file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_1337.txt
​នាយក​ប្រតិបត្តិ​មកពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​មួយចំនួន បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែកក្កដា​។ ក្នុងជំនួប​នេះ ពួកគេ បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ក្រុង​វ៉ាស៊ីនតោន​ក្នុងការ​អនុវត្ត​គោលនយោបាយ​រឹតបន្តឹង​លើ​ការប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យា​អាមេរិក​ខ្លួន...
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ សេត​វិមាន​អាមេរិក លើកឡើងថា នាយក​ប្រតិបត្តិ (CEO) នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក​មួយចំនួន បាន​សម្តែង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គោលនយោបាយ​របស់លោក​ប្រធានាធិបតី រួមមាន ការ​រឹតត្បិត​ផ្នែក​សន្តិសុខ​ជាតិ​លើ​ការបញ្ជាទិញ​ឧបករណ៍​ទូរគមនាគមន៍​អាមេរិក​ក៏ដូចជា ការលក់​សម្ភារ​បច្ចេក​វិទ្យា​ទៅ​...
article_1338.txt
លោក John Gunther Dean អតីត​អគ្គរដ្ឋទូត​អាមេរិក​ចុងក្រោយ​គេ​ប្រចាំ​កម្ពុជា​អំឡុង​សម័យ​សាធារ​ណ​រដ្ឋ​ខ្មែរ បានទទួល​មរណភាព​នៅ​ថ្ងៃទី​៦ ខែមិថុនា ក្នុង​វ័យ​៩៣​ឆ្នាំ​នៅ​ទីក្រុង​ប៉ារីស​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​អាមេរិក The New York Times នៅ​ថ្ងៃទី​១១ ខែមិថុនា​។​
ជា​មន្ត្រីការទូត​អាមេរិក​ម្នាក់ លោក John Gunther Dean ចាប់ផ្ដើម​ការងារ​ជា​អគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥ ។ លោក​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​១៩៧៥ ពោលគឺ​៥​ថ្ងៃមុន​ការដួលរលំ​របប​សាធារណរដ្ឋ​ខ្មែរ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​ដដែល​។ តម​ក លោក ក៏​បន្តធ្វើ​អគ្គរដ្ឋទូត​អាមេរិក​នៅ...
article_1339.txt
​លោក Hussain Muhammad Ershad អតីត​ប្រធានាធិបតី និង​ជា​មេបញ្ជាការ​យោធា​ផ្តាច់​ការបង់​ក្លា​ដែ​ស បានទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​អាយុ​៨៩​ឆ្នាំ ពោលគឺ​រយៈពេល​១​សប្តាហ៍​ក្រោយ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​មួយ​នៅ​ក្រុង​ដា​ក្កា​។​
​ឧ​ត្ត​ម​សេនីយ៍ Ershad បាន​ធ្វើជា​មេបញ្ជាការ​យោធា​បង់​ក្លា​ដែ​ស ចន្លោះ​ពី​ឆ្នាំ​១៩៧៨ ដល់​ឆ្នាំ​១៩៨៦​។ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៨២ លោក​បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​លោក Abdus Sattar ហើយ​នៅ​ឆ្នាំ​១៩៨៣ លោក Ershad ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី ដោយ​កាន់តំណែង​រហូតដល់​ចុងឆ្នាំ​១៩៩០​។​ ​លោក Ershad ត្រូវ​បង្ខំ​ឲ្យ​ចុះ​ចេញពី...
article_134.txt
អ្នកទោស វ័យ២២ឆ្នាំម្នាក់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ បានស្លាប់ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែន ទៅចិញ្ចឹមខួរក្បាល អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ នេះបើតាមលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញថ្ងៃទី២៣ មីនា។
ការចេញលិខិតបំភ្លឺរបស់ពន្ធនាគារខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងការស្លាប់ពិរុទ្ធជនខាងលើ ដោយសារ មានអ្នកប្រើប្រាស់មួយចំនួន ចោទជាចម្ងល់ លើមន្ត្រីពន្ធនាគារ មិនព្រមបញ្ជូនអ្នកទោសដែលមានជំងឺទៅមន្ទីរពេទ្យ ទុករហូតដល់ឈឺធ្ងន់ធ្ងរ។ ភាគីពន្ធនាគារខេត្ត អះអាងថា រយៈពេលជាងមួយឆ្នាំ ដែលពិរុទ្ធជន ខាងលើជាបឃុំ ពុំធ្លាប់មានជំងឺឡើយ។ យ៉ាងណាក្ដី នៅថ...
article_1340.txt
នៅ​ថ្ងៃទី​១០ ខែមិថុនា​នេះ បក្ស​អភិរក្ស​ដែលជា​បក្ស​កាន់អំណាច​នៅ​ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​ដំណើរការ​ជ្រើសរើស​មេដឹកនាំ​ថ្មី​ជំនួស​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​ចុះ​ចេញពី​តំណែង​។ បេក្ខជន​ដែល​ក្លាយជា​ប្រធាន​បក្ស​អភិរក្ស ក៏​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មី​ស្វ័យប្រវត្តិ​ផងដែរ ខណៈ​លោកស្រី ម៉េ​យ៍ កំពុង​បន្ត​ដឹកនាំ​រ...
​ជា​នីតិវិធី ការចុះឈ្មោះ​បេក្ខជន នឹងត្រូវ​ចាប់ផ្ដើម​ពី​ម៉ោង​១០​ព្រឹក (​ម៉ោង​នៅ​អង់គ្លេស​) រហូតដល់​ម៉ោង​៥​ល្ងាច​ថ្ងៃទី​១០ ខែមិថុនា​។ បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ ត្រូវ​ចុះឈ្មោះ​ក្នុង​រយៈពេល​នេះ ដោយមាន​ការគាំទ្រ​ពី​សមាជិកសភា​បក្ស​អភិរក្ស​យ៉ាងហោចណាស់​ចំនួន​៨​នាក់​។ ការបោះឆ្នោត​ជម្រុះ​ជុំទីមួយ នឹងធ្វើ​នៅ​ថ្ងៃទី​១៣ ខែមិថុន...
article_1341.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ជំទាវ​ទីមួយ មេ​ឡា​នៀ កំពុងធ្វើដំណើរ​ទស្សន​កិច្ច​ផ្លូវរដ្ឋ​បូ​ន​ថ្ងៃ​នៅ​ជប៉ុន​។ ទៅដល់​ទីក្រុង​តូ​ក្យូ​តាំងពី​ថ្ងៃទី​២៥ ខែឧសភា លោក ត្រាំ និង​ភរិយា​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ និង​ភរិយា ហើយ​បាន​ចំណាយពេល​ជា​លក្ខណៈ​ឯកជន​ជាច្រើន ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ...
​ជប៉ុន​កំពុង​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​យកចិត្ត​អាមេរិក​ឲ្យ​បន្ធូរដៃ​ក្នុង​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី​? ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ក្លាយជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ចូលគាល់​អធិរាជ​ថ្មី ណា​រុ​ហ៊ី​តុ ដែល​ទើប​ឡើងគ្រងរាជ្យសម្បត្តិ​បាន​រយៈពេល​២៧​ថ្ងៃ​ប៉ុណ្ណោះ...
article_1342.txt
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទឹកដី​រុស្ស៊ី​ដើម្បី​រឹតចំណង​ទាក់ទង​ទ្វេភាគី​ឲ្យ​កាន់តែ​រឹងមាំ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ចំណង​ការទូត​រវាង​មហាអំណាច​ទាំងពីរ ត្រូវបាន​ដំឡើង​ទៅកាន់​កម្រិត​ថ្មី​មួយទៀត​ដើម្បី​ឲ្យ​ស្រប​នឹង​សករាជ​ថ្មី​ដែរ​។ មិនមែន​ទំនាក់ទំនង​រដ្ឋ និង​រដ្ឋ​ឡើយ ទំនាក់ទំនង​ផ្ទាល...
​រុស្ស៊ី គឺជា​គោលដៅ​បរទេស​ដែល​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ទៅធ្វើ​ទស្សនកិច្ច​ញឹកញាប់​ជាងគេ​បំផុត​។ ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​មូលហេតុ​មួយ​ដែល​បានរួម​ចំណែក​ដល់​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នេះ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ចរចា​ផ្លូវការ​នៅ​វិមាន​ក្រេ​ម​ឡាំង លោក ស៊ី ដែល​ទៅ​រុស្ស៊...
article_1343.txt
​ប្រមុខ​ការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ នៅ​ថ្ងៃទី​១ ខែមិថុនា បាន​រិះគន់​ចិន​ខ្លាំងៗ​ចំពោះ​សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ពី​វេទិកា​សន្តិសុខ​នៅ​សិង្ហ​បុរី លោក សា​ណា​ហាន់ និយាយថា សកម្មភាព​ចិន បង្ក​ការគំរាមកំហែង​ដល់​ស្ថិរភាព​តំបន់​អាស៊ី ហើយ​ប៉ះពាល់​ដល់​អ្នកជិតខាង​របស់ខ្លួន​ទៀតផង​។ មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ប្រធា...
​ល្បែង​ប្រជែង​ឥទ្ធិពល​រវាង​អាមេរិក និង​ចិន បាន​លេចឡើង​ជាថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​នៅ​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​។ វេទិកា​នេះ ប្រមូលផ្ដុំ​ដោយ​ប្រមុខ​ការពារជាតិ និង​មេទ័ព​ប្រទេស​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ដើម្បី​ជជែក​ពី​បញ្ហា​សន្តិសុខ​តំបន់​។ ដូច​ជំនួប​ឆ្នាំមុនៗ​ដែរ អាមេរិក បាន​និយាយ​វាយប្រហារ​ចិន​ដែលមាន...
article_1344.txt
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ នៅថ្ងៃទី២០ ខែឧសភា បានស្នើរៀបចំការបោះឆ្នោតរដ្ឋសភាដែលសព្វថ្ងៃគ្រប់គ្រងដោយក្រុមប្រឆាំង។ គម្រោងបោះឆ្នោតជ្រើសរើសសមាជិកសភាមុនកំណត់នេះ ត្រូវបានលោក ម៉ាឌុយរ៉ូ អះអាងថា ជាការធ្វើឲ្យស្ថាប័នមួយនេះស្របច្បាប់ឡើងវិញ។ ប៉ុន្តែគេបារម្ភថា គោលដៅពិតរបស់លោក ម៉ាឌុយរ៉ូ គឺផ្ដាច់ផ្លូវរបស់ក្រុមប្រឆាំងប...
រដ្ឋសភា ដែលជាស្ថាប័នប្រជាធិបតេយ្យតែមួយគត់នៅសេសសល់នៅវ៉េណេស៊ុយអេឡា កំពុងក្លាយជាមុខសញ្ញាត្រូវកម្ចាត់ពីសំណាក់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ រដ្ឋសភា ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមប្រឆាំងតាំងពីឆ្នាំ២០១៥ មក ហើយបានដើរតួជាមូលដ្ឋាននយោបាយសម្រាប់លោក ហ័ន ក្វៃដូ ក្នុងយុទ្ធនាការផ្ដូលរំលំលោក ម៉ាឌុយរ៉ូ ។ លោក ម៉ាឌុយរ៉ូ បានប្រកាសនៅថ្ង...
article_1345.txt
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស និង​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប បាន​ចំអក​ក្រុម​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​សម្តេច​។ សម្តេច​បាន​លើកឡើងថា ចលនា​បាតុកម្ម​ប្រឆាំង​សម្តេច​គួរតែ​ត្រូវបាន​រៀបចំឡើង នៅពេលដែល​សម្តេច​មាន​វត្ត​មាននៅ​ស្វី​ស មិនមែន​ចំពេល​ដែល​សម្តេច​កំពុង​វាយកូនគោល​...
​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វី​ស សម្តេច ហ៊ុន សែន គ្រោង​ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ​វិញ នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ សម្តេច​បាន​បញ្ជាក់ថា ក្រុម​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​សម្តេច ទើបតែ​ដាក់​ពាក្យសុំ​សិទ្ធិ​ពី​អាជ្ញាធរ​ស្វី​ស ប៉ុន្តែ​ទម្រាំ​ទទួលបាន​ការអនុញ្ញាត​នោះ សម្តេច​...
article_1346.txt
​អតីត​មេដឹកនាំ​បក្ស​ប្រជា​ធិ​តេ​យ្យ លោក អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា (Abhisit Vejjajiva) បានសម្រេច​ចុះចេញ​ពី​តំណែង​ជា​សមាជិកសភា នៅ​ព្រឹក​ថ្ងៃទី​ពុធ​ទី ៥ មិថុនា ។ ការដើរ​ចេញ​នេះ ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​សមាជិក​ជាន់​ខ្ពស់​នៃ​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​ចូលរួម​ជាមួយ​សម្ព័ន្ធ​ភាពគាំទ្រ​របប​សឹក​។
​ក្នុង​លទ្ធផល​បោះឆ្នោត ៦១ ទល់នឹង ១៦ កាលពី​យប់​ថ្ងៃ​អង្គារ​ទី ៤ មិថុនា បក្ស​ប្រជាធិបតេយ្យ បានសម្រេច​ចូលរួម​ដៃ​ជាមួយ​សម្ព័ន្ធភាព​គាំទ្រ​របប​យោធា​ថៃ ដែល​ដឹកនាំ​ដោយ​បក្ស​កម្លាំង​ប្រជារាស្ត្រ​។ មួយថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃទី ៥ មិថុនា​នេះ ដែល​សភា​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ផងដែរ​នោះ លោក អាប់​ភី​ស៊ីត បានសម្រេច​លាលែង​ពី​តំណ...
article_1347.txt
​សភាតំណាងរាស្ត្រ​អាមេរិក ឬ​រដ្ឋសភា ទើប​អនុម័ត​សេចក្ដីស្នើច្បាប់​មួយ​ឈ្មោះ «​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។ ជា​នីតិវិធី សេចក្តីស្នើច្បាប់​នេះ ត្រូវបញ្ជូន​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក​ដើម្បី​សុំ​ការយល់ព្រម មុននឹង​ផ្ញើ​បន្តទៅ​ឲ្យ​ប្រធានាធិបតី​ពិចារណា​។
​អំណាចនីតិបញ្ញត្តិ​ទាំងអស់ ស្ថិតក្នុង​ដៃ​សភា​អាមេរិក​ដែលមាន​ព្រឹទ្ធសភា និង​សភាតំណាងរាស្ត្រ ឬ​រដ្ឋសភា​។ នេះ​បើតាម​មាត្រា​១ វាក្យខណ្ឌ​១ នៃ​រដ្ឋធម្មនុញ្ញ​អាមេរិក​។ មានតែ​សមាជិក​ព្រឹទ្ធសភា ឬ​សភាតំណាងរាស្ត្រ​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ស្នើច្បាប់​ឡើង​។ សមាជិកសភា​ព្រឹទ្ធសភា​ម្នាក់ ឬ​សភាតំណាងរាស្ត្រ​ម្នាក់ ឬក៏​ច្រើន​នាក់ អាច​ផ្ដួច...
article_1348.txt
​ជា​ប្រវត្តិសាស្ត្រ​ថ្មី​! នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅឯ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជាង​ពីរ​។ នេះ​ជាការ​លើក​ជួប​មុខ​លើក​ទី​បី​របស់​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង ហើយ​កើតឡើង​ស្រប​ពេលដែល​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​កំពុ...
​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​ដើម្បី​ជួបគ្នា​មែន​។ លោក ត្រាំ បាន​ផ្ញើ​សារ​អញ្ជើញលោក គីម អំឡុងពេល​ស្នាក់នៅ​ទឹកដី​ជប៉ុន​នៅឡើយ​។ ប៉ុន្តែ​លោក ត្រាំ មិន​ចាត់ទុក​ការជួបគ្នា​នេះ ជា​ជំនួប​កំពូល​ឡើយ តែ​ជាការ​ចាប់ដៃ​ប៉ុណ្ណោះ​។​ ប្...
article_1349.txt
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo និង​លោក Prabowo Subianto ដែលជា​អតីត​គូប្រជែង​របស់ខ្លួន បាន​ជួបគ្នា​ជា​លើកដំបូង​នា​ថ្ងៃ​សៅរ៍ ទី​១៣ ខែកក្កដា​នេះ ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែមេសា​កន្លងមក​។ លោក Prabowo បាន​ចាញ់ឆ្នោត​លោក Widodo ជា​លើក​ទី​ពីរ​សម្រាប់​តំណែង​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​។​
«​មនុស្ស​មួយចំនួន​សួរថា ហេតុអ្វី Prabowo មិន​អបអរសាទរ លោក Widodo​។ ពិតណាស់ ខ្ញុំ​មាន​សុជីវធម៌​ខ្ពស់ ហើយ​ខ្ញុំ​ចង់​អបអរសាទរ​គាត់​នៅ​ចំពោះមុខ​ផ្ទាល់​តែម្តង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Prabowo ដែល​ឈរ​ក្បែរ​ប្រធានាធិបតី​ក្រោយ​ជំនួប​នៅ​ក្រុង​ហ្សា​ការ​តា របស់​គូប្រជែង​នយោបាយ​ទាំងពីរ​។​ ​លោក Prabowo បាន​បន្ថែមថា ការជាប់​ជា​ប...
article_135.txt
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ប្រកាសថាប្រទេសខ្លួន ស្វែងរកផ្លូវចរចាលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីគ្រប់គ្រងជម្លោះជាមួយចិន ប៉ុន្តែនៅតែរក្សាសិទ្ធិបូរណភាពទឹកដី និងការពារដែនអធិបតេយ្យភាពខ្លួន។
ប្រមុខការទូតហ្វីលីពីន លោក Enrique Manalo បានផ្ដល់កិច្ចសម្ភាសជាមួយទូរទស្សន៍ CNA ចុះផ្សាយថ្ងៃទី១០ ខែមករា ពាក់ព័ន្ធនឹងជំហររដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង។ ទាក់ទិនលើការគ្រប់គ្រងបញ្ហាសមុទ្រចិនខាងត្បូង លោក Manalo បានប្រកាសពីជំហរបើកចំហនៃរដ្ឋាភិបាលហ្វីលីពីន ដើម្បីរកផ្លូវចរចាជាមួយភាគីចិន ដោយនៅរក្សាសិទ...
article_1350.txt
ប៉ូលីស​ក្រុង​ហាណូយ នៅ​ថ្ងៃ​៣០ ឧសភា បាន​ឲ្យ​ដឹងថា អង្គភាព​របស់ខ្លួន នឹងដាក់​ដំណើរការ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​មួយ​ដើម្បី​ចាំ​ទទួល​គ្រប់​បណ្តឹង​បទល្មើស និង​ជាពិសេស​នោះ​ពី​ការរាយការណ៍​អំពី​ឥរិយាបថ​របស់​ប៉ូលិស​ពេល​ប្រតិបត្តិការ​ការងារ​តែម្តង​។​
​បើ​មិនមាន​ការប្រែប្រួល​នោះទេ តាម​ការអះអាង​របស់​ប៉ូលិស​ក្រុង​ហាណូយ ចាប់ពី​ថ្ងៃទី​១៧ មិថុនា តទៅ ប្រជាជន​ក្នុង​តំបន់​វៀតណាម អាចដាក់​បណ្តឹង​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ប៉ូលិស នៅពេល​ប្រតិបត្តិ​ការងារ ក៏ដូចជា​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​បទល្មើស ឬ​ការបំពានច្បាប់ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ូលិស​ក្រុង​ហាណូយ​បាន​ហើយ​។ នេ...
article_1351.txt
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌​មាននៅ​ថ្ងៃ​២៦ មិថុនា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹង​ពី​ផលប៉ះពាល់ និង​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដោយ​លោក អះអាងថា សេដ្ឋកិច្ច​របស់​ចិន កំពុងតែ​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក បាន​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់​ទៅលើ​ការនាំ​ចូល​របស់​ចិន​។ នេះ​បើ​យោ...
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជាមួយនឹង​ការលើកឡើង​ពី​វិវាទ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន លោក​ប្រធានាធិបតី ត្រាំ ក៏បាន​ពន្លិច​ពី​គោលដៅ​ដំឡើង​ពន្ធ​នាំចូល​លើ​រដ្ឋ​អាស៊ីអាគ្នេយ៍​វៀតណាម ដូចជា​ចិន​ទៀតផង​។ លោក​ប្រធានាធិបតី ហាក់ដូចជា​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​វៀតណាម​លើ​ក្រុមហ៊ុន​អាម...
article_1352.txt
នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ នៅ​ថ្ងៃទី​២១ ខែឧសភា បាន​បញ្ចេញ​កិច្ចព្រមព្រៀង​ដកខ្លួន​ពី​សហភាព​អឺរ៉ុប​ថ្មី​មួយទៀត ដើម្បី​សុំ​ការយល់ព្រម​ពីស​ភា​។ ប៉ុន្តែ មិនទាន់​ទាំង​យកទៅ​ជជែក​នៅ​សភា​ផង​នោះ កិច្ចព្រមព្រៀង​ថ្មី រង​ការរិះគន់​ខ្លាំង​ទៅហើយ​។ អ្នកនយោបាយ​ទាំង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច បានប្រកាស​ជាស្រេច​...
​បន្ទាប់ពី​បរាជ័យ​បី​ដង​ទៅហើយ នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ បានរៀបចំ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ថ្មី​មួយទៀត​។ ការព្យាយាម​លើក​បួន​នេះ អាច​ជាការ​ភ្នាល់​លើកចុងក្រោយ​សម្រាប់​លោក​ស្រី ម៉េ​យ៍ ដែល​ព្យាយាម​ឥត​សំចៃ​ក្នុងការ​អនុវត្តតាម​ល​ទ្ធ​ផល​ប្រជាមតិ​បី​ឆ្នាំមុន​ដែល​ប្រជាជ​អង់គ្លេស​ភាគច្រើន​ជ្រើសរើស​ការចាកចេញ​ពី...
article_1353.txt
​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បាន​ឈរ​ទាំង​ញ័រ​ខ្លួន នៅពេល​ឈរ​គោរព​ភ្លេងជាតិ​ជាមួយ​លោក​ប្រធានាធិបតី​ថ្មី​អ៊ុយ​ក្រែ​ន Volodymyr Zelnsky ក្រោម​កំដៅថ្ងៃ​៣០​អង្សារ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​។​
​លោក Merkel អាយុ​៦៤​ឆ្នាំ បាន​អះអាងថា នៅពេលនោះ លោកស្រី​ក្តៅ​ខ្លាំង និង​ខ្វះ​ជាតិ​ទឹក​។ «​ខ្ញុំ​បាន​ផឹកទឹក​យ៉ាងហោចណាស់​បី​កែវ​។ នៅពេលនេះ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​នោះឡើយ​»​។ នេះ​ជា​សំដី​របស់​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទូរទស្សន៍ DW​។​ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky ដែលជា​អតីត​តារា​កំប្លែង​...
article_1354.txt
​នៅ​ថ្ងៃទី​៣០ ខែមិថុនា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​នៅឯ​ភូមិ​ប៉ាន់​មុន​ជុម​នៃ​តំបន់​គ្មាន​យោធា (DMZ) ដែល​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ជា​ពីរ​។ នេះ​ជា​លើក​ទី​បី​ដែល​លោក ត្រាំ និង​លោក គីម ជួបគ្នា បន្ទាប់ពី​ជំនួប​លើកទីមួយ​នៅ​សិង្ហ​បុរី ខែមិថុនា ឆ្នាំ​២០១៨ និង​លើក​ទី​ពីរ...
​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងធ្វើ​ដំណើរ​ទៅកាន់​តំបន់​គ្មាន​យោធា​ដើម្បី​ជួបគ្នា​មែន​។ លោក ត្រាំ បាន​ផ្ញើ​សារ​អញ្ជើញលោក គីម អំឡុងពេល​ស្នាក់នៅ​ទឹកដី​ជប៉ុន​នៅឡើយ​។ ប៉ុន្តែ​លោក ត្រាំ មិន​ចាត់ទុក​ការជួបគ្នា​នេះ ជា​ជំនួប​កំពូល​ឡើយ តែ​ជាការ​ចាប់ដៃ​ប៉ុណ្ណោះ​។...
article_1355.txt
ប្រៀប​ដូច​ចាក់​សាំង​លើ​ភ្លើង​ដែល​ហៀបនឹង​រលត់​ទៅហើយនោះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៥ ខែឧសភា បានប្រកាស​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ជាថ្មីទៀត​។ ខណៈ​ការចរចា​ដប់​លើក​មក​នោះ​ត្រូវបាន​មន្ត្រី​ភាគី​ទាំងពីរ​អះអាងថា មានដំណើរ​ការ​ទៅមុខ លោក ត្រាំ ហាក់​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ដែល​ទទួលបាន​ទៅវិញ​។ ការប្រកាស​ដំឡើង​ពន្ធ​ន...
​មុន​ជំនួប​ចរចា​លើក​ទី​១១ ដែល​គ្រោង​ធ្វើ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បែរជា​ប្រកាស​ដំឡើង​ពន្ធ​នាំចូល​ចំនួន​២៥​ភាគរយ​លើ​ទំនិញ​ចិន​ដែលមាន​ទំហំ​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​។ ការប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ទំនងជា​សារ​ព្រមាន​ចិន​មុន​ការចរចា​នៅ​ទឹកដី​អាមេរិក ដែល​គេ​ជឿថា ជាការ​ចរចា​ជុំ​ច...
article_1356.txt
​ប្រជាជន​ថៃ​ច្រើនជាង ៥០​លាន​នាក់​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​ជា​លើកដំបូង​នៅ​ថ្ងៃអាទិត្យ​ទី ២៤ ខែមីនា​នេះ បើ​រាប់​ចាប់ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ ២០១៤​។ បេក្ខជន​ជាង មួយ​ម៉ឺន​នាក់​ដែល​តំណាង​ឲ្យ​គណបក្ស​សរុប ៨១ ចូលរួម​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​អាសនៈ​សភា​សរុប​ទាំងអស់ ៥០០​។
​ប្រជាជន​ថៃ​ប្រុស​ស្រី ក្មេង​ចាស់​ជាច្រើន​នាក់​បន្ត​នាំគ្នា​ទៅ​បោះឆ្នោត​ចាប់ពី​ម៉ោង​ប្រាំបី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី​ក្នុងការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ជា​លើកដំបូង​រាប់​ចាប់ពី​ពេល​ក្រុម​យោធា​ដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០១៤​។ ក្នុងការបោះឆ្នោតនេះ ​ការិយាល័យ​បោះឆ្នោត​នឹង​បិទ​នៅ​ម៉ោង ៥​រសៀល​នេះ​។ ​គណៈ...
article_1357.txt
កូរ៉េខាងជើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា បាន​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ច្រើន​គ្រាប់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួន​។ នេះ​បើតាម​ការប្រកាស​របស់​យោធា​កូរ៉េខាងត្បូង​។ យ៉ាងណាមិញ ក្រុង​សេ​អ៊ូ​ល​មិនទាន់​ដឹង​ពី​ប្រភេទ​មី​ស៊ី​ល​ដែល​បាញ់​នេះឡើយ​។ នេះ​ជា​លើកដំបូង​បំផុត​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​ដែល​កូរ៉េខាងជើង​បាញ់​ម...
​បន្ទាប់​នៅ​ស្ងាត់ស្ងៀម​យូរ​គួរសម​តាំងពី​ឆ្នាំ​២០១៧ មក កូរ៉េខាងជើង​ចាប់ផ្ដើម​បាញ់​មី​ស៊ី​ល​ជាថ្មី​។ ការិយាល័យ​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៤ ខែឧសភា ប្រកាសថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​មិន​ស្គាល់​ប្រភេទ​សំដៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​នៅពេល​វេលា​ម៉ោង​៩​ព្រឹក (​ម៉ោង​នៅ​ឧបទ្វីប​កូរ៉េ​)​។ ​បើតាម​ទីភ្...
article_1358.txt
​ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបញ្ចប់​ហើយដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់​។ នេះ​បើតាម​ការប្រកាស​សេត​វិ​មា​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួប​លើក​ទី​ពីរ​។​
«​គ្មាន​កិច្ចព្រមព្រៀង​ឡើយ​នៅ​ខណៈ​នេះ​។ ប៉ុន្តែ​ក្រុមការងារ​អាមេរិក និង​កូរ៉េខាងជើង រំពឹង​ជួបគ្នា​នៅ​ថ្ងៃ​ខាងមុខ​។​» នេះ​ជា​សេចក្ដីប្រកាស​របស់លោក​ស្រី Sarah Sanders អ្នកនាំពាក្យ​សេត​វិមាន​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ​។ មន្ត្រី​អាមេរិក​រូបនេះ​មិនបាន​ផ្ដល់​មូលហេតុ​អ្វី​ឡើយ​ជុំវិញ​បញ្ហា​នេះ ខណៈ​អំឡុងពេល​ជួបគ្នា ប្រធានាធិបតី ដូ​ណ...
article_1359.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែមេសា បានប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​ក្រោម​ហេតុផល​ថា ប៉ះពាល់​សិទ្ធិ​លក់​អាវុធ​របស់​អាមេរិក​។ លោក ត្រាំ បាន​ប្រាប់​ឲ្យ​ព្រឹទ្ធសភា​អាមេរិក​បញ្ឈប់​នីតិវិធី​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​នេះ ហើយ​ប្រគល់​ឲ្យ​សេត​វិមាន​វិញ​។ ការសម្រេចចិត្ត​រប...
​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយទៀត​ហើយ​។ នៅ​ថ្ងៃទី​២៦ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​មិន​អនុវត្តតាម​សន្ធិសញ្ញា​របស់​អង្គការសហប្រជាជាតិ​ដែល​គ្រប់គ្រង​ពាណិជ្ជកម្ម​អាវុធ​។ លោក ត្រាំ ក៏បាន​ចុះហត្ថលេខា​បញ្ចប់​នីតិវិធី​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ (ATT) និង​ប្រាប់​ឲ្យ​ព្រឹទ...
article_136.txt
នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងធ្វើទស្សនកិច្ចផ្លូវការទៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមករា ឆ្នាំ២០២៥ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសមាជិកអាស៊ាន ជាពិសេសគឺម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំ២០២៥។
មុនបញ្ចប់ឆ្នាំចាស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba ដាក់គម្រោងទស្សនកិច្ចទៅកាន់ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នៅពាក់កណ្ដាលខែមករា នាឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Ishiba នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៩ ដល់ទី១២ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីជប៉ុន...
article_1360.txt
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១ ខែឧសភា បានបញ្ចូលឈ្មោះ Masood Azhar ជាមេដឹកនាំក្រុមជ្រុលនិយមមានមូលដ្ឋាននៅប៉ាគីសស្ថានទៅក្នុងបញ្ជីភេរវករអន្តរជាតិ។ការបញ្ចូលឈ្មោះ អាចធ្វើបានដោយសារចិនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប៉ាគីស្ថាន បើកភ្លើងខៀវរួចមក។ ក្រុងប៉េកាំង បានប្រឆាំងម្ដងជាពីរដងទៅហើយជុំវិញរឿងនេះ។ ឥណ្ឌាដែលរងគ្រោះដោយសារទង្វើរ...
បន្ទាប់ពីជំទាស់អស់បួនដងហើយនោះ ចិនក៏យល់ស្របលើសំណើបញ្ចូលឈ្មោះ Masood Azhar ជាមេដឹកនាំក្រុមជ្រុលនិយម Jaish-e-Mohammad មានមូលដ្ឋាននៅប៉ាគីស្ថាន ទៅក្នុងបញ្ជីភេរវជនអន្តរជាតិ។ គណៈកម្មការធិការទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១ ខែឧសភា បានប្រកាសពីបញ្ចូលឈ្មោះជន Azhar នេះទៅក្នុងបញ្ជីភេរវករក្រោមហេតុផលថា ជននេះមានទំនាក់ទំនងជាមួយ...
article_1361.txt
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជួប​មេដឹកនាំ​វៀតណាម​ថ្ងៃ​ពុធ​ទី ២៧​កុម្ភៈ​នេះ ស្រប​ពេលដែល​កិច្ចប្រជុំ​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ចាប់ផ្តើម​ថ្ងៃ​នេះដែរ​។ លោក ត្រាំ បាន​អរគុណ​មេដឹកនាំ​វៀតណាម​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​អាមេរិក​-​កូរ៉េខាងជើង​នេះ និង​ការឯកភាព​របស់វៀតណាមក្នុង​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម...
​ជំនួប​ទ្វេភាគី​រវាង លោក ត្រាំ ជាមួយ​ប្រធានាធិបតី​វៀតណាម​លោក ង្វៀន ភូ​ជុង ចាប់ផ្តើម​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ពោលគឺ​ធ្វើឡើង​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន លោក ជួបពិភាក្សា​មួយ​ទល់​មួយ​ ជាមួយ​មេដឹកនាំ​កំពូលកូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ពេល​ល្ងាច​។​ ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ក្នុងជំនួប​ទ្វេភាគី​នេះ ក្រៅពី​បង្ហាញ​អារម្មណ៍...
article_1362.txt
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នៅថ្ងៃទី១៣ ខែឧសភា បានថ្កោលទោសក្រុមប្រឆាំងដែលបានស្នើសុំជំនួយពីយោធាអាមេរិកដោយចំហ។ ទីក្រុងការ៉ាកាស ចាត់ទុកការប៉ុនប៉ងរបស់ក្រុមប្រឆាំងជារឿងគួរឲ្យស្អប់ខ្ពើម ព្រោះចង់ឲ្យមានអន្តរាគមន៍របស់យោធាបរទេសដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ តាមមន្រ្តីជាន់ខ្ពស់ក្រុមប្រឆាំង ជំនួបជាមួយយោធា...
សំបុត្រមួយច្បាប់របស់ក្រុមប្រឆាំងវ៉េណេស៊ុយអេឡាផ្ញើទៅកាន់យោធាអាមេរិកទទួលបន្ទុកតំបន់អាមេរិកខាងត្បូង កំពុងធ្វើឲ្យរបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ ខឹងសម្បារយ៉ាងខ្លាំង។ លោក Carlos Vecchio អគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាប្រចាំអាមេរិកដែលតែងតាំងដោយលោក ហ័ន ក្វៃដូ បានផ្ញើសំបុត្រមួយច្បាប់ទៅកាន់ឧត្តមនាវី Craig S. Faller មេបញ្ជាការដ្ឋានយោធា...
article_1363.txt
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​មកដល់​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ហើយ​នៅ​យប់​ថ្ងៃ ២៦ ខែកុម្ភៈ​ដើម្បី​ត្រៀម​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ ជាថ្មី​នៅ​ថ្ងៃស្អែក​។ ជំនួប​ពិសេសជាលើកទីពីរនេះ​នឹង​ផ្តោត​សំខាន់​លើ​កិច្ចការ​បន្ទាប់​ដើម្បី​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។
យន្តហោះ Air Force One របស់ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះចតនៅព្រលានយន្តហោះ​ក្រុងហាណូយនៅយប់ថ្ងៃអង្គារ ដើម្បីមកចូលរួម​ប្រជុំពិសេសជាលើកទីពីរ​ជាមួយមេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ក្នុងគោលដៅចម្បង​ដើម្បីរំសាយ​អាវុធនុយក្លេអ៊ែរកូរ៉េ។ តាមពិតទៅ លោក ត្រាំ អញ្ជើញមកដល់ក្រុងហាណូយ ប្រហែលជាង ១០ ម...
article_1364.txt
មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ នៅ​ថ្ងៃទី​១ ខែឧសភា បានប្រកាស​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា (Suthida Vajiralongkorn na Ayudhya) ដែលជា​មេបញ្ជាការរង​កង​អង្គរក្ស​ផ្ទាល់​របស់​ទ្រង់​។ ការប្រកាស​ព័ត៌មាន​ស្តីពី​ការរៀប​អភិសេក​នេះ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្...
​ពិធី​អភិសេក​រវាង​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ និង​ព្រះ​នាង​ម្ចាស់ សុធី​តា វ​ជិ​រាល​ង្ក​រណ៍ ណ អយុធ្យា ធ្វើឡើង​តាមច្បាប់​របស់​ប្រទេស និង​ប្រពៃណី​ក្សត្រ​។ នេះ​បើតាម​សេចក្ដីប្រកាស​ថ្ងៃទី​១ ខែឧសភា ស្ដីពី​ការតែងតាំង​ព្រះរាជ​នី​ថ្មី​របស់​ប្រទេស​។ អាស្រ័យ​ដូចនេះ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ក៏​តែងតាំង​មហេសី​ថ្មី​របស់​ទ...
article_1365.txt
​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់ IMF ព្រមាន​មី​យ៉ាន់​ម៉ា ខណៈដែល​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេសមួយ​នេះ មិនមាន​លំនឹង និង​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ​។ អង្គការ​អន្តរជាតិ​មួយ​នេះ មើលឃើញ​បញ្ហា​ចម្បង​ពីរ ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា គួរ​ពិនិត្យឡើងវិញ និង​ស្វែងរក​ដំណោះស្រាយ​សមស្រប​។​
​អង្គការ​រូបិយវត្ថុ​អន្តរជាតិ ថ្មីៗ​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ការបរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​មនុស្សជាតិ ឬ​ដំណើរការ​នៃ​ការរៀប​បញ្ជូន​ជនភៀសខ្លួន​ឲ្យ​ចូលក្នុង​ប្រទេស​វិញ អាចធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កាន់តែ​ធ្លាក់ចុះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​២១ មេសា​កន្លងទៅ​។​...
article_1366.txt
រដ្ឋាភិបាល​ឥណ្ឌា បាន​ជំរុញ​ឲ្យ​ក្រុម​ប្រទេស​អាហ្វ្រិក​ចូលរួម​ពិភាក្សា និង​ចរចា​ឲ្យ​បាន​សកម្ម​ក្នុង​ដំណើរការ នៃ​ការកែទម្រង់​អង្គការសហប្រជាជាតិ ជាពិសេស​នោះ​នៅក្នុង​សមាសភាព​ក្រុមប្រឹក្សាសន្តិសុខ​តែម្តង​។ ឥណ្ឌា មិន​យល់​ទាស់​អ្វី​នោះទេ លើ​សំណើ​បញ្ចូល​រដ្ឋ​នៃ​ប្រទេស​អាហ្វ្រិក​ទៅក្នុង​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្ត...
​មន្ត្រីជាន់ខ្ពស់​ការបរទេស​ឥណ្ឌា​លោកស្រី Sanjay Rana នៅ​ថ្ងៃ​២៤ មេសា​កន្លងទៅ តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ស្តីពី​«​ពហុភាគី​និយម និង​ការទូត​ដើម្បី​សន្តិភាព​» បានលើកឡើង​ពី​បញ្ហា នៃ​ការទាមទារ​សិទ្ធិ​របស់​ប្រទេស​អាហ្វ្រិក​នៅក្នុង​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ នេះ​បើ​...
article_1367.txt
​លោក Joachim B. Olsen ជា​បេក្ខជន​ដែល​ត្រូវ​ប្រជែង​កៅអី​សភា​ពី​គណបក្ស​សម្ព័ន្ធ​សេរី សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ដា​ណឺ​ម៉ាក​នា​ថ្ងៃទី​៥ ខែមិថុនា ខាងមុខ​។ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ដែលជា​យុវជន អតីត​មេដាយប្រាក់​អូឡាំពិក​ផ្នែក​កីឡា​ចោលដុំដែក​រូបនេះ បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រប​ស់​ខ្លួន​លើ​គេហទំព័រ​អាសអាភាស Pornhub​។...
«​បាទ​! ពិតណាស់ គឺ​ខ្ញុំ​នៅក្នុង​វិ​ប​សាយ Pornhub»​។ លោក Joachim B. Olsen បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​ឡូហ្គោ​គណបក្ស​ដើម្បី​ទាក់ទាញ​យុវជន​ឲ្យ​បោះឆ្នោត​ឲ្យ​ខ្លួន​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP​។​ ​វ័យ​៤១​ឆ្នាំ លោក Olsen ជា​អតីត​កីឡាករ​ចោលដុំដែក​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ដែល...
article_1368.txt
​ប្រមុខ​អង្គការសហប្រជាជាតិ បាន​សម្តែង​ការគោរព​អ្នកសារព័ត៌មាន​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​បេស​សកម្ម​ខ្លួន​ដើម្បី​តាម​យក​ព័ត៌មាន​ពី​តំបន់​គ្រោះថ្នាក់​នានា​របស់​ពិភពលោក​។ ប្រមុខ​អង្គការសហប្រជាជាតិ​ក៏​ព្រួយបារម្ភ​ចំពោះ​ការ​រឹតត្បិត​លើ​សិទ្ធិសេរីភាព​សារព័ត៌មាន និង​ទទូច​ឲ្យ​រដ្ឋាភិបាល​របស់​ប្រទេស​នីមួយៗ​ធានា​ពី​ការការពារ​ដល់...
​នាឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​អង្គភាព​រាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ លោក​អគ្គលេខា António Guterres បានលើកឡើង​ពី​ការវិវត្ត​របស់​សេរីភាព​នៃ​ការបញ្ចេញមតិ ក៏ដូចជា​សេរីភាព​មូលដ្ឋាន​ជាដើម​។ លោក​បាន​អះអាងថា មាន​ប្រទេស​ជាច្រើន បាន​ធានា​ពី​ពី​ផ្នែក​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ព៌​ត័​មាន​ក៏ប៉ុន្តែ​លោក ក៏​ព្រមាន​ពី​ករណី​ម...
article_1369.txt
បក្សនយោបាយ​នៅ​ថៃ នៅ​ថ្ងៃទី​២២ ខែមីនា បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​រៀងៗ​ខ្លួន​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃទី​២៤ ខែមីនា​។ ចលនានយោបាយ​នៅ​ថៃ មាន​ពីរ​ក្រុម គឺ​បក្សនយោបាយ​ដែល​គាំទ្រ​ឲ្យ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ធ្វើជា​នាយករដ្ឋមន្ត្រី និង​បក្សនយោបាយ​មាន​និ​ន្ន​ការប្រឆាំង​ការដឹកនាំ​បែប​យោធា​។ និយាយ​ឲ្យ​ខ្លី គឺ​ប្រឆាំង​លោក ...
​ថ្ងៃទី​២២ ខែមីនា ជា​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​នៅ​ថៃ​។ បក្ស​ធំៗ​ចំនួន​បួន​មាន​បក្ស​ភឿ​ថៃ​, ប្រជាធិបតេយ្យ​, អនាគត​ឈានមុខ និង​កម្លាំង​ប្រជារាស្ត្រ បាន​ប្រមូលផ្ដុំ​អ្នកគាំទ្រ​របស់ខ្លួន​ជាច្រើន​។ បក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ និង​បក្ស​ប្រជាធិបតេយ្យ ជា​បក្សនយោបាយ​មាន​ប...
article_137.txt
រដ្ឋមន្ត្រីការបរទេស លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានប្រកាសថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះលក្ខខណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ដែលស្នើឡើងដោយទីប្រឹក្សារបស់លោក ដូណាល់ ត្រាំ រួមទាំងការពន្យារពេលសមាជិកភាពណាតូនៃទីក្រុងកៀវ ឬដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែនឡើយ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នៅថ្ងៃទី៣០ ខែធ្នូ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការពារជាតិរុស្ស៊ី បានបញ្ជាក់ថា រុស្ស៊ីនៅតែមិនទាន់បានទទួលសញ្ញាណាមួយពីក្រុមរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ទាក់ទងនឹងការចរចាដែលមានគោលបំណងដោះស្រាយជម្លោះនៅអ៊ុយក្រែននៅឡើយទេ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះសង្កត់ធ្...
article_1370.txt
​ឆាកនយោបាយ​របស់​ប្រទេស​ថៃ លែង​ជាស​ង្វៀន​របស់​ក្រុម​អាវ​ក្រហម និង​អាវ​លឿង​ទៀតហើយ​។ លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បង្ហាញថា ប្រជាជន​ថៃ​ត្រូវការ​អ្នកនយោបាយ​ថ្មី ដោយ​លែង​ឲ្យ​អ្នកនយោបាយ​ជើងចាស់ ត្រួតត្រា​នយោបាយ​ក្នុងស្រុក​ទៀតឡើយ ហើយ​បានការ​ផ្លាស់ប្ដូរ​មួយ​ពិតប្រាកដ​។ អ្នកនយោបាយ​ជើង​ថ្មី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគ...
​នៅពេល​សហគ្រិន​វ័យក្មេង Thanathorn Juangroongruangkit ប្រកាស​បង្កើត​បក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​នោះ ប្រជាជន​ខ្លះ​រួមទាំង​អ្នកនយោបាយ​ជើងចាស់​ផង​នោះ មិនបាន​ឲ្យ​តម្លៃ​អ្វី​ដល់​អ្នកនយោបាយ​ជើង​ថ្មី​វ័យក្មេង​នេះ​ទេ​។ ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៤ ខែមីនា បក្ស​អនាគត​ឈានមុខ​របស់លោក Thanathorn បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉...
article_1371.txt
​ក្រសួងយុត្តិធម៌ អាមេរិក​បាន​ចាត់​វិធាន ការ​តាមផ្លូវ​ច្បាប់​ប្រឆាំង​ក្រុមហ៊ុន Ford បន្ទាប់ពី​ទីភ្នាក់ងារ​ការពារ​បរិ​ស្ថាន​ខ្លួន (EPA) បាន​រកឃើញ​សញ្ញាណ នៃ​បញ្ហា​មួយចំនួន​ទៅលើ​ផលិតផល​នៃ​ក្រុមហ៊ុន​នេះ កាលពី​ខែកុម្ភៈ​។​
​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​លើកឡើងថា​បញ្ហា​ដែល កើតមាន គឺ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការប្រើប្រាស់​នៃ​ឧបករណ៍​កាត់បន្ថយ​ការ បំ​ភាយ​ឧស្ម័ន​នៅពេល​ធ្វើតេស្ត (Defeat Device) នោះទេ​។ ​គួរបញ្ជាក់​ផងដែរ​ថា ការធ្វើ​តេស្ត​រក​កម្រិត​បំ​ភាយ​ឧស្ម័ន នៅក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​ចែកចេញជា​២​ផ្នែក​គឺ​ធ្វើការ​តេស្ត​...
article_1372.txt
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែច្រើន និង​ស៊ីជម្រៅ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ឌី​លី​។ ក្រុង​ហាណូយ ថែមទាំង​អះអាងថា នឹង​ជួយ​ជំរុញ និង​សម្របសម្រួល​ការចរចា​ជាមួយនឹង​បណ្តា​សមាជិក​អាស៊ាន​ដើម្បី​ព​ន្លឿ​ន​នីតិវិធី​បញ្ចូល​ក្រុង​ឌី​លី​ជា​សមាជិក​អាស៊ាន ពេល​ខ្លួន​ធ្វើជា​ប្រធាន​វិលជុំ​នៅ​ឆ្នាំ...
​អគ្គរដ្ឋទូត​ថ្មី​វៀ​ណា​ម​ប្រចាំ​ទី​ម័​រ​ខាងកើត និង​ឥណ្ឌូណេស៊ី លោក Pham Vinh Quang នៅ​ថ្ងៃទី​១ មីនា បាន​ចូល​សម្តែង​ការគួរសម និង​ថ្លែង​ពី​ជំហរ​របស់​រដ្ឋាភិបាល​វៀតណាម​ជាមួយនឹង​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោក Francisco Guterres ដោយ​សន្យា​ធ្វើការ​ជាមួយគ្នា​លើ​ពហុ​វិស័យ​រាប់បញ្ចូល​ទាំង​ផ្នែក​ពាណិជ្ជកម្ម​, កសិកម្ម​, ទេសចរណ៍ ...
article_1373.txt
អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ចាត់ទុកថា ការបោះឆ្នោត​សកល​នៅ​ថៃ​គ្មាន​យុត្តិធម៌ និង​ត្រឹមត្រូវ​ឡើយ ហើយ​វា​គ្រាន់តែ​ជាការ​រៀបចំ​ទុក​មុន​ដើម្បី​ឲ្យ​ក្រុម​យោធា​រក្សា​អំណាច​របស់ខ្លួន​ប៉ុណ្ណោះ​។ លោក​ប្រកាសថា ថៃ​សក្តិសម​នឹងមាន​រដ្ឋាភិបាល​ដែល​ល្អ​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស មិនមែន​ឆ្លុះបញ្ចាំ...
​ក្នុង​អត្ថបទ Op-Ed មួយ​ចុះផ្សាយ​នៅលើ​សារព័ត៌មាន New York Times ថ្ងៃ ២៥ ខែមីនា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​បាន​ចោទប្រកាន់​ត្រង់ៗ​ថា ការបោះឆ្នោត​ថ្ងៃ ២៤ ខែមីនា​កន្លងទៅនេះ​ជាការ​រៀបចំឡើង​ដើម្បី​រក្សា​អំណាច​របស់​ក្រុម​យោធា​សុទ្ធសាធ ហើយ​វា​គ្មាន​ភាពយុត្តិធម៌ និង​មិន​ត្រឹមត្រូវ​ឡើយ​។ ​ពី​ទីក្រុង​ហុងកុង អត...
article_1374.txt
ក្រោយពី​ថៃ​បានរៀបចំ​ការបោះឆ្នោត​លើកដំបូង​របស់ខ្លួន កាលពី​ថ្ងៃ​២៤ ខែមីនា គិត​ចាប់ពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤​មក សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ខ្លួន​មើលឃើញ «​សញ្ញា​វិជ្ជមាន​» នៃ​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​នេះ​។ ដោយ​មិន​បង្ហាញ​ជំហរ​គាំទ្រ​គណបក្ស​ណាមួយ ក្រុង​វ៉ាស៊ីនតោន អះអាងថា ខ្លួន​ត្រៀម​រួចរាល់​ដើម្បី​ធ្...
​ថ្លែង​នៅមុខ​ក្រុម​អ្នកសារព័ត៌មាន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក Robert Palladino គូសបញ្ជាក់ថា​៖«​ការរៀបចំ​បោះឆ្នោត អម​ជាមួយនឹង​ការបើកទ្វារ​យ៉ាង​ធំ​ទូលាយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ព្រមទាំង​ការជជែក​វែកញែក​ដោយ​បើកចំហ​ជុំវិញ​ភាពស្របច្បាប់​នៃ​ការបោះឆ្នោត​នេះ យើង​កត់សម្គាល់ថា ទាំងនេះ​គឺជា​សញ្ញា​វិជ្ជមាន​នៃ​ការវិ...
article_1375.txt
​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កុំ​មានការ​ព្រួយបារម្ភ​ចំពោះ​ដំណើរការ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។ សេចក្តី​សេចក្តីថ្លែងការណ៍​របស់​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា ធ្វើឡើង​បន្ទាប់ពី​ក្រុម​សភា​កូតា​យោធា ព្រមាន​ពី​ចំណាត់ការ​តាម​អាចទៅរួច បើ​រកឃើញ​ដំណើរការ​វិ...
អត្ថបទទាក់ទង កែ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​បន្ថយឥទ្ធិពល​យោធា ចាប់ផ្តើម​មាន​ពន្លឺ ​ផែនការ​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​ជាប់​កម្អែល​យោធា​របស់​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​របស់​លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី បានចាប់ផ្តើម​លេច​ជា​ពន្លឺ ក៏ប៉ុន្តែ ក៏​កំពុងតែ​រង​ការ​បោកបក់​ដោយសារតែ​ការ​នៅ​មិនទាន់មាន​ឯកភាពគ្ន...
article_1376.txt
​តុលាការ​កំពូល​ហ្វីលីពីន បាន​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន ជាពិសេស​អង្គភាព​កងកម្លាំង ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​រដ្ឋបាល​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ការពារ​បរិស្ថាន និង​ដែនទឹក​ដែល​ស្ថិតនៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។
អត្ថបទទាក់ទង សមុទ្រចិនខាងត្បូង៖ ឡាអេកាត់​ក្តី​ឲ្យហ្វីលីពីន​ឈ្នះ​ចិន​ ​តាមរយៈ​លិខិត​បង្គាប់បញ្ជា​ចុះ​ថ្ងៃ​៣ ឧសភា តុលាការ​កំពូល​ហ្វីលីពីន បាន​ណែនាំ​ដល់​ក្រសួង​សំខាន់ៗ​, កង​ល្បាត ក៏ដូចជា​ប៉ូលិស និង​ទាហានជើងទឹក​ឲ្យ​អនុវត្ត​ច្បាប់​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​តំបន់​ថ្ម​ប៉ប្រះ​ទឹក ក៏ដូចជា​ជីវៈចម្រុះ​ដែនសមុទ្រ ដែល​ស្ថិតនៅ...
article_1377.txt
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង បាន​អះអាង​ជាមួយនឹង​ទំនុកចិត្ត​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​សិង្ហ​បុរី និង​ចិន នឹង​តែ​ល្អ​នឹង​គ្នា បើទោះបីជា​សិង្ហ​បុរី ត្រូវ​ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​នាពេលខាងមុខ​ក៏ដោយ​។ ប្រមុខ​ដឹកនាំ​រូបនេះ ហ៊ាន​ថ្លែង​បែបនេះ ដោយសារតែ​ទំនាក់ទំនង​នេះ ពឹង​ផ្អែកលើ​ផលប្រយោជន៍​រវាង​ប្រទេស​ទាំងពីរ ម...
​នា​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កំពូល​«​ផ្លូវ និង​ខ្សែក្រវ៉ាត់​»​ក្នុង​ក្រុង​ប៉េកាំង​របស់​ចិន ដែល​ទើបតែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ត្រូវ​ចោទ​សួរថា​តើ លោក មើលឃើញ​បែបណា​ពី​ផលប៉ះពាល់​នៃ​ទំនាក់ទំនង​សិង្ហ​បុរី​-​ចិន នៅពេលដែល​សិង្ហ​បុរី ផ្លាស់ប្តូរ​មេដឹកនាំ​ថ្មី​នាពេលខាងមុខ​។​ ​តាម...
article_1378.txt
​រដ្ឋាភិបាល​វៀតណាម បានប្រកាស​ពី​ការត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើការ​ជាមួយនឹង​រដ្ឋាភិបាល​កូរ៉េខាងជើង ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ផលប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងពីរ​ស្របតាម​គោលជំហរ​របស់​រដ្ឋ និង​បទដ្ឋាន​អន្តរជាតិ​។
​នា​ជំនួប​ទ្វេភាគី​ផ្លូវការ​ក្នុង​រដ្ឋធានី​ហាណូយ​នៅ​ថ្ងៃ​១ មីនា លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​ប្រាប់​ប្រមុខ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​ថា បក្ស​កុម្មុយនីស្ត ប្រទេស និង​ប្រជាជន​វៀតណាម ពិតជា​ផ្តល់​តម្លៃ​ខ្ពស់ និង​ចង់​ពង្រឹង​និង​អភិវឌ្ឍ​ទំនាក់ទំនង​ប្រពៃណី​ជាមួយនឹង​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ...
article_1379.txt
​រដ្ឋាភិបាល​ក្រុង​កូ​ត្យូ និង​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ព្រមព្រៀងគ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ច សហប្រតិបត្តិ​ការការពា​រ​ជាតិ​។ ភាគី​ទាំងពីរ ក៏បាន​សន្យា​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៃ​ការ​វាតទី​នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន​តាម​មធ្យោបាយ​សន្តិវិធី​ផងដែរ​។​
​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ក្រុង​ហាណូយ​របស់​វៀតណាម​នៅ​ថ្ងៃ​៣ ឧសភា រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក Takeshi Iwaya បាន​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​វៀតណាម លោក​រដ្ឋមន្ត្រី Ngo Xuan Lich ដោយ​ផ្តោតលើ​ការពង្រឹង​ទំនាក់ទំនង​ការពារជាតិ​ទ្វេភាគី និង​បញ្ហា​ក្នុង​តំបន់ ដែលជា​ក្តីបារម្ភ​រួមគ្នា​។ នេះ​បើ​យោងតាម​ការចុះផ...
article_138.txt
កងទ័ពអាកាសអុីស្រាអែល នៅថ្ងៃទី២៦ ខែធ្នូ បានវាយប្រហារក្រុមហ៊ូធី នៅយេម៉ែន ដែលរួមមានទីតាំងដូចជាអាកាសយានដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធយោធាតាមកំពង់ផែមួយចំនួននៅសមុទ្រប៉ែកខាងលិចប្រទេស។ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏ស្ថិតក្នុងហេតុការណ៍អុីស្រាអែលវាយប្រហារនៅអាកាសយានដ្ឋាននោះដែរ។
ខណៈស្ថានការណ៍ជម្លោះជាមួយក្រុមហេសប៉ូឡានៅលីបង់មានសភាពស្ងប់ស្ងាត់ អុីស្រាអែល និងក្រុមហ៊ូធីនៅយេម៉ែន បន្តវាយប្រហារគ្នាទៅវិញទៅមក។ អុីស្រាអែល បានបាញ់ចូលទីតាំងក្រុមហ៊ូធី នៅអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុងសាណា ដែលបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងព្រលានយន្តហោះយ៉ាងដំណំ ក្នុងថ្ងៃទី២៦ ខែធ្នូ។ ក្រៅពីបាញ់ប្រហារព្រលានយន្តហោះ ទ័ព...
article_1380.txt
​ចាក​ចេញពី​ព្រុយ​ណេ លោក ស៊ី ជិន​ភីង បាន​បន្តដំណើរ​មកកាន់​ក្រុង​ម៉ានីល​ទៀត​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរ​ថ្ងៃ​។ វត្តមាន​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រមុខរដ្ឋ​ចិន​នៅ​ហ្វីលីពីន​ជា​លើកដំបូង​ក្នុង​រយៈពេល ១៣​ឆ្នាំនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការលូតលាស់​នៃ​ទំនាក់ទំនង​ទ្វេភាគី​ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ...
​យន្តហោះ​លោក ស៊ី ជិន​ភីង បាន​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Ninoy Aquino នា​រដ្ឋធានី​ម៉ានីល​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ២០ ខែវិច្ឆិកា​នេះ​។ កម្រាលព្រំ​ក្រហមឆ្អៅ​ក្រាល​ចាំ​ស្វាគមន៍​ប្រមុខរដ្ឋ​ចិន​ដំបូង​គេ​ដែល​មក​ទស្សនកិច្ច​នៅ​ហ្វីលីពីន​ក្នុង​រយៈពេល ១៣​ឆ្នាំ​ចុង​ក្រោយនេះ​។ ពោលគឺ រាប់​ពី​ទស្សនកិច្ច​របស់លោក ហ៊ូ ជិន​តាវ ឆ្នាំ...
article_1381.txt
​អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី ដែល​ហៅ​កាត់​ថា KPK បានសម្រេច​ឃុំខ្លួន​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច​ឥណ្ឌូណេស៊ី ដើម្បី​បន្ត​នីតិវិធី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​នឹង​សំណុំរឿង​អំពើពុករលួយ​ក្នុង​គម្រោង​វិនិយោគ​របស់​រដ្ឋ​។ នេះ គឺជា​វិធានការ​ដំបូង​ហើយ ដែល​អង្គភាព KPK ឥណ្ឌូណេស៊ី អនុវត្ត​ទៅលើ​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​រដ្...
​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ការ​ស្ម​គ្រ័​ចិត្ត​ចុះ​ចេញពី​តំណែង​ជាន់ខ្ពស់ អង្គភាព​លុបបំបាត់​អំពើពុករលួយ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​៣១ សីហា បានសម្រេច​ឃុំខ្លួន​អតីតរដ្ឋមន្ត្រី​សង្គមកិច្ច លោក Idrus Marham រយៈពេល​ម្ភៃ​ថ្ងៃ​ក្នុង​មន្ទីរឃុំឃាំង​រដ្ឋធានី​ហ្សា​ការ​តា​ដើម្បី​បន្ត​សាកសួរ​អតីតរដ្ឋមន្ត្រី​រូបនេះ​ស្វែងរក​ការពិត​តាម​បទច...
article_1382.txt
​អ្នកនយោបាយ​ឥណ្ឌូណេស៊ី ដែល​រាប់បញ្ចូល​ទាំង​ប្រធានាធិបតី​បច្ចុប្បន្ន បាន​ព្រមព្រៀងគ្នា​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ការធ្វើ​យុទ្ធនា​ការបោះឆ្នោត​ប្រកបដោយ​សន្តិវិធី និង​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​វាយប្រហារ​គូបដិបក្ខ ឬ​ទាញ​ប្រយោជន៍​សម្រាប់​ក្រុម​ខ្លួនឯង​។ នេះ គឺជា​វិធាន​បង្ការ ដែល​ក្រុម​នយោបាយ​...
​ប្រធាន​បក្សនយោបាយ​បាយ បេក្ខភាព​ប្រធានាធិបតី​ឥណ្ឌូណេស៊ី និង​ដៃគូ​របស់ខ្លួន ដែល​រាប់បញ្ចូល​ទាំង​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ នៅ​ចុង​សប្តាហ៍​មុន បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​យុទ្ធនាការ​បោះឆ្នោត​ដោយ​សន្តិភាព​។ សេចក្តីថ្លែងការណ៍​នេះ ក៏​ជាការ​ប្រកាស​ពី​ការបើក​យុទ្ធនាការ​បោះឆ្នោតជាតិ​ឥណ្ឌូណេស៊ី​ផងដែរ​។ ...
article_1383.txt
​កិច្ចប្រជុំ​សហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​៣ និង​៤ កញ្ញា ដែលមាន​ចិន​ជា​ម្ចាស់ផ្ទះ បានបញ្ចប់​ជាមួយនឹង​លទ្ធផល​ផ្លែផ្កា​ច្រើន ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ​តំបន់​អាហ្វ្រិក​។ ចិន កាន់តែ​ស្និទ្ធ​ជាមួយនឹង​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក ខណៈ​ប្រទេស​តំបន់​អាហ្វ្រិក កាន់តែ​មានសង្ឃឹម​ក្ន...
​តាមរយៈ​ជំនួប​កំពូល​ប្រចាំឆ្នាំ​រវាង​ចិន និង​អាហ្វ្រិក ដែល​ទើបតែ​បញ្ចប់​នាពេល​ថ្មីៗ​នេះ លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង បាន​វាយតម្លៃ​ខ្ពស់​ពី​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​កាន់តែ​ស្អិតល្មួត​នឹង​គ្នា​នោះ លោក​ប្រធានាធិបតី ក៏បាន​ប្រកាស​ចំពោះមុខ​មេដឹកនាំ​ប...
article_1384.txt
ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ បាន​ប្តេជ្ញា​នៅ​ចំពោះមុខ​មេ​ដឹក​ពិភពលោក​ក្នុងការ​លើកកម្ពស់​និង​ការពារ​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ខណៈដែល​ពិភពលោក កំពុងតែ​ជួប​រឿងចម្រូងចម្រាស់​នៃ​ការវិល​ត្រលប់​ទៅរក​ការអនុវត្ត​គោលនយោបាយ​ពាណិជ្ជកម្ម​ចង្អៀតចង្អល់ ឬ​ពាណិជ្ជកម្ម​គាំពារ​និយម​។ លោក អា​បេ ជឿថា មានតែ​ពាណិជ្ជកម្ម​សេរី​ទ...
​នា​វេទិកា​ពិភពលោក​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​២៧ កញ្ញា លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បានលើកឡើង​ពី​ភាព​អកុសល​របស់​ជប៉ុន​ដែ​ល​មិនសូវមាន​ធនធានធម្មជាតិ​ដូច​បណ្តា​ប្រទេស​ភាគច្រើន​របស់​ពិភពលោក​។ ក៏ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់ថា នេះ មិនមែនជា​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​កំណើនសេដ្ឋ...
article_1385.txt
​បណ្ដា​មេដឹកនាំ​អាហ្វ្រិក​ជាច្រើន បាន​ទៅដល់​ទឹកដី​ចិន​ជា​បន្តបន្ទាប់​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ចូលរួម​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក​នៅ​ដើម​សប្ដាហ៍​ក្រោយ​។ វេទិកា​នេះ មាន​គោលដៅ​រឹតចំណង​មិត្តភាព សេដ្ឋកិច្ច នយោបាយ រវាង​ចិន និង​អាហ្វ្រិក ស្របពេល​ដែល​ចិន​បាន​លូកដៃ​ចូល​ជ្រៅ​ទៅក្នុង​ទ្វីប​ដែល​សម្បូរ​ធនធាន...
​វេទិកា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ចិន​-​អាហ្វ្រិក (FOCAC) នឹង​រៀបចំឡើង​នៅ​ទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៤ ខែកញ្ញា​។ មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​ទាំង​តូច​ទាំង​ធំ​ទាំង​ប្រទេស​ដែន​កោះ​ជាច្រើន​នាក់ បានធ្វើ​ដំណើរ​ទៅដល់​រដ្ឋធានី​របស់​ចិន​ហើយ ដើម្បី​ចូលរួម​ក្នុង​វេទិកា​លើក​ទី​បី​នេះ​។ មូលបទ​នៃ​វេទិកា​ឆ្នាំនេះ គឺ «​...
article_1386.txt
រដ្ឋាភិបាល​ស៊ី​រី និង​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន ប្រកាស​ត្រៀម​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​រំដោះ​ខេត្ត Idlib ដែល​ជាប់​ព្រំដែន​ជាមួយ​តួ​ក​គី​។ សមរភូមិ Idlib អាចជា​ទីតាំង​វាយ​ប្រយុទ្ធ​ចុងក្រោយ​ក្នុង​វិបត្តិ​ស៊ី​រី ព្រោះ​ជា​មូលដ្ឋាន​រឹងមាំ​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​។ ប៉ុន្តែ​ន...
​រុស្ស៊ី និង​ស៊ី​រី នឹង​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​នៅ​ខេត្ត Idlib ដើម្បី​បោសសម្អាត​ក្រុម​ភេរ​វករ​ឲ្យ​អស់​។ នេះ​ជាការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ស៊ី​រី Walid al-Muallem ក្នុង​រដ្ឋធានី​មូ​ស្គូ​នៅ​ថ្ងៃទី​៣០ ខែសីហា​។ លោក Lavrov និយាយថា ទឹកដី​ភាគច្រើន​របស់​ស៊ី​រី ត្រូ...
article_1387.txt
​ការប៉ះទង្គិច​គ្នា​រវាង​ទ័ព​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នៅ​ដែនសមុទ្រ​អា​ហ្សូវ (Azov) បន្ត​ស្ថិតក្នុង​ភាព​តានតឹង​ខ្លាំង​បន្ទាប់ពី​កងទ័ព​រុស្ស៊ី​បាញ់ និង​រឹបអូស​នាវា​អ៊ុយ​ក្រែ​ន​បី​គ្រឿង​កាលពី​ថ្ងៃអាទិត្យ​កន្លងមក​។ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​អនុវត្ត​ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​ទី ២៧ ខែវិច្ឆិកា​នេះ ហើយ​លោកខាងលិច​នាំគ...
១.​ទំនាស់​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កើតឡើង​របៀប​ណា​? ​រឿងរ៉ាវ​កើតឡើង​ដូច្នេះ​។ នៅ​ថ្ងៃអាទិត្យ ក្រុង​មូ​ស្គូ​ប្រើប្រាស់​នាវា​ដឹកជញ្ជូន​បិទ​ច្រក​ចូលទៅ​សមុទ្រ​អាហ្សូវ​។ យន្តហោះ​ចម្បាំង​ហើរ​ចុះឡើង អម​ជាមួយ​ឧទ្ធម្ភាគចក្រ​យោធា​ហោះ​ក្រឡឹង​ទៅមក​នៅ​ពីលើ​ផង​។ ក្រោយមក​ស្រាប់តែ​កងទ័ព​ល្បាត​រុស្ស៊ី​បាញ់រះ និង​រឹបអូស​យក​នាវា​កងទ័...
article_1388.txt
​ប្រមុខ​ដឹកនាំ​កំពូល​របស់​ប្រទេស​តំបន់​អាហ្វ្រិក អ៊ី​ស្វា​ទី​នី ព្រះមហាក្សត្រ Mswati III បាន​ទទូច​ឲ្យ​មានការ​កែទម្រង់​អង្គការសហប្រជាជាតិ ជាពិសេស​នោះ ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ប្រទេស​ទ្វីបអាហ្វ្រិក​ចូល​ជា​តំណាង​ក្នុង​ដំណោះស្រាយ​កិច្ចការ​អន្តរជាតិ ហើយ​សំឡេង​របស់​អាហ្វ្រិក ត្រូវ​បានទទួល​ដឹងលឺ​ពី​ពិភពល...
«​អាហ្វ្រិក សូម​ស្នើ​ឲ្យ​មានការ​ផ្តល់​អាសនៈ​អចិន្ត្រៃយ៍ (​សមាជិក​អចិន្ត្រៃយ៍​) មិនតិចជាង​ពីរ ជាមួយនឹង​បុព្វសិទ្ធិ នៃ​សមាជិកភាព​អចិន្ត្រៃយ៍ ដែល​រាប់បញ្ចូល​ទាំង​សិទ្ធិ​វេតូ និង​អាសនៈ​មិន​អចិន្ត្រៃយ៍​ចំនួន​ប្រាំ នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​ព្រះមហាក្សត្រ អ៊ី​ស្វា​ទី​...
article_1389.txt
​ការមិន​ព្រម​សហការ និង​ជំទាស់​យ៉ាង​ដាច់ខាត​របស់​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ មិនអាច​ក្លាយជា​ឧបសគ្គ​សម្រាប់​តុលាការអន្តរជាតិ​ក្នុងការ​ពិចារណា​ចាត់ការ​លើ​សំណុំរឿង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​បានឡើយ​។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលជា​នីតិបុគ្គល​អចិន្ត្រៃយ៍ និង​ឯករាជ្យ បានសម្រេច​ប្រកាស​ពី​យុត្តាធិការ​លើ​សំណុំរឿង​ដ៏​ស្មុ...
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC នៅ​ថ្ងៃ​៦ កញ្ញា បានសម្រេច​ដោយ​សំឡេង​ភាគច្រើន​ថា តុលាការ មាន​យុត្តាធិការ​លើ​សំណុំរឿង​ជនភៀសខ្លួន​រាប់សិប​ម៉ឺន​នាក់​របស់​មី​យ៉ាន់​ម៉ា ដែល​កំពុងតែ​ផ្ញើ​ជីវិត​លើទឹក​ដី​បង់​ក្លា​ដែ​ស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន នៃ​គេហទំព័រ​ផ្លូវការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។​ ...
article_139.txt
រដ្ឋអាជ្ញានៃតុលាការខណ្ឌតៃប៉ិ នៅថ្ងៃទី២៦ ខែធ្នូ បានចោទអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីរឿងទទួលសំណូកជាង៥សែនដុល្លារ ដោយអនុញ្ញាតលើគម្រោងអភិវឌ្ឍអចលនទ្រព្យក្នុងទីក្រុងតៃប៉ិ និងរឿងការប្រើប្រាក់ឧបត្ថម្ភរបស់បក្សដោយគ្មានគណនេយ្យភាព។
រដ្ឋអាជ្ញាតុលាការនៅតៃវ៉ាន់ នៅថ្ងៃទី២៦ ខែធ្នូ បានចោទអតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je លើបទចោទទទួលសំណូក ដើម្បីអនុញ្ញាតការអភិវឌ្ឍគម្រោងអចលនទ្រព្យ និងការប្រើប្រាស់ប្រាក់ឧបត្ថម្ភបក្សមិនត្រឹមត្រូវ។ លោក Ko Wen-je ជាអតីតអភិបាលក្រុង តៃប៉ិ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ និងជាប្រធានគណបក្សនយោបាយ ប្រជាជនតៃវ៉ាន់(TPP)។ លោកត្រូវតុលាការ...
article_1390.txt
ប្រធានាធិបតី​តួ​ក​គី​បានប្រកាសថា ករណី​ឃាតកម្ម​អ្នកសារព័ត៌មាន​រិះគន់​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​មានការ​គ្រោងទុក​យូរថ្ងៃ​មកហើយ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក​បានស្នើ​ឲ្យ​មានការ​រៀបចំ​គណៈកម្មកា​រ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹងថា អ្នកណា​ជា​អ្នក​នៅ​ពីក្រោយ​ករណី​ឃាតកម្ម​មាន​ចរិត​នយោបាយ​មួយ​នេះ​។​
​ដូច​ការសន្យា លោក Recep Tayyip Erdogan បាន​ចេញមុខ​ផ្តល់​តម្រុយ​បន្ថែម​ជុំវិញ​ករណី​ឃាតកម្ម​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត Jamal Khashoggi នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​អង្គារ​ទី ២៣ ទី​តុលា​នេះ​។ ​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ចំពោះមុខ​សមាជិកសភា​បក្ស​កាន់អំណាច លោក ...
article_1391.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែកញ្ញា និយាយថា អាមេរិក គឺជា​ប្រទេស​កំពុង​អភិវឌ្ឍ​។ លោក ត្រាំ និយាយ​បែបនេះ​ក្នុងន័យ​រិះគន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ចាត់ទុក​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីក​ច​ម្រើ​ខ្លាំង​ចំនួន​ពីរ គឺ​ឥណ្ឌា និង​ចិន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​។ ដោយ​ស្ថិតក្នុង​បញ្ជី​ប្រទេស​កំពុង​អភិវ...
​ក្នុងការ​ជួបជុំ​នៅឯ​រដ្ឋ North Dakota ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ចិន និង​ឥណ្ឌា​ដែល​ជ្រក​ក្រោម​ស្លាក «​ប្រទេស​កំពុង​អភិវឌ្ឍ​» របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ទទួលបាន​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។ ដោយ​មិន​ពេញ​ចិត្តនឹង​រឿងនេះ លោក ត្រាំ ក៏​ប្រកាសថា អាមេរិក​មិនអាច​ឧបត្ថម្ភ​ឲ្យ​ប្រទេស​ទាំងពីរ​នេះ​...
article_1392.txt
ប្រមុខ​អង្គការសហប្រជាជាតិ លោក  António Guterres បាន​ទទួលស្គាល់ថា វិបត្តិ​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​នៅតែ​ជា​ក្តីបារម្ភ​ផ្នែក​មនុស្សធម៌​របស់​ពិភពលោក​។ លោក  António Guterres ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​អង្គភាព​ធានា​សន្តិសុខ និង​សន្តិភាព​រួម​ធ្វើការ​ជាមួយនឹង​មី​យ...
​នា​ជំនួប​ជាមួយនឹង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​២៨ សីហា ដែល​ត្រូវជា​ថ្ងៃ​ខួប​មួយឆ្នាំ​នៃ​ការផ្ទុះ​វិបត្តិ​ជនភៀសខ្លួន​របស់​មី​យ៉ាន់​ម៉ា លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres បានលើកឡើង​ពីបទ​ពិសោធន៍ និង​សក្ខីកម្ម​របស់លោក​ពេល​បំពេញ​ទស្សនកិច្ច​ទៅកាន់​ជំរំ​ជនភៀសខ្លួន​មកពី​មី​យ៉ាន់​ម៉ា​នៅក្...
article_1393.txt
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​ត្រឡប់​ទៅកាន់​រដ្ឋធានី​សេ​អ៊ូ​ល​វិញ​ហើយ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​កូរ៉េខាងជើង​ដើម្បី​ចូលរួម​មេដឹកនាំ​អន្តរ​កូរ៉េ​។ ដំណើរ​ទស្សនកិច្ច​លើក​នេះ ទទួលបាន​ផ្លែផ្កា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​ការរំសាយ​នុយក្លេអ៊ែរ និង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​...
​អមដំណើរ​ដោយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ភរិយា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ស្ត្រី​ទីមួយ បាន​ឡើង​ភ្នំ Paekdu ដែល​ប្រជាជន​កូរ៉េ​ចាត់ទុកជា​ភ្នំ​ពិសិដ្ឋ​។ មន្ត្រី​កូរ៉េខាងត្បូង ដែល​អមដំណើរ​លោក មូ​ន និយាយថា លោក គីម ជា​ស្នើ​ទៅ​លោក មូ​ន ឲ្យ​ឡើង​ភ្នំ​នេះ​ជាមួយគ្នា ព្រោះ​លោក មូ​ន ធ្លាប់​ប្រាប់​លោក គីម...
article_1394.txt
ភ្នំពេញ​៖ អ្នកស្រាវជ្រាវ​អាមេរិក​លោក Brad Glosserman បញ្ជាក់ថា «​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» ស្វាគមន៍​រាល់​គ្រប់ភាគី​រួមទាំង​ចិន​ផង​ដើម្បី​ភាព​រីកចម្រើន និង​ស្ថិរភាព​តំបន់​ទាំងមូល​។ អា​មេ​រិ​ក៏​ត្រៀមខ្លួន​ចែករំលែក​បន្ទុក និង​តួនាទី​សម្រាប់​ចិន​ក្នុងការ​ដឹកនាំ​ពិភពលោក​ដូចគ្នា​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ ចោទសួរ​ជុំវិញ​ល...
​ក្នុងការ​ពិភាក្សា​តុមូល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​រៀបចំឡើង​ដោយ​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ ១៩ ខែកញ្ញា លោក Brad Glosserman នាយករង​ប្រធាន​មជ្ឈមណ្ឌល​សម្រាប់​ការបង្កើត​យុទ្ធសាស្ត្រ​នៃ​សាកលវិទ្យាល័យ​តា​ម៉ា ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ពន្យល់​លម្អិត​ពី​និយមន័យ​នៃ​«​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​»​ដែល​រដ្ឋប...
article_1395.txt
​នៅ​ថ្ងៃទី​៣ វិច្ឆិកា​នេះ មី​យ៉ាន់​ម៉ា នឹងមាន​រៀបចំ​ឲ្យ​ការបោះឆ្នោត​បង្គ្រប់​អាសនៈ ដែល​ទំនេរ​នៅតាម​មណ្ឌល​ចំនួន ១៣ ទូទាំងប្រទេស និង មានការ​ចូលរួម​ប្រកួតប្រជែង​ពី​បេក្ខជន​តំណាងរាស្ត្រ ៥៩​រូប មកពី​បក្សនយោបាយ​ជាង​២០​។ បក្សប្រឆាំង​ធំ​បំផុត​សហភាព​រួបរួម និង​ការអភិវឌ្ឍ (USDP) សង្ឃឹម​ខ្ពស់​ទទួលបាន​អាសនៈ​ច្រើន ខណៈ​បក្ស​កាន់អំណា...
​ប្រធាន​គណបក្សប្រឆាំង​ធំ​បំផុត​របស់​មី​យ៉ាន់​ម៉ា (USDP) លោក ថា​ន ធេ​យ៍ នៅ​ថ្ងៃ​២៩ តុលា​កន្លងទៅ បាន​អះអាងថា បក្ស​របស់លោក បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការដឹកនាំ​ប្រទេស​ជាថ្មី​ម្តងទៀត ក៏ដូចជា​ផ្តល់​អនាគត​ល្អប្រសើរ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​ ​តាម​ប្រភពព...
article_1396.txt
​លោក Angus King អាយុ​៧៤​ឆ្នាំ បន្ត​ឈ្នះ​កៅអី​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Maine ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​ពាក់កណ្តាល​អ​ណ​ត្តិ នា​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ក្នុងនាម​ជា​បេក្ខជន​ឯករាជ្យ​។​
​បើ​ផ្អែក​តាម​លទ្ធផល​បឋម លោក Angus King ទទួលបាន​សំឡេងគាំទ្រ ដាច់​ឆ្ងាយ​ពី​គូប្រជែង​ពីរ​នាក់​ទៀត គឺ​លោក Eric Brakey ពី​គណបក្ស​សាធារណរដ្ឋ និង​លោក Zak Ringelstein ពី​គណបក្ស​ប្រជាធិបតេយ្យ​។​ ​លទ្ធផល​បាន​បង្ហាញថា លោក King បន្តកាន់កាប់​អាសនៈ​ព្រឹទ្ធសភា​ជិ​ក Maines រយៈពេល​៦​ឆ្នាំ​បន្ថែមទៀត ក្នុងនាម​ជា​អ្នកនយោបាយ​ឯករាជ្យ បន្ទា...
article_1397.txt
​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​ដូ​មី​និក ដា​នី​ឡូ មេ​ឌី​ណា (Danilo Medina) បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ចិន ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​ចិន លោក ស៊ី ជិន​ពីង លើ​កិច្ចសហប្រតិបត្តិការ នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​រវាង​ប្រទេស​ទាំងពីរ​។ នេះ គឺជា​ជំនួប​ប្រវត្តិសាស្ត្រ​មួយ​របស់​អតីត​កល្យាណមិត្ត​តៃវ៉ាន់ ជាមួយនឹង​...
​តាមរយៈ​ជំនួប​ផ្លូវការ​ទ្វេភាគី​ក្នុង​ក្រុង​ប៉េកាំង នៃ​អំឡុងពេល​បំពេញ​ទស្សន​កិច្ចការ​ផ្លូវការ​របស់លោក​ប្រធានាធិបតី ដា​នី​ឡូ មេ​ឌី​ណា នៅ​ថ្ងៃទី​២ វិច្ឆិកា លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​សន្យា​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​របស់​សាធារណ​ដូ​មី​និក​ឲ្យ​កាន់តែ​ល្អប្រសើរ ខណៈ​ប្រទេស​ទាំងពីរ ទើបតែ​បាន​កសាង​ទំនាក់ទំនង​ការទូត​ផ្លូវកា...
article_1398.txt
​នាវា​ដឹក​ឧទ្ធម្ភាគចក្រ Kaga ដែលជា​នាវា​យោធា​ធំ​បំផុត​របស់​ជប៉ុន កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​បានធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយ​នាវា​យោធា HMS Argyll របស់​ចក្រភព​អង់គ្លេស​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។ នាវា​យោធា​ទាំងនេះ​ក៏​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត​ផងដែរ​។​
​ចក្រភព​អង់គ្លេស និង​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ឆន្ទៈ​រួមគ្នា​ក្នុងការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ក្នុង​តំបន់​។ ប្រទេស​ទាំងពីរ​ព្រួយបារម្ភ​ថា ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​ចិន​ក្នុង​តំបន់​នេះ អាច​បណ្ដាល​ឲ្យ​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដែល​ភ្ជាប់​ទ្វីបអាស៊ី ជាមួយ​អឺរ៉ុប សហរដ្ឋអាមេរិក និង​គ្...
article_1399.txt
សេ​អ៊ូ​ល​៖ បន្ទាយ Camp Humphreys គឺជា​មូលដ្ឋាន​យោធា​អាមេរិក​ធំជាងគេ​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ ការដ្ឋាន​ចាប់ផ្ដើម​បន្ទាយ​មួយ​នេះ​ចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០០៦ ដោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ជា​អ្នកចេញ​ថ្លៃ​ចំណាយ​៩២​ភាគរយ​នៃ​ការចំណាយ​សរុប​ចំនួន​១០.៧​ពាន់​លាន​ដុល្លារ ហើយ​ក្រុង​វ៉ាស៊ីនតោន​ចំណាយ​លើ​ការសាងសង់​អគារ​ធ្វើការ អាគារ​...
​ស្ថិត​ចម្ងាយ​ជាង​៨០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល បន្ទាយ Camp Humphreys ប្រៀបបាន​ទៅនឹង​កូន​ក្រុង​តូច​មួយ​ទៅហើយ​។ ចន្លោះ​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២ ដី​ជាច្រើន​លាន​ម៉ែត្រគូប​ត្រូវបាន​ចាក់​បំពេញ​ទីតាំង​មួយកន្លែង​ក្បែរ​ទីក្រុង Pyeongtaek ដើម្បី​បង្កើតជា​មូលដ្ឋាន​ទំហំ​ប្រមាណ​១៤០០​ហិច​តា និង​ដើម្បី​ទទួល​ការ​ស្នាក់​របស់​មន្...
article_140.txt
រដ្ឋាភិបាលប្រេស៊ីល បានប្រកាសពីការចូលជាសមាជិកពេញសិទ្ធិក្នុង BRICS របស់ឥណ្ឌូណេស៊ី​ នៅថ្ងៃទី៦ ខែមករា។ ឥណ្ឌូណេស៊ី ប្រែក្លាយពីដៃគូផ្លូវការ ទៅជាសមាជិកពេញសិទ្ធិជាផ្លូវការទី១០ របស់ស្ថាប័ន BRICS ចាប់ពីដើមឆ្នាំ២០២៥ នេះ។
អត្ថបទទាក់ទង ថៃក្លាយជាប្រទេសដៃគូផ្លូវការរបស់ BRICS ចាប់ពីឆ្នាំ២០២៥ តទៅ ប្រេស៊ីលដែលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS នៅឆ្នាំ២០២៥ បានប្រកាសពីការចូលជាសមាជិកពេញសិទ្ធិផ្លូវការទី១០ គឺឥណ្ឌូណេស៊ី។ «រដ្ឋាភិបាលប្រេស៊ីល ស្វាគមន៍ការចូលជាសមាជិក BRICS របស់ឥណ្ឌូណេស៊ី។ ដោយមានប្រជាសាស្ត្រ និងសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណ...
article_1400.txt
តំណាង​កូរ៉េខាងជើង​ប្រាប់ UN ថា អាមេរិក​នៅ​បន្ត​ដាក់​សម្ពាធ​កូរ៉េខាងជើង​តាមរយៈ​ទណ្ឌកម្ម ទោះបី​ខ្លួន​បង្ហាញ​ឆន្ទៈ​ច្បាស់​ក្នុងការ​រំសាយ​អាវុធ​ក៏ដោយចុះ​។ វា​ត្រឹមតែ​ធ្វើ​ឲ្យ​កូរ៉េខាងជើង​កាន់តែ​មិន​ទុកចិត្ត​លើ​អាមេរិក​ប៉ុណ្ណោះ​។​
​តំណាង​ក្រុង​ព្យុងយ៉ាង​បានបង្ហាញ​ការខកចិត្ត​ខ្លាំង​នៅ​ចំពោះមុខ​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ថ្ងៃ​សៅរ៍​ទី ២៩ ខែកញ្ញា ដោយ​អះអាងថា ការបន្ត​ទណ្ឌកម្ម​របស់​អាមេរិក​ពិបាកធ្វើ​ខ្លួន​ពិបាក​ជឿទុកចិត្ត​អាមេរិក​ជាពិសេស​រឿង​សន្តិសុខ​ជាតិ​។ កូរ៉េខាងជើង​ក៏​ប្រកាសថា បើ​គ្មាន​ការទុកចិត្ត​គ្នា ខ្លួន​នឹងមិន​បោះបង់​នុយក្លេអ៊ែរ​ជ...
article_1401.txt
​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២ ខែវិច្ឆិកា បានប្រកាសថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ចំនួន​៨ បន្ត​ទិញ​ប្រេង​ឆៅ​ពី​អ៊ីរ៉ង់ ដោយ​ជាប់​ទណ្ឌកម្ម​ឡើយ​។ ការប្រកាស​ដែល​ធ្វើ​ដោយ​រដ្ឋមន្ត្រីការបទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ មិនមាន​បង្ហាញ​ឈ្មោះ​ប្រទេស​ទាំង​៨ ឡើយ ខណៈ​អាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុ...
​ទណ្ឌកម្ម​របស់​អាមេរិក​លើ​អ៊ីរ៉ង់ នឹង​ចាប់ផ្ដើម​អនុវត្ត​ឡើងវិញ​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ការដាក់ទណ្ឌកម្ម​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ ដែល​លោក​ចាត់ទុកជា​កិច្ចព្រមព្រៀង​ដ៏​អា​ក្រ់​បំផុត​។ ជា​ទណ្ឌកម្ម​ដែល​អាមេរិក​អះអាងថា ខ្លាំងក្...
article_1402.txt
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្តេជ្ញាចិត្ត​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​កាន់តែ​រីកលូតលាស់​ដូច​បណ្តា​ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​របស់​ពិភពលោក​មួយចំនួន និង​ជាពិសេស​នោះ ធ្វើយ៉ាងណា​កែប្រែ​ចំណាត់ថ្នាក់​សេដ្ឋកិច្ច​របស់ខ្លួន ដែល​ធ្លាប់តែ​ទាប​ជាង​បណ្តា​ប្រទេស​មិត្ត​ជិតខាង​។ ក្រុង​ហាណូយ ក៏​ទទូច​ឲ្យ​អ្នកជំនាន់ក្រោយៗ បន្ត​អភិវឌ្ឍ​ខ្...
​នៅ​ចំពោះមុខ​រដ្ឋសភាជាតិ​ថ្ងៃ​០១ វិច្ឆិកា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc បាន​សម្តែង​ពី​សុទិដ្ឋិនិយម​ខ្ពស់​លើ​កម្រិត​នៃ​ការលូតលាស់​របស់​ប្រទេស​វៀតណាម​បច្ចុប្បន្ន ដែល​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី អាច​ហ៊ាន​កំណត់ថា វៀតណាម នឹង​អាចមាន​ផលិតផល​ក្នុងស្រុក​សរុប​រហូតដល់ ២.៥ ទ្រី​លាន​ដុល្លារ និង​ចំណូល​របស់​ប្រជាជន​ម្...
article_1403.txt
​រដ្ឋធានី​បារី​ស​បានប្រកាសថា ខ្លួន​នឹង​សម្រេច​ដក «​ពានរង្វាន់​សេរីភាព​ប៉ារីស​»​ដែល​បាន​ប្រគល់ជូន​ទីប្រឹក្សារ​ដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដើម្បី​ឆ្លើយតប​នឹង​ភាព​ស្ងៀមស្ងាត់ និង​មិន​ឈឺឆ្អាល​ចំពោះ​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅ​រដ្ឋ​រ៉ា​ក់​ខាន​ប្រឆាំង​ប្រជាជន​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា​។​
​ការិយាល័យ​អភិបាលក្រុង​ប៉ារីស បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​ទី ៣០ ខែវិច្ឆិកា​ថា អភិបាលក្រុង​ប៉ារីស​លោ​ក​ស្រី Anne Hidalgo នឹង​លុបចោល​ពានរង្វាន់​កិត្តិយស​ដែល​ផ្តល់ជូន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ ការសម្រេចចិត្ត​នេះ​ផ្អែកលើ​ហេតុផល​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ...
article_1404.txt
​សប្តាហ៍​នេះ អនាគត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​លើក​ជា​យោបល់​ថា ទំនាក់ទំនង​រវាង​អូស្ត្រាលី និង​អាស៊ាន​នឹង​ល្អក់កករ បើសិនជា​មហាអំណាច​គីឡូ​មធ្យម​នេះ ប្តូរ​ទីតាំង​ស្ថានទូត​ខ្លួន​ពី Tel Aviv ទៅ​ក្រុង​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​តាម​អាមេរិក​មែន​នោះ​។
​បន្ទាប់ពី​លឺដំណឹង​ថា នាយករដ្ឋមន្ត្រី​អូស្ត្រាលី ស្កុ​ត ម៉ូ​រី​សុន (Scott Morisson) បញ្ជាក់​ជំហរ​ថា លោក​បើកចំហ​ដល់​ការប្តូរ​ទីតាំង​ស្ថានទូត​អូស្ត្រាលី​ទៅកាន់​ក្រុង​ពិសិដ្ឋ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម សមាជិក​រដ្ឋសភា​ម៉ាឡេស៊ី និង​ជា​អនាគត​នាយករដ្ឋមន្ត្រី លោក អាន់​វ៉ា បាន​ព្រមាន​ពី​ផលប៉ះពាល់​ដែល​កើតមានឡើង​ទំនាក់ទំនង​ទ្វេភាគី​រវាង​...
article_1405.txt
​លោកស្រី Nikki Haley អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ (UN) បានប្រកាស​លាលែង​ពី​តំណែង ដែល​ខ្លួន​កាន់កាប់​អស់​រយៈពេល​ជិត​២​ឆ្នាំ​។​
​អតីត​អភិបាលរដ្ឋ South Carolina អាយុ​៤៦​ឆ្នាំ​រូបនេះ គឺ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដ៏​តិចតួច​ក្នុង​រដ្ឋបាល​ត្រាំ​។ លោកស្រី Nikki Haley មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការលាលែង​នេះឡើយ ប៉ុន្តែ​មានការ​លើកឡើង​នានា​ថា គាត់​គ្រោង​ប្រជែង​ធ្វើ​បេក្ខភាព​ប្រធានាធិបតី​ឆ្នាំ​២០២០​។​ អត្ថបទទាក់ទង ទូត​អាមេរិក​ថ្មី​ប្រចាំ UN៖ យើង​ក...
article_1406.txt
​ប្រមុខ​អង្គការសហប្រជាជាតិ លោក  Antonio Guterres បាន​សំឡឹង​ឃើញ​ពី​ចំណុច​វិជ្ជមាន​រវាង​ចិន និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​។ ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ចាត់ទុក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ចិន​-​អាហ្វ្រិក គឺជា​គ​ន្លឺះ​មួយ នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ជោគជ័យ​នៅក្នុង​តំបន់​អាហ្វ្រិក ដែលជា​បណ្តុំ​នៃ​ប្...
​តាមរយៈ​កិច្ច​សម្ភាស​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​៣០ សីហា មុនពេល​ចាកចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ចិន​-​អាហ្វ្រិក លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បាន​ថ្លែងថា ជោគជ័យ​នៃ​ការអភិវឌ្ឍ និង​សន្តិភាព​ពិភពលោក ក៏​ពឹង​ផ្អែកលើ​ជោគជ័យ​របស់​រដ្ឋ​អាហ្វ្រិក ហើយ​កិច្ចសហប្រតិបត្តិការ​ចិន​និង​អាហ្...
article_1407.txt
​បើទោះជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោតជាតិ​ថៃ នៅ​មិនទាន់​ត្រូវបាន​កំណត់​ក៏ដោយ អ្នកនយោបាយ​ថៃ​ខ្លះ បានចាប់ផ្តើម​យុទ្ធនាការ​ក្រៅផ្លូវការ​បណ្តើរៗ​ហើយ​។ អ្នកនយោបាយ បាន​លើកយក​បញ្ហា នៃ​ទំនាក់ទំនង​ជិតស្និទ្ធ និង​កំណើន​វិនិយោគ​ជាមួយនឹង​ចិន ថា​អាចធ្វើ​ឲ្យ​ដំណើរ​វិលត្រឡប់​ទៅរក​ប្រជាធិបតេយ្យ​ឡើងវិញ​របស់​ថៃ​ស្ថិតនៅក្នុង​ភាពមិនប្រាកដប្...
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស Future Forward ថៃ និង​ជា​អតីត​អ្នកជំនួយ​ញ​ធំ​មួយរូប​ផង​នោះ បាន​សម្តែង​ការព្រួយបារម្ភ​ពី​វត្តមាន​កាន់តែច្រើន​រប​ស់​វិនិយោគ​ចិន រួមទាំង​ភាពជិតស្និទ្ធ​រវាង​រដ្ឋា​ភិ​បាល​របប​សឹក​ថៃ និង​រដ្ឋាភិបាល​ចិន ថា​អាច​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជ...
article_1408.txt
​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា លោក អូ ណាក់​យ៉ុង នៅ​ថ្ងៃទី​១៨ ខែតុលា បានប្រកាសថា កូរ៉េខាងត្បូង​នឹង​ជួយ​កម្ពុជា​តាម​តម្រូវការ​។ ការប្រកាស​នេះ​ធ្វើឡើង​តាម​នា​កម្មវិធី​បុណ្យជាតិ​របស់​កូរ៉េ​នៅ​ថ្ងៃទី​១៨ ខែតុលា​។ លោក អូ សង្ឃឹមថា ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង នឹង​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​
​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៨ ខែតុលា បានរៀបចំ​ពិធី​អបអរសាទរ​នូវ​ខួប​រំលឹក​អនុស្សាវរីយ៍​នៃ​ការបង្កើត​ប្រទេស​ដំបូង​របស់​កូរ៉េ​។ រដ្ឋមន្ត្រី​អប់រំ យុ​ជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន ជា​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ចូលរួម​កម្មវិធី​នេះ​។ ​អគ្គរដ្ឋទូត​កូរ៉េខាងត្បូង លោក អូ ណាក់​យ៉ុង បានលើកឡើង...
article_1409.txt
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង ទៅ​បើក​ប្រតិបត្តិការ​នៅក្បែរ​សមុទ្រ​ចិន​ខាងត្បូង​។ សកម្មភាព​ថ្មី​នេះ​ទំនងជា​បង្ក​កំហឹង​បន្ថែមទៀត​ដល់​ក្រុង​ប៉េកាំង ខណៈ​ភាព​តានតឹង​រវាង​មហាអំណាច​ទាំងពីរ កំពុង​កើនឡើង ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​។
អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាមេរិក លោក Dave Eastburn បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ជាច្រើន​គ្រឿង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។ ការបញ្ជូន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ជាប្រចាំ​ដែល​ធ្វើឡើង ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ផ្លាស់ប្តូរ​ព័ត៌មាន​ជាមួយ​ដៃគូ និង​សម្ព័ន្ធមិត្ត​ក្នុង...
article_141.txt
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា...
article_1410.txt
រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី Julie Bishop បានសម្រេច​ចាកចេញ​ពី​តំណែង​នៅ​ថ្ងៃអាទិត្យ​ទី ២៦ ខែសីហា ដោយ​មិន​បន្តការងារ​ក្រោម​អាណត្តិ​នាយករដ្ឋមន្ត្រី​ថ្មី Scott Morission ឡើយ​។ លោកស្រី​ក៏​ទំនងជា​នឹង​ចូល​និវត្ត​ពី​នយោបាយ​ដោយ​ឈប់​បន្ត​ឈរឈ្មោះ​ជា​សមាជិកសភា​ទៀត​ដែរ​ចាប់ពី​ការបោះឆ្នោត​សភា​អាណត្តិ​ក្រោយ ។​
​ប្រមុខ​ការទូត​អូស្ត្រាលី​លោកស្រី Julie Bishop ប្រកាស​លាលែង​ពី​តំណែង​ពីរ​ថ្ងៃក្រោយ​មិត្តភក្តិ​ជិតស្និទ្ធ​ខ្លួន​លោក Malcolm Turnbull ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដោយសារ​រដ្ឋប្រហារ​ក្នុង​បក្ស​សេរីភាព​ដែលជា​បក្ស​កាន់អំណាច ។​ ​បើតាម​សារព័ត៌មាន​អូស្ត្រាលី ABC រដ្ឋមន្ត្រីការបរទេស​វ័យ ៦២​ឆ្នាំ​រូបនេះ​នឹង​បានប្រកាសថា ទោះ...
article_1412.txt
ថ្ងៃ​ពុធ​ទី ១៩ ខែកញ្ញា​នេះ នាយករដ្ឋមន្ត្រី​ចិន​ទិតៀន​ចំណាត់ការ​ឯកតោភាគីរ​បស់​សហរដ្ឋអាមេរិក​ដែល​បន្ត​ដំឡើង​ពន្ធ​ម្តង​ហើយ​ម្តងទៀត​ប្រឆាំង​ទំនិញ​នាំចូល​ពី​ចិន​ដែល​បង្ក​ឲ្យ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​កាន់តែ​រីក​រាល​ដល​ឡើយ​។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​អះអាងថា វា​មានតែ​ការប្រឹក្សា​យោបល់​គ្នា​ទេ​ដែលជា​ដំណោះស្រាយ​ត្រ...
​នា​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ក្រុង Tianjin លោក លី ខឹឈាំ​ង (Li Keqiang) បាន​ថ្លែង​រិះគន់​សកម្មភាព​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដែល​បន្ត​បញ្ឆេះ​សង្គ្រាម​ពាណិជ្ជកម្ម​ប្រឆាំង​ជាមួយ​ខ្លួន ជាជាង​រក​ផ្លូវ​ក្នុងការ​ប្រឹក្សា​យោបល់​បញ្ចៀស​បញ្ហា​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា ក...
article_1413.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​មិនមាន​វត្តមាន​ចូលរួម​ក្នុងជំនួប​ធំ​ចំនួន​ពីរ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​ត្រូវ​រៀបចំ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ តំណាង​ឲ្យ​លោក ត្រាំ គឺ​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹងចូលរួម​ក្នុងជំនួប​សំខាន់​នៅ​សិង្ហ​បុរី និង​នៅ​ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ​។ សេត​វិមាន​បានប្រកាស​នៅ​ថ្ងៃទ...
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​សំខាន់​ចំនួន​ពីរ​នៅ​តំបន់​អាស៊ី​ក្នុង​ខែវិច្ឆិកា ជំនួស​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ នេះ​ជា​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន​នៅ​ថ្ងៃទី​៣១ ខែសីហា​។ សេត​វិមាន​អាមេរិក​មិនបាន​បង្ហាញ​មូលហេតុ​ច្បាស់​ពី​ការលុបចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ត...
article_1414.txt
​ភ្នំពេញ​៖ បញ្ហា​បំណុល​កម្ពុជា ដែល​ជំពាក់​រុស្ស៊ី កាលពី​អំឡុង​ទសវត្សរ៍​៨០ បាន​ឈានដល់​ចំណុច​ដោះស្រាយ​ហើយ តាមរយៈ​កិច្ចពិភាក្សា​រវាង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី​១៨ តុលា​។​
​បំណង​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ចង់​ឲ្យ​បញ្ហា​បំណុល​កម្ពុជា ជំពាក់​រុស្ស៊ី មាន​ច្រកចេញ​មួយ​ដ៏​ល្អ​នោះ គឺ​បានសម្រេច​ហើយ​។ សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ជួយ​សម្រួល​បញ្ហា​បំណុល​កម្ពុជា បង្វែរ​ទៅជា​ការវិនិយោគ​វិញ​។ ​រុស្ស៊ី មិន​បដិសេធ​ចំពោះ​សំណើ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ ហ្វេ​ស​ប៊ុ​ក​របស់​...
article_1415.txt
​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​អះអាងថា ដំណើរការ​នៃ​ចរចា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅថា​ថា RCEP បាន​វិ​វត្ត​ដល់​ដំណាក់កាល​គួរកត់សម្គាល់​ថ្មី​មួយ ដែល​អាច​នឹង​ឈានដល់​ការសម្រេច​ចុងក្រោយ​។​
​នាឱកាស​នៃ​ការ​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥០​នៅ​ថ្ងៃ​២៩ សីហា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បាន​លើកយក​បញ្ហា នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ជា​ប្រធានបទ​ធំ​មួយ ដើម្បី​ជាការ​ក្រើនរម្លឹក​ដល់​សមាជិក​អាស៊ាន ឲ្យ​បន្ត​ពង្រឹង ក៏ដូចជា​រួមគ្នា​ជា​ធ្លុង​មួយ​សម្រាប់​ការ​ទៅមុ...
article_1416.txt
ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បំពេញ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​បួន​ថ្ងៃ​នៅ​សិង្ហ​បុរី​។ នេះ ជា​ដំណើរ​ទស្សន​កិច្ចការងា​រលើ​ក​ទី​ពីរ​ហើយ​របស់​ទីប្រឹក្សា​រដ្ឋ និង​ជា​មេដឹកនាំ​បក្ស​កាន់អំណាច​មី​យ៉ាន់​ម៉ា​រូបនេះ​ទៅកាន់​សិង្ហ​បុរី ដែលជា​ប្រធាន​វិលជុំ​អាស៊ាន​២០១៨​។
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​១៩ សីហា បានចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ចការងា​រ​រយៈពេល​បួន​ថ្ងៃ​ទៅកាន់​សិង្ហ​បុរី តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times​។​ ​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស...
article_1417.txt
​កាលពី​ថ្ងៃ ០៦ កញ្ញា រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ទិញ​អាវុធ និង​សេវាកម្ម​យោធា​ពី​រុស្ស៊ី ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ១​ពាន់​លាន​ដុល្លារ​។ ការបញ្ជាទិញ​សព្វាវុធ​ថ្មី​នេះ គឺធ្វើឡើង ខណៈ​រដ្ឋ​អាស៊ាន​មួយ​នេះ បន្ត​បង្កើន​ការ​នាំចូល​អាវុធ​ប្រមាណ ៧០០​ភាគរយ​ក្នុងពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ​។ គេ​មើលឃើញថា កំណើន​នៃ​ការទិញ​អាវុធ​ដ...
«​យើង​ទទួល​បានការ​កុម្ម៉ង់​ទិញ​សម្ភារៈ​យោធា ដែលមាន​តម្លៃ​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​»​។ លោក Dmitry Shugayev ប្រធាន​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​កិច្ចសហប្រតិបត្តិការ​យោធា និង​បច្ចេកទេស បា​និយាយ​បែបនេះ​នៅ​ថ្ងៃទី​៦ កញ្ញា​ក្នុងពេល​ផ្តល់​បទ​សម្ភាស​ដល់ទី​ភ្នាក់ងា​រ​ព័ត៌មាន​យោធ​រុស្ស៊ី TASS​។​ ​របាយការណ៍​ថ្មី​នេះ​ត្រូវប...
article_1418.txt
​បើទោះបីជា​រដ្ឋាភិបាល​ម៉ាឡេស៊ី អនុវត្ត​គោលនយោបាយ​បើកចំហរ​សម្រាប់​វិនិយោគ​បរទេស ជាពិសេស​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏ដោយ ម៉ាឡេស៊ី​ក៏​មិន​បណ្តែតបណ្តោយ​ឲ្យ​មាន​អ្នកវិនិយោគ​បរទេស​ច្រើន​លើសលប់​ឡើយ​។ ក្រុង​កូ​ឡា​ឡាំ​ពួរ ខ្លាចក្រែង​អ្នកវិនិយោគ​ទាំងនោះ នឹង​ដណ្តើម​ទីផ្សារ​របស់​ប្រជាជន​ក្នុងស្រុក​របស់ខ្លួន ខណៈ​ទទួលស្គាល់ថ...
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ទទួលបាន​ស្គាល់​ថា ប្រជាជន​ក្នុងស្រុក​ម៉ាឡេស៊ី មាន​កម្រិត​ទាប​នៅឡើយ​នោះទេ​ក្នុងការ​ប្រកប​អាជីវកម្ម និង​ជំនួយ​ខ្នាត​ធំ ដែល​ហេតុផល​នេះហើយ លោកនាយក​រដ្ឋមន្ត្រី មិន​ចង់​ឲ្យ​មាន​លំហូរ​អ្នកវិនិយោគ​ចិន​ច្រើន​លើសលប់​ពេក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សា...
article_1419.txt
​ប្រមុខ​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស បាន​សម្តែង​ការខកចិត្ត​ចំពោះ​ហេតុការណ៍​នៃ​វិបត្តិ​មនុស្សជាតិ​រ៉ូ​ហ៊ីង​យ៉ា ដែល​អូសបន្លាយ​អស់​រយៈ​រាប់សិប​ខែ ដោយ​គ្មាន​ដំណោះស្រាយ​ច្បាស់លាស់​។ បង់​ក្លា​ដែ​ស ក៏បាន​ប្រើ​វេទិកា​អង្គការសហប្រជាជាតិ​ដើម្បី​ក្រើនរម្លឹក​មេដឹកនាំ​ពិភពលោក​ចូលរួម​ស្រោចស្រង់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ខណៈ​កន្លងមក​សហគមន៍...
​ពី​វេទិកា​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃ​២៧ កញ្ញា​កន្លងទៅ លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ថ្លែងថា បង់​ក្លា​ដែ​ស បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​សន្តិវិធី​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​តាមរយៈ​ការពិគ្រោះ​យោបល់​ទ្វេភាគី ហើយក៏​បានរៀបចំ​ឲ្យ​មាន​ការរៀប​បញ្ជូន​ជនភៀសខ្លួន​បី​ជុំ​ឲ្យ​ត្រលប់​ទៅវិញ​ផងដែរ ។ ក៏ប៉ុ...
article_142.txt
ឥណ្ឌាបានបដិសេធរបាយការណ៍នៃការជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់ម៉ាល់ឌីវ។ ប្រទេស​នេះ​បញ្ជាក់​ថា ​នេះ​ជា​ព័ត៌មាន​មិន​អាច​ទុក​ចិត្ត​បាន ហើយ​ថា​អ្នក​យក​ព័ត៌មាន​មាន​អាកប្បកិរិយា​លំអៀង​ចំពោះ​ឥណ្ឌា។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញផ្សាយដោយក្រសួងការបរទេសឥណ្ឌានៅថ្ងៃទី ៣ មករា បន្ទាប់ពីកាសែតអាម៉េរិក Washington Post បានចោទប្រកាន់ក្រុមប្រឆាំងម៉ាល់ឌីវថាបានស្វែងរកប្រាក់ចំនួន ៦លានដុល្លារពីឥណ្ឌា ដើម្បីគាំទ្រផែនការចោទប្រកាន់ប្រធានាធិបតីម៉ាល់ឌីវ Mohammed Muizzu ។ កន្លងមក មេដឹកនាំគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ លោក Mohamed Nasheed ...
article_1420.txt
​ភ្នំពេញ​៖ ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវបាន​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង យាង​ចូលរួម​ពិធី​លៀង​សាយភោជន នៅ​វិមាន​ប្រជាជន​ចិន នាទី​ក្រុង​ប៉េកាំង ក្នុងឱកាស​អបអរសាទ​រ​ទិវា​បុណ្យជាតិ​ខួប​លើក​ទី ៦៩​ឆ្នាំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ព្រះអង្គ គឺ​ភ្ញៀវ​ពិសេស​តែមួយ​អង្គ​គត់ ដែល​ត្រូវបាន​យាង​ចូលរួម​ទិ...
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ព្រះមហាក្សត្រ ទ្រង់​បាន​គង់ប្រថាប់​ជាប់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង រួម​តុ​ជាមួយ​មេដឹកនាំ​ចិន​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត ដែល​ក្នុងនោះ​មាន​លោក Li Keqiang នាយករដ្ឋមន្ត្រី ,​លោក វ៉ាង ជី​សាន អនុ​ប្រធានាធិបតី និង​លោក Li Zhanshu, លោក​Wang Yang, លោក Wang Huning, លោក Zhao Leji, និង​លោក ...
article_1421.txt
ប្រធានាធិបតីវៀតណាមលោក Tran Dai Quang ទទួលមរណភាពនៅថ្ងៃ ២១ ខែកញ្ញានេះ​ដោយសារមានជំងឺធ្ងន់ធ្ងរ។ នេះ​បើតាម​ការចុះ​ផ្សាយរបស់​ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានផ្នែកសុខា​ភិបាលនៃមន្ទីរពេទ្យយោធាវៀតណាមលោក Nguyen Quoc Trieu បានបញ្ជាក់ថា ប្រធានាធិបតី​វៀតណាមរូបនេះបានស្លាប់បាត់​បង់ជីវិតនៅម៉ោង ១០​៖ ០៥ នាទី នៅមន្ទីពេទ្យយោធានាទីក្រុង ហាណូយ។ បើតាមសេចក្តីថ្លែងការណ៍​របស់មន្ទី​រពេទ្យខាងលើនេះដែរ ប្រមុខរដ្ឋ​​វៀតណាមរូបនេះ​ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរយូរហើយ ហើយលោក​ក៏បានទទួលការ​ព្យាបាលពីគ្...
article_1422.txt
​កោះ​តៃវ៉ាន់ កំពុង​ពិចារណា​ចាត់វិធានការ​តប​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ដែល​បាន​កែប្រែ​ឋានៈ​របស់​កោះ​នេះ​នៅលើ​គេហទំព័រ​របស់​ពួកគេ​តាម​ការទាមទារ​របស់​ចិន​។ ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​សុខចិត្ត​ធ្វើតាម​ការណែនាំ​របស់​ចិន ដើម្បី​ចៀសវាង​ការដាក់ពិន័យ ឬ​ការ​រឹតត្បិត​ការធ្វើ​ប្រតិបត្តិការ ប៉ុន្តែ​តៃវ៉ាន់​ចាត់ទុក​ទង្វើ​របស់​ចិ...
​ជម្លោះ​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់ កំពុង​ធ្វើ​ឲ្យ​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ជួប​បញ្ហា​ពិបាក​ខ្លាំង​។ កាលពី​ខែមេសា ក្រុង​ប៉េកាំង​បានស្នើ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន​៤៤ កែប្រែ​ឋានៈ​របស់​កោះ​តៃវ៉ាន់​ទៅជា​ផ្នែក​មួយ​របស់​ចិន​វិញ​ជាជាង​ការ​កំណត់ថា តៃវ៉ាន់​ជា​ប្រទេសមួយ​។ ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ជាច្រើន​របស់​អាមេរិក ...
article_1423.txt
​ភ្នំពេញ​៖ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ស្នើ​តែងតាំង​លោក Patrick Murphy ដែលជា​មន្ត្រី​ជំនាញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ការសម្រេច​បែបនេះ​ទំនងជា​យុទ្ធសាស្ត្រ​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​ផង និង​ទប់ទល់​ឥទ្ធិពល​ចិន​ដែល​កំពុង​កើនឡើង​ខ្លា...
​បើ​មានការ​ឯកភាព​ពី​ព្រឹទ្ធសភា​អាមេរិក លោក Patrick Murphy ដែល​បច្ចុប្បន្ន​ជា​ឧបការ​រី​រង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នឹង​ជំនួស​តំណែង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William Heidt តាម​ការស្នើសុំ​តែង​តាំងរបស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។ អត្ថបទទាក់ទង មន្ត្រី​ជាន់ខ...
article_1424.txt
(Guwahati)៖ រដ្ឋាភិបាល​នៃ​រដ្ឋ Assam កំពុង​អនុវត្ត​គម្រោង​ជំរុញ​ការហោះហើរ​ត្រង់​មកកាន់​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​រឹតបន្តឹង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​ជាពិសេស​ធ្វើ​ឲ្យ​សកម្មភាព​ពាណិជ្ជ​កម្មម​រ​មារ​ញឹក​ឡើង​។ រដ្ឋ Assam ក៏​ទទូច​ឲ្យ​រដ្ឋ​អាស៊ាន​ទាំង​ដប់​ពិចារណា​បើក​ស្ថាន​កុងស៊ុល​រៀងៗ​ខ្លួន​នៅ​រដ្ឋ​ភាគ​ឦសាន​ដែល...
ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​ស្ថិតក្នុង​ដំណើរ​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្ងៃ ១៦ ខែកក្កដា​ប្រមុខ​លេខាធិការ​ស្តីទី​នៃ​រដ្ឋ Assam ទទួលបន្ទុក​គោលនយោបាយ​សកម្មភាព​នៅ​ភាគ​ខាងកើត (Act East Policy) លោក Ravi Capoor បាន​ថ្លែងថា អាស៊ាន​និង​ឥណ្ឌា​ជាពិសេស​រដ្ឋ Assam ដែលមាន​ទីតាំង​ភូមិសាស្ត្រ​កៀក​នឹង​អាស៊ាន​ត្រូវ​បើកចំហ​ព្រំដែ...
article_1425.txt
ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៩ ខែកក្កដា ចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​វែង​មួយ​នៅ​បរទេស​។ លោក ស៊ី ជិន​ភីង នឹង​ទៅដល់​ទឹកដី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នៅ​ថ្ងៃ​ដដែល​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ទីនោះ មុននឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ចំនួន​៤​ទៀត​នៅឯ​ទ្វីបអាហ្វ្រិក​។ នៅ​អាហ្វ្រិក មេដឹកនាំ​ចិន​នឹងចូលរួម​ជំនួប​កំពូ...
​មជ្ឈិមបូព៌ា និង​ទ្វីបអាហ្វ្រិក គឺជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាប់តាំងពី​ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ​នៅ​ខែមីនា​កន្លងទៅ​។ អារ៉ាប់​រួម​អេ​មី​រ៉ាត់ ជាទី​តាំង​ឈប់​សំចត​ទីមួយ​របស់លោក ស៊ី ដែលជា​មេដឹកនាំ​ចិន​ទីមួយ​ជាន់​ទឹកដី​នេះ​។ តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី Sheikh Khali...
article_1426.txt
​សិង្ហ​បុរី​៖ រដ្ឋមន្ត្រីសិង្ហ​បុរីបានអះអាងថា សិង្ហបុរីគ្មានធនធានដែលមានសក្តានុពលដើម្បទាក់ទាញវិនិយោគ និងអភិវឌ្ឍឡើយ ប៉ុន្តែកត្តាដែលជំរុញឲ្យសិង្ហបុរីលូតលាស់លឿនមាន​ដូច ស្ថិរភាព​នយោបាយ​ដោយមានបក្សដដែលដឹកនាំរដ្ឋាភិបាលច្រើន​ទសវត្សរ៍ ការបង្កើត​បរិស្ថាន​ជំនួញ​ល្អ និង​មាន​ប្រជាជន​ដែល​ប្រឹង​ធ្វើការ​ខ្លាំង​។​
ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន១៣រូបថ្ងៃ ៧ ខែសីហា ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​លោក Chan Chun Sing លើកឡើងថា សិង្ហ​បុរី​តូច​ជាងគេ ហើយក៏​គ្មាន​ធនធានធម្មជាតិ​ជា​ដុំកំភួន​ដូច​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ាន​ដែរ​។ ដូច្នេះ វា​ជា​រឿង​លំបាក​ខ្លាំង​សម្រាប់​បុរី​រដ្ឋ​មួយ​នេះ​ក្នុងការ​ទាញ​វិនិយោគ​បរទេស​និង​អភិវឌ្...
article_1427.txt
​អតីត​បេក្ខភាព​តំណាងរាស្ត្រ​មួយក្រុម​របស់​មី​យ៉ាន់​ម៉ា បានបង្ហាញ​មុខជា​ថ្មី​ក្នុង​ឆាកនយោបាយ​ជាមួយនឹង​គោលបំណង​រួបរួមគ្នា​ដើម្បី​បង្កើត​បក្សនយោបាយ​ថ្មី​មួយ សម្រាប់​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយ​។ ផែនការ​នេះ ត្រូវបាន​ក្រុម​អតីត​បេក្ខភាព​តំណាងរាស្ត្រ ថា ធ្វើឡើង​ដើម្បី​បើកផ្លូវ​ឲ្យ​ពួកគេ​អាចមាន​លទ្ធភាព​កែប្រែ...
​អតីត​បេក្ខភាព​តំណាងរាស្ត្រ​ធា្ល​ប់​ឈ្នះ​ការបោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩០ របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃ​០៨ សីហា បានចេញ​សេចក្តីប្រកាស​ផ្លូវការ​មួយ​ស្តីពី​ផែនការ​បង្កើត​បក្សនយោបាយ​ថ្មី នាឱកាស​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣០​នៃ​ការ​ងើបឡើង​នៃ​ការគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៨៨​មក​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​...
article_1428.txt
​សិង្ហ​បុរី​៖ ប្រមុខ​ការទូត​សិង្ហ​បុរី​ជឿជាក់ ជំនួប​ពិសេស​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់ ប៉ុន្តែ​បញ្ហា​ចម្បង​បំផុត​ពេលនេះ​គឺ អាមេរិក និង​កូរ៉េខាងជើង​នៅតែ​ខ្វះ​ការជឿទុកចិត្ត​គ្នា​។ ជា​ភាគី​រៀបចំ​ជំនួប សិង្ហ​បុរី​សង្ឃឹម ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ជួប​ជំនួប​ពិភាក្សាគ្នា​ញឹកញ...
​ក្នុងជំនួប​សន្ទនា​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​ថ្ងៃ​ចន្ទ ទី ៦ ខែសីហា រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​ស្នាន់ បាន​លើកឡើងថា ក្នុងនាម​ជា​ប្រទេស​ទទួល​រៀបចំ​កិច្ចប្រជុំ​ពិសេស​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន កាលពី​ខែមិថុនា សិង្ហ​បុរី​មើលឃើញថា ការ​ឈានទៅ​សម្រេច​គោលដៅ​ដូចជា​រំសាយ​សព្វាវុធ និង​បញ...