file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_1521.txt
​មន្ត្រី​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៩ ខែមេសា និយាយថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សន្យា​លុបចោល​ល្វែង​ម៉ោង Pyongyang time ដែល​កូរ៉េខាងជើង​បង្កើត​ក្នុង​ឆ្នាំ​២០១៥ ។ តាមរយៈ​ល្វែង​ម៉ោង​នេះ ម៉ោង​កូរ៉េខាងជើង​ដើរ​យឺត​ជាង​ម៉ោង​នៅ​កូរ៉េខាងត្បូង​ចំនួន​៣០​នាទី​។ ការសន្យា​លុបចោល​ល្វែងម៉ោង​នេះ ជា​កាយវិការ​ផ្សះផ្សា​ការប...
​នាពេល​កន្លងមក ឧបទ្វីប​កូរ៉េ​មិន​ត្រឹម​តែមាន​កូរ៉េ​ពីរ​ឡើយ សូម្បីតែ​ល្វែង​ម៉ោង​ក៏មាន​ពីរ​ដែរ​។ នេះ​ក៏​ព្រោះតែ​ក្នុង​ឆ្នាំ​២០១៥ កូរ៉េខាងជើង​បានប្រកាស​ប្ដូរ​ល្វែង​ម៉ោង​ភ្លាមៗ និង​ដើរ​ក្រោយ​ម៉ោង​នៅ​កូរ៉េខាងត្បូង​ចំនួន​៣០​នាទី​។ ល្វែង​នេះ គឺជា​ស្ដង់ដា​ម៉ោង​ចាស់​ដែល​ធ្លាប់ប្រើ​នៅ​ឧបទ្វីប​កូរ៉េ​មុន​ជប៉ុន​ដាក់​អាណាព្យាបាល​ចន្...
article_1522.txt
លោក ដូណាល់ ត្រាំ បានប្រកាស​ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ទី ១០ ខែឧសភានេះថា​ ជំនួបប្រវត្តិសាស្ត្រ​រវាងលោក​ និងមេដឹកនាំកំពូលកូរ៉េខាងជើង​លោក គីម​ ជុងអ៊ុន ដែលគ្រប់គ្នាកំពុង​ទន្ទឹងរង់ចាំនោះនឹងធ្វើឡើង​នៅសិង្ហបុរី នាថ្ងៃ ១២​ខែមិថុនាខាងមុខ។ ការប្រកាស​នេះធ្វើឡើង​ក្រោយ​ពេលរដ្ឋមន្ត្រី​ការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) ត្...
«កិច្ចប្រជុំដែលគេទន្ទឹងរង់ចាំរវាងលោក គីម ជុងអ៊ុន និង​ខ្ញុំផ្ទាល់នោះនឹងធ្វើឡើងនៅសិង្ហបុរី ថ្ងៃ ១២​ ខែមីថុនា។ យើងទាំងពីរនឹងប្រឹងប្រែងក្នុងវេទិកា​ដ៏ពិសេសនេះ​ដើម្បីសន្តិភាព​ពិភពលោក»។ នេះជាសម្តីរបស់លោក ​ដូណាល់ ត្រាំ សរសេរក្នុង​គណនី
article_1523.txt
​មេដឹកនាំ​តួ​ក​គី និង​រុស្ស៊ី​ហៅ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក​ដើម្បី​ចាក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (JCPOA) នោះ​ថា​កំហុសឆ្គង​មួយ​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ប្តេជ្ញាចិត្ត​ក្នុងការ​បន្ត​ការពារ​និង​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៅមុខទៀត​ដើម្បី​ទប់ស្កាត់​អ៊ីរ៉ង់​ផលិត​នុយក្លេអ៊ែរ និង​រក្សា​សន្តិភាព​តំបន់​ផង​។
​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan និង​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​របស់​ក្រុង​វ៉ា​ស៊ី​តោន​កាលពីដើម​សប្តាហ៍​កន្លងទៅ​។ ​ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ផ្សាយ​ថា មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា​ពី​បញ្ហា​អ៊ីរ៉ង់​នៅ​នៅក្នុង​កិច្...
article_1524.txt
នាយករដ្ឋមន្ត្រីចាំផ្ទះម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានប្រកាសទទួលស្គាល់លទ្ធផល​បោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃព្រហស្បតិ៍​ទី ១០ ខែឧសភានេះ។ លោកបានថ្លែងទៅកាន់ប្រជាជនម៉ាឡេស៊ីជាអ្នកគាំទ្រ​ថា លោកទទួលស្គាល់​ការកាត់សេចក្តីរបស់ប្រជាជន​ម៉ាឡេស៊ី ក្នុងការ​បោះឆ្នោតម្សិលមិញ។ បើសិនជាមិនមានការប្រែប្រួល​ទេ លោក មហាធៀ មហាម៉ាត់ វ័យ ៩២ ឆ្នាំ អះ...
ការទទួលស្គាល់លទ្ធផលបោះឆ្នោត​ប្រហែលជារឿងពិបាកបំផុតមួយសម្រាប់អ្នក​នយោបាយ​បើសិនជាគេចាញ់ឆ្នោត។​ ប៉ុន្តែនាយករដ្ឋមន្រ្តីចាំផ្ទះម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ មិនបានរត់គេចពីការពិតឡើយ។ លោក​បានចេញមុខប្រកាស​ទទួលស្គាល់​លទ្ធផលដែលបង្ហាញថា សម្ព័ន្ធ​បក្សកាន់អំណាចរបស់លោកពិតជាចាញ់​ឆ្នោតមែន​នៅថ្ងៃពុធទី ៩ ឧសភាម្សិលមិញនេះ។ បើតាមទីភ្នាក់ងារព័ត៌ម...
article_1525.txt
​នៅ​ថ្ងៃទី​១១ ខែឧសភា នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ទៅដល់​ទឹកដី​នេ​ប៉ាល់​ហើយ​ក្នុង​ទស្សនកិច្ច​ពីរ​ថ្ងៃ​។ ទស្សនកិច្ច​នេះ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​មួយ​នៅ​តំបន់​ជួរ​ភ្នំ​ហិមាល័យ​នេះ ស្របពេល​ដែល​ចិន​ក៏បាន​ចូលទៅ​ពង្រីក​ទំនាក់ទំនង​ដូចគ្នា​ដែរនោះ​។ យក្ស​ឥណ្ឌា​មិនសូវ​សប្បាយចិត្ត​ឡើយ​ចំពោះ​ស...
​នៅ​ថ្ងៃ​ដំបូង​នៃ​ទស្សនកិច្ច​ពីរ​ថ្ងៃ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ឈប់​សំចត​នៅ​ទីក្រុង Janakpur នៅ​ភាគ​ត្បូង​នេ​ប៉ាល់​ដើម្បី​បន់ស្រន់​នៅ​វិហារ​សាសនា​ហិណ្ឌូ​ល​ល្បីឈ្មោះ​នៅ​ទីនោះ​។ បន្ត​មក លោក ម៉ូ​ឌី នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ​ដើម្បី​ជួប​ជាមួយ​សម​ភាគី​នេ​ប៉ាល់ K.P. Sharma Oli និង​ចូលរួម​ប...
article_1526.txt
ករណីបំផ្ទុះ​គ្រាប់​បែកអត្តឃាត​ជាថ្មីមួយទៀតកើត​ឡើង​នៅ​ស្ថានីយ៍ប៉ូលិសក្រុងស៊ូរ៉ាបាយ៉ា (Surabaya) នៅខេត្តជ្វាខាងកើត​ ​ប្រទេសឥណ្ឌូណេស៊ី។ គេរាយការណ៍ថា មានមនុស្សរងរបួស​ និងស្លាប់​ក្នុង​ករណីវាយប្រហារនេះ។ ការវាយប្រហារនេះកើតឡើងមួយ​ថ្ងៃប៉ុណ្ណោះក្រោយមានការវាយប្រហារដោយគ្រាប់បែកលើវិហា​រគ្រិស្តចំនួនបីកន្លែង​នៅក្រុងស៊ូរ៉ាបាយ៉ានេះ។
មួយ​ថ្ងៃក្រោយការបំផ្ទុះគ្រាប់​បែកលើវិហា​រ​គ្រឹស្ត​ចំនួនបីកន្លែង​នៅក្រុងស៊ូរ៉ាបាយ៉ា ដោយបណ្តាលឲ្យមនុស្ស​ស្លាប់យ៉ាងហោច​ណាស់ ១១ នាក់ នៅព្រឹកថ្ងៃចន្ទទី ​១៤ ខែឧសភា ​ករណី​បំផ្ទុះ គ្រាប់បែក​អត្ថឃាត​មួយទៀត​កើតឡើង​នៅទីស្នាក់​ការប៉ូលិសម្តង។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន AFP។ ពាក់ព័ន្ធនឹងការវាយប្រហារ​នេះ សារព័ត៌មានក...
article_1527.txt
សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជាស​កល​នៅ​ម៉ាឡេស៊ី នឹងត្រូវ​ប្រព្រឹត្តឡើង​ហើយ​។ គេ​រំពឹងថា​ការបោះឆ្នោត​នេះ​នឹងមាន​ការប្រកួតប្រជែង​ខ្លាំង ក៏ដូចជា​បង្ក​ភាព​តានតឹង​នយោបាយ​ខ្លាំង​ដូចគ្នា​ដ្បិតថា វា​មានការ​ចូលរួម​ពី​អ្នកនយោបាយ​ជើងចាស់​ដែលមាន​ប្រជាជន​គាំទ្រ​ច្រើន​ផង​។ តួអង្គ​នយោបាយ​សំខាន់​មានដូចជា​លោកនាយក​រដ្ឋ...
​បើ​មិនមាន​ការប្រកាស​ផ្លាស់ប្តូរ​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ម៉ាឡេស៊ី​ទេ ការបោះឆ្នោតជាតិ នៃ​នីតិកាល​ទី​១៤ នៃ​សភា​ម៉ាឡេស៊ី នឹងត្រូវ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​០៩ ឧសភា នេះហើយ ។ យុទ្ធនាការ ស្វែងរក​សន្លឹកឆ្នោត​បា​ន​ចាប់ផ្តើម​ជា​បន្តបន្ទាប់ ខណៈ​មេដឹកនាំ​បក្សនយោបាយ​សំខាន់ ក៏​កាន់តែ​លេង​ពាក្យ​ផ្លែផ្កា និង​រិះគន់​គ្នា​កា...
article_1528.txt
ចុងក្រោយ សម្ព័ន្ធបក្ស​កាន់​អំណាចម៉ាឡេស៊ី​ Barisan Nasional ចាញ់ឆ្នោតលើកដំបូងក្រោយក្តាប់អំណាចជាង​៦០ឆ្នាំ។ សម្ព័ន្ធបក្បប្រឆាំង Pakatan Harapan ឈ្នះបានអាសនៈភាគច្រើនអាចបង្កើតរដ្ឋាភិបាលបាន ហើយបើគ្មានអ្វីប្រែប្រួលទេ មេដឹកនាំសម្ព័ន្ធបក្សប្រឆាំងលោក មហាធៀ មហាម៉ាត់ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីទីបួនរបស់ម៉ាឡេស៊ីនោះនឹងត្រូវស្បថចូលកាន...
រលកយក្សស៊ូណាមិនយោបាយពិតជាកើតឡើងនៅក្នុង​ការបោះឆ្នោតម៉ាឡេស៊ី ដោយបក់យកសម្ព័ន្ធគណបក្សកាន់អំណាច​ Barisan Nasional ទៅជាមួយផង។ វាជារឿងដែលមិនគួរឲ្យនឹកស្មានដល់ព្រោះបក្សនេះបានក្តោបក្តាប់អំណាចតាំងពីក្រោយម៉ាឡេស៊ីប្រកាស​ឯករាជ្យពី​ចក្រភពអង់គ្លេសឆ្នាំ ១៩៥៧ មកម្ល៉េះ។ ចំណែកសម្ព័ន្ធបក្សប្រឆាំងដែលមានលោក មហាធៀ មហាម៉ាត់ជាប្រមុខនោះបានដណ្តើម...
article_1529.txt
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​ថ្ងៃ​ពុធ​ទី ២៣ ខែឧសភា​ថា ប្រាក់បៀវត្សរ៍​សមាជិក​រដ្ឋាភិបាល​គឺ​ត្រូវ​បន្ថយ ១០ ភាគរយ​។  នេះ​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​រឹតត្បិត​ការចាយវាយ​របស់​រដ្ឋា​ភិ​បាល​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​សាធារណៈ​។
​ប្រាក់បៀវត្សរ៍​របស់រ​ដ្ឋ​មន្ត្រី​ជា​សមាជិក​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទាំងអស់​នឹងត្រូវ​កាត់បន្ថយ ១០​ភាគរយ​។ នេះ​ជាការ​ប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជួបប្រជុំ​ជាមួយ​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្មី​លើកដំបូង​។​ ​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ម៉ាឡេស៊ី Malaysiakini ...
article_153.txt
ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េ(DP) លោក Lee Jae-myung នៅថ្ងៃទី៧ ខែធ្នូ បានប្ដេជ្ញាព្យាយាមដាក់សំណើរបោះឆ្នោត ដើម្បីព្យួរតំណែងប្រធានាធិបតីកូរ៉េ លោក យូន សុកយ៉ល សារជាថ្មី បន្ទាប់ពីការបោះឆ្នោតលើកទី១ បានបរាជ័យ។ ប៉ុន្តែបក្សអំណាចប្រជាជន ណែនាំឱ្យមានវិធានការដោះស្រាយវិបត្តិនយោបាយ ជាជាងទម្លាក់លោក យូន។
អត្ថបទទាក់ទង ការបោះឆ្នោតព្យួរតំណែងលោក យូន ត្រូវរងចាំ ក្រោយបក្សអំណាចប្រជាជន ដើរចេញពីសភា ក្រោយការបោះឆ្នោតព្យួរតំណែងលោក យូន សុកយ៉ល ក្នុងសភា នៅថ្ងៃទី៧ ខែធ្នូ រងភាពរកាំរកូស និងបរាជ័យ គណបក្សប្រឆាំង(DP) សន្យាព្យាយាមដាក់សំណើរបោះឆ្នោតទម្លាក់លោក យូន ជាថ្មី។ គណបក្សប្រឆាំង បានអះអាងថា នឹងដាក់សំណើរព្យួរតំណែងលោក យូន ថ្មីមួយទៀតទៅសភា ក...
article_1530.txt
​យប់​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា កងកម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​បាន​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ យ៉ាងហោចណាស់​ចំនួន​ពីរ​កន្លែង​ដើម្បី​ស្វែងរក​ភស្តុតាង​ពាក់ព័ន្ធ​ករណី​ពុករលួយ​មូលនិធិ​រដ្ឋ 1MDB​។  អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ កាបូប​យួរដៃ​របស់​ភរិយា​អតីត​មេដឹកនាំ​ម៉ាឡេស៊ី​នេះ​ត្រូវបាន​ប៉...
មេធាវី​ការពារ​ក្តី​លោក ណា​ជីប លោក Harpal Singh Grewal បាន​ទទួលស្គាល់ថា វា​មាន​ការចុះ​ឆែកឆេរ​ពិតមែន​។​​ នេះបើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Straits Times។ វាមិនមានការ​ប្រឈមមុខគ្នា​រវាងក្រុមគ្រួសារ​លោក ណា​ជីប រ៉ា​ហ្សា​ក់ជាមួយ​សមត្ថកិច្ច​ឡើយ​។ ពួកគេ​ក៏បាន​ព្យាយាម​សហការ​ជាមួយ​ប៉ូលិស​ដើម្បី​បំពេញការងារ​ស្វែងរក​...
article_1531.txt
​រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​ប្រតិកម្ម​ខ្លាំង និង​មានការ​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​របាយការណ៍​ដែល​បញ្ជាក់ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​បាន​បំពាក់​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន​នៅក្នុង​ប្រជុំ​កោះមាន​វិវាទ​នៃ​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ហាណូយ ក៏បាន​ទទូច​ឲ្យ​ក្រុង​ប៉េកាំង​បង្ហាញ​ពី​ការទទួលខុសត្រូវ ដើម្បី​រក្សា​ស្ថិរភាព និង​...
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng នៅ​ដើម​សប្តាហ៍​នេះ បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម​ជាថ្មី​ម្តងទៀត​ចំពោះ​សកម្មភាព​របស់​ចិន នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។ ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News លោកស្រី​បានលើកឡើង​ថា​៖« វៀតណាម​ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​អំពី​របាយកា...
article_1532.txt
។ ប៉ុន្តែ​លោក មហា​ធៀ ដែល​ធ្លាប់​ដឹកនាំ​ម៉ាឡេស៊ី​ពី​ឆ្នាំ​១៩៨១ ទៅ​ឆ្នាំ​២០០៣ ក៏ត្រូវ​ទទួលបាន​កំណត់​ត្រា​ជា​មេដឹកនាំ​រដ្ឋ​ដែល​ជាប់ឆ្នោត​ក្នុង​វ័យ​ចំណាស់​ជាងគេ​ផងដែរ​។​
​លោក មហា​ធៀ មហាម៉ាត់ បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨​។ ក្នុង​វ័យ​ជាង​៩២​ឆ្នាំ លោក មហា​ធៀ ក្លាយ​ម្ចាស់​កំណត់ត្រា​ថ្មី​ក្នុងនាម​ជា​មេដឹកនាំ​បច្ចុប្បន្ន​ដែលមាន​វ័យ​ចំណាស់​ជាងគេ​លើ​លោក​។ លោក មហា​ធៀ ឡើងទៅ​ឈរ​លោក Beji Caid Essesbsi ប្រធានាធិបតី​ទុយ​នី​ស៊ី នាពេល​បច្ចុប្បន្ន ដែលមា...
article_1533.txt
ដើម្បី​រក្សា​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​ប្រទេស ដែល​ងាយ​នឹង​ជួប​ភាព​តានតឹង​នោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ទំនងជា​លែង​ពាក់ព័ន្ធ​នឹង​នយោបាយ​ថៃ​ទៀតហើយ​។ ក៏ប៉ុន្តែ​អ្នក​ទាំងពីរ នៅតែ​បន្ត​បង្ហាញ​សកម្មភាព​នៅក្នុង​ប្រទេស​ក្នុង​តំបន់ នា​ពិធី​ពាក់ព័ន...
​បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ភឿ​ថៃ ដែល​ធ្លាប់ជា​បក្ស​កាន់កាប់​ដោយ​អ្នកនយោបាយ​ត្រកូល ស៊ីណា​វ៉ា​ត់ លោក ថាក់ស៊ីន និង លោកស្រី យី​ង​ឡាក់ នឹងមាន​វត្តមាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​ពិ​ព៌​ណ​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​នៅ​ចុង​សប្តាហ៍​នេះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន...
article_1534.txt
​នៅ​ថ្ងៃទី​១១ ខែឧសភា រដ្ឋមន្ត្រីការបរទេស​អាម​រិ​ក Mike Pompeo បាន​សន្យា​ជា​សាធារណៈ​ថា អាមេរិក​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កូរ៉េខាងជើង​ឲ្យ​បាន​រីកចម្រើន បើ​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ​របស់ខ្លួន​បាន​លឿន​នោះ​។ ការ​ថ្លែង​សន្យា​ដូចនេះ ធ្វើឡើង​មួយខែ​មុន​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េ...
​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike Pompeo នៅ​ថ្ងៃទី​១១ ខែឧសភា បាន​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង Kang Kyung-wha ដើម្បី​ជជែក​ពី​ការរៀបចំ​ជំនួប​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅ​ខែក្រោយ​។ នៅក្រោយ​ជំនួប​ទ្វេភាគី​នេះ លោក Pompeo ក៏​និយាយថា អាមេរិក​នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង​រីកលូតលាស់​ដូច​កូរ៉េខាងត្បូង បើ​របប​ក្រុង​ព្...
article_1535.txt
​បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី ៧ ភា្ល​ម លោក មហា​ធៀ មហាម៉ាត់ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​ដំណើរការ​នៃ​រដ្ឋាភិបាល​ថ្មី​របស់លោក​ដែល​នឹងត្រូវ​ដឹកនាំ​ម៉ាឡេស៊ី​។ លោក​បានប្រកាស​ពេញមាត់​ថា ការផ្លាស់ប្តូរ​នឹង​កើតឡើង​ដោយ​មេ​ទីភ្នាក់ងារ និង​អាជ្ញាធ​ររដ្ឋមួយចំនួន​នឹងត្រូវ​បណ្តេញចោល​។
​ក្នុង​សន្និសីទ​សារព័ត៌មាន​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែឧសភា លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ទី ៧ របស់​ម៉ាឡេស៊ី និង​ជា​នាយករដ្ឋមន្ត្រី​ដែល​ជាប់ឆ្នោត​ចាស់​ជាងគេ​បាន​បញ្ជាក់ថា រដ្ឋាភិបាល​លោក​នឹង​ដកតំណែង​ប្រធាន​ស្ថាប័ន​មួយចំនួន​។ «​អស់លោក​មួយចំនួន​នឹង​អស់តំណែង​។ យើង​រកឃើញថា មនុស្ស​មួយចំនួន​បាន​ជួយ និង​ជំរុញ​នាយករដ្ឋមន្...
article_1536.txt
នៅ​ថ្ងៃទី​៤ ខែឧសភា ក្រុង​ប៉េកាំង​បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​សម្ដី​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​បាន​ដៀមដាម​ឲ្យ​ចិន​ជុំវិញ​ការកើនឡើង​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ក្នុង​ទស្សនកិច្ច​នៅ​អូស្ត្រាលី លោក ម៉ា​ក្រុង ថែមទាំង​និយាយថា បារាំង អូស្ត្រាលី បូក​ទាំង​ឥណ្ឌា​មាន​នាទី​ការពារ​តំបន់​នេះ​ពី​នយោបាយ​...
​មហា​យក្ស​ចិន​មិន​សប្បាយចិត្ត​ឡើយ ពេល​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ព្រមាន​ពី​ការអនុញ្ញាត​ឲ្យ​ប្រទេស​ណាមួយ​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ ខណៈ​លោក ម៉ា​ក្រុង មិន​និយាយ​ចំឈ្មោះ​ចិន​នោះ ចិន​ហាក់​ដឹងខ្លួន​ថា មេដឹកនាំ​បារាំង​រូបនេះ​ចង់​សំដៅលើ​ខ្លួន​តែម្ដង​។ ការលើកឡើង​របស់លោក ម៉ា​ក្រុង ធ្វើឡើង​ចំ...
article_1537.txt
​នៅ​ថ្ងៃទី​១២ ខែឧសភា កូរ៉េខាងជើង​បានប្រកាស​ថា ខ្លួន​នឹង​បិទ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​Punggye-ri នៅក្នុង​ខែ​នេះ ដោយមាន​អញ្ជើញ​អ្នកសារព័ត៌មាន​អន្តរជាតិ​ធ្វើជា​សាក្សី​ផង​។ ការបិទ​ទីតាំង​សាកល្បង​នេះ ធ្វើឡើង​មុន​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមិថុនា​។ អាមេរិក ...
​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri នឹងត្រូវ​បិទ​នៅ​ថ្ងៃទី​២៣ ទៅ​ថ្ងៃទី​២៥ ខែឧសភា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​កូរ៉េខាងជើង​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ដោយ​ថែមទាំង​សន្យាថា នឹង​កម្ទេច​ទីតាំង​នេះ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​អន្តរជាតិ​តែម្ដង​។ ការប្រកាស​នេះ​ជា​សញ្ញា​វិជ្ជមាន​ថ្មី​មួយទៀត​នៅមុន​ការមកដ...
article_1538.txt
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​បង្ហើប​ថា វា​មិនទាន់មាន​សំណើរ​ជា​ផ្លូវ​ការសុំ​រៀបចំ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​នៅឡើយ​ទេ​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី​បែបនេះ​កើតឡើង​ក្រោយ​កាសែត​កូរ៉េខាងត្បូង​ផ្សាយ​ថា សិង្ហ​បុរី និង​ម៉ូ​ហ្គោ​លី​ជា​ជម្រើស​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ​។...
​នៅ​ថ្ងៃ ២៨ ខែមេសា​នេះ លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បានបញ្ជាក់​យ៉ាងច្បាស់​ថា សំណើរ​សុំ​រៀបចំ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​នោះ​មិនទាន់​មកដល់​ដៃ​លោក​ឡើយ​។​ ​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ស្ថិតនៅក្នុង​សន្និសីទ​ព័ត៌មាន​ជុំវិញ​កិច្ចប្រ...
article_1539.txt
​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​បួន បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាត់​បញ្ជូន​សំណុំរឿង​មី​យ៉ាន់​ម៉ា​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ( ICC ) ដើម្បី​ទទួលខុសត្រូវ​លើ​វិបត្តិ​មនុស្សជាតិ​នៃ​ជនភៀសខ្លួន​។ ក្រុម​សង្គម​ស៊ីវិល បាន​អះអាងថា ពួកគេ​មាន​អ​ណះ​អំ​ណា​ង​គ្រប់គ្...
​អង្គការសិទ្ធិមនុស្ស​ធំៗ រួមមាន អង្គការ​លើកលែងទោស​អន្តរជាតិ​, អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ,​មជ្ឈមណ្ឌល​សកល​សម្រាប់​ការទទួលខុសត្រូវ​លើ​ការការពារ និង អង្គការ Fortify Rights បាន​អះអាងថា វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ទៀតផង ។ ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Myanmar Times ...
article_154.txt
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ផ្ទុះឡើងចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកទល់បច្ចុប្បន្ន ដែលបង្កឱ្យបាត់បង់ជីវិតមនុស្សរាប់ពាន់នាក់ និងខូចខាតទ្រព្យសម្បត្តិក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ ស្របពេលជាមួយគ្នានេះ ប្រទេសចំនួន៤២ បានជួយអ៊ុយក្រែន គិតជាទឹកប្រាក់សរុបជាង២៤៥ពាន់លានដុល្លារ គិតត្រឹមចុងខែសីហា។
ខ្វះតែ៣ខែទៀតប៉ុណ្ណោះ សង្គ្រាមនៅអ៊ុយក្រែន នឹងគ្រប់បាន៣ឆ្នាំ ខណៈភាគីអ៊ុយក្រែន​ និងរុស្សី ហាក់នៅតែមានជំហរបន្តច្បាំងយកឈ្នះរៀងខ្លួន គិតត្រឹមខែវិច្ឆិកានេះ។ ទឹកប្រាក់រាប់រយពាន់លានដុល្លា ត្រូវបានហូរចូលក្នុងសង្គ្រាមនេះ តាមរយៈជំនួយសន្ធឹកសន្ធាប់ពីបណ្ដាប្រទេសផ្សេងៗ ទៅដៃគូសង្គ្រាម។ មានភាគី៤២ រួមទាំងប្រទេស និងសហភាព ដែលបានផ្ដល់ការឧបត...
article_1540.txt
​នៅ​ថ្ងៃទី​១៣ ខែឧសភា នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូង​គេ​របស់​ចិន បានចាប់ផ្ដើម​ការធ្វើ​តេស្ត​នៅ​លម្ហ​សមុទ្រ មុននឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវការ​។ នាវា​ដឹក​យន្តហោះ Type 001A ដែលជា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន នឹង​ជួយ​ពង្រឹងសមត្ថភាព​របស់​កងទ័ព​របស់​ចិន​ក្នុង​ការធ្វើ​ទំនើបកម្ម​យោធា​ជើង​ទឹក​។ ចិន​បាន​ក្លាយជា​សមាជិក...
​នាវា​ដឹក​យន្តហោះ Type 001A បាន​ចាក​ចេញពី​កំពង់ផែ Dalian ក្នុង​ខេត្ត Liaoning នៅ​ថ្ងៃទី​១៣ ខែឧសភា ក្នុង​ដំណើរ​ទៅកាន់​សមុទ្រ​ដើម្បី​ធ្វើតេស្ត​សមត្ថភាព​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន CCTV ផ្សាយ​ថា នាវា​ដឹក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូង​គេ​នេះ ត្រូវបាន​អមដំណើរ​ដោយ​នាវា​យោធា​តូចៗ​មួយចំនួនទៀត និង​បាន​ចាក​ចេញពី​កំពង់​រួច​តម...
article_1541.txt
ប្រធានសម្ព័ន្ធបក្ស​ប្រឆាំង Pakatan Harapan លោក មហាធៀ មហាម៉ាត់ អះអាង​ថា គណបក្សលោកបានឈ្នះអាសនៈសភាលើស ១១២ ក្នុងចំណោមអាសនៈទាំង​អស់​ ២២២ ដែលតម្រូវ​សម្រាប់ការ​បង្កើត​រដ្ឋាភិបាលសហព័ន្ធ។ លោក​ថែមទាំងចោទគណៈកម្មការរៀបចំការបោះឆ្នោត​ថែមទៀត​ថា ស្ថាប័ន​​នេះក្បត់ឆន្ទៈរាស្ត្រដោយមិនចង់​ប្រកាសលទ្ធផលផ្លូវការ។ នេះបើតា​មការចុះផ្សាយរបស់សារព័...
ខណៈដែល​ការរាប់សំឡេងឆ្នោតនៅតែបន្ត ដោយសម្ព័ន្ធបក្សប្រឆាំង Pakatan Harapan និងសម្ព័ន្ធបក្សកាន់អំណាច Barisan Nasional នៅប្រកៀកប្រកិតគ្នា លោក មហាធៀ មហាម៉ាត់​ ប្រធានសម្ព័ន្ធបក្ស​ប្រឆាំង​បាន​អះអាងថា​​បក្សលោកឈ្នះអាសនៈសភាលើ ១១២ ល្មមបង្កើតរដ្ឋាភិបាលសហព័ន្ធបានហើយ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅ Pateling Jaya លោក មហាធៀ បាន​លើកឡើង​...
article_1542.txt
​រដ្ឋាភិបាល​ក្រុង​ម៉ានីល បានទទួល​ដឹង​លឺថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ធ្វើ​សកម្មភាព​ថ្មី​នៅក្នុង​តំបន់​មាន​វិវាទ​រវាង​រដ្ឋាភិបាល​ទាំងពីរ ក៏ប៉ុន្តែ​ក្រុង​ម៉ានីល តាមរយៈ​ទំនាក់ទំនង​ស្អិតល្មួត​លក្ខណៈ​ទ្វេភាគី​របស់ខ្លួន បាន​ជឿជាក់ថា សកម្មភាព​ទាំងនោះ មិនមាន​គោលដៅ​គំរាមកំហែង​មកលើ​ក្រុង​ម៉ានីល​ឡើយ ។
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន លោក Harry Roque នៅ​ថ្ងៃ​៤ ឧសភា បាន​អះអាងថា ហ្វីលីពីន មានការ​ជឿជាក់ថា មី​ស៊ី​ល ដែល​រដ្ឋាភិបាល​ចិន បាន​ដំឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​រាប់បញ្ចូល​ទាំង​តំបន់​ថ្ម​ប៉ប្រះ​ទឹក ដែល​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​អះអាងថា​ជា​របស់​ហ្វីលីពីន​នោះ មិនមាន​គោលដៅ​មកលើ​ខ្លួន​ឡើយ ។ នេះ​បើ​យោងតាម​ការចុ...
article_1543.txt
​ក្រោយ​ការ​ឈ្នះឆ្នោត​របស់​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan នៅ​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​បានប្រកាស​ចាត់វិធានកា​រលើ​មន្ត្រី​រដ្ឋាភិបាល​មុន​ដែល​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ និង​ភាពមិនប្រក្រតី​ផ្សេងទៀត​។ ការប្រកាស​របស់លោក មហា​ធៀ ធ្វើ​ឲ្យ​មានការ​លើកឡើងថា អ្នកថ្មី​សងសឹក​អ្នក​ចាស់ ទឹក...
​នៅ​ម៉ាឡេស៊ី ជ័យជម្នះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​សម្ព័ន្ធភាព​ប្រឆាំង Pakatan Harapan លើ​សម្ព័ន្ធភាព​កាន់អំណាច Barisan Nasional ដែល​កាន់អំណាច​ជាង​៦០​ឆ្នាំ គឺជា​ប្រធានបទ​ជជែក​ថ្មី​នៃ​ការផ្លាស់ប្ដូរ​។ លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ថ្មី​វ័យ​៩២​ឆ្នាំ បានប្រកាស​ចាត់វិធានកា​រ​តឹងរ៉ឹង​លើ​មន្ត្រី​រដ្ឋាភិបាល​មុន​ដែលមាន​ឈ្មោះ...
article_1544.txt
​ទំនង​មិន​សប្បាយចិត្ត​ដោយសារ​ការអះអាង​រប​ស់​អាមេរិក កូរ៉េខាងជើង​ចេញមុខ​បកស្រាយ​នៅ​ថ្ងៃអាទិត្យ​ទី ៦ ខែឧសភា​នេះ​ថា ខ្លួន​មិនមែន​ចូល​តុ​ចរចា​ដោយសារ​សម្ពាធ​ទណ្ឌកម្ម​ដូច​អាមេរិក​និយាយ​ឡើយ​។ រដ្ឋ​នុយក្លេអ៊ែរ​នេះ​ព្រមាន​អាមេរិក​ថា ស្ថានការណ៍​ដែល​កំពុង​ល្អ​នេះ​អាច​ត្រឡប់​ទៅរក​ស្ថានភាព​ដើម​វិញ​ក៏​ថា​បាន​។
​ខណៈដែល​គ្រប់គ្នា​កំពុង​ទន្ទឹងរង់ចាំ​មើល​កាលបរិច្ឆេទ និង​ទីតាំង​នៃ​ជំនួប​ដំបូង​រវាង​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​នោះ តំណាង​ក្រសួងការបរទេស​កូរ៉េខាងជើង​បានចេញ​មុខ​ព្រមាន​អាមេរិក​ថា គ្រប់យ៉ាង​អាច​នឹងមាន​ការប្រែប្រួល​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើ...
article_1545.txt
លោក មហាធៀ មហាម៉ាត់ ស្បថចូលកាន់តំណែងជាផ្លូវការ​ជានាយករដ្ឋមន្ត្រី​ទី ៧ របស់សហព័ន្ធម៉ាឡេស៊ីហើយ​នៅ​យប់ថ្ងៃ ១០ ខែឧសភានេះ ក្រោយពេល​មហាក្សត្រស៊ុលតង់ មូហាម៉ាត់ទី៥  (Muhammad V) ផ្តល់សេចក្តីទុក​ចិត្តដល់លោក​ឲ្យបង្កើត​រដ្ឋាភិបាល​សហព័ន្ធថ្មី​នោះ។ ស្ថិតក្នុងវ័យ ៩២ ឆ្នាំ លោកក្លាយជានាយករដ្ឋមន្ត្រីដែលជាប់ឆ្នោតចាស់ជាងគេ​លើពីភពលោក​។
ពិធីស្បថចូលកាន់តំណែងនេះ​ត្រូវបានធ្វើឡើងនៅរាជវាំងនាទីក្រុងកូឡាឡាំពួរ ហើយពេលដែលលោក មហាធៀ កំពុងស្បថចូលកាន់​តំណែងនៅចំពោះមុខព្រះចៅស៊ុលតង់ មូហាម៉ាត់ទី ៥ ដែរនោះ គេឃើញមានការអបអរសាទរច្រើនកុះករនៅក្រៅរាជវាំងផងដែរដោយពួកគេកាន់ទង់​ជ័យបក្សប្រឆាំង Pakatan Harapan ដែលលោក មហាធៀ ដឹកនាំផង។ Mahathir Mohamad - live https://t.co/SHPput8X2J —...
article_1546.txt
​រដ្ឋាភិបាល​ចិន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​បន្ត​រក្សា និង​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី ដោយ​ឈរលើ​គោលការណ៍​ស្មើភាព និង​គោរព​ប្រយោជន៍​គ្នា​ទៅវិញទៅមក​។ ការអំពាវនាវ​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​មេដឹកនាំ​បក្សប្រឆាំង​លោក មហា​ធៀ មហាម៉ាត់ ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​នាយករដ្ឋមន្ត្រី​ទី ៧​។
​ក្រោយ​សម្ព័ន្ធ​បក្សប្រឆាំង​របស់លោក មហា​ធៀ មហាម៉ាត់ ឈ្នះឆ្នោត ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន និង​ម៉ាឡេស៊ី​ក្លាយជា​ប្រធានបទ​សំខាន់​។ នេះ​ក៏ដោយ​សារ​បក្ស​នេះ​ធ្លាប់​សន្យា​ត្រួតពិនិត្យ​កិច្ចព្រមព្រៀងទ្វេភាគី ឬ​អាច​ចរចា​លក្ខខណ្ឌ​មួយចំនួន​ក្នុង​កិច្ចព្រមព្រៀង​នោះ​ផង​បើ​ចាំបាច់​។ អត្ថបទទាក់ទង «​និន្នាការ​ប្រឆាំង​ចិន​» ពេញនិយម​ស...
article_1547.txt
នៅ​ថ្ងៃទី​៤ ខែឧសភា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា ពេលវេលា និង​ទីតាំង​នៃ​ជំនួប​រវាង​លោក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹងត្រូវ​បញ្ចេញ​នៅពេល​ឆាប់ៗ​នេះ​។ ចំណែកឯ​ប្រធានបទ​សំខាន់​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ គឺ​គ្មានអ្វី​ក្រៅពី​ការជំរុញ​ឲ្យ​កូរ៉េខាងជើង​លុបបំបាត់​នុយក្លេអ៊ែរ​រប​ស់​ខ្លួន​ដែរ​។ ម...
​ទីតាំង និង​ពេលវេលា​ជាក់លាក់​នៃ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ត្រូវបាន​កំណត់​រួចហើយ​។ លោក ត្រាំ បាន​បង្ហើប​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​៤ ខែឧសភា នៅមុន​ធ្វើដំណើរ​ទៅកាន់​រដ្ឋ​តិច​សាស់ ប៉ុន្តែ​លោក​នៅតែ​មិន​ព្រម​ប្រាប់​ពី​កាលបរិច្ឆេទ​ឲ្យ​ច្បាស់លាស់​ឡើយ ដោ...
article_1548.txt
​តុលាការ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៦ ខែមេសា បាន​កាត់ទោស​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៤​ឆ្នាំ​លើ​ករណី​ពុករលួយ​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​កូរ៉េខាងត្បូង ប៉ុន្តែ​វាសនា​លោកស្រី​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំមុន ក្រោយ​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​ដែល​ធ្វើ​ឲ...
​ក្នុង​សវនាការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ តុលាការ​កូរ៉េខាងត្បូង​រកឃើញថា អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ពិត​ជាមាន​កំហុស​ដូចជាការចោទប្រកាន់​ដូចជា​ការទទួល​សំណូក បំពាន​អំណាច និង​កំហែង​យក​។ ជាមួយនឹង​កំហុស​ទាំងអស់ តុលាការ​បាន​កាត់ទោស​ឲ្យ​លោកស្រី ប៉ាក ជាប់ពន្ធនាគារ​ដល់​ទៅ​២៤​ឆ្នាំ ខណៈ​រដ្ឋអាជ្ញា​ចង់​ឲ្យ​លោកស្រី​ជាប់ពន្ធនាគា...
article_1549.txt
ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​បរាជ័យ​ក្នុងការ​អនុម័ត​ដំណោះស្រាយ​ដែល​ព្រាង​ឡើង​ដោយ​រុស្ស៊ី​មាន​គោលដៅ​ថ្កោលទោស​អាមេរិក អង់គ្លេស និង​បារាំង​ដែល​វាយប្រហារ​តាមផ្លូវ​អាកាស​ប្រឆាំង​ស៊ី​រី​ថ្ងៃ​សុក្រ​ទី ១៤ មេសា​។ ប្រទេស​ទាំងបី​ខាងលើ​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សា​បោះឆ្នោត​ជំទាស់​ដំណោះស្រាយ​នេះ​។
​ក្រោយ​ជជែក​គ្នា​តឹងសរសៃក​អស់​ប្រហែល​ពីរ​ម៉ោង ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សមាជិក​ចំនួន​ប្រាំបី បានសម្រេច​បោះឆ្នោត​ប្រឆាំង​ដំណោះស្រាយ​ដែល​រុស្ស៊ី​ព្រាង​ឡើង​ពាក់ព័ន្ធ​ស្ថានការណ៍​ស៊ី​រី​នៅ​ថ្ងៃ​សៅរ៍​ទី ១៤ ខែមេសា​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីព្រាង​ដំណោះស្រាយ​ស៊ី​រី​នេះ​មាន​ខ្លឹមសារ​ថ្កោលទោស​...
article_155.txt
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo និងប្រធានបក្សអំណាចប្រជាជន(PPP) លោក Han Dong-hoon នៅថ្ងៃទី៨ ខែធ្នូ បានប្រកាសថា នឹងដឹកនាំកិច្ចការប្រទេសជំនួសប្រធានាធិបតី លោក យូន សុកយ៉ល រហូតដល់លោក យូន ចុះចេញពីតំណែង។ យ៉ាងណាមិញ ប្រធានបក្សប្រជាធិបតេយ្យ បានចោទនាយករដ្ឋមន្ត្រី និងមេបក្ស PPP ថាបំពានរដ្ឋធម្មនុញ្ញ។
ក្នុងសន្និសីទរួមមួយ ក្នុងថ្ងៃទី៨ ខែធ្នូ នាយករដ្ឋមន្ត្រី លោក Han Duck-soo និងប្រធានបក្សអំណាចប្រជាជន លោក Han Dong-hoon បានលើកឡើងអំពីការដឹកនាំកូរ៉េខាងត្បូង អំឡុងពេលវិបត្តិនយោបាយក្នុងប្រទេស។ ទោះបីជារួចខ្លួនពីការបោះឆ្នោតដកតំណែងនៅថ្ងៃទី៧ ខែធ្នូ ពិតមែន ប៉ុន្តែលោក យូន សុកយ៉ល នឹងលែងជាប់ពាក់ព័ន្ធកិច្ចការរដ្ឋផ្សេងៗ ដែលរួមទាំងកិច្...
article_1550.txt
​នាយករដ្ឋមន្ត្រី​សិង្ហ​បុ​រិ លី សៀន​ឡុង បានបង្ហាញ​ជំហរ​គាំទ្រ​ការចូលរួម​ដ៏​មាន​ប្រយោជន៍​របស់​ចិន​លើ​ឆាក​អន្តរជាតិ និង​ការកសាង​តំបន់​។ លោក លី សៀន​ឡុង និយាយ​បែបនេះ មុន​ដំណើរ​ទស្សនកិច្ច​នៅ​ទឹកដី​ចិន​។ កន្លងមក សិង្ហ​បុរី និង​ចិន​មាន​ទំនាក់ទំនង​ល្អប្រសើរ និង​មាន​ផលប្រយោជន៍​រួមគ្នា​ជាច្រើន ដែល​រឿងនេះ​ធ្វើ​ឲ្យ​លោក លី សៀន​ឡុង ...
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នឹងធ្វើ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​ទឹកដី​ចិន ចាប់ពី​ថ្ងៃទី​៨ ខែមេសា​ទៅ​។ លោក លី នឹង​ជួប​ជជែក​ជាមួយ​បណ្ដា​មេដឹកនាំ​ធំៗ​របស់​ចិន​មាន​ប្រធានាធិបតី ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី លី ខឹ​ឈាំ​ង ជាដើម​។ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ​នឹងចូលរួម​វេទិកា Boao ស្ដីពី​អាស៊ី​នៅ​កោះ​ហៃ​ណាន និង​ធ្...
article_1551.txt
​សារព័ត៌មាន និង​បណ្តាញ​សង្គម​នានា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ច​ចាម​អារាម​ទាក់ទង​នឹង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ទៅកាន់​ក្រុង​ប៉េកាំង​នា​ដើម​សប្តាហ៍​នេះ តាមរយៈ​រថភ្លើង​ពិសេស​មួយ​។
​ ​ទីភ្នាក់ងារ​ព័ត៌មាន Kyodo របស់​ជប៉ុន បាន​បញ្ជាក់ថា រថភ្លើង​មួយគ្រឿង​បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ម្នាក់​ចេញពី​ស្ថានីយ៍​ក្រុង​ប៉េកាំង​នា​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​គេ​មិន​បានដឹង​ច្បាស់​១០០​ភាគរយ​ថា លោក គីម ជុង​អ៊ុន នោះឡើយ​។ តាម​ការលើកឡើង​តៗ​គ្នា លោក គីម បាន​ចាក​ចេញពី​ក្រុង​ព្យុងយ៉ាង​នៅ​ចន្ទ​តាមរយៈ​រថភ្លើង​ពិសេស​ឆ្ពោះទៅកា...
article_1552.txt
​នៅ​ថ្ងៃទី​២៧ ខែមេសា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ដើរ​ឆ្លងកាត់​បន្ទាត់​ព្រំដែន​បែងចែក​ឧបទ្វីប​កូរ៉េ​ដើម្បី​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅឯ​តំបន់​គ្មាន​កងទ័ព​។ លោក គីម ក្លាយជា​មេ​ដឹ​នាំ​កូរ៉េខាងជើង​ទីមួយ ដែល​បានធ្វើ​ដំណើរ​ចូល​ទឹកដី​កូរ៉េខាងត្បូង ចាប់តាំងពី​សង្គ្រាម​កូរ៉េ​ត្រូវបាន...
​ជំនួប​មេ​ដឹ​នាំ​កូរ៉េ​លើក​ទី​បី បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ស្វាគមន៍​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខ្សែ​សីមា​ព្រំដែន​ដែន​ក្នុងភូមិ​ប៉ាន់​មុន​ជុម​នៃ​តំបន់​គ្មាន​កងទ័ព​ ហើយបាន​ចាប់ដៃគ្នាបង្ហាញពីភាពស្និទ្ធស្នាលផង។ នេះ​ជា​លើក​ទី​ដំបូង ដែល​មេដឹកនាំ​កូ...
article_1553.txt
​រុស្ស៊ី និង​អាមេរិក​ឈានដល់​កើតសង្គ្រាម​ពាក្យសម្តី​ជាមួយគ្នា​ក្រោយ​អាមេរិក​ប្រកាសថា​ខ្លួន​នឹង​ចាត់វិធានការ​ប្រឆាំងរ​បប​ដឹកនាំ​ស៊ី​រី​ដែល​ត្រូវគេ​ចោទប្រកាន់​រឿង​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង​ឌូ​ម៉ា​កាលពី​សប្តាហ៍​មុន​។ វ៉ាស៊ីនតោន​គំរាម​រុស្ស៊ី​ឲ្យ​ត្រៀម​ទទួល​មី​ស៊ី​ល​ខ្លួន ខណៈដែល​មូ​ស្គូ​តប​វិញ​ថា មី​ស៊ី​ល​ឆ្លាត​មិនដែល​...
«​មី​ស៊ី​ល​ឆ្លាត​គួរតែ​ហោះ​សំដៅ​ក្រុម​ភេរវជន មិនមែន​រដ្ឋាភិបាល​ស្របច្បាប់​នៅ​ស៊ី​រី​ដែល​បាន​ប្រឹងប្រែង​ច្រើន​ឆ្នាំ​ដើម្បី​កម្ចាត់​ភេរវជន​អន្តរជាតិ​លើទឹក​ដី​ខ្លួន​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova ឆ្លើយតប​នឹង​ការព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ពុធ​ទី ១១ ខែមេសា...
article_1554.txt
​ជា​រៀងរាល់ឆ្នាំ ប្រជាជន​មី​យ៉ាន់ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ទឹក នៅ​ពាក់កណ្តាល​ខែមេសា ដែលជា​ពិធីបុណ្យ​ប្រពៃណី ជាតិ​ដ៏​សំខាន់បំផុត​នៅក្នុង​ប្រទេស ។ សម្រាប់​ឆ្នាំនេះ ប្រជាជន​មី​យ៉ាន់​ម៉ា ប្រារព្ធ​ពិធីបុណ្យ​នេះ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃ ទី​១៦ ខែ មេសា ដែល​ស្របពេល​ជាមួយនឹង​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្នាំ​របស់​បណ្តា​ប្រទេស​មួយចំន...
​ក្នុង​ជំនឿ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ពិធីបុណ្យ​ទឹក ឬ Thingyan គឺជា​ពិធី​ដ៏​សំខាន់បំផុត​របស់​មី​យ៉ាន់​ម៉ា ដែលមាន​ប្រភពដើម​ចេញ​សាសនាព្រះពុទ្ធ និង ហិណ្ឌូ ។ ពិធីបុណ្យ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ស្របពេល នៃ​រដូវក្តៅ​បំផុត​របស់​ប្រទេស ដោយ​ភ្ជាប់​ជាមួយនឹង​អត្ថន័យ នៃ​ការយក​ទឹក​មក​ជម្រះ​នូវ​រឿងរ៉ាវ​អាក្រក់ ដែល​បាន​កើតឡើង​កន្លងមក...
article_1555.txt
​ក្រោយ​ប្រើប្រាស់​មី​ស៊ី​ល​វាយប្រហារ​ស៊ី​រី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ទី ១៤ ខែមេសា តំណាង​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​អះអាងថា អាមេរិក​នឹងមិន​ដកទ័ព​ចេញពី​ស៊ី​រី​ឡើយ ដរាបណា​គោលដៅ​ចម្បង​របស់ខ្លួន​មិនទាន់​សម្រេចបាន​នោះ​។
​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ផ្លាស់ប្តូរ​ជំហរ​ជាថ្មី​ក្នុង​បញ្ហា​ស៊ី​រី ក្រោយ​ពេលដែល​អាមេរិក​និង​សម្ព័ន្ធមិត្ត​អង់គ្លេស និង​បារាំង​ប្រើប្រាស់​មី​ស៊ី​ល ១០៣ គ្រាប់ វាយប្រហារ​ទីតាំង​មួយចំនួន​នៅ​ស៊ី​រី​ដើម្បី​ឆ្លើយតប​នឹង​ព័ត៌មាន​ថា ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្រុង ឌូ​ម៉ា​។ ​លោកស្រី Nikki Haley បេសកជន​ពិសេស​រប...
article_1556.txt
​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​សន្យា​បោ​សម្អាត​សំបុក​ក្រុម​ឧទ្ទាម​ចុងក្រោយ​ដែល​នៅក្រៅ​រដ្ឋធានី​ដា​ម៉ាស​។ ការប្រកាស​នេះ​កើតឡើង​ក្រោយ​ពេលដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​បន្ត​ប្រយុទ្ធ និង​ដណ្តើមបាន​មួយ​ភាគ​ធំ​នៃ​តំបន់​ភាគ​ខាងកើត​Ghouta មកកាន់​កាប់​វិញ ហើយ​ការប្រកាស​នេះ​ក៏​កើត​ក្រោយ​ពេលដែល​អាមេរិក​សន្យា​ដកខ្លួន​ចេញពី​ស៊ី​រី​ដូចគ្នា​។...
​ដោយ​កាន់តែ​មានប្រៀប​ខ្លាំង​ក្នុង​សង្គ្រាម ក្រសួងការពារជាតិ​ស៊ី​រី​បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ៣១ ខែមីនា​ថា ខ្លួន​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​បោសសម្អាត​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​ក្រុង Ghouta ឲ្យ​អស់​ក្នុងពេល​ឆាប់ៗ​នេះ​។​ ​ទីភ្នាក់ងារ​ព័ត៌មាន AFP កងកម្លាំង​ស៊ី​រី​ដែលមាន​រុស្ស៊ី​ជា​ខ្នងបង្អែក​នេះ​បាន​យកឈ្ន...
article_1557.txt
​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា ទើប​ឡើងកាន់​អំណាច​ថ្មី លោក Win Myint បាន​ដាស់តឿន និង​ណែនាំ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ដោយ​មិនត្រូវ​ស្តាប់ ឬ​ស្ថិត​ក្រោមបង្គាប់​បុគ្គល​មាន​ឥទ្ធិពល​ណាមួយ​ឡើយ ក្នុងពេល​បំពេញ​ទទួល​តួនាទី​របស់ខ្លួន ។ ប្រធានាធិបតី​រូបនេះ បាន​ផ្តាំ​ដល់​មន្ត្រី​អង្គភាព​ដដែល​នោះ​ឲ្យ​រាយការណ៍​ប្រា...
​លោក​ប្រធានាធិបតី Win Myint នៅ​ថ្ងៃ​១១ មេសា បានអនុញ្ញាត​ឲ្យ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មី​យ៉ាន់​ម៉ា​ចូល​សម្តែង​ការគួរសម​ដំបូង​គេ​បង្អស់ ក្រោយពី​លោក ត្រូវបាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ថ្មី ក្នុង​អាណត្តិ​ដឹកនាំ​របស់​រដ្ឋាភិបាល​ប​ក្ស​ស៊ីវិល​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​...
article_1558.txt
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ផ្ញើ​សារ​មួយ​ដោយ​ប្រយោល​ទៅ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ក្រុង​វ៉ាស៊ីនតោន​តែម្តង ឲ្យ​មាន​ប្រុងប្រយ័ត្ន​ចំពោះ​ឥរិយា​ថ​យោធា​មកកាន់​សមុទ្រ​ចិន​ខាងត្បូង ។ ក្រុង​ប៉េកាំង មិន​យល់​ខុស​អ្វី​ឡើយ ប្រសិនបើ​រាល់​ភាគី​ពាក់ព័ន្ធ ពិត​ជាមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ឬ​...
​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ខែមីនា របស់​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃ​២៩ មីនា​កន្លងទៅ អ្នកសារព័ត៌មាន បាន​ចោទ​សួរថា​តើ​ចិន មានការ​ឆ្លើយតប​បែបណា​ចំពោះ​កងទ័ពជើងទឹក​អាមេរិក ដែល​ទើបតែ​ធ្វើ​នាវាចរណ៍​ក្រោមរូបភាព​លើកកម្ពស់​សិទ្ធិសេរីភាព​នាវាចរណ៍ ដែល​នៅក្បែរ​តំបន់​អធិបតេយ្យ​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នោ...
article_1559.txt
​លោក Miguel Díaz-Canel ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​រដ្ឋ​ការី​ប៊ី​ន​គុយបា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែមេសា​នេះ​។ មេដឹកនាំ​ថ្មី​នេះ​បានប្រកាស​បន្ត​ដើរ​លើផ្លូវ​បដិវត្តន៍ និង​ប្តេជ្ញា​មិន​ទទួលយក​របប​មូលធន​និយម​ផង​។
​សភា​គុយបា​បានសម្រេច​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ដល់​លោក Miguel Díaz-Canel ដែលជា​អនុ​ប្រធានាធិបតី​គុយបា ឲ្យ​ធ្វើជា​ប្រធានាធិបតី​ថ្មី​ជំនួស​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​បានប្រកាស​ចុះ​ចេញពី​តំណែង​កន្លងមក​។ ​លោក​ទទួលបាន​សំឡេងគាំទ្រ​សរុប ៩៩,៨៣ ភាគរយ ហើយ​អ្វីដែល​សំខាន់​លោក​ទទួលបាន​ការគាំទ្រ​ពី​លោក រ៉ា​អ៊ូ​ល ដែលជា​មេដឹកនាំ...
article_156.txt
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី២៩ ខែវិច្ឆិកា បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov អំពីកិច្ចសហប្រតិបត្តិការយោធាដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ ដើម្បីប្រឆាំងឥទ្ធិពលចក្រពត្តិនិយមរបស់ប្រទេសលោកខាងលិច និងអាម៉េរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន KCNA។
ក្នុងជំនួបទ្វេភាគីជាមួយភាគីរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានយល់ព្រមជាមួយប្រមុខការពារជាតិរុស្ស៊ី លោក Andrei Belousov លើការបន្តពង្រឹងសម្ព័ន្ធយោធា ដើម្បីប្រឆាំងប្រទេសសត្រូវ។ យោងតាមទីភ្នាក់ងារ KCNA វត្តមានរបស់ប្រមុខការពារជាតិរុស្ស៊ី នៅទីក្រុងព្យុងយ៉ាង ជាឱកាសសម្រាប់ពង្រឹងសមត្ថភាពកងទ័ពប្រទេសទ...
article_1560.txt
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃ​០៦ មេសា បានប្រកាស​រំលាយ​សភាជាតិ​ម៉ាឡេស៊ី​។ សេចក្តីប្រកាស​នេះ ក៏មាន​ន័យ​ដែរ​ថា ជាការ​បើកផ្លូវ​សម្រាប់​យុទ្ធនាការ និង​ការប្រកួតប្រជែង​លើ​ការបោះឆ្នោតជាតិ​ម៉ាឡេស៊ី​។
​តាម​សេចក្តីប្រកាស​របស់លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រមុខ​បក្ស​កាន់អំណាច​របស់​ម៉ាឡេស៊ី (UMNO)​ផង​នោះ ចាប់ពី​ថ្ងៃ​៧ មេសា​តទៅ សភាជាតិ​ម៉ាឡេស៊ី​ក្នុង​អាណត្តិ​ទី​១៣ ត្រូវ​បញ្ចប់​ជា​ផ្លូវការ ហើយ​ការប្រកួតប្រជែង​បោះឆ្នោត​អាណត្តិ​ទី​១៤ នៃ​សភា ដែល​មជ្ឈដ្ឋាន​ទូទៅ​មើលឃើញថា នឹងមាន​ភាព​តានតឹង​ខ្លាំង ក៏ត្...
article_1561.txt
​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីន​ណា​វ៉ា​ត់ បានបង្ហាញ​វត្តមាន​របស់លោក រួម​ជាមួយនឹង​ប្អូនស្រី​បង្កើត​របស់លោក គឺ​លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែលជា​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដូចគ្នា នៅ​កម្មវិធី​មួយ​ក្នុង​ទឹកដី​ជប៉ុន ។ តាមរយៈ​កម្មវិធី​នោះ អតីត​នាយ​រដ្ឋមន្ត្រី​រូបនេះ មិនមាន​សារ​ប្រឆាំងនឹង​របប​សឹក​ឡើយ តែ​លោក បានបង...
​ពី​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ ២៩ មីនា កន្លងទៅ បាន​ទទូច​ឲ្យ​នាំយក​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​រាជាណាចក្រ​ថៃ​មកវិញ ហើយ លោក បាន​ព្យាករ​ផងដែរ​ថា គណបក្សនយោបាយ ដែលជា​អ្នកគាំទ្រ​របស់លោក នឹង​ឈ្នះ​ការបោះឆ្នោតជាតិ​ខាងមុខ​បាន​យ៉ាង​ងាយស្រួល​បំផុត ។ ​តាម​ការចុះផ្សាយ​របស់​សារព...
article_1562.txt
​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ចាប់ពី​ថ្ងៃ​សុក្រ​ទី ២៧ ដល់​ថ្ងៃ​សៅរ៍​ទី ២៨ មេសា​នេះ​។ ក្នុង​កិច្ចប្រជុំ​នេះ គេ​រំពឹងថា មេដឹកនាំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ឧបទ្វីប​កូរ៉េ វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា និង​...
​មេដឹកនាំ​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​នឹង​ជួបជុំគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​សុក្រ​ទី ២៧ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣២ ដែលមាន​នាយករដ្ឋមន្ត្រី លី សៀន​ឡុង​ជា​ប្រធាន​នោះ​។ ក្នុង​កិច្ចប្រជុំ​កំពូល​លើក​នេះ សិង្ហ​បុរី​ដែលជា​ប្រធាន​ប្តូរ​វេន នឹង​ប្រឈម​បញ្ហា​ច្រើន​ដែរ​ជាពិសេស​ជម្លោះ​អធិបតេយ...
article_1563.txt
ប្រធានាធិបតី​ស៊ីម​បា​វ៉េ លោក Emmerson Mnangagwa បាន​សំឡឹង​ឃើញ​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុងការ​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​ជាមួយ​ចិន​។ លោក​ប្រធានាធិបតី​រូបនេះ រំពឹងថា ការផ្សារភ្ជាប់​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយនឹង​ចិន អាចធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ដ៏​ក្រីក្រ​មួយ​នេះ ក្លាយជា​ប្រទេស​មាន​អភិវឌ្ឍ ក្រោយ​រង​...
​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua នៅ​ថ្ងៃ​៣១ មីនា លោក​ប្រធានាធិបតី Emmerson បាន​អះអាងថា ប្រទេស​របស់លោក កំពុងតែ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ស៊ីជម្រៅ​ជាមួយនឹង​ចិន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​មាន​ភាព​ឡើង​ប្រសើរឡើង បន្ទាប់ពី​រង​ខ្ទេចខ្ទាំ​ដោយសារតែ​ទណ្ឌ​ជាច្រើន​ឆ្នាំ​របស់​ប្រទេស​លោកខា...
article_1564.txt
​ក្រសួងការបរទេស​អា​មេ​រិ​ក​បានទាមទារ​ឲ្យ​រុស្ស៊ី​សារភាព​ចំពោះ​ករណី​បំពុល​អតីត​ចារកម្ម​រុស្ស៊ី Sergei Skripal ដោយ​ប្រើប្រាស់​សារធាតុ​គីមី​នៅឯ Salisbury កាលពី​ថ្ងៃទី​៤ ខែមីនា​។ ការសារភាព​របស់​រុស្ស៊ី នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​ល្អប្រសើរ​ឡើងវិញ​។ សម្រាប់​អាមេរិក ភស្តុតាង​ចាំបាច់​តែមួយគត់​...
​សំណុំរឿង​ប៉ុនប៉ង​បំពុល​អតីត​ចារកម្ម​រុស្ស៊ី និង​កូនស្រី កំពុង​រាលដាល​ខ្លាំង​។ ឈរលើ​ស្មារតី​គាំទ្រ​អង់គ្លេស រដ្ឋ​អឺរ៉ុប​ចំនួន​១០ អាមេរិក អូស្ត្រាលី កាណាដា និង​សម្ព័ន្ធ​យោធា​ណា​តូ បាន​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ជា​បន្តបន្ទាប់ ទោះជា​គេ​មិនទាន់​ឃើញ​មាន​ភស្តុតាង​ជាក់ស្ដែង​ណាមួយ​ដែល​បញ្ជាក់ថា រុស្ស៊ី​នៅ​ពីក្រោយ​ការវាយប្រហារ...
article_1565.txt
​នៅ​យប់​ថ្ងៃទី​១៣ ខែមេសា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា លោក​បាន​បញ្ជា​ឲ្យ​បើក​ប្រតិបត្តិការ​យោធា​ដោយ​ប្រើ​មី​ស៊ី​ល​ប្រឆាំង​ស៊ី​រី ក្រោម​ហេតុផល​ថា ស៊ី​រី​ប្រើប្រាស់​អាវុធ​គីមី​លើ​ពលរដ្ឋ​ខ្លួនឯង​។ មី​ស៊ី​ល​ច្រើនជាង​មួយរយ​គ្រាប់​ត្រូវបាន​បាញ់​ដាក់​ទីតាំង​ក្បែរ​រដ្ឋធានី​ដា​ម៉ាស់ និង​ទីក្រុង​ផ្សេងទៀត​។ មី​ស...
​ភ្លាមៗ​បន្ទាប់ពី​ទទួលបញ្ជា​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ យោធា​អាមេរិក និង​សម្ព័ន្ធមិត្ត​មានបារាំង និង​អង់គ្លេស បាន​បើក​ការវាយប្រហារ​លើ​ស៊ី​រី​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមេសា​។ នេះ​ជា​អន្តរាគមន៍​ដ៏​ធំ​បំផុត​របស់​បស្ចិមប្រទេស​លើ​វិបត្តិ​ស៊ី​រី និង​ជាការ​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​អាវុធ​គីមី​នៅ​ទីក្រុង Douma​ដែល​សម្លាប់​មនុស្...
article_1566.txt
​គណៈកម្មាធិការ​សភា​ស៊ី​ម​បា​វ៉េ​នឹង​កោះហៅ​អតីត​ប្រធានាធិបតី រ៉ូបឺត មូ​ហ្កា​បេ ទៅ​សួរនាំ​រឿង​បាត់​ពេជ្រ​តម្លៃ​ប្រហែល​១៥​ពាន់​ដុល្លារ​។ ពេជ្រ​ទាំងនោះ​ត្រូវបាន​បាត់​ពី​កន្លែង​រុករក​រ៉ែ Marange ។ មិន​ត្រឹមតែ​អតីត​ប្រធានាធិបតី​រូបនេះ​ឡើយ មន្ត្រី​មួយចំនួនទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​បាត់​ពេជ្រ​នេះ បានបង្ហាញ​ខ្លួន​ចំពោះមុខ​គណៈ...
​គណៈកម្មាធិការ​ទទួល​ធនធាន​រ៉ែ និង​ថាមពល​នៃ​សភា​ស៊ីម​បា​វ៉េ នឹង​ហៅ​អតីត​មេដឹកនាំ​វ័យ​ចំណាស់ រ៉ុ​បឺត មូ​ហ្ក​បេ ឲ្យ​បង្ហាញមុខ​ចំពោះមុខ​គណៈកម្មាធិការ​នេះ​ដើម្បី​ផ្ដល់ព័ត៌មាន​លើ​ការបាត់​ពេជ្រ​ដ៏​ច្រើន និង​មានតម្លៃ​ប្រហែល​១៥​ពាន់​លាន​ដុល្លារ​ឯណោះ​។ ពេជ្រ​ដ៏​ច្រើន​នេះ​បាន​បាត់​ក្នុងសម័យ​លោក មូ​ហ្កា​បេ ដឹកនាំ​ប្រទេស ដែល​ពោរពេញ...
article_1567.txt
​ការបោះឆ្នោត​នៅ​ថៃ ត្រូវបាន​របប​យោធា​លើក​ពេល​ម្ដង​ហើយ​ម្ដងទៀត និង​ចុង​ក្រោយនេះ ត្រូវបាន​លើក​ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩ ឯណោះ​។ ការពន្យារពេល ម្ដង​ជា​ពីរដង​នេះ ធ្វើ​ឲ្យ​គេ​ជឿថា របប​យោធា​នៅតែ​ចង់​ក្រាញ​អំណាច និង​គ្មាន​បំណង​ផ្ទេរអំណាច​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល ដែល​កើត​ដោយសារ​ការបោះឆ្នោត​ឡើយ​។ អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ...
​អាមេរិក​នៅតែមាន​សុទិដ្ឋិនិយម​ថា ថៃ ដែល​កំពុង​ដឹកនាំ​ដោយ​រដ្ឋាភិបាលយោធា នឹង​ត្រឡប់​ទៅកាន់​ការដឹកនាំ​របស់​រដ្ឋាភិបាល​វិញ​។ របប​យោធា​ថៃ របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ដឹកនាំ​ប្រទេស​តាំងពី​រដ្ឋប្រហារ​ខែឧសភា ឆ្នាំ​២០១៤ មក និង​បាន​សន្យា​ជាច្រើន​ដង​រៀបចំ​ការបោះឆ្នោត ដើម្បី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​...
article_1568.txt
​ក្រោយពី​មាន​ព្យុះភ្លៀង​ការទូត​ជាមួយនឹង​គ្នា ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនភៀសខ្លួន រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​យល់ព្រម​តាម​សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​របស់ខ្លួន ។ ក៏ប៉ុន្តែ​ទីកន្លែង និង​ពេល​ជាក់លាក់ មិនទាន់​បានកំណត់​នៅឡើយ សម្រាប់​ដ៏​កម្រ​របស់​អង្គការ​ពិភពលោក​មួយ...
​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោក Myint Thu នៅ​ថ្ងៃ​០៦ មេសា​កន្លងទៅ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​របស់លោក បានអនុញ្ញាត​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​ហើយ​។ ក៏ប៉ុន្តែ​លោក បាន​អះអាងថា ទីកន្លែង និង​ពេលវេលា កំពុងស្ថិត​ក្រោម​ការចរចា រវាង​តំណាង​មី​យ៉ាន់​ម៉ា ជាម...
article_1569.txt
​លោកស្រី Barbara Bush អតីត​ស្ត្រី​ទីមួយ​អាមេរិក បានទទួល​មរណភាព​ក្នុង​អាយុ​៩២​ឆ្នាំ កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែមេសា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​អតីត​ប្រធានាធិបតី George H.W.Bush ។​
​លោកស្រី Barabar ត្រូវបាន​ចាត់ជា​ស្ត្រី​នៅក្នុង​គ្រួសារ​អ្នកនយោបាយ​ដែលមាន​ឥទ្ធិពល​នៅ​សហរដ្ឋអាមេរិក​។ លោកស្រី​បាន​រៀប​អា​ពា​ហ៍​ជាមួយ​លោក George H.W.Bush ប្រធានាធិបតី​ទី​៤១​របស់​សហរដ្ឋអាមេរិក អស់​រយៈពេល​ប្រមាណ​៧៣​ឆ្នាំ​។​ ​លោកស្រី និង​លោក George H.W.Bush ដែល​បច្ចុប្បន្ន​ជិត​ឈានដល់​វ័យ​៩៤​ឆ្នាំ មានកូន​៦​នាក់​ក្នុងនោះ​មាន ...
article_157.txt
បក្សប្រជាធិបតេយ្យ(DP) ដែលជាបក្សប្រឆាំងនៅកូរ៉េខាងត្បូង នៅថ្ងៃទី២៣ ខែធ្នូ បានគំរាមដកតំណែងរបស់ប្រធានាធិបតីស្ដីទី លោក Han Duck-soo ក្នុងករណីដែលលោកប​រាជ័យក្នុងការប្រកាសឱ្យប្រើច្បាប់បង្កើតក្រុមស៊ើបអង្កេតពិសេសលើលោក​ យូន សុកយ៉ល ទាក់ទិននឹងច្បាប់អាជ្ញាសឹក។
ស្របពេលតុលាការធម្មនុញ្ញកូរ៉េខាងត្បូង កំពុងដំណើរការនីតិវិធីដកតំណែងលោក យូន សុកយ៉ល ប្រធានាធិបតីព្យួរតំណែងកូរ៉េខាងត្បូង បក្សប្រជាធិបតេយ្យ (DP) បានព្រមានដកតំណែងប្រធានាធិបតីស្តីទី លោក Han Duck-soo។ បក្សប្រឆាំង បានចោទប្រកាន់លោក Han ថាជួយការពារលោក យូន សុកយ៉ល និងព្រមានបញ្ចប់តំណែងរូបលោក បើសិនជាច្បាប់បង្កើតក្រុមស៊ើបអង្កេតលើលោក យូ...
article_1570.txt
​ក្រោយ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស បាញ់​ផ្លោង​មី​ស៊ី​ល​ស្រោច​លើទឹក​ដី​ស៊ី​រី វា​មានការ​អះអាង​ខុសគ្នា​ជុំវិញ​ចំនួន​មី​ស៊ី​ល​ដែល​បាញ់​ចំ​គោលដៅ​។ រុស្ស៊ី​អះអាងថា ស៊ី​រី​ចាប់បាន​មី​ស៊ី​ល​អាមេរិក​និង​សម្ព័ន្ធមិត្ត ៧១ គ្រាប់ ហើយ​លោក បា​សា អាល់​អាសាដ ចេញមុខ​សរសើរ​អាវុធ​សល់​ពី​ជំនាន់​សូ​វៀត​ថែមទៀត​នៅ​ចុង​សប្ត...
​សមាជិកសភា​រុស្ស៊ី​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ នៅ​ក្រុង​ដា​ម៉ាស​នៅ​ថ្ងៃអាទិត្យ​ទី ១៥ ខែមេសា ពោលគឺ​មួយថ្ងៃ​ក្រោយ​អាមេរិក និង​សម្ព័ន្ធមិត្ត​បារាំង និង​អង់គ្លេស​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ទីតាំង​សំខាន់​ចំនួន​បី​ដែល​គេ​ចោទថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​អាវុធ​គីមី​។​ ​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT...
article_1571.txt
ចុងក្រោយ​ អាមេរិក បារាំង និងអង់គ្លេស ​បានឯកភាព​គ្នាប្រើប្រាស់ការវាយប្រហារដោយ​ប្រើ​ប្រាស់​មីស៊ីលប្រឆាំងរបបស៊ីរី​ដើម្បី​ឆ្លើយ​តប​នឹងការ​ប្រើប្រាស់អាវុធគីមីនៅក្រុង ឌូម៉ា កន្លងមក។ ការអន្តរាគមន៍​ផ្លូវអាកាស​​​នេះ​អាចនឹង​ធ្វើឲ្យ​អាមេរិក ប្រឈម​មុខកាន់តែខ្លាំងជាមួយរុស្ស៊ី​  និង​លង់​ខ្លួន​កាន់​តែជ្រៅ​ក្នុងសង្គ្រាម​ដ៏រ៉ាំរ៉ៃដែល​ម...
ប្រធានាធិបតីអាមរិកលោក​ ដូណាល់ បាន​ប្រកាស​នៅ​យប់​ថ្ងៃសុក្រទី ១៣ ខែមេសា​ថា អាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​បារាំង និងអង់គ្លេស កំពុងចាប់​ផ្តើម​ការវាយប្រហារដោយ​ប្រើ​ប្រាស់​មីស៊ីលប្រឆាំង​ស៊ីរីហើយ ដើម្បី​ដាក់ទណ្ឌកម្ម​ប្រធានាធិបតីបាសា​ អាល់អាសាដ ជុំវិញការចោទប្រកាន់​ថា របប​នេះ​បានប្រើប្រាស់អាវុធគីមីដែលសម្លាប់មនុស្សប្រហែល ​៤០​នា...
article_1572.txt
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បានប្រកាសថា លោក​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ប្រធានាធិបតី​អាមេរិក រក្សាទុក​កងទ័ព​នៅ​ស៊ី​រី​បន្តទៀត និង​ប្រើ​មី​ស៊ី​លបាញ់​ផ្លោង​លើ​ទីតាំង​សំខាន់​ដែល​អាចមាន​អាវុធ​គីមី​ផង​។ ក្រោយ​ដឹកនាំ​សម្ព័ន្ធមិត្ត​បាញ់​ផ្លោង​មី​ស៊ី​ល​ជាង ១០០​គ្រាប់​ចូល​ស៊ី​រី អាមេរិក​ប្រកាសថា​ខ្លួន​សម្រេច​រក្ស...
«​កាលពី​ដប់​ថ្ងៃមុន លោក ត្រាំ បាន​និយាយថា អាមេរិក​គួរ​ដកទ័ព​ចេញពី​ស៊ី​រី​ឲ្យ​បាន​ឆាប់​។ យើង​បាន​បញ្ចុះបញ្ចូល​លោក​ថា វា​ជា​រឿង​សំខាន់​ដែល​ត្រូវ​រក្សា​ទ័ព​នៅ​ស៊ី​រី​។ យើង​បញ្ចុះបញ្ចូល​លោក​ថា វា​ចាំបាច់​ណាស់​ដែល​ត្រូវ​នៅ​រយៈពេល​វែង​»​។ នេះ​ជាការ​អះអាង​របស់​ប្រធានាធិបតី​បារាំង​លោក ម៉ា​ក្រុង ក្នុង​បទសម្ភាសន៍​ជាមួយ BFM TV ។ ...
article_1573.txt
​នាយខុទ្ទកាល័យ​សេត​វិមាន​លោក John Kelly កាលពី​សប្តាហ៍​មុន​បានស្នើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​បណ្តេញ​លោក Scott Pruitt​ប្រធាន​ទីភ្នាក់ងារ​ការ​ពារ​បរិស្ថាន​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា EPA ។ នេះ​បើ​យោងតាម​មន្ត្រី​សេត​វិមាន​បាន​ប្រាប់​សារពត៌មាន Wall Street កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​
​លោក Kelly​បានស្នើ​ឲ្យ​បណ្តេញ​លោក Pruitt ចេញពី​តំណែង​ម្តង​ហើយ​ម្តងទៀត បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​នា​ពេល​ថ្មីៗ​នេះ​អំពី​ការចំណាយ​លើស​កម្រិត និង​ពី​របៀប​គ្រប់​គ្រង់​របស់លោក Pruitt​។​ ​មន្ត្រី​សេត​វិមាន​បាន​និយាយថា​ទោះជា​យ៉ាងណា ក៏​លោក ត្រាំ នៅ​មិនទាន់​រៀបចំ​បណ្តេញ​លោក​ចេញ​នៅឡើយ​ទេ ដោយសារតែ​លោក​ប្រធានាធិបតី​ពេញចិត្ត​នឹង...
article_1574.txt
ភ្នំពេញ​៖ លោក រស់ ច​ន្ត្រា​បុត្រ គឺជា​ប្រវត្តិវិទូ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម​កូរ៉េ​ដែរ​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​លោក លាង ដឺ​លុច ដែលជា​អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ លោក​សាស្ត្រាចារ្យ​បាន​សាទរ​ជំនួប​រវាង​មេដឹកនាំ​កំពូល​នៃ​ប្រទេស​បងប្អូន​កូរ៉េ​ទាំង...
​លោក លាង ដឺ​លុច​៖ មេដឹកនាំ​កំពូល​នៃ​បងប្អូន​កូរ៉េ​ទាំងពីរ គឺ​លោក មូ​ន ចេ​អ៊ី​ន នៃ​កូរ៉េខាងត្បូង និង​លោក គីម ជុង​អ៊ុន នៃ​កូរ៉េខាងជើង​នឹង​ជួបគ្នា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៧​ខែមេសា​នេះ​។ ក្នុងនាម​ជា​ប្រវត្តិវិទូ តើ​លោក​សាស្ត្រាចារ្យ​យល់ឃើញ​ព្រឹត្តិការណ៍​នេះ​យ៉ាងណាដែរ​? ​លោក រស់ ច​ន្ត្រា​បុត្រ​៖ តាម​ទស្សនៈ​ផ្ទាល់​របស់ខ្ញុំ ...
article_1575.txt
​ពេល​និយាយ​ដល់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន ក្នុង​កម្មវិធី​សន្ទនា​មួយនា​ថ្ងៃ​សុក្រ​ទី ៣០ ខែមីនា អតីត​ប្រធានាធិបតី​អាមេរិក​លោក ជី​មី កា​ទ័​រ បាន​ឯកភាព​ចំពោះ​គំនិត​ដែលថា អាមេរិក​ចង់បាន​មនុស្ស​ភ្លីភ្លើ​ជា​ប្រធានាធិបតី​។ ក្រៅពី​លើកឡើង​បែបនេះ លោក កា​ទ័​រ​ក៏​ឆ្លៀត​បង្ហើប​ថា​លោក​ព្យាយាម​បួងសួង​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្...
​អតីត​ប្រធានាធិបតី​អាមេរិក និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ​ឃោស​នាពី​សៀវភៅ​របស់ខ្លួន​ដែលមាន​ចំណងជើង​ថា «Faith: Journey for all» ក្នុង​កម្មវិធី The Late Show ដែល​រៀបចំឡើង​ដោយសារ​ព័ត៌មាន CBS​។ ​ប៉ុន្តែ​ក្នុងពេល​នោះដែរ ពិធីករ​លោក Stephen Colbert បាន​ឆ្លៀត​លើកឡើង​ពី​ប្រធានបទ​ផ្សេងទៀត​ដែល​ទាក់ទង​ការងារ​លោក​ជា​...
article_1576.txt
​ក្រុមកីឡា​បាល់ទាត់ Leeds United នៃ​ក្របខណ្ឌ Championship នឹង​មក​ប្រកួត​មិត្តភាព​ចំនួន​ពីរ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា​ក្រោយ​បញ្ចប់​រដូវ​កាលនា​ខែក្រោយ​នេះ ដើម្បី​បង្កើត​មូលដ្ឋាន​អ្នកគាំទ្រ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Aljazeera​។​
​ការប្រកួត​លក្ខណៈ​ទេសចរណ៍​នេះ Leeds ត្រូវ​ជួប​ជាមួយ​ក្រុម All Stars នាទី​ក្រុង​យ៉ាំង​ហ្គោ​ន​នៅ​ថ្ងៃទី​៩ ខែឧសភា មុនពេល​ប៉ះ​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​ក្នុង​ក្រុង Mandalay ថ្ងៃទី​១១ ឧសភា​។​ ​ប៉ុន្តែ​ក្រោយ​ការប្រកាស​ពី​កាលបរិច្ឆេត​នៃ​ការប្រកួត​នេះ ក្រុម​ដែល​កំពុង​លេង​ក្នុង​ក្របខណ្ឌ​ទី​២​អង់គ្លេស ត្រូវបាន​រង​ការរិះគន់​យ...
article_1577.txt
ទំនងជា​មិនអាច​ទ្រាំ​មើល​ទុក្ខលំបាក​របស់​ជនជាតិ​ភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា​ហើយ បានជា​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បានធ្វើ​សំណើ​ដើម្បី​ស្វែងរក​លទ្ធភាព​ស៊ើបអង្កេត​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ទាំង​ដែល​មី​យ៉ាន់​ម៉ា​មិនមែនជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ផង​។ សម្រាប់​រដ្ឋអាជ្ញា...
​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លោកស្រី Fatou Bensouda នៅ​ដើម​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា លោកស្រី​បានស្នើ​ទៅកាន់​ចៅក្រម​ដើម្បី​សម្រេច​ថា​តើ​តុលាការ​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​ការបណ្តេញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​បាន​ឬ​យ៉ាងណា ។ លោកស្រី​បាន​ហៅ​សំណើ​នេះ​គឺជា​រឿង​ដ៏​លំបាក​ផ្នែក​ច្បាប់​មួយ ដ្បិត​...
article_1578.txt
​ប្រមុខ​ការ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​១៤ ខែមេសា បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ និង​ស្នើ​ឲ្យ​ប្រទេស​នានា​ឲ្យ​បញ្ឈប់​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ស៊ី​រី​កាន់តែ​យ៉ាប់យ៉ឺន​។ លោក ហ្គូ​តេ​រ៉េ​ស អំពាវនាវ​បែបនេះ បន្ទាប់ពី​អាមេរិក អង់គ្លេស និង​បារាំង បើក​ប្រតិបត្តិការ​ដែនអាកាស​វា​យ​ប្រហា...
​ប្រមុខ​អង្គការសហប្រជាជាតិ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​លើក​ពេល​ទស្សនកិច្ច​ទៅកាន់​អា​រ៉ា​ប៊ី​សា​អូឌីត​ដើម្បី​ពិនិត្យ​ស្ថានការណ៍​នៅ​ស៊ី​រី ស្របពេល​អាមេរិក អង់គ្លេស និង​បារាំង វាយប្រហារ​ដោយ​មី​ស៊ី​ល និង​យន្តហោះ​ផង​នោះ​លើ​ទីតាំង​ស្តុក និង​ស្រាវជ្រាវ​អាវុធ​គីមី​របស់​ស៊ី​រី​។ មី​ស៊ី​ល​ច្រើនជាង​មួយ​រយគ្រាប់​ត្រូវបាន​ប្រើ...
article_1579.txt
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១៣ ខែមេសា បានប្រកាស​ចាប់ខ្លួនរ​ដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda បើ​រដ្ឋអាជ្ញា​រូបនេះ​ជាន់​ទឹកដី​ហ្វីលីពីន​ដើម្បី​ស៊ើបអង្កេត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​។ លោក ឌូ​ទើ​តេ អះអាងថា តុលាការ​នេះ​គ្មាន​យុត្តាធិការ​លើ​ហ្វីលីពីន​ឡើយ ព្រោះ​ហ្វី...
​ប្រមុខ​ដឹកនាំ​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​អះអាង​ជាថ្មី​ម្ដង​ទៀតថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​គ្មាន​អំណាច​អ្វី​លើ​ហ្វីលីពីន​ទៀតឡើយ ព្រោះ​ហ្វី​លី​ពី​បាន​ដើរ​ចេញពី​លក្ខន្តិកៈ​ក្រុង​រ៉ូម​ដែល​បង្កើត​តុលាការ​នេះ​ទៅហើយ​។ ដោយយោង​លើ​ហេតុផល​នេះ លោក ឌូ​ទើ​តេ ក៏​គំរាម​ចាប់ខ្លួន​រដ្ឋអាជ្ញា​តុលាការ​មួយ​នេះ គឺ​លោកស្រី Fat...
article_158.txt
ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា អាម៉េរិកនឹងមិនកាត់ផ្តាច់ជំនួយទាំងអស់ចំពោះអ៊ុយក្រែនទេ នៅពេលប្រទេសនេះដើរតួជាអន្តរការីដើម្បីជួយទីក្រុងកៀវចរចាសន្តិភាពជាមួយរុស្ស៊ី។
ទស្សនាវដ្ដី Time ​ថ្ងៃ​ទី១២ ខែ​ធ្នូ បាន​ចុះ​ផ្សាយ​បទ​សម្ភាស​មួយ​ជាមួយ​លោក ដូណាល់ ត្រាំ បន្ទាប់​ពី​បាន​ផ្តល់​កិត្តិយស​ឲ្យ​លោក​ជា «បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ ២០២៤»។ ក្នុងចំណោមប្រធានបទជាច្រើនដែលពាក់ព័ន្ធជាមួយអ៊ុយក្រែន ទស្សនាវដ្ដីនេះបានសួរម្តងហើយម្តងទៀតថាតើលោក ត្រាំ បោះបង់ចោលអ៊ុយក្រែនដោយការកាត់ជំនួយ ឬយ៉ាងណា? លោក ត្រាំ បានឆ្...
article_1580.txt
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គឺជា​តុលាការ​កម្រិត​កំពូល​មួយ​ដែលមាន​យុត្តាធិការ​ជំនុំជម្រះ​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ តុលាការ​ហាក់​ជួប​វិបត្តិ​មួយ នៃ​ការធ្លាក់​ឥទ្ធិពល​ក្នុងការ​គ្រប់គ្រង​សមាជិក​របស់ខ្លួន និង​នាំ​ឧក្រិដ្ឋជន​មក​ទទួលទោស​ចំពោះមុខ​ច្បាប់ ។ តុលាការ ថែមទាំង​គ្មាន​លទ្ធភាព​ទ...
​គ្រាន់តែ​រយៈពេល​ពីរ​ឆ្នាំ​ប៉ុណ្ណោះ តុលារ​ការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​បាត់បង់​សមាជិក​ប្រចាំ​តំបន់​ពីរ​ក្នុងនោះ​មាន ប៊ូ​រ៉ុ​ន​ឌី និង ហ្វីលីពីន ។ ការចាកចេញ​របស់​ប្រទេស​ទាំងពីរ ធ្វើឡើង​ដោយមាន​ការចោទប្រកាន់​ថា តុលាការ​នេះ​ធ្វើការ​មិនមាន​ឯករាជ្យ និង​ដាក់​គោលដៅ​តែ​លើ​ប្រទេស​តូចតាច ខណៈ​ប្រទេស​មហាអំណាច​មួយចំនួន ដែល​ប្រព្រឹត្ត...
article_1581.txt
​ចិន​នឹង​ចាប់ផ្តើម​ដាក់​សាកល្បង​ដំណើរការ​នាវា​ដឹក​យន្តហោះ​ចម្បាំង ផលិត​ក្នុងស្រុក​ទីមួយ​របស់ខ្លួន នៅ​ចុង​ខែមេសា​ខាងមុខ មុន​ការ​ប្រារព្ធ​ខួប​លើក​ទី ៦៩ នៃ​ការបង្កើត​កងទ័ពជើងទឹក​ចិន​។ បច្ចុប្បន្ន ចិន​មាន​នាវា​ដឹក​យន្តហោះ​មួយគ្រឿង ដែល​កំពុងដំណើរការ និង​កំពុង​បន្ត​ផលិត​នាវា​ប្រភេទ​នេះ​បន្ថែមទៀត ដើម្បី​ពង្រឹង​អំណាច​យោធា​របស់...
​នាវា​ដឹក​យន្តហោះ​ចិន 001A ដែល​មិនទាន់​មានឈ្មោះ​ផ្លូវការ នឹងត្រូវ​ចេញ​សាកល្បង​សមត្ថភាព​របស់ខ្លួន នៅ​ចុង​ខែមេសា​ខាងមុខនេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន South China Morning Post​។​ «​ក្រុង​ប៉េកាំង នឹង​រៀបចំ​អបអរសាទរ ការដាក់​សាកល្បង​នាវា​ដឹក​យន្តហោះ ០០1A ដែលជា​នាវា​ត្រូវបាន​រចនា និង​សាងសង់ឡើង ដោយ​ក្រុម​សាងសង...
article_1582.txt
មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក្នុង​ខែមេសា និង​ខែឧសភា​ជា​បន្តបន្ទាប់​។ កម្មវិធី​នុយក្លេអ៊ែរ គឺជា​របៀបវារៈ​សំខាន់​នៃ​ជំនួប​ទាំងពីរ ខណៈ​លោក គីម ជុង​អ៊ុន បានលើកឡើង​ម្ដង​ជា​ពីរដង​ថា កូរ៉េខាងជើង​មាន​ឆន្ទៈ​បោះបង់​នុយក្លេអ...
​ឆ្នាំ​២០១៨ ខុសពី​ឆ្នាំ​កន្លងទៅ​។ ខុស​ត្រង់​ថា កូរ៉េខាងជើង​ដូរ​អាកប្បកិរិយា​១៨០​ដឺ​ក្រេ សឹងតែ​បត់​តាម​មិន​ចង់​ទាន់​។ ធ្លាប់តែ​សាកល្បង​នុយក្លេអ៊ែរ បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ក្ឌុង​ក្ឌាំង​ផ្អើល​ពេញ​ពិភពលោក កូរ៉េខាងជើង ប្រកាស​ចូលរួម​កម្មវិធី​អូឡាំពិក​រដូវរងា និង​បបួល​កូរ៉េខាងត្បូង និង​អាមេរិក​ចរចា​ថែមទៀត​។ សារ​អបអរ​ឆ្នាំ​ថ្...
article_1583.txt
​អធិការបតី​អាល្លឺម៉ង់​បាន​បញ្ជាក់ថា អាល្លឺម៉ង់​នឹងមិន​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ឡើយ​។ ប៉ុន្តែ​មេដឹកនាំ​សហភាព​អឺរ៉ុប​នេះ​បាន​អះអាងថា អាល្លឺម៉ង់​នៅតែ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់ការ​និង​សកម្មភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ និង​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW)​។​
​ស្រប​ពេលដែល​អាមេរិក រួមជាមួយ​សម្ព័ន្ធមិត្ត​អង់គ្លេស និង​បារាំង​ស​ង្គ្រឺ​ត​ធ្មេញ​ចង់វាយ​ប្រហារ​របប​ដឹកនាំ​ស៊ី​រី អធិការបតី​អាល្លឺម៉ង់ លោកស្រី អេ​ន​ជេ​ឡា មឺ​ហ្គែ​ល នៅ​ថ្ងៃ ១២ ខែមេសា​នេះ បានប្រកាស​ពេញមាត់​ថា ទោះជា​បែបណាក៏ដោយ អាល្លឺម៉ង់​មិន​ចូលរួម​ក្នុង​អន្តរាគមន៍​យោធា​ឡើយ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី​បានប្រ...
article_1584.txt
- សង្គ្រាមលោក​លើ​ទី​ពីរ​ចប់​ឆ្នាំ ១៩៤៥ កូរ៉េ​ទាំងមូល​ត្រូវបាន​បែងចែក​ជា​ពីរ​ដោយ​ខាងជើង​កាន់កាប់​ដោយ​សហភាពសូវៀត និង​ខាងត្បូង​កាន់កាប់​ដោយ​កងទ័ព​អាមេរិក​។  មហាអំណាច​ទាំងពីរ​ឯកភាពគ្នា​បែងចែក​កូរ៉េ​ទាំងពីរ​តាម​ខ្សែស្រប​ទី ៣៨​។
-​នៅ​ឆ្នាំ ១៩៤៨ សារ​ធាណ​រដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ត្រូវបាន​គេ​ប្រកាស​ជា​ផ្លូវការ ដោយមាន​លោក គីម អ៊ី​ល​ស៊ុ​ង​ជា​មេដឹកនាំ​។ កាលនោះ​កងទ័ព​សូ​វៀត​ក៏​ចាប់ផ្តើម​ដកចេញ​ពី​កូរ៉េខាងជើង​ដែរ​។​ - ឆ្នាំ ១៩៥០ កូរ៉េខាងត្បូង​ប្រកាស​ឯករាជ្យ ដែល​សកម្មភាព​នេះ​បាន​បង្ក​ឲ្យ​មាន​សង្គ្រាម​រវាង​កូរ៉េ​ទាំងពីរ​ដែល​ផ្ទុះឡើង​ថ្ងៃ ២៥ មិ...
article_1585.txt
​រដ្ឋ​អាហ្វ្រិក​ជី​ប៊ូ​ទី បាន​ក្លាយជា​មូលដ្ឋាន​យោធា​របស់​មហាអំណាច​ពិភពលោក​ជាច្រើន​។ អាមេរិក បារាំង អ៊ីតាលី ជប៉ុន និង​ចុងក្រោយ​ចិន​បាន​បោះទីតាំង​យោធា​របស់ខ្លួន​នៅ​ប្រទេស​នេះ​។ មាន​ទីតាំង​ជាប់មាត់​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អា​ដែន ជី​ប៊ូ​ទី​ស្ថិតនៅលើ​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្រោម​ក្រសែភ្នែក​មហាអំណាច​។ វត្តមាន​របស់...
​ស្ថិតនៅ​មាត់ច្រក​ខាងត្បូង​ទៅកាន់​សមុទ្រ​ក្រហម ដែលជា​ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ ជី​ប៊ូ​ទី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​មហាអំណាច​ធំៗ​។ មាន​ប្រជាជន​មិន​ដល់​មួយ​លាន​នាក់​ផង ជី​ប៊ូ​ទី គឺជា​មូលដ្ឋាន​យោធា​អាមេរិក មហាអំណាច​អឺរ៉ុប និង​អាស៊ី ជាមួយនឹង​ហេតុផល​ខុសៗ​គ្នា​។ មហាអំណាច​ខ្លះ​ដាក់​ទ័ព​ដើម្បី​គោលដៅ​ប្រឆាំង​ភេរវកម្ម ខ្ល...
article_1586.txt
​សក្តានុពល​ធម្មជាតិ បូកផ្សំ​ជាមួយនឹង​ផែនការ​អភិវឌ្ឍ​មិន​ឈប់ឈរ​របស់​រដ្ឋាភិបាល​វៀតណាម បាននិងកំពុង​តែ​ធ្វើ​ឲ្យ​កោះត្រល់ ឬ​វៀតណាម ហៅថា Phú Quốc កាន់តែ​ក្លាយជា​ទិសដៅ​សម្រាប់​ភ្ញៀវទេសចរ​រាប់លាន​ក្នុង​មួយឆ្នាំៗ ។ សម្រាប់​វៀតណាម កោះត្រល់ ជា​កោះ ដែល​ធំ​បំផុត​របស់​ប្រទេស ដែល​អំណោយផល​ទាំង​អាកាស និង​ទេសភាព។
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម Vietnam News នៅ​ថ្ងៃ​២៨ មីនា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ កោះត្រល់ បាន​ក្លាយជា​ទីកន្លែង​សម្រាក​លំហែកាយ​ដ៏​ពេញនិយម​បំផុត​របស់​វៀតណាម ខណៈ រដ្ឋាភិបាល​វៀ​ណា​ម ក៏បាន​ដាក់​គោលនយោបាយ​អាទិភាព​ក្នុងការ​កែប្រែ​កោះ​នេះ​ឲ្យ​ក្លាយជា​មជ្ឈមណ្ឌល​អេកូ​ទេសចរណ៍ និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ក្នុង​...
article_1587.txt
​ចិន​កំពុង​សាកល្បង​បច្ចេកវិទ្យា​ការពារជាតិ​ទំនើប​ចុងក្រោយ​បំផុត​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​អាកាសធាតុ​មានតម្លៃ​ទាប សំដៅ​បង្កើត​ភ្លៀង​ឲ្យ​ច្រើន​នៅ​តំបន់​ខ្ពង់រាប​ទី​បេ​។ បណ្ដាញ​នៃ​ប្រព័ន្ធ​បង្កើត​ទឹកភ្លៀង​នេះ ដែលមាន​ទំហំ​ធំ​ជាង​ផ្ទៃដី​អេ​ស្ប៉ា​ញ​ដល់​ទៅ​បី​ដង មាន​សមត្ថភាព​បញ្ជូន​ចុណ្ណភាគ​ទៅកាន់​បរិយាកាស...
​ក្នុង​គោលដៅ​បង្កើត​បរិមាណ​ទឹកភ្លៀង ចិន​បាន​បង្កើត​ប្រព័ន្ធ​បង្កើត​ទឹកភ្លៀង​ដ៏​ធំ​មួយ​នៅ​តំបន់​ទី​បេ​។ ប្រព័ន្ធ​ដ៏​ធំ ដែលមាន​បណ្ដាញ​ឡក​ម្ដៅ​ដ៏​ច្រើន​អាច​បង្កើន​បរិមាណ​ទឹក​ភ្លៀង​នៅ​ទីនោះ​រហូតដល់​ដប់​ពាន់​លាន​ម៉ែត្រគូប​ក្នុង​មួយឆ្នាំ ឬ​ប្រហែល​៧​ភាគរយ​នៃ​បរិមាណ​ទឹក​ប្រើប្រាស់​សរុប​។ នេះ​បើតាម​អ្នកស្រាវជ្រាវ​ក្នុង​គម្រោង​ន...
article_1588.txt
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ ដែល​បានចេញ​គោលនយោបាយ​ថ្មី​ដែល​ក្រុង​ប៉េកាំង​យល់ឃើញថា មិន​គប្បី និង​ផ្ទុយ​ពី​ការពិត​ពាក់ព័ន្ធ​តំបន់​ជម្លោះ​របស់​ភាគី​ទាំងពីរ ។ សម្រាប់​ក្រុង​ប៉េកាំង ទង្វើ​របស់​ក្រុង​តូ​ក្យូ​បែបនេះ គឺជា​សកម្មភាព​បង្កហេតុ​មួយ ដែល​ត្រូវតែ​បញ្ឈប់ ។
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក លូ កាង នៅ​ថ្ងៃ​៣១ មីនា ចេញ​ប្រតិកម្ម និង​ទទូច​ឲ្យ​ជប៉ុន កែតម្រូវ និង​ប្រកាន់ខ្ជាប់​រឿង​ប្រ​វិត្ត​សាស្ត្រ នៅពេលដែល​អប់រំ​យុវជន និង​អ្នកជំនាន់ក្រោយ​របស់ខ្លួន ហើយ ក៏ត្រូវ​តែ​បញ្ចប់​សកម្មភាព​បង្ករឿង​នានា​នៅក្នុង​តំបន់​កោះ Diaoyu (​ហៅ​ដោយ​ចិន​) ឬ Senkaku (​ហៅ​ដោយ​ជប៉ុន​) ។ ​តាម​ការចុះផ្ស...
article_1589.txt
​កាសែត​កូរ៉េខាងត្បូង JoongAng Ilbo បាន​ផ្សាយ​នៅ​ថ្ងៃទី​២៥ ខែមេសា ថា ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី ជា​ជម្រើស​ពីរ​ចុងក្រោយ​ដែល​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួប​ប្រធានាធិបតី​អាមេរិក និង​មេដឹកនាំ​កូរ៉េខាងជើង​។ ដោយ​ស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​ក្នុងការ​សម្រេចចិត្ត​នេះ អាមេរិក និង​កូរ៉េខាងជើង​បាន​គូស​ឈ្មោះ​ទីក្រុង​នៅ​ប៉ែ...
​ចុងក្រោយ​ទៅ អាស៊ី​អាច​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ដែល​គេឯង​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសារ​។ មន្ត្រី​ដែល​ស្និទ្ធ​នឹង​ការសម្រេច​ចិត្តបាន​ប្រាប់​កាសែត​កូរ៉េខាងត្បូង JoongAng Ilbo នៅ​ថ្ងៃទី​២៤ ខែមេសា ថា ម៉ុង​ហ្គោ​លី និង​សិង្ហ​បុរី​ក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ​ដែល​ត្រូវ​សម្រេចចិត្ត​ជ្រ...
article_159.txt
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៥ ខែធ្នូ បានប្រកាសតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងពេលដ៏ខ្លីខាងមុខ ក្រោយលោក Michel Barnier ត្រូវបានរដ្ឋសភា គ្រប់គ្រងដោយឆ្វេងនិយម និងស្តាំនិយមជ្រុលដកតំណែង។
អត្ថបទទាក់ទង រដ្ឋាភិបាលបារាំង ប្រឈមនឹងការបោះឆ្នោតមិនទុកចិត្ត ក្រោយកាន់តំណែងមិនដល់៣ខែ ក្រោយលោក Michel Barnier ប្រមុខរដ្ឋាភិបាលបារាំង ត្រូវបានរដ្ឋសភាដកតំណែងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសថានឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ដែលផ្តល់អាទិភាពលើការរៀបចំ​។ ក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍ នៅថ្ងៃទី៥ ខែធ្នូ ល...
article_1590.txt
​ការប្រឆាំង​អំពើពុករលួយ ស្ថិត​ក្នុងចំណោម​ប្រធានបទ​ក្ដៅ​ជាងគេ​សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ទាំងពីរ គឺ​សភា​ប្រជាជន និង​សភា​ពិគ្រោះ​យោបល់​។ នេះ​បើតាម​ការ​ស្ទាបស្ទង់ ដែល​រៀបចំ​ដោយ People’s Daily Online ។​
​កិច្ចប្រជុំ​ដំបូង​នៃ​សភា​ប្រជាជន នីតិកាល​ទី​១៣ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ខែមីនា ខណៈ​កិច្ចប្រជុំ​ដំបូង​នៃ​សភា​ពិគ្រោះ​យោបល់ នីតិកាល​ទី​១៣ បានចាប់ផ្ដើម​នៅ​ថ្ងៃទី​៣ ខែមីនា​។ កិច្ចប្រជុំសភា ដែល​ធ្វើឡើង​នៅ​រដ្ឋធានី​ប៉េកាំង គឺជា​ការវិវត្ត​ដ៏​សំខាន់​សម្រាប់​ការកែទម្រង់ និង​ការអភិវឌ្ឍ​របស់​ចិន​នៅពេល​អនាគត​។​ ​ការ​ស្ទាបស្ទង់​ដ...
article_1591.txt
​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ដែល​ក្រុង​ព្យុង​ឆាង​ធ្វើជា​ម្ចាស់​ផ្ទុះ​បានបញ្ចប់​ហើយ​។ រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០២២ ។ ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប៉េកាំង នឹង​ក្លាយជា​គម្រូ​ថ្មី​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ប្រកបដោយ​ចីរភាព​តាម​គោលការណ៍​របស់​គណៈកម្ម...
​ស្រប​ពេលដែល​ក្រុង​ប៉េកាំង​ត្រៀមខ្លួន​ធ្វើ​ម្ចាស់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០២២ គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានដាក់​ចេញ​គោលការណ៍​ថ្មី​សម្រាប់​ប្រទេស​ម្ចាស់ផ្ទះ​។ ក្នុង​សេចក្ដីប្រកាស​របស់ IOC បញ្ញត្តិ​ថ្មី គឺ​ធានាថា ព្រឹត្តិការណ៍​បួន​ឆ្នាំ​ម្ដងនេះ រៀបចំ​ដោយ​ចំណាយ​ថវិកា​សមល្មម ផ្ដល់​ប្រយោជន៍ និង​ប្...
article_1592.txt
​អតីត​នាយករដ្ឋមន្ត្រី​វៀតណាម ផាន់ វ៉ាន់ខាយ បានទទួល​ទទួលមរណភាព​ហើយ​នៅ​ថ្ងៃទី​១៧ ខែមីនា ក្នុង​អាយុ​៨៥​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​យោងតាម​ការប្រកាស​របស់​រដ្ឋាភិបាល​វៀត​ណា​ម​។ លោក ផាន់ គឺជា​អ្នកនយោបាយ​កែទម្រង់ ដែល​បាន​ជំរុញ​សេដ្ឋកិច្ច​វៀតណាម​រីកចម្រើន​ដូច​បច្ចុប្បន្ន​។ អតីត​នាយករដ្ឋមន្ត្រី​រ...
​ក្នុង​សេចក្ដីប្រកាស​របស់ខ្លួន រដ្ឋាភិបាល​វៀតណាម​បាន​លើកសរសើរ​លោក ផាន់ វ៉ាន់ខាយ ពី​គំនិត​ច្នៃប្រឌិត​ថ្មី​របស់លោក និង​បាន​ជួយ​កែទម្រង់សេដ្ឋកិច្ច ក៏ដូចជា​បើកចំហ​ប្រទេស​ក្នុង​សមាហរណកម្ម​ពិភពលោក​។ ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ផាន់ ច្បាប់​មូលដ្ឋាន​នៃ​ដំណាក់កាល​ទីមួយ និង​ដំណើការ​បើកចំហ ត្រូវបាន​បង្កើតឡើង ហើយ​ដែល...
article_1593.txt
​សេ​អ៊ូ​ល​៖ អ្នកកាសែត​៧០​នាក់ មកពី​៥០​ប្រទេស​បានបញ្ចប់​សន្និសីទ WJC (World Journalists Conference 2018) ហើយ​នាយ​ប់​ថ្ងៃទី​១០​ខែមីនា​នេះ នៅ​ទីក្រុង​អ៊ី​ន​ឆុន នៃ​សាធារណរដ្ឋ​កូរ៉េ​។ ពួកគេ​បានអនុម័ត​សេចក្តីថ្លែងការណ៍​សាទរ ការវិវឌ្ឍ​ជា​វិជ្ជមាន នៃ​ស្ថានការណ៍​នយោបាយ រវាង​បងប្អូន​កូរ៉េ​ទាំងពីរ​។​
«​ជាមួយនឹង​ការចូលរួម​ពី​អត្ត​ព​លិ​ក​កូរ៉េខាងជើង ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា បន្ទាប់មក​ដោយមាន​ជំ​នួន​ពិភាក្សា​ជាន់ខ្ពស់ រវាង​កូរ៉េខាងជើង និង​ខាងត្បូង ការផ្សះផ្សារ​រវាង​បងប្អូន និង​រួមទាំង​សហប្រតិបត្តិការ ដើម្បី​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ បាន​ក្លាយជា​ព្រឹត្តិការណ៍​ដែល​នឹង​មិនអាច​ត្រឡប់ក្រោយ​វិញ​ឡើយ​»​។ នេះ​ជាការ​...
article_1594.txt
​ចុងក្រោយ ចិន​បានសម្រេច​គោលដៅ​របស់ខ្លួន​ដែល​សន្យា​រំសាយកងទ័ព​ចំនួន បី​សែន​នាក់​ដើម្បី​ពង្រឹងសមត្ថភាព​កង​ទ័​ព​ចិន និង​ថែរក្សា​សន្តិភាព​ពិភពលោក​ផង​។
​ក្នុងពេល​ថ្លែងបើកកិច្ចប្រជុំ​សភា​ប្រជាជន​ចិន​លើក​ទី ១៣​នៅ​ដើម​សប្តាហ៍​កន្លងមក ប្រមុខ​រដ្ឋាភិបាល​ចិន​លោក លី ខឹ​ឈាំ​ង បានប្រកាសថា ចិន​បានសម្រេច​ជោគជ័យ​ក្នុងការ​រំសាយកងទ័ព​ទាំងស្រុង​ចំនួន​បី​សែន​នាក់​ហើយ​។ វា​ជា​យុទ្ធសាស្ត្រ​របស់​ចិន​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​ក្នុងការ​កែទម្រង់​កងទ័ព និង​អាច​ធានាបាន​នូវ​ស្ថិរភាព​និង​សន្...
article_1595.txt
​តំណាងរាស្ត្រ​បក្សប្រឆាំង សហភាព​រួបរួម និង​ការអភិវឌ្ឍ (USDP) របស់​មី​យ៉ាន់​ម៉ា បាន​ត្អូញត្អែរ​ពី​ការ​មិនសូវ​យកចិត្ត​លើ​ពួកគេ​នៅក្នុង​សភាជាតិ ។ ក្រុមតំណាងរាស្ត្រ បានលើកឡើង​ពី​បញ្ហា​មិន​ស្មើភាព​គ្នា​រវាង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ។
អត្ថបទទាក់ទង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច លាលែងពីតំណែង ​អ្នកនាំពាក្យ​បក្សប្រឆាំង​សហភាព​រួបរួម និង​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា លោក Pike Htwe នៅ​ថ្ងៃ​២០ មីនា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ថា ពេលណា​ក៏ដោយ​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង​លើក​សំណួរ និង​ដាក់សំណើ​អ្វីមួយ តំណាងរាស្ត្រ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​...
article_1596.txt
​គោលនយោបាយ​បរទេស​បើកចំហរ​របស់​សិង្ហ​បុរី និង​ជប៉ុន បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ប្រទេស​ដៃគូ ហើយ​ប្រជា​ជាន​ងាយ​ទទួលបាន​ទិដ្ឋាការ​ផងដែរ​។ តាម​របាយការណ៍​នៃ​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ប្រចាំឆ្នាំ​២០១៨ សិង្ហ​បុរី និង​ជប៉ុន បាន​ក្លាយជា​ប្រទេស ដែល​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​ល...
​តាម​របាយការណ៍​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​ប្រចាំឆ្នាំ​២០១៨ ( Henley Passport Index ) ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​២៨ កុម្ភៈ កន្លងទៅ ជប៉ុន និង​សិង្ហ​បុរី បាន​ក្លាយជា​ប្រទេស ដែលមាន​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ។ ឥទ្ធិពល​នេះ សំដៅលើ​ការ​អាច​កាន់​លិខិតឆ្លងដែន​ជនជាតិ​ប្រទេស​ទាំងពីរ​ទៅកាន់​ទិសដៅ​ផ្សេងៗ​លើ​ពិ​ភ​លោក​ដោយ​ព...
article_1597.txt
​បន្ទាប់ពី​ការលាលែង​ពី​តំណែង​ទាំង​បង្ខំចិត្ត​របស់លោក Pedro Pablo Kuczynski ដោយសារតែ​សំណុំរឿង​ពុករលួយ សភា​ប៉េ​រូ បានជ្រើសរើស​លោក​អនុ​ប្រធានាធិបតី Martin Vizcarra ឲ្យ​កាន់កាប់​រដ្ឋាភិបាល​ជា​បន្ត​អាសន្ន​។ តាម​គម្រោង​លោក​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃ​សុក្រ ទី​២៣ ខែមីនា នេះ​។​
​លោក Pedro Pablo Kuczynski អាយុ​៧៩​ឆ្នាំ បាន​បង្ខំចិត្ត​ដាក់ពាក្យ​សុំលាលែង​ពី​តំណែង​ប្រធានាធិបតី ដែល​ខ្លួន​បាន​កាន់កាប់​អស់​រយៈពេល​ជិត​២​ឆ្នាំកន្លះ​។ ការលាលែង​នេះ បន្ទាប់​លោក​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​ពុករលួយ​។ ប្រធានាធិបតី​មុនៗ ក៏​មានរឿង​ប្រហាក់ប្រហែលគ្នា​ផងដែរ​។​ ​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក ប៉េ​រូ មិនទាន់​រកបាន​មេដឹកន...
article_1598.txt
​រដ្ឋាភិបាល​សិង្ហ​បុរី បាន​ទទួលស្គាល់ថា អំពើពុករលួយ ពិតជា​មាន​មែន​នៅ​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ខ្ពស់​មួយ​នេះ ក៏ប៉ុន្តែ វា​ស្ថិតនៅក្នុង​កម្រិត​តិចតួច​បំផុត​។ ខុសពី​បណ្តា​ប្រទេស​ភាគច្រើន​នៅ​ពិភពលោក អំពើពុករលួយ​នៅ​សិង្ហ​បុរី ភាគច្រើន​កើតឡើង​នៅក្នុង​វិស័យ​ឯកជន​ប៉ុណ្ណោះ ។
​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក Chan Chun Sing នៅ​ថ្ងៃទី​១ មីនា បាន​ថ្លែង​នៅ​ចំពោះមុខ​សភា​សិង្ហ​បុរី ថា អំពើពុករលួយ​នៅ​សិង្ហ​បុរី ជា​បទល្មើស ដែល​អាច​គ្រប់គ្រង​បាន ។ លោក អះអាងថា អំពើពុករលួយ​ទាំងនោះ ភាគច្រើន​កើត​នៅក្នុង​វិស័យ​ឯកជន ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​សិង្ហ​បុរី Channel News ...
article_1599.txt
​អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី ត្រូវ​ប៉ូលិស​ឃុំខ្លួន និង​សួរចម្លើយ​នៅ​ថ្ងៃ​អង្គារ​ទី ២០ ខែមីនា​នៅក្នុង​ទីក្រុង Nanterre ពាក់ព័ន្ធ​ការទទួល​លុយ​ខុសច្បាប់​ពី​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី សម្រាប់​ការឃោសនាបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០០៧​។
​សំណុំរឿង​ទទួល​ហិរញ្ញវត្ថុ​ពីរ​បប​ដឹកនាំ​ផ្តាច់កា​រលី​ប៊ី​កាលពី​ជាង​ដប់​ឆ្នាំមុន​សម្រាប់​ការឃោសនា​នយោបាយ​នៅ​បារាំង​ក្នុង​អាណត្តិ​លោក នី​កូ​ឡា សា​កូហ្ស៊ី ចាប់ផ្តើម​កម្រើក​ជាថ្មី​។ សារព័ត៌​មានបារាំង Le Monde បាន​ផ្សាយ​ថា អតីត​ប្រធានាធិបតី​បារាំង​លោក នី​កូ​ឡា សា​កូ​ហ្ស៊ី ត្រូវបាន​គេ​ឃុំខ្លួន និង​សួរនាំ​ផងដែរ​នៅ​ថ្ងៃ​អង្គា...
article_160.txt
គណបក្សអំណាចប្រជាជន(PPP) បានប្រឆាំងលើសំណើរការស៊ើបអង្កេតពិសេសនៃបទចោទពុករលួយរបស់ភរិយាលោក យូន និងចេញពីសភាចូលបោះឆ្នោតលើសំណើរព្យួរតំណែងប្រធានាធិបតី លោក យូន សុកយ៉ល នៅថ្ងៃទី៧ ខែធ្នូ។ មេគណបក្សប្រឆាំង គ្រោងនឹងមកសភាមកសភាម្ដងទៀតនៅថ្ងៃទី១១ ខែធ្នូ។
អត្ថបទទាក់ទង លោកយូន ចេញមុខសុំទោស និងទទួលខុសត្រូវផ្លូវច្បាប់ក្រោយប្រកាសច្បាប់អាជ្ញាសឹក គណបក្សអំណាចប្រជាជន(PPP) ដែលកាន់កាប់សភា បានប្រឆាំងលើសំណើរស៊ើបអង្កេត ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង និងមិនចូលបោះឆ្នោតព្យួរតំណែង លោក យូន សុកយ៉ល។ សំណើរការស៊ើបអង្កេតនៃបទចោទពុករលួយភរិយាលោក យូន ត្រូវបានបរាជ័យ ក្រោយគណបក្សដែលកាន់កាប់សភា ប្រឆាំ...
article_1600.txt
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ឲ្យ​បាន​កាន់តែ​ឆាប់​។ លិខិតអញ្ជើញ​ត្រូវបាន​ប្រគល់ជូន​ដល់ដៃ​លោក មូ​ន ចេ​អ៊ី​ន ក្នុងជំនួប​ដ៏​កម្រ​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។ មេដឹកនាំ​កូរ៉េខាងត្បូង​មិនបាន​បដិសេធ​សំណើ​នេះឡើយ...
​លោក Kim Eui-kyeom អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង និយាយថា លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​លោក គីម ជុង​អ៊ុន ជា​អ្នក​ប្រគល់​សំបុត្រ​អញ្ជើញ​របស់​បងប្រុស​ទៅ​ឲ្យ​លោក មូ​ន ចេ​អ៊ី​ន ដោយផ្ទាល់​។ លោក មូ​ន ចេ​អ៊ី​ន បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក គីម យ៉ុង​ណា​ម នៅ​វិមាន​ប្រធានាធិបតី Cheong W...
article_1601.txt
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​និយាយថា ទំនាក់ទំនង​ត្រីភាគី​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន មិនមាន​ការបែកបាក់​ឡើយ និង​ស្ថិត​លើផ្លូវ​ជាមួយគ្នា​១០០​ភាគរយ​លើ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក ម៉ៃ ផេ​ន និយាយ​បែបនេះ ខណៈដែល​កូរ៉េ​ទាំងពីរ​កំពុង​ល្អូក​ល្អឺ​ន​នឹង​គ្នា​អំឡុងពេល​ព្រឹត្តិ...
​ខណៈ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​នៅ​ទីក្រុង​ព្យុង​ឆាង​កំពុង​ធ្វើ​យ៉ាង​សស្រាក់សស្រាំ ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ក៏បាន​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​ដែរ​។ វត្តមាន​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ព្រឹត្តិការណ៍​នេះ ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការចាប់អារម្មណ៍​នៃ​មនុស្ស​រាល់គ្នា​។ ការអញ្ជើញ​...
article_1603.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ខែឧសភា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​ប្រេសិត​កូរ៉េខាងត្បូង​លោក Chung Eui-yong នៅ​ថ្ងៃទី​៨ ខែមីនា នា​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​។ ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​គូសត្រូវ​ទាំងពីរ នឹង​ផ្ដោតលើ​ការរំសាយ​កម្មវិធី​នុយក្លេអ...
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានទទួល​សំណើ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​។ នេះ​ជាការ​បញ្ជាក់​របស់លោក Chung Eui-yong ប្រេសិត​កូរ៉េខាងត្បូង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន បន្ទាប់ពី​ជួប​ជាមួយ​លោក ត្រាំ ។ លោក Chung បាន​ប្រា​ប់លោក ត្រាំ ពី​លទ្ធផល​គាប់...
article_1604.txt
​ភ្នាក់ងារ​ចំណីអាហារ​អង្គការសហប្រជាជាតិ បាន​បន្ត​អំពាវនាវ​ស្វែងរក​ជំនួយ និង​មូលនិធិ​ជាច្រើន​លាន​ដុល្លារ ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ទូទាំង​ពិភពលោក ដែល​កំពុង​រស់នៅក្នុង​ស្ថានភាព​ផុយស្រួយ និង​ស្រេកឃ្លាន​អាហារ​ជាទីបំផុត ។
​ជម្លោះ​រ៉ាំរ៉ៃ និង​មហន្តរាយ​នៃ​អាកាសធាតុ បានធ្វើ​ឲ្យ​ភ្នាក់ងារ​កសិកម្ម​អង្គការសហប្រជាជាតិ មានការ​ព្រួយបារម្ភ​ខ្លាំង ថា បញ្ហា​នេះ​នឹង​បណ្តាល​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ទូទាំង​ពិភពលោក ត្រូវ​ប្រឈម នឹង​បញ្ហា​ស្រេកឃ្លាន និង​បង្ក​ឲ្យ​កើតមាន​មហន្តរាយ​មនុស្សជាតិ​ទៀតផង ។ មហន្តរាយ​មនុស្សជាតិ​នោះ គឺជា​ការចាកចេញ​ពី​លំនៅ ដើម្បី​ស្វែ...
article_1605.txt
​ទំនងជា​ទ្រាំលែងបាន​ជាមួយនឹង​បញ្ហា​ដដែលៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នៃ​ការឆេះ​ព្រៃ និង​ដើម្បី​លើកមុខ​មាត់​ប្រទេស​ក្នុងនាម​ជា​ម្ចាស់ផ្ទះ Asian Games ផងដែរ​នោះ រដ្ឋាភិបាល​ហ្សា​ការ​តា បាន​ព្រមាន​ចាត់​វិធាន​តឹងរឹង​ទៅលើ​មន្ត្រី​មាន​សមត្ថកិច្ច​របស់ខ្លួន ប្រសិន​មាន​ករណី​ភ្លើងព្រៃ​ជាថ្មី ហើយ​ពួកគេ មិនអាច​គ្រប់គ្រង​បានល្អ​នោះ ។
« ប្រសិន​មាន​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់​អ្នក (​មន្ត្រីប៉ូលិស និង​ទាហាន​) ហើយ​អ្នក​មិនអាច​គ្រប់គ្រង​វា​បាន​នោះ​, អ្នកនឹង​ត្រូវ​បណ្តេញ​ចេញពី​ការងារ​ហើយ ។ ខ្ញុំ នឹង​ហៅ​មេ​ប៉ូលិស ឬ​ទាហាន​ដើម្បី​បណ្តេញ​អ្នកចេញ »​។ នេះ​គឺជា​សេចក្តី​ការណ៍​ព្រមាន​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ដែល​ត្រូវបាន​ចុះផ...
article_1606.txt
​ថ្ងៃអាទិត្យ ទី ១១ ខែមីនា គុយបា​រៀបចំ​ការបោះឆ្នោត​ជាស​កល ដើម្បី​ជ្រើសរើស​សមាជិកសភា​ថ្មី មុននឹង​មានការ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី សម្រាប់​ដឹកនាំ​ប្រទេស ជំនួស​អ្នកនយោបាយ​ត្រកូល​កា​ស្ត្រូ​ផង​នោះ​។ ការបោះឆ្នោត​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការផ្លាស់ប្តូរ​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ប្រព័ន្ធ​ដឹកនាំ​គុយបា ដែល​ដើរ​តាម​របប​សង្គមនិយម តាំង...
​ប្រជាជន​ប្រហែល​ប្រាំបី​លាន​នាក់ ចេញទៅ​បោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិកសភា​ថ្មី ៦០៥ រូប នៅ​ថ្ងៃអាទិត្យ​ទី ១១ មីនា​។ សមាជិកសភា​ថ្មី​ទាំងអស់នេះ នឹងមាន​ភារកិច្ច​ជ្រើសរើស​អ្នក​ស្នង​តំណែង​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​វា​មាន​វ័យ ៨៦​ឆ្នាំ ដែល​នឹង​ចុះ​ចេញពី​តំណែង នៅ​ខែមេសា​ខាងមុខ​។ លទ្ធផល​ផ្លូវការ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ចន្ទី ទ...
article_1607.txt
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សារ​ភាពជា​សាធារណៈ​ថា លោក​មិន​ចង់​ឲ្យ​អតីត​សហភាពសូវៀត​ដួលរលំ​ឡើយ ហើយ​បើ​អាច​ផ្លាស់ប្ដូរ​អតីតកាល​បាន លោក​នឹង​ការពារ​សហភាពសូវៀត​ពី​ការ​បែកខ្ញែក​ទៅជា​ប្រទេស​ឯករាជ្យ​ជាច្រើន​។ លោក ពូ​ទីន ថ្លែង​បែបនេះ ក្នុង​វេទិកា​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯ​ទីក្រុង Kaliningrad នៅ​ថ្ងៃទី​២ ខែមីនា...
​នៅក្នុង​វេទិកា​សារព័ត៌មាន​ស្ដីពី​យុត្តិធម៌ និង​ការពិត ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រ​វ​បាន​អ្នកចូលរួម​សួរ​សំណួរ​យ៉ាងច្រើន​ទាក់ទង​បញ្ហា​ប្រទេសជាតិ និង​បញ្ហា​ផ្ទាល់ខ្លួន​របស់លោក​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​អ្នក​ចូលរួមបាន​សួរ​លោក ពូ​ទីន ពី​ការរស់នៅ​ក្នុងពេល​វេលា​ផ្សេង និង​ការផ្លាស់ប្ដូរ​រឿងរ៉ាវ​ដែល​កើ...
article_1608.txt
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​មើលឃើញ​វិបត្តិ​នយោបាយ​របស់​ម៉ា​ល់​ឌី​វ គឺជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​នោះទេ ។ ក្រុង​ប៉េកាំង ក៏​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ក្នុងន័យ​ស្ថាបនា ដើម្បី​បញ្ចៀស​ការធ្វើ​ឲ្យ​បញ្ហា​កាន់តែ​សាំញ៉ាំ និង​ធ្ងន់ធ្ងរ​ជាង​មុខ ខណៈ​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ពី​ការបាត់បង់​លទ្ធិ​ប្រ​ធាន...
​សូម​រម្លឹក​បន្តិច​ថា នៅ​សប្តាហ៍​មុននេះ ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​លោក Yameen បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ ក្រោយ​ពេលដែល​រដ្ឋាភិបាល​របស់លោក​បាន​បដិសេធ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ ប្រាំបួន​រូបនោះ​។​ ​មិន​ត្រឹមតែ​មិន​អនុវត្តតាម​សេចក្តីសម្រេច​តុលាក...
article_1609.txt
​មេដឹកនាំ​គណបក្ស​កុំម្មុយនីស្ត​ដ៏​ធំ​នៅ​នេ​ប៉ាល់ លោក Khadga Prasad Oli បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​នេ​ប៉ាល់ នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែកុម្ភៈ បន្ទាប់ពី​គណបក្ស​របស់លោក​ទទួល​បាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត កាលពី​ជាង​ពីរ​ខែ​មុន​។
​ ​បើតាម​ការផ្សាយ​របស់ AFP លោក Khadga Prasad Oli នឹង​ដឹកនាំ​រដ្ឋាភិបាល ក្រោម​រដ្ឋធម្មនុញ្ញ​ថ្មី ដែល​នេ​ប៉ាល់​បាន​ប្តូរ​របប​ពី​រាជានិយម​ហិណ្ឌូ ទៅជា​សាធារណរដ្ឋ​សហព័ន្ធ នា​រយៈពេល​១១​ឆ្នាំ ក្រោយ​ការបញ្ចប់​ចលនា​បះបោរ​ម៉ៅ​និយម​។​ ​លោក Khadga Prasad Oli អាយុ​៦៥​ឆ្នាំ ជា​មនុស្ស​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។ លោក​...
article_161.txt
នាយករដ្ឋមន្ត្រីអន្តរកាលរបស់ស៊ីរីថ្មី លោក Mohammed al-Bashir នៅថ្ងៃទី១០ ខែធ្នូ បានប្រកាសថា នេះជាពេលវេលាដែលត្រូវគិតគូរលើស្ថិរភាព និងភាពស្ងប់ស្ងាត់ ក្នុងប្រទេស។ លោក al-Bashir ត្រូវបានតែងតាំងជាប្រមុខរដ្ឋាភិបាលស៊ីរីអន្តរកាល ​ដែលនឹងកាន់តំណែងនេះរហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។
អត្ថបទទាក់ទង ក្រោយរដ្ឋាភិបាលស៊ីរីដួលរលំ លោក Assad និងគ្រួសារ ភៀសខ្លួនទៅមូស្គូ ក្រោយលោក Bashar al-Assad ចុះចេញពីតំណែង និងរដ្ឋាភិបាលត្រូវបានផ្តួលរលំ ស៊ីរីដែលកាន់កាប់បណ្ដោះអាសន្នដោយក្រុមឧទ្ទាម បានតែងតាំងនាយករដ្ឋមន្ត្រីអន្តរកាលថ្មី ដើម្បីដឹកនាំប្រទេសរយៈពេលខ្លី។ ក្រុមឧទ្ទាមដែលបានកាន់កាប់ទីក្រុង ដាម៉ាស បានតែងតាំងលោក Mohammed...
article_1610.txt
​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) បាន​បើកផ្លូវ​ឲ្យ​មានការ​ព្យួរ​ការទទួល​ស្គាល់​រដ្ឋ​អ៊ីស្រាអែល​នៅ​ថ្ងៃ​សៅរ៍​ទី ៣ ខែកុម្ភៈ​កន្លងទៅ​ដើម្បី​ឆ្លើយតប​នឹង​ការបន្ត​សាងសង់​សំណង់​ខុសច្បាប់ និង​ការទទួលស្គាល់​ក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​អ៊ីស្រាអែល​។ ទោះ​មិនទាន់មាន​ការអនុវត្ត​ជា​ផ្លូវការ​ក៏ដោយ ការបញ្ចប់​ការទទួលស្គាល់​អ៊ីស...
​គណៈកម្មាធិការ​ប៉ា​ឡេ​ស្ទី​ន​មួយ​នឹងត្រូវ​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​ប៉ា​ឡេ​ស្ទី​ន​ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការព្យួរ​ការទទួល​ស្គាល់​អ៊ីស្រាអែល​ជា​រដ្ឋ ក្រោយ​មាន​កិច្ចប្រជុំ​ពិសេស​រវាង​សមាជិក​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃ​សៅរ៍​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន​បានរៀបចំ​កិច្ចប្រជុំ​...
article_1611.txt
សិស្សសាលា​ថៃ​បាននាំគ្នា​ដង្ហែរ​រូប​ត្លុក​និង​បដា​ក្នុងន័យ​ចម្អក​ឲ្យ​ឧបនាយករដ្ឋមន្ត្រី​ថៃ​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ដែល​ពាក់ព័ន្ធ​ការប្រើប្រាស់​នាឡិកាដៃ​តម្លៃ​រាប់ម៉ឺន​ដុល្លារ ហើយ​ទំនងជា​ពាក់ព័ន្ធ​អំពើពុករលួយ​ផង​។  រឿងអាស្រូវ​នាឡិកាដៃ​នេះ​ជា​រឿងចម្រូងចម្រាស​នៅ​ថៃ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របប​សឹក​ខ្លាំង​ដែរ ប៉ុ...
​ជំពាក់​វា​ក់វិន​នឹង​រឿងអាស្រូវ​នាឡិកាដៃ​រប​ស់​មន្ត្រី​លំដាប់​ទី​ពីរ​នៃ​របប​សឹក​ថៃ​លោក​ឧ​បក​នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ Prawit Wongsuwan នៅតែ​រសើប​ខ្លាំង​ក្នុង​បរិបទ​នយោបាយ​ថៃ​បច្ចុប្បន្ន​។ សាធារណជន​ថៃ​ហាក់​មិន​ញញើត​នឹង​ការ​គំរាម ឬ​ចាត់វិធានការ​តបតរ​បស់​របប​សឹក​ឡើយ ហើយ​ពួកគេ​បន្ត​ទិតៀន និង​ចម្អក​ឲ្...
article_1612.txt
រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ បានស្នើ​ច្បាប់​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត (Fake News) ដោយ​អ្នក​ផលិត​ប្រឈម​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។ ប៉ុន្តែ​ចំណាត់ការ​នេះ ប្រឈម​នឹង​ការរិះគន់​ផងដែរ ខណៈ​ការបោះឆ្នោត​ជិត​មកដល់​។​
​រដ្ឋាភិបាល​នៅ​ប្រទេស​មួយចំនួន បាន​បើក​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​មិន​ពិត ឬ Fake News តាមរយៈ​ការតាក់តែង​ច្បាប់​ដើម្បី​ដាក់ទោស​ពៃរ៍​។ ប៉ុន្តែ​បើតាម​ការផ្សាយ​របស់ AFP ក្រុម​អង្គការសិទ្ធិមនុស្ស​មាន​ការព្រួយបារម្ភ​ថា អាជ្ញាធរ​បាន​យក​វា​ធ្វើជា​លេស​ដើម្បី​រឹតត្បិត​ការបញ្ចេញមតិ​។​ ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ដែល...