file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_3804.txt | ក្នុងកិច្ចពិភាក្សានៅទីក្រុងកង់ប៉េរ៉ា នៅថ្ងៃទី៧ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញ ជិញ និងនាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Anthony Albanese បានឯកភាពគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ | វៀតណាម និងអូស្រ្តាលីបានប្រកាសដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងឱកាសក្រោយបិទបញ្ចប់កិច្ចប្រជុំរម្លឹកខួប ៥០ឆ្នាំនៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។ ការដំឡើងកម្រិតទំនាក់ទំនងវៀតណាម - អូស្ត្រាលីទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការទ... |
article_3805.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប៉ាន់ប្រមាណថា ផលិតក្នុងស្រុកសរុប(GDP) របស់វៀតណាមក្នុងឆ្នាំ២០២៣ បានកើនឡើងប្រមាណ ៤៣៣,៣ពាន់លានដុល្លារ ដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៥ នៅអាស៊ីអាគ្នេយ៍ និងទី៣៥ នៅលើពិភពលោក។ | ទិន្នន័យចុងក្រោយពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបង្ហាញថា នៅឆ្នាំ ២០២៣ ទំហំ GDP នៃតំបន់អាស៊ីអាគ្នេយ៍ជារួមមានតម្លៃប្រហែល ៣,៨៦ទ្រីលានដុល្លារ។ ក្នុងចំណោមប្រទេសទាំងនោះ ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់បានទៅឥណ្ឌូណេស៊ីដែលមានផលិតផលក្នុងស្រុកសរុបចំនួន ១,៤២ ទ្រីលានដុល្លារ។ ទន្ទឹមនេះ ថៃជាប់ចំណាត់ថ្នាក់លេខ... |
article_3806.txt | ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានធ្លាក់ចុះ២ត្រីមាសជាប់ៗគ្នានៅចុងឆ្នាំ២០២៣ ដែលបណ្តាលឱ្យប្រទេសនេះមានសេដ្ឋកិច្ចថមថយ ហើយបាត់បង់តំណែងជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីបីនៅលើពិភពលោកទៅឱ្យអាល្លឺម៉ង់។ | ទិន្នន័យផ្លូវការដែលចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ជប៉ុនបានកើនឡើង ១,៩ភាគរយក្នុងឆ្នាំ ២០២៣ ដោយគិតជាតម្លៃទំហំ ៤,២១ទ្រីលានដុល្លារ។ យ៉ាងណាមិញ ចំនួននេះនៅទាបជាងអាល្លឺម៉ង់ដែលមានចំនួន ៤,៤៦ទ្រីលានដុល្លារ ដែលធ្វើឱ្យជប៉ុនបាត់បង់តំណែងនៃសេដ្ឋកិច្ចធំលំដាប់ទី៣ នៅលើពិភពលោក ទៅឱ្យប្រទេសអឺរ៉ុប។ នេះប... |
article_3807.txt | តម្លៃទំនិញប្រើប្រាស់នៅចិននៅក្នុងខែមករាបានធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៩។ តួលេខនេះបានកំពុងដាក់សម្ពាធលើរដ្ឋាភិបាលចិនដើម្បីបង្កើនវិធានការជំរុញស្តារសេដ្ឋកិច្ចឡើងវិញ នៅក្នុងបរិបទនៃចក្ខុវិស័យកំណើនតិចតួច និងទីផ្សារហិរញ្ញវត្ថុមានការប្រែប្រួលខ្លាំង។ | ទិន្នន័យដែលចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិចិន (NBS) កាលពីថ្ងៃទី ៨ ខែកុម្ភៈ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានថយចុះ ០,៨ភាគរយធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៩។ តួលេខនេះ គឺខ្ពស់ជាងការព្យាករដែលធ្លាក់ចុះប្រមាណ ០,៥ភាគរយរបស់អ្នកជំនាញសេដ្ឋកិច្ចដែលបានធ្វើពីមុន... |
article_3808.txt | តាមរបាយការណ៍របស់សមាគមស្បៀងអាហារវៀតណាម ការនាំចេញអង្ករប្រទេសនេះត្រូវបានប៉ាន់ប្រមាណថា មានចន្លោះ ៦,៥-៧លានតោននៅឆ្នាំ២០២៤។ តួលេខនេះ គឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៨,១លានតោនកាលពីឆ្នាំមុន។ | វៀតណាម ជាប្រទេសនាំចេញអង្ករធំជាងគេទី៣ របស់ពិភពលោកបន្ទាប់ពីឥណ្ឌា និងថៃ។ ថ្មីៗនេះ វៀតណាម បានប្រកាសថានឹងកាត់បន្ថយបរិមាណនាំចេញជាបណ្តើរៗ ដើម្បីផ្តោតលើគុណភាពអង្ករដែលមានតម្លៃខ្ពស់ជាងមុន ស្របពេលត្រៀមទុកអង្ករបម្រុងទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខស្បៀងក្នុងស្រុក។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ទិន្ន... |
article_3809.txt | ប្រាក់ចំណូលរបស់ក្រុមហ៊ុន TSMC នៅឆ្នាំ២០២៣ បានកើនដល់ ៦៩,៣ពាន់លានដុល្លារ ដែលាបាននាំមុខ ក្រុមហ៊ុនអាម៉េរិក Intel និង ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅពិភពលោក។ | ក្រុមហ៊ុនតៃវ៉ាន់ TSMC បានកើបប្រាក់ចំណូល ៦៩,៣ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈក្រុមហ៊ុន Intel មាន ៥៤,២៣ពាន់លានដុល្លារ និងក្រុមហ៊ុន Samsung មាន ៥០,៩៩ពាន់លានដុល្លារ។ នេះបើតាមអ្នកវិភាគហិរញ្ញវត្ថុលោក Dan Nystedt ដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ។ ស្ថិតិដែលធ្វើឡើងដោយលោក Nystedt ផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗសម្រាប់ឆ... |
article_381.txt | មេដឹកនាំ គីម ជុងអ៊ុន ប្រកាសថា កូរ៉េខាងជើងនឹងមិនស្ទាក់ស្ទើរក្នុងការកម្ទេចកូរ៉េខាងត្បូង ប្រសិនបើទីក្រុងសេអ៊ូលប្រើប្រាស់កម្លាំង ឬធ្វើសកម្មភាពដែលគំរាមកំហែងដល់អធិបតេយ្យភាព និងសន្តិសុខរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនៅថ្ងៃទី១០ ខែមករា។ | ដោយចាត់ទុកកូរ៉េខាងត្បូងជាសត្រូវជួរមុខរបស់ខ្លួន លោក គីម ជុងអ៊ុន បាននិយាយថា អ្វីដែលកូរ៉េខាងជើងគួរតែផ្តល់អាទិភាពក្នុងទំនាក់ទំនងជាមួយដៃគូជម្លោះមួយនេះ គឺការពង្រឹងសមត្ថភាពយោធាសម្រាប់ការការពារខ្លួន និងរារាំងសង្គ្រាមនុយក្លេអ៊ែរជាមុនសិន។ នេះបើតាមទីភ្នាក់ងារ KCNA រាយការណ៍នៅថ្ងៃទី១០ ខែមករា។ លោក គីម ជុងអ៊ុន បញ្ជាក់ថា កូរ៉េខាងជើងនឹ... |
article_3810.txt | ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ទីក្រុងហុងកុងបានសម្រេចចិត្តដកការរឹតបន្តឹងពន្ធទិញផ្ទះ និងបន្ធូរបន្ថយគោលនយោបាយផ្តល់ប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យដែលដាក់អស់រយៈពេល ១៤ឆ្នាំ។ | នៅក្នុងសេចក្តីប្រកាសថវិកាប្រចាំឆ្នាំនៅថ្ងៃទី២៨ ខែកុម្ភៈ លោក Paul Chan ដែលជាប្រធានលេខាធិការហិរញ្ញវត្ថុហុងកុងបាននិយាយថា ទីក្រុងនឹងលុបចោលការរឹតបន្តឹងទាំងអស់លើអ្នកទិញផ្ទះ ហើយក៏លុបបំបាត់ពន្ធចុះបញ្ជីលើប្រតិបត្តិការអចលនទ្រព្យដែលចូលជាធរមានភ្លាមចាប់ពីពេលនេះ។ លោក Chan បានបន្តថា៖ «យើងចាត់ទុកវិធានការទាំងនេះ លែងចាំបាច់ក្... |
article_3811.txt | ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) មានមូលដ្ឋាននៅសិង្ហបុរីបានដាក់បង្ហាញគម្រោងលំនៅឋានដំបូងនៅកម្ពុជាមានឈ្មោះថា Marum Estate។ គម្រោងនេះ សាងសង់លើផ្ទៃដីទំហំ ២២,៦ហិកតា ដែលមានទីតាំងជិតអាកាសយានដ្ឋានអន្តរជាតិថ្មី ខេត្តកណ្តាល។ | គម្រោងលំនៅឋាន Marum Estate បានដាក់បង្ហាញជាសារធារណៈលើកដំបូងកាលពីថ្ងៃទី៣១ ខែមករា ស្ថិតនៅភាគខាងត្បូងទីក្រុងភ្នំពេញ ដែលមានការអភិវឌ្ឍន៍បែបចម្រុះរួមបញ្ចូលនូវលំនៅឋាន តំបន់ពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងគ្រឿងបរិក្ខារសម្រាប់ចាស់ជរា។ Marum Estate មានទីតាំងស្ថិតនៅជាប់នឹងទន្លេបាទី និងខាងក្រោយភ្នំតាម៉ៅ ដែលមានអាកាសយានដ្ឋានអ... |
article_3812.txt | បញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបដែលមនុស្សធ្វើការ ហើយវាកើតឡើងលឿនជាងអ្វីដែលអ្នកគិត។ មនុស្សជាង ១០០លាននាក់បានប្រើប្រាស់ ChatGPT ជារៀងរាល់សប្តាហ៍រួចហើយ ហើយច្រើនជាងពាក់កណ្តាលនៃបុគ្គលិកធ្វើការនៅតាមកន្លែងនានាបានអះអាងថា ពួកគេប្រើឧបករណ៍ AI នៅកន្លែងធ្វើការ។ នេះបើយោងតាម LinkedIn News។ ការស្រាវជ្រាវមួយបង្ហាញថា ៤០ភាគរយនៃក... | ម៉ូដែល AI ជំនាន់ថ្មីដូចជា ChatGPT អាចបំពេញកិច្ចការផ្សេងៗជាច្រើនដូចជាការឆ្លើយយ៉ាងស្ទាត់ជំនាញនូវសំណួរដែលអ្នកសួរ មិនថាជាវិស័យអ្វីនោះទេ។ ក្រៅពីនេះ ChatGPT ក៏អាចសរសេរកំណាព្យ តែងបទភ្លេង សរសេរអក្សរ រចនា និងថែមទាំងកែតម្រូវកំហុសក្នុងការសរសេរកម្មវិធីទៀតផង។ មនុស្សជាច្រើនបានប្រើ ChatGPT ដើម្បីធ្វើកិច្ចការខាងលើនេះ ដ... |
article_3813.txt | សហស្ថាបនិកក្រុមហ៊ុន Microsoft បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនពន្ធលើអ្នកមាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី២០ ខែមករា។ ការអំពាវនាវរបស់មហាសេដ្ឋីលំដាប់ពិភពលោករូបនេះ គឺធ្វើឡើងក្នុងគោលបំណងជួយសេដ្ឋកិច្ចពិភពលោក កាត់បន្ថយវិសមភាព និងធ្វើឱ្យមានស្ថិរភាពក្នុងសង្គម និងប្រព័ន្ធអេកូឡូស៊ី។ | ជាការពិតដែលថាការបង្កើនពន្ធលើមហាសេដ្ឋីមិនមែនជារឿងថ្មីទេ ប៉ុន្តែវាបានក្លាយជារឿងបន្ទាន់មួយ ក្រោយពីការរាលដាលជំងឺកូវីដ-១៩ នៅពេលដែលគម្លាតប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្របានកើនឡើង។ តាមរបាយការណ៍ពីអង្គការ Oxfam ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីទាំង៥នាក់នៅលើពិភពលោកដែលរួមមាន លោក Elon Musk, លោក Bernard Arnault, លោក Jeff Bezos, លោក ... |
article_3814.txt | ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅថ្ងៃទី៦ ខែកុម្ភៈ បានអំពាវនាវឱ្យសមាជិកសភាអាម៉េរិកបញ្ចេញជំនួយ ៦០ពាន់លានដុល្លារដែលខ្លួនធ្លាប់បានសន្យាដើម្បីជួយអ៊ុយក្រែន។ | លោក Charles Michel បានអំពាវនាវឱ្យសភាតំណាងរាស្រ្តអាម៉េរិកបញ្ចេញប្រាក់ចំនួន ៦០ពាន់លានដុល្លារដែលត្រូវការជាចាំបាច់ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែន។ ការអំពាវនាវនេះ មិនមែនជារឿងថ្មីឡើយ ខណៈនៅគ្រាកន្លង មេដឹកនាំអឺរ៉ុប ក៏បានទទូចឱ្យអាម៉េរិកបញ្ចេញជំនួយផងដែរ។ យ៉ាងណាមិញ វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (ISW) ដែលមានមូលដ្... |
article_3815.txt | អាស៊ានចាំបាច់ត្រូវផ្តល់អាទិភាពដល់ការកែលម្អគុណភាពអប់រំ និងប្រព័ន្ធសុខាភិបាល ការអនុវត្តប្រភពថាមពលស្អាត កសិកម្មប្រកបដោយនិរន្តរភាព ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងការពន្លឿនឌីជីថលូបនីយកម្ម។ ប្រមុខបណ្តាញដំណោះស្រាយការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDSN) បានយល់ឃើញបែបនេះ។ | អាស៊ានត្រូវផ្តល់អាទិភាពចំនួន៦ ចំណុច ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាការលើកឡើងរបស់លោក Jeffrey D. Sachs សាស្ត្រាចារ្យនៃសាកលវិទ្យាល័យអាម៉េរិក Columbia University និងជានាយកបណ្តាញដំណោះស្រាយការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ(SDSN) ក្នុងសិក្ខាសាលាស្តីពីប្រធានបទ«ឆ្ពោះទៅរកអា... |
article_3816.txt | ទីផ្សារអចលនទ្រព្យរបស់ចិនហៀបនឹងបញ្ចប់ការធ្លាក់ចុះដែលអូសបន្លាយជាងមួយឆ្នាំមកនេះ ក្រោយបានឃើញពីតម្លៃផ្ទះ និងប្រាក់ចំណូលនៃការលក់ដីបានកើនឡើងបន្តិច។ ការងើបឡើងបន្តិចនេះ ធ្វើឡើងក្រោយ តុលាការហុងកុងទើបតែចេញសាលក្រមរំលាយក្រុមហ៊ុនយក្ស Evergrande ដែលជាអ្នកអភិវឌ្ឍន៍លំនៅឋានធំទី២របស់ចិន ដែលអាចបង្កឱ្យទីផ្សារអចលនទ្រព្យនៅកាន់តែស្មុគស្មាញ។ | តាមការស្ទង់មតិរបស់ក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ តម្លៃផ្ទះជាមធ្យមនៅទូទាំងក្រុងរបស់ចិនបានកើនឡើង ០,១៥ភាគរយបើធៀបនឹងខែមុន។ នេះជាកំណើនលឿនបំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។ ទន្ទឹមនេះ ប្រាក់ចំណូលដែលរដ្ឋាភិបាលចិនបានពីការលក់ដីក៏កើនឡើង ១,៨ភាគរយដែរនៅក្នុងខែធ្នូ ឆ្នាំ២០២៣ ធៀបគ្រា... |
article_3817.txt | ចិនបានដាក់ចេញនូវវិធានការផ្តល់ប្រាក់កម្ចីចំនួន ៤២លានដុល្លារដល់អ្នកអភិវឌ្ឍន៍ អចលនទ្រព្យ ព្រមទាំងដកការរឹតត្បិតលើការទិញផ្ទះនៅទីក្រុងមួយចំនួន ដើម្បីសង្រ្គោះវិស័យនេះ ក្រោយការរំលាយក្រុមហ៊ុន Evergrande។ | អ្នកបង្កើតគោលនយោបាយចិនបានចេញនូវវិធានការថ្មីមួយ ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យដែលប្រឈមនឹងការដួលរលំជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Evergrande ត្រូវបានតុលាការហុងកុងបញ្ជាឱ្យរំលាយនៅក្នុងសប្តាហ៍នេះ។ នៅថ្ងៃទី៣១ ខែមករា ទីក្រុងប៉េកាំងបានប្រកាសអំពីផែនការសង្គ្រោះអចលនទ្រព្យចុងក្រោយបំផុត ដែលរួមបញ្ចូលទាំងប្រាក់កម្ចីថ្... |
article_3818.txt | ឥណ្ឌូណេស៊ីទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃជិត ៥០លានដុល្លារ ដើម្បីទិញរថភ្លើងអគ្គិសនីចំនួន៣ ពីចិន ដើម្បីជំនួយរថភ្លើងចាស់នៅក្នុងប្រទេស។ | ក្រុមហ៊ុនរថភ្លើងឥណ្ឌូណេស៊ី (KCI) ដែលជាសាខានៃក្រុមហ៊ុនផ្លូវដែកជាតិឥណ្ឌូណេស៊ី (KAI) បានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ៧៨៣ពាន់លានរូពៀ (៤៩,៧លានដុល្លារ) ដើម្បីទិញរថភ្លើងអគ្កិសនីចំនួន៣ ពីក្រុមហ៊ុនរដ្ឋចិន CRRC Sifang កាលពីថ្ងៃទី៣១ ខែមករា នៅទីក្រុងប៉េកាំង។ រថភ្លើងអគ្គិសនីថ្មីរបស់ចិន នឹងជំនួសរថភ្លើងចាស់ៗឥណ្ឌូណេស៊ីនៅលើផ្លូវដែកទីក្... |
article_3819.txt | តុលាការទីក្រុងហុងកុងបានចេញសេចក្តីសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យ China Evergrande ដែលកំពុងជាប់បំណុលវ័ណ្ឌកជាង៣០០ពាន់លានដុល្លារ។ | ក្នុងសវនាការថ្ងៃទី២៩ ខែមករា ចៅក្រម Linda Chan និយាយថា ក្រុមហ៊ុនមិនអាចបង្កើតផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញបានសមហេតុផលទេ ទោះបីបានពន្យារពេលជាច្រើនខែក៏ដោយ។ លោកស្រី Chan បានប្រាប់ Reuters ថា ៖ «សម្រាប់ពេលនេះ តុលាការយល់ថា រឿងនេះវាលើសពីភាពគ្រប់គ្រាន់»។ តុលាការនឹងតែងតាំងបុគ្គលម្នាក់ឱ្យទទួលខុសត្រូវបណ្តោះអាសន្នចំពោះ... |
article_382.txt | សេតវិមាន បានអះអាងថា ប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងជួបសន្ទនា ដើម្បីស្ថាបនាទំនាក់ទំនងឡើងវិញជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង នៅ San Francisco នាខែវិច្ឆិកានេះ។ | « យើងកំពុងទន្ទឹងរង់ចាំកិច្ចប្រជុំប្រកបដោយការស្ថាបនា និងការសន្ទនារវាងមេដឹកនាំទាំងពីរនៅ San Francisco ក្នុងខែវិច្ឆិកា។ ខ្ញុំគិតថាខ្ញុំទើបតែបញ្ជាក់រឿងនេះ »។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានអះអាងបែបនេះថ្ងៃទី ៣១ ខែតុលា។ ការលើកឡើងរបស់សេតវិមានបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ... |
article_3820.txt | វៀតណាម ជាប្រទេសនាំចេញអង្ករធំបំផុតទៅកាន់ហ្វីលីពីនដែលមានចំនួន ៨៥ភាគរយនៃចំណែកទីផ្សារនាំចូលអង្កររបស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន VnExpress។ | ហ្វីលីពីនជាប្រទេសផលិត ប៉ុន្តែទិន្នផលអង្ករក្នុងស្រុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ មិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ទេ។ ក្នុងមួយឆ្នាំ ប្រទេសនេះត្រូវនាំចូលអង្ករពី ២,៥ទៅ៣,៥ លានតោន ដើម្បីធានាតម្រូវការប្រើប្រាស់ និងទុកបម្រុង។ សារព័ត៌មាន VnExpress បានដកស្រង់សម្តីរដ្ឋមន្ត្រីកសិកម្មហ្វីលីពីន Fra... |
article_3821.txt | ហ្វីលីពីន ត្រូវបានរំពឹងថា នឹងបន្តនាំចូលអង្ករច្រើនជាងគេបំផុតលើពិភពលោកប្រមាណ ៣,៨លានតោននៅឆ្នាំ២០២៤។ តម្រូវការដ៏ច្រើនបែបនេះ គឺដោយសារការផ្គត់ផ្គង់អង្ករនៅក្នុងស្រុក ស្របពេលមានបាតុភូតអាកាសធាតុ El Nino។ | ហ្វីលីពីនអាចបន្តជាប្រទេសនាំចូលអង្ករឈានមុខគេរបស់ពិភពលោកនៅឆ្នាំ ២០២៤ បន្ទាប់ពីនាំមុខចិន នៅក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារស្រាវជ្រាវសេដ្ឋកិច្ចនៃក្រសួងកសិកម្មអាម៉េរិក (USDA) ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា។ ក្នុងរបាយការណ៍របស់ USDA ដដែល ហ្វីលីពីនរំពឹងថានឹងនាំចូលអង្ករប្រមាណ ៣,៨លានតោនក្នុងឆ្នាំ២០២៤ ។ ការកើនឡើងនៃតម្... |
article_3822.txt | ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករាដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា។ | ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការនេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកាន់ទីក្រុងបាងកក។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យប្រជាជនអាចទៅកម្សាន្តចិន-ថៃ ដោយពុំចាំបាច់ទិដ្ឋាការ ចាប់ពីថ្ងៃទី១ ខែមីនាឆ្នាំ២០២៤។ រដ្ឋាភិបាលថៃ រំពឹងថា កិច្ចព្រមព្រៀងនេះ នឹងលើកទឹកចិត្តជនជាតិចិន កាន់តែច... |
article_3823.txt | រដ្ឋាភិបាលចិនកំពុងផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់ការផ្គត់ផ្គង់ផ្ទះជួលក្នុងទីក្រុងធំៗ ដើម្បីបំពេញតម្រូវការកម្មករវ័យក្មេង ដែលជាផ្នែកមួយជួយស្រោចស្រង់វិស័យអចលទ្រព្យឱ្យរស់ឡើងវិញ។ | នៅក្នុងសេចក្តីណែនាំរួមមួយដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ធនាគារកណ្តាលចិន (PBOC) និងអាជ្ញាធរនិយតកម្មហិរញ្ញវត្ថុជាតិចិន (NAFR) បាននិយាយថា ពួកគេនឹងលើកកម្ពស់ការផ្គត់ផ្គង់ផ្ទះជួលនៅក្នុងទីក្រុងធំៗ ដោយសារតម្លៃទិញផ្ទះបានលើសពីលទ្ធភាពនៃការរកចំណូលបានរបស់កម្មករវ័យក្មេង។ តាមកាសែត South China Morning Post ការផ្លាស់ប្តូរនេះកើតឡើងក្ន... |
article_3824.txt | ដើម្បីកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការសម្រាលកូន ក្រុមហ៊ុនជប៉ុនមួយចំនួនបានដាក់ចេញនូវគោលនយោបាយសម្រាប់ឪពុកដែលឈប់សម្រាកលំហែបិតុភាពដើម្បីមើលថែកូន ដោយទទួលបានប្រាក់ខែ ១០០ភាគរយ។ | ក្រុមហ៊ុនអ៊ីអនគ្រុបនឹងផ្តល់ឱ្យប្រាក់ខែដល់បុគ្គលិក ១០០ភាគរយសម្រាប់ការឈប់សម្រាកមើលថែកុមាររហូតដល់ ១ឆ្នាំ។ គោលនយោបាយនេះរំពឹងថានឹងដាក់ឱ្យអនុវត្តនៅឆ្នាំនេះ ដោយមានគោលបំណងកាត់បន្ថយការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងលើកទឹកចិត្តបុគ្គលិកបុរសឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍នេះមិនមានការកំណត់អាយុទេ ហើយត្រូវដាក់ឲ្យអនុវត្តជាបណ្តើរ... |
article_3825.txt | ធនាគារពិភពលោកព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនៅឆ្នាំនេះអាចកើនឡើងត្រឹមតែ ២,៤ភាគរយ ដែលនេះជាឆ្នាំទីបីជាប់ៗគ្នានៃកំណើនសេដ្ឋកិច្ចពិភពលោកមានការលូតលាស់យឺតយ៉ាវ។ | របាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក (WB) ទើបចេញផ្សាយនៅថ្ងៃទី៩ ខែមករាបានព្យាករថា GDP សកលនៅឆ្នាំ ២០២៤ អាចកើនឡើងត្រឹម២,៤ភាគរយ ខណៈឆ្នាំ២០២៣ កើនដល់ ៣ភាគរយ។ នេះជាកំណើនដែលទាបបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៩ ប្រសិនបើការធ្លាក់ចុះដែលបណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នា២០២០ មិនត្រូវបានរាប់បញ្ចូល។ GDP អាម៉េរិកត្រូវព... |
article_3826.txt | សមាគមបសុសត្វខេត្តដុងណាយ ប្រទេសវៀតណាម រំពឹងថារដ្ឋាភិបាលខ្លួននឹងមានដំណោះស្រាយឆាប់ៗដើម្បីការពារជ្រូកក្នុងស្រុក ជុំវិញការរត់ពន្ធជ្រូកដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រើប្រាស់ក្នុងស្រុក និងបង្កហានិភ័យនៃជំងឺ។ | អត្ថបទទាក់ទង កម្ពុជាពិចារណានាំជ្រូកទៅវៀតណាម ខណៈប្រទេសជិតខាងមួយនេះ កំពុងខ្វះសាច់ នៅក្នុងញត្តិថ្មីមួយដែលដាក់ជូនលផលនាយករដ្ឋមន្ត្រី ផាម មិញជិញ សមាគមបសុសត្វខេត្ត ដុងណាយបានឲ្យដឹងថា ក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃឆ្នាំនេះ ជារៀងរាល់យប់មានជ្រូកពី ៦០០០ ទៅ ៧០០០ ក្បាលដែលរត់ពន្ធពីកម្ពុជាទៅវៀតណាម។ តាមខ្លឹម... |
article_3827.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានសុទិដ្ឋិនិយមចំពោះសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ ដោយសារការកើនឡើងនៃការប្រើប្រាស់ ការងារ និងខ្សែច្រវាក់ផ្គត់ផ្គង់។ | នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចសកលដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមករា IMF ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកអាចកើនឡើង ៣,១ភាគរយក្នុងឆ្នាំ២០២៤ ដែលបន្ថែម ០,២ភាគរយបើធៀបនឹងការព្យាករដែលបានធ្វើឡើងក្នុងខែតុលា ឆ្នាំ២០២៣។ ការព្យាករសម្រាប់ឆ្នាំ២០២៥ មិនផ្លាស់ប្តូរទេគឺនៅអត្រា ៣,២ភាគរយ។ យ៉ាងណា កំណើននេះនៅតែទាបជាងកំណើនមធ្យមចន្លោះឆ្ន... |
article_3828.txt | បើមើលលើការប្រើប្រាស់ថាមពលជារួម ចិនជាប្រទេសប្រើប្រាស់ថាមពលធំជាងគេរបស់ពិភពលោក ហើយឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអាម៉េរិក។ បើនិយាយពីការប្រើប្រាស់ធ្យូងថ្មវិញ ប្រទេសទាំងពីរនេះស្ថិតនៅលំដាប់ទី១ និងទី២រៀងគ្នា។ ធ្យូងថ្មជាប្រភពថាមពលដ៏សំខាន់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទ... | យោងតាមការព្យាកររបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ សមាមាត្ររបស់ចិនក្នុងការប្រើប្រាស់អគ្គិសនីសកលនឹងកើនឡើងដល់០,៣៣ភាគរយ ដែលកើនពីអត្រា០,២៥ភាគរយកាលពីឆ្នាំ២០១៥ ។ ចំណែកធ្យូងថ្មវិញ បច្ចុប្បន្នមានប្រមាណ ៦០ភាគរយនៃប្រភពថាមពលសម្រាប់ផលិតអគ្គិសនីសកល។ ប្រទេសមានសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងដូចឥណ្ឌា កំព... |
article_3829.txt | នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅថ្ងៃទី២៤ ខែមករា បានសរសើរក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនថា បានទទួលភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងទីផ្សារអន្តរជាតិ។ ប៉ុន្តែមេក្រុមហ៊ុនលក់រថយន្តអគ្គិសនីរូបនេះ ក៏ព្រមានផងដែរថា រថយន្តអគ្គិសនីចិន នឹងកម្ទេចគូប្រជែង បើគ្មានរបាំងពន្ធពាណិជ្ជកម្ម។ | ការលក់រថយន្តអគ្គិសនីចិន បានកើនឡើងយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៣។ គ្រាន់តែក្រុមហ៊ុនអគ្គិសនីចិន BYD បានលក់រថយន្តអគ្គិសនីរហូតដល់ ១,៦២លានគ្រឿង ខណៈក្រុមហ៊ុនចិនផ្សេងទៀត ក៏ទទួលជោគជ័យខ្លាំងដែរ។ ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិក្រុមហ៊ុនអគ្គិសនីអាម៉េរិក Tesla លោក Elon Musk បានចាត់ទុកក្រុមហ៊ុនផលិតរថយន្តចិន ជាអាជ... |
article_383.txt | អ្នកនាំពាក្យក្រសួងការបរទេសចិននាថ្ងៃទី១២ ខែតុលាបានលើកឡើងថា មិនមានអ្វីដែលហៅថាអ្នក រត់ចោលស្រុកឬជនភៀសខ្លួនកូរ៉េខាងជើងនៅចិនឡើយ។ ការបញ្ជាក់នេះគឺឆ្លើយតបទៅនឹងសំណួរ ជុំវិញរបាយការណ៍មួយដែលថា ក្រុងប៉េកាំងបាននិរទេសជនភៀសខ្លួនកូរ៉េខាងជើងឱ្យត្រឡប់ទៅ ប្រទេសវិញ។ | ការកត់សម្គាល់របស់ក្រុងប៉េកាំងបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់ កាលពីថ្ងៃទី១១ ខែតុលាបានផ្សព្វផ្សាយថា ចិនបានបញ្ជូនជនភៀសខ្លួនកូរ៉េខាងជើងប្រហែល ៦០០ នាក់ត្រឡប់ទៅវិញក្នុងសប្តាហ៍នេះបើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីទីក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនពលរដ្ឋទាំងនោះត្រឡប់ទៅកូវ៉េខាងជើងវិញដោយបង្ខំក៏ដ... |
article_3830.txt | ចិនជាប្រទេសមានប្រជាជនបរិភោគទុរេនច្រើនជាងគេបំផុតរបស់ពិភពលោក។ ពេលនេះ ថៃដែលជាប្រទេសផ្គត់ផ្គង់ទុរេនដ៏ធំបំផុតនៅចិន កំពុងបាត់ចំណែកទីផ្សារបណ្តើរហើយ ដោយវៀតណាមជាអ្នកដណ្តើម។ ចំណែកចិន ក៏ចាប់ផ្តើមដាំផ្លែឈើប្រភេទនេះ នៅតំបន់ភាគខាងត្បូងរបស់ខ្លួនដែរ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ | ទុរេនបានក្លាយជាផ្លែឈើពេញដ៏និយមខ្លាំងសម្រាប់ប្រជាជនចិន។ បើទោះមានក្លិនមិនសូវល្អ ក៏ផ្លែឈើប្រភេទនេះមានតម្លៃខ្ពស់ និងទាក់ទាញអតិថិជនច្រើន ហើយប្រជាជនចិនដាក់ឈ្មោះវាថាជា «ស្តេចផ្លែឈើ» ថែមទៀត។ ការនាំចូលទុរេនពីចិន ដែលជាប្រទេសទិញទុរេនពីប្រទេសដទៃច្រើនជាងគេ បានកើនឡើងប្រមាណ ៦៩ភាគរយ នៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ ថៃ ជ... |
article_3831.txt | កាលពីសប្តាហ៍មុន លោក ត្រាំ បានបន្តឈ្នះលោកស្រី Nikki Haley អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិក្នុងការបោះឆ្នោតបឋមរបស់បក្សសាធារណរដ្ឋនៅរដ្ឋ New Hampshire ។ មុននោះ លោកក៏បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa ។ ជ័យជម្នះពីរលើកជាប់ៗគ្នានេះ នាំឱ្យលោក ត្រាំ បោះជំហានឆ្ពោះទៅប្រជែងជាមួយលោកប្រធាន... | សម្រាប់អ្នកវិនិយោគជាច្រើននៅក្នុងទីផ្សារហិរញ្ញវត្ថុ និងអ្នកបោះឆ្នោតអាម៉េរិក លទ្ធភាពដែលលោក ត្រាំ ជាប់ឆ្នោតឡើងវិញគឺមានកម្រិតខ្ពស់ ពីព្រោះពួកគេជឿថាអ្នកជំនួញមហាសេដ្ឋីរូបនេះអាចគ្រប់គ្រងសេដ្ឋកិច្ចបានប្រសើរជាង បៃឌិន។ យ៉ាងណា អត្ថបទរបស់កាសែត Wall Street Journal បាននិយាយថា របៀបវារៈសេដ្ឋកិច្ចដែលលោក ត្រាំ គ្រោងនឹងនាំមកនៅអាណត្តិទី២ ... |
article_3832.txt | សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ទើបតែត្រូវបានប្រកាសដាក់ឱ្យដំណើរនៅថ្ងៃទី១៧ ខែមករា ដែលមានគោលបំណងជំរុញពាណិជ្ជកម្មឥណ្ឌា-កម្ពុជា ជាពិសេសទាក់ទាញក្រុមហ៊ុនឥណ្ឌាមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។ | សភាធុរកិច្ចឥណ្ឌានៅកម្ពុជា (IBCC) ត្រូវបានប្រកាសបើកឱ្យដំណើរការនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។ ថ្លែងក្នុងកម្មវិធីដាក់ឲ្យដំណើការ IBCC ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកស្រី Devyani Khobragade បាននិយាយថា ៖« សភាធុរកិច្ចឥណ្ឌានៅកម្ពុជា នឹងដើរតួនាទីយ៉ា... |
article_3833.txt | អាហ្សង់ទីនទើបតែបាននាំមុខវ៉េណេស៊ុយអេឡាក្លាយជាប្រទេសដែលមានអតិផរណាខ្ពស់គេបំផុតនៅអាម៉េរិកឡាទីនដែលមានអត្រា ២១១ភាគរយកាលពីខែធ្នូ ឆ្នាំ២០២៣ ។ ការចំណាយលើសេវាសាធារណៈច្រើន ធ្វើឲ្យរដ្ឋាបាលអាហ្សង់ទីនបង្ខំចិត្តបោះពុម្ពក្រដាសប្រាក់ច្រើន ជាហេតុបណ្តាលឲ្យប្រទេសនេះមានកំណើនអតិផរណាខ្ពស់។ | អតិផរណាប្រចាំខែធ្នូ ឆ្នាំ២០២៣ របស់អាហ្សង់ទីនបានកើនឡើងដល់ ២១១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមទសវត្សរ៍ទី៩០។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ទិន្នន័យពីទីភ្នាក់ងារស្ថិតិរបស់អាហ្សង់ទីន។ បើប្រៀបធៀបទៅនឹងខែវិច្ឆិកា សន្ទុះអតិផរណាបានកើនឡើង ២៥,៥ភាគរយ។ ល្បឿននេះគឺទាបជាងការព្... |
article_3834.txt | អារ៉ាប៊ីសាអូឌីត បើកហាងស្រាដំបូងរបស់ខ្លួននៅទីក្រុងរីយ៉ាដ ដោយផ្តល់ជូនតែអ្នកការទូតដែលមិនមែនជាមូស្លីម ក្រោយរឹតត្បិតច្បាប់គ្រឿងស្រវឹងអស់រយៈពេលជាង ៧០ឆ្នាំ។ | ហាងភេសជ្ជៈមានជាតិអាល់កុលដំបូងបើកនៅក្នុងតំបន់Diplomatic Quarter ដែលប្រមូលផ្តុំដោយស្ថានទូត និងនិវេសនដ្ឋានជនបរទេសក្នុងក្រុងរីយ៉ាដ ដែលជាផ្នែកនៃផែនការចក្ខុវិស័យ២០៣០ ដើម្បីកសាងសេដ្ឋកិច្ចដោយមិនពឹងផ្អែកលើប្រេង ដូចជាវិស័យទេសចរណ៍ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី២៤ ខែមករា។ នេះជាហាងស្រាដំបូងដែល... |
article_3835.txt | ថៃដាក់គោលដៅនាំចេញអង្ករឲ្យបាន ៨,៥លានតោននៅឆ្នាំ២០២៤ ។ ថ្មីៗនេះរដ្ឋាភិបាលថៃបានបានចុះកិច្ចព្រមព្រៀងជាមួយឥណ្ឌូណេស៊ីក្នុងការនាំចេញអង្ករ ១លានតោន។ ទន្ទឹមនេះ ថៃក៏កំពុងចរចារពង្រីកទីផ្សារអង្ករជាមួយអាម៉េរិក អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងប្រទេសអាហ្វ្រិកមួយចំនួនផងដែរ។ | ថៃកំពុងជំរុញយ៉ាងសកម្មនូវការនាំចេញអង្ករទៅកាន់ទីផ្សានានាជុំវិញពិភពលោក។ ជាពិសេសនៅឆ្នាំ២០២៤ រដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការនាំចេញអង្ករឲ្យបាន ១លានតោន ក៏ដូចជា ១លានតោនផ្សេងទៀតជាមួយវិស័យឯកជន។ គោលដៅនេះ គឺដើម្បីឈានទៅដល់ការនាំចេញអង្ករសរុបឲ្យបានជាង ៨,៥លានតោននៅដំណាច់ឆ្នាំ២០២៤។ នេះបើតាមសារព័ត៌មាន Th... |
article_3836.txt | ស្របពេលដែលសេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងវិបត្តិ ឥណ្ឌាបានក្លាយទៅជាគោលដៅលេចធ្លោមួយនៅក្នុងទិដ្ឋភាពរបស់អ្នកវិនិយោគ និងក្រុមហ៊ុនផលិតទូទាំងពិភពលោក។ ទន្ទឹមនេះ ឥណ្ឌាមានកម្លាំងពលកម្មអាយុក្រោម ២៥ឆ្នាំជាច្រើនផងដែរ។ | តាមការចុះផ្សាយរបស់កាសែត Wall Street Journal (WSJ) មានហេតុផលមួយចំនួនឱ្យឥណ្ឌាមានសុទិដ្ឋិនិយមអំពីការក្លាយជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោក។ កាលពីឆ្នាំមុន ប្រជាជនឥណ្ឌាបានលើសចិន ហើយជាង៥០ភាគរយនៃប្រជាជននៃប្រទេសអាស៊ីខាងត្បូង មានអាយុក្រោម២៥ឆ្នាំ។ ទន្ទឹមនេះ ផ្អែកលើអត្រាកំណើននាពេលបច្ចុប្បន្ន ឥណ្ឌាទំនងជានឹងក្លាយជាប្រទេសស... |
article_3837.txt | សភាកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ដើម្បីលើកតម្កើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការហែកចោលកិច្ចព្រមព្រៀងទាំងនោះ កើតមានស្របពេលភាពតានតឹងក្នុងតំបន់កំពុងឡើងកម្តៅ។ | ទីភ្នាក់ងារសារព័ត៌មាន (KCNA) នៅថ្ងៃទី៨ ខែកុម្ភៈ បានចុះផ្សាយថា សភាប្រជាជនកូរ៉េខាងជើង បានសម្រេចលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ ជាមួយកូរ៉េខាងត្បូង ក៏ដូចជាលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ច និងច្បាប់ពិសេសស្តីពីប្រតិបត្តិការលើគម្រោងទេសចរណ៍នៅភ្នំ Kumgang។ តំបន់កម្សាន្ត Kumgang នៅភាគខាងត្បូងកូរ៉េខាងងជើងមានច... |
article_3838.txt | ក្រុមហ៊ុនជប៉ុនចំនួន១៧០០ ដែលកំពុងធ្វើអាជីវកម្មនៅចិនយល់ថា សេដ្ឋកិច្ចចិននៅឆ្នាំនេះអាចនឹងមិនមានភាពប្រសើរឡើង ឬកាន់តែអាក្រក់ជាងនេះ ដោយសារតម្រូវការខ្សោយ ការព្រួយបារម្ភលើច្បាប់សន្តិសុខជាតិ និងវិបត្តិអចលនទ្រព្យដែលអូសទម្លាក់កំណើនសេដ្ឋកិច្ចចិន។ | ការស្ទង់មតិមួយនៅថ្ងៃទី១៥ ខែមករាដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅ ចិនបានបង្ហាញថា ក្រុមហ៊ុនជប៉ុននៅចិនបានព្យាករសម្រាប់ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកឆ្នាំ២០២៤ នៅតែភាពអាប់អួរ ដោយប្រហែល៧៥ភាគរយនៃអាជីវកម្មចំនួន ១៧០០ដែលត្រូវបានស្ទង់មតិយល់ថា សេដ្ឋកិច្ចចិននឹងនៅតែបន្តលូតលាស់តិចតួច ឬកាន់តែអាក្រក់ជាងនេះ។ បច្ចុប្ប... |
article_3839.txt | អាជ្ញាធរទេសចរណ៍ថៃ (TAT) បានព្យាករថា ភ្ញៀវទេសចរបរទេសប្រមាណជិត ១លាននាក់ នឹងមកកម្សាន្តតាមតំបន់ទេសចរណ៍នានារបស់ថៃ ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១៦ ខែកុម្ភៈ ហើយអាចបង្កើតប្រាក់ចំណូលបាន ២៨ពាន់លានបាត (៧៨៤លានដុល្លារ)។ | សេដ្ឋកិច្ចថៃពឹងផ្អែកខ្លាំងទៅលើវិស័យទេសចរណ៍។ នៅឆ្នាំ២០២៣ ទីក្រុងថៃចំនួនបីរួមមានបាងកក ភូកេត និងប៉ាតាយ៉ាស្ថិតក្នុងបញ្ជីទីក្រុងចំនួន២០ ដែលមានចំនួនភ្ញៀវមកកម្សាន្តច្រើនបំផុតនៅលើពិភពលោក។ ថៃគ្រោងនឹងទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនពីហុងកុង តៃវ៉ាន់ ចិន ក្នុងអំឡុងបុណ្យចូលឆ្នាំចិនដែលកៀកចូលមកដល់។ ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោកស្រី T... |
article_384.txt | លោក លី សាងហ្វូ ជារដ្ឋមន្រ្តីការពារជាតិចិនមិនបានបង្ហាញមុខជាសាធារណៈអស់រយៈពេលជាង៣សប្តាហ៍ ស្របពេលនឹងដំណើរការរុះរើក្បាលម៉ាស៊ីនក្នុងជួរកងទ័ពចិន។ ទីក្រុងវ៉ាស៊ីនតោនឯណោះសង្ស័យថា លោក លី កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតដោយទីក្រុងប៉េកាំងដែលឈានទៅដល់ការដកហូតដំណែង ដូចអ្វីដែលកើតឡើងលើរដ្ឋមន្រ្តីការបរទេស ឈីន កាង ដែរ។ | អ្វីដែលកើតឡើងចំពោះលោក ឈីន កាង អតីតរដ្ឋមន្រ្តីការបរទេសចិន ហាក់កំពុងមានលើលោក លី សាងហ្វូ រដ្ឋមន្រ្តីការពារជាតិបច្ចុប្បន្នដែរ។ បាត់មុខពីកម្មវិធីនានាជាច្រើនសប្ដាហ៍ ទីបំផុតលោក ឈីន ក៏ត្រូវបានដកតំណែង ហើយជំនួសលោក វ៉ាង យី នៅខែកក្កដា។ លោក លី វិញ បាត់មុខ៣សប្ដាហ៍ដែរហើយ។ ការបាត់មុខរបស់លោក លី ក៏កើតចំពេលដែលរដ្ឋាភិបាលចិនចាត់វិធានការក្ដ... |
article_3840.txt | រដ្ឋសភាកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានអនុម័តសេចក្តីព្រាងច្បាប់ហាមប្រាមការបរិភោគសាច់ឆ្កែទូទាំងប្រទេសដោយសំឡេង ២០៨ ដោយគ្មានសំឡេងប្រឆាំង។ ការចិញ្ចឹម ឬសម្លាប់សត្វឆ្កែយកសាច់លក់ ក៏ដូចជាការចែកចាយ ឬលក់សាច់សត្វទាំងនេះនឹងត្រូវល្មើសច្បាប់ចាប់ពីឆ្នាំ ២០២៧ ដែលអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ។ | សេចក្តីព្រាងច្បាប់ស្តីពីការហាមប្រាមការទទួលទានសាច់ឆ្កែនឹងក្លាយទៅជាច្បាប់ ក្រោយពី គណៈរដ្ឋមន្ត្រីកូរ៉េខាងត្បូងត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រធានាធិបតី Yoon Suk Yeol។ នេះជាសេចក្តីព្រាងច្បាប់ដ៏មានការចម្រូងចម្រាសមួយនៅក្នុងបរិបទកូរ៉េខាងត្បូង ព្រោះប្រទេសនេះមានទម្លាប់បរិភោគសាច់ឆ្កែអស់រាប់សតវត្សមកហើយ។ នៅក្នុងសេចក្ត... |
article_3841.txt | វិបត្តិអចលនទ្រព្យនៅចិន បានបន្តអូសបន្លាយជាង២ឆ្នាំមកហើយ ដែលមិនមានសញ្ញាណនៃការធូរស្រាល។ ក្រុមហ៊ុនអចលនទ្រព្យចិន និងរដ្ឋាភិបាលក្នុងតំបន់កំពុងស្វែងរកមធ្យោបាយទាក់ទាញអ្នកទិញផ្ទះ។ អ្នកខ្លះថែមទាំងប្រើយុទ្ធសាស្ត្រទីផ្សារចម្លែកៗដូចជា ទិញផ្ទះថែមជូនប្រពន្ធ មាសជាដើម ដើម្បីប្រមូលចំណាប់អារម្មណ៍អតិថិជនឱ្យទិញផ្ទះ។ | វិបត្តិអចលនទ្រព្យ កំពុងទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះ។ ការណ៍នេះបណ្តាលឱ្យមានរលកនៃការបញ្ឈប់ការងារ ព្រមទាំងមានក្រុមហ៊ុនអចលនទ្រព្យតម្លៃរាប់ពាន់លានដុល្លារបានដួលរលំ។ អ្នកសេដ្ឋកិច្ចជាច្រើនព្យាករថា ស្ថានភាពនេះនឹងបន្តកាន់តែអាក្រក់ទៅៗ។ តាមទិន្នន័យពីអគ្គនាយដ្ឋានស្ថិតិចិន ការលក់ផ្ទះដែលទើបសាងសង់ថ្មីនៅក្នុងឆ្នាំ ២០២៣ បានថ... |
article_3842.txt | វេទិកាសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ ២០២៤ នឹងផ្តោតសំខាន់លើស្ដារឡើងវិញនូវទំនុកចិត្តស្របពេលមានបញ្ហាប្រឈមជាសកល ចាប់ពីជម្លោះភូមិសាស្ត្រនយោបាយ វិបត្តិការងារ ការប្រែប្រួលអាកាសធាតុ និងភាពជឿនលឿននៃបច្ចេកវិទ្យាដូចជាបញ្ញាសិប្បនិម្មតិ (AI) ជាដើម។ | សន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ប្រចាំឆ្នាំ ២០២៤ នៅទីក្រុង Davos ប្រទេសស្វីសចាប់ពីថ្ងៃទី ១៥-១៩ខែមករា នឹងរៀបចំក្រោមមូលបទ «ការកសាងទំនុកចិត្តឡើងវិញ»។ វេទិការបស់ WEF នៅឆ្នាំនេះ ផ្តោតសំខាន់លើការដោះស្រាយបញ្ហាប្រឈមជាសាកលរួមទាំងជម្លោះភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងភាពជឿនលឿននៃបច្ចេកវិទ្យាដូចជា បញ្ញាសិប្បនិម្មិ... |
article_3843.txt | រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី២៩ ខែមករា បានប្រាប់ភាគីថៃថា ត្រូវតែពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់ប្រទេសទាំង២ ដោយឆ្លងកាត់ឡាវ ដើម្បីជំរុញការដឹកជញ្ជូនទំនិញកាន់តែឆាប់រហ័ស និងជាផ្នែកមួយនៃបណ្ដាញតភ្ជាប់តំបន់។ | ខណៈរថភ្លើងចិន-ឡាវ ដំណើរការហើយនោះ កំណាត់ផ្លូវថៃ-ឡាវ នៅមានសភាពយឺតយ៉ាវ។ ប្រមុខការទូតចិន វ៉ាង យី ដែលធ្វើទស្សនកិច្ចនៅបាងកក ជំរុញការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឱ្យឆាប់រហ័ស។ យ៉ាងណា ភាគីចិនមិនបានបង្ហាញពីពេលវេលាកំណត់នោះទេ ប៉ុន្តែរដ្ឋាភិបាលថៃរំពឹងថាចម្ងាយផ្លូវថៃប្រវែង ៨៧៣គីឡូម៉ែត្រនឹងដំណើរការនៅឆ្នាំ២០២៨ ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក... |
article_3844.txt | តួលេខសម្រាប់ឆ្នាំ២០២៣ បង្ហាញថា រុស្ស៊ីបានជំនួសតំណែងអារ៉ាប៊ីសាអូឌីត ដោយក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ចិនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ចិនទិញប្រេងឆៅក្នុងតម្លៃទាបពីរុស្ស៊ី ដែលបន្តរងទណ្ឌកម្មពីប្រទេសលោកខាងលិច។ | រុស្ស៊ី បានលក់បរិមាណប្រេងឆៅទៅកាន់ចិនមានចំនួន ១០៧,០២លានតោន ស្មើនឹង ២,១៤លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៣។ ចំនួននេះបាននាំមុខប្រទេសនាំចេញប្រេងសំខាន់ៗផ្សេងទៀតដូចជា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។ នេះបើតាមទិន្នន័យពីគយចិននៅថ្ងៃទី២០ ខែមករា។ នៅឆ្នាំ ២០២៣ ការនាំចូលប្រេងរបស់ចិនពីអារ៉ាប៊ីសាអូឌីតបានថយចុះ ១,៨ភាគរយមកត្រឹម ៨៥,៩៦លានតោន... |
article_3845.txt | ក្រុមហ៊ុនចិន BYD បាននាំមុខក្រុមហ៊ុនអាម៉េរិក Tesla ជាលើកដំបូងដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីមានការលក់ដាច់បំផុតរបស់ពិភពលោកនៅត្រីមាសទី៤ ។ នេះតាមកាសែត The Wall Street Journal នៅថ្ងៃទី២ ខែមករា។ | នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន BYD លក់រថយន្តបានចំនួន ៥២៦ពាន់គ្រឿងដែលច្រើនជាងក្រុមហ៊ុន Tesla លក់បានត្រឹមតែ ៤៨៥ពាន់គ្រឿងរយៈពេលដូចគ្នា។ សម្រាប់ពេញមួយឆ្នាំ Tesla នៅតែជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ធំបំផុតនៅលើពិភពលោក ដោយការលក់កើនដល់ ១,៨១លានគ្រឿងនៅទូទាំងពិភព ទោះបីជាអត្រាកំណើនបានថយចុះក៏ដោយ។ ចំណែកការលក់រថយន្តអគ្គិសនីសុទ្ធរប... |
article_3846.txt | ទោះបីជាមានបញ្ហាក្នុងវិស័យអចលនទ្រព្យ ការនាំចេញធ្លាក់ចុះ កំណើនបំណុលរដ្ឋាភិបាល ក៏ផលិតក្នុងស្រុកសរុបរបស់ចិននៅតែខ្ពស់ជាង ៥ភាគរយកាលពីឆ្នាំមុន។ | យោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិជាតិចិននៅថ្ងៃទី១៧ ខែមករា កំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៣ បានកើនឡើង ៥,២ភាគរយដែលមានតម្លៃ ១២៦,០៦ទ្រីលានយ័ន (១៧,៥២ទ្រីលានដុល្លារ)។ ល្បឿននេះគឺទាបជាងការព្យាកររបស់អ្នកសេដ្ឋកិច្ចក្នុងការស្ទង់មតិរបស់ Reuters ដែលមានអត្រា ៥,៣ភាគរយ។ ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos (ស្វីស) ន... |
article_3847.txt | អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានបង្កើនសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាម៉េរិក ដែលលោកបានចាប់ផ្តើមកាលពីអាណត្តិដំបូង។ លោកបន្លុយថានឹងដាក់ពន្ធលើទំនិញចិនច្រើនជាង ៦០ភាគរយ ប្រសិនបើលោកជាប់ឆ្នោតត្រឡប់ទៅកាន់សេតវិមានឡើងវិញ។ | « យើងត្រូវតែធ្វើវា» លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក បាននិយាយបែបនេះ ជុំវិញការយកពន្ធលើទំនិញចិននៅក្នុងកម្មវិធី Sunday Morning Futures របស់ Fox News នៅថ្ងៃទី៤ ខែកុម្ភៈ។ កាសែត Washington Post កាលពីចុងខែមករា បានចុះផ្សាយថា យុទ្ធនាការបោះឆ្នោតរបស់អតីតប្រធានាធិបតី ត្រាំ កំពុងពិចារណាផែនការដាក់ពន្ធ ៦០ភាគរយលើការនាំចូលទំនិ... |
article_3848.txt | ការនាំចេញអង្ករថៃ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ ១៤,៤ភាគរយ នៅក្នុងឆ្នាំ២០២៤ ដោយសារតែការធ្លាក់ចុះនៃទិន្នផលបង្កដោយបាតុភូត El Nino, ការប្រកួតប្រជែង, និងការបន្ថយការទិញពីបណ្តាប្រទេសមួយចំនួន។ នេះបើតាមក្រសួងពាណិជ្ជកម្មថៃនៅថ្ងៃទី១ ខែកុម្ភៈ។ | តាមការប៉ាន់ប្រមាណរបស់ក្រសួងពាណិជ្ជកម្មថៃ ទិន្នផលអង្កររបស់ខ្លួន នឹងធ្លាក់ចុះ ៥,៩ភាគរយនៅឆ្នាំនេះ ដោយសាររងឥទ្ធិពលបាតុភូត El Nino។ ស្របពេលទិន្នន័យធ្លាក់ចុះ ហើយមានការប្រកួតប្រជែងពីបណ្តាលប្រទេសផ្សេង ក្រសួងដដែលក្នុងថ្ងៃទី១ ខែកុម្ភៈ បានព្យាករថា ទំហំនៃការនាំចេញអង្ករថៃ នៅឆ្នាំ២០២៤ អាចមានត្រឹមតែ ៧,៥លានមេទ្រីកតោនប៉ុណ្ណោះ ពោលគឺធ្លា... |
article_3849.txt | តម្លៃមាសពិភពលោកបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០០០ដុល្លារក្នុងមួយអោនស៍។ ក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ BCA Research បានព្យាករថា លោហៈដ៏មានតម្លៃនេះអាចកើនឡើងដល់២២០០ ដុល្លារ ក្នុងមួយអោនស៍នៅឆ្នាំនេះ។ | នៅក្នុងរបាយការណ៍ដែលចេញផ្សាយនាពេលថ្មីនេះដោយ BCA Research ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សារដែលបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ បាននិយាយថា មាសនៅតែជាទំនិញដ៏សំខាន់មួយដែលត្រូវបានជួញដូរយ៉ាងសកម្មសម្រាប់ការពារហានិភ័យទីផ្សារហិរញ្ញវត្ថុ និងប្រឆាំងអតិផរណា។ ទន្ទឹមនេះ លោហៈធាតុដ៏មានតម្លៃមួយនេះនឹងបន្តឡើងថ្លៃនៅឆ្នាំ២០២៤។ អ្នកវិភាគនៅក្រុមហ៊ុន BCA... |
article_385.txt | យោធាចិន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានចាត់ទុកអាម៉េរិក ជាប្រទេសបង្កហានិភ័យសន្តិសុខ នៅក្នុងសមុទ្រចិនខាងត្បូង។ ការចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយយោធាចិន បានអះអាងថា នាវាពិឃាដអាម៉េរិក បានចូលក្នុងដែនទឹករបស់ខ្លួន ដោយគ្មានការឯកភាពជាមុន។ | តាមសេចក្តីប្រកាសលើបណ្តាញសង្គម WeChat ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា បញ្ជាការដ្ឋានភូមភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានអះអាងថា នាវាពិឃាដអាម៉េរិក USS Hopper បានចូលមកក្នុងដែនទឹករបស់ខ្លួន ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលក្រុងប៉េកាំង។ ត្រង់ចំណុចនេះ យោធាចិន បានចាត់ទុកអាម៉េរិកជាប្រទេសបង្កហានិភ័យសន្តិសុខក្នុងសមុទ្រចិនខាងត្បូ... |
article_3850.txt | នៅពេលដែលពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់ គ្រឿងអលង្ការ ស្ទីគ័រទូរស័ព្ទដែលមានរូបនាគ និងសម្ភារផ្សេងទៀតដែលមានរូបនាគ កំពុងលក់ដាច់ខ្លាំងនៅចិន។ ប្រជាជនចិនមានជំនឿថា សត្វនាគ ជានិមិត្តរូបនៃអំណាច និងឋានៈខ្ពង់ខ្ពស់ដែលនាំរាសី និងភាពជោគជ័យដល់ខ្លួន។ | ទិន្នន័យពីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកចិន Taobao បានបង្ហាញថា ចំនួននៃការស្វែងរកផលិតផលទាក់ទងនឹងសត្វនាគលើទីផ្សារអនឡាញមួយនេះ បានកើនឡើង ៥៤០ដង នៅចន្លោះថ្ងៃទី២៧ ខែធ្នូដល់ថ្ងៃទី២ ខែមករា។ ចំណែក ការស្វែងរកគ្រឿងអលង្ការមានរូបនាគ ធ្វើពីមាសបានកើនឡើង ៥០០ដង។ «សត្វនាគត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាច និងឋានៈខ្ពងខ្ពស់នៅក្នុងវប្បធម៌ចិ... |
article_3851.txt | ចំនួនអគារការិយាល័យដែលទំនេរមិនមានអ្នកជួលនៅអាម៉េរិកក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បានកើនឡើង ១៩,៦ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៧៩។ | ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ អត្រាការិយាល័យទំនេរប្រចាំត្រីមាសដែលខ្ពស់បំផុតមានត្រឹម១៩,៣ភាគរយ។ ជាមធ្យមមុនការរីករាលដាលជំងឺកូវីដ-១៩ អត្រាការិយាល័យទំនេរមានប្រហែល ១៦,៨ភាគរយ។ យ៉ាងណាមិញ នៅពេលនោះមាននិន្នាការសម្រាប់អាជីវកម្មមួយចំនួនដែលចង់កាត់បន្ថយការចំណាយ ដោយបានចាប់ផ្តើមបោះបង់កន្លែងធ្វើការដែលធំទូលាយ ទៅរកជួលបន្ទប់ការិយាល័យដែលត... |
article_3852.txt | កសិករប៉ូឡូញ និងហុងគ្រីបានប្រកាសថា នឹងរៀបចំការតវ៉ានៅច្រកទ្វារព្រំដែនជាមួយអ៊ុយក្រែននៅថ្ងៃទី៩ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុប (EC) អំពីការសម្រេចចិត្តបន្តលើកលែងពន្ធលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែនរយៈពេលមួយឆ្នាំទៀតរហូតដល់ខែមិថុនា ឆ្នាំ២០២៥។ | ទោះបីមានការពន្យាការលើកលែងពន្ធសម្រាប់ផលិតផលកសិកម្មនាំចូលពីអ៊ុយក្រែនក៏ដោយ សហភាពអឺរ៉ុបក៏បានស្នើរឱ្យមានវិធានការបន្ទាន់ដើម្បីគ្រប់គ្រងបរិមាណទំនិញថោកៗពីអ៊ុយក្រែន ជាពិសេសលើមុខទំនិញមួយចំនួនដូចជា បសុបក្សី និងពងមាន់ និងស្ករ។ យោងតាមសំណើនោះ សហភាពអឺរ៉ុបនឹងដាក់ពន្ធគយ ប្រសិនមានការនាំចូលលើសពីកម្រិតមធ្យមក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ សម... |
article_3853.txt | នាយករដ្ឋមន្រ្តីវៀតណាមបានចេញសេចក្តីសម្រេចមួយ បញ្ជាឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវតែចាត់វិធានការពង្រឹងការទប់ស្កាត់ការរត់ពន្ធជ្រូកដោយខុសច្បាប់ ឆ្លងកាត់ព្រំដែនពីប្រទេសជិតខាង។ | ការរត់ពន្ធ និងដឹកជញ្ជូនខុសច្បាប់នូវក្របី គោ ជ្រូក មាន់ ទា និងបង្កងឆ្លងព្រំដែនចូលវៀតណាមមានភាពស្មុគស្មាញ ជាពិសេសនៅខេត្តជាប់ព្រំដែនភាគខាងត្បូងជាមួយកម្ពុជា និងឡាវ។ ការណ៍នេះ នឹងបង្កើនហានិភ័យនៃការឆ្លងជំងឺផ្សេងៗ ដែលប៉ះពាល់ដល់ផលិតកម្មបសុសត្វក្នុងស្រុក និងសុខភាពប្រជាជន។ នេះបើតាមរបាយការណ៍ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម។ ឆ្ល... |
article_3854.txt | ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងចិនមានចំនួន១ភាគ៤ នៃទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមជាមួយពិភពលោក។ លើសពីនេះ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានផងដែរ។ | វៀតណាម និងចិន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរវាងគ្នា។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារនាំចេញធំទី២ របស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនេះ វៀតណាមបន្តកាន់តំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។ ទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងចិនសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ខ្លាំង។ បន្... |
article_3855.txt | ប្រមុខរដ្ឋាភិបាលថៃ សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៣ ខែធ្នូ បង្ហាញការមិនពេញចិត្តជាថ្មីម្តងទៀត ជុំវិញការដំឡើងប្រាក់ឈ្នួលអប្បរមាប្រមាណ ២,៣៧ភាគរយនេះ ដោយសារវាមានកម្រិតតិចពេក។ លោកថាការដំឡើងប្រាក់ឈ្នួលអប្បរមាមិនធ្វើឲ្យក្រុមហ៊ុនខាតបង់ទេ ផ្ទុយទៅវិញធ្វើឲ្យអាជីវកម្មទទួលបានប្រយោជន៍ច្រើន ប្រសិនបើធ្វើត្រឹមត្រូវ។ | នៅថ្ងៃទី៨ ខែធ្នូ គណៈកម្មាធិការប្រាក់ឈ្នួល រួមទាំងក្រុមអាជីវកម្ម និងក្រុមការងារបានយល់ព្រមដំឡើងកម្រិតដល់ចន្លោះពី ៣៣០បាតទៅ ៣៧០បាត (៩,៣៣ដុល្លារដល់ ១០,៤៦ដុល្លារ) ក្នុងមួយថ្ងៃចាប់ពីដើមឆ្នាំ២០២៤។ ការដំឡើងប្រាក់ឈ្នួលអប្បរមាប្រចាំថ្ងៃកើនចន្លោះពី ២ ទៅ ១៦បាតឬជាមធ្យម ២,៣៧ ភាគរយនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ការបង្កើនប្រាក់ឈ្នួលអប្បបរ... |
article_3856.txt | ក្នុងនាមជារូបិយប័ណ្ណនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក និងជាអ្នកនាំចេញធំជាងគេ តម្លៃប្រាក់យ័នត្រូវបានកំណត់ដោយតម្លៃទំនិញសកល និងលំហូរមូលធនរាប់ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០១៥ នៅពេលដែលប្រាក់យ័នបានធ្លាក់ចុះយ៉ាងខ្លាំង ធនាគារប្រជាជនចិន (PBOC)បានធ្វើអន្តរាគមន៍ជាផ្លូវការ ដោយលក់ទុនបម្រុងចំនួន ១ទ្រីលានដុល្លារដើម្បីគាំ... | ប៉ុន្តែនៅឆ្នាំ ២០២៣ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ ហើយលំហូរសាច់ប្រាក់បានចាកចេញពីប្រទេសនេះយ៉ាងគំហុគ ធនាគារ PBOC បានប្រើវិធីសាស្រ្តផ្សេងទៀត ដើម្បីការពាររូបិយប័ណ្ណនេះ។ វិធានការសំខាន់នោះគឺការសំរបសំរួលទិញប្រាក់យ័នដោយធនាគាររដ្ឋ ជាពិសេសនៅពេលណាដែលសន្ទុះប្រាក់យ័នធ្លាក់ចុះខ្លាំង ធនាគាររដ្ឋទាំងនេះបានទិញដោយស្ងៀមស្ងាត់។ ជាឧទាហរ... |
article_3857.txt | កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ានភាគច្រើនមានការធ្លាក់ចុះនៅឆ្នាំ២០២៣ ដោយសារកត្តានានាមានផលប៉ះពាល់នៃការកើនឡើងអតិផរណា ការរឹតបន្តឹងរូបិយវត្ថុ និងតម្រូវការសកលទន់ខ្សោយចំពោះផលិតផលទំនិញពីដៃគូពាណិជ្ជកម្មសំខាន់ៗ។ យ៉ាងណាមិញ តម្រូវការក្នុងស្រុករឹងមាំ និងការបន្តងើបឡើងវិញនៃវិស័យសេវាកម្ម ជាពិសេសទេសចរណ៍បានរួមចំណែកដល់ឱកាសការងារ និងប្រាក់ចំណូ... | ខាងក្រោមនេះ ជាការព្យាករកំណើនសេដ្ឋកិច្ច និងបញ្ហាប្រឈមមួយចំនួនសម្រាប់ប្រទេសអាស៊ានទាំង១០ ប្រចាំឆ្នាំ២០២៣ ដែលចុះផ្សាយនៅចុងខែកញ្ញាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មុនការបញ្ចេញរបាយការណ៍មួយទៀតនៅពេលខាងមុខ៖ ១. វៀតណាម វៀតណាមមានអត្រាកំណើន ៥,៨ភាគរយ។ ប្រទេសនេះបានគ្រងតំណែងជាជើងឯកប្រចាំតំបន់ជំរុញដោយការនាំចេញដ៏រឹងមាំ ការវិនិយោគពីបរទេស និ... |
article_3858.txt | ផ្អែកលើចំនួនមូលធនប័ត្រសរុប ឥណ្ឌាបាននាំមុខហុងកុងក្លាយជាទីផ្សារភាគហ៊ុនធំជាងគេទី៧របស់ពិភពលោក។ ភាពខ្លាំងរបស់ឥណ្ឌាលើវិស័យភាគហ៊ុននាពេលនេះ ដោយសារវិនិយោគមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចមហាអំណាចមួយនេះ។ | យោងតាមសារព័ត៌មាន CNBC ដែលបានដកស្រង់ទិន្នន័យពីសហព័ន្ធពិភពលោកនៃអត្រាប្តូរប្រាក់ (WFE) នៅចុងខែវិច្ឆិកា មូលធនប័ត្រទីផ្សារសរុបនៃភាគហ៊ុនដែលបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនជាតិឥណ្ឌា (NSE India) បានកើនឡើងដល់ ៣,៩៨៩ទ្រីលានដុល្លារ បើប្រៀបធៀបទៅនឹងផ្សារហ៊ុនហុងកុង (HKEX) មានត្រឹមតែ៣,៩៨៤ទ្រីលានដុល្លារ។ បើមើលទៅលើសន្ទស្សន៍ភាគហ៊ុន Nifty 50 រ... |
article_3859.txt | ហ្វីលីពីនរំពឹងនឹងត្រូវដកចេញពីបញ្ជីប្រផះនៃការរលាងលុយកខ្វក់របស់អង្គការអន្តររដ្ឋាភិបាលដែលស៊ើបអង្កេតហិរញ្ញវត្ថុ (FATF)នៅឆ្នាំនេះ។ នេះបើតាមក្រុមប្រឹក្សាប្រឆាំងការលាងលុយកខ្វក់របស់ហ្វីលីពីននៅថ្ងៃទី២ ខែធ្នូ។ | FATF ដែលជាអង្គការអន្តររដ្ឋាភិបាលកំពុងប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បានបញ្ចូលហ្វីលីពីនទៅក្នុងបញ្ជីប្រផេះកាលពីខែមិថុនា ឆ្នាំ២០២១ ដោយលើកហេតុផលមួយចំនួនជុំវិញហានិភ័យនៃការលាងលុយពីកាស៊ីណូ និងកង្វះការកាត់ទោសចំពោះករណីផ្តល់មូលនិធិភេរវកម្ម។ លោក Matthew David នាយកប្រតិបត្តិនៃក្រុមប្រឹក្សាប្រឆាំងការលាងលុ... |
article_386.txt | ឃាតកម្មលើមេដឹកនាំជនជាតិ Sikh នៅកាណាដា កំពុងធ្វើឱ្យទំនាក់ទំនងរវាងកាណាដា និងឥណ្ឌាដុនដាបខ្លាំង បន្ទាប់ពីក្រុងអូតាវ៉ាអះអាងថា រដ្ឋាភិបាលក្រុងញូវដែលីជាប់ពាក់ព័ន្ធករណីនេះ។ ភាគីទាំង២ ក៏បានបណ្ដេញមន្រ្តីការទូតគ្នាទៅវិញទៅមកថែមទៀត។ | ផ្ដើមដំបូង នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ អះអាងចំៗថា កាណាដា មានព័ស្តុតាងបង្ហាញពីការពាក់ព័ន្ធរបស់រដ្ឋាភិបាលលើករណីឃាតកម្មលោក Hardeep Singh Nijjar ដែលមានសញ្ជាតិកាណាដាកាលពីខែមិថុនាកន្លងទៅ។ លោកអះអាងទៀតថា រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការចាំបាច់ ដើម្បីឲ្យជនដៃដល់នៃឃាតកម្មនេះទទួលខុសត្រូវ។ ជាមួយគ្នានេះ កាណាដាបានបណ្... |
article_3860.txt | ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ទាំង២០ ប្រទេសចំនួន១១ មានបំណុលរបស់រដ្ឋាភិបាលបើធៀបនឹងផលិតផលក្នុងស្រុកសរុបច្រើនជាង ១០០ភាគរយឯណោះ។ | បំណុលសាធារណៈ ឬគេអាចហៅម្យ៉ាងទៀតថា បំណុលរដ្ឋាភិបាល ជាសូចនាករដ៏សំខាន់ ដើម្បីវាយតម្លៃនិរន្តរភាពនៃហិរញ្ញវត្ថុរបស់ប្រទេសមួយ។ ប្រសិនបើបំណុលរដ្ឋាភិបាលរបស់ប្រទេសមួយខ្ពស់ពេក វាជាសញ្ញាមួយដែលបង្ហាញថា ប្រទេសនោះអាចនឹងមានការពិបាកក្នុងការបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនក្នុងការសងបំំណុល ដោយប្រថុយនឹងអស្ថិរភាពសេដ្ឋកិច្ច។ ក្នុងចំណោមប្... |
article_3861.txt | ម្ចាស់ក្សត្រីដាណឺម៉ាក Margrethe ទី២ដែលជាស្តេចសោយរាជ្យយូរជាងគេនៅអឺរ៉ុបបានប្រកាសដាក់រាជ្យនៅថ្ងៃទី១៤ ខែមករាខាងមុខ ហើយប្រគល់រាជបល្ល័ង្កបន្តទៅរជ្ជទាយាទព្រះអង្គម្ចាស់ Frederik ។ | ម្ចាស់ក្សត្រី Margrethe ទី២ បានប្រកាសដាក់រាជ្យភ្លាមៗនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយនៅថ្ងៃទី៣១ ខែធ្នូ ដោយលើកឡើងពីបញ្ហាព្រះជន្ម និងសុខភាព។ ម្ចាស់ក្សត្រីដែលមានព្រះជន្ម៨៣ វស្សា មានព្រះបន្ទូលថា ៖« ក្នុងរយៈពេលពីរសប្តាហ៍ទៀត នឹងគម្រប់ខួប ៥២ឆ្នាំចាប់តាំងពីខ្ញុំបានកាន់តំណែងជាព្រះមហាក្សត្រិយានីនៃប្រទេសដាណឺម៉ាក ។ ផ្អែកតាមពេលវេលា ម... |
article_3862.txt | ប្រធានាធិបតីអាហ្សង់ទីន Javier Milei បានផ្ញើលិខិតមួយច្បាប់ទៅក្រុម BRICS ដោយបដិសេធការអញ្ជើញឱ្យចូលរួមក្នុងប្លុកដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយនេះ។ | នៅក្នុងលិខិតផ្ញើទៅកាន់មេដឹកនាំ BRICS លោកប្រធានាធិបតី Javier Milei បាននិយាយថា ការចូលរួមក្នុងប្លុកនេះគឺមិនទាន់សមស្របនៅខណៈនេះសម្រាប់អាហ្សង់ទីនឡើយ ។ នេះបើតាមលោក Manuel Adorni អ្នកនាំពាក្យខុទ្ទកាល័យប្រធានាធិបតីនៅថ្ងៃទី២៩ ខែធ្នូ។ មេដឹកនាំអាហ្សង់ទីនបានអះអាងថា គោលនយោបាយការបរទេសរបស់លោកគឺខុសពីរដ្ឋាភិបាលអណត្តិមុនៗ។ ដូច្នេះការសម្រ... |
article_3863.txt | នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៣ ខែមករា បានលើកសេចក្តីព្រាងថវិកាជាតិចំនួន ៣,៤៨ ទ្រីលានបាត (១០១,៥២ ពាន់លានដុល្លារ) សម្រាប់ការពិភាក្សាដេញដោលរយៈពេលបីថ្ងៃនៅចំពោះមុខសមាជិកសភា។ សេចក្តីព្រាងថវិកានេះរំពឹងថានឹងអនុម័តរួចរាល់ នៅខែឧសភា ឆ្នាំ២០២៤។ | លោក សេដ្ឋា ថាវីស៊ីន បានបង្ហាញសេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ ៣,៤៨ទ្រីលានបាត (១០១,៥២ពាន់លានដុល្លារ)ទៅកាន់រដ្ឋសភា។ ថវិកាសារពើពន្ធឆ្នាំ២០២៤នេះ មានទំហំច្រើនជាង ៩ភាគរយឬ ២៩៥ ពាន់លានបាត (៨,៦១ពាន់លានដុល្លារ) នៃថវិកាសារពើពន្ធប្រចាំឆ្នាំ២០២៣ ដែលមានចំនួនត្រឹម ៣,១៨៥ទ្រីលានបាត (៩២,៩៧ពាន់លានដុល្លារ)។ ក្នុងនា... |
article_3864.txt | ជារៀងរាល់ឆ្នាំ Gallup World Poll ដែលជាក្រុមហ៊ុនស្រាវជ្រាវអាម៉េរិកបានប្រមូលទិន្នន័យពីតំបន់ផ្សេងៗគ្នា ដើម្បីវាយតម្លៃថាតើប្រទេសណាដែលមានសុភមង្គលបំផុតនៅលើពិភពលោក។ កម្រិតសន្ទស្សន៍សុភមង្គលនៅតាមប្រទេសនីមួយៗត្រូវបានធ្វើឡើងដោយការផ្តល់ពិន្ទុពី ០ (អាក្រក់បំផុត) ទៅ១០ (ល្អបំផុត)។ ការវាយតម្លៃនេះ គឺមើលលើផលិតផលក្នុងស្រុកសរុបសម្រាប់មន... | សម្រាប់ឆ្នាំ ២០២៣ ក្នុងចំណោមប្រទេសដែលបានស្ទង់មតិ អាហ្វហ្កានីស្ថាន ជាប្រទេសដែលពុំសូវមានសុភមង្គលបំផុតលើពិភពលោកជាមួយនឹងពិន្ទុ ១,៨៥៩ ។ ទន្ទឹមនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១១៥ ក្នុងចំណោម ១៤៦ប្រទេសដែលមានពិន្ទុ ៤,៣៩៣ ។ តើប្រទេសណាដែលមានសុមង្គលបំផុតលើពិភពលោក ? ១០. នូវែលសេឡង់ នូវែលសេឡង់ ជាប្រទេសដែលមានសុភមង្គលបំផុតលំដាប់ទី១០ នៅលើ... |
article_3865.txt | ក្រោយចរចាអស់រយៈពេល១៣ថ្ងៃនៅទីក្រុងឌូបៃ ទីបំផុតភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ជាលើកដំបូងបំផុត ការដើរចេញពីថាមពលឥន្ធនៈផូស៊ីល ត្រូវបានបញ្ចូលក្នុងកិច្ចព្រមព្រៀង។ | សន្និសីទពិភពលោកស្តីពីអាកាសធាតុ COP28 នៅទីក្រុងឌូបៃ បានសម្រេចអនុម័តជាលើកដំបូងជុំវិញការចាកចេញពីថាមពលផូស៊ីល ដែលជាប្រភពនៃការកើនឡើងកម្តៅផែនដី។ នេះជាលទ្ធផលនៃការចរចាយ៉ាងស្វិតស្វាញតាំងពីថ្ងៃទី៣០ ខែវិច្ឆិកាមក។ ពាក្យពេចន៍លើការប្ដេជ្ញាចិត្តដើម្បីលុបបំបាត់ ឬកាត់បន្ថយឥន្ធនៈផូស៊ីល ជាចំណុចក្្ដៅ។ លោក Sultan Al Jaber ដែលជាប្រធានសន្និសី... |
article_3866.txt | ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុន នឹងវិនិយោគចំនួន ១៥០ពាន់លានបាត (៤,៣៤ពាន់លានដុល្លារ) នៅថៃក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ ជប៉ុននឹងគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះលើការផលិតរថយន្តអគ្គិសនី។ | ក្រុមហ៊ុន Toyota Motor និង Honda Motor នឹងវិនិយោគប្រហែល ៥០ពាន់លានបាត (១,៤ពាន់លានដុល្លារ)ដូចៗគ្នា ដើម្បីផលិតរថយន្តនៅថៃ ខណៈ Isuzu Motors នឹងបណ្តាក់ទុនចំនួន ៣០ពាន់លានបាត (៨៦៦លានដុល្លារ) ហើយ Mitsubishi Motors ២០ពាន់លានបាត (៥៧៧លានដុល្លារ)។ បើតាមអ្នកពាក្យរដ្ឋាភិបាលថៃលោក Chai Wacharoke នៅថ្ងៃទី២៥ ខែធ្នូ ទំហំទឹកប្រាក់ទាំងនេះ ក... |
article_3867.txt | គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា ម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវអន្តរជាតិប្រមាណ ២៦លាននាក់ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ខណៈថៃជាប់ចំណាត់ថ្នាក់ទី២ ដែលមានប្រហែល២៣,៣លាននាក់។ | យោងតាមស្ថិតិចុងក្រោយរបស់នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ១១ខែឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចំនួន ២៦លាននាក់។ តួលេខនេះបានធ្វើឲ្យម៉ាឡេស៊ីក្លាយប្រទេសដែលស្វាគមន៍ភ្ញៀវអន្តរជាតិច្រើនជាងគេនៅអាស៊ីអាគ្នេយ៍។ ថៃជាប់ចំណាត់ថ្នាក់លេខ២ មានភ្ញៀវទេសចរ២៣,៤លាននាក់ តាមពីក្រោយដោយសិង្ហបុរីមានជាង១១,៣លាននាក់។ វៀតណាមជាប់ចំណាត់... |
article_3868.txt | បច្ចុប្បន្នអតិផរណាអាម៉េរិកបានធ្លាក់ចុះខ្លាំងពីកម្រិតខ្ពស់បំផុតបើធៀបរយៈពេលជាង ៤ទសវត្សរ៍មកនេះ។ ដូច្នេះលទ្ធភាពដែល Fed អាចនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំក្រោយគឺមានខ្ពស់។ | ហេតុផលសំខាន់ ២យ៉ាងដែលធ្វើឲ្យធនាគារកណ្តាលអាម៉េរិកអាចបន្ថយអត្រាការប្រាក់នៅឆ្នាំ ២០២៤ នោះគឺមកពីសម្ពាធអតិផរណាបានធូស្រាល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចអាម៉េរិក។ ប្រសិនបើ Fed បន្ទាបអត្រាការប្រាក់ដោយសារតែអតិផរណាកំពុងធ្លាក់ចុះ នោះជាដំណឹងល្អសម្រាប់សេដ្ឋកិច្ច និងវិនិយោគិន។ វាមានន័យថា Fed កំពុងឆ្ពោះទៅរកគោលដៅរបស់ខ្លួនក្នុងការនាំយកអតិ... |
article_3869.txt | សេដ្ឋកិច្ចពិភពលោកដែលបានបិទបញ្ចប់នៅឆ្នាំ ២០២៣ បានបង្ហាញពីទិដ្ឋភាពល្អប្រសើរជាងការរំពឹងទុក។ អាម៉េរិកមិនត្រឹមតែជៀសវាងវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងមានអត្រាកំណើនគួរឲ្យកត់សម្គាល់។ ចំណែកអត្រានៃភាពអត់ការងារធ្វើមានកម្រិតទាបហើយអតិផរណាកំពុងធ្លាក់ចុះភាគច្រើនតាមប្រទេសនានាជុំវិញពិភពលោក។ យ៉ាងណាទស្សនវិស័យសេដ្ឋកិច្ចសម្រាប... | កំណើនសេដ្ឋកិច្ចពិភពលោកបានកើនឡើងលើសពីការរំពឹងទុកនៅឆ្នាំ២០២៣ បើទោះបីជាមានការរឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលជុំវិញពិភពលោកក៏ដោយ។ សេដ្ឋវិទូមកពីធនាគារអាម៉េរិក JP Morgan រំពឹងថាសេដ្ឋកិច្ចពិភពលោកនឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ចរយៈពេលខ្លី។ លោក Bruce Kasman ប្រធានសេដ្ឋវិទូរបស់ JP Morgan Global បានប្រាប់ទស្សនាវដ្តី Harvard Busines... |
article_387.txt | នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រសំខាន់ក្នុងតំបន់។ លោកបានវាយតម្លៃខ្ពស់តួនាទីរបស់វៀតណាមចំពោះសិង្ហបុរី នៅពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ។ | នាជំនួបពិភាក្សាថ្ងៃទី២៨ ខែសីហា លោក ផាម មិញជិញ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីមានអត្ថន័យធំធេងក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូត និង១០ឆ្នាំនៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ។ លោក លី សៀនឡុង មានការពេញចិត្តចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-សិង្ហបុរីនាពេលកន្លងមកដោយសង្... |
article_3870.txt | រាជធានីបាងកករបស់ថៃបានទទួលភ្ញៀវអន្តរជាតិចំនួន២២,៧៨លាននាក់ក្នុងឆ្នាំ ២០២៣ ដែលលើសពីទីក្រុងធំៗពីរនៅអឺរ៉ុបគឺប៉ារីស និងឡុងដ៍។ | យោងតាមរបាយការណ៍របស់ក្រុមទូទាត់ប្រាក់អន្តរជាតិ Mastercard ទីក្រុងចំនួនបីរបស់ថៃរួមមានទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ាស្ថិតក្នុងបញ្ជីទីក្រុងចំនួន២០ ដែលមានចំនួនភ្ញៀវមកកម្សាន្តច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣។ ទីក្រុងបាងកកនៅតែបន្តនាំមុខគេ ដោយសារទេសភាពនៅតាមដងផ្លូវយ៉ាងរស់រវើក ជាមួយទីសក្ការៈបូជា វត្តអារាម និងម្ហូបអាហារដ៏ឈ្ងុយ... |
article_3871.txt | អង់ហ្គោឡាប្រកាសចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដោយសារមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ក្រុមនេះកាលពីខែមុន ក្នុងការកាត់បន្ថយផលិតកម្មប្រេងទៀត។ ការបន្ថយទិន្នផលប្រេងនេះ គឺដើម្បីធ្វើស្ថិរភាពតម្លៃប្រេងដែលនាំឲ្យប៉ះពាល់ដល់ដង្ហើមសេដ្ឋកិច្ចប្រទេសនេះយ៉ាងខ្លាំង។ | បន្ទាប់ពីបានពិចារណាល្អិតល្អន់អង់ហ្គោឡាបានរកឃើញថា សមាជិកភាពនៅក្នុងអង្គការនៃប្រទេសនាំចេញប្រេង (OPEC) លែងបម្រើផលប្រយោជន៍របស់ប្រទេសអាហ្វ្រិកមួយនេះទៀតហើយ។ នេះបើតាមការិយាល័យប្រធានាធិបតីអង់ហ្គោឡា ដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងប្រេង លោក Diamantino Azevedo នៅថ្ងៃទី២១ ខែធ្នូ។ លោក Azevedo បានសង្កត់ធ្ងន់ថា ៖« យើងមា... |
article_3872.txt | ការដាក់ទណ្ឌកម្មរបស់លោកខាងលិច បានធ្វើឲ្យរុស្ស៊ីបង្វែរការនាំចេញប្រេងពីអឺរ៉ុបទៅកាន់ឥណ្ឌា និងចិន ដែលម៉ាស៊ីនសេដ្ឋកិច្ចប្រទេសទាំងពីរ កំពុងត្រូវការខ្លាំង។ ក្នុងឆ្នាំ២០២៣ ទីផ្សារទាំងពីរនេះមានប្រហែល ៩០ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ី។ | ការនាំចេញប្រេងរបស់រុស្ស៊ីស្ទើរតែទាំងអស់ក្នុងឆ្នាំ២០២៣ មានចំណែកទៅក្នុងទីផ្សារចិន និងឥណ្ឌា។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Rossiya-24 ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak និយាយថា ដោយសារតែទណ្ឌកម្មរបស់លោកខាងលិច រុស្ស៊ីបានផ្លាស់ប្តូរការនាំចេញប្រេងរបស់ខ្លួនពីអឺរ៉ុបទៅកាន់ឥណ្ឌា និងចិន។ ទីផ្សារទាំងពីរនេះមានប្រហែល ៩០ភាគរ... |
article_3873.txt | ស៊ូដង់ខាងត្បូង ជាប្រទេសគ្រោះថ្នាក់បំផុតក្នុងពិភពលោកសម្រាប់ភ្ញៀវទេសចរ ដោយសារអស្ថិរភាពនយោបាយ និងសង្គមជាច្រើន ព្រមទាំងមានហានិភ័យនៃអំពើភេរវកម្ម។ នេះបើតាមរបាយការណ៍របស់ International SOS ។ | ប្រទេសគ្រោះថ្នាក់បំផុតចំនួន៥ សម្រាប់ភ្ញៀវទេសចរនៅឆ្នាំ២០២៤ រួមមាន ស៊ូដង់ខាងត្បូង អាហ្វហ្កានីស្ថាន ស៊ីរី លីប៊ី និងសូម៉ាលី។ នេះជាការចេញផ្សាយដោយ International SOS ដែលជាក្រុមហ៊ុនឯកទេសផ្នែកសុខភាព និងសន្តិសុខ។ ចំណាត់ថ្នាក់ខាងលើនេះ ផ្អែកលើសូចនាករគ្រោះថ្នាក់សំខាន់ចំនួន២ គឺសុខភាព និងសន្តិសុខ ហើយក្នុងនោះក៏មានបន្ថែមពីលើសុខភាពផ្លូ... |
article_3874.txt | ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅថ្ងៃទី២០ ខែធ្នូ បានចុះហត្ថលេខាលើ សេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រើប្រាស់ថវិការជាតិចំនួន ១០៣,៣៦ ពាន់លានដុល្លារ ក្នុងការផែនការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងការជំរុញកំណើនសេដ្ឋកិច្ច។ | ក្នុងសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីការអនុម័តថវិកា ១០៣,៣៦ ពាន់លានដុល្លារ លោក Marcos មានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ប្តេជ្ញាគ្រប់គ្រងសារពើពន្ធឱ្យបានល្អ និងសន្យាចំណាយថវិកាដ៏ច្រើនសន្ធឹកនេះ ប្រកបដោយប្រសិទ្ធភាព។ ថវិកានេះគឺច្រើន ជាងជិត ១០ ភាគរយនៃផែនការចំណាយឆ្នាំ ២០២៣។ «ពួកយើងអាចប្រហែស ជ្រើសយកមធ្យោបាយងាយស្រួល ខ្ជី (ប្រាក់) ន... |
article_3875.txt | អ៊ីរ៉ង់ និងរុស្ស៊ីដែលរងទណ្ឌកម្មអាម៉េរិករាប់មិនអស់ បានព្រមព្រៀងធ្វើពាណិជ្ជកម្មជារូបិយប័ណ្ណក្នុងស្រុក ក្នុងគោលបំណងទាត់ចោលការប្រើប្រាស់ប្រាក់ដុល្លារ។ | អ៊ីរ៉ង់ និងរុស្ស៊ីបានលុបចោលជាផ្លូវការនូវការទូទាត់ប្រាក់ដុល្លារក្នុងប្រតិបត្តិការរួមគ្នា។ នៅថ្ងៃទី២៥ ខែធ្នូ ភាគីទាំងពីរនេះបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រាក់រូប្លិ៍រុស្ស៊ី និងប្រាក់រីអាលអ៊ីរ៉ង់ក្នុងអំឡុងកិច្ចប្រជុំនៅរុស្ស៊ីរវាងប្រមុខធនាគារកណ្តាលប្រទេសទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានដកស្រង់ស... |
article_3876.txt | អត្រានៃភាពក្រីក្រនៅហ្វីលីពីនមានចំនួន២២,៤ភាគរយ ឬប្រមាណ ២៥,២៤លាននាក់នៃប្រជាជនសរុបគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣។ បើតាមទីភ្នាក់ងារស្ថិតិរបស់រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ អត្រានេះធ្លាក់ចុះពីកម្រិត ២៣,៧ភាគរយក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ | ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. មានគោលបំណងកាត់បន្ថយអត្រាភាពក្រីក្រមកត្រឹម៩ភាគរយនៅឆ្នាំ២០២៨ តាមរយៈការជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងប្រទេស។ នៅថ្ងៃទី២០ ខែធ្នូ លោក Macros បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដែលអនុញ្ញា... |
article_3877.txt | សហភាពអឺរ៉ុបកំពុងរៀបចំផែនការបម្រុងទុកដែលមានតម្លៃរហូតដល់ ២០ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ក្រោយបរាជ័យកម្មវិធី ៥០ពាន់លានអឺរ៉ូ ដោយមានការជំទាស់ពីរដ្ឋសមាជិកហុងគ្រី។ | សហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៦ ខែធ្នូ បានរៀបចំផែនការបម្រុងដែលនឹងផ្តល់ប្រាក់ចំនួន ២០ពាន់លានអឺរ៉ូ (២២,០៨ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់អ៊ុយក្រែនទោះមានការប្រឆាំងពីហុងគ្រីក្ដី។ នេះបើតាមសារព័ត៌មាន Financial Times ។ ក្នុងកិច្ចប្រជុំកំពូល EU ធ្វើឡើងនៅថ្ងៃទី ១៤-១៥ខែធ្នូ នៅទីក្រុងព្រុចសែល មេដឹកនាំសហភាពអឺរ៉ុបបានបរាជ័យក្នុងការសម្រេច... |
article_3878.txt | គ្មានទឹកដបនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាល និងការបិទជណ្តើរយន្តក្រៅម៉ោងធ្វើការ ជាអ្វីដែលបានរៀបរាប់នៅក្នុងរបាយការណ៍ New GreenGov.sg។ របាយការណ៍នេះ លើកឡើងពីបៀបដែលវិស័យសាធារណៈសិង្ហបុរីបានដំណើរការនៅក្នុងកិច្ចខិតខំប្រឹងប្រែងបៃតង ដើម្បីសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ | ការបិទជណ្តើរយន្តនៅតាមក្រសួងនានាអំឡុងក្រៅម៉ោងធ្វើការ និងផ្អាកយកទឹកដបដាក់ក្នុងកិច្ចប្រជុំរបស់ស្ថាប័នរដ្ឋ គឺជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលរដ្ឋាភិបាលសិង្ហបុរីបានកំពុងអនុវត្តដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ របាយការណ៍របស់ GreenGov.SG ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ដោយក្រសួងនិរន្តរភាព និងបរិស្ថាន (MSE) ក៏បានរៀបរាប់លម្អិត... |
article_3879.txt | ថៃដាក់គោលដៅបង្កើតថ្នាក់រៀនឌីជីថលឲ្យ ១៥០០សាលាទូទាំងប្រទេសត្រឹមត្រីមាសទី១ ឆ្នាំក្រោយ។ ថ្នាក់រៀននេះ មានគោលបំណងផ្តល់ការសិក្សាជំនាញសរសេរកម្មវិធីកូដដល់សិស្ស ដើម្បីឆ្លើយតបនឹងកង្វះពលកម្មជំនាញក្នុងវិស័យនេះនាពេលអនាគត។ | ថ្នាក់រៀនឌីជីថលចំនួន ១៥០០សាលានៅទូទាំងប្រទេសថៃ នឹងត្រូវបានបង្កើតឡើងដើម្បីបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញជាង ១០ម៉ឺននាក់ជារៀងរាល់ឆ្នាំ។ បើតាមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ (DES) ថ្នាក់រៀនទាំងនេះនឹងត្រូវបានបំពាក់ដោយកុំព្យូទ័រ និងកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីបង្រៀនជំនាញសរសេរកូដដល់សិស្ស។ ថ្លែងនៅពិធីប្រកាសសម្ពោធថ្ងៃទី១៨... |
article_388.txt | កាសែត New York Times នៅថ្ងៃទី៤ ខែមករា បានដកស្រង់របាយការណ៍របស់គណបក្សប្រជាធិបតេយ្យនៅក្នុងសភាអាម៉េរិកថា ក្រុមហ៊ុនរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលប្រាក់យ៉ាងហោចណាស់ ៧,៨លានដុល្លារពីរដ្ឋាភិបាលនៃប្រទេសចំនួន ២០ នៅពេលដែលលោកនៅកាន់តំណែង។ | សភាអាម៉េរិកមកពីបក្សប្រជាធិបតេយ្យបានបញ្ចេញរបាយការណ៍មួយថា អាជីវកម្មរបស់អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទទួលប្រាក់យ៉ាងតិច ៧.៨លានដុល្លារពីរដ្ឋាភិបាលបរទេសរួមទាំងចិន អំឡុងពេលដែលលោកនៅសេតវិមាន។ របាយការណ៍នេះបានពិពណ៌នាអំពីរបៀបដែលរដ្ឋាភិបាលបរទេស និងអង្គការពាក់ព័ន្ធធ្វើប្រតិបត្តិការជាមួយអាជីវកម្មរបស់លោក ត្រាំ នៅពេលលោក... |
article_3880.txt | មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានវាយតម្លៃថា វៀតណាមបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទី៣៤ ក្នុងឆ្នាំ២០២៣ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ៤៣០ពាន់លានដុល្លារ ហើយនឹងឈានដល់ចំណាត់ថ្នាក់ទី ២១ នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០៣៨។ | CEBR ជាមជ្ឈមណ្ឌលសម្រាប់ការព្យាករ និងវិភាគសេដ្ឋកិច្ចរបស់អង់គ្លេសដែលមានបទពិសោធ៣០ឆ្នាំ ទើបបានចេញរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំលើកទី១៤ របស់ខ្លួន។ យោងតាមចំណាត់ថ្នាក់នៅលើតារាងសម្ព័ន្ធសេដ្ឋកិច្ចពិភពលោក (World Economic League Table - WELT) នៅពេលនេះ ទំហំសេដ្ឋកិច្ចវៀតណាម ត្រូវបានព្យាករថានឹងកើនឡើងខ្លាំងក... |
article_3881.txt | យោងតាមទិន្នន័យពីសមាគមមាសពិភពលោក អាម៉េរិកបច្ចុប្បន្នកាន់កាប់មាសសម្រាប់ជាទុនបម្រុងជាង ៨១០០តោន ដែលជិតស្មើនឹងទំហំមាស ដែលបូកបញ្ចូលគ្នារវាងប្រទេសបីបន្ទាប់ទៀតគឺ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង។ | មាសជាទ្រព្យសម្បត្តិដ៏សំខាន់នៃទុនបម្រុងរបស់ធនាគារកណ្តាលទូទាំងពិភពលោក ដោយសារវាមានសុវត្ថិភាព ទូទាត់ងាយស្រួល និងផ្តល់ផលចំណេញខ្ពស់។ តាមក្រុមប្រឹក្សាមាសពិភពលោក (WGC) គោលការណ៍ទាំងនេះជាគោលដៅវិនិយោគមូលដ្ឋានទាំងបីរបស់ធនាគារកណ្តាល។ ដោយប្រើទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមប្រឹក្សាមាសពិភពលោក (WGC) ខាងក្រោមនេះជាបញ្... |
article_3882.txt | វេទិកាវីដេអូខ្លីរបស់ចិន TikTok នៅថ្ងៃទី១១ ខែធ្នូបានប្រកាសការវិនិយោគ ១,៥ពាន់លានដុល្លារនៅ GoTo ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ីក្នុងកិច្ចព្រមព្រៀងចាប់ផ្តើមអាជីវកម្មអនឡាញឡើងវិញ។ | ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សនឹងធ្វើការរួមគ្នានៅឥណ្ឌូណេស៊ីជុំវិញការធ្វើពាណិជ្ជកម្មអនឡាញ។ TikTok ទទួលបានភាគហ៊ុន ៧៥ភាគរយនៅក្នុងការរួមបញ្ចូលគ្នាដែលនឹងដំណើរការមុខងារទិញទំនិញ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមពាណិជ្ជកម្មអនឡាញនៅឥណ្ឌូណេស៊ី ។ នៅខែតុលា TikTok ត្រូវបានបង្ខំឱ្យបិទពាណិជ្ជកម្ម... |
article_3883.txt | នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសថា ភាគីថៃ និងចិន បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១ ខែមីនា។ | ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមមកក្នុងប្រទេស ថៃបានដាក់ចេញគោលនយោបាយជាច្រើន ដូចជាលើកលែងទិដ្ឋាការ និងរឹតបន្តឹងសន្តិសុខនៅក្នុងប្រទេស ដើម្បីការពារសុវត្ថិភាព។ បន្ថែមពីនេះ ថៃ និងចិនបានប្រកាសលើកលែងទិដ្ឋាការជាអចិន្រ្តៃយ៍តែម្តង ដើម្បីទទួលបានភ្ញៀវទេសចរកាន់តែច្រើន។ នាយករដ្ឋមន្ត្រីថៃនៅថ្ងៃទី២ ខែមករា បាននិយាយថា អ្នកទេសចរថៃ និងចិន នឹងអ... |
article_3884.txt | អាម៉េរិកទើបតែក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ច្រើនបំផុតរបស់ពិភពលោកជាលើកដំបូងក្នុងឆ្នាំ២០២៣ ជាមួយនឹងបរិមាណ ៩១,២លានតោនដោយអូស្ត្រាលី និងកាតាតាមពីក្រោយ។ | អាម៉េរិកបាននាំមុខអូស្ត្រាលី និងកាតា ដើម្បីក្លាយជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដ៏ធំបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣។ បើតាមសារព័ត៌មាន Bloomberg នៅឆ្នាំ២០២៣ អាម៉េរិកបាននាំចេញ LNG ចំនួន ៩១,២ លានតោន។ សកម្មភាពនាំចេញមានភាពប្រសើរឡើងបន្ទាប់ពីរោងចក្រនាំចេញឈានមុខគេ Freeport LNG បានដំណើរការឡើងវិញបន្ទាប់ពីការផ្អាករយៈពេល ៨ខែដោយ... |
article_3885.txt | តម្លៃនៃការនាំចូលផលិតផលសាច់របស់ឥណ្ឌាទៅកាន់វៀតណាម មានតម្លៃទាបជាងពាក់កណ្តាលទីផ្សារក្នុងស្រុក ។ សាច់គោឥណ្ឌាលក់បានត្រឹមតម្លៃ ២,៤៧ ដល់៤,១២ដុល្លារ ក្នុងមួយគីឡូក្រាម ខណៈតម្លៃសាច់គោវៀតណាម មានតម្លៃពី ១០,៣១ដុល្លារទៅ ១១,៥៤ដុល្លារក្នុងមួយគីឡូក្រាម។ | យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ប្រទេសនេះបាននាំចូលសាច់ និងផលិតផលសាច់ពីទីផ្សារចំនួន ៤៤ ជុំវិញពិភពលោក។ រយៈពេល ១០ខែឆ្នាំនេះ ឥណ្ឌាដែលជាទីផ្សារដ៏ធំបំផុតក្នុងការផ្គត់ផ្គង់សាច់ និងផលិតផលសាច់ទៅវៀតណាមមានចំនួន ១២៧ពាន់តោន ស្មើនឹង ២២,២ភាគរយនៃចំណែកទីផ្សារសរុប។ ទន្ទឹមនេះ តម្លៃជាមធ្យមនៃសាច់នាំចូលពីឥណ្ឌាទៅវៀតណាមបានធ្លាក់ចុះ ៦,៨ភ... |
article_3886.txt | ប្រជាជនជប៉ុននៅតែចង់បន្តធ្វើការបន្ទាប់ពីឈានដល់អាយុចូលនិវត្តន៍ ដោយសារប្រាក់សន្សំមិនគ្រប់គ្រាន់។ នេះបើតាមការស្ទង់មតិពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Meiji Yasuda Inc.។ | របាយការណ៍ស្រាវជ្រាវដែលបានចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ដោយផ្អែកលើការឆ្លើយតបពីមនុស្ស ១៨០០នាក់មានអាយុពីចន្លោះពី ២០-៦០ឆ្នាំជុំវិញតម្រូវការការងារបង្ហាញថាជាង ៣៧ភាគរយត្រូវបង្ខំចិត្តធ្វើការបន្ទាប់ពីអាយុចូលនិវត្តន៍។ មូលហេតុចម្បងដោយសារតែការសន្សំប្រាក់ ហើយប្រាក់សោធននិវត្តន៍មិនគ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅ។ ទន្ទឹមនេះ ជិត ៣៩ភាគរយប... |
article_3887.txt | តម្លៃអង្ករ និងគ្រាប់ធញ្ញជាតិជាច្រើនទៀតត្រូវបានព្យាករថា នឹងកើនឡើងនៅឆ្នាំក្រោយ ដោយសារការផ្គត់ផ្គង់តឹងតែង ការប្រែប្រួលបាតុភូតអាកាសធាតុ និងការហាមឃាត់នាំចេញរបស់ប្រទេសមួយចំនួន។ | ការកើនឡើងតម្លៃស្បៀងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានជំរុញឱ្យកសិករនៅជុំវិញពិភពលោកបង្កើនការដាំដុះគ្រាប់ធញ្ញជាតិ និងពពួកសណ្តែក។ យ៉ាងណាមិញ អ្នកប្រើប្រាស់នឹងនៅតែប្រឈមចំពោះការផ្គត់ផ្គង់ដ៏តឹងតែងនៅឆ្នាំក្រោយ ដោយសារតែបាតុភូតអាកាសធាតុ El Nino និងការរឹតបន្តឹងការនាំចេញ។ តម្លៃស្រូវសាលី ពោត និងសណ្តែកសៀងកំពុងធ្លាក់ចុះបន្ថិច ខ... |
article_3888.txt | ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២០ ខែធ្នូ បានដាក់សំណើទៅតុលាការនៅទីក្រុង Frankfurt ដោយស្នើសុំរឹបអូសប្រាក់ជាង ៧២០លានអឺរ៉ូ (៧៩៨លានដុល្លារ) ដែលស្ថាប័នហិរញ្ញវត្ថុរុស្ស៊ីដាក់ក្នុងគណនីធនាគារអាល្លឺម៉ង់។ | ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា ខ្លួនបានដាក់សំណើរឹបអូសប្រាក់ជាង ៧២០លានអឺរ៉ូពីគណនីធនាគាររុស្ស៊ី នៅក្រុង Frankurt ដែលស្ថិតនៅក្រោមទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរបស់ខ្លួន ក្រោយរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន។ នេះជាលើកដំបូង ដែលអាជ្ញាធរអាល្លឺម៉ង់ចាប់ផ្តើមនីតិវិធី រឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលស្ថិតក្នុងទណ្ឌកម្... |
article_3889.txt | ទំហំពាណិជ្ជកម្មទំនិញ និងសេវាកម្មពិភពលោកត្រូវបានព្យាករថា នឹងកើនត្រឹម ៣០,៧ទ្រីលានដុល្លារក្នុងឆ្នាំនេះ។ តួលេខនេះ ធ្លាក់ចុះ៥ភាគរយបើធៀបឆ្នាំមុន ដោយសារថ្លៃទំនិញបានកើនថ្លៃ ក្រោយរងផលប៉ះពាល់ពីកើនឡើងអតិផរណាខ្ពស់លើប្រទេសនាំចេញ។ ពិសេសជម្លោះពាណិជ្ជកម្មដ៏រ៉ាំរៃរវាងអាម៉េរិក និងចិន។ | ពាណិជ្ជកម្មសកលនៅឆ្នាំនេះនឹងថយចុះប្រហែល ៥ភាគរយបើធៀបឆ្នាំមុន។ ការធ្លាក់ចុះនេះ ដោយសារប្រទសធំៗបានដំឡើងអត្រាការប្រាក់ ដើម្បីធ្វើឲ្យសម្ពាធអតិផរណាធូរស្រាល។ ជាពិសេសលើការដាក់ទណ្ឌកម្មគ្នារវាងអាម៉េរិក និងចិន ដែលនាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ទិន្នន័យខាងលើត្រូវបានផ្តល់ឱ្យនៅក្នុងរបាយការណ៍នៃសន្និសីទពាណិជ្ជកម... |
article_389.txt | ពីសេតវិមានថ្ងៃទី១៣ ខែវិច្ឆិកា ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានព្រមព្រៀងបង្កើនទំនាក់ទំនងរវាងប្រទេសទាំង២ ពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ | ក្នុងឱកាសនៃការប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត និងការទទួលស្គាល់តម្លៃរួមរបស់ប្រទេសទាំងពីរអំពីលទ្ធិប្រជាធិបតេយ្យ លោក ចូ បៃឌិន និងលោក ចូកូ វីដូដូ បានប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងរវាងអាម៉េរិក និងឥណ្ឌូណេស៊ីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ អាម៉េរិក និងឥណ្ឌ... |
article_3890.txt | ដោយរួមបញ្ចូលគ្នានូវប្រពៃណីក្នុងស្រុក និងបច្ចេកវិទ្យាទំនើប ក្រុមហ៊ុនមួយនៅម៉ារ៉ុក បានចាប់ផ្តើមអាជីវកម្ម ( Start Up) ដោយការប្រើប្រាស់ដីដើម្បីសាងសង់ផ្ទះជាមួយតម្លៃសមរម្យ។ | Eco-dôme Morocco ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ជាមួយរចនាបទបែបប្រពៃណីក្នុងស្រុក ហើយផ្សារភ្ជាប់ទៅនិងបច្ចេកវិទ្យាទំនើប ផ្ទះជាច្រើនត្រូវបានសាងសង់ដែលមានរាងដូចដំបូលអគារ។ ការអភិវឌ្ឍគំរូបែបថ្មីនេះ ជាដំណោះស្រាយមួយសម្រាប់អតិថិជនដែលរកផ្ទះមានតម្លៃថោក និរន្តរភាពបរិស្ថាន និងសន្សំសំចៃថាមពលបានច្រើនជាងបើធៀបផ្ទះបេតុងធម្មតា។ ស្ថាបនិក Youn... |
article_3891.txt | ចំនួនប្រជាជនពិភពលោកបានកើនឡើងចំនួន៧៥លាននាក់នៅក្នុងឆ្នាំ២០២៣។ តួលេខនេះនឹងធ្វើឲ្យចំនួនប្រជាជនសរុបកើនដល់ ៨ពាន់លាននាក់ចាប់ពីថ្ងៃចូលឆ្នាំសកលនេះតទៅ។ នេះបើតាមការចេញផ្សាយដោយការិយាល័យជំរឿនអាម៉េរិកនៅថ្ងៃទី២៨ ខែធ្នូ។ | អត្រាកំណើនប្រជាជនទូទាំងពិភពលោកបានកើនឡើងត្រឹម ១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៣ ។ នៅដើមឆ្នាំ២០២៤ អត្រាកំណើត៤,៣នាក់ និងអត្រាមរណៈ២នាក់ ត្រូវបានរំពឹងថានឹងកើតមាននៅទូទាំងពិភពលោករៀងរាល់វិនាទី។ ឯអត្រាកំណើនប្រជាជនសម្រាប់អាម៉េរិកនៅឆ្នាំ២០២៣ មានចំនួន ០,៥៣ភាគរយប្រហែលពាក់កណ្តាលនៃតួលេខទូទាំងពិភពលោក។ ប្រទេសនេះបានបន្ថែមប្រជាជន១,៧លាននាក... |
article_3892.txt | នាវាទេសចរណ៍ Westerdam ចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១៥០០នាក់។ ភ្ញៀវទេសចរជាង៩០០នាក់ នឹងត្រឡប់ទៅតាមនាវាវិញ ឯជាង ៦០០នាក់ទៀតនឹងបន្តកម្សាន្តនៅកម្ពុជា។ | ហេតុអ្វីនាវា Westerdam ត្រលប់មកនៅកម្ពុជាម្តងទៀត ? បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ការចូលចតរបស់នាវា Westerdam នាពេលនេះ ជាការអរគុណដល់កម្ពុជានាឱកាសគម្រប់ខួប៣ឆ្នាំ នៃការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែព្រះសីហនុ កាលដើមឆ្នាំ ២០២០។ នៅពេលនោះ ប្រទេសជាច្រើនបដិសេធមិនអោយចូល ដោយសារការព្រួយបារម្ភអំពីការរីករាលដាលជំងឺកូវីដ-១៩។ ហើ... |
article_3893.txt | តម្លៃប្រេងនៅឆ្នាំក្រោយ អាចកើនឡើងឬថយចុះ អាស្រ័យនៅលើអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ព្រមទាំងទីផ្សារប្រេងថ្មីដូចជាវ៉េណេស៊ុអេឡាជាដើម។ បើតាមក្រុមអ្នកវិភាគរបស់ Reuters តម្លៃប្រេងនៅឆ្នាំ២០២៤ អាចហក់ឡើងដល់ ៨៤,៤ដុល្លារក្នុងមួយប៉ារ៉ែល។ | សម្រាប់ឆ្នាំនេះ ប្រេង Brent មានតម្លៃជាមធ្យម ៨០ដុល្លារក្នុងមួយបារ៉ែល។ ប៉ុន្តែនៅឆ្នាំ ២០២២ តម្លៃប្រេងបានហក់ឡើងដល់ជាង ១០០ដុល្លារ បន្ទាប់ពីការផ្គត់ផ្គង់ពីរុស្ស៊ីត្រូវបានរំខានដោយសារជម្លោះនៅអ៊ុយក្រែន។ ការរក្សាតម្លៃប្រេងនៅឆ្នាំនេះ ដោយសារប្រាក់ដុល្លាររឹងមាំ ការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើន និងការកើ... |
article_3894.txt | រដ្ឋមន្ត្រីក្រសួងការងារថៃនៅថ្ងៃទី១២ ខែធ្នូ បាននិយាយថា គណៈរដ្ឋមន្រ្តីនឹងពិនិត្យឡើងវិញនូវសំណើដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃជាមធ្យមចំនួន២,៣៧ភាគរយបន្ថែម បន្ទាប់ពីគណៈកម្មាធិការប្រាក់ឈ្នួលបានសម្រេចចិត្តផ្តល់ប្រាក់ឈ្នួលទាបជាងគោលដៅរបស់រដ្ឋាភិបាល។ | ការអះអាងនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ការដំឡើងប្រាក់ឈ្នួលដែលបានព្រមព្រៀងជាមួយមន្ត្រីរដ្ឋាភិបាល វិស័យឯកជន និងក្រុមការងារកាលពីសប្តាហ៍មុនគឺមានកម្រិតទាបពេក។ «ខ្ញុំមិនយល់ស្របនឹងផែនការដំឡើងប្រាក់ឈ្នួលនេះទេ ហើយចង់ឱ្យពិនិត្យមើលឡើងវិញ»។ រដ្ឋមន្ត្រីក្រសួងការងារថៃលោក Phipa... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.