file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9703.txt | កម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានដំណើរការជាផ្លូវការរយៈពេល៤ថ្ងៃហើយមក។ តាមរយៈកម្មវិធីនេះ រដ្ឋាភិបាលប្រទេសអូស្រា្តលី នឹងផ្តល់ជំនួយ៣០លានដុល្លារអូស្រ្តាលី (ស្មើនឹងជិត២០លានដុល្លារអាម៉េរិក) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តផែនការសកម្មភាពជាតិ ស្... | កម្មវិធី ACCESS 2 នឹងដំណើរការនៅថ្នាក់ជាតិ រួមទាំងខេត្តគោលដៅចំនួនបួន គឺ សៀមរាប កំពង់ចាម កំពង់ស្ពឺ និងខេត្តរតនគិរី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា ស្តីពីការដាក់ឱ្យដំណើរការកម្មវិធី ACCESS 2 នាថ្ងៃទី៥មេសា ដោយបានបញ្ជាក់ថា កម្មវិធីនេះ ជាផ្នែកសំខាន់មួយ ជួយគាំទ្រដល់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល... |
article_9704.txt | ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន។ | កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងលោក ប្លែស គីលីយ៉ង់ សហប្រធាន ស.ស.រ ជាមួយលោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០មីនា។ សេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ធ្វើឡើងក្នុងគោលដៅ... |
article_9705.txt | សៀមរាប៖ ក្រោយដំណើរការបានរយៈពេល៥ខែ អាកាសយានយន្តអន្តរជាតិសៀមរាប-អង្គរ អាចទទួលបានភ្ញៀវប្រមាណ៥០០០នាក់ក្នុងមួយថ្ងៃទាំងឡើងទាំងចុះ។ នេះបើតាមលោក ពេជ្រ សុប៉ុនតារា ទទួលបន្ទុកការហោះហើរ នៃអាកាសយានយន្តអន្តរជាតិសៀមរាបអង្គរ ។ | ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាដំណើរទស្សនកិច្ចនៅព្រលានយន្តហោះសៀមរាបអង្គរ លោក សុប៉ុនតារា ទទួលបន្ទុកការហោះហើរ សង្ឃឹមថាកំណើនភ្ញៀវធ្វើដំណើរនឹងកើនឡើងជាបន្ត។ បើតាមលោក សុប៉ុនតារា បច្ចុប្បន្ន អាកាសយានយន្តអន្តរជាតិសៀមរាប-អង្គរ មានជើងហោះហើរត្រង់ ទៅ-មក ជាមួយប្រទេសចំនួន៦ក្នុងតំបន់អាស៊ាន។ ក្... |
article_9706.txt | ៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេស-តំបន់ក្នុងពិភពលោក បានជិត១២,៥ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមាន ៦ ២៦១ ៦៥៧លានដុល្លារ កើន១៨ភាគរយ ខណៈការនាំចូលមានតម្លៃ ៦ ២៣៤ ៨៧៨ លានដុល្លារ កើន៦,៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗ របស់អគ្គនាយករ... | ស្ថិតិដដែលបានបង្ហាញថា សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារលំដាប់លេខ១របស់កម្ពុជា ដោយនៅត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជានាំទំនិញទៅកាន់ទីផ្សារប្រទេសមហាអំណាចពិភពលោកមួយនេះ មានទំហំទឹកប្រាក់ប្រមាណ ២ ០០០លានដុល្លារ កើន៨,៩ភាគរយ។ ជាមួយគ្នានេះ ការនាំចេញរបស់កម្ពុជាទៅវៀតណាមមានកំណើនដល់៥៣ភាគរយ ក្នុងទំហំទឹកប្រាក់ជិត ១ ៤០០លានដុល្លារ។ សម្រាប់ប្រទេស... |
article_9707.txt | ធនាគារពិភពលោក (World Bank) បានអនុម័តកម្ចីចំនួន៣៥លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងកែលម្អផ្លូវធន់នឹងអាកាសធាតុ។ តាមរយៈគម្រោងនេះផ្លូវជនបទជាច្រើនខ្សែក្នុងខេត្តក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំកាន់តែប្រសើរ សម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និង... | សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក សម្រេចផ្តល់ឥណទានចំនួន៣៥លានដុល្លារបន្ថែមនេះលើ គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (Cambodia Road Connectivity Improvement Project/RCIP)។ ការសម្រេចនេះ ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបា... |
article_9708.txt | រដ្ឋាភិបាលអាម៉េរិក នៅថ្ងៃទី២៨ ខែមីនា បានបញ្ចេញថវិកា ៦០លានដុល្លារពីមូលនិធិបន្ទាន់ រដ្ឋ Maryland ដើម្បីជួសជុលស្ពាន Francis Scott Key ដែលបានបុកដោយកប៉ាលដឹកទំនិញមួយគ្រឿង និងសម្អាតកម្ទេចកម្ទីនៅក្នុងទន្លេ។ | ស្ពាន Francis Scott Key បានដួលរលំនៅព្រឹកថ្ងៃទី២៦ ខែមីនា នៅពេលនាវា Dali ប្រវែង ៣០០ម៉ែត្របានផ្ទុកកុងតឺន័ររាប់សិបគ្រឿងឆ្ពោះទៅកាន់ទ្វីបអាស៊ីស្រាប់តែជាប់គាំងហើយបានទៅបុកធ្នឹមស្ពាន។ ស្ពានដែកទាំងមូលបានដួលរលំភ្លាមៗក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយបានបង្អាក់សកម្មភាពកំពង់ផែពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់អាម៉េរិក។ ក្រុមអ្នក... |
article_9709.txt | គិតត្រឹមដើមឆ្នាំ២០២៤ គឺឈានចូលឆ្នាំទី៤ហើយ ដែលវិស័យអចលនទ្រព្យនៅកម្ពុជា ជាប់គាំងដោយសារវិបត្តិជំងឺកូវីដ-១៩ រួមទាំងវិបត្តិសេដ្ឋកិច្ចនានា ជះឥទ្ធិពលពីខាងក្រៅ។ អ្នកជំនាញមើលឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងប្រសើរឡើងនៅចន្លោះឆ្នាំ ២០២៦-២០២៧ ដោយសារភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា។ | អ្នកជំនាញវិស័យអចលនទ្រព្យ កត់សម្គាល់ថា សន្ទុះនៃកំណើនវិស័យអចលទ្រព្យនៅកម្ពុជាបច្ចុប្បន្ន មិនទាន់មានភាពប្រសើរឡើយ ដោយសារការប្រឈមនឹងបញ្ហាសេដ្ឋកិច្ច និងការធ្លាក់ចុះនៃអ្នកវិនិយោគមកពីក្រៅប្រទេស ជាពិសេសចិន។ នៅចន្លោះឆ្នាំ ២០១៨-២០១៩ វិស័យអចលនទ្រព្យនៅកម្ពុជា មានសន្ទុះខ្លាំងក្លា ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវគម្រោងអគារពាណិជ្ជកម្ម ខុនដូរ ... |
article_971.txt | កង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ និងគ្រោះរាំងស្ងួត កំពុងក្លាយជាបញ្ហាធំដែលជះឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតមនុស្សនិងសត្វ ដោយសារការកើនឡើងកម្ដៅសកលលោក។ កង្វះទឹកស្អាត និងគ្រោះរាំងស្ងួត អាចក្លាយជាបញ្ហាចម្បងមួយទៀត បន្ទាប់ពីជំងឺកូវីដ-១៩ បញ្ចប់ទៅ។ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា។ | គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ គ្រោះរាំងស្ងួត បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោក យ៉ាងហោចណាស់ ១២៤ពាន់លានដុល្លារ និងប៉ះពាល់ដល់មនុស្សជាង ១,៥ពាន់លាននាក់។ យ៉ាងណាមិញ របាយការណ៍ UN ដដែលនេះ ក៏បានបន្ថែមផងដែរថា ទំហំនៃការប៉ះពាល់ វាអាចនឹងធំជាងនេះ។ ការឡើងកម្ដៅផែនដី បានធ្វើឱ្យមានគ្រោះរាំងស្ងួត និងប៉ះពាល់ខ្លាំងនៅតំបន់អឺរ៉ុបខាងត្បូង និ... |
article_9710.txt | ភ្នំពេញ៖ រយៈពេល២ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញ «បង្កងកណ្ដូប រស់»ជាង២តោន ទៅកាន់ទីផ្សារចិន តាមរយៈក្រុមហ៊ុន Cambodia TienitInternational Trading។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមីនា។ | លោក បានលើកឡើងថា ក្រោយសាកល្បងនាំចេញបង្កងកណ្ដូបរស់ទៅចិនចំនួន ៤៥ គីឡូក្រាមលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០២៣មក គឺកម្ពុជាបានបង្កើនការនាំចេញរបស់ ខ្លួនទៅចិនជាបន្តបន្ទាប់។ ជាក់ស្ដែងនៅឆ្នាំ២០២៣ កម្ពុជាអាចនាំចេញ បង្កងកណ្ដូបរស់ ជាង១តោន។ ដោយឡែក រយៈពេល២ខែដើមឆ្នាំ២០២៤នេះវិញ កម្ពុជាសម្រេចបានការនាំចេញជលផលប្រភេទនេះប្រមាណ២១០០គីឡូក្រាមទ... |
article_9711.txt | ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសឡាវសម្រេចយកថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ទៅអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ ការសម្រេចនេះ ត្រូវចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីបរិវត្តកម្មឌីជីថល ដោយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ជាមួយលោក Boviengkham V... | ឡាវ ជាប្រទេសដំបូង ដែលនឹងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh របស់កម្ពុជា។ លោក ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា ការនាំចេញនូវថ្នាលនេះ គឺជាការកសាងនូវទំនុកចិត្ត និងពង្រីកសេវាឌីជីថលឱ្យកាន់តែទូលំទូលាយក្នុងក្របខណ្ឌក្រសួង-ស្ថាប័ន... |
article_9712.txt | «ឪពុកធ្វើអំពើពុករលួយលួចលុយជាតិ លុយរាស្រ្ត ហើយយកមកផ្គត់ផ្គង់គ្រួសារឱ្យថ្កុំថ្កើន តើគាត់ជាឪពុកប្រកបដោយគតិបណ្ឌិតទេ?» លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានលើកចម្ងល់បែបនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១១ ខែមីនា ។ | តាមពិតទៅ ឃ្លានេះលោក គី សេរីវឌ្ឍន៍ ចង់សំដៅលើមន្រ្តីរដ្ឋាភិបាលណា ដែលប្រព្រឹត្តអំពើពុករលួយ ហើយយកមកពង្រីកទ្រព្យសម្បត្តិដល់កូនៗរបស់ពួកគេ គឺជាទង្វើវិសមធម៌នៅក្នុងសង្គម ដែលរដ្ឋាភិបាលអាណត្តិថ្មី គួរតែលុបបំបាត់ចោល។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី១២ ខែមីនា អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានពន្យល់ថា ៖« លុយដែលរាស្រ្តបានបង់ពន្ធជូនទៅរ... |
article_9713.txt | ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលពីប្រមូលពន្ធគយបាន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨.២៧ លានដុល្លារ)។ ចំណូលនេះ ស្មើនឹង៨២,៤ភាគរយ នៃផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ | ការមិនសម្រេចនូវការប្រមូលចំណូលមិនសម្រេចតាមផែនការនេះ បណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេសការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្ត ដែលកន្លងមក ជាប្រភពចំណូលសំខាន់របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះជាការលើកឡើងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយបានបញ្ជាក់ថា ភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រ... |
article_9714.txt | កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីចំនួន៣៧គម្រោង ដែលទំហំទឹកប្រាក់ជិត១ ២០០លានដុល្លារ សម្រាប់ខែកុម្ភៈ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នាថ្ងៃទី១២មីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា គម្រោងវិនិយោគថ្មីទាំងនេះ អាចបង្កើតការងារដល់ពលរដ្ឋបានប្រមាណ ៣៨ពាន់កន្លែង។ | បើតាមCDC ក្នុងចំណោមគម្រោងទាំង៣៧នេះ គឺមាន២៤គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ។ គម្រោងវិនិយោគដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសនោះមាន គម្រោងសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព១៥០MW តាមរូបភាព វិនិយោគ សាងសង់- ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងវិនិយោគតម្លៃ៤៤០លានដុល្លារនេះ ស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌល ស្រុកមណ្ឌលសីមា ខេត... |
article_9715.txt | លោក សើ ឡេះ គឺជាសមាជិកសហគមន៍នេសាទត្រពាំងសង្កែ។ ទំនេរពីការងារលោក សេី ឡេះ បានបន្ថែមរបរមួយទៀត គឺរបរចិញ្ចឹមក្ដាមថ្ម។ បុរសវ័យ៥៦ឆ្នាំរូបនេះ ចាត់ទុករបរនេះ ជាឆ្នាំងបាយដ៏សំខាន់របស់លោក។ | លោក សើ ឡេះ ចាប់ផ្ដើមចិញ្ចឹមក្ដាមថ្ម កាលពីខែសីហា ឆ្នាំ២០២៣។ រយៈពេល៦ខែនេះ លោក ប្រមូលផលក្ដាមថ្ម បាន២ដងហើយ ដោយលើកទី១រកចំណូលបានជិត ១លានរៀល និងលើកទី២ បាន១លាន៤០ម៉ឺនរៀល។ តាមរយៈទិន្នផលនៃការចិញ្ចឹមក្ដាមថ្មនេះ បានធ្វើឱ្យរីករាយ និងចង់ពង្រីកទីតាំងបន្ថែមទៀត។ បច្ចុប្បន្ន លោកចិញ្ចឹមក្នុងទំហំត... |
article_9716.txt | ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast Auto បានប្រកាសពីពិធីបើកការដ្ឋានសាងសង់គម្រោងរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងទីក្រុង Thoothukudi រដ្ឋ Tamil Nadu ប្រទេសឥណ្ឌានៅថ្ងៃទី២៥ ខែកុម្ភៈ។ នេះបើតាមសារព័ត៌មាន VnExpress ។ | កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន VinFast និងរដ្ឋាភិបាលរដ្ឋ Tamil Nadu ត្រូវបានបង្កើតឡើងចាប់តាំងពីការប្រកាសចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ពេលនោះ VinFast ប្តេជ្ញាវិនិយោគ ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១ នៃគម្រោងរោងចក្រផលិតរថយន្តអគ្គិសនីដែលត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្ន... |
article_9717.txt | គិតត្រឹមដំណាច់ឆ្នាំ២០២៣ ក្រសួងសាធាណៈការ និងដឹកជញ្ជូនបានចុះបញ្ជីយានយន្តនៅទូទាំងប្រទេសបានប្រមាណ៧,៥លានគ្រឿង។ ក្នុងនោះ មានម៉ូតូជាង៦លានគ្រឿង។ | របាយការណ៍បូកសរុបការងារប្រចាំ២០២៣របស់ក្រសួងសាធារណការបានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩០ ដល់ដំណាច់ឆ្នាំ២០២៣ មានយានយន្តចំនួន ៧ ៥៦៣ ៣៩៥គ្រឿង ត្រូវបានចុះបញ្ជី។ ក្រសួងសាធារណការបានបញ្ជាក់ថា ក្នុងចំណោមយានយន្តដែលត្រូវបានចុះបញ្ជីនៅទូទាំងប្រទេសនោះ គឺមានម៉ូតូចំនួន ៦ ៤១៦ ២៣០គ្រឿង, រថយន្តធុនស្រាលមាន ៨៤៥ ៦២៦គ្រឿង និងរថយន្តធុនធ្ងន់មាន ៣០១... |
article_9718.txt | ក្នុងខែមករា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលថវិកាចូលជាតិបាន ១ ២០៩,១៤ ពាន់លានរៀល ឬស្មើនឹងប្រមាណ២៩៨លានដុល្លារអាម៉េរិក។ ចំណូលនេះ ស្មើនឹង ៧,១៧ ភាគរយនៃផែនការកំណត់ដោយច្បាប់ស្តីពីគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០២៤។ | បើតាមប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារទើបចេញផ្សាយនាថ្ងៃទី២០កុម្ភៈ ចំណូលជាតិជិត៣០០លានដុល្លារ ដែលប្រមូលបានពន្ធដារ-អាករគ្រប់ប្រភេទនេះ គឺបានធ្លាក់ចុះក្នុងអត្រា០,៦៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ដើម្បីសម្រេចនូវផែនការប្រចាំឆ្នាំ២០២៤ ពន្ធដារនឹងពង្រឹងគុណភាពនៃការផ្តល់សេវា ដោយមន្ត្រីផ្តល់សេវាត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន... |
article_9719.txt | ភ្នំពេញ៖ កម្ពុជា នឹងពិចារណាដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ក្នុងពេលសមស្របខាងមុខ។ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងបែបនេះក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤» នាព្រឹកថ្ងៃទី១១មីនានេះ។ លោកបានបញ្ជាក់ថា កិច្ចការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល គឺជាអាទិភាពសំខាន់បំផុតដែលក្រសួ... | បើតាមលោក ជា វ៉ាន់ដេត បច្ចុប្បន្ន ក្រសួងប្រៃសណីយ៍ កំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៃសេវាទូរសព្ទ4G និងសេវាអ៊ីនធឺណិត ឱ្យបានល្អនៅទូទាំងប្រទេស ជាពិសេសដល់គោលដៅសាលារៀន មណ្ឌលសុខភាព សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងប្រទេសបានឱ្យត្រឹមឆ្នាំ ២០២៧។ ទន្ទឹមនឹងនេះ ដើម្បីជំរុញបរិវត្តកម្មឌីជីថលនិងបង្កលក្ខណៈងាយស្រួ... |
article_972.txt | ក្រុមបាតុករប្រេស៊ីលជាច្រើនពាន់នាក់ បានតវ៉ានឹងលោកប្រធានាធិបតីប្រេស៊ីល ជែ បុលសូណារ៉ូ នៅថ្ងៃទី២៩ ខែឧសភា ទាក់ទិននឹងការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ ជាមួយគ្នា បាតុករប្រេស៊ីល ក៏បានអំពាវនាវឱ្យសភាសួរដេញដោលរដ្ឋាភិបាលទាក់ទិននឹងការគ្រប់គ្រងកូវីដ-១៩ ដែលមានភាពយឺតយ៉ាវផងដែរ។ | ភាពយឺតយ៉ាវនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការគ្រប់គ្រងការរីកសាយកូវីដ-១៩ នៅមានកម្រិត បានធ្វើឱ្យប្រេស៊ីលស្ថិតលើមាត់ជ្រោះនៃការដួលរលំប្រព័ន្ធសុខាភិបាល ខណៈករណីឆ្លងប្រចាំថ្ងៃនៅបន្តមានជាច្រើនម៉ឺនករណី។ ក្នុងថ្ងៃទី២៩ ខែឧសភា ករណីឆ្លងកូវីដ-១៩ របស់ប្រេស៊ីលមានចំនួន ៧៨៩៤៣ករណី និងអ្នកស្លាប់មានចំនួនជិត ២ពាន់នាក់។ ស្របពេលករណីឆ្លងបានហក់ឡើង... |
article_9720.txt | កម្ពុជា បោះសម្អាតផ្ទៃដីមានមីនបានចំនួន៣ ០២៤គីឡូម៉ែត្រការ៉េ ក្នុងរយៈពេល៣១ឆ្នាំមកនេះ។ ផ្ទៃដីកម្ពុជាដែលត្រូវបានសម្អាតមីនរួចរាល់ចាប់ពីឆ្នាំ១៩៩២ដល់២០២៣នេះ គឺមាន៧៦ភាគរយនៃផ្ទៃដីសរុប យកទៅប្រើប្រាស់ និងបង្កបង្កើនផល នៅក្នុងវិស័យកសិកម្ម។ | បច្ចុប្បន្ន មានប្រជាពលរដ្ឋជិត១២លាននាក់ ទទួលផលបានពីសកម្មភាពរបស់រដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ៗក្នុងការបោះសម្អាតមីនដែលសល់ពីសង្គ្រាមកន្លងមកនេះ។ កិច្ចការបោះសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះ នឹងត្រូវបន្តអនុវត្ត ដើម្បីសម្រចបាននូវកម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥។ ថ្ងៃ២៤កុម្ភៈ ឆ្នាំ២០២៤ ជាខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ក្រោមប... |
article_9721.txt | គម្រោងវិនិយោគចំនួនពីរ ដែលមានតម្លៃជិត៦០០លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ គម្រោងទាំងពីរនេះ ត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុ។ | បើតាមរដ្ឋបាលខេត្តព្រះសីហនុ គម្រោងដែលទទួលបានលើកទឹកចិត្តពីរដ្ឋាភិបាលនោះ គឺមានគម្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន២៨៧០បន្ទប់ ស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងរបស់ក្រុមហ៊ុន Ban Dao Investment Co., LTDនេះ មានទុនវិនិយោគ ៥៧៤លានដុល្លារ ខណៈគម្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ ក្នុងស្រុករបស់ក្រុមហ... |
article_9722.txt | «យើងកំពុងរៀបចំក្របខ័ណ្ឌប្រភេទថ្មីមួយ ដើម្បីបើកច្រកឱ្យអ្នកជំនាញនៅតាមមូលដ្ឋានដែលមិនមានក្របខ័ណ្ឌរដ្ឋ អាចចូលបំពេញភារកិច្ចក្នុងរូបភាពណា»។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យតេជោសែនកោះធំ» នាថ្ងៃទី១២មីនានេះ ដែលបានបញ្ជាក់ថា ក្របខ័ណ្ឌប្រភេទថ្មីនេះ គឺមានលក្ខខ... | បើតាមសម្តេច ក្របខ័ណ្ឌប្រភេទថ្មីដែលរដ្ឋាភិបាលកំពុងរៀបចំឡើងនេះ នឹងផ្តល់ទៅអ្នកបច្ចេកទេស ឬអ្នកជំនាញផ្នែកសុខាភិបាលនៅមូលដ្ឋានផ្ទាល់ ចូលបំពេញការងារ ក្នុងករណីនៅមូលដ្ឋាននោះខ្វះមន្ត្រីជំនាញ ឬមន្ត្រីបច្ចេកទេស។ សម្រាប់មន្តី្រ-រាជការដែលចូលនិវត្តន៍ហើយ តែនៅមានបំណងចង់ធ្វើការ និងចង់ជួយប្រជាពលរដ្ឋមូលដ្ឋានតាមរយៈជំនាញរបស់ខ្លួន ក៏អាចក... |
article_9723.txt | ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់បានជ្រូកក្លាស្សេខូចគុណភាពចំនួន១១០ក្បាល ឬស្មើ៨៨០គីឡូក្រាម មានប្រភពចេញច្រកព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមីនា។ | ជ្រូកក្លាសេទាំងនេះ ត្រូវបានដឹកតាមរយៈរថយន្តម៉ាក LEXUS ១គ្រឿង ។ មន្រ្តីនៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៤ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងភូមិសាស្រ្តស្រុកថ្មគោល ខេត្តបាត់ដំបង បានឃាត់រថយន្តនោះ ហើយរកឃើញថា ការនាំចូលជ្រូកទាំងនេះ ពុំមានឯកសារបែបបទនាំចូលឡើយ។ ជាមួយគ... |
article_9725.txt | កម្ពុជាបានពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធឌីជីថល (ស្កេន QR Code) ជាមួយម៉ាឡេស៊ី។ នេះជាផ្នែកមួយនៃអនុស្សរណៈយោគយល់ ដែលត្រូវបានចុះហត្ថលេខាដោយលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្ដាលម៉ាឡេស៊ីនាអំឡុងនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ន... | តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កិច្ចសហប្រតិបត្តិការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ នឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ជាពិសេសការជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ ព្រមទាំងជួយគាំទ្រដល់យន្តការកិច្ចសហការត្រួតពិនិត្យការទូទាត់ឆ្លងដែន... |
article_9726.txt | តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដើម្បីបង្កើតប្រសិទ្ធភាពការងារ។ ការប្រើប្រាស់នូវថ្នាលនេះ ត្រូវបានរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ | លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត ជាមួយលោក ជីវ កេង ប្រធានតុលាការកំពូល នាថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៤។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍ នឹងជួ... |
article_9727.txt | ក្រៅពីក្រុមហ៊ុនចិន ព្រលានយន្តហោះអន្តរជាតិថ្មីតម្លៃជាង១៥០០លានដុល្លារនៅក្រុងតាខ្មៅ មានក្រុមហ៊ុន៥ប្រទេសទៀតចូលរួមសាងសង់។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល ដៃគូវិនិយោគចូលរួមកសាងព្រលានយន្តហោះនេះ គឺមានក្រុមហ៊ុនមកពីប្រទេសកាណាដា អង់គ្លេស បារាំង សិង្ហបុរី និងកូរ៉េខាងត្បូង។ | អាកាសយានយន្តអន្តរជាតិភ្នំពេញថ្មី មានក្រុមហ៊ុនចម្រុះពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍នានា ចូលរួមសាងសង់ ដែលគ្រប់គ្រងដោយក្រុមហ៊ុនសាជីវកម្មវិនិយោគទុននៅក្រៅប្រទេស(OCIC) របស់អ្នកឧញ៉ា ពុង ឃាវសែ។ នេះជាការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា ដោយបានបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះថ្មីនេះ មិនមែនជាការវិនិយោគផ្តាច់មុខពីក្រុមហ៊ុនរបស់ចិ... |
article_9728.txt | អគារតម្លៃ២៤០លានដុល្លារនេះ ត្រូវបានប្រកាសបញ្ចប់ការសាងសង់នូវគ្រោងសំណង់អគារ កាលពីខែមករា ឆ្នាំ២០១៩ បន្ទាប់ពីទុកចោលនាអំឡុងពេលវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨។ ដ្បិតបញ្ចប់គ្រោងសំណង់ក៏ពិតមែន ប៉ុន្តែអគារស្ថិតនៅប្រសព្វមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្សមួយនេះ គឺមិនទាន់បញ្ចប់គម្រោងទាំងស្រុង ឬដាក់ឱ្យដំណើរការនៅ... | គួររំលឹកថា គម្រោងអគារ Gold Tower ៤២ជាន់នេះ ការវិនិយោគពីក្រុមហ៊ុន YON WOO CAMBODIA Co.,LTD។ គម្រោងនេះ ត្រូវបានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១។ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ទើបគម្រោងនេះ ត្រូវបានដំណើរការឡើងវិញម្តងទៀត៕ អ្នកសរសេរអត្ថបទ សូមចុច... |
article_973.txt | រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោកMatt Hancock បានលាលែងពីតំណែងហើយ នៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីមានវីដេអូឃ្លីបមួយបង្ហាញថា លោកបានបំពានបម្រាមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយការថើបមនុស្សជំនិតរបស់ខ្លួន។ | លោក Matt Hancock រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស បានប្រគល់លិខិតលាលែង ទៅនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រួចហើយ បន្ទាប់ពីសារព័ត៌មាន The Sun បានបង្ហោះវីដេអូ ដែលលោករដ្ឋមន្រ្តី បានបំពានបម្រាមទប់ស្កាត់កូវីដ-១៩ ដោយការថើបជាមួយមនុស្សជំនិតរបស់លោក។ ក្នុងលិខិតនោះ លោករដ្ឋមន្រ្តីបានសុំទោសចំពោះកំហុសរបស់ខ្លួន បន្ទាប់ពីមិនគោរពតាមគ... |
article_9730.txt | កម្ពុជា បានជួបពិភាក្សាជាមួយឥណ្ឌា ដើម្បីពន្លឿនសកម្មភាពអនុវត្តគម្រោងទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថល(ស្កេន ឃ្យូអរកូត) ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឆ្លុះបញ្ចាំងពីភាពរួចរាល់របស់ភាគីទាំងសងខាង។ ជំនួបនេះ ត្រូវបានធ្វើឡើងរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយស្ថាប័ន NPCI International Payments Li... | គោលបំណងពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុ គឺដើម្បីលើកកម្ពស់ការធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយបរិយាបន្ន ជាពិសេសគឺលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ រវាងកម្ពុជា-ឥណ្ឌា។ ធនាគារជាតិ បានផ្ដួចផ្ដើមកិច្ចសហការទ្វេភាគីជាមួយបណ្តាធនាគារកណ្តាលក្នុងតំបន់ និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំ និងអភិវឌ្ឍប្រ... |
article_9731.txt | សហភាពអឺរ៉ុប (EU) សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដល់រដ្ឋាភិបាលកម្ពុជា ក្នុងទំហំទឹកប្រាក់ ៧៩ លានអឺរ៉ូ (ប្រមាណ៨៦,៥លានដុល្លារអាម៉េរិក) លើកម្មវិធីសេដ្ឋកិច្ចចំនួន៤។ ការផ្តល់នេះ ត្រូវបានចុះហត្ថលេខាដោយលោកស្រី Jutta Urpilainen ស្នងការ អឺរ៉ុប សម្រាប់ភាពជាដៃគូអន្តរជាតិ (European Commissioner for International Partnerships) ជាមួយល... | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ផ្តោតសំខាន់ លើកការកម្ពស់ខ្សែច្រវាក់តម្លៃប្រកបដោយនិរន្តរភាព, ប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញ។ ក្នុងចំណោមហិរញ្ញប្បទានឥតសំណងទាំងជាង៨៦លានដុល្លារខាងលើនេះ គឺមានប្រមាណ៧,៨លានដុល្លារ សម្រាប់អនុវត្តកម្មវិធីភាពជាដៃគូ ដើម្បីនិរន្តរភាពប្រព័ន្ធកសិកម្... |
article_9732.txt | ជុំវិញរឿងនេះ លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងថា ការវិនិយោគលើអចលនទ្រព្យ ដែលមិនសូវមានហានិភ័យត្រូវមើលលើ ៣ចំណុច។ ទីមួយ ការសង្កេតទីតាំងជាកត្តាចាំបាច់ សម្រាប់វិនិយោគលើអចលទ្រព្យ។ | ពិតណាស់ មុនសម្រេចទិញអចលនទ្រព្យណាមួយ គេត្រូវសង្កេតមើលលើទីតាំង ដែលនៅជិតមន្ទីរពេទ្យ សាលារៀន ផ្សារ តំបន់មានការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឬទិញដើម្បីសាងសង់ឃ្លាំង រោងចក្រ អគារផ្សេងៗ។ ទន្ទឹមនេះ គេត្រូវមើលលើទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដូចជាតំបន់ប៉ូលសេដ្ឋកិច្ចពិសេស និងតំបន់ដែលមានសក្កានុពល។ នេះបើតាមលោក សន សៀប ។ លោ... |
article_9733.txt | ពលរដ្ឋដែលខ្ចីលុយធនាគារ យកមករកស៊ី ដើម្បីចំណូលបន្ថែម ហើយសងគេវិញ នោះគឺជាការណ៍ល្អ តែបើខ្ចីលុយគេប្រើខុសគោលដៅ ដូចជាទិញសម្ភារៈទំនើប ដូរឡាន ម៉ូតូជាដើម គឺខុសហើយ។ ពិសេសការប្រើប្រាស់កម្ចីខុសគោលដៅអាចធ្វើឱ្យលោកធ្លាក់ក្នុងស្ថានភាពជាប់បំណុលច្រើនថែមទៀត។ | បើតាមអ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កម្ចីដែលបានធនាគារ គឺជាទុនដ៏សំខាន់សម្រាប់ការវិនិយោគ ឬពង្រីកអាជីវកម្មអ្វីមួយឱ្យកាន់តែរីកចម្រើន។ ដូច្នេះ ពលរដ្ឋត្រូវប្រើប្រាស់កម្ចីឱ្យចំគោលដៅ និងតាមតម្រូវការជាក់ស្តែង៕ សូមអញ្ជើញលោក-អ្នកទស្សនាការពន្យល់... |
article_9734.txt | «ក្តីសង្ឃឹមកូនខ្មែរ» ជាការិយាល័យមួយស្ថិតនៅក្រុងអើយចុងប៊ូ សាធារណៈរដ្ឋកូរ៉េ ត្រូវបានអ្នកស្រី ជុំ ធីតា បង្កើតឡើងដើម្បីផ្តល់ការប្រឹក្សាផ្នែកច្បាប់ការងារ រៀបចំឯកសារ បកប្រែឯកសារ និងកក់សំបុត្រយន្តហោះឱ្យពលករខ្មែរធ្វើការងារនៅទីនោះ។ ការិយាល័យនេះដំណើរការបាន ១០ឆ្នាំហើយ ក្នុងគោលដៅជួយដោះស្រាយផ្នែកច្បាប់ឬសម្រួលផលលំបាកនានារបស់ពលករខ... | ជាស្ត្រីខ្មែរមួយរូបដែលសម្រេចចាកចេញពីប្រទេសកំណើត ទៅរស់នៅឯប្រទេសកូរ៉េ តាមរយៈការរៀបអាពាណ៍ពិពាណ៍ជាមួយបុរសជនជាតិកូរ៉េ នៅចុងឆ្នាំ២០០៧ ធ្លាប់ជួបការលំបាកក្នុងជីវិតគ្រួសារជាច្រើនជំពូក មុននឹងទទួលបានសមិទ្ធផលល្អ ចូលមកជីវិតខ្លួនវិញនេះ។ រៀបការជាមួយស្វាមីជនជាតិកូរ៉េ ដោយសង្ឃឹមទទួលបានក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីប្តី និ... |
article_9735.txt | អ្នកវិនិយោគរបស់ប្រទេសចិន និងថៃ ស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា ក្នុងវិស័យសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ន និងឧស្សាហកម្មដាំឈើក្រដាស (Paper Tree) ។ ឱកាសនេះ ត្រូវបានអ្នកវិនិយោគទាំងនោះ បង្ហាញក្នុងជំនួបជាមួយ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ន... | ដោយមើលឃើញពីការវិវត្តរីកចម្រើនរបស់កម្ពុជា លោក Zhang Ruochen តំណាងក្រុមហ៊ុនចិន China National Offshore Oil Corporation (CNOOC) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ឧស្ម័ននៅកម្ពុជា។ ការចុះផ្សាយរបស់CDC បានបញ្ជាក់ថា ក្រុមហ៊ុនចិនមួយនេះ មានបំណងចង់វិនិយោគលើទីតាំងស្តុកទុក ហេដ្ឋារចនាសម្ព័ន្ធចែក... |
article_9736.txt | ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានចំណូលប្រមាណ១៦លានដុល្លារ ពីការលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តចំនួន ២៦ ៦៥៩ គ្រឿង នៅក្នុងឆ្នាំ២០២៣។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការបានលើកឡើងបែបនេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៣ នាថ្ងៃទី២៨កុម្ភៈនេះ។ | លោកបានបញ្ជាក់ថា ក្នុងចំណោមទាំងចំណូលទាំង១៦លានដុល្លារនេះគឺមានជាង ៣៦ ៧១៥លានរៀល(ប្រមាណ៩លានដុល្លារ) បានពីការចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនចំនួន ៥ ២៩៨ផ្លាក។ រីឯចំណូលជាង ២៩ ៧៣៦លានរៀល(ប្រមាណ៧លានដុល្លារ) គឺបានការចុះបញ្ជីផ្លាកលេខពិសេស(រាជធានី-លេខ)ចំនួន ២១ ៣៦១ផ្លាក។ ផ្អែកតាមតារាងស្ថានភាពចំណូល រួមទាំងចំនួនផ្លាកលេខពិសេស និងផ្ល... |
article_9737.txt | គម្រោងទន្លេសាបកម្ពុជា ដែលបានផ្លាស់ប្តូរជីវិត និងលើកកម្ពស់ជីវភាពរស់នៅ ឈ្នះពានរង្វាន់ឆ្នើមជាសកលផ្នែកយេនឌ័រ ពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD Gender Award)។ នេះជាពានរង្វាន់ ដ៏ល្បីល្បាញ តំណាងឱ្យតំបន់អាស៊ីនិងប៉ាស៊ីហ្វិក តាមរយៈដំណើរការជ្រើសរើសប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ក្នុងចំណោមគម្រោងដទៃមកពី១៧៧ ប្រទេសជុំវិញព... | គម្រោងទន្លេសាប មានភាពលេចធ្លោក្នុងការអភិវឌ្ឍកសិកម្មខ្នាតតូចនៅកម្ពុជា ដោយផ្តល់ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សិទ្ធិស្រ្តី។ សេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (NCDDS) បានបញ្ជាក់ថា គម្រោងហិរញ្ញប្បទានបន្ថែមស... |
article_9738.txt | គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង៨៤៥,៧០ម៉ែត្រ នឹងត្រូវ បើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមវត្តមានប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៩កុម្ភៈ។ គម្រោងសាងសង់ស្ពានមានតម្លៃ៦០លានដុល្លារ ដែលកម្ពុជាបានពីកម្ចីរបស់រដ្ឋាភិបាលប្រទេសចិន។ | តាមផែនការគម្រោងសាងសង់ស្ពាននេះ គឺប្រើរយៈពេល៤២ខែ ដែលមានទទឹង២៧ម៉ែត្រ, មាន៤គន្លងសម្រាប់រថយន្ត, មាន២កន្លងសម្រាប់ម៉ូតូ និង ២គន្លងទៀតសម្រាប់ថ្មើរជើង។ ស្ពានតម្លៃ៦០លានដុល្លារ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។ ក្រោយសាងសង់រួចស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុន... |
article_9739.txt | រដ្ឋាភិបាលគ្រោងចំណាយថវិការ៤៥០លានរៀល(ប្រមាណ១១ម៉ឺនដុល្លារ) សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។ នេះបើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ដោយរំពឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់ នៅក្នុងពិធីបុណ្យនេះ។ | ក្រសួងទេសចរណ៍ សហការជាមួយ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទឹកដីខេត្តសៀមរាប។ អត្ថបទទាក់ទង «ទន្លេដើម្បីសន្តិភាព និងការអភិវ... |
article_974.txt | មេដឹកនាំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) នឹងប្តេជ្ញាបង្កើនការផ្តល់ហិរញ្ញវត្ថុរហូតដល់ ១០០ពាន់ដុល្លារ ដើម្បីជួយប្រទេសក្រីក្រ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងប្រយុទ្ធជាមួយការកើនឡើងកម្តៅសកលលោក។ យ៉ាងណាមិញ ការប្តេជ្ញារបស់ក្រុមប្រទេសG7 បែបនេះ ត្រូវបានក្រុមបរិស្ថានមួយចំនួនចាត់ទុកថា វាគ្រាន់តែជាការសន្យារបស់ថ្នា... | នៅក្នុងកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំងប្រាំពីរ ការបម្រែបម្រួលអាកាសធាតុ គឺជារបៀបវារៈដ៏សំខាន់មួយសម្រាប់មេដឹកនាំជជែកពិភាក្សា។ មេដឹកនាំក្រុមប្រទេស G7 នៅថ្ងៃទី១៣ ខែមិថុនា នឹងប្តេជ្ញាជាថ្មី ដើម្បីបង្កើនថវិកាឱ្យគ្រប់ ១០០ពាន់លានដុល្លារ ដើម្បីជួយប្រទេសក្រីក្រក្នុងមួយឆ្នាំៗ ដើម្បីប្រយុទ្ធជាមួយបម្រែបម្រួលអាកាសធាតុ។ នៅក្នុងសេចក្... |
article_9740.txt | ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ត្រៀមផ្តល់កម្ចី៣០លានដុល្លារ លើការប្រមូលទិញគ្រាប់ស្វាយចន្ទី សម្រាប់រដូវកាលឆ្នាំ២០២៤។ បើតាមលោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ចប់ថវិកានេះ ធ្វើឡើងក្នុងគោលដៅលើកស្ទួយខ្សែច្រវាក់កែច្នៃស្វាយចន្ទីស្រុក ដើម្បីកាត់បន្ថយការនាំចេញគ្រាប់ចន្ទីស្រស់ទៅបរទេស។ | ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មដំណាំស្វាយចន្ទី និងជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់ទីផ្សារអន្តរជាតិ រដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារសហគ្រាសធុនតូច និងមធ្យម(SME Bank) បានបញ្ចេញទុនជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍វិស័យដ៏មានសក្តានុពលនេះ។ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងសេដ្ឋកិច្ច និងច្បា... |
article_9741.txt | កំពត៖ កសិករដាំសារាយសមុទ្រក្នុងភូមិសាស្រ្តសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ប្រឈមបោះបង់មុខរបរ ព្រោះមិនមានទីផ្សារ ហើយគ្មានការបញ្ជាទិញដូចមុន។ លោក ង៉ែត ប្រុស អ្នកដាំសារាយសមុទ្រម្នាក់ នៅភូមិព្រែកអំបិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា សារាយសមុទ្រ បានធ្លាក់ថ្លៃ និងលែងមានការបញ្ជាទិញតាំង... | ក្រុមហ៊ុនវៀតណាម គឺជាអ្នកទទួលទិញសារាយសមុទ្រដ៏ធំពីកសិករខ្មែរ។ គ្មានការបញ្ជាទិញពីឈ្មួញវៀតណាមអស់ជាច្រើនខែមកនេះ កំពុងធ្វើឱ្យ លោក ង៉ែត ប្រុស និងកសិករដាំសារាយសមុទ្រផ្សេងទៀត បាក់ទឹកចិត្ត និងខ្លះទៀតអាចបោះបង់របរនេះក្នុងពេលឆាប់ៗនេះ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ង៉ែត ប្រុស អះអាងថាខ្លួនអស់ដើមទុនបង្វិលហើយ ខណៈនៅសល់សារាយស... |
article_9742.txt | អ្នកដែលលក់ផលិតផលធ្វើឱ្យស្បែក«ស»ទាំងឡាយ សូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ ផង។ ការគិតពីសុខភាពអតិថិជន ធៀបបានទៅនឹងការធ្វើបុណ្យ។ សម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត បានថ្លែងសារបែបនេះ ទៅកាន់អ្នករកស៊ីផលិតផលធ្វើឱ្យស្បែក «ស»ទាំងអស់ កុំដើម្បីតែភាពជោគជ័យរបស់ខ្លួន បំផ្លាញអ្នកប្រើប្រាស់។ | នាពិធីដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនានេះ សម្តេច ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ៖ «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង។ នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់[អ្នកប្រើប្រាស់] កុំយកបាបឱ្យគាត់។ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ... |
article_9743.txt | គិតពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ គម្រោងចំនួន១៧៣ បានចុះវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មុនពេលចាប់ផ្តើមរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា។ | «ជាលទ្ធផលនៅលើដី ទិន្នន័យជាក់ស្តែងពិតប្រាកដ មិនមែនបង្កើតឡើងនោះឡើយ»។ ប្រមុខរដ្ឋាភិបាល បានអះអាងថា គម្រោងវិនិយោគទាំង១៧៣នោះ ភាគច្រើនគឺកើតចេញក្រោយជំនួបរវាងសម្តេចជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនសហគ្រាសនៅក្រៅប្រទេស។ ការលើកឡើងពីវឌ្ឍនភាពនៃគម្រោងវិនិយោគនារយៈពេល៦ខែដំបូងក្នុងអាណ្តតិថ្មីនេះ ក៏ជាការឆ្លើយតបរបស់សម្តេច ហ៊ុន ម៉ាណែត ទៅកាន់... |
article_9744.txt | រដ្ឋាភិបាលត្រូវការថវិកាប្រមាណ៣៦,៦ពាន់លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនចំនួន១៧៤គម្រោងនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ក្នុងនោះរដ្ឋមានតម្រូវការប្រាក់១៩ ៩២៦លានដុល្លារ សម្រាប់អនុវត្តគម្រោងរយៈពេលខ្លី ... | ក្នុងចំណោមគម្រោងអទិភាពទាំង១៧៤ ដែលរដ្ឋាភិបាលបានកំណត់នៅក្នុងផែនការគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា រយៈពេល១០ឆ្នាំនោះ មាន៩៤ជាគម្រោងផ្លូវថ្នល់។ ក្រៅពីនេះ មានគម្រោងផ្លូវដែកចំនួន៨, គម្រោងដឹកជញ្ជូនតាមទន្លេ មាន២៣ , គម្រោងដឹកជញ្ជូនតាមសមុទ្រ មាន២០, គម្រោងផ្លូវអាកាស មាន១០, គម្រោងប្រព័ន្ធ... |
article_9745.txt | បច្ចុប្បន្ននេះ ពលរដ្ឋ ខ្មែរកាន់តែច្រើនបានផ្ដល់តម្លៃ និងប្រើប្រាស់ប្រាក់រៀលនៅក្នុងជីវិតប្រចាំថ្ងៃ របស់ ពួកគេ។ នេះបើទោះជាការចាយវាយទាំងនោះត្រូវប្រព្រឹត្តិទៅតាមប្រព័ន្ធអេឡិចត្រូនិកច្រើនក៏ដោយ។ ក្នុងកាលៈទេសៈ នេះ អ្នកជំនាញហិរញ្ញវត្ថុ និងធុរជនមួយចំនួនបានចាប់ អារម្មណ៍អំពីការបង្កើន តម្លៃរូបិយវត្ថុ ជាតិ តាម រយៈការផលិត ក្រដាសប្រា... | ជាការលើកស្ទួយមុខមាត់ប្រទេសជាតិមួយកម្រិតទៀត ប្រសិនបើធនាគារជាតិនៃកម្ពុជាសម្រេចបោះពុម្ពប្រាក់រៀលជាប្លាស្ទិក។ លោក វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មើលឃើញបែបនេះ ពីការបោះពុម្ពរូបិយវត្ថុជាតិជាប្លាស្ទិក ដែលមិនត្រឹមលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់ប្រាក់រៀលកាន់តែសកម្មក្នុង... |
article_9746.txt | តាមរយៈសេចក្តីជូនដំណឹងពីរដាច់ដោយឡែកពីគ្នា និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) កាលពីថ្ងៃទី១១ ខែមីនា បានបញ្ចេញបញ្ជីឈ្មោះក្រុមហ៊ុន/គម្រោងដីឡូត៍ចំនួន១២ ដែលធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប.។ | សេចក្តីជូនដំណឹង គម្រោងដែលគ្មានច្បាប់ត្រឹមត្រូវទាំង១២នោះ មានខេត្តកំពត កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី, ព្រៃវែង និងកណ្តាល។ ស្រុកទឹកឈូ ខេត្តកំពតមានគម្រោងដីឡូត៍មិនប្រក្រតីដល់ទៅ៣គម្រោង គឺគម្រោងអាជវកម្មដីឡូតិ៍ គឺគម្រោង «ដែនដី អាណាចក្រអង្គរ» របស់ក្រុមហ៊ុន ដែនដីអង្គរ, គម្រោង «ដីឡូតិ៍ ម៉ន ដានី» រ... |
article_9747.txt | នាខែមករា ឆ្នាំ២០២៤ ការនាំចេញរបស់កម្ពុជា គឺសម្រេចបានក្នុងទំហំទឹកប្រាក់ ១ ៩៦៧លានដុល្លារ។ ទំហំនេះកើនដល់២៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ | ស្ថិតិពាណិជ្ជកម្មនាំចេញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងចំណោមទីផ្សារធំៗទាំង២០របស់កម្ពុជាក្នុងពិភលោក គឺអាម៉េរិក ជាទីផ្សារលំដាប់ទី១។ ទំនិញដែលកម្ពុជានាំទៅប្រទសមហាអំណាចនេះ នៅក្នុងខែមករា គឺមានប្រមាណ៦២៦លានដុល្លារ កើន១១,៤ភាគរយ។ ចំពោះការនាំចេញរបស់កម្ពុជាទៅវៀតណាម កើនរហូតដល់ជាង១១៦,៦ភាគរយ ដែលមានទំហំទឹកប្រាក... |
article_9748.txt | រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណង ចំនួន ៧៦៨ ៦២៧ដុល្លារ ដល់អង្គភាពបីដើម្បីលើកកម្ពស់ការអប់រំកុមារតូចរបស់កម្ពុជា។ ជំនួយនេះ នឹងជួយដល់កុមារតូចៗដែលរស់នៅក្នុងខេត្តព្រះសីហនុ ឧត្តរមានជ័យ និងប្រជាជនពលរដ្ឋមួយចំនួនរស់នៅក្នុងខេត្តក្រចេះ។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងចំណោមជំនួយឥតសំណងទាំងជាង៧៦ម៉ឺនដុល្លារនោះ គឺមាន១៦០ ១៤០ ដុល្លារ ផ្តល់ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ Nature Center Risen។ ជំនួយនេះប្រើសម្រាប់លើកកម្ពស់ការអប់រំបរិស្ថានដល់កុមារតូចនៅក្នុងក្រុងព្រះសីហនុ។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា តាមរយៈគម្រោងនេះ អង្គការ... |
article_9749.txt | ចេញត្រួយយឺត ចេញផ្កាតែក្រចេញក្តិប មានក្តិបហើយតែស្វិត សាច់ប្រេះ គ្រាប់ខ្មៅ ខូច មិនសូវមានសាច់ រួមទាំងកត្តាចង្រៃផ្សេងៗទៀត។ ទាំងនេះ ជាការលូតលាស់មិនប្រក្រតីរបស់ដំណាំស្វាយចន្ទី ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ ជាដំណាំឧស្សាហកម្មនាំចេញលំដាប់ទី៣ បន្ទាប់ពីស្រូវ និងដំឡូងមី ទាំងអ្នកដាំ ទាំងរដ្ឋាភិបាល វ... | ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មក ដំណាំស្វាយចន្ទីរបស់លោក ឡាច តារា ជួបបញ្ហាក្រចេញក្តិប ព្រោះតែផ្កាក្រៀមស្វិត និងមិនរោយចេញពីទង។ កត្តាទាំងនេះ បង្ខំឱ្យកសិករនៅឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ បង្កើនការចំណាយលើថ្នាំពុលគីមីកសិកម្មដើម្បីបាញ់ចន្ទីឱ្យចេញក្តិប។ ជាង៣ខែកន្... |
article_975.txt | ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងសប្តាហ៍ថ្មីនេះ ហាក់ទៅមិនឆ្ងាយពីការរីកសាយនៃជំងឺកូវីដ-១៩ ឡើយ។ ទន្ទឹមនេះ ប្រធានបទកិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងក៏សំខាន់ផងដែរ។ មិនតែប៉ុណ្ណោះ អឺរ៉ុបនៅតែបន្តដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ស្របពេលកាសែតហុងកុង Apple Daily បានប្រកាសបិទដំណើរការរបស់ខ្លួន។ | ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សង្ខេបប្រចាំសប្តាហ៍។ ថ្ងៃទី២១ ខែមិថុនា ប្រេសិតពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង លោក សុង គីម បានបង្ហាញជំហរយ៉ាងច្បាស់ៗថា អាមេរិក បានត្រៀមខ្លួនជាសេចក្តី ក្នុងការជួបជាមួយកូរ៉េខាងជើង នៅគ្រប់កន្លែង និងគ្រប់ពេលវេលា ដោយគ្មានការកំណត់លក្ខខណ្ឌមុនឡើយ។ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបន្ថែមទៀត លើមន្រ្តី... |
article_9750.txt | រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងផ្តល់ផ្ទះជួលដែលមានតម្លៃសមរម្យជាងមុន សម្រាប់អ្នកនៅលីវក្នុងទម្រង់ជាលំនៅឋានរួមគ្នា ខណៈដែលចំនួនអ្នកដែលរស់នៅម្នាក់ឯងនៅកូរ៉េខាងត្បូងកើនឡើងយ៉ាងឆាប់រហ័ស។ | ការផ្តល់ជូនលំនៅឋានរួមនេះមានតម្លៃថោកជាងទីផ្សារដល់ ៥០ភាគរយសម្រាប់ការសម្រាប់អ្នកនៅលីវដែលមានប្រាក់ចំណូលទាប និង ៧០ភាគរយសម្រាប់អ្នកនៅលីវដែលគ្មានផ្ទះសម្បែង។ ការជួលអប្បរមាមានរយៈពេល៦ ឆ្នាំចំពោះមនុស្សចាប់ពីអាយុ ១៩-៣៩ឆ្នាំ និងអតិបរមា ១០ឆ្នាំសម្រាប់មនុស្សដែលមានអាយុលើសពី ៤០ឆ្នាំ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងសេអ... |
article_9751.txt | ៣០ឆ្នាំហើយ ដែលលោក ម៉ិ ឡូ ប្រកបរបរឡើងត្នោត និងផលិតស្ករត្នោត។ ដ្បិតរបរឡើងត្នោតនេះ ប្រឈមនឹងគ្រោះថ្នាក់បន្តិចក្តី តែវាបានជួយលោក ម៉ិ ឡូ ដោះស្រាយបញ្ហាជីវភាពបានមួយចំណែកធំ។ | ជាអ្នកភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បុរសវ័យជាង៥០ឆ្នាំរូបនេះ បានជ្រើសរើសរបរឡើងត្នោត ដើម្បីរ៉ាប់រងចិញ្ចឹមគ្រួសារ និងកូនប្រុសស្រី៥នាក់ ។ តែបើសួរថា របរឡើងត្នោតនេះ ពិបាកដែរទេ ? ពិតណាស់លោក ម៉ិ ឡូ ប្រាកដជាផ្ដល់ចម្លើយដោយមិនអល់អែកថា របរនេះ ជារបរដែលហត់នឿយខ្លាំង តែដោយសារលោកពុំមានជម្រើសអ្វីផ្សេង ក៏សម្រេចចិត្តយ... |
article_9752.txt | ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត សម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ នេះបើយោងតាមអនុក្រឹត្យដែលសម្តេចបានសម្រេច នៅថ្ងៃទី២៩មករា ឆ្នាំ២០២៤ ដោយបានបញ្ជាក់ថា ទិវានេះ នឹងជួយបង្កើតការងារ ជាពិសេសជំរុញការផ្គត់ផ្គង់ខ្សែច្រ... | ទិវាជាតិសហគ្រាសធុនមីក្រូតូច និងមធ្យមប្រចាំឆ្នាំនេះ នឹងត្រូវរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ដែលមានកិច្ចសហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ សហគ្រាសឯកជន សមាគម សហគមន៍ គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធនានា។ អនុក្រឹត្យរបស់សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ « ភាគីពាក់ព័ន្ធទាំងអស់... |
article_9753.txt | លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា(AmCham Cambodia) បានលើកយកកិច្ចសហប្រតិបត្តិការវិនិយោគ មកពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ កុម្ភៈ។ | ប្រធានសភាពាណិជ្ជកម្មអាម៉េរិករូបនេះ បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួល និងធានាបរិយាកាសវិនិយោគល្អប្រសើរសម្រាប់ធុរកិច្ចអាមេរិក ។ជាពិសេសការបើកចំហ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង ក្រសួង-ស្ថាប័ន និងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។ ជាមួយគ្នានេះ លោក Devin Barta បានបង្ហាញពីជំហរពង្រឹងក... |
article_9754.txt | ភ្នំពេញ៖ បាតុភូតកម្ដៅ អែលនីញ៉ូ (El Nino) កំពុងធ្វើឱ្យសាច់នៃគ្រាប់ស្វាយចន្ទីកម្ពុជា ធ្លាក់គុណភាព និងលក់បានតម្លៃទាប។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) ដោយបារម្ភថា កសិករអាចបាក់ទឹកចិត្ត ហើយនាំគ្នាកាប់ដើមស្វាយចន្ទីចោល។ | លោក អួន ស៊ីឡុត បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៧ ខែកុម្ភៈនេះថា ចាប់ពីខែមករា ដើមឆ្នាំមក ការលក់ចេញគ្រាប់ស្វាយចន្ទី នៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា មាននិន្នាការធ្លាក់ថ្លៃជាបន្តបន្ទាប់។ បញ្ហានេះ បណ្ដាលមកពីបាតុភូតកម្ដៅអែលនីញ៉ូ ដែលធ្វើឱ្យគ្រាប់ស្វាយចន្ទីស្វិត ខូច និងមិនសូវមានសាច់ ហើយវាគឺជាដើមចម ធ្វើឱ... |
article_9755.txt | វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នឹងត្រូវធ្វើឡើងពីថ្ងៃទី១១-១៣មីនា។ នារយៈពេល៣ថ្ងៃនេះ ក៏មានការរៀបចំពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត។ | គោលដៅនៃការប្រារព្ធវេទិការដ្ឋាភិបាលឌីជីថល គឺបង្ហាញពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថល ព្រមទាំងចែករំលែកនូវប្រធានបទសំខាន់ៗពីវាគ្មិនជាតិ-អន្តរជាតិពាក់ព័ន្ធនឹងទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ជាមួយគ្នានេះ ពិព័រណ៍រដ្ឋាភិបាលឌីជ... |
article_9756.txt | ចំនួនប្រតិបត្តិករទឹកស្អាតបច្ចុប្បន្ន មានប្រមាណ៥០ភាគរយ បើធៀបប្រភពផ្គត់ផ្គង់ទឹកនៅកម្ពុជា។ យ៉ាងណាដើម្បីលើកកម្ពស់ស្តង់ដារគុណភាពទឹក ចំពោះអ្នកប្រើប្រាស់ ក្រសួងឧស្សាហកម្មកំពុងពិនិត្យ វាយតម្លៃ និងចាត់វិធានការចំពោះក្រុមអាជីវកម្មណា ដែលមិនគោរពតាមស្តង់ដារ SOP ។ | ក្រសួងឧស្សាហកម្មកំពុងពិនិត្យលើអាជ្ញាបណ្ណប្រតិបត្តិករទឹក ជុំវិញសមត្ថភាពនៃការពង្រីកខ្លួន ឬច្របាច់បញ្ចូលគ្នាចំពោះអាជីវកម្ម ដែលមានទំហំតូច។ ថ្លែងនៅក្នុងវេទិកាពិភាក្សាលើប្រធានបទ«អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» កាលពីពេលថ្មីៗនេះ លោក ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងកំពុងរឹតបណ្តឹងលើគុណភ... |
article_9757.txt | រដ្ឋាភិបាលត្រៀមបើកការដ្ឋានសាងសង់ គម្រោង«ព្រែកជីកហ្វូណនតេជោ» ឬ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ នាអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ប៉េង ពោធិ៍នា ដែលផែនការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តលើគម្រោងតម្លៃ១៧០០លានដុល្លារនេះ កាលពីថ្ងៃ១៩ឧសភា ឆ្នាំ២០២៣... | «យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ»។ សម្រង់សម្តីរបស់លោក ប៉េង ពោធិ៍នា ត្រូវបានចុះផ្សាយលើទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧មករានេះ។ អត្ថបទទាក់ទង គម្រោងព្រែកជីកហ្វូណនតេជោតម្លៃ ១ ៧០០លានដ... |
article_9758.txt | ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីវិស័យទេសចរណ៍អន្តរជាតិ ចំនួន៣,០៨៣លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ ចំនួននេះកើនឡើង ១១៧.៩ភាគរយ ធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាម សូចនាករគន្លឹះទេសចរណ៍ និងស្ថិតិទេសចរណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍។ | យោងតាមស្ថិតិផ្លូវការ ឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ ភាគរយ ធៀបនឹងឆ្នាំ២០២២។ ចំណែកឯលំហូរ ទេសចរជាតិក្នុង ស្រុក មានចំនួន ១៨,៧៤៣,៣៧៣នាក់ នៅក្នុងឆ្នាំ២០២៣ ដែលកើនឡើង ៣៤.៥ ភាគរយ ខណៈទេសចរម្នាក់ចំណាយ ៥០ ដុល្លារជាមធ្យម និងរយៈពេលស្នាក់នៅ មធ្យម៣ថ្ងៃ ២យប់។ ទន្ទឹមនឹងនេះ ក៏មានលំហូរទ... |
article_9759.txt | ភ្នំពេញ ៖លោក ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា គ្រោងពង្រីកអ្នកចញ្ចឹមចង្រិត ដល់ ១ម៉ឺនគ្រួសារ ដើម្បីចម្រាញ់ជាម្សៅ ត្រៀមនាំចេញទៅសហគមន៍អឺរ៉ុប ក្នុងរយៈពេល ៣ឆ្នាំខាងមុខ។ លោក សុផា លើកឡើងបែបនេះ ក្រោយសាកល្បងនាំចេញម្សៅចង្រិតទៅជប៉ុន បាន១៥តោន។ | ចង្រិត គឺជាប្រភេទសត្វល្អិតម៉្យាង ត្រូវបានចាត់ទុកជាម្ហូបអាហារថ្មីមួយប្រភេទ (Novel Food) ដ៏ពេញនិយម។ បច្ចុប្បន្នកម្ពុជាក៏បានសាកល្បងនាំចេញចម្រិតក្នុងទម្រង់ជាម្សៅ ទៅក្រៅប្រទេស។ ដំបូងឡើយគេត្រូវយកចម្រិតទៅលីង ហើយកិនទៅជាម្សៅ តាមកម្រិតស្តង់ដារនាំចេញទៅក្រៅប្រទេស ដើម្បីយកទៅធ្វើជាម្ហូបអាហារ និងនំចំណីផ្សេងៗ។ កាលពីឆ្នាំ ២០២២ កម្ពុជាប... |
article_976.txt | អាមេរិក នៅតែមានបំណង រក្សាការអនុវត្តគោលនយោបាយបែបសត្រូវមកលើកូរ៉េខាងជើង។ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង បានលើកឡើងបែបនេះ នៅថ្ងៃទី២ ខែឧសភា ដោយព្រមានបន្ថែមថា ប្រសិនបើក្រុងវ៉ាស៊ីនតោន នៅតែបន្តគោលនយោបាយបែបនោះទៀត ក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅវិញ។ | Relate នៅថ្ងៃទី៣០ ខែមេសា កន្លងទៅ មន្រ្តីអាមេរិក បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន នឹងអនុវត្តគោលនយោបាយបែបជាក់ស្តែង និងស្វែងរកទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ដើម្បីឈានទៅដល់ការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។ ទាក់ទិននឹងបញ្ហានេះ មន្រ្តីកូរ៉េខាងជើង បានចេញមុខមកឆ្លើយតបវិញថា គោលនយោបាយការបរទេសអាមេរិកមកលើកូរ៉េខាងជើង នៅតែមានលក្ខណៈ... |
article_9760.txt | ភ្នំពេញ៖ អ្នកស្រី វ៉ាន់ សុខា គឺជាអាជីវករមួយរូបដែលបានផ្អាកពីរបរលក់បាយ មកលក់ផ្កាស្រស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជារៀងរាល់ឆ្នាំ អ្នកស្រីតែងដាក់តម្រៀបផ្កាស្បៃរឿង ផ្កាដង្គុប អង្គាសីល និងដើមក្រូចមុនថ្ងៃបុណ្យចូលឆ្នាំចិន ២សប្តាហ៍។ បើតាមអ្នកស្រី សុខា ឆ្នាំនេះចំនួនអ្នកជាវផ្កាបានថយចុះជាងឆ្នាំមុន ដោយសារពលរដ្ឋខ្លះមិនមានលទ្ធភាពទិញផ... | សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_9761.txt | ការនាំចេញទំនិញរបស់ចិនមានត្រឹមតែ ១៣,៩ភាគរយប៉ុណ្ណោះទៅកាន់ទីផ្សារអាម៉េរិក ដែលនេះជាសមាមាត្រទាបបំផុតចាប់តាំងពីឆ្នាំ ២០០៤។ ម៉ិកស៊ិកអាចក្លាយជាប្រទេសនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកដោយមានអត្រា ១៥ភាគរយក្នុងរយៈពេល ១១ខែឆ្នាំ២០២៣។ | ចិនអាចនឹងបាត់បង់តំណែងរបស់ខ្លួនជាអ្នកនាំចេញកំពូលទៅកាន់ទីផ្សារអាម៉េរិកនៅឆ្នាំ២០២៣ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៦ ដោយសារការខ្វែងគំនិតគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរបានផ្លាស់ប្តូរខ្សែច្រវាក់ផ្គត់ផ្គង់ឡើងវិញ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មអាម៉េរិកក្នុងសប្តាហ៍នេះ ការនាំចូលទំនិញរបស... |
article_9762.txt | ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សម្រេចផ្តល់ហិរញ្ញប្បទាន២១៥លានអឺរ៉ូ(ប្រមាណ២៣៥លានដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទំហំកម្ចីនេះ ត្រូវចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នា... | បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ទំហំថវិកាដែលកម្ពុជានឹងទទួលបានពីAFDនេះ ត្រូវបានបែកចែកយ៉ាងសម្រាប់ការអភិវឌ្ឍលើវិស័យនីមួយៗ។ ក្នុងនោះ មានថវិកាប្រមាណ១៣១លានដុល្លារ គឺសម្រាប់អភិវឌ្ឍវិស័យទឹកស្អាតក្នុងដំណាក់កាលទី៣ នៃរោងចក្រចម្រោះទឹកស្អាតបាក់ខែង គ្រប់គ្រងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ តាមរយៈជំនួយរបស់... |
article_9763.txt | ដើម្បីឱ្យ «ប្រាក់រៀល» មានការចរាចរកាន់តែធំក្នុងចរន្តសេដ្ឋកិច្ច រដ្ឋាភិបាល ត្រូវជំរុញដល់វិស័យឯកជនរៀបចំប្រព័ន្ធបើកបៀវត្ស និងលក់ទំនិញ-សេវាកម្មជាប្រាក់រៀល នៅទូទាំងប្រទេស។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច ដោយមើលឃើញពីការរៀបចំប្រព័ន្ធបើកបៀវត្ស ជាការជំរុញពលរដ្ឋឱ្យប្រើប្រាស់ប្រាក់រៀលបានកាន់ប្រសើរ ... | «នៅក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល គឺត្រូវឱ្យមានប្រាក់ចំណូលប្រជាពលរដ្ឋ ជាប្រាក់រៀល។ ដូច្នេះ យើង[រដ្ឋ] អាចរៀបចំប្រព័ន្វប្រាក់បៀវត្សទូទាំងប្រទេសឱ្យទៅជាប្រាក់រៀលទាំងស្រុង»។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) ដែលបានបញ្ជាក់ថា ដើម្បីឱ្យប្រព័ន្ធនេះដំណើរការដោយរលូន និងមានស្ថិរភាព រដ្ឋា... |
article_9764.txt | តាមការព្យាករ អតិផរណានៅឆ្នាំ២០២៤មានកម្រិត២,៥ភាគរយ ដែលខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយសារការកើនឡើងនៃថ្លៃប្រេង។ ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជាក៏អាចប្រឈមនូវហានិភ័យមួយចំនួន ព្រោះតែការបន្តអូសបន្លាយនៃវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតរបស់ប្រទេសមានសេដ្ឋកិច្ចធំៗ។ ក្នុងស្ថានភាពសេដ្ឋកិច្ចមិនប្រាកដប្រជានេះ ធនាគារជាតិនៃកម្ពុជា នៅតែប... | ឯកសារស្តីពីការវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៩មករា បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងកើនក្នុងអត្រា៦,៤ភាគរយនៅឆ្នាំនេះ ព្រោះតែមានការគាំទ្រយ៉ាងចម្បង ពីការកើនឡើងនៃវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។ ក្រៅពីនេះ វិស័យកសិកម្មក៏នឹងជួយដល់កំណ... |
article_9765.txt | អស់រយៈពេល៨ឆ្នាំហើយដែលបុរសជនជាតិអូស្រា្តលី Gordon Paterson បានចុះបង្រៀនពលរដ្ឋជនជាតិដើមភាគតិចដោយផ្ទាល់នៅខេត្តរតនគិរីលើចំណេះដឹងហិរញ្ញវត្ថុ។ ចំណេះដឹងហិរញ្ញវត្ថុដែល Gordon ផ្តល់ឱ្យពលរដ្ឋជនជាតិដើមភាគតិចនោះ មានការគ្រប់គ្រងចំណាយចំណូលក្នុងគ្រួសារ, ការបែកចែងរវាងកម្ចីផ្លូវការ និងក្រៅផ្លូវការ, ការគ្រប់គ្រងបំណុល និងការរៀបចំផែនការ... | មូលហេតុដែលធ្វើឱ្យ Gordon Paterson ចាប់អារម្មណ៍បណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទីនេះ ដែលទាក់ទងនឹងបំណុល និងហានិភ័យ ក៏ព្រោះតែពលរដ្ឋជនជាតិដើមភាគតិចមានការអប់រំកម្រិតទាបជាងប្រជាជនធម្មតា។ « ទាក់ទងនឹងប្រាក់កម្ចី ព្រោះវប្បធម៌របស់ពួកគេមិនចាំបាច់សងនោះទេ ជាមូលហេតុចាប់តាំងពីឆ្នាំ ២០១៦ មក ខ្ញុំនិងសហការីរបស់ខ្ញុំ មើលឃើញគ្រឹះស្ថ... |
article_9766.txt | ការប្រីប្រាស់ប្រាក់រៀល មិនត្រឹមងាយស្រួលក្នុងការទូទាត់លើថ្លៃទំនិញ និងសេវាកម្មនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្កើងអត្តសញ្ញាណជាតិទៀតផង។ ការណ៍នេះហើយបានជំរុញឱ្យអ្នកស្រី ជាវ ពឺន សម្រេចរើយយកការប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវកម្មរបស់ខ្លួនមកទល់បច្ចុប្បន្ន។ | រយៈពេល៣ឆ្នាំចុងក្រោយ សកម្មភាពប្រើប្រាស់ប្រាក់រៀលក្នុងអាជីវកម្មរបស់អ្នកស្រី គឺមានភាពសកម្មខ្លាំង ទាំងការទទួលយកប្រាក់រៀលពីអតិថិជន និងទាំងការទូទាត់ថ្លៃទំនិញឱ្យគេវិញ។ «និយាយទៅ២-៣ឆ្នាំចុងក្រោយនេះ គឺខ្ញុំប្រើលុយខ្មែរសុទ្ធ អត់ដែលប្រើដុល្លារទេ លើការទូទាត់ទំនិញលក់ដូររបស់ខ្ញុំ ទាំងការលក់រាយ និងបោះដុំ។ ព្រោះខ្ញុំចង់លើកកម្ពស់តម្លៃ... |
article_9767.txt | កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ សម្ដេច ហ៊ុន ម៉ាណែត បានអះអាងថា ការដំឡើងកម្រិត“ភាពជាដៃគូយុទ្ធសាស្ត្រ” ជាមួយថៃ ជាការបន្ថែមទម្ងន់ និងវិសាលភាពទំនាក់ទំនង។ | ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែមថា ការដំឡើងកម្រិតទំនាក់ទំនងនេះ ជាការបើកច្រក និងផ្ដល់ឱកាសសម្រាប់ប្រជាពលរដ្ឋប្រទេសទាំងពីរ ជាពិសេសអ្នកវិនិយោគ ធុរកិច្ច លើវិស័យឯកជន វិស័យអប់រំ វប្បធម៌ កសិកម្មជាដើម។ «បើនិយ... |
article_9768.txt | កម្ចីក្រៅផ្លូវការ សំដៅទៅលើបុគ្គល ឬក្រុមហ៊ុនដែលរកស៊ីផ្តល់ហិរញ្ញវត្ថុដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។ អ្នកប្រើប្រាស់សេវាកម្ចីហិរញ្ញវត្ថុក្រៅផ្លូវការនេះ គឺងាយធ្លាក់ក្នុងស្ថានភាពបំណុលលើសលុប ព្រោះតែប្រឈមនឹងអត្រាការប្រាក់ខ្ពស់ហួសហេតុ។ | លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen សង្កេតឃើញថា រយៈពេលចុងក្រោយនេះអ្នករកស៊ីផ្តល់កម្ចីក្រៅផ្លូវការ បានដាក់ខសន្យាមិនសុចរិតមួយចំនួនដល់អ្នកប្រើកម្ចីមិនអាចអនុវត្តបានតាមផ្លូវច្បាប់។ បើតាមការពន្យល់របស់អ្នកជំនាញរូបនេះ អ្នកខ្ចីប្រាក់ក្រៅផ្លូវការ ប្រឈមនឹងការបង់ថ្លៃសេវាពី១០ទៅ២០ភាគរយ ... |
article_9769.txt | ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន សម្រេចប្រើប្រាស់នូវថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh តាមរយៈ QR Code ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ការសម្រេចប្រើប្រាស់នូវថ្នាលនេះ គឺជាការធ្វើបរិវត្តកម្មឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។ គិតមកទល់បច្ចុប្បន្ន... | ក្រសួងកិច្ចការនារី និងក្រសួងសាធារណការ បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh ការរៀបចំប្រព័ន្ធតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលដល់មន្ត្រី ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៨កុម្ភៈ។ ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃស... |
article_977.txt | មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្តេជ្ញាបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ និងបន្តចាត់ទុកអាមេរិកជាសត្រូវដ៏ធំបំផុត បើទោះបីជាអ្នកណាកាន់តំណែងជាប្រធានាធិបតីអាមេរិកក៏ដោយ។ លោកគីម អះអាងថា កូរ៉េខាងជើងនឹងបង្កើនសមត្ថភាព ក៏ដូចជាចំនួនអាវុធនុយក្លេអ៊ែររបស់ខ្លួន តែអះអាងថាមិនប្រើផ្តេសផ្តាស់ឡើយ។ ការលើកឡើងរបស់លោក គីម បង្កើតឧបសគ្គបន្ថែមទ... | គោលនយោបាយអរិភាពរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរឡើយបើទោះបីជាអ្នកណាជាអ្នកគ្រប់គ្រងសេតវិមាន។ នេះជាការលើកឡើងរបស់លោកគីម ដោយបន្តថាការបោះបង់គោលនយោបាយដែលចាត់ទុកកូរ៉េខាងជើងជាសត្រូវ គឺជាចំណុចគន្លឹះនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះយោងតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA។ «គោលនយោបាយការបរទេសរបស់យើងគឺត្រូវ... |
article_9770.txt | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបង្ហាញអំពីសមិទ្ធផលគន្លឹះធំៗដែលទទួលបានតាមរយៈកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីឆ្នាំ២០០៤ មក។ ក្នុងពិធីបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ ប្រមុខរដ្ឋាភិបាល បានលើ... | អត្ថបទទាក់ទង សម្តេច ហ៊ុន ម៉ាណែត អះអាងថា កម្ពុជាមិនខ្ចីលុយគេរហូត«វ័ណ្ឌក»ឡើយ «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិ និងបានកាត់បន្ថយការខ្ចីពីក្រៅប្រទេស»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត ភ្ជាប់ជាមួយនឹងការសម្រេចប... |
article_9771.txt | ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានផ្ដួចផ្ដើម និងរៀបចំរបាយការណ៍ស្ដីពីឥទ្ធិពលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដោយឱ្យក្រុមហ៊ុន M-CRIL ជាអ្នកស្រាវជ្រាវ។ ក្រុមហ៊ុនស្រាវជ្រាវមួយនេះ រកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ បានជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) នៅកម្ពុជា។ នេះបើតាមសេចក្... | លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវនេះ បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ក្រុមអ្នកជំនាញនៃអង្គភាពស្រាវជ្រាវនោះ បានចុះទៅប្រមូលព័ត៌មាននៅតាមមូលដ្ឋាន ជាង៤៥០ភូមិ ក្នុងខេត្តចំនួន១០ ដោយប... |
article_9772.txt | ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣២ ដែលមានទុនវិនិយោគជាង១៨៧លានដុល្លារ កាលពីខែមករា។ បើតាម CDC គម្រោងទាំងនេះ អាចបង្កើតការងារបានប្រមាណ២៩ពាន់កន្លែង។ | គម្រោងវិនិយោគដែលលេចធ្លាជាងគេប្រចាំខែមករា រួមមាន ការបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ។ គម្រោងបង្កើតរោងចក្រផ្ទំដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង គម្រោងបង្កើតរោ... |
article_9773.txt | ឥណទានរបស់វិស័យឯកជន ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានឡើងដល់ ២៣៧,២ទ្រីលានរៀល (៥៧,៦ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៣។ ទំហំនេះ បានកើនក្នុងអត្រា៤,៨ភាគរយ ធៀបនឹងឆ្នាំ២០២២ មានបំណុលឯកជនចំនួន ៥៦,១ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា(NBC) ដែលទើបចេញផ្សាយនាព្រឹកថ្ងៃទី៣០មករា... | ក្នុងចំណោមបំណុលឯកជនសរុបទាំង ៥៧,៦ពាន់ដុល្លារ នៅក្នុងប្រព័ន្ធធនាគារកម្ពុជានេះ គឺមាន ៥១,៨ពាន់លានដុល្លារ នៅគ្រឹះស្ថានធនាគារ កើន១៨,២ភាគរយ។ ក៏ប៉ុន្តែទំហំបំណុលរបស់ពលរដ្ឋ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានធា្លក់ចុះរហូតដល់៤២,៦ភាគរយ ដែលមានទំហំទឹកប្រាក់ត្រឹម៥,៤ពាន់លានដុល្លារប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២២។ របាយណ៍ពីធនាគារជាតិ បានបង្ហាញថា... |
article_9774.txt | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានប្រកាសថា ប្រាក់វ៉ុន អាចទូទាត់ក្នុងប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអាស៊ានចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ។ | អាជីវកម្មកូរ៉េខាងត្បូងអាចទូទាត់ជាប្រាក់វ៉ុនជាមួយដៃគូពាណិជ្ជកម្មនៅបណ្តាប្រទេស អាស៊ានចាប់ពីឆមាសទី២ ឆ្នាំ២០២៤។ នេះជាផ្នែកមួយនៃការកាត់បន្ថយថ្លៃប្រតិបត្តិការ នៅពេលប្តូរប្រាក់វ៉ុនទៅជារូបិយប័ណ្ណផ្សេងទៀត ឬប្ដូរទៅលុយវ៉ុនវិញ ដែលអាចកាត់បន្ថយហានិភ័យជុំវិញអត្រាប្តូរប្រាក់ដែលមិនមានស្ថេរភាព។ ផែនការនេះត្រូវបានលើកឡើងនៅក្នុងទិសដៅគោលនយោប... |
article_9775.txt | ក្រុមហ៊ុន Wilmar International Group មានបំណងចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា។ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar បានប្រាប់ពីបំណងនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៦ មករា។ | លោក Kuok Khoon Hong បាននិយាយថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ជាពិសេសខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ បំណងរបស់ប្រធានអគ្គនាយករូបនេះ ស្របតាមគោលគំនិតរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងជំរ... |
article_9776.txt | ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬ ផ្សារដើមគរថ្មី ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ក្នុងខណ្ឌព្រែកព្នៅ នឹងបើកដំណើរការនៅពេលឆាប់ៗ។ បន្ទាប់ពីដំណើរការ ផ្សារនេះនឹងក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ | ផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នត្រូវបានសាងសង់រួចក្នុងដំណាក់កាលទី១ដោយមានស្តង់លក់ដូរ ចំនួន ៦០០០ ស្តង់។ បើតាមលោក XIE LUPING អគ្គនាយកផ្សារបោះដុំអាស៊ាន-អន្តរជាតិ ផ្សារបោះដុំអាស៊ាន-អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់នា... |
article_9777.txt | ប្រាក់រៀល គឺពិតជាមានភាពស្រួលចាយ និងទូទាត់ មែនទែន លើថ្លៃទំនិញនិងសេវានានា។ នេះជាការលើកឡើងរបស់អ្នកស្រី រ៉ឹម តេង អាជីវករលក់គ្រឿងសមុទ្រស្រស់មួយកន្លែងនៅផ្សារធំថ្មី រាជធានីភ្នំពេញ ដោយបាននិយាយមកកាន់សារព័ត៌មានយ៉ាងដូច្នេះ ៖ «លុយខ្មែរយើង ទោះប្រលាក់ប៉ុនណា ក៏ចាយបានដែរ»។ | ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រាក់រៀលនាពេលបច្ចុប្បន្ន បានធ្វើឱ្យអាជីវករលក់សមុទ្ររូបនេះ មិនចង់ចាយវាយប្រាក់ដុល្លារទៀតឡើយ។ អ្នកស្រី រ៉ឹម តេង ថ្លែងបែបនេះក៏ព្រោះតែមើលឃើញពីបញ្ហាមួយចំនួនរបស់ប្រាក់ដុល្លារអាម៉េរិកដែលពិបាកចាយវាយនៅលើទីផ្សារ។ «ដុល្លារក្រដាស១០០ តែប្រលាក់បន្តិច ឬសឹកបន្តិច! គេអត់យកទេ ហើយបើដូចយកលុយរៀល គឺខាតហើយ។ លុ... |
article_9778.txt | ប្រព័ន្ធធនាគារកម្ពុជា បន្តមានស្ថិរភាពយ៉ាងរឹងមាំ ទោះស្ថិតក្នុងស្ថានភាពគ្រឹះស្ថានធនាគារមួយចំនួននៅសហរដ្ឋអាម៉េរិក និងស្វីល បានដួលរលំ។ នេះជាមោទកភាពរបស់កម្ពុជា ដែលលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ របស់ធនាគារជាតិ នៅថ្ងៃទី២៦មករានេះ ។ | បើតាមលោកស្រី ជា សិរី ដ្បិតកន្លងមក មានគ្រឹះស្ថានមួយចំនួនបានដំឡើងការប្រាក់បន្តិចបន្តួចក្តី ប៉ុន្តែក៏មិនបានចោទជាបញ្ហាដល់ទំហំឥណទាននៅកម្ពុជាដែរ បើធៀបនឹងការកើនឡើងការប្រាក់នៅបណ្តាប្រទេសនានា ដូចជានៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ដែលបានរួមចំណែកក្នុងការគោរពតាមបទប... |
article_9779.txt | បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងផ្លាស់ពីឧស្សាហកម្មអតិពលកម្ម មកជាឧស្សាហកម្មផ្អែកលើជំនាញ និងបន្តឈានទៅអភិវឌ្ឍឧស្សាហកម្មទំនើប។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងបែបនេះក្នុងកម្មវិធីសម្ពោធជាផ្លូវ ការនូវមូលនិធិ អភិវឌ្ឍន៍ជំនាញ (SDF) ក្រោមប្រធានបទ «អភិវឌ្ឍជំនាញ, អភិ... | លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា កាផ្លាស់ប្តូរនេះ គឺផ្អែកជាសំខាន់លើមូលដ្ឋានបច្ចេកវិទ្យា និងចំណេះដឹង។ បើតាមលោកអូន ព័ន្ធមុនីរ័ត្ន ស្ថិតក្នុងបរិការណ៍នេះ ការអភិវឌ្ឍជំនាញដើរតួនាទីកាន់តែសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាព, ភាពប្រកួតប្រជែង និងកម្រិតជីវភាព ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាបំពេញតម្រូវការដ៏ធំធេង នៃកម្លាំងពលក... |
article_978.txt | ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍ជាច្រើននៅតែបន្តកើតឡើង។ ប្រធានបទមីយ៉ាន់ម៉ា នៅតែជាប្រធានបទដ៏ក្តៅមួយ ដោយសារសហគមន៍អន្តរជាតិ បន្តដាក់សម្ពាធលើរបបសឹក ខណៈក្រុមឧទ្ទាមក្នុងប្រទេសប្រកាសគាំទ្រប្រជាជន។ ទន្ទឹមនេះ ការស៊ើបអង្កេតកូវីដ-១៩ ត្រូវបានអង្គការសុខភាពពិភពលោក ចេញរបាយការណ៍ផ្លូវការហើយ ប៉ុន្តែក្រុមអ្នកជំនាញ ចាំបាច់ត្រូវសិក្សា... | ខាងក្រោមនេះ គឺជាអត្ថបទសង្ខេបប្រចាំសប្តាហ៍៖ ថ្ងៃទី២៩ ខែមីនា • ក្រុមហ៊ុនប្រេងឥណ្ឌូណេស៊ី Pertamina បានបិទរោងចក្រចម្រាញ់ប្រេង Balongan ដែលស្ថិតនៅកោះជ្វាខាងលិច ដើម្បីគ្រប់គ្រងអគ្គិភ័យដ៏ធំមួយ ដែលធ្វើឱ្យមនុស្ស៥នាក់ រងរបួស និងប្រមាណ៩៥០នាក់ទៀត ដែលរស់នៅក្បែរនោះ ក៏ត្រូវបានជម្លៀសចេញ ភ្លាមៗ។ • បារាំង បានរិះគន់ក្រុមយោធាមីយ៉ាន់ម៉ាយ៉ា... |
article_9780.txt | ភ្នំពេញ៖ «រៀល» គឺជារូបិយវត្ថុរបស់កម្ពុជា។ ប្រវត្តិនៃពាក្យនេះត្រូវបានគេពន្យល់ខុសៗគ្នា ដោយប្រវត្តិវិទូមួយចំនួន ដែលមកពីលោកខាងលិចភាគច្រើនលើកឡើងថា រៀលមានកំណើតមកពីពាក្យ «real» ដែលផ្តល់កំណើតឱ្យពាក្យ riel។ ចំណែក ការលើកឡើងមួយចំនួនទៀតថាពាក្យ «រៀល» មានកំណើតមកពីត្រីរៀល។ | សៀវភៅ«រូបិយវត្ថុ និងអធិបតេយ្យភាព» ភាគ១ និពន្ធដោយលោក ហ្សង់ ដានីញ៉ែល ហ្គារឌែរ ដែលផ្ដល់ដោយសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន បានរៀបរាប់ថា ប្រវត្តិវិទូដែលមកពីលោកខាងលិច ភាគច្រើនបានលើកឡើងថា ពាក្យ Real បានផ្តល់កំណើតឱ្យពាក្យ Riel។ ក្រុមអ្នកគាំទ្រនិក្ខេបបទនេះនិយាយថា ពាក្យរៀល(riel) គឺជាការសរសេរជាខ្មែរ នូវឈ្មោះលុយពីយ៉ាសរបស់ម៉ិកស៊ិក ដែល... |
article_9781.txt | ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត នឹងប្រកាសដាក់អនុវត្តនូវកម្មវិធីគោលនយោបាយដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២៤ ។ នេះ ជាកម្មវិធីនយោបាយថ្មីមួយក្នុងឆ្នាំ២០២៤ ដែលផ្តោតសំខាន់លើការជំរុញឱ្យមានការវិនិយោគ នៅក្នុងខេត្តជាប់សមុទ្រមួយនេះ។ | ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង នាថ្ងៃទី៨មករា សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។ បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបា... |
article_9782.txt | ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) សម្រេចមិនយកថ្លៃចំណត និងបញ្ចុះថ្លៃផ្លូវ ពី៣៣ទៅ៥០ភាគរយដល់ម្ចាស់យានយន្តចូល-ចេញព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ចាប់ពីថ្ងៃទី១៥មករា ទៅ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នករត់តាក់ស៊ីបានប្រមូលផ្ដុំគ្នាតវ៉ា នាពេលកន្លងមក។ | នាថ្ងៃទី១១មករានេះ លោកស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារជំនាញអន្តរក្រសួងជួបពិភាក្សាការងារជាមួយលោក Lu Wei អគ្គនាយកក្រុមហ៊ុនAIAI ដើម្បីពិភាក្សាដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត។ ជាលទ្ធផលក្រុមហ៊ុន បានឯកភាពមិនយកថ្លៃចំណត និងបញ្ចុ... |
article_9783.txt | បច្ចុប្បន្ន ចិនជាម្ចាស់ជំនួយ និងជាប្រទេសមានទុនវិនិយោគជាងគេសម្រាប់កម្ពុជា។ បើនិយាយពីទំនាក់ទំនងពាណិជ្ជកម្មវិញ ប្រទេសទាំងពីរ បានឈានដល់ទំហំប្រមាណ១២ពាន់លានដុល្លារ ដែលសម្រេចបានក្នុងឆ្នាំ២០២៣។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច ដែលកម្ពុជាទទួលបានពីសម្ព័ន្ធភាពជាមួយចិននេះ ក៏មាននូវផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយជា... | ថ្វីដ្បិតទំនាក់ទំនងរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន មានភាពស៊ីចង្វាក់គ្នាខ្លាំងស្ទើរគ្រប់វិស័យក៏ដោយ ប៉ុន្តែបើក្រឡែកទៅមើលទំនាក់ទំនងរវាងពលរដ្ឋនៃប្រទេសទាំងពីរវិញ គឺហាក់មានកម្រិតនៅឡើយ។ មានកម្រិតត្រង់ថា សកម្មភាពមួយចំនួនរបស់វត្តមានជនជាតិចិននៅកម្ពុជានាពេលកន្លងមក បានបង្កនូវរូបភាពអវិជ្ជមានជាច្រើនដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា... |
article_9784.txt | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់ដំណាច់ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់លោក អូន ព័ន្ធមុនីរ័ត្ន នាថ្ងៃទី៤មករា។ | ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា ការពន្យារពេលអនុវត្តលើពន្ធចំណេញមូលធនគឺមានទាំង៦ប្រភេទ។ ក្នុងនោះមាន អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស។ ដោយឡែក ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ដែលត្រូវព្យួរការអនុវត្តដល់ដំណាច់ឆ្នាំ២០២៤ដែរនោះ ក្រសួងសេដ្... |
article_9785.txt | អ្នកធានា គឺមានសិទ្ធិ និងកាតព្វកិច្ច ដូចទៅនឹងអ្នកខ្ចីឥណទាន ដែរ។ ព្រោះកាលណានៅពេលអ្នកខ្ចីអស់លទ្ធភាពសងត្រឡប់ នោះអ្នកធានានឹងក្លាយជាអ្នកទទួលបន្ទុកឥណទានទៅវិញ។ ដូច្នេះហើយមុននឹងសម្រេចចិត្ត ផ្តិតមេដៃធានាឥណទានឱ្យបុគ្គលណាម្នាក់ អ្នកធានាគឺត្រូវអានឱ្យយល់ពីលក្ខខណ្ឌកម្ចីនោះ រវាងគ្រឹះស្ថានផ្តល់កម្ចី និងអ្នកទទួលកម្ចី។ | បើតាមលោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen អ្នកធានាឥណទាន គឺមានសិទ្ធិទទួលបានការពន្យល់លម្អិតដោយផ្ទាល់អំពីកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងកិច្ចសន្យាឥណទាន។ លើសពីនេះ អ្នកធានាក៏មានសិទ្ធិទទួលបានព័ត៌មានប្រតិបត្តិការឥណទានដែលត្រូវបានធានា ផងដែរ។ អ្នកជំនាញរូបនេះបន្តរៀបរាប់នៅក្នុងបទសម្... |
article_9786.txt | ភ្នំពេញ៖ ស្រូវប្រាំងរបស់កសិករ ស្រុកពួក ខេត្តសៀមរាប ១៦០ហិកតា បានស្វិតស្រពោន ដោយសារគ្រោះរាំងស្ងួត។ នេះបើតាមការចេញផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ | លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០មករា បានដឹកនាំក្រុមការងារពិនិត្យផ្ទៃដីដាំដុះដំណាំស្រូវប្រាំង នៅស្រុកពួក។ ជាក់ស្ដែង ក្រុមការងារក្រសួង រកឃើញស្រូវរហូត១៦០ហិកតា បានរងនូវផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។ បន្ទាប់មក រដ្ឋលេខាធិការក្រសួងកសិកម្ម ក៏ណែនាំម្ចាស់ស្រែ ឱ្យដាំដុះដំណាំស្រូវឱ្យទាន់ពេ... |
article_9787.txt | គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មានតួនាទីនិងកាតព្វកិច្ចច្រើន ក្នុងការផ្តល់កម្ចីឱ្យអតិថិជន ដែលមានចែងនៅក្នុងក្រមប្រតិបត្តិ រួមទាំង វិធានផ្តល់កម្ចីប្រកបដោយការទទួលខុសត្រូវ (Responsible Lending)។ ក្រៅពីការអនុវត្តតួនាទីក្នុងក្រមប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនហើយនោះ ស្ថាប័នហិរញ្ញវត្ថុ ក៏ត្រូវពន្យល់អតិថិជនឱ្យបានច្បាស់លាស់ព... | លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen សង្កេតឃើញបញ្ហាមួយចំនួន ដែលគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ មិនបានបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវដល់អតិថិជន មុនផ្ដល់កម្ចី។ លោកបានបញ្ជាក់ថា នៅក្នុងការផ្សព្វផ្សាយផលិតផលឥណទានរបស់ស្ថាប័នហិរញ្ញវត្ថុនីមួយៗ មានការប្រើប្រា... |
article_9788.txt | រដ្ឋាភិបាល ត្រូវការទុនវិនិយោគជាង១ពាន់លានដុល្លារ ដើម្បីដំណើរការសាងសង់អគារជាប់គាំង នៅខេត្តព្រះសីហនុ។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអានរបាយការណ៍វាយតម្លៃ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី៣១ មក... | លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា បច្ចុប្បន្នអគារផ្អាកដំណើរការសាងសង់ មានចំនួន ៣៦២ អគារ ត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។ ជាមួយគ្នានោះ ក៏មានអគារបានសាងសង់រួចដែរ ប៉ុន្តែមិនដំណើរការ មានចំនួន ១៧៦ អគារ។ សម្រាប់អគារ ដែលផ្អាកដំណើរការសាងសង់នៅក្នុងខេត្តព្រះសីហនុនេះ ដោយសារកត្តាជាច្រើន រួមមាន៖... |
article_9789.txt | ប្រាក់ចំណូលពីវិស័យទេសចរណ៍ថៃនៅក្នុងខែធ្នូ ឆ្នាំ២០២៣ បានកើនឡើង ៤៤ភាគរយបើធៀបគ្រាដូចគ្នាកាលពីឆ្នាំ២០២២ ដែលគិតជាទឹកប្រាក់ចំនួន ១,៦ពាន់លានដុល្លារ។ កំណើនចំណូលនេះ គឺដោយសារថៃបានអនុញ្ញាតឱ្យភ្ញៀវទេសចរអាចកម្សាន្តដល់ម៉ោង ៤ទៀបភ្លឺ នៅក្នុងក្លឹបកម្សាន្ត បារ ដែលនាំឱ្យភ្ញៀវចំណាយកាន់តែច្រើនជាងមុន។ | ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីថៃបានអនុញ្ញាតឱ្យបារ ក្លឹបរាត្រី និងកន្លែងកម្សាន្តនានាបើករហូតដល់ម៉ោង ៤ទៀបភ្លឺដែលជំនួសឱ្យម៉ោង ២ទៀបភ្លឺកាលពីមុន។ ទីតាំងល្បីៗនៅខេត្ត ក្រុងចំនួន៥ រួមមាន បាងកក ភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ បានអនុវត្តគោលការណ៍នេះ។ យុទ្ធសាស្ត្រថ្មីនេះបានធ្វើឱ្យអ្នកទេសចររាប់ពាន់នាក់ស្នាក់នៅបានយូ... |
article_979.txt | ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមជជែកដេញដោលសេចក្តីព្រាងច្បាប់ជំនួយគ្រាវិបត្តិកូវីដ១៩ ដែលមានទឹកប្រាក់ ១,៩ លានលានដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ | គណបក្សប្រជាធិបតេយ្យបានកែប្រែខ្លះក្នុងច្បាប់នោះនៅនាទីចុងក្រោយ ក្នុងគោលបំណងធ្វើឲ្យប្រាកដថា ពួកគេអាចជំរុញឲ្យច្បាប់អាទិភាពមួយនេះរបស់លោកប្រធានាធិបតី Joe Biden បានឆ្លងផុតសភាដែលខ្វែងគំនិតគ្នា។ ក្រុមប្រជាធិបតេយ្យសង្ឃឹមថា ព្រឹទ្ធសភានឹងអនុម័តកញ្ចប់ជំនួយនេះមុនសប្តាហ៍ក្រោយ ដើម្បីឱ្យឆាប់ប... |
article_9790.txt | ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មអន្តរជាតិ បានចំនួន៤៦,៨ ពាន់លានដុល្លារ។ ទំហំនេះ គឺធ្លាក់ ១,៩ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានតម្លៃ៤៧,៧ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានបង្ហាញថា ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានតម្លៃជិត២២ ៦៤៥លានដុល្លារ កើន១,៨ភា... | របាយការណ៍ដដែលបានបញ្ជាក់ថា ផលិតផលឧស្សាហកម្មកាត់ដេរនៅតែជាទំនិញនាំមុខគេ ក្នុងការនាំចេញដែលមានតម្លៃរហូតដល់ជិត៨០០០លានដុល្លារ ខណៈអាម៉េរិក ចិន វៀតណាម ថៃ និងជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា។ ក្រៅពីនេះ កម្ពុជាមានប្រទេសដៃគូពាណិជ្ជកម្មធំៗចំនួន១៥ឯទៀត ផងដែរ។ ក្នុងនោះ មានកាណាដា ឥណ្ឌូណេស៊ី អង់គ្លេស តៃវ៉ាន់ ស... |
article_9791.txt | បារាំង ជាដៃគូអភិវឌ្ឍយ៉ាងសំខាន់ ក្នុងការជួយផ្នែកសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានជោគជ័យ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ មករា។ | ប្រមុខរដ្ឋាភិបាល បានថ្លែងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នាពិតមែន ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត កម្ពុជា-បារាំង កំពុងធ្វើដំណើរនៅលើគន្... |
article_9792.txt | ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ ដើម្បីនាំអ្នកទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។ លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានថ្លែងបែបនេះនៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦មករា... | អគ្គនាយិកាក្រុមហ៊ុន Trip.com រូបនេះ បានលើកសរសើរពីកម្ពុជា ថា ជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។ ជាពិសេសភាពល្អឯករបស់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ រួមទាំងតំបន់ទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនទៀត បានធ្វើឱ្យអ្នកស្រី Jane Sun ប្តេជ្ញាចិត្តនាំអ្នកទេសចរមកទស្សនាកម្ពុជា... |
article_9793.txt | មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បន្តអនុវត្តគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ក្រោមកញ្ចប់ជំនួយជិត៤០ម៉ឺនដុល្លារពីរដ្ឋាភិបាលប្រទេសបែលហ្ស៊ិក តាមរយៈអង្គការដៃគូAPOPO។ ការអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្... | គម្រោងនេះ នឹងចាប់ផ្តើមអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងខេត្តសៀមរាប ព្រះវិហារ និងមណ្ឌលគីរី។ នេះជាការលើកឡើងរបស់លោក ហេង រតនា ដោយបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ស៊ីម៉ាក់យ៉ាងដូច្នេះ៖ «យើងមានផែនការបោសសម្អាតផ្ទៃដីចំនួន ៩៨លានម៉ែត្រក្រឡានៅក្នុងខេត្តទាំង៣នេះ»។ បើតាមលោក ហេង រតនា ស៊ីម៉ាក់ បានស្នើសុំកិច្ចសហការ ពីរដ្ឋាភ... |
article_9794.txt | ភ្នំពេញ៖ មន្រ្តីបង្រ្កាបការក្លែងបន្លំ បន្តរកឃើញខ្ញីលាយសារធាតុ Sodium Hydrosulfite ១តោនទៀត នៅទីតាំងកែច្នៃ និងចែកចាយមួយកន្លែង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅលើទំព... | ប្រតិបត្តិការនេះ បានរកឃើញ ខ្ញីដុំមិនទាន់ហាន់ចំនួន៩៤០គីឡូក្រាម ខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន២០គីឡូក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន៣,៨គីឡូក្រាមផងដែរ។ ជុំវិញករណីនេះ មន្ត្រីជំនាញបានសម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាមៗ។ Sodium Hydrosulfite ជាប្រភេទសារ... |
article_9795.txt | ភ្នំពេញ៖ កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល១២ខែ ឆ្នាំ២០២៣។ បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ទាំងចំណូល និង បរិមាណនៃការនាំចេញស្រូវ អង្ករឆ្នាំ២០២៣ មានកំណើនខ្ពស់ជាងឆ្នាំ២០២២។ | យោងតាមទិន្ន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ពេញមួយឆ្នាំ២០២៣នេះ កម្ពុជាសម្រេច បាននាំចេញអង្ករប្រមាណ ៦៥៦ពាន់តោន កើនឡើង ៣ភាគរយ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៦១គោលដៅ។ បរិមាណនាំចេញ គិតជាទឹកប្រាក់មានចំនួន៤៦៦លានដុល្លារ កើនឡើង ១៣ភាគរយ ធៀបនឹងឆ្នាំ២០២២។ ទិន្ន័យដដែលបញ្ជាក់ថា អឺរ៉ុប និងចិន គឺជាទីផ្សារនាំចេញអង្ករដ៏សំខាន់សម្រាប់កម្ពុជា។... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.