file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_4169.txt
វិបត្តិសេដ្ឋកិច្ច និងអតិផរណាខ្ពស់ បានធ្វើឱ្យកម្មករជាង៦១ពាន់នាក់ នៅឡាវអត់ការងារធ្វើ ឬមិនអាចស្វែងរកការងារសមរម្យបាន ដោយសារប្រាក់ឈ្នួលអប្បបរមាមិនសមស្របនឹងកម្រិតជីវភាពរស់នៅ។ ការណ៍នេះបានធ្វើឱ្យកម្មករមួយចំនួន មានទំនោរទៅធ្វើការនៅក្រៅប្រទេស។
ប៉ុន្មានខែចុងក្រោយនេះ អត្រា​អតិផរណារបស់​​ឡាវ បើទោះបី​ជា​បាន​ថយបន្តិច​ ប៉ុន្តែ​នៅ​តែ​ស្ថិតនៅកម្រិតខ្ពស់។ ចរន្តនេះបូកជាមួយនឹងប្រាក់ខែគោលទាប បានធ្វើឱ្យពលកររបស់ប្រទេសនេះមានទំនោរទៅក្រៅប្រទេសដើម្បីស្វែងរកការងារធ្វើ ជាពិសេសកម្មករវ័យក្មេង និងកម្មករជំនាញ។ យោងតាមស្ថិតិរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បច្ចុប្បន្នមានប្រជាជនអ...
article_417.txt
នាយករដ្ឋមន្រ្តីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា បានជំរុញឱ្យក្រុមបាតុករដែលបានតវ៉ាទាមទារការស្នើបេក្ខភាពនាយករដ្ឋមន្ត្រីឱ្យលោក​ Pita Limjaroenrat  ឱ្យរក្សាភាពស្ងប់ស្ងាត់​ និងជៀសវាងអពើហិង្សាដែលបំពានច្បាប់​។ លោក​ថា ការ​តវ៉ា​ដោយ​ហិង្សា​នឹង​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ និង​ទំនុក​ចិត្ត​វិនិយោគិន​បរទេស។
គណបក្សរបស់លោក Pita Limjaroenrat បានឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតខែឧសភា ប៉ុន្តែនៅថ្ងៃទី១៩ ខែកក្កដា លោកត្រូវបានសភាបដិសេធមិនឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីជាថ្មីឡើយ ក្រោយពេលតុលាការធម្មនុញ្ញបានព្យួរសមាជិករដ្ឋសភារបស់លោក ដោយសារកាន់កាប់ភាគហ៊ុននៅក្រុមហ៊ុន។ មនុស្សប្រហែល ១ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅយប់នោះ ដើម្បីប...
article_4170.txt
អាម៉េរិក បានដាក់ទណ្ឌកម្មមួយកម្រិតទៀតប្រឆាំងនឹងក្រសួងការពារជាតិមីយ៉ាន់ម៉ា និងធនាគារចំនួនពីរ ដែលកំពុងប្រើប្រាស់របបយោធា ដើម្បីទិញអាវុធ និងទំនិញផ្សេងទៀតជារូបិយប័ណ្ណបរទេស ។ នេះបើយោងតាមគេហទំព័ររតនាគារជាតិអាម៉េរិកកាលពីថ្ងៃទី ២១ ខែមិថុនា ។
ធនាគារទាំងនោះមានឈ្មោះថា ធនាគារពាណិជ្ជកម្មបរទេសមីយ៉ាន់ម៉ា (MFTB) និងធនាគារវិនិយោគ និងពាណិជ្ជកម្មមីយ៉ានម៉ា (MICB) ដែលទទួល និងបញ្ជូនរូបិយប័ណ្ណបរទេសសម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា រួមទាំងសហគ្រាសរដ្ឋ ដើម្បីបង្កើនប្រាក់ចំណូលដល់របបយោធា។ មីយ៉ាន់ម៉ាកំពុងជាប់គាំងនៅក្នុងអំពើហិង្សា និងអស្ថិរភាពដែលកើតចេញពីរដ្ឋប្រហារយោធា និងការបង្ក្រាបដ...
article_4171.txt
យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងរយៈពេល៥ខែឆ្នាំនេះ ចិនជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រើប្រាស់បន្លែ និងផ្លែឈើរបស់វៀតណាម ដែលមានទំហំទឹកប្រាក់១,២៨ពាន់លានដុល្លារកើនឡើង ៨០,២ភាគរយ បើធៀបពេលដូចគ្នាកាលពី​ឆ្នាំ​មុន។ ចិនមានចំណែកជិត ៦៣,៥ភាគរយនៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែឈើ​សរុបរបស់វៀតណាម។
ទុរេន ជាផលិតផលផ្លែឈើយ៉ាងសំខាន់ដែលជំរុញឱ្យមានការកើនឡើងនេះ ដែលមានតម្លៃ ៤៧៧លានដុល្លារ។ មិន​ត្រឹម​តែ​ទុរេន​ប៉ុណ្ណោះ​ទេ កសិផល​ជា​ច្រើន​មុខ​ទៀត​ដូច​ជា អង្ករ កាហ្វេ ម្រេច ស្វាយចន្ទី របស់​វៀតណាម​ដែល​នាំ​ចេញ​ទៅ​ចិន ក៏​កំពុង​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំងផងដែរ ។ ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំនេះ ការនាំចេញអ...
article_4172.txt
នារសៀលថ្ងៃទី២៣ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង និងមានបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូង និងវៀតណាមប្រមាណ ៥០០  ។
វេទិកាធុរកិច្ចវៀតណាម - កូរ៉េបានប្រព្រឹត្តទៅក្រោមប្រធានបទ « ឆ្ពោះទៅរក ៣០ឆ្នាំនៃទំនាក់ទំនងថ្មី យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការឧស្សាហកម្មនាពេលអនាគតវៀតណាម - កូរ៉េ» ដោយផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការខ្សែសង្វាក់តម្លៃសកល ការផ្លាស់ប្តូរឌីជីថល និងសកម្មភាពបម្រែបម្រួលអាកាសធាតុ ។ វេទិកានេះបានទាក់ទាញការចូលរួមរបស់សហគ្រាសជិត ៥០០ក្...
article_4173.txt
ក្រុមហ៊ុនផលិតរថយន្តដឹកទំនិញរបស់ជប៉ុន Isuzu Motors បានអះអាងថា ខ្លួនមិនមានគម្រោងផ្លាស់ប្តូររោងចក្រពីថៃទៅកាន់ឥណ្ឌូណេស៊ីឡើយ។ ការប្រកាសនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី បាននិយាយថា ក្រុមហ៊ុននេះនឹងផ្លាស់ទីតាំងរៀងចក្រទៅប្រទេសខ្លួនឆាប់ៗ ។
រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus Gumiwang Kartassmita បាននិយាយកាលពីថ្ងៃទី ០៧ ខែ​ឧសភាថា ក្រុមហ៊ុន Isuzu គ្រោងនឹងផ្លាស់ប្តូររោងចក្រមកឥណ្ឌូណេស៊ី ហើយអាចចាប់ផ្តើមផលិតកម្មនៅដើមឆ្នាំក្រោយ។ អ្នកនាំពាក្យក្រុមហ៊ុន Isuzu ​បានបដិសេដអំពីការលើកឡើងពីភាគីឥណ្ឌូណេស៊ី ។ អ្នកនាំពាក្យ បាននិយាយថា ក្រុមហ៊ុន មិនបានប្រកាសពីគម្រោងផ្លាស់...
article_4174.txt
នៅក្នុងខែមិថុនាអតិផរណារបស់ចិនស្ថិតក្នុងអត្រាសូន្យភាគរយ ខណៈពេលដែលសន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបង្កើនការភ័យខ្លាចនៃបរិត្តផរណា និងបង្កើនលទ្ធភាពនៃទីក្រុងប៉េកាំងបញ្ចេញកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិនបានធ្លាក់ចុះត្រឹមសូន្យភាគរយក្នុងខែមិថុនា ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិននាពេលថ្មីៗនេះ។ អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃម្ហូបអាហារ និងថាមពលបានធ្លាក់ចុះមកត្រឹម០,៤ភាគរយពី០,៦ភាគរយក្នុងខែមុន។ សន្ទស្សន៍តម្លៃអ្នកផលិតបា...
article_4175.txt
នាយករដ្ឋមន្ត្រីនូវែលសេឡង់ Chris Hipkins នឹងធ្វើទស្សនកិច្ចទៅចិនចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមិថុនា។ លោកនឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម ដែលរួមមានក្រុមហ៊ុនធំៗ ហើយក៏នឹងជួបលោកប្រធានាធិបតី ស៊ី ជិនភីង ផងដែរ។
អំឡុងទស្សនកិចនៅប៉េកាំង លោក Chris Hipkins នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនភីង នាយករដ្ឋមន្ត្រី លី ឈាំង និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន ចាវ ឡឹជី។ «ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំចិន តាមរយៈកិច្ចប្រជុំទ្វេភាគីនានា ជុំវិញប្រធានបទដូចជា ការប្រែប្រួលអាកាសធាតុ ស្ថិរភាពសេដ្ឋកិច្ច សន្តិសុខក្នុងតំបន់និងពិភព...
article_4176.txt
ចិនបានចុះកិច្ចព្រមព្រៀងតម្លៃ ៤,៨ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅប៉ាគីស្ថាន។ នេះមិនមែនលើកទីមួយទេ ដោយចិនធ្លាប់បានសន្យាផ្តល់ថវិកា៦៥ពាន់លានដុល្លារ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប៉ាគីស្ថាន។
ក្រុមហ៊ុនសាជីវកម្មនុយក្លេអ៊ែរជាតិចិន (CNNC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការថាមពលបរមាណូប៉ាគីស្ថាន ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ ដែលមានអានុភាព ១២០០មេហ្គាវ៉ាត់ កាលពីថ្ងៃទី ២០ ខែមិថុនា​។ ថ្លែងតាមរយៈទូរទស្សន៍ជាតិប៉ាគីស្ថាន (PTV)នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បាននិយាយថា ការសាងសង...
article_4177.txt
តម្លៃប្រេងនាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតែស្ថិតក្នុងនិន្នាការធ្លាក់ថ្លៃ បើទោះបីជាមានការកាត់បន្ថយផលិតកម្មចុងក្រោយដោយអង្គការនៃប្រទេសនាំចេញប្រេង និងដៃគូ (OPEC+) ក៏ដោយ។
នៅក្នុងការវិវត្តចុងក្រោយនេះ ប្រទេសនាំចេញប្រេងលេខ១ របស់ពិភពលោក អារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួននឹងកាត់បន្ថយទិន្នផល ១លានបារ៉ែលក្នុងមួយថ្ងៃបន្ថែមទៀតចាប់ពីខែកក្កដា។ ការកាត់បន្ថយផលិតកម្មរបស់បណ្តាប្រទេស OPEC+ សរុបចាប់ពីខែតុលាឆ្នាំមុនមកដល់ពេលនេះបានកើនដល់៤,៧លានប៉ារែលក្នុងមួយថ្ងៃ ប៉ុន្តែតម្លៃទីផ្សារប្រេងពិភពលោកនៅតែមាននិន្នាការធ...
article_4178.txt
បច្ចុប្បន្ន​ ប្រាក់យ៉េនបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៧ខែធៀបនឹងប្រាក់ដុល្លារ ដោយទឺកប្រាក់ ១៤៣យ៉េនអាចប្តូរបានតែ ១ដុល្លារ។ រូបិយប័ណ្ណនេះ ក៏ធ្លាក់ចុះដល់កម្រិតទាបបំផុតផងដែរក្នុងរយៈពេល១៥ឆ្នាំបើធៀបនឹងប្រាក់អឺរ៉ូ។
ហេតុផលចម្បងក្នុងការធ្លាក់ថ្លៃយ៉ាងឆាប់រហ័សនៃប្រាក់យ៉េន ធៀបនឹងប្រាក់ដុល្លារត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារធនាគារកណ្តាលជប៉ុនបន្តរក្សាគោលនយោបាយរូបិយវត្ថុធូររលុង ដែលផ្ទុយស្រឡះពីធនាគារកណ្តាលអាមេរិក (FED) ដែលបានដំឡើងអត្រាការប្រាក់ ១០ដងរួចមកហើយ។ អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណទាំងពីរនេះកាលខែមីនា ឆ្នាំ២០២២ នៅពេលដែល FED បានចាប់ផ...
article_4179.txt
ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចមិនដូចការរំពឹងទុក អ្នកជំនាញបានជំរុញឱ្យធនាគារចិន បន្តកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ លើសហគ្រាសឯកជនខ្នាតតូច និងមធ្យម។ ធនាគារកណ្តាលចិន បានទម្លាក់អត្រាការប្រាក់កម្ចីបឋមមកត្រឹម ៣,៥៥ភាគរយ។
ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់កម្ចីសំខាន់ពីរបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។ អត្រាការប្រាក់កម្ចីបឋម (Loan Prime Rates -LPR) រយៈពេល ១ឆ្នាំ ត្រូវបានកែសម្រួលទម្លាក់ពីអត្រា ៣,៦៥ភាគរយមក ៣,៥៥ភាគរយ នៅថ្ងៃទី២០ ខែមិថុនា។ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ចុង​ក្រោយ​នេះ បានធ្វើឡើង​បន្ទាប់​ព...
article_418.txt
គណបក្សឆ្ពោះទៅមុខដែលបានឈ្នះឆ្នោតជាតិ បានបញ្ជូនសេចក្តីព្រាងច្បាប់មួយទៅសភាតំណាងរាស្ដ្រ ដើម្បីកាត់ផ្តាច់អំណាចរបស់ព្រឹទ្ធសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី បន្ទាប់ពីមេដឹកនាំរបស់ខ្លួនមិនទទួលបានសំឡេងគ្រប់គ្រាន់ពីសភាទាំងពីរនៅថ្ងៃទី១៣ ​ខែកក្កដា។
នៅថ្ងៃទី១៤ ខែកក្កដា សមាជិកបក្សឆ្ពោះទៅមុខបានប្រគល់សេចក្តីព្រាងច្បាប់មួយទៅប្រធានសភាតំណាងរាស្រ្តលោក Wan Muhamad Noor Matha ក្នុងគោលបំណងកែមាត្រា២៧២ នៃរដ្ឋធម្មនុញ្ញថៃ ដែលផ្តល់អំណាចដល់ព្រឹទ្ធសភាក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី។ អគ្គលេខាធិការបក្សឆ្ពោះទៅមុខ លោក Chaitawat Tulaton បានលើកឡើងថា គណបក្សបានពិភាក្សាជាមួយបក្សភឿថៃអំពីលទ្...
article_4180.txt
ធនាគារលំដាប់កំពូលពិភពលោកជាច្រើនបានវាយតម្លៃពីវិស័យអចលនទ្រព្យចិន នឹងងើបឡើងវិញក្នុងទម្រង់ជាអក្សរ L ដែលបង្កជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចចិន។ បើតាមរបាយការណ៍ស្រាវជ្រាវរបស់ធនាគាទាំងនោះ អ្នកបង្កើតគោលនយោបាយចិនហាក់ដូចជាមិនចង់ប្រើប្រាស់វិស័យអចលនទ្រព្យជាការជំរុញរយៈពេលខ្លីនោះទេ។ ផ្ទុយទៅវិញពួកគេចង់កាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើវ...
តម្រូវការលំនៅឋាននៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក នឹងបន្តធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការផ្លាស់ប្តូរប្រជាសាស្រ្ត លទ្ធភាពចំណាយរបស់ប្រជាជន ក៏ដូចជាការផ្លាស់ប្តូរជំហរនយោបាយក្នុងការគាំទ្រវិស័យនេះ។ ហេតុផលទាំងនេះនាំឱ្យវិស័យអចលនទ្រព្យត្រូវព្យាករថា នឹងមានការងើបឡើងវិញរាងអក្សរ L ពោលគឺនិន្នាការធ្លាក់ចុះមិនងាយត្រឡប់ទៅរកកំ...
article_4181.txt
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ធ្វើទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា។ នេះជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោក មកកាន់ប្រទេសអាស៊ីអាគ្នេយ៍ចាប់តាំងពីចូលកាន់តំណែងកាលពីខែឧសភា ឆ្នាំ២០២២។
វៀតណាម​និង​កូរ៉េ​ខាងត្បូងបាន​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ខែធ្នូ ឆ្នាំ​១៩៩២ ហើយ​ក្លាយជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រជាមួយគ្នា​ក្នុង​ខែតុលា ឆ្នាំ​២០០៩។ ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែធ្នូ ឆ្នាំ២០២២។ កូរ៉េខាងត្បូង គឺជាដៃគូដ៏សំខាន់បំផុតមួយរបស់វៀតណាម...
article_4182.txt
រដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីដែលមានឈ្មោះថា Nusantara ស្ថិតនៅចម្ងាយ ២០០០គីឡូម៉ែត្រភាគឦសាននៃទីក្រុងហ្សាការតា។ បន្ទាប់ពីការផ្លាស់ប្តូររដ្ឋធានី ហ្សាការតានឹងនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ី។
រដ្ឋសភាបានអនុម័តថវិកាបន្ថែម ១៥ទ្រីលានរូពៀ (ប្រមាណ ១,០១ពាន់លានដុល្លារ) ដើម្បីពន្លឿនការសាងសង់រដ្ឋធានីថ្មី Nusantara នៅលើកោះ Borneo ។ នេះបើតាមប្រធានគណៈកម្មាធិការថវិការដ្ឋសភាឥណ្ឌូណេស៊ីលោក Said Abdullah ។ លោក Abdullah បានលើកឡើងថា ប្រាក់បន្ថែមនឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់នៅឆ្នាំនេះ បន្ថែមពីលើទឹកប្រាក់ចំនួន ២២ទ្រីលានរូពៀ...
article_4183.txt
ក្រុមហ៊ុន​យន្តហោះ​យក្ស​របស់​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១៩ ខែ​មិថុនា បាន​ប្រកាស​ថា ក្រុមហ៊ុន​ឥណ្ឌា IndiGo បាន​បញ្ជា​ទិញ​យន្តហោះប្រភេទ A320 ចំនួន ៥០០ គ្រឿង។
ក្រុមហ៊ុន Airbus របស់អឺរ៉ុបបានប្រកាសពីកិច្ចព្រមព្រៀងទិញយន្តហោះដ៏ធំបំផុតរបស់ខ្លួននាថ្ងៃបើកសម្ពោធកម្មវិធី Paris Airshow ជាមួយនឹងការបញ្ជាទិញយន្តហោះភ្លាមៗចំនួន ៥០០គ្រឿង ពីក្រុមហ៊ុន IndiGo របស់ឥណ្ឌា ។ Airbus បានលើកឡើងថា ការទិញនេះ គឺជាកំណត់ត្រាមួយសម្រាប់ចំនួនយន្តហោះដែលបានបញ្ជាទិញច្រើនជាងគេនៃវិស័យអាកាសចរណ៍ពាណិជ្ជកម្ម ។ យន្តហោ...
article_4184.txt
ធនាគារ UBS ដែល​ជា​ធនាគារ​ធំ​ជាង​គេ​បង្អស់​របស់​ស្វីស បានប្រកាសថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុន Credit Suisse ដែលជាធនាគារ​ធំ​ជាង​គេ​ទី​ពីរ​របស់​ស្វីស​ និង​ជា​គូ​ប្រជែង​របស់​ខ្លួន។ នេះគឺជាការច្របាច់បញ្ចូលគ្នារវាងធនាគារធំ ២ គិតចាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ។
ធនាគារ UBS (ស្វីស) បានប្រកាសព័ត៌មាននេះ នៅក្នុងលិខិតមួយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១២ ខែមិថុនា ពីភាពជោគជ័យនៃការទិញបានក្រុមហ៊ុន Credit Suisse។ ការណ៍នេះបានធ្វើឱ្យធនាគារ Credit Suisse បញ្ចប់នូវការឈរជើងដោយឯករាជ្យរបស់ខ្លួន ត្រឹមរយៈពេល ១៦៧ឆ្នាំ ។ កាលសប្តាហ៍មុន ធនាគារ UBS បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស្វីស​...
article_4185.txt
ការលក់ផ្លែឈើថៃបន្តកើនឡើងនៅក្នុងទីផ្សារចិនដូចជា ទុរេន មង្ឃុត និងផ្លែមៀនជាដើម។នៅភាគខាងកើតខេត្ត Shandong ​(ចិន)  អ្នកនាំចូលផ្លែឈើលក់ដុំអាចរកប្រាក់ចំណូលបាន១៣៨លានបាត (៣,៩៨លានដុល្លារ)  ហើយផ្សារទំនើបបានប្រកាសពីផែនការបញ្ជាទិញផ្លែឈើដែលមានតម្លៃបន្ថែមរហូតដល់ ១៩០លានបាត (៥,៤៨លានដុល្លារ) នៅឆ្នាំនេះ។  នេះបើយោងតាមអគ្គនាយកដ្ឋានជំរុញពាណ...
លោក Phusit Ratanakul Sereroengrit អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃបាននិយាយថា តម្រូវការផ្លែឈើថៃនៅលើទីផ្សារអន្តរជាតិនៅតែមានកម្រិតខ្ពស់ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់ចិនដែលមានចំណូលចិត្តខ្លាំងចំពោះផលិតផលថៃ។ ដើម្បីទាញយកប្រយោជន៍ពីតម្រូវការនេះ អ្នកពាក់ព័ន្ធគួរស្វែងរកឱកាសសម្រាប់ការនាំចេញផលិតផលថៃទៅកាន់ទីផ្សារ...
article_4186.txt
យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនអចលនទ្រព្យ Knight Frank ក្នុងខែឧសភា ច្រើនជាង៥០ភាគរយនៃសាជីវកម្មធំជាងគេរបស់ពិភពលោក គ្រោងនឹងកាត់បន្ថយទំហំការងារពី ១០ ទៅ ២០ភាគរយក្នុងរយៈពេលបីឆ្នាំខាងមុខ។ ការណ៍នេះនឹងធ្វើឱ្យការជួលការិយាល័យធ្លាក់ចុះដែរ។
ពិភពលោកកំពុងមើលឃើញពីនិន្នាការនៃអាជីវកម្មដែលបង្រួមទំហំការងារ និងការិយាល័យរបស់ពួកគេក្នុងបរិបទថ្មី ដែលនាំឱ្យមានផលវិបាកជាច្រើនសម្រាប់ទីផ្សារនៃជួលការិយាល័យ និងជារួមសម្រាប់ទីផ្សារអចលនទ្រព្យពិភពលោក។ នៅថ្ងៃទី ២៦ ខែមិថុនា ធនាគារ HSBC បានប្រកាសពីផែនការផ្លាស់ប្តូរបុគ្គលិកប្រហែល ៨ពាន់នាក់ ដែលធ្វើការពីទីស្នាក់ការកណ្តាលរបស់ខ្លួននៅ C...
article_4187.txt
ក្នុងឆ្នាំ២០២៣ ការនាំចេញដំឡូងរបស់ថៃ ត្រូវបានប៉ាន់ប្រមាណនៅត្រឹមចំនួន ៩ពាន់លានតោនប៉ុណ្ណោះ ដែលថយចុះពី ១១លានតោនកាលពីឆ្នាំមុន។ គ្រោះរាំងស្ងួត ជាកត្តារារាំងច្រវាក់ផលិតកម្មដំឡូងមី ដោយថៃគ្រោងនាំចូលដំឡូងមីពីកម្ពុជា និងឡាវចំនួន ២,៤លានតោន ដើម្បីផ្គត់ផ្គង់ការនាំចេញរបស់ខ្លួន ។
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃលោក Ronnarong Phoolpipat បានលើកឡើងថា មានតម្រូវការខ្ពស់សម្រាប់ផលិតដំឡូងមីថៃ។ អតិថិជន​នៅតែកម្មង់ទិញក្នុង​បរិមាណ​ច្រើន បើទោះបីជាមានផល​ប៉ះពាល់​ដោយ​ស្ថានភាព​គ្រោះ​រាំង​ស្ងួត បណ្តាលឱ្យទិន្នផលដំឡូងមីបានថយចុះជាងពេលមុនក៏ដោយ ។ មួយវិញទៀត កសិករមួយចំនួនបានប្តូរមកដាំអំពៅ ជាហេតុធ្វើឱ្យតម្លៃដំឡូងមី...
article_4188.txt
នៅថ្ងៃទី១២ ខែកក្កដា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តកញ្ចប់ថវិកាសង្គ្រោះចំនួន ៣ពាន់លានដុល្លារសម្រាប់ប៉ាគីស្ថាន ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជួបការលំបាកដោយសារគ្រោះធម្មជាតិ អតិផរណា និងការដោះបំណុល។
ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអនុម័តលើការរៀបចំ រយៈពេល៩ខែក្នុងទំហំទឹកប្រាក់ប្រហែល ៣ពាន់លានដុល្លារ ឬ ១១១ភាគរយនៃកូតា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចប៉ាគីស្ថាន។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងកម្រិតការងាររវាង IMF និងប៉ាគីស្ថានកាលពីខែមុន។ រដ្ឋាភិបាលប៉ាគីស្ថាន នឹងទទួលបានថវិកានេះភ្លាម...
article_4189.txt
ទុរេនថៃប្រមាណ ៤៧០ពាន់តោន ត្រូវបាននាំចេញទៅចិនក្នុងរយៈពេល៥ខែឆ្នាំនេះ ខណៈដែលប្រជាប្រិយភាពនៃទុរេនថៃ នៅតែបន្តកើនឡើងក្នុងចំណោមអ្នកប្រើប្រាស់ចិន  ហើយប្រើប្រាស់ពេលដឹកជញ្ជូនខ្លីជាងមុនត្រឹមតែ៤ថ្ងៃ។ ថៃបានដាក់គោលនាំចេញទុរេនទៅចិនឱ្យបានយ៉ាងតិច៧០០ពាន់តោនក្នុងឆ្នាំនេះ។
លោក Anucha Burapachaisri អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ថៃបាននាំចេញទុរេនស្រស់ជាង ៤៧០ពាន់តោនក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ។ នេះក៏ដោយសារទុរេនថៃ កំពុងប្រជាប្រិយភាពខ្លាំងសម្រាប់អតិថិជនចិន គួបផ្សំជាមួយការដឹកជញ្ជូនកាន់តែលឿនជាងជាងមុន ។ បច្ចុប្បន្ន ទុរេនថៃជាង ១៥០ពាន់ផ្លែកំពុងត្រូវបានដ...
article_419.txt
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង នៅថ្ងៃទី១១ ខែសីហា បានប្រាប់រដ្ឋមន្រ្តីការ បរទេសចិន លោក វ៉ាង យី ថា ពិភពលោក ក្នុងពេលបច្ចុប្បន្ន មិនមានសន្តិភាពឡើយ។ ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលសិង្ហបុរី សង្ឃឹមថា ប្រទេសមហាអំណាច អាចដើរតួនាទី ដ៏សំខាន់ និងអាចផ្តល់ប្រយោជន៍ និងគោលនយោបាយឈ្នះ-ឈ្នះ ទៅវិញទៅមក។
ក្នុងអំឡុងទស្សនកិច្ចនៅសិង្ហបុរី ដោយផ្តើមពីថ្ងៃទី១១ ខែសីហា លោក វ៉ាង យី រដ្ឋមន្រ្តី ការបរទេសចិនថ្មី បានជួបជាមួយប្រមុខរដ្ឋាភិបាលសិង្ហបុរី លោកលី សៀនឡុង និងមន្រ្តី សិង្ហបុរីផ្សេងទៀត ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការ ក៏ដូចជាការលើកកម្ពស់ កម្រិត ទំនាក់ទំនងផ្សេងៗ។ ក្នុងទំនួបទ្វេភាគី លោក លី បានកត់សម្គាល់ថា ពិភពលោក ក្នុងពេលបច្ចុប្...
article_4190.txt
របាយការណ៍របស់ Fitch Solutions បានព្យាករពីការខ្វះខាតទីផ្សារអង្ករពិភពលោកចំនួន ៨,៧លានតោនក្នុងឆ្នាំដំណាំ ២០២២-២០២៣ នេះ។ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប្រទេសផលិតអង្ករធំៗដូចជា ចិន ឥណ្ឌា និងប៉ាគីស្ថាន ទទួលបានទិន្នផលទាប គួបផ្សំជាមួយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផងដែរ។
ក្រុមហ៊ុន Fitch Solutions បានព្យាករថា ទីផ្សារអង្ករពិភពលោក នឹងជួបប្រទះការខ្វះខាតខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំកន្លងមកនៅឆ្នាំ២០២៣។ បើតាមរបាយការណ៍របស់ក្រុមហ៊ុននេះ តម្លៃអង្ករជាមធ្យមមានតម្លៃ ១៧,៣ដុល្លារក្នុងមួយ cwt (cwt គឺជាឯកតារង្វាស់ទម្ងន់ ដែលមួយ cwt ស្មើនឹង ៥០,៨គីឡូក្រាម)នៅក្នុងឆ្នាំនេះដែលគិតមកដល់បច្ចុប្បន្ន ហើយថយចុះមកត្រ...
article_4191.txt
ការធ្លាក់ចុះនៃបរិមាណប្រេង និងការរំខានការផ្គត់ផ្គង់ប្រមាណ ៥០០ពាន់ប៉ារ៉ែលក្នុងមួយ ថ្ងៃ ពីភាគខាងជើងអ៊ីរ៉ាក់ អាចជំរុញឱ្យតម្លៃប្រេង ឡើងដល់តម្លៃ១០០ដុល្លារក្នុងមួយធុង បារ៉ែល។
របាយការណ៍ទីផ្សារប្រេង ដែលទើបចេញផ្សាយដោយធនាគារ UBS (ស្វីស) បង្ហាញពីការ ប្តេជ្ញាកាត់បន្ថយបរិមាណនាំចេញប្រេង ដោយសមាជិកមួយចំនួននៃអង្គការ នៃប្រទេស នាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនដែលត្រូវបានគេស្គាល់ថាជា OPEC+ នឹងធ្វើឱ្យ ទីផ្សារប្រេងពិភពលោក កាន់តែមានភាពតឹងតែងគិតចាប់ពីខែឧសភាខាងមុខនេះ ដែល ជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង។ សារព័ត៌ម...
article_4192.txt
ក្រុមហ៊ុន Apple បាន​បើក​ហាង​ធំ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ពិធី​សម្ពោធ​មួយ​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​កាលពី​ថ្ងៃ​ទី១៨ ខែ​មេសា​កន្លង​ទៅ​នេះ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​អំពី​សេចក្ដី​ប្រាថ្នា​របស់​ក្រុមហ៊ុន​នេះ​ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​នេះ​ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​អាច​យក​ប្រទេស​នេះ​ជា​កន្លែង...
លោក Tim Cook នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Apple បាន​ថតរូប​ជាមួយ​មនុស្ស​ពីរ​បី​នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​ក្រុមហ៊ុន​នេះ​ប្រហែល ១០០ នាក់​ឬ​ច្រើន​ជាង​នេះ​ដែល​បាន​ឈរ​បន្ត​គ្នា​នៅ​ខាង​ក្រៅ​ហាង​ដែល​មាន​ទំហំ​ជាង ១.៨០០ ម៉ែត្រ​ការ៉េ​នេះ​នៅ​ក្នុង​ទីក្រុង Mumbai ដែល​ជា​ទីក្រុង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ឥណ្ឌា។ ការ​រចនា​ហាង​នៃ​ក្រុ...
article_4193.txt
វិបត្តិធនាគារនៅអាម៉េរិក និងស្វីសកំពុងបង្វែរទិសដៅប្រាក់ហូរចូលទៅក្នុងធនាគារនៅអាស៊ី ជាកន្លែងដែលវិនិយោគិនជឿជាក់ថា មានសុវត្ថិភាព។ ទឹកប្រាក់ចំនួន ៥,៥ពាន់លានដុល្លារ បានហូរទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងរយៈពេល ៤សប្តាហ៍ គិតត្រឹមចុងខែមីនា ដែលភាគច្រើនហូរចូលបណ្តាប្រទេសអាស៊ី។
ការវិភាគរបស់ធនាគារ Citibank បង្ហាញថា ទីផ្សារហិរញ្ញវត្ថុអាស៊ី មានភាពរឹតបន្តឹងតិចជាងបើធៀបអាម៉េរិក ហើយរូបិយប័ណ្ណអាស៊ីភាគច្រើនបានឡើងថ្លៃធៀបនឹងដុល្លារ។ ចាប់តាំងពីថ្ងៃទី ១០ ខែមីនា នៅពេលដែលធនាគារ Silicon Valley បានដួលរលំ សន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហិរញ្ញវត្ថុអាម៉េរិក បានធ្លាក់ចុះជិត ១០ភាគរយ ខណៈដែលសន្ទស្សន៍នៃអាស៊ី មានការកើនឡើងគួ...
article_4194.txt
នាល្ងាចថ្ងៃទី ៤ ខែឧសភា ធនាគារកណ្តាលអឺរ៉ុបបានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទី ៧ ជាប់ៗគ្នា ដើម្បីគ្រប់គ្រងអត្រាអតិផរណាកាន់តែខ្ពស់ ដែលអត្រាការប្រាក់បច្ចុប្បន្នបានកើនឡើងដល់ ៣,២៥ភាគរយ។
ដូចដែលបានព្យាករដោយអ្នកជំនាញធនាគារកណ្តាលអឺរ៉ុប (ECB) បានដំឡើងអត្រាការប្រាក់យោងបន្ថែម ០,២៥ភាគរយទៀត ដែលកើនដល់រហូត ៣,២៥ភាគរយ។ ហេតុផលចម្បង ECB ទំនង​ជា​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​នេះ​ ដើម្បី​ទប់ស្កាត់​ការ​ឡើង​ថ្លៃ ​ព្រោះ​ពួកគេ​ជឿជាក់​ថា​ ទស្សនវិស័យ​អតិផរណា​នៅ​តំបន់​ចាយប្រាក់​អឺរ៉ូ​ នឹង​នៅ​ខ្ពស់​ក្នុង​រយៈពេល​យូរ​។ តួលេខចុងក្រ...
article_4195.txt
បំណុលសកលបានកើនឡើងរហូតដល់ជាង ៣០០ទ្រីលានដុល្លារ ក្នុងនោះប្រទេសកំពុងអភិវឌ្ឍន៍ទីផ្សារបំណុលសរុបបានកើនឡើងដល់ ១០០,៧ទ្រីលានដុល្លារដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។​ មូលហេតុចម្បងៗនោះគឺ កំណើនសេដ្ឋកិច្ចយឺតរបស់ចិន ,ការឡើងថ្លៃដើមនៃបំណុលសេវាកម្ម និងវិបត្តិធនាគារនៅអាម៉េរិក ។
បើតាមការចេញផ្សាយនៅថ្ងៃទី ១៧ ខែឧសភាដោយវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បំណុលសកលបានឈានដល់កម្រិតជិតកំណត់ត្រានៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការខកខានរបស់រដ្ឋាភិបាលអាម៉េរិក លើបំណុលរបស់ខ្លួន អាចបង្កឱ្យមានភាពវឹកវរក្នុងទីផ្សារហិរញ្ញវត្ថុពិភពលោក។ជាពិសេស បំណុលសកលបានកើនឡើងបន្ថែមចំនួន ៨,...
article_4196.txt
អស់ជាច្រើនទសវត្សរ៍មកហើយ ប្រាក់ដុល្លារបានគ្របដណ្ដប់លើវិស័យពាណិជ្ជកម្ម និងលំហូរទុនសកល ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសជាច្រើនកំពុងស្វែងរករូបិយប័ណ្ណជំនួសសម្រាប់ប្រាក់ដុល្លារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក។
បន្ទាប់ពីសង្គ្រាមលោកលើកទី១ អាម៉េរិកបានក្លាយជាមហាអំណាចហិរញ្ញវត្ថុឈានមុខគេយ៉ាងឆាប់រហ័ស។ ប្រទេសនេះទើបតែចូលរួមសង្រ្គាមនៅឆ្នាំ១៩១៧ ប៉ុន្តែបានពង្រឹងអំណាចខ្លាំងជាងបណ្តាប្រទេសនៅអឺរ៉ុប។ ពេលនោះហើយដែលប្រាក់ដុល្លារអាម៉េរិកចាប់ផ្តើមជំនួសផោនអង់គ្លេសជារូបិយប័ណ្ណបម្រុងអន្តរជាតិ ហើយអាម៉េរិកបានទទួលការផ្លាស់ប្តូរជាមួយរូបិយប័ណ្ណរបស់ខ្លួនទ...
article_4197.txt
សមាជិកសភាអាមេរិកចង់ដំឡើងពន្ធឡើងវិញលើឧបករណ៍ថាមពលពន្លឺព្រះអាទិត្យរបស់ចិន ធ្វើឱ្យអ្នកជំនួញជាច្រើនមានការព្រួយបារម្ភ។ ប្រសិនបើច្បាប់នេះត្រូវបានអនុវត្តពិតមែន​ អាម៉េរិកនឹងត្រូវបញ្ឈប់ការងារដែលមានប្រាក់ខែខ្ពស់ចំនួន៣០ពាន់កន្លែង នឹងខាតបង់ទឹកប្រាក់ប្រមាណ ៤,២ពាន់លានដុល្លារនៅក្នុងវិស័យនេះ។
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យអាម៉េរិកកំពុងធ្វើយុទ្ធនាការដើម្បីដាក់ឡើងវិញនូវពន្ធពាណិជ្ជកម្មលើការនាំចូលឧបករណ៍ថាមពលពន្លឺព្រះអាទិត្យដែលនាំចូលពីចិន។ សំណើនេះត្រូវប្រធានាធីបតីលោក ចូ បៃឌិន បង្អាក់រយៈពេល២ឆ្នាំមកហើយដើម្បីផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ឧស្សាហកម្មក្នុងស្រុក។ ធុរកិច្ចអាម៉េរិកបានលើកឡើងថា ប្រសិនបើចង់ដាក់របាំងពន្ធឡើ...
article_4198.txt
វិស័យសំណង់នៅអឺរ៉ុបត្រូវតែបំពេញតាមតម្រូវការនៃនិន្នាការកំណើនបៃតង ដោយងាកទៅរកសម្ភារៈសំណង់ដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលជាការជំរុញទីផ្សារឈើនៅក្នុងវិស័យនេះ ។ តម្រូវការឈើដែលប្រើប្រាស់នៅក្នុងសាងសង់លំនៅឋាននៅអឺរ៉ុបកំពុងមាននិន្នាការកើនឡើង។
គោលនយោបាយបច្ចុប្បន្ននៅអឺរ៉ុបដាក់កម្រិតលើការប្រើប្រាស់ស៊ីម៉ងត៍ ដែក ឥដ្ឋ ក្បឿង ថ្ម ខ្សាច់...។ ទាំងនេះគឺជាវត្ថុធាតុដើមនៅក្នុងដំណើរការផលិតដែលធ្វើឱ្យខូចបរិស្ថាន។ នៅពេលដែលការជីកអណ្តូងរ៉ែ ត្រូវបំផ្លាញព្រៃភ្នំដើម្បីទទួលបានថ្ម ការជីកដីដើម្បីទទួលបានដីឥដ្ឋ ឬបូមខ្សាច់តាមដងទន្លេ ជាពិសេសការដុតព្រៃអស់រយៈពេលជាច្រើនម៉ោងនៅសីតុណ្ហភាពខ្ពស...
article_4199.txt
បច្ចុប្បន្នចិន គឺជាទីផ្សារនាំចេញផ្លែឈើដ៏ធំបំផុតរបស់ប្រទេសថៃ។ ក្នុងឆ្នាំ២០២២ ថៃបាននាំចេញផ្លែឈើជាង២,១លានតោនទៅកាន់ចិន។
ទំហំទឹកប្រាក់​នៃ​ការ​នាំ​ចេញ​ផ្លែ​ឈើ​ពី​​ថៃ​ទៅចិនបាន​កើន​ឡើង​ជិត​៤,៩​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ​២០២១។ ផ្លែឈើភាគច្រើនដែលថៃនាំចេញទៅកាន់ប្រទេសចិនស្ថិតក្នុងទម្រង់ជាផ្លៃឈើស្រស់ ស្ងួត និងកែច្នៃផ្សេងៗ។ ក្នុងនោះគេសង្កេតឃើញការដឹកជញ្ជូនតាមផ្លូវគោក៥១ភាគរយ តាមផ្លូវសមុទ្រ ៤៨ភាគរយនិងតាមផ្លូវអាកាសប្រមាណ១ភាគរយនៃផ្លៃឈើសរុប។ ផ្លែ...
article_420.txt
សមាជិកសភាខេត្ត Phayao លោក Wisut Chainaroon បាននិយាយថា បក្សភឿថៃនឹងស្នើលោក Srettha Thavisin​ ជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនៅថ្ងៃទី៤ ខែសីហាខាងមុខនេះ។ នេះបើតាមសារព័ត៌មានថៃ Thai Enquirer ។
បន្ទាប់ពីលោក Pita Limjaroenrat បរាជ័យក្នុងការស្នើជាបេក្ខភាពនាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៩ កក្កដា បក្សឆ្ពោះទៅមុខបានបោះដៃឱ្យសម្ព័ន្ធរបស់ខ្លួនគឺបក្សភឿថៃ ដើម្បីដឹកនាំបង្កើតរដ្ឋាភិបាល និងស្នើបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី ។ នៅថ្ងៃទី ៣១ ខែកក្កដា មានសមាជិកសភាម្នាក់មកពីបក្សភឿថៃបានអះអាងថា លោក Srettha Thavisin នឹងត្រូវដាក់ស្នើជាបេក្ខ...
article_4200.txt
រុស្ស៊ី នឹងលុបចោលទាំងស្រុងនូវការប្រើប្រាស់ប្រាក់ដុល្លារ និងប្រាក់អឺរ៉ូក្នុងប្រតិបត្តិការថាមពល ដើម្បីប្តូរទៅប្រើប្រាស់រូបិយប័ណ្ណជាតិ និងប្រាក់យ័នរបស់ចិន។
បើតាមលោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 TV កាលពីថ្ងៃទី ២២ ខែមេសា ប្រតិបត្តិការថាមពលភាគច្រើនជាមួយដៃគូបរទេសត្រូវបានធ្វើឡើងជារូប្លិ និងប្រាក់យ័នរបស់ចិន។ នាពេលនេះ ទីក្រុងមូស្គូនឹងដកប្រាក់ដុល្លារ និងអឺរ៉ូចេញទាំងស្រុងពីប្រតិបត្តិការទាំងនេះ។ ចំណាត់ការនេះគឺជាផ្នែកមួយនៃផែនការរប...
article_4201.txt
ប្រទេសចំនួន ២២ ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ២៥របស់ពិភពលោកស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេសចំនួន ៣ ដែលនៅសេសសល់គឺ តាជីគីស្ថាន យេម៉ែន និងមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្វីបអាស៊ី។
មានវិធីជាច្រើនដើម្បីវាស់ស្ទង់សកម្មភាពសេដ្ឋកិច្ច និងទ្រព្យសម្បត្តិសរុបរបស់ប្រទេសនីមួយៗ។ ក្រាហ្វិកព័ត៌មានខាងក្រោមនេះ បង្ហាញពីប្រទេសក្រីក្របំផុតទាំង ២៥ នៅលើពិភពលោកដោយផ្អែកលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ក្នុងឆ្នាំ ២០២៣ តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ទិន្ន័យទទួលបានពីមូលនិធិហិរញ...
article_4202.txt
យោងតាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រទេសសេដ្ឋកិច្ចឈានមុខគេចំនួន ៤ ក្នុងចំណោម ១០ នៅលើពិភពលោកជាមួយនិងទំហំផលិតផលក្នុងស្រុកសរុប (GDP) ក្នុងលក្ខខណ្ឌគិតតាមភាពស្មើគ្នានៃអំណាចការទិញ (PPP) នៅឆ្នាំ ២០២៨ គឺស្ថិតនៅទ្វីបអាស៊ី។
នៅអាស៊ីចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក ចិន និងឥណ្ឌាមានការរីកចម្រើនយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ឥណ្ឌូណេស៊ីក៏ទើបតែបានចូលក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក ហើយត្រូវបានគេព្យាករថានឹងជាប់ចំណាត់ថ្នាក់ទី៦ នៅឆ្នាំ ២០២៨។ ប្រទេសជប៉ុនត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៤ នៅឆ្នាំ ២០...
article_4203.txt
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន (EV) មានបំណងចង់ក្លាយជាសមាជិកនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) ដើម្បីជួយជំរុញឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើននៅថៃ។
លោក Surapong Paisitpatanapong អនុប្រធាន FTI និងជាអ្នកនាំពាក្យក្លឹបបាននិយាយថា សហព័ន្ធកំពុងពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន ហើយសង្ឃឹមថានឹងឈានដល់កិច្ចព្រៀមព្រៀងក្នុងពេលឆាប់ៗនេះ។ លោក Surapong បានបញ្ជាក់យ៉ាងដូច្នេះ ៖ « ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីភាគច្រើនមកពីចិន រួមទាំងក្រុមហ៊ុនដែលបានប្រកាសរួចហើយនូវផែនការវិនិយោគនៅ...
article_4204.txt
សិង្ហបុរីបានដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះទីពីរ ជាពិសេសបានដំឡើងអត្រាពន្ធទ្វេដងសម្រាប់ជនបរទេស។​ មូលហេតុចម្បងៗនៅពីក្រោយការដំឡើងពន្ធនេះ ដោយសារតែមានការព្រួយបារម្ភអំពីលំហូរអ្នកមានដែលនឹងចូលមកទិញអចលនទ្រព្យ ដែលបណ្តាលឱ្យអ្នករស់នៅក្នុងតំបន់ដាក់កម្រិតលទ្ធភាពក្នុងការទិញផ្ទះ។ នេះក៏ជាវិធានការកាត់បន្ថយការប្រកួតប្រជែងប្រទេសនេះជាកន្លែងមជ្...
សិង្ហបុរីបានសម្រេចដំឡើងអត្រាពន្ធទិញផ្ទះទ្វេដងសម្រាប់ជនបរទេសណាដែលទិញផ្ទះពី ៣០ភាគរយទៅ៦០ភាគរយ។ ពលរដ្ឋសិង្ហបុរីនៅពេលទិញផ្ទះទីពីរនឹងត្រូវបង់ពន្ធ២០ភាគរយ (អត្រាចាស់មានត្រឹម ១៧ភាគរយ) ឯសម្រាប់អ្នករស់នៅអចិន្ត្រៃយ៍អត្រាពន្ធគឺ ៣០ភាគរយកើនឡើងដែលកើនឡើងប្រមាណ ៥ភាគរយ ។ លើសពីនេះ អត្រាពន្ធសម្រាប់ពលរដ្ឋនៃប្រទេសនេះនៅពេលទិញអចលនទ្រព្យទីបី ឬច...
article_4205.txt
ក្រុមហ៊ុន JPMorgan Chase ព្យាករថាផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងកើនឡើង ១ភាគរយនៅឆ្នាំនេះ ខណៈដែលអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្យាករថានឹងធ្លាក់ចុះ ២,៥ភាគរយ។
បណ្តាអង្គការ​និង​ក្រុមហ៊ុននានា​ជុំវិញ​ពិភពលោក​កំពុ ង​ផ្តល់​តួលេខ​ខុស​គ្នា​ខ្លាំង​អំពីកំណើនសេដ្ឋកិច្ចនៅ​រុស្ស៊ី ។ នេះបង្ហាញពីបញ្ហាប្រឈមដែលអ្នកសេដ្ឋកិច្ចបានជួបប្រទះនៅពេលវាយតម្លៃស្ថានភាពនៅក្នុងប្រទេសមួយនេះ។ វិមានក្រឹមឡាំងបានបញ្ឈប់ការចេញផ្សាយតួរលេខសំខាន់ៗ ដូចជារបាយការណ៍ធនាគារ ប្រេង និងបំណុលសម្រាប់រយៈពេលពីរបីខែដំបូង បន្ទាប់...
article_4206.txt
នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊៊ីប្រាហ៊ីម បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ានស្តីពីការលើកកម្ពស់ការតភ្ជាប់ការទូទាត់ក្នុងតំបន់ និងបានបង្កើនការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកដើម្បីគាំទ្រដល់ពាណិជ្ជកម្មឆ្លងព្រំដែនក្នុងអាស៊ាន។ ទន្ទឹមនេះលោកក៏អំពាវនាវឱ្យមានការបង្កើតមូលនិធិរូបិយវត្ថុអាស៊ីផងដែរ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវជាថ្មីម្តងទៀតឱ្យបង្កើតមូលនិធិរូបិយវត្ថុអាស៊ី ស្របតាមគំនិតផ្តួចផ្តើមរបស់អាស៊ាន ដើម្បីពង្រឹងសំណាញ់សុវត្ថិភាព និងឯករាជ្យភាពសេដ្ឋកិច្ចក្នុងតំបន់។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នាថ្ងៃទី១០ ខែឧសភា នាយករដ្ឋមន្ត្រី អាន់វ៉ា បានស្វាគមន៍ចំពោះសេចក្តីប្រកាសរបស់មេ...
article_4207.txt
មហាសេដ្ឋី Elon Musk និងក្រុមអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) រាប់ពាន់នាក់ បានអំពាវនាវឱ្យមានការផ្អាករយៈពេលប្រាំមួយខែ បន្ទាប់ពីក្រុមហ៊ុនអាម៉េរិក OpenAI បានប្រកាស GPT-4 ដែលជាកំណែបច្ចេកវិទ្យាដ៏មានឥទ្ធិពលជាងនៅពីក្រោយ ChatGPT ដែលកំពុងធ្វើឱ្យពិភពលោកមានព្យុះផ្គរនៅក្នុងវិស័យបច្ចេកវិទ្យា។
បើតាម ​​CNN បណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យបច្ចេកវិទ្យាកំពុងអំពាវនាវដល់មន្ទីរពិសោធន៍បញ្ញាសិប្បនិមិត្ត (AI) ឱ្យបញ្ឈប់ការបណ្តុះបណ្តាលប្រព័ន្ធ AI ដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកយ៉ាងហោចណាស់ ៦ខែ ដើម្បីជៀសវាងបញ្ហាដែលអាចកើតមានដែលជាហានិភ័យ និងជះឥទ្ធិពលដល់សង្គម និងមនុស្សជាតិ។ មហាសេដ្ឋី Elon Musk ស្ថិតក្នុងចំណោមអ្នកដឹកនាំបច្ច...
article_4208.txt
រដ្ឋាភិបាលថៃរំពឹងថាការនាំចេញអង្កររបស់ប្រទេសខ្លួន នឹងបន្តកើនឡើងដោយសារតែតម្រូវការកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយតួលេខនាំចេញអង្ករក្នុងឆ្នាំ២០២៣ អាចឈានដល់៨លានតោន។
នៅថ្ងៃទី ២២ ខែឧសភា អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បានឱ្យដឹងថា ក្នុងរយៈពេល ៤ខែដើមឆ្នាំនេះ ថៃបាននាំចេញអង្ករចំនួន២,៧៩លានតោន ដែលមានតម្លៃ១,៥ពាន់លានដុល្លារកើនឡើង ២៣ភាគរយបើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ រដ្ឋាភិបាលថៃរំពឹងថា ការនាំចេញអង្ករនៅឆ្នាំ​នេះ​នឹងបន្តកើនឡើងដោយសារតែមានតម្រូវការខ្ពស់នៅបណ្តាប្រទេសជាច្រើន ហ...
article_4209.txt
កំណើននៃការ​នាំ​ចេញ​ទុរេន​វៀតណាម​ទៅក្នុងទីផ្សារ​ចិន បានជំរុញ​ឲ្យ​តម្រូវ​ការ​ផ្លែឈើ​សរុប​កើន​ដល់​ជិត១លាន​តោន​ក្នុង​មួយ​ឆ្នាំពីវៀតណាម។ សន្ទុះនៃការនាំចេញទុរេនវៀតណាម ដោយសារមានតម្លៃថោកជាងទុរេនថៃប្រហែល១៥ ភាគរយ ។
ក្រុមហ៊ុននាំចូលផ្លែឈើនៅភាគខាងត្បូងចិន បានចុះកិច្ចព្រមព្រៀងជាមួយកសិដ្ឋានទុរេនវៀតណាមចាប់តាំងពីខែកញ្ញាឆ្នាំ ២០២២ លើផ្ទៃដីដាំសរុបប្រហែល៣០០០ ហិចតា។ លោក Wang ស្ថាបនិកក្រុមហ៊ុន TWT Supply China រំពឹងថាក្រុមហ៊ុនខ្លួន នឹងនាំចូលទុរេនវៀតណាមច្រើនជាង៣ពាន់កុងតឺន័រ ឬ៦០ពាន់តោនក្នុងឆ្នាំនេះ។ ទុរេន​បាន​ក្លាយ​ជា​ផ្លែ​ឈើ​នាំ​ចូល​ពេញ​និយម​...
article_421.txt
នៅថ្ងៃទី ២៤ សីហា ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa បានប្រកាសថា ក្រុម BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងបានសម្រេចបន្ថែមសមាជិក ៦ បន្ថែមទៀត។  ប្រទេសទាំងនោះមាន អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមដែលនឹងចូលជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០...
ការសម្រេចចិត្តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី១៥ របស់ BRICS នៅទីក្រុងអាហ្វ្រិកខាងត្បូង ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែសីហា។ បើតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ប្រទេសទាំង៦ រួមមាន អាហ្សង់ទីន អេហ្ស៊ីប អ៊ីរ៉ង់ អេត្យូពី អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមនឹងត្រូវបានទទួលយកជាសមាជិក BRI...
article_4210.txt
យោងតាមរបាយការណ៍សន្ទស្សន៍លទ្ធភាពប្រើប្រាស់លំនៅឋានរបស់វិទ្យាស្ថាន Urban Land (ULI) តម្លៃជាមធ្យមនៃផ្ទះសម្រាប់គ្រួសារតែមួយនៅក្នុងប្រទេសសិង្ហបុរីមានតម្លៃ ១,២លានដុល្លារនៅឆ្នាំ ២០២២ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមទីក្រុងនានានៅអាស៊ីប៉ាស៊ីហ្វិ ។ ចំណែកទីក្រុងស៊ីដនី និងហុងកុង ជាប់ចំណាត់ថ្នាក់ទី ២ និងទី ៣ ។
នៅក្នុងលក្ខខណ្ឌនៃតម្លៃសមរម្យ តម្លៃផ្ទះជាមធ្យមនៅក្នុងប្រទេសសិង្ហបុរី គឺខ្ពស់ជាង ១៣,៧ដងនៃប្រាក់ចំណូលគ្រួសារជាមធ្យម។ តួលេខនេះគឺស្មើនឹង ៤,៧ នៃអាផាតមិន ជាមធ្យមរបស់គណៈកម្មការលំនៅដ្ឋានសាធារណៈ។ ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ តម្លៃ​ផ្ទះ​មធ្យម​ក្នុង​វិស័យ​ឯកជន​របស់​សិង្ហបុរី ​បាន​កើនឡើង​ជាង ៨ភាគរយ ខណៈ​តម្លៃ​ផ្ទះ​មធ្យម​នៅ​ហុងកុង...
article_4211.txt
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីនឹងពន្យារពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ខណៈពួកគេកំពុងស្វែងរកការគាំទ្រដោយស្មើភាព សម្រាប់អ្នកផលិតប្រេងដូងខ្នាតតូចនៅប្រទេសរបស់ខ្លួន។ នេះបើតាមកាសែត Financial Time។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Fadillah Yusof បាននិយាយថា ច្បាប់ដែលអនុម័តនាពេលថ្មីៗនេះរបស់សហភាពអឺរ៉ុប ដែលហាមប្រាមការនាំចូលផលិតផល ដែលមកពីដីកាប់រានព្រៃឈើ ជាការដាក់ទណ្ឌកម្ម និងមិនមានភាពយុត្តិធម៌ សម្រាប់អ្នកនាំចេញតូចតាច។ ចំណែករដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ីលោក Airlangga Hartarto បាននិយាយថា គោលនយោបាយនេះ បានអ...
article_4212.txt
គណបក្សនយោបាយសំខាន់ៗរបស់ថៃមានមនោគមវិជ្ជា និងមូលដ្ឋានគាំទ្រខុសៗគ្នា ប៉ុន្តែរបៀបនៃការដាក់គោលនយោបាយមានភាពស្រដៀងគ្នាច្រើន។  បក្សនយោបាយភាគច្រើនបានផ្តោតលើការយកចិត្តចំពោះជនក្រីក្រនៅជនបទ និងពលរដ្ឋរាប់លាននាក់ដែលកំពុងជាប់គាំងដោយបំណុលគ្រួសារ។
ខាងក្រោមនេះគឺជាគោលនយោបាយរបស់គណបក្សធំៗបី ដែលគេជឿជាក់ថានឹងមានអសនៈនៅក្នុងសភា៖ គណបក្សភឿថៃ បក្សនេះដឹកនាំដោយលោកស្រី Paetongtarn Shinawatra កូនស្រីអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់​ បានដាក់គោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងអត្រាកំណើន៥ភាគរយ ផ្តល់ជូនប័ណ្ណចែកចាយចំនួន ១០ពាន់បាត (២៩៥ដុល្លារ) តាមរយៈកញ្ចប់ឌីជីថលដល់អ្នកដែលមានអាយុច...
article_4213.txt
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បាននិយាយពីពេលថ្មីៗនេះថា រុស្ស៊ីកំពុងមានការជាប់គាំងលុយរាប់ពាន់លានរ៉ូពីនៅក្នុងធនាគារឥណ្ឌា ហើយដើម្បីប្រើប្រាស់ប្រាក់នេះបាន គឺតម្រូវឱ្យរុស្ស៊ីប្តូរទៅជារូបិយប័ណ្ណមួយផ្សេងទៀត។
កំណើនចំនួនប្រាក់រ៉ូពីដែលរុស្ស៊ីប្រមូលបាននៅក្នុងធនាគារឥណ្ឌាបានកើនឡើងនៅពេលមានអតិរេកពាណិជ្ជកម្មជាមួយទីក្រុងញូវដែលី ។ ការនាំចេញរបស់ឥណ្ឌាទៅកាន់រុស៊ី្សបានធ្លាក់ចុះ ១១,៦ភាគរយមកនៅត្រឹម ២,៨ពាន់លានដុល្លារក្នុងរយៈពេល ១១ខែនៅចន្លោះឆ្នាំ ២០២២-២០២៣ ទន្ទឹមនឹងនេះការនាំចូលបានកើនឡើង ៥ដងដែលមានចំនួន ៤១,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរ...
article_4214.txt
៥ខែនេះ សហគ្រាសអចលនទ្រព្យវៀតណាម ៥៥៤ ក្រុមហ៊ុន បានក្ស័យធន។ ចំនួននេះកើនឡើង ៣០,៤ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ អ្នក​ជំនាញ​បាននិយាយ​ថា ទីផ្សារ​អចលនទ្រព្យវៀតណាម​ កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង ដោយអាជីវកម្មជាច្រើនស្ថិតក្នុងស្ថានភាពហានិភ័យ។
យោងតាមរបាយការណ៍ចុងក្រោយពីអគ្គនាយកដ្ឋានស្ថិតិវៀតណាម ក្នុងរយៈពេល ៥ខែនៃឆ្នាំ ២០២៣ ចំនួនអាជីវកម្មអចលនទ្រព្យ ដែលទើបបង្កើតថ្មីមានត្រឹមតែ ១ ៧៤៤ក្រុមហ៊ុនប៉ុណ្ណោះ ធ្លាក់ចុះ ៦១,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹម​នឹង​នេះ ចំនួន​សហគ្រាស​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ក្ស័យធន ​មាន​ចំនួន ៥៥៤ ក្រុមហ៊ុនដែលកើនឡើង ៣០,៤ភាគរយ។ បើតា...
article_4215.txt
យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកលើកដំបូងរបស់ចិន បានហោះហើរជើងពាណិជ្ជកម្មដំបូងរបស់ខ្លួនកាលពីថ្ងៃ២៨ ឧសភា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនឧស្សាហកម្មយក្សដូចជា Boeing និង Airbus នៅក្នុងទីផ្សារយន្តហោះពិភពលោក។
បើតាមកាសែត China Daily យន្តហោះប្រភេទ C919 ផលិតដោយសាជីវកម្មអាកាសចរណ៍ពាណិជ្ជកម្មនៃប្រទេសចិន បានដឹកអ្នកដំណើរប្រហែល ១៣០នាក់នៅលើយន្តហោះ។ យន្តហោះនេះបានហោះចេញពីអាកាសយានដ្ឋាន Shanghai Hongqiao ហើយបានចុះចតរយៈពេលជិត២ម៉ោងក្រោយនៅទីក្រុងប៉េកាំង។ ជើងហោះហើរនេះ ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋ China Eastern Airlines ហើយផ្នែកម្ខាងនៃយន...
article_4216.txt
ចិនបានទទួលបរាជ័យក្នុងការគាំទ្រពីអូស្ត្រាលីដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP ។ ការប៉ុនប៉ងចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ចិន នឹងមិនអាចទៅរួចសម្រាប់អូស្ត្រាលី ដ៏រាបណាការដាក់ទណ្ឌកម្មរបស់ទីក្រុងប៉េកាំងនៅតែមាន។
បើតាមកាសែត South China Morning Post បញ្ហាដែលចិនចូលរួម CPTPP គឺជាចំណុចសំខាន់ក្នុងរបៀបវារៈនៅលើតុចរចារវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាអំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មអូស្ត្រាលី Don Farrell នៅប៉េកាំងក្នុងបរិបទនៃទំនាក់ទំនងកំពុងមានភាពតានតឹង។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអូស្ត្រាលីនឹងមិនគាំទ្រដោយបើកចំហចំពោះសមាជិក...
article_4217.txt
ផលិតកម្មស្រូវអង្កររបស់អាស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងនៅឆ្នាំនេះ ដោយសារតម្លៃកាន់តែខ្ពស់​ ដែលជំរុញឱ្យកសិករពង្រីកផ្ទៃដី និងប្រើប្រាស់ជីកាន់តែច្រើន។
ការព្យាករអំពីកំណើននៃការផ្គត់ផ្គង់បរិមាណអង្ករត្រូវបានត្រឡប់មកវិញ បន្ទាប់ពីទិន្នផលស្រូវក្នុងឆ្នាំ ២០២២ បានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ។ ទិន្នផលស្រូវនារដូវច្រូតកាត់ដែលទើបនឹងប្រមូលផលថ្មីៗនេះនៅឥណ្ឌា និងថៃ ដែលជាប្រទេសនាំចេញអង្កដ៏ធំរបស់ពិភពលោក បានកើនឡើងខ្លាំងបើធៀបឆ្នាំមុន។ លោក Shirley Mustafa សេដ្ឋវិទូនៅអង្គការស្បៀង...
article_4218.txt
បញ្ញាសិប្បនិមិត្ត ( AI ) ត្រូវបានព្យាករថានឹងក្លាយទៅជាទីផ្សារមួយ ដែលមានតម្លៃរាប់ពាន់លានដុល្លារនាពេលខាងមុខ។ នោះក៏ដោយសារតម្រូវការស្វ័យប្រវត្តិកម្មនៅក្នុងវិស័យការងារពីមួយថ្ងៃទៅមួយថ្ងៃកើនឡើង ហើយអាស៊ីដែលរួមមានឥណ្ឌា ជប៉ុន ចិនជាដើម   នឹងក្លាយជាមជ្ឈមណ្ឌលទីផ្សារ AI ដែលមានការរីកចម្រើនខ្លាំង។
បើតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុ Finbold តម្លៃប៉ាន់ស្មាននៃទីផ្សារបញ្ញាសិប្បនិមិត្ត (AI) នៅឆ្នាំនេះ គឺមានលើសពី ២០៧ពាន់លានដុល្លារ ហើយត្រូវបានគេព្យាករថា នឹងកើនឡើង ៧៨៨,៦៤ភាគរយ ដើម្បីឈានឱ្យដល់តម្លៃ ១,៨៧ទ្រីលានដុល្លារនៅឆ្នាំ ២០៣០។ អាជីវកម្មជាច្រើនដែលកំពុងស្វែងរកដំណើរការស្វ័យប្រវត្តិ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនប្រសិទ្ធភា...
article_4219.txt
រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី Nirmala Sitharaman បាននិយាយថា ឥណ្ឌាចង់ចូលរួមកាន់តែច្រើននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជំនួសតួនាទីរបស់ចិន ដោយសារតែប្រទេសខ្លួន បានគ្របដណ្តប់វិស័យផលិតកម្មធំៗលើពិភពលោក។
នៅក្នុងវេទិកាមួយរបស់វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson កាលពីថ្ងៃទី ១០ ខែមេសា នៅសហរដ្ឋអាម៉េរិក លោកស្រី Sitharaman បានឱ្យដឹងថា គំនិតផ្តួចផ្តើមជំរុញផលិតកម្មរបស់ឥណ្ឌា បានគ្របដណ្តប់លើវិស័យចំនួន ១៣ រួមទាំងសឺមីកុងឌុចទ័រផងដែរ។ កម្មវិធីទាំងនេះ នឹងនាំខ្សែច្រវាក់តម្លៃសកលទៅកាន់ឥណ្ឌា។ លោកស្រីរំពឹង​ថា​ នឹងមាន​ផលិត​ទំនិញ​ប្រើប្រ...
article_422.txt
សភាថៃ បានបើកកិច្ចប្រជុំជាថ្មីនៅថ្ងៃទី១៩ ខែកក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី។ លោក Pita Limjaroenrat នៅតែជាបេក្ខជនរបស់សម្ព័ន្ធភាពចម្រុះដដែល។ ប៉ុន្តែឱកាសរបស់លោក ត្រូវមើលឃើញថា កាន់តែខើចខ្លីទៅហើយ។ ផ្ទុយទៅវិញ សមាជិកសភាបក្សភឿថៃគឺលោក Srettha Thavisin កំពុងទទទួលបានប្រជាប្រិយភាព ដែលអាចឆក់ឱកាសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្...
បេក្ខជននាយករដ្ឋមន្រ្តីបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat កំពុងព្យាយាមជាលើកចុងក្រោយ ដើម្បីទទួលបានការយល់ព្រមពីសភាទាំង២ថ្នាក់ ក្នុងការដឹកនាំប្រទេស។ ប៉ុន្តែអ្នកជំនាញនៅថៃ យល់ឃើញថា ភាគរយរបស់លោកមានមិនច្រើនឡើយ។ លោក Wanwichit Boonprong សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Rangsit បានប្រាប់កាសែតបាងកកប៉ុស្តិថា ឱកាសដ...
article_4220.txt
សិង្ហបុរីជាប្រទេសនាំមុខគេក្នុងគម្រោងដែលទើបទទួលបានអាជ្ញាប័ណ្ណថ្មីនៅទីក្រុងហូជីមិញដោយមាន៧២គម្រោង ដើមទុនចុះបញ្ជីឈានដល់ ១២១,៥ លានដុល្លារ ស្មើនឹង ៦០,៨ភាគរយនៃដើមទុនដែលបានចុះបញ្ជីថ្មី។
យោងតាមនាយកដ្ឋានស្ថិតិទីក្រុងហូជីមិញ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ន ទុនវិនិយោគបរទេសសរុប ដែលបានបោះទុនមានចំនួន១១៤៤,៣លានដុល្លារ បានធ្លាក់ចុះ១៣,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ សិង្ហបុរី គឺជាប្រទេសនាំមុខគេក្នុងលក្ខខណ្ឌនៃគម្រោងដែលមានអាជ្ញាប័ណ្ណថ្មីៗ ក៏ដូចជាការរួមចំណែកដើមទុន និងការទិញភាគហ៊ុនជាដើម។ សិង្ហបុរីទ...
article_4221.txt
ជប៉ុនមានបំណងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៧៤៦ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ។ គោលដៅសំខាន់គឺដើម្បីបង្កើនការវិនិយោគផ្ទាល់ពីបរទេសទ្វេដងនៅក្នុងប្រទេស និងទាក់ទាញធនធានមនុស្សពីប្រទេសដទៃទៀត។
បច្ចុប្បន្នការវិនិយោគផ្ទាល់ពីបរទេសនៅជប៉ុនមានតម្លៃ៤៦ទ្រីលានយ៉េន (ប្រហែល ៣៤៣ពាន់លានដុល្លារ) ឯផែនការថ្មីនេះគឺបង្កើនដើមទុននេះរហូតដល់១០០ទ្រីលានយ៉េន (ប្រហែល ៧៤៦ ពាន់លានដុល្លារ) នៅឆ្នាំ២០៣០។ ជប៉ុននឹងប្រើប្រាស់ថវិកានេះដើម្បីជួយដល់មូលដ្ឋានដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីកែប្រែបរិស្ថានវិនិយោគក្នុងស្រុកដែលជាឱកាសមួយសម្រ...
article_4222.txt
អាម៉េរិក និងសម្ព័ន្ធមិត្តកំពុងសម្លឹងមើលកាត់បន្ថយទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន ដោយចង់ដាក់កម្រិតទំនាក់ទំនងក្នុងវិស័យមួយចំនួនដែលពួកគេចាត់ទុកថាជាយុទ្ធសាស្ត្រ ប៉ុន្តែរក្សាលំហូរពាណិជ្ជកម្ម និងការវិនិយោគដ៏ធំទូលាយជាមួយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។
ជម្លោះ​នៅ​អ៊ុយក្រែន​បាន​ផ្លាស់ប្តូរ​ការ​គិត​របស់​លោកខាងលិច​អំពី​យុទ្ធសាស្ត្រ​ជាមួយ​ចិន​ដែល​កាន់តែ​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី។ ការកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅកាន់អឺរ៉ុបកាលពីឆ្នាំមុន បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានអស្ថិរភាព។ ក្រុមប្រទេស G7 មានបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អាម៉េរិក អង់គ្លេស និងកាណាដា មាន...
article_4223.txt
បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុបានកើតឡើងចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ គេសង្កេតឃើញតម្លៃផ្ទះនៅក្នុងប្រទេសអ្នកមានបានបន្តហក់ឡើងថ្លៃ ប៉ុន្តែបើធៀបស្ថានភាពបច្ចុប្បន្ននេះគឺមានភាពខុសគ្នាខ្លាំង។ បណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចជឿនលឿនដូចជា អាម៉េរិក​ អូស្រ្តាលី និងនូវែលសេឡង់ អត្រានៃការលក់ផ្ទះបានធ្លាក់ចុះកាលពីឆ្នាំមុន ខណៈដែលធនាគារកណ្តាលបា...
ជាមួយនឹងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលភាគច្រើន តម្លៃអចលនទ្រព្យភាគច្រើនកំពុងចាប់ផ្តើមផ្តល់នូវសញ្ញាណអាក្រក់មួយចំនួនពីការធ្លាក់ថ្លៃ។ នៅក្នុងខែមីនានេះ ទាំងធនាគារកណ្តាលអាម៉េរិក (Fed) និងធនាគារអង់គ្លេស (BoE) បានដំឡើងអត្រាការប្រាក់សំខាន់ៗរបស់ពួកគេត្រឹមតែ០,២៥ភាគរយប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ សេដ្ឋកិច្ចពិភពលោកបានបង្ហាញពីភា...
article_4224.txt
បរិមាណប្រេងរបស់សហភាពអឺរ៉ុបដែលនាំចូលពីអាម៉េរិកបានកើនឡើងបន្តិចម្តងៗ នាត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ។ បើគិតត្រឹមខែធ្នូ ឆ្នាំមុន គឺមានអត្រាកើនឡើងខ្ពស់ ៤ដង ច្រើនជាងប្រេងដែលនាំចូលពីប្រទេសរុស្ស៊ី។
បើតាមទីភ្នាក់ងារស្ថិតិអឺរ៉ុប Eurostat នៅថ្ងៃទី ២៨ ខែមីនា ប្រេងឆៅសហភាពអឺរ៉ុប (EU) ក្នុងអត្រា ១៨ភាគរយគឺនាំចូលពីអាម៉េរិក ក្នុងនោះមានតែ ៤ភាគរយប៉ុណ្ណោះដែលនាំចូលពីរុស្ស៊ី ។ នេះបើគិតត្រឹមខែធ្នូឆ្នាំ ២០២២ ។ នេះគឺជារបត់ដ៏ធំមួយ ដែលផ្លាស់ពីរុស្ស៊ី មកអាម៉េរិក ជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតដល់ប្លុកនេះ។ កាលពីខែមករាឆ្នាំ ២០២២ ការនា...
article_4225.txt
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) បានដាក់បញ្ហាប្រឈមសេដ្ឋកិច្ចចំនួនបួន ដែលរដ្ឋាភិបាលថ្មីរបស់ថៃត្រូវតែដោះស្រាយនៅឆ្នាំនេះ។  ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងជាងការរំពឹងទុក និងកម្រិតខ្ពស់នៃបំណុលគ្រួសារ អាជីវកម្មក្នុងស្រុក ស្របពេលមានការកើនឡើងនូវអត្រាការប្រាក់ ទន្ទឹមនោះការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុ ...
ទោះបីជាទិដ្ឋភាពនយោបាយនៅក្នុងប្រទេសថៃមានភាពច្បាស់លាស់នៅពេលនេះក៏ពិតមែន ដោយការបោះឆ្នោតសកលត្រូវបានបញ្ចប់ ក៏នៅតែមានភាពស្រពេចស្រពិលអំពីគណបក្សដែលនឹងបង្កើតរដ្ឋាភិបាលចម្រុះថ្មី។ ការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗដោយ NESDC នាពេលថ្មីៗនេះ បង្ហាញពីហានិភ័យដ៏ច្រើនសម្រាប់សេដ្ឋកិច្ចថៃនាពេលទៅមុខ។ រដ្ឋាភិបាលថ្មីនឹងត្រូវរុករកវិធានការណ៍ន...
article_4226.txt
ទិន្នន័យដែលបានចេញផ្សាយថ្មីបង្ហាញថា GDP របស់អាល្លឺម៉ង់ក្នុងត្រីមាសទីមួយបានធ្លាក់ចុះខ្លាំង បើធៀបនឹងត្រីមាសមុន ដែលបណ្តាលឱ្យសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចជាផ្លូវការតាមកម្រិតបច្ចេកទេស។
បើតាមនាយកដ្ឋានស្ថិតិអាល្លឺម៉ង់ Destatis នៅថ្ងៃទី ២៥ ខែឧសភា ផលិតផលក្នុងស្រុកសរុប (GDP) របស់អាល្លឺម៉ង់បានធ្លាក់ចុះ០,៣ភាគរយក្នុងរយៈពេលបីខែដើមឆ្នាំ២០២៣ ខណៈនៅត្រីមាសទី៤ ឆ្នាំ២០២២ សេដ្ឋកិច្ចអាល្លឺម៉ង់ក៏បានធ្លាក់ចុះ០,៥ភាគរយផងដែរ។ អ្នកជំនាញបានលើកឡើងថា ព័ត៌មាននេះមិនគួរឱ្យភ្ញាក់ផ្អើលពេកនោះទេ ដោយសារតែផលិតកម្មឧស្សាហកម្មរបស់អាល្លឺម...
article_4227.txt
តម្រូវការរបស់ជនជាតិចិនបានរួមចំណែកដល់ការឡើងថ្លៃនៃអចលនទ្រព្យនៅអាស៊ី។ ទន្ទឹមនេះ ខុនដូ និងសណ្ឋាគាជាច្រើននៅថៃ ក៏កំពុងមានតម្រូវការខ្ពស់ពីជនជាតិចិនផងដែរ។
ទិន្នន័យពីឈ្មួញកណ្តាលអចលនទ្រព្យនៅអូស្ត្រាលីនិងសិង្ហបុរីបានឱ្យដឹងថា ការបើកប្រទេសឡើងវិញពីសំណាក់ចិន កំពុងជំរុញលំហូរសាច់ប្រាក់ទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។ លោក Ian Chen ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Jalin Realty ដែលមានប្រតិបត្តិការនៅចិន អូស្ត្រាលី ម៉ាឡេស៊ី និងសិង្ហបុរី បាននិយាយថា វាមិនមែនជាជំរុញដ៏ខ្លាំងខ្លានោ...
article_4228.txt
នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Calhoun មិនមានការព្រួយបារម្ភខ្លាំងពេកទេអំពីយន្តហោះដឹកអ្នកដំណើរដែលផលិតដោយចិន ដោយលោកអះអាងថាយន្តហោះប្រភេទ C919 របស់ចិន នឹងមិនអាចប្រជែងជាមួយក្រុមហ៊ុន Boeing និង Airbus នោះទេ ។
«ក្រុមហ៊ុនផលិតយន្តហោះចំនួន ៣ នៅក្នុងទីផ្សារពិភពលោកដែលកំពុងរីកចម្រើននៃទំហំ និងវិសាលភាពនេះ មិនមែនជារឿងដ៏គួរឱ្យខ្លាចបំផុតនៅក្នុងពិភពលោកនោះទេ។ វាជារឿងឆ្កួតសម្រាប់ពួកយើងក្នុងការព្រួយបារម្ភខ្លាំងពេក។» នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានលើកឡើងបែបនេះ ដោយសំដៅលើយន្តហោះប្រភេទ C919 របស់ចិនដែលទើបហោះហើរដោយជោគជ័យដឹកអ្នកដំណើរជាលើកដំបូង...
article_4229.txt
អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) នៅថ្ងៃទី៧ ខែមិថុនា បាន​បង្កើន​ការ​ព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោកឆ្នាំ២០១៣ ដល់ទៅ២,៧ភាគរយ ដោយសារអតិផរណាបានធូរស្រាល និងការបើកឡើងបើកប្រទេសឡើងវិញរបស់ចិនដែលបាន​ផ្តល់​ការជំរុញដល់សេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ OECD ព្រមានថា ការស្ទុះងើបឡើងវិញជា​សកល​ស្ថិតលើ...
បើយោងតាមរបាយការណ៍ទស្សនវិស័យចុងក្រោយរបស់ OECD សេដ្ឋកិច្ចពិភពលោក បាន​ចាប់​ផ្តើម​ប្រសើរឡើងដោយសារតម្លៃថាមពលទាបកំពុងបន្ធូរបន្ថយភាពតានតឹងលើថវិកាគ្រួសារ ខ្សែច្រវាក់​អាជីវកម្ម ឯអ្នកប្រើប្រាស់កំពុងបង្កើនសកម្មភាពឡើងវិញ។ OECD ព្យាករណ៍ពីការពង្រីកសេដ្ឋកិច្ចជាសកល២,៧ភាគរយសម្រាប់ឆ្នាំនេះ ដែលជាការកើនឡើង​ពី​ការព្យាករណ៍២,៦ភាគរយនៅក្នុងរបា...
article_423.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_4230.txt
ធនាគារកណ្តាលអាមេរិក (Fed) កាលពីថ្ងៃទី ៣ ខែឧសភាបានប្រកាសថា នឹងដំឡើងអត្រាការប្រាក់យោង ០,២៥ភាគរយបន្ថែមទៀត បើទោះបីជាមានបញ្ហាចម្រូងចម្រាស់នៅក្នុងវិស័យធនាគារក៏ដោយ។ អត្រាការប្រាក់បច្ចុប្បន្ននៅក្នុងអាម៉េរិកមានប្រហែល ៥ ទៅ ៥,២៥ភាគរយ ដែលនេះគឺជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១៥ឆ្នាំ។
ធនាគារកណ្តាលអាម៉េរិក (Fed) បានដំឡើងអត្រាការប្រាក់ ១០ដងជាប់ៗគ្នាចាប់តាំងពីខែមីនាឆ្នាំ ២០២២។ អត្រាការប្រាក់កម្រិតនេះ គឺមិនមែនជាអ្វីដែលអ្នកប្រើប្រាស់ចង់បាននោះទេ ប៉ុន្តែការផ្លាស់ប្តូររបស់ Fed នៅតែអាចប៉ះពាល់ដល់អត្រាការប្រាក់លើប្រាក់កម្ចី និងការសន្សំ ជាពិសេសការដកប្រាក់កម្ចីទិញផ្ទះ ទិញរថយន្ត ឬប្រើប្រាស់ប័ណ្ណឥណទានជាដើម។ ការដំឡ...
article_4231.txt
នៅមជ្ឈិមបូព៌ា បញ្ហាប្រឈមតម្លៃស្បៀងអាហារកំពុងក្លាយជាវិបត្តិ។ បើតាមទិន្នន័យ មាន​ប្រទេស​ចំនួន ៥ ដែលតម្លៃ​អាហារ​បាន​កើន​ឡើង​ជាង ៦០ភាគរយ។ យោងតាមកាសែតធុរកិច្ចអារ៉ាប់ អតិផរណាតម្លៃស្បៀងអាហារ បានរុញច្រានមនុស្សជាង ៤០លាននាក់នៅក្នុងតំបន់នេះ ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិសន្តិសុខស្បៀង។
នៅអ៊ីរ៉ង់ ទួរគី និងអេហ្ស៊ីប តម្លៃអាហារទាំងអស់បានកើនឡើងជាង ៦០ភាគរយ ខណៈ​នៅ​ប្រទេស​លីបង់ តម្លៃ​ម្ហូប​អាហារ​ក៏​បាន​កើន​ឡើង ១៤០ភាគរយ។ ប្រជាជនជាច្រើនអាចទិញបានត្រឹមតែមួយភាគបួននៃអាហារ ដែលពួកគេធ្លាប់បរិភោគតែប៉ុណ្ណោះ។ ដំណាំ​នៅ​មជ្ឈិមបូព៌ា​កាលពី​ឆ្នាំ​មុន ​បាន​ជួបវិបត្តិ​ដោយសារ​គ្រោះរាំងស្ងួត។ គ្រោះរាំងស្ងួតបានកើតឡើងម្តងទៀត នៅក្ន...
article_4232.txt
ក្នុងចំណោមពាណិជ្ជករប្រហែល១ពាន់នាក់ដែលត្រូវបានសម្ភាស ៣៩,៦ភាគរយចង់ឱ្យរដ្ឋាភិបាលកាត់បន្ថយទំហំកម្មវិធីគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួនដែលពួកគេយល់ថាជាការខ្ជះខ្ជាយថវិកាជាតិ ខណៈ៣៦,៤ភាគរយបានអំពាវនាវឱ្យធនាគារកណ្តាលជប៉ុន (BoJ) គួរតែបន្តរក្សាអត្រាការប្រាក់ទាបបំផុតដើម្បីគាំទ្រសេដ្ឋកិច្ច។ នេះបើតាមការស្រាវជ្រាវមួយ។
ការស្ទង់មតិថ្មីៗនេះដោយក្រុមហ៊ុនស្រាវជ្រាវ Teikoku Databank Ltd. បានបង្ហាញថាប្រមាណ ៤០ភាគរយនៃក្រុមហ៊ុនដែលបានសម្ភាសចង់ឱ្យធនាគារកណ្តាលជប៉ុន (BoJ) បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុឱ្យមានភាពធូរលុងជាងនេះបន្ថែមទៀតនាឆ្នាំក្រោយ។ ក្រុមហ៊ុនស្រាវជ្រាវដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូក្យូមួយនេះបានឱ្យដឹងថា អ្នកដែលត្រូវបានសម្ភាសនៅតែមានការព្...
article_4233.txt
ជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ អតិផរណានៅក្នុងប្រទេសអាហ្សង់ទីនបានកើនលើស ១០០ភាគរយ ដែលជាសញ្ញាណបង្ហាញថារដ្ឋាភិបាលបានបរាជ័យក្នុងការគ្រប់គ្រងការកើនឡើងតម្លៃទំនិញ។
ទីភ្នាក់ងារស្ថិតិជាតិរបស់ប្រទេសអាហ្សង់ទីន (INDEC) បានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅក្នុងខែកុម្ភៈបានកើនឡើងចំនួន ១០២,៥ភាគរយបើធៀបទៅគ្រាដូចគ្នានៅឆ្នាំមុន។ អត្រានេះស្ថិតក្នុងចំណោមសន្ទស្សន៍ខ្ពស់បំផុតក្នុងពិភពលោក។ បើធៀបនឹងខែមុន អតិផរណាក្នុងប្រទេសនេះមាន ៦,៦ភាគរយ។ អាហារ និងភេសជ្ជៈស្ថិតក្នុងចំណោមអត្រាកើនខ្ពស់ជាង...
article_4234.txt
នៅក្នុងឆ្នាំ ២០២២ រដ្ឋាភិបាលឥណ្ឌា បានសន្សំប្រាក់បានជាង ៣,៦ពាន់លានដុល្លារ តាមរយៈការបង្កើនការនាំចូលប្រេងពីរុស្ស៊ីដែលមានតម្លៃទាប ស្របពេលដែលប្រទេសលោកខាងលិច កំពុងដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើរុស្ស៊ី។
បើតាមរបាយការណ៍របស់ Quartz ចំនួនទឹកប្រាក់ដែលឥណ្ឌាចំណេញអាចខ្ពស់ជាងនេះទៅទៀត។ កាលពីខែឧសភា ឆ្នាំ ២០២២ ប្រភពប្រេងរបស់រុស្ស៊ី ដែលផ្គត់ផ្គង់ទៅឱ្យឥណ្ឌាមានតម្លៃថោកជាង១៦ដុល្លារ ក្នុងមួយធុងប៉ារែល បើធៀបតម្លៃមធ្យម ១១០ដុល្លារក្នុងមួយធុងប៉ារ៉ែល ដែលឥណ្ឌាបាននាំចូល។ នាពេលនោះ រុស្ស៊ីថែមទាំងបានផ្ដល់ការបញ្ចុះតម្លៃ ៣០​ដុល្លារ​ សម្រាប់រាល់ធុង...
article_4235.txt
ប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដែលមានចំណូលទាប ក្នុងម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦ដុល្លារក្នុងមួយខែ។ បើតាមការបញ្ជាក់ពីអាជ្ញាធរទីក្រុងប៉េកាំង ការផ្តល់ប្រាក់នេះអាចជួយកាត់បន្ថយអតិផរណា ដោយសារតម្លៃអាហារឡើងថ្លៃខ្ពស់។
គណៈកម្មាធិការកំណែទម្រង់ និងការអភិវឌ្ឍន៍ទីក្រុងប៉េកាំងបានប្រកាសកាលពីចុងសប្តាហ៍មុនថា ប្រជាជនជាង ៣០០ពាន់នាក់ដែលមានចំណូលទាប នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០យ័ន (៦ដុល្លារ) ក្នុងមួយខែ។ កញ្ចប់ជំនួយដំបូងនឹងត្រូវបានឧបត្ថម្ភក្នុងខែនេះ ហើយវាមិនច្បាស់ទេថាតើគោលការណ៍នេះនឹងមានរយៈពេលប៉ុន្មានយូរយ៉ាងណា។ «នៅក្នុងខែមករា តម្លៃអាហារនៅទីក្រុងប៉េកា...
article_4236.txt
ទីផ្សារភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅក្នុងក្នុងបន្ទាត់ពណ៌ក្រហម នៅក្នុងសន្ទស្សន៍នៃការជួញដូរនាថ្ងៃទី១៤ ខែមីនា ស្របពេលដែលអ្នកវិនិយោគជាច្រើនបានលក់ភាគហ៊ុនរបស់ខ្លួន បន្ទាប់ពីមានការដួលរលំធនាគារធំៗចំនួនពីរនៅអាម៉េរិកគឺ Silicon Valley Bank និង Signature Bank ។
សន្ទស្សន៍នៃទីផ្សារភាគហ៊ុនតូក្យូ (ជប៉ុន) ភាគហ៊ុនស៊ីដនី (អូស្ត្រាលី) និងភាគហ៊ុនសេអ៊ូល (កូរ៉េខាងត្បូង) លាក់ចុះជិត២ភាគរយ ខណៈដែលទីផ្សារភាគហ៊ុនហុងកុង និងសៀងហៃ (ចិន) សិង្ហបុរី និងតៃប៉ិបានឃើញទិដ្ឋភាពនៃការលក់ភាគហ៊ុនដ៏ច្រើនសន្ធឹកសន្ទាប់។ ក្នុងចំណោមធនាគារក្នុងតំបន់ ភាគហ៊ុនរបស់ក្រុមហ៊ុន Mitsubishi UFJ Financial Group (MUFG) និង Su...
article_4237.txt
ធនាគារពិភពលោក (WB) បានបន្ទាបការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ ដោយអះអាងថា បណ្តាប្រទេសនានានឹងបន្តប្រឈមមុខការលំបាកជាច្រើន។
ធនាគារ​ពិភពលោក​ទើប​តែ​ចេញ​ផ្សាយ​នូវការ​ព្យាករ​ចុង​ក្រោយ​របស់​ខ្លួន​ដោយបានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២៣ មកត្រឹម ១,៧៥ភាគរយ ជំនួសឱ្យអត្រា ៣ភាគរយដែលខ្លួនបានព្យាករកន្លងមក។ ការ​ធ្លាក់​ចុះ​នៃ​កំណើន​នេះ បាន​កើត​ឡើង​ស្របពេលដែល​ប្រទេស​​មាន​សេដ្ឋកិច្ចខ្លាំងខ្លា​ភាគច្រើនមានសន្ទុះកំណើនយឺតយ៉ាវ...
article_4238.txt
ឧស្សាហកម្មរថយន្តរបស់រុស្ស៊ីត្រូវបានរងផលប៉ះពាល់ដោយការដាក់ទណ្ឌកម្ម ដែលបណ្តាលឱ្យផលិតកម្មធ្លាក់ចុះ តម្លៃកើនឡើងយ៉ាងខ្លាំង ហើយអ្នកទិញត្រូវប្តូរទៅប្រើប្រាស់រថយន្តដែលមានតម្លៃថោក។
ខណៈអ្នក​វិភាគ​នៅ​តែ​ជជែក​គ្នា​អំពី​ប្រសិទ្ធភាព​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​លោកខាងលិច​មក​លើ​រុស្ស៊ី ឧស្សាហកម្មរថយន្តប្រទេស ត្រូវមើលឃើញថា រងផលប៉ះពាល់យ៉ាងច្បាស់ ដោយសារតែរុស្ស៊ីពឹងផ្អែកលើក្រុមហ៊ុនផលិតរថយន្តបរទេស និងគ្រឿងបន្លាស់ដែលនាំចូល។ ចំនួនទឹកប្រាក់ដែលជនជាតិរុស្ស៊ីចំណាយលើរថយន្តថ្មីបានធ្លាក់ចុះ៥២ភាគរយមកនៅត្រឹម ១,៥ទ្រីលាន...
article_4239.txt
ប្រេស៊ីល និងអាហ្សង់ទីនមានបំណងធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនបន្ថែមទៀត រួមទាំងផែនការដាក់ឱ្យប្រើប្រាស់នូវរូបិយប័ណ្ណរួមគ្នា។ ផែនការនេះ មានគោលដៅក្នុងការពង្រឹងសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់ប្រាក់ដុល្លារ។
បើតាមកាសែត Financial Times ប្រេស៊ីល និងអាហ្សង់ទីន នឹងប្រកាសអំពីការចាប់ផ្តើមដំណើរការនៃការដាក់ឱ្យប្រើនូវរូបិយប័ណ្ណរួមគ្នានៅសប្តាហ៍ក្រោយក្នុងអំឡុងពេលសន្និសីទមួយនៅទីក្រុងប៊ុយណូស៊ែ។ គោលបំណងនៃការប្រើប្រាស់រូបិយប័ណ្ណររួមគ្នានេះ គឺផ្តោតសំខាន់លើរបៀបដែលអាចជំរុញពាណិជ្ជកម្មក្នុងតំបន់ លំហូរហិរញ្ញវត្ថុ កាត់បន្ថយប្រតិបត្តិការចំណាយ ជា...
article_424.txt
បន្ទាប់ពីមានការរារាំងបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក Pita Limjaroenrat បក្សឆ្ពោះទៅមុខបានសម្រេចបើកផ្លូវឱ្យបក្សភឿថៃដែលជាដៃគូសម្ព័ន្ធរបស់ខ្លួន ដឹកនាំបង្កើតរដ្ឋាភិបាលវិញ ។ អគ្គលេខាធិការបក្សឆ្ពោះទៅមុខបានចេញមុខអះអាងថា បក្សភឿថៃនឹងដឹកនាំក្នុងការបង្កើតរដ្ឋភិបាលថ្មី។
ស្របពេលដែលមានការប្រឆាំងមិនគាំទ្រមេបក្សឆ្ពោះទៅមុខក្នុងការឈានទៅដឹកនាំ និងឈានបង្កើតរដ្ឋាភិបាលថ្មីនោះ បក្សនេះក៏បានផ្តល់សិទ្ធិឱ្យបក្សភឿថៃដឹកនាំកិច្ចការនោះជំនួសខ្លួនវិញម្តង។ លោក Chaitawat Tulaton អគ្គលេខាធិការបក្សឆ្ពោះទៅមុខបាននិយាយថា បច្ចុប្បន្ននេះ គណបក្សភឿថៃនឹងនាំមុខក្នុងការបង្កើតរដ្ឋាភិបាលថ្មីនេះ។ បើតាមលោក Chaitawat Tulato...
article_4240.txt
ទិន្នន័យកាលពីខែកុម្ភៈបង្ហាញថា រុស្ស៊ីបានវ៉ាដាច់អារ៉ាប៊ីសាអូឌីត ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់ចិន ខណៈដែលតម្រូវការនៅទីនោះបានកើនឡើងយ៉ាងខ្លាំង។
កាលពីខែមុនប្រទេសចិនបាននាំចូលប្រេងឆៅពីរុស្ស៊ីចំនួន៧,៦៩តោន ឬស្មើនឹង ២លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើយោងតាមទិន្នន័យពីគយចិន។ ផ្ទុយទៅវិញ ការនាំចូលប្រេងពីអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែមិថុនាមក ពោលគឺធ្លាក់ចុះក្នុងអត្រា២៩ភាគរយធៀបនឹងខែមុន។ បច្ចុប្បន្នចិន និងឥណ្ឌា បានក្លាយជាអ្នកទិញប្រេងសំខាន់ៗពីរុស្ស៊ី ដោយ...
article_4241.txt
ការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចអាចបន្តទាញប្រាក់ដុល្លារឱ្យឡើងថ្លៃនៅឆ្នាំ២០២៣ បន្ទាប់ពីបានកើនឡើងប្រហែល ១០ភាគរយធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅក្នុងឆ្នាំនេះ។
កាលពីខែកញ្ញា តម្លៃប្រាក់ដុល្លារបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល២០ឆ្នាំ ដោយបានកើនឡើងដល់កម្រិត២០ភាគរយធៀបនឹងរូបិយប័ណ្ណសំខាន់ៗ។ ការកើនឡើងនេះគឺត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ពីព្រោះវិនិយោគិនបានដាក់ប្រាក់បញ្ចាំនៅធនាគារកណ្តាលអាម៉េរិក ហើយបានកាត់បន្ថយល្បឿននៃការដំឡើងអត្រាការប្រាក់ ដែលជាហេតុផលចម្បងសម្រាប់ការឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរ...
article_4242.txt
ធនាគារពិភពលោក (WB) បានវាយតម្លៃពីគ្រោះមហន្តរាយរញ្ជួយដីនាពេលថ្មីៗនេះ ដែលបានកើតឡើងនៅស៊ីរីដែលធ្វើឱ្យខាតបង់សរុបចំនួន៥,២ពាន់លានដុល្លារ ក្នុងនោះ ៣,៧ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និង ១,៥ពាន់លានដុល្លារនៅក្នុងបញ្ហាផ្សេងទៀតដែលទាក់ទងនឹងសេដ្ឋកិច្ច។
ធនាគារពិភពលោកបានលើកឡើងនៅថ្ងៃទី ២០ ខែមីនាថា គ្រោះរញ្ជួយដីនៅស៊ីរីកាលពីខែកុម្ភៈ នឹងកាត់បន្ថយផលិតផលក្នុងស្រុកសរុបពិត (Real GDP) របស់ស៊ីរីចំនួន៥,៥ភាគរយនៅឆ្នាំ២០២៣ ហើយប្រទេសនេះត្រូវការទឹកប្រាក់ចំនួន៧,៩ពាន់លានដុល្លារក្នុងរយៈពេល ៣ឆ្នាំសម្រាប់ការកសាងឡើងវិញ។ កន្លងមកធនាគារពិភពលោកបានព្យាករថា GDP របស់ស៊ីរីក្នុងឆ្នាំ ២០២៣ នឹងធ្លាក់ច...
article_4243.txt
ឥណ្ឌាអាចក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី៤ នាចុងឆ្នាំនេះ ដោយផ្អែកលើទំហំនៃផលិតផលក្នុងស្រុកសរុប។ ​បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌា បច្ចុប្បន្នទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះមានទំហំ៣,៥ទ្រីលានដុល្លារ។
នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិនៃការិយាល័យជាតិជំរុញការវិនិយោគឥណ្ឌា (Invest India) លោក Deepak Bagla បានព្យាករថា ឥណ្ឌានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការយកឈ្នះប្រទេសអាល្លឺម៉ង់ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបួននៅលើពិភពលោកនាចុងឆ្នាំនេះ។ ចាប់ពីឆ្នាំ២០១៥ ដល់បច្ចុប្បន្ន ឥណ្ឌាបាននាំមុខប្រេស៊ីល អង់គ្លេស រុស្ស៊ី អ៊ីតា...
article_4244.txt
កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ៩៨,៥ភាគរយ ទៅប្រទេសវៀតណាមកាលពីឆ្នាំមុន ដែលមានតម្លៃប្រមាណជាង ១ពាន់លានដុល្លារ ។
បើតាមការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦៧០ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្លៃ ១,០៧ ពាន់លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះប្រមាណ ៣៤,៦៥ភាគរយ បើធៀបឆ្នាំ ២០២១។ ក្នុងចំណោមស្វាយចន្ទីដែលកម្ពុជាបាននាំចេញនោះ ៩៨,៥ភាគរយ​ ឬស្មើនឹង៦៦០ពាន់តោន គឺលក់ទៅឱ្យប្រទេសវៀតណាម...
article_4245.txt
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានអះអាងថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន ៣,៥ពាន់លានដុល្លារក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យាក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនឹងជំរុញសេដ្ឋកិច្ចអាម៉េរិក។
កាលពីថ្ងៃទី ០៥ ខែមករា ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានបញ្ជាក់ថា ៖« សេដ្ឋកិច្ចអាម៉េរិកកំពុងមើលឃើញនូវពន្លឺ បន្ទាប់ពីឆ្លងកាត់នូវបណ្តាឆ្នាំដ៏លំបាក ហើយសេដ្ឋកិច្ចអាម៉េរិកកំពុងឆ្ពោះទៅរកស្ថានភាពថ្មីមួយដែលមានកំណើនយឺត ប៉ុន្តែមានស្ថិរភាព»។ ទោះបីជាអ្នកវិនិយោគ និងអ្នកសេដ្ឋកិច្ច និងអ្នកដឹកនាំធុរកិច្ចជាច្រើនបានព្រមានកាលពីពេលថ្មីៗ...
article_4246.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានលើកឡើងកាលពីថ្ងៃទី១៩ ធ្នូថា កិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) នឹងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជុំវិញក្នុងរយៈពេលមធ្យម។
សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា៥ភាគរយនៅឆ្នាំ ២០២២ និងរង្វង់ ៥,៥ភាគរយនៅឆ្នាំ ២០២៣។ អត្រាទាំងនេះហាក់មិនទាន់មានសន្ទុះដូចមុនពេលផ្ទុះវិបត្តិកូវីដ-១៩នោះទេ ដោយសារការជះឥទ្ធិពលពីសម្ពាធខាងក្រៅនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ជាមួយការទាញទម្លាក់កំណើនមួយចំនួនពីវិស័យអចលនទ្រព្យ និងសំណង់។ បើតាមរបាយការណ៍ចុងក្រោយរបស...
article_4247.txt
បណ្តាក្រុមហ៊ុននាំចេញរបស់រុស្ស៊ីទទួលយកការទូទាត់ជាប្រាក់យ័ន ស្របពេលដែលប្រាក់កម្ចីអាជីវកម្ម និងការសន្សំរបស់ប្រជាជនក៏ត្រូវបានធ្វើឡើងជារូបិយប័ណ្ណនេះផងដែរ។ ការបង្កើនការទូទាត់ប្រាក់យ័នបិយប័ណ្ណអន្តរជាតិនេះ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លារ។
ចាប់តាំងពីឆ្នាំ២០១៤ រុស្ស៊ីបានចាប់ផ្តើមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីខ្លួនបានបញ្ចូលតំបន់គ្រីមៀ ខណៈនៅឆ្នាំ ២០១៨ នៅពេលដែលអាម៉េរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែច្រើន រុស្ស៊ីបានចាប់ផ្តើមលក់មូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិក និងស្វែងរកការជួញដូរជារូបិយបណ្ណ័រូប្លិ ក៏ដូចជារូបិយប័ណ្ណផ្សេងទៀត។ ទន្ទឹមនេះ កាលព...
article_4248.txt
ប្រាក់រូប្លិរបស់រុស្ស៊ីបានធ្លាក់ចុះខ្លាំង ខណៈដែលប្រាក់ចំណូលរូបិយប័ណ្ណបរទេសបានមកពីការនាំចេញថាមពល បានធ្លាក់ចុះដូចគ្នា ស្របពេលដែលការនាំចូលបានកើនឡើងនៅពេលដែលបណ្តាក្រុមហ៊ុនបានសាងសង់ខ្សែច្រវាក់ផ្គត់ផ្គង់ថ្មី។
ប្រាក់រូប្លិរបស់រុស្ស៊ីបានធ្លាក់ចុះមកនៅត្រឹម៧៣,៩៨7រូប្លិក្នុងមួយដុល្លារកាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ។ នេះគឺជាអត្រាទាបបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២២។ បច្ចុប្បន្នអត្រាប្តូរប្រាក់គឺ ៧៣,៨រូប្លិក្នុងមួយដុល្លារ។ រូបិយប័ណ្ណរុស្ស៊ីក៏បានធ្លាក់ចុះធៀបនឹងប្រាក់អឺរ៉ូ និងប្រាក់យ័នផងដែរ។ ១អឺរ៉ូអាចប្កូរបាន៧៩,៥២រូប្លិ ខណៈដែល ១យ៉ន់អាចប្ត...
article_4249.txt
អាមេរិកគ្រោងនឹងដាក់ពន្ធ២០០ភាគរយលើអាលុយមីញ៉ូមរបស់រុស្ស៊ីឱ្យបានឆាប់បំផុតក្នុងសប្តាហ៍នេះ  ខណៈដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ត។ មួយវិញទៀត អាម៉េរិកបារម្ភខ្លាចការនាំចូលអាលុយមីញ៉ូមដ៏សន្ធឹកសន្ធាប់នេះ ប៉ះពាល់ដល់វិស័យឧស្សាហកម្មរបស់ខ្លួន។
បើតាមទូរទស្សន៍ Bloomberg គម្រោងនៃការដាក់ពន្ធលើអាលុយមីញ៉ូមរបស់រុស្ស៊ីនេះ ត្រូវបានគ្រោងទុកជាច្រើនខែមកហើយ ដោយហេតុផលថាទីក្រុងម៉ូស្គូបាននាំចូលអាលុយមីញ៉ូមនៅលើទីផ្សារអាម៉េរិកយ៉ាងច្រើន ដែលអាចបង្កហានិភ័យដល់ក្រុមហ៊ុនអាម៉េរិកនៅក្នុងវិស័យនេះ។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មិនបានធ្វើការសម្រេចចិត្តជាផ្លូវការនោះទេ។ ប៉ុន្តែអ្នកជំនាញនៅ...
article_425.txt
សិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាល័យចំនួន១៧ពាន់នាក់ បានចូលរៀននៅសាលាយោធាចិននៅឆ្នាំនេះ។ នេះជាអត្រាចុះឈ្មោះខ្ពស់បំផុតចាប់តាំងពីការបញ្ចប់កំណែទម្រង់ក្នុងឆ្នាំ២០១៧ ក្នុងគោលបំណងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធទំនើបជាងមុន។
បើតាមកាសែតកងទ័ពរំដោះប្រជាជនចិន PLA Daily ចំនួនអ្នកចូលរៀននៅសាលាយោធានីមួយៗទាំង​ ២៧របស់ចិនមានលើសពី ២០០០នាក់បើធៀបនឹងឆ្នាំមុន។ ការចុះឈ្មោះចូលរៀនយោធាដ៏ច្រើននេះ កើតឡើងនៅពេលអត្រាអត់ការងារធ្វើរបស់យុវជនចិនកើនកម្រិតខ្ពស់ ហើយសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកំពុងតស៊ូក្នុងការងើបឡើងវិញពីជំងឺរាលដាល កូវីដ-១៩។ ជាងមួយភាគប្រាំនៃមនុស្សពេញវ័យអា...
article_4250.txt
កាលពីពេលថ្មីៗនេះ អាជ្ញាធរស្ថិតិហ្វីលីពីនបានចេញផ្សាយទិន្នន័យមួយដោយបង្ហាញថា អតិផរណានៅក្នុងប្រទេសនេះបានកើនឡើងដល់ ៨,៧ភាគរយក្នុងខែមករា ឆ្នាំ២០២៣ បើធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ ២០២២ ខណៈប្រទេសឡាវ អតិផរណាបន្តហក់ឡើងដល់ ៤០,៣ភាគរយ។
ប្រមុខអាជ្ញាធរស្ថិតិហ្វីលីពីនលោក Dennis Mapa បានលើកឡើងថា មូលហេតុចម្បងនៃអតិផរណាខ្ពស់គឺដោយសារការកើនឡើងនៃសន្ទស្សន៍លំនៅដ្ឋាន អគ្គិសនី ទឹក ឧស្ម័ន និងឥន្ធនៈផ្សេងទៀតក្នុងអត្រា៨,៥ភាគរយ។ តម្លៃអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុលបានកើនឡើង ១០,៧ភាគរយក៏បានរួមចំណែកដល់ការកើនឡើងនៃអតិផរណា ខណៈពេលដែលការកើនឡើងនៃសេវាកម្មភោជនីយដ្ឋាន និងសណ្ឋាគារ...
article_4251.txt
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃទី ៣១ ខែមករា បានលើកឡើងពីទស្សនវិស័យរបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោកដែលមានចំណងជើង «ភាពរឹងមាំដ៏គួរឱ្យភ្ញាក់ផ្អើល» ថា ពិភពលោកអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០២៣។ នេះក៏ព្រោះពិភពលោកមានសញ្ញាណជាវិជ្ជមានមួយចំនួនដូចជា តម្រូវការនៅអាម៉េរិក និងអឺរ៉ុប ការធ្លាក់ចុះតម្លៃថាមពល និងកំណ...
នៅក្នុងរបាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងអត្រា២,៩ភាគរយនៅឆ្នាំ ២០២៣ ។ អត្រានេះគឺខ្ពស់ការព្យាកររបស់ខ្លួនកាលពីខែតុលាឆ្នាំ ២០២២ ដែលមានត្រឹមតែ២,៧ភាគរយប៉ុណ្ណោះ ដែលនាពេលនោះ IMF បានព្រមានថាសេដ្ឋកិច្ចពិភពលោកអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបានយ៉ាងងាយស្រួល។ តួលេខនេះមើ...
article_4252.txt
ប្រទេសថៃ និងសហភាពអឺរ៉ុប (EU) បាន​យល់ព្រម​​ចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងភាគីទាំងពីរ បន្ទាប់ពីមានភាពជាប់គាំងជិតមួយទសវត្សរ៍។
ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីមានជំនួបជាមួយស្នងការពាណិជ្ជកម្មអឺរ៉ុបលោក Valdis Dombrovskis ក្រោយពីកិច្ចប្រជុំនៅទីក្រុងព្រុចសែល រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ Jurin Laksanawisit បានឱ្យដឹងថា ភាគីទាំងពីរមានបំណងចាប់ផ្តើមឡើងវិញនូវការចរចារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅចុងត្រីមាសទីមួយនេះ។ ទន្ទឹមនឹងនេះ លោក Dombrovskis បានប្រកាសនៅល...
article_4253.txt
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា រយៈពេលជាច្រើនខែកន្លងមកនេះ តម្លៃនៃការនាំចេញអង្ករមានការកើនឡើងប្រមាណ៥ភាគរយ ដែលជាកម្រិតតម្លៃខ្ពស់បំផុតក្នុងពិភពលោក។ ការកើនឡើងថ្លៃនេះ បណ្តាលមកពីដៃគូប្រកួតប្រជែងនៃប្រទេសនាំចេញអង្ករ បានជួបគ្រោះធម្មជាតិនិងតម្រូវការពិភពលោកកើនឡើង។​
កាល​ពី​ឆ្នាំ​មុន ការ​នាំ​ចេញ​អង្កររបស់វៀតណាម​សម្រេច​បាន៧,១លាន​តោន ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល១០ឆ្នាំ។ និន្នាការកើនឡើងនៃតម្លៃនាំចេញអង្កររបស់វៀតណាមនៅតែមានក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដែលមានតម្លៃជាមធ្យម៥១៩ដុល្លារក្នុងមួយតោន។ ដូច្នេះ ទោះបី​បរិមាណ​នាំ​ចេញ​អង្ករ​មាន​ការ​ថយ​ចុះ ប៉ុន្តែ​តម្លៃ​នៅ​តែ​កើន​ឡើង​ប្រមាណ...
article_4254.txt
បន្ទាប់ពីចិនបានបើកប្រទេសឡើងវិញ ការវិនិយោគផ្នែកផលិតកម្មនិងឧស្សាហកម្មនៅក្នុងប្រទេសនេះមានសន្ទុះកើនឡើង ដែលបណ្តាលឱ្យតម្រូវការប្រាក់កម្ចីមានទំហំកាន់តែច្រើន។ តួលេខពីធនាគារប្រជាជនចិន (PBOC) បង្ហាញថាចំនួនប្រាក់កម្ចីថ្មីនៅក្នុងប្រទេសក្នុងខែដំបូងនៃឆ្នាំនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ ៧២០ពាន់លានដុល្លារអាម៉េរិក។
បើតាម PBOC ប្រាក់កម្ចីថ្មីនៅក្នុងប្រទេសចិននាខែមករាបានកើនឡើងដល់៤,៩ទ្រីលានយ័ន (៧២០ពាន់លានដុល្លារ) ខ្ពស់ជាងបីដងកាលពីខែធ្នូឆ្នាំមុន។ ការកើនឡើងយ៉ាងខ្លាំងនេះកើតឡើងនៅពេលដែលធនាគារ PBOC កំពុងធ្វើការដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដោយធានានូវសាច់ប្រាក់ងាយស្រួល និងកាត់បន្ថយការចំណាយលើការផ្តល់ប្រាក់កម្ចីសម្រាប់អាជីវកម្ម។ អ្នកវិភាគបានព្យា...
article_4255.txt
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) បានព្យាករណ៍ថា កំណើនការងារសកលនៅឆ្នាំនេះនឹងមានត្រឹមតែ ១ភាគរយប៉ុណ្ណោះ។ កំណើននេះមានត្រឹមតែពាក់កណ្តាលនៃកំណើន ២ភាគរយកាលពីឆ្នាំមុន និងទាបជាងការព្យាករណ៍ ១,៥ភាគរយ ដែលបានព្យាករដោយ ILO នាពេលកន្លងមកសម្រាប់ឆ្នាំ២០២៣។
បើតាមរបាយការណ៍ប្រចាំឆ្នាំស្តីពីការងារពិភពលោក និងទស្សនវិស័យសង្គម (World Employment and Social Outlook) របស់អង្គការ ILO អត្រាអ្នកអត់ការងារធ្វើទូទាំងពិភពលោកនៅឆ្នាំនេះនឹងមាន ៥,៨ភាគរយ ឬប្រមាណ២០៨លាននាក់ ដែលខ្ពស់ជាងការព្យាករចំនួន ២០៥លាននាក់ដែលបានផ្តល់ឱ្យដោយ ILO កាលពីលើកមុន។ អង្គការ ILO បានអះអាងថា ៖« ការថយចុះនៃកំណើនការងារសកលមា...
article_4256.txt
តម្លៃប្រាក់បាតថៃកំពុងនាំមុខគេលើការកើនតម្លៃក្នុងចំណោមរូបិយប័ណ្ណអាស៊ី ដោយសារការត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន។ ប្រាក់បាតបានឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបួនខែចុងក្រោយក្នុងអត្រាប្តូរប្រាក់ ៣២,៦៥បាតក្នុង១ដុល្លារអាម៉េរិក កាលពីចុងសប្តាហ៍មុន។ រហូត​មក​ដល់​ដើម​សប្តាហ៍​នេះ រូបិយ​ប័ណ្ណ​ថៃ​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ដដែល ដោយ​១ដុល្លា...
កាល​ពីខែ​តុលា​ឆ្នាំ​មុន ប្រាក់​បាត​បាន​ធ្លាក់ចុះដល់កម្រិតទាបបំផុត​ក្នុង​រយៈ​ពេល១៦​ឆ្នាំ នៅ​ពេល​នោះ​អត្រា​ប្តូរ​ប្រាក់១ដុល្លារអាម៉េរិកបានចំនួន៣៨,៥បាត។ ជាបន្តបន្ទាប់រូបិយប័ណ្ណថៃបានកើនឡើង ក្នុងអត្រា៥,៨ភាគរយចាប់តាំងពីដើមឆ្នាំ២០២៣នេះ ខណៈដែលប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង រូពៀឥណ្ឌូណេស៊ី និងរីងហ្គីតម៉ាឡេស៊ី កើនឡើងតិចជាង ៣ភាគរយ។ ប...
article_4257.txt
បើតាមអ្នកជំនាញ នៅឆ្នាំ២០៣៦ វៀតណាមនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ នៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី២០ លើពិភពលោក។ នេះបើយើងតាមទិន្នន័យរបស់ទស្សនាវដ្តី Forbes។
ឆ្នាំ ២០២៣ ត្រូវបានគេព្យាករថាជាឆ្នាំនៃបញ្ហាប្រឈមជាច្រើនសម្រាប់សេដ្ឋកិច្ចវៀតណាម ដោយសារតែផលប៉ះពាល់នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និងវិបត្តិជាច្រើន។ ប៉ុន្តែនៅតែមានសញ្ញាជាវិជ្ជមានច្រើន ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល សេដ្ឋកិច្ចវៀតណាមនៅតែត្រូវបានគេរំពឹងថានឹងរក្សាបានសន្ទុះកំណើនល្អ បើធៀបទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ និងពិ...
article_4258.txt
អាស៊ាននឹងនៅតែជាតំបន់មួយដែលមានកំណើនលឿនបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២៣។ ឆមាសទីពីរនៃឆ្នាំនេះទំនងជានឹងឃើញលក្ខខណ្ឌអំណោយផលដល់កំណើនសេដ្ឋកិច្ច ដោយសារតែអតិផរណាធ្លាក់ចុះ អាចផ្តល់ឱ្យធនាគារកណ្តាលនូវភាពបត់បែននៃអត្រាការប្រាក់កាន់តែច្រើន ហើយជាការគួបផ្សំពីសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិនផងដែរ។ ការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសកំពុងមានសន្ទ...
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថាកំណើនសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងអត្រា៥,៥ ភាគរយសម្រាប់ឆ្នាំ ២០២២។ ឈានចូលដល់ឆ្នាំ២០២៣ ម្ពាធសេដ្ឋកិច្ចដែលកំពុងវិវត្ត និងភាពមិនច្បាស់លាស់នៃបញ្ហាសកលបានអូសទម្លាក់កំណើននៅទូទាំងពិភពលោក។ ដូចនេះ ADB នាពេលថ្មីៗនេះបានកែប្រែការព្យាកររបស់ខ្លួននៅឆ្នាំ២០២៣ មកត្រឹម ៤,៧ ភាគរយសម្រាប់អាស៊ាន ដោ...
article_4259.txt
សន្ទស្សន៍ Bloomberg Dollar Spot បានបង្ហាញថា ប្រាក់ដុល្លារបានធ្លាក់ចុះ ៨ភាគរយចាប់តាំងពីពេលនៃការឡើងថ្លៃកម្រិតខ្ពស់បំផុតកាលពីខែកញ្ញា ឆ្នាំ២០២២ ខណៈដែលអ្នកវិនិយោគមួយចំនួនបានបោះបង់ចោលនូវរបៀបទិញប្រាក់ដុល្លារទុកដើម្បីបានចំណេញ។
កត្តាដែលបានគាំទ្រដល់ការកើនឡើងប្រាក់ដុល្លារនាពេលថ្មីៗនេះ កំពុងធ្លាក់ចុះបន្តិចម្តងៗមកវិញ ហើយរូបិយប័ណ្ណនេះអាចចូលទៅក្នុងវដ្តនៃការធ្លាក់ថ្លៃនៅរយៈពេលច្រើនឆ្នាំខាងមុខនេះ។ នេះបើតាមការ​ចេញ​ផ្សាយ ​Bloomberg។ បើទោះបីជាអតិផរណានៅអាម៉េរិកមិនទាន់ត្រូវបានគ្រប់គ្រងទាំងស្រុងនៅឡើយ ហើយធនាគារកណ្តាលអាម៉េរិក (Fed) នឹងរក្សាអត្រាការប្រាក់ឱ្យខ្...