file_name stringlengths 13 17 | summary stringlengths 1 1.09k | full_article stringlengths 5 22k |
|---|---|---|
article_9613.txt | ភាគហ៊ុនរបស់ Apple បានហក់ឡើងខ្លាំង បន្ទាប់ពីក្រុមហ៊ុនបានប្រកាសពីមុខងារ AI ថ្មី ដែលជួយឱ្យដើមទុនរបស់ខ្លួនតិចជាងគូប្រជែង Microsoft ត្រឹមតែ ៤០ពាន់លានដុល្លារប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មាន Reuters។ | ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងមួយថ្ងៃបន្ទាប់ពីពួកគេបានប្រកាសអំពីមុខងារ AI ថ្មីជាច្រើន ដែលរំពឹងថានឹងជួយឱ្យតម្រូវការប្រើប្រាស់ទូរស័ព្ទ iPhone កើនឡើងម្តងទៀត។ ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី១១ ខែមិថុនា ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើន ៧,៣ភាគរយដល់កំណត់ត្រាថ្មីមួយ។ កំណើនភាគហ៊ុននេះ បង្កើនដើមទុនរបស់ក្រុមហ៊ុនដល់ ៣១៨០ពាន់លា... |
article_9614.txt | កំពង់ផែពហុបំណងកំពត ដែលស្ថាបនារួចដំណាក់កាលទី១ ដោយចំណាយទឹកប្រាក់ប្រមាណ ១៤០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦មិថុនានេះ ក្រោមវត្តមាន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ | កំពង់ផែពហុបំណងកំពតនេះ ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធី បើកសម្ពោធនេះថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលត្រូវបានស្ថាបនានៅក្នុងដំណាក់កាលទី១ នេះមានចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ,... |
article_9615.txt | គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ សីហាខាងមុខ។ នេះបើតាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅខេត្តកំពត នាព្រឹកថ្ងៃទី៦ មិថុនា។ | សម្ដេច ហ៊ុន ម៉ាណែត ស្នើឱ្យប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណននេះ ចូលរួមគាំទ្រទាំងអស់គ្នា។ ត្រង់ចំណុចនេះ សម្ដេច ចង់បញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន នឹងអាចប៉ះពាល់ដល់ដីស្រែ និងអចលនទ្រព្យរបស់ពលរដ្ឋមួយចំនួន ហើយរដ្ឋនឹងដោះស្រាយបញ្ហានេះ ឱ្យមានតម្លាភាព និងសមរម្យតាមទំហំនៃផលប៉ះពាល់។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាល សុំកា... |
article_9616.txt | សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់គោលដៅបង្កើនការនាំចេញអង្ករពី ៣ពាន់ ដល់ ២ម៉ឺនតោនទៅកាន់ទីផ្សារអាមេរិក។បច្ចុប្បន្នក្រុមហ៊ុនបញ្ជាទិញរបស់អាមេរិកកាន់តែច្រើន កំពុងឈ្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករពីកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែឧសភានេះ ។ | លោក សុង សារ៉ន កាលពីថ្ងៃទី៤ ខែមិថុនា បានជួបជាមួយ លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister របស់អាមេរិក ដើម្បីពិភាក្សាការងារអំពីវិស័យស្រូវអង្ករកម្ពុជា និងការនាំចេញអង្ករទៅអាមេរិក។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ បានប្រាប់សារព... |
article_9617.txt | ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន២៤កន្លែង និងគម្រោងពង្រីកផលិតកម្មចំនួន១គម្រោង ដែលមានទុនវិនិយោគសរុបជាង២៤៦លានដុល្លារ នៅក្នុងខែឧសភា ឆ្នាំ២០២៤។ គម្រោងទាំងនេះ អាចបង្កើតការងារបាន ប្រមាណ១៥ពាន់កន្លែង។ | គម្រោងវិនិយោគ ដែលលេចធ្លាជាងគេប្រចាំខែនេះ រួមមាន គម្រោងអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគជាង៦៥លានដុល្លារ និងអាចបង្កើតការងារបាន៣៥កន្លែង។ ការបង្កើតរោងចក... |
article_9618.txt | ទីផ្សាររថយន្តអគ្គិសនីនៅម៉ាឡេស៊ីភាគច្រើនមានតម្លៃខ្ពស់ ធ្វើឲ្យអ្នកប្រើប្រាស់រុញរាក្នុងការសម្រេចចិត្តទិញរថយន្តប្រភេទនេះ។ ជាពិសេសកង្វះស្ថានីយសាកថ្មបានធ្វើឲ្យមានអតិថិជនមានការយឺតយ៉ាវក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ | តម្រូវការរថយន្តអគ្គិសនីនៅម៉ាឡេស៊ី ត្រូវបានរំពឹងថានៅទ្រឹងក្នុងឆ្នាំក្រោយ ដោយសារអ្នកដែលមានប្រាក់ចំណូលខ្ពស់បានទិញរថយន្តថ្មី ខណៈប្រជាជនម៉ាឡេស៊ី រុញរាក្នុងការទិញរថយន្តតម្លៃខ្ពស់ ជាពិសេសបារម្ភអំពីកង្វះស្ថានីយសាកថ្មសម្រាប់រថយន្តអគ្គិសនី។ នៅឆ្នាំ ២០២៣ ទីផ្សាររថយន្តម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំង ដោយការលក់សរុបកើនឡើងជិត ១១ភាគរយបើធៀប... |
article_9619.txt | ភ្នំពេញ៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ប្រាប់ដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ឱ្យពង្រឹងការគ្រប់គ្រងលើប្រព័ន្ធទូទាត់ និងផ្ទេរប្រាក់ ពីការវាយប្រហារតាមអ៊ីនធឺណិត។ លោកស្រីលើកឡើងបែបនេះក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឆ្នាំ២០២៣ នាថ្ងៃទី២០ឧសភានេះ ខណៈអ្នកជំនាញរូបនេះសង្កេតឃើញ មួយរយៈចុងក្រោយនេះ មានកា... | ប៉ុន្មានឆ្នាំចុងក្រោយ ទំហំប្រតិបត្តិទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យកត់សម្គាល់។ ជាពិសេសក្នុងឆ្នាំ២០២៣ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនេះបានកើនដល់ជិត២លានប្រតិបត្តិការ។ ជាមួយភាពរីកចម្រើននេះ បច្ចុប្បន្នកម្ពុជាក៏ប្រឈមនឹងការកើនឡើងពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ដើម... |
article_962.txt | ប៊ែរឡាំង — នៅថ្ងៃសុក្រនេះ ប្រទេសអាល្លឺម៉ង់បានទទួលស្គាល់ជាលើកដំបូងថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសណាមីប៊ី ក្នុងអំឡុងពេលអាណានិគម ហើយរដ្ឋាភិបាលក្រុងប៊ែរឡាំងសន្យាផ្ដល់ជំនួយហិរញ្ញវត្ថុដែលមានទឹកប្រាក់ជាង១ពាន់លានអឺរ៉ូ ជាគម្រោងជំនួយដល់ប្រទេសនៅក្នុងទ្វីបអាហ្វ្រិកមួយ... | ប្រទេសណាមីប៊ីនៅថ្ងៃសុក្រនេះដែរ បានស្វាគមន៍ការទទួលស្គាល់របស់អាល្លឺម៉ង់ដែលថាខ្លួនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសនៅភាគនិរតីនៃទ្វីបអាហ្វ្រិកមួយនេះ ក្នុងអំឡុងសតវត្សរ៍ទី២០ នៅពេលដែលប្រទេសណាមីប៊ីស្ថិតនៅក្រោមអាណានិគមអាល្លឺម៉ង់។ អ្នកតាំងទីលំនៅអាល្លឺម៉ង់ ក្នុងសម័យអាណានិគ... |
article_9620.txt | ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកបានអនុម័តឥណទានតម្លៃ ៤០លានដុល្លារ លើគម្រោងបង្កើនជំនាញដល់ពលរដ្ឋកម្ពុជា ដើម្បីរកការងារបានកាន់តែល្អ។ គម្រោងនេះមានរយៈពេល៥ឆ្នាំ នឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរប្រមាណ៣៣០០០នាក់ តាមរយៈការកែលម្អការបណ្តុះបណ្តាលជំនាញ និងសេវាកម្មទីផ្សារការងារ។ | សេចក្ដីប្រកាសព័ត៌មានធនាគារពិភពលោក((World Bank)នាថ្ងៃទី២៤ឧសភា បានបញ្ជាក់ថា កម្ចី៤០លានដុល្លារដែលកម្ពុជានឹងទទួលបាននេះ គឺត្រូវប្រើប្រាស់សម្រាប់លើកកម្ពស់គុណភាព និងជំនាញពាក់ព័ន្ធការងារនៅក្នុងចំណោមកម្លាំងពលកម្មរបស់ប្រទេស។ លើសពីនេះ កម្ចីនេះនឹងជួយបង្កើនលក្ខណៈសម្បត្តិទទួលបានការងារ និងរកប្រាក់ចំណូលបានរបស់កម្មករ។ « កម្... |
article_9621.txt | ទោះកម្ពុជាទទួលរងសម្ពាធពីកត្តាខាងក្រៅច្រើន ក៏ប៉ុន្តែប្រព័ន្ធធនាគារនៅតែមានភាពរឹងមាំ ដោយទ្រព្យសកម្ម និងប្រាក់បញ្ញើរបស់ប្រព័ន្ធនេះបន្តកើនឡើង។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្នុងប្រព័ន្ធធនាគារកម្ពុជាបច្ចុប្បន្ន ទ្រព្យសកម្មរបស់ធនាគារពាណិជ្ជ គឺមានជាង ៩១ភាគរយ នៃទ្រព្យសកម្មសរុប។ | ស្ថានភាពសេដ្ឋកិច្ចតំបន់ និងពិភពលោក ត្រូវបានវាយតម្លៃថាមានភាពធន់ បើទោះបីជាត្រូវប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ និងកម្រិតខ្ពស់នៃអត្រាអតិផរណាសកលក៏ដោយ។ ការណ៍នេះបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥ភាគរយ ជាមួយនឹងកំណើនក្នុងល្បឿនខុសគ្នាតាមវិស័យ នៅឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អត្រាអតិផរណាបានថយមកត្រឹម ២,១ភាគរយ ស្របតាមនិន... |
article_9622.txt | កម្ពុជាទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន១៤៧ ក្នុងទំហំទុនប្រមាណ ២ ៧០០លានដុល្លារ។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងទាំងនេះ គឺគិតចាប់ពីខែមករា ឆ្នាំ២០២៤មក ដែលអាចបង្កើតការងារជូនពលរដ្ឋបាន១៤ម៉ឺនកន្លែង។ | សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចាត់ទុក ការទូតសេដ្ឋកិច្ច ជាអទិភាពធំនៃកិច្ចការក្រៅបរទេសរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាល់សកម្មភាពការងារនៅក្រៅប្រទេស ប្រមុខរដ្ឋាភិបាលតែងតែបញ្ចុះបញ្ចូលអ្នកវិនិយោគបរទេសមកធ្វើអាជីវកម្មនៅកម្ពុជា។ ជាលទ្ធភាព ចាប់ពីខែមករាដល់ថ្ងៃទី១៨ឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៤៧... |
article_9623.txt | កម្ពុជា បន្តកិច្ចពិភាក្សាជាមួយចិន ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»។ ការពិភាក្សានេះត្រូវបានដឹកនាំលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយលោកស្រី Jiang Fuhua នាយិកាមជ្ឈមណ្ឌលស្រាវជ្រាវរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មប្រឹក្សាវិស្វកម្មអន្តរជាត... | កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្ដល់ព័ត៌មានលម្អិតនានា អំពីគម្រោងព្រែកជីកហ្វូណនតេជោ ជូនទៅគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់នៃប្រទេសចិន ដើម្បីពិនិត្យត្រៀមរៀបចំអនុវត្តនីតិវិធីបន្ទាប់ ជំរុញការបើកការដ្ឋាននៃគម្រោងនេះ ឱ្យបានឆាប់រហ័ស។ នេះបើតាមចុះផ្សាយរបស់CDC។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានពន្យល់លោកស្... |
article_9624.txt | កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (UAE) ប្ដេជ្ញាពន្លឿនអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលនឹងបើកទូលាយទីផ្សារសម្រាប់ទំនិញ សេវាកម្ម រួមទាំងបង្កើនរំហូរវិនិយោគ និងបង្កើតការងារ។ ការប្តេជ្ញានេះ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែស៊ីជម្រៅ។ | ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបការងាររវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតUAE ប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី១៣ឧសភា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញនៅថ្ងៃទី១៥ឧ... |
article_9625.txt | យោងតាមទិន្នន័យពី TrendForce ប្រទេស និងដែនដីដែលផលិតបន្ទះឈីបកម្រិតខ្ពស់ និងមានចំណែកទីផ្សារធំជាងគេនៅលើពិភពលោករួមមាន តៃវ៉ាន់ កូរ៉េខាងត្បូង អាម៉េរិក ជប៉ុន និងចិន។ | នៅក្នុងបរិបទនៃការអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស បន្ទះឈីបកម្រិតខ្ពស់ជាឧបករណ៍ដ៏សំខាន់ជួយលើកកម្ពស់ការបង្កើតថ្មី និងការច្នៃប្រឌិតក្នុងវិស័យជាច្រើន ជាពិសេសជា ឆ្អឹងខ្នងនៃឧបករណ៍ជាច្រើនរាប់ចាប់ពីទូរស័ព្ទឆ្លាតវៃរហូតដល់ឧបករណ៍វេជ្ជសាស្ត្រ។ បន្ទះឈីបកម្រិតខ្ពស់ត្រូវបានផលិតនៅលើខ្សែបណ្តាញដោយប្រើថ្នាំងចន្លោះ ១៤ណាណូម៉ែត្រ ឬតិចជាងនេះ។ ... |
article_9626.txt | ក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញ និងសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា លើគម្រោងវិនិយោគលើការកែច្នៃសំរាម ផលិតថាមពលអគ្គិសនី។ ការធ្វើបទបង្ហាញពីគម្រោងវិនិយោគនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជ... | បើយោងតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្រុមហ៊ុននេះ អាច បង្កើតថាមពលអគ្គិសនីយ៉ាងតិច២៤មេហ្គាវ៉ាត់ ពីការកែច្នៃសំរាមប្រមាណ ១០០ តោន។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ដូច្នេះ៖ «តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើត... |
article_9627.txt | ការទូតសេដ្ឋកិច្ច ជាអាទិភាពធំសម្រាប់ការងារក្រៅប្រទេសរបស់រដ្ឋាភិបាល។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅចំពោះមុខអ្នកវិនិយោគជាតិ-អន្តរជាតិ ដែលបានអះអាងថា រដ្ឋាភិបាល នឹងប្រឹងជំរុញការទូតសេដ្ឋកិច្ចនេះ ដើម្បីប្រយោជន៍ប្រទេសជាតិ។ | សម្តេច ហ៊ុន ម៉ាណែត មើលឃើញការទូតសេដ្ឋកិច្ចមិនត្រឹមជួយពង្រឹងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ តាមរយៈការលើកស្ទួយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងទំនាក់ទំនងមនុស្ស និងមនុស្ស ដែលជាកត្តាយ៉ាងសំខាន់។ សម្តេច ហ៊ុន ម៉ាណែត បាននិយាយក្នុងពិធីប្រកាសដំណើរការជាផ្លូវការ នូវសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី៩ឧសភាថា៖ «អ្វីដ... |
article_9628.txt | រដ្ឋាភិបាលសម្រេចអនុគ្រោះពន្ធ សម្រួលនីតិវិធី និងដោះស្រាយវិវាទនានា ចំពោះគម្រោងវិនិយោគចំនួន១៤ទៀតនៅខេត្តព្រះសីហនុ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងចំណោមគម្រោងវិនិយោគទាំងនេះ គឺមាន១០គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង នាពេលកន្លងមក។ | ក្រសួងសេដ្ឋកិច្ច បន្តរៀបរាប់ថា ចំពោះគម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំង ដែលបានទទួលបានលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងសណ្ឋាគារផ្កាយ៥ និង កាស៊ីណូ, គម្រោងរមណីយដ្ឋាន, អគារស្នាក់នៅរួម, អគារពហុមុខងារសម្រាប់ការិយាល័យ និង ស្នាក់នៅរួម, គម្រោងរោងចក្រលាយបេតុង, រោងចក្រផលិតក្រដាសកេសកាតុង និង គម្រោងសេវាកម្មតុបតែងលម្អស្ថាបត្យក... |
article_9629.txt | សៀមរាប៖ បម្រែបម្រួលអាកាសធាតុនៅលើភពផែនដី ធ្វើឱ្យកម្ដៅថ្ងៃកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ការណ៍នេះធ្វើឱ្យការបង្កបង្កើនផលដំណាំរបស់កសិករ ដែលដាំបែបប្រពៃណី ពិបាកក្នុងការដាំដុះនារដូវនេះ។ | ទោះស្ថិតនៅតំបន់ដែលមានដីជីវជាតិ ដីល្បាប់ពីកំណកទឹកបឹងទន្លេសាបក៏ដោយ តែរលកកម្ដៅដ៏ហួតហែង ក្រោមសីតុណ្ហភាពពី៣៨ ដល់៤២អង្សានៅរដូវនេះ ធ្វើឱ្យដំណាំចម្រុះដែលដាំលើដីវាល មិនអាចទ្រាំទ្របានឡើយ។ ដំណាំខ្លះមិនអាចលូតលាស់ទៅមុខលឿន គ្មានផ្កា ផ្លែតូច ហើយខ្លះទៀត ក៏ស្វិតក្រៀមងាប់ទៅវិញ និងមិនទាន់ទទួលផលនៅឡើយ។ ការណ៍នេះ ធ្វើឱ្យកសិករដែលខំចាយពេល ច... |
article_963.txt | សមាជិកព្រឹទ្ធសភាម្នាក់ប្រចាំរដ្ឋ Ohio សហរដ្ឋអាមេរិក ត្រូវបានគេពិនិត្យឃើញថា លោកបានបើករថយន្ត នាអំឡុងពេលប្រជុំពិភាក្សាតាម Zoom ជាមួយក្រុមប្រឹក្សាប្រចាំរដ្ឋ កាលពីពេលថ្មីៗកន្លងមកនេះ។ យោងតាម NBC សកម្មភាពកើតឡើងចំថ្ងៃដែលរដ្ឋពិចារណាលើការពិន័យបន្ថែមទាក់ទងនឹងអ្នកបើកបររថយន្តដែលធ្វេសប្រហែស។ | លោក Andrew Brenner ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ។ ក្នុងកិច្ចពិភាក្សាតាម Zoom សមាជិក៥នាក់បានរង់ចាំរួចជាស្រេច បន្ទាប់មកក៏ឃើញមុខលោក Brenner ពាក់អាវស។ ប៉ុន្តែពេលបើកកាមេរ៉ា ភ្លាម គេឃើញយ៉ាងច្បាស់ថា លោកស្ថិតនៅក្នុងរថយន្ត។ មួយសន្ទុះក្រោយមក លោកបានផ្លាស់ប្តូរ Background ដើម្បីឲ្យគេគិតថា លោកស្ថិតនៅក្នុងការិយាល័យ ហើយបានទម... |
article_9630.txt | ឡាក់គី ជាផ្សារទំនើបនាំមុខមួយនៅកម្ពុជា ដែលជំរុញអតិថិជនរបស់ខ្លួនឱ្យចូលរួមប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញជា«ប្រាក់រៀល»។ ពីមួយឆ្នាំទៅមួយឆ្នាំ ការទូទាត់ថ្លៃទំនិញជាប្រាក់ រៀលពីសំណាក់ពលរដ្ឋនៅផ្សារទំនើបមួយនេះ មានកំណើនជាបន្តបន្ទាប់។ បើតាមលោក គីម សេង នាយកប្រតិបត្តិការជាន់ខ្ពស់នៃផ្សារទំនើបឡាក់គី ក្នុងឆ្នាំ២០២៣ ការទូទាត់ថ្លៃទំន... | ប្តូរប្រព័ន្ធទូទាត់ពីប្រាក់ដុល្លារ ទៅជាប្រាក់រៀល, ប្តូរពីការដាក់តម្លៃជាប្រាក់ដុល្លារ ទៅជាប្រាក់រៀលវិញ ដែលមានទំហំធំៗ រួមទាំងមានកម្មវិធីលើកទឹកចិត្តផ្សេងៗ រហូតមានការបញ្ចុះតម្លៃលើមុខទំនិញមួយចំនួនដែលមានការទូទាត់ជាប្រាក់រៀល។ ទាំងនេះជាអ្វីដែលឡាក់គី កំពុងយកចិត្តទុកដាក់អនុវត្តន៍ អស់រយៈពេលជាង៥ឆ្នាំមកហើយ ក្នុងការលើកទឹកចិត្តប្... |
article_9631.txt | ក្រុមហ៊ុនបារាំង Vinci Construction Grands Projets (VCGP) បានសន្យាផ្តល់ថវិកា១០៣,៣លានដុល្លារ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដើម្បីសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣។ តាមផែនការរោងចក្រនេះ នឹងត្រូវបើកដ្ឋានសាងសង់នៅអំឡុងខែឧសភា ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទាន ប្រមាណ២៥០លានដុល្លារ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល... | កិច្ចសន្យារវាងVCGP និង PPWSA នៃគម្រោង «បាក់ខែងដំណាក់កាលទី៣» ត្រូវបានធ្វើឡើងនាថ្ងៃទី១០មេសា ឆ្នាំ២០២៤ ក្នុងគោលដៅពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតឱ្យបានដល់៦០ម៉ឺនគូបក្នុងមួយថ្ងៃ។ បើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតបារាំងប្រចាំកម្ពុជា កិច្ចព្រមព្រៀងនៃការសន្យាផ្តល់កម្ចី១០៣,៣ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ គឺជាផ្នែកមួយនៃគម... |
article_9632.txt | តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បាននិយាយថា ម៉ិកស៊ិកបានដាក់សំណើសុំព្យួរសមាជិកភាពរបស់អេក្វាទ័រនៅក្នុងអង្គការសហប្រជាជាតិ (UN) រហូតដល់រដ្ឋាភិបាលទីក្រុងគីតូធ្វើការសុំទោសជាសាធារណៈចំពោះការវាយឆ្មក់ចូលស្ថានទូតម៉ិកស៊ិក។ | នៅក្នុងឯកសារដែលដាក់ជូនតុលាការ ICJ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ម៉ិកស៊ិកបានចោទប្រកាន់អេក្វាទ័រពីបទបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីទំនាក់ទំនងការទូត នៅពេលធ្វើប្រតិបត្តិការវាយឆ្មក់ប្រដាប់អាវុធលើស្ថានទូតម៉ិកស៊ិក ក្នុងរដ្ឋធានីគីតូ ប្រទេសអក្វាទ័រ។ នេះបើតាមសារព័ត៌មាន Reuters។ ម៉ិកស៊ិកបានស្នើឱ្យតុលាការព្... |
article_9633.txt | ៣ខែមកនេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀង សេដ្ឋកិច្ចគ្រប់ជ្រុងជ្រាយតំបន់(អាសិប/ RECP)បានប្រមាណ ៨ ៣៦៤លានដុល្លារ។ ទំហំនេះបាន កើនឡើង ក្នុងអត្រា ១៤,៧២ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។ | របាយការណ៍ពីលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្នុងចំណោមទំហំពាណិជ្ជកម្មនេះ ការនាំចេញរបស់កម្ពុជាមានប្រមាណ ២ ៦៩៥,៦៥ លានដុល្លារ កើន ជាង ២៥,៧៦ភាគរយ។ រីឯការនាំចូលវិញពីប្រទេសដៃគូវិញមាន ៥ ៦៦៩,១៤ លានដុល្លារ កើន ១០, ១៣ភាគរយ។ បើតាមលោក ប៉ែន សុវិជាតិ ការនាំចេញរបស់កម្ពុជា ភាគច្រើនជាទំនិញ... |
article_9634.txt | ហ្ស៊កហ្ស៊ី (Georgia) ក្លាយជាប្រទេសគោលដៅគំរូមួយរបស់កម្ពុជា ក្នុងការកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម នៃសកម្មភាពសេដ្ឋកិច្ចជាតិ។ ជិត១០ឆ្នាំមកនេះ ប្រទេសដែលស្ថិតចំណុចប្រសព្វនៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិចមួយនេះ បានកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម ពី៩០ភាគរយក្នុងសេដ្ឋកិច្ច នាឆ្នាំ២០១៥ មកនៅត្រឹម ៤៥ភាគរយប៉ុណ្ណោះ ក្នុងឆ្... | «នេះជាមេរៀន និងជាគំរូមួយនៃការជោគជ័យ ដែលកម្ពុជាអាចពិនិត្យ និងសិក្សាបន្ថែមបាន»។ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសរសេរបែបនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាអំឡុងពេលបំពេញបេសកកម្ម នៅប្រទេសហ៊្សកហ្ស៊ី នាថ្ងៃទី៣ ខែឧសភា ដែលបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោកស្រី Natia Turnava ទេសាភិបាលស្តីទី ធនា... |
article_9635.txt | គ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅ បានធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំនេះ។ យ៉ាងណា កសិករខ្មែរ បានសង្កេតឃើញថា ការចរាចរផ្លែទុរេនលើទីផ្សារសព្វថ្ងៃនៅតែសម្បូរ ដោយភាគច្រើនត្រូវបានឈ្មួញនាំចូលពីប្រទេសជាតិខាង ហើយប្រាប់អតិថិជនថាជាផលិតផលខ្មែរ។ | លោក ខៀវ សុខឡេង ម្ចាស់ចម្ការទុរេនជាង២ពាន់ដើម នៅខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានថ្មីថា សព្វថ្ងៃនេះ មានទុរេនខ្មែរតិចតួចណាស់ ដែលបានចរាចរនៅលើទីផ្សារ។ បញ្ហានេះ មកពីការកើនកម្ដៅ និងគ្រោះរាំងស្ងួត ដែលបានទាញទម្លាក់ទិន្នផលទុរេនសឹងគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។ ម្ចាស់ចម្ការចំណាស់រូបនេះ បានបន្ថែមថា រាល់ថ្ងៃ អ្នកបរិភោគមួយចំនួនមិនប... |
article_9636.txt | ភ្នំពេញ៖ តម្លៃ«សណ្ដែកកួរ» នៅលើទីផ្សារកម្ពុជាសព្វថ្ងៃកំពុងឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ ពោល សណ្តែកកួរ មានតម្លៃក្នុងរង្វង់៣ទៅ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ ត្រូវបានអ្នកដាំដុះ និងអាជីវករបន្លែ បានអះអាងថា បណ្ដាលមកពីអាកាសធាតុក្ដៅ ធ្វើឱ្យទិន្នផលដំណាំនេះ ធ្លាក់ចុះយ៉ាងគំហុក ខណៈតំបន់ខ្លះមិនអាចដាំដុះបានតែម្ដង។ | បើតាមលោក ចាន់ ធី អ្នកបោះដុំបន្លែតាមភូមិ-ស្រុកម្នាក់ មកពីខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២សប្ដាហ៍មកនេះ សណ្ដែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទទួលទាន។ ការណ៍នេះ បង្ខំឱ្យលោកសម្រេចចិត្តឈប់យកមកសណ្តែកកួរពីកសិករមកលក់បន្ត។ អាជីវកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៣ឧសភាថា បច្ចុប្បន្ន សណ្ដែកកួរម... |
article_9637.txt | និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) បានបង្ហាញឈ្មោះ ក្រុមហ៊ុន/គម្រោង ចំនួន៧ ដែលប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណ។ បើយោងតាមសេចក្តី ជូនដំណឹងរបស់ ន.អ.ប ចុះថ្ងៃទី២៣ ខែមេសា ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍទាំងនោះ ទាំង មាន៤គម្រោងស្ថិតនៅខេត្តកំពត, ១គម្រោងនៅខេត្តកំពង់ឆ្នាំង, ១គម្រោងនៅខេត្តកំពង់ស្ពឺ និង១គម... | បើតាម ន.អ.ប គម្រោងអភិវឌ្ឍខុសច្បាប់នៅខេត្តកំពតមាន គម្រោង«ដែនដីអាណាចក្រអង្គរ» របស់ក្រុម ហ៊ុន ដែនដី អង្គរ អិមផាយអី, គម្រោង«ដីឡូត៍ ម៉ន ដានី» របស់ក្រុមហ៊ុន ខេភី រៀល អ៊ីស្ទេត, គម្រោង«កំពតរីវើផាក» របស់ក្រុមហ៊ុន កំពត អេមផាយ ផាក ឌីវេឡុបម៉ិន និងគម្រោង«ចំការលំហែកាយ» របស់ក្រុមហ៊ុន កំពត ហ្គ្រីនលែន ប្រតីធី។ នៅខេត្តកំពង់... |
article_9638.txt | ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានប្រកាសពីជំហរសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ឱ្យខាងតែបាន ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា។ នាពិធីជួបសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ មេសា នៅសណ្ឋាគារហ្គាដិនស៊ីធី សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវប្រឹ... | សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន អ្នកសរសេរអត្ថបទ សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com) |
article_9639.txt | កម្ពុជាមានស្ថិរភាពនយោបាយ លំនឹងសេដ្ឋកិច្ច និងមានកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត រួមទាំងការលើកចិត្ត និងអនុគ្រោះពន្ធនានាពីរដ្ឋាភិបាល។ លើសពីនេះ កម្ពុជាបាន និងកំពុងសាងសាងនូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាច្រើន ដើម្បីផ្តល់ភាពងាយស្រួសដល់វិស័យឯកជនក្នុងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម។ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប... | រយៈពេល៣ថ្ងៃ ពោលពីថ្ងៃទី៧ដល់៩ឧសភា លោក ស៊ុន ចាន់ថុល បានដឹកនាំវិនិយោគិនកម្ពុជាទៅជួបផ្ទាល់អ្នកវិនិយោគជប៉ុន ដើម្បីទាក់ទាញ និងផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា។ នាអំឡុងពេលបំពេញបេសកកម្មនៅទឹកដីប្រទេសជប៉ុន លោក ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) ជាមួយប្រធានសម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន និងជាម... |
article_964.txt | រដ្ឋាភិបាលក្រុងម៉ានីល បានដាក់ការតវ៉ាការទូតជាថ្មីជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដោយសារវត្តមាននាវាធំៗរបស់ចិនមានក្នុងដែនទឹករបស់ខ្លួន។ នេះគឺជាការតវ៉ាទី ៨៤ហើយ ចាប់តាំងពីប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ ចូលកាន់តំណែង ក្នុងឆ្នាំ២០១៦។ | នាវាចិន តែងតែមានវត្តមានជាញឹកញាប់ក្នុងដែនទឹកហ្វីលីពីន ដែលបង្កឱ្យរដ្ឋាភិបាលក្រុមម៉ានីលខឹងសម្បារយ៉ាងខ្លាំង។ ក្នុងថ្ងៃទី២៨ ខែឧសភា រដ្ឋាភិបាលហ្វីលីពីន បានដាក់ការតវ៉ាការទូតមួយ ជុំវិញការបន្តវត្តមាននាវារបស់ចិន និងសកម្មភាពខុសច្បាប់ទូកនេសាទ និងនាវាចិន ក្នុងដែនទឹកក្បែរប្រជុំកោះ Thitu។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលក្រុងម៉ានីល បានទ... |
article_9640.txt | ស្របពេលទំហំពាណិជ្ជកម្មរវាងកម្ពុជា-តួកគី មានទំហំតូច ភាគីទាំងពីរបានឯកភាពរួមគ្នា ជំរុញទំនាក់ទំនងពាណិជ្ជកម្ម ឱ្យកើនដល់១០០០លានដុល្លារ នាពេលខាងមុខ។ ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏ប្ដេជ្ញាជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទៀតផង។ | ក្នុងជំនួបពិភាក្សាការងារនៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៩មេសា លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួកគីប្រចាំកម្ពុជា បានបង្ហាញមោទកភាពនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលឃើញទំនាក់ទំនងរវាងកម្ពុជា និងតួកគី មានភាពរីកចម្រើនជាលំដាប់។ ក្នុងនោះ ក៏មានការបើកការិយាល័យពាណិជ្ជកម្ម ផងដែរ។ លោកស្រី KOCAEFE បានលើកឡើងថ... |
article_9641.txt | ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងមានកំណើនអ្នកជំនាញបន្ថែមទៀតនៅក្នុងឧស្សាហកម្មយានយន្ត តាមរយៈការផ្ទេរចំណេះដឹងបច្ចេកវិទ្យាពី ប្រទេសជប៉ុន។ | ក្នុងពិធីបើកសម្ពោធជាផ្លូវការរោងចក្រដំឡើងរថយន្តតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ថា ការដំណើរការរោងចក្រដំឡើងរថយន្តរបស់ ក្រុមហ៊ុន តូយ៉ូតានៅកម្ពុជានេះ មិនត្រឹមតែចូលរួមលើកកម្ពស់ភាពប្រកួតប្រជែង របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងផ្តល់ឱកាស និងជម្រើសការងារសម្រាប់យុវជនកាន់តែច្រើនដែ... |
article_9642.txt | ៣ខែមកនេះ កម្ពុជារកចំណូលបានជាង១០០លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ។ ក្នុងនោះ មាន១០០ ៤៨១ ៩៩៥ដុល្លារ បានពីការនាំចេញជ័រកៅស៊ូ និង៣៥៥ ៦៩៤ដុល្លារទៀត បានពីការនាំចេញឈើកៅស៊ូ។ នេះតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែមេសា។ | របាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៤៥០ដុល្លារក្នុងមួយតោន កើន៤១ដុល្លារ ក្នុងមួយតោន ស្មើនឹង ៣ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមីនា មានតម្លៃ១៨៨ដុល្លារ ក្នុងមួយម៉ែត្រគីប។ បច្ចុប្បន្នផ្ទៃដីកៅស៊ូនៅកម្ពុជាមានជាង ៤០ម៉ឺនហិកតា ក... |
article_9643.txt | ភ្នំពេញ៖ កម្ពុជា សម្រេចបានមហិច្ឆតារបស់ខ្លួនបន្តិចម្តងៗ នៅក្នុងការពង្រឹងសមត្ថភាពដកដង្ហើម និងម្ចាស់ការខ្លួនឯងនៅក្នុងវិស័យជាច្រើន ទាំងក្នុងឧស្សាហកម្មភេសជ្ជៈ ម្ហូបអាហារ សម្លៀកបំពាក់ និងក្នុងឧស្សាហកម្មយានយន្តជាដើម។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តក្រុមហ៊ុនជប៉ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២... | ដ្បិតតែជាការបោះជំហានសន្សឹមៗ ប៉ុន្តែសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមោទកភាពចំពោះសមិទ្ធផលទាំងនេះ។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ«ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង។ ខុសគ្នា! ទៅយកទឹកក្រូចមួយកំប៉ុងយកមក មួយនាំចូល មួយផលិតកម្ពុជា! ខ្ញុំមិនដឹងបងប្អូនយ៉ាងម៉េច? បើខ្ញុំ ឃើញអក្សរខ្មែរនៅលើកំប៉ុង! ខ្ញុំឃើញអក... |
article_9644.txt | កម្ពុជា និងជប៉ុន អាចប្តូររូបិយប័ណ្ណក្នុងស្រុក ទៅជាប្រាក់រៀលខ្មែរបាន នៅអាកាសយាន្តដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីពេលនេះទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦មេសា ឆ្នាំ២០២៤។ | ការប្តូររូបិយប័ណ្ណក្នុងស្រុកទៅជាប្រាក់រៀលខ្មែរនៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុននេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex។ ការប្តូរប្រាក់រៀលនៅព្រលានយន្តហោះអន្តរជាតិ Haneda ជាលើកដំបូងរបស់ប្រទេសជប៉ុន ធ្វើឱ្យទេសចរជប៉ុន ទៅដើរលេងកម្សាន្តនៅកម្ពុជា កាន់តែមានភាពងាយស្... |
article_9645.txt | ក្រុមហ៊ុនថ្មីចំនួន២ទៀតគ្រោងបោះទុនវិនិយោគជាង ១ ០០០លានដុល្លារនៅកម្ពុជា លើការផលិតសំបកកង់ឡានដើម្បីនាំទៅរបរទេស ខណៈបច្ចុប្បន្នមានក្រុមហ៊ុនមួយ ចំនួន ហើយកំពុងផលិតសំបកកង់ឡាននាំទៅលក់នៅទីផ្សារអឺរ៉ុប។ | « ថ្មីៗនេះកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុន២ទៀតដែលគ្រោងចង់បោះទុនវិនិយោគលើ ការផលិតសំបកកង់ឡាននៅកម្ពុជាសម្រាប់នាំយកទៅលក់នៅទីផ្សារអន្តរជាតិដែរ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃ ទី២៨មេសា ឆ្នាំ២០២៤ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា។ សម្តេច បន្តរៀបរាប់ថាក្រុមហ៊ុនចំនួន២ទៀត ដែលគ... |
article_9646.txt | កម្ពុជាទទួលបានចំណូលប្រមាណ ៨៦៣លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤។ | យោងតាមទិន្ន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ឧសភា រយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន១៧០លានដុល្លារ។ គោលដៅដែលបាននាំចេញមាន ៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ។ ចិន និងតំបន់រ... |
article_9647.txt | ភ្នំពេញ៖ ក្រុមអ្នកវិនិយោគលើការដឹកជញ្ចូន សហជីព និងអ្នកនយោបាយ គាំទ្រគម្រោងព្រែកជីកហ្វូណន។ ពួកគេយល់ឃើញថា គម្រោងនេះ ផ្ដល់ផលប្រយោជន៍ដល់ការដឹកជញ្ជូនទំនិញ និងទាក់ទាញការវិនិយោគបន្ថែម។ ប៉ុន្តែពួកគេ ក៏ចង់ឱ្យរដ្ឋាភិបាលបង្ហាញគម្រោងលម្អិត ដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមផ្ដល់មតិ និងជៀសវាងធ្លាក់ចូលក្នុងអន្ទាក់ចិន។ | លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា (CLC) យល់ឃើញថា គម្រោងជីកព្រែក តភ្ជាប់ប្រព័ន្ធទឹកមួយនេះ ជាគម្រោងល្អ ហើយនឹងក្លាយជាប្រភពទឹកសំខាន់ សម្រាប់ពលរដ្ឋតាមមូលដ្ឋាន អាចធ្វើកសិកម្មបានផងដែរ។ លោកបន្តថា គម្រោងនេះ បម្រើផលប្រយោជន៍គ្រប់វិស័យ សម្រាប់ការដឹកជញ្ជូនទំនិញ។ មេសហជីពរូបនេះ គាំទ្រឱ្យមានការជីកព្រែក និងអភិវឌ្ឍន៍គម្រោងឱ្យបានលឿន... |
article_9648.txt | ក្រុមហ៊ុន តូយ៉ូតា បានបើកសម្ពោធជាផ្លូវការ រោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា ក្រោមអធិបតីភាព សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២ ខែឧសភានេះ ។ បើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រោងចក្រនេះ មានទុនវិនិយោគជិត៣៧លាន ដុល្លារ និងមានសមត្ថភាពដំឡើងរថយន្តច... | រោងចក្រនេះ មានទីតាំងក្នុងតំបន់សេដ្ឋកិច្ច ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាការវិនិយោគរួមគ្នា រវាងក្រុមហ៊ុនមេ TOYOTA TSUSHO CORPORATION ប្រទេសជប៉ុន និងក្រុមហ៊ុន គង់ នួនគ្រុបនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឱ្យដឹងដូច្នេះមុននឹងបន្តថា ក្រៅពីក្រុមហ៊ុន តូយូតា បច្ចុប្បន្ន កម្ពុជាក៏មានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលកំពុង ... |
article_9649.txt | យោងតាមការព្យាកររបស់ទស្សនាវដ្តី fDi Intelligence កម្ពុជាបានក្លាយជាប្រទេសដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសខ្លាំងបំផុតប្រចាំឆ្នាំ២០២៤។ ទីផ្សាររីកចម្រើនទាំង ៩ទៀតរួមមាន ហ្វីលីពីន កេនយ៉ា អ៊ីរ៉ាក់ ណាមីប៊ី កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ ម៉ារ៉ុក ស៊ែប៊ី និងឥណ្ឌា។ | អត្ថបទទាក់ទង ចូលឆ្នាំខ្មែរ៖ សម្ដេច ហ៊ុន ម៉ាណែត ឱ្យរៀបចំការសម្ដែងឆៃយ៉ាំ នៅព្រលានយន្តហោះ ទទួលភ្ញៀវទេសចរ ប្រឹងដើរទាក់ម៉ូយ តែស្ងាត់ឈឹង? សម្តេច ហ៊ុន ម៉ាណែត បង្ហាញវឌ្ឍនភាពនៃគម្រោងវិនិយោគ៦ខែដំបូង ការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាទុនវិនិយោគរបស់បុគ្គល អាជីវកម្ម ឬអង្គភាពពីប្រទេសមួយចូលទៅក្នុងអាជីវកម្ម ទ្រព្យសម្បត្តិ ឬបណ្តាក់ទុនរួម... |
article_965.txt | កាសែត Apple Daily គាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានបិទជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានចេញផ្សាយការបោះពុម្ពចុងក្រោយ។ អ្នកក្រុងហុងកុងជាច្រើនបានតម្រង់ជួរនៅតាមហាងនានានៅទូទាំងទីក្រុងនេះ មុនពេលថ្ងៃរះដើម្បីទិញកាសែត Apple Daily ចុងក្រោយដែលបោះពុម្ពចំនួន១លានច្បាប់។ | អ្នកសារព័ត៌មានបានប្រមូលផ្តុំគ្នានៅលើដំបូលអគារក្រុមហ៊ុន Next Digital ពេញមួយយប់ដោយបើកភ្លើងទូរស័ព្ទដៃបញ្ចាំងទៅហ្វូងមនុស្សនៅខាងក្រោមដើម្បីបង្ហាញសាមគ្គីភាព។ អ្នករចនាកាសែតម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា«គ្មានសេរីភាពសារព័ត៌មាននៅហុងកុងទេ» ដោយសារការបិទកាសែត Apple Daily។ ... |
article_9650.txt | ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ (University Management System/UMS) ដែលមានមុខងារដល់ជិត២០០ ដើម្បីបង្កើនគុណភាពអប់រំនៅកម្ពុជា។ បើតាមរដ្ឋមន្ត្រីប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បច្ចុប្បន្នក្រសួងកំពុងបណ្តុះបណ្តាលធនធានមនុស្ស និងរៀបចំដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ UMS នេះ នៅសាកលវ... | សាកលវិទ្យាល័យ៤ដែលក្រសួងប្រៃសណីយ៍កំពុងរៀបចំដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ UMS នោះមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យ ប៊ែលធី និងសាកលវិទ្យាល័យអាម៉េកាំងភ្នំពេញ។ « ដាក់ឱ្យជោគជ័យសិន! ប្រហែលជា៦ខែជោគជ័យអស់ហើយ បានយើងរៀនសូត្រពីជោគជ័យនេះ ដើម្បីពង្រាយប្រព័ន្ធនេះទៅតាមសាកលវិទ្យាល័យទាំង... |
article_9651.txt | ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅថ្ងៃទី១១ ខែមេសា បានព្យាករថា ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងឆ្នាំ២០២៤ នឹងមានកំណើនសេដ្ឋកិច្ចរង្វង់ ៤,៩ភាគរយ។ អត្រានេះខ្ពស់ជាងតួលេខព្យាករមុនបន្តិច ប៉ុន្តែ ធនាគារ ADB បានព្រមានហានិភ័យដូចជាការរាលដាលនៃវិបត្តិអចលនទ្រព្យនៅចិនជាដើម។ | ធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ក្រុមប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីពីអត្រា ៤,៨ភាគរយកាលខែធ្នូ ឆ្នាំ២០២៣ ដល់អត្រា ៤,៩ភាគរយនៅក្នុងរបាយការណ៍ចុងក្រោយនេះ។ ភាពប្រសើរឡើងនេះ ដោយសារនិន្នាការកំណើនតម្រូវការក្នុងស្រុកជាវិជ្ជមាននៅតាមប្រទេសក្នុងតំបន់ជាច្រើនដូចជា តម្រូវការ... |
article_9652.txt | ភ្នំពេញ៖ នៅត្រីមាសទី១ឆ្នាំ២០២៤នេះ វៀតណាម បានបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជា ចំនួន៤២,៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់ ប្រមាណ៥៤៣លានដុល្លារ។ បរិមាណនៃការនាំចេញនេះ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ | ប្រធានសមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) លោក អួន ស៊ីឡុត បានបញ្ជាក់ថា ចាប់ពីខែមករា ដល់មីនា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន៤៧,៤ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាម ក្នុងទំហំ៤២,៤ម៉ឺនតោន ឬស្មើទឹកប្រាក់៥៤៣លានដុល្លារ កើនឡើង១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣។ ការកើនឡើងនេះ កើតចេញពីសមាជិកសមាគម នាំគ្នាហាលគ្រាប់ស្វាយចន្ទីទុកតាមការអំពា... |
article_9653.txt | រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី១៣-១៦មេសា មានអ្នកទេសចរ និងដើរលេងកម្សាន្តនៅទូទាំងប្រទេសចំនួន២១លាននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ១១ម៉ឺននាក់។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ២១លាននាក់ គឺគេរាប់ចំនួនដង មិនមែនចំនួនមនុស្ស២១លានផ្សេងគ្នាទេ។ មានន័យថា មនុស្សដដែលបានធ្វើដំណើរកម្សាន្តច... | បើតាមលោក តុប សុភ័ក បានជាមានការរាប់បញ្ចូលនូវចំនួនបែបនេះ ក៏ព្រោះតែរាល់ការធ្វើដំណើររបស់អ្នកដើរកម្សាន្ត ត្រូវការចំណាយប្រាក់ទៅលើមធ្យាបាយធ្វើដំណើរ ដូចជាថ្លៃសាំងឡាន ម៉ូតូ ថ្លៃហូបចុក និងថ្លៃស្នាក់នៅ(សម្រាប់ទេសចរ)...ជាដើម។ លោក បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា អ្នកទេសចរ សំដៅទៅលើអ្នកធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ណាមួយ ហើយស្ន... |
article_9654.txt | ចម្ការកៅស៊ូជាង២០ហិកតារបស់ឧកញ៉ា ម៉ុង ឬទ្ធី ត្រូវបានឆេះខូចខាតអស់ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិប្រមាណ៣០ម៉ឺនដុល្លារ។ បើតាមឧកញ៉ា ម៉ុង ឬទ្ធី មូលហេតុដែលធ្វើឱ្យមានភ្លើងឆេះចម្ការកៅស៊ូនេះ គឺបណ្តាលមកពីប្រជាជនកាប់រានព្រៃ និងដុតដោយមិនប្រុងប្រយ័ត្ន។ | នារសៀលថ្ងៃទី២៩មេសា មានករណីភ្លើងឆេះចម្ការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី អស់ជាង២០ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាប់នឹងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីភ្លើងឆេះនេះ បានធ្វើឱ្យខូចខាតដើមកៅស៊ូ ដែលកំពុងពេញប្រមូលផលអស់ចំនួន ១១ ២០០ដើម។ ឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក... |
article_9655.txt | ភ្នំពេញ៖ កម្ពុជា រំពឹងនាំចេញដូងស្រស់ទៅកាន់ទីផ្សារចិនលើកដំបូងនៅឆ្នាំ ២០២៤នេះ។ បច្ចុប្បន្ន ចម្ការដូង និងទីតាំងវេចខ្ចប់ដែលបានសិទ្ធនាំចេញមួយចំនួន កំពុងមមាញឹកក្នុងដំណើរការនាំចេញនេះ។ | កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី២២ ខែមេសានេះថា បច្ចុប្បន្ន ចម្ការដូង និងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីអគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ កញ្ញា រំពឹងថា ការនាំចេញជើងដំបូងរបស់កម្ពុជាអាចសម្រេចបាននៅក្នុង... |
article_9656.txt | ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងភរិយាទីមួយលោកស្រី Jill បានចេញផ្សាយរបាយការណ៍បង់ពន្ធសហព័ន្ធ ដោយបង្ហាញពីប្រាក់ចំណូលបានកើនឡើង ៧ភាគរយដល់ជិត ៦២ម៉ឺនដុល្លារកាលពីឆ្នាំមុន។ | យោងតាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃទី១៥ ខែមេសា លោកប្រធានាធិបតី បៃឌិន និងលោកស្រីទីមួយ Jill សន្សំប្រាក់បាន ៤ភាគ៥ ពីចំណូលជាប្រធានសេតវិមាន និងគ្រូបង្រៀននៅមហាវិទ្យាល័យសហគមន៍នៅ Northern Virginia ។ លោក Biden មានប្រាក់បៀវត្សរ៍ចំនួន ៤០ម៉ឺនដុល្លារ ខណៈលោកស្រី Jill មានប្រាក់ចំណូល ៨៥ ៩៨៥ដុល្លារពីអាជីពក្នុងការបង្រៀនភាសាអង់គ្លេសក្ន... |
article_9657.txt | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានចេញប្រកាសមួយស្តីពីការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជ និងការជំរុញលក់ផលិតផលទំនិញ និងសេវា។ | ប្រកាសដែលចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមេសា មានវិសាលភាពអនុវត្តចំពោះបុគ្គលដែលធ្វើធុរកិច្ចផ្គត់ផ្គង់ និងផ្សព្វផ្សាយផលិតផលទំនិញ និងសេវា តាមរយៈការសន្យា ការផ្សព្វផ្សាយ ឬការអះអាង ដែលមិនពិតឬបំភាន់ តាមគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ រួមទាំងមធ្យោបាយឌីជីថលនៅកម្ពុជា។ ការលក់បញ្ចុះថ្លៃ ការលក់បញ្ចុះថ្លៃពិសេស ការលក់លាងឃ្លាំង កា... |
article_9658.txt | «ប្រព័ន្ធបញ្ជរតែមួយជាតិ» ត្រូវបានកម្ពុជាប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិនៅកម្ពុជា។ រដ្ឋាភិបាលបានអះអាងថា ការអនុវត្តនូវប្រព័ន្ធនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងវិស័យសាធារណៈ និងវិស័យឯកជន។ | បើតាមលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ... ជាដើម។ នាពិធីសម្ពោធដាក់ឱ្យអនុវត្ត«ប្រព័ន... |
article_9659.txt | គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រនឹងផ្តល់ផលចំណេញតម្លៃដឹកជញ្ជូនបានពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ | ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា ដែលគ្រោយប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ជាពិសេសថ្លៃចំណាយទាប និងកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន។ ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ង... |
article_966.txt | ក្នុងសប្តាហ៍ថ្មី បញ្ហាអន្តរជាតិ នៅតែបន្តកើតឡើងជាច្រើន។ ក្នុងចំណោមបញ្ហាទាំងនោះ មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញមុខជាលើកដំបូង នៅមុខតុលាការ បន្ទាប់ពីត្រូវជាប់ឃុំតាំងពីខែកុម្ភៈមក។ ស្របគ្នានេះ នៅទឹកដីអឺរ៉ុបខាងកើតឯណោះ សហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មជាច្រើន លើបេឡារុស ដែលបានបង្ខំឱ្យយន្តហោះដឹក... | ខាងក្រោយនេះ គឺជាព្រឹត្តិការណ៍សង្ខេបប្រចាំសប្តាហ៍។ ថ្ងៃទី២៤ ខែឧសភា លោកស្រី អ៊ុងសាន ស៊ូជី បានបង្ហាញវត្តមានដោយផ្ទាល់ចំពោះមុខតុលាការ និងបានជួបជជែកជាមួយមេធាវីលោកស្រីផង។ កន្លងមក លោកស្រី ចូលរួមសវនាការតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ មេដឹកនាំសហភាពអឺរ៉ុប បានឯកភាពដាក់ទណ្ឌកម្មបេឡារុស ដែលបានចាប់ខ្លួនអ្នកកាសែតម្នាក់ដោយបង្ខំ។ បុគ្គល មុខជំន... |
article_9660.txt | កម្ពុជា-កាតា ត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរ ទៅកាន់វិនិយោគិន។ លើសពីនេះ ប្រទេសទាំងពីរ ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការជំរុញនូវទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែជិតស្និទ្ធ។ | ការប្តេជ្ញាទាំងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា និងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៧ ខែឧសភា។ ក្នុងឱកាសនេះ, លោក អ៊ុនវ័ណរ៉ា បានបង្ហាញពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោ... |
article_9661.txt | កម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមពៀងការមិនយកពន្ធត្រួតគ្នា(DTA) ជាមួយបណ្តាប្រទេសដៃគូចំនួន៧ទៀត។ ក្នុងនោះមាន ការចរចាជាមួយប្រទេសហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ចុះថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤។ | DTA មិនត្រឹមដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ... |
article_9662.txt | យន្តហោះគ្រឿងទី១របស់ក្រុមហ៊ុនអាកាសចរណ៍Air Asia Cambodia ដែលមានឈ្មោះថា «នាគក្រហម» នឹងហោះហើរក្នុងស្រុកជាផ្លូវការ ពីថ្ងៃទី១ឧសភា តទៅ។ នៅតួខ្លួនយន្តហោះនេះ មានការរចនារូបភាពប្រាសាទអង្គរវត្ត ជាមួយនឹងអក្សរជាភាសាអង់គ្លេស Cambodia យ៉ាងស្រស់ស្អាត។ | បើតាម Air Asia Cambodia ឈ្មោះ និងរូបរាងដ៏ស្រស់ស្អាត ត្រូវបានដកស្រង់គំនិត និងអត្ថន័យពីស្ដេចនាគដ៏ស័ក្ដិសិទ្ធ ដែលតំណាងឱ្យអំណាច ការការពារ និងភាពសម្បូររុងរឿង។ Air Asia Cambodia បានបញ្ជាក់ថា « រីឯពណ៌ដ៏ស្រស់ឆើតឆាយ ក្រហម ខៀវ និង ស ដែលតែងលំអលើយន្តហោះ អមជាមួយរូបប្រាសាទអង្គរវត្ត យ៉ាងស្រស់ស្អាត និងអស្ចារ្យ ត្រូវបានដកស្រង់គំនិត និង... |
article_9663.txt | ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម បានកើនឡើងយ៉ាងខ្លាំងនៅខែមីនា ដោយចិនជាទីផ្សារប្រើប្រាស់ធំបំផុត។ រយៈពេល ៣ខែឆ្នាំនេះ ចិនបានចំណាយប្រាក់ជាង ៤០០លានដុល្លារ ទិញដំឡូងមី និងផលិតផលដំឡូងមីពីវៀតណាម។ | ក្នុងរយៈពេល៣ខែឆ្នាំនេះ ការនាំចេញដំឡូងមី និងផលិតផលដំឡូងមីរបស់វៀតណាម សម្រេចបានចំនួន ៩៤៤ ៩៣០តោន គិតជាតម្លៃ ៤៣០,៤៤លានដុល្លារ។ បរិមាណនាំចេញនេះ ធ្លាក់ចុះ ៣,៣ភាគរយ ប៉ុន្តែគិតជាតម្លៃ គឺកើនឡើង ១៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។ នេះបើតាមសារព័ត៌មានវៀតណាម Thanh Nien។ ទាក់ទងនឹងតម្លៃនាំចេញជាមធ្យមក្នុងរយៈពេល ៣ខែឆ្នាំនេះ... |
article_9664.txt | ទស្សនវិទូឥណ្ឌា Sadhguru ដឹកនាំប្រតិភូអន្តរជាតិប្រមាណ១៣០នាក់មកកម្ពុជា ដើម្បីសមាធិ (Mystic Musing)នៅលើទឹកដីអង្គរ ពីថ្ងៃទី២៧-២៩មេសា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។ | ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប និងមូលនិធិ ISHA រៀបចំព្រឹត្តិការណ៍សមាធិរបស់លោកសាស្ត្រាចារ្យ Sadhguru ក្រោមប្រធានបទ «Mystic Musing» នៅបរិវេណប្រាសាទបាយ័ន នាល្ងាចថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានការចូលរួមដោយផ្ទាល់ពីលោកសាស្ត្រាចារ្យ Sadh... |
article_9665.txt | មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ (ផ្សារដើមគរថ្មី) លើផ្ទៃដី៣០ហិកតា ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមចក្ខុវិស័យប្រែក្លាយទៅជាទីផ្សាបោះដុំដ៏ធំ នៅក្នុងរាជធានីភ្នំពេញ។ ផ្សារបោះដុំនេះ មិនត្រឹមនាំមកនូវកសិផលនិងទំនិញមានគុណភាពល្អ ជាមួយតម្លៃសមរម្យសម្រាប់ប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ជួយជំរុញកសិផល និងទំនិញផ្សេងៗទៀតរបស... | លោក សៀក លូភីង (Xie Luping) ប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារដើមគរថ្មី បានប្ដេជ្ញាប្រែក្លាយផ្សារដើមគរថ្មីនេះ ទៅជាទីផ្សារដ៏ធំនៅក្នុងរាជធានីភ្នំពេញ និងតំបន់អាស៊ាន នាថ្ងៃអនាគត។ ក្នុងពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្សារដើមគរថ្មី នាថ្ងៃទី២៧មេសា លោក សៀក លូភីង និយាយថា៖«ការប្តេជ្ញារបស់ខ្ញុំនាពេលនេះ គឺដើម្បីផលប្រយោជន៍ទៅវិញ... |
article_9666.txt | កម្ពុជា ទទួលបានការវិនិយោគថ្មីចំនួន២២គម្រោងទៀត ដែលមានទុនរហូតដល់៣០៩លានដុល្លារ កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គម្រោងទាំងនេះអាចបង្កើតការងារជូនប្រជាពលរដ្ឋបាន ២៣ ០០០កន្លែង។ | ក្នុងចំណោមគម្រោងវិនិយោគទាំង២២គម្រោងនេះ មាន១៤គម្រោង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ខណៈ៨គម្រោងទៀត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់CDC នាថ្ងៃទី៧ឧសភា ដែលបានបង្ហាញថា ទីតាំងដែលទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺខេត្តកំពង់ស្ពឺមាន៧គម្រោង ស្វាយរៀង៦គម្រោង រាជធានីភ្នំពេញ៣គម្រោង ខេត្តកណ្តា... |
article_9667.txt | លោក រ័ត្ន សោភ័ណ ដែលជាប្រធាននាយកប្រតិបត្តិ នៃធនាគារ Maybank បានក្លាយជាប្រធានសមាគមធនាគារនៅកម្ពុជា(ABC) ក្នុងអាណត្តិទី១០(ពីឆ្នាំ២០២៤-២០២៥)។ លោកបានកាន់តំណែងនេះ ជំនួសលោក Raymond Sia ប្រធាននាយកប្រតិបត្តិ នៃធនាគារកាណាឌីយ៉ា។ | លោក សោភ័ណ ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសជាប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងមហាសន្និបាតប្រចាំឆ្នាំ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា សមាសភាពក្រុមប្រឹក្សានៃសមាគម ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិទី១០នេះ គឺមានចំនួន១២រូប។ ក្នុងនោះ ក្រៅពីលោក រ័ត្ន សោភ័ណ ជាប្រធានសមាគមធនាគារនៅកម្ពុជាហ... |
article_9668.txt | កម្ពុជា បានបញ្ចេញប្រាក់អស់ជិត៥២០លានដុល្លារ ដើម្បីទូទាត់លើសេវាបំណុលរបស់ខ្លួន ក្នុងឆ្នាំ២០២៣ ក្នុងនោះ ការទូទាត់បំណុលក្រៅប្រទេសមានប្រមាណ ៤៩៥,២៦លានដុល្លារ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ | ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bulletin) របសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយនាពាក់កណ្តាលខែមីនានេះបានបង្ហាញថា ក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលទូទាត់សេវាបំណុលរបស់ខ្លួនបានចំនួន ៥១៩,៧០លានដុល្លារ។ ក្នុងចំណោមទំហំទឹកប្រាក់ទាំងនេះ គឺមាន៤៩៥,២៦លានដុល្លារ កម្ពុជាបានសង... |
article_9669.txt | សម្តេច ហ៊ុន ម៉ាណែត បានដាក់ផែនការរយៈពេល៥ឆ្នាំក្នុងអាណត្តិដំបូងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាទឹកជំនន់ នៅរាជធានីភ្នំពេញ។ បើតាមសម្តេច ផែនការនេះអនុវត្តពីឆ្នាំ២០២៤តទៅ ក្រោមកញ្ចប់ថវិកា៣០០លានដុល្លារអាម៉េរិក។ | «គម្រោងនេះផ្តោតសំខាន់លើមុខព្រួញ២។ មុខព្រួញទី១ គឺការបញ្ចៀសទឹក កុំឱ្យបុក ឬហូរមកភ្នំពេញ និងទី២ ការដោះស្រាយប្រព័ន្ធរំដោះទឹកនៅភ្នំពេញដែលមានស្រាប់»។ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់បែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេស... |
article_967.txt | រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសបិទតំបន់ចំនួនពីរ ដែលស្ថិតនៅជាប់ព្រំដែនជាឥណ្ឌា និងបញ្ជាឱ្យប្រជាជានស្នាក់នៅផ្ទះ បន្ទាប់ពីករណីឆ្លងកូវីដ-១៩ ហក់ឡើងជាថ្មី។ | មួយរយៈចុងក្រោយនេះ កូវីដ-១៩ បានអុកឡុកមីយ៉ាន់ម៉ាជាថ្មី ស្របពេលប្រទេសមួយនេះ កំពុងមានវិបត្តិនយោបាយ និងការតវ៉ារបស់ក្រុមគ្រូពេទ្យមួយចំនួន ទាក់ទិននឹងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈកន្លងទៅ។ ករណីឆ្លងចុងក្រោយនេះ បានហក់ឡើងខ្ពស់នៅក្នុងក្រុងចំនួនពីរ គឺក្រុងTonzang ក្នុងរដ្ឋChin និងក្រុងTamu ក្នុងតំបន់Sagaing។ តាមរយៈបទបញ្ជា ដែលបានដា... |
article_9670.txt | និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យ ក្រុមហ៊ុន CIC កែទម្រង់ ពិនិត្យ និងរៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិន ស្របច្បាប់។ លើសពីនេះ ន.ម.ក បានតម្រូវឱ្យCIC ចាត់ចែងទ្រព្យដែលកាត់កងបាន ឱ្យបានត្រឹមត្រូវ តាមគោលការណ៍ច្បាប់ ក្នុងគោលដៅអភិវឌ្ឍន៍ ដើម្បីធានាប្រយោជន៍ដល់វិនិយោគិន ដែលដាក់... | « មានចំណាត់ការជាច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន»។ ន.ម.ក. បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី២៥ មីនា។ បច្ចុប្បន្ននេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនCIC ត្រូវបាន ន.ម.ក. ប្រមូលមកវិញ ប្រមាណ៩០ភាគរយនៃចំនួនទឹកប... |
article_9671.txt | រដ្ឋាភិបាលប្រទេសជប៉ុនផ្តល់ជំនួយឥតសំណង៣៨,៧៥០ដុល្លារ ដល់សាលាមធ្យមវិចិត្រសិល្បៈ ដើម្បីលើកកម្ពស់ឧបករណ៍តន្រ្តីបុរាណខ្មែរចំនួន១៥ប្រភេទ។ ជំនួយនេះស្ថិតនៅក្រោមគម្រោង លើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ | បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២០មីនា តាមរយៈជំនួយឥតនេះ នឹងជួយតម្លើងឧបករណ៍តន្រ្តីបុរាណខ្មែរចំនួន១៥ប្រភេទ ដែមានសរុប២៤គ្រឿង។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យមវិចិត្រសិល្បៈ កំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ នេះ... |
article_9672.txt | រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធ១០ភាគរយ ពីអ្នកបានចំណូលពីការជួលអចលនទ្រព្យប្រចាំខែ ចាប់ពីចំនួន ៥០០,០០១រៀលឡើងទៅ(លើសពី៥០ម៉ឺនរៀល)។ នេះបើយោងតាមប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលមានវិសាលភាពអនុវត្តលើកម្មសិទ្ធិករ ឬសិទ្ធិវន្ត(អ្នកមានសិទ្ធិលើអចលនទ្រព្យ) មិនមែនជាអ្នកជាប់ពន្ធ... | ប្រកាសស្តីពីពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ដែលលោក អូន ព័ន្ធមុនីរ័ត្ន បានចុះហត្ថលេខា នាថ្ងៃទី២១មីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ថ្លៃឈ្នួលអចលនទ្រព្យ គឺសំដៅដល់ ប្រាក់ឈ្នួលដុល ដែលបានចុះកិច្ចសន្យាព្រមព្រៀងជាមួយអ្នកជួល ដោយផ្អែកលើតម្លៃទីផ្សារ។ ពន្ធប្រភេទនេះ ត្រូវបានកំណត់ តាមអត្រា១០ភាគរយ នៃថ្លៃឈ្នួលអចលនទ្រព្យសរុប។ បើតាមរដ្ឋមន្ត្រីសេដ្... |
article_9673.txt | គម្រោងវិនិយោគចំនួន៦ទៀតនៅខេត្តព្រះសីហនុ ដែលមានទាំងគម្រោងជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និង មិនពាក់ព័ន្ធអគារជាប់គាំង ទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាល។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ គម្រោងទាំង៦នេះ មានទុនវិនិយោគប្រមាណ៧៣លានដុល្លារ។ | គម្រោងវិនិយោគនៅព្រះសីហនុ ដែលមានការទឹកចិត្តពិសេសពីរដ្ឋាភិបាលនោះ មានគម្រោងបង្កើតរោងចក្រកែច្នៃផ្លែដូង គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន គម្រោងសណ្ឋាគារ និង កាស៊ីណូ គម្រោងសួនកម្សាន្តលើទឹកសមុទ្រ គម្រោងអគារស្នាក់នៅរួម និង គម្រោងពេទ្យធ្មេញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីកិច្ចប្រជុំក្រុមការងារដើម្បីពិភាក្សាលើការស្នើការល... |
article_9674.txt | ៣០ឆ្នាំចុងក្រោយនេះ វិស័យធនាគារនៅកម្ពុជាបានផ្លាស់ប្តូរ និងអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ឈានទៅរករបត់នៃកំណើនមួយប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។ នេះជាការលើកឡើងរបស់ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារធនាគារនៅកម្ពុជា ដែលបញ្ជាក់ថា ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ៨៤,៣ពាន់លានដុល្លារ ស្នើនឹង២៦៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប... | ជាមួយគ្នានេះ ឥណទានអតិថិជនកើនដល់៥៧,៦ពាន់លានដុល្លារ ដែលមានទំហំជាង១៨០ភាគរយ នៃផ.ស.ស ដោយមានប្រជាជនប្រើប្រាស់ ប្រមាណ៣,៨លានគណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ពាន់លានដុល្លារ ដែលមានប្រមាណ១៨,៦លានគណនី។ «លទ្ធផលទាំងនេះបានបញ្ជាក់ឱ្យឃើញពីវិស័យធនាគារ និងហិរញ្ញវត្ថុ កំពុងចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុ... |
article_9675.txt | ប្រតិបត្តិការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជាពិសេស ក្នុងឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់ឌីជីថល ទាំងប្រាក់រៀលនិងដុល្លារអាមេរិក បានកើន ១,៧៨៦ លានប្រតិបត្តិការ។ ចំនួននេះមានទំហំដល់៤៩២ពាន់លានដុល្លារ ដែលស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះបើយោងតាមសេចក្តីប... | ថ្មីៗនេះ ធនាគារជាតិសង្កេតឃើញមានសារព័ត៌មានមួយចំនួនបាន ចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផលនៃការធ្វើអង្កេតអនឡាញរបស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប។ ជាពិសេសការប្រើប្រាស់សាច់ប្រាក់សុទ្ធ គឺនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់ នៃការប្រើប្រាស់... |
article_9676.txt | ប្រជាពលរដ្ឋកម្ពុជាចំនួន៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ៥៧,៦ពាន់លានដុល្លារ។ ចំនួននេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ដោយនៅក្នុងនោះ ពលរដ្ឋនៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងក្រចេះ គឺមានអត្រាអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើងទៅ ខ្ពស់ជាងគេនៅទូទាំងប្រទេស។ ន... | របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ CBC បានបង្ហាញថា នៅខេត្តឧត្តរមានជ័យ ព្រះវិហារ និងក្រចេះ មានអត្រាអ្នកដែលខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នហិរញ្ញវត្ថុឡើង ទៅមានរហូតដល់៨ភាគរយ ខណៈខេត្តទ... |
article_9677.txt | ដាណឺម៉ាកត្រូវចាត់ទុកថាជាគោលដៅទាក់ទាញបំផុតសម្រាប់អ្នកវិនិយោគពិភពលោកនៅឆ្នាំ២០២៤។ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍នៅអាស៊ី កម្ពុជាស្ថិតក្នុងលំដាប់កំពូលទាំង១០។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថាន Milken ។ | យោងតាមរបាយការណ៍សន្ទស្សន៍ឱកាសវិនិយោគសកលឆ្នាំ២០២៤ (GOI) ដោយវិទ្យាស្ថាន Milken ក្នុងចំណោមគោលដៅទាក់ទាញអ្នកវិនិយោគកំពូលទាំង៥ មានប្រទេសដល់ទៅ៤ នៅអឺរ៉ុប។ ក្នុងចំណោមប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍កំពូលទាំង១០ នៅអាស៊ីរួមមាន ម៉ាឡេស៊ី (២៧), ថៃ (៣៧), ចិន (៣៩), ឥណ្ឌូណេស៊ី (៥៥), វៀតណាម (៦៥), ឥណ្ឌា (៧២), ម៉ុងហ្គោលី (៧៨), ស្រីលង្... |
article_9678.txt | ស្វាយឃ្លាំង, ត្បូងឃ្មុំ៖ ដ្បិតថាជារបរដែលនឿយហត់បន្ដិចធៀបនឹងរបរដទៃ តែពលរដ្ឋនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ មិនអាចទៅណាឆ្ងាយ ឬចោលរបរដាំថ្នាំជក់ឡើយ។ ថ្នាំជក់ដែលកសិករស្រុកក្រូចឆ្មារតែងដាំមានពីរ ទី១ដាំកាតាប និងទី២ ថ្នាំខ្មែរ ឬថ្នាំខ្លាំង។ តាំងពីណាពីណីមករបរនេះបាន ជួយចិញ្ចឹមពលរដ្ឋនៅតាមបណ្ដោយទន្លេមេគង្គឱ្យរស់នៅសុខសប្បាយជារហ... | ចាប់ពីខែចុងខែកុម្ភៈមក អ្នកភូមិច្រើននៅតែចម្ការ ឬតាមរោងដែលគេធ្វើសម្រាប់បន្ទំ, សក ឬហាន់ថ្នាំជក់ នៅដីទំនេរៗក្រោយភូមិ។ តួយ៉ាងនៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ តាមផ្ទះមិនសូវមានមនុស្សទេ ច្រើនតែអ៊ូអរនៅចម្ការ ឬរោងថ្នាំជក់ ហើយខ្លះមកគេងផ្ទះតែពេលយប់តែប៉ុណ្ណោះ។ ជាតំបន់ដែលជន់លិចនារដូវវស្សា ស្រុកក្រូចឆ្មារមានភាពអំណោយ... |
article_9679.txt | ក្រុមហ៊ុនធំៗមកពីសាធារណរដ្ឋកូរ៉េ កំពុងសម្លឹងរកឱកាសវិនិយោគ លើវិស័យសក្ដានុពល និងវិស័យ ដែលទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុន Samsung Electronics, LG Electronics, CJ Group, Maekyung Media Group និងក្រុមហ៊ុន KORINDO Group ជាដើម។ | ប្រតិភូក្រុមហ៊ុន មកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) បានជួបពិភាក្សាការងារ ជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគនៅកម្ពុជា នាថ្ងៃទី២៦មីនា។ ក្នុងកិច្ចប្រជុំនោះ ក្រុមហ៊ុន... |
article_968.txt | សមាជិកអាស៊ានចំនួន ៩ប្រទេស ថ្មីៗនេះ បានស្នើប្រទេសធ្វើសេចក្តីព្រាង លិចតិនស្តាញ ឱ្យលុបពាក្យ និងឃ្លាខ្លះ ដែលមានចែងក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើបញ្ហាមីយ៉ាន់ម៉ា ក្នុងនោះរួមទាំង លុបចោលទណ្ឌកម្មលក់អាវុធទៅមីយ៉ាន់ម៉ាផងដែរ។ បើតាមសមាជិកអាស៊ានទាំង ៩ប្រទេស សេចក្តីព្រាងរបស់មហាសន្និបាត នឹងមិនទទ... | មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែ ឧសភា បានគ្រោងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យបញ្ឈប់លក់អាវុធ ទៅរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ សេចក្តីព្រាងដំណោះស្រាយនោះ ត្រូវបានស្នើដោយលិចតិនស្តាញ និងមានការគាំទ្រពីសហភាពអឺរ៉ុប អង់គ្លេស និងអាមេរិក។ ប៉ុន្តែកិច្ចប្រជុំពេញអង្គរបស់មហាសន្និបាត ត្រូវពន្យារទៅពេលក្រោយ ... |
article_9680.txt | ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថាសម្រេចបានក្នុងកំណើន៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ ហើយឈានដល់៦ភាគរយក្នុងឆ្នាំ២០២៥។ កំណើននេះបានពីវិស័យកម្មន្តសាល និងការស្ទុះឡើងវិញ នៃវិស័យទេសចរណ៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ADB នាថ្ងៃទី១១មេសានេះ។ | លោកស្រី Jyotsana Varma នាយិការបស់ADB ប្រចាំកម្ពុជា មើលឃើញពីសេដ្ឋកិច្ចកម្ពុជា បានដំណើរការល្អក្នុងឆ្នាំ២០២៣ បើទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ។ « យើងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ... |
article_9681.txt | ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសលើកទឹកចិត្តផ្នែកពន្ធដារទៅដល់វិស័យអប់រំ ដើម្បីជំរុញការអភិវឌ្ឍន៍ធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការលើកទឹកចិត្តនេះ មានវិសាលភាពនៅគ្រប់គ្រឹះស្ថានសាធារណៈ និងឯកជនទាំងប្រទេសរហូតដំណាច់ឆ្នាំ២០២៨។ | បើតាមប្រកាសរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២០មីនា គ្រឹះស្ថានសិក្សាទាំងអស់ មិនថាគ្រឹះស្ថានសិក្សាសាធាណៈជន និងឯកជនទេ ដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សា គឺទទួលបានការលើកទឹកចិត្តពន្ធដារ។ ការលើកចិត្តនេះ ក៏រដ្ឋផ្តល់ឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវ... |
article_9682.txt | សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។ បំណងនៃការវិនិយោគរបស់ក្រុមហ៊ុនធំៗទាំងនោះ ត្រូវបានលើកឡើង ក្នុងជំនួបពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី២៧មីនានេះ។ | បើតាមលោក ស៊ិន មីងរ៉ុង (Shen Mingrong ) អ្នកដឹកនាំប្រតិភូសហគ្រាសឧស្សាហកម្មធំៗជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ក្រុមហ៊ុនចិនដែលកំពុងសម្លឹងឱកាស និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជានោះ គឺជាក្រុមហ៊ុនស្ថិតក្នុងវិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនដែលរកស៊ីក្ន... |
article_9683.txt | សម្ដេច ហ៊ុន ម៉ាណែត ប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន រៀបចំការសម្ដែងរបាំឆៃយ៉ាំ នៅព្រលានយន្តហោះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ នាអំឡុងពេលចូលឆ្នាំនេះ។ សម្ដេចនាយករដ្ឋមន្រ្តី ថ្លែងបែបនេះ នៅក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នាទឹកដីសៀមរាប នៅថ្ងៃទី១៦ មីនានេះ។ | នាឱកាសបើកពិធីបុណ្យទន្លេនេះ ក៏មានការរៀបចំសម្ដែងរបាំឆៃយ៉ាំ ទទួលស្វាគមន៍វត្តមានសម្ដេច ហ៊ុន ម៉ាណែត។ រូបភាពបែបនេះ បាននាំអារម្មណ៍ប្រមុខរដ្ឋាភិបាល ឱ្យកត់សម្គាល់ថា ការរៀបចំសម្ដែងរបាំឆៃយ៉ាំ ទទួលភ្ញៀវទេសចរ ក៏ជារូបភាពទាក់ទាញមួយ ដោយសាររបាំមួយនេះ មានលក្ខណៈបង្កការសប្បាយរីករាយ បំបាត់ភាពនឿយហត់។ «ពេលចូលឆ្នាំ៣ថ្ងៃ ឬមួយអាទិត្យ កុំភ្លេចរៀ... |
article_9684.txt | គម្រោងវិនិយោគចំនួន១០៦គម្រោងដែលមានទុនប្រមាណ ២២០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុម័តជាផ្លូវការនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្នុងនោះ ខេត្តកំពង់ស្ពឺ និងស្វាយរៀង មានរហូតដល់ទៅ៤៩គម្រោង។ | សេចក្តីប្រកាសព័ត៌មានរបស់ CDC បានបញ្ជាក់ថា គម្រោងសរុបទាំង១០៦នេះ អាចបង្កើតការងារឱ្យពលរដ្ឋបានជាង១០៧ពាន់កន្លែង ក្នុងនោះ៧៣គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ៣៣គម្រោងទៀត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ បើតាមCDC គម្រោងវិនិយោគដែលទទួលបាននៅក្នុងត្រីមាសទី១នេះ មានកំណើន៦៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ «ការកើនឡើងយ៉ា... |
article_9685.txt | «ប្រាក់រៀល» តំណាងឱ្យអត្តសញ្ញាណជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា។ ដើម្បីឱ្យការប្រើប្រាស់រូបិយវត្ថុ កាន់តែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀង មាស សុខសោភា បានប្តេជ្ញាចិត្តចូលរួមយ៉ាងពេញទំហឹង ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការប្រើប្រាស់«ប្រាក់រៀល»ដល់ប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែទូលំទូលាយ។ | «ក្នុងនាមយើងជាកូនខ្មែរមួយរូប និងមានសក្កានុពល ដែលមានអ្នកគាំទ្រដ៏ច្រើនលាននាក់[…] គឺខ្ញុំចង់បំផុស និងជម្រាបជូនដល់ពុកម៉ែ បងប្អូន ឱ្យយល់ដឹងពីចំណេះដឹងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រាក់រៀល[…]»។ តារាចម្រៀង មាស សុខសោភា បានរៀបរាប់បែបនេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ(ThmeyThmey) ក្នុងកម្មវិធីផ្សព្វ... |
article_9686.txt | Sunwah Group ជាក្រុមហ៊ុនចិន បានបោះទុនរកស៊ីនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤មក ដែលផ្តោតសំខាន់លើការបង្កើតរោងចក្រកែច្នៃគ្រឿងសមុទ្រនាំចេញទៅទីផ្សារបរទេស។ បច្ចុប្បន្ន ក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ មានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមនៅទឹកដីកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន។ | ក្រុមហ៊ុន Sunwah Group កំពុងសម្លឹងការវិនិយោគបន្ថែមទៀតនៅកម្ពុជា លើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ), ការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ និងវិនិយោគលើវិស័យទេសចរណ៍។ ក្រុមហ៊ុនចិនមួយនេះ ក៏មានបំណងវិនិយោគលើការដំឡើងស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និងការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5Gផងដ... |
article_9687.txt | កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧។ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា វាយតម្លៃថា ការចាកចេញនេះ នឹងធ្វើឲ្យកម្ពុជារឹងមាំដោយខ្លួនឯង ជាពិសេសការអភិវឌ្ឍលើវិស័យកសិកម្ម និងធនធានមនុស្ស ដែលរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចកម្ពុជា។ | កម្ពុជាត្រូវចាត់ទុកជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ឆាប់រហ័ស ដោយសារកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ដោយមិនគិតពេលវេលា នៅក្នុងវិបត្តិសកល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២១ បានវាយតម្លៃថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៧ ។ ចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិ... |
article_9688.txt | កម្ពុជា និងប្រទេសវ៉ាន់ដា ប្តេជ្ញារួមគ្នាលើកកម្ពស់ការទូទាត់ឆ្លងដែនដែលជាវិធានការមួយ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជាមួយលោក Nkubito Manzi BAKURAMUTSA ឯកអគ្គរដ្ឋទូតទើបតែងតា... | នាជំនួបពិភាក្សាការងារ នៅស្នាក់ការកណ្តាលរបស់ធនាគារជាតិ នាថ្ងៃទី១៣មីនា លោកស្រី ជា សិរី បានបង្ហាញពីទស្សនវិស័យវិជ្ជមាននៃសេដ្ឋកិច្ចកម្ពុជា ទៅកាន់លោកឯកអគ្គរដ្ឋទូត Nkubito Manzi។ ជាពិសេសលោកស្រី បានបង្ហាញពីការរីកចម្រើន និងដំណើរអភិវឌ្ឍន៍ នៃវិស័យធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងសក្តានុពលសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា... |
article_9689.txt | រយៈពេល ២ខែដើមឆ្នាំនេះ កម្ពុជាមានប្រាក់កម្ចីចំនួន ២,៦៨ ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស។ ឥណទានទាំងនេះ មានគោលបំណងជំរុញឲ្យវិស័យទេសចរណ៍ កាន់តែប្រសើរឡើង ជាពិសេសអាជីវកម្មដែលរងគ្រោះពីវិបត្តិកូវីដ-១៩។ | ឥណទានបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ ដើម្បីពន្លឿនកំណើន និងការងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះ ក្រោយការរាលដាលជំងឺកូវីដ-១៩។ ប្រាក់កម្ចីចំនួន ២,៦៨ពាន់លានដុល្លារ ត្រូវបានវិនិយោគនៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេស ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤។ ក្នុងនោះប្រាក់កម្ចី ១២,៦៨ភាគរយ ត្រូវបានផ្តល់ឱ្យប្រជាជន ដែលស្... |
article_969.txt | រុស្ស៊ី បានឯកភាពផ្តល់កម្ចី ៥០០លានដុល្លារជាលើកទីពីរទៅបេឡារុស ដែលកំពុងរងការរិះគន់ និងទណ្ឌកម្មពីសហភាពអឺរ៉ុប ទាក់ទិននឹងការបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចុះចត និងចាប់ខ្លួនអ្នកកាសែតម្នាក់។ | Relate ក្នុងជំនួបថ្ងៃទីពីរជាមួយប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ប្រធានាធិបតី រុស្ស៊ី វ៉្លាឌីមៀ ពូទីន បានប្រកាសផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បេឡារុសជាលើកទីពីរ។ កម្ចីទំហំ ៥០០លានដុល្លារនេះ គឺជាផ្នែកមួយនៃការសន្យាររបស់ទីក្រុងមូស្គូ ដែលផ្តល់កម្ចីចំនួន ១,៥ពាន់លានដុល្លារ ទៅឱ្យរដ្ឋាភិបាលក្រុងមីនស្កិ៍ ដើម្បីរក្សាស... |
article_9690.txt | រយៈពេល៣ខែមកនេះ កម្ពុជាទទួលបានចំណូល១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ មេសា។ | គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧ ៥៣៤នាក់ ដោយទទួលបានចំណូល ១៦ ៥៣៣ ២៩៣ដុល្លារ។ ចំណូលនេះ គឺកើនឡើង៤៨,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ សូមរំលឹកថា កាលឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសជាង៧៩ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបាន... |
article_9691.txt | ក្រុមហ៊ុនរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានកត់ត្រាការកើនឡើងប្រាក់ចំណេញសុទ្ធ ៨០ភាគរយក្នុងឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២ ទោះបីជាការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនផ្សេងក៏ដោយ។ | ក្រុមហ៊ុន BYD នៅថ្ងៃទី២៦ ខែមីនា បានប្រកាសប្រាក់ចំណេញសុទ្ធនៅក្នុងឆ្នាំ២០២៣ មានរហូតដល់ ៣០ពាន់លានយ័ន (៤,២ពាន់លានដុល្លារ) ដែលមានទំហំជិតទ្វេដងធៀបឆ្នាំ ២០២២។ «BYD ទទួលបានប្រាក់ចំណេញច្រើន បើទោះបីជាត្រូវប្រតិបត្តិការក្នុងបរិបទនៃបរិយាកាសខាងក្រៅដ៏ស្មុគស្មាញក៏ដោយ។ នោះជាអតិផរណាពិភពលោកខ្ពស់ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចក... |
article_9692.txt | ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសប្រមូលពន្ធលើប្រាក់ចំណូលដល់៣០ភាគរយនៃប្រាក់ចំណូលជាប់ពន្ធ របស់ប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត។ ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលធ្វើប្រតិបត្តិការធនធានរ៉ែ និងប្រេងកាត នៅទូទាំងប្រទេសកម្ពុជា។ | រាល់សកម្មភាពទាំងឡាយណាដែលស្វែងរកសាធាតុរឹង រាវ ឧស្ម័ន កកើតឡើងវិញ ដោយធម្មជាតិតាមដំណើរវិវត្តភូគព្ភសាស្ត្រ ឬជាលទ្ធផលនៃការជីកយកពីក្នុងដី លើដី ក្នុងសមុទ្រ ក្រោមបាតសមុទ្រ ដូចជាត្បូងថ្ម ធ្យូងថ្ម រ៉ែអលោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ និងដីឥដ្ឋ គឺជាគោលដៅនៃការអនុវត្តការប្រមូលពន្ធលើប្រាក់ចំណូលក្នុងអត្រាដល់៣០ភាគរយ។ ការប្រមូលពន្ធនេះ ក៏ត... |
article_9693.txt | ការប្រើប្រាស់ ឬការទូទាត់ជា«ប្រាក់រៀល» នឹងមានកំណើនជាបន្តបន្ទាប់ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចជាតិ។ លោក រ័ត្ន សោភ័ណ ប្រធានសមាគមនធនាគារនៅកម្ពុជា(ABC) បង្ហាញសុទិដ្ឋិនិយមបែបនេះ ព្រោះមើលឃើញ ការទូទាត់ជាលុយខ្មែរ ទាំងសាច់ប្រាក់ក្តី ទាំងប្រព័ន្ធឌីជីថលក្តី គឺមានភាពទូលំទូលាយ។ | សព្វថ្ងៃ កម្ពុជាមានប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា និងប្រព័ន្ធផ្សេងៗទៀត ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រាក់រៀល។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏បានចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតនូវផលិតផលថ្មីៗសម្រាប់សាធារណជន ដូចជា៖ ការសន្សំជាប្រាក់រៀល ទទួលបានអត្រាការប្រាក... |
article_9694.txt | ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ចំនួន ៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣២ ៣៩៣ ៣៩៤ លានរៀល ស្មើនឹងប្រមាណ៥៧,៦ពាន់លានដុល្លារ។ ចំនួននេះ គិតត្រឹមដំណាច់ឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជា ដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញ នាចុងខែមីនា ឆ្នាំ២០២៤។ | របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬ សហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន ១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។ បើតាមCBC ប្រជាជនរស់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប ប្រើប្រាស់កម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុច្រើនជាងគេ។ CBC បានបញ្ជាក់ថា ក្នុ... |
article_9695.txt | ម្ចាស់ក្រុមហ៊ុន-សហគ្រាស គួរបង្កើនការបើកប្រាក់ខែដល់បុគ្គលិកជា «ប្រាក់រៀល»។ នេះជាសារលើកចិត្តរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយជឿជាក់ថា ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនក្នុងសេដ្ឋកិច្ច គឺជួយពង្រឹងអធិបតេយ្យភាពជាតិ និងកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន ដោយនិរន្តរភាព។ | ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចបានបើកលទ្ធភាពឱ្យរដ្ឋាភិបាល ជាពិសេសធនាគារជាតិ ដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់ តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀល និងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ការណ៍នេះ បានធ្វើទំហំការចរាចរប្រាក់រៀលបានកើនជាលំដាប់ នារយៈពេល២០ឆ្នាំចុងក្រោយនេះ។ លោកស្រី ជា សិរ... |
article_9696.txt | នៅត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញអង្គរបានចំនួន ១៦៦ ៤៥១តោន ទៅទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ប្រមាណ១២៣លានដុល្លារ។ ក្នុងរយៈពេលដូចគ្នានេះ កម្ពុជា ក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងក្នុងបរិមាណ ២ ២២០ ៧២៩ តោន ដែរ ដោយគិតជាទឹកប្រាក់ប្រមាណ ៦០០លានដុល្លារ។ សរុបទឹកប្រាក់ដែលកម្ពុជាទទួល បានពីការនាំចេញស្រូវនិងអង្គរនេះ... | កម្ពុជាទទួលបានចំណូល ១២៣លានដុល្លា ពីការនាំចេញអង្ករ សរុប ១៦៦ ៤៥១តោន ក្នុងរយៈពេល៣ខែដំបូង ឆ្នាំ២០២៤។ នេះបើតាមទិន្នន័យ របស់សហព័ន្ធស្រូវអង្កកម្ពុជា ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា។ គោលដៅសំខាន់នៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់៥៦ប្រទេស ក្នុងនោះ ២២ប្រទេសក្នុងតំបន់អឺរ៉ុប ទទួលទិញ ៧៨ ៦៧៥តោន គិតជាទឹកប្រាក់ចំនួន ៦០.៤១លានដុល្លារ, ចិ... |
article_9697.txt | ប្រមាណ៤ឆ្នាំចុងក្រោយនេះ ការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ(Fin-Tech)នៅកម្ពុជា មានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់។ ជាពិសេស ភាពរីកចម្រើននៃប្រព័ន្ធទូទាត់សងប្រាក់តាមប្រព័ន្ធឌីជីល។ ការណ៍នេះ កំពុងនាំកម្ពុជាចាកចេញពីប្រទេសដុល្លារូបនីយកម្មដោយសន្សឹមៗ តាមរយៈការជំរុញនូវការទូទាត់តាមប្រព័ន្ធឌីជីថល។ | ក្នុងឆ្នាំ២០២៣កន្លងមក ចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀលនិងដុល្លារអាមេរិក បានកើន ១,៧៨៦លានប្រតិបត្តិការ។ ចំនួននេះ គឺមានទំហំទឹកប្រាក់ ៤៩២ពាន់លានដុល្លារ ស្មើនឹង១៦ដងនៃផលិតផលក្នុងស្រុកសរុប(GDP)។ នេះយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)។ ប្រព័ន្ធបាគង បាគង ជាប្រព័ន្ធទូទាត់បែបឌីជីថលទំនើបមួយ ត្រូវបានធនាគារជាតិ... |
article_9698.txt | សាធារណជនដែលមាន«ប្រាក់រៀល» ចាស់ រហែក និងទក់ គឺអាចទៅដូរយកក្រដាសប្រាក់ថ្មីគ្រប់ប្រភេទបាននៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេស ដោយមិនអស់កម្រៃសេវាអ្វីឡើយ។ ការដូរប្រាក់រៀលថ្មីជូនប្រជាពលរដ្ឋនេះ ធ្វើឡើងចាប់ពីម៉ោង៧កន្លះព្រឹកដល់ម៉ោង៣រសៀល ពីថ្ងៃទី២០-២៩មីនា ឆ្នាំ២០២៤ ក្នុងយុទ្ធនាការស្... | «យុទ្ធនាការស្រឡាញ់ប្រាក់រៀលនេះ» ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើរខេត្ត-ក្រុង ដើម្បីអបអរសាទរខួបលើកទី៤៤ នៃការបោះផ្សាយក្រដាសប្រាក់ឡើងវិញ(២០មីនា ឆ្នាំ ១៩៨០ ដល់ ២០មីនា ២០២៤)។ យុទ្ធនាការនេះ ក៏ធ្វើឡើងដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ផងដែរ... |
article_9699.txt | បច្ចុប្បន្នពលរដ្ឋខ្មែរមួយចំនួន ជាពិសេសអ្នករស់នៅតាមខេត្ត-តំបន់ដាច់ស្រយាល បានបាត់បង់ប្រាក់កាស និងទ្រព្យសម្បត្តិនានារបស់ខ្លួន ព្រោះតែចាញ់ការឆបោកពីសំណាកបុគ្គលមួយចំនួន។ ជាមួយគ្នានេះ ក៏មានពលរដ្ឋខ្លះបានធ្លាក់ខ្លួនក្នុងស្ថានភាពបំណុលវ័ណ្ឌកផងដែរ។ ដើម្បីរួមចំណែកក្នុងការជួយប្រជាពលរដ្ឋខ្មែរឱ្យគេចផុតបញ្ហាទាំងនេះ គ្រឹះស្ថានមីក្រូហិរញ... | បើតាមលោក សុខ វឿន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ពលរដ្ឋដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺមានលទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង ឬប្រើប្រាស់ហិរញ្ញវត្ថុរបស់ខ្លួនបានត្រឹមត្រូវ ជាពិសេសគឺយកទៅប្រើប្រាស់ចំគោលដៅ ដើម្បីធ្វើឱ្យជីវភាពរីកចម្រើន។ « អិលអូអិលស៊ី យើងមិនបំភ្លេចទេ ទាក់ទងនឹងការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុជូន... |
article_97.txt | វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ឈានចូលដល់ឆ្នាំទី៥ ហើយក្នុងឆ្នាំ២០២៥ ខណៈការវិវត្តស្ថានភាព នៅមិនទាន់មានភាពវិជ្ជមានជាដុំកំភួនណាមួយ កើតឡើងនៅឡើយទេ។ | ការប្រយុទ្ធគ្នា ដណ្ដើមកាន់កាប់ទឹកដីរវាងក្រុមទាហានរដ្ឋាភិបាលយោធារបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង និងក្រុមប្រដាប់អាវុធជនជាតិភាគតិចជាច្រើន នៅតែបន្តស្ទើរៀងរាល់ថ្ងៃ។ ស្ថានភាពសង្គម ហាក់បន្តអស្ថិរភាព ដ្បិតតែការបាញ់ប្រហារ និងការដាក់គំនាបពីរដ្ឋាភិបាលយោធា នៅតែមាន។ ម៉ាឡេស៊ី ដែលជាប្រធានកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២៥ គឺមានកាតាព្វកិច្ចស្រ... |
article_970.txt | រយៈពេល ៣ខែហើយ ដែលក្រុមយោធា បានទម្លាក់រដ្ឋាភិបាលស៊ីវិល និងរំលាយសភាចោល។ ចាប់ពីថ្ងៃទី១ ខែកុម្ភៈមក មីយ៉ាន់ម៉ា ត្រូវក្រុមយោធាប្រកាសដាក់ក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ។ ចាប់ពីពេលនោះមក មីយ៉ាន់ម៉ា បានជួបបញ្ហាជាច្រើនដូចជា បាតុកម្ម ការបាញ់សម្លាប់ក្រុមបាតុករ វិបត្តិមនុស្សធម៌ និងការប៉ះទង្គិចគ្នារវាងក្រុមយោធា និងក្រុមជនជាតិភាគតិច... | គិតត្រឹមថ្ងៃទី១ ខែឧសភានេះ មនុស្សយ៉ាងហោចណាស់ ៧៣០នាក់ ត្រូវបានក្រុមប៉ូលិសមីយ៉ាន់ម៉ា បាញ់សម្លាប់ ក្នុងអំឡុងពេលធ្វើបាតុកម្ម និងមនុស្សជាច្រើនពាន់នាក់ ក្នុងនោះរួមទាំងអ្នកនយោបាយ អ្នកកាសែត តារាសម្តែង និងមនុស្សផ្សេងទៀតដែលប្រឆាំងនឹងក្រុមយោធា នៅតែបន្តជាប់ឃុំ ទោះរងទណ្ឌកម្ម និងការរិះគន់ពីរសហគមន៍អន្តរជាតិក៏ដោយ។ ក្រុមបាតុករជាច្រើនពាន... |
article_9700.txt | ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា អាជីវកម្មកម្ចីអនឡាញដែលមានឈ្មោះ«កម្ពុជា កម្ចីរហ័ស» គឺមិនបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងឡើយ។ ក្រសួងប្រកាសបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញមួយនេះ ដែលមានចេតនាបោកប្រាស់ប្រជាពលរដ្ឋ។ | ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជន លើករណីបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ «កម្ពុជា កម្ចីរហ័ស»។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២មីនា អាជីវកម្មអនឡាញមួយនេះ បានផ្សព្វផ្សាយនូវរូបភាពបោកប្រាស់ពលរដ្ឋ ដោយថា ខ្លួនបានចុះបញ្ជីពាណិជ្ជកម្... |
article_9701.txt | រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា សម្រេចផ្តល់ឥណទានសម្បទានប្រមាណ១៤១លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ (Regional Hospital Development Project)។ ទំហំកម្ចីនេះ ត្រូវបានចុះហត្ថលេខាដោយលោក Sanui Kazumasa ប្រធាន JICA ជាមួយលោក អូន ព័ន្ធមុនីរ័ត... | គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់ ជាគម្រោងស្ថិតក្នុងវិស័យអាទិភាពសំខាន់មួយក្នុងចំណោមគម្រោងអាទិភាពនានា។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះជាគម្រោងលើកដំបូងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ជាមួយប្រទេសជប៉ុន (Japanese ODA Yen Loan) ដែលក្រសួងសេដ្ឋកិច្ច សហការជាមួយក្រសួងសុខាភិបាល និង J... |
article_9702.txt | អំពើទុច្ចរិតកេងប្រវ័ញ្ច បោកប្រាស់ តាមរយៈវិស័យអចលនទ្រព្យ ក៏ដូចជាការដាក់ទុនវិនិយោគលើវិស័យនានា ដើម្បីបានការប្រាក់ខ្ពស់ ឬផលចំណេញច្រើន កំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួន កាន់តែដុនដាប។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ លោក មើលឃើញថា ពលរដ្ឋដែលរងគ្រោះពីការបោ... | រយៈពេលចុងក្រោយនេះ មានករណីបោកប្រាស់ដាក់ប្រាក់វិនិយោគ ដោយទទួលបានការប្រាក់ខ្ពស់(ការប្រាក់បាន៣ភាគរយក្នុងមួយខែឬលើសពីនេះ) ឬផលចំណេញច្រើន កំពុងតែផ្ទះឡើងយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ។ ករណីចុងក្រោយនេះ គឺតុលាបានចាប់ខ្លួន ឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន ស៊ីធី ក្រោយពលរដ្ឋជាច្រើននាក់ បានអះអាងថា ពួកគេបាន ចាញ់បោកម្ចាស់ក្រុ... |
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.