file_name
stringlengths
13
17
summary
stringlengths
1
1.09k
full_article
stringlengths
5
22k
article_9433.txt
កាលពីថ្ងៃទី២ ខែតុលា ក្រសួងពាណិជ្ជកម្មចិនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដាក់ពន្ធរបស់កាណាដាលើរថយន្តអគ្គិសនី និងអាលុយមីញ៉ូម រួមទាំងដែកថែបទីក្រុងប៉េកាំង។
ចាប់ពីថ្ងៃទី១ ខែតុលា ពន្ធនាំចូល ១០០ភាគរយ ដែលកាណាដាបានដាក់លើយានជំនិះអគ្គិសនីផលិតក្នុងប្រទេសចិន រួមមានរថយន្តកូនកាត់ (សាំង-អគ្គិសនី) ឡានដឹកទំនិញ ឡានក្រុងត្រូវបានចូលជាធរមាន។ គោលនយោបាយនេះត្រូវបានប្រកាសកាលពីចុងខែសីហា កាណាដាក៏នឹងដាក់ពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកមួយចំនួននៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី២២ ខែតុលាដែរ។ ក្រសួង...
article_9434.txt
ផលិតផលក្នុងស្រុកសរុប (GDP) ជាគោលគំនិតដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់តម្លៃសរុបនៃផលិតផល និងសេវាកម្មចុងក្រោយដែលផលិតនៅក្នុងប្រទេសមួយក្នុងអំឡុងពេលដែលបានកំណត់។ ដើម្បីយល់កាន់តែច្បាស់អំពីសុខភាពនៃសេដ្ឋកិច្ចមួយ គេត្រូវសិក្សាអំពីសូចនាករសេដ្ឋកិច្ចសំខាន់ៗដូចជា ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDD) និងផលិតផលក្នុងស្...
Nominal GDP ជាវិធីសាស្រ្តនៃការគណនា GDP ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្ននៃផលិតផល និងសេវាកម្ម។ វាត្រូវបានគេប្រើប្រាស់ដើម្បីវាស់ស្ទង់តម្លៃទំនិញ និងសេវាកម្មដែលលក់នៅលើទីផ្សារ។ នៅពេលគណនា Nominal GDP តម្លៃផលិតផល និងសេវាកម្មដែលប្រើគឺជាតម្លៃទីផ្សារបច្ចុប្បន្ន ដោយមិនមានការកែតម្រូវណាមួយឡើយ។ យ៉ាងណាមិញ Nominal GDP មិនឆ្លុះបញ្ចាំងព...
article_9435.txt
រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ តម្លៃជាង២៥០លានដុល្លារ កំពុងសាងសង់ឡើងកម្ចី​សម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការ​អភិវឌ្ឍ ​(​AFD)​។ ក្នុងដំណើរទស្សនកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏ទំនើបនេះ លោក ស៊ីរីល ប៊ែលលីយេ ដែលជានាយក AFD បានប្តេជ្ញានៅចំពោះមុខរដ្ឋមន្ត្រី ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក...
លោក ស៊ីរីល ប៊ែលលីយេ នាយក AFD ទទួលបន្ទុកប្រចាំតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត រួមទាំងលោក​ ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បានធ្វើទៅពិនិត្យវឌ្ឍនភាពនៃការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ព្រមទាំងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាថ្ងៃទី១៧ ខែកញ្ញា។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស...
article_9436.txt
រដ្ឋាភិបាល សម្រេចហាមការនាំចូលថ្លើមជ្រូកបង្កក រួមទាំងបំណែកសាច់និងគ្រឿងជ្រូកបង្កក(Offal) ផ្សេងទៀតដែលអាចបរិភោគបានក្នុងរយៈពេល៦ខែទៀត។ វិធានការនេះ ត្រូវអនុវពីថ្ងៃទី១២ ខែកញ្ញា ដល់ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ចុះថ្ងៃទី១១ ខែកញ្ញា។
ការសម្រេចបែបនេះរបស់រដ្ឋាភិបាល ក៏ព្រោះតែមើលឃើញពីបច្ចុប្បន្នផលិតកម្មជ្រូកកម្ពុជា​ នៅតែបន្តរងការគំរាមកំហែងក្នុងការប្រកួតប្រជែងទីផ្សារ។ ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបរាប់យ៉ាងលម្អិត ថា ៖ «ក្រោយអនុវត្តវិធានការហាមការនាំចូលបណ្តោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់ប...
article_9437.txt
ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងជំនួបការងារ រវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅទីស្តីការក្រសួង កាលពីថ្ងៃទី៨ ខែតុលា។​ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាពីយន្តការ និងយុទ្ធសាស្ត្រមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្...
ភ្ជាប់នឹងចក្ខុវិស័យក្នុងការកសាងជោគវាសនារួម ភាគីទាំងពីរបានសន្យាបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រេចបានសមិទ្ធផលបន្ថែមទៀត ដោយសង្ឃឹមថានឹងមានភ្ញៀវទេសចរចិនកាន់តែច្រើនចូលមកកម្ពុជា។ ក្នុងនោះ ឯកអគ្គរដ្ឋទូតចិនបានបញ្ជាក់ជាថ្មីនូវ ការប្តេជ្ញាចិត្តក្នុងការបន្តបង្កើនទំនាក់ទំនងល្អ ដែលត្រូវបានថែរក្សាដោយប្រ...
article_9438.txt
ភ្នំពេញ៖ រដ្ឋាភិបាល សម្រេចបន្តពន្យារពេល និងលើកលែងការបង់ពន្ធមួយចំនួន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ រហូតដល់ដំណាច់ឆ្នាំ២០២៥។  ការសម្រេចបែបនេះ គឺដើម្បី​កាត់បន្ថយបន្ទុកចំណាយបង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យដែលមានតម្លៃក្រោម ៧ម៉ឺនដុល្លារអាម៉េរិក រួមទាំងម្ចាស់កម្មសិទ្ធិប្រភេទអចលនទ្រព្យមួយច...
បើតាមសេចក្តីសម្រេចថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៩ ខែតុលា ​ការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យក្នុងរយៈពេល១ឆ្នាំទៀតនោះ​មាន ការលើកពលែងន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក្នុងតម្លៃក្រោម ឬស្មើ៧ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៥។ ជាមួយគ្នានេះ រដ្ឋក...
article_9439.txt
កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization-WIPO)បានឯកភាពគ្នាជំរុញការអភិវឌ្ឍសេវាធុរកិច្ច ដើម្បីលើកកម្ពស់ធុរកិច្ច និងសហគ្រិនភាព។ ការឯកភាពនេះត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយលោក Daren Tang អគ្គនាយក WIPO នៅទីក្រុង​...
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជានិងWIPO នេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ក៏ផ្សព្វផ្សាយព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់គាំពារដល់បច្ចេកវិទ្យានវានុ...
article_944.txt
រុស្ស៊ី កាលពីថ្ងៃទី១៤ ខែឧសភា បានសម្រេចដាក់អាមេរិក និងសាធារណរដ្ឋឆែក ក្នុងបញ្ជីជា «រដ្ឋអមិត្ត» (unfriendly states) ស្របពេលទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាមួយនឹងរុស្ស៊ី កំពុងស្ថិតក្នុងស្ថានភាពល្អក់កករ។
មួយរយៈចុងក្រោយនេះ ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិក និងប្រទេសលោកខាងលិច កំពុងមានទំនាស់ជាច្រើន ទាក់ទិននឹង ការបញ្ជូនកម្លាំងទ័ពទៅក្បែរព្រំដែនអ៊ុយក្រែន ការជ្រៀតជ្រែកក្នុងការបោះឆ្នោតនៅអាមេរិក និងសកម្មភាពផ្សេងទៀតជាដើម។ ដោយមានបញ្ហាជាច្រើនបែបនេះ រដ្ឋាភិបាលក្រុងមូស្គូ បានដាក់ចេញអនុក្រឹត្រមួយ នៅថ្ងៃទី១៤ ខែឧសភា ដែលចុះហត្ថលេខាដោយនាយ...
article_9440.txt
គម្រោងវិនិយោគ និងធុរកិច្ចចំនួន៣០គម្រោងទៀតនៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល។​ ប្រកាសព័ត៌មានរបស់ក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៦​ ខែកញ្ញា បានបញ្ជាក់ថា គម្រោងវិនិយោគទាំងនេះ គឺមានទុនរហូតដល់ជិត៦០០លានដុល្លារអាម៉េរិក។​
បើតាមក្រុម​ការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គម្រោងវិនិយោគថ្មីទាំង៣០ ដែលទទួលបានលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល គឺមានគម្រោងបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ, រោងចក្រផលិតសម្ភារៈវេចខ្ចប់, រោងចក្រកែច្នៃស្បែក, ផ្សារទំនើប, អគារពហុមុខងារ, សណ្ឋាគារ, និងភោជនីយដ្ឋាន ជាដើម។ គម្រោងវិនិយោគស្ថិតនៅក្នុងក្របខ័ណ្ឌ «កម្មវិធីពិសេសជំរ...
article_9441.txt
សេវាកម្ចីហិរញ្ញវត្ថុក្រៅផ្លូវការ ងាយស្រួលទទួលបាន ប៉ុន្តែពិបាកក្នុងការសងត្រឡប់ទៅវិញ​ ដែលធ្វើឱ្យពលរដ្ឋងាយធ្លាក់ក្នុងស្ថានភាពបំណុលលើសលប់ ព្រោះតែប្រឈមនឹងអត្រាការប្រាក់ខ្ពស់ហួសហេតុ​ រួមទាំងគ្មានច្បាប់ការពារថែមទៀត។ ដើម្បីកុំឱ្យបញ្ហានេះកើតឡើងនៅក្នុងគ្រួសារ​​​ ហើយរីករាលដាលក្នុងសង្គមខ្មែរ​ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃ...
កម្ចីក្រៅផ្លូវការ សំដៅទៅលើបុគ្គល ឬក្រុមហ៊ុនដែលរកស៊ីផ្តល់ហិរញ្ញវត្ថុដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា។ អ្នកទាំងនោះផ្សព្វផ្សាយសេវាកម្ចីផ្លូវក្រៅនេះ នៅតាមប្រព័ន្ធអនឡាញ ដូចជា តាមហ្វេសប៊ុក តិកតុក តេលេក្រាម​ និងនៅតាមបណ្តាញសង្គមនានា រួមទាំងការខិតបណ្ណកម្ចីក្រៅផ្លូវការ នៅតាមទីសាធារណៈនានាផងដែរ។ បើតាមលោកស្រី ជា សិរី​ អ្នកខ...
article_9442.txt
ភ្នំពេញ៖ គណៈរដ្ឋមន្ត្រី បានអនុម័តលើគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ចំនួន២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩។ គម្រោង២៣គម្រោងនេះ មានទុនវិនិយោគសរុបទៅដល់ ៥ ៧៩០ លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកញ្ញា។
គណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា គម្រោងវិនិយោគវិស័យអគ្គិសនីកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៩ គឺធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍ នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។ ក្នុងចំណោមគម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង២៣នេះ គឺមានគម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន១២គម្រោង។ គម្រោងថាមពលខ្យល់...
article_9443.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ច​​កម្ពុជា នៅកម្រិត ៥,៨ភាគរយ សម្រាប់ឆ្នាំ២០២៤ និង៦,0ភាគរយ សម្រាប់ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៥ ខែកញ្ញា នេះ បញ្ជាក់ទៀតថា ​ការ​កើនឡើងតិចតួច នៃថ្លៃម្ហូបអាហារ និងការ​ធ្លាក់​ចុះ​នៃ​ថ្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០២៤ ធនា...
លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា៖«ការ​ស្ទុះ​ងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែក​ជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ​កំពុងបន្ត​កើនឡើង​ ខណៈ​ការបន្តហូរចូល​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​កំពុង​ជួយជំរុញល្បឿន​ស...
article_9444.txt
ភ្នំពេញ៖ ការនាំទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ២០ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី៣​ ។ ទំហំនេះ កើន១៥,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។​ នេះបើយោងតាមស្ថិតិពាណិជ្ជកម្មទំនិញជាមួយទីផ្សារអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ស្ថិតិដដែលបានបង្ហាញថា ក្នុងត្រីមាសទី៣​ (ខែមករា ដល់ខែកញ្ញា) ឆ្នាំ២០២៤ ​ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានក្នុងទំហំទឹកប្រាក់ជិត៤១ពាន់លានដុល្លារ កើន១៦,៤ភាគរយ។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមា​ន ១៩ ៨៣៣ លានដុល្លារ​ ខណៈការនាំចូលវិញមានចំនួន២១ ១០៦លានដុល្លារ។​ ប្រទេសដែលជាដៃគូពាណិជ្ជកម្មចម្បងៗរបស់កម្...
article_9445.txt
(ភ្នំពេញ)៖ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក ​សម្រេច​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារដល់កម្ពុជា​ ​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា (STEM)។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិ...
​បើតាមធនាគារពិភពលោក (World Bank) កញ្ចប់ថវិកាទាំង៨០លានដុល្លារនេះដែលកម្ពុជានឹងទទួលបាននេះ គឺសម្រាប់ជួយគាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន៩ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិត​រៀនឱ្យចប់ប្រកបដោយសមត្ថភាព និងក្នុង​ការ​​ផលិតការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ គ...
article_9446.txt
​កម្ពុជា គ្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី​១​ ​​ក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈដំណើរការសាងសង់​ដំណាក់កាលដំបូងនេះ​ ជិត​រួចរាល់ហើយ​។ នៅថ្ងៃទី១៩ ខែកញ្ញានេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានសាទរនឹងសមិទ្ធផលថ្មីនេះដែរ នៅទំព័រហ្វេសប៊ុករបស់ខ្លួនដែរ។
សម្តេច ហ៊ុន សែន បានសរសេរដូច្នេះ៖«មកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិលំដាប់4Fថ្មី ដ៏ធំមួយទៀតរបស់កម្ពុជាបានសាងសង់ជិតរួចរាល់ដំណាក់កាលទី១ហើយ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដំណាក់កាលទី១នេះនៅឆមាសទី១ ឆ្នាំ២០២៥។»។ កន្លងមក លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋ​លេខាធិកា​រអាកាស​ចរស៊ីវិល ...
article_9447.txt
បច្ចុប្បន្ន គ្រឹះស្ថានធនាគារ​នីមួយៗកំពុងបង្កើតគណនី​ប្រាក់​រៀល​ដោយ​ស្វ័យប្រវត្តិ​ជូនអតិថិជនរបស់ខ្លួនដោយឥតគិតថ្លៃសេវាទៅតាមការតម្រូវ​របស់ធនាគារជាតិនៃកម្ពុជា។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ដោយគណនីជាប្រាក់រៀលនោះអាចស្កេនទូទាត់បាន​ទាំង​លុយ​រៀល​ និង ទាំងលុយ​ដុល្លារ​​​នៅលើ KHQR តែមួយ ក្នុងគោលដៅលើកកម្ពស់...
ការមានគណនី​ប្រាក់​រៀល​ដោយ​ស្វ័យប្រវត្តិ មិនមែនជាបន្ទុកចំណាយបន្ថែមប្រចាំឆ្នាំរបស់អតិថិជន ឬប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ គណនី​ប្រាក់​រៀល​ដែលគ្រឹះស្ថានធនាគារ ឬមីក្រូហិរញ្ញវត្ថុបង្កើតដោយ​ស្វ័យប្រវត្តិនេះ គឺជាការសម្រួលដល់ លោក-អ្នក ក្នុងការទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីថល ទាំងក្នុង និងក្រៅប្រទេស។ ព្រោះ សព្វថ្ងៃអ្នកមានគណនីប្រាក់រ...
article_9448.txt
បំណុលសាធារណៈរបស់កម្ពុជានៅក្រៅប្រទេសបានកើនទំហំ១១,១៦ពាន់លានដុល្លារអាម៉េរិក។ ទំហំនេះ គឺគិតចាប់ពីឆ្នាំ១៩៩៣ មកត្រឹមឆមាសទីមួយឆ្នាំ២០២៤។​ នេះបើយោងតាមព្រឹត្តិបត្តិស្ថិតិបំណុលកម្ពុជា​ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញថា កម្ពុជាគឺជំពាក់លុយប្រទេសចិនច្រើនជាងគេមានរហូត​៣៦ភាគរយនៃបំណុលក្រៅសរុបរបស់ខ្លួន។​
ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាក្នុងទំហំទឹកប្រាក់ចំនួន ៣១៣,៧៨ លានដុល្លារអាម៉េរិក(សមមូលនឹង ២៣៧,៥៥ លានអេសដេអ៊ែ)ស្មើនឹងប្រមាណ ១៤ភាគរយ នៃ ពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)។ ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមាន៨៩ភាគរយ និងក្របខ័ណ្ឌពហុភាគី មាន១១ភាគរយ។ ទំហំកម្ចីនេះ បានថយ...
article_9449.txt
អង្ករថៃ មានតម្លៃជាមធ្យម ៥៥០ដុល្លារក្នុងមួយតោននៅសប្តាហ៍នេះ ដែលជាតម្លៃទាបបំផុត បើគិតចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣។ តម្លៃអង្ករ អាចល្អប្រសើរនៅពេលខាងមុខ ដ្បិតតំបន់ភាគខាងជើងរងទឹកជំនន់។
តម្លៃអង្ករ ៥ភាគរយរបស់ថៃក្នុងសប្តាហ៍នេះបានធ្លាក់ចុះមកនៅត្រឹម ៥៥០-៥៦៥ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ តម្លៃនេះបានធ្លាក់ចុះពីថ្លៃ ៥៨៥ដុល្លារក្នុងមួយតោនកាលពីសប្តាហ៍មុន។ ទោះតម្លៃអង្ករថមថយក៏ដោយ អាជីវករ​នៅ​ទីក្រុង​បាងកក បាន​លើកឡើង​ថា ទីផ្សារ​នៅ​តែ​គិត​ថា​ តម្លៃ​អង្ករ​ថៃ​ថ្លៃខ្ពស់​ពេក...
article_945.txt
សេត​វិមាន​អាមេរិក នៅ​ថ្ងៃទី​៣០ ខែមេសា បានប្រកាសថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹង​ស្វែងរក​ទំនាក់ទំនង​ការទូត​ជាមួយ​ក្រុង​ព្យុងយ៉ាង ស្របពេល​អាមេរិក បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​ការបរទេស​ខ្លួន នៅ​ចំពោះមុខ​កូរ៉េខាងជើង​។ គោលនយោបាយ ដែល​អាមេរិក​គ្រោង​នឹង​ប្រើ​ជាមួយ​កូរ៉េខាងជើង​នេះ គឺជា​ការអនុវត្ត​វិធីសាស្ត្រ​បែប​ជាក់ស្...
​ភាពជាប់គាំង​នៃ​កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​លើ​ការរំសាយ​កម្មវិធី​នុយក្លេអ៊ែរ គឺមាន​តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ​។ ប៉ុន្តែ​លោក​ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក​ថ្មី កន្លងមក ធ្លាប់បាន​អះអាងថា កូរ៉េខាងជើង គឺជា​របៀបវារៈ​អាទិភាព​មួយ​របស់​អាមេរិក​។ ពេលនេះ អាមេរិក​បានបញ្ចប់​ការត្រួតពិនិត្យ​គោលនយោបាយ​ការបរទេស​ខ្លួន​នៅ​ច...
article_9450.txt
ជាងមួយឆ្នាំហើយ ដែលគម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ បានអនុវត្តសាកល្បងនៅក្នុងភូមិ-ឃុំ នៃខេត្តគោលដៅមួយចំនួន។ ការអនុវត្តគម្រោងនេះក្នុងគោលដៅបង្កើនបំណិនជីវិតដល់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការគ្រប់គ្រង ឬ ចាត់ចែងលុយកាក់ក្នុងក្រុមគ្រួសារឱ្យបានត្រឹមត្រូវ។ ជាពិសេសនេះ គម្រោងនេះ ជួយពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យយល់ដឹង ពីសិទ្ធិ និ...
គម្រោងការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ កំពុងអនុវត្តសាកល្បងនៅក្នុង​ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង និងខេត្ត​បាត់ដំបង។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយសុវត្ថិភាពនៅក្នុងសហគមន៍ ដោយ​ផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ ន...
article_9451.txt
ភ្នំពេញ៖ ដើម្បីជួយរាជរដ្ឋាភិបាលសម្រេចបាននូវចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ហើយឈានទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ធនាគារជាតិនៃកម្ពុជា នឹងបន្តយន្តការពង្រីកវិសាលភាពប្រើប្រាស់«ប្រាក់រៀល»ឱ្យកាន់តែទូលំទូលាយនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។​ ជាពិសេស ធនាគារជាតិ នឹងផ្តោតសំខាន់លើការជំរុញប្រាក់រៀលនៅក្នុងវិស័យសហគ្រាស...
ក្នុងន័យនេះ ប្រសិនបើ MSMEs មានចំណូលចំណាយជាប្រាក់រៀល គឺមានផលចំណេញច្រើន​​ និងល្អសម្រាប់អ្នករកស៊ីនៅក្នុងវិស័យនេះ ខណៈទំហំប្រតិបត្តិការប្រាក់រៀលភាគច្រើនមាននៅតាមជនបទ និងនៅតាមខេត្ត។ ដោយឃើញបែបនេះហើយបានជា ធនាគារជាតិព្យាយាមជំរុញគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវផ្តល់កម្ចីឱ្យ​MSMEs ជាប្រាក់រៀលបានយ៉ាងតិច១០ភាគរយនៃទំហំកម្ចីសរុប។ ដើម្បីស្វែ...
article_9452.txt
មណ្ឌលគិរី៖ ក្រសួងបរិស្ថាន  ខិតខំរៀបចំថ្នាលបណ្ដុះកូនឈើប្រចាំតំបន់នានា និងសហជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការដាំដើមឈើឱ្យបានច្រើន​ទៅតាមផែនការដាំស្តារព្រៃឈើឡើងវិញឱ្យបាន៦០ភាគរយនៃផ្ទៃដីកម្ពុជា នៅត្រឹមឆ្នាំ២០៥០។ ដើម្បីចូលរួមក្រសួងបរិស្ថានសម្រេចនូវទិសដៅនេះ អង្គការ WCS ដាំកូនឈើនៅលើផ្ទៃដីដែលត្រូវកាប់រានក្នុងដែនជម្រកសត្វព្...
ចាប់ពីខែឧសភា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៤ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បណ្តុះកូនឈើបាន១៤ប្រភេទ ដែលមានជាង១០ម៉ឺនដើម។ ក្នុងនោះ មានកូនឈើប្រមាណ៦,៧ម៉ឺនដើម ត្រូវបានដាំឡើងវិញនៅលើផ្ទៃដីដែលត្រូវកាប់រានក្នុងដែនជម្រកសត្វព្រៃកែវសីមាបានជាង១៣០ហិកតា ហើយ។​ នេះជាការលើកឡើងរបស់លោក នេត វិបុល នាយកអង្គការ WCS ដែលការដាំកូនឈើឡើងនេះ គឺស្...
article_9453.txt
ភ្នំពេញ៖​ ក្រុមហ៊ុន Camko Motor និង Camko Infracore គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ខណៈរថយន្តប្រភេទនេះកំពុងទទួលបានការពេញនិយមពីអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ បំណងនេះត្រូវបានលើកឡើងដោយលោក Park Joo-bong អគ្គនាយកក្រុមហ៊ុន Camko Motor នៅចំពោះមុខប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ដែលបានអះអាងថា ឡានអគ្គិសនីដែលប...
អគ្គនាយកក្រុមហ៊ុន Camko Motor របស់ប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ដែលរៀបចំដោយលោក Kim Jin-pyo អតីតប្រធានសភាកូរ៉េខាងត្បូង នៅទីក្រុងសេអ៊ូល ​នាថ្ងៃទី១១ ខែកញ្ញា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច ហ៊ុន សែន។ នៅក្នុងជំនួបនោះ លោក Park Joo-bong បានលើកឡើងពីបំណងរបស់ក្រុមហ៊ុនក្នុងក...
article_9454.txt
ធនាគារជាតិនៃកម្ពុជា បន្ដលើកទឹកចិត្តដល់ក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បង្កើនការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ។ ការជំរុញនេះត្រូវបានលើកឡើងដោយ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា​ ក្នុងសិក្ខាស...
សិក្ខាសាលាស្តីពី ការប្រើប្រាស់ប្រាក់រៀល ដែលធនាគារជាតិ ធ្វើឡើងនាថ្ងៃទី៩ ខែតុលា ក្នុងគោលដៅ លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល រួមទាំងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។ បើតាមលោក យឹម លាត កន្លងមកធនាគារជាតិ បានសហការយ៉ាងជិតសិ្នត​ ជាមួយក្រសួងពាណិជ្ជកម្ម និ...
article_9455.txt
អាម៉េរិកត្រូវបានព្យាករថាមានបំណុលសាធារណៈធៀបបំណុលសាធារណៈក្នុងអត្រា ១៣៣,៩ភាគរយ ខណៈជប៉ុនមានរហូតដល់ ២៥១,៧ភាគរយនៅរយៈពេល ៥ឆ្នាំខាងមុខ។ សេដ្ឋកិច្ចនៅទ្រឹង ប្រជាជនវ័យចំណាស់ និងគ្រោះធម្មជាតិជាច្រើន ជាកត្តាដែលនាំឱ្យរដ្ឋាភិបាលជប៉ុនត្រូវការប្រាក់កម្ចីយ៉ាងច្រើន។
ធនាគារកណ្តាលអាម៉េរិក(Fed) កាលពីថ្ងៃទី១៨ ខែកញ្ញា បានទម្លាក់អត្រាការប្រាក់ ០,៥ភាគរយ ដោយនាំឱ្យអត្រាការប្រាក់មូលដ្ឋាននៅអាម៉េរិក មានចន្លោះ ៤,៧៥-៥ភាគរយ។ ការផ្លាស់ប្តូរជំហររបស់ Fed ត្រូវបានគេរំពឹងថានឹងកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលខ្លី រួមទាំងបំណុលសាធារណៈរបស់អាម៉េរិកផងដែរ។ នៅពេលអត្រាការប្រាក់សហព័ន្ធធ្លាក់ចុះ អត្រាការប្រាក...
article_9456.txt
ធនាគារជាតិនៃកម្ពុជា(NBC) បានប្រាប់ទៅគ្រឹះស្ថាន គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុទាំងអស់ ឱ្យ​ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឱ្យ អតិថិជនវិញ ក្រោយការសងបំណុលរួចរាល់ យ៉ាងយូរ៧ថ្ងៃ។ ការណែនាំនេះ ធ្វើឡើងតាមរយៈសារាចរណ៍ ចុះថ្ងៃទី២៣ ខែកញ្ញា។
លោកស្រី ជា សិរី អគ្គទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបញ្ជាក់ដូច្នេះថា៖ «គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់​(ត្រូវ)ផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬបណ្ណ​សម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលជាទ្រព្យធានានៅ គ្រឹះ​ស្ថានធនាគា​រនិងហិរញ្ញវត្ថុ និង​លិខិតបញ្ជាក់ពីការរួចបំណុល ជូនអតិថិជន​ក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ)ថ្ង...
article_9457.txt
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) កំពុងរៀបចំកិច្ចសហប្រតិបត្តិការជាមួយ​សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បី​បង្កើនការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យម (SMEs)ណាដែលគ្មានទ្រព្យធានាគ្រប់គ្រាន់។ បើតាមលោក លឹម អូន អគ្គនាយកធនាគារ SME យន្តការនេះអាចចេញជារូបរាង​នៅចុងខែកញ្ញា ឆ្នាំ២០២៤។
អគ្គនាយកធនាគារ SME បានលើកបែបនេះក្នុងកិច្ចប្រជុំរវាង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា។ ក្នុងកិច្ចប្រជុំនេះ ​អ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម បានលើកឡើងពីផលពិបាក ក្នុងការទទួលបានហិរញ្ញប្បទានពីធនាគាររដ្ឋមួយនេះ ព្រោះតែការទាមទារទ្រព្យ...
article_9458.txt
រដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រថ្មីស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤- ២០២៨» ដើម្បីធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ។ ក្នុងយុទ្ធសាស្ត្រនេះ រដ្ឋាភិបាលបានកំណត់លើការខ្ចីប្រាក់ពីបរទេស​មិនឱ្យលើពី២៧០០លានដុល្លារក្នុងមួយឆ្នាំឡើយ។
ឯកសារយុទ្ធសាស្ត្រថ្មីស្តីពីការគ្រប់គ្រងបំណុលនេះ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត ចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ រួមមានទាំងការខ្ចីប្រាក់ពីគេ, ការឱ្យប្រាក់គេខ្ចី, ការធានារបស់រដ្ឋ, និងការគ្រប់គ្រងហានិភ័យបំ...
article_9459.txt
ភ្នំពេញ៖ ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិនកំពុងសម្លឹងឱកាសវិនិយោគលើការកែច្នៃ​ផ្លែឈើនៅកម្ពុជា​។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រុមហ៊ុននេះមានបំណងវិនិយោគលើការកែច្នៃផ្លែដូង និងទុរេន ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិ។​
លោក WAN YANHU ប្រធានក្រុមហ៊ុន DOMI Biotechnology Co., Ltd. បានជួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (CDC) លើកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាថ្ងៃទី១២ ខែសីហា។ សេចក្តីប្រកាសព័ត៌មានរបស់CDC បានបញ្ជាក់ថា ៖ «គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុនចិននៅកម្ពុជានៅពេលនេះ គឺដើម្បីស្វែងរកឱកាសវិន...
article_946.txt
បេក្ខជនសភាម្នាក់នៅម៉ិកស៊ិក បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលពីថ្ងៃទី៦ ខែមេសា ដោយចេញ-ចូលក្នុងមឈូស ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួនលើករណីស្លាប់មនុស្សរាប់ពាន់ម៉ឺននាក់ដោយសារកូវីដ-១៩ និងអំពើហិង្សាផ្សេងទាក់ទងនឹងការបង្ក្រាបក្រុមជូញដូរគ្រឿងញៀន។
យោងតាមការផ្សាយរបស់ AFP លោក Carlos Mayorga ជាបេក្ខជនសភាជាន់ទាបម្នាក់ពីគណបក្ស Encuentro Solidario (ជំនួបសាមគ្គី) ប្រចាំរដ្ឋ Chihuahua។ លោកបានចេញពីក្នុងមឈូសលាបពណ៌មាសមួយ ដោយលោកចង់ផ្ញើសារទៅកាន់បណ្តាអ្នកនយោបាយថា ការសម្រេចចិត្តខុសរបស់ពួកគេនាំឲ្យប្រជាជនស្លាប់។ យុទ្ធនាការឃោសនារបស់លោក Mayorga បានចាប់ផ្តើមនៅលើស្ពានមួយនាព្រំប្រទល់...
article_9460.txt
អ្នកបើកបរម៉ូតូឈ្នួលជាង ១០០០នាក់បានធ្វើកូដកម្មនៅទីក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូណេស៊ី ដោយតវ៉ាអំពីប្រាក់ឈ្នួលទាប និងអំពាវនាវឱ្យរដ្ឋាភិបាលការពារសិទ្ធិរបស់ពួកគេ។
ក្រុមអ្នកបើកបរដែលមានពាក់អាវពណ៌បៃតងនៅថ្ងៃទី២៩ ខែសីហា បានប្រមូលផ្តុំគ្នាធ្វើកូដកម្មនៅជិតការិយាល័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតរបស់ឥណ្ឌូណេស៊ី GoTo (ក្រុមហ៊ុនមេរបស់ Gojek) និងក្រុមហ៊ុនដឹកជញ្ជូនអាហារធំបំផុតនៅអាស៊ីអាគ្នេយ៍គឺ Grab ។ ទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីអ្នកបើកបរម្នាក់ថា លោកត្រូវធ្វើការ ១០ ម៉ោងក្នុងមួយ...
article_9461.txt
ស្រូវ និងដំណាំរួមផ្សំ យ៉ាងហោចណាស់ចំនួន ១០ ២០៦ ​ហិកតាបានរងការជន់លិច ដោយសារជំនន់ទឹក ភ្លៀង នារយៈពេលមួយខែមកនេះ។ ក្នុងចំណោមនោះ មានដំណាំស្រូវចំនួន ៩ ២១៧ហិកតា និងដំណាំរួមផ្សំចំនួន ១ ៩៨៩ហិកតា។ នេះបើយោងតាមរបាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។
បើតាមគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ត​រាយ ក្នុងចំណោមដំណាំដែលលិចលង់ ​មានដំណាំ​ស្រូវ​ ជាង ​២ ១២០ហិកតា ​ដំណាំរួមផ្សំ ជិត ២ ១២០​ហិកតា និងសំណាប ២៥៤ហិកតា​ បានខូចខាត។ ​ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ជំនន់ទឹកភ្លៀង បានធ្វើប៉ះពាល់ដល់ខេត្តចំនួន១៣ រួម មាន ស្ទឹងត្រែង ព្រះវិហារ ក្រចេះ សៀមរាប រតនគិរី មណ្ឌលគិរី កំពង់ធំ ឧត្តរមានជ័យ ...
article_9462.txt
សមាគមធនាគារនៅកម្ពុជា(ABC) ​និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) សម្រេចអនុម័តរួមគ្នាចេញវិធានការពង្រឹង៥ចំណុច ដើម្បីធានាប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មក្នុងវិស័យធនាគារនៅកម្ពុជា។ តាមរយៈការវិធានទាំងនេះ នឹងជួយលើកការទទួលខុសត្រូវខ្ពស់  និងកិច្ចការពារអតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់ ក្រុមប្រឹក្សា...
បើតាមសេចក្តីជូនដំណឹងរបស់ABC និង CMA នាថ្ងៃទី១៦​ ខែសីហា វិធានការពង្រឹងទាំង៥ចំណុចលើការអនុវត្តនោះមាន៖ ១. គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនត្រូវទទួលយកដីកម្មសិទ្ធិសមូហភាព មានដូចជា ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ ដែលបានចុះបញ្ជីរួចហើយជាមួយរដ្ឋ មកធ្វើជាទ្រព្យធានាឥណទានថ្មី។ ឧទាហរណ៍៖ ដីសហគមន៍ ដីសហគមន៍ជនជាតិដើមភាគតិច ដីសមូហ...
article_9463.txt
ថ្មីៗនេះ OPEC + បានកាត់បន្ថយទិន្នផលផលិតកម្មដើម្បីជំរុញតម្លៃប្រេងឡើងវិញ។ ប៉ុន្តែជាក់ស្តែង តម្លៃប្រេងមិនត្រឹមតែធ្លាក់ចុះនោះទេ ថែមទាំងការប្រើប្រាស់នៅកម្រិតទាបផង ដែលជាហេតុនាំឱ្យមានការខាតបង់យ៉ាងច្រើនសម្រាប់ក្រុមប្រទេសទាំងនេះ។
ក្នុងបរិបទនេះ អង្គការ OPEC+ គ្រោងនឹងបន្ធូរបន្ថយការរឹតបន្តឹងផលិតកម្ម ក្នុងគោលបំណងបង្កើនផលិតកម្មតាមការគ្រោងទុក ដើម្បីឱ្យតម្លៃប្រេងកាន់តែទាបក្នុងន័យជំរុញសេដ្ឋកិច្ចពិភពលោក និងជំរុញការប្រើប្រាស់ប្រេងកើនឡើងម្តងទៀត។ ដូច្នោះហើយ សមាជិក OPEC+ ចំនួន ៨ត្រូវបានគេរំពឹងថានឹងបង្កើនផលិតកម្ម ១៨០ពាន់បារ៉ែលក្នុងមួយថ្ងៃនៅខែតុលា ដែលក្រុមនេះ...
article_9464.txt
បាឋកថា ស្ដីពី អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី ១៤ ខែសីហា ដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៤ ខែសីហា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំណើននៃការវិនិយោគនេះ ​បានឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិ មកលើស្ថេរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។​
« កត្តាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​នៅកម្ពុ​ជា​​​ធ្វើឱ្យមានការបណ្ដាក់ទុនវិនិយោគមកកម្ពុជាកាន់តែច្រើន » ។​ នេះជាការអះអាងបន្ថែមរបស់លោក ស៊ុន ចាន់ថុល។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃអាចនឹងសម្រេចបានក្នុងអត្រា ៦ភាគរយ សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២,៧១ភាគរយ។ តួលេខនេះ គឺផ្អែកតាមរបាយការណ៍ចេញផ្សាយដោយក...
article_9465.txt
រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការ​តាមដាន ត្រួតពិនិត្យ និងតម្រង់ទិស លើការសាងសង់កែលម្អ និងអនុវត្តកិច្ចព្រមព្រៀងអភិវឌ្ឍន៍អាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិ​ (គ.ត.អ) ដើម្បីធានាលើការពង្រឹងសុវត្ថិភាពសន្តិសុខ និងនិរន្តរភាពនៃការអភិវឌ្ឍអាកាសយានដ្ឋានមូលដ្ឋាន និងអន្តរជាតិនៅកម្ពុជា។ គណៈកម្មការដែលជាសេនាធិការរបស់រដ្ឋាភិបាលនេះ គឺមានលោ...
បើតាមអនុក្រឹត្យស្តីពីបង្កើត គ.ត.អ ដែលចុះហត្ថលេខាដោយសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២៧ ខែសីហា គណៈកម្មការនេះ គឺមានតួនាទីពិនិត្យ និងផ្តល់យោបល់លើផែនការវិនិយោគសាងសង់កែលម្អអាកាសយានដ្ឋាន ពាក់ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងពិនិត្យតាមដានលើការសាងសង់បន្ថែម លើលក្ខណៈបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈបច្ចេកទេស បម្រើឱ្យប...
article_9466.txt
សិង្ហបុរីគ្រោងផ្ដល់ថវិកាដល់ប្រជាជនគ្មានការងារធ្វើចំនួន ៦០ម៉ឺននាក់ ដោយទទួលបាន ៤ ៥០០ដុល្លារក្នុងម្នាក់ ចាប់ពី​ខែមេសា ឆ្នាំ​២០២៥។
​គម្រោងផ្តល់ជំនួយអ្នកស្វែងរកការងាររបស់សិង្ហបុរី SkillsFuture នឹងផ្តល់ជំនួយហិរញ្ញវត្ថុបណ្តោះអាសន្នរហូតដល់ ៤ ៥០០ដុល្លារសម្រាប់មនុស្សម្នាក់ ដល់អ្នកអត់ការងារធ្វើ។ គម្រោងនេះ មានគោលបំណងជួយដល់អ្នកដែលស្វែងរកការងារធ្វើ ឱ្យការប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់ពួកគេកាន់តែប្រសើរឡើង។ អាជ្ញាធរសិង្ហបុរី នឹងពិនិត្យមើលចំពោះអ្នកដែលអាចនឹងប...
article_9467.txt
រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយថៃ បានឯកភាពគ្នា​សម្រួលបន្ថែមទៀតលើការចរាចរទំនិញឆ្លងកាត់រវាងប្រទេសទាំងពីរ។ ការណ៍នេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី «ទំនិញឆ្លងកាត»​ រវាងលោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ជាមួយរដ្ឋបាលគយប្រទេសថៃ នាថ្ងៃទី២៦ ខែសីហា​។​
ស្ថានឯកអគ្គរាជទូត្រទេសថៃប្រចាំកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី«ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម : ស្វែងយល់អំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារគយនៅកម្ពុជា» នៅសណ្ឋាគារ Oakwood Premier Phnom Penh នារសៀលថ្ងៃទី២៦​ ខែសីហា។​ លោក Cherdkiat Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានចាត់ទុកសិក្ខាសាលានេះ ជាផ្នែកមួយនៃកម្មវិធ...
article_9468.txt
កម្មវិធីទូរសព្ទដៃ Bakong Tourists (បាគងទេសចរ) ត្រូវបានធនាគារជាតិនៃកម្ពុជា ប្រកាសដាក់ឱ្យដំណើរការដើម្បីសម្រួលការចរាចរប្រាក់របស់ទេសចរអន្តរជាតិនៅលើទីផ្សារកម្ពុជា។ មិនត្រឹមជួយសម្រួលការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះជួយជំរុញនូវការប្រើប្រាស់ «ប្រាក់រៀល» ឱ្យកាន់តែទូលំទូលាយ​ ព្រមទាំង​ជួយ​លើក​ស្ទួយ​វិ...
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ សម្រេច​ប្រកាស​​​ដាក់​ឱ្យ​ប្រើ​ប្រាស់​កម្មវិធី​ Bakong Tourists នៅខេត្តសៀមរាប កាលពី​រសៀលថ្ងៃទី១៩ ខែសីហា។ លោកស្រីបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី គឺដើម្បីលើកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យ ទេសចរណ៍ តាមរយៈការជួយសម្រួលនូវការទូទាត់ប្រាក់ជាឌ...
article_9469.txt
ជប៉ុនត្រូវការអ្នកបើកបរយន្តហោះចំនួន ១០០០នាក់បន្ថែម ដើម្បីបំពេញគោលដៅក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យបាន ៦០លាននាក់នៅឆ្នាំ ២០៣០។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនជាច្រើននៅតែស្ទាក់ស្ទើរ ក្នុងការជួលអ្នកបើកបរយន្តហោះបរទេស។
បច្ចុប្បន្ន ជប៉ុនមានអ្នកបើកយន្តហោះប្រហែល ៧១០០នាក់ ស្របពេលរដ្ឋាភិបាល បានព្យាករថា ប្រទេសនេះនឹងត្រូវការអ្នកបើកយន្តហោះចំនួន ១០០០នាក់បន្ថែមទៀតនៅឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវគោលដៅទាក់ទាញភ្ញៀវទេសចរប្រមាណ ៦០លាននាក់។ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ ក្រុម​អ្នកជំនាញ​​បង្កើត​ឡើង​ដោយ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេស...
article_947.txt
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា និងអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរៀងៗខ្លួន ក្រោយកិច្ចប្រជុំតាមអនឡាញ ជាបន្តបន្ទាប់។ ភាគីកម្ពុជា និងសាស្ត្រាចារ្យ Vitit Muntarbhorn (វិទិត មុនតាប៊ន) សុទ្ធតែបានអះអាងពីការត្រៀមខ្លួនសហការគ្នាយ៉ាងជិតស្និទ្ធិលើការងារផ្...
ពីថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា លោក Vitit Muntarbhorn បានជួបប្រជុំជាបន្តបន្ទាប់ជាមួយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ គោលបំ...
article_9470.txt
ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​១២ ​ស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្ដានុពល​មួយ​ចំនួន​នៅ​កម្ពុជា​។ ក្រុមហ៊ុនទាំងនោះ កំពុងសម្លឹកលើការវិនិយោគលើវិស័យ​ថាមពល​ស្អាត​ និង​បរិស្ថាន, សុខាភិបាល, កសិកម្ម ឧស្សាហកម្ម និងហិរញ្ញវត្ថុ ជាដើម។​ នេះបើតាមការប្រកាសព័ត៌មាននៅលើបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។​
លោក Zhao Yudong ប្រធាន​ក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management ដឹកនាំ​គណៈប្រតិភូ​ក្រុមហ៊ុន​វិនិយោគ​ចិន​ចំនួន​១២ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​ជួប​ជាមួយ​ប្រមុខរដ្ឋាភិបាលនៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០ ខែសីហា។ នៅចំពោះមុខ សម្តេច ហ៊ុន ម៉ាណែត លោក Zhao Yudong បាន​បង្ហាញ​ការ​ពេញចិត្ត និង​កោតសរសើរ...
article_9471.txt
កម្ពុជា ទទួលបានថវិកា២លានដុល្លារ ពីប្រទេសចិនក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ សម្រាប់គម្រោងចំនួន៨។  កញ្ចប់ថវិកានេះត្រូវបានចុះហត្ថលេខាដោយលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា។​
​​ថវិកា២លានដុល្លារដែលកម្ពុជាទទួលបានពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងប្រើប្រាស់លើវិស័យទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំ...
article_9472.txt
មកទល់បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ទទួល​បាន​អ្នកដំណើរ​ប្រមាណ​៩០ម៉ឺននាក់ ក្រោយ​​ដំណើរ​ការ​​បានប្រមាណ១​ឆ្នាំ។ នេះជាការលើកឡើងរបស់លោក Lu Wei ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Angkor International Airport Investment (AIAI) ដែលរំពឹងថា ចំនួនអ្នកដំណើរតាមព្រលានយន្តហោះនេះ​ កើនដល់១,៥លាននាក់​ នៅដំណាច់ឆ្នាំ២០២៤...
អាកាស​យានដ្ឋានសៀមរាប​អង្គរតម្លៃជិត៩០០លានដុល្លារ ក្នុងស្រុកសូទ្រនិគម បានទទួលជើងហោះហើរជាផ្លូវការ​ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក។ លោក Lu Wei ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនAIAI បានថ្លែងថា «ចាប់​តាំង​ពី​ការ​បើក​ដំណើរ​ការមក​ទល់​ពេល​នេះ អាកាសយានដ្ឋាន​នេះ​បាន​ទទួល​អ្នក​ដំណើរ​ប្រមាណ​៩០​ម៉ឺន​នាក់ ហើយ​រំពឹង​ថា​រហូត​ដ...
article_9473.txt
ក្រុមហ៊ុនអេមរុរ៉ាយស៍​ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) ដែលជាក្រុមហ៊ុននាំចេញផលិតកសិកម្មទៅទីផ្សារពិភពលោក បាន​ចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គ និងដំឡូងមី ពីកសិករនៅខេត្តព្រះវិហារ ចំនួន ៥ម៉ឺនតោន។ ក្នុងនោះ ក្រុមហ៊ុនអេមរុរ៉ាយស៍​ សន្យាទិញស្រូវសរីរាង្គពីសហគមន៍ចំនួន២,៥ម៉ឺនតោន ខណៈ CACC ទិញដំឡូងមី ចំនួន២,៥ម៉ឺនតោន...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញផលិតផលកសិកម្មសរីរាង្គរវាងក្រុមហ៊ុនអេមរុរ៉ាយស៍, ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ៣៧ ក្នុងខេត្តព្រះវិហារនេះ ​ធ្វើឡើង កាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន​អេមរុរ៉ាយស៍ ដែលនៅក្នុងនោះ មានសហគមន៍ផ្គត់ផ្គង់ស្រូវសរីរាង្គឱ្យក្រុមហ៊ុនអេមរុរ៉ាយស៍ចំ...
article_9474.txt
ដើម្បី​ធានាប្រសិទ្ធភាព​ ស័ក្តិសិទ្ធភាព តម្លាភាព គណនេយ្យភាព​នៃការគ្រប់គ្រង​ហិរញ្ញ​វត្ថុសាធារណៈ ​លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ចេញ​ប្រកាសស្តីពីការដាក់ឱ្យអនុវត្តការពិនិត្យ​ឡើង​វិញនៃចំណាយសាធារណៈ។ ប្រកាសនេះ មាន​វិសាលភាពអនុវត្តចំពោះក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប...
អត្ថបទទាក់ទង ឆ្នាំ២០២៤​ រដ្ឋគ្រោងចាយលើសចំណូលប្រមាណ១០០០លានដុល្លារ​ ការពិនិត្យ​ឡើង​វិញ​នៃចំណាយ​សាធារណៈ សំដៅដល់ដំណើរការនៃការវាយតម្លៃលម្អិតលើចំណាយសាធារណៈដែលបាន និងកំពុងអនុវត្ត។ ការធ្វើបែបនេះ គឺ ដើម្បីឈានដល់ការកាត់បន្ថយ ឬបង្វែរចំណាយពីចំណាយដែលមានអាទិភាពទាប និងមិនមានប្រសិទ្ធភាព​ ទៅជា​ចំណាយដែលមានអាទិភាព ឬប្រសិទ្ធភាពខ្ពស់ជាង។ ប...
article_9475.txt
ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសឈប់ទទួលយកការបង់ថ្លៃសេវាសាធារណៈពីវិស័យឯកជនជា«ក្រដាសប្រាក់»ទៀតហើយ។ លោកប្រកាសបែបនេះ ក្នុងកិច្ចប្រជុំជាមួយវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី២៨ ខែសីហា ដែលក្រសួងបាន ដំណើរនូវការទូទាត់តាមប្រព័ន្ធឌីជីថលក្នុងប្រព័ន្ធគណនីធ...
លោករដ្ឋមន្ត្រីឧស្សាហកម្ម បានបញ្ជាក់ថា ការធ្វើទំនើបកម្មរបស់ក្រសួងលើការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលនេះ គឺដើម្បីកាត់បន្ថយពេលវេលា ធានាបានគណនេយ្យភាព តម្លាភាព។ ជាពិសេស គឺកាត់បន្ថយការចំណាយក្រៅផ្លូវការតែម្តង។ បើតាមលោក ហែម វណ្ណឌី បច្ចុប្បន្នសកម្មភាពនៃការងារចុះបញ្ជីអាជីវកម្ម ការបំពេញទម្រង់ឯកសារនានារបស់ក្រសួងឧស្សាហកម្ម គឺត្រូវប...
article_9476.txt
តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកគិត ម៉េង នឹងលេចរូបរាងឡើងនៅទឹកដីខេត្តកណ្តាល។ បើតាមអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន  ម៉ាណែត តំបន់សេដ្ឋកិច្ចថ្មីនេះ គ្របដណ្តប់លើផ្ទៃដីចំនួន១២០ហិកតា ស្ថិតនៅក្នុងភូមិចំនួន៥ នៃឃុំដើមឫស ស្រុកកណ្តាលស្ទឹង។
ការសម្រេចរបស់រដ្ឋាភិបាលដែលផ្តល់សិទ្ធិឱ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប​ បង្កើតសេដ្ឋកិច្ចពិសេសនៅ ខេត្ត កណ្តាលនេះ បានធ្វើឡើងកាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមអនុក្រឹត្យស្តីពី «ការបង្កើត តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល» ដែលបានបញ្ជាក់ថា ៖ « ផ្ទៃដីទាំងអស់ចំនួន ១ ១៤៥ ៦៤៥ ម៉ែត្រការ៉េ(១២០ហិកតា) ដែលស្ថិតក្នុងបរិវេណត...
article_9477.txt
រាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រថ្មីស្តីពី «ការគ្រប់គ្រងបំណុលសាធារណៈ ២០២៤- ២០២៨» ដើម្បីធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ។ យុទ្ធសាស្ត្រនេះ ក៏បូករួមទាំងមូលបត្ររដ្ឋ សំដៅរួមចំណែកក្នុងការបង្កើនល្បឿននៃការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួត...
ឯកសារយុទ្ធសាស្ត្រថ្មីស្តីពីការគ្រប់គ្រងបំណុលនេះ ត្រូវបានប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត ចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២៦ ខែសីហានេះ។ យុទ្ធសាស្ត្រនេះ មានវិសាលភាពគ្របដណ្តប់លើរាល់ប្រតិបត្តិការពាក់ព័ន្ធនឹងការគ្រប់គ្រងបំណុលសាធារណៈ រួមមានទាំងការខ្ចីប្រាក់ពីគេ, ការឱ្យប្...
article_9478.txt
តម្លៃប្រេងឆៅ និងប្រេងឥន្ធនៈបានធ្លាក់ចុះ ដែលបណ្តាលឱ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ពង្រីកគោលនយោបាយកាត់បន្ថយផលិតកម្មរបស់ខ្លួន។
នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា អង្គការ OPEC+ ប្រកាសថានឹង​បន្ត​កាត់​បន្ថយ​ការ​ផលិត​ប្រេង២,២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​ចុង​ខែ​វិច្ឆិកា។ ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០២៤ ដល់ខែ​វិច្ឆិកា ឆ្នាំ២០២៥ ផលិតកម្មប្រេងនឹង​កើន​ឡើង​ជា​បន្តបន្ទាប់។ ព័ត៌មាននេះជួយឱ្យតម្លៃប្រេងឆៅពិភពលោកកើនឡើង។ បច្ចុប្បន្ន ត...
article_9479.txt
រដ្ឋបាត់ចំណូលពីការប្រមូលពន្ធដារ​មិនក្រោម៣០០លានដុល្លារឡើយ​ សម្រាប់ឆ្នាំ២០២៤។ ការបាត់ចំណូលនេះ ក៏ព្រោះតែរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួនដល់អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ នៅខេត្ត សៀមរាប, លើកទឹកចិត្តពន្ធដារវិស័យអចលនទ្រព្យ  កសិកម្ម រួមទាំងគម្រោងវិនិយោគនានា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។​
របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប រដ្ឋបាត់ចំណូលពន្ធដារអស់៣,៩៧លានដុល្លារ សម្រាប់ឆ្នាំ២០២៤។​ ការបាត់ចំណូលជាតិចំពោះវិស័យនេះ មានទៅលើការលើកលែងពន្ធប្រច...
article_948.txt
បាតុករជាច្រើនរយនាក់ ដែលភាគច្រើនជាជនជាតិមីយ៉ាន់ម៉ា រស់នៅបរទេស នៅថ្ងៃទី១២ ខែមិថុនា បានទាមទារឱ្យក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ជួយសង្គ្រោះលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ បើតាមក្រុមបាតុករ ខ្លួនមិនចង់បានត្រឹមតែការពិភាក្សានៅក្នុងកិច្ចប្រជុំឡើយ ប៉ុន្តែចង់ឱ្យក្រុមប្រទេសG7 ដាក់ចេញចំណាត់ការដោយផ្ទាល់តែម្តង។
ប្រជាជនមីយ៉ាន់ម៉ា ដែលរស់នៅអង់គ្លេសជាច្រើនរយនាក់ រួមទាំងអ្នកគាំទ្រផ្សេងទៀត បានចេញមកបាតុកម្មនៅក្នុងក្រុងFalmouth ក្នុងតំបន់Cornwall កន្លែងដែលកិច្ចប្រជុំG7 ត្រូវបារព្ធឡើយ និងជាកន្លែងដែលប្រមូលផ្តុំដោយសារព័ត៌មានធំៗ។ អមជាមួយដៃកាន់បដា ក្រុមបាតុករបានស្រែកអំពាវនាវដល់មេដឹកនាំប្រទេសអ្នកមានទាំងប្រាំពីរ ឱ្យមានចំណាត់ការលើបញ្ហាមីយ៉ាន...
article_9480.txt
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៩១គម្រោង កើនឡើង ១៦៨គម្រោង ក្នុងរយៈពេល១ឆ្នាំ នៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលមានទំហំទឹកប្រាក់ ៧ ៥៧០លានដុល្លារ។ បើតាមលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងចំណោមគម្រោងវិនិយោគទាំងនោះ គឺការវិនិយោគពីប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១។
«ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ដើមអាណត្តិទី៧ នៃរដ្ឋាភិបាល ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ទាំងក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៩១គម្រោង ក្នុងទុនវិនិយោគសរុប ៧ ៥៧០លានដុល្លារ»។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយបន្តថា គម្រោងវិនិយោគទាំងនោ...
article_9481.txt
សម្គាល់ភូមិសាស្ត្រ(GI) មានប្រមាណ៣០តោន។
នេះជាការលើកឡើងរបស់លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ដែលបានបញ្ជាក់ថា អំបិលទាំងនេះ ត្រូវបាននាំចេញទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុប ជាពិសេសប្រទេសឆែក បារាំង អង់គ្លេស​ ស្វីស​ និងទីផ្សារប្រទេសជប៉ុន។ អំបិលដែលកម្ពុជាបានចេញទៅទីផ្សារប្រទេសអឺរ៉ុប គឺជាប្រភេទផ្កាអំបិល អំបិលក្រួស អំបិលស្លឹក។ រីឯប...
article_9482.txt
ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានរយៈពេល ៧ខែឆ្នាំនេះ​ មានតម្លៃប្រមាណ ៥៤៦ពាន់លានដុល្លារ កើនឡើង ១០,៥ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យពីគយចិន ដែលត្រូវបានបញ្ចេញនៅថ្ងៃទី៨ ខែសីហា បានបង្ហាញថា អាស៊ានបន្តជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងរយៈពេល៧ខែឆ្នាំនេះ។ ក្នុង​ចំណោមប្រទេសជាសមាជិកអាស៊ាន វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​​ជាមួយ​ចិន តាមពីក្រោយដោយម៉ាឡស៊ី និងឥណ្ឌូណេស៊ី។ ទំហំពាណិជ្ជកម្មសរុបរវាង​ចិន ​និង​អាស៊ាន​មាន​ជាង​ ៣,៩២០ពាន់​លាន​យ័ន ស្មើនឹង​ជា...
article_9483.txt
ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា​-វៀតណាម ក្នុងរយៈពេល៧ខែមកនេះ សម្រេចបានក្នុងទំហំប្រមាណ៤ ៦០០លានដុល្លារ។ ទំហំនេះ កើនដល់២៣,៥ភាគរយ បើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។​ នេះបើយោង​តាមស្ថិតិពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់ៗរបស់​អគ្គ​នាយដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ដែលបង្ហាញថា ប្រទេសវៀតណាម ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣របស់កម្ពុជ...
ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីនេះ កម្ពុជា​ ​បាន​នាំចេញ​ទំនិញ​ទៅកាន់​ទី​ផ្សារ​វៀតណាម​មានទំហំជាង​២​ ២​០០​លាន​​ដុល្លារ​ កើន៣៧,៧ភាគរយ។ រីឯការនាំទំនិញចូល​ពីប្រទេសវៀតណាមវិញមានប្រមាណ​ ២​​ ៤​០០​លាន​ដុល្លារ​ កើនក្នុងអត្រា ១២,៩ភាគរយ។​ សិ្ថតិពាណិជ្ជកម្មដដែលពីអគ្គនាយកគយបានបញ្ជាក់ថា វៀតណាម គឺជាប្រទេសដៃគូពាណិជ្ជកម្ម​ធំលំដាប់ទី៣ ...
article_9484.txt
ដើម្បីកុំឱ្យអ្នករកស៊ីក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសម្ចាស់អាជីវកម្មធុនមីក្រូដែលមានចំណូលដុលក្រោម២៥០លានរៀល មានការយល់ច្រឡំ និងបារម្ភរឿងការបង់ពន្ធ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និរាករណ៍ចំពោះប្រកាសស្តីពី «ការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដ...
ប្រមុខរដ្ឋាភិបាល បានពន្យល់ថា ប្រកាសដែលក្រសួងសេដ្ឋកិច្ចរៀបរាប់ឡើងនេះ គឺមានគោលបំណងល្អ ដោយចង់ឱ្យអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់​អាចចុះឈ្មោះក្នុងបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត​ ដើម្បីអាចទទួលបាន​អត្ថប្រយោជន៍នានាដែលរដ្ឋាភិបាលផ្តល់ឱ្យ​។ ដូចជា៖ ការបណ្តុះបណ្តាលជំនាញ និងការបង្កើននូវសមត្ថភាពផ្សេងៗ ដោយមិនជាប់កាតព្វកិច្...
article_9485.txt
«ឆ្នេរតេជោសន្តិភាពកែប»​ត្រូវបានដាក់ឱ្យអនុវត្តបន្តក្នុងការអភិវឌ្ឍទៅជារមណីយដ្ឋានឆ្នេរខ្សាច់សាធារណៈកម្រិតខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងទេសចរ។​ សេចក្តីសម្រេចរបស់លោក សាយ សំអាល់ ប្រធាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានបញ្ជាក់ថា គម្រោងអភិវឌ្ឍ«ឆ្នេរតេជោសន្តិភាពកែប»នេះ មានបណ្តោយប្រវែង ២ ៧០០ម៉ែ...
បើតាមសេចក្តីសម្រេច គ.អ.ឆ.ក ការអភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ គឺមានទទឹង៣០ម៉ែត្រ និងជាតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត។ នៅតាមបណ្តោយឆ្នេរខ្សាច់នេះ នឹងមានជញ្ជាំងទប់ដីការពារឆ្នេរសមុទ្រធ្វើពីបេតុងអារម៉េ។ សេចក្តីសម្រេចខាងលើដែលចុះនៅថ្ងៃទី២៦ ខែសីហា​ បានបង្ហាញថា គម្រោងអភិវឌ្ឍ«ឆ្នេរតេជោសន្តិភាពកែប នឹងមានផ្លូវថ្មើ...
article_9486.txt
ភ្ញៀវទេសចរថៃទៅកាន់កូរ៉េខាងត្បូង មានការថយចុះ ក្រោយពីប្រជាជនថៃជាច្រើនមិនសប្បាយចិត្ត នឹងនីតិវិធីអន្តោប្រវេសន៍ដ៏តឹងរ៉ឹង របស់កូរ៉េខាងត្បូង។ យ៉ាងណាមិញ ភ្ញៀវទេសចរថៃ បានជ្រើសគោលដៅទេសចរណ៍ចិន និងជប៉ុនជំនួស ដោយសារមានការលើកលែងទិដ្ឋាការ និងការចំណាយសមរម្យជាងមុន។
ដំណើរការអន្តោប្រវេសន៍នៅកូរ៉េខាងត្បូង បានចាប់ផ្តើមរឹតបន្តឹងចាប់តាំងពីឆ្នាំមុន ដែលបណ្តាលឱ្យជនជាតិថៃជាច្រើនពិបាកក្នុងការទៅកម្សាន្តនៅប្រទេសនេះ ទោះបីជាពួកគេបានដាក់ពាក្យសុំទិដ្ឋាការតាមអេឡិចត្រូនិកមុនក៏ដោយ។ កាសែត Nikkei Asia នៅថ្ងៃទី១១ ខែសីហា បានចុះផ្សាយថា កូរ៉េខាងត្បូង កំពុងរឹតបន្តឹងបទប្បញ្ញត្តិអន្តោប្រវេសន៍ ដើម្បីដោះស្រាយស្...
article_9487.txt
អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) បាន១៧៦,៦៩ ពាន់លានរៀល ស្មើនឹង៤៣,៦៣លានដុល្លារ។ នេះជាចំណូលពន្ធដែលរដ្ឋប្រមូលបានពីវិស័យពាណិជ្ជពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងរយៈពេល៧ខែមកនេះ ពោលចាប់ពីខែមករា ដល់ខែកក្កដា។​
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ​ចេញ នាថ្ងៃទី១៥ ខែសីហា ក្នុងចំណោមចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកខាងលើនេះ គឺមាន​១៣,៦១លានដុល្លារ រដ្ឋប្រមូលបានពីអនិវាសនជនដែលបានចុះបញ្ជីអាករ លើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration)។ រីឯទំហំទឹកប្រាក់៣០,០២លានដុល្លារ គឺពន្ធដារប្រមូលបានពីនិវាសនជ...
article_9488.txt
ខេត្តក្រចេះនាំចេញ «ថ្មអារ» ទៅទីផ្សារអន្តរជាតិបានចំនួន ៦៧ ៤០៤ម៉ែត្រគូប ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤។ លោក សុខ គិរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ថា ការនាំចេញ«ថ្មអារ»ទាំងនេះ កម្ពុជាទទួលបានចំណូលជាសួយសារប្រមាណ៤លានដុល្លារអាម៉េរិកពីក្រុមហ៊ុន។
បើតាមលោក សុខ គិរីរតន៍ «ថ្មអារ» ជាង៦,៧ម៉ឺនម៉ែត្រគូប ដែលត្រូវបាននាំចេញពីខេត្តក្រចេះ ទៅទីផ្សារបរទសនោះ គឺមាន២ប្រភេទ ដោយក្នុងនោះ មានប្រភេទថ្ម ប្លុក និងប្រភេទថ្ម ស្លឹក។ ប្រធានមន្ទីររ៉ែខេត្តក្រចេះ បន្តរៀបរាប់មកកាន់សារព័ត៌មានឌីថលថ្មីៗ (ThmeyThmey) នាថ្ងៃទី១៥ ខែសីហា ថា៖ « ថ្មទាំងនេះត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងប្រទេសមួយចំនួ...
article_9489.txt
លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ផែស្វយ័តក្រុងព្រះសីហនុ គឺជាចំណុចកណ្តាលនៃកិច្ចសហប្រតិបត្តិការជប៉ុន និងកម្ពុជា។ នាពិធីសម្ពោធចំណតផែកុងតឺន័របន្ថែមប្រវែង២៥៣ម៉ែត្រលោក អ៊ូអិណុ អះអាងនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលជប៉ុន សន្យាបន្តប្រឹងប្រែងដើម្បីជួយកម្ពុជាដើម្បីឱ្យផែស្វ...
បើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២៣ ចំណតផែកុងតឺន័រប្រវែង២៥៣ម៉ែត្រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានបើកប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១២ ខែកញ្ញា នេះ។ ឯកអគ្គរាជទូត អ៊ូអិណុ រំលឹកពីដំណាក់កាលនៃកិច្ចសហប្រតិបត្តិ ដែលផ្តើមចេញពីជំនួបរវាងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីជប៉ុន Fumio Kishida បន្តដល់ទស្សនកិច្ចរបស់ស...
article_949.txt
ចិន គឺជាដៃគូសហការផង និងជាគូប្រកួតប្រជែងផងសម្រាប់សហភាពអឺរ៉ុប។ ប្រមុខការទូតបារាំង លោក Jean-Yves Le Drian បានលើកឡើងបែបនេះ នៅថ្ងៃទី២៥ ខែមិថុនា។ បើតាមលោក Le Drian សហភាពអឺរ៉ុប បានឯកភាពលើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ ដើម្បីអនុម័តដំណោះស្រាយប្រកបដោយភាពច្បាស់លាស់ និងពិតប្រាកដ ក្នុងការប្រឈមមុខជាមួយចិន។
ក្នុងសន្នីសិទសារព័ត៌មានរួមពីទីក្រុងប៉ារីស រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian និងសមភាគីអាមេរិក លោក អាន់តូនី ប្លីងខិន បានលើកឡើងពីបញ្ហាជាច្រើន ក្នុងនោះមានចាប់ពីការរីកសាយនៃជំងឺកូវីដ-១៩ ដល់កិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប្រមុខការទូតប្រទេសទាំងពីរ ក៏ជជែកពីការកើនឡើងឥទ្ធិពលរបស់ចិនផងដែរ។...
article_9490.txt
កម្ពុជា​ នឹងទទួលបានឥណទានសម្បទានចំនួន៧,៩៨៨ លានយ៉េន (ប្រមាណ ៥៥លានដុល្លារអាម៉េរិក) ពីរដ្ឋាភិបាលប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍បណ្តាញអគ្គិសនីនៅរាជធានីភ្នំពេញ។ ទំហំកម្ចីនេះ នឹងត្រូវបានចុះលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉...
ក្រសួងការបរទេស បានបញ្ជាក់ថា ទំហំទឹកប្រាក់ប្រមាណ៥៥លានដុល្លារដែលជប៉ុនឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់ទៅយកពង្រីកគម្រោងប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ ដំណាក់កាលពីទី២។ក្រសួងការបរទេស បានចាត់ទុកការផ្តល់កម្ចី គឺជាការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រដ្ឋាភិបាលកម្ពុជាក្នុងការ...
article_9491.txt
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១៥០០លានដុល្លារ ត្រូវបានដំណើរការហោះហើរសាកល្បងនាព្រឹកថ្ងៃទី៨ ខែកញ្ញា។ ក្នុងពិធីហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បង របស់អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់4Fនេះ  គឺស្ថិតនៅក្នុងដំណាក់កាលទីមួយ ដែលធ្វើឡើងក្រោមវត្តមាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ...
បើតាមប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ការហោះហើរសាកល្បងនៃអាកាសយានដ្ឋានអន្តរជាតិនេះ នឹងអនុវត្តរហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ប្រតិបត្តិការនេះ គឺធ្វើឡើងដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច។ ដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍ន...
article_9492.txt
សេដ្ឋកិច្ចរបស់ចិនដែលពឹងផ្អែកលើការនាំចេញ អាចនឹងកាន់តែងាយរងគ្រោះខ្លាំងចំពោះផែនការដំឡើងពន្ធរបស់អាម៉េរិក ប្រសិនបើលោក ដូណាល់ ត្រាំ ជាប់ឆ្នោតឡើងវិញ។
នៅឆ្នាំ២០១៨ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយចិន។ លោក ត្រាំ បានដាក់ពន្ធនាំចូលរហូតដល់ ២៥ភាគរយលើទំនិញចិនតម្លៃ ៣៥០ពាន់លានដុល្លារ រួមទាំងអាគុយសូឡា ម៉ាស៊ីនបោកគក់ ដែក និងអាលុយមីញ៉ូម។ បន្ទាប់មកទីក្រុងប៉េកាំងបានសងសឹកដោយការដាក់ពន្ធនាំចូលលើទំនិញអាម៉េរិកវិញ។ ភាព​តានតឹង​ពាណិជ្ជកម្ម​បាន​ធ្វើ​...
article_9493.txt
កម្ពុជាទទួលបានសួយសារជាង៧លានដុល្លារ ពីក្រុមហ៊ុនដែលធ្វើអាជីវកម្មរ៉ែនៅខេត្តក្រចេះ។ ចំណូលដែលកម្ពុជានេះ គឺមិនទាន់គិតពីចំណូលពន្ធគយ ចំណូលពន្ធដារ និងអាករផ្សេងៗទេ​។ នេះបើតាមលើកឡើងរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល។
បើតាម​លោក កែវ រតនៈ ក្រចេះជាខេត្តនាំចេញធនធានរ៉ែថ្ម ទៅកាន់ទីផ្សារពិភពលោកកាត់តាមប្រទេសវៀតណាម មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ ក្នុងឱកាសចុះពិនិត្យស្ថានភាពវិស័យអគ្គិសនី និងរ៉ែ នៅខេត្តក្រចេះ នាថ្ងៃទី១៣ ខែសីហា លោករដ្ឋមន្ត្រីរ៉ែបានរៀបរាប់នៅវីដេអូមានរយៈពេលជិត៣នាទីយ៉ាងដូច្នេះ៖ «គ្រាន់តែធនធានរ៉ែមួយមុខ ចាប់ពីខែតុលា ឆ្...
article_9494.txt
សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ទៅធនាគារជាតិនៃកម្ពុជា ឱ្យរៀបចំនីតិវិធីជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីសម្រួលឱ្យអតិថិជន អាចស្នើសុំរៀបចំឥណទានឡើងវិញ (Refinancing) បានចំនួនពីរដង ដោយមិនជាប់ប្រវត្តិមិនល្អក្នុងប្រព័ន្ធការិយាល័យឥណទាន(CBC)។
ក្នុងសេចក្ដីថ្លែងការណ៍ពិសេសស្ដីពី«សមិទ្ធផលរយៈពេល១ឆ្នាំ របស់រដ្ឋាភិបាល នីតិកាលទី៧ នៅយប់ថ្ងៃទី២២ សីហា សម្តេច ហ៊ុន ម៉ាណែត បានពន្យល់ថាអតិថិជន មានប្រវត្តិសងត្រឡប់ទៅវិញទៀងទាត់ បន្ទាប់ពីស្នើរៀបចំឥណទានឡើងវិញ គឺមិនចាំបាច់ធ្វើចំណាត់ថ្នាក់ឥណទានរបស់ពួកគេ ជាចំណាត់ថ្នាក់មិនល្អឡើយ។ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ៖ «ខ្ញុំសូមឱ្យធនាគារ...
article_9495.txt
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តកម្ចីរួមទាំងជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ ៩៣,៦ លានដុល្លារដល់កម្ពុជា ដើម្បីកែលម្អ និងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព-អនាម័យមូលដ្ឋាន (WASH)  ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ននៅទីជនបទ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB ដោយបញ្ជាក់ថា កញ្ចប់ថវិកានេះ គឺជួយពលរដ្ឋចំនួន៨,៨ម៉ឺ...
កញ្ចប់ថវិការបស់ADBនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ។ ជាពិសេសកម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្តត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ ធ្វើឱ្យប្រសើរឡើងនូវលទ្ធភា...
article_9496.txt
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់យុវជន និងសហគ្រិនកម្ពុជា​ឱ្យចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើអាជីវកម្ម​។ លោកស្រី បានលើកឡើងបែបនេះក្នុង​ពិធីបើកកម្មវិធី «One ASEAN Startup Award Pre-Event » នៅរាជធានីភ្នំពេញ នាថ្ងៃទី២ ខែកញ្ញា។
បើតាមលោកស្រីរដ្ឋមន្ត្រីពាណិជ្ជកម្ម ការចាប់ផ្តើមអាជីវកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម, ការបង្កើតការងារថ្មី, និងជះឥទ្ធិពលជាវិជ្ជមានដល់ផលិតផលក្នុងស្រុក GDP នៅពេលដែលគំនិតនវានុវត្តន៍ បច្ចេកវិទ្យា និងអាជីវកម្ម Model។ ទាំងនោះ បានវិវត្តទៅជាអាជីវកម្ម ដែលបានបង្កើតឡើងដោយជោគជ័យ។ ជាមួយគ្នានេះ លោកស្...
article_9497.txt
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកទឹកចិត្តឱ្យគ្រឹះស្ថានសមាជិកទាំងអស់របស់ខ្លួន និត្យឱ្យអស់លទ្ធភាព ក្នុងការរៀបចំឥណទានទ្បើងវិញ តាមសំណើរបស់អតិថិជន ដោយឈរលើគោលការណ៍បន្ធូរបន្ថយប្រាក់ពិន័យ ឬឈានទៅដល់ការលុបចោលប្រាក់ពិន័យ តាមការណែរបស់ធនាគារជាតិនៃកម្ពុជា។
នៅក្នុងជូនដំណឹងរួមគ្នា នៅថ្ងៃទី២៣ ខែសីហា ABC និងCMA បញ្ជាក់ថា ការប្រឹងប្រែងនេះ គឺដើម្បីជួយសម្រួលអតិថិជន ដែលមានបញ្ហាលំហូរសាច់ប្រាក់ និងមានការយឺតយ៉ាវក្នុងការបង់ស ឥណទានមកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ទោះយ៉ាណាង ការសម្រួបសម្រួលត្រូវធ្វើឡើងតាមលទ្ធភាពរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបន្តរក្សាស្ថិរភាព និងនិរន្តរភាពរបស់ស្ថាប័...
article_9498.txt
ភ្នំពេញ៖ សេដ្ឋកិច្ចជាតិ មិនអាចរីកចម្រើនអស់សក្តានុពលបានឡើយ បើសិនវិស័យមូលបត្រមិនរីកចម្រើន។ នេះជាការអះអាងរបស់​​លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា​(CSX) ដែលទាមទារឱ្យ​តួអង្គពាក់ព័ន្ធទាំងអស់ត្រូវចូលរួមក្នុងវិស័យនេះដើម្បីផលប្រយោជន៍​សេដ្ឋកិច្ចប្រទេសទាំងមូល។
បើតាមលោក ហុង សុហួរ នៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជីក្រោមកិច្ចសហការរវាងផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី នាព្រឹកថ្ងៃទី៤ ខែកញ្ញា​ នៅពេលវិស័យមូលបត្ររីកចម្រើនខ្លាំង នឹងធ្វើឱ្យក្រុមហ៊ុនដែលជាម្ចាស់អាជីវកម្មទាំងអស់​អាចមកកៀរគរប្រភពទុនវិនិយោគបានច្រើន ពីទីផ្សារមូលបត្រ ដើម្បី​យកទៅពង្រីកអាជីវកម្ម​ ឬ យកទៅបង្កើតអាជីវកម្...
article_9499.txt
រដ្ឋាភិបាលសម្រេចផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន២៤គម្រោងទៀត នៅខេត្តព្រះសីហនុ ដែលមានទំហំវិនិយោគសរុប១២៩លានដុល្លារ។​ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែកក្កដា ដែលបានបញ្ជាក់ថា គម្រោងវិនិយោគទាំងនេះ មានទាំងគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ទាំងគម្រោងចាប់ផ្តើមអនុវត្...
គម្រោងវិនិយោគទាំង២៤ដែលទទួលបានការលើកទឹកចិត្តពីពិសេសរដ្ឋាភិបាលនេះ គឺស្ថិតនៅក្នុងក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។ កម្មវិធីនេះ បានដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេសដល់វិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ។ រូបថត៖ ពីក្រុមការង...
article_95.txt
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃទី២១​​ ខែមករា បានប្រកាសត្រូវការកងរក្សាសន្តិភាពរបស់អឺរ៉ុបយ៉ាងតិច២សែននាក់ ដើម្បីការពារមិនឱ្យរុស្ស៊ី ឈ្លានពានសាជាថ្មី ក្រោយការបង្កើតកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
ពីវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុង Davos ស្វ៊ីស នៅថ្ងៃទី២១ ខែមករា មេដឹកនាំអ៊ុយក្រែន លោក​វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រកាសពីតម្រូវការកងរក្សាសន្តិភាពអឺរ៉ុប បើសិនខ្លួនមានកិច្ចព្រមព្រៀងសន្តិសភាពជាមួយរុស្ស៊ី។ ក្នុងឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់ពីតួលេខនៃចំនួនកងរក្សាសន្តិភាពរបស់អឺរ៉ុបដែលត្រូវការក្រោយបទ...
article_950.txt
រដ្ឋាភិបាលក្រុងតូក្យូ អាចនឹងបង្កកជំនួយទាំងអស់ទៅមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Toshimitsu Motegi បានលើកឡើងបែបនេះ នៅក្នុងកិច្ចសម្ភាស ដែលចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា។ ការព្រមានរបស់រដ្ឋមន្រ្តីការបរទេសជប៉ុនបែបនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅតែបន្តបង្រ្កាបលើក្រុមអ្នកតវ៉ាក្នុងប្រទេស។
Relate ស្របពេលមានការបង្រ្កាប និងបាញ់សម្លាប់លើក្រុមបាតុករមីយ៉ាន់ម៉ា ជប៉ុន នៅចុងខែមីនាកន្លងទៅ បានសម្រេចផ្អាកផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទៅមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរបបសឹក។ យ៉ាងណាមិញ ការផ្តាច់ជំនួយនោះ មិនអាចគាបសង្កត់លើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាឡើយ។ ជាថ្មីម្តងទៀត ជប៉ុនបានព្រមានយ៉ាងធ្ងន់ៗថា ខ្លួននឹងបញ្ឈប់ការផ្តល់ជំនួ...
article_9500.txt
កាលពីរដូវកាលទី១នៃកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល» ដែលសារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ទទួលបានការគាំទ្រពីសមាគមធនាគារនៅកម្ពុជា​ ត្រូវបានបញ្ចប់ដោយជោគជ័យ​ និងទទួលបានផ្លែផ្កាល្អទាំងខ្លឹមសារ​ និងទាំងទម្រង់ព័ត៌មាននានា ដើម្បីលើកកម្ពស់ការចរាចរប្រាក់រៀល។ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសារៈសំខាន់នៃប្រាក់រៀល សមាគមធនាគារនៅកម្ពុជា បន្តសហក...
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា ដើម្បីជំរុញការចរាចរប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុងចរន្តសេដ្ឋកិច្ចជាតិ។ សម្រាប់រដូវកាលពី២នៃកម្មវិធី«ឈ្វេងយល់ពីប្រាក់រៀល» នេះ​ យើងនឹងបង្ហាញពីបទពិសោធ និងការអនុវត្តល្អរបស់វិស័យឯកជន ធុរជន អាជីវករ និងប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការប្រើ...
article_9501.txt
រាជរដ្ឋាភិបាល មានផែនការដាក់ឱ្យអនុវត្តសកម្មដូរប្រាក់ដុល្លារចាស់ ទក់ ឬរហែក ដោយមិនកាត់ទឹក ​នៅទូទាំងប្រទេសនាពេលខាងមុខ។  សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ដូច្នេះនៅគណនីហ្វេសប៊ុក ជាមួយនឹងការសាទរចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិលើ ការប្រើប្រាស់ក្រដា...
«សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក »។ សម្តេច ហ៊ុន ម៉ាណែត បានសរសេរបែបនេះបង្ហោះនៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២ ខែសីហា បន្ទាប់ពីធនាគារជាតិ បានតម្រូវឱ្យ...
article_9502.txt
ក្រុមហ៊ុន Golden Port SEZ Development របស់ចិន មានគម្រោងវិនិយោគលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី២៧០ហិកតា នៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ។​ គម្រោងត្រូវបានបង្ហាញដោយ​លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Golden Port SEZ Development co. ltd នៅចំពោះមុខលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ...
ជុំវិញនៃគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយផ្លូវល្បឿនលឿននេះ​ លោក ជា វុទ្ធី បានសាទរ និងបានរៀបរាប់ពីរចនាសម្ព័ន្ធ និងតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសផ្ដោតលើការជំរុញទាក់ទាញការវិនិយោគឯកជន។ លោកបានបញ្ជាក់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development ថា បច្ចុប្បន្នកម្ពុជាមា...
article_9503.txt
ភ្នំពេញ៖ ​ជើងហោះហើរត្រង់ ពីទីក្រុងសេប៊ូ ឆ្ពោះទៅខេត្តសៀមរាប នឹងត្រូវភ្ជាប់ឡើងវិញ ​ដើម្បីជំរុញ​វិស័យទេសចរណ៍ និងជាផ្នែកមួយនៃការ​ប្ដេជ្ញាចិត្ត ក្នុង​ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងហ្វីលីពីន-កម្ពុជា​។ លោក​ស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា បានបញ្ជាក់​ពីការប្តេជ្ញាចិ...
ក្រៅ​ពីវិស័យទេសចរណ៍ ​លោក​ស្រី Flerida Ann Camille P. Mayo ក៏អះអាងដែរថា ហ្វីលី​ពីន ​​នឹងពង្រីក​កិច្ចសហ​ប្រតិបត្តិការ​លើ​​វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា តាម​រយៈ​ការ​ជំរុញ​​​ទំហំ​ពាណិជ្ជកម្ម ការនាំចេញផលិតផលកសិកម្ម វិស័យអប់រំ និងវិស័យ​សំណង់​ជាដើ​ម​។ បើតាម​ទំព័រ​ហ្វេសប៊ុក​របស់ ​សម្ដេច​ ហ៊ុន​ ម៉ាណែត ​កម្ពុជា និង​...
article_9504.txt
រដ្ឋប្រមូលចំណូលពីកាតព្វកិច្ចល្បែងកាស៊ីណូ និងចំណូលពីកាតព្វកិច្ចល្បែងផ្សងសំណាងបាន  ១០០ ៦២៦ លានរៀល(ប្រមាណ២៤លានដុល្លារអាម៉េរិក) ក្នុងឆមាសទី១។ ចំណូលនេះ ស្មើនឹង៥៦,២ភាគរយនៃផែនការប្រចាំឆ្នាំ។ រហូតដល់ដំណាច់ឆ្នាំ២០២៤​ ក្រសួងសេដ្ឋកិច្ចរំពឹងការប្រមូលចំណូលប្រភេទលើសផែនការ។
ការប្រមូលចំណូលពីកាតព្វកិច្ចល្បែងកាស៊ីណូ និងចំណូលពីកាតព្វកិច្ចល្បែងផ្សងសំណាងក្នុងរយៈពេល៦ខែមកនេះ គឺសម្រេចបាន៥៦,២ភាគរយដែលខ្ពស់ជាង ២៦,៦ ពិន្ទុភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ អនុវត្តបាន ២៩,៦ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។​ នេះបើយោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ ស្តីពីហិ...
article_9505.txt
ជាជនជាតិបារាំង លោកស្រី Tania Meyer (ថាញ៉ា មេយ័រ) ត្រូវបានធនាគារពិភពលោកប្រកាសតែងតាំង ជាប្រធានគ្រប់គ្រងថ្មីប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២៩​ ខែកក្កដា តទៅ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានបញ្ជាក់ថា លោកស្រី Meyer នឹងដឹកនាំកិច្ចការទាំងឡាយរបស់ធនាគារពិភពលោកជាមួយរាជរដ្ឋាភិបាល, វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល រួមទាំង...
នៅក្នុងមុខតំណែងនេះ លោកស្រី Meyer នឹងដឹកនាំរៀបចំធ្វើឱ្យចប់សព្វគ្រប់នូវឯកសារ «ក្របខណ្ឌភាពជាដៃគូថ្មីរបស់ក្រុមធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា» សម្រាប់អនុវត្តពីឆ្នាំ២០២៤ ដល់ ឆ្នាំ២០២៩។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក​ កម្មវិធីនេះនឹងចាប់ផ្តើមដំណើរការនៅប៉ុន្មានខែខាងមុខនេះ ដោយផ្តោតខ្លាំងលើការពង្រឹងធនធានមនុស្ស តាមរ...
article_9506.txt
) ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួងបច្ចេកវិទ្យានិងគមនាគមន៍។ ការសិក្សានេះ បានធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវត្តកម្មឌីជីថល នៅរាជធានីភ្នំពេញ កាលពីខែមីនា។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី២៦-២៨ខែកក្កដា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។ ដំណើរទស្សននេះ ក៏ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។ នេះបើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួ...
article_9507.txt
ភ្នំពេញ៖ ក្រុមហ៊ុន Chery Holding Group Co., Ltd. របស់ចិនចាប់អារម្មណ៍វិនិយោគក្នុងវិស័យឧស្សហកម្មផលិតរថយន្តនៅកម្ពុជា។ ការណ៍នេះត្រូវបានបង្ហាញដោយលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding នៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត។
ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រី្ត នាថ្ងៃទី៩ ខែសីហា លោក Xu Hui បានលើកឡើងពីបំណងក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ បើតាមការចុះផ្សាយរបស់សម្តេច ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គម ក្រុមហ៊ុនចិនមួយនេះ ក៏កំពុងសិក្សាគម្...
article_9508.txt
ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទរបស់អគ្គនាយកដ្ឋានពន្ធដារ អាចមិនសម្រេចបានតាមផែនការប្រចាំឆ្នាំ២០២៤ ក្នុងទំហំទឹកប្រាក់​ ៤ ១៦៣,៣៥លានដុល្លារ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃបែបនេះ ខណៈការប្រមូលចំណូលរបស់ពន្ធដារក្នុងឆមាសទី១​សម្រេចបានត្រឹម៤៧,៦ភាគរយប៉ុណ្ណោះ ពោលទាបរហូតដល់១០,៩ពិន្ទុ បើធៀបនឹងគ្រាដូចគ្នា កាលឆ្នាំ២០២៣។
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានត្រឹម១ ៩១៧,៩៦លានដុល្លារប៉ុណ្ណោះ នៅក្នុងឆមាសទី១។ ចំណូលនេះ​ស្មើនឹង៤៧,៤ភាគរយនៃផែនការប្រចាំឆ្នាំ២០២៤។ បើតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែ...
article_9509.txt
ភ្នំពេញ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោកស្រី ចម និម្មល ជំរុញឱ្យពង្រឹងសុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារនិងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យសាធារណៈ និងឯកជនត្រូវរួមគ្នាធ្វើកិច្ចនេះឱ្យរលូន។
ប្រធានបទសុវត្ថិភាពម្ហូបអាហារ ត្រូវបានរដ្ឋាភិបាល​ចាត់ទុកជាបញ្ហាសំខាន់ទី១ ជាងពេលណាៗទាំងអស់ នៅក្នុងចំណោមបញ្ហាសំខាន់នានាត្រូវដំណោះស្រាយ។​ លោកស្រី ចម និម្មល ​បានថ្លែងបែបនេះ នៅ​ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី«ការលើកកម្ពស់កិច្ចសហការសម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យម្ហូបអាហារនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព​» នាថ្ងៃទី២២ ខែកក្ក...
article_951.txt
ចិន នៅថ្ងៃទី២៣ ខែកក្កដា បានដាក់ទណ្ឌកម្មលើបុគ្គលជនជាតិអាមេរិក ដោយក្នុងនោះរួមមានអតីតរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក Wilbur Ross ផង និងវិទ្យាស្ថានផ្សេងទៀត ដើម្បីឆ្លើយតបនឹងទណ្ឌកម្មអាមេរិកមកលើមន្រ្តីចិន នៅក្នុងទីក្រុងហុងកុង។ ទណ្ឌកម្មនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនទស្សនកិច្ចអនុរដ្ឋមន្រ្តីការបរទេសអាមេរិកទៅចិន។
ជាទណ្ឌកម្មលើកដំបូង ដែលស្ថិតក្រោមច្បាប់ទណ្ឌកម្មប្រឆាំងបរទេស ចិនបានសម្រេចដាក់ទណ្ឌកម្មប្រឆាំងសកម្មភាពទៅវិញទៅមក លើអ្នកតំណាងអង្គការ, គណៈកម្មការប្រតិបត្តិសភាលើចិន និងគណៈកម្មការពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចចិន-អាមេរិក។ ទណ្ឌកម្មចិននេះ ក៏បានរួមបញ្ចូលវិទ្យាស្ថានលទ្ធិប្រជាធិបតេយ្យលើកិច្ចការអន្តរជាតិ, វិទ្យាស្ថានសាធារណរដ្ឋអន្តរជាត...
article_9510.txt
កាលពីខែកក្កដា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ចំនួន៤៤កន្លែង ដែលមានទុនជាង ៣៩៦លានដុល្លារ និងបង្កើតការងារបាន២,៥ ម៉ឺនកន្លែង។ ក្នុងចំណោមនោះមាន៣១គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC នៅថ្ងៃទី៦ ខែសីហានេះ គម្រោងវិនិយោគលេចធ្លាជាងគេប្រចាំខែកក្កដា មាន៣កន្លែង គឺការវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព មានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគបន្ថែមជាង២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបាន៧៤កន្លែង។ គម្រោងបង្កើតតំ...
article_9511.txt
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមប្រើប្រាស់«ប្រាក់រៀល»ឱ្យកាន់តែទូលំទូលាយនៅក្នុងសកម្មភាពសេដ្ឋកិច្ច។ សម្តេចបានលើកឡើងបែបនេះនៅក្នុងពីធី« សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា» នាថ្ងៃទី២ ខែសីហា ដែលបានអះអាងថា ការប្រើប្រាស់«ប្រាក់រៀល» ...
ទន្ទឹមនឹងប្រកាសឱ្យធនាគារជាតិនៃកម្ពុជាអនុវត្តគោលការណ៍ទទួលដូរដុល្លារអាម៉េរិក ដែលប្រឡាក់ រហែក ចាស់ ទក់ នៅទូទាំងប្រទេសដោយមិនកាត់ទឹក ឬកម្រៃសេវានោះ សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់វិស័យឯកជនចូលរួមប្រើប្រាស់«ប្រាក់រៀល» ឱ្យបានទូលំទូលាយ ផងដែរ។ ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា គឺគ្មានសិទ្ធិបោះពុម្ព ឬកម្ចេចចោលនូវល...
article_9512.txt
កែប៖ វត្តមាន​អង្គការ អេដ អេ អាកស្យុង (Aide et Action SEA-Cambodia) នារយៈពេល​៤​ឆ្នាំ ក្នុងសហគមន៍កំពង់សាមគ្គី បានជួយជ្រោមជ្រែងជីវភាពពលរដ្ឋឱ្យកាន់តែល្អប្រសើរ ជា​ពិសេសជំរុញការអភិរក្សកោងកាង និងអេកូទេសចរណ៍។ បើតាមលោក សុខ កៅ ប្រធាន​សហគមន៍កំពង់សាមគ្គី វត្តមានអង្គការដៃគូ ជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ​សហគមន៍ និងពង្រឹងការងារអភ...
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖ លោក សុខ កៅ ប្រធានសហគមន៍នេសាទ-ទេសចរណ៍កំពង់សាមគ្គី ស្ថិតក្នុងក្រុងកែប បាន​លើកឡើងថា កន្លងមកនេះ អង្គការ អេដ អេ អាក់ស្យុង បានជួយជ្រោមជ្រែង​​សហគមន៍កំពង់សាមគ្គីច្រើន ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ផ្ដោតលើការពង្រឹង​សមត្ថភាព លើការបណ្ដុះកូនកោងកាង ចិញ្ចឹមមាន់-ត្រ...
article_9513.txt
ធនាគារជាតិនៃកម្ពុជា ​នឹងដាក់ដំណើរ​ការប្រព័ន្ធទូទាត់បាគងសម្រាប់អ្នកទេសចរ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរដែលមកកម្ពុជាឱ្យងាកមកប្រើប្រាស់នូវការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលវិញ។ នេះជាការលើកឡើងរបស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១​របស់ធនាគារជាតិ នាថ្ងៃទី១៩ ខែកក្...
«បន្តិចទៀត យើងនឹងមានដាក់ឱ្យប្រើប្រាស់បាគង​សម្រាប់ទេសចរ»។ លោកស្រី ជា សិរី និយាយបែបនេះ ដោយបានពន្យល់យ៉ាងលម្អិតថា នៅពេលភ្ញៀវទេសចរចូលមកដល់កម្ពុជា ពួកគេអាចទាញយកកម្មវិធីបាគង (App Bakong) ដើម្បីប្រើប្រាស់បានដែរ។ បើទោះបីជាអ្នកទេសចរមិនមាន គណនីធនាគារក្នុងស្រុក ដើម្បីដកលុយបំពេញនៅក្នុងកាបូបអេឡិចត្រូនិក (E-Wallet) បាគងក៏ដោយ ក៏ពួកគេអ...
article_9514.txt
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត​ សម្រេចបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស​ ដើម្បីជំរុញ និងពន្លឿនការដោះស្រាយបញ្ហានានារបស់អ្នកជាប់ពន្ធពាក់ព័ន្ធ នឹងការងារសវនកម្មពន្ធដារឱ្យបានឆាប់រហ័ស។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើងស្របតាមច្បាប់​ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ​ សំដៅដល់ការកែលម្អបរិយាកាសធុរកិច្ច និងកា...
តាម​អនុក្រឹត្យចុះកាលពី​ថ្ងៃទី១៦ ខែកក្កដា អង្គភាព​សវនកម្មពន្ធដារពិសេស ដែល​មាន​ថ្នាក់ស្មើ​នាយកដ្ឋាន ជាអង្គ​ភាព​ចំណុះឱ្យអគ្គនាយកដ្ឋានពន្ធដារ​នៃក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​។ អង្គភាពនេះ មានតួនាទីគ្រប់គ្រងនិងធ្វើការងារសវនកម្មពន្ធដារស្របតាម​លិខិតបទដ្ឋានគតិយុត្តជាធរមាន និងសៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើវសនកម្មព...
article_9515.txt
ភ្នំពេញ៖ ទំហំនៃការទូទាត់ប្រាក់តាមប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាទាំងប្រាក់រៀល និងទាំងប្រាក់ដុល្លារអាម៉េរិក​បានកើនដល់២២២,៩ទ្រីលានរៀល (៥៤,៧ពាន់លានដុល្លារ) នៅត្រឹមឆមាសទី១។  ទំហំនេះបានក្នុងអត្រា៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា​​កាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ដែលធនាគាជាតិដែលទើបចេញផ្សាយនាថ្ងៃទី១៩ ខែកក្កដ...
របាយការណ៍ដដែលបានបង្ហាញថា ចំនួនប្រតិបត្តិការសរុបតាមប្រព័ន្ធបាគងនេះ ក៏បានកើនឡើង ៤៦,៩ភាគរយដែរ។ ពោល ចំនួនប្រតិបត្តិការបានកើនដល់១៧៥,៣ លានប្រតិបត្តិការ ហើយអតិថិជនដែលមាន គណនីធនាគារ ឬអីវ៉ាឡេត(E-Wallet)អាចធ្វើប្រតិបត្តិការឌីជីថលនេះមានប្រមាណ៣០លានគណនី។ ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់, ប្រព័ន្ធបាគងបានបំពេញមុខងារកាន់តែសម្បូរបែបដល់អ...
article_9516.txt
ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនយានយន្តអគ្គិសនីចិន BYD និងឡានអគ្គិសនីTESLA របស់អាម៉េរិក  នៅលើទីផ្សារកម្ពុជាបច្ចុប្បន្ន ក៏មានលេចឡើងនូវឡានអគ្គិសនី ZEEKR របស់ក្រុមហ៊ុនចិន Oneroad Group ផងដែរ។​ ក្រុមហ៊ុនចិនមួយនេះ បានសម្ពោធទីតាំងលក់រថយន្តរបស់ខ្លួន​(Showroom)នៅលើមហាវិថីមុន្នីវង្ស នាព្រឹកថ្ងៃទី២០ ខែកក្កដា។
វត្តមាន​ឡានចិន ZEEKR នេះ ​​ បានបង្ហាញឱ្យឃើញពីតម្រូវការ​ឡានអគ្គិសនីកាន់តែច្រើន និងសម្បូរបែបនៅលើទីផ្សារកម្ពុជា។​ លោក ជែវ ជៀនហ្វុង (Jiao Jinfeng) នាយករងក្រុមហ៊ុន Oneroad Group ​បានលើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការអាជីវកម្មនៅក្នុងស្រុក ឡានអគ្គិសនីនេះនឹងជួយជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍន៍ឡានអគ្គិសនីលើទីផ្សារកម្ពុជា។ លោកបញ្ជាក...
article_9517.txt
២ទសវត្សរ៍ហើយ ដែលធនាគារជាតិនៃកម្ពុជា ប្រឹងប្រែងរក្សានូវស្ថិរភាពតម្លៃប្រាក់រៀលឱ្យនៅចន្លោះប្រមាណ ៤ ០៥០រៀលក្នុងមួយដុល្លារ។ ប៉ុន្តែ ការប្រឹងប្រែងនេះ បានត្រឹមតែទប់ស្កាត់មិនឱ្យកម្រិតដុល្លារូបនីយកម្មបន្តកើនឡើងប៉ុណ្ណោះ  ពោលមកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់អាចបន្ថយកម្រិតដុល្លារូបនីយកម្មបាននៅឡើយ។ ជុំវិញបញ្ហានេះ ទេសាភិបាលរងនៃធនាគារជ...
« ខ្ញុំអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន​-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេស​បងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក...
article_9518.txt
ធនាគារជាតិនៃកម្ពុជា បានផ្គត់ផ្គង់ប្រាក់រៀលនៅតាមសាខាទាំង២៥រាជធានី-ខេត្ត បានប្រមាណ ២៤៥៥ពាន់លានរៀល ក្នុងឆមាសទី១។ ចំនួននេះ កើន១២,៤ភាគរយ ខណៈការផ្គត់ផ្គង់ប្រាក់ដុល្លារអាម៉េរិកកើន ២,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។
ប្រាក់រៀលទាំងជាង២០០០ពាន់លានរៀល ដែលធនាគារជាតិបានផ្គត់ផ្គង់ទៅកាន់បណ្តាសាខារបស់ខ្លួន ជាប្រចាំនេះ គឺជាប្រភេទក្រដាសថ្មី សម្រាប់បំពេញតម្រូវការសាធារណជន ដោយប្រមូលយកមកវិញនូវ ក្រដាសប្រាក់ចាស់ ទក់ រហែក។ ធនាគារជាតិដូរក្រដាសប្រើប្រាស់នេះ ក៏ដើម្បីពង្រឹងសោភ័ណភាព និងគុណភាបក្រដាសប្រាក់ ការក្លែងបន្លំ ក្នុងគោលដៅការពារនូវការក្លែងបន្លំក្រដ...
article_9519.txt
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រាប់ទៅលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ពិនិត្យមើលឡើងវិញ ពីលក្ខខណ្ឌដូរក្រដាសលុយដុល្លារដែលមានបញ្ហា ដើម្បីឱ្យមានភាពងាយស្រួលជាងមុន ក៏ដូចជាការបង្កើនការយកចិត្តទុកដាក់លើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ ប្រមុខរដ្ឋាភិបាល បានមើលឃើញបញ្ហានេះ នៅពេលដែលសម្តេចបានបិទបា...
សម្ដេច ហ៊ុន ម៉ាណែត បានហៅទូរស័ព្ទទៅលោកស្រី ជា សិរី នៅម៉ោង១១យប់ [ថ្ងៃទី១៧ ខែកក្កដា] ដើម្បីឱ្យជួយដោះស្រាយបញ្ហាការដូរលុយដុល្លារដែលមានបញ្ហារហែកឬមានស្នាម ឱ្យមានភាពងាយស្រួលជាងមុន។ នាយករដ្ឋមន្ត្រី អះអាងបែបនេះ ក្នុងកម្មវិធី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨កក្កដា។ កាលពីយប...
article_952.txt
ទីក្រុង​បាងកក — ក្រុម​អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ព្រមាន​ថា ច្បាប់​ថ្មី​មួយ​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​តាក់តែង​ឡើង​ដើម្បី​ដាក់​កំហិត​លើ​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ នឹង​បង្ក​ជា «ការ​គំរាម​កំហែង» ចំពោះ​កិច្ចការ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​អាច​បណ្ដាល​ឲ្យ​អង្គការ​មួយ​ចំនួន​ត្រូ...
សំណើ​ច្បាប់​នេះ ​នឹង​តម្រូវ​ឲ្យ​អង្គការ​មិន​ស្វែងរក​ប្រាក់​កម្រៃ​ទាំង​អស់​ចុះ​បញ្ជី​ជាមួយ​រដ្ឋាភិបាល ប្រកាស​អំពី​ប្រភព​នៃ​ថវិកា​របស់​ខ្លួន​ទាំង​អស់​ជា​រៀងរាល់​ឆ្នាំ ប្រកាស​អំពី​របៀប​ដែល​ពួកគេ​ចំណាយ​ថវិកា​ទាំង​នោះ និង​ប្រគល់​របាយការណ៍​សវនកម្ម​និង​ឯកសារ​ប្រកាស​ពន្ធ​ប្រចាំ​ឆ្នាំ​ឲ្យ​រដ្ឋាភិបាល។ មេដឹកនាំ​នៃ​អង្គការ​ណា​ដែល​...
article_9520.txt
ស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស (UK Export Finance - UKEF) កំពុងពិនិត្យលើកាលានុវត្តភាពផ្តល់ហិរញ្ញប្បទាននាំចេញដល់កម្ពុជាដើម្បីលើកកម្ពស់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការទទួលបានហិរញ្ញប្បទាននាំចេញនេះ នឹងក្លាយជាចំណុចទាក់ទាញបន្ថែមដល់ការវិនិយោ...
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានជួបពិភាក្សាការងារជាមួយ លោក Vomic Nur Shah, ប្រធានស្ថាប័នហិរញ្ញប្បទាននាំចេញចក្រភពអង់គ្លេស អំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌហិរញ្ញប្បទាននាំចេញ តាមរយៈទីភ្នាក់ងារហិរញ្ញប្បទាននាំចេញ (Export Credit Agency-ECA) ចក្រភពអង់គ្លេស ដើម្បីធ្វើហិរញ្ញប្បទានលើគម្រ...
article_9521.txt
ភ្នំពេញ៖ កម្ពុជា នឹងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រទាំង៤របស់កម្ពុជារួមមានព្រះសីហនុ កោះកុង កំពត និងកែប​ ឱ្យទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា។ បច្ចុប្បន្ន គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាជារបៀងសេដ្ឋក...
មកទល់ពេលនេះ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងបានប្រជុំជាលើកទី៤ហើយ ដើម្បីពិនិត្យក៏ដូចជាផ្តល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា»។ នេះបើតាមសេក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំបានដឹកនាំដោយឧបនាយ...
article_9522.txt
ភ្នំពេញ៖ ការប្រែប្រួលអាកាសធាតុបានកើនឡើងពីមួយឆ្នាំទៅមួយ ដែលបាន​និងកំពុងគំរាមកំហែងដល់ការដាំដុះរបស់ប្រជាកសិករ ជាពិសេសលើដំណាំស្រូវតែម្តង។ ដើម្បីការពារនូវហានិភ័យនេះ បច្ចុប្បន្នមានកសិករប្រមាណ​៧,៦ម៉ឺនគ្រួសារហើយ បានប្រើប្រាស់សេវាធានារ៉ាប់រងស្រូវលើការប្រែប្រួលអាកាសធាតុ។​
កសិករចំនួន ៧៦ ១០៣គ្រួសារ នៅក្នុងខេត្តគោលដៅបាត់ដំបង​ កំពង់ធំ និងព្រៃវែង កំពុងប្រើប្រាស់សេវាធានារ៉ាប់រងស្រូវលើការប្រែប្រួលអាកាសធាតុពីក្រុមហ៊ុនធានារ៉ាប់រង Forte ដែលជាក្រុមហ៊ុនតែមួយគត់ក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងទាំង៤០នៅកម្ពុជា ដែលធានារ៉ាប់រងលើវិស័យកសិកម្ម។​ បើតាមលោក នី លីហួង អគ្គនាយកធានារ៉ាប់រងខ្នាតតូច និងកសិកម្ម​ នៃក្រ...