file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_426.txt
បន្ទាប់ពីមិនទទួលបានការគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់មេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat មានការលើកឡើងថា បក្សភឿថៃនឹងបង្កើតសម្ព័ន្ធថ្មីមួយដោយអវត្តមានបក្សឆ្ពោះទៅមុខ។ ជុំវិញរឿងនេះ អគ្គលេខាធិការបក្សឆ្ពោះទៅមុខបានចេញមុខបដិសេដ ហើយត្រូវមានការពិភាក្សាពីបក្សចម្រុះទាំងប្រាំបីជាមុនសិន។
ស្របពេលបក្សឆ្ពោះទៅមុខទំនងមិនអាចដឹកនាំរដ្ឋាភិបាល លទ្ធភាពមានកាន់តែខ្ពស់ដែលបក្សភឿថៃបង្កើតសម្ព័ន្ធមួយឡើងជំនួស ដោយមិនមានបក្សឆ្ពោះទៅមុខចូលរួមដើម្បីឈានទៅដឹកនាំ និងបង្កើតរដ្ឋាភិបាលថ្មី ។ ​ ជុំវិញរឿងនេះ លោក Chaitawat Tulaton អគ្គលេខាធិការបក្សឆ្ពោះទៅមុខបានបដិសេធ។ លោក​​បញ្ជាក់​ថា បក្ស​ចម្រុះទាំងប្រាំបីនឹង​ត្រូវ​ពិភាក្សា​ជា​មុន​សិ...
article_4260.txt
យោងតាមរបាយការណ៍ប្រចាំខែរបស់អង្គការនៃប្រទេសនាំចេញប្រេង (OPEC) តម្រូវការប្រេងនៅឆ្នាំ ២០២៣ នឹងបន្តកើនឡើង ២,២៥លានបារ៉ែលក្នុងមួយថ្ងៃ ឬប្រមាណ ២,៣ភាគរយ ។ កាលពីឆ្នាំ២០២២ តម្រូវការប្រេងកើនឡើង ២,៥៥លានប៉ារ៉ែលក្នុងមួយថ្ងៃ។
វិបត្តិថាមពលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក នៅឆ្នាំ ២០២២។ តម្លៃ​ប្រេងបាន​កើនឡើង​ដោយ​សារ​ប្រទេស​ផលិត​ប្រេងបាន​កាត់​បន្ថយ​ទិន្នផល ព្រោះតែមានសង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បណ្តាលឱ្យមានការលំបាកក្នុងច្រវាក់ផ្គត់ផ្គង់សកល។ នៅឆ្នាំ ២០២៣ ត្រូវបានព្យាករថាបញ្ហាថាមពល ជាពិសេសការផ្គត់ផ្គង់ប្រេងនឹងនៅតែជាបញ្ហាប្រឈម ហើយតម្លៃប្រេ...
article_4261.txt
Signature Bank គឺជាធនាគារដែលពិភពលោកស្គាល់តាមរយៈរូបិយប័ណ្ណគ្រីបតូ ត្រូវបានអាជ្ញាធរញូវយ៉កប្រកាសបិទទ្វារកាលពីថ្ងៃទី ១២ ខែមីនា។ ការបិទទ្វារនេះកើតឡើងពីរថ្ងៃបន្ទាប់ពីធនាគារ Silicon Valley បានដួលរលំដោយសារក្ស័យធន។
​បើ​តាម​នាយកដ្ឋាន​សេវា​ហិរញ្ញវត្ថុ​ញូវយ៉ក សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាម៉េរិក (FDIC) បានកាន់កាប់ទ្រព្យសម្បត្តិរបស់ Signature ដោយមានទ្រព្យសកម្មចំនួន ១១០ពាន់លានដុល្លារ និងប្រាក់បញ្ញើចំនួន ៨៨.៦ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ២០២២។ ភាគហ៊ុនរបស់ធនាគារនេះ កាលពីថ្ងៃទី១០ ខែមីនាបានធ្លាក់ចុះ ២៣ភាគរយដែលជាតួលេខដ៏អាក្រក់បំផ...
article_4262.txt
ខណៈដែលពិភពលោកកំពុងឈានចូលដល់យុគសម័យនៃការប្រើប្រាស់រថយន្តអគ្គិសនី ការផលិតថ្ម​ អាគុយបានក្លាយទៅជាអាទិភាពសម្រាប់ប្រទេសជាច្រើន។ ដើម្បីបំពេញតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បច្ចុប្បន្នចិនបាននាំមុខបណ្តាប្រទេសផ្សេងៗក្នុងការផលិតថ្ម អាគុយរថយន្តអគ្គិសនី។
បើតាមទិន្នន័យ និងការព្យាករពីការវាយតម្លៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្មលីចូម-អ៊ីយ៉ុង​របស់ BloombergNEF ដែលបង្ហាញពីសមត្ថភាពផលិតថ្ម អាគុយរថយន្តអគ្គិសនីរបស់ប្រទេសនាំមុខគេក្នុងឆ្នាំ ២០២២ និង ២០២៧ ចិនមានសមត្ថភាពផលិតថ្ម អាគុយរថយន្តអគ្គិសនី ច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោករួមបញ្ចូលគ្នាកាលពីឆ្នាំ២០២២ ។ ជាមួយនឹងសមត្ថភាពជិត៩០០ជីហ្គាវ៉ាត...
article_4263.txt
ថៃ នាពេលថ្មីៗនេះ បានអនុម័តសំណើកាត់បន្ថយពន្ធប្រើប្រាស់ពិសេសលើអាគុយរថយន្តអគ្គិសនីដែលបច្ចុប្បន្ន ៨ភាគរយ មកនៅត្រឹម ១ភាគរយ ព្រមទាំងសន្យាឧបត្ថម្ភធនរហូតដល់២៤ពាន់លានបាត (៧៣០លានដុល្លារ) សម្រាប់ឧស្សាហកម្មផលិតអាគុយរថយន្តអគ្គិសនី។
គណៈកម្មាធិការជាតិសម្រាប់គោលនយោបាយយានយន្តអគ្គិសនីក្នុងប្រទេសថៃ បានអនុម័តលើសំណើកាត់បន្ថយពន្ធគយលើអាគុយរថយន្តអគ្គិសនី ថែមទាំងឧត្ថម្ភធនចំពោះឧស្សាហកម្មផលិតរថយន្តអគ្គិសនី។ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow បានអះអាងថា ការឧបត្ថម្ភធននេះ នឹងជួយកាត់បន្ថយតម្លៃអាគុយអគ្គិសនី ដែលនឹងជំរុញឧស្សាហកម្មផលិតរថយន្តអគ្គិសន...
article_4264.txt
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ពិភពលោកកំពុងប្រឈមមុខនឹងកង្វះខាតយន្តហោះយ៉ាងគំហុក ខណៈតម្រូវការទេសចរណ៍កើនឡើង ស្របពេលចិនបើកប្រទេសឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍នានាជុំវិញពិភពលោក ដូចជាក្រុមហ៊ុនអាកាសចរណ៍ United Airlines និង Air India ជាដើម កំពុងស្វះស្វែងរកការបញ្ជាទិញយន្តហោះរហូតដល់រាប់រយគ្រឿងពីក្រុមហ៊ុន Boeing និង Airbus ។ ប៉ុន្តែដោយសារតែមានឧបសគ្គនៃខ្សែច្រវាក់ផ្គត់ផ្គង់ អតិថិជនត្រូវរង់ចាំជាច្រើនឆ្នាំ ដើម្បីទទួលបានការបញ្ជាទិញបន្តទៀត។ ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ...
article_4265.txt
ក្រុមហ៊ុនចិនជាង ៣០ អាចត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់បច្ចេកវិទ្យារបស់អាម៉េរិក ដែលធ្វើអោយទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចកំពូលទាំងពីរនេះ កាន់តែមានភាពតានតឹងសារជាថ្មី។
ក្រសួងពាណិជ្ជកម្មអាម៉េរិកនឹងបន្ថែមក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ចិន Yangtze Memory Technologies និងក្រុមហ៊ុនចំនួន ៣១ ផ្សេងទៀត ទៅក្នុងបញ្ជីខ្មៅឱ្យបានឆាប់បំផុតនៅក្នុងសប្តាហ៍នេះ។ ក្រុមហ៊ុនទាំងនេះនឹងត្រូវបានហាមឃាត់មិនឱ្យទិញបច្ចេកវិទ្យាពីអ្នកផ្គត់ផ្គង់របស់អាម៉េរិក លុះត្រាតែពួកគេទទួលបានអាជ្ញាប័ណ្ណពិសេសពីក្រសួងពាណិជ្ជកម្មអាម៉...
article_4266.txt
កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត​កញ្ចប់​លើក​ទឹក​ចិត្ត​មួយបន្ថែមទៀត ដើម្បី​ជំរុញ​ការ​ផលិតរថយន្ត​អគ្គិសនី ដោយ​​បាន​លើកលែង​ពន្ធ​នាំ​ចូល​សម្រាប់​គ្រឿងបរិក្ខារ និង​គ្រឿង​បន្លាស់​មួយ​ចំនួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានបញ្ជាក់ថា ការសម្រេចចិត្តលើកលែងពន្ធនាំចូលអនុវត្តចំពោះបញ្ជីរាយនាមគ្រឿងបន្លាស់ និងគ្រឿងបរិក្ខារចំនួន ៩ រួមមានទាំងអាគុយ និងម៉ូទ័រដែលត្រូវបាននាំចូលដើម្បីដំឡើង និងផ្គុំរថយន្តអគ្គិសនី។ ការលើកលែងពន្ធនេះ មានគោលបំណងលើកទឹកចិត្ត និងអភិវឌ្ឍខ្សែច្រវាក...
article_4267.txt
មន្ត្រីឥណ្ឌូណេស៊ីបានអះអាងថា ពួកគេបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការវិនិយោគរោងចក្រផលិតរថយន្តអគ្គិសនី។
លោក Luhut Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូនេស៊ីបានលើកឡើងកាលពីថ្ងៃទី១៧ មករា ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតទាំងអស់នៅលើពិភពលោកនឹងបណ្តាក់ទុននៅទីនេះ។ ក្នុងនោះក្រុមហ៊ុន BYD Group និងក្រុមហ៊ុន Tesla រួមជាមួយនឹងក្រុមហ៊ុន Hyundai ... បានបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូ...
article_4268.txt
ផលិតផលក្នុងស្រុកសរុប (GDP) របស់ចិននឹងកើនលើសអាម៉េរិកនៅរង្វង់ឆ្នាំ ២០៣៥ ខណៈដែល ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានឹងកើនលើសអាម៉េរិកក្នុងឆ្នាំ ២០៧៥។
ក្នុងការសិក្សាស្រាវជ្រាវមួយដែលបានចេញផ្សាយថ្មី អ្នកជំនាញសេដ្ឋកិច្ចនៃសម្ព័ន្ធហិរញ្ញវត្ថុ Goldman Sachs បានព្យាករអំពីសេដ្ឋកិច្ចពិភពលោកក្នុងពាក់កណ្តាលសតវត្សន៍បន្ទាប់។ រយៈពេលពីរទសវត្សរ៍មកហើយដែលក្រុមអ្នកសេដ្ឋកិច្ច Goldman Sachs ដឹកនាំដោយលោក Kevin Daly និងលោក Tadas Gedminas បានចេញផ្សាយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ក្រុមប្រទេ...
article_4269.txt
រហូតមកដល់ពេលនេះរដ្ឋប្រហែល ១៩ ក្នុងចំណោមរដ្ឋទាំង ៥០ នៅអាម៉េរិកបានដាក់បម្រាមលើកម្មវិធី TikTok ដោយសារតែមានការព្រួយបារម្ភថាទិន្នន័យអ្នកប្រើប្រាស់ដែលប្រមូលបានដោយ TikTok អាចត្រូវបានគេប្រើប្រាស់ខុសច្បាប់។
កាលពីថ្ងៃទី១៩ ធ្នូ រដ្ឋ Louisiana និងរដ្ឋ West Virginia បានក្លាយជារដ្ឋចុងក្រោយពីរទៀតនៅអាម៉េរិក ដែលដាក់បម្រាមលើការចូលប្រើកម្មវិធីចែករំលែកវីដេអូទម្រង់ខ្លី TikTok នៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអាម៉េរិក ។ មកទល់ពេលនេះមានរដ្ឋប្រមាណ១៩ ក្នុងចំណោមរដ្ឋចំនួន៥០ នៅអាម៉េរិកបានដាក់បម្រាមនេះដោយផ្នែក ឬទាំងស្រុង ដោយសារតែមានការព្រួយ...
article_427.txt
ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ត្រូវបានពន្យារពេល បន្ទាប់ពីការិយាល័យស៊ើបអង្កេតបានសម្រេចថា គួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការស្នើនាយករដ្ឋមន្ត្រីនៃមេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ។
នៅថ្ងៃទី២៥ខែ កក្កដា ប្រធានសភាថៃលោក Wan Muhamad Noor Matha បានលើកឡើងថា ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តី នឹងត្រូវពន្យាពេល។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ដាក់ញត្តិ​មួយរបស់បក្សឆ្ពោះទៅមុខទៅការិយាល័យស៊ើបអង្កេត ​ ​ដោយ​ចោទ​សួរ​ពី​ធម្មនុញ្ញភាព​នៃ​ការ​បដិសេធ​របស់​សភា​លើ​ការ​តែងតាំង​លោក Pita។ មួយថ្ងៃមុនការសម្រេចបែបនេះ ការ...
article_4270.txt
ស្រីលង្កាកំពុងទន្ទឹងរង់ចាំថវិកាចំនួន២,៩ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។ បច្ចុប្បន្នប្រទេសនេះកំពុងរងការយកពន្ធខ្ពស់ពីការនាំចូល និងការនាំចេញទំនិញ ហើយប្រជាជនកំពុងមានការខ្វះខាតស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀត។
នៅថ្ងៃទី៨ មីនា ស្រីលង្កាបានបង្ហាញក្តីសង្ឃឹមថា ថវិកាសង្គ្រោះដែលទន្ទឹងរង់ចាំជាយូរមកហើយពី មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជួយរំដោះបំណុលប្រាក់រាប់ពាន់លានដុល្លារដែលជាជំនួយបរទេស សម្រាប់គម្រោងនានាដែលបានផ្អាកតាំងពីឆ្នាំមុន។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរដ្ឋាភិបាលស្រីលង្កា លោក B...
article_4271.txt
យោងតាម Mastercard សម្ពាធអតិផរណានឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ ប៉ុន្តែសម្ពាធអត្រាការប្រាក់ខ្ពស់កំពុងផ្លាស់ប្តូរពីរបៀបដែលអ្នកប្រើប្រាស់ទូទៅត្រូវចំណាយ។
នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ២០២៣ ដែលទើបចេញផ្សាយដោយ Mastercard Economics Institute បានព្យាករថា សម្ពាធអតិផរណាសកលនឹងធ្លាក់ចុះបន្តិចនៅឆ្នាំក្រោយ មកត្រឹមកម្រិតមធ្យមសម្រាប់ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍ ដោយធ្លាក់ចុះពី ៧,១ភាគរយនៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំ ២០២២ មកត្រឹម ៣,១ភាគរយនៅត្រីមាសទី៤ ក្នុងឆ្នាំ២០២៣។ បើតាម Mastercar...
article_4272.txt
ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា ក្រុមហ៊ុនផលិតអេក្រង់ BOE Technology Group គ្រោងនឹងចំណាយ៤០០លានដុល្លារដើម្បីសាងសង់រោងចក្រចំនួនពីរនៅក្នុងប្រទេសវៀតណាម ក្នុងការផ្កត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Apple ។
ក្រុមហ៊ុន BOE Technology Group កំពុងចរចាដើម្បីជួលដីរាប់សិបហិកតានៅភាគខាងជើងប្រទេសវៀតណាម។ ប្រភព Reuters បានឱ្យដឹងថា ពួកគេមានរោងចក្រតូចមួយរួចហើយនៅភាគខាងត្បូង ដែលភាគច្រើនផ្គត់ផ្គង់អេក្រង់ដល់ក្រុមហ៊ុន Samsung និង LG Electronics ។ ក្រុមហ៊ុនខាងលើនេះគ្រោងនឹងជួលដីរហូតដល់ ១០០ ហិកតា និងប្រើប្រាស់ ២០ភាគរយនៃផ្ទៃដីនេះសម្រាប់រោងចក្រផ...
article_4273.txt
ចំនួន​ប្រជាជន​ចិន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​កាលពីខែមករា ស្ថិតិពីអាជ្ញាធរចិនបានបង្ហាញថានៅឆ្នាំ ២០២២ ចំនួនប្រជាជនចិនបានថយចុះចំនួន ៨៥០ពាន់នាក់ ដែលជាការថយចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១។ នេះគឺជាចំណុចរបត់ប្រវត្តិសាស្ត្រមួយនៅក្នុងប្រជាសាស្រ្តចិន។ ជាប្រទេសមួយដែលពឹងផ្អែកខ្លាំងលើកម្លាំងពលកម្មដ៏ច្រើន ការកាត់បន្ថយ ឬភាពចាស់នៃចំនួនប...
បើតាមអ្នកជំនាញបានបង្ហាញពីមូលហេតុមួយចំនួន នោះក៏ដោយសារតែតម្លៃនៃការរស់នៅខ្ពស់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យុវជនជាច្រើនបានកាត់បន្ថយប្រាក់ចំណូល ឬបាត់បង់ការងារ ខណៈនៅក្នុងគ្រួសារ ដែលមានកូនតូចៗត្រូវការចំណាយច្រើន។ សាស្ត្រាចារ្យ Kent Deng មកពីសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៍បានឱ្យដឹងថា ការទិញផ្ទះក្នុងទីក្រុងត្រូវចំណាយពេល ៣០ឆ្...
article_4274.txt
កំណើនសេដ្ឋកិច្ចវៀតណាមបានកើនដល់១៣,៦៧ភាគរយ នៅក្នុងត្រីមាសទី៣នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចាប់ពីខែកក្កដា ដល់ខែកញ្ញា សេដ្ឋកិច្ចវៀតណាមដែលត្រូវបានវាស់វែងដោយផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង ១៣,៦៧ភាគរយ បើធៀបនិងគ្រាដូចគ្នានៅឆ្នាំ ២០២១ មានត្រឹមតែ៦,០២ភាគរយ។ នេះបើតាមតួលេខរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើងខ្ពស់ ដោយសារសន្ទុះនៃការនាំចេញទំនិញទៅកាន់អាម៉េរិក ក្នុងអំឡុងខែមករា ដល់ខែកញ្ញា បា...
article_4275.txt
អាស៊ានកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃលំហូរវិនិយោគនៅក្នុងយុគសម័យនៃការប្រជែងប្រណាំងភូមិសាស្ត្រនយោបាយលើការវិនិយោគ និងពាណិជ្ជកម្ម។
ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗចំនួនបីដែលបានកើតឡើងនៅអាស៊ីអាគ្នេយ៍រួមមាន កិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា និងកិច្ចប្រជុំកំពូល APEC នៅប្រទេសថៃកំពុងទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំមកពីជុំវិញពិភពលោក ដែលមានទាំងប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងប្រធានាធិបតីចិនលោក ស៊ី ជិនភីង ផងដែរ។ អាស៊ីអាគ្ន...
article_4276.txt
កិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ និង១៦ វិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី មានបញ្ហាប្រឈមសកលជាច្រើនដែលត្រូវលើកយកមកពិភាក្សា។ បញ្ហាទាំងនោះរួមមាន អតិផរណា អត្រាការប្រាក់ វិបត្តិថាមពល ការធ្លាក់ចុះសេដ្ឋកិច្ច សុខភាពសកល និងបញ្ហាជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ក្រុមប្រទេស G20 មានប្រហែល ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលស្មើនឹង ៨០ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក និង ៧៥ភាគរយនៃពាណិជ្ជកម្មពិភពលោកសរុប។ ដូច្នេះហើយ កិច្ចប្រជុំនៃក្រុមនេះបានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយដែលនាំឱ្យអឺរ៉ុបកំពុងជួបនូវវិប...
article_4277.txt
អ្នកចិញ្ចឹមជ្រូកនៅវៀតណាមបានលើកឡើងថា ពួកគេបានខាតបង់នៅពេលដែលរដ្ឋគ្រប់គ្រងតម្លៃសាច់ជ្រូកលក់នៅលើទីផ្សារ ដើម្បីជាថ្នូរនិងការបន្ទាបអតិផរណាក្នុងប្រទេស ។
បើតាមសារព័ត៌មាន Tuoi Tre តម្លៃជ្រូករស់នៅវៀតណាមបានបន្តធ្លាក់ថ្លៃយ៉ាងគំហុក។ បច្ចុប្បន្នតម្លៃជ្រូករស់នៅ​ខេត្ត​ភាគ​ខាង​ត្បូងនៃប្រទេសវៀតណាម​​មាន​តម្លៃ​ចាប់​ពី ៥០ ០០០ ដល់ ៥៩ ០០០ ដុងក្នុងមួយគីឡូក្រាម (២,០៦ ដុល្លារដល់ ២,៤៣ដុល្លារ)។ អ្នកស្រី Pham Thi Thuy ម្ចាស់​កសិដ្ឋានចិញ្ចឹម​ជ្រូកមួយកន្លែងក្បែរទីក្រុង​ហូជីមិញបាន​និយាយ​ថា៖ «ក...
article_4278.txt
សង្គ្រាមពាណិជ្ជកម្មបាននាំឱ្យមានការធ្លាក់ចុះ​ប្រមាណ ៦២ភាគរយនៃការនាំចូលគ្រឿងអេឡិចត្រូនិក និងផលិតផលបច្ចេកវិទ្យាពីចិនទៅកាន់អាម៉េរិកចាប់តាំងពីឆ្នាំ ២០១៨។ សង្គ្រាមពាណិជ្ជកម្មនេះបានកើតឡើងនៅពេលដែលអតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ភាគរយលើផលិតផលអេឡិចត្រូនិកមួយចំនួនដូចជា Network servers, modems, routers, កាសឥ...
ចាប់ពីពេលនោះមក ការនាំចូលរបស់អាម៉េរិកលើផលិតផលបច្ចេកវិទ្យាព័ត៌មាន និងគ្រឿងអេឡិចត្រូនិកពីចិនបានធ្លាក់ចុះ ៦២ភាគរយស្របពេលដែលការនាំចូលពីពិភពលោកមានការកើនឡើង ៦០ភាគរយក្នុងរយៈពេល៤ឆ្នាំ ។ ទន្ទឹមនឹងនេះ ម៉ិកស៊ិក និងតៃវ៉ាន់បានបង្កើនចំណែកទីផ្សាររបស់ពួកគេយ៉ាងខ្លាំងក្នុងការនាំចូលទៅអាម៉េរិក។ នេះបើយោងតាមការស្រាវជ្រាវរបស់វិទ្យាស្ថានភីតធើស...
article_4279.txt
សេដ្ឋកិច្ចរបស់រុស្ស៊ីបានធ្លាក់ចុះ ៣ខែជាប់ៗគ្នា ស្របពេលអតិផរណាកើនឡើង និងការដាក់សម្ពាធទណ្ឌកម្មរបស់លោកខាងលិចជាបន្តបន្ទាប់។ ចាប់ពីខែកក្កដាដល់ខែកញ្ញា ផលិតផលក្នុងស្រុកសរុបរបស់រុស្ស៊ីបានធ្លាក់ចុះក្នុងចន្លោះពី ៤ ទៅ ៥ភាគរយ។
កាលពីថ្ងៃទី២ វិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់ទិន្នន័យចុងក្រោយរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីថា នៅក្នុងខែកញ្ញា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានថយចុះ ៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះក៏បានបង្ហាញពីការធ្លាក់ចុះ ៤ភាគរយនៅក្នុងខែសីហា និង ៤,៣ភាគរយនៅក្នុងខែកក្កដាផងដែរ...
article_428.txt
ប្រធានសភាថៃ Wan Muhamad Noor Matha បាននិយាយថា ការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់អាចធ្វើឡើងនៅថ្ងៃទី ៤ ខែសីហា។ នេះបើតាមសារព័ត៌មានថៃ Thai Enquirer ។
កន្លងមក ការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្ដីថៃដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា ត្រូវបានពន្យារពេល បន្ទាប់ពីការិយាល័យស៊ើបអង្កេតបានសម្រេចថា គួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញជុំវិញការស្នើបេក្ខភាពនាយករដ្ឋមន្ត្រីនៃមេដឹកនាំបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat ។ តុលាការធម្មនុញ្ញនឹងសម្រេចនៅថ្ងៃទី៣ ខែសីហា ថាតើត្...
article_4280.txt
ក្រុមហ៊ុនសម្លៀកបំពាក់ធំៗរបស់ជប៉ុនជាច្រើន បានកំពុងផ្លាស់ប្តូរផលិតកម្មកាត់ដេររបស់ខ្លួនពីប្រទេសចិនទៅកាន់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការផ្លាស់ប្តូររោងចក្រទាំងនោះ ដោយសារមានការកើនឡើងថ្លៃពលកម្ម និងគោលនយោបាយគ្មាន​កូវីដនៅក្នុងប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនជាច្រើនមានការព្រួយបារម្ភពីផលិតកម្មរបស់ក្រុមហ៊ុនខ្លួន។
ស្របពេល​ការធ្លាក់​ចុះនៃ​តម្លៃ​ប្រាក់​យ៉េន និង​ថ្លៃដើម​កើនឡើង ក្រុមហ៊ុន​កាត់ដេរសម្លៀកបំពាក់របស់ជប៉ុនជាច្រើន​កំពុង​ស្វែងរក​មធ្យោបាយដើម្បី​កាត់បន្ថយ​ថ្លៃដើម។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២២ បានបើកផ្លូវថ្មីសម្រាប់ក្រុមហ៊ុនទាំងនេះសម្លឹងមើលទីផ្សារផលិតកម្មអាស៊ីអាគ្នេយ...
article_4281.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថានឹងផ្តល់យ៉ាងហោចណាស់ ១៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២-២០២៥ ដើម្បីបន្ធូរបន្ថយវិបត្តិស្បៀងអាហារកាន់តែអាក្រក់នៅអាស៊ី និងប៉ាស៊ីហ្វិក។ កញ្ចប់ថវិកានេះ មានគោលដៅកែលម្អក្នុងរយៈពេលវែង លើសន្តិសុខស្បៀង តាមរយៈការពង្រឹងប្រព័ន្ធស្បៀង ដើម្បីប្រឆាំងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវ...
មូលនិធិរបស់ ADB នាពេលនេះបានដើតួនាទីយ៉ាងសំខាន់ ក្នុងការពង្រីកការគាំទ្រទៅតាមគម្រោងនានា ដែលមានស្រាប់ និងគម្រោងថ្មីៗនៅក្នុងវិស័យមួយចំនួនរួមមាន ផលិតកម្មកសិកម្ម ការចែកចាយស្បៀង ការការពារសង្គម ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹក ស្របពេលដែលមនុស្សជិត ១,១ពាន់លាននាក់បានខ្វះរបបអាហារ ដោយសារភាពក្រីក្រ និងតម្លៃស្បៀងកើនឡើងខ្ពស់...
article_4282.txt
លោក Daniel Kritenbrink បានលើកឡើងថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជា គឺនៅតែស្ថិតក្រោមការត្រួតពិនិត្យ ដោយសមាជិកសភាសហរដ្ឋអាម៉េរិក ដែលបានជួបប្រជុំគ្នា កាលពីថ្ងៃទី១២ កក្កដា។
ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករូបនេះ បាននិយាយក្នុង សន្និសិទសាពត៌មាន ថ្ងៃទី ១៣ ខែកក្កដា ថា៖ «ខ្ញុំ​សូមសង្កត់​ធ្ងន់​ទៅ​កាន់​មិត្ត​កម្ពុជាថា ការអនុគ្រោះពន្ធ GSP សម្រាប់កម្ពុជាគឺនៅតែស្ថិតក្រោមការត្រួតពិនិត្យដោយសភាសហរដ្ឋអាម៉េរិក។ យើងនឹងបន្តរំលឹកនៅក្នុងការប្រជុំពិសេសជាបន្ត...
article_4283.txt
ប្រទេស​វៀតណាម​បានសម្រេច​ចិត្ត​ផ្អាក​ការនាំ​ចូល​ផ្លែឈើ​ពី​ប្រទេស​អូស្ត្រាលី ដោយសារតែ​មានការ​ព្រួយបារម្ភ​ទៅលើ បញ្ហា​សត្វល្អិត​នៅក្នុង​ផ្លែឈើ​មួ​ប្រភេទ ដែល​ទើប​រកឃើញថ្មីៗនេះ ដែល​អាច​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់ វិស័យ​កសិកម្ម​របស់​ប្រទេស​ខ្លួន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua។
ទីភ្នាកងារ​ព័ត៌មាន​រដ្ឋ​ចិន​នេះ​ក៏បាន​ដកស្រង់​សំដី លោក Nguyen XuanHong ប្រធាន​នាយកដ្ឋាន​ការពារ​រុក្ខជាតិ​ដែល​ស្ថិតក្រោម​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​រប​ស់​វៀតណាម​ថា​ផ្លែឈើ​ដែល​នាំចូល​ពី​អូស្ត្រាលី​ទាំង ៣៨ប្រភេទ​នឹងត្រូវ​បាន​ផ្អាក​ចាប់ពី​ថ្ងៃទី ២ខែមករា​ឆ្នាំ ២០១៥ខាងមុខនេះ​តទៅ ដើម្បី​ការពារ​ការ​ការឆ្លង​រាលដាល​នៃ​ស​ត្ថ...
article_4284.txt
ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កាន់កាប់​ដោយ​រដ្ឋ Dubai International Airports ស្ថិតក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម បានអនុម័ត​ថវិកា​សរុប​ចំនួន ៣២ ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ព្រលានយន្តហោះ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក។ នេះ​បើ​យោងតាម​គេហទំព័រ futureofdubai ។
បើតាម​ប្រភព​ខាងលើ ព្រលានយន្តហោះ​ថ្មី​នោះ​គឺ​ស្ថិតនៅ​ទីក្រុង ចម្ងាយ ៣៧ គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ឌូ​បៃ។ ក្រោយពេល​ការសាងសង់​ត្រូវបាន​បញ្ចប់ អាកាសយានដ្ឋាន​ថ្មី​នេះ នឹង​អាច​ទទួល​អ្នកដំណើរ​បា​ន ២០០ លាន​នាក់​ក្នុងមួយៗ ខណៈពេលដែល​អាកាស​ដ្ឋា​ន​ដែល​មមាញឹក​ជាងគេ​បំផុត​នៅលើ​ពិភពលោក Hartsfield-Jackson Atlanta International Air...
article_4285.txt
ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​ចាប់យក​តំណែង​ជា​មហាសេដ្ឋី​ដែលមាន​ប្រាក់​ច្រើនជាងគេ លើ​ពិភពលោក​សារជាថ្មី​ម្ដងទៀត បន្ទាប់ពី​បាត់បង់​តំណែង​នេះ កាលពីដើមឆ្នាំ២០១៤ មក​នោះ។ លោក Bill Gates បាន​ឡើង​ពី​ចំណាត់ថ្នាក់​ទី២ មក​ចំណាត់ថ្នាក់​ជាម​ហ​សេដ្ឋី​លំដាប់​ទី១ នៅលើ​ពិភពលោក ដោយបាន​ទម្លាក់​លោក Carlos Slim ពី​ចំណាត់​នេះ ហើយ​ធ្លាក់​ទ...
យោងតាម​ទស្សនាវដ្ដី Forbes លោក Bill Gates បាន​ឡើងមក​ចំណាត់ថ្នាក់​ទី១ នេះ​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជា ៨១,៤ ពាន់​លាន​ដុល្លារ ខណៈពេលដែល ទ្រព្យសម្បត្តិ​លោក Carlos Slim មាន​ត្រឹមតែ ៧២ ពាន់​លាន​ដុល្លារ​នោះ។ យោងតាម​ប្រភព​ដដែល​នេះ លោក Warren Buffett ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៤ កាល​ខែមីនា ដើមឆ្នាំ​នោះ បាន​ឡើងមក​កាន់ក...
article_4286.txt
បច្ចុប្បន្ននេះ មាន​មហាសេដ្ឋី​ដែលមាន​ប្រាក់​ចាប់ពី ពាន់​លាន​ដុល្លារ​ឡើង​ឡើងទៅ​ប្រមាណ​ជា ២ ៣២៥ នាក់ នៅ​ទូទាំង​ពិភពលោក។ ទ្រព្យសម្បត្តិ​សរុប​របស់​ពួកគេ​គឺ ស្មើនឹង ៤ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​សរុប​នៅលើ​ព​ភ​ផែនដី ខណៈពេលដែល​មហាសេដ្ឋី​ភាគច្រើន មាន​លុយ​ដោយសារតែ​ការវិនិយោគ​ទៅលើ​វិស័យ​នានា​នោះ។
យោងតាម​ការស្រាវជ្រាវ​របស់ សហគ្រាស Wealth-Xកាលពី​ឆ្នាំ២០១៤ កន្លងទៅនេះ បា​នង​បង្ហាញថា ប្រហែល ១៣ ភាគរយ​នៃ​មហាសេដ្ឋី​បានទទួល​មរតក​ទ្រព្យសម្បត្តិ​ពី​ឪពុកម្ដាយ​របស់​ពួកគេ ២៧ ភាគរយ​ទៀត​បាន​ក្លាយជា​មហាសេដ្ឋី​ពី​ការយក​ទ្រព្យសម្បត្តិ​ទៅ​វិនិយោគ​ឡើងវិញ និង ៦០ ភាគរយ​នៃ​មហាសេដ្ឋី បាន​រកប្រាក់​របស់​ពួកគេ​ដោយ​ខ្លួនឯង។ របាយការណ៍​ដដែល​...
article_4287.txt
ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​ពិភពលោក(IMF)បានចេញ​សេចក្តីប្រកាស​មួយ​ស្តីពី​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក​ន​ដែល​សេចក្តីប្រកាស​នោះបាន​បង្ហាញថា​ការលូតលាស់​សេដ្ឋកិច្ច​ឥណ្ឌា​នឹង​កើនឡើង៦.៥ភាគរយ​នៅក្នុង​ឆ្នាំ២០១៦ខណៈ​ចិន​ដែលជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​ធំ​បំផុត​របស់​ពិភពលោក​នឹង​កើន​បានត្រឹមតែ៦.៣ភាគរយ​តែប៉ុណ្ណោះ។
កាលពីពេលថ្មីៗនេះ​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុ​ពិភពលោក(IMF) បានចេញ​សេចក្តីប្រកាស​មួយ​ដែល​បាន​ព្យាករណ៍​ពី​កំណើន​សេដ្ឋកិច្ចពិភពលោក​នៅក្នុង​ឆ្នាំ២០១។នៅក្នុង​ការព្យាករណ៍​នោះបាន​បង្ហាញថា​ឥណ្ឌា​នឹង​វ៉ារ​ផ្តាច់​ចិន​លើ​កំណើនសេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំ២០១៦។ ចិន​ជា​ប្រទេស​ដែលជា​ប់​ចំណាត់​មាន​កំណើនសេដ្ឋកិច្ច​ធំ​បំផុត​រ...
article_4288.txt
ប្រទេស​វៀតណាម​បានកំណត់​គោលដៅ​ថា នៅក្នុង​ឆ្នាំ២០១៥ ខាងមុខនេះ ខ្លួន​នឹង​អាច​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចន្លោះ​ពី ៨,៣ ទៅ ៨,៥លាន​នាក់​និង​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ​ជា ៤១លាន​នាក់​ជាមួយនឹង​ប្រាក់ចំណូល​សរុប​ដែល​គេ​រំពឹងថា​នឹង​ឈានដល់១២,៧ពាន់​លាន​ដុល្លារ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។
បើតាម​ប្រភព​ខាងលើ​ដដែល​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឲ្យ​មក​សម្រាក​ក្នុងពេល​វិស្សមកាល​របស់​ពួកគេ​បន្ថែមទៀត​នោះ រដ្ឋាភិបាល​វៀតណាម​បានសម្រេច​ផ្តល់​ទិដ្ឋាការ​ចូលមកក្នុង​ប្រទេស ដោយ​ឥតគិតថ្លៃ​ដល់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ដា​ណឺ​ម៉ាក​ហ្វាំ​ង​ឡង់​ជប៉ុន​កូរ៉េខាងត្បូង​ន័​រវេ​រុស្ស៊ី​និង​ស៊ុយអែត​ដើម្បី​ឲ្យ​ពួកគេ​អាច​ស្នាក់នៅ​...
article_4289.txt
នៅក្នុង​ឆ្នាំ២០១៤ កន្លងទៅ​ថ្មី​នេះ ប្រទេស​វៀតណាម​បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ទាំង​ទិន្នន័យ​នាំចេញ​ផ្លូវការ និង​ការនាំចេញ​ក្រៅផ្លូវការ​នៅតាម​ច្រកព្រំដែន សរុប​ចំនួន ៧,៥ លាន​តោន។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។
ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ បាន​រាយការណ៍​ផងដែរ​ថា ការនាំចេញ​អង្ករ​ជា​ផ្លូវការ ដែល​វៀតណាម​បាន​លក់​អង្ករ ៦,៥លាន​តោន​ទៅកាន់​ទីផ្សារ​ពិភពលោក​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ២,៨៤ពាន់​លាន​ដុល្លារ ដែល​តម្លៃ​នៃ​ការនាំចេញ​អង្ករ​របស់​វៀតណាម​គិត​ជា​មធ្យម ៤៣៦,៩២ ដុល្លារ​ក្នុង​មួយ​តោន។ លើសពីនេះ​ទៀត​ការនាំចេញ​ក្រៅផ្លូវការ​ទៅកាន់...
article_429.txt
លោក Pita Limjaroenrat ទំនងជាអស់ផ្លូវ នឹងទទួលបានការគាំទ្រធ្វើជានាយករដ្ឋមន្រ្តី។ ភ្លាមៗក្រោយពីសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃ លោក Pita បាននិយាយថា        ប្រហែ​ល​ជាមិនទទួលបានការគាំទ្រគ្រប់គ្រាន់ ក្នុងការបោះឆ្នោតជ្រើសនាយករដ្ឋមន្រ្តីជុំទីពីរ នៅថ្ងៃនេះទេ។
នៅថ្ងៃទី១៩ ខែ កក្កដា តុលាការធម្មនុញ្ញថៃ បានព្យួរមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត ជុំវិញបណ្តឹងពាក់ព័ន្ធការកាន់កាន់ភាគហ៊ុន នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc ។ ក្រោយទទួលបានសេចក្តីសម្រេចនេះ លោក Pita បានសរសរលើបណ្តាញ Instagram វាបានក្លាយជាភស្...
article_4290.txt
នៅក្នុងខែមិថុនាអតិផរណារបស់ចិនស្ថិតក្នុងអត្រាសូន្យភាគរយ ខណៈពេលដែលសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើនការភ័យខ្លាចនៃបរិត្តផរណា និងបង្កើនលទ្ធភាពនៃទីក្រុងប៉េកាំងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះត្រឹមសូន្យភាគរយក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិននាពេលថ្មីៗនេះ។ អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃម្ហូបអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម០,៤ភាគរយពី០,៦ភាគរយក្នុងខែមុន។ សន្ទស្សន៍តម្លៃអ្នកផលិតបា...
article_4291.txt
យោងតាម​ការផ្សាយ​រប​ស់ bloomberg ការនាំចេញ​ប្រភេទ​ទូរស័ព្ទ​Smatphone របស់​ប្រទេស​កូរ៉េខាងត្បូង បាន​កើនឡើង​ជាងការរំពឹងទុក នៅក្នុង​ខែឧសភា​កន្លងទៅនេះ។ កំណើន​នៃ​ការនាំចេញ​ទូរស័ព្ទ smartphone នេះ​មាន​លក្ខណៈ​ប្រសើរឡើង ដោយសារ​មាន​តម្រូវការ​ច្រើន​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ព្រមទាំង​បណ្ដាលមកពី អត្រា​ប្ដូរប្រាក់​យ៉េន​បាន​ធ្ល...
ក្រសួងពាណិជ្ជកម្ម​រប​ស់​កូរ៉េខាងត្បូង នៅថ្ងៃនេះ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការលក់​ទូរស័ព្ទ​ប្រភេទ smartphone បាន​កើនឡើង ព្រោះតែ​តម្រូវការ នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ ប៉ុន្តែ​ការធ្លាក់ចុះ​របស់​ប្រាក់​យ៉េន​នេះដែរ វា​ក៏​ជាការ​ព្រួយបារម្ភ​ដ៏​ធំ​មួយ សម្រាប់​ការនាំចេញ​របស់​យើង ព្រោះ​វា​អាច​នឹង​មានការ​ធា្ល​ក់​ចុះ​ផងដែរ ប្...
article_4292.txt
ជនជាតិ​អាមេរិកម្នាក់ៗ ត្រូវ​ចំណាយ​លើ​ការប្រាក់​ជា​មធ្យម​ប្រហែល ២៨ ម៉ឺន​ដុល្លារ ក្នុង​មួយជីវិត​របស់​ពួកគេ និង​មានការ​ប្រែប្រួល​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ដោយយោង​ទៅតាម​ពិន្ទុ​នៃ​ឥណទាន និង​ទំហំ​នៃ​ប្រាក់កម្ចី​ទិញ​ផ្ទះ​របស់​ពួកគេ។ នេះ​បើ​យោងតាម​កាសែត New York Post ។
ប្រភព​ដែល​បាន​ផ្សាយ​ថា ប្រជាជន​ដែល​រស់នៅក្នុង​សង្កាត់ Columbia រដ្ឋ Washington, D.C.ត្រូវ​ចំណាយ​ការប្រាក់​ច្រើនជាងគេ ក្នុង​មួយជីវិត​របស់​ពួកគេ រហូតដល់​ទៅ ៤៥១ ០០០ ដុល្លារ ដែល​រួមបញ្ចូល​ទាំង កម្ចី​ទិញ​ផ្ទះ​ប្រហែលជា ៤៦២ ០០០ ដុល្លារ​ផ្សេងទៀត​ផងដែរ។ ទិន្នន័យ​ពី​គេហទំព័រ Credit.com របស់​អាមេរិក​បានបង្ហាញ​ថា ប្រជាជន​នៅក្នុង​រ...
article_4293.txt
ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត  Abdullah បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា ហើយ​ស្តេច​ដែល​នឹងត្រូវ​ស្នងរាជ្យ​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Salman bin Abdel-Aziz ដែលមាន​វ័យ ៧៩ព្រះវស្សា​ទៅហើយនោះ។ យ៉ាងណាក៏ដោយ​ការ​សោយ​ទីវ​ង្គ​ត់របស់​ក្សត្រ​នៃ​ប្រទេស​ផលិត​ប្រេង​ធំជាងគេ​នៅលើ​ពិភពលោក​នេះ កំពុងត...
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ទាក់ទិន​នឹង​បញ្ហា​នេះ៖ នៅ​ថ្ងៃ​សុក្រ​នេះ ព្រះមហាក្សត្រ​នៃ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ដែលមាន​ឥទ្ធិពល​និង​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​មួយអង្គ​លើ​លោក​នេះ Abdullah bin Abdulaziz បាន​សោយ​ទីវ​ង្គ​ត់​ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា។ ព្រះមហាក្សត្រ​អង្គ​នេះ​បាន​សោយ​ទី​រង្គ​ត់ ប៉ុន្ម...
article_4294.txt
ក្រុមហ៊ុន​លក់​កាហ្វេ​ធំ​បំផុត​នៅលើ​ពិភពលោក Starbucks នឹង​ផ្ដល់​ជួន​ការផ្គត់ផ្គង់​កាហ្វេ ពេញ​មួយ​ឆាកជីវិត​ដោយ​ឥតគិតថ្លៃ ដល់​មនុស្ស​ចំនួន ១៤ នាក់​នៅក្នុង​ឆ្នាំ២០១៥ ដែលជា​រង្វាន់​មួយ​ដ៏​ធំ​បំផុត​មិន​ធ្លាប់មាន។ នេះ​បើ​យោងតាម​businessinsider ។
ប្រភព​ដដែល​បាន​ផ្សាយ​ថា ក្រុមហ៊ុន​ Starbucks បាន​ផ្សព្វ​ផ្សាយដំណឹង​ពី​ការផ្ដល់​រង្វាន់​នេះ​កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ ហើយនឹង​ត្រូវផុត​កំណត់​នៅ​ថ្ងៃទី ៥ ខែមករា ឆ្នាំ២០១៥ ខាងមុខនេះ។ រង្វាន់​ពិសារ​កាហ្វេ​មិន​គិតថ្លៃ​ពេញ​មួយជីវិត​នេះ នឹងត្រូវ​ផ្ដល់ជូន​ដល់​អ្នកឈ្នះ តាមរយៈ​កាត​សម្គាល់​មួយ ដែល​ធ្វើ​ពី​មាស ហើយ​នឹងមាន​ដាក់...
article_4295.txt
កាលពី​ខែធ្នូ ឆ្នាំ២០១៤ ប្រទេស​ចិន​បានប្រកាស​ពី​វិធានការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាច្រើន ដើម្បី​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ឲ្យ​ងើប​ឡើងវិញ។ ខាងក្រោម​នេះ​គឺជា​វិធានការសំខាន់ៗចំនួន ៩ ដែល​រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​កាលពី​ឆ្នាំ ២០១៤ ដែល​នឹងមាន​ឥទ្ធិពល​ទៅលើ​សេដ្ឋកិច្ច​របស់​មហាអំណាច​សេដ្ឋកិច្ច​ទី២ នៅក្នុង...
ទី១ ពិនិត្យពិច័យ​និង​រឹតបន្តឹង​ការយកពន្ធ​ជាង​មុន៖ ប្រទេស​ចិន​នឹង​បង្កើត​ប្រព័ន្ធ​ដើម្បី​ត្រួតពិនិត្យ​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​បរទេស​ដើម្បី​ទប់ស្កាត់​ការ​គេចវេស​ពន្ធ​ឆ្លងកាត់​ព្រំដែន។ ទី២ គោលនយោបាយ​រូបិយវត្ថុ៖ រដ្ឋាភិបាល​ចិន​នឹង​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ របស់ខ្លួន ដែល​នឹង​ផ្ដោតលើ​ភាពយឺត​នៃ​គោលនយោបាយ​មួយ​នេះ។ ទី៣ ...
article_4296.txt
«ភោជនីយដ្ឋាន​ស្ងៀមស្ងាត់» មួយ​ត្រូវបាន​គេ​បើក​នៅក្នុង​ទីក្រុង​Changchunខេត្ត Jilinប្រទេស​ចិន ដោយសារតែ​បុគ្គលិក​បម្រើការ​នៅក្នុង​ហាង​នេះ គឺ​សុទ្ធតែជា​មនុ​ស្សគ និង​ថ្លង់។ នេះ​ពើ​យោងតាម​ការផ្សាយ​របស់ CCTV ។
ទូរទស្សន៍​រដ្ឋ​ចិន​មួយ​នេះ​ក៏បាន​ផ្សាយ​ថា «ភោជនីយដ្ឋាន​ស្ងៀមស្ងាត់» នេះ​តម្រូវ​ឲ្យ​អតិថិជន ដែល​ចង់​កុម្ម៉ង់​អាហារ​ត្រូវ​សរសេរ​ឈ្មោះ​ម្ហូប​នៅលើ​ក្រដាស ឬ​អាច​ប្រើ​ភាសា​កាយវិការ ទៅកាន់​អ្នកបម្រើ។ភោជនីយដ្ឋាន​នេះ បុគ្គលិក​បម្រើការ​សរុប​ចំនួន ១៥ នាក់​ហើយ​ពួកគេ​គឺជា​មនុ​ស្សគ​និង​ថ្លង់ ។ អ្នកស្រី Dong គឺជា​អតិថិជន​ម្នាក់​ដែល​ច...
article_4297.txt
ក្នុង​រយៈពេល​មួយឆ្នាំ ២០១៤ ប្រទេស​វៀតណាម​ទទួល​ចំណូល​ជាង ៦,២ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ឈើ​កែច្នៃ និង​ឈើ​មិនទាន់​កែច្នៃ ដែល​ចំនួន​នេះ​គឺ​បាន​កើនឡើង ១១ភាគរយ ធៀប​ទៅនឹង​ឆ្នាំ២០១៣ ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។
ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​មួយ​នេះ បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ របស់​ប្រទេស​វៀតណាម​ថា កំណើន​នៃ​ការនាំចេញ​ឈើ​នេះ គឺ​ដោយសារតែ​តម្លៃ​នាំចេញ​បាន​កើនឡើង ព្រោះ​មាន​តម្រូវការ​ពី​ទីផ្សារ​បរទេស​ដ៏​ធំ​មួយចំនួន ដូចជា​សហរដ្ឋអាមេរិក​និង​ជប៉ុន ជាដើម។ ជាមួយគ្នានេះដែរ ប្រទេស​វៀតណាម​ក៏បាន​ចំណាយ​ប្រាក់២,២ពាន...
article_4298.txt
នៅក្នុង​សប្ដាហ៍​នេះ ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើងដល់ ១២២,០២ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដែល​ការកើនឡើង​នេះ​បានធ្វើ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​នេះ មានតម្លៃ​ជាង ៧០០ ពាន់​លាន​ដុល្លារ ហើយ​បាន​ក្លាយជា​ក្រុមហ៊ុន​អាមេរិក​ទីមួយ ដែលមាន​តម្លៃ​ក្នុង​ទីផ្សារ​មូលធន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ។
យោងតាម​ការផ្សាយ​រប​ស់កា​សែត The Atlantic បច្ចុប្បន្ននេះ​ក្រុមហ៊ុន Apple មាន​សាច់​ប្រាក់សុទ្ធ​នៅក្នុង​ដៃ​ប្រមាណ​ជា ១៧៨ ពាន់​លាន​ដុល្លារ ហើយ​ប្រសិនបើ​គេ​យក​វា​មក​ប្រៀបធៀប​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេសមួយ​វិញ គឺ​ក្រុមហ៊ុន​Apple មាន​ទំហំ​ស្មើនឹង GDP របស់​ប្រទេស​ញូ​វែ​ល​សេ​ឡង់ និង​ច្រើនជាង GDPរបស់​ប្រទេស​វៀ...
article_4299.txt
ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​ផ្សារ​លក់ទំនិញ​អន​ឡាញ Alibaba ដ៏​ធំ​បំផុត​របស់​ចិន​គឺ លោក Jack Ma បាន​ក្លាយជា​មនុស្ស ដែល​អាច​ស្វែងរក​ប្រាក់ចំណូល​បាន​ច្រើនជាងគេ​បំផុត នៅក្នុង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៤ នេះ។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ សហគ្រាស​ស្រាវជ្រាវ Wealth-X ។
បើតាម​ទិន្នន័យ​ដដែល​នោះ ទ្រព្យសម្បត្តិ​សរុប​របស់ លោក Jack Ma បាន​កើនឡើង​ពី ១៨,៥ពាន់​លាន​ដុល្លារ ដល់ ២៩,២ ពាន់​លាន​ដុល្លារ​នៅត្រឹម​ចុងខែ​ធ្នូ​នេះ ដោយ​ទ្រព្យសម្បត្តិ​របស់លោក​បាន​កើនឡើង ១៧៣ ភាគរយ ច្រើនជាង​ប្រាក់ចំណូល​របស់​មនុស្ស​ផ្សេងទៀត នៅលើ​ពិភពលោក។ ការកើនឡើង​នៃ​ទ្រព្យសម្បត្តិ​សរុប​របស់ លោក Jack Ma គឺ​នៅក្រោយ​ពេលដែល​លោក...
article_430.txt
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ តុលាការប្រជាជនហាណូយបានបើកសវនាការបឋមលើមន្ត្រីជាង៥០នាក់ ពីបទពុករលួយជុំវិញការទទួលសំណូកក្នុងការរធ្វើមាតុភូមិនិវត្តន៍ ក្នុងអំឡុងពេលជំងឺកូវីដ-១៩។  មន្ត្រីជាន់ខ្ពស់ជាច្រើនត្រូវបានបណ្តេញចេញពីតំណែង ហើយ ក្រោយមកបានជំរុញឱ្យប្រមុខរដ្ឋវៀតណាមលោក ង្វៀន សួន ហ៊្វុក លាលែងពីតំណែងថែមទៀត។
កាលពីដើមឆ្នាំ ២០២០ វៀតណាមបានបិទខ្ទប់ប្រទេសកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការរីករាលដាលនៃមេរោគឆ្លង និងរៀបចំជើងហោះហើរប្រមាណ ៨០០ជើងដើម្បីនាំពលរដ្ឋខ្លួនមកស្រុកកំណើតវិញពីប្រទេសចំនួន៦០ ។ ប៉ុន្តែអ្នកធ្វើដំណើរប្រឈមមុខនឹងនីតិវិធីដ៏ស្មុគស្មាញ ខណៈពេលដែលថ្លៃសំបុត្រយន្តហោះខ្ពស់ជ្រុល ជាពិសេសថ្លៃសម្រាប់ការធ្វើចត្តាឡីស័កដើម្បីត្រឡប់ទៅ...
article_4300.txt
ធនាគារពិភពលោក តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី២៦ខែមករា ពី​ប្រទេស​សិង្ហ​បុរី បានចេញ​ផ្សាយ​របាយការណ៍​មួយ ពី​ទិន្នន័យ​ថ្មី​ដើម្បី​ជួយ​ធានាថា​ការរីកលូតលាស់​នៅក្នុង​តំបន់​ទីក្រុង រួមចំណែក​ជួយ​ដល់​ជនក្រីក្រ។ នៅក្នុង​របាយការណ៍​នោះ បាន​បង្ហាញថា ក្នុង​ចន្លោះ​ឆ្នាំ២០០០ ដល់​ឆ្នាំ២០១០ មាន​ប្រជាជន​ជិត២០០លាន​នាក់ បាន​ផ្លាស់ប្...
តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន លោក អាក់​សែ​ល វ៉ាន់ ត្រុត​សេន​ប៊ើ​ក​ហ្គ អនុប្រធាន​ធនាគារពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា៖«នគរូបនីយកម្ម​ដែលមាន​ល្បឿន​លឿន គឺជា​បញ្ហា​ប្រឈម​ដ​ដ៏​ធំ​មួយ សម្រាប់​អាស៊ី​បូព៌ា ប៉ុន្តែ​យើង​មិនអាច​គ្រប់គ្រង​នូវ​អ្វីដែល​យើង​មិនអាច​គ្រប់គ្រង​បាន​នោះទេ» ។ លោក អាក់​សែ​ល...
article_4301.txt
ថ្លៃចំណាយលើការរស់នៅ បំណុល និងទំនុកចិត្តរបស់ប្រជាជនអង់គ្លេស ជាបញ្ហាដែលរង់ចាំដំណោះស្រាយពីលោក Rishi Sunak នាយករដ្ឋមន្រ្តីវ័យក្មេងជាងគេក្នុងពេលជាងពីរសតវត្សរ៍។
ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Rishi Sunak ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីជាផ្លូវការ ដើម្បីជំនួសតំណែងលោកស្រី Liz Truss ។ លោក Sunak ចូលកាន់តំណែងជាមេដឹកនាំមហាអំណាចសេដ្ឋកិច្ចទីប្រាំមួយរបស់ពិភពលោកក្នុងពេលដែលអង់គ្លេសកំពុងជាប់គាំងក្នុងវិបត្តិនយោបាយ និងហិរញ្ញវត្ថុអស់រយៈពេលជាច្រើនខែ។ ភាពជោគជ័យរបស់លោក Sunak នឹងត្រូវបានកំ...
article_4302.txt
បំណុលសាធារណរបស់វៀតណាមមានជិត១៥៧ពាន់លានដុល្លារ ដែលស្មើនិង ៤៣,១ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)  នៅត្រឹមឆ្នាំ២០២១។ តួលេខនេះ នៅទាបជាងអត្រាកំណត់ដោយច្បាប់ដែលមានដល់៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បំណុលសាធារណៈ ជាទំហំទឹកប្រាក់ ដែលរដ្ឋាភិបាលនៃប្រទេសមួយបានជំពាក់ភាគីផ្សេងទៀតដែលជាម្ចាស់បំណុល នៅក្នុងពេលជាក់លាក់មួយ។ ឬអាចនិយាយមួយបែបទៀតថា បំណុលរបស់រដ្ឋ ជាបំណុលដែលរដ្ឋាភិបាលនៃប្រទេសមួយបានខ្ចីពីភាគីនៅក្នុងស្រុករបស់ខ្លួន ឬពីភាគីនៅក្រៅប្រទេស នៅអំឡុងពេលណាមួយ ដែលអាចជាឆមាស ឬឆ្នាំ។ បើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណរបស់ក្រសួងហិរញ...
article_4303.txt
ការកើនឡើងបំណុលរូបិយប័ណ្ណបរទេសនៅអាស៊ីបានបង្កជាក្តីព្រួយបារម្ភ ដែលជះឥទ្ធិពលដល់រូបិយប័ណ្ណក្នុងស្រុក។ ៧០ភាគរយនៃបំណុលសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង ឥណ្ឌា និងថៃ ជារូបិយប័ណ្ណបរទេស ស្របពេលនៅហ្វីលីពីនឡើងដល់៩៧ភាគរយ។
ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​នៅ​អាស៊ី​នាពេល​ថ្មីៗ​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​បន្ទុក​បំណុល​លើ​រដ្ឋាភិបាល និង​អាជីវកម្ម​នៅក្នុងតំបន់។ ធនាគារកណ្តាលនៅអាស៊ីបានដំឡើងអត្រាការប្រាក់ក្នុងល្បឿនយឺតជាងនៅអាម៉េរិក។ ទំហំ​ពាណិជ្ជកម្ម​នៅក្នុងតំបន់មានការថយចុះ បាន​ធ្វើ​ឱ្យ​រូបិយប័ណ្ណ​អាស៊ី​មួយ​ចំនួន​បាត់បង់​តម្លៃប្រហែល...
article_4304.txt
រដ្ឋ សាបា នៅលើកោះបរណេអូ របស់ម៉ាឡេស៊ី កំពុងកែប្រែឧស្សាហកម្មដូងប្រេង ទាំងអស់ឱ្យមាននិរន្តរភាពនៅត្រឹមឆ្នាំ ២០៥០ខាងមុខ។ កន្លងមក ឧស្សាហកម្មដូងប្រេង បានបង្កឱ្យមានការបំផ្លាញព្រៃឈើ ក្នុងទំហំធំ។ ដូច្នេះ អាជ្ញាធររដ្ឋ សាបា សង្ឃឹមថា ការប្រឹងប្រែងផ្លាស់ប្តូរនេះនឹងជួយការពារព្រៃឈើ ពង្រឹងវិស័យកសិកម្ម និងលុបបំបាត់ការជិះជាន់កម្លាំងពលកម្ម...
អាជ្ញាធររដ្ឋ សាបា នៅលើកោះបរណេអូ របស់ម៉ាឡេស៊ី កំពុងប្រឹងប្រែងកែប្រែឧស្សាហកម្មដូងប្រេងរបស់ខ្លួនទាំងអស់ឱ្យមាននិរន្តរភាពនៅត្រឹមឆ្នាំ ២០៥០ខាងមុខ។ ការកែប្រែនេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់អាជ្ញាធររដ្ឋ ម្ចាស់អាជីវកម្ម អ្នកទិញនិងលក់ដូងប្រេង ព្រមទាំងក្រុមបរិស្ថាន និងប្រជាជនក្នុងសហគមន៍។ ដើម្បីឱ្យឧស្សាហកម្មដូងប្រេងមាននិរន្តរភ...
article_4305.txt
ប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារ កំពុងទទួលរងឥទ្ធិពលនៃការកើនឡើងអត្រាការប្រាក់ ជាមួយប្រាក់ដុល្លារ និងការទូទាត់ទំនិញ។ នេះបើតាមសារព័ត៌មាន Bloomberg។
អ្នកនាំចេញអាហារពីប្រទេសហ្កាណាទៅប៉ាគីស្ថានកំពុងជួបការលំបាកក្នុងការចំណាយលើទំនិញរបស់ខ្លួន ខណៈដែលប្រាក់ដុល្លារឡើងថ្លៃ។ បើតាម Bloomberg អ្នកនាំចេញផលិតបានព្រមានពីកង្វះខាតទំនិញ មុនពេលបុណ្យណូអែល ឬ គ្រិស្តស្មាសខាងមុខ ខណៈកុងតឺន័ររ ដឹកស្បៀងអាហារ រាប់ពាន់គ្រឿង កំពុងកកស្ទះនៅកំពង់ផែប្រទេសប៉ាគីស្ថាន ។ រីឯអ្នកដុតនំនៅក្នុងប្រទេសអេហ្ស៊ី...
article_4306.txt
ការព្យាករកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៣ សម្រាប់ប្រទេសសេដ្ឋកិច្ចកំពូលទាំង ៥របស់អាស៊ាន នឹងមានការកើនឡើងប្រមាណ ៤,៣ភាគរយ ។ កំណើននេះ ក៏រងផលប៉ះពាល់ ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន ស្របពេលកើនឡើងអត្រាការប្រាក់នៅអាម៉េរិក។
យោងតាមការស្ទង់មតិប្រចាំត្រីមាសដែលធ្វើឡើងក្នុងខែកញ្ញា ដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) និងកាសែត Nikkei Asia នោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ កើនឡើងក្នុងរង្វង់ប្រហែល ៤,៣ភាគរយក្នុងឆ្នាំ ២០២៣ ។ តួលេខនេះ មានការធ្លាក់ចុះវិញ ក្រោយការព្យាករ កាលពីខែមិថុនា ឃើញថា ម...
article_4307.txt
លោក Jeff Bezos បានកាន់តំណែងជាអ្នកជាងគេលើពិភពលោកឡើងវិញ ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ មក បន្ទាប់ពីចំណាត់ថ្នាក់នេះ ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk អស់រយៈពេល៦សប្តាហ៍។ នេះបើយោងតាមតារាងសទស្សន៍ Bloomberg Billionaires Index។
កាលពីថ្ងៃអង្គារកន្លងមក ភាគហ៊ុនក្រុមហ៊ុន Tesla ដែលវិនិយោគលើការផលិតរថយន្តអគ្គិសនី បានធ្លាក់ចុះ ២,៤ភាគរយ ដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Elon Musk ធ្លាក់ចុះប្រមាណ៤,៦ពាន់លានដុល្លារអាមេរិក។ ការធ្លាក់ចុះនេះ បានធ្វើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Amazon មានឱកាសដណ្តើមបានចំណាត់ថ្នាក់លេខ១របស់ខ្លួនឡើងវិញ ដែលកន្លងមក លោកធ្លាប់គ្រប់គ្រងត...
article_4308.txt
ចាប់ពីខែធ្នូ ប្រេងរុស្ស៊ីនឹងមិនអាចប្រើប្រាស់សេវាធានារ៉ាប់រង ឈ្មួញកណ្តាល និងដឹកជញ្ជូនរបស់អង់គ្លេសបានទេ ប្រសិនបើប្រេងត្រូវបានលក់លើសពីតម្លៃអតិបរមា។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួននឹងហាមឃាត់បណ្តាប្រទេសនានាពីការប្រើប្រាស់សេវាកម្មរបស់អង់គ្លេស ក្នុងការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែប្រេងត្រូវបានទិញដោយតម្លៃស្មើ ឬទាបជាងអតិបរមានដែលកំណត់ដោយបណ្តាប្រទេសឧស្សាហកម្មទាំង៧ (G7) និងអូស្ត្រាលី។ ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី៥ ខែធ្នូ ស្របពេ...
article_4309.txt
វៀតណាមគឺជាគោលដៅសម្រាប់ការផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសទាក់ទាញការវិនិយោគបរទេសក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់។ ទន្ទឹមនេះ​ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងអតិផរណា និងគោលនយោបាយរូបិយវត្ថុដែលអាចបត់បែនយ៉ាងរហ័សរបស់វៀតណាម ក៏បានជួយឱ្យសេដ្ឋកិច្ចប្រទេសមួយនេះរីកចម្រើនប្រកបដោយស្ថិរភាព។
បណ្តាក្រុមហ៊ុនសាជីវកម្មបច្ចេកវិទ្យាឈានមុខគេនៅលើពិភពលោកដូចជា Apple, Samsung, Google បានពង្រីក និងផ្លាស់ប្តូរផលិតកម្មទៅកាន់វៀតណាម។ កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចាប់យកឱកាសវិនិយោគលើផលិតកម្មបច្ចេកវិទ្យា រាប់ចាប់ពីការកាត់បន្ថយពន្ធ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី រហូតដល់ការចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺ...
article_431.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_4310.txt
សហភាពអឺរ៉ុបមានការព្រួយបារម្ភចំពោះការលើកទឹកចិត្តសម្រាប់វិស័យរថយន្តអគ្គិសនីក្នុងស្រុកនៅអាម៉េរិកក្រោមច្បាប់កាត់បន្ថយអតិផរណា ដែលច្បាប់នេះអាចប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅអឺរ៉ុបក្នុងការនាំចូលទៅអាម៉េរិក។
សហភាពអឺរ៉ុប(EU)បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីច្បាប់កាត់បន្ថយអតិផរណារបស់អាម៉េរិក ដោយនិយាយថា ច្បាប់នេះគឺល្មើសប្បញ្ញត្តិពាណិជ្ជកម្មអន្តរជាតិ។ ច្បាប់កាត់បន្ថយអតិផរណាត្រូវបានផ្តួចផ្តើមដោយប្រធានាធិបតី ចូ បៃឌិន និងអនុម័តដោយសភាក្នុងខែសីហា។ ច្បាប់ខាងលើនេះ បានអនុម័តដោយកញ្ចប់ថវិកា៤៣០ពាន់លានដុល្លារ ដែលរួមមាន ៣៦៩ពាន់លានដុល្ល...
article_4311.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំនេះមកត្រឹម ៣,២ភាគរយ ដោយសារតែវិបត្តិអតិផរណា និងការអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមចុះផ្សាយរបស់ IMF ក្នុងរបាយការណ៍ស្តីពីបច្ចុប្បន្នភាពទស្សនវិស័យសេដ្ឋកិច្ចពិភពលោក​ កាលពីថ្ងៃទី២៦ កក្កដា។
ដើមឡើយ IMF បានដាក់ការព្យាករ កាលពីខែតុលា ២០២១ ថា ផលិតផលក្នុងស្រុកសរុបសកល (Global GDP)នឹងកើនឡើង ៤,៩ភាគរយ​ នៅឆ្នាំ ២០២២។ ប៉ុន្តែក្រោយមក IMF បានព្យាករម្ដងទៀតថា កំណើនសេដ្ឋកិច្ចនេះ នឹងធ្លាក់ចុះមកត្រឹម ៤,៤ភាគរយ ក្នុងខែមករា និង ៣,៦ភាគរយ ក្នុងខែមេសា។ ជាថ្មីម្ដងទៀត IMF ក៏បានបន្ទាបការព្យាករមកត្រឹម ៣,២ ភាគរយវិញ ។ IMF បានព្រមានថា ល...
article_4312.txt
​គេហទំព័រ​បាល់ទាត់​មួយ​ដែលមាន​ឈ្មោះ footballhistory.org បាន​ពន្យល់ថា កីឡាបាល់ទាត់​សព្វថ្ងៃ ឬ​កីឡាបាល់ទាត់​បែប​ទំនើប​មាន​ដើមកំណើត​មកពី​ប្រទេស​អង់គ្លេស​ក្នុងអំឡុង​ពាក់កណ្តាល​សតវត្ស​ន៍ទី​១៩ ពោលគឺ​ពាក់កណ្តាល​ឆ្នាំ​១៨០០​។ ប៉ុន្តែ​កីឡាបាល់ទាត់​បែប​បុរាណ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរនោះ​មាន​ដើមកំណើត​រាប់ពាន់​ឆ្នាំ​មកហើយ​។ កីឡ...
​ភាពស្រដៀងគ្នា​នោះ​គឺ ការប្រកួត​ទាមទារ​ឲ្យ​មាន​ក្រុម​ចំនួន​ពីរ លេង​ជាមួយនឹង​ដុំ​បាល់​ដែល​ធ្វើ​ពី​ថ្ម​។ អត្ថន័យ​គឺថា បាល់​ថ្ម​តំណាង​ឲ្យ​ព្រះអាទិត្យ ហើយ​អ្នកដឹកនាំ​ក្រុម​ដែល​ចាញ់​ការប្រកួត នឹងត្រូវ​បានសម្លាប់​ដើម្បី​ជា​សំណែន​សម្រាប់​ព្រះអាទិទេព​។ កីឡា​ស្រដៀង​គ្នា​នេះ​ក៏ត្រូវ​បាន​គេ​រកឃើញ​នៅ​ប្រទេស​ចិន​នា​អំឡុង​សតវត្ស​ន៍ទ...
article_4313.txt
កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករថានឹងបន្តធ្លាក់ចុះនៅឆ្នាំក្រោយ ប៉ុន្តែពិភពលោកទំនងនឹងអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ច ដោយសារចិន និងឥណ្ឌាដែលមានសេដ្ឋកិច្ចធំជាងគេនៅអាស៊ី នឹងមានកំណើនខ្ពស់នៅឆ្នាំ ២០២៣។
របាយការណ៍ចុងក្រោយរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) បានព្យាករថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនឹងកើនឡើងក្នុងអត្រា៣,១ភាគរយនៅឆ្នាំនេះ និងធ្លាក់មកត្រឹមតែ២,២ភាគរយក្នុងឆ្នាំ២០២៣។ ប្រសិនបើតម្លៃថាមពលកើនឡើងដល់កម្រិតខ្ពស់ ឬការផ្គត់ផ្គង់ថាមពលត្រូវបានរំខាននោះ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះទាបជ...
article_4314.txt
អាស៊ានគឺជាតំបន់ដែលមានសេដ្ឋកិច្ចធំលំដាប់ទី​៥ នៅលើពិភពលោក ដោយមានទំហំពាណិជ្ជកម្ម ប្រមាណ ៣,៤២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ ក្នុងនោះការនាំចេញរបស់អាស៊ានមានតម្លៃ ១,៧៩៤ពាន់លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១,៦៣៣ពាន់លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។
ផលិតផលក្នុងស្រុកសរុប (GDP) របស់អាស៊ានមានតម្លៃប្រមាណ ៣,៣ទ្រីលានដុល្លារក្នុងឆ្នាំ២០២១ ដែលធ្វើឱ្យតំបន់មួយនេះ អាចឈរនៅលំដាប់ទី៥ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក។ អាម៉េរិកជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុត ហើយតម្លៃ GDP ក្នុងប្រទេសមួយនេះមានចំនួន ២៣ទ្រីលានដុល្លារ ខណៈដែលចិនមានជិត ១៨ទ្រីលានដុល្លារ បន្ទាប់មកមានជប...
article_4315.txt
ខ្ទឹមស គឺជាប្រភេទរុក្ខជាតិមើម ដែលពេញនិយមនៅតំបន់អាស៊ី។ ខ្ទឹមសត្រូវបានយកមកធ្វើជាគ្រឿងទេស បង្កើនរសជាតិអាហារ និងបង្កើនក្លិនឈ្ងុយ។ មិនត្រឹមតែអាចប្រើជាគ្រឿងទេស ខ្ទឹមស ថែមទាំងអាចជួយការពារជំងឺផ្សេងជាច្រើន ទាក់ទងប្រព័ន្ធឈាម និងបេះដូង បានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ មើមរុក្ខជាតិមួយនេះ ក៏ផ្តល់ផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើបរិភោគ...
ដូចដែលអ្នកបានដឹង ខ្ទឹមស មានរសជាតិហិរជាមួយនិងក្លិនឆួលតិចៗ។ រសជាតិហិរនេះ កើតឡើងដោយសារ ខ្ទឹមស មានសារធាតុម៉្យាងហៅថា អាលីស៊ីន ហើយវាមានអត្ថប្រយោជន៍ខ្ពស់សម្រាប់សុខភាព។ អាលីស៊ីន ក្នុង ខ្ទឹមស អាចជួយកាត់បន្ថយឈាមបានយ៉ាងមានប្រសិទ្ធភាព។ ក្នុងន័យនេះ វាល្អបំផុតសម្រាប់អ្នកមានជំងឺលើសឈាម។ ថ្លែងប្រាប់ទំព័រសុខភាពទូរទស្សន៍ CNN តាម
article_4316.txt
ពលរដ្ឋ​ហុងកុង នៅ​ថ្ងៃទី​៤ ខែមិថុនា នេះ​នឹង​ប្រារព្ធ​ពិធី​រំឭក​ការបង្ក្រាប​នៅ​ទីលាន​ធាន​អាន​មិន ដោយ​ដុត​ទៀត​នៅតាម​កន្លែង​រៀងៗ​ខ្លួន​ជុំវិញ​ទីក្រុង​ហុងកុង ដោយ​មិន​ប្រមូលផ្ដុំ​ដូច​ផែនការ​ឡើយ​។ ប៉ូលិស​ហុងកុង បាន​បដិសេធ​មិន​ឲ្យ​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ ក្រោម​ហេតុផល​បង្ការ​ការចម្លង​ជំងឺ COVID-19។
​ហុងកុង គឺជា​ទីកន្លែង​តែមួយគត់​ក្នុងប្រទេស​ចិន​ដែល​អនុញ្ញាត​ឲ្យ​មានការ​រំឭក​ពី​ព្រឹត្តិការណ៍​នេះ​។ ការបដិសេធ​មិន​ឲ្យ​មានការ​ជួបជុំ​រំឭក​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​២០២០​នេះ គឺជា​ការហាម​ប្រាម​លើកដំបូង​បង្អស់​ក្នុង​រយៈពេល​៣០​ឆ្នាំ​។ ការជួបជុំ​នេះ​ត្រូវបាន​ហាមប្រាម​ក្រោម​ហេតុផល​សុខាភិបាល ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​លើសព...
article_4317.txt
​ភ្នំពេញ​៖ មកដល់ពេលនេះ មាន​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​លោក Wanchalearm Satsaksit សកម្មជន​នយោបាយ​ថៃ ប្រឆាំង​របប​ដឹកនាំ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចារ នាយករដ្ឋមន្ត្រី​ថៃ ត្រូវបាន​មនុស្ស​មួយក្រុម​ចាប់ខ្លួន កាលពី​ថ្ងៃទី​៤ មិថុនា​។ គ្រួសារ​បុរស​ថៃ ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​នេះ ស្នើឱ្យ​អាជ្ញាធរ​ថៃ និង​កម្ពុជា ស៊ើបអង្កេត​ស្វែងរក​សក...
​អ្នកនាង Sitanan Satsaksit បងស្រី​លោក Wanchalearm Satsaksit បានបញ្ជាក់​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា គ្រួសារ​នាង​មិនទាន់​ទទួលបាន​ដំណឹង​ពី​ប្អូនប្រុស ដែល​ត្រូវបាន​គេ​ចាប់ជំរិត​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​នោះទេ​។ «​អស់​រយៈពេល​៦៥​ម៉ោង​ហើយ ដែល​គាត់​(Wanchalearm Satsaksit) បាន​បាត់​ខ្លួន ហើយ​វា​ជា​ផលកម្ម​អាក្រក់​របស់គាត់ ដែល...
article_4318.txt
​ភ្នំពេញ​៖ លោក ជេ​ហ្វ​រី ដា​យើ (Jeffrey Dyer) ជា​ពលរដ្ឋ​អាមេរិក​ម្នាក់​រស់នៅក្នុង​រដ្ឋ Massachusetts ជិត​ទីក្រុង Boston បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​កថា លោក​មានការ​ព្រួយបារម្ភ​ខ្លាំង នៅពេល​រដ្ឋអំណាច​ក្នុង​តំបន់​ដែល​លោក​រស់នៅ បានអនុញ្ញាត​ឱ្យ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ ខណៈពេល​កូ​វីដ​១៩​កំពុង​រីក​រាលដាល​ខ្...
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ដែល​ត្រូវ​នឹង​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ​២០២០ ថ្ងៃ​នៅ​កម្ពុជា ក្នុងប្រទេស​អាមេរិក​ទាំ​ង​មូល មាន​អ្នក​ឆ្លង​កូ​វីដ​១៩​ប្រមាណ​១,៧០០,០០០​នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ជិត​១០០,០០០​នាក់​។ ​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​សម្ភាស​រវាង​ក​ញ្ញា ប៉ូ សា​គុន ជាមួយ​លោក ជេ​ហ្...
article_4319.txt
​សហរដ្ឋអាមេរិក នឹង​ពន្យារពេល​ការដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ចិន គិត​ជា​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​បន្ថែម ក្រោយពី​កិច្ចពិភាក្សា​ពាណិជ្ជកម្ម​ទទួលបាន​ផ្លែផ្កា​ល្អ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ដោយ​បន្ថែមថា លោក​ក៏មាន​គម្រោង​រៀបចំ​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​ចិន ...
​ ​សរសេរ​នៅលើ​បណ្តាញ​សង្គម
article_432.txt
​ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យមេដឹកនាំណាតូ ផ្តល់សញ្ញាជាក់លាក់មួយចំពោះសមាជិកភាពរបស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលនៅសប្តាហ៍ក្រោយ។ កន្លងមកមានតែសាធារណរដ្ឋឆែកទេ ដែលគាំទ្រអ៊ុយក្រែនយ៉ាងពេញទំហឹង ដើម្បីអាចចូលរួមប្រជុំជាមួយសម្ព័ន្ធភាពនេះបាន។
ណាតូនឹងបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១១ - ១២ ខែកក្កដានៅទីក្រុងវីលនីញូស ទឹកដីលីទុយអានី។ អ៊ុយក្រែនវិញចង់ឱ្យណាតូបញ្ជាក់ឱ្យច្បាស់ពីសមាជិកភាពរបស់ខ្លួន។ អ៊ុយក្រែនចង់ចូលរួមឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ប៉ុន្តែសមាជិកណាតូមួយចំនួនមានការប្រុងប្រយ័ត្ន ដោយសារពួកគេខ្លាចនាំឱ្យសម្ព័ន្ធភាពខិតទៅជិតសង្រ្គាមជាមួយរុស្ស៊ី។ « យើងកំពុងនិយាយអំពីសញ្...
article_4320.txt
​ប្រតិភូ​តំណាង​អាមេរិក​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នា​សប្តាហ៍​ក្រោយ ដើម្បី​រៀបចំ​កិច្ចពិភាក្សា​ក្នុង​គោលដៅ​បន្ធូរ​បន្ថយកម្តៅ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឆាបឆេះ រវាង​មហា​យក្ស​សេដ្ឋកិច្ច​ទាំងពីរ​។ ហើយ​នេះ​នឹង​ក្លាយជា​ជំនួប​ទល់មុខ​លើកទីមួយ គិត​ចាប់ពី​ប្រទេស​ទាំងពីរ​បាន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្...
​នៅ​ថ្ងៃ​សុក្រ​ទី​៤ ខែមករា ក្រសួងពាណិជ្ជកម្ម​ចិន​បានបញ្ជាក់​នៅលើ​វេ​ប​សាយ​របស់ខ្លួន​ថា ជំនួប​ទល់មុខ​គ្នា​រវាង​ភាគី​ចិន​និង​អាមេរិក នឹងធ្វើ​ឡើង​នា​ថ្ងៃទី​៧ និង​៨ ខែមករា ក្នុង​ទីក្រុង​ប៉េកាំង​។ ហើយ​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​អនុវត្ត​ការព្រមព្រៀង​មតិ​គ្នា​ដ៏​មាន​សារៈសំខាន់ ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ឈានដល់​។​ ...
article_4321.txt
សត្វព្រៃ​ជាង​១០០​ក្បាល ក្នុងនោះ​មាន​សត្វ​រមាស​កម្រ​៨​ក្បាល បាន​ងាប់​ក្នុង​គ្រោះទឹកជំនន់​កាលពី​ថ្មីៗ​នេះ​នៅ​ឧទ្យាន​ជាតិ​មួយ​ក្នុង​រដ្ឋ​ភាគ​ឦ​សាន្ត​នៃ​ប្រទេស​ឥណ្ឌា​។
​ឧទ្យាន​ជាតិ​ឥណ្ឌា Kaziranga ក្នុង​រដ្ឋ Assam គឺ​ជម្រក​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​សត្វរ​មាស​ស្នែង​មួយ ដែល​ប្រឈម​មុខការ​ផុត​ពូជ​។ ជា​រឿង​គួរ​ឲ្យ​អកុសល រដូវ​ភ្លៀវ​ឆ្នាំនេះ បានធ្វើ​ឲ្យ​ផ្ទៃ​ឧទ្យាន​នេះ​ជិត​៨៥​ភាគរយ​ស្ថិតនៅក្រោម​ទឹក​។ ​ឧទ្យាន Kaziranga ដែលជា​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​មួយ​របស់​អង្គការ​យូណេស្កូ គឺជា​ជម្រ...
article_4322.txt
​រថភ្លើង​ល្បឿន​លឿន​នៅក្នុង​ប្រទេស​ចិន​កំពុង​តែមាន​សក្តា​នុ​ពុល​យ៉ាងខ្លាំង​ក្នុង​ការដឹក​អ្នកដំណើរ​របស់ខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ក្នុងពេល​ខាងមុខនេះ​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​ចិន​នេះ​នឹង​ពង្រីក​ខ្សែ​រថភ្លើង​ល្បឿន​លឿន​របស់ខ្លួន​ដំបូង​គេ​សម្រាប់​ការប្រើប្រាស់​នៅក្រោម​សមុទ្រ​ផង​។​
​សេចក្តីប្រកាស​ជា​ផ្លូវការ​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​បានបង្ហាញ​ថា ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​នឹងត្រូវ​សាងសង់​នេះ​នឹងមាន​ប្រវែង​ប្រមាណ ៧៧ គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ទីក្រុង​កំពង់ផែ Ningbo នៅ​ខាងត្បូង​ទីក្រុង​សៀង​ហៃ​ទៅកាន់​តំបន់​កោះ Zhoushan ដែលមាន​ទីតាំងនៅ​ខាងកើត​ឆ្នេរ​។ ​គេហទំព័រ World Economic Forum ផ្សាយ កា...
article_4324.txt
ជប៉ុន បាន​បញ្ជា​ឲ្យ​ប្រមូល​ទៅវិញ​ទឹកជ្រលក់​ម្ទេស​ស្លាក​យីហោ Chinsu ចំនួន ១៨ ១៦៨​ដប ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។ ការបញ្ជា​បែបនេះ ធ្វើឡើង​ក្រោយពី​រកឃើញថា ទឹកជ្រលក់​ប្រភេទ​នេះ មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​ឈ្មោះថា អាស៊ីត Benzoic ដែល​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុងប្រទេស​ជប៉ុន​។​
​ទឹកជ្រលក់​ជិត​២​ម៉ឺន​ដប​នេះ ត្រូវបាន​នាំចូល​ពី​ប្រទេស​វៀតណាម​ទៅកាន់​ប្រទេស​ជប៉ុន តាមរយៈ​ក្រុមហ៊ុន Javis Co., Ltd ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Osaka កាលពី​ខែធ្នូ ឆ្នាំ​២០១៨​កន្លងទៅ​។ ទឹកជ្រលក់​ទាំងនេះ ត្រូវ​យកទៅលក់​បន្ត​ឲ្យ​ក្រុមហ៊ុន​មួយទៀត​ឈ្មោះថា ISC Industrial Co., Ltd ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Kobe ប្រទេស​ជប៉ុន​។​ ​...
article_4325.txt
មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ដឹកនាំ​កិច្ចប្រជុំ​ការិយាល័យ​នយោបាយ​គណៈ​មជ្ឈិមបក្ស​ពលករ ដែល​បាន​លើកយក​ផែនការ​សេដ្ឋកិច្ច​មក​ពិភាក្សា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃទី​៨ ខែមិថុនា​។ ប្រធានបទ​ពីរ​សំខាន់​មានការ​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ផ្តោតលើ​ពង្រីក​រោងចក្រ​ផលិត​ជី​កសិកម្ម​របស់​ប្រ...
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ចុះផ្សាយ​ថា ជំនួប​រយៈពេល​ពីរ​ថ្ងៃ​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៦ និង​បញ្ចប់​វិញ​នៅ​ថ្ងៃទី​៧ ខែមិថុនា បាន​ពិភាក្សា​បញ្ហា​ចម្បង​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​អាច​រស់​ដោយ​ខ្លួនឯង (self-sufficient economy) និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាជន​កូរ៉េខាងជើង​។ ​ជំនួប​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​...
article_4326.txt
​ធនាគារកណ្តាល​គៀរ​ហ្ស៊ី​សុីស្ថាន​បាន​អំពាវនាវ​ដល់​ក្រុម​អ្នកចម្រៀង​ប្រពៃណី​ឲ្យ​ដល់​ខ្លួន លើ​ការអប់រំ​ពលរដ្ឋ​ទាក់ទង​នឹង​បញ្ហា​ហិរញ្ញវត្ថុ ជាពិសេស​អត្រា​ប្រាក់កម្ចី និង​ការគ្រប់គ្រង​សេដ្ឋកិច្ច​គ្រួសារ​ជាដើម​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន The Epoch Times​។​
«​មិនមែនជា​រឿង​ងាយស្រួល​នោះឡើយ​ក្នុងការ​ណែនាំ​មនុស្ស​ធម្មតា​ឲ្យ​យល់​ពី​ការងារ​របស់​យើង​»​។ ធនាគារកណ្តាល​គៀ​រហ្សី​សុីស្ថាន បាន​អះអាង​យ៉ាង​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ដោយ​យល់ឃើញថា ការប្រើប្រាស់​មធ្យោបាយ​បែប​បុរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​សិល្បករ នឹងមាន​ឥទ្ធិពល​ច្រើន​លើ​ប្រជាជន​។​ ​ស្ថាប័ន​ថ្នាក់ជាតិ​មួ...
article_4327.txt
កើត​នៅ​ក្រុង Omaha រដ្ឋ Nebraska លោក Warren Buffett មហាសេដ្ឋី​លំដាប់​ទី​៤​លើ​ពិភពលោក ត្រូវ​ប្រារព្ធ​ខួប​៩០​ឆ្នាំ​របស់ខ្លួន​នា​ថ្ងៃអាទិត្យ ទី​៣០ ខែសីហា នេះ​។ លោក​គឺជា​អគ្គនាយក​ក្រុមហ៊ុន Berkshire Hathaway ដែលមាន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ទៀត ដូចជា GEICO, Duracell, Pampered Chef, Forest River និង NetJets ជាដើម​។ ក្រៅពីនេះ ក...
​យោង​ទស្សនា​វ​ដ្តី Forbes លោក Warren Buffet មានទ្រព្យ​សម្បត្តិ​៦៧.៥​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​គិត​ត្រឹម​ខែមីនា ឆ្នាំ​២០២០ ហើយ​ស្ថិត​លំដាប់​លេខ​៤​ក្នុង​បញ្ជី The World’s Billionaires បន្ទាប់ពី​លោក Jeff Bezos លោក Bill Gates និង​ក្រុមគ្រួសារ Bernard Arnault​។​ ​ទោះបី​ឈានដល់​វ័យ​កាន់តែ​ចំណាស់​ក៏ដោយ ក៏​លោក Warren Buffet ...
article_4328.txt
​អភិបាលក្រុង Essarts-en-Bocage នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Vendée ភាគ​ខាងលិច​ប្រទេស​បារាំង បានចេញ​ក្រឹត្យ​មួយ​ដោយ​តម្រូវ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន «​សប្បាយ និង​ញញឹម​» ពេញ​មួយ​សប្តាហ៍ ចន្លោះ​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១១ ខែតុលា ខាងមុខ​។ ក្រឹត្យ​ដែល​ចេញ​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងមក​នោះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​តប់ប្រមល់​ផ្សេងៗ ហើយ​លោក F...
«​ពិតណាស់ វា​ជា​ក្រឹត្យ​ជាក់លាក់ និង​ច្បាស់លាស់​មួយ​។ យើង​បាន​សិក្សា​យ៉ាង​យកចិត្តទុកដាក់ មុននឹង​ផ្សព្វផ្សាយ​ផ្លូវការ​»​។ នេះ​ជាការ​អះអាង​របស់លោក Freddy Riffaud អភិបាលក្រុង Essarts-en-Bocage ដែលមាន​ពលរដ្ឋ​រស់​នៅ​ប្រមាណ​៩០០០​នាក់​។​ ​ តាម​ការផ្សាយ​របស់​សារព័ត៌មាន France Bleu លោក Freddy ដែល​ថ្នាក់ដឹកនាំ​មូលដ្ឋាន មិន​ពាក់ព...
article_4329.txt
ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស្វ៊ី​ស ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី ២៩ ខែឧសភា​។
​ការវិលត្រឡប់​របស់​សិង្ហ​បុរី​ទៅកាន់​តំណែង​កំពូល​ផុត​លេខ​នេះ ដែល​ជាប់​ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១០​កន្លងទៅ គឺ​ដោយសារតែ​កត្តា​ចម្បងៗ​មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ឈានមុខ ភាពសម្បូរ​ហូរហៀរ​នៃ​កម្លាំង​ពលកម្ម​ជំនាញ ច្បាប់​អន្តោប្រវេសន៍​ដែលមាន​ភាពអនុគ្រោះ និង​មាន​លក្ខណៈ​អំណោយផល​ដល់​ការធ្វើ​ជំនួញ​ថ្មីៗ​។ នេះ​...
article_433.txt
នៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា តុលាការធម្មនុញ្ញថៃ បានព្យួរមេដឹកនាំគណបក្សឆ្ពោះទៅមុខ ដែលជាបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat ពីតួនាទីជាសមាជិកសភាតំណាងរាស្រ្ត។
តុលាការ​ធម្មនុញ្ញបាន​ធ្វើ​សេចក្តី​ប្រកាស​នេះ ​បន្ទាប់​ពី​ទទួល​យក​សម្រាប់​ការ​ពិចារណា​លើ​បណ្តឹង​មួយ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាន់កាប់​ភាគហ៊ុន​មរតក​របស់​លោក Pita នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ iTV Plc។ រដ្ឋធម្មនុញ្ញ​ថៃ បានហាម​សមាជិក​សភា​មិន​ឱ្យ​កាន់​ភាគហ៊ុន ​ក្នុង​ស្ថាប័ន​សារព័ត៌មានទេ។ លោក Pita បានអះអាងថា ភាគហ៊ុន...
article_4330.txt
​ចិន រឹតត្បិត​នាំចូល​មាស​ជាច្រើន​តោន​ចាប់តាំងពី​ខែឧសភា​មក ក្នុង​គោលបំណង​កាត់បន្ថយ​ការហូរ​ចេញ​លុយ​ដុល្លារ​ទៅ​ក្រៅប្រទេស និង​ពង្រឹង​រូបិយវត្ថុ​របស់ខ្លួន ស្របពេល​សេដ្ឋកិច្ច​មាន​កំណើន​យឺត​ជាង​មុន​។
​មហាអំណាច​សេដ្ឋកិច្ច​ទី​២​លើ​ពិភពលោក កាត់បន្ថយ​ការនាំចូលមាស​ប្រមាណ​ជា ៣០០​តោន ទៅ ៥០០​តោន បើ​ធៀប​ទៅនឹង​តួលេខ​ឆ្នាំ​មុខ ដែលមាន​តម្លៃ​ពី​១៥ ទៅ ២៥​ពាន់​លាន​ដុល្លារ​។ ការ​រឹតត្បិត​នេះ​គឺ កើតចេញពី​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បង្ក​អោយ​សេដ្ឋកិច្ច​ចិន​ដើរ​យឺត​បំផុត​ក្នុង​រយៈពេល ៣​ទសវត្ស​ន៍​មកនេះ និង​កើតចេញពី​ការទម្លាក់​តម្លៃ​លុយ​យ...
article_4331.txt
​ការបញ្ជា​ឲ្យ​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ទីក្រុង Houston ក្លាយជា​រឿង​ចុងក្រោយ​មួយ​ក្នុង​ទំនាក់ទំនង​អាមេរិក និង​ចិន​ដែលជា​មហាអំណាច​ទីមួយ និង​ទី​ពីរ​របស់​ពិភពលោក​។ សំណុំរឿង​ដែល​មហាអំណាច​ទាំងពីរ​ទាស់​គ្នា​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​ទាំង​សេដ្ឋកិច្ច​មាន​ជម្លោះ​ពាណិជ្ជកម្ម ក្នុង​វិស័យ​សន្តិសុខ​ដូចជា​សមុទ្រ​ចិន​ខាងត្បូង និង​បញ...
​គេ​មើលឃើញថា អាមេរិក​នៅក្រោម​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​ជំហរ​តឹងតែង​ខ្លាំង​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​។ បញ្ហា​ជាច្រើន​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​ក្នុង​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ ហើយ​រឹតតែ​តានតឹង​ខ្លាំង​ទៀត ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​ខិត​កាន់តែ​ជិត​។ ​ជំងឺ COVID-19 ​ជំងឺ COVID-19 ដែល​ផ្ទុះ​នៅ​ចិន​នៅ​ចុង...
article_4332.txt
​ស្របពេល​ដែល​ចិន កំពុង​រកមើល​ទីផ្សារ​ផ្គត់ផ្គង់​សណ្តែកសៀង​ថ្មី​ជំនួស​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចិន​លោក Zhong Shan បាន​យល់ព្រម​ជាមួយ​សម​ភាគី​រុស្ស៊ី​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​សណ្តែកសៀង និង​ផលិតផល​កសិកម្ម​ផ្សេងទៀត អំឡុង​កិច្ចប្រជុំ​មួយ​ក្នុង​សបា្តហ៍​នេះ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុង​ប៉េកាំង បាន​ផ្អាក​ការន...
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃទី​១៨ ខែកក្កដា លោក​រដ្ឋមន្ត្រី​ចិន Zhong Shan បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រុស្ស៊ី លោក Maxim Oreshkin ដើម្បី​ជជែក​ពិភាក្សា​វិធីសាស្ត្រ​ដែល​ប្រទេស​ទាំងពីរ​អាច​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​។​ ​តាម​ការចុះផ្សាយ​របស់​ក...
article_4333.txt
​ម៉ិ​ក​ស៊ិ​កជាប់​ជា​ប្រទេស​ដែលមាន​ម៉ោង​ធ្វើការ​ច្រើនជាងគេ ដោយ​នាំមុខ​កូ​ស្តា​រី​កា កូរ៉េខាងត្បូង ក្រិ​ក និង​រុស្ស៊ី​។ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (OECD) ដែលមាន​សមាជិក​៣៦​ប្រទេស​។ ទិ​ន្និ​ន័យ​បង្ហាញថា ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក​ចំណាយពេល​ធ្វើការ ២២៥៥​ម៉ោង​ក្នុង​មួយឆ្នាំ ឬ​៤៣​ម៉ោង...
​ម៉ោង​ការងារ​អាស្រ័យ​ទៅតាម​កត្តា​វប្បធម៌ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ​។ បើតាម OECD ម៉ិ​ក​ស៊ិ​កមាន​ការភ័យខ្លាច​ពី​កំណើន​អត្រា​អ្នក​អត់​ការងារ​ធ្វើ ដូច្នេះ​ការបង្កើន​សង្វាក់​ផលិតកម្ម​ជា​រឿង​ចាំបាច់ ខណៈ​ការបង្កើន​ម៉ោង​ការងារ​នៅ​កូ​រេ​ខាងត្បូង ជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​។​ ​បើទោះបីជា ជប៉ុន​មាន​មនុស្ស​ជាច្រ...
article_4334.txt
ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថា ចិន នឹងដំឡើងពន្ធនាំចូលបណ្តោះអាសន្នលើស្រាអូស្រ្តាលីរហូតដល់ ២១២ភាគរយ ដោយគិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា តទៅ។ វិធានការនេះ ធ្វើឡើងដើម្បីការពារមិនឲ្យស្រាអូស្រ្តាលី លក់ក្នុងតម្លៃទាបជាងស្រាក្នុងស្រុករបស់ចិន។
ទំនាក់ទំនងចិន-អូស្រ្តាលី ក្នុងវិបត្តិកូវីដ-១៩ មិនសូវមានស្ថានភាពល្អប៉ុន្មានឡើយ ដោយភាគីអូស្រ្តាលី បានទាមទារឲ្យស្រាវជ្រាវរកប្រភពដើមកូរ៉ូណាវីរុស ខណៈពេលចិន បានដាក់ពន្ធជាច្រើនលើ ធ្យូងថ្ម ស្ករ ស្រូវបាលី និងបង្កងរបស់អូស្រ្តាលី។។ យ៉ាងណាក៏ដោយ ចិននៅតែបន្តដាក់ពន្ធលើទំនិញរបស់អូស្រ្តាលី ដោយសំអាងថា ទំនិញអូស្រ្តាលី មានតម្លៃថោកជាងទំនិញ...
article_4335.txt
​អូស្ត្រាលី នឹងដាក់​សេចក្តីព្រាងច្បាប់​មួយ​ដើម្បី​ជជែក​ពិភាក្សា​ក្នុង​សភា​ក្នុង​សប្ដាហ៍​នេះ ដែល​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន Facebook និង Google បង់លុយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​សម្រាប់​មាតិកា​ព័ត៌មាន​របស់​ពួកគេ​។ នេះ​ជា​គំនិត​ផ្ដួចផ្ដើម​ដំបូងបង្អស់​ក្នុង​ពិភពលោក ដែលមាន​គោលដៅ​ការពារ​វិស័យ​សារព័ត៌មាន​ឯករាជ្យ ដែល​ខាតបង់​ប្រាក់ច...
​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង កង់​បេ​រ៉ា នៅ​ថ្ងៃទី ៨ ខែធ្នូ រដ្ឋមន្ត្រី​រតនាគារ​អូស្ត្រាលី លោក Josh Frydenberg គូសបញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ត្រូវតែ​ចរចា​ជាមួយ​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​អូស្ត្រាលី​ជុំវិញ​តម្លៃ​សម្រាប់​មាតិកា​ព័ត៌មាន​ដែល​លេច​ឡើងលើ​វេ​ប​សាយ​របស់​ពួកគេ ។ ​ប្រសិនបើ​ក្រុមហ៊ុន​ទ...
article_4336.txt
ប៉ូលិស​ស្បែ​កស ដែល​សង្កត់ក​ជនជាតិ​ស្បែក​ខ្មៅ លោក George Floyd រហូតដល់​ស្លាប់ រង​ការចោទប្រកាន់​បន្ថែមទៀត ខណៈ​ប៉ូលិស​ចំនួន ៣​នាក់​ផ្សេងទៀត ត្រូវ​ជាប់ចោទ​ពីបទ​ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ ឲ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​មី​នី​សូ​តា លោក Keith Ellison នៅ​ថ្ងៃទី​៣ ខែមិថុនា ។
​ប៉ូលិស Derek Chauvin ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ George Floyd បាន​រង​ការចោទប្រកាន់​ម្តង​ហើយ កាលពី​ថ្ងៃទី​២៩ ខែឧសភា ពីបទ​ឃាតកម្ម​កម្រិត​បី​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការចោទប្រកាន់​នេះ មិនបាន​បន្ធូរបន្ថយ​កំហឹង​របស់​ក្រុមបាតុករ​ឡើយ​។ ​ដោយសារ​តែមាន​មនុស្ស​មួយចំនួន មិន​សុខចិត្ត​ពី​បញ្ហា​នេះ រដ្ឋមន្ត្រី​...
article_4337.txt
​ក្រុមហ៊ុន​បច្ចេកវិទ្យា Apple បាន​ព្រមាន​រដ្ឋបាល​អាមេរិក​ថា ផែនការ​ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ចិន នឹងមាន​ឥទ្ធិពល​អវិជ្ជមាន​។ ក្រុមហ៊ុន​នេះ លើកឡើងថា វា​នឹង​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ខ្លួន ព្រមទាំង​បង្វែរ​ទីផ្សារ​ទៅកាន់​ក្រុមហ៊ុន​ប្រកួតប្រជែង​ផ្សេងទៀត​ដែល​មិនមែនជា​របស់​អាមេរិក​ទៀតផង​។
​ក្នុង​បណ្តឹង​ដែល​បាន​ផ្ញើ​ទៅកាន់​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅក្នុង​សប្តាហ៍​នេះ ក្រុមហ៊ុន Apple គូសបញ្ជាក់ថា គម្រោង​ដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នឹង​ប៉ះពាល់​ដល់​សមត្ថភាពរ​បស់​ក្រុមហ៊ុន Apple ក្នុងការ​ប្រកួតប្រជែង និង​ចុងក្រោយ​ក៏​កាត់បន្ថយ​ការរួមចំណែក​របស់ខ្លួន​ក្នុង​សេដ្ឋកិច្ច​អាមេរិក ក្នុង​ទ...
article_4338.txt
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon លោក Jeff Bezos និង​ភរិយា​លោក លោកស្រី MacKenzie បានប្រកាស​លែងលះ ក្រោយពី​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​២៥​ឆ្នាំ​មក​។ អ្នក​ទាំងពីរ​បានប្រកាស​ការសម្រេចចិត្ត​នេះ នៅក្នុង​សារ​រួមគ្នា​មួយ កាលពី​ថ្ងៃ​ពុធ​ទី ០៩ ខែមករា នៅលើ​បណ្តាញ​សង្គម Twitter ។​
​យោងតាម​សារ​នៅលើ​បណ្តាញ​សង្គម​នោះ លោក Jeff និង​ភរិយា លោកស្រី Mackenzie បាន​គូសបញ្ជាក់​បែបនេះ​ថា​៖ «​ក្រោយពី​រស់នៅ​ឃ្លាត​ពីគ្នា និង​ការរួមរស់​ជាមួយគ្នា​អស់​ពេល​ជា​យូរ​មក​នោះ យើង​បាន​សម្រេចចិត្ត​លែងលះ និង​នៅតែ​បន្ត​ចាត់ទុក​គ្នា​ជា​មិត្ត​ដដែល​»​។ ​លោក Jeff និង ភរិយា បាន​រៀបការ​ជាមួយគ្នា​ក្នុង​ឆ្នាំ​១៩៩៣ ក្រោយពី​មាន​ទំនាក់...
article_4339.txt
ឥណ្ឌា នឹង​ផលិត​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ Sputnik V របស់​រុស្ស៊ី ចំនួន ៣០០ លាន​ដូ​ស នៅ​ឆ្នាំក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​រុស្ស៊ី​។ តួលេខ​នេះ ជា​ចំនួន​ច្រើនជាង​ជិត​៣​ដង​នៃ​ចំនួន​វ៉ាក់សាំង​ដែល​ឥណ្ឌា​ត្រូវ​ផលិត​ក្រោម​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឯទៀត​។​
​ឥណ្ឌា ជា​ប្រទេសមួយ​ដែល​រុស្ស៊ី​ជ្រើសរើស​ឲ្យ​ផលិត​វ៉ាក់សាំង Sputnik V របស់ខ្លួន​។ ស្ថានទូត​រុស្ស៊ី​លើកឡើង​បែបនេះ​នៅលើ​បណ្ដាញ​សង្គម
article_434.txt
នៅថ្ងៃទី ២៧ ខែកក្កដា ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam បាននិយាយថា អតីតនាយករដ្ឋមន្រ្តីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អាចដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រពេលលោកត្រឡប់ចូលស្រុកវិញ។
អតីតនាយករដ្ឋមន្រ្តីថៃលោក ថាក់ស៊ីន គ្រោងវិលចូលប្រទេសថៃវិញនៅថ្ងៃទី ១០ ខែសីហា ។ លោកនឹងត្រូវជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ជុំវិញករណីជាច្រើនដែលត្រូវបានកាត់ទោសដោយតុលាការកំពូលថៃ ដែលលោកតែងតែអះអាងថា ជាកាត់ទោសក្រោមហេតុផលនយោបាយ ។ ជុំវិញរឿងនេះ ឧបនាយករដ្ឋមន្រ្តីថៃ Wissanu Krea-ngam អះអាងថា​លោក ថាក់ស៊ីន អាចសុំការលើកលែងទោសពីព្រមហាក្សត្រ...
article_4340.txt
​ការនាំ​ចូល​របស់​អាមេរិក​ពី​ប្រទេស​វៀតណាម កើនឡើង​យ៉ាងគំហុក ក្នុង​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៩​នេះ ខណៈ​រោងចក្រ​ជាច្រើន ចាប់ផ្តើម​ផ្លាស់ប្តូរ​សង្វាក់​ផលិតកម្ម​ខ្លួន​ចេញពី​ប្រទេស​ចិន​។ ការផ្លាស់ប្តូរ​នេះដែរ គឺ​បណ្តាលមកពី​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ផ្ទុះឡើង ចាប់តាំងពី​ដើមឆ្នាំ​...
​ការនាំចេញ​របស់​វៀត​ណា​ម​ទៅកាន់​ទីផ្សារ​អាមេរិក បាន​ហក់​ឡើង​ចំនួន ៤០,២​ភាគរយ ក្នុង​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​។ សម្រាប់​តួលេខ​នេះ វៀតណាម អាច​ផ្តួល​ចក្រភព​អង់គ្លេស ដែលជា​ប្រទេស​នាំចេញ​លំដាប់​ទី​៧​ទៅកាន់​ទីផ្សារ​អាមេរិក ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើតាម​ការ ផ្សាយ​របស់​ទូរទស្សន៍ Bloomberg ។ ចំណែក​ការន...
article_4341.txt
​លោក Kiyoshi Kimura ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ស៊ូ​ស៊ី​ដ៏​ធំ​នៅ​ជប៉ុន បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ត្រី​ធូ​ណា​ក្រហម​ទម្ងន់​២៧៨​គីឡូក្រាម​មួយ​ក្បាល បន្ទាប់​គាត់​ហ៊ាន​ឲ្យ​ថ្លៃ​ដល់​ទៅ​៣៣៣,៦​លាន​យេន (៣,១​លាន​ដុល្លារ​អាមេរិក​) ក្នុងការ​ដេញថ្លៃ​មួយ​កាលពី​ចុង​សប្តាហ៍​កន្លងមក​។​
​លោក Kimura ដែលមាន​រហស្សនាម​ថា «Tuna King» (​ស្តេច​ត្រី​ធូ​ណា​) បាន​ចំណាយលុយ​ជា​កំណត់ត្រា​ក្នុងការ​ទិញយក​ត្រី​ធូ​ណា​ក្រហម នា​ការដាក់​ឲ្យ​ដេញថ្លៃ​នៅ​ផ្សារ​ត្រី Toyosu ក្នុង​ក្រុង​តូ​ក្យូ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន NHK របស់​ជប៉ុន​។​ ​ការទិញ​បាន​ក្នុងតម្លៃ ៣,១​លាន​ដុល្លារ​អាមេរិក​នា​ដើមឆ្នាំ​២០១៩​នេះ ជាការ​បំបែក...
article_4342.txt
អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្លៀរ (Tony Blair) នៅថ្ងៃ២៧ តុលាកន្លងទៅ បានមានកិច្ចសន្ទនាមួយជាមួយនឹងឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Phạm Bình Minh) ដោយកិច្ចសន្ទនានោះភាគីទាំងពីរ បានផ្តោតសំខាន់មធ្យោបាយ និងយុទ្ធសាស្ត្រដើម្បីងើបចេញពីប៉ះពាល់សេដ្ឋកិច្ចវៀតណាមពីវិបត្តិ Covid-19។ ការទាញវិនិយ...
នាកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រមុខការទូតវៀតណាមលោក ផាម ប៊ិញមិញ លោក តូនី ប្លៀរ បានវាយតម្លៃខ្ពស់ពីភាពជោគជ័យរបស់វៀតណាមក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 និងនៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសេដ្ឋកិច្ចលូតលាស់វិជ្ជមានក្នុងឆ្នាំ២០២០។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News។ ត...
article_4343.txt
កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមហ៊ុន Huawei ក្នុងបញ្ជីខ្មៅ ដោយលើកហេតុផលជុំវិញបញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះ ហាមឃាត់ការដោះដូរពាណិជ្ជកម្មរវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។ ទោះបីជាបែបនេះក្តី ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei នៅតែបង្ហាញទំនុកចិត្តថា ទណ្ឌកម្មនេះ នឹងជះឥទ្ធិ...
ថ្លែងក្នុងកាសែតរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២១ ឧសភា លោក Ren Zhengfei បញ្ជាក់ឲ្យដឹងថា ការរឹតត្បិតរបស់សហរដ្ឋអាមេរិក នឹងពុំមានផលប៉ះពាល់អ្វីឡើយមកលើក្រុមហ៊ុនលោក ជាពិសេសផ្នែកលក់ ហើយ Huawei នឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ថ្មីៗទៅមុខទៀត ដោយគ្មានការរំខានឡើយ។ ប៉ុន្តែ លោក និយាយថា អាជីវកម្មខ្នាតតូចមួយចំនួននៅបរទេស...
article_4344.txt
លោក Elon Musk មហាសេដ្ឋីលំដាប់លេខ១លើពិភពលោក ដែលជាអគ្គនាយកក្រុមហ៊ុនយានយន្តអគ្គិសនី Tesla បានណែនាំដល់អគ្គនាយកនៃក្រុមហ៊ុនអាមេរិកផ្សេងទៀត កុំឲ្យចំណាយពេលច្រើនពេកក្នុងបន្ទប់ប្រជុំ ជាមួយនឹងការបង្ហាញផ្សេងៗតាម PowerPoint ដោយមិនបានផ្តោតលើការអនុវត្តជាក់ស្តែង។ នេះយោងតាមការដកស្រង់សំដីនាជំនួបក្រុមប្រឹក្សាអគ្គនាយកប្រចាំឆ្នាំរបស់ The W...
«តើអគ្គនាយកនៅបណ្តាក្រុមហ៊ុនអាមេរិក ផ្តោតយកចិត្តទុកដាក់លើការអភិវឌ្ឈន៍ផលិតផលគ្រប់គ្រាន់ដែរឬទេ? ខ្ញុំគិតថា ចម្លើយគឺទេ»។ លោក Elon Musk បានលើកឡើងយ៉ាងដូច្នេះ កាលពីថ្ងៃអង្គារកន្លងមក ដោយផ្តល់ដំបូន្មានបន្ថែមថា៖ «ត្រូវបន្ថយការចំណាយលើហិរញ្ញវត្ថុ បន្ថយពេលវេលាក្នុងបន្ទប់ប្រជុំ បន្ថយពេលលើ PowerPoint ហើយបង្កើនការព្យាយាមលើការបង្កើតផលិ...
article_4345.txt
IG ដែលជាក្រុមហ៊ុនវិនិយោគអនឡាញដ៏ធំមួយលើពិភពលោក បានបង្កើតប្រព័ន្ធទិន្នន័យ Pay Check ដើម្បីបង្ហាញពីតារាងប្រាក់បៀវត្សប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំពិភពលោក និងអគ្គនាយកម៉ាកយីហោអន្តរជាតិល្បីៗ។
ទិន្នន័យបៀរវត្សរ៍សរុបនៅលើ Pay Check មានបញ្ចូលជាមួយប្រាក់រង្វាន់បន្ថែម ភាគលាភ វិភាគទាន និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ក្នុងចំណោមក្រុមហ៊ុនយីហោល្បីៗលំដាប់ពិភពលោកទាំង២០ លោក Satya Nadella អគ្គនាយកក្រុមហ៊ុន Microsoft មានបៀរវត្សរ៍ប្រចាំឆ្នាំច្រើនជាងគេ ពោលគឺរហូតដល់ទៅជិត៤៣លានដុល្លារអាមេរិក។ ក្រុមហ៊ុន SAP មានតំណាងពីររូបក្នុងបញ្ជីនេះ ...
article_4346.txt
​មកទល់នឹង​ពេលនេះ វា​មាន​រយៈពេល​ជាង ២​ឆ្នាំ​ហើយ ចាប់តាំងពី​រដ្ឋាភិបាល​ថៃ បាន​ដាក់ចេញ​មហិច្ឆតា​ផលិត​រថយន្ត​អគ្គិសនី​ក្នុងស្រុក​។ គម្រោង​នេះ ទទួលបាន​ពាក្យស្នើសុំ​វិនិយោគ​ប្រមាណ ២០ ទៅ ៣០ ពី​ក្រុមហ៊ុន​បរទេស​ធំៗ​ជាច្រើន ដែល​ផ្តោតលើ​ការបើក​រោងចក្រ​ដំឡើងរថយន្ត រោងចក្រ​ផលិត​ផ្នែក​រថយន្ត​សំខាន់ៗ និង​ស្ថានីយ៍​សាក​អាគុយ​រថយន្ត​អគ្...
​នៅ​ថ្ងៃ​ចន្ទ ទី​២២ កក្កដា អគ្គនាយក ន​គណៈ​វិនិយោគ​ថៃ (BoI) លោកស្រី Duangjai Asawachintachit បានបញ្ជាក់​ឲ្យ​ដឹងថា ភ្នាក់ងារ​លោកស្រី បានអនុម័ត​គម្រោងរ​ថយ​ន្ត​អគ្គិសនី​ចំនួន​៩ សម្រាប់​សាងសង់​រោងចក្រ​ដំឡើងរ​យន្ត​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១,៦៥​ពាន់​លាន​ដុល្លារ ។ ផែនការ​ទាំងនេះ គឺ​រាប់បញ្ចូល គម្រោង​រថយន្ត​អគ្គិសនី​ប្រភេទ Hy...
article_4347.txt
​រដ្ឋាភិបាល​ថៃ ពិចារណា​អនុវត្ត​ការហាមឃាត់​លើ​ការ​នាំចូល​រថយន្ត​ដែល​ប្រើប្រាស់​រួច (​មួយ​ទឹក​) ពី​បរទេស​។ សម្រាប់​ចំណាត់ការ​ថ្មី​នេះ រដ្ឋាភិបាល​ក្រុង​បាងកក​អះអាងថា វា​នឹង​ជួយ​ការពារ​ដល់​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ខ្យល់​ក្នុងប្រទេស ដ្បិត​ការប្រយុទ្ធ​ប្រឆាំងនឹង​ខ្យល់​កខ្វក់​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​ជាតិ​របស...
​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ លោកស្រី Chutima Bunyapraphasara និយាយថា ក្រសួង​កំពុង​រឹតបន្តឹង​បទបញ្ជា​លើ​ការ​នាំចូល​រថយន្ត​ដែល​ប្រើប្រាស់​រួច​ពី​បរទេស ក្រោយពី​ធ្វើការ​ពិភាក្សា​ចំពោះ​បញ្ហា​នេះ​ជាមួយ​ភ្នាក់ងាររដ្ឋ​ពាក់ព័ន្ធ​ប្រមាណ​ជាង​១៥​លើក​មកហើយ​នោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ Bangkok Post ន...
article_4348.txt
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ធ្វើ​សម្បទាន​ខ្លះៗ​ក្នុង​ជម្លោះ​ជាមួយ​ចិន​រួមមាន​ការ​កាត់​ភាព​តានតឹង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ជាដើម​។ ត្រង់ចំណុច​នេះ មេដឹកនាំ​ចាស់វស្សា​រូបនេះ ព្រមាន​ថា ប្រសិនបើ​កិច្ចចរចា​រវាង​ភាគី​ទាំងពីរ ពុំ​ទទួលបាន​ជោគជ័យ​ទេនោះ វា​អាច​បង្កាត់​ឲ្យ​ទៅ...
​ថ្លែង​ក្នុង​សន្និសីទ «​អនាគត​នៃ​តំបន់​អាស៊ី​» ប្រចាំឆ្នាំ​២០១៩ ដែល​កំពុង​ធ្វើឡើង​ក្នុង​ទីក្រុង​តូ​ក្យូ នៅ​ថ្ងៃទី​៣០ ឧសភា លោក មហា​ធៀ មហាម៉ាត់ លើកឡើងថា ក្រុមហ៊ុន Huawei របស់​ចិន សម្រេចបាន​នូវ​ភាពជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ឈានមុខ​ដ៏​ធំធេង លើសពី​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក​។ ​យោងតាម​កាសែត​ជប៉ុន Nikkei មេដឹកនាំ​ម៉ាឡេស...
article_4349.txt
​នៅ​ទីបំផុត​រដ្ឋ​សមាជិក​របស់​អាស៊ាន បាន​ឯកភាពគ្នា​លើ​ចំណុច​ជាច្រើន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​«​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​(RCEP)» ដែល​បាន​ជាប់គាំង​មិន​ទៅមុខ​អស់​រយៈពេល​ល​ច្រើន​ឆ្នាំ​ហើយ​នោះ​។ រដ្ឋ​សមាជិក ថែមទាំង​បាន​បង្ហើប​ពី​ផែនការ​នៃ​ការចង់​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះ នៅត្រឹម​ចុងឆ្នា...
«​តាមរយៈ​កិច្ចប្រជុំ​ពិសេស​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់​ជាមួយនឹង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន រដ្ឋ​សមាជិក​អាស៊ាន បាន​ឯកភាពគ្នា​លើ​សារៈសំខាន់​នៃ​ការបញ្ចប់​ការចរចា​លើ RCEP នៅត្រឹម​ចុងឆ្នាំ​នេះ​»​។ នេះ គឺជា​ការអះអាង​របស់​លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បន្...
article_435.txt
នៅថ្ងៃទី១៣ ខែកញ្ញា។ បេក្ខភាពប្រធានាធិបតីទាំង៣រូបរួមមាន លោក Ng Kok Song លោក Tharman Shanmugaratnam និងលោក Tan Kin Lian ។
នៅថ្ងៃទី២២ ខែសីហា គណៈកម្មាធិការរៀបចំការបោះឆ្នោតសិង្ហបុរី (ELD) បានបញ្ជាក់ជាផ្លូវការនូវការស្នើបេក្ខជនចំនួន៣នាក់ ដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅថ្ងៃទី ១ ខែកញ្ញា។ បេក្ខជនទាំង៣នាក់រួមមានអតីតទេសរដ្ឋមន្ត្រី Tharman Shanmugaratnam អាយុ ៦៦ ឆ្នាំ អតីតប្រធានផ្នែកវិនិយោគនៃមូលនិធិវិនិយោគសិង្ហបុរី (GIC)លោក Ng Kok Song អាយុ ៧៥ឆ្នាំ និ...
article_4350.txt
អាជីវកម្ម​មិនមែនជា​ការងារ​ងាយស្រួល​ទេ សម្រាប់​មនុស្ស​ទូទៅ​។ ក្រៅពី​ទាមទារ​ឱ្យមាន​ដើម ទុន​ច្រើន​ដើម្បី​ធ្វើ​ប្រតិបត្តិការ  អាជីវកម្ម​ទាមទារ​ឱ្យ​គ្រប់គ្នា​មាន​ធនធាន​ខាង​ផ្នែក​គំនិត និង​ការរៀបចំ​ធ្វើ ផែនការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹមនឹង​លទ្ធផល​វិជ្ជមាន​ដែលមាន​ទ្រង់ទ្រាយ​ធំ តាមរយៈ​ប្រាក់ចំណេញ អាជីវកម្ម​...
​ខាងក្រោម​នេះ​គឺជា​កត្តា​សំខាន់ៗ​ដែល​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ​ខាង​ផ្នែក​អាជីវកម្ម​៖ •​ ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ចិត្តសាស្ត្រ​ខ្ពស់​ ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ចិត្តសាស្ត្រ​ខ្ពស់​គឺជា​គន្លឹះ​ដ៏​ចម្បង​ក្នុង​ជីវិត​អាជីវកម្ម​។ ចំណុច​នេះ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​ភាព​រស់រានមានជីវិត​នៃ​អាជីវកម្ម​អ្នក​។​ ​ប្រសិនបើ​អ្នកមាន​ជ...