file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9253.txt | ភ្នំពេញ៖ បារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់ថវិកាឱ្យកម្ពុជាចំនួន១៩២,២លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធទឹកស្អាតនៅកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមថវិកាទាំងនេះ គឺមាន១៧៩,៦លានដុល្លារ ជាកម្ចីសម្បទាន និង១២,៦លានដុល្លារទៀត ជាជំនួយឥតសំណង។ | កម្ចីសម្បទាន និងជំនួយឥតសំណងចំនួន១៩២,២ ដែលបារាំងសន្យាផ្តល់ឱ្យកម្ពុជានេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Sandrine Boucher នាយិកា AFD, លោក Fabrice Etienne ភារធារីស្តីពីនៃទូតបារាំងប្រចាំកម្ពុជា, លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាមួយលោក អូន ព័ន្ធមុនី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង... |
article_9254.txt | ភ្នំពេញ៖ គិតត្រឹមចុងឆ្នាំ២០២៤ ចំនួនសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត ក្នុងខេត្តកំពត បានកើនដល់៧០ក្បាល។ ក្នុងសហគមន៍នេះ ក៏មាននូវវត្តមានជ្រូកទឹក១ក្បាលស្នាក់នៅជាអចិន្ត្រៃយ៍ រួមទាំងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀត។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ | សហគមន៍នេសាទព្រៃត្នោត គ្រប់ដណ្តប់លើផ្ទីដីសរុប ១,១៦៨ ហិកតា ដែលស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ ក្នុងសហគមន៍នោះ គឺមានព្រៃកោងកាង ២០ ហិកតា, តំបន់អភិរក្សផ្កាថ្ម ១១៤ ហិកតា និងស្មៅសមុទ្រមាន ៧០០ ហិកតា។ បើតាមក្រសួងកសិកម្ម សហគមន៍នេសាទព្រែកត្នោត កំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិ ដូចជា៖ ព្រៃកោងកាង ផ្ក... |
article_9255.txt | សេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់ថា គម្រោងវិនិយោគដែល ទាំង៤១៤ ដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២៤ នេះ គឺមានកំណើនដល់៥៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ក្នុងនោះ ការវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់៦៩ភាគរយ។ | ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រដ្ឋាភិបាលក្នុងឆ្នាំ២០២៤ គឺមានប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ។ បើតាមCDC កម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ២១០០លានដុល្លារ ដោយក្នុងនោះមាន៤០ភាគរយ ជាហិរញ្ញប្បទានឥតសំណង ខណៈ៦០ភាគរយទៀត ជាកម្ចីសម្បទាន។ ជាទីគួរសម្គាល់ ភាគច្រើន... |
article_9256.txt | ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកា ២៧លានដុល្លារ តាមរយៈប្រព័ន្ធគាំពារសង្គម សម្រាប់ផ្តល់ឱ្យសិស្សានុសិស្ស ដែលសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ស្ថិតក្នុងសមាជិកគ្រួសារក្រីក្រ ឬមានបណ្ណសមធម៌។ នេះបើតាម លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុម... | អំឡុងពេលចុះផ្សព្វផ្សាយ និងជំរុញការចុះឈ្មោះរបស់សិស្សានុសិស្សគោលដៅ ឱ្យចូលរួមកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ការសិក្សា នៅក្រុងអរិយក្សត្រ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក លោក ចន ណារិទ្ធ បានវាយតម្លៃថា ដំណាក់កាលដំបូង អាចមានសិស្សប្រមាណ៤៥ម៉ឺននាក់ នៅទូទាំងប្រទេសនឹងទទួលបានអត្ថប្រយោជន៍ ពីការគាំពារនេះ។ លោក ចន ណារិទ្ធ ក... |
article_9257.txt | ភ្នំពេញ៖ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាននាក់ ក្នុងរយៈពេល១១ខែមកនេះ។ បើតាមរបាយការណ៍ស្ថិតិពីក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរអន្តរដែលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេនោះ គឺជាជនជាតិថៃ មានរហូតដល់១ ៩១៣ ៩៩០នាក់ កើនជាង១៥ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ | ស្ថិតិដដែលបានបង្ហាញថា បន្ទាប់ពីថៃ គឺជាជនជាតិវៀតណាមដែលបានមកកម្សាន្តច្រើនជាងគេ។ ចាប់ពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២៤ ទេសចរជនជាតិវៀតណាមចំនួន១ ២០៣ ៣៧៥នាក់ បានមកកម្សាន្តនៅតាមរមណីយដ្ឋានក្នុងទឹកដីកម្ពុជា កើន៣០,៨ភាគរយ។ ភ្ញៀវទេសចរជនជាតិចិន ឈរនៅលំដាប់ទី៣ ដោយកម្ពុជាទទួលបាន៧៦៩ ៧៧៥នាក់ កើន៥៤,៥ភាគរយ ខណៈភ្ញៀវទេសចរជនជាតិដែលមកកម្ពុជ... |
article_9258.txt | ការនាំចូលអង្ករសរុបរបស់ហ្វីលីពីនត្រូវបានគេប៉ាន់ស្មានថានឹងកើនដល់ ៤,៧ លានតោនអំឡុងឆ្នាំប្រមូលផល ២០២៤-២០២៥ ដែលស្មើនឹងកម្រិតកំណត់ត្រានៃឆ្នាំដំណាំមុន។ | អត្ថបទទាក់ទង វៀតណាម ទិញអង្ករក្នុងតំបន់មានតម្លៃទាបជាងក្នុងស្រុក ដើម្បីធ្វើគុយទាវ ហ្វឺ និងធានាការនាំចេញ d តាមរបាយការណ៍ពីទីភ្នាក់ងារកសិកម្មបរទេស (FAS) នៃក្រសួងកសិកម្មអាម៉េរិក បើទោះបីជាផលិតកម្មស្រូវកើនឡើងខ្ពស់ និងការផ្គត់ផ្គង់ច្រើនក៏ដោយ ក៏ហ្វីលីពីនត្រូវបានគេព្យាករថានឹងនាំចូលអង្ករក្នុងបរិមាណដ៏ច្រើននៅឆ្នាំនេះនៅឆ្នាំប្រមូលផល ... |
article_9259.txt | ខេត្តព្រះសីហនុ៖ រយៈពេលជិត១ឆ្នាំមកនេះ គម្រោងវិនិយោគចំនួន២១២គម្រោងក្នុងចំណោម២៤២ ទទួលបានការអនុញ្ញាត និង៣០គម្រោងទៀតស្ថិតក្នុងការសិក្សា និងវាយតម្លៃ។ ជាមួយគ្នានេះ អគារជាប់គាំងចំនួន១០១ ក្នុងចំណោមជាង៣០០ ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលក្នុងការបន្តការសាងសង់។ ក្នុងជំនួបជាមួយអ្នកសារព័ត៌មានជាង៦០នាក់ ដែល... | ដោយឃើញខេត្តព្រះសីហនុនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានឈ្មោះមិនសូវល្អនៅលើបណ្តាសារព័ត៌មានក្រៅប្រទេស ជាពិសេសពាក់ព័ន្ធទៅនឹងល្បែងអនឡាញ ឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងភាពអសន្តិសុខមួយចំនួនដែលបង្កដោយជនជាតិចិន ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានផ្សព្វផ្សាយជាភាសាខ្មែរ អង់គ្លេស វៀតណាម ចិន និងបារាំង ប្រមាណ៦០នាក់មកពីស្ថាប័... |
article_926.txt | ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីក្រុងកាប៊ុលនៅថ្ងៃអាទិត្យទី ១៥ សីហានេះ ដើម្បីទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន នៅថ្ងៃទី១៥ ខែសីហា។ ការចាកចេញរបស់មេដឹកនាំរូបនេះ ធ្វើឡើងស្របពេលក្រុមតាលីបង់ ចូលដល់មាត់ទ្វារក្រុងកាប៊ុល។ | ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រុមតាលីបង់ បានគ្រប់គ្រងដែនដីជាច្រើននៅអាហ្វហ្កានីស្ថាន។ ក្នុងល្បឿនដ៏លឿននេះ ក្រុមតាលីបង់បានទៅដល់រដ្ឋធានីកាប៊ុល និងចរចាជាមួយរដ្ឋាភិបាលក្រុងកាប៊ុល។ ក្រុមតាលីបង់ បានប្រកាសថា ខ្លួននឹងមិនប្រើកម្លាំងបាយ ដើម្បីគ្រប់គ្រងក្រុងកាប៊ុលឡើយ។ ទន្ទឹមនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងថា វានឹងមានកា... |
article_9260.txt | ភ្នំពេញ៖ រហូតដល់ដំណាច់ឆ្នាំ២០២៤ កម្ពុជា រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦,៧លាននាក់ និងទេសចរជាតិចំនួន២២លាននាក់។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបែបនេះ នៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត នាថ្ងៃទី១៣ ខែធ្នូ។ | បើតាមលោក ហួត ហាក់ ក្នុងរយៈពេល១១ខែមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦លាននាក់ កើន២២ភាគរយ និងទេសចរជាតិប្រមាណ២០លាននាក់ កើន១៩,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ តំបន់ឆ្នេរសមុទ្រមានទេសចរជាតិ ប្រមាណ៨លាននាក់ និងទេសចរអន្តរជាតិប្រមាណ៤២ម៉ឺននាក់ បានដើរលេងកម្សាន្ត។ « ការគណនាភ្ញៀវទេសចរដែលដើរលេងកម្សាន្តនៅតា... |
article_9261.txt | ភ្នំពេញ៖ វៀតណាម ជាប្រទេសជិតខាងដែលប្រមូលទិញនូវផលិតផលកសិកម្មពីកម្ពុជាច្រើនគេ។ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ ប្រទេសមួយជិតខាងមួយនេះ បានប្រមូលទិញគ្រាប់ស្វាយចន្ទី ម្រេច ដំឡូងមី និងជ័រកៅស៊ូ ដែលមិនទាន់កែច្នៃពីកម្ពុជា បានក្នុងទំហំទឹកប្រាក់ ១ ៤០០ លានដុល្លារអាម៉េរិក។ | បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ប្រទេស វៀតណាម គឺជាទីផ្សារធំជាងគេរបស់កម្ពុជាលើផលិតផលកសិកម្ម ម្រេច ស្វាយចន្ទី ដំឡូងមី និងជ័រកៅស៊ូ។ ក្រសួងពាណិជ្ជកម្ម បានបង្ហាញយ៉ាងលម្អិតថា ក្នុងរយៈពេល១១ខែមកនេះ កម្ពុជាសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីបានប្រមាណ ៥០២.៩៩លានដុល្លារ។ ក្នុងនោះ ការនាំទៅប្... |
article_9262.txt | ខេត្តកំពត និងកែប នឹងក្លាយជាទីក្រុងឆ្លាត ឬ Smart City នៃគម្រោងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌអាស៊ាន ពេលឆាប់ៗខាងមុខ បន្ទាប់ពីរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងបាត់ដំបង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទីក្រុងអាស៊ាន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឧទ្យានសាធារណៈបៃតង ក៏ដូចជាសុខុមាលភាពរស់នៅប្រកបដោយគុណភាពខ្ពស់។ នេះបើយោង... | លោក ប៉ែន សុផល បានពន្យល់ទៀតថា «ទីក្រុងឆ្លាត» ផ្តោតទៅលើទីក្រុង ដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយសម្រាប់ការដោះស្រាយបញ្ហានានា ដែលកើតមាននៅក្នុងទីក្រុង ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការ លើកកម្ពស់គុណភាពសវាសាធារណៈ ធ្វើឱ្យគុណភាពជីវិត និងសុខុមាលភាព ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងធានានិរន្តរភាពនៃការអភិវឌ្ឍ។ តាមរយៈគម្រោងទីក្រុង... |
article_9263.txt | វត្តមានសត្វកា្តន់នៅកម្ពុជាមានប្រមាណ១០០ក្បាល កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ និងតាមតំបន់ការពារធម្មជាតិមួយចំនួនទៀត នៃភូមិសាស្រ្ត ខេត្តកោះកុង។ ប៉ុន្តែ សត្វនេះ កំពុងស្ថិតបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិសម្រាប់ការពារធម្មជាតិ IUCN ដែលជាសត្វផុតពូជ។ ដើម្បីពង្រីកវត្តមានសត្វនេះនៅលើទឹកដីកម្ពុជា ក្រសួងបរ... | សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ពង្រឹងការអភិរក្ស និងស្តារសត្វក្តាន់ ឆ្នាំ ២០២៥-២០៣៥ នៅក្នុងកម្ពុជា ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន។ លោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានបានបញ្ជាក់ថា សេចក្តីព្រាងផែនការសកម្... |
article_9264.txt | ភ្នំពេញ៖ ជិតមួយឆ្នាំមកនេះ ក្រសួងពាណិជ្ជកម្ម សម្រេចការចុះបញ្ជីពាណិជ្ជកម្មពាណិជ្ជកម្មបានចំនួន ៩ ៥៣០ក្រុមហ៊ុន/សហគ្រាសទូទាំងប្រទេស។ ចំនួនថយចុះក្នុងអត្រា១៧,១៧ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ | របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំង ៩ ៥៣០ ដែលបានចុះបញ្ជីពាណិជ្ជកម្មនោះ គឺមាន ៤,៧២៥ក្រុមហ៊ុនមូលធន កើន៨ភាគរយ, ក្រុមហ៊ុនពាណិជ្ជកម្មបរទេសមាន៥៤ ថយចុះ១៦,៩២ភាគរយ។ សម្រាប់សហគ្រាសឯកបុគ្គលដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្ន... |
article_9265.txt | ភ្នំពេញ៖ ដំឡូងមីស្រស់របស់កម្ពុជា ៩៥ភាគរយ ត្រូវបាននាំចេញទៅក្រៅប្រទេស និង៥ ភាគរយ បានកែច្នៃក្នុងស្រុក ដែលចូលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ប្រមាណ ៧២៨លានដុល្លារ។ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា អះអាងថា កម្ពុជា បានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំ... | ជំនួបពិភាក្សាអំពីយុទ្ធសាស្ត្រជំរុញការអភិវឌ្ឍអនុវិស័យដំឡូងមីរបស់កម្ពុជារវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា ធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់... |
article_9266.txt | ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បន្តអះអាង ទំនាក់ទំនងប្រទេសទាំងពីរនៅតែស្អិតល្មួត ខណៈកម្ចីពីចិនសម្រាប់កម្ពុជា ត្រូវបានមហាជនលើកមកជជែកយ៉ាងផុសផុល លើស្ថានភាពសេដ្ឋកិច្ច និងនយោបាយរវាងប្រទេសទាំង២។ ករណីនេះ អ្នកតាមដានព្រឹត្តិការណ៍សង្គម មើលឃើញទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ | លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្រ្តនយោបាយនៅតំបន់អាស៊ីអាគ្នេយ៍ និងជាសហស្ថាបនិកអង្គការប្រជាធិបតេយ្យខ្មែរ(KDO) ថា ក្នុងករណីចិនឈប់ផ្ដល់កម្ចីដល់កម្ពុជា អាចប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច និងផែនការនយោបាយ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ពិសេសកញ្ចប់ថវិកាចំណាយនៅឆ្នាំ២០២៥ខាងមុខ។ លោក សេង វណ្ណលី វិភាគ ពីស្ថានភាពសេដ្ឋកិច្ចប្រែប្រួលរប... |
article_9267.txt | ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានទទួល លិខិតសរសើរ ពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) នៅក្នុងការចូលរួមលើកកម្ពស់គុណភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយៈគម្រោងស្តារឡើងវិញស្ពានមិត្តភាព កម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារទី១)។ ពិធីប្រគល់ និងទទួលលិខិតសរសើរ ត្រូវបានធ្វើឡើងកាលពីថ... | ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ត្រូវបានសាងសង់ និងសម្ពោធនៅឆ្នាំ១៩៦៣ ដោយជំនួយហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន។ ស្ពាននេះត្រូវបានខូចខាតដោយសង្រ្គាមស៊ីវិលនៅកម្ពុជា ហើយត្រូវបានសាងសង់ឡើងវិញ នៅឆ្នាំ១៩៩២ ដោយជំនួយរបស់ប្រទេសជប៉ុន និងត្រូវប្តូរឈ្មោះទៅជាស្ពានមិត្តភាព កម្ពុជា-ជប៉ុន ដោយព្រះបរមរតនកោដ្ឋ។ ប៉ុន្តែដោយសារអាយុកាលប... |
article_9268.txt | ព្រះសីហនុ៖ ក្រុមហ៊ុន ម៉ុង ឫទ្ធី ជាក្រុមហ៊ុនធំជាងគេដែលវិនិយោគលើដំណាំដូងប្រេងនៅកម្ពុជា និងធំលំដាប់ទី៤ក្នុងតំបន់ នៅលើផ្ទៃដី ១៦ ០០០ហិកតា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ក្រុមហ៊ុនអាចប្រមូលផលដូងប្រេង បាន៣ម៉ឺនតោន ក្នុងមួយខែ ដែលចម្រាញ់ជាប្រេងពាក់កណ្តាលសម្រេច បានក្នុងបរិមាណ ៥០០០តោន។ | បើតាម លោក អ៊ួន វុធថាន ជំនួយការប្រធានផ្នែកនាំចេញ និងគុណភាពដូងប្រេង របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី ដូងប្រេងជាផលិតផលកម្រ នៅលើទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃមានតម្លៃពី ៨០០ ទៅ ១ ០០០ ដុល្លារ ក្នុងមួយតោន។ លោកបានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថល ThmeyThmey នាថ្ងៃទី១៨ ខែធ្នូ យ៉ាងដូច្នេះ ៖ «ទីផ្សាររបស់យើង គឺប្រទេសឥណ្ឌា។ យើងចម្រាញ់ប្រេងបានប៉ុ... |
article_9269.txt | ភ្នំពេញ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១០ ១៥៨បណ្ណ ត្រូវបានឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្តល់ជូនពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែធ្នូ នេះ។ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ការប្រគល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺដើម្បីផ្ដល់សុ... | កិច្ចការចុះបញ្ជីដីធ្លីបង្ហើយ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាការងារយុទ្ធសាស្ត្រទី១ ក្នុងចំណោម៦យុទ្ធសាស្ត្រទាំង៦ចំណុចរបស់រាជរដ្ឋាភិបាល ដោយមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការក្នុងការអនុវត្តកិច្ចការនេះផ្ទាល់។ ក្រសួងរៀបចំដែនដី បានអះអាងនឹងបន្តអនុវត្តការងារចុះបញ្ជីដីធ្លី ដោយបន្តផ្តល់បណ្ណកម... |
article_927.txt | ប្រមុខការទូតបារាំង លោក Jean-Yves Le Drian នៅថ្ងៃទី១៨ ខែកញ្ញា បានចោទអាម៉េរិក និងអូស្រ្តាលី ដែលជាដៃគូដ៏ជិតស្និទ្ធថា បានកុហកខ្លួនជុំវិញកិច្ចព្រមព្រៀងសន្តិសុខ ដែលធ្វើឱ្យអូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ក្នុងតម្លៃជាច្រើនពាន់លានដុល្លារ។ ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសបារាំងបែបនេះ ធ្វើឡើងបន្ទាប់ពីបារាំង បា... | ក្រោមភាពជាដៃគូ AUKUS អាម៉េរិក និងអង់គ្លេស បានព្រមព្រៀងផ្ទេរបច្ចេកវិទ្យាផលិតនាវាមុជទឹក ដែលដើរដោយថាមពលនុយក្លេអ៊ែរទៅអូស្ត្រាលី។ ដោយសារកិច្ចព្រមព្រៀងនេះ អូស្រ្តាលីបានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ដែលមានតម្លៃប្រមាណ ៤០ពាន់លានដុល្លារ។ បញ្ហានេះ បានធ្វើឱ្យបារាំងខឹងសម្បាយ៉ាងខ្លាំង ហើយថែមទាំងកោះហៅអគ្គរដ្ឋទូតខ្លួនប្រចា... |
article_9270.txt | ភ្នំពេញ៖ តាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស នៅក្នុងតំបន់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ប្រព័ន្ធវិសម្ពាធ (Tropical Depression) ឬកូនព្យុះឈ្មោះថា «ប៉ាប៊ូក» (PABUK T2426) កំពុងស្ថិតក្នុងសមុទ្រចិនខាងត្បូង ក្បែរប្រទេសវៀតណាមខាងត្បូង។ ស្ថានភាពកូនព្យុះនេះ នឹងធ្វើឱ្យកម្ពុជារងឥទ្ធិពលក្នុងកម្រ... | បើតាមក្រសួងធនធានទឹក តំបន់វាលទំនាប មានពពកច្រើនដេរដាស មានភ្លៀងធ្លាក់ពីតិចទៅមធ្យម គ្របដណ្តប់លើផ្ទៃដីពី១០ ភាគរយ ទៅ ២០ ភាគរយ និងមានខ្យល់ខ្លាំង ឬខ្យល់កន្ត្រាក់ បក់ក្នុងល្បឿនពី ៩ម៉ែត្រ ទៅ ១២ម៉ែត្រក្នុងមួយវិនាទី។ រាជធានីខេត្ត ដែលជួបស្ថានភាពនេះ រួមខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ តាកែវ កណ្តាល កំពង់ចាម ត្បូងឃ្... |
article_9271.txt | ក្រសួងទេសចរណ៍កម្ពុជា និងក្រុមហ៊ុន China Tourism Group Corporation Limited (CTG) បានឯកភាពគ្នា បង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៍រួមគ្នា ក៏ដូចជាជំរុញការផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងផ្សារ China Duty Free Shop នានា នៅតំបន់រដ្ឋបាលពិសេសហុងកុង។ | ការឯកភាពគ្នានេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាកម្រិតខ្ពស់ រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) កាលពីថ្ងៃទី២១ ខែធ្នូ គ្រាដែលលោក ហួត ហាក់ ទៅចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between C... |
article_9272.txt | ភ្នំពេញ៖ សន្និធិបំណុលសាធារណៈរបស់កម្ពុជា បានកើនឡើង១១,៧៨ប៊ីលានដុល្លារ គិតនៅត្រឹមត្រីទី៣ ឆ្នាំ២០២៤។ ទំហំបំណុលគឺគិតទាំងបំណុលមរតកមុនឆ្នាំ១៩៩៣មក ដែលរដ្ឋាភិបាលបានជំពាក់បរទេសផងដែរ។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមបំណុលទាំងនេះ គឺមាន១១,៦៧ប៊ីលានដុល្លារ ដែលកម្ពុជាជំពាក់បរទេស ខណៈបំណុលក្នុងស្រុកមានត្រឹម១១៥លានដុល្លារប... | ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយប្រទេសដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់១,០៧ប៊ីលានដុល្លារ សមមូលនឹង៧៨៦,៦៨លានអេសដេអ៊ែរ ស្មើនឹង៤៦ភាគរយ នៃពិតាន១ ៧០០លានអេសដេអ៊ែរ ដែលច្បាប់អនុញ្ញាតក្នុងឆ្នាំ២០២៤។ នេះបើយោងតាមព្រឹតិ្តបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ចចេញផ្សាយជ... |
article_9273.txt | សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ឱ្យក្រុមហ៊ុនឯកជន សិក្សាពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ទីក្រុងអរិយក្សត្រ និងផ្លូវជាតិលេខ១ ដើម្បីបើកច្រកសេដ្ឋកិច្ច និងការរីកចម្រើនបន្ថែមទៀត ដល់ទីក្រុងថ្មីដែលស្ថិតនៅប៉ែកខាងកើតរាជធានីនេះ។ | ពីពិធីបើកការដ្ឋានសាងសង់ ទីក្រុងមេគង្គឃី ក្នុងខេត្តកណ្តាល នៅថ្ងៃទី១៧ ខែធ្នូនេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះ៖«សិក្សាពីជម្រើស ទាំងផ្លូវខាងលើ ស្ពានខាងលើ និងក្រោមទឹក ដើម្បីធ្វើយ៉ាងណាភ្ជាប់។ ដើម្បីភ្ជាប់បើកច្រកពលរដ្ឋដែលរស់នៅទីនេះ ថ្ងៃក្រោយ អាចឆ្លងកាត់ទៅផ្លូវជាតិលេខ១ ដោយមិនចាំបាច់ទៅណាឆ្ងាយ។ ឬមួយក៏ឡើងទៅដល់កោះនរា មានស្... |
article_9274.txt | ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា កំពង់ផែពហុបំណងកំពត និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងធ្វើឱ្យខេត្តកំពតកាន់តែមានសក្ដានុពលផ្នែកឧស្សាហកម្ម និងទេសចរណ៍ ពីប្រទេសវៀតណាម ប្រទេសថៃ និងអន្តរជាតិ។ | កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលស្ថិតនៅឃុំជុំគ្រៀល បានចាប់ផ្ដើមបើកដំណើរការបណ្ដោះអាសន្នរយៈពេល ៣ខែ ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រមាណ ជិត១០លានដុល្លារ។ «ម្សិ... |
article_9275.txt | «ដល់ពេលវេលាដែលយើងចូលរួមចំណែកទាំងអស់គ្នា[ក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ]! ប្រាក់រៀល គឺជាអត្តសញ្ញាណ និងជាព្រលឹងរបស់ប្រទេសយើង »។ លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន Manulife Cambodia បានលើកឡើងបែបនេះក្នុងកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល»ជាមួយសារព័ត៌មានឌីជីថលថ្មីៗ បានបញ្ជាក់ថា ចំណែកដែលពលរដ្ឋគ្រប់គ្នាចូលរួមបាននោះ គឺក... | លោក រដ្ឋា យល់ច្បាស់ថា ការរួមគ្នាប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ គឺមិនត្រឹមតែជួយលើកតម្កើងជាតិប៉ុណ្ណោះទេ តែថែមទាំងជួយរក្សាលំនឹងស្ថិរភាពសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរទៀត៕ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_9276.txt | សម្ដេចនាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុន ឱ្យច្រើនបន្ថែមទៀត នៅតំបន់ព្រំដែនភូមិភាគឦសាន ពិសេសលើវិស័យកសិ-ឧស្សាហកម្ម។ ការជំរុញបែបនេះ របស់សម្តេច ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ។ | ក្នុងជំនួបដែលរៀបចំនៅវិមានសន្តិភាពនេះដែរ សម្តេច ហ៊ុន ម៉ាណែត ក៏បញ្ជាក់ដែរថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាល នឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមដូច្នេះ៖ «រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និងអធិ... |
article_9277.txt | មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ពីការប្តេជ្ញារបស់ IMF នៅក្នុងការរក្សាភាព រឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ លោក Krishna Srinivasan នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់ IMF បញ្ជាក់ដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១៧ ខែធ្នូ។ | លោក Krishna ក៏បានកត់សម្គាល់ដែរ អំពីការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជា ប្រកបដោយភាពធន់។ ទន្ទឹមនឹងនេះ នាយកតំបន់អាស៊ី និងប៉ាស៊ីហ្វិក IMF ក៏សាទរចំពោះកិច្ចសហប្រតិបត្តិការល្អ រវាង IMF និងបណ្តាក្រសួង-ស្ថាប័ននានា របស់កម្ពុជានាពេលកន្លងមកដែរ។ ក្នុងជំនួបនោះ សម្តេច ហ៊ុន ម៉ាណែត បានស្វាគមន៍ការប្ដេជ្ញាចិត្តរបស់ស្ថា... |
article_9278.txt | ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើកម្មវិធីចំនួន៥។ ទន្ទឹមនឹងនេះ ADB ក៏បានរួមបញ្ចូលកម្មវិធីមួយបន្ថែមទៀត ដែលបានចុះហត្ថលេខាកាលពីមុន។ បើតាមADB ការវិនិយោគសរុបរបស់ ADB សម្រាប់កម្ពុជា ក្នុងឆ្នាំ២០២៤ មានតម្លៃសរុប ៤០៣លានដុល្លារ។ | កម្ចី និងជំនួយឥតសំណង លើកម្មវិធីទាំង ៦ ផ្តោតលើការពង្រឹងវិស័យអប់រំមធ្យមសិក្សា, ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV), ការជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង, ការគាំទ្រការគ្រប់គ្រងធនធានទឹករួម និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាពនិងអនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ ប្រកបដោយបរិយាបន្ន។ លោកស្រ... |
article_9279.txt | អាជ្ញាធរខេត្តព្រះសីហនុ ទទួលស្គាល់ពីខេត្តរបស់ខ្លួន គឺពិតជាមានតម្លៃទំនិញ និងសេវាកម្មនានាខ្ពស់ជាង បណ្តារាជធានី-ខេត្តផ្សេងៗនៅកម្ពុជា។ បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ ហេតុផល ដែលធ្វើឱ្យខេត្តជាប់ឆ្នេរសមុទ្រមួយនេះមានថ្លៃទំនិញ និងសេវាកម្មខ្ពស់ ក៏ព្រោះតែខេត្តនេះសម្បូរទៅជនបរទេសចម្រុះជាតិសាសន៍មករស់នៅ ធ្វើការងារ និងរកស៊... | « យើងទទួលបានថានៅខេត្តព្រះសីហនុទាំងទំនិញ ទាំងសេវាកម្មមួយចំនួន ពិតជាមានតម្លៃខ្ពស់ បើប្រៀបធៀបជាមួយបណ្តារាជធានីភ្នំពេញ-ខេត្តនៅកម្ពុជា»។ លោក ឡុង ឌីម៉ង់ ថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងវេទិកាវិនិយោគនៅខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែធ្នូ ដែលបញ្ហានេះ មិនបានធ្វើឱ្យភ្ញៀវទេសចរចូលរួមរុញច្រានសេដ្ឋកិច្ចមូលដ្ឋានក... |
article_928.txt | ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃទី១៧ ខែកញ្ញា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Abdala របស់គុយបាជាបន្ទាន់។ ការអនុម័តនេះ ធ្វើឡើងតែប៉ុន្មានម៉ោងមុនប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ង្វៀន សួនហ្វ៊ុក បានចាកចេញពីវៀតណាម ដើម្បីទៅទស្សនកិច្ចផ្លូវការនាទីក្រុងឡាហាវ៉ាន គុយបា។ | វ៉ាក់សាំង Abdala បានក្លាយជាវ៉ាក់សាំងទី៨ ដែលត្រូវបានវៀតណាមអនុម័តឱ្យប្រើប្រាស់ជាបន្ទាន់នៅក្នុងប្រទេស។ កន្លងមក វៀតណាម បានអនុម័តវ៉ាក់សាំងដូចជា វ៉ាក់សាំងក្រុមហ៊ុន AstraZeneca, វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson, វ៉ាក់សាំងក្រុមហ៊ុន Moderna, វ៉ាក់សាំងក្រុមហ៊ុន Pfizer, វ៉ាក់សាំងរុស្ស៊ី Sputnik V, វ៉ាក់សាំងក្រុមហ៊ុន Sinopharm... |
article_9280.txt | ភ្នំពេញ៖ ឈរនៅលើទឹកដីនៃពិភពអារ៉ាប់ សម្តេច ហ៊ុន សែន បានបង្ហាញអំពីសក្តានុពលដ៏សំខាន់របស់កម្ពុជាលើវិស័យកសិកម្ម ជាពិសេស ស្រូវ គ្រាប់ស្វាយចន្ទី ដំឡូងមី ដោយជំរុញឱ្យប្រទេសទាំងនោះវិនិយោគ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ប្រធានព្រឹទ្ធសភាកម្ពុជារូបនេះ បានមើលឃើញពីពិភពអារ៉ាប់មាននូវសន្តិសុ... | សម្តេច ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយ លោក Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅសណ្ឋាគារ Sheraton Grande Doha រាជធានីដូហា នាថ្ងៃទី១០ ខែ ធ្នូ។ ក្នុងជំនួបនេះ សម្តេចបានបង្ហាញពីសក្តានុពល និងកាលានុវត្តន៍ភាពសេដ្ឋកិច្ច និងវិ... |
article_9281.txt | ភ្នំពេញ៖ សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យតាមប្រព័ន្ធCBC ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៣ ខែធ្នូ។ សេវានេះ គឺអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាចឆែកព័ត៌មានពាក់ព័ន្ធនឹងបណ្ណកម្មសិទ្ធិអចលនទ្រព្យ ដែលអតិថិជនដាក់បញ្ចាំ តាមប្រព័ន្ធCBC បានយ៉ាងងាយស្រួល។ ការណ៍នេះ នឹងជួយសម្រួល និងកាត់បន្ថយចំណាយលើការវិភាគរបស់គ្រឹះស្ថានហិ... | ពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកិច្ចសហប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) លើការប្រើប្រាស់សេវាផ្ទៀងផ្ទាត់ឯកសារអចលនទ្រព្យ ធ្វើឡើងក្រោមវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគ... |
article_9282.txt | សមាគមសណ្ឋាគារកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញការប្រើប្រាស់ផលិតផលស្វាយចន្ទីកម្ពុជា » ជាមួយសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា និងសមាគមស្វាយចន្ទីកម្ពុជា ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១០ ខែធ្នូ។ អនុស្សរណៈនេ... | លទ្ធផលនៃការចុះអនុស្សរណៈខាងលើនេះ សមាគមសណ្ឋាគារកម្ពុជា នឹងបញ្ជាទិញស្វាយចន្ទី ក្នុងរយៈពេល៣ឆ្នាំ ដោយក្នុងមួយឆ្នាំៗ មានតម្រូវការគ្រាប់ស្វាយចន្ទីចំនួន២៥០ តោន។ សេចក្តីប្រកាសព័ត៌មាននៅបណ្តាញសង្គមរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា៖ « ក្នុងនោះ មាន២១០តោន សម្រាប់កែច្នៃធ្វើម្ហូបអាហារ នំ និងភេសជ្ជៈ និង៤០តោន ស្មើ៤០០ ០០០កញ្ចប់ ដែលជាផលិត... |
article_9283.txt | ភ្នំពេញ៖ មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី១០ ខែធ្នូ នេះ ។ គម្រោងមន្ទីរពេទ្យនេះ មានតម្លៃសរុប៦៦,៥លានដុល្លារ ដែលកម្ពុជាទទួលបានកម្ចីសម្បទានពីសាធារណៈរដ្ឋកូរ៉េ។ | មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ត្រូវសង់ឡើងនៅលើផ្ទៃដីសរុបជាង ២ម៉ឺនម៉ែត្រការ៉េ ក្នុងនោះ ដីសាងសង់អគារមានទំហំជិត ៥ពាន់ម៉ែត្រការ៉េ។ បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល មន្ទីរពេទ្យនេះ មានកម្ពស់៨ជាន់ រាប់បញ្ចូលទាំងជាន់ក្រោមដី ដោយប្រើពេល២៨ខែក្នុងការសាងសង់ជាមួយនឹងកញ្ចប់ថវិកាប្រមាណ៦៦លានដុល្លារអាម៉េរិក។ គម្រោ... |
article_9284.txt | ព្រះសីហនុ ៖ ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២៥ តទៅ។ ការអនុវត្តផែនការនេះ គឺមានរយៈពេល១៥ឆ្នាំ ដែលនៅក្នុងនោះ កម្ពុជា នឹងអភិវឌ្ឍន៍ខេត្តនេះឱ្យទៅជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក ដោយទទួលបានភ្ញៀវទេសចរចំនួន ៥លាននាក់ក្នុងមួយឆ្នាំ។ | ការអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺជាផ្នែកយ៉ាងសំខាន់មួយនៃការអនុវត្តផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នៅក្នុងនោះ រដ្ឋាភិបាលបានបញ្ជូលនូវឧស្សាហកម្មទេសចរណ៍ធុរកិច្ច (Meetings, Incentives, Conferences and Exhibitions _ MICE Industry) ដែលសម្រាប់បម្រើដល់ការរៀបចំវេទិកាចូលរួមសំខាន់ៗលំដាប់ថ្នាក់តំបន់ ... |
article_9285.txt | ភ្នំពេញ៖ កម្ពុជាសម្រេចការនាំចេញរបស់ខ្លួនបានជាង២៤ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល១១ខែមកនេះ (ពីខែមករាដល់វិចិ្ឆកា ឆ្នាំ២០២៤)។ ក្នុងនោះ សម្លៀកបំពាក់ គឺជាផលិតផលដែលមានទំហំនាំចេញច្រើនជាងគេ រហូតដល់៨,៩៤ប៊ីពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ | ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់របស់កម្ពុជាក្នុងរយៈពេល១១ខែមកនេះ គឺមានកំណើន២៥,៨៤ភាគរយ។ បន្ទាប់ពីសម្លៀកបំពាក់, ការនាំចេញនូវសម្ភារធ្វើដំណើរសម្រេច១,៧៨ប៊ីលានដុល្លារ កើន២១,៥០ភាគរយ។ ទំនិញនាំចេញធំលំដាប់ទី៣របស់កម្ពុជានោះ គឺមានស្បែកជើង។ ការនាំចេញផលិតផលស្បែកជើងមានទំហំទឹកប្រាក់១,៥០ប៊ីលានដុល្លារ កើន២៤,៣០ភាគរយ។ ... |
article_9286.txt | សម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដល់ក្រុមហ៊ុនផលិតស៊ីម៉ងត៍ក្នុងស្រុក។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា លោក Ratchayut Kasemchaisiri ដែលបានដឹកនាំប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៨ ... | ក្រៅពីព្រមនឹងសំណើនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅក្រសួងសេដ្ឋកិច្ច ឱ្យសហការនឹងក្រសួងរ៉ែ និងថាមពល សិក្សាពីវិធានការបន្ថែមទៀត ហើយលើកយោបល់សុំការសម្រេចមកខ្លួន ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការរីកចម្រើននៃឧស្សាហកម្មស៊ីម៉ងត៍។ ក្នុងជំនួបនេះ ប្រមុខរាជរដ្ឋាភិបាល ក៏មិនភ្លេចលើកឡើងពីការចូលរួមរបស់ សមាគមឧស... |
article_9287.txt | ព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតលំដាប់ពិភពលោក។ ពិសេស ខេត្តមួយនេះត្រូវបានក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដាក់ចូលរួមជាសមាជិកពេញសិទ្ធិមកទល់បច្ចុប្បន្ន។ | « យើងចង់ឱ្យខេត្តព្រះសីហនុរបស់យើង ក្លាយជាតំបន់ទេសចរណ៍ដែលមានការអភិវឌ្ឍ និងអភិរក្សដោយមាននិរន្តរភាពល្អ»។ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងបែបនេះនៅចំពោះមុខអ្នកសារព័ត៌មានក្នុងសនិ្នសីទសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្នែកសំខាន់មួយនៃតាមផែនការមេក្នុងការ... |
article_9288.txt | ក្រុមហ៊ុន Ford និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនៅអាល្លឺម៉ង់ កំពុងប្រឈមមុខនឹងបញ្ហានៅក្នុងទីផ្សារអ៊ឺរ៉ុប រួមទាំងការកាត់បន្ថយបុគ្គលិក និងសម្ពាធបទប្បញ្ញត្តិក្នុងការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនី ខណៈពេលដែលទីផ្សារនៅទ្រឹង។ | សេចក្តីប្រកាសចុងក្រោយរបស់ក្រុមហ៊ុនផលិតរថយន្តអាម៉េរិក Ford អំពីផែនការកាត់បន្ថយការងារនៅអឺរ៉ុបបង្ហាញពីការលំបាកដែលក្រុមហ៊ុនផលិតរថយន្តកំពុងជួបប្រទះនៅទីនេះ ដែលតម្លៃប្រតិបត្តិការខ្ពស់ និងតម្រូវការទាបកំពុងបង្កបញ្ហា ទោះបីជាគោលដៅអាកាសធាតុមានមហិច្ឆតាក្នុងតំបន់ក៏ដោយ។ ក្រុមហ៊ុន Ford Motor Co. បានប្រកាសផែនការកាត់បន្ថយការងារចំនួន៤០០០... |
article_9289.txt | ១១ខែមកនេះ កម្ពុជាទទួលបានចំណូលចំនួន ៤១ ៩០៨ ៨៣៣ដុល្លារ ពីភ្ញៀវទេសចរអន្តរជាតិ ៨៩៨ ៣៣៩នាក់ ដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំនួនទឹកប្រាក់នេះ មានកំណើន២៨,៧៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។ | សម្រាប់ប្រចាំខែវិច្ឆិកា គ្រឹះស្ថានអង្គរ គឺទទួលបានចំណូលជិត៦លានដុល្លារពីទេសចរបរទេស ១២៤ ១៣៦នាក់។ នេះជាការបញ្ជាក់របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងខែវិច្ឆិកា ក្រៅពីចំណូលនៃការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរហើយនោះ, គ្រឹះស្ថានអង្គរក៏ទទួលបានចំណូលជាង៥ម៉ឺនដុល្លារ ពីទេសចរបរទេស ៣ ៣៣៦នាក់ ដែលទិញទស្សនាប្រាសាទកោះកេរផង... |
article_929.txt | មួយថ្ងៃបន្ទាប់ពីគ្រប់គ្រងអាហ្វហ្កានីស្ថានពេញទី ក្រុមតាលីបង់ បានប្រកាសពីសមាជិករបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន។ សមាជិករដ្ឋាភិបាលនេះ ក៏មានរដ្ឋមន្រ្តីដែលជាមុខសញ្ញា មន្រ្តីអាមេរិកចង់ចាប់ផងដែរ ខណៈរដ្ឋមន្រ្តីខ្លះត្រូវសហគមន៍អន្តរជាតិចាត់ទុកជាភេរវករ។ | តាមរយៈសន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងកាប៊ុលនៅថ្ងៃទី៧ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោកZabihullah Mujahid បានអះអាងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានថ្មី នឹងដឹកនាំដោយលោក Mullah Hassan Akhund។ លោក Akhund ត្រូវបានអង្គការសហប្រជាជាតិ (UN) អង់គ្លេស សហភាពអឺរ៉ុប ចាត់ទុកជាភេរវករមួយរូប។ Relate ចំណែកលោកAbdul Ghani ... |
article_9290.txt | ភ្នំពេញ៖ គម្រោងវិនិយោគចំនួន៤៣គម្រោង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័ត ដែលមានទុនប្រមាណ៩៤០លានដុល្លារអាម៉េរិក។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់CDC គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារជូនពលរដ្ឋបានដល់ជិត ៤ម៉ឺនកន្លែង។ | CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៤៣គម្រោង ដែលត្រូវបានអនុម័តក្នុងខែវិច្ឆិកា គឺមាន៣២គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ១១គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ បើតាមCDC គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំវិច្ឆិកា ឆ្នាំ២០២៤ រួមមាន គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគសេវាទូរគមនាគមន៍មូលដ្ឋាន(ប្រព័ន្... |
article_9291.txt | អាកាសយានដ្ឋានសៀមរាបអង្គរ ទទួលអ្នកដំណើរជាតិ និងអន្តរជាតិបានចំនួន១,៣ លាននាក់ ក្នុងរយៈពេល១១ខែមកនេះ។ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រំពឹងថា រហូតដល់ដំណាច់ឆ្នាំ២០២៤ អាកាសយានដ្ឋាននេះ ទទួលអ្នកដំណើរបាន១,៤លាននាក់ ហើយឈានដល់២លាននាក់ ក្នុងឆ្នាំ២០២៥។ | លោក Lu Wei បានឡើងពីចំនួនអ្នកធ្វើដំណើរការតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នៅចំពោះមុខ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងជំនួបការងារ នាថ្ងៃទី១ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងឧស្សាហកម្ម ដែលក្រុមហ៊ុនចិនមួយនេះ បានស្នើសុំកិច្ចសហការជាមួយក្រសួង... |
article_9292.txt | ក្នុងរយៈពេល១១ខែមកនេះ កម្ពុជាទទួលបានគម្រោងវិនិយោគនានាពីប្រទេសវៀតណាមក្នុងទំហំទឹកប្រមាណ៥៥៧លានដុល្លារអាម៉េរិក។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd នៅសង្កាត់លេខ ... | ក្រុមហ៊ុនវៀតណាម TNTVN Forestry បានប្រកាសដំណើរការនូវរោងចក្រកែច្នៃឈើដាំក្នុងស្រុក នៅលើទឹកដីខេត្តព្រះសីហនុ នាថ្ងៃទី៤ ខែធ្នូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ការដំណើរការរោងចក្រកែច្នៃឈើមួយនេះ លោក ជា វុទ្ធី ជឿជាក់លើរោងចក្រនេះ មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់កម្ពុជាប៉ុណ... |
article_9293.txt | ភ្នំពេញ បានទួលនូវជ័យលាភីជា «រាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)» លើកទី១នៅកម្ពុជា។ ពិធីប្រកាសទទួលស្គាល់ភ្នំពេញ ជាទីក្រុងគ្មាន ការបន្ទោបង់ពាសវាលពាសកាលនេះ ក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី២៧ ខែវិច្ឆិកា។ | គិតត្រឹមពេលនេះ មានរាជធានី-ខេត្តចំនួន១២ហើយ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងនោះរាជធានីភ្នំពេញ បានក្លាយជាទីក្រុងទី១២ របស់កម្ពុជា ដែលប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF PLUS) បន្ទាប់ពីខេត្តស្វាយរៀង ត្បូងឃ្មុំ ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគិរី ... |
article_9294.txt | ភ្នំពេញ៖ សល់៤ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននឹងត្រូវបញ្ចប់នៅថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកជាថ្មីថា ក្នុងករណីបើម្ចាស់យានយន្តយឺតយ៉ាវក្នុងការបង់ពន្ធនេះ នឹងរងការពិន័យ១០០ភាគរយ នៃប្រាក់ពន្ធត្រូវបង់។ | « ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ត្រូវបញ្ចប់នៅថ្ងៃ៣០ ខែវិច្ឆិកា ២០២៤»។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយសង្កេតឃើញបច្ចុប្បន្នម្ចាស់យានយន្តឯកជនមួយចំនួន គឺមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារបានក្រើនរំលឹកដល់ម្ចាស់យានយន្តឯក... |
article_9295.txt | កម្មវិធី TranslateKh ត្រូវបានអភិវឌ្ឍន៍ឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីជាជំនួយការឆ្លាតសម្រាប់បកប្រែពាក្យ ឃ្លា ប្រយោគ ឬអត្ថបទពីភាសាខ្មែរ ទៅ ភាសាអង់គ្លេស និងពីភាសាអង់គ្លេស ត្រឡប់មកភាសាខ្មែរវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) និងបច្ចេកវិទ្យាសិក្សាស... | ការប្រើកម្មវិធីបកប្រែ TranslateKh គឺជួយការពារពីការប្រមូលទិន្នន័យរបស់ក្រុមហ៊ុនបរទេស។ នេះជាអះអាងរបស់ លោក សំ សិទ្ធិសេរី អគ្គនាយកដ្ឋានបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដែលមើលឃើញថា ៖ « ការប្រើប្រាស់កម្មវិធីបរទេស Google Translate អាចប្រឈមនឹងការប្រមូលទិន្នន័យពីក្រុមហ៊ុនបរទេស ក៏ព្រោះតែទិន្នន័យគឺជាកំណប់នៅក្នុងសម័យឌីជីថល។ ... |
article_9296.txt | ភ្នំពេញ៖ កន្លះឆ្នាំមកហើយដែលក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ Emirates ដំណើរការនូវសេវាកម្មហោះហើរប្រចាំថ្ងៃមកកាន់រាជធានីភ្នំពេញ។ ការត្រលប់មកវិញរបស់ក្រុមហ៊ុនមួយនេះ កំពុងដើរនាទីសំខាន់មួយក្នុងការជួយជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជាឱ្យកាន់ប្រសើរ ខណៈកម្ពុជាកំពុងអនុវត្តនូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជ... | បច្ចុប្បន្ន Emirates មានប្រតិបត្តិការបណ្តាញគ្របដណ្តប់ ១៤៨ គោលដៅក្នុង ៨០ ប្រទេស បានបង្ហាញវត្តមាននៅកម្ពុជាមិនត្រឹមដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងជួយផ្សព្វផ្សាយប្រទេសគោលដៅទេសចរណ៍កំពុងរីកចម្រើននេះ ផងដែរ។ លោក Mohammed Al Qassim អ្នកគ្រប់គ្រងរបស់ Emirates ប្រចាំកម្... |
article_9297.txt | ភ្នំពេញ៖ បច្ចេកវិទ្យាដ៏ទូលំទូលាយរបស់ E-beam និង X-ray អាចជួយលើកកម្ពស់ភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម លើការបង្កើនប្រសិទ្ធភាព និងគុណភាពផលិតផល។ លោក ហែម វណ្ណឌី រដ្ឋមន្រី្តឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ | វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាបង្កើនការយល់ដឹង និងការប្រើប្រាស់បរិក្ខារប្រព្រឹត្តកម្មវិទ្យុសកម្មពហុបំណងដោយបច្ចេកវិទ្យា E-beam និង X-ray នៅកម្ពុជា នៅទីស្តីការក្រសួងឧស្សាហកម្ម នាថ្ងៃទី៩ ខែធ្នូ។ សិក្ខាសាលា នេះធ្វើឡើងក្រោមកិច្ចសហការជាមួយការិយាល័យប្រចាំតំបន់នៃកិច្ចព្រមព្រៀងសហប្រ... |
article_9298.txt | ភ្នំពេញ៖ កម្ពុជាមានអតិរេកស្រូវជារៀងរាល់ឆ្នាំក្នុងការកែច្នៃនាំចេញទៅកាន់ទីផ្សារពិភពលោក។ ជុំវិញនៃផលិតផលកសិកម្មដ៏សំខាន់នេះ ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានជំរុញវិនិយោគិនអារ៉ាប៊ីសាអូឌីតឱ្យវិនិយោគលើវិស័យស្រូវ-អង្ករ ដើម្បីនាំទៅកាន់ទីផ្សារប្រទេសរបស់ខ្លួន ក៏ដូចជាទីផ្សារប្រទេសនានាក្នុងតំបន់អារ៉ាប់។ | សម្តេច ហ៊ុន សែន បានជួបពិភាក្សាជាមួយ លោក អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah Mohammed Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ នាថ្ងៃទី៩ ខែធ្នូ។ ក្នុងជំនួបនេះ សម្តេច បានស្នើដល់ប្រធានសភាអារ៉ាប៊ីសាអូឌីត ឱ្យចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការស្នូល តាមរយៈកម្ពុ... |
article_9299.txt | បច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស៥០កន្លែង ក្នុងនោះមាន២៨កន្លែងកំពុងដំណើរការ ជាមួយគម្រោងវិនិយោគចំនួន៨០៤គម្រោង ខណៈ២២កន្លែងទៀតកំពុងអភិវឌ្ឍន៍។ បើតាមលោក សួន សុផល អគ្គលេខាដ្ឋានរង នៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចាប់ឆ្នាំ២០១១ ដល់ ខែតុលា ឆ្នាំ២០២៤ ទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចព... | ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) នាថ្ងៃទី២៧ ខែវិច្ឆិកា លោក សួន សុផល បានបញ្ជាក់ថា ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស(SEZs) ទាំង៥០កន្លែងនេះ គឺមាន៧កន្លែង ជាតំបន់សេដ្ឋកិច្ចពិសេសថ្មីដែលទើបទទួលបានការអនុម័តពី CDC ក្នុងឆ្នាំ២០២៤នេះ។ តំបន់សេដ្ឋកិច្ចពិសេសទាំងនោះ មានទីផ្សារ... |
article_93.txt | ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ គណបក្សសន្តិភាពជាតិ (គ.ស.ជ) កាលថ្ងៃ ទី២១មីនា។ បក្សនេះ មានទីស្នាក់ការកណ្ដាលនៅផ្ទះលេខ៦៩Z ផ្លូវបេតុង ភូមិអូរណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាម ប្រកាសស្ដីពី ការចុះបញ្ជី គណបក្សសន្តិភាពជាតិ ចេញដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ | គណបក្សសន្តិភាពជាតិ មានលោក រស់ សារ៉ុម ជាប្រធានគណៈកម្មាធិការបណ្ដោះ អាសន្ន ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ ប្រធានរូបនេះ អះអាង ពីគោលជំហរ គណបក្ស ជាបក្សប្រកាន់កណ្ដាលនិងស្ដាំនិយម។ ចំពោះ បាវចនាបក្ស គឺ ការពារសមធម៌ វឌ្ឍនភាព សង្គម។ លោក សារ៉ុម បញ្ជាក់ពីបេសកកម្មរបស់បក្សខ្លួនយ៉ាងដូច្នេះ៖ «ធ្វើយ៉ាងណា ការពារ សន្តិភាពឱ្យបា... |
article_930.txt | នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្រ្តី ៥ រូបទៀតនៅបន្តកាន់តំណែងក្រោយការបោះឆ្នោតដោយដកទំនុកចិត្តមិនបានសម្រេចនៅសភានៅថ្ងៃទី ៤ ខែកញ្ញា។ ក្រោយការដកតំណែងមិនបានសម្រេចនេះ សកម្មជនប្រឆាំងរដ្ឋាភិបាលគ្រោងនឹងបន្តធ្វើបាតុកម្មទាមទារឱ្យលោក ប្រាយុទ្ធ ចុះចេញពីតំណែងផងដែរ។ | លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រ ២៦៤ សំឡេងនិងប្រឆាំង ២០៨ សំឡេងក្នុថសភា ដែលនេះធ្វើឱ្យលោកអាចកាន់តំណែងជានាយរដ្ឋមន្រ្តីបន្ត។ ក្រៅពីលោក ប្រាយុទ្ធ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul និងសមាជិកគណៈរដ្ឋមន្រ្តី ៤ រូបផ្សេងទៀតដែលគណបក្សប្រឆាំងបានចោទប្រកាន់ទាក់ទិននឹងរឿងពុករលួយ និងការគ្រប់គ្រងស្ថានភាពកូវីដ-១៩មិនបានល្អ ក... |
article_9300.txt | ភ្នំពេញ៖ «Klahan 9 SPACE» ជាគម្រោងមួយដឹកនាំដោយក្រុមយុវជន ដែលបានគាំទ្រដល់យុវជនកម្ពុជា ឱ្យចូលរួមក្នុងវេទិកាសាធារណៈ និងមានឥទ្ធិពលលើការសម្រេចចិត្ត។ លោកស្រី សៅ វិចិ្ឆកា នាយិកាប្រចាំកម្ពុជានៃអង្គការ ប៊ីប៊ីស៊ី មេឌា អាកសិន បានឱ្យដឹងថា គម្រោងនេះ បានចាប់ក្នុងឆ្នាំ២០២១ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការផ្តល់មូលនិធិ ... | BBC Media Action គឺជាអង្គការសប្បុរសធម៌អន្តរជាតិ ដែលផ្តល់នូវគម្រោងទំនាក់ទំនងប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា ដោយដោះស្រាយបញ្ហាអភិវឌ្ឍន៍ជាច្រើនរួមមានការបន្សាំបម្រែបម្រួលអាកាសធាតុ ការទំនាក់ទំនងហានិភ័យ សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ភាពជាសហគ្រិនស្ត្រី សន្តិសុខសេដ្ឋកិច្ចយុវជន ការផ្តល់សិទ្ធិអំណាចដល់យុវជន និងការចូលរួ... |
article_9301.txt | ក្រសួងពាណិជ្ជកម្មអាម៉េរិក បានប្រកាសពីវិធានការពន្ធនាំចូលថ្មីលើផ្ទាំងសូឡាពីប្រទេសអាស៊ីអាគ្នេយ៍ចំនួនបួនដូចជា កម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ី បន្ទាប់ពីក្រុមហ៊ុនផលិតក្នុងស្រុករបស់អាម៉េរិក បានត្អូញត្អែរពីបញ្ហាប្រឈមនៃការជោរជន់ផ្ទាំងសូឡាពីប្រទេសទាំង៤ ដែលមានតម្លៃថោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៍មាន Reuters នៅថ្ងៃទី៣០... | ការសម្រេចលើការដំឡើងពន្ធលើក្រុមហ៊ុនផលិតផ្ទាំងសូឡានាំចូលពីកម្ពុជា វៀតណាម ថៃ និងម៉ាឡេស៊ី ធ្វើឡើងក្រោយមានការតវ៉ាពីក្រុមហ៊ុនក្នុងស្រុកអាម៉េរិក Hanwha Qcells និងក្រុមហ៊ុនផលិតតូចៗដើម្បីការពារការវិនិយោគរាប់ពាន់លានដុល្លារក្នុងអាម៉េរិកផ្ទាល់។ តាមសេចក្តីសម្រេចបឋមដែលបានបង្ហោះនៅលើវេបសាយក្រសួងពាណិជ្ជកម្មអាម៉េរិកកាលពីថ្ងៃទី២៩ ខែវិច្ឆ... |
article_9302.txt | ភ្នំពេញ៖ គម្រោងសាងសង់ព្រែកជីកហ្វូណន នៅតែបន្តដំណើរការជាប្រក្រតី។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងជាថ្មីថា គម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជាមួយនេះ នឹងត្រូវសាងសង់រួចរាល់តាមផែនការកំណត់នៅអំឡុងឆ្នាំ២០២៨។ លោក បានអះអាងបែបនេះ បន្ទាប់ពីសារព័ត៌មានអន្តរជាតិមួយបានសរសេរពីគម្រោងនេះ កំពុងជាប់គាំងដោយសារចិនមិនគាំទ្រផ្នែក... | បច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណន កំពុងសិក្សាលម្អិតបន្ថែមពីផលប៉ះពាល់លើផ្ទះ និងផលដំណាំនានារបស់ប្រជាពលរដ្ឋ។ រហូតដល់រដូវទឹកស្រកនៅដើមខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុននឹងចាប់ផ្តើមជីកព្រែកនេះហើយ។ បើតាមលោក ស៊ុន ចាន់ថុល ដែលជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) គម្រោងព្រែកជីកហ្វូណនប្រវែង១៨០គីឡូម៉ែត្... |
article_9303.txt | ភ្នំពេញ៖ ប្រទេសអង់គ្លេសជាទីផ្សារទំនិញលំដាប់ទី១០របស់កម្ពុជា ដែលក្នុងរយៈពេល១០ខែមកនេះ កម្ពុជានាំទំនិញចូលប្រទេសមួយនេះសម្រេចបានក្នុងទំហំទឹកប្រាក់៨០៧លានដុល្លារ កើនជាង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ លោក Dominic Williams អគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា គឺចង់ឃើញផលិតផលខ្មែរមានគ... | វេទិកាពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា-អង់គ្លេសលើកទី២ ស្តីពីការតម្រង់ទិសសេដ្ឋកិច្ចឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Dominic Williams អគ្គរាជទូតប្រទេសអង់គ្លេសប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ វេទិកានេះផ្តោតសំខាន់ចក្ខុវិស័យឆ្... |
article_9304.txt | ថៃរំពឹងថានឹងក្លាយទៅជាមជ្ឈមណ្ឌលស្បៀងអាហារពិភពលោកនៅឆ្នាំ២០២៦ ដោយតម្លៃពាណិជ្ជកម្មលើវិស័យម្ហូបអាហាររំពឹងនឹងលើសពី ២០,៣ពាន់លានដុល្លារនៅឆ្នាំ២០២៥។ | តម្លៃពាណិជ្ជកម្មម្ហូបអាហារនៅថៃត្រូវបានគេរំពឹងថានឹងឈានដល់ ៦៩០ពាន់លានបាត (២០ពាន់លានដុល្លារ) នៅឆ្នាំនេះ ជាមួយនឹងអត្រាកំណើនរំពឹងទុក ៥ភាគរយ។ ការណ៍នេះទំនងជានឹងលើសពី ៧០០ពាន់លានបាត (២០,៣ពាន់លានដុល្លារ)នៅឆ្នាំក្រោយ ប្រសិនបើមិនមានហានិភ័យពីខាងក្រៅ។ ប្រធានសមាគមភោជនីយដ្ឋានថៃ លោក Taniwan Koonmongkon បានបញ្ជាក់ប្រាប់ Thailand Busines... |
article_9305.txt | ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា ប្រកាសកម្មវិធីប្រកួតផលិតវីដេអូខ្លីមួយសម្រាប់ពលរដ្ឋរស់នៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី លើប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តរតនគិរី និងខេត្តមណ្ឌលគិរី? អ្នកទទួលបានជ័យលាភីលេខ១ គឺនឹងទទួលបានប្រាក់រង្វាន់ពីធនាគារជាតិចំនួន ២លានរៀល... | លក្ខខណ្ឌចូលរួមការប្រកួតនេះ គឺងាយស្រួលនោះទេ ដោយបេក្ខជននីមួយៗ គ្រាន់តែថតវីដេអូ ពាក់ព័ន្ធនឹងប្រធានបទខាងលើ ដែលមានរយៈពេលចាប់ពី ៤០វិនាទី ទៅ ៣នាទី។ សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា បេក្ខជន ត្រូវថតវីដេអូនោះ នៅក្នុងទីតាំងណាដ៏បាន ឱ្យតែស្ថិតក្នុងខេត្តរតនគិរី និងមណ្ឌលគិរី។ ជាមួយគ្នានេះ បេក្ខជនក៏ត្រូវតាមដាន (Fol... |
article_9306.txt | ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិ ស្ដីពី ៖ ស្ថាបត្យកម្មកម្ពុជាចំនួន៦ ផែនការយុទ្ធសាស្ដ្រ ដើម្បីឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។ លោក ហង្ស សុតសំភារ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជារបស់ក្រសួងដែនដី បានថ្លែងបែបនេះក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២... | លោក ហង្ស សុតសំភារ បានបញ្ជាក់ថា គោលនយោបាយជាតិ ស្ដីពី ស្ថាបត្យកម្មកម្ពុជាដែលអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា កំពុងរៀបចំឡើងនេះក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យគោលគឺ អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ ឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងសម្រេចចក្ខុវិស័យស្ថាបត្យកម្មឌីជីថលឆ្នាំ២០៣០-២០៥០ ឱ្យទទួលបានជោគជ័យ។ បើតាមលោក... |
article_9307.txt | ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុងប្រែក្លាយតំបន់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជា ឱ្យក្លាយទៅជា «ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គល ដែលជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក»។ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ ថ្លែងបែបនៅក្... | កម្ពុជា មានខេត្តចំនួន៤ដែលមានឆ្នេរសមុទ្រ ក្នុងនោះ មានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប។ បច្ចុប្បន្ន គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី កំពុងអនុវត្តផែនការសកម្មភាពនានាក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រទាំងនេះ ឱ្យទៅជា « ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជីវភាព... |
article_9308.txt | ភ្នំពេញ៖ ប្រៃសណីយ៍កម្ពុជា ទទួលបានពានរង្វាន់កិត្យានុភាពចំនួន២ នៅក្នុងកិច្ចប្រជុំប្រឹក្សាប្រតិបត្តិការប្រៃសណីយ៍នៃសហភាពប្រៃសណីយសកល (UPU POC) នៅទីក្រុងប៊ែន ប្រទេសស្វីស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រៃសណីយ៍កម្ពុជា ដែលពានរង្វាន់កិត្យានុភាពទាំង២នោះ គឺមានវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស (Postal Security Gold Ce... | ប្រៃសណីយ៍កម្ពុជា ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពប្រៃសណីយ៍កម្រិតមាស និងពានរង្វាន់ពាណិជ្ជកម្មប្រៃសណីយ៍ ២០២៤ សម្រាប់ស្នាដៃការងារក្នុងការធ្វើកិច្ចសហការជាមួយសម្ព័ន្ធភាពសាកល UPU សម្រាប់ការសម្របសម្រួលពាណិជ្ជកម្ម (UPU-Global Alliance for Trade Facilitation (GATF) ដើម្បី គាំទ្រគម្រោងលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្មប្រកបដោយនិរន្... |
article_9309.txt | ផ្លូវជាតិលេខ៣១ ប្រវែង៥៣,៥៤គីឡូម៉ែត្រ ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣ ត្រូវបានសាងសង់រួចរាល់១០០ភាគរយហើយ។ បន្ទាប់ពីសាងសង់រួម ផ្លូវតម្លៃ៦០លានដុល្លារនេះ ត្រូវដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេលមួយឆ្នាំ ដើម្បីបន្តពិនិត្យគុណភាព មុននឹងទទួលយកជាស្ថាពរ។ | លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ចុះត្រួតពិនិត្យគុណភាពផ្លូវជាតិលេខ៣១ ពី បែកគុស - កំពង់ត្រាច ដែលទើបសាងសង់រួចរាល់ នាថ្ងៃទី២៨ ខែវិច្ឆិកា។ ការណ៍នេះ គឺដើម្បីពិនិត្យមើលស្ថានភាពសាងសង់ និងការងារបច្ចេកទេស ក្នុងន័យ អាចធានាបានថាគម្... |
article_931.txt | ក្រុមតាលីបង់ នៅថ្ងៃទី២៨ ខែកញ្ញា បានអះអាងថា អាហ្វហ្កានីស្ថាន នឹងអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៦៤ ដែលផ្តល់សិទ្ធិឱ្យស្រ្តីក្នុងការបោះឆ្នោត។ ប៉ុន្តែចំណុច ដែលមិនស្របជាមួយច្បាប់សារីអះ (Sharia Law) និងគោលការណ៍របស់អេមីរ៉ាតឥស្លាម នឹងត្រូវលុបចេញ។ | បើទោះក្រុមតាលីបង់បានរៀបចំរដ្ឋាភិបាលបណ្តោះអាសន្នរួចហើយក៏ដោយ ប៉ុន្តែពេលនេះ អាហ្វហ្កានីស្ថាន មិនទាន់មានរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឡើយទេ។ ដើម្បីអនុម័តច្បាប់ផ្សេងទៀត អាហ្វហ្កានីស្ថានចាំបាច់ត្រូវមានច្បាប់កំពូលមួយសម្រាប់ប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្រ្តីយុត្តិធម៌ស្តីទីរបស់ក្រុមតាលីបង់ លោក Mawlavi Abdul Hakim Sharaee... |
article_9310.txt | ភ្នំពេញ៖ បញ្ហាដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់ III តំបន់ II នៅខេត្តកំពង់ធំ អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញ អ្នកកាន់កាប់ដីធំៗខុសច្បាប់ចំនួន ១៧៦នាក់ មានផ្ទៃដីសរុបប្រមាណ ៣៩ ៥៧២ ហិកតា។ នេះបើយោងតាមកិច្ចប្រជុំលើកទី៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ | អង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ថា អ្នកកាន់កាប់ដីខុសច្បាប់ចំនួន ១៥២ នាក់ ក្នុងចំណោម ១៧៦ នាក់នោះ ក៏បានស្ម័គ្រចិត្តប្រគល់ដីឱ្យរដ្ឋវិញ ប្រមាណ ៣០ ១០៩ ហិកតា។ ផ្ទុយទៅវិញ មនុស្ស ២៤នាក់ផ្សេងទៀត នៅបន្តកាន់កាប់ដីខុសច្បាប់ លើផ្ទៃដីទំហំប្រមាណ ៩ ៤៦៣ហិកតា។ កិច្ចប្រជុំលើកទី ៤១ អាណត្តិទី ៣ ក្រោមវត្តមាន លោក តុប សំ និង សម្តេច ម៉ែ... |
article_9311.txt | ភ្នំពេញ៖ ក្រុមហ៊ុន YCH Group របស់សិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍ គម្រោងបោះទុនវិនិយោគ លើដ្ឋារចនាសម្ព័ន្ធតភ្ជាប់វិស័យដឹកជញ្ជូន និងឡូជីស្ទីក(ភស្តុភា)នៅកម្ពុជា។ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YCH Group លើកឡើងបែបនេះ នាជំនួបសម្តែងការគួរសម ជាមួយ សម្តេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ត... | ទំព័រហ្វេសប៊ុក សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះថា៖ «លោក Robert Yap បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាដើម។»។ បើតាមទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី នៅក្នុងឱកាសនោះ លោក Robert ... |
article_9312.txt | ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី២៥ ខែវិច្ឆិកា បានប្ដេជ្ញាដាក់ពន្ធ២៥ភាគរយ លើទំនិញដែលនាំចូលពីកាណាដា និងម៉ិកស៊ិក ចូលក្នុងទីផ្សារអាម៉េរិក នៅពេលលោកចូលកាន់តំណែងផ្លូវការភ្លាម។ លោក បានសន្យាដាក់ពន្ធទំនិញនាំចូលពីចិន១០ភាគរយបន្ថែម ដោយ ត្អូញត្អែរបញ្ហាអន្តោរប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន។ | មិនទាន់បានទាំងចូលកាន់តំណែងផ្លូវការក្នុងអាណត្តទី២ផង ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ បានដើរតាមគន្លងចាស់ដូចកាលពីអាណត្តិទី១ គឺប្ដេជ្ញាដាក់ពន្ធទំនិញប្រទេសជិតខាងនាំចូលអាម៉េរិក ក្នុងអត្រាខ្ពស់។ «នៅថ្ងៃទី២០ ខែមករា (ឆ្នាំ២០២៥) ខ្ញុំនឹងចុះហត្ថលេខាលើឯកសារសំខាន់ៗ ដើម្បីដាក់ពន្ធនាំចូល២៥ភាគរយ លើរាល់គ្រប់ទំនិញដែលនាំពី... |
article_9313.txt | ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy) ជាបំណិនជីវិតដ៏ល្អមួយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ប្រើប្រាស់ហិរញ្ញវត្ថុបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ពលរដ្ឋដែលមានចំណេះដឹងនេះ មានសមត្ថភាពខ្ពស់លើការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាត នៅក្នុងសម័យកាលឌីជីថល។ បានន័យថា អ្នកមានចំណេះដឹងហិរញ្ញវត្ថុមិនត្រ... | ដើម្បីស្វែងយល់កាន់តែច្បាស់ សូមលោក-អ្នកទស្សនាវីដេអូរបស់លោកស្រី តេង រ៉ានី ប្រធានអង្គការ ឃូហ្វា ពន្យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាតនៅក្នុងសម័យកាលឌីជីថល ដូចតទៅ៖ ដើម្បីស្វែងយល់កាន់តែច្បាស់ សូមលោក-អ្នកទស្សនាវីដេអូរបស់លោកស្រី តេង រ៉ានី ប្រធានអង្គការ ឃូហ្វា ពន្យល់ពីការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយភាពវៃឆ្លាតនៅក្ន... |
article_9314.txt | ភ្នំពេញ៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងមានផលិតជាអង្ករសម្រាប់ដាក់លក់រាយ នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ នេះយោងតាម លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោកបានបញ្ជាក់ថាបច្ចុប្បន្ន ក្រសួងកសិកម្ម កំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវេ... | បើតាមអ្នកនាំពាក្យដដែល តាមរយៈការគាំទ្រពីSwiss contact Cambodia សហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម និងទទួលបានចំណញសេដ្ឋកិច្ចជាងពេលមុន ដែលកសិករ ស្រែរៀងៗខ្លួន ហើយច្រើនតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារក្នុងរដូវប្រមូលផល។ សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន... |
article_9315.txt | ភ្នំពេញ៖ ក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី សម្លឹងឃើញសក្តានុពលវិនិយោគ នៅក្នុងវិស័យសំខាន់ចំនួន៤នៅកម្ពុជា រួមមាន ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។ លោក Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុនខាងលើ បានលើកពីចំណាប់អារម... | បើតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួប នោះ លោក ជា វុទ្ធី បានស្វាគមន៍ ប្រសិនបើក្រុមហ៊ុន អាចវិនិយោគក្នុងវិស័យទាំង៤នេះ។ លោក ជា វុទ្ធី លើកទឹកចិត្តឱ្យក្រុមហ៊ុន អាចរកទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសណាមួយ ឬ វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដោយខ្លួនឯង។ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម... |
article_9316.txt | ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា និងគណៈប្រតិភូខេត្តយូណាន បាន ប្ដេជ្ញារួមគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្ដិការទៅវិញទៅមក ជាពិសេស ផ្តោតលើការ កសាងបរិយាកាសធុរកិច្ចគ្មានអំពើពុករលួយ។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ លោក Wang Jianghua អនុលេខាគណៈអធិការកិច្ចវិន័យនៃបក្សកុម្មុយនីស្តចិន ទៅកាន់អង្... | លោក យន់ ស៊ីណាត អនុប្រធានអ.ប.ព ចាត់ទុកដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលដែលថ្នាក់ដឹកនាំកម្ពុជា-ចិន កំពុងបង្កើនទំនាក់ទំនងដ៏សំខាន់ជាមួយគ្នា ជាមិត្តយូរអង្វែង រឹងមាំដែកថែប ក៏ជាពេលដែលរដ្ឋាភិបាលប្រទេសទាំង២ បង្កើនការយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការប្រឆាំងអំពើពុករលួយ ដែលជាទិសដៅអាទិភាព និងជាជម្រើសយុទ្ធ... |
article_9317.txt | ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយ នៅខេត្ត Zhejiang មានបំណងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេស ថាមពលអគ្គិសនីដែលប្រើប្រាស់ដោយធ្យូងថ្ម ពន្លឺព្រះអាទិត្យ និងឧស្ម័នធម្មជាតិ (LNG)។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្រុមហ៊ុននេះ ជាក្រុមហ៊ុនផលិតអគ្គិសនីលំដាប់លេខ១ នៅខេត្ត Zhejiang ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើន... | កាលពីថ្ងៃទី២៩ ខែវិចិ្ឆកា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនមកពីខេត្ត Zhejiang ដែលដឹកនាំដោយ លោក Yang Yaming ប្រធាននៃសារមន្ទីរសិល្បៈសេរ៉ាមិចទំនើប និងលោកអគ្គនាយករងនៃក្រុមហ៊ុន Zhejiang Energy Group Co., Lid.។ នៅក្នុងជ... |
article_9318.txt | ត្បូងឃ្មុំ ក្លាយជាខេត្តទី១១របស់កម្ពុជា ដែលប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីប្រកាសនេះត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅបរិវេណ រង្វង់មូលទល់មុខសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែវិច្ឆិកា។ នេះយោងតាមការប្រកាសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ | ការប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលរបស់ខេត្តត្បូងឃ្មុំ នាពេលនេះ គឺបានឆ្លើយតបនឹងផែនការសកម្មភាពជាតិ ស្តីពី ការផ្គត់ផ្គង់ទឹក ការសម្អាត និង អនាម័យជនបទ នៅឆ្នាំ២០៣០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ត្បូងឃ្មុំ ក្លាយជាខេត្តទី១១របស់កម្ពុជា ដែលប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល បន្ទាប់ពីខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្... |
article_9319.txt | ក្រុមហ៊ុនធានារ៉ប់រងអាយុជីវិត Manulife មានវត្តមាននៅទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ២០១២មកម្លេះ។ បុព្វលាតជា«ប្រាក់រៀល» ដែលក្រុមហ៊ុនទទួលបានពីអតិថិជនតាមរយៈការលក់កញ្ចប់សេវាកម្មនានា មានកំណើនជាលំដាប់ ជាពិសេសនៅក្នុងឆ្នាំ២០២៤។ បើតាមលោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife ទំហំទឹក«ប្រាក់រៀល» ដែលពលរដ្ឋទិញកញ្ចប... | « ដល់ពេលវេលាដែលយើងចូលរួមចំណែក[លើកតម្កើង]ទាំងអស់គ្នា។ ប្រាក់រៀល គឺជាអត្តសញ្ញាណ ជាព្រលឹងរបស់ប្រទេសយើង!។ យើងមានរឿងជាច្រើនដែលត្រូវធ្វើ ហើយចំណែកមួយយើងអាចចូលរួមបាន គឺការប្រើប្រាស់រៀលហ្នឹងឯង [...]។»។ លោក ចាន់ រដ្ឋា បាននិយាយបែបនេះក្នុងកម្មវិធី ឈ្វេងយល់ពីប្រាក់រៀល។ ដើម្បីស្វែងយល់កាន់តែច្បាស់សូម លោក-អ្នក ទស្សនាវីដេអូសម្ភា... |
article_932.txt | ប្រធានាធិបតីចិន លោកស៊ី ជិនភីង នៅថ្ងៃទី១៧ ខែកញ្ញា បានជំរុញឱ្យភាគីពាក់ព័ន្ធនៅអាហ្វហ្កានីស្ថានលុបបំបាត់ភេរវកម្មនៅក្នុងប្រទេស និងសន្យាផ្តល់ជំនួយដល់ប្រទេសដែលទើបតែងើបចេញពីសង្រ្គាមមួយនេះ។ | អាហ្វហ្កានីស្ថាន គឺជាប្រទេសជិតខាងមួយរបស់ចិន និងធ្លាប់ជាមូលដ្ឋានមួយរបស់ក្រុមភេរវករអាល់កៃដា។ មិនតែប៉ុណ្ណោះ ចិនក៏បារម្ភដែរ ដោយសារតែតំបន់ស៊ីងជាំង ដែលមានជនជាតិមូស្លីមភាគច្រើន នៅជាប់នឹងអាហ្វហ្កានីស្ថាន ហើយអ្នកទាំងនោះ អាចរងឥទ្ធិពលពីក្រុមភេរវករ។ ក្នុងសុន្ទរកថានាកិច្ចប្រជុំមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសន្... |
article_9320.txt | សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតបូកការងាររបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា នេះ បានបញ្ជាក់ពីមូលហេតុដែលសម្តេចរក្សាភាពស្ងៀមស្ងាត់កន្លងមកជុំវិញករណីវិវាទបុរី។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា បញ្ហាបុរី គឺជារឿងដែលគ្រប់គ្នាសុទ្ធតែជាអ្នករងគ្រោះ ដូច្នេះត្រូវការដោះស្រាយដោយភាពយោគយល់គ្នា និងភាពអំណ... | «ធ្វើមិនស្រួលទៅជារឿងនយោបាយ ពិបាកដោះ ព្រោះមានអ្នកចាំដុត»។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះទាក់ទងនឹងការព្យាយាមដោះស្រាយដោយសន្តិវិធីលើករណីវិវាទបុរីកន្លងមក ដោយមិនបណ្តោយឱ្យបញ្ហានយោបាយ លូកលាន់ជាមួយបញ្ហាបច្ចេកទេសនោះឡើយ។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ទំនាស់ដីធ្លីជារឿងចាស់ដែលមានពីមុនមក ប៉ុន្តែវិវាទបុរី គឺជារឿងថ្មីដែលប្រវត្ត... |
article_9321.txt | ប្រាក់វ៉ុនកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែធ្នូ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ២ឆ្នាំធៀបនឹងដុល្លារអាម៉េរិក ខណៈវិបត្តិនយោបាយនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីបទបញ្ជាច្បាប់អាជ្ញាសឹករយៈពេលខ្លីដោយប្រធានាធិបតី យូន សុកយ៉ល បានដាក់កាលពីសប្តាហ៍មុន។ | ប្រាក់វ៉ុននៅព្រឹកថ្ងៃទី៩ ខែធ្នូ មានតម្លៃប្រមាណ ១៤៣៧វ៉ុនក្នុង១ដុល្លារអាម៉េរិក។ នេះជាកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅពេលរូបិយប័ណ្ណកំពុងជួញដូរនៅ ១៤៣៩,៧វ៉ុនក្នុង១ដុល្លារ។ ប្រាក់វ៉ុនរបស់កូរ៉េខាងត្បូងនៅតែស្ថិតលើកម្រិតព្រមានតម្លៃ ១៤០០វ៉ុននៅក្នុងការជួញដូរនាពេលថ្មីៗ។ វាគឺជាការជួញដូរដ៏អាក្រក់បំផុតក្នុងចំណោមរូ... |
article_9322.txt | ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជាមានការដ្ឋានរ៉ែមាសចំនួន៥កន្លែង ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ក្រចេះ កំពង់ធំ ព្រះវិហារ និងខេត្តបាត់ដំបង។ ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ការដ្ឋានទាំង៥កន្លែងនេះ ផលិតជាដុំមាសបានប្រមាណ១៣តោន។ នេះបើយោងតាមរបាយការណ៍ ស្តីពី ការវឌ្ឍនភាពវិស័យរ៉ែរបស់ក្រសួងធនធានរ៉ែ និងថាមពល។ | ក្រសួងរ៉ែ បានបញ្ជាក់ថា សម្រាប់រយៈពេល៩ខែ (ខែមករា ដល់កញ្ញា) ឆ្នាំ២០២៤ កម្ពុជា នាំចេញដុំមាសដែលផលិតដោយការដ្ឋានចម្រាញ់មាសទាំង៥ខាងលើបានចំនួន ៣,៣៦១គីឡូក្រាម។ ពាក់ព័ន្ធនឹងរ៉ែមាសនេះ សារព័ត៌មានឌីជីថលថ្មីៗ (ThmeyThmey) ព្យាយាមទាក់ទង លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ តាមប្រព័ន្ធតេលេក្រាម និងទូរសព្ទ ដើម្បីទទួលបានបន្ថ... |
article_9323.txt | ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត បានទាមទារឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតាមដានយកចិត្តទុកដាក់ខ្ពស់លើក្រុមហ៊ុនដែលរកស៊ីនាំចេញធ្យូង និងឈើ ពីកម្ពុជាទៅទីផ្សារអន្តរជាតិ។ សម្តេចទាមទារបែបនេះ បន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសុំគោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុននាំចេញធ្យូងធម្មជាតិដែលផលិតចេញពីដើមអាកាស្... | «សូមមើលឱ្យច្បាស់ពីក្រុមហ៊ុននាំចេញធ្យូងហ្នឹង! ប្រយ័ត្នទៅកាប់ព្រៃ។ ធ្យូងកម្ពុជា សុទ្ធតែក្រញូង អត់ទេណាស់។ សុំមើលកន្លែងហ្នឹង!»។ សម្តេច ហ៊ុន ម៉ាណែត បានថ្លែងដោយសង្កត់ធ្ងន់បែបនេះនៅក្នុងពិធីបិទសន្និបាតបូកការងាររបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ដែលសបារម្ភចំពោះក្រុមហ៊ុនដែលបានគោលការណ៍នាំចេញធ្យូង និងឈ... |
article_9324.txt | ភ្នំពេញ ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសជ័យលាភី ដល់ក្រុមហ៊ុនឯកជន ក្រសួង-ស្ថាប័ន ដែលទទួលបានពានស្ដីពី «ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤» ក្រោមប្រធានបទ «គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីអនាគតកាន់តែល្អ»។ ពិធីប្រកាសលទ្ធផលនេះ ក្រោមវត្ដមាន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្... | លោក ជា វ៉ាន់ដេត បានលើកឡើងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា បានធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល តាមរយៈការផ្តល់ពានរង្វាន់ដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។ សម្រាប់ពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២៤ ព្រមទាំងលិខិតសរសើរជូនដល់ក... |
article_9325.txt | ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងចេញពីកម្ពុជា ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា។ ព្រះរាជទស្សនកិច្ចរបស់ព្រះអង្គនាពេលនេះ ធ្វើឡើងតបតាមការយាងរបស់ លោក លឿង គឿង ប្រធានាធិបតីវៀតណាម។ | ក្នុងព្រះរាជដំណើររបស់ករុណាជាអម្ចាស់ជីវិតលើត្បូង ទៅកាន់ប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ គឺមានការអមដោយ សម្តេចមហាមន្ត្រី គុយ សុផល និង លោក ស្រី ណូរី ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងតំណាងមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នព្រឹទ្ធសភា និងរដ្ឋសភា ជាច្រើនរូបទៀត។ ក្នុងព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះមហ... |
article_9326.txt | បច្ចុប្បន្ន មានគម្រោងវិនិយោគចំនួន ១៦៥ គម្រោង ដែលមានទុនសរុប ២ ០៥៥ លានដុល្លារ ទទួលបានលើកទឹកចិត្តពីរដ្ឋាភិបាល ក្នុងនោះ ៥២ភាគរយ ជាគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។ ៣៧ ភាគរយ ជាគម្រោងវិនិយោគថ្មី, ៩ភាគរយ ជាការពង្រីកគម្រោង និង ២ភាគរ ជាគម្រោងដែលកំពុងមានប្រតិបត្តិការស្រាប់។ លោក ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្... | សូមបញ្ជាក់ថាក្រុមហ៊ុន HUALE STEEL មានគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។ គម្រោងនេះ មានទុនវិនិយោគ ៤០លានដុល្លារ និងអាចបង្កើតការងារបាន ៥២៣ កន្លែង។ លោក ហ៊ាន សាហ៊ីប បានកត់សម្គាល់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ បាននិងកំពុងបង្កើតជាគំរូមួយ សម្រាប់ជំ... |
article_9327.txt | ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) នឹងត្រូវប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវដំណាក់កាលទី១ នៅថ្ងៃទី២៧ ខែវិច្ឆិកា។ បើតាមឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្រព័ន្ធគឺជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោ... | ពិធីប្រកាសដំណើរការនៃប្រព័ន្ធនេះ នឹងធ្វើឡើងក្រោមវត្តមានឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរាជធានីភ្នំពេញ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់CDC។ ក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា លោក ស៊ុន ចាន់ថុល បានបញ្ជា... |
article_9328.txt | ថ្លែងក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ ប្រចាំកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗ ដោយចាត់ទុកចិនជាដៃគូវិនិយោគ និងដៃពាណិជ្ជកម្មយុទ្ធសាស្រ្តធំបំផុត ក្នុងការនាំយកបច្ចេកវិទ្យាទំនើប មកវិនិយោគនៅកម្ពុជា។ | ក្នុងបរិបទមានការផ្លាស់ប្តូរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថលបានបង្កើតឲកាសជាច្រើនសម្រាប់ធុរកិច្ច និងការវិនិយោគថ្មីនៅក្នុងប្រទេសទេសកំពុងអភិវឌ្ឍន៍។ ក្នុងនេះកម្ពុជាបានចាត់ទុកចិន ជាអ្នកជំរុញដោយកម្លាំងផលិតភាពថ្មីនៅក្នុងប្រទេស ដូចជាបញ្ញាសប្បនិម្មិត (AI) សេដ្ឋកិច្ចកិច្ចឌីជីថល មនុស្សយន្តព្រមទាំងឧបករណ៍នៅក្នុងវិស័យនវានុវត្ត៍ផ្សេងទៀត។... |
article_9329.txt | ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ( Royal Railway Cambodia) បានបញ្ជាទិញទូររថភ្លើងដឹកទំនិញចំនួន ២២១គ្រឿងពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ក្នុងចំណោមទូររថភ្លើងទាំងជាង២០០គ្រឿងនេះ គឺមាន៦០គ្រឿងត្រូវបានដឹកមកកម្ពុជា នាថ្ងៃទី១ ខែធ្នូ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសាធារណការ និងដឹកជញ្ជូន... | ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការមកដល់នូវទូររថភ្លើងទាំង៦០គ្រឿងនេះ គឺគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញពីចិនសរុប២២១គ្រឿង របស់ក្រុមហ៊ុន Royal Railway Cambodia ។ ចំពោះដំណាក់កាលទីពីរ រថភ្លើងចំនួន ៣៥ គ្រឿងរំពឹងមកដល់កម្ពុជា ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤។ បន្ទាប់មក ការដឹកជញ្ជូនទូររថភ... |
article_933.txt | រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អាន់តូនី ប្លីងខិន បានបង្ហាញការជឿជាក់ថា ពិភពលោកមានជំហររួមគ្នាក្នុងការដាក់សម្ពាធលើក្រុមតាលីបង់។ លោក ប្លីងខិន អះអាងបែបនេះក្រោយជំនួបជាបន្តបន្ទាប់ជាមួយសមភាគីប៉ាគីស្ថាន ចិន និងរុស្ស៊ី ដែលជាតួអង្គសំខាន់ក្នុងវិបត្តិអាហ្វហ្កានីស្ថាន។ | នៅថ្ងៃទី២៣ ខែកញ្ញាលោក អាន់តូនី ប្លីងខិន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន Shah Mehmood Qureshi ក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ប៉ាគីស្ថាន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបតាលីបង់។ មុនកិច្ចជំនួបទ្វេភាគីនេះ លោក ប្លីងខិន ក៏បានជួបជាមួយរដ្ឋមន្ត្រីនៃប្រទេសសមាជិកចំនួន៤ផ្សេងទៀតដែលមានអំណាចវេតូក្នុងក្រុមប្រឹក្សាសន្តិសុខ ... |
article_9330.txt | ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានកំណត់ស្តង់ដាថ្មីសម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ស្តង់ដាថ្មីនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ដែលទទួលបានការគាំទ្រអង្គការអន្តរជាតិ Cer... | ការកំណត់ស្តង់ដាថ្មីសម្រាប់ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងការអនុលោមតាមលក្ខណៈអន្តរជាតិក្នុងវិស័យធនាគារនៅកម្ពុជា ត្រូវបាន ABC និង CMA រួមគ្នារៀបចំសិក្ខាសាលាឡើង កាលពីថ្ងៃទី ២២ ខែវិច្ឆិកា នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS)។ សិក្ខាសាលាផ្តោតជាចម្បងលើការដាក់ឱ្យដំណើរការនូវ «ក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ ... |
article_9331.txt | ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានឯកភាពគ្នាបង្កើនទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន។ ការឯកភាពគ្នានេះត្រូវបានសម្រេចដោយ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើ... | កិច្ចប្រជុំទ្វេភាគីគយព្រំដែនប្រចាំឆ្នាំលើកទី៥ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម បានធ្វើឡើងនៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរឯកភាពគ្នាលើចំណុចមួយចំនួន។ ក្នុងនោះ គឺមានការធ្វើបច្ចុប្បន្នភាពឈ្មោះមន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្ល... |
article_9332.txt | ដើម្បីបន្តការអនុវត្តយុទ្ធនាការ « ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ក្រសួងទេសចរណ៍ សហការជាមួយភាគីពាក់ព័ន្ធ រៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា-ចិន ក្នុងរយៈពេល៣ថ្ងៃ នៅទឹកដីខេត្តសៀមរាប ពីថ្ងៃទី៦-៨ ខែធ្នូ។ ពិព័រណ៍នេះ ក៏ធ្វើឡើងដើម្បី បន្តការអនុវត្តយុទ្ធនាការ « ឆ្នាំទស្សនាសៀមរាប ២០២៤» ផងដែរ។ នេះបើយោងតាមសេចក... | ពិព័រណ៍ទេសចរណ៍កម្ពុជា-ចិននេះ ត្រូវបានក្រសួងទេសចរណ៍ ដោយរំពឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ដែលជាអ្នកទិញចិន (Chinese Buyers) ចំនួន ៥០ ក្រុមហ៊ុន, អ្នកលក់ចិន (Chinese Sellers) ចំនួន ៥០ ក្រុមហ៊ុន, អ្នកលក់កម្ពុជា (Cambodian Sellers) ចំនួន ១០០ ក្រុមហ៊ុន និងអ្នកសារព័ត៌មានកម្ពុជា-ចិន (Media) ចំនួន ៥០ ស្ថាប័ន ចូលរួម។ ក្រសួងទ... |
article_9333.txt | ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ រដ្ឋាភិបាល មានគ្រោងខ្ចីប្រាក់ពីបរទេសចំនួន ៨ ២៨០ ៤៥២ លានរៀល (ប្រមាណ២ពាន់លានដុល្លារ) ខណៈខ្ចីប្រាក់ពីវិនិយោគក្នុងស្រុកចំនួន ៥០០ ០០០លានរៀល (ប្រមាណ១២៥លានដុល្លារ) តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ។ ទំហំទឹកប្រាក់ដែលរដ្ឋាភិបាលគ្រោងខ្ចីគេនេះ គឺស្ថិតកម្រិត ២ពាន់លានអេសដេអ៊ែរ (SDR- Special Drawing Rights)។ នេះប... | សេចក្តីព្រាងច្បាប់ខាងលើបានបង្ហាញថា ពេលមួយឆ្នាំ២០២៥ កម្ពុជាអាចប្រមូលចំណូលជាតិបានចំនួន ២៩ ០៤៥ ៨៦៣លានរៀល (ជាង៧,១ពាន់លានដុល្លារ)។ ក្នុងនោះ ចំនួនពីសារពើពន្ធមាន ២៤ ១៩៩ ៣៧១លានរៀល (ប្រមាណ៥,៩ពាន់លានដុល្លារ), ចំណូលមិនមែនសារពើពន្ធមាន ៣ ៦៧០ ០៣២លានរៀល ( ប្រមាណ ៩០០លានដុល្លារ) និងចំណូលផ្សេងៗមាន ១ ១៧៦ ៤៦០លានរៀល (ជិត៣០០លានដុល្លារ)។ ប៉... |
article_9334.txt | ភ្នំពេញ៖ Metal Jewelry ដែលជាក្រុមហ៊ុនកែច្នៃគ្រឿងអលង្ការដ៏ល្បីមួយរបស់ប្រទេសបារាំង កំពុងដំណើរការរោងចក្រផលិតកម្មរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ។ រោងចក្ររបស់ក្រុមហ៊ុនបារាំងមួយនេះ ចាប់ផ្តើមដំណើរការលើការកែច្នៃគ្រឿងអលង្ការសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា ក្រោមទុនវិនិយោគជាង៩លានដុល្លារ... | វត្តមានរបស់ក្រុមហ៊ុន Metal Jewelry មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់នោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្... |
article_9335.txt | ភ្នំពេញ៖ ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាអនុវត្ត ពីថ្ងៃទី៦ ខែវិច្ឆិកា តទៅ ដើម្បីធ្វើសុដុមនីយកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។ ក្របខ័ណ្ឌនេះ ផ្តោតលើសសរស្តម្ភស្នូលចំនួនបី រួមមានប្រជាពលរដ្ឋ ... | ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺជាឆ្លើយតបនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ២០២៣-២០២៨ រួមទាំងគោលនយោបាយ និងឯកសារយុទ្ធសាស្ត្រពាក់ព័ន្ធនានារបស់រាជរដ្ឋ... |
article_9336.txt | ភ្នំពេញ៖ ភ្ញៀវទេសចរ សរុប ៧ ៨៤៤ ៣៨៨ នាក់ បានចេញដើរកម្សាន្ត ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ -១៦ ខែវិច្ឆិកា។ ក្នុងនោះទេសចរជាតិចំនួន ៧ ៧៥៥ ០៩២ នាក់ និងទេសចរអន្តរជាតិចំនួន ៨៩ ២៩៦ នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា។ | បើតាមរបាយការណ៍ រាជធានីភ្នំពេញ ជាទីដែលបានទទួលទេសចរ ច្រើនជាងគេ គឺជាង ៦,២៩ លាននាក់ ខណៈខេត្តសៀមរាបទទួលទេសចរបានជាង ៣៤ ម៉ឺននាក់, ខេត្តព្រះសីហនុជាង ៣១ ម៉ឺននាក់, ប៉ៃលិនជាង ១៩ម៉ឺននាក់, ខេត្តកំពត មានភ្ញៀវទេសចរជាង ១៣ម៉ឺននាក់ និងខេត្តបាត់ដំបងជាង១១ម៉ឺននាក់។ សូមរំឭកថា ម្ចាស់ជើងជើងឯក នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប ន... |
article_9337.txt | គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ( គ.អ.ទ.ស.) កំពុងរៀបចំផែនការអនុវត្តគម្រោងក្នុងការអភិវឌ្ឍន៍ផ្សារចាស់ និងវត្តរាជបូណ៌ ឱ្យក្លាយជាតំបន់សង្កាត់ « ទេសចរណ៍គំរូ» ក្នុងខេត្តសៀមរាប ដ៏មានភាពទាក់ទាញប្រកបដោយគុណភាព។ ជាពិសេស គឺធ្វើយ៉ាងណាឱ្យតំបន់នេះ ទាក់ទាញទេសចរឱ្យមកកម្សាន្តម្តងហើយម្តងទៀត (Repeat Visit) ស្នាក់នៅយូរ ... | ដើម្បីឱ្យផ្សារចាស់ និងវត្តរាជបូណ៌ ក្លាយជា« ទេសចរណ៍គំរូ» ដ៏មានសក្តានុពលក្នុងការស្រូបទាញភ្ញៀវទេសចរនោះ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) កំពុងប្រមូលធាតុពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨។ កិច្ចប្រជុំលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នា... |
article_9338.txt | ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគចំនួន៣១ គម្រោង ដែលមានទុនសរុប ២២៦លានដុល្លារអាម៉េរិក ក្នុងខែតុលា។ នេះបើតាមយោងសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែលចេញផ្សាយនាថ្ងៃទី៥ ខែវិច្ឆិកា។ | បើតាម CDC ក្នុងចំណោមគម្រោងទាំងវិនិយោគទាំង៣១ ដែលកម្ពុជាទទួលបានក្នុងខែតុលា ឆ្នាំ២០២៤ នោះគឺមាន៣០ ជាគម្រោងវិនិយោគថ្មី និង១ គម្រោង ជាគម្រោងពង្រីកផលិតកម្ម។ គម្រោងទាំងនោះ អាចបង្កើតការងារបានប្រមាណ ១ ៦០០កន្លែង។ CDC បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគខាងលើ គឺមាន២១គម្រោង មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង១០គម្រោងទៀត ... |
article_9339.txt | ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ដើម្បីបង្កើនល្បឿនប្រសិទ្ធភាពការងារ ដែលមានសុវត្ថិភាពខ្ពស់ និងលុបបំបាត់នូវការក្លែងបន្លំឯកសារសាធារណៈនានា។ ការប្រើប្រាស់ថ្នាលឌីជីថលមួយនេះ ត្រូវនឹងត្រូវបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគ... | ក្រសួងសង្គមកិច្ច បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែវិច្ឆិកា។ កិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួយគាំទ្រដល់ក... |
article_934.txt | ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានកើតឡើង។ បញ្ហាការរីកសាយនៃជំងឺកូវីដ-១៩ នៅតែជាប្រធានបទដ៏ក្តៅ ដោយបណ្តាប្រទេសជាច្រើនដូចជា វៀតណាម ថៃ ឡាវ កំពុងមានករណីឆ្លងហក់ឡើង បើទោះបណ្តាប្រទេសនីមួយៗ កំពុងអនុវត្តកម្មវិធីផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាជនខ្លួនក្តី។ ស្របគ្នានេះ ប្រទេសចិន បានប្រឈមនឹងគ្រោះទឹកជំន... | ថ្ងៃទី១៩ ខែកក្កដា ចក្រភពអង់គ្លេស នឹងលើកចោលបម្រាមរឹតត្បិត ដែលទប់ស្កាត់ការរីកសាយជំងឺកូវីដ-១៩ នៅតំបន់មួយចំនួន បើទោះករណីឆ្លងប្រចាំថ្ងៃនៅតែបន្តហក់ឡើងខ្ពស់ និងមានការព្រមានពីការផ្ទុះរលកឆ្លងថ្មីក្ដី។ ចំណាត់ការថ្មីនេះ ក៏រួមមានទាំងការលុបចោលបម្រាមពាក់ម៉ាស់នៅទីសាធារណៈផងដែរ។ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន បានសម្រេចមិនទៅ ចូ... |
article_9340.txt | កម្ពុជារកចំណូលបានជាង១ ៥៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ។ តួ លេខនេះ គិតចាប់ពីខែមករា ដល់តុលា ឆ្នាំ២០២៤។ នេះបើយោងតាមទិន្ន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា។ | បើតាមទិន្ន័យដដែល ក្នុងរយៈពេល១០ខែនេះ កម្ពុជាបាននាំចេញអង្ករប្រមាណ៥០៧តោន ឬគិតជាទឹកប្រាក់មានចំនួន ៣៧៦,៦៣លានដុល្លារ។ ការនាំចេញដ៏ច្រើននេះ ធ្វើឡើងតាមរយៈវិស័យឯកចំនួន៥៥ក្រុមហ៊ុន ដោយបានចែកចាយទៅកាន់៦៦គោលដៅ ក្នុងនោះ ប្រទេសនៅតំបន់អឺរ៉ុប បញ្ជាទិញច្រើនជាងគេ ក្នុងទំហំ២៥៤ ៩៤៥តោន ឬស្មើ១៩៦,៩៣លានដុល្លារ។ ប្រទេស៧ នៅតំបន់អាស៊ាន ឈលេខ២ ដែលបាន... |
article_9341.txt | ផលិតផលខ្មែរដែលមានជាង១០០មុខ ត្រូវបានដាក់បង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀវហៃ ប្រទេសចិន ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ គឺមាន១៦០ប្រទេសចូលរួម។ | ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ផលិតផលខ្មែរទាំងជាង១០០មុខ ដែលដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិ នៅទីក្រុងសៀវហៃនោះ គឺមានអង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងកាបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម... |
article_9342.txt | ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៧ ដល់២០២៤នេះ រដ្ឋាភិបាលចំណាយថវិកា៤,៣ពាន់លានដុល្លារ លើប្រព័ន្ធគាំពារសង្គម ដែលគ្របដណ្តប់លើប្រជាជនសរុប៧លាននាក់។ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជានេះ មានកម្មវិធីធំៗចំនួនពីរ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ | របាយការណ៍ស្តីពីសមិទ្ធផលប្រព័ន្ធគាំពារសង្គម ចេញថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២៤ បង្ហាញពីប្រព័ន្ធជំនួយសង្គមនៅកម្ពុជាមានកម្មវិធីចំនួនចំនួន៣។ កម្មវិធីទាំងបីនេះមាន មានកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលរដ្ឋបានឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ផ្ដល់អាហាររូបករណ៍សម្រាប់សិក្សក្រីក្រនៅថ្នាក់បឋមសិក... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.