file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_3713.txt
ក្រុមហ៊ុន Microsoft នៅថ្ងៃទី៣០ ខែមេសាបានប្រកាសវិនិយោគ ១,៧ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) និងការពង្រីកសេវាកម្ម Cloud ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមទាំងការកសាងមជ្ឈមណ្ឌលទិន្នន័យផង។
ទីក្រុងហ្សការតា ជាទីតាំងដំបូងដែលនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ឈានជើងចូលប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ក្រុមហ៊ុនអាម៉េរិក។ លោក​នឹង​ទៅ​ម៉ាឡេស៊ី និង​ថៃ​នៅ​ចុង​សប្តាហ៍​នេះ។ ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ លោក Nadella បានបញ...
article_3714.txt
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ប្រជាជនអាម៉េរិកទុកចិត្តលើលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាជាងប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងអតិផរណានៅក្នុងប្រទេស។
លទ្ធផលនៃការស្ទង់មតិរបស់ ABC News/Ipsos ដែលបានប្រកាសនៅថ្ងៃទី៥ ខែឧសភាបង្ហាញថា បញ្ហាសេដ្ឋកិច្ច និងអតិផរណាជាបញ្ហាចម្បងដែលអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ អត្រា ៨៨ភាគរយនៃប្រជាជនអាម៉េរិកចូលរួមស្ទង់មតិបានឲ្យដឹងថា បញ្ហាសេដ្ឋកិច្ចនឹងជះឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេក្នុងការគូសសន្លឹកឆ្នោតជ្រើសប្រធានាធិបត...
article_3715.txt
នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅថ្ងៃទី២៣ ខែឧសភា បានបង្ហាញការមិនគាំទ្រអាម៉េរិក ដែលបានដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន។ បើតាមមេក្រុមហ៊ុន Teslaរូបនេះ ការដំឡើងពន្ធ គឺមិនល្អឡើយ។
អាម៉េរិក កាលពីថ្ងៃទី១៤ ខែឧសភា បានប្រកាសដំឡើងពន្ធយ៉ាងខ្លាំងលើយានយន្តអគ្គិសនី បន្ទះឈីបកុំព្យូទ័រ ឧបករណ៍វេជ្ជសាស្ត្រ និងទំនិញផ្សេងទៀតពីសេដ្ឋកិច្ចទីពីររបស់ពិភពលោក។ ដោយឡែក​ពន្ធ​លើ​យានយន្ត​អគ្គិសនី​បាន​កើនឡើង​៤​ដង គឺ​ដល់​ជាង​១០០ភាគរយ។ នៅឯវេទិកាបច្ចេកវិទ្យា Viva នៅទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែឧសភា លោក Elon Musk បានបញ្ជាក់ថា ទាំង...
article_3716.txt
ថៃកំពុងព្យាយាមទាក់ទាញភ្ញៀវទេសចរ ដោយបន្តលើកលែងទិដ្ឋាការដល់ភ្ញៀវតៃវ៉ាន់ និងឥណ្ឌារយៈពេល ៦ខែបន្ថែមទៀត ដើម្បីកែលម្អសេដ្ឋកិច្ចប្រទេសដែលនៅទ្រឹង។
គណៈរដ្ឋមន្រ្តីថៃបានអនុម័តផែនការពង្រីកការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរទៅពីឥណ្ឌា និងតៃវ៉ាន់សម្រាប់រយៈពេល ៦ខែ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងស្វែងរកជំរុញការមកដល់របស់ភ្ញៀវទេសចរបរទេសដើម្បីស្តារសេដ្ឋកិច្ចដែលនៅទ្រឹង។ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៧ ខែឧសភា បានបញ្ជាក់ថា ភ្ញៀវទេសចរមកពីឥណ្ឌា និងតៃវ៉ាន់ នឹងអាចច...
article_3717.txt
ចិនមានចំណែកជាង ៨០ភាគរយនៃសមត្ថភាពផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យ និងនាំចេញថ្មសាករថយន្តអគ្គិសនី ៧០ភាគរយនៅទូទាំងពិភពលោកនៅឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មាន​ Euronews ។
នៅឆ្នាំ២០២៣ ការប្រើប្រាស់បន្ទះថាមពលស្រូបពន្លឺព្រះអាទិត្យមានចំនួន៣ ភាគ៤នៃថាមពលកកើតឡើងវិញសរុបទូទាំងពិភពលោក ដោយកំណើនភាគច្រើនមកពីអាស៊ី សហភាពអឺរ៉ុប (EU) និងអាម៉េរិក។ គិតត្រឹមឆ្នាំ២០២២ សមត្ថភាពដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យសរុបរបស់ចិនមានដល់ ៣៩៣ជីហ្កាវ៉ាត់ដែលជិត ២ដងនៃសហភាពអឺរ៉ុបចំនួន ២០៥ជីហ្កាវ៉ាត់ និង៣ដងនៃសមត្ថភាពដំឡើងសរុបរ...
article_3718.txt
ទីក្រុង Shenzhen មានស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបចំនួន ៣៦២កន្លែង គិតត្រឹមថ្ងៃទី៣០ ខែមេសា ដែលចំនួននេះច្រើនជាងចំនួនស្ថានីយប្រេងឥន្ធនៈនៅក្នុងទីក្រុង។ នេះបើតាមសារព័ត៌មានចិន China Daily។​
ចំនួនស្ថានីយសាកថ្ម និងប្រអប់បញ្ចូលភ្លើងរថយន្តអគ្គិសនី មានចំនួនលើសពីស្ថានីយប្រេងឥន្ធនៈនៅទីក្រុង Shenzhen។ ចំនួននេះបានឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមានក្នុងការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មី (New Energy Vehicles - NEV) ក៏ដូចជា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលដំណើរការប្រព័ន្ធសាកថ្មនៅទីក្រុងមួយក្នុងខេត្តក្វាងទុង។ នៅចិន រថយន...
article_3719.txt
នៅថ្ងៃទី១៤ ខែឧសភា ប្រធានាធិបតីអាមេរិក​ ចូ បៃឌិន បានប្រកាសពីការដាក់ទណ្ឌកម្មថ្មី និងការដំឡើងពន្ធលើផលិតផលជាបន្តបន្ទាប់ពីចិន ជាពិសេសពន្ធលើយានយន្តអគ្គិសនីនឹងកើនឡើងដល់ ១០២,៥ភាគរយនៅឆ្នាំនេះពីអត្រា២៧,៥ភាគរយពីមុន។ ពន្ធលើអាគុយលីចូមសម្រាប់រថយន្តអគ្គិសនីក៏បានកើនឡើងលើសពី៣ដងដល់ ២៥ភាគរយ។
ទន្ទឹមនេះ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែក អាលុយមីញ៉ូម និងឧបករណ៍វេជ្ជសាស្ត្រក៏ត្រូវបានដំឡើងពន្ធនាំចូលដែរ។ តម្លៃសរុបនៃទំនិញដែលរងផលប៉ះពាល់ពីការដាក់ពន្ធរបស់រដ្ឋបាលលោក បៃឌិន ទៅលើទំនិញចិននាពេលនេះប្រហែល ១៨ពាន់លានដុល្លារ។ អ្នកសេដ្ឋកិច្ចយល់ថា ក្នុងរយៈពេលខ្លីពន្ធនេះនឹងមិនមានផលប៉ះពាល់ខ្លាំងដល់ផលិតក្នុងស្រុកសរុបរបស់អាម៉េរិក អតិផរណា...
article_372.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_3720.txt
នាយកដ្ឋានវិទ្យាសាស្ត្រនៃក្រសួងសុខាភិបាលថៃ ទើបតែបានប្រកាសលទ្ធផលនៃការធ្វើតេស្តសំណាកអង្ករពីក្រសួងពាណិជ្ជកម្មដោយបញ្ជាក់ថា អង្ករដែលនៅក្នុងស្តុក ១០ឆ្នាំក្រោមកម្មវិធីឧបត្ថម្ភធនស្រូវរបស់អតីតនាយកមន្រ្តីលោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត់ មិនមានផ្ទុកសារធាតុពុល និងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។
លោក​បណ្ឌិត Yongyos Thammawut ប្រធាន​នាយកដ្ឋាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បង្ហាញ​លទ្ធផល​តេស្ត​លើ​សំណាក​អង្ករ​ដែល​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។ ការធ្វើតេស្តមានគោលបំណងកំណត់អត្តសញ្ញាណសំណល់គីមី ការចម្លងរោគផ្សិត និងវាយតម្លៃគុណភាពអាហារូបត្ថម្ភរបស់អង្ករដោយប្រើស្តង់ដារគុណភាពដែលបានបញ្ជាក់ ISO/IEC 17025 ត្...
article_3721.txt
ហ្វីលីពីន​បាន​ប្រកាស​ទិញ​កប៉ាល់​ល្បាត​ចម្រុះជប៉ុន​ចំនួន ៥ គ្រឿង​សម្រាប់​ឆ្មាំ​ឆ្នេរ ក្រោមកម្ចី​ជាង ៤០០ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន។ ការទិញនាវាចំនួន ៥គ្រឿងនេះ ធ្វើឡើងស្របពេលហ្វីលីពីន កំពុងមានបញ្ហាចម្រូងចម្រាសជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃទី១៧ ខែឧសភា បានប្រកាសថា ជប៉ុននឹងផ្តល់ប្រាក់កម្ចីដល់ប្រទេសនេះចំនួន ៤១៣លានដុល្លារ ដើម្បីទិញនាវាឆ្លើយតបពហុមុខងារ (MRRV) ប្រវែង ៩៧ម៉ែត្រ ព្រមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រអមមកជាមួយ។ ក្រសួងការបរទេសហ្វីលីពីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖« ប្រតិបត្តិការនេះនឹងជួយឱ្យឆ្មាំឆ្នេរសមុទ្រហ្វីលី...
article_3722.txt
ប្រជាជនប្រមាណ ១៥០០នាក់ ដែលទិញផ្ទះនៅក្នុងគម្រោងមួយនាទីក្រុង Tianjin របស់ចិន មកទាល់ពេលនេះនៅមិនទាន់ឃើញផ្ទះ ដែលពួកគេបានបង់ប្រាក់ចាប់ពីឆ្នាំ២០១៦ មកឡើយ។ នេះបើតាមសារព័ត៌មាន CNBC ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភា។
ដូច​គម្រោង​ដទៃ​ទៀត​នៅ​ចិន គម្រោង​ខុនដូនៅ​ទីក្រុង Tianjin បាន​បើក​លក់​មុន​ពេល​បញ្ចប់អគារ។ ក្រុមហ៊ុនអចលនទ្រព្យ Zhuoda Yidu បានប្តេជ្ញាប្រគល់ផ្ទះឱ្យមិនលើសពីឆ្នាំ ២០១៩ ។ ប៉ុន្តែរហូតមកដល់ពេលនេះ គម្រោងភាគច្រើនមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ ក្នុង​ចំណោម​អ្នក​ទិញ​ខ្លះ​បាន​បង់​ប្រាក់​ផ្តាច់ ខណៈអ្នកផ្សេងទៀតបានបង់ជាដំណាក់កាល។ នេះ​ជ...
article_3723.txt
ភាពតានតឹងពាណិជ្ជកម្មរវាងចិន​ជាមួយអាម៉េរិក និងអឺរ៉ុប កំពុងកើនឡើងកម្តៅសារជាថ្មី ខណៈទីក្រុងប៉េកាំងបើកការស៊ើបអង្កេតប្រឆាំងការនាំចូលប្លាស្ទិកពីតំបន់សេដ្ឋកិច្ចធំទាំងពីរនេះ។
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី១៩ ខែឧសភា បានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃលើប្លាស្ទិកប្រភេទ POM ដែលនាំចូលពីសហភាពអឺរ៉ុប (EU) អាម៉េរិក ជប៉ុន និងតៃវ៉ាន់។ បើតាមក្រសួងពាណិជ្ជកម្មចិនប្លាស្ទិកប្រភេទនេះអាចជំនួសលោហៈមួយផ្នែកដូចជាទង់ដែង និងស័ង្កសី និងផ្នែកជាច្រើនក្នុងការផលិតរថយន្ត គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ។ ក...
article_3724.txt
ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុក ធៀបនឹងប្រាក់ដុល្លារកំពុងបង្កក្តីបារម្ភចំពោះប្រទេសដែលជំពាក់បំណុលច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ តួយ៉ាង ឡាវជាប្រទេសមួយក្នុងចំណោមប្រទេសមានស្ថានភាពជំពាក់បំណុលតានតឹង ខណៈកោះម៉ាល់ឌីវ ប៉ាពួអាស៊ីនូវែលហ្គីណេ គិរីបាទី និងកោះម៉ាហ្សាល់ ត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានហានិភ័យខ្ពស់នៃបំណុល។
«ភាពងាយរងគ្រោះនៃបំណុល នៅតែធ្ងន់ធ្ងរក្នុងប្រទេសដែលមានប្រាក់ចំណូលកម្រិតមធ្យម និងទាប»។ កាសែតជប៉ុន Nikkei Asia បានដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន Sunichi Suzuliនិយាយនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធ្វើឡើងកាលពីចុងសប្តាហ៍មុននៅរដ្ឋធានីប៊ីលីស៊ីរបស់ហ្សកហ្ស៊ី។ នៅថ្ងៃទី៣ ខែឧសភា លោក Suzuki មានកិច្ច...
article_3725.txt
ឥណ្ឌូណេស៊ីនឹងដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នៅឆ្នាំនេះ។ ការចូលរួមក្នុងប្លុកនេះ នឹងពង្រឹងអាជីវកម្មឥណ្ឌូណេស៊ីដែលមាន ៦០ភាគរយនៃផលិតផលសរុបក្នុងស្រុកកាន់តែរឹងមាំ និងជំរុញការនាំចេញកាន់តែច្រើន។
រដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក Airlangga Hartarto បានថ្លែងនៅខាងក្រៅសន្និសីទអាស៊ីអនាគតលើកទី២៩ នៅជប៉ុនថ្មីៗនេះថា ការក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ នឹងជួយជំរុញសកម្មភាពនាំចេញរបស់ឥណ្ឌូណេស៊ី។ ទន្ទឹមនេះ ការចូលរួមជាមួយ CPTPP នឹងធ្វើឲ្យសហគ្រាសធុនតូច និងមធ្យមប្រទេសនេះត្រូវបានការពារកាន់តែប្រសើរឡើង...
article_3726.txt
ថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៩លាននាក់នៅក្នុងត្រីមាសទី១ ជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយច្រើនជាង១,៦ដងនៃចំនួនភ្ញៀវទេសចរទៅកាន់ម៉ាឡេស៊ី ដែលឈរលំដាប់ទីពីរប្រចាំតំបន់។
ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ ការលើកលែងទិដ្ឋាការទ្វេភាគីជាមួយចិន និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍ជាច្រើនទៀត ថៃបានទទួលចំណាត់ថ្នាក់កំពូលក្នុងការប្រជែងចាប់យកភ្ញៀវទេសចរអន្តរជាតិនៅអាស៊ីអាគ្នេយ៍ ជាមួយចំនួនសរុប ៩,៣៧លាននាក់ក្នុងរយៈពេល ៣ខែឆ្នាំនេះ។ ពីមុន ប្រទេសទាក់ទាញភ្ញៀវអន្តរជាតិចច្រើនជាងគេក្នុងតំបន់ គឺម៉ាឡេស៊ី។ បើតាមទិន្ន...
article_3727.txt
ទុរេនវៀតណាមកំពុងមានចំណែកទីផ្សារច្រើននៅចិនបើធៀបនឹងទុរេនថៃ។ កំណើនបែបនេះ គឺដោយសារតែតម្លៃផលិត ការដឹកជញ្ជូនទុរេនវៀតណាមទៅចិនទាបជាងថៃ ស្របពេលរលកកំដៅដ៏ខ្លាំងក្លានាពេលថ្មីៗនេះបានបណ្តាលឱ្យដំណាំទុរេនថៃមួយចំនួនបោះបង់ចម្ការ។
លោក Sam Sin នាយកផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន S&F Produce Group ដែលនាំចូលទុរេនពីថៃទៅចិនបានបញ្ជាក់ថា រលកកំដៅដ៏ខ្លាំងក្នុងខែមេសា និងឧសភានៅថៃបានបណ្តាលឱ្យសំបកទុរេនប្រេះ ហើយធ្វើឲ្យសាច់ទុរេនស្ងួត។ ផ្លែ​ទុរេន​ដែល​ខូច​ដោយ​កំដៅថ្ងៃ ​​ត្រូវ​លក់​ក្នុង​តម្លៃ​ទាប។ នេះបើតាមសារព័ត៌មាន South China Morning Post (SCMP)។ តាមការចុះផ្សាយរបស់​ ...
article_3728.txt
សិង្ហបុរី មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចពិសេស ដោយសារតែប្រព័ន្ធដឹកនាំរបស់សិង្ហបុរីខុសប្លែកពីគេ។ នាយករដ្ឋមន្រ្តីសិង្ហបុរីជិតចុះចេញពីតំណែង លោក លី សៀនឡុង បានបញ្ជាក់បែបនេះនៅថ្ងៃទី១ ខែឧសភា ដោយបន្តថា អតីតមេដឹកនាំសិង្ហបុរី បានរៀបចំប្រព័ន្ធមួយ ដែលអាចរស់បានលើសពីអាណត្តិរបស់ពួកគេ ហើយមេដឹកនាំជំនាន់ក្រោយត្រូវធ្វើបែបនេះដូចគ្នា។​
អត្ថបទទាក់ទង មិនមែនជាជម្រើសទីមួយ លោក ឡរ៉ែន វង់ បង្ហាញសមត្ថភាពរហូតអាចក្លាយជានាយករដ្ឋមន្រ្តីសិង្ហបុរីទី៤ សិង្ហបុរី ដែលទទួលបានឯករាជ្យពីម៉ាឡេស៊ី នៅក្នុងឆ្នាំ១៩៦៥ បានរស់យ៉ាងលំបាកទាំងផ្នែកសេដ្ឋកិច្ច សង្គម និងទឹកស្អាតជាដើម។ ក្រោមការដឹកនាំរបស់មេដឹកនាំ ៣ជំនាន់ ដែលមានដូចជា លោកលី ក្វានយូ, លោក Goh Chok Tong និងលោក លី សៀនឡុង សេដ្ឋក...
article_3729.txt
ចាប់ពីត្រីមាសទី៣ ឆ្នាំមុន រហូតដល់ត្រីមាសទី១ ឆ្នាំ២០២៤ ម៉ាឡេស៊ីបាននាំមុខថៃ ដោយជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងទីផ្សាររថយន្តអាស៊ាន ខណៈឥណ្ឌូណេស៊ីនៅឈរកំពូលតារាង។
ទិន្នន័យបញ្ចេញដោយសារព័ត៌មាន​ Nikkei Asia ស្តីពីការប្រកាសរបស់សាជីវកម្មរថយន្តក្នុងបណ្តាប្រទេសនានារួមមាន ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម បានបង្ហាញថា​ ការលក់រថយន្តនៅម៉ាឡេស៊ី ដែលជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងតំបន់អស់រយៈពេលជាយូរមកហើយនោះ បានវ៉ាថៃចាប់តាំងពីត្រីមាសទី៣ ឆ្នាំមុន ដោយក្លាយជាទីផ្សាររថយន្តធំទីពីរនៅអាស៊ីអាគ្នេយ...
article_373.txt
បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ថ្លែងអបអរសាទរប្រធានា ធិបតីតៃវ៉ាន់ជាប់ឆ្នោតលោក Lai Ching-te ទីក្រុងប៉េកាំង បានកោះហៅអគ្គរដ្ឋទូតហ្វីលីពីន​ដោយព្រមានប្រទេសមួយនេះកុំឱ្យលេងជាមួយភ្លើង និងស្នើឱ្យមេដឹកនាំហ្វីលីពីនអានសៀវភៅឲ្យបានច្រើនពីបញ្ហាចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះការលើកឡើងរបស់ប្រធានាធិបតីហ្វីលីពីនលោក Marcos កាលពីថ្ងៃទី១៥ ខែមករាសម្រាប់ជ័យជម្នះលោក Lai ក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់។ «សុន្ទរកថាពាក់ព័ន្ធរបស់ប្រធានាធិបតី Marcos ជាការបំពានយ៉ាងធ្ងន់...
article_3730.txt
បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ ការសាងសង់អគារ Jeddah Tower ដែលនឹងមានកម្ពស់ខ្ពស់ជាងគេលើពិភពលោ កនឹងដំណើរការឡើងវិញនាចុងខែឧសភា នៅអារ៉ាប៊ីសាអូឌីត។
ពីមុនត្រូវបានគេស្គាល់ថាជា Kingdom Tower នៅពេលសាងសង់រួចរាល់ អគារខ្ពស់នេះនឹងមានកម្ពស់ ១០០០ម៉ែត្រ ដែលក្លាយជាសំណង់ដំបូងគេក្នុងប្រវត្តិសាស្ត្រមានកម្ពស់ខ្ពស់បំផុត។ គម្រោងនេះ ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មានមហិច្ឆតាដែលមានតម្លៃជិត ២០ពាន់លានដុល្លារ នៅកៀកជិតសមុទ្រក្រហម ហើយស្ថិតក្នុងចំណោមគម្រោងធំជាច្រើនដែលធ្វើឡើងនៅអារ...
article_3731.txt
កំណើនតម្រូវការសាំងសកលរំពឹងថាថយចុះពាក់កណ្តាលនៅឆ្នាំនេះ ដោយសារតែបរិបទនៃការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនីនៅចិន និងអាម៉េរិក។ នេះបើតាមក្រុមហ៊ុនថាមពល Wood Mackenzie។
ក្រុមហ៊ុន Wood Mackenzie បានព្យាករថាតម្រូវការសាំងសកលនៅឆ្នាំនេះនឹងកើនឡើងត្រឹម ២៦,៥លានបារ៉ែលក្នុងមួយថ្ងៃ។ ចំនួននេះកើនឡើងប្រមាណតែ៣០០ពាន់ប៉ារ៉ែលក្នុងមួយថ្ងៃ ដែលប្រហាក់ប្រហែលពាក់កណ្តាលនៃកម្រិតកើនឡើង ៧០០ពាន់បារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។ កំណើន​តម្រូវការសាំងទាប ដោយសារចិន និងអាម៉េរិកមាននិន្នាការប្រើប្រាស់រថយន្តអគ្គិសនៅកាន់ត...
article_3732.txt
ធនាគារកណ្តាលរបស់ចិន (PBOC) បានទិញមាសជាង ៥តោនកាលពីខែមីនា។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) ។
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលចិនបង្ហាញថា ការកាន់កាប់មាសរបស់ PBOC នៅចុងខែមីនាបានកើនឡើងដល់ ៧២,៧៤លានអោនស៍ (២២៦៣តោន) បើធៀបនៅក្នុងខែកុម្ភៈ ដែលមានចំនួន ៧២,៥៨លានអោនស៍ (២២៥៧តោន) ។ តម្លៃនៃទុនបម្រុងមាសបានកើនឡើងពី ៤៨,៦៤ពាន់លានដុល្លារដល់ ៦១,០៧ពាន់លានដុល្លារ។ លោក Krishan Gopaul អ្នកវិភាគជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោក (WGC...
article_3733.txt
ថៃរំពឹងនាំចេញទុរេនចំនួន ១លានតោន គិតជាតម្លៃជាង ៣,៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ ។ បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្មលោក Thammanat Prompao ភាគច្រើនទុរេនថៃត្រូវបាននាំចេញទៅចិន។
ថៃជាប្រទេសនាំចេញទុរេនដ៏ធំមួយទៅបរទេស ជាពិសេសទីផ្សារចិន។ ក្នុងថ្ងៃទី២០ ខែមេសា រដ្ឋមន្រ្តីកសិកម្មថៃលោក Thammanat Prompao បានណែនាំក្រុមប្រឹក្សាផ្លែឈើឱ្យជួបជាមួយកសិករទុរេន ឈ្មួយកណ្តាល និងអ្នកកាត់ផ្លែធុរេន អាជីវករ និងប្រតិបត្តិកររោងចក្រវេចខ្ចប់ អ្នកនាំចេញ ដើម្បីនាំចេញទុរេនបំពេញតាមស្តង់ដារគុណភាព និងតម្រូវការ GAP របស់ចិន។ លោក ...
article_3734.txt
វៀតណាមគ្រោងចាប់ផ្តើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន២ខ្សែ តភ្ជាប់ពីរដ្ឋធានីហាណូយជាមួយចិនមុនឆ្នាំ ២០៣០។​ នេះបើយោងតាមសេចក្តីប្រកាសរបស់ការិយាល័យរដ្ឋាភិបាលវៀតណាមនៅថ្ងៃទី៨ ខែមេសា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមបានយល់ព្រមផ្តល់អាទិភាពដល់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនចំនួន ២ខ្សែមុនឆ្នាំ២០៣០ ដែលតភ្ជាប់ពីទីក្រុងហាណូយជាមួយចិន។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រភពសំខាន់នៃការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យផលិតកម្មរបស់វៀតណាម។ បច្ចុប្បន្នប្រទេសទាំងពីរត្រូវបានតភ្ជាប់តាមរយៈប្រព័ន្ធផ្លូ...
article_3735.txt
ឡាវចង់ឱ្យវៀតណាមឆាប់បញ្ចប់ការអនុម័តតម្លៃសម្រាប់ការទិញអគ្គិសនីពីប្រទេសខ្លួន ក្រោយឆ្នាំ២០២៥  ជាមួយនឹងតម្លៃមិនទាបជាង ៦,៩៥សេនក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើតាមសារព័ត៌មាន VnExpress។
សំណើជំរុញឱ្យបញ្ចប់ការអនុម័តតម្លៃអគ្គិសនី ត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផានដន ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមលោក ង្វៀន ហុង សៀន នៅថ្ងៃទី៨ ខែមេសា។ តាមផែនការអនុវត្ត Power Plan VIII វៀតណាមគ្រោងទិញថាមពលអគ្គិសនីប្រហែល ៥០០០មេហ្កាវ៉ាត់ពីឡាវនៅឆ្នាំ២០២៥ និងបង្កើនដល់ ៨០០០មេហ្កាវ៉ាត...
article_3736.txt
ហ្វីលីពីន ជាអតិថិជនទិញអង្ករដ៏ធំបំផុតរបស់វៀតណាម។ យ៉ាង​ណា​មិញ មួយរយៈក្រោយនេះ ថៃ​កំពុង​បង្កើន​ចំណែក​ក្នុងទីផ្សារ​​ហ្វីលីពីន​ ដែលជា​សញ្ញា​ព្រមាន​សម្រាប់​អង្ករ​វៀតណាម។
តាមរបាយការណ៍របស់ក្រសួងកសិកម្មអាម៉េរិក ហ្វីលីពីន ត្រូវការនាំចូលអង្ករនៅឆ្នាំ២០២៤មានចំនួន ៤លានតោន ដែលទាបជាងការព្យាករ ៤,១តោនកាលពីមុន។ ការបន្ថយការនាំចូលបន្តិចនេះ ដោយសារការរំពឹងទុកកំណើនប្រើប្រាស់តិចជាងមុន។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំហ្វីលីពីនបានដកស្រង់ទិន្នន័យពីក្រសួងកសិកម្មហ្វីលីពីនបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែមីនា ហ្វីល...
article_3737.txt
រុស្ស៊ីបានដាក់គោលដៅក្លាយជាប្រទេសមហាសេដ្ឋកិច្ចទាំង៤ នៅលើពិភពលោក ក្នុងពេលប្រើប្រាស់ន័យភាពស្មើគ្នានៃអំណាចទិញ(PPP)នៅឆ្នាំ២០៣០ ។
ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីបានកើនឡើងជិត ៥ភាគរយនៅក្នុងខែមករា និង ៧,៧ភាគរយនៅក្នុងខែកុម្ភៈ។ វិធានការរបស់រដ្ឋាភិបាលរុស្ស៊ីធ្វើកាលពីឆ្នាំមុន បានផ្តល់លទ្ធផលដែលបង្ហាញដោយកំណើនសេដ្ឋកិច្ច (GDP) និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យជាច្រើន។ នេះបើតាមលោកនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ថ្លែងនៅក្នុងសន្និសីទយុទ្...
article_3738.txt
សហព័ន្ធស្ត្រីចិនបានជំរុញឱ្យគូស្វាមីភរិយាវ័យក្មេងធ្វើឱ្យពិធីមង្គលការឲ្យមានភាពសាមញ្ញ  ជំនួសឱ្យកម្មវិធីប្រពៃណីដែលមានការអញ្ជើញភ្ញៀវរាប់រយនាក់ និងជួលការរៀបចំពិធីថ្លៃៗ។
នៅថ្ងៃទី២៦ ខែមីនា​ សហព័ន្ធនារីចិន (ACWF) បានចុះផ្សាយអត្ថបទមួយសំដៅដល់យុវជនសន្សំប្រាក់បានច្រើនពីការរៀបចំពិធីមង្គលការ ក្នុងបរិបទដែលយុវជនជាច្រើនធុញទ្រាន់នឹងការចំណាយខ្ពស់ និងចំណាយពេលយូរក្នុងការរៀបចំពិធីមង្គលការទ្រង់ទ្រាយធំ។ ACWF អំពាវនាវឱ្យមើលរំលងទម្រង់ពិធីការថ្លៃៗមួយចំនួនដូចជា ការជួលរថយន្តទំនើប អ្នកថតរូប និងរៀបចំវត្ថុអនុស្...
article_3739.txt
ដំណើរការនៃសេដ្ឋកិច្ចអាស៊ីមិនដូចការរំពឹងទុកទេ ដោយកំណើនក្នុងតំបន់ត្រូវបានព្យាករថានឹងយឺតជាងឆ្នាំមុន ជាមួយកំណើនត្រឹមតែ ៤,៥ភាគរយប៉ុណ្ណោះ។ នេះបើតាមធនាគារពិភពលោក។
បំណុល របាំងពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃគោលនយោបាយកំពុងធ្វើឱ្យចុះខ្សោយភាពរឹងមាំសេដ្ឋកិច្ចអាស៊ី។ ពីកំណើន ៥,១ភាគរយក្នុងឆ្នាំ២០២៣ អាស៊ីនៅឆ្នាំនេះ ត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៤,៥ភាគរយវិញ។ កំណើននេះ យឺតជាងមុនការរាលដាលជំងឺកូវីដ-១៩ ប៉ុន្តែនៅតែលឿនជាងតំបន់ផ្សេងទៀតនៅក្នុងពិភពលោក។ នេះតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយ...
article_374.txt
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen ត្រូវបានទស្សនាវដ្ដី Forbes ផ្តល់កិត្តិយសជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក ២ឆ្នាំជាប់ៗគ្នា។
លោកស្រី Ursula von der Leyen បានប្រជែងនាយកធនាគារកណ្តាលអឺរ៉ុប Christine Lagarde និងអនុប្រធានាធិបតីអាម៉េរិក Kamala Harris ដើម្បីរក្សាតំណែងកំពូលក្នុងបញ្ជីស្ត្រីដែលមានឥទ្ធិពលបំផុតទាំង ១០០ សម្រាប់ឆ្នាំ២០២៣ ដែលបោះពុម្ពដោយទស្សនាវដ្តី Forbes។ នេះ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​លោកស្រី von der Leye ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ស្ត្រី​...
article_3740.txt
តម្លៃផ្ទះនៅចិននៅតែធ្លាក់ចុះ ៨ខែជាប់គ្នារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគាំទ្រអត្រាការប្រាក់ និងបង្កើនប្រាក់កម្ចីដល់ក្រុមហ៊ុនអចលនទ្រព្យ។
តម្លៃផ្ទះថ្មីនៅចិនបា​នធ្លាក់ចុះ ០,៣ភាគរយនៅខែកុម្ភៈ បើធៀបនឹងខែមករាឆ្នាំ២០២៤ និងធ្លាក់ចុះ១,៤ភាគរយ​បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើតាមសារព័ត៌មាន Reuters ស្រង់ទិន្នន័យពីការិយាល័យស្ថិតិចិន (NBS)។ តួលេខនេះបង្ហាញថា វិបត្តិអចលនទ្រព្យនៅចិនកំពុងដាក់សម្ពាធដល់សេដ្ឋកិច្ច បើទោះបីជារដ្ឋាភិបាលបានចេញវិធានការគាំទ្រមួយចំនួន។ អ្នក​វិភាគ​និ...
article_3741.txt
បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ អ្នកស្រុកដែលរងផលប៉ះពាល់នៃទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (UAE) នឹងទទួលបានការពន្យារពេលសងបំណុលរយៈពេល៦ខែ និងការជួសជុលផ្ទះដោយឥតគិតថ្លៃ។
ធនាគារកណ្តាលអេមីរ៉ាតអារ៉ាប់រួម (CBUAE) ទើបតែបានចេញសេចក្តីជូនដំណឹងមួយដោយស្នើសុំឱ្យធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងទាំងអស់អនុញ្ញាតឱ្យពន្យារពេលការសងប្រាក់កម្ចីផ្ទាល់ខ្លួន និងរថយន្តសម្រាប់អតិថិជនដែលរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះក្នុងរយៈពេល ៦ខែ។ ការពន្យារពេលបំណុលនឹងមិនគិតថ្លៃបន្ថែម ឬការប្រាក់នោះទេ។ ទន្ទឹមនេះ CBU...
article_3742.txt
តាមប្រភពចំនួនបី និងសាររបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អាម៉េរិកមួយនេះ​ នឹងបន្តអភិវឌ្ឍរថយន្ត​ប្រភេទតាក់ស៊ីរ៉ូបូតដែលអាចបើកបរដោយខ្លួន​ឯង។
ការសម្រេចចិត្តនេះ តំណាងឱ្យការបោះបង់ចោលនូវគោលដៅដែលបានរក្សាជាយូរមកហើយដែលលោក Elon Musk បាននិយាយជាញឹកញាប់ថាជាបេសកកម្មកំពូលរបស់លោកនឹងផលិតរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យសម្រាប់មហាជន។ ផែនការមេដំបូងរបស់លោក Musk សម្រាប់ក្រុមហ៊ុន Tesla ក្នុងឆ្នាំ ២០០៦ បានអំពាវនាវឱ្យផលិតម៉ូដែលប្រណីតជាមុនសិន បន្ទាប់មកប្រើប្រាស់ប្រាក់ចំណេញដើម្បីផ្ត...
article_3743.txt
រូបិយប័ណ្ណជប៉ុន បានធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ៣៤ឆ្នាំ នៅពេលអត្រាប្តូរប្រាក់១ដុល្លារស្មើនឹង ១៦០យ៉េន។ នេះបើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមេសា។ យ៉ាងណាមិញ នៅរសៀលថ្ងៃទី២៩ ខែមេសា តម្លៃលុយយ៉េន បើធៀបនឹងលុយដុល្លារ បានកើនឡើងបន្តិចវិញ។
អត្រាប្តូរប្រាក់យ៉េនធៀបនឹងប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ១៩៩០ ពោលគឺ​ ១ដុល្លារស្មើនឹង ១៦០យ៉េន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ បើធៀបជាមួយរូបិយប័ណ្ណរបស់សហភាពអឺរ៉ុបវិញ ១អឺរ៉ូ អាចប្តូរបាន១៧១យ៉េន។ នេះ​ក៏​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​រូបិយប័ណ្ណ​រួម​អឺរ៉ុប​បានក​ក...
article_3744.txt
ថៃចង់ចូលរួមជាមួយកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ាបង្កើតតំបន់ទិដ្ឋាការរួមមួយ ដើម្បីឱ្យភ្ញៀវទេសចរអន្តរជាតិអាចស្នើសុំទិដ្ឋាការម្តង ប៉ុន្តែអាចទៅទស្សនាបាន ៦ប្រទេស។
គោលនយោបាយទិដ្ឋាការរួមរវាងប្រទេសចំនួន៦ ត្រូវបានប្រដូចទៅនឹងទិដ្ឋាការ Schengen បែបអាស៊ី។ ទិដ្ឋាការ Schengen អនុញ្ញាតឱ្យអ្នកធ្វើដំណើរផ្លាស់ទីដោយសេរីក្នុងចំណោមប្រទេសដូចជា អូទ្រីស ព័រទុយហ្គាល់ អាល្លឺម៉ង់ អ៊ីតាលី ស្វីស​ ក្រិច និងប្រទេសអឺរ៉ុបផ្សេងទៀត ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការច្រើនដងក្នុងមួយឆ្នាំ។ នៅអឺរ៉ុប ទិដ្ឋាការ Schenge...
article_3745.txt
នៅថ្ងៃទី២១ ខែមីនា សភាវៀតណាមបានអនុម័តលើការលាលែងតំណែងប្រធានាធិបតី លោក វ៉ វាន់ ធឿង ដែលកាន់តំណែងបានប្រមាណ ១ឆ្នាំ។ ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដ៏ញឹកញាប់ក្នុងចំណោមមេដឹកនាំជាន់ខ្ពស់នៅវៀតណាម កំពុងចោទជាសំណួរអំពីផលប៉ះពាល់លើសេដ្ឋកិច្ចប្រទេសដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។
តើនយោបាយវៀតណាមមានការផ្លាស់ប្តូរយ៉ាងដូចម្តេច? លោក វ៉ វ៉ាន់ ធឿង ជាប្រធានាធិបតីទី២ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានចុះចេញពីតំណែងប្រធានាធិបតី។ តំណែងនេះ មិនសូវមានអំណាចប៉ុន្មានទេក្នុងចំណោមតំណែងកំពូលទាំង៤នៅវៀតណាម ។ តំណែងដ៏មានឥទ្ធិពលបំផុតគឺកាន់កាប់ដោយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ហ្វ៊ូ ជុង។ ការតែងតាំងលោកស្រី វ៉ ធិ អា...
article_3746.txt
ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មន្រ្តីហិរញ្ញវត្ថុ និងពាណិជ្ជកម្មអាម៉េរិក និងចិនបានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីពិភាក្សាដោយផ្តោតលើបញ្ហាផលិតផលដ៏ច្រើនសន្ធឹករបស់ចិន។ ក្នុងកិច្ចពិភាក្សាទាំងនោះ ភាគីអាម៉េរិកបានលើកឡើងពីផលប៉ះពាល់របស់ផលិតផលចិនមួយចំនួន ដូចជា ផលិតរថយន្តអគ្គិសនី បន្ទះថាមពលពន្លឺព្រះអាទិត្យ ផលិតផល​សឺមីកុង​ឌុចទ...
រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាម៉េរិក លោកស្រី Janet Yellen បាន​ទៅចិន​នៅ​ថ្ងៃ​ទី៤ ខែ​មេសា ដោយបានចាប់ផ្តើមកិច្ចប្រជុំរយៈពេល៤ថ្ងៃ ជាមួយមេដឹកនាំជាន់ខ្ពស់ប្រទេសនេះ។ ការផ្តោតសំខាន់នៃការធ្វើដំណើររបស់ស្រី Yellen គឺពិភាក្សាអំពីផលវិបាក នៃការផលិតហួសប្រមាណរបស់ចិន និងបរិយាកាសធុរកិច្ចដែលកាន់តែមានការប្រកួតប្រជែងសម្រាប់អាជីវកម្មអាម៉េរិក...
article_3747.txt
ហុងកុងបានសាងសង់អគារស្នាក់នៅរួម និងផ្ទះបណ្ដោះអាសន្នបន្ថែមទៀត ដើម្បីផ្តល់កន្លែងស្នាក់នៅសម្រាប់យុវជនដែលត្រូវការពេលវេលាសន្សំប្រាក់ ឬគ្រួសាររង់ចាំទិញលំនៅដ្ឋានសង្គម។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៤ ហុងកុងបានសង់អាផាតមិនបណ្តោះអាសន្នចំនួន ១៧ ០០០យូនីត ដោយរំពឹងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៥។ នេះជាបណ្តុំអគារលំនៅដ្ឋានបណ្តោះអាសន្នដំបូងក្រោមកម្មវិធី Light Public Housing (LPH) ដែលប្រកាសដោយរដ្ឋាភិបាលហុងកុងតាំងពីឆ្នាំ២០២២។ គម្រោង Light Public Housing ជាគម្រោងផ្ទះល្វែងសង្គមខ្នាតធំមួយ សម្រាប់បម្រ...
article_3748.txt
បន្ទាប់ពីមានការផ្លាស់ប្តូរប្រាក់ឈ្នួល និងអត្រាប្តូរប្រាក់ កម្លាំងពលកម្មបរទេសនៅជប៉ុនមានការប្រែប្រួល។ វៀតណាមបានវ៉ាដាច់ចិនដោយមានចំនួនពលករច្រើនជាងគេនៅជប៉ុនកាលពីឆ្នាំមុន ខណៈពលករពីឥណ្ឌូណេស៊ីបានកើនឡើងជិត៣ដងធៀបនឹងឆ្នាំ ២០១៨។
ចំនួនពលករបរទេសសរុបនៅជប៉ុនបានកើនឡើង ៤០,៣ភាគរយក្នុងរយៈពេល ៥ឆ្នាំ ដល់ចំនួន ២,០៥លាននាក់គិតត្រឹមខែតុលា ឆ្នាំ២០២៣។ នេះបើសារព័ត៌មានជប៉ុន Nikkei ស្រង់ទិន្នន័យពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ ចំនួនពលករបរទេស បានធ្លាក់បន្តិចក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០​។ ប៉ុន្តែតួលេខនេះបានកើនឡើងវិញចំនួន១២,៤ភាគរយ ព...
article_3749.txt
ការងើបឡើងវិញនៃតម្លៃបន្ទះឈីបបានជួយឲ្យក្រុមហ៊ុន Samsung Electronics រំពឹងថានឹងទទួលបានប្រាក់ចំណេញជិត ៤,៩ពាន់លានដុល្លារក្នុងរយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន Reuters ។
នៅថ្ងៃទី៥ ខែមេសា ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្សកូរ៉េខាងត្បូង Samsung Electronics បានព្យាករប្រាក់ចំណេញនៅត្រីមាសទី១នឹងកើនដល់ ៦,៦ទ្រីលានវ៉ុន (៤,៨៩ពាន់លានដុល្លារ)។ ចំនួននេះបានកើនឡើងច្រើនជាង១០ដងធៀបនឹង ៦៤០ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហេតុផលដោយសារតែការងើបឡើងវិញនៃតម្លៃបន្ទះឈីបកើនចន្លោះ១៥-២០ភាគរយ ដែលធ្វើឲ្យប្រាក់...
article_375.txt
ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក The Wall Street Journal រាយការណ៍ថា អ៊ីស្រាអែលបានពន្យារពេលការវាយប្រហារលើតំបន់ហ្កាហ្សាតាមផ្លូវគោក ដើម្បីផ្តល់ពេលវេលាដល់ទីក្រុងវ៉ាស៊ីនតោនពង្រាយប្រព័ន្ធការពារកាំជ្រួចទៅកាន់តំបន់នោះសិន។​ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ អះអាងហើយថា យោធាអ៊ីស្រាអែលត្រៀមរួចហើយសម្រាប់ប្រតិបតិ្តការផ្លូវគ...
កាសែត Wall Street Journal នៅថ្ងៃទី២៥ ខែតុលាបានដកស្រង់សម្តីមន្ត្រីអាម៉េរិកដែលនិយាយថា អាម៉េរិកបានបញ្ចុះបញ្ចូលអ៊ីស្រាអែលឱ្យពន្យារពេលចាប់ផ្តើមយុទ្ធនាការផ្លូវគោកប្រឆាំងនឹងតំបន់ហ្កាហ្សា រហូតដល់ប្រព័ន្ធការពារដែនអាកាសរបស់វ៉ាស៊ីនតោនអាចត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះនៅចុងសប្តាហ៍នេះ។ ទន្ទឹមនេះ អ៊ីស្រាអែលកំពុងរៀបចំផែនការកិច្ចខិត...
article_3750.txt
សហភាពអឺរ៉ុប (EU) បានអនុម័តជំនួយបន្ថែមជាង ៥ពាន់លានដុល្លារដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបន្ថែមទៀត ខណៈសភាអាមេរិកមិនទាន់អនុម័តកញ្ចប់ជំនួយ ៦០ ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែន។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានអនុម័តជំនួយបន្ថែម ៥ពាន់លានអឺរ៉ូ (៥,៤៤ ពាន់លានដុល្លារ)នៅថ្ងៃទី ១៨ ខែមីនា ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន តាមរយៈមូលនិធិសន្តិភាពអឺរ៉ុប (EPF)។ ចំណាត់ការនេះ ធ្វើឡើងក្នុងបរិបទដែលទីក្រុងកៀវត្រូវការធនធានគាំទ្របន្ថែមទៀត ខណៈជម្លោះកំពុងបន្តអូសបន្លាយ ស្របពេលសភាអាម៉េរិកមិនទាន់បានអនុម័តកញ្ចប់...
article_3751.txt
ជម្លោះ​រុស្ស៊ី ​និង​អ៊ុយក្រែន​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ជាង​ ២​ឆ្នាំ​មក​ហើយ។ ដោយសារ​បញ្ហា​នេះ រុស្ស៊ី​ត្រូវ​រង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ពី​លោកខាងលិច។ យ៉ាងណាមិញ ថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីមានភាពប្រសើរជាងអាម៉េរិក និងអឺរ៉ុបមួយចំនួន។
កាលពីខែតុលាឆ្នាំមុន កំណើនសេដ្ឋកិច្ចរុស្សីត្រូវបានប៉ាន់ប្រមាណថាមានកំណើនត្រឹម ១,២ភាគរយសម្រាប់ឆ្នាំ២០២៤ ក្រោយមក​រហូតដល់ខែមករាឆ្នាំនេះ តួលេខខាងលើត្រូវបានកែប្រែមកជា​ ២,៦ភាគរយ។ នៅខែមេសា មូលនិធិរូបិយវត្ថុអន្តជាតិ (IMF) បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ចរុស្ស៊ីម្តងទៀត ដោយកំណើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេស (GDP) មានដល់ ៣,២ភាគរ...
article_3752.txt
រដ្ឋាភិបាលប្រទេសឆាដ ប្រកាសថា ប្រជាជននឹងមានភ្លើង និងទឹកដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំនេះ។ ការផ្តល់ជូននេះ សម្រាប់ប្រជាជនដែលប្រើប្រាស់អគ្គិសនីមិនលើស ៣០០គីឡូវ៉ាត់ម៉ោង និងទឹក ១៥ម៉ែត្រគូបក្នុងមួយខែ។
បើតាមសារព័ត៌មាន RT នៅថ្ងៃទី១២ ខែមីនាបានដកស្រង់សម្តីរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសឆាដលោក Tahir Hamid Ngulin ថា ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងក្រសួងថាមពលនិងក្រុមហ៊ុនអគ្គិសនីជាតិ ប្រជាជនឆាដនឹងទទួលបានអគ្គិសនីដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១ ខែមីនា ដែលប្រើប្រាស់មិនលើសពី ៣០០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ។ ទន្ទឹមនេះ ប្រទេស​ឆាដ​ ក៏​បាន​ប្រកាស​ក...
article_3753.txt
តាមទិន្នន័យពីក្រុមហ៊ុនហិរញ្ញវត្ថុ ​​S&P Global ក្នុងចំណោមធនាគារធំៗទាំង ៥ នៅលើពិភពលោកមានធនាគារចិនចំនួន៤ និងធនាគារអាម៉េរិកចំនួន១ ដែលមានទ្រព្យសកម្មច្រើនជាងគេ។
នៅក្នុងបញ្ជីធនាគារចំនួន១០០ ដែលមានទ្រព្យសកម្មច្រើនជាងគេលើពិភពលោកប្រចាំឆ្នាំ ២០២៣ ដែលប្រកាសដោយ S&P Global ធនាគារចិនបានកាន់កាប់តំណែងកំពូល៤ ដំបូងគេ។ ក្នុងនោះ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (ICBC) បាននាំមុខក្នុងបញ្ជីនេះ ជាមួយនឹងទ្រព្យសម្បត្តិសរុបនៅចុងឆ្នាំ២០២២ ចំនួន ៥,៧៤៣ពាន់លានដុល្លារ។ នៅចុងត្រីមាស​ទី៣ នៃឆ្នាំ២០២៣ ទ្រព...
article_3754.txt
ម៉ាឡេស៊ីបានប្រើវិធីសាស្រ្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរចិនដូចជា ការដាក់ពង្រាយបុគ្គលិកដែលចេះភាសាចិននៅតាមច្រកចេញ-ចូលសំខាន់ៗ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីផ្តល់ការហោះហើរត្រង់ពីទីក្រុងនានារបស់ចិន ជាពិសេសសហការជាមួយស្ថាប័នអប់រំ និងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គមចិន។
ម៉ាឡេស៊ីកំពុងអនុវត្តវិធីសាស្រ្តមួយចំនួន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្សាន្តម៉ាឡេស៊ីកាន់តែច្រើន ដោយផ្លាស់ប្តូរលើសពីវិធីសាស្ត្រផ្សព្វផ្សាយបែបប្រពៃណី។ នេះបើតាមអគ្គនាយកទេសចរណ៍ម៉ាឡេស៊ីលោក Manoharan Periasamy បានសារព័ត៌មានចិន Xinhua នៅថ្ងៃទី១១ ខែមេសា។ «យើងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលប្រតិបត្តិការជាមួយចិន ហើយកំពុងធ្វើការ...
article_3755.txt
ថៃគ្រោងនឹងជំរុញសេដ្ឋកិច្ចតាមរយៈមូលនិធិចំនួន ១៣,៧៥ពាន់លានដុល្លារ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសប្រមាណ ៥០លាននាក់នៅត្រីមាសទី៤ ឆ្នាំ២០២៤។
នៅថ្ងៃទី១០ ខែមេសា នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានប្រកាសពីគម្រោងផ្តល់ប្រាក់ចំនួន ២៧៥ដុល្លារសម្រាប់ប្រជាជនម្នាក់ដែលគ្រប់លក្ខខណ្ឌ ដើម្បីចំណាយលើកការដោះស្រាយជីវភាពក្នុងតំបន់។ កម្មវិធីនេះមានទឹកប្រាក់រហូតដល់ ៥០០ពាន់លានបាត (១៣,៧៥ពាន់លានដុល្លារ) ភាគច្រើនត្រូវបានផ្តល់ពីមូលនិធិថវិកាជាតិឆ្នាំ២០២៤ និង២០២៥ ដែលនឹងត្រូវបានដាក់ឱ្...
article_3756.txt
តួលេខនៃការលក់រាយ និងផលិតកម្មរបស់ចិនបានកើនឡើងច្រើនជាងការព្យាករក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤។ កំណើននេះ បានជំរុញដោយការប្រើប្រាស់របស់ប្រជាជនក្នុងអំឡុងពិធីចូលឆ្នាំប្រពៃណីចិន។
ការិយាល័យស្ថិតិជាតិចិន (NBS) នៅថ្ងៃទី១៨ ខែមីនា បានចេញផ្សាយទិន្នន័យដែលបង្ហាញថា ការលក់រាយក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤ បានកើនឡើង ៥,៥ភាគរយ ខណៈទិន្នផល​រោងចក្រ​បាន​កើន ​៧ភាគរយធៀបគ្រាដូចគ្នា​​ឆ្នាំ​២០២៣។ កន្លងមក ចិនបានកត់ត្រាទិន្នន័យនាំចេញ និងអតិផរណាល្អប្រសើរជាងការរំពឹងទុក។ ពិធីបុណ្យចូលឆ្នាំសកល២០២៤ បានជួយឱ្យចំណូលពីវិស័យទេសចរណ៍ ...
article_3757.txt
ទំហំផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) របស់ឥណ្ឌា ទំនងនឹងនាំមុខជប៉ុននៅឆ្នាំ២០២៥ និងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៤ របស់ពិភពលោក ពោលគឺលឿនជាងមួយឆ្នាំ បើធៀបការព្យាករណ៍នៅឆ្នាំមុន។​
នៅក្នុងរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយនៅថ្ងៃទី២១ ខែមេសាបានប៉ាន់ប្រមាណថាផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP)របស់ឥណ្ឌាអាចឈានដល់ជិត ៤,៣៤ទ្រីលានដុល្លារនៅឆ្នាំ ២០២៥។ ចំណែក ជប៉ុននឹងមានប្រហែល ៤,៣១ទ្រីលានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia។ ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ជាផល...
article_3758.txt
នៅថ្ងៃទី១៩ ខែមីនា រដ្ឋាភិបាលឡាវបានប្រកាសពីផែនការដំឡើងអត្រាពន្ធលើតម្លៃបន្ថែម (VAT) ដល់ត្រឹម ១០ភាគរយ ដើម្បីគាំទ្រចំណូលថវិកា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស ក្រោយ ២ឆ្នាំនៃការអនុវត្តអត្រាពន្ធ៧ភាគរយ។
អត្រាពន្ធលើតម្លៃបន្ថែម ១០ភាគរយត្រូវបានអនុវត្តចំពោះទំនិញនាំចូល, ទំនិញ និងសេវាកម្មដែលផ្គត់ផ្គង់ក្នុងស្រុកដែលត្រូវបង់ពន្ធលើតម្លៃបន្ថែមរួមមាន រ៉ែនាំចូល និងអាជីវកម្មរ៉ែក្នុងស្រុក,ការផលិតអគ្គិសនី និងអ្នកផ្គត់ផ្គង់អគ្គិសនី។ យ៉ាងណាមិញ អត្រាពន្ធ ១០ភាគរយនេះ នឹងត្រូវចូលជាធរមានយ៉ាងយូរ១៥ថ្ងៃ ក្រោយការអនុម័តពីរដ្ឋសភាឡាវ។ នេះ​បើតាមសារ...
article_3759.txt
ធនាគារកណ្តាលជប៉ុន (BOJ) នៅថ្ងៃទី១៩ ខែមីនា បានប្រកាសថានឹងដំឡើងអត្រាការប្រាក់រយៈពេលខ្លីចន្លោះ ០-០,១ភាគរយ ជំនួសឱ្យ -០,១ភាគរយដូចពីមុន។ នេះជាលើកដំបូងក្នុងរយៈពេល ១៧ឆ្នាំ ដែល BOJ បានដំឡើងអត្រាការប្រាក់ ហើយក៏ជាលើកទី១តាំងពីឆ្នាំ ២០១៦ ដែលបានបញ្ចប់គោលនយោបាយអត្រាការប្រាក់អវិជ្ជមាន។
ជប៉ុនជាប្រទេសចុងក្រោយបង្អស់ក្នុងពិភពលោកដែលបោះបង់អត្រាការប្រាក់អវិជ្ជមាន។ យ៉ាងណាមិញ អត្រាការប្រាក់នៅតែស្ថិតក្នុងរង្វង់សូន្យភាគរយ ដោយសារតែសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចផុយស្រួយ។ ក្រោយពីមានសញ្ញាវិជ្ជមាននៃអាជីវកម្មដែលទទួលយកការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ធនាគារកណ្តាលជប៉ុន (BOJ) បានបង្កើនអត្រាការប្រាក់រយៈពេលខ្លីពី -០,១ភាគរយ...
article_376.txt
ពីរថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តៃវ៉ាន់ ក៏បាត់បង់សម្ព័ន្ធមិត្តមួយភា្លមដែរ បន្ទាប់ពីប្រទេសកូនកោះណូរូ បោះដៃរកចិនវិញ។
ភ្លាមក្រោយណូរូកាត់ផ្ដាច់ការទូត តៃវ៉ាន់ក៏ឆ្លើយតបវិញដូចគ្នាដែរ។ ប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ សម្រេចចិត្តដើរចេញពីតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងជាមួយចិនវិញ។ នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៥ ខែមករា រដ្ឋាភិបាលណូរូបាននិយាយថា ខ្លួនបានចាត់ទុកកោះតៃវ៉ាន ជាផ្នែកមិនអាចបំបែកបានពីទឹកដីរបស់ចិន ហើយនឹងកាត់ផ្តាច់ទំនាក់ទំនងទាំង...
article_3760.txt
នៅថ្ងៃទី១៧ ខែមេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ឱនភាពថវិកាអាម៉េរិកទ្រង់ទ្រាយធំនឹងបង្កើនអតិផរណា ហើយអាចបង្កើតហានិភ័យសម្រាប់បណ្តាប្រទេសនានា នៅជុំវិញពិភពលោក។
មូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករថា ឱនភាពថវិការបស់អាម៉េរិកអាចកើនដល់កម្រិត ៧,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ ដែលច្រើនជាង៣ដងនៃកម្រិតមធ្យម២ភាគរយ នៃបណ្តាប្រទេសសេដ្ឋកិច្ចរីកចម្រើនផ្សេងទៀត។ ទន្ទឹមនេះ IMF ក៏បារម្ភអំពីបំណុលសាធារណៈរបស់ចិនជាមួយនឹងឱនភាព ៧,៦ភាគរយនៃ GDP ក្នុងឆ្នាំ២០២៥ ដែលច្រើនជាង២ដងនៃកម្រិតមធ្យមនៃប...
article_3761.txt
មហាសេដ្ឋិនីអចលនទ្រព្យ លោកស្រី Truong My Lan ត្រូវបានតុលាការកាត់ទោសប្រហារជីវិតពីបទឆបោកទ្រព្យសម្បត្តិធនាគារពាណិជ្ជ Saigon (SCB) ហើយត្រូវបានបង្ខំឱ្យបង់ប្រាក់សំណងជាង ២៥ពាន់លានដុល្លារ។
អត្ថបទទាក់ទង ករណីឆបោកប្រាក់រាប់សិបលានដុល្លារធំៗទាំង៣ នៅលើពិភពលោក សាលក្រមកាត់ទោសប្រហារជីវិតលើលោកស្រី Truong My Lan ត្រូវបានប្រកាសដោយតុលាការប្រជាជនទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី១១ ខែមេសា បន្ទាប់សវនាការជំនុំជម្រះអស់ជាងមួយខែលើលោកស្រី និងបក្ខពួក ៨៥នាក់ផ្សេងទៀត។ លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនអចលនទ្រព្យ Van Thinh Pha...
article_3762.txt
នាយករដ្ឋមន្ត្រីចិន លី ឈាំង បានរំងាប់កង្វល់អ្នកវិនិយោគអំពីហានិភ័យក្នុងវិស័យអចលនទ្រព្យ និងបំណុលរដ្ឋាភិបាលក្នុងតំបន់។ ប្រមុខរដ្ឋាភិបាលចិនរូបនេះថា ខ្លួនកំពុងបង្កើតគោលនយោបាយគាំទ្រ។
នៅតែមានកន្លែងច្រើនសម្រាប់គោលនយោបាយម៉ាក្រូ ពីព្រោះអតិផរណាបច្ចុប្បន្នមានកម្រិតទាប ហើយបំណុលរបស់រដ្ឋាភិបាលមិនខ្ពស់ទេ។ លោក លី ឈាំង នាយករដ្ឋមន្រ្តីចិន ថ្លែងបែបនេះនៅក្នុងវេទិកាអភិវឌ្ឍន៍ចិននាថ្ងៃទី២៤ ខែមីនា ។ លោក លី បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​ជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​ក្នុង​វិស័យ​អចលន​ទ្រព...
article_3763.txt
វិបត្តិរយៈពេលជិត ៣ឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យចិនកំពុងធ្វើឱ្យបំណុលអាក្រក់របស់ធនាគារធំៗចិនកើនឡើងយ៉ាងខ្លាំង។
ធនាគាររដ្ឋធំៗនៅចិនចំនួន៤ រួមមានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន(ICBC) ធនាគារសំណង់ចិន (CCB) ធនាគារកសិកម្មចិន (ABC) និងធនាគារនៃប្រទេសចិន (BOC) បានបង្ហាញតួលេខនៃកើនឡើងបំណុលអាក្រក់យ៉ាងខ្លាំង។ បំណុលអាក្រក់ ឬបំណុលពិបាកទារនៅធនាគារទាំងបួននេះបានកើនឡើង ១០,៤ភាគរយកាលពីឆ្នាំមុនដល់ ១២៣០ពាន់លានយ័ន (១៧០ពាន់លានដុល្លារ)។ ធនាគារទាំងនេះប...
article_3764.txt
ក្រុមហ៊ុន Shimao Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំង១០ របស់ចិន ប្រឈមនឹងការរំលាយ ក្រោយក្រុមហ៊ុនមួយនេះមិនអាចសងបំណុលជាង ២០០លានដុល្លារ។
នៅថ្ងៃទី៨ ខែមេសា ក្រុមហ៊ុនអចលនទ្រព្យចិន Shimao Group បាននិយាយថា ធនាគារ China Construction Bank (Asia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុង China Construction Bank (CCB) បានដាក់ពាក្យសុំរំលាយទ្រព្យសម្បត្តិរបស់ខ្លួនទៅកាន់តុលាការជាន់ខ្ពស់ហុងកុង។ ធនាគារ CCB បាននិយាយថា Shimao មិនអាចសងប្រាក់កម្ចីជិត ១,៦ពាន់លានដុល្លារហុងកុង (ប្រហ...
article_3765.txt
មជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃរបស់ឥណ្ឌា បាននាំមុខទីក្រុងប៉េកាំងជាលើកដំបូង ក្នុងឋានៈជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេនៅអាស៊ី។ នេះបើតាមបញ្ជីអ្នកមានទូទាំងពិភពលោករបស់វិទ្យាស្ថានស្រាវជ្រាវ Hurun ។ បច្ចុប្បន្នទីក្រុងម៉ុមបៃមានមហាសេដ្ឋីចំនួន ៩២នាក់។
វិទ្យាស្ថានស្រាវជ្រាវ Hurun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃបានប្រកាសនៅថ្ងៃទី ២៥ ខែមីនា ថា ទីក្រុងម៉ុមបៃបានវ៉ាទីក្រុងប៉េកាំងជាលើកដំបូង ដោយក្លាយជារដ្ឋធានីមហាសេដ្ឋីច្រើនជាងគេនៅអាស៊ី។ ក្រុងប៉េកាំងរបស់ចិន មានមហាសេដ្ឋីចំនួន ៩១នាក់។ តាមតារាងបញ្ជីអ្នកមាននៅលើពិភពលោកចេញដោយវិទ្យាស្ថាន Hurun ចំនួនមហាសេដ្ឋីនៅទីក្រុងម៉ុមបៃបានកើនឡើងដល់ ...
article_3766.txt
ហ្វាំងឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតនៅលើពិភពលោកសម្រាប់រយៈពេល ៧ឆ្នាំជាប់ៗគ្នា។ នេះបើតាមរបាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៩ ក្នុងចំណោម ១៤៣ប្រទេស។
របាយការណ៍សុភមង្គលពិភពលោកលើកទី១០ នៅថ្ងៃទី២០ ខែមីនា ដោយបណ្តាញដំណោះស្រាយអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN) បង្ហាញថា ប្រទេសដែលមានសុភមង្គលបំផុតទាំង១០ នៅលើពិភពលោករួមមាន ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអែត អ៊ីស្រាអែល ហូឡង់ ន័រវែស លុចសំបួ ស្វីស និងអូស្ត្រាលី។ នេះ​ជា​ឆ្នាំ​ទី​៧​ជាប់គ្នាដែល​ហ្វាំងឡង់​បាន​ឈរ​នៅ​កំ...
article_3767.txt
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីបាននិយាយថា អ៊ីតាលីចង់ធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយចិន បន្ទាប់ពីទីក្រុងរ៉ូមមិនបានបន្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។
រដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានប្រកាសនៅថ្ងៃទី៤ ខែមេសា ថា គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ និងវេទិកាសន្ទនាធុរកិច្ចអ៊ីតាលី-ចិននឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១-១២ខែមេសានៅទីក្រុង Verona ភាគខាងជើងអ៊ីតាលី។ រដ្ឋមន្ត្រីការបរទេស Tajani ដែលនឹងធ្វើជាសហប្រធានកិច្ចប្រជុំនៅទីក្រុង Verona ជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន ...
article_3768.txt
ឥណ្ឌា​កំពុង​សម្លឹង​រក​ការផ្គត់ផ្គង់​ប្រេង​ឆៅ​ពីទីផ្សារផ្សេងជាពិសេសអាម៉េរិក  ខណៈ​រុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិចដែលធ្វើឲ្យការដឹកជញ្ជូនមានការជាប់គាំង។
នៅខែមេសា កប៉ាល់ចំនួន៦ ដែលផ្ទុកប្រេងឆៅប្រហែល ៧,៦លានបារ៉ែលនឹងទៅដល់ឥណ្ឌា ដែល​ជា​បរិមាណ​ប្រេង​ច្រើន​បំផុត​របស់​អាម៉េរិក​ដែលឥណ្ឌាបានបញ្ជា​ទិញ​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពីក្រុមហ៊ុនថាមពល Kpler។ កប៉ាល់ទាំងនេះនឹងចូលចតនៅភាគខាងលិចប្រទេសឥណ្ឌា ដែលដឹកប្រេងឲ្យក្រុមហ៊ុនថាមពលយក្ស Reliance Industries, Vitol និ...
article_3769.txt
Fisker ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់អ្នករចនារថយន្តដ៏ល្បីល្បាញ Henrik Fisker កំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុជាច្រើន ហើយកំពុងពិចារណាក្នុងការ ដាក់ ពាក្យក្ស័យធន។
ថ្មីៗនេះ ក្រុមហ៊ុនរថយន្តអគ្គិសនី Fisker បានជួលអ្នកប្រឹក្សារៀបចំរចនាសម្ព័ន្ធឡើងវិញ ពី ក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ FTI Consulting និងក្រុមហ៊ុនច្បាប់ Davis Polk ដើម្បីគាំទ្រ ក្រុម ហ៊ុនក្នុងករណីដែលខ្លួនដាក់ឯកសារក្ស័យធន។ នេះបើតាមសារព័ត៌មាន Reuters នៅថ្ងៃ ទី១៤ ខែមីនា។ កាលពីដើមខែមីនា ក្រុមហ៊ុន Fisker ធ្លាប់បានព្រមានថា ខ្លួនម...
article_377.txt
ក្រោមបទប្បញ្ញត្តិថ្មីរបស់នាយកដ្ឋានកែប្រែថៃ អតីត​នាយក​រដ្ឋមន្ត្រីលោក ​ថាក់ស៊ីន ស៊ីណាវ៉ាត់ មាន​សិទ្ធិ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ។ នេះបើតាមឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកកិច្ចការច្បាប់លោក Somsak Thepsutin ។
ឧបនាយករដ្ឋមន្ត្រីថៃលោក Somsak Thepsutin បាននិយាយនៅថ្ងៃទី២០ ខែធ្នូ ថា ទោសជាប់ពន្ធនាគាររបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានតិចជាង៤ឆ្នាំ ដូច្នេះអតីតនាយករដ្ឋមន្ត្រីរូបនេះ មិនត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សង្គមឡើយ។ លោកសង្កត់ធ្ងន់ថា លោក ថាក់ស៊ីន មានសិទ្ធិត្រូវបានឃុំខ្លួននៅខាងក្រៅពន្ធនាគារ ហើយទោសដែលនៅសេសសល់មានរយៈពេលខ្លីណាស់។...
article_3770.txt
ថៃរំពឹងនឹងបញ្ជប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) នៅឆ្នាំ២០២៥ ស្របពេលរដ្ឋាភិបាលកំពុងស្វះស្វែងទាក់ទាញពាណិជ្ជកម្ម និងវិនិយោគដើម្បីជំរុញសេដ្ឋកិច្ចប្រទេស។ នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១២ ខែមីនា បានបញ្ជាក់បែបនេះ។
ថៃ និងសហភាពអឺរ៉ុបបាន​យល់ព្រម​​ចាប់ផ្តើមការចរចាឡើងវិញនៅឆ្នាំ២០២៣ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ បន្ទាប់ពីមានភាពជាប់គាំងជិតមួយទសវត្សរ៍។ សហភាពអឺរ៉ុបបានបញ្ឈប់ការចរចានៅក្នុងឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារយោធាបានទម្លាក់រដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសថៃ។ លោក សេដ្ឋា ថាវីស៊ីវីន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ...
article_3771.txt
ទីក្រុងមូស្គូហាក់នៅតែអាចទប់ទល់និងទណ្ឌកម្មរបស់លោកខាងលិចបាន ទោះជាមានការខ្វះខាតកម្លាំងពលកម្ម អតិផរណាខ្ពស់ និងផ្លាស់ប្តូរទិសដៅលក់ប្រេងក៏ដោយ។ នេះជាអ្វីដែលកំពុងកើតឡើងនៅរុស្ស៊ីដែលរងទណ្ឌកម្មជុំជិតក្រោយការឈ្លានពានអ៊ុយក្រែននៅឆ្នាំ២០២២។
នៅចុងខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន។ ប្រទេសលោកខាងលិចបានឆ្លើយតបភ្លាមៗ ជាមួយនិងការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកលើប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ី។ តួយ៉ាងអាម៉េរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដាបានដកធនាគាររុស្ស៊ីជាបន្តបន្ទាប់ចេញពីប្រព័ន្ធទូទាត់សកល (SWIFT) ។ ពាក់កណ្តាលនៃទុន...
article_3772.txt
យន្តហោះ C919 ដែលផលិតនៅ​​ចិន បាន​​ហោះ​ហើរ​ដំបូង​ទៅ​ក្រៅ​ប្រទេស ​ដើម្បីចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​ 2024 Singapore Airshow នៅសិង្ហបុរី នាថ្ងៃទី ២០-២៥ ខែកុម្ភៈ។
សិង្ហបុរី ជាគោលដៅបរទេសទីមួយរបស់យន្តហោះចិន C919 ។ ដ្បិតធ្វើដំណើរទៅចូលរួមពិព័រណ៍អាកាសក្ដី វត្តមាន C919 នៅក្រៅប្រទេសលើកដំបូងនេះ បង្ហាញពីសមត្ថភាពរបស់ចិនក្នុងវិស័យអាកាសចរណ៍។ យន្តហោះខ្លួនធំរបស់ចិន បានហោះហើរសាកល្បងនៅថ្ងៃទី១៨ ខែកុម្ភៈ មុនពេលកម្មវិធី Singapore Air Show។ យន្តហោះនេះត្រូវបានផលិតដោយសាជីវកម្មយន្តហោះពាណិជ្ជកម្មចិន (C...
article_3773.txt
ថៃបាននាំចេញមាន់ប្រមាណ ១០ម៉ឺនតោនដែលមានតម្លៃជាង ១០០ពាន់លានបាត (២,៧៩ពាន់លានដុល្លារ) នៅឆ្នាំ ២០២៣ ។ ទំហំដ៏ច្រើននេះបានធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទី៣ លើពិភពលោកលើការនាំចេញមាន់ បន្ទាប់ប្រេស៊ីល និងអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation នៅថ្ងៃទី៩ ខែកុម្ភៈ។​
តាមការបញ្ជាក់របស់លោកស្រី Chaweewan Kampa ប្រធានសមាគមផ្សព្វផ្សាយបសុបក្សីថៃ ចំណាត់ថ្នាក់នៃការនាំចេញមាន់របស់ថៃនៅឆ្នាំ២០២៣ មានភាពប្រសើរជាងឆ្នាំ២០២២ ដែលនៅលំដាប់លេខ៤ លើពិភពលោក។ លោកស្រីបានកោតសរសើរចំពោះវិធានការជំរុញការនាំចេញរបស់រដ្ឋាភិបាលថៃ ក៏ដូចជាការសម្រេចចិត្តដ៏ឆាប់រហ័សរបស់ខ្លួនក្នុងការបន្តការនាំចូលសណ្តែកសៀងក្រោមកិច្ចព្រមព្រ...
article_3774.txt
តាមក្រុមហ៊ុនស្រាវជ្រាវ EIU ភាពតានតឹងនៅសមុទ្រក្រហមអាចបន្ទាបកំណើនសេដ្ឋកិច្ចរបស់អាស៊ី និងបង្កអតិផរណាកើនឡើង។ ប្រទេសដែលរងគ្រោះច្រើនជាងគេគឺ ឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី។
យោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្នុងរយៈពេលត្រឹមតែ២ខែនៃដើមឆ្នាំនេះ សកម្មភាពពាណិជ្ជកម្មនៅលើព្រែកជីកស៊ុយអេបានថយចុះ ៥០ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។ ការវាយប្រហាររបស់កងកម្លាំងហ៊ូធីលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានកាត់បន្ថយចរាចរណ៍តាមព្រែកជីក។ ព្រែកជីកស៊ុយអេ ជាចម្ងាយផ្លូវសមុទ្រខ្លីបំផុតរវាងអឺរ៉ុប និងអាស...
article_3775.txt
រដ្ឋាភិបាលអូស្ត្រាលីនៅថ្ងៃទី៥ ខែមីនា បានប្រកាសអំពីផែនការបង្កើនការវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយកញ្ចប់មូលនិធិ ១,៣ពាន់លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្មនៅក្នុងតំបន់នេះឲ្យកាន់តែប្រសើរឡើង។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស បានប្រកាស ប្រកាសពីផែនការវិនិយោគក្នុងតម្លៃ ១,៣ពាន់លានដុល្លារដល់សមាជិកអាស៊ាននៅក្នុងជំនួបកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នៅទីក្រុងមែលប៊ននាថ្ងៃទី៥ ខែមីនា។ មូលនិធិនេះនឹងផ្តោតលើថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ ប្រាក់កម្ចី សមធម៌ និងការធានារ៉ាប់រង។ ក្នុងនេះ កញ្ចប់ថវិកា ៩០លាន...
article_3776.txt
វៀតណាមបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេស បានច្រើនជាងគេក្នុងតំបន់អាស៊ាន។ ប្រទេសគោលដៅទាំង៥ សម្រាប់និស្សិតវៀតណាមមានដូចជា ជប៉ុន កូរ៉េខាងត្បូង អាម៉េរិក អូស្ដ្រាលី កាណាដា។ នេះបើតាមសារពត៌មាន Nikkie Asia នៅថ្ងៃទី១៦ ខែកុម្ភៈ។
អង្គការប្រឹក្សាអប់រំអន្តរជាតិ Acumen ដែលបានដកស្រង់ស្ថិតិពីអង្គការយូណេស្កូ បានបង្ហាញថា វៀតណាមមាននិស្សិតជាង ១៣២០០០នាក់ទៅសិក្សានៅក្រៅប្រទេសក្នុងអំឡុងឆ្នាំ ២០២១ - ២០២២។ តាមពីក្រោយដោយម៉ាឡេស៊ី និងឥណ្ឌូណេស៊ីដែលមាននិស្សិតទៅសិក្សានៅបរទេសជាង ៥៦០០០នាក់រៀងគ្នា ខណៈថៃមានប្រមាណ ៣២០០០នាក់។ គោលដៅកំពូលពីរសម្រាប់និស្សិតវៀតណាមបន្តការសិក្ស...
article_3777.txt
កិច្ចប្រជុំហិរញ្ញវត្ថុនៃក្រុមប្រទេស G7 បានខ្វែងគំនិតគ្នាជុំវិញរបៀបដោះស្រាយទ្រព្យសម្បត្តិរុស្ស៊ី ៣០០ពាន់លានដុល្លារដែលត្រូវបានបង្កក។ អាម៉េរិក​ចង់​រឹបអូស​ទ្រព្យសម្បត្តិ​នៅ​បរទេស​របស់​រុស្ស៊ីទាំងស្រុង ខណៈ​បារាំង​​ថា​មិនមាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​កិច្ចការ​នេះ។
បន្ទាប់ពីរុស្ស៊ីបានប្រតិបត្តិការយោធានៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើសេដ្ឋកិច្ចរុស្ស៊ី និងបានបង្កកប្រាក់ប្រហែល ៣០០ពាន់លានដុល្លារនៅក្នុងទុនបំរុងប្តូរប្រាក់បរទេស និងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរបស់ប្រទេសនេះ។ សហភាពអឺរ៉ុបធ្លាប់មានគម្រោង រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំង...
article_3778.txt
វីឡានៅចង្កេះភ្នំក្នុងទីក្រុង Shenyang ភាគខាងជើងប្រទេសចិន ដែលធ្លាប់រំពឹងថាលក់បានក្នុងតម្លៃរាប់លានដុល្លារក្នុងមួយខ្នង ពេលនេះ បានក្លាយជាក្រោលគោ ពពែ របស់កសិករក្នុងតំបន់។
ស្ថិតនៅតំបន់ភ្នំក្នុងទីក្រុង Shenyang ខេត្ត Liaoning មានចម្ងាយប្រមាណ ៦៤០គីឡូម៉ែត្រនៃភាគឦសានរដ្ឋធានីប៉េកាំង Guest Mansions ជាគម្រោងផ្ទះវីឡាត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Greenland Group មានមូលដ្ឋាននៅសៀងហៃ។ គម្រោងនេះចាប់ផ្តើមសាងសង់នៅឆ្នាំ២០១០ ដែលមានទាំងទីលានវាយកូនហ្គោល និងសណ្ឋាគារលំដាប់ខ្ពស់។ យ៉ាងណាមិញ គម្រោងនេះត្រូវបញ្ចប់វ...
article_3779.txt
បន្ទុកបំណុលសាធារណៈអាម៉េរិកបានកើនឡើង ក្នុងអត្រាលឿនបំផុតមិនធ្លាប់មាន នៅប៉ុន្មានខែចុងក្រោយនេះ ដែលមានប្រហែល ១ទ្រីលានដុល្លាររៀងរាល់១០០ថ្ងៃម្តង។
យោងតាមក្រសួងអាម៉េរិក បំណុលសាធារណៈនេះ បានកើនឡើងលើសពី ៣៤ទ្រីលានដុល្លារនៅដើមឆ្នាំនេះ។ ពីមុន ទំហំបំណុលនេះមានប្រហែល ៣៣ទ្រីលានដុល្លារកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ និងចំនួនប្រមាណ ៣២ទ្រីលានដុល្លារនៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣។ ដំណើរនៃការកើនឡើង ១ទ្រីលានដុល្លារពីតួលេខ ៣១ទ្រីលានដុល្លារ វាចំណាយពេលត្រឹមតែ១០០ថ្ងៃប៉ុណ្ណោះ នារយៈពេលចុ...
article_378.txt
ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្កើនភាពតានតឹង និងអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំងថ្កោលទោសសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងអំពាវនាវឱ្យមានបទឈប់បាញ់។
នៅ​ថ្ងៃ​ទី១២ ខែ​តុលា ក្រសួង​ការ​បរទេស​ចិន​បាន​និយាយ​ថា ទីក្រុង​ប៉េកាំង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពីជម្លោះ​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាសដែល​កំពុង​កើន​ឡើង។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែលលោក Rafael Harpaz បេសកជនពិសេសចិនប្រចាំតំបន់មជ្ឈិមបូព៌ាលោក Zhai Jun បានលើកឡើងថា ចិនមានការព្រួយបារ...
article_3780.txt
ផលិតក្នុងស្រុកសរុប (GDP) អង់គ្លេសបានធ្លាក់ចុះ ២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដោយទាញសេដ្ឋកិច្ចប្រទេសនេះឱ្យធ្លាក់ចូលក្នុងវិបត្តិ។ នេះបើតាមទិន្នន័យការិយាល័យស្ថិតិជាតិអង់គ្លេស(ONS)។ ការធ្លាក់ចូលវិបត្តិនេះ​ ដោយសារប្រជាជនបានកាត់បន្ថយការចំណាយ ស្របពេលតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង។
យោងតាមទិន្នន័យ ONS នៅថ្ងៃទី១៥ ខែកុម្ភៈ GDP របស់អង់គ្លេសក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានធ្លាក់ចុះ ០,៣ភាគរយ បើធៀបទៅនឹងត្រីមាសទី៣។ នៅត្រីមាសទី៣ ឆ្នាំ២០២៣ សេដ្ឋកិច្ចប្រទេសនេះបានធ្លាក់ចុះ ០,១ភាគរយ។ តាមទ្រឹស្ដី អង់គ្លេសបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដែលមានកំណើនអវិជ្ជមាន២ត្រីមាសជាប់គ្នា។ របាយការណ៍របស់ ONS បានបង្ហាញថា ការធ្...
article_3781.txt
ថៃបានបោះទុនយ៉ាងច្រើនលើការផ្សព្វផ្សាយ ការលើកលែងទិដ្ឋាការ និងការបង្កើនផលិតផលសម្រាប់ស្រ្តី និងកុមារ ដើម្បីទាក់ទាញភ្ញៀវទេសចរពីចិន និងឥណ្ឌា។ នៅឆ្នាំនេះ ថៃរំពឹងបានភ្ញៀវទេសចរពីចិន ៨លាននាក់ ខណៈឥណ្ឌា ២លាននាក់។
ថៃរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិដល់ ៣៥លាននាក់នៅឆ្នាំនេះ។ ទេសចរចិន និងឥណ្ឌា ត្រូវបានមើលឃើញថា ជាទីផ្សារដ៏សំខាន់ដើម្បីបំពេញនូវគោលដៅនេះ។ ជិត២ខែដើមឆ្នាំនេះ ភ្ញៀវទេសចរចិនបានមកកម្សាន្តនៅថៃមានជាង ១លាននាក់។ «នេះជាលើកដំបូងក្រោយការរាលដាលជំងឺកូវីដ-១៩ យើងទទួលបានភ្ញៀវទេសចរចិនជាងមួយលាននាក់ក្នុងរយៈពេលជិត២ខែ»។ លោកស្រី Thapanee Kiatphaibo...
article_3782.txt
ឥណ្ឌាបានស្វាគមន៍ក្រុមហ៊ុនខ្នាតយក្សធំៗដូចជា Apple, Samsung, Airbus ដើម្បីសម្រេចក្តីសុបិនចង់ជំនួសចិន ក្លាយជារោងចក្ររបស់ពិភពលោក។ ប៉ុន្តែប្រទេសនេះ កំពុងប្រឈមបញ្ហាមួយចំនួន ដែលត្រូវការពេលយូរជាងនេះ ដើម្បីតាមទាន់ប្រទេសចិន។
បច្ចុប្បន្ន​ iPhone 15 របស់ Apple, Pixel 8 របស់ Google និង Galaxy S24 របស់ Samsung ត្រូវបានផលិតនៅឥណ្ឌា។ សូម្បីតែ Elon Musk ក៏កំពុងពិចារណាបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសនេះដែរ។ Apple ជាក្រុមហ៊ុនឈានមុខគេមួយ ដែលបើកឱកាសឱ្យឥណ្ឌាក្លាយជារោងចក្រពិភពលោក។ ក្រុមហ៊ុននេះបានវិនិយោគនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះក្នុងឆ្នាំ...
article_3783.txt
គូស្វាមីភរិយាប្រហែល ១២០០គូបានរៀបការនៅជាយទីក្រុងម៉ិកស៊ីកូក្នុងព្រឹត្តិការណ៍បុណ្យនៃក្តីស្រឡាញ់ប្រពៃណីក្នុងតំបន់ Nezahualcoyotl។
គូស្នេហ៍​ជាច្រើន​ជំនាន់​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​តំបន់ Nezahualcoyotl កាលពី​ថ្ងៃទី ១៤ ខែកុម្ភៈ។ ប្រពៃណីប្រចាំឆ្នាំនេះត្រូវបានគេហៅថា matrimonio colectivo ឬអាពាហ៍ពិពាហ៍សមូហភាព។ មនុស្សមួយចំនួនជ្រើសរើសការរៀបការរបៀបនេះដើម្បីសន្សំថ្លៃចំណាយបានមួយផ្នែក។ Rosalin Ruiz អាយុ ២៨ ឆ្នាំបាននិយាយថា អាពាហ៍ពិពាហ៍ធម្មតាមានតម្លៃថ្លៃណាស់។...
article_3784.txt
សហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃបានស្នើឱ្យក្រសួងពាណិជ្ជកម្មដោះស្រាយលើការហូរចូលទំនិញថោកៗពីចិន ជាពិសេសអត្រាពន្ធនាំចូលលើប្រភេទទំនិញដែលប៉ះពាល់ដល់សហគ្រាសក្នុងស្រុក។
សហព័ន្ធសហគ្រាសថៃ បានស្នើឱ្យក្រសួងពាណិជ្ជកម្មជួយដល់ការលក់ផលិតផលថៃតាមអនឡាញ និងអនុវត្តច្បាប់ឱ្យតឹងរ៉ឹងប្រឆាំងនិងការរត់ពន្ធទំនិញថោកៗពីចិន។ ប្រធានសហព័ន្ធសហគ្រាសធុនតូន និងមធ្យមថៃ លោក Saengchai Teerakulvanich និយាយថា សហព័ន្ធបានស្នើឱ្យក្រសួងហិរញ្ញវត្ថុពិចារណាដំឡើងពន្ធលើតម្លៃបន្ថែម (VAT) លើផលិតផលនាំចូលពីចិន។ ថ្មីៗនេះ ក្រសួងហិរញ...
article_3785.txt
ធនាគារប្រជាជនចិន (PboC) បានទម្លាក់អត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំជាលើកដំបូងចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ ដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យរស់ឡើងវិញ។
ធនាគារប្រជាជនចិននៅថ្ងៃទី២០ ខែកុម្ភៈ បានកាត់បន្ថយអត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំ។ នេះ​ជា​សញ្ញា​មួយ​ដែល​រដ្ឋាភិបាល​ចិន ​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​វិស័យ​អចលន​ទ្រព្យ ដើម្បីស្តារ​ទំនុក​ចិត្ត​របស់​ប្រជាជន និង​អ្នក​វិនិយោគ​លើ​ការជំរុញ​សេដ្ឋកិច្ច។ បើតាមធនាគារ PBoC អត្រាការប្រាក់កម្ចីមូលដ្ឋានរយៈពេល ៥ឆ្នាំបានកាត់បន្ថយ...
article_3786.txt
ទីភ្នាក់ងារស្បៀងអាហារជាតិឥណ្ឌូណេស៊ីនៅថ្ងៃទី២៦ ខែកុម្ភៈ បានប្រកាសថា រដ្ឋាភិបាលកំពុងរៀបចំនាំចូលអង្ករបន្ថែមចំនួន ១,៦លានតោន ដើម្បីបំពេញទុនបម្រុងអង្ករក្នុងស្រុក។ នេះបើតាមទីភ្នាក់ងារឥណ្ឌូណេស៊ី Antara។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានសម្រេចបង្កើនកូតានាំចូលអង្ករចំនួន ១,៦លានតោនទៀតនៅឆ្នាំ២០២៤ ដើម្បីបម្រុងការខ្វះខាតអង្ករក្រោយមានភាពយឺតយ៉ាវក្នុងការប្រមូលនៅឆ្នាំនេះ។ ឥណ្ឌូណេស៊ីបានជួបបាតុភូត El Nino កាលពីចុងឆ្នាំ២០២៣ ដែលធ្វើឱ្យខ្វះទឹកសម្រាប់ដាំស្រូវ។ ការប្រមូលផលស្រូវឆ្នាំនេះ រំពឹងថានឹងប្រព្រឹត្តិទៅនៅខែឧសភា និងមិថុនា ឆ្នាំ២០២៤ ដែលជំនួស...
article_3787.txt
កិច្ចប្រជុំរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍឈានមុខគេលើពិភពលោកទាំង២០ (G20) ចាប់ពីថ្ងៃ២៨-២៩ ខែកុម្ភៈ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល មិនមានសេចក្ដីថ្លែងការណ៍រួមឡើយ។ រឿងចាស់នៅតែកើតឡើង ដោយសារប្រទេសចូលរួមមិនឯកភាពលើការប្រើប្រាស់ពាក្យលើបញ្ហាអ៊ុយក្រែន និងវិបត្តិនៅកាហ្សាថែ...
ប្រេស៊ីលដែលជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលមកពីក្រុមសេដ្ឋកិច្ចធំៗទាំង២០ (G20) បានចេញសេចក្តីសង្ខេបរបស់ខ្លួនជំនួសឱ្យសេចក្តីថ្លែងការណ៍រួមរបស់អង្គប្រជុំ។ ឥណ្ឌាធ្លាប់បានប្រើល្បិចស្រដៀងគ្នានេះ ក្នុងតំណែងជាប្រធានាធិបតី G20 របស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែបានលើកឡើងច្រើនជុំវិញការថ្កោលទោសរុស្ស៊ីចំ...
article_3788.txt
ចិន ជាប្រទេសនាំចេញអាវុធដ៏សំខាន់មួយរបស់ពិភពលោក ដោយឈរនៅលំដាប់ទីបួន បន្ទាប់ពីអាម៉េរិក រុស្ស៊ី និងបារាំង។ យ៉ាងណាមិញ ទីផ្សារលក់អាវុធចិន នៅទាបខ្លាំង ស្របពេលក្រុងប៉េកាំង កំពុងធ្វើទីផ្សារលក់អាវុធរបស់ខ្លួនឱ្យបានកាន់តែច្រើនជាងមុន។ អតិថិជនថ្មីរបស់ចិន មាននៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាម៉េរិកឡាទីន។
តាមស្ថិតិចេញផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល(SIPRI) ចេញផ្សាយក្នុងឆ្នាំ២០២៣ ការនាំចេញអាវុធរបស់ចិនបានថយចុះ ២៣ភាគរយ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ពោលគឺក្នុងចន្លោះឆ្នាំ២០១៨-២០២២ បើធៀបទៅនឹងចន្លោះឆ្នាំ ២០១៣-២០១៧។ អ្នកនាំចេញអាវុធធំទី៤ លើពិភពលោក បច្ចុប្បន្នចិនជាប់ចំណាត់ថ្នាក់ទី៤ ក្នុងចំណោមប្រទេសនាំចេញអ...
article_3789.txt
ជាង ៣ទសវត្សរ៍មកនេះ អាម៉េរិក អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានប្តូរវេនគ្នាកាន់តំណែងនាំមុខក្នុងការផលិតប្រេងឆៅ ប៉ុន្តែភាពខុសគ្នាមានតិចតួចបំផុត។ យ៉ាងណាមិញ អាម៉េរិកបានវ៉ាដាច់គេដោយមានចំណែក ១៤,៧ភាគរយនៃផលិតកម្មប្រេងពិភពលោកនៅឆ្នាំ ២០២២។
នៅទសវត្សរ៍ឆ្នាំ១៩៩០ អារ៉ាប៊ីសាអូឌីតបានគ្រប់គ្រងពិភពលោកនៅចំណែកទិន្នផលប្រេងឆៅដោយសារទុនបម្រុងប្រេងដ៏ច្រើនរបស់ខ្លួន។ ពេលនោះ វិស័យប្រេង និងឧស្ម័នបានចូលរួមចំណែកជិត ៤២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈបាននាំចំណូលប្រមាណ ៨៧ភាគរយនៃថវិកាជាតិសរុប និង ៩០ភាគរយនៃប្រាក់ចំណូលពីការនាំចេញរបស់ប្រទេសនេះ។ យ៉ាងណាមិញ នៅក្នុងទសវត្សរ៍ឆ្នាំ២០...
article_379.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_3790.txt
ថៃបានចំណាយប្រាក់ចំនួន ៥០លានបាត ប្រហាក់ប្រហែលនឹង ១,៣៨លានដុល្លារ លើ​ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ភ្ញៀវទេសចរ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤។ នេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានសុវត្ថិភាព និងបង្កើនទំនុកចិត្តដល់ភ្ញៀវ ទេសចរ ដែលទៅកម្សាន្តនៅថៃ។
កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ក្រសួងទេសចរណ៍ និងកីឡា (MOTS) និងវិទ្យាស្ថានជាតិ វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ (NIEM) បានប្រកាសរួមគ្នាផ្តល់ជំនួយចំនួន ៥០ លានបាត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរក្នុងប្រទេសថៃ។ កម្រិតថ្លៃធានារ៉ាប់រងអតិបរមា មានចំនួន ១លានបាត (២,៧៦ម៉ឺនដុល្លារ) សម្រាប់ភ្ញៀវម្នាក់ ក្នុងករណីដែលជួប...
article_3791.txt
នៅឆ្នាំ២០៣៥ ចិនអាចនឹងមានចំនួនលើសនៃគ្រូបង្រៀនបឋមសិក្សាប្រហែល ១,៥លាននាក់ និងអនុវិទ្យាល័យចំនួន ៣៧០ពាន់នាក់។ ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច​បានជំរុញឱ្យអត្រាកំណើតធ្លាក់ចុះ ដែល​អាច​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ចិនកាត់​បន្ថយ​ការ​ជ្រើសរើស​គ្រូបង្រៀន​នៅ​ពេល​ខាង​មុខ។
ព័ត៌មានជុំវិញចិនអាចមានអតិរេកគ្រូបង្រៀនជិត ២លាននាក់នៅឆ្នាំ២០៣៥ បានក្លាយជាប្រធានបទរសើបនៅលើបណ្តាញសង្គម Weibo របស់ចិន។ លទ្ធផលនៃក្រុមស្រាវជ្រាវដែលដឹកនាំដោយសាស្ត្រាចារ្យរង Qiao Jinzhong នៅសាកលវិទ្យាល័យ Beijing Normal University បង្ហាញថានៅឆ្នាំ ២០៣៥ ចិននឹងមានអតិរេកគ្រូបង្រៀនបឋមសិក្សាប្រហែល ១,៥លាននាក់ និងអនុវិទ្យាល័យចំនួន ៣៧០ព...
article_3792.txt
ព្រោះមានការប្រឈមនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីក្រុមហ៊ុន Huawei ការលក់ ទូរសព្ទដៃ iPhone នៅចិនបានធ្លាក់ចុះ ២៤ភាគរយក្នុងរយៈពេល ៦សប្តាហ៍ដើមឆ្នាំ២០២៤។ នេះបើយោងតាមក្រុមស្រាវជ្រាវ ​​Counterpoint ។
ក្រុមហ៊ុន​Apple ដែលផលិតទូរសព្ទ iPhone កំពុងស្ថិតក្រោមសម្ពាធខ្លាំងពីក្រុមហ៊ុន Huawei បន្ទាប់ពីស៊េរី Mate 60 ត្រូវបានដាក់លក់កាលពីចុងខែសីហា ឆ្នាំ២០២៣ និងទទួលការពេញនិយមច្រើនពីអតិថិជន។ នៅចុងសបា្តហ៍មុន Apple បានបញ្ចុះតម្លៃ iPhone 15 Pro Max មកត្រឹម ៨៨៤៩យ័ន (១២៣០ដុល្លារ) ដែលទាបថ្លៃដើម ១១៥០យ័ន (១៦០ដុល្លារ)។ នេះបើតាមការចុះផ្សាយ...
article_3793.txt
កូរ៉េខាងត្បូង បានចាប់ផ្តើមដំណើរការនីតិវិធីព្យួរអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតកម្មសិក្សាប្រមាណ ៧០០០នាក់ ដែលបានផ្គើននឹងបទបញ្ជារបស់រដ្ឋាភិបាលឲ្យចូលធ្វើការវិញ។
​កូរ៉េខាងត្បូង​បាន​ប្រកាស​ត្រួតពិនិត្យ​មន្ទីរពេទ្យ​ដើម្បី​ដាក់ទណ្ឌកម្មដល់វេជ្ជបណ្ឌិតកម្មសិក្សា​ដែល​មិន​ចូល​ធ្វើការ​ និង​ព្យួរ​អាជ្ញាប័ណ្ណ​​មនុស្ស​ចំនួន៧០០០នាក់ដែលទៅចូលរួមធ្វើកូដកម្ម​។ «ចាប់ពីថ្ងៃនេះតទៅ យើងមានគម្រោងត្រួតពិនិត្យមន្ទីរពេទ្យដើម្បីកំណត់អត្តសញ្ញាណពេទ្យដែលមិនចូលធ្វើការ។ វេជ្ជបណ្ឌិត​ដែល​មិន​ទាន់​ចូល​ធ្វើ​ការ​វ...
article_3794.txt
ចាប់តាំងពីការរាលដាលជំងឺកូវីដ-១៩ផ្ទុះឡើង ការងារពីផ្ទះបានក្លាយជានិន្នាការនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងអូស្ត្រាលី។ ការ​ធ្វើ​ការ​ពី​ផ្ទះ​មាន​អត្ថប្រយោជន៍​ច្រើន ប៉ុន្តែ​ក៏​មាន​បញ្ហាប្រឈមច្រើន​សម្រាប់​ក្រុមហ៊ុន​។ ជុំវិញបញ្ហានេះ អូស្ត្រាលី​ចាប់ផ្តើម​សិក្សាស្រាវជ្រាវ​ពី​គ្រប់​ភាគី​មុន​នឹង​ធ្វើ​ការសម្រេចចិត្ត​លើ​បញ្...
តាមអាជ្ញាធរស្ថិតិអូស្ត្រាលី គិតត្រឹមខែសីហា ឆ្នាំ២០២៣ បុគ្គលិកចំនួន ៣៧ភាគរយនៅអូស្រ្តាលី ដែលស្មើនឹង ២,២លាននាក់បានធ្វើការជាប្រចាំពីផ្ទះ។ ចំនួននេះកើនឡើង ៥ភាគរយបើធៀបទៅនឹងរយៈពេលមុនជំងឺកូវីដកូវីដ-១៩ផ្ទុះឡើង ប៉ុន្តែនៅតែទាបជាងឆ្នាំ២០២២ ។ ការរាលដាលជំងឺកូវីដ-១៩ បានបង្កើតឱកាសមួយសម្រាប់ការងារពីផ្ទះដែលមានការពេញនិយមខ្លាំង ប៉ុន្តែថាតើ...
article_3795.txt
ភ្ញៀវទេសចរតៃវ៉ាន់ជិត ៣០០នាក់បានជាប់គាំងនៅទីក្រុង Phu Quoc ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ដោយសារតែជម្លោះមិនទាន់ដោះស្រាយរវាងក្រុមហ៊ុនទេសចរណ៍តៃវ៉ាន់និងក្រុមហ៊ុនទេសចរណ៍វៀតណាមទាក់ទងនឹងការទូទាត់លុយ។
ទីភ្នាក់ងារសារព័ត៌មាន CNA របស់តៃវ៉ាន់បានរាយការណ៍ថា ភ្ញៀវទេសចរតៃវ៉ាន់ចំនួន ២៩២នាក់ មកពីក្រុមទេសចរណ៍ជាច្រើនបានទិញកញ្ចប់ដំណើរកម្សាន្តរយៈពេល៥ថ្ងៃទៅកាន់ទីក្រុង Phu Quoc ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ តាមរយៈក្រុមហ៊ុនដែលមានមូលដ្ឋាននៅតៃវ៉ាន់ឈ្មោះ We Love Tour ។ នៅពេលមកដល់ Phu Quoc អ្នកទេសចរទាំងនេះត្រូវបានក្រុមហ៊ុនទេសចរណ៍វៀតណាមដែលបានច...
article_3796.txt
អូស្រ្តាលីប្រកាសបន្តការគាំទ្រដល់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការនានាដូចជា ការបង្កើតថ្មី សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងពាណិជ្ជកម្មអេឡិចត្រូនិក។ ទន្ទឹមនេះ អូស្រ្តាលីក៏បានផ្តល់ជំនួយ ២ពាន់លានដុល្លារអូស្រ្តាលីដើម្បីជំរុញពាណិជ្ជកម្មជាមួយអាស៊ាន និងទឹកប្រាក់ ២២២,៥លានដុល្លារអូស្រ្តាលីសម្រាប់កិច្ចសហប្...
អូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាននៅ ឆ្នាំ២០២១។ ក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាន-អូស្រ្តាលីរយៈពេល៣ថ្ងៃនៅទីក្រុងមែលប៊ន អូស្រាលីប្តេជ្ញាបន្តគាំទ្រអាស៊ានលើកិច្ចសហប្រតិបត្តិការច្រើន ជាពិសេសលើវិស័យវិនិយោគ។ ជុំវិញការពិភាក្សាអំពីទិសដៅអភិវឌ្ឍន៍ទំនាក...
article_3797.txt
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃទី២៦ ខែកុម្ភៈបានអនុម័តលើការហាមឃាត់ការនាំចេញប្រេងសាំងសម្រាប់រយៈពេល៦ខែ​ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមីនាឆ្នាំ២០២៤ តទៅ។
ការហាមឃាត់ការនាំចេញប្រេងសាំងរុស្ស៊ីបណ្តោះអាសន្ន មិនអនុវត្តចំពោះកិច្ចព្រមព្រៀងគ្នានៃការផ្គត់ផ្គង់ដល់ប្រទេសនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, ម៉ុងហ្គោលី, អ៊ូសបេគីស្ថាន, អាបខាហ្សី និងអូសេទីខាងត្បូង។ លិខិតមួយផ្ញើរទៅកាន់នាយករដ្ឋមន្ត្រីរុស្ស៊ីចុះថ្ងៃទី២១ ខែកុម្ភៈ បានបង្ហាញថា មានការស្នើសុំហាមឃាត់បណ្តោះអាសន្នលើការនាំចេញប្រេងឥន្ធនៈ ដើម...
article_3798.txt
ក្នុងឱកាសបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរចិនបានសម្រុកទៅកាន់តំបន់ទេសចរណ៍នានាក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា សិង្ហបុរី ថៃ និងម៉ាឡេស៊ី។ មូលហេតុចម្បងដោយសារប្រទេសទាំងនោះមានគោលនយោបាយលើកលែងទិដ្ឋាការឲ្យភ្ញៀវទេសចរចិន។
គោលនយោបាយគ្មានទិដ្ឋាការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ភ្ញៀវទេសចរចិនបានជំរុញឱ្យមានការដើរកម្សាន្តនៅក្រៅប្រទេស។ វាជាសញ្ញានៃការរស់ឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការបិទព្រំដែនរយៈពេល ៣ឆ្នាំ។ កន្លងមកនៅថ្ងៃទី២ ខែកុម្ភៈ ចិន និងសិ...
article_3799.txt
ការធ្លាក់ចុះនៃផលិតផលក្នុងស្រុកសរុប (GDP)របស់អ៊ីស្រាអែល គឺមានទំហំធំជាងអ្វី ដែលអ្នកវិភាគបានព្យាករពីមុន។ ការណ៍នេះបានកើតឡើងពេលទាហានបម្រុងអ៊ីស្រាអែលរាប់សែននាក់ ត្រូវបានចល័តទៅកាន់សមរភូមិ នៅពេលដែលសង្រ្គាមបានផ្ទុះឡើង បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
កំណើនសេដ្ឋកិច្ចអ៊ីស្រាអែលបានថយចុះ ១៩,៤ភាគរយនៅក្នុងត្រីមាសទី៤ បើប្រៀបធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារស្ថិតិអ៊ីស្រាអែលកងកម្លាំងបម្រុងជាង ៣០០ពាន់នេះ បានទុកការងាររបស់ពួកគេ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស ដែលបណ្តាលឱ្យកម្លាំងការងាររបស់ប្រទេសនេះ ធ្លាក់ចុះ៧ភាគរយ ។ កត្តាដែលបណ្តាលឱ្យសេដ្ឋកិច្ចអ៊ីស...
article_380.txt
ព្រះអង្គម្ចាស់ Frederik X ដែលមានព្រះជន្ម ៥៥ព្រះវស្សាបានឡើងសោយរាជ្យជាផ្លូវការបន្តពីមាតារបស់ព្រះអង្គ គឺម្ចាស់ក្សត្រី Margrethe ទី២ដែលបានសោយរាជ្យជាង៥ទសវត្សរ៍នៅដាណឺម៉ាក។
បន្ទាប់ពីក្បួនដង្ហែចុងក្រោយនៅលើរាជរថតាមដងផ្លូវនៃទីក្រុងកូប៉ិនហាកព្រះមហាក្សត្រិយានី Margrethe ទី២ នៅថ្ងៃទី១៤ ខែមករាបានចុះហត្ថលេខាលើសេចក្តីប្រកាសដាក់រាជ្យក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៅវិមាន Christiansborg ដោយបញ្ចប់ការសោយរាជ្យរយៈពេល ៥២ឆ្នាំ។ បើតាមសេចក្តីប្រកាសពីព្រះបរមរាជវាំងដាណឺម៉ាក ការស្នងរាជ្យរបស់ព្រះអង្គ ...
article_3800.txt
គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ម្ចាស់ក្រុមហ៊ុនថាមពល Bayan Resources របស់ឥណ្ឌូណេស៊ី លោក Low Tuck Kwong បានឈរនៅកំពូលតារាងចំណាត់ថ្នាក់មហាសេដ្ឋីប្រាក់ពាន់លានប្រចាំតំបន់អាស៊ានរបស់សន្ទស្សន៍មហាសេដ្ឋីពាន់លាន Bloomberg។ ប្រាក់ចំណូលរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះមានចំនួន ២៧,២ពាន់លានដុល្លារ។
ខាងក្រោមនេះ ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងបំផុតទាំង១៥រូបនៅតំបន់អាស៊ាន ដោយផ្អែកតាមទិន្នន័យរបស់ Bloomberg ៖ ឥណ្ឌូណេស៊ី ១. លោក Low Tuck Kwong មានទ្រព្យសម្បត្តិសរុប ២៧,២ពាន់លានដុល្លារ។ លោកជាស្ថានិក និងប្រធាន​ក្រុមហ៊ុនថាមពល Bayan Resources ដែល​រុករក​រ៉ែ​ធ្យូងថ្ម​នៅ​​ឥណ្ឌូណេស៊ី។ ២. លោក Budi Hartono មានទ្រព្យសម្បត្តិ...
article_3801.txt
នាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន​ នៅថ្ងៃទី៩ ខែកុម្ភៈ បានជូនពរដល់ទំនាក់ទំនងចិន-ថៃឱ្យស្ថិតស្ថេរ និងរីកចម្រើនផ្នែកពាណិជ្ជកម្ម ការវិនិយោគជាមួយគ្នា។ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្ថែមថា​ ការលើកលែងទិដ្ឋាការឱ្យគ្នាទៅមកនឹងជំរុញទំនាក់ទំនងកាន់តែជិតស្និតរវាងប្រទេសទាំងពីរ។
លោក សេដ្ឋា ថាវីស៊ីន បានជូនពរឱ្យគោលនយោបាយលើកលែងទិដ្ឋាការ ជួយសម្រួល និងពន្លឿនការធ្វើដំណើររបស់ប្រជាជនថៃ និងចិន។ លោកបានបន្តថា ៖« ថៃតែងតែស្វាគមន៍ និងផ្តល់សុវត្តិភាពសម្រាប់ភ្ញៀវចិនរួចជាស្រេច»។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីថៃ ក៏បានកោតសរសើរទំនាក់ទំនងប្រទេសទាំងពីរចំពោះមិត្តភាពស្ថិតស្ថេរជានិរន្តន៍ និងជូនពរឱ្យថៃ និងចិនទទួលបាននូវភាពរុ...
article_3802.txt
ក្នុងឆ្នាំ ២០២៣ ចិនបានចំណាយប្រាក់ជាង ២ពាន់លានដុល្លារដើម្បីទិញទុរេនប្រមាណ ៥២៤ពាន់តោនពីវៀតណាម ដែលកើនឡើងជាង១១ដងបើធៀបនឹងឆ្នាំ ២០២២។
នេះ​ជា​ទិន្នន័យ​ចុង​ក្រោយ​បំផុត​ដែល​ដកស្រង់​ដោយ​សមាគម​បន្លែ និង​ផ្លែឈើ​វៀតណាម​ពី​គយ​ចិន។ កាលពីឆ្នាំមុន ទុរេនវៀតណាមត្រូវបានចិនទិញក្នុងបរិមាណច្រើនបំផុតមិនធ្លាប់មាន។ ការ​បង្កើន​ចំណែក​ទីផ្សារ​ផ្លែ​ទុរេន​វៀតណាម​​នៅក្នុងទីផ្សារចិនបានកើនពី ​៦ភាគរយ​ក្នុង​ឆ្នាំ​២០២២​ ដល់​ជិត​៣៣ភាគរយក្នុង​ឆ្នាំ​២០២៣ ។ សារព័ត៌មាន​ VnExpress បានដក...
article_3803.txt
ឥណ្ឌា និងអេមីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៣ ខែកុម្ភៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ច្រករបៀងពាណិជ្ជកម្មឆ្លងទ្វីប។ គម្រោងនេះ នឹងជួយតភ្ជាប់ឥណ្ឌាជាមួយអឺរ៉ុបតាមរយៈបណ្តាប្រទេសនៅមជ្ឈិមបូព៌ាដោយតាមរយៈផ្លូវសមុទ្រ និងផ្លូវដែក។
ក្រសួងការបរទេសឥណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះត្រូវបានសម្រេចក្នុងអំឡុងដំណើរទស្សនកិច្ចលើកទី៧ របស់នាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ទៅកាន់អេមីរ៉ាតអារ៉ាប់រួម។ យ៉ាងណាមិញ ភាគីអេមីរ៉ាតអារ៉ាប់រួមមិនទាន់បានប្រកាសអំពីខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះទេ។ គម្រោងសាងសង់ច្រករបៀងពាណិជ្ជកម្មថ្មីរវាង ឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប ត...