file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9523.txt | រាជរដ្ឋាភិបាលទទួលបានជំនួយឥតសំណង និងឥណទានសម្បទាន(កម្ចីអនុគ្រោះ)ថ្មី ពីបរទេស បានចំនួន៤៣៨,៣៥លានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៤។ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថវិកាដែលបានពីបរទេសទាំងនេះគឺសម្រាប់អនុវត្តគម្រោងឬកម្មវិធីអភិវឌ្ឍន៍ចំនួន១៣ នៅកម្ពុជា។ | របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច ទើបចេញនាថ្ងៃទី៩ ខែសីហា បានបង្ហាញថា ក្នុងចំណោមថវិកាទាំង៤៣៨,៣៥លានដុល្លារ ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសដៃគូអភិវឌ្ឍនោះ គឺមាន១២៤,៥៧ លានដុល្លារ សម្រាប់អនុវត្ត ឬកម្មវ... |
article_9524.txt | បណ្ដាប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមទាំងវិបុលភាពនៅក្នុងអនុតំបន់មេគង្គ។ ការប្តេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១២ នៅទីក្រុង... | ប្រទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េនេះ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងកូរ៉េខាងត្បូង។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំងអស់បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការពង្រឹងបន្ថែមន... |
article_9525.txt | ភ្នំពេញ៖ JICA និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៥៧,៥ លានដុល្លារអាម៉េរិក។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ផ្ដោតលើគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ... | កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និងកិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១ ត្រូវបានចុះហត្ថលេខារវាងភាគីកម្ពុជា ដែលមានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីជប៉ុន លោក Sanui Kazumasa ប្រធានJICA ប្រចាំកម្ពុជា។ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំង២នេះ មានទំហំទឹកប្... |
article_9526.txt | ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា ធុរកិច្ចឥណ្ឌា បានចាប់អារម្មណ៍លើទីផ្សារកម្ពុជា ជាពិសេសវិស័យសុខាភិបាល ទេសចរណ៍ កសិកម្ម និងម្ហូបអាហារ។ នេះបើតាមសភាពាណិជ្ជកម្មកម្ពុជា ដែលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចឥណ្ឌា កាលពីថ្ងៃទី៨ សីហា។ | គណៈប្រតិភូធុរកិច្ចឥណ្ឌាដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី បានធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់ទីផ្សារវិនិយោគនៅកម្ពុជា។ ក្នុងជំនួបជាមួយលោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូធុរកិច្ចឥណ្ឌា បានបង្ហាញការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ជាពិសេសវិស័យសុខាភិបាល ទេសចរណ៍ កសិកម្ម និងម្ហូប... |
article_9527.txt | សម្តេច ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា គម្រោង«ព្រែកជីកហ្វូណនតេជោ» គឺដើម្បីលើកកិត្យានុភាពជាតិ ឯកភាពរាជ្យភាព និងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ហើយគ្មានឡើយនូវការបាត់បង់នូវទឹកដី និងអធិបតេយ្យភាពជាតិ។ | «គ្មានគម្រោងកាត់ [ខេត្ត] ទៅឱ្យពីណាគេទេ ហើយគ្មានពីណាលេបយកខេត្តនៅខាងកើត ឬខាងត្បូងនៃព្រែក[ជីកហ្វូណ]នេះទេ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅចំពោះមុខអ្នកចូលរួមពិធីបើកដ្ឋានសាងសង់គម្រោង«ព្រែកជីកហ្វូណនតេជោ» ដោយផ្ទាល់ប្រមាណ១ម៉ឺននាក់ នៅមាត់ព្រែកតាកែវ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ... |
article_9528.txt | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងពង្រីកការទូទាត់ប្រាក់ឆ្លងដែននៅតាមបណ្តាប្រទេសដៃគូចំនួន៦បន្ថែមទៀត តាមរយៈប្រព័ន្ធឌីជីថល (ស្កេន QR Code)។ ការពង្រីកវិសាលភាពទូទាត់នេះ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ក៏ដូចជារូបិយវត្ថុរបស់ប្រទេសនីមួយៗឱ្យមានលក្ខណៈកាន់តែទូលំទូលាយនៅក្នុងប្រទេស ដោយពុំចាំបាច់ឆ្លងកាត់នូវការប្រើប្រាស... | បន្ទាប់ពីថៃ ឡាវ វៀតណាម ធនាគារជាតិ កំពុងពង្រីកគម្រោងទូទាត់ប្រាក់ឆ្លងដែននេះ ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ និងដៃគូសហការនានា ដូចជាចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី ជាដើម។ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងបែបនេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១របស់ធនាគារជាតិ នាថ្ងៃទ... |
article_9529.txt | ឆមាសទី១មានសហគ្រាសចំនួន ៥១៤៤ បានមកចុះបញ្ជីដោយជោគជ័យនៅអគ្គនាយកដ្ឋានពន្ធដារ។ ក្នុងនោះសហគ្រាសដែលចុះបញ្ជីតាមថ្នាលឌីជីថល CamDX មាន៤ ៧៨៤ សហគ្រាស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។ | អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងចំណោមសហគ្រាសទាំងជាង៥០០០ខាងលើដែលបានមកចុះបញ្ជីនោះ គឺមាន៣០៦ជាសហគ្រាសជាប់ពន្ធធំ, សម្រាប់ពន្ធមធ្យមមាន ២ ៣៣៣សហគ្រាស និង២ ៥០៥សហគ្រាសទៀត គឺជាប់ពន្ធតូច។ កាលពីដើមខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសលើកលែងពន្ធ«ប៉ាតង់»២ឆ្នាំ ដល់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ... |
article_953.txt | រដ្ឋាភិបាលរុស្ស៊ី បានសម្រេចដាក់វៀតណាម ក្នុងចំណោមប្រទេសចំនួន ៤៨ ដែលមិនតម្រូវអ្នកដំណើរមកពីប្រទេសទាំងនោះ ធ្វើចត្តាឡីស័ក។ ប៉ុន្តែអ្នកដំណើរទាំងនោះ ត្រូវភ្ជាប់មកជាមួយលក្ខខណ្ឌមួយចំនួន ដើម្បីអាចចូលរុស្ស៊ីបាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam Express នៅថ្ងៃទី២៤ ខែកក្កដា។ | វៀតណាម ស្ថិតក្នុងចំណោមប្រទេស ៤៨ ផ្សេងទៀត ដោយមិនបាច់ធ្វើចត្តាឡីស័យរយៈពេល ១៤ថ្ងៃ។ ប៉ុន្តែអ្នកដំណើរមកពីប្រទេសទាំងនោះ ត្រូវតែមានលទ្ធផលអវិជ្ជមាន នៃជំងឺកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់ និងត្រូវពាក់ម៉ាស់ ក្នុងទីសាធារណៈ មធ្យោបាយដឹកជញ្ជូនសាធារណៈ និងតាមកន្លែងលក់ទំនិញផ្សេងៗ។ ក្រៅពីវៀតណាម សិង្ហបុរី ជប៉ុន និងកូរ៉េខាងត្បូង ក៏... |
article_9530.txt | រយៈពេល៦ខែមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួន ១ ៩១៧,៩៦លានដុល្លារ។ ចំណូលជាតិដែលពន្ធដារប្រមូលបាននេះ គឺស្មើនឹង៤៦,០៦ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធ។ | លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធដារ បានបញ្ជាក់ថា សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ពន្ធដារប្រមូលបានប្រមាណ២៤៨,៣៣លានដុល្លារ ស្មើនឹង៥,៩៦ភាគរយនៃច្បាប់ប្រចាំឆ្នាំ។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ, លោក គង់ វិបុល នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងសម្រួលពាណិជ្ជកម្មនិងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរ... |
article_9531.txt | ភ្នំពេញ៖ កម្ពុជាបាននាំចេញ ផលិតផលជ័រកៅស៊ូ បានប្រមាណ១៤ ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ។ តួលេខនេះ កើនឡើងប្រមាណ១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្រៅពីជ័រកៅស៊ូវ កម្ពុជា ក៏បាននាំចេញឈើកៅស៊ូប្រមាណ ៨,៣៤៨ ម៉ែត្រគូបផងដែរ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។ | យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានកៅស៊ូ មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលទទួលបានពីការនាំចេញផលជ័រកៅស៊ូ នៅឆមាសទី១ ឆ្នាំ២០២៤នេះទេ។ បច្ចុប្បន្ន ជ័រកៅស៊ូ មានតម្លៃមធ្យមចន្លោះពី ២,៦០០រៀល ទៅ ៦,០០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃនេះខុសគ្នាពីតំបន់មួយ ទៅតំបន់មួយ។ ខេត្តដែលមានការដាំដុះដំណាំកៅស៊ូ មានខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ចាម ក្រ... |
article_9532.txt | កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខេត្តទាំង៤របស់ខ្លួន រួមមាន ខេត្តរតនៈគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ តែកម្ពុជាចាំបាច់ត្រូវបើកទ្វារស្វាគមន៍កិច្ចសហប្រតិបត្តិការអភិវឌ្ឍរួមជាមួយឡាវ និងវៀតណាម។ នេះជាការអះអាងរបស់លោកស្រីចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដោយបន្តនិយាយសង្កត់ធ្ងន់ថា ការចាំបាច់នេះ ក៏ព្រោះតែកិច... | ចាប់តាំងពីចូលរួមអភិវឌ្ឍតំបន់ត្រីកោណជាមួយឡាវ និងវៀតណាមមក កម្ពុជាបានចំណេញផ្នែកសេដ្ឋកិច្ចច្រើនសម្រាប់ជាតិ រួមទាំងកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្ម។ លោកស្រី ចម និម្មល បានអះអាងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី៨ ខែសីហា ដែលសម្ធទិផលផ្នែកពាណិជ្ជត្រីភាគីនេះ បានធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ ស ស)របស់ខេត្... |
article_9533.txt | កំណើនឥណទាន(កម្ចី)ក្នុងវិស័យធនាគារកម្ពុជា បានថមថយជាបន្តបន្ទាប់ រហូតដល់កម្រិតទាប ក្នុងអត្រា២,៦ភាគរយ ។ នេះជាកម្រិតទាបបំផុតមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ តែយ៉ាងណាមិញ កំណើនសេដ្ឋកិច្ចកម្ពុជាជាទូទៅក្នុងឆមាសទីមួយមកនេះ មានកំណើនខ្ពស់ក្នុងអត្រា៦,៣ភាគរយ។ នេះជាការលើកឡើងរបស់ លោ... | បើតាមលោកស្រី ជា សិរី ការធ្លាក់ចុះនៃចំនួនឥណទាន បណ្ដាលមកពីការប្រុងប្រយ័ត្នរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្របពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក បណ្ដាលមកពីសង្គ្រាមនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា និងបញ្ហាភូមិសាស្ត្រនយោបាយ។ « ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងក្... |
article_9534.txt | ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកបោះពុម្ពក្រដាសប្រាក់ដុល្លារអាម៉េរិកទេ ហើយក៏គ្មានសិទ្ធិ កាត់ ឬដុតក្រដាសប្រាក់ដុល្លារ ដែលចាស់ ទក់ រហែកចោលនោះទេ។ នេះជាការលើកឡើងសាជាថ្មីរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ ដែលបានបញ្ជាក់ថា រាល់ប្រតិបត្តិការទាំងនេះ ធនាគារជាតិត្រូវជួលក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដ... | «ធនាគារដៃគូយើងជាអ្នកកំណត់ លក្ខណៈវិនិច្ឆ័យ លើក្រដាសប្រាក់ដែលគាត់ទទួលបានពីយើង។ ការដឹកក្រដាសប្រាក់ថ្មីដុល្លាអាម៉េរិកចូលវិញ ក៏ត្រូវមានបង់សេវាដឹកជញ្ជូនធានារ៉ាប់រងដូចគ្នា ដែលត្រូវរ៉ាប់រងដោយធនាគារជាតិ។ ដូច្នេះ ការចាយវាយក្រដាសប្រាក់ដុល្លារមានភាពងាយស្រួលមួយផ្នែក ប៉ុន្តែក៏មានផលខាតដល់សេដ្ឋកិច្ចមួយផ្នែកដែរ»។ លោកស្រី ជា សិរី បានសរស... |
article_9535.txt | ធនាគារជាតិនៃកម្ពុជា(NBC) និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UN) បានប្រកាសកំណត់ទិសដៅអាទិភាពចំនួន៥ចំណុច ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការជាប់បំណុលរបស់អតិថិជន។ ការងារអាទិភាពទាំង៥ចំណុចនេះ ត្រូវបានកំណត់ឡើង បន្ទាប់ពីមានការកើនឡើងនៃក្តីព្រួយបារម្ភចំពោះកំណើនឥណទានយ៉ាងឆ... | បើតាមសេចក្តីថ្លែងការណ៍រួមរបស់ NBC និង UN ចំណុចអាទិភាពចំនួន៥ ដែលកំណត់នូវសកម្មភាពអនុវត្តរបស់គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុនីមួយ ក៏ដូចនៅក្នុងវិស័យនេះទាំងមូល គឺមានរយៈពេលខ្លី មធ្យម និងវែង។ ការណ៍នេះសម្រេចអនុវត្តឡើង បន្ទាប់ពី មានកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគី កាលពីថ្ងៃទី១២ ខែកក្កដា។ សេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី២៤ ខែកក្ក... |
article_9536.txt | ភ្នំពេញ៖ អ្នករកស៊ីបោះដុំ លក់រាយ ជួសជុល, អ្នករកស៊ីផ្នែកសេវាកម្មស្នាក់នៅ និងអាហារ, សិប្បកម្ម និងសហគមន៍កសិកម្ម ដែលស្ម័គ្រមកចុះបញ្ជីពន្ធដារ នឹងទទួលបានការលើកលែង«ពន្ធប៉ាតង់» រយៈពេល២ឆ្នាំ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លើសពីនេះ អ្នករកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងនេះ ក៏នឹងទទួលបានលើកទឹកចិត្តផ្នែកពន្ធដារនានា ដូចជា ការម... | ការសម្រេចលើកទឹកចិត្តផ្នែកពន្ធដាររបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបែបនេះ គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំពោះសហគ្រាសស្ថិតនៅក្នុងវិស័យអាទិភាព រួមមានអ្នករកស៊ីបោះដុំ លក់រាយ ជួសជុល, អ្នករកស៊ីផ្នែកសេវាកម្មស្នាក់នៅ និងអាហារ, សិប្បកម្ម និងសហគមន៍កសិកម្ម នៃវិស័យសហគ្រាស... |
article_9537.txt | ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ(GDT) នឹងចុះធ្វើសវនកម្មដល់ទីកន្លែងលើសហគ្រាសចំនួន ៣ ០០៦ ក្នុងឆ្នាំ២០២៤ នេះ។ ការងារសវនកម្មដល់កន្លែងនេះ ធ្វើឡើងតែចំពោះសហគ្រាសណា ដែលទទួលបានលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារប៉ុណ្ណោះ។ នេះយោងតាមសេចក្តីជូនដំណឹងរបស់GDT កាលពីដើមខែកក្កដា។ | អគ្គនាយកដ្ឋានពន្ធដារ នឹងផ្ញើលិខិតស្តីពីការចុះធ្វើសវនកម្មសារពើពន្ធដល់សហគ្រាសនីមួយៗទាំង៣០០៦ ដើម្បីត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការជាមួយរដ្ឋបាលសារពើពន្ធ។ ពន្ធដារបានបញ្ជាក់បែបនេះនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែលការចុះធ្វើសវនកម្មដល់ទីកន្លែងសហគ្រាសនេះ គឺមានតែមួយគត់សម្រាប់រយៈពេល៣ឆ្នាំ លើកលែងតែករណីអគ្គនាយកដ្ឋានពន្ធដាររកឃើ... |
article_9538.txt | ភ្នំពេញ៖ ការប្រមូលចំណូលពន្ធរបស់រដ្ឋាភិបាលលើពន្ធប្រាក់ចំណូលពីវិស័យធនាគារ ដែលជាចន្ទលចម្បង និងមានមូលដ្ឋានបង់ពន្ធលើប្រាក់ចំណូលច្រើនជាងគេបានស្រុតចុះយ៉ាងខ្លាំងរហូតដល់៤៥,០២ភាគរយ នៅឆមាសទី១។ នេះជាហេតុផលមួយគួរឱ្យកត់សម្គាល់ នៃការថមថយចំណូលពន្ធដារសម្រាប់ឆ្នាំ២០២៤នេះ។ | អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានត្រឹម១ ៩១៧,៩៦លានដុល្លារប៉ុណ្ណោះ នៅក្នុងឆមាសទី១។ ចំណូលនេះស្មើនឹង៤៧,៤ភាគរយនៃផែនការប្រចាំឆ្នាំ២០២៤។ បើយោងតាមរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ... |
article_9539.txt | ភ្នំពេញ៖ ក្នុងរយៈពេល៦ខែមកនេះ រដ្ឋាភិបាលប្រមូលហិរញ្ញប្បទានពីវិនិយោគិនក្នុងស្រុកបានចំនួន ២៥៥,៣ពាន់លានរៀល (ប្រមាណ៦០លានដុល្លារ) តាមរយៈការបោះលក់មូលបត្របំណុល ដើម្បីគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ ទំហំមូលបត្ររដ្ឋទាំងនេះ ត្រូវបានបោះលក់ដោយធនាគារជាតិនៃកម្ពុជា។ | បើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃនៃទំហំមូលបត្ររដ្ឋទាំង២៥៥,៣ពាន់លានរៀលនេះ ត្រូវបានធ្វើឡើងចំនួន ៦ លើក។ របាយការណ៍ដដែលបានបង្ហាញថា មូលបត្ររដ្ឋដែលមានឥណប្រតិទាន ១ ឆ្នាំ ត្រូវបានបោះផ្សាយក្នុងទំហំទឹកប្រាក់ ៣២ពាន់លានរៀល មានអត្រាគូប៉ុងជាមធ្យម ៣,៥០ភាគរយ និងអត្រាចំណូលក្នុងចន្លោះ ៣,៧៥ភាគរយ ដល់... |
article_954.txt | ទីក្រុងស៊ីដនី អូស្ត្រាលី — ក្រុមសកម្មជននៅអូស្រ្តាលីសង្ឃឹមថា ការកាត់ទោសមន្រ្តីប៉ូលិសមួយរូបពីបទមនុស្សឃាត នៅសហរដ្ឋអាមេរិកចំពោះការស្លាប់របស់លោក George Floyd នឹងជំរុញឲ្យមានការចាត់វិធានការជាបន្ទាន់ដើម្បីកាត់បន្ថយចំនួនការស្លាប់របស់ជនជាតិដើម នៅក្រោមការឃុំខ្លួនរបស់ប៉ូលិស។ | ជនជាតិដើមអូស្រ្តាលីយ៉ាងហោចណាស់ ៤៥០ នាក់ បានស្លាប់ក្រោមការឃុំខ្លួន ចាប់តាំងពីគណៈកម្មាការរាជការដ៏មានឥទ្ធិពលមួយបានស៊ើបអង្កេតលើបញ្ហានេះ កាលពីឆ្នាំ ១៩៩១។ «យើងមិនអាចដកដង្ហើមបានទេ។ យើងមិនអាចដកដង្ហើមបានទេ។យើងមិនអាចដកដង្ហើមបានទេ»។ ឃាតកម្មមួយនៅសហរដ្ឋអាមេរិកដែលមានចម្ងាយ ១... |
article_9540.txt | ធនាគារជាតិនៃកម្ពុជា បានតម្រូវឱ្យគ្រប់សាខាធនាគារពាណិជ្ជនៅខេត្តសៀមរាប ទទួលយក ឬទទួលដូរប្រាក់ដុល្លារអាម៉េរិកដែលចាស់ ប្រឡាក់ ពីអតិថិជនដោយមិនគិតកម្រៃសេវាឡើយ។ នេះជាវិធានការបន្ទាន់មួយរបស់ធនាគារជាតិ ដើម្បីសម្រួលការចរាចរសាច់ប្រាក់ដុល្លាររបស់ភ្ញៀវទេសចរ អន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគ... | ក្រៅពីនេះ ធនាគារជាតិ ក៏បានតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់នៅខេត្តសៀមរាបដាក់ក្រដាសប្រាក់ដុល្លារប្រភេទ២០ដុល្លារ និង៥០ដុល្លារជំនួសក្រដាស១០០ដុល្លារនៅក្នុងម៉ាស៊ីនដកប្រាក់ (ATMs) ដើម្បីសម្រួលដល់ការចាយវាយរបស់ភ្ញៀវទេសចរ ផងដែរ។ បើតាមធនាគារជាតិ ការដាក់ប្រាក់បញ្ញើតាមម៉ាស៊ីនដាក់ប្រាក់ គឺត្រូវទទួលគ្រប់ប្រភេទក្រដាសប្រ... |
article_9541.txt | ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន BYD គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា។ រោងចក្ររបស់ចិនមួយនេះ មានសមត្ថភាពដំឡើងឡានអគ្គិសនីបាន២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។ | គម្រោងនេះត្រូវបានលើកឡើងដោយលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា។ នៅលើទំព័រហ្វេសប៊ុករបស់សម្តេចបានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាង... |
article_9542.txt | តាកែវ៖ តម្បាញជាមុខរបរប្រពៃណីតជំនាន់របស់ជីដូន ម៉េន លនអេង អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។ មិនអាចត្បាញបានដូចមុន អ្នកភូមិស្នួលខ្ពស់រូបនេះ នៅតែបន្តជំនាញទៅកូនរបស់ខ្លួន ដើម្បីថែរក្សាប្រពៃណីតម្បាញ និងជាប្រភពប្រាក់ចំណូលរបស់គ្រួសារខ្លួន។ អ្នកស្រី លនអេង មើលមិនឃើញពីអនាគតនៃរបរប្រពៃណីនេះឡើយ ដោយសារតម្លៃហូលធ្លាក់ចុះ។ | ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ ពីជីដូន មកម្ដាយ, អ្នកស្រី ម៉េន លនអេង បានបន្តចែករំលែកជំនាញនេះ ទៅកូន និងចៅៗ ក្រោមឈ្មោះជាអ្នកតម្បាញ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ស្ថិតក្នុងវ័យ៦៨ឆ្នាំ ជីដូនរូបនេះ មិនអាចអង្គុយលើកីតម្បាញខ្លួនបានទៀតឡើយ ដោយសារបញ្ហាដៃ និងភ្នែកមើលមិនច្បាស់ដូចមុន បានត្រឹមជួយការងារស្រាល... |
article_9543.txt | ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយលក់មូលបត្ររដ្ឋ (បណ្ណបំណុល ) ចំនួន១៨២ប៊ីលានរៀល ដែលស្មើនឹង៤៥,០៤លានដុល្លារ។ ទំហំនេះ ស្មើនឹង៤១ភាគរយ នៃទំហំបណ្ណបំណុលសរុប១០៨លានដុល្លារ ដែលបានកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួង... | រដ្ឋសម្រចបោះផ្សាយលក់មូលបត្ររដ្ឋនេះ គឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។ អត្ថបទទាក់ទង រដ្ឋ បន្តបោះលក់បណ្ណបំណុល ៤៤ម៉ឺនលានរៀល សម្រាប់ឆ្នាំ២០២៤ បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤ រដ្ឋាភិបាលមានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរ... |
article_9544.txt | សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅតែជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច តទៅអនាគត។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងសារលិខិតអបអរទិវា ជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ការបន្តកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ ... | កម្ពុជា រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) លើកទី១ ឆ្នាំ២០២៤ នៅថ្ងៃទី២៧ ខែមិថុនានេះ ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ»។ នៅក្នុងសារលិខិតអបអរការប្រារព្ធទិវានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការប្រារព្ធទិវាជាតិ MSM... |
article_9545.txt | បច្ចុប្បន្ន កម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅចំពោះវិនិយោគិន ឬធុរជនបារាំងក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨កក្កដានេះ ដែលក្នុងទសវត្សរ៍ចុងក្រោយនេះ កម្ពុជាតែងតែស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ... | បារាំងជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជាក្នុងចំណោមប្រទេសអឺរ៉ុប។ បើតាមសម្តេច ហ៊ុន ម៉ាណែត ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ដែលមានទំហំទឹកប្រាក់ ៥១៥,២១លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ដោយឡែក នារយៈពេល៥ខែមកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងនេះ មានចំនួន ២០៦,៤លានដុល្លារ ខណៈក្រុមហ៊ុនបារាំងជាច... |
article_9546.txt | សេចក្តីព្រាង«ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ត្រូវបានរៀបចំរួចរាល់ហើយ នឹងត្រៀមដាក់ឱ្យអនុវត្តនាពេលខាងមុខ។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់មាត់សមុទ្រមួយនេះឱ្យក្លាយជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ប្រកបដោយភាពចម្រុះវប្បធម៌ ឆ្លាតវៃ និងចីរភាព។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថា នប្រកបដោយចីរភាព និងនិរន្តរភាព។ លោក អូន ព័ន្ធមុនី... |
article_9547.txt | សៀមរាប៖ ក្នុងមួយថ្ងៃៗ មានជើងហោះហើរចូលមកកាន់ព្រលានយន្តហោះខេត្តសៀមរាប ពី១៤ ទៅ១៩ ជើង។ នៅក្នុងនោះ ជើងហោះហើរ ដែលមកពីទីក្រុងបាងកក ប្រទេសថៃមានច្រើនជាងគេចន្លោះពី៥ ទៅ៦ជើង។ នេះបើយោងតាមសំណេររបស់ក្រសួងទេសចរណ៍ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី៤កក្កដានេះ។ | ក្រៅពីជើងហោះហើរមកពីប្រទេសថៃ, ព្រលានយន្តហោះខេត្តសៀមរាប ទទួលបានជើងហោះហើរត្រង់ ពីទីក្រុងហូជីមិញចំនួន៣ជើង, ពីទីក្រុងហាណូយចំនួន២, ដាណាង១ជើង, កូឡាឡាំពួរ ១ជើង និងពីប្រទេសសិង្ហបុរី ១ជើង ផងដែរ។ ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រៅពីជើងហោះពីប្រទេសក្នុងតំបន់ហើយនោះ ក៏មានការហោះហើរពីរាជធានីភ្នំពេញចំនួន២ជើង និងពីក្រុងព្រះសីហនុ១ជើង ទៅកាន់ខ... |
article_9548.txt | សៀមរាប៖ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួកខេត្តសៀមរាប បានបើកដំណើរការឡើងវិញ បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំដោយសារវិបត្តិកូវីដ-១៩។ លោក ប៉ាវ អៀងឃ័ង នាយកសិប្បកម្មសូត្រអង្គរនៅស្រុកពួក ប្រដូចការបើកដំណើរការឡើងវិញនៃកសិដ្ឋានសូត្រសិប្បករអង្គរ ដូចជាការមកបន្តជីវិតសិប្បកម្មប្រពៃណីដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោ... | ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖ កសិដ្ឋានសូត្រសិប្បករអង្គរ នៅស្រុកពួក ខេត្តសៀមរាប បានបើកដំណើរការច្រវាក់ផលិតកម្មសូត្ររបស់ខ្លួនឡើងវិញហើយ នៅថ្ងៃទី៨ ខែកក្កដា បន្ទាប់ពីផ្អាកដំណើរការប្រមាណ៣ឆ្នាំ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប... |
article_9549.txt | ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅជំរុញឱ្យបង្កើនការប្រើប្រាស់ និងចុះបញ្ជីយានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០៣០។ យ៉ាងណាក៏ដោយ ផែនការណ៍នេះ មានបញ្ហាប្រឈមខ្លះ ពិសេសស្ថានីយបញ្ចូលថាមពលនៅកម្ពុជាសព្វថ្ងៃទើបមានត្រឹមតែ២១ទីតាំងប៉ុណ្ណោះ។ | រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្ដីពី «ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០» ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការគិតគូរលើទិដ្ឋភាពបរិស្ថាន ការពង្រឹងសន្តិសុខថាមពល ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពប្រជាជន។ តាមរយៈផែនការណ៍ក្នុងគោលនយោបាយថ្មីនេះ អះអាងថា នឹងជួយកម្ពុជាឱ្យរំដោះខ្លួនចេញពីការប្រើប្រាស់រថយន្តចាស់ៗដ... |
article_955.txt | អតីតមន្ត្រីប៉ូលិសលោក Derek Chauvin ដែលត្រូវគណៈវិនិច្ឆ័យមួយ សម្រេចឱ្យមានទោសក្នុងការសម្លាប់ពលរដ្ឋអាមេរិកស្បែកខ្មៅមួយរូប គឺលោក George Floyd ត្រូវកាត់ទោសដោយតុលាការ នៅទីក្រុង Minneapolis រដ្ឋ Minnesota កាត់ឱ្យជាប់ទោស២២ឆ្នាំកន្លះ កាលពីថ្ងៃសុក្រ។ | កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោក Chauvin ត្រូវបានគណៈវិនិច្ឆ័យនៅរដ្ឋ Minnesota សម្រេចឱ្យមានទោសពីបទឃាតកម្មមិនមានការគិតទុកជាមុនកម្រិតមធ្យម (second-degree murder) បទឃាតកម្មមិនមានការគិតទុកជាមុនកម្រិតស្រាល (third-degree murder) និងបទមនុស្សឃាតដោយអចេតនាកម្រិតមធ្យម (second-degree manslau... |
article_9550.txt | ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នឹងត្រូវធ្វើឡើងរយៈពេលថ្ងៃ៣ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២។ ថ្ងៃទី៨-៩ ខែកក្កដា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) រៀបចំវេទិកានេះនៅរាជធានីភ្នំពេញ និងថ្ងៃទី១០ ខែកក្កដា វេទិកានេះ ត្រូវធ្វើឡើងនៅខេត្តព្រះសីហនុ។ | ការណ៍ដែល CCIFC សម្រេចរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងនៅខេត្តព្រះសីហនុ នាថ្ងៃទី ១០ ខែកក្កដា ជាចុងក្រោយនៃវេទិកានេះ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់ពីទីតាំងសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តនេះ និងជួបតំណាងជាមួយតំណាងរដ្ឋាភិបាលនៅទីនោះផ្ទាល់តែម្តង។ ធុរជនបារាំង នឹងទៅទស្សកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុ... |
article_9551.txt | ចិន ជាប្រទេសមានចំណែកផលិតដែកថែបច្រើនជាងគេលើលោកប្រហែល ១ពាន់លានតោនក្នុងឆ្នាំ២០២៣ តាមពីក្រោយដោយ ឥណ្ឌា ជប៉ុន អាម៉េរិក រុស្ស៊ី និងកូរ៉េខាងត្បូង។ | ដែកថែប ជាសម្ភារៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងការប្រើប្រាស់នៅវិស័យជាច្រើនចាប់ពីវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធរហូតដល់ការផលិត និងការដឹកជញ្ជូនផ្សេងៗទៀត។ ក្រាហ្វិកខាងក្រោម បានបង្ហាញពីប្រទេសផលិតដែកថែបធំៗជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយផ្អែកលើទិន្នន័យដែលបានចេញផ្សាយក្នុងខែមករា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារស្ទង់មតិភូមិសាស្ត្រ... |
article_9552.txt | ជាង២ខែហើយ ដែលក្រុមហ៊ុនToyota របស់ប្រទេសជប៉ុន បានដំណើរការរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមទុនវិនិយោគជិត៣៧លានដុល្លារអាម៉េរិក។ វត្តមានរោងចក្រដំឡើងរថយន្តនេះបានបង្ហាញពីទំនុកចិត្តវិនិយោគិនជប៉ុននៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅចំពោះមុខលោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufact... | ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្តជាផ្លូវការនៅកម្ពុជា នាថ្ងៃទី ២ឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តនេះ មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ មានសមត្ថភាពដំឡើងរ... |
article_9553.txt | ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ ធនាគារជាតិនៃកម្ពុជា ប្រកាសកម្មវិធីប្រកួតផលិតវីដេអូខ្លីមួយសម្រាប់ពលរដ្ឋរស់នៅខេត្តព្រៃវែង និងស្វាយវៀង លើប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តព្រៃវែង? អ្នកបានជ័យលាភីលេខ១ គឺនឹងទទួលបានប្រាក់រង្វាន់ពីធនាគារជាតិចំនួន ២លានរៀល ។ | បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ លក្ខខណ្ឌក្នុងការចូលរួមការប្រកួតនេះ គឺងាយៗនោះទេ ដោយត្រូវឱ្យបេក្ខជននីមួយៗ ត្រូវថតវីដេអូដែលមានរយៈពេលចាប់ពី៤០វិនាទី - ៣នាទី។ ហើយបេក្ខជន ត្រូវថតវីដេអូនោះ នៅក្នុងទីតាំងណាដ៏ដោយឱ្យតែស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ បេក្ខជនក៏ត្រូវតាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការធន... |
article_9554.txt | ភ្នំពេញ៖ ក្នុងត្រីមាសទី១ រដ្ឋាភិបាលទូទាត់បំណុលឱ្យបរទេសបានចំនួន១៨១លានដុល្លារ ដោយក្នុងនោះមាន១៤២,៤០លានដុល្លារ ជាប្រាក់ដើម និង៣៨,៦០លានដុល្លារទៀត គឺជាការប្រាក់។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។ | ក្រៅពីសងបំណុលឱ្យប្រទេសដៃគូហើយនោះ រដ្ឋាភិបាលក៏ទូទាត់បំណុលនៅក្នុងស្រុកបានចំនួន៥៥ម៉ឺនដុល្លារ នៅក្នុងត្រីមាសទី១នេះផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទឹកប្រាក់សរុបទាំង១៨១,៥៥លានដុល្លារដែលរដ្ឋបានទូទាត់សងនេះ គឺមានកំណើន០,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងរយៈពេលជាមួយគ្នានេះ ពោលពីខែមករាដល់ខែមីនា ឆ្... |
article_9555.txt | រៀងរាល់សប្តាហ៍ មានភ្ញៀវទេសចរប្រមាណ៥ម៉ឺននាក់ មកលេងកម្សាន្តនៅតាមគោលដៅ ទេសចរណ៍នានា នៅក្នុងទឹកដីខេត្តកំពត ដោយភាគច្រើន គឺជាភ្ញៀវជាតិ។ នេះជាការលើកឡើងរបស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលអ្នកទេសចរទៅកម្សាន្តនៅរមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្... | ក្នុងពិធីសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប ជាផ្លូវការ នាថ្ងៃទី២ កក្កដា លោក សយ ស៊ីណុល បានលើកឡើងថា បច្ចុប្បន្ន ខេត្តកំពតមានសេវាស្នាក់នៅ៥០០០បន្ទប់ ខណៈសេវាកម្មម្ហូបអាហារ និងភោជនីដ្ឋាននៅមានកម្រិត ដែលមិនអាចឆ្លើយតបគ្រប់គ្រាន់ តាមតម្រូវការចំនួនភ្ញៀវទេសចរដែលសម្រុកមកលេងកម្សាន្តនារដូវកាលបុណ្យទាន ឬថ្ងៃឈប់សម្រាកប... |
article_9556.txt | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសិក្សាពីលទ្ធភាពចិញ្ចឹម«បង្កងប៉ាក» ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេសបន្ថែមទៀត។ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បាននៅលើកឡើងបែបនេះនៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយពីសមិទ្ធផលគម្រោង «អភិវឌ្ឍន៍ជលផលក្រោយប្រមូ... | កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា កន្លងមក ការនាំចេញ«បង្កងប៉ាក» របស់កម្ពុជា ទៅកាន់ប្រទេសចិន គឺសុទ្ធសឹងជាបង្កងធម្មជាតិ។ ប៉ុន្តែតាមលក្ខណៈជីវសាស្រ្ត សត្វប្រភេទនេះអាចបង្កកំណើតបានតិចក្នុងរដូវក្ដៅ ដែលធ្វើឱ្យការផ្គត់ផ្គង់នាពេលបច្ចុប្បន្ននៅមានកម្រិត ស្របពេលតម្រូវការកើនឡើង។ សូមទស្សនាវីដេអូខាងក្រោមដូចតទៅ៖ ដើម្បីបំពេញតម្រូវទីផ្សារទាំ... |
article_9557.txt | ម្ចាស់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងនាំចូលផលិតផលពីប្រទេសឥណ្ឌាមកកាន់ទីផ្សារកម្ពុជា សូមចូលរួមពិព័រណ៍ស្បែកជើងអន្តរជាតិឥណ្ឌាលើកទី៨។ នេះជាការដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលពិព័រណ៍ នឹងធ្វើឡើងពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅ Pharat Mandapan, Pragati Maidan, ទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ | សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១កក្កដា បានបញ្ជាក់ថា ពិព័រណ៍ស្បែកជើងអន្តរជាតិនេះ ជាវេទិកាបង្ហាញសម្ភារៈស្បែកជើង ខ្សែក្រវាត់ ផលិតផល ឧបករណ៍ បច្ចេកវិទ្យា សមាសធាតុវត្ថុធាតុដើម។ នៅក្នុងវេទិកានេះ ក៏មានការបង្ហានូវសមាសធាតុសម្រាប់ផលិតផលស្បែកជើង សម្ភារសំយោគ (PVC និង PU) សារធាតុគីមី ផលិតផលស្បែកជើង និងគ្រឿងបន្លាស់..ជ... |
article_9558.txt | ផ្លូវក្រវត់ក្រុងទី៣ នឹងមានឈ្មោះជាមហាវិថី« ស៊ី ជីនពីង» ចាប់ពីថ្ងៃទី១៩កក្កដា ឆ្នាំ២០២៤ ទៅត។ រដ្ឋាភិបាលសម្រេចប្រសិទ្ធនាមឈ្មោះមហាវិថីនេះឡើង គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ | បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិធីប្រសិទ្ធនាមឈ្មោះមហាវិថី « ស៊ី ជីនពីង» ជាផ្លូវការ នឹងធ្វើឡើងក្រោមវត្តមាន ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ពិធីនេះ នឹងប្រារ... |
article_9559.txt | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាល ទើបផ្លាស់ប្តូរសមាសភាពសមាជិក នៅព្រឹកពុធនេះ នៅវិមានសន្តិភាព។ | សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា សម្តេច ដឹកនាំកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ នៃក្រុមប្រឹក្សាភិបាលដែលមានសមាសភាពបន្ថែមថ្មីពីវិស័យឯកជន។ សមាសភាពសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពីវិស័យឯកជន មានតំណាងពីសភាពាណិជ្ជកម... |
article_956.txt | ប្រេសិតពិសេសអង្គការសហប្រជាជាតិ (UN) លោកស្រី Christine Schraner Burgener នៅថ្ងៃទី១៤ ខែឧសភា បានជួបជាមួយ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា ជជែកពីការបន្ធូរបន្ថយស្ថានការណ៍ និងភាពតានតឹងនៅមីយ៉ាន់ម៉ា។ ក្នុងកិច្ចសន្ទនានោះ លោកប្រាយុទ្ធបានសន្យាថា នឹងស្វែងរកវិធានការ ដើម្បីបន្ថយវិបត្តិមួយនេះ។ | វិបត្តិនយោបាយមីយ៉ាន់ម៉ា នៅតែបន្តអូសបន្លាយ និងគ្មានច្រកចេញ។ សហគមន៍អន្តរជាតិ និងអាស៊ាន នៅតែបន្តកិច្ចការរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា។ លោកស្រី Christine Schraner Burgener ប្រេសិតពិសេសអង្គការសហប្រជាជាតិ នៅតែបន្តវត្តមានរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ តាំងពីកិច្ចប្រជុំអាស៊ាន នៅទីក្រុងហ្សាការតាក្នុងខែមេសាមក ក្នុងកិច... |
article_9560.txt | កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីចំនួន ១៦១៤គ្រឿង នៅឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាថ្ងៃទី៩ ខែកក្កដា។ | ម៉ូដែលពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជារួមមាន BYD (ចិន), Toyota (ជប៉ុន) និង Tesla (អាម៉េរិក)។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ៦ខែឆ្នាំនេះមានរថយន្តអគ្គិសនី BYD មានចំនួន ៦៥៨គ្រឿង, Toyota ២៦១គ្រឿង និង Tesla ១៨៦គ្រឿង រួមទាំងក្រុមហ៊ុនផ្សេងៗទៀត។ ការចុះបញ្ជីយានយន្តអគ្គិសនីមានការកើតឡើង... |
article_9561.txt | ភ្នំពេញ៖ សម្លៀកបំពាក់ជជុះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សិស្ស និស្សិត និងពលរដ្ឋ ដែលមានចំណូលសមរម្យ ខណៈម៉ាកសម្លៀកបំពាក់ល្បីៗ កំពុងឈរជើងនៅក្នុងទីផ្សារប្រទេសកម្ពុជា។ | កញ្ញា គិត បុប្ផា ជានិស្សិតនៅសកលវិទ្យាល័យ និងកំពុងបម្រើការងារក្នុងក្រុមហ៊ុនឯកជនមួយកន្លែង នៅរាជធានីភ្នំពេញ ចូលចិត្តប្រើប្រាស់សម្លៀកបំពាក់ជជុះ ដោយសារមានតម្លៃសមរម្យ។ សម្រាប់ បុប្ផា ការប្រើប្រាស់សម្លៀកបំពាក់ជជុះ ជួយសន្សំសំចៃការចំណាយរបស់នាង ដោយចំណាយថវិកាតិច តែទទួលបានសម្លៀកបំពាក់ច្រើន។ ពលរដ្ឋទិញសម្លៀកបំពាក់ នៅក្នុងផ្សារបឹងកេង... |
article_9562.txt | គោលនយោបាយលើកលែងទិដ្ឋាការរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន បានទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិន។ កំណើនភ្ញៀវទេសចរចិននៅតំបន់ទេសចរណ៍នានា ជាសញ្ញានៃការរស់ឡើងវិញយ៉ាងខ្លាំងនៅក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់ ចាប់តាំងពីទីក្រុងប៉េកាំងបានលុបចោលការរឹតបន្តឹងការធ្វើដំណើរយ៉ាងតឹងរ៉ឹងនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការបិទព្រំដែនរ... | ចិន និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ នៅថ្ងៃទី២៨ ខែមករា ដែលអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរចេញ-ចូល ដោយគ្មានទិដ្ឋាការរយៈពេល៣០ថ្ងៃ ដោយចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ ថ្មីនេះ ថៃបានពង្រីកការលើកលែងទិដ្ឋាការដល់ ៣៦ប្រទេសបន្ថែមទៀតក្នុងនោះមានកម្ពុជាផង ដោយបង្កើនចំនួនប្រទេស និងដែនដីដែលគ្មានទិដ្ឋា... |
article_9563.txt | បារាំងជាគោលដៅទេសចរកំពូលដែលមានភ្ញៀវអន្តរជាតិដល់ជាង១០០លាននាក់កាលពីឆ្នាំ២០២៣។ ប្រទេសអឺរ៉ុបភាគច្រើនទទួលបានភ្ញៀវទេសចរច្រើន ស្របពេលនៅអាស៊ីមានតែប្រទេស៣ប៉ុណ្ណោះដូចជា ចិន តួកគី និងថៃ។ | នៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការរីកចម្រើនវិស័យអាកាសចរណ៍ពាណិជ្ជកម្មបានធ្វើឱ្យការធ្វើដំណើរជុំវិញពិភពលោកកាន់តែងាយស្រួល។ នៅឆ្នាំ ២០២៣ ចំនួនអ្នកទេសចរអន្តរជាតិទៅទស្សនាទូទាំងពិភពលោមានចំនួន ១,៣ពាន់លាននាក់។ ក្រាហ្វិកខាងក្រោមរួមមានប្រទេសដែលទទួលបានភ្ញៀវអន្តរជាតិច្រើនជាងគេក្នុងឆ្នាំ២០២៣ ដោយផ្អែកលើចំនួនសរុបនៃការទៅដល់របស់ភ្ញៀវទេសចរន... |
article_9564.txt | ថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុ ត្រូវមានការទទួលខុសត្រូវ ចំពោះគ្រឹះស្ថានខ្លួនឯង អតិថិជន សហគមន៍ វិស័យ រួមទាំងភាគីពាក់ព័ន្ធ។ សំខាន់បំផុតនោះ ប្រធានសាខានីមួយៗ ត្រូវលើកកម្ពស់ក្រមវិជ្ជាជីវៈឱ្យបានខ្ពស់បំផុត ដើម្បីធានាឱ្យមានតម្លាភាព និងចីរភាពនៃប្រតិបត្តិការរបស់ខ្លួន។ នេះជាសារក្រើនរំលឹកជាថ្មីរបស់ល... | ក្នុងសិក្ខាសាលាថ្នាក់តំបន់ស្តីពី«អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន» នៅខេត្តសៀមរាប កាលពីថ្ងៃទី៤កក្កដា លោក អែម កំណាន់ បាននិយាយថា ក្នុងឋានៈជាថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ,ការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ... |
article_9565.txt | គម្រោងសាងសង់ផ្លូវជាតិ៧១C ប្រវែង១១៤,៦២គីឡូម៉ែត្រ សម្រេចបានចំនួន៩៧,៦២ភារយហើយ គិតគិតត្រឹមបំណាច់ខែឧសភាឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ | ផ្លូវជាតិ៧១C ជាផ្លូវតភ្ជាប់ខេត្តកំពង់ចាម ចាប់ពីផ្លូវជាតិលេខ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសផ្លូវថ្នល់ កំពុងតែបញ្ចប់កិច្ចការដ... |
article_9566.txt | ដើម្បីជំរុញការអភិវឌ្ឍ និងធ្វើទំនើបកម្មសហគ្រាសធុនមីក្រូធុនតូច និងមធ្យម (MSMEs) ឱ្យក្លាយជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ, រដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន។ ជាពិសេស រដ្ឋដាក់ចេញនូវគោលនយោបាយបង្កើនផលិតភាព ការផ្តល់ហិរញ្ញប្បទាននិងឥណទាន សម្រាប់ការអភិវឌ្ឍជំនាញ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ។ ក្រៅពីនេះ រដ្ឋក៏ប្រឹងប... | សហគ្រាសធុនមីក្រូ តូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងសង្គម និងមានចំនួនច្រើនលើសលប់ ពោលជាស្នូលនិងមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។ វិស័យ MSEMs ជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាផ្នែកមួយជំរុញកំណើន ៥ភាគរយកាលពីឆ្នាំ២០២៣ និងរំពឹងកើនឡើងខ្ទង់ ៦ភាគរយនៅឆ្នាំ២០២៤។ យ៉ាងណាមិញ ដើម្បីរក្សាកំណើន... |
article_9567.txt | ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា។ លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota នៅកម្ពុជាបានលើកឡើងបែបនេះនៅចំពោះមុខសម្តេចនាយករដ្ឋមន្រី្ត ហ៊ុន ម៉ាណែត ក្នុងជំនួបពិភាក្សាការងារ នាថ្ងៃទី៨កក្កដា។ | គំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជានេះ ក៏ជាបំណងរបស់រដ្ឋាភិបាល ចង់បានដែរ។ ជុំវិញនៃគម្រោងបង្កើតសាលាជំនាញនេះ សម្តេច ហ៊ុន ម៉ាណែត បានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានទឹកចិត្តឱ្យក្រុមហ៊ុន សហការ ជាមួយក្រសួងការងារ និ... |
article_9568.txt | តាកែវ៖ បន្ទប់កុំព្យូទ័រទំនើបដែលមានសេវាអ៊ីនធ័រណិតលឿន ប៉ុស្តិ៍ប្រៃសណីយ៍សម្រាប់សេវាបញ្ញើក្នុង-ក្រៅប្រទេស សាលសាធារណៈ អ៊ីនធ័រណិតកាហ្វេសម្រាប់សិស្ស និងពលរដ្ឋស្វែងរកព័ត៌មានឌីជីថល និងសៀវភៅសម្រាប់អានដ៏សម្បូរបែប។ ទាំងនេះ មាននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (CTC) ដែលត្រូវបានដាក់ដំណើរការដំបូងគេនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ១មិ... | បំប៉នសមត្ថភាពសិស្សត្រៀមប្រឡងបាក់ឌុប រៀងរាល់ថ្ងៃ ក្នុងបន្ទប់កុំព្យូទ័រ (Computer Lap) នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ តែងតែមានសិស្សប្រុស-សិស្សប្រមាណ៣០នាក់ រៀននូវមូលដ្ឋានគ្រឹះបច្ចេកវិទ្យាឌីជីថល និងការសិក្សាពីចម្ងាយនានា(រៀនតាមអនឡាញ)ទៅតាមម៉ោងសិក្សាឬកាលវិភាគថ្នាក់រៀននីមួយៗរបស់សិស្សចាប់ពីថ្នាក់ ទី៧ដល់ទី១២ ជាមួយគ្រូបង្គោលផ្នែកប... |
article_9569.txt | ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានប្រកាសដាក់ឱ្យដំណើរការ គម្រោង ថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) ដើម្បីជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី។ ការដាក់ឱ្យដំណើរការថ្នាល FTCនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនានេះ នៅវិមានរដ្ឋាភិបាល Istana ន... | សេចក្តីប្រកាសព័ត៌មានរួម រវាងធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៨ មិថុនា ឱ្យដឹងថា ថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល សម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី ឱ្យ អាចប្រើប្រាស់ទិន្នន័យ សហគ្រាសធុនតូច និងមធ្យម នៅប្រទេសទាំងពីរ ឱ្យកាន់តែមា... |
article_957.txt | គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ដែលត្រូវបានតែងតាំងដោយរបបសឹកមីយ៉ាន់ម៉ា បានព្រមានរំលាយបក្សលោកស្រីអ៊ុងសាន ស៊ូជី ជាថ្មី បន្ទាប់ពីរកឃើញករណីបន្លំ ក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ មានរហូតដល់ ១១លានករណី។ | សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី១០ ខែកក្កដា បានអះអាងថា ការស៊ើបអង្កេតរបស់ខ្លួន បានរកឃើញករណីអ្នកបោះឆ្នោតគ្មានសញ្ជាតិ និងឈ្មោះជាន់គ្នានៅក្នុងមណ្ឌលបោះឆ្នោតចំនួន៣១៥ ។ ករណីបន្លំ ក្នុងការបោះឆ្នោតនោះមានរហូតដល់ ១១លានករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋ Global New Light of My... |
article_9570.txt | កាលពីថ្ងៃទី១ កក្កដា ក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា “គ.ក.ប.។ | នៅក្នុងពិធីសម្ពោធនេះ លោកស្រី ចម និម្មល រំពឹងថា គម្រោងនេះនឹងផ្តល់នូវការសិក្សាច្បាស់លាស់ ដើម្បីផ្តល់ជាមូលដ្ឋានជាក់លាក់ក្នុងការរៀបចំយុទ្ធសាស្ត្រលើកកម្ពស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា “គ.ក.ប.” រដ្ឋមន្... |
article_9571.txt | គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែតតម្លៃប្រមាណ៤០០០លានដុល្លារអាម៉េរិក បានឈានដល់ការវាយតម្លៃ និងត្រៀមដាក់ឱ្យរដ្ឋាភិបាលពិនិត្យលើផែនការសាងសង់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនចិនដែលវិនិយោគលើគម្រោងនេះបានសិក្សាលក្ខណៈបច្ចេកទេសរួចរាល់អស់ហើយ។ | « បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងរៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យហើយ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ»។ ក្រសួងសាធារណការបានសរសេរបែបនេះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែង៤២០គីឡូម៉ែតនេះ នៅរសៀលថ្ងៃទី១៦កក្កដា។ គម្រោងផ្លូវល្បឿនលឿនទី៣របស់ក... |
article_9572.txt | អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីយុទ្ធសាស្ត្រទាក់ទាញភ្ញៀវបរទេសចំនួន ៤០លាននាក់ និងបង្កើតប្រាក់ចំណូលពីវិស័យនេះចំនួន ៩៤ពាន់លានដុល្លារនៅឆ្នាំក្រោយ។ | គោលបំណងនៃការទាក់ទាញភ្ញៀវទេសចរឲ្យបាន ៤០លាននាក់ គឺស្របតាមមហិច្ឆតារបស់រដ្ឋាភិបាលថៃ ក្នុងការផ្សព្វផ្សាយប្រទេសនេះជាគោលដៅទេសចរណ៍ដ៏ធំមួយរបស់ពិភពលោក។ នេះបើតាមលោកស្រី Natthriya Thaweevong ប្រធានក្រុមប្រឹក្សាភិបាល TAT ។ យុទ្ធសាស្រ្តដែលថៃប្រើដើម្បីទាក់ទាញភ្ញៀវទេសចររួមមាន ការបង្កើតព្រឹត្តការណ៍ធំៗ និងការផ្តល់ជូននូវកញ្ចប់ដំណើរទេសចរណ... |
article_9573.txt | ភ្នំពេញ៖ ក្រោយពន្យារពេលម្តងហើយម្តងទៀតអស់ជាងរយៈពេលជាង២ឆ្នាំមកនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងចាប់ផ្តើមដំណើរការជើងហោះហើរក្នុងស្រុកជាផ្លូវការក្នុងខែសីហា ឆ្នាំ២០២៤។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បច្ចុប្បន្ន ព្រលានយន្តហោះតម្លៃជាង២០០លានដុល្លារនេះ ត្រូវបានសា... | « បើគ្មានអ្វីប្រែប្រួលទេ យើងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងខែសីហា ឆ្នាំ២០២៤ សម្រាប់ជើងហោះហើរក្នុងស្រុក» ។ លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងបែបនេះមកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) នាថ្ងៃទី៤កក្កដា ដែលលក្ខណៈបច្ចេកទេសគឺត្រូវបានរៀបចំរួចរាល់អស់ហើយសម្រាប់ដំណើរការហោះហើរក្នុងស្រុកក្នុងដំណាក់កាលទី... |
article_9574.txt | សាលាជាតិគយ នឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នេះបើយោងតាមមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិលើក១៤៣/១៤៤ របស់អង្គការគយពិភពលោក ។ | លោកគុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមប្រឹក្សាសហប្រតិបត្តិការគយលើកទី១៤៣/១៤៤ នៅទីស្នាក់ការកណ្តាលរបស់អង្គការគយពិភពលោក (WCO) នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ លោក គុណ ញឹម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយ... |
article_9575.txt | ការនាំចេញរបស់កម្ពុជាក្នុងឆមាសទី១សម្រេចបានទំហំទឹកប្រមាណ១២,២ពាន់លានដុល្លារអាម៉េរិក កើន១២,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៣។ ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយដៃប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា សហអាម៉េរិកនៅតែជាទីផ្សារទំនិញលំដាប់ទី១របស់កម្ពុជា រីឯចិននៅលំដាប់ទី២។ | រយៈពេល៦ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាប្រទេសបណ្តាលប្រទេសក្នុងពិភពលោក គឺសម្រេចបានក្នុងទំហំ២៨ពាន់លានដុល្លារ កើន១២,៧ភាគរយ។ ក្នុងនោះ ការនាំចូលរបស់កម្ពុជាមានចំនួន១៣,៧ពាន់លានដុល្លារ ខណៈការនាំចេញមាន១២,២ពាន់លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច ទំនិញសំខាន់ៗដែលកម្ពុជានាំទៅទីផ្សា... |
article_9576.txt | ក្រុមប្រឹក្សានាយក នៃធនាគារពិភពលោក បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី២០ មិថុនា បញ្ជាក់ថា កញ្ចប់ហិរ... | ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពីហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development Policy Financing) ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលនៅរារាំងកិច្ចខិតខំរបស់កម្ពុជា ក្នុងការរើបម្រះខ្លួនចេញពីឥទ្ធពល... |
article_9577.txt | ជិត២ឆ្នាំហើយ ដែលធនាគារហេង ហ្វឹង ធ្វើប្រតិបត្តិការអាជីវកម្មនៅទីផ្សារកម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយតម្លាភាពជូនរបស់ប្រជាពលរដ្ឋ។ ដ្បិតមានភាពថ្មីថ្មោងនៅទីផ្សារ ប៉ុន្តែធនាគារមួយនេះ មានឆន្ទៈចូលរួមជំរុញប្រជាពលរដ្ឋស្វែងយល់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ លោកស្រី ឈួ ផេកជូ នាយិកាប្រតិបត្តិធនាគារ ហេង ហ្វឹង បាន... | ហេង ហ្វឹង (ខេមបូឌា)ម.ក នឹងធ្វើឱ្យខ្លួនឯងក្លាយជាធនាគារមួយផ្តល់គុណតម្លៃដល់សង្គម និងប្រជាជនមានតម្រូវការផ្នែកហិរញ្ញវត្ថុ ជាជាងទៅប្រកួតប្រជែងជាមួយធនាគារដទៃដែលមានប្រមាណ៦០ធនាគារ នៅទីផ្សារកម្ពុជា។ ក្នុងន័យនេះ លោកស្រី ឈួ ផេកជូ បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ « យើងចូលរួមផ្តល់សេវាជូនអតិថិជនដែលត្រូវ... |
article_9578.txt | កម្ពុជា សម្រេចបានការនាំចេញផលិតផលជលផលប្រមាណ ៣៨តោន ទៅទីផ្សារចិន នៅដើមឆ្នាំ២០២៤នេះ ក្រោយពីប្រទេសទាំងពីរ បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា កាលពីឆ្នាំ ២០២០។ នេះបើតាមការលើកឡើងរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នៅក្នុង«ទិវាមច្ឆជាតិ»លើកទី១៩ ដែលប្រារព្ធឡើងនៅបឹងធំ ស្ថិតក្នុងភូមិកំពង់ស... | លោក ឌិត ទីណា គូសបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានផលវារីវប្បកម្មទាំងទឹកសាប និងសមុទ្រ ៣១៤ពាន់តោន ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ កម្ពុជាសម្រេចបានការនាំចេញ ផលិតផលជលផលទាំងស្រស់ និងកែច្នៃរួចជិត ៣ពាន់តោន ក្នុ... |
article_9579.txt | អ្នករកស៊ីមួយចំនួន បានត្អូញត្អែរពីផលលំបាកក្នុងការរកចំណូល ដោយប្រៀបបានដូចជា «ស្ករទាញ» ដែលស្អិតហើយ ពិបាកទាញ ខណៈចំណូលពលរដ្ឋធ្លាក់ចុះ ឯការចំណាយកើនឡើង ដោយសារតម្លៃទំនិញឡើងខ្ពស់។ បញ្ហានេះ កំពុងកើតឡើងក្នុងជីវភាពរស់នៅប្រចាំរបស់ពលរដ្ឋកម្ពុជា ស្ទើរតែគ្រប់មជ្ឈដ្ឋានទៅហើយ នាពេលបច្ចុប្បន្ន។ | នាម៉ោងប្រមាណ៨ព្រឹក ហាងម្លប់ឆត្រទួលទំពូង១៣៥ ស្ថិតនៅលើផ្លូវ១៣៥កែង៤៥៤ ម្តុំផ្សារទួលទំពូង ធ្លាប់តែមានសកម្មភាពមមាញឹកទល់ព្រលប់ បែរជាមានសភាពស្ងប់ស្ងាត់ប្លែកខ្លាំងទៅវិញ នារយៈពេលជិត២ឆ្នាំចុងក្រោយនេះ។ អ្នកស្រី ឃី ហ្គេកជូ ជាម្ចាស់ហាងម្លប់ឆត្រទូលទំពូង១៣៥ ដែលមានលក់បាយសាច់មាន់ បបរ និងគុយឆា អស់ជាង១ទសវត្សរ៍មកហើយ។ ចាប់ពីឆ្នាំ២០២៣មក ... |
article_958.txt | វ៉ាស៊ីនតោន — និស្សិតកម្ពុជាចំនួន៦នាក់ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាចំនួនបួនក្នុងសហរដ្ឋអាមេរិកត្រូវបានប្រាប់ឲ្យផ្អាកការសិក្សាមុនពេលកំណត់នៅពេលបញ្ចប់ឆ្នាំសិក្សាឆ្នាំនេះដោយសារតែកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលជំនួយពីសហរដ្ឋអាមេរិក។ | និស្សិតទាំង៦រូបនេះកំពុងសិក្សានៅបណ្ឌិតសភាយោធាជើងគោកWest Point ចំនួន២រូបបណ្ឌិតសភាទ័ពអាកាសចំនួន២រូបកងទ័ពជើងទឹកចំនួន១រូបនិងឆ្មាំសមុទ្រចំនួន១រូប។ នេះបើតាមការបញ្ជាក់របស់និស្សិតនិងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រាប់វីអូអេខេមរភាសា។ ចំណាត់ការនេះត្រូវបានគេមើលឃើញថាគឺជាការដើរថយ... |
article_9580.txt | តាកែវ៖ ពីមុនការត្បាញហូល ឬផាមួង គេស្គាល់ ឬប្រើប្រាស់តែថ្ករបីប៉ុណ្ណោះ។ តែបច្ចុប្បន្នការតម្បាញនៅស្រុកព្រៃកប្បាស ខេត្តតាកែវ គេឃើញមានស្ត្រីអ្នកតម្បាញមួយចំនួនងាកមកត្បាញ ដោយប្រើថ្ករលើក។ ថ្ករលើកនេះ មានថ្ករច្រើនជាង មានភាពស្មុគស្មាញ និងត្រូវចំណាយប្រាក់កាសលើសូត្រ និងពេលវេលាច្រើនជាង។ ប៉ុន្តែកំណាត់សំពត់ដែលប្រើថ្ករលើកត្រូវបាន អ្នកស្... | ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសដូចខាងក្រោម៖ អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_9581.txt | ភ្នំពេញ៖ ការដាក់ឱ្យដំណើរការ «រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២» នឹងបញ្ចប់ទាំងស្រុងរាល់បញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះជាការអះអាងរបស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ | នៅក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីបាក់ខែងជំហានទី២ នៅថ្ងៃទី២៥ មិថុនា លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ១៩៥,០០០ម៉ែត្រគីប ក្នុងមួយថ្ងៃ។ បើបូករួមនឹងផលិតភាពដែលមានស្រាប់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកស្អាតបាន ៩៨២,០០០ម៉ែត្រីគីប។ ចំនួននេះ... |
article_9582.txt | ក្រុមហ៊ុនប្រទេសកាណាដា Lee Li Holdings Group កំពុងសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យសំខាន់មួយចំនួន នៅកម្ពុជា។ លោក Lee Q. Shim ប្រធានក្រុមហ៊ុន Lee Li Holdings បានថ្លែងនៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២កក្កដា ថា ក្រុមហ៊ុនរបស់ខ្លួនបានចាប់អារម្មណ៍ការវិនិយោគលើវិស័យឧស្ម័ន និងប្រេង, វិស័យសុខាភិបាល, មជ្ឈមណ្ឌលវាយតម្លៃទទួលស្គា... | ការលើកឡើងរបស់ប្រធានក្រុមហ៊ុនកាណាដានេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្វាគមន៍ រួមទាំងបង្ហាញការគាំទ្រក្នុងការសម្របសម្រួលក្រុមហ៊ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា ឱ្យទទួលបានជោគជ័យ និងរីកចម្រើនធំធាត់។ លើសពីនេះ សម្តេចលើកទឹកចិត្តក្រុមហ៊ុន ឱ្យបន្តពិភាក្សាលម្អិតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងរ៉ែ និងថាម... |
article_9583.txt | កម្ពុជាទទួលបានចំណូលប្រមាណ១ ៦៤លានដុល្លារ ពីការលក់ជ័រកៅស៊ូ ១១០ ៧៧២តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤។ ចំណូលបានការនាំចេញនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ | យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១២ ខែមិថុនា កម្ពុជាផលិតជ័រកៅស៊ូបានក្នុងរង្វង់ ១០៩ ៩៤៥ ៥តោន ក្នុងនោះបាននាំចេញ ១១០ ៧៧២តោន ដែលគិតជាទឹកប្រាក់ប្រមាណ ១៦៤ ៤៩០ ៦០០ដុល្លារ។ តម្លៃបានពីការនាំចេញក្នុងរយៈពេល៥ខែនេះ កើនឡើង១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ដោយឡែក ក្នុងខែឧសភា កម្ពុជាទទួលបានចំណូលជិត ៤០លានដុល្លារពីការន... |
article_9584.txt | ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន២៤ និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលមានទុនសរុបជាង២៤៦លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត កាលពីខែឧសភាកន្លងទៅ។ គម្រោងវិនិយោគទាំងអស់នេះ អាចបង្កើតការងារបានប្រមាណ ១៥ ០០០កន្លែង។ | បើតាមសេចក្តីសេចក្តីប្រកាសព័ត៌មានរបស់ CDC ការវិនិយោគមកពីប្រទេសចិន គ្របដណ្តប់ ជិត៥០ភាគរយ នៃទុនវិយោគសរុប ឬស្មើនឹងប្រមាណ១២៣ដុល្លារ។ ចំណែកការវិនិយោគរបស់កម្ពុជា ឈរនៅលំដាប់ទី២ បន្ទាប់ពីចិន ដោយមានចំណែកទុនវិនិយោគចំនួន ៣០.៨០ភាគរយ ខណៈសិង្ហបុរីមាន ១០.១៥ភាគរយ។ ក្រៅពីនេះ មានទុនវិនិយោគមកពីប្រទេសអូស្ត្រាលី ២.៣៣ភាគរយ, វៀតណាម ២.២៩ភាគរយ,... |
article_9585.txt | ផ្សារមូលបត្រ ជាប្រភពទុនដ៏សំខាន់សម្រាប់ក្រុមហ៊ុន អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលខ្វះខាតហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្ម។ ដូច្នេះ និយ័តករមូលបត្រកម្ពុជា គឺជាកន្លែងដែលបង្រៀន និងចង្អុលបង្ហាញឲ្យឃើញពីប្រភពទុនទៅដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទ តាមរយៈការវិនិយោគទីផ្សារភាគហ៊ុន។ នេះបើតាមលោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ... | សហគ្រាសធុនតូច និងមធ្យម (SMEs) ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន, រក្សាស្ថិរភាពសង្គម, ការធ្វើពិពិធកម្មក្នុងសេដ្ឋកិច្ច, ពង្រឹងកំណើនវិស័យឯកជន, គាំទ្រដល់សហគ្រាសធំៗ, ជំរុញការបង្កើតថ្មី និងសហគ្រិនភាព ជាពិសេសការបង្កើតឱកាសការងារក្នុងស្រុក។ បច្ចុប្បន្ន SMEs នៅកម្ពុជាមានចំនួន ៩៨ភាគរយ បើធៀបន... |
article_9586.txt | ករណីបោកប្រាស់ពលរដ្ឋពីអ្នកស្រី ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី ត្រូវបានសម្តេច ហ៊ុន ម៉ាណែត ប្រគល់សិទ្ធិឱ្យលោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលដោះស្រាយ ដើម្បីការពារផលប្រយោជន៍ជនរងគ្រោះ។ ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ ជាការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងករណីគម្រោងរបស់អតីតឧកញ៉ា... | « ខ្ញុំបានសម្រេចប្រគល់ភារកិច្ចជូនឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ដើម្បីការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយ ដែលកំពុងចាត់ការដោយស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុក មុននឹងចេញដំណើរទៅបំពេញបេសកកម្មនៅប្រទេសកូរ៉េខាងត្បូង ... |
article_9587.txt | សៀមរាប៖ សាខាធនាគារជាតិ ខេត្តសៀមរាប អនុវត្តកម្មវិធីប្ដូរប្រាក់ ចាស់ ទក់ និងរហែក នៅផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនានេះ។ យុទ្ធនាការនេះកំពុងអនុវត្តនៅតាមបណ្ដារាជធានី-ខេត្ត១៩ ទៀតផងដែរ ដើម្បីជំរុញការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល KHQR បាគង។ | ក្រដាសប្រាក់រៀលចាស់ រហែក ទក់ ពលរដ្ឋអាចយកមកប្ដូរបាន នៅមុខផ្សារលើធំថ្មី ស្ថិតតាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្រុងសៀមរាប។ ការផ្លាស់ប្ដូរប្រាក់ចាស់ៗទាំងនោះ មិនមានការបង់ថ្លៃសេវាឡើយ ឬកាត់ ទឹកឡើយ ដោយគ្រាន់តែមានគណនីធនាគារឌីជីថលដៃគូណាមួយ របស់ KHQR បាគងប៉ុណ្ណោះ។ ពោលគឺ ប្រាក់រៀលដែលយកមកប្ដូរ នឹងត្រូវទូទាត់ត្រឡប់តាមប្រព័ន្ធឌីជីថល KHQR បាគ... |
article_9588.txt | រដ្ឋាភិបាល មិនឱ្យអនុញ្ញាតបើកកាស៊ីណូ នៅក្នុងខេត្តកំពត និងកែបឡើយ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។ | សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តកំពត និងខេត្តកែប មានសក្តានុពលវិស័យឧស្សាហកម្ម កម្មន្តសាល កសិកឧស្សាហកម្ម ឡូជីស្ទីក និងទេសចរណ៍ ដូច្នេះមិនត្រូវឱ្យមានវត្តមានកាស៊ីណូឡើយ លើកលែងតែនៅលើភ្នំបូកគោ និងតំបន់ព្រំដែន ដែលធ្លាប់បានអនុញ្ញាត និងដំណើការរួចមកហើយ។ «កន្លងទៅមានការស៊ើបសួរ អំពីការស្នើសុំអាជ្ញាបណ្ណបើកកាស៊ីណូនៅខេត្តកំពត ខ្ញុំ... |
article_9589.txt | អ្នកស្រី អ៊ិន ផៃ ជាអាជីវករលក់ដូរបន្លែនៅម្ដុំផ្សារដើមគ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ក្រុង ភ្នំពេញ។ តាំងពីព្រលប់ដល់អធ្រាត្រ ស្រ្តីវ័យ៥៣ឆ្នាំរូបនេះ បានដាក់លក់បន្លែប្រហែល៤ទៅ៥មុខ ដែល មានដូចជា ត្រកួន ,ព្រលឹត ក្រសាំង និងបន្លែរួមផ្សំមួយចំនួនទៀត។ | រកស៊ីជាង១០ឆ្នាំ អ្នកស្រី អ៊ិន ផៃ មិនដែលយកបន្លែវៀតណាម ឬចិនមកលក់ទេ ក្រោមហេតុផលមិន ទម្លាប់ ហើយក៏មិនចង់បន្លំភ្នែកអតិថិជនថា ជាបន្លែរបស់ប្រទេសនេះ ឬប្រទេសនោះដែរ។ ទន្ទឹមនេះ អាជីវករមកពីខេត្តតាកែវរូបនេះ ក៏ចង់ផ្ដល់តម្លៃបន្ថែមដល់កសិករ និងកសិផលខ្មែរ ជាជាងយកប្រាក់ទៅទិញពីប្រទេសជិតខាង។ សព្វថ្ងៃ អ្នកស្រី ផៃ ទទួលទិញបន្លែពីកសិករប្រមាណ ១០... |
article_959.txt | ក្រុមយោធានៅក្នុងប្រទេសម៉ាលី កាលពីថ្ងៃចន្ទ បានឃុំខ្លួនប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃរដ្ឋាភិបាលបណ្តោះអាសន្ន។ នេះជារដ្ឋប្រហារយោធាថ្មីមួយទៀតនៅរដ្ឋអាហ្វ្រិកខាងលិចមួយនេះ បន្ទាប់ពីរដ្ឋប្រហារទម្លាក់ប្រធានាធិបតីជាប់ឆ្នោត កាលពីខែសីហា ឆ្នាំ២០២០។ | លោកប្រធានាធិបតី Bah Ndaw លោកនាយករដ្ឋមន្ត្រី Moctar Ouane និងរដ្ឋមន្ត្រីការពារជាតិ Souleymane Doucoure ត្រូវបានយកទៅឃុំខ្លួននៅទីតាំងយោធាមួយកន្លែងក្រៅរដ្ឋធានីបាម៉ាកូ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋប្រហារយោធានេះ កើតឡើងដែលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមេដឹកយោធា២នាក់ បានបាត់តំណែងរបស់ខ្លួនក្នុងជួររដ្ឋាភិបាលបណ្តោះអាសន្ន។ រដ្... |
article_9590.txt | ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) បានដាក់គោលដៅកាត់បន្ថយការលក់គ្រាប់ស្វាយចន្ទីទៅកាន់បរទេសឱ្យបាន ៧០ភាគរយ នាពេលខាងមុខ។ នៅចំពោះមុខ សមាគមមួយនេះ កំពុងកៀរគរអ្នកវិនិយោគឱ្យមកបង្កើតរោងចក្រ និងសហគ្រាសកែច្នៃនៅកម្ពុជាបន្ថែមទៀត។ | បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីប្រមាណ៥០ម៉ឺនតោនទៅអន្តរជាតិ ក្នុងនោះមានរហូតដល់៩០ភាគរយ ត្រូវបានហូរចូលទីផ្សារវៀតណាម។ ការពឹងផ្អែកខ្លាំងលើវៀតណាមនៅពេលនេះ ក៏ដោយសារតែកម្ពុជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ សម្រាប់កែច្នៃខ្លួនឯង។ លោក អួន ស៊ីឡុត មើលឃើញថា បច្ចុប... |
article_9591.txt | សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ នឹងមានកំណើនខ្ពស់ជាងឆ្នាំ២០២៣ ហើយបន្តងើបឡើងខ្ពស់ក្នុងមួយកម្រិតទៀតនៅឆ្នាំ២០២៥។ លោក លី គួឈីង (Ly Kouqing) នាយកក្រុមបេសកកម្មនៃការិយាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ចំពោះសេដ្ឋកិច្ចកម្ពុជា ដោយរំពឹងថា អតិផរណាបន្តមានកម្រិតទាបត្រឹម២,៥ភាគរយ។ | លោក លី គួឈីង បានដឹកនាំក្រុមបេសកកម្មអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) មកវាយតម្លៃបឋមលើស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល២សប្តាហ៍។ នាថ្ងៃទី៨ឧសភា លោកបានជួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបានបង្ហាញពីភាពវិជ្ជមានពីការងើបឡើងវិញនៃ កំ... |
article_9592.txt | នៅត្រីមាសទី១ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍនានា ក្នុងទំហំ១៤០,១៤លានដុល្លារអាម៉េរិក។ ទំហំកម្ចីនេះ គឺថយចុះទៅដល់៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទើបចេញផ្សាយនាថ្ងៃទី១២មិថុនា។ | ទំហំកម្ចីដែលកម្ពុជាកិច្ចព្រមព្រៀងលើនេះ មានសមមូលនឹង១០៥,២៥លានអេសដេអ៊ែរ ដែលស្មើនឹងប្រមាណ៦ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)ក្នុងឆ្នាំ២០២៤។ បើតាមស្ថិតិពីក្រសួងសេដ្ឋកិច្ច ទំហំកម្ចីទាំង១៤០,១៤លានដុល្លារនេះ គឺជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ « ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យ... |
article_9593.txt | វិនិយោគិនមកពីអាល្លឺម៉ង់ កំពុងសម្លឹងឱកាសវិនិយោគបន្ថែមក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្ម នៅកម្ពុជា។ គោលដៅនេះត្រូវបានបង្ហាញដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) នៅចំពោះមុខលោក នុត អ៊ុនវ័ណរ៉ា អគ្គ... | លោក Alexander Ziehe បានដឹកនាំប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ប្រមាណ៣០រូប មកស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាថ្ងៃទី១០ឧសភា ឆ្នាំ២០២៤។ ប្រតិភូទាំងនោះ គឺសុទ្ធតែជាអ្នកមានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម។ បើតាមការចុះផ្សាយរបស់... |
article_9594.txt | ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ដោយមានការចូលរួមពី លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយានាយករដ្ឋមន្រ្តីកម្ពុជា និងតារាចម្រៀងល្បីៗ ដូចជា អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា ផងដែរ។ | ពិព័រណ៍ និងវេទិកាពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។ កម្មវិធីរយៈពេល ២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភ... |
article_9595.txt | កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅ បានចំនួន ៧១៦ ០០០តោន ចាប់ពីខែមករាដល់ឧសភា ក្នុងនោះ បរិមាណគ្រាប់ស្វាយចន្ទីចំនួន ៦៦៧ ០០០ តោនត្រូវបាននាំចេញទៅប្រទេសវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់ សមាគមស្វាយចន្ទីកម្ពុជា(ស.ស.ក) នៅថ្ងៃទី៤ ខែមិថុនា។ | ទិន្នន័យដដែលបញ្ជាក់ថា ទំហំនាំចេញ គិតជាទឹកប្រាក់ ស្មើនឹងប្រមាណ ៨៥១លានដុល្លារ ខណៈបរិមាណនាំចេញកើនឡើងប្រមាណ ៣៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលមានត្រឹម ៤៨៣ ០០០តោន ឬស្មើ ៦៦០លានដុល្លារ។ គិតជាទឹកប្រាក់ពីការនាំចេញស្វាយចន្ទីវិញ គឺកើនជិត៣០ភាគរយ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បញ្ជាក់ថា ការកើនឡើងនេះ គឺដោ... |
article_9596.txt | ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវកិច្ចសហប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមឃ្យូអរកូត(QR Code) ជាមួយសាធារណរដ្ឋកូរ៉េ។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលដៅសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ ជាពិសេសលើកកម្ពស់ការទូទាត់ឆ្លងដែន រួមទាំងការផ្ទេរប្រាក់ ដោយប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជា និងប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង... | លោក ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត» ចំនួន៣ ជាមួយស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១៦ឧសភា។ ក្នុងនោះ ធនាគារជាតិ បានចុះអនុស្សរណៈជាមួយ... |
article_9597.txt | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២៣ ខែឧសភានេះ ក្នុងនោះការកាត់បន្ថយទំហំចំណាយហោប៉ៅផ្ទាល់របស់ពលរដ្ឋលើការថែទាំសុខភាព ត្រូវបានកំណត់ជាគោលដៅជាក់លាក់១ក្នុងចំណោមគោលដៅជាក់លាក់ចំនួន៣។ | «យើងមិនអាចហាមតម្លៃសេវាសុខាភិបាលឡើងថ្លៃបានទេ តែត្រូវធ្វើយ៉ាងម៉េចធានាថា ការចំណាយចេញពីហោប៉ៅរបស់ប្រជាពលរដ្ឋ ត្រូវមានអ្វីជួយប៉ះប៉ូវគាត់ ឱ្យគាត់ទទួលបានលទ្ធភាព ទទួលបានសេវាថ្លៃ តែត្រូវបង់ថោក»។ ប្រមុខរដ្ឋាភិបាលបានគូសបញ្ជាក់យ៉ាងដូច្នេះ អំពីផែនទីបង្ហាញផ្លូវ ដែលអនុម័តដោយក្រុមប្រឹក្សាជាតិគាំពារសង្គម។ របាយការណ៍បានបង... |
article_9598.txt | កម្ពុជា-កូរ៉េខាងត្បូង កំពុងពិភាក្សាគ្នាក្នុងការបង្កើតសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា។ ជាពិសេសគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនវិនិយោគកូរ៉េ។ ផែនការនេះត្រូវលើកឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាជំនួបលោក ហាន់ ដុកស៊ី នាយករដ្ឋមន្រ្តីកូរ៉េ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១៦ ឧសភា។ | កម្ពុជា គឺជាទិសដៅនៃការវិនិយោគ និងជាទីផ្សារដ៏មានសក្ដានុពលសម្រាប់វិស័យឧស្សាហកម្មកូរ៉េ ជាពិសេសឧស្សាហកម្មយានយន្ត។ លោក ហាន់ ដុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ បានលើកឡើងបែបនេះនៅចំពោះសម្តេច ហ៊ុន ម៉ាណែត ដោយបានបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ក្រុមហ៊ុនកូរ៉េ និងការជំរុញឱ... |
article_9599.txt | ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រុមហ៊ុន Alibaba ដើម្បីជំរុញការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់ឱកាសឱ្យសហគ្រាសធុនតូច និងមធ្យម អាចទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។ មកទល់ពេលនេះ មានផលិតផលខ្មែរជាង១៦០០មុខហើយ បានដាក់លក់នៅលើ Alibaba។ | លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ឧសភានេះ បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន Alibaba ដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផលកម្ពុជា នៅលើថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP)។ បច្ចុប្បន្ន មានផលិតផលខ្មែរជាង១៦០០មុខ បានដាក់លក់នៅលើ Al... |
article_96.txt | ដូចប្រធានាធិបតីអាម៉េរិកកន្លងមក អាណត្តិទី២ របស់លោក ដូណាល់ ត្រាំ នឹងមានអំណាចសន្ធឹកសន្ធាប់ក្នុងការសម្រេចចិត្តគោលនយោបាយការបរទេស ប៉ុន្តែក៏នឹងត្រូវសម្រេចចិត្តពីរបៀបឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ ឬលើសពីការគ្រប់គ្រងរបស់ក្រុងវ៉ាស៊ីនតោនដែរ។ | នៅពេលលោក ត្រាំ ក្លាយជាប្រធានាធិបតីម្តងទៀត លោក និងទីប្រឹក្សាជាន់ខ្ពស់អាចនឹងត្រូវប្រឈមមុខនឹងជម្លោះធំ២ គឺនៅអ៊ុយក្រែន និងតំបន់កាហ្សា ដែលជាបញ្ហា«ឈឺក្បាល»សម្រាប់រដ្ឋបាលប្រធានាធិបតីអាម៉េរិកដែលកំពុងបន្ត។ លោក ត្រាំ តែងអះអាងជារឿយៗអំពីលទ្ធភាពនៃការបញ្ចប់ជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នលោកនឹងមានឱកាសដើម្បីដោះស្រោយបញ្ហានេ... |
article_960.txt | ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើង។ ក្នុងសប្តាហ៍នេះ ពិភពលោក បានកើតឡើងបញ្ហាជាច្រើនក្នុងនោះមានដូចជា ការផ្ទុះឡើងកូវីដ-១៩ នៅឥណ្ឌា បញ្ហាចែកចាយវ៉ាក់សាំង ទំនាក់ទំនងចិន និងឥណ្ឌាជាដើម។ | ខាងក្រោមនេះ គឺជាការសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍។ ថ្ងៃទី២៦ ខែមេសា វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ចេញរបាយការណ៍មួយ ដែលបានបង្ហាញថា ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ មានរហូតដល់ ១៩៨១ពាន់លានដុល្លារ ដែលកើនឡើង២,៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ សហភាពអឺរ៉ុប អះអាងថា ខ្លួនបានប្ដឹងក្... |
article_9600.txt | ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ហ៊ុន សែន ជំរុញរដ្ឋាភិបាលបើកដ្ឋានសាងសង់«ព្រែកជីកហ្វូណន» ឱ្យបានលឿន គឺកាន់តែប្រសើរ ។ សម្តេចបានថ្លែងសារពិសេសបែបនេះចេញពីភូមិគ្រឹះនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី១៦ឧសភា។ | «កុំយប់យូរសុបិនច្រើន! បើបើកការដ្ឋាន[សាងសង់ព្រែកជីកហ្វូណន]បានឆាប់ គឺធ្វើទៅៗ។ កុំរង់ចាំអ្វីទៀត គឺធ្វើទៅ!»។ នេះជាការផ្តល់មតិរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់រាជរដ្ឋាភិបាលស្ថិតនៅក្រោមការដឹកនាំសម្តេច ហ៊ុន ម៉ាណែត ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនប្រវែង១៨០គីឡូម៉ែត្រនេះ មិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្... |
article_9601.txt | ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រកាសអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មី សម្រាប់កម្ពុជាចាប់ពីឆ្នាំ ២០២៤-២០២៨។ តាមរយៈយុទ្ធសាស្ត្រនេះ ADB នឹងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងទំហំទឹកប្រាក់ ១ ២៦៣ លានដុល្លារអាម៉េរិក ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ សំដៅសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយក្លាយជាប្រទ... | បើតាម លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមហិរញ្ញប្បទានទាំង ១ ២៦៣លានដុល្លារនេះ គឺមានឥណទានសម្បទាន(កម្ចីការប្រាក់ទាប) ចំនួន១ ២៥១ លានដុល្លារ និងជំនួយឥតសំណងប្រមាណ១១លានដុល្លារ។ ក្រៅពីនេះ ADB កៀរគរសហ-ហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ផ្សេងទៀតបានចំនួន២៨៣លានដុល្លារ សម្រាប់កម្ព... |
article_9602.txt | សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីជំរុញឲ្យសហគ្រិន និងនិស្សិតបញ្ចប់ការសិក្សា អាចបង្កើតនូវគំនិតអាជីវកម្មថ្មី ព្រមទាំងយល់ដឹងពីរបៀបគ្រប់គ្រងអាជីវកម្មឲ្យមាននិរន្តរភាព។ ថ្នាក់រៀននេះ គ្រោងទទួលចុះឈ្មោះចូលរៀនចាប់ពីខែសីហាតទៅ។ | សេដ្ឋកិច្ចកម្ពុជាត្រូវបានគ្រប់គ្រងដោយវិស័យឯកជន ក្រុមហ៊ុនតូចៗ ដែលភាគច្រើនមានជាលក្ខណៈគ្រួសារ បង្កើតបានជាអាជីវកម្មឯកជនជាច្រើន។ អាជីវកម្មលក្ខណៈគ្រួសារ ជាអាជីវកម្មដែលដំណើរការរកស៊ីដោយសមាជិកគ្រួសារមួយមិនថាជា សាច់ញាតិ បងប្អូន តជំនាន់ ឬក៏ជាប្រភេទអាជីវកម្មតូច ឬធំ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាលើកកម្ពស់សហគ្រាសធ... |
article_9603.txt | កម្ពុជា ទទួលបានកម្ចី១២០លានដុល្លារ ពីប្រទេសកូរ៉េខាងត្បូង ដើម្បីកែលម្អផ្លូវចំនួន៣៧ខ្សែ។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Yoon Hee-sung ប្រធានធនាគារ Export-Import Bank of Korea ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស... | តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ Export-Import Bank of Korea (Eximbank) កម្ចី១២០លានដុល្លារដែលកម្ពុជាទទួលបាននេះ គឺប្រើសម្រាប់ជួសជុលផ្លូវចំនួន៣៧ខ្សែ (ប្រវែង៣៩១ គីឡូម៉ែត្រ) ក្នុងខេត្តចំនួន៦ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេស។ ធនាគារ Export-Import Bank of Korea បានបញ្ជាក់នាថ្ងៃសុក្រនេះថា ទំហំកម្ចីនេះ គឺស្ថិតនៅក្រោមក្រោមមូលនិ... |
article_9604.txt | មិនពាក់ព័ន្ធនឹងអគារជាប់គាំងនោះទេ ខណៈគម្រោង១ ទៀត គឺជាគម្រោងពង្រីកថ្មី។ គម្រោងទាំង១៤ ដែលទទួលបានការលើកទឹកចិត្តពិសេសនេះ មានដើមទុនវិនិយោគសរុបជាង ៧៣៣លានដុល្លារ។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុនា ថ្ងៃទី២៩ឧសភា គម្រោងវិនិយោគទាំង១៤ខាងលើ ដែលបានការលើកទឹកចិត្តពិសេស ពី រដ្ឋាភិបាលនោះរួមមាន គម្រោងបង្កើតសួនកសិ-ឧស្សាហកម្មថ្នាក់ជាតិ, គម្រោង សណ្ឋាគារផ្កាយ៥ និងកាស៊ីណូ,គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុ មុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម .... |
article_9605.txt | ៤ខែមកនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូងសម្រេចបានក្នុងទំហំប្រមាណ២៥០លានដុល្លារ។ ស្ថិតិពាណិជ្ជកម្មទំនិញរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា កូរ៉េខាងត្បូង ជាដៃពាណិជ្ជកម្មធំលំដាប់ទី១២របស់កម្ពុជា។ | ទំហំពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានកំណើន៧,៤ភាគរយក្នុងរយៈពេល៤មកនេះ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាមានទំហំ៩៨លានដុល្លារកើន៨,៤ភាគរយ និងនាំចូលមាន១៥៨លានដុល្លារ កើនក្នុងអត្រា៦,៧ភាគរយ។ ជុំវិញនៃទំនាក់ទំនងពាណិជ្ជកម្មនេះ ក្រុមហ៊ុន Daejoo KC Group បានប្ដេជ្ញាចិត្តចូលរួមពង្រីកទំហំពាណិជ... |
article_9606.txt | ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសដៃគូពិភពក្នុងលោក សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ១៦ ៦៧៩លានដុល្លារ នារយៈពេល៤ខែមកនេះ។ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញបាន ៨០០០លានដុល្លារ កើនជាង១៥ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយបណ្តាដៃគូសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា... | ស្ថិតិពីអគ្គនាយកដ្ឋានគយ បានបង្ហាញថា ប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេ គឺសហរដ្ឋអាម៉េរិកមានតម្លៃដល់ជាង ២ ៦០០លានដុល្លារ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤។ បន្ទាប់មកប្រទេសវៀតណាម នាំចូលទំនិញពីកម្ពុជាក្នុងទំហំប្រមាណ១៧០០លានដុល្លារ ខណៈចិននាំចូលពីកម្ពុជាមានត្រឹមជាង៤៨០លានដុល្លារប៉ុណ្ណោះ។ សម្រាប់ប្រទេសជប៉ុន ជាទីផ្សារធំលំដ... |
article_9607.txt | សម្តេច ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ ២០២៤ ជាមួយនឹងប្រព័ន្ធអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងកំណត់បញ្ហាប្រឈម ដែលអាចកើតឡើងជាយថាហេតុរបស់កម្ពុជា ពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញប្រកបដោយ រលូន និងចីរភាព។ | កិច្ចប្រជុំនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៣ មិថុនា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ ចំនួន១២ និងស្ថាប័នដែលជាប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន១៧។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៤មិថុន... |
article_9608.txt | «អង្ករកម្ពុជា» ម៉ាកយីហោ Amru Rice កំពុងពេញនិយម និងលក់ដាច់ខ្លាំងនៅប្រទេសហ៊្វាងឡង់ ដាណឺម៉ាក ស៊ុយអ៊ែត និងន័រវែស។ នេះបើតាមការឱ្យដឹងពី លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជា (Amru Rice Cambodia Co,. Ltd) និងជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា។ | អគ្គនាយកក្រុមហ៊ុនអេមរុរាយស៍កម្ពុជារូបនេះ បញ្ជាក់ថា ភាពពេញនិយមរបស់ «អង្ករកម្ពុជា» នៅតាមបណ្ដាប្រទេសទាំងនេះ គឺកើតឡើងចេញពី រសជាតិឆ្ងាញ់ ក្លិនក្រអូប ភាពទន់ និងតម្លៃសមរម្យ។ ម្យ៉ាងទៀត ភាពប្រណិត និងការដាំដុះតាមលក្ខណៈសេរីរាង្គ បានផ្ដល់នូវទំនុបចិត្តផ្នែកសុខភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ លោក សុង សារ៉ន បន្ថែមដូច្នេះថា៖«មិ... |
article_9609.txt | សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងខ្ពស់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកខែមិថុនា។ | កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្តិចពីកម្រិត ៥,៦ភាគរយក្នុងឆ្នាំ ២០២៣ ទៅ ៥,៨ភាគរយនៅឆ្នាំ២០២៤ ។ ធនាគារពិភពលោក ក៏បានព្យាករកំណើនសេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២៥ នៅកម្រិត៦,១ភាគរយ និងឆ្នាំ២០២៦ នឹងប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,៤ភាគរយ។ សន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជានេះ ដោយសារតែភាពប្រសើរឡើងនៃការនាំចេញវិស័យកាត់ដេរ ទំនិញធ... |
article_961.txt | លោក Jovenel Moise ប្រធានាធិបតីហៃទី ត្រូវបានគេធ្វើឃាតនៅគេហដ្ឋានរបស់ខ្លួនក្នុងក្រុង Port-au-Prince នាថ្ងៃពុធនេះ ដោយសមាជិកក្រុមប្រដាប់អាវុធម្នាក់។ នេះបើតាមការអះអាងរបស់លោក Claude Joseph នាយករដ្ឋមន្ត្រីស្តីទី ដែលត្រូវបានដកស្រង់ដោយ AFP។ | លោក Joseph បានអះអាងផងដែរថា ភរិយាលោក Moise រងរបួស ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយជាមួយគ្នានេះ លោកបានអំពាវនាវដល់ពលរដ្ឋខ្លួនរក្សាភាពស្ងប់ស្ងៀម។ នាយករដ្ឋមន្ត្រីស្តីទីបានបន្ថែមថា៖ «លោកប្រធានាធិបតីត្រូវសម្លាប់នៅផ្ទះរបស់ខ្លួន ដោយក្រុមជនបរទេសដែលនិយាយភាសាអង់គ្លេស និងអេស្ប៉ាញ»។ លោក Moise ជាប្រធានាធិបតីទី៤២របស់ហៃទី ដោយក... |
article_9610.txt | ក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង បានបង្ហាញបំណងវិនិយោគលើទឹកដីកម្ពុជា នៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាអំឡុងពេលទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល។ ក្រុមហ៊ុនទាំងនោះចាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹម...ជាដើម។ | ក្នុងរយៈពេល៣ថ្ងៃមកនេះនៅលើទឹកសាធារណរដ្ឋកូរ៉េ សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េ ដើម្បីទាកទាញការវិនិយោគបន្ថែម។ ក្នុងនោះ សម្តេចបានទទួលជួបជាបន្តបន្ទាប់ជាមួយអ្នកវិនិយោគកូរ៉េ ទៅដល់៩ក្រុមហ៊ុន។ ក្នុងជំនួបនីមួយៗ សម្តេចបានលើកឡើងពីឱកាស និងកាលានុភាពរបស់កម្ពុជារួមមានកម្លាំងពលកម្ម លំហទីផ្ស... |
article_9611.txt | គម្រោងព្រែកជីកហ្វូណន នឹងមានពលរដ្ឋខ្មែរ កាន់កាប់ប្រមាណ៥០ភាគរយ ពោលគឺលែងពឹងផ្អែកលើបរទេស១០០ភាគរយទៀតហើយ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។ | សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល មិនចំណាយថវិកា ហើយក៏មិនខ្ចីលុយបរទេស ដើម្បីមកវិនិយោគលើគម្រោងព្រែកជីកហ្វូណនទេ។ បើតាមសម្ដេច ហ៊ុន ម៉ាណែត គម្រោងនេះ គឺស្ថិតនៅក្រោមការវិនិយោគិនឯកជន ហើយខ្ចីលុយពីធនាគារក្នុងស្រុក មកវិនិយោគ ដោយសុំសិទ្ធិកាន់កាប់គម្រោងនេះ រយៈពេល៥០ឆ្នាំ ហើយផុតពីនេះ ក្រុមហ៊ុនវិនិយោគ នឹងផ្ដល់សិទ្ធិមករដ... |
article_9612.txt | ប៉ុន្មានថ្ងៃមកនេះ មានឈ្មួញចិន ថៃ និងវៀតណាម បានសម្រុកទិញផ្លែទុរេនពីកសិករខ្មែរ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដើម្បីលក់បន្ត។ បើតាមកសិករ ការចូលទិញដោយផ្ទាល់ពីឈ្មួញបរទេសនៅពេលនេះ មានចំនួនច្រើនជាងបណ្ដាឆ្នាំមុនៗ ដោយសារតែ វិបត្តិអាកាសធាតុក្នុងឆ្នាំនេះ ទាញទម្លាក់ទិន្នផលទុរេនស្ទើរគ្រប់តំបន់ ដែលជាហេតុធ្វើឱ្យប្រទេសទាំងអស់នោះខ្វ... | ម្ចាស់ចម្ការទុរេន ប៊ុនថេង នៅស្រុកថ្មបាំង បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៥ ខែមិថុនាថា រយៈពេល២ -៣ថ្ងៃ ចុងក្រោយនេះ មានឈ្មួញមកពីប្រទេសចិន ថៃ និងវៀតណាមជាច្រើន បានសម្រុកទិញផ្លែទុរេន ពីកសិករក្នុងស្រុកថ្មបាំង ដល់ចម្ការផ្ទាល់។ គិតត្រឹមថ្ងៃទី៤ ខែមិថុនា ថៃប្រមូលទិញផ្លែទុរេនបានប្រមាណ ៣០០តោន រីឯ ចិននិងវៀតណាមបានប្រហែល ៦០តោន។ ទុរេ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.