក់រូប្លិ៍ គឺកើនឡើងប្រហែល ៣០ភាគរយ បើធៀបឆ្នាំមុន និងខ្ពស់ជាង ១៥ភាគរយ មុនពេលជម្លោះជាមួយអ៊ុយក្រែន។ អត្រាប្រតិបត្តិការដែលបានធ្វើឡើងជាប្រាក់ដុល្លារ អឺរ៉ូ និងរូបិយប័ណ្ណលោកខាងលិចផ្សេងទៀត ដែលទីក្រុងម៉ូស្គូចាត់... |
article_3682.txt | កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងតំបន់ដែលមានផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ជាមធ្យមជាង ២៦៣០ដុល្លារ ខណៈសិង្ហបុរីមានដល់ ៨៨៤៥០ដុល្លារ។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើបច្ចុប្បន្នភាពនៅខែមេសា ឆ្នាំ២០២៤។ | ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានណែនាំដំបូងដោយសេដ្ឋវិទូជនជាតិរុស្សី Simon Kuznets ក្នុងឆ្នាំ១៩៣៧ ដើម្បីវាស់ស្ទង់ទិន្នផលសេដ្ឋកិច្ច។ បច្ចុប្បន្ន GDP Per Capita បានក្លាយជាស្ថិតិស្តង់ដារមួយដើម្បីប្រៀបធៀបសេដ្ឋកិច្ច និងផលិតភាពការងាររបស់ប្រទេសនីមួយៗ។ បើតាមទិន្នន័យរបស់ IMF សង្ហបុរីជាប្រទេសដែលប្រជាជនមានជាងគេក្នុងត... |
article_3683.txt | គ្រួសាររបស់លោកស្រី Shi Mei នៅខេត្ត Shandong របស់ចិន អាចរកចំណូលបានប្រហែល ១០០០០ដុល្លារក្នុងមួយឆ្នាំ ពីការលក់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដែលផ្គត់ផ្គង់ទៅបណ្តាញអគ្គិសនីក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។ | ពីរនាក់ប្តីប្រពន្ធរបស់អ្នកស្រី Shi Mei មានជីវភាពសមរម្យដោយរបរដាំពោត និងស្រូវនៅកសិដ្ឋានតូចមួយ។ ប៉ុន្តែចាប់ពីឆ្នាំ២០២១ គ្រួសារអ្នកស្រីបានសម្រេចចិត្តវិនិយោគបន្ថែមលើថាមពលពន្លឺព្រះអាទិត្យ។ អ្នកទាំងពីរបានចុះកិច្ចសន្យាដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ចំនួន ៤០ បន្ទះនៅលើដំបូលដើម្បីផ្គត់ផ្គង់អគ្គិសនីដល់... |
article_3684.txt | ចិនបានបង្កើតមូលនិធិវិនិយោគមួយដែលមានដើមទុនចុះបញ្ជីចំនួន ៤៧,៥ពាន់លានដុល្លារ ដោយមានគោលដៅលើកកម្ពស់ឧស្សាហកម្មសឺមីកុងឌុចទ័រ និងជំរុញការផលិតបន្ទះឈីប។ | តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ដែលបានដកស្រង់ទិន្នន័យពីវេបសាយ Tianyancha មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលជាតិចិន (National Integrated Circuit Industry Investment Fund) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ហើយបច្ចប្បន្នកំពុងឈានចូលដំណាក់កាលទីបី។ ក្រសួងហិរញ្ញវត្ថុចិន ជាម្ចាស់ភ... |
article_3685.txt | ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារកំពុងបង្កក្តីបារម្ភចំពោះប្រទេសដែលជំពាក់បំណុលច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តួយ៉ាង ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថានភាពជំពាក់បំណុលតានតឹង ខណៈកោះម៉ាល់ឌីវ ប៉ាពួអាស៊ីនូវែលហ្គីណេ គិរីបាទី និងកោះម៉ាហ្សាល់ ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់នៃបំណុល។ | «ភាពងាយរងគ្រោះនៃបំណុល នៅតែធ្ងន់ធ្ងរក្នុងប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម និងទាប»។ កាសែតជប៉ុន Nikkei Asia បានដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Sunichi Suzuliនិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងកាលពីចុងសប្តាហ៍មុននៅរដ្ឋធានីប៊ីលីស៊ីរបស់ហ្សកហ្ស៊ី។ នៅថ្ងៃទី៣ ខែឧសភា លោក Suzuki មានកិច្ច... |
article_3686.txt | ថៃនឹងយកពន្ធលើតម្លៃបន្ថែម (VAT) អត្រា ៧ភាគរយលើទំនិញនាំចូលទាំងអស់ ដោយមិនបែងចែកពីតម្លៃចាប់ពីខែឧសភានេះតទៅ។ នេះបើតាមលោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃនាថ្ងៃទី២៩ ខែមេសា។ | កន្លងមក ថៃ បានអនុវត្តគោលនយោបាយលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមសម្រាប់ទំនិញនាំចូលនីមួយៗដែលមានតម្លៃតិចជាង ៤០,៥ដុល្លារ។ យ៉ាងណាមិញ ការហូរចូលនៃទំនិញចិនថោកៗចូលទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នា ដោយសារក្រុមហ៊ុនផលិតក្នុងស្រុកនៅតែត្រូវបង់ពន្ធ។ ដើម្បីធានាបាននូវការអនុវត្តពាណិជ្ជកម្មដោយស្មើភាព ថៃនឹងដាក់ពន្ធ... |
article_3687.txt | ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ China Vanke ទើបតែលក់ដីមួយកន្លែងក្នុងទីក្រុង Shenzhen ដោយទទួលយកការខាតបង់ជិត ៣០ភាគរយ ដោយសាររងសម្ពាធសាច់ប្រាក់ងាយស្រួលអស់រយៈពេលជាច្រើនខែ។ | តាមឯកសារដែលបានដាក់ជូនមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Shenzhen ក្រុមហ៊ុន China Vanke ទើបតែបានលក់ដីមួយកន្លែងនៅទីនេះតាមរយៈការដេញថ្លៃដោយទទួលបានប្រាក់ចំនួន ៣០៩លានដុល្លារ។ នេះជាតម្លៃដែលទាបជាងថ្លៃពេលទិញកាលពី ៧ឆ្នាំមុនជិត ៣០ភាគរយជាមួយដីឡូតិ៍មានទំហំដី ១៩ពាន់ម៉ែត្រការ៉េ។ ក្រុមហ៊ុន Baishuoyinghai និងម្ចាស់ភាគហ៊ុនធំជាងគេរបស់... |
article_3688.txt | កាណាដាកំពុងសិក្សាពីលទ្ធភាពនៃការបង្កើនពន្ធលើរថយន្តអគ្គិសនី ដែលផលិតនៅចិន បន្ទាប់ពីអាម៉េរិកបានដាក់ពន្ធលើសពី ១០០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBC ។ | រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng បាននិយាយថា លោកស្រីកំពុងពិចារណាលើបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន ដោយមានការសន្ទនាបើកចំហជាមួយអាម៉េរិក។ បច្ចុប្បន្ន រថយន្តអគ្គិសនីរបស់ចិន ដែលនាំចូលប្រទេសកាណាដា ត្រូវទទួលបានអត្រាពន្ធប្រមាណតែ៦ភាគរយប៉ុណ្ណោះ។ ប្រជាជនកាណាដា ក៏រីករាយនឹងកម្មវិធីឧបត្ថម្ភធនរបស់សហព័ន្ធ នៅពេលទិញ... |
article_3689.txt | ទីក្រុង Shenzhen មានស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបចំនួន ៣៦២កន្លែង គិតត្រឹមថ្ងៃទី៣០ ខែមេសា ដែលចំនួននេះច្រើនជាងចំនួនស្ថានីយប្រេងឥន្ធនៈនៅក្នុងទីក្រុង។ នេះបើតាមសារព័ត៌មានចិន China Daily។ | ចំនួនស្ថានីយសាកថ្ម និងប្រអប់បញ្ចូលភ្លើងរថយន្តអគ្គិសនី មានចំនួនលើសពីស្ថានីយប្រេងឥន្ធនៈនៅទីក្រុង Shenzhen។ ចំនួននេះបានឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមានក្នុងការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មី (New Energy Vehicles - NEV) ក៏ដូចជា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលដំណើរការប្រព័ន្ធសាកថ្មនៅទីក្រុងមួយក្នុងខេត្តក្វាងទុង។ នៅចិន រថយន... |
article_369.txt | យោធាអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែតុលា បានបញ្ជាឱ្យប្រជាជនប៉ាឡេស្ទីនប្រមាណ ១លាននាក់ ឱ្យភៀសខ្លួនពីភាគខាងជើង ត្រូវភាគខាងត្បូង ត្រឹមរយៈពេល ២៤ម៉ោង ដើម្បីបោសសម្អាតក្រុមសកម្មប្រយុទ្ធហាម៉ាស។ ការបញ្ជានេះ ធ្វើឡើងក្រោយពេលអ៊ីស្រាអែលបើកការវាយប្រហារផ្លូវគោកលើតំបន់កាហ្សា។ យ៉ាងណាមិញ បញ្ជាមួយនេះ ត្រូវបានអង្គការសហប្រជាជាតិជំរុញឱ្យលុបចោល ដោយប... | ក្រោយមានការប្តេជ្ញាបោសសម្អាតក្រុមហាម៉ាសពីសំណាក់មេដឹកនាំអ៊ីស្រាអែលក្នុងថ្ងៃបង្កើតរដ្ឋាភិបាលក្នុងពេលសង្រ្គាមថ្មី យោធាអ៊ីស្រាអែល នៅថ្ងៃទី១៣ ខែតុលា បានបញ្ជាឱ្យប្រជាជនប្រជាជនប៉ាឡេស្ទីន ១លាននាក់ នៅក្នុងតំបន់កាហ្សាភាគខាងជើង ភៀសខ្លួនទៅតំបន់កាហ្សាភាគខាងត្បូង ដោយដាក់ឱសានវាទ ត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ ការបញ្ជានេះ ធ្វើឡើងដោយបារម... |
article_3690.txt | ដើម្បីដោះស្រាយបញ្ហាអចលនទ្រព្យជាប់គាំង រដ្ឋាភិបាលចិន កំពុងពិចារណាឲ្យអាជ្ញាធរក្នុងតំបន់ទិញខុនដូរាប់លានយូនីត ដែលលក់មិនចេញ ដើម្បីប្រែក្លាយជាផ្ទះសង្គម។ | ក្រុមហ៊ុនរដ្ឋក្នុងតំបន់នឹងទទួលភារកិច្ចទិញផ្ទះ ដែលលក់មិនចេញ ពីអ្នកវិនិយោគ ដែលកំពុងជួបបញ្ហាក្នុងការលក់បញ្ចុះតម្លៃ។ ភាគច្រើនផ្ទះដែលត្រូវទិញនឹ ងត្រូវប្រែក្លាយជាផ្ទះសង្គមមានតម្លៃថោក។ ទាក់ទងនឹងធនធាននៃការប្រើប្រាស់ ធនាគាររដ្ឋចិននឹងផ្តល់ប្រាក់កម្ចីដល់អ្នកទិញ។ បើតាមប្រភពព័ត៌មានពី Bloomberg ក្រុមប្រឹក្សារដ្ឋរបស់ចិនកំពុងប្រមូលមតិ... |
article_3691.txt | ក្រសួងកសិកម្មអាម៉េរិកបានព្យាកថា ឥណ្ឌានឹងបន្តជាប្រទេសនាំអង្ករចេញធំជាងគេលើពិភពលោកដោយមានចំនួនជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥ ពោលគឺខ្ពស់ជាងប្រហែល ២លានតោនបើធៀបឆ្នាំមុន។ | ក្រសួងកសិកម្មអាម៉េរិក (USDA) ថ្មីៗនេះបានព្យាករថាឥណ្ឌានឹងនៅតែជាប្រទេសនាំមុខគេក្នុងទីផ្សារអង្ករពិភពលោក បើទោះបីជាមានការរឹតបន្តឹងការនាំចេញក៏ដោយ។ បើតាមក្រសួងកសិកម្មអាម៉េរិក ឥណ្ឌានឹងនាំចេញអង្ករជិត ១៨លានតោនក្នុងឆ្នាំ ២០២៤-២០២៥ កើន ២លានតោនច្រើនជាងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកំណត់ត្រាដែលខ្លួនបាននាំចេញ ២២លានតោនក្នុងឆ្នាំ ២០២១-២០២២... |
article_3692.txt | ចិនបានបង្កើតមូលនិធិវិនិយោគមួយដែលមានដើមទុនចុះបញ្ជីចំនួន ៤៧,៥ពាន់លានដុល្លារ ដោយមានគោលដៅលើកកម្ពស់ឧស្សាហកម្មសឺមីកុងឌុចទ័រ និងជំរុញការផលិតបន្ទះឈីប។ | តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ដែលបានដកស្រង់ទិន្នន័យពីវេបសាយ Tianyancha មូលនិធិវិនិយោគឧស្សាហកម្មសៀគ្វីរួមបញ្ចូលជាតិចិន (National Integrated Circuit Industry Investment Fund) ត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៤ ខែឧសភា ហើយបច្ចប្បន្នកំពុងឈានចូលដំណាក់កាលទីបី។ ក្រសួងហិរញ្ញវត្ថុចិន ជាម្ចាស់ភ... |
article_3693.txt | រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានចោទប្រកាន់យុទ្ធសាស្ត្រឧស្សាហកម្មរបស់ចិន ថាបានគំរាមកំហែងជាសកល ដែលត្រូវការការសម្របសម្រួលជាមួយអឺរ៉ុបដើម្បីដោះស្រាយបញ្ហាលំហូរទំនិញថោកៗពាសពេញពិភពលោក។ | ថ្លែងនៅក្នុងទីក្រុង Frankfurt អាល្លឺម៉ង់ នៅថ្ងៃទី២១ ខែឧសភា លោកស្រី Janet Yellen បានអំពាវនាវឱ្យអឺរ៉ុបឆ្លើយតបទៅនឹងគោលនយោបាយឧស្សាហកម្មរបស់ចិនតាមរបៀប «វិធីបង្រួបបង្រួម » ដើម្បីជួយក្រុមហ៊ុនផលិតនៅលើភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិកអាចបន្តដំណើរការអាជីវកម្ម។ ដោយលើកឡើងពីសារៈសំខាន់នៃសម្ព័ន្ធភាពអាម៉េរិក-អឺរ៉ុប លោកស្រី Yellen បាន... |
article_3694.txt | ម៉ាឡេស៊ីបានទទួលរងការខាតបង់សេដ្ឋកិច្ចរហូតដល់ជិត ៦០ពាន់លានដុល្លារ ដោយសារអំពើពុករលួយចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មានសិង្ហបុរី CNA ។ | នាថ្ងៃទី៧ ខែឧសភា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសនូវយុទ្ធសាស្ត្រប្រឆាំងអំពើពុករលួយជាតិថ្មី ដោយពង្រីកវិធានការគាំទ្រហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងការចូលរួមក្នុងការបរិហារអំពើពុករលួយ ជំនួសឲ្យការកំណត់ពីមុនសម្រាប់តែមន្ត្រីរដ្ឋាភិបាល និងមន្ត្រីរាជការ។ ផែនការជាតិប្រឆាំងអំពើពុករលួយរបស់ម៉ាឡេស៊ីដែលបានអនុវ... |
article_3695.txt | ប្រធានាធិបតីអាម៉េរិកបានសម្រេចដំឡើងពន្ធយ៉ាងខ្លាំងលើរថយន្តអគ្គិសនី បន្ទះឈីប និងផលិតផលជាច្រើនទៀតពីចិន ដែលបណ្តាលឱ្យទីក្រុងប៉េកាំងតវ៉ា និងប្រកាសចាត់វិធានការដើម្បីការពារប្រយោជន៍ខ្លួន។ | សេតវិមាននៅថ្ងៃទី១៤ ខែឧសភា បានប្រកាសថា ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានបង្កើនពន្ធយ៉ាងខ្លាំងលើទំនិញជាច្រើនប្រភេទដែលនាំចូលពីចិនដូចជា រថយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ និងផលិតផលវេជ្ជសាស្ត្រ ក្នុងនោះពន្ធលើរថយន្តអគ្គិសនីបានកើនឡើង៤ដង ហើយកើនរហូតដល់ជាង ១០០ភាគរយ។ វិធានការពន្ធថ្មីនឹងប៉ះពាល់ដល់ទំនិញចំនួន ១៨ពាន់លានដុល្លារដែលនា... |
article_3696.txt | ថៃនឹងយកពន្ធលើតម្លៃបន្ថែម (VAT) អត្រា ៧ភាគរយលើទំនិញនាំចូលទាំងអស់ ដោយមិនបែងចែកពីតម្លៃចាប់ពីខែឧសភានេះតទៅ។ នេះបើតាមលោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុថៃនាថ្ងៃទី២៩ ខែមេសា។ | កន្លងមក ថៃ បានអនុវត្តគោលនយោបាយលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែមសម្រាប់ទំនិញនាំចូលនីមួយៗដែលមានតម្លៃតិចជាង ៤០,៥ដុល្លារ។ យ៉ាងណាមិញ ការហូរចូលនៃទំនិញចិនថោកៗចូលទីផ្សារថៃនាពេលថ្មីៗនេះ បានបង្កើតផលចំណេញមិនស្មើភាពគ្នា ដោយសារក្រុមហ៊ុនផលិតក្នុងស្រុកនៅតែត្រូវបង់ពន្ធ។ ដើម្បីធានាបាននូវការអនុវត្តពាណិជ្ជកម្មដោយស្មើភាព ថៃនឹងដាក់ពន្ធ... |
article_3697.txt | នៅស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក អត្រាកំណើតមាននិន្នាការធ្លាក់ចុះ ក្នុងចំណោមស្រ្តីទាំងអស់ មិនថាស្ថិតនៅក្នុងក្រុមចំណូលកម្រិតណា ការអប់រំ និងការចូលរួមកម្លាំងពលកម្មណាមួយឡើយ។ ការព្យាករ បានបង្ហាញថា អត្រាបង្កកំណើតសកល បានធ្លាក់ចុះក្រោមកម្រិតលើកទឹកចិត្ត ២,២កុមារក្នុងស្រ្តីម្នាក់ ដែលត្រូវការដើម្បីរក្សាចំនួនប្រជាជនពិភពលោកបច្ចុប្ប... | ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដ៏កម្រមួយ។ ការណ៍នេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។ មួយទសវត្សន៍ចុងក្រោយ ការថយចុះភ្លាមៗនៃអត្រាកំណើតបានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងទ្រង់ទ្រាយធំ ដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ តាមទស្សនៈរបស់អ្នកប្រជាសាស្រ្តជាច្រើននាព... |
article_3698.txt | កាណាដាកំពុងសិក្សាពីលទ្ធភាពនៃការបង្កើនពន្ធលើរថយន្តអគ្គិសនី ដែលផលិតនៅចិន បន្ទាប់ពីអាម៉េរិកបានដាក់ពន្ធលើសពី ១០០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBC ។ | រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng បាននិយាយថា លោកស្រីកំពុងពិចារណាលើបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន ដោយមានការសន្ទនាបើកចំហជាមួយអាម៉េរិក។ បច្ចុប្បន្ន រថយន្តអគ្គិសនីរបស់ចិន ដែលនាំចូលប្រទេសកាណាដា ត្រូវទទួលបានអត្រាពន្ធប្រមាណតែ៦ភាគរយប៉ុណ្ណោះ។ ប្រជាជនកាណាដា ក៏រីករាយនឹងកម្មវិធីឧបត្ថម្ភធនរបស់សហព័ន្ធ នៅពេលទិញ... |
article_3699.txt | ធនាគារកណ្តាលចិន (PBOC) បានបន្តទិញមាសចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់ទុកជាទុនបម្រុងសរុបដល់ទៅ ២២៦៤តោន។ | អ្នកវិភាគទីផ្សារនៅក្រុមប្រឹក្សាមាសពិភពលោក (WGC) កាលពីដើមសប្តាហ៍នេះបានដកស្រង់ទិន្នន័យពីធនាគារកណ្តាលចិនដោយបង្ហាញថា នៅខែមេសា PBOC បានទិញបន្ថែម ៦០ពាន់អោនស៍។ នេះជាខែទី១៨ ជាប់ៗគ្នាដែលទីភ្នាក់ងារនេះបានបង្កើនទុនបម្រុងមាសរបស់ខ្លួន។ ១អោនស៍ មានចំនួនប្រមាណ ២៨,៣៤ក្រាម។ យ៉ាងណាមិញ បរិមាណទិញបានថយចុះ បើប្រៀបធៀបទៅនឹង ២ខែមុន។ នៅខែកុម្ភៈ ... |
article_370.txt | កងទ័ពអ៊ីស្រាអែលបានអំពាវនាវឱ្យប្រជាជននៅភាគខាងជើងតំបន់កាហ្សា ផ្លាស់ទីលំនៅទៅភាគខាងត្បូងជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព និងទទួលជំនួយគ្រប់គ្រាន់ ស្របពេលដែលយោធាខ្លួនកំពុងពង្រីកប្រតិបត្តិការនៅតំបន់នោះ ។ | កងទ័ពអ៊ីស្រាអែលបានប្រកាសអំពាវនាវជាថ្មី នៅថ្ងៃទី២៩ ខែតុលា ដើម្បីឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សា ជម្លៀសខ្លួនទៅកាន់ភាគខាងត្បូង ឆ្ងាយពីគោលដៅនៃសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បានបញ្ជាក់ថា៖ «ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ យើងបានអំពាវនាវឱ្យប្រជាជននៅភាគខាងជើងតំបន់កាហ្សា ផ្លាស់ទីលំន... |
article_3700.txt | កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងតំបន់ដែលមានផលិតក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) ជាមធ្យមជាង ២៦៣០ដុល្លារ ខណៈសិង្ហបុរីមានដល់ ៨៨៤៥០ដុល្លារ។ នេះបើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធ្វើបច្ចុប្បន្នភាពនៅខែមេសា ឆ្នាំ២០២៤។ | ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ត្រូវបានណែនាំដំបូងដោយសេដ្ឋវិទូជនជាតិរុស្សី Simon Kuznets ក្នុងឆ្នាំ១៩៣៧ ដើម្បីវាស់ស្ទង់ទិន្នផលសេដ្ឋកិច្ច។ បច្ចុប្បន្ន GDP Per Capita បានក្លាយជាស្ថិតិស្តង់ដារមួយដើម្បីប្រៀបធៀបសេដ្ឋកិច្ច និងផលិតភាពការងាររបស់ប្រទេសនីមួយៗ។ បើតាមទិន្នន័យរបស់ IMF សង្ហបុរីជាប្រទេសដែលប្រជាជនមានជាងគេក្នុងត... |
article_3701.txt | ថៃបានអនុម័តគោលនយោបាយទិដ្ឋាការរយៈពេល ១០ឆ្នាំ និងការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ធនធានមនុស្សបរទេសដែលមានសមត្ថភាពខ្ពស់ ដើម្បីទាក់ទាញអ្នកមានទេពកោសល្យ និងដើមទុនវិនិយោគ។ | ប្រទេសអាស៊ានជាច្រើនកំពុងអនុវត្តគោលនយោបាយអនុគ្រោះទិដ្ឋាការ ដោយផ្តល់សិទ្ធិស្នាក់នៅរយៈពេលវែងដល់អ្នកវិនិយោគ និងបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ជាពិសេសក្នុងបរិបទនៃការប្រកួតប្រជែងធនធានមនុស្សក្នុងឧស្សាហកម្មបច្ចេកវិទ្យាថ្មី។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃទើបតែបានអនុម័តទិដ្ឋាការពិសេស សម្រាប់នាយកប្រតិបត្តិ និងអ្នកជំនាញដែលធ្វើការនៅក្នុងច្... |
article_3702.txt | ក្នុងឆ្នាំ២០១៥ ចិនបានស្នើឡើងនូវផែនការ ១០ឆ្នាំដ៏មានមហិច្ឆតាមួយហៅថា «Made in China 2025» ជាមួយនឹងគោលដៅនៃការសម្រេចឲ្យបាននូវស្វ័យភាព ការច្នៃប្រឌិត និងភាពខ្លាំងនៅក្នុងវិស័យផលិតកម្ម។ អំឡុងពេលនៃការអនុវត្តផែនការនេះ សង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិកជាកត្តាដ៏ធំបំផុតមួយដែលរារាំងទីក្រុងប៉េកាំងពីការសម្រេចបាននូវគោលដៅរបស់ខ្លួន។ | ការសម្រេចបាន ៨៦ភាគរយនៃផែនការ Made in China 2025 ដំបូងឡើយនៅពេលផែនការនេះត្រូវបានប្រកាស ភាគច្រើនរថយន្តនៅតាមដងផ្លូវរបស់ចិនមានម៉ាកយីហោសុទ្ធសឹងតែជារបស់លោកខាងលិច តែបើក្រឡេកមើលលើផ្ទៃអាកាសវិញគេឃើញមានយន្តហោះរបស់ក្រុមហ៊ុនអាម៉េរិក Boeing ឬ European Airbus ជាដើម។ គ្រានោះ រោងចក្រចិនជាច្រើនមិនអាចដំណើរការ ដោយគ្មានគ្រឿងចក្រដែលនាំចូលនោះ... |
article_3703.txt | ការទូទាត់ឃ្យូអរកូដ (QR Code) ឆ្លងដែនតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលបាគង (Bakong) នឹងជំរុញការប្រើប្រាស់ប្រាក់រៀលខ្មែរ។ នេះបើតាមទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានថ្លែងនៅក្នុងវេទិកាអនាគតនៃអាស៊ី ដែលរៀបចំឡើងដោយ Nikkei នៅថ្ងៃទី២៤ ខែឧសភា។ | ការទូទាត់ជាង ៨០ភាគរយនៃសេដ្ឋកិច្ចកម្ពុជានៅតែប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិក។ មើលឃើញបែបនេះ ធនាគារជាតិកំពុងជំរុញប្រាក់រៀលខ្មែរឲ្យដើរតួនាទីកាន់តែសំខាន់នៅក្នុងការប្រតិបត្តិការទូទាត់។ យ៉ាងណាមិញ លោកស្រី ជា សិរី បាននិយាយនៅក្រៅសន្និសីទទីក្រុងតូក្យូថា ៖«អត្រានៃការប្រើប្រាស់ប្រាក់រៀលក្នុងប្រតិបត្តិការឌីជីថលមានទំហំច្រើន»។ នេះបើតាម... |
article_3704.txt | ការលេចឡើងនូវបច្ចេកវិទ្យាថ្មីៗដូចជាកម្មវិធី AI Chatbots ដូចជា ChatGPT, Google Bard បានបង្កជាក្តីបារម្ភសម្រាប់អ្នកប្រកបអាជីពជាអ្នកនិពន្ធ ឬសារព័ត៌មាន ដែលឧបករណ៍បច្ចេកវិទ្យាទាំងនេះអាចជំនួសការងារខ្លួនបាន។ | ការលេចរូបរាងឡើងនៃបញ្ញាសិប្បនិម្មិត ChatGPT មិនមែនជាក្តីបារម្ភថ្មីសម្រាប់អ្នកកាសែត ជុំវិញបច្ចេកវិទ្យាមួយនេះ អាចសរសេរ និងផលិតព័ត៌មានដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស។ ចាប់តាំងពីឆ្នាំ ២០១៧ ទីភ្នាក់ងារព័ត៌មាន Reuters បានប្រើប្រាស់ឧបករណ៍ News Tracer ដែលមានសមត្ថភាពត្រង tweets រាប់លាន ដើម្បីចាប់យកព័ត៌មានក្តៅៗដែលមាននៅលើបណ្តាញ X ។ ពាក់... |
article_3705.txt | រដ្ឋាភិបាលថៃ ចង់លក់អង្ករទាំងអស់ដែលមានក្នុងស្តុកសល់រយៈពេល ១០ឆ្នាំ ក្រោមកម្មវិធីឧបត្ថម្ភធនស្រូវរបស់អតីតនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីប្រមូលលុយចូលរតនាគារវិញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai នៅថ្ងៃទី១៣ ខែឧសភា។ | ការដេញថ្លៃអង្ករដែលនៅសល់ពីកម្មវិធីឧបត្ថម្ភធនស្រូវដ៏ចម្រូងចម្រាសក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អាចជួយឱ្យរដ្ឋាភិបាលបច្ចុប្បន្នរកចំណូលបានខ្លះ។ «ការណ៍នេះល្អជាងទុកឲ្យខូចអង្ករលែងមានតម្លៃ»។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានសង្កត់ធ្ងន់បែបនេះ។ លោក Phumtham បា... |
article_3706.txt | បន្ទាប់ពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ី និងចិនបានប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកយ៉ាងសកម្ម ដើម្បីជំនួសរូបិយប័ណ្ណលោកខាងលិចក្នុងដោះដូរពាណិជ្ជកម្មទ្វេភាគី។ បច្ចុប្បន្ន ជាង ៩០ភាគរយនៃការដោះដូរពាណិជ្ជកម្មចិន-រុស្ស៊ី ប្រើប្រាស់ប្រាក់រូប្លិ៍ និងយ័ន។ | «យើងបានចាត់វិធានការទាន់ពេលវេលា និងសម្របសម្រួលយ៉ាងល្អ ដើម្បីផ្លាស់ទៅជាប្រើរូបិយប័ណ្ណគ្នាទៅមកក្នុងការទូទាត់រវាងប្រទេសទាំងពីរ។ ការណ៍នេះ បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងរុស្ស៊ី និងចិន»។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែឧសភា បន្ទាប់ពីជំនួបជាមួយមេដឹកនាំចិននៅទីក្រុ... |
article_3707.txt | តម្លៃខុនដូដែលមានអាយុច្រើនជាងមួយទសវត្សរ៍ នៅកណ្តាលទីក្រុងតូក្យូបានហក់ឡើងយ៉ាងខ្លាំង ខណៈអ្នកវិនិយោគបរទេសប្រញាប់ប្រញាល់ទិញ នៅពេលប្រាក់យ៉េនធ្លាក់ថ្លៃ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១១ ខែឧសភា។ | ទិន្នន័យពីក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Tokyo Kantei បានបង្ហាញថា អាផាតមិននៅកណ្តាលទីក្រុងតូក្យូក្នុងខែមីនាមានតម្លៃជាមធ្យម ១០ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះជាតម្លៃខ្ពស់បំផុត និងកើនឡើង ១៣,១ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ តំបន់កណ្តាលទីក្រុងតូក្យូ ដែលបានស្ថិតិរួមមានសង្កាត់ Chiyoda, Chuo, Minato, Shinjuku, Bunkyo ន... |
article_3708.txt | សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង ២,៧ភាគរយនៅក្នុងត្រីមាសទី១ ដោយសារផ្នែកមួយនៃដំណើរកម្សាន្តរបស់តារា Taylor Swift និងសិល្បករដទៃទៀត ខណៈវិស័យផលិតកម្មបានធ្លាក់ចុះ។ | នេះជាកំណើនលឿនបំផុតសម្រាប់សិង្ហបុរីក្នុងរយៈពេល ១៨ ខែកន្លងមក ហើយខ្ពស់ជាងការព្យាករកំណើន ២,៥ភាគរយដែលជាការស្ទង់មតិរបស់ Reuters ។ ក្នុងរយៈពេល៣ខែឆ្នាំនេះ វិស័យផលិតកម្មរបស់សិង្ហបុរីបានធ្លាក់ចុះ ១,៨៥ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ភាគច្រើនដោយសារតែតម្រូវការធ្លាក់ចុះសម្រាប់រថយន្ត និងបន្ទះឈីប។ ផ្ទុយទៅវិញ វិស... |
article_3709.txt | គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៤ កម្ពុជាជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ជាមួយនឹងបរិមាណ ១៤៥ ៧៩៣តោន ស្មើនឹងតម្លៃជាង ៥៩លានដុល្លារ។ នេះបើតាមសារព័ត៌មានវៀតណាម CongThuong នាថ្ងៃទី១៥ ខែឧសភា។ | តាមការបញ្ជាក់អគ្គនាយកដ្ឋានគយវៀតណាម រយៈពេល ៤ខែឆ្នាំនេះ ការនាំចេញជីវៀតណាមមានតម្លៃជាង ២៥២លានដុល្លារ ស្មើនឹង ៦២៤ ៤៦២តោន កើនឡើង ១៦,២ភាគរយជាបរិមាណ និងតម្លៃកើនឡើង ៨,៧ភាគរយ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២៣។ ទាក់ទងនឹងទីផ្សារជីកសិកម្មពិភពលោក ប្រទេសផលិតធំៗដូចជាចិន និងរុស្ស៊ី កំពុងពង្រីកការនាំចេញផលិតផលនេះ។ ចាប់តាំងពីចិនចេញការហាម... |
article_371.txt | នៅវេទិកាការពារជាតិ Xiangshan ឧត្តមសេនីយ៍ចិន Zhang Youxia បានរិះគន់ប្រទេសមួយចំនួន ដែលចាត់ទុកពិភពលោកជានំខេកមួយ ដើម្បីប្រកួត និងចូលរួមដើរតាមនយោបាយរបស់ខ្លួន ដែលនាំទៅរកលទ្ធិឯកតោភាគី។ | លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម បានចោទប្រកាន់ប្រទេសមួយចំនួនថា ដើម្បីផលប្រយោជន៍អាត្មានិយមរបស់ក្រុមខ្លួន ពួកគេបង្កជម្លោះគ្រប់ទីកន្លែង ។ ការអះអាងបែបនេះធ្វើឡើងនៅក្នុងវេទិកាការពារជាតិ Xiangshan ក្នុងចំណោមម្រមុខយោធាប្រទេសមួយចំនួន ក្នុងនោះក៏មានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Soigu។ វេទិកា Xi... |
article_3710.txt | ក្រុមហ៊ុនអចលនទ្រព្យដ៏ធំ China Vanke ទើបតែលក់ដីមួយកន្លែងក្នុងទីក្រុង Shenzhen ដោយទទួលយកការខាតបង់ជិត ៣០ភាគរយ ដោយសាររងសម្ពាធសាច់ប្រាក់ងាយស្រួលអស់រយៈពេលជាច្រើនខែ។ | តាមឯកសារដែលបានដាក់ជូនមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Shenzhen ក្រុមហ៊ុន China Vanke ទើបតែបានលក់ដីមួយកន្លែងនៅទីនេះតាមរយៈការដេញថ្លៃដោយទទួលបានប្រាក់ចំនួន ៣០៩លានដុល្លារ។ នេះជាតម្លៃដែលទាបជាងថ្លៃពេលទិញកាលពី ៧ឆ្នាំមុនជិត ៣០ភាគរយជាមួយដីឡូតិ៍មានទំហំដី ១៩ពាន់ម៉ែត្រការ៉េ។ ក្រុមហ៊ុន Baishuoyinghai និងម្ចាស់ភាគហ៊ុនធំជាងគេរបស់... |
article_3711.txt | របាយការណ៍ថ្មីមួយរបស់ធនាគារកណ្តាល San Francisco បានបង្ហាញថា គិតត្រឹមខែមីនា ប្រជាជនអាម៉េរិកបានប្រើប្រាស់ប្រាក់សន្សំអស់រាប់ពាន់លានដុល្លារ។ | ក្នុងអំឡុងពេលរាលដាលជំងឺកូវីដ-១៩ ប្រជាជនអាម៉េរិកសន្សំប្រាក់បានចំនួន ២,១ទ្រីលានដុល្លារ។ ប្រាក់ទាំងនេះ បានជួយឱ្យពួកគេបន្តចំណាយសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ដោយរួមចំណែកដល់ការទ្រទ្រង់សេដ្ឋកិច្ច បើទោះបីជាមានការកើនឡើងអត្រាការប្រាក់ និងអតិផរណាខ្ពស់ជាបន្តបន្ទាប់ក៏ដោយ។ យ៉ាងណាមិញ ប្រាក់សន្សំទាំងនេះលែងមានទៀតហើយ។ របាយការណ៍ចុងក្រោយបំផុ... |
article_3712.txt | គ្រួសាររបស់លោកស្រី Shi Mei នៅខេត្ត Shandong របស់ចិន អាចរកចំណូលបានប្រហែល ១០០០០ដុល្លារក្នុងមួយឆ្នាំ ពីការលក់ថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដែលផ្គត់ផ្គង់ទៅបណ្តាញអគ្គិសនីក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។ | ពីរនាក់ប្តីប្រពន្ធរបស់អ្នកស្រី Shi Mei មានជីវភាពសមរម្យដោយរបរដាំពោត និងស្រូវនៅកសិដ្ឋានតូចមួយ។ ប៉ុន្តែចាប់ពីឆ្នាំ២០២១ គ្រួសារអ្នកស្រីបានសម្រេចចិត្តវិនិយោគបន្ថែមលើថាមពលពន្លឺព្រះអាទិត្យ។ អ្នកទាំងពីរបានចុះកិច្ចសន្យាដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យ ចំនួន ៤០ បន្ទះនៅលើដំបូលដើម្បីផ្គត់ផ្គង់អគ្គិសនីដល់... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.