file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_1429.txt
(​ញូ​ដេលី​)៖ ឥណ្ឌា​អះអាងថា «​គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​» គឺ​រួមបញ្ចូល​គ្រប់ភាគី​ទាំងអស់​មិន​រើសអើង ហើយ​វា​ផ្តោត​សំខាន់​លើ​ការធានា​សេរីភាព ការបើកចំហ និង​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​ផ្អែកលើ​ច្បាប់ទម្លាប់​។ គោល​គំនិត​នេះ​គ្មាន​គោលដៅ​ប្រឆាំង​អ្នកណា​មួយ​ឡើយ ហើយ​ឥណ្ឌា​ក៏​គ្មាន​គោលដៅ​ណា​ប្រជែង ឬ​ប្រឆាំង​មហាអំណាច​ចិន​ដែរ​។​
​ក្នុងជំនួប​ជាមួយ​អ្នកកាសែត​អាស៊ាន ដាច់ដោយឡែក​ពី​វេទិកា​សន្ទនា​ដេលី​លើក​ទី​ដប់ (Delhi Dialogue) លោកស្រី​លោកស្រី Preeti Saran រដ្ឋលេខាធិការ​ក្រសួងការបរទេស​ឥណ្ឌា​ទទួលបន្ទុក​ភាគ​ខាងកើត (Secretary [East]) បានផ្តល់​យោបល់​ថា គោល​គំនិត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មិនមែនជា​រឿង​ថ្មី​ទេ ប៉ុន្តែ​វា​មិនត្រូវ​បាន​គេ​លើកឡើង​ញឹកញាប់​។​ ​តំណាង​...
article_143.txt
ពលរដ្ឋហ្សកហ្ស៊ី បានប៉ះទង្គិចជាមួយក្រុមប៉ូលិស ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលមួយនៅថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីគណបក្សកាន់កាប់អាសនៈរដ្ឋសភា គឺបក្សសុបិនប្រជាជនហ្សកហ្ស៊ី (Georgian Dream) ប្រកាសពន្យារការចរចាចូលជាសមាជិកសហភាពអ៊ឺរ៉ុប(EU) រហូតដល់ឆ្នាំ២០២៨។
បន្ទាប់ពីគណបក្សសុបិនប្រជាជនហ្សកហ្ស៊ីកាន់កាប់សំឡេងភាគច្រើនក្នុងរដ្ឋសភា និងប្រកាសពន្យារការចរចាជាមួយសហភាពអ៊ឺរ៉ុប ពលរដ្ឋហ្សកហ្ស៊ីរាប់ពាន់នាក់ បានខឹងសម្បារ និងធ្វើបាតុកម្មប្រឆាំងនៅរដ្ឋសភា នៃទីក្រុងប៊ីលីស៊ី។ បាតុករមួយចំនួន បានសម្រុកចូលទៅក្នុងអគាររដ្ឋសភា និងខ្លះទៀតបាញ់កាំជ្រួចលើក្រុមប៉ូលិស បង្ករបួស៣នាក់ ដោយ២នាក់ត្រូវបញ្ជូនទៅម...
article_1430.txt
​កងទ័ពជើងទឹក​រុស្ស៊ី​នឹង​ទទួលបាន​នាវាចម្បាំង​ថ្មី ២៦​គ្រឿង​នៅក្នុង​ឆ្នាំនេះ​។ នេះ​ជាការ​អះអាង​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃកំណើត​កងទ័ពជើងទឹក​រុស្ស៊ី​ដែល​ប្រារព្ធ​ឡើង​នៅ​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​នេះ​។
​នាវាចម្បាំង ២៦ គ្រឿង​ដែល​កងទ័ពជើងទឹក​រុស្ស៊ី​ទទួលបាន​ក្នុងឆ្នាំនេះ​មាន​រួមទាំង​ប្រភេទ​នាវា​បំពាក់​មី​ស៊ី​ល​នាំ​ផ្លូវ​បួន​គ្រឿង​ផង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​ ​ពី​ទីក្រុង Saint Petersburg លោក ពូ​ទីន បាន​ថ្លែង​ដូច្នេះ​៖« ក្នុង​ឆ្នាំ ២០១៨​នេះ នាវា​សរុប​ដែល​នឹងត្រូវ​ផ្តល​ឲ្យ​កងទ័ពជើងទឹក​មាន ២៦ ...
article_1431.txt
សិង្ហ​បុរី​៖ អាមេរិក​,​អូស្ត្រាលី និង​ជប៉ុន​ចាប់ដៃគ្នា​បង្កើត​ភាពជា​ដៃគូ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពី​ចុងខែ​កក្កដា​កន្លងមក​ត្រូវបាន​គេ​ចាត់ទុកជា​យុទ្ធសាស្ត្រ​ប្រជែង​ចិន​។ ប៉ុន្តែ​ប្រធាន​អាស៊ាន​សិង្ហ​បុរី​មើលឃើញ​ផ្សេង ហើយ​បុរី​រដ្ឋ​នេះ​យល់ថា វា​ជា​ឱកាស និង​ជ...
​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​ស្នាន់ (Vivian Balakrishnan) បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​អាស៊ាន​ថ្ងៃ​ចន្ទ​ទី ៦ ខែសីហា​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន រាល់​គម្រោង​ហិរញ្ញវត្ថុ​ទ្រទ្រង់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​សុទ្ធ​តែមាន​សារសំខាន់ ហើយ​ប្រទេស​អាស៊ាន​ស្វាគមន៍​។ ​ប្រមុខ​ការទូត​រូបនេះ​ពន្យល់​បន្...
article_1432.txt
អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ផ្ញើ​ក្តីសង្ឃឹម និង​ជំនឿ​ជាក់​របស់លោក​លើ​ជ័យជម្នះ​របស់​បក្ស​ភឿ​ថៃ​សម្រាប់​ការបោះឆ្នោតជាតិ​ថៃ​នាពេលខាងមុខ​។ អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ហ៊ាន​អះអាង​ទៀតថា បក្ស​ភឿ​ថៃ​ជា​បក្ស​ដែល​មិនអាច​ផ្តួល​បានឡើយ បើទោះបីជា​មានការ​ប៉ុន​ប៉ុង​បំបែក​ច្រើនលើក​ហើយក៏​ដោយ​។​
​តាមរយៈ​សារ​វីដេអូ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់លោក​នៅ​ថ្ងៃទី ២៦ ខែកក្កដា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បានលើកឡើង​ពី​ទុក​លំបាក​របស់​ប្រជាជន​ថៃ ដែល​ត្រូវ​រស់នៅ​ជាមួយនឹង​ការចំណាយ​ច្រើន ខណៈ​ចំណូល​របស់​ពួកគេ មិនមាន​ការកើនឡើង​។ លោក ចោទ​ប្រមុខ​របប​សឹក​ថា មិន​យល់​ពី​បេះដូង​របស់​ប្រជាជន​ថៃ ស្រប​ពេលដែល​ប្រមុខ​សឹក​ព្យាយាម​បន្ត​តោង​អំណាច​...
article_1433.txt
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ UN លោកស្រី Nikki Haley បាន​និយាយ​នៅ​ថ្ងៃទី ០៣ សីហា ថា រុស្ស៊ី បាន​ល្មើស​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់ UN ដោយបាន​ចេញ​បណ្ណ​អនុញ្ញាត​ការងារ​ថ្មី​ផ្សេងទៀត​។ លោកស្រី Haley បាន​និយាយ​ទៅ​របាយការណ៍​មួយ​របស់​សារ​ព័​ត៌ា​មាន​អាមេរិក និង​ជឿថា របាយការណ៍​នោះ ពិតជា​គួរ​ឲ្យ​ជឿជាក់​បាន​។
​បើតាម​ការចុះផ្សាយ​ភ្នាក់ងារ​សារព័ត៌មាន AFP តំណាង​របស់​អាមេរិក​លោកស្រី Nikki Haley បា​បាន​លើកឡើងថា​៖ «​និយាយ​ឲ្យ​ចំ​ទៅ​។ រុស្ស៊ី មិនអាច​គាំទ្រ​ការដាក់ទណ្ឌកម្ម​ទៅលើ​កូរ៉េខាងជើង ដោយ​គ្រាន់តែ​និយាយ​នៅមុខ​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​នៅក្រោយ​ខ្នង បែរជា​ល្មើស​ទៅវិញ​ទេ​»​។ ​ការលើកឡើង​របស់លោក​ស្រី Haley ធ្វើឡើង ក្រោយពី​កាសែត...
article_1434.txt
កម្ដៅ​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ឆ្លង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន​ធូរស្រាល​បន្តិច​វិញ ក្រោយ​ភាគី​ទាំងពីរ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក​។ អាមេរិក​សុខចិត្ត​ផ្អាក​ផែនការ​យកពន្ធ​នាំចូល​លើ​យានយន្ត​របស់​អឺរ៉ុប ឯ​អឺរ៉ុប​នឹង​ដកហូត​វិធានការ​ប្រឆាំង​ការដំឡើង​ពន្ធ​របស់...
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៦ ខែកក្កដា បាន​ស្វាគមន៍​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ នៅ​សេត​វិមាន​ដើម្បី​ជជែក​ពី​ការខ្វែងគំនិត​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ល្អក់កករ​ខ្លាំង​។ ក្រោយ​ជំនួប​ច្រើនជាង​ពីរ​ម៉ោង មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​លើ​ផែន...
article_1435.txt
(​ញូ​ដេលី​)៖ ទំនាក់ទំនង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា និង​ចិន​កាន់តែ​ប្រសើរ​ឡើងវិញ ក្រោយ​ប្រឈមមុខ​ដាក់គ្នា​អស់​ជាច្រើន​ខែ​ដោយសារ​បញ្ហា​ព្រំដែន​។ អ្នកជំនាញ​យល់ថា បើសិនជា​ចំណងមិត្តភាព​កាន់តែ​ស្អិតល្មួត​ប្រៀបដូចជា​មិត្ត​ល្អ «​សតវត្ស​អាស៊ី​» នឹងមាន​មូលដ្ឋាន​កាន់តែ​រឹងមាំ ហើយ​សន្តិភាព ស្ថិរភាព​និង​វិបុលភាព​សេដ្ឋកិច្ច​នឹង​រ...
​ទំនាក់ទំនង​ទ្វេភាគី​ប្រសើរ ពេល​មហា​យក្ស​អាស៊ី​ខាងត្បូង​ឥណ្ឌា​ប្តូរ​ជំហរ​ការទូត​ចំពោះ​ចិន​? ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០១៧ មហាអំណាច​គីឡូ​ធ្ងន់​ឥណ្ឌា និង​ចិន​បាន​ប្រឈមមុខគ្នា​ស្រួចស្រាល់​ដោយសារ​បញ្ហា​ជម្លោះព្រំដែន Doklam ស្ថិតនៅតាម​ព្រំដែន​តំបន់​ស្វយ័ត​ទី​បេ និង​ប្រទេស​ប៊ូ​តង់​។ ជម្លោះព្រំដែន​នៅ Doklam កើតឡើង​នៅ​ពាក់កណ្ដ...
article_1436.txt
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បន្ត​បដិសេធ​ការចោទប្រកាន់​លើ​រុស្ស៊ី​ជុំវិញ​ការជ្រៀតជ្រែក​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ ដែល​នាំ​ជោគជ័យ​ដល់​លោក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ដែល​ប្រាថ្នា​ចង់បាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី ទំនង​ជឿជាក់​លើ​សម្ដី​របស់លោក ពូ​ទីន ទាំងស្រុង​។ ការណ៍​នេះ​ប្រាកដជា​ធ្វើ​ឲ្...
​ជំនួប​មួយថ្ងៃ​រវាង​មេដឹកនាំ​អាមេរិក និង​រុស្ស៊ី បានបញ្ចប់​ទៅដោយ​មិនមាន​ផ្លែផ្កា​អ្វី​ដុំកំភួន​ឡើយ​។ សំណុំរឿង​អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​លូកលាន់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦ ជា​ប្រធានបទ​សំខាន់​មួយ​ដែល​ត្រូវបាន​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជជែក​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ។ ដូច​ពេលកន្លងមក​ដែរ លោក ...
article_1437.txt
កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣ ខែសីហា បានស្នើ​រៀបចំ​ជំនួប​ពិសេស​អាស៊ាន​-​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០១៩ ។ បើតាម​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) ជំនួប​ពិសេស​នេះ គឺជា​ឱកាស​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ភាគី​ទាំងពីរ​។ មេដឹកនាំ​ភាគី​ទាំងពីរ នឹង​ជជែក​ពី​ពេលវេលា និង​ទីតាំង​ជាក់លាក...
​ក្រោម​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កូរ៉េខាងត្បូង​បាន​ឲ្យ​តម្លៃ​ខ្លាំង​លើ​តំបន់​អាស៊ាន​ដែលមាន​សមាជិក​១០​ប្រទេស ស្របពេល​ភាគី​ទាំងពីរ​ជា​ដៃគូ​ដ៏​សំខាន់​ស្រាប់​ហើយ​នោះ​។ លោក មូ​ន ចេ​អ៊ី​ន បានដាក់​ចេញ «​គោលនយោបាយ​ភាគ​ត្បូង​ថ្មី​» សំដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ជាមួយ​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្...
article_1438.txt
មួយថ្ងៃ​មុន​បោះឆ្នោត​ប្រធានាធិបតី​មកដល់ មេដឹកនាំ​ផ្តាច់​ការដែល​ត្រូវគេ​ទម្លាក់​ពី​តំណែង​លោក រ៉ូបឺត មូ​ហ្កា​បេ បានប្រកាសថា លោក​មិន​បោះឆ្នោត​ឲ្យ​ប្រធានាធិបតី​បច្ចុប្បន្ន​ដែល​ស្ថិតក្នុង​បក្ស​កាន់អំណាច​ជាមួយ​ខ្លួន​ឡើយ​។ លោក មូ​ហ្កា​បេ អះអាងថា​លោក​មិនអាច​គាំទ្រ​អ្នកធ្វើ​បាប​លោក​នោះឡើយ​។​
​អតីត​មេដឹកនាំ​ផ្តាច់ការ​ស៊ីម​បា​វ៉េ​លោក រ៉ូបឺត មូ​ហ្កា​បេ បាន​អះអាង​ប្រាប់​គេឯង​ក្នុង​សន្និសីទ​ព័ត៌មាន​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​ថា លោក​មិន​បោះឆ្នោត​ឲ្យ​លោក​ប្រធានាធិបតី Emmerson Mnangagwa ដែល​ស្នង​តំណែង​លោក​ឡើយ​។​ ​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ពេល​បង្ហាញខ្លួន​ក្នុង​សន្ន​សីទ​ព័ត៌មាន​ជា​លើកដំបូង​តាំ...
article_144.txt
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៧ ខែធ្នូ បានចេញសុំទោសជាសាធារណៈទៅប្រជាពលរដ្ឋ ក្រោយការប្រកាសប្រើច្បាប់អាជ្ញាសឹក និងសន្យាមិនគេចវេសការដាក់ទោស។ ការសុំទោសរបស់លោក យូន ធ្វើឡើងមុនពេលសភាបើកកិច្ចប្រជុំដកតំណែងរូបលោក។
អត្ថបទទាក់ទង មេបក្សកាន់អំណាចកូរ៉េខាងត្បូង​ ជំរុញការព្យួរអំណាចលោកយូនឱ្យបានរហ័ស ក្រោយការអនុវត្តច្បាប់អាជ្ញាសឹក ត្រូវបានប្រឆាំងដោយសភា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល នៅថ្ងៃទី៧ ខែធ្នូ បានចេញសុំទោសជាសាធារណៈ និងសន្យាទទួលទោស។ លោក យូន បានប្តេជ្ញានឹងមិនគេចវេសលើការទទួលខុសត្រូវរបស់លោកនោះទេ ក្រោយប្រកាសអនុវត្តច្បាប់អាជ្ញាស...
article_1440.txt
ភ្នំពេញ​៖ ទូត​កម្ពុជា ប្រចាំ​ប្រទេស​ជប៉ុន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ទីនោះ មានការ​ប្រុងប្រយ័ត្ន ចំពោះ​គ្រោះទឹកជំនន់ ដែល​កំពុង​បង្ក​គ្រោះថ្នាក់​គំរាមកំហែង​ដល់​អាយុជីវិត​។ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​តំបន់​រងគ្រោះ​ទឹកជំនន់ ត្រូវ​រាយការណ៍​ទៅ​ស្ថានទូត ដើម្បី​ទទួលបាន​ការជួយ​សង្គ្រោះ​ពី​ស្ថានទូត​។ គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ...
​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​៤​ថ្ងៃ​ហើយ ដែល​ប្រទេស​ជប៉ុន កំពុង​រងគ្រោះ​មហន្តរាយ​ទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ដែល​បង្ក​ការប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​៧៥​នាក់ ខណៈដែល​ប្រជាជន​មួយចំនួន នៅ​បន្ត​បាត់​ខ្លួន​ជាច្រើន​នាក់​ផ្សេងទៀត នៅ​តំបន់​ភាគ​កណ្តាល និង​ខាងលិច​ប្រទេស​ជប៉ុន​។​ ​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ទទួលរង​ឥទ្ធិពល​ទឹកជំនន់ និង​...
article_1441.txt
​បើ​គិត​ត្រឹម​ឆ្នាំ​២០១៨ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅសល់​ពេល​ដឹកនាំ​ប្រទេស​ចំនួន​៤​ឆ្នាំ​ទៀត​ក្នុង​អាណត្តិ​ដែលមាន​រយៈពេល​៦​ឆ្នាំ​។ ខណៈពេល​វេលា​អង្គុយ​កៅអី​ប្រ​ធា​ធិបតី​ទើបបាន​២​ឆ្នាំ លោក ឌូ​ទើ​តេ តែង​លើកឡើង​ពី​បំណង​ចង់​ចូលនិវត្តន៍​ឲ្យ​បាន​ឆាប់ ព្រោះ​លោក​ចង់​សម្រាក​ពី​រឿង​នយោបាយ ហើយ​លោក​នឹង​ចុះចេញ​ភ្...
​អាណត្តិ​៦​ឆ្នាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២ ប៉ុន្តែ​មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ចង់​ឲ្យ​ពេលវេលា​នេះ​មកដល់​ឲ្យ​បាន​ឆាប់​។ នៅ​ថ្ងៃទី​៣ ខែសីហា លោក ឌូ​ទើ​តេ បាន​និយាយ​នៅ​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល និង​ប្រជាជន​ហ្វីលីពីន​ជាច្រើន ថា លោក​ទន្ទឹង​ចាំមើល​ថ្ងៃ​ចូលនិវត្តន៍​របស់លោក​មកដ...
article_1442.txt
ខណៈដែលប្រទេសបស្ចិមលោកមួយចំនួននាំគ្នាចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការបោះឆ្នោតនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ចិនឯណោះបានសាទរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នេះ។ នៅថ្ងៃទី៣០ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនបានអបអរកម្ពុជាចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោត និងអបអរគណបក្សប្រជាជនកម្ពុជាផង។ ចិនក៏សង្ឃឹមថា នៅអាណត...
«ក្នុងនាមជាអ្នកជិតខាងល្អ និងមិត្តភក្តិល្អ ចិនអបអរដោយស្មោះត្រង់កម្ពុជាដែលបានរៀបចំដោយជោគជ័យការបោះឆ្នោតអាណត្តិទី៦ »។ នេះជាការលើកឡើងរបស់លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃទី៣០ ខែកក្កដា ជុំវិញទៅនឹងសំណួរជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខណៈដែលក្រុមប្រទេសលោកខាងលិចខ្លះបានរិះគន់ការបោះឆ្នោតនេះកប់មា...
article_1443.txt
​អតីត​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ​លោក ហូ​សេ មូ​ហ៊ី​ហ្កា (Jose Mujica) មាន​វ័យ ៨៣ ឆ្នាំ​ធ្លាប់​ទទួលបាន​ឈ្មោះ​ជា​ប្រធានាធិបតី​ក្រីក្រ​ជាងគេ​លើ​លោក​មុន​ពេលដែល​លោក​បញ្ចប់​អណ​ត្តិ​របស់ខ្លួន​នៅ​ឆ្នាំ ២០១៥​។ ពេល​ស្ថិតក្នុង​តំណែង លោក​ធ្លាប់​ផ្តល់​គំនិត​យោបល់ និង​ការណែនាំ​ដល់​មនុស្ស​ទូទៅ​ផងដែរ​ឲ្យ​គិតគូរ​ហ្មត់ចត់​មុន​ចូលប្រឡូក​...
​ជីវិត គឺជា​ជម្រើស​។ វា​អាច​ស្មុគស្មាញ ឬ​រីករាយ​អាស្រ័យ​លើ​មនុស្ស​ម្នាក់​អ្នក​ជ្រើសរើស​ប៉ុណ្ណោះ​។ លោក ហូ​សេ មូ​ហ៊ី​ហ្កា មិនដែល​ខ្វាយខ្វល់​នឹង​ជីវិត​ហ៊ឺហា​ឡើយ​។ ពេល​កាន់តំណែង​ជា​ប្រធានាធិបតី​អ៊ុយ​រូ​ហ្គា​យ លោក​បាន​បរិច្ចាគ​លុយ​ប្រាក់បៀវត្ស​រហូតដល់ ៩០​ភាគរយ​ទៅ​សប្បុរសធម៌​, ជិះឡាន​ស៊េរី​ចាស់​គ្មាន​អង្គរក្ស​ហែហម និង ជ្រើសរ...
article_1444.txt
​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad al-Hussein នឹង​ចប់​អាណត្តិ​បួន​ឆ្នាំ​នៅក្នុង​ខែសីហា​នេះ ហើយ​ត្រូវ​ជំនួស​ដោយ​អតីត​ប្រធានាធិបតី​ស៊ី​លី Michelle Bachelet ។ ក្នុង​អាណត្តិ​របស់លោក ការរំលោភបំពាន​សិទ្ធិមនុស្ស​បានកើត​ឡើង​ពាសពេញ​ពិភពលោក​។ លោក al-Hussein បាន​រិះគន់​ដោយ​គ្មាន​សំចៃមាត់​លើ​មេដឹកនាំ​ពិភពលោ...
«​តួនាទី​របស់​ឧ​ត្ត​ម​ស្នងការ គឺ​ធ្វើជា​ទូត​សិទ្ធិមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​» នេះ​សម្ដី​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស Zeid Ra'ad al-Hussein ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Al Jazeera ដែល​ផ្សាយ​នៅ​ថ្ងៃទី​១១ ខែសីហា​។ លោក al-Hussein នឹង​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅត្រឹម​ខែសីហា​នេះ ហើយ​អ្ន...
article_1445.txt
​ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ នៅ​ថ្ងៃទី​៤ ខែសីហា បាន​រិះគន់​អាមេរិក​ចំៗ ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ទោះ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្ដី​។ អាមេរិក​នៅ​បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង លុះត្រាតែ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​អនុវត្ត​ការរំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ជាមុនសិន​។ ប៉ុន្តែ​កូរ៉េ...
​កូរ៉េខាងជើង​បាន​ចោទ​អាមេរិក​ថា បាន​ដើរ​លើ​គន្លង​ចាស់​វិញ​ដែល​ផ្ទុយ​ពី​ស្មារតី​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​សិង្ហ​បុរី បន្ទាប់ពី​អាមេរិក​មិនទាន់​ដក​ទណ្ឌកម្ម​លើ​ខ្លួន ហើយ​មានបំណង​រឹតបន្តឹង​ថែមទៀត​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ បាន​រិះគន់​អាមេរិក​ចំៗ​ក្នុងជំនួប​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃទី​៤ ខែសីហា នៅ...
article_1446.txt
​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ឥណ្ឌូណេស៊ី បាន​ទទួលរង​ការវាយប្រហារ​ពី​ក្រុម​ភេរវជន​ជា​បន្តបន្ទាប់ ខណៈដែល​រដ្ឋ​មាន​ប្រជាជន​ឥស្លាម​ច្រើន​បំផុត​របស់​ពិភពលោក​មួយ​នេះ ព្យាយាម​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ Asian Games ឆ្នាំ​២០១៨​។ ជនសង្ស័យ ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដូចគ្នា​ផងដែរ​។
​មេ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី លោក Tito Karnavian នៅ​ដើម​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​មានការ​វាយប្រហារ​រប​ស់​ភេរវ​ករ​ជា​បន្តបន្ទាប់​គ្នា​នៅ​កោះ Java ក្នុង​ខែឧសភា​កន្លងមក ប៉ូលិស​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​ជិត​៣០០​នាក់​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Globe​។ ​តាម​ប្រភព​ព័​ត៌​មន​ដដែ...
article_1447.txt
​ប៉ូលិស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​ជា​ភេរវជន​ចំនួន​៧​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ក្រុម​ជ្រុលនិយម​នៅ​អាស៊ីអាគ្នេយ៍​។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៧​នាក់ មាន​ម្នា​ក់បាន​គំរាម​ធ្វើឃាត​មហាក្សត្រ​ម៉ាឡេស៊ី នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ និង​រដ្ឋមន្ត្រី​មួយរូប​ទៀត​។
​មេ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី Mohd Fuzi Harun បានប្រកាស​នៅ​ថ្ងៃទី​១៩ ខែកក្កដា ប៉ូលិស​បាន​ចាប់ខ្លួន​ជនជាតិ​ម៉ាឡេស៊ី​៤​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​៣​នាក់​ដែល​ជាប់ទាក់ទង​បណ្ដាញ​ក្រុម​ភេរវជន​។ ជនសង្ស័យ​ទាំង​៤ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ប្រតិបត្តិការ​មួយ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៧ ខែកក្កដា នៅ​រដ្ឋ​ចំនួន​៤ គឺ Terengganu, Selango...
article_1448.txt
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន ទាត់ចោល​ការចោទប្រកាន់​ខ្លួន​ថា គ្រោង​លូកដៃ​ចូល​កកូរកកាយ​ការបោះឆ្នោត​នៅ​កម្ពុជា ។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន Fire Eye ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ការពារ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​អាមេរិក​មួយ បានចេញ​របាយការណ៍​ពី​គម្រោង​របស់​ក្រុម Hacker ចិន​នេះ​។​
​សំនួរ​អ្នកកាសែត​ជាច្រើន​បាន​ចោទសួរ ទៅ​រដ្ឋាភិបាល​ចិន ពី​រឿង​សេដ្ឋកិច្ច​ចិន និង​អាមេរិក រួមទាំង​គោលនយោបាយ​ការបរទេស​ចិន ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា ។ ប៉ុន្តែ​បញ្ហា​ទាក់ទង​នឹង​កម្ពុជា ត្រូវបាន​អ្នកកាសែត​ចោទសួរ​ភ្ជាប់​ទៅរបាយការណ៍​របស់​ក្រុមហ៊ុន Fire Eye ទាក់ទងនឹង​គម្រោង​របស់​ចិន ក្នុងការ​លូកដៃ​ចូល​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុ...
article_1449.txt
រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានស្នើ​សុំ​ត្រង់ៗ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​រាល់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ហើយ​ខុសច្បាប់​ដល់​កូរ៉េខាងជើង​ទាំងស្រុង​។ អាមេរិក​បញ្ចេញ​របាយ​ការណ៍​សម្ងាត់​របស់ខ្លួន​ដែល​បាន​រកឃើញថា កូរ៉េខាងជើង​នៅតែ​បំពាន​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ក្នុង​ការនាំ​ប្រេង​ចូល​លើ​កម្រិត ហើយ​ច...
​ ទណ្ឌកម្ម​ដែល​ដាក់ចេញ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​គោលដៅ​ហាមឃាត់​ការផ្គត់ផ្គង់​ប្រេង​ច្នៃ​ហើយ​ទៅ​ឲ្យ​កូរ៉េខាងជើង​នោះ​គ្មាន​ប្រសិទ្ធិភាព​ទេ ។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​លោក ដូ​ណា​ល់ ត្រាំ នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ចេញ​ចំណាត់ការ​បន្ទាប់​បញ្ចប់​ការបំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្...
article_145.txt
រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន ក្នុងថ្ងៃទី៧ ខែធ្នូ បានប្រកាសត្រៀមជំនួយយោធាក្នុងទំហំទឹកប្រាក់៩៨៨លានដុល្លារ ទៅអ៊ុយក្រែន ដែលរួមមានទាំងដ្រូន ឧបករណ៍កាំភ្លើងធំ និងគ្រាប់សម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ(HIMARs) ដោយប្រើប្រាក់មូលនីធិរបស់គំនិតផ្ដួចផ្ដើមជំនួសសន្តិសុខអ៊ុយក្រែន(USAI) ។
អត្ថបទទាក់ទង អ៊ុយក្រែន បញ្ចេញដ្រូនប្រភេទថ្មី ដើម្បីបង្កើនការវាយប្រហារចម្ងាយឆ្ងាយ ខណៈអាណត្តិជិតបញ្ចប់ រដ្ឋបាលលោក ចូ បៃឌិន ក្នុងវេទិកាការពារជាតិប្រចាំឆ្នាំមួយ នៅរដ្ឋ California នៅថ្ងៃទី៧ ខែធ្នូ បានប្រកាសត្រៀមជំនួយក្នុងទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារបន្ថែមទៅអ៊ុយក្រែន។ «ការតាព្វកិច្ចនេះ(ជំនួយ) នឹងត្រូវអនុម័តឆាប់ៗនេះ។ អ្វីផ...
article_1450.txt
​គណបក្ស​បក្សប្រឆាំង​សិង្ហ​បុរី​ចំនួន​៧​បក្ស បាន​ជួប​ពិភាក្សាគ្នា​លើ​លទ្ធភាព​ក្នុងការ​ចង​ជា​សម្ព័ន្ធ​ជាមួយនឹង​គ្នា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​អាណត្តិ​ក្រោយ​។ ផែនការ​របស់​បក្សប្រឆាំង​ទាំងនេះ កើតឡើង ស្រប​ដែល​គណបក្សកាន់អំណាច​របស់​បិតា​ស្ថា​និក​សិង្ហ​បុរី នៅតែ​បន្ត​ទទួល​បានការ​ច្រើន​លើសលប់​គ្...
គណបក្ស​ប្រជាធិបតេយ្យ​សិង្ហ​បុរី (SDP) នៅ​ថ្ងៃ​២៧ កក្កដា​កន្លងទៅ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាងថា បក្ស​របស់ខ្លួន និង​គណបក្ស​ប្រាំមួយ​ផ្សេងទៀត រួមមាន​បក្ស​អំណាច​ប្រជាជន (PPP), បក្ស​អភិវឌ្ឍ​ប្រជាធិបតេយ្យ​, បក្ស​រួបរួម​ជាតិ​, បក្ស​សិង្ហ​បុរី​ជា​អាទិភាព និង​បក្ស​សំឡេង​ប្រជាជន បាន​ជួប​ពិភាក្សាគ្នា​ជា​ផ្លូវការ​ក្ន...
article_1451.txt
សល់​ពេល​មិន​ច្រើន​ថ្ងៃ​ទៀត​នោះទេ គឺ​ដល់​ថ្ងៃ​ខួប​មួយឆ្នាំ​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​ជនភៀសខ្លួន​ពីរ​ត់​រ៉ា​ខាន​នៃ​មី​យ៉ាន់​ម៉ា​។ ខណៈ​ដំណោះស្រាយ​នៃ​វិបត្តិ នៅតែ​ស្ថិតក្នុង​ភាពស្រពេចស្រពិល និង​មិន​ប្រាកដប្រជា​នោះ អង្គការសហប្រជាជាតិ គ្រោង​រៀបចំ​ពិធី​រម្លឹក​នៃ​វិបត្តិ​នេះ ដើម្បី​ជា​ផ្នែក​មួយ​ដាស់តឿន​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ច...
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​១ សីហា អគ្គរាជទូត​អង់គ្លេស និង​ជា​ប្រធាន​វិលជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ Karen Pierce បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាសន្តិសុខ កំពុងតែ​រៀបចំ​ផែនការ​ក្នុងការ​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្ក្រាប​ដោយ​ហិង្សា​របស់​មី​យ៉ាន់​ម៉ា ដែល​បង្ក​ឲ្យ​មាន​ជនជាតិភាគតិច​មូស្លីម រ៉ូ​ហ៊ីង​យា​រាប់...
article_1452.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​១៦ ខែកក្កដា​នេះ នៅឯ​ទឹកដី​ហ្វាំ​ង​ឡង់ ក្នុងជំនួប​តទល់​ដែលមាន​គោលដៅ​ស្ដារ​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ឡើងវិញ​។ ប៉ុន្តែ​ក្ដី​រំពឹង​មាន​តិចតួច​ជុំវិញ​ការរីកចម្រើន​ទំនាក់ទំនង​ទ្វេភាគី​នេះ ដ្បិត​ត្រូវ​ប្រឈមមុខ​ឧបសគ្គ​រាំងស្ទ...
​ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​រុស្ស៊ី​ដែល​គេ​ទន្ទឹងរង់ចាំ​បានមក​ដល់​នៅ​ថ្ងៃទី​១៦ ខែកក្កដា​។ ចេញពី​ទឹកដី​ចក្រភព​អង់គ្លេស លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា បាន​ទៅដល់​ទីក្រុង​ហែល​ស៊ីន​គី​រួចស្រេច​នៅ​ថ្ងៃទី​១៥ ខែកក្កដា ដើម្បី​ចាំ​ជួប​សម​ភាគី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជជែក​រឿង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ធ្លាក់ចុះ​កាន់​ជ្រៅ​...
article_1453.txt
​រដ្ឋ​កាតា នៅ​ថ្ងៃទី​១៥ ខែសីហា បាន​សន្យា​បណ្ដាក់ទុន​ចំនួន​១៥​ពាន់​លាន​ដុល្លារ​នៅ​តួ​ក​គី ដែល​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ទណ្ឌកម្ម​របស់​អាមេរិក​។ តួ​ក​គី រីករាយ​ជាខ្លាំង​ចំពោះ​ការសន្យា​របស់​កាតា និង​ចាត់ទុកជា​មិត្តភក្តិ​ល្អ​ទៀតផង​។ ដោយសារ​រង​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​បែបនេះ ក្រុង​អង់កា​រ៉ា​ក៏បាន​ឆ្លើយតប​វិ...
​ ​ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ស្វាគមន៍​មេដឹកនាំ​កាតា Sheikh Tamim bin Hamad Al-Thani ក្នុង​រដ្ឋធានី​អង់កា​រ៉ា ស្របពេល​ដែល​តួ​ក​គី​កំពុង​ជួប​វិបត្តិ​តម្លៃ​លុយ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​មិន​ធ្លាប់មាន​។ រូបិយវត្ថុ​ជាតិ​តួ​ក​គី Lira បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បើ​ប្រៀបធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ក្រោយ​ប្រធានា...
article_1454.txt
(​ញូ​ដេលី​)៖ ឥណ្ឌា​មាន​តួនាទី​ស្នូល​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដោយសារ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​ធនធាន​ធំ​សម្បើម និង​មាន​ប្រជាជន​ដល់​ទៅ​ជាង​១,៣ ពាន់​លាន​នាក់​។ អ្នកជំនាញ​មើលឃើញថា ឥណ្ឌា​នឹងមាន​ចំណែក​កាន់តែ​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជួយ​គាំទ្រ​សមាហរណកម្ម​អាស៊ាន​។ បច្ចុប្បន្ន​ថ្វីបើ​ទំនាក់ទំនង​ឥណ្ឌា និង​អាស៊ាន​នៅ​...
​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក សៅ ផល​និស្ស័យ អ្នកសារព័ត៌មាន​ថ្មីៗ​ជាមួយ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន ISEAS Yusof Isak សិង្ហ​បុរី​លោក​បណ្ឌិត Tang Siew Mun ជា​ភាសា​អង់គ្លេស និង​អត្ថបទ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​៖ ១.​តើ​លោក​មើលឃើញថា ឥណ្ឌា​មាន​តួនាទី​ដូចម្តេច​ក្នុង​គោល​គំនិត​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»? ​បណ្ឌិត ...
article_1455.txt
ក្រុមអ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ដុតដៃដុតជើង​ប្រមែរ​ប្រមូល​លុយកាក់​តាម​សទ្ធារ​របស់ខ្លួន​ដើម្បី​ចូល​មូលនិធិ​ដែល​បង្កើតឡើង​ក្នុង​គោលដៅ​ជួយ​ធានា​លោក​ឲ្យ​នៅក្រៅ​ឃុំ​។ លោក ណា​ជីប ត្រូវបាន​តុលាការ​ចោទប្រកាន់​ជា​ផ្លូវការ​កាលពី​សប្តាហ៍​មុន​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​ក្នុង​មូលនិធិ​រដ្ឋ​នោះ​។...
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama មូលនិធិ​ដែល​គេ​បង្កើតឡើង​ដើម្បី​ជួយសង្គ្រោះ​លោក ណា​ជីប ឲ្យ​នៅក្រៅ​ឃុំ​នេះ​មាន​ឈ្មោះថា «​មូលនិធិ​រួបរួម​ណា​ជីប​»​។ ដើម្បី​អាច​ធានា​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​គេ​ត្រូវការ​បង់លុយ​ចំនួន មួយ​លាន​រីង​ហ្គី​ត ឬ ២៤៨០០០​ដុល្លារ​អាមេរិក​។​ ​ការ​បង់លុយ​ដើម្បី​ធានា​នៅក្រៅ​ឃុំ​នេះ​ក៏ត...
article_1456.txt
ជាថ្មី​ម្ដងទៀត ចិន​បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​គិតគូរ​ដោះស្រាយ​សំណុំរឿង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​ដែល​ត្រូវបាន​ពង្រាយ​នៅ​ឧបទ្វីប​កូរ៉េ​។ ការស្នើ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី និង​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា នៅ​ថ្ងៃទី​៣ ខែសីហា​នៅ​សិង្ហ​បុរី​។ លោក វ៉ាង បាន​ប្រាប់​លោ...
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ឆ្លៀត​ជួប​ជជែក​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា ខណៈ​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​នៅ​សិង្ហ​បុរី​។ នា​ជំនួប​ពិភាក្សា​នេះ លោក វ៉ាង ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ដែល​ត្រូវបាន​ពង្រាយ​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ លោក​បានបង្ហាញ​ការមិន​សប្បាយ​របស់​ចិត...
article_1457.txt
រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា គ្រោង​សាងសង់​មជ្ឈមណ្ឌល​ដែនសមុទ្រ និង​នេសាទ​នៅ​តំបន់​កោះដាច់​ស្រយាល​របស់​ប្រទេស​ដើម្បី​បង្កើន​ផលិតផល​នេសាទ និង​ជំរុញ​ការនាំចេញ​ផលិតផល​សមុទ្រ​ឲ្យ​បាន​កាន់តែច្រើន​។ គម្រោង​នេះ ស្ថិតក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​។​
អត្ថបទទាក់ទង ជប៉ុន ប្តេជ្ញា​ពង្រឹង​តួនាទី​របស់ខ្លួន​ដើម្បី​ជួយ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ​តំណាង​ភ្នាក់ងារ​សហប្រតិបត្តិកា​រ​អន្តរជាតិ​របស់​ជប៉ុន (JICA)​លោក Shinichi Yamanaka បាន​ថ្លែងថា JICA បានផ្តល់​ជំនួយ​សរុប​ប្រមាណ ២២ លាន​ដុល្លារ សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​ដែនទឹក​និង​នេសាទ​នៅ​កោះ​របស់​ឥណ្ឌូណេស៊ី​ចំនួន​ប្រាំ​រួមមាន​កោះ S...
article_1458.txt
(​ញូ​ដេលី​)៖​កិច្ចសន្ទនា​ដែ​លី​លើក​ទី​ដប់​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៩ ខែកក្កដា​នេះ​នៅ​រដ្ឋធានី​ញូ​ដេលី ដោយ​វេទិកា​ឆ្នាំនេះ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ការផ្សាភ្ជាប់​ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន និង​ឥណ្ឌា​តាមផ្លូវ​សមុទ្រ​។
​កិច្ចសន្ទនា​ដែ​លី​ដែលជា​ជំនួប​ថ្នាក់​តំបន់​ដែល​ពាក់កណ្តាល​ផ្លូវការ និង​ពាក់កណ្តាល​ស្រាវជ្រាវ (track 1.5) ផ្តោត​សំខាន់​លើ​ការ​កិច្ចសហប្រតិបត្តិការ​តាមផ្លូវ​សមុទ្រ (Maritime Cooperation)​ដែលជា​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ថ្មី​។ មូលបទ​នៃ​កិច្ចសន្ទនា​នេះ​គឺ​«​ពង្រឹង​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​អាស៊ាន​លើ​កិ​ច្ចស​ប្រតិបត្តិ...
article_1459.txt
​រដ្ឋាភិបាល​ក្រុង​ម៉ានីល មិនមាន​ការយល់​ទាស់​អ្វី​ឡើយ​ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​ចូលរួម​សមយុទ្ធ​យោធា​ជាមួយ​អាស៊ាន​ជាប្រចាំ​នោះ​។ ក្រុង​ម៉ានីល យល់ឃើញថា បំណង​របស់​ក្រុង​ប៉េកាំង គ្រាន់តែ​ចង់​បង្កើន​ទំនាក់ទំនង​យោធា​ជាមួយនឹង​ប្រទេស​ជិត​ប៉ុណ្ណោះ​។​
​នៅ​ថ្ងៃ​៣ ខែសីហា រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ចិន បាន​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​ប្រឈម​រួម ជាពិសេស​លើ​នីតិវីធី​ក្នុងការ​ចរចា និង​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​សិង្ហ​បុរី គឺជា​ប្រធាន​វិលជុំ​នៃ​កិច្ចប្រជុំ​។ តាមរយៈ​ជំនួប​នេះ ចិន បានស្នើ​ឲ្យ​មាន​សមយុទ្ធ​យោធា​ជាប្រចាំ​ជាមួយ​អាស៊ាន ដោយ​មិនមាន​ភាគី​ប្រទេស...
article_146.txt
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃទី២៣ ខែធ្នូ បានប្រកាសថា ទ័ពកូរ៉េខាងជើងដែលបានបញ្ជូនមកធ្វើសង្គ្រាមជាមួយរុស្ស៊ីនៅក្នុងតំបន់ Kursk ជាង៣០០០នាក់ បានស្លាប់ និងរបួស។
មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសពីការកើនឡើងទិន្នន័យការស្លាប់ និងរបួសរបស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាមនៅតំបន់ Kursk របស់រុស្ស៊ី តាមបណ្ដាញសង្គម
article_1460.txt
រដ្ឋមន្ត្រី​អាស៊ាន និង​រដ្ឋមន្ត្រី​ចិន គ្រោង​នឹង​ជួបចរចា និង​ពិភាក្សាគ្នា​លើ​ដំណើរការ នៃ​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ហៅ​កាត់​ថា CoC (Code of Conduct) នៅ​សប្តាហ៍​ក្រោយ​នេះហើយ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី​លោក Saifuddin Abdullah នៅ​ថ្ងៃ​២៥ កក្កដា​កន្លងទៅ​។
​នាឱកាស​ថ្លែង​ការពារ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Saifuddin បាន​ឲ្យ​ដឹងថា ម៉ាឡេស៊ី នឹង​ព្យាយាម​ប្រើប្រាស់​យន្តការ​របស់​អា​ស៊ាន​តាមរយៈ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាគី​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ខាងត្បូង ហៅថា​កាត់ DoC និង​បន្ត​ការចរចា​ដើម្បី​បង្កើត​ក្រម​...
article_1461.txt
​នៅ​ថ្ងៃទី​១០ ខែសីហា ចិន​បាន​និយាយ​ការពារ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​អ៊ីរ៉ង់ ក្រោយពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គំរាម​ដាក់ទណ្ឌកម្ម​។ តាមរយៈ​ក្រសួងការបរទេស​រប​ស់​ខ្លួន ក្រុង​ប៉េកាំង​និយាយថា ការរកស៊ី​ជាមួយ​ក្រុង​តេ​ហេ​រ៉ង់ ជា​រឿង​ត្រឹមត្រូវ ស្របតាម​ច្បាប់​អន្តរជាតិ ដែល​មិនបាន​ប៉ះពាល់​ដល់​អ្នកណា​ឡើយ​។...
​ទន្ទឹមនឹង​ការដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ អាមេរិក​ក៏​ព្រមាន​ដាក់​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បរទេស​ទាំងឡាយ​ទាំងពួង​ណា​ដែល​នៅតែ​រកស៊ី​ជាមួយ​អ៊ីរ៉ង់​។ ក្រុមហ៊ុន​ជាច្រើន ជាពិសេស​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​ជំនួញ​ប្រេង និង​ថាមពល​ជាមួយ​អ៊ីរ៉ង់ សុទ្ធតែរ​អាការ​គំរាម​របស់​អាមេរិក ដោយ​ខ្លះ​បាន​ដកខ្លួន​លែង​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ហើ...
article_1462.txt
​ក្រោយ​រក្សា​ភាពស្ងប់ស្ងាត់​ដោយ​មិន​តបត​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពីរ​បប​សឹក​ថៃ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ផ្ញើ​សារ​ពី​ចេតនា​ក្នុងការ​ចូលប្រឡូក​ក្នុង​នយោបាយ​ជាថ្មី​។ លោក ចង់ឃើញ​ប្រជាជន​ថៃ​ទទួលបាន​នូវ​សេចក្តី​ថ្លែ​ថ្នូរ និង​របប​ដឹកនាំ​នយោបាយ​ដែល​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើងវិញ​។
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​០៩ សីហា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​ខួបកំណើត​លើក​ទី​៦៩​របស់លោក បាន​ថ្លែង​អរគុណ​ដល់​ប្រជាជន​ដែល​នៅតែ​គាំទ្រ​លោក​រូប​។ លោក​ក៏បាន​ភ្ជាប់​សារ​នយោបាយ​ពី​ចេតនា​ក្នុងការ​តស៊ូ​នាំ​ភាពល្អប្រសើរ​ទាំង​ផ្នែក​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ក្នុង​រាជាណាចក្រ​ថៃ​ឡើងវិញ​។​ ​តាម...
article_1463.txt
​ប្រជាកសិករ​វៀតណាម ទទួលបាន​កសិក​ផល​ផ្លែឈើ ជាពិសេស​ផ្លែ​គូលែន​ច្រើន​លើសលប់​រៀងរាល់ឆ្នាំ​។ អ្វីដែល​សំខាន់ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​អាចមាន​លទ្ធភាព​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​ទាំង​ទូទាំង​ពិភពលោក​ផង​។
​តាម​របាយការណ៍​រប​ស់​មន្ទីរ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម គិត​ចាប់ពី​ដើមឆ្នាំ​២០១៨​នេះ វៀតណាម បាន​នាំចេញ​ផ្លែ​គូលែន​ទៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ជាង​៣០​របស់​ពិភពលោក ដែល​រាប់បញ្ចូល​ទាំង​ក្នុង​ទីផ្សារ​របស់​អាមេរិក សហភាព​អឺរ៉ុប កាណាដា ចិន ជប៉ុន ថៃ និង​អូស្ត្រាលី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News ន...
article_1464.txt
​រដ្ឋាភិបាល​ក្រុង​ឌី​លី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ដែល​មិន​បោះបង់​ជំហរ​ជួយ​ជ្រោមជ្រែង​ទី​ម័​រ​ខាងកើត​ឲ្យ​បាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ក្លាយជា​សមាជិក​របស់​អា​ស៊ាន​។ រយៈពេល​ជិត​មួយ​ទសវត្សរ៍ ហើយ​ដែល​ទី​ម័​រ​ខាងកើត​នៅតែ​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​នៃ​រដ្ឋ​អង្កេត​ការណ៍​របស់​អាស៊ាន​។​
​តាមរយៈ​ជំនួប​លើកដំបូង​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នៅ​ថ្ងៃ​២៨ មិថុនា ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោក Francisco Guterres បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ សូម​សម្តែង​ការដឹងគុណ​ចំពោះ​ឥណ្ឌូណេស៊ី សម្រាប់​ការគាំទ្រ​ជា​អចិន្ត្រៃយ៍​ក្នុងការ​ជំរុញ​ឲ្យ​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​មួយ​រប​ស់​...
article_1465.txt
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ ប្រព្រឹត្ត​ទ​ភ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឯ​សណ្ឋាគារ Capella លើ​កោះ​សេន​តូ​សា ប្រទេស​សិង្ហ​បុរី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចាប់​រលា​ក់ដៃ​គ្នា មុននឹង​ដើរទៅ​ជួបគ្នា​៤៥​នាទី​សិន មុន​...
​ជំនួប​ជា​ប្រវត្តិសាស្ត្រ​ផ្សេងទៀត​រវាង​មេដឹកនាំ​ពិភពលោក ដែល​អ្នកសារព័ត៌មាន​អន្តរជាតិ​ចាត់ទុកថា​ជាការ​ចាប់ដៃ​កក្រើក​ពិភពលោក​៖ ​ជំនួប អា​រ៉ា​ហ្វា​ត​-​រ៉ា​ប៊ី​ន ឆ្នាំ​១៩៩៣៖ ​បន្ទាប់ពី​មានការ​ចរចា​ដោយ​សម្ងាត់​នៅ​ន័​រ​វែ​ស លោកនាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល យី​ត​ហ្សា​ក់ រ៉ា​ប៊ី​ន (Yitzhak Rabin) និង​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន យ៉ា​...
article_1466.txt
​បទចោទប្រកាន់​ធំៗ​បួន​រួមមាន​រំលោភសេចក្តីទុកចិត្ត និង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ចោទប្រកាន់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ នៅ​ថ្ងៃ​ពុធ​ទី ៤ ខែកក្កដា​នេះ​នៅ​សាលាដំបូង​ម៉ាឡេស៊ី​។ បើសិន​ត្រូវ​កាត់ទោស លោក ណា​ជីប ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ដំបូង​គេ​ដែល​ប្រ​ឈ​មុខការ​ចោទ...
​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​ក្រុមការងារ​ពិសេស​ស៊ើបអង្កេត​សំណុំរឿង 1MBD លោក ណា​ជីប បានបង្ហាញ​ខ្លួន​នៅ​តុលាការ​ម៉ាឡេស៊ី​នៅ​ម៉ោង​ប្រហែល​ជាង ៨ នាទី​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​តុលាការ​ម៉ាឡេស៊ី ដើម្បី​ស្តាប់​ការចោទប្រកាន់​ជា​ផ្លូវការ​។ ​ទីភ្នាក់ងារ​ព័ត៌មាន​ម៉ាឡេស៊ី Bernama ពេល​លោក ណា​ជីប អញ្ជើញ​មកដល់​តុលាការ គេ​ឃើញ...
article_1467.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ទៅដល់​សិង្ហ​បុរី​នៅ​ថ្ងៃទី​១០ ខែមិថុនា ដើម្បី​ត្រៀម​ជួប​តទល់​គ្នា​នៅ​ដើម​សប្ដាហ៍​ក្រោយ​ក្នុងការ​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ អាជ្ញាធរ​សិង្ហ​បុរី ដែលជា​ម្ចាស់ផ្ទះ​ជំនួប​ប្រវត្តិសាស្ត្រ​នេះ បាន​ពង្រឹង​សន្តិសុខ​យ៉ាងខ្លាំង​នៅ​ជុំ...
​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង នឹងត្រូវ​ជួប​មុខ​គ្នា​ជា​លើកដំបូង​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​សិង្ហ​បុរី​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន រំពឹងថា នឹង​ទៅដល់​សិង្ហ​បុរី​មុន​ជំនួប​ពីរ​ថ្ងៃ​ឯណោះ​។ ក្រោម​ហេតុផល​សន្តិសុខ ពេលវេលា​ជាក់លាក់​នៃ​ការធ្វើដំណើរ​របស់លោក ...
article_1468.txt
​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ចង់ឃើញ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង ដោះលែង​អ្នកទោស​មួយចំនួន​បន្ថែមទៀត មុនពេល​នៃ​ជំនួប​កំពូល​ជាមួយនឹង​មេដឹកនាំ​កំពូល​អាមេរិក​មកដល់​។ អ្នកជំនាញ​យល់ឃើញថា កូរ៉េខាងជើង​គួរតែ​បង្ហាញ​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស បន្ថែម​លើ​ឆន្ទៈ​រក្សា​ស្ថិរភាព​និង​សន្តិសុខ​នៅ​ឧបទ្វីប​កូរ៉េ​។​
​អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កូរ៉េខាងជើង លោក Tomas Ojea Quintana នៅ​សប្តាហ៍​នេះ​បាន​ថ្លែង​សាទរ​ចំពោះ​ការដោះលែង​អ្នកទោស​សញ្ជាតិ​អាមេរិក​បី​រូប​កាលពី​ខែ​មុន​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​អ្នកជំនាញ​រូបនេះ​ជឿជាក់ថា មាន​អ្នកទោស​រាប់ពាន់​ផ្សេងទៀត កំពុងតែ​រង​ការធ្វើ​ទារុណកម្ម​ពី​សំណាក់​របប​ដឹកន...
article_1469.txt
​ស្ថិតនៅ​ក្រុង​ហ្សា​ការ​តា​នា​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨ ខែមិថុនា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​អះអាងថា អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ នឹងត្រូវ​ចាប់ខ្លួន ក៏ដូចជា​ត្រូវ​រង​ការចោទប្រកាន់​ឆាប់ៗ​នេះ​។​
​ចំពោះមុខ​សហគមន៍​ប្រជាជន​ម៉ាឡេស៊ី​រស់នៅ​ឥណ្ឌូណេស៊ី លោក មហា​ធៀ បាន​ពន្យល់ថា មូលហេតុ​ដែល​លោក ណា​ជីប នៅ​បន្ត​រស់នៅ​ស្រួល និង​មិនទាន់មាន​ការចាប់ខ្លួន​ឬ​កាត់ទោស​ដោយសារតែ​អាជ្ញាធរ​លោក​កំពុង​ស៊ើបអង្កេត និង​ប្រមែរ​ប្រមូល​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​អតីត​ប្រមុខ​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​សិន​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ម...
article_147.txt
របាយការណ៍ថ្មីមួយស្តីពីនិន្នាការនៃការកើនឡើងទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌា បានបង្កឱ្យមានការជជែកវែកញែកអំពីវិសមភាពកាន់តែអាក្រក់នៅក្នុងប្រទេសនេះ ស្របពេលមានកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។
យោងតាមរបាយការណ៍ចេញផ្សាយនៅដើមខែនេះដោយធនាគារស្វីស UBS ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌានឹងកើនឡើង ៤២ភាគរយនៅឆ្នាំ២០២៤ ដល់ ៩០៥ពាន់លានដុល្លារ។ របាយការណ៍បង្ហាញថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសនេះបានកើនឡើង ៥៦ភាគរយដល់ ១៨៥នាក់នៅឆ្នាំនេះ។ ការបញ្ចេញរបាយការណ៍នេះ​ធ្វើឡើងនៅពេលមហាសេដ្ឋីមួយចំនួននៅក្នុងប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងការត្រួតពិន...
article_1470.txt
មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដើរកំសាន្ត​នៅ​ទីតាំង​សំខាន់ៗមួយចំនួននៅសិង្ហបុរីនៅ​យប់ថ្ងៃចន្ទទី ១១ ខែមិថុនា​នេះ មុនជួបពិភាក្សាជាប្រវត្តិសាស្ត្រជាលើកដំបូង​ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅព្រឹកស្អែក។ អ្វីដែលគួរឲ្យចាប់អារម្មណ៍លោក គីម ជុងអ៊ុន បានថតរូប Selfie ក្នុងទឹកមុខរីករាយមិនធ្លាប់ឃើញ ជាមួយរដ្ឋមន្ត្រ...
នៅយប់​ថ្ងៃចន្ទនេះ លោក គីម ជុងអ៊ុន អមដំណើរដោយរដ្ឋមន្ត្រី​ការបរទេសសិង្ហបុរីលោក វីវៀន បាឡាសគ្រីស្នាន់ ផងនោះ បានដើរកំសាន្តនៅកន្លែង​សំខាន់​ៗមួយចំនួននៅសិង្ហបុរីដូចជា Marina Bay ផង។ នេះបើតាមទូរទស្សន៍សិង្ហបុរី Channel News Asia។ គេសង្កេតឃើញមេដឹកនាំកំពូលកូរ៉េខាងជើងនេះ មានទឹកមុខស​ប្បាយរីករាយខ្លាំងក្នុងដំណើរកំសាន្តនេះ។ ហើយអ្វីដែល...
article_1471.txt
​នៅ​ថ្ងៃទី​៦ មិថុនា​កន្លងទៅ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា និង​ភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​ស្តីពី​ការវិល​ត្រលប់​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​ទៅ​មី​យ៉ាន់​ម៉ា​វិញ​។ កិច្ចព្រមព្រៀង​នេះ ក៏​ទទួលបាន​ការស្វាគមន៍​ពី​សំណាក់​អ្នកជិតខាង​មី​យ៉ាន់​ម៉ា គឺ​ចិន​ផងដែរ​...
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​៧ មិថុនា បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ចំណាត់ការ​ចុងក្រោយ​រវាង​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ ជាមួយនឹង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ ដែល​រួមមាន UNHCR និង UNDP លើ​ការរៀបចំ​លក្ខខណ្ឌ​ក្នុង​ការរៀប​បញ្ជូន​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ទៅកាន់​ទីកន្លែង​ដើម​របស់​ពួកគេ​វិញ បន្ទាប់ពី​បាន​ចាកចេញ​អស់​រយ...
article_1472.txt
​ប្រមុខ​របប​សឹក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ជាមួយនឹង​សមាជិកសភា​ថៃ​មួយចំនួន​ដែល​បាន​ដេក​លង់លក់​ក្នុងពេល ដែល​សភា​កំពុងតែ​អនុម័ត​ច្បាប់​សំខាន់​របស់​ប្រទេស​។ លោក​ឧ​ត្ត​ម​សេនីយ៍ ព្រមាន​ដាក់​បញ្ជីខ្មៅ​ដល់​តំណាងរាស្ត្រ​ទាំងនោះ​សម្រាប់​ការបំពេញ​តួនាទី​នេះ​នាពេល​អនាគត​។
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ អូ​ចា នៅ​ថ្ងៃ​៨ ឧសភា បាន​ឲ្យ​ដឹងថា លោក បាន​ជជែក​ជាមួយនឹង​ប្រធានសភា​ថៃ ដើម្បី​ឲ្យ​ប្រមុខ​ស្ថាប័ន​សភាជាតិ ព្រមាន​ដល់​តំណាងរាស្ត្រ​ទាំងអស់​កុំ​ឲ្យ​ដេក​នៅក្នុង​ពេលដែល​កំពុង​តែ​ប្រជុំ​។ លោកនាយក​រដ្ឋមន្ត្រី អះអាងថា​លោក ពិតជា​អន់ចិត្ត​ជាខ្លាំង​នៅពេល​ឃើញ​រឿង​បែបនេះ​កើតឡើង ។ នេះ​បើ​យោងតាម​កា...
article_1473.txt
​កត្តា​ភូមិសាស្ត្រ មាន​សារៈសំខាន់​ណាស់​សម្រាប់​រដ្ឋ​មួយ​របស់​ពិភពលោក​។ វា​មិន​ត្រឹមតែ​ចង្អុល​ពី​ទីតាំង​របស់​រដ្ឋ​មួយ​ប៉ុណ្ណោះ​នោះទេ តែ​វា​ក៏​ជា​សូចនាករ​មួយ​កំណត់​ពី​ជោគវាសនា​មួយ​សម្រាប់​ការអភិវឌ្ឍ​ប្រទេសមួយ​ផងដែរ​។ តាម​ការកត់សម្គាល់​នោះ រដ្ឋ​ដែលមាន​ភូមិសាស្ត្រ​ឆ្ងាយ និង​មិន​ជាប់​សមុទ្រ​ត្រូវបាន​បាត់បង់​ឱកាស​មួយ​សម្រាប់...
​ ​របាយការណ៍​របស់​កា​រិ​យា​ល័យ​ជំនាញ​អង្គការសហប្រជាជាតិ (unohrlls) បាន​អះអាងថា កង្វះ​នៃ​ដែន​អធិបតេយ្យ​ដើម្បី​ត​ភ្ជាប់​ទៅ​ជាមួយនឹង​សមុទ្រ ក៏​ជា​ចំណែក​រួមផ្សំ​មួយ​ធ្វើ​ឲ្យ​ប្រទេសមួយ​ចំនួន​របស់​ពិភពលោក មានការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​តិចតួច​បំផុត ដ្បិត​ដង្ហើម​នៃ​សេដ្ឋកិច្ច​មួយផ្នែកធំ ត្រូវ​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​តាម​ដែ...
article_1474.txt
គណបក្សប្រឆាំង​សហភាព​រួបរួម និង​ការអភិវឌ្ឍ​របស់​មី​យ៉ាន់​ម៉ា បាន​ចោទ​ប្រកាន់បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ថា គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ប្រទេស ជាពិសេស​នោះ​លើ​ការគ្រប់គ្រង​ថវិកាជាតិ​តែម្តង​។ ការ​ថ្លែង​របស់​បក្សប្រឆាំង​បែបនេះ បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ បាន​លាលែង​ព...
​ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា លោក ថា​ន តេ​យ៍ (Than Htay) បាន​រិះគន់​ត្រង់ៗ​ពី​អសមត្ថភាព និង​កង្វះ​គោលនយោបាយ​ច្បាស់លាស់​របស់​បក្ស​កាន់អំណាច​ដឹកនាំ​ដោយ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។ គេ​ចោទថា រដ្ឋាភិបាល​កំពុងតែ​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រួមមាន​ទាំង​កសិករ ប្រជាជន​ចំណូល​មធ្យម និង​អ្នកជំនួញ​មី​យ៉ាន់​ម៉ា​ជួប​ផល​លំបាក​។ នេះ​បើ​យោងតា...
article_1475.txt
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​គ្រប់គ្នា​ទន្ទឹងរង់ចាំ បានចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឯ​សណ្ឋាគារ Capella លើ​កោះ​សេន​តូ​សា​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចាប់​រលា​ក់ដៃ​គ្នា មុននឹង​ដើរទៅ​ជួបគ្នា​៤៥​នាទី​សិន មុន​ចាប់ផ្តើម​ប្រជុំ...
​ក្រោម​ក្រសែភ្នែក​មនុស្ស​រា​ប់​លាន​នាក់​ទូទាំង​ពិភពលោក ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជួប​តទល់​លើកដំបូង​បំផុត​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ មុន​មកដល់​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​នេះ គម្រោង​នៃ​ជំនួប​ត្រូវបាន​លោក ត្រាំ លុបចោល​ម្ដង​ហើយ​ក្រោម​ហេតុផល​សកម្មភាព​បង្ករឿង​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​មិន​ប៉...
article_1476.txt
រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ទទូច​សុំ​សហគមន៍​អន្តរជាតិ ដែល​រួមមាន​ទាំង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ផង​នោះ​ចូលរួមចំណែក​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ដ៏​ស្មុគស្មាញ ជាជាង​ការបន្ទោស និង​ថ្កោលទោស ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ពិបាក​ដោះស្រាយ​។
​នា​សន្និសីទ​សិទ្ធិមនុស្ស​ប្រចាំ​ក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃ​២០ ខែមិថុនា តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា លោក Myint Thu បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ដែល​រួមទាំង​ភ្នាក់ងារ​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ( OHCHR ) មើល​ស្ថានភាព​នៅក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា​ក្នុង​ផ្លូវ​វិជ្ជមាន និង​ចូលរួម​ជា​ផ្នែក​...
article_1477.txt
​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ជំហរ​ឲ្យ​បញ្ចូល​រុស្ស៊ី​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​លើ​ពិភពលោក (G7) ឡើងវិញ​នោះ អាល្លឺម៉ង់ អ៊ីតាលី បារាំង និង​អង់គ្លេស បាន​ជំទាស់​គំនិត​នេះ​។ រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​បួន​នេះ​បានដាក់​លក្ខខណ្ឌ​ថា រុស្ស៊ី​អាច​ក្លាយជា​ក្រុម​ប្រទេស G7 ឡើងវិញ​បាន...
​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លើ​ពិភពលោក​ទាំង​៨ (G8) បាន​ថយ​សមាជិក​និង​ក្លាយទៅជា G7 វិញ បន្ទាប់ពី​សមាជិកភាព​របស់​រុស្ស៊ី​ត្រូវបាន​ដកចេញ ក្រោយ​ជម្លោះ​នោះ​អ៊ុយ​ក្រែ​ន​ផ្ទុះឡើង​។ ការភ្ជាប់​តំបន់​គ្រី​មៀ​ជា​ទឹកដី​របស់ខ្លួន​ពី​សំណាក់​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​សមាជិក​ទាំង ៧​ផ្សេងទៀត​សម្រេចចិត្ត​ទាត់​រុស្ស៊ី​...
article_1478.txt
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​១ ខែមិថុនា​ថា កិច្ចប្រជុំ​កំពូល​រវាង​លោក និង​លោក គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​ថ្ងៃ ១២ មិថុនា​នឹង​កើតឡើង​តាម​ការគ្រោងទុក​។ ប៉ុន្តែ​បញ្ហា​ចម្រូងចម្រាស​នៅពេលនេះ​គឺ ការកំណត់​ថា​តើ​ភាគី​ណាមួយ​ជា​អ្នក​បង់ថ្លៃ​ចំណាយ​លើ​សណ្ឋាគារ​សម្រាប់​ប្រតិភូ​កូរ៉េខាងជើង​នៅ​...
ជំនួប​ប្រវត្តិសាស្ត្រ​រវាង​អាមេរិក​កូរ៉េខាងជើង​ដែល​ស្លាប់បាត់​ហើយ​ស្រាប់តែ​រស់​ឡើងវិញ​នោះ​ក្លាយជា​រឿង​ដែល​សហគមន៍​អន្តរជាតិ​កំពុង​តាមដាន​និង​យកចិត្តទុកដាក់​។ ឥឡូវនេះ មន្ត្រី​ទាំងពីរ​ភាគី​កំពុង​បន្ត​ដុតដៃដុតជើង​ទាំងយប់​ថ្ងៃ​ដើម្បី​រៀបចំ​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ​កើតឡើង​តាម​ការគ្រោងទុក​។ ​យ៉ាងណា​ក៏ដោយចុះ សារព័ត៌មាន​អាមេរិ...
article_1479.txt
​ដំណើរ​ចរចា​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទំនងជា​មិន​ដើរទៅ​មុខ​ដោយ​រលូន​ដូច​គ្រប់គ្នា​រំពឹង ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​ត្រាំ​-​គីម​នៅ​សិង្ហ​បុរី​ខែ​មុន​ឡើយ​។ ចុង​សប្តាហ៍​នេះ កូរ៉េខាងជើង​ស្រាប់តែ​ចេញមុខ​ទិតៀន​អាមេរិក​ឥត​សំចៃមាត់​ទៀត និង​បង្ហាញ​ការសោកស្តាយ​ដែល​អាមេរិក​នៅ​រក្សា​ចរិត​ប​ង​ធំ​ក្នុង​ការចរចា​ជាមួយ​ខ្លួន...
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ប្រាប់​អ្នកកាសែត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​នា​ថ្ងៃ​សៅរ៍​ទី ៧ ខែកក្កដា​នេះ​ថា កិច្ចពិភាក្សា​រវាង​លោក​ជា​តំណាង​រដ្ឋបាល​អាមេរិក និង​កូរ៉េខាងជើង​ទៅមុខ​យ៉ាង​លូន និង​មាន​ផ្លែផ្កា​ច្រើន​។ ប៉ុន្តែ​គ្រប់យ៉ាង​ហាក់​មិន​ដូច​ការអះអាង​របស់​ប្រមុខ​ការទូត​អាមេរិក​នេះឡើ...
article_148.txt
លីបង់ នៅថ្ងៃទី២៨ ខែវិច្ឆិកា បានចោទប្រកាន់អុីស្រាអែល ថាវាយប្រហារចូលលីបង់ភាគខាងត្បូង ទោះបីជាកិច្ចព្រមព្រៀងចូលជាធរមានរួចក្ដី។ ទាហានអុីស្រាអែល បានប្រកាសថា បានបាញ់ចូលទីតាំងរ៉ុក្កែត និងរថយន្តសង្ស័យរបស់ក្រុមហេសប៉ូឡា នៅលីបង់ភាគខាងត្បូង ដោយចោទក្រុមនេះ ថាបំពានបទឈប់បាញ់។
អត្ថបទទាក់ទង បទឈប់បាញ់រវាងអុីស្រាអែល និងហេសប៉ូឡា ចូលជាធរមាន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចេញជាធរមានបាន១ថ្ងៃ ហេសប៉ូឡា បានចោទប្រកាន់អុីស្រាអែល ថាវាយប្រហារចូលលីបង់ភាគខាងត្បូង ដែលល្មើសនឹងកិច្ចព្រមព្រៀង។ «មានការរំលោភពាន(លើបទឈប់បាញ់)ពីអុីស្រាអែល នៅថ្ងៃនេះ។ ពួកសត្រូវអុីស្រាអែល កំពុងវាយប្រហារ ប្រជាជនដែលត្រឡប់មកកាន់ភូមិស្រុក...
article_1481.txt
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ បាន​អះអាង​រដ្ឋាភិបាល​លោក​នឹង​ចរចា​ឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​គម្រោង​កសាង​ផ្លូវ​រថភ្លើង​នៅ​តំបន់​សមុទ្រ​ភាគ​ខាងកើត (East Cost Rail Link) ស្ថិតក្រោម​គម្រោង​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន​។ លោក​អះអាងថា ការដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ធំៗ​បែបនេះ​នឹង​អាច​ឲ្យ​ម៉ាឡេស៊ី​កាត់បន្ថយ​បំណុ...
​ដូច​បាន​សន្យា​មុន​ការបោះឆ្នោត លោក មហា​ធៀ មហាម៉ាត់ នឹង​ត្រួតពិនិត្យ និង​ចរចា​ឡើងវិញ​លើ​លក្ខខណ្ឌ​មានចែង​ក្នុង​កិច្ចព្រមព្រៀង​កសាង​ផ្លូវ​រថភ្លើង​តំបន់​សមុទ្រ​ភាគ​ខាងកើត (ECRL) ដែល​ចុះ​ជាមួយ​មហា​យក្ស​ចិន​ដែល​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៤​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​។ ​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង...
article_1482.txt
​សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក (RIMPAC2018) នឹង​ចាប់​ផ្តើមឡើង​ពីថ្ងៃ ១ ខែកក្កដា ហើយ​បន្ត​រហូតដល់​ថ្ងៃ ៣១​ខែកក្កដា​ខាងមុខនេះ​។ លំ​ហាត់​យោធា​ធំ​បំផុត​លើ​ពិភពលោក​នេះ​នឹង​ផ្តោតលើ​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ និង​ពង្រឹង​យុទ្ធសាស្ត្រ​និង​សមត្ថភាព​ការពារ​សន្តិសុខ​ដែនសមុទ្រ​ផងដែរ​។ ព្រោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គ្មាន​ឡើយ​វត្តមាន​...
​លោក​ឧ​ត្ត​មនា​វី​ទោ John D. Alexander បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​ថ្ងៃ​សុក្រ​ទី ២៩ ខែមិថុនា​ថា សមយុទ្ធ​យោធា​ប៉ាស៊ីហ្វិក​ឆ្នាំ ២០១៨ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ នៅក្បែ​រដ្ឋ​ហា​វ៉ៃ និង​តំបន់​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ដោយមាន ២៦ ប្រទេស​ចូលរួម​ដោយមាន​កងទ័ពជើងទឹក ២៥០០០​នាក់ យន្តហោះ​ច្រើនជាង ២០០​គ្...
article_1483.txt
​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​៨ មិថុនា បាន​បោះឆ្នោត​ជ្រើសរើស​ប្រទេស​ចំនួន​ប្រាំពី​តំបន់​ផ្សេងៗ​សម្រាប់​បំពេញ​កៅអី​នៃ​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ ប្រទេស​ទាំង​ប្រាំ​នោះ ក៏មាន​សមាជិក​អាស៊ាន​មួយ​។ នោះ​គឺ ឥណ្ឌូណេស៊ី​។
​បើ​មិនមាន​ការប្រែប្រួល​នោះទេ ចាប់ពី​ថ្ងៃ​១ មករា ឆ្នាំក្រោយ រដ្ឋ​ប្រាំ​ប្រទេស​រួមមាន អាល្លឺម៉ង់ ប៊ែ​ល​ហ្ស៊ិ​ក អាហ្វ្រិក​ខាងត្បូង សាធារណរដ្ឋ​ដូ​មី​និក និង​ឥណ្ឌូណេស៊ី នឹងត្រូវ​ចូលរួម​សកម្មភាព​ដោះស្រាយ​បញ្ហា​សន្តិសុខ និង​សន្តិភាព​ពិភពលោក ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ នេះ​បើ​យោង​ការចុះផ្សា...
article_1484.txt
​ភ្នំពេញ​៖ បរិបទ​ពិភពលោក ដែល​ផ្លាស់ប្ដូរ​មហាអំណាច​ខាងមុខ នឹង​អាច​កើតមាន​សង្គ្រាមលោក​សារជាថ្មី​។ នេះ​ជាការ​យល់ឃើញ​របស់​អ្នកជំនាញ​ទំនាក់ទំនង​អន្តរជាតិ ដែល​ពន្យល់ថា បរិបទ​សង្គ្រាម​ពិភពលោក នឹង​កើតចេញពី​បញ្ហា​សេដ្ឋកិច្ច​។
​ ​ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​បញ្ជាក់ថា ការប្រែប្រួល​អំណាច​ពិភពលោក ដែល​កើតចេញពី​ការប្រកួតប្រជែង​សេដ្ឋកិច្ច​នេះ នឹង​អាចធ្វើ​ឲ្យ​ពិភពលោក ប្រឈម​បញ្ហា​គ្រោះថ្នាក់ នៃ​ការផ្ទុះ​...
article_1485.txt
ក្រោយ​ជំនួប​ពេញ​មួយ​ព្រឹក​នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​រួម​ហើយ​។​ គេរំពឹងថា ការឈានទៅរំសាយអាវុធនុយក្លេអ៊ែរនឹងអាចកើតមានឡើង​ឆាប់ ព្រោះលោក គីម ប្រកាសប្រាប់ពិភពលោក​ថា «យើងនឹងឃើញ​ការផ្លាស់ប្តូរដ៏ធំមួយនៅពេលខាង...
​អង្គុយ​ទន្ទឹមគ្នា​ពេល​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម លោក គីម ជុង​អ៊ុន បាន​ថ្លែងថា អតីតកាលត្រូវ​ទុកមួយឡែក ហើយគេ​នឹង​ឃើញថា មានការ​ផ្លាស់ប្តូរ​ដ៏​ធំ​មិន​ធ្លាប់មាន​មួយ។ បន្ទាប់​មក​លោក​ក៏បានអរ​គុណ​លោក ត្រាំ ដែល​ធ្វើ​ឲ្យ​កិច្ចប្រជុំ​នេះ​កើតឡើង​ដែរ​។ ​ភ្លាមៗ​នោះ​លោក ត្រាំ ក៏​ចាប់ផ្តើម​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រ...
article_1486.txt
យន្តហោះ​ប៊ូអ៊ីង៧៤៧​របស់ចិន​ ដឹក​​មេដឹកនាំកំពូល​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន មកដល់​សិង្ហបុរីហើយនៅរសៀលថ្ងៃអាទិត្យទី ១០ ខែមិថុនានេះ។ ​នេះ​បើតា​​មការ​ចុះផ្សាយរបស់ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ Yonhap ។
យន្តហោះ​របស់ចិន​ដែល​ចុះ​ចតនៅព្រលានយន្តហោះ​សិង្ហបុរី Changi នេះស្ថិត​ក្នុងចំណោមយន្តហោះ​ចំនួនបី​ដែលហោះ​ចេញពី​កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ។ គេ​ជឿជាក់ថា​យន្តហោះ​របស់ចិន​ដែលចុះចតនេះ​ដឹកលោក គីម ខណៈយន្តហោះផ្សេងទៀត​នោះដឹកជញ្ជូន​មន្ត្រី​កូរ៉េខាងជើង អង្គរក្សផ្ទាល់ខ្លួនរបស់មេដឹកនាំកំពូល រថយន្តពិសេស និងសម្ភារផ្សេងទៀត​​ផងដែរ។ ដោយឡែក...
article_1487.txt
​ភ្នំពេញ​៖ កម្ពុជា ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​(ECOSOC) របស់​អង្គការសហប្រជាជាតិ ក្រោយពី​ទទួលបាន​ការគាំទ្រ ដោយ​សំឡេង​១៨៣​លើ​១៨៨​ប្រទេស ក្នុងការ​បោះឆ្នោត នៅក្នុង​សាល​មហាសន្និបាត​នៃ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញ៉ូ​វ​យ៉​ក កាលពី​ថ្ងៃទី​១៣ មិថុនា​។​
​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​នេះ គឺ​កម្ពុជា អាចមាន​អាណត្តិ​បំពេញការងារ​មួយឆ្នាំ (២០១៩) ។ ក្នុងឋានៈ​នេះ​កម្ពុជា ប្ដេជ្ញាចិត្ត​ខិតខំ​ចូលរួម​ពិភាក្សា​និង​ផ្តល់យោបល់​លើ​ការជំរុញ​ស្តង់ដារ​រស់នៅ​ឲ្យ​បាន​ខ្ពស់ ជាពិសេស​ការបង្កើត​ការងារ​ឲ្យ​បាន​ពេញលេញ និង​ជំរុញ​លក្ខខណ្ឌ​នៃ​ការរីកចម្រើន​សេដ្ឋកិច្ចសង្គម និ...
article_1488.txt
​ភ្នំពេញ​៖ កម្ពុជា ក្លាយជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ លើក​ទី​៧៣ បន្ទាប់ពី​មានការ​ទទួលស្គាល់​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​។ ការទទួលស្គាល់​នេះ ក្រោយពី​កម្ពុជា​បានដាក់​បេក្ខភាព​ស្នើ​ទៅ​អង្គការសហប្រជាជាតិ តាំងពី​ខែ​មករា ឆ្នាំ​២០១៧​មក​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ក...
​ក្នុងឋានៈ​ជា​អនុប្រធាន​មហាសន្និបាត​នេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​។ បន្ថែម​ពីនេះ កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ ដូចជា​ពិនិត្យ​របៀបវារៈ​បណ្ដោះអាសន្ន និង​បញ្ជី​បន្ថែម​ចំនុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហាស​ន្និបាត ...
article_1489.txt
​ប្រមុខ​អង្គការសហប្រជាជាតិ នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​បង់​ក្លា​ដែ​ស ដើម្បី​ថ្លែង​អំណរ​ដល់​រដ្ឋាភិបាល​ក្រុង​ដា​ហ្កា និង​ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងតែ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ជំរំ នៃ​ប្រទេស​បង់​ក្លា​ដែ​ស​។
«​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ António Guterres និង​បណ្តា​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ នឹង​ផ្តើម​បំពេញ​ទស្សនកិច្ច​ទៅកាន់​បង់​ក្លា​ដែ​ស​ចាប់ពី​ចុង​សប្តាហ៍​នេះ​ទៅ​ដើម្បី​ពិនិត្យមើល​ពី​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ចេញពី​មី​យ៉ាន់​ម៉ា​មកកាន់​បង់​ក្លា​ដែ​ស​អស់​រយៈពេល​ជាច្រើន​ខែ...
article_149.txt
អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចុះចេញពីតំណែង និងនាំគ្រួសារគេចខ្លួន និងទទួលសិទ្ធិជ្រកកោនក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ខណៈក្រុមឧទ្ទាមប្រដាប់អាវុធដែលប្រឆាំងរដ្ឋាភិបាល បានកាន់កាប់ទីក្រុង ដាម៉ាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន TASS ដែលស្រង់ប្រភពពីវិមានក្រេមឡាំង ក្នុងថ្ងៃទី៨ ខែធ្នូ ។
ខណៈស៊ីរី ត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានចុះចេញពីតំណែង និងភៀសខ្លួនជាមួយគ្រួសារ ទៅក្រុងមូស្គូ។ បើតាមប្រភពពីវិមានក្រេមឡាំង អតីតមេដឹកនាំស៊ីរី លោក Assad និងក្រុមគ្រួសារ បានមកដល់ទីក្រុងមូស្គូ ដោយទទួលបានការផ្ដល់សិទ្ធិជ្រកកោនពីរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ី បានប្រក...
article_1490.txt
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង  សម្រេច​ដាក់​អនុវត្ត​កាត​ព្វ​បម្រើ​ជាតិ (Mandatory National Service) ឡើងវិញ​នៅ​សប្តាហ៍​នេះ​ដោយ​លោក​អះអាងថា វា​នឹង​ជួយ​ឲ្យ​យុ​ជន​យុវនារី​បារាំង​កាន់​តែមាន​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គី​ជាតិ​។ កាតព្វកិច្ច​ជាតិ​នេះ​នឹងត្រូវ​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំក្រោយ ហើយ​យុវជន​និង...
​តាមពិតទៅ មុន​មានការ​សម្រេច​បែបនេះ លោក ម៉ា​ក្រុង ធ្លាប់​លើកឡើង​ពីមុន​ដែរ​ក្នុងការ​ឃោសនាបោះឆ្នោត​ប្រកួត​យក​តំណែង​ប្រធានាធិបតី​បារាំង​កាលពី​ខែឧសភា​ឆ្នាំមុន​។ ប៉ុន្តែ​កាលនោះ​លោក សំដៅលើ​កាតព្វកិច្ច​យោធា​តែម្តង​ដែល​មិនមាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាន​បញ្ចូល​សកម្មភាព​ស​ង្គ​ម​ដូច​ពេលនេះ​ទេ​។ ​បើតាម​ការ​ព័ត៌មាន​អង់គ្លេស BBC ប្រម...
article_1491.txt
នៅ​ថ្ងៃ​២២ មិថុនា ទី​ម័​រ​ខាងកើត បាន​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​នា​យក​រដ្ឋមន្ត្រី​ថ្មី លោក Taur Matan Ruak ក្រោម​អធិបតីភាព​លោក​ប្រធានាធិបតី Francisco Guterres​។ ពិធី​ស្បថ​កាន់តំណែង​នេះ ក៏បាន​បង្ក​ជា​ភាពល្អក់​កករ​មួយ ដ្បិត​ឥស្សរជន​មួយចំនួន ដែល​ត្រូវបាន​បក្ស​ឈ្នះឆ្នោត​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្នុងគណៈ​រដ្ឋមន្ត្រ...
​នៅ​បំផុត​ទី​ម័​រ​ខាងកើត អាចមាន​អ្នក​កាច់ចង្កូត​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​ថ្មី​បាន​ហើយ បន្ទាប់ពី​រដ្ឋ​វ័យក្មេង​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បាន​ជាប់គាំង​វិបត្តិ​នយោបាយ​អស់​រយៈពេល​ជាង​១១​ខែ​ហើយ​នោះ​។ ការបញ្ចប់​ភាពជាប់គាំង​នោះ កើតឡើង​តាមរយៈ​វត្តមាន​នាយករដ្ឋមន្ត្រី​ថ្មី​គឺ Taur Matan Ruak ដែល​ត្រូវបានតែងតាំង​ពី​...
article_1492.txt
​រដ្ឋាភិបាល​របប​សឹក​ថៃ​បានទទួល​ស្គា​ល់ពី​ភាពលំបាក​ក្នុងការ​តាម​កំណត់​មុខសញ្ញា និង​សកម្មភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ត្រកូល​ស៊ីណា​វ៉ា​ត់​ទាំង​ពីររូប គឺ​លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ខណៈ​មានការ​ចុះផ្សាយ​ជា​បន្ត​បន្ទាប់ពី​សកម្មភាព​របស់​ទាំងពីរ​នៅ​បរទេស​។
​អគ្គ​ស្នងការរង​នគរបាលជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Srivara Ransibrahmanakul ដើម​សប្តាហ៍​កន្លង​ទៅបាន​ថ្លែងថា វា​ជា​រឿង​លំបាក​ក្នុងការ​តាម​កំណត់​សកម្មភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ជាពិសេស​លើ​ករណី​ដែល​សារព័ត៌​មានបាន​ចុះផ្សាយ​ថា លោកស្រី​ទទួលបាន​ទិដ្ឋាការ​ស្នាក់នៅ​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោងតាម​ការចុះផ្ស...
article_1493.txt
​កោះ​តៃវ៉ាន់​មាន​ផែនការ​ឲ្យ​សម្ព័ន្ធមិត្ត​តំបន់​កា​រ៉ា​អ៊ី​ប​ហៃ​ទី​ខ្ចីលុយ​ចំនួន​១៥០​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​។ ហៃ​ទី​ដែលជា​រដ្ឋ​ក្រីក្រ កំពុង​ត្រូវការ​ជំនួយ​យ៉ាងច្រើន​ដើម្បី​កសាង​ប្រទេស​ឡើងវិញ បន្ទាប់ពី​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០១០ ។ ការផ្ដល់​កម្ចី​នេះ ក៏​ទំនងជា​ផ្នែ...
​មកទល់ពេលនេះ មានតែ​ប្រទេស​ចំនួន​១៨​ប៉ុណ្ណោះ​ដែល​ទទួលស្គាល់​តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​។ សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​បាន​ថយចុះ​ជា​លំដាប់​ក្រោយ​លោកស្រី Tsai Ing-wen ក្លាយជា​ប្រធានាធិបតី​តៃវ៉ាន់ ខណៈ​ចិន​បាន​បង្កើន​ការ​ប្រឹង​ប្រឺ​ង​តាម​គ្រប់​វិធីសាស្ត្រ​ដើម្បី​បញ្ចប់​ដង្ហើម​ការទូតរ​បស់​តៃវ៉ាន់ ដែល​ខ្លួន​ចាត់ទុកជា​អាណាខេត្ត​មួយ...
article_1494.txt
​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein បាន​ថ្លែង​ហួសចិត្ត​នឹង​ការ​ដោះសារ និង​ភាពមិន​ទទួលខុសត្រូវ​របស់​តំណាង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ពាក់ព័ន្ធ​នឹង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ ប្រមុខ​សិទ្ធិមនុស្ស​រូបនេះ បាន​ទទូច​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បញ្ជូន​សំណុំ​រឿងនេះ​ទៅកាន់​តុលាការ​ព្រហ្មទណ...
​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​អង្គការសហប្រជាជាតិ​លោក Zeid Ra'ad Al Hussein នៅ​ថ្ងៃ​៤ កក្កដា បាន​លើកឡើងថា មី​យ៉ាន់​ម៉ា​គួរតែ​ចេះ​ខ្មាសអៀន​ខ្លះ ចំពោះ​ទង្វើ​របស់ខ្លួន ដែល​ព្យាយាម​បង្ហាញ​ពិភពលោក​ថា​ខ្លួន​មាន​ឆន្ទៈ​នាំ​ជនភៀសខ្លួន​ជនជាតិភាគតិច​ទៅវិញ ខណៈ​សូម្បីតែ​ភៀសខ្លួន​ម្នាក់​ក៏​មិនទាន់បាន​ត្រឡប់​ទៅវិញ​ដោយ​ផ្ល...
article_1495.txt
បក្ស​កុម្មុយនីស្ត​ចិន​ដឹកនាំ​ដោយ​លោក​អគ្គលេខាធិការ​បក្ស ស៊ី ជិន​ភីង បាន​ប្រជុំ​ពិនិត្យឡើងវិញ​លើ​លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ចាំបាច់​មួយចំនួន​សម្រាប់​ការជ្រើសរើស​មន្ត្រី​វ័យក្មេង​ដែលមាន​សក្តានុពល​ដើម្បី​អនុវត្ត​ទស្សនវិស័យ​របស់ លោក ស៊ី ជិន​ភីង ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ផល​។​
​បក្ស​កុម្មុយនីស្ត​ចិន នៅ​ថ្ងៃ​២៩ មិថុនា បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​លទ្ធផល​នៃ​យុទ្ធសាស្ត្រ​ថ្មី​របស់​បក្ស​ក្នុងការ​ពិនិត្យឡើងវិញ​លើ​លក្ខខណ្ឌ​នៃ​ការពិនិត្យ និង​ជ្រើសរើស​អ្នកអនុវត្ត​គោលនយោបាយ​ដែលជា​មន្ត្រី​វ័យក្មេង​ដ៏​មាន​សក្តានុពល​របស់​ប​ក្ស​កុម្មុយនីស្ត​ចិន​។ ​តាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ...
article_1496.txt
​លោក ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​លុបចោល​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ដែល​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​កក្កដា​។ ការសម្រេច​បែបនេះ​នេះ​ក៏​ព្រោះតែ​ជប៉ុន​រង​សម្ពាធ​ពី​អាមេរិក​ដែល​កំពុង​ធ្វើ​យុទ្ធនា​ការធ្វើ​ឲ្យ​អ៊ីរ៉ង់​កាន់តែ​ឯកោ​ខ្លាំង និង​ប្រឈម​បញ្ហា​សេដ្ឋកិច្ច​ផង​នោះ​។​
​សារព័ត៌មាន​ជប៉ុន Japan Times បាន​ស្រង់​សម្តី​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ដែ​ល​មិនបាន​បង្ហាញ​អត្តសញ្ញាណ ខាង​ភាគី​ជប៉ុន​បាន​ផ្តល់ដំណឹង​ទៅខាង​ភាគី​អ៊ីរ៉ង់​រួចហើយ​ថា នាយករដ្ឋមន្ត្រី​ជប៉ុន​មិនបាន​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ឡើយ ហើយ​ជំនួប​រវាង​លោក អា​បេ និង​លោក ហាសាន់ រ៉ូ​ហា​នី (Hassan Rouhani)​ត្រូវ​លុប​ចោ​ដូចគ្នា​។ ​តាមពិតទៅ លោ...
article_1497.txt
មេដឹកនាំ​កូរ៉េ​ទាំងពីរ នៅ​ថ្ងៃទី​២៦ ខែឧសភា បាន​ជួបគ្នា​ជាថ្មី​ម្ដងទៀត​នៅ​តំបន់​គ្មាន​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​។ ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លុបចោល​ជំនួប​ជាមួយ​លោក គីម នៅ​ខែមិថុនា​នៅ​សិង្ហ​ប...
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បានធ្វើ​ដំណើរ​ឆ្លងកាត់​បន្ទាត់​ខណ្ឌ​ចែក​ឧបទ្វីប​ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុង​ទឹកដី​កូរ៉េខាងជើង​។ នេះ​ជា​ជំនួប​ទល់មុខ​លើក​ទី​ពីរ​រវាង​លោក មូ​ន និង​លោក គីម និង​ជា​ជំនួប​មេដឹកនាំ​កូរ៉េ​លើក​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​។ មេដឹកនាំ​កូរ៉េ​ទាំងពីរ​ធ្លាប់...
article_1498.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១ ខែមិថុនា បានប្រកាសថា លោក​នឹង​ទៅ​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី​តាម​ការព្រមព្រៀង​គ្នាដ​ដែល​។ លោក ត្រាំ ប្រកាស​ដូចនេះ នៅក្រោយ​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ឈុ​ល នៅឯ​សេត​វិមាន​រួចមក​។ លោក គីម ជា​មន្ត្រី​កូរ៉េខាងជើង​ថ្នាក់ខ្ពស់​ដំបូង​...
​ទីបំផុត​ទៅ ជំនួប​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ដែល​ស្លាប់បាត់​ហើយ​នោះ បាន​រស់​ឡើងវិញ​មែន​។ ជា​ដំណើរ​ផ្ទុយស្រឡះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាសថា លោក​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី​។ ការប្រកាស​របស់លោក ត្រាំ ធ្វើឡើង​ស្រប​ពេលដែល​មន្ត្រី​អាមេរិក និង...
article_1499.txt
ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាថ្មីទៀត​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ខែកក្កដា​នេះ​នៅ​ប្រទេស​ហ្វាំ​ង​ឡង់​។ ជំនួប​លោក​នេះ​មេដឹកនាំ​អាមេរិក​នឹង​លើកយក​បញ្ហា​ជាច្រើន​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​រុស្សី ប៉ុន្តែ​ជំហរ​រឹងត្អឹង​របស់​អាមេរិក​លើ​ទឹកដី​គ្រី​មៀ​ដែល​រុស្ស៊ី​ត្របាក់​យក​...
​បើ​គ្មានអ្វី​ប្រែប្រួល​អ្វី​ទេ ដូ​ណា​ល់ ត្រាំ នឹង​អង្គុយ​ពិភាក្សា​ទល់មុខ​ជាមួយ វ៉ា្ល​ឌី​មៀ ពូ​ទីន ជា​លើកដំបូង​នៅក្នុង​ទីក្រុង ហេ​ល​ស៊ីន​គី ប្រទេស​ហ្វាំ​ង​ឡង់ ប្រាំ​ថ្ងៃក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​ណា​តូ​នៅ​ព្រុ​ច​សែ​ល​ថ្ងៃ ១០​ដល់​ថ្ងៃ​១១ ខែកក្កដា​។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចុះផ្សាយ​ថា ក្នុងជំនួប​ពិសេស​ខាងលើ​ទឹកដី​ប...
article_150.txt
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៨ ខែវិច្ឆិកា បានចេញសារគំរាមបាញ់មីស៊ីល​មានល្បឿនលឿនជាងសំឡេង Oreshnik ចូលក្នុងការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុងកៀវ។ កងទ័ពរុស្សី បានបាញ់មីស៊ីលនេះ១គ្រាប់ ចូលអ៊ុយក្រែនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា។
អត្ថបទទាក់ទង ប្រជាជនអ៊ុយក្រែន ១លាននាក់​ គ្មានអគ្គិសនីប្រើក្នុងរដូវត្រជាក់ ក្រោយរុស្ស៊ីវាយប្រហារ លោក ពូទីន ថារុស្ស៊ីបាញ់មីស៊ីលបាលីស្ទិកចម្ងាយឆ្ងាយប្រឆាំងអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីវាយប្រហារមីស៊ីល និងដ្រូនលើអ៊ុយក្រែនដែលបង្កឱ្យខូចខាតទីតាំងអគ្គីសនី និងថាមពលរួចមក លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានគំរាមប្រើមីស៊ីលបាលីស្ទិកចម្...
article_1500.txt
រដ្ឋាភិបាល​វៀតណាម បាន​ទទូច​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​រួមមាន​ទាំង​ចិន ហ្វីលីពីន និង​តៃវ៉ាន់ បញ្ឈប់​សកម្មភាព​នានា ដែល​បង្ក​ឲ្យ​ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​យ៉ាប់យឺន​។ ក្រុង​ហាណូយ ដែល​អះអាងថា​ខ្លួន​មាន​សិទ្ធិ​យ៉ាង​ស្របច្បាប់​ក្នុង​តំបន់​សមុទ្រ​មាន​ជម្លោះ ចង់​ឲ្យ​ភាគី​ទាំងនេះ ត្រឡប់មក​អនុវត្តតាម​កិច្ចព្រមព្រៀង​...
​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំខែ​នៅ​ថ្ងៃ​៣១ ឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Lê Thị Thu Hằng បាន​ប្រតិកម្ម និង​តវ៉ា​ជាថ្មី​ទៅលើ​ការធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​ដែន​សីមា​នៃ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន ដោយ​លោកស្រី​បាន​ចាត់ទុកថា វា​ជា​សកម្មភាព​បំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​អធិបតេយ្យ​របស់​វៀតណាម​។ នេះ​បើ​យោងតាម​ការ...
article_1501.txt
​ប្រមុខ​របប​សឹក​ថៃ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា សម្តែង​ការ​ហាក់​ហួសចិត្ត​នឹង​ទង្វើ​របស់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន ដែល​យក​រឿង​បាត់​ក្មេង​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់​នៅក្នុង​រ៉ូង​ភ្នំ​ទៅ​វិភាគ និង​បង្កើតជា​សាច់រឿង​ថ្មី​ដែល​លើសពី​ការពិត និង​គ្មាន​ការទទួលខុសត្រូវ​។
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា សប្តាហ៍​នេះ​បានស្នើ​ឲ្យ​សាធារណជន​ចៀសវាង​ការបង្កើត​វិនាដ​កម្ម ឬ​សាច់រឿង​បន្ថែម​ដែល​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិ​ការសង្គ្រោះ ខណៈ​ការជជែក​វែកញែក​តាម​បណ្តាញ​សង្គម​មាន​អ្នកខ្លះ​បន្ទោស គ្រូបង្វឹក​ពី​ការធ្វេសប្រហែស និង​ខ្លះទៀត​លើកសរសើរ​ពី​ភាពក្លាហាន​របស់​ពួកគេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ...
article_1502.txt
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា នឹងមាន​រៀបចំ​ផែនការ​មួយ​ដើម្បី​តបត​នឹង​គោលនយោបាយ​ដំឡើង​ពន្ធ​លើ​ទំនិញ​ជាច្រើន​មុខ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ក្រុង​ហ្សា​ការ​តា មិន​បណ្តោយ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន អនុវត្ត​គោលនយោបាយ​របស់ខ្លួន​ដោយ​តាមតែ​ទំនើងចិត្ត​ឡើយ​។​
​លោក Enggartiasto Lukita រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​៦ កក្កដា បាន​អះអាងថា រដ្ឋាភិបាល​របស់លោក​មាន​គោលនយោបាយ​សម្រាប់​តប​ត​វិញ ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក ជ្រើស​យក​ផែនការ​នៃ​ការយកពន្ធ​លើ​ផលិត​១២៤ មុខ​ដែល​នាំចូល​ពី​ឥណ្ឌូណេស៊ី ក្នុង​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ឱនភាព​នៃ​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប...
article_1503.txt
ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានបញ្ជាក់​ក្នុង​វេទិកា​សន្តិសុខ Shangril-La Dialogue ថ្ងៃអាទិត្យ​ទី ៣ ខែមិថុនា​នេះ​ថា កូរ៉េខាងជើង​អាច​រួច​ផុតពី​ទណ្ឌកម្ម​ដរាបណា​ប្រទេស​នេះ​ចាប់ផ្តើម​សកម្មភាព​ច្បាស់លាស់ និង​អចិន្ត្រៃយ៍​ក្នុងការ​បោះចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​
​ស្រប​ពេលដែល​ភាគី​កូរ៉េខាងជើង និង​អាមេរិក​កំពុង​រៀបចំ​កិច្ចប្រជុំ​កំពូល​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន យ៉ាង​សស្រាក់សស្រាំ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស បានប្រកាស​ច្បាស់លាស់​ថា ទណ្ឌកម្ម​អាច​បន្ធូរបន្ថយ​បាន ពេល​កូរ៉េខាងជើង​បោះចោល​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​បាន​ពេញលេញ​។ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប...
article_1504.txt
ចុងក្រោយ​អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ ត្រូវបាន​អាជ្ញាធរប្រឆាំងពុករលួយម៉ាឡេស៊ីចាប់ខ្លួននៅថ្ងៃ​អង្គារទី ៣ ខែកក្កដានេះដោយជាប់ពាក់ព័ន្ធសំណុំរឿងកិបកេង​លុយ​មូលនិធិរដ្ឋ 1MDB។ នេះបើតាមទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama។
អង្គភាពប្រឆាំងអំពើពុករលួយម៉ាឡេស៊ីដែលអនុវត្តសំណុំរឿង​ និងចុះចាប់ខ្លួនអតីតប្រមុខរដ្ឋាភិបាលនេះបាន​លើកឡើងថា វាពិតជាមានការចាប់​ខ្លួនមែន ហើយការ​ចោទ​ប្រកាន់នឹងចាប់​ផ្តើមជាបន្តប​ន្ទាប់។ ដោយឡែក បើតាមទូរទស្សន៍សិង្ហបុរី Channel News Asia ដែលស្រង់សម្តីមេធាវីគ្រួសារលោក ណាជីប ការចាប់ខ្លួននេះ​កើតឡើង​នៅផ្ទះរបស់លោក ណាជីប ផ្ទាល់ ខណៈដែលក...
article_1505.txt
​ភ្នំពេញ​៖ បញ្ហា​កោះ​តៃវ៉ាន់ អាច​បង្ក​ជា​សង្គ្រាម​ខ្នាត​ធំ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នាពេល​អនាគត​។ នោះ​ក៏​ព្រោះ កោះ​តៃវ៉ាន់ នៅតែមាន​ម​ហិ​ច្ច​តា​ធំ ក្នុងការ​ទាមទារ​ឯក​រាជ្យ​ពី​ចិន ខណៈដែល​ចិន រឹតបន្តឹង​ការរើបម្រាស​របស់​តៃវ៉ាន់​។​
​ជម្លោះ​កោះ​តៃវ៉ាន់ និង​ចិន ដែល​បានអូសបន្លាយ​អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ នៅតែ​ជា​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ទីប្រឹក្សា​វិទ្យាស្ថាន​ជាតិ ការទូត​ទំនាក់ទំនង​អន្តរជាតិ និង​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណា​រិ​ទ្ធិ បាន​និយាយថា ជម្លោះ...
article_1506.txt
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​មេដឹកនាំ​សម្ព័ន្ធ​បក្សប្រឆាំង​លោក មហា​ធៀ មហាម៉ាត់ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ទី ១ ខែឧសភា​ថា កំហុស​ធំ​បំផុត​របស់លោក គឺ​បណ្តោយ​ឲ្យ​លោក ណា​ជីប រ៉ា​ហ្សា​ក់ កាន់អំណាច​។ លោក​អះអាងថា លោក​ចង់​លាង​កំហុសឆ្គង​នេះ ខណៈដែល​ម៉ាឡេស៊ី​កំពុង​ត្រៀមខ្លួន​បោះឆ្នោត​សភា​នៅ​ថ្ងៃ ៩ ខែឧសភា​ខាងមុខនេះ​ផង​។​
​នាយករដ្ឋមន្ត្រី​ទី​បួន និង​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់អំណាច​យូរ​ជាងគេ​របស់​ម៉ាឡេស៊ី​លោក មហា​ធៀ មហាម៉ាត់ សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​នឹងចូលរួម​និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​លោក​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ជាពិសេស​លាង​កំហុស​ចាស់​របស់លោក​តែម្តង​។​ ​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​រាប់រយ​នាក់​ដែល​អង្គុយ​រង់ចាំ​លោក​ទាំង​កណ្តា...
article_1507.txt
​ប្រជាជន​ម៉ាឡេស៊ី​កំពុង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃ​ពុធ​ទី ៩ ខែឧសភា​នេះ​។ គេ​រំពឹងថា សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional នឹង​នៅតែ​អាច​យកជ័យ​ជម្នះ​បាន បើទោះជា​មាន​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដឹកនាំដោយលោក មហាធៀ មហាម៉ាត់ មាន​សំឡេងគាំទ្រ​ច្រើន​ក៏ដោយ​។ អ្នកជំនាញ​បាន​បញ្ជាក់ថា បើ​បក្សប្រឆាំង​ជាប់ឆ្នោ...
​លោក​បណ្ឌិត Azmil Tayeb សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Sains Malaysia ជំនាញ​នយោបាយ​ប្រៀបធៀប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​សារ​អេឡិចត្រូនិក​ថា បក្សប្រឆាំង​ប្រឈម​បញ្ហា​ច្រើន​ទាំង​ជាពិសេស​ការ​លម្អៀង​រប​ស់​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ដូចជា​ការរៀបចំ​ការបោះ​ឆ្នោត​ថ្ងៃ​ធ្វើការ​,​កំណត់ព្រំដែន​មណ្ឌលបោះឆ្នោត​ថ្មី និង​ការអនុវត្ត​ច្ប...
article_1508.txt
​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទទួលយក​សំណើ​របស់​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន កាលពី​ខែមីនា​មក​នោះ ការជជែក​គ្នា​ស្ដីពី​ទីតាំង​នៃ​ជំនួប​ក៏​ចាប់ផ្ដើម​ដែរ​។ ពីដំបូង គេ​ឃើញ​មាន​ទីក្រុង​ធំៗ​នៅ​ជុំវិញ​ពិភពលោក​ដែល​អាចធ្វើ​ម្ចាស់ផ្ទះ​ការជួបគ្នា​របស់លោក ត្រាំ និង​លោក គីម តួយ៉ាង​ទីក្រុង​ហ្សឺ​ណែវ​របស់​ស្វ៊ី​...
​ទីក្រុង​ប៉េកាំង​របស់​ចិន ទីក្រុង​អ៊ូ​ឡង់​បា​ទ័​រ​របស់​ម៉ុង​ហ្គោ​លី សិង្ហ​បុរី​របស់​សិង្ហ​បុរី និង​តំបន់​គ្មាន​កងទ័ព​នៅ​ឧបទ្វីប​កូរ៉េ ក៏មាន​ឈ្មោះ​ជា​បេក្ខភាព​រៀប​ចំនួប​នេះដែរ​។ យ៉ាងណាមិញ នៅមុននេះ​លោក ត្រាំ ក៏​ធ្លាប់បាន​ប្រកាសថា មាន​ទីតាំង​ចំនួន​ពីរ​ដែល​ត្រូវ​ពិចារណា ហើយ​ចុង​ក្រោយនេះ​លោក​ក៏​ប្រកាស​ជួប​ជាមួយ​លោក គីម នៅ​ស...
article_1509.txt
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីថ្មី​លោក មហា​ធៀ មហាម៉ាត់ បាន​បញ្ជាក់ថា មហាក្សត្រ​ម៉ាឡេស៊ី​ឯកភាព​លើកលែងទោស​ដល់​មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (PKR) លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ដែល​កំពុង​ជាប់ពន្ធនាគារ​ដោយសារ​ពាក់ព័ន្ធ​ការ​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។
​មហាក្សត្រ​ម៉ាឡេស៊ី មូ​ហា​ម៉ាត់​ទី​ប្រាំ (Yang di Pertuan Agong) បាន​សន្យា​លើកលែងទោស​ដល់​លោក អាន់ វ៉ា អ៊ីប្រាហ៊ីម មេដឹកនាំ​បក្ស​យុត្តិធម៌​ប្រជាជន (​សមាជិក​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan) ហើយ​ការដោះលែង​នោះ​នឹង​ចាប់ផ្តើម​ភ្លាមៗ​តែម្តង​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថ្មី​លោក មហា​ធៀ មហាម៉ាត់​នៅ...
article_151.txt
​ពាក្យ​«​លប់​» មាន​ថ្នាក់​ពាក្យ​ជានា​ម មានន័យថា ជា​ប្រដាប់​ចាប​សត្វ​មួយ​ប្រភេទ មាន​សណ្ឋាន​ជា​ទ្រុង រុំ​ស្លឹកឈើ​ស្រស់​មាន​ប៉ែក​ដាក់​បក្សី​ធ្លាក់ មាន​ប៉ែក​សំណាញ់ មាន​គន្លឹះ​ថ្លោះ​បាន សម្រាប់​ឲ្យ​ជាប់​បក្សី​ព្រៃ​ដែល​ដេញធ្នាក់​។ ឧទាហរណ៍ លប់លលក​, លប់ទទា​, លលក​ព្រៃ​ជាប់​លប់ ជាដើម​។
​ចំណែក​ពាក្យ​«​លុប​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​បាត់​ស្នាម​, ឲ្យ​បាត់​គំនូស​, ឲ្យ​បាត់​លំ​អាន​, ឲ្យ​បាត់​រូប​, ឲ្យ​បាត់ឈ្មោះ​, ធ្វើ​ឲ្យ​វិនាស​, ធ្វើ​ឲ្យ​សូន្យ​។ ឧទាហរណ៍ លុបអក្សរ​, លុបដាន​, លុបឈ្មោះ​,...​ជាដើម​។ ប្រើ​ក្នុងន័យ​បំពេញ​, ជម្រៅ​, រណ្ដៅ​ឲ្យ​បាត់ៈ លុបរណ្ដៅ​, បំពេញ​ក្រហូង​, លុបអណ្ដូង​...​។...
article_1510.txt
បុគ្គល​ចម្រូងចម្រាស​ម្នាក់ទៀត​គឺ អគ្គ​រដ្ឋ​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​ថ្មី​បញ្ជា​ឲ្យ​ចុះ​ចេញពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ១៤ ខែឧសភា​។ ប្រធាន​ស្ថាប័ន​អយ្យការ​រូបនេះ​ត្រូវ​ប្រឈម​នឹង​បណ្តឹង​ច្រើន​ដែរ​ជុំវិញ​ការជួយ​ធានាថា អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ ស្អាតស្អំ​មិន​ពាក់ព័ន្ធ​ពុករលួយ​។
​នៅ​ថ្ងៃ​ធ្វើការ​ដំបូង នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានសម្រេច​បញ្ជា​ឲ្យ​អគ្គព្រះរាជអាជ្ញា​ម៉ាឡេស៊ី​លោក Mohamad Apandi Ali ចាក​ចេញពី​តំណែង​របស់ខ្លួន ខណៈដែល​មន្ត្រី​រូបនេះ​រៀបចំ​បើ​ការស៊ើបអង្កេត​ឡើងវិញ​នូវ​សំណុំរឿង​ពុករលួយ​ក្នុង​គម្រោង​រដ្ឋ 1MDB​។​ ​លោក មហា​ធៀ បាន​បញ្ជាក់ថា បណ្តឹង​ជាច្រើន​ត្រូវបាន​រៀបចំ​ហើយ​ដើម្បី​ប្រ...
article_1511.txt
សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​កូរ៉េ​ផ្លូវការ​នឹងត្រូវ​ប្រកាស​ក្នុង​ឆ្នាំ​២០១៨ ។ នេះ​បើតាម​ការ​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​លើក​ទី​បី​នៅ​ថ្ងៃទី​២៧ ខែមេសា​នៅឯ​តំបន់​គ្មាន​យោធា​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ​។ កូរ៉េ​ទាំងពីរ​ក៏​យល់ព្រមស្វែងរកការបង្រួបបង្រួមជាតិ ​កាត់បន្ថយ​ភាព​តានតឹង​ផ្នែក​យោធា និង​​ការចំណាយ​ល...
ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ប៉ាន់​មុន​ជុម​សម្រាប់​សន្តិភាព វិបុលភាព និង​កា​រប​ង្រួ​បង្រួម​នៅ​ឧបទ្វីប​កូរ៉េ​។ សេចក្ដីថ្លែងការណ៍​រួម​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅ​តំបន់​ព្រំដែន​ខណ្ឌ​ចែក​កូរ៉េ​ទាំងពីរ និង​ធ្លាប់​ជាទី​ប្រយុទ្ធ​គ្នា​...
article_1512.txt
រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយនេះ រដ្ឋាភិបាល​តៃវ៉ាន់ បាន​បន្ត​បាត់បង់​កល្យាណមិត្ត​ក្នុង​មួយឆ្នាំៗ  ដោយ​ពួកគេ បានសម្រេច​ជ្រើស​រើសយក​ការកសាង​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ចិន​វិញ ។ ការសម្រេច​ចាកចេញ​របស់​កល្យាណមិត្ត​តៃវ៉ាន់​ទាំងនោះ ក្រោម​ហេតុផល​ស្រដៀង​គ្នាៗ ដោយ​ពួកគេ មើលឃើញ​ពី​ផលប្រយោជន៍​ច្រើន​ក្នុង​ការកសាង​ទំន...
ដោយ ៖ លោក ទេព អ៊ីវិសាល ​គិតពី​ឆ្នាំ​២០១៦ មក​ពោលគឺ​បី​ឆ្នាំ​ជាប់ៗ​គ្នា តៃវ៉ាន់ បាន​បាត់បង់​ប្រទេស​កល្យាណមិត្ត ដែលមាន​ដៃគូ​ការទូត​ផ្លូវការ​ជាមួយនឹង​គ្នាច្រើន​ទសវត្ស​រ៍ហើយ​នោះ​រហូតដល់​បី​ប្រទេស ដែល​ក្នុងនោះ សៅ​តូ​ម៉េ និង ប្រាំង​ស៊ី​ប , ប៉ា​ណា​ម៉ា និង​ចុង​ក្រោយនេះ​គឺ​សាធារណរដ្ឋ​ដូ​មី​និក ។ ការបាត់បង់​កល្យាណមិត្ត​បន្តបន្ទាប...
article_1513.txt
​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​២៧ ខែមេសា​នេះ នៅ​អាគារ​សន្តិភាព ប៉ែក​ខាងត្បូង​ខ្សែ​ព្រំដែន​ខណ្ឌ​ចែក​ឧបទ្វីប​កូរ៉េ​ក្នុង​តំបន់​គ្មាន​យោធា​។ នេះ​ជា​ជំនួប​លើក​ទី​បី​រវាង​មេដឹកនាំ​កូរ៉េ​ទាំងសងខាង បន្ទាប់​ការបញ្ចប់​សង្គ្រាម​កូរ៉េ​នៅ​ឆ្នាំ​១៩៥៣ ហើយ​ជា​លើក​ទី​ដំបូង​ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​...
​បន្ទាប់ពី​បញ្ចប់​កម្មវិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ចាប់ផ្ដើម​ជំនួប​ចរចា​ទល់មុខ​នៅក្នុង​អាគារ​សន្តិភាព​នៃ​បរិវេណ​ភូមិ​ប៉ាន់​មុន​ជុម​។ នេះ​ជា​លើកទីមួយ​ដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ជួបគ្នា​នៅ​ព្រំដែន ដែល​កន្លង​មកជា​តំណាង​នៃ​ការបែងចែក​...
article_1514.txt
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​និយាយថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី នឹងមិន​អាចធ្វើ​បានឡើយ​។ លោក ត្រាំ អះអាងថា អាកប្បកិរិយា​របស់​កូរ៉េខាងជើង​នៅពេល​ថ្មីៗ​នេះ មិន​អនុញ្ញាត​ឲ្យ​ជំ​នួប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១២ ខែមិថុនា កើតឡើង​ទេ​។ តែ​លោក ត្រាំ រំពឹងថា លោ...
​ លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២៤ ខែឧសភា បាន​សរសេរ​សំបុត្រ​មួយច្បាប់​ផ្ញើ​ទៅកាន់​លោក គីម ជុង​អ៊ុន ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​នៃ​កូរ៉េខាងជើង ដើម្បី​ជូនដំណឹង​ពី​ការលុបចោល​ជំនួប​នៅ​សិង្ហ​បុរី​។ ក្នុង​សំបុត្រ​នេះ លោក ត្រាំ បាន​អរគុណ​លោក គីម ចំពោះ​ពេលវេលា ការអត់ធ្មត់ និង​ការប្រឹងប្រែង​ដែល​នាំ​ឲ្យ​មានការ​កំណត់​កាលបរិច្ឆេ...
article_1515.txt
​លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង នៅ​ថ្ងៃ​បើក​ដំណើការ​ផ្លូវការ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​សិង្ហ​បុរី​កន្លងទៅ បាន​រម្លឹក​ពី​គុណសម្បត្តិ ភក្តីភាព និង​ការលះបង់​ខ្ពស់​របស់​ស្ថាបនិក​អាស៊ាន​ទាំង​ប្រាំ ដែល​រួមមាន​ទាំង​សិង្ហ​បុរី​ផង ។ លោក លី ដែល​ធ្វើជា​អ្នកកា​ច់ប​ង្កូ​ចនៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​២០១៨ បាន​អះអាងថា បើ​ពេលនោះ (​ឆ្...
​តាមរយៈ​ប្រកា​សកម្ម​វី​ធី​ផ្លូវការ នៃ​សិង្ហ​បុរី​ជា​ប្រធាន​វិលជុំ​អាស៊ាន លោកនាយក​រដ្ឋមន្ត្រី លី សៀង​ឡុង បាន​រម្លឹក​ពី​ប្រវត្តិ​ស្ថានភាព​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មុនពេល​នៃ​ការកកើតឡើង​អាស៊ាន​ជា​អង្គការ​អន្តររដ្ឋាភិបាល​កាលពី​ជាង​៥០ ឆ្នាំមុន ។ ពោលគឺ មុន​ពេលដែល​អាស៊ាន​បង្កើត​ឡើងជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៦៧ ដោយ​ស្ថាបនិក...
article_1516.txt
​នាយដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី បានប្រកាស​នៅ​ថ្ងៃ​សៅរ៍​ទី ១២ ឧសភា​ថា នាយករដ្ឋមន្ត្រី​ដែល​ទើប​ចាញ់ឆ្នោត​លោក ណា​ជីប រ៉ា​ហ្សា​ក់ និង ភរិយា​របស់លោក ស្ថិតក្រោម​បម្រាម​ចាកចេញ​ពី​ប្រទេស​។ លោក ណា​ជីប បាន​ចេញមុខ​បញ្ជាក់ថា លោក​គោរព​ចំណាត់ការ​របស់​ស្ថាប័នរដ្ឋ​នេះ​។
​ព្រឹក​ថ្ងៃ ១២ ឧសភា លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​បញ្ជាក់ថា លោក និង​ក្រុមគ្រួសារ​ពិតជា​មិនអាច​ចាក​ចេញពី​ប្រទេស​បានឡើយ ដោយសារ​មាន​បម្រាម​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍​នោះ​។ Saya telah dimaklumkan bahawa Jabatan Imigresen Malaysia tidak membenarkan saya dan keluarga ke luar negara. Saya menghormati arahan tersebut dan akan ber...
article_1517.txt
​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​គេ​ដោះលែង​ហើយ ក្រោយ​ចំណាយ​ពេលវេលា​បី​ឆ្នាំ​ក្នុង​ពន្ធនាគារ ដោយសារ​លោក​រង​ការចោទប្រកាន់​ក្នុង​បទល្មើស​រួមភេទ​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នា​។ ក្រោយ​ចេញពី​ពន្ធនាគារ​លោក​ត្រូវ​ស្វែងរក​តំណែង​សមាជិកសភា ហើយ​លោក​ក៏​អាច​ទទួលបាន​តំណែង​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​ផង​។​
​ដូច​ការរំពឹងទុក មេបក្ស​ប្រឆាំង​ដ៏​ល្បីឈ្មោះ​ម៉ាឡេស៊ី​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម ត្រូវបាន​គេ​ដោះលែង​ហើយនៅថ្ងៃពុធទី ១៦ ខែឧសភា ​ក្រោយ​បានទទួល​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ពុធ​ទី ១៦ ខែឧសភា​នេះ​។ ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Malaysiakini លោក អាន់​វ៉ា បាន​ចាក​ចេញពី​មន្ទី​ពេទ្យ​ដែលជា​កន្លែង​លោក​ព្យាបាល​ជំងឺ ទៅកាន់...
article_1518.txt
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ (JCPOA) នៅ​ថ្ងៃ ៨​ខែឧសភា ហើយ​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច​លេខ​មួយ​រូបនេះ​សន្យា​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ក​ម្រិ​ត​ខ្ពស់បំផុត​ប្រឆាំង​អ៊ីរ៉ង់​ផងដែរ​។ មន្ត្រីរដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បង្ហាញ​ការខកចិត្ត​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​នេះ ហ...
​ដូច​ការរំពឹងទុក​មែ​ន ថ្ងៃ ៨ ខែឧសភា​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ផ្លូវការ​ថា អាមេរិក​លែង​ជា​សមាជិក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ទៀតហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មេដឹកនាំ​អាមេរិក​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា អាមេរិក​នឹងដាក់​ទណ្ឌកម្ម​កម្រិត​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់​ទៀត​។​ ​លោក ត្រាំ និយាយ​ដូច្នេះ​៖ ថ...
article_1519.txt
​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៨ ខែមេសា​នេះ ប៉ូលិស​ម៉ាឡេស៊ី​បាន​រឹបអូស​ប្រអប់ផ្ទុកដោយ​កាបូបយួរ​ថ្លៃៗជាង ២០០ និងកាបូប​មាន​ផ្ទុក​លុយ និង​គ្រឿងអលង្ការ​ពេញ​ផង​ពេល​ចុះ​ឆែកឆេរ​ខុន​ដូ​ដែលជា​របស់​ក្រុមគ្រួសារ​លោក​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​។
​ ប្រតិបត្តិ​ការឆែកឆេរ​រក​ឯកសារ​ពាក់ព័ន្ធ​អំពើពុករលួយ​មូលនិធិ​រដ្ឋ 1MDB ដែល​ពាក់ព័ន្ធ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់​មិនទាន់​ដល់ទី​បញ្ចប់​ទេ​។ រហូតដល់​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៨ នេះ ខុន​ដូ​ដែល​ពាក់ព័ន្ធ​នឹង​លោក ណា​ជីប ត្រូវបាន​គេ​ឆែកឆេរ​ទៀត​។​ ​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​នាយកដ្ឋាន​ស...
article_152.txt
«​ឧទានសព្ទ​» គឺជា​ពាក្យ ឬ​ក្រុម​ពាក្យ ដែល​គេ​និយាយ​បន្លឺ​សូរ​របស់​វា​ឡើង​ឮ​ខ្លាំង ខុសប្លែក​ពី​ពាក្យ​ធម្មតា ដើម្បី​បង្ហាញ​អារម្មណ៍ ភ្ញាក់ផ្អើល​, បង្ហាញ​ពី​ភាពសប្បាយ​, ភ័យ​, រំជួលចិត្ត​របស់​មនុស្ស​។  របៀប​បញ្ចេញ​សំលេង​ឧទានសព្ទ​គឺមាន​បី​បែប ហើយ​បែប​នីមួយៗ គឺមាន​សំឡេង​ខុសៗ​គ្នា​ផងដែរ​។
​ឧទានសព្ទ​បែប​ត្រាប់​សូរ បាតុភូតធម្មជាតិ រួមមាន ផ្គរលាន់ គ្រឹម​! គ្រឹម​!, ខ្យល់​បក់ វ៉ូៗ​, រន្ទះបាញ់ ផាំង​!, សមុទ្ទ​រលក គ្រាំៗ​! ចំពោះ​ឧទានសព្ទ​ត្រាប់​សូរ សំរែកសត្វ ឆ្កែ​ព្រុស វ៉ូសៗ​, សត្វ​ត្លុម តុំ​! តុំ​,​ចង្រិត​យំ ច្រេ​តៗ​! ចំណែក​ឧទានសព្ទ​ត្រាប់​សូរ​វត្ថុ ខ្យល់​វាយ​បង្អួច ឮ​ផាំង​, សូរ​ស៊ី​រ៉ែ​ន​ឡានពេទ្យ វ៉ូ​វ៉ៅៗ​!​។...
article_1520.txt
​ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​សន្យា​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​ដ៏​ធំ​មួយ​នៅក្នុង​ខែឧសភា​ខាងមុខ​។ ការកម្ទេច​នឹងធ្វើ​ឡើង​ដោយ​ចំហ និង​មាន​តម្លាភាព ដោយ​កូរ៉េខាងជើង​នឹងមិន​កម្ទេច​កន្លែង​ធ្វើតេស្ត​នុយក្លេអ៊ែរ​នេះ​តែម្នាក់ឯង​ឡើយ​។ លោក គីម ជុង​អ៊ុន បាន​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថា កូរ៉េខាងជើង...
​កូរ៉េខាងជើង​នឹង​អញ្ជើញ​អ្នកជំនាញ​អាមេរិក កូរ៉េខាងត្បូង និង​អ្នកសារព័ត៌មាន​ឲ្យ​ធ្វើជា​សាក្សី​នៃ​ការកម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ Punggye-ri នៅ​ខែឧសភា​ខាងមុខ​។ នេះ​ជា​សម្ដី​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែមេសា​។ លោក គីម សន្យាថា ការ...