file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_4351.txt
​ជាទូទៅ លុយ​មិនអាច​ទិញ​សេចក្តីស្រឡាញ់​បានឡើយ ប៉ុន្តែ​នៅ​ជប៉ុន លុយ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួល​សេវាកម្ម​នៃ​សេចក្តីស្រឡាញ់​បាន​។  នា​រយៈពេល​ប្រមាណ​១០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន​មួយ​របស់​ជប៉ុន បាន​បម្រើសេវា​កម្មជួល​មនុស្ស​ឲ្យ​ធ្វើជា​មិត្តភក្តិ និង​គ្រួសារ​ក្លែងក្លាយ​របស់​អតិថិជន ឬក៏​ធ្វើជា​អ្នក​យំ​ស្រែក​ក្នុង​ពិធី​បុណ្...
​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩ ដោយ​លោក Ishii Yuichi ក្រុមហ៊ុន Family Romance http://family-romance.com/ មមាញឹក​យ៉ាងខ្លាំង​ក្នុង​ការផ្តល់សេវា​កម្មម​នុស្ស​ឲ្យ​ធ្វើជា​ស្វាមី ភរិយា មិត្តភក្តិ ឪពុក ម្តាយ ឬ​មិត្ត​រួមការ​ងារ​របស់​អតិថិជន​នៅ​ទូទាំងប្រទេស​ជប៉ុន​។ ​ក្នុង​បទ​សម្ភាស​ជាមួយ The Atlantic លោក Yuichi បាន​បញ្ជាក់ថា តម្លៃ​សេវា...
article_4352.txt
លោក Elon Musk  នាយកប្រតិបត្តិរបស់ក្រុមហ៊ុនTesla ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដោយឈរពីលើលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដែលកាន់កាប់តំណែងនេះយូរមកហើយ។
ក្នុងសន្ទស្សន៍មហាសេដ្ឋីរបស់ទូរទស្សន៍ Bloomberg លោក Elon Musk ប្រធានប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានឈរនៅលើតារាងអ្នកមានជាងគេបំផុត ជាមួយទ្រព្យសម្បត្តិរហូតដល់ទៅ ១៩៥ពាន់លានដុល្លារ។ ទិន្នន័យទ្រព្យសម្បត្តិនេះ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមករា។ ចំណែកលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុនAmazon មានទ្រព្យសម្បត្តិចំនួន ១៨៥ពាន់ល...
article_4353.txt
​បំណុល​សរុប​របស់​យ​ក្ស​សេដ្ឋកិច្ច​ចិន បាន​ប៉ោង​ឡើង​ខ្លាំង​បំផុត​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ថ្មី​របស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ (IIF)​។ ការ​ហក់​ឡើង​នៃ​បំណុល​នេះ កើតឡើង​ខណៈ​ក្រុង​ប៉េកាំង ចាត់វិធានការ​ចម្បងៗ​មួយចំនួន ដើម្បី​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​ធ្លាក់ចុះ និង​ទប់ស្កា...
​បំណុល​រដ្ឋាភិបាល ប្រជាជន និង​ក្រុមហ៊ុន ដោយ​គិត​សរុប​បញ្ចូល​គ្នា​របស់​ប្រទេស​ចិន បាន​កើន​ឡើងដល់ ៣០៣ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពោល​គឺមាន​ចំនួន​ដល់​ទៅ ៤០ ទ្រី​លាន​ដុល្លារ ឬ​ស្មើនឹង ១៥​ភាគរយ​នៃ​បំណុល​សាកល​សរុប​។ តួលេខ​នេះ កើនឡើង​ពី​អត្រា​បំណុល​សរុប​ចំនួន ២៩៧​ភាគរយ ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៨ ។ នេះ​បើតាម​រ...
article_4354.txt
​នៅ​តំបន់​មួយចំនួន​នៅ​ប្រទេស​ចិន ពលរដ្ឋ​ដែល​ជាប់បំណុល​ត្រូវ​ប្រឈម​ទណ្ឌកម្ម​តាមរយៈ​សំឡេង​សារ​ពិសេស​នៅក្នុង​ទូរ​សព្ទ​។ យោងតាម​ការផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន និង​កាសែត Le Figaro របស់​បារាំង សំឡេង​សារ​នោះ នឹង​បញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​ទូរ​សព្ទ​កំពុង​ជំពាក់​បំណុល​របស់​រដ្ឋ​។
​សំឡេង​សារ «Laolai» ឬ​មានន័យថា សំឡេង​សារ​ដែល​នាំ​ឲ្យ​មានការ «​ខ្មាសអៀន​» ត្រូវ​ប្រើប្រាស់​សម្រាប់​អ្នក​ជាប់បំណុល​ដែល​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​។ គណៈកម្មការក្រុង Guanyun នៃ​ខេត្ត Jiangsu សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​តុលាការ​មូលដ្ឋាន លើ​ការដាក់​ដំណើរ​សំឡេង​សារ​ពិសេស​នេះ​។​ ​ជំនួស​ឲ្យ​សំឡេង «​ទី​ត​! ទី​...
article_4355.txt
​បន្ទប់​សណ្ឋាគារ​គ្មាន​មនុស្ស​ស្នាក់នៅ​, ហាង​ទំនិញ​គ្មាន​មនុស្ស​ដើរ​ទិញ ហើយ​សូម្បីតែ​ទីតាំង​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ទីក្រុង ហុងកុង «Disneyland» ក៏​ពុំ​សូវ​មាន​អ្នក​ទៅលេង​កម្សាន្ត​ផងដែរ​។ ទន្ទឹមគ្នា​នេះដែរ ប្រជាជន​ហុងកុង​កាន់តែច្រើន ពិចារណា​ផ្លាស់ប្តូរ​ទីលំនៅ ហើយ​សិង្ហ​បុរី ជា​គោលដៅ​ពួកគេ​។ បញ្ហា​ដែល​កើត​ពី​បាតុកម្ម​រាប់​...
​ប្រធាន​ប្រតិបត្តិ​ទីក្រុង ហុងកុង លោកស្រី Carrie Lam បាន​ព្រមាន នៅ​ថ្ងៃទី​៩ ខែសីហា ថា ហុងកុង ដែលជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ កំពុង​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​អាក្រក់​បំផុត​ពុំ​ធ្លាប់មាន​។ បើ​ធៀប​នឹង​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​ហុងកុង ដែ​ល​បង្កឡើង​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ SARS នៅ​ឆ្នាំ​២០០៣ ឬ វិបត្តិ​ហិរញ្ញវត្ថ...
article_4356.txt
វៀតណាម អាច​ស្រូប​ទាញ​ឧស្សាហកម្ម​សំខាន់ៗ​ជាច្រើន​ក្នុងប្រទេស​ថៃ រួមមាន រថយន្ត កុំព្យូទ័រ សំលៀកបំពាក់ និង​គ្រឿង​បង្គំ​អេឡិចត្រូនិក​ជាដើម កាលណា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី EU-​វៀតណាម​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​ព្រមាន​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​។
​នៅ​ថ្ងៃ​ចន្ទ​ទី​១៥ មេសា អគ្គនាយក​នៃ​ការិយាល័យ​យុទ្ធសាស្ត្រ​និង​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Pimchanok Vonkorpon គូសបញ្ជាក់ថា ការស្រាវជ្រាវ​របស់​កា​រិ​យា​ល័យ​លោកស្រី បាន​រកឃើញថា វៀតណាម នឹងមាន​ប្រៀប​លើ​ថៃ ប្រសិនបើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ចូល​ជា​ធរមាន​នោះ​។​ ​ក្រោយ​ចរ...
article_4357.txt
​ទីប្រឹក្សា​សេដ្ឋកិច្ច​នៃ​សេត​វិមាន​អាមេរិក លោក Larry Kudlow នៅ​ថ្ងៃទី​៣០ ខែមិថុនា បាន​ឆ្លើយតប​នឹង​ការរិះគន់​លើ​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដោយ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ទិញ​ផលិតផល​អាមេរិក​។ ការបត់ ១៨០ ដឺ​ក្រេ​នេះដែរ ស្ថិតក្នុង​ផ្នែក​មួយ​នៃ​បទ​ឈប់​បាញ់​ជាមួយ​ប្...
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​អាមេរិក Fox News Sunday ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​សហរដ្ឋអាមេរិក លោក Larry Kudlow គូសបញ្ជាក់ថា រដ្ឋបាល​លោក​ត្រាំ ពុំបាន​ដក​ក្រុមហ៊ុន Huawei របស់​ចិន ចេញពី​បញ្ជីខ្មៅ ដែល​ខ្ទប់​ក្រុមហ៊ុន​នេះ​ពី​ការទិញ​ផលិតផល​អាមេរិក​។ ផ្ទុយទៅវិញ ក្រសួងពាណិជ្ជកម្ម​អាមេរិក នឹង​ផ្តល់​អាជ្ញា​បណ្ណ​បន្...
article_4358.txt
​ឥណ្ឌា​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​របស់​ពិភពលោក​។ នេះ​ជា​ការទស្សទាយ​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ។ ស្ថាប័ន​មួយ​នេះ​បានគិត​គូរ​លើ​នយោបាយ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​កំពុង​ហុច​ផល​ត្រឡប់​វិញ និង​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​...
«​សេដ្ឋកិច្ច​ឥណ្ឌា​ប្រៀបដូចជា​សត្វ​ដំរី​ដែល​ចាប់ផ្ដើម​រត់​។​» នេះ​ជាការ​លើកឡើង​របស់លោក Ranil Salgado ប្រធាន​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ឥណ្ឌា ដោយ​សំដៅលើ​ទំហំ​សេដ្ឋកិច្ច​ដល់​ទៅ​២.៦​ទ្រី​លាន​ដុល្លារ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ច្រើនជាង​៧​ភាគរយ​។ នយោបាយ​សេដ្ឋកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី នា​...
article_4359.txt
​ស្ថាប័ន​កំពូល​នៃ​បក្ស​កុម្ម​យ​នី​ស្ត​ចិន នៅ​ថ្ងៃទី​៣១ ខែតុលា បាន​ដាក់ចេញ​ផែនការ​ថ្មី​មួយ​សម្រាប់​សេដ្ឋកិច្ច​ឯកជន និង​ទីផ្សារ​ហ៊ុន​។ ការដាក់ចេញ​គម្រោង​ថ្មី​នេះ​ធ្វើឡើង ខណៈ​សេដ្ឋកិច្ច​នៃ​មហាអំណាច​ទី​២​នេះ​កំពុង​រងគ្រោះ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បញ្ឆេះ​ដោយ​សហរដ្ឋអាមេរិក​។
​ការិយាល័យ​នយោបាយ​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​បក្ស​កុម្ម​យ​នី​ស្ត​ចិន​ដឹកនាំ​ដោយ​លោក ស៊ី ជិន​ភីង បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី​ពុធ​ថា សហគ្រាស​នានា​ក្នុងប្រទេស​ចិន​បាន​ប្រឈមមុខ​នឹង​ការលំបាក​ជាច្រើន ហើយ​ហានិភ័យ​ដែល​កំពុង​កើតឡើង​នោះ អាច​នឹងមាន​រយៈពេល​វែង​ថែម​ទៀតផង​។ ត្រង់នេះ ស្ថាប័ន​កំពូល​បក្ស​កាន់អំណាច​ចិន...
article_436.txt
នៅថ្ងៃទី​៨ ខែសីហា គណបក្សភឿថៃ និង Bhumjaithai ដែលមានមានអាសនៈសរុបចំនួន ២១២ បានប្រកាសសម្ព័ន្ធថ្មីមួយ ដើម្បីឈានទៅបង្កើតរដ្ឋាភិបាលចម្រុះ។ បក្សទាំង២  អះអាងថា នឹងមានការគាំទ្រច្រើនពីសភាតំណាងរាស្ត្រ។​
បក្សភឿថៃដែលជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភា ជាមួយអាសនៈចំនួន១៤១ និងបក្សភូមិចៃថៃ ដែលមានអាសនៈ៧១ បានប្រកាសពីការចងសម្ព័ន្ធថ្មីមួយដែលធ្វើឱ្យចំនួនអសនៈកើនដល់២១២។ សំឡេង២១២នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់បង្កើតរដ្ឋាភិបាល​ ដើម្បីទទួលបានការគាំទ្រភាគច្រើននៅក្នុងសភា ដូច្នេះ មិនមានការបារម្ភពីលទ្ធភាពនៃរដ្ឋាភ...
article_4361.txt
​ក្រុមហ៊ុន​ចិន​កាន់តែច្រើន​បន្តកន្ទុយ​គ្នា​ចេញទៅ​ដាក់ទុន​រកស៊ី​នៅ​បរទេស​ដោយ​អាច​ដក​ស្លាក​សញ្ញា «​ផលិត​នៅ​ចិន​» ពី​ទំនិញ​របស់ខ្លួន ដើម្បី​គេច​ឲ្យ​ផុតពី​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​ដែល​កំពុង​បន្ត​ឆេះ​។ វៀតណាម ម៉ិ​ក​ស៊ិ​ក​និង​ស៊ែ​ប៊ី​ក្លាយជា​គោលដៅ​ធំ​នៃ​ក្រុមហ៊ុន​ទាំងនោះ ។
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទាំងពីរ​អាមេរិក និង​ចិន​បន្តធ្វើ​ឲ្យ​ពិភពលោក​ភ័យ​បារម្ភ និង​បង្កើត​ផលប៉ះពាល់​ខ្លាំង​ដល់​ក្រុម​ក្រុមហ៊ុន​នៃ​ប្រទេស​ទាំងពីរ​។ ​សមរភូមិ​នេះ​ចាប់ផ្តើម​ដោយ​ការដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ដែលមាន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​ដែល​ទំនិញ​ទាំងនោះ​មាន...
article_4362.txt
​ក្នុងចំណោម​ប្រទេស​ជិត ២០០ នៅលើ​ពិភពលោក ប្រទេស​ខ្លះ​មាន​ផលិតផល​ក្នុងស្រុក​ខ្ពស់ ខណៈ​ប្រទេស​ខ្លះ​មាន​ផលិតផល​ក្នុងស្រុក​ទាប​អាស្រ័យ​តាម​ទំហំ​សេដ្ឋកិច្ច​របស់ខ្លួន​។ រដ្ឋ​តូចៗ​ដូច​ប្រទេស​ព្រុយ​ណេ និង​កាតា ក៏​ស្ថិត​ក្នុងចំណោម​ប្រទេស​អ្នកមាន ដែល​ប្រជាជនមាន​ចំណូល​ខ្ពស់​ខ្លាំង​ដែរ ដោយសារតែ​រដ្ឋ​ទាំងនេះ​សម្បូរហូរហៀរ​ដោយ​ប្រេង ន...
​យោងតាម​របាយការណ៍​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ឆ្នាំ ២០១៧ ខាងក្រោម​នេះ​ជា​ប្រទេស​ដែលមាន​មាន​បំផុត​តាម​ផលិតផល​ក្នុងស្រុក​សម្រាប់​មនុស្សម្នា​ក់ៗ ផ្អែកលើ​អំណាច​នៃ​ការទិញ (purchasing power parity) ៖ ១.​កាតា​៖ ១២៤៩២៧ ដុល្លារ​ ២.​លុច​ហ្សាំ​បួ ៖ ១០៩១៩២ ដុល្លារ​ ៣.​សិង្ហ​បុរី​៖៩០៥៣១ ដុល្លារ​ ៤.​ព្រុយ​ណេ​៖ ៧៦៧៤៣ ដ...
article_4363.txt
​ហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ហក់​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​តម្លៃ ២០៧,០៥​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ មាន​តម្លៃនៅលើទីផ្សារ​រ​ហូត​ដល់​ទៅ​១​ទ្រី​លាន (១,០០០,០០០,០០០,០០០ ឬ​១​សែន​កោដិ​) ដុល្លារ​អាមេរិក​។​
​ដូចជា​ការរំពឹងទុក​របស់​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ Wall Street ភាគហ៊ុន​របស់ Apple បាន​កើនឡើង​នៅ​ត្រីមាស​ទី​ពីរ​។ នៅ​ថ្ងៃទី​២ ខែសីហា តម្លៃ​ភាគហ៊ុន​បាន​កើនឡើង​៣​ភាគរយ ដែល​នាំ​ឲ្យ​ហ៊ុន​ឈានដល់​២០៧,០៥​ដុល្លារ​អាមេរិក​។ ​ក្រុមហ៊ុន Apple ទាំងមូល​មាន ៤ ៨២៩ ៩២៦ ០០០​ហ៊ុន ដូច​តម្លៃ​ហ៊ុន​ឡើងដល់ ២០៧,០៥​ដុល្លារ មានន័យថា ក្រុមហ៊ុន​យក្ស​រប...
article_4364.txt
ចំនួន​មហាសេដ្ឋី​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ជាពិសេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ World Ultra Wealth Report​។ ប៉ុន្តែ​នៅពេល​ដំណាលគ្នា អាស៊ី ក៏​សម្បូរ​ទៅដោយ​ជនក្រីក្រ​ជាងគេ​លើ​ពិភពលោក​ផងដែរ​។​
​របាយការណ៍​វិភាគ​របស់​ក្រុមហ៊ុន Wealth-X ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ និង​ក្រុង​ញូវយ៉ក បាន​បង្ហាញថា ចំនួន​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ចាប់ពី​៣០​លាន​ដុល្លារ​អាមេរិក មាន​កំណើន​យ៉ាងខ្លាំង​នៅក្នុង​ឆ្នាំ​២០១៧ ដោយ​កើន​១២,៩​ភាគរយ ពោលគឺ​ស្មើ ២៥៥ ៨១០​នាក់​។​ ​សហរដ្ឋអាមេរិក មាន​ចំនួន​មហាសេដ្ឋី​ច្រើនជាងគេ ពោលគឺ​ប្រហែល ៨០ ០០០​នាក់ ...
article_4365.txt
​សេដ្ឋកិច្ច​រុស្ស៊ី បាន​កើនឡើង​ប្រមាណ ១,៨% នៅក្នុង​ត្រីមាស​ទី ២​នេះ បើទោះបីជា​រង​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ពី​អាមេរិក​ក្ដី​។ រុស្ស៊ី​អាច​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ ក៏​ព្រោះតែ​ការកើនឡើង​នៃ​តម្លៃ​ប្រេង និង​ឧស្ម័ន នៅ​ដើម​ឆ្នាំនេះ​។
​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​សម្តី​ទីភ្នាក់ងារ​ស្ថិតិ​រុស្ស៊ី Rosstat នៅ​ថ្ងៃ​១០ សីហា ឆ្នាំ​២០១៨​ថា កំណើនសេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នេះ​កើតមានឡើង បន្ទាប់ពី​រុស្ស៊ី​រងគ្រោះ​ព្រោះ​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច​រយៈពេល​ពី ឆ្នាំ​ជាប់​គ្នា ពោលគឺ​កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ ​សេដ្ឋកិច្ច​ដាំ​ក្បាល នេះ​គឺ​បណ្ដាលមក...
article_4366.txt
រដ្ឋាភិបាល​ថៃ​នឹងគ្រប់គ្រង​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុងប្រទេស​របស់ខ្លួន មិន​ឲ្យ​លើសពី ៣០​បាតក្នុង១លីត្រ​នោះឡើយ តាមរយៈ​ការបញ្ចេញ​ប្រាក់​ឧបត្ថម្ភ​ធន​របស់​រដ្ឋ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​២៣​ខែឧសភា​។​
​ក្រសួង​ថាមពល​ថៃ បានប្រកាស​នៅ​ថ្ងៃទី​២២​ខែឧសភា​ថា តម្លៃ​ប្រេងឥន្ធនៈ​ពិភពលោក​បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយនេះ​។ ហើយ​តម្លៃ​ប្រេងម៉ាស៊ូត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើន​ឡើងដល់ ៩៣,២៤​ដុល្លារ​ក្នុង​១​បារ៉ែល ពី​តម្លៃ​ចាស់​ត្រឹមតែ ១៧​ដុល្លារ​។​ ​ប្រេងម៉ាស៊ូត​ក្នុងប្រទេស​ថៃ បាន​រង​ឥទ្ធិពល​ពី​ទីផ្សារ​អន្...
article_4367.txt
​វៀតណាម កំពុងតែ​រៀបចំ​នាំ​អង្ករ​ប្រមាណ ១៥ ម៉ឺន​តោន​ទៅកាន់​ហ្វីលីពីន ។ ផែនការ​នាំចេញ​នេះ បន្ទាប់ពី ក្រុង​ហាណូយ បានឈ្នះ​ការដេញថ្លៃ​ការផ្គត់ផ្គង់​អង្ករ​ដល់​ហ្វីលីពីន​កាលពីពេល​ថ្មីៗ​នេះ ។
​តាម​សេចក្តីប្រកាស​លទ្ធផល នៃ​ការប្រកួតប្រជែង​ដេញថ្លៃ​ក្នុងការ​ផ្គត់ផ្គង់​អង្ករ​របស់​ភ្នាក់ងារ​អាហារ​ជាតិ​ហ្វីលីពីន វៀតណាម​បានទទួល​សិទ្ធិ​ផ្គត់ផ្គង់​អង្ករ​សរុប​ចំនួន ១៣​ម៉ឺន​តោន នៃ​ចំនួន​អង្ករ​សរុប​ដែល​ហ្វីលីពីន​ត្រូវ​នាំចូល​ក្នុង​ខែឧសភា និង​មិថុនា ២៥​ម៉ឺន​តោន ខណៈ​ចំនួន​សេសសល់ ត្រូវបាន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ថៃ​។ នេះ​បើ​យ...
article_4368.txt
​ដោយ​បារម្ភ​ពី​ស្ថានភាព​ឥណទាន​សម្រាប់​ទិញ​អចលនទ្រព្យ នឹង​បង្ក​ជា​ផល​អាក្រក់  ធនាគារកណ្ដាល​ថៃ​នឹង​តម្រូវ​ឲ្យ​អ្នកទិញ​លំនៅឋាន​តម្លៃ​លើសពី ១០​លាន​បាត ហើយ​និង​អ្នកទិញ​លំនៅឋាន​ជា​លក្ខណៈ​ផ្ទះ​ទី​២ ត្រូវមាន​ប្រាក់​បង់​ដោយ​ខ្លួនឯង​យ៉ាងហោចណាស់ ២០​ភាគរយ​។  បានសេចក្ដីថា អ្នកទិញ​លំនៅឋាន​ទាំងនោះ អាច​ខ្ចីលុយ​បាន​យ៉ាងច្រើន ៨០​ភាគរយ​ន...
​វិធានការ ដែល​នឹង​ចូល​ជាធរ​មាននៅ​ខែមករា ឆ្នាំ​២០១៩​ខាងមុខនេះ ត្រូវបាន​បង្កើតឡើង​ចំពេល​ដែល​បំណុល​គ្រួសារ និង​ឥណទាន​លំនៅឋាន កំពុង​កើនឡើង​។ ​ទោះជា​មិនទាន់​ចូល​ជា​ធរមាន ប៉ុន្តែ​ធនាគារជាតិ​ថៃ បាន​ប្រើប្រាស់​វិធានការ​ខាងលើនេះ ធ្វើជា​គោលការណ៍​ណែនាំ​ដល់​អ្នក​នៅក្នុង​វិស័យនេះ ដែល​មិន​បង្ខំ​ឲ្យ​អនុវត្ត​ដាច់ខាត​នោះទេ​។​ ​លោកស្រី ...
article_4369.txt
​រដ្ឋាភិបាល​ចិន​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​របស់ខ្លួន​មានការ​រីកចម្រើន​យឺតយ៉ាវ​បន្តិចបន្តួច​នៅ​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០១៨ នេះ ស្រប​ពេលដែល​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​កាន់តែ​កើនឡើង​។ រដ្ឋាភិបាល​ចិន​ក៏បាន​ព្រមាន​ផងដែរ​ថា ប្រសិនបើ​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នៅតែ​បន្ត នោះ​វា​នឹង​ប៉ះពាល់​ដល់​ពិភពលោ...
​ ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែលជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅលើ​ពិភពលោក​បាន​កើនឡើង​ចំនួន ៦,៧ ភាគរយ នៅ​ចន្លោះ​ខែមេសា និង​ខែមិថុនា ដែលមាន​ការថយចុះ​ពី​ចំនួន ៦,៨ ភាគរយ​កាលពី​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០១៨ នេះ​។​ ​រដ្ឋាភិបាល​ចិន​បាន​ផ្សព្វផ្សាយ​ទិន្នន័យ​នេះ​នៅ​ចំ​ពេលដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk បា...
article_437.txt
នៅថ្ងៃទី ១៧ ខែកក្កដា សមាជិកសភាពីររូបនៃគណបក្សកាន់អំណាចរបស់សិង្ហបុរី ដែលក្នុងនោះម្នាក់ជាប្រធានសភាបានលាលែងពីតំណែង ដោយសារអ្នកទាំងពីរ មានទំនាក់ទំនងស្នេហាជាមួយគ្នា ។ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានហៅការលាលែងពីតំណែងនេះថា គឺភាពចាំបាច់ដើម្បីរក្សានូវសុច្ចរិតភាព និងអាកប្បកិរិយាផ្ទាល់ខ្លួនដែលគណបក្សសកម្មភាពប្រជាជន (PAP) ...
ខណៈដែលរឿងអំពើពុករលួយ របស់រដ្ឋមន្រ្តីដឹកជញ្ជូនមិនទាន់ស្ងប់ស្ងាត់ផង បក្សសកម្មភាពប្រជាជនដែលជាបក្សកាន់អំណាចនៅសិង្ហបុរី ក៏ជួបរឿងអាស្រូវមួយទៀត។ ប្រធានសភាលោក Tan Chuan Jin និងសមាជិកសភាមួយរូបទៀត គឺលោកស្រី Cheng Li Hui បានលាលែងពីតំណែងសមាជិកសភាបក្សសកម្មភាពប្រជាជន និងលាលែងពីសមាជិកភាពបក្ស។ ក្នុងលិខិតលាលែង លោក Tan ប្រាប់នាយករដ្ឋមន្...
article_4370.txt
​កូរ៉េខាងជើង​មាន​ធនធាន​រ៉ែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែលមាន​តម្លៃ​ប្រមាណ​៣,៣​ទ្រី​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការប៉ាន់ស្មាន​រប​ស់​ទីភ្នាក់ងារ​ធនធាន​រ៉ែ​កូរ៉េខាងត្បូង​។ ធនធាន​រ៉ែ​ដ៏​ច្រើន​មហាសាល​នេះ​របស់​កូរ៉េខាងជើង អាច​ផលិត​ជា​សម្ភារ​ទំនើបៗ​ដូចជា​ទូរ​សព្ទ​ដៃ​ជាដើម ខណៈ​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​ផលិត​សម្ភារ​មាន​បច្ចេកវិទ្...
​ក្នុង​របាយការណ៍​ផ្ញើ​ទៅកាន់​សភា​កូរ៉េខាងត្បូង សាជីវកម្ម​រ៉ែ​កូរ៉េខាងត្បូង (KRC) ប៉ាន់ប្រមាណ​ថា ធនធាន​រ៉ែ​របស់​កូរ៉េខាងជើង​មាន​ច្រើនជាង​នៅ​កូរ៉េខាងត្បូង​១៥​ដង​ឯណោះ ដែល​តាម​តម្លៃ​ទីផ្សារ​សព្វថ្ងៃ មាន​ទំហំ​ដល់​ទៅ​ជាង​៣,៣​ទ្រី​លាន​ដុល្លារ​ឯណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap នៅ​ថ្ងៃទី​១១ ខែតុលា​។​ ​តា...
article_4371.txt
​អគ្គរដ្ឋទូត​អាមេរិក និង​ចិន​បាន​ឆ្លើយឆ្លង​សម្ដី​គ្នា​ទៅមក​ក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​២៨ ខែឧសភា​។ ទូត​អាមេរិក​បាន​លើកយក​សម្ដី​ចោទប្រកាន់​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែលថា ចិន​លួច​យក​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​អាមេរិក​រកស៊ី​នៅ​ចិន ប៉ុន្តែ​តំណាង​របស់​ចិន​បាន​ទាត់ចោល​ពាក្យ​ប្រក...
​អាមេរិក​ប្រកាន់ ចិន​ប្រកែក​។ ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) អាមេរិក​នៅតែ​បន្ត​ចោទ​ចិន​ជុំវិញ​ការផ្ទេរ​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​របស់​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​។ តំណាង​អាមេរិក​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) លោក Dennis Shea និយាយថា ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ទៅ​ក្រុមហ៊ុន​ចិន ជ...
article_4372.txt
​តៃប៉ិ ៖ សប្តាហ៍​នេះ វៀតណាម​មានឱកាស​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​បរទេស​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែមថា វៀតណាម​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន អាច​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន ឬ​សហរដ្ឋអាមេរិក​បាន ដោយ​មិន​រង​ផលប៉ះពាល់​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កាន់តែ​រីកធំឡើង​រវាង...
​លោក Frederick Burke ដែលជា​បុគ្គលិក​ជាន់ខ្ពស់​និង​ជា​ម្ចាស់​មួយរូប​នៃ​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ក្នុង​ទីក្រុង ហាណូយ ថ្លែងថា ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​អង្គារ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​សប្តាហ៍​នេះ នៅក្នុង​ទីក្រុង ហាណូយ នេះ ផ្តល់ឱកាស​ឲ្យ​វៀតណាម​អាច​ជួប​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​មកពី​ប្រទេស​ជាច...
article_4373.txt
​ប៉េកាំង​៖ បន្ទាប់ពី​បាន​ជជែក​គ្នា​អំពី​តួនាទី​អ្នកកាសែត​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​នៅ​ខេត្ត​ហៃ​ណាន់ អ្នកកាសែត​ជាង​១០០​នាក់​បាន​ជួបពិភាក្សា​ជាមួយ​លោក ហុ័​ង គុន​មីង (Huang Kunming) ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្ស​នៃ​បក្ស​កុម្មុយនីស្ត​ចិន និង​ជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​របស់​បក្ស​កុម្មុយនីស្ត​...
​នៅ​ចំពោះមុខ​អ្នកកាសែត​ប្រមាណ​១៥០​នាក់​មកពី​ប្រទេស និង​ស្ថាប័ន​អន្តរជាតិ​ដែល​ពាក់​ព័ន្ធគំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​វិថី (Belt and Road Initiative) លោក ហុ័​ង គុន​មីង បាន​សរសើរ​ផង និង​អរគុណ​អ្នកកាសែត​ផង ដែល​បាន​ជួយ​ជ្រោមជ្រែង​ផ្សព្វផ្សាយ​គំនិត​ផ្តួចផ្តើម​នេះ​រយៈពេល​៥​ឆ្នាំកន្លងមក​។​ «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ ...
article_4374.txt
​ភ្នំពេញ​៖ រដ្ឋាភិបាល​ថៃ​កំពុង​ពិចារណា​ហាមឃាត់​ការនាំ​ចូល​ផ្លែ​ដូង​ពី​ក្រៅប្រទេស ដើម្បី​ជួយ​ស្រោចស្រង់​តម្លៃ​ដូង​របស់​កសិក​ក្នុងស្រុក​។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​កាសែត​បាងកក ប៉ុស្ដិ៍ នៅ​ថ្ងៃទី​១៧ ខែកក្កដា​។​
​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​ព្រាង​វិធានការ​រួចរាល់​ហើយ ដើម្បី​បិទ​ការនាំ​ចូល​ដូង ចាប់ពី​សីហា ដល់​ខែតុលា ហើយ​វិធានការ​នេះ​នឹងត្រូវ​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី ដើម្បី​សម្រេច​អនុម័ត ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក Sontirat Sontijirawong ឲ្យ​ដឹង​ដូច្នេះ​ថា​៖«​តម្លៃ​ដូង​បាន​ដាំ​ក្បាល​ចុះ​នៅ​ឆ្នាំនេះ ដោ...
article_4375.txt
​រថយន្ត​ថ្មីៗ​ទំនើបៗ ហាក់ដូចជា​មិនសូវ​ទាក់ទាញ​អតិថិជន​នៅ​ឥណ្ឌា​នោះឡើយ​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន India Times ពលរដ្ឋ​នៅ​តំបន់​អាស៊ី​ខាងត្បូង​មួយ​នេះ ចូលចិត្ត​ប្រើប្រាស់​រថយន្ត​មួយ​ទឹក​ច្រើនជាង ដោយមាន​កំណើន​រហូត​ដល់​ទៅ​៥០​ភាគរយ​ក្នុង​១​ឆ្នាំ​។​
​ទីផ្សារ​រថយន្ត​មួយ​ទឹក​នៅ​ឥណ្ឌា បាន​កំណើន​ក្នុង​រង្វង់​ពី​៤០ ទៅ​៥០​ភាគរយ​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ក្រុមហ៊ុន​ធំៗ ដូចជា Mahindra First Choice Wheels, OLX និង Truebil ជាដើម សុទ្ធតែ​បាន​អះអាងថា អតិថិជន​បែរជា​មើលរំលង​រថយន្ត​ចេញ​ថ្មី​ទំនើបៗ​ទៅវិញ​។​ ​លោក Shubh Bansal សហ​ស្ថាបនិក​ក្រុមហ៊ុន​លក់​រថយន្ត​តាម​អន​ឡាញ Truebil បានបញ្ជា...
article_4376.txt
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយ​នៅ​ថ្ងៃទី​០៣ កញ្ញា​ថា លោក​នឹងមិន​ភ្ញាក់ផ្អើល​នោះទេ ប្រសិនបើ​លុយ​យ៉​ន់​ចិន ផ្ដួល​លុយ​ដុល្លារ​អាមេរិក ក្លាយជា​រូបិយវត្ថុ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​សកល​នោះ​។
​ថ្លែង​នៅឯ​សកល​វិទ្យាល័យ​ព្រុយ​ណេ លោកនាយក​រដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​លើកឡើងថា ប្រជាជន​ចិន​ប្រមាណ ១,៤​ពាន់​លាន​នាក់ ដែល​ធ្វើការ​សកម្ម រហ័សរហួន និង​មានទ្រព្យ​ច្រើន ទំនងជា​សម្រេច​ថា អ្នក​ចង់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ពួកគេ ត្រូវតែ​ប្រើប្រាស់​រូបិយវត្ថុ​ចិន​មិនមែន​រូបិយវត្ថុ​អាមេរិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត...
article_4377.txt
​តៃប៉ិ ៖ នៅក្នុង​ទ្វីបអាស៊ី តម្លៃ​នៃ​រូបិយវត្ថុ​នៃ​ប្រទេស​ជាច្រើន​ដែល​ក្នុងនោះ​មានដូចជា​ប្រទេស​ចិន ឥណ្ឌា ឥណ្ឌូនេស៊ី និង​មី​យ៉ាន់​ម៉ា​ជាដើម បាន​ធ្លាក់ចុះ​ចាប់តាំងពី​ដើមឆ្នាំ ២០១៨ មក​។ រូបិយវត្ថុ​រូពី​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្លាក់ចុះ​ទាប​បំផុត​កាលពី​ខែមិថុនា ហើយ​ប្រាក់​យ័ន​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​ចំនួន ៣,២ ភាគរយ ក្ន...
​ ​សេដ្ឋកិច្ចវិទូ​នានា​បានចង្អុលបង្ហាញ​នូវ​បញ្ហា​មួយចំនួន​ដែល​បណ្ដាល​ឲ្យ​តម្លៃ​រូបិយវត្ថុ​ទាំងនេះ​ធ្លាក់ចុះ ដូចជា​បញ្ហា​ដែល​អាច​បណ្ដាលមកពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​តួ​ក​គី និង​ការព្រួយបារម្ភ​អំពី​ការវិនិយោគ​នៅក្នុង​ទ្វីបអាស៊ី​ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន​។​ ​លោក Song Seng Wun សេដ្ឋ...
article_4378.txt
​ខណៈ​សហរដ្ឋអាមេរិក និង​មហា​យក្ស​ចិន​កំពុង​ស្ថិតក្នុង​សម​ភូមិ​ពាណិជ្ជកម្ម​យ៉ាង​ក្តៅគគុក ពិភពលោក​កំពុង​រង់ចាំ​មើលថា​តើ​ក្រុង​ប៉េកាំង​នឹង​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​អ្វី​ទៀត​ដើម្បី​យក​ប្រៀប​លើ​អាមេរិក​ក្នុង​សង្គ្រាម​នេះ​។ អ្នកជំនាញ​មើលឃើញថា អាវុធ​ដ៏​មាន​ឥទ្ធិពល​របស់​ចិន​បច្ចុប្បន្ននេះ​គឺ ការទម្លាក់​តម្លៃ​រូបិយ​បណ្ណ​ខ្លួ...
​កាសែត​អាមេរិក New York Times ផ្សាយ​ថា តម្លៃ​នៃ​រូបិយ​បណ្ណ​របស់​ចិន «​យ៉​ន់​» បាន​ធ្លាក់ចុះ​ជា​លំដាប់ គិត​ចាប់ពី​ពាក់កណ្តាល​ខែមេសា ឆ្នាំ​២០១៨​មក ហើយ​កាលពី​ថ្ងៃទី​៣០ ខែតុលា តម្លៃ​របស់​លុយ​យ៉​ន់ បាន​ធ្លាក់ចុះ​ដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ (​ជិត​៧​យ៉​ន់​ប្រឆាំងនឹង​១​ដុល្លារ​) ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​។ ​រដ្ឋបាល​លោក...
article_4379.txt
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅចុងខែកញ្ញា បាន​និយាយថា​ការកើនឡើង​នៃ​គោលនយោបាយ​គាំពារ​និយម និង​ឯកតោភាគី​និយម​កំពុង​បង្ខំ​ចិន​ឲ្យ​ពឹង​ផ្អែកលើ​ខ្លួនឯង​ច្រើនជាង​មុន​សម្រាប់​ការអភិវឌ្ឍ ហើយ​នេះ «​មិនមែនជា​រឿង​អាក្រក់​នោះទេ​»​។
​លោក​ស៊ី ជិន​ភីង​ដែលជា​មេដឹកនាំ​ចិន​ដ៏​មាន​ឥទ្ធិពល​បាន​បញ្ជាក់ថា វា​ដល់ពេល​ហើយ​ដែល​ក្រុង​ប៉េកាំង ត្រូវ​បញ្ឈប់​ការពឹងផ្អែក​របស់ខ្លួន​លើ​បច្ចេកវិទ្យា​ពី​បរទេស​។ យោងតាម​កាសែត​រដ្ឋ​ចិន People’s Daily មេដឹកនាំ​រូបនេះ បាន​សង្កត់ធ្ងន់​ពី «​តម្លៃ​នៃ​ការពឹង​ពាក់​លើ​ខ្លួនឯង (Self-reliance)»​។ «​ក្នុង​ឆាក​អន្តរជាតិ​វា​កាន់តែ​ពិបា...
article_438.txt
​លោក Chaitawat Tulathon អគ្គលេខាធិការបក្សឆ្ពោះទៅមុខ បាននិយាយសុំទោសចំពោះការមិនអាចបង្កើតរដ្ឋាភិបាលដែលប្រជាជនចង់បាន។ អគ្គលេខាធិការរូបនេះ អះអាងថា បក្សឆ្ពោះទៅមុខនឹងតស៊ូរហូតដល់ទីបញ្ចប់ដើម្បីទទួលបានសមភាព ក្រោយចែកផ្លូវជាមួយបក្សភឿថៃ និងបក្សសម្ព័ន្ធទាំងប្រាំមួយផ្សេងទៀត។
នៅថ្ងៃទី២ ខែសីហា បក្សភឿថៃបានប្រកាសពីការចែកផ្លូវជាមួយបក្សឆ្ពោះទៅមុខ ដោយនឹងត្រូវបង្កើតសម្ព័ន្ធថ្មីមួយផ្សេងទៀត ។ ភ្លាមៗនោះលោក Chaitawat Tulathon ក៏បាននិយាយថាអនុស្សរណយោគយល់គ្នា​ (MOU) ដែលចុះហត្ថលេខាដោយគណបក្សចំនួនប្រាំបីត្រូវបានចាត់ទុកជាមោឃៈផងដែរ ។ ដោយសុំទោសអ្នកគាំទ្រចំពោះការបរាជ័យក្នុងការបង្កើតសម្ព័ន្ធថ្មីជាមួយគណបក្សភឿថៃ ន...
article_4380.txt
​រដ្ឋាភិបាល​ថៃ នៅក្នុង​សប្ដាហ៍​នេះ បានអនុម័ត​វិធាន​ការជួយ​វិស័យ​ស្រូវ​អង្ករ ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប​ចំនួន ៩៧,៩៥​ពាន់​លាន​បាត (​ប្រហែល ២,៩​ពាន់​លាន​ដុល្លារ​) សម្រាប់​រដូវ​ប្រមូល​ផល​ឆ្នាំ​២០១៨-២០១៩ ។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​។​
​វិធានការ​ខាងលើ រួមមាន​ផែនការ​ផ្ដល់​ឥណទាន ដែលមាន​ទឹកប្រាក់​សរុប ៣៥,០៦​ពាន់​លាន​បាត (​ជាង​១​ពាន់​លាន​ដុល្លារ​) ដែល​នឹង​ផ្ដល់​ដោយ​ធនាគារ​រដ្ឋ BAAC និង​ថវិកា​ជំនួយ​ចំនួន ៦២,៨៩​ពាន់​លាន​បាត (​ជិត​២​ពាន់​លាន​ដុល្លារ​) ដែល​រដ្ឋាភិបាល​នឹង​ផ្ដល់​ឲ្យ​កសិករ​។​ ​លោក Nathporn Chatusripitak ទីប្រឹក្សា​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋ...
article_4381.txt
​មហាសេដ្ឋី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន បានប្រកាស​ពី​ចំណូល​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។ តាម​លទ្ធផល​ជំរឿន ចំនួន​អ្នក​មាននៅ​ប្រទេស​នេះ មានការ​កើនឡើង​១៦​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៦ ។ មហាសេដ្ឋី​ទាំងនោះ មាន​អាយុ​ចន្លោះ​ពី​៧​ឆ្នាំ ដល់​៩៩​ឆ្នាំ​។​
​មហាសេដ្ឋី​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន មាន​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​ចំនួន​៨.២​លាន UAH (​រូបិយ​បណ្ណ​អ៊ុយ​ក្រែ​ន hryvnia) ដែល​ស្មើ​ប្រមាណ ៣១១ ៦៦៩​ដុល្លារ​អាមេរិក​។ លោក Myroslav Prodan នាយក​ស្តីទី​នៃ​សេវាកម្ម​ពន្ធ​រដ្ឋ​អ៊ុយ​ក្រែ​ន (SFS) បានបញ្ជាក់​ឲ្យ​ដឹងថា មហាសេដ្ឋី​នៅ​ប្រទេស​ខ្លួន បាន​កើន​ដល់​ចំនួន​៤០៦៣​នាក់​នៅ​ឆ្នាំ​២០១៧ ព...
article_4382.txt
ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​អះអាងថា តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ខ្ពស់​ដោយសារ​ការទប់ស្កាត់​មិន​ឲ្យ​អ៊ីរ៉ង់​នាំ​ប្រេង​ចេញទៅ​ទីផ្សារ​អន្តរជាតិ​។ មេដឹកនាំ​បារាំង​រូបនេះ​និយាយ​ដូច្នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​សម្តី​រិះគន់​របស់​មេដឹកនាំ​អាមេរិក​ចំពោះ​អង្គ​ការនាំ​ប្រេង​ចេញ OPEC ក្នុង​មហាស...
​បើ​អ៊ីរ៉ង់​អាច​លក់​ប្រេង​បាន តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ​នឹង​ធ្លាក់​ថ្លៃ​។ នេះ​ជាស​ម្តី​អះអាង​របស់​មេដឹកនាំ​បា​រាំង​លោក ម៉ា​ក្រុង ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ដាច់ដោយឡែក​ពី​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោក ត្រាំ រិះគន់​អង្គការ OPEC និង​ចង់​បិទ​ការនាំចេញ​ប្រេង​អ៊ីរ៉ង់​ទាំងស្រុង​។ ​...
article_4383.txt
​របាយការណ៍​សេដ្ឋកិច្ច​ប្រចាំ​តំបន់​ចុងក្រោយ​របស់​ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា ទោះបីជា​បរិយាកាស​ខាងក្រៅ​មាន​អំណោយផល​តិចតួច​ក្តី ក៏​កំណើនសេដ្ឋកិច្ច​សម្រាប់  បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​ព្យាករណ៍​ថា នៅតែមាន​ភាពល្អប្រសើរ​ដដែល​។ កំណើនសេដ្ឋកិច្ច​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភ...
​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​របស់​ធនាគារ​ពិភពលោក​ចេញផ្សាយ​ក្នុង​ខែ តុលា ឆ្នាំ ២០១៨ ដែលមាន​ចំណងជើង​ថា ភាពមិនប្រាកដ​និយម​ក្នុង​ដំណើរ​បត់បែន បានបង្ហាញ​ឲ្យ​ដឹងថា នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ការកើតឡើង​ព្រម​គ្នា​នៃ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម អត្រា​ការប្រាក់​នៅ​សហរដ្ឋអាមេរិក​កើនឡើង​កាន...
article_4384.txt
​ទីផ្សារ​ភាគហ៊ុន​សកល​លោក​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​ថ្ងៃ​អង្គារ ខណៈដែល​វិនិយោគិន​ព្រួយបារម្ភ​អំពី​កំណើនសេដ្ឋកិច្ច​ពិភពលោក ហើយ​ការព្យាករណ៍​ពី​បណ្តា​ក្រុមហ៊ុន​អាមេរិក​មាន​លក្ខណៈ​ទុទិដ្ឋិនិយម​។​
​ស​ន្ទ​ស្សន៍​ទីផ្សារ​ភាគហ៊ុន​ធំៗ​នៅ​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង បន្ទាប់ពី​ចិន​បាន​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា​។ អ្នកវិនិយោគទុន​មានការ​ព្រួយបារម្ភ​អំពី​ការព្យាករណ៍​ទុទិដ្ឋិនិយម​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំៗ​របស់​អាមេរិក​ដូចជា​ក្រុមហ៊ុន Caterpillar និង​ក្រុមហ៊ុន 3M​។ ​ដំណើរ​វិវត្តន៍​នេះ​បានធ្វើ...
article_4385.txt
​វៀងចន្ទន៍​៖ អ្នកសារព័ត៌មាន​មក​ពី​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ជួប​ជជែក​គ្នា​ពី​មធ្យោបាយ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង​។ ការជជែក​នេះ​ធ្វើឡើង​អំឡុងពេល​ជំនួប​កំពូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង (MLC) លើក​ទី​ពីរ ដែល​ឡាវ​...
​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ គឺជា​ប្រធាន​មួយ​ត្រូវបាន​លើក​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​តាម​បណ្ដោយ​ទន្លេមេគង្គ​។ អ្នកសារព័ត៌មាន​កម្ពុ​ជា​៨​នាក់ និង​អ្នកសារព័ត៌មាន និង​តំណាង​សារព័ត៌មាន​ធំ​របស់​ចិន ថៃ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាច្រើន​នាក់​ទៀត បាន​ចូលរួម​ក្នុងជំនួប​នេះ​។ ប្រទេស​ទាំង​៦ ដែលមាន...
article_4386.txt
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​បញ្ជូន​មន្ត្រី​មួយក្រុម​ទៅកាន់​អាមេរិក​ដើម្បី​បន្ត​ការចរចា​រក​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ ខណៈ​ភាគី​ទាំងសងខាង​បន្ត​ដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅមក​។ ការចរចា​ជុំ​ថ្មី​នេះ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​សីហា គឺជា​ជំនួប​លើកដំបូង​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ​ក្រោយ​ការចរចា​លើក​មុនៗ​...
​ចិន និង​អាមេរិក នឹង​បើក​ការចរចា​ម្ដងទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៃ​វិបត្តិ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ខុសពី​លើក​មុនៗ ចិន​នឹង​បញ្ជូន​ថ្នាក់​មន្ត្រី​ថ្នាក់​អនុរដ្ឋមន្ត្រី​ទៅ​ចរចា​ជាមួយ​សម​ភាគី​អាមេរិក​នៅ​ដំណាច់​ខែសីហា​នេះ​។ ក្រសួងពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃទី​១៦ ខែសីហា ប្រកាសថា អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្...
article_4387.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៥ ខែមិថុនា បានប្រកាស​អនុវត្ត​ពន្ធ​២៥​ភាគរយ​លើ​ផលិតផល​ចិន​ដែលមាន​ទំហំ​ទឹកប្រាក់​៥០​ពាន់​លាន​ដុល្លារ​។ ចំណាត់ការ​របស់លោក ត្រាំ ធ្វើ​ឲ្យ​ចិន​ចាត់វិធានការ​តប​វិញ​ភ្លាមៗ ដោយបាន​ប្រកាស​ដាក់​ព​ន្ធ​២៥​ភាគរយ​ដូចគ្នា​លើ​ទំនិញ​នាំចូល​ពី​អាមេរិក និង​មានតម្លៃ​៥០​ពាន់​លាន​ដុល្លា​ដែរ​។ ...
​ការចរចា​រវាង​អាមេរិក និង​ចិន​ជាច្រើន​ដង​នៅ​ក្រុង​ប៉េកាំង​ផង និង​ក្រុង​វ៉ាស៊ីនតោន​ផង​ដើម្បី​បន្ថយកម្ដៅ​ជម្លោះ​ពាណិជ្ជកម្ម មិនមាន​លទ្ធផល​អ្វី​ឡើយ​។ ទីបំផុត​ទៅ អាមេរិក​នៅតែ​សម្រេចចិត្ត​អនុវត្ត​ពន្ធ​២៥​ភាគរយ​លើ​ចិន​ដដែល​។ នៅ​ថ្ងៃទី​១៥ ខែមិថុនា អាមេរិក​បាន​បញ្ចេញ​បញ្ជី​ចុងក្រោយ​នៃ​មុខទំនិញ​រាប់សិប​មុខ​ដែល​នាំចូល​ពី​ចិន និង...
article_4388.txt
ទោះបីជា​ការចរចា​ជាមួយ​អាមេរិក​ជុំវិញ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​ស្រពេចស្រពិល​ក្តី របប​ដឹកនាំ​កូរ៉េខាងជើង​មានបំណង​ពង្រឹង​សេដ្ឋកិច្ច​របស់ខ្លួន​ជំនួស​ឲ្យ​ការកសាង​អំណាច​យោធា​វិញ​។ កូរ៉េខាងជើង​ពេញចិត្ត​គម្រូ​សេដ្ឋកិច្ច​របស់​ចិន និង​វៀតណាម ហើយ​រដ្ឋ​នុយក្លេអ៊ែរ​នេះ​ក៏​នឹង​រៀនសូត្រ​តាម​កំណែទម្រង់​ប្រទេស​ទាំងពីរ​នេះដែរ​ដើម្បី​អភិវ...
​កូរ៉េខាងជើង​កំពុង​បន្ត​ដាក់​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​ខ្លួន​ឲ្យ​រីកចម្រើន​លូតលាស់​ទៅមុខ ក្រោយពេល​ប្រកាស​ពី​ឆន្ទៈ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Asian Nikkei Review របប​ដឹកនាំ​លោក គីម ជុង​អ៊ុន មានបំណង​ដកស្រង់​បទពិសោធន៍​កែទម្រង់សេដ្ឋកិច្ច​ចិន​និង​វៀតណាម​ដើម្បី​មក​អភិវឌ្ឍ​សេដ្...
article_4389.txt
) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែតុលា​។
​ក្នុងចំណោម​មហាសេដ្ឋី​២១៥៨​នាក់ មាន​ស្ត្រី​តែ​១១​ភាគរយ​ប៉ុណ្ណោះ​។ ចំនួន​ទឹកប្រាក់​ក៏មាន​ការកើនឡើង​១៩​ភាគរយ​ផងដែរ​នៅ​ឆ្នាំ​២០១៧ ពោលគឺ​មាន​ចំនួន​សរុប​រហូតដល់​ទៅ​៨៩០០​ពាន់​លាន​ដុល្លារ​អាមេរិក​។ ​មហាសេដ្ឋី​មាន​កំណើន​ទ្រព្យសម្បត្តិ​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ពោលគឺ​កើន​ដល់​ទៅ​៣៩​ភាគរយ​នៅ​ឆ្នាំ​២០១៧ ដោយ​លើស​ទ្វីបអាមេរិក​ទាំងមូល​ដែ...
article_439.txt
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានកាត់បន្ថយប្រាក់ខែរបស់រដ្ឋមន្រ្តីដឹកជញ្ជូនលោក S Iswaran ចំនួន៦៣០០ដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋមន្ត្រីរូបនេះពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពើពុករលួយ។ នេះបើតាមទូរទស្សន៍សិង្ហបុរី CNA ។
លោក លី សៀនឡុង ថ្លែងទៅកាន់សភានៅថ្ងៃទី២ ខែសីហា ជុំវិញការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងលោក Iswaran ក៏ដូចជាការលាលែងពីតំណែងរបស់សមាជិកសភាពីររូបទៀត គឺអតីតប្រធានសភាលោក Tan Chuan-Jin និង លោកស្រី Cheng Li Hui ជុំវិញរឿងអាស្រូវផ្លូវភេទរបស់ពួកគេ។ លោកថា ការស៊ើបអង្កេតអំពើពុករលួយនៅតែបន្ត។ រដ្ឋមន្ត្រីដឹកជញ្ជូន S Iswaran ដែលមិនអាចបំព...
article_4390.txt
​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​ពី​រស​ម្រូ​ល​ដល់​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ជំរុញ​សមាហរណកម្ម​ផ្នែក​សេវាកម្ម​ក្នុង​តំបន់​។  កិច្ចព្រមព្រៀង​ទាំងពីរ​នេះ​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ចំពោះ​ក្រុម​នាំ​ផ្គត់ផ្គង់​សេវាកម្ម​និង​នាំចេញ​ទូទាំង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​នៅពេល​ខាងមុខ​។
​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​នៅ​សិង្ហ​បុរី​ថ្ងៃ ២៩ ខែសីហា រដ្ឋមន្ត្រី​អាស៊ាន​ទាំង​ដប់​បាន​ឯកភាពគ្នា​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ពីរ​ក្នុងនោះ​មាន​មួយ​ផ្តោតលើ​សេវាកម្ម និង​មួយទៀត​ផ្តោតលើ​ផ្នែក​ពាណិជ្ជកម្ម​អាស៊ាន​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កិច្ចព្រមព្រៀង​ទីមួយ​គឺជា​កញ្ចប់​ទី ១០ នៃ​ការប្តេជ្...
article_4391.txt
នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc និង លោក Eddie Phillip នាយករដ្ឋមន្ត្រី​បារាំង​បាន​អះអាង​រួមគ្នា​នូវ​ការប្តេជ្ញាចិត្ត​បង្កើន​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ វៀតណាម​និង​បារាំង​។  ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់លោក​នាយក​រដ្ឋមន្ត្រី​បារាំង នៅ​ទីក្រុង​ហាណូយ​កាលពី​ថ្ងៃទី ២ វិច្ឆិកា​ន...
​ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ពង្រឹង​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែច្រើន​ថែមទៀត ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សំខាន់ៗ​ដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និង​ការអបរំ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​វៀតណាម​។​ ​លោក Eddie Phillip នាយករ...
article_4392.txt
​នៅ​ថ្ងៃទី​៣ ខែមេសា ប្រតិភូ​អាមេរិក​មួយក្រុម​បាន​ទៅដល់​រដ្ឋធានី​ប៉េកាំង ដើម្បី​ចរចា​ជាមួយ​ភាគី​ចិន​ជុំវិញ​បញ្ហា​ខ្វែងគំនិត​គ្នា​ក្នុង​វិស័យ​ពាណិជ្ជកម្ម ដែល​ឈានដល់​ការដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅវិញទៅមក​។ អាមេរិក​នឹង​បញ្ចុះបញ្ចូល​ឲ្យ​ចិន​កែប្រែ​នយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​មួយចំនួន ដែល​អាមេរិក​ចោទថា បាន​កេងចំណេញ​ផលប្រយោជ...
​បន្ទាប់ពី​ដំឡើងពន្ធដា​ក់​ផលិតផល​គ្នា​ទៅមក​រួច មហាអំណាច​សេដ្ឋកិច្ច​ពី​ភព​លោក​លំដាប់​ទីមួយ និង​ទី​ពីរ គឺ​អាមេរិក និង​ចិន នឹង​ចាប់ផ្ដើម​ចរចា​គ្នា​ដើម្បី​បញ្ចៀស​វិបត្តិ​ដែល​អាច​ឈានដល់​សង្គ្រាម​ពាណិជ្ជកម្ម​ពេញបន្ទុក​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross អមដំណើរ​ដោយ​មន្ត្រី​...
article_4393.txt
​ប្រទេស​ចិន​បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ចាត់វិធានការ​ជា​បណ្ដោះអាសន្ន​ប្រឆាំងនឹង​ការលក់ទំនិញ​បង្ខូច​ថ្លៃ​ចំពោះ​កៅស៊ូ​សំយោគ​ដែល​នាំចូល​មកពី​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​សិង្ហ​បុរី​។​
​ករណីនេះ​អាច​បង្ក​ឲ្យ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​កាន់តែ​តានតឹង​បន្ថែមទៀត ដោយ​ភាគី​នីមួយៗ​បាន​គំរាម​គ្នា​ទៅវិញទៅមក​ក្នុង​ការយក​ពន្ធគយ​បន្ថែមទៀត​លើ​ទំនិញ​ផ្សេងៗ​ដែលមាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​ឡើងវិញ​ថា ភាគី​ទាំងពីរ​មិនបាន​ចរចា​គ្នា​លើ​បញ្ហា​នេ...
article_4394.txt
វៀតណាម បាន​បំបែក​កំណត់ត្រា​ពាណិជ្ជកម្ម​តំបន់​អាស៊ាន ដោយបាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​។ កំណត់ត្រា​នេះ កើតឡើង​បន្ទាប់ពី​ទំហំ​ពាណិជ្ជកម្ម​របស់​វៀតណាម បាន​បន្ត​កើនឡើង​រហូតដល់​ជាង ១០​ពាន់​លាន​ដុល្លារ​រៀងរាល់ខែ លើស​ទំហំ​ពាណិជ្ជកម្ម​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ចាស់​ចិន ម៉ាឡេស៊ី​។...
​គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨​នេះ ទំហំ​ពាណិជ្ជកម្ម​ចិន​និង​វៀតណាម បាន​ឈានដល់ ១១.២ ពាន់​លាន​ដុល្លារ ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​ចិន​និង​ម៉ាឡេស៊ី អាច​បានត្រឹមតែ ៩.៩ ពាន់​លាន​ដុល្លារ ដែល​នេះ ធ្វើ​ឲ្យ​វៀតណាម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ចិន​ប្រចាំ​តំបន់​អាស៊ាន ខណៈ​ម៉ាឡេស៊ី ដែល​ធ្លាប់តែ​ជា​ដៃគូ​ធំ​បំផុត​ចិន​ច្រើន​ឆ្...
article_4395.txt
​អ្នកជំនាញ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​តំបន់ បាន​វាយតម្លៃ​ខ្ពស់​ទៅលើ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​របស់​វៀ​ត​ណា​ម ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាស៊ាន​មួយ​នេះ អាច​ទាក់ទាញ​ការវិនិយោគ​បរទេស​ដោយផ្ទាល់​បាន​កាន់តែច្រើន​។ តែ​នេះ មិនមែនជា​រឿង​ចៃដន្យ​ឡើយ ដែល​វៀតណាម ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់​នោះ ពោលគឺ វា​ផ្តើមចេញពី​កំណែទម្...
«​សមត្ថភាព​របស់​វៀត​ណា​ម​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់​បាន ក៏​ដោយសារ​ប្រទេសមួយ​នេះ មាន​កំណែទម្រង់សេដ្ឋកិច្ច​ពិតប្រាកដ​, ការកើនឡើង​នៃ​ចំនួន​ប្រជាជន​វ័យក្មេង​, តម្លៃ​ឈ្នួល​កម្លាំង​ពលកម្ម​សមរម្យ​, ភាព​កាន់តែ​ល្អប្រសើរ​នៃ​បរិយាកាស​ស​ធ្វើ​ធុរកិច្ច និង​ស្ថិរភាព​នយោបាយ​»​។ នេះ​គឺជា​លើកឡើង​របស់​អ្នកជំនាញ​ហ្វីលីពីន B...
article_4396.txt
​ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma បាន​និយាយថា ក្រុមហ៊ុន​របស់លោក មិនអាច​បំពេញ​តាម​ការសន្យា​ក្នុងការ​បង្កើត​ការងារ​មួយ​លាន​កន្លែង ក្នុង​សហរដ្ឋអាមេរិក​បាន​នោះទេ ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​។
​លោក Ma ដែល​បានសម្រេច​ចិត្ត​កំណត់​ថ្ងៃ​ចូលនិវត្តន៍​កាលពី​ថ្មីៗ បានលើកឡើង​បែបនេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃទី​១៩ កញ្ញា ឆ្នាំ​២០១៨​។ លោក Ma បាន​និយាយទៀតថា ការសន្យា​របស់លោក​ទៅកាន់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពិតជា​ពិបាក​នឹង​កើតឡើង​ណាស់ ក៏​ព្រោះថា​ស្ថានភាព​ពាណិជ្ជកម្ម​បច្ចុប្បន្នន...
article_4397.txt
​ចិន​ទំនងជា​ប្រុងប្រៀប​ខ្លួន​ដើម្បី​បំពេញ​គម្លាត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​ត្រូវបាន​ចាកចេញ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ដែល​បាន​បិទ​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​មុន ពេល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើងវិញ​របស់​សហរ​ដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​។​
​ចំណាត់ការ​របស់​ចិន​អាចធ្វើ​ឲ្យ​មាន​ជម្លោះ​មួយទៀត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​នឹង​បន្ថែម​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ដែល​ត្រូវបាន​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រាលដាល​កាន់តែ​ធំ​ឡើង​។​ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Renault របស់​បារាំង​ដែលមាន​ភាគហ៊ុន​ចំនួន​៩​ភាគរយ​នៅក្នុង​ទីផ្សារ​...
article_4398.txt
​នៅ​ថ្ងៃទី​១៤ ខែឧសភា ក្រុមហ៊ុន​ផលិត​អាវ​អាមេរិក GAP បាន​សុំទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យ៉ាង​ប្រញាប់ បន្ទាប់ពី​អាវ​របស់ខ្លួន​មិនបាន​បញ្ចូល​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ផែនទី​ចិន​។ ក្រុមហ៊ុន GAP បាន​ប្រមូល​អាវ​ទាំងនោះ​យកទៅ​កម្ទេចចោល និង​សន្យា​មិន​ឲ្យ​មាន​បញ្ហា​បែបនេះ​កើតឡើង​ទៀតឡើយ​។ កំហុស​របស់​ក្រុមហ៊ុន​អាមេរិក កើតឡើង​ចំ...
​ក្នុង​រូបភាព​ដែល​បង្ហោះ
article_4399.txt
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ពេញ​ចិត្តនឹង​ផែនការ​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​ក្នុង​ការសុំ​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ភាព​ដៃគូ​គ្រប់​ជ្រុងជ្រោយ និង​អភិវឌ្ឍ​អន្តរ​ប៉ាស៊ីហ្វិក ឬ​ហៅថា CPTPP​។ ក្រុង​តូ​ក្យូ ក៏បាន​សន្យា​ជួយ​ព​ន្លឿ​ន​ក្រុង​បាងកក​ឲ្យ​បានក្លាយ​ជា​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​ផងដែរ ។​
​នា​ជំនួប​ទ្វេភាគី​ក្នុង​ក្រុង​តូ​ក្យូ​នៅ​ថ្ងៃទី​១៨ ខែកក្កដា រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​ថៃ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ជួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ថៃ​ឲ្យ​ក្លាយជា​សមាជិក នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក (CPTPP = Comprehensive and Progressive Agreement for Trans-Pacific Partn...
article_440.txt
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបាននិយាយថា ចំនួនអាវុធដែលបានផលិតជារៀងរាល់ខែនៅឆ្នាំនេះ មានច្រើនជាងឆ្នាំមុនដែលបណ្តាលឱ្យក្រុមហ៊ុនត្រូវការកម្មករកាន់តែច្រើន។
រុស្ស៊ីអះអាងថា ខ្លួនបានបង្កើនការផលិតគ្រាប់រំសេវ និងឧបករណ៍យោធាយ៉ាងខ្លាំង ខណៈដែលការវាយលុករបស់ខ្លួននៅអ៊ុយក្រែនឈានចូលដល់ខែទី១៨។ រុស្ស៊ីក៏បានបង្កើនការផលិតអាវុធរបស់ខ្លួនដែរ ទោះរងបញ្ហាខ្លះដោយសារទណ្ឌកម្មក្ដី។ លោក Denis Manturov រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសហគ្រាសរដ្ឋរបស់ក្រសួ...
article_4400.txt
​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​វប្បធម៌​របស់​ប្រទេស​ម៉ាឡេស៊ី លោក YB Dato’ Seri Mohamed Nazri bin Abdul Aziz បាន​ជំរុញ​ប្រជាជាតិ​អាស៊ាន​យកចិត្តទុកដាក់​ពី​«​ភាព​ស្វា​មគ​មន៍ (Hospitality) វប្បធម៌ និង​សម្បត្តិ​ធម្មជាតិ ដែលជា​កត្តា​ចម្បង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​សក ល មក​ទស្សនា​តំបន់​អាស៊ាន​។
​រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី​រូបនេះ បានលើកឡើង​បែបនេះ នាឱកាស​លោក​ធ្វើជា​អធិបតី​ក្នុង​សន្និសីទកាសែត​បើក​កម្មវិធី Asean media bloggers tourism hunt ២០១៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ នៅ​ថ្ងៃទី ១១​ខែកក្កដា​។ «​បើ​យើង​ដើរ​កម្សាន្ត​ក្នុង​តំបន់​អាស៊ាន យើង​មាន​អារម្មណ៍​ថា​គ្មានអ្វី​ខុសប្លែកគ្នា​ទេ​។ ប្រជាជនមាន​ភាពរួស​រាយ​រាក់ទាក់ ដ...
article_4401.txt
​មហា​យក្ស​ចិន ដែលមាន​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ចំនួន​១២.៨​ទ្រី​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ នឹង​នៅ​បន្ត​ដើរតួនាទី​ជា​ម៉ាស៊ីន​ជំរុញ​ការ​ងើបឡើង​សេដ្ឋកិច្ចពិភពលោក​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ដោយ​ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចិន​។​
​ក្នុង​ទិន្នន័យ​របស់​ការិយាល័យ​ជាតិ​ស្ថិតិ កាលពី​ឆ្នាំ​២០១៧ សេដ្ឋកិច្ច​របស់​ចិន​មាន​ទំហំ​ប្រមាណ​១៥​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក និង​ចូលរួមចំណែក​ដល់់​កំណើន​សេដ្ឋកិច្ចពិភពលោក​ដល់​ទៅ​៣០​ភាគរយ​។ ទំហំ​ដ៏​ធំ​នៃ​សេដ្ឋកិច្ច​នេះ បាន​ជួយ​ពង្រឹង​កៅអី​ចិន​ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​ពីរ​។​ ​បើតាម​ទិន្នន័យ​ដ...
article_4402.txt
របស់​ក្រុមហ៊ុន Interbrand​។ ជាមួយគ្នានេះ​ផងដែរ ក្នុងចំណោម​ក្រុមហ៊ុន Brand កំពូល​ចំនួន​១០០ ក្រុមហ៊ុន Facebook និង Amazon មានការ​កើនឡើង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​កាលពី​ឆ្នាំមុន​។​
​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ក្រុមហ៊ុន​រថយន្ត មាន​រហូតដល់​ទៅជិត​៣០​ស្ថិតក្នុង​ចំណោម Brands កំពូល​ចំនួន​១០០​នៅលើ​ពិភពលោក​នា​ឆ្នាំ​២០១៦​នេះ​។ ជាមួយនឹង​កំណើន​៥​ភាគរយ ក្រុមហ៊ុន Apple មានតម្លៃ​រហូតដល់​១៧៨.១១៩​ពាន់​លាន​ដុល្លារ​អាមេរិក បាន​ឈរ​លេខ​មួយ​លើ​តារាង 2016 Best Global Brands បើទោះបីជា​ការលក់ iPhone នៅ​ឆ្នាំនេះ មានការ​ថ...
article_4403.txt
​កម្មសិទ្ធិបញ្ញា (IP) ជាពិសេស​ចុះបញ្ជី​ម៉ាក​ពាណិជ្ជកម្ម ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុងការ​ពង្រឹង និង​ពង្រីក​អាជីវកម្ម​។ ពាណិជ្ជករ​សិង្ហ​បុរី លោក Adrin Loi ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Ya Kun International បាន​ចែករំលែក​យុទ្ធសាស្ត្រ​ជោគជ័យ​របស់ខ្លួន​ក្នុង​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ នៅ​សិង្ហ​បុរី និង​នៅ​អាស៊ី​...
​បច្ចុប្បន្ន អាយុ​៦៣​ឆ្នាំ លោក Adrin Loi ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា «​ស្តេច​ម្ហូបអាហារ ឬ​ស្តេច​កាហ្វេ​» ប្រចាំ​សិង្ហ​បុរី​។ អ្នកជំនួញ​ដ៏​ជោគជ័យ​រូបនេះ ត្រូវបាន​អញ្ជើញ​ធ្វើជា​វាគ្មិន​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីស្នាក់ការ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) ប្រចាំ​ប្រទេស​សិង្ហ​បុរី កាលពី​ខែធ្នូ ស្តីពី «​កម្មសិទ្ធិបញ្ញា...
article_4404.txt
សហរដ្ឋអាមេរិក​បាន​តែងតាំង​លោក Jim Yong Kim ជា​ប្រធាន​ធនាគា​ពិភពលោក​សម្រាប់​អាណត្តិ​ទី​២​។ លោក Jacob Lew រដ្ឋមន្ត្រីក្រសួង​រតនា​គារ បាន​សរសើរ​លោក Kim ចំពោះ​ការងារ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក ការដោះស្រាយ​អ​សមភាព និង​ការប្រយុទ្ធ​ការផ្លាស់ប្តូរ​អាកាសធាតុ​។ លោក Lew បាន​មានប្រសាសន៍ថា លោក Kim បាន​ដឹកនាំ​ការប្រយ...
​ លោក Kim ជា​វេជ្ជបណ្ឌិត នរ​វិទូ និង​ជា​អតីត​នាយក​មហាវិទ្យាល័យ បាន​ដឹកនាំ​ធនាគារពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ កាលពី​ពេលមុន លោក​បាន​ដឹកនាំ​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺអេដស៍ និ​ុ​ង​ចូលរួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។​ ធនាគារពិភពលោក ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ...
article_4405.txt
២០១៨ គឺជា​ខួប​ទី​៤០​គត់​នៃ​ការកែទម្រង់ និង​ការបើកចំហ​សេដ្ឋកិច្ច​របស់​មហា​យក្ស​ចិន​។ កាលពី​៤០​ឆ្នាំមុន បក្ស​កុម្មុយនីស្ត​ចិន​ក្រោម​ការដឹកនាំ​របស់លោក តេង ស៊ា​វ​ភីង បាន​អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ថ្មី គឺ​បើកទ្វារ​ប្រទេស​ទទួល​វិនិយោគ​បរទេស និង​រកស៊ី​ជាមួយ​ប្រទេស​លើ​ពិភពលោក​។ លទ្ធផល​នៃ​ការកែទម្រង់​នេះ គឺ​ចិន ដែល​ពីមុន​ជា​ប្រ...
​ក្នុង​រយៈពេល​៤០​ឆ្នាំ ក្រោយ​ការកែទម្រង់ ចិន​បាន​ប្រែក្លាយជា​មុខមាត់​ថ្មី កើន​ឥទ្ធិពល​យ៉ាង​ឆាប់រហ័ស​លើ​ឆាក​អន្តរជាតិ ទាំង​សេដ្ឋកិច្ច ទាំង​នយោបាយ​។ ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​វិនិយោគ​ទុក​បរទេស និង​ការ​បោះទុន​រកស៊ី​ន​នៅ​បរទេស​ជួប​ចិន​បាន​វ៉ា​ដាច់​ជប៉ុន​ក្នុង​ឆ្នាំ​២០១៣ ហើយ​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ​របស់...
article_4406.txt
នេះ ជា​ផលិតផល​របស់​ក្រុមហ៊ុន PRPS ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។​
​ហាង​លក់​សម្លៀកបំពាក់ Nordstrom បាន​ពិពណ៌នា​ថា ខោ​ម៉ូដ​ប្រឡាក់​ភក់ Barracuda Straight Leg នេះ បង្ហាញ​ពី​សកម្មភាព​ការងារ​ដ៏​ហ្មត់ចត់​របស់​ពលរដ្ឋ​អាមេរិក​។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន​បានលើកឡើង​ថា អ្នក​ដែល​ស្លៀកខោ​បែបនេះ មិនមាន​អារម្មណ៍​ភ័យខ្លាច​ក្នុងការ​ធ្លាក់ចុះ ឬ​ស្ថិតក្នុង​ស្ថានភាព​កខ្វក់​នោះឡើយ​។​ ​ផ្ទុយទៅវិញ អតិថិជន​...
article_4407.txt
​ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» នៅ​កូរ៉េខាងត្បូង បាន​កើន​ឡើងជា​កំណត់ត្រា​នៅ​ឆ្នាំ​២០១៧ ។ នេះ​បើតាម​ទិន្នន័យ​របស់​សេវាកម្ម​គយ​កូរ៉េខាងត្បូង (KCS) ដោយ​លើកឡើងថា ផលិតផល​តម្លៃថោក​ពី​ចិន ហូរ​ដូច​ទឹកបាក់​ទំនប់​ចូលក្នុង​ទីផ្សារ​កូរ៉េខាងត្បូង​។​
​បើ​ប្រៀបធៀប​តាម​ទិន្នន័យ​របស់ KCS ចាប់តាំងពី​ឆ្នាំ​២០០០​មក ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» ដែលជា​អាហារ​អត្តសញ្ញាណ​របស់​កូរ៉េខាងត្បូង កើន​ឡើងជា​កំណត់ត្រា​នៅ​ឆ្នាំ​២០១៧ ជាមួយនឹង​ទឹកប្រាក់​៤៧.២៨​លាន​ដុល្លារ​អាមេរិក​។ របាយការណ៍​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​បង្ហាញថា តួលេខ​នៃ​ឱនភាព​ពាណិជ្ជកម្ម «​គីម​ឈី​» នៅ​ឆ...
article_4408.txt
​បើទោះបីជា​ការដាក់​ដំណើរការ​ជា​ផ្លូវការ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​(AEC) បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​ជិត​មួយឆ្នាំ​ក៏ដោយ លំហូរ​ពាណិជ្ជកម្ម ជាពិសេស​ការនាំចេញ​នៅក្នុង​តំបន់ មិនទាន់​អាច​ឲ្យ​ធ្វើ​សភាពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ពេញចិត្ត​នៅឡើយ​នោះទេ​។ ក្នុងនោះ ពួកគេ បាន​ទទូច​ឲ្យ ពាណិជ្ជករ​ឥណ្ឌូនេស៊ី ដែល​នៅក្នុង​ប្រទេស​ធំជាងគេ...
​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី លោក Rosan Roeslani បាន​ថែ្ល​ង​ទៅកាន់​ពាណិជ្ជករ​ឥណ្ឌូណេស៊ី​ដោយ​បញ្ជាក់ថា «​វា​បាន​ដល់ពេល​ហើយ​ដែល​ឥណ្ឌូណេស៊ី​ត្រូវផ្តោត​បន្ថែម​ទៅលើ​ទីផ្សារ​របស់​អាស៊ាន​។ យើង មាន​ក្តីសង្ឃឹម​មួយ​ដ៏​ធំ​ថា សហគមន៍​សេដ្ឋកិច្ច នឹង​ជួយ​ជំរុញ​អ្នក​នាំចេញ​ឥណ្ឌូនេស៊ី​ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​អ...
article_4409.txt
​ការកើនឡើង​នៃ​កិច្ច​ខំប្រឹងប្រែង​នយោបាយ ដើម្បី​ឲ្យ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ផ្តល់​ក្តីបារម្ភ​ដល់​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន ដែល​និយាយថា ការពង្រីក​ពាណិជ្ជកម្ម ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សកលលោក​រីក​ចម្រើន ជួយ​បង្កើត​ការងារ និង​បន្ថយ​តម្លៃ​ទំនិញ​។ នៅក្នុង​យុទ្ធនាការ​បោះឆ្នោត​របស់ បេក្ខជន​ប្រធានាធិបតី​មកពី​គណប...
អ្នកស្រី ស៊ូ ពេជ្រ​ចិន្តា ជូន​សេចក្តី​ប្រែ​សម្រួល​៖ សូមចុចទៅប្រភពដើម VOA ត្រង់នេះ អ្នកស្រី ស៊ូ ពេជ្រ​ចិន្តា ជូន​សេចក្តី​ប្រែ​សម្រួល​៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
article_441.txt
នៅថ្ងៃទី ១៨ ខែកក្កដា លោកស្រី Paetongtarn Shinawatra ដែលជាកូនអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ និយាយថា បក្សភឿថៃនឹងស្នើលោក Srettha Thavisin ជាបេក្ខភាពនាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំពេញអង្គបោះឆ្នោតជ្រើសនាយករដ្ឋមន្ត្រី បន្តបដិសេធមេដឹកនាំបក្សឆ្ពោះទៅមុខ Pita Limjaroenrat នៅជុំទីពីរ។
លោកស្រី Paetontarn កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបក្នុងបញ្ជីរបស់បក្សភឿថៃបាននិយាយថា បក្សភឿថៃនឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក Pita ធ្វើជានាយករដ្ឋមន្ត្រី។ ប្រសិន​បើ​សភា​បដិសេធ​លោក Pita នោះ​បក្ស​ភឿថៃ​នឹង​តែងតាំង​លោក​ Srettha Thavisin ។ លោកស្រីបញ្ជាក់ថា ៖ «បក្សភឿថៃនឹងតែងតាំង...
article_4410.txt
​លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួង​រតនា​គារ​សហរដ្ឋអាមេរិក​មានប្រសាសន៍ថា ជំនួប​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស G-20 បានទទួល​ជោគជ័យ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ថ្វីបើ​អស់លោក​រដ្ឋមន្ត្រី មិនបាន​ឈោង​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ជំទាស់​ប្រឆាំងនឹង​កិច្ច​គាំពា​ទំនិញ​ក្នុងប្រទេស​ក៏ដោយ​។​
​លោក​រដ្ឋមន្ត្រី​រតនាគា​រ​សហរដ្ឋអាមេរិក​បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​នឹង​ចាក​ចេញពី​ទីនេះ​ដោយមាន​ទំនុកចិត្ត​ថា សហការី​របស់ខ្ញុំ​ហើយ​និង​ខ្ញុំ​អាចធ្វើ​ការ​ក្នុង​ភាពជា​ដៃគូ​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សាកលលោក​មានការ​រីក​ចម្រើន ហើយ​និង​មាន​ស្ថិរភាព​ខាង​ហិរញ្ញ​វ​ត្ថ‍ុ​»​។​ ​ដោយនិយាយ​យោង​ដល់​ការតាំង​ចិត្ត​របស់​ប្រធានាធិបតី​សហរ...
article_4411.txt
​នាយក​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ IMF កំពុងធ្វើការ​ព្រមាន​ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​កំពុងតែ​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបែកបាក់​ជា​បំណែក​។​
​នៅក្នុង​សុន្ទរកថា​ដែល​ត្រៀម​ថ្លែង​ក្នុង​ដែនដី​ហុងកុង​នៅ​ថ្ងៃ​ពុធ​នេះ លោកស្រី Christine Lagarde បានស្នើ​សុំ​ឲ្យ​ប្រជាជាតិ​នានា​កុំ​ឲ្យ​និយម​ការពារ ផលិតផល​ក្នុង ស្រុក​។ លោកស្រី​ទំនងជា​និយាយ​យោងទៅលើ​សកម្មភាព​រប​ស់​ក្រុង​វ៉ាស៊ីនតោន ថ្មីៗ​នេះ ដែល​បាន​តម្លើងថ្លៃ​ពន្ធ​នាំចូល​ដែក និង​ផលិតផល​ផ្សេងទៀត​។ ជាការ​ឆ្លើយតប​ប្រទេស​ចិន...
article_4412.txt
​ក្រោយ​រដ្ឋបាល​ថ្មី​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ កាន់អំណាច ការប្រឈមមុខគ្នា​រវាង​ចិន និង​ហ្វីលីពីន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ស្ងប់ស្ងាត់ និង​មិនសូវ​ឡើងក​ម្តៅ​។ នេះ ក៏​មិនមែនជា​រឿង​ចែដ​ន្យ​ដែរ​។ តាម​ការបញ្ជាក់​របស់​ប្រមុខ​ការទូត​ហ្វីលីពីន ក្រុង​ម៉ានីល ចង់ទុក​រឿង​សមុទ្រ​ចិន​ខាងត្បូង​មួយ​ឡែក...
«​មធ្យោបាយ​តែមួយគត់​សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ គឺ ត្រូវ​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត​នៃ​ទំនាក់ទំនង​របស់​យើង​(​ហ្វីលីពីន និង​ចិន​) និង​ត្រូវ​ធានា​ឲ្យ​បាន​ថា​ក្នុង​ដំណើរការ​នោះ អ្នក​អាច​បន្ត​ការកសាង​ទំនុកចិត្ត ដែល​នឹង​អាចជួយ​បើកផ្លូវ​ឲ្យ​អ្នកដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​បាន​នៅ​ថ្ងៃ​អនាគត​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក...
article_4413.txt
​ប៉េកាំង​៖ មន្ត្រី​បក្ស​កុម្មុយនីស្ត​ចិន​លោក Ning Jizhe នៅ​ថ្ងៃទី​២១ ខែតុលា បាន​និយាយថា លំនាំ​នៃ ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន អាច​ក្លាយជា​គម្រូ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​យកតម្រាប់​តាម​ដើម្បី ជំរុញ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរឡើង​។ បើតាម​លោក Ning Jizhe ចិន​អាច​ចែករំលែក​បទ ពិសោធន៍​របស់ខ្លួន​ទៅកាន់​ប្រទេស​ផ...
​ដូច​ដឹង​ស្រាប់ ចិន​គឺជា​ប្រទេស​ដឹកនាំ​តាមបែប​កុម្មុយនីស្ត តែ​ប្រកាន់​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​។ ការបើកចំហ​ទីផ្សារ ធ្វើឡើង​ក្រោម​សម័យ​ដឹកនាំ​របស់​អតីត​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ចិន តេង ស៊ា​វ​ភីង ក្នុង​ទសវត្សរ៍​១៩៨០​មក​។ ការប្រកាន់យក​ប្រព័ន្ធ​ទីផ្សារសេរី​នេះ ជួយ​ឲ្យ​សេដ្ឋកិច្ច​ក្នុងស្រុក​របស់​ចិន​រីកចម្រើន​ខ្...
article_4414.txt
ដោយ​ក្នុងនោះ មានតម្លៃ Iphone 7 ផងដែរ​។​
​ការសិក្សា​ទីផ្សា​នៅលើ​បណ្តា​ប្រទេស​ចំនួន​៧២ បានបង្ហាញ​ឲ្យ​ឃើញថា តម្លៃ Iphone 7 នៅ​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា មាន​អាត្រា​ខ្ពស់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ ដោយ​តែ​អតិផរណា​កើនឡើង​ខ្ពស់​ចាប់តាំងពី​ឆ្នាំ​២០១៥​មក រដ្ឋាភិបាល​លោក Nicolas Maduro បាន​រឹតត្បិត​ការ​នាំចូល​ទំនិញ​ពី​ក្រៅប្រទេស​។ ​បើតាម​តារាង Technology Price Index 2016 ទ...
article_4415.txt
​រដ្ឋាភិបាល​ក្រុង​បាងកក បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ធំ​មួយ ដើម្បី​បង្ហាញ​ពី​ផលិតផល​កៅស៊ូ​ក្នុងស្រុក​របស់ខ្លួន​។ ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​គោលដៅ​ដើម្បី​ជាការ​បង្កើត​ឱកាស និង​ស្វែងរក​ទីផ្សារ​កៅស៊ូ​សម្រាប់​ប្រជាជន​ថៃ​ឲ្យ​កាន់តែច្រើន​ទាំង​ក្នុងស្រុក និង​ក្នុង​ឆាក​អន្តរជាតិ ។​
​ក្រុមហ៊ុន​កៅស៊ូ​ថៃ និង​ក្រុមហ៊ុន​កៅស៊ូ​បរទេស​ជាង​១០០​ក្រុមហ៊ុន បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​សម្រាប់​រោងចក្រ​កៅស៊ូ ដែល​រៀបចំ​ដោយ​ក្រសួងពាណិជ្ជកម្ម​ថៃ ។ ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជួយ​លក់​ផលិត​កៅស៊ូ​ដែលជា​របស់​ក្នុងស្រុក​ប៉ុណ្ណោះ​នោះទេ ក៏ប៉ុន្តែ ក៏បាន​នាំ​ក្រុមហ៊ុន និង​ពាណិជ្ជករ​ធំ​ពី​ក្រៅបរទេស​...
article_4416.txt
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានសម្រេច​បើកទ្វារ​ឲ្យ​ក្រុង​ប៉េកាំង​ចូលរួម​ជាមួយ​ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​នៅ​ទ្វីបអាហ្វ្រិក​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​។ អ្នកជំនាញ​ខ្លះ​យល់ថា ជប៉ុន​កំពុង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ខណៈ​ខ្លះទៀត​យល់ថា វា​ជា​យុទ្ធសាស្ត្រ​របស់​ជប៉ុន ...
​ជប៉ុន​សម្រេច​អញ្ជើញ​ចិន​ឲ្យ​ចូលរួម​ក្នុងការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​រួមគ្នា​នៅក្នុង​ទ្វីបអាហ្វ្រិក​។ វា​ជា​កាយវិការ​វិជ្ជមាន​មួយ​របស់​ជប៉ុន​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដែល​ធានាបាន​នូវ​ការអភិវឌ្ឍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​រួមគ្នា​ផង​។ ​សារព័ត៌មាន​ចិន South China Morning Post ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន​រប...
article_4417.txt
​បុគ្គលិក​ប្រមាណ​៥០០​នាក់​ដែល​បម្រើ​នៅ​ក្រុមហ៊ុន «​សៀវភៅ​ទំព័រ​លឿង​» (Pages Jaunes ឬ Yellow Pages) របស់​កាណាដា ប្រឈម​បាត់បង់​ការងារ​របស់​ខ្លួន​ដោយសារតែ​ការចំណាយ និង​ចំណូល​ក្នុង​ក្រុមហ៊ុន​មិនមាន​តុល្យភាព​គ្នា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក David Eckert នាយក​ក្រុមហ៊ុន ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន La Presse C...
​ចាប់តាំងពី​ឆ្នាំ​២០១២​មក ការចំណាយ​លើ​ផលិតផល «​សៀវភៅ​ទំព័រ​លឿង​» (Page Jaunes) របស់​ក្រុមហ៊ុន​កាណាដា រក្សា​ស្ថិរភាព ប៉ុន្តែ​ចំណូល​បាន​ធ្លាក់ចុះ​ប្រមាណ​ពាក់កណ្តាល​។ «​នេះ​ជា​ពេលដែល​យើង​ត្រូវ​គិតគូ​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា​»​។ លោក Eckert បាន​ថ្លែង​យ៉ាង​ដូច្នេះ បន្ទាប់ពី​ប្រកាស​ការខាតបង់​បន្ថែម​នា​ត្រីមាស​ទី​៤ កាលពី​ឆ...
article_4419.txt
​ប៉េកាំង​៖ កំណាត់​មហា​កំផែង Badaling ដែល​ស្ថិតនៅ​ជាយក្រុង​ប៉េកាំង គឺជា​កន្លែង​ទាក់ទាញ​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ចិន​។ ក្នុង​មួយឆ្នាំៗ ភ្ញៀស​ទេសចរ​ច្រើន​ពូជសាសន៍​ចំនួន​៨​លាន​នាក់ បានមក​ទស្សនា​កំណាត់​មហា​កំផែង​មួយ​នេះ​។ មេដឹកនាំ​ពិភពលោក​ជាច្រើន​បានមក​ដល់​ចំណុច​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដូចជា​អតីត​ប្រធានាធិបតី​អាមេរិក រី​ឆាត ន...
​មហា​កំផែង Badaling ស្ថិតក្នុង​តំបន់ Yanqing County ជាយក្រុង​ប៉េកាំង ដែល​ត្រូវ​ចំណាយពេល​ធ្វើដំណើ​រយ៉ា​ង​ហោចណាស់​ពីរ​ម៉ោង​។ កំណាត់​មហា​កំផែង​នេះ គឺជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ច្រក​ឆ្លងកាត់​ទាំង​៩ នៃ​មហា​កំផែង​ទាំងមូល ព្រោះ​មិន​ត្រឹម​ជា​រនាំង​ការពារ​ក្រុង​ប៉េកាំង​ចុងក្រោយ​ឡើយ តែ​ជាទី​តាំង​យុទ្ធសាស្ត្រ​ផ្នែក...
article_442.txt
លទ្ធផលនៃការបោះឆ្នោតពីសមាជិកសភាទាំងពីរបានបង្ហាញថា លោក Pita មិនបានទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីឡើយ។ យ៉ាងណាមិញ លោក Pita បានទទួលយកលទ្ធផល ប៉ុន្តែមិនបោះបង់ការប៉ុនប៉ងឈរឈ្មោះជាថ្មី នៃការបោះឆ្នោតជុំបន្ទាប់នាសប្តាហ៍ក្រោយនោះទេ។
លោក Pita Limjaroenrat បានបរាជ័យក្នុងការទៅកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតគាំទ្ រមិនដល់ពាក់កណ្តាលនៃសមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភា។ ចំនួនសន្លឹកឆ្នោតចុងក្រោយដែលគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្រ្តីមានត្រឹមតែ ៣២៤សំឡេង ខណៈដែលមិនគាំទ្រមាន ១៨២សំឡេង និងបោះឆ្នោតអនុប្បវាទមាន ១៩៩សំឡេង។ ដើម្បីក្លាយជានាយក...
article_4420.txt
​ចាប់ពីពេលនេះ​តទៅ ហ្វីលីពីន លែងមាន​ការព្រួយបារម្ភ​ពី​ចំនួន​ច្រើន​លើស​លប់នៃ​ផលិតផល​កសិកម្ម «​ចេក និង​ម្នាស់​» ទៀតហើយ​។ ហើយ​នោះ​ក៏​ព្រោះតែ ចិន ដែលជា​ប្រភព​ទីផ្សារ​ដ៏​ធំ បានអនុញ្ញាត​ឲ្យ​ហ្វីលីពីន អាច​នាំចេញ​ផលិតផល​ទាំងនោះ​ទៅកាន់​ប្រទេស​ខ្លួន ក្រោយពី​បាន​ហាមឃាត់ អស់​រយៈពេល​ជិត​បួន​ឆ្នាំ​ហើយ​នោះ​។
​រដ្ឋមន្ត្រី​កសិកម្ម​ហ្វីលីពីន Emmanuel Piñol នៅ​ថ្ងៃទី​០៧ ខែតុលា​កន្លងទៅ បាន​អះអាងថា ចិន បាន​ដក​ការ​រិត​ត្បិត​លើ​ការនាំចេញ​«​ចេក និង​ម្នាស់​»​ពី​ហ្វីលីពីន ដែល​ធ្លាប់​ដាក់​តាំងពី​ប្រទេស​ទាំងពីរ​បាន​មាន​ភាព​តានតឹង​ជាមួយនឹង​គ្នា​នៅ​បី​ឬ​បួន​ឆ្នាំមុន​មកម្ល៉េះ​។ ការបន្ធូរបន្ថយ​នេះ ត្រូវបាន​ធ្វើឡើង ខណៈពេល លោក​ប្រធានាធិបតី​ហ...
article_4421.txt
​ជំនាញ STEM ដែល​មានន័យថា វិទ្យាសាស្ត្រ​(Science) បច្ចេកវិទ្យា​(Technology) វិស្វកម្ម​(Engineering) និង គណិតវិទ្យា​(Mathematics) កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅលើ​ទីផ្សារការងារ សម្រាប់​យុគសម័យ​ថ្មី​នេះ​។ បើតាម​ការផ្សាយ​របស់ money.usnews.com សម្រាប់​រយៈពេល​១០​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៤ គ្រប់​សហគ្រាស ក្រុមហ៊...
​ខាងក្រោម​នេះ ជា​មុខជំនាញ STEM ដែល​បាន​នឹង​កំពុង​ពេញនិយម​នៅលើ​ទីផ្សារការងារ​៖ ​អ្នកវិភាគ​ស្ថិតិ ឬ ស្ថិតិ​វិទូ (Statistician) ​ស្ថិតិ​គឺជា​វិទ្យាសាស្ត្រ​ដែល​ប្រើប្រាស់​ទិ​ន្និ​ន័យ​ដើម្បី​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​។ ការងារ​ផ្នែក​នេះ ត្រូវបាន​គេ​រំពឹងថា​កើនឡើង​រហូតដល់​ទៅ​៣៤​ភាគរយ ក្នុងចំណោម​ការងារ​ថ្មីៗ​រាប់ម៉ឺន បើ​គិត​...
article_4422.txt
​បទពិសោធន៍​របស់លោក Rex Tillerson ស្តីពី​ការចរចា​កិច្ចព្រមព្រៀង​ប្រេង​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លា​សម្រាប់​ក្រុមហ៊ុន​ប្រេង Exxon Mobile នៅលើ​ពិភពលោក​បានធ្វើ​ឲ្យ​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​នេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដែល​បានតែងតាំង​លោក​កាលពី​ថ្ងៃ​អង្គារ​ជា​រដ្ឋមន្ត...
​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​និយាយថា​៖ «​លោក Tillerson បាន​ស្គាល់​ពី​របៀប​ចាត់ចែង​សហគ្រាស​សាកលលោក​ដែលមាន​សារៈសំខាន់​ដើម្បី​ដឹកនាំ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ឲ្យ​បានទទួល​ជោគជ័យ‍​»​។​ ​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅលើ​ប្រព័ន្ធ​សារ​
article_4423.txt
​ទំនងជា​ដោយសារតែ​សេដ្ឋកិច្ចជាតិ​លូតលាស់​យឺត រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បានស្នើ​ឲ្យ​ធនាគារពិភពលោក​ជួយ​វាយតម្លៃ​ទាំង​កំហុស និង​ភាពទន់ខ្សោយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​ជាតិ ក៏ដូចជា​ផ្តល់​អនុសាសន៍​បន្ថែម​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ឥណ្ឌូណេស៊ី​មាន​លក្ខណៈ​ល្អប្រសើរ និង​ជឿនលឿន ។​
​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ថ្ងៃ​២១ វិច្ឆិកា បាន​អះអាងថា លោក​បានស្នើ​ធនាគារពិភពលោក​តាម​រយៈ​លោក Rodrigo Chaves តំណាង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ឥណ្ឌូណេស៊ី ពាក់ព័ន្ធ​ការ​ព្យាករ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី ដែល​រាប់បញ្ចូល​ទាំង​កំហុសឆ្គង​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​របៀប​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អប្រសើរ ។ ​បើតា...
article_4424.txt
​សហគ្រិន​ជាច្រើន​នៅលើ​ពិភពលោក មានទ្រព្យ​សម្បត្តិ​រាប់រយ​លាន​ដុល្លារ​អាមេរិក ដោយសារតែ​កេរ​មក​តរបស់​ក្រុមគ្រួសារ​ដែល​បន្សល់ទុក​ឲ្យ​។ កាលពីពេល​ថ្មីៗ​កន្លងមកនេះ ទស្សនា​វ​ដ្តី​ដ៏​ធំ​របស់​ចិន Hurun Report បានចេញ​ផ្សាយ​តារាង​ចំណាត់ថ្នាក់ «Hurun Global Rich List 2016»​។​
​ក្នុង​បញ្ជី «Global Rich List 2016» ទស្សនា​វ​ដ្តី Hurun Report បានបង្ហាញ​ឈ្មោះ​មហាសេដ្ឋី​វ័យក្មេង​២០​រូប ដែលមាន​អាយុ​ក្រោម​៣៥​ឆ្នាំ និង​ជា​អ្នក​ដែល​បង្កើត​មុខ​ជំនួញ ដោយ​ពឹង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​។​ ​មហាសេដ្ឋី​ទាំង​២០​នាក់​នោះ រួមមាន​៖ ១.​លោក Evan Spiegel អាយុ​២៥ មានទ្រព្យ​សម្បត្តិ​ប្រហែល​១.៨​ពាន​លាន​ដុល្លារ​អាមេរិក​...
article_4425.txt
​ឡុង​ដ៍ ៖ ​ក្នុង​យុទ្ធនា​ការឃោសនា​សម្រាប់​តំណែង​ប្រធានាធិបតី លោក Donald Trump បាន​សន្យា​ការពារ​វិស័យ​ឧស្សាហកម្ម​របស់​សហរ​ដ្ឋ​អាមេរិក ដែល​លោក​បាន​និយាយថា ឧស្សាហកម្ម​អាមេរិក​ត្រូវបាន​បំផ្លាញ​ដោយ​ផលិតផល​ថោកៗ​នាំចូល​ពី​បរទេស​។ ខណៈដែល​រដ្ឋបាល​លោក Trump រៀបចំ​ធ្វើតាម​ការសន្យា​នេះ ដៃគូ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​សច្ចា​ថ...
​ការនាំចេញ​អាលុយមីញ៉ូម​របស់​ប្រទេស​ចិន បាន​កើនឡើង​ច្រើនជាង ២៥ ភាគរយ ក្នុង​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ​។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​បន្ថែម​ពន្ធ​ថ្មី​លើ​ទំនិញ​នាំចូល​។​ ​រដ្ឋមន្ត្រីការបរទេស​ចិន Wang Yi ថ្លែងថា​៖ «​វា​នឹង​ប៉ះពាល់​ដល់​ភាគី​ទាំងពីរ ហើយ​ប្រទេស​ចិន​ប្រាកដជា​នឹងធ្វើ​ការឆ្លើយតប​ដែល​ចាំបាច់​និង​សម​...
article_4426.txt
បានចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ស្ត្រី​ដែលមាន​ជាងគេ​លើ​ពិភពលោក​ចំនួន​២៥៦​នាក់ ប្រចាំឆ្នាំ​២០១៨  ។ បើ​បូក​បញ្ចូល​គ្នា ស្ត្រី​ទាំងនោះ​មានទ្រព្យ​សម្បត្តិ​រួម​ចំនួន​ដល់​ទៅ​១​ទ្រី​លាន​ដុល្លារ​អាមេរិក ដោយ​កើនឡើង​២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ថៃ និង​វៀតណាម ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ផងដែរ​។​
​ក្នុងចំណោម​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ភាគច្រើនបំផុត ជា​ស្នង​មរតក​ពី​ឪពុកម្តាយ ដូនតា ខណៈ​ជាង​១/៤ បានមកពី​ការខិតខំ​ខ្លួនឯង​។ ចំនួន​ស្ត្រី​ដែល​សាង​ទ្រព្យសម្បត្តិ​ខ្លួនឯង កើត​ពី​៥៦ ទៅ​៧២​នាក់ ក្នុង​បញ្ជី​។​ ​បើ​គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា អ្នកស្រី Alice Walton ជនជាតិ​អាមេរិក វ័យ​៦៨​ឆ្នាំ ដែលជា​កូនស្រី​ទោល​របស់...
article_4427.txt
​សេដ្ឋកិច្ច​វៀតណាម​កើនឡើង​រហ័ស​បំផុត​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ របាយការណ៍​ថ្មី​មួយ​ដែល​ចេញផ្សាយ​នៅ​សប្តាហ៍​នេះ​បង្ហាញថា គ្រាន់តែ​ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៨ នេះ ការកើនឡើង​នៃ​ការផលិត​ទំនិញ​អេឡិចត្រូនិក និង​ការនាំចេញ​។​
​វៀតណាម​បានក្លាយ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​រហ័ស​ជាងគេ​មួយ​នៅក្នុង​តំបន់ ហើយបី​ខែ​ដើមឆ្នាំ ២០១៨ នេះ សេដ្ឋកិច្ច​វៀតណាម​មាន​កំណើន​ខ្ពស់​ដែល​ស្ថិតក្នុង​កម្រិត​ល្អ​បំផុត​មួយ​ផង​។ នេះ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​របស់​ការិយាល័យ​ស្ថិតិ​របស់​រដ្ឋាភិបាល​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ​កំណើនសេដ្ឋកិច្ច​វៀតណាម​...
article_4428.txt
ក្រុង MORRIS រដ្ឋ ILLINOIS  ៖ ​បុព្វបុរស​របស់​កសិក​រ Russ Higgins បានរស់នៅ​លើដី​ដ៏​ធំ​ទូលាយ​មួយ​នៅ​ភាគខាងត្បូង​ទីក្រុង Morris ក្នុង​រដ្ឋ Illinois តាំងពី​ឆ្នាំ​១៨៥៨​។ ឆ្លងកាត់​សង្គ្រាមស៊ីវិល​អាមេរិក និង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា​ចាប់ពីពេលនោះ​មក សមាជិក​ម្នាក់​មកពី​គ្រួសារ Higgins បាន​ដាំ​ដុះ និង​ប្រមូល​ផល​នៅលើ​ផ្ទៃដី​នោ...
​ចាប់តាំងពី​ការ​ភ្ជួរ​រាស់​ជា​លើកដំបូង​ដែល​បាន​ជ្រោយ​ដី​ឡើង​ឲ្យ​មាន​ជីជាតិ នៅលើ​ផ្ទៃដី​នេះ​កាលពី​១៦០​ឆ្នាំមុន​មក ដំណាំ​មួយ​ប្រភេទ​ដែល​គេ​តែង​ដាំ​ដុះ​នៅលើ​ទីវាល​នោះ​គឺ​ស្រូវ​សាលី​។​ ​មុនពេល​លោក​ឡើង​ជិះ​លើ​ម៉ូតូ​កង់​៤​របស់លោក​បើកចូលទៅ​ក្នុង​វាលស្រែ លោក​បាន​ប្រាប់ VOA ថា​៖ «​បន្ទាប់ពី​ប្រមូល​ផល​សណ្ដែកសៀង​រួចហើយ យើង​ប្រហែល...
article_4429.txt
​គំរូ​ទំនើប​ផ្លូវ​សូត្រ​បុរាណ​របស់​ប្រទេស​ចិន អាច​នាំ​ប្រា​ក់ជាង​១​លាន​លាន​ដុល្លារ​សម្រាប់​ការវិនិយោគទុន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ពាណិជ្ជកម្ម​ដែល​កាត់​តាម​ទីផ្សារ​កំពុង​ងើបឡើង​នៅក្នុង​ប្រទេស​រាប់សិប​ទូទាំង​តំបន់​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប​។​
​ផ្លូវ​ពាណិជ្ជកម្ម​ហៅថា​«​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​»​ឬ​(OBOR)​លាតសន្ធឹង​ពី​ប្រទេស​ចិន​ទៅដល់​ទីក្រុង​ឡុង​ដ៍ ហើយ​ទៅដល់​ទ្វីបអាហ្វ្រិក មានបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេដ្ឋកិច្ច​របស់​ចិន​ហើយនឹង​ប្រទេស​ជាច្រើន​នៅតាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​នោះ ដោយ​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ងាយស្រួល​ឡើង​និង​មានការ​ចំណាយ​តោ​ច​។​ ​ប៉ុន្តែ រ...
article_443.txt
សមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាថៃ កំពុងជជែកដេញដោលគ្នា ជុំវិញការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីថៃថ្មី ខណៈដែលលោក Pita Limjaroenrat គឺជាបេក្ខជននាយករដ្ឋមន្ត្រី។
នៅក្នុងសម័យប្រជុំថ្ងៃទី១៣ ខែកក្កដា​ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានស្នើបេក្ខភាពលោក​ Pita Limjaroenrat ជានាយករដ្ឋមន្រ្តីដោយមានការគាំទ្រពីតំណាងសភាចំនួន៣០២នាក់។ តាមរដ្ឋធម្មនុញ្ញថៃ លោក Pita ត្រូវការសំឡេង៣៧៦បេក្ខជនពីសភាតំណាងរាស្ត្រដែលមានសមាជិក៥០០នាក់ និងសមាជិកព្រឹទ្ធសភា២៥០នាក់។ មុនសម័យប្រជុំលោក Pita បដិសេដមិនឆ្លើ...
article_4430.txt
​ចន្លោះ​ពី​ខែមីនា ឆ្នាំ​២០១៥ ដល់​ខែមីនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​វាយតម្លៃ​សហគ្រាស Glassdoor បាន​សិក្សា​លើ​តារាង​ប្រាក់បៀវត្ស​ដែល​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​បារាំង​ទាំងមូល​។ Glassdoor បានលើកឡើង​ពី​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ចំនួន​១២ ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជាងគេ​នៅ​បារាំង​។​
Business Insider ដែល​ដកស្រង់​របាយការណ៍​ផ្ទាល់ បង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន​ជាច្រើន ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ក្នុងនោះ Google ជាដើម មិនមាន​ឈ្មោះ​ក្នុង​ចំណាត់ថ្នាក់​ក្រុមហ៊ុន​ដែល​ផ្តល់​បៀវត្ស​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស​បារាំង​នោះឡើយ​។​ ​បៀវត្ស​ប្រចាំឆ្នាំ​សម្រាប់​ក្រុមហ៊ុន​ចំនួន​១២​សម្រាប់​និយោជិត​នៅ​បារាំង ដែល Glassd...
article_4431.txt
​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ កាលពី​ចុង​សប្តាហ៍​កន្លងមក បាន​គំរាម​ដំឡើង​ពន្ធ​រថយន្ត ដែល​នាំចូល​ពី​សហភាព​អឺរ៉ុប ដើម្បី​តបត​ទៅនឹង​សហភាព​អឺរ៉ុប ដែល​ចង់​ដំឡើង​ពន្ធ​ទំនិញ​ពី​សហរដ្ឋអាមេរិក ជាពិសេស​ផលិតផល​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​។
អត្ថបទទាក់ទង លោក ត្រាំ ថា សង្គ្រាម​ពាណិជ្ជកម្ម​ជា​រឿង​ល្អ ហើយ​អាមេរិក​នឹង​ឈ្នះ​ដោយ​ស្រួល​ «​ប្រសិនបើ​សហភាព​អឺរ៉ុប ចង់​បង្កើន​ពន្ធ និង​ឧបសគ្គ​ដល់​ក្រុមហ៊ុន​អាមេរិក​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ទីនោះ យើង​ក៏​នឹង​អនុវត្ត​គោលការណ៍​ដំឡើង​ពន្ធ​រថយន្ត​របស់​ពួកគេ ដែល​បច្ចុប្បន្ន​ចូល​ដោយ​សេរី មក​ទីផ្សារ​អាមេរិក​ផងដែរ​»​។ នេះ​ជាការ​លើ...
article_4432.txt
​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បោះទុន​ទំហំ ២៣៥​លាន​ដុល្លារ​គាំទ្រ​គម្រោង​ថាមពល​កើតឡើង​វិញ​( Renewable energy) របស់​ក្រុមហ៊ុន​ថាមពល B.Grimm Power របស់​ថៃ​ដើម្បី​ជំរុញ​ការ​ផ្គង់​ផ្គង់​ថាមពលអគ្គីសនី​នៅក្នុង​តំបន់​អាស៊ាន​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អ​វិវឌ្ឍន៍​អាស៊ី​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ ២៣ ខែកុម្ភៈ​កន្លងម...
​កម្ចី​ដែលមាន​ទំហំ​ទឹកប្រាក់ ២៣៥ លាន​ដុល្លារ​អាមេរិក​នេះ នឹង​ផ្តល់​ឲ្យ​ទៅ​ក្រុមហ៊ុន B.Grimm Power ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍ​ថាមពល​កកើត​ឡើងវិញ​នៅក្នុង​តំបន់​អាស៊ាន​។ គម្រោង​នេះ​នឹង​ជួយ​ជំរុញ​ការផលិត ចែកចាយ និង​ផ្គត់ផ្គង់​ថាមពលអគ្គីសនី​ដល់​កាន់​ទីផ្សារ​ថ្មីៗ​មានដូចជា កម្ពុជា ឥណ្ឌូណេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​...
article_4433.txt
​នៅ​ថ្ងៃទី​៣ ខែមីនា អាមេរិក​បានបង្ហាញ​បញ្ជី​ផលិតផល​របស់​ចិន​ជាង​១៣០០​មុខ ដែល​ត្រូវ​បង់ពន្ធ​នាំចូល ដល់​ទៅ​៥០​ពាន់​លាន​ដ​ល្លារ​។ ចិន​បាន​ខឹងសម្បារ​យ៉ាងខ្លាំង នឹង​ការប្រកាស​របស់​អាមេរិក និង​ត្រៀមខ្លួន​ចាត់វិធានការ​តប​វិញ​។ ក្រុង​ប៉េកាំង ទើបតែ​ដំឡើង​ពន្ធ​ទំហំ​បី​ពាន់​លាន​ដុល្លារ លើ​ផលិត​អា​មេ  រិ​ក​១២៨​មុខ ដែល​ត្រូវ​នាំចូល...
​អាមេរិក និង​ចិន កំពុងតែ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​ពន្ធ​ហើយ​។ មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បាន​ដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​ជាច្រើន​មុខ ដើម្បី​ឆ្លើយតប​ចំណាត់ការ​របស់​ប្រទេស​មួយទៀត​។ អាមេរិក​បាន​ផ្ដើម​សកម្មភាព តាមរយៈ​ការដំឡើង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម ឯ​ចិន​បាន​ឆ្លើយតប​វិញ​ដោយ​ដំឡើង​ពន្ធ​នាំចូល លើ​ផលិតផល​អាមេរិក​១២៨​មុខ​។...
article_4435.txt
ក្រសួងកសិកម្ម បាន​ចេញមុខ​បញ្ជាក់ប្រាប់​សាធារណជន​ថា គ្មាន​ឡើយ អង្ករ​ប្លា​ស្ទិក​នៅ​កម្ពុជា។ ការអះអាង​នេះ គឺ​ផ្អែកលើ​លទ្ធផល​ពិសោធន៍ ពី​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម លើ​សំណាក​គំរូ​អង្ករ ដែល​សង្ស័យថា​ជា​អង្ករ​ប្លា​ស្ទិ​ក។
ក្រោយពី​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ ពី​វត្តមាន​អង្ករ​ប្លា​ស្ទិក​នៅ​កម្ពុជា កក្រើក​ជាថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បញ្ជូន​សំណាក​គំរូ​អង្ករ ដែល​សង្ស័យថា​ជា​អង្ករ​ប្លា​ស្ទិ​ក ទៅ​វិភាគ​នៅ​មន្ទីរពិសោធន៍​ជាតិ​កសិកម្ម ដើម្បី​កំណត់​អត្តសញ្ញាណ​អង្ករ​នោះ។ បើតាម​សេចក្តីប្រក...
article_4436.txt
​ក្នុង​ឆ្នាំ​២០១៥ មហា​យក្ស​ចិន បាន​រងគ្រោះ​ខ្លាំង​ដោយ​វិបត្តិ​ផ្សារ​ហ៊ុន បណ្ដាលមកពី​ការកើនឡើង​តម្លៃ​ហ៊ុន​ខ្លាំង​។ វិបត្តិ​នេះ ប៉ះពាល់​ដល់​អ្នកវិនិយោគ​រាប់លាន​នាក់ ដែល​បាន​រំពឹងថា អាជ្ញាធរ​ចិន​នឹងមិន​បណ្ដោយ​ឲ្យ​តម្លៃ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ​នោះ​។ នៅពេលនេះ បន្ទាប់ពី​ស្ថានការណ៍​បាន​ធូរស្រាល​បន្តិច​នោះ មេដឹកនាំ​ចិន​ទំនងជា​ត្រ...
​មហាសេដ្ឋី​មាន​ជាងគេ​នៅ​ចិន លោក វ៉ាង ជាន​លីន (Wang Jianlin) បាន​ចេញមក​ព្រមាន​ពី​វិបត្តិ​ដែល​អាច​កើតចេញពី​វិស័យ​អចលនទ្រព្យ ដែល​កំពុងតែ​ប៉ោង​ខ្លាំង ហើយ​អាច​ឈានដល់​ដំណាក់កាល​មិនអាច​គ្រប់គ្រង​បាន​ទៀតផង​។ លោក វ៉ាង ជាន​លីន ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​អចលនទ្រព្យ​នេះ អះអាងថា នេះ​ជា​ពពុះ​សាប៊ូ​ធំជាងគេ​បំផុត (​សំដៅលើ​ការកើនឡើង...
article_4437.txt
​វ៉ាស៊ីនតោន៖ លោក Krugman និយាយថា អ្វីដែល​លោក​បារម្ភ​នោះ គឺ​មិនមែន​កំណើនសេដ្ឋកិច្ច​របស់​ចិន និង​ភាព​លុប​លើ​សេដ្ឋកិច្ច​ក្នុង​ពិភពលោក​នោះទេ​។ ផ្ទុយទៅវិញ អ្វីដែល​លោក​បារម្ភ​គឺ​លទ្ធភាព​ដែល​អាច​ឲ្យ​សេដ្ឋកិច្ច​របស់​ចិន​ធ្លាក់ចុះ និង​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​នៃ​ការធ្លាក់ចុះ​នេះ​ទៅលើ​សេដ្ឋកិច្ចពិភពលោក​។​
​អ្នកជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ លោក Krugman បានទទួល​ពានរង្វាន់​ណូបែល​សម្រាប់​សេដ្ឋកិច្ច​កាលពី ៨ ឆ្នាំមុន​។ លោក​បាន​ថ្លែង​នៅ​វិទ្យាស្ថាន Peterson សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន និង​នៅក្នុង​បទសម្ភាសន៍​ខ្លី​មួយ​ជាមួយ VOA​។​ ​លោក​បាន​និយាយថា បញ្ហា​ធំ​បំផុត​នោះ​គឺថា តើ​ចិន​នឹងធ្វើ​អ្វី​នៅពេល​ស...
article_4438.txt
រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍ អ្នកដំណើរ និង​ភ្ងៀ​វ​ទេសចរ​រាប់រយ​នាក់ បាន​តម្រង​ជួរ​គ្នា​ចូលទៅ​ទស្សនា​ព្រះរាជវាំង Bang Khun Phrom របស់​ព្រះអង្គម្ចាស់ Paribatra Sukhumbhand ។ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ដែលមាន អាយុកាល​ជិត​ពីរ​សតវត្សរ៍​មួយ​នេះ​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ល្បី ក្រោយពី​ពេលដែល​រដ្ឋាភិបាល​ថៃ​បើក​អោយ​ពលរដ្ឋ​ទូទៅ​ចូ...
​ ព្រះរាជវាំង Bang Khun Phrom មាន​ទីតាំង​ស្ថិតនៅ​ខាងកើត​ច្រាំងទន្លេ​ចៅ​ប្រា​យ៉ា និង​ជាទី​កន្លែង​ដែល​សម្បូរ​ទៅដោយ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និង​សិល្ប​។ រាជវាំង​នេះ​ត្រូវបាន​រចនា​ឡើង​ដោយ​ស្ថាបត្យករ​ជនជាតិ​អាល្លឺម៉ង់ លោក Carl Sandreckzki និង​ស្ថាបត្យករ​ជនជាតិ​អី​តា​លី លោក Mario Tamagno និង​លោក Paolo Remedi ។​ ​...
article_4439.txt
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ដាស់តឿន​មន្ត្រី​ទូត​របស់ខ្លួន​ឲ្យ​បំពេញ​តួនាទី និង​ចូលរួម​សកម្មភាព​អន្តរជាតិ​ឲ្យ​កាន់តែ​សកម្ម​ដើម្បី​លើកមុខ​មាត់​ប្រទេស ក៏ដូចជា​ឲ្យ​សក្តិ​សមជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន ។ ក្រុង​ហ្សា​ការ​តា ក៏​មិន​ចង់ឃើញ​ឥណ្ឌូណេស៊ី អន់​ជាង​ប្រទេស​ដទៃ និង​បន្ត​ទទួល​ជំនួយ​គេ​ដែរ ។
« យើង​ជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​រួចទៅហើយ ក៏ប៉ុន្តែ ប្រសិនបើ​យើង​នៅតែមាន​អារម្មណ៍​ថា​យើង​អន់​ជាងគេ តើ​យើង​អាច​ចូលរួម និង​បង្ហាញ​ឥទ្ធិពល​នៅក្នុង​កិច្ចប្រជុំ​កំពូល ឬ​សន្និសីទ​អន្តរជាតិ​ដោយ​របៀប​ណា​»? នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​ក្នុងជំនួប​ថ្ងៃ​១២ កុម្ភៈ ជាមួយនឹង​មន្ត្រី​ទូត​ជន​ខ្ពស...
article_444.txt
នៅថ្ងៃទី ២៤ ខែសីហា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្លាស់ប្ដូរលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នៅក្នុងរដ្ឋចចា។ ប្រហែល២០នាទីក្រោយ និងបន្ទាប់ពីថតរូបដូចអ្នកទោសឯទៀត លោកត្រូវបានអនុញ្ញាតឱ្យចាកចេញបន្ទាប់ពីបានបង់ប្រាក់២០ម៉ឺនដុល្លារ។
លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយជនជាប់ចោទ ១៨នាក់ផ្សេងទៀតក្នុងគម្រោងកែប្រែលទ្ធផលបោះឆ្នោតឆ្នាំ២០២០ នៅរដ្ឋភាគខាងត្បូងបានចំណាយពេលប្រមាណ២០នាទីនៅក្នុងគុក Fulton County របស់ទីក្រុងអាត្លង់តា។ នៅក្នុងសំណុំរឿងដែលបានទុកចោលរហូតមកដល់ពេលនេះ លោក ត្រាំ ដែលមានអាយុ ៧៧ឆ្នាំ ត្រូវបានគេថតរូបសម្រាប់ធ្វើកំណត់ត្រាអ្នកទោសដែលមានអត...
article_4440.txt
បើទោះបីជា​មានការ​ប្រកួត​ប្រជែង​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ពេញទី​ផ្សារ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​ណូគា ប្រហែលជា​មិន​ភ្លេច​ឡើយ Nokia 3310 ដែលជា​ប្រភេទ​ទូរ​សព្ទ​ធុន​បំផុត និង​ពេញនិយម​បំផុត​នាពេល​កន្លងមក​។ ក្រុមហ៊ុន​ហ្វាំ​ង​ឡង់ HMD Global Oy ដែលជា​ដៃគូ​សហការ​ផលិត​គ្រឿងបន្លាស់​ឲ្យ​ណូគា បាន​បង្ហើប​ព័ត៌មាន​ទាក់ទង​នឹង​ការបង្ហា...
Nokia 3310 នៅតែ​ស្ថិតក្នុង​បេះដូង​របស់​អ្នកប្រើប្រាស់​មួយចំនួន​។ យោងតាម​ការផ្សាយ​រប​ស់ The Telegraph ក្រុមហ៊ុន​ណូគា បាន​លក់​ចេញ​ម៉ូ​ដែល​ប្រភេទ​បាន​ជាង​១០០​លាន​គ្រឿង​។ នា​សមាជ GSMA Mobile World Congress ឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ពីថ្ងៃ​ទី​២៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែ​មិនា ក្រុមហ៊ុន HMD ដែលជា​ដៃគូ​របស់​ក...
article_4441.txt
​ឱនភាព​សេដ្ឋកិច្ច​រុស្ស៊ី​កើន​ដល់ ៤,៦ ភាគរយ​ដែល​ស្មើ ២២​ពាន់​លាន​ដុល្លារ​អាមេរិក ចន្លោះ​ពី​ខែមករា​ដល់​ខែឧសភា​។ សេដ្ឋកិច្ច​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​រហូតដល់​ប្រឈម​ឱនភាព​ខ្លាំង​បែបនេះ​ដោយសារ​ទណ្ឌកម្ម​ដែល​ដាក់ចេញ​បន្ទាប់ពី ប្រទេស​នេះ​ក្រសោប​យក​ទឹកដី Crimea និង​ដោយសារ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​ខ្លាំង​។...
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ឱនភាព​សេដ្ឋកិច្ច​រុស្ស៊ី​ក្នុង​រយៈពេល ៥​ខែ​ពី​ខែមករា​ដល់​ខែឧសភា​កើន​ដល់​៤,៦​ភាគរយ​ឯណោះ​។ ឱនភាព​ស្ថិតក្នុង​កម្រិត ៤,៦​ភាគរយ​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល ២២​ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​ក្នុង​រយៈពេល ៥​ខែ ពោលគឺ​ចាប់ពី​ខែមករា​ដល់​ខែឧសភា សហព័ន្ធ​រកចំណូលបាន ៧១ ពាន់​លាន​ដុល្លារ​អាមេរិក ប...
article_4442.txt
គិត​មកដល់ពេលនេះ គេ​នៅ​មិនទាន់​អាច​ទទួលបាន​ព័ត៌មាន​ណាមួយ​ជាក់លាក់ ក្រុមហ៊ុន Apple ចំពោះ​ការចេញ​ទូរ​សព្ទ iPhone ម៉ូ​ដែល​ចុងក្រោយ​របស់គេ​នៅឡើយ​ទេ គឺ​គេ​ត្រូវ​រង់ចាំ​រហូតដល់​ខែកញ្ញា ខាងមុខ។
ទោះបីជា​នៅសល់​រយៈពេល​ជាង ៥ ខែ​ខាងមុខ​ទៀត​ក៏ដោយ ក៏មាន​ការ​លេច​ធ្លាយ​ព័ត៌មាន​មួយចំនួន ដែល​ធ្វើ​ឲ្យ​ក្រុមអ្នកវិភាគ​បាន​រំពឹងថា ទូរ​សព្ទ​ម៉ូ​ដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple មាន​ទ្រង់ទ្រាយ​បែបណា​ដែរ តាមរយៈ​ការយក​គំរូ iPhone 6 និង iPhone 6 Plus ជា​មូលដ្ឋាន​ក្នុងការ​ព្យាករណ៍។ យោងតាម​ការវិភាគរ​បស់​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យ...
article_4443.txt
ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន លោក Jack Ma បាន​ប្រាប់​ពី​អាថ៌កំបាំង​មួយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​គាត់​ទទួលបាន​ភាពជោគជ័យ ដូច​ថ្ងៃនេះ​គឺ​ដោយសារតែ«ស្ត្រី » ។ នេះ​បើ​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV ។
ថ្លែង​នៅក្នុង​សន្និសីទ​ជាស​កល​ស្ដីពី​ស្ត្រី​និង​ភាពជា​សហគ្រិន​លើកដំបូង មួយ​ដែល​ធ្វើឡើង​នៅក្នុង​ខេត្ត Hangzhou ប្រទេស​ចិន លោក Ma បាន​អះអាងថា​ស្ត្រី​គឺជា​កម្លាំង​ដ៏​សំខាន់ ដែល​ជំរុញ​ឱ្យ​តម្រូវ​ការប្រើ ប្រាស់ នេះ​គឺ​មានន័យថា​ដើម្បី​ប្រកួត​ឈ្នះ​នៅក្នុង​ទីផ្សារ ក្រុមហ៊ុន​មួយ​ត្រូវតែ​តក​ឈ្នះ​ចិត្ត​របស់​មនុស្ស​ស្ត្រី​ឲ្យ​បាន។...
article_4444.txt
​ប៉េកាំង​៖ មន្ត្រីជាន់ខ្ពស់​ម្នាក់​រប​ស់​ចិន​ផ្នែក​រៀបចំ​ផែនការ​សេដ្ឋកិច្ច​បាន​ថ្លែងថា ខណៈដែល​ប្រទេស​ចិន​មានការ​ជឿជាក់ថា ខ្លួន​អាច​រក្សា​កំណើនសេដ្ឋកិច្ច​ឲ្យ​ស្ថិតនៅ​ពី​មធ្យម​ទៅ​ខ្ពស់​ចាប់ពីពេលនេះ​រហូត​ដល់​ឆ្នាំ​២០២០ ក៏​ផែនការ​រយៈពេល​៥​ឆ្នាំ​ខាងមុខ​របស់​ចិន នឹង​ផ្តោត​សំខាន់​ទៅលើ​ការងារ ប្រាក់កម្រៃ និង​តម្លៃ​ផលិតផល​ក្នុង...
​ ​លោក Xu Shaoshi ដែលជា​ប្រធាន​គណៈកម្មការ​អភិឌ្ឍន៍​ជាតិ និង​កំណែទម្រង់​របស់​ចិន​បាន​និយាយថា ខណៈ​ដែលមាន​ទស្សនៈ​ផ្សេងៗ​គ្នា​ទៅលើ​សេដ្ឋកិច្ច​របស់​ចិន និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​បន្ថយ​សំពាធ​នេះ ការពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នឹង​បន្ត​វិ​វត្ត​ទៅមុខ​ក្នុង​ល្បឿន​ដ៏​សមស្រប​មួយ​។​ ​លោក Xu បាន​បន្ថែមថា «​ខណៈពេលដែល​...